594 lines
119 KiB
Plaintext
594 lines
119 KiB
Plaintext
\id HEB
|
||
\ide UTF-8
|
||
\h ហេព្រើរ
|
||
\toc1 ហេព្រើរ
|
||
\toc2 ហេព្រើរ
|
||
\toc3 heb
|
||
\mt ហេព្រើរ
|
||
|
||
\s5
|
||
\c 1
|
||
\cl ជំពូក ១
|
||
\p
|
||
\v 1 កាលពីដើម ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់បុព្វបុរសយើងតាមរយៈពួកព្យាការី ច្រើនលើកច្រើនសារ និងប្រើរបៀបផ្សេងៗជាច្រើន។
|
||
\v 2 ប៉ុន្តែ នៅសម័យចុងក្រោយបង្អស់ ព្រះអង្គមានព្រះបន្ទូលមកកាន់យើងរាល់គ្នា តាមរយៈព្រះបុត្រាវិញ ព្រះអង្គបានប្រគល់អ្វីៗទាំងអស់ឲ្យព្រះបុត្រាគ្រប់គ្រងជាមរតក។ ព្រះជាម្ចាស់បានបង្កើតពិភពទាំងមូល ដោយសារព្រះបុត្រា។
|
||
\v 3 ព្រះបុត្រាជាពន្លឺនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងមានលក្ខណៈដូចព្រះអង្គបេះបិទ។ ព្រះបុត្រាទ្រទ្រង់អ្វីៗទាំងអស់ដោយសារព្រះបន្ទូលពេញឫទ្ធានុភាព។ លុះព្រះអង្គប្រោសមនុស្សឲ្យបានវិសុទ្ធរួចផុតពីបាបរួចហើយ ទ្រង់ក៏គង់នៅខាងស្ដាំព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត។
|
||
|
||
\s5
|
||
\v 4 ព្រះបុត្រាបានទទួលព្រះនាមប្រសើរលើសពួកទេវតាយ៉ាងណា ទ្រង់ក៏ទទួលឋានៈប្រសើរជាងពួកទេវតាយ៉ាងនោះដែរ។
|
||
\v 5 តើព្រះជាម្ចាស់ធ្លាប់មានព្រះបន្ទូលទៅកាន់ទេវតាណាថា៖ «ព្រះអង្គជាបុត្ររបស់យើង នៅថ្ងៃនេះ យើងបានទទួលព្រះអង្គធ្វើជាបុត្រ» ឬមានព្រះបន្ទូលថា៖ «តើយើងនឹងធ្វើជាបិតារបស់ព្រះអង្គ ហើយព្រះអង្គនឹងទៅជាបុត្រារបស់យើងដែរឬទេ?»
|
||
|
||
\s5
|
||
\v 6 មួយវិញទៀត ពេលព្រះជាម្ចាស់ចាត់បញ្ជូនបុត្រច្បងមកផែនដីនេះ ព្រះអង្គមានព្រះបន្ទូលថា៖ «ទេវតាទាំងអស់របស់ព្រះជាម្ចាស់ត្រូវថ្វាយបង្គំព្រះបុត្រា»។
|
||
\v 7 ចំពោះពលទេវតាវិញ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ព្រះអង្គជាព្រះជាម្ចាស់ ដែលបានបង្កើតទេវតាជាវិញ្ញាណ ហើយអ្នកបម្រើព្រះអង្គជាអណ្តាតភ្លើង»។
|
||
|
||
\s5
|
||
\v 8 ចំពោះព្រះបុត្រាវិញ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «បពិត្រ ព្រះជាម្ចាស់ បល្ល័ង្កព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច។ ហើយព្រះរាជ្យរបស់ព្រះអង្គជារាជ្យប្រកបដោយយុត្តិធម៌។
|
||
\v 9 ព្រះអង្គសព្វព្រះហប្ញទ័យសេចក្តីសុចរិត និងមិនសព្វព្រះហប្ញទ័យនឹងអំពើទុច្ចរិត។ ហេតុដូចនេះ ព្រះជាម្ចាស់ជាព្រះរបស់ព្រះអង្គបានចាក់ប្រេងអភិសេកព្រះអង្គ ដោយប្រេងនៃអំណរលើសលប់ ជាងមិត្តភក្តិរបស់ព្រះអង្គទៅទៀត»។
|
||
|
||
\s5
|
||
\v 10 កាលដើមដំបូងបង្អស់ ព្រះអម្ចាស់បានបង្កើតគ្រឹះផែនដី ហើយផ្ទៃមេឃក៏ជាស្នាព្រះហស្ដរបស់ព្រះអង្គដែរ។
|
||
\v 11 ផែនដី និងផ្ទៃមេឃមុខជារលាយបាត់ទៅអស់ តែព្រះអង្គនៅស្ថិតស្ថេររហូត។ ផែនដី និងផ្ទៃមេឃមុខជាចាស់ទៅៗ ដូចសម្លៀកបំពាក់។
|
||
\v 12 ព្រះអង្គនឹងបត់ទាំងផែនដី និងទាំងផ្ទៃមេឃទុក ដូចគេបត់អាវធំ ។ ផែនដី និងផ្ទៃមេឃនឹងត្រូវរេចរឹលទៅដូចសម្លៀកបំពាក់។ ចំពោះព្រះអង្គវិញ ព្រះអង្គមិនចេះប្រែព្រះទ័យឡើយ ហើយព្រះជន្មាយុរបស់ព្រះអង្គក៏មិនចេះអស់ដែរ។
|
||
|
||
\s5
|
||
\v 13 ចុះតើទេវតាមួយណា ដែលព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់គ្រប់ពេលថា៖ «ចូរអង្គុយនៅខាងស្តាំយើង រហូតយើងបង្រ្កាបខ្មាំងសត្រូវព្រះអង្គដាក់ក្រោមព្រះបាទាព្រះអង្គ?»
|
||
\v 14 តើទេវតាទាំងអស់មិនមែនជាវិញ្ញាណ ដែលបម្រើព្រះជាម្ចាស់ ហើយត្រូវព្រះអង្គបញ្ជូនឲ្យមកមើលថែអ្នក ដែលត្រូវទទួលការសង្រ្គោះជាមរតកដែរឬទេ?
|
||
|
||
\s5
|
||
\c 2
|
||
\cl ជំពូក ២
|
||
\p
|
||
\v 1 ហេតុដូចនេះ យើងត្រូវយកចិត្តទុកដាក់ ចំពោះកិច្ចការដែលយើងបានឮ ដើម្បីកុំឲ្យយើងត្រូវរសាត់បាត់ឆ្ងាយ។
|
||
|
||
\s5
|
||
\v 2 ដ្បិតបើព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែង តាមរយៈពួកទេវតា មានប្រសិទ្ធភាព ធ្វើឲ្យមនុស្សប្រព្រឹត្តល្មើស និងមិនស្តាប់បង្គាប់គ្រប់គ្នា ទទួលទោសយ៉ាងនេះទៅហើយ
|
||
\v 3 ចុះតើធ្វើដូចម្តេចឲ្យយើងរួចខ្លួនបាន បើយើងធ្វេសប្រហែសនឹងការសង្រ្គោះដូច្នេះ? គឺការសង្រ្គោះដែលព្រះអម្ចាស់បានប្រកាស និងបញ្ជាក់ប្រាប់យើង ដែលបានឮរួចមកហើយ។
|
||
\v 4 ជាមួយគ្នានេះដែរ ព្រះជាម្ចាស់បានផ្តល់សក្ខីភាព តាមរយៈទីសម្គាល់ ឫទ្ធិបាដិហារិយ៍ និងការអស្ចារ្យទាំងឡាយ ព្រមទាំងបានចែកអំណោយទានរបស់ព្រះវិញ្ញាណ ស្របតាមព្រះហប្ញទ័យព្រះអង្គ។
|
||
|
||
\s5
|
||
\v 5 ដ្បិត ពុំមែនជាពួកទេវតារបស់ព្រះជាម្ចាស់ទេ ដែលព្រះអង្គប្រគល់ឲ្យគ្រប់គ្រងពិភពលោក ដូចយើងធ្លាប់និយាយនោះទេ។
|
||
\v 6 ផ្ទុយទៅវិញ មានមនុស្សបានផ្តល់សក្ខីភាពនៅកន្លែងមួយថា៖ «តើបុត្រមនុស្សជាអ្វីបានជាព្រះជាម្ចាស់នឹកនាដល់គេមេ្ល៉ះ? ឬក៏បុត្រមនុស្សដែលបងប្អូនគ្នាយកចិត្តទុកដាក់?»
|
||
|
||
\s5
|
||
\v 7 ព្រះជាម្ចាស់បានបង្កើតមនុស្សឲ្យមានឋានៈតូចជាងពួកទេវតាតែបនិ្តចប៉ុណ្ណោះ តែបងប្អូនរាល់គ្នាទទួលបានមកុដ ប្រកបដោយសរីរុងរឿង និងកិត្តិយស។
|
||
\v 8 ព្រះជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ ឲ្យនៅក្រោមបាទជើងពួកគេ។ ដ្បិតព្រះជាម្ចាស់បានបង្រ្កាបអ្វីៗទាំងអស់ឲ្យចុះចូលនឹងព្រះអង្គ គឺគ្មានអ្វីមួយនៅសេសសល់ ពុំចុះចូលនឹងព្រះអង្គឡើយ។ ប៉ុន្តែ ឥឡូវនេះយើងឃើញថា អ្វីទាំងអស់ពុំទាន់ចុះចូលនឹងព្រះអង្គនៅឡើយទេ។
|
||
|
||
\s5
|
||
\v 9 ប៉ុន្តែ យើងឃើញថា ម្នាក់ដែលតូចជាងពួកទេវតា តែមួយរយៈខ្លីប៉ុណ្ណោះ គឺព្រះយេស៊ូដែលបានរងទុក្ខលំបាក និងសោយទិវង្គត ហើយព្រះអង្គទទួលបានមកុដប្រកបដោយសិរីរុងរឿង និងកិត្តិយស។ ឥឡូវនេះ ដោយសារព្រះគុណ ព្រះអង្គបានភ្លក្សសេចក្តីស្លាប់ម្តង សម្រាប់មនុស្សគ្រប់គ្នា។
|
||
\v 10 ដ្បិត ពិតជាសក្តិសមណាស់ចំពោះព្រះជាម្ចាស់ ព្រោះអ្វីៗទាំងអស់កើតឡើងដើម្បីថ្វាយព្រះអង្គ តាមរយៈព្រះអង្គ និងនាំកូនៗជាច្រើន ឲ្យទទួលបានសិរីរុងរឿង។ ស័ក្តិសមណាស់ចំពោះព្រះអង្គ ធ្វើជាអ្នកដឹកនាំការសង្រ្គោះពេញលក្ខណៈ តាមរយៈការរងទុក្ខលំបាក។
|
||
|
||
\s5
|
||
\v 11 ទាំងព្រះយេស៊ូដែលប្រោសមនុស្សឲ្យបានវិសុទ្ធ និងអ្នកដែលព្រះយេស៊ូប្រោសឲ្យបានវិសុទ្ធ ចេញមកពីប្រភពតែមួយ។ ដូច្នេះ ព្រះអង្គមិនខ្មាសនឹងហៅពួកគេថា បងប្អូនឡើយ។
|
||
\v 12 ព្រះអង្គមានព្រះបន្ទូលថា៖ «ទួលបង្គំនឹងប្រកាសពីព្រះនាមព្រះអង្គប្រាប់បងប្អូនទួលបង្គំ ហើយយើងនឹងច្រៀងអំពីព្រះអង្គ នៅក្នុងអង្គប្រជុំ»។
|
||
|
||
\s5
|
||
\v 13 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ទូលបង្គំនឹងទុកចិត្តព្រះអង្គ»។ ព្រះអង្គមានព្រះបន្ទូលថា៖ «មើល៍ ទូលបង្គំនៅទីនេះ រួមជាមួយកូនចៅ ដែលព្រះជាម្ចាស់ប្រទានមកទូលបង្គំ»។
|
||
\v 14 ដោយសារ កូនចៅរបស់ព្រះជាម្ចាស់ជាប់សាច់ឈាមជាមួយគ្នា ព្រះយេស៊ូក៏ចែករំលែកអ្វីៗព្រះអង្គមាន ជាមួយពួកគេដែរ ដូច្នេះ ព្រះយេស៊ូសុគតដើម្បីបំផ្លាញមារកំណាច ដែលមានអំណាចលើសេចក្តីស្លាប់។
|
||
\v 15 ព្រះអង្គធ្វើដូច្នេះ ដើម្បីរំដោះពួកអ្នកខ្លាចសេចក្តីស្លាប់ ដែលកំពុងតែរស់នៅជាទាសករមួយជីវិត ឲ្យមានសេរីភាពឡើងវិញ។
|
||
|
||
\s5
|
||
\v 16 ពិតប្រាកដណាស់ ព្រះយេស៊ូពុំបានជួយពួកទេវតាទេ ផ្ទុយទៅវិញព្រះអង្គបានទៅជួយពូជរបស់លោកអប្រាហាំ។
|
||
\v 17 ដូច្នេះ ព្រះអង្គត្រូវតែដូចបងប្អូនព្រះអង្គគ្រប់យ៉ាង ដើម្បីធ្វើជាមហាបូជាចារ្យពេញដោយចិត្តមេត្តា និងស្មោះត្រង់ក្នុងការបំពេញកិច្ចការថ្វាយព្រះជាម្ចាស់ និងនាំការអត់ទោសបាបដល់មនុស្សទាំងអស់។
|
||
\v 18 ព្រះយេស៊ូអាចជួយអ្នកដែលត្រូវល្បួងបាន ព្រោះព្រះអង្គផ្ទាល់ក៏រងទុក្ខលំបាក និងរងការល្បួងដូចគ្នាដែរ។
|
||
|
||
\s5
|
||
\c 3
|
||
\cl ជំពូក ៣
|
||
\p
|
||
\v 1 ដូច្នេះ បងប្អូនដ៏វិសុទ្ធអើយ បងប្អូនបានទទួលការត្រាស់ហៅមកស្ថានបរមសុខ។
