km_tn/1co/02/08.md

4.0 KiB

ព្រះអម្ចាស់នៃសិរីល្អ

ព្រះគ្រិស្ត ជាព្រះពេញដោយសិរីរុងរឿង។

ការដែលភ្នែកមិនអាច...មើលឃើញ ជាការដែល...សម្រាប់អ្នកដែលស្រឡាញ់ព្រះអង្គ

នេះជាប្រយោគដែលមិនពេញលេញមួយ។ ការបកប្រែមួយចំនួនបានបកប្រែជាប្រយោគពេញលេញ «ការដែលភ្នែកមិនអាច...ស្រមៃឃើញ ជាការដែល...សម្រាប់អ្នកស្រឡាញ់ព្រះអង្គ»។ ការបកប្រែខ្លះទៀតមិនបានបកប្រែជាប្រយោគពេញលេញទេ ប៉ុន្តែ បង្ហាញថាវាមិនពេញលេញដោយមិនបានបញ្ចប់ដោយសញ្ញាវណ្ណយុត្តនៅទីនេះទេ ហើយការចាប់ផ្តើមខគម្ពីរបន្ទាប់ដូចជាការបន្តនៃខគម្ពីរនេះទៀតអ៊ីចឹង «ជាការដែលភ្នែកមិនអាច...ស្រមៃឃើញ ជាការដែល...សម្រាប់អ្នកស្រឡាញ់ព្រះអង្គ«-»

ការដែលភ្នែកមិនអាចមើលឃើញ ត្រចៀកមិនអាចស្តាប់ឮ គ្មានគំនិតដែលគិតយល់

នេះជាឯកសារយោងទាំងបីដែលសំដៅទៅគ្រប់ផ្នែកនៃមនុស្សដើម្បីបញ្ជាក់ថា គ្មានមនុស្សណាម្នាក់ធ្លាប់បានដឹងពីអ្វីដែលព្រះបានរៀបចំនោះទេ។

ជាការដែលព្រះជាម្ចាស់បានរៀបចំសម្រាប់អ្នកដែលស្រឡាញ់ព្រះអង្គ

ព្រះជាម្ទាស់បានបង្កើតអ្វីដែលរំភើបអស្ចារ្យក្នុងស្ថានសួគ៌សម្រាប់អ្នកដែលស្រឡាញ់ទ្រង់។

ដ្បិត មិនមែនជាវិញ្ញាណដែលនៅក្នុងខ្លួនមនុស្សទេដែលស្គាល់ពីសណ្ឋានរបស់មនុស្ស?

លោកប៉ូលប្រើសំណួរនេះដើម្បីបញ្ជាក់ថាគ្មាននរណាម្នាក់ដឹកថានរណាមួយគិតពីអ្វីនោះទេ លើកលែងតែខ្លួនគេផ្ទាល់។ ការបកប្រែផ្សេងទៀតៈ «គ្មាននរណាម្នាក់ដឹកពីអ្វីដែលមនុស្សកំពុងគិតនោះទេ លើកលែងតែវិញ្ញាណរបស់គេផ្ទាល់»។ (សូមមើលៈrc://*/ta/man/translate/figs-rquestion)

វិញ្ញាណនៃមនុស្ស

នេះសំដៅលើសណ្ឋានខាងក្នុងរបស់មនុស្ស ជាវិញ្ញាណដែលមកពីព្រះវិញ។

បើមិនមែនជាវិញ្ញាណនៃព្រះ នោះក៏គ្មាននរណាស្គាល់សណ្ឋាននៃព្រះដែរ

នេះអាចនិយាយបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «មានតែព្រះវិញ្ញាណនៃព្រះតែមួយប៉ុណ្ណោះដែលដឹងពីសណ្ឋានរបស់ព្រះ»។ (សូមមើលៈrc://*/ta/man/translate/figs-doublenegatives)