forked from WA-Catalog/km_ulb
1721 lines
462 KiB
Plaintext
1721 lines
462 KiB
Plaintext
\id ACT
|
||
\ide UTF-8
|
||
\h កណ្ឌគម្ពីរកិច្ចការ
|
||
\toc1 កណ្ឌគម្ពីរកិច្ចការ
|
||
\toc2 កណ្ឌគម្ពីរកិច្ចការ
|
||
\toc3 act
|
||
\mt កណ្ឌគម្ពីរកិច្ចការ
|
||
\s5
|
||
\c 1
|
||
\cl ជំពូក ១
|
||
\p
|
||
\v 1 សូមជម្រាបមកលោកថេវភីល សូមជ្រាប! ក្នុងសៀវភៅទីមួយដែលខ្ញុំបានរៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះយេស៊ូបានធ្វើ ហើយបានបង្រៀនកន្លងមក
|
||
\v 2 រហូតដល់ថ្ងៃដែលព្រះអង្គឡើងទៅស្ថានបរមសុខ បន្ទាប់ពីព្រះអង្គបានផ្ដែផ្ដាំដល់ក្រុមសាវ័ក ដែលព្រះអង្គបានជ្រើសរើសតាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ។
|
||
\v 3 ក្រោយពេលរងទុក្ខលំបាករួចហើយ ព្រះយេស៊ូបានបង្ហាញព្រះអង្គតាមរបៀបផ្សេងៗឲ្យសាវ័កទាំងនោះឃើញថា ព្រះអង្គមានព្រះជន្មរស់ពិតមែន។ ព្រះអង្គឲ្យគេឃើញអស់រយៈពេលសែសិបថ្ងៃ ព្រមទាំងមានព្រះបន្ទូលអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ផង។
|
||
\s5
|
||
\v 4 ព្រះអង្គហាមគេមិនឲ្យចេញទៅណាឆ្ងាយពីក្រុងយេរូសាឡឹមឡើយ គឺពួកគេត្រូវរង់ចាំតាមព្រះបន្ទូលសន្យារបស់ព្រះបិតា ហើយព្រះអង្គក៏មានបន្ទូលថា៖ «អ្នករាល់គ្នាបានឮពីខ្ញុំហើយ
|
||
\v 5 ថាលោកយ៉ូហានបានធ្វើពិធីជ្រមុជឲ្យពួកគេក្នុងទឹក ប៉ុន្តែនៅប៉ុន្មានថ្ងៃទៀត អ្នករាល់គ្នានឹងទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធវិញ»។
|
||
\s5
|
||
\p
|
||
\v 6 ពួកគេទូលសួរព្រះយេស៊ូថា៖ «ព្រះអម្ចាស់ តើព្រះអង្គនឹងស្តាររាជាណាចក្រអ៊ីស្រាអែលឡើងវិញនៅពេលនេះឬ?»។
|
||
\v 7 ព្រះអង្គមានព្រះបន្ទូលតបថា៖ «ត្រង់ឯពេលវេលា ដែលព្រះបិតាបានកំណត់ទុកដោយអំណាចព្រះអង្គផ្ទាល់នោះ អ្នករាល់គ្នាមិនបាច់ដឹងទេ។
|
||
\v 8 ប៉ុន្តែអ្នករាល់គ្នានឹងទទួលឫទ្ធានុភាពមួយ គឺឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធមកសណ្ឋិតលើអ្នករាល់គ្នា។ អ្នករាល់គ្នានឹងធ្វើជាបន្ទាល់របស់ខ្ញុំនៅក្នុងក្រុងយេរូសាឡឹម ក្នុងស្រុកយូដាទាំងមូល ក្នុងស្រុកសាម៉ារី និងរហូតដល់ស្រុកដាច់ស្រយាលនៃផែនដី»។
|
||
\s5
|
||
\v 9 ពេលព្រះអម្ចាស់ព្រះយេស៊ូមានព្រះបន្ទូលរួចហើយ ព្រះជាម្ចាស់ក៏លើកព្រះអង្គឡើងទៅលើមេឃ ព្រមទាំងមានពពកមកបាំងព្រះអង្គបាត់ពីភ្នែកគេទៅ ក្នុងពេលពួកសាវ័កកំពុងតែសម្លឹងមើលព្រះអង្គ។
|
||
\v 10 កាលពួកគេកំពុងតែសម្លឹងមើលទៅស្ថានបរមសុខ ពេលដែលព្រះអង្គយាងឡើងទៅនោះ ស្រាប់តែមានបុរសពីរនាក់ស្លៀកពាក់សចូលមកជិតគេ
|
||
\v 11 ពោលថា៖ «អ្នកស្រុកកាលីឡេអើយ! ហេតុម្ដេចបានជាអ្នករាល់គ្នានៅតែឈរសម្លឹងមើលទៅស្ថានបរមសុខដូច្នេះ? ព្រះយេស៊ូនោះហើយដែលព្រះជាម្ចាស់បានលើកពីកណ្ដាលចំណោមអ្នករាល់គ្នា ឡើងទៅស្ថានបរមសុខហើយ ព្រះអង្គនឹងយាងត្រឡប់មកវិញតាមរបៀប ដូចដែលអ្នករាល់គ្នាបានឃើញទ្រង់យាងឡើងទៅស្ថានបរមសុខដូច្នេះដែរ»។
|
||
\s5
|
||
\p
|
||
\v 12 បន្ទាប់មកពួកសាវ័កនាំគ្នាវិលត្រឡប់ពីភ្នំដើមអូលីវ ទៅក្រុងយេរូសាឡឹមវិញ ជាដំណើរថ្ងៃសប្ប័ទ។
|
||
\v 13 លុះបានមកដល់ផ្ទះ ពួកគេឡើងទៅបន្ទប់ខាងលើជាកន្លែងដែលគេធ្លាប់ស្នាក់នៅ។ ក្នុងចំណោមពួកគេ មានលោកពេត្រុស លោកយ៉ូហាន លោកយ៉ាកុប លោកអនទ្រេ លោកភីលីព លោកថូម៉ាស លោកបារថូឡូមេ លោកម៉ាថាយ លោកយ៉ាកុបជាកូនលោកអាល់ផាយ លោកស៊ីម៉ូនហៅអ្នកជាតិនិយម និងលោកយូដាសជាកូនរបស់លោកយ៉ាកុប។
|
||
\v 14 ពួកគេរួមចិត្តគំនិតគ្នាព្យាយាមអធិស្ឋាន ក្នុងនោះក៏មានស្ត្រីឯទៀតៗ មាននាងម៉ារីជាមាតារបស់ព្រះយេស៊ូ និងមានបងប្អូនរបស់ព្រះអង្គផងដែរ។
|
||
\s5
|
||
\p
|
||
\v 15 លោកពេត្រុសក្រោកឈរឡើង នៅកណ្ដាលចំណោមបងប្អូនប្រមាណមួយរយម្ភៃនាក់ហើយនិយាយថា៖
|
||
\v 16 «បងប្អូនអើយ! ពិតជាសំខាន់ណាស់ដែលអត្ថបទគម្ពីរនឹងពេញលេញ ដូចព្រះវិញ្ញាណបានថ្លែងទុកជាមុន តាមរយៈព្រះបាទដាវីឌអំពីយូដាសជាអ្នកនាំគេមកចាប់ព្រះយេស៊ូ។
|
||
\s5
|
||
\v 17 យូដាសជាសមាជិកមួយរូបក្នុងក្រុមរបស់យើង ហើយបានទទួលចំណែកមុខងាររួមជាមួយយើងដែរ។
|
||
\v 18 (ឥឡូវបុរសម្នាក់នេះបានទិញដីចំការមួយកន្លែងដោយប្រើប្រាក់ដែលគាត់បានមកពីអំពើទុច្ចរិតរបស់គាត់ ក្រោយមក គាត់ដួលផ្កាប់មុខធ្លាយពោះ ចេញពោះវៀនមកក្រៅ។
|
||
\v 19 អ្នកក្រុងយេរូសាឡឹមដឹងរឿងនេះគ្រប់ៗគ្នា ដូច្នេះបានជាគេហៅចម្ការនោះតាមភាសារបស់គេថា “អាកិលដាម៉ា”មានន័យថា «ចម្ការរឈាម»)។
|
||
\s5
|
||
\v 20 ក្នុងគម្ពីរទំនុកតម្កើងមានចែងទុកអំពីហេតុការណ៍នេះថា៖ «ចូរឲ្យចម្ការរបស់អ្នកនោះក្លាយទៅជាទីស្ងាត់ជ្រងំ កុំឲ្យមាននរណារស់នៅទីនោះឡើយ។ និង«ត្រូវឲ្យម្នាក់ទៀតទទួលយកតំណែងរបស់គាត់»។
|
||
\s5
|
||
\p
|
||
\v 21 ហេតុនេះ ជាការសំខាន់ណាស់ ព្រះអង្គនោះហើយដែលបានគង់នៅជាមួួយយើងគ្រប់ពេល គឺជាព្រះអម្ចាស់យេស៊ូដែលបានយាងមក និងយាងឡើងទៅក្នុងចំណោមពួកយើង
|
||
\v 22 ចាប់តាំងពីលោកយ៉ូហានបានធ្វើពិធីជ្រមុជទឹកឲ្យព្រះអង្គ រហូតដល់ពេលព្រះជាម្ចាស់លើកយកព្រះអង្គចេញពីយើងទៅ នេះជាបន្ទាល់អំពីការរស់ឡើងវិញរបស់ព្រះអង្គ»។
|
||
\v 23 គេបាននាំសិស្សពីររូបមក ម្នាក់ឈ្មោះយ៉ូសែប ហៅបារសាបាស យូស្ទូស និងម្នាក់ទៀតឈ្មោះម៉ាត់ធាស។
|
||
\s5
|
||
\v 24 ពួកគេក៏នាំគ្នាអធិស្ឋានថា៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គជ្រាបចិត្តគំនិតរបស់មនុស្សទាំងអស់ ហេតុនេះ សូមបង្ហាញឲ្យយើងខ្ញុំដឹងផងថា ក្នុងចំណោមបងប្អូនទាំងពីររូបនេះ តើព្រះអង្គសព្វព្រះហឫទ័យជ្រើសរើសអ្នកណា
|
||
\v 25 ឲ្យបំពេញមុខងារជាសាវ័កជំនួសយូដាស ដ្បិតយូដាសបានបោះបង់មុខងារនេះ ទៅឯកន្លែងរបស់គាត់»។
|
||
\v 26 សិស្សនាំគ្នាចាប់ឆ្នោតត្រូវលើលោកម៉ាត់ធាស ហើយលោកម៉ាត់ធាសក៏បានចូលរួមក្នុងក្រុមសាវកដប់មួយរូបទៀត។
|
||
\s5
|
||
\c 2
|
||
\cl ជំពូក ២
|
||
\p
|
||
\v 1 នៅបុណ្យថ្ងៃទីហាសិបបានមកដល់ ពួកសិស្សទាំងអស់បានជួបជុំគ្នានៅកន្លែងតែមួយ។
|
||
\v 2 រំពេចនោះ ស្រាប់តែមានឮស្នូរសន្ធឹកពីលើមេឃដូចជាខ្យល់បក់បោកយ៉ាងខ្លាំង ហើយវាក៏ចូលមកពេញក្នុងផ្ទះទាំងអស់ជាកន្លែងដែលគេកំពុងអង្គុយ។
|
||
\v 3 មានអណ្ដាតភ្លើងបែកជាចំណែកចេញពីគ្នា ចុះមកសណ្ឋិតលើពួកគេម្នាក់ៗ។
|
||
\v 4 អ្នកទាំងអស់នោះក៏បានពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយចាប់ផ្ដើមនិយាយភាសាផ្សេងៗពីគ្នាតាមព្រះវិញ្ញាណប្រោសប្រទានឲ្យ។
|
||
\s5
|
||
\p
|
||
\v 5 នៅសម័យកាលនោះ មានជនជាតិយូដា គឺជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់មកពីប្រជាជាតិនានាក្នុងពិភពលោកទាំងមូលចូលមកស្នាក់នៅក្រុងយេរូសាឡឹម។
|
||
\v 6 ពេលស្នូរសន្ធឹកលាន់ឮយ៉ាងខ្លាំងនោះ មហាជននាំគ្នាមកមើល ហើយភាន់ភាំង ពីព្រោះពួកគេបានឮពួកសិស្សនិយាយភាសាផ្សេងៗពីគ្នា។
|
||
\v 7 បណ្តាជនស្ងប់ស្ងែងនិងស្ងើចសរសើរជាខ្លាំងទាំងពោលថា៖ «អ្នកទាំងនេះសុទ្ធតែជាអ្នកស្រុកកាលីឡេមែនទេ?
|
||
\s5
|
||
\v 8 ហេតុដូចម្ដេចបានជាយើងឮគេនិយាយភាសារបស់យើងរៀងៗខ្លួនទៅវិញដូច្នេះ?
|
||
\v 9 គឺទាំងអ្នកស្រុកផាថុស ស្រុកមេឌី ស្រុកអេឡាំ ទាំងអ្នកស្រុកមេសូប៉ូតាមា ស្រុកយូដា ស្រុកកាប៉ាដូគា ស្រុកប៉ុនតុស ស្រុកអាស៊ី
|
||
\v 10 ស្រុកព្រីគា ស្រុកប៉ាមភីលា ស្រុកអេស៊ីប ស្រុកលីប៊ីដែលនៅក្បែរស្រុកគីរេន និងអស់អ្នកមកពីក្រុងរ៉ូម
|
||
\v 11 ទាំងជនជាតិយូដា ទាំងអ្នកចូលសាសនាយូដា ទាំងអ្នកមកពីកោះក្រែត ទាំងជនជាតិអារ៉ាប់ យើងបានឮគេថ្លែងអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ជាភាសាយើងទាំងអស់គ្នាផ្ទាល់!»។
|
||
\s5
|
||
\v 12 បណ្តាជនស្ងប់ស្ងែងនិង មិនដឹងគិតយ៉ាងណា គេសួរគ្នាទៅវិញទៅមកថា៖ «តើហេតុការណ៍នេះ មានន័យដូចម្ដេច?»។
|
||
\v 13 ប៉ុន្តែ មានអ្នកខ្លះទៀតបែរជានិយាយចំអកថា៖ «ពួកអស់ហ្នឹងសុទ្ធតែស្រវឹងស្រាទេតើ»។
|
||
\s5
|
||
\p
|
||
\v 14 លោកពេត្រុសក៏ក្រោកឈរឡើងជាមួយសាវកដប់មួយរូបទៀត ហើយមានប្រសាសន៍ទៅកាន់បណ្ដាជនថា៖ «បងប្អូនយូដា និងបងប្អូនទាំងអស់ដែលស្នាក់នៅក្រុងយេរូសាឡឹមអើយ! សូមបងប្អូនជ្រាប ហើយផ្ទៀងត្រចៀកស្ដាប់ពាក្យរបស់ខ្ញុំ។
|
||
\v 15 អ្នកទាំងនេះមិនមែនស្រវឹងស្រាដូចបងប្អូនស្មាននោះទេ ព្រោះទើបតែម៉ោងបីប៉ុណ្ណោះ។
|
||
\s5
|
||
\v 16 ហេតុការណ៍នេះជាទំនាយ ដែលព្យាការីយ៉ូអែលបានថ្លែងទុកមកថា៖
|
||
\q
|
||
\v 17 «ព្រះជាម្ចាស់មានព្រះបន្ទូលថា នៅគ្រាចុងក្រោយបង្អស់ ព្រះអង្គនឹងយកវិញ្ញាណព្រះអង្គមកចាក់បង្ហូរលើមនុស្សលោក។ កូនប្រុសកូនស្រីរបស់អ្នកនឹងថ្លែងព្រះបន្ទូលពួកយុវជននឹងនិមិត្តឃើញការអស្ចារ្យ ហើយពួកចាស់ទុំរបស់អ្នករាល់គ្នានឹងយល់សុបិននិមិត្ត។
|
||
\s5
|
||
\q
|
||
\v 18 ក្នុងថ្ងៃនោះ ព្រះអង្គនឹងផ្តល់ព្រះវិញ្ញាណ បង្ហូរលើអ្នកបម្រើទាំងប្រុសទាំងស្រីរបស់ព្រះអង្គ ហើយពួកគេនឹងថ្លែងព្រះបន្ទូល។
|
||
\q2
|
||
\v 19 ព្រះអង្គនឹងសម្តែងឫទ្ធិបាដិហារិយ៍នៅលើមេឃ និងទីសម្គាល់ផ្សេងៗនៅលើផែនដី គឺមានឈាម មានភ្លើង និងមានកំសួលផ្សែង។
|
||
\s5
|
||
\q
|
||
\v 20 ព្រះអាទិត្យនឹងប្រែទៅជាងងឹតបាត់រស្មី ព្រះចន្ទនឹងប្រែទៅជាឈាមនៅមុនថ្ងៃដ៏អស្ចារ្យ និងរុងរឿងឧត្ដុង្គឧត្ដមពេលព្រះអង្គយាងមក
|
||
\q
|
||
\v 21 ពេលនោះ អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ»។
|
||
\s5
|
||
\p
|
||
\v 22 បងប្អូនអ៊ីស្រាអែលអើយ សូមស្ដាប់ពាក្យនេះចុះ! ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែត ព្រះជាម្ចាស់បានបង្ហាញព្រះយេស៊ូដល់អ្នក ដោយព្រះអង្គបានសម្តែងការអស្ចារ្យ ឫទ្ធិបាដិហារិយ៍ និងទីសម្គាល់ផ្សេងៗ នៅកណ្ដាលចំណោមបងប្អូនដូចបងប្អូនបានដឹងហើយ។
|
||
\v 23 បងប្អូនបានចាប់បញ្ជូនលោកយេស៊ូនេះ ទៅឲ្យពួកជនពាលឥតសាសនាឆ្កាងលោក ដូចព្រះជាម្ចាស់បានកំណត់ទុក ដោយព្រះអង្គជ្រាបជាមុនថា ព្រះអង្គត្រូវសុគតដោយការជាប់ឆ្កាង។
|
||
\v 24 ប៉ុន្តែ ព្រះជាម្ចាស់បានប្រោសលោកឲ្យរស់ឡើងវិញ និងដោះលែងលោកឲ្យរួចពីទុក្ខលំបាកនៃសេចក្ដីស្លាប់ ព្រោះសេចក្ដីស្លាប់មិនអាចឃុំលោកទុកបានឡើយ។
|
||
\s5
|
||
\v 25 ព្រះបាទដាវីឌ មានរាជឱង្ការអំពី លោកយេស៊ូនេះថា៖ ទូលបង្គំបានឃើញព្រះអម្ចាស់នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្ដាំទូលបង្គំមិនឲ្យទូលបង្គំត្រូវញាប់ញ័រឡើយ។
|
||
\q
|
||
\v 26 ហេតុនេះហើយបានជាចិត្តទូលបង្គំរីករាយទូលបង្គំពោលពាក្យដោយអំណរ ហើយសូម្បីតែរូបកាយរបស់ទូលបង្គំក៏នឹងសម្រាកដោយសេចក្ដីសង្ឃឹមដែរ។
|
||
\s5
|
||
\q2
|
||
\v 27 ដ្បិត ព្រះអង្គនឹងមិនបោះបង់ព្រលឹងទូលបង្គំ ចោលនៅក្នុងស្ថានមនុស្សស្លាប់ឡើយ ហើយព្រះអង្គក៏មិនបណ្ដោយឲ្យសពអ្នកបម្រើរបស់ព្រះអង្គត្រូវរលួយដែរ។ ព្រះអង្គបានបង្ហាញអោយទូលបង្គំស្គាល់ផ្លូវនៃជីវិត។
|
||
\q
|
||
\v 28 ព្រះអង្គនឹងប្រទានឲ្យទូលបង្គំមានសុភមង្គលដ៏ពេញលេញដោយព្រះអង្គគង់ជាមួយទូលបង្គំ»។
|
||
\s5
|
||
\p
|
||
\v 29 «បងប្អូនអើយ! ខ្ញុំសូមជម្រាបបងប្អូនឲ្យបានច្បាស់អំពីព្រះបាទដាវីឌ ជាបុព្វបុរសរបស់យើងនោះថា ព្រះអង្គបានសោយទិវង្គតផុតទៅហើយ គេបានបញ្ចុះព្រះសពរបស់ព្រះអង្គ រីឯផ្នូររបស់ព្រះអង្គក៏ស្ថិតនៅជាមួយយើងរហូតដល់សព្វថ្ងៃដែរ។
|
||
\v 30 ដោយព្រះបាទដាវីឌជាព្យាការីមួយរូបទ្រង់ជ្រាបថា ព្រះជាម្ចាស់បានសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយព្រះអង្គថា នឹងប្រទានឲ្យព្រះរាជវង្សរបស់ទ្រង់មួយអង្គ ឡើងស្នងរាជ្យ។
|
||
\v 31 ព្រះបាទដាវីឌបានឈ្វេងយល់ជាមុនអំពីការរស់ឡើងវិញរបស់ព្រះគ្រិស្ដ គឺទ្រង់មានរាជឱង្ការថា ព្រះជាម្ចាស់ពុំទុកព្រះគ្រិស្ដចោលនៅក្នុងស្ថានមនុស្សស្លាប់ទេ ហើយក៏មិនទុកឲ្យសពព្រះអង្គត្រូវរលួយដែរ។
|
||
\s5
|
||
\m
|
||
\v 32 ព្រះជាម្ចាស់បានប្រោសព្រះយេស៊ូឲ្យរស់ឡើងវិញ ដោយយើងខ្ញុំទាំងអស់គ្នាជាសាក្សី។
|
||
\v 33 ព្រះជាម្ចាស់បានលើកលោកយេស៊ូឡើងគង់នៅខាងស្តាំព្រះវរបិតា ហើយបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធពីព្រះបិតាតាមព្រះបន្ទូលសន្យា ហើយព្រះអង្គចាក់បង្ហូរព្រះវិញ្ញាណនេះមកលើយើងខ្ញុំ ដូចបងប្អូនបានឃើញនិងឮស្រាប់។
|
||
\s5
|
||
\m
|
||
\v 34 ព្រះបាទដាវីឌ មិនបានយាងឡើងទៅស្ថានបរមសុខទេ តែព្រះអង្គមានរាជឱង្ការថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ព្រះអម្ចាស់របស់ខ្ញុំថា សូមគង់ខាងស្ដាំយើង។
|
||
\q
|
||
\v 35 ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ»។
|
||
\p
|
||
\v 36 ហេតុនេះ សូមឲ្យជនជាតិអ៊ីស្រាអែលទាំងមូលដឹងជាក់ច្បាស់ថា លោកយេស៊ូនេះ ដែលបងប្អូនបានឆ្កាង ព្រះជាម្ចាស់បានតែងតាំងលោកឡើងជាព្រះអម្ចាស់ និងជាព្រះគ្រិស្ដហើយ»។
|
||
\s5
|
||
\p
|
||
\v 37 នៅពេលបណ្ដាជនបានឮសេចក្ដីទាំងនេះ ពួកគេរំជួលចិត្តជាខ្លាំង ហើយសួរលោកពេត្រុស និងសាវកឯទៀតៗថា៖ «បងប្អូនអើយ! តើឲ្យយើងខ្ញុំធ្វើដូចម្ដេច?»។
|
||
\p
|
||
\v 38 លោកពេត្រុសមានប្រសាសន៍ទៅគេថា៖ «សូមបងប្អូនកែប្រែចិត្តគំនិត ហើយម្នាក់ៗត្រូវទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដទៅ ដើម្បីព្រះជាម្ចាស់លើកលែងទោសបងប្អូនអោយរួចពីបាប ហើយបងប្អូននឹងទទួលព្រះវិញ្ញាណដ៏វិសុទ្ធជាអំណោយទានរបស់ព្រះជាម្ចាស់
|
||
\v 39 ដ្បិតព្រះអង្គមានព្រះបន្ទូលសន្យា ចំពោះបងប្អូនទាំងអស់គ្នា ចំពោះកូនចៅរបស់បងប្អូន និងចំពោះអស់អ្នកដែលនៅឆ្ងាយៗទាំងប៉ុន្មានដែរ តាមតែព្រះអម្ចាស់ជាព្រះរបស់យើងត្រាស់ហៅ»។
|
||
\s5
|
||
\v 40 លោកពេត្រុសបានពន្យល់បញ្ជាក់ និងដាស់តឿនពួកគេ ដោយពាក្យពេចន៍ជាច្រើនទៀត គឺលោកមានប្រសាសន៍ថា៖ «សូមបងប្អូនទទួលការសង្គ្រោះឲ្យរួចផុតពីមនុស្សអាក្រក់សម័យនេះ»។
|
||
\v 41 បន្ទាប់មកពួកគេបានទទួលពាក្យរបស់លោក និងទទួលពិធីជ្រមុជទឹក ហើយនៅថ្ងៃនោះ មានមនុស្សប្រមាណបីពាន់នាក់ចូលមករួមជាមួយពួកសាវក។
|
||
\v 42 សិស្សទាំងនោះព្យាយាមស្ដាប់សេចក្ដីបង្រៀនរបស់ក្រុមសាវក និងប្រកបគ្នាជាបងប្អូនដោយធ្វើពិធីកាច់នំបុ័ង និងអធិស្ឋាន។
|
||
\s5
|
||
\p
|
||
\v 43 មនុស្សម្នាកោតស្ញប់ស្ញែងគ្រប់ៗគ្នា ដ្បិតក្រុមសាវកបានសម្តែងឫទ្ធិបាដិហារិយ៍ និងធ្វើទីសម្គាល់ផ្សេងៗជាច្រើន។
|
||
\v 44 អស់អ្នកដែលបានជឿលើព្រះអម្ចាស់ មានចិត្តគំនិតតែមួយ ហើយយករបស់របរដែលខ្លួនមានមកដាក់រួមគ្នាទាំងអស់។
|
||
\v 45 គេលក់ទ្រព្យសម្បត្តិ និងអ្វីៗជារបស់ខ្លួនយកប្រាក់មកចែកគ្នាតាមសេចក្ដីត្រូវការរបស់ពួកគេម្នាក់ៗ។
|
||
\s5
|
||
\v 46 ជារៀងរាល់ថ្ងៃ គេបន្តរួមចិត្តគំនិតគ្នាធ្វើនៅព្រះវិហារនិងធ្វើពិធីកាច់នំបុ័ងនៅតាមផ្ទះ ព្រមទាំងបរិភោគអាហារជាមួយគ្នាយ៉ាងសប្បាយរីករាយ និងដោយចិត្តស្មោះសរផង។
|
||
\v 47 ពួកគេនាំគ្នាសរសើរតម្កើងព្រះជាម្ចាស់ ហើយប្រជាជនទាំងមូលគោរពរាប់អានពួកគេទាំងអស់គ្នា។ ព្រះអម្ចាស់បន្ថែមចំនួនអ្នកដែលព្រះអង្គបានសង្គ្រោះ មកក្នុងក្រុមរបស់គេជារៀងរាល់ថ្ងៃ។
|
||
\s5
|
||
\c 3
|
||
\cl ជំពូក ៣
|
||
\p
|
||
\v 1 ឥឡូវលោកពេត្រុស និងលោកយ៉ូហានបានឡើងទៅព្រះវិហារជាមួយគ្នានៅម៉ោងប្រាំបួន។
|
||
\v 2 អ្នកពិការជើង ពីកំណើតម្នាក់ត្រូវបានគេសេងមកដាក់នៅខ្លោងទ្វារព្រះវិហារឈ្មោះ «ទ្វារលំអ» រៀងរាល់ថ្ងៃដើម្បីសុំទានអស់អ្នកដែលចូលទៅក្នុងព្រះវិហារ។
|
||
\v 3 ពេលគាត់ឃើញលោកពេត្រុស និងលោកយ៉ូហានកំពុងដើរចូលព្រះវិហារ គាត់ក៏សុំទានពីលោកទាំងពីរ។
|
||
\s5
|
||
\v 4 លោកពេត្រុស និងលោកយ៉ូហានសម្លឹងមើលមុខគាត់ រួចនិយាយថា៖ «សូមមើលមកយើង!»។
|
||
\v 5 គាត់ក៏ក្រឡេកមើលទៅលោកទាំងពីរ ដោយសង្ឃឹមថានឹងទទួលរបស់អ្វីមួយពីពួកលោក។
|
||
\v 6 ប៉ុន្តែ លោកពេត្រុសមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំគ្មានប្រាក់ គ្មានមាសទេ តែអ្វីៗដែលខ្ញុំមាន ខ្ញុំសុំជូនអ្នក។ ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដជាអ្នកភូមិណាសារ៉ែត សូមអ្នកក្រោកដើរចុះ»។
|
||
\s5
|
||
\v 7 លោកចាប់ដៃស្ដាំគាត់ឲ្យក្រោកឈរឡើង។ រំពេចនោះជើងរបស់គាត់ និងសន្លាក់ឆ្អឹងរឹងមាំ
|
||
\v 8 គាត់ក៏ស្ទុះឈរឡើង ហើយដើរបាន។ គាត់ចូលក្នុងព្រះវិហារជាមួយសាវកទាំងពីររូប ទាំងដើរផង លោតផង និងសរសើរតម្កើងព្រះជាម្ចាស់ផង។
|
||
\s5
|
||
\v 9 ប្រជាជនទាំងអស់បានឃើញគាត់ដើរ និងឮគាត់សរសើរតម្កើងព្រះជាម្ចាស់
|
||
\v 10 គេបានដឹងថាអ្នកនោះហើយដែលតែងតែ អង្គុយសុំទាននៅខ្លោងទ្វារព្រះវិហារឈ្មោះ «ទ្វារលំអ» គេក៏ទទួលការអស្ចារ្យ និងស្ងើចសរសើរអំពីហេតុការណ៍ដែលកើតមានដល់គាត់។
|
||
\s5
|
||
\p
|
||
\v 11 នៅពេលបុរសនោះដើរតាមលោកពេត្រុស និងលោកយ៉ូហាន ប្រជាជនទាំងអស់បានរត់មកជុំគ្នានៅថែវសាឡូម៉ូនដោយស្ញប់ស្ញែងជាខ្លាំង។
|
||
\v 12 កាលលោកពេត្រុសឃើញដូច្នោះ ក៏មានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «បងប្អូនអ៊ីស្រាអែលអើយ! ហេតុដូចម្ដេចបានជាបងប្អូនស្ញប់ស្ញែងអំពីហេតុការណ៍នេះ? ហេតុដូចម្ដេចបានជាបងប្អូនសម្លឹងមើលមកយើងមិនដាក់ភ្នែកដូច្នេះ? តើបងប្អូនស្មានថា យើងខ្ញុំបានប្រោសបុរសនេះឲ្យដើររួច មកពីឫទ្ធានុភាពរបស់យើងខ្ញុំផ្ទាល់ ឬមកពីយើងខ្ញុំចេះគោរពប្រណិប័តន៍ព្រះជាម្ចាស់មែនទេ?
|
||
\s5
|
||
\v 13 ព្រះជាម្ចាស់របស់លោកអប្រាហាំ របស់លោកអ៊ីសាក និងរបស់លោកយ៉ាកុប ជាព្រះនៃបុព្វបុរសរបស់យើងទាំងអស់គ្នា ទ្រង់បានប្រទានសិរីរុងរឿងមកលើព្រះយេស៊ូ ជាអ្នកបម្រើព្រះជាម្ចាស់។ ព្រះយេស៊ូត្រូវបានគេបញ្ជូនទៅឲ្យគេកាត់ទោស និងត្រូវបានគេបដិសេធមិនទទួលស្គាល់ព្រះអង្គនៅចំពោះមុខលោកពីឡាត នៅពេលដែលលោកពីឡាតចង់ដោះលែងព្រះអង្គទៀតផង។
|
||
\v 14 បណ្តាជនបានបដិសេធមិនទទួលស្គាល់ព្រះដ៏វិសុទ្ធ ជាព្រះដ៏សុចរិត ហើយបានទាមទារសុំអគេដោះលែងឃាតករជំនួសព្រះអង្គទៅវិញ។
|
||
\s5
|
||
\v 15 បងប្អូនបានធ្វើគុតម្ចាស់ប្រភពនៃជីវិត ដែលព្រះជាម្ចាស់បានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ឡើងវិញ ហើយយើងខ្ញុំជាសាក្សីអំពីហេតុការណ៍នេះ។
|
||
\v 16 ឥឡូវនេះដោយសារជំនឿលើព្រះនាមព្រះយេស៊ូ បុរសដែលបងប្អូនឃើញនិងស្គាល់នេះមានកម្លាំងឡើងវិញ។ ដោយលោកបានជឿនោះហើយបានជាព្រះយេស៊ូគ្រិស្តផ្តល់មកលោកនូវសុខភាពពេញលេញដូចដែលបងប្អូនបានឃើញស្រាប់។
|
||
\s5
|
||
\v 17 បងប្អូនអើយ ខ្ញុំដឹងថាបងប្អូនទាំងអស់គ្នា និងពួកនាម៉ឺនរបស់បងប្អូនបានប្រព្រឹត្តដូច្នោះ ទាំងមិនដឹងខ្លួន។
|
||
\v 18 ប៉ុន្តែ ព្រះជាម្ចាស់បានធ្វើឲ្យហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលព្រះអង្គប្រកាសទុកជាមុន តាមរយៈព្យាការីទាំងអស់ គឺថាព្រះគ្រិស្ដរបស់ព្រះអង្គនឹងត្រូវតែរងទុក្ខលំបាក ហើយព្រះអង្គឥឡូវនេះបានបំពេញកិច្ចការនោះមែន។
|
||
\s5
|
||
\v 19 ហេតុនេះ សូមកែប្រែចិត្តគំនិត ហើយវិលមករកព្រះជាម្ចាស់ដើម្បីឲ្យព្រះអង្គលុបអំពើបាបរបស់បងប្អូន។ ព្រះអម្ចាស់នឹងប្រទានឲ្យបងប្អូនបានទទួលព្រះវត្តមានរបស់ព្រះអង្គ
|
||
\v 20 ព្រមទាំងប្រទានព្រះគ្រិស្ដយេស៊ូមកបងប្អូន ដូចព្រះអង្គបានគ្រោងទុកជាមុន។
|
||
\s5
|
||
\v 21 ឥឡូវនេះ ព្រះយេស៊ូគ្រិស្ដគង់នៅឯស្ថានបរមសុខ រហូតដល់ព្រះជាម្ចាស់រៀបចំអ្វីៗទាំងអស់ឡើងវិញ ដូចព្រះអង្គមានព្រះបន្ទូលទុក តាមរយៈពួកព្យាការីដ៏វិសុទ្ធរបស់ព្រះអង្គ នៅជំនាន់ដើមស្រាប់។
|
||
\v 22 លោកម៉ូសេមានប្រសាសន៍ថា៖ «ព្រះអម្ចាស់គឺជាព្រះរបស់អ្នករាល់គ្នានឹងធ្វើឲ្យមានព្យាការីម្នាក់ដូចខ្ញុំ ងើបឡើងពីចំណោមបងប្អូនអ្នករាល់គ្នា។ អ្នករាល់គ្នាត្រូវស្ដាប់តាមសេចក្ដីទាំងប៉ុន្មាន ដែលលោកមានប្រសាសន៍ប្រាប់។
|
||
\v 23 រីឯអស់អ្នកដែលមិនព្រមស្ដាប់ព្យាការីនេះ នឹងត្រូវដកចេញពីចំណោមប្រជារាស្ត្រ។
|
||
\s5
|
||
\v 24 ពិតមែន ព្យាការីទាំងប៉ុន្មានដែលបានថ្លែងព្រះបន្ទូលចាប់តាំងពីលោកសាំយូអែលមកសុទ្ធតែបានថ្លែងទុកអំពីសម័យកាលនេះ។
|
||
\v 25 បងប្អូនហ្នឹងហើយជាកូនចៅរបស់ព្យាការី ហើយបងប្អូនក៏ចូលរួមក្នុងសម្ពន្ធមេត្រីដែលព្រះជាម្ចាស់បានធ្វើជាមួយបុព្វបុរសដែរ ដូចព្រះអង្គមានព្រះបន្ទូលទៅកាន់លោកអប្រាហាំថា៖ «ក្រុមគ្រួសារទាំងអស់នៅផែនដីនឹងទទួលពរ តាមរយៈពូជពង្សរបស់អ្នក។
|
||
\v 26 ព្រះជាម្ចាស់បានឲ្យអ្នកបម្រើរបស់ព្រះអង្គងើបឡើង ហើយចាត់លោកឲ្យមករកបងប្អូនទាំងអស់គ្នាមុនគេបង្អស់ ដើម្បីប្រទានពរដល់បងប្អូន ដោយណែនាំម្នាក់ៗឲ្យងាកចេញពីអំពើទុច្ចរិត»។
|
||
\s5
|
||
\c 4
|
||
\cl ជំពូក ៤
|
||
\p
|
||
\v 1 នៅពេលលោកពេត្រុស និងលោកយ៉ូហានកំពុងតែមានប្រសាសន៍ទៅកាន់ប្រជាជន ស្រាប់តែពួកបូជាចារ្យ មេកងរក្សាព្រះវិហារ និងពួកខាងគណៈសាឌូស៊ីមកដល់។
|
||
\v 2 ពួកគេទាស់ចិត្តដោយព្រោះលោកពេត្រុស និងលោកយ៉ូហានកំពុងបង្រៀនប្រជាជន ហើយប្រកាសអំពីការរស់ឡើងវិញរបស់ព្រះយេស៊ូ។
|
||
\v 3 ពួកគេបានចាប់សាវកទាំងពីរយកទៅឃុំទុករហូតដល់ព្រឹកស្អែក ដ្បិតពេលនោះល្ងាចណាស់ហើយ។
|
||
\v 4 ប៉ុន្តែ បណ្តាជនភាគច្រើនដែលបានឮព្រះបន្ទូលបានជឿ ហើយចំនួនអ្នកជឿមានប្រមាណប្រាំពាន់នាក់។
|
||
\s5
|
||
\p
|
||
\v 5 លុះស្អែកឡើង ពួកមេដឹកនាំ ពួកព្រឹទ្ធាចារ្យ និងពួកអាចារ្យបានជួបជុំគ្នានៅក្រុងយេរូសាឡឹម។
|
||
\v 6 មានលោកមហាបូជាចារ្យអាណ លោកកៃផា លោកយ៉ូហាន លោកអលេក្សានត្រុស និងក្រុមគ្រួសាររបស់នាយកបូជាចារ្យទាំងអស់។
|
||
\v 7 លោកទាំងនោះបានបញ្ជាឲ្យគេនាំលោកពេត្រុស និងលោកយ៉ូហានមកឈរនៅមុខអង្គប្រជុំ រួចសួរថា៖ «អ្នកបានធ្វើការនេះសម្អាងលើអំណាចអ្វី? ក្នុងនាមនរណា?»
