kimhorn_km_2ch_text_ulb/15/16.txt

1 line
1.7 KiB
Plaintext

\v 16 ព្រះបាទអេសាក៏បានដកលោកម៉ាកាដែលជាជីដូនរបស់ព្រះករុណាចេញពីដំណែងជាម្ចាស់ក្សត្រី ពីព្រោះព្រះនាងបានសង់បង្គោល និងធ្វើរូបគួរស្អប់ខ្ពើមនៃព្រះអាសេរ៉ា។ ព្រះបាទអេសាកាត់បង្គោល និងរូបដែលគួរស្អប់ខ្ពើមនោះ​កម្ទេចឲ្យទៅជាធូលីដី ហើយដុតវានៅជ្រោះ​កេ្រដូន។ \v 17 ប៉ុន្តែ ទីសក្ការៈនៅតាមទួលខ្ពស់មិនត្រូវបានយកចេញពីស្រុកអ៊ីស្រាអែលទេ។ ទោះយ៉ាងណា​ ស្ដេច​ស្រឡាញ់​ព្រះ‌អម្ចាស់​ដោយ​ស្មោះ​អស់​មួយ​ជីវិត​។ \v 18 ស្តេចបាននាំយកតង្វាយទាំងប៉ុន្មានដែលព្រះបិតារបស់ស្តេច និងស្តេចផ្ទាល់បានញែកជាសក្ការៈទៅដាក់ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់គឺប្រាក់ និងមាស។ \v 19 នៅក្នុងស្រុកទេសគឺគ្មានសង្រ្គាមទេ រហូតដល់ឆ្នាំទីសាមសិបប្រាំនៃរជ្ជកាលរបស់ព្រះបាទអេសា។