km_tn/1co/04/14.md

3.0 KiB

ខ្ញុំមិនបានសរសេរការទាំងនេះ ដើម្បីឲ្យបងប្អូនបាក់មុខនោះទេ ប៉ុន្តែ ដើម្បីកែតម្រូវបងប្អូន

ខ្ញុំគ្មានចេតនាឲ្យអ្នកបាក់មុខនោះទេ ប៉ុន្តែ ដើម្បីឲ្យអ្នកមានការរីកចម្រើនវិញ ឬ «ខ្ញុំមិនបានព្យាយាមបំបាក់មុខអ្នកនោះទេ ប៉ុន្តែ ខ្ញុំចង់កែតម្រូវអ្នកវិញ» ។

កែតម្រូវ

«ដាស់តឿន»

​មាន​​អ្នកណែនាំមួយ​ម៉ឺន​នាក់

នេះជាការនិយាយបំប៉ោងតួលេខនៃចំនួនមនុស្សដែលណែនាំពួកគេ ដើម្បីបញ្ជាក់ពីសារសំខាន់នៃឪពុកខាងវិញ្ញាណតែមួយ។​ ការបកប្រែផ្សេងទៀតៈ «មានអ្នកណែនាំជាច្រើន» ឬ «ហ្វូងមនុស្សដ៏ធំមួយនៃអ្នកណែនាំ» (សូមមើលៈrc://*/ta/man/translate/figs-hyperbole)«»

កូន...ឪពុក

ដោយសារលោកប៉ូលបាននាំអ្នកក្រុងកូរិនថូសថ្វាយព្រះគ្រិស្ត ពួកគេហាក់បីដូចជាកូនខាងវិញ្ញាណរបស់លោកដូច្នោះដែរ។​ (សូមមើលៈrc://*/ta/man/translate/figs-metaphor)

ខ្ញុំ​បានក្លាយ​​ជាឪពុកបងប្អូន​ក្នុងព្រះ‌​គ្រិស្ដយេស៊ូ តាមរយៈការ​នាំ​ដំណឹង‌ល្អ

លោកប៉ូលកំពុងបញ្ជាក់ថាទីមួយ ទំនាក់ទំនងរបស់លោកជាមួយក្រុមជំនុំកូរិនថូសជាអ្វីដែលសំខាន់បំផុត «ក្នុងព្រះគ្រិស្ត» ទីពីរ វាបានកើតឡើងដោយសារគាត់បាននាំដំណឹងល្អដល់ពួកគេ ហើយទីបីគឺថាគាត់ជាម្នាក់ដែលដូចជាឪពុកមួយរូបសម្រាប់ពួកគេ។ ការបកប្រែផ្សេងទៀតៈ «វាដោយសារតែព្រះបានភ្ជាប់អ្នកមកជាមួយព្រះគ្រិស្តនៅពេលខ្ញុំបានណែនាំអ្នកពីដំណឹងល្អគឺថាខ្ញុំជាម្នាក់ដែលបានក្លាយជាឪពុករបស់អ្នក»។