forked from WA-Catalog/km_ulb
260 lines
58 KiB
Plaintext
260 lines
58 KiB
Plaintext
\id EPH
|
||
\ide UTF-8
|
||
\h អេភេសូរ
|
||
\toc1 អេភេសូរ
|
||
\toc2 អេភេសូរ
|
||
\toc3 eph
|
||
\mt អេភេសូរ
|
||
\s5
|
||
\c 1
|
||
\cl ជំពូក ១
|
||
\p
|
||
\v 1 ខ្ញុំ ប៉ូល ជាសាវករបស់ព្រះគ្រិស្តយេស៊ូ ដែលព្រះជាម្ចាស់សព្វព្រះហប្ញទ័យតែងតាំង សូមជម្រាបសួរប្រជារាស្រ្តដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ នៅក្រុងអេភេសូរ ដែលនៅតែស្មោះត្រង់ចំពោះព្រះគ្រិស្តយេស៊ូ។
|
||
\p
|
||
\v 2 សូមព្រះជាម្ចាស់ជាព្រះបិតានៃយើង និងព្រះអម្ចាស់យេស៊ូគ្រិស្តបានប្រទានព្រះគុណ និងសេចក្តីសុខសាន្ត ដល់បងប្អូនទាំងអស់គ្នា។
|
||
\s5
|
||
\p
|
||
\v 3 សូមលើកតម្កើងព្រះជាម្ចាស់ និងព្រះបិតានៃព្រះអម្ចាស់យេស៊ូគ្រិស្ត ដែលព្រះអង្គបានប្រទានព្រះពរគ្រប់យ៉ាងខាងវិញ្ញាណ ពីស្ថានបរមសុខមកយើងរាល់គ្នា ក្នុងអង្គព្រះគ្រិស្ត។
|
||
\v 4 ព្រះជាម្ចាស់បានជ្រើសរើសយើង តាំងពីមុនកំណើតលោកីយ៍មកមេ្ល៉ះ ដើម្បីឲ្យយើងបានវិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះភក្រ្តព្រះអង្គ។
|
||
\s5
|
||
\v 5 ព្រះជាម្ចាស់បានជ្រើសរើសយើងជាមុន ឲ្យធ្វើជាបុត្រព្រះអង្គ តាមរយៈព្រះយេស៊ូគ្រិស្ត ស្របតាមព្រះហប្ញទ័យសប្បុរសរបស់ព្រះអង្គ។
|
||
\v 6 ទ្រង់បានជ្រើសរើសយើង ដើម្បីលើកតម្កើងព្រះគុណដ៏រុងរឿងរបស់ព្រះអង្គ ដែលបានប្រទានមកយើងរាល់គ្នាដោយឥតគិតថ្លៃ ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់។
|
||
\s5
|
||
\v 7 យើងបានទទួលការប្រោសលោះក្នុងអង្គព្រះយេស៊ូគ្រិស្ត តាមរយៈព្រះលោហិត និងការអត់ទោសបាប ស្របតាមព្រះគុណដ៏លើសលប់របស់ព្រះអង្គ។
|
||
\v 8 ព្រះអង្គបានប្រទានព្រះគុណដ៏លើសលប់មកយើងរាល់គ្នា ដើម្បីឲ្យយើងទាំងអស់គ្នាមានតម្រិះ និងប្រាជ្ញាវាងវៃគ្រប់យ៉ាង។
|
||
\s5
|
||
\v 9 ព្រះជាម្ចាស់បានប្រទានឲ្យយើងស្គាល់គម្រោងការលាក់កំបាំង ស្របតាមព្រះហប្ញទ័យរបស់ព្រះអង្គ ដែលសម្តែងចេញមកក្នុងអង្គព្រះគ្រិស្ត
|
||
\v 10 ព្រះអង្គកំណត់ពេលវេលាសម្រេចផែនការនេះ ដើម្បីនាំយកអ្វីៗទាំងអស់ គឺអ្វីៗនៅស្ថានបរមសុខ និងនៅផែនដីរួមគ្នាតែមួយ ដែលមានព្រះគ្រិស្តជាម្ចាស់។
|
||
\s5
|
||
\v 11 ព្រះជាម្ចាស់បានតម្រូវយើងទុកជាមុន ដើម្បីទទួលមរតកក្នុងព្រះគ្រិស្ត។ ព្រះជាម្ចាស់បានជ្រើសរើសយើងទុកជាមុន ស្របតាមផែនការព្រះអង្គ ដែលសម្រេចគ្រប់កិច្ចការទាំងអស់ តាមបំណងព្រះហប្ញទ័យព្រះអង្គ។
|
||
\v 12 ព្រះជាម្ចាស់បានតម្រូវយើងទុកជាមុន ដើម្បីទទួលមរតកនោះយើងនឹងមានសង្ឃឹមលើព្រះគ្រិស្តមុនដំបូងបង្អស់ ហេតុដូចនេះ យើងនឹងលើកតម្កើងសិរីរុងរឿងព្រះអង្គ។
|
||
\s5
|
||
\v 13 នៅក្នុងព្រះគ្រិស្ត បងប្អូនបានឮព្រះបន្ទូលនៃសេចក្តីពិត គឺជាដំណឹងល្អនាំឲ្យបងប្អូនបានសង្គ្រោះ បងប្អូនជឿព្រះអង្គ នោះបងប្អូនបានទទួលសញ្ញាសម្គាល់ពីព្រះវិញ្ញាណដ៏វិសុទ្ធតាមព្រះបន្ទូលសន្យា
|
||
\v 14 ព្រះអង្គប្រទានព្រះវិញ្ញាណមកបញ្ចាំចិត្តយើង រហូតដល់ពេលយើងទទួលមរតកពេញលេញ ដើម្បីលើកតម្កើងសិរីរុងរឿងដល់ព្រះអង្គ។
|
||
\s5
|
||
\p
|
||
\v 15 ដោយហេតុនេះហើយ ចាប់តាំងពីខ្ញុំបានឮគេតំណាលអំពីជំនឿបងប្អូន នៅក្នុងព្រះអម្ចាស់យេស៊ូ និងសេចក្តីស្រឡាញ់បងប្អូនចំពោះប្រជារាស្រ្តដ៏វិសុទ្ធទាំងអស់របស់ព្រះជាម្ចាស់
|
||
\v 16 នោះខ្ញុំអរព្រះគុណព្រះជាម្ចាស់ឥតឈប់ឈរសម្រាប់បងប្អូន ដូចខ្ញុំបាននឹកចាំបងប្អូនក្នុងសេចក្តីអធិស្ឋានខ្ញុំដែរ។
|
||
\s5
|
||