|
||
\v 2 ចូរគិតពិចារណាអំពីព្រះយេស៊ូ ដែលជាសាវក និងជាមហាបូជាចារ្យរបស់យើង តាមការប្រកាសជំនឿ។ ព្រះអង្គស្មោះត្រង់ចំពោះព្រះជាម្ចាស់ ដែលបានតែងតាំងព្រះអង្គ ដូចជាលោកម៉ូសេស្មោះត្រង់ចំពោះព្រះដំណាក់របស់ព្រះជាម្ចាស់យ៉ាងនោះដែរ។
|
||
\v 3 ដ្បិត ព្រះយេស៊ូទទួលបានសិរីរុងរឿងដ៏ប្រសើរជាងលោកម៉ូសេយ៉ាងណា នោះអ្នកសង់ផ្ទះក៏មានកិត្តិយសលើសជាងផ្ទះយ៉ាងនោះដែរ។
|
||
\v 4 ដ្បិត គ្រប់ផ្ទះទាំងអស់មានជាងជាអ្នកសាងសង់ តែព្រះជាម្ចាស់ជាអ្នកសង់អ្វីៗទាំងអស់។
|
||
|
||
\s5
|
||
\v 5 ម៉្យាងវិញទៀត លោកម៉ូសេជាអ្នកបម្រើដ៏ស្មោះត្រង់ នៅក្នុងព្រះដំណាក់ទាំងមូលរបស់ព្រះជាម្ចាស់។ ព្រះអង្គផ្តល់សក្ខីភាពអំពីហេតុការណ៍ទាំងឡាយ ដែលនឹងកើតមានឡើងនាពេលអនាគត។
|
||
\v 6 ប៉ុន្តែ ព្រះគ្រិស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់ទទួលបន្ទុកលើព្រះដំណាក់។ យើងជាព្រះដំណាក់របស់ព្រះជាម្ចាស់ បើយើងមានចិត្តរឹងប៉ឹង និងទំនុកចិត្តប្រកបដោយមោទនភាព។
|
||
|
||
\s5
|
||
\v 7 ដូច្នេះ ព្រះវិញ្ញណដ៏វិសុទ្ធមានព្រះបន្ទូលថា៖ «នៅថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀងព្រះជាម្ចាស់ហើយ
|
||
\v 8 មិនត្រូវមានចិត្តរឹងរូស និងបះបោរ កំឡុងពេលរងការល្បង នៅទីរហោរស្ថាន។
|
||
|
||
\s5
|
||
\v 9 ការនេះកើតឡើង ពេលបុព្វបុរសអ្នករាល់គ្នាបះបោរ ដោយការល្បងលយើង រួចហើយពួកគេបានឃើញកិច្ចការយើងធ្វើ កំឡុងពេលសែសិបឆ្នាំ។
|
||
\v 10 ហេតុនេះ យើងទើសចិត្តនឹងមនុស្សជំនាន់នោះខ្លាំងណាស់។ យើងថ្លែងថា៖ «ចិត្តពួកគេវង្វេងអស់ហើយ។ ពួកគេពុំស្គាល់មាគ៌ារបស់យើងទេ។
|
||
\v 11 ពេលយើងខឹង យើងបានស្បថថា៖ «ពួកគេនឹងមិនអាចសម្រាកបានឡើយ»។
|
||
|
||
\s5
|
||
\v 12 បងប្អូនអើយ ចូរប្រយ័ត្នឲ្យមែនទែន ព្រោះនៅក្នុងចំណោមបងប្អូនមានមនុស្សមានចិត្តអាក្រក់មិនជឿ និងបែរចិត្តចេញពីព្រះជាម្ចាស់ដែលមានព្រះជន្មរស់។
|
||
\v 13 ផ្ទុយទៅវិញ ចូរលើកទឹកចិត្តគ្នាជាប្រចាំ កាលណាព្រះគម្ពីរចែងថា «ថ្ងៃនេះ» នៅឡើយ កុំឲ្យមានបងប្អូនណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា មានចិត្តរឹងរូស និងចាញ់បោកបាបឲ្យសោះ។
|
||
|
||
\s5
|
||
\v 14 ដ្បិត យើងបានក្លាយជាដៃគូរបស់ព្រះគ្រិស្តរួចហើយ ប្រសិនបើ យើងមានចិត្តរឹងប៉ឹងទាំងទុកចិត្តព្រះអង្គ តាំងពីដើមរហូតដល់ទីបញ្ចប់។
|
||
\v 15 មានសេចក្តីចែងទុកមកថា៖ «នៅថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀងព្រះជាម្ចាស់ហើយ មិនត្រូវមានចិត្តរឹងរូស និងបះបោរឡើយ។
|
||
|
||
\s5
|
||
\v 16 តើនរណាខ្លះបានឮព្រះជាម្ចាស់ និងមានចិត្តបះបោរ? តើអ្នកទាំងនោះ ជាអ្នកដែលពុំបានចេញពីប្រទេសអេស៊ីប ជាមួយលោកម៉ូសេទេឬ?
|
||
\v 17 តើព្រះអង្គខឹងនឹងនរណាខ្លះ រយៈពេលសែសិបឆ្នាំនេះ? តើព្រះជាម្ចាស់មិនខឹងមនុស្សប្រព្រឹត្តអំពើបាបទេឬ?
|
||
\v 18 តើសាកសពនរណាខ្លះត្រូវបោះចោលទីរហោស្ថាន? តើព្រះជាម្ចាស់បានស្បថពួកគេនឹងមិនអាចសម្រាកបានឡើយ ប្រសិនបើ គេមិនស្តាប់បង្គាប់ព្រះអង្គដូច្ហេះ?
|
||
\v 19 យើងដឹងថា ពួកគេនឹងមិនអាចសម្រាកបានឡើយ ព្រោះគ្មានជំនឿ។
|
||
|
||
\s5
|
||
\c 4
|
||
\cl ជំពូក ៤
|
||
\p
|
||
\v 1 ដូច្នេះ ចូរយើងរាល់គ្នាប្រយ័ត្នឲ្យមែនទែន កុំឲ្យបងប្អូនណាម្នាក់ខកខានមិនបានទទួលព្រះបន្ទូលសន្យា និងធ្វើឲ្យបងប្អូនមិនបានចូលទៅសម្រាករួមជាមួយព្រះជាម្ចាស់។
|
||
\v 2 ដ្បិត យើងបានទទួលដំណឹងល្អជាមួយពួកគេដែរ ប៉ុន្តែ ព្រះបន្ទូលមិនបានផ្តល់ផលប្រយោជន៍ ដល់អស់អ្នកណាដែលមិនរួបរួមក្នុងជំនឿ ដែលពួកគេជឿឡើយ។
|
||
|
||
\s5
|
||
\v 3 ដ្បិត អស់អ្នកណាដែលជឿ អ្នកនោះនឹងបានចូលសម្រាក ដូចព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងស្បថដោយព្រះពិរោធថា ពួកគេនឹងពុំបានចូលទៅសម្រាកសោះឡើយ»។ ទោះបីការបង្កើតរបស់សព្វសារពើបានសម្រេចតាំងពីកំណើតផែនដីមកមេ៉្លះ។
|
||
\v 4 ដ្បិត ព្រះអង្គមានព្រះបន្ទូលអំពីថ្ងៃទីប្រាំពីរ។ «ព្រះជាម្ចាស់សម្រាកពីគ្រប់កិច្ចការទាំងអស់ នៅថ្ងៃទីប្រាំពីរ។
|
||
\v 5 ព្រះជាម្ចាស់គូសបញ្ជាក់សារជាថ្មីថា៖ «ពួកគេនឹងពុំបានចូលទៅសម្រាកសោះឡើយ»។
|
||
|
||
\s5
|
||
\v 6 ហេតុដូចនេះ ព្រះជាម្ចាស់បានតម្រូវឲ្យអ្នកខ្លះបានចូលទៅសម្រាក ហើយចាប់តាំងពីអ៊ីស្រាអែលជាច្រើនបានឮដំណឹងល្អហើយ តែពុំបានចូលទៅសម្រាក ព្រោះតែពួកគេមិនស្តាប់បង្គាប់
|
||
\v 7 ដូច្នេះ ព្រះជាម្ចាស់បានកំណត់យកថ្ងៃមួយ គឺ៖ «ថ្ងៃនេះ»។ បន្ទាប់ពីព្រះជាម្ចាស់មានព្រះបន្ទូលតាមរយៈព្រះបាទដេវីឌ ជាយូរអង្វែងមកថា៖ «ថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ហើយ កុំឲ្យមានចិត្តរឹងរូសឡើយ»។
|
||
|
||
\s5
|
||
\v 8 ប្រសិនបើ លោកយ៉ូស្វេនាំឲ្យពួកគេបានសម្រាកមែន
|
||
\v 9 នោះព្រះជាម្ចាស់នឹងពុំមានព្រះបន្ទូលអំពីថ្ងៃមួយទៀតទេ។ ដូច្នេះ ព្រះជាម្ចាស់តម្រូវឲ្យមានថ្ងៃសប្ប័ទមួយទៀត សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ។
|
||
\v 10 ដ្បិត អស់អ្នកណាបានចូលទៅសម្រាកជាមួយព្រះជាម្ចាស់ អ្នកនោះក៏បានសម្រាកពីកិច្ចការរបស់ខ្លួន ដូចជាព្រះជាម្ចាស់បានធ្វើរួចមកហើយ។
|
||
\v 11 ដូច្នេះ ចូរឲ្យយើងបានសង្វាតចូលទៅសម្រាក ដើម្បីកុំឲ្យនរណាម្នាក់ធ្លាក់ខ្លួនជាមនុស្សមិនស្តាប់បង្គាប់ឡើយ។
|
||
|
||
\s5
|
||
\v 12 ដ្បិត ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានជីវិត ធ្វើចលនា និងមុតជាងដាវមុខពីរទៅទៀត។ ព្រះបន្ទូលចាក់ទម្លុះញែកព្រលឹងចេញពីវិញ្ញាណ និងញែកសន្លាក់ចេញពីខួរឆ្អឹង។ ព្រះបន្ទូលជ្រាបពីគំនិត និងបំណងដ៏ស៊ីជម្រៅរបស់មនុស្ស។
|
||
\v 13 គ្មានអ្វីមួយដែលព្រះជាម្ចាស់បង្កើតមក អាចលាក់កំបាំងពីព្រះអង្គបានឡើយ។ ផ្ទុយទៅវិញ អ្វីៗទាំងអស់នៅទទេ និងបើកចំហចំពោះព្រះនេត្រព្រះអង្គ ដែលយើងម្នាក់ៗត្រូវទូលថ្វាយគ្រប់កិច្ចការទាំងអស់។
|
||
|
||
\s5
|
||
\v 14 ដូច្នេះ ដោយសារយើងមានមហាបូជាចារ្យមួយរូបដ៏ប្រសើរ ដែលបានឆ្លងកាត់ស្ថានបរមសុខ គឺព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ ចូរឲ្យយើងកាន់ជំនឿឲ្យបានរឹងមាំ។
|
||
\v 15 ដ្បិត យើងពុំមែនមានមហាបូជាចារ្យ ដែលមិនចេះប្រណីសណ្តោស ចំពោះភាពទន់ខ្សោយរបស់យើងឯណា។ ផ្ទុយទៅវិញ ព្រះអង្គរងការល្បួងគ្រប់ជំពូក ដូចជាយើងដែរ តែព្រះអង្គពុំបានធ្វើបាបសោះឡើយ។
|
||
\v 16 ចូរយើងចូលទៅកាន់បល្ល័ង្កនៃព្រះគុណ ទាំងទុកចិត្តថាបានទទួលក្តីមេត្តា និងស្វែងរកព្រះគុណ ទុកជាជំនួយ ពេលណាយើងត្រូវការ។
|
||
|
||
\s5
|
||
\c 5
|
||
\cl ជំពូក ៥
|
||
\p
|
||
\v 1 គេជ្រើសរើសមហាបូជាចារ្យគ្រប់រូបពីចំណោមមនុស្ស ដើម្បីតែងតាំងឲ្យបំពេញមុខងារតំណាងឲ្យមនុស្ស ទាក់ទងជាមួយព្រះជាម្ចាស់ ដូច្នេះ លោកនឹងថ្វាយតង្វាយ និងថ្វាយយញ្ញបូជាលោះបាប។
|
||
\v 2 លោកមានអធ្យាស្រ័យជាមួយមនុស្សល្ងង់ និងវង្វេង ព្រោះលោកផ្ទាល់ក៏នៅជាមួយមនុស្សទន់ខ្សោយដែរ។
|
||
\v 3 ដោយហេតុនេះ បានជាលោកត្រូវថ្វាយតង្វាយលោះបាបខ្លួនឯងមុនសិន ទើបថ្វាយតង្វាយលោះបាបឲ្យប្រជារាស្រ្ត។
|
||
|
||
\s5
|
||
\v 4 ពុំមែនសម្រាប់លោកទេ ដែលគ្រប់គ្នាបានទទួលកិត្តិយសនេះ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់ទេតើ ដែលបានត្រាស់ហៅលោកឲ្យបំពេញមុខងារនេះ ដូចជាលោកអឺរ៉ុនជាដើម។
|
||
\v 5 ដូចគ្នានេះដែរ ព្រះគ្រិស្តពុំបានលើកកិត្តិយសខ្លួនឯងធ្វើជាមហាបូជាចារ្យឡើយ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់ព្រះអង្គថា៖ «ថ្ងៃនេះ យើងទទួលព្រះអង្គជាព្រះបុត្រាយើង យើងជាព្រះបិតាព្រះអង្គ»។
|
||
|
||
\s5
|
||
\v 6 ព្រះជាម្ចាស់មានបន្ទូលមួយវគ្គទៀតថា៖ «ព្រះអង្គជាបូជាចារ្យជារៀងរហូត តាមរបៀបព្រះបាទមុិលគីស្សាដែក»។
|
||
|
||
\s5
|
||
