1354 lines
278 KiB
Plaintext
1354 lines
278 KiB
Plaintext
\id JOS
|
||
\ide UTF-8
|
||
\h យ៉ូស្វេ
|
||
\toc1 យ៉ូស្វេ
|
||
\toc2 យ៉ូស្វេ
|
||
\toc3 jos
|
||
\mt យ៉ូស្វេ
|
||
|
||
\s5
|
||
\c 1
|
||
\cl ជំពូក ១
|
||
\p
|
||
\v 1 ឥឡូវនេះ ដល់ពេលដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់បានស្លាប់ហើយ ដូច្នេះ ព្រះអម្ចាស់បានមានព្រះបន្ទូលទៅកាន់លោកយ៉ូស្វេជាកូនរបស់លោកនូន ជាអ្នកជំនួយរបស់លោកម៉ូសេថា៖
|
||
\v 2 «ម៉ូសេជាអ្នកបម្រើរបស់យើងបានស្លាប់ហើយ។ ដូច្នេះ ចូរក្រោកឡើងឆ្លងទន្លេយ័រដាន់នេះទៅ អ្នក និងប្រជាជនទាំងអស់នឹងចូលទៅកាន់ទឹកដីដែលយើងប្រគល់ដល់ពួកគេ គឺប្រគល់ឲ្យប្រជាជនអ៊ីស្រាអែល។ គ្រប់កន្លែងដែលអ្នកបោះជំហានទៅ
|
||
\v 3 យើងនឹងប្រគល់ឲ្យអ្នក។ យើងបានប្រគល់ដល់អ្នក ដូចយើងបានសន្យានឹងម៉ូសេ។
|
||
|
||
\s5
|
||
\v 4 ទឹកដីរបស់អ្នក ចាប់តាំងពីទីរហោស្ថាន និងស្រុកលីបង់ រហូតដល់ទន្លេធំ គឺទន្លេអ៊ឺប្រាត ដល់ទឹកដីរបស់ជនជាតិហេតទាំងអស់ និងរហូតដល់សមុទ្រធំ នៅទិសខាងលិច។
|
||
\v 5 នៅក្នុងជីវិតរបស់អ្នកគ្មាននរណាម្នាក់អាចប្រឆាំងជាមួយអ្នកបានឡើយ។ យើងនឹងនៅជាមួយអ្នក ដូចដែលយើងបាននៅជាមួយម៉ូសេដែរ។ យើងនឹងមិនបោះបង់ចោលអ្នក ឬចាកចេញពីអ្នកឡើយ។
|
||
|
||
\s5
|
||
\v 6 ចូរមានកម្លាំង និងចិត្តក្លាហានឡើង។ អ្នកនឹងធ្វើឲ្យប្រជាជននេះបានកាន់កាប់ទឹកដីដែលយើងបានសន្យា ជាមួយបុព្វបុរសរបស់ពួកគេថា យើងនឹងប្រគល់ដល់ពួកគេ។
|
||
\v 7 ចូរមានកម្លាំង និងចិត្តក្លាហានឡើង។ ត្រូវប្រយ័ត្នក្នុងការប្រតិបត្តិតាមច្បាប់ទាំងប៉ុន្មាន ដែលម៉ូសេជាអ្នកបម្រើរបស់យើងបានប្រគល់ដល់អ្នក។ មិនត្រូវងាកឆ្វេង ឬងាកស្តាំឡើយ ដើម្បីឲ្យអ្នកបានទទួលជោគជ័យនូវគ្រប់កន្លែងដែលអ្នកទៅ។
|
||
|
||
\s5
|
||
\v 8 អ្នកនឹងនិយាយពីគម្ពីរវិន័យនេះជានិច្ច។ អ្្នកត្រូវជញ្ជឹងគិតទាំងយប់ទាំងថ្ងៃ ដូច្នេះ អ្នកអាចស្តាប់បង្គាប់នូវអ្វីដែលមានកត់ត្រាទុកនៅក្នុងគម្ពីរនេះ។ នោះអ្នកនឹងចម្រុងចម្រើន ហើយទទួលបានជោគជ័យ។
|
||
\v 9 តើយើងមិនបានប្រាប់អ្នកឬ? ថា ចូរមានកម្លាំង និងចិត្តក្លាហានឡើង! កុំភ័យខ្លាច កុំបាក់ទឹកចិត្តឲ្យសោះ។ ដ្បិត ព្រះអម្ចាស់ជាព្រះរបស់អ្នក គង់នៅជាមួយអ្នកគ្រប់ទីកន្លែងដែលអ្នកទៅ។
|
||
|
||
\s5
|
||
\v 10 បន្ទាប់មកលោកយ៉ូស្វេបានបង្គាប់អ្នកដឹកនាំរបស់ប្រជាជនថា៖
|
||
\v 11 «ចូរទៅឯកាន់ជំរំ ហើយបង្គាប់បណ្តាជនថា ចូរត្រៀមស្បៀងរៀងៗខ្លួន។ ក្នុងរវាងបីថ្ងៃអ្នកនឹងឆ្លងកាត់ទន្លេយ័រដាន់នេះ ហើយចូលទៅកាន់កាប់ទឹកដីដែលព្រះអម្ចាស់ជាព្រះរបស់អ្នកប្រទានដល់អ្នក»។
|
||
|
||
\s5
|
||
\v 12 លោកយ៉ូស្វេបានមានប្រសាសន៍ទៅកាន់កុលសម្ព័ន្ធរូបេន កាដ និងម៉ាណាសេចំនួនពាក់កណ្តាលថា៖
|
||
\v 13 «ចូរចងចាំព្រះបន្ទូលដែលព្រះអម្ចាស់មានបន្ទូលមកកាន់លោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គថា៖ «ព្រះអម្ចាស់ជាព្រះរបស់អ្នកបានឲ្យអ្នកសម្រាក ហើយព្រះអង្គប្រគល់ទឹកដីនេះឲ្យអ្នក។
|
||
|
||
\s5
|
||
\v 14 ប្រពន្ធរបស់អ្នក កូនតូចៗរបស់អ្នក និងហ្វូងសត្វរបស់អ្នកនឹងស្នាក់នៅក្នុងទឹកដីដែលលោកម៉ូសេបានប្រគល់ដល់អ្នកនៅត្រើយម្ខាងនៃទន្លេយ័រដាន់។ ប៉ុន្តែ ពួកទាហាននាំមុខជាមួយបងប្អូនរបស់អ្នក ដើម្បីជួយពួកគេ
|
||
\v 15 រហូតទាល់តែព្រះអម្ចាស់ប្រទានឲ្យបងប្អូនរបស់អ្នកបានសម្រាក ដូចព្រះអង្គបានឲ្យអ្នកសម្រាកដែរ។ នោះ ពួកគេចាប់យកទឹកដីដែលព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នកបានប្រទានដល់ពួកគេ។ បន្ទាប់មក អ្នកអាចត្រឡប់មកទឹកដីរបស់អ្នកវិញ ហើយកាន់កាប់ទឹកដីនោះគឺទឹកដីដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បានឲ្យអ្្នកនៅត្រើយម្ខាងនៃទន្លេយ័រដាន់នៃទិសខាងកើត»។
|
||
|
||
\s5
|
||
\v 16 បន្ទាប់មក ពួកគេបានឆ្លើយតបមកលោកយ៉ូស្វេថា៖ «អ្វីទាំងអស់ដែលលោកបានបញ្ជាយើងនឹងធ្វើតាម ហើយកន្លែងណាដែលលោកចង់ឲ្យយើងទៅ យើងនឹងទៅ។
|
||
\v 17 យើងនឹងស្តាប់បង្គាប់លោក ដូចជាយើងបានស្តាប់បង្គាប់លោកម៉ូសេដែរ។ សូមព្រះអម្ចាស់ជាព្រះរបស់លោកគង់នៅជាមួយលោក ដូចព្រះអង្គគង់នៅជាមួយលោកម៉ូសេដែរ។
|
||
\v 18 អ្នកណាដែលប្រឆាំងនឹងបញ្ចារបស់លោក និងមិនស្តាប់បង្គាប់លោកនឹងត្រូវស្លាប់។ ចូរមានកម្លាំង និងចិត្តក្លាហានឡើង។
|
||
|
||
\s5
|
||
\c 2
|
||
\cl ជំពូក ២
|
||
\p
|
||
\v 1 បន្ទាប់មក លោកយ៉ូស្វេជាកូនរបស់លោកនូនបានបញ្ជូនបុរសពីរនាក់យ៉ាងសម្ងាត់ចេញពីស៊ីទីមឲ្យទៅស៊ើបការ។ លោកមានប្រសាសន៍ថា៖ «ចូរទៅមើលទឹកដីទាំងមូល ជាពិសេសគឺក្រុងយេរីខូ។ «ពួកគេបានចាកចេញទៅ ហើយមកដល់ផ្ទះរបស់ស្រ្តីពេស្យាម្នាក់ ដែលមានឈ្មោះថានាងរ៉ាហាប រួចពួកគេក៏ស្នាក់នៅទីនោះ។
|
||
\v 2 មានមនុស្សបានប្រាប់ស្តេចក្រុងយេរីខូថា៖ «មើល! មានបុរសសាសន៍អ៊ីស្រាអែលបានមកស៊ើបការណ៍នៅក្នុងទឹកដីនេះ»។
|
||
\v 3 ស្តេចក្រុងយេរីខូបានឲ្យគេនាំសារទៅប្រាប់នាងរ៉ាហាបថា៖ «សូមនាំបុរសទាំងអស់ដែលមកស្នាក់នៅក្នុងផ្ទះរបស់នាងចេញមក ដោយសារពួកគេបានមកស៊ើបការណ៍នៅទឹកដីនេះទាំងមូល»។
|
||
|
||
\s5
|
||
\v 4 ប៉ុន្តែ ស្រ្តីនោះបាននាំបុរសទាំងពីរនាក់នោះទៅ ហើយលាក់ពួកគេទុក។ នាងបានឆ្លើយថា៖ «ចា៎ ពិតជាមានមនុស្សប្រុសបានមកស្នាក់នៅផ្ទះនាងខ្ញុំមែន ប៉ុន្តែ នាងខ្ញុំមិនដឹងថាគេមកពីណាឡើយ។
|
||
\v 5 ពួកគេចាកចេញតាំងពីនៅងងឹតនៅឡើយ គឺនៅពេលដែលទ្វារក្រុងត្រូវបានបិទ។ នាងខ្ញុំមិនដឹងថាពួកគេទៅទីណាឡើយ។ លោកប្រហែលជាអាចចាប់ពួកគេបាន បើលោកប្រញាប់ដេញតាមពួកគេ»។
|
||
|
||
\s5
|
||
\v 6 ប៉ុន្តែ នាងបាននាំពួកគេឡើងទៅលើដំបូលផ្ទះ ហើយលាក់ពួកគេទុកនៅក្នុងគំនរចំបើង ដែលនាងដាក់នៅលើដំបូល
|
||
\v 7 ដូច្នេះ អ្នកទាំងនោះក៏ដេញតាមពួកគេដល់ផ្លូវទៅទន្លេយ័រដាន់។ ទ្វារក្រុងបានបិទនៅពេលដែលអ្នកដេញតាមចេញទៅខាងក្រៅផុតទៅ។
|
||
|
||
\s5
|
||
\v 8 យប់នោះកាលពួកគេមិនទាន់ចូលដំណេកនៅឡើយ នាងក៏បានឡើងទៅលើដំបូលដើម្បីជួបពួកគេ។
|
||
\v 9 នាងនិយាយថា៖ «ខ្ញុំដឹងថាព្រះជាម្ចាស់បានប្រគល់ទឹកដីនេះដល់ពួកលោក ហើយសេចក្តីភ័យខ្លាចបានកើតមានដល់ពួកយើង។ មនុស្សទាំងអស់ដែលរស់នៅក្នុងទឹកដីនេះមានការភ័យខ្លាចនៅចំពោះពួកលោកជាខ្លាំង។
|
||
|
||
\s5
|
||
\v 10 យើងបានឮពីរបៀបដែលព្រះអម្ចាស់បានធ្វើឲ្យសមុទ្ររីងស្ងួតនៅចំពោះពួកលោកនៅពេលដែលពួកលោកចេញពីស្រុកអេស៊ីបមក។ យើងក៏បានឮពីអ្វីដែលអ្ពួកលោកបានប្រព្រឹត្តចំពោះស្តេចទាំងពីរអង្គរបស់ជនជាតិអាម៉ូរីនៅនាយទន្លេយ័រដាន់ដែរ គឺអ្នកបានបំផ្លាញស្តេចស៊ីហុន និងស្តេចអុកទាំងស្រុង។
|
||
\v 11 នៅពេលដែលយើងឮរឿងទាំងនេះភ្លាម ដួងចិត្តរបស់យើងក៏តក់ស្លុត ហើយម្នាក់ៗក៏មានការភ័យខ្លាចជាខ្លាំង ដ្បិត ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់ពួកលោកព្រះអង្គគឺជាព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ដ៏ខ្ពស់ និងផែនដីខាងក្រោមដែរ។
|
||
|
||
\s5
|
||
\v 12 ឥឡូវនេះ សូមស្បថចំពោះនាងខ្ញុំដោយនូវព្រះនាមព្រះអម្ចាស់ថា ដោយសារនាងខ្ញុំមានចិត្តសប្បុរសចំពោះពួកលោក ដូច្នេះ សូមពួកលោកប្រព្រឹត្តជាមួយគ្រួសារឪពុកនាងខ្ញុំដោយសប្បុរសវិញផង។ សូមផ្តល់ទីសម្គាល់មួយដល់នាងខ្ញុំថា
|
||
\v 13 ពួកលោកនឹងទុកជីវិតឲ្យឪពុក ម្តាយ បងប្អូនប្រុសស្រីរបស់នាងខ្ញុំ និងគ្រួសាររបស់ពួកគេ ហើយពួកលោកពិតជាសង្គ្រោះជីវិតឲ្យពួកយើងពីសេចក្តីស្លាប់មែន»។
|
||
|
||
\s5
|
||
\v 14 ពួកគេបាននិយាយទៅនាងថា៖ «យើងយកជីវិតរបស់យើងមកធានា ប្រសិនបើ នាងមិននិយាយប្រាប់នរណាពីពួកយើងទេ ដូច្នេះ នៅពេលដែលព្រះអម្ចាស់ប្រទានទឹកដីនេះមកយើង នោះយើងនឹងផ្តល់សេចក្តីមេត្តា និងសេចក្តីស្មោះត្រង់ដល់នាងមិនខាន»។
|
||
|
||
\s5
|
||
\v 15 ដូច្នេះ នាងបានប្រើខ្សែដើម្បីសម្រូតពួកគេចុះតាមបង្អួច។ ផ្ទះដែលនាងស្នាក់នៅបានសង់នៅលើរបងក្រុង។
|
||
\v 16 នាងបាននិយាយទៅកាន់ពួកគេថា៖ «ចូរឡើងទៅលើភ្នំ ហើយលាក់ខ្លួននៅទីនោះទៅ ដើម្បីកុំឲ្យអ្នកដែលដេញតាមរកអ្នកឃើញ។ សូមលាក់ខ្លួននៅទីនោះបីថ្ងៃ រហូតដល់អ្នកដែលដេញតាមត្រឡប់មកវិញ។ រួចសឹមទៅតាមផ្លូវរបស់អ្នកចុះ»។
|
||
\v 17 ពួកគេក៏បាននិយាយនឹងនាងថា៖ «យើងនឹងមិនរក្សាសេចក្តីសន្យា ដែលយើងបានស្បថជាមួយនាងទេ បើនាងមិនធ្វើការនេះ»។
|
||
|
||
\s5
|
||
\v 18 នៅពេលដែលយើងចូរមកកាន់ទឹកដីនេះ អ្នកត្រូវតែចងខ្សែក្រហមនេះនៅមាត់បង្អួចដែលនាងបានសម្រូតពួកយើងចុះ ហើយអ្នកត្រូវប្រមូលឪពុកម្តាយបងប្អូន និងគ្រួរបស់ឪពុករបស់នាងមកក្នុងផ្ទះនេះ។
|
||
\v 19 អ្នកណាក៏ដោយដែលចេញក្រៅទ្វារផ្ទះទៅផ្លូវខាងក្រៅ នោះឈាមរបស់ពួកគេនឹងស្ថិតនៅលើក្បាលរបស់ពួកគេផ្ទាល់ ហើយយើងនឹងមិនទទួលខុសត្រូវឡើយ។ ប៉ុន្តែ បើមានដៃនរណាម្នាក់បានប៉ះពាល់ដល់អស់អ្នកដែលនៅក្នុងផ្ទះ យើងនឹងទទួលខុសត្រូវ។
|
||
|
||
\s5
|
||
\v 20 ប៉ុន្តែ បើអ្នកនិយាយពីយើង នោះយើងនឹងបានរួចពីសម្បថដែលយើងបានស្បថជាមួយនាងហើយ»។
|
||
\v 21 នាងរ៉ាហាបបានឆ្លើយថា៖ «សូមឲ្យបានដូចពាក្យលោកមានប្រសាសន៍ចុះ»។ នាងក៏ឲ្យពួកគេចេញទៅ ហើយពួកគេក៏ចេញបាត់ទៅ។ បន្ទាប់មក នាងក៏បានចងខ្សែក្រហមនោះនៅមាត់បង្អួច។
|
||
|
||
\s5
|
||
\v 22 ពួកគេចាកចេញទៅ ហើយឡើងទៅលើភ្នំ គឺពួកគេបានស្នាក់នៅទីនោះបីថ្ងៃរហូតដល់ពួកអ្នកដែលដេញតាមត្រឡប់មកវិញ។ អ្នកដែលដេញតាមរកតាមផ្លូវ តែរកមិនឃើញសោះ។
|
||
|
||
\s5
|
||
\v 23 បុរសទាំងពីរនាក់បានត្រឡប់មកវិញ ហើយឆ្លងទន្លេយ័រដាន់ និងត្រឡប់ទៅឯលោកយ៉ូស្វេជាកូនរបស់នូនវិញ រួចពួកគេបានរៀបរាប់រឿងគ្រប់យ៉ាងដែលបានកើតឡើងចំពោះពួកគេ។
|
||
\v 24 ពួកគេបាននិយាយទៅកាន់លោកយ៉ូស្វេថា៖ «ព្រះអម្ចាស់ពិតជាប្រគល់ទឹកដីនេះដល់ពួកយើងមែន។ ប្រជាជនទាំងអស់នៅក្នុងទឹកដីនោះមានការភ័យខ្លាចជាខ្លាំងដោយសារពួកយើង»។
|
||
|
||
\s5
|
||
\c 3
|
||
\cl ជំពូក ៣
|
||
\p
|
||
\v 1 លោកយ៉ូស្វេបានក្រោកឡើងពីព្រលឹម ហើយពួកគេបានចេញដំណើរចេញពីស៊ីទីម។ ពួកគេបានមកដល់ទន្លេយ័រដាន់ លោក និងប្រជាជនអ៊ីស្រាអែលទាំងអស់បានបោះជំរំនៅទីនោះមុនពេលដែលពួកគេឆ្លងកាត់ទន្លេយ័រដាន់។
|
||
|
||
\s5
|
||
\v 2 បីថ្ងៃក្រោយមក អ្នកដឹកនាំបានដើរកាត់កណ្តាលជំរំ
|
||
\v 3 ពួកគេបានបញ្ជាដល់ប្រជាជនទាំងអស់ថា៖ «នៅពេលដែលអ្នកបានឃើញហិបនៃសម្ព័ន្ធមេត្រីរបស់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នករាល់គ្នា ហើយមានពួកបូជាចារ្យមកពីកុលសម្ព័ន្ធលេវីសែងហិបនោះ អ្នករាល់គ្នាត្រូវតែចេញពីទីនេះ ហើយដើរតាមហិបនោះ។
|
||
\v 4 អ្នកត្រូវតែនៅឆ្ងាយពីហិបប្រមាណពីរពាន់ហត្ថ។ កុំឲ្យមកជិតហិបឲ្យសោះ នោះអ្នកនឹងដឹងថា ត្រូវទៅផ្លូវណា ព្រោះអ្នករាល់គ្នាមិនធ្លាប់ស្គាល់ផ្ទូវនោះពីមុនមកឡើយ»។
|
||
|
||
\s5
|
||
\v 5 លោកយ៉ូស្វេបានមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ថ្ងៃស្អែកចូរជម្រះខ្លួនឲ្យបានបរិសុទ្ធ ព្រោះព្រះអម្ចាស់នឹងធ្វើការយ៉ាងអស្ចារ្យនៅក្នុងចំណោមអ្នករាល់គ្នា»។
|
||
\v 6 បន្ទាប់មក លោកយ៉ូស្វេបានមានប្រសាសន៍ទៅកាន់ពួកបូជាចារ្យថា៖ «ចូរសែងហិបនៃសម្ពន្ធមេត្រី ហើយដើរនៅខាងមុខបណ្តាជនទៅ»។ ដូច្នេះ ពួកគេក៏បានសែងហិបនៃសម្ពន្ធមេត្រី ហើយដីេរនៅខាងមុខប្រជាជន។
|
||
|
||
\s5
|
||
\v 7 ព្រះអម្ចាស់បានមានបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ថ្ងៃនេះយើងនឹងធ្វើឲ្យអ្នកក្លាយជាមនុស្សអស្ចារ្យនៅចំពោះមុខជនជាតិអ៊ីស្រាអែល។ ពួកគេនឹងដឹងថាយើងគង់នៅជាមួយអ្នកដូចជាយើងគង់នៅជាមួយម៉ូសេដែរ។
|
||
\v 8 អ្នកនឹងបញ្ជាពួកបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រី «នៅពេលដែលអ្នកមកដល់ច្រាំងនៃទន្លេយ័រដាន់ អ្នកត្រូវតែឈរឲ្យស្ងៀមនៅក្នុងទន្លេយ័រដាន់នេះ»។
|
||
|
||
\s5
|
||
\v 9 បន្ទាប់មក លោកយ៉ូស្វេបានមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «សូមមកទីនេះ ដើម្បីស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នក។
|
||
\v 10 តាមរយៈការនេះ អ្នកនឹងដឹងថាព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ សណ្ឋិតជាមួយអ្នករាល់គ្នា ហើយព្រះអង្គនឹងបណ្តេញជនជាតិកាណាន ជនជាតិហេត ជនជាតិហេវី ជនជាតិពេរីស៊ីត ជនជាតិគើរកាស៊ី ជនជាតិអាម៉ូរី និងជនជាតិយ៉េប៉ូសចេញពីមុខអ្នករាល់គ្នា។
|
||
\v 11 មើល! ហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់នៃផែនដីទាំងមូលនឹងឆ្លងកាត់ទន្លេយ័រដាន់នៅមុខអ្នករាល់គ្នា។
|
||
|
||
\s5
|
||
\v 12 ឥឡូវនេះ ចូរជ្រើសរើសមនុស្សប្រុសដប់ពីរនាក់ចេញពីកុលសម្ព័ន្ធទាំងដប់ពីរ គឺម្នាក់ក្នុងមួយកុលសម្ព័ន្ធ។
|
||
\v 13 នៅពេលដែលជើងរបស់ពួកបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់នៃផែនដីទាំងមូលបានប៉ះទឹកទន្លេយ័រដាន់ នោះទឹកទន្លេយ័រដាន់នឹងត្រូវញែកចេញពីគ្នា ហើយសូម្បីតែទឹកដែលហូរមកពីខាងលើក៏ត្រូរឈប់នឹងមួយកន្លែងដែរ»។
|
||
|
||
\s5
|
||
\v 14 ដូច្នេះ នៅពេលដែលប្រជាជនត្រៀមក្នុងការឆ្លងទន្លេយ័រដាន់ ពួកបូជាចារ្យដែលត្រូវសែងហិបនៃសម្ពន្ធមេត្រីដើរខាងមុខប្រជាជន។
|
||
\v 15 នៅពេលអ្នកដែលបានសែងហិបមកដល់ទន្លេយ័រដាន់ ហើយនៅពេលដែលជើងរបស់ពួកគេបានជាន់ប៉ះទឹក (ឥឡូវនេះទឹកទន្លេយ័រដាន់បានជនលិចមាត់ច្រាំងនារដូវចម្រូវ)
|
||
\v 16 ទឹកដែលហូរពីខាងលើនៅនឹងមួយកន្លែង។ ទឹកបានឈប់ហូរពីចម្ងាយ។ ទឹកឈប់ហូរតាំងពីក្រុងអាដាំជាក្រុងនៅក្បែរសាថាន រហូតដល់សមុទ្រនេកេវ ជាសមុទ្រទឹកប្រៃ។ ប្រជាជនបានឆ្លងនៅជិតក្រុងយេរីខូ។
|
||
|
||
\s5
|
||
\v 17 ពួកបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ឈរនៅលើដីស្ងួតកណ្តាលទន្លេយ័រដាន់រហូតដល់ប្រជាជនអ៊ីស្រាអែលទាំងអស់ឆ្លងកាត់ទន្លេនៅលើដីស្ងួត។
|
||
|
||
\s5
|
||
\c 4
|
||
\cl ជំពូក ៤
|
||
\p
|
||
\v 1 នៅពេលដែលប្រជាជនទាំងអស់បានឆ្លងកាត់ទន្លេយ័រដាន់រួចហើយ ព្រះអម្ចាស់បានមានបន្ទូលមកកាន់លោកយ៉ូស្វេថា៖
|
||
\v 2 «ចូរជ្រើសរើសមនុស្សប្រុសដប់ពីរនាក់ពីក្នុងចំណោមកុលសម្ព័ន្ធទាំងដប់ពីរ គឺក្នុងមួយកុលសម្ព័ន្ធម្នាក់។
|
||
\v 3 ចូរបញ្ជាគេថា៖ «ចូរយកថ្មដប់ពីរដុំពីកណ្តាលទន្លេយ័រដាន់ គឺពីកន្លែងដែលពួកបូជាចារ្យកំពុងឈរនៅលើដីស្ងួត ហើយយកវាទៅជាមួយអ្នក ដើម្បីដាក់នៅកន្លែងដែលអ្នកនឹងសម្រាកនៅយប់នេះ»។
|
||
|
||
\s5
|
||
\v 4 បន្ទាប់មក លោកយ៉ូស្វេហៅមនុស្សប្រុសដប់ពីរនាក់ដែលលោកបានជ្រើសរើសចេញពីកុលសម្ព័ន្ធទាំងដប់ពីរ គឺក្នុងមួយកុលសម្ព័ន្ធម្នាក់។
|
||
\v 5 លោកយ៉ូស្វេមានប្រសាសន៍ទៅពួកគេថា៖ «ចូរដើរនៅខាងមុខហិបរបស់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នកទៅក្នុងកណ្តាលទន្លេយ័រដាន់ទៅ។ អ្នកទាំងអស់គ្នាម្នាក់ៗត្រូវរើសថ្មម្នាក់មួយដុំដាក់លើស្មា តាមចំនួនកុលសម្ព័ន្ធរបស់ប្រជាជនអ៊ីស្រាអែល។
|
||
|
||
\s5
|
||
\v 6 ការនេះនឹងជាសញ្ញាក្នុងចំណោមអ្នករាល់គ្នានៅពេលដែលកូនចៅរបស់អ្នកសួរនៅពេលក្រោយថា៖ «តើថ្មនេះមានអត្ថន័យដូចម្តេច»?
|
||
\v 7 នោះ អ្នករាល់គ្នាអាចឆ្លើយទៅគេវិញថា៖ «ទឹកនៅក្នុងទន្លេយ័រដាន់បានកាត់ផ្តាច់នៅពីមុខហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់។ នៅពេលដែលហិបបានឆ្លងកាត់ទន្លេយ័រដាន់ ហើយទឹកទន្លេយ័រដាន់ក៏រីងដែរ។ ដូច្នេះ ថ្មទាំងនេះនឹងក្លាយជាការរំឭកដល់ប្រជាជនអ៊ីស្រាអែលជារៀងរហូត»។
|
||
|
||
\s5
|
||
\v 8 ប្រជាជនអ៊ីស្រាអែលបានធ្វើអ្វីដែលលោកយ៉ូស្វេបានបង្គាប់ ហើយពួកគេបានរើសថ្មដប់ពីរដុំពីកណ្តាលទន្លេយ័រដាន់ ដូចដែលព្រះអម្ចាស់បានប្រាប់ដល់លោកយ៉ូស្វេដែរ។ ពួកគេបានរៀបចំថ្មទាំងនោះ ទៅតាមចំនួនកុលសម្ព័ន្ធរបស់ប្រជាជនអ៊ីស្រាអែល។ ពួកគេបានយកថ្មរៀងៗខ្លួន ទៅកាន់កន្លែងដែលពួកគេបោះជំរំហើយដាក់នៅទីនោះ។
|
||
\v 9 បន្ទាប់មកលោកយ៉ូស្វេបានបញ្ឈរថ្មទាំងដប់ពីរដុំដែលបានយកពីកណ្តាលទន្លេយ័រដាន់នៅកន្លែងដែលពួកបូជាចារ្យបានឈរសែងហិបនៃសម្ពន្ធមេត្រី។ សេចក្តីរំឭកនេះមានរហូតមកដល់សព្វថ្ងៃ។
|
||
|
||
\s5
|
||
\v 10 ពួកបូជាចារ្យដែលបានសែងហិបបានឈរនៅកណ្តាលទន្លេយ័រដាន់រហូតដល់អ្វីៗដែលព្រះអម្ចាស់បានបង្គាប់ដល់លោកយ៉ូស្វេឲ្យប្រាប់ដល់ជនជាតិអ៊ីស្រាអែលបានសម្រេច ដូចអ្វីដែលលោកម៉ូសេបានបង្គាប់ដល់លោកយ៉ូស្វេដែរ។ ប្រជាជនបានឆ្លងកាត់ទន្លេយ៉ាងប្រញាប់។
|
||
\v 11 ក្រោយពេលដែលប្រជាជនបានឆ្លងកាត់រួចហើយ នោះហិបរបស់ព្រះអម្ចាស់ និងពួកបូជាចារ្យបានដើរនាំមុខប្រជាជន។
|
||
|
||
\s5
|
||
\v 12 កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលបានដើរខាងមុខប្រជាជនអ៊ីស្រាអែល ដែលមានរបៀបដូចជាទាហាន ដូចដែលលោកម៉ូសេបានបង្គាប់ដល់ពួកគេ។
|
||
\v 13 មានបុរសប្រហែលបួនម៉ឺននាក់បំពាក់គ្រឿងសឹកសង្គ្រាមដើរខាងមុខព្រះអម្ចាស់ដើម្បីធ្វើសង្គ្រាមនៅទីវាលក្រុងយេរីខូ។
|
||
\v 14 នៅថ្ងៃនោះព្រះអម្ចាស់បានធ្វើឲ្យលោកយ៉ូស្វេក្លាយជាមនុស្សខ្លាំងពូកែនៅមុខប្រជាជនអ៊ីស្រាអែល។ ពួកគេបានគោរពលោកអស់មួយជីវិតដូចជាគេគោរពដល់លោកម៉ូសេដែរ។
|
||
|
||
\s5
|
||
\v 15 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកកាន់លោកយ៉ូស្វេថា៖
|
||
\v 16 «ចូរបង្គាប់ពួកបូជាចារ្យដែលសែងហិបនៃទីបន្ទាល់ឡើងមកពីទន្លេយ័រដាន់»។
|
||
|
||
\s5
|
||
\v 17 ដូច្នេះ លោកយ៉ូស្វេបានបង្គាប់ដល់ពួកបូជាចារ្យថា៖ «ចូរឡើងពីទន្លេយ័រដាន់មក»។
|
||
\v 18 នៅពេលដែលពួកបូជាចារ្យដែលសែងហឹបរបស់ព្រះអម្ចាស់បានឡើងពីកណ្តាលទន្លេយ័រដាន់មក ហើយនៅពេលដែលជើងរបស់ពួកគេបានដាក់នៅលើដីស្ងួត ពេលនោះទឹកទន្លេយ័រដាន់បានហូរមកកន្លែងរបស់វាវិញ ហើយបានពេញច្រាំង ដូចដែលធ្លាប់មានកាលពីបួនថ្ងៃមុនដែរ។
|
||
|
||
\s5
|
||
\v 19 ប្រជាជនបានឡើងពីទន្លេយ័រដាន់នៅថ្ងៃទីដប់ ខែទីមួយ។ ពួកគេបានស្នាក់នៅគីលកាល នៅខាងកើតក្រុងយេរីខូ។
|
||
\v 20 ថ្មទាំងដប់ពីរដុំដែលពួកគេបានយកចេញពីទន្លេយ័រដាន់មក លោកយ៉ូស្វេបានដាក់នៅត្រង់គីលកាល។
|
||
\v 21 លោកបានមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «នៅពេលដែលកូនចៅរបស់អ្នករាល់គ្នាសួរថា តើថ្មទាំងនេះជាអ្វី?
