2020-02-09 08:30:17 +00:00
|
|
|
\v 13 ឥឡូវនេះ ទូលបង្គំបានចាត់បញ្ជូនជាងម្នាក់ដែលមានជំនាញ ទេពកោសល្យនិងប្រាជ្ញាឈ្លាសវៃ គឺហ៊ីរ៉ាម ។ \v 14 គាត់ជាកូនរបស់ស្ត្រីម្នាក់ដែលត្រូវជាកូនស្រីនៃកុលសម្ព័ន្ធដាន់ តែឪពុករបស់គាត់ជាបុរសមកពីក្រុងទីរ៉ុស។ គាត់មានជំនាញខាងធ្វើមាស ប្រាក់ លង្ហិន ដែក ថ្មនិងឈើគ្រប់ប្រភេទ ហើយចេះជ្រលក់ក្រណាត់ស្វាយពណ៌ស្វាយ ខៀវនិងក្រហម ព្រមទាំងក្រណាត់សូត្រផង។ គាត់ក៏មានជំនាញក្នុងការឆ្លាក់ក្បាច់និងរូបគ្រប់ប្រភេទ ព្រមទាំងចេះធ្វើវត្ថុគ្រប់យ៉ាងតាមគម្រោងផង។ សូមអោយធ្វើការរួមជាមួយជាងដ៏ជំនាញរបស់ព្រះករុណា និងជាងដ៏ជំនាញរបស់ព្រះបាទដាវីឌជាម្ចាស់ ដែលជាបិតារបស់ព្រះករុណាចុះ។
|