km_tn/1co/08/01.md

5.0 KiB
Raw Permalink Blame History

ព័ត៌មានទូទៅ

យើងមានន័យថាលោកប៉ូល និងការសរសេរសំបុត្រជាក់លាក់ទៅកាន់អ្នកជឿនៅក្រុមជំនុំកូរិនថូស រួមទាំងអ្នកជឿទាំងអស់ផងដែរ។ (សូមមើលៈrc://*/ta/man/translate/figs-inclusive)

ប្រយោគភ្ជាប់

លោកប៉ូលរំលឹកអ្នកជឿថា បើទោះព្រះក្លែងក្លាយពុំមានអំណាច ប៉ុន្តែអ្នកជឿត្រូវតែប្រុងប្រយ័ត្នមិនត្រូវធ្វើឲ្យប៉ះពាល់ដល់អ្នកមានជំនឿទន់ខ្សោយឡើយដែលពួកគេប្រហែលជានូវយកចិត្តទុកដាក់ជាមួយព្រះក្លែងក្លាយនោះ។ លោកប្រាប់អ្នកជឿត្រូវប្រុងប្រយ័ត្នជាមួយនឹងសេរីភាពដែលជឿមាននៅក្នងព្រះគ្រិស្ត។

ឥឡូវនេះ

លោកប៉ូលប្រើឃ្លានេះដើម្បីបន្តសំណួរបន្ទាប់ទៀតដែលក្រុមជំនុំកូរិនថូសសួរលោក។

អាហារដែលបានសែនដល់ព្រះក្លែងក្លាយ

អ្នកថ្វាយបង្គំសាសន៍ដទៃនិងថ្វាយគ្រាប់ធញ្ញជាតិ ត្រី​ សត្វស្លាប ឬសាច់ដល់ព្រះរបស់ពួកគេ។ លោកបូជាចារ្យ និងដុតចំណែកមួយភាគនៅលើអាសនា។ លោកប៉ូលកំពុងនិយាយពីចំណែកមួយភាគដែលពួកបូជាចារ្យឲ្យទៅអ្នកថ្វាយបង្គំដើម្បីទទួលទាន ឬ យកទៅលក់ក្នុងទីផ្សារ។

ការចេះដឹងតែងធ្វើឲ្យចិត្តប៉ោងឡើង

ការចេះដឹងតែងធ្វើឲ្យមនុស្សមានចិត្តប៉ោងឡើង ពាក្យ «ចិត្តប៉ោងឡើង» ជាការប្រៀបធៀបមួយ ការធ្វើឲ្យនរណាម្នាក់មានអំនួត។ មានអរូប «ការចេះដឹង» អាចត្រូវបានប្រើជាកិរិយាសព្ទ «ចេះ» ការបកប្រែផ្សេងទៀតៈ «ការចេះដឹងធ្វើឲ្យមនុស្សមានអំនួត» ឬ «មនុស្សដែលគិតថាខ្លួនចេះដឹងច្រើនការជាមានអំនួតវិញ»។ (សូមមើលៈrc://*/ta/man/translate/figs-metaphor)

តែក្តីស្រឡាញ់ស្អាងចិត្តឡើងវិញ

នាមអរូប «សេចក្តីស្រឡាញ់» អាចត្រូវបានប្រើជាកិរិយាសព្ទ។ ការបកប្រែផ្សេងទៀតៈ «ប៉ុន្តែ ពេលយើងស្រឡាញ់មនុស្សដទៃទៀត យើងបានស្អាងចិត្តពួកគេឡើងវិញ»។ (សូមមើលៈrc://*/ta/man/translate/figs-abstractnouns)

ក្តីស្រឡាញ់ស្អាងចិត្ត

ការស្អាងចិត្តមនុស្សឡើងជាការតំណាងឲ្យការជួយពួកគេឲ្យក្លាយទៅជាពេញវ័យ និងជំនឿរឹងមាំក្នុងជំនឿរបស់ពួកគេ។ ការបកប្រែផ្សេងទៀតៈ «សេចក្តីស្រឡាញ់ធ្វើមនុស្សមានកម្លាំង» ឬ «ពេលយើងស្រឡាញ់មនុស្សម្មាក់ យើងធ្វើឲ្យពួកគេមានកម្លាំង» ។ (សូមមើលៈrc://*/ta/man/translate/figs-metaphor)

គិតថាខ្លួនចេះដឹងអ្វីមួយ

ជឿថាខ្លួនដឹងគ្រប់អ្វីៗទាំងអស់។

អ្នកនោះនឹងទទួលការចេះដឹងតាមរយៈព្រះអង្គ

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ព្រះទ្រង់ស្គាល់មនុស្សម្នាក់នោះ»។ (សូមមើលrc://*/ta/man/translate/figs-activepassive)