\v 7 កាលព្រះគ្រិស្តគង់នៅក្នុងលោកនេះនៅឡើយ ព្រះអង្គអធិស្ឋានទូលអង្វរដោយបន្លឺសំឡេងខ្លាំងៗ និងបង្ហូរទឹកភ្នែក សូមព្រះជាម្ចាស់សង្រ្គោះមនុស្សពីសេចក្តីស្លាប់។ ព្រះជាម្ចាស់ស្តាប់ឮការទូលអង្វរ ព្រោះអង្គរគោរពប្រណិបតន៍ព្រះជាម្ចាស់។
|
||
\v 8 ទោះបីព្រះអង្គជាព្រះបុត្រាក៏ដោយ ក៏ព្រះអង្គរៀនស្តាប់បង្គាប់ពីការរងទុក្ខលំបាក។
|
||
|
||
\s5
|
||
\v 9 ព្រះអង្គបានគ្រប់លក្ខណ៍ និងក្លាយជាប្រភពនៃការសង្រ្គោះអស់កល្បជានិច្ចចំពោះអ្នកណាដែលស្តាប់បង្គាប់ព្រះជាម្ចាស់។
|
||
\v 10 ព្រះជាម្ចាស់បានតម្រូវទុកជាមុន ឲ្យព្រះអង្គបំពេញមុខងារជាមហាបូជាចារ្យតាមរបៀបព្រះបាទមុិលគីស្សាដែក។
|
||
\v 11 យើងមានចំណុចច្រើនត្រូវនិយាយពីព្រះយេស៊ូ ប៉ុន្តែពិបាកពន្យល់ណាស់ ព្រោះបងប្អូនក្រនឹងយល់ណាស់។
|
||
|
||
\s5
|
||
\v 12 រហូតមកទល់នឹងពេលនេះ បងប្អូនគួរធ្វើជាគ្រូបង្រៀនគេបាន ប៉ុន្តែ បងប្អូននៅតែត្រូវការគេបង្រៀន អំពីគោលការណ៍គ្រឹះខ្លះនៃព្រះបន្ទូលព្រះជាម្ចាស់។
|
||
\v 13 បងប្អូនត្រូវការទឹកដោះគោ តែមិនទាន់ត្រូវការអាហាររឹងនៅឡើយ។ អស់អ្នកណាត្រូវការតែទឹកដោះគោ អ្នកនោះគ្មានបទពិសោធន៍ជាមួយព្រះបន្ទូលនៃសេចក្តីសុចរិត ព្រោះខ្លួនគេនៅក្មេងខ្ចីនៅឡើយ។
|
||
\v 14 ប៉ុន្តែ អាហាររឹងសម្រាប់មនុស្សពេញវ័យ។ អ្នកទាំងនោះជាមនុស្សពេញវ័យ មានការយល់ដឹងថាអ្វីមួយល្អ អ្វីមួយអាក្រក់។
|
||
|
||
\s5
|
||
\c 6
|
||
\cl ជំពូក ៦
|
||
\p
|
||
\v 1 ដូច្នេះ ចូរយើងទុកសេចក្តីដំបូងនៃព្រះបន្ទូលរបស់ព្រះគ្រិស្តមួយឡែក រួចហើយបោះជំហានទៅមុខ ដើម្បីក្លាយខ្លួនជាមនុស្សពេញវ័យវិញ។ ចូរយើងកុំចាក់គ្រឹះនៃការកែប្រែចិត្ត ពីកិច្ចការណាឥតបានការ ហើយមានជំនឿលើព្រះជាម្ចាស់វិញ។
|
||
\v 2 ចូរកុំចាក់គ្រឹះនៃពិធីជ្រមុជទឹក ការដាក់ដៃ និងការរស់ឡើងវិញរបស់មនុស្សស្លាប់ និងការជំរំជម្រះអស់កល្បជានិច្ចវិញ។
|
||
\v 3 យើងនឹងនិយាយសេចក្តីទាំងនេះ បើព្រះជាម្ចាស់គាប់ព្រះហប្ញទ័យ។
|
||
|
||
\s5
|
||
\v 4 វាមិនអាចទេ ដែលអ្នកខ្លះបានភ្លឺម្តងរួចហើយ ស្គាល់ឱជារសអំណោយទានស្ថានបរមសុខ ចូលរួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ
|
||
\v 5 និងអស់អ្នកបានស្គាល់ឱជារសព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងស្គាល់ប្ញទ្ធានុភាពនៃលោកខាងមុខ
|
||
\v 6 ប៉ុន្តែ បែរជាធ្លាក់ខ្លួនបាត់ជំនឿទៅវិញ គេមិនអាចនាំអ្នកនោះឲ្យកែប្រែចិត្តវិញបានទេ។ ព្រោះពួកគេបានឆ្កាងព្រះបុត្រារបស់ព្រះជាម្ចាស់ និងខ្លួនគេផ្ទាល់ម្តងទៀត ព្រមទាំងធ្វើឲ្យព្រះអង្គអាម៉ាស់ជាសាធារណៈ។
|
||
|
||
\s5
|
||
\v 7 ដ្បិត ដីណាទទួលទឹកភ្លៀងញឹកញាប់ ដីនោះនឹងបង្កើតផលជារុក្ខជាតិមានប្រយោជន៍ ព្រោះដីនោះបង្កើតផល គឺជាដីទទួលព្រះពរមកពីព្រះជាម្ចាស់។
|
||
\v 8 ប៉ុន្តែ បើវាដុះបន្លា និងអញ្ចាញវិញ ជាដីគ្មានប្រយោជន៍ទាល់តែសោះ ហើយជិតត្រូវបណ្តាសាទៀត។ គេនឹងយកវាទៅដុតចោល។
|
||
|
||
\s5
|
||
\v 9 ប៉ុន្តែ បងប្អូនជាទីស្រឡាញ់អើយ យើងជឿជាក់លើអ្វីៗដែលនាំឲ្យបងប្អូនទទួលការសង្រ្គោះ ទោះបីយើងនិយាយបែបនេះក៏ដោយ។
|
||
\v 10 ដ្បិត ព្រះជាម្ចាស់ពុំមែនអយុត្តិធ៌ម ដោយបំភ្លេចកិច្ចការ និងសេចក្តីស្រឡាញ់របស់បងប្អូន ដែលបានលើកតម្កើងព្រះនាមព្រះអង្គ ពីព្រោះបងប្អូនបានបម្រើអ្នកជឿទាំងឡាយពីមុន ហើយឥឡូវបងប្អូននៅតែបម្រើដដែល។
|
||
|
||
\s5
|
||
\v 11 យើងពិតជាមានបំណងចង់ឲ្យបងប្អូនម្នាក់ៗ បង្ហាញទឹកចិត្តខ្នះខ្នែងដូចគ្នា រហូតដល់ទីបញ្ចប់ ប្រយោជន៍ផ្តល់ទំនុកចិត្តធានារ៉ាប់រងពេញលក្ខណៈ។
|
||
\v 12 ហេតុដូច្នេះ បងប្អូនលែងខ្ជិលច្រអូស ប៉ុន្តែ យកតម្រាប់តាមមនុស្សទទួលមរតក តាមព្រះបន្ទូលសន្យា ដោយសារជំនឿ និងចិត្តអត់ធ្មត់។
|
||
|
||
\s5
|
||
\v 13 ដ្បិត ពេលព្រះជាម្ចាស់សន្យាជាមួយលោកអប្រាហាំ ព្រះអង្គស្បថចំពោះព្រះអង្គផ្ទាល់ ព្រោះគ្មាននរណាមានឋានៈធំជាងព្រះអង្គធ្វើជាទីសម្បថឡើយ។
|
||
\v 14 ព្រះអង្គមានព្រះបន្ទូលថា៖ «យើងពិតជាឲ្យពរអ្នក ហើយក៏នឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើងផងដែរ»។
|
||
\v 15 លោកអប្រាហាំបានទទួលព្រះពរតាមព្រះបន្ទូលសន្យា តាមរបៀបនេះឯង ក្រោយពេលលោករង់ចាំដោយចិត្តអត់ធ្មត់។
|
||
|
||
\s5
|
||
\v 16 ដ្បិត មនុស្សម្នាស្បថដោយយកអ្នកណាមានឋានៈធំជាងខ្លួនធ្វើជាទីសម្បថ។ នៅចុងបញ្ចប់នៃជម្លោះ គេតែងយកពាក្យសម្បថនោះជាការបញ្ជាក់អះអាង។
|
||
\v 17 ពេលព្រះជាម្ចាស់សម្រេចព្រះទ័យ ដើម្បីបង្ហាញឲ្យអ្នកទទួលមរតកតាមព្រះបន្ទូលសន្យាយ៉ាងច្បាស់ថា ព្រះអង្គសម្រេចយ៉ាងណា នោះព្រះអង្គពុំប្រែប្រួលឡើយ ហើយព្រះអង្គធានាអះអាងដោយពាក្យសម្បថថែមទៀតផង។
|
||
\v 18 ព្រះអង្គធ្វើដូច្នេះ ដើម្បីឲ្យរបស់ពីរយ៉ាងពុំប្រែប្រួល គឺព្រះជាម្ចាស់ពុំចេះកុហក់ឡើយ និងអ្នកដែលរត់ទៅរកទីជម្រកនឹងទទួលបានការលើកទឹកចិត្ត ដើម្បីមានទំនុកចិត្តរឹងមាំនូវអ្វី ដែលព្រះអង្គបានដាក់នៅមុខយើង។
|
||
|
||
\s5
|
||
\v 19 យើងមានទំនុកចិត្តប្រកបដោយសុវត្ថិភាព និងប្រៀបបីដូចជាយុថ្កាខាងវិញ្ញាណដ៏រឹងមាំ ដែលធ្វើឲ្យយើងចូលទៅហួសវាំងននទីសក្ការៈ។
|
||
\v 20 ព្រះយេស៊ូបានចូលទៅទីសក្ការៈមុនយើង ទុកជាប្រយោជន៍ដល់យើង ហើយព្រះអង្គបានទទួលឋានៈជាមហាបូជាចារ្យ អស់កល្បជានិច្ចតាមរបៀបព្រះបាទម៉ិលគីស្សាដែក។
|
||
|
||
\s5
|
||
\c 7
|
||
\cl ជំពូក ៧
|
||
\p
|
||
\v 1 ព្រះបាទមុិលគីស្សាដែក ជាមហាក្សត្រក្រុងសាឡិម ជាបូជាចារ្យរបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុត ដែលបានជួបលោកអប្រាហាំ ក្រោយពេលលោកវាយឈ្នះស្តេចនានា និងជូនពរលោក។
|
||
\v 2 លោកអប្រាហាំបានថ្វាយមួយភាគដប់នៃអ្វីៗលោកមាន ដល់ព្រះបាទមុិលគីស្សាដែក។ ព្រះនាម «មុិលគីស្សាដែក» មានន័យថា «មហាក្សត្រនៃសេចក្តីសុចរិត»។ ព្រះអង្គមានគោរមងារ «មហាក្សត្រនៃក្រុងសាឡិម» គឺ «មហាក្សត្រនៃសេចក្តីសុខសាន្ត»។
|
||
\v 3 ព្រះអង្គគ្មានព្រះមាតាបិតា គ្មានវង្សត្រកូល គ្មានដើមកំណើត ក៏គ្មានចុងបញ្ចប់ដែរ។ ផ្ទុយទៅវិញ ព្រះអង្គដូចជាព្រះបុត្រាព្រះជាម្ចាស់ ព្រោះព្រះអង្គជាបូជាចារ្យជារៀងរហូត។
|
||
|
||
\s5
|
||
\v 4 ចូរពិចារណាមើលថាតើព្រះបាទមិុលគីស្សាដែកធំកម្រិតណា។ លោកអប្រាហាំជាបុព្វបុរសយើងថ្វាយតង្វាយមួយភាគដប់ ពីអ្វីៗដែលលោករឹបអូសបានពីសង្រ្គាម។
|
||
\v 5 ម្យ៉ាងវិញទៀត កូនៗរបស់លោកលេវី ដែលបានទទួលមុខងារជាបូជាចារ្យ ក៏បានទទួលបញ្ជាតាមក្រឹត្យវិន័យ ដើម្បីប្រមូលតង្វាយមួយភាគដប់ពីបណ្តាជន គឺពីបងប្អូនពួកគេ ទោះបីជាពួកគេជាបងប្អូននឹងគ្នាកើតចេញពី ពូជពង្សលោកអប្រាហាំដូចគ្នា។
|
||
\v 6 ប៉ុន្តែ ចំណែកឯព្រះបាទមិុលគីស្សាដែក ដែលពុំជាប់សាច់ឈាមនឹងពួកគេ បានទទួលតង្វាយមួយភាគដប់ពីលោកអប្រាហាំ និងជូនពរលោក តាមព្រះបន្ទូលសន្យា។
|
||
|
||
\s5
|
||
\v 7 យើងពុំអាចប្រកែកបានទេថា អ្នកតូចទទួលពរពីអ្នកធំ។
|
||
\v 8 នៅត្រង់ចំណុចនេះ មនុស្សដែលតែងតែស្លាប់ទទួលតង្វាយមួយភាគដប់ ប៉ុន្តែ នៅត្រង់ចំណុចផ្សេងទៀតបញ្ជាក់ថា អ្នកនោះមានជីវិតរស់នៅ។
|
||
\v 9 បើនិយាយពីរបៀបលោកលេវីវិញ លោកបានទទួលតង្វាយមួយភាគដប់ ហើយលោកក៏បានថ្វាយតង្វាយមួយភាគដប់តាមរយៈលោកអប្រាហាំវិញដែរ
|
||
\v 10 ព្រោះលោកលេវីស្ថិតនៅក្នុងបុព្វបុរសលោក ពេលព្រះបាទមិុលគីស្សាដែកជួបលោកអប្រាហាំ។
|
||
|
||
\s5
|
||
\v 11 ឥឡូវនេះ ប្រសិនបើមនុស្សបានគ្រប់លក្ខណ៍តាមរយៈមុខងារបូជាចារ្យរបស់លោកលេវីទៅហើយ (ដ្បិតមនុស្សបានទទួលក្រឹត្យវិន័យ ពេលស្ថិតនៅក្រោមមុខងារបូជាចារ្យនេះ) តើគួរចាំបាច់ត្រូវមានមុខងារបូជាចារ្យណាមួយទៀត គឺរបៀបព្រះបាទមិុលគីស្សាដែកធ្វើអ្វី? ហេតុអ្វីមិនគិតពីបូជាចារ្យតាមរបៀបលោកអើរ៉ុនទៅ?
|
||
\v 12 ដ្បិតកាលណាមានការផ្លាស់ប្តូររបៀបបូជាចារ្យ នោះក៏ត្រូវមានការផ្លាស់ប្តូរក្រឹត្យវិន័យដែរ?