\v 17 ខ្ញុំអធិស្ឋាន សូមព្រះជាម្ចាស់នៃព្រះយេស៊ូគ្រិស្តជាអម្ចាស់របស់យើងរាល់គ្នា គឺព្រះបិតាប្រកបដោយសិរីរុងរឿង ប្រទានវិញ្ញាណនៃព្រះប្រាជ្ញា និងការបើកសម្តែងឲ្យយើងបានស្គាល់ព្រះជាម្ចាស់យ៉ាងច្បាស់។
|
||
\v 18 សូមព្រះបិតាបំភ្លឺចិត្តគំនិតបងប្អូន និងធ្វើឲ្យបងប្អូនមានសង្ឃឹមជឿជាក់ក្នុងចិត្តថា ព្រះជាម្ចាស់ដែលបានត្រាស់ហៅបងប្អូន និងប្រទានមរតកដ៏រុងរឿងលើសលប់ រួមជាមួយប្រជារាស្រ្តដ៏វិសុទ្ធរបស់ព្រះជាម្ចាស់។
|
||
\s5
|
||
\v 19 ខ្ញុំអធិស្ឋានសុំឲ្យបងប្អូនយល់ដឹង អំពីប្ញទ្ធានុភាពដ៏អស្ចារ្យ ដែលបានប្រទានមកយើងជាអ្នកជឿព្រះអង្គ ស្របតាមមហិទ្ធិឫទ្ធិនៃព្រះចេស្ដាដ៏ខ្លាំងក្លារបស់ព្រះអង្គ។
|
||
\v 20 នេះជាមហិទ្ធិឫទ្ធិដែលព្រះជាម្ចាស់ធ្វើការក្នុងព្រះគ្រិស្ត ពេលព្រះអង្គប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ ហើយគង់នៅខាងស្តាំព្រះបិតានៅស្ថានបរមសុខ។
|
||
\v 21 ព្រះជាម្ចាស់ឲ្យព្រះគ្រិស្តគង់នៅខ្ពស់ជាងអ្វីៗដែលមានអំណាច មានឫទ្ធិ មានបារមីគ្រប់គ្រង និងខ្ពស់លើសនាមទាំងអស់។ ព្រះគ្រិស្តមិនត្រឹមតែគ្រប់គ្រងនៅលោកនេះទេ គឺនៅលោកខាងមុខទៀតផង។
|
||
\s5
|
||
\v 22 ព្រះជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ ឲ្យនៅក្រោមព្រះបាទារបស់ព្រះគ្រិស្ដ ព្រមទាំងគង់នៅលើអ្វីៗទាំងអស់ និងធ្វើជាសិរសារបស់ក្រុមជំនុំ។
|
||
\v 23 ក្រុមជំនុំជាព្រះកាយព្រះគ្រិស្ត ហើយពេញដោយគ្រប់លក្ខណសម្បត្តិរបស់ព្រះគ្រិស្ដ ហើយព្រះគ្រិស្ដផ្ទាល់បានពេញដោយគ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ដែរ។
|
||
\s5
|
||
\c 2
|
||
\cl ជំពូក ២
|
||
\p
|
||
\v 1 ចំពោះបងប្អូនវិញ បងប្អូនបានស្លាប់នៅក្នុងអំពើរំលង និងអំពើបាបរួចទៅហើយ។
|
||
\v 2 កាលនោះអំពើរំលង និងអំពើបាបនេះហើយ ដែលនាំឲ្យបងប្អូនរស់នៅតាមរបៀបលោកីយ៍។ បងប្អូនរស់នៅតាមមេគ្រប់គ្រងអំណាចលើអាកាស គឺជាវិញ្ញាណដែលមានឥទ្ធិពលនៅក្នុងអស់អ្នកដែលមិនស្តាប់បង្គាប់។
|
||
\v 3 កាលពីដើម យើងរស់នៅក្នុងចំណោមអ្នកទាំងនោះដែរ បណ្តោយខ្លួនតាមតណ្ហាលោភលន់នៃនិស្ស័យលោកីយ៍ និងប្រព្រឹត្តអំពើផ្សេងៗតាមចិត្តគំនិតលោកីយ៍។ ពីកំណើតមក យើងជាមនុស្សត្រូវបណ្តាសា ដូចមនុស្សឯទៀតៗដែរ។
|
||
\s5
|
||
\v 4 ប៉ុន្តែ ព្រះជាម្ចាស់ពេញដោយព្រះទ័យមេត្តាច្រើនពន់ប្រមាណ ព្រោះព្រះអង្គស្រឡាញ់យើងយ៉ាងខ្លាំងបំផុត។
|
||
\v 5 កាលយើងស្លាប់ក្នុងអំពើរំលងនៅឡើយ ព្រះអង្គប្រោសយើងឲ្យរស់រួមជាមួយព្រះគ្រិស្ត ព្រះជាម្ចាស់បានសង្រ្គោះបងប្អូនដោយសារព្រះគុុណ។
|
||
\v 6 ព្រះជាម្ចាស់ប្រោសឲ្យបងប្អូនរស់ឡើងវិញ រួមជាមួយព្រះគ្រិស្តយេស៊ូ ព្រមទាំងឲ្យយើងអង្គុយនៅស្ថានបរមសុខ រួមជាមួយព្រះអង្គដែរ។
|
||
\v 7 ហេតុដូច្នេះ នៅជាន់ក្រោយនេះ ព្រះជាម្ចាស់នឹងបង្ហាញឲ្យយើងស្គាល់ព្រះគុណ ដ៏ប្រសើរលើសលប់បំផុតរបស់ព្រះអង្គចំពោះយើង ក្នុងព្រះគ្រិស្តយេស៊ូ។
|
||
\s5
|
||
\v 8 ព្រះជាម្ចាស់បានសង្រ្គោះបងប្អូនដោយសារព្រះគុណ តាមរយៈជំនឿ ហើយការសង្រ្គោះពុំមែនមកពីបងប្អូនទេ ជាអំណោយទានរបស់ព្រះជាម្ចាស់។
|
||
\v 9 ព្រះគុណពុំមែនមកពីមនុស្សខំប្រព្រឹត្តទេ ដើម្បីកុំឲ្យនរណាម្នាក់អួតខ្លួនឡើយ។
|
||
\v 10 ដ្បិតយើងជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ដែលបង្កើតមកក្នុងព្រះគ្រិស្តយេស៊ូ ដើម្បីឲ្យយើងប្រព្រឹត្តអំពើល្អ ដែលព្រះជាម្ចាស់បានបម្រុងទុកតាំងពីមុនសម្រាប់យើង ដូច្នេះ យើងនឹងប្រព្រឹត្តតាម។
|
||
\s5
|
||
\p
|
||
\v 11 ដូច្នេះ ចូរចាំថា កាលពីដើមបងប្អូននៅជាសាសន៍ដទៃក្នុងលោកីយ៍នៅឡើយ គេហៅបងប្អូនថា «ពួកមិនកាត់ស្បែក» ហើយពួកសាសន៍យូដាហៅខ្លួនថា «ពួកកាត់ស្បែក» គ្រាន់តែជាសញ្ញាសម្គាល់មួយ ធ្វើដោយដៃមនុស្សប៉ុណ្ណោះ។