|
||
\s5
|
||
\v 8 ពេលនោះ លោកពេត្រុសបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ លោកមានប្រសាសន៍ទៅគេថា៖ «សូមជម្រាបអស់លោកជាអ្នកដឹកនាំប្រជាជន និងអស់លោកព្រឹទ្ធាចារ្យ។
|
||
\v 9 ថ្ងៃនេះ អស់លោកសួរចម្លើយយើងខ្ញុំ ពីអំពើល្អដែលយើងខ្ញុំសង្គ្រោះអ្នកពិការឲ្យបានជាតាមរបៀបណា?
|
||
\v 10 សូមអស់លោក និងប្រជារាស្ត្រអ៊ីស្រាអែលទាំងមូលជ្រាបថា បុរសដែលឈរនៅមុខអស់លោកទាំងមានសុខភាពល្អនេះ បានជាដោយសារព្រះនាមព្រះយេស៊ូគ្រិស្ដជាអ្នកភូមិណាសារ៉ែត ដែលអស់លោកបានឆ្កាង ហើយព្រះជាម្ចាស់បានប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញ។
|
||
\s5
|
||
\v 11 ព្រះយេស៊ូ គឺជាថ្មដែលលោកទាំងអស់គ្នា ជាជាងសំណង់បានបោះចោល ប៉ុន្តែព្រះអង្គបានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត។
|
||
\v 12 ក្រៅពីព្រះយេស៊ូ គ្មាននរណាម្នាក់អាចសង្គ្រោះមនុស្សបានទាល់តែសោះ ដ្បិតនៅក្រោមមេឃនេះ ព្រះជាម្ចាស់ពុំបានប្រទាននាមណាមួយផ្សេងទៀតមកមនុស្ស ដើម្បីសង្គ្រោះយើងបានឡើយ»។
|
||
\s5
|
||
\p
|
||
\v 13 កាលក្រុមប្រឹក្សាជាន់ខ្ពស់ឃើញទឹកចិត្តក្លាហានរបស់លោកពេត្រុស និងលោកយ៉ូហានដូច្នេះ គេងឿងឆ្ងល់ណាស់ថា លោកទាំងពីរជាមនុស្សសាមញ្ញ ពុំដែលបានរៀនសូត្រជ្រៅជ្រះទេ គ្រាន់តែដឹងថាលោកទាំងពីរធ្លាប់នៅជាមួយព្រះយេស៊ូ។
|
||
\v 14 ពួកគេក៏រកពាក្យឆ្លើយតបវិញពុំបានសោះ ដោយព្រោះបុរសដែលបានជា ក៏កំពុងឈរនៅទីនោះដែរ។
|
||
\s5
|
||
\v 15 ពួកគេក៏បញ្ជាឲ្យលោកទាំងពីរចេញពីអង្គប្រជុំ
|
||
\v 16 ហើយពិគ្រោះគ្នាថា៖ «តើយើងគួរធ្វើអ្វីដល់អ្នកទាំងពីរនេះ? ដ្បិតអ្នកក្រុងយេរូសាឡឹមទាំងមូលដឹងច្បាស់ថា គេធ្វើទីសម្គាល់អស្ចារ្យមួយដ៏វិសេស ដែលយើងមិនអាចបដិសេធបាន។
|
||
\v 17 ដូច្នេះ ដើម្បីកុំឲ្យរឿងនេះលេចឮខ្ចរខ្ចាយដល់ប្រជាជនបន្ថែមទៀត យើងត្រូវហាមប្រាម និងគំរាមអ្នកទាំងពីរនេះ កុំឲ្យប្រកាសប្រាប់នរណាអំពីនាមនោះតទៅទៀតឡើយ»។
|
||
\v 18 ក្រុមប្រឹក្សាក៏ហៅសាវកទាំងពីរមក ហើយហាមប្រាមមិនឲ្យនិយាយ និងបង្រៀនអំពីព្រះនាមព្រះយេស៊ូទៀតជាដាច់ខាត។
|
||
\s5
|
||
\v 19 លោកពេត្រុស និងលោកយ៉ូហាន មានប្រសាសន៍តបទៅគេវិញថា៖ «សូមអស់លោកពិចារណាមើល នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ គួរឲ្យយើងខ្ញុំធ្វើតាមបង្គាប់អស់លោក ឬធ្វើតាមបង្គាប់របស់ព្រះអង្គ?
|
||
\v 20 យើងខ្ញុំឈប់និយាយអំពីហេតុការណ៍ដែលយើងខ្ញុំបានឃើញ បានឮនោះពុំកើតទេ»។
|
||
\s5
|
||
\v 21 បន្ទាប់ពីគំរាមសាជាថ្មីទៀត ពួកគេក៏ដោះលែងលោកពេត្រុស និងលោកយ៉ូហាន។ ក្រុមប្រឹក្សាជាន់ខ្ពស់រកហេតុ ដើម្បីដាក់ទោសលោកទាំងពីរមិនបាន ដ្បិតប្រជាជនគ្រប់ៗគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ចំពោះហេតុការណ៍ដែលកើតមាននោះ។
|
||
\v 22 រីឯបុរសដែលបានជាដោយការអស្ចារ្យនោះ មានអាយុជាងសែសិបឆ្នាំហើយ។
|
||
\s5
|
||
\p
|
||
\v 23 ក្រោយ ពីបានរួចខ្លួនហើយ លោកពេត្រុស និងលោកយ៉ូហាននាំគ្នាទៅជួបពួកបងប្អូន ហើយរៀបរាប់អំពីសេចក្ដីទាំងប៉ុន្មានដែលពួកមហាបូជាចារ្យ និងពួកព្រឹទ្ធាចារ្យបាននិយាយទៅពួកគេ។
|
||
\v 24 កាលពួកគេឮដូច្នោះ គេរួមចិត្តគំនិតគ្នា ហើយបន្លឺសំឡេងទូលព្រះជាម្ចាស់ថា៖ «បពិត្រព្រះដ៏ជាចៅហ្វាយ ព្រះអង្គបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗសព្វសារពើនៅទីនោះ
|
||
\v 25 ព្រះអង្គមានព្រះបន្ទូលតាមព្រះវិញ្ញាណដ៏វិសុទ្ធ តាមរយៈអ្នកបម្រើរបស់ព្រះអង្គ គឺព្រះបាទដាវីឌ ជាបុព្វបុរសយើងខ្ញុំថា៖ «ហេតុអ្វីបានជាជាតិសាសន៍ទាំងឡាយនាំគ្នាបង្កើតកោលាហលដូច្នេះ? ហេតុអ្វីបានជាប្រជារាស្ត្រនានាមានគំនិតឥតខ្លឹមសារដូច្នេះ?
|
||
\s5
|
||
\q
|
||
\v 26 ព្រះអង្គមានព្រះបន្ទូលថា៖ «ពួកស្ដេចនៅលើផែនដី និងពួកមេដឹកនាំពួតដៃ រួមគំនិតគ្នាប្រឆាំងនឹងព្រះអម្ចាស់ ហើយប្រឆាំងនឹងព្រះគ្រិស្ដរបស់ព្រះអង្គ»។
|
||
\s5
|
||
\p
|
||
\v 27 ប្រាកដមែន នៅក្នុងក្រុងនេះ ស្ដេចហេរ៉ូដ និងលោកប៉ុនទាស-ពីឡាត រួមមានសាសន៍ដទៃទៀត និងប្រជារាស្ត្រអ៊ីស្រាអែលសមគំនិតផង បានរួមគ្នាប្រឆាំងនឹងព្រះយេស៊ូជាអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះអង្គ ដែលទ្រង់បានចាក់ប្រេងអភិសេក ។
|
||
\v 28 គេនាំគ្នាប្រព្រឹត្តដូចព្រះអង្គបានកំណត់ទុកជាមុនដោយព្រះហស្ថទ្រង់ និងដោយព្រះតម្រិះរបស់ព្រះអង្គ។
|
||
\s5
|
||
\v 29 ឥឡូវនេះ ឱព្រះអម្ចាស់អើយ សូមជ្រាបសេចក្ដីគំរាមរបស់ពួកគេ ហើយសូមប្រោសប្រទានអោយពួកអ្នកបម្រើព្រះអង្គ ថ្លែងព្រះបន្ទូលដោយចិត្តអង់អាចផង
|
||
\v 30 សូមសម្តែងបារមីឲ្យអ្នកជំងឺបានជា និងប្រទានទីសម្គាល់ និងការអស្ចារ្យតាមរយៈព្រះនាមព្រះយេស៊ូជាអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះអង្គ»។
|
||
\v 31 កាលពួកគេទូលអង្វរព្រះជាម្ចាស់ដូច្នោះរួចហើយ កន្លែងដែលគេជួបជុំគ្នានោះក៏រញ្ជួយ គេបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធទាំងអស់គ្នា ហើយនាំគ្នាថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយចិត្តក្លាហាន។
|
||
\s5
|
||
\p
|
||
\v 32 អ្នកជឿទាំងអំបាលម៉ានមានចិត្តថ្លើមតែមួយ គ្មានអ្នកណាម្នាក់នឹកគិតថា ទ្រព្យសម្បត្តិដែលខ្លួនមានជារបស់ខ្លួនផ្ទាល់នោះឡើយ គឺគេយកមកដាក់ជាសម្បត្តិរួមទាំងអស់។
|
||
\v 33 ក្រុមសាវកបានប្រកបដោយឫទ្ធានុភាពដ៏ខ្លាំងក្លា ហើយនាំគ្នាផ្ដល់សក្ខីភាពអំពីព្រះអម្ចាស់យេស៊ូមានព្រះជន្មរស់ឡើងវិញ ហើយព្រះជាម្ចាស់ទ្រង់សម្តែងព្រះហឫទ័យប្រណីសន្ដោសដ៏លើសលប់ដល់ពួកគេទាំងអស់គ្នា។
|
||
\s5
|
||
\v 34 ក្នុងចំណោមពួកគេគ្មាននរណាខ្វះខាតអ្វីឡើយ ព្រោះអស់អ្នកដែលមានដីធ្លី ឬផ្ទះសម្បែងនាំគ្នាលក់ដីធ្លី និងផ្ទះនោះ
|
||
\v 35 យកប្រាក់ មកជូនក្រុមសាវក។ បន្ទាប់មក អ្នកជឿទាំងអស់គ្នាទទួលចំណែកតាមសេចក្ដីត្រូវការរៀងៗខ្លួន។
|
||
\s5
|
||
\p
|
||
\v 36 មានបុរសម្នាក់ឈ្មោះយ៉ូស្វេ ជាពួកលេវី ស្រុកកំណើតនៅកោះគីប្រុស ក្រុមសាវកបានដាក់ឈ្មោះគាត់ថា បារណាបាស (ដែលមានន័យថា ជាអ្នកលើកទឹកចិត្តគេ)
|
||
\v 37 ហើយគាត់បានលក់ចម្ការមួយរបស់គាត់ ហើយយកប្រាក់មកជូនក្រុមសាវកដែរ។
|
||
\s5
|
||
\c 5
|
||
\cl ជំពូក ៥
|
||
\p
|
||
\v 1 ឥឡូវនេះមានបុរសម្នាក់ឈ្មោះ អាណាណាស និងភរិយាលោកឈ្មោះសាភីរ៉ាបានលក់ដីរបស់គាត់មួយចំណែក
|
||
\v 2 ហើយសមគំនិតជាមួយភរិយាទុកប្រាក់មួយចំណែកសម្រាប់ខ្លួនឯង រួចយកប្រាក់ដែលនៅសល់ទៅជូនក្រុមសាវក។
|
||
\s5
|
||
\v 3 ប៉ុន្តែលោកពេត្រុសមានប្រសាសន៍ទៅគាត់ថា៖ «អាណាណាសអើយ! ហេតុដូចម្ដេចបានជាមារសាតាំងនៅពេញក្នុងចិត្តអ្នក រហូតដល់ទៅកុហកព្រះវិញ្ញាណដ៏វិសុទ្ធ ហើយទុកប្រាក់ដែលលក់ដីបាននោះមួយចំណែកដូច្នេះ?
|
||
\v 4 កាលដើមឡើយ ដីនោះជាកម្មសិទ្ធិរបស់អ្នក លុះអ្នកបានលក់ហើយ ប្រាក់ដែលបានមកនោះអ្នកអាចប្រើប្រាស់តាមចិត្ត! ចុះហេតុដូចម្ដេចបានជាអ្នកមានគំនិតប្រព្រឹត្តយ៉ាងហ្នឹង? អ្នកបានកុហកព្រះជាម្ចាស់ មិនមែនកុហកមនុស្សទេ»។
|
||
\v 5 កាលអាណាណាសបានឮពាក្យនេះ ក៏ដួលដាច់ខ្យល់ស្លាប់ទៅ។ រីឯអស់អ្នកដែលបានឮដំណឹងនេះ ក៏ស្ញែងខ្លាចជាខ្លាំង។
|
||
\v 6 ពួកយុវជននាំគ្នាមករុំសពអាណាណាស ហើយសែងយកទៅកប់។
|
||
\s5
|
||
\p
|
||
\v 7 ប្រមាណជាបីម៉ោងក្រោយមក ភរិយារបស់អាណាណាសចូលមកដល់ ដោយមិនបានដឹងហេតុការណ៍ដែលកើតមាននោះឡើយ។
|
||
\v 8 លោកពេត្រុសសួរនាងថា៖ «សូមប្រាប់ខ្ញុំមកមើល៍ តើប្ដីនាង និងនាងលក់ដីបានប្រាក់ប៉ុណ្ណេះមែនឬ?»។ នាងឆ្លើយថា៖ «ចា៎ស! បានប្រាក់ប៉ុណ្ណឹងមែន»។
|
||
\s5
|
||
\v 9 បន្ទាប់មក លោកពេត្រុសក៏មានប្រសាសន៍ទៅនាងទៀតថា៖ «ហេតុដូចម្ដេចបានជាអ្នករួមគំនិតគ្នាល្បងលព្រះវិញ្ញាណរបស់ព្រះអម្ចាស់ដូច្នេះ? មើល៍! ពួកអ្នកដែលបានបញ្ចុះសពប្ដីនាងមកដល់នៅមាត់ទ្វារហើយ គេនឹងសែងនាងយកទៅដែរ»។
|
||
\v 10 រំពេចនោះ នាងក៏ដួលនៅទៀបជើងរបស់លោក ហើយដាច់ខ្យល់ស្លាប់ទៅ។ ពេលពួកយុវជនចូលមក ឃើញនាងស្លាប់ទៅហើយ គេក៏នាំគ្នាយកសពនាងទៅបញ្ចុះនៅក្បែរសពប្ដីរបស់នាង។
|
||
\v 11 ក្រុមជំនុំទាំងមូល និងអស់អ្នកដែលបានឮដំណឹងនេះ ស្ញែងខ្លាចជាខ្លាំង។
|
||
\s5
|
||
\p
|
||
\v 12 សាវកបាននាំគ្នាបានធ្វើទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ជាច្រើននៅក្នុងចំណោមប្រជាជន។ អ្នកជឿទាំងអស់រួមចិត្តគំនិតគ្នា គេឈរនៅតាមថែវសាឡូម៉ូន។
|
||
\v 13 ប៉ុន្តែគ្មាននរណាហ៊ានមកចូលរួមជាមួយក្រុមសាវកឡើយ ទោះយ៉ាងណាប្រជាជនកោតសរសើរពួកគេគ្រប់ៗគ្នា។
|
||
\s5
|
||
\v 14 មានបណ្ដាជនទាំងប្រុសទាំងស្រីកាន់តែច្រើនឡើងបានជឿលើព្រះអម្ចាស់។
|
||
\v 15 មនុស្សម្នាបានសែងអ្នកជំងឺមកដាក់នៅតាមផ្លូវ ឲ្យដេកលើគ្រែស្នែង លើកន្ទេល ប្រាថ្នាយ៉ាងហោចណាស់ គ្រាន់តែឲ្យស្រមោលលោកពេត្រុសបាំងលើអ្នកជំងឺណាម្នាក់ នៅពេលដែលលោកដើរកាត់តាមនោះ។
|
||
\v 16 មានមនុស្សជាច្រើននាំគ្នាធ្វើដំណើរមកពីភូមិនានានៅជិតក្រុងយេរូសាឡឹមទាំងសែងអ្នកជំងឺ និងអ្នកដែលមានវិញ្ញាណអាក្រក់ចូលមកជាមួយផង អ្នកទាំងនោះបានជាគ្រប់ៗគ្នា។
|
||
\s5
|
||
\p
|
||
\v 17 ប៉ុន្តែ មានលោកមហាបូជាចារ្យ និងអស់អ្នកដែលនៅជាមួយលោកទាំងប៉ុន្មាន គឺពួកខាងគណៈសាឌូស៊ីមានចិត្តច្រណែនជាខ្លាំង។
|
||
\v 18 គេលើកគ្នាមកចាប់ក្រុមសាវកយកទៅឃុំឃាំងនៅពន្ធនាគារសាធារណៈ។
|
||
\s5
|
||
\v 19 លុះដល់យប់ មានទេវតារបស់ព្រះអម្ចាស់មកបើកទ្វារពន្ធនាគារឲ្យក្រុមសាវកចេញទាំងពោលថា៖
|
||
\v 20 «សូមអញ្ជើញទៅឈរក្នុងព្រះវិហារ ហើយប្រកាសព្រះបន្ទូលទាំងឡាយណា ដែលផ្ដល់ជីវិតនេះឲ្យប្រជាជនស្ដាប់ចុះ»។
|
||
\v 21 កាលបានឮពាក្យទេវតា ក្រុមសាវកនាំគ្នាចូលទៅក្នុងព្រះវិហារតាំងពីព្រលឹម ហើយបង្រៀនប្រជាជន។ ប៉ុន្តែលោកមហាបូជាចារ្យ និងអស់អ្នកដែលនៅជាមួយលោកបានកោះហៅក្រុមប្រឹក្សាជាន់ខ្ពស់ និងក្រុមចាស់ទុំនៃប្រជាជនអ៊ីស្រាអែលមកជួបជុំគ្នា រួចចាត់អ្នកយាមឲ្យទៅនាំក្រុមសាវកពីពន្ធនាគារមក។
|
||
\s5
|
||
\v 22 ប៉ុន្តែ ពេលទៅដល់ទីឃុំឃាំង គេពុំឃើញក្រុមសាវកនោះទេ គេនាំគ្នាវិលមកវិញជម្រាបថា៖
|
||
\v 23 «យើងខ្ញុំឃើញទីឃុំឃាំងនៅបិទជិតល្អណាស់ ហើយពួកអ្នកយាមក៏ឈរយាមនៅខាងមុខទ្វារដែរ តែពេលយើងខ្ញុំបើកទ្វារ ពុំឃើញមាននរណាម្នាក់នៅក្នុងទីនោះសោះ»។
|
||
\s5
|
||
\v 24 កាលមេកងរក្សាព្រះវិហារ និងពួកនាយកបូជាចារ្យឮដូច្នោះ ពួកគេមិនដឹងជាត្រូវគិតយ៉ាងណាអំពីក្រុមសាវក និងអំពីហេតុការណ៍ដែលនឹងកើតឡើងនោះឡើយ។
|
||
\v 25 ពេលនោះ មានម្នាក់ចូលមកជម្រាបអង្គប្រជុំថា៖ «ពួកអ្នកដែលអស់លោកបានចាប់ឃុំឃាំង កំពុងតែឈរបង្រៀនប្រជាជន ក្នុងព្រះវិហារឯណោះ»។
|
||
\s5
|
||
\v 26 មេកងរក្សាព្រះវិហារ ក៏នាំទាហានចេញទៅចាប់ក្រុមសាវកបណ្ដើរមក តែឥតមានធ្វើបាបអ្វីទេ ព្រោះគេខ្លាចប្រជាជនយកដុំថ្មគប់។
|
||
\v 27 លុះនាំក្រុមសាវកមកដល់ហើយ ពួកគេក៏ឲ្យឈរនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ លោកមហាបូជាចារ្យសួរក្រុមសាវកថា៖
|
||
\v 28 «យើងបានហាមប្រាមអ្នករាល់គ្នាជាដាច់ខាត ថាមិនឲ្យបង្រៀនប្រជាជនក្នុងនាមនេះជាដាច់ខាត តែឥឡូវនេះ អ្នករាល់គ្នាបែរជាបង្រៀនគេពាសពេញក្រុងយេរូសាឡឹមទាំងមូលទៅវិញ ហើយចង់ទម្លាក់កំហុសនៃការប្រហារជីវិតបុរសនោះមកលើយើងថែមទៀតផង»។
|
||
\s5
|
||
\v 29 ប៉ុន្តែលោកពេត្រុស និងសាវកឯទៀតៗឆ្លើយឡើងថា៖ «យើងខ្ញុំត្រូវស្ដាប់បង្គាប់ព្រះជាម្ចាស់ជាជាងស្ដាប់បង្គាប់មនុស្ស។
|
||
\v 30 ព្រះជាម្ចាស់នៃបុព្វបុរសរបស់យើងបានប្រោសលោកយេស៊ូ ដែលអស់លោកបានសម្លាប់ដោយព្យួរនៅលើឈើនោះឲ្យមានជីវិតរស់ឡើងវិញ។
|
||
\v 31 ព្រះជាម្ចាស់បានលើកតម្កើងលោកយេស៊ូឡើងទៅគង់នៅខាងស្តាំព្រះបិតា ហើយតែងតាំងលោកជាព្រះរាជបុត្រា និងជាព្រះសង្គ្រោះមួយអង្គ ដើម្បីឲ្យប្រជារាស្ត្រអ៊ីស្រាអែលកែប្រែចិត្តគំនិត ហើយព្រះជាម្ចាស់លើកលែងទោសឲ្យពួកគេរួចពីបាប។
|
||
\v 32 យើងខ្ញុំជាសាក្សីអំពីហេតុការណ៍ទាំងនេះ ហើយព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះជាម្ចាស់ប្រទានដល់អស់អ្នកស្ដាប់បង្គាប់ព្រះអង្គ ក៏ធ្វើជាសាក្សីបានដែរ»។
|
||
\s5
|
||
\p
|
||
\v 33 កាលក្រុមប្រឹក្សាជាន់ខ្ពស់ឮដូច្នេះ ពួកគេក្រេវក្រោធជាខ្លាំង ហើយចង់សម្លាប់ក្រុមសាវក។
|
||
\v 34 ប៉ុន្តែមានបុរសម្នាក់ខាងគណៈផារីស៊ីឈ្មោះកាម៉ាលាលជាអ្នកប្រាជ្ញខាងវិន័យ ដែលប្រជាជនគោរពគ្រប់ៗគ្នាក្រោកឈរឡើងនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ ហើយសុំឲ្យគេនាំក្រុមសាវកចេញពីទីនោះមួយស្របក់។
|
||
\s5
|
||
\v 35 បន្ទាប់មក លោកមានប្រសាសន៍ទៅកាន់អង្គប្រជុំថា៖ «អស់លោកជាជនជាតិអ៊ីស្រាអែលអើយ សូមប្រយ័ត្នចំពោះអំពើដែលអស់លោកប៉ុនប៉ងនឹងធ្វើដល់អ្នកទាំងនេះ។
|
||
\v 36 ក្នុងពេលថ្មីៗកន្លងទៅ មានម្នាក់ឈ្មោះថឺដាស បានតាំងខ្លួនឡើងជាវីរជន ហើយប្រមូលបានមនុស្សប្រមាណជាបួនរយនាក់។ ថឺដាសត្រូវគេប្រហារជីវិត រីឯពួកអ្នកដែលចូលដៃជាមួយគាត់ក៏ត្រូវបែកខ្ញែកគ្នាអស់គ្មានសល់។
|
||
\v 37 បន្ទាប់ពីបុរសម្នាក់នោះ នៅជំនាន់ដែលគេជំរឿនប្រជាជន មានយូដាសជាអ្នកស្រុកកាលីឡេ បានលើកខ្លួនឡើងបញ្ចុះបញ្ចូលមនុស្សជាច្រើនឲ្យទៅតាមគាត់។ យូដាសក៏ត្រូវគេប្រហារជីវិតដែរ ហើយអស់អ្នកដែលចូលដៃជាមួយគាត់ក៏បែកខ្ញែកគ្នាអស់ទៅ។
|
||
\s5
|
||
\v 38 ឥឡូវនេះ ខ្ញុំសូមជម្រាបអស់លោកថា សូមកុំរវីរវល់នឹងអ្នកទាំងនេះទៀតធ្វើអ្វី លែងគេទៅវិញទៅ។ ប្រសិនបើគម្រោងការ និងកិច្ចការដែលគេចាប់ផ្ដើមធ្វើមានប្រភពចេញមកពីមនុស្ស នោះមុខជារលាយសាបសូន្យមិនខាន
|
||
\v 39 ផ្ទុយទៅវិញ បើកិច្ចការទាំងនោះមានប្រភពចេញមកពីព្រះជាម្ចាស់ អស់លោកពុំអាចរំលាយបានឡើយ។ ហេតុនេះ សូមប្រុងប្រយ័ត្ន ក្រែងលោអស់លោកបែរជាប្រឆាំងទាស់នឹងព្រះជាម្ចាស់ទៅវិញ»។ ពួកគេយល់ស្របតាមយោបល់របស់លោកកាម៉ាលាលទាំងអស់គ្នា។
|
||
\s5
|
||
\v 40 បន្ទាប់មក គេក៏ហៅក្រុមសាវកមកវិញ ហើយបញ្ជាឲ្យវាយនឹងរំពាត់ទាំងហាមប្រាមមិនឲ្យប្រកាសអំពីព្រះនាមព្រះយេស៊ូទៀត រួចលែងឲ្យត្រឡប់ទៅវិញ។
|
||
\v 41 ក្រុមសាវកចាកចេញពីក្រុមប្រឹក្សាជាន់ខ្ពស់ទាំងអរសប្បាយ ដ្បិតព្រះជាម្ចាស់បានប្រទានឲ្យគេមានកិត្តិយស រងទុក្ខទោសព្រោះតែព្រះនាមព្រះយេស៊ូ។
|
||
\v 42 ជារៀងរាល់ថ្ងៃ គេតែងតែបង្រៀនប្រជាជន និងផ្សព្វផ្សាយដំណឹងល្អអំពីព្រះយេស៊ូគ្រិស្ដនៅក្នុងព្រះវិហារ និងនៅតាមផ្ទះឥតឈប់ឈរឡើយ។
|
||
\s5
|
||
\c 6
|
||
\cl ជំពូក ៦
|
||
\p
|
||
\v 1 រហូតមកដល់ពេលនោះ ចំនួនសិស្សចេះតែកើនឡើងជាលំដាប់។ ជនជាតិយូដាដែលនិយាយភាសាក្រិកនាំគ្នារអ៊ូរទាំទាស់នឹងជនជាតិយូដាដែលនិយាយភាសាហេប្រឺថា នៅពេលចែកម្ហូបអាហារប្រចាំថ្ងៃ ពួកហេប្រឺបានមើលរំលងស្ត្រីមេម៉ាយ។
|
||
\s5
|
||
\v 2 សាវកទាំងដប់ពីររូបក៏កោះហៅពួកសិស្សទាំងអស់មក ហើយមានប្រសាសន៍ថា៖ «មិនគួរឲ្យយើងខ្ញុំបោះបង់ចោលការប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីទៅបម្រើនៅតុអាហារឡើយ។
|
||
\v 3 ហេតុនេះ បងប្អូនអើយ សូមជ្រើសរើសយកបុរសប្រាំពីររូបក្នុងចំណោមបងប្អូន ដែលមានកេរ្តិ៍ឈ្មោះល្អ ហើយពោរពេញដោយព្រះវិញ្ញាណ និងប្រាជ្ញាឈ្លាសវៃ យើងខ្ញុំនឹងតែងតាំងគេឲ្យបំពេញមុខងារនេះ។
|
||
\v 4 រីឯយើងខ្ញុំវិញ យើងខ្ញុំនឹងគិតតែពីអធិស្ឋាន និងបម្រើព័ន្ធកិច្ចនៃព្រះបន្ទូលប៉ុណ្ណោះ»។
|
||
\s5
|
||
\v 5 ពួកសិស្សទាំងប៉ុន្មានពេញចិត្តនឹងសេចក្ដីស្នើនេះណាស់ ដូច្នេះគេក៏ជ្រើសយកលោកស្ទេផានដែលពោរពេញដោយជំនឿ និងព្រះវិញ្ញាណដ៏វិសុទ្ធ លោកភីលីព លោកប្រូខូរ៉ុស លោកនីកាន័រ លោកទីម៉ូន លោកប៉ាមេណា និងលោកនីកូឡាសជាអ្នកស្រុកអន់ទីយ៉ូកដែលចូលសាសនាយូដា។
|
||
\v 6 ពួកអ្នកជឿនាំអ្នកទាំងនោះមកជួបក្រុមសាវក ក្រុមសាវកក៏នាំគ្នាអធិស្ឋាន ហើយដាក់ដៃពីលើអ្នកទាំងនោះ។
|
||
\s5
|
||
\p
|
||
\v 7 ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ឮសុសសាយកាន់តែខ្លាំងឡើងៗ ចំនួនសិស្សនៅក្រុងយេរូសាឡឹមបានកើនឡើងយ៉ាងច្រើនឥតគណនា ហើយមានពួកបូជាចារ្យដ៏ច្រើនលើសលប់ សុខចិត្តប្រតិបត្តិតាមជំនឿដែរ។
|
||
\s5
|
||
\p
|
||
\v 8 ឥឡូវលោកស្ទេផានបានពោរពេញដោយព្រះគុណ និងឫទ្ធានុភាពហើយសម្តែងឫទ្ធិបាដិហារិយ៍ និងទីសម្គាល់ធំៗក្នុងចំណោមប្រជាជន។
|
||
\v 9 តែមានអ្នកខ្លះជាសមាជិកសាលាប្រជុំដែលគេហៅថា «សាលាប្រជុំពួកអ្នកងារពីដើម» និងអ្នកខ្លះពីចំណោមអ្នកស្រុកគីរេន អ្នកស្រុកអលេក្សានទ្រា និងអ្នកខ្លះទៀតពីចំណោមអ្នកស្រុកគីលីគា និងអ្នកស្រុកអាស៊ី នាំគ្នាជជែកតវ៉ាជាមួយលោកស្ទេផាន។
|
||
\s5
|
||
\v 10 ប៉ុន្តែ ពួកគេពុំអាចជជែកឈ្នះលោកស្ទេផានឡើយ ព្រោះលោកមានប្រសាសន៍ប្រកបដោយប្រាជ្ញាមកពីព្រះវិញ្ញាណ។
|
||
\v 11 ដូច្នេះ អ្នកទាំងនេះនាំគ្នាសូកមនុស្សខ្លះឲ្យនិយាយថា៖ «យើងខ្ញុំបានឮអ្នកនេះ ពោលពាក្យប្រមាថលោកម៉ូសេ និងប្រមាថព្រះជាម្ចាស់»។
|
||
\s5
|
||
\v 12 ពួកគេបានធ្វើឲ្យមានការបះបោរក្នុងប្រជាជន និងពួកព្រឹទ្ធាចារ្យ ហើយពួកអាចារ្យ រួចមកចាប់លោកស្ទេផានបញ្ជូនទៅក្រុមប្រឹក្សាជាន់ខ្ពស់។
|
||
\v 13 ពួកគេនាំសាក្សីក្លែងក្លាយមកចោទប្រកាន់លោកថា៖ «ជននេះចេះតែនិយាយប្រឆាំងនឹងព្រះវិហារ ប្រឆាំងនឹងក្រឹត្យវិន័យឥតឈប់ឈរ។
|
||
\v 14 ដ្បិតយើងខ្ញុំបានឮគាត់និយាយថា ឈ្មោះយេស៊ូជាអ្នកភូមិណាសារ៉ែត នោះនឹងរុះព្រះវិហារចោល ព្រមទាំងប្ដូរប្រពៃណីដែលលោកម៉ូសេបានទុកឲ្យយើងខ្ញុំថែមទៀតផង»។
|
||
\v 15 អស់អ្នកដែលអង្គុយនៅក្នុងក្រុមប្រឹក្សាជាន់ខ្ពស់ទាំងប៉ុន្មាន សម្លឹងមើលមកលោកស្ទេផានគ្រប់ៗគ្នា ហើយឃើញមុខរបស់លោកមានទ្រង់ទ្រាយដូចមុខរបស់ទេវតា។
|
||
\s5
|
||
\c 7
|
||
\cl ជំពូក ៧
|
||
\p
|
||
\v 1 លោកមហាបូជាចារ្យមានប្រសាសន៍សួរថា៖ «តើពិតជាដូច្នេះមែនឬ?»
