1606 lines
373 KiB
Plaintext
1606 lines
373 KiB
Plaintext
\id 1KI
|
||
\ide UTF-8
|
||
\h ១ ពង្សាវតាក្សត្រ
|
||
\toc1 ១ ពង្សាវតាក្សត្រ
|
||
\toc2 ១ ពង្សាវតាក្សត្រ
|
||
\toc3 1ki
|
||
\mt ១ ពង្សាវតាក្សត្រ
|
||
|
||
\s5
|
||
\c 1
|
||
\cl ជំពូក ១
|
||
\p
|
||
\v 1 នៅពេលដែលស្តេចដាវីឌកាន់តែចាស់ជរាទៅ គេបានដណ្តប់ភួយឲ្យទ្រង់ ប៉ុន្តែ មិនបានធ្វើឲ្យទ្រង់កក់ក្តៅទេ។
|
||
\v 2 ដូច្នេះ អ្នកបម្រើរបស់ស្តេចបានទូលទៅកាន់ទ្រង់ថា៖ «ចូរយើងរកស្រីព្រហ្មចារីវ័យក្មេងម្នាក់ថ្វាយស្តេចជាចៅហ្វាយរបស់យើង។ ចូរឲ្យនាងបម្រើ និងមែលថែស្តេច។ ចូរឲ្យនាងដេកនៅក្នុងរង្វង់ដៃស្តេច ដូច្នេះ ស្តេចជាចៅហ្វាយរបស់យើងនឹងបានកក់ក្តៅ»។
|
||
|
||
\s5
|
||
\v 3 ដូច្នេះ គេបានរកស្រីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ដែលមាននៅក្នុងទឹកដីអ៊ីស្រាអែល។ ពួកគេរកបាននាងអប៊ីសាកជាអ្នកភូមិស៊ូណែម ហើយបាននាំនាងមកថ្វាយស្តេច។
|
||
\v 4 នាងមានរូបឆោមស្រស់ស្អាតណាស់។ នាងបានបម្រើ និងថែរក្សាស្តេច ប៉ុន្តែ ស្តេចមិនបានរួមរស់ជាមួយនាងទេ។
|
||
|
||
\s5
|
||
\v 5 នៅពេលនោះសម្តេចអដូនីយ៉ាជាកូនរបស់នាងហាគីត បានលើកខ្លួនឡើងដោយនិយាយថា៖ «ខ្ញុំនឹងក្លាយជាស្តេច»។ ដូច្នេះ គាត់ក៏បានរៀបចំរទេះសេះ និងអ្នកជិះសេះដែលមានអ្នករត់ពីមុខគាត់ហាសិបនាក់។
|
||
\v 6 ឪពុករបស់គាត់មិនដែលបន្ទោសគាត់ដោយថា៖ «ហេតុអ្វីបានជាកូនធ្វើនេះ ឬធ្វើនោះឡើយ»? សម្តេចអដូនីយ៉ាក៏ជាបុរសសង្ហាម្នាក់ ដែលកើតបន្ទាប់ពីសម្តេចអាប់សាឡុម។
|
||
|
||
\s5
|
||
\v 7 សម្តេចបានពិភាក្សាជាមួយលោកយ៉ូអាប់ ជាកូនរបស់លោកសេរូយ៉ា និងជាមួយលោកបូជាចារ្យអបៀថើរ។ ពួកគេបានតាមសម្តេចអដូនីយ៉ា ហើយបានជួយគាត់។
|
||
\v 8 ប៉ុន្តែ លោកបូជាចារ្យសាដុក លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ព្យាការីណាថាន លោកស៊ីម៉ៃ លោករេអ៊ី និងពួកបុរសដ៏អង់អាចរបស់ព្រះបាទដាវីឌ មិនបានដើរតាមសម្តេចអដូនីយ៉ាទេ។
|
||
|
||
\s5
|
||
\v 9 សម្តេចអដូនីយ៉ាបានថ្វាយចៀម គោឈ្មោល និងកូនគោបំប៉ន នៅថ្មសូហេលែត ដែលនៅក្រោយអេនរូកែល។ សម្តេចបានយាងព្រះរាមគឺបុត្រាទាំងអស់របស់ស្តេច និងបានអញ្ជើញអ្នកបម្រើរបស់ស្តេចទាំងអស់នៅស្រុកយូដាទាំងមូលផង។
|
||
\v 10 ប៉ុន្តែ សម្តេចមិនអញ្ជើញព្យាការីណាថាន លោកបេណាយ៉ា ពួកបុរសដ៏អង់អាច និងសម្តេចសាឡូម៉ូន ជាអនុជរបស់ស្តេចមកចូលរួមឡើយ។
|
||
|
||
\s5
|
||
\v 11 បន្ទាប់មក លោកណាថានបានទូលទៅព្រះនាងបេតសេបាជាមាតារបស់សម្តេចសាឡូម៉ូនថា៖ «តើព្រះនាងមិនបានឮថាសម្តេចអដូនីយ៉ាជាប្រុសរបស់ព្រះនាងហាគីតបានក្លាយជាស្តេចទាំងស្តេចដាវីឌជាចៅហ្វាយរបស់យើងមិនបានដឹងរឿងនេះទេឬអី?
|
||
\v 12 ដូច្នេះ ទូលបង្គំសូមឲ្យយោបល់ដល់ព្រះនាង ដើម្បីឲ្យព្រះនាងអាចរក្សាជីវិតរបស់ព្រះនាង និងបុត្ររបស់ព្រះនាងសាឡូម៉ូនបាន។
|
||
|
||
\s5
|
||
\v 13 ចូរចូលទៅគាល់ស្តេចដាវីឌ ហើយទូលទ្រង់ថា៖ «ស្តេចដ៏ជាចៅហ្វាយ តើព្រះអង្គមិនបានស្បថនឹងអ្នកបម្រើរបស់ព្រះអង្គទេថា៖ «សម្តេចសាឡូម៉ូនជាបុត្ររបស់ព្រះនាងនឹងឡើងសោយរាជ្យបន្តពីយើង ហើយបុត្រនេះនឹងគង់លើបល្ល័ងយើងទេឬអី? តើហេតុអ្វីបានជាសម្តេចអដូនីយ៉ាឡើងសោយរាជ្យទៅវិញ?
|
||
\v 14 ក្នុងពេលដែលនាងកំពុងទូលទៅស្តេច ទូលបង្គំនឹងនៅក្រោយព្រះនាង និងទូលពាក្យនេះឡើងម្តងទៀត»។
|
||
|
||
\s5
|
||
\v 15 ដូច្នេះ ព្រះនាងបាតសេបាបានទៅដំណាក់របស់ស្តេច។ ស្តេចកាន់តែជរាណាស់ហើយ ហើយព្រះនាងអប៊ីសាក ជាអ្នកភូមិស៊ូណែមកំពុងបម្រើស្តេច។
|
||
\v 16 ព្រះនាងបាតសេបាបានក្រាប និងថ្វាយបង្គំនៅមុខស្តេច។ បន្ទាប់មក ស្តេចសួរថា៖ «តើនាងចង់បានអ្វី»?
|
||
\v 17 ព្រះនាងក៏ទូលស្តេចថា៖ «ព្រះករុណា ព្រះអង្គបានស្បថនឹងអ្នកបម្រើរបស់ព្រះអង្គដោយមានព្រះអម្ចាស់ជាព្រះរបស់ព្រះអង្គជាសាក្សីថា៖ «សម្តេចសាឡូម៉ូនជាបុត្ររបស់ព្រះនាងនឹងឡើងសោយរាជ្យបន្តពីយើង ហើយបុត្រនោះនឹងគង់លើបល្ល័ង្កយើង»។
|
||
|
||
\s5
|
||
\v 18 ឥឡូវនេះ មើលចុះ សម្តេចអដូនីយ៉ាគឺជាស្តេចហើយ ហើយព្រះអង្គដែលជាស្តេចមិនបានដឹងរឿងនេះនៅឡើយ។
|
||
\v 19 សម្តេចអដូនីយ៉ាបានថ្វាយគោឈ្មោល កូនគោបំប៉ន និងចៀមយ៉ាងច្រើន និងបានអញ្ជើញបុត្រទាំងអស់របស់ស្តេច លោកបូជាចារ្យយអបៀថើរ និងលោកមេទ័ពយ៉ូអាប់ តែលោកពុំបានយាងសម្តេចសាឡូម៉ូនជាអ្នកបម្រើរបស់ព្រះអង្គឲ្យចូលរួមទេ។
|
||
|
||
\s5
|
||
\v 20 សម្រាប់ព្រះអង្គវិញ លោកម្ចាស់ ភ្នែករបស់ប្រជាជនអ៊ីស្រាអែលគឺសម្លឹងមកលើព្រះអង្គ រង់ចាំឲ្យព្រះអង្គប្រាប់ពួកគេ ថាតើនរណានឹងត្រូវគង់លើបល្ល័ងបន្តពីព្រះអង្គ។
|
||
\v 21 ម៉្យាងវិញទៀងវានឹងកើតឡើង នៅពេលដែលស្តេចសោយទីវង្គតជាមួយបិតារបស់ស្តេច គេនឹងចាត់ទុកនាងខ្ញុំ និងកូនរបស់នាងខ្ញុំសាឡូម៉ូនជាឧក្រិដ្ឋជនមិនខាន។
|
||
|
||
\s5
|
||
\v 22 នៅពេលដែលព្រះនាងកំពុងទូលស្តេចនៅឡើយ លោកព្យាការីណាថានក៏ចូលមកដល់។
|
||
\v 23 អ្នកបម្រើរបស់ស្តេចទូលស្តេចថា៖ «លោកព្យាការីណាថាននៅទីនេះ»។ នៅពេលដែលលោកចូលមកចំពោះស្តេច លោកបានគោរពស្តេចដោយឱនមុខដល់ដីនៅចំពោះស្តេច។
|
||
|
||
\s5
|
||
\v 24 លោកណាថានទូលថា៖ «ស្តេចដ៏ជាចៅហ្វាយរបស់ទូលបង្គំអើយ តើព្រះអង្គធ្លាប់មានបន្ទូលថា៖ «សម្តេចអដូនីយ៉ានឹងគ្រងរាជតពីយើង ហើយសម្តេចអដូនីយ៉ានឹងគង់លើបល្ល័ងយើងដែរឬទេ»?
|
||
\v 25 នៅថ្ងៃនេះ សម្តេចអដូនីយ៉ាបានចុះទៅ ហើយបានថ្វាយគោឈ្មោល កូនគោបំប៉ន និងចៀមជាច្រើន ហើយក៏បានអញ្ជើញបុត្រាទាំងឡាយរបស់ស្តេច ពួកមេទ័ព និងលោកបូជាចារ្យអបៀថើរ ទៅចូលរួមផង។ ពួកគេទាំងអស់បានបរិភោគ និងផឹកស្រាស្រវឹងនៅចំពោះមុខសម្តេច និងទូលថា៖ «សូមឲ្យស្តេចអដូនីយ៉ាមានព្រះជន្មយឺនយូ»!
|
||
|
||
\s5
|
||
\v 26 ប៉ុន្តែ សម្រាប់ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ លោកបូជាចារ្យសាដុក លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា និងអ្នកបម្រើរបស់ព្រះអង្គសម្តេចសាឡូម៉ូន គឺសម្តេចមិនបានអញ្ជើញពួកយើងទេ។
|
||
\v 27 តើព្រះករុណាបានធ្វើការនេះដោយមិនបានប្រាប់ដល់យើងជាអ្នកបម្រើរបស់ព្រះអង្គឬ តើនរណាគួរអង្គុយលើបល្ល័ង្កតពីព្រះអង្គ»?
|
||
|
||
\s5
|
||
\v 28 បន្ទាប់មក ព្រះបាទដាវីឌមានរាជឱង្ការថា៖ «សូមហៅព្រះនាងបាតសេបាឲ្យត្រឡប់មកជួបយើងវិញ»។ ព្រះនាងក៏បានចូលមកគាល់ស្តេច ហើយបានឈរនៅមុខស្តេចផង។
|
||
\v 29 ស្តេចបានស្បថដោយមានរាជឱង្ការថា៖ «ព្រះអម្ចាស់មានព្រះជន្មរស់ គឺព្រះអង្គបានរំដោះយើងចេញពីបញ្ហា
|
||
\v 30 ដូចដែលយើងបានសន្យាជាមួយព្រះនាងដោយនូវព្រះនាមព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលថា៖ «សាឡូម៉ូនជាបុត្ររបស់ព្រះនាងនឹងសោយរាជ្យបន្តពីយើង ហើយបុត្រនេះនឹងគង់លើបល្ល័ងរបស់យើង យើងនឹងធ្វើនៅថ្ងៃនេះ»។
|
||
\v 31 បន្ទាប់មក ព្រះនាងបាតសេបាក៏បានឱនមុខដល់ដីនៅចំពោះមុខស្តេចហើយទូលថា៖ «សូមឲ្យស្តេចដ៏ជាចៅហ្វាយមានព្រះជន្មគង់នៅរៀងរហូត»!
|
||
|
||
\s5
|
||
\v 32 ព្រះបាទដាវីឌមានរាជឱង្ការថា៖ «សូមហៅលោកបូជាចារ្យសាដុក លោកព្យាការីណាថាន និងលោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាមកជួបយើង»។ ដូច្នេះពួកគេក៏មកគាល់ស្តេច។
|
||
\v 33 ស្តេចមានបន្ទូលទៅពួកគេថា៖ «សូមប្រមូលអ្នកបម្រើរបស់ចៅហ្វាយអ្នកទៅជាមួយអ្នករាល់គ្នា ហើយឲ្យសាឡូម៉ូនជិះលើលារបស់យើង ហើយដង្ហែទៅប្រភពទឹកគីហុន។
|
||
\v 34 សូមឲ្យលោកបូជាចារ្យសាដុក លោកព្យាការីណាថានចាក់ប្រេងតាំងតែសាឡូម៉ូនជាស្តេចលើសាសន៍អ៊ីស្រាអែល ហើយផ្លុំត្រែ និងប្រកាសថា៖ «សូមឲ្យស្តេចសាឡូម៉ូនមានព្រះជន្មយឺនយូរ»!
|
||
|
||
\s5
|
||
\v 35 បន្ទាប់មក អ្នកត្រូវដើរតាមក្រោយបុត្រនោះ ហើយបុត្រនោះនឹងគង់លើបល្ល័ង្ករបស់យើង ហើយបុត្រនោះនឹងក្លាយជាស្តេចជំនួសយើង។ យើងបានតែងតាំងបុត្រនោះឲ្យគ្រប់គ្រងលើអ៊ីស្រាអែល និងយូដាទាំងមូល»។
|
||
\v 36 លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាបានទូលទៅស្តេចវិញថា៖ «ចូរឲ្យការនេះបានសម្រេចចុះ! សូមឲ្យព្រះអម្ចាស់ ជាព្រះរបស់ស្តេចដ៏ជាចៅហ្វាយបានឲ្យការនេះកើតឡើង។
|
||
\v 37 សូមឲ្យព្រះអម្ចាស់គង់នៅជាមួយស្តេចសាឡូម៉ូន ដូចព្រះអង្គបានគង់ជាមួយព្រះករុណាដែរ និងធ្វើឲ្យបល្ល័ង្ករបស់សាឡូម៉ូនប្រសើរជាងបល្ល័ង្ករបស់ព្រះករុណាទៅទៀត»។
|
||
|
||
\s5
|
||
\v 38 ដូច្នេះ លោកបូជាចារ្យសាដុក ព្យាការីណាថាន និងលោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ព្រមទាំងពួកកេរេធីម និងពួកពេលេធីមចេញទៅ ហើយឲ្យស្តេចសាឡូម៉ូនគង់លើលារបស់ស្តេចដាវីឌ ពួកគេបាននាំសម្តេចទៅប្រភពទឹកគីហុន។
|
||
\v 39 លោកបូជាចារ្យសាដុកបានយកស្នែងដែលមានពេញដោយប្រេងចេញពីជំរំ ហើយចាក់ប្រេងអភិសេកលេីស្តេចសាឡូម៉ូន។
|
||
\v 40 បន្ទាប់មក គេក៏បានផ្លុំត្រែ ហើយមនុស្សទាំងអស់ស្រែកឡើងថា៖ «សូមស្តេចមានព្រះជន្មយឺនយូ»! បន្ទាប់មក មនុស្សជាច្រើនដើរតាមក្រោយស្តេច ហើយមានអ្នកផ្លុំខ្លុយ ហើយពួកគេមានអំណរដ៏ពោរពេញ ធ្វើឲ្យផែនដីញាប់ញ័រដោយសារសម្លេងរបស់ពួកគេ។
|
||
|
||
\s5
|
||
\v 41 សម្តេចអដូនីយ៉ា និងភ្ញៀវដែលនៅជាមួយសម្តេចបានឮរឿងនេះក្រោយពីពួកគេបានបញ្ចប់ការជប់លៀង។ នៅពេលដែលលោកយូអាប់បានឮសម្លេងត្រែ លោកនិយាយថា៖ «ហេតុអ្វីបានជាមានសម្លេងអឺងកងនៅក្នុងក្រុងដូច្នេះ»?
|
||
\v 42 នៅពេលដែលលោកកំពុងនិយាយនៅឡើយ លោកយ៉ូណាថាន ជាកូនរបស់លោកអបៀថើរបានចូលមក។ សម្តេចអដូនីយ៉ានិយាយថា៖ «សូមអញ្ជើញមក បើអ្នកជាមនុស្សអង់អាច និងនាំដំណឹងល្អមកមែន»។
|
||
|
||
\s5
|
||
\v 43 លោកយ៉ូណាថានបានឆ្លើយទៅសម្តេចអដូនីយ៉ាថា៖ «ស្តេចដាវីឌជាចៅហ្វាយរបស់យើងបានលើកសាឡូម៉ូនជាស្តេចហើយ
|
||
\v 44 ហើយស្តេចបានបញ្ជូនបូជាចារ្យសាដុកទៅជាមួយលោកព្យាការីណាថាន និងលោកបេណាយ៉ាជាកូនរបស់លោកយេហូយ៉ាដា ព្រមទាំងពួកកេរេធីម និងពេលេធីម។ ពួកគេបានឲ្យសម្តេចសាឡូម៉ូនជិះលារបស់ស្តេចដាវីឌ។
|
||
\v 45 លោកបូជាចារ្យសាដុក និងព្យាការីណាថាន បានចាក់ប្រេងអភិសេកសម្តេចសាឡូម៉ូនជាស្តេចនៅប្រភពទឹកស៊ីហុន ហើយបានចេញពីទីនោះមកវិញដោយអំណរ ដូច្នេះហើយ បានជាក្រុងទាំងមូលឮសម្លេងអឺងកង។ នេះជាសម្លេងដែលសម្តេចបានឮ។
|
||
|
||
\s5
|
||
\v 46 សម្តេចសាឡូម៉ូនក៏បានគង់លើបល្ល័ង្ករាជ្យដែរ។
|
||
\v 47 លើសពីនេះទៅទៀត អ្នកបម្រើរបស់ស្តេចបានមកឲ្យពរដល់ស្តេចដាវីឌ ដោយនិយាយថា៖ «សូមឲ្យព្រះរបស់ស្តេចបានធ្វើឲ្យព្រះនាមរបស់សាឡូម៉ូនប្រសើរជាងនាមរបស់ព្រះអង្គ និងឲ្យបល្ល័ង្ករបស់បុត្រនេះប្រសើរជាងបល្ល័ង្ករបស់ព្រះអង្គដែរ។ បន្ទាប់មកស្តេចក៏បានថ្វាយបង្គំដល់គ្រែ។
|
||
\v 48 ស្តេចក៏បានទូលថា៖ «សូមឲ្យព្រះអម្ចាស់បានពរ គឺព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលបានឲ្យមនុស្សបានគង់លើបល្ល័ង្ករបស់់ទូលបង្គំនៅថ្ងៃនេះ ហើយឲ្យភ្នែករបស់ទូលបង្គំផ្ទាល់បានឃើញការនេះ»។
|
||
|
||
\s5
|
||
\v 49 បន្ទាប់មក ភ្ញៀវទាំងអស់របស់សម្តេចអដូនីយ៉ាក៏មានភាពភ័យខ្លាច។ ពួកគេបានក្រោកឡើង ហើយម្នាក់ៗទៅតាមផ្លូវរបស់គេរៀងៗខ្លួន។
|
||
\v 50 សម្តេចអដូនីយ៉ាភ័យខ្លាចសម្តេចសាឡូម៉ូន ហើយបានក្រោកឡើង រួចចេញទៅ និងបានតោងស្នែងរបស់អាសនាជាប់។
|
||
\v 51 បន្ទាប់មក មានគេមកប្រាប់សម្តេចសាឡូម៉ូនថា៖ «ឃើញទេ សម្តេចអដូនីយ៉ាបានភ័យខ្លាចសម្តេចសាឡូម៉ូនយ៉ាងខ្លាំង គឺគាត់បានតោងស្នែងរបស់អាសនា ហើយមានរាជឱង្ការថា៖ «ចូរឲ្យស្តេចសាឡូម៉ូនស្បថនឹងទូលបង្គំសិនមកថា ព្រះអង្គនឹងមិនធ្វើគត់អ្នកបម្រើរបស់ទ្រង់នឹងដាវឡើយ»។
|
||
|
||
\s5
|
||
\v 52 ព្រះបាទសាឡូម៉ូនបានទូលថា៖ «បើសម្តេចបង្ហាញថា ទ្រង់ជាមនុស្សសក្តិសមនឹងគោរពមែន នោះគ្មានសក់មួយសរសៃរបស់ទ្រង់ណានឹងត្រូវជ្រុះទៅដីឡើយ ប៉ុន្តែ បើរកឃើញថាទ្រង់បានប្រព្រឹត្តអំពើអាក្រក់វិញ នោះទ្រង់ត្រូវសុគត»។
|
||
\v 53 ដូច្នេះ ព្រះបាទសាឡូម៉ូនបានចាត់គេទៅនាំសម្តេចអដូនីយ៉ាចុះពីអាសនាមក។ សម្តេចបានមក ហើយថ្វាយបង្គំព្រះបាទសាឡូម៉ូន រួចស្តេចមានរាជឱង្ការទៅគាត់ថា៖ «ទៅដំណាក់របស់ទ្រង់ទៅ»។
|
||
|
||
\s5
|
||
\c 2
|
||
\cl ជំពូក ២
|
||
\p
|
||
\v 1 នៅថ្ងៃដែលស្តេចដាវីឌបានសោយទិវង្គតជិតមកដល់ ស្តេចបានបញ្ជាដល់ព្រះបាទសាឡូម៉ូនជាបុត្រារបស់ព្រះអង្គថា៖
|
||
\v 2 «បិតានឹងចាកចេញពីផែនដីនេះទៅ។ ចូរមានកម្លាំង ហើយត្រូវបង្ហាញថាខ្លួនបុត្រជាមនុស្សប្រុស។
|
||
\v 3 ត្រូវរក្សាបទបញ្ជារបស់ព្រះអម្ចាស់ជាព្រះរបស់បុត្រ ដើរតាមផ្លូវរបស់ព្រះអង្គ ហើយកាន់តាមច្បាប់ តាមបញ្ជា តាមវិន័យ និងការសម្រេចព្រះទ័យ និងសម្ពន្ធមេត្រីរបស់ព្រះអង្គ ចូរប្រុងប្រយ័ត្នក្នុងការប្រព្រឹត្តតាមអ្វីដែលមាននៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ដូច្នេះ បុត្រនឹងចម្រុងចម្រើនក្នុងគ្រប់កិច្ចការដែលបុត្រធ្វើ និងគ្រប់ទាំងផ្លូវដែលបុត្រទៅ
|
||
\v 4 ដូច្នេះ ព្រះអម្ចាស់នឹងបំពេញព្រះបន្ទូលរបស់ព្រះអង្គដែលព្រះអង្គមានបន្ទូលជាមួយនឹងបិតាថា៖ «បើបុត្រអ្នកប្រុងប្រយ័ត្ននឹងផ្លូវដែលគេដើរ គឺដើរតាមយើងដោយស្មោះត្រង់ ដោយអស់ពីចិត្ត និងពីព្រលឹងរបស់ពួកគេ នោះពូជពង្សរបស់អ្នកនឹងបានសោយរាជ្យលើបល្ល័ង្កនៅស្រុកអ៊ីស្រាអែលរហូតតទៅ។
|
||
|
||
\s5
|
||
\v 5 បុត្រក៏បានដឹងនូវអំពើដែលលោកយ៉ូអាប់ ជាកូនរបស់លោកសេរូយ៉ា បានប្រព្រឹត្តចំពោះបិតា និងអ្វីដែលគាត់បានប្រព្រឹត្តចំពោះមេទ័ពពីរនាក់របស់អ៊ីស្រាអែលដែរ គឺចំពោះលោកអប៊ីនើរ ជាកូនរបស់លោកនើរ និងលោកអម៉ាសា ជាកូនរបស់លោកយេធើរ គឺគាត់បានសម្លាប់អ្នកទាំងពីរ។ គាត់បានបង្ហូរឈាមនៃសង្គ្រាមនៅពេលមានសន្តិភាព ហើយបានដាក់ឈាមនៃសង្គ្រាមនៅលើខ្សែក្រវាត់ជំុវិញចង្កេះរបស់គាត់ នឹងដាក់លើស្បែកជើង ដែលនៅនឹងជើងរបស់គាត់។
|
||
\v 6 សូមប្រព្រឹត្តជាមួយលោកយ៉ូអាប់ដោយប្រាជ្ញាដែលបុត្របានរៀន តែកុំបណ្តោយឲ្យគាត់ចូលទៅក្នុងផ្នូរដោយសុខសាន្តឡើយ។
|
||
|
||
\s5
|
||
\v 7 ទោះជាយ៉ាងណាក៏ដោយ សូមសម្តែងសេចក្តីមេត្តាដល់កូនប្រុសៗរបស់លោកបាស៊ីឡៃ ជាអ្នកស្រុកកាឡាដ ហើយសូមឲ្យពួកគេបរិភោគរួមតុជាមួយជាមួយបុត្រផង ព្រោះពួកគេបានមកជួយបិតានៅពេលដែលបិតារត់គេចពីអាប់សាឡុមជាព្រះរាមរបស់បុត្រ។
|
||
|
||
\s5
|
||
\v 8 មើល លោកស៊ីម៉ៃ ជាកូនរបស់លោកកេរ៉ា ជាអ្នកភូមិបាហ៊ូរីម ក្នុងទឹកដីបេនយ៉ាមីននៅក្នុងចំណោមបុត្រ គេជាអ្នកដាក់បណ្ដាសាបិតាដោយកម្រោល គឺបានដាក់បណ្តាសាបិតានៅពេលបិតាភៀសខ្លួនទៅដល់ម៉ាហាណែម។ លោកស៊ីម៉ៃបានមកជួបបិតានៅទន្លេយ័រដាន់ ហើយបិតាបានស្បថដោយនូវព្រះនាមព្រះអម្ចាស់ថា៖ «យើងនឹងសម្លាប់អ្នកដោយដាវ»។
|
||
\v 9 ឥឡូវនេះ កុំបណ្តោយឲ្យគាត់រួចខ្លួនពីការដាក់ទោសឡើយ។ បុត្រជាមនុស្សមានប្រាជ្ញា ហើយបុត្រប្រាកដជាដឹងថាត្រូវប្រព្រឹត្តជាមួយពួកគេយ៉ាងដូចម្តេច។ បុត្រនឹងឲ្យសក់ប្រផះរបស់គាត់ធ្លាក់ចុះទៅក្នុងផ្នូរជាមួយឈាមមិនខាន»។
|
||
|
||
\s5
|
||
\v 10 បន្ទាប់មក ដាវីឌក៏បានផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ ហើយសពរបស់ស្តេចគេកប់នៅក្នុងក្រុងរបស់ស្តេចដាវីឌ។
|
||
\v 11 ស្តេចដាវីឌគ្រងរាជលើទឹកដីអ៊ីស្រាអែលបានសែសិបឆ្នាំ។ ទ្រង់បានសោយរាជ្យនៅហេប្រូនបានប្រាំពីរឆ្នាំ និងសាបសិបបីឆ្នាំនៅក្រុងយេរូសាឡឹម។
|
||
\v 12 បន្ទាប់មកស្តេចសាឡូម៉ូនក៏បានគង់លើបល្ល័ង្ករបស់ដាវីឌជាបិតាទ្រង់ ហើយការគ្រប់គ្រង់របស់ទ្រង់គឺរឹងមាំខ្លាំងណាស់។
|
||
|
||
\s5
|
||
\v 13 បន្ទាប់មក សម្តេចអដូនីយ៉ា ជាបុត្ររបស់ព្រះនាងហាគីត បានចូលមកគាល់នាងបាតសេបា ជាមាតារបស់ព្រះបាទសាឡូម៉ូន។ ព្រះនាងនិយាយថា៖ «តើអ្នកមកដោយសន្តិភាពឬ»? សម្តេចបានទូលថា៖ «ទូលបង្គំមកដោយសន្តិភាពទេ»។
|
||
\v 14 បន្ទាប់មក សម្តេចបានទូលថា៖ «ទូលបង្គំមានរឿងមួយចង់ទូលដល់ព្រះនាង»។ ព្រះនាងបាតសេបាក៏មានប្រាប់ថា៖ «ចូរនិយាយមកចុះ»។
|
||
\v 15 សម្តេចអដូនីយ៉ាក៏បានទូលថា៖ «ព្រះនាងជ្រាបហើយថា រាជាណាចក្រនេះធ្លាប់ជារបស់ទូលបង្គំ ហើយជនជាតិអ៊ីស្រាអែលទាំងអស់រំពឹងថាខ្ញុំនឹងក្លាយជាស្តេច។ ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរ អំណាចបានប្រគល់ដល់ព្រះរាមរបស់ទូលបង្គំ ដោយសារការនេះមកពីព្រះអម្ចាស់។
|
||
|
||
\s5
|
||
\v 16 ឥឡូវនេះ ទូលបង្គំមានសំណើរមួយពីអ្នក ហើយសូមកុំងាកឆ្ងាយពីមុខទូលបង្គំឡើយ»។ ព្រះនាងបាតសេបាប្រាប់ទៅសម្តេចថា៖ «ចូរមានរាជឱង្ការមកចុះ»។
|
||
\v 17 សម្តេចបានទូលថា៖ «សូមជួយទួលព្រះបាទសាឡូម៉ូនថា សូមកុំឲ្យស្តេចងាកចេញពីព្រះភក្រ្តរបស់ព្រះនាងឡើយឡើយ ដូច្នេះ ស្តេចនឹងឲ្យព្រះនាងអប៊ីសាក ជាអ្នកភូមិស៊ូណែម ឲ្យមកធ្វើជាមហេសីរបស់ទូលបង្គំ»។
|
||
\v 18 ព្រះនាងបាតសេបាឆ្លើយថា៖ «ល្អណាស់មាតានឹងទៅទូលស្តេច»។
|
||
|
||
\s5
|
||
\v 19 ដូច្នេះ នាងបាតសេបាបានទៅគាល់ព្រះបាទសាឡូម៉ូន ទៅទូលស្តេចជំនួសសម្តេចអដូនីយ៉ា។ ស្តេចក៏មកជួបមាតា និងថ្វាយបង្គំមាតា។ បន្ទាប់មក ស្តេចក៏គង់លើបល្ល័ង្ក ហើយក៏មានបល្ល័ង្កមួយទៀតសម្រាប់មាតា។ ព្រះនាងក៏គង់នៅខាងស្តាំស្តេច។
|
||
\v 20 បន្ទាប់មក ព្រះនាងក៏ទូលស្តេចថា៖ «មាតាចង់សុំស្នើរឿងតូចមួយ សូមកុំបែរពីព្រះភក្រ្ត ចេញពីមាតាឡើយ»។ ស្តេចក៏ឆ្លើយថា៖ «ទូលមកចុះមាតា ទូលបង្គំនឹងមិនបែរពីព្រះភក្រ្កមាតាឡើយ»។
|
||
\v 21 ព្រះនាងទូលថា៖ «ចូរឲ្យនាងអប៊ីសាក ជាអ្នកភូមិស៊ូណែម ឲ្យមកធ្វើជាមហេសីរបស់សម្តេចអដូនីយ៉ាដាជាព្រះរាមរបស់បុត្រផងបានទេ»។
|
||
|
||
\s5
|
||
\v 22 ព្រះបាទសាឡូម៉ូនឆ្លើយ និងទូលទៅមាតាថា៖ «ហេតុអ្វីបានជាមាតាសុំឲ្យព្រះនាងអប៊ីសាក ជាអ្នកភូមិស៊ូណែម សម្រាប់សម្តេចអដូនីយ៉ាបែបនេះ? ហេតុអ្វីបានជាមាតាមិនសុំនគរទាំងមូលឲ្យគាត់តែម្តងទៅ ដោយសារគាត់ជាព្រះរាមរបស់ទូលបង្គំស្រាប់ហើយ សម្រាប់ទ្រង់ ដ្បិត លោកបូជាចារ្យអបៀថើរ ព្រមទាំងលោកមេទ័ពយ៉ូអាប់ ជាកូនអ្នកស្រីសេរូយ៉ាទៅ»?
|
||
\v 23 បន្ទាប់មក ព្រះបាទសាឡូម៉ូនក៏បានស្បថដោយនូវព្រះនាមរបស់ព្រះអម្ចាស់ថា៖ «សូមឲ្យព្រះជាម្ចាស់ដាក់ទោសទូលបង្គំ និងលើសនេះទៅទៀតចុះ ប្រសិនបើ សម្តេចអដូនីយ៉ាមិនបានប្រើពាក្យប្រឆាំងនឹងជីវិតរបស់ទ្រង់ផ្ទាល់។
|
||
|
||
\s5
|
||
\v 24 ដូច្នេះ ក្នុងព្រះនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ ដែលបានបង្កើតទូលបង្គំ និងបានលើកទូលបង្គំឲ្យសោយរាជ្យលើបល្ល័ង្ករបស់ស្តេចដាវីឌជាបិតារបស់ទូលបង្គំ និងបានឲ្យទូលបង្គំសង់ដំណាក់មួយដូចដែលព្រះអង្គបានសន្យា ដូច្នេះ នៅថ្ងៃនេះ សម្តេចអដូនីយ៉ានឹងត្រូវតែស្លាប់»។
|
||
\v 25 ដូច្នេះ ព្រះបាទសាឡូម៉ូនបានចាត់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ឲ្យទៅរកសម្តេចអដូនីយ៉ា ហើយបានធ្វើគត់ស្តេចទៅ។
|
||
|
||
\s5
|
||
\v 26 បន្ទាប់មក ស្តេចទូលទៅលោកបូជាចារ្យអបៀថើរថា៖ «ទៅអាណាថោត ជាចម្ការរបស់អ្នកវិញទៅ។ អ្នកគួរតែស្លាប់ ប៉ុន្តែ យើងមិនសម្លាប់អ្នកនៅពេលនេះទេ ព្រោះអ្នកបានសែងហឹបរបស់ព្រះអម្ចាស់ជាព្រះនៅមុខដាវីឌជាបិតាយើង និងបានរងទុក្ខលំបាកគ្រប់យ៉ាងជាមួយបិតាយើង»។
|
||
\v 27 ដូច្នេះ ព្រះបាទសាឡូម៉ូនបានដកដំណែងជាបូជាចារ្យពីលោកអបៀថើរ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានមានបន្ទូលទាក់ទងនឹងគ្រួសាររបស់លោកអេលីនៅស៊ីឡូ។
|
||
|
||
\s5
|
||
\v 28 បន្ទាប់មក លោកយ៉ូអាប់បានឮដំណឹងទាំងនេះ ព្រោះលោកយ៉ូអាប់ធ្លាប់គាំទ្រសម្តេចអដូនីយ៉ា ដូច្នេះ លោកមិនបានគាំទ្រសម្តេចអាប់សាឡុមទេ។ ដូច្នេះ លោកយ៉ូអាប់បានគេចខ្លួនចូលទៅក្នុងជំរំរបស់ព្រះអម្ចាស់ ហើយបានតោងស្នែងអាសនាជាប់។
|
||
\v 29 គេបានមកប្រាប់ព្រះបាទសាឡូម៉ូនថាយ៉ូអាប់បានគេចខ្លួនចូលទៅក្នុងជំរំរបស់ព្រះអម្ចាស់ ហើយបានតោងស្នែងអាសនា។ បន្ទាប់មក ព្រះបាទសាឡូម៉ូនចាត់លោកលោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ដោយទូលថា៖ «ចូរទៅសម្លាប់គាត់ទៅ»។
|
||
|
||
\s5
|
||
\v 30 លោកបេណាយ៉ាបានមកជំរំរបស់ព្រះអម្ចាស់ ហើយបាននិយាយជាមួយលោកយ៉ូអាប់ថា៖ «ស្តេចបញ្ជាឲ្យអ្នកចេញមក»។ លោកយ៉ូអាប់បានឆ្លើយថា៖ «ទេ ខ្ញុំសុខចិត្តស្លាប់នៅទីនេះ»។ ដូច្នេះលោកបេណាយ៉ាត្រឡប់ទៅកាន់ស្តេចរួចទូលថា៖ «លោកយ៉ូអាប់ប្រាប់ថាគាត់ចង់ស្លាប់នៅលើអាសនា»។
|
||
\v 31 បន្ទាប់មក ស្តេចប្រាប់គាត់ថា៖ «ចូរធ្វើតាមអ្វីដែលគាត់បាននិយាយចុះ។ ចូរសម្លាប់ ហើយដុតគាត់ចោលទៅ ធ្វើដូច្នេះដើម្បីដកឈាមចេញពីយើង និងពីគ្រួសារបិតាយើង ដែលលោកយូអាប់បានធ្វើដោយបង្ហូរឈាមគេដោយគ្មានហេតុផល។
|
||
|
||
\s5
|
||
\v 32 សូមឲ្យព្រះអម្ចាស់ឲ្យឈាមរបស់គាត់បានទៅលើក្បាលរបស់គាត់ ដោយសារតែគាត់បានវាយប្រហារមនុស្សសុចរិតពីរនាក់ ដែលប្រសើរជាងគាត់ ហើយគាត់បានសម្លាប់ពួកគេដោយដាវ គឺសម្លាប់លោកអប៊ីនើរ ជាកូនរបស់លោកនើរ ជាមេទ័ពអ៊ីស្រាអែល និងលោកអម៉ាសា ជាកូនរបស់លោកយេធើរជាមេទ័ពយូដា ដោយមិនឲ្យស្តេចដាវីឌជាបិតារបស់យើងដឹងរឿងនេះ។
|
||
\v 33 ដូច្នេះ សូមឲ្យឈាមរបស់ពួកគេត្រឡប់ទៅលើក្បាលរបស់លោកយ៉ូអាប់ និងទៅលើកូនចៅរបស់គាត់ជារៀងរហូត។ ប៉ុន្តែ សូមព្រះអម្ចាស់ប្រោសប្រទានស្តេចដាវីឌ កូនចៅ និងគ្រួសារ និងរាជ្យបល្ល័ង្ករបស់ទ្រង់ បានប្រកបដោយសេចក្ដីសុខសាន្តរហូតតទៅសម្រាប់ព្រះអម្ចាស់»។
|
||
|
||
\s5
|
||
\v 34 ដូច្នេះ លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាបានឡើងទៅ និងសម្លាប់លោកយ៉ូអាប់ទៅ។ លោកបានកប់គាត់នៅក្នុងផ្ទះរបស់គាត់ផ្ទាល់នៅឯវាលរហោស្ថាន។
|
||
\v 35 ស្តេចបានឲ្យលោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាគ្រប់គ្រងលើទាហានជំនួសលោកយ៉ូអាប់ និងឲ្យលោកសាដុកធ្វើជាបូជាចារ្យជំនួសអបៀថើរ។
|
||
|
||
\s5
|
||
\v 36 បន្ទាប់មក ស្តេចក៏បានហៅលោកស៊ីម៉ៃ ហើយបានទូលទៅគាត់ថា៖ «សូមសង់ផ្ទះមួយនៅក្រុងយេរូសាឡឹម ដើម្បីរស់នៅទីនេះ ហើយកុំទៅកន្លែងណាផ្សេងទៀតឡើយ។
|
||
\v 37 នៅថ្ងៃណាដែលអ្នកចេញទៅកន្លែងផ្សេង ហើយឆ្លងជ្រោះកេដ្រុន អ្នកប្រាកដជាស្លាប់មិនខាន។ ឈាមរបស់អ្នកនឹងនៅលើក្បាលរបស់អ្នកផ្ទាល់។
|
||
\v 38 ដូច្នេះ លោកស៊ីម៉ៃក៏បានទូលស្តេចថា៖ «អ្វីដែលព្រះអង្គមានបន្ទូលល្អណាស់។ ដូចអ្វីដែលចៅហ្វាយរបស់ទូលបង្គំធ្លាប់មានបន្ទូលដែរ ដូច្នេះ អ្នកបម្រើរបស់ព្រះអង្គនឹងធ្វើតាម»។ ដូច្នេះលោកស៊ីម៉ៃក៏ស្នាក់នៅក្រុងយេរូសាឡឹមអស់ជាច្រើនថ្ងៃ។
|
||
|
||
\s5
|
||
\v 39 ប៉ុន្តែ នៅចុងឆ្នាំទីបី អ្នកបម្រើរបស់លោកពីរនាក់បានរត់ទៅជ្រកកោណជាមួយស្ដេចអគីស ជាបុត្ររបស់ស្ដេចម៉ាកា នៅក្រុងកាថ។ ដូច្នេះ មានគេប្រាប់ស៊ីម៉ៃថា៖ «យើងឃើញអ្នកបម្រើរបស់អ្នកនៅក្រុងកាថ»។
|
||
\v 40 បន្ទាប់មក លោកស៊ីម៉ៃក៏ឡើងជិះលើលារបស់លោក ហើយចេញដំណើរទៅគាល់ស្តេចអគីសនៅក្រុងកាថ ដើម្បីរកអ្នកបម្រើរបស់លោក។ គាត់បានទៅ ហើយនាំអ្នកបម្រើរបស់លោកពីក្រុងកាថមកវិញ។
|
||
|
||
\s5
|
||
\v 41 នៅពេលដែលមានគេប្រាប់ព្រះបាទសាឡូម៉ូនថាលោកស៊ីម៉ៃបានចេញពីក្រុងយេរូសាឡឹមទៅក្រុងកាថ ហើយបានត្រឡប់មកវិញ
|
||
\v 42 ស្តេចបានឲ្យគេទៅហៅលោកស៊ីម៉ៃមក រួចប្រាប់គាត់ថា៖ «តើយើងមិនបានឲ្យអ្នកស្បថចំពោះព្រះនាមរបស់ព្រះអម្ចាស់ និងឲ្យអ្នកបញ្ជាក់ដោខ្លួនឯងទេថា៖ «ត្រូវដឹងច្បាស់ថានៅថ្ងៃណាដែលអ្នកចេញក្រៅ ទៅកន្លែងផ្សេងទៀត អ្នកនឹងត្រូវស្លាប់មិនខានទេឬ»? បន្ទាប់មក អ្នកនិយាយនឹងយើងថា៖ «អ្វីដែលព្រះអង្គមានបន្ទូលល្អណាស់»។
|
||
|
||
\s5
|
||
\v 43 ហេតុអ្វីបានជាអ្នកមិនរក្សាសេចក្តីសម្បថរបស់អ្នកចំពោះព្រះអម្ចាស់ និងមិនគោរពបទបញ្ជារដែលយើងដាក់ឲ្យអ្នកដូច្នេះ»?