|
||
|
||
\s5
|
||
\v 22 ចូរប្រាប់ដល់កូនចៅរបស់អ្នករាល់គ្នាថា៖ «នេះគឺជាកន្លែងដែលជនជាតិអ៊ីស្រាអែលបានឆ្លងកាត់ទន្លេយ័រដាន់តាមដីស្ងួត»។
|
||
\v 23 ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានធ្វើឲ្យទឹកទន្លេយ័រដាន់រីងសម្រាប់អ្នករាល់គ្នា រហូតដល់អ្នករាល់គ្នាបានឆ្លងកាត់ទន្លេទាំងអស់គ្នាដូចដែលព្រះជាម្ចាស់បានធ្វើនៅសមុទ្រដេីមត្រែងរីង ដែលទ្រង់បានធ្វើឲ្យទឹករីងរហូតយើងឆ្លងកាត់រួច។
|
||
\v 24 ដូច្នេះ មនុស្សទាំងអស់នៅលើផែនដីទាំងមូលនឹងដឹងថាព្រះហស្តរបស់ព្រះអម្ចាស់មានពេញដោយចេស្តា នោះអ្នកនឹងគោរពព្រះអម្ចាស់ជាព្រះរបស់អ្នករៀងរហូតទៅ។
|
||
|
||
\s5
|
||
\c 5
|
||
\cl ជំពូក ៥
|
||
\p
|
||
\v 1 នៅពេលដែលស្តេចអាម៉ូរីដែលនៅខាងលិចទន្លេយ័រដាន់ និងស្តេចទាំងអស់របស់ជនជាតិកាណានដែលនៅតាមមាត់សមុទ្របានឮថាព្រះអម្ចាស់បានធ្វើឲ្យទឹកទន្លេយ័រដាន់បានរីងរហូតដល់ជនជាតិអ៊ីស្រាអែលបានឆ្លងផុតនោះ ពួកគេបានស្លុតស្មារតី ហើយហាក់បីដូចជាគ្មានវិញ្ញាណនៅក្នុងខ្លួនរបស់ពួកគេទៀតទេ ដោយសារតែជនជាតិអ៊ីស្រាអែល។
|
||
|
||
\s5
|
||
\v 2 នៅពេលនោះព្រះអម្ចាស់បានមានបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរយកថ្មមកធ្វើជាកាំបិត ហើយត្រូវធ្វើពិធីកាត់ស្បែកឲ្យប្រុសៗជនជាតិអ៊ីស្រាអែលទាំងអស់»។
|
||
\v 3 បន្ទាប់មក លោកយ៉ូស្វេក៏បានធ្វើកាំបិតពីថ្ម ហើយធ្វើពិធីកាត់ស្បែកឲ្យប្រុសៗជនជាតិអ៊ីស្រាអែលទាំងអស់នៅគីបេត ហារ៉ាឡុត។
|
||
|
||
\s5
|
||
\v 4 នេះជាមូលហេតុដែលព្រះអម្ចាស់បានធ្វើពិធីកាត់ស្បែកឲ្យពួកគេ៖ ប្រុសៗទាំងអស់ដែលចេញពីស្រុកអេស៊ីបមក ទាំងអ្នកចម្បាំង បានស្លាប់នៅកណ្តាល់ផ្លូវក្រោយពីពួកគេបានចេញពីអេស៊ីបមក។
|
||
\v 5 ដូច្នេះប្រុសៗទាំងអស់ដែលចេញពីអេស៊ីបបានធ្វើពិធីកាត់ស្បែករួចហើយ នៅតែអ្នកដែលកើតក្នុងទីរហោស្ថានតាមផ្លូវពីអេស៊ីបមកត្រូវធ្វើពិធីកាត់ស្បែកនៅពេលនេះ។
|
||
|
||
\s5
|
||
\v 6 ចាប់ពីជនជាតិអ៊ីស្រាអែលដែលបានដើរអស់សែសិបឆ្នាំនៅក្នុងទីរហោស្ថានរហូតដល់ប្រុសៗដែលជាទាហានដែលចេញពីអេស៊ីបបានស្លាប់ទាំងអស់ដោយសារពួកគេមិនស្តាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះអម្ចាស់បានស្បថជាមួយពួកគេថា ព្រះអង្គនឹងមិនអនុញ្ញាតឲ្យពួកគេឃើញទឹកដីដែលបានស្បថនឹងពួកដូនតារបស់ពួកគេថា ព្រះអង្គនឹងប្រទានដល់យើង ជាទឹកដីដែលពេញដោយទឹកដោះ និងទឹកឃ្មុំឡើយ។
|
||
\v 7 គឺកូនចៅរបស់ពួកគេទៅវិញទេ ដែលព្រះអម្ចាស់បានចម្រើនពួកគេឡើង គឺលោកយ៉ូស្វេត្រូវធ្វើពិធីកាត់ស្បែកឲ្យពួកគេ ព្រោះពួកគេមិនបានធ្វើពិធីកាត់ស្បែកនៅតាមផ្លូវនៅឡើយ។
|
||
|
||
\s5
|
||
\v 8 នៅពេលដែលពួកគេទាំងអស់បានទទួលពិធីកាត់ស្បែករួចហើយ ពួកគេនៅក្នុងជំរំដែលពួកគេស្នាក់នៅរហូតដល់បានជា។
|
||
\v 9 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកយ៉ូស្វេថា៖ «នៅថ្ងៃនេះយើងបានដកសេចក្តីអាម៉ាស់ដែលអ្នកមាននៅស្រុកអេស៊ីបចេញពីអ្នករាល់គ្នាហើយ»។ ដូច្នេះ គេក៏ហៅកន្លែងនោះថាគីលកាលរហូតមកដល់សព្វថ្ងៃនេះ។
|
||
|
||
\s5
|
||
\v 10 ប្រជាជនអ៊ីស្រាអែលបានបោះជំរំនៅគីកាល។ ពួកគេបានធ្វើពិធីបុណ្យចម្លងនៅល្ងាចថ្ងៃទីដប់បួនក្នុងខែនោះនៅក្នុងតំបន់ក្រុងយេរីខូ។
|
||
\v 11 ពួកគេបានបរិភោគផលពីដីនៅក្រោយថ្ងៃបុណ្យចម្លង គឺនំប័ុងឥតមេ និងគ្រាប់រុក្ខជាតិលីង។
|
||
|
||
\s5
|
||
\v 12 នំម៉ាណាក៏លែងមានទៀតដែរក្រោយពេលដែលពួកគេបានបរិភោគផលពីដី។ លែងមាននំម៉ាណាសម្រាប់ប្រជាជនអ៊ីស្រាអែលទៀតទេ ប៉ុន្តែពួកគេបរិភោគផលពីដីក្នុងស្រុកកាណាននៅឆ្នាំនោះវិញ។
|
||
|
||
\s5
|
||
\v 13 នៅពេលដែលលោកយ៉ូស្វេទៅដល់ជិតក្រុងយេរីខូ គាត់ងើបមុខឡើង ហើយសម្លឹងមើល បានឃើញបុរសម្នាក់ឈនៅពីមុខគាត់ លោកមានកាន់ដាវនៅនឹងដៃ។ លោកយ៉ូស្វេបានទៅជួបបុរសនោះហើយនិយាយថា៖ «តើអ្នកនៅខាងខ្ញុំ ឬនៅខាងសត្រូវរបស់ខ្ញុំ»?
|
||
|
||
\s5
|
||
\v 14 លោកនិយាយថា៖ «មិនមែនទេ ខ្ញុំជាមេទ័ពរបស់ព្រះអម្ចាស់។ ឥឡូវនេះខ្ញុំបានមកដល់ហើយ»។ បន្ទាប់មក លោកយ៉ូស្វេក៏ក្រាបមុខចុះដើម្បីថ្វាយបង្គំ និងនិយាយទៅលោកថា៖ «តើលោកម្ចាស់មានអ្វីនិយាយមកកាន់អ្នកបម្រើលោក»?
|
||
\v 15 មេទ័ពរបស់ព្រះជាម្ចាស់និយាយមកលោកយ៉ូស្វេថា៖ «ចូរដោះស្បែកជើងរបស់អ្នកចេញ ព្រោះកន្លែងដែលអ្នកជាន់នេះគឺជាកន្លែងបរិសុទ្ធ»។ នេះជាអ្វីដែលលោកយ៉ូស្វេបានធ្វើ។
|
||
|
||
\s5
|
||
\c 6
|
||
\cl ជំពូក ៦
|
||
\p
|
||
\v 1 ឥឡូវនេះគ្រប់ច្រកទាំងអស់ទៅកាន់ក្រុងយេរីខូបានបិទដោយសារតែពួកទាហានអ៊ីស្រាអែល។ គ្មាននរណាម្នាក់ចេញក្រៅ ហើយក៏គ្មាននរណាម្នាក់ចូលទៅក្នុងដែរ។
|
||
\v 2 ព្រះអម្ចាស់មានបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ឃើញទេ យើងប្រគល់ក្រុងយេរីខូមកក្នុងកណ្តាប់ដៃអ្នកហើយ ទាំងស្តេចរបស់ក្រុងនេះ និងទាហានអង់អាចទាំងអស់ផង»។
|
||
|
||
\s5
|
||
\v 3 អ្នកត្រូវដើរជុំវិញទីក្រុង ប្រុសៗដែលធ្វើសឹកទាំងអស់ត្រូវដើរជុំវិញទីក្រុងមួយជុំ។ អ្នកត្រូវធ្វើបែបនេះក្នុងរវាងប្រាំមួយថ្ងៃ។
|
||
\v 4 ពួកបូជាចារ្យប្រាំពីរនាក់ត្រូវប្រដាប់ដោយត្រែប្រាំពីរដែលធ្វើពីស្នែងនៅខាងមុខហិប។ នៅថ្ងៃទីប្រាំពីរអ្នកត្រូវតែដើរជុំវិញទីក្រុងប្រាំពីរជុំ ហើយពួកបូជាចារ្យត្រូវបន្លឺសម្លេងត្រែឡើង។
|
||
|
||
\s5
|
||
\v 5 បន្ទាប់មក ពួកគេត្រូវតែផ្លុំត្រែពីស្នែងនោះឲ្យវែង ហើយនៅពេលដែលអ្នកបានឮសម្លេងត្រែ ប្រជាជនទាំងអស់ត្រូវតែស្រែកឲ្យខ្លាំងៗ នោះជញ្ជាំងក្រុងនឹងរលំ។ ពួកទាហានត្រូវតែសម្រុកចូល ចូរឲ្យគ្រប់គ្នាដើរទៅមុខត្រង់»។
|
||
|
||
\s5
|
||
\v 6 លោកយ៉ូស្វេកូនរបស់លោកនូនបានហៅពួកបូជាចារ្យមក ហើយនិយាយទៅពួកគេថា៖ «ចូរសែងហិបនៃសម្ពន្ធមេត្រី ហើយចូរឲ្យពួកបូជាចារ្យប្រាំពីររូបប្រដាប់ដោយត្រែប្រាំពីរធ្វើពីស្នែង ដើរខាងមុខហិបរបស់ព្រះអម្ចាស់។
|
||
\v 7 លោកមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរចេញទៅ ហើយដើរជុំវិញទីក្រុង ហើយពួកទាហាននឹងដើរនៅខាងមុខហិបរបស់ព្រះអម្ចាស់»។
|
||
|
||
\s5
|
||
\v 8 ដូចអ្វីដែលលោកយ៉ូស្វេបានប្រាប់ដល់ប្រជាជន ពួកបូជាចារ្យប្រាំពីរនាក់បានប្រដាប់ដោយត្រែប្រាំពីរធ្វើពីស្នែងដើរខាងមុខព្រះអម្ចាស់។ នៅពេលដែលគេដើរ គេក៏បន្លឺសម្លេងត្រែឡើង។ ហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ក៏មកតាមក្រោយពួកគេ។
|
||
\v 9 ពួកទាហានដើរនៅខាងមុខពួកបូជាចារ្យ ហើយពួកគេបានបន្លឺសម្លេងត្រែឡើង ប៉ុន្តែ បន្ទាប់មកក៏មានអ្នកដើរពីក្រោយហិបដែរ ពួកបូជាចារ្យនៅតែបន្តបន្លឺសម្លេងត្រែឡើងដដែល។
|
||
|
||
\s5
|
||
\v 10 ប៉ុន្តែ លោកយ៉ូស្វេបានបង្គាប់ដល់ប្រជាជនថា៖ «កុំឲ្យស្រែកឲ្យសោះ កុំឲ្យអ្នកណាម្នាក់និយាយពាក្យអ្វីមួយឡើយ រហូតដល់ថ្ងៃដែលខ្ញុំឲ្យអ្នកស្រែក នៅពេលនោះអ្នកត្រូវតែស្រែកឡើង»។
|
||
\v 11 ដូច្នេះលោកក៏ឲ្យគេសែងហិបនៃព្រះអម្ចាស់ក្រឡឹងជុំវិញទីក្រុងនោះ មួយថ្ងៃ មួយជុំ។ បន្ទាប់មក ពួកគេក៏ចូលទៅក្នុងជំរំរបស់ពួកគេវិញ ហើយពួកគេស្នាក់នៅក្នុងជំរំនៅយប់នោះ។
|
||
|
||
\s5
|
||
\v 12 បន្ទាប់មក លោកយ៉ូស្វេក៏ក្រោកឡើងពីព្រលឹម ហើយពួកបូជាចារ្យក៏សែងហិបរបស់ព្រះអម្ចាស់។
|
||
\v 13 ពួកបូជាចារ្យទាំងប្រាំពីរបានប្រដាប់ដោយត្រែធ្វើពីស្នែងចៀមប្រាំពីរដើរនៅខាងមុខហិបរបស់ព្រះអម្ចាស់ ដើរយ៉ាងមានរបៀប ហើយពួកគេក៏ផ្លុំត្រែឡើង។ ពួកទាហានបានដើរនៅខាងមុខពួកគេ។ ប៉ុន្តែ នៅពេលដែលពួកអ្នកដើរខាងក្រោយហិបមកដល់នោះសម្លេងត្រែក៏នៅតែបន្លឺឡើងដែរ។
|
||
\v 14 ពួកគេបានដើរជុំវិញក្រុងមួយជុំនៅក្នុងថ្ងៃទីពីរ ហើយបានត្រឡប់មកជំរំវិញ។ ពួកគេធ្វើរបៀបនេះអស់ប្រាំមួយថ្ងៃ។
|
||
|
||
\s5
|
||
\v 15 នៅថ្ងៃទីប្រាំពីរពួកគេបានក្រោកតាំងពីព្រលឹម ហើយពួកគេបានដើរជុំវិញទីក្រុងដូចដែលពួកគេបានធ្វើ នៅពេលនោះពួកគេដើរប្រាំពីរជុំ។ មានតែថ្ងៃនេះទេដែលពួកគេត្រូវដើរប្រាំពីរជុំ។
|
||
\v 16 គឺនៅថ្ងៃទីប្រាំពីរ នៅពេលដែលពួកបូជាចារ្យបានបន្លឺសម្លេងត្រែឡើង នោះលោកយ៉ូស្វេក៏បានបង្គាប់ដល់បណ្តាជនថា៖ «ចូរស្រែកឡើង! ព្រោះព្រះអម្ចាស់បានប្រគល់ក្រុងនេះដល់អ្នកហើយ»។
|
||
|
||
\s5
|
||
\v 17 ទាំងក្រុង និងអ្វីៗដែលមាននៅក្នុងក្រុងត្រូវតែបំផ្លាញទាំងអស់ថ្វាយដល់ព្រះអម្ចាស់។ មានតែនាងរ៉ាហាបជាស្រ្តីពេស្យាទេដែលត្រូវនៅរស់ គឺនាងនិងគ្រប់គ្នានៅក្នុងផ្ទះរបស់នាង ដោយសារនាងបានលាក់មនុស្សដែលយើងបានបញ្ជូនមក។
|
||
\v 18 ប៉ុន្តែអ្នកទាំងអស់គ្នាត្រូវតែប្រយ័ត្នជាមួយនឹងរបស់ដែលត្រូវបំផ្លាញចោល ដូច្នេះ នៅពេលដែលអ្នកត្រូវបំផ្លាញរបស់ទាំងអស់នេះ កុំឲ្យយករបស់ណាមួយឡើយ។ បើយក នោះអ្នកនឹងធ្វើឲ្យជំរំរបស់ជនជាតិអ៊ីស្រាអែលត្រូវវិនាស និងនាំឲ្យមានបញ្ហា។
|
||
\v 19 គ្រប់ទាំងរបស់ដែលធ្វើពីប្រាក់ ពីមាស និងរបស់ធ្វើពីលង្ហិន និងដែកត្រូវញែកថ្វាយព្រះអម្ចាស់។ របស់ទាំងនោះត្រូវទុកនៅក្នុងឃ្លាំងរបស់ព្រះអម្ចាស់។
|
||
|
||
\s5
|
||
\v 20 នៅពេលដែលពួកគេបន្លឺសម្លេងត្រែឡើង ប្រជាជនក៏បានស្រែកឡើងដែរ ហើយជញ្ជាំងក្រុងក៏រលំ ដូច្នេះ អ្នកដែលនៅទីនោះក៏សម្រុកចូលទៅកាន់កាប់ទីក្រុង។
|
||
\v 21 ពួកគេបំផ្លាញអ្វីៗគ្រប់យ៉ាងដែលនៅក្នុងទីក្រុងដោយមុខដាវ ទាំងមនុស្សប្រុស មនុស្សស្រី កូនក្មេង និងមនុស្សចាស់ គោ ចៀម និងលាផង។
|
||
|
||
\s5
|
||
\v 22 បន្ទាប់មក លោកយ៉ូស្វេបានមានប្រសាសន៍ទៅកាន់បុរសពីរនាក់ដែលបានទៅស៊ើបការណ៍នៅក្នុងទឹកដីនេះថា៖ «ចូរចូលទៅក្នុងផ្ទះរបស់ស្រ្តីពេស្យា។ ចូរនាំស្រ្តីនោះមក និងអ្នកដែលនៅជាមួយនាងដែរ ដូចអ្វីដែលអ្នកបានស្បថនឹងនាង»។
|
||
|
||
\s5
|
||
\v 23 ដូច្នេះ បុរសវ័យក្មេងដែលបានស៊ើបការណ៍នេះបានចូលទៅក្នុងហើយនាំនាងរ៉ាហាបចេញមក។ ពួកគេបាននាំឪពុករបស់នាង ទាំងម្តាយ បងប្អូនប្រុស និងសាច់ញាតិរបស់នាងមកជាមួយនាងដែរ។ ពួកគេបាននាំពួកនាងទៅកន្លែងមួយក្រៅជំរំជនជាតិអ៊ីស្រាអែល។
|
||
\v 24 ពួកគេបានដុតក្រុង និងអ្វីៗដែលមាននៅក្នុងក្រុងនោះ។ មានតែប្រាក់ មាស និងរបស់ធ្វើពីលង្ហឹន និងដែកទេដែលត្រូវបញ្ចូលទៅក្នុងឃ្លាំងរបស់ព្រះអម្ចាស់។
|
||
|
||
\s5
|
||
\v 25 ប៉ុន្តែ លោកយ៉ូស្វេបានទុកឲ្យនាងរ៉ាហាបជាស្រ្តីពេស្យា គ្រួឪពុកនាង និងអ្នកដែលនៅជាមួយនាងមានជីវិត។ នាងរស់នៅក្នុងទឹកដីអ៊ីស្រាអែលរហូតមកដល់ពេលនេះ ដោយសារតែនាងលាក់បុរសដែលលោកយ៉ូស្វេបានបញ្ជូនឲ្យទៅស៊ើបការណ៍នៅក្រុងយេរីខូ។
|
||
|
||
\s5
|
||
\v 26 បន្ទាប់មក លោកយ៉ូស្វេបានបង្គាប់ពួកគេនៅពេលនោះដោយស្បថថា៖ «មានបណ្តាសារហើយអស់អ្នកដែលសង់ក្រុងយេរីខូនេះឡើងវិញ។ អ្នកដែលចាក់គ្រឹះឡើង កូនប្រុសច្បងអ្នកនោះនឹងត្រូវបង់ថ្លៃ ហើយអ្នកណាដែលដំឡើងទ្វារវានឹងត្រូវបង់ថ្លៃជីវិតកូនពៅរបស់ខ្លួន។
|
||
\v 27 ដូច្នេះ ព្រះអម្ចាស់បានគង់នៅជាមួយលោកយ៉ូស្វេ ហើយកេរ្តិ៍ឈ្មោះរបស់លោកល្បីក្នុងទឹកដីនោះទាំងមូល។
|
||
|
||
\s5
|
||
\c 7
|
||
\cl ជំពូក ៧
|
||
\p
|
||
\v 1 ប៉ុន្តែ ប្រជាជនអ៊ីស្រាអែលប្រព្រឹត្តមិនស្មោះត្រង់ចំពោះរបស់ដែលត្រូវបំផ្លាញចោល។ លោកអេកាន ជាកូនរបស់លោកកើមើជាចៅរបស់លោកសាបឌី និងជាចៅទួតរបស់លោកសេរ៉ាពីកុលសម្ព័ន្ធយូដាបានយករបស់មួយចំនួនដែលត្រូវបំផ្លាញចោល ក្រោយមកព្រះពិរោធរបស់ព្រះអម្ចាស់បានកើតដល់ប្រជារាស្រ្តអ៊ីស្រាអែល។
|
||
|
||
\s5
|
||
\v 2 លោកយ៉ូស្វេបានបញ្ជូនមនុស្សប្រុសពីយេរីខូទៅស្រុកអៃ ដែលនៅជិតបេតអាវែន ខាងកើតបេតអែល។ លោកបានមានប្រសាសន៍ទៅពួកគេថា៖ «ចូរឡើងទៅ ហើយស៊ើបមើលទឹកដីនោះចុះ»។ ដូច្នេះ ពួកប្រុសៗបានចេញទៅស៊ើបមើលក្រុងអៃ។
|
||
\v 3 នៅពេលពួកគេបានត្រឡប់មកជួបលោកយ៉ូស្វេវិញ ពួកគេបាននិយាយទៅកាន់លោកថា៖ «មិនបាច់បញ្ជូនមនុស្សទាំងអស់ទៅក្រុងអៃធ្វើអ្វី។ សូមបញ្ជូនតែមនុស្សប្រុស ពីរ ឬបីពាន់នាក់ដើម្បីវាយក្រុងអៃបានហើយ។ កុំចំណាយកម្លាំងមនុស្សទាំងអស់នៅក្នុងសមរភូមិធ្វើអ្វី ដោយសារពួកគេមានគ្នាតិចទេ»។
|
||
|
||
\s5
|
||
\v 4 ដូច្នេះ មានមនុស្សប្រុសប្រហែលបីពាន់នាក់ចេញទៅ ប៉ុន្តែ ពួកគេបានរត់នៅចំពោះអ្នកក្រុងអៃ។
|
||
\v 5 ពួកក្រុងអៃបានសម្លាប់ជនជាតិអ៊ីស្រាអែលអស់សាមសិបប្រាំមួយនាក់ ហើយពួកគេដេញតាមតាំងពីច្រកទ្វារហូតដល់តំបន់ថ្ម ហើយពួកគេបានសម្លាប់ពួកប្រុសៗនៅត្រង់ជម្រាលភ្នំ។ ប្រជាជនមានចិត្តភ័យក្លាច ហើយបាក់ទឹកចិត្តយ៉ាងខ្លាំង។
|
||
|
||
\s5
|
||
\v 6 ពេលនោះ លោកយ៉ូស្វេបានហែកសំលៀកបំពាក់របស់លោក។ ទាំងលោក និងចាស់ទុំនៃសាសន៍អ៊ីស្រាអែលបានបាចដីលើក្បាលរបស់ពួកគេ ហើយក្រាបមុខដល់ដីនៅខាងមុខហិបរបស់ព្រះអម្ចាស់ ពួកគេនៅទីនោះរហូតដល់ពេលល្ងាច។
|
||
\v 7 បន្ទាប់មក លោកយ៉ូស្វេបាននិយាយថា៖ «ឱព្រះអម្ចាស់ជាព្រះ តើហេតុអ្វីបានជាព្រះអង្គនាំប្រជាជនទាំងអស់នេះឆ្លងកាត់ទន្លេយ័រដាន់មក? ដើម្បីចូលមកកាន់ទឹកដីរបស់សាសន៍អាម៉ូរីឲ្យពួកគេបំផ្លាញយើងទៅវិញ? បើយើងធ្វើការសម្រេចចិត្តស្នាក់ទៅត្រើយម្ខាងនៃទន្លេយ័រដាន់ប្រសើរជាង!
|
||
|
||
\s5
|
||
\v 8 ព្រះអម្ចាស់ តើទូលបង្គំអាចនិយាយអ្វីបាន ក្រោយពេលដែលជនជាតិអ៊ីស្រាអែលរត់នៅចំពោះខ្មាំងសត្រូវរបស់ពួកគេដូច្នេះ?
|
||
\v 9 ពួកស្រុកកាណាន និងជនជាតិទាំងឡាយនឹងឮពីរឿងនេះ។ ពួកគេនឹងឡោមព័ទ្ធយើង ហើយនឹងធ្វើឲ្យមនុស្សនៅលើផែនដីភ្លេចឈ្មោះយើងមិនខាន។ តើព្រះអង្គនឹងធ្វើយ៉ាងណាសម្រាប់ព្រះនាមដ៏ប្រសើររបស់ព្រះអង្គ»?
|
||
|
||
\s5
|
||
\v 10 ព្រះអម្ចាស់បានមានបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរក្រោកឡើង! ហេតុអ្វីបានជាអ្នកក្រាបមុខដល់ដីបែបនេះ?