|
||
\v 2 លោកស្ទេផានឆ្លើយឡើងថា៖ «សូមជម្រាបអស់លោកជាបងប្អូន និងជាឪពុក សូមជ្រាប! កាលព្រះជាម្ចាស់ប្រកបដោយសិរីរុងរឿង បានបង្ហាញលោកអប្រាហាំជាបុព្វបុរសរបស់យើង ពេលលោករស់នៅឯស្រុកមេសូប៉ូតាមា គឺមុនពេលលោកទៅនៅស្រុកខារ៉ាន
|
||
\v 3 ព្រះជាម្ចាស់មានព្រះបន្ទូលទៅលោកថា៖ «ចូរចាកចេញពីស្រុកកំណើតរបស់អ្នក និងញាតិសន្ដានរបស់អ្នក រួចធ្វើដំណើរទៅកាន់ស្រុកមួយដែលយើងនឹងបង្ហាញអ្នក»។
|
||
\s5
|
||
\p
|
||
\v 4 បន្ទាប់មក លោកអប្រាហាំក៏ចាកចេញពីស្រុកខាល់ដេ ទៅរស់នៅក្នុងស្រុកខារ៉ាន។ ក្រោយពេលឪពុករបស់លោកទទួលមរណភាពផុតទៅ ព្រះជាម្ចាស់បាននាំលោកចេញពីស្រុកនោះ មកនៅស្រុកដែលអស់លោករស់នៅសព្វថ្ងៃ។
|
||
\v 5 ព្រះជាម្ចាស់ពុំបានប្រទានដីធ្លីឲ្យលោកឡើយ គឺសូម្បីតែដីល្មមនឹងដាក់បាតជើង ក៏ព្រះអង្គមិនប្រទានឲ្យដែរ។ ប៉ុន្តែ ព្រះអង្គបានសន្យាថា នឹងប្រគល់ស្រុកនេះទាំងមូលមកឲ្យលោក និងឲ្យពូជពង្សរបស់លោកដល់ជំនាន់ក្រោយៗផង ទោះបីពេលនោះ លោកអប្រាហាំពុំទាន់មានកូននៅឡើយក្តី។
|
||
\s5
|
||
\v 6 ព្រះជាម្ចាស់មានព្រះបន្ទូលទៅលោកថា ពូជពង្សរបស់លោកនឹងអាស្រ័យនៅលើទឹកដីបរទេសមួយរយៈ ហើយអ្នកស្រុកនោះនឹងយកពូជពង្សរបស់លោក ធ្វើជាខ្ញុំបម្រើ ព្រមទាំងធ្វើទុក្ខទោសគេអស់រយៈពេលបួនរយឆ្នាំ។
|
||
\v 7 ព្រះជាម្ចាស់មានព្រះបន្ទូលទៀតថា៖ «ប៉ុន្តែ យើងនឹងដាក់ទោសជាតិសាសន៍ណា ដែលយកពូជពង្សរបស់អ្នកធ្វើជាខ្ញុំបម្រើ។ ក្រោយមក ពូជពង្សរបស់អ្នកនឹងចាកចេញពីស្រុកនោះ មកគោរពថ្វាយបង្គំយើងនៅទីកន្លែងនេះ»។
|
||
\v 8 បន្ទាប់មក ព្រះជាម្ចាស់បានប្រោសប្រទានសម្ពន្ធមេត្រីឲ្យលោកអប្រាហាំ ដោយយកពិធីកាត់ស្បែធ្វើជាសញ្ញា។ ហេតុនេះហើយបានជាលោកអ៊ីសាកកើតបានប្រាំបីថ្ងៃ លោកអប្រាហាំជាឪពុក បានធ្វើពិធីកាត់ស្បែកឲ្យ។ លោកអ៊ីសាកក៏បានធ្វើពិធីកាត់ស្បែកឲ្យលោកយ៉ាកុប ហើយលោកយ៉ាកុបក៏បានធ្វើពិធីកាត់ស្បែកឲ្យបុព្វបុរសទាំងដប់ពីររូប។
|
||
\s5
|
||
\p
|
||
\v 9 ពួកបុព្វបុរសមានចិត្តច្រណែនឈ្នានីសនឹងលោកយ៉ូសែប ក៏លក់លោកឲ្យគេនាំយកទៅធ្វើជាខ្ញុំបម្រើនៅស្រុកអេស៊ីប។ ប៉ុន្តែ ព្រះជាម្ចាស់គង់ជាមួយនិងលោក
|
||
\v 10 ហើយរំដោះលោកឲ្យរួចផុតពីទុក្ខវេទនាទាំងប៉ុន្មាន។ ព្រះអង្គប្រទានឲ្យលោកមានប្រាជ្ញាវាងវៃ និងគាប់ព្រះហឫទ័យព្រះចៅផារ៉ោនជាស្ដេចនៃស្រុកអេស៊ីប។ ព្រះចៅផារ៉ោនបានតែងតាំងលោក ឲ្យគ្រប់គ្រងលើស្រុកអេស៊ីប និងត្រួតត្រាព្រះរាជវាំងទាំងមូលផង។
|
||
\s5
|
||
\p
|
||
\v 11 ពេលនោះ មានកើតទុរ្ភិក្សពេញទាំងស្រុកអេស៊ីប និងស្រុកកាណាន បណ្ដាលឲ្យមានទុក្ខវេទនាជាខ្លាំង បុព្វបុរសរបស់យើងរកអ្វីបរិភោគពុំបានឡើយ។
|
||
\v 12 ពេលលោកយ៉ាកុបឮដំណឹងថា នៅស្រុកអេស៊ីបមានស្រូវ លោកក៏ចាត់ពួកបុព្វបុរសរបស់យើងឲ្យទៅស្រុកនោះជាលើកទីមួយ។
|
||
\v 13 នៅលើកទីពីរ លោកយ៉ូសែបបានប្រាប់ឲ្យបងប្អូនរបស់លោក ឲ្យបានស្គាល់លោក ហើយព្រះចៅផារ៉ោនក៏បានជ្រាបអំពីដើមកំណើតរបស់លោកយ៉ូសែបដែរ។
|
||
\s5
|
||
\v 14 បន្ទាប់មក លោកយ៉ូសែបបានចាត់គេឲ្យទៅអញ្ជើញលោកយ៉ាកុបជាឪពុក និងញាតិសន្ដានទាំងអស់ ដែលមានគ្នាចិតសិបប្រាំនាក់នោះមកស្រុកអេស៊ីប។
|
||
\v 15 លោកយ៉ាកុបក៏ចុះទៅស្រុកអេស៊ីប ហើយលោកទទួលមរណភាពនៅទីនោះ ព្រមទាំងពួកបុព្វបុរសយើងក៏ទទួលមរណភាពនៅស្រុកនោះដែរ។
|
||
\v 16 គេបានដឹកសពលោកយ៉ាកុប និងសពពួកបុព្វបុរសមកបញ្ចុះនៅភូមិស៊ីគែមក្នុងផ្នូរ ដែលលោកអប្រាហាំបានទិញពីកូនរបស់លោកហេម័រនៅភូមិស៊ីគែមនោះ។
|
||
\s5
|
||
\p
|
||
\v 17 លុះជិតដល់ពេលព្រះជាម្ចាស់ត្រូវបំពេញតាមព្រះបន្ទូលដែលព្រះអង្គសន្យាជាមួយលោកអប្រាហាំ នោះជនជាតិរបស់យើងបានកើនចំនួនកាន់តែច្រើនឡើងៗនៅស្រុកអេស៊ីប។
|
||
\v 18 រហូតដល់មានស្ដេចថ្មីឡើងគ្រងរាជ្យនៅស្រុកអេស៊ីប ប៉ុន្តែស្តេចនោះមិនស្គាល់លោកយ៉ូសែបទេ។
|
||
\v 19 ស្ដេចថ្មីនោះបានប្រើល្បិចអាក្រក់បោកបញ្ឆោតបុព្វបុរសយើង គឺបានធ្វើបាបបុព្វបុរសរបស់យើង រហូតដល់ថ្នាក់បង្ខំពួកគាត់ឲ្យយកទារកតូចៗរបស់ខ្លួនយកទៅចោល ដើម្បីកុំឲ្យមានជីវិតរស់តទៅមុខទៀត។
|
||
\s5
|
||
\p
|
||
\v 20 នៅជំនាន់ លោកម៉ូសេចាប់កំណើត ហើយលោកជាទារកមួយដ៏ស្អាតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់។ ឪពុកម្ដាយបានចិញ្ចឹមលោកនៅក្នុងផ្ទះអស់រយៈពេលបីខែ។
|
||
\v 21 កាលគេយកលោកទៅចោល បុត្រីរបស់ស្ដេចផារ៉ោនបានរើសលោកយកមកចិញ្ចឹមបីបាច់ថែរក្សា ធ្វើជាកូន។
|
||
\s5
|
||
\v 22 លោកម៉ូសេបានទទួលការអប់រំតាមចំណេះវិជ្ជាទាំងប៉ុន្មាន របស់ជនជាតិអេស៊ីប លោកមានសំនួនវោហារពូកែ ហើយប៉ិនប្រសប់ធ្វើកិច្ចការផ្សេងៗផង។
|
||
\p
|
||
\v 23 ប៉ុន្តែពេលលោកអាយុប្រហែលសែសិបឆ្នាំ លោកក៏បានសម្រេចចិត្តទៅសួរសុខទុក្ខជនជាតិអ៊ីស្រាអែលជាបងប្អូនរួមជាតិរបស់លោក។
|
||
\v 24 លោកបានឃើញជនរួមជាតិរបស់លោកម្នាក់ត្រូវគេធ្វើបាប លោកក៏ចេញមុខការពារ ហើយសងសឹកជំនួសអ្នកដែលត្រូវគេធ្វើបាប ដោយវាយសម្លាប់ជនជាតិអេស៊ីបនោះទៅ។
|
||
\v 25 លោកបានគិតថា បងប្អូនរួមជាតិរបស់លោកនឹងយល់ថា ព្រះជាម្ចាស់នឹងប្រើលោកមកសង្គ្រោះពួកគេ ប៉ុន្តែពួកគេពុំបានយល់ដូច្នោះឡើយ។
|
||
\s5
|
||
\v 26 នៅថ្ងៃបន្ទាប់ លោកម៉ូសេបានប្រទះឃើញជនជាតិអ៊ីស្រាអែលខ្លះកំពុងវាយគ្នា លោកក៏មានប្រសាសន៍សម្រុះសម្រួលគេថា៖ «អ្នករាល់គ្នាជាបងប្អូននឹងគ្នា ហេតុដូចម្ដេចបានជាធ្វើបាបគ្នាឯងដូច្នេះ?»
|
||
\p
|
||
\v 27 ប៉ុន្តែម្នាក់ដែលធ្វើបាបបងប្អូនខ្លួន បានច្រានលោកម៉ូសេចេញទាំងពោលថា៖ «នរណាបានតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមពីលើយើង?
|
||
\v 28 តើអ្នកចង់សម្លាប់ខ្ញុំដូចអ្នកបានសម្លាប់អេស៊ីបម្នាក់ពីម្សិលមិញនោះដែរឬ?»។
|
||
\s5
|
||
\v 29 លោកម៉ូសេក៏ភៀសខ្លួនទៅនៅស្រុកម៉ាឌាន ក្រោយពេលបានឮដូច្នេះ ហើយនៅស្រុកនោះលោកបានកូនប្រុសពីរនាក់។
|
||
\p
|
||
\v 30 សែសិបឆ្នាំកន្លងមកទៀត មានទេវតាមួយរូបបានបង្ហាញខ្លួនឲ្យលោកឃើញ នៅវាលរហោស្ថានភ្នំស៊ីណៃ ក្នុងអណ្ដាតភ្លើងដែលកំពុងឆេះក្នុងគុម្ពោតមួយ។
|
||
\s5
|
||
\v 31 ពេលលោកបានឃើញអណ្តាតភ្លើងនោះ លោកងឿងឆ្ងល់ចំពោះហេតុដ៏អស្ចារ្យនោះណាស់។ ពេលលោកចូលទៅជិតវាដើម្បីពិនិត្យមើល លោកក៏បានឮព្រះសូរសៀងរបស់ព្រះអម្ចាស់មានព្រះបន្ទូលថា៖
|
||
\v 32 «យើងជាព្រះជាម្ចាស់នៃបុព្វបុរសរបស់អ្នក គឺជាព្រះរបស់អប្រាហាំ ព្រះរបស់អ៊ីសាក និងព្រះរបស់យ៉ាកុប»។ លោកម៉ូសេភ័យញ័រជាខ្លាំង ពុំហ៊ានសម្លឹងមើលទេ។
|
||
\s5
|
||
\p
|
||
\v 33 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលអ្នកឈរនេះជាកន្លែងដ៏វិសុទ្ធ។
|
||
\v 34 យើងបានឃើញប្រជារាស្ត្ររបស់យើងរងទុក្ខលំបាកនៅស្រុកអេស៊ីប យើងក៏បានឮសម្រែកសោកសៅរបស់គេដែរ យើងចុះមកដើម្បីរំដោះពួកគេ។ ចូរមក! យើងនឹងចាត់អ្នកឲ្យទៅស្រុកអេស៊ីបឥឡូវនេះ»។
|
||
\s5
|
||
\p
|
||
\v 35 ជនជាតិអ៊ីស្រាអែល បានបដិសេធមិនទទួលស្គាល់លោកម៉ូសេនេះទេ ដោយពោលថា៖ «នរណាបានតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមលើយើង?»។ ក៏ប៉ុន្តែ ព្រះជាម្ចាស់បានចាត់លោកឲ្យទៅក្នុងឋានៈជាមេដឹកនាំ និងជាអ្នករំដោះ។ ព្រះជាម្ចាស់បានបញ្ជូនលោកដោយមានជំនួយពីទេវតា ដែលបានបង្ហាញខ្លួនឲ្យលោកឃើញក្នុងគុម្ពោត។
|
||
\v 36 លោកម៉ូសេនេះបានដឹកនាំជនជាតិអ៊ីស្រាអែលចេញពីអេស៊ីប បន្ទាប់ពីបានធ្វើការអស្ចារ្យ និងទីសម្គាល់ដ៏អស្ចារ្យក្នុងស្រុកអេស៊ីប នៅសមុទ្រក្រហម និងនៅវាលរហោស្ថាន អស់រយៈពេលសែសិបឆ្នាំផង។
|
||
\p
|
||
\v 37 លោកម៉ូសេនេះហើយ ដែលមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «ព្រះជាម្ចាស់នឹងធ្វើឲ្យមានព្យាការីម្នាក់ដូចខ្ញុំ ងើបឡើងពីចំណោមបងប្អូនរបស់អ្នករាល់គ្នា»។
|
||
\s5
|
||
\v 38 លោកម៉ូសេនេះហើយ ដែលបានជួបជាមួយទេវតាក្នុងវាលរហោស្ថាន បានថ្លែងព្រះបន្ទូលមកលោកនៅលើភ្នំស៊ីណៃដែរ។ លោកម៉ូសេនេះហើយដែលបាននៅជាមួយបុព្វបុរសយើង ហើយលោកបានទទួលព្រះបន្ទូលដែលផ្ដល់ជីវិតយកមកប្រគល់ឲ្យយើងទាំងអស់គ្នា។
|
||
\p
|
||
\v 39 លោកនេះហើយជាបុព្វបុរសរបស់យើង ដែលបណ្តាជនបដិសេធមិនព្រមធ្វើតាម ហើយគេបែរជានាំគ្នាជំទាស់នឹងលោក ហើយមានចិត្តចង់វិលត្រឡប់ទៅស្រុកអេស៊ីបវិញ។
|
||
\v 40 ពេលនោះ ពួកគេបាននិយាយទៅកាន់លោកអើរ៉ុនថា៖ «សូមលោកឆ្លាក់រូបចម្លាក់ផ្សេងៗធ្វើជាព្រះដឹកនាំយើង ដ្បិតលោកម៉ូសេដែលបាននាំយើងចេញពីស្រុកអេស៊ីបមកនោះ យើងមិនដឹងលោកទៅជាយ៉ាងណាហើយទេ»។
|
||
\s5
|
||
\v 41 ដូច្នេះ ពេលនោះពួកគេក៏បានឆ្លាក់រូបកូនគោមួយ ហើយយកយញ្ញបូជាមកថ្វាយរូបចម្លាក់នោះ រួចនាំគ្នាសប្បាយរីករាយចំពោះវត្ថុដែលជាស្នាដៃរបស់ខ្លួន។
|
||
\v 42 ប៉ុន្តែព្រះជាម្ចាស់ឈប់រវីរវល់នឹងពួកគេ ព្រះអង្គបណ្ដោយឲ្យគេគោរពថ្វាយបង្គំផ្កាយទាំងឡាយនៅលើមេឃ ស្របនឹងសេចក្ដីដែលមានចែងទុកក្នុងគម្ពីរព្យាការីថា៖ «ប្រជារាស្ត្រអ៊ីស្រាអែលអើយ! ក្នុងអំឡុងពេលសែសិបឆ្នាំនៅវាលរហោស្ថាន តើអ្នករាល់គ្នាដែលបានយកសត្វ ឬយញ្ញបូជាអ្វីមកឲ្យយើងឬទេ?
|
||
\s5
|
||
\q
|
||
\v 43 អ្នករាល់គ្នាបានសែងខ្ទមរបស់ព្រះម៉ូឡុក និងសែងរូបផ្កាយតំណាងព្រះរេមផាន់របស់អ្នករាល់គ្នា និងរូបសំណាក់អស់ទាំងនោះ អ្នករាល់គ្នាបានឆ្លាក់ដើម្បីយកមកថ្វាយបង្គំ ហើយយើងនឹងកៀរអ្នករាល់គ្នាយកទៅឆ្ងាយ ហួសស្រុកបាប៊ីឡូនទៅទៀត»។
|
||
\s5
|
||
\p
|
||
\v 44 នៅវាលរហោស្ថាន បុព្វបុរសរបស់យើងមានព្រះពន្លារបស់ព្រះជាម្ចាស់ សង់ឡើងស្របតាមព្រះបន្ទូល ដែលព្រះជាម្ចាស់បានបង្គាប់មកលោកម៉ូសេ គឺលោកត្រូវយកតាមគំរូដែលលោកបានឃើញ។
|
||
\v 45 បុព្វបុរសរបស់យើងបានទទួលព្រះពន្លា ដាក់តៗគ្នា ហើយសែងចូលទៅក្នុងទឹកដី ដែលរឹបយកពីជាតិសាសន៍នានា ក្រោមការដឹកនាំរបស់លោកយ៉ូស្វេ គឺជាជាតិសាសន៍ដែលព្រះជាម្ចាស់បានដេញចេញពីមុខពួកគេ។ ព្រះពន្លានេះនៅគង់វង្សរហូតដល់ជំនាន់ព្រះបាទដាវីឌ។
|
||
\v 46 ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងព្រះបាទដាវីឌ ព្រះបាទដាវីឌក៏បានទូលសូមអនុញ្ញាតពីព្រះអង្គ រកព្រះដំណាក់មួយថ្វាយព្រះជាម្ចាស់របស់លោកយ៉ាកុប។
|
||
\s5
|
||
\v 47 ប៉ុន្តែ ព្រះបាទសាឡូម៉ូនឯណោះវិញទេ ដែលបានសង់ព្រះដំណាក់នោះ។
|
||
\p
|
||
\v 48 ទោះយ៉ាងណាក្តី ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតមិនគង់នៅក្នុងដំណាក់ ដែលសង់ឡើងដោយដៃមនុស្សឡើយ ដូចព្យាការីបានថ្លែងទុកមកស្រាប់ថា៖
|
||
\q
|
||
\v 49 «ផ្ទៃមេឃជាបល្ល័ង្ករបស់យើង ហើយផែនដីក៏ជាកំណល់ទ្រជើងយើងដែរ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «តើអ្នករាល់គ្នានឹងសង់ដំណាក់បែបណាឲ្យយើងបាន? តើកន្លែងដែលយើងនឹងសម្រាកនោះនៅឯណា?
|
||
\q
|
||
\v 50 តើមិនមែនយើងទេឬដែលបានបង្កើតអ្វីៗទាំងនោះមក?»
|
||
\s5
|
||
\p
|
||
\v 51 អស់លោកមានចិត្តរឹងរូសអើយ! អស់លោកមានចិត្ត មានត្រចៀកដូចសាសន៍ដទៃ ចេះតែជំទាស់ប្រឆាំងនឹងព្រះវិញ្ញាណដ៏វិសុទ្ធជានិច្ច គឺមិនខុសពីបុព្វបុរសរបស់អស់លោកទេ។
|
||
\v 52 គ្មានព្យាការីណាម្នាក់ដែលបុព្វបុរសរបស់អស់លោកមិនបានបៀតបៀននោះឡើយ។ បុព្វបុរសរបស់អស់លោកបានសម្លាប់ អស់អ្នកដែលប្រកាសទុកជាមុនថា ព្រះជាម្ចាស់ដ៏សុចរិតនឹងយាងមក។ ឥឡូវនេះ អស់លោកបានចាប់ព្រះអង្គនោះបញ្ជូនទៅឲ្យគេ ហើយអស់លោកធ្វើគុតព្រះអង្គថែមទៀតផង។
|
||
\v 53 អស់លោកបានទទួលក្រឹត្យវិន័យតាមរយៈទេវតា តែអស់លោកពុំបានប្រព្រឹត្តតាមសោះ»។
|
||
\s5
|
||
\p
|
||
\v 54 កាលសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ឮដូច្នោះ គេក្រេវក្រោធជាខ្លាំងគេសង្កៀតធ្មេញដាក់លោកស្ទេផាន។
|
||
\v 55 រីឯលោកស្ទេផានវិញ លោកបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ លោកសម្លឹងមើលទៅលើមេឃឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងឃើញព្រះយេស៊ូឈរនៅខាងស្ដាំព្រះអង្គ។
|
||
\v 56 លោកមានប្រសាសន៍ថា៖ «មើលហ្ន៎! ខ្ញុំឃើញផ្ទៃមេឃបើកចំហ និងឃើញបុត្រមនុស្ស ឈរនៅខាងស្ដាំព្រះជាម្ចាស់»។
|
||
\s5
|
||
\p
|
||
\v 57 ពួកគេស្រែកឡើងយ៉ាងខ្លាំងទាំងយកដៃខ្ទប់ត្រចៀក ហើយនាំគ្នាស្ទុះទៅសង្គ្រប់ពីលើលោក។
|
||
\v 58 គេបណ្ដេញលោកចេញពីទីក្រុង រួចយកដុំថ្មគប់សម្លាប់លោក។ អ្នកដែលបានឃើញក៏យកសម្លៀកបំពាក់របស់ខ្លួនដាក់នៅក្បែរជើងយុវជនម្នាក់ឈ្មោះ សូល។
|
||
\s5
|
||
\p
|
||
\v 59 នៅពេលគេគប់ដុំថ្មសម្លាប់នោះ លោកស្ទេផានទូលអង្វរថា៖ «ព្រះអម្ចាស់យេស៊ូអើយសូមទទួលវិញ្ញាណរបស់ទូលបង្គំផង»។
|
||
\v 60 បន្ទាប់មក លោកលុតជង្គង់ចុះ ហើយបន្លឺសំឡេងខ្លាំងៗថា៖ «ព្រះអម្ចាស់អើយ! សូមកុំប្រកាន់ទោសគេ ព្រោះតែអំពើបាបនេះអី»។ កាលបានទូលដូច្នោះហើយ លោកក៏ផុតដង្ហើមទៅ។
|
||
\s5
|
||
\c 8
|
||
\cl ជំពូក ៨
|
||
\p
|
||
\v 1 លោកសូលបានយល់ស្របនឹងការសម្លាប់លោកស្ទេផានដែរ។ ក្រោយពីថ្ងៃនោះមក ចាប់ផ្តើមមានការបៀតបៀនជាខ្លាំង មកលើក្រុមជំនុំនៅក្រុងយេរូសាឡឹម ហើយពួកអ្នកជឿទាំងប៉ុន្មានបានបែកខ្ញែកគ្នាពាសពេញស្រុកយូដា និងស្រុកសាម៉ារី លើកលែងតែក្រុមសាវក។
|
||
\v 2 អស់អ្នកដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ បាននាំគ្នាបញ្ចុះសពលោកស្ទេផាន និងយំសោកយ៉ាងខ្លាំងចំពោះលោក។
|
||
\v 3 រីឯលោកសូលវិញ លោកខំប្រឹងរំលាយក្រុមជំនុំ លោកបានចូលពីផ្ទះមួយទៅផ្ទះមួយ ចាប់ពួកអ្នកជឿទាំងប្រុសទាំងស្រីយកទៅឃុំឃាំង។
|
||
\s5
|
||
\p
|
||
\v 4 ប៉ុន្តែ ពួកសិស្សដែលបែកខ្ញែកគ្នានោះ ពួកគេធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទាំងប្រកាសពីព្រះបន្ទូលផងដែរ។
|
||
\v 5 លោកភីលីពបានធ្វើដំណើរទៅឯក្រុងមួយនៅស្រុកសាម៉ារី ហើយប្រកាសប្រាប់អ្នកក្រុងអំពីព្រះគ្រិស្ដ។
|
||
\s5
|
||
\v 6 នៅពេលបណ្តាជនជាច្រើនបានឮ និងឃើញពីទីសម្គាល់ដែលលោកភីលីពបានធ្វើ ពួកគេនាំគ្នាមកស្តាប់លោកដែលមានប្រសាសន៍។
|
||
\v 7 មានវិញ្ញាណអាក្រក់ចេញពីមនុស្សជាច្រើនទាំងស្រែកខ្លាំងៗ និងមានមនុស្សខ្វិន មនុស្សស្លាប់ដៃជើងជាច្រើនបានជា។
|
||
\v 8 ប្រជាជននៅក្រុងនោះមានអំណរសប្បាយដ៏លើសលប់។
|
||
\s5
|
||
\p
|
||
\v 9 មានបុរសម្នាក់ ឈ្មោះស៊ីម៉ូនរស់នៅក្នុងក្រុងនោះ តាំងពីមុនលោកភីលីពមកដល់ម៉្លេះ។ គាត់ជាគ្រូមន្តអាគម ធ្វើឲ្យប្រជាជននៅស្រុកសាម៉ារីស្ងើចសរសើរគាត់ជាខ្លាំង ហើយគាត់អួតខ្លួនថាគាត់ជាមនុស្សសំខាន់មួយរូប។
|
||
\v 10 ប្រជាជនសាសន៍សាម៉ារីទាំងអស់ ទាំងអ្នកតូចអ្នកធំស្តាប់គាត់គ្រប់ៗគ្នា គេពោលថា៖ «លោកនេះហើយជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដែលជាឫទ្ធានុភាពដ៏ឧត្ដុង្គឧត្ដម»។
|
||
\v 11 ប្រជាជនបានស្តាប់គាត់ ព្រោះគាត់បានសម្តែងមន្តអាគមឲ្យគេស្ងើចសរសើរអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
|
||
\s5
|
||
\v 12 ប៉ុន្តែ ពេលពួកគេបានជឿដំណឹងល្អអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ និងអំពីព្រះនាមព្រះយេស៊ូគ្រិស្ដ ដែលលោកភីលីពបានប្រកាសប្រាប់ ពួកគេក៏ទទួលពិធីជ្រមុជទឹកទាំងប្រុសទាំងស្រី។
|
||
\v 13 សូម្បីតែលោកស៊ីម៉ូនក៏បានជឿដែរ ថែមទាំងបានទទួលពិធីជ្រមុជទឹក ហើយគាត់នៅជាមួយនឹងលោកភីលីពជានិច្ច។ ពេលគាត់បានឃើញទីសម្គាល់ និងការអស្ចារ្យធំៗដែលកើតមាននៅពេលនោះ គាត់បានស្ងើចសរសើរយ៉ាងខ្លាំង។
|
||
\s5
|
||
\p
|
||
\v 14 ក្រុមសាវកនៅក្រុងយេរូសាឡឹមបានឮដំណឹងថា អ្នកស្រុកសាម៉ារីនាំគ្នាទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ លោកក៏ចាត់លោកពេត្រុស និងលោកយ៉ូហានឲ្យទៅជួបអ្នកទាំងនោះ។
|
||
\v 15 ពេលទៅដល់ស្រុកសាម៉ារី សាវកទាំងពីរបានអធិស្ឋានឲ្យពួកគេបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ
|
||
\v 16 ដ្បិតព្រះវិញ្ញាណពុំទាន់យាងចុះមកសណ្ឋិតលើអ្នកណាម្នាក់ ក្នុងចំណោមពួកគេនៅឡើយទេ គឺពួកគេគ្រាន់តែបានទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះអម្ចាស់យេស៊ូប៉ុណ្ណោះ។
|
||
\v 17 បន្ទាប់មក លោកពេត្រុស និងលោកយ៉ូហានបានដាក់ដៃលើគេ ហើយពួកគេក៏បានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ។
|
||
\s5
|
||
\v 18 ពេលលោកស៊ីម៉ូនឃើញថា ព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកអ្នកជឿដោយសាវកដាក់ដៃលើដូច្នោះ គាត់ក៏យកប្រាក់មកជូនសាវកទាំងពីរ
|
||
\v 19 ហើយពោលថា៖ «សូមលោកប្រគល់ឲ្យខ្ញុំមានអំណាចនេះផង ដើម្បីឲ្យខ្ញុំដាក់ដៃលើអ្នកណា អ្នកនោះនឹងបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធដែរ»។
|
||
\s5
|
||
\p
|
||
\v 20 តែលោកពេត្រុសតបទៅគាត់វិញថា៖ «ចូរឲ្យប្រាក់របស់អ្នកវិនាសអន្តរាយជាមួយអ្នកទៅ ព្រោះអ្នកនឹកស្មានថាអាចយកប្រាក់មកទិញព្រះអំណោយទានរបស់ព្រះជាម្ចាស់បាន!
