km_tn/1co/01/18.md

1.5 KiB

ប្រយោគភ្ជាប់

លោកប៉ូលបញ្ជាក់ ប្រាជ្ញារបស់ព្រះជាម្ចាស់ ប្រសើរជាងប្រាជ្ញារបស់មនុស្ស។

ព្រះបន្ទូលអំពីឈើឆ្កាង

ជាការអធិប្បាយអំពីការឆ្កាង ឬ «ព្រះបន្ទូលដែលនិយាយពីការសុគតរបស់ព្រះគ្រិស្តលើឈើឆ្កាង»។

ជាភាពលីលា

មិនដឹងខ្យល់ ឬ «ឆ្កួតលីលា»។

សម្រាប់អ្នកដែលកំពុងតែស្លាប់

ទីនេះ «កំពុងតែស្លាប់» សំដៅលើដំណើរការនៃការស្លាប់ខាងវិញ្ញាណ។

ជាឬទ្ធានុភាពរបស់ព្រះជាម្ចាស់

ជាឬទ្ធានុភាពដែលព្រះកំពុងធ្វើការក្នុងយើង

យើងនឹងបំផ្លាញប្រាជ្ញារបស់អ្នកប្រាជ្ញ។

យើងនឹងបំផ្លាញប្រាជ្ញារបស់មនុស្សឆ្លាត ឬ «យើងនឹងធ្វើឲ្យគម្រោងការរបស់មនុស្សឆ្លាតទៅជាបរាជ័យទាំងស្រុង»។