|
||
\v 11 ជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើបាប។ ពួកគេបានរំលោភលើសម្ពន្ធមេត្រី ដែលយើងបានបង្គាប់ដល់ពួកគេ។ ពួកគេបានលួចរបស់មួយចំនួនដែលត្រូវបំផ្លាញចោល។ ពួកគេបានលួច ហើយក៏លាក់អំពើបាបរបស់ពួកគេ ដោយដាក់របស់ដែលពួកគេបានយកក្នុងចំណោមរបស់របររបស់ពួកគេថែមទៀតផង។
|
||
\v 12 ជាលទ្ធផល ធ្វើឲ្យជនជាតិអ៊ីស្រាអែលមិនអាចឈរនៅមុខខ្មាំងសត្រូវរបស់ខ្លួនបាន។ ពួកគេត្រូវរត់ពីខ្មាំង ព្រោះពួកគេផ្ទាល់ដែលត្រូវបំផ្លាញចោល។ យើងនឹងមិនគង់ជាមួយអ្នកទៀតឡើយ បើអ្នកមិនបំផ្លាញរបស់ដែលគួរបំផ្លាញដែលស្ថិតនៅក្នុងចំណោមអ្នករាល់គ្នាទេនោះ។
|
||
|
||
\s5
|
||
\v 13 ចូរក្រោកឡើង! ចូរជម្រះប្រជាជននេះឲ្យបានបរិសុទ្ធសម្រាប់យើង ហើយប្រាប់ពួកគេថា៖ «ចូរជម្រះខ្លួនឲ្យបានបរិសុទ្ធសម្រាប់ថ្ងៃស្អែក។ ព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានបន្ទូលថា៖ «អ៊ីស្រាអែលអើយ មានរបស់ដែលត្រូវបំផ្លាញចោល នៅក្នុងចំណោមអ្នករាល់គ្នា។ អ្នកមិនអាចឈរនៅចំពោះខ្មាំងសត្រូវរបស់អ្នករាល់គ្នានបានឡើយរហូតដល់អ្នកយករបស់ដែលត្រូវបំផ្លាញចោលចេញពីអ្នករាល់គ្នា»។
|
||
|
||
\s5
|
||
\v 14 នៅពេលព្រឹក អ្នកត្រូវបង្ហាញខ្លួនតាមកុលសម្ព័ន្ធរៀងៗខ្លួន។ កុលសម្ព័ន្ធដែលព្រះអម្ចាស់ជ្រើសរើសត្រូវចូលមកជិតតាមអំបូរបស់ខ្លួន។ អំបូរដែលព្រះអម្ចាស់បានជ្រើសរើសត្រូវចូលមកជិតតាមគ្រួសាររៀងខ្លួន។ គ្រួសារដែលព្រះអម្ចាស់បានជ្រើសរើសត្រូវចូលមកជិតម្តងម្នាក់ៗ។
|
||
\v 15 វានឹងត្រូវកើតឡើងដូច្នេះថា អ្នកដែលត្រូវបានជ្រើសរើស ហើយមានរបស់ទាំងអស់ដែលត្រូវបំផ្លាញចោល ត្រូវដុតអ្នកនោះ គឺទាំងគាត់ និងអ្វីៗដែលគាត់មាន ព្រោះគាត់បានរំលោភសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ និងដោយសារគាត់បានប្រព្រឹត្តរឿងថោកទាបនៅក្នុងស្រុកអ៊ីស្រាអែល»។
|
||
|
||
\s5
|
||
\v 16 ដូច្នេះ លោកយ៉ូស្វេបានក្រោកពីព្រលឹម ហើយនាំប្រជាជនអ៊ីស្រាអែលមកជិត តាមកុលសម្ព័ន្ធ ហើយកុលសម្ព័ន្ធយូដាត្រូវបានជ្រើសរើស។
|
||
\v 17 លោកយ៉ូស្វេក៏បាននាំអំបូរយូដាមកជិត ហើយអំបូររបស់សេរ៉ាសត្រូវបានជ្រើសរើស។ លោកបាននាំអំបូរសេរ៉ាសមកជិតម្នាក់ម្តងៗ ហើយចំលើគ្រួសារលោកសាបឌី។
|
||
\v 18 លោកបាននាំគ្រួសាររបស់សាបឌីមកជិតម្នាក់ម្តងៗ ហើយអេកានជាកូនរបស់កើមី ជាចៅរបស់សាបឌី ជាចៅទួតរបស់សេរ៉ា ពីកុលសម្ព័ន្ធយូដាត្រូវបានជ្រើសរើស។
|
||
|
||
\s5
|
||
\v 19 បន្ទាប់មក លោកយ៉ូស្វេបាននិយាយទៅលោកអេកានថា៖ «កូនអើយ ចូរនិយាយការពិតនៅចំពោះព្រះអម្ចាស់ គឺព្រះរបស់អ៊ីស្រាអែល ហើយចូរសារភាពចំពោះព្រះអង្គចុះ។ ចូរនិយាយប្រាប់ខ្ញុំពីអ្វីដែលអ្នកបានធ្វើ។ កុំឲ្យលាក់បាំងខ្ញុំឡើយ»។
|
||
\v 20 លោកអេកានបានឆ្លើយទៅលោកយ៉ូស្វេថា៖ «តាមពិតខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់អ៊ីស្រាអែលមែន។ នេះជាអ្វីដែលខ្ញុំបានប្រព្រឹត្ត។
|
||
\v 21 នៅពេលខ្ញុំបានឃើញអាវធំមកពីបាប៊ីឡូន និងប្រាក់ពីររយដួង ព្រមទាំងមាសមួយដុំទម្ងន់ហាសិបដួងក្នុងចំណោមជ័យភណ្ឌ នោះខ្ញុំក៏ចង់បាន ហើយក៏យករបស់ទាំងនោះទុក។ ខ្ញុំលាក់របស់ទាំងនោះទុកនៅក្រោមដីក្នុងជំរំរបស់ខ្ញុំ ហើយប្រាក់នៅខាងក្រោមគេ»។
|
||
|
||
\s5
|
||
\v 22 លោកយ៉ូស្វេបានបញ្ជូនអ្នកនាំសារ ឲ្យរត់ទៅជំរំ ហើយបានរកឃើញរបស់ទាំងនោះ។ ពួកគេឃើញថាលោកអេកានបានលាក់វានៅក្នុងតង់ទាំងពីររបស់លោក ហើយប្រាក់នៅក្រោមគេ។
|
||
\v 23 ពួកគេបានយករបស់ទាំងនោះពីកណ្តាលត្រសាលមក ហើយយកទៅជូនលោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែល។ ពួកគេដាក់របស់ទាំងអស់នោះនៅចំពោះព្រះអម្ចាស់។
|
||
|
||
\s5
|
||
\v 24 បន្ទាប់មក លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលដែលនៅជាមួយលោក បានយកលោកអេកានជាកូនរបស់លោកសេរ៉ា ព្រមទាំងប្រាក់ អាវធំ ដុំមាស កូនប្រុសស្រី គោ លា ចៀម ពីត្រសាលរបស់គាត់ និងរបស់អ្វីដែលគាត់មាន ហើយនាំពួកគេឡើងទៅជ្រោះអាគ័រ។
|
||
|
||
\s5
|
||
\v 25 បន្ទាប់មក លោកយ៉ូស្វេបានមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នកនាំបញ្ហាមកឲ្យយើងដូច្នេះ? ព្រះអម្ចាស់នឹងដាក់ទោសអ្នកនៅថ្ងៃនេះ»។ ជនជាតិអ៊ីស្រាអែលទាំងអស់បានយកដុំថ្មគប់គាត់។ អ្នកផ្សេងទៀតក៏គប់នឹងដុំថ្មដែរ ហើយបានដុតពួកគេនឹងភ្លើង។
|
||
\v 26 ពួកគេបានយកដុំថ្មដ៏ច្រើនមកសង្គត់គាត់ ដែលស្ថិតនៅកន្លែងនោះរហូតមកដល់សព្វថ្ងៃនេះ។ ព្រះអម្ចាស់ក៏ឈប់ព្រះពិរោធ។ ហេតុដូច្នេះហើយ បានជាគេក៏ហៅកន្លែងនោះថា ជ្រោះអាគ័ររហូតដល់សព្វថ្ងៃនេះ។
|
||
|
||
\s5
|
||
\c 8
|
||
\cl ជំពូក ៨
|
||
\p
|
||
\v 1 ព្រះអម្ចាស់បានមានបន្ទូលមកលោកយ៉ូស្វេថា៖ «កុំឲ្យភ័យខ្លាចឡើយ កុំឲ្យបាក់ទឹកចិត្តឲ្យសោះ។ ចូរនាំអ្នកចំបាំងទាំងអស់ទៅជាមួយអ្នក។ ឡើងទៅក្រុងអៃទៅ។ មើល យើងនឹងប្រគល់ស្តេចក្រុងអៃដល់អ្នក ទាំងប្រជាជន ទាំងក្រុង និងទឹកដីរបស់ស្តេចផង។
|
||
\v 2 អ្នកនឹងប្រព្រឹត្តជាមួយក្រុងអៃដូចដែលអ្នកបានប្រព្រឹត្តចំពោះក្រុងយេរីខូ និងស្តេចរបស់ក្រុងនោះដែរ តែអ្នកអាចយកជ័យភណ្ឌ និងហ្វូងសត្វរបស់ពួកគេទុកជារបស់អ្នកបាន។ ចូររៀបទ័ពវាយឆ្មក់ពីក្រោយក្រុង»។
|
||
|
||
\s5
|
||
\v 3 ដូច្នេះ លោកយ៉ូស្វេភ្ញាក់ពីដំណេក ហើយនាំអ្នកចម្បាំងទាំងអស់ទៅក្រុងអៃ។ បន្ទាប់មក លោកយ៉ូស្វេបានជ្រើសរើសមនុស្សប្រុសបីមុឺននាក់ ជាអ្នកខ្លាំងពូកែ និងអង់អាចក្លាហាន រួចពួកគេចេញទៅនៅពេលយប់។
|
||
\v 4 លោកបានបង្គាប់ពួកគេថា៖ «មើល អ្នកត្រូវបង្កប់ខ្លួននៅខាងក្រោយក្រុង។ កុំឲ្យទៅឆ្ងាយពីទីក្រុងពេក តែចូរឲ្យគ្រប់គ្នារួចរាល់។
|
||
|
||
\s5
|
||
\v 5 ខ្ញុំ និងអ្នកដែលនៅជាមួយខ្ញុំនឹងសំដៅទៅទីក្រុង ហើយនៅពេលដែលពួកគេចេញមកវាយពួកយើង យើងនឹងរត់ដូចកាលមុន។
|
||
\v 6 ពួកគេនឹងដេញតាមយើងរហូតដល់យើងនាំគេចេញឆ្ងាយពីទីក្រុង។ ពួកគេនឹងនិយាយថា៖ អ្នកទាំងនេះបានរត់នៅមុខយើងដូចកាលពីមុន។ ដូច្នេះ យើងនឹងរត់នៅមុខពួកគេ។
|
||
\v 7 បន្ទាប់មក អ្នកត្រូវតែចេញពីកន្លែងលាក់ខ្លួនរបស់អ្នកមក ហើយអ្នកត្រូវដណ្តើមយកទីក្រុង។ ព្រះអម្ចាស់នឹងប្រគល់ក្រុងនេះមកក្នុងដៃរបស់អ្នក។
|
||
|
||
\s5
|
||
\v 8 នៅពេលដែលអ្នកកាន់កាប់ទីក្រុងបានហើយ អ្នកត្រូវតែដុតក្រុងនោះចោល។ អ្នកអាចសម្រេចការនេះបានលុះត្រាតែអ្នកស្តាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ មើល យើងបានបង្គាប់អ្នក។
|
||
\v 9 «លោកយ៉ូស្វេបានបញ្ជូនពួកគេទៅ ហើយពួកគេទៅកន្លែងលាក់ខ្លួន ហើយពួកគេបានលាក់ខ្លួននៅចន្លោះបេតអែល និងអៃ។ ប៉ុន្តែ យប់នោះលោកយ៉ូស្វេបានស្នាក់នៅក្នុងចំណោមប្រជាជន។
|
||
|
||
\s5
|
||
\v 10 លោកយ៉ូស្វេបានក្រោកពីព្រលឹម ហើយរៀបចំពួកទាហានរួចរាល់ លោកយ៉ូស្វេ និងពួកចាស់ទុំអ៊ីស្រាអែលបានវាយលុកមនុស្សក្រុងអៃ។
|
||
\v 11 ទាហានទាំងអស់ដែលនៅជាមួយលោកបានឡើងទៅ ហើយសំដៅទៅទីក្រុង។ ពួកគេបានមកជិតទីក្រុង ហើយពួកគេក៏បោះជំរំនៅខាងជើងក្រុងអៃ។ ពួកគេនៅចន្លោះរវាងជ្រោះ និងក្រុងអៃ។
|
||
\v 12 លោកបាននាំមនុស្សប្រុសប្រាំពាន់នាក់ ហើយឲ្យគេលាក់ខ្លួននៅខាងលិចទីក្រុងរវាងបេតអែល និងអៃ។
|
||
|
||
\s5
|
||
\v 13 ពួកគេបានរៀបកងទ័ព ទាហានជួរមុខនៅខាងជើងក្រុង ហើយទាហានផ្សេងទៀតនៅខាងលិចក្រុង។ លោកយ៉ូស្វេបានស្នាក់នៅក្នុងជ្រលងភ្នំនៅយប់នោះ។
|
||
\v 14 នៅពេលដែលស្តេចក្រុងអៃបានឃើញកងទ័ព ស្តេច និងពួកគេទាហានរបស់ស្តេចក្រោកពីព្រលឹម ហើយរួសរាន់ចេញទៅវាយប្រហារជនជាតិអ៊ីស្រាអែល។ ស្តេចមិនបានដឹងថាទ័ពដែលលាក់ខ្លួនបានរង់ចាំវាយប្រហារពួកគេពីខាងក្រោយក្រុងនោះទេ។
|
||
|
||
\s5
|
||
\v 15 លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងអស់បានអនុញ្ញាត្តឲ្យគេមានប្រៀបលើខ្លួន ហើយរត់តម្រង់ទៅទីរហោស្ថាន។
|
||
\v 16 មនុស្សទាំងអស់នៅក្នុងក្រុងបានប្រមូលគ្នាដេញតាមពួកគេ រួចពួកគេដេញពីក្រោយលោកយ៉ូស្វេ ហើយពួកគេចេញឆ្ងាយពីក្រុង។
|
||
\v 17 គ្មានមនុស្សប្រុសនៅសល់ក្នុងក្រុងអៃ និងបេតអែលឡើយ ពួកគេបានដេញតាមទ័ពអ៊ីស្រាអែល។ ពួកគេបានទុកទីក្រុងចោល ហើយចំហទ្វារក្រុងចោល ដោយសារពួកគេដេញតាមអ៊ីស្រាអែល។
|
||
|
||
\s5
|
||
\v 18 ព្រះអម្ចាស់មានបន្ទូលមកលោកយ៉ូស្វេថា៖ «ចូរតម្រង់លំពែងនៅក្នុងដៃអ្នកឆ្ពោះទៅក្រុងអៃទៅ យើងនឹងប្រគល់ក្រុងអៃមកក្នុងដៃអ្នក»។ លោកយ៉ូស្វេបានតម្រង់លំពែងដែលនៅក្នុងដៃលោកទៅកាន់ក្រុង។
|
||
\v 19 ពួកទាហានដែលលាក់ខ្លួនក៏ចេញមកយ៉ាងប្រញាប់ពីកន្លែងរបស់ពួកគេចំពេលដែលលោកបានលើដៃឡើង។ ពួកគេរត់ចូលក្នុងក្រុងយ៉ាងប្រញាប់ ហើយក៏ចាប់យកក្រុង។ ពួកគេប្រញាប់ដុតកម្ទេចក្រុងចោល។
|
||
|
||
\s5
|
||
\v 20 ពួកប្រុសៗក្រុងអៃមើលត្រឡប់ក្រោយ។ ពួកគេឃើញផ្សែងហុយឡើងពីទីក្រុងដល់មេឃ ហើយពួកគេមិនអាចរត់ទៅណាបានឡើយ។ ទាហានអ៊ីស្រាអែលដែលរត់ទៅទីរហោស្ថានបានត្រឡប់ក្រោយរកអ្នកដែលបានដេញពួូកគេ។
|
||
\v 21 នៅពេលដែលលោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែលបានឃើញថាទាហានដែលលាក់់ខ្លួនបានកាន់កាប់ទីក្រុងដោយមានផ្សែងហុយឡើងផង ពួកគេក៏ត្រឡប់ក្រោយ ហើយសម្លាប់ពួកក្រុងអៃ។
|
||
|
||
\s5
|
||
\v 22 ទាហានអ៊ីស្រាអែលផ្សេងទៀត គឺអស់អ្នកដែលបានចូលទៅក្នុងក្រុង ក៏ចេញមកប្រយុទ្ធដែរ។ ដូច្នេះ ប្រុសៗក្រុងអៃក៏ជាប់នៅកណ្តាលរវាងទាហានអ៊ីស្រាអែល ខ្លះនៅខាងនេះ ខ្លះនៅខាងនោះ។ អ៊ីស្រាអែលបានវាយប្រហារប្រុសៗក្រុងអៃ គ្មាននរណាម្នាក់នៅរស់ ឬរត់រួចឡើយ។
|
||
\v 23 ពួកគេបានទុកស្តេចក្រុងអៃ គឺពួកគេចាប់បានទាំងរស់ ហើយបាននាំស្តេចទៅជួបលោកយ៉ូស្វេ។
|
||
|
||
\s5
|
||
\v 24 នៅពេលដែលអ៊ីស្រាអែលបានសម្លាប់ពួកក្រុងអៃនៅវាលស្រែនៅជិតវាលទីរហោស្ថាននៅកន្លែងដែលពួកគេបានដេញតាមអ្នកទាំងនោះរួចហើយ គឺនៅពេលដែលពួកគេទាំងអស់បានស្លាប់ដោយមុខដាវ នោះជនជាតិអ៊ីស្រាអែលទាំងអស់ក៏ត្រឡប់ទៅក្រុងអៃវិញ។ ពួកគេបានវាយប្រហារក្រុងអៃដោយមុខដាវ។
|
||
\v 25 មនុស្សទាំងអស់បានស្លាប់នៅថ្ងៃនោះ ទាំងប្រុស ទាំងស្រី គឺមានចំនួនដប់ពីរម៉ឺននាក់ សុទ្ធតែជាអ្នកក្រុងអៃ។
|
||
\v 26 លោកយ៉ូស្វេមិនបានដកដៃរបស់លោកដែលលើកលំពែងនោះឡើយ រហូតដល់គាត់បានបំផ្លាញអ្នកក្រុងអៃបានទាំងស្រុង។
|
||
|
||
\s5
|
||
\v 27 ជនជាតិអ៊ីស្រាអែលបានយកតែហ្វូងសត្វ និងគ្រឿងជ័យភណ្ឌប៉ុណ្ណោះសម្រាប់ខ្លួនពួកគេ ដូចអ្វីដែលព្រះអម្ចាស់បានបង្គាប់មកលោកយ៉ូស្វេ។
|
||
\v 28 លោកយ៉ូស្វេបានដុតកម្ទេចក្រុងអៃ ហើយក្រុងនោះក្លាយជាគំនរបាក់បែករហូតមក។ វាក្លាយជាកន្លែងដែលគេបោះបង់ចោលរហូតដល់សព្វថ្ងៃ។
|
||
|
||
\s5
|
||
\v 29 លោកបានចងស្តេចក្រុងអៃនៅលើដើមឈើរហូតដល់ពេលល្ងាច។ នៅពេលថ្ងៃលិច លោកយ៉ូស្វេបានបញ្ជាឲ្យគេដាក់សាកសពរបស់ស្តេចចុះពីដើមឈើ ហើយបោះចោលនៅច្រកទ្វារក្រុង។ នៅទៅនោះពួកគេបានដាក់គំនរថ្មលើសាកសពស្តេច។ គំនរនោះបន្សល់មកដល់សព្វថ្ងៃ។
|
||
|
||
\s5
|
||
\v 30 បន្ទាប់មក លោកយ៉ូស្វេបានសង់អាសនាមួយថ្វាយព្រះអម្ចាស់ ដល់ព្រះរបស់អ៊ីស្រាអែលនៅលើភ្នំអេបាល។
|
||
\v 31 ដូចដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បានបង្គាប់ដល់ជនជាតិអ៊ីស្រាអែល ហើយវាមានសរសេរទុកនៅក្នុងគម្ពីរវិន័យរបស់លោកម៉ូសេថា៖ «អាសនាពីថ្មទាំងមូល ដែលគ្មាននរណាដាប់ដោយដែកឡើយ»។ លោកបានថ្វាយតង្វាយដុតនៅលើអាសនានោះដល់ព្រះអម្ចាស់ ហើយបន្ទាប់មកគេក៏ថ្វាយដង្វាយមេត្រីដែរ។
|
||
\v 32 នៅក្នុងវត្តមានរបស់ប្រជាជនអ៊ីស្រាអែល លោកបានចំលងក្រឹត្យវិន័យរបស់លោកម៉ូសេដាក់លើថ្ម។
|
||
|
||
\s5
|
||
\v 33 គ្រប់ទាំងជនជាតិអ៊ីស្រាអែល ពួកចាស់ទុំរបស់ពួកគេ នាយក្រុម និងពួកចៅហ្វាយរបស់ពួកគេបានឈរនៅទាំងសងខាងនៅហិប នៅមុខពួកបូជាចារ្យ និងពួកលេវី ដែលបានសែងហិបសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់។ ជនបរទេស ក៏ដូចជាអ្នកដែលកើតក្នុងស្រុក និងកើតក្រៅស្រុក ពួកគេពាក់កណ្តាលបានឈរនៅមុខភ្នំកេរីស៊ីម ហើយពាក់កណ្តាលទៀតឈរនៅមុខភ្នំអេបាល។ ពួកគេបានឲ្យពរដល់ប្រជាជនអ៊ីស្រាអែល ដូចអ្វីដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បានបង្គាប់ដល់ពួកគេតាំងពីដំបូង។
|
||
|
||
\s5
|
||
\v 34 ក្រោយមក លោកយូស្វេបានអានក្រឹត្យវិន័យ គឺព្រះពរ និងបណ្តាសារ ដូចមានចែងទុកនៅក្នុងគម្ពីរក្រឹត្យវិន័យ។
|
||
\v 35 គ្មានពាក្យមួយមាត់ណាដែលចេញពីលោកម៉ូសេដែលលោកយ៉ូស្វេមិនបានអាននៅខាងមុខប្រជាជនអ៊ីស្រាអែល ទាំងស្រីៗ ក្មេងតូចៗ ជនបរទេសដែលរស់នៅក្នុងចំណោមពួកគេឡើយ។
|
||
|
||
\s5
|
||
\c 9
|
||
\cl ជំពូក ៩
|
||
\p
|
||
\v 1 ស្តេចទាំងអស់ដែលរស់នៅលើភ្នំខាងនាយទន្លេយ័រដាន់ និងស្តេចដែលរស់នៅវាលទំនាបតាមមាត់សមុទ្ររហូតដល់ភ្នំល្បាណូន គឺជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរីស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស
|
||
\v 2 ស្តេចទាំងអស់នេះបានប្រមូលគ្នាដើម្បីប្រកាសសង្គ្រោមប្រឆាំងនឹងលោកយ៉ូស្វេ ហើយនិងអ៊ីស្រាអែល។
|
||
|
||
\s5
|
||
\v 3 នៅពេលដែលអ្នកស្រុកគីបៀនបានឮពីអ្វីដែលលោកយ៉ូស្វេបានប្រព្រឹត្តចំពោះក្រុងយេរីខូ និងក្រុងអៃ
|
||
\v 4 ពួកគេបានរៀបផែនការបោកប្រាស់។ ពួកគេបានទៅដូចជាអ្នកស្រុកឆ្ងាយ។ ពួកគេបានយកបាវចាស់ៗ ហើយដាក់លើខ្នងលារបស់ពួកគេ។ ពួកគេក៏បានយកថង់ស្រាចាស់ៗ រហែក ដែលបានដេរឡើងវិញ។
|
||
\v 5 ពួកគេបានពាក់ស្បែកជើងចាស់ៗ ហើយក៏ស្លៀកសំលៀកបំពាក់ចាស់ៗ សំលៀកបំពាក់រហែក។ នំប័ុងសម្រាប់ជាអាហាររបស់ពួកគេស្ងួតហើយដុះផ្សិតដែរ។
|
||
|
||
\s5
|
||
\v 6 បន្ទាប់មក ពួកគេទៅជួបលោកយ៉ូស្វេនៅក្នុងជំរំត្រង់គីលកាល ហើយនិយាយនឹងលោក និងជនជាតិអ៊ីស្រាអែលដែលនៅជាមួយលោកទាំងអស់ថា៖ «យើងបានធ្វើដំណើរពីប្រទេសឆ្ងាយ ដូច្នេះ ចូរចងសម្ពន្ធមេត្រីជាមួយនឹងយើង»។
|
||
\v 7 ជនជាតិអ៊ីស្រាអែលបាននិយាយទៅកាន់ជនជាតិហេវីថា៖ «ប្រហែលជាអ្នករស់នៅជិតយើង។ តើមានហេតុផលអ្វីដែលយើងត្រូវចងសម្ពន្ធមេត្រីជាមួយអ្នក»?
|
||
\v 8 ពួកគេបាននិយាយជាមួយលោកយ៉ូស្វេថា៖ «យើងជាអ្នកបម្រើរបស់លោក»។ លោកយ៉ូស្វេបានមានប្រសាសន៍ទៅពួកគេថា៖ «អ្នកជាអ្នកណា? តើអ្នកមកពីណា»?
|
||
|
||
\s5
|
||
\v 9 ពួកគេបាននិយាយទៅលោកថា៖ «អ្នកបម្រើរបស់លោកបានមកទីនេះពីទឹកដីដ៏ឆ្ងាយ ដោយសារព្រះនាមរបស់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់លោក។ យើងបានឮពីព្រះអង្គ
|
||
\v 10 និងពីអ្វីៗដែលព្រះអង្គបានធ្វើនៅស្រុកអេស៊ីប ហើយបានឮពីអ្វីៗដែលព្រះអង្គបានធ្វើចំពោះស្តេចទាំងពីរបស់សាសន៍អាម៉ូរីនៅខាងនាយទន្លេយ័រដាន់ គឺចំពោះព្រះបាទស៊ីហុនជាស្តេចក្រុងហែសបូន និងចំពោះព្រះបាទអុក ជាស្តេចស្រុកបាសាន ដែលគង់នៅក្រុងអាសថារ៉ូត។
|
||
|
||
\s5
|
||
\v 11 ពួកចាស់ទុំរបស់យើង និងប្រជាជនទាំងអស់នៅក្នុងប្រទេសរបស់យើងបាននិយាយនឹងយើងថា៖ «ចូរយកស្បៀងសម្រាប់ការធ្វើដំណើររបស់អ្នក។ ទៅជួយពួកគេ និងនិយាយនឹងគេថា៖ «យើងជាអ្នកបម្រើរបស់លោក។ ចូរចងសម្ពន្ធមេត្រីនឹងយើង»។
|
||
\v 12 នេះជានំប័ុងរបស់យើង វានៅក្តៅនៅឡើយ ដ្បិត យើងយកវាចេញពីផ្ទះរបស់យើងមកនៅថ្ងៃដែលយើងចេញដំណើរមកជួបលោក។ ប៉ុន្តែ ឥឡូវនេះមើលវាស្ងួត ហើយដុះផ្សិតផង។
|
||
\v 13 ថងស្បែកទាំងនេះនៅថ្មីនៅឡើយនៅពេលដែលយើងច្រកស្រា ចូរមើល ឥឡូវនេះវាបានលេចធ្លាយបាត់ទៅហើយ។ សំលៀកបំពាក់របស់យើង និងស្បែកជើងរបស់យើងត្រូវបានរហែកដោយសារដំណើរដ៏វែងឆ្ងាយរបស់យើងដែរ»។
|
||
|
||
\s5
|
||
\v 14 ដូច្នេះ ប្រជាជនអ៊ីស្រាអែលបានយកស្បៀងរបស់ពួកគេខ្លះ ប៉ុន្តែ ពួកគេមិនបានទូលសុំការណែនាំពីព្រះអម្ចាស់ទេ។
|
||
\v 15 លោកយ៉ូស្វេបានប្រកាសសន្តិភាព និងចងសម្ពន្ធមេត្រីជាមួយពួកគេ ហើយទុកឲ្យពួកគេមានជីវិត។ ពួកអ្នកដឹកនាំក៏បានស្បថនឹងពួកគេដែរ។
|
||
|
||
\s5
|
||
\v 16 បីថ្ងៃក្រោយប្រជាជនអ៊ីស្រាអែលបានចងសម្ពន្ធមេត្រីនេះជាមួយអ្នកទាំងនោះ ទើបពួកគេបានដឹងថាអ្នកទាំងនោះជាអ្នកស្រុកដែលរស់នៅជិតពួកគេ។
|
||
\v 17 បន្ទាប់មក ប្រជាជនអ៊ីស្រាអែលក៏បញ្ជូនមនុស្សទៅទីក្រុងរបស់ពួកគេនៅថ្ងៃទីបី។ ទីក្រុងរបស់ពួកគេគឺគីបៀន កេភីរ៉ា បៀរ៉ូតនិងគារយ៉ាត យ៉ារីម។
|
||
|
||
\s5
|
||
\v 18 ប្រជានជនអ៊ីស្រាអែលមិនបានវាយប្រហារពួកគេទេដោយសារតែអ្នកដឹកនាំរបស់ពួកគេបានស្បថជាមួយអ្នកទាំងនោះនៅមុខព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ៊ីស្រាអែល។ ប្រជាជនអ៊ីស្រាអែលទាំងអស់បានរអ៊ូរទាំទាស់នឹងអ្នកដឹកនាំរបស់ពួកគេ។
|
||
\v 19 ប៉ុន្តែ អ្នកដឹកនាំបាននិយាយទៅកាន់ប្រជាជនថា៖ «យើងបានស្បថជាមួយពួកគេដោយព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់អ៊ីស្រាអែល ហើយឥឡូវនេះ យើងមិនអាចប៉ះពាល់ពួកគេបានឡើយ។
|
||
|
||
\s5
|
||
\v 20 នេះជាអ្វីដែលយើងអាចប្រព្រឹត្តនឹងពួកគេ៖ ដើម្បីជៀសវាងកុំឲ្យមានកំហឹងធ្លាក់មកលើយើងដោយសារពាក្យដែលយើងបានស្បថនឹងពួកគេ ដូច្នេះ យើងត្រូវតែទុកជីវិតឲ្យពួកគេ»។
|
||
\v 21 ពួកអ្នកដឹកនាំបាននិយាយទៅកាន់ប្រជាជនថា៖ «ដូច្នេះ ពួកគីបៀនត្រូវធ្វើជាអ្នកកាប់អុស និងរែកទឹកសម្រាប់ប្រជាជនអ៊ីស្រាអែលទាំងអស់ ដូចដែលអ្នកដឹកនាំបាននិយាយជាមួយពួកគេ។
|
||
|
||
\s5
|
||
\v 22 លោកយ៉ូស្វេបានហៅពួកគេមកនិយាយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាបញ្ឆោតយើងនៅពេលដែលអ្នកនិយាយថា៖ «យើងរស់នៅឆ្ងាយពីអ្នករាល់គ្នាណាស់?
