km_tn/1co/09/03.md

3.3 KiB

តើយើងគ្មានសិទ្ធិ នឹងហូប ហើយផឹកទេឬ?

លោកប៉ូលប្រើសំនួរនេះដើម្បីបញ្ជាក់ថា លោកដឹងថាក្រុមជំនុំកូរិនថូសយល់ព្រមជាមួយអ្វីដែលលោកកំពុងនិយាយ។ ការបកប្រែផ្សេងទៀតៈ «យើងពិតជាមានសិទ្ធិក្នុងការហូប ហើយផឹកពីក្រុមជំនុំ»។ (សូមមើលៈrc://*/ta/man/translate/figs-rquestion)

នេះគឺជាការពាររបស់ខ្ញុំ...ខ្ញុំ

អាចមានន័យថា ទី១ ពាក្យថា ដើរតាម ជាការការពាររបស់លោកប៉ូល ឬ ទី២ ពាក្យនៅក្នុង ១ កូរិនថូស ៩ៈ១-២ ជាការការពារខ្លួនរបស់លោកប៉ូល។ ការបកប្រែផ្សេងទៀតៈ «នេះជាការការពារខ្លួនរបស់ខ្ញុំ...ខ្ញុំ»។

យើង...មាន

ពាក្យ «យើង» សំដៅលើលោកប៉ូល និងលោកបារណាបាស។​ (សូមមើលៈrc://*/ta/man/translate/figs-exclusive)

តើយើងគ្មានសិទ្ធិក្នុងការនាំប្រពន្ធ ដែលជាអ្នកជឿ ដូចជាសាវកឯទៀតៗ ក៏ដូចបងប្អូនដែលនៅក្នុងព្រះអម្ចាស់ និង​ដូច​ជាលោកកេផាស​ទេ​ឬអី?

លោកប៉ូលប្រើសំណួរនេះដើម្បីបញ្ជាក់ថា លោកដឹងថាក្រុមជំនុំកូរិនថូសយល់ព្រមជាមួយអ្វីដែលលោកកំពុងនិយាយ។ ការបកប្រែផ្សេងទៀតៈ «ប្រសិនបើ យើងមានប្រពន្ធដែលជឿ យើងមានសិទ្ធិក្នុងការនាំពួកគេមកជាមួយយើងដូចជាសាវកផ្សេងៗទៀត និងបងប្អូនដែលនៅក្នុងព្រះអម្ចាស់ និង​ដូច​ជាលោកកេផាស​ដែរ»។ (សូមមើលៈrc://*/ta/man/translate/figs-rquestion)

ឬមួយមានតែលោកបារណា‌បាស និងខ្ញុំទេ ដែលត្រូវធ្វើការនោះ?

លោកប៉ូលធ្វើឲ្យក្រុមជំនុំកូរិនថូសខ្មាសអៀន។ ការបកប្រែផ្សេងទៀតៈ «អ្នកទំនងជាគិតថា មនុស្សដែលត្រូវការធ្វើការដើម្បីរកប្រាក់ចំណូលមានតែលោកបារណាបាស និងរូបខ្ញុំតែប៉ុណ្ណោះទេអី»។ (សូមមើលៈrc://*/ta/man/translate/figs-rquestion)