2878 lines
598 KiB
Plaintext
2878 lines
598 KiB
Plaintext
\id ISA
|
||
\ide UTF-8
|
||
\h អេសាយ
|
||
\toc1 អេសាយ
|
||
\toc2 អេសាយ
|
||
\toc3 isa
|
||
\mt អេសាយ
|
||
|
||
\s5
|
||
\c 1
|
||
\cl ជំពូក ១
|
||
\p
|
||
\v 1 នេះគឺជានិមិត្តនៃលោកអេសាយ ដែលជាកូនរបស់លោកអម៉ូស ដែលលោកបាននិមិត្តឃើញការអស្ចារ្យអំពីជនជាតិយូដា និងយេរូសាឡិម នៅក្នុងរជ្ជកាលនៃព្រះបាទអ៊ូសៀស ព្រះបាទយ៉ូថាម ព្រះបាទអេហាស ហើយនិងព្រះបាទហេសេគា ជាស្ដេចនៃយូដា។
|
||
|
||
\s5
|
||
\v 2 សូមឲ្យផ្ទៃមេឃ និងផែនដីបានផ្ទៀងត្រចៀកស្ដាប់អ្វីដែលព្រះអម្ចាស់បានមានព្រះបន្ទូល៖ «យើងបានចិញ្ចឹមបីបាច់ថែរក្សាកូនចៅ ប៉ុន្តែពួកគេបានប្រឆាំងបះបោរទាស់និងយើង។
|
||
\v 3 សត្វគោបានស្គាល់ម្ចាស់របស់វា ហើយសត្វលាក៏ស្គាល់ម្ចាស់ដែលបានផ្ដល់ចំណីឲ្យវាដែ ប៉ុន្តែប្រជាជនអីុស្រាអែលមិនស្គាល់ ហើយអុីស្រាអែលក៏មិនអាចយល់បានដែរ»។
|
||
|
||
\s5
|
||
\v 4 វេទនាហើយ! ប្រជាជាតិដែលមានបាបអើយ មនុស្សដែលប្រព្រឹត្តអំពើទុច្ចរិតអើយ គឺជាកូនចៅរបស់មនុស្សអាក្រក់ និងកូនចៅដែលពោពេញដោយល្បិចកល្ប! ពួកគេបានបោះបង់ចោលព្រះអម្ចាស់ ពួកគេបានមើលងាយដល់ព្រះដ៏បរិសុទ្ធរបស់អីុស្រាអែល ពួកគេបានបែខ្នងគេចចេញពីព្រះអង្គ។
|
||
|
||
\s5
|
||
\v 5 ហេតុអ្វីបានជាអ្នកនៅតែត្រូវបានគេវាយដំ? ហេតុអ្វីបានជាអ្នកកាន់តែបះបោរខ្លាំងឡើងៗ? ក្បាលរបស់អ្នករាល់គ្នាបានឈឺ ហើយចិត្តអ្នករាល់គ្នាក៏ខ្សោយដែរ។
|
||
\v 6 តាំងពីចុងជើងដល់ក្បាលគ្មានកន្លែងណាដែលគេមិនបានវាយដំនោះឡើយមាន ហើយស្នាមជាំនិងស្នាមរបួសថ្មីជានិច្ច ពួកគេក៏មិនបានបិទភ្ជិត និងសម្អាត់ នឹងមិនបានលាបប្រេងផងដែរ។
|
||
|
||
\s5
|
||
\v 7 ប្រទេសរបស់អ្នកត្រូវបានបំផ្លាញ ទីក្រុងទាំងឡាយរបស់អ្នកត្រូវបានដុតចោល ស្រែចម្ការរបស់អ្នកត្រូវបានអ្នកដទៃបំផ្លាញ និងលេបត្របាក់យកទាំងអស់ ហើយមនុស្សផ្សេងធ្វើជាម្ចាស់វិញ
|
||
\v 8 កូនស្រីរបស់ស៊ីយ៉ូនត្រូវបោះបង់ចោល រោងចម្ការទំពាំងបាយជូរ ដូចជាខ្ទមនៅចម្ការត្រសក់ ដូចជាទីក្រុងដែលត្រូវគេឡោមព័ទ្ធ។
|
||
|
||
\s5
|
||
\v 9 ប្រសិនបើព្រះអម្ចាស់នៃពិភពទាំងមូលមិនទុកអោយយើងនៅសេសសល់ចំនួនដ៏តូចនេះទេ នោះយើងមុខជាដូចក្រុងសូដុម ហើយនឹងដូចជាកូម៉ូរ៉ាដែរ។
|
||
|
||
\s5
|
||
\v 10 ចូរស្តាប់ពាក្យរបស់ព្រះអម្ចាស់! មេដឹកនាំនៃក្រុងសូដុម ប្រជាជននៅក្រុងកូម៉ូរ៉ាអើយ ចូរស្តាប់ក្រឹត្យវិន័យរបស់ព្រះជាម្ចាស់នៃយើងៈ
|
||
\v 11 «តើការលះបង់របស់អ្នកមានប៉ុន្មានសំរាប់ខ្ញុំ?» នេះជាព្រះបន្ទូលនៃព្រះអម្ចាស់។ «ខ្ញុំមានតង្វាយដុតជាចៀមឈ្មោលនិងខ្លាញ់សត្វសាហាវដែលមានខ្លាញ់ គ្រប់គ្រាន់ហើយយើងមិនពេញចិត្តនឹងឈាមរបស់គោ ចៀមនិងឈាមពពែទេ។
|
||
|
||
\s5
|
||
\v 12 ពេលអ្នកចូលមកបង្ហាញខ្លួននៅចំពោះមុខយើង តើនរណាតម្រូវអោយអ្នករាល់គ្នាជាន់ឈ្លីតំណាក់របស់យើង?
|
||
\v 13 កុំយកតង្វាយដែលគ្មានន័យឡើយ និងផ្សែងដង្វាយរបស់អ្នកគឺយើងក៏ធុញទ្រាន់ ហើយបុណ្យចូលខែថ្មី បុណ្យសប្ប័ទ យើងមិនអាចទ្រាំទ្រនឹងការប្រជុំដែលរៀបចំនោះឡើង។
|
||
|
||
\s5
|
||
\v 14 យើងស្អប់ពិធីបុណ្យចូលខែថ្មី និងពិធីបុណ្យតាមពេលកំណត់ដែលអ្នករាល់គ្នាបានរៀបចំ ពិធីបុណ្យទាំងនោះជាបន្ទុកដល់យើង យើងក៏នឿយហត់ជាមួយពិធីទាំងនោះដែរ។
|
||
\v 15 ដូច្នេះហើយ ពេលអ្នកលើកដៃអធិស្ធាន យើងបានបិទភ្នែកពីអ្នករាល់គ្នាដែរ បើទោះជាអ្នកអធិស្ធានច្រើនយ៉ាងណាក្ដី ក៏យើងមិនស្ដាប់ដែរ ដ្បិតដៃអ្នករាល់គ្នាប្រឡាក់ពេញទៅដោយឈាម។
|
||
|
||
\s5
|
||
\v 16 ចូរលាងសម្អាត និងជម្រះខ្លួនអ្នក ហើយដកការអាក្រក់ដែលអ្នកបានប្រព្រឹត្ដ ពីភ្នែករបស់យើង ហើយឈប់ធ្វើអាក្រក់តទៀត
|
||
\v 17 ចូររៀនធ្វើការល្អ ស្វែងរកយុត្តិធម៌ឲ្យដល់ក្មេងកំព្រា ហើយការពារស្ត្រីមេម៉ាយដែលត្រូវបានគេធ្វើទុក្ខលំបាក»។
|
||
|
||
\s5
|
||
\v 18 «ចូលមកឥឡូវ យើងរកហេតុផលជាមួយគ្នា» នេះជាបន្ទូលនៃព្រះអម្ចាស់៖ «ទោះបីអំពើបាបរបស់អ្នកមានពណ៌ក្រហមឆ្អៅយ៉ាងណាក្ដី ក៏នឹងប្រែទៅជាពណ៏សរដូចជាព្រិល ហើយបើទោះជាមានពណ៌ក្រហមជាំយ៉ាងណាក្ដី វានិងប្រែដូចជារោមចៀមវិញ។
|
||
|
||
\s5
|
||
\v 19 ប្រសិនបើអ្នកមានចិត្តហើយស្ដាប់តាមយើង អ្នកនឹងបានបរិភោគភោគផលដែលល្អនៅលើទឹកដីនេះ
|
||
\v 20 ប៉ុន្តែបើអ្នករាល់គ្នាប្រឆាំងជំទាស់ នឹងរឹងចចេសចំពោះយើង អ្នកនឹងស្លាប់ដោយមុខដាវពុំខានឡើយ» ដ្បិតនេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
|
||
|
||
\s5
|
||
\v 21 តើក្រុងដ៏ស្មោះត្រង់ បានខូចបង់អស់យ៉ាងណាទៅ! ទីក្រុុងដែលពេញដោយយុត្តិធម៌ នាងនិងពេញដោយសេចក្ដីសុចរិត ប៉ុន្តែពេលនេះពេញពោទៅដោយ ការកាប់សម្លាប់
|
||
\v 22 ប្រាក់របស់អ្នករាល់គ្នាមិនបរិសុទ្ធ ហើយស្រារបស់អ្នកក៏លាយជាមួយទឹកដែរ។
|
||
|
||
\s5
|
||
\v 23 អ្នកដឹកនាំរបស់អ្នកជាអ្នកបះបោរនិងចូលដៃជាមួយចោរ ពួកគេរាល់គ្នាចូលចិត្តសំណូក ហើយក៏ឧស្សាហ៍តាមរករង្វាន់ដែរ។ ពួកគេមិនបានការពារដល់ពួកក្មេងកំព្រាឡើយ ហើយក៏មិនរវីរវល់ស្ដាប់ស្ត្រីមេម៉ាយដែលនៅចំពោះពួកគេដែរ។
|
||
|
||
\s5
|
||
\v 24 ហេតុនេះហើយបានជាព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលនិងជាព្រះដ៏មានព្រះចេស្ដាលើជនជាតិអុីស្រាអែលមានព្រះបន្ទូលថា៖ «វេទនាដល់គេហើយ! យើងនឹងដណ្ដើមយកជ័យជម្នះនៅលើបច្ចាមិត្តរបស់យើង ហើយយើងនឹងសងសឹកខ្មាំងសត្រូវរបស់យើង
|
||
\v 25 យើងនឹងដាក់ដៃទាស់នឹងអ្នក និងសម្អាតមន្ទិលសៅហ្មងរបស់អ្នកចេញឲ្យស្អាត នឹងដកអ្វីៗទាំងអស់ដែលសៅហ្មងចេញពីអ្នក។
|
||
|
||
\s5
|
||
\v 26 យើងនឹងធ្វើឲ្យចៅក្រមរបស់អ្នកមានលក្ខណៈដូចជាចៅក្រមដែលនៅជំនាន់ដើម ហើយអ្នកព្រឹក្សារបស់អ្នកបានដូចគ្រាដើមដែរ នោះអ្នកនឹងហៅថាជាទីក្រុងមានសេចក្ដីសុចរិត និងស្មោះត្រង់ដែរ»។
|
||
|
||
\s5
|
||
\v 27 ក្រុងស៊ីយ៉ូននឹងត្រូវបានរំដោះដោយយុត្តិធម៌ ហើយប្រជាជនដែលកែប្រែចិត្តគំនិត ដោយសេចក្ដីសុចរិត។
|
||
\v 28 អ្នកដែរបះបោរ និងមនុស្សបាបនឹងត្រូវគេជាន់ឈ្លី ហើយអស់អ្នកដែលបោះបង់ចោលព្រះអម្ចាស់នឹងត្រូវវិនាសទៅជាមួយគ្នា។
|
||
|
||
\s5
|
||
\v 29 «ហើយអ្នកនិងត្រូវអាម៉ាស់ព្រោះតែជំពាក់ចិត្តនឹងដើមម៉ៃសាក ដែលអ្នកចង់បាន ហើយអ្នកនឹងខ្មាសអៀ ដោយសារ សួនច្បារដែលអ្នកបានជ្រើសរើស។
|
||
\v 30 ដ្បិតអ្នករាល់គ្នានឹងបានដូចជាដើមម៉ៃសាក់ ដែលស្លឹកស្វិតក្រៀមទៅ ហើយដូចជាសួនច្បារដែលគ្មានទឹក។
|
||
|
||
\s5
|
||
\v 31 មនុស្សខ្លាំងពូកែនឹងដូចជាអាចម៍បន្ទោះ ហើយអ្វីៗដែលគេធ្វើប្រៀបដូចផ្កាភ្លើង ដែលឆេះជាមួយគ្នា ហើយគ្មាននរណាអាចពន្លត់បានឡើយ»។
|
||
|
||
\s5
|
||
\c 2
|
||
\cl ជំពូក ២
|
||
\p
|
||
\v 1 នេះជាសេចក្ដីដែលព្យាការីអេសាយ ជាកូនរបស់េអម៉ូស បានទទួលតាមនិមិត្តដែលនឹងកើតឡើង ទាក់ទងទៅនិងយូដា ហើយនិងក្រុងយេរូសាឡិម
|
||
\v 2 នៅថ្ងៃចុងក្រោយបង្អស់ ភ្នំនៃដំណាក់របស់ព្រះអម្ចាស់នឹងត្រូវបានតម្កើងឡើង គឺដូចជាភ្នំខ្ពស់បំផុត ហើយវានឹងត្រូវលើកឡើងខ្ពស់ដូចជាជួរភ្នំ ប្រជាជាតិទាំងមូលនឹងហូរទៅតាមវាដែរ។
|
||
|
||
\s5
|
||
\v 3 មនុស្សជាច្រើននឹងចូលមកហើយពោលថា «ចូរនាំគ្នាមក! យើងឡើងលើភ្នំរបស់ព្រះអម្ចាស់ ព្រះវិហារនៃព្រះរបស់លោកយ៉ាកុប ព្រះអង្គនឹងបង្រៀនយើងពីផ្លូវរបស់ព្រះអង្គ នោះយើងនឹងដើរតាមផ្លូវទាំងនោះ» ដ្បិតការប្រៀនប្រដៅចេញមកពីក្រុងស៊ីយ៉ូន ហើយព្រះបន្ទូលនៃព្រះអម្ចាស់ ក៏ចេញមកពីក្រុងយេរូសាឡិមដែរ។
|
||
|
||
\s5
|
||
\v 4 ព្រះអង្គនឹងធ្វើជាចៅក្រមរវាងជនជាតិទាំងអស់ ហើយសម្រុះសម្រួលមនុស្សជាច្រើន ពួកគេនឹងយកដាវរបស់ខ្លួនដំធ្វើជាផាលនង្គ័ល ហើយលំពែងគេធ្វើជាកណ្ដៀវវិញ ប្រជាជាតិមួយនឹងឈប់ច្បាំងនឹងប្រជាជាតិមួយទៀត ហើយគេនឹងមិនហ្វឹកហាត់ក្នុងការធ្វើសង្គ្រាមទៀតដែរ។
|
||
|
||
\s5
|
||
\v 5 កូនចៅរបស់យ៉ាកុប ចូរមកហើយសូមឲ្យយើងដើរនៅក្នុងពន្លឺនៃព្រះអម្ចាស់។
|
||
\v 6 ដ្បិតអ្នកបានបោះបង់ចោល ប្រជាជនខ្លួនឯង គឺកូនចៅរបស់យ៉ាកុប ដោយសារតែពួកគេមានគ្រូមន្តអាគមពីទិសខាងកើត ហើយពួកគេមានគ្រូទាយច្រើនដូចនៅភីលីស្ទីន ហើយពួកគេបានចងសម្ពន្ធមិត្តនឹងពួកជនជាតិបរទេស។
|
||
|
||
\s5
|
||
\v 7 ទឹកដីរបស់ពួកគេពោពេញទៅដោយមាស និងប្រាក់ ហើយទ្រព្យសម្បត្តិរបស់ពួកគេគ្មានដែនកំណត់ទេ ទឹកដីរបស់ពួកគេក៏សម្បូរទៅដោយសេះ រទេះចម្បាំងរបស់គេរាប់មិនអស់។
|
||
\v 8 ទឹកដីរបស់គេក៏ពោរពេញទៅដោយ រូបសំណាកព្រះក្លែងក្លាយដែរ ពួកគេនាំគ្នាក្រាបថ្វាយបង្គំស្នាដៃរបស់ខ្លួន គឺជារបស់ដែលម្រាមដៃគេបានធ្វើ។
|
||
|
||
\s5
|
||
\v 9 មនុស្សនឹងត្រូវក្រាប់ចុះ ហើយម្នាក់ៗនឹងត្រូវដូលចុះ ដូច្នោះហើយសូមកុំលើកពួកគេឡើងវិញអី។
|
||
\v 10 ចូរទៅលាក់ខ្លួននៅកន្លែងក្រោមថ្ម និងក្នុងដី ដើម្បីឲ្យគេចចេញពីការភ័យខ្លាចនៃព្រះអម្ចាស់ ហើយពីសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអង្គ។
|
||
\v 11 ព្រះអង្គនិងបន្ទាបមនុស្សដែលមានឬកខ្ពស់ចុះ ហើយមនុស្សមានចិត្តអួតអាងក៏ត្រូវទាបចុះដែរ មានតែព្រះអម្ចាស់មួយព្រះអង្គគត់ ដែលនឹងបានតម្កើងឡើងនៅថ្ងៃនោះ។
|
||
|
||
\s5
|
||
\v 12 ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូល បានកំណត់ថ្ងៃមួយទុក សម្រាប់អស់អ្នកណាដែលមានចិត្តអំនួត ហើយនិងមនុស្សដែលមានចិត្តឆ្មើងឆ្មៃ នោះព្រះជាម្ចាស់នឹងបន្ទាបចុះវិញ
|
||
\v 13 ហើយព្រះអង្គនឹងទាស់ជាមួយនឹងដើមឈើដែលខ្ពស់ៗទាំងនោះ នៅក្នុងទឹកដីលីបង់ ហើយគ្រប់ទាំងដើមម៉ៃសាក់នៅក្នុងទឹកដីបាសានផងដែរ។
|
||
|
||
\s5
|
||
\v 14 នៅថ្ងៃនៃព្រះអម្ចាស់ដ៏ជាព្រះនៃពិភពទាំងមូល ព្រះអង្គនឹងទាស់ជាមួយនឹងភ្នំទាំងឡាយ ហើយនឹងពួកជួរភ្នំដែលបានត្រូវលើកតម្កើនផងដែរ
|
||
\v 15 ហើយព្រះអង្គទាស់ជាមួយនិងប៉មខ្ពស់ៗ និងកំពែងដែលរឹងមាំដែរ
|
||
\v 16 ហើយព្រះអង្គទាស់ជាមួយនិងសំពៅទាំងអស់នៅតើស៊ីស ព្រមទាំងទាស់និងនាវាដ៏ល្អប្រណិតទាំងនោះផង។
|
||
|
||
\s5
|
||
\v 17 ពួកមនុស្សអំនួតនឹងត្រូវបាក់មុខ ហើយការសើចឡកឡើយរបស់មនុស្ស ក៏នឹងត្រូវបន្ទាបចុះដែរ ព្រះអម្ចាស់មួយអង្គគត់ ដែលត្រូវលើកតម្កើង នៅថ្ងៃនោះ។
|
||
\v 18 គ្រប់ទាំងរូបព្រះ ក្លែងក្លាយទាំងនោះ នឹងត្រូវវិនាសបាត់អស់។
|
||
\v 19 មនុស្សនឹងចូលទៅក្នុងរអាងថ្មហើយក្នុងរូងដី ដើម្បីគេចពីព្រះសេចក្តីក្រោធនៃព្រះអម្ចាស់ និងពីសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអង្គ នៅគ្រាដែលព្រះអង្គក្រោកឡើងអង្រួនផែនដីនេះ។
|
||
|
||
\s5
|
||
\v 20 នៅថ្ងៃនោះ មនុស្សនឹងបោះចោលរូបព្រះរបស់ពួកគេដែលបានធ្វើពីមាសហើយនិងប្រាក់ ជារបស់ដែលគេបានធ្វើសម្រាប់នឹងថ្វាយបង្គំ ទៅឲ្យសត្វកណ្តុរនិងសត្វប្រចៀវ។
|
||
\v 21 មនុស្សនឹងនាំគ្នាចូលទៅពួនក្នុងគំលាតថ្ម និងក្រហែងភ្នំ ដើម្បីគេចចេញពីព្រះពិរោធនៃព្រះអម្ចាស់ និងសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអម្ចាស់ ពេលដែលព្រះអង្គក្រោកឡើងអង្រួនផែនដីនេះ។
|
||
\v 22 ចូរឈប់ទុក្ខចិត្តមនុស្ស ដើម្បីគ្រាន់តែដកខ្យល់ដង្ហើមចេញចូលតាមរន្ធច្រមុះ ដ្បិតតើគេមានតម្លៃប៉ុណ្ណាទៅ?
|
||
|
||
\s5
|
||
\c 3
|
||
\cl ជំពូក ៣
|
||
\p
|
||
\v 1 មើល៍! ព្រះអម្ចាស់ដែលជាព្រះនៃពិភពទាំងមូល នឹងដកចេញពីក្រុងយេរូសាឡិម និងយូដាពីជំនួយនិងរបស់ផ្សេងៗ រួមទាំងចំណីអាហារ ហើយនិងប្រភពទឹកផងដែរ
|
||
\v 2 មនុស្សខ្លាំងពូកែ និងមនុស្សពូកែចម្បាំង ទាំងចៅក្រមនិងពួកព្យាការី និងអ្នកចាស់ទុំ
|
||
\v 3 ពួកមេត្រួតលើហាសិបនាក់ និងមនុស្សដែលមានកិត្តិយស ទាំងអ្នកប្រឹក្សា ហើយនិងជាងដែលមានស្នាដៃ ហើយអ្នកមានវោហារផងដែរ។
|
||
|
||
\s5
|
||
\v 4 «យើងនឹងតាំងពួកយុវជន ឲ្យធ្វើជាអ្នកដឹកនាំ ហើយពួកយុវជននោះនឹងគ្រប់គ្រងលើពួកអ្នកទាំងនោះផង។
|
||
\v 5 មនុស្សនឹងត្រូវសង្កត់សង្កិន គឺអ្នកមួយនឹងសង្កត់សង្កិនម្នាក់ទៀតព្រមទាំងអ្នកជិតខាងខ្លួនផង ពួកក្មេងៗនឹងប្រព្រឹត្តព្រហើនចំពោះមនុស្សចាស់ ហើយមនុស្សថ្នាក់ទាប នឹងប្រជែងជាមួយមនុស្សថ្នាក់ខ្ពស់ដែរ។
|
||
|
||
\s5
|
||
\v 6 មានមនុស្សម្នាក់ចាប់បង្ខំបងប្អូនបង្កើត ពីឪពុកតែមួយ ដោយនិយាយថា៖ អ្នកមានអាវធំដូច្នេះ សូមអ្នកធ្វើជាអ្នកគ្រប់គ្រង ហើយឲ្យទឹកដីនេះនឹងខ្ទេចខ្ទាំដោយដៃអ្នកចុះ។
|
||
\v 7 នៅថ្ងៃនោះ អ្នកនឹងស្រែកដោយនិយាយថា៖ ខ្ញុំមិនមែនជាគ្រូពេទ្យទេ ខ្ញុំក៏គ្មានអាហារ ឬអាវធំដែរ។ អ្នកមិនអាចធ្វើឲ្យខ្ញុំទៅជាមេដឹកនាំលើមនុស្សឡើយ»។
|
||
|
||
\s5
|
||
\v 8 ដ្បិតក្រុងយេរូសាឡិមបានជំពប់ជើង ហើយយូដាក៏បានដួលចុះដែរ ដោយសារដំណើរហើយនិងទង្វើដែរទាស់នឹងព្រះអម្ចាស់ដើម្បីប្រមាថក្នុងព្រះនេត្រនិងសិរីរុងរឿងនៃព្រះ អង្គ។
|
||
\v 9 មើលមុខពួកគេសម្តែងឃើញពីការប្រឆាំងរបស់ពួកគេ ហើយពួកគេប្រាប់អំពីបាបរបស់គេដូចអ្នកក្រុងសូដុម ពួកគេមិនលាក់លៀមសោះឡើយ។ វេទនាដល់គេ! ដ្បិតពួកគេបានប្រព្រឹត្ត អំពើអាក្រក់ដល់ខ្លួនគេហើយ។
|
||
|
||
\s5
|
||
\v 10 ចូរថ្លែងប្រាប់ទៅមនុស្សសុចរិតថាមិនអីទេគ្រប់យ៉ាងនឹងប្រសើរ ដ្បិតគេនឹងទទួលផលនៃការដែលគេប្រព្រឹត្ត។
|
||
\v 11 វេទនាដល់មនុស្សអាក្រក់! ការអាក្រក់នឹងកើតឡើងដល់គេ ដ្បិតពួកគេនឹងទទួលផលតាមអំពើដែលដៃបានធ្វើ។
|
||
\v 12 ប្រជារាស្ត្ររបស់យើង គឺជាកូនដែលសង្កត់សង្កិនដល់គេ ហើយពួកស្រីៗដ៏មានអំណាចលើគេដែរ។ ប្រជារាស្ត្ររបស់យើងដែលជាអ្នកនាំមុខអ្នកឲ្យវង្វេងហើយច្រឡំ ផ្លូវដែលអ្នកដើរនោះ។
|
||
|
||
\s5
|
||
\v 13 ព្រះអម្ចាស់កំពុងឈរដើម្បីតវ៉ា ហើយព្រះអង្គឈរដើម្បីជំនុំជម្រះមនុស្ស។
|
||
\v 14 ព្រះអម្ចាស់ចោទប្រកាន់ពួកព្រឹទ្ធាចារ្យនិងពួកមេដឹកនាំនៃមនុស្សទាំងនោះ៖ «គឺអ្នកហើយដែលបានស៊ីបង្ហិនចម្ការទំពាំងបាយជូរ ហើយប្លន់ទ្រព្យសម្បត្តិពីពួកអ្នកក្រ យកមកដាក់ក្នុងផ្ទះរបស់អ្នក។
|
||
\v 15 ហេតុអ្វីបានជាអ្នករាល់គ្នាជាន់ឈ្លីប្រជារាស្ត្ររបស់យើង ហើយប្រមាថដល់អ្នកក្រីក្រដូច្នេះ?» នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់នៃពិភពទាំងមូល។
|
||
|
||
\s5
|
||
\v 16 ព្រះអម្ចាស់មានព្រះបន្ទូលថា ដោយសារពួកកូនស្រីក្រុងស៊ីយ៉ូនមានអំនួត ហើយដើរបែបងើយក្បាល ផាត់រង្វង់ភ្នែកដើរកាច់រាង ហើយដើរឲ្យគេឮសូរកណ្ដឹងកងជើងផង
|
||
\v 17 ហេតុដូច្នេះហើយ ព្រះអម្ចាស់នឹងធ្វើកូនស្រីនៅក្រុងស៊ីយ៉ូន កើតរមាស់ពេញក្បាល ហើយព្រះអម្ចាស់នឹងធ្វើឲ្យកេរ្ដិ៍ខ្មាស់របស់គេ នៅកណ្តាលវាលដែរ។
|
||
|
||
\s5
|
||
\v 18 នៅថ្ងៃនោះ ព្រះអម្ចាស់នឹងដកយកគ្រឿងអលង្ការ ដែលស្រស់ស្អាតចេញពី កជើង និងភ្នួងសក់ បន្តោងខ្សែក
|
||
\v 19 ក្រវិល ខ្សែដៃ ស្បៃបាំងមុខ
|
||
\v 20 ស្នៀតសក់ ដែលមានដាំពេជ្រ កងជើង ខ្សែក្រវាត់ ប្រអប់ដាក់គ្រឿងក្រអូប ហើយនិងការធ្វើឲ្យមានស្នេហ៍មុខ។
|
||
|
||
\s5
|
||
\v 21 ព្រះជាម្ចាស់នឹងដកចិញ្ចៀន និង ចិញ្ចៀនពាក់លើច្រមុះ
|
||
\v 22 សម្លៀកបំពាក់ដ៏មានតម្លៃ អាវវែង អាវធំ កាបូប
|
||
\v 23 កញ្ចក់កាន់ដៃ អាវពណ៌ទេសឯក ហើយនិងមួក ព្រមទាំងស្បៃរុំខ្លួន។
|
||
|
||
\s5
|
||
\v 24 ផ្ទុយទៅវិញ ក្លិនទឹកអប់ប្រែទៅជាក្លិនស្អុយ ហើយ ខ្សែវាត់ទៅជាខ្សែពួរទៅវិញ ជំនួសឲ្យសក់មានរបៀបទៅជាគ្មានសក់វិញ ហើយជំនួយអាវស្អាតបែបជាក្រណាត់ធ្វើពីថង់វិញ ខំដេញតាមម៉ូតទំនើបជំនួសឲ្យភាពស្រស់ស្អាតវិញផងដែរ។
|
||
\v 25 ពួកប្រុសៗរបស់អ្នកនឹងដួល ដោយមុខដាវ ហើយមនុស្សខ្លាំងពូកែរបស់អ្នកនឹងស្លាប់ក្នុងចម្បាំង។
|
||
\v 26 នៅទ្វារក្រុងយេរូសាឡិម នឹងយំសោកហើយកាន់ទុក្ខ ហើយនាងនឹងនៅតែម្នាក់ឯង អង្គុយនៅលើដីផង។
|
||
|
||
\s5
|
||
\c 4
|
||
\cl ជំពូក ៤
|
||
\p
|
||
\v 1 នៅថ្ងៃនោះ មានស្ត្រីប្រាំពីរនាក់ នឹងចង់បានបុរសម្នាក់ទាំងនិយាយថា៖ «យើងនឹងបរិភោគអាហាររបស់យើង នឹងប្រើសម្លៀកបំពាក់របស់យើងដែរ។ ប៉ុន្តែសូមឲ្យយើងប្រើឈ្មោះរបស់លោកដើម្បីដកភាពអាម៉ាស់ចេញ»។
|
||
\v 2 នៅថ្ងៃនោះ មែកនៃព្រះអម្ចាស់និងស្រស់ស្អាតហើយមានសិរីរុងរឿង ហើយផលផ្លែដែលកើតចេញពីទឹកដីនោះ គឺរស់ជាតិឆ្ងាញ់ក៏ធ្វើឲ្យសប្បាយចិត្តដល់មនុស្សដែលបានរួចជីវិតនៅក្នុងអុីស្រាអែល។
|
||
|
||
\s5
|
||
\v 3 ការនេះនឹងកើតឡើងដល់អ្នកដែលចាកចេញពីក្រុងស៊ីយ៉ូនហើយអ្នកដែលរស់នៅក្នុងក្រុងយេរូសាឡិម នឹងត្រូវហៅថាបរិសុទ្ធ គ្រប់គ្នាដែលរស់ក្នុងក្រុងយេរូសាឡិម ដែលមានឈ្មោះកត់ទុកនៅទីនោះផង។
|
||
\v 4 ការនេះនឹងកើតឡើងនៅពេលដែលព្រះអម្ចាស់នឹងលាងសំអាតភាពកខ្វក់របស់កូនស្រីក្រុងស៊ីយ៉ូនហើយព្រះអង្គនឹងសំអាតស្នាមប្រឡាក់ឈាមចេញពីកណ្ដាលក្រុងយេរូសាឡិម ដោយអំណាចនៃការជំនុំជម្រះនៃព្រះវិញ្ញាណបរិសុទ្ធ ហើយអំណាចនៃភ្លើងឆេះបន្សុសផងដែរ។
|
||
|
||
\s5
|
||
\v 5 បន្ទាប់មក ទូរទាំងតំបន់ភ្នំស៊ីយ៉ូនហើយកន្លែប្រជុំរបស់ទីក្រុង ព្រះអម្ចាស់នឹងបង្កើតដុំពពក និងផ្សែង នៅពេលថ្ងៃ ហើយពន្លឺដ៏ចិញ្ចែងចិញ្ចាច យ៉ាងសន្ធោសន្ធៅ នៅពេលយប់ វាគឺជាសិរីល្អនៅពីលើទីកន្លែងនោះទាំងមូល។
|
||
\v 6 វានឹងជាម្លប់នៅពេលថ្ងៃនិងពីកម្តៅថ្ងៃផង ហើយក៏ជាជម្រក ហើយបាំងពីព្យុះ ហើយភ្លៀងដែរ។
|
||
|
||
\s5
|
||
\c 5
|
||
\cl ជំពូក ៥
|
||
\p
|
||
\v 1 សូមឲ្យខ្ញុំច្រៀងសម្រាប់សម្លាញ់ចិត្តរបស់ខ្ញុំ ជាចម្រៀងអំពីសម្លាញ់ចិត្តរបស់ខ្ញុំ និងចម្ការទំពាំងបាយជូររបស់គាត់។ សម្លាញ់ចិត្តខ្ញុំមានចម្ការទំពាំងបាយជូរស្ថិតនៅលើជម្រាលភ្នំ។
|
||
\v 2 គាត់បានកាប់គាស់ដី រើសដុំថ្មចេញ ហើយដាំទំពាំងបាយជូរពូជល្អបំផុត។ គាត់បានសង់ប៉ម នៅកណ្ដាលចម្ការនោះ និងជីកកន្លែងបញ្ជាន់ផ្លែ។ គាត់រង់ចាំដើម្បីឲ្យបានផ្លែល្អ ប៉ុន្តែចម្ការនោះឲ្យផលគឺជាផ្លែទំពាំងបាយជូរព្រៃវិញ។
|
||
|
||
\s5
|
||
\v 3 ឥឡូវនេះ អ្នកក្រុងយេរូសាឡិម និងអ្នកស្រុកយូដា សូមកាត់ក្តីរឿងខ្ញុំនេះ ហើយនិងចម្ការទំពាំងបាយជូររបស់ខ្ញុំផង។
|
||
\v 4 តើគួរធ្វើអ្វីទៀតដើម្បីឲ្យចម្ការទំពាំងបាយជូររបស់ខ្ញុំកើតផលបាន? ពេលខ្ញុំសម្លឹងមើលផ្លែទំពាំងបាយជូរ ហេតុអ្វីបានជាចេញផ្លែទំពាំងបាយជូរព្រៃវិញ?
|
||
|
||
\s5
|
||
\v 5 ឥឡូវនេះ ខ្ញុំសូមប្រាប់អ្នកឲ្យដឹងពីអ្វីដែលខ្ញុំនឹងធ្វើជាមួយចម្ការរបស់ខ្ញុំ ហើយខ្ញុំនឹងរើរបងចេញ ហើយវានឹងទៅជាវាលស្មៅ ខ្ញុំនឹងទម្លុះជញ្ជាំងវាចេញ ឲ្យគេចូលជាន់ឈ្លីវិញ។
|
||
\v 6 ខ្ញុំបំផ្លាញវាឲ្យដូចចម្ការដែល គេបោះបង់ចោល គ្មានអ្នកណាលួសមែកគ្មានអ្នកណាជ្រួយដីទៀតឡើយ។ គឺមានតែអព្ចាញ បន្លាដុះ ពាសពេញ។ ខ្ញុំនឹងហាមពពកមិនឲ្យបង្អុរភ្លៀង មកលើចម្ការឡើយ។
|
||
|
||
\s5
|
||
\v 7 ដ្បិតចម្ការទំពាំងបាយជូររបស់ព្រះអម្ចាស់ នៃពិភពទាំងមូល គឺជាជនជាតិអីុស្រាអែល ហើយមនុស្សនៅយូដា ដើមទំពាំងបាយជូរដែលព្រះអង្គជាអ្នកដាំ។ ព្រះអង្គប្រាថ្នាចង់បានសេចក្ដីយុត្តិធម៌ តែផ្ទុយទៅវិញ បានតែការសម្លាប់ សម្រាប់មនុស្សសុចរិត ហើយនិងសម្រែករកជំនួយវិញ។
|
||
|
||
\s5
|
||
\v 8 វេទនាហើយ! អស់អ្នកដែលយកផ្ទះគេមកភ្ជាប់ផ្ទះរបស់ខ្លួនអស់អ្នកដែលយកដីគេ មកធ្វើជាដីខ្លួនឯងទាំងអស់់ មានអ្នកម្នាក់គត់ដែលរស់នៅលើទឹកដីនេះ។
|
||
\v 9 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលមកកាន់ខ្ញុំ ផ្ទះជាច្រើននឹងត្រូវចោលទទេ ទោះជាផ្ទះនោះធំល្អបែបណាក្តី នៅតែគ្មានអ្នករស់នៅដែរ។
|
||
\v 10 ដ្បិតចម្ការទំពាំងបាយជូរបីហិចតានឹងបានទឹកទំពាំងបាយជូរ តែមួយបាថ ហើយពូជមួយហូមើរ នឹងបានផលតែមួយអេផាប៉ុណ្ណោះ។
|
||
|
||
\s5
|
||
\v 11 វេទនាដល់ពួកអ្នកដែលក្រោកឡើងពីព្រលឹមស្រាង ដើម្បីតែនឹងរកគ្រឿងស្រវឹង ហើយអត់ងងុយដរាបដល់យប់ជ្រៅ រហូតដល់ស្រាឆាបឆេះពួកគេ។
|
||
\v 12 ជាពួកអ្នកដែលមានស៊ុង ពិណ ក្រាប់ ខ្លុយ និងស្រាទំពាំងបាយជូរ តែពួកគេមិនចាប់អារម្មណ៍នឹងកិច្ចការដែលព្រះអម្ចាស់ ពួកគេក៏មិនបានគិតពីការដែលព្រះហស្តព្រះអង្គធ្វើដែរ។
|
||
|
||
\s5
|
||
\v 13 ហេតុនោះហើយបានជាមានមនុស្សរបស់យើងបានត្រូវចាប់ទៅជាឈ្លើយ ដោយព្រោះការខ្វះប្រាជ្ញា មេដឹកនាំរបស់ពួកគេបានឃ្លាន ហើយប្រជាជនទូទៅរបស់ពួកគេក៏គ្មានអ្វីផឹកដែរ។
|
||
\v 14 ដូច្នេះហើយ ស្ថានឃុំព្រលឹងមនុស្សស្លាប់បានរីកធំឡើង ព្រមទាំងហាមាត់យ៉ាងធំផងដែរ ហើយលេបយកទាំងពួកអ្នកធំរបស់គេ ទាំងប្រជាជនតូចតាចដែលសប្បាយចិត្តនិងគេ ក៏ត្រូវចុះទៅស្ថានឃុំព្រលឹងដែរ។
|
||
|
||
\s5
|
||
\v 15 មនុស្សនឹងបង្ខំឲ្យត្រូវទាបចុះ ហើយមនុស្សទាំងមូលក៏ត្រូវបន្ទាបខ្លួនដែរ ចំណែកភ្នែករបស់អ្នកមានឫកខ្ពស់នឹងត្រូវសំយុង។
|
||
\v 16 ព្រះអម្ចាស់នៃពិភពទាំងមូលនឹង លើកតម្កើងដោយសេចក្ដីយុត្តិធម៌ ហើយព្រះដ៏បរិសុទ្ធគឺនឹងបង្ហាញព្រះអង្គថាបរិសុទ្ធ ដោយសេចក្ដីសុចរិតវិញ។
|
||
\v 17 ក្រោយមក កូនចៀមនឹងរកស៊ីដូចជាវាលស្មៅរបស់វាហើយបំផ្លាញ ចៀមទាំងនោះនឹងសុីស្មៅរបស់ជនជាតិដ៏ទៃផងដែរ។
|
||
|
||
\s5
|
||
\v 18 វេទនាហើយ អស់អ្នកដែលខំប្រឹងប្រព្រឹត្តអំពើបាប ដូចគោខំប្រឹងទាញរទេះ ព្រោះគេនឹងទទួលទោស តាមអំពើដែលខ្លួនប្រព្រឹត្ត។
|
||
\v 19 វេទនាហើយ អ្នកដែលនិយាយថា «សូមព្រះជាម្ចាស់ប្រញាប់ឡើង ដើម្បីឲ្យយើងបានឃើញផង សូមឲ្យគម្រោងការរបស់ព្រះដ៏វិសុទ្ធ នៃជនជាតិអុីស្រាអែលបានសម្រេចចុះ ដើម្បីឲ្យយើងបានស្គាល់ផង»។
|
||
|
||
\s5
|
||
\v 20 វេទនាហើយ អស់អ្នកដែលហៅអំពើអាក្រក់ថាល្អ ហៅអំពើល្អថាអាក្រក់ ចាត់ទុកភាពងងឹតថាជាពន្លឺ ចាត់ទុកពន្លឺថាជាភាពងងឹត ហើយចាត់ទុកការជូរចត់ថាផ្អែម ចាត់ទុកផ្អែមថាជាការជូរចត់!
|
||
\v 21 វេទនាហើយ អស់អ្នកដែលនឹកស្មានថាខ្លួនមានប្រាជ្ញា ហើយចាត់ទុកខ្លួនឯងថាជាអ្នកចេះដឹង!
|
||
|
||
\s5
|
||
\v 22 វេទនាហើយ អស់អ្នកដែលចូលចិត្តផឹកស្រា ហើយជាជើងឯកខាងលាយស្រាខ្លាំង
|
||
\v 23 ពួកគេទទួលសំណូក ហើយចាត់ទុកអំពើអាក្រក់ថាគ្មានទោសដោយសារប្រាក់ និងដកហូតសិទ្ធពីគ្មានទោសវិញ!
|
||
|
||
\s5
|
||
\v 24 ហេតុនេះហើយ ដូចអណ្ដាតភ្លើងឆាបឆេះស្បូវ ហើយក៏ដូចជាចំបើងត្រូវភ្លើងឆេះដែរ ដូច្នេះពួកគេនឹងរលួយទាំងឫសផង និងផ្ការបស់ពួកគេនឹងក្លាយទៅជាធូលីដី។ ការទាំងនេះនឹងកើតឡើងដោយសារពួកគេបានបដិសេធ ច្បាប់នៃព្រះអម្ចាស់នៃពិភពទាំងមូល ហើយមាក់ងាយព្រះបន្ទូលរបស់ព្រះដ៏វិសុទ្ធនៃជនជាតិអុីស្រាអែល។
|
||
|
||
\s5
|
||
\v 25 ហេតុនេះហើយ បានជាព្រះអម្ចាស់ ព្រះពិរោធទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គ។ ព្រះជាម្ចាស់លើកព្រះហស្ដនៃព្រះអង្គ ទាស់នឹងគេហើយវាយប្រហារពួកគេផង។ ភ្នំទាំងនោះនឹងត្រូវរង្គើ ហើយនឹងមានសាកសពដូចជាសំរាម នៅតាមដងផ្លូវ។ នៅក្នុងការទាំងអស់នេះ ព្រះពិរោធរបស់ព្រះអង្គនៅតែមិនស្ងប់ដែរ ផ្ទុយទៅវិញ ព្រះអង្គលើកព្រះហស្ដសន្ធឹងចេញទៅរកគេ។
|
||
|
||
\s5
|
||
\v 26 ព្រះជាម្ចាស់លើកទង់ឡើង ជាសញ្ញាដល់គ្រប់ប្រជាជាតិ ដែលនៅឆ្ងាយៗ ដ្បិតគឺជាសម្លេងអ្នកដែលនៅចុងផែនដី។ ចូរមើល៍ ពួកខ្មាំងនឹងខំសង្វាតមកដោយប្រញាប់។
|
||
|
||
\s5
|
||
\v 27 ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់នឿយហត់ គ្មាននរណាម្នាក់បាក់កម្លាំង ហើយក៏គ្មាននរណាម្នាក់ងោកងុយដែរ។ គ្មាននរណាម្នាក់ដោះខ្សែក្រវាត់ចេញពីចង្កេះ ឬស្រាយខ្សែស្បែកជើងសោះឡើយ។
|
||
\v 28 ពួកគេសំលៀងមុខព្រួញរបស់ខ្លួនជានិច្ច ហើយធ្នូរបស់គេនៅត្រៀមជាស្រេច ក្រចកជើងសេះរបស់គេដូចថ្មភ្លឺរលើប កង់រទេះរបស់គេប្រៀបដូចជាខ្យល់កួចផងដែរ។
|
||
|
||
\s5
|
||
\v 29 សម្រែករបស់គេប្រៀបបានទៅនឹងសត្វសិង្ហ ពួកគេគ្រហឹមដូចជាសិង្ហស្ទាវ។ ពួកគេចាប់រំពានាំយកទៅ គ្មាននរណាអាចមករំដោះឲ្យរួចបានឡើយ។
|
||
\v 30 នៅថ្ងៃនោះ ពួកគេនឹងមានឮសន្ធឹកដូចស្នូរសមុទ្រគ្រហឹម។ បើអ្នកណាមើលទៅកាន់ទឹកដីនោះ អ្នកនោះនឹងឃើញភាពងងឹតនិងការឈឺចាប់ ហើយនឹងមានពពកយ៉ាងក្រាស់មកបាំងពន្លឺថ្ងៃ ឲ្យប្រែទៅជាងងឹតដែរ។
|
||
|
||
\s5
|
||
\c 6
|
||
\cl ជំពូក ៦
|
||
\p
|
||
\v 1 នៅឆ្នាំដែលព្រះបាទអ៊ូសៀសសោយទិវង្គត ខ្ញុំបានឃើញព្រះអម្ចាស់គង់លើបល្ល័ង្កដ៏ខ្ពស់បំផុត ហើយបានតម្កើងឡើង ចំណែករំយោលព្រះពស្ត្រសាយពេញក្នុងព្រះវិហារ។
|
||
\v 2 នៅពីលើព្រះអង្គ មានពពួកសេរភីម ហើយសេរភីមនីមួយៗមានស្លាបប្រាំមួយ គឺស្លាបពីរសម្រាប់បាំងមុខ ស្លាបពីរសម្រាប់បាំងជើង និងស្លាបពីរទៀតសម្រាប់ហើរ។
|
||
|
||
\s5
|
||
\v 3 ម្នាក់ៗបានបន្លឺសំឡេងឆ្លើយឆ្លងគ្នាទៅវិញទៅមកថា៖ «ដ៏វិសុទ្ធ ដ៏វិសុទ្ធ ដ៏វិសុទ្ធ គឺព្រះអម្ចាស់នៃពិភពទាំងមូល! ផែនដីទាំងមូលពោរពេញទៅដោយសិរីរុងរឿងរបស់ព្រះអង្គ»។
|
||
|
||
\s5
|
||
\v 4 គ្រឹះច្រកចូលរបស់ទ្វារ ត្រូវបានរំជួយដោយសម្លេងស្រែករបស់ពួកគេ ហើយមានផ្សែងហុយពេញពីព្រះដំណាក់មក។
|
||
\v 5 ក្រោយមកខ្ញុំពោលថា៖ «វរហើយខ្ញុំ! ដ្បិតខ្ញុំត្រូវវិនាសដោយសារខ្ញុំជាមនុស្សមានបបូរមាត់មិនស្អាត ហើយខ្ញុំនៅកណ្ដាលបណ្ដាមនុស្សដែលមានបបូរមាត់មិនស្អាតដែរ ពីព្រោះភ្នែកខ្ញុំបានឃើញព្រះមហាក្សត្រ ជាព្រះអម្ចាស់នៃពិភពទាំងមូល!»
|
||
|
||
\s5
|
||
\v 6 ក្រោយមក សេរភីមមួយហើរមករកខ្ញុំ ទាំងកាន់រងើកភ្លើងដែលនៅក្នុងដៃរបស់ខ្ញុំ ហើយក៏នាំជាមួយអណ្តាតមកដាក់អាសនៈមកជាមួយផង
|
||
\v 7 ព្រះអ្នកមកប៉ះនឹងមាត់ខ្ញុំ ដោយពោលថា៖ «ចូលមើល៍ នេះបានប៉ះនឹងបបូរមាត់អ្នកហើយ អំពើទុច្ចរិតរបស់អ្នកបានដកចេញ ហើយអំពើបាបរបស់អ្នកបានអត់ទោសឲ្យដែរ»
|
||
|
||
\s5
|
||
\v 8 ខ្ញុំបានឮព្រះសូរសៀងរបស់ព្រះអម្ចាស់ដែលមានព្រះបន្ទូលថា៖ «តើយើងនឹងចាត់អ្នកណាឲ្យទៅ តើនរណានិងទៅជំនួសយើង?» បន្ទាប់មកខ្ញុំឆ្លើយថា «ខ្ញុំនៅទីនេះហើយ សូមប្រើខ្ញុំចុះ»
|
||
\v 9 ព្រះជាម្ចាស់ឆ្លើយថា៖ «ព្រះអង្គថ្លែងដូច្នេះ ស្រាប់ហើយ! សូមប្រាប់ពួកគេ ព្រះអង្គមានព្រះបន្ទូលតបថា៖ «ចូរទៅប្រាប់ជនជាតិនេះថា អ្នករាល់គ្នាស្តាប់ តែឥតយល់ ហើយមើល តែឥតដឹងឡើយ។
|
||
|
||
\s5
|
||
\v 10 បានធ្វើឲ្យចិត្តរបស់មនុស្សទាំងនេះទៅជាមិនរស់រវើក ហើយឲ្យត្រចៀកគេធ្ងន់ ហើយភ្នែករបស់ពួកគេមើលមិនឃើញ។ ដូច្នេះហើយ គេអាចមើលឃើញដោយភ្នែក និងស្ដាប់ឮដោយត្រចៀក ហើយបានយល់ដោយចិត្តរបស់គេ នោះគេនឹងបែរហើយបានការព្យាបាល»។
|
||
|
||
\s5
|
||
\v 11 ដ្បិតខ្ញុំទូលថា «ព្រះអម្ចាស់អើយ តើដល់ពេលណាទៅ?» ព្រះអង្គមានព្រះបន្ទូលតបថា «គឺដល់ពេលទីក្រុងទាំងអស់ ត្រូវវិនាសអស់ គ្មានអ្នកណារស់នៅទៀត ហើយផ្ទះទាំងអស់ គ្មានមនុស្ស ហើយទឹកដីទាំងមូល បានទៅជាទីស្ងាត់ឈឹងដោយការខ្ជះខ្ជាយ។
|
||
\v 12 ដល់ពេលព្រះអម្ចាស់នឹងបណ្ដេញមនុស្សចេញទីឆ្ងាយ ហើយស្ងៀមស្ងាត់ នៅកណ្ដាលទឹកដី។
|
||
|
||
\s5
|
||
\v 13 ទោះបើនៅសល់តែដប់ភាគរយ នៃប្រជាជនដែលនៅក្នុងក្រុងនេះ ក៏ពួកគេនឹងតែត្រូវបំផ្លាញ ដូចជាដើមឈើទាល និងដើមម៉ៃសាក់ ដែលគេកាប់រំលំហើយនៅសល់តែគល់ គឺពូជបរិសុទ្ធនៃគល់ឈើនោះ»។
|
||
|
||
\s5
|
||
\c 7
|
||
\cl ជំពូក ៧
|
||
\p
|
||
\v 1 នៅគ្រាដែលព្រះបាទអេហាស ជាបុត្ររបស់ព្រះបាទយ៉ូថាម ដែលត្រូវជាបុត្ររបស់ព្រះបាទអ៊ូសៀស គ្រងរាជ្យនៅស្រុកយូដា ហើយរេស៊ីន ជាស្តេចស្រុកអារ៉ាម ហើយពេកា ជាបុត្ររេម៉ាលា ស្តេចស្រុកអីុស្រាអែល បានលើកទ័ពឡើងទៅច្បាំងនឹងក្រុងយេរូសាឡិម ប៉ុន្តែ ពួកគេមិនអាចវាយចូលបានឡើយ។
|
||
\v 2 មានដំណឹងមកដល់ពួកវង្សដាវីឌថា ជនជាតិអារ៉ាមបានចូលដៃនឹងពួកអេប្រាអិម។ ព្រះទ័យនៃព្រះបាទអេហាស និងប្រជារាស្ត្រត្រូវញ័ររន្ធត់ ដូចព្រៃឈើត្រូវខ្យល់បក់បោក។
|
||
|
||
\s5
|
||
\v 3 គ្រាដែល ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់អេសាយ «ចូរចេញទៅក្រៅជាមួយ ស្អា យ៉ាស៊ូប ទៅជួបអេហាសនៅចុងប្រឡាយទឹក ត្រង់ស្រះខាងលើ តាមផ្លូវទៅចម្ការរបស់អ្នកជ្រលក់ល័ក្ខ។
|
||
\v 4 ហើយប្រាប់គាត់ថា ចូរប្រយ័ត្នខ្លួន ហើយរក្សាចិត្តឲ្យបានស្រួល កុំឲ្យភ័យខ្លាចអ្វីឡើយ ដោយព្រោះកន្ទុយឧសទាំងពីរដែលហុយផ្សែងនោះឡើយ គឺដោយព្រោះសេចក្ដីកំហឹងដ៏សហ័សរបស់រេស៊ីន និងជនជាតិអារ៉ាម ហើយរបស់កូនរេម៉ាលាផងដែរ។
|
||
|
||
\s5
|
||
\v 5 ជនជាតិអារ៉ាម និងពួកអេប្រាអិម ហើយកូនរេម៉ាលាបានផែនការអាក្រក់ទាស់និងអ្នក ពួកគេនិយាយថា
|
||
\v 6 «ចូរយើងលើកគ្នាទៅច្បាំងនឹងស្រុកយូដា ហើយយើងបំភ័យគេឲ្យតក់ស្លុត ហើយវាយលុកស្រុកគេ ហើយយើងនឹងតាំងកូនរបស់តាបបៀល ឲ្យធ្វើជាស្តេចនៅទីនោះ»។
|
||
|
||
\s5
|
||
\v 7 ព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូលថា៖ «វាមិនអាចទៅរួចទេ ហើយ វាក៏មិនកើតឡើងដែរ
|
||
\v 8 ដ្បិតអ្នកដឹកនាំរបស់អារ៉ាម គឺក្រុងដាម៉ាស ហើយអ្នកដឹកនាំរបស់ក្រុងដាម៉ាស គឺរេស៊ីន។ ក្នុងរវាងហុកសិបប្រាំឆ្នាំទៀត អេប្រាអ៊ីមនឹងត្រូវវិនាសសូន្យ ហើយគ្មានទីជម្រកនិងមនុស្សរស់នៅទៀតដែរ។
|
||
\v 9 ពួកអ្នកដឹកនាំរបស់ពួកអេប្រាអ៊ីម គឺក្រុងសាម៉ារី ហើយអ្នកដឹកនាំរបស់ក្រុងសាម៉ារី គឺជាកូនរេម៉ាលា។ ប្រសិនបើអ្នកមិនរក្សាជឿទេ អ្នកប្រាកដជាមិនមានក្តីសុខសាន្តបានឡើយ»។
|
||
|
||
\s5
|
||
\v 10 ព្រះអម្ចាស់មានព្រះបន្ទូលម្តងទៀតទៅកាន់អេហាស
|
||
\v 11 «សូមការបង្ហាញពីព្រះជាម្ចាស់ដែលជាព្រះជាម្ចាស់ ឲ្យដឹងពីជំរៅឬពីកំពស់ផងដែរ»។
|
||
\v 12 ប៉ុន្តែ អេហាសតបថា៖ «យើងនឹងមិនសូម ហើយមិនល្បងលព្រះអម្ចាស់ដែរ»។
|
||
|
||
\s5
|
||
\v 13 ហើយព្យាការីអេសាយតបថា «ចូរស្តាប់! ពូជពង្សរបស់ព្រះបាទដាវីឌអើយ។ តើមិនគ្រប់គ្រាន់ទេឬអីដែលអ្នកបានល្បងលពីការអត់ធ្មត់របស់មនុស្សនោះ? ត្រូវល្បងលការអត់ធ្មត់នៃព្រះជាម្ចាស់ផងដែរឬ?
|
||
\v 14 ដូច្នេះហើយ ព្រះអម្ចាស់ផ្ទាល់នឹងប្រទានទីសម្គាល់មកដល់មនុស្ស មើល៍! នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រាមួយ ហើយនឹងឲ្យព្រះនាមថា អេម៉ាញូអែល។
|
||
\v 15 បុត្រនោះនឹងសោយតែទឹកដោះ និងទឹកឃ្មុំ រហូតដល់ពេលចេះបដិសេធអ្វីៗដែលអាក្រក់ ហើយជ្រើសយកអ្វីៗដែលល្អដែរ។
|
||
|
||
\s5
|
||
\v 16 ដ្បិតមុនពេលដែលបុត្រនោះចេះបដិសេធរបស់អាក្រក់ ហើយរើសយករបស់ល្អ នោះទឹកដីរបស់ស្តេចទាំងពីរ ដែលអ្នកខ្ពើមនោះ នឹងត្រូវស្ងៀមស្ងាត់។
|
||
\v 17 ព្រះអម្ចាស់ នឹងនាំអ្នក ឲ្យលើប្រជាជនរបស់អ្នក ហើយលើពួកវង្សរបស់ឪពុកអ្នក ថ្ងៃនោះសូម្បីតែពួកអេប្រាអ៊ីម ក៏ដកចេញពីទឹកដីយូដាដែល គេនឹងនាំស្តេចនៃអាស្ស៊ីរី មកចំពោះអ្នក»។
|
||
|
||
\s5
|
||
\v 18 នៅវេលានោះ ព្រះអម្ចាស់នឹងហៅហ្វូងរុយ ដែលនៅទីឆ្ងាយបំផុត នៃទន្លេស្រុកអេស៊ីប ហើយហ្វូងឃ្មុំនៅស្រុកអាស្ស៊ីរី
|
||
\v 19 ពួកវានឹងនាំគ្នាមកទំនៅទីកន្លែងដែលគេបោះបង់ចោល នៅក្នុងក្រហែងថ្ម នៅលើគ្រប់ទាំងរបងបន្លា ហើយនៅអស់ទាំងវាលស្មៅផង។
|
||
|
||
\s5
|
||
\v 20 នៅគ្រានោះ ព្រះអម្ចាស់នឹងកោរសក់ក្បាល និងរោមជើងផង នៅក្បែទន្លេអីប្រាទី ដល់ស្ដេចស្រុកអាស្ស៊ីរី កោរសក់ ហើយនិងកោររោមជើង និងកោរពុកចង្កាផងដែរ ។
|
||
\v 21 នៅថ្ងៃនោះ មនុស្សម្នាក់នឹងចិញ្ចឹមគោស្ទាវ និងចៀមពីរផង
|
||
\v 22 ហើយដោយព្រោះសត្វទាំងនោះមានទឹកដោះជាបរិបូរណ៌ បានជាពួកគេ នឹងបរិភោគខ្លាញ់ទឹកដោះ ដ្បិតពួកអ្នកដែលរស់នៅក្នុងទឹកដីនោះពួកគេ នឹងយកខ្លាញ់ទឹកដោះ និងទឹកឃ្មុំមកបរិភោគគ្រប់គ្នា។
|
||
|
||
\s5
|
||
\v 23 ហើយនៅគ្រានោះ គ្រប់ទីកន្លែងដែលមានដើមចម្ការទំពាំងបាយជូរ ចំនួនមួយពាន់ដើម គឺមានតម្លៃជាប្រាក់មួយពាន់រៀលដែរ ហើយគ្មានអ្វីផ្សេងទៀតឡើយក្រៅពីអញ្ចាញនិងបន្លា។
|
||
\v 24 មនុស្សនឹងចូលទៅទីនោះ ដើម្បីបបាញ់និងធ្នូ ដ្បិតទឹកដីនោះបានដុះអញ្ចាញនិងបន្លា
|
||
\v 25 ពួកគេនៅឲ្យឆ្ងាយពីទីទួលដែលពីដើមមានគេកាប់គាស់ដោយចបកាប់ ព្រោះខ្លាចអញ្ចាញ និងបន្លា តែជាកន្លែងសម្រាប់ហ្វូងគោ ហើយនិងហ្វូងចៀមទេ។
|
||
|
||
\s5
|
||
\c 8
|
||
\cl ជំពូក ៨
|
||
\p
|
||
\v 1 ព្រះអម្ចាស់មានបន្ទូលមកកាន់ខ្ញុំថា «ចូរយកក្តារឈ្នួនមួយធំ ហើយសរសេរថា «រឹបអូសជាប្រញាប់ ប្រមូលជយភណ្ឌឲ្យលឿន»។
|
||
\v 2 យើងនឹងយកស្មរបន្ទាល់ស្មោះត្រង់សម្រាប់យើង គឺអ៊ូរីជាបូជាចារ្យ និងសាការី ជាកូនបេរេគា»។
|
||
|
||
\s5
|
||
\v 3 ខ្ញុំបានរួមរស់ជាមួយព្យាការីស្រី ដែលជាប្រពន្ធខ្ញុំ ហើយនាងមានទម្ងន់បង្កើតបានកូនប្រុសមួយ។ គ្រានោះព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ត្រូវដាក់ឈ្មោះឲ្យគាត់ថា ម៉ាហ៊េ សាឡាល ហាសបាស។
|
||
\v 4 ដ្បិតមុនពេលដែលកូននេះចេះហៅ «ពុកហើយម៉ែ» ទ្រព្យសម្បត្តិរបស់ក្រុងដាម៉ាស ហើយនឹងសាម៉ារី នឹងត្រូវប្រមូលនាំយកទៅដោយស្ដេចអាស្ស៊ីរី»។
|
||
|
||
\s5
|
||
\v 5 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំម្តងទៀតថា៖
|
||
\v 6 «ដោយព្រោះមនុស្សទាំងនេះ បានបដិសេធទឹកស៊ីឡោម ដែលហូរចុះមក ហើយរីករាយចំពោះរេស៊ីន និងកូនរបស់រេម៉ាលាវិញ។
|
||
\v 7 ដូច្នេះហើយ ព្រះអម្ចាស់នឹងធ្វើឲ្យទឹកទន្លេដ៏ធំ ហូរយ៉ាងខ្លាំងចុះមក លើស្តេចអាស្ស៊ីរីហើយនិងសិរីរុងរឿងរបស់ស្តេចផងដែរ។ ទឹកទន្លេនោះនឹងជន់លិចច្រាំងហើយបំផ្លាញពួកគេ។
|
||
|
||
\s5
|
||
\v 8 ទន្លេនេះនឹងហូរសាយចូលទៅក្នុងទឹកដីយូដាផងដែរ ហើយទឹកជន់ឡើង រហូតដល់លិចដល់ករបស់អ្នក។ ទឹកនេះនឹងហូរលិចទឹកដីព្រះអង្គទាំងមូលហើយ ឱព្រះអង្គអេម៉ាញូអែល»។
|
||
|
||
\s5
|
||
\v 9 ប្រជាជនទាំងឡាយអើយ អ្នកនឹងត្រូវខ្ជះខ្ជាយទៅ។ ចូរផ្ទៀងត្រចៀកស្ដាប់ អស់អ្នកដែលស្ថិតនៅទីដាច់ស្រយាល ចូរអ្នករាល់គ្នារៀបចំខ្លួនដើម្បីធ្វើសឹក តែអ្នករាល់គ្នាមុខជាត្រូវវិនាសសូន្យដែរ ហើយ ដៃរបស់អ្នកនិងត្រូវបាក់ជាចំណែកផងដែរ។
|
||
\v 10 ពេលអ្នករៀបផែនការ តែផែនការទាំងនោះមិនបានសម្រេចទេ អ្នករាល់គ្នាចាត់វិធានការ តែវិធានការនោះក៏មិនអាចសម្រេចដែរ ដ្បិតព្រះជាម្ចាស់គង់នៅជាមួយយើង។
|
||
|
||
\s5
|
||
\v 11 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំ ព្រះជាម្ចាស់ដាក់ព្រះហស្តនៃព្រះអង្គលើរូបខ្ញុំ ហើយហាមខ្ញុំមិនឲ្យដើរតាមផ្លូវរបស់មនុស្សទាំងនេះ។
|
||
\v 12 កុំឲ្យមានគិតអ្វីដើម្បីក្បត់និងរួមជាមួយពួកមនុស្សក្បត់ទាំងនោះឡើយ ក៏មិនត្រូវខ្លាចអ្វីដែលពួកគេខ្លាចនោះដែរ ហើយមិនត្រូវខ្លាចញញើតឡើយ។
|
||
\v 13 គឺព្រះអម្ចាស់នៃពិភពទាំងមូលប៉ុណ្ណោះ ដែលជាព្រះដ៏វិសុទ្ធ ព្រះអង្គដែលអ្នកត្រូវស្ញែងខ្លាច ហើយព្រះអង្គដែលអ្នកគួរភ័យខ្លាច។
|
||
|
||
\s5
|
||
\v 14 ព្រះអង្គផ្ទាល់នឹងធ្វើជាទីសក្ការៈ តែព្រះអង្គជាថ្មដែលនាំឲ្យ ជនជាតិអុីស្រាអែលទាំងពីរនគរប៉ះទង្គិច ជាសិលាដែលនាំឲ្យគេជំពប់ដួល ហើយក៏ជាជង់ និងជាអន្ទាក់ ដល់ក្រុងយេរូសាឡិមដែរ។
|
||
\v 15 មនុស្សជាច្រើនជំពប់ជើងនឹងថ្មនេះ ហើយដួលបាក់បែកហើយពួកគេនឹងជាប់អន្ទាក់ ហើយត្រូវព្រានចាប់យកទៅ។
|
||
|
||
\s5
|
||
\v 16 ចូរចងក្រងសេចក្ដីទាំងនេះទុក ព្រមទាំងបិទត្រាបញ្ញត្តិច្បាប់ ហើយរក្សាទុកក្នុងចំណោមសាវ័ករបស់ខ្ញុំចុុះ
|
||
\v 17 ខ្ញុំនឹងទន្ទឹងចាំព្រះអម្ចាស់ ដែលបានលាក់ព្រះភ័ក្ត្រនឹងកូនចៅរបស់លោកយ៉ាកុប ខ្ញុំនឹងរងចាំទ្រង់
|
||
\v 18 មើល! ខ្ញុំនឹងកូនចៅដែលព្រះជាម្ចាស់បានប្រទានមកនៅស្រុកអុីស្រាអែលនិងរួមគ្នាធ្វើជា ទីសម្គាល់ ដល់ព្រះអម្ចាស់នៃពិភពទាំងមូល ដែលគង់នៅលើភ្នំស៊ីយ៉ូន។
|
||
|
||
\s5
|
||
\v 19 ពួកគេនឹងនិយាយទៅកាន់អ្នកថា «សូមពិគ្រោះជាមួយគ្រូខាបនិងគ្រូមន្តអាគម» អ្នកដែលស្រែកច្រៀងនិងមួលបង្កាច់។ តើមិនគួរឲ្យបណ្ដាជនស្វែងរកព្រះជាម្ចាស់ទេឬ? តើនឹងរកចំពោះរូបខ្មោចជាប្រយោជន៍ដល់មនុស្សរស់ធ្វើអ្វី?