|
||
\v 44 ស្តេចក៏បានទូលទៅលោកស៊ីម៉ៃដែរថា៖ «អ្នកដឹងនៅក្នុងចិត្តរបស់អ្នកស្រាប់ពីការអាក្រក់ដែលអ្នកបានប្រព្រឹត្តចំពោះព្រះបាទដាវីឌជាបិតាយើង។ ដូច្នេះព្រះអម្ចាស់នឹងឲ្យការអាក្រក់នេះត្រឡប់មកលើក្បាលរបស់អ្នកវិញ។
|
||
|
||
\s5
|
||
\v 45 ប៉ុន្តែ ព្រះបាទសាឡូម៉ូននឹងបានទទួលពរ ហើយបល្ល័ង្ករបស់ស្តេចដាវីឌនឹងនៅស្ថិតស្ថេចំពោះព្រះអម្ចាស់ជារៀងរហូត»។
|
||
\v 46 បន្ទាប់មក ស្តេចក៏ចេញបញ្ជាឲ្យលោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា។ លោកក៏ចេញក្រៅ រួចសម្លាប់លោកស៊ីម៉ៃទៅ។ ដូច្នេះ ព្រះបាទសាឡូម៉ូនបានកាន់អំណាចក្នុងដៃយ៉ាងរឹងមាំ។
|
||
|
||
\s5
|
||
\c 3
|
||
\cl ជំពូក ៣
|
||
\p
|
||
\v 1 ព្រះបាទសាឡូម៉ូនបានចងសម្ពន្ពមិត្តដោយរៀបការជាមួយកូនស្រីស្តេចផារោនជាស្តេចស្រុកអេស៊ីប។ ទ្រង់បាននាំកូនស្រីរបស់ស្តេចផារោនមកនៅក្នុងក្រុងរបស់ស្តេចដាវីឌរហូតដល់ទ្រង់បានសាងសង់ដំណាក់របស់ព្រះអង្គ ព្រះវិហារបស់ព្រះអម្ចាស់ និងជញ្ជាំងក្រុងយេរូសាឡឹមរួចរាល់។
|
||
\v 2 ប្រជាជនបានថ្វាយតង្វាយនៅទីខ្ពស់ៗ ដោយសារដំណាក់របស់ព្រះអម្ចាស់មិនទាន់សង់រួចរាល់សម្រាប់ព្រះនាមរបស់ព្រះអម្ចាស់នៅឡើយ។
|
||
\v 3 ព្រះបាទសាឡូម៉ូនបានបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះព្រះអម្ចាស់ដោយដើរតាមដំបូន្មានរបស់ស្តេចដាវីឌជាបិតា លើកលែងតែការថ្វាយតង្វាយដុត និងគ្រឿងក្រអូបនៅទីខ្ពស់ៗប៉ុណ្ណោះ។
|
||
|
||
\s5
|
||
\v 4 ស្តេចបានយាងទៅគីបៀន ដើម្បីថ្វាយតង្វាយនៅទីនោះ ព្រោះនៅទីនោះជាទីដ៏ខ្ពស់។ ព្រះបាទសាឡូម៉ូនបានថ្វាយតង្វាយដុតមួយពាន់នៅលើអាសនានោះ។
|
||
\v 5 ព្រះអម្ចាស់បានមកជួបព្រះបាទសាឡូម៉ូននៅគីបៀនក្នុងសុបិន្តនៅពេលយប់ ព្រះអង្គមានបន្ទូលថា៖ «ចូរសូមមកចុះ! តើយើងគួរឲ្យអ្វីដល់អ្នក»?
|
||
|
||
\s5
|
||
\v 6 ដូច្នេះ ព្រះបាទសាឡូម៉ូនទូលថា៖ «ព្រះអង្គបានបង្ហាញសម្ពន្ធមេត្រីអស្ចារ្យដ៏ស្មោះត្រង់ចំពោះអ្នកបម្រើរបស់ព្រះអង្គ គឺចំពោះស្តេចដាវីឌជាបិតារបស់ទូលបង្គំ ដោយសារតែទ្រង់បានដើរដោយទុកចិត្ត ដោយសេចក្តីសុចរិត និងដោយចិត្តស្មោះត្រង់។ ព្រះអង្គបានរក្សាសម្ពន្ធមេត្រីអស្ចារ្យដ៏ស្មោះត្រង់ ហើយបានប្រទានឲ្យបុត្រារបស់ដាវីឌបានគង់លើបល្ល័ង្ករបស់ស្តេចនៅថ្ងៃនេះដែរ។
|
||
|
||
\s5
|
||
\v 7 ឥឡូវនេះ ព្រះអម្ចាស់របស់ទូលបង្គំអើយ ព្រះអង្គបានឲ្យអ្នកបម្រើរបស់ព្រះអង្គឡើងសោយរាជ្យជំនួសស្តេចដាវីឌជាបិតារបស់ទូលបង្គំ ទោះបីជាទូលបង្គំនៅក្មេងក៏ដោយ។ ទូលបង្គំមិនដឹងថាត្រូវទៅក្រៅ ឬចូលក្នុងដូចម្តេចទេ។
|
||
\v 8 អ្នកបម្រើរបស់ព្រះអង្គនៅក្នុងចំណោមមនុស្សដែលព្រះអង្គបានជ្រើសរើស ជាមនុស្សដ៏អស្ចារ្យ ដែលមានចំនួនច្រើនដែលមិនអាចរាប់បាន។
|
||
\v 9 ដូច្នេះចូរឲ្យទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គមានដួងចិត្តដែលមានប្រាជ្ញ ដើម្បីអាចវិនិច្ឆ័យប្រជារាស្រ្តរបស់ព្រះអង្គ ដូច្នេះទូលបង្គំអាចញែកដាច់ពីគ្នារវាងការល្អ និងការអាក្រក់។ តើនរណាអាចវិនិច្ឆ័យប្រជារាស្រ្តដ៏អស្ចារ្យរបស់ព្រះអង្គបាន»?
|
||
|
||
\s5
|
||
\v 10 សំណើរដែលព្រះបាទសាឡូម៉ូនទូលសូមនេះធ្វើឲ្យព្រះអម្ចាស់គាប់ព្រះហឫទ័យណាស់។
|
||
\v 11 ដូច្នេះ ព្រះជាម្ចាស់មានបន្ទូលទៅកាន់ស្តេចថា៖ «ដោយសារតែអ្នកបានសុំការនេះពីយើង ហើយមិនបានសុំឲ្យខ្លួនអ្នកមានអាយុវែង ឬឲ្យមានទ្រព្យសម្បត្តិស្តុកស្តម្ភ ឬសុំជីវិតរបស់ខ្មាំងសត្រូវរបស់អ្នកឡើយ ប៉ុន្តែ បានសុំការយល់ដឹង ដើម្បីគ្រប់គ្រងដោយយុត្តិធម៌វិញ
|
||
\v 12 ឥឡូវនេះ យើងនឹងធ្វើតាមអ្វីដែលអ្នកបានសុំពីយើង។ យើងនឹងឲ្យអ្នកមានប្រាជ្ញា និងចិត្តដែលយល់ដឹង ដូច្នេះ នឹងគ្មាននរណាម្នាក់ប្រៀបនឹងអ្នកបានឡើយ ទោះបីជាអ្នកមុន ឬក្រោយអ្នកក្តី។
|
||
|
||
\s5
|
||
\v 13 យើងក៏នឹងប្រទានដល់អ្នកនូវអ្វីដែលអ្នកមិនបានសុំដែរ ទាំងទ្រព្យសម្បត្តិ និងកិត្តិយស ដូច្នេះនៅក្នុងថ្ងៃអាយុអ្នកនឹងគ្មានស្តេចឯណាប្រៀបាននឹងអ្នកឡើយ។
|
||
\v 14 បើអ្នកដើរនៅក្នុងផ្លូវរបស់យើង និងរក្សាច្បាប់ និងបញ្ញត្តិរបស់យើង ដូចជាបិតារបស់អ្នកបានធ្វើ នោះយើងនឹងឲ្យអ្នកបានអាយុវែង។
|
||
|
||
\s5
|
||
\v 15 បន្ទាប់មក ព្រះបាទសាឡូម៉ូនបានតើនឡើង ហើយបានដឹងថានោះជាយល់សុបិន។ ស្តេចបានត្រឡប់មកក្រុងយេរូសាឡឹមវិញ ហើយបានឈរនៅចំពោះហឹបនៃសម្ពន្ពមេត្រីរបស់ព្រះអម្ចាស់។ ស្តេចបានថ្វាយតង្វាយដុត និងតង្វាយមេត្រីភាព និងធ្វើពិធីជប់លៀងសម្រាប់អ្នកបម្រើទាំងអស់។
|
||
|
||
\s5
|
||
\v 16 បន្ទាប់មក មានស្ត្រីពេស្យាពីរនាក់បានមកគាល់ស្តេច និងបានឈរនៅចំពោះមុខស្តេច។
|
||
\v 17 ស្ត្រីម្នាក់ទូលថា៖ «បពិតព្រះករុណា ស្ត្រីនេះ និងទូលបង្គំបានរស់នៅក្នុងផ្ទះតែមួយ រួចទូលបង្គំ និងនាងបានសម្រាលកូនដូចគ្នានៅក្នុងផ្ទះនោះ។
|
||
|
||
\s5
|
||
\v 18 បីថ្ងៃក្រោយពីខ្ញុំម្ចាស់បានសម្រាលកូន នាងក៏បានសម្រាលកូនដែរ។ យើងរស់នៅជាមួយគ្នា។ ក្រៅពីយើងគ្មាននរណាម្នាក់ផ្សេងទៀតនៅក្នុងផ្ទះទេ មានតែយើងពីរនាក់ប៉ុណ្ណោះ។
|
||
\v 19 បន្ទាប់មក កូនរបស់ស្ត្រីនេះបានស្លាប់នៅពេលយប់ ដោយសារនាងកិនលើកូននោះ។
|
||
\v 20 ដូច្នេះ នាងក៏ក្រោកឡើងនៅពេលយប់ ហើយបានយកកូនពីក្បែរខ្ញុំម្ចាស់ទៅ នៅពេលដែលខ្ញុំម្ចាស់ដេកលក់ ហើយដាក់កូននោះនៅក្បែរទ្រូងនាង ហើយបានដាក់កូនដែលបានស្លាប់របស់នាងនៅក្បែរទ្រូងខ្ញុំម្ចាស់វិញ។
|
||
|
||
\s5
|
||
\v 21 នៅពេលដែលខ្ញុំម្ចាស់ក្រោកឡើងនៅពេលព្រឹកដើម្បីបំបៅកូន កូននោះបានស្លាប់ហើយ។ ប៉ុន្តែ នៅពេលដែលខ្ញុំម្ចាស់ពិនិត្យមើលកូននោះនៅពេលព្រឹក កូននោះមិនមែនជាកូនរបស់ខ្ញុំម្ចាស់ទេ គឺមិនមែនជាកូនបង្កើតរបស់ខ្ញុំម្ចាស់ទេ»។
|
||
\v 22 បន្ទាប់មក ស្ត្រីម្នាក់ទៀតទូលថា៖ «ទេ កូនដែលនៅរស់ជាកូនរបស់ខ្ញុំម្ចាស់ទេ ហើយកូនដែលស្លាប់ជាកូនរបស់នាងទៅវិញទេ»។ ស្ត្រីដំបូងបានទូលថា៖ «ទេ កូនដែលស្លាប់ជាកូនរបស់នាងទេ ហើយកូនដែលនៅរស់ជាកូនរបស់ខ្ញុំម្ចាស់ទេ»។ នេះជាអ្វីដែលពួកគេបានជជែកគ្នានៅចំពោះស្តេច។
|
||
|
||
\s5
|
||
\v 23 បន្ទាប់មក ស្តេចទូលថា៖ «ម្នាក់ៗនិយាយថា៖ «កូនដែលនៅរស់នេះជាកូនរបស់ខ្ញុំ ហើយកូនរបស់នាងគឺស្លាប់ហើយ» ហើយម្នាក់ទៀតនិយាយថា៖ «ទេ កូនដែលស្លាប់ជាកូនរបស់នាង ហើយកូនរបស់ខ្ញុំជាកូនដែលនៅរស់»។
|
||
\v 24 ស្តេចទូលថា៖ «ចូរយកដាវឲ្យយើង»។ ដូច្នេះ គេក៏បានយកដាវមកថ្វាយស្តេច។
|
||
\v 25 បន្ទាប់មក ស្តេចមានរាជឱង្ការថា៖ «ចូរកាប់កូនដែលនៅរស់ជាពីរចំណែក ហើយឲ្យពាក់កណ្តាលដល់ស្រ្តីនេះ ហើយពាក់កណ្តាលទៀតឲ្យស្ត្រីនោះ»។
|
||
|
||
\s5
|
||
\v 26 បន្ទាប់មក ស្រ្តីដែលមានកូននៅរស់បានទូលទៅស្តេច ដោយសារនាងមានចិត្តពេញទៅដោយក្តីមេត្តាសម្រាប់កូនរបស់នាង ហើយនាងទូលថា៖ «បពិតព្រះករុណា ចូរឲ្យកូនដែលនៅរស់ទៅនាងចុះ ហើយកុំសម្លាប់កូននេះឡើយ»។ ប៉ុន្តែ ស្ត្រីម្នាក់ទៀតទូលថា៖ «កូននេះមិនគួរជារបស់នាង ឬរបស់ខ្ញុំឡើយ។ យើងត្រូវចែកគ្នា»។
|
||
\v 27 បន្ទាប់មក ស្តេចឆ្លើយ និងមានរាជឱង្ការថា៖ «ចូរឲ្យកូនដែលនៅរស់ដល់ស្ត្រីទីមួយទៅ ហើយកុំសម្លាប់កូននេះឡើយ។ នាងគឺជាម្តាយរបស់កូននេះ»។
|
||
\v 28 នៅពេលដែលប្រជាជនអ៊ីស្រាអែលបានឮពីការវិនិច្ឆ័យដែលស្តេចបានធ្វើ ពួកគេកោតខ្លាចស្តេច ដោយសារតែពួកគេបានឃើញពីប្រាជ្ញារបស់ព្រះជាម្ចាស់នៅក្នុងស្តេចចំពោះការវិនិច្ឆ័យនេះ។
|
||
|
||
\s5
|
||
\c 4
|
||
\cl ជំពូក ៤
|
||
\p
|
||
\v 1 ព្រះបាទសាឡូម៉ូនជាស្តេចលើអ៊ីស្រាអែលទាំងមូល។
|
||
\v 2 នេះជាមន្ត្រីទាំងអស់របស់ស្តេច៖ លោកអសារា ជាកូនរបស់លោកសាដុកដែលជាបូជាចារ្យ។
|
||
\v 3 លោកអេលីហូរែប និងលោកអហ៊ីយ៉ា ជាកូនរបស់លោកស៊ីសា ជាលេខាធិការ។ លោកយេហូសាផាត ជាកូនរបស់លោកអហ៊ីលូដ ជាអ្នកកត់ត្រា។
|
||
\v 4 លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ជាមេទ័ព។ លោកសាដុក និងលោកអបៀថើរ ជាបូជាចារ្យ។
|
||
|
||
\s5
|
||
\v 5 លោកអសារា ជាកូនរបស់លោកណាថាន់ ជាប្រមុខលើពួកអ្នកដឹកនាំ។ លោកសាប៊ូដ ជាកូនរបស់លោកណាថាន ជាបូជាចារ្យ និងជាមិត្តរបស់ស្ដេច។
|
||
\v 6 លោកអហ៊ីសាជាអ្នកគ្រប់គ្រង់រាជវាំង។ លោកអដូនីរ៉ាម ជាកូនរបស់លោកអាប់ដា ជាអ្នកគ្រប់គ្រងលើប្រុសៗដែលត្រូវធ្វើការធ្ងន់ៗ។
|
||
|
||
\s5
|
||
\v 7 ព្រះបាទសាឡូម៉ូនមានអ្នកគ្រប់គ្រងដប់ពីរនាក់លើស្រុកអ៊ីស្រាអែលទាំងមូល ដែលបានរៀបចំអាហារសម្រាប់ស្តេច និងរាជវាំងទាំងមូល។ ម្នាក់ៗត្រូវផ្គត់ផ្គង់មួយខែក្នុងរយៈពេលមួយឆ្នាំ។
|
||
\v 8 នេះគឺជាឈ្មោះរបស់អ្នកទាំងនោះ៖ លោកបេន-ហ៊ើរជាអ្នកនៅតំបន់ភ្នំអេប្រាអ៊ីម។
|
||
\v 9 លោកបេន-ដេកើរនៅតំបន់ម៉ាកាស ស្អាលប៊ីម បេតសេម៉េស ហេឡូន និងបេតហាណាន
|
||
\v 10 លោកបេន-ហេសេឌនៅតំបន់អារូបូត (ស្រុកសូកូ និងស្រុកអេភើរទាំងមូលក៏ជាកម្មសិទ្ធរបស់គាត់ដែរ)
|
||
|
||
\s5
|
||
\v 11 លោកបេន-អប៊ីណាដាប់ នៅស្រុកដោរទាំងមូល (លោកបានយកព្រះនាងថាផាត ជាបុត្រីព្រះបាទសាឡូម៉ូនធ្វើជាប្រពន្ធ)
|
||
\v 12 លោកបាណា ជាកូនប្រុសលោកអហ៊ីលូដ នៅតំបន់តាណាក់ និងមេគីដោ ព្រមទាំងតំបន់បេតសៀនទាំងមូល ដែលនៅខាងក្រោយតំបន់សារថាន ដែលស្ថិតនៅខាងក្រោមយេសរាល ពីបេតសៀនរហូតដល់អេបិល-មហូឡា និងរហូតទៅដល់ខាងនាយយ៉ុកមាម
|
||
\v 13 លោកបេន-កេប៊ើរនៅរ៉ាម៉ូត កាឡាដ (លោកគ្រប់គ្រងភូមិទាំងប៉ុន្មានរបស់លោកយ៉ាអ៊ារ ជាកូនរបស់លោកម៉ាណាសេ គឺស្រុកកាឡាដ និងតំបន់អើកុប ក្នុងស្រុកបាសានក៏ជាកម្មសិទ្ធិរបស់លោកដែរ មានក្រុងធំៗចំនួនហុកសិប ជាទីក្រុងមានកំពែង និងមានគ្រោងទ្វារធ្វើពីលង្ហិន។
|
||
\v 14 លោកអហ៊ីណាដាប់ ជាកូនរបស់លោកអ៊ីដោ នៅតំបន់ម៉ាហាណែម។
|
||
|
||
\s5
|
||
\v 15 លោកអហ៊ីម៉ាស់នៅទឹកដីណែបថាលី (លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងបាសម៉ាត ជាបុត្រីរបស់ព្រះបាទសាឡូម៉ូនធ្វើជាប្រពន្ធ)
|
||
\v 16 លោកបាណា ជាកូនរបស់លោកហ៊ូសាយ នៅទឹកដីអេស៊ើរ និងអាឡុត។
|
||
\v 17 លោកយេហូសាផាត ជាកូនរបស់លោកបារូអានៅទឹកដីអ៊ីសាខារ
|
||
|
||
\s5
|
||
\v 18 លោកស៊ីម៉ៃ ជាកូនរបស់លោកអេឡា នៅទឹកដីបេនយ៉ាមីន
|
||
\v 19 លោកកេប៊ើរ ជាកូនរបស់លោកអ៊ូរី នៅស្រុកកាឡាដ ព្រមទាំងទឹកដីរបស់ស្តេចស៊ីហុន ស្ដេចនៃជនជាតិអាម៉ូរី និងស្រុករបស់ស្តេចអុក ស្ដេចស្រុកបាសាន ហើយគាត់ជាអ្នកគ្រប់គ្រងតែមួយគត់នៅក្នុងតំបន់នោះ។
|
||
|
||
\s5
|
||
\v 20 ស្រុកយូដា និងស្រុកអ៊ីស្រាអែលទាំងមូលមានមនុស្សច្រើនដូចខ្សាច់នៅមាត់សមុទ្រ។ ពួកគេបានស៊ី និងផឹក ហើយសប្បាយរីករាយ។
|
||
\v 21 ព្រះបាទសាឡូម៉ូនបានគ្រប់គ្រង់លើនគរទាំងឡាយចាប់ពីទន្លេ រហូតដល់ស្រុកភីលីស្ទីន និងដល់ព្រំប្រទល់ស្រុកអេស៊ីប។ ពួកគេបាននាំសួយសាអាករមកថ្វាយព្រះបាទសាឡូម៉ូននៅអស់មួយជីវិតរបស់ស្តេច។
|
||
\v 22 ស្បៀងអាហារប្រចាំថ្ងៃសម្រាប់ផ្គត់ផ្គង់ក្នុងវាំងរបស់ព្រះបាទសាឡូម៉ូន មានម្សៅម៉ដ្ដប្រាំបួនតោន ម្សៅធម្មតាដប់ប្រាំបីតោន
|
||
\v 23 គោបំប៉នដប់ក្បាល គោធម្មតាម្ភៃក្បាល ចៀមមួយរយក្បាល ប្រើស ឈ្លូស ក្ដាន់ និងមាន់ទាបំប៉ន។
|
||
|
||
\s5
|
||
\v 24 ស្តេចបានត្រួតត្រាលើតំបន់ទាំងមូលដែលស្ថិតនៅត្រើយខាងនាយទន្លេ ចាប់ពីធីពសារហូតដល់កាសា លើស្តេចទាំងប៉ុន្មាននៅខាងនាយទន្លេ ហើយមានសុខសន្តិភាពគ្រប់ទិសទីនៅជុំវិញទ្រង់។
|
||
\v 25 ស្រុកយូដា និងស្រុកអ៊ីស្រាអែលរស់នៅដោយសន្តិភាព ចាប់ពីក្រុងដាន់រហូតដល់ក្រុងបៀរសេបា មនុស្សរស់នៅដោយសុខសាន្ត ក្រោមដើមទំពាំងបាយជូរ និងដើមឧទុម្ពររបស់ខ្លួននៅថ្ងៃអាយុរបស់ព្រះបាទសាឡូម៉ូន។
|
||
|
||
\s5
|
||
\v 26 ព្រះបាទសាឡូម៉ូនមានសេះបួនម៉ឺនក្បាល សម្រាប់រទេះចម្បាំងរបស់ទ្រង់ និងពលទ័ពសេះមួយម៉ឺនពីរពាន់នាក់។
|
||
\v 27 អ្នកគ្រប់គ្រងទាំងអស់ផ្គត់ផ្គង់ស្បៀងអាហារ សម្រាប់ព្រះបាទសាឡូម៉ូន និងអស់អ្នកដែលបរិភោគរួមតុជាមួយស្តេច គឺម្នាក់មួយខែ។ ពួកគេមិនឲ្យខ្វះខាតអ្វីឡើយ។
|
||
\v 28 ពួកគេក៏យកស្រូវ និងចំបើងសម្រាប់សេះ ព្រមទាំងសត្វផ្សេងៗទៀតដែលជាជំនិះ នៅតាមកន្លែងត្រឹមត្រូវ ម្នាក់ៗនាំយកអ្វីៗដែលគេអាចយកមកបាន។
|
||
|
||
\s5
|
||
\v 29 ព្រះជាម្ចាស់បានប្រទានឲ្យព្រះបាទសាឡូម៉ូនមានប្រាជ្ញា និងការយល់ដឹងយ៉ាងខ្លាំង ដូចជាខ្សាច់នៅមាត់សមុទ្រ។
|
||
\v 30 ប្រាជ្ញារបស់ព្រះបាទសាឡូម៉ូនលើសជាងប្រាជ្ញារបស់ប្រជាជន ដែលរស់នៅទិសខាងកើត និងលើសជាងប្រាជ្ញារបស់អ្នកស្រុកអេស៊ីបទៅទៀត។
|
||
\v 31 ស្តេចមានប្រាជ្ញាលើសមនុស្សទាំងអស់ គឺលើសលោកអេថាន ពីអំបូរសេរ៉ាគីត លោកហេម៉ាន ព្រមទាំងលោកកាល់កូល និងលោកដារដា ជាកូនរបស់លោកម៉ាហូល ភាពល្បីល្បាញរបស់ស្តេចបានឮដល់ជាតិសាសន៍នៅជុំវិញ។
|
||
|
||
\s5
|
||
\v 32 ស្តេចបានតែងសុភាសិតចំនួនបីពាន់ និងបទចម្រៀងមួយពាន់ប្រាំបទ។
|
||
\v 33 ស្តេចបានរៀបរាប់ពីរុក្ខជាតិទាំងឡាយតាំងពីដើមតាត្រៅនៅស្រុកលីបង់ រហូតដល់ដើមហ៊ីសុបដែលដុះនៅក្រៅជញ្ជាំងក្រុងផង។ ស្តេចក៏បានពន្យល់អំពីសត្វចតុប្បាទ សត្វស្លាប សត្វលូនវារ និងត្រីផងដែរ។
|
||
\v 34 មនុស្សមកពីគ្រប់ជាតិសាសន៍បានមកស្តាប់ប្រាជ្ញារបស់ព្រះបាទសាឡូម៉ូន។ ពួកគេគឺជាសេ្តចដែលមកពីប្រជាជាតិនៅលេីផែនដី។
|
||
|
||
\s5
|
||
\c 5
|
||
\cl ជំពូក ៥
|
||
\p
|
||
\v 1 ស្តេចហ៊ីរ៉ាម ជាស្ដេចក្រុងទីរ៉ុសបានបញ្ជូនអ្នកបម្រើរបស់ទ្រង់មកគាល់ព្រះបាទសាឡូម៉ូន ដោយសារទ្រង់បានឮថាគេបានចាក់ប្រេងអភិសេកព្រះបាទសាឡូម៉ូនជាស្តេចតពីបិតារបស់ទ្រង់ ដោយសារតែស្តេចហ៊ីរ៉ាមតែតែស្រឡាញ់ស្តេចដាវីឌ។
|
||
\v 2 ព្រះបាទសាឡូម៉ូនក៏បានបញ្ជូនពាក្យទៅស្តេចហ៊ីរាមថា៖
|
||
\v 3 «ព្រះករុណាក៏ជ្រាបដែថាដាវីឌជាបិតាខ្ញុំមិនអាចសង់ដំណាក់សម្រាប់ព្រះនាមរបស់ព្រះអម្ចាស់ជាព្រះរបស់ព្រះអង្គបានទេ ដោយសារតែមានសង្គ្រាមជុំវិញទ្រង់ ក្នុងថ្ងៃនៃអាយុរបស់បិតាខ្ញុំព្រះអម្ចាស់បានឲ្យសត្រូវរបស់លោកស្ថិតនៅក្រោមបាតជើងលោក។
|
||
|
||
\s5
|
||
\v 4 ប៉ុន្តែឥឡូវនេះ ព្រះអម្ចាស់ជាព្រះរបស់ខ្ញុំបានឲ្យមានក្តីសុខសាន្តគ្រប់ទីកន្លែង។ គ្មានខ្មាំងសត្រូវ ហើយក៏គ្មានមហន្តរាយអ្វីដែរ។
|
||
\v 5 ដូច្នេះ ខ្ញុំចង់សង់ដំណាក់សម្រាប់ព្រះនាមព្រះអម្ចាស់ជាព្រះរបស់ខ្ញុំ ដូចដែលព្រះអម្ចាស់បានមានបន្ទូលមកកាន់ស្តេចដារីឌជាបិតារបស់ខ្ញុំថា៖ «បុត្រារបស់អ្នក គឺអ្នកដែលយើងឲ្យគង់លើបល្ល័ង្ករបស់អ្នក នឹងសង់ដំណាក់សម្រាប់នាមយើង»។
|
||
|
||
\s5
|
||
\v 6 ដូច្នេះ សូមបញ្ជាឲ្យគេកាប់ដើមតាត្រៅនៅភ្នំលីបង់សម្រាប់ខ្ញុំផង។ អ្នកបម្រើរបស់ខ្ញុំ និងចូលរួមជាមួយអ្នកបម្រើរបស់ព្រះករុណា ហើយខ្ញុំនឹងបង់ថ្លៃឲ្យព្រះករុណាសម្រាប់អ្នកបម្រើរបស់ព្រះករុណា ដូច្នេះពួកគេនឹងបានទទួលប្រាក់ឈ្នួលត្រឹមត្រូវតាមអ្វីដែលព្រះករុណាយល់ព្រមធ្វើ។ ដូចដែលព្រះករុណាជ្រាបហើយថាក្នុងចំណោមយើងគ្មាននរណាម្នាក់ដឹងរបៀបកាប់ឈើដូចអ្នកស្រុកស៊ីដូនទេ។
|
||
|
||
\s5
|
||
\v 7 នៅពេលដែលព្រះបាទហ៊ីរ៉ាមបានឮពាក្យរបស់ព្រះបាទសាឡូម៉ូន ទ្រង់មានអំណរយ៉ាងខ្លាំងរួចទូលថា៖ «សូមឲ្យព្រះអម្ចាស់បានប្រកបដោយព្រះពរនៅថ្ងៃនេះ ដែលបានប្រទានបុត្រាដ៏មានប្រាជ្ញាដល់ស្តេចដាវីឌ ដើម្បីដឹកនាំប្រជារាស្រ្តដ៏អស្ចារ្យនេះ»។
|
||
\v 8 ព្រះបាទហ៊ីរ៉ាមបានផ្ញើសារទៅព្រះបាទសាឡូម៉ូនថា៖ «ទូលបង្គំបានឮសារដែលព្រះករុណាបានផ្ញើមកទូលបង្គំហើយ។ ទូលបង្គំនឹងផ្គត់ផ្គង់ឈើតាត្រៅ និងឈើកកោះតាមដែលព្រះករុណាចង់បាន។
|
||
|
||
\s5
|
||
\v 9 អ្នកបម្រើរបស់ទូលបង្គំនឹងប្រមូលឈើចុះពីភ្នំលីបង់ទៅក្នុងសមុទ្រ ហើយទូលបង្គំនឹងចងឈើទាំងនោះជាក្បូនបណ្តែតតាមសមុទ្រទៅកាន់កន្លែងដែលព្រះករុណាបង្ហាញដល់ទូលបង្គំ។ ទូលបង្គំនឹងដាក់នៅកន្លែងនោះ ហើយព្រះករុណាអាចយកឈើទាំងនោះទៅ។ អ្វីដែលទូលបង្គំចង់បាន គឺសូមព្រះករុណាជួយផ្តល់អាហារដល់អ្នកបម្រើក្នុងព្រះរាជវាំងរបស់ទូលបង្គំផង»។
|
||
|
||
\s5
|
||
\v 10 ដូច្នេះ ព្រះបាទហ៊ីរ៉ាមបានថ្វាយឈើកកោះទាំងប៉ុន្មាន តាមការចង់បានរបស់ព្រះបាទសាឡូម៉ូន។
|
||
\v 11 ព្រះបាទសាឡូម៉ូនបានផ្ដល់ស្រូវសាលីពីរមុឺនរង្វាល់ និងប្រេងសុទ្ធចំនួនពីរពាន់រង្វាល់សម្រាប់ផ្គត់ផ្គង់សេចក្ដីត្រូវការក្នុងវាំងរបស់ព្រះបាទហ៊ីរ៉ាម។ ព្រះបាទសាឡូម៉ូនបានផ្តល់ដល់ព្រះបានហ៊ីរ៉ាមពីមួយឆ្នាំទៅមួយឆ្នាំ។
|
||
\v 12 ព្រះអម្ចាស់បានផ្តល់ប្រាជ្ញាដល់ព្រះបាទសាឡូម៉ូន ដូចដែលព្រះអង្គបានសន្យា។ មានសន្តិភាពរវាងព្រះបាទសាឡូម៉ូន និងព្រះបាទហ៊ីរ៉ាម ហើយស្តចទាំងពីរក៏ចងសម្ពន្ធមេត្រីជាមួយគ្នា។
|
||
|
||
\s5
|
||
\v 13 ព្រះបាទសាឡូម៉ូនបានកែនកម្លាំងចេញពីប្រជាជនអ៊ីស្រាអែលទាំងអស់។ អ្នកដែលបានកែនមានប្រុសៗចំនួនបីម៉ឺននាក់។
|
||
\v 14 ស្តេចបានបញ្ជូនពួកគេទៅភ្នំលីបង់ម្តងមួយម៉ីននាក់ដោយប្តូរវេនគ្នា។ មួយខែត្រូវនៅភ្នំលីបង់ហើយពីរខែត្រូវនៅផ្ទះ។ លោកអដូនីរ៉ាមជាអ្នកមើលខុសត្រូវលើអ្នកដែលធ្វើការទាំងនោះ។
|
||
|
||
\s5
|
||
\v 15 ព្រះបាទសាឡូម៉ូនមានអ្នកលីសែងចំនួនប្រាំពីរម៉ឺននាក់ និងអ្នកដាប់ថ្មនៅភ្នំចំនួនប្រាំបីម៉ឺននាក់
|
||
\v 16 ក្រៅពីមេក្រុម៣៣០០នាក់របស់ព្រះបាទសាឡូម៉ូន ដែលមើលខុសត្រូវលើការងារ និងជាអ្នកណែនាំដល់អ្នកធ្វើការ។
|
||
|
||
\s5
|
||
\v 17 ដូចដែលស្តេចបានបង្គាប់ ពួកគេបានគាស់ថ្មធំៗដែលមានគុណភាពល្អសម្រាប់ធ្វើជាគ្រឹះរបស់ព្រះវិហារ។
|
||
\v 18 ដូច្នេះអ្នកសាងសង់របស់ព្រះបាទសាឡូម៉ូន និងអ្នកសាងសង់របស់ព្រះបាទហ៊ីរ៉ាម ព្រមទាំងជាងពីស្រុកកេបាលបានដាប់ថ្ម ហើយរៀបចំត្រៀមឈើ និងថ្មសម្រាប់សង់ព្រះវិហារ។
|
||
|
||
\s5
|
||
\c 6
|
||
\cl ជំពូក ៦
|
||
\p
|
||
\v 1 ដូច្នេះ ព្រះបាទសាឡូម៉ូនបានចាប់ផ្តើមសង់ព្រះវិហារសម្រាប់ព្រះអម្ចាស់។ ការនេះកើតឡើងនៅក្នុងឆ្នាំទី ៤៨០ ក្រោយពីជនជាតិអ៊ីស្រាអែលចេញពីទឹកដីស្រុកអេស៊ីប នៅក្នុងឆ្នាំទីបួននៃរាជ្យរបស់ព្រះបាទសាឡូម៉ូនលើទឹកដីអ៊ីស្រាអែល នៅក្នុងខែពិសាខ ដែលត្រូវជាខែទីពីរ។
|
||
\v 2 ព្រះវិហារដែលព្រះបាទសាឡូម៉ូនសង់ថ្វាយព្រះអម្ចាស់ មានបណ្ដោយប្រវែងហុកសិបហត្ថ ទទឹងម្ភៃហត្ថ និងកម្ពស់សាមសិបហត្ថ ។
|
||
|
||
\s5
|
||
\v 3 បន្ទប់ល្វែងនៅខាងមុខបន្ទប់ធំនៃព្រះវិហារមានបណ្ដោយប្រវែងម្ភៃហត្ថ ស្មើនឹងប្រវែងទទឹងព្រះវិហារ ហើយមានជម្រៅដប់ហត្ថនៅខាងមុខព្រះវិហារ។ សម្រាប់ព្រះវិហារ
|
||
\v 4 ស្តេចបានធ្វើបង្អួចដែលមានដាក់គ្របរបស់វាដែលខាងក្រៅចង្អៀតជាងខាងក្នុង។
|
||
|
||
\s5
|
||
\v 5 នៅជាប់នឹងជញ្ជាំងបន្ទប់ធំ ស្តេចបានសង់បន្ទប់ជុំវិញ ទាំងបន្ទប់ខាងក្រៅ និងបន្ទប់ខាងក្នុង។ ស្តេចបានសង់បន្ទប់នៅជុំវិញទាំងសងខាង។
|
||
\v 6 ជាន់ក្រោមបំផុតមានបណ្តោយប្រាំហត្ថ នៅកណ្តាលមានបណ្តោយប្រាំមួយហត្ថ ហើយនៅជាន់ទីបីមានបណ្តោយប្រាំពីរហត្ថ។ ជញ្ជាំងខាងក្រៅព្រះវិហារស្តេចធ្វើជញ្ជាំងកម្រាស់ខុសគ្នានៅជុំវិញ ដូច្នេះមិនចាំបាច់ដាក់ធ្នឹមនៅក្នុងជញ្ជាំងព្រះវិហារទេ។
|
||
|
||
\s5
|
||
\v 7 ព្រះវិហារសង់ពីថ្មដែលបានរៀបចំរួចជាស្រេចនៅនឹងកន្លែង។ គ្មានឮសម្លេងញញួរ ពូថៅ ឬសម្ភារធ្វើពីដែកណាមួយនៅក្នុងព្រះវិហារក្នុងពេលកំពុងសាងសង់ឡើយ។
|
||
\v 8 នៅផ្នែកខាងត្បូងនៃព្រះវិហារមានច្រកចូលមួយនៅជាន់ផ្ទាល់ដី បន្ទាប់មក មានជណ្តើរមួយឡើងទៅជាន់កណ្តាល និងពីជាន់កណ្តាលទៅជាន់ទីបី។
|
||
|
||
\s5
|
||
\v 9 ដូច្នេះ ព្រះបាទសាឡូម៉ូនបានសង់ព្រះវិហារ និងបានបញ្ជប់ការសាងសង់ ស្តេចគ្របដណ្តប់វិហារទាំងមូលដោយធ្នឹម និងពិដានពីឈើតាត្រៅ។
|
||
\v 10 ស្តេចសង់បន្ទប់ខាងក្រៅទល់នឹងបន្ទប់ធំរបស់ព្រះវិហារ ផ្នែកនីមួយៗមានកម្ពស់ប្រាំហត្ថ ហើយបន្ទប់ទាំងនោះបានភ្ជាប់ជាមួយព្រះវិហារដោយឈើតាត្រៅ។
|
||
|
||
\s5
|
||
\v 11 ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់ព្រះបាទសាឡូម៉ូនដោយមានបន្ទូលថា៖
|
||
\v 12 «ទាក់ទងនឹងព្រះវិហារដែលអ្នកបានសង់នេះ បើអ្នកដើរតាមច្បាប់របស់យើង និងប្រព្រឹត្តដោយយុត្តិធម៌ ដោយរក្សាបញ្ញត្តរបស់យើង និងដើរតាមបញ្ញត្តនោះ នោះយើងនឹងសម្រេចពាក្យដែលយើងបានសន្យាជាមួយអ្នក ដែលយើងបានសន្យាជាមួយបិតារបស់អ្នក។
|
||
\v 13 យើងនឹងគង់នៅក្នុងចំណោមប្រជារាស្រ្តអ៊ីស្រាអែល និងមិនបោះបង់ពួកគេចោលឡើយ។
|
||
|
||
\s5
|
||
\v 14 ដូច្នេះ ព្រះបាទសាឡូម៉ូនបានសង់ព្រះវិហារ និងបានបញ្ចប់ការសាងសង់។
|
||
\v 15 បន្ទាប់មក ស្តេចក៏បានសង់ជញ្ជាំងខាងក្នុងនៃព្រះវិហារជាមួយឈើតាត្រៅ។ ចាប់ពីក្រោមរហូតដល់ពិដានរបស់ព្រះវិហារ ស្តេចបានពាសឈើនៅខាងក្នុង និងក្រាលក្តារកកោះនៅក្នុងព្រះវិហារដែរ។
|
||
|
||
\s5
|
||
\v 16 ស្តេចក៏បានសង់ផ្នែកខាងក្រោយព្រះវិហារមានប្រវែងម្ភៃហត្ថជាមួយក្តារឈើតាត្រៅចាប់ពីក្រោមរហូតដល់ពិដាន។ ស្តេចបានសង់បន្ទប់នេះជាបន្ទប់ខាងក្នុង ដែលជាទីសក្ការៈបំផុត។
|
||
\v 17 បន្ទប់ធំជាងគេ ដែលជាទីសក្ការៈ គឺនៅខាងមុខទីសក្ការៈបំផុតមានប្រវែងសែសិបហត្ថ។
|
||
\v 18 មានឈើតាត្រៅពាសនៅខាងក្នុងព្រះវិហារ ដែលឆ្លាក់ជាក្បាច់រចនារូបផ្កាក្រពុំ និងរូបផ្ការីក។ គ្រប់ទាំងអស់មានពាសឈើតាត្រៅនៅខាងក្នុង។ នៅផ្នែកខាងក្នុងមិនអាចមើលឃើញថ្មឡើយ។
|
||
|
||
\s5
|
||
\v 19 ព្រះបាទសាឡូម៉ូនបានរៀបចំបន្ទប់ខាងក្នុង នៅក្នុងព្រះវិហារ ដើម្បីដាក់ហឹបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់។
|
||
\v 20 បន្ទប់ខាងក្នុងមានប្រវែងម្ភៃហត្ថ មានទទឹងម្ភៃហត្ថ និងកម្ពស់ម្ភៃហត្ថដូចគ្នា។ ព្រះបាទសាឡូម៉ូនបានពាសជញ្ជាំងដោយមាសសុទ្ធ និងពាសអាសនាដោយឈើតាត្រៅ។
|
||
|
||
\s5
|
||
\v 21 ព្រះបាទសាឡូម៉ូនបានពាសផ្នែកខាងក្នុងនៃព្រះវិហារជាមួយនឹងមាសសុទ្ធ ហើយស្តេចបានដាក់ច្រវ៉ាក់មាសមកឃាំងខាងមុខបន្ទប់ខាងក្នុង និងបានពាសខាងមុខនោះដោយមាស។
|
||
\v 22 ស្តេចបានពាសផ្នែកខាងក្នុងទាំងអស់ជាមួយមាសទាល់តែព្រះវិហារបានរួចរាល់។ ស្តេចក៏បានពាសមាសលើអាសនាទាំងមូល ដែលនៅបន្ទប់ខាងក្នុងដែរ។
|
||
|
||
\s5
|
||
\v 23 ព្រះបាទសាឡូម៉ូនបានឲ្យគេឆ្លាក់រូបចេរូប៊ីនពីរធ្វើអំពីឈើអូលីវ ចេរូប៊ីននីមួយៗមានកម្ពស់ដប់ហត្ថ សម្រាប់ដាក់នៅបន្ទប់ខាងក្នុង។
|
||
\v 24 ស្លាបមួយនៃចេរូប៊ីនទីមួយមានប្រវែងប្រាំហត្ថ ហើយស្លាបមួយទៀតក៏មានប្រវែងប្រាំហត្ថដែរ។ ដូច្នេះ ពីចុងស្លាបម្ខាងទៅចុងស្លាបម្ខាងមានប្រវែងដប់ហត្ថ។
|
||
\v 25 ចេរូប៊ីនមួយទៀតក៏មានប្រវែងស្លាបដប់ហត្ថដែរ។ ចេរូប៊ីនទាំងពីរមានប្រវែង និងរូបរាងដូចគ្នា។
|
||
\v 26 កម្ពស់របស់ចេរូប៊ីនទីមួយគឺដប់ហត្ថ ហើយចេរូប៊ីនមួយទៀតក៏មានកម្ពស់ដូចគ្នា។
|
||
|
||
\s5
|
||
\v 27 ព្រះបាទសាឡូម៉ូនបានដាក់ចេរូប៊ីននៅក្នុងបន្ទប់ខាងក្នុងបំផុត។ ស្លាបរបស់ចេរូប៊ីនត្រាដាង ដូច្នេះ ស្លាបរបស់ចេរូប៊ីនមួយប៉ះនឹងជញ្ជាំងម្ខាង ហើយស្លាបរបស់ចេរូប៊ីនមួយទៀតប៉ះជាមួយជញ្ជាំងម្ខាងទៀត។ ស្លាបរបស់ចេរូប៊ីនទាំងពីរប៉ះគ្នានៅចំណុចកណ្តាលនៃទីបរិសុទ្ធបំផុត។
|
||
\v 28 ព្រះបាទសាឡូម៉ូនបានពាសមាសលើចេរូប៊ីនទាំងពីរនោះ។
|
||
|
||
\s5
|
||
\v 29 ស្តេចបានឆ្លាក់តាមជញ្ជាំងព្រះដំណាក់ទាំងអស់ មានដូចជាក្បាច់ចេរូប៊ីន ដើមត្នោត និងផ្ការីក ទាំងបន្ទប់ខាងក្នុង និងបន្ទប់ខាងក្រៅ។
|
||
\v 30 ព្រះបាទសាឡូម៉ូនក្រាលមាសក្នុងព្រះវិហារ ទាំងបន្ទប់ខាងក្រៅ និងបន្ទប់ខាងក្នុង។
|
||
|
||
\s5
|
||
\v 31 ព្រះបាទសាឡូម៉ូនបានធ្វើទ្វារពីឈើអូលីវសម្រាប់ច្រកចូលទៅកាន់បន្ទប់ខាងក្នុង។ ក្របទ្វារនោះមានកម្ពស់មួយភាគបួននៃជញ្ជាំង។
|
||
\v 32 ដូច្នេះ ស្តេចបានធ្វើទ្វារពីរពីឈើអូលីវ ហើយបានឆ្លាក់រូបចេរ៉ូប៊ីម ដើមត្នោត និងផ្ការីកលើទ្វារទាំងនោះផង។ ស្តេចបានពាសទ្វារទាំងនោះដោយមាស និងពាសមាសលើចេរ៉ូប៊ីម និងលើដើមត្នោតផងដែរ។
|
||
|
||
\s5
|
||
\v 33 តាមវិធីនេះដែលព្រះបាទសាឡូម៉ូនបានសង់ច្រកចូលព្រះវិហារពីឈើអូលីវមានកម្ពស់មួយភាគបួននៃជញ្ជាំង និងមានទ្វារពីរទៀតធ្វើពីឈើកកោះ។
|
||
\v 34 សន្លឹកទាំងពីររបស់ទ្វារនីមួយៗអាចបត់ចូលគ្នាបាន ហើយសន្លឹកពីរទៀតរបស់ទ្វារមួយទៀតក៏អាចបត់ចូលគ្នាបានដែរ។
|
||
\v 35 ស្តេចបានឆ្លាក់រូបចេរ៉ូប៊ីម ដើមត្នោត និងផ្ការីក និងបានពាសមាសលើចម្លាក់ទាំងនោះ។
|
||
|
||
\s5
|
||
\v 36 ស្តេចឲ្យគេសង់ទីលានខាងក្នុងជាមួយថ្មបីជាន់ និងឈើតាត្រៅមួយជាន់។
|
||