|
||
\v 23 ដូច្នេះ ដោយសាររឿងនេះ អ្នកត្រូវបណ្តាសារហើយ ហើយអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នានឹងធ្វើជាទាសករ គឺអ្នកត្រូវកាប់អុស និងរែកទឹកសម្រាប់ដំណាក់របស់ព្រះជាម្ចាស់របស់យើង។
|
||
|
||
\s5
|
||
\v 24 ពួកគេបានឆ្លើយនឹងលោកយ៉ូស្វេថា៖ «ដោយសារមានគេប្រាប់អ្នកបម្រើរបស់លោកថា ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់លោកបានបង្គាប់អ្នកបម្រើរបស់ព្រះអង្គគឺលោកម៉ូសេដើម្បីឲ្យទឹកដីទាំងមូលនេះដល់លោក និងបំផ្លាញជាតិសាសន៍ទាំងអស់នៅលើទឹកដីនេះនៅមុខលោក ដូច្នេះ យើងខ្លាចជាខ្លាំងដោយសារតែលោក។ ដូច្នេះហើយបានជាយើងធ្វើបែបនេះ។
|
||
\v 25 ឥឡូវនេះ យើងនៅក្រោមអំណាចរបស់លោកស្រាប់។ អ្វីដែលលោកគិតថាល្អ ហើយត្រឹមត្រូវ ចូរធ្វើចំពោះពួកយើងចុះ»។
|
||
|
||
\s5
|
||
\v 26 ដូច្នេះ លោកយ៉ូស្វេក៏បានប្រព្រឹត្តបែបនេះចំពោះពួកគេ៖ លោកដោះលែងគេចេញពីការគ្រប់គ្រងរបស់ប្រជាជនអ៊ីស្រាអែល ហើយប្រជាជនអ៊ីស្រាអែលមិនសម្លាប់ពួកគេទេ។
|
||
\v 27 នៅថ្ងៃនោះលោកយ៉ូស្វេបានឲ្យពួកគីបៀនធ្វើជាអ្នកកាប់អុស និងជាអ្នកដងទឹកសម្រាប់សហគមន៍ និងសម្រាប់អាសនារបស់ព្រះអម្ចាស់រហូតដល់សព្វថ្ងៃនេះ នៅកន្លែងដែលព្រះអម្ចាស់បានជ្រើសរើស។
|
||
|
||
\s5
|
||
\c 10
|
||
\cl ជំពូក ១០
|
||
\p
|
||
\v 1 នៅពេលដែលព្រះបាទអាដូនីសេដេក ស្តេចក្រុងយេរូសាឡិម បានឮថាលោកយ៉ូស្វេបានវាយយកក្រុងអៃ ហើយបានកម្ទេចទីក្រុងទាំងស្រុង (ដូចដែលអ្វីដែលលោកបានប្រព្រឹត្តចំពោះក្រុងយេរីខូ និងស្តេចក្រុងនោះ) ស្តេចក៏បានឮពីរបៀបដែលប្រជាជនគីបៀនបានចងសន្តិភាពជាមួយអ៊ីស្រាអែល ហើយរស់នៅក្នុងចំណោមពួកគេ។
|
||
\v 2 ប្រជាជនក្រុងយេរូសាឡិមភ័យខ្លាចជាខ្លាំងដោយសារតែគីបៀនជាក្រុងមួយដ៏ធំ ដូចជារាជធានីមួយ។ ក្រុងនោះធំជាងក្រុងអៃ ហើយប្រុសៗនៅក្រុងនោះក៏ជាមនុស្សអង់អាចក្លាហានដែរ។
|
||
|
||
\s5
|
||
\v 3 ដូច្នេះ ព្រះបាទអដូនីសេដេកជាស្តេចក្រុងយេរូសាឡិម បានផ្ញើសាទៅព្រះបាទហូហាំជាស្តេចក្រុងហេប្រុន ទៅព្រះបាទពារ៉ាមស្តេចក្រុងយ៉ាមុត ទៅព្រះបាទយ៉ាភាស្តេចក្រុងឡាគីស ព្រះបាទដេបៀរស្តេចក្រុងអេក្លុនថា៖
|
||
\v 4 «ចូរឡើងមកជួបខ្ញុំ និងជួយខ្ញុំផង។ ចូរយើងវាយក្រុងគីបៀន ព្រោះពួកគេបានចងសន្តិភាពជាមួយលោកយ៉ូស្វេ និងជាមួយជនជាតិអ៊ីស្រាអែលហើយ»។
|
||
|
||
\s5
|
||
\v 5 ស្តេចទាំងប្រាំរបស់សាសន៍អាម៉ូរី គឺស្តេចក្រុងយេរូសាឡិម ស្តេចក្រុងហេប្រូន ស្តេចក្រុងយ៉ាមុត ស្តេចក្រុងឡាគីស និងស្តេចក្រុងអេក្លូន ទាំងស្តេចទាំង និងទាំងពលទាហានរបស់ពួកគេ។ ពួកគេរៀបគ្នាប្រឆាំងជាមួយក្រុងគីបៀន ហើយពួកគេវាយក្រុងនោះ។
|
||
|
||
\s5
|
||
\v 6 អ្នកក្រុងគីបៀនបានផ្ញើសារទៅលោកយ៉ូស្វេ និងទៅពួកទាហាននៅគីលកាល។ ពួកគេនិយាយថា៖ «សូមប្រញាប់ឡើងមក! កុំឲ្យដកដៃរបស់អ្នកពីអ្នកបម្រើរបស់អ្នកឡើយ។ សូមមកជួយយើងជាប្រញាប់។ សូមជួយយើងផង ដោយសារស្តេចទាំងឡាយនៃសាសន៍អាម៉ូរីដែលរស់នៅលើភ្នំបានប្រមូលគ្នាវាយប្រហារយើងហើយ»។
|
||
\v 7 លោកយ៉ូស្វេបានឡើងពីគីលកាល លោក និងពួកទាហានរបស់លោកមកជាមួយលោក និងអ្នកដែលប្រយុទ្ធផងដែរ។
|
||
|
||
\s5
|
||
\v 8 ព្រះអម្ចាស់មានបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «កុំខ្លាចពួកគេឡើយ។ យើងបានប្រគល់ពួកគេមកក្នុងកណ្តាប់ដៃអ្នកហើយ។ ក្នុងចំណោមពួកគេគ្មាននរណាម្នាក់អាចបញ្ឈប់ការវាយប្រហាររបស់អ្នកបានឡើយ។
|
||
|
||
\s5
|
||
\v 9 លោកយ៉ូស្វេបានឡើងមកជួយពួកគេយ៉ាងប្រញាប់ អស់រយៈពេលពេញមួយយប់ពីគីលកាល។
|
||
\v 10 ព្រះអម្ចាស់បានធ្វើឲ្យសត្រូវភ័ណ្ឌច្រឡំចំពោះជនជាតិអ៊ីស្រាអែល ហើយជនជាតិអ៊ីស្រាអែលបានសម្លាប់ពួកគេយ៉ាងរង្គាលនៅក្រុងគីបៀន ហើយដេញតាមពួកគេរហូតដល់ផ្លូវទៅបេត ហូរ៉ុន ហើយពួកគេបានសម្លាប់អ្នកទាំងនោះនៅលើផ្លូវទៅអាសេកា និងម៉ាកេដា។
|
||
|
||
\s5
|
||
\v 11 នៅពេលដែលគេរត់់គេចពីជនជាតិអ៊ីស្រាអែល ចុះភ្នំពីបេតហេរ៉ុន ព្រះអម្ចាស់បានទម្លាក់ថ្មមួយយ៉ាងធំពីលើមេឃមកលើពួកគេតាមផ្លូវទៅអាសេកា ហើយពួកគេស្លាប់នៅទីនោះ។ មានមនុស្សស្លាប់ដោយសារថ្មច្រើនជាងអ្នកដែលត្រូវបានស្លាប់ដោយសារដាវរបស់ជនជាតិអ៊ីស្រាអែលទៅទៀត។
|
||
|
||
\s5
|
||
\v 12 បន្ទាប់មក លោកយ៉ូស្វេបានទូលទៅព្រះអម្ចាស់នៅថ្ងៃដែលព្រះអម្ចាស់បានផ្តល់ជ័យជម្នះដល់ជនជាតិអ៊ីស្រាអែលលើសាសន៍អាម៉ូរី។ នេះជាអ្វីដែលលោកយ៉ូស្វេបានទូលទៅព្រះអម្ចាស់នៅមុខជនជាតិអ៊ីស្រាអែល៖ «ព្រះអាទិត្យ ចូរនៅស្ងៀមនៅត្រង់គីបៀន ហើយព្រះច័ន្ទចូរនៅច្រលងអាយាឡូនចុះ។
|
||
|
||
\s5
|
||
\v 13 ព្រះអាទិត្យក៏នៅស្ងៀម ហើយព្រះច័ន្ទក៏ឈប់ដើររហូតដល់ពួកគេបានសងសឹកនឹងខ្មាំងសត្រូវរបស់ពួកគេចប់។ តើការនេះមិនបានកត់ទុកនៅក្នុងសៀវភៅរបស់យ៉ាស៊ើទេឬអី? ព្រះអាទិត្យឈរទ្រឹងនៅចំកណ្តាលមេឃ វាមិនបានដើរអស់រយៈពេលប្រហែលមួយថ្ងៃ។
|
||
\v 14 មិនដែលមានថ្ងៃណាដូចថ្ងៃនេះពីមុន ឬទៅក្រោយទៀតឡើយ គឺនៅពេលដែលព្រះអម្ចាស់ស្តាប់ពាក្យរបស់មនុស្ស។ ដ្បិតព្រះអម្ចាស់បានច្បាំងជំនួសសាសន៍អ៊ីស្រាអែល។
|
||
|
||
\s5
|
||
\v 15 លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងអស់ដែលនៅជាមួយលោកត្រឡប់ទៅជំរំនៅគីលកាលវិញ។
|
||
\v 16 ហើយស្តេចទាំងប្រាំអង្គបានរត់គេច និងលាក់ខ្លួននៅក្នុងរូងភ្នំមួយនៅឯម៉ាកេដា។
|
||
\v 17 គេបានប្រាប់លោកយ៉ូស្វេថា៖ «ពួកគេរកស្តេចទាំងនោះឃើញហើយ! ស្តេចទាំងប្រាំអង្គបានលាក់ខ្លួននៅក្នុងរូងភ្នំមួយនៅឯម៉ាកេដា!»។
|
||
|
||
\s5
|
||
\v 18 លោកយ៉ូស្វេនិយាយថា៖ «ចូរប្រមៀលថ្មធំមួយដើម្បីបិតមាត់រូងភ្នំ ហើយដាក់ទាហាននៅទីនោះដើម្បីយាមពួកគេ។
|
||
\v 19 កុំឲ្យឈប់ឡើយ។ ត្រូវដេញតាមខ្មាំងសត្រូវរបស់អ្នក និងវាយប្រហារពួកគេ។ កុំអនុញ្ញាត្តឲ្យពួកគេចូលទៅក្នុងទីក្រុងរបស់ពួកគេឡើយ ដោយសារព្រះអម្ចាស់បានប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នករាល់គ្នាហើយ»។
|
||
|
||
\s5
|
||
\v 20 លោកយ៉ូស្វេ និងកូនចៅអ៊ីស្រាអែលបានបញ្ចប់ជីវិតអ្នកទាំងនេះដោយការសម្លាប់រង្គាល រហូតដល់ពួកគេស្ទើរតែទាំងអស់បានស្លាប់ មានតែមនុស្សពីរបីនាក់ប៉ុណ្ណោះដែលរួចជីវិតគេចខ្លួនទៅក្រុងទាំងឡាយដែលមានកំពែង។
|
||
\v 21 បន្ទាប់មក ពួកទាហានទាំងអស់បានត្រឡប់ទៅវិញដោយសុខសាន្តទៅជួបលោកយ៉ូស្វេនៅម៉ាកេដា។ គ្មាននរណាម្នាក់ហ៊ាននិយាយពាក្យអ្វីមួយម៉ាត់ប្រឆាំងនឹងប្រជាជនអ៊ីស្រាអែលឡើយ។
|
||
|
||
\s5
|
||
\v 22 បន្ទាប់មក លោកយ៉ូស្វេបាននិយាយថា៖ «ចូរបើកម៉ាត់រូងភ្នំ ហើយចូរនាំស្តេចទាំងប្រាំមកជួបខ្ញុំ»។ ពួកគេបានធ្វើតាមអ្វីដែលលោកបាននិយាយ។
|
||
\v 23 ពួកគេបាននាំស្តេចទាំងប្រាំអង្គមកពីក្នុងរូងភ្នំមកជួបលោក មានស្តេចក្រុងយេរូសាឡិម ស្តេចក្រុងហេប្រូន ស្តេចក្រុងយ៉ាមុត ស្តេចក្រុងឡាគីស និងស្តេចក្រុងអេក្លូន។
|
||
|
||
\s5
|
||
\v 24 នៅពេលដែលពួកគេបាននាំពួកស្តេចទាំងអស់មកជួបលោកយ៉ូស្វេ គាត់ក៏បានប្រជុំប្រជាជនអ៊ីស្រាអែលទាំងអស់។ លោកនិយាយទៅកាន់មេដឹកនាំរបស់ពួកទាហានដែលបានប្រយុទ្ធក្នុងសមរភូមិជាមួយលោកថា៖ «ចូរដាក់ជើងរបស់អ្នករាល់គ្នានៅលើករបស់ពួកគេទៅ»។ «ដូច្នេះពួកគេបានឡើងមក ហើយដាក់ជើងរបស់ពួកគេលើករបស់ស្តេចទាំងនោះ»។
|
||
\v 25 បន្ទាប់មក លោកបាននិយាយជាមួយពួកគេថា៖ «កុំភ័យខ្លាច និងកុំឲ្យស្រយុតចិត្តឡើយ។ ចូរមានកម្លាំង និងចិត្តក្លាហានចុះ។ នេះជាអ្វីដែលព្រះអម្ចាស់នឹងធ្វើជាមួយសត្រូវទាំងអស់របស់អ្នករាល់គ្នាដែលអ្នករាល់គ្នាត្រូវប្រយុទ្ធជាមួយពួកគេ។
|
||
|
||
\s5
|
||
\v 26 បន្ទាប់មក លោកយ៉ូស្វេបានវាយប្រហារ និងសម្លាប់ស្តេចទាំងនោះទៅ។ លោកបានព្យួរពួកគេនៅលើដើមឈើរហូតដល់ពេលល្ងាច។
|
||
\v 27 នៅពេលថ្ងៃលិច លោកយ៉ូស្វេបានបញ្ជាឲ្យគេដាក់ស្តេចទាំងនោះចុះពីដើមឈើ ហើយបោះពួកគេទៅក្នុងផ្នូរដែលពួកគេបានលាក់ខ្លួន។ ពួកគេបានដាក់ដុំថ្មមួយយ៉ាងធំនៅមាត់ផ្នូរ។ ថ្មទាំងនោះមានរហូតដល់សព្វថ្ងៃ។
|
||
|
||
\s5
|
||
\v 28 នៅថ្ងៃនោះលោកយ៉ូស្វេបានវាយយកម៉ាកាដាដោយរបៀបនេះឯង ហើយបានសម្លាប់អ្នកទាំងអស់នោះដោយដាវ ទាំងស្តេចរបស់អ្នកទាំងនោះផង។ លោកបានកម្ទេចពួកគេទាំងស្រុង និងកម្ទេចអ្វីៗដែលមានជីវិតនៅទីនោះដែរ។ លោកបានប្រព្រឹត្តចំពោះស្តេចស្រុកម៉ាកាដាដូចដែលលោកបានប្រព្រឹត្តចំពោះស្តេចក្រុងយេរីខូដែរ។
|
||
|
||
\s5
|
||
\v 29 លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងអស់បានឆ្លងកាត់ពីម៉ាកាដាទៅលិបណា។
|
||
\v 30 ព្រះអម្ចាស់ក៏បានប្រទានក្រុងនោះ និងស្តេចរបស់ក្រុងនោះដល់ដៃជនជាតិអ៊ីស្រាអែលដែរ។ លោកយ៉ូស្វេបានវាយប្រហារគ្រប់ទាំងជីវិតទាំងអស់ដែលរស់នៅក្នុងក្រុងនោះជាមួយនឹងដាវរបស់លោក។ លោកមិនបានអនុញ្ញាត្តឲ្យនរណាម្នាក់មានជីវិតឡើយ។ លោកបានប្រព្រឹត្តចំពោះស្តេចក្រុងនោះ ដូចជាស្តេចក្រុងយេរីខូដែរ។
|
||
|
||
\s5
|
||
\v 31 បន្ទាប់មក លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងអស់បានឆ្លងកាត់ពីលីបណាទៅឡាគីស។ លោកបានបោះជំរំនៅទីនោះហើយប្រកាសសង្គ្រាមជាមួយក្រុងនោះ។
|
||
\v 32 ព្រះអម្ចាស់បានប្រគល់ក្រុងឡាគីសមកក្នុងដៃរបស់ជនជាតិអ៊ីស្រាអែល។ លោកយ៉ូស្វេបានវាយក្រុងនោះបាននៅថ្ងៃទីពីរ។ លោកបានវាយប្រហារដោយដាវលើគ្រប់ទាំងជីវិតទាំងអស់ដែលនៅក្នុងក្រុង ដូចដែលលោកបានធ្វើចំពោះក្រុងលីបណាដែរ។
|
||
|
||
\s5
|
||
\v 33 បន្ទាប់មក ព្រះបាទហោរ៉ាម ស្តេចស្រុកកេស៊ើរឡើងមកជួយក្រុងឡាគីស។ លោកយ៉ូស្វេវាយប្រហារស្តេច និងពួកទាហានដែលនៅជាមួយរហូតដល់គ្មាននរណាម្នាក់នៅរស់ឡើយ។
|
||
|
||
\s5
|
||
\v 34 បន្ទាប់មក លោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែលទាំងអស់ដែលនៅជាមួយលោកឆ្លងកាត់ពីឡាគីសទៅអេក្លូន។ ពួកគេបោះជំរំនៅក្បែរនោះ និងប្រកាសសង្គ្រាមជាមួយក្រុងនោះ
|
||
\v 35 ហើយវាយយកក្រុងនោះបាននៅថ្ងៃនោះឯង។ ពួកគេបានកម្ទេចអ្នកក្រុងនោះដោយដាវ ហើយពួកគេបានកម្ទេចអ្វីៗទាំងអស់នៅក្នុងក្រុងនោះ ដូចដែលលោកបានធ្វើចំពោះក្រុងឡាគីសដែរ។
|
||
|
||
\s5
|
||
\v 36 បន្ទាប់មក លោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែលទាំងអស់ចេញពីអេក្លូនទៅហេប្រុន។
|
||
\v 37 ពួកគេបានប្រកាសសង្គ្រាមប្រឆាំងក្រុងនោះ។ ពួកគេវាយក្រុងនោះបាន ហើយកម្ទេចក្រុងនោះ និងអ្នកនៅក្រុងនោះដោយដាវ រួមទាំងស្តេច និងភូមិដែលនៅជុំវិញ គ្មាននរណាម្នាក់នៅរស់ឡើយ ដូចដែលលោកយ៉ូស្វេបានប្រព្រឹត្តចំពោះអេក្លូនដែរ។ លោកបានកម្ទេចក្រុងនោះ និងជីវិតដែលមាននៅក្នុងក្រុងនោះទាំងស្រុង។
|
||
|
||
\s5
|
||
\v 38 បន្ទាប់មក លោកយ៉ូស្វេត្រឡប់ក្រោយ ជាមួយពួកទាហានទាំងអស់ដែលទៅជាមួយលោក ហើយពួកគេឆ្លងទៅដេបៀរ ហើយប្រកាសសង្គ្រាមជាមួយក្រុងនោះ។
|
||
\v 39 លោកវាយបានក្រុងនោះ ហើយសម្លាប់ស្តេច ព្រមទាំងកម្ទេចភូមិដែលនៅជិតៗនោះ។ ពួកគេបានកម្ទេចអ្នកក្រុងនោះដោយដាវ និងបំផ្លាញអ្នកទាំងនោះទាំងស្រុងគ្រប់ទាំងជីវិតដែលនៅក្នុងក្រុងនោះដែរ។ លោកយ៉ូស្វេមិនទុកឲ្យនរណាាមានជីវិតឡើយ ដូចដែលលោកបានធ្វើចំពោះហេប្រូន និងដូចដែលលោកបានធ្វើចំពោះក្រុងលីបណា និងស្តេចក្រុងនោះដែរ។
|
||
|
||
\s5
|
||
\v 40 លោកយ៉ូស្វេកាន់កាប់ទឹកដីទាំងអស់ ទាំងតំបន់ភ្នំនេកេវ តំបន់ទំនាប និងជើងភ្នំ។ លោកមិនទុកឲ្យស្តេចណាមួយរបស់ពួកគេនៅមានជីវិតឡើយ។ លោកបានកម្ទេចគ្រប់ទាំងជីវិត ដូចដែលព្រះអម្ចាស់ជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែលបានបង្គាប់។
|
||
\v 41 លោកយ៉ូស្វេបានកម្ទេចពួកគេដោយដាវចាប់ពីកាដេសបានា ដល់កាសា និងចាប់ពីតំបន់កូសែន ដល់គីបៀន។
|
||
|
||
\s5
|
||
\v 42 លោកយ៉ូស្វេបានវាយប្រហារស្តេចទាំងអស់ និងដណ្តើមយកទឹកដីរបស់ពួកគេក្នុងពេលតែមួយដោយសារព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលប្រយុទ្ធជំនួសពួកគេ។
|
||
\v 43 បន្ទាប់មក លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងអស់ដែលនៅជាមួយលោកត្រឡប់ទៅជំរំនៅគីលកាលវិញ។
|
||
|
||
\s5
|
||
\c 11
|
||
\cl ជំពូក ១១
|
||
\p
|
||
\v 1 នៅពេលដែលព្រះបាទយ៉ាប៊ីនជាស្តេចក្រុងហាសោរបានឮដំណឹងនេះ ស្តេចបានផ្ញើសារទៅព្រះបាទយ៉ាូបាប់ជាស្តេចក្រុងម៉ាដូន ទៅស្តេចក្រុងស៊ីមរ៉ូន និងទៅស្តេចក្រុងអាសាប។
|
||
\v 2 ស្តេចក៏បានផ្ញើសារទៅស្តេចទាំងអស់ដែលនៅតំបន់ភ្នំភាគខាងជើង នៅជ្រលងទន្លេយ័រដាន់ខាងត្បូងគីណារ៉ូតនៅតំបន់វាលទំនាប និងនៅតំបន់ភ្នំនៃក្រុងឌ័រទៅភាគខាងលិច។
|
||
\v 3 ស្តេចក៏បានផ្ញើសារទៅស្រុកកាណានពីខាងកើតដល់ខាងលិច ទៅជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរីស៊ីត ជនជាតិយេប៊ូសនៅតំបន់ភ្នំ និងជនជាតិហេវីក្បែរភ្នំហ៊ើរម៉ូន នៅក្នុងទឹកដីមីសបាដែរ។
|
||
|
||
\s5
|
||
\v 4 ទាហានរបស់ពួកគេទាំងអស់ចេញមកជាមួយពួកគេ ទាហានមានចំនួនច្រើនឥតគណនា គឺមានចំនួនដូចខ្សាច់នៅមាត់សមុទ្រ។ ពួកគេមានសេះ និងរទេះចម្បាំងយ៉ាងច្រើន។
|
||
\v 5 ស្តេចទាំងនេះបានណាត់ជួបគ្នាក្នុងពេលតែមួយ ហើយពួកគេបោះជំរំនៅមេរ៉ូម ដើម្បីវាយប្រហារអ៊ីស្រាអែល។
|
||
|
||
\s5
|
||
\v 6 ព្រះអម្ចាស់មានបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «កុំឲ្យខ្លាចវត្តមានរបស់ពួកគេឡើយ ព្រោះថ្ងៃស្អែកថ្មើរនេះយើងនឹងប្រគល់ពួកគេមកអ៊ីស្រាអែលជាសាកសព។ ចូរកាត់សរសៃជើងសេះ និងដុតរទេះសេះរបស់ពួកគេចោលទៅ»។
|
||
\v 7 លោកយ៉ូស្វេ និងប្រុសៗអ្នកចម្បាំងទាំងអស់បានមក។ រំពេចនោះពួកគេបានមកដល់ត្រង់ជ្រោះមេរ៉ូម និងវាយប្រហារសត្រូវ។
|
||
|
||
\s5
|
||
\v 8 ព្រះអម្ចាស់បានប្រគល់សត្រូវមកក្នុងកណ្តាប់ដៃរបស់អ៊ីស្រាអែល ហើយពួកគេបានវាយប្រហារអ្នកទាំងនោះដោយដាវ និងដេញតាមពួកគេរហូតដល់ស៊ីដូនក្នុងតំបន់ក្រុងមីសរិផូតម៉ែមនិងជ្រលងមីសបានៅទិសខាងកើត។ ពួកគេវាយប្រហាររហូតដល់គ្មាននរណាម្នាក់នៅរស់ឡើយ។
|
||
\v 9 លោកយ៉ូស្វេបានប្រព្រឹត្តជាមួយពួកគេដូចដែលព្រះអម្ចាស់បានមានបន្ទូលមកកាន់លោក។ លោកបានកាត់សរសៃកែងជើងសេះ និងបានដុតរទេះចំបាំងចោល។
|
||
|
||
\s5
|
||
\v 10 លោកយ៉ូស្វេបានត្រឡប់ក្រោយនៅពេលនោះ យើងកាន់កាប់ក្រុងហាសោរ។ លោកបានប្រហារស្តេចក្រុងនោះដោយដាវ។ (ហាសោរមេដឹកនាំលើអាណាចក្រទាំងអស់នេះ)។
|
||
\v 11 ពួកគេបានកំទេចដោយដាវគ្រប់ទាំងជីវិតដែលមាននៅពេលនោះ ហើយលោកបានកម្ទេចពួកគេ ដូច្នេះ គ្នានជីវិតណាមួយនៅរស់ឡើយ។ បន្ទាប់មក លោកបានដុតក្រុងហាសោរចោល។
|
||
|
||
\s5
|
||
\v 12 លោកយ៉ូស្វេបានកាន់កាប់ទីក្រុងរបស់ស្តេចទាំងឡាយ។ លោកក៏បានចាប់ស្តេចទាំងអស់ និងសម្លាប់ពួកគេចោលដោយដាវ។ លោកបានកម្ទេចពួកគេចោលដោយសារដាវ ដូចដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បានបង្គាប់។
|
||
\v 13 អ៊ីស្រាអែលមិនបានដុតក្រុងណាដែលនៅលើភ្នំទេ លើកលែងក្រុងហាសោរប៉ុណ្ណោះ។ មានតែក្រុងមួយនេះគត់ដែលលោកបានដុត។
|
||
|
||
\s5
|
||
\v 14 ទាហានអ៊ីស្រាអែលបានយកជ័យភណ្ឌពីក្រុងទាំងនេះជាមួយនឹងហ្វូងសត្វសម្រាប់ខ្លួនពួកគេផ្ទាល់។ ពួកគេសម្លាប់មនុស្សទាំងអស់ដោយដាវ រហូតគ្មាននរណារួចជីវិតឡើយ។ ពួកគេមិនឲ្យជីវិតណាមួយនៅរស់ឡើយ។
|
||
\v 15 ដូចដែលព្រះអម្ចាស់បានបង្គាប់លោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គ ដូចគ្នាដែរលោកម៉ូសេក៏បង្គាប់ដល់លោកយ៉ូស្វេ ដូច្នេះហើយលោកយ៉ូស្វេបានធ្វើតាមទាំងអស់។ លោកបានធ្វើសម្រេចទាំងអស់គ្រប់អ្វីដែលព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេឲ្យធ្វើ។
|
||
|
||
\s5
|
||
\v 16 លោកយ៉ូស្វេបានកាន់កាប់ទឹកដីទាំងអស់ ទាំងតំបន់ភ្នំ តំបន់ណេកិប ទឹកដីកូសែន តំបន់ជើងភ្នំ ជ្រលងទន្លេយ័រដាន់ តំបន់ភ្នំរបស់អ៊ីស្រាអែល និងតំបន់វាលទំនាប។
|
||
\v 17 ពីភ្នំហាឡាក់នៅជិតស្រុកអេដុំ និងទៅខាងជើងដល់បាលកាដ នៅក្នុងជ្រោះជិតភ្នំលីបង់ក្រោមភ្នំហ៊ើរម៉ូន លោកចាប់បានស្តេចទាំងអស់ ហើយសម្លាប់ពួកគេចោល។
|
||
|
||
\s5
|
||
\v 18 លោកយ៉ូស្វេបានធ្វើសង្គ្រាមអស់រយៈពេលយ៉ាងយូរជាមួយស្តេចទាំងអស់នេះ។
|
||
\v 19 គ្មានក្រុងណាមួយបានប្រកាសសន្តិភាពជាមួយទាហានអ៊ីស្រាអែលឡើយ លើកលែងតែពួកហេវីដែលរស់នៅក្រុងគីបៀនចេញ។ អ៊ីស្រាអែលកាន់កាប់ទីក្រុងទាំងអស់ដោយធ្វើសង្គ្រាម។
|
||
\v 20 ដ្បិត ព្រះអម្ចាស់បានធ្វើឲ្យចិត្តរបស់ពួគគេរឹង ដើម្បីឲ្យពួកគេធ្វើសង្គ្រាមជាមួយអ៊ីស្រាអែល ដូច្នេះហើយបានជាលោកយ៉ូស្វេកម្ទេចពួកគេដោយគ្មានមេត្តា ដូចអ្វីដែលព្រះអម្ចាស់បានណែនាំដល់លោកម៉ូសេស្រាប់។
|
||
|
||
\s5
|
||
\v 21 នៅគ្រានោះ លោកយ៉ូស្វេបានចេញមក ហើយលោកបានកម្ទេចជនជាតិអាណាក់។ លោកបានធ្វើការនេះនៅតំបន់ភ្នំ នៅហេប្រុន នៅដេបៀរ នៅអាណាក់ និងតំបន់ភ្នំនៅយូដា និងនៅតំបន់ភ្នំស្រុកអ៊ីស្រាអែលទាំងមូល។ លោកយ៉ូស្វេបានសម្លាប់ពួកគេ ហើយកម្ទេចក្រុងរបស់ពួកគេ។
|
||
\v 22 គ្មានពួកអាណាក់ណាម្នាក់បន្តមានជីវិតនៅក្នុងទឹកដីអ៊ីស្រាអែលឡើយ លើកលែងតែនៅក្រុងកាសា ក្រុងកាដ និងក្រុងអាសដូឌប៉ុណ្ណោះ។
|
||
|
||
\s5
|
||
\v 23 ដូច្នេះ លោកយ៉ូស្វេកាន់កាប់ទឹកដីទាំងមូលដូចដែលព្រះអម្ចាស់មានបន្ទូលមកកាន់លោកម៉ូសេ។ លោកយ៉ូស្វេបានចែកទឹកដីនេះទុកជាមរតកសម្រាប់ជនជាតិអ៊ីស្រាអែល ចែកទៅតាមកុលសម្ព័ន្ធនីមួយៗ។ បន្ទាប់មក ទឹកដីនោះក៏លែងមានសង្គ្រាមទៀតដែរ។
|
||
|
||
\s5
|
||
\c 12
|
||
\cl ជំពូកវ ១២
|
||
\p
|
||
\v 1 ទាំងអស់នេះគឺជាស្តេចដែលនៅក្នុងទឹកដីដែលជនជាតិអ៊ីស្រាអែលដណ្តើមបាន។ ជនជាតិអ៊ីស្រាអែលកាន់កាប់ទឹកដីនៅខាងកើតទន្លេយ័រដាន់ជាកន្លែងដែលថ្ងៃរះ ចាប់ពីជ្រលងភ្នំអើណូន រហូតដល់ភ្នំហ៊ើរម៉ូន និងតំបន់អារ៉ាបាទៅទិសខាងកើង។