|
||
\v 21 អ្នកគ្មានចំណែក គ្មានសិទ្ធិអ្វីក្នុងកិច្ចការនេះឡើយ ដ្បិតចិត្តរបស់អ្នកមិនទៀងត្រង់ចំពោះព្រះជាម្ចាស់។
|
||
\v 22 ដូច្នេះ សូមអ្នកលះបង់ចិត្តគំនិតអាក្រក់នេះចោលទៅ ហើយទូលសូមព្រះអម្ចាស់ ក្រែងលោព្រះអង្គលើកលែងទោសឲ្យអ្នកដែលមានចិត្តបែបនេះ
|
||
\v 23 ដ្បិតខ្ញុំឃើញថាអ្នកមានចិត្តពិសពល់ ហើយក៏នៅជាប់ចំណងអំពើទុច្ចរិតដែរ»។
|
||
\s5
|
||
\p
|
||
\v 24 លោកស៊ីម៉ូនតបទៅវិញថា៖ «សូមលោកទូលអង្វរព្រះអម្ចាស់ឲ្យខ្ញុំផង ដើម្បីកុំឲ្យមានហេតុអាក្រក់ណាមួយកើតឡើងចំពោះរូបខ្ញុំ ដូចលោកបានមានប្រសាសន៍នោះឡើយ»។
|
||
\s5
|
||
\p
|
||
\v 25 ក្រោយពីបានផ្ដល់សក្ខីភាព និងប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់រួចហើយ សាវកទាំងពីររូបក៏វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ទាំងប្រកាសដំណឹងល្អក្នុងភូមិជាច្រើននៅស្រុកសាម៉ារី។
|
||
\s5
|
||
\p
|
||
\v 26 ទេវតារបស់ព្រះអម្ចាស់ពោលមកកាន់លោកភីលីពថា៖ «សូមក្រោកឡើង ធ្វើដំណើរឆ្ពោះទៅទិសខាងត្បូង គឺតាមផ្លូវចុះពីក្រុងយេរូសាឡឹមទៅក្រុងកាសាជាផ្លូវស្ងាត់នោះទៅ»។
|
||
\v 27 លោកភីលីពក៏ក្រោកឡើងចេញដំណើរទៅ។ នៅតាមផ្លូវ មានជនជាតិអេត្យូពីមួយរូបជាមនុស្សកម្រៀវ លោកជាមន្ត្រីជាន់ខ្ពស់របស់មហាក្សត្រិយានីកានដេស ដែលគ្រងរាជ្យនៅស្រុកអេត្យូពី ហើយលោកជាអ្នកកាន់កាប់ព្រះរាជទ្រព្យទាំងប៉ុន្មាន។ លោកបានមកថ្វាយបង្គំព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម
|
||
\v 28 ហើយលោកធ្វើដំណើរវិលត្រឡប់ទៅវិញ ដោយជិះរទេះសេះទាំងអានគម្ពីរព្យាការីអេសាយ។
|
||
\s5
|
||
\p
|
||
\v 29 ព្រះវិញ្ញាណមានព្រះបន្ទូលមកលោកភីលីពថា៖ «ចូរទៅមុខ រួចចូលទៅជិតរទេះសេះនោះទៅ»។
|
||
\p
|
||
\v 30 ដូច្នេះលោកភីលីពក៏រត់ទៅមុខ ហើយឮមន្ត្រីអេត្យូពីអានគម្ពីរព្យាការីអេសាយ លោកភីលីពសួរមន្ត្រីនោះថា៖ «តើលោកយល់សេចក្ដីដែលលោកកំពុងតែអាននេះឬទេ?»។
|
||
\p
|
||
\v 31 លោកមន្ត្រីតបមកវិញថា៖ «ធ្វើម្ដេចឲ្យខ្ញុំយល់បាន បើគ្មាននរណាពន្យល់ណែនាំសោះនោះ?»។ លោកក៏អញ្ជើញលោកភីលីពឡើងជិះរទេះសេះជាមួយ។
|
||
\s5
|
||
\p
|
||
\v 32 រីឯអត្ថបទគម្ពីរដែលលោកកំពុងអាននោះ គឺថាលោកត្រូវគេនាំយកទៅដូចជាចៀមដែលគេនាំទៅសម្លាប់ លោកពុំបានហើបមាត់ទាល់តែសោះ ប្រៀបដូចជាកូនចៀមដែលស្ងៀមស្ងាត់នៅមុខអ្នកកាត់រោម។
|
||
\q
|
||
\v 33 លោកត្រូវគេបន្ទាបបន្ថោកហើយគេមិនរកយុត្តិធម៌ជូនលោកឡើយ។ គ្មាននរណាអាចតំណាលអំពីពូជពង្ស របស់លោកបានទេ ព្រោះគេបានដកជីវិតរបស់លោក ចេញពីផែនដីនេះបាត់ទៅហើយ»។
|
||
\s5
|
||
\p
|
||
\v 34 មន្ត្រីនោះសួរលោកភីលីពថា៖ «សូមប្រាប់ខ្ញុំផង តើព្យាការីមានប្រសាសន៍ដូច្នេះ សំដៅលើអ្នកណា? តើលោកមានប្រសាសន៍អំពីខ្លួនលោកផ្ទាល់ ឬមានប្រសាសន៍អំពីអ្នកណាម្នាក់ផ្សេងទៀត?»។
|
||
\v 35 លោកភីលីពក៏ជំរាបជូនដំណឹងល្អអំពីព្រះយេស៊ូប្រាប់លោក ដោយចាប់ផ្ដើមពីអត្ថបទគម្ពីរនោះទៅ។
|
||
\s5
|
||
\v 36 លោកទាំងពីរចេះតែបន្តដំណើរទៅមុខ។ លុះដល់កន្លែងមួយមានទឹក លោកមន្ត្រីមានប្រសាសន៍ថា៖ «ទីនេះមានទឹក តើមានអ្វីឃាត់ខ្ញុំ មិនឲ្យទទួលពិធីជ្រមុជទឹក»។
|
||
\v 37 លោកភីលីពមានប្រសាសន៍ទៅលោកមន្ត្រីថា៖ «បើលោកជឿយ៉ាងស្មោះអស់ពីចិត្តនោះ លោកអាចទទួលពិធីជ្រមុជទឹកបាន»។ លោកមន្ត្រីឆ្លើយវិញថា៖ «ខ្ញុំជឿហើយថា ព្រះយេស៊ូគ្រិស្ដជាព្រះបុត្រារបស់ព្រះជាម្ចាស់»។
|
||
\v 38 លោកបញ្ជាឲ្យគេបញ្ឈប់រទេះសេះ។ លោកមន្ត្រី និងលោកភីលីពចុះទៅក្នុងទឹកទាំងពីរនាក់ ហើយលោកភីលីពក៏ជ្រមុជទឹកជូនមន្ត្រីនោះ។
|
||
\s5
|
||
\v 39 កាលលោកទាំងពីរឡើងពីទឹកមកវិញ ព្រះវិញ្ញាណនៃព្រះអម្ចាស់បានលើកលោកភីលីពយកចេញបាត់ទៅ លោកមន្ត្រីលែងឃើញលោកភីលីពទៀតហើយ។ លោកមន្ត្រីបន្តដំណើរទៅមុខដោយចិត្តត្រេកអរសប្បាយ។
|
||
\v 40 រីឯលោកភីលីព គេបែរជាឃើញលោកនៅឯក្រុងអាសូត ហើយលោកធ្វើដំណើរពីក្រុងមួយទៅក្រុងមួយទាំងផ្សព្វផ្សាយដំណឹងល្អរហូតទៅដល់ក្រុងសេសារា។
|
||
\s5
|
||
\c 9
|
||
\cl ជំពូក ៩
|
||
\p
|
||
\v 1 ប៉ុន្តែ លោកសូលគិតតែពីគំរាមកំហែង និងសម្លាប់សិស្សរបស់ព្រះអម្ចាស់ជានិច្ច ហើយគាត់ទៅជួបលោកមហាបូជាចារ្យ
|
||
\v 2 រួចសុំលិខិតអនុញ្ញាតចូលទៅក្នុងសាលាប្រជុំនានានៅក្រុងដាម៉ាស ក្រែងរកឃើញអ្នកខ្លះនៅទីនោះ ដែលដើរតាមមាគ៌ារបស់ព្រះអម្ចាស់ ទោះជាប្រុស ឬស្ត្រីក្ដី គាត់នឹងចាប់ចងនាំយកមកក្រុងយេរូសាឡឹម។
|
||
\s5
|
||
\v 3 ពេលគាត់ធ្វើដំណើរទៅជិតដល់ក្រុងដាម៉ាសហើយ ស្រាប់តែមានពន្លឺមួយចាំងពីផ្ទៃមេឃមកជុំវិញគាត់
|
||
\v 4 រូចគាត់ក៏ដួលហើយឮសូរសំឡេងមួយពោលមកគាត់ថា៖ «សូលអើយសូល! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំ?»។
|
||
\s5
|
||
\v 5 លោកសូលសួរវិញថា៖ «លោកម្ចាស់អើយ! តើលោកជានរណា?»។ សំឡេងនោះក៏ឆ្លើយឡើងថា៖ «ខ្ញុំជាយេស៊ូដែលអ្នកកំពុងតែបៀតបៀន។
|
||
\v 6 ចូរក្រោកឡើង ហើយចូលទៅក្នុងទីក្រុង នៅទីនោះនឹងមានគេប្រាប់អ្នកថា ត្រូវធ្វើអ្វីខ្លះ»។
|
||
\v 7 រីឯអស់អ្នកដែលបានធ្វើដំណើរជាមួយលោកសូល នាំគ្នាឈរស្ងៀមរកនិយាយអ្វីមិនកើត ព្រោះគេបានឮសំឡេង តែពុំឃើញមាននរណាឡើយ។
|
||
\s5
|
||
\v 8 លោកសូលក្រោកឡើង ហើយនៅពេលគាត់បើកភ្នែក ស្រាប់តែគាត់មើលអ្វីមិនឃើញសោះ។ គេដឹកដៃគាត់នាំចូលទៅក្នុងក្រុងដាម៉ាស។
|
||
\v 9 ក្នុងរយៈពេលបីថ្ងៃ គាត់មិនអាចមើលឃើញ ហើយក៏មិនបានពិសាបាយពិសាទឹកដែរ។
|
||
\s5
|
||
\p
|
||
\v 10 នៅក្រុងដាម៉ាស មានសិស្សម្នាក់ឈ្មោះអាណាណាស។ ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ក្នុងនិមិត្តមួយថា៖ «អាណាណាស!»។ គាត់ទូលតបថា៖ «ក្រាបទូលព្រះអម្ចាស់!»។
|
||
\p
|
||
\v 11 ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «ចូរក្រោកឡើង ទៅឯផ្លូវមួយឈ្មោះ «ផ្លូវត្រង់» សួររកឈ្មោះសូល ជាអ្នកស្រុកតើសុសនៅក្នុងផ្ទះយូដាស នៅទីនោះគាត់កំពុងតែអធិស្ឋាន។
|
||
\v 12 សូលបាននិមិត្តឃើញបុរសម្នាក់ ឈ្មោះអាណាណាសចូលមកដាក់ដៃលើគាត់ ដើម្បីឲ្យគាត់មើលឃើញឡើងវិញ»។
|
||
\s5
|
||
\p
|
||
\v 13 តែលោកអាណាណាសទូលព្រះអង្គវិញថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំបានឮមនុស្សជាច្រើននិយាយថា បុរសនេះបានធ្វើបាបប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះអង្គនៅក្រុងយេរូសាឡឹមជាខ្លាំង។
|
||
\v 14 គាត់បានទទួលការអនុញ្ញាតពីលោកមហាបូជាចារ្យឲ្យមកទីនេះ ដើម្បីចាប់ចងអស់អ្នកដែលអង្វររកព្រះនាមព្រះអង្គ»។
|
||
\p
|
||
\v 15 ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់វិញថា៖ «អញ្ជើញទៅចុះ! ដ្បិតខ្ញុំជ្រើសរើសបុរសនេះ ដើម្បីប្រើគាត់ឲ្យទៅប្រាប់ប្រជាជាតិ និងស្ដេចនានា ព្រមទាំងប្រាប់ជនជាតិអ៊ីស្រាអែលឲ្យស្គាល់ឈ្មោះខ្ញុំ។
|
||
\v 16 ខ្ញុំនឹងបង្ហាញប្រាប់គាត់ឲ្យដឹងថា គាត់ត្រូវរងទុក្ខលំបាកជាច្រើន ព្រោះតែឈ្មោះរបស់ខ្ញុំ»។
|
||
\s5
|
||
\p
|
||
\v 17 ដូច្នេះ លោកអាណាណាសក៏ចេញទៅ ហើយបានចូលទៅក្នុងផ្ទះនោះ។ គាត់ដាក់ដៃលើលោកសូល ហើយមានប្រសាសន៍ថា៖ «បងសូលអើយ! ព្រះអម្ចាស់យេស៊ូដែលបងបានឃើញនៅតាមផ្លូវបងធ្វើដំណើរមកនោះ ទ្រង់បានចាត់ខ្ញុំមក ដើម្បីអោយបងអាចមើលឃើញឡើងវិញ និងអោយបងបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ»។
|
||
\v 18 រំពេចនោះ មានអ្វីមួយដូចស្រកាត្រីជ្រុះពីភ្នែកលោកសូល លោកក៏មើលឃើញឡើងវិញ លោកក្រោកឡើង ហើយបានទទួលពិធីជ្រមុជទឹក។
|
||
\v 19 បន្ទាប់មក លោកបរិភោគម្ហូបអាហារ ហើយមានកម្លាំងឡើងវិញ។ លោកបានស្នាក់នៅជាមួយពួកសិស្សនៅក្រុងដាម៉ាសអស់ពេលបួនដប់ថ្ងៃ។
|
||
\s5
|
||
\v 20 លោកចាប់ផ្ដើមប្រកាសនៅក្នុងសាលាប្រជុំនានាភ្លាមថា ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់។
|
||
\v 21 អស់អ្នកដែលបានឮលោកមានប្រសាសន៍ នឹកស្ងើច គេពោលថា៖ «លោកនេះហើយមែនទេដែលបានធ្វើទុក្ខបៀតបៀន អស់អ្នកដែលអង្វររកឈ្មោះយេស៊ូនៅក្រុងយេរូសាឡឹម? គាត់មកទីនេះរកចាប់ចងគេនាំទៅជូន នាយកបូជាចារ្យទេតើ»។
|
||
\v 22 រីឯលោកសូលវិញ លោកមានកម្លាំងចិត្តកាន់តែខ្លាំងឡើងៗ ហើយលោកវែកញែកប្រាប់សាសន៍យូដា នៅក្រុងដាម៉ាសដោយអះអាងច្បាស់ថា ព្រះយេស៊ូពិតជាព្រះគ្រិស្ដ។
|
||
\s5
|
||
\p
|
||
\v 23 ប៉ុន្មានថ្ងៃក្រោយមក ជនជាតិយូដាបានសមគំនិតគ្នារកសម្លាប់លោកសូល
|
||
\v 24 តែលោកបានជ្រាបគម្រោងការរបស់គេ។ ពួកគេបាននាំគ្នាទៅចាំនៅទ្វារក្រុងទាំងយប់ទាំងថ្ងៃដើម្បីសម្លាប់លោក។
|
||
\v 25 ប៉ុន្តែ នៅពេលយប់ ពួកសិស្សរបស់លោកបានដាក់លោកក្នុងជាលមួយ សម្រូតលោកចុះទៅខាងក្រៅកំពែងក្រុង។
|
||
\s5
|
||
\p
|
||
\v 26 កាលលោកសូលមកដល់ក្រុងយេរូសាឡឹម លោកចង់ចូលរួមជាមួយពួកសិស្ស តែពួកគេខ្លាចលោកទាំងអស់គ្នា ព្រោះគេពុំជឿថាលោកជាសិស្សនោះឡើយ។
|
||
\v 27 តែលោកបារណាបាសបានទទួលលោក ហើយនាំទៅជួបក្រុមសាវកទាំងរៀបរាប់អំពីលោកសូលបានឃើញព្រះអម្ចាស់នៅតាមផ្លូវ អំពីព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោក ហើយនឹងរៀបរាប់អំពីលោកសូលមានប្រសាសន៍ដោយចិត្តអង់អាចក្នុងព្រះនាមព្រះយេស៊ូនៅក្រុងដាម៉ាសផងដែរ។
|
||
\s5
|
||
\v 28 ចាប់តាំងពីពេលនោះមក លោកសូលតែងតែជួបក្រុមសាវក នៅពេលពួកគេចុះឡើងក្រុងយេរូសាឡឹម។ លោកបានមានប្រសាសន៍ដោយចិត្តអង់អាចក្នុងព្រះនាមព្រះអម្ចាស់ថែមទៀតផង
|
||
\v 29 ហើយលោកបានជជែកវែកញែកជាមួយសាសន៍យូដាដែលនិយាយភាសាក្រិក តែពួកគេបែរជានាំគ្នាប៉ុនប៉ងសម្លាប់លោកទៅវិញ។
|
||
\v 30 កាលពួកបងប្អូនបានជ្រាបដំណឹងនេះ គេនាំលោកទៅក្រុងសេសារា ហើយបន្ទាប់មកបញ្ជូនលោកទៅក្រុងតើសុស។
|
||
\s5
|
||
\p
|
||
\v 31 ក្រុមជំនុំក្នុងស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារីបានប្រកបដោយសេចក្ដីសុខសាន្ត។ ក្រុមជំនុំមានជំហរកាន់តែមាំមួនឡើងៗ ហើយពួកគេរស់នៅដោយគោរពកោតខ្លាចព្រះអម្ចាស់ ព្រមទាំងមានចំនួនកើនឡើងជាលំដាប់ ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធជួយលើកទឹកចិត្តគេផង។
|
||
\v 32 កាលលោកពេត្រុសបានធ្វើដំណើរទៅគ្រប់ទីកន្លែង។ លោកបានចុះទៅសួរសុខទុក្ខប្រជាជនដ៏វិសុទ្ធនៅក្រុងលីដា។
|
||
\s5
|
||
\v 33 នៅក្រុងនោះ លោកឃើញបុរសម្នាក់ឈ្មោះអេណាស ឈឺក្រោកមិនរួច គាត់ដេកជាប់នឹងគ្រែប្រាំបីឆ្នាំមកហើយ។
|
||
\v 34 លោកពេត្រុសមានប្រសាសន៍ទៅគាត់ថា៖ «អេណាសអើយ! ព្រះយេស៊ូគ្រិស្ដប្រោសអ្នកឲ្យបានជាហើយ។ ចូរក្រោកឡើង រៀបចំគ្រែអ្នកទៅ!» ហើយលោកអេណាសក៏ក្រោកឡើងភ្លាម។
|
||
\v 35 អ្នកក្រុងលីដាទាំងអស់ និងអ្នកស្រុកនៅតំបន់សារ៉ូនបានឃើញគាត់ជាដូច្នេះ ពួកគេក៏បែរចិត្តគំនិតមករកព្រះអម្ចាស់។
|
||
\s5
|
||
\p
|
||
\v 36 នៅក្រុងយ៉ុបប៉េ មានស្ត្រីម្នាក់ ឈ្មោះតេប៊ីថា ភាសាក្រិកថា «ឌ័រកាស» នាងជាសិស្សដែរ នាងតែងប្រព្រឹត្តអំពើល្អ និងធ្វើទានជាច្រើន។
|
||
\v 37 នៅគ្រានោះ នាងមានជំងឺ ហើយស្លាប់ទៅ។ គេបានលាងសពរបស់នាងតម្កល់ទុកនៅបន្ទប់ខាងលើ។
|
||
\s5
|
||
\v 38 ដោយសារក្រុងលីដានៅជិតក្រុងយ៉ុបប៉េ ដូច្នេះពួកសិស្សឮដំណឹងថា លោកពេត្រុសស្ថិតនៅឯក្រុងលីដានោះ គេចាត់បុរសពីរនាក់ឲ្យទៅអញ្ជើញលោកថា៖ «សូមលោកមេត្តាប្រញាប់ធ្វើដំណើរបង្ហួសទៅកន្លែងយើងខ្ញុំផង»។
|
||
\v 39 លោកពេត្រុសក៏ចេញដំណើរមកជាមួយអ្នកទាំងពីរនោះភ្លាម។ ពេលលោកមកដល់ គេបានអញ្ជើញលោកឡើងទៅបន្ទប់ខាងលើ ស្ត្រីមេម៉ាយទាំងប៉ុន្មានបាននាំគ្នាចូលមកជិតលោកទាំងយំសោក និងបង្ហាញអាវវែង និងអាវក្រៅដែលនាងឌ័រកាសបានដេរ កាលនាងរស់នៅជាមួយគេនៅឡើយ។
|
||
\s5
|
||
\v 40 លោកពេត្រុសសុំឲ្យគេចេញទៅក្រៅបន្ទប់ទាំងអស់គ្នា រួចលោកលុតជង្គង់អធិស្ឋាន។ បន្ទាប់មក លោកបែរទៅរកសព មានប្រសាសន៍ថា៖ «តេប៊ីថាអើយ ក្រោកឡើង!»។ ពេលនោះ នាងក៏បើកភ្នែក ហើយកាលនាងបានឃើញលោកពេត្រុស នាងក្រោកអង្គុយ។
|
||
\v 41 លោកចាប់ដៃនាងឲ្យក្រោកឈរ ហើយហៅពួកអ្នកជឿ និងស្ត្រីមេម៉ាយឲ្យចូលមកបង្ហាញនាងឌ័រកាស ដែលមានជីវិតរស់ឲ្យគេឃើញ។
|
||
\v 42 អ្នកក្រុងយ៉ុបប៉េទាំងប៉ុន្មានបានដឹងរឿងនេះ ហើយច្រើននាក់ជឿលើព្រះអម្ចាស់។
|
||
\v 43 លោកពេត្រុសស្នាក់នៅក្រុងយ៉ុបប៉េជាយូរថ្ងៃតទៅទៀត ក្នុងផ្ទះបុរសម្នាក់ឈ្មោះស៊ីម៉ូនជាអ្នកសម្លាប់ស្បែក។
|
||
\s5
|
||
\c 10
|
||
\cl ជំពូក ១០
|
||
\p
|
||
\v 1 នៅក្រុងសេសារា មានបុរសម្នាក់ឈ្មោះកូនេលាស ជានាយទាហានក្នុងកងវរសេនាតូចរ៉ូម៉ាំងមួយឈ្មោះ «កងវរសេនាតូចអ៊ីតាលី»។
|
||
\v 2 គាត់ និងក្រុមគ្រួសាររបស់គាត់ទាំងមូល ជាអ្នកគោរពប្រណិប័តន៍ និងកោតខ្លាចព្រះជាម្ចាស់។ គាត់តែងចែកទានជាច្រើនអោយប្រជាជន ព្រមទាំងទូលអង្វរព្រះជាម្ចាស់គ្រប់ពេលវេលា។
|
||
\s5
|
||
\v 3 ថ្ងៃមួយ ប្រមាណជាម៉ោងប្រាំបួន គាត់បាននិមិត្តឃើញទេវតាមួយរូបរបស់ព្រះជាម្ចាស់យ៉ាងច្បាស់។ ទេវតានោះពោលមកកាន់គាត់ថា៖ «លោកកូនេលាសអើយ!»។
|
||
\v 4 លោកកូនេលាសសម្លឹងមើលទៅទេវតា ហើយមានប្រសាសន៍ទៅវិញទាំងភ័យខ្លាចថា៖ «លោកម្ចាស់អើយ! តើលោកមានការអ្វី?»។ ទេវតាពោលមកគាត់ថា៖ «ព្រះជាម្ចាស់ស្តាប់ពាក្យទូលអង្វររបស់លោក ហើយព្រះអង្គក៏មិនភ្លេចអំពីទានដែលលោកបានធ្វើចំពោះជនក្រីក្រ ជាតង្វាយនៅចំពោះព្រះវត្តមានព្រះជាម្ចាស់។
|
||
\v 5 សូមលោកចាត់គេឲ្យទៅក្រុងយ៉ុបប៉េ ឥឡូវនេះ អញ្ជើញបុរសម្នាក់ឈ្មោះស៊ីម៉ូន ហៅពេត្រុសមក។
|
||
\v 6 គាត់ស្នាក់នៅផ្ទះអ្នកសម្លាប់ស្បែកម្នាក់ឈ្មោះស៊ីម៉ូន ផ្ទះនោះនៅក្បែរមាត់សមុទ្រ»។
|
||
\s5
|
||
\p
|
||
\v 7 កាលទេវតាដែលបាននិយាយជាមួយគាត់ចេញផុតទៅ លោកកូនេលាសក៏ហៅអ្នកបម្រើពីរនាក់ និងទាហានម្នាក់គោរពប្រណិប័តន៍ព្រះជាម្ចាស់ ដែលនៅក្រោមបញ្ជារបស់គាត់ជាយូរហើយឲ្យចូលមក។
|
||
\v 8 លោកបានរៀបរាប់ហេតុការណ៍ទាំងអស់ប្រាប់ពួកគេ រួចចាត់ពួកគេឲ្យទៅក្រុងយ៉ុបប៉េ។
|
||
\s5
|
||
\p
|
||
\v 9 នៅថ្ងៃបន្ទាប់ អ្នកទាំងនោះធ្វើដំណើរទៅជិតដល់ក្រុងយ៉ុបប៉េ។ ប្រមាណជាម៉ោងប្រាំមួយ លោកពេត្រុសឡើងទៅអធិស្ឋាននៅលើដំបូលផ្ទះ។
|
||
\v 10 ពេលនោះ លោកឃ្លានចង់រកអ្វីមកពិសា ប៉ុន្តែ កាលគេកំពុងតែរៀបចំម្ហូបចំណីជូនលោកពិសា លោកបានទទួលនូវនិមិត្តមួយ
|
||
\v 11 ហើយលោកបានលង់ស្មារតីនិមិត្តឃើញផ្ទៃមេឃបើកចំហ ឃើញវត្ថុម្យ៉ាងចុះមកដូចកម្រាលតុមួយយ៉ាងធំ ដែលមានចងចុងជាយទាំងបួនជ្រុងចុះពីលើមកដល់ដី។
|
||
\v 12 នៅលើកម្រាលនោះ មានសត្វចតុប្បាទគ្រប់ប្រភេទ មានសត្វលូនវារ និងបក្សាបក្សី។
|
||
\s5
|
||
\v 13 បន្ទាប់មក មានព្រះសូរសៀងមកគាត់ថា៖ «ពេត្រុសអើយ! ចូរក្រោយឡើង រួចសម្លាប់សត្វទាំងនេះបរិភោគទៅ!»។
|
||
\p
|
||
\v 14 ប៉ុន្តែ លោកពេត្រុសទូលទៅវិញថា៖ «ទេ ព្រះអម្ចាស់ ទូលបង្គំពុំដែលទទួលទានអ្វីដែលវិន័យហាមឃាត់ ឬមិនបរិសុទ្ធឡើយ»។
|
||
\p
|
||
\v 15 ប៉ុន្តែព្រះសូរសៀងនោះជាលើកទីពីរមកកាន់លោកថា៖ «អ្វីៗដែលព្រះជាម្ចាស់បានប្រោសឲ្យបរិសុទ្ធហើយ ចូរកុំចាត់ទុកថាជាវិន័យហាមឃាត់នោះឡើយ»។
|
||
\v 16 ហេតុការណ៍នេះកើតមានដល់ទៅបីដង នៅទីបំផុត វត្ថុនោះក៏ឡើងទៅលើមេឃវិញភ្លាមបាត់ទៅ។
|
||
\s5
|
||
\p
|
||
\v 17 ខណៈពេលដែលលោកពេត្រុសកំពុងភាន់ភាំងអំពីអត្ថន័យនៃនិមិត្ត ដែលលោកបានឃើញនោះ ស្រាប់តែពួកអ្នកដែលលោកកូនេលាសចាត់ឲ្យមក បានមកដល់មាត់ទ្វារ ទាំងសាកសួររកផ្ទះរបស់លោកស៊ីម៉ូន។
|
||
\v 18 ព្ួកគេស្រែកសួរថា៖ «លោកស៊ីម៉ូនហៅពេត្រុសស្នាក់ក្នុងផ្ទះនេះឬទេ?»។
|
||
\s5
|
||
\p
|
||
\v 19 ពេលលោកពេត្រុសកំពុងរិះគិតអំពីនិមិត្តនោះ ព្រះវិញ្ញាណមានព្រះបន្ទូលមកគាត់ថា៖ «មានបុរសបីនាក់កំពុងសួររកអ្នក
|
||
\v 20 ចូរចុះទៅក្រោម រួចចេញដំណើរទៅជាមួយគេភ្លាម កុំរារែកឡើយ ដ្បិតយើងនេះហើយដែលបានចាត់គេឲ្យមក»។
|
||
\p
|
||
\v 21 លោកពេត្រុសក៏ចុះទៅក្រោម មានប្រសាសន៍ទៅបុរសទាំងនោះថា៖ «ខ្ញុំនេះហើយដែលអ្នករាល់គ្នាកំពុងតែរក! តើអ្នកមកមានការអ្វី?»។
|
||
\s5
|
||
\p
|
||
\v 22 ពួកគេឆ្លើយថា៖ «លោកកូនេលាស ជានាយទាហាន បានចាត់យើងឲ្យមក គាត់ជាមនុស្សសុចរិត គោរពកោតខ្លាចព្រះជាម្ចាស់ ហើយជាមនុស្សម្នាក់ដែលប្រជាជាតិយូដាសរសើរគ្រប់ៗគ្នា។ ទេវតាដ៏វិសុទ្ធមួយរូបបានមកប្រាប់គាត់ឲ្យអញ្ជើញលោកទៅផ្ទះគាត់ ដើម្បីស្ដាប់លោកមានប្រសាសន៍»។
|
||
\v 23 លោកពេត្រុសក៏អញ្ជើញអ្នកទាំងនោះចូលក្នុងផ្ទះឲ្យស្នាក់នៅជាមួយ។ ព្រឹកឡើង លោកក៏ចេញដំណើរទៅជាមួយគេទាំងមានបងប្អូនខ្លះនៅក្រុងយ៉ុបប៉េជូនដំណើរផងដែរ។
|
||
\s5
|
||
\v 24 នៅថ្ងៃបន្ទាប់មកទៀត ពួកគេបានទៅដល់ក្រុងសេសារា។ លោកកូនេលាសកំពុងរង់ចាំពួកគេ ហើយពេលនោះគាត់ក៏បានអញ្ជើញញាតិសន្ដាន និងមិត្តជិតដិតមកផ្ទះរបស់គាត់ផងដែរ។
|
||
\s5
|
||
\v 25 ពេលលោកពេត្រុសមកដល់ លោកកូនេលាសចេញទៅទទួល ក្រាបចុះទៀបជើងលោក។
|
||
\v 26 ប៉ុន្តែ លោកពេត្រុសចាប់គាត់ឲ្យក្រោកឡើងទាំងពោលថា៖ «អញ្ជើញក្រោកឡើង ខ្ញុំក៏ជាមនុស្សដែរទេតើ!»។
|
||
\s5
|
||
\p
|
||
\v 27 ខណៈពេលលោកសន្ទនាជាមួយលោកកូនេលាសបណ្ដើរ ដើរចូលទៅក្នុងបណ្តើរ លោកបានឃើញមនុស្សជាច្រើននៅជុំគ្នា
|
||
\v 28 លោកមានប្រសាសន៍ទៅគេថា៖ «បងប្អូនជ្រាបឬទេ វិន័យរបស់សាសនាយូដា ហាមមិនឲ្យសាសន៍យូដាទាក់ទងជាមួយជនបរទេស ឬក៏ចូលទៅក្នុងផ្ទះរបស់គេឡើយ។ ប៉ុន្តែ ព្រះជាម្ចាស់បានបង្ហាញខ្ញុំឲ្យដឹងថា មិនត្រូវប្រកាន់នរណាម្នាក់ថា ជាមនុស្សដែលវិន័យហាមឃាត់មិនឲ្យទាក់ទង ឬជាមនុស្សមិនបរិសុទ្ធនោះឡើយ។
|
||
\v 29 ហេតុនេះហើយ បានជាខ្ញុំមកភ្លាម ឥតមានជំទាស់អ្វីសោះ នៅពេលដែលបងប្អូនហៅខ្ញុំមក។ ឥឡូវនេះ សុំប្រាប់ខ្ញុំមើល៍ បងប្អូនហៅខ្ញុំមកមានការអ្វី?»។
|
||
\s5
|
||
\p
|
||
\v 30 លោកកូនេលាសមានប្រសាសន៍ថា៖ «កាលបួនថ្ងៃមុន ក្នុងពេលដដែលនេះ ខ្ញុំកំពុងអធិស្ឋានក្នុងផ្ទះខ្ញុំ នៅម៉ោងប្រាំបួន មានបុរសម្នាក់ស្លៀកសម្លៀកបំពាក់ភ្លឺត្រចះត្រចង់មកឈរនៅមុខខ្ញុំ
|
||
\v 31 ហើយពោលថា៖ «លោកកូនេលាសអើយ ព្រះជាម្ចាស់ស្តាប់ពាក្យទូលអង្វររបស់លោកហើយ រីឯទានរបស់លោកក៏ព្រះអង្គមិនភ្លេចដែរ។
|
||
\v 32 ឥឡូវនេះ ចូរចាត់គេឲ្យទៅហៅបុរសម្នាក់ឈ្មោះស៊ីម៉ូនហៅពេត្រុសនៅក្រុងយ៉ុបប៉េមក។ គាត់ស្នាក់នៅផ្ទះរបស់លោកស៊ីម៉ូនជាអ្នកសម្លាប់ស្បែក ផ្ទះនោះស្ថិតនៅមាត់សមុទ្រ”។
|
||
\v 33 ខ្ញុំក៏បានចាត់គេឲ្យទៅអញ្ជើញលោកភ្លាម លោកមកដូច្នេះជាការប្រពៃណាស់។ ឥឡូវនេះ យើងខ្ញុំទាំងអស់គ្នាស្ថិតនៅទីនេះ ចំពោះព្រះភក្ត្រព្រះជាម្ចាស់រង់ចាំស្ដាប់សេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានបង្គាប់មកលោក»។
|
||
\s5
|
||
\p
|
||
\v 34 ពេលនោះ លោកពេត្រុសចាប់ផ្ដើមមានប្រសាសន៍ថា៖ «ឥឡូវនេះ ខ្ញុំបានយល់យ៉ាងច្បាស់ហើយថា ព្រះជាម្ចាស់រាប់រកមនុស្សទូទៅឥតរើសមុខឡើយ។
|
||
\v 35 ជាតិសាសន៍ទាំងប៉ុន្មាន អ្នកណាក៏ដោយឲ្យតែគោរពកោតខ្លាចព្រះអង្គ ហើយប្រព្រឹត្តអំពើសុចរិត ព្រះអង្គមុខជាគាប់ព្រះហឫទ័យនឹងអ្នកនោះមិនខាន។
|
||
\s5
|
||
\v 36 អ្នកដឹងហើយថា ព្រះអង្គបានប្រទានព្រះបន្ទូលមកឲ្យជនជាតិអ៊ីស្រាអែលនៅពេលព្រះអង្គបានប្រកាសដំណឹងល្អ អំពីសេចក្ដីសុខសាន្តតាមរយៈព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ លើមនុស្សទាំងអស់ដល់ពួកគេ។
|
||
\v 37 បងប្អូនជ្រាបហេតុការណ៍ដែលកើតឡើងនៅស្រុកយូដាទាំងមូលស្រាប់ហើយ ជាហេតុការណ៍ដែលបានចាប់ផ្ដើមនៅស្រុកកាលីឡេ ក្រោយពេលលោកយ៉ូហានបានប្រកាសឲ្យបណ្ដាជនទទួលពិធីជ្រមុជទឹក
|
||
\v 38 ដែលព្រះជាម្ចាស់បានចាក់ព្រះវិញ្ញាណដ៏វិសុទ្ធនិងឫទ្ធានុភាពដោយបានអភិសេកព្រះយេស៊ូជាអ្នកភូមិណាសារ៉ែត។ បងប្អូនក៏ជ្រាបដែរថា ព្រះយេស៊ូបានយាងពីកន្លែងមួយទៅកន្លែងមួយ ទាំងប្រព្រឹត្តអំពើល្អ និងប្រោសអស់អ្នកដែលត្រូវមារសង្កត់សង្កិនឲ្យបានជា ដ្បិតព្រះជាម្ចាស់គង់ជាមួយព្រះអង្គ។
|
||
\s5
|
||
\v 39 យើងជាបន្ទាល់អំពីកិច្ចការទាំងអស់ ដែលព្រះអង្គបានធ្វើនៅក្នុងដែនដីរបស់ជនជាតិយូដា និងនៅក្រុងយេរូសាឡឹម។ ពួកគេបាននាំគ្នាធ្វើគុតព្រះអង្គដោយព្យួរនៅលើឈើ។
|
||
\v 40 ព្រះជាម្ចាស់បានប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី និងប្រោសប្រទានឲ្យព្រះអង្គបង្ហាញខ្លួន
|
||
\v 41 ដល់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើសជាមុន ឲ្យធ្វើជាបន្ទាល់ប៉ុណ្ណោះ គឺយើងហ្នឹងហើយជាបន្ទាល់ ដែលបានបរិភោគជាមួយព្រះអង្គ ក្រោយពេលព្រះអង្គមានព្រះជន្មរស់ឡើងវិញ។
|
||
\s5
|
||
\v 42 ព្រះយេស៊ូបានបញ្ជាឲ្យយើងធ្វើជាបន្ទាល់ ប្រកាសប្រាប់ប្រជាជនថា ព្រះជាម្ចាស់បានតែងតាំងព្រះអង្គឲ្យវិនិច្ឆ័យទោសទាំងមនុស្សរស់ និងមនុស្សស្លាប់។
|
||
\v 43 ព្យាការីទាំងប៉ុន្មានសុទ្ធតែបានផ្ដល់សក្ខីភាពអំពីព្រះយេស៊ូថា អស់អ្នកដែលជឿលើព្រះអង្គ នឹងទទួលការលើកលែងទោសឲ្យរួចពីបាបដោយសារព្រះនាមព្រះអង្គ»។
|
||
\s5
|
||
\p
|
||
\v 44 ពេលលោកពេត្រុសកំពុងមានប្រសាសន៍នៅឡើយ ស្រាប់តែព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះមកសណ្ឋិតលើអស់អ្នកដែលស្ដាប់លោក។
|
||
\v 45 ពួកអ្នកដែលស្ថិតក្នុងក្រុមអ្នកជឿ ដែលបានកាត់ស្បែកក៏មកជាមួយលោកពេត្រុសដែរ ពួកគេស្ងើចសរសើរ ព្រោះជាម្ចាស់បានចាក់បង្ហូរអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ឲ្យមកសាសន៍ដទៃផងដែរ។
|
||
\s5
|
||
\v 46 ដ្បិតគេបានឮសាសន៍ដទៃទាំងនោះនិយាយភាសាចំឡែកអស្ចារ្យ ព្រមទាំងលើកតម្កើងព្រះជាម្ចាស់ផង។ ពេលនោះ លោកពេត្រុសមានប្រសាសន៍ថា៖
|
||
\v 47 «គ្មាននរណាអាចឃាត់យើង មិនឲ្យធ្វើពិធីជ្រមុជទឹកជូនអស់អ្នក ដែលបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ដូចជាយើងបានទទួលដែរនោះទេ»។
|
||
\v 48 បន្ទាប់មក លោកក៏បញ្ជាឲ្យគេធ្វើពិធីជ្រមុជទឹកជូនអ្នកទាំងនោះ ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ។ បន្ទាប់មក ពួកគេសុំឲ្យលោកស្នាក់នៅជាមួយគេ បានយូរថ្ងៃបន្តិចទៀត។
|
||
\s5
|
||
\c 11
|
||
\cl ជំពូក ១១
|
||
\p
|
||
\v 1 ក្រុមសាវក និងបងប្អូននៅស្រុកយូដាឮដំណឹងថា សាសន៍ដទៃបានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។
|
||
\v 2 កាលលោកពេត្រុសឡើងទៅដល់ក្រុងយេរូសាឡឹមវិញ អ្នកជឿដែលជាសាសន៍យូដានាំគ្នារិះគន់លោកថា៖
|
||
\v 3 «លោកបានចូលក្នុងផ្ទះសាសន៍ដទៃ ហើយក៏បានបរិភោគជាមួយពួកគេថែមទៀតផង!»។
|
||
\s5
|
||
\v 4 ប៉ុន្តែ លោកពេត្រុសក៏បានពន្យល់ក្បោះក្បាយប្រាប់គេថា៖
|
||
\v 5 «កាលខ្ញុំកំពុងតែអធិស្ឋាននៅក្រុងយ៉ុបប៉េ ខ្ញុំក៏លង់ស្មារតីនិមិត្តឃើញវត្ថុម្យ៉ាងដូចកំរាលតុមួយយ៉ាងធំដែលមានចងចុងជាយទាំងបួនជ្រុង ចុះពីលើមកដល់ខ្ញុំ។
|
||
\v 6 ពេលខ្ញុំពិនិត្យយ៉ាងដិតដល់ទៅ។ ខ្ញុំឃើញមានសត្វចតុប្បាទ សត្វព្រៃ សត្វលូនវារ និងបក្សាបក្សី។
|
||
\s5
|
||
\v 7 បន្ទាប់មក ខ្ញុំក៏បានឮព្រះសូរសៀងបញ្ជាមកខ្ញុំថា៖ «ពេត្រុសអើយ! ចូរក្រោកឡើង ហើយសម្លាប់សត្វទាំងនេះបរិភោគទៅ!»។
|
||
\p
|
||
\v 8 ខ្ញុំទូលទៅវិញថា៖ «ទេ ព្រះអម្ចាស់ ទូលបង្គំពុំដែលទទួលទានអ្វី ដែលវិន័យហាមឃាត់ ឬមិនបរិសុទ្ធនោះឡើយ។
|
||
\p
|
||
\v 9 ព្រះសូរសៀងនោះក៏បន្លឺចុះពីលើមេឃមក ជាលើកទីពីរថា៖ «អ្វីៗដែលព្រះជាម្ចាស់ប្រោសឲ្យបានបរិសុទ្ធហើយ ចូរកុំចាត់ទុកថាជាវិន័យហាមឃាត់នោះឡើយ»។
|
||
\v 10 ហេតុការណ៍នេះបានកើតមានដល់ទៅបីដង ទើបវត្ថុនោះឡើងទៅលើមេឃវិញអស់។
|
||
\s5
|
||
\p
|
||
\v 11 ពេលនោះ ស្រាប់តែមានបុរសបីនាក់ ដែលគេចាត់ពីក្រុងសេសារាឲ្យមករកខ្ញុំ បានឈរនៅមុខផ្ទះ ដែលយើងស្នាក់នៅ។
|
||
\v 12 ព្រះវិញ្ញាណមានព្រះបន្ទូលប្រាប់ខ្ញុំឲ្យចេញដំណើរទៅជាមួយគេ កុំរារែកឡើយ។ ពេលនោះ មានបងប្អូនប្រាំមួយនាក់បានរួមដំណើរជាមួយខ្ញុំ ហើយយើងបានទៅដល់ផ្ទះលោកកូនេលាស។
|
||
\v 13 លោកបានរៀបរាប់ប្រាប់យើងថា លោកបានឃើញទេវតាឈរនៅក្នុងផ្ទះលោក ទាំងពោលថា៖ «សុំលោកចាត់មនុស្សឲ្យទៅក្រុងយ៉ុបប៉េ រកម្នាក់ឈ្មោះស៊ីម៉ូនហៅពេត្រុស។
|
||
\v 14 គាត់នឹងប្រកាសព្រះបន្ទូល ដែលផ្ដល់ការសង្គ្រោះដល់លោក និងក្រុមគ្រួសាររបស់លោកទាំងមូល»។
|
||
\s5
|
||
\v 15 នៅពេលខ្ញុំចាប់ផ្ដើមនិយាយ ព្រះវិញ្ញាណដ៏វិសុទ្ធក៏យាងចុះមកសណ្ឋិតលើពួកគេ ដូចព្រះអង្គបានយាងចុះមកសណ្ឋិតលើយើងកាលពីដើមដំបូងនោះដែរ។
|
||
\v 16 ខ្ញុំក៏នឹកឃើញព្រះបន្ទូលរបស់ព្រះអម្ចាស់ថា៖ «លោកយ៉ូហានបានធ្វើពិធីជ្រមុជឲ្យគេក្នុងទឹក រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ»។
|
||
\s5
|
||
\v 17 បើព្រះជាម្ចាស់ប្រទានព្រះអំណោយទានដល់គេ ដូចព្រះអង្គប្រទានមកយើងដែលជឿលើព្រះអម្ចាស់យេស៊ូគ្រិស្ដដែរនោះ តើរូបខ្ញុំនេះមានអំណាចអ្វីនឹងឃាត់ឃាំងព្រះជាម្ចាស់បាន?»