|
||
\s5
|
||
\v 37 គេបានចាក់គ្រឹះព្រះដំណាក់របស់ព្រះអម្ចាស់នៅក្នុងឆ្នាំទីបួន នៅក្នុងខែពិសាខ។
|
||
\v 38 នៅក្នុងឆ្នាំទីដប់មួយ នៅក្នុងខែកត្ដិក នៅក្នុងខែទីប្រាំបីព្រះវិហារបានសង់រួចរាល់គ្រប់ផ្នែកទាំងអស់តាមគម្រោង។ ព្រះបាទសាឡូម៉ូនបានចំណាយប្រាំពីរឆ្នាំក្នុងការសង់ព្រះវិហារ។
|
||
|
||
\s5
|
||
\c 7
|
||
\cl ជំពូក ៧
|
||
\p
|
||
\v 1 ព្រះបាទសាឡូម៉ូនចំណាយពេលសាមសិបឆ្នាំក្នុងការសង់វាំងរបស់ស្តេចផ្ទាល់។
|
||
\v 2 ស្តេចបានសង់វាំងពីឈើនៅស្រុកលីបង់។ វាំងនោះមានបណ្តោយមួយរយហត្ថ មានទទឹងហាសិបហត្ថ និងមានកំពស់សាមសិបហត្ថ។ វាំងនេះមានសសរធ្វើពីឈើតាត្រៅបួនជួរ ដែលមានធ្នឹមនៅលើសសរទាំងនោះ។
|
||
|
||
\s5
|
||
\v 3 ដំណាក់នោះបានធ្វើដំបូលពីឈើតាត្រៅដែលដាក់លើធ្នឹម។ ធ្នឹមទាំងនោះទ្រដោយសសរជាច្រើន។ មានធ្នឹមសែសិបប្រាំ មានដប់ប្រាំជួរ។
|
||
\v 4 មានធ្នឹមបីជួរ ហើយបង្អួចនីមួយៗនៅទល់មុខបង្អួចម្ខាងទៀត ទាំងអស់មានបីគូរ។
|
||
\v 5 ទ្វារ និងគ្របទ្វារទាំងអស់បានធ្វើជារៀងបួនជ្រុង ហើយបង្អួចគឺទល់មុខគ្នាបីគូរ។
|
||
|
||
\s5
|
||
\v 6 មានបន្ទប់់ល្វែងមួយដែលមានប្រវែងហាសិបហត្ថ និងទទឹងសាមសិបហត្ថ ដែលមានរាននៅខាងមុខ និងសសរ ហើយនឹងដំបូល។
|
||
|
||
\s5
|
||
\v 7 ព្រះបាទសាឡូម៉ូនបានសង់បន្ទប់ធំមួយដែលមានបល្ល័ង្ក ជាកន្លែងសម្រាប់កាត់ក្តី ជាបន្ទប់យុត្តិធម៌។ បន្ទប់នោះ បានក្រាលដោយឈើតាត្រៅនៅខាងក្រោម។
|
||
|
||
\s5
|
||
\v 8 ដំណាក់របស់ព្រះបាទសាឡូម៉ូនដែលស្តេចគង់នៅ គឺស្ថិតក្នុងទីធ្លាមួយទៀតដែលជាដីរបស់រាជវាំង បានរចនាស្រដៀងគ្នា។ ស្តេចក៏បានសង់ដំណាក់ដូចគ្នានេះសម្រាប់បុត្រីរបស់ស្តេចផារោនដែលជាមហេសីរបស់ស្តេចដែរ។
|
||
|
||
\s5
|
||
\v 9 អគារទាំងនេះបានសង់ពីថ្មដ៏មានតម្លៃ បានវាស់វែងយ៉ាងផ្ចិតផ្ចង់ និងអារដំរឹមដោយរណា និងខាត់គ្រប់ជ្រុងទាំងអស់។ ថ្មទាំងនេះបានប្រើតាំងពីគ្រឹះរហូតដល់ផ្នែកខាងលើបំផុត និងរហូតដល់លានខាងក្រៅផង។
|
||
\v 10 គ្រឹះបានសង់ឡើងដោយថ្មយ៉ាងធំ ជាថ្មមានតម្លៃ ដែលមានប្រវែងប្រាំបី និងដប់ហត្ថ។
|
||
|
||
\s5
|
||
\v 11 នៅផ្នែកខាងលើគឺមានថ្មម៉ាបយ៉ាងមានតម្លៃដែលកាត់តាមទំហំ និងមានធ្នឹមពីឈើតាត្រៅ។
|
||
\v 12 ទីធ្លាធំនៅជុំវិញវាំងមានបីជួរធ្វើពីថ្ម និងមួយជួរធ្វើពីឈើតាត្រៅដូចទីលាននៅខាងក្នុងព្រះវិហារបស់ព្រះអម្ចាស់ និងបន្ទប់ល្វែងរបស់ព្រះវិហារដែរ។
|
||
|
||
\s5
|
||
\v 13 ព្រះបាទសាឡូម៉ូនបានផ្ញើសារទៅលោកហ៊ីរ៉ាម ដើម្បីអញ្ជើញលោកពីក្រុងទីរ៉ុសមក។
|
||
\v 14 លោកហ៊ីរ៉ាមជាកូនរបស់ស្ត្រីមេម៉ាយម្នាក់ ក្នុងកុលសម្ព័ន្ធណែបថាលី ហើយឪពុកជាអ្នកក្រុងទីរ៉ុស លោកជាជាងលង្ហិនដ៏ចំណានម្នាក់។ លោកហ៊ីរ៉ាមមានពេញដោយប្រាជ្ញា និងការយល់ដឹង រួមជាមួយជំនាញ ដើម្បីធ្វើការដ៏អស្ចារ្យជាមួយលង្ហិនសម្រាប់ស្តេច។
|
||
|
||
\s5
|
||
\v 15 លោកហ៊ីរ៉ាមបានរចនាសសរពីរពីលង្ហិន សសរនីមួយៗមានកម្ពស់ដប់ប្រាំបីហត្ថ និងបរិមាត្រដប់ពីរហត្ថ។
|
||
\v 16 គាត់ធ្វើក្បាលសសរលង្ហិនពីរដាក់ខាងលើសសរទាំងពីរ។ ក្បាលសសរនីមួយៗមានកម្ពស់ប្រាំហត្ថ។
|
||
\v 17 គាត់សិតលង្ហិនធ្វើជាក្បាច់ក្រឡាអួន និងច្រវាក់សម្រាប់លម្អក្បាលសសរ ក្បាលសសរនីមួយៗមានកម្រងច្រវាក់ប្រាំពីរ។
|
||
|
||
\s5
|
||
\v 18 ដូច្នេះ លោកហ៊ីរ៉ាមបានឆ្លាក់ផ្លែទទឹមពីរជួរជុំវិញក្បាលសរសរនីមួយៗ ដើម្បីរចនាក្បាលសសរទាំងពីរនេះ។
|
||
\v 19 ក្បាលសសរខាងលើសសរបន្ទប់ល្វែងបានរចនាជាមួយផ្កាលីលី មានកម្ពស់បួនហត្ថ។
|
||
|
||
\s5
|
||
\v 20 ក្បាលសសរនៅលើសសរទាំងពីររួមទាំងក្បែរផ្នែកខាងលើមានផ្លែទទឹមពីររយជាជួរនៅជុំវិញ។
|
||
\v 21 លោកបានលើកសសរនេះឡើងនៅឯបន្ទប់ល្វែងព្រះវិហារ។ សសរនៅខាងស្តាំមានឈ្មោះថាយ៉ាគីន ហើយសសរនៅខាងឆ្វេងមានឈ្មោះថាបូអូស។
|
||
\v 22 នៅខាងលើបំផុតនៃសសរទាំងពីរនេះមានការរចនាដូចជាផ្កាលីលី។ ការរចនាសសរទាំងពីរបានធ្វើឡើងរបៀបនេះឯង។
|
||
|
||
\s5
|
||
\v 23 លោកហ៊ីរ៉ាមបានធ្វើអាងទឹកមូលមួយពីដែកចាក់ មានអង្គត់ផ្ចិតជុំវិញដប់ហត្ថ។ វាមានកម្ពស់ប្រាំហត្ថ និងមានបរិមាត្រជុំវិញសាមសិបហត្ថ។
|
||
\v 24 នៅមាត់ខាងលើនៃអាងទឹកនេះបានឆ្លាក់រូបផ្កាក្រពុំ ក្នុងមួយហត្ថមានផ្កាដប់ ក្បាច់ទាំងនោះបានចាក់ក្នុងពេលដែលគេចាក់អាងនោះ។
|
||
|
||
\s5
|
||
\v 25 អាងនេះនៅលើគោដប់ពីរក្បាល បីបែរទៅទិសខាងជើង បីបែរទៅទិសខាងលិច បីបែរទៅទិសខាងត្បូង និងបីទៀតបែរទៅទិសខាងខាងកើត។ អាងនោះបានដាក់នៅខាងលើគោទាំងអស់នោះ ហើយខ្លួនគោទាំងអស់បែរចូលក្នុង។
|
||
\v 26 អាងនោះមានកម្រាលក្រាស់ដូចមួយទះដៃ ហើយមាត់របស់អាងគឺបត់ដូចជាមាត់របស់ពែង ដូចជាផ្កាលីលីរីក។ អាងនោះអាចដាក់ទឹកបានពីពាន់អម្រែក។
|
||
|
||
\s5
|
||
\v 27 លោកហ៊ីរ៉ាមបានធ្វើជើងបញ្ឃរដប់ពីលង្ហិន។ ជើងបញ្ឈរនីមួយៗមានប្រវែងបួនហត្ថ និងទទឹងបួនហត្ថ ហើយកម្ពស់ពីរហត្ថ។
|
||
\v 28 ការងារធ្វើជើងបញ្ឈរនេះមានដូចតទៅ។ គេមានបន្ទះដាក់បញ្ឈរនៅចន្លោះគ្រោង
|
||
\v 29 ហើយនៅលើបន្ទះ និងនៅលើគ្រោងនេះមានតោ គោ និងចេរ៉ូប៊ីម។ នៅខាងលើ និងនៅខាងក្រោមគោ និងតោមានក្បាច់រំយោល។
|
||
|
||
\s5
|
||
\v 30 នៅលើជើងបញ្ឈរនីមួយៗមានកង់លង្ហឹនបួន និងភ្លៅ ហើយជ្រុងទាំងបួនរបស់វាមានប្រដាប់ទ្រ។ ទម្របានចាក់ភ្ជាប់គ្នាទៅជ្រុងទាំងបួនរបស់វា។
|
||
\v 31 នៅមាត់ខាងលើមានរាងមូលដូចជើងតាងមានប្រវែងមួយហត្ថកន្លះ ហើយមានម្កុដឡើងទៅលើមួយហត្ថ។ នៅមាត់ខាងលើងនោះក៏មានចម្លាក់ដែរ ហើយបន្ទះទាំងនោះមានរាងបួនជ្រុង មិនមែនមូលទេ។
|
||
|
||
\s5
|
||
\v 32 កង់ទាំងបួនស្ថិតនៅក្រោមបន្ទះ ហើយតួ និងកង់របស់វា និងខ្លួនទាំងមូល គឺនៅក្នុងជើងបញ្ឈរនោះ។ កង់មានកម្ពស់មួយហត្ថកន្លះ។
|
||
\v 33 កង់ទាំងបួនមានរាងដូចកង់រទះចំបាំង។ ខ្លួនទាំងមូល ខ្នង កាំ និងដុំ ចាក់ធ្វើពីដែកទាំងអស់។
|
||
|
||
\s5
|
||
\v 34 មានជើងទម្របួននៅតាមជ្រុងរបស់ជើងបញ្ឈរនោះ បានភ្ជាប់ជាមួយតួ។
|
||
\v 35 នៅខាងលើជើងបញ្ឈនេះមានរង្វង់មូលមួយមានជម្រៅមួយហត្ថ ហើយនៅផ្នែកខាងលើជើងបញ្ឈរ ជើងទម្រ និងបន្ទះបានភ្ជាប់គ្នា។
|
||
|
||
\s5
|
||
\v 36 នៅផ្ទៃខាងលើជើងទ្រ និងនៅលើបន្ទះ លោកហ៊ីរ៉ាមបានឆ្លាក់រូបចេរ៉ូប៊ីម តោ និងដើមត្នោតនៅលើផ្ទៃដែលសេសសល់ ហើយមានរំយោទព័ទ្ធជុំវិញ។
|
||
\v 37 លោកបានធ្វើជើងបញ្ឈរដប់ដោយរបៀបនេះឯង។ ជើងបញ្ឈរទាំងអស់បានចាក់ដូចៗគ្នា ហើយមានទំហំដូចៗគ្នា និងមានទម្រង់ដូចៗគ្នា។
|
||
|
||
\s5
|
||
\v 38 លោកហ៊ីរ៉ាមបានធ្វើអាងលង្ហិនដប់។ អាងនីមួយៗអាចដាក់ទឹកបានសែសិបអម្រែក។ អាងនីមួយៗមានកម្ពស់បួនហត្ថ ហើយគេដាក់អាងមួយនៅលើជើងបញ្ឈរនីមួយៗ។
|
||
\v 39 លោកបានដាក់ជើងបញ្ឈរប្រាំនៅខាងត្បូងទល់មុខព្រះវិហារ ហើយប្រាំទៀតដាក់ខាងជើងទល់មុខព្រះវិហារ។ លោកបានដាក់អាងធំនៅជ្រុងខាងកើត បែរមុខទៅខាងត្បូងព្រះវិហារ។
|
||
|
||
\s5
|
||
\v 40 លោកហ៊ីរ៉ាមធ្វើអាង ប្រដាប់ចូកផេះ និងផើងដាក់ឈាម។ បន្ទាប់មក លោកបានបញ្ចប់កិច្ចការទាំងប៉ុន្មានដែលលោកបានធ្វើថ្វាយព្រះបាទសាឡូម៉ូននៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់
|
||
\v 41 គឺសសរពីរ ក្បាលសសរមូលពីសម្រាប់ដាក់លើសសរ និងក្បាច់ក្រឡាអួនពីរឈុត ដើម្បីគ្របពីលើក្បាលសសរដែលនៅខាងលើ។
|
||
|
||
\s5
|
||
\v 42 លោកបានធ្វើផ្លែទទឹមបួនរយសម្រាប់លម្អក្បាច់ក្រឡាអួន៖ មានផ្លែទទឹមពីរជួរសម្រាប់ក្បាច់ក្រឡាអួននីមួយៗដើម្បីដាក់លើក្បាលសសរដែលនៅលើសសរ
|
||
\v 43 ជើងបញ្ឈរដប់ អាងដប់ដែលនៅលើជើងបញ្ឈរនោះ។
|
||
|
||
\s5
|
||
\v 44 លោកបានធ្វើអាងធំ និងគោដប់ពីរនៅក្រោមអាងនោះ
|
||
\v 45 លោកក៏ធ្វើធុងសម្រាប់ដាក់ផេះ ប្រដាប់ចូកផេះ អាង និងរបស់របរផ្សេងទៀត។ លោកហ៊ីរ៉ាមធ្វើរបស់ទាំងនោះពីលង្ហិនរលោងសម្រាប់ព្រះបាទសាឡូម៉ូន សម្រាប់ព្រះវិហារបស់ព្រះអម្ចាស់។
|
||
|
||
\s5
|
||
\v 46 ស្តេចបានចាក់របស់ទាំងអស់នេះនៅវាលទំនាបទន្លេយ័រដាន់ នៅក្នុងពុម្ពដីឥតចន្លោះសិកូត និងសារថាន។
|
||
\v 47 ព្រះបាទសាឡូម៉ូនមិនបានថ្លឹងគ្រឿងប្រដាប់ទាំងនោះទេ ដោយសារតែមានច្រើនពេក ដោយសារតែទំងន់របស់លង្ហិនទាំងនោះធ្ងន់ពេកមិនអាចកំណត់បាន។
|
||
|
||
\s5
|
||
\v 48 ព្រះបាទសាឡូម៉ូនបានធ្វើរបស់ដែលត្រូវការនៅក្នងព្រះវិហាររបស់ព្រះអម្ចាស់ពីមាស៖ មានអាសនាមាស និងតុនំប័ុងដែលដាក់តាំងនំប័ុង។
|
||
\v 49 ជើងចង្កៀង ប្រាំនៅខាងស្តាំ និងប្រាំទៀតនៅខាងឆ្វេង នៅខាងមុខបន្ទប់ខាងក្នុងពីមាសសុទ្ធ និងផ្កា ចង្កៀង និងដង្កៀបសុទ្ធតែធ្វើពីមាស។
|
||
|
||
\s5
|
||
\v 50 ពែង ចង្កៀង អាង ស្លាបព្រា និងកន្លែងថ្វាយគ្រឿងក្រអូបសុទ្ធតែធ្វើពីមាសសុទ្ធ។ ត្រចៀកទ្វារនៅបន្ទប់ខាងក្នុងដែលជាកន្លែងសក្ការៈបំផុត និងទ្វាររបស់បន្ទប់ធំនៃព្រះវិហារ សុទ្ធតែធ្វើពីមាស។
|
||
|
||
\s5
|
||
\v 51 តាមរបៀបនេះឯងដែលព្រះបាទសាឡូម៉ូនបានធ្វើសម្រាប់ដំណាក់របស់ព្រះអម្ចាស់ ហើយបានធ្វើរួចរាល់។ ដូច្នេះ ព្រះបាទសាឡូម៉ូនបាននាំរបស់ដែលស្តេចដាវីឌជាបិតាទ្រង់បានរៀបចំទុកមានប្រាក់ មាស គ្រឿងប្រដាប់ប្រដាផ្សេងៗ ហើយបានដាក់របស់ទាំងនោះនៅក្នុងឃ្លាំងនៃដំណាក់របស់ព្រះអម្ចាស់។
|
||
|
||
\s5
|
||
\c 8
|
||
\cl ជំពូក ៨
|
||
\p
|
||
\v 1 បន្ទាប់មក ព្រះបាទសាឡូម៉ូនបានអញ្ជើញពួកចាស់ទុំ ពួកអ្នកដឹកនាំកុលសម្ព័ន្ធ និងពួកមេដឹកនាំគ្រួសារទាំងអស់របស់ប្រជាជនអ៊ីស្រាអែល នៅចំពោះស្តេចឯក្រុងយេរូសាឡឹម ដើម្បីនាំហឹបនៃសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ពីក្រុងរបស់ស្តេចដាវីឌ ដែលនៅក្រុងស៊ីយ៉ូនមក។
|
||
\v 2 ប្រុសៗទាំងអស់របស់អ៊ីស្រាអែលបានមកជួបព្រះបាទសាឡូម៉ូននៅក្នុងពិធីបុណ្យ នៅក្នុងខែអស្សុជ ជាខែទីប្រាំពីរ។
|
||
|
||
\s5
|
||
\v 3 ពួកចាស់ទុំទាំងអស់របស់អ៊ីស្រាអែលបានមក ហើយពួកបូជាចារ្យបានសែងហឹប។
|
||
\v 4 ពួកគេបានយកហឹបរបស់ព្រះអម្ចាស់ តង់សម្រាប់ប្រជុំ និងរបស់របរបរិសុទ្ធដែលមាននៅក្នុងជំរំចេញទៅ។ ពួកបូជាចារ្យ និងពួកលេវីបានកាន់របស់ទាំងនោះ។
|
||
\v 5 ព្រះបាទសាឡូម៉ូននិងប្រជាជនអ៊ីស្រាអែលបានដើរនៅខាងមុខហឹប ហើយបានថ្វាយចៀម និងគោច្រើនឥតគណនា។
|
||
|
||
\s5
|
||
\v 6 ពួកបូជាចារ្យបាននាំយកហឹបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់មកដាក់នៅកន្លែងរបស់វា នៅក្នុងបន្ទប់ខាងក្នុងនៃព្រះដំណាក់ គឺកន្លែងបរិសុទ្ធបំផុត នៅក្រោមស្លាបចេរ៉ូប៊ីម។
|
||
\v 7 ចេរ៉ូប៊ីមបានត្រដាងស្លាបរបស់ពួកគេដល់កន្លែងដាក់ហឹប ហើយពួកគេបានគ្របហឹប និងដងសែងហឹបនៅពេលដែលពួកគេសែងមក។
|
||
\v 8 ដងវែងណាស់ ចុងរបស់វាហាក់បីដូចជាចាប់តាំងពីទីបរិសុទ្ធមក គឺចាប់ពីបន្ទប់នៅមុខទីបរិសុទ្ធបំផុត ប៉ុន្តែ គេមិនអាចមើលពីក្រៅមកឃើញឡើយ។ ហឹបនៅកន្លែងនោះចាប់ពីពេលនោះមកដល់សព្វថ្ងៃ។
|
||
|
||
\s5
|
||
\v 9 គ្មានអ្វីនៅក្នុងហឹបឡើយមានតែបន្ទះថ្មពីរបន្ទះដែលលោកម៉ូសេបានដាក់នៅភ្នំហោរែប នៅពេលដែលព្រះអម្ចាស់បានចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រាអែល នៅពេលដែលគេចេញពីស្រុកអេស៊ីបមក។
|
||
\v 10 នៅពេលដែលពួកបូជាចារ្យចេញពីទីបរិសុទ្ធមកវិញ ក៏មានពពកពេញនៅក្នុងព្រះវិហារបស់ព្រះអម្ចាស់។
|
||
\v 11 ពួកបូជាចារ្យមិនអាចឈរបម្រើនៅទីនោះបានទេដោយសារតែពពក គឺសិរីរុងរឿងរបស់ព្រះអម្ចាស់បានបំពេញដំណាក់របស់ព្រះអង្គ។
|
||
|
||
\s5
|
||
\v 12 បន្ទាប់មក ព្រះបាទសាឡូម៉ូនមានបន្ទូលថា៖ «ព្រះអម្ចាស់ធ្លាប់មានបន្ទូលថាព្រះអង្គនឹងគង់នៅក្នុងភាពងងឹត
|
||
\v 13 ប៉ុន្តែ ទូលបង្គំបានសង់ដំណាក់ដ៏អស្ចារ្យនោះជាកន្លែងសម្រាប់ព្រះអង្គគង់នៅអស់កល្បជានិច្ច»។
|
||
|
||
\s5
|
||
\v 14 បន្ទាប់មក ស្តេចបានត្រឡប់មកឲ្យពរដល់ប្រជាជនអ៊ីស្រាអែលទាំងអស់ នៅពេលដែលពួកគេកំពុងឈរ។
|
||
\v 15 ស្តេចមានរាជឱង្ការថា៖ «សូមឲ្យព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែល បានទទួលសិរីល្អ ដែលទ្រង់បានមានបន្ទូលទៅកាន់បិតារបស់ទូលបង្គំ ហើយបានឲ្យការនេះបានសម្រេចរូបរាងឡើងដោយសារព្រះហស្តរបស់ព្រះអង្គផ្ទាល់ ដោយមានបន្ទូលថា៖
|
||
\v 16 «ចាប់ពីថ្ងៃដែលយើងបាននាំប្រជាជនអ៊ីស្រាអែលចេញពីស្រុកអេស៊ីប យើងមិនបានជ្រេីសរើសក្រុងចេញពីកុលសម្ព័ន្ធណាមួយរបស់អ៊ីស្រាអែលក្នុងការសង់ដំណាក់របស់យើង ដើម្បីឲ្យព្រះនាមរបស់យើងនៅទីនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយយើងបានជ្រើសរើសដាវីឌ ដើម្បីគ្រប់គ្រងលើប្រជាជនអ៊ីស្រាអែលរបស់យើង»។
|
||
|
||
\s5
|
||
\v 17 ឥឡូវនេះ ការនេះជាបំណងរបស់ដាវីឌជាបិតាខ្ញុំក្នុងការសង់ដំណាក់សម្រាប់ព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែល។
|
||
\v 18 ប៉ុន្តែ ព្រះអម្ចាស់បានមានបន្ទូលមកដាវីឌជាបិតារបស់ខ្ញុំថា៖ «អ្នកមានដួងចិត្តក្នុងការសាងសង់ដំណាក់សម្រាប់នាមរបស់យើង អ្នកបានគិតក្នុងចិត្តនោះល្អហើយ។
|
||
\v 19 អ្នកមិនអាចសង់ដំណាក់របស់យើងបានឡើយ ផ្ទុយទៅវិញ គឺបុត្ររបស់អ្នកដែលកើតពីអ្នកនឹងសង់ដំណាក់សម្រាប់នាមយើង»។
|
||
|
||
\s5
|
||
\v 20 ព្រះអម្ចាស់បានធ្វើតាមអ្វីដែលព្រះអង្គបានសន្យា គឺព្រះអង្គបានឲ្យខ្ញុំសោយរាជ្យបន្តពីដាវីឌជាបិតារបស់ខ្ញុំ ហើយខ្ញុំបានគង់លើបល្ល័ង្កនៃស្រុកអ៊ីស្រាអែល ដូចដែលព្រះអម្ចាស់បានសន្យា។ ខ្ញុំបានសង់ដំណាក់សម្រាប់ព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែល។
|
||
\v 21 ខ្ញុំបានសង់កន្លែងសម្រាប់ហឹបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ដែលព្រះអង្គបានចងជាមួយបុព្វបុរសរបស់យើង នៅពេលដែលព្រះអង្គបាននាំពួកគេចេញពីស្រុកអេស៊ីបមក»។
|
||
|
||
\s5
|
||
\v 22 ព្រះបាទសាឡូម៉ូនបានឈរនៅមុខអាសនារបស់ព្រះអម្ចាស់ នៅមុខប្រជាជនអ៊ីស្រាអែលទាំងអស់ ហើយបានលើកដៃឡើងទៅស្ថានសួគ៌។
|
||
\v 23 ស្តេចទូលថា៖ «ព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែល គ្មានព្រះឯណាដូចព្រះអង្គឡើយ ទោះបីជានៅស្ថានសួគ៌ ឬនៅផែនដីក្តី ព្រះអង្គបានរក្សាសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះត្រង់ជាមួយអ្នកបម្រើរបស់ព្រះអង្គ គឺដល់អស់អ្នកដែលដើរនៅមុខព្រះអង្គដោយអស់ពីចិត្តរបស់ពួកគេ
|
||
\v 24 ព្រះអង្គបានរក្សាសម្ពន្ធមេត្រីនេះជាមួយដាវីឌជាបិតាទូលបង្គំជាមួយអ្វីដែលព្រះអង្គបានសន្យា។ មែនហើយព្រះអង្គបានមានបន្ទូលដោយផ្ទាល់ ហើយបានសម្រេចដោយព្រះហស្តរបស់ព្រះអង្គ ដូចនៅថ្ងៃនេះស្រាប់។
|
||
|
||
\s5
|
||
\v 25 បន្ទាប់មក ព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែល បានសម្រេចនូវអ្វី ដែលព្រះអង្គបានសន្យាដល់អ្នកបម្រើរបស់ព្រះអង្គគឺដាវីឌជាបិតាទូលបង្គំ នៅពេលដែលព្រះអង្គមានបន្ទូលថា៖ «ព្រះអង្គនឹងឲ្យពូជពង្សរបស់លោកអង្គុយលើបល្ល័ង្កស្រុកអ៊ីស្រាអែល ប្រសិនបើជាកូនចៅរបស់អ្នកប្រុងប្រយ័ត្នក្នុងការដើរក្នុងមាគារបស់យើង ដូចដែលអ្នកបានធ្វើ»។
|
||
\v 26 ឥឡូវនេះព្រះជាម្ចាស់របស់អ៊ីស្រាអែលអើយ ទូលបង្គំសូមអធិស្ឋានឲ្យសេចក្តីសន្យាដែលព្រះអង្គបានសន្យាជាមួយដាវីឌជាបិតារបស់ទូលបង្គំ បានក្លាយជាការពិតផង។
|
||
|
||
\s5
|
||
\v 27 ប៉ុន្តែ តើព្រះនឹងគង់នៅផែនដីនេះឬទេ? មើល សកលលោកទាំងមូល និងស្ថានសួគ៌មិនគ្រប់គ្រាន់សម្រាប់ឲ្យព្រះអង្គគង់នៅទេ ចុះទំរាំវិហារដែលទូលបង្គំបានសង់នេះ!
|
||
\v 28 ប៉ុន្តែ សូមព្រះអង្គស្តាប់ពាក្យអធិស្ឋានរបស់ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ និងសំណើរបស់ទូលបង្គំផង ព្រះអម្ចាស់ជាព្រះរបស់ទូលបង្គំ សូមស្តាប់នូវសម្រែក និងសេចក្តីអធិស្ឋានដែលអ្នកបម្រើរបស់ព្រះអង្គអធិស្ឋាននៅថ្ងៃនេះផង។
|
||
|
||
\s5
|
||
\v 29 សូមព្រះអង្គបើកព្រះនេត្រទតមើលព្រះវិហារនេះទាំងយប់ទាំងថ្ងៃ គឺជាកន្លែងដែលព្រះអង្គមានបន្ទូលថា៖ «នាម និងវត្តមានរបស់យើងនឹងនៅទីនេះ ដើម្បីស្តាប់សេចក្តីអធិស្ឋាន ដែលអ្នកបម្រើរបស់ព្រះអង្គអធិស្ឋាននៅកន្លែងនេះ។
|
||
\v 30 ដូច្នេះ សូមស្តាប់សំណើរបស់អ្នកបម្រើរបស់ព្រះអង្គ និងរបស់ប្រជាជនអ៊ីស្រាអែលរបស់ព្រះអង្គ នៅពេលដែលយើងអធិស្ឋាននៅកន្លែងនេះផង។ ពិតមែនហើយ សូមស្តាប់ពីកន្លែងដែលព្រះអង្គគង់នៅ ពីស្ថានសួគ៌ និងអត់ទោសឲ្យយើងខ្ញុំផង។
|
||
|
||
\s5
|
||
\v 31 បើនរណាម្នាក់បានប្រព្រឹត្តអំពើបាបប្រឆាំងនឹងបងប្អូនរបស់ខ្លួន ហើយតម្រូវឲ្យស្បថ ហើយបើគាត់មកស្បថនៅខាងមុខអាសនានៅក្នុងដំណាក់របស់ព្រះអង្គ
|
||
\v 32 សូមព្រះអង្គផ្ទៀងព្រះការស្តាប់ពីស្ថានសួគ៌ និងវិនិច្ឆ័យអ្នកបម្រើរបស់ព្រះអង្គ ទាក់ទងនឹងការអាក្រក់របស់គេ នឹងសូមឲ្យអ្វីដែលគាត់បានធ្វើធ្លាក់មកលើក្បាលគាត់វិញ និងប្រកាសឲ្យយុត្តិធម៌ដល់មនុស្សសុច្ចរិតស្របតាមសេចក្តីសុច្ចរិតរបស់គាត់។
|
||
|
||
\s5
|
||
\v 33 នៅពេលដែលប្រជាជនអ៊ីស្រាអែលរបស់ព្រះអង្គត្រូវបានខ្មាំងសត្រូវវាយប្រហារដោយសារតែពួកគេបានប្រព្រឹត្តអំពើបាបប្រឆាំងនឹងព្រះអង្គ ហើយបើគេត្រឡប់មករកព្រះអង្គវិញ ដោយបានសារភាពអំពើបាបរបស់ពួកគេ ដោយអធិស្ឋាន ហើយសុំការអត់ទោសពីព្រះអង្គនៅក្នុងព្រះវិហារនេះ
|
||
\v 34 សូមព្រះអង្គព្រះសណ្តាប់ពីនគរស្ថានសួគ៌ និងអត់ទោសបាបដល់ប្រជាជនអ៊ីស្រាអែលរបស់ព្រះអង្គផង សូមនាំគេត្រឡប់មកទឹកដីដែលព្រះអង្គបានប្រទានដល់បុព្វបុរសរបស់ពួកគេវិញផង។
|
||
|
||
\s5
|
||
\v 35 នៅពេលដែលផ្ទៃមេឃបិទ និងគ្មានភ្លៀងដោយសារមនុស្សបានប្រព្រឹត្តអំពើបាបប្រឆាំងនឹងព្រះអង្គ បើពួកគេមកអធិស្ឋាននៅទីនេះ ប្រកាសព្រះនាមរបស់ព្រះអង្គ ហើយចេញពីអំពើបាបរបស់ពួកគេ នៅពេលដែលព្រះអង្គបានផ្ចាញ់ផ្ចាលពួកគេ
|
||
\v 36 ហើយអត់ទោសបាបដល់អ្នកបម្រើរបស់ព្រះអង្គ និងដល់ប្រជាជនអ៊ីស្រាអែល នៅពេលដែលព្រះអង្គបង្រៀនពួកគេឲ្យដើរផ្លូវល្អ ដែលពួកគេគួរដើរ។ សូមប្រទានទឹកភ្លៀងនៅលើទឹកដីរបស់ព្រះអង្គ ដែលព្រះអង្គបានប្រទានដល់ប្រជារាស្រ្តរបស់ព្រះអង្គជាមរតកផង។
|
||
|
||
\s5
|
||
\v 37 បើមានកើតអំណត់នៅលើទឹកដីនេះ ឬក៏មានគ្រោះមហន្តរាយ ជំងឺរាតត្បាត ស្រូវស្កកមានក្រា កណ្ដូប និងចង្រិតស៊ីបង្ហិនស្រូវ ឬមានខ្មាំងសត្រូវមកវាយប្រហារទ្វារក្រុង នៅក្នុងទឹកដីនេះ ឬមានគ្រោះកាច និងមានជំងឺផ្សេងៗ
|
||
\v 38 ហើយបន្ទាប់មកមាននរណាម្នាក់ឬក៏ប្រជាជនអ៊ីស្រាអែលទាំងអស់អធិស្ឋានសុំ ដោយម្នាក់ៗខ្លោចផ្សានៅក្នុងចិត្តនៅពេលដែលពួកគេដាក់ដៃរបស់ពួកគេតម្រង់មកព្រះវិហារនេះ។
|
||
|
||
\s5
|
||
\v 39 សូមព្រះអង្គស្តាប់ពីស្ថានសួគ៌មក ពីកន្លែងដែលព្រះអង្គគង់នៅ សូមអត់ទោសដល់ពួកគេ ហើយប្រទានដល់ពួកគេនូវអ្វីដែលពួកគេបានធ្វើ ព្រះអង្គជ្រាបដួងចិត្តរបស់ពួកគេ ព្រោះមានតែព្រះអង្គមួយអង្គគត់ស្គាល់ជម្រៅចិត្តរបស់មនុស្ស។
|
||
\v 40 សូមធ្វើបែបនេះ ដើម្បីឲ្យពួកគេកោតខ្លាចព្រះអង្គនៅក្នុងពេលដែលពួកគេមានជីវិតរស់នៅក្នុងទឹកដីដែលព្រះអង្គបានប្រទានដល់បុព្វបុរសរបស់យើង។
|
||
|
||
\s5
|
||
\v 41 សរុបមកទាក់ទងនឹងជនបរទេស ដែលមិនមែនជាប្រជារាស្រ្តអ៊ីស្រាអែលរបស់ព្រះអង្គ៖ នៅពេលដែលគេមកពីប្រទេសឆ្ងាយដោយសារតែព្រះនាមព្រះអង្គ
|
||
\v 42 ដោយសារតែពួកគេបានឮពីព្រះនាមដ៏អស្ចារ្យ ស្នាមព្រះហស្ត និងពីកិច្ចការរបស់ព្រះអង្គ នៅពេលដែលពួកគេមក និងអធិស្ឋាននៅក្នុងព្រះវិហារនេះ
|
||
\v 43 សូមព្រះអង្គស្តាប់ពីស្ថានសួគ៌ ពីកន្លែងដែលព្រះអង្គគង់នៅ និងឆ្លើយតមនូវអ្វីដែលជនបរទេសនោះបានសុំពីព្រះអង្គផង។ សូមធ្វើដូច្នេះ ដើម្បីឲ្យមនុស្សទាំងអស់នៅលើផែនដីស្គាល់ព្រះនាមរបស់ព្រះអង្គ និងកោតខ្លាចព្រះអង្គ ដូចជាប្រជាជនអ៊ីស្រាអែលដែរ។ សូមធ្វើដូច្នេះ ដើម្បីឲ្យគេដឹងថាដំណាក់ ដែលទូលបង្គំសង់នេះមានព្រះអង្គគង់នៅមែន។
|
||
|
||
\s5
|
||
\v 44 នៅពេលដែលប្រជារាស្រ្តរបស់ព្រះអង្គចេញទៅសមរភូមិ ដើម្បីច្បាំងនឹងសត្រូវ ទោះបីព្រះអង្គបញ្ជូនពួកគេទៅតាមផ្លូវណាក៏ដោយ ហើយបើពួកគេអធិស្ឋានទៅរកព្រះអង្គ គឺទៅព្រះអម្ចាស់ ទៅកាន់ក្រុងដែលព្រះអង្គជ្រើសរើស និងទៅកាន់ដំណាក់ដែលទូលបង្គំបានសង់ដោយនូវព្រះនាមព្រះអង្គ។
|
||
\v 45 សូមព្រះងង្គស្តាប់ពីនរគស្ថានសួគ៌រាល់ការអធិស្ឋាន និងការស្នើសុំរបស់ពួកគេ ហើយសូមជួយពួកគេផង។
|
||
|
||
\s5
|
||
\v 46 បើពួកគេប្រព្រឹត្តអំពើបាបទាស់នឹងព្រះអង្គ រហូតគ្រប់គ្នាប្រព្រឹត្តបាប ហើយព្រះអង្គព្រះពិរោធនឹងពួកគេ ហើយព្រះអង្គប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ដូច្នេះ ខ្មាំងសត្រូវនឹងនាំពួកគេទៅឆ្ងាយហើយចាប់យកទឹកដីរបស់ពួកគេ ទោះបីជាទៅជិត ឬក៏ឆ្ងាយក្តី។
|
||
\v 47 បន្ទាប់មក បើពួកគេដឹងខ្លួនថាពួកគេនៅក្នុងទឹកដីដែលពួកគេជាប់ជាឈ្លើយ ហើយពួកគេប្រែចិត្ត និងស្វែងរកព្រះអង្គពីទឹកដីនោះ។ បើគេនិយាយថា៖ «យើងបានប្រព្រឹត្តអំពើកំហុស និងអំពើបាប។ យើងខ្ញុំបានប្រព្រឹត្តអំពើអាក្រក់»។
|
||
|
||
\s5
|
||
\v 48 បើពួកគេត្រឡប់មករកព្រះអង្គវិញដោយអស់ពីចិត្ត និងពីព្រលឹងរបស់ពួកគេ នៅក្នុងទឹកដីដែលខ្មាំងសត្រូវរបស់ពួកគេបានកៀរពួកគេទៅជាឈ្លើយ ហើយបើពួកគេអធិស្ឋានទៅព្រះអង្គនៅទឹកដីរបស់ពួកគេ គឺទឹកដីដែលព្រះអង្គបានប្រទានដល់បុព្វបុរសរបស់ពួកគេ និងទៅកាន់ក្រុងដែលព្រះអង្គបានជ្រើសរើស និងទៅកាន់ដំណាក់ដែលទូលបង្គំបានសង់សម្រាប់ព្រះនាមព្រះអង្គ។
|
||
|
||
\s5
|
||
\v 49 សូមព្រះអង្គសណ្តាប់ពីនគរស្ថានសួគ៌មក គឺពីកន្លែងដែលព្រះអង្គគង់នៅ សូមស្តាប់ពាក្យអធិស្ឋាន និងការស្នើសុំរបស់ពួកគេ ហើយសូមព្រះអង្គរំដោះពួកគេផង។
|
||
\v 50 សូមអត់ទោសដល់ប្រជាជនរបស់ព្រះអង្គ ដែលបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអង្គ និងអំពើទុច្ចរិតទាស់នឹងបញ្ញត្តរបស់ព្រះអង្គ។ សូមផ្តល់ក្តីមេត្តាលើពួកគេនៅចំពោះខ្មាំងសត្រូវរបស់ពួកគេដែលបានចាប់ពួកគេជាឈ្លើយ ដូច្នេះ សត្រូវរបស់ពួកគេនឹងមានក្តីមេត្តាដល់ប្រជារាស្រ្តរបស់ព្រះអង្គដែរ។
|
||
|
||
\s5
|
||
\v 51 ពួកគេជារាស្រ្តរបស់ព្រះអង្គ ដែលព្រះអង្គជ្រើសរើស ជាអ្នកដែលព្រះអង្គសង្គ្រោះចេញពីអេស៊ីបដូចជាចេញពីឡរំលាយដែកដែរ។
|
||
\v 52 ទូលបង្គំសូមអធិស្ឋានឲ្យព្រះនេត្ររបស់ព្រះអង្គបានបើក មើលឃើញការទូលសូមរបស់អ្នកបម្រើរបស់ព្រះអង្គ និងសំណូមពររបស់ប្រជារាស្ត្រអ៊ីស្រាអែលរបស់ព្រះអង្គ សូមស្តាប់ពួកគេនៅពេលដែលពួកគេស្រែករកព្រះអង្គ។
|
||
\v 53 ដោយសារតែព្រះអង្គញែកពួកគេចេញពីជាតិសាសន៍នានានៅលើផែនដី ដើម្បីធ្វើជារាស្រ្តរបស់ព្រះអង្គ និងទទួលព្រះបន្ទូលសន្យារបស់ព្រះអង្គ ដូចដែលព្រះអង្គបានពន្យល់តាមរយៈលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គ នៅពេលដែលព្រះអង្គនាំដូនតារបស់យើងចេញពីអេស៊ីបមក ព្រះអម្ចាស់អើយ។
|
||
|
||
\s5
|
||
\v 54 ដូច្នេះ នៅពេលដែលព្រះបាទសាឡូម៉ូនបានបញ្ជាប់ការអធិស្ឋានទាំងនេះ និងបានទូលសូមព្រះអម្ចាស់រួចមក ស្តេចក្រោកចេញពីអាសនារបស់ព្រះអម្ចាស់ ក្រោកពីការលុតជង្គង់ដោយដៃរបស់ស្តេចលើកឡើងទៅលើមេឃ។
|
||
\v 55 ស្តេចក្រោកឡើង ហើយឲ្យពរដល់ប្រជាជនអ៊ីស្រាអែលទាំងអស់ឮៗថា៖
|
||
\v 56 «សូមឲ្យព្រះអម្ចាស់ប្រកបដោយព្រះពរ ដែលបានឲ្យបានជាជនអ៊ីិស្រាអែលបានសម្រាក ព្រះអង្គបានរក្សាសេចក្តីសន្យាទាំងអស់។ គ្មានពាក្យសន្យាណាមួយដែលព្រះអង្គសន្យាជាមួយម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គមិនបានសម្រេចនោះឡើយ ។
|
||
|
||
\s5
|
||
\v 57 សូមឲ្យព្រះអម្ចាស់ជាព្រះរបស់យើងគង់នៅជាមួយយើង ដូចដែលព្រះអង្គគង់នៅជាមួយបុព្វបុរសរបស់យើងដែរ។ សូមកុំឲ្យព្រះអង្គបោះបង់ចោលយើង ឬបំភ្លេចពួកយើងចោលឡើយ
|
||
\v 58 ដូច្នេះព្រះអង្គអាចទាញចិត្តយើងទៅរកព្រះអង្គ ដើម្បីឲ្យយើងរស់ស្របតាមមាគា៌ផ្លូវរបស់ព្រះអង្គ និងរក្សាបញ្ញត្ត ច្បាប់ និងបទបញ្ជារបស់ព្រះអង្គ ដែលព្រះអង្គបានបង្គាប់ដល់ដូនតារបស់យើង។
|
||
|
||
\s5
|
||
\v 59 សូមឲ្យពាក្យទាំងអស់ដែលទូលបង្គំបាននិយាយ ដែលទូលបង្គំទូលសូមនៅមុខព្រះអម្ចាស់ បានឮដល់ព្រះអង្គជាព្រះរបស់ពួកយើងរាល់ថ្ងៃ និងរាល់យប់ ដូច្នេះ ព្រះអង្គអាចជួយអ្នកបម្រើរបស់ព្រះអង្គ និងជួយប្រជារាស្រ្តអ៊ីស្រាអែលរបស់ព្រះអង្គ នៅរាល់ថ្ងៃដែលត្រូវការ
|
||
\v 60 នោះមនុស្សទាំងអស់នៅលើផែនដីនឹងដឹងថាព្រះអម្ចាស់ជាព្រះ ហើយគ្មានព្រះឯណាទៀតឡើយ!
