km_tn/1co/06/04.md

5.1 KiB
Raw Permalink Blame History

បើដូច្នេះមែន បងប្អូនត្រូវការអ្វីដើម្បីកាត់ក្តីដែលទាក់ទងទៅនឹងជីវិតប្រចាំថ្ងៃ ប៉ុន្តែ ហេតុអ្វីបានជាបងប្អូននាំរឿងរ៉ាវទាំងនោះ ទៅឯអ្នកដែលមិ​នបានឈរនៅក្នុងក្រុមជំនុំទៅវិញ?

អាចមានអត្ថន័យថា ទី១ «នេះជាសំនួរឥតបានព្រៀងទុក» ឬ ទី២ នេះជាការថ្លែងការមួយ «ពីអតីតកាលបងប្អូនធ្លាប់បានដោះស្រាយបញ្ហាតូចតាចនេះនៅក្នុងជីវិត បងប្អូនមិនបានដោះដៃចេញក្នុងការដោះស្រាយទំនាស់រវាងគ្រិស្តបរិស័ទទៅឲ្យអ្នកមិនជឿដោយស្រាយនោះទេ» ឬ ទី៣ នេះជាបញ្ញត្តិ «នៅពេលបងប្អូនដោះស្រាយបញ្ហាតូចតាចនេះនៅក្នុងជីវិត វាក៏ដូចជាការបានដោះស្រាយបញ្ហាចំពោះអ្នកដែលមិនបានឈរនៅក្នុងក្រុមជំនុំដែរ គឺថាអ្នកបានដោះស្រាយទំនាស់ទាំងនោះ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

បើដូច្នេះមែន បងប្អូនត្រូវការអ្វីដើម្បីកាត់ក្តីដែលទាក់ទងទៅនឹងជីវិតប្រចាំថ្ងៃ

ប្រសិនបើ អ្នកត្រូវបានហៅដើម្បីធ្វើការសម្រេចចិត្តអំពីជីវិតប្រចាំថ្ងៃ ឬ «អ្នកត្រូវតែដោះស្រាយបញ្ហាតូចតាចនៅក្នុងជីវិតនេះ»។

ហេតុអ្វីបានជាបងប្អូននាំរឿងរ៉ាវទាំងនោះ ទៅឯអ្នកដែលមិ​នបានឈរនៅក្នុងក្រុមជំនុំទៅវិញ?

លោកប៉ូលកំពុងស្តីបន្ទោសក្រុមជំនុំកូរិនថូសចំពោះអ្នកបៀបដែលពួកគេដោះស្រាយបញ្ហានេះ។ អាចមានអត្ថន័យថា ទី១ «បងប្អូនគួរតែបញ្ឈប់ការយករឿងរ៉ាវទាំងនេះទៅឲ្យអ្នកដែលនៅខាងក្រៅក្រុមជំនុំទៅ» ឬ ទី២ «បងប្អូនគួរតែយករឿងរ៉ាវទាំងនេះទៅកាន់សមាជិកនៃក្រុមជំនុំបើទោះជាអ្នកនោះមិនមានការទទួលស្គាល់ពីអ្នកជឿដទៃទៀតក៏ដោយ»។ (សូមមើលៈrc://*/ta/man/translate/figs-rquestion)

ឲ្យអ្នកខ្មាស

ឲ្យអ្នកគ្មានកិត្តិយស ឬ «ដើម្បីបង្ហាញពីការបរាជ័យក្នុងបញ្ហានេះ»។

តើគ្មាននរណានៅក្នុងចំណោមអ្នករាល់គ្នាមានប្រាជ្ញាគ្រប់គ្រាន់ ដើម្បីដោះស្រាយរឿងបងប្អូនឯងដែលទាស់គ្នាទេឬអី?

លោកប៉ូលធ្វើឲ្យក្រុមជំនុំកូរិនថូសខ្មាស។ ការបកប្រែផ្សេងទៀតៈ «អ្នកគួរតែខ្មាសដែលមិនអាចរកអ្នកជឿដែលមានប្រាជ្ញាដើម្បីដោះស្រាយជម្លោះរវាងអ្នកជឿបាន»។ (សូមមើលៈrc://*/ta/man/translate/figs-rquestion)

បងប្អូន

នេះមានន័យថាគ្រិស្តបិរស័ទទាំងអស់ ទាំងបុរស នឹងស្រ្តី។

ដើម្បីដោះស្រាយរឿង

ការឈ្លោះប្រកែក ឬ ការមិនយល់ព្រម។

បងប្អូនបែរជាប្តឹងផ្តល់អ្នកជឿម្នាក់ ហើយទៅរកអ្នកមិនជឿឲ្យកាត់ក្តីទៀត!

អ្នកជឿដែលមានទំនាស់ចំពោះគ្នាទៅវិញទៅមកហើយសូមឲ្យអ្នកមិនជឿវិនិច្ឆ័យដើម្បីធ្វើការសម្រេចចិត្តឲ្យពួកគេ