|
||
\p
|
||
\v 18 កាលពួកអ្នកជឿបានឮសេចក្ដីទាំងនេះ គេក៏ធូរចិត្ត ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ទាំងពោលថា៖ «សូម្បីតែសាសន៍ដទៃ ក៏ព្រះជាម្ចាស់ប្រោសប្រទានឲ្យគេកែប្រែចិត្តគំនិត ដើម្បីទទួលជីវិតដែរ»។
|
||
\s5
|
||
\p
|
||
\v 19 ក្រោយពីជនជាតិយូដាបានសម្លាប់លោកស្ទេផានហើយ ពួកគេក៏បៀតបៀនអ្នកជឿ ធ្វើឲ្យអ្នកទាំងនោះខ្ចាត់ខ្ចាយ អ្នកខ្លះទៅដល់ស្រុកភេនីស អ្នកខ្លះទៅដល់កោះគីប្រុស និងអ្នកខ្លះទៀតទៅដល់ក្រុងអន់ទីយ៉ូក។ អ្នកជឿទាំងនោះបានប្រកាសព្រះបន្ទូលដល់សាសន៍យូដាតែប៉ុណ្ណោះ។
|
||
\v 20 ប៉ុន្តែ មានអ្នកជឿខ្លះពីកោះគីប្រុស និងពីស្រុកគីរេនមកដល់ក្រុងអន់ទីយ៉ូក ក៏បានប្រកាសដំណឹងល្អអំពីព្រះអម្ចាស់យេស៊ូ ដល់ពួកអ្នកដែលនិយាយភាសាក្រិកផងដែរ។
|
||
\v 21 ព្រះអម្ចាស់បានជួយជ្រោមជ្រែងគេ ហើយមានមនុស្សដ៏ច្រើនលើសលប់បានជឿ ព្រមទាំងបែរចិត្តគំនិតមករកព្រះអម្ចាស់។
|
||
\s5
|
||
\v 22 ក្រុមជំនុំនៅក្រុងយេរូសាឡឹមបានឮដំណឹងនេះ ក៏ចាត់លោកបារណាបាសឲ្យទៅក្រុងអន់ទីយ៉ូក។
|
||
\v 23 ពេលគាត់ទៅដល់ ហើយឃើញព្រះគុណរបស់ព្រះជាម្ចាស់ដូច្នេះ គាត់ត្រេកអរសប្បាយ។ គាត់បានទូន្មានពួកគេគ្រប់គ្នានៅតែឲ្យនៅតែប្ដេជ្ញាចិត្តជាមួយព្រះអម្ចាស់ជានិច្ច។
|
||
\v 24 លោកបារណាបាសជាមនុស្សម្នាក់មានចិត្តសប្បុរសពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយជំនឿ ហើយបណ្ដាជនជាច្រើនបានទទួលជឿព្រះជាម្ចាស់។
|
||
\s5
|
||
\v 25 បន្ទាប់មកទៀត លោកបារណាបាសចេញដំណើរទៅរកលោកសូលនៅក្រុងតើសុស។
|
||
\v 26 កាលបានជួបហើយ គាត់ក៏នាំលោកមកក្រុងអន់ទីយ៉ូក។ លោកទាំងពីរបានរស់នៅជាមួយក្រុមជំនុំអស់រយៈពេលមួយឆ្នាំ ហើយបង្រៀនបណ្ដាជនជាច្រើនផង។ នៅក្រុងអន់ទីយ៉ូកនោះហើយ ដែលគេហៅពួកសាវក «គ្រិស្ដបរិស័ទ» ដំបូងគេបង្អស់។
|
||
\s5
|
||
\p
|
||
\v 27 នៅគ្រានោះ មានពួកព្យាការីធ្វើដំណើរចុះពីក្រុងយេរូសាឡឹម មកដល់ក្រុងអន់ទីយ៉ូក។
|
||
\v 28 ក្នុងចំណោមព្យាការីទាំងនោះ មានម្នាក់ឈ្មោះអកាប៊ូស។ ដោយព្រះវិញ្ញាណបានបំភ្លឺ គាត់ក្រោកឡើងប្រាប់ពួកអ្នកជឿឲ្យដឹងថា បន្តិចទៀតនឹងមានកើតទុរ្ភិក្សនៅលើផែនដីទាំងមូល។ ទុរ្ភិក្សនោះក៏កើតមានមែន គឺនៅក្នុងរជ្ជកាលព្រះចៅអធិរាជក្លូឌាស។
|
||
\s5
|
||
\v 29 ពួកសិស្សនាំគ្នាសម្រេចចិត្តផ្ញើជំនួយតាមសមត្ថភាពរៀងៗខ្លួន ជូនបងប្អូននៅស្រុកយូដា។
|
||
\v 30 ពួកគេបានប្រមូលប្រាក់ ហើយផ្ញើយកទៅជូនពួកព្រឹទ្ធាចារ្យតាមលោកបារណាបាស និងលោកសូល។
|
||
\s5
|
||
\c 12
|
||
\cl ជំពូក ១២
|
||
\p
|
||
\v 1 ឥឡូវនេះដល់ពេលដែលព្រះបាទហេរ៉ូដបានលូកព្រះហស្ថ លើសមាជិកខ្លះនៃក្រុមជំនុំ ធ្វើដូច្នេះដើម្បីធ្វើបាបពួកគេ។
|
||
\v 2 ស្តេចបានឲ្យគេប្រហារជីវិតលោកយ៉ាកុបជាបងរបស់លោកយ៉ូហានដោយដាវ។
|
||
\s5
|
||
\v 3 ដោយយល់ឃើញថាជនជាតិយូដាពេញចិត្ត ទ្រង់ក៏ចាត់គេឲ្យទៅចាប់លោកពេត្រុសថែមទៀត។ ពេលនោះ ជាពេលបុណ្យនំបុ័ងឥតមេ។
|
||
\v 4 បន្ទាប់ពីចាប់លោកពេត្រុសយកទៅឃុំឃាំងហើយ ស្ដេចក៏បញ្ជាឲ្យទាហានបួនក្រុមនៅយាមលោក ក្នុងក្រុមនីមួយៗមានគ្នាបួននាក់ រូចព្រះបាទហេរ៉ូដមានបំណងនឹងកាត់ទោសលោកនៅមុខប្រជាជនក្រោយបុណ្យចម្លង។
|
||
\s5
|
||
\v 5 ដូច្នេះ លោកពេត្រុសក៏ជាប់នៅក្នុងមន្ទីរឃុំឃាំង តែក្រុមជំនុំបាននាំគ្នាទូលអង្វរព្រះជាម្ចាស់ឥតស្រាកស្រាន្ត សូមព្រះអង្គជួយលោក។
|
||
\v 6 នៅយប់មុនពេលដែលព្រះបាទហេរ៉ូដយកលោកពេត្រុសទៅកាត់ទោស លោកសម្រាន្ដទាំងជាប់ច្រវាក់ពីរខ្សែផង មានទាហានពីរនាក់នៅអមសងខាង ហើយក៏មានទាហានយាមនៅមាត់ទ្វារពន្ធនាគារដែរ។
|
||
\s5
|
||
\v 7 ពេលនោះ ទេវតារបស់ព្រះអម្ចាស់មកដល់ ហើយមានពន្លឺភ្លឺក្នុងទីឃុំឃាំង។ ទេវតាដាស់លោកពេត្រុស ដោយកេះលោកពីចំហៀង ទាំងពោលថា៖ «សូមក្រោកឡើងជាប្រញាប់!» ហើយច្រវាក់ក៏របូតធ្លាក់ពីដៃលោក។
|
||
\v 8 ទេវតាពោលមកកាន់លោកថា៖ «សូមស្លៀកសម្លៀកបំពាក់ហើយពាក់ស្បែកជើងទៅ!» លោកក៏ធ្វើតាម។ ទេវតាពោលមកលោកទៀតថា៖ «សូមពាក់អាវក្រៅ ហើយអញ្ជើញមកតាមខ្ញុំ»។
|
||
\s5
|
||
\v 9 លោកពេត្រុសក៏ចេញពីទីឃុំឃាំងដើរតាមក្រោយទេវតាទៅ។ លោកពុំនឹកស្មានថា ការដែលទេវតាកំពុងធ្វើនេះ ជាការពិតទេ។ លោកស្មានថាលោកកំពុងយល់សប្ដិ។
|
||
\v 10 ទេវតា និងលោកពេត្រុសបានឆ្លងផុតកន្លែងយាមទីមួយ និងកន្លែងយាមទីពីរ ហើយមកដល់ទ្វារដែក ដែលបែរទៅរកទីក្រុង ទ្វារនោះរបើកដោយខ្លួនវានៅមុខអ្នកទាំងពីរ។ អ្នកទាំងពីរដើរចេញក្រៅទ្វារក្រុង ហើយបានដើរទៅតាមដងផ្លូវមួយ រូចស្រាប់តែទេវតាចេញបាត់ពីលោកពេត្រុសទៅ។
|
||
\s5
|
||
\v 11 លោកពេត្រុសបានដឹងខ្លួនក៏ពោលថា៖ «ឥឡូវនេះ ខ្ញុំដឹងថាហេតុការណ៍នេះជាការពិតមែន ព្រះអម្ចាស់បានចាត់ទេវតារបស់ព្រះអង្គមកដោះលែងខ្ញុំ ឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចហេរ៉ូដ និងរួចពីបំណងដែលប្រជាជនយូដាបម្រុងធ្វើមកលើរូបខ្ញុំ»។
|
||
\v 12 ពេលលោកបានដឹងដូច្នោះ លោកក៏ទៅផ្ទះនាងម៉ារីជាម្ដាយយ៉ូហានហៅម៉ាកុស ជាកន្លែងមានបងប្អូនជាច្រើនកំពុងជួបជុំគ្នាអធិស្ឋាន។
|
||
\s5
|
||
\v 13 នៅពេលលោកគោះទ្វារ មានស្ត្រីបម្រើម្នាក់ ឈ្មោះនាងរ៉ូដាចេញ។
|
||
\v 14 នាងស្គាល់ថាជាសំឡេងរបស់លោកពេត្រុស។ ដោយនាងត្រេកអរខ្លាំងពេក នាងពុំបានបើកទ្វារឲ្យទេ នាងបែរជារត់ចូលទៅជូនដំណឹងប្រាប់ពួកបងប្អូនថា៖ «លោកពេត្រុសមកដល់ហើយ លោកឈរនៅមាត់ទ្វារ»។
|
||
\v 15 គេនាំគ្នានិយាយមកកាន់នាងថា៖ «នាងឆ្កួតហើយ!» ប៉ុន្តែ នាងបានប្រកែកវិញថា៖ «លោកពិតជាមកដល់មែន»។ ពួកគេនិយាយថា៖ «អ្នកនោះជាទេវតារបស់លោកពេត្រុសទេដឹង»។
|
||
\s5
|
||
\v 16 លោកពេត្រុសនៅតែគោះទ្វារដដែល គេក៏ចេញទៅបើកទ្វារឲ្យ ហើយពេលឃើញលោក គេក៏ស្ញើចជាខ្លាំង។
|
||
\v 17 លោកពេត្រុសធ្វើសញ្ញាឲ្យគេនៅស្ងៀម រួចរៀបរាប់អំពីរបៀបដែលព្រះអម្ចាស់បានជួយលោក ឲ្យចេញរួចពីទីឃុំឃាំង។ លោកមានប្រសាសន៍ទៅគេថា៖ «សូមយកដំណឹងនេះទៅជម្រាបលោកយ៉ាកុប និងពួកបងប្អូនផង»។ បន្ទាប់មក លោកបានចេញពីទីនោះ ធ្វើដំណើរឆ្ពោះទៅកន្លែងមួយផ្សេងទៀត។
|
||
\s5
|
||
\v 18 លុះភ្លឺឡើង ពួកទាហាននាំគ្នាជ្រួលច្របល់យ៉ាងខ្លាំង ព្រោះមិនដឹងជាលោកពេត្រុសទៅណាបាត់។
|
||
\v 19 ព្រះបាទហេរ៉ូដបញ្ជាឲ្យគេរកលោក តែរកមិនឃើញសោះ ស្ដេចក៏ឲ្យគេកាត់ទោសពួកអ្នកយាម រួចនាំយកទៅសម្លាប់។ បន្ទាប់មក ស្ដេចយាងចុះពីស្រុកយូដាទៅគង់ប្រថាប់នៅក្រុងសេសារា។
|
||
\s5
|
||
\v 20 ព្រះបាទហេរ៉ូដក្រោតនឹងអ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូន។ អ្នកទាំងនោះបាននាំគ្នាចូលទៅគាល់ស្ដេច។ គេបានបញ្ចុះបញ្ចូលលោកបា្លសតុសជាមហាតលិកឲ្យជួយពួកគេ។ រួចគេទូលសូមសន្តិភាពពីស្ដេច ដ្បិតស្រុករបស់គេទទួលស្បៀងអាហារពីនគរព្រះបាទហេរ៉ូដ។
|
||
\v 21 លុះដល់ថ្ងៃកំណត់ ព្រះបាទហេរ៉ូដទ្រង់គ្រឿងគង់លើបល្ល័ង្ក ហើយមានព្រះរាជឱង្ការទៅពួកគេ។
|
||
\s5
|
||
\v 22 ប្រជាជននាំគ្នាស្រែកឡើងថា៖ «នេះជាព្រះសូរសៀងរបស់ព្រះ មិនមែនសំឡេងរបស់មនុស្សទេ!»។
|
||
\v 23 រំពេចនោះ ស្រាប់តែមានទេវតារបស់ព្រះជាម្ចាស់មកប្រហារស្ដេចហេរ៉ូដ ព្រោះទ្រង់ពុំបានថ្វាយសិរីរុងរឿងទៅព្រះជាម្ចាស់។ ស្ដេចត្រូវដង្កូវចោះ ហើយក៏ផុតដង្ហើមទៅ។
|
||
\s5
|
||
\p
|
||
\v 24 មនុស្សម្នាបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចំនួនអ្នកជឿបានកើនឡើងជាលំដាប់។
|
||
\p
|
||
\v 25 រីឯលោកបារណាបាស និងលោកសូល ក្រោយពីបានបំពេញបេសកកម្មរបស់ខ្លួនចប់សព្វគ្រប់ហើយ លោកវិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញដោយយកលោកយ៉ូហានហៅម៉ាកុសទៅជាមួយផង។
|
||
\s5
|
||
\c 13
|
||
\cl ជំពូក ១៣
|
||
\p
|
||
\v 1 ក្នុងក្រុមជំនុំនៅក្រុងអន់ទីយ៉ូក មានព្យាការី និងគ្រូអាចារ្យខ្លះ។ រួមមានលោកបារណាបាស លោកស៊ីម្មានហៅនីគើរ លោកលូគាសជាអ្នកស្រុកគីរេន លោកម៉ាណាអេន ដែលត្រូវគេចិញ្ចឹមជាមួយព្រះបាទហេរ៉ូដជាស្ដេចអនុរាជ កាលនៅពីក្មេង និងលោកសូល។
|
||
\v 2 នៅពេលដែលអ្នកទាំងនោះកំពុងតែធ្វើពិធីថ្វាយបង្គំព្រះអម្ចាស់ និងតមអាហារ ព្រះវិញ្ញាណដ៏វិសុទ្ធមានព្រះបន្ទូលថា៖ «ចូរញែកបារណាបាស និងសូលចេញដោយឡែក ដ្បិតយើងបានហៅអ្នកទាំងពីរឲ្យមកបំពេញកិច្ចការដែលយើងនឹងដាក់ឲ្យគេធ្វើ»។
|
||
\v 3 ក្រោយពីបាននាំគ្នាតមអាហារ និងអធិស្ឋានរួចហើយ គេបានដាក់ដៃលើលោកទាំងពីរ ហើយលោកក៏ចេញទៅ។
|
||
\s5
|
||
\p
|
||
\v 4 លោកបារណាបាស និងលោកសូលបានធ្វើតាមព្រះវិញ្ញាណដ៏វិសុទ្ធ លោកក៏បានធ្វើដំណើរទៅដល់ក្រុងសេលើស៊ា ហើយចុះសំពៅទៅកោះគីប្រុស។
|
||
\v 5 ពេលទៅដល់ក្រុងសាឡាមីន លោកទាំងពីរបានប្រកាសព្រះបន្ទូលព្រះជាម្ចាស់ នៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា ដោយមានលោកយ៉ូហានហៅម៉ាកុសបានជួយផង។
|
||
\s5
|
||
\v 6 បន្ទាប់មក លោកបាននាំគ្នាធ្វើដំណើរកាត់តាមកោះនោះ រហូតទៅដល់ក្រុងប៉ាផូស។ នៅក្រុងនោះ លោកបានជួបគ្រូមន្តអាគមជនជាតិយូដាម្នាក់ ឈ្មោះបារយេស៊ូជាព្យាការីក្លែងក្លាយ
|
||
\v 7 គាត់រស់នៅជាមួយលោកស៊ើគាស-ប៉ូឡូស ដែលជារាជប្រតិភូរបស់ព្រះចៅអធិរាជរ៉ូម៉ាំង ដែលជាមនុស្សមានប្រាជ្ញា។ លោកប្រតិភូចាត់គេឲ្យទៅអញ្ជើញលោកបារណាបាស និងលោកសូលមក ព្រោះលោកមានបំណងចង់ស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។
|
||
\v 8 ប៉ុន្តែ អេលីម៉ាស (ភាសាក្រិក ប្រែថាគ្រូមន្តអាគម) ចេះតែប្រឆាំងនឹងលោកទាំងពីរ ហើយរកមធ្យោបាយពង្វាងលោកប្រតិភូឲ្យងាកចេញពីជំនឿ។
|
||
\s5
|
||
\v 9 រីឯលោកសូល ដែលហៅថាប៉ូលបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ លោកសម្លឹងមើលទៅអេលីម៉ាស
|
||
\v 10 ហើយមានប្រសាសន៍ថា៖ «នែ៎! ជនពោរពេញទៅដោយពុតត្បុត និងល្បិចកិច្ចកលអើយ! អ្នកជាកូនរបស់មារ អ្នកជាសត្រូវនឹងអំពើសុចរិតគ្រប់យ៉ាង។ តើអ្នកនៅតែពង្វាងគេអោយងាកចេញពីមាគ៌ាដ៏ត្រឹមត្រូវរបស់ព្រះអម្ចាស់ដល់ណាទៀត?
|
||
\s5
|
||
\v 11 ឥឡូវនេះ ព្រះបារមីរបស់ព្រះអម្ចាស់នឹងធ្វើឲ្យអ្នកខ្វាក់ភ្នែក លែងឃើញពន្លឺថ្ងៃអស់មួយរយៈ»។ រំពេចនោះ ស្រាប់តែភ្នែករបស់គាត់ក៏ដូចជាមានបាំង ហើយងងឹតមើលអ្វីពុំឃើញ។ គាត់ដើរវិលវល់ រកគេជួយដឹកដៃ។
|
||
\v 12 កាលលោកប្រតិភូឃើញហេតុការណ៍កើតឡើងដូច្នេះ លោកក៏ជឿដោយស្ញប់ស្ញែងនឹងសេចក្ដីដែលគេបង្រៀនអំពីព្រះអម្ចាស់ជាខ្លាំង។
|
||
\s5
|
||
\p
|
||
\v 13 ឥឡូវនេះលោកប៉ូល និងមិត្តភក្ដិរបស់លោកបានចុះសំពៅពីក្រុងប៉ាផូស ឆ្ពោះទៅក្រុងពើកា ក្នុងស្រុកប៉ាមភីលា។ រីឯលោកយ៉ូហានបានបែកចេញពីពួកគេ វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។
|
||
\v 14 លោកប៉ូល និងមិត្តភក្ដិរបស់លោក បានបន្តដំណើរពីក្រុងពើកា រហូតទៅដល់ក្រុងអន់ទីយ៉ូកក្នុងស្រុកពីស៊ីឌា។ នៅថ្ងៃសប្ប័ទ លោកទាំងពីរចូលទៅអង្គុយក្នុងសាលាប្រជុំ។
|
||
\v 15 បន្ទាប់ពីបានអានគម្ពីរវិន័យនិងគម្ពីរព្យាការីរួចហើយ ពួកអ្នកទទួលខុសត្រូវលើសាលាប្រជុំ សុំឲ្យគេជម្រាបពួកលោកប៉ូលថា៖ «បងប្អូនអើយ! បើបងប្អូនមានពាក្យអ្វីលើកទឹកចិត្តប្រជាជន សូមមានប្រសាសន៍មកចុះ»។
|
||
\s5
|
||
\v 16 លោកប៉ូលក្រោកឡើងលើកដៃធ្វើសញ្ញា ហើយមានប្រសាសន៍ថា៖ «សូមជម្រាបបងប្អូនជនជាតិអ៊ីស្រាអែល និងបងប្អូនដែលជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ សូមជ្រាប!