|
||
\v 61 ដូច្នេះ សូមឲ្យចិត្តរបស់អ្នករាល់គ្នាស្មោះត្រង់ចំពោះព្រះអម្ចាស់ជាព្រះរបស់យើង ដើរតាមច្បាប់ របស់ព្រះអង្គ និងរក្សាបទបញ្ញត្តរបស់ទ្រង់ ដូចជានៅថ្ងៃនេះ។
|
||
|
||
\s5
|
||
\v 62 ដូច្នេះ ស្តេច និងប្រជាជនអ៊ីស្រាអែល ដែលនៅជាមួយស្តេចបានថ្វាយយញ្ញបូជាទៅព្រះអម្ចាស់។
|
||
\v 63 ព្រះបាទសាឡូម៉ូនបានថ្វាយតង្វាយទៅព្រះអម្ចាស់ដូចតទៅ៖ ថ្វាយគោចំនួនពីរម៉ឺនពីរពាន់ក្បាល ចៀមមួយសែនពីរម៉ឺនក្បាល។ ច្នេះស្តេច និងប្រជាជនអ៊ីស្រាអែល ដែលនៅជាមួយស្តេចបានឧទ្ទិសថ្វាយព្រះដំណាក់នោះទៅព្រះអម្ចាស់។
|
||
|
||
\s5
|
||
\v 64 នៅថ្ងៃដដែលនោះ ស្តេចបានញែកទីធ្លារកណ្តាលនៅខាងមុខព្រះវិហារថ្វាយព្រះអម្ចាស់សម្រាប់ថ្វាយតង្វាយដុតទាំងមូល តង្វាយម្សៅ និងខ្លាញ់របស់សត្វដែលជាយញ្ញបូជាមេត្រីភាព ព្រោះអាសនាលង្ហិន ដែលនៅចំពោះព្រះអម្ចាស់តូចពេក ពុំអាចដាក់តង្វាយដុតទាំងមូល តង្វាយម្សៅ និងខ្លាញ់របស់សត្វដែលជាយញ្ញបូជាមេត្រីភាពបានទេ។
|
||
|
||
\s5
|
||
\v 65 ដូច្នេះ ព្រះបាទសាឡូម៉ូនបានប្រកាសពិធីបុណ្យនៅពេលនោះ ហើយជនជាតិអ៊ីស្រាអែលដែលនៅជាមួយទ្រង់មានចំនួនដ៏ច្រើន គេមកពីក្រុងហាម៉ាត់ រហូតដល់ទឹកធ្លាក់នៅស្រុកអេស៊ីប នៅមុខព្រះអម្ចាស់ជាព្រះរបស់យើងអស់រយៈពេលប្រាំពីរថ្ងៃ ហើយថែមប្រាំពីរថ្ងៃទៀត ទាំងអស់ដប់បួនថ្ងៃ។
|
||
\v 66 នៅថ្ងៃទីប្រាំបីស្តេចបានឲ្យបណ្តាជនចេញទៅ ហើយពួកគេបានឲ្យពរស្តេច និងត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយអំណរ និងមានដួងចិត្តសប្បាយដោយសារការល្អដែលព្រះអម្ចាស់បានប្រទានដល់ដាវីឌជាអ្នកបម្រើព្រះអង្គ និងដល់ប្រជារាស្រ្តអ៊ីស្រាអែលទាំងអស់ផង។
|
||
|
||
\s5
|
||
\c 9
|
||
\cl ជំពូក ៩
|
||
\p
|
||
\v 1 ក្រោយពីព្រះបាទសាឡូម៉ូនបានបញ្ចប់ការសង់ដំណាក់របស់ព្រះអម្ចាស់ និងវាំងរបស់ស្តេច ហើយក្រោយពីស្តេចសម្រេចបាននូវអ្វីដែលស្តេចចង់ធ្វើរួចមកហើយ
|
||
\v 2 ព្រះអម្ចាស់បានយាងមកជួបព្រះបាទសាឡូម៉ូនជាលើកទីពីរ ដូចដែលព្រះអង្គបានមកជួបស្តេចនៅគីបៀនដែរ។
|
||
|
||
\s5
|
||
\v 3 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកកាន់ស្តេចថា៖ «យើងបានឮសេចក្តីអធិស្ឋាន និងការទូលអង្វរបស់អ្នកដែលអ្នកបានសុំពីយើងហើយ។ យើងបានញែកដំណាក់នេះ គឺដំណាក់ដែលអ្នកបានសង់សម្រាប់យើង ដើម្បីឲ្យនាមយើងនៅទីនេះជារៀងរហូត។ ភ្នែក និងដួងចិត្តរបស់យើងនឹងនៅទីនោះគ្រប់ពេល។
|
||
|
||
\s5
|
||
\v 4 សម្រាប់អ្នក បើអ្នកដើរនៅចំពោះយើងដូចជាដាវីឌជាបិតារបស់អ្នកបានដើរដោយចិត្តស្មោះត្រង់ និងដោយសុច្ចរិត ដោយស្តាប់បង្គាប់គ្រប់ទាំងបទបពាា្ជដែលយើងបានបង្គាប់អ្នក និងរក្សាច្បាប់ និងវិន័យរបស់យើង
|
||
\v 5 នោះយើងនឹងឲ្យរាជ្យរបស់អ្នកនៅលើអ៊ីស្រាអែលនៅគង់វង្សរហូតទៅ ដូចជាយើងបានសន្យាជាមួយដាវីឌជាបិតារបស់អ្នកថា៖ «កូនចៅរបស់អ្នកនឹងសោយរាជ្យលើអ៊ីស្រាអែលរៀងរហូតតទៅ»។
|
||
|
||
\s5
|
||
\v 6 ប៉ុន្តែ បើអ្នកបែរឆ្ងាយពីយើង ទោះបីជាអ្នក ឬកូនរបស់អ្នកក្តី ហើយមិនរក្សាបញ្ញត្ត និងច្បាប់របស់យើងដែលយើងបានប្រគល់ដល់អ្នក ហើយបើអ្នកទៅថ្វាយបង្គំព្រះផ្សេង និងឱនក្បាលនៅចំពោះព្រះទាំងនោះ
|
||
\v 7 នោះយើងនឹងដកអ៊ីស្រាអែលចេញពីទឹកដីដែលយើងបានប្រគល់ដល់ពួកគេ ហើយដំណាក់ដែលយើងបានញែកសម្រាប់នាមយើងនេះមិនខាន យើងនឹងរំលាយចោលពីមុខយើង ហើយអ៊ីស្រាអែលនឹងត្រូវគេមើលងាយ និងចំអកឲ្យក្នុងចំណោមមនុស្សទាំងឡាយ។
|
||
|
||
\s5
|
||
\v 8 វិហារនេះនឹងត្រូវខ្ទេចខ្ទីអស់ ហើយអស់អ្នកដែលបានដើរឆ្លងកាត់ទីនេះនឹងរន្ធត់ និងហួសចិត្ត។ ពួកគេនឹងសួរគ្នាថា៖ «តើហេតុអ្វីបានជាព្រះអម្ចាស់ធ្វើបែបនេះជាមួយនឹងទឹកដី និងដំណាក់មួយនេះ»?
|
||
\v 9 អ្នកផ្សេងទៀតនឹងឆ្លើយថា៖ «ដោយសារពួកគេបោះបង់ព្រះអម្ចាស់ជាព្រះរបស់ពួកគេចោល ជាព្រះដែលនាំបុព្វបុរសរបស់ពួកគេចេញពីទឹកដីអេស៊ីប ហើយពួកគេទៅគោរពព្រះដទៃ និងឱនក្បាលចំពោះព្រះទាំងនោះ និងថ្វាយបង្គំផង។ ហេតុនេះហើយបានជាព្រះអម្ចាស់បាននាំមហន្តរាយទាំងអស់នេះមកលើពួកគេ»។
|
||
|
||
\s5
|
||
\v 10 នៅចុងឆ្នាំទីម្ភៃ ដែលព្រះបាទសាឡូម៉ូនបានបញ្ចប់ការសង់អគារទាំងពីរនោះ គឺព្រះវិហាររបស់ព្រះអម្ចាស់ និងវាំងរបស់ស្តេច។
|
||
\v 11 ឥឡូវនេះ ព្រះបាទហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុសបានថ្វាយឈើតាត្រៅ ឈើកកោះ និងមាសដល់ព្រះបាទសាឡូម៉ូន តាមដែលស្តេចត្រូវការ ដូច្នេះ ព្រះបាទសាឡូម៉ូនបានប្រទានក្រុងម្ភៃនៅក្នុងទឹកដីកាលីឡេដល់ស្តេចហ៊ីរ៉ាម។
|
||
|
||
\s5
|
||
\v 12 ព្រះបាទហ៊ីរ៉ាមយាងពីក្រុងទីរ៉ុស ដើម្បីទតមើលក្រុងដែលព្រះបាទសាឡូម៉ូនបានថ្វាយដល់ទ្រង់ ប៉ុន្តែស្តេចមិនពេញចិត្តទេ។
|
||
\v 13 ដូច្នេះព្រះបាទហ៊ីរ៉ាមទូលថា៖ «តើក្រុងទាំងនេះឬដែលព្រះអង្គប្រទានដល់ទូលបង្គំ»? ព្រះបាទហ៊ីរ៉ាមហៅក្រុងទាំងនោះថា «កាបួល» ដែលគេហៅរហូតមកដល់សព្វថ្ងៃនេះ។
|
||
\v 14 ព្រះបាទហ៊ីរ៉ាមបានបញ្ជូនមាស១២០ហាបមកថ្វាយព្រះបាទសាឡូម៉ូន។
|
||
|
||
\s5
|
||
\v 15 ខាងក្រោមនេះជាមូលហតុដែលព្រះបាទសាឡូម៉ូនបានកែនមនុស្សមកធ្វើការ៖ ដើម្បីសង់ព្រះវិហារបស់ព្រះអម្ចាស់ និងវាំងរបស់ព្រះអង្គ សង់នៅមីឡូ និងសង់ជញ្ជាំងក្រុងយេរូសាឡឹម ក្រុងហាសោរ ក្រុងមេគីដោ និងក្រុងកេស៊ើរ។
|
||
\v 16 ផារោនជាស្តេចស្រុកអេស៊ីបបានវាយដណ្ដើមយកក្រុងកេស៊ើរ។ ស្តេចបានដុតក្រុងនោះ និងសម្លាប់ជនជាតិកាណាននៅក្នុងក្រុងនោះ។ បន្ទាប់មក ព្រះចៅផារោនបានឲ្យក្រុងនោះទៅបុត្រីរបស់ទ្រង់ ដែលជាមហេសីរបស់ព្រះបាទសាឡូម៉ូន ជាអំណោយថ្ងៃមង្គលការ។
|
||
|
||
\s5
|
||
\v 17 ដូច្នេះ ព្រះបាទសាឡូម៉ូនបានសង់ក្រុងកេស៊ើរ ក្រុងបេតហូរ៉ូន ផ្នែកខាងក្រោមឡើងវិញ
|
||
\v 18 ក្រុងបាឡាត ក្រុងថាត់ម៉ោរ ដែលនៅតំបន់វាលរហោស្ថានក្នុងទឹកដីស្រុកយូដា
|
||
\v 19 និងក្រុងដែលជាឃ្លាំងដែលជាកម្មសិទ្ធិរបស់ទ្រង់ និងក្រុងសម្រាប់ដាក់រទេះចំបាំង និងក្រុងសម្រាប់ទ័ពសេះ និងអ្វីៗដែលស្តេចសព្វព្រះទ័យសង់នៅក្នុងក្រុងយេរូសាឡឹម នៅស្រុកលីបង់ និងនៅក្នុងទឹកដីដែលទ្រង់គ្រប់គ្រង។
|
||
|
||
\s5
|
||
\v 20 ដោយសារមនុស្សទាំងអស់ដែលនៅសេសសល់ពីជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរេស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ដែលមិនមែនជាប្រជាជនអ៊ីស្រាអែល
|
||
\v 21 កូនចៅរបស់ពួកគេដែលបានបន្តរស់នៅក្នុងទឹកដីនេះ គឺអស់អ្នកដែលជនជាតិអ៊ីស្រាអែលមិនអាចបំផ្លាញបានទាំងស្រុង ព្រះបាទសាឡូម៉ូនបានឲ្យពួកគេធ្វើការយ៉ាងធ្ងន់ ដែលពួកគេនៅមានរហូតដល់សព្វថ្ងៃ។
|
||
|
||
\s5
|
||
\v 22 ទោះជាយ៉ាងណាក៏ដោយ ព្រះបាទសាឡូម៉ូនមិនបានបង្ខំឲ្យជនជាតិអ៊ីស្រាអែលធ្វើការធ្ងន់ឡើយ។ ផ្ទុយទៅវិញពួកគេបានក្លាយជាទាហានរបស់ស្តេច ជាអ្នកគ្រប់គ្រង ជាអ្នកមើលខុសត្រូវ ជាមេបញ្ជាការរទេះចំបាំង និងអ្នកជិះសេះរបស់ស្តេច។
|
||
|
||
\s5
|
||
\v 23 អ្នកទាំងនេះក៏ជាមេបញ្ជាការ ដែលបានគ្រប់គ្រងលើអ្នកមើលខុសត្រូវលើអ្នកធ្វើការថ្វាយព្រះបាទសាឡូម៉ូនមាន ៥៥០នាក់ សុទ្ធតែជាអ្នកដែលមើលខុសត្រូវលើអ្នកធ្វើការ។
|
||
|
||
\s5
|
||
\v 24 បុត្រីរបស់ព្រះចៅផារោនផ្លាស់ពីក្រុងរបស់ព្រះបាទដាវីឌទៅឯដំណាក់ដែលព្រះបាទសាឡូម៉ូនបានសង់ថ្វាយព្រះនាង។ ក្រោយមក ព្រះបាទសាឡូម៉ូនបានសង់នៅមីឡូ។
|
||
|
||
\s5
|
||
\v 25 ព្រះបាទសាឡូម៉ូនបានថ្វាយតង្វាយមួយឆ្នាំបីដង មានតង្វាយដុត តង្វាយមេត្រីភាពនៅលើអាសនាដែលបានសង់ថ្វាយព្រះអម្ចាស់ បានដុតគ្រឿងក្រអូបនៅលើអាសនាដែលនៅចំពោះព្រះអម្ចាស់។ ដូច្នេះ ព្រះអង្គបានបញ្ចប់ការសង់ព្រះវិហារ ហើយឥឡូវនេះ បានដាក់ឲ្យប្រើប្រាស់។
|
||
|
||
\s5
|
||
\v 26 ព្រះបាទសាឡូម៉ូនបានធ្វើសំពៅនៅអេស៊ាន-គេប៊ើរ ជិតក្រុងអេឡាត ដែលនៅមាត់សមុទ្រកក់ក្នុងទឹកដីអេដុម។
|
||
\v 27 ព្រះបាទហ៊ីរ៉ាមបានបញ្ជូនអ្នកបម្រើរបស់ស្តេចទៅជួបកងទ័ពជើងទឹករបស់ព្រះបាទសាឡូម៉ូន ជាអ្នកដែលស្ទាត់ជំនាញខាងសមុទ្រ ជាមួយអ្នកបម្រើផ្ទាល់របស់ព្រះបាទសាឡូម៉ូន។
|
||
\v 28 ពួកគេបានទៅដល់ស្រុកអូភារជាមួយអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូន។ ពីទីនោះពួកគេបាននាំយកមាស ៤២០ហាបថ្វាយព្រះបាទសាឡូម៉ូន។
|
||
|
||
\s5
|
||
\c 10
|
||
\cl ជំពូក ១០
|
||
\p
|
||
\v 1 នៅពេលដែលព្រះនាងសេបា បានឮពីភាពល្បីល្បាញរបស់ព្រះបាទសាឡូម៉ូនទាក់ទងនឹងព្រះនាមរបស់ព្រះអម្ចាស់ ព្រះនាងបានមកសាកល្បងជាមួយនឹងសំណួរដ៏ពិបាកៗ។
|
||
\v 2 ព្រះនាងមកក្រុងយេរូសាឡឹមជាមួយក្បួនដង្ហែយ៉ាងវែង ជាមួយអូដ្ឋដែលមានដឹកគ្រឿងក្រអូប មានមាសជាច្រើន និងថ្មមានតម្លៃជាច្រើនដែរ។ នៅពេលដែលព្រះនាងមកដល់ ព្រះនាងបានទូលព្រះបាទសាឡូម៉ូននូវអ្វីដែលមាននៅក្នុងចិត្តព្រះនាង។
|
||
|
||
\s5
|
||
\v 3 ព្រះបាទសាឡូម៉ូនបានឆ្លើយគ្រប់សំណួរដែលព្រះនាងបានសួរ។ គ្មានសំណួរអ្វីមួយដែលព្រះនាងសួរហើយព្រះបាទសាឡូម៉ូនឆ្លើយមិនបាននោះទេ។
|
||
\v 4 នៅពេលដែលព្រះនាងសេបាបានឃើញពីប្រាជ្ញារបស់ព្រះបាទសាឡូម៉ូន ឃើញវាំងដែលស្តេចបានសង់
|
||
\v 5 អាហារនៅលើតុរបស់ស្តេច ការអង្គុយរបស់អ្នកបម្រើស្តេច ការងាររបស់អ្នកបម្រើស្តេច និងសំលៀកបំពាក់របស់ពួកគេ និងពួកមហាតលិក និងរបៀបក្នុងការថ្វាយតង្វាយដុតនៅក្នុងដំណាក់របស់ព្រះអម្ចាស់ នោះព្រះនាងក៏ភ្លេចដកដង្ហើម។
|
||
|
||
\s5
|
||
\v 6 ព្រះនាងទូលទៅស្តេចថា៖ «អ្វីដែលខ្ញុំម្ចាស់បានឮពីពាក្យសំដី និងពីប្រាជ្ញារបស់ព្រះអង្គនៅក្នុងទឹកដីរបស់ខ្ញុំម្ចាស់ជាការពិតមែន។
|
||
\v 7 ខ្ញុំម្ចាស់មិនជឿលើអ្វីដែលខ្ញុំម្ចាស់បានឮទេ រហូតដល់ខ្ញុំម្ចាស់បានមកដល់ទីនេះ ហើយឥឡូវនេះ ភ្នែករបស់ខ្ញុំម្ចាស់បានឃើញហើយ។ អ្វីដែលគេបាននិយាយពីប្រាជ្ញា និងទ្រព្យសម្បត្តិរបស់ព្រះអង្គមិនដល់ពាក់កណ្តាលផង! ព្រះអង្គពិតជាល្បីដូចដែលខ្ញុំម្ចាស់បានឮពីព្រះអង្គមែន។
|
||
|
||
\s5
|
||
\v 8 មហេសីទាំងអស់របស់ទ្រង់ពិតជាមានពរមែន អ្នកបម្រើរបស់ព្រះអង្គពិតជាមានពរដែលអាចនៅតែឈចំពោះព្រះអង្គ ព្រោះគេបានឮពីប្រាជ្ញារបស់ព្រះអង្គ។
|
||
\v 9 សូមសរសើរតម្កើងព្រះអម្ចាស់ជាព្រះរបស់ព្រះអង្គ ដែលបានដាក់អំណរនៅក្នុងព្រះអង្គ ដែលបានដាក់ព្រះអង្គនៅលើបល្ល័ង្កស្រុកអ៊ីស្រាអែល។ ដោយសារព្រះអម្ចាស់ស្រឡាញ់អ៊ីស្រាអែលរហូតទៅ ព្រះអង្គបានឲ្យទ្រង់ក្លាយជាស្តេច ដើម្បីឲ្យទ្រង់បានគ្រងរាជ្យដោយយុត្តិធម៌ និងដោយសេចក្តីសុចរិត។
|
||
|
||
\s5
|
||
\v 10 ព្រះនាងបានថ្វាយមាស ១២០ហាប រួមជាមួយគ្រឿងក្រអូប និងត្បូងយ៉ាងច្រើនផង។ មិនដែលមានអ្នកណាបានថ្វាយគ្រឿងក្រអូបដ៏ច្រើនដូចដែលព្រះនាងសេបាបានថ្វាយទៅព្រះបាទសាឡូម៉ូននោះឡើយ។
|
||
|
||
\s5
|
||
\v 11 ទាហានជើងទឹករបស់ព្រះបាទហ៊ីរ៉ាម ដែលបាននាំមាសពីស្រុកអូភារ ក៏បានដឹកឈើខ្លឹមចន្ទន៍ និងត្បូងយ៉ាងច្រើនមកដែរ។
|
||
\v 12 ស្តេចបានយកឈើខ្លឹមចន្ទន៍មកធ្វើជាសសររបស់ព្រះវិហាររបស់ព្រះអម្ចាស់ និងវាំងរបស់ស្តេច និងធ្វើជាពិណ និងឃឹមសម្រាប់អ្នកចម្រៀងដែរ។ មិនដែលមានឈើខ្លឹមចន្ទន៍ណាល្អដូចឈើនេះ ដែលបានឃើញ ឬបាននាំមកស្រុកអ៊ីស្រាអែលទៀតឡើយ។
|
||
|
||
\s5
|
||
\v 13 ព្រះបាទសាឡូម៉ូនបានប្រទានអ្វីៗគ្រប់យ៉ាងដល់ព្រះនាងសេបា គឺគ្រប់អ្វីដែលព្រះនាងចង់បាន អ្វីក៏ដោយឲ្យតែព្រះនាងសុំពីលើអ្វីដែលព្រះបាទសាឡូម៉ូនបានប្រទានដល់ព្រះនាងនៅក្នុងវាំង។ ដូច្នេះ ព្រះនាងក៏បានត្រឡប់ទៅទឹកដីរបស់ព្រះនាងជាមួយអ្នកបម្រើរបស់ព្រះនាងវិញ។
|
||
|
||
\s5
|
||
\v 14 ឥឡូវនេះ មាសដែលគេបានថ្វាយដល់ព្រះបាទសាឡូម៉ូនក្នុងមួយឆ្នាំ គឺ៦៦៦ហាប
|
||
\v 15 ក្រៅពីមាសដែលអ្នកជំនួញ និងឈ្មួញបានថ្វាយស្តេច។ ស្ដេចទាំងអស់នៃស្រុកអារ៉ាប់ និងពួកអ្នកដឹកនាំនៅក្នុងប្រទេសក៏បានយកមាស និងប្រាក់មកថ្វាយព្រះបាទសាឡូម៉ូនដែរ។
|
||
|
||
\s5
|
||
\v 16 ព្រះបាទសាឡូម៉ូនឲ្យគេធ្វើខែលធំៗពីមាសចំនួនពីររយ។ ខែលនីមួយៗមានទម្ងន់ប្រាំមួយរយតម្លឹង។
|
||
\v 17 ស្តេចក៏ធ្វើខែលតូចៗបីរយពីមាសដែរ។ ខែលនិមួយៗមានទម្ងន់ប្រាំមួយនាលិ ស្តេចបានដាក់របស់ទាំងនោះនៅក្នងវាំងស្រុកលីបង់។
|
||
|
||
\s5
|
||
\v 18 បន្ទាប់មក ស្តេចបានធ្វើបល្ល័ង្កមួយយ៉ាងធំពីភ្លុក និងស្រោបដោយមាសសុទ្ធ។
|
||
\v 19 មានជណ្តើរប្រាំមួយកាំឡើងទៅលើបល្ល័ង្ក ហើយនៅខាងក្រោយបល្ល័ង្កនោះមានរាងមូល។ មានកំណល់ដៃនៅសងខាង ហើយមានតោពីរនៅខាងមុខកំណល់ដៃនោះ។
|
||
\v 20 មានតោដប់ពីរនៅលើជណ្តើរ មានម្ខាងប្រាំមួយ។ គ្មានបល្ល័ង្កណាមួយក្នុងនគរផ្សេងដូចបល្ល័ង្កនេះឡើយ។
|
||
|
||
\s5
|
||
\v 21 ពែងដែលព្រះបាទសាឡូម៉ូនប្រើសុទ្ធតែធ្វើពីមាស ហើយពែងនៅក្នុងវាំងឯព្រៃស្រុកលីបង់សុទ្ធតែធ្វើពីមាសសុទ្ធ។ គ្មានអ្វីមួយធ្វើពីប្រាក់ទេ ព្រោះប្រាក់ក្នុងរាជ្យព្រះបាទសាឡូម៉ូនគេមិនរាប់ថាជារបស់មានតម្លៃទេ។
|
||
\v 22 ស្តេចមានកងទ័ពជើងទឹកដែលចេញសំពៅទៅសមុទ្រ ជាមួយនឹងកងទ័ពជើងទឹករបស់ព្រះបាទហ៊ីរ៉ាម។ រៀងរាល់បីឆ្នាំម្តងកងទ័ពជើងទឹកបាននាំមាស ប្រាក់ និង ភ្លុក ក្ងោក និងស្វាផងដែរ។
|
||
|
||
\s5
|
||
\v 23 ព្រះបាទសាឡូម៉ូនមានទ្រព្យសម្បត្តិ និងប្រាជ្ញាលើស្តេចណាៗទាំងអស់។
|
||
\v 24 មនុស្សនៅផែនដីទាំងមូលចង់ជួបព្រះបាទសាឡូម៉ូន ដើម្បីឮពីប្រាជ្ញារបស់ស្តេច ដែលព្រះជាម្ចាស់បានដាក់ក្នុងចិត្តរបស់ស្តេច។
|
||
\v 25 អ្នកដែលបានមកជួបស្តេចបាននាំសួយសារអាករ ភាជន៍ធ្វើពីប្រាក់ និងមាស សំលៀកបំពាក់ គ្រឿងសស្ត្រាវុធ គ្រឿងក្រអូប សេះ និងលា ពីមួយឆ្នាំទៅមួយឆ្នាំ។
|
||
|
||
\s5
|
||
\v 26 ព្រះបាទសាឡូម៉ូនបានប្រមូលរទេះចម្បាំង និងទ័ពសេះ។ ស្តេចមានរទេះចម្បាំង១៤០០ និងទ័ពសេះមួយម៉ឺនពីរពាន់នាក់ ដែលស្តេចបានឲ្យពួកគេនៅក្រុងដែលដាក់រទេះចម្បាំង និងនៅជាមួយព្រះអង្គផ្ទាល់នៅក្រុងយេរូសាឡឹម។
|
||
\v 27 ស្តេចមានប្រាក់នៅក្នុងក្រុងយេរូសាឡឹមច្រើនដូចថ្មនៅតាមផ្លូវ។ ព្រះអង្គមានឈើតាត្រៅសម្បូរដូចដើមឧទុម្ពរ ដែលដុះនៅតាមវាលទំនាប។
|
||
|
||
\s5
|
||
\v 28 ព្រះបាទសាឡូម៉ូនមានសេះ ដែលទិញពីអេស៊ីប និងពីគីលីគាមក។ ឈ្មួញរបស់ស្តេចបានទិញសេះទាំងនោះទាំងហ្វូង តាមតម្លៃក្នុងមួយហ្វួងៗ។
|
||
\v 29 រទេះសម្បូរបានទិញមកពីស្រុកអេស៊ីប មួយថ្លៃ ៦០០ស្លឹងជាប្រាក់ ហើយសេះមួយថ្លៃ១៥០ស្លឹង។ សេះ និងរទេះទាំងនេះ គឺលក់ទៅឲ្យស្ដេចទាំងប៉ុន្មាននៃជនជាតិហេត និងស្ដេចនៃជនជាតិអារ៉ាមដែរ។
|
||
|
||
\s5
|
||
\c 11
|
||
\cl ជំពូក ១១
|
||
\p
|
||
\v 1 ព្រះបាទសាឡូម៉ូនបានស្រឡាញ់ស្រី្តជនជាតិបរទេសជាច្រើននាក់៖ មានបុត្រីរបស់ស្តេចផារោន ស្ត្រីជនជាតិម៉ូអាប់ ជនជាតិអាំម៉ូន ជនជាតិអេដុម ជនជាតិស៊ីដូន និងជនជាតិហេត
|
||
\v 2 ជាជាតិដែលព្រះអម្ចាស់បានមានបន្ទូលហាមជនជាតិអ៊ីស្រាអែលថា៖ «កុំឲ្យរៀបការជាមួយពួកគេ ហើយកុំឲ្យពួកគេរៀបការជាមួយកូនស្រីៗរបស់អ្នករាល់គ្នា ដោយសារពួកគេនឹងទាក់ទាញចិត្តអ្នករាល់គ្នាទៅព្រះរបស់ពួកគេ»។ ប៉ុន្តែ ព្រះបាទសាឡូម៉ូនស្រឡាញ់ស្ត្រីទាំងនេះ។
|
||
|
||
\s5
|
||
\v 3 ព្រះបាទសាឡូម៉ូនមានមហេសី៧០០នាក់ និងស្រីស្នំ៣០០នាក់។ មហេសីទាំងឡាយរបស់ស្តេចបានឲ្យចិត្តរបស់ស្តេចងាកឆ្ងាយពីព្រះអម្ចាស់។
|
||
\v 4 នៅពេលដែលព្រះបាទសាឡូម៉ូនចាស់ទៅ មហេសីរបស់ស្តេចបានបង្វែរចិត្តរបស់ស្តេចទៅព្រះរបស់ពួកគេ ដួងចិត្តរបស់ស្តេចមិនបានចុះចូលជាមួយព្រះជាម្ចាស់ជាព្រះទាំងស្រុងទេ គឺមិនដូចព្រះបាទដាវីឌជាបិតារបស់ស្តេចឡើយ។
|
||
|
||
\s5
|
||
\v 5 ព្រះបាទសាឡូម៉ូនបានដើរតាមព្រះអាសថារ៉ូត ជាព្រះរបស់ជនជាតិស៊ីដូន និងព្រះមីលកូម ជារូបព្រះគួរស្អប់ខ្ពើមរបស់ជនជាតិអាំម៉ូន។
|
||
\v 6 ព្រះបាទសាឡូម៉ូនបានធ្វើអំពើអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ស្តេចមិនបានដើរតាមព្រះអម្ចាស់ទាំងស្រុងឡើយ មិនដូចព្រះបាទដាវីឌជាបិតារបស់ស្តេចឡើយ។
|
||
|
||
\s5
|
||
\v 7 បន្ទាប់មក ព្រះបាទសាឡូម៉ូនបានសង់ទីខ្ពស់មួយនៅលើភ្នំ សម្រាប់ព្រះកេម៉ូសនៅទល់មុខក្រុងយេរូសាឡឹម ជាព្រះគួរស្អប់ខ្ពើមរបស់ជនជាតិម៉ូអាប់ និងព្រះម៉ូឡុក ជាព្រះគួរស្អប់ខ្ពើមរបស់ជនជាតិអាំម៉ូន។
|
||
\v 8 ស្តេចក៏បានសង់ទីខ្ពស់សម្រាប់មហេសីបរទេសរបស់ស្តេចដែរ ដែលជាកន្លែងថ្វាយគ្រឿងក្រអូប និងយញ្ញបូជាទៅព្រះរបស់ពួកគេនៅកន្លែងនោះ។
|
||
|
||
\s5
|
||
\v 9 ព្រះអម្ចាស់បានពិរោធនឹងព្រះបាទសាឡូម៉ូនយ៉ាងខ្លាំង ដោយសារស្តេចបានបែរព្រះទ័យចេញពីព្រះអង្គ ជាព្រះរបស់អ៊ីស្រាអែល ទោះបីជាស្តេចបានជួបជាមួយព្រះអង្គពីរដង
|
||
\v 10 ហើយព្រះអង្គបានបង្គាប់ស្តេចអំពីរឿងទាំងនេះ ដែលថាស្តេចមិនអាចដើរតាមព្រះដ៏ទៃជាដាច់ខាត។ ប៉ុន្តែ ព្រះបាទសាឡូម៉ូនមិនបានធ្វើតាមការបង្គាប់របស់ព្រះអម្ចាស់ឡើយ។
|
||
|
||
\s5
|
||
\v 11 ដូច្នេះហើយ បានជាព្រះអម្ចាស់មានបន្ទូលមកកាន់សាឡូម៉ូនថា៖ «ដោយសារអ្នកធ្វើការទាំងនេះ ហើយមិនបានរក្សាសម្ពន្ធមេត្រី និងច្បាប់របស់យើង ដែលយើងបានបង្គាប់ដល់អ្នក យើងនឹងហែករាជ្យរបស់អ្នក និងឲ្យដល់អ្នកបម្រើរបស់អ្នក។
|
||
\v 12 ទោះជាយ៉ាងណាក៏ដោយ ដោយយល់ដល់ព្រះបាទដាវីឌជាបិតារបស់អ្នក យើងនឹងមិនធ្វើការនេះកើតឡើងក្នុងថ្ងៃអាយុរបស់អ្នកទេ ប៉ុន្តែ យើងនឹងហែកនៅក្នុងដៃបុត្ររបស់អ្នក។
|
||
\v 13 យើងនឹងមិនហែកអាណាចក្រទាំងអស់ឡើយ យើងនឹងឲ្យកុលសម្ព័ន្ធមួយទៅកូនរបស់អ្នក ដោយយល់ដល់ព្រះបាទដាវីឌជាអ្នកបម្រើរបស់យើង និងយល់ដល់ក្រុងយេរូសាឡឹម ដែលយើងបានជ្រើសរើស។
|
||
|
||
\s5
|
||
\v 14 បន្ទាប់មក ព្រះអម្ចាស់បណ្តាលឲ្យមានគូវិវាទរបស់ព្រះបាទសាឡូម៉ូនងើបឡើង គឺលោកហាដាឌ ជាអ្នកស្រុកអេដុម។
|
||
\v 15 លោកជារាជវង្សរបស់ស្ដេចស្រុកអេដុម។ នៅពេលដែលព្រះបាទដាវីឌគង់នៅអេដុំ លោកយ៉ូអាប់ជាមេទ័ពបានឡើងទៅដុតសាកសពបុរសទាំងអស់ដែលបានលោកសម្លាប់រួចហើយនៅស្រុកអេដុម។
|
||
\v 16 និងទាហានអ៊ីស្រាអែលនៅទីនោះប្រាំមួយខែរហូតបានសម្លាប់បុរសៗទាំងអស់នៅស្រុកអេដុម។
|
||
\v 17 ប៉ុន្តែ លោកហាដាឌអ្នកបម្រើរបស់ឪពុកលោកបាននាំលោកជាមួយអ្នកស្រុកអេដុមផ្សេងទៀតទៅស្រុកអេស៊ីបតាំងពីលោកនៅក្មេងនៅឡើយ។
|
||
|
||
\s5
|
||
\v 18 ពួកគេចាកចេញពីស្រុកម៉ាឌានទៅដល់ស្រុកប៉ារ៉ាន ពួកគេនាំប្រុសៗជាមួយពួកគេ ទៅស្រុកអេស៊ីប ទៅជួបព្រះចៅផារោនជាស្តេចស្រុកអេស៊ីប។ ស្តេចបានឲ្យផ្ទះសំបែង និងអាហារ ព្រមទាំងដីធ្លីឲ្យលោកទៀតផង។
|
||
\v 19 ស្តេចផារោនពេញចិត្តនឹងលោកហាដាឌយ៉ាងខ្លាំង ដូច្នេះ ស្តេចក៏លើប្អូនថ្លៃរបស់ស្តេចឲ្យធ្វើជាភរិយាលោក ជាប្អូនស្រីរបស់ព្រះមហាក្សត្រិយានីថាផ្នេស។
|
||
|
||
\s5
|
||
\v 20 ប្អូនស្រីរបស់ព្រះមហាក្សត្រិយានីថាផ្នេសបានបង្កើតកូនប្រុសមួយឲ្យលោកាហាដាឌ។ ពួកគេបានដាក់ឈ្មោះថាកេនូបាត។ ព្រះមហាក្សត្រិយានីថាផ្នេសបានចិញ្ចឹមកូននោះនៅក្នុងវាំងរបស់ព្រះចៅផានរោន។ ដូច្នេះ កេនូបាតរស់នៅក្នុងវាំងស្តេចផារោន។
|
||
\v 21 នៅពេលដែលលោកនៅស្រុកអេស៊ីបនៅឡើយ លោកហាដាឌបានឮថាស្តេចដាវីឌបានសុគតហើយ ហើយលោកមេទ័ពយ៉ូអាប់បានស្លាប់ហើយដែរ នោះលោកក៏បានទូលទៅស្តេចផារោនថា៖ «ចូរឲ្យទូលបង្គំចេញទៅស្រុករបស់ទូលបង្គំវិញផង»។
|
||
\v 22 បន្ទាប់មក ស្តេចផារោនមានរាជឱង្ការទៅគាត់ថា៖ «តើអ្នកនៅជាមួយយើងមានខ្វះខាតអ្វីទៀត ដែលធ្វើឲ្យអ្នកចង់ទៅស្រុករបស់អ្នកវិញ»? លោកហាដាឌទូលថា៖ «មិនមានអ្វីខ្វះខាតអ្វីទេព្រះអង្គ តែសូមអនុញ្ញាត្តិឲ្យទូលបង្គំទៅផង»។
|
||
|
||
\s5
|
||
\v 23 ព្រះជាម្ចាស់ក៏ឲ្យមានម្នាក់ទៀតងើបឡើងប្រឆាំងនឹងព្រះបាទសាឡូម៉ូនដែរ គឺលោករេសោន ជាកូនរបស់លោកអេលីយ៉ាដា ដែលបានរត់ពីព្រះបាទហាដា-រេស៊ើរ ជាស្ដេចស្រុកសូបាជាចៅហ្វាយរបស់ខ្លួន។
|
||
\v 24 លោករេសោនបានប្រមូលមនុស្សប្រុសជាច្រើនមកជាមួយលោក ហើយលោកក្លាយជាមេក្រុមលើក្រុមតូចនោះ នៅពេលដែលស្តេចដាវីឌបានវាយប្រហារក្រុមរបស់លោករេសោនជាអ្នកស្រុកស្រុកសូបា។ អ្នកស្រុកសូបាទាំងនោះបានរត់ទៅក្រុងដាម៉ាស ហើយរស់នៅទីនោះ ហើយលោករេសោនបានគ្រប់គ្រងក្រុងដាម៉ាស។
|
||
\v 25 លោកជាសត្រូវរបស់អ៊ីស្រាអែលក្នុងរាជ្យរបស់ព្រះបាទសាឡូម៉ូន គឺលោកតែងតែធ្វើទុក្ខបុកម្នេញអ៊ីស្រាអែល។ លោករេសោន តែងតែស្អប់ជនជាតិអ៊ីស្រាអែល ហើយបានឡើងសោយរាជ្យលើស្រុកអារ៉ាម។
|
||
|
||
\s5
|
||
\v 26 លោកយេរ៉ូបោមជាកូនរបស់លោកនេបាតមកពីកុលសម្ព័ន្ធអេប្រាអ៊ីម នៅស្រុកសេរេដា ជាអ្នកគ្រប់គ្រង់របស់ព្រះបាទសាឡូម៉ូន ម្ដាយរបស់លោកឈ្មោះសេរូអា ជាស្ត្រីមេម៉ាយក៏បានបះបោរប្រឆាំងនឹងស្ដេចដែរ។
|
||
\v 27 មូលហេតុដែលធ្វើឲ្យលោកប្រឆាំងនឹងស្តេច ព្រោះព្រះបាទសាឡូម៉ូនបានសង់កន្លែងមួយនៅមីឡូ និងជួសជុលកំពែងបាក់បែកនៅក្រុងព្រះបាទដាវីឌជាបិតារបស់ទ្រង់។
|
||
|
||
\s5
|
||
\v 28 លោកយេរ៉ូបោមជាមនុស្សដ៏អង់អាច។ ព្រះបាទសាឡូម៉ូនបានឃើញថាលោកជាបុរសវ័យក្មេងដែលក្លៀវក្លា ដូច្នេះហើយ ស្តេចបានឲ្យលោកគ្រប់គ្រងលើអ្នកធ្វើការក្នុងគ្រួសាររបស់លោកយ៉ូសែប។
|
||
\v 29 នៅក្នុងពេលនោះ នៅពេលដែលលោកយេរ៉ូបោមចេញពីក្រុងយេរូសាឡឹមលោកព្យាការីអហ៊ីយ៉ា ជាអ្នកភូមិស៊ីឡូ បានជួបលោកនៅតាមផ្លូវ។ លោកអហ៊ីយ៉ាបានស្លៀកសំលៀកបំពាក់ថ្មី ហើយលោកទាំងពីរបានដើរជាមួយគ្នានៅវាលស្រែ។
|
||
\v 30 បន្ទាប់មក លោកអហ៊ីយ៉ាបានដោះអាវនោះមកហែកជាដប់ពីរចំណែក។
|
||
|
||
\s5
|
||
\v 31 លោកមានប្រសាសន៍ទៅកាន់លោកយេរ៉ូបោមថា៖ «សូមយកដប់ចំណែក ព្រោះព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលមានបន្ទូលថា៖ «មើល យើងនឹងហែកអាណាចក្រចេញពីដៃរបស់ព្រះបាទសាឡូម៉ូន ហើយយើងនឹងប្រគល់កុលសម្ព័ន្ធដប់ដល់អ្នក
|
||
\v 32 (ប៉ុន្តែ ព្រះបាទសាឡូម៉ូននឹងនៅសល់មួយកុលសម្ព័ន្ធ ដោយយល់ដល់ព្រះបាទដាវីឌជាអ្នកបម្រើរបស់យើង គឺក្រុងដែលយើងបានជ្រើសរើសចេញពីកុលសម្ព័ន្ធអ៊ីស្រាអែល)
|
||
\v 33 ដោយសារតែគេបានបោះបង់ចោលយើង ទៅថ្វាយបង្គំអាសថារ៉ូតជាព្រះនៃជនជាតិស៊ីដូន កេម៉ូសជាព្រះនៃជនជាតិម៉ូអាប់ និងមីលកូមជាព្រះរបស់ជនជាតិអាំម៉ូន។ ពួកគេមិនបានដើរនៅក្នងផ្លូវរបស់យើង មិនបានធ្វើអ្វីដែលត្រឹមត្រូវនៅក្នុងភ្នែករបស់យើង មិនរក្សាច្បាប់ និងបញ្ញត្តរបស់យើង ដូចព្រះបាទដាវីឌជាបិតារបស់គេឡើយ។
|
||
|
||
\s5
|
||
\v 34 ទោះជាយ៉ាងណាក៏ដោយ យើងមិនដករាជ្យទាំងមូលចេញពីដៃរបសសាឡូម៉ូនឡើយ។ ផ្ទុយទៅវិញ យើងនឹងឲ្យសាឡូម៉ូនគ្រងរាជ្យអស់មួយជីវិត ដោយសារយល់ដល់ព្រះបាទដាវីឌជាអ្នកបម្រើដែលយើងបានជ្រើសរើស ជាអ្នកដែលរក្សាបញ្ញាត្ត និងច្បាប់របស់យើង។
|
||
\v 35 ប៉ុន្តែ យើងនឹងដករាជ្យពីបុត្ររបស់ព្រះបាទសាឡូម៉ូន ហើយយើងនឹងប្រគល់ឲ្យអ្នក ដប់កុលសម្ព័ន្ធ។
|
||
\v 36 យើងនឹងឲ្យកុលសម្ព័ន្ធមួយដល់បុត្ររបស់ព្រះបាទសាឡូម៉ូន ដូច្នេះ ព្រះបាទដាវីឌជាអ្នកបម្រើរបស់យើងនឹងនៅមានចង្កៀងចំពោះយើងនៅក្រុងយេរូសាឡឹម ជាក្រុងដែលយើងបានជ្រើសរើស ដើម្បីដាក់នាមរបស់យើង។
|
||
|
||
\s5
|
||
\v 37 យើងនឹងប្រគល់ដល់អ្នក ហើយអ្នកនឹងគ្រប់គ្រង ដើម្បីសម្រេចតាមអ្វីដែលយើងចង់បាន ហើយអ្នកនឹងក្លាយជាស្តេចលើជនជាតិអ៊ីស្រាអែល។
|
||
\v 38 បើអ្នកស្តាប់តាមអ្វីដែលយើងបង្គាប់អ្នក ហើយបើអ្នកដើរតាមមាគារបស់យើង ហើយធ្វើរឿងត្រឹមត្រូវនៅក្នុងភ្នែករបស់យើង ដោយរក្សាច្បាប់ និងបញ្ញត្តរបស់យើង ដូចដែលព្រះបាទដាវីឌជាអ្នកបម្រើរបស់យើងបានធ្វើ នោះយើងនឹងនៅជាមួយអ្នក និងកសាងគ្រួសាររបស់អ្នក ដូចយើងបានធ្វើសម្រាប់ព្រះបាទដាវីឌ ហើយយើងនឹងប្រគល់អ៊ីស្រាអែលឲ្យអ្នក។
|
||
\v 39 យើងនឹងដាក់ទោសកូនចៅរបស់ព្រះបាទដាវីឌ តែមិនរហូតនោះទេ»។
|
||
|
||
\s5
|
||
\v 40 ដូច្នេះ ព្រះបាទសាឡូម៉ូនព្យាយាមសម្លាប់លោកយេរ៉ូបោម។ ប៉ុន្តែ លោកយេរ៉ូបោមបានភាសខ្លួនទៅស្រុកអេស៊ីប ទៅជួបព្រះបាទស៊ីសាក់ ជាស្ដេចស្រុកអេស៊ីប ហើយលោកនៅស្រុកអេស៊ីបរហូតដល់ព្រះបាទសាឡូម៉ូនសោយទិវង្គត។
|
||
|
||
\s5
|
||
\v 41 និយាយពីរឿងទាក់ទងនឹងព្រះបាទសាឡូម៉ូន អ្វីដែលស្តេចបានធ្វើ និងប្រាជ្ញារបស់ស្តេច តើមិនបានសរសេរទុកនៅក្នុងសៀវភៅប្រវត្តិរបស់ទ្រង់ទេឬអី?