|
||
|
||
\s5
|
||
\v 13 ដ្បិតម្នាក់ដែលមានចែងក្នុងអត្ថបទនេះ ស្ថិតក្នុងកុលសម្ព័ន្ធមួយផ្សេងទៀត ពុំដែលមាននរណាម្នាក់ធ្លាប់បម្រើនៅលើអាសនៈឡើយ។
|
||
\v 14 ឥឡូវនេះ មានចែងច្បាស់ថា លោកកើតចេញពីកុលសម្ព័ន្ធយូដា ដែលព្រះអម្ចាស់បានប្រសូតមក គឺជាកុលសម្ព័ន្ធមួយ ដែលលោកម៉ូសេពុំដែលបាននឹកនាដល់ អំពីរបៀបបូជាចារ្យ។
|
||
|
||
\s5
|
||
\v 15 សេចក្តីដែលយើងបាននិយាយយ៉ាងច្បាស់ ប្រសិនបើ មានរបៀបបូជាចារ្យមួយផ្សេងទៀត តាមរបៀបព្រះបាទមិុលគីស្សាដែក។
|
||
\v 16 មុខងារបូជាចារ្យនេះមិនស្ថិតលើមូលដ្ឋានគ្រឹះក្រឹត្យវិន័យរបស់មនុស្ស ផ្ទុយទៅវិញមុខងារបូជាចារ្យនេះ ស្ថិតនៅលើប្ញទ្ធានុភាពនៃជីវិតមិនចេះសាបសូន្យឡើយ។
|
||
\v 17 ដ្បិត ព្រះគម្ពីរធ្វើបន្ទាល់អំពីព្រះអង្គ៖ «ព្រះអង្គជាបូជាចារ្យអស់កល្បជានិច្ច តាមរបៀបព្រះបាទមិុលគីស្សាដែក»។
|
||
|
||
\s5
|
||
\v 18 បទបញ្ជាពីមុនត្រូវបានលុបចោលហើយ ព្រោះវាទន់ខ្សោយ និងគ្មានប្រយោជន៍ទៀតទេ។
|
||
\v 19 ដ្បិត ក្រឹត្យវិន័យពុំបានធ្វើឲ្យអ្វីៗបានគ្រប់លក្ខណៈឡើយ។ ផ្ទុយទៅវិញ យើងមានទំនុកចិត្តប្រសើរជាងមុន នាពេលអនាគត ដែលនាំយើងឲ្យចូលជិតព្រះជាម្ចាស់។
|
||
|
||
\s5
|
||
\v 20 ព្រះអង្គពុំបានទទួលមុខងារជាបូជាចារ្យដោយគ្មានសម្បថឡើយ។ រីឯង អ្នកខ្លះបានទទួលមុខងារជាបូជាចារ្យដោយគ្មានសម្បថ។
|
||
\v 21 លើសពីនេះ ព្រះយេស៊ូវិញ បានទទួលមុខងារជាបូជាចារ្យ ដោយព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ព្រះអម្ចាស់បានស្បថ ហើយព្រះអង្គពុំប្រែប្រួលសោះឡើយ។ ព្រះអង្គជាបូជាចារ្យនៅអស់កល្បជានិច្ច»។
|
||
|
||
\s5
|
||
\v 22 ដោយសារហេតុនេះហើយ បានជាព្រះយេស៊ូធានានូវសម្ពន្ធមេត្រីប្រសើរជាងមុន។
|
||
\v 23 ម្យ៉ាងវិញទៀត មានមនុស្សជាច្រើនបំពេញមុខងារជាបូជាចារ្យ តែពួកគេតែងតែស្លាប់ដោយពុំអាចបំពេញរហូតបានទេ។
|
||
\v 24 លើសពីនេះទៅទៀត ដោយសារព្រះយេស៊ូគង់នៅអស់កល្បជានិច្ច ព្រះអង្គបំពេញមុខជាបូជាចារ្យអស់កល្បជានិច្ច។
|
||
|
||
\s5
|
||
\v 25 ដូច្នេះ ព្រះអង្គអាចសង្រ្គោះពេញទីដល់អស់អ្នកណា ដែលចូលមករកព្រះជាម្ចាស់តាមរយៈព្រះអង្គ ព្រោះព្រះអង្គតែងទូលអង្វរព្រះជាម្ចាស់ជំនួសពួកគេ។
|
||
\v 26 យើងមានមហាបូជាចារ្យដ៏ប្រសើរមួយអង្គ។ ព្រះអង្គគ្មានបាប ឥតសៅហ្មង បរិសុទ្ធ ចេញឆ្ងាយពីអំពើបាប និងគង់នៅខ្ពស់ជាងស្ថានបរសមុខ។
|
||
|
||
\s5
|
||
\v 27 ពុំដូចជាបូជាចារ្យដទៃទៀតឡើយ ព្រះអង្គពុំចាំបាច់ត្រូវថ្វាយតង្វាយប្រចាំថ្ងៃ ដើម្បីលោះបាបផ្ទាល់ខ្លួន និងតង្វាយលោះបាបជំនួសប្រជាជនអ៊ីស្រាអែលទេ។ ព្រះអង្គថ្វាយអង្គទ្រង់ជាតង្វាយលោះបាប ម្តងជាសម្រេច។
|
||
\v 28 ដ្បិតក្រឹត្យវិន័យតែងតាំងបូជាចារ្យជាមនុស្ស ដែលទន់ខ្សោយ។ ប៉ុន្តែ ព្រះបន្ទូលសម្បថមកក្រោយក្រឹត្យវិន័យបានតែងតាំងព្រះបុត្រា ដែលគ្រប់លក្ខណ៍ជារៀងរហូត។
|
||
|
||
\s5
|
||
\c 8
|
||
\cl ជំពូក ៨
|
||
\p
|
||
\v 1 ចំណុចសំខាន់ដែលយើងកំពុងតែបរិយាយនេះគឺថា យើងមានមហាបូជាចារ្យមួយរូប ដែលបានគង់នៅខាងស្តាំបល្ល័ង្កនៃព្រះដ៏ខ្ពង់ខ្ពស់បំផុតគង់នៅស្ថានបរមសុខ។
|
||
\v 2 ព្រះអង្គជាអ្នកបម្រើនៅក្នុងទីសក្ការៈ និងជាព្រះពន្លាដែលព្រះអម្ចាស់បានសាងសង់ឡើង ពុំមែនសង់ដោយដៃមនុស្សទេ។
|
||
|
||
\s5
|
||
\v 3 ដ្បិត មហាបូជាចារ្យគ្រប់រូបទទួលការតែងតាំងឲ្យបំពេញមុខងារថ្វាយតង្វាយ និងយញ្ញបូជាផ្សេងៗ។ ដូច្នេះ ពួកលោកត្រូវតែមានតង្វាយចាំបាច់ថ្វាយដល់ព្រះជាម្ចាស់។
|
||
\v 4 ឥឡូវនេះ បើព្រះគ្រិស្តគង់នៅលើផែនដី ព្រះអង្គពុំមែនជាបូជាចារ្យទេ ព្រោះមានអ្នកថ្វាយតង្វាយរួចហើយ ស្របតាមក្រឹត្យវិន័យ។
|
||
\v 5 ពួកលោកបម្រើនៅក្នុងព្រះពន្លា ដែលជាគំរូ និងស្រមោលនៃពិធីផ្សេងៗនៅស្ថានបរមសុខ។ ដូចជាព្រះជាម្ចាស់បានព្រមានដល់លោកម៉ូសេ ពេលលោករៀបនឹងសង់ព្រះពន្លាថា៖ «ចូរប្រយ័ត្ននូវអ្វីដែលអ្នកត្រូវសង់ ដោយយកគម្រូតាមការបង្ហាញនៅលើភ្នំចុះ»។
|
||
|
||
\s5
|
||
\v 6 ប៉ុន្តែឥឡូវនេះ ព្រះគ្រិស្តបានទទួលព័ន្ធកិច្ចប្រសើរជាងមុន។ គឺព្រះអង្គជាស្ពាននៃសម្ពន្ធមេត្រីប្រសើរជាងមុន ដែលចងឡើងព្រះបន្ទូលសន្យាប្រសើរជាង។
|
||
\v 7 ដ្បិតប្រសិនបើសម្ពន្ធមេត្រីទីមួយគ្មានកំហុស នោះពុំចាំបាច់មានសម្ពន្ធមេត្រីទីពីរទេ។
|
||
|
||
\s5
|
||
\v 8 ដ្បិត ពេលព្រះជាម្ចាស់រកឃើញថាប្រជាជនមានកំហុស នោះព្រះអង្គមានព្រះបន្ទូលថា៖ «មើល ថ្ងៃជិតមកដល់ហើយ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ យើងនឹងចងសម្ពន្ធមេត្រីមួយថ្មី ជាមួយនឹងពូជពង្សអ៊ីស្រាអែល និងយូដា។
|
||
\v 9 វាមិនដូចសម្ពន្ធមេត្រីមុន ដែលយើងបានចងឡើងជាមួួយបុព្វបុរសរបស់ពួកគេ គឺនៅថ្ងៃយើងដឹកដៃពួកគេចេញពីប្រទេសអេសុីប។ ដ្បិតពួកគេពុំបានរក្សាសម្ពន្ធមេត្រីរបស់យើងឡើយ ដូច្នេះ យើងក៏លែងរវីរវល់ជាមួយពួកគេដែរ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
|
||
|
||
\s5
|
||
\v 10 ដ្បិត នេះជាសម្ពន្ធមេត្រី ដែលយើងនឹងចងជាមួយប្រជាជនអ៊ីស្រាអែល បន្ទាប់ពីថ្ងៃនោះកន្លងផុតទៅ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងចារក្រឹត្យវិន័យយើងក្នុងគំនិត ហើយយើងចារក្រឹត្យវិន័យទាំងនោះក្នុងដួងចិត្តពួកគេផងដែរ។ យើងធ្វើជាព្រះជាម្ចាស់ពួកគេ ហើយពួកគេនឹងធ្វើជាប្រជារាស្រ្តរបស់យើង។
|
||
|
||
\s5
|
||
\v 11 ពួកគេលែងបង្រៀនអ្នកជិតខាង និងបង្រៀនបងប្អូនទៅវិញទៅមក ដោយនិយាយថា៖ «ចូរស្គាល់ព្រះអម្ចាស់ ដ្បិតមនុស្សគ្រប់គ្នានឹងស្គាល់យើង ពីអ្នកតូចបំផុត
|
||
\v 12 រហូតដល់អ្នកធំបំផុត។ ដ្បិត យើងនឹងផ្តល់ក្តីមេត្តា ចំពោះអំពើទុច្ចរិតដែលគេបានប្រព្រឹត្ត ហើយយើងនឹងមិននឹកចាំពីអំពើបាបពួកគេទៀតទេ»។
|
||
|
||
\s5
|
||
\v 13 ដោយព្រះអម្ចាស់មានព្រះបន្ទូលថា សម្ពន្ធមេត្រីនេះជាសម្ពន្ធមេត្រី «ថ្មី» ដូច្នេះសម្ពន្ធមេត្រីទីមួយជាសម្ពន្ធមេត្រីចាស់ ហើយអ្វីដែលកាន់តែចាស់ទៅៗនោះ នឹងត្រូវសាបសូន្យមិនខាន។
|
||
|
||
\s5
|
||
\c 9
|
||
\cl ជំពូក ៩
|
||
\p
|
||
\v 1 ឥឡូវនេះ សូម្បីតែសម្ពន្ធមេត្រីទីមួយក៏មានក្បួនច្បាប់សម្រាប់ថ្វាយបង្គំ និងទីសក្ការៈនៅលើផែនដីដែរ។
|
||
\v 2 គេសង់ព្រះពន្លាឡើង។ បន្ទប់ទីមួយមានដាក់ជើងចង្កៀង តុ និងនំប៉័ងតំណាងវត្តមាន គេហៅថា ទីសក្ការៈ។
|
||
|
||
\s5
|
||
\v 3 នៅខាងក្រោយវាំងននទីពីរ មានបន្ទប់មួយគេថា ទីសក្ការៈបំផុត។ នៅទីនោះមានអាសនៈថ្វាយគ្រឿងក្រអូបធ្វើពីមាស។
|
||
\v 4 មានហិបនៃសម្ពន្ធមេត្រីស្រោបពីមាស។ នៅខាងក្នុងហិបនោះ មានពានមាសមួយសម្រាប់ដាក់នំម៉ាណា មានដំបងរបស់លោកអើរ៉ុនមានដុះផ្កាចេញ និងបន្ទះថ្មនៃសម្ពន្ធមេត្រី។
|
||
\v 5 នៅលើហិបនៃសម្ពន្ធមេត្រី មានរូបចេរូប៊ីនពេញដោយសិរីរុងរឿង ត្រដាងស្លាបបាំងពីលើកន្លែងថ្វាយឈាម ដែលយើងមិនអាចរៀបរាប់ឲ្យបានលម្អិតនៅពេលនេះទេ។
|
||
|
||
\s5
|
||
\v 6 បន្ទាប់ពីបានរៀបចំរបស់ទាំងនេះរួចហើយ បូជាចារ្យចេញទៅខាងក្រៅព្រះពន្លា ដើម្បីបំពេញមុខងារបម្រើ។
|
||
\v 7 ប៉ុន្តែ មានតែមហាបូជាចារ្យប៉ុណ្ណោះ មានសិទ្ធិចូលទៅទីសក្ការៈបំផុតមួយឆ្នាំម្តង ហើយលោកត្រូវយកឈាមទៅថ្វាយយញ្ញបូជារំដោះបាបខ្លួនលោកផ្ទាល់ និងរំដោះបាបប្រជាជនទាំងមូលផង។
|
||
|
||
\s5
|
||
\v 8 ព្រះវិញ្ញាណដ៏វិសុទ្ធបានបង្ហាញថា ផ្លូវចូលទៅកាន់ទីសក្ការៈបំផុតមិនទាន់បើកឲ្យមនុស្សទូទៅចូលបានឡើយ ដរាបណាព្រះពន្លានៅឈររឹងមាំនៅឡើយ។
|
||
\v 9 នេះជានិមិត្តរូបបច្ចុប្បន្នកាលនេះ គឺទាំងតង្វាយ និងយញ្ញបូជាដែលមនុស្សបានថ្វាយ មិនអាចធ្វើឲ្យមនសិកាអ្នកថ្វាយបង្គំបានគ្រប់លក្ខណ៍ទេ។
|
||
\v 10 ព្រោះពួកគេខ្វល់ខ្វាយរឿងអាហារ និងភេសជ្ជៈ ព្រមទាំងពិធីប្រោះទឹកផ្សេងៗ។ ទាំងនេះជាក្បួនតម្រាសម្រាប់មនុស្ស ដែលបានប្រទានទំរាំដល់ពេលព្រះជាម្ចាស់ប្រទានបទបញ្ជាថ្មី។
|
||
|
||
\s5
|
||
\v 11 ព្រះគ្រិស្តបានយាងមកក្នុងឋានៈជាមហាបូជាចារ្យ ដើម្បីនាំសម្បត្តិដែលព្រះអង្គបានប្រទានមក។ ព្រះអង្គយាងកាត់ព្រះពន្លាមួយដ៏ប្រសើរ និងគ្រប់លក្ខណ៍ ពុំមែនសង់ឡើងដោយដៃមនុស្ស និងពុំមែនជារបស់លោកនេះឡើយ។
|
||
\v 12 ព្រះអង្គពុំបានយកឈាមពពែ និងកូនគោទេ ប៉ុន្តែព្រះអង្គយកព្រះលោហិតរបស់ព្រះអង្គផ្ទាល់ ចូលទៅទីសក្ការៈបំផុតម្តងជាសម្រេច ដើម្បីប្រោសលោះយើងអស់កល្បជានិច្ច។
|
||
|
||
\s5
|
||
\v 13 ដ្បិតប្រសិនបើឈាមរបស់ពពែ និងឈាមគោបា ព្រមទាំងផេះគោញីស្ទាវដែលគេបាចលើមនុស្សសៅហ្មង ធ្វើឲ្យរូបកាយគេបានបរិសុទ្ធ និងជាវិសុទ្ធទៅហើយ
|
||
\v 14 ចុះចំណង់បើព្រះលោហិតព្រះគ្រិស្ដ តាមរយៈព្រះវិញ្ញាណដ៏អស់កល្បជានិច្ច ថ្វាយព្រះអង្គផ្ទាល់ទុកជាយញ្ញបូជាឥតសៅហ្មងនៅចំពោះព្រះជាម្ចាស់ ទាំងសម្អាតមនសិកាយើងកិច្ចការឥតបានការ ដើម្បីគោរពបម្រើព្រះជាម្ចាស់ដ៏មានព្រះជន្មរស់យ៉ាងណាទៅទៀត?