|
||
\v 2 ព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី នៅក្រុងហេសបូន។ ស្តេចគ្រប់គ្រងចាប់តាំងពីអារ៉ូអ៊ើរ ដែលនៅក្បែរទឹកធ្លាក់អើណូន ចាប់ពីស្រុកដែលនៅពាក់កណ្ដាលជ្រោះនោះ និងមួយចំហៀងស្រុកកាឡាដ រហូតដល់ទន្លេយ៉ាបុក នៅព្រំប្រទល់ស្រុកអាំម៉ូន។
|
||
|
||
\s5
|
||
\v 3 ព្រះបាទស៊ីហុនក៏គ្រប់គ្រងនៅតំបន់អារ៉ាបារហូតដល់សមុទ្រគេនេសារ៉ែតទៅដល់ភាគខាងកើតរហូតដល់សមុទ្រអារ៉ាបា (សមុទ្រទឹកប្រៃ) នៅភាគខាងកើត តាមផ្លូវទៅប៉េតយេស៊ីមុត ហើយនៅភាគខាងត្បូងរហូតដល់ជើងភ្នំពីសកា។
|
||
\v 4 ព្រះបាទអុកជាស្តេចស្រុកបាសានជាជនជាតិរ៉េផែម រស់នៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី។
|
||
\v 5 ស្តេចគ្រប់គ្រងភ្នំហ៊ើមូន ក្រុងហាល់កា និងស្រុកបាសានទាំងមូល រហូតដល់ព្រំប្រទល់ស្រុកកេស៊ួរី និងស្រុកម៉ាកាធី និងស្រុកកាឡាដមួយចំហៀង ទៅដល់ព្រំប្រទល់ស្រុកស្តេចស៊ីហុន និងស្តេចក្រុងហេសបូន។
|
||
|
||
\s5
|
||
\v 6 លោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់ និងប្រជាជនអ៊ីស្រាអែលបានវាយប្រហារពួកគេ ហើយលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បានឲ្យទឹកដីនោះដល់កុលសម្ព័ន្ធរ៉ូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលជាកម្មសិទ្ធិ។
|
||
|
||
\s5
|
||
\v 7 ទាំងនេះជាស្តេចនៅលើទឹកដីដែលលោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលវាយដណ្តើមបាននៅលើភាគខាងលិចទន្លេយ័រដាន់ ចាប់តាំងពីបាល់កាដនៅក្នុងជ្រលងភ្នំលីបង់ទៅដល់ភ្នំហាឡាក់ជិតស្រុកអេដុំ។ លោកយ៉ូស្វេបានប្រគល់ទឹកដីទាំងនេះដល់កុលសម្ពន្ធអ៊ីស្រាអែលជាកម្មសិទ្ធិ។
|
||
\v 8 លោកបានប្រគល់តំបន់ភ្នំ តំបន់ទំនាប តំបន់អារ៉ាបា ជំរាលភ្នំ វាលរហោស្ថាន និងតំបន់ណេកិបជាទឹកដីរបស់ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរីស៊ិត ជនជាតិហេវី និងជនជាតិយេប៉ូសដល់ពួកគេ។
|
||
|
||
\s5
|
||
\v 9 ស្តេចទាំងអស់រួមទាំងស្តេចក្រុងយេរីខូ ស្តេចក្រុងអៃដែលនៅជិតបេតអែល
|
||
\v 10 ស្តេចក្រុងយេរូសាឡិម
|
||
\v 11 ស្តេចក្រុងអេណាអ៊ីម ស្តេចក្រុងយ៉ាមូត ស្តេចក្រុងឡាគីស
|
||
\v 12 ស្តេចក្រុងអេក្លូន ស្តេចក្រុងកេស៊ើរ
|
||
|
||
\s5
|
||
\v 13 ស្ដេចក្រុងដេបៀរ ស្ដេចក្រុងកេឌើរ
|
||
\v 14 ស្ដេចក្រុងហោម៉ា ស្ដេចក្រុងអើរ៉ាត
|
||
\v 15 ស្ដេចក្រុងលីបណា ស្ដេចក្រុងអាឌូឡាំ
|
||
\v 16 ស្ដេចក្រុងម៉ាកេដា ស្ដេចក្រុងបេតអែល
|
||
|
||
\s5
|
||
\v 17 ស្ដេចក្រុងតាពូរ ស្ដេចក្រុងហេភើរ
|
||
\v 18 ស្ដេចក្រុងអាផេក ស្ដេចក្រុងឡាសារ៉ូន
|
||
\v 19 ស្ដេចក្រុងម៉ាដូន ស្ដេចក្រុងហាសោរ
|
||
\v 20 ស្ដេចក្រុងស៊ីមរ៉ូន មេរ៉ូន ស្ដេចក្រុងអាកសាប
|
||
|
||
\s5
|
||
\v 21 ស្ដេចក្រុងតាអាណាក់ ស្ដេចក្រុងមេគីដោ
|
||
\v 22 ស្ដេចក្រុងកេដែស ស្ដេចក្រុងយ៉ុកនាម នៅភ្នំកើមែល
|
||
\v 23 ស្ដេចក្រុងដោរនៅវាលរាបដោរ ស្ដេចក្រុងកូយីម នៅជិតគីលកាល់
|
||
\v 24 ស្ដេចក្រុងធើសា។ ចំនួនស្តេចទាំងអស់មានសាមសិបមួយអង្គ។
|
||
|
||
\s5
|
||
\c 13
|
||
\cl ជំពូក ១៣
|
||
\p
|
||
\v 1 លោកយ៉ូស្វេមានវ័យចាស់ណាស់ហើយនៅពេលដែលព្រះអម្ចាស់មានបន្ទូលមកកាន់លោកថា៖ «អ្នកកាន់តែចាស់ណាស់ហើយ ប៉ុន្តែ នៅមានទឹកដីជាច្រើនទៀតដែលត្រូវវាយយក។
|
||
|
||
\s5
|
||
\v 2 នេះជាទឹកដីដែលនៅសេសសល់៖ គឺស្រុកភីលីស្ទីនទាំងមូល និងអស់ទាំងស្រុកកេស៊ូរី
|
||
\v 3 (ពីស៊ីហោ ដែលនៅខាងកើតអេស៊ីប ភាគខាងជើងជាប់ព្រំប្រទល់អេក្រុន ដែលជាទឹកដីស្រុកកាណាន អ្នកគ្រប់គ្រងរបស់ស្រុកភីលីស្ទីនទាំងប្រាំ គឺក្រុងកាសា ក្រុងអាសដូឌ ក្រុងអាសកាឡូន ក្រុងកាថ និងក្រុងអេក្រូន ជាទឹកដីរបស់ជនជាតិអាវីម)។
|
||
|
||
\s5
|
||
\v 4 នៅភាគខាងត្បូង នៅមានទឹកដីទាំងមូលរបស់ជនជាតិកាណាន និងក្រុងមារ៉ា ដែលជាកម្មសិទ្ធិរបស់ជនជាតិស៊ីដូន ដល់ក្រុងអាផែក និងព្រំប្រទល់ស្រុកអាម៉ូរី
|
||
\v 5 ដល់ទឹកដីស្រុកកេបាល និងស្រុកលីបង់ទាំងមូល ដែលនៅទិសខាងកើត ពីបាលកាដ ក្រោមជើងភ្នំហ៊ើរម៉ូន រហូតដល់ឡាបូហាម៉ាត់។
|
||
|
||
\s5
|
||
\v 6 ក៏មានទឹកដីរបស់ជនជាតិស៊ីដូននៅតំបន់ភ្នំពីលីបង់រហូតដល់ក្រុងមីសរិផូត ម៉ែម ព្រមទាំងប្រជាជនស៊ីដូនដែរ។ យើងនឹងដេញពួកគេចេញនៅមុខទាហានអ៊ីស្រាអែល។ ត្រូវបែងចែកទឹកដីនេះជាកម្មសិទ្ធិដល់ជនជាតិអ៊ីស្រាអែលដូចដែលយើងបានបង្គាប់អ្នក។
|
||
\v 7 ត្រូវបែងចែកទឹកដីនេះទៅកាន់កុលសម្ព័ន្ធទាំងប្រាំបួន និងកុលសម្ព័ន្ធម៉ាណាសេពាក់កណ្តាលទៀត។
|
||
|
||
\s5
|
||
\v 8 សម្រាប់កុលសម្ព័ន្ធម៉ាណាសេពាក់កណ្តាលទៀត កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ បានទទួលមរតករបស់ពួកគេដែលលោកម៉ូសេបានប្រគល់ដល់ពួកគេរួចហើយនៅភាគខាងកើតទន្លេយ័រដាន់
|
||
\v 9 ចាប់តាំងពីក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅក្បែរទន្លេអើណូន (រួមទាំងក្រុងដែលស្ថិតនៅកណ្ដាលជ្រលងភ្នំ) ដល់ខ្ពង់រាបមេដេបាទាំងមូល រហូតដល់ក្រុងឌីបូន
|
||
|
||
\s5
|
||
\v 10 ក្រុងទាំងប៉ុន្មានរបស់ស្តេចស៊ីហុន ជាស្ដេចអាម៉ូរី ដែលគ្រប់គ្រងនៅក្រុងហេសបូន រហូតដល់ព្រំប្រទល់ស្រុកអាំមូន
|
||
\v 11 ស្រុកកាឡាដទឹកដីស្រុកកេស៊ួរី និងម៉ាកាធី ទាំងតំបន់ភ្នំហ៊ើរម៉ូនទាំងអស់ និងពីបាសានទាំងមូល ដល់សាលកា
|
||
\v 12 ទាំងតំបន់ទាំអស់របស់ព្រះបាទអុក នៅស្រុកបាសាន ដែលសោយរាជ្យនៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី ទាំងនេះជាជនជាតិរ៉េផែមដែលនៅសេសសល់ លោកម៉ូសេបានវាយប្រហារពួកគេ និងដេញពួកគេចេញ។
|
||
|
||
\s5
|
||
\v 13 ប៉ុន្តែ ប្រជាជនអ៊ីស្រាអែលមិនបានបណ្តេញជនជាតិកេស៊ូរី និងជនជាតិម៉ាកាធីចេញឡើយ។ ផ្ទុយទៅវិញ ជនជាតិកេស៊ូរី និងជនជាតិម៉ាកាធីរស់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែលមកទល់សព្វថ្ងៃនេះ។
|
||
|
||
\s5
|
||
\v 14 ចំពោះកុលសម្ព័ន្ធលេវីវិញលោកម៉ូសេមិនបានប្រគល់ទឹកដីជាមរតកទេ។ តង្វាយដុតដែលគេថ្វាយព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលជាមរតករបស់ពួកគេ ដូចដែលព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេ។
|
||
|
||
\s5
|
||
\v 15 លោកម៉ូសេបានចែកទឹកដីមរតកដល់កុលសម្ព័ន្ធរូបេន តាមអំបូររៀងៗខ្លួន។
|
||
\v 16 ទឹកដីរបស់គេចាប់ពីក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅក្បែរទន្លេអើណូន និងក្រុងដែលស្ថិតនៅកណ្ដាលជ្រលងភ្នំ ព្រមទាំងខ្ពង់រាបទាំងមូលក្បែរមេដេបា។
|
||
|
||
\s5
|
||
\v 17 កុលសម្ព័ន្ធរូបេនក៏ទទួលបានក្រុងហេសបូន និងក្រុងទាំងប៉ុន្មាននៅលើខ្ពង់រាប គឺក្រុងឌីបូន ក្រុងបាមូត បាល ក្រុងបេត បាលមេយ៉ូន
|
||
\v 18 ក្រុងយ៉ាហាស ក្រុងកេដេមូត ក្រុងមេផាត
|
||
\v 19 ក្រុងគារយ៉ាថែម ក្រុងស៊ីបម៉ា ក្រុងសេរេត-ហាសាកា ដែលស្ថិតនៅជ្រលងភ្នំុ។
|
||
|
||
\s5
|
||
\v 20 កុលសម្ព័ន្ធរូបេនក៏ទទួលបានក្រុងបេតពេអ៊រ ជម្រាលភ្នំពីសកា ក្រុងបេតយេស៊ីម៉ុត
|
||
\v 21 ក្រុងទាំងអស់នៅតំបន់ខ្ពង់រាប អាណាចក្រទាំងមូលរបស់ព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី គ្រងរាជ្យនៅក្រុងហេសបូន ដែលលោកម៉ូសេបានវាយប្រហាររួមជាមួយអ្នកដឹកនាំដទៃទៀតរបស់ជនជាតិម៉ាឌាន ជនជាតិអេវី ជនជាតិរេគែម ជនជាតិស៊ើរ ជនជាតិហ៊ើរ និងជនជាតិរេបា ជាបុត្ររបស់ព្រះបាទស៊ីហុន ដែលរស់នៅក្នុងទឹកដីនោះ។
|
||
|
||
\s5
|
||
\v 22 ប្រជាជនអ៊ីស្រាអែលក៏បានសម្លាប់បាឡាមជាកូនរបស់បេអ៊រ ដែលជាគ្រូទាយដែរ ក្នុងចំណោមអ្នកផ្សេងទៀតដែលពួកគេបានសម្លាប់។
|
||
\v 23 ព្រំប្រទល់របស់កុលសម្ព័ន្ធរូបេនគឺទន្លេយ័រដាន់គឺជាខ្សែខាន់។ នេះគឺជាមរតករបស់កុលសម្ព័ន្ធរូបេន ដែលចែកដល់គ្រប់អំបូរទាំងអស់របស់ពួកគេ ជាមួយនឹងក្រុង និងភូមិរបស់ពួកគេ។
|
||
|
||
\s5
|
||
\v 24 នេះគឺជាអ្វីដែលលោកម៉ូសេបានប្រគល់ដល់កុលសម្ព័ន្ធកាដតាមអំបូរនីមួយៗ៖
|
||
\v 25 ទឹកដីរបស់ពួកគេ គឺស្រុកយ៉ាស៊ើរ ក្រុងទាំងប៉ុន្មាននៅស្រុកកាឡាដ និងស្រុកអាំម៉ូនពាក់កណ្ដាល រហូតដល់អារ៉ូអើរ ដែលនៅខាងកើតក្រុងរ៉ាបាត
|
||
\v 26 ពីក្រុងហេសបូន រហូតដល់ក្រុងរ៉ាម៉ាត មីសប៉េ និងក្រុងបេថូនីម ពីក្រុងម៉ាហាណែមរហូតដល់ព្រំប្រទល់ស្រុកដេបៀរ។
|
||
|
||
\s5
|
||
\v 27 នៅក្នុងជ្រលងភ្នំ លោកម៉ូសេបានឲ្យក្រុងបេតហារ៉ាម ក្រុងបេតនីមរ៉ា ក្រុងស៊ូកុត និងក្រុងសាផូនដែលជាចំណែកទឹកដីចុងក្រោយនៃអាណាចក្ររបស់ព្រះបាទស៊ីហុន ជាស្ដេចហេសបូន ដែលមានទន្លេយ័រដាន់ជាព្រំប្រទល់ រហូតដល់ចុងសមុទ្រគេនេសារ៉ែតភាគខាងលិចក្រោយទន្លេយ័រដាន់ដល់ពួកគេ។
|
||
\v 28 នេះជាមរតករបស់កុលសម្ព័ន្ធកាដ តាមអំបូរ ជាមួយនឹងទីក្រុង និងភូមិទាំងឡាយ។
|
||
|
||
\s5
|
||
\v 29 លោកម៉ូសេបានឲ្យទឹកដីជាមរតកដល់កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល។ លោកបានផ្តល់ឲ្យប្រជាជនក្នុងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលតាមអំបូររបស់គេ។
|
||
\v 30 ទឹកដីរបស់ពួកគេចាប់តាំងពីស្រុកម៉ាហាណែម ស្រុកបាសាន អាណាចក្រទាំងមូលរបស់ព្រះបាទអុក ស្ដេចស្រុកបាសាន រូមទាំងក្រុងទាំងឡាយនៅយ៉ាអៀរ ក្នុងស្រុកបាសាន
|
||
\v 31 ដែលមានចំនួនហុកសិបស្រុកកាឡាដពាក់កណ្ដាល ក្រុងអាសថារ៉ូត និងក្រុងអេទ្រី (ជារាជធានីរបស់ព្រះបាទអុកបាសាន)។ ទឹកដីទាំងនេះបានប្រគល់ឲ្យពូជអំបូរពាក់កណ្ដាលរបស់លោកម៉ាកៀរនៃកុលសម្ព័ន្ធម៉ាណាសេ ឲ្យដល់គ្រួសារនីមួយៗរបស់ពួកគេ។
|
||
|
||
\s5
|
||
\v 32 នេះគឺជាទឹកដីដែលលោកម៉ូសេបានប្រគល់ដល់ពួកគេនៅលើវាលទំនាបស្រុកម៉ូអាប់ ក្រោយទន្លេយ័រដាន់ខាងកើតក្រុងយេរីខូ។
|
||
\v 33 លោកម៉ូសេមិនបានប្រគល់ទឹកដីជាមរតកដល់កុលសម្ព័ន្ធលេវីទេ។ ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់ប្រជាជនអ៊ីស្រាអែលជាមរតករបស់ពួកគេ ដូចដែលលោកបាននិយាយជាមួយពួកគេ។
|
||
|
||
\s5
|
||
\c 14
|
||
\cl ជំពូក ១៤
|
||
\p
|
||
\v 1 ទាំងអស់នេះជាតំបន់ដែលប្រជាជនអ៊ីស្រាអែលបានទទួលជាមរតករបស់ពួកគេនៅក្នុងស្រុកកាណាន ដែលមានលោកបូជាចារ្យអេលាសា លោកយ៉ូស្វេជាកូនរបស់នូន និងដោយមេដឹកនាំកុលសម្ព័ន្ធដូនតារបស់ពួកគេ ជាមួយនឹងប្រជាជនអ៊ីស្រាអែលបានបែងចែកឲ្យពួកគេ។
|
||
|
||
\s5
|
||
\v 2 មរតករបស់ពួកគេត្រូវបានជ្រើសរើសដោយការចាប់ឆ្នោតគឺសម្រាប់កុលសម្ព័ន្ធទាំងប្រាំបួន និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល ដូចដែលព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។
|
||
\v 3 លោកម៉ូសេក៏បានផ្តល់ទឹកដីជាមរតកដល់កុលសម្ព័ន្ធទាំងពី និងកុលសម្ព័ន្ធពាក់កណ្តាលទៀតនៅឯត្រោយម្ខាងទន្លេយ័រដាន់ ប៉ុន្តែ ពួកលេវីមិនទទួលបានទឹកដីជាមរតកឡើយ។
|
||
\v 4 កុលសម្ព័ន្ធរបស់លោកយ៉ូសែប តាមពិតទៅគឺពីរកុលសម្ព័ន្ធ គឺម៉ាណាសេ និងអេប្រាអ៊ីម។ កុលសម្ព័ន្ធលេវីមិនទទួលបានទឹកដីជាមរតកទេ ប៉ុន្តែ មានក្រុងសម្រាប់រស់នៅ ដែលមានកន្លែងសម្រាប់សត្វពាហនៈរបស់ពួគេ និងដាក់ទ្រព្យរបស់ពួកគេ។
|
||
\v 5 ប្រជាជនអ៊ីស្រាអែលបានធ្វើទៅតាមអ្វីដែលព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ ដូច្នេះ គេបានបែងចែកទឹកដីគ្នា។
|
||
|
||
\s5
|
||
\v 6 បន្ទាប់មក កុលសម្ព័ន្ធយូដាមកជួបលោកយ៉ូស្វេនៅគីលកាល។ លោកកាលែបកូនរបស់លោកយេភូនេក្នុងអំបូរកេណាសនិយាយទៅកាន់លោកថា៖ «អ្នកដឹងពីអ្វីដែលព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គដែលទាក់ទងលោក ហើយនឹងខ្ញុំនៅការដេស បានៀរ។
|
||
\v 7 កាលនោះខ្ញុំអាយុសែសិបឆ្នាំនៅពេលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់ចាត់ខ្ញុំឲ្យទៅកាដេស បារនាដើម្បីស៊ើបការណ៍ក្នុងទឹកដីនេះ។ ខ្ញុំបានរាយការណ៍ដល់លោកនូវអ្វីដែលមាននៅក្នុងចិត្តរបស់ខ្ញុំ។
|
||
|
||
\s5
|
||
\v 8 ប៉ុន្តែ បងប្អូនដែលទៅជាមួយខ្ញុំបានធ្វើឲ្យប្រជាជនបាក់ទឹកចិត្តជាមួយនឹងសេចក្តីភ័យខ្លាច។ ប៉ុន្តែ ខ្ញុំបានដើរតាមព្រះអម្ចាស់ជាព្រះរបស់ខ្ញុំយ៉ាងអស់ពីចិត្ត។
|
||
\v 9 លោកម៉ូសេបានស្បថនៅថ្ងៃនោះថា៖ «ទឹកដីដែលជើងរបស់អ្នកឆ្លងកាត់នឹងក្លាយទៅជាមរតករបស់អ្នក និងរបស់កូនចៅរបស់ជារៀងរហូត ដោយសារតែអ្នកបានដើរតាមព្រះអម្ចាស់ជាព្រះរបស់ខ្ញុំយ៉ាងអស់ពីចិត្ត»។
|
||
|
||
\s5
|
||
\v 10 ឥឡូវមើលចុះ! ព្រះអម្ចាស់បានទុកជីវិតឲ្យខ្ញុំនៅសែសិបប្រាំឆ្នាំក្រោយមកនេះ ដូចដែលព្រះអង្គមានបន្ទូល គឺចាប់ពីពេលដែលព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេពេលដែលអ៊ីស្រាអែលដើរនៅក្នុងទីរហោស្ថាន។ ឥឡូវមើលចុះ! នៅថ្ងៃនេះខ្ញុំអាយុបានប៉ែតសិបប្រាំឆ្នាំហើយ។
|
||
\v 11 នៅថ្ងៃនេះ ខ្ញុំនៅតែមានកម្លាំងដូចនៅថ្ងៃដែលលោកម៉ូសេបញ្ជូនខ្ញុំទៅដែរ។ កម្លាំងរបស់ខ្ញុំនៅពេលនេះ គឺខ្លាំងដូចពីមុន សម្រាប់ធ្វើសង្គ្រាម សម្រាប់ទៅ និងមក។
|
||
|
||
\s5
|
||
\v 12 ដូច្នេះ សូមប្រគល់តំបន់ភ្នំនេះមកឲ្យខ្ញុំឥឡូវនេះ ជាកន្លែងដែលព្រះអម្ចាស់បានសន្យាដល់ខ្ញុំនៅថ្ងៃនោះ។ ដូចដែលអ្នកបានឮនៅថ្ងៃនោះថា ជនជាតិអាណាក់ ដែលនៅទីនោះក្រុងរបស់គេជាក្រុងដែលមានកំពែងរឹងមាំ។ ព្រះអម្ចាស់នឹងគង់នៅជាមួយខ្ញុំ ហើយខ្ញុំនឹងដេញអ្នកទាំងនោះចេញដូចដែលព្រះអម្ចាស់បានមានបន្ទូល»។
|
||
|
||
\s5
|
||
\v 13 បន្ទាប់មក លោកយ៉ូស្វេក៏ឲ្យពរលោក ហើយប្រគល់ក្រុងហេប្រូនជាមរតកដល់កាលែបជាកូនរបស់លោកយេភូនេ។
|
||
\v 14 ដូច្នេះ ហេប្រូនក្លាយជាមរតករបស់លោកកាលែបជាកូនរបស់លោកយេភូនេក្នុងអំបូកេណាសរហូតដល់សព្វថ្ងៃនេះ ដោយសារលោកបានដើរតាមព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលដោយអស់ពីចិត្ត។
|
||
\v 15 ឥឡូវនេះក្រុងពីមុនដែលមានឈ្មោះថា គៀយ៉ាតអេបាបានប្តូរឈ្មោះមកហេប្រូនវិញ។ (អេបាជាក្រុងដែលមានមនុស្សមាឌធំៗក្នុងចំណោមអាណាក់)។ បន្ទាប់មក ទឹកដីនោះលែងមានសង្គ្រាមទៀតហើយ។
|
||
|
||
\s5
|
||
\c 15
|
||
\cl ជំពូក ១៥
|
||
\p
|
||
\v 1 ទឹកដីរបស់កុលសម្ព័ន្ធយូដាដែលប្រគល់តាមអំបូររបស់គេរៀងៗខ្លួនគឺចាប់ពីព្រំប្រទល់ភាគខាងត្បូងស្រុកអេដុំ ជាមួយនឹងវាលរហោស្ថានស៊ីននៅខាងត្បូងបំផុត។
|
||
\v 2 ព្រំប្រទល់របស់ពួកគេនៅខាងត្បូងចាប់ពីចុងសមុទ្រអំបិល ចាប់ពីជ្រោយដែលបែរទៅទិសខាងត្បូង។
|
||
|
||
\s5
|
||
\v 3 ព្រំប្រទល់បន្ទាប់របស់ពួកគេចាប់ពីភាគខាងត្បូងនៃភ្នំអាក្រាប៊ីមរហូតដល់ស៊ីន ហើយបន្តរហូតដល់ភាគខាងត្បូងកាដេស បានៀរ តាមហេតស្រូន ហើយឡើងទៅអាដា និងការកា។
|
||
\v 4 វាត្រូវឆ្លងកាត់អាសមូន រហូតដល់ស្រុកអស៊ីប ហើយមកទល់នឹងសមុទ្រ។ នេះជាព្រំប្រទល់ខាងត្បូងរបស់ពួកគេ។
|
||
|
||
\s5
|
||
\v 5 ព្រំប្រទល់ភាគខាងកើតគឺសមុទ្រអំបិល នៅមាត់ទន្លេយ័រដាន់។ ព្រំប្រទល់ភាគខាងជើងចាប់ពីជ្រោយសមុទ្រ នៅឯម៉ាត់ទន្លេយ័រដាន់។
|
||
\v 6 ចាប់ពីបេត ហុកឡា កាត់តាមខាងជើងបេតអារ៉ាបា។ បន្ទាប់មកវាទៅជាប់នឹងផ្ទាំងថ្មបូហានដែលជាឈ្មោះកូនរបស់លោករូបេន។
|
||
|
||
\s5
|
||
\v 7 បន្ទាប់មក ព្រំប្រទល់នេះទៅដល់ក្រុងដេបៀរ តាមជ្រលងភ្នំអាគ័រ និងទៅខាងជើងទៅកាន់គីលកាល់ ដែលនៅទល់មុខភ្នំអាឌូមីម ដែលនៅខាងត្បូងជ្រលងភ្នំ។ បន្ទាប់មក ព្រំប្រទល់ឆ្ឆងកាត់ប្រភពទឹកអេន សេម៉េស ហើយទៅអេន រ៉ូកែល។
|
||
\v 8 បន្ទាប់មក ព្រំប្រទល់ទៅដល់ជ្រលងភ្នំហ៊ិនុម ទៅដល់ខាងត្បូងក្រុងយេប៊ូស (ដែលជាក្រុងយេរូសាឡិម)។ បន្ទាប់មក បន្តរហូតដល់កំពូលភ្នំដែលនៅលើជ្រលងភ្នំហ៊ីនុមភាគខាងលិច ដែលនៅចុងខាងជើងជ្រលងភ្នំរេផែម។
|
||
|
||
\s5
|
||
\v 9 បន្ទាប់មក ព្រំប្រទល់លាតសន្ធឹងពីកំពូលភ្នំទៅដល់ប្រភពទឹកណិបតា ហើយបន្តពីនោះទៅដល់ក្រុងនានានៃភ្នំអេប្រូន។ បន្ទាប់មក ព្រំប្រទល់បត់ជុំវិញក្រុងបាឡា (គឺដូចក្រុងគារយ៉ាត យារីម)។
|
||
\v 10 បន្ទាប់មក ព្រំប្រទល់នេះវង់ជុំវិញភាគខាងលិចបាឡាទៅដល់ភ្នំសៀរ កាត់តាមម្ខាងនៃភ្នំយារីមភាគខាងជើង (ដូចគ្នានឹងភ្នំកេសាឡូន) ចុះទៅដល់បេតសេម៉េស និងកាត់ទៅដល់ធីមណា។
|
||
|
||
\s5
|
||
\v 11 ព្រំប្រទល់ចេញទៅភាគខាងជើងភ្នំអេក្រូន ហើយបន្ទាប់មកបត់ជុំវិញស៊ីក្រូន និងឆ្លងកាត់ភ្នំបាឡា ពីទីនោះបន្តទៅដល់យ៉ាប់នាល។
|
||
\v 12 ព្រំប្រទល់ចប់ត្រង់សមុទ្រ។ ព្រំប្រទល់ខាងលិចគឺសមុទ្រធំ និងតំបន់ឆ្នេរ។ នេះជាព្រំប្រទល់ជុំវិញកុលសម្ព័ន្ធយូដា តាមអំបូររបស់គេរៀងៗខ្លួន។
|
||
|
||
\s5
|
||
\v 13 ក្នុងការរក្សាបញ្ញត្តរបស់ព្រះអម្ចាស់លោកយ៉ូស្វេបានឲ្យកិច្ចការមួយដល់លោកកាលែបជាកូនរបស់លោកយេភូនេក្នុងការកាន់កាប់ទឹកដីក្នុងចំណោមកុលសម្ព័ន្ធយូដា គារយ៉ាត អើបា គឺក្រុងហេប្រូន អើបាត្រូវជាឪពុករបស់លោកអណាក់)។
|
||
\v 14 លោកកាលែបបានបណ្ដេញកូនប្រុសៗរបស់លោកអណាក់បីនាក់ គឺលោកសេសាយ លោកអហ៊ីម៉ាន និងលោកតាលម៉ាយ ដែលជាអ្នកជំនាន់ក្រោយរបស់លោកអណាក់។
|
||
\v 15 លោកបានចេញពីទីនោះទៅវាយយកក្រុងដេបៀរ (ក្រុងដេបៀរគេធ្លាប់ហៅថាគារយ៉ាត សេភើរ)។
|
||
|
||
\s5
|
||
\v 16 លោកកាលែបនិយាយថា៖ «មនុស្សដែលវាយគារយ៉ាត សេភើរ ហើយដណ្តើមបាន នោះខ្ញុំនឹងប្រគល់កូនស្រីរបស់ខ្ញុំគឺនាងអាក់សាធ្វើជាប្រពន្ធ»។
|
||
\v 17 លោកអូធ្នាល ជាកូនរបស់លោកកេណាសជាប្អូនប្រុសរបស់លោកកាលែប វាយយកក្រុងនោះបាន។ លោកកាលែបក៏លើកនាងអាក់សា ជាកូនស្រីរបស់លោក ឲ្យធ្វើជាប្រពន្ធគាត់។
|
||
|
||
\s5
|
||
\v 18 ក្រោយមក លោកអាក់សាបានមកនៅជាមួយលោកអូធ្នាល ហើយនាងទទូចឲ្យគាត់សុំដីពីឪពុករបស់នាង។ នៅពេលដែលនាងចេញលាទៅ លោកកាលែបបាននិយាយនឹងនាងថា៖ «តើកូនចង់បានអ្វី»?