|
||
\v 42 ព្រះបាទសាឡូម៉ូនបានគ្រងរាជ្យលើទឹកដីអ៊ីស្រាអែលអស់សែសិបឆ្នាំ។
|
||
\v 43 ស្តេចបានសុគតរួមជាមួយពួកបុព្វបុរសរបស់ស្តេច ហើយគេបានបញ្ចុះសពទ្រង់នៅក្នុងក្រុងស្តេចដាវីឌជាបិតាទ្រង់។ ព្រះបាទរេហូបោមជាបុត្រឡើងស្នងរាជ្យបន្ត។
|
||
|
||
\s5
|
||
\c 12
|
||
\cl ជំពូក ១២
|
||
\p
|
||
\v 1 លោករេហូបោមបានទៅស៊ីគែម ដោយសារប្រជាជនអ៊ីស្រាអែលទាំងអស់បានមកទីនោះ ដើម្បីអភិសេកលោកជាស្តេច។
|
||
\v 2 នៅពេលដែលលោកយេរ៉ូបោម ជាកូនរបស់លោកនេបាត ឮដំណឹងនេះ (កាលនោះលោកនៅស្រុកអេស៊ីបនៅឡើយ គឺនៅកន្លែងដែលលោកភាសខ្លួនពីស្តេចសាឡូម៉ូន) គាត់បានស្នាក់នៅស្រុកអេស៊ីប។
|
||
|
||
\s5
|
||
\v 3 ដូច្នេះ គេក៏បានបញ្ជូនមនុស្សទៅហៅលោក បន្ទាប់មក លោកយេរ៉ូបោម និងប្រជាជនអ៊ីស្រាអែលបានទូលទៅព្រះបាទរេហូបោមថា៖
|
||
\v 4 «បិតារបស់ព្រះករុណាបានដាក់នឹមយ៉ាងធ្ងន់លើយើងរាល់គ្នា។ ឥឡូវនេះ ចូរសម្រាលការងារដ៏លំបាក ដែលបិតារបស់ព្រះករុណាបានដាក់លើយើង នោះយើងនឹងបម្រើព្រះអង្គ»។
|
||
\v 5 ព្រះបាទរេហូបោមមានរាជឱង្ការទៅពួកគេថា៖ «សូមទៅបីថ្ងៃសិនទៅ បន្ទាប់មក ចាំត្រឡប់មករកយើងវិញ»។ ដូច្នេះ ពួកគេក៏ចេញទៅ។
|
||
|
||
\s5
|
||
\v 6 ព្រះបាទរេហូបោមបានពិភាក្សាជាមួយពួកចាស់ទុំដែលធ្លាប់បានបម្រើព្រះបាទសាឡូម៉ូនជាបិតាទ្រង់កាលនៅមានព្រះជន្ម ហើយនិយាយថា៖ «តើអ្នកចង់ឲ្យយើងនិយាយជាមួយប្រជាជននេះយ៉ាងដូចម្តេច»?
|
||
\v 7 ពួកគេបានទូលទៅស្តេចថា៖ «បើព្រះករុណាបម្រើប្រជាជននៅថ្ងៃនេះ គឺបម្រើអ្នកទាំងនេះ ហើយឆ្លើយពាក្យល្អៗទៅពួកគេ នោះពួកគេនឹងបម្រើព្រះករុណាជារៀងរហូត»។
|
||
|
||
\s5
|
||
\v 8 ប៉ុន្តែ ព្រះបាទរេហូបោមបានព្រងើយកន្តើយជាមួយយោបល់របស់ពួកចាស់ទុំ ដែលបានទូលដល់ស្តេច ហើយស្តេចបានពិភាក្សាជាមួយប្រុសៗដែលបានធំធាត់ឡើងជាមួយស្តេច និងឈរនៅចំពោះមុខស្តេច។
|
||
\v 9 ស្តេចបានរាជឱង្ការទៅពួកគេថា៖ «តើអ្នកទាំងអស់គ្នាមានយោបល់ដូចម្តេច ដើម្បីឲ្យយើងអាចឆ្លើយទៅប្រជាជន ដែលបានទូលយើងថា៖ «សូមសម្រាលបន្ទុកដែលបិតារបស់ព្រះករុណាដាក់មកលើយើង?»
|
||
|
||
\s5
|
||
\v 10 ប្រុសៗដែលបានធំធាត់ឡើងជាមួយព្រះបាទរេហូបោមបានទូលទៅស្តេចថា៖ «សូមព្រះករុណាមានរាជឱង្ការទៅប្រជាជនទាំងនេះដែលបានប្រាប់ព្រះករុណាថា ព្រះបាទសាឡូម៉ូនជាបិតារបស់ព្រះករុណាបានដាក់បន្ទុកធ្ងន់លើពួកគេ ប៉ុន្តែ សូមព្រះករុណាសម្រាលបន្ទុកនេះ។ ព្រះករុណាគួរទូលទៅពួកគេថា៖ «កូនដៃរបស់យើងក្រាស់ជាងចង្កេះរបស់បិតាយើង។
|
||
\v 11 ដូច្នេះឥឡូវនេះ ទោះបីជាបិតារបស់យើងបានដាក់បន្ទុកធ្ងន់លើអ្នករាល់គ្នា នោះយើងនឹងបន្ថែមបន្ទុកលើអ្នករាល់គ្នាថែមទៀត។ បិតារបស់យើងបានពិន័យអ្នករាល់គ្នាជាមួយនឹងរំពាត់ ប៉ុន្តែ យើងនឹងពិន័យអ្នករាល់គ្នាជាមួយនឹងខ្យាដំរី»។
|
||
|
||
\s5
|
||
\v 12 ដូច្នេះ ព្រះបាទរេហូបោម និងប្រជាជនទាំងអស់បានមកជួបរេហូបោមនៅថ្ងៃទីបី ដូចដែលស្តេចបានប្រាប់ពួកគេថា៖ «ចូរមកជួបយើងនៅថ្ងៃទីបី»។
|
||
\v 13 ស្តេចបានឆ្លើយទៅពួកគេយ៉ាងឈ្លើយ និងបានបដិសេធយោបល់របស់ពួកចាស់ទុំដែលបានថ្វាយយោបល់ស្តេច។
|
||
\v 14 ស្តេចបានប្រាប់ប្រជាជននូវពាក្យដែលប្រុសៗបានទូលស្តេចថា៖ «បិតារបស់យើងបានដាក់បន្ទុកធ្ងន់លើអ្នករាល់គ្នា នោះយើងនឹងបន្ថែមបន្ទុកលើអ្នករាល់គ្នាថែមទៀត។ បិតារបស់យើងបានពិន័យអ្នករាល់គ្នាជាមួយនឹងរំពាត់ ប៉ុន្តែ យើងនឹងពិន័យអ្នករាល់គ្នាជាមួយនឹងខ្យាដំរីវិញ»។
|
||
|
||
\s5
|
||
\v 15 ដូច្នេះ ស្តេចមិនបានស្តាប់ប្រជាជនឡើយ ដ្បិត ព្រះអម្ចាស់បណ្ដាលឲ្យមានការណ៍ប្រែប្រួល ស្របតាមព្រះបន្ទូលតាមរយៈព្យាការីអហ៊ីយ៉ា ដែលព្រះអង្គបានថ្លែងមកកាន់លោកយេរ៉ូបោម ជាកូនរបស់លោកនេបាតនៅស៊ីឡូ។
|
||
|
||
\s5
|
||
\v 16 នៅពេលដែលជនជាតិអ៊ីស្រាអែលឃើញថាស្តេចមិនស្តាប់ពួកគេដូច្នេះ ប្រជាជនបានទូលទៅស្តេចវិញថា៖ «តើយើងមានចំណែកអ្វីជាមួយព្រះបាទដាវីឌ? ពួកយើងក៏គ្មានចំណែកមរតកអ្វីរួមជាមួយកូនរបស់លោកអ៊ីសាយដែរ! ទៅជំរំរបស់អ្្នកវិញទៅអ៊ីស្រាអែលអើយ។ ឥឡូវនេះ ចូរមើលគ្រួសារបស់អ្នកចុះ»។ ដូច្នេះ ជនជាតិអ៊ីស្រាអែលបានទៅជំរំរបស់ពួកគេវិញ។
|
||
\v 17 ប៉ុន្តែ សម្រាប់ជនជាតិអ៊ីស្រាអែលដែលនៅក្នុងក្រុងទាំងឡាយរបស់យូដា លោករេហូបោមក្លាយជាស្តេចលើពួកគេ។
|
||
|
||
\s5
|
||
\v 18 ព្រះបាទរេហូបោមចាត់បញ្ជូនលោកអដូរ៉ាមទៅធ្វើជាអ្នកគ្រប់គ្រងលើអ្នកធ្វើការ តែជនជាតិអ៊ីស្រាអែលយកដុំថ្មគប់សម្លាប់លោក។ ព្រះបាទរេហូបោមក៏ប្រញាប់ប្រញាល់ឡើងរទេះចំបាំងរបស់ខ្លួនចូលក្រុងយេរូសាឡឹម។
|
||
\v 19 ដូច្នេះ អ៊ីស្រាអែលបះបោរប្រឆាំងនឹងពូជពង្សព្រះបាទដាវីឌ រហូតដល់សព្វថ្ងៃ។
|
||
|
||
\s5
|
||
\v 20 នៅពេលដែលប្រជាជនអ៊ីស្រាអែលបានឮថាព្រះបាទយេរ៉ូបោមបានត្រឡប់មកវិញ ពួកគេក៏បានចាត់គេឲ្យទៅហៅទ្រង់មកក្នុងចំណោមពួកគេ ហើយលើកទ្រង់ជាស្តេចលើអ៊ីស្រាអែល។ គ្មាននរណាម្នាក់បានដើរតាមគ្រួសាររបស់ព្រះបាទដាវីឌទេ លើកលែងតែកុលសម្ព័ន្ធយូដា។
|
||
|
||
\s5
|
||
\v 21 នៅពេលដែលព្រះបាទរេហូបោមមកដល់ក្រុងយេរូសាឡឹម ទ្រង់បានកោះហៅកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធបេនយ៉ាមីន គេជ្រើសរើសបានមនុស្សប្រុស ១៨០០០០ដែលជាទាហាន ដើម្បីប្រយុទ្ធជាមួយអ៊ីស្រាអែល ដើម្បីស្តាររាជ្យរបស់ព្រះបាទរេហូបោមជាបុត្ររបស់ព្រះបាទសាឡូម៉ូនឡើងវិញ។
|
||
|
||
\s5
|
||
\v 22 ប៉ុន្តែ ព្រះជាម្ចាស់មានបន្ទូលតាមរយៈលោកសេម៉ាយ៉ា ជាអ្នកជំនិតរបស់ព្រះអង្គថា៖
|
||
\v 23 «ចូរទូលព្រះបាទរេហូបោមជាបុត្ររបស់ព្រះបាទសាឡូម៉ូន ជាស្តេចស្រុកយូដា និងទៅកាន់កុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធបេនយ៉ាមីន និប្រជាជនទាំងអស់ថា
|
||
\v 24 ព្រះអម្ចាស់មានបន្ទូលថា៖ «អ្នកមិនត្រូវប្រយុទ្ធ ឬវាយប្រហារអ៊ីស្រាអែលជាបងប្អូនរបស់អ្នកឡើយ។ ម្នាក់ៗត្រូវត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ព្រោះរឿងនេះយើងជាអ្នកធ្វើឲ្យកើតឡើង»។ ដូច្នេះ ពួកគេបានស្តាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយត្រឡប់ទៅវិញ ហើយពួកគេបានស្តាប់បង្គាប់ព្រះបន្ទូលរបស់ព្រះអង្គ។
|
||
|
||
\s5
|
||
\v 25 បន្ទាប់ មកព្រះបាទយេរ៉ូបោមបានសង់ក្រុងស៊ីគែម នៅលើភ្នំអេប្រាអ៊ីម ហើយគង់នៅទីនោះ។ ស្ដេចបានចេញពីស៊ីគែមទៅសង់ក្រុងពេនួល។
|
||
\v 26 ព្រះបាទយេរ៉ូបោមបានគិតនៅក្នុងចិត្តថា៖ «ឥឡូវនេះរាជ្យនេះនឹងត្រឡប់ទៅរាជ្យវង្សរបស់ស្តេចដាវីឌវិញ។
|
||
\v 27 បើប្រជាជនទាំងអស់នេះឡើងទៅថ្វាយតង្វាយនៅក្នុងព្រះវិហារបស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹម នោះដួងចិត្តរបស់ប្រជាជននឹងត្រឡប់ទៅចៅហ្វាយរបស់ពួកគេ គឺទៅស្តេចរេហូបោមជាស្តេចស្រុកយូដាវិញមិនខាន»។
|
||
|
||
\s5
|
||
\v 28 ដូច្នេះ ព្រះបាទយេរ៉ូបោមបានរិះគិតរកមធ្យោបាយមួយ គឺឲ្យគេធ្វើរូបគោមាសពីរ ហើយស្តេចនិយាយទៅប្រជាជនថា៖ «បើអ្នកទៅក្រុងយេរូសាឡឹមនោះឆ្ងាយពេកសម្រាប់អ្នករាល់គ្នា។ មើល៍! អ៊ីស្រាអែលអើយ ទាំងនេះជាព្រះរបស់អ្នក ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីបមក»។
|
||
\v 29 ស្តេចបានដាក់គោមួយនៅបេតអែល និងមួយទៀតនៅដាន់។
|
||
\v 30 ដូច្នេះ អំពើនេះក្លាយជាអំពើបាប។ មនុស្សបានទៅឯរូបគោមួយនេះ ឬមួយនោះរហូតដល់ដាន់។
|
||
|
||
\s5
|
||
\v 31 ព្រះបាទយេរ៉ូបោមបានសង់ផ្ទះជាច្រើននៅតាមទីខ្ពស់ៗ ហើយបានរើសបូជាចារ្យពីចំណោមមនុស្សទាំងអស់ ដែលមិនមែនជាកូនចៅរបស់លេវី។
|
||
\v 32 ព្រះបាទយេរ៉ូបោមបានរៀបចំពិធីបុណ្យនៅក្នុងខែទីប្រាំបី នៅក្នុងថ្ងៃទីដប់ប្រាំក្នុងខែនោះ ដូចជាថ្ងៃបុណ្យនៅស្រុកយូដាដែរ រួចស្តេចក៏ឡើងទៅលើអាសនា។ ស្តេចបានធ្វើបែបនេះនៅបេតអែល គឺបានថ្វាយយញ្ញបូជាដល់រូបគោ ដែលស្តេចបានធ្វើ ហើយស្តេចបានដាក់បូជាចារ្យ ដែលទ្រង់បានរើសនៅបេតអែលដែរ។
|
||
|
||
\s5
|
||
\v 33 ព្រះបាទយេរ៉ូបោមបានឡើងទៅអាសនា ដែលស្តេចបានធ្វើនៅបេតអែលនៅក្នុងថ្ងៃទីដប់ប្រាំក្នុងខែទីប្រាំបី គឺនៅក្នុងខែដែលស្តេចបានរៀបចំទុកដោយខ្លួនឯង ស្តេចបានប្រារព្ធពិធិបុណ្យសម្រាប់ប្រជាជនអ៊ីស្រាអែល ហើយស្តេចបានឡើងទៅលើអាសនានោះ ដើម្បីដុតគ្រឿងក្រអូប។
|
||
|
||
\s5
|
||
\c 13
|
||
\cl ជំពូក ១៣
|
||
\p
|
||
\v 1 មានអ្នកបម្រើរបស់ព្រះអម្ចាស់មកពីយូដានាំព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅបេតអែល។ ព្រះបាទយេរ៉ូបោមកំពុងគង់នៅក្បែរអាសនា ដើម្បីដុតគ្រឿងក្រអូប។
|
||
\v 2 លោកបានប្រកាសប្រឆាំងនឹងសាសនាដោយព្រះបន្ទូលរបស់ព្រះអម្ចាស់ថា៖ «អាសនាអើយ អាសនាអើយ! នេះជាអ្វីដែលព្រះអម្ចាស់បានមានបន្ទូល៖ «មើលកូនប្រុសមួយនាមថាស្តេចយ៉ូសៀសនឹងកើតក្នុងគ្រួសាររបស់ស្តេចដាវីឌ នៅលើអាសនានេះយើងនឹងយកពួកបូជាចារ្យនៅតាមទីខ្ពស់ៗមកថ្វាយយញ្ញបូជា គឺពួកបូជាចារ្យដែលធ្លាប់ដុតគ្រឿងក្រអូបនៅលើអាសនានេះ។ គេក៏យកឆ្អឹងរបស់មនុស្សមកដុតនៅលើអាសនានេះដែរ»។
|
||
\v 3 បន្ទាប់មក អ្នកបម្រើរបស់ព្រះអម្ចាស់បានឲ្យទីសម្គាល់មួយនៅថ្ងៃនោះដែរ ថា៖ «នេះជាទីសម្គាល់ដែលព្រះអម្ចាស់មានបន្ទូល៖ «មើល៍! អាសនានេះនឹងខ្ទេចខ្ទីអស់ ហើយផះនៅលើអាសនានេះនឹងត្រូវខ្ចាត់ខ្ចាយអស់ដែរ»។
|
||
|
||
\s5
|
||
\v 4 នៅពេលដែលស្តេចបានឮពីអ្វីដែលអ្នកបម្រើរបស់ព្រះអម្ចាស់បានប្រកាសប្រឆាំងនឹងអាសនានៅបេតអែល ព្រះបាទយេរ៉ូបោមបានលើកដៃពីអាសនាមកនិយាយថា៖ «ចូរចាប់ជននេះភ្លាម»។ ដូច្នេះ ដៃដែលបានចង្អុលប្រឆាំងនឹងអ្នកបម្រើរបស់ព្រះអម្ចាស់បានស្ងួត ដូច្នេះ ស្តេចមិនអាចដកដៃនេោះមកវិញបានឡើយ។
|
||
\v 5 (អាសនាក៏បានបាក់បែក ហើយផះនៅលើអាសនានោះក៏ខ្ចាត់ខ្ចាយពីអាសនាដែរ ស្របតាមអ្វីដែលអ្នកបម្រើរបស់ព្រះអម្ចាស់បានរៀបរាប់ពីព្រះបន្ទូលរបស់ព្រះអម្ចាស់មែន)។
|
||
|
||
\s5
|
||
\v 6 ព្រះបាទយេរ៉ូបោមបាននិយាយទៅកាន់អ្នកបម្រើរបស់ព្រះអម្ចាស់ថា៖ «សូមលោកជួយទូលសុំការប្រណីសណ្តោសពីព្រះអម្ចាស់ជាព្រះរបស់លោក និងសូមអធិស្ឋានឲ្យខ្ញុំផង ដើម្បីឲ្យដៃរបស់ខ្ញុំត្រឡប់ដូចធម្មតាវិញ»។ ដូច្នេះ អ្នកម្រើរបស់ព្រះអម្ចាស់បានអធិស្ឋានទៅព្រះអម្ចាស់ ហើយដៃរបស់ស្តេចបានត្រឡប់ដូចធម្មតាវិញ គឺបានដូចពីមុន។
|
||
\v 7 ស្តេចទូលទៅអ្នកបម្រើរបស់ព្រះអម្ចាស់់ថា៖ «សូមអញ្ជើញមកក្នុងដំណាក់របស់យើង ដើម្បីសម្រាក យើងនឹងផ្តល់រង្វាន់ជូនលោក។
|
||
|
||
\s5
|
||
\v 8 អ្នកបម្រើរបស់ព្រះជាម្ចាស់ បានទូលទៅស្តេចថា៖ «ទោះបីជាព្រះអង្គប្រគល់ទ្រព្យរបស់ព្រះអង្គពាក់កណ្តាលមកទូលបង្គំ ក៏ទូលបង្គំមិនទៅជាមួយព្រះអង្គដែរ ទូលបង្គំមិនបរិភោគ ឬផឹកទឹកនៅកន្លែងនេះដាច់ខាត
|
||
\v 9 ព្រោះព្រះអម្ចាស់បានបញ្ជាដោយព្រះបន្ទូលរបស់ព្រះអង្គថា៖ «អ្នកមិនត្រូវបរិភោគនំប័ុង ឬផឹកទឹក ហើយកុំឲ្យត្រឡប់មកតាមផ្លូវដដែលឡើយ»។
|
||
\v 10 ដូច្នេះ អ្នកបម្រើរបស់ព្រះអម្ចាស់ក៏ទៅតាមផ្លូវមួយផ្សេងទៀត ហើយមិនបានទៅផ្ទះរបស់លោកវិញទេ គឺតាមផ្លូវដែលលោកបានមកបេតអែលឡើយ។
|
||
|
||
\s5
|
||
\v 11 មានព្យាការីចាស់ម្នាក់រស់នៅបេតអែល ហើយកូនប្រុសៗរបស់លោកបានមកប្រាប់លោកពីរឿងគ្រប់យ៉ាងដែលអ្នកបម្រើរបស់ព្រះអម្ចាស់បានធ្វើនៅបេតអែល។ កូនប្រុសៗរបស់លោកក៏បានប្រាប់លោកពីអ្វីៗដែលអ្នកបម្រើរបស់ព្រះអម្ចាស់បានទូលស្តេចដែរ។
|
||
\v 12 គាត់ក៏បានប្រាប់ពួកគេវិញថា៖ «តើគាត់ទៅតាមផ្លូវណា»? កូនប្រុសៗរបស់គាត់បានដឹងពីផ្លូវរបស់អ្នកបម្រើរបស់ព្រះអម្ចាស់បានទៅស្រុកយូដាវិញ។
|
||
\v 13 ដូច្នេះ លោកក៏បានប្រាប់កូនប្រុសៗរបស់លោកថា៖ «សូមចងកែបលាឲ្យពុក»។ ដូច្នេះ ពួកគេក៏បានចងកែបលាឲ្យលោក ហើយលោកបានជិះលានោះចេញទៅ។
|
||
|
||
\s5
|
||
\v 14 លោកព្យាការីចាស់នោះបានទៅតាមក្រោយអ្នកបម្រើរបស់ព្រះអម្ចាស់ ហើយបានជួបលោកកំពុងអង្គុយក្រោមដើមជ្រៃ ហើយលោកបាននិយាយទៅគាត់ថា៖ «តើអ្នកជាអ្នកបម្រើរបស់ព្រះអម្ចាស់ដែលមកពីស្រុកយូដានោះមែនទេ»? គាត់បានឆ្លើយថា៖ «ខ្ញុំហ្នឹងហើយ»។
|
||
\v 15 បន្ទាប់មក លោកព្យាការីចាស់នោះមានប្រសាសន៍ថា៖ «សូមមកផ្ទះ ហើយហូបជាមួយខ្ញុំសិន»។
|
||
\v 16 នោះ អ្នកបម្រើរបស់ព្រះអម្ចាស់បានឆ្លើយថា៖ «ខ្ញុំនឹងមិនត្រឡប់ទៅជាមួយអ្នកឡើយ ហើយខ្ញុំក៏មិនបរិភោគជាមួយអ្នកនៅកន្លែងនេះដែរ
|
||
\v 17 ព្រោះព្រះអម្ចាស់បានហាមខ្ញុំដោយមានបន្ទូលថា៖ «អ្នកមិនត្រូវបរិភោគ ឬផឹកទឹកនៅទៅនោះឡើង ហើយក៏មិនត្រូវត្រឡប់ទៅតាមផ្លូវដដែលដែរ។
|
||
|
||
\s5
|
||
\v 18 ដូច្នេះ ព្យាការីចាស់នោះបាននិយាយទៅគាត់ថា៖ «ខ្ញុំក៏ជាព្យាការីដូចលោកដែរ ហើយមានទេវតាមួយរូបបាននាំព្រះបន្ទូលរបស់ព្រះអម្ចាស់មកប្រាប់ខ្ញុំថា៖ «សូមនាំគាត់ត្រឡប់មកផ្ទះរបស់អ្នក នោះគាត់នឹងអាចបរិភោគ និងផឹកទឺកផង»។ ប៉ុន្តែ លោកបានកុហកអ្នកបម្រើរបស់ព្រះអម្ចាស់។
|
||
\v 19 ដូច្នេះ អ្នកបម្រើរបស់ព្រះអម្ចាស់បានត្រឡប់ទៅជាមួយព្យាការីចាស់នោះវិញ ហើយបានបរិភោគនៅក្នុងផ្ទះលោក និងបានផឹកទឹកផងដែរ។
|
||
|
||
\s5
|
||
\v 20 នៅពេលដែលពួកគេកំពុងអង្គុយនៅតុ ព្រះជាម្ចាស់មានបន្ទូលតាមរយៈព្យាការីដែលនាំលោកមកវិញ
|
||
\v 21 ហើយគាត់បានយំដាក់អ្នកបម្រើរបស់ព្រះអម្ចាស់មកពីស្រុកយូដាថា៖ «ព្រះអម្ចាស់មានបន្ទូលថា៖ «ដោយសារតែអ្នកមិនស្តាប់បង្គាប់ពាក្យរបស់ព្រះអម្ចាស់ និងមិនបានរក្សាបញ្ញត្តដែលព្រះអម្ចាស់ជាព្រះរបស់អ្នកផ្តល់មកអ្នក
|
||
\v 22 ប៉ុន្តែ អ្នកបានត្រឡប់មកវិញ ហើយបានបរិភោគអាហារ និងផឹកទឹកនៅកន្លែងនេះ គឺកន្លែងដែលព្រះអម្ចាស់បានហាមអ្នកមិនឲ្យបរិភោគ ឬផឹកទឹកឡើយ ដូច្នេះ សពរបស់អ្នកនឹងត្រូវបញ្ចុះនៅក្នុងផ្នូររបស់ឪពុករបស់អ្នក»។
|
||
|
||
\s5
|
||
\v 23 ក្រោយពេលដែលលោកបរិភោគអាហារ និងបានផឹកទឹករួចមក លោកព្យាការីបានចងកែបលារបស់អ្នកបម្រើរបស់ព្រះអម្ចាស់ គឺបុុរសដែលបានមកជាមួយលោក។
|
||
\v 24 នៅពេលដែលអ្នកបម្រើរបស់ព្រះអម្ចាស់ចេញបាត់ទៅ មានតោមួយបានមកជួបលោកនៅតាមផ្លូវ ហើយបានសម្លាប់លោកទៅ សពរបស់លោកបាននៅតាមផ្លូវនោះ។ បន្ទាប់មក លានោះបានឈរនៅក្បែរសាកសព ហើយតោនោះក៏បានឈរនៅក្បែរនោះដែរ។
|
||
\v 25 នៅពេលដែលមនុស្សម្នាឆ្លងកាត់ហើយឃើញសាកសពនៅលើផ្លូវ ហើយមានតោនៅឈរក្បែរនោះផង ពួកគេក៏បានមកប្រាប់ដល់អ្នកក្រុងដែលលោកព្យាការីចាស់នោះរស់នៅ។
|
||
|
||
\s5
|
||
\v 26 នៅពេលដែលលោកព្យាការី ដែលបាននាំអ្នកនោះត្រឡប់មកវិញបានឮពីរឿងនេះ លោកបាននិយាយថា៖ «នោះគឺជាសពរបស់អ្នកបម្រើរបស់ព្រះអម្ចាស់ ដែលមិនបានស្តាប់បង្គាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់។ ដូច្នេះហើយ បានជាព្រះជាម្ចាស់ឲ្យតោសម្លាប់គាត់ តោបានហែក និងសម្លាប់គាត់ ដូចដែលព្រះបន្ទូលរបស់ព្រះអម្ចាស់បានព្រមានគាត់មែន»។
|
||
\v 27 ដូច្នេះ លោកព្យាការីចាស់នោះបានប្រាប់ទៅកូនប្រុសៗរបស់គាត់ថា៖ «ចូរចងកែបលាឲ្យពុក» ហើយពួកគេបានចងឲ្យគាត់។
|
||
\v 28 គាត់បានចេញទៅហើយឃើញសពនៅក្បែរផ្លូវ ហើយលា និងតោឈនៅក្បែរនោះ។ តោមិនបានស៊ីសពនោះទេ ក៏មិនបានខាំលាដែរ។
|
||
|
||
\s5
|
||
\v 29 លោកព្យាការីបានលើកសពរបស់អ្នកបម្រើរបស់ព្រះអម្ចាស់ដាក់នៅលើលា ហើយនាំត្រឡប់មកវិញ។ លោកបានមកក្រុងរបស់លោកវិញ ដើម្បីកាន់ទុក្ខ និងកប់សព្វបុរសនោះ។
|
||
\v 30 លោកបានកប់សព្វនោះនៅក្នុងផ្នូររបស់លោកផ្ទាល់ ហើយពួកគេក៏កាន់ទុក្ខដោយនិយាយថា៖ «ប្អូនអើយ ម្ដេចក៏វេទនាម៉េ្លះ!»។
|
||
|
||
\s5
|
||
\v 31 បន្ទាប់មក ក្រោយពីលោកបានកប់គាត់រួចហើយ លោកព្យាការីចាស់នោះបានមានប្រសាសន៍ទៅកូនប្រុសៗរបស់គាត់ថា៖ «នៅពេលដែលពុកស្លាប់ទៅសូមកប់ពុកនៅក្នុងផ្នូរដែលបានកប់អ្នកបម្រើរបស់ព្រះអម្ចាស់នេះ។ សូមដាក់ឆ្នឹងពុកនៅក្បែរឆ្នឹងរបស់គាត់។
|
||
\v 32 ព្រោះព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលលោកប្រកាស ប្រឆាំងនឹងអាសនានៅបេអែល និងប្រឆាំងនឹងកន្លែងទាំងឡាយនៅទីខ្ពស់នៅក្នុងក្រុងសាសន៍សាម៉ារី នឹងកើតឡើងដូច្នោះមែន»។
|
||
|
||
\s5
|
||
\v 33 ក្រោយមកទៀតព្រះបាទយេរ៉ូបោមមិនបានបែរពីអំពើអាក្រក់ដែលស្តេចបានធ្វើឡើយ ប៉ុន្តែ នៅតែបន្តតែងតាំងឲ្យមានបូជាចារ្យនៅតាមទីខ្ពស់ៗពីក្នុងចំណោមជនជាតិអ៊ិីស្រាអែល។ បើអ្នកណាចង់បម្រើនោះស្តេចក៏តែងតាំងជាបូជាចារ្យភ្លាម។
|
||
\v 34 ការនេះក្លាយជាអំពើបាបនៅក្នុងគ្រួសារព្រះបាទយេរ៉ូបោម ហើយធ្វើឲ្យគ្រួសាររបស់លោកត្រូវវិនាស ហើយត្រូវបំបាត់ចោលពីផែនដី។
|
||
|
||
\s5
|
||
\c 14
|
||
\cl ជំពូក ១៤
|
||
\p
|
||
\v 1 នៅពេលនោះព្រះបាទអប៊ីយាជាបុត្ររបស់ព្រះបាទយេរ៉ូបោមឈឺធ្ងន់។
|
||
\v 2 ព្រះបាទយេរ៉ូបោមមានរាជឱង្ការទៅមហេសីថា៖ «ចូរក្រោកឡើង ហើយក្លែងខ្លួន ដូច្នេះ គ្មាននរណាម្នាក់ចំណាំអូនជាមហេសីបងបានទេ ហើយចូរទៅស៊ីឡូ ព្រោះលោកបូជាចារ្យអហ៊ីយ៉ានៅទីនោះ គាត់ជាម្នាក់ដែលធ្លាប់និយាយពីបង ធ្លាប់និយាយថាបងនឹងក្លាយជាស្តេចលើប្រជាជនទាំងនេះ។
|
||
\v 3 ចូរយកនំបុ័ងដប់ដុំ និងនំខ្លះ ព្រមទាំងទឹកឃ្មុំមួយដបទៅជាមួយផង ហើយត្រូវទៅជួបលោក លោកអហ៊ីយ៉ា។ លោកមុខជាប្រាប់ឲ្យអូនបានដឹងថានឹងមានអ្វីកើតឡើងចំពោះកូននេះ»។
|
||
|
||
\s5
|
||
\v 4 មហេសីរបស់ព្រះបាទយេរ៉ូបោមបានធ្វើតាម នាងបានធ្វើដំណើរទៅស៊ីឡូ ហើយបានទៅផ្ទះរបស់លោកអហ៊ីយ៉ា។ ឥឡូវនេះ លោកអហ៊ីយ៉ាមិនអាចមើលឃើញទេ លោកមិនអាចមើលឃើញដោយសារលោកមានវ័យចាស់ហើយ។
|
||
\v 5 ព្រះអម្ចាស់មានបន្ទូលមកកាន់លោកអហ៊ីយ៉ាថា៖ «មើល មហេសីរបស់ស្តេចយេរ៉ូបោមបានមកសុំយោបល់ពីអ្នកទាក់ទងនឹងកូនរបស់នាង ព្រោះកូននោះឈឺ។ សូមប្រាប់នាងនូវអ្វីដែលយើងប្រាប់អ្នក ព្រោះនៅពេលដែលនាងមក នាងនឹងធ្វើដូចជានាងជាស្រី្តម្នាក់ធម្មតា»។
|
||
|
||
\s5
|
||
\v 6 នៅពេលដែលលោកអហ៊ីយ៉ាបានឮសម្លេងជើងរបស់នាងនៅពេលដែលនាងចូលមកដល់ទ្វារ លោកនិយាយថា៖ «សូមអញ្ជើញចូល មហេសីរបស់ព្រះបាទយេរ៉ូបោមអើយ។ ហេតុអ្វីបានជានាងបន្លំខ្លួនធ្វើជាអ្នកផ្សេងដូច្នេះ? ខ្ញុំនឹងនាំដំណឹងអាក្រក់មកដល់នាង។
|
||
\v 7 សូមទៅប្រាប់ព្រះបាទយេរ៉ូបោមថាព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលមានបន្ទូលថា៖ «យើងបានលើកអ្នកពីក្នុងចំណោមមនុស្ស ដើម្បីឲ្យអ្នកធ្វើជាអ្នកគ្រប់គ្រងលើប្រជារាស្រ្តអ៊ីស្រាអែលរបស់យើង។
|
||
\v 8 យើងបានហែករាជ្យពីគ្រួសាររបស់ស្តេចដាវីឌ ហើយបានប្រគល់ឲ្យអ្នក តែអ្នកមិនដូចស្តេចដាវីឌជាអ្នកបម្រើរបស់យើងទេ ស្តេចដាវីឌបានរក្សាបញ្ញត្តរបស់យើង និងដើរតាមយើងអស់ពីចិត្ត ទៅធ្វើអ្វីដែលត្រឹមត្រូវក្នុងភ្នែកយើង។
|
||
|
||
\s5
|
||
\v 9 ផ្ទុយទៅវិញ អ្នកបានប្រព្រឹត្តអាក្រក់ គឺអាក្រក់ជាងអស់អ្នកដែលនៅមុនអ្នកទៅទៀត។ អ្នកបានសូនធ្វើព្រះដទៃ ហើយអ្នកបានសូនរូបពីលោហៈ ដើម្បីឲ្យយើងមានកំហឹង ហើយបានបែរខ្នងដាក់យើង។
|
||
\v 10 ដូច្នេះ មើល យើងនឹងនាំគ្រោះមហន្តរាយមកលើគ្រួសាររបស់អ្នក យើងនិងកាត់អ្នកចេញពីប្រុសៗកូនចៅអ៊ីស្រាអែល ទោះពីជាអ្នកជា ឬអ្នកងារក្តី ហើយអ្នកនឹងត្រូវដាច់ចេញពីគ្រួសាររបស់អ្នក ប្រៀបដូចនរណាម្នាក់ដុតសំរាមរហូតទាល់តែឆេះខ្ទេចអស់ដែរ។
|
||
|
||
\s5
|
||
\v 11 អស់អ្នកនៅក្នុងគ្រួសាររបស់អ្នក ដែលស្លាប់នៅទីក្រុងនឹងត្រូវឆ្កែស៊ី ហើយអស់អ្នកដែលស្លាប់នៅវាលស្រែនឹងត្រូវសត្វស្លាបចឹកស៊ី យើងជាព្រះអម្ចាស់ជាអ្នកនិយាយ»។
|
||
\v 12 ដូច្នេះ មហេសីស្តេចយេរ៉ូបោមអើយ ត្រឡប់ទៅផ្ទះរបស់អ្នកវិញចុះ នៅពេលដែលជើងរបស់នាងជាន់ក្រុងភ្លាម កូននាងអប៊ីយ៉ានឹងត្រូវស្លាប់។
|
||
\v 13 គ្រប់ជនជាតិអ៊ីស្រាអែលនឹងកាន់ទុក្ខសម្រាប់កូននោះ ហើយគេនឹងបញ្ចុះសពកូននោះ។ កូននោះជាមនុស្សតែម្នាក់គត់ពីគ្រួសាររបស់ព្រះបាទយេរ៉ូបោម ដែលត្រូវបានកប់ក្នុងផ្នូរ ព្រោះមានតែនៅក្នុងកូននោះប៉ុណ្ណោះពីចំណោមគ្រួសាររបស់យេរ៉ូបោម ដែលព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលរកឃើញការល្អខ្លះ។
|
||
|
||
\s5
|
||
\v 14 ព្រះអម្ចាស់នឹងលើកស្តេចមួយអង្គទៀតនៅក្នុងស្រុកអ៊ីស្រាអែលដែលនឹងបំផ្លាញគ្រួសាររបស់យេរ៉ូបោមនៅថ្ងៃនោះ។ ថ្ងៃនោះគឺឥឡូវនេះ។
|
||
\v 15 ព្រះអម្ចាស់នឹងវាយប្រហារជនជាតិអ៊ីស្រាអែល ពេលនោះ ពួកគេប្រៀបដូចជាដើមត្រែងដែលញ័រនៅក្នុងទឹក ហើយព្រះអង្គនឹងដកអ៊ីស្រាអែលចេញពីទឹកដីដ៏ល្អ ដែលព្រះអង្គបានប្រទានដល់ដូនតារបស់ពួកគេ។ ព្រះអង្គនឹងកម្ចាត់កម្ចាយពួកគេឲ្យទៅនៅខាងនាយទន្លេអឺប្រាត ព្រោះពួកគេធ្វើបង្គោលព្រះអាសេរ៉ា ដែលបណ្ដាលឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ។
|
||
\v 16 ព្រះអង្គនឹងបោះបង់អ៊ីស្រាអែលចោល ដោយសារអំពើបាបរបស់ព្រះបាទយេរ៉ូបោម គឺអំពីេបាបដែលស្តេចបានប្រព្រឹត្ត និងតាមរយៈការដឹកនាំរបស់ស្តេច ដែលនាំឲ្យអ៊ីស្រាអែលប្រព្រឹត្តអំពើបាប»។
|
||
|
||
\s5
|
||
\v 17 ដូច្នេះ មហេសីរបស់ព្រះបាទយេរ៉ូបោមបានចេញទៅ ហើយបានមកដល់ក្រុងធើសា។ នៅពេលដែលនាងបានមកដល់មាត់ទ្វារក្រុង កូនរបស់នាងក៏បានស្លាប់។
|
||
\v 18 ប្រជាជនអ៊ីស្រាអែលទាំងអស់បានកប់កូននោះ និងកាន់ទុក្ខកូននោះ ស្របតាមអ្វីដែលព្រះអម្ចាស់មានបន្ទូលតាមរយៈលោកហោរាអហ៊ីយ៉ាជាអ្នកបម្រើរបស់ព្រះអង្គ។
|
||
|
||
\s5
|
||
\v 19 មានរឿងមួយទៀតទាក់ទឹងនឹងស្តេចយេរ៉ូបោម គឺរបៀបដែលស្តេចធ្វើសង្គ្រាម និងរបៀបដែលស្តេចសោយរាជ្យ រឿងទាំងនោះបានសរសេរនៅក្នុងសៀវភៅព្រឹត្តិការណ៍ស្តេចអ៊ីស្រាអែល។
|
||
\v 20 ព្រះបាទយេរ៉ូបោមបានសោយរាជ្យអស់ម្ភៃពីរឆ្នាំ ហើយបន្ទាប់មក ស្តេចបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ស្តេច ហើយបុត្ររបស់ស្តេច គឺព្រះបាទណាដាប់បានសោយរាជ្យបន្តពីព្រះអង្គ។
|
||
|
||
\s5
|
||
\v 21 ឥឡូវនេះ ព្រះបាទរេហូបោមជាបុត្ររបស់ព្រះបាទសាឡូម៉ូនបានសោយរាជ្យនៅស្រុកយូដា។ ព្រះបាទរេហូបោមមានព្រះជន្មសែសិបវស្សានៅពេលស្តេចឡើងសោយរាជ្យ ហើយស្តេចសោយរាជ្យបានដប់ប្រាំពីរឆ្នាំនៅក្រុងយេរូសាឡឹម ជាក្រុងដែលព្រះអម្ចាស់បានជ្រើសរើសចេញពីកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល ដើម្បីដាក់ព្រះនាមព្រះអង្គ។ មាតារបស់ស្តេចគឺនាងណាអាម៉ា ជាជនជាតិអាំម៉ូន។
|
||
\v 22 អ្នកក្រុងយូដាបានប្រព្រឹត្តអំពើអាក្រក់នៅក្នុងព្រះនេត្រព្រះអម្ចាស់ ពួកគេបានធ្វើឲ្យព្រះអង្គប្រច័ណ្ឌជាមួយអំពើបាបដែលពួកគេបានប្រព្រឹត្ត លើសជាងអ្វីៗដែលដូនតារបស់ពួកគេបានប្រព្រឹត្តទៅទៀត។
|
||
|
||
\s5
|
||
\v 23 ពួកគេក៏បានសង់កន្លែងខ្ពស់ៗសម្រាប់ខ្លួនពួកគេ មានទាំងស្តូប និងបង្គោលព្រះអាសេរ៉ា នៅតាមភ្នំខ្ពស់ៗ និងនៅក្រោមដើមឈើពណ៌បៃតង។
|
||
\v 24 នៅលើទឹកដីអ៊ីស្រាអែលក៏មានអំពើពេស្យាចាបែបសាសនាដែរ។ ពួកគេបានប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមដូចជាតិសាសន៍នានាដែលព្រះអម្ចាស់បានបណ្តេញចេញពីមុខប្រជាជនអ៊ីស្រាអែលដែរ។
|
||
|
||
\s5
|
||
\v 25 វាកើតឡើងនៅក្នុងឆ្នាំទីប្រាំក្នុងរាជ្យរបស់ព្រះបាទរេហូបោម នៅពេលដែលព្រះចៅស៊ីសាក់ជាស្តេចស្រុកអេស៊ីបវាយក្រុងយេរូសាឡឹម។
|
||
\v 26 ស្តេចបានយកទ្រព្យនៅក្នុងដំណាក់របស់ព្រះអម្ចាស់ និងទ្រព្យរបស់ស្តេចទៅទាំងអស់។ ស្តេចបានយកអ្វីៗទៅទាំងអស់ ស្តេចក៏បានយកខែលមាសដែលព្រះបាទសាឡូម៉ូនបានធ្វើទៅដែរ។
|
||
|
||
\s5
|
||
\v 27 ព្រះបាទរេហូបោមបានធ្វើខែលពីលង្ហិនជំនួសខែលមាសទាំងនោះ ហើយបានប្រគល់របស់ទាំងនោះទៅក្នុងដៃរបស់មេដឹកនាំរបស់អ្នកយាម ដែលយាមនៅមាត់ទ្វារវាំងស្តេច។
|
||
\v 28 នៅពេលដែលស្តេចចូលទៅក្នុងដំណាក់របស់ព្រះអម្ចាស់ នោះអ្នកយាមត្រូវកាន់ខែលទាំងនោះ បន្ទាប់មកពួកគេត្រូវយកមកទុកក្នុងឃ្លាំងយាមវិញ។
|
||
|
||
\s5
|
||
\v 29 មានរឿងផ្សេងទៀតទាក់ទងនឹងព្រះបាទរេហូបោម អ្វីដែលស្តេចបានធ្វើ តើមិនបានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចទេឬ?
