km_tn/1co/03/01.md

3.1 KiB

ប្រយោគភ្ជាប់

ឥឡូវលោកប៉ូលរំលឹកដល់អ្នកជឿក្នុងពួកជំនុំកូរិនថូសអំពីរបៀបដែលពួកគេគួរតែរស់នៅ ជាជាងការដែលធ្វើតែតាមតួនាទីរបស់ពួកគេនៅចំពោះមុខព្រះ។ លោកក៏បានរំលឹកពួកគេទៀតថា អ្នកដែលបង្រៀនពួកគេ មិនមានសារសំខាន់ដូចជាព្រះទេ ដែលទ្រង់ជាអ្នកធ្វើឲ្យមានការលូតលាស់វិញ។

បងប្អូនអើយ

នេះមានន័យថា គ្រិស្តបរិស័ទដែលរួមជំនឿ រួមមានទាំងបុរស និងស្រ្តី។

មនុស្សខាងឯវិញ្ញាណ

មនុស្សដែលស្តាប់តាមព្រះវិញ្ញាណ

មនុស្សខាងសាច់ឈាម

មនុស្សដែលធ្វើតាមតែបំណងចិត្តរបស់ពួកគេ

ដូចជាកូនក្មេងនៅក្នុងព្រះគ្រិស្ត

ក្រុមជំនុំកូរិនថូសត្រូវបានប្រៀបធៀបដូចជាកូនក្មេងតូចខាងឯអាយុ និងការយល់ដឹង។ ការបកប្រែផ្សេងទៀតៈ «ដូចជាអ្នកជឿព្រះគ្រិស្តលើកដំបូង»។ (សូមមើលៈrc://*/ta/man/translate/figs-metaphor)

ខ្ញុំបានឲ្យទឹកដោះដល់បងប្អូន មិនមែនអាហាររឹងទេ

ក្រុមជំនុំកូរិនថូសអាចងាយស្រួលយល់តែសេចក្តីពិតប៉ុណ្ណោះប្រៀបដូចជាកូនក្មេងដែលចេះតែផឹកទឹកដោះគោតែប៉ុណ្ណោះដែរ។ ពួកគេមិនទាន់ពេញវ័យគ្រប់គ្រាន់ដើម្បីអាចយល់ពីេសេចក្តីអស្ចារ្យដូចក្មេងធំដែលអាចបរិភោគអាហាររឹងបាននោះដែរទេ។ (សូមមើលៈrc://*/ta/man/translate/figs-metaphor)

នៅតែមិនអាចទទួលបាន

ចង់បញ្ជាក់ថាពួកគេមិនទាន់រួចរាល់ដើម្បីអាចយល់ពីការបង្រៀនពិបាកៗនោះទេ។ ការបកប្រែផ្សេងទៀតៈ «អ្នកនៅមិនទាន់រួចរាល់ដើម្បីអាចយល់ពីការបង្រៀនជ្រៅៗក្នុងការដើរតាមព្រះគ្រិស្តនៅឡើយទេ»។ (សូមមើលៈrc://*/ta/man/translate/figs-explicit)