|
||
|
||
\s5
|
||
\v 19 នាងអាក់សាឆ្លើយថា៖ «សូមធ្វើតាមសំណូមពរកូនផង តាំងពីពុកបានចែកទឹកដីនេកេវឲ្យកូន សូមចែកប្រភពទឹកឲ្យកូនខ្លះផង»។ បន្ទាប់មក លោកកាលែបក៏ចែកប្រភពទឹកខាងលើ និងប្រភពទឹកខាងក្រោមឲ្យនាង។
|
||
|
||
\s5
|
||
\v 20 នេះជាមរតករបស់កុលសម្ព័ន្ធយូដាដែលបានឲ្យតាមអំបូររបស់គេ។
|
||
|
||
\s5
|
||
\v 21 ក្រុងទាំងឡាយដែលជាកម្មសិទ្ធិរបស់កុលសម្ព័ន្ធយូដានៅខាងត្បូងបំផុត ដល់ព្រំប្រទល់ស្រុកអេដុម មានកាបសៀល អេឌើរ យ៉ាគើរ
|
||
\v 22 គីណា ឌីម៉ូណា អាដាដា
|
||
\v 23 កេដែស ហាសោរ អ៊ីថ្នាន
|
||
\v 24 ស៊ីភ តេលែម បេអាឡូត។
|
||
|
||
\s5
|
||
\v 25 ហាសោរ ហាដាថា កេរីយ៉ូត ហេតស្រូន (គេក៏ហៅថាហាសោរ)
|
||
\v 26 អាម៉ាម សេម៉ា ម៉ូឡាដា
|
||
\v 27 ហាត់សារ-កាដដា ហេសម៉ូន បេតផាលែត
|
||
\v 28 ហាត់សារ សូអាល បៀរសេបា ប៊ីសយ៉ុតយ៉ា។
|
||
|
||
\s5
|
||
\v 29 បាឡា អ៊ីយ៉ីម អាត់សែម
|
||
\v 30 អែលថូឡាត កេសៀល ហោម៉ា
|
||
\v 31 ស៊ីគឡាក់ មាដម៉ាណា សាន សាណា
|
||
\v 32 ល្បាអូត ស៊ីលហ៊ីម អាយីន និងរ៉ីមម៉ូន។ មានម្ភៃប្រាំបួនក្រុងរួមទាំងភូមិរបស់ពួកគេផងដែរ។
|
||
|
||
\s5
|
||
\v 33 នៅតាមភ្នំទាបៗ មាន៖ ក្រុងអែសថោល ក្រុងសូរ៉ាស់
|
||
\v 34 ក្រុងអាសណា ក្រុងសាណូអា ក្រុងអេន កានីម ក្រុងតាពួរ ក្រុងអេណាម
|
||
\v 35 ក្រុងយ៉ារមូត ក្រុងអាឌូឡាំ ក្រុងសូគរ ក្រុងអាសេកា
|
||
\v 36 ក្រុងស្អារ៉ែម ក្រុងអាឌីថែម និងក្រុងកេដេរ៉ា (គឺក្ដេរ៉ូថែម)។ មានដប់បួនក្រុងរួមទាំងភូមិរបស់ពួកគេ។
|
||
|
||
\s5
|
||
\v 37 ក្រុងសេណាន ក្រុងហាដាសា មីគដាល កាដ
|
||
\v 38 ក្រុងឌីលាន ក្រុងមីសប៉ា ក្រុងយ៉ុគធាល
|
||
\v 39 ក្រុងឡាគីស ក្រុងបូសកាត់ ក្រុងអេក្លូន។
|
||
|
||
\s5
|
||
\v 40 ក្រុងកាបូន ក្រុងឡាម៉ាស ក្រុងគីតលីស
|
||
\v 41 ក្រុងកេដេរ៉ូត ក្រុងបេតដាកូន ក្រុងណាអាម៉ា និងក្រុងម៉ាកេដា។ មានចំនួនដប់ប្រាំមួយទីក្រុងរួមទាំងភូមិរបស់ពួកគេផង។
|
||
|
||
\s5
|
||
\v 42 ក្រុងលីបណា ក្រុងអេធើរ ក្រុងអាសាន
|
||
\v 43 ក្រុងយីបថា ក្រុងអាសណា ក្រុងនេស៊ីប
|
||
\v 44 ក្រុងកៃឡា ក្រុងអាកស៊ីប និងក្រុងម៉ារីសា។ មានចំនួនប្រាំបួនទីក្រុងរួមទាំងភូមិរបស់ពួកគេផង។
|
||
|
||
\s5
|
||
\v 45 ក្រុងអេក្រូន ជួយក្រុងជុំវិញ និងភូមិនានា
|
||
\v 46 ពីក្រុងអេក្រូន រហូតដល់សមុទ្រ ព្រមទាំងភូមិទាំងនានានៅជិតក្រុងអាសដូឌរួមទាំងភូមិរបស់ពួកគេ។
|
||
\v 47 ក្រុងអាសដូឌ និងស្រុកភូមិនៅជុំវិញ ក្រុងកាសា និងក្រុងនៅជុំវិញទៅដល់ទឹកធ្លាក់នៅអេស៊ីប និងឆ្នេរសមុទ្រ។
|
||
|
||
\s5
|
||
\v 48 នៅក្នុងតំបន់ភ្នំ មានក្រុងសាមៀរ ក្រុងយ៉ាតទៀរ ក្រុងសូគរ
|
||
\v 49 ក្រុងដាណា ក្រុងគារយ៉ាត ក្រុងសានណា (គឺក្រុងដេបៀរ)
|
||
\v 50 ក្រុងអាណាប ក្រុងអែសធេម៉ូរ ក្រុងអានីម
|
||
\v 51 ក្រុងកូសែន ក្រុងហូឡូន និងក្រុងគីឡោ។ មានទាំងអស់ដប់មួយក្រុងរួមទាំងភូមិរបស់ពួកគេ។
|
||
|
||
\s5
|
||
\v 52 ក្រុងអារ៉ាប ក្រុងឌូម៉ា ក្រុងអែសអៀន
|
||
\v 53 ក្រុងយ៉ានិម ក្រុងបេត តាពូអា ក្រុងអាផេកា
|
||
\v 54 ក្រុងហិមកា ក្រុងគារយ៉ាត អើបា (គឺហេប្រូន) និងស៊ីអោរ។ មានទាំងអស់ប្រាំបួនក្រុងរួមទាំងភូមិរបស់ពួកគេ។
|
||
|
||
\s5
|
||
\v 55 ក្រុងម៉ាអូន ក្រុងកើមែល ក្រុងស៊ីភ ក្រុងយូថា
|
||
\v 56 ក្រុងយេសរាល ក្រុងយ៉ុកឌាម ក្រុងសាណូអា
|
||
\v 57 ក្រុងកាអ៊ីន ក្រុងគីបៀរ និងក្រុងធីមណា។ មានទាំងអស់ដប់ក្រុងរួមទាំងភូមិរបស់ពួកគេ។
|
||
|
||
\s5
|
||
\v 58 ក្រុងហាល់ហ៊ូល ក្រុងបេតសើរ ក្រុងកេដោរ
|
||
\v 59 ក្រុងម៉ារ៉ាត ក្រុងបេតអាណូត និងក្រុងអែលទិកុន។ មានទាំងអស់ប្រាំមួយក្រុងរួមទាំងភូមិរបស់ពួកគេ។
|
||
|
||
\s5
|
||
\v 60 ក្រុងគារយ៉ាត បាល (គឺក្រុងគៀរីយ៉ាត យារីម) និងក្រុងរ៉ាបាត គឺមានទាំងអស់ក្រុងពីររួមទាំងភូមិរបស់ពួកគេ។
|
||
\v 61 នៅក្នុងវាលរហោស្ថានមានក្រុងបេតអារ៉ាបា ក្រុងមីតឌីន ក្រុងសេកាកា
|
||
\v 62 ក្រុងនីបសាន ក្រុងអៀហា ក្រុងមេឡាក់ និងក្រុងអេន-គេឌី។ មានទាំងអស់ដប់ប្រាំមួយក្រុងរួមទាំងភូមិរបស់ពួកគេ។
|
||
|
||
\s5
|
||
\v 63 ប៉ុន្តែ សម្រាប់ជនជាតិយេប៊ូស ការកាន់កាប់ក្រុងយេរូសាឡិមកុលសម្ព័ន្ធយូដាមិនអាចចេញពួកគេចេញបានឡើយ ដូច្នេះជនជាតិយេប៊ូសរស់នៅទីនោះជាមួយកុលសម្ព័ន្ធយូដារហូតដល់សព្វថ្ងៃនេះ។
|
||
|
||
\s5
|
||
\c 16
|
||
\cl ជំពូក ១៦
|
||
\p
|
||
\v 1 ការបែងចែកទឹកដីដល់កុលសម្ព័ន្ធយូ៉សែបលាតសន្ធឹងចាប់ពីទន្លេយ័រដាននៅក្រុងយេរីខូ តំបន់ទឹកធ្លាក់ខាងកើតក្រុងយេរីខូ ទៅដល់វាលរហៅស្ថាន ឡើងពីយេរីខូឆ្លងកាត់តំបន់ភ្នំបេតអែល។
|
||
\v 2 បន្ទាប់មក ចេញពីបេតអែលទៅដល់ក្រុងលូស និងឆ្លងកាត់តាមក្រុងអាថារ៉ូត ជាទឹកដីស្រុកអើគី។
|
||
|
||
\s5
|
||
\v 3 បន្ទាប់មក ចុះទៅភាគខាងលិចនៃតំបន់របស់ជនជាតិយ៉ាផ្លេទីត រហូតដល់តំបន់បេតហូរ៉ូនភាគខាងក្រោម និងបន្ទាប់មក ទៅកេស៊ើរ ហើយបញ្ចប់នៅត្រង់សមុទ្រ។
|
||
\v 4 កុលសម្ព័ន្ធយ៉ូសែប គឺលោកម៉ាណាសេ និងលោកអេប្រាអ៊ីមបានទទួលទឹកដីជាមរតកបែបនេះឯង។
|
||
|
||
\s5
|
||
\v 5 ទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីមត្រូវបានបែងចែកតាមអំបូរនីមួយៗដូចខាងក្រោម៖ ព្រំប្រទល់ជាមរតករបស់ពួកគេភាគខាងលិចគឺចាប់ពីក្រុងអាថារ៉ូត-អាដើររហូតដល់បេតហូរ៉ូនផ្នែកខាងលើ
|
||
\v 6 ហើយចេញពីនោះបន្តទៅសមុទ្រ។ ចេញពីក្រុងមីគមេថានៅផ្នែកខាងជើង ហើយត្រឡប់ទៅខាងកើតក្រុងតាណាត ស៊ីឡូ ហើយឆ្លងកាត់ខាងក្រោយក្រុងនោះទៅខាងកើតយ៉ាណូហា។
|
||
\v 7 បន្ទាប់មក ព្រំប្រទល់នោះចុះពីយ៉ាណូហាទៅអាថារ៉ូត ទៅណារ៉ាតា ហើយមកដល់ក្រុងយេរីខូ បញ្ចប់ត្រង់ទន្លេយ័រដាន់។
|
||
|
||
\s5
|
||
\v 8 ចេញពីព្រំប្រទល់តាពួរទៅភាគខាងលិច រហូតដល់ទឹកធ្លាក់ខាណា និងបញ្ចប់ត្រឹមសមុទ្រ។ នេះជាទឹកដីមរតករបស់កុលសម្ព័ន្ធអេប្រាអ៊ីម តាមអំបូររបស់គេ
|
||
\v 9 ដោយមានទាំងក្រុងនានាដែលជ្រើសរើសសម្រាប់កុលសម្ព័ន្ធអេប្រាអ៊ីម ជាមួយនឹងមរតករបស់កុលសម្ព័ន្ធម៉ាណាសេ រួមទាំងក្រុងទាំងប៉ុន្មាន ក៏ដូចជាភូមិរបស់ពួកគេ។
|
||
|
||
\s5
|
||
\v 10 ពួកគេពុំបានបណ្តេញជនជាតិកាណានដែលរស់នៅក្នុងកេស៊ើរឡើយ ដូច្នេះជនជាតិកាណានបានរស់នៅជាមួយអេប្រាអ៊ីមរហូតដល់សព្វថ្ងៃនេះ ប៉ុន្តែ អ្នកទាំងនេះត្រូវបានបង្ខំឲ្យធ្វើការយ៉ាងធ្ងន់។
|
||
|
||
\s5
|
||
\c 17
|
||
\cl ជំពួក ១៧
|
||
\p
|
||
\v 1 នេះជាការបែងចែកទឹកដីសម្រាប់កុលសម្ព័ន្ធម៉ាណាសេ (ដែលជាកូនច្បងរបស់លោកយ៉ូសែប) ដែលសម្រាប់លោកម៉ាកៀរ ដែលជាកូនច្បងរបស់លោកម៉ាណាសេ ដែលលោកជាឪពុករបស់លោកកាឡាដ។ កូនចៅរបស់លោកម៉ាកៀរបានទទួលទឹកដីស្រុកកាឡាដ និងស្រុកបាសាន ដោយសារលោកម៉ាកៀរជាមនុស្សអង់អាចក្លាហាន។
|
||
\v 2 ទឹកដីដែលបែងចែកដល់អ្នកផ្សេងទៀតក្នុងកុលសម្ព័ន្ធម៉ាណាសេតាមអំបូរនីមួយៗអបៀស៊ើរ ហេឡេក អាសរាល ស៊ីគែមហេភើរ និងសេមីដា។ នេះគឺជាកូនចៅប្រុសៗរស់លោកម៉ាណាសេជាកូនរបស់លោកយ៉ូសែប តំណាងដោយអំបូររបស់ពួកគេរៀងៗខ្លួន។
|
||
|
||
\s5
|
||
\v 3 លោកស្លូផិហាត ជាកូនរបស់លោកហេភើរ ជាកូនរបស់លោកកាឡាដ ជាកូនរបស់លោកម៉ាកៀរ ដែលជាកូនរបស់លោកម៉ាណាសេ លោកគ្មានកូនប្រុសទេ មានតែកូនស្រី។ ឈ្មោះកូនស្រីៗរស់លោក គឺនាងម៉ាឡា នាងណូហា នាងហុកឡា នាងមីលកា និងធើសា។
|
||
\v 4 ពួកនាងបានទៅជួបលោកបូជាចារ្យអេឡាសារ និងលោកយ៉ូស្វេ ជាកូនរបស់លោកនូន ព្រមទាំងជាមេដឹកនាំប្រជាជន ដោយនិយាយថា៖ «ព្រះអម្ចាស់បានបង្គាប់លោកម៉ូសេឲ្យប្រគល់ទឹកដីជាមរតកដល់ពួកយើង ដូចបងប្អូនប្រុសៗរបស់ពួកនាងខ្ញុំដែរ»។ ដូច្នេះ ស្របតាមបទបញ្ជារបស់ព្រះអម្ចាស់ លោកក៏ប្រគល់ទឹកដីជាមរតកដល់ពួកនាងក្នុងចំណោមបងប្អូនប្រុសៗរស់ឪពុកពួកនាង។
|
||
|
||
\s5
|
||
\v 5 ទឹកដីដប់ចំណែកបានចែកឲ្យកុលសម្ព័ន្ធម៉ាណាសេនៅក្នុងស្រុកកាឡាដ និងស្រុកបាសាន ដែលនៅត្រើយម្ខាងនៃទន្លេយ័រដាន់
|
||
\v 6 ដោយសារតែកូនស្រីៗរបស់លោកម៉ាណាសេបានទទួលទឹកដីជាមរតករួចជាមួយកូនប្រុសៗរបស់លោកដែរ។ ទឹកដីកាឡាដត្រូវបានប្រគល់ឲ្យអ្នកផ្សេងទៀតនៅកុលសម្ព័ន្ធម៉ាណាេស។
|
||
|
||
\s5
|
||
\v 7 ទឹកដីនៃកុលសម្ព័ន្ធម៉ាណាសេចាប់ពីស្រុកអេស៊ើរទៅមីគមេថា ដែលនៅខាងកើតស៊ីគែម។ បន្ទាប់មក ព្រំប្រទល់ទៅខាងត្បូងទៅដល់ទឹកធ្លាក់ស្រុកអេន តាពួរ។
|
||
\v 8 (ទឹកដីស្រុកតាពួជាកម្មសិទ្ធិរបស់ម៉ាណាសេ ប៉ុន្តែ ក្រុងតាពួដែលជាប់នឹងព្រំប្រទល់ម៉ាណាសេ ជាកម្មសិទ្ធិរបស់កុលសម្ព័ន្ធអេប្រាអ៊ីម)។
|
||
|
||
\s5
|
||
\v 9 ព្រំប្រទល់ចុះទៅដល់ទឹកធ្លាក់ខាណា។ ទីក្រុងដែលនៅភាគខាងត្បូងទឹកធ្លាក់ក្នុងចំណោមទីក្រុងរបស់ម៉ាណាសេជាកម្មសិទ្ធិរបស់អេប្រាអ៊ីម។ ព្រំប្រទល់របស់ម៉ាណាសេគឺនៅភាគខាងជើងទឹកធ្លាក់ ហើយចប់ត្រឹមសមុទ្រ។
|
||
\v 10 ទឹកដីភាគខាងត្បូងជាកម្មសិទ្ធិរបស់អេប្រាអ៊ីម ហើយទឹកដីភាគខាងជើងជាកម្មសិទ្ធិរបស់ម៉ាណាសេ ដែលមានសមុទ្រជាព្រំប្រទល់។ នៅផ្នែកខាងជើងទៅដល់អេស៊ើរ ហើយខាងកើតមានព្រំប្រទល់ដល់អ៊ីសាខារ។
|
||
|
||
\s5
|
||
\v 11 ទាំងនៅក្នុងទឹកដីរបស់អ៊ីសាខារ និងអេស៊ើរ កុលសម្ព័ន្ធម៉ាណាសេកាន់កាប់ក្រុងបេតសាន និងភូមិរបស់ក្រុងនោះ ក្រុងយីបលាម និងភូមិដែលរបស់ក្រុងនោះ ក្រុងដោរ ក្រុងអេន ដោរ និងភូមិដែលរបស់ក្រុងនោះ ក្រុងតាណាក់ និងភូមិដែលរបស់ក្រុងនោះ ក្រុងមេគីដោ និងភូមិរបស់ក្រុងនោះ (និងទីក្រុងទីបីគឺនេបហេត)។
|
||
\v 12 តែកុលសម្ព័ន្ធម៉ាណាសេមិនអាចកាន់កាប់ក្រុងទាំងនោះបានទេដោយសារតែជនជាតិកាណានបន្តរស់នៅក្នុងទឹកដីទាំងនោះ។
|
||
|
||
\s5
|
||
\v 13 នៅពេលដែលជនជាតិអ៊ីស្រាអែលមានកម្លាំងខ្លាំងឡើង ពួកគេបានយកជនជាតិកាណានធ្វើការជាទម្ងន់ ប៉ុន្តែ ពួកគេមិនបានបណ្តេញអ្នកទាំងនោះចេញទាំងស្រុងនោះទេ។
|
||
|
||
\s5
|
||
\v 14 បន្ទាប់មក កូនចៅរបស់លោកយ៉ូសែបនិយាយទៅកាន់លោកយ៉ូស្វេថា៖ «ហេតុអ្វីបានជាលោកចែកទឹកដីតែមួយចំណែកដល់ពួកយើងដូច្នេះ យើងមានគ្នាច្រើនណាស់ដោយសារព្រះអម្ចាស់បានប្រទានពរដល់យើង»?
|
||
\v 15 លោកយ៉ូស្វេបាននិយាយនឹងពួកគេថា៖ «បើអ្នកមានគ្នាច្រើន សូមឡើងទៅលើភ្នំ ហើយកាប់ឆ្ការដីសម្រាប់ពួកអ្នករាល់គ្នាចុះនៅក្នុងស្រុកពេរីស៊ីត និងស្រុករេផែមទៅ។ ចូរធ្វើដូច្នេះដោយសារតែទឹកដីអេប្រាអ៊ីមតូចពេកសម្រាប់អ្នករាល់គ្នា»។
|
||
|
||
\s5
|
||
\v 16 កូនចៅរបស់លោកយ៉ូសែបនិយាយថា៖ «ភ្នំនោះមិនគ្រប់គ្រាន់សម្រាប់ពួកយើងទេ។ ប៉ុន្តែ ជនជាតិកាណានដែលរស់នៅក្នុងជ្រលងភ្នំនោះមានរទេះចម្បាំងធ្វើពីដែកទាំងអ្នកនៅក្រុងបេតសាន និងភូមិរបស់ក្រុងនោះ ព្រមទាំងអស់អ្នកដែលរស់នៅតាមជ្រលងភ្នំយេសរាលដែរ»។
|
||
\v 17 បន្ទាប់មក លោកយ៉ូស្វេនិយាយទៅកុលសម្ព័ន្ធយ៉ូសែប គឺទៅកុលសម្ព័ន្ធអេប្រាអ៊ីម និងកុលសម្ព័ន្ធម៉ាណាសេថា៖ «អ្នកមានគ្នាច្រើន ហើយអ្នកក៏មានកម្លាំងខ្លាំងដែរ។ អ្នកមិនត្រូវមានដីតែមួយចំណែកឡើយ។
|
||
\v 18 ភ្នំនេះនឹងក្លាយជារបស់អ្នក។ ដូច្នេះអ្នកត្រូវឆ្ការព្រៃទាំងនេះដើម្បីធ្វើជាកម្មសិទ្ធ។ អ្នកត្រូវបណ្តេញជនជាតិកាណានចេញ ទោះបីជាពួកគេមានរទេះចំបាំងដែក ហើយទោះបីជាពួកគេខ្លាំងយ៉ាងណាក៏ដោយ»។
|
||
|
||
\s5
|
||
\c 18
|
||
\cl ជំពូក ១៨
|
||
\p
|
||
\v 1 បន្ទាប់មក ប្រជាជនអ៊ីស្រាអែលទាំងអស់ជួបជុំគ្នានៅស៊ីឡូ។ ពួកគេដំឡើងតង់ជួបជុំគ្នានៅទីនោះ ហើយពួកគេកាន់កាប់ទឹកដីដែលនៅខាងមុខពួកគេ។
|
||
\v 2 នៅមានកុលសម្ព័ន្ធប្រាំពីរទៀតក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែលដែលមិនទាន់បានទទួលទឹកដីជាមរតកនៅឡើយទេ។
|
||
|
||
\s5
|
||
\v 3 លោកយ៉ូស្វេនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «តើដល់ពេលណាទើបអ្នករាល់គ្នាទៅកាន់កាប់ទឹកដីដែលព្រះអម្ចាស់ជាព្រះជាម្ចាស់របស់ដូនតាអ្នករាល់គ្នាប្រទានឲ្យ?
|
||
\v 4 ចូរតែងតាំងមនុស្សប្រុសបីនាក់ពីក្នុងកុលសម្ព័នរបស់អ្នករាល់គ្នា ហើយខ្ញុំនឹងបញ្ជូនពួកគេទៅ។ ពួកគេនឹងចេញទៅ ហើយធ្វើការវាស់វែងទឹកដីទាំងនោះ។ ពួកគេនឹងសរសេរបាយការណ៍អំពីទឹកដីទាំងនោះជាមរតករបស់ពួកគេ ហើយពួកគេនឹងត្រឡប់មកជួបខ្ញុំវិញ។
|
||
|
||
\s5
|
||
\v 5 ពួកគេនឹងបែងចែកជាប្រាំពីរចំណែក។ យូដាត្រូវបន្តនៅក្នុងទឹកដីរបស់ពួកគេនៅខាងត្បូង ហើយកូនចៅលោកយ៉ូសែបត្រូវមានទឹកដីរបស់ពួកគេទៅខាងជីេង។
|
||
\v 6 អ្នកត្រូវរៀបរាប់ពីដីនោះជាប្រាំពីរចំណែក ហើយត្រូវយករបាយការណ៍នោះមកឲ្យខ្ញុំនៅទីនេះ។ ខ្ញុំនឹងចាប់ឆ្នោតឲ្យអ្នករាល់គ្នានៅមុខព្រះអម្ចាស់ជាព្រះជាម្ចាស់របស់យើង។
|
||
|
||
\s5
|
||
\v 7 កុលសម្ព័ន្ធលេវីគ្មានចំណែកអ្វីនៅក្នុងចំណោមអ្នករាល់គ្នាទេ ភាពជាបូជាចារ្យនៅមុខព្រះអម្ចាស់ជាមរតករបស់ពួកគេ។ កុលសម្ព័នកាដ រូបេន និងម៉ាណាសេចំនួនពាក់កណ្តាលទៀតបានទទួលចំណែករបស់ពួកគេនៅត្រើយម្ខាងទន្លេយ័រដាន់។ នេះជាទឹកដីមរតកដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បានប្រគល់ដល់ពួកគេ»។
|
||
|
||
\s5
|
||
\v 8 ដូច្នេះ ប្រុសៗទាំងនោះក៏ក្រោកឡើង ហើយចេញទៅ។ លោកយូ៉ស្វេបានបង្គាប់ឲ្យពួកគេសរសេររបាយការណ៍ពីទឹកដីទាំងនោះដោយនិយាយថា៖ «ចូរទៅមើលទឹកដីទាំងនោះ រួចសរសេររបាយការណ៍ ហើយត្រឡប់មករកខ្ញុំវិញ។ ខ្ញុំនឹងចាប់ឆ្នោតនៅមុខព្រះអម្ចាស់នៅឯស៊ីឡូនេះសម្រាប់អ្នករាល់គ្នា»។
|
||
\v 9 ដូច្នេះ ប្រុសៗទាំងនោះក៏ចេញទៅ ហើយចូរទៅមើលទឹកដីទាំងនោះ រួចសរសេររបាយការណ៍នៅក្នុងក្រាំងមួយតាមចំនួនក្រុងរបស់ទឹកដីនោះជាប្រាំពីរចំណែក ដោយបានកត់ពីក្រុងទាំងនោះជាចំណែកៗ។ ពួកគេក៏ត្រឡប់មករកលោកយ៉ូស្វេវិញនៅក្នុងជំរំនៅស៊ីឡូ។
|
||
|
||
\s5
|
||
\v 10 បន្ទាប់មក លោកយ៉ូស្វេក៏បានចាប់ឆ្នោតសម្រាប់ពួកគេនៅស៊ីឡូនៅមុខព្រះអម្ចាស់។ គឺនៅទីនោះហើយដែលលោកយ៉ូស្វេបានបែងចែកទឹកដីទៅដល់ជនជាតិអ៊ីស្រាអែល គឺកុលសម្ព័ន្ធនីមួយៗបានទទួលចំណែកទឹកដីរបស់ពួកគេ។
|
||
|
||
\s5
|
||
\v 11 ការបែងចែកទឹកដីដល់កុលសម្ព័ន្ធបេនយ៉ាមីន គឺបានបែងចែកតាមអំបូររបស់ពួកគេរៀងៗខ្លួន។ ទឹកដីដែលពួកគេទទួលបាន គឺមានទីតាំងចន្លោះកូនចៅយូដា និងកូនចៅរបស់យ៉ូសែប។
|
||
\v 12 នៅភាគខាងជើង ព្រំប្រទល់របស់គេចាប់ផ្តើមពីទន្លេយ័រដាន់។ ព្រំប្រទល់ចាប់ពីភាគខាងជើងក្រុងយេរីខូ ហើយទៅតំបន់ភ្នំភាគខាងលិច ទៅរហូតដល់វាលរហោស្ថានបេតអាវេន។
|
||
|
||
\s5
|
||
\v 13 ចេញពីទីនោះព្រំប្រទល់ភាគខាងត្បូងក្រុងលូស (គឺនៅកន្លែងដូងបេតអែលដែរ)។ បន្ទាប់មក ព្រំប្រទល់ចុះទៅអាថារ៉ូត អាដើរ ក្បែរភ្នំដែលនៅខាងត្បូងបេតហូរ៉ូនក្រោម។
|
||
\v 14 បន្ទាប់មក ព្រំប្រទល់ចេញទៅទិសមួយទៀត៖ នៅខាងលិចភ្នំនេះ ព្រំប្រទល់បត់ទៅទិសខាងត្បូងទៅដល់ភ្នំដោយឆ្លងកាត់ពី បេតហូរ៉ូន។ ព្រំប្រទល់នេះបញ្ចប់ត្រឹមគារយ៉ាត បាល (គឺគារយ៉ាតយ៉ារីម) ជាក្រុងដែលជាកម្មសិទ្ធិរបស់កុលសម្ព័ន្ធយូដា។ នេះហើយព្រំប្រទល់ភាគខាងលិចរបស់គេ។
|
||
|
||
\s5
|
||
\v 15 តំបន់ខាងត្បូងចាប់ពីគារយ៉ាត យ៉ារីម។ ព្រំប្រទល់ចេញពីទៅនោះទៅដល់អេប្រុន ទៅដល់ប្រភពទឹកណិបតា។
|
||
\v 16 បន្ទាប់មក ព្រំប្រទល់នេះចុះទៅព្រំប្រទល់ភ្នំដែលស្ថិតនៅទល់មុខនឹងជ្រលងភ្នំហ៊ិនណម ដែលនៅខាងជើងជ្រលងរេផែម។ បន្ទាប់មកចុះតាមជ្រលងហ៊ីណម ខាងត្បូងជម្រាលភ្នំយេប៊ូស និងបន្តទៅអេន រ៉ូកែល។
|
||
|
||
\s5
|
||
\v 17 ព្រំប្រទល់ផ្នែកខាងជើងចេញទៅអេន សេម៉េស និងចេញពីទីនោះវាចេញទៅកេលីឡូតដែលនៅទល់មុខនឹងច្រកភ្នំអាឌូមីម។ បន្ទាប់មក ចុះមកផ្ទាំងថ្មរបស់លោកបូហានជាកូនរបស់លោករូបេន។
|
||
\v 18 ព្រំប្រទល់នេះឆ្លងកាត់ភាគខាងជើងតំបន់អារ៉ាបា និងចុះទៅតំបន់អារ៉ាបានោះ។
|
||
|
||
\s5
|
||
\v 19 ព្រំប្រទល់ឆ្លងកាត់ភាគខាងជើងបេត ហុកឡា។ ព្រំប្រទល់ចប់ត្រឹមឈូងសមុទ្រអំបិល នៅភាគខាងត្បូងទន្លេយ័រដាន់។ នេះជាព្រំប្រទល់ខាងត្បូង។
|
||
\v 20 ទន្លេយ័រដាន់ជាព្រំប្រទល់ភាគខាងកើត។ នេះគឺជាទឹកដីមរតករបស់កុលសម្ព័ន្ធបេនយ៉ាមីន ដែលបានប្រគល់ជូនតាមអំបូររបស់គេរៀងៗខ្លួន ចេញពីព្រំប្រទល់មួយទៅព្រំប្រទល់មួយទៀត។
|
||
|
||
\s5
|
||
\v 21 នេះជាក្រុងរបស់កុលសម្ព័ន្ធបេនយ៉ាមិនតាមអំបូររបស់ពួកគេគឺមាន យេរីខូ បេត ហុកឡា អេមាក់ កេស៊ីស
|
||
\v 22 បេត អារ៉ាបា សេម៉ារ៉ែម បេតអែល
|
||
\v 23 អាវីម ប៉ារ៉ា អូប្រា
|
||
\v 24 កេផា អាំម៉ូនី អូបនី កេបា។ មានក្រុងដប់ពីរ រួមទាំងភូមិផ្សេងៗរបស់ពួកគេផង។
|
||
|
||
\s5
|
||
\v 25 មានទាំងក្រុងគីបៀន រ៉ាម៉ា បៀរ៉ុត
|
||
\v 26 មីសប៉ា កេភីរ៉ា ម៉ូសា
|
||
\v 27 រេគែម យារពាល តារ៉ាឡា
|
||
\v 28 សេឡា អេឡេប យេប៊ូស (គឺក្រុងយេរូសាឡិម) គីបៀរ គារយ៉ាត។ មានដប់បួនក្រុងរួមទាំងភូមិផ្សេងៗរបស់គេផង។ នេះជាចំណែកមរតកដែលចែកតាមអំបូរនៃកុលសម្ព័ន្ធបេនយ៉ាមីន។
|
||
|
||
\s5
|
||
\c 19
|
||
\cl ជំពូក ១៩
|
||
\p
|
||
\v 1 សន្លឹកឆ្នោតទៅពីចំលើកុលសម្ព័ន្ធស៊ីម្មាន ហើយបានបែងចែកតាមអំបូររបស់ពួកគេរៀងៗខ្លួន។ ទឹកដីដែលពួកគេទទួលបានគឺនៅចំកណ្តាលទឹកដីរបស់កុលសម្ព័ន្ធយូដា។
|
||
|
||
\s5
|
||
\v 2 ទឹកដីជាមរតករបស់ពួកគេ គឺបៀរសេបា សេបា ម៉ូឡាដា
|
||
\v 3 ហាតសា ស៊ូអាល បាឡា អាសែម
|
||
\v 4 អែលថូឡាត បេធូលហោម៉ា។
|
||
|
||
\s5
|
||
\v 5 កុលសម្ព័ន្ធស៊ីម្មានក៏ទទួលបាន៖ ស៊ីគឡាក់ បេត ម៉ាកាបុត ហាតសា សូសា
|
||
\v 6 បេត ល្បាអូត សារូហេន។ មានដប់បីក្រុងរួមទាំងភូមិរបស់ពួកគេ។
|
||
\v 7 កុលសម្ព័ន្ធស៊ីម្មានក៏ទទួលបាន៖ អាយីន រីម៉ូន អេធើរ និងអាសាន។ មានបួនក្រុងរួមទាំងភូមិផ្សេងៗរបស់ពួកគេ។
|
||
|
||
\s5
|
||
\v 8 មានទាំងភូមិដែលនៅជុំវិញនៅឆ្ងាយទៅដល់ក្រុងបាឡាត បៀរ (គឺរ៉ាម៉ាត់នៅក្នុងក្រុងនេកេវ)។ នេះជាទឹកដីដែលជាមរតករបស់កុលសម្ព័ន្ធស៊ីម្មាន ដែលបានប្រគល់ឲ្យដល់អំបូរនីមួយៗ។
|
||
\v 9 ទឹកដីដែលជាមរតករបស់កុលសម្ព័ន្ធស៊ីម្មានចាប់ចេញពីផ្នែកមួយនៃកុលសម្ព័ន្ធយូដា។ ដោយសារតែទឹកដីដែលបែងចែកដល់កុលសម្ព័ន្ធយូដាធំពេកសម្រាប់ពួកគេ ដូច្នេះ កុលសម្ព័ន្ធស៊ីម្មានក៏ទទួលបានទឹកដីជាមរតកនៅកណ្តាលទឹកដីរបស់ពួកគេទៅ។
|
||
|
||
\s5
|
||
\v 10 ឆ្នោតទីបីចំលើកុលសម្ព័ន្ធសាប់យូឡូន ហើយត្រូវបានប្រគល់ឲ្យតាមអំបូររបស់គេរៀងៗខ្លួន។ ព្រំប្រទល់នៃទឹកដីរបស់ពួកគេចាប់ពីសារីដ។
|
||
\v 11 ព្រំប្រទល់របស់ពួកគេចេញពីភាគខាងលិចទៅដល់ម៉ារ៉ាឡា ហើយប៉ះដាបាសែត បន្ទាប់មក លាតសន្ធឹងរហូតដល់ទឹកធ្លាក់ ដែលនៅទល់មុខនឹងយុកនាម។
|
||
|
||
\s5
|
||
\v 12 ចេញពីសារីដព្រំប្រទល់បែរទៅទិសខាងកើតហើយទៅដល់ព្រំប្រទល់ស្រុកគីស្លូត តាបោរ។ ចេញបីទីនោះបន្តទៅដល់ដាប្រាត ហើយឡើងទៅយ៉ាភា។
|
||
\v 13 ចេញពីទីនោះឆ្លងកាត់ភាគខាងកើតទៅដល់គីតា ហេភើរ អ៊ីតា កាស៊ីន ហើយទៅដល់រីម៉ូន និងបត់ទៅណេយ៉ា។
|
||
|
||
\s5
|
||
\v 14 ព្រំប្រទល់បត់ទៅខាងជើងដល់ហាណាថូន និងបញ្ចប់ត្រឹមជ្រលងយីបថា អែល។
|
||
\v 15 តំបន់នេះរួមទាំងក្រុងកាថាត ណា ហាឡាល់ ស៊ីមរ៉ូន យីដាឡា និងបេថ្លេហិម។ មានដប់ពីរក្រុង និងរួមទាំងភូមិផ្សេងៗទៀតរបស់ពួកគេ។
|
||
\v 16 នេះជាចំណែកទឹកដីមរតករបស់កុលសម្ព័ន្ធសាប់យូឡូន តាមអំបូររបស់ពួកគេ មានទាំងក្រុង និងភូមិផ្សេងៗទៀតរបស់ពួកគេ។
|
||
|
||
\s5
|
||
\v 17 ឆ្នោតទីបួនចំលើកុលសម្ព័ន្ធអ៊ីសាខា ហើយបានប្រគល់ដល់អំបូររបស់ពួកគេ។
|
||
\v 18 ទឹកដីរបស់ពួកគេមានក្រុងយេសរាល គីសាឡូត ស៊ូណែម
|
||
\v 19 ហាផារ៉ែម ស៊ីអូន អាណាក្រាត។
|
||
|
||
\s5
|
||
\v 20 រួមទាំងរ៉ាប៊ីត គីសយ៉ូន អាបេស
|
||
\v 21 រេមេត អេន កានីម អេន ហាដា បេតផាសេ។
|
||
\v 22 ព្រំប្រទល់របស់ពួកគេក៏ប៉ះនឹងក្រុងតាបោរ សាហាត់ ស៊ីម៉ា បេតសេមែស ហើយបញ្ចប់ត្រឹមទន្លេយ័រដាន់។ មានដប់ប្រាំមួយទីក្រុង រួមទាំងភូមិផ្សេងៗទៀតរបស់ពួកគេផងដែរ។
|
||
|
||
\s5
|
||
\v 23 នេះជាទឹកដីមរតករបស់កុលសម្ព័ន្ធអ៊ីសាខា ហើយត្រូវបានប្រគល់ឲ្យតាមអំបូររបស់ពួកគេ មានទាំងក្រុង រួមទាំងភូមិផ្សេងៗទៀតរបស់ពួកគេ។