|
||
\v 30 តែងតែមានសង្គ្រាមរវាងព្រះបាទរេហូបោម និងព្រះបាទយេរ៉ូបោមជានិច្ច។
|
||
\v 31 ដូច្នេះ ព្រះបាទរេហូបោមបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ស្តេច ហើយសពរបស់ស្តេចបានបញ្ចុះនៅក្នុងក្រុងរបស់ព្រះបាទដាវីឌ។ មាតារបស់ស្ដេចមាននាមថា ណាអាម៉ា ជាជនជាតិអាំម៉ូន។ ព្រះបាទអប៊ីយ៉ា ជាបុត្រ បានឡើងស្នងរាជ្យបន្តពីទ្រង់។
|
||
|
||
\s5
|
||
\c 15
|
||
\cl ជំពូក ១៥
|
||
\p
|
||
\v 1 នៅក្នុងឆ្នាំទីដប់ប្រាំបីនៅក្នុងរាជ្យព្រះបាទយេរ៉ូបោមជាកូនរបស់លោកនេបាត ព្រះបាទអប៊ីយ៉ាចាប់ផ្តើមឡើងសោយរាជ្យនៅស្រុកយូដា។
|
||
\v 2 ស្តេចសោយរាជ្យបានបីឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេច គឺនាងថាម៉ាកា ជាកូនស្រីរបស់អប៊ីសាឡុម។
|
||
\v 3 ស្តេចបានប្រព្រឹត្តអំពើបាបគ្រប់យ៉ាងដែលបិតារបស់ស្តេចបានប្រព្រឹត្តមុនព្រះអង្គ ព្រះហឫទ័យរបស់ស្តេចមិនបានថ្វាយព្រះអម្ចាស់ជាព្រះរបស់ព្រះអង្គ ដូចស្តេចដាវីឌជាបុព្វបុរសរបស់លោកធ្លាប់ធ្វើឡើយ។
|
||
|
||
\s5
|
||
\v 4 យ៉ាងណាមិញ ដោយយល់ដល់ស្តេចដាវីឌ ព្រះអម្ចាស់ជាព្រះរបស់ស្តេចបានឲ្យស្តេចមានចង្កៀងមួយនៅក្រុងយេរូសាឡឹមដោយលើកបុត្ររបស់ស្តេចឲ្យឡើងសោយរាជ្យក្រោយព្រះអង្គ ដើម្បីពង្រឹងយេរូសាឡឹម។
|
||
\v 5 ព្រះជាម្ចាស់ធ្វើបែបនេះមកពីព្រះបាទដាវីឌបានធ្វើរឿងត្រឹមត្រូវនៅក្នុងព្រះនេត្រព្រះអង្គ នៅពេញមួយជីវិតរបស់ស្តេច ស្តេចមិនបានងាកចេញពីផ្លូវដែលព្រះអង្គបង្គាប់ស្តេចឡើយ លើកលែងតែរឿងរបស់លោកអ៊ូរីជនជាតិហេតមួយចេញ។
|
||
\v 6 ឥឡូវនេះ មានសង្គ្រាមរវាងព្រះបាទរេហូបោម និងព្រះបាទយេរ៉ូបោមនៅក្នុងថ្ងៃនៃជីវិតរបស់លោកអប៊ីយ៉ា។
|
||
|
||
\s5
|
||
\v 7 មានរឿងផ្សេងទៀតទាក់ទងនឹងព្រះបាទអប៊ីយ៉ា អ្វីដែលស្តេចបានធ្វើ តើមិនមានសរសេរទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចទេឬអី? តែងតែមានសង្គ្រាមរវាងអប៊ីយ៉ា និងយេរូបោមជានិច្ច។
|
||
\v 8 ព្រះបាទអប៊ីយ៉ាបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ស្តេច ហើយគេបានបញ្ចុះទ្រង់នៅក្នុងក្រុងរបស់ព្រះបាទដាវីឌ។ ព្រះបាទអេសា ជាបុត្រ បានឡើងស្នងរាជ្យបន្ត។
|
||
|
||
\s5
|
||
\v 9 នៅក្នុងឆ្នាំទីម្ភៃនៃរាជ្យរបស់ព្រះបាទយេរ៉ូបោមជាស្តេចស្រុកអ៊ីស្រាអែល ព្រះបាទអេសាចាប់ផ្តើមសោយរាជ្យនៅស្រុកយូដា។
|
||
\v 10 ស្តេចបានសោយរាជ្យអស់រយៈពេលសែសិបមួយឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថាម៉ាកា ជាកូនស្រីរបស់អប៊ីសាឡុម។
|
||
\v 11 ព្រះបាទអេសាបានប្រព្រឹត្តត្រឹមត្រូវចំពោះព្រះនេត្ររបស់ព្រះអម្ចាស់ ដូចជាព្រះបាទដាវីឌជាបុព្វបុរសរបស់ស្តេចដែរ។
|
||
|
||
\s5
|
||
\v 12 ស្តេចបានបំផ្លាញពួកពេស្យាចាបែបសាសនាចោលនៅក្នុងទឹកដីទាំងមូល ហើយបានបំផ្លាញរូបព្រះដែលបុព្វបុរសរបស់ស្តេចបានធ្វើ។
|
||
\v 13 ស្ដេចបានហូតតំណែងរបស់ម្ចាស់ក្សត្រីពីព្រះនាងម៉ាកា ជីដូនរបស់ស្តេច ព្រោះព្រះនាងបានកសាងសរសរព្រះអាសេរ៉ាដ៏គម្រក់មួយ។ ព្រះបាទអាសាកម្ទេចសសរដ៏គម្រក់នោះ រួចយកទៅដុតចោលនៅជ្រោះកេដ្រូន។
|
||
|
||
\s5
|
||
\v 14 ប៉ុន្តែ នៅតាមទីទួលខ្ពស់ៗមិនបានបំផ្លាញចោលទេ។ ទោះជាយ៉ាងណាក៏ដោយដួងចិត្តរបស់ព្រះបាទអាសាបានថ្វាយទៅព្រះជាម្ចាស់ទាំងស្រុងពេញមួយជីវិតរបស់ស្តេច។
|
||
\v 15 ស្តេចបាននាំរបស់ដែលបិតារបស់ស្តេចបានញែកទុកមកក្នុងដំណាក់របស់ព្រះអម្ចាស់ គឺរបស់ផ្ទាល់ខ្លួនរបស់ព្រះអង្គផ្ទាល់ដែលបានញែកទុក គឺមានប្រាក់ មាស និងរបស់របរផ្សេងៗទៀត។
|
||
|
||
\s5
|
||
\v 16 តែងតែមានសង្គ្រាមទៅវិញទៅមករវាងព្រះបាទអេសា និងព្រះបាទបាសាជាស្ដេចស្រុកអ៊ីស្រាអែល ក្នុងរាជ្យរបស់ស្ដេចទាំងពីរ។
|
||
\v 17 ព្រះបាទបាសាជាស្រេចស្រុកអ៊ីស្រាអែល បានប្រព្រឹត្តដោយកំហឹងប្រឆាំងជាមួយជនជាតិយូដា ហើយបានសង់ក្រុងរ៉ាម៉ា ដូច្នេះ ស្តេចមិនអនុញ្ញាត្តិឲ្យនរណាម្នាក់ចេញ ឬចូលទៅក្នុងអាណាចក្ររបស់ព្រះបាទអាសាស្តេចស្រុកយូដាបានឡើយ។
|
||
|
||
\s5
|
||
\v 18 បន្ទាប់មក ព្រះបាទអាសាបានយកប្រាក់ និងមាសទាំងអស់ដែលនៅសេសសល់ក្នុងឃ្លាំងឯដំណាក់របស់ព្រះអម្ចាស់ និងក្នុងឃ្លាំងវាំងស្តេច។ ស្តេចបានទុករបស់ទាំងនោះនៅជាមួយអ្នកបម្រើរបស់ស្តេច ហើយបានផ្ញើរបស់ទាំងនោះទៅព្រះបាទបេន-ហាដាដ ជាបុត្ររបស់ព្រះបាទថាបរីម៉ូន ដែលត្រូវជាបុត្ររបស់ព្រះបាទហេសយ៉ូន ស្ដេចស្រុកអារ៉ាម ដែលគង់នៅក្រុងដាម៉ាស។ ស្តេចទូលទៅថា៖
|
||
\v 19 «សូមឲ្យមានសម្ពន្ធមេត្រីរវាងព្រះករុណា និងទូលបង្គំ ដូចដែលបិតាទូលបង្គំមានជាមួយបិតាព្រះកុរណាដែរ។ មើល៍ ទូលបង្គំបានផ្ញើអំណោយទាំងនេះមានប្រាក់ និងមាសមកព្រះករុណា។ សូមផ្តាច់សម្ពន្ធមេត្រីជាមួយបាសាស្តេចស្រុកអ៊ីស្រាអែលទៅ ដូច្នេះ កុំឲ្យស្តេចនោះធ្វើទុកទូលបង្គំឡើយ»។
|
||
|
||
\s5
|
||
\v 20 ព្រះបាទបេនហាដាដស្តាប់តាមព្រះបាទអេសា ហើយបានបញ្ជូនមេទ័ពរបស់ខ្លួន ឲ្យវាយប្រហាក្រុងនានាក្នុងស្រុកអ៊ីស្រាអែល។ ពួកគេវាយយកក្រុងអ៊ីយ៉ូន ក្រុងដាន់ ក្រុងអេបិល-បេត-ម៉ាកា ព្រមទាំងតំបន់គីនេរ៉ែតទាំងមូល និងទឹកដីស្រុកណែបថាលី។
|
||
\v 21 នៅពេលដែលព្រះបាទបាសាបានឮរឿងនេះស្តេចក៏ឈប់សាងសង់ក្រុងរ៉ាម៉ា ហើយត្រឡប់ទៅក្រុងធើសាវិញ។
|
||
\v 22 បន្ទាប់មក ព្រះបាទអាសាបានធ្វើសេចក្តីប្រកាសនៅក្នុងស្រុកយូដាទាំងមូល។ គ្រប់គ្នាទាំងអស់បានដឹង។ ពួកគេបានយកថ្ម និងឈើចេញពីក្រុងរ៉ាម៉ា ដែលព្រះបាទបាសាបានសាងសង់ក្រុងនោះឡើង។ ស្តេចអេសាយកថ្ម និងឈើទាំងនោះទៅសង់ក្រុងកេបា ក្នុងទឹកដីបេនយ៉ាមីន និងក្រុងមីសប៉ា។
|
||
|
||
\s5
|
||
\v 23 រឿងផ្សេងៗទៀតទាក់ទាងនឹងព្រះបាទអាសា និងភាពល្បីល្បាញរបស់ស្តេច គ្រប់អ្វីដែលស្តេចបានធ្វើ គ្រប់ក្រុងដែលស្តេចបានសង់ តើមិនមានកត់ត្រាទុកក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកយូដាទេឬ? ប៉ុន្តែនៅពេលដែលស្តេចចាស់ទៅទ្រង់មានជំងឺឈឺជើង។
|
||
\v 24 បន្ទាប់មក ព្រះបាទអាសាបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ស្តេច ហើយគេបានបញ្ចុះស្តេចនៅក្នុងក្រុងរបស់ព្រះបាទដាវីឌជាបិតាទ្រង់។ ព្រះបាទយ៉ូសាផាត ជាបុត្រ បានឡើងស្នងរាជ្យបន្ត។
|
||
|
||
\s5
|
||
\v 25 ព្រះបាទណាដាប់ ជាបុត្រព្រះបាទយេរ៉ូបោមចាប់ផ្តើមសោយរាជ្យនៅទឹកដីអ៊ីស្រាអែលនៅក្នុងឆ្នាំទីពីរនៃរាជ្យរបស់ព្រះបាទអាសាស្តេចស្រុកយូដា ស្តេចបានសោយរាជ្យលើអ៊ីស្រាអែលបានពីរឆ្នាំ។
|
||
\v 26 ស្តេចបានប្រព្រឹត្តអំពើអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ហើយស្តេចបានដើរតាមបិតាទ្រង់ និងដើរតាមអំពើបាបរបស់ខ្លួន ដែលស្តេចបាននាំអ៊ីស្រាអែលឲ្យធ្លាក់ក្នុងអំពើបាប។
|
||
|
||
\s5
|
||
\v 27 លោកបាសាជាកូនរបស់លោកអហ៊ីយ៉ា ក្នុងគ្រួសារអ៊ីសាខារ បានក្បត់ព្រះបាទណាដាប់ លោកបាសាធ្វើគុតស្ដេចនៅគីបថោន ដែលជាក្រុងរបស់ពួកភីលីស្ទីន នៅពេលដែលស្ដេច និងកងទ័ពអ៊ីស្រាអែលទាំងមូលកំពុងឡោមព័ទ្ធក្រុងគីបថោននោះ។
|
||
\v 28 នៅឆ្នាំទីបីនៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា លោកបាសាធ្វើគុតព្រះបាទណាដាប់ ហើយឡើងសោយរាជ្យជំនួស។
|
||
|
||
\s5
|
||
\v 29 នៅពេលភ្លាមៗដែលលោកបានសោយរាជ្យ ព្រះបាទបាសាបានសម្លាប់មនុស្សទាំងអស់នៅក្នុងគ្រួសាររបស់យេរ៉ូបោម។ ស្តេចមិនទុកឲ្យកូនចៅណាម្នាក់របស់យេរ៉ូបោមនៅរស់ឡើយ ស្តេចបានសម្លាប់សាច់សាលោហិតនៅក្នុងវាំងដោយរបៀបនេះឯង ស្រមតាមអ្វីដែលព្រះអម្ចាស់បានមានបន្ទូលតាមរយៈលោកអហ៊ីយ៉ាជាអ្នកស្រុកស៊ីឡូមែន
|
||
\v 30 ដោយាសាតែអំពើបាបដែលយេរ៉ូបោមបានប្រព្រឹត្ត និងដោយសារស្តេចបាននាំឲ្យអ៊ីស្រាអែលប្រព្រឹត្តអំពើបាប ព្រោះស្តេចបានធ្វើឲ្យព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលព្រះពិរោធ។
|
||
|
||
\s5
|
||
\v 31 រឿងផ្សេងទៀតដែលទាក់ទងនឹងព្រះបាទណាដាប់ និងគ្រប់អ្វីដែលស្តេចបានធ្វើ តើមិនមានកត់ត្រាទុកក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចទេឬ?
|
||
\v 32 តែងតែមានសង្គ្រាមរវាងព្រះបាទអាសា និងព្រះបាទបាសា ជាស្ដេចស្រុកអ៊ីស្រាអែលជានិច្ចនៅក្នុងជីវិតរបស់ស្តេច។
|
||
|
||
\s5
|
||
\v 33 នៅក្នុងឆ្នាំទីបីនៃរាជ្យរបស់ព្រះបាទអាសាស្តេចស្រុកយូដា ព្រះបាទបាសា ជាកូនរបស់លោកអហ៊ីយ៉ា បានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល នៅក្រុងធើសា អស់រយៈពេលម្ភៃបួនឆ្នាំ។
|
||
\v 34 ស្តេចបានប្រព្រឹត្តអំពើអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ និងដើរតាមមាគា៌របស់ព្រះបាទយេរ៉ូបោម និងអំពើបាបខ្លួនឯងផ្ទាល់ ដែលនាំអ៊ីស្រាអែលទៅក្នុងអំពើបាប។
|
||
|
||
\s5
|
||
\c 16
|
||
\cl ជំពូក ១៦
|
||
\p
|
||
\v 1 ព្រះបន្ទូលរបស់ព្រះអម្ចាស់មកតាមរយៈលោកយេហ៊ូវ ជាកូនរបស់លោកហាណានីថា៖
|
||
\v 2 «ទោះបីជាយើងបានលើកអ្នកឡើងពីធូលី ហើយបានឲ្យអ្នកធ្វើជាអ្នកដឹកនាំលើប្រជាជនអ៊ីស្រាអែលក៏ដោយ ក៏អ្នកនៅតែដើរតាមផ្លូវរបស់យេរ៉ូបោម ហើយបានធ្វើឲ្យប្រជាជនអ៊ីស្រាអែលប្រព្រឹត្តអំពើបាប នាំឲ្យយើងពិរោធដោយសារអំពើបាបរបស់ពួកគេ។
|
||
|
||
\s5
|
||
\v 3 ឃើញទេ យើងនឹងកំទេចបាសា និងគ្រួសាររបស់គេចោល ហើយយើងនឹងធ្វើឲ្យគ្រួសាររបស់អ្នកដូចជាគ្រួសារបស់យេរ៉ូបោមកូនរបស់នេបាតដែរ។
|
||
\v 4 ឆ្កែនឹងស៊ីគ្រប់គ្នានៅក្នុងគ្រួសាររបស់បាសាដែលបានស្លាប់នៅក្នុងក្រុង ហើយបក្សីនឹងចឹកស៊ីអ្នកដែលស្លាប់នៅឯវាលស្រែ»។
|
||
|
||
\s5
|
||
\v 5 រឿងរាវរបស់ព្រះបាទបាសា ជាមួយអ្វីដែលស្តេចធ្វើ និងភាពល្បីល្បាញរបស់ស្តេច តើមិនបានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចអ៊ីស្រាអែលទេឬ?
|
||
\v 6 ព្រះបាទបាសាបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ព្រះអង្គ ហើយគេយកសពទៅបញ្ចុះនៅក្រុងធើសា ហើយព្រះបាទអេឡា ជាបុត្ររបស់ទ្រង់បានឡើងស្នងរាជ្យបន្ត។
|
||
|
||
\s5
|
||
\v 7 ដូច្នេះ តាមរយៈលោកព្យាការីយេហ៊ូវ ជាកូនរបស់លោកហាណានី ព្រះអម្ចាស់បានមានបន្ទូលមកប្រឆាំងព្រះបាទបាសា និងគ្រួសាររបស់ស្តេចទាំងពីរនេះដោយសារអំពើរអាក្រក់ដែលស្តេចបានធ្វើ នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ដូច្នេះធ្វើឲ្យព្រះអង្គព្រះពិរោធ ហើយព្រះអង្គបំផ្លាញគ្រួសាររបស់ស្តេចដូចព្រះអង្គបំផ្លាញគ្រួសាររបស់ព្រះបាទយេរ៉ូបោមដែរ និងដោយសារតែស្តេចបានសម្លាប់គ្រួសារបស់ព្រះបាទយេរ៉ូបោមទាំងអស់។
|
||
|
||
\s5
|
||
\v 8 នៅក្នុងឆ្នាំទីម្ភៃប្រាំមួយនៃរាជ្យរបស់ព្រះបាទអាសាជាស្តេចស្រុកយូដា ព្រះបាទអេឡា ជាបុត្ររបស់ព្រះបាទបាសា បានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងធើសា ស្តេចសោយរាជ្យបានពីរឆ្នាំ។
|
||
\v 9 មានអ្នកបម្រើរបស់ស្ដេចម្នាក់ឈ្មោះលោកស៊ីមរី ជាមេទ័ពកងរទេះចម្បាំងពាក់កណ្ដាល បានប្រឆាំងនឹងព្រះបាទអេឡា។ ឥឡូវនេះ ស្តេចស្នាក់នៅក្រុងធើសា កំពុងសោយស្រាស្រវឹង នៅក្នុងផ្ទះរបស់លោកអើសា ដែលជាអ្នកគ្រប់គ្រងនៅក្រុងធើសា។
|
||
\v 10 លោកស៊ីមរីចូលទៅក្នុង វាយប្រហារ និងសម្លាប់ស្តេចទៅ នៅក្នុងឆ្នាំទីម្ភៃប្រាំពីរនៃរាជ្យរបស់ព្រះបាទអាសាស្តេចស្រុកយូដា ហើយលោកក្លាយជាស្តេចបន្តពីព្រះបាទស៊ីមរី។
|
||
|
||
\s5
|
||
\v 11 នៅពេលដែលព្រះបាទស៊ីមរីចាប់ផ្តើមសោយរាជ្យ និងបានគង់លើបល្ល័ង្ក ស្តេចបានសម្លាប់គ្រួសារបស់ប្រះបាទបាសាទាំងអស់។ ស្តេចមិនទុកឲ្យនរណាម្នាក់នៅក្នុងគ្រួសារ ឬមិត្តភ័ក្ររបស់ព្រះបាទបាសានៅរស់ឡើយ។
|
||
\v 12 ដូច្នេះ ព្រះបាទស៊ីមរីបំផ្លាញគ្រួសារទាំងមូលរបស់ព្រះបាទបាសា ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលបានមានបន្ទូលប្រឆាំងនឹងព្រះបាទបាសាតាមរយៈលោកព្យាការីយេហ៊ូវ
|
||
\v 13 ដោយសារអំពើបាបរបស់ស្តេចផ្ទាល់ និងអំពើបាបដែលព្រះបាទអេឡាជាបុត្របានប្រព្រឹត្ត និងការដែលពួកគេបាននាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាប ដូច្នេះ ពួកគេបានធ្វើឲ្យព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលព្រះពិរោធជាមួយរូបព្រះរបស់ពួកគេ។
|
||
|
||
\s5
|
||
\v 14 រឿងផ្សេងទៀតដែលទាក់ទងនឹងព្រះបាទអេឡា និងអ្វីដែលស្តេចបានធ្វើ តើមិនបានកត់ត្រាទុកក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចអ៊ីស្រាអែលទេឬ?
|
||
|
||
\s5
|
||
\v 15 នៅក្នុងឆ្នាំទីម្ភៃប្រាំពីរនៃរាជ្យរបស់ព្រះបាទអាសាស្តេចស្រុកយូដា ព្រះបាទស៊ីមរីសោយរាជ្យបានប្រាំពីរថ្ងៃនៅក្រុងធើសា។ ឥឡូវនេះទាហានបានបោះជំរំ នៅជិតក្រុងគីបថោន ដែលជាក្រុងរបស់ពួកភីលីស្ទីន។
|
||
\v 16 នៅពេលដែលពួកទ័ពបានបោះជំរំនៅទីនេះពួកគេឮគេនិយាយថា៖ «លោកស៊ីមរីបានក្បត់ ហើយបានសម្លាប់ស្តេចហើយ»។ ដូច្នេះ ថ្ងៃនោះនៅក្នុងជំរំ អ៊ីស្រាអែលទាំងមូលបានប្រកាសឲ្យលោកមេទ័ពអូមរីធ្វើជាស្តេចលើស្រុកអ៊ីស្រាអែល។
|
||
\v 17 លោកអូមរីក៏ចេញពីក្រុងគីបថោនជាមួយជនជាតិអ៊ីស្រាអែល មកឡោមព័ទ្ធក្រុងធើសា។
|
||
|
||
\s5
|
||
\v 18 ដូច្នេះ នៅពេលដែលព្រះបាទអ៊ូមរីបានឃើញថាទីក្រុងត្រូវបានគេគ្រប់គ្រង ស្តេចក៏យាងចូលក្នុងប៉មមួយនៅជាប់ក្នុងវាំងរបស់ស្តេច រួចយកភ្លើងដុតខ្លួនឯងនៅក្នុងប៉ម ហើយបានសុគតក្នុងភ្លើងនោះទៅ។
|
||
\v 19 នេះដោយសារអំពើបាបដែលស្តេចបានធ្វើជាអំពើអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ដោយសារស្តេចដើរតាមមាគា៌របស់ព្រះបាទយេរ៉ូបោម និងដោយសារអំពើបាបរបស់ស្តេចខ្លួនឯងផ្ទាល់ ស្តេចក៏នាំអ៊ីស្រាអែលឲ្យប្រព្រឹត្តបាបដែរ។
|
||
\v 20 រឿងរាវដែលទាក់ទាងនឹងព្រះបាទស៊ីមរី និងអំពើក្បត់ដែលស្តេចបានធ្វើ តើមិនមានកត់ត្រាទុកក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចអ៊ីស្រាអែលទេឬ?
|
||
|
||
\s5
|
||
\v 21 បន្ទាប់មក ប្រជាជនអ៊ីស្រាអែលបានបែងចែកជាពីរ។ ប្រជាជនពាក់កណ្តាល់ដើរតាមលោកលោកធីបនី ជាកូនរបស់លោកគីណាត ដែលឡើងជាស្ដេច ពាក់កណ្តាលទៀតដើរតាមលោកអូមរី។
|
||
\v 22 ប៉ុន្តែ អ្នកដែលដើរតាមលោកអូមរីខ្លាំងជាងអ្នកដែលដើរតាមលោកធីបនីជាកូនរបស់លោកគីណាត។ ដូច្នេះ លោកធីបនីបានស្លាប់ ហើយលោកអូមរីឡើងគ្រងរាជ្យ។
|
||
|
||
\s5
|
||
\v 23 ព្រះបាទអ៊ូមរីសោយរាជ្យលើអ៊ីស្រាអែលក្នុងឆ្នាំទីសាមសិបប្រាំ នៃរាជ្យរបស់ព្រះបាទអាសាស្តេចស្រុកយូដា ហើយស្តេចសោយរាជ្យបានដប់ពីរឆ្នាំ។ ស្តេចសោយរាជ្យនៅក្រុងធើសាបានប្រាំមួយឆ្នាំ។
|
||
\v 24 ស្ដេចទិញភ្នំសាម៉ារីពីលោកសេមើរតម្លែជាប្រាក់ពីរហាប។ ស្តេចបានសង់ក្រុងនៅលើភ្នំនោះ ហើយបានហៅក្រុងនោះថាសាម៉ារី ក្រោយពីក្រុងនោះធ្លាប់មានឈ្មោះថាសេមើរ ដែលជាម្ចាស់ភ្នំ។
|
||
|
||
\s5
|
||
\v 25 ព្រះបាទអ៊ូមរីបានប្រព្រឹត្តអំពើអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ហើយបានប្រព្រឹត្តអាក្រក់ជាងអ្នកដែលសោយរាជ្យមុនស្តេចទៅទៀត។
|
||
\v 26 ដោយសារស្តេចដើរតាមមាគា៌របស់ព្រះបាទយេរ៉ូបោមជាកូនរបស់នេបាត និងអំពើបាបរបស់ស្តេចផ្ទាល់ដែលនាំអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាប ធ្វើឲ្យព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលព្រះពិរោធដោយសារតែរូបព្រះដ៏គ្មានតម្លៃទាំងអស់នោះ។
|
||
|
||
\s5
|
||
\v 27 រឿងរាវរបស់ព្រះបាទអ៊ូមរី អ្វីដែលស្តេចបានធ្វើ និងភាពល្បីល្បាញដែលស្តេចបានបង្ហាញ តើមិនមានកត់ត្រានៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកអ៊ីស្រាអែលទេឬ?
|
||
\v 28 ដូច្នេះ ព្រះបាទអ៊ូមរីបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ស្តេច ហើយគេបានបញ្ចុុះស្តេចនៅស្រុកសាម៉ារី ហើយព្រះបាទអហាប់ ជាបុត្រ បានឡើងស្នងរាជ្យបន្ត។
|
||
|
||
\s5
|
||
\v 29 នៅក្នុងឆ្នាំទីសាមសិបប្រាំបីនៃរាជ្យរបស់ព្រះបាទអាសាស្តេចស្រុកយូដា ព្រះបាទអហាប់ ជាបុត្ររបស់ព្រះបាទអ៊ូមរីបានឡើងស្នងរាជ្យលើស្រុកអ៊ីស្រាអែល។ ព្រះបាទអហាប់ ជាបុត្ររបស់អ៊ូមរីសោយរាជ្យលើអ៊ីស្រាអែលក្នុងក្រុងសាម៉ារីបានម្ភៃពីរឆ្នាំ។
|
||
\v 30 ព្រះបាទអហាប់ ជាបុត្ររបស់អ៊ូមរីបានប្រព្រឹត្តអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់លើសស្តេចណាៗទាំងអស់ដែលសោយរាជ្យមុនស្តេច។
|
||
|
||
\s5
|
||
\v 31 ស្តេចព្រះបាទអហាប់មិនគ្រាន់តែដើរតាមអំពើបាបរបស់ព្រះបាទយេរ៉ូបោមជាកូនរបស់នេបាតប៉ុណ្ណោះទេ គឺទ្រង់បានរៀបអភិសេកជាមួយព្រះនាងយេសិបិល ជាបុត្រីរបស់ព្រះបាទអេតបាល ជាស្ដេចស្រុកស៊ីដូន ហើយដើរតាម និងថ្វាយបង្គំព្រះបាល ព្រមទាំងឱនក្បាលនៅចំពោះព្រះនោះទៀតផង។
|
||
\v 32 ស្តេចបានសង់អាសនាសម្រាប់ព្រះបាល នៅក្នុងវិហាររបស់ព្រះបាល ដែលស្តេចបានសង់នៅសាម៉ារី។
|
||
\v 33 ព្រះបាទអហាប់ក៏បានសង់សសរព្រះអាសេរ៉ាផងដែរ។ ព្រះបាទអហាប់បានប្រព្រឹត្តអាក្រក់មែនទែនធ្វើឲ្យព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលព្រះពិរោធយ៉ាងខ្លាំងលើសជាងស្តេចមុនៗទៅទៀត។
|
||
|
||
\s5
|
||
\v 34 ក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់ព្រះបាទអហាប់ លោកហ៊ីអែលជាអ្នកស្រុកបេតអែល សង់កំពែងក្រុងយេរីខូឡើងវិញ។ លោកហ៊ីអែលបានចាក់គ្រឹះក្រុង នោះគាត់បានបង់ថ្លៃជីវិតអប៊ីរ៉ាមជាកូនប្រុសច្បង ហើយកាលគាត់ដាក់ទ្វារក្រុងឡើង នោះសេគូបជាកូនប្រុសពៅក៏ស្លាប់ដែរ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែង តាមរយៈលោកយ៉ូស្វេជាកូនរបស់លោកនូន។
|
||
|
||
\s5
|
||
\c 17
|
||
\cl ជំពូក ១៧
|
||
\p
|
||
\v 1 លោកអេលីយ៉ាជាអ្នកភូមិធេសប៊ី ក្នុងស្រុកកាឡាដ ទូលព្រះបាទអហាប់ថា៖ «ដោយសារព្រះអម្ចាស់ជាព្រះរបស់អ៊ីសា្រអែលមានព្រះជន្មគង់នៅ ជាព្រះដែលទូលបង្គំបម្រើ នៅប៉ុន្មានឆ្នាំនោះនឹងគ្មានសន្សើម ឬភ្លៀងឡើយរហូតទាល់តែទូលបង្គំសុំឲ្យមាន»។
|
||
|
||
\s5
|
||
\v 2 ព្រះបន្ទូលរបស់ព្រះអម្ចាស់មកដល់លោកអេលីយ៉ាថា៖
|
||
\v 3 «ចូរចេញពីទីនោះទៅភាគខាងកើតទៅ ហើយពួនសំងំនៅក្បែរជ្រោះកេរីត ដែលស្ថិតនៅខាងកើតទន្លេយ័រដាន់។
|
||
\v 4 អ្នកនឹងផឹកទឹកជ្រោះ ហើយយើងនឹងឲ្យក្អែកចិញ្ចឹមអ្នកនៅទីនោះ»។
|
||
|
||
\s5
|
||
\v 5 ដូច្នេះ លោកអេលីយ៉ាបានធ្វើតាមព្រះបន្ទូលរបស់ព្រះអម្ចាស់បានបង្គាប់មកលោក។ លោកបានទៅរស់នៅជ្រោះកេរីត ដែលស្ថិតនៅខាងកើតទន្លេយ័រដាន់។
|
||
\v 6 សត្វក្អែកបាននាំនំប័ុងនឹងសាច់ឲ្យលោកនៅពេលព្រឹក ហើយយកនំប័ុង និងសាច់មកឲ្យលោកនៅពេលល្ងាច ហើយលោកផឹកទឹកជ្រោះនោះ។
|
||
\v 7 ប៉ុន្តែ ក្រោយមកទឹកជ្រោះនោះក៏រីងអស់ ព្រោះគ្មានភ្លៀងសោះនៅក្នុងតំបន់នោះ។
|
||
|
||
\s5
|
||
\v 8 ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់លោកថា៖
|
||
\v 9 «ចូរក្រោកឡើង ហើយចេញទៅសារិបតា ជាក្រុងរបស់ជនជាតិស៊ីដូន ហើយស្នាក់អាស្រ័យនៅទីនោះចុះ។ មើល យើងនឹងបង្គាប់ឲ្យស្ត្រីមេម៉ាយម្នាក់នៅទីនោះផ្គត់ផ្គង់អ្នក»។
|
||
\v 10 ដូច្នេះ គាត់ក៏ក្រោកឡើង ហើយចេញទៅសារិបតា ហើយនៅពេលដែលលោកមកដល់ទ្វារក្រុងមានស្រ្តីមេម៉ាយម្នាក់កំពុងតែរើសអុស។ ដូច្នេះ លោកបានហៅនាងដោយនិយាយថា៖ «សូមដងទឹកពីក្នុងពាងឲ្យខ្ញុំបន្តិច ខ្ញុំនឹងផឹកទឹកនោះ»។
|
||
|
||
\s5
|
||
\v 11 នៅពេលដែលនាងចេញទៅដងទឹក គាត់បានហៅនាងមក ហើយនិយាយថា៖ «សូមយកនំប័ុងមួយដុំក្នុងដៃនាងមកឲ្យខ្ញុំ»។
|
||
\v 12 នាងតមថា៖ «ក្នុងព្រះនាមព្រះអម្ចាស់ដែលមានព្រះជន្មរស់ នាងខ្ញុំសូមជម្រាបលោកថានាងខ្ញុំគ្មាននំប័ុងទេ ប៉ុន្តែ នាងខ្ញុំមានតែអាហារបន្តិចនៅក្នុងក្រឡ និងមានប្រេងបន្តិចនៅក្នុងដបប៉ុណ្ណោះ។ លោកឃើញទេ ខ្ញុំកំពុងរើសអុស ដូច្នេះ នាងខ្ញុំនឹងទៅចម្អិនសម្រាប់នាងខ្ញុំ និងកូនប្រុសរបស់នាងខ្ញុំ ហើយយើងនឹងបរិភោគរួចយើងនឹងស្លាប់»។
|
||
\v 13 លោកអេលីយ៉ាមានប្រសាសន៍ថា៖ «កុំឲ្យខ្លាចឡើយ។ ចូរចេញទៅធ្វើតាមដែលនាងបាននិយាយចុះ ប៉ុន្តែ ចូរធ្វើនំប័ុងឲ្យខ្ញុំបន្តិចសិន ហើយយកវាមកឲ្យខ្ញុំ។ បន្ទាប់មក សឹមធ្វើសម្រាប់ខ្លួននាង និងកូនរបស់នាងចុះ។
|
||
|
||
\s5
|
||
\v 14 ព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលមានបន្ទូលថា៖ «ក្រឡអាហារនឹងមិនត្រូវអស់ឡើយ ហើយដបប្រេងក៏មិនឈប់ហូរដែរ រហូតដល់ថ្ងៃដែលព្រះអម្ចាស់ប្រទានទឹកភ្លៀងមកលើផែនដី»។
|
||
\v 15 ដូច្នេះ នាងក៏បានធ្វើដូចដែលលោកអេលីយ៉ាបានប្រាប់នាង។ នាង និងលោកអេលីយ៉ា ព្រមទាំងអ្នកដែលនៅក្នុងផ្ទះនាងបានបរិភោគបានយ៉ាងច្រើនថ្ងៃ។
|
||
\v 16 ក្រឡអាហារមិនដែលអស់ឡើយ ហើយដបប្រេងក៏មិនឈប់ហូរដែរ ដូចព្រះបន្ទូលដែលព្រះអម្ចាស់បានមានបន្ទូលតាមរយៈលោកអេលីយ៉ាមែន។
|
||
|
||
\s5
|
||
\v 17 ក្រោយមកទៀតកូនរបស់ស្រ្តីនោះឈឺ គឺស្រ្តីដែលជាម្ចាស់ផ្ទះ។ កូននោះឈឺធ្ងន់ណាស់ ធ្វើឲ្យកូននោះផុតដង្ហើម។
|
||
\v 18 ដូច្នេះ ម្តាយរបស់កូននោះបាននិយាយទៅកាន់លោកអេលីយ៉ាថា៖ «តើអ្នកមានរឿងអ្វីជាមួយនាងខ្ញុំ អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ? តើអ្នកមកជួបខ្ញុំដើម្បីរំឭកពីអំពើបាបរបស់នាងខ្ញុំ ហើយសម្លាប់កូនរបស់នាងខ្ញុំឬ»?
|
||
|
||
\s5
|
||
\v 19 បន្ទាប់មក លោកអេលីយ៉ាឆ្លើយទៅនាងថា៖ «សូមឲ្យកូនរបស់នាងមក»។ គាត់ក៏បានយកកូននោះពីដៃរបស់នាង ហើយបានយកនាងទៅបន្ទប់ខាងលើដែលលោកស្នាក់នៅ ហើយលោកបានដាក់កូននោះនៅលើគ្រែរបស់លោក។
|
||
\v 20 លោកបានស្រែករកព្រះអម្ចាស់ដោយទូលថា៖ «ព្រះអម្ចាស់ជាព្រះរបស់ទូលបង្គំអើយ តើព្រះអង្គនាំមហន្តរាយមកលើស្រ្តីដែលទូលបង្គំស្នាក់នៅជាមួយនេះដោយសម្លាប់កូនរបស់នាងបែបនេះឬ»?
