km_tn/1co/06/01.md

4.5 KiB

ប្រយោគភ្ជាប់

លោកប៉ូលបន្ទាប់មកពន្យល់ពីរបៀបដែលអ្នកជឿត្រូវដោះស្រាយបញ្ហាជាមួយអ្នកជឿដទៃទៀត។

ទំនាស់

ការមិនយល់ព្រម ឬ ការឈ្លោះប្រកែក

ហេតុអី្វបានជាអ្នករាល់គ្នាទៅរក...អ្នកជឿកាត់ក្តីវិញ?

លោកប៉ូលបានបញ្ជាក់ថាគ្រិស្តបរិស័ទត្រូវតែដោះស្រាយបញ្ហាក្នុងចំណោមពួកគេ។​ ការបកប្រែផ្សេងទៀតៈ «គាត់មិនគួរទៅរក...អ្នកជឿកាត់ក្តីវិញ!» ឬ «គាត់គួរតែកោតខ្លាចដល់ព្រះ និងមិនទៅរក...អ្នកជឿកាត់ក្តីវិញ!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

បងប្អូនមិនដឹងទេឬអីថា ពួកអ្នកជឿនឹងមានចំណែកកាត់ក្តីពិភពលោកនេះ?

លោកប៉ូលកំពុងធ្វើឲ្យក្រុមជំនុំកូរិនថូលត្រូវខ្មាស់ចំពោះទង្វើដែលពួកគេធ្វើដូចជាមិនដឹងអី។​ (សូមមើលៈrc://*/ta/man/translate/figs-rquestion)

ប្រសិនបើ ដូច្នេះ បងប្អូនអាចវិនិច្ឆ័យលោកីយ៍មែន តើបងប្អូនគ្មានលទ្ធិភាពសូម្បីដោះស្រោយបញ្ហាតូចតាចបែបនេះទេឬអី?

ដោយសារពួកគេនិងត្រូវបានផ្តល់អោយនូវទំនួលខុសត្រូវដ៏ធំសម្បើមនៅពេលក្រោយ ឥឡូវនេះពួកគេត្រូវមានទំនួលខុសត្រូវលើការតូចតាចនេះសិន។ ការបកប្រែផ្សេងទៀតៈ «អ្នកនិងវិនិច្ឆ័យលោកីយ៍នៅពេលអនាគត ដូច្នេះអ្នកអាចមានលទ្ធភាពក្នុងការដោះស្រាយបញ្ហាឥឡូវនេះ»។ (សូមមើលៈrc://*/ta/man/translate/figs-rquestion)

រឿងតូចៗនៃជីវិត

បញ្ឈប់ការឈ្លោះប្រកែកអំពីអ្វីដែលអ្នកត្រូវធ្វើក្នុងជីវិតនេះទៅ

តើបងប្អូនមិនដែលដឹងទេឬថា យើងក៏មានវិនិច្ឆ័យទេវតាដែរ?

លោកប៉ូលមានការភ្ញាក់ផ្អើលថា ពួកគេទំនងជាមិនដឹងទេថា ការបកប្រែផ្សេងទៀតៈ «អ្នកដឹងហើយថា យើងនិងវិនិច្ឆ័យពួកទេវតា»។ (សូមមើលៈrc://*/ta/man/translate/figs-rquestion)

យើងនឹងវិនិច្ឆ័យ

លោកប៉ូលនិយាយរួមទាំងខ្លួនលោក និងក្រុមជំនុំកូរិនថូសដែរ

តើចង់បានប៉ុណ្ណាទៀត ទើបយើងមានសិទ្ធិដើម្បីវិនិច្ឆ័យរឿងតូចៗនៃជីវិតមែនទេ?

ដោយសារពួកគេនិងត្រូវបានផ្តល់ឲ្យនូវទំនួលខុសត្រូវដ៏ធំសម្បើមនៅពេលក្រោយ ឥឡូវនេះ ពួកគេត្រូវមានទំនួលខុសត្រូវលើការតូចតាចនេះសិន។ ការបកប្រែផ្សេងទៀត «ដោយសារយើងដឹងថាយើងនិងវិនិច្ឆ័យលើទេវតា យើងក៏អាចដឹងយ៉ាងប្រាកដថាព្រះក៏និងឲ្យយើងវិនិច្ឆ័យលើរឿងតូចៗនៃជីវិតនេះដែរ»។ (សូមមើលៈrc://*/ta/man/translate/figs-rquestion)