|
||
\v 15 ដោយហេតុនេះហើយបានជាព្រះអង្គជាស្ពាននៃសម្ពន្ធមេត្រីថ្មីមួយ។ ដូច្នេះ ព្រះអង្គបានរំដោះអស់អ្នកស្ថិតនៅក្រោមសម្ពន្ធមេត្រីទីមួយ ឲ្យមានសេរីភាពរួចពីបាប គឺអស់អ្នកដែលព្រះអង្គបានត្រាស់ហៅមក ឲ្យទទួលព្រះបន្ទូលសន្យាទុកជាមរតកអស់កល្បជានិច្ច។
|
||
|
||
\s5
|
||
\v 16 ដ្បិត គេនឹងចែកបណ្តាំមរតក ដរាបណាមានភស្តុតាងបង្ហាញថា អ្នកសរសេរបណ្តាំមរតកស្លាប់ជាមុនសិន។
|
||
\v 17 គេនឹងអនុវត្តតាមបណ្តាំមរតក កាលណាអ្នកសរសេរបណ្តាំមរតកបានស្លាប់រួចហើយ ព្រោះគេនឹងមិនអនុវត្តតាមបណ្តំមរតកទេ ខណៈពេលអ្នកសរសេរបណ្តាំមរតកនៅរស់នៅឡើយ។
|
||
|
||
\s5
|
||
\v 18 ដូច្នេះ សូម្បីតែសម្ពន្ធមេត្រីទីមួយក៏មិនបានចងឡើង ដោយគ្មានការបង្ហូរឈាមនោះឡើយ។
|
||
\v 19 ដ្បិត ពេលលោកម៉ូសេប្រកាសបទបញ្ជាទាំងអស់ មានចែងក្នុងក្រឹត្យវិន័យដល់ប្រជាជន លោកបានយកឈាមកូនគោ និងឈាមពពែឈ្មោល ព្រមទាំងទឹកប្រោះ ដោយជ្រលក់នឹងរោមចៀមព៌ណក្រហម និងស្លឹកហ៊ីសុប យកមកប្រោះលើគម្ពីរ និងប្រជាជនទាំងមូល។
|
||
\v 20 បន្ទាប់មក លោកមានប្រសាសន៍ថា៖ «នេះជាឈាមនៃសម្ពន្ធមេត្រី ដែលព្រះជាម្ចាស់បានបង្គាប់អ្នកឲ្យប្រព្រឹត្តតាម»។
|
||
|
||
\s5
|
||
\v 21 ជាមួយគ្នានេះដែរ លោកបានប្រោះឈាមលើព្រះពន្លា និងប្រដាប់ប្រដាប្រើប្រាស់ទាំងអស់ សម្រាប់បម្រើព្រះជាម្ចាស់។
|
||
\v 22 យោងតាមក្រឹត្យវិន័យ ស្ទើរតែគ្រប់អ្វីៗទាំងអស់បានស្អាត ដោយសារឈាម។ បើគ្មានការបង្ហូរឈាមទេនោះ ក៏គ្មានការអត់ទោសបាបដែរ។
|
||
|
||
\s5
|
||
\v 23 ដូច្នេះ ចាំបាច់ណាស់ឲ្យយើងដឹងថា គ្រាន់តែអ្វីៗចម្លងពីស្ថានបរមសុខបានស្អាតបរិសុទ្ធដោយសារយញ្ញបូជារបស់សត្វទាំងនេះទៅហើយ ចុះបើអ្វីៗនៅស្ថានបរមសុខនឹងបានស្អាតបរិសុទ្ធ ដោយត្រូវការយញ្ញបូជាប្រសើរជាងនេះទៅទៀត។
|
||
\v 24 ដ្បិត ព្រះគ្រិស្តពុំបានយាងចូលទីសក្ការៈបំផុត ដែលសង់ឡើងដោយដៃមនុស្ស ដែលគ្រាន់តែចម្លងពីរបស់ពិតប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ ព្រះអង្គយាងចូលស្ថានបរមសុខដោយព្រះអង្គផ្ទាល់ ឥឡូវនេះព្រះអង្គគង់នៅចំពោះព្រះភក្រ្តរបស់ព្រះជាម្ចាស់ ជាប្រយោជន៍សម្រាប់យើងរាល់គ្នា។
|
||
|
||
\s5
|
||
\v 25 ព្រះអង្គពុំបានយាងចូលទៅទីនោះ ដើម្បីថ្វាយព្រះអង្គផ្ទាល់ច្រើនលើកច្រើនសានោះទេ ដូចជាមហាបូជាចារ្យចូលទៅទីសក្ការៈបំផុត ដើម្បីថ្វាយយញ្ញបូជារៀងរាល់ឆ្នាំ ដោយយកឈាមរបស់អ្នកដទៃនោះទេ។
|
||
\v 26 ប្រសិនបើវាដូច្នោះមែន ព្រះអង្គត្រូវរងទុក្ខជាច្រើនលើកច្រើនសា តាំងពីកំណើតលោកីយ៍មកមេ្ល៉ះ។ ប៉ុន្តែឥឡូវនៅគ្រាចុងក្រោយនេះ ព្រះជាម្ចាស់បានបើកសម្តែងថា ព្រះអង្គយាងមកតែម្តងគត់ ដើម្បីលុបបំបាត់បាបដោយព្រះអង្គត្រូវថ្វាយព្រះអង្គផ្ទាល់ជាយញ្ញបូជា។
|
||
|
||
\s5
|
||
\v 27 មនុស្សគ្រប់គ្នាត្រូវស្លាប់ម្តង បន្ទាប់មកត្រូវជំនំុជម្រះ។
|
||
\v 28 ដូចគ្នានេះដែរ ព្រះគ្រិស្តត្រូវថ្វាយព្រះអង្គទ្រង់ម្តង ដើម្បីដកបាបពីមនុស្សទាំងអស់ នោះព្រះអង្គនឹងលេចមកម្តងទៀតពុំមែនដើម្បីរំដោះបាបមនុស្សលោកទេ ផ្ទុយទៅវិញព្រះអង្គនឹងសង្រ្គោះដល់អស់អ្នកណាដែលរង់ចាំព្រះអង្គ ដោយចិត្តអត់ធ្មត់។
|
||
|
||
\s5
|
||
\c 10
|
||
\cl ជំពូក ១០
|
||
\p
|
||
\v 1 ដ្បិត ក្រឹត្យវិន័យគ្រាន់តែជាស្រមោលនៃអ្វីៗដែលនឹងត្រូវមកដល់ ពុំមែនជារបស់ប្រចក្សទេ។ អស់អ្នកណាដែលចូលមករកព្រះជាម្ចាស់ មិនអាចបានគ្រប់លក្ខណ៍ដោយយញ្ញបូជាដដែលៗ ដែលពួកបូជាចារ្យថ្វាយមួយឆ្នាំម្តងជាបន្តបន្ទាប់នោះទេ។
|
||
\v 2 ឬបើពួកគេបានគ្រប់លក្ខណ៍មែន ពួកគេលែងថ្វាយទៀតហើយ? ដូចគ្នានេះដែរ ប្រសិនបើ ពួកគេបានស្អាតបរិសុទ្ធម្តងរួចស្រេចហើយ ពួកអ្នកថ្វាយបង្គំនឹងលែងរំព្ញកថា ពួកគេមានបាបទៀត។
|
||
\v 3 យញ្ញបូជាទាំងនោះរំព្ញកថា ពួកគេមានបាបពីមួយឆ្នាំទៅមួយឆ្នាំ។
|
||
\v 4 ដ្បិត ឈាមគោឈ្មោល និងឈាមពពែពុំអាចដកបាបមនុស្សលោកបានទេ។
|
||
|
||
\s5
|
||
\v 5 ពេលព្រះគ្រិស្តយាងមកក្នុងលោកនេះ ព្រះអង្គមានព្រះបន្ទូលថា៖ «ព្រះអង្គមិនចង់បានយញ្ញបូជា ឬតង្វាយអ្វីនោះទេ ផ្ទុយទៅវិញ ព្រះអង្គបានធ្វើរូបកាយមួយឲ្យទូលបង្គំរួចហើយ។
|
||
\v 6 ព្រះអង្គមិនគាប់ព្រះទ័យនឹងតង្វាយដុត ឬយញ្ញបូជារំដោះបាបនោះទេ»។
|
||
\v 7 រួចមក ទូលបង្គំពោលថា៖ «មើល ទូលបង្គំនៅទីនេះ ដូចមានសេចក្តីចែងទុកពីទូលបង្គំនៅក្នុងគម្ពីរថា ទូលបង្គំត្រូវធ្វើតាមព្រះហប្ញទ័យព្រះអង្គ»។
|
||
|
||
\s5
|
||
\v 8 ជាបឋម ព្រះអង្គមានព្រះបន្ទូលថា៖ «ព្រះអង្គពុំចង់បានយញ្ញបូជា ជាតង្វាយតង្វាយដុតទាំងមូល ឬជាយញ្ញបូជារំដោះបាបទេ។ ព្រះអង្គមិនសព្វព្រះហប្ញទ័យនឹងតង្វាយទាំងនេះទេ»។ យញ្ញបូជាទាំងអស់នេះត្រូវថ្វាយស្របតាមក្រឹត្យវិន័យ។
|
||
\v 9 រួចព្រះអង្គមានព្រះបន្ទូលថា៖ «មើល ទូលបង្គំនៅទីនេះធ្វើតាមព្រះហប្ញទ័យព្រះជាម្ចាស់»។ ដូច្នេះ ចូរដករបៀបគោរពបម្រើទីមួយចោល ដើម្បីបង្កើតរបៀបគោរពបម្រើទីពីរវិញ។
|
||
\v 10 ហេតុនេះហើយបានជាព្រះជាម្ចាស់ប្រោសយើងបានវិសុទ្ធ តាមរយៈព្រះយេស៊ូគ្រិស្តថ្វាយរូបកាយព្រះអង្គម្តងជាសម្រេច។
|
||
|
||
\s5
|
||
\v 11 ចំណែកឯ បូជាចារ្យគ្រប់រូបឈរបម្រើព្រះជាម្ចាស់ពីមួយថ្ងៃទៅមួយថ្ងៃ។ លោកថ្វាយយញ្ញបូជាដដែលៗ ទោះបីជាយញ្ញបូជាទាំងនោះពុំអាចដកបាបមនុស្សលោកបានក៏ដោយ។
|
||
\v 12 ម៉្យាងវិញទៀត ព្រះគ្រិស្តថ្វាយយញ្ញបូជារំដោះបាបម្តងជាសម្រេច រួចព្រះអង្គគង់នៅខាងស្តាំព្រះជាម្ចាស់។
|
||
\v 13 ព្រះអង្គកំពុងរង់ចាំរហូតទាល់តែសត្រូវរបស់ព្រះជាម្ចាស់ត្រូវបង្រ្កាបដាក់ក្រោមព្រះបាទាព្រះអង្គ។
|
||
\v 14 ដ្បិត ដោយសារតង្វាយមួយបានធ្វើឲ្យអស់អ្នក ដែលព្រះអង្គប្រោសឲ្យបានវិសុទ្ធ បានគ្រប់លក្ខណ៍ជារៀងរហូត។
|
||
|
||
\s5
|
||
\v 15 ព្រះវិញ្ញាណដ៏វិសុទ្ធបានធ្វើបន្ទាល់ប្រាប់យើង។ ដ្បិត ព្រះអម្ចាស់មានព្រះបន្ទូលដំបូងថា៖
|
||
\v 16 «យើងនឹងចងសម្ពន្ធមេត្រីជាមួយពួកគេ បន្ទាប់ពីពេលនោះកន្លងផុតទៅ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងដាក់ក្រឹត្យវិន័យយើងនៅក្នុងចិត្តពួកគេ ហើយយើងនឹងចារក្រឹត្យវិន័យក្នុងគំនិតពួកគេផងដែរ។
|
||
|
||
\s5
|
||
\v 17 យើងនឹងលែងនឹកនាពីអំពើបាប និងអំពើទុច្ចរិតរបស់ពួកគេទៀតហើយ»។
|
||
\v 18 កាលណាមានការអត់ទោសបាប ក៏លែងមានយញ្ញបូជារំដោះបាបទៀតដែរ។
|
||
|
||
\s5
|
||
\v 19 ដូច្នេះ បងប្អូនអើយ យើងមានចិត្តរឹងប៉ឹងចូលទៅទីសក្ការៈបំផុត ដោយពឹងលើព្រះលោហិតព្រះយេស៊ូ។
|
||
\v 20 នេះជារបៀបរស់នៅថ្មីមួយ ដែលព្រះជាម្ចាស់បានបើកសម្រាប់យើង ដោយព្រះអង្គបានឆ្លងកាត់វាំងនន គឺព្រះអង្គបានកើតមកជាមនុស្ស។
|
||
\v 21 ដោយសារតែយើងមានមហាបូជាចារ្យដ៏ប្រសើរឧត្តម គ្រប់គ្រងលើព្រះដំណាក់ព្រះជាម្ចាស់
|
||
\v 22 ចូរយើងចូលទៅជិតព្រះអង្គ ដោយចិត្តទៀងត្រង់ ពេញដោយជំនឿ និងមានចិត្តបរិសុទ្ធ បានជម្រះគំនិតសៅហ្មង ព្រមទាំងលាងរូបកាយដោយទឹកបរិសុទ្ធផង។
|
||
|
||
\s5
|
||
\v 23 ចូរយើងកាន់ចិត្តមាំមួនចំពោះជំនឿ ដែលយើងបានប្រកាសដោយគ្មានរង្គើ ព្រោះព្រះជាម្ចាស់បានសន្យាយ៉ាងណា ព្រះអង្គនឹងសម្រេចយ៉ាងនោះដែរ។
|
||
\v 24 ចូរយើងពិចារណាអំពីរបៀបជំរុញចិត្តគ្នាទៅវិញទៅមក ដោយក្តីស្រឡាញ់ និងអំពើល្អគ្រប់យ៉ាង។
|
||
\v 25 ចូរយើងកុំឈប់ជួបជុំគ្នា ដូចដែលអ្នកខ្លះបានធ្វើឡើយ។ ផ្ទុយទៅវិញ ចូរលើកទឹកចិត្តគ្នាទៅវិញទៅមក រឹតតែច្រើនឡើងៗ ដោយដឹងថាថ្ងៃរបស់ព្រះអម្ចាស់កាន់តែជិតមកដល់ហើយ។
|
||
|
||
\s5
|
||
\v 26 ដ្បិត ប្រសិនបើយើងប្រព្រឹត្តអំពើបាបដោយចេតនា ក្រោយពេលយើងបានទទួលសេចក្តីពិតហើយ នោះគ្មានយញ្ញបូជាណាអាចជួយរំដោះបាបអ្នកបានទេ។
|
||
\v 27 ផ្ទុយទៅវិញ មានតែការភ័យខ្លាចចំពោះការជំនុំជម្រះ និងភ្លើងសន្ធោសន្ធៅឆេះសត្រូវរបស់ព្រះជាម្ចាស់។
|
||
|
||
\s5
|
||
\v 28 បើមាននរណាម្នាក់បដិសេធក្រឹត្យវិន័យរបស់លោកម៉ូសេ នឹងត្រូវស្លាប់ដោយគ្មានត្រាប្រណីឡើយ នៅចំពោះមុខសាក្សីពីរ ឬបីនាក់។
|
||
\v 29 តើបងប្អូនគិតថា ម្នាក់ដែលបានមើលងាយព្រះបុត្រារបស់ព្រះជាម្ចាស់ និងមើលងាយព្រះលោហិតនៃសម្ពន្ធមេត្រី ជាព្រះលោហិតដែលបានប្រោសគេឲ្យវិសុទ្ធ ព្រមទាំងធ្វើឲ្យព្រះវិញ្ញាណនៃព្រះគុណត្រូវអាម៉ាស់នឹងត្រូវទទួលទោសធ្ងន់យ៉ាងណាទៅទៀត?
