km_tn/1co/03/03.md

5.2 KiB

នៅក្នុងសាច់ឈាម

នៅតែប្រព្រឹត្តទង្វើរទៅតាមអំពើបាប ឬ បំណងរបស់លោកីយ៍។

តើបងប្អូនមិនបានរស់នៅអាស្រ័យខាងឯសាច់ឈាម ហើយតើអ្នកមិនបានដើរតាមរបៀបរបស់មនុស្សលោកទេឬអី?

លោកប៉ូលកំពុងតែស្តីបន្ទោសពួកជំនុំកូរិនថូសចំពោះការប្រព្រឹត្តអំពើបាបរបស់ពួកគេ។ «ការដើរ» នេះជាការប្រៀធៀបមួយចំពោះ «ការថ្លឹងថ្លែងអាកប្បកិរិយាបងប្អូន» ជាការសម្រេចថាអ្វីល្អ ហើយអ្វីអាក្រក់។ ការបកប្រែផ្សេងទៀតៈ «បងប្អូនគួរតែត្រូវអៀនខ្មាស ដោយសារបងប្អូនកំពុងតែប្រព្រឹត្តអំពើបាបទៅតាមបំណងចិត្តរបស់បងប្អូន ហើយកំពុងប្រើរបៀបលោកីយ៍ក្នុងការសំរេចថាតើអាកប្បកិរិយារបស់បងប្អូនល្អ ឬអាក្រក់!» (សូមមើលៈ[[rc:///ta/man/translate/figs-rquestion]] និង[[rc:///ta/man/translate/figs-metaphor]])

តើនេះមិនមែនរស់នៅបែបមនុស្សលោកទេឬអី?

លោកប៉ូលកំពុងស្តីបន្ទោសពួកជំនុំកូរិនថូស។​ ការបកប្រែផ្សេងទៀតៈ «បងប្អូនគួរតែត្រូវខ្មាស់អៀនដោយសារបងប្អូនរស់នៅតាមរបៀបមនុស្សដដែល ដែលជាមនុស្សមិនមានព្រះវិញ្ញាណគង់នៅ»។ (សូមមើលៈrc://*/ta/man/translate/figs-rquestion)

តើលោកអប៉ូឡូសជាអ្នកណា? តើប៉ូលជានរណា?

លោកប៉ូលកំពុងនិយាយធ្ងន់ៗថា​ លោក និងអប៉ូឡូសមិនមែនជាអ្នកផ្សាយដំណឹងល្អចេញពីប្រភពដើមនោះទេ ដូច្នេះហើយក្រុមជំនុំកូរិនថូសមិនគួរដើរតាមពួកលោកទេ។ ការបកប្រែផ្សេងទៀងៈ «ជាការមិនត្រឹមត្រូវក្នុងការប្រមូលផ្តុំក្រុមមនុស្សដើម្បីដើរតាមលោកអប៉ូឡូស ឬ លោកប៉ូល!» ឬ (សូមមើលៈrc://*/ta/man/translate/figs-rquestion)

ហើយតើប៉ូលជានរណា?

លោកប៉ូលកំពុងនិយាយពីខ្លួនលោកផ្ទាល់ ក៏ដូចជាកំពុងនិយាយចំពោះអ្នកដទៃដែរ។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំមិនសំខាន់ទេ» ឬ «ខ្ញុំជានរណា?» (សូមមើលៈ[[rc:///ta/man/translate/figs-rquestion]] និង[[rc:///ta/man/translate/figs-123person]])

ជាអ្នកបម្រើព្រះជាម្ចាស់ដែលអ្នករាល់គ្នាបានជឿ

លោកប៉ូលបានឆ្លើយសំណួរខ្លួនឯងដោយនិយាយថា លោក និងលោកអប៉ូឡួសជាអ្នកបម្រើព្រះជាម្ចាស់។ ការបកប្រែផ្សេងទៀតៈ «លោកប៉ូល និងលោកអប៉ូឡួស​ជាអ្នកបម្រើព្រះគ្រិស្ត ហើយជាអ្នកជឿលើព្រះគ្រិស្តដោយព្រោះពួកយើងជាអ្នកបម្រើទ្រង់»។ (សូមមើលៈrc://*/ta/man/translate/figs-ellipsis)

ជាអ្នកបម្រើព្រះជាម្ចាស់ដែលអ្នករាល់គ្នាបានជឿ ម្នាក់ៗធ្វើការតាមដែលព្រះអម្ចាស់ប្រគល់ភារកិច្ចឲ្យប៉ុណ្ណោះ

នេះអាចត្រូវបានបញ្ជាក់ជាមួយព័ត៌មានដែលបានយល់។​ ការបកប្រែផ្សេងទៀតៈ «យើងជាអ្នកបម្រើព្រះជាម្ចាស់ដែលអ្នករាល់គ្នាបានជឿ។ មានតែពួកយើងប៉ុណ្ណោះដែលជាមនុស្សដែលព្រះអម្ចាស់ប្រគល់ភារកិច្ចឲ្យ»។ (សូមមើលៈrc://*/ta/man/translate/figs-ellipsis)