km_tn/1co/09/01.md

3.4 KiB

ប្រយោគភ្ជាប់

លោកប៉ូលពន្យល់ពីរបៀបដែលលោកប្រើសេរីភាពដែលលោកមាននៅក្នុងព្រះគ្រិស្ត។

តើខ្ញុំមិនមែនជាសាវកទេឬអី?

លោកប៉ូលប្រើសំណួរឥតព្រៀងទុកនេះដើម្បីរំលឹកដល់ក្រុមជំនុំកូរិនថូសអោយស្គាល់ពីលោក នឹងសិទ្ឋិដែលលោកមាន។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំជាសាវកម្នាក់»។ (សូមមើលៈrc://*/ta/man/translate/figs-rquestion)

តើខ្ញុំគ្មានមានសេរីភាពមែនទេ?

លោកប៉ូលប្រើសំណួរឥតព្រៀងទុកនេះដើម្បីរំលឹកដល់ក្រុមជំនុំកូរិនថូសអំពីសិទ្ធិដែលលោកមាន។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំជាមនុស្សម្នាក់ដែលមានសេរីភាព»។ (សូមមើលៈrc://*/ta/man/translate/figs-rquestion)

តើខ្ញុំមិនបានឃើញព្រះយេស៊ូជាព្រះអម្ចាស់ទេឬ?

លោកប៉ូលប្រើសំណួរឥតព្រៀងទុកដើម្បីរំលឹកដល់ក្រុមជំនុំកូរិនថូសឲ្យស្គាល់ពីលោក។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំបានឃើញព្រះយេស៊ូជាព្រះអម្ចាស់នៃយើង»។ (សូមមើលៈrc://*/ta/man/translate/figs-rquestion)

តើ​បងប្អូន​មិន​មែន​ជា​ស្នាដៃ​របស់​ខ្ញុំ ក្នុង​ការ​បម្រើ​ព្រះ‌អម្ចាស់​ទេ​ឬអី?

លោកប៉ូលប្រើសំណួរឥតព្រៀងទុកដើម្បីរំលឹកដល់ក្រុមជំនុំកូរិនថូសពីទំនាក់ទំនងរបស់ពួកគេជាមួយព្រះ។ ការបកប្រែផ្សេងទៀតៈ «អ្នកជឿព្រះគ្រិស្តដោយសារខ្ញុំបានធ្វើអ្វីដែលព្រះចង់ឲ្យខ្ញុំធ្វើ»។ (សូមមើលៈrc://*/ta/man/translate/figs-rquestion)

បងប្អូន​ជា​ភ័ស្ដុតាង​បញ្ជាក់​ថា ខ្ញុំ​ពិត​ជា​មាន​មុខងារ​ជា​សាវកនៅ​ក្នុងព្រះអម្ចាស់។

ពាក្យ ភ័ស្តុតាង ជាការបញ្ជាក់អះអាងអ្វីមួយ។ ការបកប្រែផ្សេងទៀតៈ «អ្នកជាសំអាងដែលខ្ញុំអាចប្រើដើម្បីបញ្ជាក់ថាព្រះបានជ្រើសរើសខ្ញុំឲ្យធ្វើជាសាវក»។ (សូមមើលៈrc://*/ta/man/translate/figs-metonymy)