|
||
\v 12 កាលនោះ បងប្អូននៅដាច់ឆ្ងាយពីព្រះគ្រិស្ត។ ប្រជារាស្រ្តអ៊ីស្រាអែលចាត់ទុកបងប្អូនជាជនបរទេស។ បងប្អូនជាសាសន៍ដទៃគ្មានទំនាក់ទំនងអ្វីនឹងសម្ពន្ធមេត្រី តាមព្រះបន្ទូលសន្យាឡើយ។ បងប្អូនគ្មានសង្ឃឹមចំពោះអនាគតខ្លួនឯង។ បងប្អូនរស់នៅក្នុងពិភពលោកនេះ ដោយគ្មានព្រះជាម្ចាស់។
|
||
\s5
|
||
\v 13 ប៉ុន្តែ ឥឡូវនេះដោយសារព្រះគ្រិស្តយេស៊ូ បងប្អូនដែលធ្លាប់នៅឆ្ងាយពីព្រះជាម្ចាស់ បានចូលមកជិតព្រះជាម្ចាស់ហើយ តាមរយៈព្រះលោហិតរបស់ព្រះគ្រិស្ត។
|
||
\v 14 ដ្បិត ព្រះអង្គជាសេចក្តីសុខសាន្តរបស់យើង។ ព្រះអង្គបានបង្រួបបង្រួមសាសន៍ទាំងពីរ ឲ្យរួមគ្នាមកតែមួយ។ ដោយសារព្រះកាយព្រះគ្រិស្ត ព្រះអង្គបានរំលំជញ្ជាំងដែលបំបាក់បំបែកយើង ជាសត្រូវនឹងគ្នា។
|
||
\v 15 ដូច្នេះ ព្រះអង្គបានលុបបំបាត់ក្រឹត្យវិន័យដែលមានបទបញ្ជា និងក្បួនតម្រាផ្សេងៗចោល ដើម្បីបង្រួបបង្រួមសាសន៍ទាំងពីរជាមនុស្សថ្មីមួយក្នុងព្រះអង្គ ព្រមទាំងនាំសន្តិភាពមកផងដែរ។
|
||
\v 16 ព្រះគ្រិស្តបានផ្សះផ្សាសាសន៍ទាំងពីរ ទៅក្នុងរូបកាយតែមួយរបស់ព្រះជាម្ចាស់ តាមរយៈឈើឆ្កាង និងកំចាត់ការស្អប់គ្នាចោល។
|
||
\s5
|
||
\v 17 ព្រះយេស៊ូបានយាងមកប្រកាសសន្តិភាពជាមួយបងប្អូន ដែលធ្លាប់នៅឆ្ងាយ ព្រមទាំងប្រកាសសន្តិភាពជាមួយអ្នកដែលនៅជិត។
|
||
\v 18 តាមរយៈព្រះយេស៊ូនេះហើយ យើងជាសាសន៍ទាំងពីរអាចចូលទៅរកព្រះបិតា ដោយរួមក្នុងព្រះវិញ្ញាណតែមួយ។
|
||
\s5
|
||
\v 19 ដូច្នេះ ឥឡូវនេះ បងប្អូនដែលជាសាសន៍ដទៃ លែងជាជនបរទេសទៀតហើយ។ ផ្ទុយទៅវិញ បងប្អូនជាជនរួមជាតិជាមួយប្រជាជនដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ និងជាក្រុមគ្រួសាររបស់ព្រះជាម្ចាស់ផងដែរ។
|
||
\v 20 បងប្អូនបានសង់សំណង់លើគ្រឹះយ៉ាងរឹងមាំរបស់ពួកសាវក និងព្យាការី ព្រមទាំងព្រះគ្រិស្តយេស៊ូផ្ទាល់ ដែលជាថ្មដ៏រឹងមាំ។
|
||
\v 21 ដោយសារព្រះអង្គ សំណង់ទាំងមូលបានសង់យ៉ាងរឹងមាំភ្ជាប់គ្នា និងចម្រើនឡើងទៅជាព្រះវិហារថ្វាយព្រះអម្ចាស់។
|
||
\v 22 ដោយសារព្រះអង្គហើយ ដែលបងប្អូនបានផ្គុំគ្នាឡើងជាព្រះដំណាក់ថ្វាយព្រះជាម្ចាស់ ក្នុងវិញ្ញាណ។
|
||
\s5
|
||
\c 3
|
||
\cl ជំពូក ៣
|
||
\p
|
||
\v 1 ដោយហេតុនេះ បានជាប៉ូលខ្ញុំជាប់ឃុំឃាំង ព្រោះតែព្រះគ្រិស្តយេស៊ូ សម្រាប់សាសន៍ដទៃ។
|
||
\v 2 បងប្អូនប្រហែលជាបានឮគេនិយាយពីការកាន់កាប់ធនធាននៃព្រះគុណរបស់ព្រះជាម្ចាស់ ដែលបានប្រទានមកឲ្យខ្ញុំដោយផ្ទាល់។
|
||
\s5
|
||
\v 3 ខ្ញុំកំពុងតែសរសេរអំពីការបើកសម្តែង ដែលព្រះអង្គប្រទានឲ្យខ្ញុំ។ នេះជាសេចក្តីពិតដ៏លាក់កំបាំងរបស់ព្រះគ្រិស្ត ដែលខ្ញុំចង់ជម្រាបប្រាប់បងប្អូនទាំងអស់គ្នា ឲ្យបានដឹង។
|
||
\v 4 កាលណាបងប្អូនបានអានសំបុត្រនេះ បងប្អូនមុខជាអាចស្វែងយល់អំពីគម្រោងការលាក់កំបាំងនៃេសេចក្តីពិតស្តីអំពីព្រះគ្រិស្ត។
|
||
\v 5 កាលពីដើម ព្រះជាម្ចាស់ពុំបានបើកសម្តែងសេចក្តីពិតនេះ ឲ្យកូនមនុស្សបានយល់ឡើយ។ ក៏ប៉ុន្តែនៅបច្ចុប្បន្ននេះ ព្រះជាម្ចាស់បានបើកសម្តែងឲ្យក្រុមសាវក និងព្យាការី ដែលព្រះអង្គត្រាស់ហៅឲ្យបំពេញមុខងារនេះ តាមរយៈព្រះវិញ្ញាណព្រះអង្គ។
|
||
\s5
|
||
\v 6 សេចក្តីពិតដែលលាក់កំបាំងនេះគឺថា សាសន៍ដទៃក៏ត្រូវទទួលមរតករួមជាមួយសាសន៍អ៊ីស្រាអែល និងជាសមាជិកក្នុងព្រះកាយតែមួយ ព្រមទាំងទទួលព្រះបន្ទូលសន្យាក្នុងព្រះគ្រិស្តយេស៊ូ តាមរយៈដំណឹងល្អ។
|
||
\p
|
||
\v 7 ដ្បិត ខ្ញុំទទួលមុខងារបម្រើដំណឹងល្អនេះ តាមអំណោយទាននៃព្រះគុណរបស់ព្រះជាម្ចាស់ ដែលបានប្រទានមកខ្ញុំ តាមរយៈប្ញទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ។