|
||
\v 20 ចូលទៅមើលបទបញ្ញត្តិ និងទីបន្ទាល់ចុះ! ប្រសិនបើគេមិនពោលពាក្យដែលមិនស្របតាមព្រះបន្ទូលនោះទេ នោះពួកគេនិងមិនមានពន្លឺរះនៅក្នុងខ្លួនពួកគេនោះទេ។
|
||
|
||
\s5
|
||
\v 21 ពួកគេនឹងឆ្លងកាត់ទឹកដីនេះទាំងកាន់ទុក្ខនិងស្រេកឃ្លានយ៉ាងខ្លាំង នៅពេលដែលពួកគេឃ្លានពួកគេនឹងខឹងហើយដាក់បណ្តាសាស្តេចនិងព្រះរបស់ពួកគេនៅពេលពួកគេងើយមុខទៅលើ។
|
||
\v 22 ពួកគេក្រឡេកមើលផែនដីដែលពោពេញដោយទុក្ខព្រួយភាពងងឹតនិងភាពអាប់អួរ ពួកគេនឹងត្រូវបណ្ដេញទៅក្នុងទឹកដីនៃសេចក្ដីងងឹត។
|
||
|
||
\s5
|
||
\c 9
|
||
\cl ជំពូក ៩
|
||
\p
|
||
\v 1 ភាពអាប់អួនឹងត្រូវបានបណ្ដេញចេញពីទឹកដីដែលរងទុក្ខវេទនានេះ កាលពីដើម ព្រះអង្គបានធ្វើឲ្យទឹកដីសាប់យូឡូន និងស្រុកណែបថាលីត្រូវគេមើលងាយ តែទៅអនាគត ព្រះអង្គនឹងប្រទានឲ្យ ស្រុកនៅតាមឆ្នេរសមុទ្រ ស្រុកនៅខាងកើតទន្លេយ័រដាន់ និងស្រុកកាលីឡេដែលមានសាសន៍ដទៃ រស់នៅបានរុងរឿងឡើង។
|
||
\v 2 ប្រជាជនដែលដើរក្នុងសេចក្ដីងងឹត និងបានឃើញពន្លឺដែលភ្លឺចិញ្ចាញចិញ្ចែង អស់អ្នកដែលបានរស់នៅក្នុងទឹកដីស្រមោលនៃសេចក្ដីស្លាប់ ក៏និងមានពន្លឺភ្លឺមកលើពួកគេ។
|
||
|
||
\s5
|
||
\v 3 ព្រះអង្គបានធ្វើឲ្យប្រជាជាតិនេះបានចម្រើនឡើង ព្រមទាំងមានអំណរផង។ ពួកគេមានអំណរនៅចំពោះព្រះអង្គ ដូចជាអំណរ ក្នុងរដូវចម្រូត ហើយដូចជាអំណរនៃមនុស្ស ដែលកំពុងតែចែករបឹបគ្នា។
|
||
|
||
\s5
|
||
\v 4 ដ្បិតព្រះអង្គបំបាក់នឹម ដែលខ្មាំងសត្រូវដាក់លើគេ ហើយឲ្យរួចពីការជិះជាន់ នោះអ្នកនឹងត្រូវខ្ជះខ្ជាយដូចជានៅគ្រានៃពួកជនជាតិម៉ាឌានដែរ។
|
||
\v 5 ដ្បិតគ្រប់ទាំងស្បែកជើងរបស់ទាហាន ដែលតែងតែរុកទន្ទ្រាន ហើយសម្លៀកបំពាក់ប្រឡាក់ជោកដោយឈាម នោះនឹងត្រូវដុត ហើយជាចំណីដល់ភ្លើង។
|
||
|
||
\s5
|
||
\v 6 ដ្បិតមានបុត្រមួយកើតមកសម្រាប់យើងហើយគ្រប់ទាំងក្បួនច្បាប់នឹងស្ថិតនៅលើស្មារបស់ព្រះអង្គ ហើយគេនឹងហៅព្រះនាមព្រះអង្គថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តាព្រះវបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃសន្តិភាព។
|
||
\v 7 ព្រះរាជបុត្រនោះនឹងលាតសន្ធឹងអំណាច ព្រះអង្គនឹងធ្វើឲ្យរាជបល្ល័ង្ករបស់ព្រះបាទ ដាវីឌ និងនគររបស់ព្រះអង្គ មានសេចក្ដីសុខសាន្តរហូតតទៅ ព្រះអង្គយកសេចក្ដីសុចរិត និងយុត្តិធម៌មកពង្រឹងនគររបស់ព្រះអង្គឲ្យគង់វង្ស ចាប់ពីពេលនេះ រហូតអស់កល្បជាអង្វែង តរៀងទៅ។ ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលនឹងធ្វើការនេះ។
|
||
|
||
\s5
|
||
\v 8 ព្រះបន្ទូលព្រះអម្ចាស់បានទាស់ប្រឆាំងនឹងលោកយ៉ាកុបហើយវាបានធ្លាក់មកលើជនជាតិអីុស្រាអែល។
|
||
\v 9 ប្រជាជនទាំងអស់នឹងបានស្គាល់ ទាំងអេប្រាអ៊ីមនិងប្រជាជននៅស្រុកសាម៉ារី ដែលនិយាយដោយអំនួតនិងចិត្តក្រអឺតក្រទម
|
||
\v 10 «ជញ្ជាំងឥដ្ឋបានរលំ តែយើងនឹងសង់ឡើងដោយថ្មដាវិញ គេបានកាប់រំលំសសរធ្វើពីដើមត្បែង តែយើងនឹងយកសសរធ្វើពីដើមផ្ចឹកមកជំនួសវិញ»។
|
||
|
||
\s5
|
||
\v 11 ដូច្នេះហើយ ព្រះអម្ចាស់នឹងនាំបច្ចាមិត្តរបស់ស្ដេចរេស៊ីន ឲ្យមកវាយលុកពួកគេ
|
||
\v 12 នឹងពង្រឹងកម្លាំងខ្មាំងសត្រូវរបស់គេ ជនជាតិស៊ីរីនៅខាងកើត ហើយជនជាតិភីលីស្ទីននៅខាងលិច។ ខ្មាំងសត្រូវត្របាក់លេបអុីស្រាអែលដោយម៉ាត់។ ក្នុងគ្រប់ការទាំងនេះ ក៏ព្រះពិរោធនៅតែពុំទាន់ស្ងប់ដដែល គឺព្រះអម្ចាស់នៅតែលាតព្រះហស្ដ ចាំវាយគេជានិច្ច។
|
||
|
||
\s5
|
||
\v 13 ប៉ុន្តែមនុស្សនឹងមិនងាកមករកព្រះអង្គ ដែលវាយពួកគេទេហើយពួកគេក៏មិនស្វែងរកព្រះអម្ចាស់នៃពិភពទាំងមូលដែរ។
|
||
\v 14 ដូច្នេះព្រះអម្ចាស់នឹងកាត់ផ្តាច់ក្បាលនិងកន្ទុយកណ្តាល របស់ជនជាតិអុីស្រាអែលចេញ ក្នុងថ្ងៃតែមួយ។
|
||
\v 15 ពួកអ្នកដឹកនាំនិងពួកអភិជនដែលជាប្រមុខ ហើយព្យាការីដែលបង្រៀនសេចក្តីកុហកគឺជាកន្ទុយ។
|
||
|
||
\s5
|
||
\v 16 អ្នកដែលដឹកនាំប្រជាជននេះឲ្យគេវង្វេង ហើយអ្នកដែលត្រូវបានគេដឹកនាំគឺត្រូវបានលេបត្របាក់។
|
||
\v 17 ហេតុនេះហើយបានជាព្រះអម្ចាស់មិនអាណិតយុវជនរបស់ពួកគេឡើយ ព្រះអង្គក៏មិនមេត្តាក្មេងកំព្រានិងស្ត្រីមេម៉ាយរបស់ពួកគេដែរ ពួកគេសុទ្ធតែជាមនុស្សមិនគោរពព្រះនិងជាមនុស្សអាក្រក់ ហើយមាត់របស់គេនិយាយពាក្យល្ងីល្ងើ។ ក្នុងការទាំងនេះ ធ្វើឲ្យព្រះពិរោធនៃព្រះអង្គមិនស្ងប់ដដែល គឺព្រះហស្ដព្រះអង្គ ចាំវាយគេជានិច្ច។
|
||
|
||
\s5
|
||
\v 18 មនុស្សអាក្រក់នឹងដុតដោយភ្លើង វាបានឆេះគុម្ពបន្លា និងគុម្ពរពាក់ រួចហើយរាលដាលឆេះព្រៃរបោះធ្វើឲ្យមានផ្សែងខ្មួលខ្មាញ់ហុយឡើង។
|
||
\v 19 ដោយសេចក្ដីក្រោធរបស់ព្រះអម្ចាស់នៃពិភពលោកទាំងមូល ទឹកដីរបស់គេនឹងត្រូវឆាបឆេះហើយប្រជាជននឹងក្លាយទៅជាចំណី របស់ភ្លើង។ គ្នាអ្នកណាត្រាប្រណីដល់បងប្អូនរបស់ខ្លួនឡើយ។
|
||
|
||
\s5
|
||
\v 20 ពួកគេបានយកអាហារដោយដៃស្តាំ តែគេនៅតែឃ្លាន គេងាកទៅសីុអាហារនៅខាងឆ្វេង ក៏នៅតែមិនបានឆ្អែតដដែល។ រហូតដល់ហែកសាច់ឈាមរបស់ខ្លួនឯងស៊ីផង។
|
||
\v 21 គឺម៉ាណាសេស៊ីសាច់អេប្រាអ៊ីម ហើយ អេប្រាអ៊ីមនិងម៉ាណាសេ ហើយពួកគេព្រួតគ្នាស៊ីសាច់យូដា។ ក្នុងការទាំងនេះ ក៏ព្រះពិរោធនៅតែពុំទាន់ស្ងប់ដដែល គឺព្រះអម្ចាស់នៅតែលាតព្រះហស្ដ ចាំវាយគេជានិច្ច។
|
||
|
||
\s5
|
||
\c 10
|
||
\cl ជំពូក ១០
|
||
\p
|
||
\v 1 វេទនាហើយ អ្នកណាបង្កើតច្បាប់អយុត្តិធម៌ ហើយចេញបទបញ្ជា ដើម្បីជិះជាន់ប្រជាជន។
|
||
\v 2 ពួកគេឃាត់ជនក្រីក្រមិនឲ្យរកយុត្តិធម៌ ហើយបំបិទសិទ្ធិដល់អ្នកក្រ ដែលជាប្រជារាស្ត្ររបស់យើង ពួកគេរឹបអូសយកទ្រព្យសម្បត្តិពីស្ត្រីមេម៉ាយ ហើយប្លន់យកអ្វីៗទាំងអស់ពីក្មេងកំព្រា!
|
||
|
||
\s5
|
||
\v 3 តើអ្នកនឹងធ្វើអ្វីនៅថ្ងៃជំនុំជម្រះ ហើយនៅពេលដែលមានការបំផ្លាញដែលនឹងមកពីទីឆ្ងាយ? តើអ្នករាល់គ្នានឹងរកអ្នកណាជាជំនួយ ហើយតើអ្នករាល់គ្នានឹងទុកទ្រព្យសម្បត្តិអ្នករាល់គ្នានៅទីណា?
|
||
\v 4 គ្មានអ្វីនៅសេសសល់ឡើយ ហើយអ្នកនឹងដេកនៅក្នុងចំណោមអ្នកទោសឬធ្លាក់ក្នុងចំណោមអ្នកដែលត្រូវគេសម្លាប់។ ទោះបើធ្វើទោសយ៉ាងណាក៏ដោយគង់ តែសេចក្ដីក្រោធរបស់ព្រះអង្គមិនទាន់បែរចេញនៅឡើយគឺព្រះហស្តរបស់ព្រះអង្គនៅតែលូកមកទៀត។
|
||
|
||
\s5
|
||
\v 5 វេទនាហើយ ដល់ជនជាតិអាស្ស៊ីរី ដែលជាដំបងនៃសេចក្ដីក្រោធរបស់យើងហើយរំពាត់នៅដៃគេ គឺជាសេចក្ដីគ្នាន់ក្នាញ់របស់យើង!
|
||
\v 6 យើងចាត់គាត់អោយទៅជាតិសាសន៍មួយដែលក្រអឺតក្រទមនិងប្រឆាំងនឹងប្រជាជនដែលខឹងនឹងយើងយ៉ាងខ្លាំង។ យើងបញ្ជាឲ្យគេចាប់យកជយភ័ណ្ឌចាប់យកហើយជាន់ឈ្លីពួកគេដូចភក់នៅតាមផ្លូវ។
|
||
|
||
\s5
|
||
\v 7 ប៉ុន្តែគេមិនបានយល់ទេ គឺគេមានចិត្តគំនិតផ្សេងគឺមានចិត្តចង់បំផ្លាញវិញ គឺគេចង់បំផ្លាញនិង រំលាយប្រជាជាតិជាច្រើន។
|
||
\v 8 ដ្បិតគេពោលថា អ្នកដឹកនាំរបស់យើងទាំងនោះ «តើមិនមែនជាស្តេចគ្រប់គ្នាទេឬ?
|
||
\v 9 តើក្រុងកាលនរមិនដូចដូចក្រុងកើកេមីសទេឬ? តើក្រុងហាម៉ាត់ ក្រុងអើផាឌ ក្រុងសាម៉ារីមិនដូចអាផាបទេឬ? តើស្រុកសាម៉ារីមិនដូចក្រុងដាម៉ាសទេឬ?
|
||
|
||
\s5
|
||
\v 10 យើងបានយកឈ្នះលើរាជាណាចក្រដែលមានរូបព្រះក្លែងក្លាយគឺរូបបដិមា ហើយធំជាងរូបព្រះនៅក្រុងយេរូសាឡិមនិងនៅទឹកដីសាម៉ារីទៅទៀត។
|
||
\v 11 គឺដូចយើងបានធ្វើដល់ក្រុងសាម៉ារី និងរូបព្រះរបស់គេដូចដែល តើយើងនឹងមិនធ្វើដល់ក្រុងយេរូសាឡិមនិងរូបព្រះរបស់គេដែរទេឬ?»
|
||
|
||
\s5
|
||
\v 12 នៅពេលដែលព្រះអម្ចាស់បានសម្រេចកិច្ចការរបស់ព្រះអង្គនៅលើភ្នំស៊ីយ៉ូន ហើយនិងក្រុងយេរូសាឡិម យើងនឹងដាក់ទោសដល់ស្ដេចអាស្ស៊ីរី ដែលមានចិត្តអួតអាង និងមើលទៅមានឫកខ្ពស់
|
||
\v 13 ដ្បិតស្ដេចនោះមានរាជឱង្ការថា «យើងទទួលជ័យជម្នះដោយសារកម្លាំង និងប្រាជ្ញារបស់យើងផ្ទាល់។ យើងបានស្គាល់ការនោះ យើងបានដកចេញព្រំដែនរបស់ប្រជនជាតិទាំងនោះ។ យើងបានរឹបអូសយកទ្រព្យសម្បត្តិរបស់គេទៀតផង ហើយដូចដែលយើងទម្លាក់ស្ដេចជាច្រើនចុះពីបល្ល័ង្ក។
|
||
|
||
\s5
|
||
\v 14 ដៃរបស់យើងបានរឹបអូសយកទ្រព្យសម្បត្តិរបស់ប្រជាជាតិទាំងឡាយ ហើយដូចគេប្រមូលពងសត្វពីសំបុកដែលមេវាបោះបង់ចោល យើងក៏បានប្រមូលរួបរួមលោកទាំងមូលយ៉ាងនោះដែរគ្មានណាមួយកម្រើកស្លាប ឬបើកមាត់ ឬស្រែកចេកចាចឡើយ»។
|
||
|
||
\s5
|
||
\v 15 ពូថៅតើនឹងអួតខ្លួនប្រឆាំងនឹងអ្នកដែលកាន់វាបាននោះទេ? តើរណានិងលើកតម្កើងខ្លួនវាជាងអ្នកដែលប្រើវាបានឬទេ? ឬដូចជាដំបងនឹងលើកមនុស្សឡើង ជាមនុស្សដែលមិនមែនធ្វើជាឈើផង។
|
||
\v 16 ហេតុនេះហើយ បានជាព្រះអម្ចាស់ដ៏ជាព្រះនៃពិភពទាំងមូល ចាត់ខ្មាំងសឹកចេញពីចំណោមទាហានដ៏ពូកែៗ របស់ពួកគេ ហើយនៅក្រោមសិរីរុងរឿងរបស់ព្រះអង្គនឹងឆេះដូចភ្លើងផងដែរ។
|
||
|
||
\s5
|
||
\v 17 ពន្លឺរបស់ជនជាតិអុីស្រាអែលនឹងប្រែទៅជាភ្លើងហើយព្រះដ៏វិសុទ្ធរបស់ព្រះអង្គនឹងក្លាយទៅជាអណ្ដាតភ្លើងនោះនឹងឆេះឡើង បន្សុសបន្លា និងអញ្ចាញរបស់គេនៅថ្ងៃតែមួយ។
|
||
\v 18 ព្រះអម្ចាស់នឹងបំផ្លាញព្រៃឈើនិងស្រុកដ៏សម្បូណ៌សប្បាយរបស់វាទាំងព្រលឹងទាំងនឹងរូបកាយបានដូចជាមនុស្សកើតជំងឺដែលនាំឲ្យខ្លួនរីងរៃស្លាប់ទៅ។
|
||
\v 19 សំណល់ដើមឈើដែលសល់នៅក្នុងព្រៃរបស់គេនឹងបានតិចណាស់ បានជាកូនក្មេងនឹងអាចកត់ទុកបាន។
|
||
|
||
\s5
|
||
\v 20 នៅថ្ងៃនោះកូនចៅអុីស្រាអែលដែលនៅសេសសល់គឺកូនចៅរបស់លោកយ៉ាកុប ដែលបានរត់គេចខ្លួនលែងពឹងផ្អែកលើអ្នកដែលបានវាយឈ្នះពួកគេទៀតហើយ តែពួកគេនឹងពឹងផ្អែកលើព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអុីស្រាអែលវិញ។
|
||
\v 21 កូនចៅរបស់លោកយ៉ាកុបដែលនៅសល់នឹងវិលត្រឡប់ទៅរកព្រះជាម្ចាស់ដ៏មានឫទ្ធានុភាព។
|
||
|
||
\s5
|
||
\v 22 ដ្បិតអុីស្រាអែលអើយ ទោះបីប្រជាជនរបស់អ្នកមានចំនួនច្រើន ដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រក្ដីគង់តែនឹងមានតែសំណល់ប៉ុណ្ណោះដែលអាចមកវិញ។ ដ្បិតបានសម្រេចឲ្យមានការបំផ្លាញ ដោយសេចក្ដីសុចរិតដ៏លើសលន់។
|
||
\v 23 ដ្បិតព្រះជាម្ចាស់ដ៏ជាព្រះនៃពិភពលោកទាំងមូល ព្រះអង្គនឹងបង្ហើយការបំផ្លាញសព្វគ្រប់នៅកណ្ដាលទឹកដីទាំងមូល។
|
||
|
||
\s5
|
||
\v 24 ហេតុនេះហើយ ព្រះជាអម្ចាស់ដ៏ជាព្រះនៃពិភពទាំងមូលមានព្រះបន្ទូលថា «ប្រជាជនរបស់យើងដែលរស់នៅស៊ីយ៉ូនមិនត្រូវភ័យខ្លាចនឹងជនជាតិអាសស៊ើរឡើយ។ ទោះបីគេវាយអ្នកដោយរំពាត់ ហើយលើកដំបងទាស់នឹងអ្នក ដូចយ៉ាងសាសន៍អេស៊ីបក៏ដោយ។
|
||
\v 25 កុំខ្លាចពួកគេឡើយដ្បិតមួយរយៈខ្លីនេះនៅតែបន្តិចទៀត សេចក្ដីគ្នាន់ក្នាញ់នឹងបានសម្រេច គឺយើងនឹងបំបែរកំហឹងទៅបំផ្លាញពួកគេវិញ»។
|
||
|
||
\s5
|
||
\v 26 ក្រោយមក ព្រះអម្ចាស់នៃពិភពទាំងមូលនឹងវាយឈ្នះពួកគេ ដូចព្រះអង្គបានវាយឈ្នះជនជាតិម៉ាឌាននៅលើផ្ទាំងថ្មអូរែប។ ព្រះជាម្ចាស់នឹងលើកដំបងរបស់ខ្លួនលើសមុទ្រហើយលើកវាឡើង ដូចព្រះអង្គបានធ្វើនៅអេស៊ីប។
|
||
\v 27 នៅថ្ងៃនោះ បន្ទុករបស់អ្នកនឹងត្រូវលើកយកចេញពីស្មារបស់អ្នក និងនឹមរបស់អ្នកចេញពីកអ្នក ហើយនឹមរបស់អ្នកនឹងត្រូវបំផ្លាញដោយសារកម្លាំង។
|
||
|
||
\s5
|
||
\v 28 ខ្មាំងសត្រូវបានឡើងមកដល់អៃយ៉ាត ហើយគេបានដើរកាត់ស្រុកមីករ៉ូន មកដាក់អីវ៉ាន់របស់គេនៅត្រង់មីកម៉ាស។
|
||
\v 29 ពួកគេបានឆ្លងមកហួសផ្លូវកាត់ភ្នំ ហើយបានឈប់ស្នាក់នៅត្រង់កេបា ក្រុងរ៉ាម៉ាក៏ភ័យញ័រ ហើយពួកគីបៀរជាស្រុករបស់សូល បានរត់អស់ហើយ។
|
||
|
||
\s5
|
||
\v 30 សូមស្រែកអោយខ្លាំងៗ កូនស្រីរបស់កាលីម! ចូរត្រងត្រាប់ស្ដាប់! អ្នកស្រុកអាណាថោតអើយ អ្នកពិតជាលំបាកណាស់!
|
||
\v 31 អ្នកស្រុកម៉ាដម៉េណា នឹងរត់បែកខ្ញែកគ្នាអ្នកស្រុកកេប៊ីមនឹងនាំគ្នារត់រកកន្លែងមានសុខសាន្ត។
|
||
\v 32 នៅថ្ងៃដដែលនោះ ខ្មាំងសត្រូវទៅដល់ណូប គេប្រើកម្លាំងគំរាមកំហែងភ្នំស៊ីយ៉ូន គឺគំរាមកំហែងក្រុងយេរូសាឡិម។
|
||
|
||
\s5
|
||
\v 33 ចូរមើល៍! ព្រះអម្ចាស់ដ៏ជាព្រះនៃពិភពទាំងមូលនឹងធ្វើអោយមែកឈើធ្លាក់ពីលើភ្នំដ៏គួរអោយស្ញែងខ្លាច។ ដើមឈើខ្ពស់ ៗ នឹងត្រូវគេកាប់ហើយដើមឈើខ្ពស់ៗ នឹងត្រូវរលំ។
|
||
\v 34 ព្រះអង្គនឹងកាប់រំលំព្រៃរបោះ ហើយដើមឈើធំៗដ៏មានតម្លៃនៅស្រុកលីបង់នឹងត្រូវរលំដែរ។
|
||
|
||
\s5
|
||
\c 11
|
||
\cl ជំពូក ១១
|
||
\p
|
||
\v 1 ពន្លកនឹងដុះចេញពីគល់របស់លោកអុីសាយ ហើយមែកមួយដែលដុះចេញពីឫសរបស់វានឹងបង្កើតផល។
|
||
\v 2 ព្រះវិញ្ញាណរបស់ព្រះអម្ចាស់នឹងសណ្ឋិតលើគាត់ គឺព្រះវិញ្ញាណនៃប្រាជ្ញា ហើយនិងយល់ដឹង ព្រះវិញ្ញាណនៃស្មារតីនិងកម្លាំង ព្រះវិញ្ញាណនៃចំណេះដឹង ហើយកោតខ្លាចនៃព្រះអម្ចាស់។
|
||
|
||
\s5
|
||
\v 3 អំណរសប្បាយរបស់បុត្រនោះនឹង កោតខ្លាចព្រះអម្ចាស់ ព្រះបុត្រានេះមិនវិនិច្ឆ័យ តាមអ្វីដែលភ្នៃកមើលឃើញ គឺមិនតាមអ្វីដែលព្រះអង្គស្តាប់ឮនោះទេ។
|
||
\v 4 ហើយព្រះអង្គនឹងវិនិច្ឆ័យជនក្រីក្រដោយយុត្តិធម៌ ដោយទៀងត្រង់នៅលើផែនដីនេះ។ ព្រះអង្គប្រើព្រះបន្ទូលជាដំបង ដើម្បីធ្វើទោសដល់មនុស្ស ហើយពេលព្រះអង្គចេញបញ្ជា មនុស្សអាក្រក់ត្រូវប្រហារ។
|
||
\v 5 ព្រះអង្គនឹងយកយុត្តិធម៌ធ្វើជាខ្សែក្រវាត់ចង្កេះ នឹងយកព្រះហឫទ័យស្មោះត្រង់ធ្វើជាសង្វារ។
|
||
|
||
\s5
|
||
\v 6 សត្វចចកនឹងរស់នៅជាមួយកូនចៀម ហើយចំណែកខ្លារខិន នឹងដេកជិតកូនពពែ ហើយកូនគោនិងកូនសិង្ហ នឹងដើររកស៊ីចំណីជាមួយគ្នា។ ហើយមានក្មេងតូចម្នាក់ឃ្វាលពួកវា។
|
||
\v 7 គោហើយនិងខ្លាឃ្មុំ នឹងដើររកស៊ីជាមួយគ្នាហើយកូនរបស់ពួកវានឹងដេកជាមួយគ្នា។ សត្វតោនឹងស៊ីចំបើងដូចសត្វគោដែរ។
|
||
|
||
\s5
|
||
\v 8 កូនក្មេងនឹងលេងនៅលើរន្ធពស់ ហើយកូនក្មេងដែលផ្តាច់ដោះនឹងដាក់ដៃលើរូងពស់។
|
||
\v 9 ពួកគេមិនខាំគ្នាឬបំផ្លាញគ្នានៅភ្នំដ៏វិសុទ្ធរបស់យើងឡើយ ដ្បិតផែនដីនឹងស្គាល់ដ៏ពោពេញទៅដោយចំណេះដឹងនៃព្រះអម្ចាស់ ដូចជាទឹកដែលបានគ្របលើសមុទ្រ។
|
||
|
||
\s5
|
||
\v 10 នៅថ្ងៃនោះ តាមរយៈពូជពង្សលោកអុីសាយ នឹងធ្វើជាទង់ សម្រាប់ប្រជាជនទាំងឡាយ។ ប្រជាជាតិផ្សេងៗនឹងស្វែងរកអ្នកនោះ ទីកន្លែងសម្រាករបស់គាត់ នឹងបានជាទីរុងរឿងឧត្តម។
|
||
\v 11 នៅថ្ងៃនោះ ព្រះអម្ចាស់នឹងលូកព្រះហស្តរបស់ព្រះអង្គទៅម្តងទៀត ដើម្បីប្រមូលពួកសំណល់នៃប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសល់ពីអាស្ស៊ីរី និងអេស៊ីប ហើយស្រុកប៉ាត្រូស អេត្យូពីអេឡាម ស៊ីណើរ ក្រុងហាម៉ាត់ និងកោះទាំងឡាយនៃសមុទ្រ។
|
||
|
||
\s5
|
||
\v 12 ព្រះអង្គនឹងលើកទង់មួយ ជាសញ្ញាឲ្យប្រជាជាតិទាំងឡាយដឹងថា ព្រះអង្គនឹងប្រមែប្រមូលជនជាតិអុីស្រាអែល ហើយកុលសម្ព័ន្ធយូដា ដែលបែកខ្ញែកចេញពីទិសទាំងបួននៃផែនដី។
|
||
\v 13 ព្រះអង្គនឹងបង្វែរ អេប្រាអ៊ីមឈប់មានចិត្តច្រណែន ហើយខ្មាំងសត្រូវរបស់យូដា នឹងវិនាសសូន្យ។ អេប្រាអ៊ីមលែងច្រណែននឹងយូដា ហើយយូដាក៏លែងប្រឆាំងនឹងអេប្រាអ៊ីមទៀតដែរ។
|
||
|
||
\s5
|
||
\v 14 ផ្ទុយទៅវិញ ពួកគេនឹងវាយលុកនៅលើភ្នំភីលីស្ទីននៅទិសខាងលិច ហើយពួកគេនឹងប្លន់ប្រជាជនរបស់អ្នកនៅទិសខាងកើត។ ពួកគេនឹងលូកដៃទៅបង្ក្រាបអេដុមនឹងម៉ូអាប់ ហើយពួកកូនចៅអាំម៉ូន នឹងស្តាប់បង្គាប់គេដែរ។
|
||
\v 15 ព្រះអម្ចាស់នឹងបំផ្លាញឈូងសមុទ្រអេស៊ីបទាំងនោះ។ ដោយមានខ្យល់បក់យ៉ាងខ្លាំង ព្រះអង្គនឹងគ្រវីព្រះហស្តរបស់ទ្រង់លើទន្លេអឺប្រាតហើយនឹងចែកវាទៅជាអូរចំនួនប្រាំពីរ ដូច្នេះវាអាចត្រូវបានឆ្លងកាត់ដោយស្បែកជើង។
|
||
|
||
\s5
|
||
\v 16 នោះនឹងមានផ្លូវធំមួយសម្រាប់ពួកអ្នកដែលសល់ជីវិត នៃប្រជារាស្ត្រព្រះអង្គ ដែលបានមកពីអាស្ស៊ីរីវិញ ដូចកាលពីដើម មានផ្លូវមួយសម្រាប់ បុព្វបុរសរបស់គេចេញពីអេស៊ីបដែរ។
|
||
|
||
\s5
|
||
\c 12
|
||
\cl ជំពូក ១២
|
||
\p
|
||
\v 1 នៅថ្ងៃនោះអ្នកនឹងពោលថា «ព្រះអម្ចាស់អើយ! ខ្ញុំអរព្រះគុណព្រះអង្គ។ ទោះបីព្រះអង្គព្រះពិរោធនិងទូលបង្គំ សេចក្ដីក្រោធនោះបានបែរចេញទៅ ហើយព្រះអង្គបានកម្សាន្តចិត្តទូលបង្គំវិញ។
|
||
\v 2 មើល៍! ព្រះជាម្ចាស់ជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ដែលខ្ញុំនឹងទុកចិត្តដោយមិនខ្លាចឡើយ ដ្បិតព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំ នឹងជាចម្រៀងខ្ញុំច្រៀង។ ព្រះអង្គបានសង្គ្រោះខ្ញុំ»។
|
||
|
||
\s5
|
||
\v 3 ដោយសេចក្តីអំណរអ្នកនឹងដងទឹកចេញពីអណ្តូងនៃសេចក្តីសង្គ្រោះ។
|
||
\v 4 នៅថ្ងៃនោះ អ្នកនឹងពោលថា «អរព្រះគុណដល់ព្រះអម្ចាស់ ហើយអំពាវនាវរកព្រះនាមព្រះអង្គ នឹងប្រកាសអំពីកិច្ចការរបស់ព្រះអង្គ នៅក្នុងចំណោមប្រជាជនប្រកាសថា ព្រះនាមរបស់ព្រះអង្គត្រូវលើកតម្កើន។
|
||
|
||
\s5
|
||
\v 5 ចូរច្រៀងថ្វាយព្រះអម្ចាស់ ដ្បិតព្រះអង្គបានសំដែងសិរីរុងរឿង សូមឲ្យផែនដីបានដឹងរឿងនេះ។
|
||
\v 6 ចូរនាំគ្នាបន្លឺសំឡេងជ័យឃោសដោយអំណរ អ្នកក្រុងស៊ីយ៉ូនអើយ! ដ្បិតព្រះដ៏វិសុទ្ធរបស់ជនជាតិអុីស្រាអែល ដែលគង់នៅកណ្ដាលចំណោមអ្នករាល់គ្នា ព្រះអង្គអស្ចារ្យណាស់»។
|
||
|
||
\s5
|
||
\c 13
|
||
\cl ជំពូក ១៣
|
||
\p
|
||
\v 1 សេចក្តីប្រកាសអំពីបាប៊ីឡូន ដែលលោកអេសាយជាកូនរបស់លោកអម៉ូសបានទទួល
|
||
\v 2 ចូរលើកទង់សញ្ញាមួយ នៅលើភ្នំមួយដែលគ្មានដើមឈើ ចូរនាំគ្នាស្រែកដាក់ពួកគេ និងបក់ដៃហៅពួកគេផង ទាំងនោះឲ្យចូលមកតាមទ្វារកិត្តិយស។
|
||
\v 3 យើងបានចេញបញ្ជាទៅកាន់អ្នកដ៏វិសុទ្ធរបស់យើង ហើយយើងបានហៅពួកខ្លាំងពូកែរបស់យើង សម្រាប់នឹងសម្រេចសេចក្ដីក្រោធរបស់យើង គឺជាពួកអ្នកដែលមានអំណរចំពោះសេចក្ដីខ្ពង់ខ្ពស់របស់យើង។
|
||
|
||
\s5
|
||
\v 4 មានឮសូរគឹកកងរបស់មនុស្សកកកុញនៅលើភ្នំ គឺជាសំឡេងរបស់ប្រជាជាតិនៃរាជាណាចក្រ ជាច្រើនឥតគណនាដែលមកជួបជុំគ្នា! ព្រះអម្ចាស់នៃពិភពទាំងមូលកំពុងតែត្រួតត្រាមើលពលទ័ពសម្រាប់ចូលច្បាំង។
|
||
\v 5 ពួកគេទាំងនោះមកពីស្រុកឆ្ងាយៗគឺមកពីជើងមេឃ គឺព្រះអម្ចាស់និងគ្រឿងអាវុធនៃសេចក្ដីគ្នាន់ក្នាញ់របស់ព្រះអង្គដើម្បីនឹងបំផ្លាញស្រុកនោះទាំងមូល។
|
||
|
||
\s5
|
||
\v 6 ចូរស្រែកឡើង ព្រោះថ្ងៃរបស់ព្រះអម្ចាស់ជិតមកដល់ហើយ។ ព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងធ្វើឲ្យកើតមហន្តរាយ។
|
||
\v 7 ហេតុនេះហើយ បានជាមនុស្សគ្រប់ៗគ្នា បាក់ទឹកចិត្ត លែងមានសេចក្ដីក្លាហាន។
|
||
\v 8 ពួកគេនឹងភ័យរន្ធត់ ការឈឺចាប់និងការស្រែកថ្ងូរនឹងរឹបអូសពួកគេដូចជាស្ត្រីមានផ្ទៃពោះ។ ពួកគេមើលមុខគ្នាទៅវិញទៅមកដោយងឿងឆ្ងល់ ហើយមុខរបស់គេពោរពេញទៅដោយភាពអាម៉ាស់។
|
||
|
||
\s5
|
||
\v 9 មើល៍! ថ្ងៃនៃព្រះអម្ចាស់មកដល់ ជាមួយព្រះពិរោធយ៉ាងខ្លាំងនិងកំហឹងយ៉ាងខ្លាំង ដើម្បីនឹងបំផ្លាញទឹកដីគ្មានសល់ នឹងធ្វើឲ្យមនុស្សមានបាបសូន្យចេញ។
|
||
\v 10 ផ្កាយនៅលើមេឃនិងក្រុមតារានិករនឹងមិនផ្តល់ពន្លឺដល់ពួកគេទេ។ ព្រះអាទិត្យនឹងបាត់រស្មីតាំងពីពេលរះឡើងហើយព្រះច័ន្ទក៏លែងចាំងពន្លឺទៀតដែរ។
|
||
|
||
\s5
|
||
\v 11 យើងនឹងដាក់ទោសពិភពលោក ព្រោះតែអំពើអាក្រក់និងអំពើទុច្ចរិតរបស់គេ។ យើងនឹងបំបាត់ចោលភាពក្រអឺតក្រទមរបស់មនុស្សអំនួត ហើយបង្ក្រាបចិត្តព្រហើនរបស់មនុស្សឃោរឃៅ។
|
||
\v 12 យើងនឹងធ្វើឲ្យមនុស្សនៅសល់តិចតួចបំផុត គឺពិបាករកជាងមាសទឹកដប់ និងមាសដ៏ល្អបំផុត ទៅទៀត។
|
||
|
||
\s5
|
||
\v 13 ដូច្នេះហើយ យើងនឹងធ្វើឲ្យផ្ទៃមេឃនឹងកក្រើករំពើក ផែនដីនឹងរញ្ជួយនៅលើគ្រឹះរបស់វា តាមដែលព្រះអម្ចាស់នៃពិភពទាំងមូល ខ្ញាល់នឹងមនុស្សលោក ដោយសារព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គ។
|
||
\v 14 ប្រៀបដូចសត្វប្រើសប្រឹងរត់នៅមុខព្រាន ឬដូចហ្វូងចៀមដែលគ្មាននរណាឃ្វាល ម្នាក់ៗវិលទៅរកប្រជាជនរបស់ខ្លួន ហើយរត់ទៅរកស្រុកកំណើតវិញ ។
|
||
|
||
\s5
|
||
\v 15 អ្នកដែលត្រូវគេរកឃើញនឹងត្រូវគេសម្លាប់ ហើយអ្នកដែលចាប់បាននឹងត្រូវស្លាប់ដោយមុខដាវ។
|
||
\v 16 កូនៗរបស់ពួកគេក៏នឹងត្រូវបែកជាបំណែកៗ នៅចំពោះមុខភ្នែករបស់ពួកគេដែរ។ដោយពួកខ្មាំងសត្រូវ ផ្ទះរបស់គេក៏ត្រូវខ្មាំងរឹបអូសយកទៅ ហើយប្រពន្ធរបស់គេក៏ត្រូវគេរំលោភដែរ។
|
||
|
||
\s5
|
||
\v 17 មើល៍! យើងនឹងញុះញង់សាសន៍មេឌីឲ្យទាស់នឹងគេ ជាជនជាតិដែលមិនចង់បានប្រាក់ សូម្បីតែមាសក៏មិនមានចិត្ត រីករាយដែរ។
|
||
\v 18 ជនជាតិមេឌីនឹងបាញ់ព្រួញប្រហារពួកយុវជន។ ពួកគេគ្មានចិត្តអាណិតអាសូរទារកដែលទើប នឹងកើត ឬក៏អាណិតមេត្តាក្មេងតូចៗទេ។
|
||
|
||
\s5
|
||
\v 19 ហើយបាប៊ីឡូន ជាក្រុងដ៏ថ្កុំថ្កើងជាងគេ ក្នុងរាជាណាចក្រ ដែលធ្វើឲ្យជនជាតិខាល់ដេ មានមោទនភាព នឹងត្រូវព្រះជាម្ចាស់រំលាយ ដូចក្រុងសូដុម ហើយក្រុងកូម៉ូរ៉ាដែរ។
|
||
\v 20 ក្រុងនោះនឹងលែងមានមនុស្សរស់នៅ ក៏លែងមានដំណរមនុស្សទៀតដែរ។ សូម្បីពួកអារ៉ាប់ ក៏លែងបោះជំរំនៅទីនោះ ហើយពួកគង្វាលក៏មិននាំហ្វូងសត្វរបស់គេ ទៅដេកនៅទីនោះទៀតទេ។
|
||
|
||
\s5
|
||
\v 21 ប៉ុន្តែសត្វព្រៃទាំងឡាយដែលនឹងនាំគ្នាមកនៅទីនោះ។ ផ្ទះពួកគេនឹងមានពេញដោយសំឡេងសត្វយំ សត្វអូទ្រុសនឹងរស់នៅហើយពពែព្រៃនឹងលោតកញ្ឆេងនៅទីនោះ។
|
||
\v 22 ហ្វូងឆ្កែព្រៃនឹងលូនៅតាមដំណាក់របស់ពួកគេ ហើយហ្វូងស្វារស់នៅក្នុងវិមានលំហែកាយ។ ពេលកំណត់របស់ក្រុងបាប៊ីឡូនជិតមកដល់ គ្មានពន្យារឡើយ។
|
||
|
||
\s5
|
||
\c 14
|
||
\cl ជំពូក ១៤
|
||
\p
|
||
\v 1 ព្រះអម្ចាស់អាណិតអាសូរដល់ពូជពង្សលោកយ៉ាកុប ព្រះអង្គនៅតែជ្រើសរើស ជនជាតិអុីស្រាអែលដដែល ព្រះអង្គនឹងឲ្យគេទៅរស់នៅលើទឹកដីរបស់ខ្លួនវិញ។ ជនបរទេសនឹងមកជ្រកកោន ហើយរួមរស់ជាមួយកូនចៅលោកយ៉ាកុប។
|
||
\v 2 ជាតិសាសន៍ផ្សេងៗនឹងជួយជនជាតិអុីស្រាអែល ឲ្យវិលត្រឡប់ទៅទឹកដីគេវិញ។ ហើយ ទឹកដីរបស់ព្រះអម្ចាស់ អុីស្រាអែលនឹងយកអ្នកទាំងនោះធ្វើជាអ្នកបម្រើ។ ពួកគេនឹងចាប់អស់អ្នកដែលបានចាប់ពួកគេទៅជាឈ្លើយ យកមកជាឈ្លើយវិញ ហើយយកអស់អ្នកដែលធ្លាប់សង្កត់សង្កិនខ្លួន មកក្រោមខ្លួនដែរ។
|
||
|
||
\s5
|
||
\v 3 នៅថ្ងៃដែលព្រះអម្ចាស់ឲ្យអ្នកបានសម្រាក ពីការទុក្ខវេទនា ហើយនិងការបារម្ភ និងការធ្វើការលើសកម្លាំង ដែលគេតម្រូវឲ្យធ្វើនោះ
|
||
\v 4 ហើយអ្នកនឹងច្រៀងចំអកឲ្យស្ដេចស្រុកបាប៊ីឡូនដូចតទៅ៖ «អំពើជិះជាន់ បានកន្លងបាត់ទៅហើយ អំណាចផ្ដាច់ការ ក៏បានបញ្ចាប់ដែរ!
|
||
|
||
\s5
|
||
\v 5 ព្រះអម្ចាស់បានបំបាក់ដំបងរបស់មនុស្សអាក្រក់និងដំបងរបស់មេដឹកនាំទាំងនោះ។
|
||
\v 6 គឺមនុស្សដែលមានចិត្តកាចសាហាវវាយធ្វើបាបប្រជាជន គ្មានភាពស្រាកស្រាន្ត មនុស្សដែលមានចិត្តកំរោល ហើយយកប្រជាជាតិទាំងឡាយធ្វើជាចំណុះនិងតាមព្យាបាទពួកគេគ្មានត្រាប្រណី។
|
||
|
||
\s5
|
||
\v 7 ផែនដីទាំងមូលបានសម្រាកហើយស្ងប់ស្ងាត់ ពួកគេចាប់ផ្តើមអបអរជាមួយនឹងការច្រៀង។
|
||
\v 8 សូម្បីតែដើមតាត្រៅក៏រីករាយនឹងអ្នកដែរ ដោយដើមតាត្រៅនៅស្រុកលីបង់ ពួកគេនិយាយថា ចាប់តាំងពីអ្នកបានបន្ទាបខ្លួនគ្មានជាងឈើណាម្នាក់មកកាប់បំផ្លាញយើងទេ។
|
||
\v 9 ស្ថានឃុំព្រលឹងមនុស្សស្លាប់នៅខាងក្រោមមានសេចក្ដីរំជួល ដោយព្រោះពួកអ្នកធំនៅផែនដីផងក៏បានឲ្យអស់ទាំងស្តេច នៃជនជាតិទាំងឡាយនៅក្រោកពីបល្ល័ង្ករបស់ពួកគេ។
|
||
|
||
\s5
|
||
\v 10 ពួកគេទាំងអស់គ្នានឹងនិយាយមកអ្នកថា អ្នកខ្សោយដូចជាពួកយើងហើយ។ អ្នកបានក្លាយដូចជាពួកយើងដែរ។
|
||
\v 11 ភាពថ្កុំថ្កើងរបស់អ្នក បានធ្លាក់ទៅក្នុងស្ថានមច្ចុរាជ ដោយមានសំឡេងពិណកំដរផង មានដង្កូវក្រាលក្រោមអ្នក និងមានដង្កូវគ្របដណ្តប់លើអ្នកផងដែរ។
|
||
|
||
\s5
|
||
\v 12 ផ្កាយភ្លឺពេលព្រឹកអើយ ម្ដេចក៏អ្នកធ្លាក់ពីលើមេឃមក! ហេតុអ្វីបានជាអ្នកធ្លាក់ដល់ដីអញ្ចឹង អ្នកហើយដែលធ្លាប់តែបំភ្លឺប្រជាជាតិទាំងឡាយ!
|
||
\v 13 អ្នកតែងតែពោលថា៖ «យើងនឹងឡើងទៅលើមេឃ ហើយលើក បល្ល័ង្ករបស់យើងឡើងឲ្យខ្ពស់ជាងផ្កាយ របស់ព្រះជាម្ចាស់ទៅទៀត ហើយយើងនឹងអង្គុយលើភ្នំនៅខាងជើងបំផុត ជាកន្លែងដែលជួបជុំគ្នា។
|
||
\v 14 យើងនឹងឡើងទៅលើ ខ្ពស់ជាងពពកទៅទៀត យើងនឹងបានដូចព្រះដ៏ខ្ពង់ខ្ពស់បំផុត»។
|
||
|
||
\s5
|
||
\v 15 ឥឡូវនេះអ្នកត្រូវបានគេទម្លាក់ចុះទៅស្ថានឃុំព្រលឹងមនុស្សស្លាប់ រហូតដល់ក្នុងរណ្តៅ។
|
||
\v 16 អ្នកដែលឃើញអ្នកនឹងក្រឡេកមើលអ្នកយ៉ាងយកចិត្តទុកដាក់។ ពួកគេមុខជាពោលថា៖ «តើអ្នកនេះដែលធ្វើឲ្យផែនដីរញ្ជួយញ័រ ហើយធ្វើឲ្យនរគរង្គើ
|
||
\v 17 ជាអ្នកដែលបានធ្វើឲ្យលោកីយទីរហោឋាន ព្រមទាំងបំផ្លាញទីក្រុងទាំងនោះ មិនដែលលែងពួកឈ្លើយឲ្យត្រឡប់ទៅផ្ទះគេវិញនោះទេ?»
|
||
|
||
\s5
|
||
\v 18 ស្ដេចរបស់ប្រជាជាតិទាំងឡាយសុទ្ធតែសម្រាក យ៉ាងរុងរឿង ក្នុងផ្នូររបស់ខ្លួន។
|
||
\v 19 ប៉ុន្តែ អ្នកត្រូវបានបោះសាកសពចោលឆ្ងាយពីផ្នូរ។ ដូចកូនដែលគេរំលូតចោល ឬដូចសាកសពដែលគេដើរជាន់។ មានសាកសពរបស់អស់អ្នកដែលគេ សម្លាប់ដោយមុខដាវនៅគរពីលើអ្នក ហើយសាកសពទាំងនោះត្រូវគេច្រានទម្លាក់ ទៅលើថ្មនៅបាតរណ្ដៅ។
|
||
\v 20 អ្នកមិនបានគប់នៅក្នុងផ្នូរ ព្រោះអ្នកបានបំផ្លាញស្រុករបស់អ្នក និងសម្លាប់ប្រជារាស្ត្ររបស់អ្នកផង។ ទៅថ្ងៃមុខ គេនឹងលែងនឹកនាដល់ឈ្មោះ ពូជដ៏កំណាចរបស់អ្នកទៀតហើយ»។
|
||
|
||
\s5
|
||
\v 21 ចូររៀបចំការសម្លាប់របស់អ្នក សម្រាប់កូនៗរបស់គេចោលទៅ ដោយសារអំពើរបស់ដូនតារបស់គេ ដូច្នេះពួកគេក្រោកឡើងរុករានទន្ទ្រានផែនដី ហើយសង់ក្រុងពាសពេញលើពិភពលោក។
|
||
\v 22 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «យើងនឹងក្រោកឡើង ប្រឆាំងនឹងជនជាតិបាប៊ីឡូន យើងនឹងលុបបំបាត់ឈ្មោះបាប៊ីឡូន ព្រមទាំងពូជពង្ស និងខ្សែស្រឡាយរបស់គេ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
|
||
\v 23 «យើងនឹងធ្វើឲ្យទឹកដីរបស់គេក្លាយទៅជាព្រៃរនាម ដែលមានតែសត្វកាំប្រមារស់នៅ យើងនឹងបោសក្រុងបាប៊ីឡូន ឥតទុកអ្វីឲ្យនៅសល់ឡើយ» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
|
||
|
||
\s5
|
||
\v 24 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលរំលឹកថា៖ «ពិតណាស់ យើងបានគ្រោងទុកយ៉ាងណា យើងក៏នឹងប្ដេជ្ញាចិត្តធ្វើយ៉ាងនោះដែរ យើងបានសម្រេចការនោះ។
|
||
\v 25 យើងនឹងកម្ទេចពួកអាស្ស៊ីរីក្នុងទឹកដីរបស់យើង លើភ្នំរបស់យើងគឺយើងនឹងជាន់គេនៅក្រោយជើង។ នឹមដែលអាស្ស៊ីរីដាក់លើ ប្រជាជនរបស់យើងនឹងត្រូវយកចេញ យកបន្ទុកដែលគេដាក់លើស្មាប្រជាជនយើងនោះចេញដែរ»។
|
||
|
||
\s5
|
||
\v 26 នេះគឺជាផែនការដែលត្រូវបានបម្រុងទុកសម្រាប់ផែនដីទាំងមូល ហើយនេះជាព្រះហស្តដែលបានសន្ធឹងទៅលើប្រជាជាតិទាំងអស់។
|
||
\v 27 ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលបានសំរេចការនេះ តើអ្នកណានឹងបញ្ឈប់ព្រះអង្គបាន? ព្រះហស្តនៃព្រះអង្គបានលើកឡើង តើអ្នកណានឹងបង្វែរវាមកវិញបាន?
|
||
|
||
\s5
|
||
\v 28 ក្នុងឆ្នាំដែលស្តេចអហាសសោយទិវង្គត សេចក្តីប្រកាសចូលមកដល់៖
|
||
\v 29 អ្នកភីលីស្ទីនអើយ! កុំរីករាយដោយព្រោះរំពាត់ដែលធ្លាប់វាយអ្នកបានបាក់ទៅនោះ។ ដ្បិតនឹងមានពស់វែកមួយ កើតចេញពីពូជរបស់ពស់នោះហើយក៏នឹងមានពស់អសិរពិស កើតចេញពីពងពស់វែកនោះដែរ។
|
||
\v 30 កូនដំបូងពីមនុស្សក្រីក្រនឹងឃ្វាលចៀមគេនៅវាលស្មៅរបស់យើង ហើយមនុស្សក្រីក្រទៅរកកន្លែង សម្រាកដោយសុខសាន្ត។ យើងនឹងសម្លាប់ពូជពង្សរបស់អ្នក ហើយយើងនឹងដាក់សេចក្តីនោះដល់ជីវិតរបស់អ្នក។
|
||
|
||
\s5
|
||
\v 31 ទ្វារក្រុងអើយ ចូរសោកសង្រេងទៅ ស្រុកភីលីស្ទីននិងរលាយសូន្យ។ ដ្បិតមានផ្សែងចេញមកពីទិសខាងជើង ខ្មាំងសត្រូវលើកទ័ពមកទាំងអស់គ្នា មិនបាត់ម្នាក់ណាឡើយ។
|
||
\v 32 តើធ្វើដូចម្តេចទើបអាចឆ្លើយទៅអ្នកនាំសាររបស់ប្រជាជាតិនោះ? ហើយព្រះអម្ចាស់បានសង់ក្រុងស៊ីយ៉ូនឡើង ហើយជនទុគ៌តក្នុងចំណោមប្រជារាស្ដ្ររបស់ ព្រះអង្គនឹងជ្រកកោននៅក្នុងក្រុងនោះ។
|
||
|
||
\s5
|
||
\c 15
|
||
\cl ជំពូក ១៥
|
||
\p
|
||
\v 1 សេចក្ដីប្រកាសស្ដីអំពីស្រុកម៉ូអាប់។ ជាការពិត ក្រុងអើរ ម៉ូអាប់មុខជាត្រូវហិនហោច និងវិនាសសូន្យក្នុងពេលតែមួយយប់ទេ ហើយដោយព្រោះនៅក្នុងយប់មួយ ក្រុងគាររបស់ស្រុកម៉ូអាប់ត្រូវបំផ្លាញខ្ទេចខ្ទី ហើយសាបសូន្យទៅដែរ។
|
||
\v 2 ពួកគេបាននាំគ្នាឡើងទៅវិហារនៅឌីបូន គេយំសោកនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ជនជាតិម៉ូអាប់នាំគ្នាសោកសង្រេង ស្រណោះក្រុងនេបូ និងក្រុងមេឌីបា។ គេបានកោរសក់ក្បាលគ្រប់គ្នា ក៏កាត់ពុកចង្កាទាំងអស់គ្នាដែរ។
|
||
|
||
\s5
|
||
\v 3 នៅតាមផ្លូវពួកគេស្លៀកបាវ កាន់ទុក្ខ នៅលើដំបូលផ្ទះរបស់ពួកគេ និងនៅតាមទីធ្លាមនុស្សគ្រប់គ្នាយំសោកដោយទឹកភ្នែក។
|
||
\v 4 នៅក្រុងហេសបូន និងអេឡាលេ ប្រជាជនស្រែកយំលាន់ឮ សំឡេងរបស់គេបានឮរហូតទៅដល់ក្រុងយ៉ាហាស់ ហេតុនោះបានជាពលទាហានម៉ូអាប់ស្រែករកជំនួយ ពួកគេញាប់ញ័រនៅក្នុងខ្លួនគេ។
|
||
|
||
\s5
|
||
\v 5 ដូងចិត្តខ្ញុំបានអាណិតស្រុកម៉ូអាប់ ដ្បិតមានពួកគេខ្លះរត់ រហូតដល់ក្រុងសូអារ ក្រុងអេក្លាត សេលីស្យ៉ា។ ពួកគេដើរទៅយំតាមផ្លូវ ឡើងទៅក្រុងលូគិត គេស្រែកប្រកាសពីការបំផ្លាញតាមផ្លូវទៅក្រុងហូរ៉ូណែម
|
||
\v 6 ទឹកដែលនៅនីមរីមបានរីងហើយ ស្មៅនឹងក្រៀមស្វិតហើយស្មៅដែលលាស់ខ្ចីនឹងរួញទៅវិញ អត់មានអ្វីខៀវខ្ចីឡើយ។
|
||
\v 7 ដោយសារការនេះ គេនឹងប្រមូលរបស់ទ្រព្យដែលគេមាន ទុកនៅឆ្ងាយហួសជ្រោះដើមចាកទៅទៀត។
|
||
|
||
\s5
|
||
\v 8 សម្រែករបស់ប្រជាជនលាន់ឮជុំវិញព្រំដែនស្រុកម៉ូអាប់ទាំងមូល សូរទ្រហោយំក៏បានឮទៅដល់ក្រុងអេកឡែម សូរទ្រហោយំនោះ បានឮរហូតដល់ក្រុងបៀរ អេលីម។
|
||
\v 9 ដ្បិតទឹកអូរដែលហូរកាត់ភូមិឌីម៉ូនមានសុទ្ធតែឈាម ហើយយើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់ភូមិឌីម៉ូននេះថែមទៀត គឺសត្វសិង្ហនឹងមកខាំជនជាតិម៉ូអាប់ ដែលនៅសល់លើទឹកដីរបស់គេ។
|
||
|
||
\s5
|
||
\c 16
|
||
\cl ជំពូក ១៦
|
||
\p
|
||
\v 1 សូមផ្ញើរចៀមពីក្រុងសិលាតាមផ្លូវវាលរហោស្ថាន យកទៅថ្វាយព្រះមហាក្សត្រយូដា ដែលគង់នៅភ្នំស៊ីយ៉ូន។
|
||
\v 2 ដូចជាសត្វបក្សីដែលវង្វេងដូចជាសំបុកដែលខ្ចាត់ខ្ចាយ ដូចស្រីៗនៅស្រុកម៉ូអាប់កំពុងតែនៅមាត់ទន្លេអើណូន។
|
||
|
||
\s5
|
||
\v 3 «សូមជួយផ្តល់ការណែនាំឲ្យយើងខ្ញុំ សូមចាត់វិធានការជួយយើងខ្ញុំផង នៅកណ្តាលថ្ងៃនេះ សូមធ្វើជាម្លប់ដល់យើងខ្ញុំដូចនៅពេលយប់ដែរ សូមបិតបាំងពួកយើងដែលរត់គេចខ្លួនផង ហើយកុំឲ្យក្បត់ពួកអ្នកដែលរត់ភៀសខ្លួនឡើយ។
|
||
\v 4 សូមអនុញ្ញាតឲ្យជនភៀសខ្លួនសាសន៍ម៉ូអាប់ អាស្រ័យនៅជាមួយអ្នកផង សូមគ្របបាំងគេឲ្យរួចពីអ្នកបំផ្លាញផងដែរ» ដ្បិតទាល់តែពួកជិៈជាន់បញ្ចប់ ហើយពួកគួរភ័យខ្លាចបានវិនាសពីទឹកដីផង។
|
||
|
||
\s5
|
||
\v 5 មានបល្ល័ង្កមួយតាំងឡើង ដោយសេចក្ដីសប្បុរស ហើយស្តេចមួយអង្គក្នុងពូជពង្សរបស់ដាវីឌ នឹងគង់លើបល្ល័ង្កនោះ។ ស្តេចនឹងវិនិឆ្ច័យដោយស្វែងរកសេចក្តីយុត្តិធម៌ ហើយធ្វើនូវសេចក្តីសុចរិតផង។
|
||
|
||
\s5
|
||
\v 6 យើងបានឮគេនិយាយថាពួកម៉ូអាប់ មានអំនួត ពួកគេមានចិត្តព្រហើន វាយឫកខ្ពស់ ហើយអួតបំប៉ោង ហើយពេញដោយកំហឹង។
|
||
\v 7 ដូច្នេះ ជនជាតិម៉ូអាប់បែរជា សោកសង្រេង! គ្រប់យ៉ាងបានបំផ្លាញ ពួកគេយំសោកស្ដាយអាហារដែលគេធ្លាប់បរិភោគនៅគារ ហារ៉ាសែត។
|
||
|
||
\s5
|
||
\v 8 ដ្បិតចម្ការនៃក្រុងហែសបូន ត្រូវបានខូចខាតអស់ ហើយចម្ការទំពាំងបាយជូរនៅស៊ីបម៉ាក៏ដូចគ្នា។ ពួកមេដឹកនាំនៃប្រជាជាតិនានា បានជាន់ឈ្លីកាច់បំបាក់ខ្នែងល្អបំផុត ធ្លាប់លាតសន្ធឹង រហូតដល់យ៉ាស៊ើរ និងវាររហូតដល់វាលរហោស្ថាន។ ព្រមទាំងបែកមែកកាត់ឆ្លងសមុទ្រផងដែរ។
|
||
|
||
\s5
|
||
\v 9 ប្រាកដណាស់ខ្ញុំនឹងយំរួមជាមួយអ្នកយ៉ាស៊ើរស្រណោះចម្ការទំពាំងបាយជូរនៅស៊ីបម៉ា។ យើងបង្ហូរទឹកស្រោចស្រពហេសបូន និងអេឡាលេ ដោយទឹកភ្នែកយើង។ ដ្បិតចម្ការអ្នកឲ្យផលនៅរដូវក្តៅនិងច្រូតកាត់ផង យើងបានបញ្ចាប់ដោយសម្លេងនៃអំណរ។
|
||
\v 10 ក្តីអំណរនិងសេចក្ដីរីករាយត្រូវបានយកផ្លែពីចម្ការអ្នក ហើយនៅទីនោះក៏មិនមានស្រែកច្រៀង ឬអំណរនៅក្នុងចម្ការទំពាំងបាយជូរដែរ។ គ្មានអ្នកណាជាន់បញ្ចេញទឹកទំពាំងបាយជូរនៅក្នុងធុងដែរ យើងបានបញ្ឈប់សូរសម្រែក នៃការធ្វើទំពាំងបាយជូរហើយ។
|
||
|
||
\s5
|
||
\v 11 ដូច្នេះហើយ ដួងចិត្តយើងនឹងបញ្ចេញសូរទំនួញ ដូចសំឡេងពិណ ព្រោះយើងអាណិតស្រុកម៉ូអាប់និងក្រុងគារ ហារ៉ាសែត។
|
||
\v 12 កាលណាម៉ូអាប់ឡើងទៅឯទីខ្ពស់ ហើយនឿយហត់ដោយការចូលទៅអធិស្ឋានក្នុងទីបរិសុទ្ធ នោះការអធិស្ឋានគ្មានបានផលអ្វីសោះ។
|
||
|
||
\s5
|
||
\v 13 នេះជាព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងទាក់ទងនឹងជនជាតិម៉ូអាប់កាលពីលើកមុន។
|
||
\v 14 ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «ក្នុងរយៈពេលបីឆ្នាំទៀតភាពថ្កុំថ្កើងរបស់ម៉ូអាប់នឹងរលាយសូន្យ ព្រមទាំងប្រជាជនកុះកររបស់គេផង អ្នកដែលនៅសល់ មានតិចតួចណាស់ ហើយខ្សោយផង»។
|
||
|
||
\s5
|
||
\c 17
|
||
\cl ជំពូក ១៧
|
||
\p
|
||
\v 1 សេចក្ដីប្រកាសស្ដីអំពីក្រុងដាម៉ាស។
|
||
\v 2 ទីក្រុងផ្សេងៗនៃអារ៉ូអ៊ើរត្រូវបានបោះបង់។ ពួកគេនឹងហ្វូងសត្វនាំទៅជ្រកកោន នៅទីនោះ គ្មានអ្នកណាខ្លាចពួកគេទៀតឡើយ។
|
||
\v 3 បន្ទាយនឹងបាត់ចេញពីស្រុកអេប្រាអិមទៅ ព្រមទាំងនរគពីក្រុងដាម៉ាស ហើយជនជាតិស៊ីរីដែលនៅសេសសល់នឹងត្រូវអាប់ឱនដូចជនជាតិអុីស្រាអែលដែរ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។
|
||
|
||
\s5
|
||
\v 4 នៅវេលាថ្ងៃនោះ សិរីរុងរឿងរបស់លោកយ៉ាកុបនឹងប្រែទៅជាអន់ថយ ហើយសាច់ធាត់ធំរបស់គេ នឹងត្រឡប់ជាស្គមស្គាំងទៅវិញ។
|
||
\v 5 ស្រុកអុីស្រាអែលប្រៀបបានទៅនឹងស្រែ ដែលគេទើបនឹងច្រូតកាត់រួចគ្មានអ្វីនៅសល់សោះ។ គឺដូចវាលទំនាបរេផែម នៅពេលដែលគេទើបនឹងប្រមូលស្រូវអស់។
|
||
|
||
\s5
|
||
\v 6 នឹងមានផលខ្លះសល់នៅដែរប្រៀបបាននឹង ដើមអូលីវដែលគេទើបនឹងបេះផ្លែរួចនៅខាងចុងមានសល់ពីរបីផ្លែហើយតាមមែកមានសល់បួនប្រាំផ្លែ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអុីស្រាអែល។
|
||
\v 7 នៅគ្រានោះ មនុស្សទាំងពួងនឹងបែរទៅរកព្រះដែលបានបង្កើតខ្លួន ហើយភ្នែករបស់គេនឹងមើលចំទៅព្រះដ៏បរិសុទ្ធនៃសាសន៍អុីស្រាអែល។
|
||
|
||
\s5
|
||
\v 8 ពួកគេនឹងមិនមើលទៅអាសនៈដែលជាស្នាដៃបស់ពួកគេហើយពួកគេក៏លែងសម្លឹងមើលទៅស្តូបព្រះអាសេរ៉ា ឬអាសនៈសម្រាប់ដុតគ្រឿងក្រអូប ដែលបានសង់ឡើងដោយដៃរបស់គេនោះដែរ។
|
||
\v 9 នៅថ្ងៃនោះទីក្រុងដ៏រឹងមាំរបស់ពួកគេនឹងប្រៀបដូចជាជម្រាលភ្នំដែលត្រូវគេបោះបង់ចោលហើយនៅលើកំពូលភ្នំ ជាកន្លែងដែលគេបោះបង់ចោល នៅចំពោះមុខពួកកូនចៅអុីស្រាអែល ហើយទីនោះនឹងនៅស្ងាត់ឈឹង។
|
||
|
||
\s5
|
||
\v 10 ដ្បិតអ្នកបានភ្លេចព្រះនៃសេចក្ដីសង្គ្រោះរបស់អ្នក ហើយអ្នកបានព្រងើយកន្តើយនឹងព្រះដែលជាថ្មដានៃកម្លាំងរបស់អ្នក។ ដូច្នេះ អ្នកដាំដំណាំដែលគាប់ចិត្តអ្នក ព្រមទាំងផ្សាំមែកប្លែកៗផង
|
||
\v 11 នៅថ្ងៃដែលអ្នកដាំដំណាំ អ្នកបានធ្វើឲ្យដំណាំនោះដុះឡើង មិនយូរប៉ុន្មានពូជដែលអ្នកបានសាបព្រោះនឹងដុះឡើង។ ប៉ុន្តែ ពេលចម្រូតមកដល់ គ្មានផលអ្វីសោះផ្ទុយទៅវិញ មានតែការឈឺចាប់ គ្មានអ្វីព្យាបាលឲ្យជាបានទេ។
|
||
|
||
\s5
|
||
\v 12 វេទនាហើយ! ការបះបោររបស់ប្រជាជនជាច្រើនមានសន្ឋឹកដូចជាស្នូរគ្រហឹមនៃមហាសាគរនិងសូររបស់សាសន៍ផ្សេងៗដែលបក់បោកដូចរលកយក្សដ៍ធំនៃមហាសមុទ្រ!