|
||
\v 21 បន្ទាប់មកលោកក៏ទ្រោមពីលើកូននោះបីដង លោកបានស្រែករកព្រះអម្ចាស់ថា៖ «ព្រះអម្ចាស់ជាព្រះរបស់ទូលបង្គំអើយ ទូលបង្គំសូមអង្វរព្រះអង្គ សូមឲ្យជីវិតរបស់ក្មេងនេះត្រឡប់មកគាត់វិញផង»។
|
||
|
||
\s5
|
||
\v 22 ព្រះអម្ចាស់បានស្តាប់ឮសម្លេងរបស់លោកអេលីយ៉ា ជីវិតរបស់ក្មេងនោះបានត្រឡប់មកក្មេងនោះវិញ ហើយគាត់ក៏រស់ឡើងវិញ។
|
||
\v 23 លោកអេលីយ៉ាបានយកក្មេងនោះចេញពីបន្ទប់របស់គាត់មកក្រោមផ្ទះ លោកបានប្រគល់ក្មេងនោះឲ្យម្តាយរបស់ក្មេងនោះវិញ ដោយមានប្រសាសន៍ថា៖ «ឃើញទេ កូនរបស់អ្នកនៅរស់ទេ»។
|
||
\v 24 ស្ត្រីនោះបាននិយាយជាមួយលោកអេលីយ៉ាថា៖ «ឥឡូវនេះ ខ្ញុំដឹងហើយថា លោកជាអ្នកជំនិតរបស់ព្រះអម្ចាស់ ហើយដឹងថាព្រះបន្ទូលនៅក្នុងមាត់របស់លោកពិតជាត្រឹមត្រូវមែន»។
|
||
|
||
\s5
|
||
\c 18
|
||
\cl ជំពូក ១៨
|
||
\p
|
||
\v 1 ដូច្នេះ ច្រើនថ្ងៃក្រោយមកទៀត ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់លោកអេលីយ៉ា នៅក្នុងឆ្នាំទីបីនៃគ្រោះរាំងស្ងួតថា៖ «ទៅបង្ហាញខ្លួនឲ្យស្តេចអហាប់បានឃើញ ហើយយើងនឹងបញ្ជូនទឹកភ្លៀងមកលើផែនដី»។
|
||
\v 2 លោកអេលីយ៉ាក៏ទៅបង្ហាញខ្លួនឲ្យស្តេចអហាប់ឃើញ ពេលនោះ មានកើតទុរ្ភិក្សយ៉ាងខ្លាំងនៅក្រុងសាម៉ារី។
|
||
|
||
\s5
|
||
\v 3 ព្រះបាទអហាប់បានហៅលោកអូបាឌា ដែលជាអ្នកមើលខុសត្រូវក្នុងវាំង។ លោកអូបាឌាគោរពព្រះអម្ចាស់ណាស់
|
||
\v 4 ព្រោះនៅពេលដែលម្ចាស់ក្សត្រីយេសិបិលសម្លាប់ព្យាការីរបស់ព្រះអម្ចាស់ លោកអូបាឌាបានយកព្យាការីមួយរយនាក់ទៅលាក់ក្នុងរូងភ្នំ មួយកន្លែងសាសិបនាក់ ហើយបានចិញ្ចឹមពួកគេដោយនំប័ុង និងទឹក។
|
||
|
||
\s5
|
||
\v 5 ស្តេចអហាប់មានរាជឱង្ការទៅកាន់លោកអូបាឌាថា៖ «ចូរចេញទៅទឹកដីទាំងមូល ទៅកន្លែងដែលមានប្រភពទឹក និងជ្រោះ។ ប្រហែលជាយើងអាចរកស្មៅបាន ហើយសង្គ្រោះសេះ និងលាឲ្យនៅមានជីវិត ដូច្នេះ យើងនឹងមិនបាត់បង់សត្វទាំងអស់ឡើយ»។
|
||
\v 6 ដូច្នេះ ពួកគេបានចែកតំបន់គ្នាដើរមើល ហើយស្វែងរកទឹក។ ស្តេចអហាប់បានទៅផ្លូវមួយ ហើយលោកអូបាឌាទៅផ្លូវមួយទៀត។
|
||
|
||
\s5
|
||
\v 7 នៅពេលដែលលោកអូបាឌានៅតាមផ្លូវ លោកអេលីយ៉ាបានជួបលោកដោយចៃដន្យ។ លោកអូបាឌាចំណាំលោកបាន ហើយបានក្រាបមុខដល់ដី។ លោកមានប្រសានស៍ថា៖ «តើលោកអេលីយ៉ា ដែលជាម្ចាស់របស់ខ្ញុំមែនទេ?»
|
||
\v 8 លោកអេលីយ៉ាក៏បានឆ្លើយទៅលោកថា៖ «គឺខ្ញុំមែន។ សូមទៅប្រាប់ចៅហ្វាយរបស់លោកថា៖ «មើល លោកអេលីយ៉ានៅទីនេះ»។
|
||
|
||
\s5
|
||
\v 9 លោកអូបាឌាក៏ឆ្លើយថា៖ «តើខ្ញុំបានប្រព្រឹត្តបាបអ្វី បានជាលោកចង់ប្រគល់អ្នកបម្រើរបស់លោកទៅក្នុងដៃរបស់ស្តេចអហាាប់ ឲ្យស្តេចសម្លាប់ខ្ញុំដូច្នេះ?
|
||
\v 10 ដោយសារព្រះអម្ចាស់មានព្រះជន្មគង់នៅ ខ្ញុំសូមប្រាប់លោកថាគ្មានជាតិសាសន៍ណាមួយ ឬអាណាចក្រណាដែលចៅហ្វាយរបស់ខ្ញុំមិនបានបញ្ជូនមនុស្សទៅស្វែងរកលោកនោះទេ។ នៅពេលដែលជាតិសាសន៍ ឬអាណាចក្រណាមួយនិយាយថា៖ «លោកអេលីយ៉ាមិននៅទីនេះទេ» នោះ ស្តេចអហាប់បានឲ្យគេស្បថថាពួកគេមិនអាចរកលោកឃើញទេ។
|
||
\v 11 តែឥឡូវនេះ លោកបែរជានិយាយថា៖ «សូមទៅប្រាប់ចៅហ្វាយរបស់អ្នកថា លោកអេលីយ៉ានៅទីនេះទៅវិញ»។
|
||
|
||
\s5
|
||
\v 12 នៅពេលដែលខ្ញុំចេញទៅ តែព្រះវិញ្ញាណរបស់ព្រះអម្ចាស់បានយកលោកនៅកន្លែងដែលខ្ញុំមិនដឹង។ បន្ទាប់មក ខ្ញុំទៅទូលស្តេចអហាប់ ហើយស្តេចរកអ្នកមិនឃើញ នោះស្តេចមុខជាសម្លាប់ខ្ញុំមិនខាន។ ខ្ញុំជាអ្នកបម្រើលោក បានថ្វាយបង្គំព្រះអម្ចាស់តាំងពីខ្ញុំនៅក្មេងម្លេ៉ះ។
|
||
\v 13 តើគ្មាននរណាបានប្រាប់លោកទេ លោកម្ចាស់អើយ ថាខ្ញុំបានធ្វើអ្វីនៅពេលដែលនាងយេសិបិលបានសំលាប់ព្យាការីទាំងឡាយរបស់ព្រះអម្ចាស់ គឺពីរបៀបដែលខ្ញុំបានលាក់ព្យាការីរបស់ព្រះអម្ចាស់មួយរយនាក់នៅក្នុងរូងភ្នំ ក្នុងមួយកន្លែងហាសិបនាក់ និងបានចិញ្ចឹមពួកគេដោយនំប័ុង និងទឹកទេឬ?
|
||
|
||
\s5
|
||
\v 14 ឥឡូវនេះ លោកបាននិយាយមកខ្ញុំថា៖ «ចូរទៅប្រាប់ចៅហ្វាយរបស់អ្នកថាលោកអេលីយ៉ានៅទីនេះ ដូច្នេះ លោកនឹងសម្លាប់ខ្ញុំមិនខាន»។
|
||
\v 15 បន្ទាប់មកលោកអេលីយ៉ាឆ្លើយតបថា៖ «ដោយសារព្រះអម្ចាស់មានព្រះជន្មគង់នៅ ដែលខ្ញុំឈរនៅមុខព្រះអង្គ ខ្ញុំសូមប្រាប់អ្នកថា នៅថ្ងៃនោះខ្ញុំនឹងបង្ហាញខ្លួនឲ្យស្តេចអហាប់ឃើញ»។
|
||
|
||
\s5
|
||
\v 16 ដូច្នេះ លោកអូបាឌាបានទៅជួបស្តេចអហាប់ ហើយបានទូលស្តេចនូវអ្វីដែលលោកអេលីយ៉ាបាននិយាយ។ បន្ទាប់មក ស្តេចបានទៅជួបលោកអេលីយ៉ា។
|
||
\v 17 បន្ទាប់មក ស្តេចអហាប់បានជួបលោកអេលីយ៉ា ដោយទូលទៅលោកថា៖ «តើពិតជាលោកមែនឬ? តើលោកជាម្នាក់ដែលនាំបញ្ហាដល់អ៊ីស្រាអែលនោះមែនទេ!»។
|
||
|
||
\s5
|
||
\v 18 លោកអេលីយ៉ាឆ្លើយថា៖ «ទូលបង្គំមិនបាននាំបញ្ហាដល់អ៊ីស្រាអែលទេ ប៉ុន្តែគឺព្រះអង្គ និងក្រុមគ្រួសាររបស់ព្រះអង្គវិញទេដែលនាំឲ្យមានបញ្ហាដោយសារតែបានបោះបង់ចោលបទបញ្ជារបស់ព្រះអម្ចាស់ និងដោយការដើរតាមព្រះបាល។
|
||
\v 19 ឥឡូវនេះ ចូរនាំពាក្យ ដើម្បីប្រមូលប្រជាជនទាំងអស់មកជួបជុំគ្នានៅលើភ្នំកើមែល មានព្យាការីរបស់ព្រះបាលទាំងបួនរយហាសិបនាក់ និងព្យាការីរបស់ព្រះអាសេរ៉ាទាំងបួនរយនាក់ ដែលបរិភោគរួមតុជាមួយម្ចាស់ក្សត្រីយេសិបិល»។
|
||
|
||
\s5
|
||
\v 20 ដូច្នេះ ស្តេចអហាប់បានបញ្ជូនពាក្យទៅប្រជាជនអ៊ីស្រាអែល ហើយបានប្រមូលព្យាការីទាំងអស់មកជួបជុំគ្នានៅលើភ្នំកើមែល។
|
||
\v 21 លោកអេលីយ៉ាមកជិតប្រជាជនអ៊ីស្រាអែល និងនិយាយថា៖ «តើអ្នកត្រូវការពេលប៉ុន្មាន ដើម្បីផ្លាស់ប្តូរគំនិតរបស់អ្នក? បើព្រះអម្ចាស់ជាព្រះ ចូរដើរតាមទ្រង់ចុះ។ ប៉ុន្តែ បើព្រះបាលជាព្រះវិញ ចូរដើរតាមព្រះបាលចុះ»។ ប៉ុន្តែ ប្រជាជនមិនបានឆ្លើយតបទៅលោកទេ។
|
||
|
||
\s5
|
||
\v 22 បន្ទាប់មក លោកអេលីយ៉ាបាននិយាយទៅប្រជាជនថា៖ «ចំណែកខ្ញុំ ខ្ញុំមានតែម្នាក់ឯង ដែលជាព្យាការីរបស់ព្រះអម្ចាស់ ប៉ុន្តែ ព្យាការីរបស់ព្រះបាលមាន ៤៥០នាក់។
|
||
\v 23 ដូច្នេះ ចូរយកគោបាពីរមក។ សូមឲ្យពួកគេជ្រើសរើសយកគោបាមួយសម្រាប់ខ្លួនពួកគេ ហើយចូរកាប់ជាចំរៀកៗ ហើយដាក់នៅលើឈើ ប៉ុន្តែ មិនត្រូវដាក់ភ្លើងនៅខាងក្រោមទេ។ បន្ទាប់មក ខ្ញុំនឹងរៀបចំគោបាមួយទៀត និងដាក់លើឈើ និងមិនដាក់ភ្លើងនៅខាងក្រោមទេ។
|
||
\v 24 បន្ទាប់មក ចូរអ្នកប្រកាសហៅឈ្មោះព្រះរបស់អ្នកចុះ ហើយខ្ញុំនឹងអំពាវនាវរកព្រះនាមរបស់ព្រះអម្ចាស់ ហើយបើព្រះណាឆ្លើយតបដោយភ្លើង នោះព្រះអង្គជាព្រះមែន»។ ដូច្នេះ មនុស្សទាំងអស់ឆ្លើយថា៖ «ល្អណាស់»។
|
||
|
||
\s5
|
||
\v 25 ដូច្នេះ លោកអេលីយ៉ានិយាយទៅព្យាការីរបស់ព្រះបាលថា៖ «ចូរជ្រើសរើសយកគោបាមួយសម្រាប់ខ្លួនអ្នក ហើយរៀបចំវាមុនចុះ ដោយសារអ្នកមានគ្នាច្រើន។ បន្ទាប់មក ចូរប្រកាសហៅនាមព្រះរបស់អ្នក ប៉ុន្តែ មិនត្រូវដាក់ភ្លើងខាងក្រោមឡើយ»។
|
||
\v 26 ពួកគេបានយកគោបាដែលលោកបានឲ្យពួកគេ ហើយរៀបចំគោនោះ ហើយពួកគេបានស្រែករកនាមរបស់ព្រះបាលតាំងពីព្រលឹម ដល់ថ្ងៃត្រង់ ដោយនិយាយថា៖ «ព្រះបាលអើយ ចូរស្តាប់យើងផង»។ ប៉ុន្តែ គ្មានសម្លេងក៏គ្មាននរណាម្នាក់ឆ្លើយដែរ។ ពួកគេបានរាំជុំវិញអាសនាដែលពួកគេបានធ្វើ។
|
||
|
||
\s5
|
||
\v 27 នៅថ្ងៃត្រង់លោកអេលីយ៉ាបានចំអកដាក់ពួកគេ ហើយនិយាយថា៖ «សូមស្រែកឲ្យឮៗទៅ! គាត់គឺជាព្រះ! ប្រហែលជាទ្រង់កំពុងគិត ឬកំពុងរំដោះខ្លួន ឬទ្រង់កំពុងតែធ្វើដំណើរ ឬប្រហែលជាទ្រង់កំពុងតែដេកលក់ ហើយកំពុងក្រោកឡើង»។
|
||
\v 28 ដូច្នេះ ពួកគេស្រែកកាន់តែឮឡើងៗ ហើយពួកគេបានកាត់សាច់ខ្លួនឯងជាមួយដាវ និងលំពែង ដូចដែលពួកគេធ្លាប់ធ្វើ រហូតដល់ឈាមប្រលាក់ខ្លួនជោគ។
|
||
\v 29 កន្លងអស់កន្លះថ្ងៃហើយ ពួកគេនៅតែទាយរហូតដល់ម៉ោងថ្វាយយញ្ញបូជាពេលល្ងាច ប៉ុន្តែនៅតែគ្មានសម្លេងឬនរណាម្នាក់ឆ្លើយតបឡើយ គ្មាននរណាម្នាក់ចាប់អារម្មណ៍នឹងការប្រកូកប្រកាសរបស់ពួកគេឡើយ។
|
||
|
||
\s5
|
||
\v 30 បន្ទាប់មក លោកអេលីយ៉ានិយាយទៅប្រជាជនទាំងអស់ថា៖ «ចូរមកជិតខ្ញុំ» ហើយពួកគេក៏ចូលមកជិតលោក។ បន្ទាប់មក លោកក៏រៀបចំអាសនារបស់ព្រះអម្ចាស់ដែលបានខ្ទេចខ្ទីអស់ឡើងវិញ។
|
||
\v 31 លោកអេលីយ៉ាបានយកថ្មដប់ពីរដុំ ថ្មនីមួយៗតំណាងឲ្យកុលសម្ព័ន្ធមួយនៃកូនៗរបស់លោកយ៉ាកុប ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់លោកយ៉ាកុបថា៖ «អ៊ីស្រាអែលនឹងជាឈ្មោះរបស់អ្នក»។
|
||
\v 32 ជាមួយថ្មដែលលោកបានសង់អាសនានៅក្នុងព្រះនាមរបស់ព្រះអម្ចាស់ ហើយលោកបានជីកស្នាមភ្លោះជុំវិញអាសនានោះធំល្មមដាក់គ្រាប់ស្រូវពីររង្វាល់។
|
||
|
||
\s5
|
||
\v 33 លោកក៏បានរៀបចំឈើសម្រាប់ដុត ក៏បានកាប់គោជាដុំៗ ហើយលោកបានដាក់ចំណែកគោទាំងនោះនៅលើឈើ។ លោកបានមានប្រសាសន៍ថា៖ «សូមយកទឹកបួនពាងមកចាក់លើតង្វាយដុត និងលើឈើ»។
|
||
\v 34 បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ «ចូរធ្វើបែបនោះម្តងទៀត» ហើយពួកគេបានចាក់ទឹកម្តងទៀត។ លោកបានមានប្រសាសន៍ម្តងទៀតថា៖ «សូមធ្វើចាក់ទឹកលើទីបី» ហើយពួកគេបានចាក់ទឹកជាលើកទីបី។
|
||
\v 35 ទឹកបានហៀរជុំវិញអាសនា ហើយបានពេញរណ្តៅផង។
|
||
|
||
\s5
|
||
\v 36 ការនេះកើតឡើងនៅពេលដែលត្រូវថ្វាយយញ្ញបូជាពេលល្ងាច ដែលលោកព្យាការីអេលីយ៉ាបានមកជិត ហើយនិយាយថា៖ «ព្រះអម្ចាស់ជាព្រះរបស់លោកអាបា្រហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែល សូមឲ្យគ្រប់គ្នាដឹងនៅថ្ងៃនេះថា ព្រះអង្គជាព្រះនៅក្នុងស្រុកអ៊ីស្រាអែល ហើយគេដឹងថាទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ហើយឲ្យពួកគេដឹងថាទូលបង្គំបានធ្វើរឿងទាំងនេះតាមព្រះបន្ទូលរបស់ព្រះអង្គ។
|
||
\v 37 សូមស្តាប់ទូលបង្គំ ព្រះអម្ចាស់អើយ សូមស្តាប់ទូលបង្គំ ដើម្បីឲ្យប្រជាជនទាំងនេះដឹងថាព្រះអង្គជាព្រះអម្ចាស់ ជាព្រះ ហើយឲ្យគេដឹងថាព្រះអង្គនឹងបែរត្រឡប់ចិត្តរបស់ពួកគេម្តងទៀតទៅព្រះអង្គវិញ»។
|
||
|
||
\s5
|
||
\v 38 បន្ទាប់ មកភ្លើងរបស់ព្រះអម្ចាស់បានមកដុតបពេ្ឆោះទាំងតង្វាយ ទាំងឈើ ទាំងថ្ម និងដី ហើយធ្វើឲ្យទឹកនៅក្នុងរណ្តៅនោះរីងអស់។
|
||
\v 39 នៅពេលដែលប្រជាជនទាំងអស់បានឃើញការនេះ ពួកគេបានក្រាបមុខដល់ដី ហើយនិយាយថា៖ «ព្រះអម្ចាស់ ជាព្រះ! ព្រះអម្ចាស់ជាព្រះ»!
|
||
\v 40 ដូច្នេះ លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់ពួកគេថា៖ «ចូរនាំព្យាការីរបស់ព្រះបាលមកទីនេះ។ កុំឲ្យពួកគេណាម្នាក់រត់រួចឡើយ»។ ដូច្នេះពួកគេបាននាំអ្នកទាំងនោះមក រួចលោកអេលីយ៉ាបាននាំពួកគេទៅកាន់ជ្រោះគីសូន រួចលោកក៏សម្លាប់ពួកគេទាំងអស់នៅទីនោះទៅ។
|
||
|
||
\s5
|
||
\v 41 លោកអេលីយ៉ាទូលទៅព្រះបាទអហាប់ថា៖ «ចូរព្រះករុណាក្រោកឡើង រួចសោយអាហារ និងទឹកចុះ ព្រោះមានសម្លាប់ភ្លៀងយ៉ាងខ្លាំង»។
|
||
\v 42 ដូច្នេះ ព្រះបាទអហាប់បានក្រោឡើង សោយអាហារ និងទឹក។ បន្ទាប់មក លោកអេលីយ៉ាបានឡើងទៅលើកំពូលភ្នំកើមែល លោកបានក្រាបមុខដល់ដី ហើយបានឱនក្បាលនៅចន្លោះជង្គង់ទាំងពីររបស់លោក។
|
||
|
||
\s5
|
||
\v 43 លោកបាននិយាយទៅអ្នកបម្រើរបស់លោកថា៖ «ចូរឡើងទៅមើសមុទ្រឥឡូវនេះមើល»។ អ្នកបម្រើរបស់លោកក៏ឡើងទៅមើល ហើយបាននិយាយថា៖ «គ្មានអ្វីទាំងអស់»។ ដូច្នេះ លោកអេលីយ៉ាមានប្រសាសន៍ថា៖ «សូមទៅប្រាំពីរដងទៀត»។
|
||
\v 44 នៅលើកទីប្រាំពីរអ្នកបម្រើរបស់លោកនិយាយថា៖ «មើលមានពពកមួយដុំឡើងពីសមុទ្រមក គឺតូចប៉ុនបាតដៃ»។ លោកអេលីយ៉ាក៏មានប្រសាសន៍ថា៖ «សូមទៅប្រាប់ព្រះបាទអហាប់ថា៖ «សូមឡើងរាជរថរបស់ព្រះអង្គ និងចេញដំណើរទៅមុនភ្លៀងនឹងបញ្ឈប់ព្រះអង្គ»។
|
||
|
||
\s5
|
||
\v 45 បន្តិចក្រោយមក ផ្ទៃមេឃប្រែជាខ្មៅជាមួយពពក និងខ្យល់ ហើយក៏មានភ្លៀងយ៉ាងខ្លាំង។ ព្រះបាទអហាប់បានជិះ និងចេញទៅយេសរាល
|
||
\v 46 ប៉ុន្តែ ព្រះហស្តរបស់ព្រះអម្ចាស់បាននៅលើលោកអេលីយ៉ា។ លោកបានក្រវាត់អាវរបស់លោកនៅនឹងចង្កេះ ហើយបានរត់នៅមុខព្រះបាទអហាប់ទៅច្រកក្រុងយេសរាល។
|
||
|
||
\s5
|
||
\c 19
|
||
\cl ជំពូក ១៩
|
||
\p
|
||
\v 1 ព្រះបាទអហាប់បានប្រាប់នាងយេសិបិលពីអ្វីៗទាំងអស់ដែលលោកអេលីយ៉ាបានធ្វើ និងពីរបៀបដែលលោកបានសម្លាប់ពួកព្យាការីទាំងនោះដោយដាវ។
|
||
\v 2 បន្ទាប់មក ព្រះនាងយេសិបិលបានឲ្យគេទៅប្រាប់លោកអេលីយ៉ាថា៖ «សូមឲ្យព្រះជាម្ចាស់បានប្រព្រឹត្តជាមួយខ្ញុំលើសជាងនេះទៅទៀត បើខ្ញុំមិនបានធ្វើឲ្យជីវិតរបស់លោកដូចជាជីរិតរបស់អស់អ្នកដែលបានស្លាប់នៅថ្ងៃស្អែកពេលថ្មើរនេះ»។
|
||
\v 3 នៅពេលដែលលោកអេលីយ៉ាបានឮបែបនេះ លោកក៏ក្រោកឡើងហើយរត់យករួចជីវិត ហើយមកដល់បៀរ-សេបា ក្នុងស្រុកយូដា លោកទុកអ្នកបម្រើរបស់លោកនៅទីនោះ។
|
||
|
||
\s5
|
||
\v 4 ប៉ុន្តែ លោកបានទៅវាលរហោស្ថានចម្ងាយដើរមួយថ្ងៃ ហើយបានមកអង្គុយនៅក្រោមដើមឈើ។ លោកសុំឲ្យលោកបានស្លាប់ ហើយលោកនិយាយថា៖ «វាគ្រប់គ្រាន់ហើយព្រះអម្ចាស់អើយ សូមដកយកជីវិតទូលបង្គំទៅ ព្រោះទូលបង្គំមិនប្រសើរជាងបុព្វបុរសរបស់ទូលបង្គំដែលបានស្លាប់នោះទេ»។
|
||
\v 5 ដូច្នេះ លោកក៏បានផ្តេកខ្លួននៅក្រោមដើមឈើដែលមានផ្ការីកនោះទៅ។ រំពេចនោះ មានទេវតាមកប៉ះលោក ហើយនិយាយនឹងលោកថា៖ «សូមក្រោកឡើង ហើយបរិភោគចុះ»។
|
||
\v 6 លោកអេលីយ៉ាបានមើល ហើយនៅជិតក្បាលរបស់លោកមាននំប័ុងដែលបានដុតក្តៅៗ និងមានទឹកមួយបំពង់។ ដូច្នេះ លោកក៏បានបរិភោគ និងផឹក រួចក៏ផ្តេកខ្លួនម្តងទៀត។
|
||
|
||
\s5
|
||
\v 7 ទេវតារបស់ព្រះអម្ចាស់បានមកជាលើកទីពីរ ហើយបានប៉ះលោកដោយនិយាយថា៖ «សូមក្រោកឡើងហើយបរិភោគ ព្រោះការធ្វើដំណើរនឹងច្រើនជ្រុលសម្រាប់អ្នក»។
|
||
\v 8 ដូច្នេះ លោកក៏ក្រោកឡើង ហើយបានបរិភោគ និងផឹកទឹក ហើយលោកបានធ្វើដំណើរដោយមានកំលាំងពីអាហារនោះអស់រយៈពេលសែសិបយប់ សែសិបថ្ងៃទៅភ្នំហោរែប ជាភ្នំរបស់ព្រះជាម្ចាស់។
|
||
|
||
\s5
|
||
\v 9 លោកបានទៅរូងភ្នំទីនោះ និងស្នាក់នៅក្នុងរូងនោះ។ បន្ទាប់មកព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់លោកថា៖ «អេលីយ៉ាអើយ តើអ្នកកំពុងធ្វើអ្វីនៅទីនេះ»?
|
||
\v 10 លោកអេលីយ៉ាឆ្លើយថា៖ «ទូលបង្គំប្រឹងខ្នះខ្នែងសម្រាប់ព្រះអម្ចាស់ខ្លាំងណាស់ ព្រះអង្គជាព្រះនៃពិភពទាំងមូល ដោយសារជនជាតិអ៊ីស្រាអែលបានផ្តាច់សម្ពន្ធមេត្រីរបស់ព្រះអង្គ ពួកគេបានបំផ្លាញអាសនារបស់ព្រះអង្គ ហើយបានសំលាប់ព្យាការីរបស់ព្រះអង្គដោយដាវ។ ឥឡូវនេះមានតែទូលបង្គំម្នាក់គត់នៅមានជីវិត ហើយគេក៏ព្យាយាមយកជីវិតទូលបង្គំទៀត»។
|
||
|
||
\s5
|
||
\v 11 ព្រះអម្ចាស់តមថា៖ «ចូរចេញទៅក្រៅ ហើយឈរនៅលើភ្នំនៅមុខយើង»។ បន្ទាប់មក ព្រះអម្ចាស់យាងឆ្លងកាត់តាមនោះ ហើយមានខ្យល់យ៉ាងខ្លាំងបក់ប៉ះភ្នំ ហើយបានបំបែកថ្្មជាបំណែកនៅមុខព្រះអម្ចាស់ ប៉ុន្តែ ព្រះអម្ចាស់មិនបាននៅក្នុងខ្យល់នោះទេ។ បន្ទាប់មក ក្រោយពីមានខ្យល់ រញ្ជួយដីក៏មកដល់ ប៉ុន្តែព្រះអម្ចាស់មិននៅក្នុងរញ្ជួយដីនោះទេ។
|
||
\v 12 បន្ទាប់មក ក្រោយពីមានរញ្ជួយដី ក៏មានភ្លើងមកដែរ ប៉ុន្តែ ព្រះអម្ចាស់មិនគង់នៅក្នុងភ្លើងនោះទេ។ បន្ទាប់ពី មានភ្លើង ក៏មានសម្លេងតូចមួយបានមក។
|
||
|
||
\s5
|
||
\v 13 នៅពេលដែលលោកអេលីយ៉ាបានឮសម្លេងលោកបានយកអាវធំរបស់លោកគ្របមុខ ដើរចេញក្រៅ ហើយបានឈរនៅមាត់រូង។ បន្ទាប់មក សម្លេងនោះមកឯលោកដោយនិយាយថា៖ «អេលីយ៉ាអើយតើអ្នកកំពុងធ្វើអ្វីនៅទីនេះ»?
|
||
\v 14 លោកអេលីយ៉ាឆ្លើយថា៖ «ទូលបង្គំប្រឹងខ្នះខ្នែងសម្រាប់ព្រះអម្ចាស់ខ្លាំងណាស់ ព្រះអង្គជាព្រះនៃពិភពទាំងមូល ដោយសារជនជាតិអ៊ីស្រាអែលបានផ្តាច់សម្ពន្ធមេត្រីរបស់ព្រះអង្គ ពួកគេបានបំផ្លាញអាសនារបស់ព្រះអង្គ ហើយបានសម្លាប់ពួកព្យាការីរបស់ព្រះអង្គដោយដាវ។ ឥឡូវនេះ មានតែទូលបង្គំម្នាក់គត់នៅមានជីវិត ហើយគេក៏ព្យាយាមយកជីវិតទូលបង្គំទៀត»។
|
||
|
||
\s5
|
||
\v 15 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកកាន់គាត់ថា៖ «ចេញទៅតាមផ្លូវរបស់អ្នកទៅវាលរហោស្ថានដាម៉ាស ហើយនៅពេលដែលអ្នកមកដល់ អ្នកត្រូវតែតែងតាំងហាសែលឲ្យធ្វើជាស្ដេចលើស្រុកអរ៉ាម
|
||
\v 16 ហើយអ្នកនឹងតែងតាំងយេហ៊ូវ ជាកូនរបស់នឹមស៊ី ឲ្យធ្វើជាស្ដេចលើស្រុកអ៊ីស្រាអែល រួចចាក់ប្រេងតែងតាំងលោកអេលីសេ ជាកូនរបស់លោកសាផាត នៅអេបិល-មហូឡា ឲ្យធ្វើជាព្យាការីជំនួសកន្លែងអ្នក។
|
||
|
||
\s5
|
||
\v 17 វានឹងកើតឡើងដូច្នេះថា លោកយេហូវនឹងសម្លាប់អ្នកដែលរត់គេចពីហាសែល ហើយលោកអេលីសេនឹងសម្លាប់អ្នកដែលរត់គេចពីយេហូវ។
|
||
\v 18 ប៉ុន្តែ យើងនឹងទុកប្រជាជនរបស់យើងប្រាំពីរពាន់នាក់នៅក្នុងស្រុកអ៊ីស្រាអែល គឺអស់អ្នកដែលមិនបានលុតជង្គង់ ដើម្បីថ្វាយបង្គំព្រះបាលឡើយ ហើយមាត់របស់អ្នកទាំងនោះក៏មិនបានថើបព្រះនោះដែរ»។
|
||
|
||
\s5
|
||
\v 19 ដូច្នេះ លោកអេលីយ៉ាបានចេញពីទីនោះ ហើយជួបលោកអេលីសេជាកូនរបស់លោកសាផាត កំពុងតែភ្ជួរស្រែជាមួយនឹងគោដប់ពីរនឹមនៅមុខលោក ហើយគាត់ផ្ទាល់កំពុងភ្ជួរគោដប់ពីរនឹម។ លោកអេលីយ៉ាបានដើរទៅជួបលោកអេលីសេហើយបានទម្លាក់អាវធំរបស់លោកលើគាត់។
|
||
\v 20 បន្ទាប់មក លោកអេលីសេបានទុកគោចោល ហើយបានរត់តាមលោកអេលីយ៉ាទៅ ហើយនិយាយថា៖ «សូមឲ្យខ្ញុំថើបឪពុកម្តាយរបស់ខ្ញុំសិន ហើយបន្ទាប់មក ខ្ញុំនឹងដើរតាមលោក»។ បន្ទាប់មក លោកអេលីយ៉ាក៏បានមានប្រសាសន៍ទៅគាត់វិញថា៖ «ចូរត្រឡប់ទៅវិញចុះ តែសូមគិតអំពីអ្វីដែលខ្ញុំបានធ្វើដល់អ្នក»។
|
||
|
||
\s5
|
||
\v 21 ដូច្នេះ លោកអេលីសេបានត្រឡប់ពីលោកអេលីយ៉ាមកវិញ ហើយបានយកនង្គ័ល និងសម្លាប់គោ ហើយបានចម្អិនសាច់នោះដោយប្រើនង្គ័លជាអុសដុត។ បន្ទាប់មក លោកបានឲ្យសាច់នោះទៅប្រជាជន ហើយពួកគេក៏បានបរិភោគទៅ។ បន្ទាប់មក លោកក៏ក្រោកឡើង ទៅតាមលោកអេលីយ៉ា ហើយក៏បម្រើលោក។
|
||
|
||
\s5
|
||
\c 20
|
||
\cl ជំពូក ២០
|
||
\p
|
||
\v 1 ព្រះបាទបេនហាដាដ ជាស្ដេចស្រុកអារ៉ាមបានប្រមូលកងទ័ពទាំងអស់មក។ ព្រះអង្គមានស្ដេចសម្ពន្ធមិត្តចំនួនសាមសិបពីរអង្គទៀតជាមួយនឹងព្រះអង្គ ហើយមានសេះ និងរទេះចម្បាំងជាច្រើន។ ស្តេចឡើងទៅឡោមព័ទ្ធក្រុងសាមារី ហើយវាយក្រុងនោះ។
|
||
\v 2 ស្តេចបានចាត់អ្នកនាំសារទៅកាន់ទីក្រុង គឺទៅកាន់ព្រះបាទអហាប់ជាស្តេចស្រុកអ៊ីស្រាអែល ហើយទូលថា៖ «ព្រះបាទបេនហាដាដទូលថា៖
|
||
\v 3 «ប្រាក់ និងមាសរបស់ព្រះករុណាជារបស់ទូលបង្គំ។ ហើយមហេសី និងបុត្រទាំងអស់ឥឡូវនេះក៏ជារបស់ទូលបង្គំដែរ»។
|
||
|
||
\s5
|
||
\v 4 ស្តេចស្រុកអ៊ីស្រាអែលឆ្លើយថា៖ «ចូរឲ្យបានដូចព្រះករុណមានរាជឱង្ការចុះ ស្តេចដ៏ជាចៅហ្វាយ។ ទូលបង្គំ និងអ្វីៗដែលទូលបង្គំមានជារបស់ព្រះករុណា»។
|
||
\v 5 អ្នកនាំសារមកម្តងទៀតហើយនិយាយថា៖ «ព្រះបាទបេនហាដាដមានរាជឱង្ការថា៖ «យើងចាត់ឲ្យគេទូលព្រះករុណាថា អ្នកត្រូវតែប្រគល់មាស ប្រាក់ មហេសី និងបុត្ររបស់ព្រះករុណាដល់យើង។
|
||
\v 6 ប៉ុន្តែ យើងនឹងបញ្ជូនអ្នកបម្រើរបស់យើងទៅជួបព្រះករុណានៅថ្ងៃស្អែកថ្មើរនេះ ហើយពួកគេនឹងចូលទៅត្រួតពិនិត្យដំណាក់របស់ព្រះករុណា និងផ្ទះរបស់អ្នកបម្រើព្រះកុរណា។ ពួកគេនឹងប្រមូលដោយដៃគេផ្ទាល់នូវអ្វីដែលគេពេញចិត្ត»។
|
||
|
||
\s5
|
||
\v 7 បន្ទាប់មក ស្តេចស្រុកអ៊ីស្រាអែលបានកោះហៅចាស់ទុំទាំងអស់ ហើយនិយាយទៅពួកគេថា៖ «សូមកត់ត្រាទុក ហើយដឹងថាអ្នកនេះកំពុងរកបញ្ហាដាក់ខ្លួនហើយ។ គេបាននាំសារមកយើង ដើម្បីយកមហេសីយើង បុត្រយើង ប្រាក់ និងមាស ហើយនិងមិនបានបដិសេដនឹងគេទេ»។
|
||
\v 8 ពួកចាស់ទុំទាំងអស់ និងប្រជាជនទាំងអស់ទូលទៅព្រះបាទអហាប់ថា៖ «កុំឲ្យស្តាប់គេ ឬយល់ព្រមជាមួយសំណើនោះឡើយ»។
|
||
|
||
\s5
|
||
\v 9 ដូច្នេះ ព្រះបាទអហាប់បានទូលទៅអ្នកនាំសាររបស់ព្រះបាទបេនហាដាដថា៖ «ចូរប្រាប់ទៅស្តេចដ៏ជាចៅហ្វាយរបស់យើងថា៖ «យើងយល់ព្រមគ្រប់យ៉ាងដែលព្រះអង្គនឹងបញ្ជូនអ្នកបម្រើរបស់ព្រះអង្គមកលើកទីមួយ ប៉ុន្តែ យើងមិនអាចទទួលយកសំណើទីពីរបានដាច់ខាត»។ ដូច្នេះ អ្នកនាំពាក្យបានចេញទៅហើយនាំពាក្យទាំងនេះទៅព្រះបាទបេនហាដាដវិញ។
|
||
\v 10 បន្ទាប់មក ព្រះបាទបេនហាដាដបាននាំសារត្រឡប់មកព្រះបាទអហាប់វិញថា៖ «សូមឲ្យព្រះទាំងឡាយបានប្រព្រឹត្តជាមួយយើង ហើយក៏លើសទៅទៀត បើផេះនៅស្រុកសាមារីនឹងគ្រប់គ្រាន់សម្រាប់ប្រជាជនដែលដើរតាមយើងមានមួយក្តាប់ម្នាក់នោះ»។
|
||
|
||
\s5
|
||
\v 11 ស្តេចស្រុកអ៊ីស្រាអែលបានឆ្លើយថា៖ «សូមប្រាប់ព្រះបាទបេនហាដាដថា៖ «គ្មាននរណាម្នាក់ដែលទើបតែចេញទៅច្បាំង នឹងអួតអាងដូចអ្នកច្បាំងឈ្នះនោះឡើយ»។
|
||
\v 12 នៅពេលដែលព្រះបាទបេនហាដាដបានឮសារនេះនៅពេលដែលស្តេចកំពុងផឹកស្រា គឺស្តេច និងស្តេចជាច្រើនទៀតដែលនៅក្រោមស្តេចដែលនៅក្រោមតង់។ ព្រះបាទបេនហាដាដបានបញ្ជាជាទៅអ្នកបម្រើរបស់ទ្រង់ថា៖ «សូមតម្រង់ជួរតាមតួនាទីដើម្បីធ្វើសង្គ្រាម»។ ដូច្នេះ ពួកគេបានរៀបចំខ្លួនតាមតួនាទី ហើយវាយប្រហារក្រុង។
|
||
|
||
\s5
|
||
\v 13 បន្ទាប់មក មានព្យាការីម្នាក់បានចូលមកគាល់ព្រះបាទអហាប់ជាស្តេចស្រុកអ៊ីស្រាអែល ហើយទូលថា៖ «ព្រះអម្ចាស់មានបន្ទូលថា៖ «តើអ្នកមានឃើញទាហានដ៏អង់អាចទាំងនេះទេ? មើល យើងនឹងប្រគល់ពួកគេមកក្នុងកណ្តាប់ដៃអ្នកនៅថ្ងៃនេះ ហើយអ្នកនឹងដឹងថាយើងជាព្រះអម្ចាស់»។
|
||
\v 14 ព្រះបាទអហាប់ទូលថា៖ «តើតាមរយៈអ្នកណា»។ ព្រះអម្ចាស់ទូលថា៖ «តាមរយៈអ្នកដឹកនាំវ័យក្មេងម្នាក់ដែលជាអ្នកគ្រប់គ្រងស្រុក»។ បន្ទាប់មក ព្រះបាទអហាប់ទូលថា៖ «តើនរណាជាអ្នកចាប់ផ្តើមក្នុងសង្គ្រាមនោះ»? ព្រះអម្ចាស់ឆ្លើយថា៖ «គឺអ្នក»។
|
||
\v 15 បន្ទាប់មក ព្រះបាទអហាប់រាប់អ្នកគ្រប់គ្រងស្រុកឃើញថាមាន ២៣២នាក់។ បន្ទាប់ពីនាក់នោះ ស្តេចក៏ឲ្យគេរាប់ទាហានទាំងអស់ ទាហានអ៊ីស្រាអែលទាំងអស់មានប្រាំពីរពាន់អ្នក។
|
||
|
||
\s5
|
||
\v 16 ពួកគេបានចេញដំណើរនៅថ្ងៃត្រង់។ ព្រះបាទបេនហាដាដបានផឹកស្រាស្រវឹងនៅក្នុងតង់ ទាំងស្តេច និងស្តេចទាំងសាមសិបពីអង្គទៀត ដែលគាំទ្រស្តេច។
|
||
\v 17 អ្នកដឹកនាំវ័យក្មេងដែលជាអ្នកគ្រប់គ្រងស្រុកបានចេញទៅមុន។ បន្ទាប់មក ពួកអ្នកស៊ើបការណ៍ដែលស្តេចបានចាត់ទៅបានមកប្រាប់ស្តេចថា៖ «មានមនុស្សជាច្រើនចេញពីស្រុកសាម៉ារីមកហើយ»។
|
||
|
||
\s5
|
||
\v 18 ព្រះបាទបេនហាដាដទូលថា៖ «មិនថាគេមកដោយសន្តិភាពឬដោយចង់បង្កសង្គ្រាមទេ ចូរទុកជីវិតឲ្យគេ»។
|
||
\v 19 ដូច្នេះ អ្នកដឹកនាំវ័យក្មេងដែលជាអ្នកគ្រប់គ្រងស្រុកទាំងនោះបានចេញមក ហើយពួកទាហានតាមពួកគេ។
|
||
|
||
\s5
|
||
\v 20 ពួកគេបានសម្លាប់សត្រូវ ហើយពួកអារ៉ាមបានគេចខ្លួន។ ពួកអ៊ីស្រាអែលបានដេញតាមពួកគេ។ ព្រះបាទបេនហាដាដជាស្តេចស្រុកអារ៉ាមបានគេចខ្លួនដោយជិះសេះ ជាមួយមេទ័ពសេះផ្សេងទៀត។
|
||
\v 21 បន្ទាប់មក ស្តេចរបស់អ៊ីស្រាអែលចេញមក ហើយវាយប្រហារទ័ពសេះ និងរទោះសេះ និងបានសម្លាប់ពួកអារ៉ាមឲ្យបរាជ័យយ៉ាងធ្ងន់ធ្ងរ។
|
||
|
||
\s5
|
||
\v 22 ដូច្នេះ លោកព្យាការីបានមកជួបស្តេចអ៊ីស្រាអែល ហើយបានទូលស្តេចថា៖ «ចូរចេញទៅ ពង្រឹងកម្លាំងរបស់ទ្រង់ ហើយត្រូវដឹងថាត្រូវរៀបចំផែនការយ៉ាងណា ព្រោះនៅឆ្នាំក្រោស្តេចស្រុកអារ៉ាមនឹងឡើងមកវាយអ្នកម្តងទៀត»។
|
||
\v 23 អ្នកបម្រើរបស់ស្តេចអារ៉ាមបានទូលទៅស្តេចថា៖ «ព្រះរបស់ពួកគេជាព្រះនៃភ្នំទាំងឡាយ។ ដោយហេតុនេះហើយបានជាពួកគេខ្លាំងជាងយើង។ ប៉ុន្តែឥឡូវនេះ ចូរយើងរៀបផែនការវាយពួកគេម្តងទៀត ហើយច្បាស់ណាស់ថាយើងនឹងខ្លាំងជាងពួកគេ។
|
||
|
||
\s5
|
||
\v 24 ដូច្នេះ ស្តេចត្រូវធ្វើបែបនេះ៖ ចូរដកតំណែងស្តេចទាំងអស់ ហើយឲ្យមេទ័ពជំនួសកន្លែងពួកគេ។
|
||
\v 25 សូមបង្កើតកងទ័ពដូចជាកងទ័ពដែលស្តេចបានបាត់បង់ សេះ និងរទេះចំបាំងស្មើមុន ដូច្នេះយើងនឹងអាចរៀបផែនការវាយពួកគេបាន។ នោះយើងនឹងមានប្រៀបជាងគេមិនខាន»។ ដូច្នេះ ព្រះបាទបេនហាដាដស្តាប់តាមយោបល់របស់ពួកគេហើយបានធ្វើតាមពួកគេ។
|
||
|
||
\s5
|
||
\v 26 នៅដើមឆ្នាំថ្មី ព្រះបាទបេនហាដាដប្រមូលជនជាតិអារ៉ាម ហើយឡើងទៅក្រុងអាផែក ដើម្បីវាយជនជាតិអ៊ីស្រាអែល។
|
||
\v 27 ប្រជាជនអ៊ីស្រាអែលបានប្រមូលគ្នា ហើយបានវាយប្រឆាំងពួកគេវិញ។ ប្រជាជនអ៊ីស្រាអែលបានបោះជំរំនៅមុខពួកគេដូច ជាពពែពីរហ្វូងតូចៗ ប៉ុន្តែជនជាតិអារ៉ាមបាននៅពេញនៅក្នុងតំបន់នោះ។
|
||
|
||
\s5
|
||
\v 28 បន្ទាប់មក អ្នកជំនិតរបស់ព្រះអម្ចាស់បានមកជិត ហើយបានទូលទៅស្តេចស្រុកអ៊ីស្រាអែលថា៖ «ព្រះអម្ចាស់មានបន្ទូលថា៖ «ដោយសារតែជនជាតិអារ៉ាមបាននិយាយថាព្រះអម្ចាស់ជាព្រះនៃភ្នំទាំងឡាយ ប៉ុន្តែ ទ្រង់មិនមែនជាព្រះនៃជ្រលងទាំងឡាយឡើយ ហើយអ្នកនឹងដឹងថាយើងជាព្រះអម្ចាស់»។
|
||
|
||
\s5
|
||
\v 29 ដូច្នេះ ជនជាតិអារ៉ាមបានបោះជំរំទល់មុខគ្នាអស់រយៈពេលប្រាំពីរថ្ងៃ។ បន្ទាប់មក នៅថ្ងៃទីប្រាំពីរការប្រយុទ្ធចាប់ផ្តើម។ ប្រជាជនអ៊ីស្រាអែលបានសម្លាប់ទ័ពថ្មើរជើងជនជាតិអារ៉ាមអស់ ១០០, ០០០នាក់ក្នុងរយៈពេលមួយថ្ងៃ។
|
||
\v 30 អ្នកផ្សេងទៀតគេចខ្លួនទៅអាផែក ទៅក្នុងក្រុង ហើយជញ្ជាំងក្រុងបានបាក់រលំនៅលើមនុស្ស ២៧, ០០០នាក់ដែលនៅសល់។ ព្រះបាទបេនហាដាដបានគេចខ្លួនទៅក្នុងក្រុង ចូលទៅក្នុងបន្ទប់ខាងក្នុង។
|
||
|
||
\s5
|
||
\v 31 អ្នកបម្រើរបស់ព្រះបាទបេនហាដាដបានទូលទៅស្តេចថា៖ «ចូរមើលឥឡូវនេះ យើងបានឮថាស្តេចស្រុកអ៊ីស្រាអែលជាស្តេចដែលមានព្រះទ័យមេត្តា។ ដូច្នេះ ទូលបង្គំទាំងអស់គ្នានឹងយកបាវមកស្លៀក ហើយយកខ្សែពួរមកពាក់ក្បាលរបស់យើង រួចនាំគ្នាចេញទៅបង្ហាញខ្លួនចំពោះស្ដេចអ៊ីស្រាអែល។ ប្រហែលជាស្ដេចនឹងទុកជីវិតព្រះករុណា»។
|
||
\v 32 ដូច្នេះ ពួកគេបានយកបាវមកស្លៀក ហើយយកខ្សែពួរមកពាក់ក្បាល រួចនាំគ្នាចេញទៅបង្ហាញខ្លួនចំពោះស្ដេចអ៊ីស្រាអែល ហើយទូលថា៖ «ព្រះបាទបេនហាដាដជាអ្នកបម្រើរបស់ព្រះករុណាទូលថា៖ សូមទុកជីវិតឲ្យទូលបង្គំផង»។ ព្រះបាទអហាប់បានទូលថា៖ «តើស្តេចនៅទីនោះនៅរស់ទៀតឬ? ស្តេចជាបងប្អូនរបស់យើង»។
|
||
|
||
\s5
|
||
\v 33 ឥឡូវនេះ អ្នកទាំងនោះបានទទួលសញ្ញាពីព្រះបាទអហាប់ ដូច្នេះ ពួកគេបានឆ្លើយទូលវិញភ្លាមៗថា៖ «ក្រាបទូល បងប្អូនរបស់ព្រះករុណានៅរស់នៅឡើយ»។ បន្ទាប់មក ព្រះបាទអហាប់ទូលថា៖ «ចូរទៅនាំស្តេចមក»។ បន្ទាប់មក ព្រះបាទបេនហាដាបានមកជួបស្តេច ហើយព្រះបាទអហាប់បានឲ្យបេនហាដាដជិះក្នុងរាជរថជាមួយទ្រង់។
|
||
\v 34 ព្រះបាទបេនហាដាដបានទូលទៅព្រះបាទអហាប់ថា៖ «ទូលបង្គំនឹងប្រគល់ក្រុងទាំងឡាយដែលបិតាទូលបង្គំបានយកពីបិតាព្រះករុណា ហើយព្រះអង្គអាចបង្កើតផ្សារសម្រាប់ព្រះអង្គផ្ទាល់នៅក្រុងដាម៉ាស ដូចដែលបិតាទ្រង់បានធ្វើនៅក្រុងសាម៉ារីដែរ»។ ដូច្នេះ ព្រះបាទអហាប់បានចងសម្ពន្ធមេត្រីជាមួយទ្រង់ ហើយអនុញ្ញាតិឲ្យស្តេចត្រឡប់ទៅវិញ។
|
||
|
||
\s5
|
||
\v 35 មានបុរសម្នាក់ជាកូនរបស់ព្យាការីម្នាក់ បាននិយាយជាមួយព្យាការីម្នាក់ទៀតដោយព្រះបន្ទូលរបស់ព្រះអម្ចាស់ថា៖ «សូមវាយខ្ញុំមក»។ ប៉ុន្តែ បុរសនោះបដិសេដមិនវាយលោកទេ។
|
||
\v 36 បន្ទាប់មក លោកព្យាការីបាននិយាយជាមួយព្យាការីម្នាក់ទៀតថា៖ «ដោយសារអ្នកមិនស្តាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ នៅពេលដែលអ្នកចេញពីខ្ញុំទៅ នោះសត្វតោនឹងសម្លាប់អ្នកមិនខាន»។ នៅពេលដែលបុរសនោះចេញទៅភ្លាម មានតោមួយមកសម្លាប់គាត់។
|
||
|
||
\s5
|
||
\v 37 បន្ទាប់មក លោកព្យាការីនោះបានជួបបុរសម្នាក់ទៀតហើយនិយាយថា៖ «សូមវាយខ្ញុំមក»។ ដូច្នេះ បុរសនោះក៏វាយលោកធ្វើឲ្យលោកមានរបួស។
|
||
\v 38 បន្ទាប់មក លោកព្យាការីនោះបានចេញទៅ ហើយរង់ចាំស្តេចនៅតាមផ្លូវ គាត់បានក្លែងខ្លួន ដោយរំមុខរបស់គាត់ជិត។
|
||
|
||
\s5
|
||
\v 39 នៅពេលដែលស្តេចយាងមកតាមនោះ ព្យាការីនោះបានស្រែកឡើងថា៖ «អ្នកបម្រើរបស់ព្រះអង្គបានចេញទៅសមរភូមិ ហើយមានទាហានម្នាក់បានឈប់ ហើយបាននាំសត្រូវម្នាក់មកឲ្យទូលបង្គំហើយនិយាយថា៖ «ចូរមើលបុរសនេះផង។ ប៉ុន្តែ ក្រោយមកគាត់ក៏រត់បាត់ ដូច្នេះ ជីវិតរបស់អ្នកនឹងត្រូវសងសម្រាប់ជីវិតអ្នកនោះ ឬក៏អ្នកត្រូវបង់ប្រាក់មួយដួង»។
|
||
\v 40 ដោយសារអ្នកបម្រើរបស់ព្រះករុណាជាប់រវល់ទៅនេះទៅនោះ ទាហានរបស់សត្រូវក៏បានគេចខ្លួនបាត់»។ បន្ទាប់មក ស្តេចអ៊ីស្រាអែលបាននិយាយថា៖ «នេះជាទោសដែលអ្នកត្រូវទទួល គឺអ្នកត្រូវសម្រេចចិត្តខ្លួនឯង»។
|
||
|
||
\s5
|
||
\v 41 បន្ទាប់ មកលោកព្យាការីបានដោះក្រណាត់បាំងមុខលោកចេញ ហើយស្តេចស្រុកអ៊ីស្រាអែលបានស្គាល់ថាលោកជាព្យាការីម្នាក់។
|
||
\v 42 លោកព្យាការីបានទូលស្តេចថា៖ «ព្រះអម្ចាស់បានមានបន្ទូលថា៖ «ដោយសារតែអ្នកបានដោះលែងមនុស្សដែលយើងត្រូវសម្លាប់ពីក្នុងដៃអ្នក នោះជីវិតរបស់អ្នកត្រូវសងសម្រាប់ជីវិតរបស់អ្នកនោះ ហើយប្រជាជនរបស់អ្នក សម្រាប់ប្រជាជនរបស់គេ»។
|
||
\v 43 ដូច្នេះ ស្តេចស្រុកអ៊ីស្រាអែលបានវិលទៅដំណាក់របស់ស្តេចវិញទាំងមួម៉ៅ និងខឹង ហើយស្តេចក៏មកដល់ស្រុកសាម៉ារី។
|
||
|
||
\s5
|
||
\c 21
|
||
\cl ជំពូក ២១
|
||
\p
|
||
\v 1 មួួយរយៈកន្លងទៅ លោកណាបោតជាអ្នកក្រុងយេសរាលមានចម្ការទំពាំងបាយជូរមួយ នៅជិតរាជវាំងព្រះបាទអហាប់ ជាស្ដេចនៅក្រុងសាម៉ារី។
|
||
\v 2 ព្រះបាទអហាប់បាននិយាយទៅលោកណាបោតថា៖ «ចូរឲ្យចម្ការទំពាំងបាយជូរនេះមកឲ្យយើង ដូច្នេះ យើងអាចយកវាទៅធ្វើជាច្បារបន្លែ ព្រោះដីនេះនៅជិតវាំងរបស់យើង។ ជាការផ្លាស់ប្តូរ យើងនឹងឲ្យចម្ការទំពាំងបាយជូរល្អជាងនេះដល់អ្នក ឬក៏យើងអាចចេញលុយឲ្យអ្នកតាមតម្លៃរបស់វា បើអ្នកចង់បាន។
|
||
|
||
\s5
|
||
\v 3 លោកណាបោតទូលព្រះបាទអហាប់ថា៖ «ព្រះអម្ចាស់បានហាមមិនឲ្យទូលបង្គំលក់ដីដែលជាមរតករបស់បុព្វបុរសទូលបង្គំនេះដល់ព្រះករុណាឡើយ»។
|
||
\v 4 ដូច្នេះ ព្រះបាទអហាប់ចេញទៅវាំងវិញដោយមួម៉ៅ និងខឹងសម្បារដោយសារតែចម្លើយរបស់លោកណាបោតជាអ្នកស្រុកយេសរាលបានទូលស្តេចថា៖ «ព្រះអម្ចាស់បានហាមមិនឲ្យទូលបង្គំលក់ដីដែលជាមរតករបស់បុព្វបុរសទូលបង្គំនេះដល់ព្រះករុណាឡើយ»។ ស្តេចក៏បានទម្រេតនៅលើក្រឡាបន្ទំរបស់ទ្រង់ បែរមុខចេញ ហើយមិនសោយអ្វីទាំងអស់។
|
||
|
||
\s5
|
||
\v 5 ព្រះនាងយេសិបិលជាមហេសីស្តេចបានមកជួបស្តេច ហើយទូលទៅស្តេចថា៖ «ហេតុអ្វីបានជាព្រះករុណាក្រៀមក្រំម្លេ៉ះ ហើយព្រះអង្គមិនសោយអ្វីទាំងអស់ដូច្នេះ»?