|
||
|
||
\s5
|
||
\v 30 ដ្បិត យើងស្គាល់ព្រះជាម្ចាស់ដែលមានព្រះបន្ទូលថា៖ «ការសងសឹកស្រេចលើយើង យើងនឹងតបស្នងដល់គេវិញ»។ ជាថ្មីម្តងទៀត «ព្រះអម្ចាស់នឹងវិនិច្ឆ័យទោសប្រជារាស្រ្តព្រះអង្គ»។ ហើយជាថ្មីម្តងទៀត «ព្រះអម្ចាស់នឹងវិនិច្ឆ័យទោសប្រជារាស្ត្ររបស់ព្រះអង្គ»។
|
||
\v 31 ជាការគួរឲ្យខ្លាចណាស់ ដែលធ្លាក់ចូលក្នុងព្រះហស្តព្រះជាម្ចាស់ដ៏មានព្រះជន្មរស់!
|
||
|
||
\s5
|
||
\v 32 ប៉ុន្តែ ចូរនឹកចាំពីសម័យអតីតកាល បន្ទាប់ពីយើងភ្លឺហើយម្តង។ តើបងប្អូនត្រូវស៊ូទ្រាំនឹងការលំបាកកម្រិតណា។
|
||
\v 33 បងប្អូនត្រូវគេប្រមាថមើលងាយ ដោយទទួលរងការអាម៉ាស់ និងការបៀតបៀន បានសេចក្តីថា បងប្អូនកំពុងតែចូលរួមទុក្ខលំបាកជាមួយអស់អ្នកដែលរង់ការលំបាកធ្ងន់ធ្ងរ។
|
||
\v 34 ដ្បិត បងប្អូនមានចិត្តក្តួលអាណិតចំពោះជនជាប់ទោស និងទទួលពួកគេដោយអំណរ សុខចិត្តឲ្យគេរឹបអូស យកទ្រព្យសម្បត្តិ។ បងប្អូនដឹងច្បាស់ថា បងប្អូនសមនឹងទទួលទ្រព្យសម្បត្តិដែលនៅស្ថិតស្ថេរជានិច្ចវិញ។
|
||
|
||
\s5
|
||
\v 35 ដូច្នេះ ចូរកុំបោះបង់ទំនុកចិត្តបងប្អូនឡើយ ព្រោះដល់ពេលកំណត់បងប្អូននឹងទទួលរង្វាន់មិនខាន។
|
||
\v 36 បងប្អូនត្រូវចេះអត់ធ្មត់ ដើម្បីឲ្យបងប្អូនអាចទទួលនូវអ្វីដែលព្រះជាម្ចាស់សន្យា ក្រោយពេលបងប្អូុនសម្រេចតាមបំណងព្រះហប្ញទ័យរបស់ព្រះអង្គ។
|
||
\v 37 ដ្បិតនៅពេលបន្តិចទៀត ព្រះអង្គមួយដែលនឹងយាងមក ព្រះអង្គនឹងយាងមកមិនបង្អង់យូរឡើយ។
|
||
|
||
\s5
|
||
\v 38 បងប្អូនជាមនុស្សសុចរិតរបស់យើង នឹងរស់នៅដោយសារជំនឿ។ បើគេត្រឡប់ក្រោយវិញ យើងនឹងលែងពេញចិត្តគេហើយ។»
|
||
\v 39 ប៉ុន្តែ យើងពុំមែនជាប្រភេទមនុស្សដើរថយក្រោយឲ្យត្រូវវិនាសឡើយ។ ផ្ទុយទៅវិញ យើងជាអ្នកជឿរហូតទាល់តែព្រលឹងបានទទួលការសង្រ្គោះ។
|
||
|
||
\s5
|
||
\c 11
|
||
\cl ជំពូក ១១
|
||
\p
|
||
\v 1 ឥឡូវនេះ ជំនឿគឺជាការសង្ឃឹមជាក់ ថានឹងបានដូចការរំពឹងទុក។ ជំនឿជាភស្តុតាងនូវព្រឹត្តការណ៍ទាំងឡាយណា ដែលយើងមើលពុំឃើញនៅឡើយ។
|
||
\v 2 ដោយហេតុនេះហើយបានជាបុព្វបុរស បានទទួលកេរ្តិ៍ឈ្មោះល្អដោយសារជំនឿ។
|
||
\v 3 ដោយសារជំនឿ យើងយល់ថា ព្រះជាម្ចាស់បង្កើតពិភពលោកទាំងមូល ដោយសារព្រះបន្ទូល ដូច្នេះ អ្វីៗដែលមើលឃើញនឹងភ្នែក ពុំុមែនកើតឡើងដោយអ្វីៗមានរូបរាងឡើយ។
|
||
|
||
\s5
|
||
\v 4 ដោយសារជំនឿ លោកអេបិលបានថ្វាយយញ្ញបូជា ដ៏ប្រសើរជាងយញ្ញបូជាលោកកាអ៊ីនទៅព្រះជាម្ចាស់។ ដោយសារជំនឿ ព្រះជាម្ចាស់រាប់លោកជាមនុស្ស សុចរិត។ ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងតង្វាយរបស់លោក ហើយដោយសារជំនឿ លោកនៅតែមានប្រសាសន៍នៅឡើយ ទោះបីលោកបានស្លាប់ទៅហើយក៏ដោយ។
|
||
|
||
\s5
|
||
\v 5 ដោយសារជំនឿ ព្រះជាម្ចាស់បានលើកលោកហេណុកឡើងទៅ ទាំងលោកនៅមិនទាន់ស្លាប់ផង។ «គ្មាននរណារកលោកឃើញឡើយ ព្រោះព្រះជាម្ចាស់បានលើកលោកឡើង»។ មុនពេលព្រះជាម្ចាស់លើកលោកឡើងទៅ លោកបានទទួលសក្ខីភាពថា ព្រះជាម្ចាស់គាប់ព្រះហប្ញទ័យនឹងលោក។
|
||
\v 6 ឥឡូវនេះ បើគ្មានជំនឿទេ គ្មាននរណាគាប់ព្រះហប្ញទ័យរបស់ព្រះជាម្ចាស់បានឡើយ។ ដ្បិត អស់អ្នកណាដែលចូលទៅរកព្រះជាម្ចាស់ អ្នកនោះចាំបាច់ត្រូវជឿថា មានព្រះជាម្ចាស់មែន ហើយថាព្រះអង្គនឹងប្រទានរង្វាន់ ដល់អស់អ្នកណាស្វែងរកព្រះអង្គ។
|
||
|
||
\s5
|
||
\v 7 ដោយសារជំនឿ លោកណូអេបានទទួលព្រះរាជសារពីស្ថានបរមសុខ នូវហេតុការណ៍ទាំងឡាយណា ដែលពុំទាន់មើលឃើញនៅឡើយ ដោយការស្តាប់បង្គាប់ព្រះជាម្ចាស់ លោកបានសង់ទូកដ៏ធំដើម្បីសង្រ្គោះក្រុមគ្រួសារលោក។ ដោយបានធ្វើដូច្នេះ លោកបានដាក់ទោសពិភពលោក និងក្លាយជាមនុស្សសុចរិតទុកជាមរតក ដោយសារជំនឿ។
|
||
|
||
\s5
|
||
\v 8 ដោយសារជំនឿ ពេលព្រះជាម្ចាស់បានត្រាស់ហៅលោកអប្រាហាំលោកស្ដាប់បង្គាប់ព្រះអង្គ ដោយចាកចេញទៅកន្លែងមួយ ដែលលោកនឹងទទួលទុកជាមរតក។ លោកចេញទៅទាំងពុំដឹងថា ត្រូវទៅណាផង។
|
||
\v 9 ដោយសារជំនឿ លោកបានមករស់នៅទឹកដីសន្យា ក្នុងនាមជាជនបរទេស។ លោកបានបោះជំរំនៅជាមួយលោកអ៊ីសាក និងលោកយ៉ាកុប ជាអ្នកត្រូវទទួលទឹកដីនោះជាមរតករួមជាមួយលោក តាមព្រះបន្ទូលសន្យាដដែល។
|
||
\v 10 ដ្បិតលោកទន្ទឹងរង់ចាំទទួលក្រុងមួយ ដែលមានគ្រឹះរឹងមាំ គឺជាក្រុងដែលព្រះជាម្ចាស់ជាស្ថាបត្យករ និងសាងសង់។
|
||
|
||
\s5
|
||
\v 11 ដោយសារជំនឿ ទោះបីលោកស្រីសារ៉ាជាស្រ្តីអារក៏ដោយ ក៏លោកអប្រាហាំបានទទួលសមត្ថភាពធ្វើជាឪពុកដែរ។ ហេតុការណ៍នេះកើតឡើង ទោះបីលោកមានវ័យចាស់ក៏ដោយ លោកយល់ថាព្រះជាម្ចាស់ស្មោះត្រង់ និងសម្រេចតាមព្រះបន្ទូលសន្យា។
|
||
\v 12 ដូច្នេះ ដោយសារតែបុរសម្នាក់ដែលហៀបនឹងស្លាប់ទៅហើយ ក៏កើតមានមនុស្សជាច្រើនរាប់មិនអស់ ដូចផ្កាយនៅលើមេឃ និងដូចគ្រាប់ខ្សាច់នៅមាត់សមុទ្រ។
|
||
|
||
\s5
|
||
\v 13 ដោយសារជំនឿ អស់លោកទាំងនោះបានស្លាប់ទៅ ដោយពុំបានទទួលអ្វីតាមព្រះបន្ទូលសន្យាឡើយ។ ផ្ទុយទៅវិញ លោកបានឃើញ និងទទួលពីចម្ងាយថា លោកគ្រាន់តែជាជនបរទេស ធ្វើដំណើរនៅលើផែនដីតែប៉ុណ្ណោះ។
|
||
\v 14 ដ្បិត អស់អ្នកដែលបាននិយាយដូច្នោះ បង្ហាញថាពួកលោកកំពុងតែស្វែងរកមាតុភូមិរបស់ខ្លួន។
|
||
|
||
\s5
|
||
\v 15 ប្រសិនបើ ពួកលោកគិតដល់ប្រទេសដែលពួកលោកបានចាកចេញ ពួកលោកប្រាកដជាមានឱកាសត្រឡប់មកវិញបាន។
|
||
\v 16 ប៉ុន្តែ ពួកលោកប្រាថ្នាទៅរស់នៅប្រទេសមួយប្រសើរជាងនេះ គឺស្ថានបរមសុខ។ ហេតុដូចនេះ បានជាព្រះជាម្ចាស់មិនអាម៉ាស់នឹងឲ្យគេហៅថា ព្រះជាម្ចាស់របស់ពួកគេឡើយ ព្រោះព្រះអង្គបានរៀបចំទីក្រុងមួយសម្រាប់ពួកគេ។
|
||
|
||
\s5
|
||
\v 17 ដោយសារជំនឿ លោកអប្រាហាំថ្វាយអ៊ីសាកជាយញ្ញបូជា ពេលព្រះជាម្ចាស់សាកល្បងចិត្តលោក។ លោកថ្វាយអ៊ីសាកដែលជាកូនតែមួយគត់ ដែលលោកបានទទួលតាមព្រះបន្ទូលសន្យា។
|
||
\v 18 ទោះបីជាព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «លោកអ៊ីសាកនឹងបន្តពូជពង្សជាច្រើនយ៉ាងក៏ដោយ»។
