km_tn/1co/05/03.md

4.9 KiB

ខ្ញុំនៅជាមួយបងប្អូនខាងវិញ្ញាណ

ខ្ញុំនៅជាមួយអ្នកខាងឯវិញ្ញាណ ការនៅជាមួយពួកគេខាងឯវិញ្ញាណតំណាងឲ្យការយកចិត្តទុកដាក់ ឬការចង់នៅជាមួយពួកគេ។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំយកចិត្តទុកដាក់ចំពោះអ្នក» ឬ «ខ្ញុំចង់នៅជាមួយអ្នក»។

ហើយ​ខ្ញុំ​ក៏​បាន​ដាក់​ទោស​ដល់ម្នាក់​ដែល​ប្រព្រឹត្ត​អំពើ​បែប​នោះដែរ

អាចមានអត្ថន័យថា ទី១ «ខ្ញុំបានសម្រេចចិត្តចំពោះអ្វីដែលគួរតែធ្វើលើអ្នកដែលបានប្រព្រឹត្តអំពើបែបនេះហើយ» ឬ «ខ្ញុំបានរកឃើញអ្នកដែលបានប្រព្រឹត្តអំពើថោកទាបនេះហើយ»។

ពេលបងប្អូនជួបជុំគ្នា

នៅពេលអ្នកនៅជុំគ្នា ឬ «នៅពេលអ្នកជួបជុំគ្នា»។

ក្នុងនាមរបស់ព្រះអម្ចាស់យេស៊ូ

អាចមានអត្ថន័យថា ទី១ ក្នុងនាមរបស់ព្រះអម្ចាស់យេស៊ូជាការប្រៀបធៀបយ៉ាងច្បាស់លាស់មួយថា ជាតំណាងសិទ្ធិអំណាចរបស់ទ្រង់។ ការបកប្រែផ្សេងទៀត «ជាមួយអំណាចនៃព្រអម្ចាស់យេស៊ូ» ឬ ទី២ «ការជួបជុំគ្នាក្នុងនាមព្រះអម្ចាស់រួមបញ្ចូលទាំងការជួបជុំក្នុងការថ្វាយបង្គំទ្រង់ផងដែរ»។ ការបកប្រែផ្សេងទៀតៈ «ដើម្បីថ្វាយបង្គំព្រះអម្ចាស់យេស៊ូនៃយើង»។ (សូមមើល[[rc:///ta/man/translate/figs-metonymy]] និង[[rc:///ta/man/translate/figs-explicit]])

បញ្ជូន​ម្នាក់​នេះ​ទៅ​សាតាំង

ការ​បញ្ជូន​ម្នាក់​នេះ​ទៅ​សាតាំង ជាការតំណាងឲ្យការមិនអនុញ្ញាតឲ្យបុរសម្នាក់នេះអាចរួមចំណែកជាមួយក្រុមរបស់ពួកគេ ដើម្បីឲ្យសាតាំងអាចធ្វើបាបគាត់បាន។ ការបកប្រែផ្សេងទៀតៈ «ឲ្យបុរសម្នាក់នេះចេញពីក្រុមរបស់អ្នកដើម្បីឲ្យសាតាំងអាចធ្វើបាបគាត់បាន»។ (សូមមើលrc://*/ta/man/translate/figs-metaphor)

ដើម្បី​ឲ្យ​រូប​កាយ​របស់​គាត់​វិនាស

អាចមានអត្ថន័យថា​ ទី១ «សាច់ឈាម» សំដៅទៅលើរូបរាងកាយរបស់គាត់ ការបកប្រែផ្សេងទៀត «ដើម្បីឲ្យសាតាំងធ្វើបាបរូបរាយកាយរបស់គាត់» ទី២ «សាច់ឈាម» ជាការប្រៀបធៀបពីអំពើបាបតាំងពីកំណើតមកម្លេ៉ះ។ ការបកប្រែផ្សេងទៀតៈ «ដើម្បីឲ្យអំពើបាបដែលមានតាំងពីកំណើតត្រូវបានបំផ្លាញ» ឬ «តែកុំឲ្យគាត់អាចបន្តរស់នៅក្នុងជីវិតដែលមានអំពើបាបតាំងពីកំណើតមក»។ (សូមមើលៈrc://*/ta/man/translate/figs-metaphor)

តែ​វិញ្ញាណ​របស់​គាត់​នឹង​ទទួល​ការ​សង្គ្រោះ​នៅ​ថ្ងៃ​ព្រះ‌អម្ចាស់

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម ការបកប្រែផ្សេងទៀត «តែព្រះនឹងសង្គ្រោះវិញ្ញាណរបស់គាត់នៅថ្ងៃព្រះអម្ចាស់»។ (សូមមើលៈrc://*/ta/man/translate/figs-activepassive)