|
||
\s5
|
||
\v 8 ព្រះជាម្ចាស់ប្រទានអំណោយទាននេះមកឲ្យខ្ញុំ ទោះបីខ្ញុំមានឋានៈតូចជាងគេក្នុងចំណោមប្រជាជនដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ក៏ដោយ។ អំណោយទាននេះ នាំខ្ញុំឲ្យប្រកាសដំណឹងល្អ នៃភាពសំបូរបែបរបស់ព្រះគ្រិស្ត ដែលមនុស្សទូទៅមិននឹកស្មានដល់ ទៅកាន់សាសន៍ដទៃ។
|
||
\v 9 ព្រះជាម្ចាស់ប្រទានអំណោយទានឲ្យខ្ញុំ បំភ្លឺដល់មនុស្សគ្រប់គ្នា ស្គាល់គម្រោងការរបស់ព្រះជាម្ចាស់។ គម្រោងការនេះបានលាក់ទុកតាំងពីដើមរៀងមក ពេលព្រះជាម្ចាស់បង្កើតរបស់សព្វសារពើ។
|
||
\s5
|
||
\v 10 ព្រះជាម្ចាស់បើកសម្តែងគម្រោងការនេះតាមរយៈក្រុមជំនុំព្រះអង្គ ដូច្នេះ ពួកមេគ្រប់គ្រង និងត្រួតត្រានៅស្ថានលើ នឹងស្គាល់ព្រះប្រាជ្ញាញាណគ្រប់វិស័យរបស់ព្រះជាម្ចាស់។
|
||
\v 11 ហេតុការណ៍នេះកើតមានឡើង ស្របតាមគម្រោងការដ៏នៅអស់កល្បជានិច្ច ដែលបានសម្រេចក្នុងព្រះគ្រិស្តយេស៊ូ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។
|
||
\s5
|
||
\v 12 ដ្បិត នៅក្នុងព្រះគ្រិស្ត យើងមានចិត្តរឹងប៉ឹង និងមានផ្លូវចូលទៅកាន់ព្រះជាម្ចាស់ទាំងទុកចិត្ត តាមរយៈជំនឿលើព្រះអង្គ។
|
||
\v 13 ហេតុដូច្នេះហើយ សូមបងប្អូនកុំបាក់ទឹកចិត្ត ព្រោះខ្ញុំបានរងទុក្ខវេទនា ជាប្រយោជន៍ដល់បងប្អូន ហើយទុក្ខវេទនានោះជាសិរីរុងរឿងរបស់បងប្អូនវិញទេតើ។
|
||
\s5
|
||
\p
|
||
\v 14 ហេតុដូច្នេះហើយបានខ្ញុំក្រាបថ្វាយបង្គំព្រះបិតា
|
||
\v 15 ដ្បិត ទ្រង់ជាប្រភពនៃក្រុមគ្រួសារទាំងអស់ ទាំងនៅស្ថានបរមសុខ និងផែនដី។
|
||
\v 16 ខ្ញុំអធិស្ឋាន សូមព្រះអង្គប្រទានឲ្យបងប្អូនមានកម្លាំងមាំមួន តាមរយៈព្រះវិញ្ញាណគង់នៅក្នុងបងប្អូន ស្របតាមសិរីរុងរឿងដ៏ប្រសើរបំផុតរបស់ព្រះអង្គ។
|
||
\s5
|
||
\v 17 ខ្ញុំអធិស្ឋាន សូមឲ្យព្រះគ្រិស្តគង់នៅក្នុងចិត្តបងប្អូនតាមរយៈជំនឿ និងឲ្យបងប្អូនបានចាក់ប្ញសយ៉ាងមាំមួនក្នុងក្តីស្រឡាញ់ព្រះអង្គ។
|
||
\v 18 សូមបងប្អូនមានសមត្ថភាពអាចស្វែងយល់ រួមជាមួយអ្នកជឿទាំងអស់ នូវទទឹង បណ្ដោយ ជម្រៅ និងកម្ពស់
|
||
\v 19 និងឲ្យបងប្អូនស្គាល់ក្តីស្រឡាញ់របស់ព្រះគ្រិស្ដ ដែលប្រសើរហួសពីការយល់ដឹងរបស់មនុស្ស ដើម្បីឲ្យបងប្អូនពេញដោយគ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់។
|
||
\s5
|
||
\p
|
||
\v 20 ឥឡូវនេះ ព្រះជាម្ចាស់អាចធ្វើអ្វីៗទាំងអស់ ហួសពីការសុំ និងនឹកស្មានដល់ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គ ដែលបំពេញសកម្មភាពនៅក្នុងយើង។
|
||
\v 21 សូមលើកតម្កើងសិរីរុងរឿងព្រះអង្គក្នុងក្រុមជំនុំ និងក្នុងព្រះគ្រិស្ដយេស៊ូ នៅគ្រប់ជំនាន់អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន។
|
||
\s5
|
||
\c 4
|
||
\cl ជំពូក ៤
|
||
\p
|
||
\v 1 ហេតុដូចនេះ ខ្ញុំជាអ្នកជាប់ឃុំឃាំងព្រោះតែព្រះអម្ចាស់ សូមដាស់តឿនបងប្អូន ឲ្យចេះដើរបែបគួរសមនឹងការត្រាស់ហៅ ដែលព្រះអង្គបានត្រាស់ហៅបងប្អូនមក។
|
||
\v 2 ខ្ញុំដាស់តឿនបងប្អូនឲ្យចេះរស់នៅ ដោយការបន្ទាបខ្លួន ស្លូតបូត និងអត់ធ្មត់ ព្រមទាំងចេះទ្រាំទ្រគ្នាទៅវិញទៅមក ដោយក្តីស្រឡាញ់។
|
||
\v 3 ចូរយកចិត្តទុកដាក់រក្សាឯកភាពមកពីព្រះវិញ្ញាណ ដោយរក្សាចំណងនៃសេចក្តីសុខសាន្ត។
|
||
\s5
|
||
\v 4 មានព្រះកាយតែមួយ និងមានព្រះវិញ្ញាណតែមួយ ដូចជាព្រះជាម្ចាស់បានត្រាស់ហៅបងប្អូន ឲ្យមានសេចក្តីសង្ឃឹមតែមួយដូច្នោះដែរ។
|
||
\v 5 មានព្រះអម្ចាស់តែមួយ មានជំនឿតែមួយ មានពិធីជ្រមុជទឹកតែមួយ
|
||