|
||
\v 19 ក៏លោកអប្រាហំាជឿថា ព្រះជាម្ចាស់អាចនឹងប្រោសអ៊ីសាកឲ្យរស់ពីស្លាប់វិញបាន ហើយដោយហេតុនេះ លោកបានទទួលកូនមកវិញ។
|
||
|
||
\s5
|
||
\v 20 ដោយសារជំនឿ លោកអ៊ីសាកបានឲ្យពរលោកយ៉ាកុបនិងអេសាវ ទុកសម្រាប់អនាគត។
|
||
\v 21 ដោយសារជំនឿ លោកយ៉ាកុបហៀបនឹងស្លាប់ទៅហើយ ក៏បានឲ្យពរកូនៗរបស់លោកយ៉ូសែប។ លោកយ៉ាកុបថ្វាយបង្គំព្រះជាម្ចាស់ ដោយផ្អែកលើឈើច្រត់របស់លោក។
|
||
\v 22 ដោយសារជំនឿ លោកយ៉ូសែបជិតនឹងលាលោកនេះទៅហើយ បានប្រកាសថា កូនចៅអ៊ីស្រាអែលនឹងត្រូវចាកចេញពីប្រទេសអេស៊ីប ហើយប្រាប់ពួកគេពីរបៀបរៀបចំទុកដាក់ធាតុរបស់លោក។
|
||
|
||
\s5
|
||
\v 23 ដោយសារជំនឿ ពេលលោកម៉ូសេកើតមក ឪពុកម្តាយលោកបានយកលោកទៅលាក់ទុកចំនួនបីខែ ព្រោះលោកឃើញថា កូននោះស្អាតខ្លាំងណាស់។ ពួកគេមិនខ្លាចបញ្ជារបស់ស្តេចឡើយ។
|
||
\v 24 ដោយសារជំនឿ លោកម៉ូសេធំពេញវ័យឡើង ហ៊ានបដិសេធមិនឲ្យគេហៅលោកថា កូនរបស់បុត្រីព្រះចៅផារ៉ោនឡើយ។
|
||
\v 25 ផ្ទុយទៅវិញ លោកបានជ្រើសរើសរងទុក្ខលំបាករួមជាមួយប្រជារាស្រ្តរបស់ព្រះជាម្ចាស់ ជាជាងរស់នៅសប្បាយនឹងអំពើបាបតែមួយរយៈខ្លី។
|
||
\v 26 លោកយល់ថា រងការប្រមាថព្រោះតែដើរតាមព្រះគ្រិស្ត ប្រសើរជាងបានទ្រព្យសម្បត្តិនានានៅអេស៊ីបទៅទៀត។ ដ្បិត លោកសម្លឹងមើលរង្វាន់មកពីព្រះជាម្ចាស់វិញ។
|
||
|
||
\s5
|
||
\v 27 ដោយសារជំនឿ លោកម៉ូសេបានចាកចេញពីប្រទេសអេស៊ីប។ លោកមិនបានខ្លាចស្តេចខ្ញាល់ឡើយ លោកស៊ូទ្រាំនឹងទុក្ខលំបាក ដោយលោកសម្លឹងមើលឃើញព្រះជាម្ចាស់ ដែលមនុស្សមើលពុំឃើញ។
|
||
\v 28 ដោយសារជំនឿ លោករក្សាពិធីបុណ្យរំលង និងពិធីប្រោះឈាម ដើម្បីកុំឲ្យមច្ចុរាជបំផ្លាញកូនច្បងរបស់អ៊ីស្រាអែល។
|
||
|
||
\s5
|
||
\v 29 ដោយសារជំនឿ ជនជាតិអ៊ីស្រាអែលឆ្លងកាត់សមុទ្រក្រហម ដូចដើរលើគោក។ ពេលពួកអេស៊ីបខំឆ្លងមកដែរ តែត្រូវទឹកសមុទ្រគ្របពីលើស្លាប់អស់។
|
||
\v 30 ដោយសារជំនឿ ជញ្ជាំងក្រុងយេរីខូដួលរំលំចុះ បន្ទាប់ពីពួកអ៊ីស្រាអែលដើរជុំវិញប្រាំពីរថ្ងៃ។
|
||
\v 31 ដោយសារជំនឿ នាងរ៉ាហាបជាស្រ្តីពេស្យាពុំបានស្លាប់ជាមួយពួកមិនស្តាប់បង្គាប់ឡើយ ព្រោះនាងបានទទួលអ្នកស៊ើបការដោយមេត្រី។
|
||
|
||
\s5
|
||
\v 32 តើខ្ញុំអាចនិយាយអ្វីបានខ្លះទៀត? ខ្ញុំគ្មានពេលនិយាយអំពីរឿងលោកគេឌាន លោកបារ៉ាក់ លោកសាំសុន លោកយ៉ែបថា ព្រះបាទដាវីឌ លោកសាំយូអែល និងព្យាការីនានាទៀតទេ។
|
||
\v 33 ដោយសារជំនឿ លោកទាំងនោះបានច្បាំងឈ្នះនគរផ្សេងៗ ប្រព្រឹត្តអំពើសុចរិត និងទទួលអ្វីៗដែលព្រះជាម្ចាស់សន្យាប្រទានមក។ ពួកគេបានបិទមាត់សឹង្ហ
|
||
\v 34 ពន្លត់ភ្លើងឆេះសន្ធោសន្ធៅ និងគេចផុតពីមុខដាវ និងបានជាសះស្បើយពីជំងឺ មានកម្លាំងច្បាំងឈ្នះសង្រ្គាម ព្រមទាំងផ្តួលសត្រូវបរទេសឲ្យខ្លបខ្លាចបាក់ទ័ព។
|
||
|
||
\s5
|
||
\v 35 ស្ត្រីៗបានឃើញគ្រួសារខ្លួន ដែលស្លាប់ទៅហើយនោះរស់ឡើងវិញ។ អ្នកខ្លះទទួលទារុណកម្ម មិនព្រមឲ្យគេដោះលែងឡើយ ដើម្បីទទួលបានជីវិតរស់ឡើងវិញប្រសើរជាង។
|
||
\v 36 អ្នកខ្លះទៀតសុខចិត្តឲ្យគេចំអកឡកឡឺយ គេវាយដំ ព្រមទាំងឲ្យគេដាក់ច្រវាក់ឃុំឃាំងថែមទៀតផង។
|
||
\v 37 អ្នកខ្លះត្រូវគេគប់សម្លាប់នឹងដំថ្ម។ អ្នកខ្លះត្រូវគេសម្លាប់ដោយអារនឹងរណារ។ អ្នកខ្លះត្រូវគេសម្លាប់ដោយដាវ។ អ្នកខ្លះមានតែស្បែកចៀម និងស្បែកពពែបិទបាំងខ្លួន។ អ្នកខ្លះខ្វះខាតសព្វគ្រប់ទាំងអស់ ត្រូវគេជិះជាន់សង្កត់សង្កិន និងធ្វើបាបថែមទៀតផង។
|
||
\v 38 លោកីយ៍ពុំស័ក្ដិសមនឹងឲ្យអ្នកនោះរស់នៅជាមួយឡើយ។ ដូច្នេះ ពួកគេត្រាច់ចរតាមទីរហោស្ថាន តាមភ្នំ តាមរូងភ្នំ និងតាមរអាងភ្នំជាដើម។
|
||
|
||
\s5
|
||
\v 39 ទោះបីព្រះជាម្ចាស់បានទទួលអ្នកទាំងនោះដោយសារជំនឿក្ដី ក៏គេពុំទាន់បានទទួលអ្វីៗតាមព្រះបន្ទូលសន្យាដែរ។
|
||
\v 40 ព្រះជាម្ចាស់គ្រោងទុកថា នឹងប្រទានអ្វីៗដ៏ល្អប្រសើរមកយើង ដូច្នេះ បើគ្មានយើងទេ អ្នកទាំងនោះពុំបានគ្រប់លក្ខណ៍ឡើយ។
|
||
|
||
\s5
|
||
\c 12
|
||
\cl ជំពូក ១២
|
||
\p
|
||
\v 1 ចាប់តាំងពីមានមនុស្សជាច្រើននៅជុំវិញ ធ្វើបន្ទាល់ទុកឲ្យយើងទៅហើយ ចូរយើងលះបង់គ្រប់ទាំងបន្ទុក និងអំពើបាបរួមរឹតចោល។ ចូរយើងរត់ទៅមុខដោយចិត្តអត់ធ្មត់ ដែលព្រះជាម្ចាស់បានដាក់ឲ្យយើងរត់។
|
||
\v 2 ចូរយើងសម្លឹងមើលព្រះយេស៊ូ ដែលជាអ្នកចាប់ផ្តើមជំនឿ និងធ្វើឲ្យជំនឿយើងបានគ្រប់លក្ខណ៍។ ដ្បិត អំណរនៅចំពោះមុខព្រះអង្គ ធ្វើឲ្យព្រះអង្គស៊ូទ្រាំទុក្ខលំបាកនៅលើឈើឆ្កាង ឥតមានខ្មាស់សោះឡើយ ហើយឥឡូនេះព្រះអង្គគង់នៅខាងស្តាំព្រះបិតា។
|
||
\v 3 ដូច្នេះ ចូរគិតអំពីព្រះអង្គ ដែលស៊ូទ្រាំការប្រឆាំងរបស់មនុស្សបាប ដើម្បីកុំឲ្យបងប្អូនណាយចិត្ត និងបោះបង់ចោលឡើយ។
|
||
|
||
\s5
|
||
\v 4 បងប្អូនរាល់គ្នាពុំទាន់បានតយុទ្ធ ឬពុះពារឧបសគ្គរហូតដល់បង្ហូរឈាមនៅឡើយទេ
|
||
\v 5 ហើយបងប្អូនបានភ្លេចការលើកទឹកចិត្ត ដែលបានណែនាំបងប្អូនក្នុងនាមជាកូន៖ «កូនរាល់គ្នាអើយ មិនត្រូវធ្វេសប្រហែសនឹងការទូន្មានរបស់ព្រះអម្ចាស់ឡើយ ហើយក៏មិនត្រូវណាយចិត្ត ពេលព្រះអម្ចាស់កែតម្រង់បងប្អូនឡើយ»។
|
||
\v 6 ដ្បិត ព្រះអម្ចាស់ដាក់វិន័យដល់អស់អ្នកណា ព្រះអង្គស្រឡាញ់ ហើយព្រះអង្គដាក់ទោសកូនណាព្រះអង្គទទួល។
|
||
|
||
\s5
|
||
\v 7 ចូរស៊ូទ្រាំទុក្ខលំបាកដូចពួកសិស្សព្រះអង្គ។ ព្រះជាម្ចាស់ដោះស្រាយជាមួយបងប្អូនក្នុងនាមជាកូន។ តើមានកូនណាដែលលោកឪពុកមិនដាក់វិន័យ?
|
||
\v 8 ប៉ុន្តែ បើសិនបងប្អូនមិនទទួលវិន័យ ដូចកូនដទៃទៀតទទួលទេ នោះបងប្អូនជាកូនឥតខាន់ស្លា និងពុំមែនជាកូនព្រះអង្គឡើយ។
|
||
|
||
\s5
|
||
\v 9 ជាងនេះទៅទៀត យើងមានឪពុកនៅផែនដីនេះជាអ្នកដាក់វិន័យ ហើយយើងក៏គោរពចុះចូលលោក។ តើមិនគួរឲ្យយើងគោរពឪពុកខាងវិញ្ញាណ រឹតតែខ្លាំងថែមទៀតដើម្បីទទួលបានជីវិតទេឬអី?
