km_tn/1co/04/06.md

3.7 KiB

បងប្អូនអើយ

នេះមានន័យថាជាគ្រិស្តបរិស័ទដែលរួមជំនឿ រួមមានទាំងបុរស និង​ស្រ្តី។

សម្រាប់ជា

ជាប្រយោជន៍របស់អ្នក

ដ្បិតអ្នក...មាននូវអ្វីដែលអ្នកមិនមាន...អ្នកទទួលដោយមិនបង់ថ្លៃ...បែរជាមានអំនួត...ខ្លួនមិនបានធ្វើអ្វីសោះ

លោកប៉ូលកំពុងនិយាយទៅក្រុមជំនុំកូរិនថូសដូចជានិយាយទៅកាន់មនុស្សតែម្នាក់ ជាឧទាហរណ៍ «អ្នក» ជាឯកវចនៈ។ (សូមមើលៈrc://*/ta/man/translate/figs-you)

ដ្បិត នរណាធ្វើឲ្យអ្នកបានខ្ពង់ខ្ពស់?

លោកប៉ូលស្តីបន្ទោសដល់ក្រុមជំនុំកូរិនថូសដែលបានគិតថាពួកគេល្អប្រសើរជាងអស់អ្នកដែលបានឮដំណឹងល្អពីមនុស្សដទៃផ្សេងទៅទៀត។​​ ការបកប្រែផ្សេងទៀតៈ «ដ្បិត គ្មានអ្វីខុសប្លែកគ្នារវាងអ្នក និងអ្នកដទៃឡើយ» ឬ «ដ្បិត អ្នកក៏មិនខ្ពង់ខ្ពស់ ជាជាងអ្នកដទៃដែរ»។ (សូមមើលៈrc://*/ta/man/translate/figs-rquestion)

តើការទាំងនោះមិនមែនបានមកដោយឥតបង់ថ្លៃទេឬអី?

លោកប៉ូលប្រើសំណួរនេះដើម្បីបញ្ជាក់ថា ពួកគេមិនបានបង់ថ្លៃនូវអ្វីដែលពួកគេមាននោះទេ។​ ការបកប្រែផ្សេងទៀតៈ «គ្រប់អ្វីៗដែលអ្នកមាន ជាអ្វីៗដែលអ្នកបានទទួលដោយឥតបង់ថ្លៃ» ឬ «ព្រះបានផ្តល់ឲ្យអ្នកនូវអ្វីៗដែលមានដោយឥតបង់ថ្លៃ!»។ (សូមមើលៈrc://*/ta/man/translate/figs-rquestion)

ហេតុអ្វីបានជាអ្នកបែរជាមានអំនួត ទាំងខ្លួនមិនបានធ្វើអ្វីសោះដូច្នេះ?

លោកប៉ូលស្តីបន្ទោសពួកគេចំពោះសេចក្តីអំនួតនូវអ្វីដែលពួកគេមាន។ ការបកប្រែផ្សេងទៀតៈ «អ្នកមិនគួរមានអំនួតចំពោះអ្វីដែលអ្នកមិនបានធ្វើសោះ» ឬ «អ្នកគ្មានសិទ្ធិមានអំនួតទេ!» (សូមមើលៈrc://*/ta/man/translate/figs-rquestion)

ចំពោះអ្នកមិនបានទទួលទេឬអី

ឃ្លាថា «បានធ្វើដូច្នេះ» សំដៅលើការទទួលដោយឥតបង់ថ្លៃចំពោះអ្វីដែលពួកគេមាន។ ការបកប្រែផ្សេងទៀតៈ «ចំពោះអ្នកមិនបានទទួលដោយឥតបង់ថ្លៃទេឬអី» ឬ «ទាំងខ្លួនមិនបានបង់ថ្លៃផង»។