\v 6 និងមានព្រះជាម្ចាស់តែមួយ ជាព្រះបិតាលើអ្វីៗទាំងអស់ តាមរយៈមនុស្សទាំងអស់ និងក្នុងមនុស្សទាំងអស់។
|
||
\s5
|
||
\v 7 ព្រះជាម្ចាស់បានប្រទានព្រះគុណមកយើងម្នាក់ៗ ស្របតាមកម្រិតនៃអំណោយទានរបស់ព្រះគ្រិស្ត។
|
||
\v 8 បទគម្ពីរបានចែងទុកមកថា៖ «ពេលព្រះអង្គបានយាងឡើងទៅស្ថានខ្ពស់ ព្រះអង្គបាននាំពួកជាប់ជាឈ្លើយទៅឃុំឃាំង ហើយព្រះអង្គប្រទានព្រះអំណោយទានផ្សេងៗដល់មនុស្សលោក»។
|
||
\s5
|
||
\p
|
||
\v 9 តើពាក្យថា «យាងឡើងទៅ» មានន័យដូចម្តេច? លើកលែងតែព្រះអង្គយាងចុះមកផែនដីដ៏ទាបនេះជាមុនសិន។
|
||
\v 10 ព្រះអង្គដែលបានយាងចុះមកយ៉ាងណា គឺព្រះអង្គដដែលនោះទ្រង់នឹងយាងឡើងទៅខ្ពស់បំផុតនៃស្ថានបរសុខយ៉ាងនោះដែរ ដើម្បីសម្រេចគ្រប់កិច្ចការទាំងអស់។
|
||
\s5
|
||
\v 11 ព្រះគ្រិស្តបានប្រទានឲ្យអ្នកខ្លះ បំពេញមុខងារជាសាវក ខ្លះជាព្យាការី ខ្លះជាអ្នកប្រកាសដំណឹងល្អ ខ្លះជាគ្រូគង្វាល និងខ្លះទៀតជាគ្រូបង្រៀន។
|
||
\v 12 ព្រះអង្គប្រទានមុខងារឲ្យប្រជាជនដ៏វិសុទ្ធបម្រើ និងកសាងព្រះកាយព្រះគ្រិស្តឡើង។
|
||
\v 13 ព្រះអង្គនៅតែបន្តកសាងព្រះកាយព្រះអង្គ រហូតដល់យើងមានជំនឿរួបរួមគ្នា ក្នុងការស្គាល់ព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយយើងពេញវ័យ ព្រមទាំងបានពេញដោយគ្រប់លក្ខណសម្បត្តិរបស់ព្រះគ្រិស្ត។
|
||
\s5
|
||
\v 14 ព្រះគ្រិស្តបានកសាងយើងឡើង ដើម្បីកុំឲ្យយើងតែជាកូនក្មេង ដែលត្រូវរេរា និងត្រូវខ្យល់គោលលទ្ធិនានាបោកបក់ និងលែងចាញ់បោកឧបាយកលមនុស្សបោកបញ្ឆោតទៀតហើយ។
|
||
\v 15 ផ្ទុយទៅវិញ ការប្រព្រឹត្តសេចក្តីពិតដោយក្តីស្រឡាញ់ នាំយើងឲ្យរីកចម្រើនឡើងគ្រប់វិស័យ ឆ្ពោះទៅរកព្រះគ្រិស្តជាសិរសា។
|
||
\v 16 ព្រះគ្រិស្តបានកសាងព្រះកាយទាំងមូល ឲ្យបានផ្គុំគ្នា និងភ្ជាប់គ្នាឡើងយ៉ាងមាំ ដោយសារសន្លាក់ឆ្អឹងទាំងប៉ុន្មាន ដោយគាំទ្រសរីរាង្គនីមួយៗ ហើយពេលសរីរាង្គនីមួយៗផ្គុំគ្នាឡើង ធ្វើឲ្យព្រះកាយនោះរីកចម្រើនឡើងក្នុងសេចក្ដីស្រឡាញ់។
|
||
\s5
|
||
\p
|
||
\v 17 ដូច្នេះ ខ្ញុំចង់ជម្រាប និងបញ្ជាក់ប្រាប់បងប្អូនក្នុងព្រះអម្ចាស់ថា បងប្អូនមិនត្រូវរស់នៅដូចសាសន៍ដទៃ ដែលតែងធ្វើតាមចិត្តប្រាថ្នាឥតប្រយោជន៍ឡើយ។
|
||
\v 18 គំនិតពួកគេងងឹតសូន្យសុង នៅឆ្ងាយពីព្រះជាម្ចាស់ ព្រោះតែពួកគេមិនស្គាល់ព្រះជាម្ចាស់គង់នៅក្នុងពួកគេ និងព្រោះពួកគេមានចិត្តរឹងរូស។
|
||
\v 19 ពួកគេមិនចេះខ្មាស និងបណ្តោយខ្លួនប្រព្រឹត្តអំពើអបាយមុខ ហើយនៅតែបន្តប្រព្រឹត្តអំពើប្រាកចាកសីលធម៌គ្រប់យ៉ាង។
|
||
\s5
|
||
\v 20 ប៉ុន្តែ នេះមិនមែនជារបៀបបងប្អូនរៀនអំពីព្រះគ្រិស្តឡើយ។
|
||
\v 21 បងប្អូនបានឮគេនិយាយអំពីគាត់ ហើយបងប្អូនក៏បានរៀនអំពីគាត់ដែរ ដូចជាសេចក្តីពិតក្នុងព្រះយេស៊ូ។
|
||
\v 22 បងប្អូនត្រូវលះបង់កិរិយាមាយាទចាស់ គឺត្រូវដោះជីវិតចាស់ចោល។ ជីវិតចាស់តែងតែពុករលួយ តាមការលោភលន់បញ្ឆោតចិត្តនេះចោលទៅ។
|
||
\s5
|
||
\v 23 បងប្អូនទទួលការបង្រៀន ដើម្បីកែប្រែចិត្តគំនិតខាងវិញ្ញាណ ជាថ្មីឡើងវិញ
|
||
\v 24 និងត្រូវបំពាក់មនុស្សថ្មីដោយសេចក្តីសុចរិត ដែលព្រះអង្គបានបង្កើតបងប្អូនឲ្យមានលក្ខណៈដូចព្រះជាម្ចាស់ គឺមានសេចក្តីសុចរិត និងវិសុទ្ធភាពពិតប្រាកដ។
|
||
\s5
|
||
\p
|
||
\v 25 ហេតុដូច្នេះហើយ ចូរបងប្អូនម្នាក់ៗឈប់និយាយកុហក និងនិយាយសេចក្តីពិតទៅកាន់អ្នកជិតខាងរបស់ខ្លួន ព្រោះយើងជាសមាជិកនៃសរីរាង្គរបស់គ្នាទៅវិញទៅមក។
|
||
\v 26 ចូរខឹងចុះ តែកុំប្រព្រឹត្តអំពើបាបសោះឡើយ។ កុំឲ្យខឹងរហូតទាល់តែថ្ងៃលិចនោះឡើយ។
|
||
\v 27 កុំឲ្យអារក្សមានឱកាសសោះ។
|
||
\s5
|
||
