km_tn/1co/01/24.md

3.3 KiB

សម្រាប់អស់អ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅ

ទៅកាន់មនុស្សដែលព្រះបានត្រាស់ហៅ

ព្រះគ្រិស្តជាឫទ្ធា‌នុភាព និងប្រាជ្ញាញាណរបស់ព្រះជាម្ចាស់

អាចមានន័យថាទី១ «ព្រះជាម្ចាស់បញ្ចេញឫទ្ធា‌នុភាព និងប្រាជ្ញាញាណដោយបញ្ជូនព្រះគ្រិស្តមកសុគតជំនួសយើង» ឬ ទី២ «តាមរយៈព្រះគ្រិស្ត ព្រះជាម្ចាស់បានបង្ហាញភាពខ្លាំង និងប្រាជ្ញាញ្ញាណរបស់ទ្រង់»។

ឫទ្ធា‌នុភាព...នៃព្រះ

អាចមានន័យផ្សេងទៀតថា ព្រះគ្រិស្តមានឫទ្ធា‌នុភាព និងតាមរយៈព្រះគ្រិស្ត ទើបព្រះជាម្ចាស់សង្គ្រោះយើង។

ប្រាជ្ញានៃព្រះ

អាចមានន័យផ្សេងទៀតថាព្រះអង្គបង្ហាញប្រាជ្ញាញ្ញាណរបស់ទ្រង់តាមរយៈព្រះគ្រិស្ត។

ភាពលីលារបស់ព្រះជាម្ចាស់គឺជាប្រាជ្ញារបស់មនុស្ស ហើយភាពខ្សោយនៃព្រះជាម្ចាស់ ខ្លាំងជាងកម្លាំងមនុស្សទៅទៀត។

អាចមានន័យថាទី១ លោកប៉ូលកំពុងនិយាយយ៉ាងហួសចិត្តពីភាពលីលា និងភាពខ្សោយរបស់ព្រះ។ លោកប៉ូលដឹងថាព្រះជាម្ចាស់មិនលីលា ឬខ្សោយឡើយ។ ការបកប្រែផ្សេងទៀតៈ «អ្វីដែលទំនងជាភាពលីលារបស់ព្រះគឺជាប្រាជ្ញារបស់មនុស្សឆ្លាត ហើយអ្វីដែលទំនងជាភាពខ្សោយរបស់ព្រះគឺខ្លាំងជាងមនុស្សមានកម្លាំងទៅទៀត» ឬ ទី២ លោកប៉ូលកំពុងនិយាយរំលឹកពីចំណុចនៃជនជាតិក្រិក ដែលប្រហែលគិតថាព្រះជាម្ចាស់លីលា ហើយខ្សោយ។ ការបកប្រែផ្សេងទៀតៈ «អ្វីដែលមនុស្សនិយាយថាព្រះអង្គលីលានោះមានប្រាជ្ញាជាងមនុស្សដែលប្រាជ្ញាទៅទៀត ហើយអ្វីដែលមនុស្សនិយាយថាព្រះអង្គខ្សោយ នោះខ្លាំងជាងមនុស្សដែលមានកម្លាំងទៅទៀត»។ (សូមមើលៈrc://*/ta/man/translate/figs-irony)