kennym3_km_psa_tn_l3/48/01.txt

42 lines
4.5 KiB
Plaintext
Raw Normal View History

[
{
"title": "ព័ត៌មានទូទៅ",
"body": "ទំនុកនេះគឺជាចម្រៀងអំពីក្រុងយេរូសាឡឹមដែលជាទីជំរករបស់ព្រះជាម្ចាស់។"
},
{
"title": "ព័ត៌មានទូទៅ",
"body": "លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ writing_poetry និង figs_parallelism)"
},
{
"title": "ទំនុក​របស់​កូន​ចៅ​លោក​កូរេ",
"body": "«នេះគឺជាទំនុកដែលកូន​ចៅ​លោក​កូរេបានសរសេរ»"
},
{
"title": "​ស័ក្ដិ‌សម​នឹង​សរសើរ​តម្កើង",
"body": "នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រជាជនត្រូវសរសើរព្រះអង្គយ៉ាងខ្លាំង» (សូមមើលៈ figs_activepassive)"
},
{
"title": "នៅ​ក្នុង​ទី​ក្រុង​ របស់​ព្រះជាម្ចាស់​នៃ​យើង និងភ្នំ​បរិសុទ្ធ​របស់​ព្រះ‌អង្គ",
"body": "នេះជាឯកសារយោងទៅក្រុងយេរូសាឡឹមដែលត្រូវបានសាងសង់នៅលើភ្នំស៊ីយ៉ូន។"
},
{
"title": "នៅ​ក្នុង​ទី​ក្រុង​ របស់​ព្រះជាម្ចាស់​នៃ​យើង",
"body": "អត្ថន័យដែលអាចមានគឺ១) «ទីក្រុងដែលព្រះជាម្ចាស់របស់យើងគង់នៅ» ឬ ២) «ទីក្រុងដែលជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់របស់យើង»"
},
{
"title": "ជា​ទី​ដ៏​ខ្ពស់ ហើយ​ស្រស់ស្អាត",
"body": "«ស្រស់ស្អាត និងខ្ពស់»។ ពាក្យថា «កម្ពស់​» សំដៅទៅលើភ្នំស៊ីយ៉ូនដែលខ្ពស់។"
},
{
"title": "នាំ​ឲ្យ​ផែនដី​ទាំង​មូល​មាន​អំណរ",
"body": "ត្រង់នេះពាក្យ «ផែនដី» គឺសំដៅទៅលើមនុស្សគ្រប់គ្នាដែលរស់នៅលើផែនដី។ ពាក្យ «អំណរ» អាចត្រូវបានបកប្រែជាកិរិយាស័ព្ទ។ ការបកប្រែរបៀបផ្សេងទៀតៈ «ភ្នំស៊ីយ៉ូនផ្តល់អំណរដល់មនុស្សគ្រប់គ្នានៅលើផែនដី» ឬ «អ្នករាល់គ្នានៅលើផែនដីរីករាយដោយសារភ្នំស៊ីយ៉ូន» (សូមមើលៈ figs_metonymy និង figs_abstractnouns)"
},
{
"title": "នៅ​ទិស​ខាង​ជើង",
"body": "អត្ថន័យដែលអាចទៅរួចគឺថាឃ្លានេះ ១) សំដៅទៅលើទិសខាងជើង ឬ ២) គឺជាឈ្មោះមួយទៀតសម្រាប់ភ្នំស៊ីយ៉ូនមានន័យថា «ភ្នំនៃព្រះជាម្ចាស់» ។"
},
{
"title": "ព្រះជាម្ចាស់បានបើកឲ្យទីក្រុងទាំងមូលដឹងថា ព្រះ‌ជាម្ចាស់​ជា​កំពែង​ដ៏​រឹង‌មាំរបស់ពួកគេ",
"body": "អ្នកនិពន្ធនិយាយអំពីព្រះជាម្ចាស់ដូចជាព្រហអង្គជាកន្លែងដែលមនុស្សអាចទៅរកទីសុវត្ថភាព។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់បានធ្វើឲ្យអង្គទ្រង់ត្រូវបានគេស្គាល់ថាជាអ្នកដែលផ្តល់សុវត្ថិភាព ដល់ប្រជាជននៅភ្នំស៊ីយ៉ូន» ។ (សូមមើលៈ figs_metaphor)"
}
]