km_tn/1co/07/15.md

3.7 KiB

ក្នុងករណីនេះ បងប្អូនប្រុសស្រីមិនបានជាប់ចំណងសន្យាអ្វីឡើយ

ពាក្យ «បងប្អូនប្រុស» នឹង «បងប្អូនស្រី» សំដៅលើប្តី ឬប្រពន្ធដែលជាគ្រិស្តបរិស័ទ។ ពាក្យ «មិនបានជាប់ចំណងសន្យា» ជាការប្រៀបធៀបមួយមានន័យថា អ្នកនោះមិនមានកាតព្វកិច្ចក្នុងការធ្វើអ្វីដែលពួកគេបានសន្យានោះឡើយ។ នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ក្នុងករណីនេះ ព្រះមិនតម្រូវឲ្យប្រពន្ឋ ឬប្តីដែលជាអ្នកជឿបន្តការគោរពនូវពាក្យសន្យាដែរ»។ (សូមមើលៈ[[rc:///ta/man/translate/figs-metaphor]] និង[[rc:///ta/man/translate/figs-activepassive]])

ដឹងបានយ៉ាងដូចម្តេចថា ប្រពន្ឋ... អ្នកនឹងសង្រ្គោះប្តីរបស់ខ្លួន...ដឹងបានយ៉ាងដូចម្តេចថា ប្តី...អ្នកនឹងសង្រ្គោះប្រពន្ធរបស់ខ្លួន

លោកប៉ូលកំពុងនិយាយទៅក្រុមជំនុំកូរិនថូស ដែលពួកគេជាមនុស្សតែមួយ តួយ៉ាងដូចជាពាក្យ «អ្នក»​ នឹង «របស់អ្នក» ពាក្យទាំងនេះជាឯកវចនៈ។ (សូមមើលៈrc://*/ta/man/translate/figs-you)

តើបងប្អូនដឹងបានយ៉ាងដូចម្តេចថាស្រ្តី ឬខ្លួនអ្នក តើនិងអាចសង្គ្រោះប្តីរបស់ខ្លួនបានយ៉ាងដូចម្តេចទៅ?

លោកប៉ូលប្រើសំណួរនេះជាហេតុដើម្បីឲ្យស្រ្តីគិតឲ្យបានជ្រៅអំពីអ្វីដែលលោកកំពុងនិយាយ។ ការបកប្រែផ្សេងទៀតៈ «អ្នកមិនអាចដឹងបានទេថាតើអ្នកនិងអាចសង្គ្រោះប្តីដែលមិនជឿរបស់អ្នកបានដោយរបៀបណានោះទេ»។ (សូមមើលៈrc://*/ta/man/translate/figs-rquestion)

តើបងប្អូនដឹងបានយ៉ាងដូចម្តេចថាបុរស ឬខ្លួនអ្នក តើនឹងអាចសង្រ្គោះប្រពន្ឋរបស់ខ្លួនបានយ៉ាងដូចម្តេចទៅ?

លោកប៉ូលប្រើសំណួរនេះជាហេតុដើម្បីឲ្យបុរសគិតឲ្យបានជ្រៅអំពីអ្វីដែលលោកកំពុងនិយាយ។ ការបកប្រែផ្សេងទៀតៈ «អ្នកមិនអាចដឹងបានទេថាតើអ្នកនិងអាចសង្គ្រោះប្រពន្ធដែលមិនជឿរបស់អ្នកបានដោយរបៀបណានោះទេ»។ (សូមមើលៈrc://*/ta/man/translate/figs-rquestion)