km_tn/1co/09/07.md

4.0 KiB
Raw Permalink Blame History

ដែលមានអ្នកណាចូលបម្រើជាកងទ័ព ហើយបើកប្រាក់ខែពីខ្លួនឯងទេ?

លោកប៉ូលប្រើសំណួរនេះដើម្បីបញ្ជាក់ថា លោកដឹងថាក្រុមជំនុំកូរិនថូសយល់ព្រមជាមួយអ្វីដែលលោកកំពុងនិយាយ។ ការបកប្រែផ្សេងទៀតៈ «យើងទាំងអស់គ្នាដឹងហើយថាគ្មានទាហានឯណាត្រូវទិញគ្រឿងសឹកដោយខ្លួនឯនោះទេ» ឬ «យើងទាំងអស់គ្នាហើយថា គ្រប់ទាហានទាំងអស់ទទួលគ្រឿងសឹកពីរាជរដ្ឋាភិបាល»។ (សូមមើលៈrc://*/ta/man/translate/figs-rquestion)

តើមានអ្នកដាំដើមទំពាំងបាយជូរ ហើយមិនហូបផ្លែរបស់វាដែរឬទេ?

លោកប៉ូលប្រើសំណួរនេះដើម្បីបញ្ជាក់ថា លោកដឹងថាក្រុមជំនុំកូរិនថូសយល់ព្រមជាមួយអ្វីដែលលោកកំពុងនិយាយ។ ការបកប្រែផ្សេងទៀតៈ «យើងទាំងអស់គ្នាដឹងហើយថា អ្នកដែលដាំដើមទំពាំបាយជូរ តែងតែទទួលទានផ្លែរបស់វា» ឬ «យើងទាំងអស់គ្នាដឹងហើយថា គ្មានរណាម្នាក់រំពឹងថាអ្នកដែលដាំដើមទំពាំបាយជូរមិនទទួលផ្លែរបស់វានោះទេ»។ (សូមមើលៈrc://*/ta/man/translate/figs-rquestion)

ឬដែល​មាន​នរណា​ចិញ្ចឹម​ហ្វូង​សត្វ ហើយ​មិន​ពិសាទឹក​ដោះ​របស់​សត្វនោះ​ដែរឬទេ?

លោកប៉ូលប្រើសំនួរនេះដើម្បីបញ្ជាក់ថា លោកដឹងថាក្រុមជំនុំកូរិនថូសយល់ព្រមជាមួយអ្វីដែលលោកកំពុងនិយាយ។ ការបកប្រែផ្សេងទៀតៈ «យើងទាំងអស់គ្នាដឹងហើយថាអ្នកចិញ្ចឹមហ្វូងសត្វ និងពិសាទឹកដោះដែលបានមកពីសត្វនោះ»។ (សូមមើលៈrc://*/ta/man/translate/figs-rquestion)

តើខ្ញុំនិយាយការទាំងនេះផ្អែកទៅលើសិទ្ធិជាមនុស្សជាតិមែនទេ?

លោកប៉ូលកំពុងធ្វើឲ្យក្រុមជំនុំកូរិនថូសត្រូវខ្មាស។ ការបកប្រែផ្សេងទៀតៈ «អ្នកទំនងជាគិតថា ខ្ញុំនិយាយការទាំងនេះគ្រាន់តែអាស្រ័យលើសិទ្ធិជាមនុស្សជាតិតែប៉ុណ្ណោះឬ»។ (សូមមើលៈrc://*/ta/man/translate/figs-rquestion)

តើ​ក្រឹត្យ‌វិន័យមិនបានចែងបែបនេះដែរទេឬអី?

លោកប៉ូលកំពុងធ្វើអោយក្រុមជំនុំកូរិនថូសត្រូវខ្មាស។ ការបកប្រែផ្សេងទៀតៈ «អ្នកធ្វើហាក់បើដូចជាអ្នកមិនដឹងថា នេះត្រូវបានសរសេរនៅក្នុងច្បាប់»។ (សូមមើលៈrc://*/ta/man/translate/figs-rquestion)