km_tn/1co/01/20.md

2.5 KiB

តើអ្នកប្រាជ្ញនៅឯណា? តើអ្នកមានវិជ្ជាជ្រៅជ្រះនៅឯណា? តើអ្នកតទល់សម្តីក្នុងលោកនេះនៅឯណា?

លោកប៉ូលបញ្ជាក់ថាមនុស្សអ្នកប្រាជ្ញពិតប្រាកដមិនអាចរកឃើញនៅក្នុងកន្លែងណាមួយនេះទេ។ ការបកប្រែផ្សេងទៀតៈ «បើប្រៀបធៀបជាមួយប្រាជ្ញានៃដំណឹងល្អ គឺគ្មានអ្នកប្រាជ្ញ គ្មានអ្នកមានវិជ្ជាជ្រៅជ្រះ គ្មានអ្នកតទល់សម្តីនោះទេ!» (សូមមើលៈrc://*/ta/man/translate/figs-rquestion)

អ្នកមានវិជ្ជាជ្រៅជ្រះ

ជាមនុស្សម្នាក់ដែលត្រូវគេទទួលស្គាល់ថាជាអ្នកបានរៀនសូត្រជ្រៅជ្រះ។

អ្នកតទល់សម្តី

ជាមនុស្សម្នាក់ដែលប្រកែកតវ៉ាពាក្យសម្តី ពីអ្វីដែលខ្លួនបានដឹង ឬ អ្នកដែលមានជំនាញខាងប្រកែកពាក្យសម្ដី។

តើព្រះជាម្ចាស់មិនបានធ្វើឲ្យប្រាជ្ញានៃលោកីយ៍​នេះទៅ​ជា​លីលា​វិញទេឬអី?

លោកប៉ូលប្រើសំណួរនេះដើម្បីបញ្ជាក់ពីអ្វីដែលព្រះបានធ្វើចំពោះប្រាជ្ញានៃលោកីយ៍នេះ។ ការបកប្រែផ្សេងទៀតៈ «ព្រះជាម្ចាស់បានបង្ហាញថាគ្រប់អ្វីៗដែលគេហៅថាប្រាជ្ញានោះពិតជាឆ្កួតលីលាណាស់»។ (សូមមើលៈrc://*/ta/man/translate/figs-rquestion)

អ្នកណាដែលជឿ

អាចមានន័យថាទី១ «គ្រប់អ្នកជឿលើព្រះបន្ទូល» ឬ ទី២ «គ្រប់អ្នកជឿក្នុងអង្គព្រះគ្រិស្ត»។