|
||
\v 13 ប្រជាជាតិនានានឹងស្រែកហ៊ោកញ្ជ្រោលដូចរលកសមុទ្រ បក់បោកយ៉ាងខ្លាំងប៉ុន្តែព្រះជាម្ចាស់នឹងស្តីបន្ទោសពួកគេ នោះគេនឹងរត់ទៅឆ្ងាយហើយនឹងត្រូវបណ្តេញទៅដូចជាខ្យល់ ផាត់អង្កាមពីលើភ្នំ ហើយដូចជាធូលីហុយឡើងពីមុខខ្យល់ព្យុះ។
|
||
\v 14 នៅពេលល្ងាចសូមមើល! មុនពេលព្រឹកពួកគេនឹងត្រូវបាត់! មុនពេលថ្ងៃរះ ពួកគេវិនាសសូន្យអស់ទៅ នេះហើយជាទុក្ខទោសរបស់ពួកអ្នកដែលប្លន់ និងរឹបអូសយកទ្រព្យសម្បត្តិរបស់យើង។
|
||
|
||
\s5
|
||
\c 18
|
||
\cl ជំពូក ១៨
|
||
\p
|
||
\v 1 វេទនាដល់ស្រុកដែលបាំងដោយស្លាប ជាស្រុកនៅត្រើយខាងនាយទន្លេស្រុកអេត្យូពី
|
||
\v 2 ព្រះអង្គបានបញ្ជូនទូតគឺឲ្យជិះនាវាធ្វើពីឫស្សីទៅលើទឹកធំ ដោយបង្គាប់ថាចូរទៅចុះ ចូរនាំគ្នាវិលត្រឡប់ទៅស្រុករបស់សាសន៍ ដែលមានមាឌខ្ពស់ និងមានស្បែកភ្លឺរលើប មនុស្សទាំងជិតទាំងឆ្ងាយស្ញែងខ្លាចសាសន៍នេះ ព្រោះពួកគេជាប្រជាជាតិដ៏ខ្លាំងពូកែ ដែលជាន់ឈ្លីទាំងអស់ហើយមានទន្លេហូរកាត់ទឹកដីគេ។
|
||
|
||
\s5
|
||
\v 3 អ្នករាល់គ្នាដែលរស់នៅលើពិភពលោក និងអ្នកដែលរស់នៅលើផែនដី នៅពេលដែលមានសញ្ញាសំគាល់នៅលើភ្នំ ចូរមើល! ហើយនៅពេលដែលត្រែផ្លុំឡើងចូរស្តាប់។
|
||
|
||
\s5
|
||
\v 4 នេះជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា «យើងនឹងឃ្លាំមើលពីផ្ទះរបស់យើងយ៉ាងស្ងៀមស្ងាត់ដូចកំដៅនិងដូចទឹកសន្សើមនៅរដូវចម្រូត។
|
||
\v 5 មុនពេលរដូវចម្រូតមកដល់នៅពេលទំពាំងបាយជូរឈប់ផ្កា គឺពេលផ្កាទំពាំងបាយជូរក្លាយទៅជាផ្លែ ហើយពេលផ្លែនោះទុំព្រះអង្គនឹងយកកាំបិតកាត់ទងហើយកាត់ខ្នែងចេញដែរ។
|
||
|
||
\s5
|
||
\v 6 ពួកគេក៏បោះបង់ចោលជាមួយគ្នាដល់សត្វហើរមកពីភ្នំ ដែលស៊ីគំរង់ហើយដល់សត្វព្រៃនៅផែនដីដែរ សត្វហើរទាំងនោះនឹងអាស្រ័យដោយសារខ្មោចគេអស់មួយរដូវក្តៅហើយសត្វព្រៃនឹងអាស្រ័យដោយសារគេអស់មួយរដូវរងា។
|
||
\v 7 នៅគ្រានោះ សាសន៍ដែលមានមាឌខ្ពស់ និងមានស្បែកភ្លឺរលើប ជាជាតិមនុស្សគួរស្ញែងខ្លាច តាំងពីគេកើតមកជាសាសន៍ខ្លាំងពូកែ ដែលជាន់ឈ្លីទាំងអស់ ក៏មានទន្លេហូរកាត់កណ្ដាលស្រុកគេ គឺនឹងនាំតង្វាយនោះមកថ្វាយ ព្រះអម្ចាស់នៃពិភពទាំងមូលដល់ ភ្នំស៊ីយ៉ូន។
|
||
|
||
\s5
|
||
\c 19
|
||
\cl ជំពូក ១៩
|
||
\p
|
||
\v 1 សេចក្តីប្រកាសអំពីអេសុីប។ មើល៍! ព្រះអម្ចាស់យាងមកស្រុកអេស៊ីបដោយគង់លើពពកមួយដុំ ដែលរសាត់យ៉ាងលឿន អស់ទាំងរូបព្រះរបស់ស្រុកអេស៊ីព្ទនឹងញាប់ញ័រនៅចំពោះព្រះអង្គ ហើយចិត្តពួកសាសន៍អេស៊ីប នឹងរលត់ទៅនៅក្នុងខ្លួនគេ។
|
||
\v 2 «យើងនឹងធ្វើអោយជនជាតិអេស៊ីបប្រព្រឹត្ដប្រឆាំងនឹងជនជាតិអេស៊ីប ទីក្រុងមួយនឹងធ្វើសង្គ្រាមទាស់នឹងទីក្រុងមួយហើយនគរមួយប្រឆាំងនឹងនគរមួយទៀត។
|
||
|
||
\s5
|
||
\v 3 គំនិតរបស់សាសន៍អេស៊ីព្ទ នឹងភាពកំសោយក្នុងកណ្ដាលគេ។ ហើយធ្វើឲ្យនយោបាយរបស់គេត្រូវរលាយ ពួកគេនឹងទៅបន់ព្រះក្លែងក្លាយ គ្រូសន្ធាប់ គ្រូខាប និងពួកគ្រូគាថារបស់គេ។
|
||
\v 4 យើងនឹងប្រគល់ជនជាតិអេស៊ីបទៅក្នុងកណ្តាប់ដៃរបស់ម្ចាស់ដ៏សាហាវម្នាក់ ហើយស្តេចដ៏អាក្រក់ផ្ដាច់ការនឹងគ្រប់គ្រងលើពួកគេ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល»។
|
||
|
||
\s5
|
||
\v 5 ទឹកសមុទ្រនឹងរីងស្ងួតហើយទឹកទន្លេក៏ស្រក ហើយរីងអស់ទៅ។
|
||
\v 6 ដៃទន្លេទាំងប៉ុន្មាននឹងធុំស្អុយ ហើយព្រែកទាំងពួងនៃស្រុកអេស៊ីប នឹងអន់ថយ ហើយរីងស្ងួតទៅ ចំណែកដើមបបុស ដើមត្រែងនឹងស្វិតក្រៀម។
|
||
|
||
\s5
|
||
\v 7 វាលស្មៅនៅតាមដងទន្លេនីល និងមាត់ទន្លេនីលនិងវាលស្រែទាំងអស់នៃទន្លេនីលនឹងរីងស្ងួត ប្រែទៅជាធូលីហើយផាត់បាត់ទៅ។
|
||
\v 8 អ្នកនេសាទនឹងយំសោក កាន់ទុក្ខ ចំណែកពួកអ្នកដែលបោះសន្ទូចក្នុងទន្លេនីល នឹកស្រណោះស្រណោក ហើយពួកអ្នកបង់សំណាញ់ដែរ។
|
||
|
||
\s5
|
||
\v 9 ពួកអ្នកដែលរកស៊ីធ្វើខ្លូតទេសយ៉ាងម៉ដ្ត និងពួកដែលត្បាញសំពត់ស នឹងប្រែទឹកមុខទៅជាស្លេកស្លាំង។
|
||
\v 10 ពួកអ្នកធ្វើការងារ ទាំងប៉ុន្មាននៃអេសុីប នឹងត្រូវរលាយខ្ទេចទៅ ហើយពួកជើងឈ្នួលនឹងស្លុតចិត្ត។
|
||
|
||
\s5
|
||
\v 11 មេដឹកនាំនៅក្រុងសូអានគឺល្ងីល្ងើ។ ចំណែកក្រុមប្រឹក្សាដ៏ពូកែរបស់ព្រះចៅផារ៉ោនបានក្លាយជាមនុស្សឥតន័យ។ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាទូលទៅផារ៉ោនបានថា «ទូលបង្គំជាកូនរបស់អ្នកប្រាជ្ញ គឺជាពូជពង្សនៃស្តេចពីបុរាណ?»
|
||
\v 12 តើអ្នកប្រាជ្ញរបស់ទ្រង់នៅឯណា? សូមឲ្យពួកគេទូលព្រះករុណាអំពីអ្វីដែលព្រះអម្ចាស់នៃពិភពទាំងមូល មានគំរោងទាក់ទងនឹងអេស៊ីប។
|
||
|
||
\s5
|
||
\v 13 ពួកមេដឹកនាំរបស់សូអានបានក្លាយជាមនុស្សល្ងីល្ងើ ហើយមេដឹកនាំរបស់ក្រុងណូបត្រូវបានគេបោកបញ្ឆោត។ ពួកអ្នកដែលជាសសរកន្លោងក្នុងពូជអំបូរ បាននាំស្រុកអេស៊ីព្ទឲ្យវង្វេង។
|
||
\v 14 ព្រះអម្ចាស់នឹងធ្វើឲ្យពួកគេឡប់ស្មារតីពួកគេនឹងនាំស្រុកអេស៊ីបឲ្យវង្វេង ក្នុងគ្រប់ វិស័យទាំងអស់ គឺប្រៀបដូចជាមនុស្សប្រមឹក ដើររអិលដួលនៅក្នុងកំអួតរបស់ខ្លួន។
|
||
\v 15 គ្មានការអ្វីសម្រាប់ឲ្យជនជាតិអេស៊ីបអាចធ្វើបានឡើយ ទោះជាក្បាល ឬកន្ទុយជាមែកឬធាង។
|
||
|
||
\s5
|
||
\v 16 នៅគ្រានោះ ជនជាតិអេស៊ីបនឹងបានដូចជាស្ត្រី។ ពួកគេ នឹងញ័ររន្ធត់ហើយតក់ស្លុត នៅពេលឃើញព្រះអម្ចាស់នៃពិភពទាំងមូល លើកព្រះហស្ដគំរាមពួកគេ។
|
||
\v 17 ហើយទឹកដីយូដានឹងត្រឡប់ជាទីស្ញែងខ្លាចដល់ជនជាតិអេស៊ីប ពេលណារំឭកពីយូដា គេភ័យខ្លាចណាស់ ដោយសារផែនការរបស់ព្រះអម្ចាស់ហើយនេះជាផែនការដើម្បីប្រឆាំងនឹងពួកគេ។
|
||
|
||
\s5
|
||
\v 18 នៅថ្ងៃនោះ នឹងមានទីក្រុងប្រាំនៅក្នុងស្រុកអេស៊ីបដែលនិយាយភាសាកាណាន ហើយស្បថនឹងព្រះអម្ចាស់នៃពិភពទាំងមូល។ ទីក្រុងមួយក្នុងចំណោមទីក្រុងទាំងនោះនឹងត្រូវបានគេហៅថា ទីក្រុងកណ្តាលថ្ងៃ។
|
||
|
||
\s5
|
||
\v 19 នៅថ្ងៃនោះនឹងមានអាសនៈមួយថ្វាយព្រះអម្ចាស់ នៅចំកណ្តាលចំណោមអេស៊ីប គេនឹងដំឡើងស្តូបមួយថ្វាយព្រះអម្ចាស់នៅក្បែរព្រំដែន។
|
||
\v 20 នេះជាទីសំគាល់និងជាបន្ទាល់របស់ព្រះអម្ចាស់នៃពិភពទាំងមូល នៅស្រុកអេស៊ីប។ ដ្បិតគេនឹងអំពាវនាវដល់ព្រះអម្ចាស់ ដោយព្រោះពួកអ្នកដែលសង្កត់សង្កិនគេ ព្រះអង្គនឹងចាត់អ្នកសង្គ្រោះម្នាក់ឲ្យមកការពារ និងរំដោះពួកគេ។
|
||
|
||
\s5
|
||
\v 21 ព្រះអម្ចាស់នឹងសម្តែងឲ្យជនជាតិអេស៊ីបស្គាល់ព្រះអង្គ ពួកគេនឹងថ្វាយបង្គំដោយថ្វាយយញ្ញបូជានិងតង្វាយនានាហើយពួកគេនាំគ្នាស្បថនឹងព្រះអម្ចាស់ ពួកគេនាំគ្នាបន់ព្រះអម្ចាស់ ព្រមទាំងលាបំណន់ផង។
|
||
\v 22 ព្រះអម្ចាស់នឹងធ្វើអោយស្រុកអេស៊ីបរងទុក្ខវេទនានិងព្យាបាលជំងឺ។ ពួកគេនឹងវិលមករកព្រះអម្ចាស់វិញ ព្រះអង្គនឹងព្រះសណ្ដាប់ពាក្យអធិស្ឋានរបស់គេហើយព្រះអង្គនឹងប្រោសពួកគេអោយបានជា។
|
||
|
||
\s5
|
||
\v 23 នៅគ្រានោះ នឹងមានផ្លូវមួយភ្ជាប់ពីអេស៊ីបទៅដល់អាស្ស៊ីរី ហើយជនជាតិអាស្ស៊ីរី គេនឹងមកអេស៊ីបដែរ ហើយជនជាតិអេស៊ីប នឹងទៅអាស្ស៊ីរីផងដែរ ពួកជនជាតិអេស៊ីបនឹងថ្វាយបង្គំជាមួយពួកជនជាតិអាស្ស៊ីរី។
|
||
|
||
\s5
|
||
\v 24 នៅថ្ងៃនោះ ជនជាតិអុីស្រាអែលនឹងមករួមជាមួយជនជាតិអេស៊ីប ហើយជនជាតិអាស្ស៊ីរីជាទីបញ្ចេញពរនៅកណ្ដាលផែនដី
|
||
\v 25 ព្រះអម្ចាស់នៃពិភពទាំងមូល នឹងប្រទានពរដល់ពួកគេដោយពោលថា៖ «សូមលើកតម្កើងជនជាតិអេស៊ីប ប្រជាជនរបស់យើង ហើយស្រុកអាស្ស៊ីរីដែលជាស្នាដៃរបស់យើង និងអុីស្រាអែល ជាមរតករបស់យើងផង»។
|
||
|
||
\s5
|
||
\c 20
|
||
\cl ជំពូក ២០
|
||
\p
|
||
\v 1 នៅក្នុងឆ្នាំដែលថើរថានបានមកដល់ក្រុងអាសដូឌ ជាគ្រាដែលសើកុន ស្តេចជនជាតិអាស្ស៊ីរីបានចាត់លោកឲ្យទៅ ហើយលោកបានច្បាំងចាប់យកក្រុងអាសដូឌនោះ។
|
||
\v 2 នៅគ្រានោះព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេសាយជាកូនរបស់លោកអម៉ូសថា៖ «ចូរទៅយកបាវចេញពីចង្កេះទៅហើយដោះស្បែកជើងចេញពីជើងទៅ»។ លោកក៏ធ្វើតាម គឺលោកដើរខ្លួនអាក្រាត ហើយជើងទទេ។
|
||
|
||
\s5
|
||
\v 3 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដូចព្យាការីអេសាយជាអ្នកបំរើរបស់យើងបានដើរអាក្រាតកាយនិងដើរដោយជើងទទេអស់រយៈពេលបីឆ្នាំមកហើយនោះគឺជាទីសំគាល់និងជានិមិត្តរូបមួយទាក់ទងនឹងអេស៊ីបនិងទាក់ទងនឹងស្រុកអេត្យូពី
|
||
\v 4 គឺស្ដេចអាស្ស៊ីរីនឹងចាប់អ្នកអេស៊ីបនាំទៅជាឈ្លើយសឹក ជាពួកដែលចេញពីអេស៊ីប ព្រមទាំងជន្លៀសអ្នកអេត្យូពីទាំងក្មេងទាំងចាស់យកទៅដែរ ទាំងខ្លួនអាក្រាត និងជើងទទេ ជនជាតិអេស៊ីបនឹងត្រូវអាម៉ាស់ជាខ្លាំង។
|
||
|
||
\s5
|
||
\v 5 ពួកគេនឹងមានសេចក្ដីស្រយុត ហើយស្រងាកចិត្តដោយព្រោះអ្នកអេត្យូពី ដែលជាទីសង្ឃឹមរបស់គេ និងស្រុកអេស៊ីប ជាសេរីរុងរឿងរបស់គេ។
|
||
\v 6 ប្រជាជនដែលរស់នៅតាមឆ្នេរសមុទ្រនេះ នឹងនាំគ្នានិយាយថា៖ «ជាការពិតណាស់ ទីសង្ឃឹមដែលយើងបានរត់ទៅពឹង ឲ្យបានរួចពីស្តេចស្រុកអាស្ស៊ីរី ធ្លាក់ដល់កម្រិតហ្នឹងទៅហើយ តើធ្វើដូចម្ដេចឲ្យយើងអាចរួចខ្លួនបាន?»
|
||
|
||
\s5
|
||
\c 21
|
||
\cl ជំពូក ២១
|
||
\p
|
||
\v 1 សេចក្ដីប្រកាស អំពីទីវាលរហោស្ថាននៅក្បែរសមុទ្រ។ ដូចព្យុះសង្ឃរាបក់បោកកាត់តំបន់ណេកិប វាឆ្លងកាត់ពីវាលរហោស្ថាន ពីទឹកដីដ៏គួរអោយខ្លាច។
|
||
\v 2 ខ្ញុំបានឃើញនិមិត្តមួយគួរឲ្យព្រឺខ្លាច គឺមនុស្សឧបាយ គេប្រព្រឹត្តដោយកិច្ចកលរបស់គេ ពួកអ្នកដែលធ្លាប់បំផ្លាញ ក៏បំផ្លាញកងទ័ពអេឡាម។ ចូរនាំគ្នាវាយលុកកងទ័ពមេឌីអើយ ចូរនាំគ្នាឡោមព័ទ្ធ ដ្បិតយើងនឹងធ្វើឲ្យពួកគេបាក់អំនួត។
|
||
|
||
\s5
|
||
\v 3 ហេតុនេះហើយ បានជាចង្កេះទូលបង្គំពេញការឈឺចាប់ ដូចជាការឈឺចាប់របស់ស្ត្រីដែលសំរាលកូន ខ្ញុំបានអោនចុះនូវអ្វីដែលខ្ញុំបានស្តាប់ឮ និងរំខាន់នូវអ្វីដែលខ្ញុំបានឃើញ។
|
||
\v 4 បេះដូងខ្ញុំញ័រ ខ្ញុំក៏ភ័យខ្លាចដែរ។ វេលាល្ងាច ជាពេលខ្ញុំចូលចិត្ត នាំឲ្យខ្ញុំមិនតក់ស្លុតឡើយ។
|
||
|
||
\s5
|
||
\v 5 ពួកគេកំពុងតែរៀបចំតុ និងក្រាលកម្រាលព្រំសម្រាប់បរិភោគអាហារ អ្នកដឹកនាំស្រែថា ចូរក្រោកឡើងចាក់ប្រេងលើ ខែលរបស់អ្នក។
|
||
|
||
\s5
|
||
\v 6 ដ្បិតនេះជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ «ចូរទៅដាក់អ្នកល្បាតម្នាក់ឲ្យចាំយាម ឲ្យគេប្រាប់ហេតុការណ៍អ្វីដែលគេឃើញ។
|
||
\v 7 ពេលគាត់ឃើញរទេះសេះចម្បាំង ដែលទឹមដោយសេះមួយគូ មានម្នាក់ជិះលើលា និងម្នាក់ជិះលើអូដ្ឋមក គេត្រូវតែប្រុងប្រយ័ត្នខ្លួនឲ្យមែនទែន»។
|
||
|
||
\s5
|
||
\v 8 អ្នកយាមស្រែកថា «ព្រះអម្ចាស់អើយខ្ញុំឈរយាមនៅលើប៉មរាល់ថ្ងៃហើយខ្ញុំប្របាទ ស្ថិតនៅកន្លែងយាមនេះ អស់មួយយប់ដែរ»។
|
||
\v 9 មានកងទ័ពពលសេះ ដើរមកទាំងគូៗ។ គេស្រែកថា» ហើយស្រែកថា៖ «ក្រុងបាប៊ីឡូនដូលហើយ ក្រុងបាប៊ីឡូនដូលហើយ និងរាល់រូបព្រះដែលសង់ទាំងប៉ុន្មានបានដួលរលំដល់ដីផង»។
|
||
|
||
\s5
|
||
\v 10 ប្រជាជនរបស់ខ្ញុំអើយ ជាគ្រាប់ពូជនៅទីលានរបស់យើងអើយ អ្នកត្រូវគេបង្ក្រាបដូចស្រូវដែលគេបោកបែនឥឡូវនេះ អ្វីៗដែលព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអុីស្រាអែលឲ្យខ្ញុំដឹងនោះខ្ញុំក៏យកមកប្រាប់ដល់អ្នក។
|
||
|
||
\s5
|
||
\v 11 សេចក្ដីប្រកាសស្ដីអំពីក្រុងឌូម៉ា។ មានម្នាក់នៅស្រុកសៀរសួរខ្ញុំថា៖ «អ្នកយាមអើយ យប់ថ្មើរណាហើយ? អ្នកយាមអើយ យប់ថ្មើរណាហើយ?»
|
||
\v 12 អ្នកយាមក៏ឆ្លើយតបថា៖ «ពេលព្រឹកកំពុងតែមក ហើយយប់ក៏មកដែរ។ ប្រសិនបើអ្នករាល់គ្នាចង់សួរក៏សួរទៅ ចូរវិលមកសួរម្ដងទៀតចុះ»។
|
||
|
||
\s5
|
||
\v 13 សេចក្ដីប្រកាសនិយាយអំពីអារ៉ាប់។ នៅរហោស្ថាន បានចំណាយពេលពេញមួយយប់ ពួកអ្នកនឹងស្នាក់នៅក្នុងដងព្រៃនៅស្រុកអារ៉ាប់
|
||
\v 14 អ្នកស្រុកថេម៉ាអើយ ទៅយកទឹកទៅឲ្យពួកអ្នកដែលស្រេកទឹក យកអាហារមកទទួលពួកអ្នកភៀសខ្លួនទាំងនោះផង។
|
||
\v 15 ដ្បិតពួកគេរត់គេចពីមុខដាវ ពីធ្នូដែលដំឡើងជាស្រេច ហើយរត់ចេញពីសង្គ្រាមដ៏ធំ។
|
||
|
||
\s5
|
||
\v 16 ដ្បិតនេះជាអ្វីព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«ក្នុងរវាងមួយឆ្នាំ រាប់តាមឆ្នាំរបស់កូនឈ្នួល ស្រុកកេដារនឹងបាត់បង់ភាពរុងរឿងរបស់ខ្លួនទាំងស្រុង។
|
||
\v 17 នឹងមានគ្នាតិចតួចប៉ុណ្ណោះ» ដ្បិតនេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃជនជាតិអុីស្រាអែល។
|
||
|
||
\s5
|
||
\c 22
|
||
\cl ជំពូក ២២
|
||
\p
|
||
\v 1 សេចក្ដីប្រកាសអំពីជ្រលងភ្នំ នៃនិមិត្ត តើមានមូលហេតុអ្វីដែលអ្នកទាំងអស់គ្នាឡើងទៅលើដំបូលផ្ទះ?
|
||
\v 2 ហេតុអ្វីបានជាក្រុងនេះមានពេញទៅដោយ ភាពអ៊ូអរ និងសំឡេងហ៊ោកញ្ជ្រៀវបែបនេះ? ពួកអ្នកដែលត្រូវគេសម្លាប់មិនបានស្លាប់ដោយដាវទេ ហើយពួកគេក៏មិនបានស្លាប់នៅក្នុងចម្បាំង។
|
||
|
||
\s5
|
||
\v 3 ពួកអ្នកដែលដឹកនាំលើអ្នក បានរត់ទៅជាមួយគ្នា តែពួកពលធ្នូចាប់ចងគេបានហើយ ពួកអ្នកដែលគេរកឃើញ ជាពួកអ្នកដែលបានរត់ទៅឆ្ងាយហើយ។
|
||
\v 4 ដូច្នេះហើយ ខ្ញុំនិយាយថា៖ «កុំមើលមកខ្ញុំអី ខ្ញុំនឹងទុក្ខសោកខ្លាំងណាស់ មិនបាច់លោងចិត្តខ្ញុំទេ ដោយព្រោះជនជាតិដែលជាទីស្រឡាញ់របស់ខ្ញុំ ត្រូវបានបំផ្លាញហើយ»។
|
||
|
||
\s5
|
||
\v 5 ដ្បិតថ្ងៃនេះ ព្រះជាអម្ចាស់នៃពិភពទាំងមូល ធ្វើឲ្យមានចលាចលជាថ្ងៃជាន់ឈ្លី ហើយវល់គំនិត នៅជ្រលងភ្នំនៃនិមិត្ត គឺការបាក់បែកនៃកំពែង ហើយប្រជាជននាំគ្នាស្រែកនៅតាមភ្នំ។
|
||
\v 6 កងទ័ពអេឡាមស្ពាយបំពង់ព្រួញមកហើយក៏មានរទេះចម្បាំង និងកងពលសេះមកជាមួយដែរ កងទ័ពគៀរនាំគ្នារៀបចំខែល។
|
||
\v 7 វានឹងមកតាមច្រកភ្នំយ៉ាងល្អបំផុតរបស់អ្នក បានពេញដោយរទេះចម្បាំង ហើយទ័ពសេះនឹងឈរជើងនៅមាត់ទ្វារ។
|
||
|
||
\s5
|
||
\v 8 ព្រះអង្គដកការការពារពីស្រុកយូដា ហើយនៅថ្ងៃនោះអ្នកបានទីពឹងដល់គ្រឿងសស្ត្រាវុធ ដែលនៅក្នុងឃ្លាំងដំណាក់ព្រៃ។
|
||
\v 9 អ្នករាល់គ្នាបានឃើញកំពែងក្រុង របស់ព្រះបាទដាវីឌ បាក់បែកជាច្រើនកន្លែង អ្នករាល់គ្នាបានប្រមូលទឹកនៃស្រះខាងក្រោមទុក។
|
||
|
||
\s5
|
||
\v 10 អ្នករាល់គ្នារាប់ចំនួនផ្ទះនៅក្រុងយេរូសាឡឹម ហើយអ្នករាល់គ្នារំលំផ្ទះដើម្បីពង្រឹងកំពែងក្រុង។ អ្នកបានធ្វើអាងស្តុកទឹកនៅចន្លោះកំផែងទាំងពីរ សម្រាប់ទឹកនៃអាងចាស់។
|
||
\v 11 អ្នកមិនបានពឹងពាក់ដល់ព្រះដែលព្រះអង្គធ្វើការទាំងនេះ ឬផ្អែកដល់ព្រះអង្គដែលបានសម្រេចការនេះជាយូរមកហើយ។
|
||
|
||
\s5
|
||
\v 12 នៅគ្រានោះព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលបានយំសោកកាន់ទុក្ខដោយកោរសក់និងស្លៀកបាវ។
|
||
\v 13 ប៉ុន្តែមើលទៅអ្នករាល់គ្នាបែជាធ្វើការអបអរនិងរីករាយដោយសម្លាប់គោ ស៊ីសាច់ចៀមនិងផឹកស្រា។ ដោយពោលថាយើងនាំគ្នាស៊ីផឹកទៅ ព្រោះស្អែកយើងមុខជាស្លាប់មិនខាន។
|
||
\v 14 ព្រះអម្ចាស់នៃពិភពទាំងមូលបានសំដែងអោយខ្ញុំ «ដឹងថាអំពើទុច្ចរិតនេះនឹងមិនត្រូវអត់ទោសអោយអ្នកឡើយ» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល។
|
||
|
||
\s5
|
||
\v 15 ព្រះជាអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា «ចូរទៅជួបលោកសេបណា ជាមន្ត្រីមើលខុសត្រូវក្នុងព្រះរាជវាំង ប្រាប់គាត់ដូចតទៅ៖
|
||
\v 16 «តើអ្នកធ្វើអ្វីនៅទីនេះ តើអ្នកបានការអនុញ្ញាតមកពីណា បានជាអ្នកធ្វើម៉ុងសម្រាប់ខ្លួន អ្នកបានធ្វើម៉ុងសម្រាប់ខ្លួននៅលើទីខ្ពស់ គឺដាប់ទីលំនៅសម្រាប់ខ្លួននៅក្នុងថ្ម?»
|
||
|
||
\s5
|
||
\v 17 មើល៍! ព្រះអម្ចាស់នឹងបោះអ្នកចោលទៅ មនុស្សដែលពេញដោយកម្លាំងអើយ នឹងបោះអ្នកទៅក្រោម ហើយព្រះអង្គនឹងរុំអ្នកយ៉ាងជិតបំផុត។
|
||
\v 18 ព្រះអង្គនឹងបោះអ្នកឲ្យរមៀល ដូចគេបោះកូនបាលនៅលើដីដ៏ធំទូលាយដែរ។ អ្នកនឹងស្លាប់លើដីនោះ ជាមួយរទេះចម្បាំងដ៏រុងរឿងរបស់អ្នក អ្នកបានបន្ថោកដំណាក់នៃម្ចាស់អ្នក!
|
||
\v 19 «យើងនឹងបណ្តេញអ្នកពីដំណែងចេញ។ ហើយអ្នកនឹងត្រូវទម្លាក់ចុះពីតួនាទី។
|
||
|
||
\s5
|
||
\v 20 នៅថ្ងៃនោះ យើងនឹងហៅអ្នកបម្រើរបស់យើង ឲ្យមក គឺអេលាគីមជាកូនហ៊ីលគីយ៉ា។
|
||
\v 21 យើងនឹងយកអាវសរបស់អ្នកមកបំពាក់ឲ្យគាត់វិញ ព្រមទាំងឲ្យមានកម្លាំងឡើង ដោយខ្សែក្រវាត់របស់អ្នកផង យើងនឹងដកអំណាចរបស់អ្នកប្រគល់ទៅឲ្យគាត់។ គាត់នឹងថែរក្សាអ្នកក្រុងយេរូសាឡឹម និងអ្នកស្រុកយូដា ដូចឪពុកថែរក្សាកូន។
|
||
\v 22 យើងនឹងប្រគល់កូនសោរាជ្យវាំងរបស់ស្ដេចដាវីឌឲ្យដាក់លើស្មាគាត់ បើគាត់បើកគ្មានអ្នកណាបិទបានឡើយ ហើយបើគាត់បិទក៏គ្មាននរណាបើកបានដែរ។
|
||
|
||
\s5
|
||
\v 23 យើងនឹងតាំងគាត់ឲ្យមានជំហររឹងប៉ឹង ដូចដែកគោលដែលបោះភ្ជាប់លើឈើខ្លឹម ហើយគាត់នឹងធ្វើជាបល្ល័ង្កដ៏រុងរឿងដល់វង្សានៃបិតាគាត់។
|
||
\v 24 ពួកគេពឹងផ្អែកលើគាត់ទាំងអស់នូវសិរីល្អនៃវង្សារបស់បិតាគាត់ មកបំពាក់នៅលើគាត់វិញ គឺប្រៀបដូចជាចាន ឆ្នាំងនិងគ្រឿងប្រដាប់តូចៗទាំងប៉ុន្មាន។
|
||
|
||
\s5
|
||
\v 25 នៅថ្ងៃនោះ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់នៃពិភពទាំងមូល ដែកគោលដែលបោះភ្ជាប់ លើឈើខ្លឹមនោះ នឹងបាក់របូតធ្លាក់ចុះមក ហើយអ្វីៗដែលព្យួរនៅនឹងដែកគោលនោះ ក៏បាក់បែកខ្ទេចខ្ទីអស់ដែរ ដ្បិតព្រះជាអម្ចាស់បានមានព្រះបន្ទូល។
|
||
|
||
\s5
|
||
\c 23
|
||
\cl ជំពូក ២៣
|
||
\p
|
||
\v 1 សេចក្ដីប្រកាសអំពីក្រុងទីរ៉ុស៖ នាវាពីស្រុកតើស៊ីសអើយ ចូរស្រែកទ្រហោយំចុះ ដ្បិតក្រុងទីរ៉ុសត្រូវបំផ្លាញហើយ អត់មានសល់ផ្ទះ អត់មានកន្លែងចូលសំចតឡើយ អ្នកធ្វើដំណើរមកពីកោះគីប្រុសបានបើកឲ្យគេឃើញ។
|
||
\v 2 ចូរនៅស្ងៀមចុះ ពួកអ្នកដែលរស់នៅតាមឆ្នេរសមុទ្រ ពួកឈ្មួញពីក្រុងស៊ីដូនអើយ ពួកអ្នកបានធ្វើដំណើរឆ្លងកាត់សមុទ្រ។
|
||
\v 3 នៅតាមដងទន្លេដ៏ធំ មានអ្នកស្រុកស៊ីដូនបានប្រមូលភោគផល ដែលគេដាំនៅតាមដងទន្លេនីល ហើយវាបានក្លាយជាពាណិជ្ជកម្មរបស់ប្រជាជាតិទាំងមូល។
|
||
|
||
\s5
|
||
\v 4 ស៊ីដូនអើយ អ្នកជាក្រុងដ៏រឹងមាំនៅតាមឆ្នេរសមុទ្រ ត្រូវអាម៉ាស់ហើយ។ អ្នកពោលថា៖ «ខ្ញុំពុំធ្លាប់ឈឺពោះ ក៏មិនធ្លាប់បង្កើតកូន ហើយមិនធ្លាប់ចិញ្ចឹមកូនកម្លោះកូនក្រមុំដែរ»។
|
||
\v 5 ពេលដំណឹងនេះមកដល់អេស៊ីប ពួកគេនាំគ្នាភ័យញ័រ ហើយគិតដល់ក្រុងទីរ៉ុស។
|
||
|
||
\s5
|
||
\v 6 ចូរឆ្លងទៅតើស៊ីសទៅ ហើយយំសោកចុះ ពួកអ្នកដែលរស់នៅតាមឆ្នេរសមុទ្រអើយ។
|
||
\v 7 តើការនេះបានកើតឡើងចំពោះអ្នក ដែលជាទីក្រុងរីករាយ ជាអ្នកដែលនៅតាំងពីសម័យបុរាណ ហើយជាអ្នកដែលជើងខ្លួនបានចាកចេញ ទៅអាស្រ័យនៅទីឆ្ងាយនោះ?
|
||
|
||
\s5
|
||
\v 8 តើអ្នកណាបានរៀបចំផែនការទាស់នឹងក្រុងទីរ៉ុស គឺជាក្រុងគឺជាអ្នកបំពាក់មកុដឲ្យ ហើយដែលពួកជំនួញសុទ្ធតែជាអ្នកដឹកនាំ និងអ្នកជំនួញតែងតែគោរពបំផុតនៅផែនដីឬ?
|
||
\v 9 ព្រះអម្ចាស់នៃពិភពទាំងមូល បានធ្វើការនេះ ដើម្បីនឹងបង្អាប់សេចក្ដីអំនួត របស់អស់អ្នកដែលស្រឡាញ់កិត្តិយស និងដើម្បីបន្ទាបអស់អ្នកដែលតម្កើងខ្លួន នៅលើផែនដីនេះ។
|
||
|
||
\s5
|
||
\v 10 ទីរ៉ុសអើយ ចូរភ្ជួររាស់ដីរបស់អ្នក ដូចគេភ្ជួររាស់នៅតាមទន្លេនីល ដ្បិតនេះមិនមែនជាកន្លែងសំចតទៀតឡើយ។
|
||
\v 11 ព្រះអម្ចាស់បានលូកព្រះហស្តទៅលើសមុទ្រ ហើយព្រះអង្គបានអង្រួនគ្រប់ទាំងនគរ ព្រះជាម្ចាស់បានបញ្ជាឲ្យជនជាតិកាណាន កម្ទេចក្រុងដែលមានកំពែងរឹងមាំរបស់ខ្លួន។
|
||
\v 12 ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកក្រុងស៊ីដូន ដែលត្រូវគេធ្វើបាបអើយ អ្នកនឹងលែងបានធ្វើបុណ្យយ៉ាងសប្បាយ តទៅមុខទៀតហើយ ទោះបីអ្នករូតរះឆ្លងទៅកោះគីប្រុសក្ដី ក៏គង់តែមិនបានសម្រាកដែរ»។
|
||
|
||
\s5
|
||
\v 13 ចូរមើល៍ ទៅស្រុកខាល់ដេ។ ប្រជាជនមិនមែនជនជាតិអាស្ស៊ីរីបានធ្វើឲ្យស្រុកនោះ ក្លាយទៅជាជម្រករបស់សត្វព្រៃ។ ពួកគេបានដំឡើងប៉មចាំយាមរបស់គេ គេបានផ្តូលដំណាក់ទាំងប៉ុន្មាននៃក្រុងទីរ៉ុស គេបំផ្លាញក្រុងនោះទាំងមូល។
|
||
\v 14 នាវាទាំងឡាយដែលមកពីស្រុកតើស៊ីសអើយ ចូរស្រែកទ្រហោយំចុះ ដ្បិតជំរករបស់អ្នកត្រូវបានបំផ្លាញ។
|
||
|
||
\s5
|
||
\v 15 នៅថ្ងៃនោះ ក្រុងទីរ៉ុសនឹងត្រូវគេបំភ្លេចចោលអស់រយៈពេលចិតសិបឆ្នាំ គឺដូចពេលមួយនៃរជ្ជកាលរបស់ស្ដេចមួយអង្គ។ ក្រោយចប់ចិតសិបឆ្នាំការនេះនឹងកើតឡើងដល់ទីរ៉ុស ដូចជាចម្រៀងរបស់ស្រីពេស្យា៖
|
||
\v 16 ចូរយកពិណដើរលេងជុំវិញទីក្រុង បំភ្លេចស្រីពេស្យា ហើយលេងភ្លេងយ៉ាងពីរោះចុះ ហើយច្រៀងឡើងជាច្រើនបទផង ដើម្បីឲ្យគេនឹកចាំពីអ្នកឡើងវិញ។
|
||
|
||
\s5
|
||
\v 17 ហើយវានឹងប្រហែលរវាងចិតសិបឆ្នាំ ព្រះអម្ចាស់នឹងយាងមកសង្គ្រោះក្រុងទីរ៉ុស ហើយទីក្រុងនោះនឹងត្រឡប់ទៅជាកន្លែងបង្កើតប្រាក់ម្តងទៀតតាមរយៈធ្វើជាស្រីពេស្យា ហើយទីក្រុងនេះនឹងបម្រើដល់គ្រប់ទាំងនគររបស់លោកីយ។
|
||
\v 18 ប៉ុន្តែកម្រៃនិងប្រាក់ដែលក្រុងនេះរកបាន ត្រូវញែកថ្វាយព្រះអម្ចាស់។ ពួកគេនឹងមិនប្រមូលទុកទៀតទេ ដ្បិតរបស់ទ្រព្យទាំងនោះនឹងត្រូវបម្រុងទុកជាអាហារ ហើយសម្រាប់ពួកអ្នកបម្រើព្រះអម្ចាស់ ហើយពួកគេ ក៏អាចមានសម្លៀកបំពាក់ដែលមានគុណភាពសម្រាប់ពួកគេ។
|
||
|
||
\s5
|
||
\c 24
|
||
\cl ជំពូក ២៤
|
||
\p
|
||
\v 1 ចូរមើល៍! ព្រះអម្ចាស់នឹងជិតបំផ្លាញផែនដីឲ្យវិនាស ហើយធ្វើឲ្យផែនដីហិនហោច ព្រះអង្គនឹងរម្លើងផែនដី ហើយកម្ចាត់កម្ចាយ មនុស្សម្នាដែលរស់នៅលើផែនដីផង។
|
||
\v 2 ពេលវេលានោះជិតមកដល់ហើយ ដូចជាមួយមនុស្ស ដូចជាបូជាចារ្យ ពួកស្រីសៅកែ ហើយពួកស្រីកំណាន់ ពួកអ្នកទិញ ពួកអ្នកលក់ ពួកអ្នកខ្ចីប្រាក់ ពួកកូនបំណុល ហើយនិងពួកដើរយកកាប្រាក់ និងពួកអ្នកដែលបានឲ្យកាប្រាក់ផងដែរ។
|
||
|
||
\s5
|
||
\v 3 ផែនដីនឹងត្រូវខ្ចេចខ្ទីទាំងស្រុង ហើយស្ងាត់សូន្យឈឹង ត្បិតព្រះអម្ចាស់បានមានបន្ទូលពីការនេះហើយ។
|
||
\v 4 នៅផែនដីនឹងសោកសង្រេង គេធ្លាក់ខ្សោយគ្មានកម្លាំង អស់មនុស្សជាន់ខ្ពស់នឹងត្រូវថយចុះទៅ។
|
||
\v 5 ផែនដីនឹងត្រូវអាស្រូវដោយសារមនុស្សបំផ្លាញ ពួកគេបានល្មើសនឹងក្រឹត្តិវិន័យ ពួកគេបានបំពាននឹងច្បាប់ទាំងប៉ុន្មាន ហើយបំបែកសេចក្តីសញ្ញទាំងប៉ុន្មានដែលនៅអស់កល្បជានិច្ច។
|
||
|
||
\s5
|
||
\v 6 ដូច្នេះហើយ ផែនដីត្រូវបណ្តាសារ ហើយអស់អ្នកដែលរស់នៅផែនដីក៏ត្រូវមានទោស និងត្រូវដុតបំផ្លាញអស់ទៅ មានមនុស្សបន្តិចបន្តួចប៉ុណ្ណោះដែលនៅសល់។
|
||
\v 7 ទឹកទំពាំងបាយជូរថ្មីក៏ត្រូវសោយសោក ចម្ការទំពាំងបាយជូរក៏ត្រូវហិនវិនាសដែរ អស់អ្នកដែលសប្បាយក្លាយជាទុក្ខវិញ។
|
||
|
||
\s5
|
||
\v 8 សម្លេងសប្បាយរីករាយ នៃការវាយក្រាបបានប្រែជាស្ងាត់ជ្រងំ ហើយសម្លេងអឺងកងរីករាយក៏បាត់ទៅ ហើយអំណរដោយការដេញស៊ុងក៏ឈប់អស់ដែរ។
|
||
\v 9 ពួកគេមិនផឹកស្រា និង ច្រៀងទៀតទេ ហើយស្រាក៏ប្រែជាល្វីងសម្រាប់អ្នកផឹក។
|
||
|
||
\s5
|
||
\v 10 ទីក្រុងដែលគ្មានមនុស្សនៅក៏ត្រូវរំលាយចោល គ្រប់ផ្ទះត្រូវបិទទ្វារហើយនៅទទេ។
|
||
\v 11 មានសម្លេងស្រែកតាមផ្លូវរកស្រាទំពាំងបាយជូរ អស់ទាំងអំណរត្រូវងងឹតឈឹងហើយភាពរីករាយក៏បាត់អស់ទៅដែរ។
|
||
|
||
\s5
|
||
\v 12 នៅក្នុងទីក្រុងមានតែភាពស្ងប់ស្ងាត់ ហើយទ្វារក្រុងត្រូវបំបាក់ចោល។
|
||
\v 13 ត្បិតអស់ជាតិសាសន៍ដែលនៅលើផែនដី នឹងត្រូវសេសសល់ដូចពេលដែល ប្រមូលផលផ្លែអូលីវ និង ដូចផ្លែទំពាំងបាយជូរដែលគេបេះផ្លែហើយ។
|
||
|
||
\s5
|
||
\v 14 ពួកគេទាំងនោះនឹងបន្លឺសម្លេងស្រែកដោយអំណរពីខាងសមុទ្រ ដោយព្រោះឫទ្ធានុភាពរបស់ព្រះអម្ចាស់។
|
||
\v 15 ដូច្នេះចូរលើកតម្កើងសិរីរុងរឿងនៃព្រះអម្ចាស់ពីទិសខាងកើត ហើយអស់អ្នកដែលរស់នៅតាមកោះនានាលើកតម្កើងព្រះកិត្តិនាមព្រះអម្ចាស់ ដែលជាព្រះរបស់ជនជាតិអុីស្រាអែល។
|
||
|
||
\s5
|
||
\v 16 យើងបានឮចម្រៀងពីចុងផែនដីស្រែកច្រៀងថា «សូមថ្វាយសិរីរុងរឿងដល់ព្រះដ៏សុចរិត!» តែខ្ញុំនិយាយថា «ខ្ញុំបានវិនាសបង់អស់ហើើយ ខ្ញុំវេទនាណាស់ហើយ! ត្បិតមនុស្សមានកលបានប្រព្រឹត្តដោយកលល្បិច មនុស្សមានល្បិចបានប្រព្រឹត្តិដោយកលល្បិចណាស់ទៅហើយ»។
|
||
|
||
\s5
|
||
\v 17 សេចក្តីរន្ធត់ញាប់ញ័រ និងការធ្លាក់ក្នុងរណ្តៅមនុស្សនៃអ្នករាល់គ្នានឹងជួបជាក់នៅផែនដីនេះជាមិនខាន។
|
||
\v 18 ពួកអ្នកដែលគេចផុតពីការរន្ធត់ញាប់ញ័រនឹងធ្លាក់ទៅក្នុងរណ្តៅ ហើយអស់អ្នកដែលគេចពីរណ្តៅនឹងជាប់អន្ទាក់វិញ។ ទ្វារនៃស្ថានសួគ៌នឹងបើកចំហរបង្អុរទឹកចុះមក ហើយគ្រឹះនៃផែនដីនឹងកគ្រើកឡើង។
|
||
|
||
\s5
|
||
\v 19 ផែនដីនឹងបាក់បែក ផែនដីនឹងប្រេះក្រហែងទៅ គឺផែនដីនឹងត្រូវរញ្ជួយញាប់ញ័រជាខ្លាំង។
|
||
\v 20 ផែនដីនឹងត្រូវទ្រេតទ្រោតដូចជាមនុស្សស្រវឹង ហើយយោលទៅមកដូចជាអង្រឹង។ ហើយអំពើបាបរបស់មនុស្សនឹងត្រូវសង្កត់យ៉ាងធ្ងន់ ហើយគេនឹងត្រូវដួលដោយងើបពុំរួចឡើយ។
|
||
|
||
\s5
|
||
\v 21 គឺជិតដល់ថ្ងៃនៃព្រះអម្ចាស់នឹងដាក់ទោសនៅលើមេឃចំពោះពួកពលបរិវាដែលនៅស្ថានសួគ៌ ព្រមទាំងធ្វើទោសដល់ស្តេចទាំងឡាយនៅលើផែនដីផង។
|
||
\v 22 ពួកគេទាំងនោះគឺដូចជាអ្នកទោសទៅក្នុងរណ្តៅ ហើយយកទៅឃុំនៅក្នុងគុក ក្រោយជាយូរថ្ងៃទើបព្រះអង្គកាត់ទោសពួកគេ។
|
||
\v 23 គ្រានោះព្រះច័ន្ទត្រូវអាម៉ាស់មុខ ព្រះអាទិត្យត្រូវអាប់កេរ្ត៍ឈ្មោះដែរ ត្បិតព្រះអម្ចាស់នៃពិភពលោកទាំងមូលសោយរាជ្យលើភ្នំស៊ីយ៉ូន និង ក្រុងយេរូសាឡិមនោះ នឹងមានសិរិរុងរឿងនៅចំពោះមុខពួកចាស់ទុំរបស់ព្រះអង្គ។
|
||
|
||
\s5
|
||
\c 25
|
||
\cl ជំពូក ២៥
|
||
\p
|
||
\v 1 ព្រះអម្ចាស់អើយ ព្រះអង្គជាម្ចាស់នៃទូលបង្គំ ទូលបង្គំសូមលើកតម្កើងព្រះនាមព្រះអង្គ ដ្បិតព្រះអង្គបានធ្វើការយ៉ាងអស្ចារ្យ គឺអ្វីដែលព្រះអង្គគិតធ្វើតាំងពីមុនមក ដែលល្អគ្រប់លក្ខណ៍ហើយស្មោះត្រង់។
|
||
\v 2 ត្បិតព្រះអង្គបានធ្វើឱ្យទីក្រុងរលាយ ក្លាយទៅជាគំនរឥដ្ឋ ព្រះអង្គបានធ្វើឱ្យទីក្រុងដែលមានបន្ទាយរឹងមាំក្លាយទៅជាគំនរបាក់បែក ហើយបន្ទាយរបស់សត្រូវក៏លែងមានទៀតដែរ។
|
||
\v 3 ដូច្នេះហើយ មនុស្សខ្លាំងពូកែនឹងថ្វាយសិរីល្អដល់ព្រះអង្គ សូម្បីតែទីក្រុងរបស់មនុស្សកាចសាហារក៏ត្រូវខ្លាចព្រះអង្គដែរ។
|
||
|
||
\s5
|
||
\v 4 ត្បិតព្រះអង្គជាទីមាំមួនដល់មនុស្សទីទ័លក្រនៅពេលមានអាសន្ន ជាទីជម្រកនៅពេលមានព្យុះ ហើយជាម្លប់បាំងកម្តៅ នៅពេលដែលកំហឹងរបស់កាចសាហាវ ដែលប្រៀបបាននឹងព្យុះបោកបក់យ៉ាងកំណាចប៉ះនឹងជញ្ជាំង
|
||
\v 5 ព្រះអង្គបង្ក្រាបសម្លេងរបស់ពួកសាសន៍ដទៃ ដូចជាបន្ថយកម្តៅនៅដីដែលស្ងួតហួតហែង។ ព្រះអង្គនឹងធ្វើឱ្យចម្រៀងជោគជ័យរបស់ពួកកាចសាហាវប្រែជាស្ងាត់ឈឹង ដូចជាកម្តៅថ្ងៃដែលថយដោយពពកដែរ។
|
||
|
||
\s5
|
||
\v 6 នៅលើភ្នំនេះព្រះអម្ចាស់នៃពិភពទាំងមូល នឹងជប់លៀងដល់មនុស្សទាំងឡាយ ជាមួយនឹងស្រាទំពាំងបាយជូរដែលសម្រាំង សាច់នឹងម្ហូបអាហារដែលមានឱជារស់យ៉ាងពិសេស។
|
||
\v 7 ព្រះអង្គនឹងបំផ្លាញស្បៃដែលបាំងមុខមនុស្សគ្រប់សាសន៍នៅលើភ្នំនេះ ព្រមទាំងគម្របដែលគ្របលើជាតិសាសន៍ផ្សេងៗ។
|
||
\v 8 ព្រះអង្គនឹងកំចាត់សេចក្តីស្លាប់ជាដរាប ព្រះអម្ចាស់នឹងជូតទឹកភ្នែកចេញពីមុខមនុស្សទាំងឡាយ ព្រះអង្គនឹងដកយកភាពអាម៉ាស់ចេញពីប្រជាជនព្រះអង្គ ចេញពីផែនដីទាំងមូល ត្បិតព្រះអម្ចាស់បានមានបន្ទូលពីការនេះហើយ។
|
||
|
||
\s5
|
||
\v 9 នៅថ្ងៃនោះគេនឹងនិយាយថា៖ «ចូរមើល៍! នេះគឺជាព្រះជាម្ចាស់របស់យើងរាល់គ្នា។ នេះគឺជាព្រះអម្ចាស់ដែលយើងបានរង់ចាំ ហើយយើងបានរីករាយដែលទ្រង់បានជួយសង្គ្រោះយើង»។
|
||
\v 10 ត្បិតនៅលើភ្នំនេះព្រះហស្ថនៃព្រះអម្ចាស់នឹងសម្រាកហើយជនជាតិម៉ូអាប់នឹងត្រូវគេជាន់ឈ្លី នៅក្នុងស្រុករបស់គេ ប្រៀបបានដូចចំបើងដែលគេជាន់ជាមួយនឹងលាមកសត្វ។
|
||
|
||
\s5
|
||
\v 11 ពួកគេខំបោះដៃរបស់គេនៅកណ្តាលកន្លែងនោះ ដូចអ្នកហែលទឹកដែលបានបោះដៃដើម្បីហែលទឹក។ ប៉ុន្តែព្រះអម្ចាស់នឹងបំបាក់ចិត្តអំនួតរបស់គេចេញ ព្រមទាំងល្បិចកលនៃដៃរបស់ពួកគេ។
|
||
\v 12 បន្ទាយកំពែងដ៏ខ្ពស់នៅម៉ូអាប់របស់គេ នោះព្រះអង្គនឹងផ្តួលវាឱ្យរាបដល់ដី ហើយកប់ក្នុងធូលី។
|
||
|
||
\s5
|
||
\c 26
|
||
\cl ជំពូក ២៦
|
||
\p
|
||
\v 1 នៅថ្ងៃនោះ ច្រៀងនេះនឹងត្រូវច្រៀងនៅក្នុងស្រុកយូដាថា «យើងមានទីក្រុងមួយដ៏រឹងមាំ ព្រះជាម្ចាស់បានប្រទានសេចក្តីសង្គ្រោះទុកជាកំពែងការពារពួកយើង។
|
||
\v 2 សូមបើកទ្វារហើយឲ្យពួកអ្នកសុចរិត ដែលរក្សាភាពស្មោះត្រង់បានចូលមក។
|
||
|
||
\s5
|
||
\v 3 អស់អ្នកដែលមានគំនិតជាប់ជាមួយព្រះអង្គ អ្នកនោះនឹងមានសេចក្តីសុខសាន្ត ព្រះអង្គនឹងការពារគេ ដោយព្រោះគេបានទុកចិត្តព្រះអង្គ។
|
||
\v 4 ចូរទុកចិត្តដល់ព្រះអម្ចាស់ចុះ ត្បិតព្រះអម្ចាស់ជាថ្មដាដែលនៅអស់កល្បជានិច្ច។
|
||
|
||
\s5
|
||
\v 5 ព្រះអង្គបានបន្ទាបអស់អ្នកដែលមានចិត្តអំនួតចុះ ហើយទីក្រុងដ៏ខ្ពស់ព្រះអង្គបានរំលំដល់ដីអស់ ហើយក៏បន្ទាបដល់ដីដែរ។
|
||
\v 6 ជើងរបស់មនុស្សទ័លក្រនឹងដើរជាន់ ហើយនឹងជំហានរបស់មនុស្សខ្សត់ទុរគតដែរ។
|
||
|
||
\s5
|
||
\v 7 សេចក្តីទៀងត្រង់ជាផ្លូវរបស់មនុស្សសុចរិត ហើយព្រះអង្គពិនិត្យមើលអស់ទាំងផ្លូវរបស់មនុស្សសុចរិត។
|
||
\v 8 ឱព្រះអម្ចាស់អើយ យើងបានរង់ចាំព្រះអង្គនៅក្នុងសេចក្តីយុត្តិធម៌របស់ព្រះអង្គ ព្រះអម្ចាស់អើយ យើងរង់ចាំព្រះអង្គ ហើយព្រះនាមព្រះអង្គជាក្តីប្រាថ្នារបស់យើង។
|
||
\v 9 ទូលបង្គំបានរង់ចាំព្រះអង្គនៅពេលយប់ ពិតណាស់ ដួងចិត្តទូលបង្គំក៏ស្វែងរកព្រះអង្គ។ ត្បិតសេចក្តីសុចរិតរបស់ព្រះអង្គបានមកដល់ផែនដី នោះមនុស្សនៅផែនដីនឹងរៀនពីសេចក្តីសុចរិត។
|
||
|
||
\s5
|
||
\v 10 បើព្រះអង្គលើកលែងទោសដល់មនុស្សអាក្រក់ នោះគេនឹងមិនរៀនពីសេចក្តីសុចរិតឡើយ។ នោះគេនឹងប្រព្រឹត្តអំពើអាក្រក់នៅក្នុងស្រុកសុចរិត ហើយមិនយល់ពីឫទ្ធានុភាពរបស់ព្រះអម្ចាស់ឡើយ។
|
||
|
||
\s5
|
||
\v 11 ឱព្រះអម្ចាស់អើយ ព្រះហស្ថព្រះអង្គបានលើកឡើង តែគេមិនបានចាប់អារម្មណ៍ទេ។ តែពួកគេនឹងឃើញសេចក្តីឧស្សាហ៍របស់ព្រះអង្គចំពោះមនុស្ស នោះគេនឹងមានភាពអាម៉ាស់ ដោយព្រោះភ្លើងនឹងបញ្ឆេះពួកខ្មាំងសត្រូវរបស់ទ្រង់។
|
||
\v 12 ព្រះអម្ចាស់អើយ ព្រះអង្គនឹងប្រទានឱ្យយើងមានសេចក្តីសុខសាន្ត ត្បិតព្រះអង្គបានជួយយើងសម្រេចកិច្ចការនានារបស់យើង។
|
||
|
||
\s5
|
||
\v 13 ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ ធ្លាប់មានម្ចាស់ជាច្រើនត្រួតត្រាលើយើង តែយើងលើកតម្កើងតែព្រះនាមទ្រង់មួយអង្គគត់។
|
||
\v 14 អស់អ្នកដែលបានស្លាប់ហើយមិនរស់វិញទេ ពួកគេរលាយអស់ហើយ មិនត្រឡប់មកវិញទេ។ ត្បិតព្រះអង្គបានកាត់ទោសគេ ហើយបំផ្លាញគេហើយ នឹងមិនមានអ្នកណានឹកចាំពីគេឡើយ។
|
||
|
||
\s5
|
||
\v 15 ព្រះអង្គបានចម្រើនជនជាតិនេះជាច្រើនឡើង ឱព្រះអម្ចាស់អើយ ទ្រង់បានចម្រើនសាសន៍នេះឡើង គេលើកតម្កើងទ្រង់ឡើង ព្រះអង្គបានពង្រីកព្រំប្រទល់ទឹកដី។
|
||
|
||
\s5
|
||
\v 16 ឱព្រះអម្ចាស់អើយ នៅគ្រាមានទុក្ខ គេបានសម្លឹងមើលទៅចំពោះព្រះអង្គ ពួកគេបានអធិស្ឋានស្រែករកព្រះអង្គ នៅគ្រាព្រះអង្គវាយផ្ចាលគេ។
|
||
\v 17 ស្ត្រីមានផ្ទៃពោះបម្រុងនឹងសម្រាលកូន នាងនឹងពេញដោយសម្រែកនៃការឈឺចាប់ នោះយើងខ្ញុំក៏ស្រែកនៅចំពោះព្រះអម្ចាស់។
|
||
|
||
\s5
|
||
\v 18 យើងបានមានគត៌ ហើយយើងក៏បាននៅក្នុងការឈឺចាប់ តែយើងសម្រាលចេញមកបានតែខ្យល់។ យើងមិនបានបង្កើតជាការសង្គ្រោះដល់ផែនដីឡើយ ហើយក៏មិនបានបង្កើតមនុស្សថ្មីនៅផែនដីដែរ។
|
||
|
||
\s5
|
||
\v 19 សេចក្តីស្លាប់របស់អ្នកនឹងរស់ឡើងវិញ សាកសពគេនឹងក្រោកឡើង ពួកអ្នកដែលដេកលើធូលីដីនឹងច្រៀងដោយអំណរ ត្បិតទឹកសន្សើមរបស់ព្រះអង្គនឹងស្រោចស្រពផែនដី ហើយប្រោសឱ្យអស់ទាំងអស់អ្នកដែលស្លាប់ទៅឱ្យមានជីវិតឡើងវិញ។
|
||
|
||
\s5
|
||
\v 20 ចូរទៅ ឱប្រជាជនខ្ញុំអើយ សូមចូលមកក្នុងបន្ទប់ខ្លួន ហើយបិទទ្វារឲ្យជិត ត្រូវលាក់ខ្លួនបន្តិចសិនរហូតដល់កំហឹងបានកន្លងផុតទៅ។
|
||
\v 21 ត្បិតមើល ព្រះអម្ចាស់នឹងយាងចេញពីដំណាក់ព្រះអង្គ ដើម្បីដាក់ទោសមនុស្សនៅលើផែនដីដែលបានប្រព្រឹត្តអំពើបាប នៅពេលនោះអំពើអាក្រក់ដែលមនុស្សប្រព្រឹត្តនឹងលាក់លែងជិតហើយ ផែនដីនឹងបង្ហាញ ឈាមមនុស្សដែលត្រូវគេសម្លាប់។
|
||
|
||
\s5
|
||
\c 27
|
||
\cl ជំពូក ២៧
|
||
\p
|
||
\v 1 នៅថ្ងៃនោះ ព្រះហស្តនៃព្រះអម្ចាស់នឹងប្រើដាវធំហើយមុត ប្រកបដោយអំណាច ដើម្បីដាក់ទោសអារក្សទឹក គឺជាពស់ដែលមានកលល្បិច ព្រះអង្គនឹងសម្លាប់សត្វចម្លែកដែលនៅក្នុងសមុទ្រ។
|
||
\v 2 នៅគ្រានោះនឹងមានចម្ការដែលធ្វើស្រាទំពាំងបាយជូរនឹងច្រៀងថា
|
||
\v 3 «យើងគឺព្រះអម្ចាស់ជាអ្នកថែរក្សា យើងស្រោចទឹកគ្រប់ពេល យើងនឹងការពារទាំងយប់ទាំងថ្ងៃមិនឲ្យនរណាម្នាក់រងទុក្ខឡើយ។
|
||
|
||
\s5
|
||
\v 4 យើងមិនខ្ញាល់នឹងវាទៀតទេ អូ តែបើមានអញ្ចាញ និងបន្លាដុះ! នៅទីនោះយើងនឹងកាប់ឆ្ការ ជាន់ឈ្លីដុតបំផ្លាញវាទាំងអស់វិញ។
|
||
\v 5 បើសិនជាគេទទួលយកការការពារ ហើយសាងសន្តិភាពជាមួយនិងយើង ចូលឲ្យពួកគេសាងសន្តិភាពជាមួយនិងយើងចុះ។
|
||
|
||
\s5
|
||
\v 6 ពេលថ្ងៃនោះមកដល់ ពូជពង្សយ៉ាកុបនឹងចាក់ឫស ពួកអុីស្រាអែលនឹងដុះពន្លកចេញមក ហើយបង្កើតផលផ្លែនៅពាសពេញផែនដី»។
|
||
|
||
\s5
|
||
\v 7 តើព្រះអម្ចាស់បានវាយប្រហារពួកយ៉ាកុប និងពួកអុីស្រាអែលដូចដែលព្រះអង្គបានវាយប្រហារពួកជាតិសាសន៍ដែលបានវាយប្រហារពួកគេឬ? តើពួកយ៉ាកុបហើយនិងអីុស្រាអែលត្រូវបានវាយប្រហារដូចពួកជាតិសាសន៍ដែលបានសម្លាប់ដោយពួកគេទេ?
|
||
\v 8 ព្រះអង្គដាក់ទោសពួកគេដោយបណ្តេញពួកយ៉ាកុបនិងអីុស្រាអែលចេញដោយខ្យល់ ដែលនៅគ្រានោះគឺជាខ្យល់ពីទិសខាងកើត។
|
||
|
||
\s5
|
||
\v 9 ដូច្នេះអំពើបាបរបស់យ៉ាកុបនឹងត្រូវលើកលែងទោសបែបនោះដែរ ហើយនេះជាផលពីការដកអំពើបាបគេចេញ ព្រះអង្គនឹងធ្វើឲ្យថ្មទាំងប៉ុន្មាននៃអាសនា ឲ្យខ្ទេចប្រៀបបានដូចថ្មកំបោរដែលគេកិន ហើយផ្តួលរំលំបង្គោលរបស់ព្រះអាសេរ៉ា និងកន្លែងថ្វាយទីសក្ការៈបូជារបស់ព្រះទាំងប៉ុន្មាន។
|
||
|
||
\s5
|
||
\v 10 ត្បិតកំពែងទីក្រុងទាំងនោះនឹងត្រូវស្ងាត់ឈឹង ហើយមនុស្សដែលរស់នៅក្នុងក្រុងនោះ និងត្រូវបោះបង់ចោលដូចជាទីរហោស្ថាន។ ដែលនឹងមានសត្វគោរស់នៅទីនោះ នឹងស៊ីបំផ្លាញមែកខ្ចីរបស់ពួកវាផងដែរ។
|
||
\v 11 កាលណាមែកប្រែជាក្រៀមអស់ទៅ នោះគេនឹងកាច់វាចេញ។ ហើយពួកស្រីៗនឹងប្រមូលដុតចោល ដោយព្រោះពួកគេមិនយល់ ដូច្នេះព្រះដែលបានបង្កើតគេនឹងមិនមេត្តាដល់គេឡើយ ព្រះដែលបង្កើតគេនឹងមិនប្រទានក្តីករុណាដល់គេឡើយ។
|
||
|
||
\s5
|
||
\v 12 ដល់គ្រានោះមកដល់ ព្រះអម្ចាស់នឹងវាយជំរុះផលគេ ចាប់ពីទន្លេអឺប្រាត រហូតដល់ទឹកជ្រោះ អេសីុព្ទ ហើយឱពួកអុីស្រាអែលអើយ នៅពេលនោះព្រះអង្គនឹងប្រមូលអ្នករាល់គ្នាមួយឡែក។
|
||
\v 13 នៅថ្ងៃនោះនឹងមានគេផ្លុំត្រែយ៉ាងធំ ហើយប្រជាជននៅទឹកដីអស្ស៊ីរីដែលខ្ចាត់ខ្ចាយ ប្រជាជនដែលនៅស្រុកអេស៊ីបបែកខ្ញែក នឹងវិលត្រឡប់មកវិញហើយគេនឹងក្រាបថ្វាយបង្គំព្រះអម្ចាស់នៅលើភ្នំដ៏វិសុទ្ធនៅក្រុងយេរូសាឡិម។
|
||
|
||
\s5
|
||
\c 28
|
||
\cl ជំពូក ២៨
|
||
\p
|
||
\v 1 វេទនាដល់ម្កុដនៃភាពអំនួតរបស់ពួកប្រមឹកអេទាំងអស់នោះដែលនៅប្រាអិម ហើយផ្កាដែលស្រពោនជាគ្រឿងលម្អដ៏រុងរឿងរបស់គេ ហើយនៅលើក្បាលជ្រលងភ្នំរបស់អស់អ្នកដែលបានយកឈ្នះលើស្រាទំពាំងបាយជូរ។
|
||
\v 2 ចូរមើល៍! ព្រះអម្ចាស់បញ្ជូនមនុស្សមានអំណាចខ្លាំងពូកែម្នាក់ ដែលអ្នកនោះនឹងប្រៀបដូចជាខ្យល់ព្យុះសង្ឃរា ដូចជាភ្លៀងដែលធ្លាក់មកជោជន់ ព្រះអង្គនឹងរំលំម្កុដនៃសេចក្តីអំនួតនោះឲ្យរលំដល់ដី។
|
||
|
||
\s5
|
||
\v 3 សេចក្តីអំនួតរបស់ពួកអ្នកប្រមឹករបស់ពួកអេប្រាអឹម នឹងត្រូវជាន់ឈ្លីនៅក្រោមជើង។
|
||
\v 4 ចំណែក ផ្កាស្រពោនដែលជាសិរីរុងរឿងនៅលើក្បាលជ្រលងភ្នំរបស់ពួកគេ ហើយនឹងប្រៀបដូចផ្លែឧទុម្ពរទុំមុនរដូវក្តៅ ដែលពេលនរណាម្នាក់ក្រលេកឃើញវា ពេលវាមិនបាននៅដៃរបស់គេ នោះនិងត្រូវបោះវាចោល។
|
||
|
||
\s5
|
||
\v 5 នៅថ្ងៃនោះ ព្រះអម្ចាស់នៃពិភពទាំងមូល នឹងបានដូចជាម្កុដដ៏រុងរឿង ហើយជាគ្រឿងតុបតែងដល់ប្រជាជនព្រះអង្គ
|
||
\v 6 ហើយជាវិញ្ញាណនៃភាពយុត្តិធម៌ ដល់អស់អ្នកដែលអង្គុយកាត់ក្តី ហើយជាកម្លាំងដល់អ្នកដែលដេញពួកខ្មាំងសត្រូវនៅច្រកទ្វារ។
|
||
|
||
\s5
|
||
\v 7 ប៉ុន្តែ អស់អ្នកទាំងនេះក៏ត្រូវវង្វេងវង្វាន់ដោយសារស្រាទំពាំងបាយជូរ និងស្រាខ្លាំងៗដែរ។ ពួកបូជាចារ្យ និង ពួកព្យាការីក៏ត្រូវវង្វេងដោយស្រាខ្លាំងដែរ។ ដោយសារស្រាខ្លាំងធ្វើឲ្យពួកគេស្រវឹងទ្រេតទ្រោត ហើយនិមិត្តឃើញផ្តេសផ្តាស។
|
||
\v 8 ជាការពិតណាស់ តុរបស់គេទាំងប៉ុន្មានប្រឡាក់ទៅដោយកម្អួត រកកន្លែងស្អាតគ្មានសោះ។
|
||
|
||
\s5
|
||
\v 9 តើព្រះអង្គនឹងបង្រៀនចំណេះទៅដល់អ្នកណាទៅ តើព្រះអង្គនឹងពន្យល់ពីសេចក្តីនេះដល់អ្នកណា? គឺដល់អស់អ្នកដែលទើបតែលែងដោះ ដល់អស់អ្នកទើបតែផ្តាច់ដោះឬអី?