\v 28 បងប្អូនដែលធ្លាប់លួចយករបស់គេពីមុនមក ចូរឈប់លួចទៀត។ អ្នកនោះត្រូវចេះបំពេញការងារចិញ្ចឹមជីវិត ដោយដៃរបស់ខ្លួន ដូច្នេះហើយអ្នកនឹងមានរបស់ ចែកដល់អ្នកមានតម្រូវការចាំបាច់។
|
||
\v 29 កុំឲ្យមានពាក្យសម្តីអាក្រក់ណា ចេញពីមាត់អ្នករាល់គ្នាឡើយ។ ចូរប្រើពាក្យសម្តីណា ដែលមានប្រយោជន៍ជួយកសាង អ្នកដែលស្តាប់តាមបងប្អូន។
|
||
\v 30 ហើយសូមកុំធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ ព្រួយព្រះហប្ញទ័យ ព្រោះដោយសារព្រះអង្គហើយ ដែលបងប្អូនទទួលសញ្ញាសម្គាល់ ទុកសម្រាប់ថ្ងៃព្រះអង្គយាងមកលោះបងប្អូន។
|
||
\s5
|
||
\v 31 ចូរកំចាត់ចោលភាពល្វីងជូរចត់ ក្តៅក្រហាយ កំហឹង ស្រែកឡូឡា និងការប្រមាថ ព្រមទាំងសេចក្តីអាក្រក់គ្រប់យ៉ាងចេញពីបងប្អូន។
|
||
\v 32 ចូរប្រព្រឹត្តដោយចិត្តសប្បុរស មានចិត្តអាណិតអាសូរ និងអត់ទោសគ្នាទៅវិញទៅមក ដូចព្រះជាម្ចាស់តាមរយៈព្រះគ្រិស្តបានអត់ទោសបាបបងប្អូនរាល់គ្នាដែរ។
|
||
\s5
|
||
\c 5
|
||
\cl ជំពូក ៥
|
||
\p
|
||
\v 1 ដូច្នេះ សូមយកតម្រាប់តាមព្រះជាម្ចាស់ ក្នុងនាមបុត្រដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
|
||
\v 2 ចូរដើរក្នុងក្តីស្រឡាញ់ ដូចព្រះគ្រិស្តស្រឡាញ់យើង និងប្រទានព្រះជន្មព្រះអង្គផ្ទាល់ទុកជាតង្វាយ និងយញ្ញបូជាថ្វាយព្រះជាម្ចាស់។
|
||
\s5
|
||
\p
|
||
\v 3 បងប្អូនអើយ កុំឲ្យមានឮគេនិយាយអំពីអំពើប្រាសចាកសីលធ៌ម ឬអំពើអបាយមុខ ឬសេចក្តីលោភលន់ណាកើតមានក្នុងចំណោមបងប្អូនរាល់គ្នាឡើយ ដ្បិត ពាក្យមិនសមរម្យទាំងនេះ គ្មានអ្វីគាប់ប្រសើរចំពោះប្រជាជនដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ទេ។
|
||
\v 4 កុំឲ្យមានពាក្យទ្រគោះបោះបោក ពាក្យឡេះឡោះ និងពាក្យលេងសើចអាសអាភាស ព្រោះពាក្យទាំងអស់នេះមិនសមរម្យទាល់តែសោះ។ ផ្ទុយទៅវិញត្រូវចេះអរព្រះគុណព្រះជាម្ចាស់។
|
||
\s5
|
||
\v 5 បងប្អូនត្រូវដឹងប្រាកដថា ពួកអ្នកប្រាសចាកសីលធ៌ម ពួកអ្នកប្រព្រឹត្តអំពើអបាយមុខ ឬពួកអ្នកលោភលន់ គឺជាមនុស្សថ្វាយបង្គំព្រះក្លែងក្លាយ ពុំបានទទួលមរតកក្នុងព្រះរាជ្យរបស់ព្រះគ្រិស្ត និងព្រះជាម្ចាស់ឡើយ។
|
||
\v 6 កុំឲ្យមាននរណាម្នាក់មកបោកបញ្ឆោត ដោយពាក្យសម្តីឥតខ្លឹមសារ ដ្បិតអំពើទាំងអស់នេះជាព្រះពិរោធរបស់ព្រះជាម្ចាស់ និងនាំឲ្យមានកូនមិនស្តាប់បង្គាប់កើតមក។
|
||
\v 7 ដូច្នេះ កុំសេពគប់ជាមួយពួកគេជាដាច់ខាត។
|
||
\s5
|
||
\v 8 កាលពីដើម បងប្អូនងងឹតមែន តែឥឡូវនេះ បងប្អូនជាពន្លឺក្នុងព្រះអម្ចាស់ហើយ។ ចូរដើរដូចកូនក្នុងពន្លឺ
|
||
\v 9 (ដ្បិតផលផ្លែនៃពន្លឺរួមមានសេចក្តីសប្បុរស សេចក្តីសុចរិត និងសេចក្តីពិតគ្រប់យ៉ាង)
|
||
\v 10 និងស្វែងរកអ្វីគាប់ព្រះហប្ញទ័យរបស់ព្រះអម្ចាស់។
|
||
\v 11 ចូរកុំសេពគប់នឹងកិច្ចការខាងសេចក្តីងងឹត គ្មានផលផ្លែនោះឡើយ ផ្ទុយទៅវិញត្រូវបង្ហាញឲ្យគេឃើញអំពើនោះផង។
|
||
\v 12 ដ្បិត វាជារឿងអាម៉ាសទៅហើយ សូម្បីតែលើកយកមកនិយាយពីអំពើ ពួកគេប្រព្រឹត្តដោយលួចលាក់។
|
||
\s5
|
||
\v 13 ប៉ុន្តែ កាលណាអំពើទាំងនេះបើកបង្ហាញហើយ គេនឹងឃើញវាច្បាស់នៅក្នុងពន្លឺ។ ដ្បិតអ្វីៗដែលមើលឃើញ គឺជាពន្លឺ។
|
||
\v 14 ដូច្នេះ ដ្បិតមានសេចក្តីចែងទុកមកថា៖ «ចូរភ្ញាក់ឡើង អ្នកដេកលក់អើយ ចូរក្រោកឡើងចេញពីចំណោមមនុស្សស្លាប់ ព្រះគ្រិស្ដនឹងជះពន្លឺមកលើអ្នករាល់គ្នា»។
|
||
\s5
|
||
\p
|
||
\v 15 ចូររស់នៅដោយប្រុងប្រយ័ត្ន កុំឲ្យដូចមនុស្សឥតប្រាជ្ញាឡើយ តែត្រូវរស់ដូចមនុស្សមានប្រាជ្ញាវិញ។
|
||
\v 16 ត្រូវចេះប្រើប្រាស់ពេលវេលា ដ្បិត សម័យនេះអាក្រក់ណាស់។
|
||