|
||
\v 17 ព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែលបានជ្រើសរើសបុព្វបុរសរបស់យើង និងប្រទានឲ្យប្រជារាស្ត្រនេះបានកើនឡើង នៅពេលគេស្នាក់នៅក្នុងប្រទេសអេស៊ីប លោកបានលើកដៃជាសញ្ញា។ បន្ទាប់មក ព្រះអង្គបាននាំគេចេញពីប្រទេសនោះ ដោយឫទ្ធិបារមីរបស់ព្រះអង្គ។
|
||
\v 18 ព្រះអង្គបានផ្គត់ផ្គង់គេអស់រយៈពេលប្រមាណសែសិបឆ្នាំនៅវាលរហោស្ថាន។
|
||
\s5
|
||
\v 19 ក្រោយពីព្រះអង្គរំលាយជាតិសាសន៍ទាំងប្រាំពីរនៅស្រុកកាណានរួចហើយ ព្រះអង្គបានប្រទានទឹកដីនោះឲ្យប្រជារាស្ត្ររបស់ព្រះអង្គធ្វើជាកម្មសិទ្ធិ។
|
||
\v 20 ហេតុការណ៍ទាំងនោះកើតមានក្នុងអំឡុងពេលប្រមាណបួនរយហាសិបឆ្នាំមុន។ ក្រោយមក ព្រះអង្គប្រទានឲ្យមានអ្នកគ្រប់គ្រងរហូតដល់ជំនាន់ព្យាការីសាំយូអែល។
|
||
\s5
|
||
\v 21 បន្ទាប់មកទៀត គេបាននាំគ្នាទូលសូមស្ដេចមួយអង្គ ព្រះជាម្ចាស់ក៏ប្រទានព្រះបាទសូល ជាបុត្ររបស់លោកគីស ក្នុងកុលសម្ព័ន្ធបេនយ៉ាមីនឲ្យគ្រងរាជ្យអស់រយៈពេលសែសិបឆ្នាំ។
|
||
\v 22 ក្រោយពីបានដករាជ្យពីព្រះបាទសូល ព្រះជាម្ចាស់ប្រទានអោយព្រះបាទដាវីឌឡើងគ្រងរាជ្យ។ ព្រះអង្គប្រទានសក្ខីភាពអំពីព្រះបាទដាវីឌនេះថា៖ «យើងរកបានមនុស្សម្នាក់ជាទីគាប់ចិត្តយើងណាស់ គឺដាវីឌជាបុត្ររបស់អ៊ីសាយ ដ្បិតដាវីឌនឹងបំពេញតាមបំណងទាំងប៉ុន្មានរបស់យើង»។
|
||
\s5
|
||
\v 23 ចាប់តាំងពីព្រះរាជវង្សរបស់ព្រះបាទដាវីឌនេះហើយ ដែលព្រះជាម្ចាស់ប្រទានឲ្យព្រះយេស៊ូកើតមក និងធ្វើជាព្រះសង្គ្រោះរបស់ជនជាតិអ៊ីស្រាអែល ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។
|
||
\v 24 ហេតុការណ៍នេះបានចាប់ផ្តើមមុនពេលព្រះយេស៊ូកើតមក នៅពេលលោកយ៉ូហានបានប្រកាសឲ្យជនជាតិអ៊ីស្រាអែលទាំងមូលកែប្រែចិត្តគំនិត រូចទទួលពិធីជ្រមុជទឹក។
|
||
\v 25 ពេលលោកយ៉ូហានបំពេញមុខងាររបស់លោកចប់សព្វគ្រប់ហើយ លោកមានប្រសាសន៍ថា៖ «ខ្ញុំនេះមិនមែនជាអ្នក ដែលបងប្អូនទន្ទឹងរង់ចាំនោះទេ។ ប៉ុន្តែសូមស្តាប់់ មានលោកម្នាក់មកតាមក្រោយខ្ញុំ ទោះបើខ្ញុំស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង»។
|
||
\s5
|
||
\v 26 បងប្អូនជាពូជពង្សលោកអប្រាហាំ និងបងប្អូនដែលគោរពកោតខ្លាចព្រះជាម្ចាស់អើយ! នេះហើយជាព្រះបន្ទូលស្តីអំពីការសង្គ្រោះ ដែលបានផ្ញើមកឲ្យយើងទាំងអស់គ្នា
|
||
\v 27 ដ្បិតអ្នកក្រុងយេរូសាឡឹម និងពួកមេដឹកនាំរបស់គេពុំបានដឹងថាព្រះយេស៊ូជានរណាឡើយ ហើយគេបានកាត់ទោសព្រះអង្គ ស្របនឹងសេចក្ដីដែលព្យាការីថ្លែងទុកមកដែលគេអាននៅរៀងរាល់ថ្ងៃសប្ប័ទ។
|
||
\s5
|
||
\v 28 ទោះបីគេរកកំហុសអ្វីមកកាត់ទោសលោកមិនឃើញក៏ដោយ ក៏គេនៅតែសុំឲ្យលោកពីឡាតប្រហារជីវិតព្រះអង្គដែរ។
|
||
\v 29 កាលគេបានធ្វើស្របនឹងសេចក្ដីដែលមានចែងទុកអំពីព្រះអង្គចប់សព្វគ្រប់ហើយ គេក៏យកព្រះសពព្រះអង្គចុះពីឈើឆ្កាងទៅបញ្ចុះក្នុងផ្នូរ។
|
||
\s5
|
||
\v 30 ប៉ុន្តែ ព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ឡើងវិញ។
|
||
\v 31 ព្រះយេស៊ូបានបង្ហាញខ្លួនឲ្យគេឃើញអស់រយៈពេលជាច្រើនថ្ងៃ ហើយឲ្យអស់អ្នកដែលបានរួមដំណើរជាមួយព្រះអង្គ ពីស្រុកកាលីឡេ ទៅក្រុងយេរូសាឡឹមបានឃើញ ។ ឥឡូវនេះ អ្នកទាំងនោះធ្វើជាបន្ទាល់របស់ព្រះអង្គនៅចំពោះមុខប្រជាជន។
|
||
\s5
|
||
\v 32 ដូច្នេះយើងខ្ញុំប្រាប់បងប្អូនអំពីដំណឹងល្អ ដែលព្រះជាម្ចាស់បានសន្យាជាមួយបុព្វបុរសរបស់យើង។
|
||
\v 33 ព្រះអង្គបានបំពេញសព្វគ្រប់សម្រាប់យើង ដែលជាពូជពង្សរបស់បុព្វបុរសយើង ដោយព្រះអង្គបានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ។ ដូចមានចែងទុកក្នុងទំនុកតម្កើងទីពីរថា៖ «ព្រះអង្គជាបុត្ររបស់យើង ហើយថ្ងៃនេះយើងជាព្រះបិតារបស់ឯង។
|
||
\p
|
||
\v 34 ព្រះជាម្ចាស់បានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញពិត ដើម្បីកុំឲ្យព្រះសពព្រះអង្គត្រូវរលួយឡើយ ហើយព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងឲ្យឯងបានវិសុទ្ធ និងទទួលព្រះពរគ្រប់យ៉ាងដូចដែលយើងបានសន្យាជាមួយដាវីឌ»។
|
||
\s5
|
||
\p
|
||
\v 35 ហេតុនេះហើយព្រះជាម្ចាស់មានព្រះបន្ទូល ចែងទុកក្នុងអត្ថបទគម្ពីរមួយទៀតថា៖ «ព្រះអង្គមិនបណ្ដោយឲ្យសពអ្នកបម្រើ ដ៏វិសុទ្ធរបស់ព្រះអង្គរលួយឡើយ។
|
||
\p
|
||
\v 36 ព្រះបាទដាវីឌបានបម្រើព្រះជាម្ចាស់តាមគម្រោងព្រះអង្គនៅជំនាន់នោះ រួចក៏សោយទិវង្គតទៅ។ គេបានបញ្ចុះសពព្រះបាទដាវីឌក្នុងផ្នូរ ជាមួយព្រះអយ្យកោ ហើយសពរបស់ទ្រង់ក៏បានរលួយអស់ដែរ។
|
||
\v 37 ចំណែកឯ ព្រះយេស៊ូដែលព្រះជាម្ចាស់បានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញនោះ ព្រះសពរបស់ព្រះអង្គពុំបានរលួយទេ។
|
||
\s5
|
||
\v 38 ដូច្នេះ បងប្អូនអើយ! សូមបងប្អូនជ្រាបឲ្យច្បាស់ថា ព្រះជាម្ចាស់លើកលែងទោសឲ្យបងប្អូនរួចពីបាប តាមរយៈព្រះយេស៊ូ។
|
||
\v 39 បងប្អូនពុំអាចទៅជាមនុស្សសុចរិត រួចផុតអំពើបាបទាំងប៉ុន្មានដោយ គោរពតាមវិន័យរបស់លោកម៉ូសេបានឡើយ។ បងប្អូនបានសុចរិតតាមរយៈព្រះយេស៊ូប៉ុណ្ណោះ។
|
||
\s5
|
||
\v 40 ហេតុនេះ សូមបងប្អូនប្រយ័ត្នក្រែងអ្វី ដែលព្យាការីថ្លែងទុកមកមិនបានកើតមានដល់អ្នក។
|
||
\q
|
||
\v 41 «មើល៍ មនុស្សដែលចេះតែមើលងាយគេអើយ! ចូរនាំគ្នាមើល ហើយអ្នកនឹងងឿងឆ្ងល់ ហើយត្រូវវិនាសបាត់ទៅចុះ! ដ្បិតយើងនឹងធ្វើកិច្ចការមួយនៅជំនាន់របស់អ្នករាល់គ្នាជាកិច្ចការ ដែលអ្នករាល់គ្នាមិនជឿ ទោះបីជាគេរៀបរាប់ប្រាប់អ្នករាល់គ្នាក៏ដោយ»។
|
||
\s5
|
||
\p
|
||
\v 42 ពេលលោកប៉ូល និងលោកបារណាបាសចេញពីសាលាប្រជុំ ពួកគេបានអញ្ជើញលោកឲ្យមានប្រសាសន៍អំពីសេចក្ដីទាំងនេះ ម្តងទៀតនៅថ្ងៃសប្ប័ទខាងមុខ។
|
||
\v 43 លុះអង្គប្រជុំចប់ហើយ មានសាសន៍យូដា និងអ្នកចូលសាសនាយូដាជាច្រើននាក់ ដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ នាំគ្នាទៅតាមលោកប៉ូល និងលោកបារណាបាស។ លោកទាំងពីរបានសន្ទនាជាមួយពួកគេ ហើយក្រើនរំលឹកគេឲ្យនៅខ្ជាប់ខ្ជួននឹងព្រះគុណរបស់ព្រះជាម្ចាស់ជានិច្ច។
|
||
\s5
|
||
\p
|
||
\v 44 នៅថ្ងៃសប្ប័ទបន្ទាប់មកទៀត ប្រជាជននៅក្រុងនោះបានមកជួបជុំស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ស្ទើរតែទាំងអស់គ្នា។
|
||
\v 45 ពេលជនជាតិយូដាឃើញមហាជនដូច្នោះ គេមានចិត្តច្រណែនជាខ្លាំង ក៏នាំគ្នានិយាយជំទាស់នឹងពាក្យ ដែលលោកប៉ូលមានប្រសាសន៍ ហើយថែមទាំងជេរប្រមាថលោកទៀតផង។
|
||
\s5
|
||
\v 46 លោកប៉ូល និងលោកបារណាបាសក៏មានប្រសាសន៍ទៅគេ ដោយចិត្តអង់អាចថា៖ «សំខាន់ណាស់ដែលយើងខ្ញុំត្រូវតែប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់បងប្អូនជាមុនសិន។ ប៉ុន្តែដោយបងប្អូនបដិសេធមិនព្រមទទួលព្រះបន្ទូលនេះ ហើយបងប្អូនយល់ឃើញថា ខ្លួនមិនសមនឹងទទួលជីវិតអស់កល្បជានិច្ចទេនោះ យើងខ្ញុំនឹងងាកទៅប្រកាសដល់សាសន៍ដទៃវិញ
|
||
\v 47 ដ្បិតព្រះអម្ចាស់បានបង្គាប់មកយើងខ្ញុំថា៖ «យើងបានតែងតាំងអ្នកឲ្យធ្វើជាពន្លឺបំភ្លឺជាតិសាសន៍នានា និងឲ្យនាំការសង្គ្រោះរហូតទៅដល់ស្រុកដាច់ស្រយាលនៃផែនដី»។
|
||
\s5
|
||
\p
|
||
\v 48 កាលសាសន៍ដទៃឮដូច្នោះ គេមានអំណររីករាយ ហើយនាំគ្នាសរសើរតម្កើងព្រះបន្ទូលរបស់ព្រះអម្ចាស់។ អស់អ្នកដែលព្រះជាម្ចាស់តម្រូវឲ្យទទួលជីវិតអស់កល្បជានិច្ច ក៏នាំគ្នាជឿដែរ។
|
||
\v 49 ព្រះបន្ទូលរបស់ព្រះអម្ចាស់បានឮសុសសាយ ក្នុងស្រុកនោះទាំងមូល។
|
||
\s5
|
||
\v 50 ប៉ុន្តែ សាសន៍យូដាបានញុះញង់ស្ត្រីៗមានឋានៈខ្ពង់ខ្ពស់ ដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងញុះញង់ពួកនាម៉ឺននៅក្រុងនោះ ឲ្យលើកគ្នាទៅបៀតបៀនលោកប៉ូល និងលោកបារណាបាស ហើយដេញលោកទាំងពីរចេញពីដែនដីរបស់គេ។
|
||
\v 51 លោកប៉ូល និងលោកបារណាបាស ក៏រលាស់ធូលីដីចេញពីជើងរបស់លោក រួចធ្វើដំណើរទៅក្រុងអ៊ីកូនាម។
|
||
\v 52 ឯពួកសិស្សនៅអន់ទីយ៉ូកវិញ គេបានពោរពេញដោយអំណរ និងពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ។
|
||
\s5
|
||
\c 14
|
||
\cl ជំពូក ១៤
|
||
\p
|
||
\v 1 នៅក្រុងអ៊ីកូនាម លោកប៉ូល និងលោកបារណាបាសបានចូលទៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា ហើយមានប្រសាសន៍រហូតដល់ជនជាតិយូដា និងជនជាតិក្រិកដ៏ច្រើនលើសលប់នាំគ្នាជឿ។
|
||
\v 2 ប៉ុន្តែ ជនជាតិយូដាដែលមិនព្រមជឿ បានញុុះញង់សាសន៍ដទៃ និងធ្វើឲ្យគេមានចិត្តទាស់នឹងពួកបងប្អូន។
|
||
\s5
|
||
\v 3 លោកប៉ូល និងលោកបារណាបាសស្នាក់នៅក្នុងក្រុងអ៊ីកូនាមជាយូរថ្ងៃពោរពេញដោយឬទ្ធានុភាពមកពីព្រះជាម្ចាស់ ខណៈពេលព្រះអង្គបានបញ្ជាក់ព្រះបន្ទូលអំពីព្រះគុណរបស់ព្រះអង្គ។ ព្រះអង្គបានឲ្យលោកទាំងពីរសម្តែងទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ។
|
||
\v 4 មនុស្សជាច្រើននៅក្រុងនោះបានបាក់បែកគ្នា អ្នកខ្លះកាន់ខាងសាសន៍យូដា អ្នកខ្លះទៀតកាន់ខាងក្រុមសាវក។
|
||
\s5
|
||
\v 5 នៅពេលសាសន៍ដទៃ និងសាសន៍យូដាបានសមគំនិតគ្នាជាមួយពួកមេដឹកនាំរបស់គេ ចង់ធ្វើបាប និងចង់យកដុំថ្មគប់សម្លាប់លោកទាំងពីរ
|
||
\v 6 លោកប៉ូល និងលោកបារណាបាសដឹងមុនពីសភាពការណ៍មិនស្រួល ក៏រត់ភៀសខ្លួនទៅស្រុកលូកៅនា គឺទៅក្រុងលីស្ដ្រា និងក្រុងឌើបេ ព្រមទាំងតំបន់ដែលនៅជុំវិញ
|
||
\v 7 ហើយប្រកាសដំណឹងល្អនៅទីនោះ។
|
||
\s5
|
||
\p
|
||
\v 8 នៅក្រុងលីស្ដ្រា មានបុរសម្នាក់ពិការជើងតាំងពីកំណើតមក ហើយគាត់មិនអាចដើរបានឡើយ។
|
||
\v 9 គាត់អង្គុយស្ដាប់លោកប៉ូលមានប្រសាសន៍។ លោកប៉ូលសម្លឹងមើលគាត់ ហើយយល់ឃើញថា គាត់មានជំនឿគួរនឹងជា។
|
||
\v 10 លោកក៏មានប្រសាសន៍ទៅគាត់ខ្លាំងៗថា៖ «សុំក្រោកឡើង ឈរឲ្យត្រង់!»។ បុរសនោះស្ទុះក្រោកឈរ ដោយអាចលោតបាន និងដើរបានផង។
|
||
\s5
|
||
\p
|
||
\v 11 ពេលមហាជនឃើញការអស្ចារ្យដែលលោកប៉ូលបានធ្វើ គេក៏នាំគ្នាស្រែកហ៊ោជាភាសាលូកៅនាថា៖ «ព្រះបាននិម្មិតជាមនុស្ស ចុះមកគង់ជាមួយយើងហើយ!»។
|
||
\v 12 គេហៅលោកបារណាបាសថា «ព្រះសេយូស» និងហៅលោកប៉ូលថា «ព្រះហ៊ើមេស» ព្រោះលោកជាអ្នកនាំពាក្យ។
|
||
\v 13 បូជាចារ្យរបស់ព្រះសេយូសដែលមានវិហារនោក្រៅទីក្រុង បានដឹកគោឈ្មោលតុបតែងលំអដោយភួងផ្កា មកមាត់ទ្វារក្រុង ព្រោះគាត់ចង់ធ្វើបូជាយញ្ញរួមជាមួយមហាជន។
|
||
\s5
|
||
\v 14 កាលសាវកបារណាបាស និងប៉ូលបានឮដំណឹងនេះ លោកក៏ហែកសម្លៀកបំពាក់ ហើយស្ទុះរត់ទៅរកប្រជាជន ទាំងស្រែកយំ
|
||
\v 15 ហើយពោលថា៖ «ហេតុអ្វីបានជាបងប្អូននាំគ្នាធ្វើដូច្នេះ? យើងខ្ញុំក៏ជាមនុស្សធម្មតាដូចបងប្អូនដែរ។ យើងខ្ញុំនាំដំណឹងល្អមកជម្រាបជូនបងប្អូន ដើម្បីបងប្អូនងាកចេញពីការថ្វាយបង្គំរូបសំណាក់ឥតប្រយោជន៍នេះ ហើយបែរមករកព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ ជាព្រះដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗសព្វសារពើដែលមាននៅទីទាំងនោះផង។
|
||
\v 16 នៅជំនាន់មុនៗ ព្រះអង្គបានបណ្ដោយឲ្យជាតិសាសន៍នានាដើរតាមមាគ៌ារបស់គេរៀងៗខ្លួន។
|
||
\s5
|
||
\v 17 ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ព្រះអង្គនៅតែបង្ហាញទីសម្គាល់ ដោយព្រះអង្គបានផ្តល់ក្តីសប្បុរសមកយើង ហើយទ្រង់បានប្រទានទឹកភ្លៀងពីលើមេឃ និងប្រទានភោគផលមកបងប្អូនតាមរដូវកាល ធ្វើឲ្យបងប្អូនមានម្ហូបអាហារដ៏បរិបូណ៌ និងមានអំណរសប្បាយក្នុងចិត្តផង»។
|
||
\v 18 ទោះបីលោកទាំងពីរមានប្រសាសន៍ដូច្នេះ ក៏លោករកឃាត់មហាជនមិនឲ្យធ្វើបូជាយញ្ញជូនលោកសឹងតែពុំបាន។
|
||
\s5
|
||
\p
|
||
\v 19 ប៉ុន្តែ មានជនជាតិយូដាមកពីក្រុងអន់ទីយ៉ូក និងក្រុងអ៊ីកូនាម បានទាក់ទាញចិត្តមហាជនឲ្យចូលទៅខាងគេ។ ពួកគេយកដុំថ្មគប់សម្លាប់លោកប៉ូល រួចអូសយកទៅចោលនៅខាងក្រៅទីក្រុង ព្រោះគេនឹកស្មានថា លោកស្លាប់បាត់ទៅហើយ។
|
||
\v 20 ប៉ុន្តែ ក្រុមសិស្សនាំគ្នាមកឈរជុំវិញលោក លោកក៏ក្រោកឡើង វិលចូលទៅទីក្រុងវិញ។ លុះស្អែកឡើង លោកចេញដំណើរទៅក្រុងឌើបេជាមួយលោកបារណាបាស។
|
||
\s5
|
||
\v 21 លោកប៉ូល និងលោកបារណាបាសបានផ្សព្វផ្សាយដំណឹងល្អនៅក្រុងឌើបេ ហើយណែនាំមនុស្សជាច្រើនឲ្យក្លាយជាសិស្ស។ បន្ទាប់មក លោកវិលទៅក្រុងលីស្ដ្រា ក្រុងអ៊ីកូនាម និងក្រុងអន់ទីយ៉ូកវិញ។
|
||
\v 22 លោកដាស់តឿនពួកសិស្សឲ្យតាំងចិត្តមាំមួន និងលើកទឹកចិត្តគេឲ្យមានជំនឿខ្ជាប់ខ្ជួន ដោយមានប្រសាសន៍ថា៖ «យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឲ្យបានចូលក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់»។
|
||
\s5
|
||
\v 23 លោកបានតែងតាំងពួកព្រឹទ្ធាចារ្យនៅតាមក្រុមជំនុំនីមួយៗ ហើយបានអធិស្ឋាន និងតមអាហាររួចហើយ លោកទាំងពីរក៏ផ្ញើពួកសិស្សទុកនៅនឹងព្រះអម្ចាស់ដែលគេបានជឿ។
|
||
\v 24 បន្ទាប់មកទៀត លោកទាំងពីរធ្វើដំណើរឆ្លងកាត់ស្រុកពីស៊ីឌាមកដល់ស្រុកប៉ាមភីលា។
|
||
\v 25 លោកបានប្រកាសព្រះបន្ទូលនៅក្រុងពើកា រួចលោកនាំគ្នាចុះទៅក្រុងអាតាលា។
|
||
\v 26 នៅទីនោះ លោកនាំគ្នាចុះសំពៅវិលត្រឡប់មកក្រុងអន់ទីយ៉ូកវិញ គឺនៅក្រុងអន់ទីយ៉ូកនេះហើយ ដែលក្រុមជំនុំបានផ្ញើលោកទាំងពីរទៅលើព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ ដើម្បីបំពេញកិច្ចការដែលលោកទើបនឹងបានសម្រេចនេះ។
|
||
\s5
|
||
\v 27 កាលលោកទាំងពីរមកដល់ លោកប្រមូលក្រុមជំនុំឲ្យមកជួបជុំគ្នា ហើយរៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានធ្វើជាមួយពួកលោក និងរៀបរាប់អំពីរបៀប ដែលព្រះអង្គបើកផ្លូវឲ្យសាសន៍ដទៃបានជឿ។
|
||
\v 28 លោកទាំងពីរក៏ស្នាក់នៅទីនោះជាមួយពួកសិស្សអស់រយៈពេលជាយូរ។
|
||
\s5
|
||
\c 15
|
||
\cl ជំពូក ១៥
|
||
\p
|
||
\v 1 មានអ្នកខ្លះមកពីស្រុកយូដានាំគ្នាប្រៀនប្រដៅពួកបងប្អូនថា៖ «ប្រសិនបើបងប្អូនមិនទទួលពិធីកាត់ស្បែកតាមទំនៀមទម្លាប់របស់លោកម៉ូសេទេ នោះបងប្អូនមិនអាចទទួលការសង្គ្រោះបានឡើយ»។
|
||
\v 2 ដោយហេតុនេះ លោកប៉ូល និងលោកបារណាបាសបានប្រកែកជំទាស់ និងជជែកវែកញែកជាមួយពួកគេយ៉ាងខ្លាំង។ ពួកបងប្អូនបានសម្រេចចិត្តចាត់លោកប៉ូល លោកបារណាបាស និងបងប្អូនខ្លះទៀតឲ្យទៅក្រុងយេរូសាឡឹម ដើម្បីទៅជម្រាបពួកសាវក និងក្រុមព្រឹទ្ធាចារ្យអំពីរឿងនេះ។
|
||
\s5
|
||
\v 3 ដូច្នេះ ក្រុមជំនុំបានបញ្ចូនលោកទាំងពីរធ្វើដំណើរឆ្លងកាត់ស្រុកភេនីស ស្រុកសាម៉ារីទាំងប្រកាសប្រាប់ពួកបងប្អូនថា សាសន៍ដទៃបានបែរចិត្ត មករកព្រះជាម្ចាស់។ ដំណឹងនេះធ្វើឲ្យបងប្អូនគ្រប់ៗគ្នា មានអំណរសប្បាយយ៉ាងខ្លាំង។
|
||
\v 4 កាលមកដល់ក្រុងយេរូសាឡឹមហើយ ក្រុមជំនុំ ក្រុមសាវក និងក្រុមព្រឹទ្ធាចារ្យនាំគ្នាទទួលពួកលោក ហើយពួកលោកក៏ជម្រាបអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានធ្វើជាមួយពួកលោក។
|
||
\s5
|
||
\v 5 ពេលនោះ មានបងប្អូនខ្លះខាងគណៈផារីស៊ី ដែលជឿព្រះអម្ចាស់ក្រោកឈរឡើងពោលថា ត្រូវតែធ្វើពិធីកាត់ស្បែកឲ្យសាសន៍ដទៃ ហើយត្រូវបង្គាប់គេឲ្យប្រតិបត្តិតាមវិន័យរបស់លោកម៉ូសេដែរ។
|
||
\v 6 ដូច្នេះក្រុមសាវក និងក្រុមព្រឹទ្ធាចារ្យក៏ប្រជុំគ្នាដើម្បីពិចារណាសំណុំរឿងនេះ។
|
||
\s5
|
||
\p
|
||
\v 7 បន្ទាប់ពីមានការជជែកវែកញែកគ្នាយ៉ាងខ្លាំង លោកពេត្រុសក្រោកឈរឡើង ហើយមានប្រសាសន៍ថា៖ «បងប្អូនអើយ! បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានជ្រើសរើសខ្ញុំ ក្នុងចំណោមបងប្អូនតាំងតែពីថ្ងៃដំបូងមកម៉្លេះ ដើម្បីឲ្យខ្ញុំប្រកាសដំណឹងល្អដល់សាសន៍ដទៃ ឲ្យគេបានឮ និងបានជឿ។
|
||
\v 8 ព្រះជាម្ចាស់ដែលឈ្វេងយល់ចិត្តគំនិតមនុស្ស ព្រះអង្គជាបន្ទាល់សម្រាប់ពួកគេ ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធឲ្យគេ ដូចព្រះអង្គបានប្រទានមកយើងដែរ។
|
||
\v 9 ព្រះអង្គមិនចាត់ទុកពួកគេផ្សេងពីពួកយើងឡើយ គឺព្រះអង្គបានសម្អាតចិត្តគេឲ្យបានបរិសុទ្ធដោយជំនឿ។
|
||
\s5
|
||
\v 10 ហេតុដូចម្ដេចបានជាបងប្អូនល្បងលនឹងព្រះជាម្ចាស់ដូច្នេះ? នឹមដែលបុព្វបុរសរបស់យើង និងខ្លួនយើងផ្ទាល់មិនអាចទ្រាំទ្របានផងនោះ ម្ដេចក៏បងប្អូនចង់យកនឹមមកដាក់លើពួកសិស្ស?
|
||
\v 11 ផ្ទុយទៅវិញ យើងជឿថា ទាំងសាសន៍យើងទាំងសាសន៍គេ បានទទួលការសង្គ្រោះដោយសារព្រះគុណរបស់ព្រះអម្ចាស់យេស៊ូ»។
|
||
\s5
|
||
\p
|
||
\v 12 ពេលនោះ អង្គប្រជុំទាំងមូលនៅស្ងៀមស្ងាត់ ស្ដាប់លោកប៉ូល និងលោកបារណាបាស មានប្រសាសន៍រៀបរាប់អំពីទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ ដែលព្រះជាម្ចាស់បានសម្តែងនៅកណ្ដាលចំណោមសាសន៍ដទៃតាមរយៈលោក។
|
||
\s5
|
||
\v 13 លុះលោកទាំងពីរមានប្រសាសន៍ចប់ហើយ លោកយ៉ាកុបក៏មានប្រសាសន៍ឡើងថា៖ «បងប្អូនអើយ សូមស្ដាប់ខ្ញុំ។
|
||
\v 14 លោកស៊ីម៉ូនបានរៀបរាប់ថា កាលពីដើមដំបូង ព្រះជាម្ចាស់បានជួយសាសន៍ដទៃដោយសារព្រះគុណ ដើម្បីញែកពួកគេពីចំណោមមនុស្ស ឲ្យក្លាយជាប្រជារាស្ត្ររបស់ព្រះអង្គ។
|
||
\s5
|
||
\v 15 រីឯព្រះបន្ទូលដែលពួកព្យាការីបានថ្លែង ក៏ស្របនឹងសេចក្ដីនេះដែរ ដូចមានចែងទុកមកថា៖
|
||
\q
|
||
\v 16 «បន្ទាប់ពីជាតិសាសន៍នានាបានឮដំណឹងល្អហើយ យើងនឹងវិលត្រឡប់មកវិញ យើងនឹងសង់ពន្លារបស់ដាវីឌ ដែលរលំទៅនោះឡើងវិញ យើងនឹងសង់ដំណាក់ដែលបាក់បែកខ្ទេចខ្ទីឡើងវិញ
|
||
\q2
|
||
\v 17 ពេលនោះ មនុស្សម្នាដែលនៅសល់នឹងស្វែងរកព្រះអម្ចាស់ រូមទាំងជាតិសាសន៍នានាផង។
|
||
\q
|
||
\v 18 នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលបានសម្តែងឲ្យមនុស្សលោកស្គាល់តាំងពីដើមមក។
|
||
\s5
|
||
\p
|
||
\v 19 ហេតុនេះហើយបានជាខ្ញុំយល់ឃើញថា មិនគួរធ្វើឲ្យមានឧបសគ្គដល់សាសន៍ដទៃ ដែលបានបែរចិត្តវិលមករកព្រះជាម្ចាស់វិញនោះឡើយ។
|
||
\v 20 ប៉ុន្តែ គួរយើងសរសេរសំបុត្រទៅប្រាប់គេ កុំឲ្យបរិភោគម្ហូបអាហារដែលបានសែនរូបសំណាក់ កុំឲ្យរួមរស់ជាមួយគ្នាដោយឥតបានរៀបការ កុំឲ្យបរិភោគសាច់សត្វដែលគេសម្លាប់ដោយច្របាច់ក និងកុំឲ្យបរិភោគឈាម។
|
||
\v 21 ដ្បិតតាំងពីសម័យដើមរៀងមក នៅតាមក្រុងនីមួយៗ គេតែងប្រកាសវិន័យរបស់លោកម៉ូសេដោយអានគម្ពីររបស់លោក រៀងរាល់ថ្ងៃសប្ប័ទនៅក្នុងសាលាប្រជុំ»។
|
||
\s5
|
||
\p
|
||
\v 22 ពេលនោះ ក្រុមសាវក ក្រុមព្រឹទ្ធាចារ្យ និងក្រុមជំនុំទាំងមូលយល់ឃើញថា គួរតែជ្រើសយកយូដាស ហៅបារសាបាស និងលោកស៊ីឡាសដែលជាអ្នកដឹកនាំក្នុងក្រុមជំនុំ ហើយចាត់ឲ្យទៅក្រុងអន់ទីយ៉ូកជាមួយលោកប៉ូល និងលោកបារណាបាស។
|
||
\p
|
||
\v 23 ក្រុមជំនុំបានសរសេរសំបុត្រមួយ មានសេចក្ដីដូចតទៅនេះ៖ «យើងខ្ញុំជាសាវក ជាព្រឹទ្ធាចារ្យ និងជាបងប្អូន សូមជម្រាបសួរមកបងប្អូនជាសាសន៍ដទៃ ដែលរស់នៅក្រុងអន់ទីយ៉ូក ស្រុកស៊ីរី និងស្រុកគីលីគា!។
|
||
\s5
|
||
\pi
|
||
\v 24 យើងខ្ញុំបានទទួលដំណឹងថា មានពួកអ្នកខ្លះបានចេញពីយើង ដោយមិនបានប្រាប់យើងឲ្យដឹង និងបានរំខានដល់ការបង្រៀន ពួកគេបានធ្វើឲ្យអ្នកព្រួយចិត្ត។
|
||
\v 25 យើងខ្ញុំទាំងអស់គ្នាបានសម្រេចចិត្ត ជ្រើសរើសយកគ្នាយើងខ្លះ ដោយចាត់ឲ្យមកជួបបងប្អូនជាមួយលោកប៉ូល និងលោកបារណាបាសដ៏ជាទីស្រឡាញ់របស់យើង
|
||
\v 26 ជាអ្នកដែលបានសុខចិត្តបូជាជីវិតរបស់ខ្លួន បម្រើព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។
|
||
\s5
|
||
\v 27 ហេតុនេះ យើងខ្ញុំសុំចាត់លោកយូដាស និងលោកស៊ីឡាសឲ្យនាំពាក្យដដែលនេះ យកមកជម្រាបបងប្អូនដោយផ្ទាល់។
|
||
\v 28 ព្រះវិញ្ញាណដ៏វិសុទ្ធ និងយើងខ្ញុំយល់ឃើញថា មិនគួរយកវិន័យណាផ្សេងទៀត ដែលមិនចាំបាច់មកបង្ខំបងប្អូនឲ្យប្រតិបត្តិតាមក្រៅពីនេះឡើយ យើងគ្រាន់តែសុំឲ្យបងប្អូនចៀសវាង កុំប្រព្រឹត្តដូចតទៅនេះ
|
||
\v 29 គឺកុំបរិភោគម្ហូបអាហារដែលសែនរូបសំណាក កុំបរិភោគឈាម កុំបរិភោគសាច់សត្វដែលគេសម្លាប់ដោយច្របាច់ក និងកុំរួមរស់ជាមួយគ្នាដោយមិនរៀបការ។ ប្រសិនបើបងប្អូនប្រតិបត្តិដូច្នេះបាន នោះប្រពៃហើយ។ សូមឲ្យបងប្អូនបានប្រកបដោយសេចក្ដីសុខ»។
|
||
\s5
|
||
\p
|
||
\v 30 ពួកអ្នកតំណាងក៏លាគេចេញដំណើរទៅដល់ក្រុងអន់ទីយ៉ូក ហើយប្រមូលអង្គប្រជុំ រួចប្រគល់សំបុត្រជូន។
|
||
\v 31 នៅពេលគេបានអានសំបុត្ររួចហើយ ពួកគេមានអំណរសប្បាយគ្រប់ៗគ្នាចំពោះការលើកទឹកចិត្តនេះ។
|
||
\v 32 លោកយូដាស និងលោកស៊ីឡាស និងព្យាការីមានប្រសាសន៍ជាច្រើន បានលើកទឹកចិត្ត និងពង្រឹងជំនឿរបស់បងប្អូន។
|
||
\s5
|
||
\v 33 បន្តិចក្រោយមក ពួកបងប្អូនសុខចិត្តឲ្យលោកទាំងពីរ វិលត្រឡប់ទៅឯក្រុមជំនុំ ដែលបានចាត់គេឲ្យមកនោះវិញ ទាំងជូនពរឲ្យលោកធ្វើដំណើរប្រកបដោយសុខសាន្ត។
|
||
\v 34 ប៉ុន្តែ លោកស៊ីឡាសសម្រេចចិត្តស្នាក់នៅទីនោះបន្តទៅទៀត។
