km_tn/1co/03/12.md

4.0 KiB
Raw Permalink Blame History

ព័ត៌មានទូទៅ៖

លោកប៉ូលនិយាយពីអ្វីដែលអ្នកសាងសង់ជាធម្មតាធ្វើនៅពេលសាងសង់អគារណាមួយដើម្បីពណ៌នាពីគ្រូនៅក្រុមជំនុំកូរិនថូសកំពុងធ្វើជាពិតប្រាកដ។ អ្នកសាងសង់ជាធម្មតាតែងតែប្រើមាស ប្រាក់ ឬពេជ្រ ជាការតុបតែងលើអគារ។

ឥឡូវនេះ ប្រសិនបើ មានអ្នកណាសង់លើគ្រឹះនេះជាមួយមាស ប្រាក់ ពេជ្រ ឈើ ចំបើង ឬ​ស្បូវ

សម្ភារអគារដែលត្រូវបានប្រើក្នុងការចាប់ផ្តើមសង់អគារថ្មីត្រូវបានប្រៀបធៀបទៅលើតម្លៃនៃព្រះវិញ្ញាណដែលត្រូវប្រើក្នុងការសាងសង់អាកប្បកិរិយានរណាម្នាក់ និងសកម្មភាពណាមួយអំឡុងពេលគាត់នៅមានជិវិតនៅឡើយ។ ការបកប្រែផ្សេងទៀតៈ «មិនមែនអ្នកដែលសាងសង់ដោយសម្ភារដែលមានតម្លៃនឹងនៅស្ថិតថេរជាង អ្នកដែលសាងសង់ដោយសម្ភារដែលថោកនិងងាយឆេះជាងនោះទេ»។ (សូមមើលៈrc://*/ta/man/translate/figs-metaphor)

ពេជ្រ

ថ្មដែលថ្លៃ

កិច្ចការរបស់ពួកគេនឹងបង្ហាញឲ្យឃើញ

នេះអាចបញ្ជាក់ក្នុងទម្រង់សកម្ម ការបកប្រែផ្សេងទៀតៈ «ព្រះជាម្ចាស់នឹងបង្ហាញគ្រប់គ្នាពីអ្វីដែលអ្នកសាងសង់ត្រូវធ្វើ»។ (សូមើលៈrc://*/ta/man/translate/figs-activepassive)

សម្រាប់ពន្លឺថ្ងៃនឹងបង្ហាញពីវា

«ពន្លឺថ្ងៃ» ជាការប្រៀបធៀបពីពេលវេលាដែលព្រះជាម្ចាស់នឹងកាត់ទោសមនុស្សគ្រប់គ្នា។ នៅពេលព្រះជាម្ចាស់បង្ហាញមនុស្សគ្រប់គ្នាពីអ្វីដែលគ្រូម្នាក់នោះបានធ្វើហើយ វាហាក់បើដូចជាព្រះអាទិត្យដែលរះឡើងដើម្បីបង្ហាញពីអ្វីដែលបានកើតឡើងអំឡុងពេលយប់អ៊ីចឹង។ (សូមមើលៈrc://*/ta/man/translate/figs-metaphor)

ដ្បិត វានឹងត្រូវបង្ហាញនៅក្នុងភ្លើងដែរ។ ភ្លើងនឹងសាកល្បងពីគុណភាពរបស់អ្វីៗដែលម្នាក់បានធ្វើ។

ដូចជាភ្លើងដែលនិងបង្ហាញពីកម្លាំង ឬបំផ្លាញភាពកម្សោយនៃអគារណាមួយ ភ្លើងរបស់ព្រះនិងវិនិច្ឆ័យពីសេចក្តីប្រឹងប្រែង និងសកម្មភាពរបស់មនុស្ស។ ការបកប្រែផ្សេងទៀតៈ «ព្រះជាម្ចាស់នឹងប្រើភ្លើងក្នុងការបង្ហាញពីគុណភាពនៃកិច្ចការងាររបស់ទ្រង់»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)