|
||
\v 6 ស្តេចតបទៅនាងថា៖ «យើងបាននិយាយជាមួយណាបោតជាអ្នកស្រុកយេសរាល ហើយបាននិយាយទៅគាត់ថា៖ «ចូរលក់ចម្ការទំពាំងបាយជូរឲ្យយើង ឬក៏អ្នកអាចដូរជាមួយចម្ការទំពាំងបាយជូររបស់យើងក៏បាន»។ បន្ទាប់មក គាត់ទូលយើងថា៖ «ទូលបង្គំមិនឲ្យចម្ការទំពាំងបាយជូររបស់ទូលបង្គំដល់ព្រះអង្គឡើយ»។
|
||
\v 7 ដូច្នេះ នាងយេសិបិលជាព្រះមហេសីស្តេចបានទូលទៅស្តេចថា៖ «តើព្រះករុណាមិននៅតែគ្រប់គ្រងលើស្រុកអ៊ីស្រាអែលទេឬ»? ចូរតើនឡើងហើយសោយព្រះស្ងោយចុះ ចូរស្តេចមានចិត្តសប្បាយឡើង។ ខ្ញុំម្ចាស់នឹងយកចម្ការទំពាំងបាយជូររបស់ណាបោតជាអ្នកស្រុកយេសរាលមកថ្វាយព្រះអង្គ»។
|
||
|
||
\s5
|
||
\v 8 ដូច្នេះ ព្រះនាងយេសិបិលបានសរសេរសំបុត្រនៅក្នុងនាមព្រះបាទអហាប់ បានបោះត្រារបស់ស្តេច បានផ្ញើសំបុត្រនោះទៅពួកចាស់ទុំ និងទៅពួកអ្នកមានដែលបានអង្គុយជាមួយស្តេចក្នុងអង្គប្រជុំ និងអ្នកដែលរស់នៅជិតលោកណាបោត។
|
||
\v 9 ព្រះនាងសរសេរសំបុត្រថា៖ «សូមប្រកាសធ្វើពិធីបុណ្យ ហើយឲ្យលោកណាបោតអង្គុយនៅកន្លែងពិសេសជាងគេ។
|
||
\v 10 ហើយចូរដាក់មនុស្សមិនស្មោះត្រង់ពីរនាក់ជាមួយលោកដែរ ហើយឲ្យពួកគេចោទប្រកាន់គាត់ថា៖ «អ្នកបានដាក់បណ្តាសារព្រះអម្ចាស់ និងដាក់បណ្តាសារស្តេច»។ បន្ទាប់មក ចូរយកគាត់ចេញក្រៅ ហើយសម្លាប់គាត់នឹងដុំថ្មទៅ។
|
||
|
||
\s5
|
||
\v 11 ដូច្នេះ បុរសនៅក្រុងរបស់គាត់ ពួកចាស់ទុំ និងពួកអ្នកមានដែលនៅជិតក្រុងរបស់ណាបោត បានធ្វើដូចជានាងយេសិបិលបានរៀបរាប់ប្រាប់ពួកគេ ដូចដែលបានសរសេរនៅក្នុងសំបុត្រដែលនាងបានផ្ញើទៅពួកគេ។
|
||
\v 12 ពួកគេបានប្រកាសពិធីបុណ្យ ហើយឲ្យលោកណាបោតអង្គុយនៅកន្លែងកិត្តិយស។
|
||
\v 13 អ្នកមិនស្មោះត្រង់ពីរនាក់បានមកអង្គុយមុខលោកណាបោត ពួកគេបានចោទប្រកាន់លោកនៅមុខមនុស្សគ្រប់គ្នាថា៖ «លោកណាបោតបានដាក់បណ្តាសារទាំងព្រះអម្ចាស់ ទាំងមនុស្ស»។ បន្ទាប់មក គេយកលោកចេញក្រៅក្រុងហើយបានគប់សម្លាប់លោកដោយដុំថ្ម។
|
||
\v 14 បន្ទាប់មក ពួកចាស់ទុំបានផ្ញើពាក្យទៅព្រះនាងយេសិបិលថា៖ «លោកណាបោតបានត្រូវគេគប់នឹងថ្ម ហើយលោកបានស្លាប់ហើយ»។
|
||
|
||
\s5
|
||
\v 15 ដូច្នេះ នៅពេលដែលនាងយេសិបិលបានឮថាលោកណាបោតបានត្រូវគេគប់សម្លាប់នឹងថ្មរួចមក ព្រះនាងបានទូលទៅព្រះបាទអហាប់ថា៖ «ចូរក្រោកឡើង ហើយយកមរតករបស់ណាបោតជាអ្នកស្រុកយេសរាលទៅ ដែលលោកធ្លាប់បដិសេធមិនព្រមលក់ឲ្យព្រះអង្គ ដោយសារលោកមិននៅរស់ទៀតទេ លោកបានស្លាប់ហើយ»។
|
||
\v 16 នៅពេលដែលស្តេចអហាប់បានឮថាលោកណាបោតបានស្លាប់ហើយ ស្តេចក៏ក្រោកឡើង ហើយចុះទៅចម្ការទំពាំងបាយជូររបស់លោកណាបោតជាអ្នកស្រុកយេសរាល ហើយយកជាកម្មសិទ្ធិរបស់ទ្រង់ផ្ទាល់។
|
||
|
||
\s5
|
||
\v 17 នៅពេលដែលព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់លោកអេលីយ៉ាជាអ្នកភូមិធេសប៊ីថា៖
|
||
\v 18 «ចូរក្រោកឡើង និងចេញទៅជួបអហាប់ជាស្តេចស្រុកអ៊ីស្រាអែល ដែលគង់នៅស្រុកសាម៉ារី។ ស្តេចគង់នៅចម្ការរបស់លោកណាបោត ជាកន្លែងដែលស្តេចបានយកជារបស់ខ្លួន។
|
||
|
||
\s5
|
||
\v 19 អ្នកត្រូវនិយាយជាមួយស្តេច ហើយទូលថា ព្រះអម្ចាស់មានបន្ទូលថា៖ «តើអ្នកបានសម្លាប់ហើយរឹបអូសយកមរតករបស់គេដូច្នេះឬ»? បន្ទាប់មក អ្នកត្រូវប្រាប់គាត់ថាព្រះអម្ចាស់មានបន្ទូលថា៖ «នៅកន្លែងដែលឆ្កែបានលិតឈាមរបស់ណាបោត នៅកន្លែងនោះឆ្កែនឹងលិតឈាមរបស់អ្នកដែរ មែនហើយគឺឈាមរបស់អ្នក»។
|
||
\v 20 ព្រះបាទអហាប់បានមានរាជឱង្ការទៅលោកអេលីយ៉ាថា៖ «តើអ្នកបានមកយើងទៀតហើយឬ សត្រូវរបស់យើងអើយ»? លោកអេលីយ៉ាឆ្លើយថា៖ «ទូលបង្គំមកជួបព្រះករុណា ព្រោះព្រះករុណាបានលក់ខ្លួនរបស់ទ្រង់ទៅធ្វើការអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់។
|
||
|
||
\s5
|
||
\v 21 ព្រះអម្ចាស់មានបន្ទូលនេះមកព្រះករុណា៖ «មើល យើងនឹងនាំគ្រោះមហន្តរាយមកលើអ្នក យើងនឹងលុបបំបាត់ពូជពង្សរបស់អ្នក យើងកាត់អ្នកចេញពីប្រុសៗក្នុងក្រុមគ្រួសាររបស់អ្នក ទាំងអ្នកងារ ទាំងអ្នកជានៅស្រុកអ៊ីស្រាអែល។
|
||
\v 22 យើងនឹងធ្វើឲ្យគ្រួសាររបស់អ្នកដូចជាគ្រួសាររបស់ស្តេចយេរ៉ូបោម កូននេបាត និងដូចគ្រួសាររបស់បាសា ជាកូនរបស់អហ៊ីយ៉ាដែរ ព្រោះអ្នកធ្វើឲ្យយើងខឹង ព្រមទាំងនាំប្រជាជនអ៊ីស្រាអែលប្រព្រឹត្តអំពើបាប»។
|
||
|
||
\s5
|
||
\v 23 ព្រះអម្ចាស់ក៏បានមានបន្ទូលទាក់ទងនឹងព្រះនាងយេសិបិលថា៖ «ឆ្កែនិងស៊ីព្រះនាងយេសិបិលនៅខាងក្រោយកំពែងក្រុងយេសរាល»។
|
||
\v 24 គ្រប់គ្នាដែលនៅក្នុងគ្រួសាររបស់ស្តេចអហាប់ ហើយបានស្លាប់នៅក្នុងក្រុង ឆ្កែនឹងស៊ីអ្នកនោះ ហើយបក្សីនឹងស៊ីអ្នកដែលបានស្លាប់នៅទីវាល»។
|
||
|
||
\s5
|
||
\v 25 គ្មាននរណាម្នាក់ដូចអហាប់ឡើយ ដែលបានលក់ខ្លួនទៅធ្វើអំពើអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ដែលមានព្រះនាងយេសិបិលជាមហេសីជាអ្នកញុុះញង់ក្នុងការប្រព្រឹត្តបាប។
|
||
\v 26 ព្រះបាទអហាប់បានធ្វើរឿងគួរឲ្យស្អប់ខ្ពើមដោយថ្វាយបង្គំរូបព្រះ ដូចដែលពួកអាម៉ូរីបានធ្វើ គឺអស់អ្នកដែលព្រះអម្ចាស់បានបណ្តេញពួកគេចេញពីមុខប្រជាជនអ៊ីស្រាអែល។
|
||
|
||
\s5
|
||
\v 27 នៅពេលដែលព្រះបាទអហាប់បានឮពាក្យទាំងនេះ ស្តេចបានហែកសំលៀកបំពាក់ ហើយបានស្លៀកបាវ និងតមអាហារ ហើយស្ដេចស្លៀកបាវ ហើយក្រៀមក្រំយ៉ាងខ្លាំង។
|
||
\v 28 បន្ទាប់មក ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់អេលីយ៉ា ជាអ្នកភូមិធេសប៊ីថា៖
|
||
\v 29 «តើអ្នកឃើញទេថាព្រះបាទអហាប់បានបន្ទាបខ្លួននៅមុខយើង? ដោយសារស្តេចបានបន្ទាបខ្លួននៅមុខយើង យើងនឹងមិននាំមហន្តរាយមកក្នុងរាជ្យរបស់ស្តេចទេ ប៉ុន្តែ យើងនឹងធ្វើឲ្យគ្រោះកាចកើតមានចំពោះពូជពង្សរបស់គេ នៅជំនាន់ក្រោយវិញ»។
|
||
|
||
\s5
|
||
\c 22
|
||
\cl ជំពូក ២២
|
||
\p
|
||
\v 1 បីឆ្នាំបានកន្លងផុតទៅដោយគ្មានសង្គ្រាមរវាងស្រុកអារ៉ាម និងស្រុកអ៊ីស្រាអែល។
|
||
\v 2 បន្ទាប់មក នៅក្នុងឆ្នាំទីបីព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា បានទៅជួបស្ដេចស្រុកអ៊ីស្រាអែល។
|
||
|
||
\s5
|
||
\v 3 ឥឡូវនេះ ស្តេចស្រុកអ៊ីស្រាអែលបានរាជឱង្ការទៅអ្នកបម្រើរបស់ស្តេចថា៖ «តើអ្នកដឹងទេថាក្រុងរ៉ាម៉ូត កាឡាដ ជារបស់យើង ប៉ុន្តែ យើងមិនធ្វើអ្វីសោះដើម្បីយកទឹកដីនោះពីកណ្តាប់ដៃរបស់ស្តេចស្រុកអារ៉ាម»?
|
||
\v 4 ដូច្នេះ ស្តេចបានទូលព្រះបាទយ៉ូសាផាតថា៖ «តើព្រះករុណានឹងទៅជាមួយទូលបង្គំទៅធ្វើសង្គ្រាមនៅក្រុងរ៉ាម៉ូត កាឡាដឬទេ»? ព្រះបាទយ៉ូសាផាតឆ្លើយតបទៅស្តេចស្រុកអ៊ីស្រាអែលថា៖ «ទូលបង្គំក៏ដូចព្រះករុណាដែរ ប្រជាជនរបស់ទូលបង្គំ ក៏ដូចជាប្រជាជនរបស់ទូលបង្គំដែរ ហើយសេះរបស់ទូលបង្គំ ក៏ដូចជាសេះរបស់ព្រះករុណាដែរ»។
|
||
|
||
\s5
|
||
\v 5 ព្រះបាទយ៉ូសាផាតទូលទៅស្តេចស្រុកអ៊ីស្រាអែលថា៖ «សូមស្វែងរកការនែនាំពីព្រះបន្ទូលរបស់ព្រះអម្ចាស់សម្រាប់អ្វីដែលព្រះករុណាគួរធ្វើជាមុនសិនទៅ»។
|
||
\v 6 បន្ទាប់មក ស្តេចស្រុកអ៊ីស្រាអែលបានប្រមូលពួកព្យាការីមក មានបួនរយនាក់ ហើយបាននិយាយជាមួយពួកគេថា៖ «តើយើងគួចេញទៅក្រុងរ៉ាម៉ូត កាឡាដ ឬមិនត្រូវទៅ»? ពួកគេទូលថា៖ «ត្រូវតែប្រយុទ្ធ ព្រោះព្រះអម្ចាស់បានប្រគល់ទឹកដីនេះមកក្នុងព្រះហស្តរបស់ព្រះករុណាហើយ»។
|
||
|
||
\s5
|
||
\v 7 ប៉ុន្តែ ព្រះបាទយ៉ូសាផាតទូលថា៖ «តើនៅទីនេះមិនមានព្យាការីរបស់ព្រះអម្ចាស់ផ្សេងទៀតដែលយើងអាចសុំយោបល់ឬទេ»?
|
||
\v 8 ស្តេចស្រុកអ៊ីស្រាអែលបានទូលទៅយ៉ូសាផាតថា៖ «មានបុរសម្នាក់ទៀតដែលយើងអាចសុំយោបល់ពីព្រះអម្ចាស់ គឺលោកមីកាយ៉ា ជាកូនរបស់លោកយីមឡា ប៉ុន្តែ យើងស្អប់អ្នកនោះដោយសារតែគាត់មិនដែលទាយអ្វីល្អអំពីយើងទេ ផ្ទុយទៅវិញគឺមានតែការលំបាក»។ ប៉ុន្តែ ព្រះបាទយ៉ូសាផាតទូលថា៖ «សូមព្រះករុណាកុំមានបន្ទូលបែបនេះ»។
|
||
\v 9 បន្ទាប់មក ស្តេចស្រុកអ៊ីស្រាអែលបានហៅអ្នកគ្រប់គ្រង ហើយចេញបញ្ជាថា៖ «ចូរទៅនាំមីកាយ៉ា ជាកូនរបស់លោកយីមឡាមកឥឡូវនេះ»។
|
||
|
||
\s5
|
||
\v 10 ឥឡូវនេះ ព្រះបាទអហាប់ជាស្តេចស្រុកអ៊ីស្រាអែល និងព្រះបាទយ៉ូសាផាតជាស្តេចស្រុកយ៉ូដាបានគង់លើបល្ល័ង្កម្នាក់មួយ បានគ្រង់សំលៀកបំពាក់រុងរឿង នៅទីវាលនៅច្រកទ្វារក្រុងសាម៉ារី ហើយពួកព្យាការីបានថ្លែងទំនាយនៅមុខស្តេច។
|
||
\v 11 លោកសេដេគា ជាកូនរបស់លោកក្នាណា បានធ្វើស្នែងពីដែក ហើយពោលថា៖ «ព្រះអម្ចាស់មានបន្ទូលថា៖ «ដោយសារស្នែងនេះ អ្នកនឹងដេញពួកអារ៉ាមរហូតដល់ពួកគេវិនាសអស់»។
|
||
\v 12 បន្ទាប់មក ព្យាការីទាំងអស់បាននិយាយដូចគ្នា៖ «ចូរវាយក្រុងរ៉ាម៉ូត កាឡាដចុះ យើងនឹងឈ្នះ ដោយសារព្រះអម្ចាស់នឹងប្រទានទឹកដីនេះមកក្នុងព្រះហស្តរបស់ព្រះករុណាមិនខាន»។
|
||
|
||
\s5
|
||
\v 13 អ្នកនាំពាក្យដែលទៅហៅលោកមីកាបាននិយាយជាមួយលោកថា៖ «ឥឡូវនេះចូលមើល ពាក្យរបស់ព្យាការីទាំងអស់បានប្រកាសរឿងល្អទៅស្តេចដោយសម្លេងតែមួយ។ សូមឲ្យពាក្យរបស់លោកដូចពាក្យរបស់អ្នកទាំងនោះផង ហើយសូមបា្រប់រឿងល្អផង»។
|
||
\v 14 លោកមីកាឆ្លើយថា៖ «ព្រះអម្ចាស់មានព្រះជន្មគង់នៅ នេះជាអ្វីដែលព្រះអម្ចាស់មានបន្ទូលមកខ្ញុំ ខ្ញុំនឹងនិយាយបែបនោះ»។
|
||
\v 15 នៅពេលដែលលោកបានមកជួបស្តេច ស្តេចបានមានរាជឱង្ការទៅលោកថា៖ «មីកាអើយ តើយើងគួរទៅក្រុងរ៉ាម៉ូត កាឡាដដើម្បីធ្វើសង្គ្រាម ឬអត់»? លោកមីកាទូលឆ្លើយថា៖ «ទៅវាយចុះ នោះនឹងឈ្នះមិនខាន។ ព្រះអម្ចាស់នឹងប្រទានមកក្នុងព្រះហស្តរបស់ព្រះករុណា»។
|
||
|
||
\s5
|
||
\v 16 បន្ទាប់មក ស្តេចបានមានរាជឱង្ការទៅលោកថា៖ «តើយើងត្រូវឲ្យអ្នកស្បថប៉ុន្មានដង ដើម្បីឲ្យអ្នកប្រាប់ការពិតនៅក្នុងព្រះនាមរបស់ព្រះអម្ចាស់»?
|
||
\v 17 ដូច្នេះលោកមីកាទូលថា៖ «ទូលបង្គំឃើញអ៊ីស្រាអែលបាក់ទ័ពនៅលើភ្នំ ដូចជាចៀមគ្មានអ្នកគង្វាល ហើយព្រះអម្ចាស់មានបន្ទូលថា៖ «ចៀមទាំងនេះគ្នានអ្នកគង្វាលឡើយ។ ចូរឲ្យអ្នកទាំងនេះត្រឡប់ទៅផ្ទះវិញដោយសន្តិភាពចុះ»។
|
||
|
||
\s5
|
||
\v 18 ដូច្នេះ ស្តេចស្រុកយូដា បានមានព្រះបន្ទូលទៅព្រះបាទយ៉ូសាផាតថា៖ «តើទូលបង្គំមិនបានទូលព្រះករុណាទេឬអីថាអ្នកនេះមិនដែលទាយល្អទាក់ទងនឹងទូលបង្គំទេ ប៉ុន្តែ ទាយតែពីមហន្តរាយ»?
|
||
\v 19 បន្ទាប់មក លោកមីកាទូលថា៖ «ដូច្នេះ សូមស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់៖ ទូលបង្គំឃើញព្រះអម្ចាស់គង់លើបល្ល័ង្ក ហើយអ្នកបម្រើទាំងអស់នៅនគរស្ថានសួគ៌ឈរនៅជិតព្រះអង្គ នៅខាងស្តាំ និងនៅខាងឆ្វេងព្រះអង្គ។
|
||
\v 20 ព្រះអម្ចាស់មានបន្ទូលថា៖ «តើនរណាចង់ល្បួងព្រះបាទអហាប់ ដើម្បីឲ្យស្តេចឡើងទៅ ហើយបរាជ័យនៅក្រុងរ៉ាម៉ូត កាឡាដ? មានម្នាក់និយាយបែបនេះ ហើយម្នាក់ទៀតនិយាយបែបនោះ។
|
||
|
||
\s5
|
||
\v 21 បន្ទាប់មក មានវិញ្ញាណមួយបានមកឈរនៅមុខព្រះអម្ចាស់ ហើយនិយាយថា៖ «ទូលបង្គំនឹងល្បួងស្តេច»។ ព្រះអម្ចាស់មានបន្ទូលមកអ្នកនោះថា៖ «តើដោយរបៀបណា»?
|
||
\v 22 វិញ្ញាណនោះឆ្លើយតបថា៖ «ទូលបង្គំនឹងចេញទៅ ហើយក្លាយជាវិញ្ញាណកុហកនៅក្នុងមាត់របស់ពួកព្យាការីទាំងនេះ»។ ព្រះអម្ចាស់មានបន្ទូលថា៖ «ចូរទៅល្បួងស្តេចចុះ ហើយអ្នកនឹងបានជោគជ័យ។ ចូរទៅឥឡូវនេះ ហើយធ្វើបែបនោះចុះ»។
|
||
\v 23 ឥឡូវនេះ ព្រះអម្ចាស់បានដាក់វិញ្ញាណកុហកនៅក្នុងមាត់របស់ពួកព្យាការីទាំងអស់របស់ព្រះករុណា ហើយព្រះអម្ចាស់បានសម្រេចឲ្យមានមហន្តរាយនេះដល់ព្រះករុណា»។
|
||
|
||
\s5
|
||
\v 24 បន្ទាប់មក លោកសេដេគា ជាកូនរបស់លោកក្នាណា ឡើងមកទះកំផ្លៀងលោកមីកា ហើយនិយាយថា៖ «តើអ្នកដឹងដោយរបៀបណាថាព្រះវិញ្ញាណរបស់ព្រះអម្ចាស់ចេញពីយើងទៅនិយាយជាមួយអ្នក»?
|
||
\v 25 លោកមីកាមានប្រសាសន៍ថា៖ «មើល អ្នកនឹងដឹងនៅថ្ងៃដែលអ្នករត់ចូលទៅបន្ទប់ខាងក្នុងដើម្បីលាក់ខ្លួន»។
|
||
|
||
\s5
|
||
\v 26 ស្តេចស្រុកអ៊ីស្រាអែលបានទូលទៅអ្នកបម្រើរបស់ព្រះអង្គថា៖ «ចូរចាប់លោកមីកាយ៉ានាំយកទៅឲ្យលោកអាំម៉ូន ជាអ្នកគ្រប់គ្រង់ក្រុង និងទៅព្រះបាទយ៉ូអាស ជាបុត្ររបស់យើងទៅ។
|
||
\v 27 ចូរប្រាប់ទៅពួកគេថា៖ «ស្តេចទូលថា៖ «ចូរដាក់បុរសនេះក្នុងគុក ហើយឲ្យនំប័ុងគាត់តែបន្តិច និងទឹកបន្តិចបានហើយ រហូតយើងបានត្រឡប់មកវិញដោយសុខសាន្ត»។
|
||
\v 28 បន្ទាប់មក លោកមីកាទូលថា៖ «បើព្រះករុណាបានត្រឡប់មកវិញដោយសុខសាន្តមែននោះព្រះអម្ចាស់មិនបានមានបន្ទូលមកទូលបង្គំទេ»។ បន្ទាប់មក លោកបន្ថែមថា៖ «ចូរស្តាប់ពាក្យទាំងអស់នេះចុះប្រជាជនទាំងអស់អើយ»។
|
||
|
||
\s5
|
||
\v 29 ដូច្នេះ ស្តេចអហាប់ជាស្តេចស្រុកអ៊ីស្រាអែល និងព្រះបាទយ៉ូសាផាតជាស្តេចស្រុកយ៉ូដាបានឡើងទៅក្រុងរ៉ាម៉ូត កាឡាដ។
|
||
\v 30 ស្តេចស្រុកអ៊ីស្រាអែលបានទូលទៅព្រះបាទយ៉ូសាផាតថា៖ «ទូលបង្គំនឹងក្លែងខ្លួនធ្វើជាទាហាន ហើយចេញទៅសមរភូមិ ប៉ុន្តែ សូមព្រះករុណាគ្រងសំលៀកបំពាក់រាជវាំងចុះ»។ ដូច្នេះ ស្តេចស្រុកអ៊ីស្រាអែលក្លែងខ្លួនធ្វើជាទាហាន ហើយចេញទៅសមរភូមិ។
|
||
|
||
\s5
|
||
\v 31 ឥឡូវនេះ ស្តេចអារ៉ាមបានបញ្ជាមេបញ្ជាការទាំងសាបសិបពីរនៃទ័ពរទេះចម្បាំងរបស់ស្តេចថា៖ ចូរកុំឲ្យវាយប្រហារពួកគេទាហានធម្មតាឡើយ។ ផ្ទុយទៅវិញ ចូរវាយប្រហារតែស្តេចស្រុកអ៊ីស្រាអែលបានហើយ»។
|
||
\v 32 នៅពេលដែលពួកមេបញ្ជាការឃើញព្រះបាទយ៉ូសាផាតពួកគេនិយាយថា៖ «នេះហើយជាស្តេចស្រុកអ៊ីស្រាអែល»។ ពួកគេបានត្រឡប់ទៅវាយប្រហារស្តេច ដូច្នេះព្រះបាទយូសាផាតក៏ស្រែកឡើង។
|
||
\v 33 នៅពេលដែលពួកមេបញ្ជាការបានឃើញថាលោកមិនមែនជាស្តេចស្រុកអ៊ីស្រាអែល ពួកគេក៏ឈប់ដេញតាមទ្រង់ទៅ។
|
||
|
||
\s5
|
||
\v 34 ប៉ុន្តែ មានបុរសម្នាក់បានបាញ់ធ្នូព្រាវទៅ ហើយចំលើស្តេចអ៊ីស្រាអែលត្រង់ចន្លោះអាវក្រោះ។ បន្ទាប់មក ព្រះបាទអហាប់បាននិយាយទៅអ្នកបើករាជរថថា៖ «ចូរត្រឡប់ក្រោយ ហើយនាំយើងចេញពីសមរភូមិ ព្រោះយើងមានរបួសជាទម្ងន់»។
|
||
|
||
\s5
|
||
\v 35 សមរភូមិនោះកាន់តែអាក្រក់ទៅៗនៅថ្ងៃនោះ ហើយស្តេចនៅលើរាជរថប្រឈមមុខនឹងពួកអារ៉ាម។ ស្តេចសុគតនៅពេលល្ងាច។ ឈាមរបស់ទ្រង់ចេញពីរបួសរបស់ស្តេចមករហូតដល់ក្រោមរាជរថ។
|
||
\v 36 បន្ទាប់មក នៅពេលថ្ងៃជិតលិច មានម្នាក់ស្រែកប្រកាសដល់ពួកទាហានទាំងអស់ថា៖ «គ្រប់គ្នាគួរត្រឡប់ទៅផ្ទះវិញ ហើយគ្រប់គ្នាគួរតែទៅកន្លែងរបស់ខ្លួនវិញ!»។
|
||
|
||
\s5
|
||
\v 37 ដូច្នេះ ស្តេចអហាប់បានសុគត ហើយគេនាំសពទ្រង់ទៅស្រុកសាម៉ារី ហើយគេបានបញ្ចុះសពទ្រង់នៅទីនោះ។
|
||
\v 38 ពួកគេបានលាងសម្អាតរាជរថដោយទឹកអាងនៅសាម៉ារី ហើយឆ្កែក៏បានលិតឈាមរបស់ទ្រង់ (នេះជាកន្លែងដែលស្ត្រីពេស្យាងូតទឹក) គឺស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់បានប្រកាស។
|
||
|
||
\s5
|
||
\v 39 រឿងរ៉ាវទាក់ទងនឹងស្តេចអហាប់ អ្វីដែលស្តេចបានធ្វើ ដំណាក់ធ្វើពីភ្លុកដែលស្តេចបានសង់ និងក្រុងទាំងប៉ុន្មានដែលស្តេចបានសង់ តើមិនមានកត់ត្រាទុកក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកអ៊ីស្រាអែលទេឬអី?
|
||
\v 40 ដូច្នេះ ព្រះបាទអហាប់បានផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ ហើយព្រះបាទអហាស៊ីយ៉ា ជាបុត្របានឡើងស្នងរាជ្យបន្ត។
|
||
|
||
\s5
|
||
\v 41 បន្ទាប់មក ព្រះបាទយ៉ូសាផាតកូនរបស់ព្រះបាទអាសាចាប់ផ្តើមគ្រងរាជលើស្រុកយូដានៅក្នុងឆ្នាំទីបួននៃរាជ្យរបស់ព្រះបាទអហាប់ជាស្តេចស្រុកអ៊ីស្រាអែល។
|
||
\v 42 ព្រះបាទយ៉ូសាផាតមានព្រះជន្មសាមសិបប្រាំឆ្នាំនៅពេលដែលព្រះអង្គចាប់ផ្តើមសោយរាជ្យ ហើយស្តេចសោយរាជ្យនៅក្រុងយេរូសាឡឹមអស់ម្ភៃប្រាំឆ្នាំ។ មាតារបស់ស្ដេចមាននាមថា អស៊ូបា ជាកូនរបស់លោកស៊ីលហ៊ី។
|
||
|
||
\s5
|
||
\v 43 ស្តេចដើរតាមមាគា៌របស់ព្រះបាទអាសាជាបិតាទ្រង់ ស្តេចមិនបានបែរឆ្ងាយពីមាគា៌នោះទេ ស្តេចធ្វើអ្វីៗដែលត្រឹមត្រូវនៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់។ ប៉ុន្តែ នៅតាមទីខ្ពស់ស្តេចមិនបានបំផ្លាញចោលឡើយ។ ប្រជាជននៅតែបន្តថ្វាយយញ្ញបូជា និងដុតគ្រឿងក្រអូបនៅតាមទីខ្ពស់ៗដដែល។
|
||
\v 44 ព្រះបាទយ៉ូសាផាតបានរក្សាសន្តិភាពជាមួយស្តេចស្រុកអ៊ីស្រាអែល។
|
||
|
||
\s5
|
||
\v 45 រឿងរ៉ាវផ្សេងទៀតដែលទាក់ទងនឹងព្រះបាទយ៉ូសាផាត និងភាពល្បីល្បាញដែលស្តេចបានបង្ហាញ និងរបៀបដែលស្តេចចេញទៅសមរភូមិ តើមិនមានកត់ត្រាទុកក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកយូដាទេឬអី?
|
||
\v 46 ស្តេចបានបំផ្លាញចោលពួកពេស្យាចារបែបសាសនាចេញពីទឹកដីនោះ គឺអ្នកដែលនៅសេសសល់ពីភ្នែករបស់បិតាទ្រង់គឺព្រះបាទអាសា។
|
||
\v 47 នៅស្រុកអេដុំគ្មានស្តេចទេ ប៉ុន្តែ មានតែអ្នកគ្រប់គ្រងម្នាក់នៅទីនេះ។
|
||
|
||
\s5
|
||
\v 48 ព្រះបាទយ៉ូសាផាតបានសង់នាវាសមុទ្រ ពួកគេចេញទូកទៅអូភារដើម្បីរកមាស ប៉ុន្តែ ពួកគេមិនបានចេញទៅទេ ព្រោះសំពៅបានលិចនៅឯក្រុងអេស៊ាន-គេប៊ើរ។
|
||
\v 49 បន្ទាប់មក ព្រះបាទអហាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទអហាប់ទូលទៅព្រះបាទយ៉ូសាផាតថា៖ «ចូរឲ្យអ្នកបម្រើរបស់ទូលបង្គំចេញទូកជាមួយអ្នកបម្រើរបស់ព្រះករុណា»។ ប៉ុន្តែ ព្រះបាទយ៉ូសាផាតមិនអនុញ្ញាត្តិឡើយ។
|
||
\v 50 ព្រះបាទយ៉ូសាផាតបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបានបញ្ជុះសពទ្រង់នៅក្នុងក្រុងរបស់ព្រះបាទដាវីឌដែលជាបុព្វបុរសរបស់ស្តេច ព្រះបាទយ៉ូរ៉ាម ជាបុត្រ បានឡើងស្នងរាជ្យបន្ត។
|
||
|
||
\s5
|
||
\v 51 ព្រះបាទអហាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទអហាប់ចាប់ផ្តើមគ្រងរាជលើស្រុកអ៊ីស្រាអែលនៅស្រុកសាម៉ារីនៅក្នុងឆ្នាំទីដប់ប្រាំពីរនៃរាជ្យរបស់ព្រះបាទយ៉ូសាផាតជាស្តេចស្រុកយូដា ហើយស្តេចសោយរាជ្យបានពីរឆ្នាំលើស្រុកអ៊ីស្រាអែល។
|
||
\v 52 ស្តេចបានប្រព្រឹត្តអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ហើយបានដើរតាមមាគា៌របស់បិតា និងមាតាទ្រង់ និងដើរតាមមាគា៌របស់ព្រះបាទយេរ៉ូបោមជាកូននេបាត ដែលនាំឲ្យអ៊ីស្រាអែលប្រព្រឹត្តអំពើបាប។
|
||
\v 53 ស្តេចបានបម្រើព្រះបាល និងថ្វាយបង្គំព្រះនោះ ធ្វើឲ្យព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលព្រះពិរោធ ដូចដែលបិតារបស់ស្តេចបានធ្វើដែរ។
|