km_tn/1ch/17/16.md

3.4 KiB

ព្រះបាទដាវីឌក៏យាងចូលទៅគាល់

«ព្រះបាទដាវីឌមានបន្ទូល»

ឱព្រះអម្ចាស់អើយ! តើទូលបង្គំនឹងគ្រួសារទូលបង្គំជាអ្វីបានជាព្រះអង្គប្រោសប្រទានដល់ទូលបង្គំបែបនេះ?

ព្រះបាទដាវីឌសួរសំណួរនេះ​ ដើម្បីបង្ហាញការដឹងគុណដែលព្រះជាម្ចាស់បានជ្រើសរើស និងប្រទានពរដល់ទ្រង់ទោះបីព្រះអង្គមិនសក្តិសមនឹងទទួលក៏ដោយ។ (សូមមើល rc://*/ta/man/translate/figs-rquestion)

នេះគ្រាន់តែជាការតូចមួយប៉ុណ្ណោះ

អ្វីដែលមិនសំខាន់ត្រូវបានពិពណ៌នាថាតូច។ (សូមមើល rc://*/ta/man/translate/figs-idiom)

នៅចំពោះព្រះអង្គ

ការមើលឃើញរបស់ព្រះអម្ចាស់ត្រូវបានប្រើ ដើម្បីសំដៅទៅលើការយល់ដឹងរបស់ព្រះអង្គ។ ការបកប្រែផ្សេងទៀត «ទៅកាន់អ្នក»​ (សូមមើល rc://*/ta/man/translate/figs-idiom)

តើទូលបង្គំអាចថ្វាយអ្វីដល់ព្រះអង្គ?

ព្រះបាទដាវីឌប្រើសំណួរនេះដើម្បីបង្ហាញថា ព្រះបាទដាវីឌមិនអាចបង្ហាញការដឹងគុណចំពោះព្រះជាម្ចាស់បានទេ។ ការបកប្រែផ្សេងទៀត «បើខ្ញុំអាចនិយាយបានច្រើនជាងនេះ ដើម្បីបង្ហាញការដឹងគុណរបស់ខ្ញុំ ពេលនោះខ្ញុំនឹង ប៉ុន្តែខ្ញុំមិនដឹងថា ត្រូវនិយាយអ្វីទៀតទេ»។(សូមមើល rc://*/ta/man/translate/figs-rquestion)

អ្នកបម្រើរបស់ព្រះអង្គ

ព្រះបាទដាវីឌបានសំដៅទៅអង្គទ្រង់ផ្ទាល់ថា ជាអ្នកបម្រើរបស់ព្រះអម្ចាស់។

ដ្បិត ព្រះអង្គបានយកព្រះទ័យទុកដាក់ចំពោះអ្នកបម្រើរបស់ព្រះអង្គ ហើយបានផ្តល់កិត្តិយសយ៉ាងធំធេងដល់ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ។

ឃ្លាទាំងពីរនេះមានអត្ថន័យដូចគ្នា។ បើភាសារបស់អ្នកមានវិធីតែមួយគត់ដើម្បីបង្ហាញពី «កិត្តិយស» និង «ការទទួលស្គាល់» នោះអាចបកប្រែជាឃ្លាតែមួយ។ (សូមមើល rc://*/ta/man/translate/figs-parallelism)