km_tn/1co/03/06.md

3.6 KiB

ខ្ញុំជាអ្នកដាំ

ការយល់ដឹងពីព្រះប្រៀបដូចជាគ្រាប់ពូជមួយដែលត្រូវបានដាំដើម្បីលូតលាស់។ ការបកប្រែផ្សេងទៀតៈ «នៅពេលខ្ញុំអធិប្បាយព្រះបន្ទូលរបស់ព្រះទៅបងប្អូន ខ្ញុំហាក់ដូចជាម្នាក់ដែលដាំគ្រាប់ពូជនៅក្នុងសួនច្បារ»។ (សូមមើលៈrc://*/ta/man/translate/figs-metaphor)

លោកអាប៉ូឡូជាអ្នកស្រោចទឹក

ដូចគ្រាប់ពូជត្រូវការទឹក សេចក្តីជំនឿត្រូវការសេចក្តីបង្រៀនយូរដើម្បីឲ្យមានការលូតលាស់។​ ​ការបកប្រែផ្សេងទៀតៈ «ហើយនៅពេលលោកអាប៉ូឡូសបន្តបង្រៀនបងប្អូនអំពីព្រះបន្ទូលរបស់ព្រះ លោកបានប្រៀបដូចជា អ្នកស្រោចទឹកក្នុងសួនច្បារនោះ»។ (សូមមើលៈrc://*/ta/man/translate/figs-metaphor)

ប៉ុន្តែ ព្រះជាម្ចាស់ជាអ្នកធ្វើឲ្យលូតលាស់វិញ

នៅពេលដំណាំលូតលាស់ និងរីកចម្រើន ដូច្នេះសេចក្តីជំនឿ និងការយល់ដឹងពីព្រះក៏មានការលូតលាស់ និងរិតតែមាំនិងជ្រៅទៅៗដែរ។ ការបកប្រែផ្សេងទៀត «ប៉ុន្តែ ព្រះជាអ្នកធ្វើឲ្យបងប្អូនលូតលាស់» ឬ «ប៉ុន្តែ បើព្រះធ្វើឲ្យដំណាំលូតលាស់ ទ្រង់ក៏និងធ្វើឲ្យបងប្អូនលូតលាស់ខាងវិញ្ញាណដូចគ្នាដែរ»។ (សូមមើលៈrc://*/ta/man/translate/figs-metaphor)

មិនថានរណាជាអ្នកដាំ ឬជាអ្នក...ប៉ុន្តែ គឺជាព្រះជាម្ចាស់ទេ ដែលផ្តល់ការលូតលាស់វិញ។

លោកប៉ូលសង្កត់ធ្ងន់ៗទៀតថា មិនមែនជាលោក ឬ លោកអាប៉ូឡូសដែលមានកាតព្វកិច្ចធ្វើឲ្យអ្នកជឿទាំងអស់មានការលូតលាស់ខាងវិញ្ញាណនោះទេ ប៉ុន្តែ ជាព្រះជាម្ចាស់ទេ។

ប៉ុន្តែ គឺជាព្រះជាម្ចាស់ទេ ដែលផ្តល់ការលូតលាស់វិញ

ឲ្យលូតលាស់មានន័យថា ធ្វើឲ្យលូតលាស់។ នាមអរូប «ការលូតលាស់» អាចត្រូវបានបកប្រែក្នុងប្រយោគនិយាយ។ ការបកប្រែផ្សេងទៀត «ជាព្រះដែលធ្វើឲ្យបងប្អូនលូតលាស់»។ (សូមមើលៈrc://*/ta/man/translate/figs-abstractnouns)