2020-03-19 08:59:26 +00:00
|
|
|
\v 16 ព្រះបាទអេសាក៏បានដកលោកម៉ាកាដែលជាជីដូនរបស់ព្រះករុណាចេញពីដំណែងជាម្ចាស់ក្សត្រី ពីព្រោះព្រះនាងបានសង់បង្គោល និងធ្វើរូបគួរស្អប់ខ្ពើមនៃព្រះអាសេរ៉ា។ ព្រះបាទអេសាកាត់បង្គោល និងរូបដែលគួរស្អប់ខ្ពើមនោះកម្ទេចឲ្យទៅជាធូលីដី ហើយដុតវានៅជ្រោះកេ្រដូន។ \v 17 ប៉ុន្តែ ទីសក្ការៈនៅតាមទួលខ្ពស់មិនត្រូវបានយកចេញពីស្រុកអ៊ីស្រាអែលទេ។ ទោះយ៉ាងណា ស្ដេចស្រឡាញ់ព្រះអម្ចាស់ដោយស្មោះអស់មួយជីវិត។ \v 18 ស្តេចបាននាំយកតង្វាយទាំងប៉ុន្មានដែលព្រះបិតារបស់ស្តេច និងស្តេចផ្ទាល់បានញែកជាសក្ការៈទៅដាក់ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់គឺប្រាក់ និងមាស។ \v 19 នៅក្នុងស្រុកទេសគឺគ្មានសង្រ្គាមទេ រហូតដល់ឆ្នាំទីសាមសិបប្រាំនៃរជ្ជកាលរបស់ព្រះបាទអេសា។
|