kimhorn_km_2ch_text_ulb/02/13.txt

1 line
1.6 KiB
Plaintext

\v 13 ឥឡូវនេះ ទូលបង្គំបានចាត់បញ្ជូនជាងម្នាក់ដែលមានជំនាញ ទេពកោសល្យនិងប្រាជ្ញាឈ្លាសវៃ គឺហ៊ីរ៉ាម ។ \v 14 គាត់ជាកូនរបស់ស្ត្រីម្នាក់ដែលត្រូវជាកូនស្រីនៃកុលសម្ព័ន្ធដាន់ តែឪពុករបស់គាត់ជាបុរសមកពីក្រុងទីរ៉ុស។ គាត់មានជំនាញខាងធ្វើមាស ប្រាក់ លង្ហិន ដែក ថ្មនិងឈើគ្រប់ប្រភេទ ហើយចេះជ្រលក់ក្រណាត់ស្វាយពណ៌ស្វាយ ខៀវនិងក្រហម ព្រមទាំងក្រណាត់សូត្រផង។ គាត់ក៏មានជំនាញក្នុងការឆ្លាក់ក្បាច់និងរូបគ្រប់ប្រភេទ ព្រមទាំងចេះធ្វើវត្ថុគ្រប់យ៉ាងតាមគម្រោងផង។ សូមអោយ​ធ្វើ​ការ​រួម​ជា​មួយ​ជាង​ដ៏​ជំនាញ​របស់​ព្រះ‌ករុណា និង​ជាង​ដ៏​ជំនាញ​របស់​ព្រះ‌បាទ​ដាវីឌ​ជា​ម្ចាស់ ដែល​ជា​បិតា​របស់​ព្រះ‌ករុណាចុះ។