|
||
\v 10 ត្បិតវាគឺជាបញ្ចានៅលើការបញ្ចា ហើយបញ្ចានៅលើការបញ្ចាដែរ ច្បាប់នៅលើច្បាប់ ហើយច្បាប់នៅលើច្បាប់ដែរ នៅទីនេះបន្តិចហើយទៅនោះបន្តិច។
|
||
|
||
\s5
|
||
\v 11 ប្រាកដណាស់! ព្រះអម្ចាស់ប្រើភាសាដែលគេស្តាប់មិនបាន នឹងមានបន្ទូលមកកាន់ប្រជាជននេះ។
|
||
\v 12 ពីមុនព្រះអង្គធ្លាប់មានបន្ទូលមកកាន់ពួកគេថា «អស់អ្នកនឿយហត់អើយ ចូរសម្រាកចុះ» តែគេមិនព្រមស្តាប់ទ្រង់សោះ។
|
||
|
||
\s5
|
||
\v 13 ដូច្នេះព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ពួកគេថា ពីបទបញ្ញត្តិមួយទៅបទបញ្ញត្តិមួយ ពីច្បាប់មួយទៅច្បាប់មួយទៀត មកនេះបន្តិច ទៅនោះបន្តិច ធ្វើដូច្នេះពួកគេនឹងចេញទៅហើយជំពប់ដួលមកក្រោយ ហើយបាក់បែក នឹងជាប់អន្ទាក់រើមិនរួចឡើយ។
|
||
|
||
\s5
|
||
\v 14 ដូច្នេះចូរស្តាប់ព្រះបន្ទូលនៃព្រះអម្ចាស់ អស់ពួកអ្នកដែលចំអកឡកឡឺយ អស់អ្នកដែលត្រួតត្រាលើបណ្តាជននៅក្រុងយេរូសាឡិម។
|
||
\v 15 ការនេះនឹងកើតឡើងដោយព្រោះអ្នករាល់គ្នាបានពោលថា «យើងបានចុះសន្ធិសញ្ញាជាមួយសេចក្តីស្លាប់ ហើយក៏ព្រមព្រៀងជាមួយនឹងស្ថានឃុំព្រលឹងមនុស្សស្លាប់។ ដូច្នេះពេលណាសេចក្តីមហ្តរាយមកដល់នោះនឹងមិនកើតដល់យើងទេ ព្រោះយើងបានយកការកុហកជាទីពឹង ហើយយកការភូតភរជាទីជ្រកកោន»។
|
||
|
||
\s5
|
||
\v 16 ដូច្នេះហើយ ព្រះអម្ចាស់បានមានបន្ទូលថា «ចូរមើល យើងនឹងយកថ្មមួយដុំមកធ្វើជាគ្រិះនៃក្រុងស៊ីយ៉ូន ជាថ្មដើម្បីល្បងល ជាថ្មដែលមានតម្លៃ ដែលអាចធ្វើជាគ្រិះយ៉ាងមាំបាន។ ហើយអ្នកណាដែលជឿពឹងអាងលើថ្មនេះ អ្នកនោះនឹងមិនត្រូវខ្មាសឡើយ។
|
||
|
||
\s5
|
||
\v 17 យើងនឹងយកយុត្តិធម៌ធ្វើជារង្វាស់ ហើយយកសេចក្តីសុចរិតធ្វើជាខ្សែប្រយោល។ ព្យុះព្រិលនឹងបោកបក់ទីជម្រករបស់សេចក្តីកុហក ហើយទឹកក៏ជោជន់លិចទីពួនអស់ទៅ។
|
||
|
||
\s5
|
||
\v 18 សម្ពន្ធមេត្រីរបស់អ្នករាល់គ្នាជាមួយនឹងសេចក្តីស្លាប់ នឹងត្រូវលុបចោល ហើយការព្រមព្រៀងគ្នាជាមួយនឹងស្ថានឃុំព្រលឹងនោះនឹងមិនស្ថិតស្ថេរដែរ។
|
||
\v 19 កាលណាសេចក្តីអន្តរាយបានហូរកាត់ នោះអ្នករាល់គ្នានឹងត្រូវអន្តរាយដែរ។ ពេលណាសេចក្តីអន្តរាយនោះបានឆ្លងកាត់នោះវានឹងបំផ្លាញអ្នករាល់គ្នា សេចក្តីអន្តរាយនោះនឹងកើតមានរាល់ព្រឹក នឹងរាល់យប់។ គ្រាន់តែឮគេនិយាយក៏គួរឲ្យព្រឺខ្លាច។
|
||
|
||
\s5
|
||
\v 20 ត្បិតគ្រែប្រែជាខ្លីមិនអាចមនុស្សដេកត្រង់បានទេ ហើយភួយក៏តូចមិនអាចដណ្តប់អ្នកនោះបានពេញដែរ»។
|
||
\v 21 ព្រះអម្ចាស់នឹងក្រោកឡើងដូចនៅលើភ្នំពេរ៉ាស៊ីម ព្រះអង្គនឹងមានសេចក្តីក្រោធ ដូចនៅជ្រលងភ្នំគីបៀនដែលទ្រង់ធ្វើកិច្ចការទ្រង់ ដែលចម្លែក ហើយសម្រេចកិច្ចការរបស់ទ្រង់ដែលចម្លែកខុសពីធម្មតា។
|
||
|
||
\s5
|
||
\v 22 ដូច្នេះអស់អ្នកនៅចំអកឡកឡឺយទៀត នោះអ្នកនឹងត្រូវរឹតរួតកាន់តែខ្លាំងឡើង។ ខ្ញុំបានឮថាព្រះអម្ចាស់នៃពិភពទាំងមូលនឹងសម្រេចឱ្យមានការបំផ្លាញផែនដី។
|
||
|
||
\s5
|
||
\v 23 ចូរប្រុងប្រៀបត្រចៀក ហើយស្តាប់សម្លេងរបស់ខ្ញុំ ចូរយកចិត្តទុកដាក់ស្តាប់ពាក្យខ្ញុំ។
|
||
\v 24 អ្នកស្រែភ្ជួររាស់ដើម្បីសាបព្រួស តើគេភ្ជួរពេលមួយថ្ងៃឬ? តើគេចេះតែបន្តបំបែកដី ហើយនិងរាស់ស្រែឬ?
|
||
|
||
\s5
|
||
\v 25 ពេលគេពង្រាបដីហើយ តើគេមិនព្រួសល្ងស ល្ងខ្មៅ ហើយនិងបាចពូជស្រូវសាលីជាជួរៗ ហើយស្រូវឱកនៅកន្លែងបម្រុងទុក និងស្រូវអេប៉ូតតាមភ្លឺទេឬអី?
|
||
\v 26 ត្បិតព្រះជាម្ចាស់បង្រៀនគេឲ្យមានគំនិត ទ្រង់បង្ហាត់គេឲ្យមានតំរិះប្រាជ្ញាផង។
|
||
|
||
\s5
|
||
\v 27 លើសពីនេះ ល្ងសនឹងមិនបែកដោយសារប្រដាប់មុតទេ ក៏គេមិនដែលយកកង់រទេះកិនល្ងខ្មៅដែរ តែគេបោកល្ងសនឹងរំពាត់ ហើយបោកល្ងខ្មៅនឹងដំបងវិញ។
|
||
\v 28 ស្រូវដែលគេយកធ្វើនំប៉័ង គេមិនវាយប្រឡេះទេ គេបោកដោយកង់រទេះ និងសេះវិញតែមិនកិនវាទេ។
|
||
|
||
\s5
|
||
\v 29 តម្រិះទាំងនេះគឺមកអំពីព្រះអម្ចាស់នៃពិភពទាំងមូល ដែលព្រះអង្គផ្តល់ដំបូន្មានយ៉ាងអស្ចារ្យ ហើយមានប្រាជ្ញាដ៏ពូកែផង។
|
||
|
||
\s5
|
||
\c 29
|
||
\cl ជំពូក ២៩
|
||
\p
|
||
\v 1 វេទនាដល់ ក្រុងអើរាល ក្រុងអើរាល ជាក្រុងដែលដាវីឌគង់នៅ ចូរធ្វើបុណ្យខួបរាល់ឆ្នាំទៅ។
|
||
\v 2 តែយើងនឹងវាយព័ទ្ធក្រុងអើរាល ហើយគេនឹងកើតទុក្ខសោកសង្រេង នឹងការទួញសោក ហើយក្រុងទាំងមូលនឹងបានដូចជាក្រុងអើរាល។
|
||
|
||
\s5
|
||
\v 3 យើងនឹងបោះជំរុំទ័ពព័ទ្ធដើម្បីទាស់ប្រឆាំងនឹងអ្នក ហើយរាយទ័ពជុំវិញ ហើយយើងនឹងលើកបន្ទាយទាស់នឹងអ្នកជាមួយនិងកំពែង ហើយយើងរៀបចំគ្រឿងសឹកដើម្បីច្បាំងនឹងអ្នក។
|
||
\v 4 អ្នកនឹងត្រូវផ្តួលចុះ ហើយអ្នកនឹងនិយាយពីដីមក សម្លេងរបស់អ្នកនឹងឮខ្សាវៗ។ សម្លេងរបស់អ្នកដូចជាខ្មោចចេញពីដី ហើយសម្លេងអ្នកនិងឮខ្សឹបៗចេញពីធូលីដីមក។
|
||
|
||
\s5
|
||
\v 5 ខ្មាំងសត្រូវរបស់អ្នកនឹងកើនឡើងយ៉ាងសណ្ធឹកដូចជាធូលីដី ហើយពួកកាចសាហាវនេះនឹងបានដូចជាអង្កាមដែលប៉ើងទៅ។ ហើយហេតុនោះកើតឡើងភ្លាមមួយរំពេច។
|
||
\v 6 ព្រះអម្ចាស់នៃពិភពទាំងមូល នឹងយាងមកជាមួយនឹងរន្ទះ ផែនដីរញ្ជួយ ខ្យល់ព្យុះសង្ឃរាបក់បោកយ៉ាងខ្លាំង ហើយក៏មានភ្លើងឆេះបំផ្លាញផង។
|
||
|
||
\s5
|
||
\v 7 វាប្រៀបដូចគេយល់សុបិន្ត ដូចសុបិន្តពេលយប់ គឺមានមនុស្សជាច្រើនមកពីគ្រប់ជាតិសាសន៍នឹងច្បាំងនឹងអើរាល នឹង បន្ទាយវាផង។
|
||
\v 8 គឺដូចជាមនុស្សស្រេកឃ្លានដែលគេសុបិន្តឃើញថា ខ្លួនបានបរិភោគ ដែលពេលភ្ញាក់ឡើងពោះនៅទទេវិញ។ គឺប្រៀបបានដូចមនុស្សដែលស្រេកទឹកដែលសុបិន្តឃើញខ្លួនបានផឹកទឹក តែពេលគេភ្ញាក់ឡើងគេនៅតែស្រេកទឹក។ ពិតណាស់ ដូច្នេះហើយបានជាមានមនុស្សយ៉ាងច្រើនដែលមកពីគ្រប់ជនជាតិមកច្បាំងទាស់ជាមួយនឹងភ្នំស៊ីយ៉ូនក៏ដូចយ៉ាងនោះដែរ។
|
||
|
||
\s5
|
||
\v 9 អ្នករាល់គ្នានឹង ភាំងឆ្ងល់ ចូរបិទភ្នែក ហើយធ្វើជាមនុស្សខ្វាក់ចុះ ចូរស្រវឹងចុះ តែមិនមែនស្រវឹងដោយសារស្រាទំពាំងបាយជូរ ហើយមិនទ្រេតទ្រោតដោយសារស្រាដែរ។
|
||
\v 10 ត្បិតព្រះអម្ចាស់បានចាក់វិញ្ញាណដែលបណ្តាលឲ្យលង់លក់លើអ្នករាល់គ្នា។ ព្រអង្គបានបិទភ្នែកអ្នករាល់គ្នា ជាពួកព្យាការី ហើយបានគ្រប់ក្បាលអ្នករាល់គ្នាគឺជាពួកគ្រូទាយ។
|
||
|
||
\s5
|
||
\v 11 គ្រប់ទាំងនិមិត្តក្លាយជាពាក្យនៅសៀវភៅ ដែលបានបោះត្រា ដែលគេឲ្យសៀវភៅនេះទៅកាន់អ្នកសិក្សាដោយនិយាយថា «សូមអានសៀវភៅនេះចុះ» ហើយអ្នកនោះក៏ឆ្លើយមកវិញថា «ខ្ញុំមើលមិនបានទេដោយគេបានបិទត្រាបាត់ហើយ»។
|
||
\v 12 បើគេឲ្យសៀវភៅនេះទៅកាន់អ្នកមិនចេះអាន «សូមអានសៀវភៅនេះចុះ» នោះគេនឹងឆ្លើយវិញថា «ខ្ញុំមិនចេះអានអក្សរទេ»។
|
||
|
||
\s5
|
||
\v 13 ព្រះអម្ចាស់បានមានបន្ទូលថា «សាសន៍នេះបានចូលមកជិតយើង ដោយបបូរមាត់របស់គេ និងថ្វាយកិត្តិយសដល់យើងតែមាត់ប៉ុណ្ណោះ តែចិត្តរបស់គេបានឃ្លាតឆ្ងាយពីយើងហើយ។ ការថ្វាយកិត្តិយសរបស់គេគ្រាន់តែធ្វើតាមបទបញ្ញត្តិដែលមនុស្សបង្រៀនប៉ុណ្ណោះ។
|
||
\v 14 ហេតុដូច្នេះ មើលយើងនឹងធ្វើការមួយយ៉ាងអស្ចារ្យនៅចំណោមសាសន៍នេះ ជាការអស្ចារ្យ ហើយប្លែក។ នោះតម្រិះរបស់អ្នកប្រាជ្ញនឹងរលាយសាបសូន្យ ហើយការយល់ឱ្យបានយោបល់របស់ពួកគេក៏រលត់បាត់ទៅផង»។
|
||
|
||
\s5
|
||
\v 15 វេទនាដល់អស់អ្នកណាដែលលាក់ គម្រោងការគេនៅចំពោះព្រះអម្ចាស់ អ្នកទាំងនោះដែលធ្វើកិច្ចការខ្លួនទៅទីងងឹត គេបានពោលថា «តើមាននរណាឃើញយើង តើមាននរណាដឹងថាយើងធ្វើអី?»
|
||
|
||
\s5
|
||
\v 16 អ្នករាល់គ្នាគិតខុសហើយ! តើគួរឲ្យជាងស្មូនប្រៀបដូចជាដីឥដ្ឋឬ របស់ដែលគេបានបង្កើតមកនឹងនិយាយពីអ្នកដែលបង្កើតគេមកឡើងថា «អ្នកនោះមិនមែនជាអ្នកបង្កើតខ្ញុំមកទេ» ឬ នឹងពោលទៅអ្នកដែលបានបង្កើតគេមកថា «អ្នកនោះនឹងមិនយល់អ្វីឡើយ?»
|
||
|
||
\s5
|
||
\v 17 នៅតែបន្តិចទៀតប៉ុណ្ណោះ ព្រៃល្បាណូននឹងត្រឡប់ទៅជាវាលវិញ ហើយវាលនឹងត្រឡប់ទៅជាព្រៃវិញ។
|
||
\v 18 នៅថ្ងៃនោះមនុស្សថ្លង់នឹងស្តាប់ឮពាក្យពេជន៍នៅក្នុងសៀវភៅ ហើយភ្នែកមនុស្សខ្វាក់ក៏នឹងមើលឃើញច្បាស់នៅទីងងឹតដែរ។
|
||
\v 19 មនុស្សដែលជិៈជាន់គេនឹងមានអំណរនៅក្នុងព្រះអម្ចាស់ ហើយមនុស្សទ័លក្រក្នុងចំណោមមនុស្សនានានឹងមានចិត្តរីករាយនៅក្នុងព្រះដ៏វិសុទ្ធរបស់ជនជាតីអុីស្រាអែល។
|
||
|
||
\s5
|
||
\v 20 មនុស្សដែលគ្មានមេត្តានឹងត្រូវបញ្ឈប់ មនុស្សចំអកឡកឡឺយនឹងត្រូវរលាយបាត់សូន្យ។ អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់នឹងត្រូវបាត់បង់ទៅ
|
||
\v 21 អ្នកដែលចាប់កំហុសចោទប្រកាន់គេ ឲ្យគេមានទោស។ ពួកគេនោះដាក់អន្ទាក់ចាប់មនុស្សដែលស្វែងរកយុត្តិធម៌នៅទ្វារក្រុង ហើយបង្វែរសេចក្តីសុចរិតដោយគ្មានហេតុផល។
|
||
|
||
\s5
|
||
\v 22 ដូច្នេះហើយ នេះជាអ្វីដែលព្រះអម្ចាស់មានបន្ទូលអំពីកូនចៅរបស់លោកយ៉ាកុបថា ព្រះអម្ចាស់ដែលបានសង្រ្គោះអ័ប្រាហាំម «យ៉ាកុបនឹងមិនត្រូវខ្មាសទៀតទេ ក៏មិនត្រូវស្រឡាំងកាំងទៀតដែរ។
|
||
\v 23 ប៉ុន្តែពេលលោកបានឃើញកូនចៅរបស់ខ្លួន នោះកិច្ចការដែលដៃយើងពួកគេនឹងធ្វើឲ្យព្រះនាមយើងបានបវិសុទ្ធ។ ពួកគេនឹងទទួលស្គាល់នាមយើងជានាមដ៏វិសុទ្ធនៃលោកយ៉ាកុប ហើយគេនឹងគោរពគោតខ្លាចយើងដែលជាព្រះនៃអុីស្រាអែល។
|
||
\v 24 អស់អ្នកដែលវង្វេងខាងវិញ្ញាណនឹងទទួលបានយោបល់វិញ ហើយអស់អ្នកដែលរអ៊ូរទាំនឹងមានចំណេះវិញ»។
|
||
|
||
\s5
|
||
\c 30
|
||
\cl ជំពូក ៣០
|
||
\p
|
||
\v 1 ព្រះអម្ចាស់មានបន្ទូលថា «វេទនាដល់អស់កូនចៅដែលបះបោរ»។ «ពួកគេមានគម្រោងការតែមិនមែនចេញពីយើងទេ ពួកគេបានចង់សម្ពន្ធមិត្តជាមួយសាសន៍ដទៃ ដែលផ្ទុយពីឆន្ទៈរបស់យើង គេប្រព្រឹត្តអំពើបាបផ្ទួនៗ។
|
||
\v 2 ពួកគេនាំគ្នាចេញដំណើរទៅស្រុកអេស៊ីប ដោយមិនបានសុំយោបល់ពីយើងសោះ។ គេសុំការការពារពីស្តេចផារ៉ោន ហើយជ្រកកោននៅក្នុងម្លប់ស្រុកអេស៊ីប។
|
||
|
||
\s5
|
||
\v 3 ដូច្នេះហើយ ការពឹងអាងលើស្តេចផារ៉ោន នឹងនាំឲ្យអ្នករាល់គ្នាមានសេចក្តីខ្មាសវិញ ហើយការជ្រកកោនក្រោមម្លប់នៅស្រុកអេស៊ីបនឹងនាំឲ្យអ្នករាល់គ្នាអាប់មុខវិញ
|
||
\v 4 ទោះបីអ្នកដឹកនាំរបស់គេសុទ្ធតែនៅក្រុងសូអាន ពួកទូតរបស់អ្នករាល់គ្នាបានមកដល់ក្រុងហានេសដែរ។
|
||
\v 5 ពួកគេនឹងអាម៉ាស់មុខដោយព្រោះសាសន៍នោះមិនអាចជួយអ្វីដល់គេបាន ជាសាសន៍ដែលមិនបានជាជំនួយ ឬ សង្គ្រោះអ្វីឡើយតែបែរជានាំឲ្យមានសេចក្តីអាម៉ាស់ និង សេចក្តីអាប់យសប៉ុណ្ណោះ»។
|
||
|
||
\s5
|
||
\v 6 សេចក្តីប្រកាសអំពីសត្វនៅវាលរហោស្ថានណេកិប ពួកគេដើរឆ្លងកាត់វាលរហោស្ថានដ៏គ្រោះថ្នាក់បំផុត ដែលមានសិង្ហ មានពស់វែក និងនាគហោះ គេដឹកទ្រព្យសម្បត្តិមានតម្លៃរបស់គេនៅលើខ្នងលា និងលើខ្នងអូដ្ឋយកទៅជូនប្រជាជនដែលមិនអាចជួយអ្វីដល់គេបាន។
|
||
\v 7 ត្បិតជំនួយមកអំពីស្រុកអេស៊ីបគ្មានតម្លៃឥតប្រយោជន៍អ្វីសោះ ដូច្នេះហើយយើងបានហៅគេថា "រ៉ាហាប ជាអ្នកដែលអង្គុយស្ងៀមត្រឹង។
|
||
|
||
\s5
|
||
\v 8 ឥឡូវនេះ ចូរចេញទៅ ហើយសរសេរសេចក្តីនេះនៅចំពោះមុខពួកគេទុកលើបន្ទះថ្ម ហើយកត់ត្រាទុកក្នុងសៀវភៅ ដើម្បីទុកជាបន្ទាល់នៅថ្ងៃខាងមុខ។
|
||
\v 9 ត្បិតអស់អ្នកដែលរឹងចចេស ជាពួកកូនចៅដែលកុហក ពួកកូនចៅដែលមិនស្តាប់តាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់។
|
||
|
||
\s5
|
||
\v 10 ពួកគេក៏ពោលទៅពួកគ្រូទាយថា «កុំមើលឲ្យសោះ» ហើយពោលទៅពួកហោថា «កុំថ្លែងពីសេចក្តីពិតឲ្យយើងស្តាប់់ឲ្យសោះ ត្រូវនិយាយតែពាក្យបញ្ចើចបញ្ចើ ទាយតែពាក្យប្រឌិតបានហើយ។
|
||
\v 11 ត្រូវបែរចេញពីផ្លូវសុចរិត ងាកចេញពីផ្លូវត្រឹមត្រូវ សូមឈប់និយាយឲ្យយើងឮពីព្រះដ៏វិសុទ្ធរបស់ជនជាតិអុីស្រាអែលនៅចំពោះមុខយើង»។
|
||
|
||
\s5
|
||
\v 12 ដូច្នេះហើយ បាន1ជាព្រះដ៏វិសុទ្ធនៃជនជាតិអុីស្រាអែលមានបន្ទូលថា «ដោយព្រោះឯងរាល់គ្នាមិនទទួលពាក្យយើង ហើយបែរទៅពឹងលើការឆបោក និងកលល្បិច
|
||
\v 13 ដូច្នេះអំពើបាបទាំងនេះនឹងបានដូចកំពែងដែលបាក់បែកហៀបនឹងរលំមក ដូចជាកន្លែងទ្រេតនៅកំពែងយ៉ាងខ្ពស់ដែលរលំបាក់បែកមួយរំពេច»។
|
||
|
||
\s5
|
||
\v 14 ព្រះជាម្ចាស់នឹងបំបែក ដូចជាគេបំបែកឆ្នាំងជាងស្មូន ហើយព្រះអង្គនឹងបំបែកគ្មានសល់ ដោយគ្មានឃើញបំណែកសល់ សូម្បីតែយកទៅប្រើដើម្បីកាយរងើកភ្លើងពីចង្ក្រានពុំបាន ឬក៏យកទៅដងទឹកពុំបានផង។
|
||
|
||
\s5
|
||
\v 15 ត្បិតនេះជាអ្វីដែលព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធនៃជនជាតិអុីស្រាអែលបានមានបន្ទូលថា «បើអ្នករាល់គ្នាបែរមករកយើង ហើយសម្រាក នោះអ្នករាល់គ្នានឹងបានសង្គ្រោះ នៅក្នុងការស្ងៀមស្ងាត់និងការទុកចិត្តនឹងជាកម្លាំងរបស់អ្នក។ តែអ្នករាល់គ្នាមិនព្រមធ្វើទេ។
|
||
\v 16 អ្នករាល់គ្នាបានពោលថា «ទេ! យើងនឹងជិះសេះចេញទៅ» នោះអ្នករាល់គ្នានឹងចេញទៅមែន ហើយ «យើងនឹងចេញទៅជាមួយរទេះច្បាំងយ៉ាងលឿន» តែរទេះរបស់ខ្មាំងអ្នករាល់គ្នាលឿនជាងទៅទៀត។
|
||
|
||
\s5
|
||
\v 17 មានមួយពាន់នាក់នឹងរត់ចេញទៅ ហើយមានម្នាក់សម្លុត បើសិនជាមានគ្នាប្រាំនាក់មកការសម្លុត នោះអ្នករាល់គ្នានឹងខ្ចាត់ខ្ចាយ ប្រៀបបានដូចជាបង្គោលមួយនៅលើភ្នំ ឬដូចជាទង់មួយនៅលើទួល»។
|
||
|
||
\s5
|
||
\v 18 ប៉ុន្តែព្រះអម្ចាស់រង់ចាំផ្តល់ព្រះគុណដល់អ្នករាល់គ្នា ដូច្នេះហើយព្រះអង្គនឹងសម្តែងសេចក្តីមេត្តាករុណាដល់អ្នករាល់គ្នា។ ត្បិតព្រះអម្ចាស់ជាព្រះយុត្តិធម៌ មានពរហើយដល់អស់អ្នកដែលរង់ចាំទ្រង់។
|
||
\v 19 ត្បិតប្រជាជនដែលរស់នៅក្រុងស៊ីយ៉ូន ដែលនៅក្នុងក្រុងយេរ៉ូសាឡិម ហើយអ្នកមិនត្រូវជូតទឹកភ្នែកទៀតទេ។ ព្រះជាម្ចាស់នឹងសម្តែងព្រះគុណដល់អ្នកចំពោះសម្រែក ទួញយំរបស់អ្នក។ ពេលព្រះអង្គឮព្រះអង្គនឹងឆ្លើយតបអ្នករាល់គ្នា។
|
||
|
||
\s5
|
||
\v 20 ទោះបីជាព្រះអម្ចាស់ប្រទានគ្រោះកាចទុកជាអាហារ ហើយប្រទានទុក្ខវេទនាជាទឹកដល់អ្នករាល់គ្នាផឹក នោះពួកគ្រូរបស់អ្នកនឹងមិនអាចលាក់ពីអ្នកបានទៀតឡើយ តែអ្នកនឹងឃើញពួកគ្រូរបស់អ្នកដោយភ្នែកអ្នកផ្ទាល់។
|
||
\v 21 ត្រចៀកអ្នកនឹងឮពាក្យមកពីក្រោយការនិយាយរបស់អ្នកវិញ «នេះគឺជាផ្លូវ ដើរតាមនេះ» នៅពេលដែលអ្នកបែរទៅស្តាំ ឬនៅពេលដែលអ្នកបែរទៅឆ្វេង។
|
||
|
||
\s5
|
||
\v 22 ពេលនោះអ្នកនឹងចាត់ទុកប្រាក់ និង មាសដែលស្រោបរូបបដិមាកររបស់អ្នកថាជារបស់ស្មោកគ្រោកវិញ។ អ្នកនឹងបោះរូបបដិមាករទាំងនោះដូចជាសំរាម។ អ្នកនឹងពោលពួកគេថា «ចេញពីទីនេះទៅ»។
|
||
|
||
\s5
|
||
\v 23 ព្រះអង្គនឹងបង្ហូរទឹកភ្លៀងទៅលើគ្រាប់ពូជដែលអ្នកបានសាបព្រួសលើដី ហើយអ្នកនឹងបានអាហារយ៉ាងហូរហៀរពីដី ហើយដំណាំរបស់អ្នកនឹងបង្កើតផលល្អយ៉ាងបរិបូណ៌ផង។ នៅថ្ងៃនោះហ្វូងសត្វរបស់អ្នកនឹងស៊ីស្មៅក្នុងវាលដ៏ធំល្វឹងល្វើយ។
|
||
\v 24 ចំណែកគោ នឹងសត្វលាដែលព្យួរដីនឹងបានស៊ីស្មៅឆ្ងាញ់បំផុតដែលបានរាស់នឹងចប និងរនាស់។
|
||
|
||
\s5
|
||
\v 25 នៅគ្រប់ទាំងភ្នំខ្ពស់ និង ភ្នំតូចទាំងប៉ុន្មានមានជ្រោះ និង ផ្លូវទឹក ជាថ្ងៃដែលមានការប្រហារជីវិតយ៉ាងធំ ក្នុងការដែលកំពែងទាំងប៉ុន្មានត្រូវរលំ។
|
||
\v 26 ពន្លឺព្រះច័ន្ទនឹងភ្លឺដូចពន្លឺព្រះអាទិត្យ ហើយពន្លឺព្រះអាទិត្យនឹងភ្លឺជាងធម្មតាប្រាំពីរដង ដូចជាពន្លឺថ្ងៃប្រាំពីររួមគ្នាតែមួយបំភ្លឺពេលថ្ងៃ។ ព្រះអម្ចាស់នឹងរុំកន្លែងដែលបាក់បែកនៃប្រជាជនព្រះអង្គ ហើយព្យាបាលរបួសឈឺចាប់របស់គេឲ្យបានជាវិញ។
|
||
|
||
\s5
|
||
\v 27 ចូរមើល៍! ព្រះនាមរបស់ព្រះអម្ចាស់មកពីទីកន្លែងដែលឆ្ងាយ ពោពេញដោយកំហឹងដែលឆេះដូចផ្សែង។ ព្រះឱស្ឋរបស់ព្រះអង្គមានបន្ទូលពេញទៅដោយពាក្យពិរោធ ហើយអណ្តាតរបស់ព្រះអង្គគឺដូចជាភ្លើងដែលលេបត្របាក់។
|
||
\v 28 ដង្ហើមដែលចេញពីព្រះអង្គប្រៀបដូចជាទឹកដែលជោរជន់ត្រឹមក ដើម្បីនឹងរែងប្រជាជនទាំងនោះឲ្យវិនាសបង់។ ហើយព្រអង្គនឹងដាក់បង្ហៀរនៅនឹងមាត់របស់សាសន៍ហើយនាំឱ្យគេវង្វេងទៅ។
|
||
|
||
\s5
|
||
\v 29 អ្នករាល់គ្នានឹងច្រៀងសប្បាយដូចនៅក្នុងរាត្រីជប់លៀងដែលប្រារព្ធឡើង ហើយមានចិត្តអំណររីករាយដូចដើរតាមចង្វាក់ខ្លុយឡើងលើភ្នំរបស់ព្រះអម្ចាស់ឆ្ពោះទៅថ្មដារបស់ជនជាតិអុីស្រាអែល។
|
||
|
||
\s5
|
||
\v 30 ព្រះអម្ចាស់នឹងបន្លឺព្រះសូរសៀងឲ្យឮ ហើយនឹងសម្តែងព្រះចេស្តាដែលធ្វើទោស នឹងព្រះពិរោធរបស់ព្រះអង្គ និងអណ្តាតភ្លើង ព្រមទាំងខ្យល់ព្យុះសង្ឃរា និងដុំព្រិលធ្លាក់ចុះមកផង។
|
||
|
||
\s5
|
||
\v 31 ត្បិតព្រះសូរសៀងរបស់ព្រះអម្ចាស់ នឹងធ្វើឲ្យសាសន៍អាសស៊ើរ នឹងត្រូវភ័យស្លុត ហើយព្រះអង្គនឹងធ្វើទុក្ខគេដោយដំបង។
|
||
\v 32 ហើយគ្រប់ទាំងដំបងដែលព្រះអម្ចាស់ប្រើដើម្បីវាយគេឮសូរក្រាប់ និង ពិណប្រគុំជាតន្រ្តីឡើង ដូចដែលព្រះអង្គច្បាំងនឹងតយុទ្ធជាមួយពួកគេ។
|
||
|
||
\s5
|
||
\v 33 ត្បិតគេនឹងរៀបចំកន្លែងបូជាយូរណាស់មកហើយរួចជាស្រេច គឺរៀបចំសម្រាប់ស្តេច ហើយព្រះអម្ចាស់បានជីករណ្តៅយ៉ាងជ្រៅ ហើយទូលាយ។ ហើយក៏ប្រមូលគំនរអុសយ៉ាងច្រើនទុក សម្រាប់ ដុត។ ខ្យល់នៃព្រះអម្ចាស់ប្រៀបបាននឹងស្ពាន់ធ័រនឹងបក់បង្កាត់ភ្លើងនោះ។
|
||
|
||
\s5
|
||
\c 31
|
||
\cl ជំពូក ៣១
|
||
\p
|
||
\v 1 វេទនាដល់អស់អ្នកដែលទៅស្រុកអេស៊ីប ដើម្បីឲ្យគេជួយ ហើយពឹងអាងលើសេះ ហើយទុកចិត្តលើរទេះចម្បាំង ដោយសារគេមានគ្នាច្រើន ហើយនិងទ័ពសេះ ដោយសារគេមានកម្លាំងខ្លាំងផង។ តែពួកគេមិនបានខ្វល់ពីភាពវិសុទ្ធ ហើយក៏មិនបានស្វែងរកព្រះអម្ចាស់ដែរ!
|
||
\v 2 ព្រះអង្គមានប្រាជ្ញា ព្រះអង្គនឹងនាំគ្រោះ កាចមក ហើយនឹងមិនដកព្រះបន្ទូលព្រះអង្គវិញឡើយ។ ព្រះអង្គនឹងក្រោកឈរទាស់នឹងផ្ទះរបស់ពួកអ្នកប្រព្រឹត្តអំពើអាក្រក់ និងអ្នកដែលរួមដៃជាមួយនឹងការអាក្រក់ដែរ។
|
||
|
||
\s5
|
||
\v 3 ពួកជនជាតិអេស៊ីប គ្រាន់តែជាមនុស្សប៉ុណ្ណោះមិនមែនជាព្រះទេ ហើយសេះរបស់ពួកគេគ្រាន់តែជាសាច់ឈាម មិនមែនជាវិញ្ញាណទេ។ ពេលព្រះអម្ចាស់លាតព្រះហស្ថ នោះទាំងអ្នកជួយគេភ្លាត់ជើង ទាំងអ្នកដែលគេជួយក៏ត្រូវដួល នោះគេនឹងត្រូវវិនាសទាំងអស់គ្នា។
|
||
|
||
\s5
|
||
\v 4 នេះគឺជាអ្វីដែលព្រះអម្ចាស់បានមានបន្ទូលមកខ្ញុំថា «ពេលដែលសត្វសឹង្ហ ឬកូនសឹង្ហគ្រហឹមទៅរំពា ទោះបីជាអ្នកគង្វាលនាំគ្នាស្រែកកំហែងទាស់នឹងវាដណ្តើមរំពារពីវាក៏ដោយ ក៏វាមិនខ្វល់នឹងសម្រែកនោះឡើយ ឬក៏មិនដកថយ ឬខ្លាចសម្លេងបង្អើលរបស់អ្នកគង្វាលឡើយ ដូច្នេះព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលនឹងច្បាំងទាស់នៅភ្នំស៊ីយ៉ូន។
|
||
|
||
\s5
|
||
\v 5 ព្រះអម្ចាស់នៃពិភពទាំងមូល នឹងការពារក្រុងយេរូសាឡិមដូចសត្វស្លាបហើរការពារសម្បុកវាដែរ ព្រះអង្គនឹងការពារ ជួយ សង្គ្រោះគេ ព្រះអង្គនឹងហោះពីលើទាំងរេរា។
|
||
\v 6 ចូរត្រឡប់បែរមករកព្រះអង្គ ដែលអ្នករាល់គ្នាបានបែរចេញពីទ្រង់ ពួកកូនចៅអុីស្រាអែលអើយ។
|
||
\v 7 ត្បិតនៅថ្ងៃនោះមនុស្សគ្រប់គ្នានឹង បោះចោលរូបព្រះធ្វើពីប្រាក់ ហើយពីមាសដែលគេធ្វើដោយដៃរាប់ថាអំពើបាប។
|
||
\v 8 ជនជាតិអាសស៊ើរនឹងដួលស្លាប់ដោយ សារដាវ ហើយដាវនោះមិនមែនជារបស់មនុស្សឡើយ។ គេនឹងរត់គេច ពីដាវនោះ ហើយពួកកំលោះៗរបស់គេនឹងត្រូវចាប់ជាឈ្លើយ។
|
||
\v 9 ពួកគេនឹងរត់ទៅទាំងញាប់ញ័រ ហើយមេទ័ពរបស់ពួកគេនឹងរន្ធត់ខ្លាចទង់ជ័យរបស់ព្រះអម្ចាស់ នេះជាសេចក្តីប្រកាសរបស់ព្រះអម្ចាស់ ដែលភ្លើងរបស់ព្រះអង្គបញ្ឆេះក្រុងស៊ីយ៉ូន ហើយដុត ដង្វាយថ្វាយព្រះអង្គនៅក្រុងយេរូសាឡិម។
|
||
|
||
\s5
|
||
\c 32
|
||
\cl ជំពូក ៣២
|
||
\p
|
||
\v 1 មើល មានស្តេចមួយអង្គនឹងឡើងសោយរាជ្យដោយសុចរិត ហើយពួកមេដឹកនាំនឹងដឹកនាំដោយយុត្តិធម៌។
|
||
\v 2 ម្នាក់ៗនឹងបានដូចជាជម្រកដែលការពារពីខ្យល់ព្យុះបក់បោក ហើយក៏ដូចជាទឹកដែលហូរទៅលើដីប្រេះក្រហែង ដូចជាស្រមោលផ្ទាំងថ្មដែលជាម្លប់ទៅលើដីហួតហែង។
|
||
\v 3 រួចហើយ ភ្នែកអស់អ្នកដែលមើលនឹងលែងស្រវាំងទៀតហើយ ហើយត្រចៀករបស់អ្នកនោះនឹងលែងថ្លង់ទៀតហើយ។
|
||
|
||
\s5
|
||
\v 4 មនុស្សរហ័សរហួននឹងចាប់ផ្តើមយល់ ហើយអស់អ្នកដែលនិយាយត្រដិតនឹងបែរជានិយាយច្បាស់ៗ។
|
||
\v 5 ហើយមនុស្សល្ងីល្ងឺមិនត្រូវហៅថាថ្លៃថ្នូរទៀតទេ ហើយមនុស្សបោកប្រាស់មិនគួហៅថាមានគុណធម៌ដែរ។
|
||
\v 6 ត្បិតមនុស្សល្ងីល្ងឺនិយាយតែសេចក្តីលីលា ហើយចិត្តរបស់គេគិតប្រព្រឹត្តតែអំពើអាក្រក់ ហើយគេពោលពាក្យប្រមាថទាស់នឹងព្រះអម្ចាស់។ ពួកគេធ្វើអ្នកអត់ឃ្លានគ្មានអ្វីទាំងអស់ ហើយដកទឹកចេញពីអ្នកស្រេកផង។
|
||
|
||
\s5
|
||
\v 7 វីធីរបស់មនុស្សបោកប្រាស់ដើម្បីធ្វើការអាក្រក់។ គេឲ្យយោបល់ពីការអាក្រក់ ដើម្បីធ្វើបាបមនុស្សស្លូតត្រង់ដោយពាក្យកុហក ទោះបីមនុស្សទ័លក្រនោះនិយាយសេចក្តីត្រឹមត្រូវក៏ដោយ។
|
||
\v 8 តែមនុស្សថ្លៃថ្នូរគេគិតធ្វើកិច្ចការដែលមានកិត្តិយសវិញ ហើយដោយព្រោះតែសេចក្តីថ្លៃថ្នូរនិងទង្វើរបស់គេ នោះគេនឹងគង់វង្សជានិច្ច។
|
||
|
||
\s5
|
||
\v 9 ចូរក្រោកឡើង ពួកស្រីៗដែលស្រណុកសុខស្រួលអើយ ហើយប្រុងស្តាប់ពាក្យយើងចុះ ចូរផ្ទៀងស្តាប់យើង។
|
||
\v 10 ត្បិតរយៈពេលជាងកន្លៈឆ្នាំទៀតទំនុកចិត្តអ្នកនឹងភ័យញាប់ញ័រ ពួកស្រីៗត្រូវប្រយ័ត្នត្បិតដើមទំពាំងបាយជូរនឹងមិនបង្កើតផលផ្លែឡើយ ហើយរដូវប្រមូលផលក៏នឹងមិនមកដល់ដែរ។
|
||
|
||
\s5
|
||
\v 11 ការញាប់ញ័រ ពួកស្រីៗដែលគ្មានកង្វល់អើយ អ្នកនឹងត្រូវភ័យរន្ធត់ ឱអ្នកដែលមានទំនុកចិត្តអើយ ចូរដោះសម្លៀកបំពាក់ចេញ ហើយស្លៀកសំពត់ធ្មៃវិញ។
|
||
\v 12 អ្នកនឹងទ្រហោយំស្រណោះស្រែចម្ការ និង ស្រណោះចម្ការទំពាំងបាយជូរផង។
|
||
\v 13 ដីនៅស្រុករបស់ប្រជាជនយើងនឹងដុះសុទ្ធតែគុម្ភបន្លា និង អញ្ចាញសូម្បីតែនៅក្នុងផ្ទះទាំងនៅក្នុងក្រុងដែលធ្លាប់តែអរសប្បាយ។
|
||
|
||
\s5
|
||
\v 14 ត្បិតព្រះរាជវាំងនឹងត្រូវគេទុកចោល ទីក្រុងដែលមានមនុស្សច្រើនកុះករនឹងត្រឡប់ជាស្ងាត់ឈឹង កំពែងខ្ពស់ៗ និងប៉មក្លាយជារូង ហើយជាទីសោយសុខរបស់សត្វលាព្រៃ ហើយជាវាលស្មៅរបស់ហ្វូងសត្វ។
|
||
\v 15 ដរាបដល់ព្រះវិញ្ញាណបានចាក់បង្ហូរដល់យើងរាល់គ្នាពីស្ថានដ៏ខ្ពស់ ហើយវាលរហោស្ថាននឹងក្លាយជាចម្ការបង្កើតផលផ្លែជាច្រើន ហើយចម្ការនោះនឹងក្លាយជាព្រៃ។
|
||
|
||
\s5
|
||
\v 16 រួចហើយអ្នករស់នៅតាមវាលរហោស្ថាននឹងរស់នៅដោយយុត្តិធម៌ ហើយអ្នករស់នៅតាមចម្ការនឹងរស់នៅដោយសុចរិតផងដែរ។
|
||
\v 17 សេចក្តីសុចរិតនឹងធ្វើឲ្យមានក្តីសុខសាន្ត ហើយផងពីក្តីសុចរិត និងការស្ងាត់ស្ងៀមគឺជាទំនុកចិត្តជាអង្វែងតទៅ។
|
||
\v 18 ប្រជាជនរបស់យើងនឹងរស់នៅដោយសុខសាន្ត ក្នុងផ្ទះដែលមានសុវត្ថិភាព ហើយជាកន្លែងស្ងាត់សម្រាកផងដែរ។
|
||
|
||
\s5
|
||
\v 19 ប៉ុន្តែប្រសិនបើព្រៃប្រឹក្សានឹងព្រិលត្រូវបានបំផ្លាញ ហើយទីក្រុងក៏ត្រូវបានរលំហិនហោចនោះ
|
||
\v 20 អ្នករាល់គ្នាដែលសាបព្រួសនៅតាមមាត់ទឹក នោះមានពរហើយ អ្នកអាចលែងគោ នឹងលាទៅក្រៅឲ្យដើរស៊ីតាមចិត្ត។
|
||
|
||
\s5
|
||
\c 33
|
||
\cl ជំពូក ៣៣
|
||
\p
|
||
\v 1 វេទនាដល់អ្នក គឺបានបំផ្លាញដល់អ្នកដែលមិនទាន់បានបំផ្លាញ! វេទនាដល់អស់អ្នកដែលក្បត់ដល់អ្នកដែលមិនបានក្បត់អ្នកសោះ! កាលណាអ្នកលែងបំផ្លាញគេ នោះគេនឹងបំផ្លាញអ្នកវិញ។ កាលណាអ្នកលែងក្បត់គេ នោះគេនឹងក្បត់អ្នកវិញដែរ។
|
||
|
||
\s5
|
||
\v 2 ព្រះអម្ចាស់ ផ្តល់ព្រះគុណដល់យើង ហើយយើងក៏រង់ចាំទ្រង់ សូមព្រះអង្គការពារយើងខ្ញុំក្នុងព្រះហស្ថព្រះជារៀងរាល់ព្រឹក ហើយជួយសង្គ្រោះយើងក្នុងពេលលំបាក។
|
||
|
||
\s5
|
||
\v 3 មានសម្លេងឮខ្លាំងដែលប្រជាជនបានរត់ខ្ចាត់ខ្ចាយ ពេលព្រះអង្គក្រោកឡើង ជាតិសាសន៍នានាបែកខ្ញែកអស់។
|
||
\v 4 ពេលនោះមនុស្សម្នាជាច្រើនមូលគ្នាដូចជាកណ្តូប ដូចកណ្តូបលោត ហើយមនុស្សលោត សង្គ្រុបលើវាដែរ។
|
||
|
||
\s5
|
||
\v 5 ព្រះអម្ចាស់ត្រូវបានតម្កើតឡើង។ ព្រះអង្គគង់នៅស្ថានដ៏ខ្ពស់។ ព្រះអង្គនឹងបំពេញក្រុងស៊ីយ៉ូនដោយសេចក្តីយុត្តិធម៌ និងសេចក្តីសុចរិត។
|
||
\v 6 ព្រះអង្គនឹងជាស្ថេរភាពនៅក្នុងពេលរបស់អ្នក ការសង្គ្រោះពេញបរិបូណ៌ ប្រាជ្ញា ចំណេះដឹង និងការគោរពកោតខ្លាចព្រះអម្ចាស់ជាទ្រព្យសម្បត្តិរបស់ពួកគេ។
|
||
|
||
\s5
|
||
\v 7 មើល ទាហានរបស់គេនឹងស្រែកយំតាមផ្លូវ អ្នកការទូតរបស់គេដែលស្វែងរកសន្តិភាពគេនឹងយំស្រែកខ្លោចផ្សារ។ ផ្លូវនានានឹងស្ងាត់ជ្រងំ
|
||
\v 8 នៅតាមផ្លូវគ្មានអ្នកធ្វើដំណើរឆ្លងកាត់។ សេចក្តីសញ្ញាត្រូវគេផ្តាច់ គេប្រមាថមើលងាយសាក្សីសេចក្តីសញ្ញា ហើយមិនគោរពនរណាទាំងអស់។
|
||
|
||
\s5
|
||
\v 9 មនុស្សនៅក្នុងស្រុកកំពុងតែយំកាន់ទុក្ខ ហើយល្វើយទៅ ព្រៃល្បាណូននឹងមានសេចក្តីអាម៉ាស់ ហើយរុះរោយ វាលសារ៉ូនបានដូចជាវាលស្ងួតហែង ឯភ្នំបាសាន និង ភ្នំកើមែលនឹងលែងមានស្លឹកឈើទៀត។
|
||
|
||
\s5
|
||
\v 10 «ឥឡូវនេះយើងនឹងក្រោកឡើង» ព្រះអម្ចាស់មានព្រះបន្ទូលថា «ឥឡូវនេះគេនឹងលើកតម្កើងយើង គេនឹងលើកយើងឡើង។
|
||
\v 11 អ្នករាល់គ្នានឹងមានគត៌ជាអង្កាម ហើយបង្កើតបានជាជញ្ជ្រាំងវិញ ដង្ហើមអ្នករាល់គ្នាបានដូចជាភ្លើងដែលនឹងដុតបំផ្លាញខ្លួនឯងវិញ។
|
||
\v 12 ហើយប្រជាជននឹងបានដូចជាការដុតក្នុងឡ ដូចជាគុម្ភបន្លារដែលគេកាប់យកទៅដុត។
|
||
|
||
\s5
|
||
\v 13 អស់អ្នកដែលនៅឆ្ងាយអើយ ចូរស្តាប់ពីកិច្ចការដែលយើងបានធ្វើ ហើយអស់អ្នកដែលនៅជិតអើយ ចូរទទួល ឫិទ្ធបារមីរបស់យើង»។
|
||
\v 14 ពួកអ្នកមានបាបនៅក្រុងស៊ីយ៉ូនគេភ័យខ្លាច ពួកត្មិលឥតសាសនាគេញាប់ញ័រទាំងពោលថា ក្នុងចំណោមយើងតើនរណាអាចទ្រាំទ្រនឹងភ្លើងដែលឆេះសណ្ធោសណ្ធៅអស់កល្បនេះបាន?
|
||
|
||
\s5
|
||
\v 15 អស់អ្នកដែលដើរដោយសុចរិត ហើយនិយាយដោយទៀងត្រង់ ជាអ្នកដែលមិនរកកម្រៃដោយហឹង្សា មិនទទួលការស៊ីសំណូកសូកប៉ាន់ ហើយជាអ្នកដែលបិទភ្នែកពីការបង្ហូរឈាម ហើយអស់អ្នកដែលធ្មេចភ្នែកចេញពីអំពើអាក្រក់
|
||
\v 16 អ្នកនោះនឹងបានរស់នៅទីខ្ពស់ ទីជ្រកកោនរបស់គេនឹងជាទីមាំមួន គេមានអាហារបរិភោគ នឹងទឹកផឹកគ្រប់គ្រាន់មិនខ្វះអ្វីសោះឡើយ។
|
||
|
||
\s5
|
||
\v 17 ភ្នែកអ្នកនឹងបានឃើញព្រះមហាក្សត្រដែលមានពេញដោយគ្រឿងលម្អរុងរឿង អ្នកនឹងមើលឃើញទឹកដីដ៏ល្វឹងល្វើយ។
|
||
\v 18 ចិត្តរបស់អ្នកនឹងនៅនឹកឃើញពីការដែលអ្នកភ័យរន្ធត់ដោយសួរថា តើអ្នកត្រួតត្រា អ្នកយកពន្ធ អ្នកត្រួតពិនិត្យតាមកំពែងទៅណាអស់ហើយ?
|
||
\v 19 អ្នកនឹងលែងបានឃើញមនុស្សដែលវាយឫកខ្ពស់ ហើយនិយាយភាសាចម្លែកដែលស្តាប់មិនយល់ទៀតហើយ។
|
||
|
||
\s5
|
||
\v 20 ចូរសម្លឹងមើលទៅក្រុងស៊ីយ៉ូន ជាក្រុងដែលតែងតែមានពិធីជប់លៀង អ្នកនឹងឃើញក្រុងយេរូសាឡិមដែលជាក្រុងស្ងប់ស្ងាត់ ជាត្រសាលដែលគ្មានអ្នករុះរើបំផ្លាញ ដែលមិនត្រូវគេដកចម្រឹងចេញ សូម្បីខ្សែរមួយក៏មិនដាច់ផង។
|
||
\v 21 ជាការពិត ព្រះអម្ចាស់ដែលពេញដោយឫិទ្ធចេស្តានឹងគង់នៅជាមួយយើង ជាកន្លែងដែលមានទន្លេ និងផ្លូវទឹកយ៉ាងធំ។ ឥតមានសំពៅចែវ ហើយកាប៉ាល់ណាបរឆ្លងកាត់ឡើយ។
|
||
|
||
\s5
|
||
\v 22 ត្បិតព្រះអម្ចាស់ជាចៅក្រមដល់យើង ព្រះអម្ចាស់ជាអ្នកប្រទានច្បាប់ដល់យើង ព្រះអម្ចាស់ជាមហាក្សត្រយើង ព្រះអង្គនឹងជួយសង្គ្រោះយើង។
|
||
|
||
\s5
|
||
\v 23 ខ្សែរចងក្តោងរបស់អ្នកធូររលុងហើយ មិនអាចទប់ក្តោងឱ្យជាប់បានទេ ពួកគេមិនអាចចងក្តោងបានទៀតទេ ពេលនោះគេនឹងយកបានជយភណ្ឌជាច្រើនចែកគ្នា សូម្បីតែមនុស្សខ្វិនក៏យកជយភណ្ឌនេះដែរ។
|
||
\v 24 គ្មានមនុស្សណានឹងនិយាយថា «ខ្ញុំឈឺ» ទៀតឡើយ មនុស្សទាំងនោះនឹងត្រូវអត់ទោសចំពោះអំពើបាបរបស់គេ។
|
||
|
||
\s5
|
||
\c 34
|
||
\cl ជំពូក ៣៤
|
||
\p
|
||
\v 1 ប្រជាជាតិទាំងឡាយអើយ ចូរចូលមកជិតហើយប្រុងស្តាប់ ផែនដី និង សពសារពើលើផែនដីចូរស្តាប់ ពិភពលោក និងអ្វីៗដែលមាននៅលើពិភពលោកនេះផង។
|
||
\v 2 ត្បិតព្រះអម្ចាស់មានព្រះទ័យខ្ញាល់នឹងប្រជាជាតិទាំងអស់ ហើយព្រះអង្គមានព្រះទ័យពិរោធចំពោះកងទ័ពរបស់គេទាំងប៉ុន្មាន ព្រះអង្គបានបំផ្លាញគេទាំងស្រុង ព្រះអង្គបានបញ្ជូនគេទៅឱ្យខ្មាំងសម្លាប់គ្មានសល់។
|
||
|
||
\s5
|
||
\v 3 សាកសពរបស់គេត្រូវគេបោះចោល។ ហើយមានក្លិនអាសោចគ្រប់ទីកន្លែង ហើយឈាមរបស់គេហូរស្រោចពាសពេញភ្នំ។
|
||
\v 4 ផ្កាយទាំងប៉ុន្មាននៅលើមេឃនឹងរលាយបាត់អស់ទៅ ហើយមេឃនឹងត្រូវរមៀលរមូរចុះឡើង ហើយគ្រប់ទាំងផ្កាយនៅលើមេឃនឹងរុះរោយដូចជាស្លឹកទំពាំងបាយជូរដែលជ្រុះពីមែក ហើយដូចស្លឹកដែលជ្រុះចេញពីដើមល្វាដែរ។
|
||
|
||
\s5
|
||
\v 5 ត្បិតពេលដែលដាវរបស់យើងបានគ្រវីនៅលើមេឃ មើលវានឹងធ្លាក់លើស្រុកអេដុម ហើយលើមនុស្សដែលយើងបានញែកគេចេញដើម្បីដាក់បណ្តាសារធ្វើទោសគេ។
|
||
\v 6 ដាវរបស់ព្រះអម្ចាស់នឹងដាបដោយឈាម ហើយប្រឡាក់ដោយខ្លាញ់ គឺប្រឡាក់ដោយឈាមកូនចៀម និងពពែ និងប្រឡាក់ដោយខ្លាញ់ជាប់នឹងក្រលៀនសត្វចៀមឈ្មោល។ ត្បិតព្រះអម្ចាស់បានធ្វើយញ្ញបូជានៅក្រុងបូសរ៉ា និងមានការសម្លាប់នៅក្នុងក្រុងអេដុម។
|
||
|
||
\s5
|
||
\v 7 គោព្រៃ ហើយគោស្ទាវ ទាំងគោចាស់នឹងដួលជាមួយគ្នា។ ស្រុកគេនឹងប្រឡាក់ពេញទៅដោយឈាមដាប ហើយធូលីដីប្រឡាក់ដោយខ្លាញ់។
|
||
|
||
\s5
|
||
\v 8 ត្បិតនៅថ្ងៃនោះព្រះអម្ចាស់នឹងសងសឹក ហើយក៏មានឆ្នាំដែលនឹងសងសឹកចំពោះខ្មាំងសត្រូវជំនួសឲ្យក្រុងស៊ីយ៉ូន។
|
||
\v 9 ទឹកជ្រោះនៅក្រុងអេដុមនឹងត្រឡប់ទៅជាធ្យូងថ្ម ធូលីនឹងក្លាយជាស្ពាន់ធ័រ ហើយស្រុកគេក្លាយជាធ្យូងដែលកំពុងតែឆេះ។
|
||
\v 10 វានឹងឆេះទាំងយប់ទាំងថ្ងៃ ហើយមានផ្សែងហុយជានិច្ច ពីជំនាន់មួយទៅជំនាន់មួយនឹងវិនាស គ្មាននរណាដើរកាត់ជារៀងរហូត។
|
||
|
||
\s5
|
||
\v 11 សត្វទុក និង សត្វកាំប្រមានឹងរស់នៅទីនោះ ហើយសត្វទីទុយ និង ក្អែកនឹងធ្វើសម្បុកនៅទីនោះដែរ។ ព្រះអង្គនឹងលាតខ្សែវាស់នៅស្រុកនោះឲ្យខូចខ្ចេច ហើយបំផ្លាញខ្សែប្រយោលឱ្យសូន្យបង់។
|
||
\v 12 គេនឹងហៅពួកខ្ពង់ខ្ពស់ឲ្យមកគ្រងរាជ្យតែគ្មាននណារម្នាក់មកទេ។
|
||
|
||
\s5
|
||
\v 13 បន្លានឹងដុះនៅក្នុងរាជវាំង ហើយអញ្ជាញ និងដើមដំបងយក្សនឹងដុះនៅក្នុងបន្ទាយគេ។ វានឹងក្លាយជាទីជម្រករបស់សត្វឆ្កែព្រៃ ហើយជារោងរបស់សត្វអូទ្រុស។
|
||
\v 14 អស់ទាំងសត្វព្រៃនឹងប្រជុំគ្នានៅទីនោះ ហើយពពែព្រៃនឹងមកជុំគ្នា។ បក្សីរាត្រីនឹងមកតាំងទីលំនៅទីនោះ។
|
||
\v 15 ទីទុយនឹងធ្វើសម្បុកព្រមទាំងទម្លាក់ពង និងញាស់រួចការពារកូនវា។ ដូចជា សត្វស្ទាំងក៏នឹងមកទាំងគូរហើយជុំគ្នា ក៏ជាមិត្តនិងគ្នា ។
|
||
|
||
\s5
|
||
\v 16 ចូរស្វែងរកព្រះគម្ពីររបស់ព្រះអម្ចាស់ មិនត្រូវឱ្យសត្វមួយណាខានបានឡើយ ត្បិតព្រះឱស្ឋរបស់ព្រះអង្គមានបង្គាប់មក ហើយព្រះវិញ្ញាណទ្រង់ក៏ប្រមូលគេមកដែរ។
|
||
\v 17 ព្រះអង្គបានជ្រើសរើសកន្លែងសម្រាប់សត្វទាំងនោះ ព្រះហស្ថទ្រង់បានវាស់ចែកទឹកដីឱ្យពួកវា។ ពួកវានឹងធ្វើជាម្ចាស់នៅទីនោះ និងរស់នៅទីនោះគ្រប់តំណជារៀងដរាបទៅ។
|
||
|
||
\s5
|
||
\c 35
|
||
\cl ជំពូក ៣៥
|
||
\p
|
||
\v 1 វាលរហោស្ថាន និង ទីហួតហែងរីករាយឡើងវិញ ហើយ វាលខ្សាច់នឹងមានអំណរអរសប្បាយ នឹង ផ្ការីកស្គុះស្គាយ។ ដូចផ្កាកុលាប
|
||
\v 2 វានឹងរីកជាបរិបូណ៌ ហើយរីករាយ និងមានអំណរ ទាំងច្រៀងផង គេនឹងសរសើរពីសិរីរុងរឿងរបស់ព្រៃល្បាណូន ព្រមទាំងភាពរុងរឿងនៃភ្នំកើមែល និង វាលសារ៉ុនដែរ គេនឹងឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់ និងសិរីល្អរបស់ព្រះនៃយើងរាល់គ្នា។
|
||
|
||
\s5
|
||
\v 3 ចូរចម្រើនកម្លាំងដល់ដៃដែលល្វើយ ហើយឲ្យជង្គង់ដែលញ័របានរឹងមាំឡើង។
|
||
\v 4 ត្រូវប្រាប់ទៅអស់អ្នកដែលមានចិត្តភ័យខ្លាចថា «ចូរមានកម្លាំង កុំភ័យខ្លាចអី! មើលព្រះនៃអ្នករាល់គ្នានឹងមកសងសឹកជួសអ្នករាល់គ្នា ហើយនាំយករង្វាន់របស់ព្រះមកផង។ ព្រះអង្គនឹងមកជួយសង្គ្រោះអ្នក»។
|
||
|
||
\s5
|
||
\v 5 ពេលនោះភ្នែករបស់មនុស្សខ្វាក់នឹងមើលឃើញ ហើយត្រចៀកមនុស្សថ្លង់នឹងស្តាប់ឮ។
|
||
\v 6 គ្រានោះមនុស្សខ្វិននឹងលោតឡើងដូចជាក្តាន់ ហើយអណ្តាតមនុស្សគនឹងស្រែកច្រៀងឡើង ត្បិតនៅទីរហោស្ថាននឹងមានទឹកផុសចេញមក ហើយក៏មានផ្លូវទឹកហូរចេញពីវាលខ្សាច់ដែរ។
|
||
\v 7 ដីហួតហែងនឹងត្រឡប់ទៅជាបឹង ហើយ ដីដែលរីងស្ងួតនឹងមានទឹកផុសចេញមក នៅក្នុងរូងចចកនឹងមានស្មៅ និង ដើមត្រែងវិញ។
|
||
|
||
\s5
|
||
\v 8 មានផ្លូវមួយដែលគេនឹងហៅផ្លូវនោះថា ផ្លូវដ៏វិសុទ្ធ ។ មនុស្សមិនស្អាតនឹងមិនដើរលើផ្លូវនោះទេ។ តែទុកសម្រាប់តែបានប្រោសលោះប៉ុណ្ណោះ ក៏មិនមានមនុស្សលីលាណានឹងដើរលើផ្លូវនោះទេ។
|
||
\v 9 នឹងគ្មានសត្វសឹង្ហ ក៏គ្មានសត្វសាហាវណានៅទីនោះដែរ មានតែមនុស្សដែលបានប្រោសលោះទេដែលដើរនៅទីនោះ។
|
||
|
||
\s5
|
||
\v 10 អស់អ្នកដែលព្រះអម្ចាស់បានប្រោសគេ នោះគេនឹងត្រឡប់មកវិញទាំងច្រៀងដល់ក្រុងស៊ីស៉ូន ហើយមានអំណរអស់កល្បជានិច្ចពាក់លើក្បាលគេ គេនឹងមានអំណររីករាយជាប់ជានិច្ច ក្តីទុក្ខសោក នឹងសម្រែកថ្ងូរនឹងចាកឆ្ងាយទៅ។
|
||
|
||
\s5
|
||
\c 36
|
||
\cl ជំពូក ៣៦
|
||
\p
|
||
\v 1 នៅឆ្នាំទីដប់បួននៃរជ្ជកាលព្រះបាទហេសេគា ព្រះបាទ សានហេរីម ជាស្តេចស្រុកសាសន៍អាស្ស៊ីរី ទ្រង់ច្បាំងយក បន្ទាយទាំងប៉ុន្មាននៅស្រុកយូដា។
|
||
\v 2 គ្រានោះស្តេច អាសស៊ើរបញ្ជូនមេទ័ពមួយរូបមកពី កន្លែងបោះទ័ពនៅឡាគីស ឲ្យទៅក្រុងយេរូសាឡិមដើម្បីជួបព្រះបាទហេសេគាព្រមទាំងនាំកងទ័ពយ៉ាងច្រើនមកជាមួយផង។ លោកក៏ឈរនៅប្រឡាយទឹក ដែលជាប់នឹងស្រះទឹកខាងលើ តាមផ្លូវទៅចម្ការរបស់ជាងប្រមោក។
|
||
\v 3 ពេលនោះអេលាគីមជាកូនហ៊ីលគីយ៉ាជា ឧកញ៉ារាជវាំង និង សេបណា ជាស្មៀនហ្លួង ហើយយ៉ូអាជាកូនអេសាភ ជាអ្នកតែងពង្សាវតាក៏ចេញទៅឯលោក។
|
||
|
||
\s5
|
||
\v 4 ពេលនោះមេទ័ពក៏ពោលថា «សូមអស់លោកទៅទូលព្រះបាទហេសេគាជាមហាក្សត្រធិរាជ គឺជាមហាក្សត្រនៃស្រុកអាស្ស៊ីរីមានរាជឱង្ការថា «តើព្រះអង្គមានអ្វីបានទ្រង់អង់អាចយ៉ាងនេះ?
|
||
\v 5 យើងគិតថា គំនិត និងកម្លាំងសម្រាប់ច្បាំងនោះគ្មានប្រយោជន៍ទេ តើអ្នកនឹងពឹងអាងអ្នកណា? តើអ្នកណាឲ្យអ្នកហ៊ានបះបោរទាស់នឹងយើងដូច្នេះ?
|
||
|
||
\s5
|
||
\v 6 មើល៍! អ្នកបានពឹងអាងលើស្រុកអេស៊ីបទុកជាឈើច្រត់ជា ដើមត្រែងដែលបាក់ តែកាលណាគេផ្អែកទៅលើ ឈើនោះនឹងចាក់ទម្លុះដៃ នោះក៏ដូចជាអ្នកណាដែលទុកចិត្តលើស្តេចផារ៉ោន ជាស្តេចអេស៊ីបយ៉ាងនោះដែរ។
|
||
\v 7 តែបើអ្នករាល់គ្នានិយាយមកកាន់យើងថា «យើងខ្ញុំទុកចិត្តដល់ព្រះអម្ចាស់» យើងមិនមែនព្រះដែលហេសេគាបានកម្ទេចទីសក្ការៈតាមទួលខ្ពស់ៗ និងអាសនៈ ហើយថែមទាំងបញ្ជាអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡិម «អ្នកត្រូវក្រាបថ្វាយបង្គំនៅមុខអាសនៈយេរូសាឡិមនេះវិញ?»
|
||
|
||
\s5
|
||
\v 8 ឥឡូវនេះខ្ញុំសូមឲ្យអ្នកចុះសន្យានឹងស្តេចស្រុកអាស្ស៊ីរីជាម្ចាស់យើងខ្ញុំសិន។ ខ្ញុំនឹងឲ្យសេះពីរពាន់ដល់អ្នក បើអ្នកអាចរកអ្នកជិះបាន។
|
||
|
||
\s5
|
||
\v 9 ធ្វើម្តេចឲ្យអ្នកអាចយកឈ្នះមេទ័ពមួយយ៉ាងតូចពីអ្នកបម្រើរបស់ម្ចាស់យើងបាន? អ្នកបានទុកចិត្តស្រុកអេស៊ីបដើម្បីឱ្យរទេះចម្បាំង និងទ័ពសេះ!