|
||
|
||
\s5
|
||
\v 24 ឆ្នោតទីប្រាំចំលើកុលសម្ព័ន្ធអេស៊ើរ ហើយបានប្រគល់ឲ្យអំបូររបស់ពួកគេ។
|
||
\v 25 ទឹកដីរបស់ពួកគេរូមទាំងក្រុងហែលកាថ ហាលី បេថែន អាកសាប
|
||
\v 26 អាឡាមេឡេក អាម៉ាដ មីសាល។ នៅភាគខាងលិចព្រប្រទល់លាតសន្ធឹងទៅដល់ភ្នំកើមែល ទៅស៊ីហោរ លីបណាថ។
|
||
|
||
\s5
|
||
\v 27 បន្ទាប់មក បត់ទៅទិសខាងកើតដល់បេតដាកូន រហូតដល់សាប់យូឡូន និងជ្រលងភ្នំយីបថាអែល បន្តទៅទិសខាងជើង ដល់បេតអេមេក និងណេយែល។ បន្ទាប់មក បន្តទៅក្រុងកាប៊ូល ទៅភាគខាងជើង។
|
||
\v 28 បន្តដល់អេប្រូន រេហូប ហាំម៉ូន និងខាណា រហូតដល់ក្រុងស៊ីដូន។
|
||
|
||
\s5
|
||
\v 29 ព្រំប្រទល់ត្រឡប់ទៅរ៉ាម៉ា ហើយទៅដល់ក្រុងទីរ៉ុស។ បន្ទាប់មក ព្រំប្រទល់ត្រឡប់ទៅក្រុងហូសា និងបញ្ចប់ត្រឹមសមុទ្រក្នុងតំបន់អាកស៊ីប
|
||
\v 30 ក្រុងអ៊ូម៉ា អាផេក និងរេហូប។ មានម្ភៃពីរក្រុង រួមទាំងភូមិផ្សេងៗទៀតរបស់ពួកគេ។
|
||
|
||
\s5
|
||
\v 31 នេះជាទឹកដីមរតករបស់កុលសម្ព័ន្ធអាស៊ើរ ដែលបានប្រគល់ដល់អំបូររបស់ពួកគេ ទាំងក្រុង រួមទាំងភូមិផ្សេងៗទៀតរបស់ពួកគេផង។
|
||
|
||
\s5
|
||
\v 32 ឆ្នោតទីប្រាំមួយចំលើកុលសម្ព័ន្ធណែបថាលី និងបានប្រគល់ដល់តាមអំបូររបស់គេ។
|
||
\v 33 ព្រំប្រទល់របស់ពួកចាប់ពីហេលេប ពីដើមជ្រៃនៅឯសានណានីម បន្តដល់អាដាមី ណេកិប និងយ៉ាប់នាល រហូតដល់ឡាក់គូម បញ្ចប់ត្រឹមទន្លេយ័រដាន់។
|
||
\v 34 ព្រំប្រទល់ភាគខាងលិចទៅដល់អាសណូត តាបោរ ហើយទៅហ៊ូកុក ប៉ះទឹកដីសាប់យូឡូនផ្នែកខាងត្បូង និងទៅដល់ទឹកដីអេស៊ើរនៅភាគខាងលិច និងយូដាផ្នែកនៅភាគខាងកើតឯទន្លេយ័រដាន់។
|
||
|
||
\s5
|
||
\v 35 ក្រុងដែលមានកំពែងរួមមានស៊ីឌីមសេរ ហាំម៉ាត់ រ៉ាកាត់ គីនេរ៉េត
|
||
\v 36 អាដាម៉ា រ៉ាម៉ា ហាសោរ
|
||
\v 37 កេដែស អេទ្រី អេន ហាសោរ។
|
||
|
||
\s5
|
||
\v 38 ក៏មានក្រុងយីរ៉ូន មីកដាល អែល ហូរេម បេតអាណាត និងបេត សេមែស។ មានដប់ប្រាំបួនក្រុង រួមទាំងភូមិរបស់ពួកគេ។
|
||
\v 39 នេះជាទឹកដីមរតករបស់កុលសម្ព័ន្ធណែបថាលី ដែលផ្តល់តាមអំបូររបស់ពួកគេ ទាំងទីក្រុង រួមទាំងភូមិផ្សេងៗទៀតរបស់ពួកគេផងដែរ។
|
||
|
||
\s5
|
||
\v 40 ឆ្នោតទីប្រាំពីរចំលើកុលសម្ព័ន្ធដាន ដែលត្រូវប្រគល់តាមអំបូររបស់ពួកគេ។
|
||
\v 41 ទឹកដីដែលគេទទួលបានមានក្រុងសូរ៉ាស់ អែសថោល សេមែស
|
||
\v 42 សាឡាប៊ីន អាយ៉ាឡូន យីត ឡា។
|
||
|
||
\s5
|
||
\v 43 ក៏រួមទាំងអេឡូន ធីមណា អេក្រូន
|
||
\v 44 អែលថ្កេរ គីថោន បាឡាត
|
||
\v 45 យេហ៊ូដ បេន បេរ៉ាក់ កាថ រីម៉ូន
|
||
\v 46 មេយ៉ារកូន និងរ៉ាកូនជាមួយនឹងទឹកដីចេញពីយ៉ុបប៉េ។
|
||
|
||
\s5
|
||
\v 47 នៅពេលដែលកុលសម្ព័ន្ធដាន់បាត់ទឹកដីរបស់ពួកគេ ពួកគេបានវាយយកក្រុងលេសែម វាយប្រឆាំងនឹងក្រុងនោះ និងកាន់កាប់ក្រុងនោះបាន។ ពួកគេបានសម្លាប់អ្នកទាំងនោះដោយដាវ ប្រមូលយកជ័យភណ្ឌ ហើយស្នាក់នៅទីនោះទៅ។ ពួកគេបានប្តូរឈ្មោះលេសែម ដោយហៅថាដាន់តាមឈ្មោះបុព្វបុរសរបស់ពួកគេ។
|
||
\v 48 នេះជាទឹកដីមរតករបស់កុលសម្ព័ន្ធដាន់ ហើយបានប្រគល់ឲ្យអំបូរបស់ពួកគេ ទាំងក្រុង រួមទាំងភូមិផ្សេងៗទៀតរបស់គេ។
|
||
|
||
\s5
|
||
\v 49 ក្រោយពួកគេបានបញ្ចប់ក្នុងការបែងចែកទឹកដីជាមរតករួចហើយ ប្រជាជនអ៊ីស្រាអែលបានប្រគល់មរតករបស់ពួកគេជូនលោកយ៉ូស្វេជាកូនរបស់លោកនូន។
|
||
\v 50 ស្របតាមបង្គាប់របស់ព្រះអម្ចាស់ពួកគេបានប្រគល់ជូនលោកនូវក្រុងណាដែលលោកសំណូមពរគឺក្រុងធីម៉្នាត សេរ៉ា នៅតំបន់ភ្នំអេប្រាអ៊ីម។ លោកបានសង់ក្រុងនោះឡើងវិញហើយស្នាក់នៅទីនោះ។
|
||
|
||
\s5
|
||
\v 51 នេះជាទឹកដីមរតកដែលលោកបូជាចារ្យអេឡាសារ លោកយ៉ូស្វេ ជាកូនរបស់លោកនូន និងអ្នកដឹកនាំកុលសម្ព័ន្ធនៃបុព្វបុរសរបស់ពួកគេ ជាមួយនឹងប្រជាជនអ៊ីស្រាអែលចែកគ្នាដោយការចាប់ឆ្នោតនៅស៊ីឡូមុខព្រះអម្ចាស់ នៅឯច្រកចូលជំរំដែលគេប្រជុំគ្នា។ ដូច្នេះ គេក៏បានបញ្ចប់ការបែងចែកទឹកដីគ្នា។
|
||
|
||
\s5
|
||
\c 20
|
||
\cl ជំពូក ២០
|
||
\p
|
||
\v 1 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកយ៉ូស្វេថា៖
|
||
\v 2 «ចូរប្រាប់ទៅប្រជាជនអ៊ីស្រាអែលថា៖ «ចូរជ្រើសរើសក្រុងជម្រកដែលយើងធ្លាប់បានបង្គាប់មកអ្នករាល់គ្នាតាមលោកម៉ូសេ។
|
||
\v 3 ចូរធ្វើបែបនេះដើម្បីឲ្យអ្នកណាដែលបានសម្លាប់គេដោយអចេតនាអាចទៅស្នាក់នៅទីនោះបាន។ ក្រុងទាំងនេះជាកន្លែងសម្រាប់ជាជម្រកដល់អ្នកដែលរត់គេចពីការសងសឹក។
|
||
|
||
\s5
|
||
\v 4 គេអាចរត់ទៅក្រុងណាមួយ ហើយត្រូវឈរនៅមុខទ្វារក្រុង និងត្រូវពន្យល់រៀបរាប់ដំណើររឿងរបស់គាត់ទៅដល់ចាស់ទុំក្នុងក្រុងនោះ។ បន្ទាប់មក ពួកគេនឹងយកគាត់ទៅក្នុងទីក្រុង និងផ្តល់កន្លែងសម្រាប់គាត់រស់នៅក្នុងចំណោមពួកគេ។
|
||
|
||
\s5
|
||
\v 5 បើមាននរណាម្នាក់ព្យាយាមមកសងបំណុលឈាមដល់អ្នកដែលបានសម្លាប់គេនេះ នោះប្រជាជនក្រុងនោះមិនត្រូវប្រគល់អ្នកដែលបានសម្លាប់គេដល់អ្នកនោះឡើយ។ គេមិនត្រូវប្រគល់ឡើយ ដោយសារអ្នកនោះបានសម្លាប់អ្នកជិតខាងខ្លួនដោយអចេតនា ហើយគាត់មិនមានចិត្តស្អប់គេពីមុនមកទេ។
|
||
\v 6 គាត់ត្រូវស្នាក់នៅក្នុងក្រុងនោះរហូតដល់គាត់បានឈរនៅមុខការជំនុំជម្រះ រហូតដល់បូជាចារ្យនៅជំនាន់នោះបានស្លាប់។ បន្ទាប់មក អ្នកដែលបានសម្លាប់គេដោយអចេតនានោះអាចត្រឡប់ទៅក្រុង និងផ្ទះរបស់ខ្លួនវិញ គឺទៅក្រុងដែលគាត់បានរត់ចេញមក»។
|
||
|
||
\s5
|
||
\v 7 ដូច្នេះ ប្រជាជនអ៊ីស្រាអែលបានជ្រើសរើស កេដែស នៅស្រុកកាលីឡេ ក្នុងតំបន់ភ្នំណែបថាលី ស៊ីគែមនៅក្នុងតំបន់ភ្នំអេប្រាអ៊ីម និងគារយ៉ាត អើបា (គឺក្រុងហេប្រូន) ក្នុងតំបន់ភ្នំយូដា។
|
||
\v 8 នៅត្រើយទន្លេយ័រដាន់ខាងកើតក្រុងយេរីខូ ពួកគេបានជ្រើសរើសយកបេស៊ើរ នៅវាលរហោស្ថាន ក្នុងតំបន់ខ្ពង់រាបពីកុលសម្ព័ន្ធរូបេន ក្រុងរ៉ាម៉ូតកាឡាដពីកុលសម្ព័ន្ធកាដ និងក្រុងកូឡាន នៅស្រុកបាសានពីកុលសម្ព័ន្ធម៉ាណាសេ។
|
||
|
||
\s5
|
||
\v 9 ក្រុងទាំងនេះសុទ្ធតែជាក្រុងដែលបានជ្រើសរើសសម្រាប់ប្រជាជនអ៊ីស្រាអែល និងសម្រាប់ជនបរទេសដែលរស់នៅក្នុងចំណោមពួកគេ ដូច្នេះ បើនរណាម្នាក់សម្លាប់មនុស្សដោយអចេតនាអាចរត់ទៅក្រុងទាំងនោះដើម្បីរួចជីវិត។ អ្នកនោះនឹងមិនត្រូវស្លាប់ដោយដៃរបស់អ្នកដែលចង់សងសឹកឈាមដែលអ្នកនោះបានបង្ហូរឡើយ រហូតដល់អ្នកដែលត្រូវគេចោទប្រកាន់នោះបានជួបចៅក្រមកាត់ក្តីជាមុន។
|
||
|
||
\s5
|
||
\c 21
|
||
\cl ជំពូក ២១
|
||
\p
|
||
\v 1 បន្ទាប់មក មេដឹកនាំតាមអំបូររបស់កុលសម្ព័ន្ធលេវីបានមកជួបលោកបូជាចារ្យអេឡាសារ និងលោកយ៉ូស្វេ ជាកូនរបស់លោកនូន ព្រមទាំងអ្នកដឹកនាំរបស់កុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល។
|
||
\v 2 ពួកគេបាននិយាយទៅពួកលោកនៅស៊ីឡូនៅក្នុងទឹកដីកាណានថា៖ «ព្រះអម្ចាស់បានបង្គាប់ដល់អ្នកតាមរយៈលោកម៉ូសេថាឲ្យទីក្រុងឲ្យពួកយើងស្នាក់នៅ និងកន្លែងសម្រាប់ហ្វូងសត្វរបស់ពួកយើង»។
|
||
|
||
\s5
|
||
\v 3 ដូច្នេះ ស្របតាមបង្គាប់របស់ព្រះអម្ចាស់ ប្រជាជនអ៊ីស្រាអែលបានចែកទឹកដីជាមរតករបស់ពួកគេមានទីក្រុង និងរួមទាំងដីសម្រាប់ហ្វូងសត្វដូចតទៅដល់កុលសម្ព័ន្ធលេវី។
|
||
|
||
\s5
|
||
\v 4 ការចាប់ឆ្នោតសម្រាប់អំបូរកេហាត់មានដូចតទៅៈ បូជាចារ្យដែលជាកូនចៅរបស់លោកអើរ៉ុន ដែលកើតចេញពីកុលសម្ព័ន្ធលេវី បានទទួលក្រុងសាមសិបដែលបានទទួលពីកុលសម្ព័ន្ធយូដា ពីកុលសម្ព័ន្ធស៊ីម្មាន និងពីកុលសម្ព័ន្ធបេនយ៉ាមីន។
|
||
\v 5 អ្នកផ្សេងទៀតនៅក្នុងអំបូរកេហាត់ទទួលបានទឹកដីពីកុលសម្ព័ន្ធអេប្រាអ៊ីមក្រោយការចាប់ឆ្នោត គឺបានក្រុងដប់ចេញពីអំបូរនៃកុលសម្ព័ន្ធអេប្រាអ៊ីម ដាន់ និងចេញពីកុលស្ព័ន្ធពាក់កណ្តាលរបស់ម៉ាណាសេ។
|
||
|
||
\s5
|
||
\v 6 បន្ទាប់មក ប្រជាជនដែលជាកូនចៅរបស់លោកគើសុនត្រូវបានប្រគល់ទឹកដីឲ្យដោយការចាប់ឆ្នោត គឺបានក្រុងសាមសិបចេញពីអំបូរនៃកុលសម្ព័ន្ធអ៊ីសាខារ កុលសម្ព័ន្ធអេស៊ើរ កុលសម្ព័ន្ធណែបថាលី និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដែលស្ថិតនៅក្នុងស្រុកបាសាន។
|
||
\v 7 ប្រជាជនដែលជាកូនចៅរបស់លោកម៉្រារីទទួលបានក្រុងចំនួនដប់ពីរចេញពីកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធសាប់យូឡូន។
|
||
|
||
\s5
|
||
\v 8 ដូច្នេះ ប្រជាជនអ៊ីស្រាអែលចែកទឹកដីគ្នាដោយការចាប់ឆ្នោត ក្រុងទាំងនេះ (រួមទាំងទឹកដីសម្រាប់ហ្វូងសត្វ) ទៅដល់កុលសម្ព័ន្ធលេវី ដូចដែលព្រះអម្ចាស់បានបង្គាប់តាមរយៈលោកម៉ូសេ។
|
||
\v 9 ចាប់ពីកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធស៊ីម្មាន បានចែកទឹកដីដែលមានក្រុងដែលមានកត់តាមឈ្មោះ។
|
||
\v 10 ទីក្រុងទាំងនេះបានប្រគល់ឲ្យកូនចៅលោកអើរ៉ុនដែលនៅក្នុងចំណោមអំបូរលោកកេហាត់ ដែលចេញពីកុលសម្ព័ន្ធលេវី ។ ដោយសារការចាប់ឆ្នោតលើកដំបូងចំលើពួកគេ។
|
||
|
||
\s5
|
||
\v 11 ជនជាតិអ៊ីស្រាអែលបានឲ្យក្រុងគារយ៉ាត អើបាពោល (អើបាជាឪពុករបស់អណាក់) គឺក្រុងហេប្រូនដែលស្ថិតនៅក្នុងតំបន់ភ្នំយូដា ព្រមទាំងវាលស្មៅដែលនៅជុំវិញនោះ។
|
||
\v 12 ប៉ុន្តែ វាលស្រែ និងភូមិរបស់ក្រុងនោះ គេបានប្រគល់ជូនលោកកាលែប ជាកូនរបស់លោកយេភូនេ ទុកជាកម្មសិទ្ធិរបស់លោក។
|
||
|
||
\s5
|
||
\v 13 កូនចៅរបស់លោកអើរុនជាបូជាចារ្យបានទទួលហេប្រូន និងវាលស្មៅរបស់ក្រុងនោះ ដែលជាក្រុងជម្រកសម្រាប់អស់អ្នកដែលសម្លាប់មនុស្សដោយអចេតនា ព្រមទាំងក្រុងលីបណា និងវាលស្មៅរបស់ក្រុងនោះ
|
||
\v 14 ក្រុងយ៉ាទៀរ និងវាលស្មៅរបស់ក្រុងនោះ ក្រុងអែសធេម៉ូរ និងវាលស្មៅរបស់ក្រុងនោះ។
|
||
\v 15 ពួកគេក៏ឲ្យក្រុងហូឡូន និងវាលស្មៅរបស់ក្រុងនោះ ក្រុងដេបៀរ និងវាលស្មៅរបស់ក្រុងនោះ
|
||
\v 16 ក្រុងអាយីន និងវាលស្មៅរបស់ក្រុងនោះ ក្រុងយូថា និងវាលស្មៅរបស់ក្រុងនោះ ព្រមទាំងក្រុងបេតសេមែស និងវាលស្មៅរបស់ក្រុងនោះ។ មានប្រាំបួនក្រុងដែលបានទទួលពីកុលសម្ព័ន្ធទាំងពីរនេះ។
|
||
|
||
\s5
|
||
\v 17 ចេញពីកុលសម្ព័ន្ធបេនយ៉ាមីន ពួកគេទទួលបានក្រុងគីបៀន និងវាលស្មៅរបស់ក្រុងនោះ ក្រុងកេបា និងវាលស្មៅរបស់ក្រុងនោះ
|
||
\v 18 ក្រុងអាណាថោត និងវាលស្មៅរបស់ក្រុងនោះ ក្រុងអាល់ម៉ូន និងវាលស្មៅរបស់ក្រុងនោះ មានបួនក្រុង។
|
||
\v 19 ក្រុងដែលប្រគល់ជូនពួកបូជាចារ្យដែលជាកូនចៅលោកអើរ៉ុនទទួល គឺដប់បីក្រុង ព្រមទាំងវាលស្មៅរបស់ក្រុងនោះផង។
|
||
|
||
\s5
|
||
\v 20 ដូច្នេះ អ្នកផ្សេងទៀតក្នុងគ្រួសាររបស់លោកកេហាត់ គឺពួកលេវីដែលនៅក្នុងគ្រួសាររបស់កេហាត់ ពួកគេទទួលបានក្រុងក្នុងទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីម ដោយការចាប់ឆ្នោត។
|
||
\v 21 ពួកគេទទួលបានក្រុងស៊ីគែម និងវាលស្មៅរបស់ក្រុងនោ ដែលនៅក្នុងតំបន់ភ្នំអេប្រាអ៊ីម ជាក្រុងជម្រកសម្រាប់អ្នកណាដែលសម្លាប់មនុស្សដោយអចេតនា ក្រុងកេស៊ើរ និងវាលស្មៅរបស់ក្រុងនោះ
|
||
\v 22 ក្រុងគីបសែម និងវាលស្មៅរបស់ក្រុងនោះក្រុងបេតហូរ៉ូន និងវាលស្មៅរបស់ក្រុងនោះ ទាំងអស់មានបួនក្រុង។
|
||
|
||
\s5
|
||
\v 23 ពីកុលសម្ព័ន្ធដាន់អំបូរកេហាត់បានទទួលក្រុង និងវាលស្មៅរបស់ក្រុងនោះ ក្រុងគីបថោន និងវាលរបស់ក្រុងនោះ
|
||
\v 24 ក្រុងអាយ៉ាឡូន និងវាលស្មៅរបស់ក្រុងនោះ ព្រមទាំងក្រុងកាថ រីម៉ូន និងវាលស្មៅរបស់ក្រុងនោះ មានទាំងអស់បួនក្រុង។
|
||
|
||
\s5
|
||
\v 25 អំបូរកេហាត់បានទទួលក្រុងពីរពីកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលគឺក្រុងតាណាក់ និងវាលស្មៅរបស់ក្រុងនោះ ក្រុងអ៊ីតឡាម និងវាលស្មៅរបស់ក្រុងនោះ។
|
||
\v 26 អំបូរកូនចៅរបស់កេហាត់ទាំងអស់មានក្រុងដប់ រួមទាំងវាលស្មៅរបស់ពួកគេ។
|
||
|
||
\s5
|
||
\v 27 អំបូរគើសុន ដែលជាអំបូរផ្សេងទៀតរបស់កុលសម្ព័ន្ធលេវីទទួលបានក្រុង និងវាលស្មៅរបស់ក្រុងនោះ ក្នុងទឹកដីពីកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដែលនៅខាងកើត សម្រាប់ជាក្រុងជម្រកដល់អ្នកសម្លាប់គេដោយអចេតនា ក្រុងកូឡាន និងវាលស្មៅនៅជុំវិញ ក្នុងស្រុកបាសាន ព្រមទាំងក្រុងបេសត្រា និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងពីរ។
|
||
|
||
\s5
|
||
\v 28 ពួកគេក៏ឲ្យក្រុងគើសុនពីកុលសម្ព័ន្ធអ៊ីសាខារដល់អំបូរគើសុន ជាមួយនឹងវាលរបស់ក្រុងនោះ ក្រុងដាប្រាត និងវាលស្មៅរបស់ក្រុងនោះដែរ
|
||
\v 29 ក្រុងយ៉ាមូត និងវាលស្មៅរបស់ក្រុងនោះ ក្រុងអេនកានីន និងវាលស្មៅរបស់ក្រុងនោះ គឺមានក្រុងបួន។
|
||
\v 30 ចេញពីកុលសម្ព័ន្ធស៊ើរ គេបានឲ្យក្រុងមីសាល់ និងវាលស្មៅរបស់ក្រុងនោះ ក្រុងអាប់ដូន និងវាលស្មៅរបស់ក្រុងនោះ
|
||
\v 31 ក្រុងហែលកាថ និងវាលស្មៅរបស់ក្រុងនោះ ក្រុងរេហូប និងវាលស្មៅរបស់ក្រុងនោះ គឺមានក្រុងបួន។
|
||
|
||
\s5
|
||
\v 32 ចេញពីកុលសម្ព័ន្ធណែបថាលី អំបូរគើសុន បានទទួលក្រុងកាដេស និងវាលស្មៅរបស់ក្រុងនោះ នៅក្នុងស្រុកកាលីឡេជាក្រុងជម្រកដល់អ្នកសម្លាប់គេដោយអចេតនា ក្រុងហាម៉ាត ដោរ និងវាលស្មៅរបស់ក្រុងនោះ ក្រុងការថាន និងវាលស្មៅរបស់ក្រុងនោះ គឺមានក្រុងបី។
|
||
\v 33 ពួកលេវីជាកូនចៅរបស់លោកគើសុនមានក្រុងទាំងអស់ដប់បី តាមអំបូររបស់ពួកគេ ព្រមទាំងវាលស្មៅរបស់ក្រុងនោះផង។
|
||
|
||
\s5
|
||
\v 34 ពួកលេវីផ្សេងទៀតអំបូរលោកម៉្រារី ទទួលបានពីកុលសម្ព័ន្ធសាប់យូឡូន មានក្រុងយ៉ុកនាម និងវាលស្មៅរបស់ក្រុងនោះ ក្រុងការថា និងវាលស្មៅរបស់ក្រុងនោះ
|
||
\v 35 ក្រុងឌីម ណា និងវាលស្មៅរបស់ក្រុងនោះ ព្រមទាំងក្រុងណា ហាឡាល់ និងវាលស្មៅរបស់ក្រុងនោះ មានទាំងអស់បួនក្រុង។
|
||
|
||
\s5
|
||
\v 36 អំបូរម៉្រារី បានទទួលពីកុលសម្ព័ន្ធរូបេនមានក្រុងបេសស៊ើរ និងវាលស្មៅរបស់ក្រុងនោះ ក្រុងយ៉ាហាស និងវាលស្មៅរបស់ក្រុងនោះ
|
||
\v 37 ក្រុងក្ដេម៉ូត និងវាលស្មៅរបស់ក្រុងនោះ ព្រមទាំងក្រុងមេផ្អាត និងវាលស្មៅរបស់ក្រុងនោះ គឺមានទាំងអស់បួនក្រុង។
|
||
\v 38 ពីកុលសម្ព័ន្ធកាដ គេទទួលបានក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ និងវាលស្មៅរបស់ក្រុងនោះ ជាជម្រកសម្រាប់អ្នកដែលសម្លាប់គេដោយអចេតនា និងក្រុងម៉ាហាណែម និងវាលស្មៅរបស់ក្រុងនោះ។
|
||
|
||
\s5
|
||
\v 39 អំបូរម៉្រារីក៏ទទួលបានក្រុងហេសបូន និងវាលស្មៅរបស់ក្រុងនោះ និងក្រុងយ៉ាស៊ើរ និងវាលស្មៅរបស់ក្រុងនោះ។ មានទាំងអស់ក្រុងបួន។
|
||
\v 40 ក្រុងទាំងអស់នេះជាក្រុងរបស់អំបូរបីបួនរបស់លោកម៉្រារី មកពីកុលសម្ព័ន្ធលេវី ដែលមានទាំងអស់ដប់ពីរក្រុង ដែលបានចាប់ឆ្នោតសម្រាប់ពួកគេ។
|
||
|
||
\s5
|
||
\v 41 ក្រុងដែលពួកលេវីបានទទួលពីកណ្តាលទឹកដីអ៊ីស្រាអែលមានចំនួនសែសិបប្រាំបីក្រុង រួមទាំងវាលស្មៅរបស់ក្រុងនោះផង។
|
||
\v 42 ក្រុងនីមួយៗមានវាលស្មៅព័ទ្ធជុំវិញ។ គ្រប់ក្រុងទាំងអស់មានដូចគ្នា។
|
||
|
||
\s5
|
||
\v 43 ដូច្នេះ ព្រះអម្ចាស់បានប្រទានទឹកដីដល់កូនចៅអ៊ីស្រាអែលជាទឹកដីដែលព្រះអង្គបានស្បថថានឹងប្រទានដល់បុព្វបុរសរបស់ពួកគេ។
|
||
\v 44 បន្ទាប់មក ព្រះអម្ចាស់ឲ្យពួកគេសម្រាកតាមកន្លែងរបស់ពួកគេរៀងៗខ្លួន ដូចដែលបានស្បថជាមួយដូនតារបស់ពួកគេ។ គ្មានសត្រូវណាមួយរបស់ពួកគេអាចយកឈ្នះពួកគេបានឡើយ។ ព្រះអម្ចាស់បានប្រទានសត្រូវរបស់ពួកគេមកក្នុងកណ្តាប់ដៃរបស់ពួកគេ។
|
||
\v 45 គ្មានសេចក្តីសន្យាណាមួយដែលព្រះអម្ចាស់បានសន្យាជាមួយនឹងអ៊ីស្រាអែលមិនបានសម្រេចនោះឡើយ។ អ្វីៗគ្រប់យ៉ាងបានសម្រេចទាំងអស់។
|
||
|
||
\s5
|
||
\c 22
|
||
\cl ជំពូក ២២
|
||
\p
|
||
\v 1 ក្រោយមក លោកយ៉ូស្វេហៅកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលមក។
|
||
\v 2 លោកបានមានប្រសាសន៍ទៅពួកគេថា៖ «អ្នកបានធ្វើអ្វីគ្រប់យ៉ាងដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បានបង្គាប់ដល់អ្នក។ អ្នកបានស្តាប់បង្គាប់រាល់ពាក្យរបស់ខ្ញុំដែលបានប្រាប់អ្នករាល់គ្នា។
|
||
\v 3 អ្នកមិនបានបោះបង់ចោលបងប្អូនរបស់អ្នកឡើយតាំងពីមុនរហូតមកដល់ថ្ងៃនេះ អ្នកបានបំពេញកាតព្វកិច្ចដែលព្រះអម្ចាស់បានបង្គាប់ដល់អ្នករាល់គ្នា។
|
||
|
||
\s5
|
||
\v 4 ឥឡូវនេះ ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាឲ្យបងប្អូនរបស់អ្នករាល់គ្នាសម្រាក ដូចដែលព្រះអង្គបានសន្យាជាមួយពួកគេ។ ដូច្នេះ ចូរត្រឡប់ទៅជំរំរបស់អ្នករាល់គ្នាវិញ ជាកន្លែងដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បានផ្តល់ឲ្យអ្នករាល់គ្នានៅត្រើយម្ខាងទន្លេយ័រដាន់។
|
||
\v 5 ប៉ុន្តែ ត្រូវប្រយ័ត្នក្នុងការប្រព្រឹត្តតាមរាល់បទបញ្ជា និងក្រឹត្យវិន័យដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បានបង្គាប់ដល់អ្នករាល់គ្នា ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ត្រូវដើរតាមផ្លូវរបស់ព្រះអង្គ ត្រូវរក្សាបញ្ញត្តរបស់ព្រះអង្គ ត្រូវជាប់ចិត្តជាមួយព្រះអង្គ ហើយត្រូវថ្វាយបង្គំព្រះអង្គឲ្យអស់ពីចិត្ត និងអស់ពីព្រលឹងរបស់អ្នករាល់គ្នា»។
|
||
\v 6 ដូច្នេះ លោកយ៉ូស្វេក៏ឲ្យពរដល់ពួកគេ ហើយឲ្យពួកគេចេញទៅ ពួកគេក៏ត្រឡប់ទៅជំរំរបស់ពួកគេវិញ។
|
||
|
||
\s5
|
||
\v 7 ឥឡូវនេះ កុលសម្ព័ន្ធម៉ាណាសេពាក់កណ្តាលទៀតបានទទួលទឹកដីជាមរតកនៅក្រុងបាសាន ប៉ុន្តែ កុលសម្ព័ន្ធពាក់កណ្តាលទៀតបានទទួលទឹកដីជាមរតកនៅទល់មុខបងប្អូនរបស់ពួកគេនៅតំបន់ខាងលិចទន្លេយ័រដាន់។ លោកយ៉ូស្វេបានបញ្ជូនពួកគេទៅជំរំរបស់ពួកគេវិញ លោកក៏បានឲ្យពរពួកគេ
|
||
\v 8 ហើយនិយាយទៅពួកគេថា៖ «ចូរត្រឡប់ទៅជំរំរបស់អ្នករាល់គ្នាវិញជាមួយនឹងទ្រព្យដ៏ច្រើន និងហ្វូងសត្វយ៉ាងច្រើន ជាមួយមាស និងប្រាក់ ជាមួយលង្ហិន និងដែក និងមានសំលៀកបំពាក់ដ៏ច្រើនទាំងនេះចុះ។ ចូរចែកជ័យភណ្ឌដែលបានពីពួកខ្មាំងសត្រូវជាមួយនឹងបងប្អូនរបស់អ្នករាល់គ្នាចុះ។
|
||
|
||
\s5
|
||
\v 9 ដូច្នេះ កូនចៅកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ គឺចាកចេញពីជនជាតិអ៊ីស្រាអែលនៅស៊ីឡូ ដែលនៅទឹកដីកាណាន។ ពួកគេចាកចេញឆ្ពោះទៅស្រុកកាឡាដ ជាទឹកដីរបស់ពួកគេ ដែលធ្វើតាមបញ្ជាដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
|
||
|
||
\s5
|
||
\v 10 នៅពេលដែលពួកគេបានមកដល់ទន្លេយ័រដាន់នៅក្នុងទឹកដីកាណាន កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានសង់អាសនាមួយនៅត្រើយទន្លេយ័រដាន់ជាអាសនាមួយយ៉ាងធំ និងអស្ចារ្យ។
|
||
\v 11 ប្រជាជនអ៊ីស្រាអែលបានឮពីរឿងនេះ ហើយបាននិយាយថា៖ «មើល! កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានសង់អាសនានៅខាងមុខទឹកដីកាណានគីលីយ៉ូត នៅតំបន់ក្បែរទន្លេយ័រដាន់ នៅត្រើយម្ខាងដែលជាកម្មសិទ្ធិរបស់ប្រជាជនអ៊ីស្រាអែល។
|
||
|
||
\s5
|
||
\v 12 នៅពេលដែលប្រជាជនអ៊ីស្រាអែលឮអំពីរឿងនេះ ប្រជាជនទាំងអស់បានប្រជុំគ្នានៅក្រុងស៊ីឡូ ដើម្បីឡើងទៅធ្វើសង្គ្រាមជាមួយពួកគេ។
|
||
|
||
\s5
|
||
\v 13 បន្ទាប់មក ប្រជាជនអ៊ីស្រាអែលបានបញ្ជូនអ្នកនាំសារ ទៅកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល នៅឯទឹកដីគីឡាត។ ពួកគេក៏បានបញ្ជូនលោកភីនេហាស ជាកូនលោកបូជាចារ្យអេឡាសារទៅដែរ
|
||
\v 14 និងអ្នកដឹកនាំដប់អ្នកទៀតទៅជាមួយពួកគេដែរ គឺក្នុងមួយកុលសម្ព័ន្ធម្នាក់ ហើយពួកគេម្នាក់ៗសុទ្ធតែជាអ្នកដឹកនាំនៃអំបូររបស់ប្រជាជនអ៊ីស្រាអែល។
|
||
|
||
\s5
|
||
\v 15 ពួកគេបានមកជួបប្រជាជនកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល នៅស្រុកកាឡាដ ហើយពួកគេនិយាយថា៖
|
||
\v 16 «សហគមន៍ទាំងមូលរបស់ព្រះអម្ចាស់បាននិយាយថា៖ «តើហេតុអ្វីបានជាអ្នករាល់គ្នាបានប្រព្រឹត្តរឿងមិនស្មោះត្រង់ប្រឆាំងនឹងព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែល ដោយនៅថ្ងៃនេះអ្នកបានឈប់ដើរតាមព្រះអម្ចាស់ដោយបានសង់អាសនាមួយសម្រាប់ខ្លួនអ្នករាល់គ្នាដើម្បីប្រឆាំងនឹងព្រះអម្ចាស់ដូច្នេះ?
