2020-03-23 09:59:27 +00:00
|
|
|
\v 10 ពេលព្រះនាងអថាលា ជាមាតារបស់ព្រះបាទអហាស៊ីយ៉ាជ្រាបថាបុត្រារបស់នាងសោយទិវង្គត ដូច្នេះ នាងក៏ក្រោកឡើងសម្លាប់រាជបុត្រទាំងអស់នៅក្នុងរាជវង្សយូដាចោល។ \v 11 ប៉ុន្តែ ព្រះនាងយេហូសាបាជាបុត្រីរបស់ស្តេចបានយកព្រះបាទយ៉ូអាសជាបុត្រារបស់ព្រះបាទអហាស៊ីយ៉ាហើយរត់ចេញពីក្នុងចំណោមបុត្រារបស់ស្តេចដែលត្រូវគេសម្លាប់។ ព្រះនាងបាននាំបុត្រនោះ ព្រមទាំងមេដោះទៅលាក់នៅបន្ទប់ដេកមួយ។ ដ្បិត ម្ចាស់ក្សត្រីយ៍យេហូសាបា ជាបុត្រីរបស់ព្រះបាទយ៉ូរ៉ាម ហើយត្រូវជាភរិយារបស់លោកបូជាចារ្យយេហូយ៉ាដា (ព្រះនាងជាអនុជរបស់ព្រះបាទអហាស៊ីយ៉ា) បានលាក់រាជកុមារ ពីព្រះនាងអថាលា ដើម្បីកុំឲ្យព្រះនាងអថាលាសម្លាប់រាជកុមារ។ \v 12 ព្រះរាជកុមារបានលាក់ខ្លួននៅក្នុងព្រះដំណាក់នៃព្រះអម្ចាស់ជាមួយពួកគេអស់រយៈពេលប្រាំមួយឆ្នាំ កំឡុងពេលដែលម្ចាស់ក្សត្រីអថាលាសោយរាជ្យលើស្រុកយូដា។
|