\v 21 នៅពេលដែលស្តេចម៉ូអាប់ឮថាស្តេចទាំងនេះបានមកវាយប្រឆាំងនឹងស្តេច ពួក​គេ​ប្រមូល​ផ្ដុំ​អស់​អ្នក​ដែល​មាន​វ័យ​អាច​បម្រើ​ទ័ព​បាន ហើយ​ពួកគេបានឈរនៅតាម​ព្រំ‌ដែន។ \v 22 ពួកគេបានភ្ញាក់តាំងពីព្រលឹម ហើយព្រះអាទិត្យក៏បានចាំងលើផ្ទៃទឹក។ នៅពេលដែលជនជាតិម៉ូអាប់បានឃើញទឹកនៅទល់មុខពួកគេ ទឹកនោះមានពណ៌ក្រហមដូចជាឈាម។ \v 23 ពួកគេស្រែកឡើងថា៖ «នេះគឺឈាម! ស្តេចទាំងអស់នេះបានវិនាសអស់ហើយ ហើយពួកគេបានសម្លាប់គ្នាទៅវិញទៅមក! ដូច្នេះឥឡូវនេះ បងប្អូនម៉ូអាប់អើយ ចូរយើងទៅរឹបអូសជ័យភណ្ឌពីពួកគេ!»