km_tn/1co/09/12.md

5.0 KiB

ប្រសិនបើ អ្នកផ្សេងមានសិទ្ធិទទួលប្រយោជន៍ពីបងប្អូន តើយើងគ្មានសិទ្ធិដើម្បីទទួលពីបងប្អូនជាងអ្នកទាំងនោះទេឬអី?

លោកប៉ូលសួរសំណួរនេះដើម្បីឲ្យក្រុមជំនុំកូរិនថូសគិតពីអ្វីដែលលោកកំពុងនិយាយ ដោយមិនចាំបាច់លោកនិយាយពីវា។ ពាក្យ «ពួកយើង» សំដៅដល់លោកប៉ូល និងលោកបារណាបាស។ ការបកប្រែផ្សេងទៀតៈ « អ្នកផ្សេងមានសិទ្ធិទទួល...អ្នក ដូច្នេះ អ្នកដឹងដោយមិនចាំបាច់ខ្ញុំនិយាយនោះទេថា យើងមានសិទ្ធិក្នុងការទទួលបានច្រើនជាងនេះទៅទៀត»។ (សូមមើលៈ[[rc:///ta/man/translate/figs-exclusive]] និង[[rc:///ta/man/translate/figs-rquestion]])

ប្រសិនបើ អ្នកផ្សេងមានសិទ្ធិទទួលប្រយោជន៍ពីបងប្អូន

លោកប៉ូល និងក្រុមជំនុំកូរិថូសទាំងពីរនាក់ដឹងថា អ្នកផ្សេងមានសិទ្ធិ «តាំងតែអ្នកផ្សេងមានសិទ្ធិទទួលប្រយោជន៍នេះ»។

អ្នកផ្សេង

អ្នកផ្សេងទៀតដែលមប្រើដំណឹងល្អ។

មានសិទ្ធិ

ជាសិទិ្ធដែលអ្នកជឿនៅក្នុងក្រុមជំនុំកូរិនថូសផ្តល់ចំពោះការចំណាយក្នុងការរស់នៅដល់អ្នកដែលបានប្រាប់ពួកគេពីដំណឹងល្អ។

ក្លាយជាឧបសគ្គ

ក្លាយជាបន្ទុក ឬ «ឈប់រាលដាល» ។

តើបងប្អូនមិនដឹងទេឬអីថា អស់អ្នកដែលបម្រើនៅព្រះវិហារ នឹងទទួលផលពីព្រះវិហារវិញ

លោកប៉ូលរំលឹកដល់ក្រុមជំនុំកូរិនថូសពីអ្វីដែលពួកគេដឹង ដើម្បីលោកអាចបន្ថែមព័ត៌មានថ្មីផ្សេងទៀត។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំចង់រំលឹកអ្នកថា អស់អ្នកដែលបម្រើនៅព្រះវិហារ នឹងទទួលអាហាររបស់ពួកគេពីព្រះវិហារវិញដែរ»។ (សូមមើលៈrc://*/ta/man/translate/figs-rquestion)

អស់អ្នកដែលបម្រើនៅលើអាសនៈ នឹងទទួលបានចំណែកពីអាសនៈនោះផងដែរ?

លោកប៉ូលរំលឹកដល់ក្រុមជំនុំកូរិនថូសពីអ្វីដែលពួកគេដឹង ដើម្បីលោកអាចបន្ថែមព័ត៌មានថ្មីផ្សេងទៀត។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំចង់រំលឹកអ្នកថា អស់អ្នកដែលបម្រើនៅលើអាសនៈ នឹងទទួលបានអាហារ ហើយនឹងសាច់ដែលមនុស្សបានថ្វាយនៅលើអាសនៈផងដែរ»។ (សូមមើលៈrc://*/ta/man/translate/figs-rquestion)

រស់នៅពីផលនៃដំណឹងល្អ

ពាក្យ «ដំណឹងល្អ» ជាពាក្យប្រៀបធៀបចំពោះ​ ទី១ ជាពួកមនុស្សដែលពួកគេប្រាប់ពីដំណឹងល្អ «ទទួលបានអាហាររបស់ពួកគេ ហើយរបស់ផ្សេងៗទៀតដែលពួកគេត្រូវការពីអ្នកទាំងនោះដើម្បីបង្រៀនពីដំណឹងល្អ» ឬ ទី២ លទ្ធផលនៃការបម្រើដំណឹងល្អ «ទទួលបានអាហាររបស់ពួកគេ ហើយរបស់ផ្សេងៗទៀតដែលពួកគេត្រូវការដោយព្រោះពួកគេជាអ្នកធ្វើការជាអ្នកផ្សព្វផ្សាយដំណឹងល្អ»។​ (សូមមើលៈrc://*/ta/man/translate/figs-metonymy)