|
||
\v 10 ឥឡូវនេះ តើយើងបានមកច្បាំងបំផ្លាញនៅស្រុកនេះ ដោយគ្មានព្រះអម្ចាស់ឬ? ព្រះអម្ចាស់មានបន្ទូលមកខ្ញុំថា «ចូរច្បាំងហើយបំផ្លាញស្រុកនេះចុះ»
|
||
|
||
\s5
|
||
\v 11 ពេលនោះអេលាគីម សេបណា និង យ៉ូអាបាននិយាយទៅមេទ័ពអាស្ស៊ីរីថា «សូមលោកមានប្រសាសន៍មកយើងជាអ្នកបម្រើលោកជាភាសាអើរ៉ាមមក ដើម្បីឲ្យយើងបានយល់។ សូមលោកកុំមានប្រសាសន៍ជាភាសាយូដា ដែលប្រជាជននៅតាមកំពែងស្តាប់ឮ»។
|
||
\v 12 ប៉ុន្តែមេទ័ពនោះពោលថា «តើម្ចាស់របស់យើងបានបញ្ជូនយើងមកដើម្បីគ្រាន់តែនាំពាក្យទូលស្តេចរបស់លោកប៉ុណ្ណោះឬ? គឺលោកម្ចាស់ខ្ញុំឱ្យខ្ញុំមកដើម្បីប្រាប់អ្នកនៅតាមកំពែងទាំងអស់ ពួកគេទាំងនោះស៊ីលាមក នឹងទឹកនោមខ្លួនឯងឬ?»
|
||
|
||
\s5
|
||
\v 13 ពេលនោះមេទ័ពនោះក្រោកឈរ ហើយស្រែកឮៗជាភាសាយូដាថា «ចូរនាំគ្នាស្តាប់រាជឱង្ការរបស់ព្រះមហាក្សត្រធិរាជ ជាស្តេចស្រុកអាស្ស៊ីរី។
|
||
\v 14 ស្តេចមានរាជឱង្ការថា កុំឱ្យស្តេចហេសេគាបោកបញ្ឆោតអ្នករាល់គ្នាឡើយ ត្បិតស្តេចនេះមិនអាចជួយរំដោះអ្នករាល់គ្នាបានឡើយ។
|
||
\v 15 កុំឲ្យស្តេចហេសេគានាំអ្នកឲ្យជឿទុកចិត្តព្រះអម្ចាស់ ដែលថា ព្រះអម្ចាស់នឹងជួយរំដោះយើងរាល់គ្នា ព្រះអង្គនឹងប្រគល់ក្រុងនេះទៅក្នុងកណ្តាប់ដៃស្តេចស្រុកអាស្ស៊ីរី»។
|
||
|
||
\s5
|
||
\v 16 សូមកុំស្តាប់ស្តេចហេសេគា ត្បិតនេះជារាជឱង្ការរបស់ស្តេចអាស្ស៊ីរីថា «ចូរមកចុះសន្ធិសញ្ញាជាមួយយើងដើម្បីសុំសន្តិភាពចុះ។ នោះអ្នករាល់គ្នានឹងបានបរិភោគផ្លែទំពាំងបាយជូរ និងផ្លែល្វារបស់គេ ហើយផឹកទឹកពីអណ្តូងរបស់ខ្លួន។
|
||
\v 17 អ្នករាល់គ្នានឹងធ្វើបែបនេះ ដរាបដល់ពេលដែលយើងនាំអ្នករាល់គ្នាទៅស្រុកមួយ ដូចស្រុករបស់អ្នករាល់គ្នា ជាស្រុកដែលស្រូវ មានទឹកទំពាំងបាយជូរ មាននំប៉័ង និងចម្ការទំពាំងបាយជូរផង»។
|
||
|
||
\s5
|
||
\v 18 ចូរប្រយ័ត្នក្រែងហេសេគាបបួលអ្នករាល់គ្នាដោយពោលថា «ព្រះអម្ចាស់នឹងសង្រ្គោះយើង» តើមានព្រះសាសន៍ដទៃណា ដែលជួយរំដោះគេឲ្យរួចពីកណ្តាប់ដៃស្តេចស្រុកអាស្ស៊ីរីបាន?
|
||
\v 19 តើព្រះរបស់ពួកក្រុងហាម៉ាត និង ក្រុងអើផាឌនៅឯណាទៅ។ តើព្រះរបស់ពួកក្រុងសេផាវែមនៅឯណាទៅ? តើព្រះទាំងនោះបានជួយរំដោះ សាម៉ារីពីអំណាចរបស់យើងទេ?
|
||
\v 20 ក្នុងចំណោមព្រះទាំងនោះ តើមានព្រះណាមួយបានជួយរំដោះស្រុកគេឲ្យរួចពីអំណាចរបស់យើងទេ? បានជាព្រះអម្ចាស់អាចជួយរំដោះក្រុងយេរូសាឡិមពីអំណារបស់យើងទេ?»
|
||
|
||
\s5
|
||
\v 21 ប៉ុន្តែគេនៅស្ងៀមមិនឆ្លើយតបអ្វីសោះ ត្បិតស្តេចបានហាមថា «មិនត្រូវឆ្លើយតបអ្វីសោះ»។
|
||
\v 22 ពេលនោះអេលាគីមជាកូន ហ៊ីលគីយ៉ាជាឧកញ៉ារាជវាំង សេបណាជាស្មៀនហ្លួង ហើយយ៉ូអាកូនអេសាភជាអ្នកតែងពង្សាវតារ គេមកគាល់ព្រះបាទហេសេគាទាំងស្លៀកខោអាវរហែក ហើយនាំពាក្យរបស់មេទ័ពទូលទ្រង់។
|
||
|
||
\s5
|
||
\c 37
|
||
\cl ជំពូក ៣៧
|
||
\p
|
||
\v 1 កាលស្តេចហេសេគាបានឮពីដំណឹងនេះ ទ្រង់ក៏ហែកព្រះភូសាចោល ហើយក៏ស្លៀកបាវ រួចយាងទៅដំណាក់របស់ព្រះអម្ចាស់។
|
||
\v 2 ព្រអង្គបានបញ្ជូនអេលាគីម ដែលជាអ្នកមើលការខុសត្រូវនៅក្នុងរាជវាំង ហើយសេបណាជាស្មៀនហ្លួង ហើយបូជាចារ្យចាស់ៗ ទាំងអស់គ្នានាំគ្នាស្លៀកបាវ ទៅជួបព្យាការី អេសាយកូនរបស់អម៉ូស។
|
||
|
||
\s5
|
||
\v 3 គេនិយាយទៅកាន់គាត់ថា «ព្រះបាទហេសេគាមានរាជឱង្ការថា «ថ្ងៃនេះជាថ្ងៃអាសន្ន ហើយអាម៉ាស់ ដូចទារកដែលហៀបនឹងសម្រាលតែម្តាយគ្មានកម្លាំងនឹងប្រឹងឲ្យកើតមក។
|
||
\v 4 ប្រហែលព្រះអម្ចាស់ជាព្រះអ្នករាល់គ្នាបានឮពីពាក្យដែលមេទ័ពដែលស្តេចស្រុកអាស្ស៊ីរីជាម្ចាស់គាត់បានបញ្ជូនមក បានប្រមាថព្រះជាម្ចាស់ដែលមានព្រះជន្មរស់ ហើយស្តីបន្ទោសដល់ព្រះអម្ចាស់ជាព្រះរបស់រាល់គ្នាបានឮ។ ឥឡូវសូមអធិស្ឋានអង្វរសូមឲ្យព្រះអង្គបានប្រណីអត់ទោសដល់ប្រជាជនដែលនៅសល់ទីនេះ»។
|
||
|
||
\s5
|
||
\v 5 ដូច្នេះអ្នកបម្រើរបស់ស្តេចហេសេគាក៏មកជួបអេសាយ
|
||
\v 6 ហើយអេសាយក៏ពោលទៅគេថា «សូមទូលទៅព្រះករុណាលោកថា» ព្រះអម្ចាស់បានមានបន្ទូលថា «កុំភ័យចំពោះដំណឹងដែលអ្នកឮឡើយ និងពាក្យប្រមាថរបស់ស្តេចស្រុកអាស្ស៊ីរីឡើយ។
|
||
\v 7 មើលយើងនឹងធ្វើឲ្យស្តេចនេះទទួលដំណឹងមួយ ហើយវិលត្រឡប់ទៅស្រុកគេវិញ។ យើងនឹងធ្វើឲ្យគេបានធ្វើគុតដោយដាវនៅក្នុងស្រុករបស់វាវិញ»។
|
||
|
||
\s5
|
||
\v 8 បន្ទាប់មកមេទ័ពក៏ត្រឡប់ទៅគាល់ស្តេចស្រុកអាស្ស៊ីរី ខណៈដែលស្តេចកំពុងតែលើកទ័ពច្បាំងនឹងក្រុងលីបណា ដោយលោកបានដឹងថាស្តេចបានលើកទ័ពចេញពីក្រុងឡាគីស។
|
||
\v 9 រួចមកស្តេចស្រុកអាស្ស៊ីរីបានឮថាព្រះចៅទារហាកាជាស្តេចអេត្យូពីកំពុងតែលើកទ័ពមកធ្វើសឹកជាមួយនឹងទ័ពអាស្ស៊ីរី។ ដូច្នេះស្តេចស្រុកអាស្ស៊ីរីក៏ចាត់អ្នកនាំសារឲ្យទៅជួបព្រះបាទហេសេគាម្តងទៀត។
|
||
\v 10 ដោយផ្តាំទៅព្រះបាទហេសេគា ជាស្តេចស្រុកយូដាថា «កុំឲ្យព្រះរបស់ព្រះករុណាដែលព្រះករុណាទុកចិត្ត បោកព្រះករុណាថា «ក្រុងយេរូសាឡិមនឹងមិនធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ស្តេចស្រុកអាស្ស៊ីរីឡើយ»។
|
||
|
||
\s5
|
||
\v 11 មើល អ្នកបានឮមកហើយនូវអ្វីដែលស្តេចស្រុកអាស្ស៊ីរីបំផ្លាញស្រុកនានាទាំងប៉ុន្មាន។ ដូច្នេះតើព្រះនឹងជួយរំដោះអ្នករាល់់គ្នាឬ?
|
||
\v 12 តើព្រះនៃសាសន៍ទាំងប៉ុន្មានបានជួយគេទេ សាសន៍ដែលបុព្វបុរសយើងបានបំផ្លាញដូចជា ក្រុងកេសាន ក្រុងខារ៉ាន ក្រុងរេសែភ និងពួកកូនចៅអេដែនដែលនៅស្រុកធេឡាសើរ?
|
||
\v 13 តើស្តេចស្រុកហាម៉ាត ស្តេចក្រុងអើផាឌ ស្តេចក្រុងសេផាវែម ក្រុងហេណា និងក្រុងអ៊ីវ៉ានៅឯណា?»
|
||
|
||
\s5
|
||
\v 14 ព្រះបាទហេសេគាក៏ទទួលសំបុត្រនោះពីអ្នកនាំសារហើយក៏អាន។ ហើយទ្រង់ក៏យាងទៅព្រះដំណាក់នៃព្រះអម្ចាស់ ហើយលាសំបុត្រនោះនៅចំពោះព្រះអង្គ។
|
||
\v 15 ព្រះបាទហេសេគាបានអធិស្ឋានទៅព្រះអម្ចាស់ថា
|
||
\v 16 «ឱព្រះអម្ចាស់ព្រះនៃពិភពទាំងមូល ជាព្រះនៃអុីស្រាអែលអើយ ដែលគង់លើចេរូប៊ីន គឺព្រះអង្គតែមួយដែលជាព្រះនៃអ្វីទាំងអស់នៅលើផែនដី ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី។
|
||
|
||
\s5
|
||
\v 17 ព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ សូមទ្រង់បើកព្រះនេត្រទត សូមព្រះអម្ចាស់សណ្តាប់ពាក្យរបស់ស្តេច សានហេរីប ដែលបានបញ្ជូនគេឲ្យប្រជែងនឹងព្រះដ៏មានព្រះជន្មរស់។
|
||
\v 18 ពិតប្រាកដណាស់ ព្រះអម្ចាស់អើយ ស្តេចស្រុកអាស្ស៊ីរីបានបំផ្លាញប្រជាជននិងស្រុកគេអស់ហើយ។
|
||
|
||
\s5
|
||
\v 19 គេបានបោះព្រះទាំងនោះទៅក្នុងភ្លើង ត្បិតព្រះទាំងនោះមិនមែនជាព្រះទេ ជាស្នាដៃដែលមនុស្សធ្វើពីឈើ ហើយនិងថ្ម។ ហេតុនោះហើយបានជាគេបំផ្លាញព្រះនោះ។
|
||
\v 20 ឥឡូវនេះ ឱព្រះអម្ចាស់ជាព្រះយើងខ្ញុំ សូមជួយសង្គ្រោះយើង ពីកណ្តាប់ដៃគេផង នោះស្តេចនៅផែនដី នេះនឹងដឹងថាមានតែព្រះអម្ចាស់តែមួយគត់»។
|
||
|
||
\s5
|
||
\v 21 ក្រោយមក អេសាយជាកូនអ័ម៉ូសចាត់គេឲ្យទៅទូលព្រះបាទហេសេគាថា «ព្រះអម្ចាស់ ជាព្រះនៃជនជាតិអុីស្រាអែលមានបន្ទូលថា៖ ដោយព្រោះអ្នកបានអធិស្ឋាន ដល់យើងពីក្តីបារម្ភចំពោះ សានហេរីបជាស្តេចស្រុកអាស្ស៊ីរី
|
||
\v 22 នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលមានបន្ទូលពីដំណើរស្តេចនោះ «នាងក្រមុំក្រុងស៊ីយ៉ូនស្តីបន្តោស ហើយសើចចំអកដាក់អ្នកដោយប្រមាថមើល ងាយអ្នក កូនស្រីក្រុងយេរូសាឡិមគ្រវីក្បាលដាក់អ្នក។
|
||
\v 23 តើអ្នកបានប្រជែង និងប្រមាថដល់អ្នកណា? តើបានទាស់ប្រឆាំងនឹងអ្នកណា ដែលអ្នកបានដំឡើងសម្លេង ហើយបើកភ្នែកងើបឡើងខ្ពស់យ៉ាងដូច្នេះ? គឺទាស់នឹងព្រះដ៏វិសុទ្ធជាព្រះនៃជនជាតិអុីស្រាអែល។
|
||
|
||
\s5
|
||
\v 24 អ្នកបានប្រជែង នឹងព្រះអម្ចាស់ដោយអ្នកបម្រើរបស់អ្នកដោយពោលថា ដោយរទេះច្បាំងរបស់យើង យើងបានឡើងទៅដល់កំពូលភ្នំទាំងនោះ ហើយទៅដល់ព្រៃល្បាណូនយ៉ាងជ្រៅ យើងនឹងកាប់ដើមតាត្រៅ និងដើមកកោះដែលខ្ពស់នៅទីនោះ ហើយនឹងចូលទៅដល់ទីខ្ពស់នៅចុងស្រុកគេ ទៅដល់ចម្ការដែលពេញទៅដោយព្រៃដុះ។
|
||
\v 25 យើងបានជីងអណ្តូង ហើយផឹកទឹកពីវា យើងបានធ្វើឲ្យទន្លេរបស់ស្រុកអេស៊ីបរីងដោយសារបាតជើងរបស់យើង។
|
||
|
||
\s5
|
||
\v 26 តើអ្នកមិនបានឮទេឬអីថា យើងបានគ្រោងទុក ហើយគិតជាស្រេច ហើយធ្វើកិច្ចការនេះតាំងពីយូរមកម្លេះ? ហើយចាត់ចែងការនេះតាំងពីបុរាណមក។ ឥឡូវនេះយើងបានសម្រេចហើយ។ គឺបានឲ្យអ្នកមកបំផ្លាញទីក្រុងដែលមានកំពែងនេះឲ្យរលំខ្ទេចខ្ទី។
|
||
\v 27 ហើយពួកអ្នកក្រុងនោះគេល្វើយអស់កម្លាំង ស្រយុតចិត្តហើយខ្មាស់។ គេបានដូចជាស្មៅដែលដុះនៅតាមទីវាល និងពន្លកស្មៅខៀវខ្ចី ដូចជាស្មៅដែលដុះនៅលើដំបូលឬនៅតាមវាល ដែលនៅចំពោះមុខខ្យល់បក ពីទិសខាងកើត។
|
||
|
||
\s5
|
||
\v 28 ប៉ុន្តែយើងវិញ អ្នកបានធ្វើអ្វីយើងដឹងពេលអ្នកអង្គុយ ហើយអ្នកទៅណាមកណា អ្នកច្រឡោតទាស់នឹងយើងក៏យើងដឹងដែរ។
|
||
\v 29 ដោយព្រោះអ្នកខឹងទាស់នឹងយើង យើងបានឮរាល់ទាំងពាក្យកំហឹងទាំងនោះ យើងនឹងយកកន្លុះដាក់ច្រមុះអ្នក ហើយពាក់បង្ហៀរនៅមាត់អ្នក ហើយដឹកអ្នកទៅស្រុកអ្នកវិញតាមផ្លូវដែលអ្នកមក»។
|
||
|
||
\s5
|
||
\v 30 នេះនឹងជាទីសម្គាល់សម្រាប់អ្នក នៅឆ្នាំនេះអ្នកនឹងបរិភោគដំណាំដែលដុះនៅក្នុងព្រៃ ហើយឆ្នាំទីពីរអ្នកនឹងបរិភោគអ្វីដែលដុះនៅទីនោះដែរ។ តែនៅឆ្នាំទីបី អ្នកនឹងសាបព្រួស រួចច្រូតកាត់ ហើយដាំទំពាំងបាយជូរ ហើយបរិភោគផលពីវាផង។
|
||
|
||
\s5
|
||
\v 31 អស់អ្នកស្រុកយូដាដែលនៅមានជីវិត សេសសល់នោះប្រៀបដូចជាដើមឈើចាក់ឬសហើយបង្កើតផលផ្លែជាច្រើន។
|
||
\v 32 ត្បិតនឹងមានសំណល់ពីក្រុងយេរូសាឡិមនឹងចេញទៅ ហើយអ្នកដែលរួចជីវិតតពីក្រុងស៊ីយ៉ូននឹងមកដែរ ដោយសារព្រះហឬទ័យស្រឡាញ់»។
|
||
|
||
\s5
|
||
\v 33 ដូច្នេះព្រះអម្ចាស់មានបន្ទូលអំពីស្តេចអាស្ស៊ីរី ដូច្នេះថា «គេនឹងមិនចូលក្រុងនេះទៀតទេ គេនឹងមិនបាញ់ព្រួញនៅទីនេះទៀតទេ គេនឹងមិនប្រើខែល ឬ លើកដីដើម្បីវាយក្រុងនេះទៀតទេ។
|
||
\v 34 ស្តេចនោះនឹងត្រឡប់ទៅវិញតាមផ្លូវដែលគេមក ហើយនឹងមិនចូលក្រុងនេះទៀតឡើយ នេះជាសេចក្តីប្រកាសរបស់ព្រះអម្ចាស់។
|
||
|
||
\s5
|
||
\v 35 ត្បិតយើងនឹងការពារ ហើយរំដោះទីក្រុងនេះ សំរាប់ប្រយោជន៍ ដល់ដាវីឌជាអ្នកបម្រើយើងឲ្យបានប្រយោជន៍ផង»។
|
||
|
||
\s5
|
||
\v 36 រួចមកទេវតារបស់ព្រះអម្ចាស់វាយច្បាំងទីតាំងទ័ពរបស់ពួកអាស្ស៊ីរី ហើើយសម្លាប់ទាហានអស់ 185,000នាក់។ កាលគេក្រោកឡើងពីព្រលឹមក៏ឃើញសុទ្ធតែសាកសពនៅពាសពេញគ្រប់ទីកន្លែង។
|
||
\v 37 ហេតុនោះព្រះបាទសានហេរីជាស្តេចស្រុកអាស្ស៊ីរី ក៏ដកថយទ័ពទៅគង់នៅក្រុងនីនីវេវិញ។
|
||
|
||
\s5
|
||
\v 38 ក្រោយមក ស្តេចកំពុងថ្វាយបង្គំព្រះនីសរ៉ុក នៅក្នុងព្រះវិហារនោះ បុត្រាទ្រង់ពីរអង្គគឺអ័ឌរ៉ាម៉ាឡេក និងសារេស៊ើរបាននាំគ្នាធ្វើគុតទ្រង់ដោយដាវ។ ហើយពួកគេក៏នាំគ្នារត់ភៀសខ្លួនទៅស្រុកអារ៉ារ៉ាត។ រួចបុត្រាមួយទៀតគឺអេសារហាដោនក៏ឡើងគ្រងរាជ្យជំនួស។
|
||
|
||
\s5
|
||
\c 38
|
||
\cl ជំពូក ៣៨
|
||
\p
|
||
\v 1 នៅប៉ុន្មានថ្ងៃនោះព្រះបាទ ហេសេគាប្រឈួនជាទម្ងន់ ហៀប នឹងសុគត។ ដូច្នេះអេសាយជាកូនអ័ម៉ូសក៏មកគាល់ព្រះអង្គទាំង ទូលថា «ព្រះអម្ចាស់បានមានបន្ទូលថា សូមព្រះករុណារៀបចំផ្តែផ្តាំព្រះរាជវង្សានុវង្សព្រះអង្គឲ្យហើយទៅ ត្បិតព្រះអង្គជិតសោយទិវង្គត់ហើយ»។
|
||
\v 2 រួចមកព្រះបាទហេសេគា ក៏បែរព្រះភ័ក្រទៅជញ្ជាំងទាំងអធិស្ឋានទៅព្រះអម្ចាស់ថា
|
||
\v 3 ស្តេចទូលថា «ព្រះអម្ចាស់អើយ សូមទ្រង់នឹកចាំពីទូលបង្គំដែលដើរតាមព្រះអង្គដោយអស់ពីចិត្ត និងទៀងត្រង់ ទូលបង្គំប្រព្រឹត្តតែអំពើដែលគាប់ព្រះហឬទ័យព្រះអង្គ»។ ព្រះបាទហេសេគាបង្ហូរ នេត្រាយ៉ាងខ្លាំង។
|
||
|
||
\s5
|
||
\v 4 រួចព្រះអម្ចាស់មានបន្ទូលទៅកាន់អេសាយថា
|
||
\v 5 «ចូរចេញទៅទូលព្រះបាទហេសេគា ជាអ្នកដឹកនាំប្រជារាស្រ្តយើងថា ព្រះអម្ចាស់ជាព្រះរបស់ដាវីឌជាបុព្វបុរសរបស់ព្រះករុណា ទ្រង់មានបន្ទូលដូចតទៅ យើងបានឮពាក្យអធិស្ឋានទូលអង្វររបស់អ្នក យើងបានឃើញអ្នកសម្រក់ទឹកភ្នែកចំពោះយើង។ មើល យើងនឹងបន្ថែមអាយុឲ្យអ្នកដប់ប្រាំឆ្នាំទៀត។
|
||
\v 6 យើងនឹងរំដោះទីក្រុងនេះពីកណ្តាប់ដៃរបស់ស្តេចស្រុកអាស្ស៊ីរី ហើយយើងនឹងការពារក្រុងនេះ។
|
||
|
||
\s5
|
||
\v 7 នេះជាទីសម្គាល់មកពីព្រះអម្ចាស់ដល់ព្រះករុណាថា ព្រះអង្គមុខជានឹងសម្រេចចំពោះព្រះបន្ទូលដែលព្រះអង្គសន្យា។
|
||
\v 8 មើល៍! យើងនឹងធ្វើឱ្យស្រមោលថ្ងៃដែលជះលើរង្វាស់ម៉ោងពេលរបស់ព្រះបាទអហាស ដើរថយក្រោយដប់កាំ»។ ដូច្នេះស្រមោលនោះក៏ជ្រេថយក្រោយដប់ដងមែន។
|
||
|
||
\s5
|
||
\v 9 នេះគឺជាពាក្យដែលព្រះបាទហេសេគាជាស្តេចស្រុកយូដាបានសរសេរនៅពេលដែលព្រះអង្គប្រឈួន ហើយបានជាឡើងវិញ។
|
||
\v 10 «ខ្ញុំបានពោលថា ពាក់កណ្តាលនៃជីវិតខ្ញុំ ហើយខ្ញុំត្រូវទៅតាមច្រកទ្វារនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ខ្ញុំនឹងបន្តរស់នៅទីនោះសម្រាប់ឆ្នាំទៅមុខទៀត។
|
||
\v 11 ខ្ញុំពោលថា ខ្ញុំនឹងលែងបានជួបព្រះអម្ចាស់នៅក្នុងពិភពលោកនេះទៀតហើយ ខ្ញុំនឹងលែងបានឃើញមនុស្សលោកនៅផែនដីនេះទៀតហើយ។
|
||
|
||
\s5
|
||
\v 12 ជីវិតរបស់ខ្ញុំត្រូវបានដកចេញហើយឃ្លាតទៅឆ្ងាយពីខ្ញុំ ដូចអ្នកគង្វាលរើជំរុំគេដែរ ខ្ញុំបានរមូរជីវិតខ្ញុំដូចជាអ្នកត្បាញ ព្រះអង្គបានកាត់ខ្ញុំចេញពីតំបាញ តាំងពីថ្ងៃដល់យប់ ព្រះអង្គក៏បានបញ្ចប់ជីវិតខ្ញុំ។
|
||
\v 13 ខ្ញុំបានស្រែកអង្វរទល់ភ្លឺដូចជាសឹង្ហ ព្រះអង្គបំបាក់ឆ្អឹងរបស់ខ្ញុំទាំងប៉ុន្មាន។ តាំងពីថ្ងៃដល់យប់ព្រះអង្គនឹងបញ្ចប់ជីវិតរបស់ខ្ញុំ។
|
||
|
||
\s5
|
||
\v 14 ខ្ញុំស្រែកយំដូចត្រចៀកកាំ ស្រែកថ្ងូរដូចសត្វព្រាប ភ្នែកខ្ញុំក៏ស្រវាំង ហើយងើយមើលទៅលើ។ ព្រះអម្ចាស់ទូលបង្គំត្រូវគេសង្កត់សង្គិន សូមជួយទូលបង្គំផង។
|
||
\v 15 តើទូលបង្គំគួរថ្លែងពីអ្វី? ព្រះអង្គបានធ្វើឲ្យការនេះសម្រេចឡើង ទូលបង្គំដើរមួយៗអស់មួយជីវិតទូលបង្គំ ដោយព្រោះក្តីសោកសង្រេងរបស់ទូលបង្គំ។
|
||
|
||
\s5
|
||
\v 16 ព្រះអម្ចាស់អើយ ការឈឺចាប់ដែលព្រះអង្គបានប្រទានដល់ទូលបង្គំគឺល្អ ជីវិតរបស់ទូលត្រូវបានប្រទានដល់ទូលបង្គំវិញ ព្រះអង្គបានជួយនិងប្រោសជីវិតទូលបង្គំបានជា។
|
||
\v 17 ការសោកសង្រេងបានធ្វើឲ្យទូលបង្គំមានបទពិសោធ។ ព្រះអង្គបានសង្គ្រោះទូលបង្គំ ពីរណ្តៅមច្ចុរាជ ត្បិតព្រះអង្គបានលើកលែងអំពើបាបរបស់ទូលបង្គំទាំងអស់នៅពីក្រោយទ្រង់។
|
||
|
||
\s5
|
||
\v 18 ត្បិត ស្ថានឃុំមនុស្សស្លាប់មិនបានអរគុណទ្រង់ទេ សេចក្តីស្លាប់មិនបានសសើរព្រះអង្គដែរ ហើយអ្នកដែលចុះទៅក្នុងរណ្តៅនោះ មិនមានសង្ឃឹម លើសេចក្តីស្មោះត្រង់របស់ព្រះអង្គដែរ។
|
||
\v 19 មនុស្សមានជីវិតរស់ មនុស្សដែលមានជីវិត ដែលជាអ្នកអរព្រះគុណព្រះអង្គ ដូចដែលទូលបង្គំបានធ្វើថ្ងៃនេះ ឪពុកនឹងបរិយាយឱ្យកូនៗបានស្គាល់ពីភាពស្មោះត្រង់ររបស់ព្រះអង្គ។
|
||
|
||
\s5
|
||
\v 20 ព្រះអម្ចាស់គឺនឹងជួយសង្គ្រោះទូលបង្គំ ហើយយើងខ្ញុំនឹងអរសប្បាយដោយប្រគុំតន្រ្តីនៅក្នុងដំណាក់របស់ព្រះអម្ចាស់ពេញមួយជីវិតយើងខ្ញុំ»។
|
||
|
||
\s5
|
||
\v 21 ពេលនេះលោកអេសាយបានពោលថា «ចូរយកចំនិតផ្លែឧទុម្ពមកលាបលើបូសព្រះករុណា នោះស្តេចនឹងបានជាសះស្បើយ»។
|
||
\v 22 ព្រះបាទហេសេគាក៏មានបន្ទូលថា «តើនឹងមានទីសម្គាល់អ្វីដើម្បីឲ្យយើងបានដឹងថា យើងអាចឡើងទៅឯដំណាក់ព្រះអម្ចាស់បាន?»
|
||
|
||
\s5
|
||
\c 39
|
||
\cl ជំពូក ៣៩
|
||
\p
|
||
\v 1 នៅគ្រានោះ ព្រះចៅម្រដាក់ បាឡាដាន ជាបុត្ររបស់ព្រះចៅបាឡាដានជាស្តេចស្រុកបាប៊ីឡូនបានថ្វាយព្រះរាជសារ នឹង អំណោយមកថ្វាយព្រះបាទហេសេគា ត្បិតស្តេចជ្រាបដំណឹងថា ព្រះបាទហេសេគាប្រឈួន ហើយក៏បានជាសះស្បើយឡើងវិញ។
|
||
\v 2 ព្រះបាទហេសេគាមានព្រះទ័យរីករាយជាមួយការទាំងនោះ ស្តេចនាំរាជទូតរបស់ស្រុកបាប៊ីឡូនទៅទស្សនាកន្លែងដែលព្រះអង្គតម្កល់វត្ថុមានតម្លៃ ដែលធ្វើពីប្រាក់ មាស ព្រមទាំងគ្រឿងក្រអូប ប្រេងមានតម្លៃ និងគ្រឿងសព្វាវុធនានា និងអ្វីៗផ្សេងទៀតដែលរក្សានៅក្នុងឃ្លាំងរាជទ្រព្យនោះ។ គ្មានអ្វីដែលមាននៅក្នុងរាជវាំង និងក្នុងនគរដែលព្រះបាទហេសេគាមិនបានបង្ហាញដល់រាជទូតស្រុកបាប៊ីឡូនឡើយ។
|
||
|
||
\s5
|
||
\v 3 រួចមកព្យាការីអេសាយបានចូលគាល់ព្រះបាទហេសេគា ទាំងទូលសូរថា «តើមនុស្សទាំងនោះបានទូលអ្វីខ្លះជាមួយព្រះករុណា? តើពួកគេមកពីណាដែរ?» ព្រះបាទហេសេគាមានរាជឱង្ការថា «ពួកគេមកពីស្រុកឆ្ងាយ គឺស្រុកបាប៊ីឡូន ដើម្បីមកគាល់យើង»។
|
||
\v 4 លោកអេសាយក៏ទូលសួរថា «តើពួកគេបានឃើញអ្វីខ្លះនៅក្នុងរាជវាំងរបស់ព្រះករុណា?» ព្រះបាទហេសេគាតបវិញថា «ពួកគេបានឃើញអ្វីៗទាំងអស់ដែលមាននៅក្នុងរាជវាំងរបស់យើង គ្មានរបស់ណាមួយដែលយើងមិនបានបង្ហាញដល់ពួកគេទេ»។
|
||
|
||
\s5
|
||
\v 5 ហើយលោកអេសាយ ក៏ទូលទៅព្រះបាទហេសេគាថា «សូមព្រះករុណាសណ្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល
|
||
\v 6 មើល៍! នឹងមានគ្រាមួយមកដល់ ដែលគេនឹងមកប្រមូលយកទ្រព្យសម្បត្តិទាំងប៉ុន្មានដែលបុព្វបុរសព្រះករុណាបានរក្សាទុកនៅក្នុងរាជវាំងដរាបដល់សព្វថ្ងៃនេះ ហើយនឹងនាំយកទៅក្រុងបាប៊ីឡូន។ គ្មានអ្វីនៅសល់ទេ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
|
||
|
||
\s5
|
||
\v 7 បុត្រាទាំងអស់ដែលកើតចេញពីទ្រង់ នឹងត្រូវគេចាប់យកទៅធ្វើជាមហាតលិក នៅក្នុងរាជវាំងរបស់ស្តេចស្រុកបាប៊ីឡូន»។
|
||
\v 8 ក្រោយមក ស្តេចហេសេគាក៏មានរាជឱង្ការទៅលោលអេសាយថា «នោះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលលោកបានថ្លែង»។ ត្បិតព្រះរាជាគិតថា «ពីព្រោះនៅក្នុងជីវិតយើង មានសន្តិភាព និងសេចក្តីសុខសាន្តហើយ»។
|
||
|
||
\s5
|
||
\c 40
|
||
\cl ជំពូក ៤០
|
||
\p
|
||
\v 1 «ស្កប់ចិត្ត ស្កប់ចិត្តចុះ ប្រជារាស្តរបស់យើងអើយ» ព្រះបន្ទូលនៃព្រះជាម្ចាស់របស់អ្នក។
|
||
\v 2 «សូមថ្លែងជាពាក្យស្នើរដល់ក្រុងយេរូសាឡិម ហើយប្រកាសទៅកាន់ប្រជាជនទាំងអស់ថាចំបាំង បានត្រូវបញ្ចាប់ហើយ អំពើទុច្ចរិត គឺគេនឹងត្រូវទទួលទោស ហើយមនុស្សទាំងនោះនឹងទទួលពីរដង ពីព្រះហស្តនៃព្រះអម្ចាស់ សម្រាប់អំពើបាបរបស់ពួកគេ»។
|
||
|
||
\s5
|
||
\v 3 សម្រែកយំសោកឮឡើង «នៅទីរហោស្ថាន ចូររៀបចំផ្លូវថ្វាយព្រះអម្ចាស់ ចូរកាប់ឆ្ការព្រៃរបោះធ្វើផ្លូវថ្វាយព្រះជាម្ចាស់នៃយើង»។
|
||
\v 4 គ្រប់ទាំងច្រកភ្នំទាំងឡាយត្រូវលើកឡើង ហើយ ពង្រាបភ្នំតូចភ្នំធំទាំងប៉ុន្មានឲ្យរាប កន្លែងណាមានដីខ្ពស់ទាប ត្រូវធ្វើឲ្យទៅជាវាលរាបស្មើ កន្លែងណារដិបរដុបក៏ត្រូវពង្រាបឲ្យស្មើផងដែរ
|
||
\v 5 ហើយ ព្រះអម្ចាស់នឹងសម្តែងសិរីរុងរឿង ឲ្យមនុស្សលោកឃើញក្នុងពេលជាមួយគ្នា ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះផ្ទាល់។
|
||
|
||
\s5
|
||
\v 6 មានសំឡេងមួយប្រាប់ថា៖ «ចូរស្រែកយំចុះ» សំឡេងមួយទៀតតបថា៖ «តើឲ្យខ្ញុំស្រែកយំពីអ្វី?» «មនុស្សលោកប្រៀបដូចជាស្មៅ ចំណែកអំពើល្អទាំងប៉ុន្មានរបស់គេ ប្រៀបដូចជាផ្កាដែលដុះតាមវាលស្មៅ។
|
||
\v 7 នៅពេលណាខ្យល់របស់ព្រះអម្ចាស់បក់មកលើ ស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោនដែរ។ មនុស្សលោកនេះប្រៀបបាននឹងស្មៅដែរ។
|
||
\v 8 ស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោន ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នៃយើង នៅស្ថិតស្ថេរអស់កល្បជានិច្ច»។
|
||
|
||
\s5
|
||
\v 9 ចូរឡើងទៅលើភ្នំខ្ពស់ ស៊ីយ៉ូនមានអ្នកនាំសារនៃដំណឹងល្អ។ យេរូសាឡឹម ចូរស្រែកឲ្យបានខ្លាំងឡើង។ អ្នកគឺជាអ្នកនាំដំណឹងល្អ សូមលើកសម្លេងឡើងកុំខ្លាចឡើយ។ ចូរប្រាប់ក្រុងទាំងប៉ុន្មាននៅក្នុងយូដាថា៖ «ព្រះជាម្ចាស់របស់អ្នករាល់គ្នា!»
|
||
\v 10 មើល៍! ព្រះជាអម្ចាស់យាងមក ប្រកបដោយឫទ្ធានុភាព ព្រះអង្គយាងមកប្រកបដោយព្រះបារមី ដើម្បីគ្រងរាជ្យ។ មើល៍! រង្វាន់របស់ព្រះជាម្ចាស់គឺនៅជាមួយព្រះអង្គ ហើយអស់អ្នកដែលព្រះអង្គបានលោះ គឺនៅខាងមុខព្រះអង្គ។
|
||
|
||
\s5
|
||
\v 11 ព្រះអង្គនឹងថែរក្សាប្រជារាស្ត្ររបស់ព្រះអង្គ ដូចជាអ្នកគង្វាល ព្រះអង្គលើកព្រះហស្ដឡើងប្រមូលកូនចៀម ព្រះអង្គបីកូនតូចៗជាប់នឹងព្រះឱរា ហើយព្រះអង្គថែទាំមេចៀម ដែលកំពុងបំបៅកូនផងដែរ។
|
||
|
||
\s5
|
||
\v 12 តើមានអ្នកណាអាចក្បង់ទឹកនៅក្នុងដៃ យកមកវាល់បាន ហើយយកបាតដៃវាស់ទំហំនៃផ្ទៃមេឃបានទៅ តើអ្នកណាអាចយកល្អីមកវាល់ធូលីនៃផែនដីទាំងមូលនេះបាន ហើយតើមានអ្នកណាអាចថ្លឹងទម្ងន់ភ្នំ និងជ្រលោងភ្នំទាំងអស់នោះបាន?
|
||
|
||
\s5
|
||
\v 13 តើនរណាស្ទង់ព្រះវិញ្ញាណនៃព្រះអម្ចាស់ តើនរណាធ្វើជាទីប្រឹក្សាជួយគំនិតព្រះអង្គ?
|
||
\v 14 តើព្រះអង្គសុំនរណាឲ្យធ្វើជាទីប្រឹក្សា ដើម្បីថ្វាយយោបល់ព្រះអង្គ? តើនរណាបង្រៀនព្រះអង្គអំពីមាគ៌ាដ៏សុចរិត? តើនរណាបង្រៀនព្រះអង្គឲ្យស្គាល់ប្រាជ្ញា ហើយណែនាំព្រះអង្គឲ្យស្គាល់មាគ៌ា នៃព្រះប្រាជ្ញាញាណ?
|
||
|
||
\s5
|
||
\v 15 មើល៍! ប្រជាជាតិទាំងឡាយប្រៀបដូចជា ដំណក់ទឹកដែលធ្លាក់ទៅក្នុងពាង ពួកគេដូចធូលីដីនៅលើជញ្ជីង។ ចំណែកកោះតូចៗប្រៀបបាននឹងធូលីដី ដែលផាត់ទៅតាមខ្យល់។
|
||
\v 16 ព្រៃឈើនៅស្រុកលីបង់ពុំមានច្រើនល្មម សម្រាប់ធ្វើជាអុស ហើយសត្វដែលនៅក្នុងព្រៃនោះក៏ពុំមានច្រើន ល្មម សម្រាប់ធ្វើយញ្ញបូជាថ្វាយព្រះអង្គដែរ។
|
||
\v 17 នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ ប្រជាជាតិទាំងអស់គ្មានតម្លៃអ្វីទាល់តែសោះ ហើយគ្មានប្រយោជន៍។
|
||
|
||
\s5
|
||
\v 18 តើអ្នករាល់គ្នាចង់ប្រៀបប្រដូចព្រះជាម្ចាស់ ទៅនឹងព្រះណា? តើអ្នករាល់គ្នាយកអ្វីមកតំណាងព្រះអង្គ?
|
||
\v 19 ព្រះក្លែងក្លាយ! គឺជាងទេតើ ដែលសូនធ្វើរូបព្រះទាំងនោះ ជាងមាសយកមាសមកស្រោបរូបនោះ ព្រមទាំងធ្វើខ្សែកប្រាក់ពាក់ឲ្យទៀតផង។
|
||
\v 20 ដើម្បីជ្រើសរើសយកឈើខ្លឹម ហើយគេក៏ស្វែងរកជាងមួយរូបដ៏ចំណាន ឲ្យឆ្លាក់ធ្វើរូបព្រះដ៏រឹងមាំ។
|
||
|
||
\s5
|
||
\v 21 តើអ្នករាល់គ្នាមិនដឹងទេឬ? តើអ្នករាល់គ្នាមិនធ្លាប់ឮទេឬ? តើអ្នកមិនធ្លាប់មាននរណាប្រាប់ តាំងពីដើមដំបូងមកទេឬ? តើអ្នករាល់គ្នាពុំយល់អំពីដើមកំណើតរបស់ ផែនដីនេះទេឬ?
|
||
\v 22 ព្រះអង្គដែលគង់នៅពីលើលំហអាកាស ទ្រង់ទតមើលមនុស្សនៅលើផែនដី ឃើញមនុស្សដូចសត្វស្រមោច ព្រះអង្គលាតសន្ធឹងផ្ទៃមេឃ ដូចគេលាតសន្ធឹងក្រណាត់មួយផ្ទាំង ព្រះអង្គដំឡើងផ្ទៃមេឃធ្វើជាព្រះដំណាក់ ដូចដំឡើងព្រះពន្លា។
|
||
|
||
\s5
|
||
\v 23 ព្រះអង្គបានធ្វើឲ្យមេដឹកនាំទាំងឡាយ ទៅជាឥតប្រយោជន៍ ព្រះអង្គធ្វើឲ្យអ្នកកាន់អំណាចទាំងប៉ុន្មាន នៅលើផែនដីទៅជាឥតបានការ។
|
||
\v 24 ពួកគេប្រៀបបាននឹងដើមឈើដែលដុះ ទោះបីលូតលាស់ ឬមិនលូតលាស់ ចាក់ឫស ឬមិនចាក់ឫសក្ដី ពេលណាខ្យល់របស់ព្រះអម្ចាស់បក់មកលើ ក៏ស្វិតក្រៀមអស់ រួចត្រូវខ្យល់កួចយកបាត់ទៅដូចកម្ទេចចំបើង។
|
||
|
||
\s5
|
||
\v 25 «តើអ្នករាល់គ្នាប្រៀបប្រដូចយើង ទៅនឹងនរណា តើនរណាអាចស្មើនឹងយើងបាន?» ព្រះបន្ទូលនៃព្រះដ៏វិសុទ្ធ។
|
||
\v 26 ចូរងើយទៅលើមេឃចុះ! តើនរណាបានបង្កើតផ្កាយទាំងនោះ? គឺព្រះអម្ចាស់ដែលបានហៅហ្វូងតារាទាំងនោះ ឲ្យរះឡើង ផ្ដុំគ្នា ហើយព្រះអង្គហៅផ្កាយនីមួយៗតាមឈ្មោះរបស់វា។ ដោយព្រះចេស្ដាដ៏ខ្លាំងពូកែ ឥតមានផ្កាយណាមួយពុំព្រមរះនោះឡើយ។
|
||
|
||
\s5
|
||
\v 27 ហេតុអ្វីបានជាអ្នករាល់គ្នានិយាយថា កូនចៅរបស់លោកយ៉ាកុប អុីស្រាអែលអើយ «ផ្លូវរបស់ទូលបង្គំបានលាក់ពីព្រះអម្ចាស់ ហើយទ្រង់មិនយល់ទុក្ខលំបាករបស់ខ្ញុំទេ ព្រះរបស់ខ្ញុំមិនអើពើនឹងរកយុត្តិធម៌ឲ្យខ្ញុំឡើយ?»
|
||
\v 28 តើអ្នកមិនធ្លាប់ដឹងទេឬ? តើអ្នកមិនធ្លាប់ឮទេឬថា ព្រះអម្ចាស់ជាព្រះដែលគង់នៅអស់កល្បជានិច្ច បានបង្កើតផែនដីទាំងមូល ព្រះអង្គមិនចេះនឿយហត់ មិនចេះអស់កម្លាំង រីឯព្រះតម្រិះរបស់ព្រះអង្គ ក៏គ្មាននរណាអាចយល់បានដែរ។
|
||
|
||
\s5
|
||
\v 29 ព្រះអង្គប្រទានកម្លាំង ដល់អ្នកដែលនឿយហត់ និងខ្សោយល្វើយឲ្យមានកម្លាំងឡើងវិញ។
|
||
\v 30 ទោះបីក្មេងជំទង់ក៏នឹងអស់កម្លាំងនិងភ័យព្រួយ ហើយមនុស្សពេញកម្លាំងក៏តែងភ្លាត់ដួលដែរ
|
||
\v 31 ប៉ុន្តែអ្នកជឿសង្ឃឹមលើព្រះអម្ចាស់ តែងតែមានកម្លាំងថ្មីជានិច្ច ប្រៀបបាននឹងសត្វឥន្ទ្រីហោះហើរ គេស្ទុះរត់ទៅមុខ ដោយមិនចេះហត់ ហើយដើរដោយមិនចេះអស់កម្លាំង។
|
||
|
||
\s5
|
||
\c 41
|
||
\cl ជំពូក ៤១
|
||
\p
|
||
\v 1 «ចូរស្ដាប់ខ្ញុំនិយាយដោយស្ងៀមស្ងាត់ចុះ ចូលឲ្យប្រជារាស្ត្រទាំងឡាយមានកម្លាំងឡើងវិញ ចូរនាំគ្នាមកជិតចុះហើយនិយាយ សូមឲ្យយើងចូលមកជិតដើម្បីរកខុសត្រូវជាមួយគ្នា។
|
||
\v 2 តើនរណាជាអ្នកបំផុសគំនិតមកពីទិសខាងកើត សូមហៅអ្នកនោះក្នុងភាពសុចរិត ដល់ការរបស់គាត់ធ្វើឬ? ព្រះអង្គដាក់ប្រជាជាតិទាំងឡាយនៅខាងគាត់ដើម្បីជួយគាត់ឲ្យបង្ក្រាបស្ដេចទាំងនោះ។ លោកនាំពួកគេមកចំពោះមុខដាវរបស់គាត់ ដូចជាខ្យល់បក់ចំបើងជាមួយគ្រាប់ព្រួញរបស់គាត់។
|
||
|
||
\s5
|
||
\v 3 លោកដេញតាមពួកគេ ហើយលោកបានឆ្លងកាត់ ដោយគ្មានគ្រោះថ្នាក់ ដោយជើងរបស់លោករហ័សណាស់។
|
||
\v 4 តើអ្នកណាអាចនឹងធ្វើការទាំងនេះដូចលោកបាន? តើអ្នកណាបានណែនាំមនុស្សគ្រប់ជំនាន់ តាំងពីដើមដំបូងនោះ? យើងជាព្រះអម្ចាស់ដែលនៅមុនគេ ហើយយើងក៏នៅជាមួយ មនុស្សចុងក្រោយបង្អស់ដែរ គឺយើងនេះហើយ។
|
||
|
||
\s5
|
||
\v 5 ប្រជាជននៅតាមកោះនានាឃើញអ្នកនោះ ហើយនាំគ្នាភ័យខ្លាច។ ហើយប្រជាជនដែលនៅទីដាច់ស្រយាលនៃផែនដី នឹងនាំគ្នាចូលមកជិត ពួកគេមានការញ័ររន្ធត់។
|
||
\v 6 ពួកគេជួយគ្នាទៅវិញទៅមក ម្នាក់ៗពោលទៅកាន់បងប្អូនរបស់ខ្លួនថា ចូរមានចិត្តក្លាហានឡើង។
|
||
\v 7 ដូច្នេះ ពួកជាងចម្លាក់លើកទឹកចិត្តជាងស្មិត អ្នកដុតដែកលើកទឹកចិត្តអ្នកដំដែក ដោយពោលថា ផ្សារដូច្នេះ «ល្អណាស់។» ពួកគេយកដែកគោលមកដំភ្ជាប់ រូបចម្លាក់កុំឲ្យរង្គើ។
|
||
|
||
\s5
|
||
\v 8 ប៉ុន្តែអ្នក ដែលជាជនជាតិអីុស្រាអែលជាអ្នកបម្រើរបស់យើង កូនចៅយ៉ាកុបដែលយើងបានជ្រើសរើស ពូជពង្សរបស់អប្រាហាំ ដែល ជាមិត្តសម្លាញ់របស់យើង
|
||
\v 9 អ្នកត្រូវបានយើងនាំចេញ ពីស្រុកដាច់ស្រយាលនៃផែនដី ហើយជាអ្នកដែលយើងបានហៅអ្នកពីកន្លែងឆ្ងាយមក ជាអ្នកដែលយើងបាននិយាយទៅកាន់ថា «ជាអ្នកបម្រើយើង» យើងបានជ្រើសរើសអ្នក ហើយមិនបោះបង់ចោលអ្នកដែរ។
|
||
|
||
\s5
|
||
\v 10 កុំភ័យខ្លាចអ្វី ដ្បិតយើងស្ថិតនៅជាមួយអ្នក។ កុំព្រួយបារម្ភឲ្យសោះ យើងជាព្រះរបស់អ្នក។ យើងនឹងឲ្យអ្នកមានកម្លាំងរឹងប៉ឹង យើងជួយអ្នក យើងគាំទ្រអ្នក យើងនឹងសម្តែងបារមី រកយុត្តិធម៌ឲ្យអ្នក។
|
||
|
||
\s5
|
||
\v 11 មើល៍! ពួកគេនឹងត្រូវអាម៉ាស់ហើយនិងបាក់មុខផង សម្រាប់អ្នកដែលបានខឹងនិងអ្នក ពួកគេនឹងមិនបានអ្វីហើយវិនាស សម្រាប់អ្នកដែលទាស់និងអ្នក។
|
||
|
||
\s5
|
||
\v 12 អ្នកនឹងស្វែងរកពួកដែលធ្លាប់ប្រឆាំងនឹងអ្នក តែរកពួកគេមិនឃើញទៀតទេ ពួកដែលធ្លាប់ធ្វើសឹកជាមួយអ្នក ប្រែជាសាបសូន្យ រលាយបាត់អស់។
|
||
\v 13 ដ្បិត យើង ជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងកាន់ដៃស្ដាំរបស់អ្នកហើយ យើងប្រាប់អ្នកថា «កុំភ័យខ្លាចអ្វី យើងជួយអ្នកហើយ»។
|
||
|
||
\s5
|
||
\v 14 កុំខ្លាចអ្វីឡើយ កូនចៅយ៉ាកុប និងបុរសនៃអីុស្រាអែលអើយ ពួកអ្នកខ្សោយដូចដង្កូវ យើងជាព្រះដ៏វិសុទ្ធរបស់ជនជាតិអីុស្រាអែល យើងជួយអ្នកនិងលោះអ្នកជាមិនខាន នេះជាព្រះបន្ទូល របស់ព្រះអម្ចាស់នៃជនជាតិអុីស្រាអែល។
|
||
\v 15 មើល៍! យើងធ្វើឲ្យអ្នកប្រែទៅជារនាស់ដែកថ្មី ដែលមានធ្មេញយ៉ាងមុត អ្នកនឹងរាស់កម្ទេចភ្នំតូចធំ ឲ្យទៅជាធូលីដី។
|
||
|
||
\s5
|
||
\v 16 អ្នកកម្ចាត់កម្ចាយពួកគេឲ្យរសាត់តាមខ្យល់ ហើយខ្យល់កួចយកពួកគេទៅអស់គ្មានសល់។ អ្នកនឹងរីករាយ ព្រោះតែព្រះអម្ចាស់ អ្នកនឹងខ្ពស់មុខ ព្រោះតែព្រះដ៏វិសុទ្ធនៃជនជាតិអីុស្រាអែល។
|
||
|
||
\s5
|
||
\v 17 ជនក្រីក្រ និងអ្នកជួបទុក្ខលំបាកស្វែងរកទឹក ប៉ុន្តែមិនមានទឹកនោះទេ ហើយអណ្តាតពួកគេស្រេកទឹកខ្លាំង។ យើងជាព្រះអម្ចាស់ នឹងឆ្លើយតបចំពោះពាក្យអង្វររបស់ពួកគេ យើងជាព្រះនៃជនជាតិអីុស្រាអែល នឹងមិនបោះបង់ចោលគេទេ។
|
||
\v 18 យើងនឹងធ្វើឲ្យមានទន្លេ ផុសចេញពីផ្នូកខ្សាច់ ហើយមានទឹកហូរតាមជ្រលងភ្នំ យើងនឹងធ្វើឲ្យវាលរហោស្ថាន ប្រែទៅជាបឹងធំ ឲ្យដីហួតហែងប្រែជាប្រភពទឹកទៅវិញ។
|
||
|
||
\s5
|
||
\v 19 យើងនឹងធ្វើឲ្យមានដើមគគីរ បេង នាងនួន ពពាលខែ ដុះក្នុងវាលរហោស្ថាន។ យើងនឹងត្រៀមដើមកកោះ ស្រល់នៅទីរហោស្ថាន ជាមួយស្រឡៅ ដុះជាមួយគ្នាតាមព្រៃរបោះ។
|
||
\v 20 យើងនឹងធ្វើការទាំងនេះ ដើម្បីឲ្យមនុស្សទាំងអស់មើលឃើញ ហើយដឹងផង និងយល់ជាមួយគ្នាថា ជាដីរបស់ព្រះអម្ចាស់បានធ្វើការនេះ ជាព្រះដ៏វិសុទ្ធ នៃជនជាតិអុីស្រាអែល បានបង្កើតពួកវាមក។
|
||
|
||
\s5
|
||
\v 21 «សូមបង្ហាញរបស់អ្នកមក» ព្រះបន្ទូលនៃព្រះអម្ចាស់ «សូមជជែកពីការល្អសម្រាប់ព្រះរបស់អ្នក» មានបន្ទូលទៅកាន់ពួកយាកុប។
|
||
\v 22 សូមឲ្យព្រះទាំងនោះ ថ្លែងប្រាប់អំពីហេតុការណ៍ដែល នឹងត្រូវកើតមាននៅអនាគត ដូច្នេះយើងដឹងអំពីការអ្វី។ តើព្រះទាំងនោះប្រាប់អ្វីពីដើមដំបូង នោះយើងនឹងរិះគិត ដូច្នេះយើងអាចបង្ហាញដល់ពួកគេ ហើយដឹងពីអ្វីដែលនឹងត្រូវកើតឡើងជាពិត។
|
||
|
||
\s5
|
||
\v 23 ចូរនិយាយប្រាប់យើងអំពីអនាគត នោះយើងនឹងដឹងថាអ្នកគឺជាព្រះ ចូរធ្វើការអ្វីមួយ ទោះបីអាក្រក់ឬ ល្អក្ដី ដើម្បីឲ្យយើងឃើញ និងស្ងើចសរសើរ។
|
||
\v 24 មើល៍! អ្នកគឺព្រះក្លែងក្លាយហើយការងារឯងក៏គ្មានន័យដែរ ហើយពួកអ្នកដែលជ្រើសរើសឯង សុទ្ធតែជាមនុស្សគម្រក់។
|
||
|
||
\s5
|
||
\v 25 យើងបានហៅមនុស្សម្នាក់មកពីទិសខាងជើង ហើយអ្នកនោះក៏មកដល់ នៅទិសខាងកើត គេគោរពឈ្មោះគាត់ គាត់ជាន់ឈ្លីអ្នកដឹកនាំរបស់ប្រជាជាតិនានា ដូចគេដើរជាន់ភក់ ឬដូចជាងស្មូនជាន់ដីឥដ្ឋដែរ។
|
||
\v 26 តើនរណាបានប្រកាសអំពីការទាំងនេះ តាំងពីដើម ដែលយើងអាចដឹងនោះ? មុនពេលនេះ ដែលយើងគួរនិយាយថា «អ្នកជាព្រះ?» តែផ្ទុយទៅវិញគ្មានការអ្វីមួយកើតឡើង ពិតហើយក៏មិនឮអ្នកនិយាយអ្វីដែរ។
|
||
|
||
\s5
|
||
\v 27 យើងទេតើ ដែលបានប្រាប់ដល់ ក្រុងស៊ីយ៉ូន «មើលន៍ គេមកហើយ» ខ្ញុំបានចាត់អ្នកនាំសារមកប្រាប់ អ្នកក្រុងយេរូសាឡឹម។
|
||
\v 28 យើងក្រឡេកមើលទៅ ពុំឃើញមាននរណាម្នាក់ទាល់តែសោះក្នុងចំណោមទាំងនោះ គ្មាននរណាម្នាក់ផ្ដល់យោបល់ឬឆ្លើយ នឹងសំណួរ ដែលយើងសាកសួរនោះទេ។
|
||
\v 29 មើល៍! ព្រះទាំងនោះគ្មានបានការ គេពុំអាចធ្វើអ្វីបានសោះឡើយ រូបបដិមាទាំងនោះសុទ្ធតែឥតប្រយោជន៍ ឥតបានការអ្វីទាំងអស់។
|
||
|
||
\s5
|
||
\c 42
|
||
\cl ជំពូក ៤២
|
||
\p
|
||
\v 1 មើល៍! អ្នកបម្រើរបស់យើង ជាអ្នកដែលយើងបានជ្រើសរើស និងជាទីគាប់ចិត្តរបស់យើង។ យើងដាក់វិញ្ញាណរបស់យើងលើគាត់ ហើយនឹងនាំសេចក្តីយុតិធម៌ឲ្យប្រជាជាតិទាំងឡាយ។
|
||
\v 2 លោកមិនស្រែក ឬគំហកកំហែង ដាក់នរណាឡើយ ហើយក៏មិនបន្លឺសំឡេងនៅតាមផ្លូវដែរ។
|
||
|
||
\s5
|
||
\v 3 លោកនឹងមិនកាត់ផ្ដាច់ដើមត្រែងណា ដែលទក់ហើយនោះទេ ហើយលោកក៏មិនផ្លុំពន្លត់ភ្លើង ដែលហៀបនឹងរលត់នោះដែរ លោកនឹងនាំយកក្តីយុតិធម៌ពិត។
|
||
\v 4 លោកនឹងមិនទន់ខ្សោយឡើយ លោកអង់អាចជានិច្ច រហូតទាល់តែមានយុតិធម៌លើផែនដី ហើយតាមកោះនានា បានទទួលច្បាប់ពីលោក។
|
||
|
||
\s5
|
||
\v 5 នេះគឺជាអ្វីដែលព្រះជាម្ចាស់ជាព្រះអម្ចាស់មានព្រះបន្ទូល ជាព្រះដែលបានបង្កើត ផ្ទៃមេឃ និងព្រះអង្គបានសន្ធឹងផែនដី និងអ្វីៗទាំងអស់កកើតឡើង ព្រះអង្គប្រទានដង្ហើមដល់មនុស្ស ហើយសត្វទាំងឡាយផង។
|
||
\v 6 «យើងនេះហើយជាព្រះអម្ចាស់ ដែលបានហៅអ្នកមកដោយសុចរិតរបស់យើង ហើយយើងកាន់ដៃអ្នក។ យើងទុកអ្នកដោយឡែក ហើយតែងតាំងអ្នកជាសម្ពន្ធមេត្រី សម្រាប់ប្រជាជន ឲ្យអ្នកធ្វើជាពន្លឺដល់សាសន៍ដទៃផង។
|
||
|
||
\s5
|
||
\v 7 ដើម្បីប្រោសមនុស្សខ្វាក់ឲ្យភ្លឺ ដោះលែងជនជាប់ជាឈ្លើយសឹកចេញពីទីឃុំឃាំង ព្រមទាំងរំដោះប្រជាជនដែលរស់នៅក្នុង ភាពងងឹត ឲ្យបានចេញរួចផង។
|
||
|
||
\s5
|
||
\v 8 យើងគឺជា ព្រះអម្ចាស់គឺជានាមរបស់យើង ហើយសិរីរុងរឿងរបស់យើងនឹងមិនចែកការសរសើរ ជាមួយព្រះផ្សេងណាឡើយ។
|
||
\v 9 មើល៍! ការដែលកើតពីមុនគឺបានសម្រេច យើងក៏នឹងប្រកាសពីហេតុការណ៍ថ្មីទៀតដែរ។ មុនការនោះកើតឡើង គឺយើងប្រាប់ឲ្យអ្នករាល់គ្នាដឹងអំពីពួកវា»។
|
||
|
||
\s5
|
||
\v 10 ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់ ចូរសរសើរតម្កើងព្រះអង្គ ពីផែនដី នឹងអស់អ្នកដែលនៅតាមសមុទ្រ ហើយនៅតាមកោះ និងមនុស្សទាំងអស់ផង។
|
||
\v 11 សូមអ្នកដែលរស់នៅតាមវាលរហោស្ថាន និងទីក្រុងស្រែកឡើង អ្នកតាមភូមិដែលមានមនុស្សកេដាររស់នៅ ចូរបន្លឺដោយអំណរ! សូមអ្នកក្រុងសេឡា ស្រែកច្រៀង! សូមអ្នកដែលរស់នៅតាមកំពូលភ្នំ ស្រែកអបអរសាទរ។
|
||
|
||
\s5
|
||
\v 12 ចូរនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់ ហើយសរសើរតម្កើងព្រះអង្គ នៅតាមកោះទាំងឡាយ។
|
||
\v 13 ព្រះអម្ចាស់ស្រឡាញ់ប្រជាជន របស់ព្រះអង្គយ៉ាងខ្លាំង ព្រះអង្គយាងចេញទៅដូចវីរជន ដូចអ្នកចម្បាំងដ៏ចំណាន ព្រះអង្គបន្លឺព្រះសូរសៀង ស្រែកកម្លា ហើយយកជ័យជម្នះលើខ្មាំងសត្រូវ។
|
||
|
||
\s5
|
||
\v 14 យើងនៅស្ងៀមតាំងពីយូរណាស់មកហើយ យើងនៅសំងំ យើងខំទប់ចិត្ត ឥឡូវនេះ យើងស្រែកដង្ហក់ ដូចស្ត្រីស្រែកថ្ងូរ នៅពេលសម្រាលកូន។
|
||
\v 15 យើងនឹងកម្ទេចទាំងភ្នំធំទាំងភ្នំតូចទាំងជ្រលោងទាំងឡាយដែរ យើងនឹងធ្វើឲ្យរុក្ខជាតិក្រៀមស្វិត យើងនឹងធ្វើឲ្យទន្លេក្លាយទៅជាដីគោក ហើយឲ្យបឹងបួរីងហួតហែង។
|
||
|
||
\s5
|
||
\v 16 យើងនឹងធ្វើឲ្យមនុស្សខ្វាក់ដើរនៅតាមផ្លូវ ដែលគេពុំស្គាល់ យើងនឹងដឹកដៃគេដើរតាមផ្លូវ ដែលគេពុំធ្លាប់ដើរ។ យើងនឹងប្ដូរភាពងងឹត ឲ្យទៅជាពន្លឺនៅមុខពួកគេ ហើយធ្វើឲ្យផ្លូវរដិបរដុប ប្រែទៅជាផ្លូវរាបស្មើ។ យើងពិតជាធ្វើដូច្នោះមែន ហើយយើងនឹងមិនធ្វើឲ្យពួកគេខកខានឡើយ។
|
||
|
||
\s5
|
||
\v 17 ពួកគេនឹងត្រឡប់មកវិញ ពួកគេពិតជាត្រូវរង់អាម៉ាស់ ដែលបានទុកចិត្តលើព្រះក្លែងក្លាយ ហើយនិយាយទៅរូបព្រះទាំងនោះថា «អ្នកគឺជាព្រះរបស់យើង»។
|
||
|
||
\s5
|
||
\v 18 ចូរស្ដាប់ មនុស្សថ្លង់អើយ ហើយមើល មនុស្សខ្វាក់អើយ ចូរមើលឃើញចុះ។
|
||
\v 19 តើនរណាជាមនុស្សខ្វាក់ គឺអ្នកបម្រើរបស់យើង? តើនរណាថ្លង់ដូចអ្នកនាំពាក្យ ដែលយើងចាត់ឲ្យមក? តើនរណាខ្វាក់ដូចអ្នកដែលយើង ស្រោចស្រង់ឡើងវិញ គឺខ្វាក់ដូចអ្នកបម្រើរបស់ព្រះអម្ចាស់?
|
||
|
||
\s5
|
||
\v 20 អ្នកឃើញការជាច្រើន តែអ្នកមិនយកចិត្តទុកដាក់ចងចាំទេ អ្នកស្ដាប់ តែមិនឮអ្វីសោះ។
|
||
\v 21 ដោយព្រះអម្ចាស់យុតិ្តធម៌ ព្រះអង្គសព្វព្រះហឫទ័យធ្វើឲ្យសេចក្តីយុត្តិធម៌របស់ព្រះអង្គ បានថ្កុំថ្កើងរុងរឿង។
|
||
|
||
\s5
|
||
\v 22 ក៏ប៉ុន្តែ ប្រជារាស្ត្រនោះត្រូវគេប្លន់ ត្រូវគេរឹបអូសយកទ្រព្យសម្បត្តិ ត្រូវធ្លាក់ទៅក្នុងអន្ទាក់ ហើយត្រូវគេឃុំឃាំងទាំងអស់គ្នា។ ខ្មាំងសត្រូវបានប្លន់ពួកគេ តែគ្មាននរណារំដោះពួកគេឡើយ ខ្មាំងសត្រូវបានរឹបអូសយកសម្បត្តិពួកគេ តែគ្មាននរណាអើពើទាមទាររបស់ទាំងនោះ «ឲ្យពួកគេវិញដែរ!»
|
||
|
||
\s5
|
||
\v 23 ក្នុងចំណោមអ្នករាល់គ្នា តើមាននរណានិងស្តាប់ការនេះ? តើនរណានិងស្ដាប់ ហើយឮនៅពេលអនាគត?
|
||
\v 24 តើនរណាបានប្រគល់លោកយ៉ាកុបទៅចោរប្លន់ និងអុីស្រាអែលទៅចោរលូចដូច្នេះ? តើមិនមែនព្រះអម្ចាស់ដែលទាស់និងយើងដែលបានធ្វើបាប តើអ្នកណាមិនព្រមដើរតាមផ្លូវព្រះអង្គ ហើយតើអ្នកណាមិនស្ដាប់ក្រឹត្យវិន័យនោះ?
