km_tn/1co/01/01.md

4.8 KiB

លោកប៉ូល

ក្នុងភាសារបស់អ្នកប្រហែលជាមានរបៀបជាក់លាក់ក្នុងការណែនាំឈ្មោះនៃអ្នកនិពន្ធ។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំ​ ប៉ូល»។

លោក​សូស្ដែន ជាបងប្អូនរបស់យើង

នេះបង្ហាញថាទាំងលោកប៉ូល និងក្រុមជំនុំកូរិនថូសបានស្គាល់លោកសូស្តែន។ ការបកប្រែផ្សេងទៀតៈ «លោកសូស្តែនជាបងប្អូនដែលអ្នក ហើយនឹងខ្ញុំស្គាល់»។ (សូមមើលៈ[[rc:///ta/man/translate/translate-names]] និង[[rc:///ta/man/translate/figs-explicit]])

ជូនចំពោះក្រុមជំនុំនៅទីក្រុងកូរិនថូស

ក្នុងភាសារបស់អ្នកប្រហែលជាមានរបៀបជាក់លាក់ក្នុងការណែនាំអំពីសមាជិកនៃក្រុមជំនុំ។​ ការបកប្រែផ្សេងទៀតៈ «បានសរសេរសំបុត្រនេះទៅបងប្អូនក្នុងក្រុមជំនុំកូរិនថូសអ្នកដែលជឿលើព្រះអម្ចាស់»។

អស់អ្នកដែលបានប្រោសជាវិសុទ្ធនៅក្នុងព្រះគ្រិស្តយេស៊ូ

ពាក្យ «ប្រោសជាវិសុទ្ឋ» សំដៅលើមនុស្សដែលព្រះជាម្ចាស់រៀបចំ និងផ្តល់កិត្តិយសឲ្យ។ ការបកប្រែផ្សេងទៀតៈ «អស់អ្នកណាដែលព្រះគ្រិស្តបានញែកទុកសម្រាប់ព្រះជាម្ចាស់» ឬ «អស់អ្នកណាដែលព្រះជាម្ចាស់បានញែកទុកសម្រាប់អង្គទ្រង់ដោយសារពួកគេជាកម្មសិទ្ធិរបស់ព្រះយេស៊ូគ្រិស្ត»។

អ្នកដែលបានទទួលការត្រាស់ហៅឲ្យក្លាយជាប្រជាជនដ៏វិសុទ្ធ

នេះអាចត្រូវបាននិយាយបញ្ជាក់ជាទម្រង់សកម្ម។​ ការបកប្រែផ្សេងទៀតៈ «អស់អ្នកដែលព្រះត្រូវបានហៅជាប្រជាជនដ៏វិសុទ្ឋ»។ (សូមមើលៈrc://*/ta/man/translate/figs-activepassive)

អស់អ្នកដែលទូលអង្វររកព្រះនាមនៃព្រះអម្ចាស់យេស៊ូគ្រិស្ត

ពាក្យ «ព្រះនាម» នៅទីនេះចង់បង្ហាញពីមនុស្សម្នាក់ ជាអង្គព្រះយេស៊ូគ្រិស្ត។ ការបកប្រែផ្សេងទៀតៈ «អ្នកហៅរកព្រះនាមព្រះយេស៊ូគ្រិស្ត»។ (សូមមើលៈrc://*/ta/man/translate/figs-metonymy)

ជា​ព្រះ‌អម្ចាស់​របស់​បងប្អូន​ហើយ​ក៏​ជា​ព្រះ‌អម្ចាស់​របស់​យើង​

ពាក្យថាៈ «របស់យើង» រួមបញ្ចូលទាំងសមាជិកក្រុមជំនុំរបស់លោកប៉ូលដែរ។ ព្រះយេស៊ូជាព្រះអម្ចាស់របស់លោកប៉ូល ក្រុមជំនុំកូរិថូស និងក្រុមជំនុំទាំងអស់ផងដែរ (សូមមើលៈrc://*/ta/man/translate/figs-inclusive)

ព័ត៌មានទូទៅ

លោកប៉ូល និងលោកសូស្តែនបានសរសេរសំបុត្រនេះទៅគ្រិស្តបរិស័ទដែលនៅក្នុងក្រុមជំនុំកូរិថូស។

ព័ត៌មានទូទៅ

ទាល់តែ ត្រូវបានកត់ចំណាំលើពាក្យដូចជា «អ្នក» នឹង «របស់អ្នក» សំដៅលើសមាជិកក្រុមជំនុំរបស់លោកប៉ូល ដែលសុទ្ធតែជាពហុវចនៈ។ (សូមមើលៈrc://*/ta/man/translate/figs-you)