|
||
\v 35 រីឯលោកប៉ូល និងលោកបារណាបាស រូមទាំងបងប្អូនឯទៀត ក៏បានស្នាក់នៅក្នុងក្រុងអន់ទីយ៉ូក ទាំងបង្រៀន និងផ្សព្វផ្សាយដំណឹងល្អអំពីព្រះបន្ទូលរបស់ព្រះអម្ចាស់។
|
||
\s5
|
||
\p
|
||
\v 36 ប៉ុន្មានថ្ងៃកន្លងមកទៀត លោកប៉ូលមានប្រសាសន៍ទៅកាន់លោកបារណាបាសថា៖ «យើងត្រូវត្រឡប់ទៅសួរសុខទុក្ខបងប្អូននៅតាមក្រុងទាំងប៉ុន្មាន ដែលយើងបានផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះអម្ចាស់»។
|
||
\v 37 លោកបារណាបាសមានបំណងនាំលោកយ៉ូហាន ហៅម៉ាកុសទៅជាមួយដែរ
|
||
\v 38 ប៉ុន្តែ លោកប៉ូលយល់ឃើញថាមិនគួរនាំគាត់ទៅជាមួយឡើយ ព្រោះគាត់បានរត់ចោលពួកលោក កាលពីនៅក្រុងប៉ាមភីលា គឺគាត់មិនបានបន្តដំណើរជាមួយពួកលោកឡើយ។
|
||
\s5
|
||
\v 39 បន្ទាប់មកលោកទាំងពីរក៏ខ្វែងគំនិតគ្នាយ៉ាងខ្លាំង រហូតដល់ទៅបែកផ្លូវគ្នា។ លោកបារណាបាស បាននាំលោកម៉ាកុសទៅជាមួយ រួចចុះសំពៅឆ្ពោះទៅកោះគីប្រុស។
|
||
\v 40 រីឯលោកប៉ូល លោកនាំលោកស៊ីឡាសទៅជាមួយ ដោយពួកបងប្អូនបានផ្ញើលោកទៅលើព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះអម្ចាស់។
|
||
\v 41 លោកធ្វើដំណើរឆ្លងកាត់ស្រុកស៊ីរី និងស្រុកគីលីគាទាំងពង្រឹងជំនឿក្រុមជំនុំនានាផង។
|
||
\s5
|
||
\c 16
|
||
\cl ជំពូក ១៦
|
||
\p
|
||
\v 1 លោកប៉ូលធ្វើដំណើរទៅដល់ក្រុងឌើបេ រួចទៅដល់ក្រុងលីស្ដ្រា។ នៅក្រុងលីស្ដ្រានោះ មានសិស្សមួយឈ្មោះធីម៉ូថេនៅទីនោះ គាត់ជាកូនរបស់ស្ត្រីសាសន៍យូដាម្នាក់ជាអ្នកជឿ ឪពុកគាត់ជាសាសន៍ក្រិក។
|
||
\v 2 គាត់មានកេរ្តិ៍ឈ្មោះល្អ ក្នុងចំណោមបងប្អូននៅក្រុងលីស្ដ្រា និងបងប្អូននៅក្រុងអ៊ីកូនាម។
|
||
\v 3 លោកប៉ូលមានបំណងនាំគាត់រួមដំណើរទៅជាមួយលោក ដូច្នេះលោកក៏យកគាត់មកធ្វើពិធីកាត់ស្បែកឲ្យ ព្រោះយោគយល់ដល់សាសន៍យូដានៅស្រុកនោះ ដ្បិតគេដឹងគ្រប់គ្នាថាឪពុកគាត់ជាសាសន៍ក្រិក។
|
||
\s5
|
||
\v 4 ពេលពួកលោកធ្វើដំណើរតាមក្រុងនានា លោកបានប្រាប់អ្នកជឿឲ្យដឹងអំពីការណែនាំរបស់ក្រុមសាវក និងក្រុមព្រឹទ្ធាចារ្យដែលបានសរសេរនៅក្រុងយេរូសាឡឹម ហើយសុំឲ្យគេអនុវត្តតាម។
|
||
\v 5 ដូច្នេះហើយបានជាក្រុមជំនុំនានាក៏មានជំនឿកាន់តែមាំមួនរៀងរាល់ថ្ងៃ ហើយមានគ្នាកាន់តែច្រើនជាលំដាប់។
|
||
\s5
|
||
\p
|
||
\v 6 ព្រះវិញ្ញាណដ៏វិសុទ្ធបានប្រាមលោកប៉ូល និងគ្នារបស់លោក មិនឲ្យទៅប្រកាសព្រះបន្ទូលនៅស្រុកអាស៊ីទេ ហេតុនេះហើយបានជាលោកនាំគ្នាធ្វើដំណើរកាត់ស្រុកព្រីគា និងដែនដីកាឡាទី។
|
||
\v 7 ពេលទៅដល់ជិតស្រុកមីស៊ា ពួកគេមានបំណងទៅស្រុកប៊ីធូនា ប៉ុន្តែព្រះវិញ្ញាណរបស់ព្រះយេស៊ូពុំអនុញ្ញាតឲ្យទៅទេ។
|
||
\v 8 ដូច្នេះ លោកក៏នាំគ្នាឆ្លងកាត់ស្រុកមីស៊ា ទៅដល់ក្រុងត្រូអាស។
|
||
\s5
|
||
\v 9 នៅពេលយប់ លោកប៉ូលបាននិមិត្តឃើញអ្នកស្រុកម៉ាសេដូនម្នាក់ឈរនៅទីនោះហៅលោក ហើយពោលថា៖ «សូមលោកឆ្លងមកស្រុកម៉ាសេដូនជួយយើងខ្ញុំផង!»។
|
||
\v 10 ពេលលោកបានឃើញនិមិត្តហេតុអស្ចារ្យនេះហើយ យើងក៏រូតរះចេញដំណើរទៅស្រុកម៉ាសេដូន ព្រោះយើងជឿជាក់ថា ព្រះជាម្ចាស់ត្រាស់ហៅយើងទៅផ្សព្វផ្សាយដំណឹងល្អដល់អ្នកស្រុកនោះ។
|
||
\s5
|
||
\p
|
||
\v 11 នៅក្រុងត្រូអាស យើងបានចុះសំពៅធ្វើដំណើរតម្រង់ឆ្ពោះទៅកោះសាម៉ូត្រាស។ ស្អែកឡើងយើងបានទៅដល់ក្រុងនាប៉ូល។
|
||
\v 12 បន្ទាប់មក យើងចេញដំណើរពីក្រុងនោះឆ្ពោះទៅក្រុងភីលីពជាក្រុងសំខាន់ជាងគេក្នុងស្រុកម៉ាសេដូន ហើយជាក្រុងដែលស្ថិតនៅក្នុងចក្រភពរ៉ូម៉ាំង រូចយើងបានស្នាក់នៅក្រុងនោះជាច្រើនថ្ងៃ។
|
||
\p
|
||
\v 13 នៅថ្ងៃសប្ប័ទ យើងបានចេញទៅខាងក្រៅទ្វារក្រុង សំដៅទៅមាត់ស្ទឹងមួយ យើងគិតថាកន្លែងនោះ យើងអាចអធិស្ឋាននៅទីនោះបាន។ យើងក៏នាំគ្នាអង្គុយ ហើយនិយាយជាមួយពួកស្ត្រី ដែលមកជួបជុំគ្នានៅទីនោះ។
|
||
\s5
|
||
\v 14 មានស្ត្រីម្នាក់ដែលគោរពកោតខ្លាចព្រះជាម្ចាស់ឈ្មោះលីឌា ជាអ្នកស្រុកធាទេរ៉ា និងជាឈ្មួញក្រណាត់ពណ៌ក្រហមដ៏មានតម្លៃ។ ព្រះអម្ចាស់បានបើកចិត្តនាង ឲ្យយកចិត្តទុកដាក់នឹងសេចក្ដីដែលលោកប៉ូលមានប្រសាសន៍។
|
||
\v 15 បន្ទាប់ពីនាងបានទទួលពិធីជ្រមុជទឹក ជាមួយក្រុមគ្រួសារនៅផ្ទះរបស់នាងរួចហើយ នាងបានអញ្ជើញយើងទៅស្នាក់នៅផ្ទះនាងដោយពោលថា៖ «បើលោកយល់ឃើញថា នាងខ្ញុំពិតជាជឿលើព្រះអម្ចាស់មែន សូមអញ្ជើញទៅស្នាក់នៅផ្ទះរបស់នាងខ្ញុំទៅ»។ នាងបានទទូចសុំឲ្យយើងយល់ព្រម តាមសេចក្ដីអញ្ជើញរបស់នាង។
|
||
\s5
|
||
\p
|
||
\v 16 មានថ្ងៃមួយ ពេលយើងធ្វើដំណើរទៅកន្លែងអធិស្ឋាន មានស្រីបម្រើម្នាក់មកជួបយើង។ នាងមានអារក្សភីថង់ចូល នាំឲ្យនាងចេះទាយ ធ្វើឲ្យពួកម្ចាស់របស់នាងបានទទួលកំរៃយ៉ាងច្រើន ពីការទាយ។
|
||
\v 17 នាងដើរតាមក្រោយលោកប៉ូល និងតាមយើង ទាំងស្រែកថា៖ «លោកទាំងនេះជាអ្នកបម្រើរបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត។ លោកនាំដំណឹងអំពីមាគ៌ានៃការសង្គ្រោះ មកប្រាប់អ្នករាល់គ្នា»។
|
||
\v 18 នាងតែងតែធ្វើដូច្នេះជាយូរថ្ងៃហើយ។ ដោយលោកប៉ូលទាស់ចិត្តជាខ្លាំងនឹងនាង ក៏ងាកទៅក្រោយបញ្ជាវិញ្ញាណអាក្រក់ថា៖ «ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ ចូរចេញពីនាងទៅ!»។ វិញ្ញាណអាក្រក់ក៏ចេញពីនាងភ្លាម។
|
||
\s5
|
||
\p
|
||
\v 19 កាលពួកម្ចាស់របស់ស្រីបម្រើនោះឃើញថា លែងមានសង្ឃឹមនឹងបានកំរៃអ្វីទៀត គេក៏នាំគ្នាចាប់លោកប៉ូល និងលោកស៊ីឡាស អូសយកទៅជូនចៅក្រមនៅទីសាធារណៈ។
|
||
\v 20 ចៅក្រមនាំលោកទាំងពីរទៅជួបពួកអាជ្ញាធរ ពោលថា៖ «ជនជាតិយូដាទាំងនេះបង្កឲ្យមានចលាចល នៅក្នុងក្រុងយើង។
|
||
\v 21 គេនាំទំនៀមទម្លាប់ផ្សេងៗមកផ្សាយប្រាប់យើង ដែលមិនស្របច្បាប់សម្រាប់ជនជាតិរ៉ូម៉ាំង ក្នុងការទទួល ឬអនុវត្តតាមបានឡើយ»។
|
||
\s5
|
||
\p
|
||
\v 22 បណ្ដាជនក៏លើកគ្នាមកប្រឆាំងនឹងលោកទាំងពីរដែរ។ ពួកអាជ្ញាធរបានបញ្ជាឲ្យគេដោះសម្លៀកបំពាក់លោកប៉ូល និងលោកស៊ីឡាសចេញ រួចបញ្ជាឲ្យវាយនឹងរំពាត់។
|
||
\v 23 ក្រោយពីបានវាយលោកទាំងពីរច្រើនរំពាត់រួចហើយ គេក៏យកលោកទៅដាក់ក្នុងទីឃុំឃាំង ទាំងបញ្ជាឲ្យយាមកាមយ៉ាងម៉ឺងម៉ាត់ផង។
|
||
\v 24 បន្ទាប់ពីឆ្មាំគុកបានឮបញ្ជានេះ គេក៏យកលោកទាំងពីរទៅឃុំក្នុងគុកងងឹត និងដាក់ខ្នោះជើង។
|
||
\s5
|
||
\p
|
||
\v 25 ប្រមាណជាពាក់កណ្ដាលអធ្រាត្រ លោកប៉ូល និងលោកស៊ីឡាសនាំគ្នាអធិស្ឋាន និងច្រៀងសរសើរតម្កើងព្រះជាម្ចាស់ រូចអ្នកទោសឯទៀតៗស្ដាប់លោកទាំងពីរដែរ។
|
||
\v 26 រំពេចនោះ ស្រាប់តែមានរញ្ជួយផែនដីយ៉ាងខ្លាំង បណ្ដាលឲ្យកក្រើកដល់គ្រឹះនៅទីឃុំឃាំង រំពេចនោះ ទ្វារគុកទាំងប៉ុន្មានក៏របើកឡើងភ្លាម រីឯច្រវាក់ដែលគេដាក់អ្នកទោសក៏របូតចេញអស់ដែរ។
|
||
\s5
|
||
\v 27 ពេលនោះ ឆ្មាំគុកភ្ញាក់ឡើង ហើយបានឃើញទ្វារគុករបើក គាត់ក៏ហូតដាវបម្រុងនឹងសម្លាប់ខ្លួន ព្រោះនឹកស្មានថាអ្នកទោសរត់បាត់អស់ហើយ។
|
||
\p
|
||
\v 28 ប៉ុន្តែ លោកប៉ូលបានស្រែកឡើងយ៉ាងខ្លាំងៗថា៖ «កុំធ្វើបាបខ្លួនឯងអី ព្រោះយើងទាំងអស់គ្នានៅទីនេះទេ!»។
|
||
\s5
|
||
\p
|
||
\v 29 ឆ្មាំគុកសុំឲ្យគេយកភ្លើងមក រួចប្រញាប់ប្រញាល់ចូលទៅក្នុងគុក ហើយគាត់ក្រាបចុះនៅមុខលោកប៉ូល និងលោកស៊ីឡាសទាំងញាប់ញ័រ
|
||
\v 30 គាត់នាំលោកទាំងពីរចេញមកក្រៅ ពោលថា៖ «លោកម្ចាស់! តើខ្ញុំប្របាទត្រូវធ្វើយ៉ាងណា ដើម្បីឲ្យបានទទួលការសង្គ្រោះ?»។
|
||
\p
|
||
\v 31 លោកតបទៅគាត់វិញថា៖ «សូមជឿលើព្រះអម្ចាស់យេស៊ូទៅ នោះព្រះជាម្ចាស់នឹងសង្គ្រោះលោក ព្រមទាំងសង្គ្រោះក្រុមគ្រួសាររបស់លោកផងដែរ»។
|
||
\s5
|
||
\v 32 លោកទាំងពីរបានប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ប្រាប់គាត់ រួមជាមួយអ្នកទាំងប៉ុន្មានដែលនៅក្នុងផ្ទះគាត់។
|
||
\v 33 ពេលនោះ ឆ្មាំគុកនាំលោកទាំងពីរមកលាងស្នាមរបួសទាំងយប់ ហើយគាត់ និងក្រុមគ្រួសាររបស់គាត់ក៏បានទទួលពិធីជ្រមុជទឹកភ្លាម។
|
||
\v 34 គាត់បាននាំលោកប៉ូល និងលោកស៊ីឡាសឡើងទៅផ្ទះគាត់ រៀបចំម្ហូបអាហារជូន រួចគាត់ និងក្រុមគ្រួសាររបស់គាត់មានអំណរយ៉ាងខ្លាំង ដោយបានជឿលើព្រះជាម្ចាស់។
|
||
\s5
|
||
\p
|
||
\v 35 លុះភ្លឺឡើង ពួកអាជ្ញាធរបានចាត់តម្រួតឲ្យទៅប្រាប់ឆ្មាំគុកថា៖ «ចូរដោះលែងអ្នកទាំងនោះទៅ!»។
|
||
\p
|
||
\v 36 ឆ្មាំគុកបាននាំដំណឹងនេះទៅជម្រាបលោកប៉ូលថា៖ «ពួកអាជ្ញាធរបានចាត់គេមកប្រាប់ឲ្យដោះលែងលោកហើយ ដូច្នេះសូមលោកចេញទៅឲ្យបានសុខសាន្តចុះ»។
|
||
\s5
|
||
\p
|
||
\v 37 ប៉ុន្តែ លោកប៉ូលមានប្រសាសន៍ទៅតម្រួតទាំងនោះថា៖ «យើងជាជនជាតិរ៉ូម៉ាំង គេបានវាយយើងនឹងរំពាត់នៅមុខប្រជុំជន ដោយពុំបានជំនុំជម្រះជាមុន ហើយក៏យកយើងមកដាក់គុកទៀត។ តើពួកគេចង់ដោះលែងយើងដោយស្ងាត់ៗឬ? ទេ មិនបានទេ! លោកទាំងនោះត្រូវតែមកដោះលែងយើងផ្ទាល់តែម្ដងទើបបាន»។
|
||
\p
|
||
\v 38 ពួកតម្រួតនាំពាក្យនេះទៅជម្រាបពួកអាជ្ញាធរ។ កាលដឹងថា លោកប៉ូល និងលោកស៊ីឡាសមានសញ្ជាតិរ៉ូម៉ាំងដូច្នេះ ពួកអាជ្ញាធរភ័យខ្លាចជាខ្លាំង។
|
||
\v 39 ពួកអាជ្ញាធរសុំទោសលោកទាំងពីរ រួចដោះលែងលោក និងអង្វរឲ្យលោកចាកចេញពីក្រុងនោះផង។
|
||
\s5
|
||
\v 40 លោកប៉ូល និងលោកស៊ីឡាសចេញពីទីឃុំឃាំងចូលទៅផ្ទះរបស់នាងលីឌា។ នៅពេលប៉ូល និងស៊ីឡាសបានជួបពួកបងប្អូន ពួកលោកក៏លើកទឹកចិត្តគេ រួចលោកទាំងពីរនាំគ្នាធ្វើដំណើរចេញទៅ។
|
||
\s5
|
||
\c 17
|
||
\cl ជំពូក ១៧
|
||
\p
|
||
\v 1 លោកប៉ូល និងលោកស៊ីឡាសធ្វើដំណើរកាត់ក្រុងអាំភីប៉ូលី និងក្រុងអប៉ុឡូនា ហើយទៅដល់ក្រុងថេស្សាឡូនិក ដែលជាក្រុងមួយមានសាលាប្រជុំរបស់សាសន៍យូដា។
|
||
\v 2 លោកប៉ូលបានចូលទៅសាលាប្រជុំតាមទម្លាប់របស់លោក ព្រមទាំងវែកញែកគម្ពីរជាមួយពួកគេរាល់ថ្ងៃសប្ប័ទក្នុងអំឡុងបីសប្ដាហ៍។
|
||
\s5
|
||
\v 3 លោកបានបើកអត្ថបទគម្ពីរ ហើយបរិយាយពន្យល់ប្រាប់គេថា ជាការសំខាន់ណាស់ដែលព្រះគ្រិស្ដត្រូវតែរងទុក្ខវេទនា និងមានព្រះជន្មរស់ឡើងវិញ។ លោកមានប្រសាសន៍ថា៖ «ព្រះយេស៊ូនេះហើយ ដែលខ្ញុំបានជម្រាបប្រាប់បងប្អូនថាជាព្រះគ្រិស្ត»។
|
||
\v 4 ជនជាតិយូដាខ្លះយល់ស្របតាម ហើយចូលមករួបរួមជាមួយលោកប៉ូល និងលោកស៊ីឡាស មានទាំងជនជាតិក្រិក ដែលគោរពកោតខ្លាចព្រះជាម្ចាស់ជាច្រើនអ្នក និងមានស្ត្រីៗជាច្រើនក្នងចំណោមអ្នកធំក៏ចូលមករួបរួមដែរ។
|
||
\s5
|
||
\v 5 រីឯជនជាតិយូដាដែលមិនទាន់ជឿ គេមានចិត្តច្រណែន ហើយប្រមូលពួកពាលដែលនៅតាមផ្លូវមកបំបះបំបោរប្រជាជន ឲ្យកើតចលាចលក្នុងក្រុង។ គេបានទៅផ្ទះលោកយ៉ាសូន ក្នុងគោលបំណងចាប់លោកប៉ូល និងលោកស៊ីឡាស យកទៅឲ្យប្រជាជនកាត់ទោស។
|
||
\v 6 តែដោយគេរកលោកទាំងពីរមិនឃើញ គេក៏ចាប់លោកយ៉ាសូន និងបងប្អូនខ្លះទៀត អូសយកទៅជូនលោកអភិបាលក្រុង ទាំងស្រែកឡើងថា៖ «ពួកដែលបង្កការជ្រួលច្របល់ពេញពិភពលោកទាំងមូល បានមកដល់ទីនេះហើយ!។
|
||
\v 7 យ៉ាសូនបានទទួលពួកគេឲ្យស្នាក់នៅផ្ទះគាត់ ហើយអ្នកទាំងនោះបានប្រព្រឹត្តខុសនឹងព្រះរាជក្រឹត្យរបស់ព្រះចៅអធិរាជសេសារ ដ្បិតពួកគេប្រកាសថា មានស្ដេចមួយអង្គទៀត នាមយេស៊ូ»។
|
||
\s5
|
||
\v 8 ពាក្យនេះបានធ្វើឲ្យបណ្ដាជន និងលោកអភិបាលក្រុងខ្វល់ចិត្ត។
|
||
\v 9 គេបានសុំឲ្យលោកយ៉ាសូន និងអ្នកឯទៀតៗបង់ប្រាក់ធានា ទើបគេសុខចិត្តដោះលែងឲ្យទៅវិញ។
|
||
\s5
|
||
\p
|
||
\v 10 នៅយប់នោះ ពួកបងប្អូនបានបណ្ដោះលោកប៉ូល និងលោកស៊ីឡាសឲ្យចេញដំណើរទៅក្រុងបេរាភ្លាម។ លុះទៅដល់ហើយ លោកទាំងពីរក៏ចូលទៅក្នុងសាលាប្រជុំរបស់សាសន៍យូដា។
|
||
\v 11 សាសន៍យូដានៅក្រុងនេះ មានសន្ដានចិត្តល្អជាងសាសន៍យូដានៅក្រុងថេស្សាឡូនិក ដ្បិតគេបានទទួលព្រះបន្ទូលដោយចិត្តស្មោះសរ ហើយពិនិត្យពិច័យមើលគម្ពីរជារៀងរាល់ថ្ងៃ ដើម្បីឲ្យដឹងថា សេចក្ដីដែលលោកប៉ូល និងលោកស៊ីឡាសមានប្រសាសន៍ប្រាប់គេ ពិតជាត្រឹមត្រូវមែន ឬយ៉ាងណា។
|
||
\v 12 ក្នុងចំណោមពួកគេមានច្រើននាក់បានជឿ ហើយមានស្ត្រីៗអ្នកមុខអ្នកការជាតិក្រិក និងមានបុរសជាច្រើនបានជឿដែរ។
|
||
\s5
|
||
\v 13 ប៉ុន្តែ កាលសាសន៍យូដានៅក្រុងថេស្សាឡូនិកដឹងថា លោកប៉ូលផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្រុងបេរាដែរនោះ គេក៏នាំគ្នាមកបំបះបំបោរមហាជនឲ្យជ្រួលច្របល់ឡើង។
|
||
\v 14 ឃើញដូច្នោះ ពួកបងប្អូនបាននាំលោកប៉ូលឆ្ពោះទៅមាត់សមុទ្រភ្លាម រីឯលោកស៊ីឡាស និងលោកធីម៉ូថេវិញ ស្នាក់នៅទីនោះដដែល។
|
||
\v 15 ពួកអ្នកជូនដំណើរលោកប៉ូល បានមកជាមួយលោករហូតដល់ក្រុងអាថែន។ នៅពេលពួកគេត្រឡប់ទៅវិញ គេនាំពាក្យផ្ដែផ្ដាំពីលោកប៉ូល ទៅជម្រាបបលោកស៊ីឡាស និងលោកធីម៉ូថេឲ្យមកតាមលោកយ៉ាងប្រញាប់បំផុត។
|
||
\s5
|
||
\p
|
||
\v 16 ពេលលោកប៉ូលរង់ចាំលោកស៊ីឡាស និងលោកធីម៉ូថេ នៅក្រុងអាថែន លោកតឹងទ្រូងជាខ្លាំង ដោយឃើញមានរូបសំណាក់ពាសពេញក្នុងក្រុងនេះ។
|
||
\v 17 ដូច្នេះលោកបានជជែកសន្ទនាជាមួយសាសន៍យូដា និងជាមួយអ្នកដែលគោរពកោតខ្លាចព្រះជាម្ចាស់នៅក្នុងសាលាប្រជុំ ហើយរៀងរាល់ថ្ងៃ លោកសន្ទនាជាមួយអស់អ្នកដែលលោកជួបនៅតាមទីសាធារណៈក្នុងក្រុងនោះ។
|
||
\s5
|
||
\v 18 មានទស្សនវិទូខ្លះខាងអេពីគួរ និងខាងស្ដូអ៊ីក ក៏បានជួបលោកដែរ។ អ្នកខ្លះពោលថា៖ «តើអ្នកព្រោកប្រាជ្ញនេះចង់និយាយអំពីរឿងអ្វី?» ខ្លះទៀតពោលថា៖ «គាត់មើលទៅដូចជាអ្នកដែលប្រកាសប្រាប់មនុស្សពីព្រះចម្លែក»។ គេពោលដូច្នេះ មកពីឮលោកប៉ូលប្រកាសអំពីព្រះយេស៊ូ និងអំពីការរស់ឡើងវិញ។
|
||
\s5
|
||
\v 19 គេក៏នាំលោកយកទៅមុខសភាក្រុង នៅទួលអើរីយ៉ូស ហើយពោលមកលោកថា៖ «តើលោកអាចប្រាប់យើងឲ្យដឹង អំពីលទ្ធិថ្មីដែលលោកបង្រៀននោះបានទេ?
|
||
\v 20 ដ្បិតយើងបានឮលោកថ្លែងរឿងចំឡែកៗ ដូច្នេះយើងពិតជាចង់ដឹងអត្ថន័យណាស់។
|
||
\v 21 អ្នកក្រុងអាថែន និងជនបរទេសឯទៀតៗ ដែលរស់នៅក្នុងក្រុងនោះ មិនធ្វើអ្វីផ្សេងទៀតក្រៅពីនិយាយ ឬស្ដាប់រឿងថ្មីៗ។
|
||
\s5
|
||
\p
|
||
\v 22 ដូច្នេះលោកប៉ូលក្រោកឈរនៅកណ្ដាលអង្គប្រជុំនៅទួលអើរីយ៉ូស ហើយមានប្រសាសន៍ថា៖ «អស់លោកជាអ្នកក្រុងអាថែនអើយ! ខ្ញុំសង្កេតឃើញអ្នកថា អស់លោកជាអ្នកកាន់សាសនាខ្ជាប់ខ្ជួនណាស់។
|
||
\v 23 ពេលខ្ញុំដើរក្នុងទីក្រុង ខ្ញុំឃើញមានបូជនីយដ្ឋានទាំងប៉ុន្មាន ដែលអស់លោកគោរពបូជា ហើយខ្ញុំក៏បានឃើញអាសនៈមួយដែលមានចារឹកអក្សរថា៖ «សូមឧទ្ទិសដល់ព្រះដែលយើងពុំស្គាល់»។ ខ្ញុំចង់ប្រកាសប្រាប់ថា អស់លោកថ្វាយបង្គំព្រះដែលអស់លោកពុំស្គាល់។
|
||
\s5
|
||
\p
|
||
\v 24 ព្រះជាម្ចាស់ដែលបានបង្កើតពិភពលោក និងបង្កើតអ្វីៗសព្វសារពើនៅក្នុងពិភពលោកនេះ ព្រះអង្គជាព្រះអម្ចាស់នៃស្ថានបរមសុខ និងផែនដី ព្រះអង្គមិនគង់នៅក្នុងព្រះវិហារ ដែលមនុស្សសង់នោះឡើយ។
|
||
\v 25 ព្រះអង្គក៏មិនត្រូវការឲ្យមនុស្សបីបាច់ថែរក្សាព្រះអង្គដែរ ព្រោះព្រះអង្គទេតើដែលបានប្រទានជីវិត ប្រទានដង្ហើម និងប្រទានរបស់សព្វសារពើដល់មនុស្ស។
|
||
\s5
|
||
\v 26 ព្រះអង្គប្រទានឲ្យប្រជាជាតិនានា កើតចេញមកពីមនុស្សតែម្នាក់ ហើយឲ្យគេរស់នៅពាសពេញលើផែនដីទាំងមូល ទាំងកំណត់រដូវកាល និងកំណត់ព្រំដែនឲ្យមនុស្សរស់នៅ
|
||
\v 27 ហេតុដូច្នេះបានជាគេគួរស្វែងរកព្រះជាម្ចាស់ ប្រហែលជាគេនឹងរកព្រះអង្គឃើញ។ តាមពិត ព្រះជាម្ចាស់មិនគង់នៅឆ្ងាយពីយើងម្នាក់ៗទេ។
|
||
\s5
|
||
\v 28 ដ្បិតយើងមានជីវិត មានចលនា និងមានភាវៈជាមនុស្សក្នុងព្រះអង្គ ដូចអ្នកកវីម្នាក់របស់អស់លោកតែងពោលថា៖ “យើងក៏ជាពូជរបស់ព្រះអង្គដែរ”។
|
||
\p
|
||
\v 29 ហេតុនេះ ប្រសិនបើយើងពិតជាពូជរបស់ព្រះជាម្ចាស់មែន យើងមិនត្រូវគិតថា ព្រះអង្គមានសណ្ឋានដូចរូបសំណាក់ ធ្វើពីមាស ប្រាក់ ឬថ្មដែលជាក្បាច់រចនាតាមការនឹកឃើញរបស់មនុស្សនោះឡើយ។
|
||
\s5
|
||
\v 30 ដូច្នេះ ព្រះជាម្ចាស់មិនប្រកាន់ទោសមនុស្សលោក ដែលប្រព្រឹត្តអំពើមិនគប្បីនោះឡើយ តែឥឡូវនេះ ព្រះអង្គបង្គាប់ឲ្យមនុស្សទាំងអស់រស់នៅគ្រប់ទីកន្លែង បានកែប្រែចិត្ត។
|
||
\v 31 ដ្បិតព្រះអង្គបានកំណត់ថ្ងៃមួយទុក ដើម្បីវិនិច្ឆ័យទោសមនុស្ស តាមសេចក្ដីសុចរិត ដោយសារបុរសម្នាក់ដែលព្រះអង្គបានតែងតាំង។ ព្រះអង្គបានប្រោសបុរសនោះឲ្យរស់ឡើងវិញទុកជាភស្ដុតាងសម្រាប់មនុស្សទាំងអស់»។
|
||
\s5
|
||
\p
|
||
\v 32 កាលពួកគេបានឮសូរពាក្យ “រស់ឡើងវិញ” ដូច្នេះ អ្នកខ្លះក៏ចំអកអោយលោកប៉ូល អ្នកខ្លះទៀតពោលថា៖ «ចាំលើកក្រោយ យើងនឹងស្ដាប់លោកមានប្រសាសន៍អំពីរឿងនេះទៀត»។
|
||
\v 33 បន្ទាប់មក លោកប៉ូលក៏ចាកចេញពីចំណោមពួកគេ។
|
||
\v 34 ប៉ុន្តែ មានអ្នកខ្លះបានមកចូលរួមជាមួយលោកហើយជឿ រូមទាំងលោកឌេវនីស ជាសមាជិកសភាក្រុង នៅទួលអើរីយ៉ូស និងមានស្ត្រីម្នាក់ឈ្មោះនាងដាម៉ារីស ព្រមទាំងអ្នកឯទៀតៗផង។
|
||
\s5
|
||
\c 18
|
||
\cl ជំពូក ១៨
|
||
\p
|
||
\v 1 ក្រោយមក លោកប៉ូលបានចាកចេញពីក្រុងអាថែន ហើយធ្វើដំណើរឆ្ពោះទៅក្រុងកូរិនថូស។
|
||
\v 2 នៅក្រុងនោះ លោកបានជួបជនជាតិយូដាម្នាក់ ឈ្មោះអគីឡា ជាអ្នកស្រុកប៉ុនតុស និងនាងព្រីស៊ីលជាភរិយា អ្នកទាំងពីរទើបនឹងមកពីស្រុកអ៊ីតាលី ព្រោះព្រះចៅអធិរាជក្លូឌាស បានចេញបញ្ជាអោយជនជាតិយូដាទាំងអស់ចាកចេញពីក្រុងរ៉ូម។ លោកប៉ូលបានទៅជួបអ្នកទាំងពីរ
|
||
\v 3 ហើយស្នាក់នៅ និងធ្វើការជាមួយគេ ព្រោះលោកមានមុខរបរដូចគ្នា គឺត្បាញក្រណាត់សសម្រាប់បោះជំរំ។
|
||
\s5
|
||
\v 4 ដូច្នេះ រៀងរាល់ថ្ងៃសប្ប័ទ លោកប៉ូលតែងតែមានប្រសាសន៍ក្នុងសាលាប្រជុំ។ លោកណែនាំទាំងសាសន៍យូដា ទាំងសាសន៍ក្រិកឲ្យជឿ។
|
||
\v 5 កាលលោកស៊ីឡាស និងលោកធីម៉ូថេធ្វើដំណើរពីស្រុកម៉ាសេដូនមកដល់ហើយ លោកប៉ូលក៏ចំណាយពេលទាំងអស់របស់លោក ដើម្បីប្រកាសព្រះបន្ទូល។ លោកបានបញ្ជាក់ប្រាប់សាសន៍យូដាថា ព្រះយេស៊ូពិតជាព្រះគ្រិស្ដ។
|
||
\v 6 ពេលសាសន៍យូដាបានប្រឆាំង និងជេរប្រមាថលោក លោកក៏រលាស់ធូលីដីពីអាវរបស់លោកទាំងមានប្រសាសន៍ថា៖ «បើអ្នករាល់គ្នាវិនាសបាត់បង់នោះ គឺមកតែពីកំហុសរបស់អ្នករាល់គ្នាផ្ទាល់ប៉ុណ្ណោះ គ្មានជាប់ជំពាក់អ្វីជាមួយខ្ញុំទេ។ ចាប់ពីពេលនេះ ខ្ញុំនឹងទៅរកសាសន៍ដទៃវិញ»។
|
||
\s5
|
||
\v 7 ដូច្នេះ លោកក៏ចាកចេញពីទីនោះឆ្ពោះទៅផ្ទះបុរសម្នាក់ ឈ្មោះយូស្ទូសជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់។ ផ្ទះគាត់នៅជាប់នឹងសាលាប្រជុំ។
|
||
\v 8 លោកគ្រីសប៉ុស ដែលជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ និងក្រុមគ្រួសាររបស់លោកវិញ ក៏ជឿលើព្រះអម្ចាស់ដែរ។ មានអ្នកក្រុងកូរិនថូសជាច្រើនទៀត បានស្ដាប់លោកប៉ូលហើយជឿ ព្រមទាំងទទួលពិធីជ្រមុជទឹកផងដែរ។
|
||
\s5
|
||
\v 9 យប់មួយ លោកប៉ូលនិមិត្តឃើញព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «កុំខ្លាចអី! ត្រូវនិយាយតទៅទៀត កុំនៅស្ងៀមឡើយ។
|
||
\v 10 ដ្បិតយើងស្ថិតនៅជាមួយអ្នកហើយ ពុំមាននរណាអាចធ្វើបាបអ្នកបានទេ ព្រោះនៅក្រុងនេះ មានមនុស្សជាច្រើនជាប្រជារាស្ត្ររបស់យើង»។
|
||
\v 11 លោកប៉ូលស្នាក់នៅក្រុងកូរិនថូស អស់រយៈពេលមួយឆ្នាំប្រាំមួយខែ លោកបង្រៀនព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់អ្នកក្រុងនោះ។
|
||
\s5
|
||
\p
|
||
\v 12 នៅគ្រាដែលលោកកាលីយ៉ូកាន់តំណែងជារាជប្រតិភូរបស់ព្រះចៅអធិរាជរ៉ូម៉ាំងនៅស្រុកអាខៃ សាសន៍យូដាបានសមគំនិតគ្នាប្រឆាំងនឹងលោកប៉ូល ហើយនាំលោកយកទៅសាលាកាត់ក្ដី
|
||
\v 13 ទាំងចោទថា៖ «ជននេះបញ្ចុះបញ្ចូលមនុស្សម្នាឲ្យគោរពថ្វាយបង្គំព្រះជាម្ចាស់ តាមរបៀបមួយខុសច្បាប់»។
|
||
\s5
|
||
\v 14 ពេលលោកប៉ូលបម្រុងនឹងហាមាត់និយាយ លោកកាលីយ៉ូមានប្រសាសន៍ទៅកាន់ជនជាតិយូដាថា៖ «ជនជាតិយូដាអើយ ប្រសិនបើរឿងនេះទាក់ទងនឹងបទឧក្រិដ្ឋ ឬបទល្មើសណាមួយនោះ ខ្ញុំមុខជាសុខចិត្តស្ដាប់អ្នករាល់គ្នាមិនខាន។
|
||
\v 15 តែបើជារឿងជជែកវែកញែកស្ដីអំពីពាក្យពេចន៍ អំពីឈ្មោះ ឬអំពីធម៌វិន័របស់អ្នករាល់គ្នាទេនោះ ចូរដោះស្រាយខ្លួនឯងទៅ។ ខ្ញុំមិនព្រមកាត់ក្ដីឲ្យអ្នករាល់គ្នាអំពីរឿងនេះឡើយ»។
|
||
\s5
|
||
\v 16 លោកក៏ដេញពួកគេចេញពីសាលាកាត់ក្ដី។
|
||
\v 17 ពេលនោះ ពួកគេនាំគ្នាចាប់លោកសូស្តែនជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ មកវាយនៅមុខសាលាកាត់ក្ដី តែលោកកាលីយ៉ូមិនអើពើទេ។
|
||
\s5
|
||
\p
|
||
\v 18 បន្ទាប់ពីលោកប៉ូលបានស្នាក់នៅក្រុងកូរិនថូសជាយូរថ្ងៃក្រោយមក លោកក៏ជម្រាបលាពួកបងប្អូន រូចចុះសំពៅឆ្ពោះទៅស្រុកស៊ីរី ដោយមាននាងព្រីស៊ីល និងលោកអគីឡាជូនដំណើរទៅជាមួយដែរ។ លោកបានកោរសក់លាបំណន់មុនពេលលោកចាកចេញ នៅកំពង់ផែកេងគ្រា។
|
||
\v 19 លុះមកដល់ក្រុងអេភេសូ លោកប៉ូលក៏ជម្រាបលានាងព្រីស៊ីល និងលោកអគីឡា។ លោកបានចូលទៅសាលាប្រជុំ ហើយសន្ទនាជាមួយសាសន៍យូដា។