|
||
|
||
\s5
|
||
\v 25 ដូច្នេះហើយ បានជាព្រះអង្គដាក់ព្រះពិរោធ មកលើពួកគេ ដោយធ្វើឲ្យភ្លើងសង្គ្រាមផ្ទុះឡើង។ វាបានឆេះជុំវិញពួកគេ ទោះបីយ៉ាងនេះក្ដី ក៏ពួកគេពុំបានភ្ញាក់ខ្លួន ហើយទោះវាបានឆេះបំផ្លាញពួកគេក្តី ប៉ុន្តែពួកមិនបានយកចិត្តទុកដាក់ដែរ។
|
||
|
||
\s5
|
||
\c 43
|
||
\cl ជំពូក ៤៣
|
||
\p
|
||
\v 1 ប៉ុន្តែ ពេលនេះគឺជាអ្វីដែលព្រះអម្ចាស់ មានព្រះបន្ទូល ព្រះអង្គដែលបានបង្កើតអ្នកមក យ៉ាកុប ហើយព្រះអង្គដែលបង្កើតអ្នកអុីស្រាអែល «កុំភ័យខ្លាចអ្វីឡើយ ដ្បិតយើងបានលោះអ្នក យើងក៏បានហៅអ្នកចំឈ្មោះ ហើយអ្នកធ្វើជារបស់យើង។
|
||
|
||
\s5
|
||
\v 2 ពេលអ្នកឆ្លងកាត់ទឹកសមុទ្រ យើងនឹងនៅជាមួយអ្នក ប្រសិនបើអ្នកឆ្លងកាត់ទន្លេ អ្នកនឹងមិនលង់ទឹកឡើយ។ ប្រសិនបើអ្នកដើរកាត់ភ្លើង អ្នកនឹងមិនរលាកទេ អណ្ដាតភ្លើងក៏មិនឆាបឆេះអ្នកដែរ។
|
||
\v 3 ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់អ្នក យើងជាព្រះដ៏វិសុទ្ធនៃអីុស្រាអែល ជាព្រះសង្គ្រោះរបស់អ្នក។ យើងបានប្រគល់អេស៊ីបដើម្បីលោះអ្នក ហើយអេត្យូពី និងស្រុកសេបា ជាថ្នូរសម្រាប់អ្នកដែរ។
|
||
|
||
\s5
|
||
\v 4 ចាប់តាំងពីអ្នកមានតម្លៃ ហើយវិសេសនៅក្នុងភ្នែករបស់យើង នោះយើងបានស្រឡាញ់អ្នក ដូច្នេះហើយយើងនឹងយកមនុស្សជាច្រើនសម្រាប់ប្តូរនឹងអ្នក ហើយមនុស្សជាច្រើននោះគឺប្តូរសម្រាប់ជីវិតរបស់អ្នក។
|
||
\v 5 កុំភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក យើងនឹងនាំកូនចៅរបស់អ្នកពីទឹកដីខាងកើត ហើយប្រមូលពូជពង្សរបស់អ្នក ពីទឹកដីខាងលិចដែរ។
|
||
|
||
\s5
|
||
\v 6 យើងនឹងបញ្ជាទៅដល់ស្រុកខាងជើង «ប្រគល់កូនចៅរបស់អ្នក» ហើយបញ្ជាដល់ស្រុកខាងត្បូង «មិនត្រូវឃាត់ពួកគេក្នុងការត្រឡប់មកវិញឡើយ» នឹងនាំកូនប្រុសកូនស្រីរបស់យើងដែលស្ថិតនៅស្រុកឆ្ងាយដាច់ស្រយាលនៃផែនដីមកវិញ
|
||
\v 7 គឺអស់អ្នកដែលហៅដោយឈ្មោះរបស់យើង គឺជាអ្នកបង្កើតសម្រាប់សិរីរុងរឿងរបស់យើង ជាអ្នកដែលយើងបានសូនឡើង ពិតណាស់ជាអ្នកដែលយើងបានបង្កើតមក។
|
||
|
||
\s5
|
||
\v 8 សូមនាំប្រជាជនដែលមើលមិនឃើញ ទោះបីគេមានភ្នែកក៏ដោយ ហើយស្តាប់មិនឮ ទោះបីគេមានត្រចៀកក៏ដោយ។
|
||
\v 9 ប្រជាជាតិទាំងអស់មកជួបជុំគ្នា ហើយប្រជាជនទាំងឡាយមកប្រមូលផ្ដុំគ្នា។ តើមានព្រះណាបានប្រាប់ ដំណឹងជាមុនអំពីហេតុការណ៍ទាំងនេះ? ចូលឲ្យគេនាំព្រះទាំងនោះនឹងសាក្សី ដើម្បីបង្ហាញភស្ដុតាងមក ដើម្បីឲ្យអ្នកឯទៀតឮ រួចពោលថា ពាក្យសម្ដីរបស់ព្រះនោះ «ត្រឹមត្រូវមែន»។
|
||
|
||
\s5
|
||
\v 10 អ្នករាល់គ្នាគឺជាសាក្សីរបស់យើង «ព្រះអម្ចាស់មានព្រះបន្ទូលថា» អ្នករាល់គ្នានេះហើយជាអ្នកបម្រើរបស់យើងដែលបានជ្រើសរើស ដើម្បីឲ្យអ្នករាល់គ្នាដឹង និងជឿលើយើង ព្រមទាំងទទួលស្គាល់ថាយើង ជាព្រះជាម្ចាស់។ នៅមុនយើងគ្មានព្រះណាទេ នៅក្រោយយើងក៏គ្មានព្រះណាទៀតដែរ។
|
||
\v 11 យើង គឺយើងជាព្រះអម្ចាស់ គ្មានព្រះសង្គ្រោះណាទៀតឡើយ គឺមានតែយើងវិញ។
|
||
|
||
\s5
|
||
\v 12 យើងបានប្រកាស់ ពីការសង្គ្រោះហើយបានថ្លែងថា គ្មានព្រះដទៃក្នុងចំណោមអ្នករាល់គ្នាឡើយ។ អ្នករាល់គ្នាជាសាក្សីរបស់យើង «នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់» យើងគឺជាព្រះជាម្ចាស់។
|
||
\v 13 តាំងពីថ្ងៃនេះទៅ យើងគឺជាព្រះអម្ចាស់ ហើយគ្មាននរណាអាចរំដោះអ្នកណាពីកណ្ដាប់ដៃ របស់យើងដែរ។ យើងធ្វើរួចហើយ តើអ្នកណាអាចធ្វើដូចយើងបាន?»
|
||
|
||
\s5
|
||
\v 14 នេះគឺជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូល ព្រះអង្គសង្គ្រោះរបស់អ្នក គឺព្រះដ៏វិសុទ្ធនៃជនជាតិអីុស្រាអែល «ដ្បិតយើងនឹងចាត់ទ័ពឲ្យទៅវាយក្រុងបាប៊ីឡូន ដើម្បីផ្តូលអំណាចរបស់ពួកគេ ហើយបែរក្តីអំណររបស់អ្នកបាប៊ីឡូន ទៅជាចម្រៀងកាន់ទុក្ខវិញ។
|
||
\v 15 យើងជាព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធ យើងជាព្រះមហាក្សត្រដែលបាន បង្កើតអីុស្រាអែល»។
|
||
|
||
\s5
|
||
\v 16 នេះគឺជាអ្វីដែលព្រះអម្ចាស់មានបន្ទូល (តើអ្នកណាបានញែកសមុទ្រធ្វើផ្លូវនៅកណ្ដាលមហាសមុទ្រ
|
||
\v 17 តើអ្នកណាដែលបាននាំកងទ័ពមានរទេះចម្បាំង កងពលសេះដ៏ខ្លាំង។ ពួកគេបានបរាជ័យទាំងអស់គ្នា ហើយពួកគេមិនអាំចក្រោកឡើងវិញឡើយ ហើយពួកគេរលត់ទៅ ដូចជាចង្កៀងអស់ប្រេង)។
|
||
|
||
\s5
|
||
\v 18 «កុំគិតពីអ្វីដែលបែបធម្មតាឡើយ ហើយកុំនឹកនាការដែលកើតមានតាំងបុរាណកាលនោះ។
|
||
\v 19 មើល៍! យើងនឹងធ្វើឲ្យមានការថ្មីកើតឡើង ពេលនេះកំពុងតែកើតហើយ តើអ្នករាល់គ្នាមិនឃើញទេឬ? យើងនឹងធ្វើផ្លូវមួយក្នុងវាលរហោស្ថាន ព្រមទាំងធ្វើឲ្យមានទន្លេហូរ នៅវាលហួតហែងទៀតផង។
|
||
|
||
\s5
|
||
\v 20 សត្វព្រៃទាំងឡាយនៅតាមទីវាលនឹងគោរពយើង ហើយឆ្កែព្រៃ និងត្មាតផងដែរ ពីព្រោះយើងធ្វើឲ្យមានទឹក នៅក្នុងវាលរហោស្ថាន និងធ្វើឲ្យមានទន្លេហូរកាត់វាលហួតហែង ដើម្បីផ្ដល់ទឹកឲ្យប្រជាជន ដែលយើងបានជ្រើសរើសបានផឹក
|
||
\v 21 ប្រជាជនទាំងនេះដែលយើងបានបង្កើតសម្រាប់យើង ដើម្បីឲ្យពួកគេលើកតម្កើងយើង។
|
||
|
||
\s5
|
||
\v 22 ប៉ុន្តែ ពូជពង្សយ៉ាកុបអើយ អ្នកពុំបានហៅរកយើងទេ អ្នកនឿយណាយនឹងបម្រើយើងអុីស្រាអែលអើយ។
|
||
\v 23 អ្នកយកកូនចៀមមកដុតទាំងមូលធ្វើយញ្ញបូជា តែមិនមែនថ្វាយយើងទេ អ្នកធ្វើយញ្ញបូជា តែមិនបានបន្ថែមសិរីរុងរឿងរបស់យើងទេ។ យើងមិនបានបង្ខិតបង្ខំ អ្នកឲ្យយកតង្វាយមកឲ្យយើង យើងក៏មិនបានឲ្យអ្នកនឿយហត់ដុតធូបដែរ។
|
||
|
||
\s5
|
||
\v 24 អ្នកយកប្រាក់ទៅទិញគ្រឿងក្រអូប តែមិនមែនសម្រាប់យើងទេ ហើយអ្នកយកខ្លាញ់សត្វធ្វើយញ្ញបូជា តែមិនមែនដើម្បីចម្អែតយើងឡើយ។ ផ្ទុយទៅវិញ ដោយសារអំពើបាបរបស់អ្នក អ្នកបែរជាបង្ខិតបង្ខំយើង ឲ្យធ្វើជាខ្ញុំបម្រើរបស់អ្នកទៅវិញ អ្នកបានធ្វើឲ្យយើងនឿយណាយ ដោយសារអំពើអាក្រក់របស់អ្នក។
|
||
|
||
\s5
|
||
\v 25 គឺយើងដែលបានលុបអំពើរំលងអ្នកចេញ ដោយយើងយល់ដល់នាមរបស់យើង ព្រមទាំងលើកលែងទោសឲ្យអ្នក នឹងមិននឹកនាដល់អំពើបាប របស់អ្នកទៀតឡើយ។
|
||
\v 26 ចូររៀបរាប់ប្រាប់យើងមកមើល! យើងទាំងពីរនឹងវិនិច្ឆ័យរកខុសត្រូវជាមួយគ្នា ចូរនិយាយការពារខ្លួន ដើម្បីបញ្ជាក់ថា អ្នកពិតជាគ្មានទោស។
|
||
|
||
\s5
|
||
\v 27 បុព្វបុរសរបស់អ្នកបានធ្វើបាប ហើយពួកអ្នកដឹកនាំរបស់អ្នក ក៏បានបះបោរប្រឆាំងនឹងយើងដែរ។
|
||
\v 28 ហេតុនេះហើយ បានជាយើងនឹងមើលងាយ អ្នកដឹកនាំបរិសុទ្ធ យើងឲ្យគេបំផ្លាញយ៉ាកុប យើងឲ្យគេប្រមាថដល់ ប្រជាជនអុីស្រាអែល»។
|
||
|
||
\s5
|
||
\c 44
|
||
\cl ជំពូក ៤៤
|
||
\p
|
||
\v 1 ឥឡូវនេះ ចូរស្ដាប់ យ៉ាកុបជាអ្នកបម្រើរបស់យើង ហើយនិងអីុស្រាអែល ដែលយើងបានជ្រើសរើសអើយ
|
||
\v 2 នេះគឺជាអ្វីដែលព្រះអម្ចាស់បានមានបន្ទូល ព្រះអង្គដែលបានសូនអ្នកតាំងពីក្នុងផ្ទៃម្ដាយ ព្រះអង្គនឹងជួយអ្នក៖ «កុំភ័យខ្លាចអ្វីឡើយ យ៉ាកុបជាអ្នកបម្រើរបស់យើង ហើយយេស៊ូរូន ដែលយើងបានជ្រើសរើស។
|
||
|
||
\s5
|
||
\v 3 យើងនឹងចាក់បង្ហូរទឹកទៅលើដីបែកក្រហែង យើងនឹងធ្វើឲ្យមានទឹកហូរ នៅលើដីហួតហែង យើងនឹងចាក់បង្ហូរព្រះវិញ្ញាណរបស់យើង ទៅលើពូជពង្សអ្នក ព្រមទាំងឲ្យពរដល់កូនចៅរបស់អ្នកផង។
|
||
\v 4 ពួកគេនឹងចម្រើនឡើង ដូចស្មៅត្រូវទឹកភ្លៀងនិងដូចរុក្ខជាតិដុះនៅតាមមាត់ស្ទឹង។
|
||
|
||
\s5
|
||
\v 5 ម្នាក់ពោលថា «ខ្ញុំជារបស់ព្រះអម្ចាស់» ម្នាក់ទៀតនឹងហៅឈ្មោះថា យ៉ាកុប ម្នាក់ទៀតចារលើបាតដៃថា ខ្ញុំថ្វាយខ្លួនទៅព្រះអម្ចាស់ ព្រមទាំងមានមោទនភាព ព្រោះខ្លួនជាជនជាតិអីុស្រាអែល»។
|
||
|
||
\s5
|
||
\v 6 នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់ ជាព្រះមហាក្សត្ររបស់ ជនជាតិអីុស្រាអែល ហើយជាព្រះសង្គ្រោះ គឺព្រះអម្ចាស់នៃពិភពទាំងមូល៖ «យើងនៅមុនគេ ហើយនៅក្រោយគេបំផុតក្រៅពីយើង គ្មានព្រះណាទៀតឡើយ។
|
||
|
||
\s5
|
||
\v 7 តើមានព្រះណាដូចយើង? ឲ្យព្រះនោះបង្ហាញខ្លួន ហើយនិយាយមកកាន់យើងមក គឺត្រូវរៀបរាប់អំពីហេតុការណ៍ដែលកើតមាន ចាប់ពីពេលយើងបង្កើតប្រជាជន ព្រមទាំងរៀបរាប់អំពីការ ដែលនឹងកើតមាននៅពេលខាងមុខដែរ។
|
||
|
||
\s5
|
||
\v 8 កុំញ័ររន្ធត់ កុំភ័យខ្លាចអ្វីឡើយ។ តើយើងមិនបានប្រាប់ឲ្យអ្នករាល់គ្នាដឹងជានិច្ចតាំងពីយូរមកទេរឺ? អ្នករាល់គ្នាជាសាក្សីរបស់យើង តើមានព្រះណាទៀតទេក្រៅពីយើង? គ្មានថ្មដាណាផ្សេងទៀតទេ ដែលយើងមិនស្គាល់សោះឡើយ»។
|
||
|
||
\s5
|
||
\v 9 អស់អ្នកដែលឆ្លាក់រូបបដិមា សុទ្ធតែជាមនុស្សឥតបានការ ចំណែកស្នាដៃដែលគេចូលចិត្ត ក៏គ្មានបានការអ្វីដែរ រូបព្រះទាំងនោះជាសាក្សីនៃការមើលមិនឃើញ ហើយក៏មិនដឹងអ្វីដែរ គឺធ្វើឲ្យពួកគេអាម៉ាស់វិញ។
|
||
\v 10 តើអ្នកសូនរូបព្រះក្លែងក្លាយ ឬសិតរូបបដិមា ដែលមិនបានប្រយោជន៍ទាំងនោះ?
|
||
|
||
\s5
|
||
\v 11 មើល៍! អស់អ្នកដែលថ្វាយបង្គំរូបទាំងនោះ នឹងត្រូវអាម៉ាស់ ដ្បិតអ្នកឆ្លាក់រូបទាំងនោះសុទ្ធតែជាមនុស្ស។ ទុកឲ្យពួកគេប្រមូលគ្នា ឲ្យគេជួបជុំគ្នាទៅ ពួកគេនឹងត្រូវញាប់ញ័រ ហើយអាម៉ាស់មុខ។
|
||
|
||
\s5
|
||
\v 12 ជាងដែកយកលោហធាតុមកដុត ហើយឆ្នៃវា ជាមួយនិងធ្យូងថ្ម។ គាត់ដំនឹងញញួរធ្វើជារូប ហើយខំប្រឹងធ្វើការដោយប្រើកម្លាំងដៃ។ ហើយគាត់ក៏ឃ្លាន ក៏ធ្វើឲ្យគាត់អស់កម្លាំង ព្រោះគាត់មិនបានផឹកទឹក ហើយក៏ខ្សោយ។
|
||
|
||
\s5
|
||
\v 13 ជាងឈើលាតសន្ធឹងខ្សែមកវាស់ឈើ ជាមួយខ្សែរបន្ទាត់ និងគូររូបពីលើដោយស្លាបប៉ាកកា។ គាត់យកពន្លាកមកដាប់ឈើនោះ តាមរូបរាងផង។ គាត់នឹងធ្វើរូបនោះទៅដូចជាមនុស្ស ហើយទាក់ទាញចិត្តមនុស្សលោក ដូច្នេះវានឹងតម្កល់នៅក្នុងផ្ទះផង។
|
||
|
||
\s5
|
||
\v 14 គាត់កាប់ដើមឈើដ៏ធំៗ រួចជ្រើសរើសយកឈើខ្លឹមដ៏មានតម្លៃ ពីចំណោមដើមឈើទាំងឡាយនៅក្នុងព្រៃ។ គាត់ដាំដើមស្រល់ ហើយភ្លៀងបានធ្វើឲ្យដុះលូតលាស់ឡើង។
|
||
|
||
\s5
|
||
\v 15 មនុស្សម្នាយកឈើទាំងនោះមកប្រើជាអុស សម្រាប់កម្ដៅផ្ទះ និងចម្អិនម្ហូបអាហារ។ គេក៏យកឈើនោះឆ្លាក់ធ្វើរូបព្រះសម្រាប់ក្រាបថ្វាយបង្គំ និងធ្វើជារូបបដិមាសម្រាប់គោរពបូជា។
|
||
\v 16 គេយកឈើមួយចំណែកទៅធ្វើជាអុស អាំងសាច់បរិភោគចម្អែតក្រពះ ហើយក៏ប្រើសម្រាប់កម្ដៅរូបរាងកាយ ទាំងពោលថា «មើល៍ អណ្ដាតភ្លើងនេះធ្វើឲ្យខ្ញុំកក់ក្ដៅស្រួលណាស់»។
|
||
|
||
\s5
|
||
\v 17 ឈើមួយចំណែកទៀត គេយកទៅធ្វើជា រូបបដិមា ជាព្រះរបស់ខ្លួន រួចក្រាបថ្វាយបង្គំ គេគោរពបម្រើរូបនោះ និងទូលអង្វរថា«សូមរំដោះទូលបង្គំផង ដ្បិតព្រះអង្គជាព្រះរបស់ទូលបង្គំ»។
|
||
|
||
\s5
|
||
\v 18 ពួកគេទាំងនោះមិនយល់ និងមិនរិះគិតពិចារណា ព្រោះភ្នែកគេងងឹតមើលអ្វីពុំឃើញ ហើយចិត្តគំនិតរបស់គេក៏ពុំយល់អ្វីដែរ។
|
||
|
||
\s5
|
||
\v 19 គ្មាននរណាម្នាក់ចាប់អារម្មណ៍ រិះគិត និងពិចារណា រួចពោលថា «ខ្ញុំបានដុតឈើអស់ពាក់កណ្ដាល ខ្ញុំដុតនំបុ័ងនៅលើរងើកភ្លើង ខ្ញុំអាំងសាច់បរិភោគ។ គួរឲ្យខ្ញុំយកឈើពាក់កណ្ដាលទៀតដែលនៅសល់ យកទៅធ្វើជារូបព្រះគួរស្អប់ខ្ពើម ដើម្បីថ្វាយបង្គំឬអី? តើខ្ញុំនឹងក្រាបថ្វាយបង្គំរូបឈើនោះឬអី?»
|
||
|
||
\s5
|
||
\v 20 គឺវាដូច្នេះ ប្រសិនបើវាកំពុងតែសុីផេះ ដូងចិត្តបោកបញ្ឆោតរបស់វាបាននាំឲ្យគេវង្វេង។ វាមិនអាចជួយខ្លួនវាបានទេ ហើយវាក៏មិនអាចនិយាយបានដែរ «ការទាំងនេះដែលនៅខាងស្តាំដៃយើង គឺជាព្រះក្លែងក្លាយ»។
|
||
|
||
\s5
|
||
\v 21 ចូរគិតពីការនេះ អីុស្រាអែលដែលជាកូនចៅយ៉ាកុបអើយ ដ្បិតអ្នកជាអ្នកបម្រើរបស់យើង យើងបានបង្កើតអ្នក ហើយអ្នកជាអ្នកបម្រើយើង អុីស្រាអែលយើងនឹងមិនបំភ្លេចអ្នកឡើយ។
|
||
\v 22 យើងបានលុបបំបាត់ទោសកំហុសរបស់អ្នក ដូចពពករសាត់ដ៏ក្រាស់ អំពើបាបរបស់អ្នកនឹងធ្លាក់មកលើយើងវិញ ដ្បិតយើងបានលោះអ្នកហើយ។
|
||
|
||
\s5
|
||
\v 23 ចូរស្រែកច្រៀងឡើងផ្ទៃមេឃអើយ ដ្បិតព្រះអម្ចាស់បានធ្វើការនេះហើយ ចូលស្រែកឡើង ទីជម្រៅនៃផែនដីអើយ។ ភ្នំទាំងឡាយអើយ ចូរស្រែកអឺងកងឡើង ព្រៃព្រឹក្សានិងរុក្ខជាតិ ក៏ត្រូវបន្លឺសំឡេងរួមជាមួយគ្នាដែរ ដ្បិតព្រះអម្ចាស់បានលោះកូនចៅរបស់លោកយ៉ាកុប ហើយព្រះអង្គបានសម្តែងសិរីរុងរឿងដល់ជនជាតិអីុស្រាអែល។
|
||
|
||
\s5
|
||
\v 24 នេះជាអ្វីដែលព្រះអម្ចាស់មានបន្ទូល ព្រះដែលបានលោះអ្នក គឺព្រះអង្គដែលបានបង្កើតអ្នកតាំងពីក្នុង ផ្ទៃម្ដាយមក «យើងជាព្រះអម្ចាស់ដែលបានបង្កើត អ្វីៗទាំងអស់ យើងបានលាតផ្ទៃមេឃ ហើយយើងក៏បានសន្ធឹងផែនដី ដោយខ្លួនយើងផ្ទាល់។
|
||
\v 25 យើងធ្វើឲ្យទំនាយរបស់គ្រូហោរ ទៅជាឥតបានការ យើងធ្វើឲ្យពួកគ្រូទាយវង្វេងវង្វាន់ យើងនឹងរំលាយគម្រោងការរបស់ពួកអ្នកប្រាជ្ញ ដោយធ្វើឲ្យចំណេះរបស់គេ ក្លាយទៅជាការលេលាទៅវិញ។
|
||
|
||
\s5
|
||
\v 26 យើង គឺជាព្រះអម្ចាស់ ដែលបំពេញតាមពាក្យសម្ដីអ្នកបម្រើរបស់យើង ហើយធ្វើឲ្យគម្រោងការរបស់អស់អ្នកដែល យើងចាត់ឲ្យមកនោះបានសម្រេច យើងថ្លែងអំពីក្រុងយេរូសាឡឹមថា «ចូរឲ្យមានប្រជាជនរស់នៅឡើង» និងក្រុងយូដា «ចូរសង់ក្រុងទាំងនោះឡើងវិញ យើងនឹងធ្វើឲ្យអ្វីៗដែលបាក់បែកមានរូបរាងឡើងវិញ»
|
||
\v 27 តើនរណាដែលបង្គាប់អោយមហាសាគរដ៏ជ្រៅ «ចូលឲ្យរីងស្ងួត ហើយយើងនឹងធ្វើឲ្យទន្លេរីងដែរ»។
|
||
|
||
\s5
|
||
\v 28 ព្រះអម្ចាស់ដែលបានមានបន្ទូលអំពីស្តេចស៊ីរូសថា «ទ្រង់គឺជាអ្នកដឹកនាំ ស្តេចនឹងបំពេញអ្វីៗតាមចិត្តរបស់យើង ទ្រង់នឹងចេញរាជសារឲ្យសង់ក្រុងយេរូសាឡឹម «ក្រុងនឹងសង់ឡើង» ហើយអំពីព្រះវិហារ«សូមឲ្យគ្រិៈរបស់វាបានសង់ឡើង»។
|
||
|
||
\s5
|
||
\c 45
|
||
\cl ជំពូក ៤៥
|
||
\p
|
||
\v 1 នេះគឺជាអ្វីដែលព្រះអម្ចាស់បានមានព្រះបន្ទូលទៅ ស្ដេចស៊ីរូសដែលព្រះអង្គបានចាក់ប្រេងអភិសេក ជាស្តេចដែលយើងកាន់ដៃស្ដាំរបស់យើង ក្នុងការបង្ក្រាបប្រជាជាតិនានានៅចំពោះមុខទ្រង់ ហើយដកអាវុធពីស្ដេចទាំងឡាយ ព្រមទាំងបើកទ្វារក្រុងចំហនៅចំពោះមុខទ្រង់ ហើយទ្វារក្រុងនៅតែបើកជានិច្ច
|
||
|
||
\s5
|
||
\v 2 «យើងនឹងនៅខាងមុខអ្នក ហើយភ្នំនឹងរាបស្មើ យើងនឹងបំបាក់ទ្វារលង្ហិនទាំងឡាយ ព្រមទាំងកម្ទេចរនុកដែកឲ្យខ្ទេចផង
|
||
\v 3 យើងនឹងប្រគល់ទ្រព្យសម្បត្តិ ដែលអ្នកមានបានកប់ទុកក្នុងទីងងឹត ហើយ អ្នកនឹងដឹងថាគឺជាយើង ពិតជាព្រះអម្ចាស់ ដែលបានហៅអ្នកដោយឈ្មោះរបស់យើង យើង ជាព្រះជាម្ចាស់នៃអុីស្រាអែល។
|
||
|
||
\s5
|
||
\v 4 ដ្បិតយ៉ាកុបជាអ្នកបម្រើយើង ហើយអុីស្រាអែលដែលយើងបានជ្រើសរើស យើងបានហៅអ្នកដោយចំឈ្មោះរបស់អ្នក បានប្រទានតួនាទីនៃកិត្ដិយស ទោះបីអ្នកមិនស្គាល់យើងក៏ដោយ ។
|
||
\v 5 យើងនេះហើយជាព្រះអម្ចាស់ ហើយគ្មានអ្នកផ្សេងទៀតដែរ គ្មានព្រះណាទៀតទេតែយើងជាព្រះជាម្ចាស់។ យើងនឹងជាកម្លាំងដល់អ្នកក្នុងចំបាំង ទោះអ្នកមិនស្គាល់យើងក៏ដោយ
|
||
\v 6 មនុស្សនឹងដឹងថា តាំងពីទិសខាងកើតដល់ទិសខាងលិច គឺគ្មានព្រះណាក្រៅពីយើងឡើយ យើងនេះហើយជាព្រះអម្ចាស់ គ្មានព្រះអ្នកណាផ្សេងទៀតទេ។
|
||
|
||
\s5
|
||
\v 7 យើងបានបង្កើតពន្លឺ និងភាពងងឹត យើងធ្វើឲ្យមានសេចក្ដីសុខ និងក្តីមហត្តរាយ គឺយើង ជាព្រះអម្ចាស់ ដែលបានធ្វើការទាំងនេះ។
|
||
\v 8 ចូរឲ្យផ្ទៃមេឃធ្លាក់ភ្លៀងចុះពីលើមក ចូលឲ្យផ្ទៃមេឃបង្អុរសេចក្ដីសុចរិតចុះមក។ ចូរឲ្យផែនដីបើកចំហ ដើម្បីឲ្យការសង្គ្រោះរីកចម្រើនឡើង ហើយឲ្យសេចក្ដីសុចរិត ពន្លកចេញជាមួយគ្នាដែរ។ យើងនេះហើយជាព្រះអម្ចាស់ ដែលបានបង្កើតការទាំងនោះមក។
|
||
|
||
\s5
|
||
\v 9 វេទនាដល់អ្នកណាដែលប្រឆាំងជាមួយនិងព្រះជាម្ចាស់ដែលបានបង្កើតមនុស្សនោះមក អ្នកនោះគឺដូចជាឆ្នាំងដីផ្សេងទៀតដែលនៅក្នុងចំណោមឆ្នាំងដីទាំងអស់នៅលើដី! តើមានដីឥដ្ឋណាដែលនិយាយទៅកាន់ជាងស្មូន «តើអ្នកកំពុងតែធ្វើអ្វីហ្នឹង?» ឬ «ការងាររបស់លោកមិនបានការទេ?»
|
||
|
||
\s5
|
||
\v 10 វេទនាដល់អ្នកណាដែលនិយាយទៅកាន់ឪពុកថា «តើអ្នកជាឪពុកបែបណាដែរ?» ឬនិយាយទៅម្តាយខ្លួនថា «ហេតុអ្វីបានជាផ្តល់កំណើតខ្ញុំធ្វើអី?»
|
||
|
||
\s5
|
||
\v 11 នេះគឺជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូល គឺជាព្រះដ៏វិសុទ្ធរបស់ជនជាតិអុីស្រាអែល ជាព្រះដែលបានបង្កើតគេមក «ហេតុអ្វីបានជាអ្នកសួរយើង អំពីកិច្ចការដែលយើងនឹងធ្វើ សម្រាប់កូនចៅរបស់យើងឬ? តើអ្នករាល់គ្នាចង់ប្រាប់យើងអំពីអ្វីដែលដៃយើងនឹងត្រូវធ្វើឬ?»
|
||
|
||
\s5
|
||
\v 12 «យើងនេះហើយដែលបានបង្កើតផែនដី ហើយបានបង្កើតមនុស្សនៅលើផែនដីនេះផង។ យើងបានលាតសន្ធឹងផ្ទៃមេឃ ដោយដៃរបស់យើង ហើយយើងក៏បញ្ជាហ្វូងផ្កាយទាំងនោះឲ្យលេចមកដែរ។
|
||
|
||
\s5
|
||
\v 13 យើងបានលើកស្ដេចស៊ីរូសឡើង នៅក្នុងសេចក្ដីសុចរិត ហើយយើងនឹងរៀបចំផ្លូវឲ្យបានល្អ។ ស្ដេចនោះនឹងសង់ទីក្រុងរបស់យើង ទ្រង់នឹងឲ្យប្រជាជនរបស់យើង ដែលជាប់ជាឈ្លើយសឹកវិលមកផ្ទះវិញ ហើយមិនបាច់បង់ថ្លៃនិងគ្មានសំណូកដែរ» ព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
|
||
|
||
\s5
|
||
\v 14 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «សម្បត្តិនៃអេស៊ីប និងភោគទ្រព្យរបស់អេត្យូពី ជាមួយនិងស្រុកសេបាដែលបរុសមាឌធំ នឹងនាំមកឲ្យអ្នក។ ពួកគេទាំងនោះនឹងជារបស់អ្នក។ ពួកគេនឹងដើរតាមអ្នក ទាំងជាប់ច្រវាក់។ ពួកគេនាំគ្នាក្រាបនៅចំពោះមុខអ្នក ហើយប្រកាសប្រាប់អ្នកថា៖ «ព្រះជាម្ចាស់គង់នៅជាមួយអស់លោកពិតមែន ក្រៅពីព្រះអង្គគ្មានព្រះណាទៀតទេ»។
|
||
\v 15 ពិតណាស់ ព្រះអង្គគឺជាព្រះជាម្ចាស់ ដែលបានលាក់អង្គទ្រង់ ហើយជាព្រះជាម្ចាស់នៃអុីស្រាអែលក៏ជាព្រះសង្គ្រោះដែរ។
|
||
|
||
\s5
|
||
\v 16 ពួកគេទាំងនោះនឹងមានការអាម៉ាស់និងបាក់មុខទាំងអស់គ្នា ពួកអ្នកដែលសូនធ្វើរូបបដិមានឹងត្រូវដើរក្នុងភាពអាម៉ាស់ដែរ ។
|
||
\v 17 ប៉ុន្តែជនជាតិអុីស្រាអែល នឹងបានទទួលការសង្គ្រោះពីព្រះអម្ចាស់ ជាមួយការសង្គ្រោះដ៏អស់កល្បជានិច្ច អ្នកមិនត្រូវអាម៉ាស់ ឬបាក់មុខសោះឡើយ។
|
||
|
||
\s5
|
||
\v 18 នេះជាព្រះបន្ទូលព្រះអម្ចាស់ ដែលបានបង្កើតផ្ទៃមេឃ ព្រះជាម្ចាស់ដ៏ពិតដែលបានបង្កើតផែនដីមក ហើយធ្វើឲ្យវាកើតឡើង គឺព្រះអង្គបានតាំងផែនដីឡើង។ ព្រះអង្គបង្កើតវាឡើងមិនមែនអត់ប្រយោជន៍ទេគឺឲ្យសត្វលោកស្នាក់អាស្រ័យនៅ។ «គឺយើងនេះហើយជាព្រះអម្ចាស់ ក្រៅពីយើង គ្មានព្រះណាទៀតទេ។
|
||
|
||
\s5
|
||
\v 19 យើងមិនបាននិយាយនៅទីស្ងាត់នោះទេ ឬក្នុងទីកន្លែងលាក់បាំងទេ។ យើងក៏មិនដែលប្រាប់ពូជពង្សរបស់យ៉ាកុប «ឲ្យស្វែងរកយើងដោយគ្មានប្រយោជន៍ដែរ!» យើងជាព្រះអម្ចាស់ យើងតែងនិយាយត្រឹមត្រូវ ហើយយើងប្រកាសសុទ្ធតែការពិតត្រង់។
|
||
|
||
\s5
|
||
\v 20 ចូរនាំគ្នាខិតចូលមកជិត! មកទាំងអស់គ្នា អ្នកបានសេសសល់ពីប្រជាជាតិនានាអើយ! ពួកគេគ្មានប្រាជ្ញាអ្វីសោះឡើយ ជាអ្នកដែលសែងព្រះរបស់ខ្លួនធ្វើពីឈើ ហើយបួងសួងព្រះដែលមិនអាចសង្គ្រោះខ្លួនបាន។
|
||
|
||
\s5
|
||
\v 21 ចូរមកជិត និងប្រកាសមកកាន់យើង ចូរយកភស្តុតាងមកមើល! ចូលឲ្យគេឃុបឃិតគ្នាទៅ។ តើអ្នកណាដែលបានបង្ហាញគេតាំងពីយូរហើយនោះ? តើអ្នកបានប្រកាស់ពីវា? តើមិនមែនយើងទេឬ ជាព្រះអម្ចាស់? គ្មានព្រះណាផ្សេងទៀតទេគឺមានតែយើង មានព្រះជាម្ចាស់តែមួយ និងព្រះសង្គ្រោះតែមួយ គ្មានព្រះណាទៀតឡើយ។
|
||
|
||
\s5
|
||
\v 22 ចូរនាំគ្នាបែរមករកយើង យើងនឹងសង្គ្រោះអ្នក គឺសម្រាប់គ្រប់គ្នាពេញផែនដីទាំងមូល ដ្បិតយើងជាព្រះជាម្ចាស់ គ្មានព្រះណាទៀតទេ។
|
||
\v 23 យើងខ្លួនឯងស្បថថា នេះជាពាក្យយើង ហើយវានឹងមិនត្រឡប់មកវិញទេ «នៅមុខយើងមនុស្សលោកនឹងលុតជង្គង់ចុះ ហើយគ្រប់ទាំងអណ្តាតថ្លែងប្រាប់ផង។
|
||
|
||
\s5
|
||
\v 24 ពួកគេនឹងពោលពីយើងថា «មានតែព្រះអម្ចាស់មួយព្រះអង្គទេ ដែលនាំនូវការសង្រ្គោះ និងកម្លាំង»។ ពួកគេពេញដោយភាពអាម៉ាស់ អស់អ្នកដែលបានខឹងនិងព្រះអង្គ។
|
||
\v 25 ក្នុងព្រះអម្ចាស់ ពូជពង្សអីុស្រាអែលទាំងមូលនឹងបានសុចរិត ហើយខ្ពស់មុខផង។
|
||
|
||
\s5
|
||
\c 46
|
||
\cl ជំពូក ៤៦
|
||
\p
|
||
\v 1 ព្រះបាលបានក្រាប់ចុះ ព្រះនេបូក៏អស់ឫទ្ធិដែរ។ រូបព្រះរបស់ពួកគេលីសែងដោយសត្វពាហនៈ និងសត្វព្រៃដាក់ទំងន់លើពួកវា។ រូបព្រះទាំងនោះដែលអ្នកដឹកទៅមក គឺមានធ្ងន់ណាស់នៅសម្រាប់សព្វទាំងនោះ។
|
||
\v 2 ពួកគេក៏ទន់ជើងចុះ លត់ចង្គុង់ចុះ គេមិនអាចជួយរូបទាំងបានទេ ហើយពួកគេក៏ត្រូវដឹកទៅជាឈ្លើយសឹកដែរ។
|
||
|
||
\s5
|
||
\v 3 ចូរស្តាប់យើង កូនចៅយ៉ាកុបអើយ និងអ្នករួចជីវិតកូនចៅអុីស្រាអែលដែរ យើងបានថែទាំអ្នករាល់គ្នា តាំងពីអ្នករាល់គ្នាមុនពេលចាប់កំណើតមក ហើយពីក្នុងផ្ទៃម្តាយដែរ។
|
||
\v 4 ទោះបីជាអ្នកចាស់ជរា យើងនឹងបីអ្នកដរាបដល់អ្នកមានសក់ស គឺយើងបានបង្កើតអ្នក ហើយយើងនឹងថែរក្សាអ្នក ហើយយើងនឹងសង្គ្រោះអ្នកផងដែរ។
|
||
|
||
\s5
|
||
\v 5 តើអ្នកនឹងប្រៀបធៀបយើងទៅនឹងអ្នកណា? តើអ្នកគិតថាយើងស្រដៀងនឹងអ្នកណាដើម្បីឲ្យយើងអាចប្រៀបធៀបបាន?
|
||
\v 6 មនុស្សខ្លះចាក់មាសអស់ពីថង់របស់ខ្លួនពួកគេថ្លឹងប្រាក់ គេជួលជាងមាស ជាងនោះក៏ធ្វើជាព្រះឲ្យគេ រួចគេក្រាបចុះ ថ្វាយបង្គំចំពោះរូបនោះ។
|
||
|
||
\s5
|
||
\v 7 ពួកគេលើករូបព្រះទាំងនោះនៅលើស្មារបស់ពួកគេហើយកាន់វា ហើយរូបព្រះនោះមិនកម្រើកទៅណាឡើយ។ ពួកគេអំពាវនាវដល់រូបនោះ ប៉ុន្តែវាមិនចេះតប ឬជួយសង្គ្រោះឲ្យរួចពីសេចក្ដីទុក្ខវេទនាបានឡើយ។
|
||
|
||
\s5
|
||
\v 8 ចូរគិតពីការទាំងនេះចុះ កុំបដិសេធឡើយ អ្នករាល់គ្នាដែលជាមនុស្សបះបោរអើយ!
|
||
\v 9 គិតពីការគ្រាដំបូង គឺអ្វីដែលកន្លងទៅ ដ្បិតយើងជាព្រះជាម្ចាស់ គ្មានព្រះណាទៀតទេ យើងគឺជាព្រះជាម្ចាស់ គ្មានអ្នកណាដូចយើងឡើយ។
|
||
|
||
\s5
|
||
\v 10 យើងបានប្រាប់ពីគ្រាចុងក្រោយ តាំងពីពេលដំបូង ហើយអ្វីដែលមិនទាន់កើតឡើង យើងបានថ្លែងថា «ផែនការរបស់យើងនឹងកើតឡើង ហើយយើងនឹងធ្វើតាមបំណងចិត្តយើង»។
|
||
\v 11 យើងបានហៅបក្សីព្រៃពីទិសខាងកើត និងមនុស្សដែលនឹងសម្រេចតាមគំនិតរបស់យើងឲ្យមកពីទីឆ្ងាយ យើងបានចេញថ្លែងហើយ យើងនឹងធ្វើឲ្យសម្រេចជារូបរាង អ្វីដែលយើងគិតគូរ យើងមុខជាធ្វើមិនខាន។
|
||
|
||
\s5
|
||
\v 12 ចូរស្ដាប់យើង មនុស្សមានចិត្តរឹងរូស ដែលនៅឆ្ងាយពីការងារត្រឹមត្រូវអើយ
|
||
\v 13 យើងនាំសេចក្ដីសុចរិតរបស់យើងមកជិត គឺមិននៅឆ្ងាយឡើយ ហើយការសង្គ្រោះយើងក៏មិនរង់ចាំដែរ យើងនឹងសង្គ្រោះក្រុងស៊ីយ៉ូន ហើយអុីស្រាអែល ដែលស្រស់ស្អាតរបស់យើង។
|
||
|
||
\s5
|
||
\c 47
|
||
\cl ជំពូក ៤៧
|
||
\p
|
||
\v 1 ចុះមកហើយអង្គុយនៅលើដី ក្រុងបាប៊ីឡូនអើយ អ្នករលំហើយ ក្រុងរបស់ជនជាតិខាល់ដេអើយ ចូរអង្គុយផ្ទាល់នឹងដីនេះទៅ អ្នកគ្មានបល្ល័ង្កទៀតទេ។ អ្នកលែងត្រូវហៅថា ជាអ្នកល្វតល្វន់ហើយទន់ភ្លន់ទៀតហើយ។
|
||
\v 2 ចូរយកត្បាល់មកកិនម្សៅ ចូរយកស្បៃចេញពីមុខ ហើយដាក់សម្លៀកបំពាក់អ្នកចុះ ចូរលាត់សំពត់ឡើង ហើយដើរឆ្លងទឹកទន្លេទៅ។
|
||
|
||
\s5
|
||
\v 3 ភាពអាក្រាតនិងកេរ្តិ៍ខ្មាស់បស់អ្នកនឹងត្រូវបានគេមើលឃើញ យើងនឹងសងសឹក ឥតប្រណីដល់អ្នកណាឡើយ។
|
||
\v 4 ព្រះអង្គដែលជាព្រះដ៏ប្រោសលោះរបស់យើងព្រះអង្គជាព្រះដ៏វិសុទ្ធរបស់ជនជាតិអុីស្រាអែល។
|
||
\v 5 សូមអង្គុយនៅស្ងៀមហើយចូលទៅក្នុងភាពងងឹតឱកូនស្រីនៃពួកខាល់ដេអើយ ដ្បិតគេនឹងលែងហៅអ្នកជាម្ចាស់នៃនរគផ្សេងៗទៀតហើយ។
|
||
|
||
\s5
|
||
\v 6 យើងបានខឹងនឹងប្រជារាស្ត្ររបស់យើង យើងបានឲ្យមរតកប្រជារាស្ត្ររបស់យើងទៅក្នុងដៃអ្នក តែអ្នកមិនបានអាណិតអាសូរពួកគេទេ។ អ្នកបានដាក់នឹមធ្ងន់ៗ លើមនុស្សចាស់។
|
||
\v 7 អ្នកនិយាយាថា៖ «ខ្ញុំនឹងត្រួតត្រាលើអ្នកជារៀងរហូតគឺជាម្ចាស់»។ អ្នកមិនបានយកការនេះដាក់ក្នុងចិត្ត ហើយក៏មិនបានគិតដល់ចុងបំផុតថាពួកគេនឹងងៀកចេញដែរ។
|
||
|
||
\s5
|
||
\v 8 ដូច្នេះឥឡូវនេះសូមស្តាប់ អ្នកដែលចូលចិត្តការសប្បាយ ហើយនៅដោយឥតកង្វល់ អ្នកនឹកក្នុងចិត្ត «គឺយើងនេះហើយ គ្មាននរណាម្នាក់ដូចយើងទេហើយយើងនឹងមិនអង្គុយធ្វើដូចជាស្ត្រីមេម៉ាយទៀតទេហើយយើងក៏មិនដែលបាត់បង់កូនដែរ»។
|
||
\v 9 ប៉ុន្តែសេក្ដីទាំងពីរនេះនឹងមកដល់អ្នកក្នុងពេលតែមួយថ្ងៃតែមួយគឺការបាត់បង់កូននិងជាស្ត្រីមេម៉ាយ ទុក្ខវេទនានេះនឹងកើតមានដល់អ្នក ទោះបីអ្នកមានមន្តអាគម ឬមានគាថា ការពារខ្លួនច្រើនយ៉ាងណាក៏ដោយ។
|
||
|
||
\s5
|
||
\v 10 អ្នកបានទុកចិត្តនៅក្នុងអំពើអាក្រក់របស់អ្នក ហើយអ្នកបាននិយាយថា «គ្នាននរណាម្នាក់មើលឃើញទេ» ប្រាជ្ញានិងចំណេះដឹងរបស់អ្នកបាននាំអ្នកឲ្យវង្វេងប៉ុន្តែអ្នកនិយាយក្នុងចិត្តថា «ខ្ញុំមានហើយគ្មាននរណាម្នាក់ដូចខ្ញុំទេ»។
|
||
\v 11 ដោយហេតុនេះគ្រោះមហន្តរាយនឹងកើតមានដល់អ្នក អ្នកនឹងមិនអាចបណ្តេញវាចេញបានទេ មហន្តរាយនឹងធ្លាក់មកលើអ្នកគ្រោះមហន្តរាយនឹងវាយប្រហារអ្នកភ្លាមៗមុនពេលដែលអ្នកដឹង។
|
||
|
||
\s5
|
||
\v 12 ចូរប្រើមន្តអាគមគាថាដ៏ច្រើនរបស់អ្នក ជាវិជ្ជាដែលអ្នកបានខំប្រព្រឹត្តតាម តាំងតែពីក្មេងមក ប្រហែលជាអ្នកនឹងទទួលបានជោគជ័យឬ ប្រហែលជាអ្នកអាចឈ្នះ គ្រោះមហន្តរាយដែរ។
|
||
\v 13 អ្នកអស់កម្លាំង ដោយគំនិតយោបល់គ្រូហោរជាច្រើនរបស់អ្នក អ្នកទាំងនោះបែងចែកមេឃ សង្កេតមើលផ្កាយហើយទស្សន៍ទាយរៀងរាល់ខែ អំពីការដែលត្រូវនឹងកើតមាន សូមអោយពួកគ្រូទាំងនោះ ក្រោកឈរហើយជួយសង្រ្គោះអ្នក។
|
||
|
||
\s5
|
||
\v 14 ចូរមើល៍! ពួកគេនឹងក្លាយដូចជាចំបើង។ ភ្លើងនឹងឆាបឆេះពួកគេអស់ទៅដែរ។ ពួកគេនឹងមិនសង្រ្គោះខ្លួនពួកគេពីដៃនៃអណ្តាតភ្លើងទេ។ ដ្បិតភ្លើងនោះមិនមែនជាភ្លើង សម្រាប់ចម្អិនអាហារ ឬសម្រាប់អាំងកម្ដៅខ្លួននោះឡើយ!
|
||
\v 15 របស់ទាំងប៉ុន្មានដែលអ្នកបានខំតាមនោះ នឹងបានដូច្នោះ ហើយពួកអ្នកដែលបានខំតាមជាមួយអ្នកតាំងតែពីក្មេងមកគេនឹងធ្វើការឆ្កូតលីលាទៅតាមផ្លូវរបស់គេរៀងខ្លួន ហើយនៅពេលដែលអ្នកស្រែករកជំនួយគ្មាននរណាម្នាក់អាចជួយសង្គ្រោះអ្នកបានទេ»។
|
||
|
||
\s5
|
||
\c 48
|
||
\cl ជំពូក ៤៨
|
||
\p
|
||
\v 1 សូមស្ដាប់ការនេះ កូនចៅរបស់លោកយ៉ាកុបដែលមានឈ្មោះថាអុីស្រាអែលហើយមកពីពូជពង្សរបស់យូដា អ្នកដែលបានស្បថនៅចំពោះព្រះនាមព្រះអម្ចាស់ ហើយស្រែកអង្វររកព្រះនាមរបស់ជនជាតិអុីស្រាអែល ប៉ុន្តអ្នករាល់គ្នាមិនបានសម្ដែងនូវភាពស្មោះត្រង់និងភាពសុចរិកឡើយ។
|
||
\v 2 ដ្បិតគេហៅខ្លួនឯងថាជាប្រជាជននៃក្រុងដ៏វិសុទ្ធហើយទុកចិត្តលើព្រះរបស់ជនជាតិអុីស្រាអែល ព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះនាមរបស់ព្រះអង្គ។
|
||
|
||
\s5
|
||
\v 3 «យើងបានប្រកាសប្រាប់អ្នក តាំងពីយូរណាស់មកហើយ សេចក្ដីដែលចេញពីមាត់យើង ហើយឲ្យអ្នកគេបានដឹង យើងក៏បានធ្វើឲ្យការទាំងនោះមែន ហើយក៏កើតមួយជារំពេចដែរ។
|
||
\v 4 ដ្បិតយើងបានដឹងថា អ្នកជាមនុស្សរឹងចចេស សាច់ដុំករបស់អ្នករឹងដូចដែកហើយថ្ងាសរបស់អ្នកដូចជាលង្ហិន
|
||
\v 5 ហេតុនេះហើយ បានជាខ្ញុំប្រាប់អោយអ្នកបានដឹងជាមុន យើងបានឲ្យអ្នកដឹងមុនការដែលនឹងមកដល់ ដើម្បីកុំឲ្យអ្នកនិយាយថា «គឺរូបព្រះរបស់ខ្ញុំដែលបានធ្វើការនេះ» ឬ «គឺរូបព្រះដែលខ្ញុំបង្កើត បានធ្វើឲ្យការកើតមក»។
|
||
|
||
\s5
|
||
\v 6 អ្នករាល់គ្នាបានឮពីការណ៍ទាំងនេះ មើលទៅភស្តុតាងទាំងនោះ ហើយអ្នកនឹងមិនទទួលស្គាល់ អ្វីដែលយើងបានប្រាប់ថាជាការពិតទេ? តាំងពីពេលនេះទៅ យើងប្រាប់ឲ្យអ្នកដឹង អំពីការណ៍ថ្មីៗទៀត ដែលយើងបានគ្រោងទុក តែអ្នករាល់គ្នាមិនទាន់ដឹងនៅឡើយ។
|
||
\v 7 ឥឡូវនេះ មិនមែនកាលពីបុរាណទេ ការណ៍ទាំងនោះនឹងកើត រហូតមកទល់ពេលនេះ អ្នកពុំដែលឮគេនិយាយពីការណ៍នេះទេ ដូច្នេះអ្នកមិនអាចនិយាយថា «ពិតណាស់ ខ្ញុំស្គាល់ការណ៍នោះហើយ»។
|
||
|
||
\s5
|
||
\v 8 អ្នកមិនដែលបានឮសោះ មិនបានដឹងទេ ហើយតាំងពីដើមមក អ្នកមិនដែលយកចិត្តទុកដាក់ស្ដាប់ឡើយ។ ដ្បិតយើងបានដឹងថា អ្នកនឹងប្រព្រឹត្តដោយចិត្តបោកប្រាស់ ហើយអ្នកបាន បះបោរតាំងពីចាប់កំណើតមក។
|
||
|
||
\s5
|
||
\v 9 ដោយយល់ដល់នាមយើងនឹងបំបាត់សេចក្ដីក្រោធរបស់យើង ដោយយល់ដល់កិត្តិនាមរបស់យើង យើងបានទុកជីវិតឲ្យអ្នក យើងមិនបំផ្លាញអ្នកឡើយ។
|
||
\v 10 មើល៍ យើងបានបន្សុទ្ធអ្នក ប៉ុន្តែមិនដូចគេបន្សុទ្ធប្រាក់នោះទេគឺយើងលត់ដំអ្នក ដោយទុក្ខលំបាកដ៏ខ្លាំង។
|
||
\v 11 ដ្បិតយើងនឹងធ្វើការនោះ ដោយយល់ដល់ខ្លួនយើង គឺដោយយល់ដល់ខ្លួនយើង តើធ្វើដូចម្តេចដើម្បីឱ្យឈ្មោះខ្ញុំត្រូវអាម៉ាស់? សិរីល្អរបស់យើង យើងមិនឲ្យទៅព្រះដទៃណាផ្សេងឡើយ។
|
||
|
||
\s5
|
||
\v 12 ចូរស្តាប់យើងយ៉ាកុបនិងអុីស្រាអែល ដែលយើងត្រាស់ហៅអើយ ចូរនាំគ្នាស្ដាប់ពាក្យយើង! គឺយើងនេះហើយដែលនៅមុនគេ និងនៅក្រោយគេបំផុត។
|
||
\v 13 ត្រូវហើយ ដៃយើងបានដាក់ឫសនៃផែនដី ហើយដៃស្តាំរបស់យើងបានលាតផ្ទៃមេឃ កាលណាយើងហៅ នោះទាំងពីរក៏ឈរឡើងជាមួយគ្នា។
|
||
|
||
\s5
|
||
\v 14 ប្រជាជនទាំងមូលអើយ ចូរមកជួបជុំគ្នា ហើយស្ដាប់ចុះ! ក្នុងចំណោមអ្នករាល់គ្នាតើមាននរណាម្នាក់ដែលបានប្រកាសសេចក្ដីទាំងនេះ? សម្ព័ន្ធមិត្តរបស់យើងនឹងប្រហារក្រុងបាប៊ីឡូន គេ នឹងធ្វើតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ប្រឆាំងនឹងជនជាតិខាល់ដេ។
|
||
\v 15 យើង គឺយើងនេះហើយបានថ្លែង យើងបានហៅគេ យើងបាននាំគេមក ហើយគេនឹងសម្រេចកិច្ចការបាន។
|
||
|
||
\s5
|
||
\v 16 ចូរនាំគ្នាចូលមកជិត ហើយស្ដាប់យើងចុះ! តាំងតែពីដើមដំបូងមក យើងមិនបាននិយាយដោយសម្ងាត់ទេ ពេលការទាំងនេះចាប់ផ្ដើមកើតឡើង យើងក៏ស្ថិតនៅទីនោះដែរ»។ ឥឡូវនេះ ព្រះអម្ចាស់ជាព្រះបានចាត់ខ្ញុំអោយមកនិងព្រះវិញ្ញាណរបស់ព្រះអង្គ។
|
||
|
||
\s5
|
||
\v 17 ព្រះអម្ចាស់ជាព្រះដ៏ប្រោសលោះនិងជាព្រះដ៏វិសុទ្ធនៃជនជាតិអុីស្រាអែល មានព្រះបន្ទូលថា៖ «យើងជាព្រះអម្ចាស់ជាព្រះរបស់អ្នកដែលបង្រៀនអ្នកពីរបៀបដែលអ្នកអាចទទួលជោគជ័យបាន។
|
||
\v 18 ប្រសិនបើអ្នកបានធ្វើតាមបញ្ញត្ដិរបស់ខ្ញុំ! ពេលនោះសេចក្តីសុខសាន្តនិងភាពថ្កុំថ្កើងរបស់អ្នកនឹងហូរដូចជាទន្លេហើយសេចក្តីសង្គ្រោះរបស់អ្នកនឹងដូចជារលកសមុទ្រ។
|
||
|
||
\s5
|
||
\v 19 កូនចៅរបស់អ្នកនឹងកើនចំនួនច្រើនឥតគណនា ដូចខ្សាច់ ចំណែកកូនចៅដែលចេញពីផ្ទៃរបស់អ្នកកើនចំនួនច្រើនដូចគ្រាប់ខ្សាច់ផងដែរ ឈ្មោះរបស់ពួកគេនឹងមិនត្រូវបានគេកាត់ចេញ ឬបំផ្លាញពីមុខយើងនោះឡើយ។
|
||
|
||
\s5
|
||
\v 20 ចូរចេញពីក្រុងបាប៊ីឡូន! ចូររត់ចេញពីក្នុងចំណោមជនជាតិខាល់ដេ! ចូរបន្លឺសំឡេងប្រកាសយ៉ាងសប្បាយ! ចូរប្រកាសរហូតដល់ទីដាច់ស្រយាលនៃផែនដី! ចូលនិយាយថា «ព្រះអម្ចាស់បានរំដោះយ៉ាកុបជាអ្នកបំរើរបស់ព្រះអង្គ»។
|
||
|
||
\s5
|
||
\v 21 ពួកគេនៅមិនស្រែកទឹកទេនៅពេលព្រះអង្គនាំឆ្លងវាលហួតហែង ព្រះជាម្ចាស់បានធ្វើឱ្យទឹកហូរចេញពីថ្មសម្រាប់ពួកគេ ដោយអង្គបំបែកថ្មហើយទឹកក៏ហូរចេញមក។
|
||
\v 22 ព្រះអម្ចាស់មានព្រះបន្ទូលថា មនុស្សអាក្រក់អត់មានក្តីសុខសាន្តទេ»។
|
||
|
||
\s5
|
||
\c 49
|
||
\cl ជំពូក ៤៩
|
||
\p
|
||
\v 1 ចូរស្តាប់យើង កោះទាំងឡាយអើយ! ឥឡូវនេះសូមចំណាយពេលស្ដាប់យើងដោយចិត្តទុកដាក់ អស់អ្នកដែលនៅកន្លែងឆ្ងាយ។ ព្រះអម្ចាស់ត្រាស់ហៅខ្ញុំ តាំងពីខ្ញុំនៅក្នុងផ្ទៃម្ដាយ ព្រះអង្គបានត្រាស់ហៅខ្ញុំតាំងពីមុនខ្ញុំកើត។
|
||
\v 2 ព្រះអង្គបានធ្វើអោយមាត់ខ្ញុំដូចជាដាវមុតស្រួច ព្រះអង្គបានលាក់ខ្ញុំនៅក្នុងម្លប់ព្រះហស្ដរបស់ព្រះអង្គ ព្រះអង្គធ្វើឲ្យខ្ញុំក្លាយជាព្រួញមួយស្រួច ហើយលាក់ទុកក្នុងបំពង់ព្រួញរបស់ព្រះអង្គ។
|
||
|
||
\s5
|
||
\v 3 ព្រះអង្គមានបន្ទូលមកកាន់ខ្ញុំថា «អុីស្រាអែលដែលជាអ្នកបំរើរបស់យើង ដែលយើងនឹងបានសិរីល្អដោយសារអ្នក»។
|
||
\v 4 ប៉ុន្តែខ្ញុំបានឆ្លើយថា «ទោះបីខ្ញុំគិតថាខ្ញុំបានធ្វើការអត់ប្រយោជន៍ ខ្ញុំក៏បានប្រើកម្លាំងរបស់ខ្ញុំដោយអត់ប្រយោជន៍ ប៉ុន្តែយុត្តិធម៌របស់ខ្ញុំ គឺនៅជាមួយព្រះអម្ចាស់ ហើយរង្វាន់របស់ខ្ញុំក៏នៅមួយព្រះជាម្ចាស់ដែរ»។
|
||
|
||
\s5
|
||
\v 5 ឥឡូវនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា ព្រះអង្គដែលបានបង្កើតខ្ញុំមកដើម្បីឲ្យខ្ញុំបម្រើព្រះអង្គ សម្រាប់នឹងនាំពួកយ៉ាកុបមករកព្រះអង្គវិញ ហើយឲ្យពួកអុីស្រាអែលបានមូលមករកព្រះអង្គដែរ ដ្បិតនៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ខ្ញុំជាមនុស្សដែលមានកិត្តិយស ហើយព្រះជាម្ចាស់ជាកម្លាំងនៃខ្ញុំ
|
||
\v 6 ព្រះអង្គមានព្រះបន្ទូលថា «ធ្វើជាអ្នកបំរើរបស់យើងគឺជារឿងដែលតូចតាចបំផុត ក្នុងការបង្កើតកុលសម្ព័ន្ធរបស់លោកយ៉ាកុបឡើងវិញ ដើម្បីស្តារជនជាតិអុីស្រាអែលដែលនៅសល់ឡើងវិញ យើងនឹងធ្វើឱ្យអ្នកក្លាយជាពន្លឺបំភ្លឺដល់ប្រជាជាតិទាំងមូល ដើម្បីអោយអ្នកធ្វើជាក្តីសង្គ្រោះរបស់យើងដល់ចុងផែនដី»។
|
||
|
||
\s5
|
||
\v 7 នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ ដែលបានលោះអុីស្រាអែល ហើយជាព្រះជាម្ចាស់ដ៏បរិសុទ្ធផង មកចំពោះអ្នក ដែលត្រូវគេមើលងាយ និងជាអ្នកដែលប្រជាជាតិបានស្អប់ខ្ពើម ដែលជាខ្ញុំបម្រើនៃអ្នកដឹកនាំ «បណ្ដាក្សត្រនឹងឃើញ ហើយក្រោកឈរឡើង ព្រមទាំងពួកអ្នកដឹកនាំផង អ្នកនឹងក្រាបចុះ ដោយសារព្រះអម្ចាស់ ដែលជាព្រះដ៏ស្មោះត្រង់ គឺជាព្រះដ៏បរិសុទ្ធនៃជនជាតិអីុស្រាអែលដែលព្រះអង្គបានរើសអ្នក»។
|
||
|
||
\s5
|
||
\v 8 នេះជាអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូល «ដល់ពេលមួយដែលយើងគាប់ព្រះហឬទ័យយើងនិងឆ្លើយតបទៅកាន់អ្នក ហើយនៅថ្ងៃនៃការសង្គ្រោះមកដល់យើងនិងជួយដល់អ្នក យើងនិងការពារអ្នក ហើយយើងបានញែកអ្នកឲ្យនៅដាច់ឡែកពីគេដើម្បីធ្វើជាសម្ពន្ធមេត្រីសម្រាប់ប្រជាជន ដើម្បីតាំងទឹកដីឡើង ប្រយោជន៍នឹងចែកដីដែលចោលស្ងាត់ដល់គេ ទុកជាមរតក។
|
||
|
||
\s5
|
||
\v 9 អ្នកនឹងនិយាយទៅកាន់អ្នកទោសថា «ចេញមក» ដើម្បីប្រាប់អ្នកដែលនៅក្នុងគុកងងឹតថា«ចូរបង្ហាញខ្លួនអ្នក» ពួកគេនឹងមានអាហារបរិភោគតាមផ្លូវ ហើយស្វែងរកអាហារ តាមទីវាលផងដែរ។
|
||
|
||
\s5
|
||
\v 10 ពួកគេនឹងមិនឃ្លាន ឬ ស្រេកទឹកឡើយ ចំហាយក្តៅ ឬព្រះអាទិត្យ នឹងធ្វើអីគេមិនបានឡើយ ដ្បិតព្រះដែលមានព្រះហឫទ័យ មេត្តាករុណាចំពោះគេ ទ្រង់នាំផ្លូវគេ ព្រះអង្គដឹកនាំគេឆ្ពោះទៅកាន់ប្រភពទឹក។
|
||
\v 11 យើងនឹងធ្វើអស់ទាំងភ្នំរបស់យើងឲ្យជាផ្លូវ អស់ទាំងថ្នល់របស់យើង នឹងបានលើកឡើង»។
|
||
|
||
\s5
|
||
\v 12 ចូរមើល៍! ពួកគេមកពីឆ្ងាយណាស់អ្នកខ្លះមកពីខាងជើង អ្នកខ្លះមកពីខាងលិច អ្នកខ្លះទៀតមកពីស្រុកខាងត្បូង និងផ្សេងទៀតមកពីស្រុកសុីនីម។
|
||
\v 13 ផ្ទៃមេឃអើយ ចូរច្រៀងឡើង ឱផែនដីអើយ ចូរឲ្យអរសប្បាយចុះភ្នំទាំងឡាយអើយ ចូរស្រែកអបអរសាទរ! ដ្បិតព្រះអម្ចាស់សម្រាលទុក្ខ ប្រជារាស្ត្ររបស់ទ្រង់ ទាំងមានព្រះហឫទ័យអាណិតអាសូរដល់ប្រជារាស្ត្រ របស់ព្រះអង្គ។
|
||
|
||
\s5
|
||
\v 14 ប៉ុន្តែក្រុងស៊ីយ៉ូនបានថា «ព្រះអម្ចាស់បានបោះបង់ចោលខ្ញុំហើយព្រះអម្ចាស់បានបំភ្លេចខ្ញុំហើយ»។
|
||
\v 15 «តើម្ដាយអាចបំភ្លេចកូនរបស់ខ្លួន ដែលនៅបៅបានឬ? ដូច្នេះនាងមិនអាណិតអាសូរកូនប្រុសដែលនាងបានសម្រាលទេ? មែនហើយ ពួកគេនឹងភ្លេចបាន ប៉ុន្តែ យើងមិនដែលភ្លេចអ្នកឡើយ។
|
||
|
||
\s5
|
||
\v 16 ចូរមើល៍! យើងបានចារឈ្មោះអ្នក នៅលើបាតដៃរបស់យើង ហើយកំពែងរបស់អ្នក តែងនៅមុខយើងជានិច្ច។
|
||
\v 17 កូនចៅអ្នកនឹងត្រឡប់មកវិញ ក្នុងពេលសត្រូវដែលបានកម្ទេច និងបំផ្លាញអ្នក នឹងចាកចេញឆ្ងាយពីអ្នក។
|
||
\v 18 ចូរងើបភ្នែកឡើងមើលជុំវិញចុះ កូនចៅរបស់អ្នកមកជួបជុំគ្នាអស់ហើយ គេនាំគ្នាមករកអ្នក។ ដរាបណាយើងគង់នៅ នេះជាព្រះអម្ចាស់ថ្លែងព្រះបន្ទូល អ្នកនឹងបានពាក់វាដូចគ្រឿងអលង្ការ អ្នកនឹងពាក់ដូចកូនក្រមុំតាក់តែងខ្លួន។
|
||
|
||
\s5
|
||
\v 19 ដ្បិតទីកន្លែងដែលគេបំផ្លាញចោលឲ្យនៅស្ងាត់ជ្រងំ ហើយមានតែគំនរបាក់បែកនេះ នឹងបានជាទីចង្អៀតណែន ដល់ពួកអ្នកដែលអាស្រ័យនៅវិញ សត្រូវដែលបានលេបទឹកដីអ្នកកាលពីមុន នឹងចាកចេញឆ្ងាយពីទីនេះ។
|
||
\v 20 ពួកកូនចៅអ្នកដែលកើតក្នុងសេចក្ដីទុក្ខលំបាករបស់អ្នក ពួកគេនឹងនិយាយដាក់ត្រចៀកអ្នកថា កន្លែងនេះចង្អៀតពេកសម្រាប់ពួកយើងទុកកន្លែងសម្រាប់ពួកយើងដូច្នេះយើងអាចរស់នៅទីនេះ។
|
||
|
||
\s5
|
||
\v 21 បន្ទាប់មកអ្នកនឹងសួរខ្លួនឯងថា«តើអ្នកណាបានយកកូនទាំងនេះមកអោយខ្ញុំ? ដ្បិតខ្ញុំបានបាត់កូនចៅអស់ហើយ ខ្ញុំនៅម្នាក់ឯង។ តើអ្នកណាបានមើលថែកូនៗទាំងនេះ? មើល៍! ខ្ញុំបាននៅម្នាក់ឯង តើកូនទាំងនេះបានមកពីទីណា?»