\v 17 ដូច្នេះ កុំប្រព្រឹត្តដូចមនុស្សល្ងីល្ងើ តែត្រូវស្វែងយល់អំពីអ្វី ដែលជាបំណងព្រះហប្ញទ័យរបស់ព្រះអម្ចាស់វិញ។
|
||
\s5
|
||
\v 18 កុំឲ្យស្រវឹងស្រា ដែលនាំខ្លួនឲ្យព្រើលចិត្តឡើយ។ ផ្ទុយទៅវិញ ចូរឲ្យបានពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ
|
||
\v 19 ចូរនិយាយគ្នាទៅវិញទៅមក ដោយទំនុកតម្កើង ទំនុកសរសើរព្រះជាម្ចាស់ និងចម្រៀងមកពីព្រះវិញ្ញាណ ចូរច្រៀង និងលើកតម្កើងព្រះអម្ចាស់ឲ្យអស់ពីចិត្ត
|
||
\v 20 ត្រូវចេះអរព្រះគុណព្រះជាម្ចាស់គ្រប់រឿងរ៉ាងទំាងអស់ ក្នុងព្រះនាមព្រះយេស៊ូគ្រិស្តថ្វាយព្រះជាម្ចាស់ជាព្រះបិតានៃយើង
|
||
\v 21 ចុះចូលគ្នាទៅវិញទៅមក ដោយគោរពដល់ព្រះគ្រិស្ត។
|
||
\s5
|
||
\p
|
||
\v 22 ភរិយារាល់គ្នាអើយ ចូរចុះចូលនឹងស្វាមីរបស់ខ្លួន ដូចព្រះអម្ចាស់ដែរ។
|
||
\v 23 ដ្បិត ស្វាមីនាំមុខភរិយាយ៉ាងណា ដូចជាព្រះគ្រិស្តនាំមុខក្រុមជំនុំយ៉ាងនោះដែរ ហើយព្រះគ្រិស្តជាព្រះសង្រ្គោះរបស់ក្រុមជំនុំ។
|
||
\v 24 ប៉ុន្តែ កាលណាក្រុមជំនុំចុះចូលនឹងព្រះគ្រិស្តយ៉ាងណា ដូច្នេះ ភរិយាក៏ត្រូវចុះនឹងស្វាមីរបស់ខ្លួន ក្នុងគ្រប់កិច្ចការទាំងអស់យ៉ាងនោះដែរ។
|
||
\s5
|
||
\v 25 ស្វាមីរាល់គ្នាអើយ ចូរស្រឡាញ់ភរិយារបស់ខ្លួន ដូចព្រះគ្រិស្តស្រឡាញ់ក្រុមជំនុំ និងបូជាព្រះជន្មសម្រាប់ក្រុមជំនុំយ៉ាងនោះដែរ។
|
||
\v 26 ព្រះគ្រិស្តបានបូជាព្រះជន្មសម្រាប់ក្រុមជំនុំ ដើម្បីឲ្យក្រុមជំនុំបានទៅជាវិសុទ្ធ និងសម្អាតដោយការលាងនឹងទឹក
|
||
\v 27 និងដោយសារព្រះបន្ទូលព្រះអង្គ ដូច្នេះ ព្រះអង្គសព្វព្រះហឫទ័យនាំក្រុមជំនុំនេះមកថ្វាយព្រះអង្គផ្ទាល់ ជាក្រុមជំនុំដ៏រុងរឿង ឥតស្លាកស្នាម ឥតជ្រីវជ្រួញ និងឥតខ្ចោះត្រង់ណាឡើយ គឺឲ្យបានទៅជាវិសុទ្ធ ឥតសៅហ្មង។
|
||
\s5
|
||
\v 28 ដូចគ្នានេះដែរ ស្វាមីគួរគប្បីស្រឡាញ់ភរិយា ដូចជាស្រឡាញ់រូបកាយរបស់ខ្លួន។ ស្វាមីណាស្រឡាញ់ភរិយា ស្វាមីនោះស្រឡាញ់រូបកាយខ្លួនឯង។
|
||
\v 29 ដ្បិត គ្មាននរណាស្អប់រូបកាយរបស់ខ្លួនសោះឡើយ ផ្ទុយទៅវិញ អ្នកនោះតែងចិញ្ចឹមបីបាច់ថែរក្សារូបកាយនោះ ដូចព្រះគ្រិស្ដចិញ្ចឹមបីបាច់ថែរក្សាក្រុមជំនុំផងដែរ
|
||
\v 30 ព្រោះយើងទាំងអស់គ្នាជាសរីរាង្គនៃរូបកាយនោះ។
|
||
\s5
|
||
\v 31 ដោយហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរនឹងត្រឡប់ទៅជារូបកាយតែមួយ។
|
||
\v 32 គម្រោងការដ៏លាក់កំបាំងនេះមានអត្ថន័យជ្រៅណាស់ ខ្ញុំនិយាយសំដៅលើព្រះគ្រិស្ដ និងក្រុមជំនុំតែប៉ុណ្ណោះ។
|
||
\v 33 ទោះជាយ៉ាងណាក៏ដោយ បងប្អូនម្នាក់ៗត្រូវស្រឡាញ់ភរិយារៀងៗខ្លួន ដូចស្រឡាញ់ខ្លួនឯង ហើយភរិយាក៏ត្រូវគោរពស្វាមីរបស់ខ្លួនដែរ។
|
||
\s5
|
||
\c 6
|
||
\cl ជំពូក ៦
|
||
\p
|
||
\v 1 កូនរាល់គ្នាអើយ ចូរស្តាប់បង្គាប់មាតាបិតារបស់ខ្លួន ដោយយល់ដល់ព្រះអម្ចាស់ ធ្វើដូច្នេះទើបត្រឹមត្រូវ។
|
||
\v 2 «ចូរលើកកិត្តិយសមាតាបិតារបស់ខ្លួន» (នេះជាបទបញ្ញាទីមួយ មានជាប់ទាំងព្រះបន្ទូលសន្យាមកជាមួយផង)
|
||
\v 3 «ដូច្នេះ អ្នករាល់គ្នានឹងបានសេចក្តីសុខ និងរស់នៅលើផែនដីបានអាយុវែង»។
|
||
\s5
|
||
\v 4 រីឯបងប្អូនជាឪពុកវិញ កុំនាំឲ្យកូនខ្លួនមួម៉ៅឡើយ។ ផ្ទុយទៅវិញ ត្រូវចេះប្រៀនប្រដៅកូន និងផ្តល់ដំបូន្មានកូនស្របតាមព្រះអម្ចាស់។
|
||
\s5
|
||
\p
|
||
\v 5 រីឯបងប្អូនជាអ្នកបម្រើអើយ ចូរស្តាប់បង្គាប់ម្ចាស់របស់ខ្លួននៅលើផែនដីនេះ ដោយគោរព និងញាប់ញ័រ ដោយស្មោះអស់ពីចិត្ត។
|
||
\v 6 ចូរស្តាប់បង្គាប់អ្នកទាំងនោះ ដូចស្តាប់បង្គាប់ព្រះគ្រិស្តដែរ។ កុំស្តាប់បង្គាប់គ្រាន់តែចង់ឲ្យម្ចាស់ឃើញ និងផ្គាប់ចិត្តពួកគេឡើយ។ ផ្ទុយទៅវិញ ចូរស្តាប់បង្គាប់ម្ចាស់ ដូចជាអ្នកបម្រើព្រះគ្រិស្ត ដែលធ្វើតាមព្រះហប្ញទ័យព្រះជាម្ចាស់។