|
||
\v 10 ចំណែកឯឪពុកយើងវិញ តែងដាក់វិន័យយើងតែពីរបីថ្ងៃប៉ុណ្ណោះ ដែលយើងអាចទទួលយកបាន។ ម្យ៉ាងវិញទៀត ព្រះជាម្ចាស់ធ្វើដូច្នេះ ជាប្រយោជន៍ល្អដល់យើង ដូច្នេះ យើងអាចចែករំលែកភាពវិសុទ្ធរបស់ព្រះអង្គបាន។
|
||
\v 11 គ្មានការដាក់វិន័យណាមួយគួរជាទីរីករាយទេ នៅពេលនោះ គឺមានតែការឈឺចាប់ប៉ុណ្ណោះ។ ប៉ុន្តែ នៅទីបញ្ចប់វានឹងបង្កើតផលផ្លែមេត្រី នៃសេចក្តីសុចរិត ដល់អស់អ្នកណាទទួលការអប់រំពីព្រះអង្គ។
|
||
|
||
\s5
|
||
\v 12 ដូច្នេះ ចូរលើកដៃរបស់បងប្អូនឡើង និងតម្រង់ជង្គង់ដែលទន់ ឲ្យរឹងមាំឡើងវិញ។
|
||
\v 13 ចូររៀបចំផ្លូវឲ្យត្រង់ ដើម្បីកុំឲ្យអ្នកពិការជើងពិបាកដើរ ផ្ទុយទៅវិញអ្នក ពិការមិនត្រូវគ្រេចជើងឡើយ ប៉ុន្តែ ឲ្យពួកគេបានជាសះស្បើយវិញ។
|
||
|
||
\s5
|
||
\v 14 ចូរស្វែងរស់នៅឲ្យបានសុខជាមួយមនុស្សគ្រប់គ្នា និងឲ្យបានវិសុទ្ធផង បើគ្មានវិសុទ្ធភាពគ្មាននរណាមើលឃើញព្រះជាម្ចាស់ឡើយ។
|
||
\v 15 ចូរប្រយ័ត្ន ក្រែងលោនរណាខ្វះព្រះគុណព្រះជាម្ចាស់ ហើយកុំឲ្យប្ញសគល់នៃភាពល្វីងជូរចត់រីកដុះដាល បង្កជាបញ្ហាផ្សេងៗ និងបំពុលចិត្តគំនិតបងប្អូនឡើយ។
|
||
\v 16 ចូរប្រយ័ត្ន កុំប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ឬការមិនគោរប្រណិបតន៍កើតមានក្នុងបងប្អូន ដូចលោកអេសាវបានលក់សិទ្ធិជាកូនច្បង ព្រោះតែម្ហូបមួយចានឲ្យសោះ។
|
||
\v 17 បងប្អូនជ្រាបស្រាប់ហើយថា ក្រោយមកពេលគាត់ចង់ទទួលពរទុកជាមរតក ឪពុកក៏បានបដិសេធ ព្រោះគាត់គ្មានឱកាសប្រែចិត្ត ទោះបីគាត់ខំទទូចអង្វរសុំទាំងស្រក់ទឹកភ្នែកក៏ដោយ។
|
||
|
||
\s5
|
||
\v 18 ដ្បិត បងប្អូនពុំបានចូលមកភ្នំដែលអាចប៉ះបានទេ គឺជាភ្នំមានភ្លើងឆេះ ភាពងងឹត ស្រអាប់ និងព្យុះបោកបក់។
|
||
\v 19 បងប្អូនពុំបានចូលមករកសំឡេងត្រែ និងឮសំឡេង ដែលគេអង្វរមិនចង់ឲ្យឮម្តងទៀត។
|
||
\v 20 ដ្បិត ពួកគេមិនអាចទ្រាំទ្រនឹងបទបញ្ជានេះបានទេ គឺថា៖ «សូម្បីតែសត្វដែលប៉ះភ្នំនេះ ក៏ត្រូវចោលសម្លាប់នឹងដំថ្មដែរ»។
|
||
\v 21 គ្រាន់តែឃើញនឹងភ្នែកគួរឲ្យខ្លាចទៅហើយ ដូច្នេះ លោកម៉ូសេមានប្រសាសន៍ថា៖ «ខ្ញុំភ័យខ្លាច និងញាប់ញ័រជាខ្លាំង»។
|
||
|
||
\s5
|
||
\v 22 ផ្ទុយទៅវិញ បងប្អូនចូលមកជិតភ្នំស៊ីយ៉ូន ជាទីក្រុងរបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ គឺក្រុងយេរូសាឡិមស្ថានបរមសុខ ដែលពួកទេវតារាប់លានរាប់កោដិ ជួបជុំគ្នាយ៉ាងអធិកអធម។
|
||
\v 23 បងប្អូនបានចូលមកជិតក្រុមជំនុំពួករៀមច្បង ដែលមានឈ្មោះកត់ទុកនៅស្ថានបរមសុខ។ បងប្អូនបានចូលមកជិតព្រះជាម្ចាស់ ជាអ្នកវិនិច្ឆ័យមនុស្សទាំងអស់់ និងជាវិញ្ញាណសុចរិតដែលបានគ្រប់លក្ខណ៍រួចហើយ។
|
||
\v 24 បងប្អូនចូលមកជិតព្រះយេស៊ូ ជាស្ពាននៃសម្ពន្ធមេត្រីមួយថ្មី និងលោហិតដែលបានប្រោះ ប្រសើរជាងឈាមរបស់លោកអេបិលទៀតផង។
|
||
|
||
\s5
|
||
\v 25 មើល សូមកុំបដិសេធមិនព្រមស្ដាប់គ្នានោះឡើយ។ ប្រសិនបើពួកគេមិនរត់គេចទេ ពេលណាពួកគេបដិសេធមិនព្រមស្ដាប់ពាក្យមនុស្សទូន្មានគេនៅលើផែនដី មិនអាចគេចផុតពីទោសយ៉ាងហ្នឹងទៅហើយ
|
||
\v 26 ចុះបើយើងព្រងើយកន្តើយមិនព្រមស្ដាប់ព្រះអង្គមានព្រះបន្ទូលមកកាន់យើងពីស្ថានបរមសុខវិញ យើងរឹតតែពុំអាចគេចផុតពីទោសបានឡើយ។ ពីដើម ព្រះសូរសៀងរបស់ព្រះអង្គបានធ្វើឲ្យកក្រើកផែនដី។ តែឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលសន្យាថា៖ «ជាថ្មីម្តងទៀត យើងនឹងមិនត្រឹមតែធ្វើឲ្យផែនដីកក្រើកប៉ុណ្ណោះទេ គឺកក្រើកទាំងផ្ទៃមេឃទាំងមូល»។
|
||
|
||
\s5
|
||
\v 27 ពាក្យ «ម្ដងនេះទៀត» បានសេចក្តីថា អ្វីៗដែលព្រះជាម្ចាស់បង្កើតមកនឹងត្រូវកក្រើក និងត្រូវរលាយអស់ គឺមានតែអ្វីៗមិនកក្រើកប៉ុណ្ណោះទេដែលនៅសល់។
|
||
\v 28 ដោយយើងបានទទួលព្រះរាជ្យមួយដែលមិនចេះកក្រើកដូច្នេះ យើងត្រូវតែដឹងគុណ ហើយគោរពបម្រើព្រះជាម្ចាស់ តាមរបៀបព្រះអង្គគាប់ព្រះហឫទ័យ ដោយការគោរព និងកោតស្ញប់ស្ញែង។
|
||
\v 29 ដ្បិត ព្រះជាម្ចាស់នៃយើងដូចជាភ្លើងឆេះសន្ធោសន្ធៅ។
|
||
|
||
\s5
|
||
\c 13
|
||
\cl ជំពូក ១៣
|
||
\p
|
||
\v 1 ចូរបន្តស្រឡាញ់គ្នាជាបងប្អូនជានិច្ច។
|
||
\v 2 កុំភ្លេចទទួលមនុស្សដទៃដោយភាពចៅរ៉ៅរាក់ទាក់។ ដោយហេតុនេះ មានបងប្អូនខ្លះបានទទួលទេវតាទាំងមិនដឹងខ្លួន។
|
||
|
||
\s5
|
||
\v 3 ចូរនឹកចាំពីអ្នកជាប់ឃុំឃាំង ដូចជាបងប្អូននៅជាប់ឃុំឃាំងជាមួយពួកគេដែរ។ ចូរនឹកចាំពីអ្នកដែលត្រូវធ្វើបាប ប្រៀបបីដូចជាបងប្អូនមានរូបកាយដូចពួកគេដែរ។
|
||
\v 4 ចូរបងប្អូនគោរពចុះចូលគ្នាក្នុងនាមជាស្វាមីភរិយា។ ចូរស្វាមីភរិយាស្មោះត្រង់នឹងគ្នា ដ្បិត ព្រះជាម្ចាស់នឹងវិនិច្ឆ័យមនុស្សប្រាកចាកសីលធ៌ម និងមនុស្សផិតក្បត់។
|
||
|
||
\s5
|
||
\v 5 ចូរបងប្អូនកុំស្រឡាញ់ប្រាក់។ ចូរស្កប់ចិត្តនឹងរបស់ដែលបងប្អូនមាន ដ្បិតព្រះជាម្ចាស់ផ្ទាល់មានព្រះបន្ទូលថា៖ «យើងនឹងមិនចាកចេញពីអ្នក ក៏មិនបោះបង់ចោលអ្នកឡើយ»។
|
||
\v 6 ចូរឲ្យយើងចេះស្កប់ចិត្ត ដើម្បីឲ្យបងប្អូនមានចិត្តក្លាហានពោលថា៖ «ព្រះអម្ចាស់ជាជំនួយខ្ញុំ ខ្ញុំនឹងមិនខ្លាចអ្វីសោះឡើយ»។ តើមាននរណាអាចតទល់នឹងខ្ញុំបាន។
|
||
|
||
\s5
|
||
\v 7 សូមពិចារណាមើលអ្នកដឹកនាំរបស់បងប្អូន ដែលប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រាប់បងប្អូន និងពិចារណាអំពីលទ្ធផលនៃកិច្ចការរបស់ពួកគេ។ យកតម្រាប់តាមជំេនឿពួកគេ។
|
||
\v 8 ព្រះយេស៊ូនៅតែដដែលម្សិលម៉ិញ ថ្ងៃនេះ និងរហូតតទៅ។
|
||
|
||
\s5
|
||
\v 9 កុំបណ្តោយខ្លួនតាមសេចក្តីបង្រៀនចម្លែកផ្សេងនោះឡើយ។ ដ្បិត ជាការប្រពៃណាស់ ដែលបងប្អូនបានរឹងប៉ឹងដោយសារព្រះគុណ ពុំមែនដោយសារវិន័យស្តីអំពីចំណីអាហារឡើយ ដ្បិត វាគ្មានប្រយោជន៍ចំពោះបងប្អូនទេ។
|
||
\v 10 យើងមានអាសនៈមួយ ដែលពួកអ្នកបម្រើក្នុងព្រះពន្លា គ្មានសិទ្ធិបរិភោគបានទេ។
|
||
\v 11 ដ្បិត ឈាមរបស់សត្វត្រូវគេសម្លាប់ជំនួសបាបមនុស្ស និងត្រូវមហាបូជាចារ្យនាំយកទៅថ្វាយនៅទីសក្ការៈបំផុត តែសាច់សត្វត្រូវគេដុតនៅក្រៅជំរំវិញ។
|
||
|
||
\s5
|
||
\v 12 ដូច្នេះ ព្រះយេស៊ូក៏រងទុក្ខខាងក្រៅទ្វារក្រុង ដើម្បីប្រោសមនុស្សឲ្យបានវិសុទ្ធ ដោយសារព្រះលោហិតផ្ទាល់របស់ព្រះអង្គ។
|
||
\v 13 ចូរយើងចេញទៅខាងក្រៅជំរំ ទទួលភាពអាម៉ាស់រួមជាមួយព្រះអង្គ។
|
||
\v 14 ដ្បិត យើងពុំមានទីក្រុងអចិន្ត្រសយ៍នៅលើផែនដីឡើយ។ ផ្ទុយទៅវិញ យើងទន្ទឹងរង់ចាំព្រះមួយអង្គ ដែលត្រូវយាងមកនៅពេលខាងមុខវិញ។
|
||
|
||
\s5
|
||
\v 15 ដោយសារព្រះអង្គ ចូរយើងថ្វាយយញ្ញបូជានៃការសរសើរតម្កើងដល់ព្រះជាម្ចាស់ជានិច្ច ដ្បិតផលផ្លែនៃបបូរមាត់ទទួលស្គាល់ព្រះនាមព្រះអង្គ។
|
||
\v 16 ចូរយើងកុំភ្លេចប្រព្រឹត្តអំពើល្អ និងជួយគ្នាទៅវិញទៅមក ដ្បិតព្រះជាម្ចាស់គាប់ព្រះហប្ញទ័យនឹងយញ្ញបូជាបែបនេះណាស់។
|
||
\v 17 ចូរគោព និងចុះចូលចំពោះអ្នកដឹកនាំបងប្អូន ដ្បិតពួកលោកមើលថែព្រលឹងបងប្អូន ដូចជាទទួលខុសត្រូវចំពោះព្រលឹងបងប្អូននៅចំពោះព្រះជាម្ចាស់។ ចូរគោពដើម្បីឲ្យអ្នកដឹកនាំបងប្អូនបម្រើដោយអំណរ ពុំមែនដោយការរអ៊ូរទាំដែលគ្មានប្រយោជន៍ចំពោះបងប្អូនឡើយ។
|
||
|
||
\s5
|
||
\v 18 ចូរអធិស្ឋានឲ្យយើងផង ដ្បិតយើងជឿជាក់ថា យើងមានមនសិកាភ្លឺស្វាង ដើម្បីរស់នៅឲ្យបានត្រឹមត្រូវគ្រប់កាលៈទេសៈទាំងអស់។
|
||
\v 19 ខ្ញុំលើកទឹកចិត្តបងប្អូនបន្តអធិស្ឋានថែមទៀត ដើម្បីឲ្យខ្ញុំនឹងត្រឡប់មកជួបបងប្អូនក្នុងពេលឆាប់ៗនេះ។
|
||
|
||
\s5
|
||
\v 20 ឥឡូនេះ សូមឲ្យព្រះជាម្ចាស់នៃេសេចក្តីសុខសាន្ត ដែលបានប្រោសបងប្អូនពីស្លាប់ឲ្យរស់ឡើងវិញ និងព្រះយេស៊ូជាគង្វាលដ៏ប្រសើរឧត្តម ដែលបានចងសម្ពន្ធមេត្រីដ៏នៅអស់កល្បជានិច្ច ដោយសារព្រះលោហិតព្រះអង្គ
|
||
\v 21 និងបានធ្វើឲ្យបងប្អូនបានគ្រប់លក្ខណ៍ក្នុងគ្រប់កិច្ចការទាំងអស់ តាមបំណងព្រះហប្ញទ័យព្រះជាម្ចាស់។ សូមព្រះជាម្ចាស់ធ្វើការក្នុងយើងរាល់គ្នា ដើម្បីគាប់ព្រះហប្ញទ័យព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រិស្ត និងសូមថ្វាយសិរីរុងរឿងព្រះអង្គជាអង្វែងតទៅ។ អាម៉ែន។
|
||
|
||
\s5
|
||
\v 22 ឥឡូវនេះ ខ្ញុំសូមលើកទឹកចិត្តបងប្អូនឲ្យទទួលពាក្យលើកទឹកចិត្តទាំងនេះ ដ្បិតខ្ញុំបានសរសេរមកបងប្អូនដោយសង្ខេបខ្លីៗប៉ុណ្ណោះ។
|
||
\v 23 សូមជ្រាបថា លោកធីម៉ូថេជាបងប្អូនរបស់យើង បានរួចពីឃុំឃាំងហើយ ដែលខ្ញុំនឹងមកជួបបងប្អូន បើគាត់មកឆាប់ៗនេះ។
|
||
|
||
\s5
|
||
\v 24 សូមជម្រាបសួរ អ្នកដឹកនាំ និងប្រជាជនដ៏វិសុទ្ធទាំងអស់របស់បងប្អូនផង។ បងប្អូននៅស្រុកអ៊ីតាលី ក៏សូមជម្រាបសួរមកបងប្អូនដែរ។
|
||
\v 25 សូមឲ្យបងប្អូនទាំងអស់គ្នា បានប្រកបដោយព្រះគុណ។
|