km_tn/1co/06/09.md

4.8 KiB

តើបងប្អូនមិនដឹងទេឬអីថា

លោកប៉ូលបញ្ជាក់ថាពួកគេគួរតែត្រូវបានដឹងពីសេចក្តីពិតនេះ ការបកប្រែផ្សេងទៀតៈ «អ្នកបានដឹងសេចក្តីពិតហើយថា»។ (សូមមើលៈrc://*/ta/man/translate/figs-rquestion)

នឹងជាមរតក

ការទទួលបាននូវអ្វីដែលព្រះបានសន្យាចំពោះអ្នកជឿដែលត្រូវបាននិយាយពីមរតកខាងទ្រព្យសម្បត្តិ និងភាពស្តុកស្តម្ភពីក្រុមគ្រួសារណាមួយ។

នឹងមិនអាចទទួលព្រះរាជ្យរបស់ព្រះជាម្ចាស់ជាមរតកបានទេ

ព្រះមិនវិនិច្ឆ័យពួកគេថាជាអ្នកសុចរិតក្នុងពេលជំនំជម្រះនោះទេ ហើយពួកគេនឹងមិនអាចទទួលបានជីវិតអស់កល្បនោះដែរ។

បុរសពេស្យាចា ពួក​អ្នក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា

អាចមានអត្ថន័យថា ទី១ នេះជាការឲ្យនិមយន័យមួយសម្រាប់គ្រប់សកម្មភាពរួមសង្វាស និងភេទដូចគ្នាទាំងអស់ ឬ ទី២ លោកប៉ូលបានឲ្យឈ្មោះសកម្មភាពពីរខុសគ្នា។ (សូមមើលៈrc://*/ta/man/translate/figs-merism)

បុរសពេស្យាចា

អាចមានន័យថា ទី១ ជាបុរសដែលអនុញ្ញាតឲ្យបុរសដទៃទៀតដេកជាមួយពួកគេ ឬ ទី២ ជាបុរសដែលអនុញ្ញាតឲ្យបុរសដ៏ទៃទៀតបង់លុយក្នុងការដេកជាមួយពួកគេ ឬ ទី៣ ជាបុរសដែលអនុញ្ញាតឲ្យបុរសដទៃទៀតដេកជាមួយពួកគេដែលជាផ្នែកនៃសកម្មភាពសាសនាណាមួយ។

ពួក​អ្នក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា

បុរសដែលដេកជាមួយបុរសដទៃទៀត។

ពួកចោរ​

មនុស្សដែលលូចពីអ្នកដទៃ

ពួក​លោភ‌លន់​

ជាមនុស្សដែលមានបំណងចិត្តក្នុងការធ្វើអំពើអាក្រក់ក្នុងគោលបំណងយករបស់ទ្រព្យអ្នកដទៃ។

បងប្អូនត្រូវបានសម្អាតឲ្យស្អាតហើយ

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ព្រះបានសម្អាតអ្នកហើយ»។ (សូមមើលៈrc://*/ta/man/translate/figs-activepassive)

អ្នករាល់គ្នាបានបរិសុទ្ធ

នេះអាចបញ្ជាក់ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ព្រះបានញែកបងប្អូនសំរាប់អង្គទ្រង់»។ (សូមមើលៈrc://*/ta/man/translate/figs-activepassive)

បងប្អូនបានត្រឹមត្រូវ

នេះអាចបញ្ជាក់ក្នុងទម្រង់សកម្ម ការបកប្រែផ្សេងទៀតៈ «ព្រះបានធ្វើឲ្យបងប្អូនត្រូវរួមជាទ្រង់»។ (សូមមើលៈrc://*/ta/man/translate/figs-activepassive)

ក្នុងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ត

ពាក្យ ព្រះនាម ជាការប្រៀបធៀបពីឫទ្ឋានុភាព និងអំណាចនៃព្រះយេស៊ូគ្រិស្ត។​ ការបកប្រែផ្សេងទៀតៈ «ដោយឫទ្ធានុភាព និងអំណាចនៃព្រះអម្ចាស់យេស៊ូគ្រិស្ត»។ (សូមមើលៈrc://*/ta/man/translate/figs-metonymy)