|
||
|
||
\s5
|
||
\v 17 តើអំពើបាបរបស់យើងនៅពេអ៊មិនគ្រប់គ្រាន់សម្រាប់យើងទេឬអី? នៅពេលនេះយើងមិនទាន់បានសម្អាតខ្លួនរបស់យើងពីអំពើទាំងនោះនៅឡើយ។ អំពើបាបនៅទីនោះបានធ្វើឲ្យសហគមន៍អ៊ីស្រាអែលវេទនាយ៉ាងខ្លាំង។
|
||
\v 18 តើអ្្នកត្រូវឈប់ដើរតាមការដឹកនាំរបស់ព្រះអម្ចាស់នៅថ្ងៃនេះឬ? បើអ្នករាល់គ្នាបះបោរប្រឆាំងនឹងព្រះអម្ចាស់នៅថ្ងៃនេះ នៅថ្ងៃស្អែកព្រះអង្គនឹងព្រះពិរោធជាមួយនឹងសហគមន៍អ៊ីស្រាអែលទាំងមូលមិនខាន។
|
||
|
||
\s5
|
||
\v 19 បើទឹកដីដែលជាកម្មសិទ្ធិរបស់អ្នករាល់គ្នាមិនបរិសុទ្ធទេ ដូច្នេះ អ្នកគួរតែឆ្លងទៅកាន់ទឹកដីដែលមានដំណាក់របស់ព្រះអម្ចាស់ ហើយទទួលចំណែកទឹកដីក្នុងចំណោមយើងរាល់គ្នាទៅ។ កុំឲ្យបះបោរប្រឆាំងនឹងព្រះអម្ចាស់ ក៏កុំឲ្យបះបោរប្រឆាំងនឹងយើងដោយសង់អាសនាសម្រាប់អ្នករាល់គ្នាជំនួសអាសនារបស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាឡើយ។
|
||
\v 20 តើលោកអាកានជាកូនរបស់លោកសេរ៉ាមិនបានប្រព្រឹត្តបាបលើរបស់ដែលត្រូវថ្វាយព្រះជាម្ចាស់ទេឬអី? តើព្រះពិរោធរបស់ព្រះអម្ចាស់មិនបានធ្លាក់មកលើប្រជាជនអ៊ីស្រាអែលទេឬអី? តើគាត់វិនាសតែម្នាក់ឯងទេឬ»។
|
||
|
||
\s5
|
||
\v 21 បន្ទាប់មក កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ឆ្លើយទៅមេដឹកនាំអំបូរនៃជនជាតិអ៊ីស្រាអែលថា៖
|
||
\v 22 «ព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្តាគឺព្រះអម្ចាស់! ព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្តាគឺព្រះអម្ចាស់! ព្រះអង្គជ្រាប ហើយក៏សូមឲ្យប្រជាជនអ៊ីស្រាអែលទាំងអស់ដឹងដែរថា! បើយើងបះបោរប្រឆាំងនឹងព្រះអម្ចាស់ សូមកុំឲ្យយើងនៅមានជីវិតដល់ថ្ងៃនេះឡើយ។
|
||
\v 23 បើយើងសង់អាសនៈធ្វើឲ្យយើងដាច់ឆ្ងាយពីការដើរតាមព្រះអម្ចាស់។ បើយើងសង់អាសនាដើម្បីថ្វាយតង្វាយដុត តង្វាយម្សៅ ឬក៏តង្វាយមេត្រីភាព នោះសូមឲ្យព្រះអម្ចាស់ដាក់ទោសពួកយើងចុះ។
|
||
|
||
\s5
|
||
\v 24 ទេ! យើងធ្វើបែបនេះដោយយើងភ័យខ្លាចថាថ្ងៃក្រោយកូនចៅរបស់អ្នកទាំងអស់គ្នានឹងនិយាយមកកាន់កូនចៅរបស់យើងថា៖ «តើអ្នកបានធ្វើអ្វីខ្លះចំពោះព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែល»?
|
||
|
||
\s5
|
||
\v 25 ដោយសារព្រះអម្ចាស់បានដាក់ទន្លេយ័រដាន់ជាព្រំប្រទល់រវាងយើង និងអ្នករាល់គ្នា។ អ្នកទាំងអស់គ្នាដែលជាពួករូបេន និងពួកកាដអើយ អ្នករាល់គ្នាគ្មានសិទ្ធិទាក់ទងជាមួយព្រះអម្ចាស់ទេ»។ ដូច្នេះ កូនចៅរបស់អ្នករាល់គ្នាអាចមិនឲ្យកូនចៅរបស់យើងថ្វាយបង្គំព្រះអម្ចាស់។
|
||
|
||
\s5
|
||
\v 26 ដូច្នេះ យើងនិយាយថា៖ «ចូរយើងសង់អាសនៈមួយ មិនមែនសម្រាប់ថ្វាយដង្វាយដុត ឬសម្រាប់តង្វាយអ្វីផ្សេងៗឡើយ
|
||
\v 27 ប៉ុន្តែ ជាបន្ទាល់រវាងយើង និងអ្នករាល់គ្នា និងរវាងកូនចៅរបស់យើង និងយើងដែរ ដែលយើងមានសិទ្ធិក្នុងការថ្វាយបង្គំព្រះអម្ចាស់នៅមុខព្រះអង្គ ជាមួយនឹងការថ្វាយតង្វាយដុត និងតង្វាយមេត្រី ដូច្នេះ កូនចៅរបស់អ្នករាល់គ្នានៅពេលក្រោយនឹងមិននិយាយថា៖ «អ្នកគ្មានសិទ្ធិអ្វីជាមួយព្រះអម្ចាស់ឡើយ»។
|
||
|
||
\s5
|
||
\v 28 ដូច្នេះ យើងនិយាយថា៖ «បើការនេះត្រូវនិយាយជាមួយយើង ឬជាមួយកូនចៅរបស់យើងនៅពេលក្រោយ យើងគួរនិយាយថា៖ «មើល! នេះជាអាសនារបស់ព្រះអម្ចាស់ដែលបានចម្លងមក ដែលដូនតារបស់យើងបានសង់ មិនមែនសម្រាប់តង្វាយដុត ក៏មិនមែនសម្រាប់ថ្វាយតង្វាយដែរ ប៉ុន្តែ ជាបន្ទាល់រវាងយើង និងអ្នករាល់គ្នា»។
|
||
\v 29 យើងមិនចង់បះបោរប្រឆាំងនឹងព្រះអម្ចាស់ទេ ក៏មិនចង់បែកចិត្តចេញពីព្រះអង្គនៅថ្ងៃនេះដោយសង់អាសនៈសម្រាប់ថ្វាយតង្វាយដុតទាំងមូល និងថ្វាយមេត្រីភាព ក្រៅពីអាសនារបស់ព្រះអម្ចាស់ ជាព្រះរបស់យើង ដែលស្ថិតនៅមុខដំណាក់របស់ព្រះអង្គឡើយ។
|
||
|
||
\s5
|
||
\v 30 នៅពេលលោកបូជាចារ្យភីនេហាស មេដឹកនាំប្រជាជន ដែលជាមេដឹកនាំអំបូរជនជាតិអ៊ីស្រាអែលដែលនៅជាមួយលោកបានឮពាក្យពីកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេ រៀបរាប់រួចមក ពួកគេគិតថាល្អ។
|
||
\v 31 លោកភីនេហាស ជាកូនរបស់លោកបូជាចារ្យអេឡាសារ បាននិយាយទៅកាន់ប្រជាជនក្នុងកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេថា៖ «នៅថ្ងៃនេះយើងដឹងថាព្រះអម្ចាស់គង់នៅក្នុងចំណោមយើងរាល់គ្នា ដោយសារអ្នកមិនបានប្រព្រឹត្តដោយឥតជំនឿប្រឆាំងនឹងព្រះអង្គឡើយ។ ឥឡូវនេះ អ្នកបានសង្គ្រោះប្រជាជនអ៊ីស្រាអែលចេញពីព្រះហស្តរបស់ព្រះអម្ចាស់ហើយ»។
|
||
|
||
\s5
|
||
\v 32 បន្ទាប់មក លោកភីនេហាស ជាកូនរបស់លោកបូជាចារ្យអេឡាសារ និងអ្នកដឹកនាំផ្សេងទៀតបានចាកចេញពីកុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដ ចេញពីទឹកដីស្រុកកាឡាដ វិលមកស្រុកកាណាន ទៅជួបនឹងប្រជាជនអ៊ីស្រាអែល និងនាំពាក្យទាំងអស់ត្រឡប់ទៅប្រាប់ពួកគេវិញ។
|
||
\v 33 របាយការណ៍របស់ពួកគេក៏ធ្វើឲ្យប្រជាជនអ៊ីស្រាអែលពេញចិត្តដែរ។ ប្រជាជនអ៊ីស្រាអែលថ្វាយព្រះពរដល់ព្រះជាម្ចាស់ ហើយក៏មិននិយាយរឿងធ្វើសង្គ្រាមប្រឆាំងនឹងកុលសម្ព័នរូបេន និងកុលសម្ព័ន្ធកាដ ដើម្បីបំផ្លាញទឹកដីដែលពួកគេរស់នៅទៀតឡើយ។
|
||
|
||
\s5
|
||
\v 34 កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដ បានហៅអាសនានោះថា៖ «សក្ខីភាព» ដោយនិយាយថា៖ «វាជាសក្ខីភាពរវាងយើងទាំងអស់គ្នាថា ព្រះអម្ចាស់គឺជាព្រះជាម្ចាស់»។
|
||
|
||
\s5
|
||
\c 23
|
||
\cl ជំពូក ២៣
|
||
\p
|
||
\v 1 ជាច្រើនថ្ងៃក្រោយមក ព្រះអម្ចាស់បានឲ្យប្រជាជនអ៊ីស្រាអែលបានសម្រាកពីពួកខ្មាំងសត្រូវរបស់ពួកគេ ហើយលោកយ៉ូស្វេមានអាយុកាន់តែចាស់ និងមានអាយុវែង។
|
||
\v 2 លោកយ៉ូស្វេបានហៅប្រជាជនអ៊ីស្រាអែលទាំងអស់មក មានពួកចាស់ទុំ អ្នកដឹកនាំ ពួកចៅក្រម និងពួកនាយកក្រុមមក ហើយនិយាយទៅពួកគេថា៖ «ខ្ញុំកាន់តែចាស់ហើយ។
|
||
\v 3 អ្នករាល់គ្នាបានឃើញអ្វីៗដែលព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នកបានប្រព្រឹត្តចំពោះជាតិសាសន៍ទាំងអស់សម្រាប់អ្នករាល់គ្នា គឺព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានប្រយុទ្ធដើម្បីអ្នករាល់គ្នា។
|
||
|
||
\s5
|
||
\v 4 មើល! ខ្ញុំបានបែងចែកទឹកដីរបស់ជាតិសាសន៍នានាដែលអ្នករាល់គ្នាបានដណ្តើមបានដល់អ្នករាល់គ្នា សម្រាប់កុលសម្ព័ន្ធរបស់អ្នករាល់គ្នា ក្នុងនោះមានជាតិសាសន៍ដែលខ្ញុំបានបំផ្លាញរួចហើយ ចាប់ពីទន្លេយ័រដាន់ដល់សមុទ្រធំនៅខាងលិច។
|
||
\v 5 ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងដេញពួកគេចេញ។ ព្រះអង្គនឹងបង្ខំឲ្យគេចេញពីទឹកដីនោះសម្រាប់អ្នករាល់គ្នា។ ព្រះអង្គនឹងរឹបអូសយកទឹកដីរបស់ពួកគេ ហើយអ្នកនឹងទទួលទឹកដីនោះជាកម្មសិទ្ធិ ដូចដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានសន្យាដល់អ្នក។
|
||
|
||
\s5
|
||
\v 6 ចូរមានកម្លាំង ដើម្បីឲ្យអ្នកអាចរក្សា និងធ្វើតាមអ្វីដែលបានសរសេរទុកនៅក្នុងសៀវភៅក្រឹត្យវិន័យរបស់លោកម៉ូសេ កុំឲ្យងាកឆ្វេង ឬងាកស្តាំពីក្រឹត្យវិន័យនេះឡើយ
|
||
\v 7 ដូច្នេះ អ្នកនឹងមិនពាក់ព័ន្ធជាមួយជាតិសាសន៍ទាំងនេះដែលនៅសេសសល់ក្នុងចំណោមអ្នករាល់គ្នា ឬក៏រំឭកពីឈ្មោះព្រះរបស់ពួកគេ មិនត្រូវស្បថក្នុងនាមព្រះទាំងនោះ មិនត្រូវថ្វាយបង្គំ ឬក៏គោរពពួកគេឡើយ។
|
||
\v 8 ផ្ទុយទៅវិញ អ្នកត្រូវតែស្មោះត្រង់ជាមួយព្រះអម្ចាស់ជាព្រះរបស់អ្នកដូចដែលអ្នកបានធ្វើនៅថ្ងៃនេះស្រាប់។
|
||
|
||
\s5
|
||
\v 9 ព្រះអម្ចាស់បានបណ្តេញជាតិសាសន៍ដ៏ធំ និងខ្លាំងពូកែពីមុខអ្នករាល់គ្នា។ សម្រាប់អ្នករាល់គ្នា គ្មាននរណាអ្នកអាចឈរនៅមុខអ្នករាល់គ្នាបានទេរហូតមកដល់ថ្ងៃនេះ។
|
||
\v 10 បុរសតែម្នាក់ក្នុងចំណោមអ្នករាល់គ្នា នឹងធ្វើឲ្យមនុស្សរាប់ពាន់អ្នករត់ខ្ចាត់ខ្ចាយ ដោយសារព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាជាអ្នកប្រយុទ្ធសម្រាប់អ្នករាល់គ្នា ដូចដែលព្រះអង្គបានសន្យា។
|
||
\v 11 ចូរយកចិត្តទុកដាក់ ដូច្នេះ អ្នកនឹងស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។
|
||
|
||
\s5
|
||
\v 12 ប៉ុន្តែ បើអ្នកត្រឡប់ក្រោយ និងជំពាក់ចិត្តនឹងអ្នកដែលនៅសេសសល់នៃជាតិសាសន៍នៅក្នុងចំណោមអ្នករាល់គ្នានេះឬក៏អ្នករៀបការជាមួយពួកគេ ឬក៏អ្នកចូលរួមជាមួយពួកគេ ហើយពួកគេនៅជាមួយអ្នក
|
||
\v 13 ដូច្នេះ ចូរចាំឲ្យបានច្បាស់ថា ព្រះអម្ចាស់ជាព្រះរបស់អ្នកនឹងមិនបណ្ដេញជាតិសាសន៍ទាំងនេះពីក្នុងចំណោមអ្នករាល់គ្នាឡើយ។ ផ្ទុយទៅវិញ ពួកគេនឹងក្លាយជាឧបសគ្គ និងជាអន្ទាក់សម្រាប់អ្នករាល់គ្នា ជារំពាត់នៅលើខ្នងអ្នក និងជាបន្លានៅក្នុងភ្នែករបស់អ្នករហូតដល់អ្នកវិនាសពីទឹកដីដែលព្រះអម្ចាស់ជាព្រះរបស់អ្នកបានប្រគល់ដល់អ្នក។
|
||
|
||
\s5
|
||
\v 14 ឥឡូវនេះ ខ្ញុំជិតអស់ជីវិតនៅលើផែនដីនេះហើយ ហើយអ្នកត្រូវដឹងឲ្យច្បាស់នៅក្នុងចិត្ត និងព្រលឹងរបស់អ្នកថាគ្មានពាក្យណាមួយនឹងមិនបានសម្រេចក្នុងចំណោមរឿងល្អដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានសន្យាជាមួយអ្នកឡើយ។ របស់ទាំងអស់នេះគឺសម្រាប់អ្នករាល់គ្នា។ គ្មានអ្វីមួយដែលនឹងមិនបានសម្រេចនោះទេ។
|
||
\v 15 ប៉ុន្តែ គឺដូចគ្រប់ព្រះបន្ទូលដែលព្រះអម្ចាស់ជាព្រះរបស់អ្នកបានសន្យាដល់អ្នកបានសម្រេចដូច្នេះដែរ ដូច្នេះ ព្រះអម្ចាស់នឹងនាំការអាក្រក់មកលើអ្នករហូតដល់ព្រះអង្គបានបំផ្លាញអ្នកពីទឹកដីដ៏ល្អរបស់ព្រះអង្គ ដែលព្រះអម្ចាស់ជាព្រះរបស់អ្នកបានប្រគល់ដល់អ្នក។
|
||
|
||
\s5
|
||
\v 16 ព្រះអង្គនឹងធ្វើការនេះបើអ្នកផ្តាច់សម្ពន្ធមេត្រីជាមួយព្រះអម្ចាស់ជាព្រះរបស់អ្នក ជាសម្ពន្ធមេត្រីដែលព្រះអង្គបានបង្គាប់ឲ្យអ្នករក្សា។ បើអ្នកវាល់គ្នាទៅថ្វាយបង្គំព្រះផ្សេងទៀត និងគោរពព្រះទាំងនោះ នោះព្រះពិរោធរបស់ព្រះអម្ចាស់នឹងបញ្ឆេះប្រឆាំងនឹងអ្នក ហើយអ្នកនឹងវិនាសយ៉ាងទាន់ហន់ពីទឹកដីដ៏ល្អដែលព្រះអង្គបានប្រទានដល់អ្នក»។
|
||
|
||
\s5
|
||
\c 24
|
||
\cl ជំពូក ២៤
|
||
\p
|
||
\v 1 បន្ទាប់មក លោកយូ៉ស្វេបានប្រមូលកុលសម្ព័ន្ធទាំងអស់របស់អ៊ីស្រាអែលទៅស៊ីគែម និងបានហៅពួកចាស់ទុំ ពួកអ្នកដឹកនាំ ពួកចៅក្រម និងពួកនាយកក្រុមរបស់ពួកគេមក ហើយពួកគេបានឈរនៅចំពោះព្រះជាម្ចាស់។
|
||
\v 2 លោកយ៉ូស្វេបាននិយាយទៅប្រជាជនទាំងអស់ថា៖ «នេះជាអ្វីដែលព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលមានបន្ទូលថា៖ «អស់រយៈពេលយ៉ាងយូរកន្លងមកបុព្វបុរសរបស់អ្នកបានរស់នៅក្រោយទន្លេអឺប្រាតគឺថេរ៉ា ជាឪពុករបស់អប្រាហាំ និងណាហ៊រពួកគេគោរពបម្រើព្រះដទៃ។
|
||
|
||
\s5
|
||
\v 3 ប៉ុន្តែ យើងបាននាំឪពុករបស់អ្នករាល់គ្នាពីខាងនាយទន្លេអឺប្រាតមក និងនាំគាត់មកកាន់ទឹកដីកាណាន ហើយបានប្រទានកូនចៅជាច្រើនដល់គាត់តាមរយៈកូនរបស់គាត់គឺអ៊ីសាក។
|
||
\v 4 បន្ទាប់មក យើងប្រទានយ៉ាកុប និងអេសាវដល់អ៊ីសាក។ យើងបានប្រគល់តំបន់ភ្នំសៀរឲ្យអេសាវគ្រប់គ្រង ប៉ុន្តែ យ៉ាកុប និងកូនៗរបស់គាត់បានទៅអេស៊ីប។
|
||
|
||
\s5
|
||
\v 5 យើងបានបញ្ជូនម៉ូសេ និងអើរុ៉នហើយយើងបានប្រហារអ្នកស្រុកអេស៊ីប ដោយសារគ្រោះកាច។ ក្រោយមកទៀតយើងបាននាំអ្នករាល់គ្នាចេញមក។
|
||
\v 6 យើងបាននាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីអេស៊ីប ហើយអ្នកមកដល់សមុទ្រ។ ពួកជនជាតិអេស៊ីបបានដេញតាមពួកគេដោយមានទាំងរទេះចម្បាំង និងទ័ពសេះវែងដូចសមុទ្រត្រែង។
|
||
|
||
\s5
|
||
\v 7 នៅពេលដែលបុព្វបុរសរបស់អ្នករាល់គ្នាបានស្រែករកព្រះអម្ចាស់ ព្រះអង្គបានដាក់ភាពងងឹតនៅចន្លោះអ្នក និងជនជាតិអេស៊ីប។ ព្រះអង្គបាននាំទឹកសមុទ្រមកគ្របលើពួកគេ។ អ្នកបានឃើញអ្វីដែលយើងបានធ្វើនៅស្រុកអេស៊ីបហើយ។ បន្ទាប់មក អ្នកបានរស់នៅក្នុងវាលរហោស្ថានអស់រយៈពេលយ៉ាងយូរ។
|
||
|
||
\s5
|
||
\v 8 យើងបាននាំអ្នកទៅកាន់ទឹកដីអាម៉ូរី ដែលរស់នៅត្រើយម្ខាងនៃទន្លេយ័រដាន់។ ពួកគេបានប្រយុទ្ធជាមួយអ្នករាល់គ្នា ហើយយើងបានប្រគល់ពួកគេទៅក្នុងកន្តាប់ដៃអ្នករាល់គ្នា។ អ្នកបានកាន់កាប់ទឹកដីរបស់ពួកគេ ហើយយើងបានបំផ្លាញពួកគេនៅមុខអ្នករាល់គ្នា។
|
||
|
||
\s5
|
||
\v 9 បាឡាក់ជាកូនរបស់ស៊ីបព័រ ជាស្តេចស្រុកម៉ូអាប់ បានលើកទ័ពមកវាយជនជាតិអ៊ីស្រាអែល។ លោកបានឲ្យគេទៅហៅបាឡាម ជាកូនរបស់បេអ៊រ មកដាក់បណ្ដាសាអ្នករាល់គ្នា។
|
||
\v 10 ប៉ុន្តែ យើងមិនព្រមស្ដាប់បាឡាមទេ ផ្ទុយទៅវិញគាត់បែរជាឲ្យពរអ្នករាល់គ្នាទៅវិញ។ ដូច្នេះ យើងបានរំដោះអ្នករាល់គ្នាចេញពីកណ្តាប់ដៃស្តេច។
|
||
|
||
\s5
|
||
\v 11 អ្នករាល់គ្នាបានឆ្លងទន្លេយ័រដាន់ ហើយមកដល់ក្រុងយេរីខូ។ អ្នកដឹកនាំក្រុងយេរីខូបានវាយប្រឆាំងនឹងអ្នករាល់គ្នា ដោយរួមជាមួយជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិកាណាន ជនជាតិហេត ជនជាតិគើកាស៊ី ជនជាតិហេវី និងជនជាតិយេប៊ូស។ យើងបានឲ្យអ្នកមានជ័យជម្នះលើពួកគេ ហើយឲ្យពួកគេស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នករាល់គ្នា។
|
||
\v 12 យើងបានបញ្ជូនសត្វឪម៉ាល់ទៅមុនអ្នករាល់គ្នា ដើម្បីដេញពួកគេ និងស្តេចទាំងពីររបស់សាសន៍អាម៉ូរីចេញពីមុខអ្នករាល់គ្នា។ វាមិនបានកើតឡើងដោយសារដាវ ឬដោយសារធ្នូរបស់អ្នករាល់គ្នាឡើយ។
|
||
|
||
\s5
|
||
\v 13 យើងបានប្រគល់ទឹកដីដែលអ្នកមិនបានកាប់គាស់ និងទីក្រុងដែលអ្នករាល់គ្នាមិនបានសង់ដល់អ្នករាល់គ្នា ហើយឥឡូវនេះអ្នករស់នៅក្នុងក្រុងទាំងនោះ។ អ្នករាល់គ្នាបរិភោគផ្លែទំពាំងបាយជូរ និងផ្លែអូលីវ ពីចម្ការដែលអ្នករាល់គ្នាមិនបានដាំ»។
|
||
|
||
\s5
|
||
\v 14 ឥឡូវនេះ ចូរកោតខ្លាចព្រះអម្ចាស់ និងថ្វាយបង្គំព្រះអង្គដោយស្មោះត្រង់ និងដោយជំនឿ ចូរបោះបង់ចោលព្រះដែលបុព្វបុរសរបស់អ្នករាល់គ្នាបានថ្វាយបង្គំនៅនាយទន្លេអឺប្រាត និងនៅអេស៊ីបទៅ និងថ្វាយបង្គំព្រះអម្ចាស់វិញ។
|
||
\v 15 បើអ្នកគិតថាការថ្វាយបង្គំព្រះអម្ចាស់ខុស នោះចូរជ្រើសរើសព្រះដែលអ្នករាល់គ្នាចង់បម្រើនៅថ្ងៃនេះ ទោះបីពីព្រះរបស់បុព្វបុរសរបស់អ្នករាល់គ្នាដែលបានថ្វាយបង្គំនៅនាយទន្លេអឺប្រាត ឬព្រះពីសាសន៍អាម៉ូរីនៅក្នុងទឹកដីដែលអ្នករស់នៅ។ ប៉ុន្តែ សម្រាប់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ យើងនឹងថ្វាយបង្គំព្រះអម្ចាស់»។
|
||
|
||
\s5
|
||
\v 16 ប្រជាជនទាំងអស់បានឆ្លើយថា៖ «យើងនឹងមិនបោះបង់ចោលព្រះអម្ចាស់ទៅបម្រើព្រះណាផ្សេងឡើយ
|
||
\v 17 ព្រោះព្រះអម្ចាស់ជាព្រះរបស់យើង ដែលបាននាំយើង និងបុព្វបុរសរបស់យើងចេញពីទឹកដីអេស៊ីប ចេញពីផ្ទះនៃទាសករ ហើយព្រះអង្គបានធ្វើការយ៉ាងអស្ចារ្យនៅចំពោះយើងរាល់គ្នា ហើយព្រះអង្គបានការពារយើងខ្ញុំតាមផ្លូវដែលយើងបានធ្វើដំណើរឆ្លងកាត់ទឹកដីរបស់ជាតិសាសន៍នានា។
|
||
\v 18 បន្ទាប់មក ព្រះអម្ចាស់បានបណ្តេញមនុស្សទាំងអស់ចេញពីមុខយើង រួមទាំងសាសន៍អាម៉ូរី ដែលរស់នៅក្នុងទឹកដីនោះ។ ដូច្នេះ យើងក៏ថ្វាយបង្គំព្រះអម្ចាស់ ព្រោះព្រះអង្គជាព្រះរបស់យើង»។
|
||
|
||
\s5
|
||
\v 19 ប៉ុន្តែ លោកយ៉ូស្វេបាននិយាយទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាមិនអាចបម្រើព្រះអម្ចាស់បានទេ ព្រោះព្រះអង្គជាព្រះដ៏បរិសុទ្ធ ព្រះអង្គជាព្រះដែលប្រចណ្ឌ ព្រះអង្គមិនអាចអត់ទោសចំពោះការបះបោរ និងអំពើបាបរបស់អ្នករាល់គ្នាបានទេ។
|
||
\v 20 បើអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ និងទៅបម្រើព្រះបរទេស នោះព្រះអង្គនឹងងាកមកបំផ្លាញអ្នករាល់គ្នាវិញ។ ព្រះអង្គនឹងបំផ្លាញអ្នករាល់គ្នា ទោះបីព្រះអង្គធ្លាប់ធ្វើល្អជាមួយអ្នករាល់គ្នាក៏ដោយ»។
|
||
|
||
\s5
|
||
\v 21 ប៉ុន្តែ ប្រជាជនឆ្លើយទៅលោកយ៉ូស្វេថា៖ ទេ យើងនឹងថ្វាយបង្គំព្រះអម្ចាស់»។
|
||
\v 22 បន្ទាប់មក លោកយ៉ូស្វេនិយាយទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាជាបន្ទាល់សម្រាប់ខ្លួនអ្នករាល់គ្នាស្រាប់ហើយ គឺអ្នកបានជ្រើសរើសព្រះអម្ចាស់ដើម្បីថ្វាយបង្គំព្រះអង្គ»។ ពួកគេនិយាយថា៖ «យើងជាបន្ទាល់ហើយ»។
|
||
\v 23 ឥឡូវនេះ ចូរបោះចោលព្រះដទៃដែលនៅជាប់ជាមួយអ្នករាល់គ្នា ហើយចូរបែរចិត្តរបស់អ្នករាល់គ្នាមកព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល»។
|
||
|
||
\s5
|
||
\v 24 ប្រជាជននិយាយទៅលោកយ៉ូស្វេថា៖ «យើងនឹងថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់យើង។ យើងនឹងស្តាប់ព្រះសូរសៀងរបស់ព្រះអង្គ»។
|
||
\v 25 លោកយ៉ូស្វេបានចងសម្ពន្ធមេត្រីជាមួយប្រជាជននៅថ្វៃនោះ។ លោកបានដាក់ច្បាប់ចេញ និងវិន័យនៅត្រង់ស៊ីគែម។
|
||
\v 26 លោកយ៉ូស្វេបានសរសេរព្រះបន្ទូលទាំងអស់នេះនៅក្នុងសេៀវភៅនៃច្បាប់របស់ព្រះអម្ចាស់។ លោកបានយកថ្មមួយយ៉ាងធំ ហើយដាក់បញ្ឈរនៅទីនោះក្រោមដើមជ្រៃ ដែលស្ថិតក្បែរទីសក្ការរបស់ព្រះអម្ចាស់។
|
||
|
||
\s5
|
||
\v 27 លោកយ៉ូស្វេបាននិយាយទៅកាន់ប្រជាជនថា៖ «មើល! ថ្មនេះជាទីបន្ទាល់ប្រឆាំងនឹងយើងរាល់គ្នា។ ថ្មនេះបានឮគ្រប់ទាំងព្រះបន្ទូលដែលព្រះអម្ចាស់ ដែលបានមានបន្ទូលមកកាន់យើងរាល់គ្នា។ ដូច្នេះ វានឹងជាបន្ទាល់ប្រឆាំងនឹងអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាបដិសេធព្រះរបស់អ្នករាល់គ្នា»។
|
||
\v 28 ដូច្នេះ លោកយូ៉ស្វេបានឲ្យពួកគេចេញទៅ គឺទៅតាមទឹកដីមរតករបស់ពួកគេវិញ។
|
||
|
||
\s5
|
||
\v 29 ក្រោយពីនោះមក លោកយ៉ូស្វេ កូនរបស់លោកនូន ជាអ្នកបម្រើរបស់ព្រះអម្ចាស់បានស្លាប់ទៅ ដែលមានអាយុមួយរយដប់ឆ្នាំ។
|
||
\v 30 ពួកគេបានកប់លោកនៅព្រំប្រទល់ទឹកដីជាមរតករបស់លោក នៅធីម៉្នាត សេរ៉ា ក្នុងតំបន់ភ្នំអេប្រាអ៊ីម ខាងជើងភ្នំកាអាស។
|
||
|
||
\s5
|
||
\v 31 ជនជាតិអ៊ីស្រាអែលបានថ្វាយបង្គំព្រះអម្ចាស់គ្រប់ពេលក្នុងថ្ងៃអាយុរបស់លោកយ៉ូស្វេ និងនៅក្នុងអំឡុងពេលពួកចាស់ទុំនៅរស់នៅឡើយដែរ អ្នកដែលមានអាយុវែងជាងលោកយូ៉ស្វេ គឺអ្នកដែលមានបទពិសោធន៍ជាមួយអ្វីៗដែលព្រះអម្ចាស់បានធ្វើសម្រាប់អ៊ីស្រាអែល។
|
||
|
||
\s5
|
||
\v 32 ឆ្អឹងរបស់លោកយ៉ូសែបដែលប្រជាជនអ៊ីស្រាអែលបានយកពីស្រុកអេស៊ីបមក ពួកគេបានកប់នៅស៊ីគែមក្នុងដីមួយចំណែកដែលលោកយ៉ាកុបបានទិញពីកូនរបស់លោកហាម៉ោរជាឪពុករបស់ស៊ីគែម។ លោកទិញវាក្នុងតំលៃមួយរយដួងជាប្រាក់ ហើយទីនោះក្លាយជាទឹកដីមរតករបស់កូនចៅលោកយ៉ូសែប។
|
||
\v 33 លោកអេឡាសារ ជាកូនលោកអើរ៉ុន ក៏បានទទួលមរណភាពដែរ។ ពួកគេបានបញ្ចុះសពលោកនៅលើភ្នំ ជាក្រុងរបស់លោកភីនេហាសជាកូនរបស់លោក ដែលលោកបានឲ្យដល់កូនប្រុសលោក។ ទីនោះគឺតំបន់ភ្នំនៃកុលសម្ព័ន្ធអេប្រាអ៊ីម។
|