|
||
|
||
\s5
|
||
\v 22 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «មើល យើងនឹងលើកដៃហៅទៅប្រជាជាតិនានាយើងនឹងលើកទង់សញ្ញារបស់យើងដល់ប្រជាជន។ គេនឹងបីយកកូនប្រុសៗរបស់អ្នកមក ហើយដាក់កូនស្រីៗរបស់អ្នកនៅលើស្មាគេ។
|
||
|
||
\s5
|
||
\v 23 ស្តេចនឹងទៅជាឪពុកចិញ្ចឹមរបស់អ្នក ហើយម្ចាស់ក្សត្រីទាំងនោះនឹងធ្វើជាអ្នកមើលថែជំនួសអ្នក ពួកគេនឹងក្រាបសំពះអ្នកនៅលើផែនដីហើយលិទ្ធធូលីដីនៅជើងរបស់អ្នក ពេលនោះអ្នករាល់គ្នានឹងទទួលស្គាល់ថាយើងពិតជាព្រះអម្ចាស់មែន។ អ្នកដែលរង់ចាំខ្ញុំនឹងមិនត្រូវអាម៉ាស់ឡើយ»។
|
||
|
||
\s5
|
||
\v 24 អ្វីៗដែលអ្នកចម្បាំងដ៏ជំនាញរឹបអូសយកហើយ តើនរណា អាចដណ្ដើមយកមកវិញបាន? រំដោះពួកឈ្លើយពីជនកំណាចបាន?
|
||
\v 25 ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ពិតមែនហើយអស់អ្នកដែលត្រូវចាប់ជាឈ្លើយសឹកនឹងត្រូវខ្មាំងកៀរយកទៅជាឈ្លើយ។ យើងនឹងប្រឆាំងនឹងខ្មាំងសត្រូវរបស់អ្នកហើយសង្គ្រោះកូនចៅរបស់អ្នក។
|
||
|
||
\s5
|
||
\v 26 យើងនឹងឃ្វាលពួកសង្កត់សង្កិនរបស់អ្នកដោយ អោយគេបរិភោគសាច់ខ្លួនឯង ហើយពួកគេនឹងស្រវឹងឈាមរបស់ខ្លួនដូចជាស្រា។ ពេលនោះមនុស្សលោកទាំងអស់នឹងដឹងថាយើងជាព្រះសង្គ្រោះនិងជាព្រះប្រោសលោះរបស់អ្នកគឺព្រះរបស់យ៉ាកុបដ៏មានឫទ្ធានុភាព»។
|
||
|
||
\s5
|
||
\c 50
|
||
\cl ជំពូក ៥០
|
||
\p
|
||
\v 1 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «តើសំបុត្រលះលែងដែលយើងឲ្យដល់ម្តាយអ្នក ដើម្បីលេងគ្នានោះនៅឯណា? តើយើងលក់អ្នករាល់គ្នា ដើម្បីសងបំណុលនរណា? មើល៍! អ្នកត្រូវបានលក់ដោយព្រោះតែអំពើបាបរបស់និងព្រោះការបះបោររបស់អ្នកដែរ ហើយម្តាយអ្នកបានបញ្ជូនទៅឆ្ងាយ។
|
||
|
||
\s5
|
||
\v 2 ហេតុអ្វីបានជាខ្ញុំមកតែគ្មាននរណាម្នាក់នៅទីនេះសោះ? ហេតុអ្វីបានជាខ្ញុំហៅ តែគ្មាននរណាឆ្លើយ? តើដៃរបស់យើងខ្លីពេកដើម្បីលោះអ្នកមែនទេ? តើយើងគ្មានអំណាចអ្វីដើម្បីរំដោះអ្នកទេឬ? មើល៍! យើងស្រែកគំរាម នោះសមុទ្រក៏រីងស្ងួត ទន្លេក្លាយទៅជាវាលរហោស្ថាន ធ្វើឲ្យត្រីវិនាសអស់ ព្រោះគ្មានទឹក។
|
||
\v 3 យើងអាចធ្វើឲ្យផ្ទៃមេឃប្រែជាងងឹត យើងបិតបាំងវាជាសំពត់ធ្មៃ»។
|
||
|
||
\s5
|
||
\v 4 ព្រះអម្ចាស់ដ៏ជាព្រះបានប្រទានឲ្យខ្ញុំនិយាយមានវោហារ ដូចជាអ្នកដែលបានរៀន ដើម្បីឲ្យខ្ញុំបានចេះប្រើពាក្យសម្ដី ដើម្បីឲ្យខ្ញុំលើកទឹកចិត្ត មនុស្សដែលអស់សង្ឃឹម។ រៀងរាល់ព្រឹក ព្រះអង្គបានដាស់តឿនខ្ញុំ ហើយអប់រំខ្ញុំឲ្យចេះស្ដាប់ ដូចសិស្សស្ដាប់ពាក្យគ្រូ។
|
||
|
||
\s5
|
||
\v 5 ព្រះអម្ចាស់ដ៏ជាព្រះបានបើកត្រចៀកខ្ញុំ ហើយខ្ញុំមិនបានបះបោរប្រឆាំង ហើយមិនបានដកខ្លួនថយក្រោយដែរ។
|
||
\v 6 ខ្ញុំបានបែរខ្នងអោយអ្នកដែលបានវាយខ្ញុំ និងថ្ពាល់ខ្ញុំដល់អ្នកដែលបើកពុកចង្កាខ្ញុំ។ ខ្ញុំមិនបានលាក់បាំងមុខខ្ញុំពីការអៀនខ្មាស់និងការស្តោះទឹកមាត់ទេ។
|
||
|
||
\s5
|
||
\v 7 ដ្បិតព្រះអម្ចាស់ដ៏ជាព្រះនឹងជួយខ្ញុំ។ ដូច្នេះហើយ ខ្ញុំមិនត្រូវអាម៉ាស់ដូចដែលខ្ញុំបានធ្វើឲ្យមុខរបស់ខ្ញុំដូចជាអណ្តាតភ្លើង ខ្ញុំដឹងថា ខ្ញុំមិនត្រូវអាម៉ាស់ឡើយ។
|
||
|
||
\s5
|
||
\v 8 ព្រះអង្គដែលនឹងរកយុត្តិធម៌អោយខ្ញុំទ្រង់គង់នៅជិត។ តើអ្នកណានឹងប្រឆាំងនឹងខ្ញុំ? ចូរយើងឈរឡើងជាមួយគ្នា។ តើអ្នកណាជាអ្នកចោទប្រកាន់ខ្ញុំ? ឲ្យគាត់ចូលមកជិតខ្ញុំ។
|
||
\v 9 មើល៍! ព្រះអម្ចាស់ជាព្រះនឹងជួយខ្ញុំ តើនរណាអាចផ្ដន្ទាទោសខ្ញុំ? មើល៍! ពួកគេទាំងអស់គ្នានឹងចាស់ទៅដូចជាសម្លៀកបំពាក់ ហើយកន្លាតនឹងកាត់គេអស់ទៅ។
|
||
|
||
\s5
|
||
\v 10 ក្នុងចំណោមអ្នកតើមានកោតខ្លាចព្រះអម្ចាស់ទេ? តើអ្នកស្តាប់តាមសំឡេងអ្នកបំរើរបស់ព្រះអង្គទេ? តើអ្នកណាដើរក្នុងភាពងងឹតដែលអត់មានពន្លឺទេ? អ្នកនោះត្រូវពឹងផ្អែកលើព្រះនាមព្រះអម្ចាស់ និងផ្ញើរជីវិតលើព្រះជាម្ចាស់ខ្លួន។
|
||
|
||
\s5
|
||
\v 11 មើល៍! អស់អ្នកដែលបង្កាត់ភ្លើង អស់អ្នកដែលបំពាក់ខ្លួនដោយភ្លើង ដើរក្នុងអណ្ដាតភ្លើង អ្នករាល់គ្នាមុខជាត្រូវធ្លាក់ទៅក្នុងភ្លើងដែល ឆេះយ៉ាងសន្ធោសន្ធៅ ជាភ្លើងដែលអ្នករាល់គ្នាដុត ក៏នឹងឆាបឆេះអ្នករាល់គ្នាដែរ។ យើងដាក់ទោសអ្នករាល់គ្នា ដោយដៃយើងផ្ទាល់ ហើយអ្នករាល់គ្នានឹងត្រូវស្លាប់នៅកន្លែងនៃការឈឺចាប់។
|
||
|
||
\s5
|
||
\c 51
|
||
\cl ជំពូក ៥១
|
||
\p
|
||
\v 1 ចូរស្តាប់យើង អ្នកដែលស្វែងរកសេចក្តីសុចរិតអើយ អ្នកដែលស្វែងរកព្រះអម្ចាស់ ចូរមើលឲ្យចំទៅថ្មដា ជាទីកន្លែងដែលយើងបានដាប់កាត់យកអ្នករាល់គ្នាចេញមកក្រៅ។
|
||
|
||
\s5
|
||
\v 2 ចូរមើល ពីអប្រាហាំដែលជាបុព្វបុរសរបស់អ្នក និងសារ៉ាដែលបង្កើតអ្នកមក ពេលយើងហៅអប្រាហាំមក គាត់នៅម្នាក់ឯង យើងបានហៅគាត់។ យើងឲ្យពរគាត់ ហើយគាត់ក៏មានចំនួនជាច្រើនឡើង។
|
||
|
||
\s5
|
||
\v 3 ពិតណាស់ ព្រះអម្ចាស់នឹងកំសាន្តចិត្តក្រុងស៊ីយ៉ូន ព្រះអង្គនឹងសំរាលទុក្ខដល់ទីដែលបាក់បែក ព្រះអង្គនឹងធ្វើឲ្យដីហួត ហែងនេះ ប្រែទៅជាសួនឧទ្យានអេដែន ហើយទីស្ងាត់ក្បែទន្លេ យ័រដាន់ទៅជាជ្រលោងឧឡាននៃព្រះអម្ចាស់វិញ ហើយសម្រែកសប្បាយរីករាយ និងមានបទចម្រៀងអរព្រះគុណ។
|
||
|
||
\s5
|
||
\v 4 «ចូរប្រុងស្តាប់យើង ប្រជារាស្ត្ររបស់យើងអើយ ចូរស្តាប់ចុះ ប្រជារាស្ត្ររបស់យើងអើយ! ដ្បិតយើងនឹងចេញក្រឹត្យមួយហើយយើងនឹងអោយយុត្ដិធម៌របស់យើងធ្វើជាពន្លឺបំភ្លឺប្រជាជាតិទាំងមូល។
|
||
\v 5 សេចក្តីសុចរិតនៃយើងជិតបង្កើយ សេចក្តីសង្គ្រោះរបស់យើងនឹងចេញទៅ ហើយដៃយើងនឹងជំនុំជម្រះអស់ទាំងប្រជាជាតិទាំងមូល កោះទាំងឡាយដែលបានរង់ចាំយើង ដ្បិតដៃយើងក៏រង់ចាំដែរ។
|
||
|
||
\s5
|
||
\v 6 សូមងើយភ្នែកអ្នកមើលទៅមេឃហើយមើលផែនដីដែលនៅពីក្រោម ដ្បិតមេឃនឹងរសាត់បាត់ទៅដូចជាផ្សែង អ្វីៗនឹងត្រូវរលាយដូចសម្លៀកបំពាក់ មនុស្សនៅលើផែនដីនឹងត្រូវវិនាសដូចសត្វល្អិត។ ប៉ុន្តែការសង្គ្រោះរបស់យើងនឹងនៅស្ថិតស្ថេរជាដរាប ហើយសេចក្ដីសុចរិតរបស់យើងនឹងមិនឈប់ដែរ។
|
||
|
||
\s5
|
||
\v 7 ចូរស្តាប់យើង អស់អ្នកដែលស្គាល់សេចក្ដីពិត ប្រជាជនដែលគោរពក្រឹត្យវិន័យរបស់យើង ដោយចិត្តស្មោះអើយ ចូរនាំគ្នាស្ដាប់យើង កុំខ្លាចមនុស្សហើយក៏មិនត្រូវខកចិត្តដោយការរំលោភបំពានរបស់ពួកគេដែរ។
|
||
\v 8 ដ្បិតកណ្ដៀរនឹងស៊ីវាដូចសម្លៀកបំពាក់ហើយដង្កូវនឹងស៊ីដូចជារោមចៀម ប៉ុន្តែសេចក្តីសុចរិតរបស់យើងនឹងនៅស្ថិតស្ថេរ ហើយសេចក្តីសង្គ្រោះរបស់យើងនឹងស្ថិតស្ថេរនៅគ្រប់ជំនាន់»។
|
||
|
||
\s5
|
||
\v 9 សូមក្រោកឡើង! សូមក្រោកឡើង ព្រះអម្ចាស់អើយ បំពាក់ខ្លួនអ្នកជាមួយកម្លាំង ព្រះហ័ស្តព្រះអម្ចាស់។ សូមក្រោកឡើង ដូចនៅកាលពីដើម ជាជំនាន់ពីបុរាណ។ តើមិនមែនទ្រង់ទេឬដែលបានផ្តូលរ៉ាហាប់ ហើយព្រះអង្គក៏បានចាក់ទម្លុះសត្វដ៏សម្បើម?
|
||
\v 10 តើមិនមែនព្រះអង្គដែលធ្វើឲ្យទឹកសមុទ្ររីង គឺជាទឹកដ៏សែនជម្រៅ ហើយបានធ្វើឲ្យបាតសមុទ្រត្រឡប់ជាផ្លូវ សម្រាប់ឲ្យពួកមនុស្សដែលរំដោះបានដើរឆ្លងទៅ?
|
||
|
||
\s5
|
||
\v 11 ពួកឈ្លើយសឹកដែលព្រះអម្ចាស់បានរំដោះ នឹងត្រឡប់មកក្រុងស៊ីយ៉ូន ហើយគេនឹងមានអំណរដ៏នៅអស់កល្បជានិច្ច នៅលើក្បាលរបស់គេ នឹងទទួលបានសេចក្ដីរីករាយនិងអំណរ ដ្បិតទុក្ខព្រួយ និងសម្រែកយំថ្ងូរ លែងមានទៀតហើយ។
|
||
|
||
\s5
|
||
\v 12 «យើង គឺយើងនេះហើយដែលសម្រាលទុក្ខអ្នក។ ហេតុអ្វីបានជាអ្នកភ័យខ្លាចនិងមនុស្ស ដែលនឹងត្រូវស្លាប់កើតពីមនុស្ស ដែលនឹងត្រូវក្រៀមទៅដូចជាស្មៅនោះ?
|
||
|
||
\s5
|
||
\v 13 ហេតុអ្វីបានជាអ្នកភ្លេចព្រះអម្ចាស់ដែលបានបង្កើតអ្នក ហើយទ្រង់បានលាតសន្ធឹងផ្ទៃមេឃនិងរៀបគ្រិះនៃផែនដី? ហើយអ្នកខ្លាចចំពោះការនេះជារៀងរាល់ថ្ងៃ ដោយកំហឹងនៃការសង្កត់សង្កិន នៅពេលគេសម្រាចនឹងបំផ្លាញអ្នក។ តើសេចក្តីកំហឹងរបស់អ្នកជិះជាន់នោះនៅទីណា?
|
||
|
||
\s5
|
||
\v 14 ពួកអ្នកដែលបានបានឱនចុះ ព្រះអម្ចាស់នឹងដោះគេចេញយ៉ាងឆាប់ គេនឹងមិនត្រូវស្លាប់ទេ មិនធ្លាក់ទៅក្នុងរណ្តៅឡើយ គេក៏មិនខ្វះអាហារបរិភោគដែរ។
|
||
\v 15 ដ្បិតយើងជាព្រះអម្ចាស់ជាព្រះរបស់អ្នកដែលធ្វើអោយសមុទ្របក់បោក ព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះនាមរបស់ព្រះអង្គ។
|
||
|
||
\s5
|
||
\v 16 យើងបានដាក់ពាក្យពេចន៍របស់យើងនៅក្នុងមាត់អ្នក ហើយបានគ្របបាំងអ្នកដោយស្រមោលដៃរបស់យើង ដោយលាតសន្ធឹងផ្ទៃមេឃ ចាក់គ្រឹះនៃផែនដី ហើយពោលទៅកាន់អ្នកក្រុងសុីយ៉ូនថា «អ្នកជាប្រជាជនរបស់យើង»។
|
||
|
||
\s5
|
||
\v 17 ចូរភ្ញាក់ឡើង ចូរក្រោកឡើង ក្រុងយេរូសាឡិមអើយ ចូរឈរឡើង អ្នកបានផឹកពីពែងនៃព្រះពិរោធដ៏ខ្លាំង របស់ព្រះអម្ចាស់ អ្នកបានផឹកព្រះពិរោធពីពែងនេះ រហូតដល់តំណក់ចុងក្រោយ គឺរហូតដល់បាត់ស្មារតី។
|
||
\v 18 ក្នុងពួកកូនប្រុសៗដែលកើតចេញពីទីក្រុងនោះមក គ្មានណាមួយសម្រាប់ដឹកនាំមុខគេឡើយ ក្នុងចំណោមកូនទាំងប៉ុន្មានដែលអ្នកចិញ្ចឹម គ្មាននរណាម្នាក់ជួយអ្នកទេ។
|
||
|
||
\s5
|
||
\v 19 សេចក្ដីទាំងពីរមុខនេះ បានកើយឡើងមកលើអ្នក តើអ្នកសោកស្តាយជាមួយអ្នក? គ្រោះមហន្តរាយ និងសេចក្ដីបំផ្លាញ គ្រោះទុរ្ភិក្សនិងដាវផង។ តើអ្នកសម្រាលទុក្ខអ្នក?
|
||
\v 20 កូនប្រុសរបស់អ្នកបានដួលសន្លប់ហើយ។ ពួកគេដេកនៅតាមចិញ្ចើមថ្នល់ ពួកគេកម្រើកលែងរួច ដូចសត្វជាប់អន្ទាក់ ព្រោះព្រះអម្ចាស់ទ្រង់ព្រះពិរោធចំពោះពួកគេ ហើយគំរាមកំហែងដល់ព្រះរបស់អ្នក។
|
||
|
||
\s5
|
||
\v 21 ដូច្នេះ អ្នកដែលត្រូវរងទុក្ខវេទនា ហើយអ្នកស្រវឹង តែមិនមែនស្រវឹងដោយផឹកស្រាទេ
|
||
\v 22 នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នក ដែលបានសូមអង្វរសម្រាប់ប្រជារាស្រ្តរបស់ទ្រង់ «មើល៍! យើងលែងឲ្យអ្នកផឹកពីពែង ដែលបណ្ដាលឲ្យអ្នកបាត់ស្មារតី គឺជាកាកនៅក្នុងពែងនៃសេចក្ដីក្រោធរបស់យើង ចេញពីដៃអ្នកហើយ អ្នកនឹងមិនត្រូវផឹកម្តងទៀតឡើយ។
|
||
|
||
\s5
|
||
\v 23 យើងនឹងឲ្យសត្រូវដែលធ្វើបាបអ្នក ជាពួកអ្នកដែលបាននិយាយទៅព្រលឹងអ្នកថា «ចូរឱនចុះ ដើម្បីឲ្យយើងបានដើរលើអ្នក ហើយខ្នងរបស់អ្នកបានរាបដូចជាដី និងជាផ្លូវថ្នល់សំរាប់គេដើរលើ»។
|
||
|
||
\s5
|
||
\c 52
|
||
\cl ជំពូក ៥២
|
||
\p
|
||
\v 1 ក្រោកឡើង ក្រោកឡើង ក្រុងស៊ីយ៉ូនអើយ ហើយដាក់កម្លាំងនៅលើអ្នក និងពាក់ខោអាវស្រស់ស្អាតរបស់អ្នកផង ក្រុងយេរូសាឡិមដ៏បរិសុទ្ធ ដ្បិតពួកមិនកាត់ស្បែកឬពួកមិនស្អាត មិនអាចចូលមកក្រុងអ្នកបានទៀតឡើយ។
|
||
|
||
\s5
|
||
\v 2 ចូររលាស់ធូលីដីចេញពីអ្នក ចូរក្រោកមកអង្គុយនៅកន្លែងដើម យេរូសាឡិមអើយ ចូរដោះខ្សែច្រវាក់ចេញពីករបស់អ្នកកូនស្រីរបស់ស៊ីយ៉ូន។
|
||
\v 3 ដ្បិតនេះជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូលថា «អ្នកបានត្រូវគេលក់ដោយគ្មានតម្លៃអ្វីទេអ្នកនឹងត្រូវបានលោះដោយគ្មានប្រាក់»។
|
||
|
||
\s5
|
||
\v 4 ដ្បិតនេះគឺជាព្រះអម្ចាស់មានព្រះបន្ទូល៖ «កាលពីដើមដំបូង ប្រជារាស្ដ្ររបស់យើងបានចេញទៅស្រុកអេស៊ីប ជាបណ្តោះអាសន្ន តែត្រូវបានអាស្ស៊ីរីជិះជាន់ពួកគេ។
|
||
|
||
\s5
|
||
\v 5 ឥឡូវនេះតើយើងមានអ្វីនៅទីនេះ? ដោយឃើញថាប្រជា រាស្ត្ររបស់យើងត្រូវគេនាំយកទៅដោយឥតបានការអ្វី? អ្នកដែលគ្រប់គ្រងលើពួកគេនឹងចំអកអោយពួកគេ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
|
||
\v 6 ហេតុដូច្នេះហើយ បានជាប្រជាជនរបស់យើង នឹងស្គាល់នាមរបស់យើង ហើយពួកគេនឹងរស់នៅក្នុងថ្ងៃដែលយើងបាននិយាយ «គឺយើងនេះហើយ!»
|
||
|
||
\s5
|
||
\v 7 តើល្អយ៉ាងណាទៅ គឺជើងអ្នកដែលដើរលើភ្នំ ជាអ្នកដែលនាំដំណឹង ហើយប្រកាសដំណឹងល្អ ជាអ្នកប្រកាសពីក្តីសុខសាន្ត ហើយពីការសង្គ្រោះ គឺពោលមកកាន់ក្រុងស៊ីយ៉ូនថា «ព្រះជាម្ចាស់របស់អ្នកសោយរាជ្យ!»
|
||
\v 8 ចូរស្តាប់ អ្នកយាមក្រុងបន្លឺសំឡេងឡើង ពួកគេស្រែកហ៊ោរួមជាមួយគ្នា ដ្បិតគេនឹងឃើញដោយភ្នែករបស់ខ្លួនគេ គឺព្រះអម្ចាស់យាងមកក្រុងស៊ីយ៉ូនវិញហើយ។
|
||
|
||
\s5
|
||
\v 9 ក្រុងយេរូសាឡិមអើយ ចូរនាំគ្នាស្រែកហ៊ោនិងច្រៀងដោយអំណរទៅ។ ព្រះអម្ចាស់បានសំរាលទុក្ខប្រជាជនរបស់ព្រះអង្គ ដោយព្រះអង្គបានលោះក្រុងយេរូសាឡឹម។
|
||
\v 10 ព្រះអម្ចាស់បានសំដែងព្រះបារមីដ៏វិសុទ្ធរបស់ព្រះអង្គនៅចំពោះមុខប្រជាជាតិនានា។ ផែនដីទាំងមូលនឹងឃើញការសង្គ្រោះនៃព្រះរបស់យើង។
|
||
|
||
\s5
|
||
\v 11 ចាកចេញ ចូរនាំគ្នាចាកចេញពីទីនេះទៅ កុំប៉ះពាល់អ្វីៗដែលមិនបរិសុទ្ធឡើយ ចូរញែកខ្លួនចេញជាស្អាតចុះ ឱពួកអ្នកដែលលើកយកគ្រឿងនៃព្រះអម្ចាស់អើយ ។
|
||
\v 12 ដ្បិតអ្នករាល់គ្នាមិនចាកចេញទៅយ៉ាងដោយប្រញ៉ាប់នោះទេ ហើយក៏មិនចាកចេញទៅដូចគេរត់លូនដែរ ដ្បិតព្រះអម្ចាស់នឹងយាងពីមុខអ្នក។ ព្រះរបស់ជនជាតិអុីស្រាអែលនឹងការពារអ្នក។
|
||
|
||
\s5
|
||
\v 13 មើល៍! អ្នកបម្រើរបស់យើង នឹងប្រព្រឹត្ដដោយឈ្លាសវៃ អ្នកបម្រើរបស់យើងនឹងបានចម្រុងចម្រើន ហើយត្រូវលើកតម្កើង។
|
||
\v 14 មានមនុស្សច្រើនឃើញទ្រង់គេក៏នាំគ្នាព្រឺខ្លាចយ៉ាងខ្លាំង ព្រោះគេមើលមុខទ្រង់លែងស្គាល់ លោកលែងមានទ្រង់ទ្រាយជាមនុស្សទៀតហើយ។
|
||
|
||
\s5
|
||
\v 15 ទោះបីជាយ៉ាងនោះក្តី អ្នកបំរើរបស់យើងនឹងប្រោសប្រជាជាតិជាច្រើនហើយស្តេចនានានឹងបិទមាត់ពួកគេព្រោះតែព្រះអង្គ ដ្បិតគេនឹងឃើញការដែលឥតមានអ្នកណាប្រាប់ដល់គេហើយគេ នឹងបានឮសេចក្ដីដែលគេមិនដែលឃើញ ហើយគេអាចយល់បាន។
|
||
|
||
\s5
|
||
\c 53
|
||
\cl ជំពូក ៥៣
|
||
\p
|
||
\v 1 តើមានអ្នកណាបានជឿដំណឹងដែលយើងប្រាប់ ហើយតើព្រះពាហុរបស់ព្រះអម្ចាស់បានលេចមកឲ្យអ្នកណាឃើញ?
|
||
\v 2 ដ្បិតព្រះអង្គធំឡើងនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ដូចគ្រាប់ស្រូវហើយដូចពន្លកដុះចេញពីដីហួតហែង។ ព្រះអង្គគ្មានរូបសម្បត្តិ និងគ្មានកិត្តិយសថ្លៃថ្នូរគួរឲ្យចាប់អារម្មណ៍ឡើយ ហើយលោកក៏គ្មានរូបរាងអ្វីគួរឲ្យទាក់ទាញចិត្តយើងដែរ។
|
||
|
||
\s5
|
||
\v 3 ព្រះអង្គត្រូវបានគេមើលងាយនិងបដិសេធ គ្មាននរណារាប់រក។ ព្រះអង្គសោកសៅ និងធ្លាប់ស្គាល់ការឈឺចាប់។ ដូចជាអ្នកដែលមកពីពួកលាក់មុខរបស់ពួកគេ ព្រះអង្គត្រូវគេមើលងាយ ហើយយើងមិនចាត់ទុកព្រះអង្គថាសំខាន់។
|
||
|
||
\s5
|
||
\v 4 តែព្រះអង្គបានរងទុក្ខដោយសារជំងឺរបស់យើង ហើយបានទទួលយកទុក្ខព្រួយរបស់យើង ប៉ុន្តែយើងរាល់គ្នាបានរាប់ព្រះអង្គទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា។
|
||
|
||
\s5
|
||
\v 5 ប៉ុន្តែដោយព្រោះតែការបះបោរបស់យើង ព្រះអង្គត្រូវបានគេចាក់ទម្លុះ។ ព្រះអង្គត្រូវបានគេវាយដំដោយព្រោះតែបាបរបស់យើង។ ព្រះអង្គបានរងទារុណកម្មដើម្បីឱ្យយើងបានទទួលនូវសេចក្ដីសុខសាន្ត ហើយដោយព្រោះតែស្នាមរបួសរបស់ទ្រង់យើងបានជា។
|
||
|
||
\s5
|
||
\v 6 យើងទាំងអស់គ្នាដូចជាចៀមបានវង្វេង យើងម្នាក់ៗបានងាកទៅរកមាគ៌ារៀងៗខ្លួន ហើយព្រះអម្ចាស់បានទម្លាក់អំពើទុច្ចរិត របស់យើងទាំងអស់គ្នាទៅលើព្រះអង្គ។
|
||
|
||
\s5
|
||
\v 7 ព្រះអង្គត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែព្រះអង្គមិនបានហើបព្រះឧស្ឋសោះ ដូចកូនចៀមដែលត្រូវគេនាំទៅរកការសម្លាប់ហើយដូចចៀមដែលនៅចំពោះមុខអ្នកកាត់រោមវានៅស្ងៀម ដូច្នេះវាមិនបានបើកមាត់របស់វាទេ។
|
||
|
||
\s5
|
||
\v 8 ដោយការបង្ខិតបង្ខំ និងសេចក្ដីជំនុំជរះ ព្រះអង្គត្រូវទទួលទោស តើមានអ្នកណានៅជំនាន់នោះបានគិតពីព្រះអង្គ? តែព្រះអង្គបានដកចេញពីចំណោមមនុស្ស ដែលរស់នៅលើផែនដីនេះ ព្រោះតែអំពើបាបនៃប្រជាជនបានដាក់លើទ្រង់។
|
||
\v 9 ពួកគេបានបញ្ចុះព្រះអង្គជាមួយឧក្រិដ្ឋជន ហើយនៅជាមួយអ្នកមានម្នាក់ ទោះបីព្រះអង្គមិនបានប្រព្រឹត្ដអំពើឃោរឃៅហើយពាក្យបោកបញ្ឆោតក៏គ្មាននៅក្នុងព្រះឧស្ឋរបស់ព្រះអង្គដែរ។
|
||
|
||
\s5
|
||
\v 10 ប៉ុន្តែ ព្រះអម្ចាស់នឹងវាយគេ ហើយធ្វើឲ្យគេឈឺ។ ពេលលោកបានបូជាជីវិត ធ្វើជាយញ្ញបូជាលោះបាប ព្រះអង្គនឹងធ្វើឲ្យលោកមានអ្នកបន្តវាន ព្រះអង្គនឹងបន្តថ្ងៃអាយុរបស់លោក ហើយព្រះអម្ចាស់នឹងសម្រេចតាមព្រះហឫទ័យ របស់ព្រះអង្គតាមរយៈលោក។
|
||
\v 11 បន្ទាប់ពីរងទុក្ខលំបាកក្នុងជីវិតរបស់គាត់ នោះលោកនឹងមានពន្លឺ ហើយមនុស្សជាច្រើននឹងទទួលស្គាល់ចំណេះលោក។ អ្នកបម្រើសុចរិតរបស់យើង នឹងបានយុត្តិធម៌ពីមនុស្សជាច្រើន ព្រះអង្គនឹងទទួលយកសេចក្តីទុច្ចរិតរបស់គេ។
|
||
|
||
\s5
|
||
\v 12 ដូច្នេះហើយ យើងនឹងបានប្រគល់ព្រះអង្គគ្រប់គ្រងលើមនុស្សជាច្រើន ព្រះអង្គនឹងចែកជ័យភណ្ឌរួមជាមួយ ពួកកាន់ អំណាច ដ្បិតព្រះអង្គបានច្រួចព្រលឹងចេញ រហូតដល់ស្លាប់ និងសុខចិត្តឲ្យគេរាប់បញ្ចូលទៅក្នុងចំណោមជនពាល។ ព្រះអង្គបានទទួលរងទោស នៃអំពើបាបរបស់មនុស្សជាច្រើន ព្រមទាំងទូលអង្វរឲ្យមនុស្សបាបផង។
|
||
|
||
\s5
|
||
\c 54
|
||
\cl ជំពូក ៥៤
|
||
\p
|
||
\v 1 «ចូស្រែកច្រៀងឡើង អស់ទាំងស្ត្រីដែលមិនអាចមានកូនបាន ចូស្រែកច្រៀងឡើងដោយអំណរ អ្នកដែលមិនបានឈឺចាប់នឹងសម្រាលអើយ ចូរអបអរសាទរឡើង។ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា កូនរបស់ស្ត្រីដែលនៅតែម្នាក់ឯង មានច្រើនជាងកូនរបស់ស្ត្រី» ដែលមានប្តីទៅទៀត។
|
||
|
||
\s5
|
||
\v 2 «ចូរពង្រីកត្រសាលរបស់អ្នកឲ្យធំជាងមុន ហើយពង្រាយវាំងននតង់របស់អ្នកឲ្យវែងដែរ ត្រូវឲ្យបន្តខ្សែឲ្យវែង ហើយបោះចម្រឹងឲ្យមាំចុះ។
|
||
\v 3 ដ្បិតទឹកដីរបស់អ្នកនឹងរីកទៅស្តាំដៃ និងឆ្វេងដៃ ហើយកូនចៅរបស់អ្នកនឹងឈ្នះលើប្រជាជាតិនានានិងតាំងទីលំនៅក្នុងក្រុងដែលស្ងាត់ជ្រងំ។
|
||
|
||
\s5
|
||
\v 4 កុំខ្លាចឲ្យសោះ ដ្បិតអ្នកនឹងមិនដែលត្រូវខ្មាសឡើយ ហើយក៏មិនត្រូវធ្លាក់ទឹកចិត្ដដែរព្រោះអ្នកនឹងមិនត្រូវបាក់មុខឡើយ ហើយអ្នកនឹងមិននឹកចាំពីសេចក្ដីអាម៉ាស់ពីកាលនៅក្មេង និងការខ្មាស់ដែលអ្នកបោះបង់ដែរ។
|
||
|
||
\s5
|
||
\v 5 គឺព្រះអង្គដែលបានបង្កើត ស្វាមីរបស់អ្នក ព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះនាមរបស់ព្រះអង្គ។ ព្រះដ៏វិសុទ្ធរបស់អុីស្រាអែលជាព្រះប្រោសលោះរបស់អ្នក។ ទ្រង់ត្រូវបានគេហៅថាជាព្រះនៃផែនដីទាំងមូល។
|
||
\v 6 ដ្បិតអម្ចាស់បានហៅអ្នកត្រឡប់មកវិញដូចភរិយាដែលត្រូវគេបោះបង់ចោលហើយទុក្ខ ព្រួយក្នុងវិញ្ញាណ ដូចជាស្ត្រីដែលបានរៀបការហើយត្រូវគេបោះបង់» ព្រះបន្ទូលព្រះជាម្ចាស់នៃអ្នក។
|
||
|
||
\s5
|
||
\v 7 «ដ្បិតយើងបានបោះបង់អ្នកចោលនៅក្នុងរយៈពេលខ្លី ប៉ុន្តែដោយក្ដីមេត្តាករុណាយើងនិងទទួលអ្នកត្រឡប់មកវិញ។
|
||
\v 8 ដោយសចក្ដីក្រោធយើងបានគេចមុខចេញពីអ្នកមួយរយៈមែន ប៉ុន្តែ យើងនឹងអាណិតមេត្តាអ្នក ព្រោះយើងស្រឡាញ់អ្នកអស់កល្បជានិច្ច។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលបានសង្គ្រោះអ្នក។
|
||
|
||
\s5
|
||
\v 9 ដ្បិតការនេះប្រៀបដូចជាទឹកជន់ នៅជំនាន់ណូអេ ដល់យើង ដូចយើងបានស្បថថាយើងនិងមិន ឲ្យទឹកជន់នៅជំនាន់ណូអេនឹងមិនដែលគ្របលើផែនដីទៀតជាយ៉ាងណា ដូច្នេះយើងបានស្បថថាខ្ញុំនឹងមិនខឹងអ្នកឬស្តីបន្ទោសអ្នកឡើយ។
|
||
\v 10 ទោះភ្នំនានារញ្ជួយយ៉ាងណាតែសេចក្តីស្រឡាញ់ដ៏ខ្ជាប់ខ្ជួនរបស់យើងនឹងមិនឃ្លាតឆ្ងាយពីអ្នកហើយក៏មិនធ្វើអោយកក្រើកដល់សម្ពន្ធមេត្រីនៃសន្តិភាពរបស់យើងដែរ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលអាណិតមេត្តាអ្នក។
|
||
|
||
\s5
|
||
\v 11 អ្នកមានទុក្ខវេទនា អ្នកត្រូវខ្យល់ព្យុះបក់បោក តែគ្មានអ្នកណាសម្រាលទុក្ខអ្នកទេ មើល៍យើងនឹងរៀបថ្មអ្នកឡើង ដោយបាយអមានពណ៌ល្អ ហើយដាក់គ្រឹះរបស់អ្នកជាមួយត្បូងកណ្តៀង។
|
||
\v 12 យើងយកត្បូងទទឹមធ្វើជាប៉ម យកពេជ្រចរណៃធ្វើជាទ្វារ ព្រមទាំងយកត្បូងមកធ្វើជាកំពែង។
|
||
|
||
\s5
|
||
\v 13 ក្រោយមកកូនៗ របស់អ្នកនឹងទទួលការប្រៀនប្រដៅ ពីព្រះអម្ចាស់ ហើយសេចក្តីសុខសាន្តរបស់កូនចៅអ្នកនឹងបានប្រសើរឡើង។
|
||
\v 14 យើងនិងបង្កើតអ្នកឡើងវិញដោយសេចក្ដីសុចរិត អ្នកនឹងលែងរងការបៀតបៀនទៀតហើយ ដ្បិតអ្នកនឹងមិនខ្លាចអ្វីសោះ គ្មានការភ័យខ្លាចណាមួយចូលមកជិតអ្នកឡើយ។
|
||
|
||
\s5
|
||
\v 15 មើលប្រសិនបើមាននរណាម្នាក់បង្កបញ្ហា វាមិនមែនមកពីយើងទេ ឯអ្នកណាដែលលើកគ្នាទាស់នឹងអ្នក គេនឹងដួលចុះវិញ ។
|
||
\v 16 មើល៍! គឺយើងបានបង្កើតទាំងជាងដែក ដែលសប់ភ្លើងធ្វើគ្រឿងសស្ត្រាវុធសម្រាប់ការរបស់ខ្លួន ហើយយើងក៏បានបង្កើតមេបំផ្លាញដើម្បីបំផ្លាញដែរ។
|
||
|
||
\s5
|
||
\v 17 គ្មានអាវុធណាមួយដែលបង្កើតឡើងមកអាចប្រឆាំងនឹងអ្នកបានទេ អស់អ្នកដែលចោទប្រកាន់អ្នកគេនិងទទួលទោសវិញ នេះហើយជាសេចក្ដីដែលពួកអ្នកបម្រើ របស់ព្រះអម្ចាស់នឹងទទួលជាមរតក ហើយសេចក្ដីសុចរិតរបស់គេក៏មកពីយើង នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
|
||
|
||
\s5
|
||
\c 55
|
||
\cl ជំពូក ៥៥
|
||
\p
|
||
\v 1 «ចូលមកអស់អ្នកដែលស្រេកទឹក សូមអញ្ជើញមកពិសារទឹក ហើយអស់អ្នកដែលគ្មានប្រាក់ ចូរមកទិញហើយបរិភោគទៅ សូមអញ្ជើញមកទិញស្រាទំពាំងបាយជូរនិងទឹកដោះគោដោយមិនគិតថ្លៃ។
|
||
|
||
\s5
|
||
\v 2 ហេតុអ្វីបានជាអ្នករាល់គ្នាយកប្រាក់ទៅទិញ អាហារដែលមិនអាចចិញ្ចឹមជីវិត ហេតុអ្វីបានជាអ្នកខំធ្វើការដើម្បីអ្វីដែលមិនស្កប់ស្កល់? ចូរស្ដាប់យើងដោយប្រុងប្រយ័ត្នដល់យើង នោះអ្នករាល់គ្នានឹងបាន បរិភោគអាហារយ៉ាងឆ្ងាញ់ ហើយរីករាយក្នុងអាហាររបស់អ្នក។
|
||
|
||
\s5
|
||
\v 3 ចូរបែរត្រចៀកហើយមករកយើង! ចូរស្ដាប់ នោះអ្នករាល់គ្នានឹងមានជីវិតរស់នៅ! យើងនឹងចងសម្ពន្ធមេត្រីមួយដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយអ្នក។ គឺជាសេចក្ដីមេត្តា ករុណាស្មោះត្រង់ ដែលបានផ្តល់ដល់ដាវីឌ។
|
||
\v 4 ចូរមើល៍! យើងបានតាំងគាត់ទុកជាទីបន្ទាល់ ដល់ប្រជាជាតិទាំងឡាយ គឺជាអ្នកនាំមុខហើយជាអ្នកបង្គាប់ដល់គេ។
|
||
|
||
\s5
|
||
\v 5 ចូរមើល៍! អ្នកនឹងហៅប្រជាជាតិិដែលអ្នកមិនស្គាល់នឹងប្រជាជាតិដែលមិនស្គាល់អ្នក ពួកគេនឹងរត់មករកអ្នក ដោយព្រោះតែព្រះនាមព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធ ជាព្រះរបស់ ជនជាតិអុីស្រាអែល ដែលបានលើកតម្កើងអ្នក»។
|
||
|
||
\s5
|
||
\v 6 ចូស្វែងរកព្រះអម្ចាស់ ក្នុងពេលដែលអ្នកអាចរកព្រះអង្គឃើញ ចូរទូលរកព្រះអង្គ ក្នុងពេលដែលព្រះអង្គគង់នៅជិតអ្នក។
|
||
\v 7 ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន មនុស្សមានបាបត្រូវលះបង់គំនិតអាក្រក់ដែរ។ សូមអោយគាត់បានវិល ត្រឡប់មករកព្រះអម្ចាស់វិញ នោះព្រះអង្គនិងអាណិតដល់គេ សម្រាប់ព្រះជាម្ចាស់នៃយើង នឹងអត់ទោសឲ្យជាបរិបូរណ៏ដល់គេផង។
|
||
|
||
\s5
|
||
\v 8 «ដ្បិតគំនិតរបស់យើងមិនមែនជាគំនិតរបស់អ្នកទេ ហើយផ្លូវរបស់យើងក៏មិនមែនជាផ្លូវរបស់អ្នកដែរ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
|
||
\v 9 ដ្បិតផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណារបៀបដែលយើងប្រព្រឹត្តក៏ខ្ពស់ជាងបៀបដែលអ្នករាល់គ្នាប្រព្រឹត្តយ៉ាងនោះដែល ហើយគំនិតរបស់យើងក៏ខ្ពស់ជាងគំនិតរបស់អ្នករាល់គ្នាយ៉ាងនោះផងដែរ។
|
||
|
||
\s5
|
||
\v 10 ដ្បិតភ្លៀងនិងព្រិល ដែលធ្លាក់ចុះមកពីលើមេឃ មិនអាចត្រឡប់ទៅលើវិញឡើយ ដរាបណាទាល់តែបានធ្វើឲ្យដំណាំដុះឡើង ហើយឲ្យពូជពង្រោះដល់អ្នកដែលព្រោះ និងអាហារដល់អ្នកដែលបរិភោគជាយ៉ាងណា។
|
||
\v 11 ដ្បិតពាក្យរបស់យើងក៏ដូច្នោះដែរ គឺពាក្យដែលចេញពីមាត់របស់យើង នឹងមិនវិលត្រឡប់មករកយើងវិញឡើយ គឺនឹងធ្វើសម្រេចតាមសេចក្ដីប៉ងប្រាថ្នានៅក្នុងចិត្តយើង ហើយនឹងចម្រើនកើនឡើង ក្នុងការអ្វី ដែលយើងចាត់ទៅធ្វើនោះ។
|
||
|
||
\s5
|
||
\v 12 ដ្បិតអ្នកនឹងមានអំណរសប្បាយហើយដើរដោយសុខសាន្ត។ ឯអស់ទាំងភ្នំធំ និងជ្រលងភ្នំទាំងប៉ុន្មាននឹងនាំគ្នាស្រែកហ៊ោយ៉ាងសប្បាយនៅចំពោះមុខអ្នក ហើយដើមឈើនៅតាមវាលនឹងនាំគ្នាទះដៃ។
|
||
\v 13 ជំនួសអោយ ដើមកកោះនឹងដុះឡើង និងជំនួសឲ្យបន្លា ហើយដើមយីថោនឹងដុះឡើង ទាំងអញ្ចាញ ដុះឡើងសំរាប់ព្រះនាមព្រះអម្ចាស់ដែលជាទីសម្គាល់ដ៏ស្ថិតស្ថេរនៅអស់កល្បតរៀងទៅ ដែលមិនត្រូវកាត់ផ្តាច់ចេញឡើយ»។
|
||
|
||
\s5
|
||
\c 56
|
||
\cl ជំពូក ៥៦
|
||
\p
|
||
\v 1 នេះជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរសង្កេតមើលអ្វីដែលត្រឹមត្រូវ ចូរធ្វើអ្វីត្រឹមត្រូវ ដ្បិតសេចក្ដីសង្គ្រោះរបស់យើងជិតមកដល់ហើយ សេចក្តីសុចរិតរបស់យើងក៏ជិតមកដល់ដែរ។
|
||
\v 2 មានពរហើយអ្នកណាដែលប្រព្រឹត្តបែបនេះ ហើយកាន់សេចក្ដីនេះឲ្យខ្ជាប់ខ្ជួនផង គឺគោរពថ្ងៃសប្ប័ទបានត្រឹមត្រូវឥតខ្ចោះ ព្រមទាំងមិនអោយដៃរបស់គេប្រព្រឹត្តអំពើអាក្រក់ណាមួយ»។
|
||
|
||
\s5
|
||
\v 3 កុំអោយជនបរទេសណាដែលដើរតាមព្រះអម្ចាស់ហើយពោលថា «ព្រះអម្ចាស់ប្រាកដជានឹងដកខ្ញុំចេញពីប្រជារាស្ត្ររបស់ព្រះអង្គ»។ រីឯមនុស្សកម្រៀវក៏មិនត្រូវពោលថា «មើលចុះខ្ញុំជាដើមឈើស្ងួត»។
|
||
|
||
\s5
|
||
\v 4 ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា៖ «បើមនុស្សកម្រៀវណាគោរពថ្ងៃសប្ប័ទ ហើយជ្រើសរើសយកអ្វីដែលគាប់ចិត្តយើងហើយស្ថិតនៅជាប់នឹងសម្ពន្ធមេត្រីរបស់យើង
|
||
\v 5 ដូច្នេះយើងនឹងអោយគេសង់ផ្ទះនិងក្នុងកំពែងរបស់យើង យើងនឹងឲ្យគេមានកេរ្តិ៍ឈ្មោះល្បីជាង កូនប្រុសកូនស្រីរបស់យើងទៅទៀត។ យើងនឹងឲ្យគេមានឈ្មោះនៅអស់កល្បជានិច្ច ជាឈ្មោះដែលមិនត្រូវកាត់ចេញឡើយ។
|
||
|
||
\s5
|
||
\v 6 រីឯជនបរទេសដែលជាប់ចិត្តនឹងចូលរួមជាមួយព្រះអម្ចាស់គោរពបម្រើព្រះអង្គនិងស្រឡាញ់នាមព្រះអង្គ អស់អ្នកដែលគោរពថ្ងៃសប្ប័ទ ហើយស្ថិតនៅជាប់នឹងសម្ពន្ធមេត្រីរបស់យើង
|
||
\v 7 យើងនឹងនាំគេមកកាន់ភ្នំដ៏វិសុទ្ធរបស់យើង ហើយអោយគេមានអំណរសប្បាយនៅក្នុងដំណាក់ដែលយើងអធិស្ឋាន។យើងនឹងទទួលអស់ទាំងតង្វាយដុត និងយញ្ញបូជារបស់គេ នៅលើអាសនា។ ដ្បិតគេនឹងហៅដំណាក់របស់យើងថាជាកន្លែង អធិស្ឋានសំរាប់ប្រជាជាតិទាំងមូល។
|
||
|
||
\s5
|
||
\v 8 នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់ដ៏ជាព្រះ ដែលប្រមូលអស់អ្នកត្រូវបានគេបោះបង់ ក្នុងជនជាតិអុីស្រាអែល យើងនឹងប្រមែប្រមូលអ្នកផ្សេងឲ្យមកជួបជុំគ្នាបន្ថែមទៀតផង»។
|
||
|
||
\s5
|
||
\v 9 អស់ទាំងសត្វនៅវាល ហើយសត្វនៅព្រៃទាំងប៉ុន្មានអើយ ចូរនាំគ្នាមកស៊ីចំណី!
|
||
\v 10 អ្នកយាមរបស់ពួកគេទាំងអស់សុទ្ធ តែខ្វាក់ពួកគេមិនយល់។ ពួកគេទាំងអស់សុទ្ធតែជាឆ្កែដែលមិនចេះព្រុស។ ពួកគេតែងតែស្រមើស្រមៃ។ ពួកគេសម្រាកចុះ ហើយចូលចិត្តដេកណាស់។
|
||
|
||
\s5
|
||
\v 11 គេជាពួកឆ្កែសាហាវ ដែលគិតតែពីត្របាក់ស៊ី ហើយមិនចេះស្កប់ស្កល់ទេ។ ជាពួកគង្វាលដែលមិនចេះយល់សោះ ពួកគេបាន ងាកទៅរកមាគ៌ារៀងៗខ្លួន ម្នាក់ៗលោភលន់ចង់បានផលប្រយោជន៍អយុត្តិធម៌។
|
||
\v 12 «អញ្ជើញមក» ពួកគេនិយាយថា «តោះយើងផឹកស្រាទំពាំងបាយជូរ។ ហើយថ្ងៃស្អែកនឹងដូចជាថ្ងៃនេះដែរ ព្រោះថ្ងៃណាក៏មានស្រាច្រើនដែរ»។
|
||
|
||
\s5
|
||
\c 57
|
||
\cl ជំពូក ៥៧
|
||
\p
|
||
\v 1 មនុស្សសុចរិតត្រូវវិនាសអន្ដរាយ តែអត់មានអ្នកណាយកចិត្តទុកដាក់ឡើយ ហើយមនុស្សចិត្តល្អ គេត្រូវយកទៅ គ្មានអ្នកណាពិចារណាថា មនុស្សសុចរិតបានដកចេញ ឲ្យរួចពីចំពោះការអាក្រក់នោះទេ។
|
||
\v 2 អ្នកនោះចូលទៅក្នុងសេចក្ដីសុខសាន្ត គឺគ្រប់ទាំងមនុស្សដែលដើរតាមផ្លូវទៀងត្រង់។
|
||
|
||
\s5
|
||
\v 3 ប៉ុន្តែមកទីនេះ អ្នករាល់គ្នាដែលជាកូនរបស់មេធ្មប់ ហើយជាកូនរបស់ស្រីផឹតក្បត់ និងស្រីដែលបានធ្វើឲ្យខ្លួនទៅជាពេស្យា។
|
||
\v 4 តើអ្នកកំពុងសើចចំអកឲ្យនរណា? តើអ្នកហាមាត់ចំអក ហើយលៀនអណ្ដាតឲ្យអ្នកណា? តើអ្នករាល់គ្នាមិនមែនជាពូជពង្សបះបោរដែលជាកូនចៅនៃការបោកបញ្ឆោតទេឬ?
|
||
|
||
\s5
|
||
\v 5 អ្នកបានដុតខ្លួនរបស់អ្នករាល់គ្នា ដោយបានដេកនៅក្រោមអូស នៅក្រោមដើមឈើខៀវខ្ចី ហើយអ្នករាល់គ្នាសម្លាប់កូនចៅនៅបាតទន្លេនោះដែរ និងនៅខាងក្រោមក្រហែងថ្ម។
|
||
|
||
\s5
|
||
\v 6 នៅក្នុងចំណោមរបស់ដែលរលើប នៅក្នុងទន្លេបាតជ្រោះជាវត្ថុដែលបានផ្ដល់ឲ្យដល់អ្នក។ ពួកគេបានចាត់ទុកវត្ថុជាទីសក្ការៈរបស់គេ។ អ្នករាល់គ្នាច្រួចស្រា ហើយបានសែនដល់របស់ទាំងនោះ ហើយដ៏បានថ្វាយដង្វាយស្រូវផងដែរ។ តើការបែបនេះគួរឲ្យយើងរីករាយបានទេ?
|
||
|
||
\s5
|
||
\v 7 អ្នកបានរៀបចំគ្រែរបស់អ្នកនៅលើភ្នំខ្ពស់។ អ្នកក៏បានឡើងទៅទីនោះដើម្បីថ្វាយយញ្ញបូជា។
|
||
\v 8 អ្នកបានដំឡើងទីរំឭកពីអ្នកនៅខាងក្រោយសន្លឹកទ្វារ និងក្របទ្វារដែរ អ្នកប្រព្រឹត្តអំពើផិតក្បត់នៅពីក្រោយខ្នងយើង គឺអ្នកយកសម្លៀកបំពាក់ចេញ ហើយអ្នកបានបើកខ្លួនឲ្យដល់ម្នាក់ដទៃទៀតក្រៅពីយើង អ្នកបានធ្វើឲ្យគ្រែរបស់អ្នកធំទូលាយ។ ហើយបានតាំងសញ្ញានឹងគេ អ្នកបានស្រឡាញ់ដំណេករបស់គេ អ្នកបានឃើញផ្លូវឯកជនរបស់គេ។
|
||
|
||
\s5
|
||
\v 9 អ្នករត់ទៅថ្វាយបង្គំព្រះម៉ូឡុកជាមួយប្រេងក្រអូប និងទឹកអប់យ៉ាងច្រើន ហើយគ្រឿងក្រអូប របស់អ្នកបានចម្រើនឡើង អ្នកបានឲ្យពួកនាំសារទៅឆ្ងាយៗ គឺរហូតទៅដល់ស្ថានមច្ចុរាជ ។
|
||
\v 10 អ្នកបាននឿយហត់នឹង ដំណើរដ៏វែងឆ្ងាយរបស់អ្នកប៉ុន្តែអ្នកមិនដែលនិយាយថា «វាអស់សង្ឃឹមទេ»។ គឺអ្នកបានទទួលជីវិតដោយដៃអ្នកខ្លួនឯង អ្នកមិនបានអស់កម្លាំងទេ។
|
||
|
||
\s5
|
||
\v 11 «តើអ្នកព្រួយបារម្ភអំពីនរណា? តើអ្នកបានភ័យខ្លាចអ្នកណា បានជាអ្នកកុហក ហើយមិនបាននឹកដល់យើង ឬយកចិត្តទុកដាក់យើងនោះ? ដោយព្រោះតែយើងនៅស្ងៀមយូរពេក ហើយបានជាអ្នករាល់គ្នាមិន កោតខ្លាចដល់យើងសោះ។
|
||
\v 12 យើងនឹងប្រកាស់អំពីសេចក្តីសុចរិតដែលអ្នកបានធ្វើ ហើយប្រាប់គ្រប់ដែលអ្នកបានប្រព្រឹត្ត តែការទាំងនោះមិនអាចជួយដល់អ្នកបានទេ។
|
||
|
||
\s5
|
||
\v 13 ពេលអ្នកស្រែកអង្វរករ សូមឲ្យរូបចម្លាក់ព្រះដែលអ្នកបានជ្រើសរើសជួយសង្គ្រោះអ្នកផង។ ផ្ទុយទៅវិញ ខ្យល់នឹងផាត់រូបព្រះទៅទាំងអស់។ ចំណែកអ្នកដែលមកជ្រកកោនជាមួយយើង នឹងទទួលទឹកដីជាមត៌ក ហើយនឹងកាន់កាប់ភ្នំដ៏វិសុទ្ធរបស់យើងទៀតផង។
|
||
|
||
\s5
|
||
\v 14 ព្រះអម្ចាស់មានព្រះបន្ទូលថា«ចូរត្រួសត្រាយរៀបចំផ្លូវ ហើយដកថ្មដែលធ្វើឲ្យជំពប់ដួល ចេញពីផ្លូវរបស់ប្រជាជនយើង!»
|
||
\v 15 ដ្បិតនេះជាអ្វីដែលព្រះដ៏ខ្ពស់ ដែលព្រះនាមព្រះអង្គជានាមបរិសុទ្ធ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា «យើងស្ថិតនៅក្នុងស្ថានដ៏ខ្ពង់ខ្ពស់បំផុត តែយើងក៏ស្ថិតនៅជាមួយមនុស្សដែលត្រូវគេគាបសង្កត់ខាងវិញ្ញាណ ដើម្បីធ្វើឲ្យវិញ្ញាណមនុស្សដែលត្រូវបានគេគាបសង្កត់មានសង្ឃឹម ធ្វើឲ្យចិត្តរបស់មនុស្សសោគសង្រេងបានសង្ឃឹមផងដែរ។
|
||
|
||
\s5
|
||
\v 16 ដ្បិតយើងនឹងមិនចោទប្រកាន់ជារហូតទេ មិនបានខឹងជានិច្ចដែរ ព្រោះវិញ្ញាណគេនឹងរលត់នៅមុខយើង ជីវិតដែលយើងបានបង្កើត។
|
||
\v 17 ដោយសារតែអំពើបាប អំពើឃោឃៅរបស់គេចម្រើនឡើង យើងបានខឹងហើយជំនុំជម្រះគេ យើងបានបាំងមុខយើងដោយខឹង ប៉ុន្តែគេបានត្រឡប់មកនៅចំពោះដូងចិត្តយើងទៀត។
|
||
|
||
\s5
|
||
\v 18 យើងបានឃើញអស់ទាំងផ្លូវរបស់គេ តែយើងនឹងប្រោសគេឲ្យបានជាសះស្បើយ យើងនឹងនាំមុខគេ ព្រមទាំងកម្សាន្តចិត្តគេ ព្រមទាំងសម្រាលទុក្ខប្រជាជន ដែលកំពុងកាន់ទុក្ខនេះទៀតផង។
|
||
\v 19 យើងដែលបង្កើតបបូរមាត់ចេញជាផលផ្លែ ចូរឲ្យសេចក្ដីសុខសាន្តកើតមានដល់អ្នកដែលនៅឆ្ងាយៗ និងអ្នកដែលនៅជិត នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ យើងនឹងប្រោសពួកគេឲ្យបានជាសះស្បើយ។
|
||
|
||
\s5
|
||
\v 20 ប៉ុន្តែមនុស្សអាក្រក់វិញប្រៀបបាននឹងសមុទ្រដែលបក់បោក មិនដែលសម្រាក ហើយទឹកនោះចេះតែបារល្បាប់ និងភក់ឡើង។
|
||
\v 21 មនុស្សអាក្រក់នឹងមិនបានសេចក្ដីសុខសាន្តទេ នេះជាព្រះបន្ទូលរបស់ទ្រង់»។
|
||
|
||
\s5
|
||
\c 58
|
||
\cl ជំពូក ៥៨
|
||
\p
|
||
\v 1 «ចូរស្រែកអោយខ្លាំង កុំទប់ទៀតឡើយ។ ចូរបន្លឺសំឡេងឡើងដូចសំឡេងត្រែ។ ប្រាប់ប្រជាជនរបស់យើង ពីការបះបោររបស់ពួកគេ ចូរប្រាប់កូនចៅលោកយ៉ាកុប ពីអំពើបាបរបស់គេផង។
|
||
\v 2 ពួកគេស្វែងរកយើងជារៀងរាល់ថ្ងៃ ហើយរីករាយនឹងចង់ស្គាល់មាគ៌ារបស់យើង ដូចជាប្រជាជាតិ មួយដែលអនុវត្តសេចក្តីសុចរិតហើយមិនបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះរបស់ខ្លួន។ ពួកគេសុំឲ្យយើងវិនិច្ឆ័យពួកគេ តាមយុត្តិធម៌ ពួកគេរីករាយក្នុងការគិតថាព្រះជាម្ចាស់ជិតមកវិញ។
|
||
|
||
\s5
|
||
\v 3 «ហេតុអ្វីបានជាយើងតមអាហារ» ពួកគេនិយាយថា «តែព្រះអង្គមិនបានទតមើលផង? ហេតុអ្វីបានជាយើងត្រូវបន្ទាបខ្លួន តែព្រះអង្គមិនយកចិត្តទុកដាក់ផង? មើល៍! នៅថ្ងៃដែលអ្នករាល់គ្នាតមអត់ គឺអ្នកធ្វើដើម្បីជាប្រយោជន៍ខ្លួន ហើយក៏សង្កត់សង្កិនពួកកម្មករផង។
|
||
|
||
\s5
|
||
\v 4 មើល៍ អ្នករាល់គ្នាតមអត់ឲ្យតែបានរឿងជជែក និង ឈ្លោះប្រកែកហើយវាយដោយកណ្តាប់ដៃ គឺអ្នករាល់គ្នាពុំបានតមអាហារឲ្យស្របតាមគោលការណ៍របស់ថ្ងៃតមអាហារដើម្បី ឲ្យពាក្យទូលអង្វររបស់អ្នករាល់គ្នា លាន់ឮទៅដល់យើងឡើយ។
|
||
\v 5 តើការតមអាហារដែលយើងចង់បានគឺជាថ្ងៃដែលមនុស្សបញ្ឈឺចិត្តខ្លួនឬ? អ្នករាល់គ្នាឱនក្បាល ដូចដើមត្រែងត្រូវខ្យល់បក់ ហើយក្រាលសំពត់ធ្មៃ និងរោយផេះនៅក្រោមខ្លួន តើធ្វើបុណ្ណឹងល្មមឬ? តើអ្នកពិតជាហៅការតមនេះជាថ្ងៃដែលគាប់ព្រះហឫទ័យព្រះអម្ចាស់ឬ?
|
||
|
||
\s5
|
||
\v 6 នេះមិនមែនជាការតមអាហារដែលយើងជ្រើសរើសទេ ដើម្បីដោះច្រវាក់មនុស្សអាក្រក់ ត្រូវដោះលែងអ្នកដែលត្រូវគេសង្កត់សង្កិន ឲ្យមានសេរីភាពឡើងវិញ ពោលគឺត្រូវបំបាក់នឹមគ្រប់យ៉ាង?
