kimhorn_km_2ch_text_ulb/22/10.txt

1 line
2.1 KiB
Plaintext

\v 10 ពេលព្រះនាងអថាលា ជាមាតារបស់ព្រះបាទអហាស៊ីយ៉ាជ្រាបថាបុត្រារបស់នាងសោយទិវង្គត ដូច្នេះ នាងក៏ក្រោកឡើងសម្លាប់រាជបុត្រទាំងអស់នៅក្នុងរាជវង្សយូដាចោល។ \v 11 ប៉ុន្តែ ព្រះនាងយេហូសាបាជាបុត្រីរបស់ស្តេចបានយកព្រះបាទយ៉ូអាសជាបុត្រារបស់ព្រះបាទអហាស៊ីយ៉ាហើយរត់ចេញពីក្នុងចំណោមបុត្រារបស់ស្តេចដែលត្រូវគេសម្លាប់។ ព្រះ‌នាង​បាន​នាំ​បុត្រ​នោះ ព្រម​ទាំង​មេ‌ដោះ​ទៅ​លាក់​នៅ​បន្ទប់​ដេក​មួយ។ ដ្បិត​ ម្ចាស់​ក្សត្រីយ៍​យេហូសាបា ជា​បុត្រី​របស់​ព្រះ‌បាទ​យ៉ូរ៉ាម ​ហើយ​ត្រូវ​ជា​ភរិយា​របស់​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា (ព្រះនាងជា​អនុជ​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា) បាន​លាក់​រាជ​កុមារ​ ពី​ព្រះ‌នាង​អថា‌លា​ ដើម្បីកុំឲ្យព្រះនាងអថាលាសម្លាប់រាជកុមារ។ \v 12 ព្រះរាជកុមារបានលាក់ខ្លួននៅក្នុងព្រះដំណាក់នៃព្រះអម្ចាស់ជាមួយពួកគេអស់រយៈពេលប្រាំមួយឆ្នាំ កំឡុងពេលដែលម្ចាស់ក្សត្រីអថាលាសោយរាជ្យលើស្រុកយូដា។