km_tn/rom/05/20.md

32 lines
4.5 KiB
Markdown
Raw Permalink Normal View History

2021-02-16 22:16:18 +00:00
# ក្រឹត្យវិន័យបានមក
នៅទីនេះលោកប៉ូលក្រឹត្យវិន័យ ដែលដូចជាមនុស្សម្នាក់។ ការបកប្រែផ្សេងទៀតៈ «ព្រះជាម្ចាស់បានប្រទានក្រឹត្យវិន័យមកលោកម៉ូសេ» (UDB)។(សូមមើលៈ [[rc://*/ta/man/translate/figs-personification]])
# អំពើរំលងកាន់តែច្រើនឡើង
លោកប៉ូលនិយាយពី​ «អំពើរំលង» ឬបាបដែលហាក់ដូចជាមានជីវិត។ ការបកប្រែផ្សេងទៀតៈ «ដែលមនុស្សអាចដឹង ថាតើពួកគេមានបាបយ៉ាងណា» (UDB)។ (សូមមើលៈ [[rc://*/ta/man/translate/figs-personification]])
# កាន់តែច្រើនឡើង
«បានកើនឡើន»
# ព្រះគុណក៏កាន់តែច្រើនឡើងដែរ
នៅទីនេះពាក្យ «ព្រះគុណ» សំដៅដល់ព្រះគុណដ៏លើសលុបរបស់ព្រះជាម្ចាស់។ ការបកប្រែផ្សេងទៀតៈ «ព្រះជាម្ចាស់នៅតែបន្តធ្វើការដោយសេចក្តីសប្បុរសទៅរកពួកគេ ក្នុងរបៀបដែលពួកគេមិនស័ក្កិសមនឹងទទួល» (UDB)។ (សូមមើលៈ [[rc://*/ta/man/translate/figs-explicit]])
# ដូចដែលបាបបានគ្រប់គ្រងធ្វើឲ្យមនុស្សស្លាប់
នៅទីនេះលោកប៉ូលបានមានប្រសាសន៍អំពី «បាប» ដែលប្រៀបបាននឹងស្តេចដែលគ្រងរាជ្យ។ ការបកប្រែផ្សេងទៀតៈ «ផលនៃអំពើបាបគឺសេចក្តីស្លាប់»។ (សូមមើលៈ [[rc://*/ta/man/translate/figs-personification]] ​និង [[rc://*/ta/man/translate/figs-metaphor]])
# ដូច្នេះ ព្រះគុណគ្រប់គ្រងក៏ធ្វើឲ្យបានសុចរិត សម្រាប់ជីវិតអស់កល្បជានិច្ច តាមរយៈព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់នៃយើង
លោកប៉ូលបានមានប្រសាសន៍អំពី «ព្រះគុណ» នៅទីនេះ ដែលប្រៀបបាននឹងស្តេចដែលគ្រងរាជ្យ។ ការបកប្រែផ្សេងទៀតៈ «ព្រះគុណបានប្រទានឲ្យមនុស្សមានជីវិតអសកល្បតាមរយៈសេចក្តីសុចរិតរបស់ព្រះយេស៊ូ ជាព្រះអម្ចាស់របស់យើង»។ (សូមមើលៈ [[rc://*/ta/man/translate/figs-personification]] ​និង [[rc://*/ta/man/translate/figs-metaphor]])
# ដូច្នេះ ព្រះគុណគ្រប់គ្រងក៏ធ្វើឲ្យបានសុចរិត
លោកប៉ូលបាននិយាយអំពី «ព្រះគុណ» នៅទីនេះ ដែលប្រៀបបាននឹងស្តេចដែលគ្រងរាជ្យ។ ពាក្យ «សេចក្តីសុចរិត» សំដៅដល់អំណាចរបស់ព្រះជាម្ចាស់ដែលធ្វើអោយមនុស្សជានាជាមួយទ្រង់។ ការបកប្រែផ្សេងទៀតៈ «ដូច្នេះ ព្រះជាម្ចាស់ប្រទានអំណោយដែលមិនគិតថ្លៃដល់មនុស្ស ដើម្បីឲ្យពួកគេបានត្រឹមត្រូវជាមួយទ្រង់»។ (សូមមើលៈ [[rc://*/ta/man/translate/figs-personification]] និង [[rc://*/ta/man/translate/figs-explicit]])
# ព្រះអម្ចាស់នៃយើង
លោកប៉ូលរាប់បញ្ចូលទាំងរូបលោកផ្ទាល់ អ្នកអានរបស់លោក និង អ្នកជឿទាំងអស់។ (សូមមើលៈ [[rc://*/ta/man/translate/figs-inclusive]])