km_tn/1co/06/12.md

4.6 KiB

ប្រយោគភ្ជាប់

លោកប៉ូលរំលឹកដល់អ្នកជឿនៅក្នុងក្រុមជំនុំកូរិនថូសថា ព្រះជាម្ចាស់ចង់ឲ្យពួកគេបរិសុទ្ធ ព្រោះព្រះគ្រិស្តបានទិញពួកគេដោយការសុគតរបស់ទ្រង់។ រូបកាយរបស់ពួកគេឥឡូវនេះក៏ជាព្រះដំណាក់របស់ទ្រង់ដែរ។ លោកធ្វើយ៉ាងដូច្នេះដោយនិយាយពីអ្វីដែលក្រុមជំនុំកូរិនថូស និងបន្ទាប់មកបានកែតម្រូវពួកគេវិញ។

ខ្ញុំមានសិទ្ធិក្នុងការធ្វើគ្រប់ការទាំងអស់

អាចមានន័យថា ទី១ លោកប៉ូលបានកំពុងឆ្លើយពីអ្វីដែលក្រុមជំនុំកូរិនថូសមួយចំនួនប្រហែលជាបានគិត «អ្នកខ្លះនិយាយថា ខ្ញុំអាចធ្វើគ្រប់អ្វីៗបានទាំងអស់» ឬ ទី២ លោកប៉ូលពិតជាបាននិយាយពីអ្វីដែលលោកគិតថាត្រូវ «ព្រះជាម្ចាស់អនុញ្ញាតឲ្យខ្ញុំធ្វើអ្វីៗបានទាំងអស់»។

ប៉ុន្តែ មិនមែនគ្រប់យ៉ាងសុទ្ធតែអត់ប្រយោជន៍នោះទេ

លោកប៉ូលបានកំពុងឆ្លើយតបទៅអ្នកណាដែលបាននិយាយថា «ខ្ញុំអាចមានសិទ្ធិធ្វើគ្រប់ការទាំងអស់បាន» ការបកប្រែផ្សេងទៀតៈ «ប៉ុន្តែ មិនមែនគ្រប់យ៉ាងសុទ្ធតែល្អសម្រាប់ខ្ញុំនោះទេ»។

ខ្ញុំមិនឲ្យសិទ្ធិទាំងនោះ ក្លាយទៅជាមេត្រួតត្រាលើខ្ញុំឡើយ

នេះអាចបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំនិងមិនអនុញ្ញាតឲ្យអ្វីទាំងអស់នេះក្លាយជាច្បាប់គ្រប់គ្រងជាមេលើខ្ញុំបានឡើយ»។ (សូមមើលៈrc://*/ta/man/translate/figs-activepassive)

អាហារគឺសម្រាប់ក្រពះហើយក្រពះវិញក៏សម្រាប់ដាក់អាហារដែរ ប៉ុន្តែ ព្រះជាម្ចាស់នឹងបំផ្លាញពីរបៀបទាំងពីរនោះវិញ

អាចមានន័យថា ទី១ លោកប៉ូលបានកែពីអ្វីដែលពួកជំនុំកូរិនថូសមួយចំនួនប្រហែលជាធ្លាប់បានគិត «អាហារគឺសម្រាប់ក្រពះហើយក្រពះវិញក៏សម្រាប់ដាក់អាហារដែរ» ដោយការឆ្លើយថា ព្រះជាម្ចាស់នឹងបំផ្លាញពីរបៀបទាំងពីរនោះវិញ ឬ ទី២​ លោកប៉ូលតាមពិតទៅយល់ព្រមថា «អាហារគឺសម្រាប់ក្រពះហើយក្រពះវិញក៏សម្រាប់ដាក់អាហារដែរ» ប៉ុន្តែលោកក៏បន្ថែមទៀតថា ព្រះនឹងធ្វើការផ្សេងពីររបៀបទាំងពីរនោះវិញ។

អាហារគឺសម្រាប់ក្រពះ ហើយក្រពះវិញក៏សម្រាប់ដាក់អាហារដែរ

អាចមានន័យមួយទៀតថា អ្នកនិយាយកំពុងនិយាយជាប្រយោលនៃរូបរាងកាយ នឹងផ្លូវភេទ ប៉ុន្តែអ្នកគួរតែបកប្រែត្រង់ៗទៅថាៈ «ក្រពះ» និង «អាហារ»។

បំបែកបំបាក់

បំផ្លាញ