1 line
1.3 KiB
Plaintext
1 line
1.3 KiB
Plaintext
\v 21 នៅពេលដែលស្តេចម៉ូអាប់ឮថាស្តេចទាំងនេះបានមកវាយប្រឆាំងនឹងស្តេច ពួកគេប្រមូលផ្ដុំអស់អ្នកដែលមានវ័យអាចបម្រើទ័ពបាន ហើយពួកគេបានឈរនៅតាមព្រំដែន។ \v 22 ពួកគេបានភ្ញាក់តាំងពីព្រលឹម ហើយព្រះអាទិត្យក៏បានចាំងលើផ្ទៃទឹក។ នៅពេលដែលជនជាតិម៉ូអាប់បានឃើញទឹកនៅទល់មុខពួកគេ ទឹកនោះមានពណ៌ក្រហមដូចជាឈាម។ \v 23 ពួកគេស្រែកឡើងថា៖ «នេះគឺឈាម! ស្តេចទាំងអស់នេះបានវិនាសអស់ហើយ ហើយពួកគេបានសម្លាប់គ្នាទៅវិញទៅមក! ដូច្នេះឥឡូវនេះ បងប្អូនម៉ូអាប់អើយ ចូរយើងទៅរឹបអូសជ័យភណ្ឌពីពួកគេ!» |