|
||
\v 7 តើមិនគួរចែកនំប៉័ងរបស់អ្នកជាមួយអ្នកឃ្លានហើយនាំអ្នកក្រនិងអ្នកគ្មានផ្ទះសម្បែងចូលក្នុងផ្ទះរបស់អ្នកទេឬ?» ពេលអ្នកឃើញនរណាម្នាក់អាក្រាតអ្នកគួរតែស្លៀកពាក់ឲ្យគេ។ ហើយមិនត្រូវគេចខ្លួនពីបងប្អូនណា ដែលមកពឹងពាក់អ្នកឡើយ។
|
||
|
||
\s5
|
||
\v 8 បន្ទាប់មក ទើបពន្លឺរបស់អ្នកនឹងលេចមកដូចជាអរុណរស្មី ហើយស្នាមរបួសរបស់អ្នកនឹងបានជាយ៉ាងឆាប់រហ័ស សេចក្តីសុចរិតរបស់អ្នកនឹងនៅចំពោះមុខអ្នកហើយសិរីរុងរឿងរបស់ព្រះអម្ចាស់នឹងធ្វើជាអ្នកជួយការពារអ្នក។
|
||
|
||
\s5
|
||
\v 9 ហើយបើអ្នកស្រែកអង្វរ ព្រះអម្ចាស់នឹងព្រះសណ្ដាប់អ្នក។ បើអ្នកស្រែករក នោះព្រះអង្គនឹងមានព្រះបន្ទូលថា «យើងនៅឯណេះហើយ» ប្រសិនបើអ្នកដកយកនឹមដែលចោទប្រកាន់និងការនិយាយបង្កាច់បង្ខូចចេញពីក្នុងចំណោមអ្នករាល់គ្នា
|
||
\v 10 ប្រសិនបើអ្នក ផ្តល់សេចក្ដីសប្បុរស ដល់មនុស្សស្រេកឃ្លាន ពេលនោះពន្លឺរបស់អ្នកនឹងភ្លឺនៅក្នុងភាពងងឹតហើយ សេចក្ដីងងឹតរបស់អ្នកនឹងបានភ្លឺ ដូចជាវេលាថ្ងៃត្រង់។
|
||
|
||
\s5
|
||
\v 11 ហើយព្រះអម្ចាស់នឹងដឹកនាំអ្នកជានិច្ច ព្រះអង្គប្រទានអាហារដ៏បរិបូណ៌ឲ្យអ្នក និងប្រទានឲ្យអ្នកមានកម្លាំងមាំមួន ទោះបីជាស្ថិតនៅទីហួតហែងក៏ដោយ ហើយព្រះអង្គនឹងឲ្យឆ្អឹងអ្នកមានកម្លាំង។ អ្នកប្រៀបដូចជាសួនច្បារមួយដែលសម្បូណ៌ទៅដោយទឹក ឬដូចជាប្រភពទឹកដែលមិនចេះរីង។
|
||
|
||
\s5
|
||
\v 12 ក្នុងចំណោមអ្នកនឹងសង់អ្វីៗដែលបាក់បែកឡើងវិញ អ្នកនឹងសង់នៅលើគ្រឹះដែលគេបានចាក់ ពីបុរាណកាល។ អ្នកនឹងត្រូវបានហៅថា «ជាអ្នកជួសជុលទីបាក់បែក» «អ្នករៀបចំផ្លូវឲ្យមានមនុស្សរស់នៅ ក្នុងក្រុងឡើងវិញ»។
|
||
|
||
\s5
|
||
\v 13 គួរតែអ្នកទេដែលបានឃាត់ជើងអ្នក ពីការធ្វើដំណើរនៅក្នុងថ្ងៃសប្ប័ទ ហើយពីការបំពេញចិត្តខ្លួនអ្នក ដែលនៅក្នុងថ្ងៃដ៏បរិសុទ្ធរបស់យើងនោះ។ គួរតែអ្នកចាត់ទុកថ្ងៃសប្ប័ទ ថាជាថ្ងៃមួយដ៏សប្បាយ ជាថ្ងៃដ៏វិសុទ្ធរបស់ព្រះអម្ចាស់ហើយគួរឲ្យគោរពបំផុត។ គួរតែអ្នកគោរពថ្ងៃសប្ប័ទនោះ ដោយមិនចេញទៅដើម្បីធ្វើការផ្ទាល់ខ្លួននោះទេ ហើយក៏មិនស្វែងរកអំណរដល់ខ្លួនឯង ដោយតាមរយៈមិនបាននិយាយពាក្យរបស់ខ្លួន។
|
||
|
||
\s5
|
||
\v 14 «ពេលនោះអ្នកនឹងបានគាប់ព្រះហឫទ័យព្រះអម្ចាស់ យើងនឹងនាំអ្នកឡើងទៅទីខ្ពស់នៃផែនដី យើងនឹងអោយអ្នកទទួលកេរមត៌កពីលោកយ៉ាកុបជាឪពុករបស់អ្នកដ្បិតនេះជាព្រះបន្ទូលដែលចេញមកពី ព្រះឱស្ឋរបស់ព្រះអម្ចាស់មក»។
|
||
|
||
\s5
|
||
\c 59
|
||
\cl ជំពូក ៥៩
|
||
\p
|
||
\v 1 មើល!៍ ព្រះហស្ដរបស់ព្រះអម្ចាស់មិនខ្លីទេដែលមិនអាចសង្គ្រោះបាននោះទេ ហើយព្រះអង្គក៏មិនធ្ងន់ព្រះកាណ៌ ដែលស្តាប់មិនឮនោះដែរ។
|
||
\v 2 អំពើបាបរបស់អ្នកបានធ្វើអោយអ្នកឃ្លាតឆ្ងាយពីព្រះជាម្ចាស់របស់អ្នក ហើយអំពើបាបរបស់អ្នក បានបាំងព្រះភ័ក្ត្រព្រះអង្គមិនឲ្យអ្នកឃើញ ហេតុនោះហើយបានជាព្រះអង្គមិនព្រមស្តាប់អ្នក។
|
||
|
||
\s5
|
||
\v 3 ដ្បិតដៃរបស់អ្នកប្រឡាក់ដោយឈាមហើយម្រាមដៃរបស់អ្នកមានបាប។ ហើយបបូរមាត់របស់អ្នកនិយាយកុហកហើយ អណ្តាតរបស់អ្នកពោលពាក្យអាក្រក់។
|
||
\v 4 គ្មាននរណាម្នាក់អំពាវនាវរកភាពសុចរិត ឬអ្នកណាដែលប្តឹងដោយសេចក្ដីពិតឡើយ ពួកគេទុកចិត្តលើពាក្យដែលគ្មានន័យ អ្នករាល់គ្នាគិតគូរគម្រោងការជិះជាន់គេ រួចនាំគ្នាកើតចេញជាអំពើបាប។
|
||
|
||
\s5
|
||
\v 5 ពួកគេភ្ញាស់ពងពស់ពិស ហើយក៏ព័ទ្ធជាមងពីងពាង អ្នកណាដែលបរិភោគពងនោះ រមែងស្លាប់ទៅ ហើយបើគេបំបែកពងពស់ណាមួយ នោះនឹងមានពស់វែកចេញមក។
|
||
\v 6 មងរបស់គេប្រើធ្វើជាសម្លៀកបំពាក់មិនបាន ហើយគេនឹងបិទបាំងខ្លួនដោយការដែលគេធ្វើក៏មិនបានដែរ អ្វីៗដែលអ្នករាល់គ្នាប្រព្រឹត្តសុទ្ធតែទុច្ចរិត ស្នាដៃរបស់អ្នកពេញដោយឃោរឃៅ។
|
||
|
||
\s5
|
||
\v 7 ជើងរបស់គេរត់ទៅរកអំពើអាក្រក់ ហើយប្រញាប់ទៅបង្ហូរឈាមជនស្លូតត្រង់ គំនិតរបស់ពួកគេគឺជាគំនិតនៃអំពើទុច្ចរិត មានសេចក្ដីវិនាស និងសេចក្ដីបំផ្លាញនៅអស់ទាំងផ្លូវរបស់គេដែរ។
|
||
\v 8 ពួកគេនឹងមិនដឹងដែលពីផ្លូវនៃសន្តិភាពហើយគ្មានយុត្តិធម៌នឹងសេចក្ដីសុខសាន្តឡើយ។ ពួកគេបានដើរតាមផ្លូវកោង វៀច ហើយអ្នកណាដែលដើរតាមផ្លូវទាំងនោះ នឹងមិនដែលស្គាល់សុខសាន្តទេ។
|
||
|
||
\s5
|
||
\v 9 ដូច្នេះហើយ សេចក្ដីយុត្តិធម៌នៅឆ្ងាយពីយើងខ្ញុំ ហើយសេចក្ដីសុចរិតក៏មិនមានដល់យើងដែរ។ យើងសង្ឃឹមថានឹងមានពន្លឺ ផ្ទុយទៅវិញ យើងជួបតែភាពងងឹត យើងរង់ចាំថ្ងៃរះ ផ្ទុយទៅវិញ យើងបែរជាដើរក្នុងយប់អន្ធការ។
|
||
\v 10 យើងដើរស្ទាបៗ ដូចមនុស្សខ្វាក់ដើរសសៀរ តាមជញ្ជាំង ដូចអ្នកដែលមិនអាចមើលឃើញ។ យើងជំពប់ដួលនៅពេលថ្ងៃត្រង់ ដូចនៅពេលព្រលប់ ក៏ប្រៀបដូចជាមនុស្សស្លាប់ដែរ។
|
||
|
||
\s5
|
||
\v 11 យើងស្រែកគ្រហឹមដូចខ្លាឃ្មុំ និងថ្ងូរដូចជាសត្វព្រាប យើងរងចាំយុត្តិធម៍ តែគ្មានសោះ យើងរង់ចាំព្រះអម្ចាស់សង្គ្រោះ តែនៅឆ្ងាយពីយើង។
|
||
|
||
\s5
|
||
\v 12 ដ្បិតអំពើរំលងរបស់យើងខ្ញុំ បានចម្រើនជាច្រើនឡើងនៅចំពោះព្រះអង្គ អំពើបាបរបស់យើងធ្វើជាបន្ទាល់ទាស់នឹងយើង អំពើរំលងរបស់យើងខ្ញុំនៅជាប់នឹងយើងជានិច្ច ហើយយើងខ្ញុំក៏ស្គាល់អំពើបាបរបស់យើងខ្ញុំដែរ
|
||
\v 13 យើងបានបះបោរបដិសេធព្រះអម្ចាស់ហើយងាកចេញពីព្រះរបស់យើង។ ព្រមទាំងគិតបង្កើត ហើយពោលពាក្យភូតភរចេញពីចិត្តមក។
|
||
|
||
\s5
|
||
\v 14 យុត្តិធម៌បានចេញឆ្ងាយ ហើយសេចក្តីសុចរិតនៅឆ្ងាយ ពីសេចក្តីពិត ដ្បិតសេចក្ដីពិតបានដួលនៅកណ្ដាលផ្លូវ ហើយសេចក្ដីទៀងត្រង់ចូលមកមិនបាន។
|
||
\v 15 សេចក្ដីពិតបានបាត់ពីខ្លួនយើងខ្ញុំទៅហើយ រីឯអ្នកដែលងាកចេញពីអំពើអាក្រក់រមែងតែងតែ ធ្វើឲ្យខ្លួនគេក្លាយជាជនរងគ្រោះ។ ព្រះអម្ចាស់បានឃើញដូច្នេះហើយព្រះអង្គមិនសព្វព្រះហឫទ័យ ហើយយល់ឃើញថា នោះជាការអាក្រក់ ដែលគ្មានយុត្តិធម៌សោះ។
|
||
|
||
\s5
|
||
\v 16 ព្រះអង្គឃើញថា គ្មាននរណាម្នាក់អើពើ ហើយព្រះអង្គសោកស្ដាយ ដោយពុំឃើញមាននរណាម្នាក់ឈឺឆ្អាល។ ដូច្នេះ ព្រះហស្តរបស់ព្រះអង្គ បាននាំយកសេចក្ដីសង្គ្រោះមកឯទ្រង់ដោយអាងលើក្តីសុចរិតរបស់ព្រះអង្គវិញ។
|
||
|
||
\s5
|
||
\v 17 ព្រះអង្គបានពាក់សេចក្ដីសុចរិតទុកជាអាវក្រោះព្រះអង្គយកការសង្គ្រោះធ្វើជាមួកដែក ព្រះអង្គយកការសងសឹកធ្វើជាព្រះពស្ដ្រ និងសេចក្ដីខ្មីឃ្មាត ទុកជាព្រះភូសា។
|
||
\v 18 ព្រះអង្គបានតបស្នងទៅពួកគេវិញនូវអំពើដែលពួកគេបានប្រព្រឹត្ដ និងវិនិច្ឆ័យទោសចំពោះខ្មាំងសត្រូវរបស់ព្រះអង្គ សូម្បីតែជាតិសាសន៍ដែលនៅឆ្ងាយៗ ក៏ព្រះអង្គដាក់ទោសជារង្វាន់។
|
||
|
||
\s5
|
||
\v 19 ដូច្នេះ ពួកគេនឹងគោរពកោតខ្លាចព្រះនាមព្រះអម្ចាស់ពីទិសខាងលិច ហើយដល់សិរីល្អនៃព្រះអង្គ ចាប់តាំងពីថ្ងៃរះ ដ្បិតព្រះអង្គនឹងយាងមកដូចទឹកទន្លេត្រូវខ្យល់បក់បោក ហូរមកយ៉ាងខ្លាំង។
|
||
\v 20 «ព្រះអម្ចាស់មានព្រះបន្ទូលថា នឹងមានអ្នកជួយប្រោសលោះមកក្រុងស៊ីយ៉ូន និងលោះប្រជាជនក្នុងចំណោមកូនចៅ របស់លោកយ៉ាកុបដែលលះបង់អំពើទុច្ចរិត នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
|
||
|
||
\s5
|
||
\v 21 ព្រះអម្ចាស់មានព្រះបន្ទូលថា នេះជាសម្ពន្ធមេត្រីដែលយើងចងជាមួយពួកគេ ព្រះវិញ្ញាណរបស់យើងសណ្ឋិតលើអ្នកហើយ យើងឲ្យអ្នកប្រកាសព្រះបន្ទូលរបស់យើង ហើយពាក្យដែលយើងបានដាក់នៅក្នុងមាត់អ្នក នោះនឹងមិនដែលឃ្លាតចេញពីមាត់អ្នក ឬចេញពីមាត់កូនៗ របស់អ្នកទេ។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។
|
||
|
||
\s5
|
||
\c 60
|
||
\cl ជំពូក ៦០
|
||
\p
|
||
\v 1 ចូរក្រោកឡើង ចូរភ្លឺឡើង ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ ហើយសិរីល្អនៃព្រះអម្ចាស់ បានភ្លឺដល់អ្នកដែរ។
|
||
|
||
\s5
|
||
\v 2 ទោះសេចក្ដីងងឹតនឹងគ្របលើផែនដី ហើយសេចក្ដីសូន្យសុងនឹងគ្របលើអស់ទាំងប្រជាជាតិ ព្រះអម្ចាស់នឹងយាងមកសណ្ឋិត លើអ្នកដែលព្រះអង្គនឹងសំដែង សិរីរុងរឿងរបស់ព្រះអង្គអោយគេឃើញ។
|
||
\v 3 គ្រប់ប្រជាជាតិ នឹងចូលមកក្នុងពន្លឺរបស់អ្នក ហើយស្ដេចទាំងឡាយក៏ដើរទៅរករស្មីដែលចាំងចេញពីអ្នកដែរ។
|
||
|
||
\s5
|
||
\v 4 ចូរអ្នកមើលជុំវិញឲ្យឃើញ។ ពួកគេទាំងអស់ជួបជុំគ្នាដើរតម្រង់មករកអ្នក។ ពួកកូនប្រុសៗរបស់អ្នកទាំងអស់នឹងមកពីឆ្ងាយ ហើយនឹងមានគេបីពួកកូនស្រីៗរបស់អ្នកមកដែរ។
|
||
\v 5 ពេលនោះ អ្នកនឹងឃើញ ហើយមានសេចក្ដីរីករាយ នឹងត្រេកអរសប្បាយ ពីព្រោះសេចក្ដីបរិបូរណ៏នៃសមុទ្រ បានបង្ហូរមកឯអ្នកហើយទ្រព្យសម្បត្តិរបស់ប្រជាជាតិនានានឹងមកដល់អ្នក។
|
||
|
||
\s5
|
||
\v 6 សត្វអូដ្ឋទាំងហ្វូងៗនឹងមកពេញទីក្រុង គឺអូដ្ឋរបស់ពួកម៉ាឌាន និងពួកអេផា។ អ្នកស្រុកសេបាទាំងអស់នឹងនាំគ្នាមក ពួកគេយកមាស និងកំញានមកជាមួយផង ហើយលើកតម្កើងការអស្ចារ្យ ដែលព្រះអម្ចាស់បានធ្វើ។
|
||
\v 7 ហ្វូងសត្វនៅស្រុកកេដារនឹងមកជួបជុំគ្នានៅមុខអ្នក។ អ្នកនឹងទទួលចៀមឈ្មោលពីស្រុកនេបាយ៉ូត សម្រាប់ធ្វើជាយញ្ញបូជានៅលើ អាសនៈរបស់យើងជាតង្វាយដែលគាប់ចិត្តយើង។ យើងនឹងធ្វើឲ្យដំណាក់ដ៏រុងរឿងរបស់យើង បានថ្កុំថ្កើងឡើង។
|
||
|
||
\s5
|
||
\v 8 តើអ្នកទាំងនោះជានរណា តើនរណាដែលរសាត់ដូចពពក និងដូចព្រាបដែលហើរមករកសំបុកវាវិញ? ។
|
||
\v 9 មនុស្សម្នានៅតាមកោះនានានឹងមករកយើង នាវានៅស្រុកតើស៊ីសនឹងដឹកកូនប្រុសៗ របស់អ្នកពីស្រុកឆ្ងាយវិលត្រឡប់មកវិញ ទាំងនាំមាសប្រាក់របស់ខ្លួនមកជាមួយ ពួកគេនាំគ្នាមកតម្កើងព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក គឺព្រះដ៏វិសុទ្ធរបស់ជនជាតិអីុស្រាអែល ដែលប្រោសអ្នកឲ្យបានថ្កុំថ្កើង។
|
||
|
||
\s5
|
||
\v 10 កូនរបស់ជនជាតិដ៏ទៃនឹងនាំគ្នាសង់ កំពែងរបស់អ្នកឡើងវិញ ស្ដេចរបស់ពួកគេនឹងមកបម្រើអ្នក ដ្បិតកាលពីមុន យើងបានខឹង ហើយវាយអ្នក តែឥឡូវនេះ យើងសម្តែងចិត្តអាណិតមេត្តាចំពោះអ្នកវិញ។
|
||
\v 11 ទ្វាររបស់អ្នក នៅបើកចំហ ឥតបិទសោះឡើយ ទោះជាយប់ ឬថ្ងៃក្ដី ដើម្បីឲ្យភោគទ្រព្យរបស់ប្រជាជាតិទាំងឡាយហូរចូលមក និងឲ្យស្ដេចរបស់ពួកគេ មកជាហូរហែដែរ។
|
||
|
||
\s5
|
||
\v 12 ជាការពិតណាស់ ប្រជាជាតិ និងនគរនានា ដែលមិនបម្រើអ្នក មុខជាត្រូវវិនាសមិនខាន ប្រជាជាតិទាំងនោះនឹងត្រូវគេបំផ្លាញ។
|
||
\v 13 សេចក្តីលម្អនៃស្រុកលីបង់និងមានដល់អ្នក គឺជាឈើកកោះ ឈើស្រស់ និងឈើស្រឡៅផង ដើម្បីយកមកធ្វើជាគ្រឿងសង្ហារឹម លំអទីសក្ការៈរបស់យើង។ យើងនឹងធ្វើឲ្យកន្លែងដែលយើង ស្ថិតនៅនេះ បានប្រកបដោយសិរីរុងរឿង។
|
||
|
||
\s5
|
||
\v 14 ពួកគេនាំគ្នាមកឱនកាយនៅចំពោះមុខអ្នក គឺកូនចៅអ្នកដែលបានប្រមាថអ្នក ពួកគេនឹងមកក្រាបនៅទៀបជើងអ្នក គេនឹងហៅអ្នកថាជាក្រុងរបស់ព្រះអម្ចាស់ ក្រុងស៊ីយ៉ូនរបស់ព្រះដ៏វិសុទ្ធ នៃជនជាតិអុីស្រាអែល។
|
||
|
||
\s5
|
||
\v 15 ផ្ទុយទៅវិញ គេបានបោះបង់ចោលអ្នក គេស្អប់អ្នក ហើយគ្មាននរណាដើរកាត់ តែយើងនឹងធ្វើឲ្យអ្នកប្រែទៅជាក្រុងមួយដ៏ថ្លៃថ្នូរ ជាក្រុងដ៏សប្បាយរហូតអស់កល្ប ជាអង្វែងតរៀងទៅ។
|
||
\v 16 ប្រជាជាតិ និងស្ដេចទាំងឡាយ នឹងធ្វើជាមេដោះរបស់អ្នក។ អ្នកនឹងទទួលស្គាល់ថា ព្រះសង្គ្រោះរបស់អ្នក គឺព្រះអម្ចាស់ ព្រះដែលលោះអ្នក គឺព្រះរបស់យ៉ាកុប ជាព្រះប្រកបដោយឫទ្ធិបារមី។
|
||
|
||
\s5
|
||
\v 17 យើងនឹងឲ្យគេយកមាសមកជំនួសលង្ហិន ប្រាក់ជំនួសដែក លង្ហិនជំនួសឈើ ដែកជំនួសថ្ម។ យើងឲ្យសន្តិភាព និងយុត្តិធម៌ គ្រប់គ្រង ហើយកាន់អំណាចលើអ្នក។
|
||
\v 18 ក្នុងស្រុករបស់អ្នក គេនឹងលែងនិយាយពី អំពើហិង្សាទៀតហើយ ក្នុងទឹកដីរបស់អ្នកក៏លែងមាន ការវិនាសហិនហោចទៀតដែរ។ គេនឹងហៅកំពែងរបស់អ្នកថា សង្គ្រោះ ហៅទ្វាររបស់អ្នកថាទ្វារ សរសើរតម្កើង។
|
||
|
||
\s5
|
||
\v 19 ព្រះអាទិត្យនឹងគ្មានពន្លឺដល់អ្នកនៅពេលថ្ងៃ ហើយក៏មិនមានពន្លឺព្រះច័ន្ទចាំងមកលើអ្នកដែរ ប៉ុន្តែព្រះអម្ចាស់នឹងធ្វើជាពន្លឺបំភ្លឺអ្នករហូតទៅ ហើយជាព្រះអម្ចាស់នឹងជាសិរីល្អរបស់អ្នកដែរ។
|
||
\v 20 ពន្លឺថ្ងៃរបស់អ្នកនឹងមិនលិចបាត់ទេ ពន្លឺព្រះច័ន្ទរបស់អ្នកក៏មិនលិចបាត់ទៅវិញដែរ ដ្បិតព្រះអម្ចាស់នឹងធ្វើជាពន្លឺបំភ្លឺអ្នករហូតទៅ ហើយថ្ងៃដែលអ្នកកាន់ទុក្ខ នឹងត្រូវបញ្ចាប់ដែរ។
|
||
|
||
\s5
|
||
\v 21 ប្រជាជនរបស់អ្នកសុទ្ធតែជាមនុស្សសុចរិត ពួកគេនឹងគ្រប់គ្រងទឹកដីនេះរហូតតទៅ។ ពួកគេប្រៀបដូចជាកូនឈើដែលយើងបានដាំ យើងបង្កើតពួកគេមក ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់យើង។
|
||
\v 22 អំបូរដែលតូចជាងគេនឹងកើនចំនួនរាប់ពាន់អ្នក ដែលខ្សោយជាងគេ នឹងប្រែទៅជាប្រជាជាតិមួយដ៏ខ្លាំងពូកែ។ យើងជាព្រះអម្ចាស់ យើងនឹងធ្វើឲ្យការទាំងនេះសម្រេចជារូបរាង យ៉ាងឆាប់ៗ តាមពេលកំណត់។
|
||
|
||
\s5
|
||
\c 61
|
||
\cl ជំពូក ៦១
|
||
\p
|
||
\v 1 ព្រះវិញ្ញាណនៃព្រះជាអម្ចាស់ សណ្ឋិតលើខ្ញុំ ដោយព្រោះព្រះអម្ចាស់បានចាក់ប្រេងអភិសេកខ្ញុំ ឲ្យនាំដំណឹងល្អទៅប្រាប់អ្នកដែលត្រូវគេជិះជាន់ ជួយថែទាំអ្នកដែលបាក់ទឹកចិត្ត ប្រកាសប្រាប់ជនជាប់ជាឈ្លើយថា ពួកគេនឹងរួចខ្លួន ហើយបើកឲ្យអ្នកជាប់ឃុំឃាំងរួចពីចំណង។
|
||
|
||
\s5
|
||
\v 2 ព្រះអង្គបានឲ្យខ្ញុំមកប្រកាសពីឆ្នាំដែលព្រះអម្ចាស់សម្តែង ព្រះគុណ និងពីថ្ងៃដែលព្រះជាម្ចាស់របស់យើង នឹងសងសឹក ហើយសម្រាលទុក្ខដល់អ្នកដែលកាន់ទុក្ខ។
|
||
|
||
\s5
|
||
\v 3 ព្រះអង្គបានបពា្ជូនខ្ញុំ ដើម្បីចែកឲ្យដល់អ្នកដែលកាន់ទុក្ខនៅក្រុងសុីយ៉ូន បានទទួលមកុដនៅលើក្បាលជំនួសផេះ ប្រេងនៃអំណរ ជំនួសឲ្យការកាន់ទុក្ខ តាំងគំនិតក្នុងការសសើរ នៅក្នុងទីកន្លែងដែលមានវិញ្ញាណងងឹត ដើម្បីហៅពួកគេថាជាដើមតាត្រៅនៃក្តីសុចរិត ព្រះអម្ចាស់ជាអ្នកដាំ ហើយព្រះអង្គនឹងត្រូវបានលើកតម្កើង។
|
||
|
||
\s5
|
||
\v 4 ពួកគេនឹងសង់ក្រុង ដែលបាក់បែកពីមុនឡើងវិញ ពួកគេនឹងជួសជុលអ្វីៗដែលខ្ទេចខ្ទីកាលពីបុរាណ ឲ្យមានរូបរាងឡើងវិញ។ ពួកគេជួសជុលក្រុងដែលខ្មាំងបំផ្លាញចោលជាច្រើន ជំនាន់នោះឡើងវិញ។
|
||
\v 5 ជនជាតិដទៃនឹងនាំគ្នាមកហើយ ត្រួតហ្វូងចៀមរបស់អ្នករាល់គ្នា កូនចៅគេនឹងភ្ជួររាស់ដី ហើយដាំទំពាំងបាយជូរឲ្យអ្នករាល់គ្នា។
|
||
|
||
\s5
|
||
\v 6 អ្នករាល់គ្នាត្រូវបានហៅជា បូជាចារ្យរបស់ព្រះអម្ចាស់ គេនឹងហៅអ្នករាល់គ្នាថា អ្នកបម្រើរបស់ព្រះនៃយើង។ អ្នករាល់គ្នានឹងចិញ្ចឹមជីវិតដោយភោគទ្រព្យ របស់ប្រជាជាតិទាំងឡាយ ហើយអ្នកបានអួតដោយសារទ្រព្យរបស់ពួកគេ។
|
||
\v 7 ជំនួសអោយភាពអាម៉ាស់ អ្នកនឹងទទួលបានទ្វេដង ហើយគេមិនបាក់មុខផ្ទុយទៅវិញរីករាយជាមួយនិងការចែកទៅវិញ។ ហើយគេនឹងចែកពីរដងនៃដីរបស់ពួកគេ អ្នករាល់គ្នានឹងមានអំណរ អស់កល្បជានិច្ច។
|
||
|
||
\s5
|
||
\v 8 ដ្បិតយើង ព្រះអម្ចាស់យើងស្រឡាញ់យុត្តិធម៌ ហើយស្អប់ការជំរិតជិះជាន់ និងអំពើឃោរឃៅណាស់។ យើងនឹងសងអ្នករាល់គ្នាវិញយ៉ាងត្រឹមត្រូវ យើងនឹងចងសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរ អស់កល្បជានិច្ចជាមួយអ្នករាល់គ្នា។
|
||
\v 9 គ្រប់ទាំងប្រជាជាតិនឹងស្គាល់កូនចៅរបស់អ្នករាល់គ្នា ហើយពូជពង្សអ្នករាល់គ្នាក៏នឹងមានឈ្មោះល្បី នៅក្នុងចំណោមជាតិសាសន៍នានាដែរ។ អស់អ្នកដែលបានឃើញពួកគេនឹងទទួលស្គាល់ថា ពួកគេជាប្រជាជនដែលព្រះអម្ចាស់បានប្រទានពរ។
|
||
|
||
\s5
|
||
\v 10 ខ្ញុំនឹងមានអំណរយ៉ាងខ្លាំងក្រៃលែង ព្រោះតែព្រះអង្គនៅក្នុងយើង ខ្ញុំរីករាយយ៉ាងអស់ពីចិត្ត ព្រោះតែព្រះរបស់ខ្ញុំ ដ្បិតព្រះអង្គបានសង្គ្រោះខ្ញុំ។ ព្រះអង្គបានយកសេចក្ដីសុចរិត មកពាក់ឲ្យខ្ញុំ ដូចកូនកម្លោះ និងកូនក្រមុំ តែងខ្លួននៅថ្ងៃរៀបមង្គលការ។
|
||
\v 11 ដ្បិត ដូចជាផែនដីធ្វើឲ្យមានពន្លករុក្ខជាតិ ហើយដូចគ្រាប់ពូជដុះឡើងនៅក្នុងសួនច្បារជាយ៉ាងណា ដូច្នេះហើយ ព្រះជាម្ចាស់ដ៏ជាព្រះនឹងធ្វើឲ្យសេចក្ដីសុចរិត មានការសរសើរតម្កើងផុសចេញពីទឹកដីនេះ នៅចំពោះប្រជាជាតិទាំងមូលយ៉ាងនោះដែរ។
|
||
|
||
\s5
|
||
\c 62
|
||
\cl ជំពូក ៦២
|
||
\p
|
||
\v 1 ដ្បិតដើម្បីក្រុងស៊ីយ៉ូន យើងនឹងមិននៅស្ងៀមទេ ដោយយល់ដល់ក្រុងយេរូសាឡឹម យើងនឹងមិននៅសំងំទៀត រហូតក្ដីសុចរិតបានចាំងចេញមក ហើយការសង្គ្រោះនៃក្រុងនេះ គឺកើតមាន យ៉ាងច្បាស់ដូចភ្លើងចន្លុះ។
|
||
\v 2 ប្រជាជាតិទាំងមូលនឹងឃើញ សេចក្ដីសុចរិតរបស់អ្នក ហើយស្ដេចទាំងអស់នឹងឃើញសិរីរុងរឿងរបស់អ្នកដែរ។ អ្នកនឹងត្រូវហៅតាមឈ្មោះថ្មីថា ព្រះអម្ចាស់បានជ្រើសរើស។
|
||
|
||
\s5
|
||
\v 3 អ្នកនឹងប្រៀបដូចជាភួងជ័យដ៏ល្អប្រណីត នៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់ និងជាមកុដរាជ្យក្នុងព្រះហស្ដរបស់ទ្រង់។
|
||
\v 4 នឹងគ្មានការនិយាយទៅអ្នកថា «បោះបង់ចោល» នឹងគ្នាអ្នកណានិយាយទៅដីរបស់អ្នកថា «ស្ងាត់ជ្រងំ»។ ផ្ទុយទៅវិញ អ្នកនឹងត្រូវហៅអ្នកថា «បណ្តូលចិត្តរបស់បង» ហើយដីរបស់អ្នកថា «រៀបការ» ដ្បិតព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងអ្នក ហើយទឹកដីរបស់អ្នកនឹងបានរៀបមង្គការ។
|
||
|
||
\s5
|
||
\v 5 ពិតណាស់ ដូចកំលោះម្នាក់រៀបការនឹងស្រីក្រមុំ ដូចកូនប្រុសដែលនឹងរៀបមង្គការឲ្យអ្នកដែរ។ ភរិយាថ្មោងថ្មីនិងផ្ដល់អំណរសប្បាយឲ្យស្វាមីយ៉ាងណា ហើយព្រះជាម្ចាស់របស់អ្នកនឹងរីករាយជាមួយអ្នកដែរ។
|
||
|
||
\s5
|
||
\v 6 យើងនឹងដាក់អ្នកយាម នៅតាមកំពែងរបស់អ្នក យេរូសាឡឹមអើយ ទោះបីថ្ងៃក្ដីយប់ក្ដី អ្នកទាំងនោះមិនត្រូវនៅស្ងៀមឡើយ។ អ្នកត្រូវរំឭកដល់ព្រះអម្ចាស់ មិនត្រូវសម្រាកឡើយ។
|
||
\v 7 មិនត្រូវអនុញ្ញតិឲ្យគាត់សម្រាកដរាបណាទាល់តែព្រះអង្គស្ដារក្រុងយេរូសាឡិម ហើយធ្វើឲ្យមានកេរ្តិ៍ឈ្មោះល្បីលើផែនដីឡើងវិញ។
|
||
|
||
\s5
|
||
\v 8 ព្រះជាម្ចាស់បានសន្យាយ៉ាងម៉ឹងម៉ាត់ ដោយព្រះហស្តស្តាំដ៏ខ្លាំងក្លារបស់ព្រះអង្គ «យើងមិនប្រគល់ស្រូវរបស់អ្នកទៅឲ្យខ្មាំងសត្រូវទៀតឡើយ សាសន៍ដទៃក៏លែងផឹក ស្រាទំពាំងបាយជូរថ្មីដែលអ្នកបាននឿយហត់ នោះទៀតដែរ។
|
||
\v 9 ដ្បិតអ្នកដែលច្រូតកាត់ នឹងបានស្រូវបានអង្ករបរិភោគ ហើយនាំគ្នាសរសើរតម្កើងព្រះអម្ចាស់ ហើយអស់អ្នកដែលបេះផ្លែទំពាំងបាយជូរ នឹងបានស្រាទំពាំងបាយជូរផឹកនៅ ក្នុងទីធ្លាសក្ការៈរបស់យើង»។
|
||
|
||
\s5
|
||
\v 10 ចូរនាំគ្នាចេញទៅ ចូរនាំគ្នាចេញតាមទ្វារ! ចូររៀបចំផ្លូវសម្រាប់ប្រជារាស្ត្ររបស់យើង! ចូរត្រួសត្រាយ ចូរត្រួសត្រាយផ្លូវ ចូរយកដុំថ្មចេញ! ហើយលើកទង់សញ្ញាមួយឲ្យ ប្រជាជនទាំងឡាយឃើញ!
|
||
|
||
\s5
|
||
\v 11 មើល៍! ព្រះអម្ចាស់ប្រកាសប្រាប់មនុស្សម្នាដែល នៅទីដាច់ស្រយាលនៃផែនដីដូចតទៅ «ចូរប្រាប់ប្រជាជននៅក្រុងស៊ីយ៉ូនថា មើល៍! ព្រះសង្គ្រោះរបស់អ្នក ទ្រង់យាងមកដល់! មើល៍ ព្រះអង្គនាំនូវរង្វាន់ ហើយសំណងរបស់ព្រះអង្គក៏នាំនៅមុខ»។
|
||
\v 12 ពួកគេនឹងហៅអ្នកថា «ប្រជារាស្ត្រដ៏វិសុទ្ធ ប្រជារាស្ត្រដែលព្រះអម្ចាស់បានលោះ» ហើយអ្នកនឹងត្រូវហៅថា «ទីក្រុងសំណប់ចិត្ត ក្រុងដែលគេមិនបោះបង់ចោល»។
|
||
|
||
\s5
|
||
\c 63
|
||
\cl ជំពូក ៦៣
|
||
\p
|
||
\v 1 តើនរណាដែលមកពីនៅស្រុកអេដុម ដោយស្លៀកពាក់ដ៏ក្រហមឆ្អិនឆ្អៅពីក្រុង បុសរ៉ា? តើអ្នកនោះជានរណាដែលមានសម្លៀកបំពាក់ជាស្តេច យ៉ាងអង់អាច សម្តែងឫទ្ធិដ៏ខ្លាំងពូកែ? គឺយើងនេះដែលនិយាយដោយក្តីសុចរិត និងពូកែសង្គ្រោះ។
|
||
\v 2 ហេតុអ្វីបានជាព្រះភូសារបស់ព្រះអង្គមានពណ៌ក្រហម ហើយដូចជាសម្លៀក បំពាក់របស់អ្នក ដែលបានជាន់និងផ្លែទំពាំងបាយជូរដូច្នេះ?
|
||
|
||
\s5
|
||
\v 3 យើងបានជាន់ផ្លែ ទំពាំងបាយជូរតែម្នាក់ឯង ហើយគ្មាននរណាពីជនជាតិនានាជួយយើងទេ។ យើងបានជាន់ពួកវា ដោយកំហឹងរបស់យើង ដោយជាន់កម្ទេចពួកវា ព្រោះយើងខឹងជាខ្លាំង។ ឈាមរបស់ពួកវាបានខ្ទាតមកលើសម្លៀកបំពាក់របស់យើង ហើយសម្លៀកបំពាក់របស់យើង ប្រឡាក់ពណ៌របស់វា។
|
||
\v 4 យើងបានទន្ទឹងរង់ចាំ នឹងដល់ថ្ងៃសងសឹក ហើយឆ្នាំកំណត់ដែលយើងត្រូវប្រោសលោះ ក៏បានមកដល់ដែរ។
|
||
|
||
\s5
|
||
\v 5 យើងមើល៍! ហើយគ្មាននរណាម្នាក់មកជួយយើងទេ។ យើងឆ្ងល់ថាហេតុអីគ្មាននរណាម្នាក់គាំទ្រយើងដូច្នេះ តែយើងដៃរបស់យើងបាននាំជ័យជំនះមកឲ្យយើង ហើយប្រើកំហឹងរបស់យើង ដើម្បីគាំទ្រយើង។
|
||
\v 6 យើងជាន់កម្ទេចជាតិសាសន៍ទាំងឡាយ មកពីយើងខឹងយ៉ាងខ្លាំង យើងដាក់ទោសគេយ៉ាងសែនវេទនា យើងនឹងបង្ហូរឈាមរបស់គេនៅលើផែនដី។
|
||
|
||
\s5
|
||
\v 7 ខ្ញុំសូមប្រាប់ពីក្តីសប្បុរសរបស់ព្រះអម្ចាស់ ខ្ញុំសរសើរតម្កើងនៅកិច្ចការដែលព្រះអម្ចាស់បានធ្វើ។ ខ្ញុំសូមថ្លែងអំពីកិច្ចការដ៏ល្អគ្រប់យ៉ាងដែល ព្រះអម្ចាស់ប្រទានមកជនជាតិអីុស្រាអែល។ ព្រះអង្គបានសម្តែងចំពោះពួកគេ ដោយព្រះហឫទ័យមេត្តា និងព្រះហឫទ័យសប្បុរសផងដែរ ជាមួយសម្ពមេត្រីនៃភាពស្មោះត្រង់ផងដែរ។
|
||
\v 8 ដ្បិតព្រះអង្គមានព្រះបន្ទូលថា៖ «ដ្បិតពួកគេពិតជាប្រជារាស្ត្ររបស់យើងមែន ជាអ្នកដែលមិនធ្វើឲ្យយើងខកចិត្ត»។ ព្រះអង្គនិងក្លាយជាព្រះសង្គ្រោះដល់គេ។
|
||
|
||
\s5
|
||
\v 9 តាមរយៈការឈឺចាប់របស់ពួកគេ ព្រះអង្គក៏ឈឺចាប់រួមជាមួយពួកគេដែរ ហើយទេវតារបស់ព្រះជាម្ចាស់នឹងជួយពួកគេ។ នៅក្នុងក្តីស្រឡាញ់ហើយនឹងក្តីមេត្តាព្រះអង្គបានសង្គ្រោះពួកគេ ហើយព្រះអង្គលើកគេឡើង ហើយនាំពួកគេឆ្លងគ្រប់ពេលវេលាទាំងអស់។
|
||
|
||
\s5
|
||
\v 10 ប៉ុន្តែ ពួកគេនាំគ្នាបះបោរ ពួកគេធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធ ខកព្រះហឫទ័យ។ ដូច្នេះ ព្រះអង្គក្លាយជាសត្រូវ ហើយក៏បានប្រហារពួកគេដែរ។
|
||
|
||
\s5
|
||
\v 11 ប្រជារាស្ត្ររបស់ព្រះអង្គបាននឹកដល់ ជំនាន់លោកម៉ូសេ។ ពួកគេនិយាយថា «តើព្រះជាម្ចាស់ដែលបាននាំពួកគេឡើងពីសមុទ្រ ជាមួយមេដឹកនាំរបស់ពួកគេទ្រង់នៅឯណា? តើព្រះជាម្ចាស់ដែលប្រទានព្រះវិញ្ញាណដ៏វិសុទ្ធឲ្យគង់នៅជាមួយពួកគេ ទ្រង់នៅឯណា?
|
||
|
||
\s5
|
||
\v 12 តើព្រះជាម្ចាស់នៅទីណា ហើយតើអ្នកណាបានធ្វើឲ្យសិរីល្អនិងព្រះចេស្តាររបស់ព្រះអង្គនៅខាងស្តាំដៃរបស់ម៉ូសេ ហើយធ្វើឲ្យទឹកញែកជាពីរនៅពីមុខគេ ធ្វើឲ្យឈ្មោះគេល្បីមកដល់រហូតមកនោះ?
|
||
\v 13 តើព្រះជាម្ចាស់នៅទីណា ដែលបាននាំគេឆ្លងកាត់ទឹកជ្រៅ? ដូចជាសត្វសេះរត់តាមដីស្មើនោះ ហើយគេមិនដែលជំពប់ឡើយ។
|
||
|
||
\s5
|
||
\v 14 ដូចហ្វូងចៀមចុះទៅសម្រាក នៅតាមជ្រលងភ្នំដែរ ព្រះវិញ្ញាណនៃព្រះអម្ចាស់បានឲ្យគេសម្រាក។ ដូច្នេះអ្នកបានដឹកនាំប្រជាជនរបស់អ្នក ដើម្បីធ្វើឲ្យខ្លួនអ្នកបានការសរសើរ។
|
||
|
||
\s5
|
||
\v 15 សូមទ្រង់ទតមើលពីស្ថានសួគ៌ គឺពីព្រះដំណាក់ដ៏វិសុទ្ធនិងរុងរឿងរបស់ព្រះអង្គ។ តើព្រះហឫទ័យស្រឡាញ់ដ៏ខ្លាំងបំផុត និងភាពអង់អាចរបស់ព្រះអង្គនៅទីណា? ក្តីអាណិតនិងក្តីមេត្តារបស់ទ្រង់ ហើយកិច្ចការទ្រង់ បាននៅឆ្ងាយពីទូលបង្គំហើយ។
|
||
\v 16 ដ្បិតព្រះអង្គពិតជាព្រះបិតារបស់យើង លោកអប្រាហាំពុំដែលបានស្គាល់យើងទេ ហើយលោកអុីស្រាអែលក៏ពុំដែលបានដឹងពីយើងដែរ គឺព្រះអម្ចាស់ ដែលជាព្រះបិតារបស់យើង។ «ជាព្រះអង្គរំដោះយើង» ដោយព្រះនាមព្រះអង្គតាំងពីដើមរៀងមក។
|
||
|
||
\s5
|
||
\v 17 ព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គ បណ្ដោយឲ្យយើងវង្វេងឆ្ងាយពីផ្លួវរបស់ព្រះអង្គ ហើយចិត្តរឹងរូស និងមិនព្រមស្តាប់បង្គាប់ព្រះអង្គ? សូមយាងមកវិញ សម្រាប់អ្នកបម្រើ និងជាកុលសម្ព័ន្ធផ្ទាល់របស់ព្រះអង្គផង។
|
||
|
||
\s5
|
||
\v 18 ប្រជារាស្ត្ររបស់ព្រះអង្គ បានគ្រប់គ្រងលើទឹកដីនេះគឺពេលខ្លីណាស់ តែខ្មាំងសត្រូវបានមកជាន់ឈ្លីវិញ។
|
||
\v 19 យើងបានក្លាយជាប្រជារាស្ត្រ ដែលមិនធ្លាប់គ្រប់គ្រងថិញ យើងដូចជាប្រជារាស្ត្រ ដែលមិនត្រូវបានហៅដោយព្រះនាមព្រះអង្គ»។
|
||
|
||
\s5
|
||
\c 64
|
||
\cl ជំពូក ៦៤
|
||
\p
|
||
\v 1 «អូ ប្រសិនបើស្ថានសួគ៌ បានហែកជាពីរហើយធ្លាក់ចុះមក! នោះភ្នំនឹងត្រូវកក្រើករំពើកនៅក្នុងព្រះវត្តមានរបស់ព្រះអង្គ
|
||
\v 2 គឺដូចជាភ្លើងបានឆេះគុម្ពព្រៃ ឬភ្លើងក្តៅដែលធ្វើឲ្យទឹកពុះបាន។ ព្រះនាមរបស់ព្រះអង្គនឹងបានស្គាល់ តាមរយៈសត្រូវរបស់ព្រះអង្គដែរ ហើយប្រជាជាតិទាំងមូលនឹងភ័យខ្លាច នៅក្នុងព្រះវត្តមានព្រះអង្គផង!
|
||
|
||
\s5
|
||
\v 3 តាំងពីមុនមក នៅពេលដែលព្រះអង្គបានធ្វើការអស្ចារ្យ ដែលយើងពុំដែលរំពឹងទុកនោះ ព្រះអង្គបានយាងមកចុុះមក ហើយភ្នំបានក្រាបចុះនៅចំពាះព្រះវត្តមានទ្រង់។
|
||
\v 4 ចាប់តាំងពីបុរាណមកគ្មាន អ្នកណាឭ រឺយល់ និងបានឃើញព្រះអង្គដូចជាអ្នកឡើយ។ អ្នកណាដែលប្រព្រឹត្តអំពើល្អ និងរង់ចាំព្រះអង្គវិញ។
|
||
|
||
\s5
|
||
\v 5 ព្រះអង្គតែងតែប្រោសឲ្យអ្នកនោះមានចិត្តរីករាយ និងធ្វើការត្រឹមត្រូវ គឺដល់ពួកអ្នកនឹកចាំពីទ្រង់ក្នុងគ្រប់ផ្លូវ ទាំងស្តាប់បង្គាប់។ ព្រះអង្គទ្រង់ព្រះពិរោធនៅពេលដែលយើងធ្វើបាប។ នៅក្នុងមាគ៌ាររបស់ទ្រង់ យើងខ្ញុំតែងតែមានសុវត្តិភាព។
|
||
|
||
\s5
|
||
\v 6 ដ្បិតយើងទាំងអស់គ្នាក្លាយជាមនុស្សមិនស្អាត ហើយអំពើសុចរិតដែលយើងបានធ្វើ ដូចជាក្រណាត់ទ្រាប់ឈាម។ យើងទាំងអស់គ្នាប្រៀបបាននឹងស្លឹកឈើក្រៀម ហើយអំពើទុច្ចរិតរបស់យើងនឹងបក់បោកទៅដូចស្លឹកឈើទៅតាមខ្យល់។
|
||
\v 7 គ្មាននរណាទូលអង្វររកព្រះនាមព្រះអង្គទេ គ្មាននរណាម្នាក់ភ្ញាក់រឭក ហើយជំពាក់ចិត្តនឹងព្រះអង្គឡើយ។ ដ្បិតព្រះអង្គបានលាក់ព្រះភ័ក្ត្រនឹងយើង ហើយធ្វើឲ្យជំរះចិត្តអំពើទុច្ចរិតរបស់យើងចេញផងដែរ។
|
||
|
||
\s5
|
||
\v 8 ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះបិតារបស់យើង។ យើងគឺជាដីឥដ្ឋដែលនៅក្នុងព្រះហស្តទ្រង់ ដែលព្រះអង្គជាជាងស្មូន។
|
||
\v 9 សូមកុំព្រះពិរោធ ព្រះអម្ចាស់អើយ សូមកុំចងចាំអំពើបាបរបស់យើងឡើយ។ សូមទតមើលចុះ យើងទាំងអស់គ្នា សុទ្ធតែជាប្រជារាស្ត្ររបស់ព្រះអង្គ។
|
||
|
||
\s5
|
||
\v 10 ក្រុងដ៏វិសុទ្ធរបស់ព្រះអង្គ ក្លាយទៅជាទីរហោស្ថាន ស៊ីយ៉ូនក៏ក្លាយទីរហោស្ថានដែរ យេរូសាឡិមក្លាយទៅជាទីចោលស្ងាត់។
|
||
\v 11 ព្រះវិហារបវិសុទ្ធដ៏ល្អ របស់យើង ជាកន្លែងដែលដូនតាយើងតែងតែសរសើរតម្កើងព្រះនាមរបស់ព្រះអង្គ បានត្រូវភ្លើងឆេះ ហើយរបស់ទាំងអស់ក៏ត្រូវវិនាសដែរ។
|
||
\v 12 តើព្រះអង្គនៅស្ងៀមដល់ពេលណាទៀតព្រះអម្ចាស់? តើព្រះអង្គនៅស្ងៀមរហូត ទុកឲ្យយើងអាម៉ាស់មុខឬ?»
|
||
|
||
\s5
|
||
\c 65
|
||
\cl ជំពូក ៦៥
|
||
\p
|
||
\v 1 «យើងបានរួចរាល់ដើម្បីដោះស្រាយ ជាមួយអស់អ្នកដែលមិនបានទូលសូម ហើយយើងក៏នឹងបានរកឃើញ ដោយអ្នកដែលមិនបានស្វែងរកយើងដែរ។ យើងបាននិយាយថា «យើងនៅទីនេះ! យើងនៅទីនេះ!» សម្រាប់ប្រជាជាតិដែលមិនបានស្រែករកព្រះនាមយើង។
|
||
\v 2 យើងបានលូកដៃរបស់យើងទៅរកមនុស្សរឹង ចចេស ជាអ្នកដែលដើរតាមផ្លូវមិនល្អ ក៏ជាអ្នកដែលដើរតាមគំនិតហើយនិងផ្លូវខ្លួនឯងផង!
|
||
|
||
\s5
|
||
\v 3 ពួកគេជាមនុស្សធ្វើឲ្យយើងទាស់ចិត្តជានិច្ច ដោយការអាក្រក់នៅមុខយើង ពួកគេធ្វើយញ្ញបូជានៅក្នុងសួនឧទ្យាន ហើយ អុជធូបបន់ព្រះក្លែងក្លាយ នៅលើអាសនៈធ្វើពីឥដ្ឋ។
|
||
\v 4 ពួកគេអង្គុយនៅកណ្តាលផ្នូរខ្មោច ទាំងបើកភ្នែកពេញមួយយប់ គេបរិភោគសាច់ជ្រូក និងសំឡគួរខ្ពើមនៅក្នុងចានរបស់គេ។
|
||
|
||
\s5
|
||
\v 5 ពួកគេនិយាយថា «ចូរចៀសចេញ កុំចូលមកជិតខ្ញុំអី ព្រោះខ្ញុំបរិសុទ្ធជាងអ្នក»។ ការទាំងនេះគឺជាផ្សែងហុយដល់ច្រមុះយើង ក៏ជាភ្លើងដែលឆេះពេញមូយថ្ងៃផង។
|
||
|
||
\s5
|
||
\v 6 ចូរមើល៍! មានសេចក្តីចែងទុកមកនៅចំពោះយើងថា៖ យើងនឹងមិននៅស្ងៀមឡើយ ហើយយើងនឹងសងសឹកនឹងគេវិញ យើងនឹងឲ្យគេសងទាំងអស់នៅពេលគេចាស់ផង
|
||
\v 7 គឺសរុបទាំងអំពើបាបរបស់គេនឹងបាបរបស់ឪពុកគេផង» នេះជាពាក្យរបស់ព្រះអម្ចាស់ «យើងនឹងសងសឹកគេពីកាដុតកំញានដែលនៅលើភ្នំ ហើយធ្វើឲ្យមានផ្សែងនៅតាមជ្រលោងភ្នំដែរ។ យើងនឹងធ្វើដូច្នេះក្នុងការវាស់ពីផ្លូវប្រព្រឹត្តរបស់គេ ក្នុងពេលគេចាស់ផង»។
|
||
|
||
\s5
|
||
\v 8 នេះគឺជាអ្វីព្រះអម្ចាស់មានព្រះបន្ទូល «នៅពេលទំពាំងបាយជូរមានផ្លែចង្គោម នោះមានម្នាក់និយាយថា កុំបំផ្លាញវាអី ព្រោះផ្លែល្អនៅក្នុងនោះដែរ ការនេះដែលយើងនឹងធ្វើដាក់ពួកអ្នកបម្រើរបស់យើង យើងនឹងមិនបំផ្លាញពួកគេទាំងអស់ឡើយ។
|
||
|
||
\s5
|
||
\v 9 យើងនឹងធ្វើឲ្យមានពូជពង្សមួយ កើតចេញពីកូនចៅរបស់យ៉ាកុប ហើយឲ្យម្នាក់ដែលគ្រប់គ្រងលើ ភ្នំរបស់យើង កើតចេញពីកូនចៅរបស់យូដា។ អស់អ្នកដែលយើងជ្រើសរើស នឹងគ្រប់គ្រងលើទឹកដីនេះ អ្នកបម្រើរបស់យើងក៏នឹងរស់នៅទីនេះដែរ។
|
||
\v 10 សារ៉ូននឹងក្លាយជាវាលស្មៅសម្រាប់ហ្វូងចៀម ហើយជ្រលងភ្នំអាកោរជាជម្រកសម្រាប់ហ្វូងគោ គឺសម្រាប់ប្រជារាស្រ្តយើងដែលស្វែងរកយើង។
|
||
|
||
\s5
|
||
\v 11 ប៉ុន្តែ អ្នករាល់គ្នាដែលបានបោះបង់ចោលព្រះអម្ចាស់ អ្នករាល់គ្នាដែលបំភ្លេចភ្នំដ៏វិសុទ្ធរបស់យើង ហើយបែរជារៀបចំតុសែនព្រះមានលាភ ហើយក៏ច្រួចស្រាសែនព្រះជោគវាសនាផង។
|
||
|
||
\s5
|
||
\v 12 យើងនឹងប្រហារអ្នកឲ្យស្លាប់ដោយមុខដាវ ហើយអ្នករាល់គ្នានឹងលុតជង្គង់ចុះដើម្បីឲ្យគេសម្លាប់ ព្រោះយើងបានហៅ តែអ្នកមិនឆ្លើយទេ ពេលយើងបាននិយាយ អ្នករាល់គ្នាមិនស្ដាប់ទេ។ ប៉ុន្តែ អ្នករាល់គ្នាបានប្រព្រឹត្តអំពើអាក្រក់នៅមុខយើង ហើយជាអំពើដែលយើងមិនពេញចិត្ត»។
|
||
|
||
\s5
|
||
\v 13 ហេតុនេះហើយ បានជាព្រះជាអម្ចាស់មានព្រះបន្ទូលថា «មើល អ្នកបម្រើរបស់យើងនឹងមានអាហារបរិភោគ តែអ្នករាល់គ្នានឹងឃ្លាន មើល អ្នកបម្រើរបស់យើងនឹងមានទឹកផឹក តែអ្នករាល់គ្នានឹងស្រេក មើល អ្នកបម្រើរបស់យើងនឹងមានអំណរសប្បាយ តែអ្នករាល់គ្នានឹងត្រូវអាម៉ាស់។
|
||
\v 14 មើល អ្នកបម្រើរបស់យើងនឹងស្រែកហ៊ោ ព្រោះគេសប្បាយចិត្ត តែអ្នករាល់គ្នាបែរជាស្រែកយំ ព្រោះឈឺចុកចាប់នៅក្នុងចិត្ត អ្នករាល់គ្នានឹងសោកសង្រេង បាក់ទឹកចិត្ត។
|
||
|
||
\s5
|
||
\v 15 អ្នកនឹងជាប់ឈ្មោះ សម្រាប់ឲ្យមនុស្សដែលយើងបានជ្រើសរើសយកមកដាក់បណ្ដាសា យើងគឺព្រះអម្ចាស់លើទាំងព្រះនឹងសម្លាប់អ្នក ហើយយើងនឹងហៅអ្នកបម្រើយើងតាមឈ្មោះផ្សេង។
|
||
\v 16 អ្នកណាដែលឲ្យពរដល់ផែនដី នឹងបានពរពីយើងដែលជាព្រះនៃសេចក្តីពិត។ អ្នកណាដែលបានស្បថនៅលើផែនដី នឹងត្រូវស្បថចំពោះយើងជាព្រះនៃសេចក្តីពិតដែរ ដោយសារតែបញ្ហាពីមុនត្រូវបានបំភ្លេច ហើយការទាំងនោះក៏បានលាក់បាំងពីភ្នែកយើងដែរ។
|
||
|
||
\s5
|
||
\v 17 មើលនោះ យើងនឹងបង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មី អ្វីៗដែលកើតមានកាលពីមុន គេលែងនឹកនាទៀតហើយ គឺគ្មាននរណានឹងឃើញទៀតទេ។
|
||
\v 18 ប៉ុន្តែចូរអ្នកអរសប្បាយឡើង ចូរសប្បាយរីករាយរហូតតទៅ ចំពោះអ្វីៗដែលយើងបង្កើតមក គឺយើងបង្កើតក្រុងយេរូសាឡិម ដែលមានអំណរសប្បាយរីករាយ យើងបង្កើតប្រជាជននៅក្រុងនេះ ដែលមានអំណរ។
|
||
\v 19 ក្រុងយេរូសាឡិមនឹងធ្វើឲ្យយើង សប្បាយរីករាយ ប្រជាជនរបស់យើងក៏ធ្វើឲ្យយើងរីករាយ ក្នុងទីក្រុង គេលែងឮសូរសម្រែកយំសោកទៀតហើយ។
|
||
|
||
\s5
|
||
\v 20 នឹងមិនដែលមានទារក ដែលអាចរស់បានតែប៉ុន្មានថ្ងៃទៀតឡើយ ហើយសម្រាប់មនុស្សចាស់ ក៏នឹងមិនស្លាប់មុនអាយុដែរ។ អ្នកដែលស្លាប់ក្នុងវ័យមួយរយឆ្នាំត្រូវរាប់ថានៅវ័យក្មេង។ អ្នកណាដែលរស់មិនបានអយុមួយរយឆ្នាំទេ អ្នកនោះត្រួវរាប់ថាទទួលបណ្តាសារហើយ។
|
||
\v 21 ពួកគេនឹងសង់ផ្ទះហើយអាស្រ័យនៅក្នុងផ្ទះនោះ ហើយគេដាំដើមទំពាំងបាយជូរ នោះគេនឹងទទូលផលរបស់វាដែរ។
|
||
|
||
\s5
|
||
\v 22 គឺគេមិនសង់ផ្ទះឲ្យអ្នកផ្សេងមកនៅ គេមិនដាំដំណាំទុកឲ្យអ្នកផ្សេង បរិភោគផលឡើយ ដ្បិតប្រជារាស្ត្ររបស់យើងនឹងមានអាយុវែង ដូចអាយុដើមឈើធំៗ អស់អ្នកដែលយើងជ្រើសរើសនឹងប្រើប្រាស់អ្វីៗដែលខ្លួនបានបង្កបង្កើត ។
|
||
\v 23 ពួកគេនឹងមិនធ្វើការនឿយហត់ជាអសារបង់ ហើយគេក៏មិនបង្កើតកូនចៅមក ដើម្បីឲ្យត្រូវអន្តរាយដែរ ដ្បិតពួកគេនឹងបានទៅជាពូជពង្សមួយ ដែលព្រះអម្ចាស់ប្រទានពរ កូនចៅរបស់គេនឹងគង់វង្សនៅជាមួយគេ។
|
||
|
||
\s5
|
||
\v 24 មុនពេលដែលគេសូម យើងនឹងឆ្លើយតបចំពោះពួកគេ ហើយកំឡុងពេលពួកគេកំពុងតែទូលអង្វរនោះ យើងសម្រេចតាមពាក្យសុំរបស់គេ រួចស្រេចទៅហើយ។
|
||
\v 25 ពេលនោះ ចចកនិងកូនចៀម នឹងស៊ីស្មៅជាមួយគ្នា សត្វសិង្ហនឹងស៊ីស្មៅដូចគោ។ រីឯសត្វពស់ វានឹងស៊ីធូលីដីជាអាហារ។ ពួកវានឹងលែងសុីបំផ្លាញគ្នា នៅលើភ្នំដ៏វិសុទ្ធរបស់យើងទៀតហើយ» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
|
||
|
||
\s5
|
||
\c 66
|
||
\cl ជំពូក ៦៦
|
||
\p
|
||
\v 1 នេះគឺជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូល «ផ្ទៃមេឃជាបល្ល័ង្ករបស់យើង ហើយផែនដីជាកំណល់ទ្រជើងរបស់យើង។ តើអ្នកនឹងសង់ដំណាក់ឲ្យយើងនៅទីណាទៅ? តើកន្លែងនោះនៅទីណាហើយយើងនឹងសម្រាកនៅកន្លែងណា?
|
||
|
||
\s5
|
||
\v 2 ដៃរបស់យើងដែលបានបង្កើតរបស់ទាំងនេះ ហើយនេះគឺជាមូលហេតុដែលរបស់ទាំងអស់កើតឡើង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ មនុស្សទាំងនេះដែលយើងពេញចិត្ត គឺជនកម្សត់ទុគ៌ត និងអ្នកបាក់ទឹកចិត្ត ហើយធ្វើតាមពាក្យយើង ដោយញាប់ញ័រផង។
|
||
|
||
\s5
|
||
\v 3 អ្នកដែលសម្លាប់គោ ហើយក៏សម្លាប់មនុស្សផងដែរ ជាអ្នកបានយកចៀមមកធ្វើយញ្ញបូជា ហើយក៏បំបាក់កឆ្កែ និងអ្នកដែលយកតង្វាយមកថ្វាយ តែតង្វាយនេះជាឈាមជ្រូក អ្នកដែលដុតគ្រឿងក្រអូប ហើយក៏ឲ្យពរដល់សេចក្តីអាក្រក់។ ពួកគេបានជ្រើសរើសផ្លូវរបស់ពួកគេ ហើយពួកគេចូលចិត្តតែអំពើគួរស្អប់ខ្ពើមរបស់ពួកគេផងដែរ។
|
||
|
||
\s5
|
||
\v 4 ក្នុងរបៀបនេះដែរ យើងនឹងជ្រើសរើសការជំនុំជម្រះរបស់គេដែរ យើងនឹងនាំការភ័យខ្លាចមកដល់ពួកគេ ដោយព្រោះពេលយើងហៅគ្មាននរណាឆ្លើយទេ ពេលយើងប្រកាសគ្មាននរណាស្តាប់ទេ។ ពួកគេបានធ្វើការអាក្រក់នៅចំពោះយើង ហើយជ្រើសរើសធ្វើអ្វីដែលទាស់ចិត្តយើង»។
|
||
|
||
\s5
|
||
\v 5 ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ អស់អ្នកដែលញាប់ញ័រ និងព្រះបន្ទូលរបស់ព្រះអង្គ «បងប្អូនរបស់អ្នករាល់គ្នា ដែលស្អប់និងបដិសេធអ្នករាល់គ្នា ដោយព្រោះអ្នកបាននិយាយពីឈ្មោះរបស់យើង «សូមព្រះអម្ចាស់សម្តែងសិរីរុងរឿង ដើម្បីឲ្យយើងឃើញអំណររបស់អ្នក» តែពួកគេនឹងត្រូវអាម៉ាស់វិញ។
|
||
|
||
\s5
|
||
\v 6 មានសំឡេងចម្បាំងឮរំពងពីទីក្រុង មានសំឡេងលាន់ឮពីព្រះវិហារ ហើយជាព្រះសូរសៀងនៃព្រះអម្ចាស់ ដែលសងសឹកដល់សត្រូវរបស់ព្រះអង្គ។
|
||
|
||
\s5
|
||
\v 7 មុនពេលស្ត្រីទៅកន្លែងសម្រាល ដើម្បីផ្តល់កំណើត គឺមុនដែលការឈឺចាប់ ហើយនាងឲ្យកំណើតដល់កូនប្រុស។
|
||
\v 8 តើនរណាធ្លាប់បានឮការណ៍ទាំងនេះ? តើនរណាធ្លាប់បានឃើញការណ៍ទាំងនេះ? តើផែនដីនេះអាចកើតឡើង ក្នុងរយៈពេលតែមួយថ្ងៃបានឬ? តើប្រជាជាតិមួយអាចកើត ក្នុងពេលតែមួយបានឬ? ប៉ុន្តែក្រុងស៊ីយ៉ូនវិញ នាងទើបនឹងចាប់ផ្ដើមឈឺផ្ទៃ គឺបានសម្រាលកូនទៅហើយ។
|
||
|
||
\s5
|
||
\v 9 តើយើងជាអ្នកនាំកូនក្មេងទៅក្នុងការចាប់កំណើត ហើយមិនអនុញ្ញាតដល់កូនកើតមកឬ? សំនួររបស់ព្រះអម្ចាស់។ ម៉្យាងទៀត តើយើងបានព្រមផ្តល់កំណើតកូននោះហើយ ក្រោយមកមិនឲ្យវិញឬ? សំនួរព្រះជាម្ចាស់របស់អ្នក»។
|
||
|
||
\s5
|
||
\v 10 ចូររីករាយជាមួយក្រុងយេរូសាឡិម ហើយសប្បាយ នឹងមានអំណរជាមួយទីក្រុងនេះផង អស់អ្នកដែលកាន់ទុក្ខ ដើម្បីក្រុងយេរូសាឡិមក៏ត្រូវអរសប្បាយផងដែរ!
|
||
\v 11 ដ្បិតអ្នករាល់គ្នាបានស្កប់ចិត្តនឹងក្រុងនេះ ដូចកូនដែលបានបៅដោះម្ដាយឆ្អែតផងដែរ ហើយសូមសប្បាយជាមួយសេរីរុងរឿងជាបរិបូរណ៏នៃទីក្រុងផង។
|
||
|
||
\s5
|
||
\v 12 នេះគឺជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូល «យើងនឹងឲ្យភាពចម្រុងចម្រើនហូរហៀរដល់ក្រុងនេះ ដូចទឹកទន្លេ យើងនឹងបង្ហូរទ្រព្យសម្បត្តិនៃ ប្រជាជាតិទាំងមូលចូលមកក្នុងក្រុងនេះ ដូចទឹកហូរប្រៀបមាត់ច្រាំង។ អ្នកនឹងបានការថ្នាក់ថ្នមដូចម្ដាយបំបៅកូន បីអ្នក និងថ្នាក់ថ្នមអ្នកនៅលើភ្លៅផង។
|
||
\v 13 ដូចម្ដាយលួងលោមកូនរបស់នាង យើងនឹងលួងលោមអ្នករាល់គ្នាយ៉ាងនោះដែរ អ្នករាល់គ្នានឹងរស់នៅក្នុងក្រុងយេរូសាឡិម»។
|
||
|
||
\s5
|
||
\v 14 អ្នកនឹងឃើញការនេះ ហើយដូងចិត្តរបស់អ្នកនឹងរីករាយ ហើយឆ្អឹងរបស់អ្នកនឹងពន្លកឡើង ដូចជាស្មៅទន់។ ព្រះហស្តនៃព្រះអម្ចាស់នឹងធ្វើឲ្យបានស្គាល់ដល់អ្នកបម្រើរបស់ព្រះអង្គ តែព្រះជាម្ចាស់នឹងបង្ហាញសេចក្តីក្រោធដល់សត្រូវព្រះអង្គវិញ។
|
||
|
||
\s5
|
||
\v 15 ដ្បិតមើល៍! ព្រះអម្ចាស់កំពុងតែយាងមក ជាមួយនិងភ្លើង ហើយរាជរថរបស់ព្រះអង្គយាងមក ប្រៀបបាននឹងខ្យល់កួច ដើម្បីនាំព្រះពិរោធដ៏ខ្លាំងហើយជាមួយសេចក្តីបញ្ជានៃអណ្ដាត ភ្លើងផងដែរ។
|
||
\v 16 ដ្បិតព្រះអម្ចាស់នឹងវិនិច្ឆ័យទោសមនុស្សទាំងអស់ ដោយប្រើភ្លើងនិងដាវរបស់ព្រះអង្គ។ ព្រះអម្ចាស់សម្លាប់អ្នកដែលជាសត្រូវជាច្រើននោះ។
|
||
|
||
\s5
|
||
\v 17 ពួកគេបានរៀបចំញែកខ្លួន ហើយធ្វើឲ្យខ្លួនបានបរិសុទ្ធផង ដូច្នេះគេអាចចូលទៅក្នុងឧទ្យាន របស់ព្រះក្លែងក្លាយ តាមមេដឹកនាំរបស់គេ ហើយនាំគ្នាបរិភោគសាច់ជ្រូក ហើយនិងអ្វីៗដ៏គួរឲ្យស្អប់ខ្ពើមផង។ «ពួកគេនឹងត្រូវបញ្ចាប់ ហើយនេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
|
||
|
||
\s5
|
||
\v 18 ដ្បិតយើងដឹងពីកិច្ចការ ហើយអ្វីដែលគេគិតផងដែរ។ ពេលវេលាគឺជិតមកដល់ហើយ ជាពេលដែលយើងប្រមូលប្រជាជាតិនិងភាសារទាំងអស់ផង។ ពួកគេនឹងមកដល់ហើយឃើញសេរីរុងរឿងរបស់យើង។
|
||
\v 19 យើងនឹងតាំងសញ្ញាដ៏ធំក្នុងចំណោមពួកគេ។ ក្រោយមកយើងនឹងបញ្ចូនអ្នកដែលរួចជីវិតនៅក្នុងចំណោមគេ ទៅកាន់ប្រជាជាតិទាំងអស់ៈ គឺតើស៊ីស ពូល និងលូឌ អ្នកបាញ់ព្រួញដ៏ចំណាន ទៅទូបាល យ៉ាវ៉ាន ហើយនិងកោះឆ្ងាយៗជាកន្លែងដែលគេមិនទាន់បានឪឮអំពីយើងនិងឃើញសិរីរុងរឿងនៃយើង។ ពួកគេនឹងប្រកាសសិរីល្អយើងក្នុងចំណោមប្រជាជាតិទាំងអស់។
|
||
|
||
\s5
|
||
\v 20 ពួកគេនឹងនាំត្រឡប់មកវិញបងប្អូនរបស់អ្នក ចេញពីប្រជាជាតិទាំងនោះ ដូចជាតង្វាយដល់ព្រះអម្ចាស់។ ពួកគេនឹងមកវិញដោយសេះនិងរទេះចម្បាំង ក្រុមរទេះសេះ លើលា ហើយលើសត្វអូដ្ឋ មកភ្នំយេរូសាឡិមបរិសុទ្ធរបស់យើង ព្រះបន្ទូលនៃព្រះម្ចាស់។ ដ្បិតប្រជាជនអុីស្រាអែលនឹងថ្វាយតង្វាយធញ្ញជាតិ ដែលស្អាតល្អដាក់ក្នុងដំណាក់នៃព្រះអម្ចាស់។
|
||
\v 21 អ្នកទាំងនេះយើងនឹងជ្រើសរើសឲ្យធ្វើជាបូជាចារ្យ និងលេវី ព្រះបន្ទូលនៃព្រះអម្ចាស់។
|
||
|
||
\s5
|
||
\v 22 ដ្បិតផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលយើងនឹងបង្កើត នឹងគង់វង្សនៅចំពោះមុខយើង ដូច្នេះពូជពង្ស និងឈ្មោះរបស់អ្នករាល់គ្នា ក៏គង់វង្សនៅចំពោះមុខយើង រហូតតរៀងទៅយ៉ាងនោះដែរ។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
|
||
\v 23 ពីមួយខែ ទៅខែបន្ទាប់ ហើយពីថ្ងៃសប្ប័ទ មនុស្សលោកទាំងអស់នឹងនាំគ្នា មកក្រាបថ្វាយបង្គំយើង នេះជាព្រះបន្ទូលព្រះអម្ចាស់។
|
||
|
||
\s5
|
||
\v 24 ពួកគេនឹងចេញទៅមើលរូបកាយដែលបានស្លាប់នៃមនុស្ស ដែលបានបះបោរទាស់នឹងយើង ដ្បិតដង្កូវដែលបានសុីពួកគេ នឹងមិនអាចស្លាប់ទេ ហើយភ្លើងដែលបានដុតគេនឹងឆេះរហូត មិនអាចរលត់ឡើយ ហើយវានឹងក្លាយទៅជារបស់គួរស្អប់ខ្ពើម ដល់សាច់ឈាមទាំងអស់»។
|