|
||
\v 7 ចូរបម្រើម្ចាស់ឲ្យអស់ពីចិត្ត ទុកដូចជាបងប្អូនរាល់គ្នាបម្រើព្រះអម្ចាស់ ពុំមែនបម្រើមនុស្សទេ
|
||
\v 8 ព្រោះយើងដឹងថា ទង្វើល្អដែលមនុស្សម្នាក់ប្រព្រឹត្ត នឹងទទួលរង្វាន់ពីព្រះអម្ចាស់ មិនថាអ្នកនោះជាអ្នកងារ ឬអ្នកជាក្តី។
|
||
\s5
|
||
\p
|
||
\v 9 រីឯបងប្អូនជាម្ចាស់វិញ ចូរប្រព្រឹត្តចំពោះអ្នកបម្រើខ្លួនបែបនោះដែរ។ កុំគំរាមកំហែងពួកគេ។ បងប្អូនដឹងស្រាប់ហើយថា ម្ចាស់ពួកគេ និងម្ចាស់បងប្អូនគង់នៅស្ថានបរមសុខ ហើយព្រះអង្គពុំរើសមុខនរណាម្នាក់ឡើយ។
|
||
\s5
|
||
\p
|
||
\v 10 ចុងក្រោយបង្អស់ ចូររឹងមាំឡើងក្នុងព្រះអម្ចាស់ ដោយសារព្រះចេស្តាដ៏ខ្លាំងពូកែរបស់ព្រះអង្គ។
|
||
\v 11 ចូរបងប្អូនពាក់គ្រប់គ្រឿងសស្រ្តាវុធរបស់ព្រះជាម្ចាស់ ដើម្បីឲ្យបងប្អូនអាចឈរមាំមួនតទស់នឹងផែនការរបស់មារកំណាច។
|
||
\s5
|
||
\v 12 ដ្បិត យើងពុំមែនតយុទ្ធទល់នឹងមនុស្សទេ ផ្ទុយទៅវិញ យើងតយុទ្ធទល់នឹងមេត្រួតត្រាក្នុងលោកីយ៍ដ៏ងងឹតនេះ ហើយតយុទ្ធទល់នឹងវិញ្ញាណអាក្រក់ទាំងឡាយដែលនៅស្ថានលើដែរ។
|
||
\v 13 ហេតុនេះ ចូរបងប្អូនពាក់គ្រឿងសស្រ្ដាវុធទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ ដើម្បីឲ្យបងប្អូនអាចតទល់នៅថ្ងៃអពមង្គល ហើយមានជំហររឹងប៉ឹងដដែល ដោយបានប្រើគ្រប់មធ្យោបាយទាំងអស់។
|
||
\s5
|
||
\v 14 ដូច្នេះ ចូរមានជំហររឹងប៉ឹងឡើង ដោយបងប្អូនបានពាក់សេចក្ដីពិតក្រវាត់ចង្កេះ និងយកសេចក្ដីសុចរិតធ្វើជាអាវក្រោះ។
|
||
\v 15 បន្ទាប់មក យកចិត្តប្រុងប្រៀបផ្សាយដំណឹងល្អអំពីសេចក្ដីសុខសាន្ត មកពាក់ជាស្បែកជើង។
|
||
\v 16 នៅគ្រប់កាលៈទេសៈទាំងអស់ ចូរយកជំនឿធ្វើជាខែល ដើម្បីឲ្យបងប្អូនអាចពន្លត់ព្រួញភ្លើងទាំងប៉ុន្មានរបស់មារកំណាចបាន។
|
||
\s5
|
||
\v 17 ចូរទទួលការសង្គ្រោះធ្វើជាមួកដែក និងយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើជាដាវរបស់ព្រះវិញ្ញាណ។
|
||
\v 18 ចូរអធិស្ឋានគ្រប់ពេលវេលា តាមការណែនាំរបស់ព្រះវិញ្ញាណ ដោយប្រើទាំងពាក្យអធិស្ឋាន ទាំងពាក្យអង្វរគ្រប់យ៉ាង ហើយប្រុងស្មារតីទូលអង្វរព្រះជាម្ចាស់ ដោយចិត្តព្យាយាមបំផុតសម្រាប់ប្រជាជនដ៏វិសុទ្ទទាំងអស់របស់ព្រះជាម្ចាស់។
|
||
\s5
|
||
\v 19 ចូរអធិស្ឋានសម្រាប់ខ្ញុំផង សូមព្រះអង្គប្រទានឲ្យខ្ញុំរកបានពាក្យត្រឹមត្រូវ ពេលណាខ្ញុំហាមាត់និយាយ។ សូមព្រះអង្គប្រទានឲ្យខ្ញុំមានចិត្តអង់អាច នាំគេឲ្យស្គាល់គម្រោងការលាក់កំបាំងនៃដំណឹងល្អ។
|
||
\v 20 គឺដំណឹងល្អនេះហើយ បានធ្វើឲ្យខ្ញុំក្លាយជាទូតរបស់ព្រះអង្គ ដែលជាប់ឃុំឃាំង ដូច្នេះ ខ្ញុំសូមប្រកាសទាំងមានចិត្តអង់អាច និយាយតាមពាក្យដែលខ្ញុំត្រូវនិយាយ។
|
||
\s5
|
||
\p
|
||
\v 21 លោកទីឃីកុស ជាបងប្អូនដ៏ជាទីស្រឡាញ់ និងជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះអម្ចាស់ នឹងជម្រាបប្រាប់បងប្អូនអំពីអ្វីៗគ្រប់យ៉ាងដល់បងប្អូន ដើម្បីឲ្យបងប្អូនបានដឹងអំពីកិច្ចការដែលខ្ញុំធ្វើនោះដែរ។
|
||
\v 22 ខ្ញុំចាត់គាត់ឲ្យមករកបងប្អូន ក្នុងគោលបំណងឲ្យបងប្អូនបានឮដំណឹងពីយើង និងឲ្យគាត់លើកទឹកចិត្តបងប្អូនដោយផ្ទាល់។
|
||
\s5
|
||
\p
|
||
\v 23 សូមព្រះជាម្ចាស់ជាព្រះបិតា និងព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ ប្រទានសេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់ ព្រមទាំងជំនឿមកបងប្អូន។
|
||
\v 24 សូមព្រះគុណរបស់ព្រះជាម្ចាស់ស្ថិតនៅជាមួយ អស់អ្នកដែលស្រឡាញ់ព្រះអម្ចាស់យេស៊ូគ្រិស្ដនៃយើង ដោយចិត្តស្រឡាញ់ឥតប្រែប្រួលសោះឡើយ។
|