|
||
\s5
|
||
\v 20 ពួកគេបានអង្វរសុំឲ្យលោកប៉ូលស្នាក់នៅទីនោះមួយរយៈទៀត តែលោកមិនព្រមទេ។
|
||
\v 21 លោកជម្រាបលាគេទាំងពោលថា៖ «ប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងវិលមករកបងប្អូនវិញ» រួចលោកចុះសំពៅចេញពីក្រុងអេភេសូ។
|
||
\s5
|
||
\p
|
||
\v 22 កាលធ្វើដំណើរមកដល់ក្រុងសេសារា លោកបានឡើងទៅសួរសុខទុក្ខក្រុមជំនុំយេរូសាឡឹម ហើយលោកបន្តដំណើរទៅដល់ក្រុងអន់ទីយ៉ូក។
|
||
\v 23 ក្រោយពីបានស្នាក់នៅក្រុងអន់ទីយ៉ូកយូរបន្តិចមក លោកក៏ចេញដំណើរបន្តទៀត ដោយឆ្លងកាត់ស្រុកកាឡាទី និងស្រុកព្រីគា ហើយបានលើកទឹកចិត្តពួកសិស្សនៅទីនោះផង។
|
||
\s5
|
||
\p
|
||
\v 24 ឥឡូវមានជនជាតិយូដាម្នាក់ ឈ្មោះអប៉ូឡូស មានកំណើតជាអ្នកស្រុកអលេក្សានទ្រា បានមកនៅក្រុងអេភេសូ។ គាត់ជាមនុស្សមានវោហារ ហើយស្គាល់គម្ពីរយ៉ាងល្អិតល្អន់។
|
||
\v 25 គាត់បានទទួលការអប់រំអំពីមាគ៌ារបស់ព្រះអម្ចាស់។ គាត់ប្រកាសព្រះបន្ទូល ហើយប៉ិនប្រសប់បង្រៀនគេយ៉ាងច្បាស់លាស់ អំពីព្រះយេស៊ូដោយចិត្តឧស្សាហ៍មោះមុត ប៉ុន្តែគាត់ដឹងត្រឹមតែពិធីជ្រមុជទឹករបស់លោកយ៉ូហានប៉ុណ្ណោះ។
|
||
\v 26 គាត់បានបង្រៀនគេក្នុងសាលាប្រជុំដោយចិត្តអង់អាច។ កាលនាងព្រីស៊ីល និងលោកអគីឡាបានឮគាត់បង្រៀនដូច្នេះ ក៏អញ្ជើញគាត់ទៅជាមួយ ព្រមទាំងពន្យល់គាត់ឲ្យរឹតតែស្គាល់មាគ៌ារបស់ព្រះជាម្ចាស់ថែមទៀត។
|
||
\s5
|
||
\v 27 ដោយលោកអប៉ូឡូសមានបំណងធ្វើដំណើរទៅកាន់ស្រុកអាខៃ ពួកបងប្អូនក៏នាំគ្នាលើកទឹកចិត្តគាត់អោយទៅ ថែមទាំងសរសេរសំបុត្រទៅជំរាបពួកសិស្សនៅស្រុកនោះអោយទទួលស្វាគមន៍គាត់ផង។ លុះទៅដល់ គាត់បានខ្នះខ្នែងជួយអស់អ្នកនៅទីនោះដែលបានទទួលជឿ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់។
|
||
\v 28 ដ្បិតគាត់ចេះផ្ចាញ់សាសន៍យូដានៅមុខប្រជុំជនទាំងអស់ និងវែកញែកគម្ពីរ បញ្ជាក់ប្រាប់គេថា ព្រះយេស៊ូពិតជាព្រះគ្រិស្ដមែន។
|
||
\s5
|
||
\c 19
|
||
\cl ជំពូក ១៩
|
||
\p
|
||
\v 1 ពេលដែលលោកអប៉ូឡូសនៅក្រុងកូរិនថូស លោកប៉ូលបានឆ្លងកាត់តំបន់ខ្ពង់រាប ហើយធ្វើដំណើរមកដល់ក្រុងអេភេសូ លោកបានជួបសិស្សខ្លះ
|
||
\v 2 ហើយសួរថា៖ «កាលបងប្អូនចាប់ផ្ដើមជឿនោះ តើបងប្អូនទទួលព្រះវិញ្ញាណដ៏វិសុទ្ធហើយឬនៅ?»។ គេតបមកលោកវិញថា៖ «យើងខ្ញុំមិនដែលទាំងឮថា មានព្រះវិញ្ញាណដ៏វិសុទ្ធផង»។
|
||
\s5
|
||
\p
|
||
\v 3 លោកប៉ូលសួរគេទៀតថា៖ «ដូច្នេះ តើបងប្អូនបានទទួលពិធីជ្រមុជទឹកណា?»។ គេតបថា៖ «ពិធីជ្រមុជទឹករបស់លោកយ៉ូហាន»។
|
||
\p
|
||
\v 4 លោកប៉ូលក៏មានប្រសាសន៍ថា៖ «លោកយ៉ូហានបានធ្វើពិធីជ្រមុជទឹកឲ្យអស់អ្នកដែលកែប្រែចិត្តគំនិត ទាំងមានប្រសាសន៍ប្រាប់ប្រជាជនឲ្យជឿលើព្រះអង្គ ដែលយាងមកក្រោយលោក គឺព្រះយេស៊ូនេះហើយ»។
|
||
\s5
|
||
\v 5 ក្រោយបានឮលោកប៉ូលមានប្រសាសន៍ដូច្នោះ ពួកសិស្សក៏ទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះអម្ចាស់យេស៊ូ។
|
||
\v 6 លោកប៉ូលបានដាក់ដៃលើគេ ព្រះវិញ្ញាណដ៏វិសុទ្ធក៏យាងមកសណ្ឋិតលើគេ ហើយគេនាំគ្នានិយាយភាសាចំឡែកអស្ចារ្យ និងថ្លែងព្រះបន្ទូលផង។
|
||
\v 7 អ្នកទាំងនោះមានគ្នាទាំងអស់ប្រមាណដប់ពីរនាក់។
|
||
\s5
|
||
\p
|
||
\v 8 លោកប៉ូលបានចូលទៅសាលាប្រជុំ ហើយមានប្រសាសន៍ដោយចិត្តអង់អាចអស់ពេលបីខែ ទាំងសន្ទនាជាមួយពួកគេ និងខិតខំណែនាំពួកគេឲ្យជឿលើព្រះរាជ្យរបស់ព្រះជាម្ចាស់។
|
||
\v 9 ប៉ុន្តែ ដោយសាសន៍យូដាខ្លះនៅតែមានចិត្តមានះមិនព្រមជឿ ថែមទាំងប្រមាថមាគ៌ារបស់ព្រះអម្ចាស់នៅមុខប្រជុំជនផង។ ដូច្នេះលោកប៉ូលក៏ចាកចេញពីពួកគេ រូចនាំសិស្សទៅដាច់ឡែក ហើយបង្រៀនគេជារៀងរាល់ថ្ងៃនៅក្នុងសាលាទីរ៉ាណុស។
|
||
\v 10 លោកបានបង្រៀនគេអស់ពេលពីរឆ្នាំ គឺរហូតទាល់តែអ្នកស្រុកអាស៊ីទាំងអស់ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក បានឮព្រះបន្ទូលរបស់ព្រះអម្ចាស់។
|
||
\s5
|
||
\v 11 ព្រះជាម្ចាស់បានធ្វើការអស្ចារ្យដ៏ធំៗជាច្រើនតាមរយៈលោកប៉ូល
|
||
\v 12 ហើយសូម្បីតែគេយកក្រណាត់ ឬកន្សែងដែលបានប៉ះលោកប៉ូលមកដាក់ពីលើអ្នកជំងឺ អ្នកជំងឺនឹងបានជា ហើយវិញ្ញាណអាក្រក់ក៏នឹងចេញពីគេទៅដែរ។
|
||
\s5
|
||
\p
|
||
\v 13 មានគ្រូដេញវិញ្ញាណអាក្រក់ជាតិយូដាខ្លះ តែងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ។ ពួកគេចង់ដេញវិញ្ញាណអាក្រក់ចេញពីមនុស្សដោយប្រើព្រះនាមព្រះអម្ចាស់យេស៊ូ គឺគេនិយាយទៅវិញ្ញាណអាក្រក់ថា៖ «យើងបញ្ជាពួកឯង ក្នុងព្រះនាមព្រះយេស៊ូដែលលោកប៉ូលប្រកាស ចូរចេញទៅ»។
|
||
\v 14 កូនប្រុសទាំងប្រាំពីររបស់លោកស្កេវ៉ាដែលជានាយកបូជាចារ្យរបស់សាសន៍យូដា ក៏បានធ្វើដូច្នេះដែរ។
|
||
\s5
|
||
\p
|
||
\v 15 វិញ្ញាណអាក្រក់បានតបមកអ្នកទាំងនោះវិញថា៖ «យើងស្គាល់ព្រះយេស៊ូ ហើយក៏ស្គាល់លោកប៉ូលដែរ ចុះឯងរាល់គ្នាវិញជានរណា?»។
|
||
\v 16 អ្នកដែលមានវិញ្ញាណអាក្រក់ចូលបានស្ទុះមកសង្កត់ពួកគេជាប់ ហើយវិញ្ញាណអាក្រក់មានកម្លាំងជាង រហូតទាល់តែធ្វើឲ្យអ្នកទាំងនោះរត់ចេញពីផ្ទះ របូតខោ របូតអាវ និងត្រូវរបួសទៀតផង។
|
||
\v 17 មនុស្សម្នានៅក្រុងអេភេសូ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក បានដឹងរឿងនេះ ហើយខ្លាចគ្រប់ៗគ្នា ដូច្នេះគេនាំគ្នាលើកតម្កើងព្រះនាមព្រះអម្ចាស់យេស៊ូ។
|
||
\s5
|
||
\v 18 មានអ្នកជឿជាច្រើននាក់ បាននាំគ្នាមកទទួលសារភាពជាសាធារណៈនូវអំពើដែលខ្លួនធ្លាប់ប្រព្រឹត្ត។
|
||
\v 19 អស់អ្នកដែលធ្លាប់ប្រព្រឹត្តអំពើអាបធ្មប់ ក៏បានយកក្បួនតម្រារបស់ខ្លួនមកដុតចោល នៅមុខគេឯងទាំងអស់គ្នាផង។ គេបានគិតគូររបស់ទាំងនោះ ឃើញថាមានតម្លៃប្រាំម៉ឺនដួង។
|
||
\v 20 ដូច្នេះព្រះបន្ទូលរីកចំរើន និងមានប្រសិទ្ធភាពកាន់តែខ្លាំងឡើងៗ។
|
||
\s5
|
||
\p
|
||
\v 21 ក្រោយលោកប៉ូលបានបំពេញព័ន្ធកិច្ចរបស់លោកហើយ ព្រះវិញ្ញាណណែនាំលោកប៉ូលឲ្យសំរេចចិត្តទៅក្រុងយេរូសាឡឹម ដោយធ្វើដំណើរឆ្លងកាត់ស្រុកម៉ាសេដូន និងស្រុកអាខៃ។ លោកមានប្រសាសន៍ថា៖ «កាលណាទៅដល់ស្រុកនោះខ្ញុំត្រូវតែទៅក្រុងរ៉ូមទៀត»។
|
||
\v 22 លោកបានចាត់សហការីរបស់លោកពីររូប គឺលោកធីម៉ូថេ និងលោកអេរ៉ាស្ទុសឲ្យទៅស្រុកម៉ាសេដូនមុន។ ប៉ុន្តែលោកស្នាក់នៅក្នុងស្រុកអាស៊ីមួយរយៈពេលសិន។
|
||
\s5
|
||
\p
|
||
\v 23 នៅគ្រានោះ មានកើតការបះបោរមួយយ៉ាងខ្លាំងព្រោះតែមាគ៌ារបស់ព្រះអម្ចាស់។
|
||
\v 24 មានជាងចម្លាក់ម្នាក់ឈ្មោះដេមេទ្រាស ដែលបានធ្វើរូបវិហាររបស់ព្រះនាងឌីអានពីប្រាក់ ហើយគាត់បានផ្ដល់កំរៃជាច្រើនដល់ពួកកូនជាង។
|
||
\v 25 គាត់បានប្រមូលកូនជាងរបស់គាត់ និងអស់អ្នកដែលមានមុខជំនួញដូចគ្នាមក រួចពោលថា៖ «បងប្អូនអើយ បងប្អូនជ្រាបស្រាប់ហើយថា យើងបានរកកំរៃបានច្រើនក៏ដោយសារតែមុខជំនួញនេះ។
|
||
\s5
|
||
\v 26 បងប្អូនក៏បានឃើញបានឮដែរថា ឈ្មោះប៉ូលនោះបញ្ចុះបញ្ចូលនាំមហាជនឲ្យទៅតាមគាត់ មិនត្រឹមតែនៅក្រុងអេភេសូនេះប៉ុណ្ណោះទេ គឺសឹងតែពេញស្រុកអាស៊ីទាំងមូលថែមទៀតផង។ លោកពោលថា រូបព្រះដែលធ្វើដោយដៃមនុស្ស មិនមែនជាព្រះឡើយ។
|
||
\v 27 វាមិនត្រឹមតែជាគ្រោះថ្នាក់នោះទេ តែវានឹងធ្វើឲ្យមុខជំនួញរបស់យើងគ្មានគេត្រូវការ ថែមទាំងធ្វើឲ្យព្រះវិហារនៃព្រះនាងឌីអាន គ្មានតម្លៃទៀតទេ។ បន្ទាប់មក កិត្តិនាមរបស់ព្រះនាងដែលអ្នកស្រុកអាស៊ី និងសកលលោកទាំងមូលធ្លាប់ថ្វាយបង្គំ មុខជាអន់ថយទៀត»។
|
||
\s5
|
||
\p
|
||
\v 28 កាលបានឮពាក្យនេះហើយ គេខឹងយ៉ាងខ្លាំង ក៏នាំគ្នាស្រែកឡើងថា៖ «ព្រះនាងឌីអានជាព្រះរបស់អ្នកក្រុងអេភេសូ ទ្រង់ប្រសើរឧត្ដម!»។
|
||
\v 29 ទីក្រុងទាំងមូលកើតវឹកវរ ហើយគេនាំគ្នាស្រូតដើរតម្រង់ទៅលានមហោស្រព។ ពួកគេអូសទាញអ្នកមកជាមួួយលោកប៉ូល គឺលោកកៃយុស និងលោកអើរីស្ដាកជាអ្នកស្រុកម៉ាសេដូនឲ្យទៅជាមួយដែរ។
|
||
\s5
|
||
\v 30 លោកប៉ូលមានបំណងទៅជួបប្រជាជន ប៉ុន្តែពួកសិស្សបានឃាត់លោកមិនឲ្យទៅ។
|
||
\v 31 សូម្បីតែមន្ត្រីក្រុងខ្លះដែលជាមិត្តភក្ដិរបស់លោក ក៏បានចាត់គេឲ្យទៅជម្រាបលោក មិនឲ្យទៅលានមហោស្រពដែរ។
|
||
\v 32 អ្នកខ្លះស្រែកយ៉ាងនេះ អ្នកខ្លះស្រែកយ៉ាងនោះ ដ្បិតមានកើតច្របូកច្របល់ពេញអង្គប្រជុំទាំងមូល ហើយមានអ្នកខ្លះមិនដឹងថា គេមកប្រជុំគ្នារឿងអ្វីផង។
|
||
\s5
|
||
\v 33 ពេលនោះ ជនជាតិយូដាបានរុញបុរសម្នាក់ ឈ្មោះអលេក្សានត្រុសឲ្យចេញពីក្នុងចំណោមបណ្ដាជន ឡើងទៅឈរនៅខាងមុខ។ អលេក្សានត្រុសក៏លើកដៃធ្វើសញ្ញា ព្រោះគាត់ចង់ឆ្លើយនៅមុខប្រជាជន។
|
||
\v 34 ប៉ុន្តែកាលប្រជាជនឃើញថា គាត់ជាជនជាតិយូដា គេក៏ស្រែកឡើងដោយសម្លេងតែមួយព្រមគ្នាអស់រយៈពេលជិតពីរម៉ោងថា៖ «ព្រះនាងឌីអានជាព្រះរបស់អ្នកក្រុងអេភេសូ ទ្រង់ប្រសើរឧត្ដម!»។
|
||
\s5
|
||
\v 35 នៅពេលលោកលេខាធិការក្រុងបានឃាត់បណ្ដាជន ឲ្យនៅស្ងៀមដោយពោលថា៖ «បងប្អូនជាអ្នកក្រុងអេភេសូអើយ! តើនរណាមិនដឹងថា ក្រុងអេភេសូជាក្រុងរបស់ព្រះនាងឌីអានជាព្រះដ៏ប្រសើរឧត្ដម និងជាក្រុងដែលមានរូបសំណាក់ធ្លាក់ចុះពីស្ថានសួគ៌មកនោះ?
|
||
\v 36 ត្រង់នេះគ្មាននរណាអាចជំទាស់បានទេ សូមបងប្អូននៅស្ងៀមទៅ កុំប្រព្រឹត្តដោយឥតពិចារណាដូច្នេះ។
|
||
\v 37 បងប្អូនបាននាំអ្នកទាំងនេះមកទីនេះ ដែលពួកគេមិនបានប្លន់ព្រះវិហារ ឬក៏ពោលពាក្យអ្វីប្រមាថព្រះនាងរបស់យើងទេ។
|
||
\s5
|
||
\v 38 ប្រសិនបើលោកដេមេទ្រាស និងពួកជាងដែលនៅជាមួយគាត់មានរឿងអ្វីទាស់នឹងនរណា ត្រូវនាំពាក្យបណ្ដឹងមកជូនអស់លោកជារាជប្រតិភូ រកយុត្តិធម៌ឲ្យនៅថ្ងៃជំនុំជម្រះទៅ។
|
||
\v 39 ប្រសិនបើបងប្អូនចង់តវ៉ាអំពីរឿងអ្វីទៀតនោះ ចាំដល់ពេលមានអង្គប្រជុំពេញច្បាប់ គេនឹងដោះស្រាយជូន។
|
||
\v 40 បើមិនដូច្នោះទេ សុំប្រយ័ត្ន ក្រែងយើងត្រូវជាប់ចោទថាជាអ្នកបះបោរ ព្រោះតែរឿងរ៉ាវដែលកើតមានឡើងនៅថ្ងៃនេះ។ គ្មានមូលហេតុណាសម្រាប់ការប្រជុំនេះទេ ហើយយើងក៏មិនអាចពន្យល់បាន»។
|
||
\v 41 គាត់មានប្រសាសន៍ដូច្នេះរួចហើយ ក៏ប្រាប់អង្គប្រជុំឲ្យបញ្ចប់។
|
||
\s5
|
||
\c 20
|
||
\cl ជំពូក ២០
|
||
\p
|
||
\v 1 បន្ទាប់ពីចលាចលនោះបានបញ្ចប់ លោកប៉ូលក៏ហៅពួកសិស្សមកលើកទឹកចិត្ត រួចជំរាបលាពួកគេ ធ្វើដំណើរទៅស្រុកម៉ាសេដូន។
|
||
\v 2 លោកធ្វើដំណើរកាត់ស្រុកនោះ ទាំងមានប្រសាសន៍លើកទឹកចិត្តអ្នកជឿយ៉ាងច្រើនផង។ បន្ទាប់មក លោកក៏បានទៅដល់ស្រុកក្រិក។
|
||
\v 3 លោកស្នាក់នៅស្រុកនោះអស់រយៈពេលបីខែ។ ពេលលោកហៀបនឹងចុះសំពៅធ្វើដំណើរទៅស្រុកស៊ីរី ជនជាតិយូដាបានឃុបឃិតគ្នាប៉ុនប៉ងធ្វើបាបលោក។ លោកជ្រាបដូច្នេះ ក៏សម្រេចចិត្តវិលត្រឡប់ទៅវិញ កាត់តាមស្រុកម៉ាសេដូន។
|
||
\s5
|
||
\v 4 អ្នកដែលបានរួមដំណើរជាមួយលោកនៅពេលនោះ មានលោកសូប៉ាត្រុស កូនរបស់លោកពីរូស ជាអ្នកស្រុកបេរា លោកអើរីស្ដាក និងលោកសេគុនដុស ជាអ្នកស្រុកថេស្សាឡូនិក លោកកៃយុសជាអ្នកស្រុកឌើបេ លោកធីម៉ូថេ ព្រមទាំងលោកទីឃីកុស និងលោកត្រូភីម ជាអ្នកស្រុកអាស៊ីផង។
|
||
\v 5 បងប្អូនទាំងនេះបានចេញដំណើរទៅមុនហើយរង់ចាំយើងនៅក្រុងត្រូអាស។
|
||
\v 6 ចំណែកឯយើងវិញ ក្រោយថ្ងៃបុណ្យនំបុ័ងឥតមេ យើងចេញពីក្រុងភីលីពទៅតាមសំពៅ ហើយប្រាំថ្ងៃក្រោយមក យើងក៏បានទៅដល់ក្រុងត្រូអាស ជួបជុំនឹងពួកគេ រួចស្នាក់នៅទីនោះប្រាំពីរថ្ងៃ។
|
||
\s5
|
||
\p
|
||
\v 7 នៅថ្ងៃទីមួយក្នុងសប្ដាហ៍នោះយើងបានជួបជុំគ្នាដើម្បីធ្វើពិធីកាច់នំបុ័ង លោកមានប្រសាសន៍ទៅកាន់អង្គប្រជុំ។ លោកប៉ូលត្រូវចេញដំណើរនៅថ្ងៃបន្ទាប់ ហើយអធិប្បាយរហូតដល់ពាក់កណ្ដាលអធ្រាត្រ។
|
||
\v 8 ក្នុងបន្ទប់ដែលយើងប្រជុំគ្នានៅជាន់ខាងលើ មានចង្កៀងជាច្រើន។
|
||
\s5
|
||
\v 9 ពេលលោកប៉ូល កំពុងតែមានប្រសាសន៍ យ៉ាងយូរនោះ យុវជនម្នាក់ឈ្មោះ អ៊ើទីកុស អង្គុយនៅលើមាត់បង្អួច ហើយលង់លក់ ក៏ដាច់ផ្ងារធ្លាក់ពីជាន់ទីបីមកក្រោម។ ពេលគេលើកគាត់ឡើង គាត់ស្លាប់បានទៅហើយ។
|
||
\v 10 លោកប៉ូលក៏ចុះទៅខាងក្រោម ឱនពីលើអ៊ើទីកុស ត្រកងគាត់លើកឡើងទាំងពោលថា៖ «សូមបងប្អូនកុំបារម្ភឲ្យសោះ គាត់នៅរស់ទេ!»។
|
||
\s5
|
||
\v 11 ពេលលោកឡើងទៅខាងលើវិញ ក៏ធ្វើពិធីកាច់នំបុ័ង និងបរិភោគ។ បន្ទាប់មក លោកមានប្រសាសន៍បន្តទៅទៀតយ៉ាងយូរ រហូតដល់ភ្លឺ ទើបលោកចេញដំណើរទៅ។
|
||
\v 12 ពួកគេបាននាំយកយុវជនដែលនៅរស់មានជីវិតនោះត្រឡប់ទៅវិញ ហើយពួកគេធូរបានស្រាលក្នុងចិត្តឥតឧបមា។
|
||
\s5
|
||
\p
|
||
\v 13 រីឯយើងវិញ យើងបានចុះសំពៅទៅមុនធ្វើដំណើរដល់ក្រុងអាសុស ដើម្បីចាំលោកប៉ូលនៅទីនោះ ដូចលោកបានគ្រោងទុក ព្រោះលោកចង់ធ្វើដំណើរដោយថ្មើរជើង។
|
||
\v 14 កាលលោកបានមកជួបជុំជាមួយពួកយើងនៅក្រុងអាសុសហើយ យើងក៏ទទួលលោកមកក្នុងសំពៅ រួចធ្វើដំណើរឆ្ពោះទៅក្រុងមីទូឡែន។
|
||
\s5
|
||
\v 15 យើងបានចេញពីទីនោះ បន្តដំណើរតាមសមុទ្រ ទៅដល់ទន្ទឹមនឹងកោះឃីយ៉ូសនៅថ្ងៃបន្ទាប់។ នៅថ្ងៃបន្ទាប់មកទៀត យើងទៅដល់កោះសាម៉ូស ហើយនៅថ្ងៃទីបីយើងក៏បានទៅដល់ក្រុងមីលេត។
|
||
\v 16 លោកប៉ូលសម្រេចចិត្តមិនចូលក្រុងអេភេសូទេ ដើម្បីកុំឲ្យយឺតដំណើរនៅស្រុកអាស៊ី ដ្បិតលោកប្រញាប់ចង់ទៅដល់ក្រុងយេរូសាឡឹម ដើម្បីឲ្យទាន់បុណ្យថ្ងៃទីហាសិប ប្រសិនបើអាចធ្វើទៅបាន។
|
||
\s5
|
||
\p
|
||
\v 17 លោកប៉ូលបានចាត់គេពីក្រុងមីលេត ឲ្យទៅអញ្ជើញពួកព្រឹទ្ធាចារ្យនៃក្រុមជំនុំនៅក្រុងអេភេសូ។
|
||
\v 18 លុះគេបានមកដល់ហើយ លោកមានប្រសាសន៍ទៅគេថា៖ «បងប្អូនជ្រាបស្រាប់ហើយតាំងពីថ្ងៃដំបូង ដែលខ្ញុំបានទៅដល់ស្រុកអាស៊ីអំពីពេលវេលាដែលខ្ញុំមានជាមួយអ្នក។
|
||
\v 19 ខ្ញុំបានបម្រើព្រះអម្ចាស់ ដោយចិត្តសុភាពរាបសា ទាំងទឹកភ្នែក ទាំងលំបាកដោយសារជនជាតិយូដាបានឃុបឃិតគ្នាប៉ុនប៉ងធ្វើបាបខ្ញុំ។
|
||
\v 20 ខ្ញុំបានជម្រាប និងបង្រៀនបងប្អូន តាមទីសាធារណៈ និងតាមផ្ទះ នូវសេចក្ដីទាំងប៉ុន្មានដែលមានសារប្រយោជន៍ដល់បងប្អូន ឥតមានលាក់លៀមត្រង់ណាសោះឡើយ
|
||
\v 21 ខ្ញុំបានធ្វើជាបន្ទាល់ឲ្យទាំងសាសន៍យូដាទាំងសាសន៍ក្រិក កែប្រែចិត្តគំនិតមករកព្រះជាម្ចាស់ និងមានជំនឿលើព្រះយេស៊ូជាព្រះអម្ចាស់របស់យើងផង។
|
||
\s5
|
||
\v 22 ឥឡូវនេះ ព្រះវិញ្ញាណបានទាក់ទាញចិត្តខ្ញុំឲ្យធ្វើដំណើរទៅក្រុងយេរូសាឡឹម ហើយខ្ញុំមិនដឹងថា នឹងមានហេតុការណ៍អ្វីកើតមានដល់ខ្ញុំ នៅក្រុងនោះឡើយ
|
||
\v 23 គឺខ្ញុំគ្រាន់តែដឹង តាមព្រះវិញ្ញាណដ៏វិសុទ្ធបញ្ជាក់ប្រាប់ ពីក្រុងមួយទៅក្រុងមួយថា ខ្ញុំនឹងត្រូវគេចាប់ចង ហើយនឹងត្រូវរងទុក្ខវេទនា។
|
||
\v 24 ប៉ុន្តែខ្ញុំមិនខ្វល់នឹងជីវិតរបស់ខ្ញុំទេ ឲ្យតែខ្ញុំបានបង្ហើយមុខងារ និងសម្រេចកិច្ចការដែលព្រះអម្ចាស់យេស៊ូបានប្រទានឲ្យខ្ញុំធ្វើ គឺផ្ដល់សក្ខីភាព អំពីដំណឹងល្អនៃព្រះគុណរបស់ព្រះជាម្ចាស់។
|
||
\s5
|
||
\v 25 ឥឡូវនេះ ខ្ញុំដឹងថាខ្ញុំស្ថិតនៅក្នុងចំណោមបងប្អូនទាំងអស់គ្នា ទាំងប្រកាសដំណឹងល្អអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ ប៉ុន្តែ បងប្អូននឹងលែងឃើញមុខខ្ញុំទៀតហើយ។
|
||
\v 26 ហេតុនេះបានជាខ្ញុំផ្ដល់សក្ខីភាពឲ្យបងប្អូនដឹងនៅថ្ងៃនេះថា ប្រសិនបើមានម្នាក់ក្នុងចំណោមបងប្អូនត្រូវវិនាស មិនមែនមកពីកំហុសរបស់ខ្ញុំទេ។
|
||
\v 27 ដ្បិតខ្ញុំបានជម្រាបបងប្អូនអំពីគម្រោងការទាំងមូល របស់ព្រះជាម្ចាស់រួចហើយ ឥតមានលាក់លៀមត្រង់ណាសោះ។
|
||
\s5
|
||
\v 28 ដូច្នេះ សូមបងប្អូនថែរក្សាខ្លួនឯង និងថែរក្សាក្រុមអ្នកជឿទាំងមូលផង ព្រោះព្រះវិញ្ញាណដ៏វិសុទ្ធបានផ្ទុកផ្ដាក់ឲ្យបងប្អូន ធ្វើជាអ្នកទទួលខុសត្រូវនេះ ដើម្បីឲ្យបងប្អូនថែរក្សាក្រុមជំនុំរបស់ព្រះជាម្ចាស់ ដែលព្រះអង្គបានលោះមក ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។
|
||
\v 29 ខ្ញុំដឹងច្បាស់ថា ពេលខ្ញុំចេញផុតទៅ នឹងមានមនុស្សចិត្តសាហាវដូចចចក នាំគ្នាចូលមកក្នុងចំណោមបងប្អូន គេនឹងធ្វើបាបក្រុមអ្នកជឿឥតត្រាប្រណីឡើយ
|
||
\v 30 ថែមទាំងមានអ្នកខ្លះក្នុងចំណោមបងប្អូននាំគ្នាពោលពាក្យបញ្ឆោតដើម្បីទាក់ទាញពួកសិស្សឲ្យទៅតាមគេទៀតផង។
|
||
\s5
|
||
\v 31 ហេតុនេះ សូមបងប្អូនប្រុងស្មារតីឲ្យមែនទែន ដោយនឹកចាំថា ខ្ញុំបានដាស់តឿនបងប្អូនគ្រប់ៗរូប ទាំងទឹកភ្នែកក្នុងរវាងបីឆ្នាំ ទាំងយប់ ទាំងថ្ងៃ ឥតមានឈប់ឡើយ។
|
||
\v 32 ឥឡូវនេះ ខ្ញុំសូមផ្ញើបងប្អូននឹងព្រះជាម្ចាស់ ហើយផ្ញើនឹងព្រះបន្ទូលនៃព្រះគុណរបស់ព្រះអង្គ។ មានតែព្រះអង្គទេ ដែលអាចកសាងបងប្អូនឡើងជាក្រុមជំនុំ ព្រមទាំងឲ្យបងប្អូនទទួលមត៌ក រួមជាមួយប្រជាជនដ៏វិសុទ្ធ។
|
||
\s5
|
||
\v 33 ខ្ញុំមិនដែលចង់បានមាស ប្រាក់ ឬសម្លៀកបំពាក់អ្វីពីនរណាឡើយ។
|
||
\v 34 បងប្អូនជ្រាបស្រាប់ហើយថា ខ្ញុំបានធ្វើការដោយផ្ទាល់ដៃ ដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ និងសេចក្ដីត្រូវការរបស់អស់អ្នកដែលនៅជាមួយខ្ញុំ។
|
||
\v 35 ក្នុងគ្រប់កិច្ចការទាំងអស់ខ្ញុំតែងតែប្រាប់អោយបងប្អូនដឹងថា ត្រូវតែធ្វើការនឿយហត់បែបនេះឯង ដើម្បីជួយទំនុកបម្រុងអស់អ្នកដែលក្រខ្សត់ ហើយត្រូវចងចាំព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូថា៖ «បើឲ្យ នោះនឹងបានពរច្រើនជាងទទួល»។
|
||
\s5
|
||
\p
|
||
\v 36 បន្ទាប់ពី លោកមានប្រសាសន៍ដូច្នេះរួចហើយ ក៏លុតជង្គង់ចុះអធិស្ឋានជាមួយពួកគេទាំងអស់គ្នា។
|
||
\v 37 ពួកព្រឹទ្ធាចារ្យទាំងនោះ នាំគ្នាទ្រហោយំឱបកលោកប៉ូល ហើយថើបគាត់ទៀតផង។
|
||
\v 38 ជាពិសេស ពួកគេព្រួយចិត្តមកពីលោកប៉ូលមានប្រសាសន៍ថា ពួកគេនឹងលែងឃើញមុខលោកទៀតហើយ។ បន្ទាប់មក ពួកគេក៏ជូនដំណើរលោករហូតដល់សំពៅ។
|
||
\s5
|
||
\c 21
|
||
\cl ជំពូក ២១
|
||
\p
|
||
\v 1 ក្រោយពីបានលាពួកគេហើយ យើងបានចេញសំពៅតម្រង់ឆ្ពោះទៅកោះកូស។ នៅថ្ងៃបន្ទាប់ យើងបានទៅដល់ទីក្រុងកោះរ៉ូដូស ហើយចេញពីកោះរ៉ូដូស ទៅដល់ក្រុងប៉ាតារ៉ា។
|
||
\v 2 នៅពេលយើងឃើញមានសំពៅមួយត្រូវទៅស្រុកភេនីស យើងក៏ចុះសំពៅនោះបន្តដំណើរទៀត។
|
||
\s5
|
||
\v 3 ពេលមកជិតដល់កោះគីប្រុស យើងវាងតាមខាងត្បូង បន្តដំណើរឆ្ពោះទៅស្រុកស៊ីរី និងបានចូលចតកំពង់ផែក្រុងទីរ៉ុសដើម្បីយកទំនិញចេញពីសំពៅ។
|
||
\v 4 យើងបានជួបពួកសិស្សនៅទីនោះ ហើយស្នាក់នៅជាមួយពួកគេអស់រយៈពេលប្រាំពីរថ្ងៃ។ ដោយព្រះវិញ្ញាណសម្តែងឲ្យគេដឹង គេបានឃាត់លោកប៉ូល មិនឲ្យឡើងទៅក្រុងយេរូសាឡឹមឡើយ។
|
||
\s5
|
||
\v 5 លុះប្រាំពីរថ្ងៃនោះកន្លងផុតទៅ យើងត្រូវចេញដំណើរទៅមុខទៀត ហើយបងប្អូនទាំងអស់ ព្រមទាំងភរិយា និងកូនចៅរបស់គេជូនដំណើរយើងរហូតដល់ក្រៅទីក្រុង។ យើងនាំគ្នាលុតជង្គង់ អធិស្ឋាននៅមាត់សមុទ្រ។
|
||
\v 6 បន្ទាប់មក យើងបានជម្រាបលាគ្នា រួចចុះសំពៅ។ រីឯពួកគេវិញ ពួកគេវិលត្រឡប់ទៅផ្ទះរៀងៗខ្លួន។
|
||
\s5
|
||
\p
|
||
\v 7 ពេលយើងបានចាកចេញពីក្រុងទីរ៉ុសមក យើងក៏មកដល់ក្រុងផ្ទោឡេម៉ៃស៍។ យើងបានចូលទៅជម្រាបសួរពួកបងប្អូននៅក្រុងផ្ទោឡេម៉ៃស៍ និងស្នាក់នៅជាមួយពួកគេមួយថ្ងៃ។
|
||
\v 8 នៅថ្ងៃបន្ទាប់ យើងបន្តដំណើរដល់ក្រុងសេសារា។ យើងបានចូលផ្ទះលោកភីលីព ជាអ្នកផ្សាយដំណឹងល្អ និងជាម្នាក់នៅក្នុងចំណោមក្រុមប្រាំពីររូប ហើយយើងក៏ស្នាក់នៅផ្ទះគាត់។
|
||
\v 9 លោកភីលីពមានកូនក្រមុំបួននាក់ដែលថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់។
|
||
\s5
|
||
\p
|
||
\v 10 យើងស្នាក់នៅទីនោះជាច្រើនថ្ងៃ រួចពេលនោះមានព្យាការីមួយរូបឈ្មោះអកាប៊ូសបានធ្វើដំណើរមកពីស្រុកយូដា។
|
||
\v 11 គាត់មកជួបយើង ហើយយកខ្សែក្រវាត់លោកប៉ូលមកចងជើងចងដៃរបស់ខ្លួនទាំងពោលថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធមានព្រះបន្ទូលថា នៅក្រុងយេរូសាឡឹមសាសន៍យូដានឹងចងដៃចងជើងម្ចាស់ខ្សែក្រវាត់នេះដូច្នេះដែរ ហើយថែមទាំងបញ្ជូនលោកទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃផង»។
|
||
\s5
|
||
\v 12 កាលបានឮពាក្យនេះហើយ ទាំងយើង ទាំងបងប្អូនដែលនៅក្រុងនោះ ក៏អង្វរលោកប៉ូលមិនឲ្យឡើងទៅក្រុងយេរូសាឡឹមឡើយ។
|
||
\p
|
||
\v 13 ប៉ុន្តែ លោកប៉ូលតបមកវិញថា៖ «ហេតុអ្វីបានជាបងប្អូននាំគ្នាយំ ព្រមទាំងធ្វើឲ្យខ្ញុំពិបាកចិត្តដូច្នេះ? ខ្ញុំបានប្រុងប្រៀបខ្លួនរួចស្រេចហើយ មិនត្រឹមតែឲ្យគេចងប៉ុណ្ណោះទេ គឺថែមទាំងឲ្យគេសម្លាប់នៅក្រុងយេរូសាឡឹម ព្រោះតែព្រះនាមរបស់ព្រះអម្ចាស់យេស៊ូទៀតផង»។
|
||
\p
|
||
\v 14 ដោយយើងពុំអាចឃាត់លោកបានទេនោះ យើងក៏ឈប់អង្វរលោក ហើយពោលថា៖ «សូមឲ្យបានសម្រេចតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ចុះ»។
|
||
\s5
|
||
\p
|
||
\v 15 ក្រោយពីបានស្នាក់នៅទីនោះយូរបន្តិចមក យើងរៀបចំខ្លួនទៅក្រុងយេរូសាឡឹម។
|
||
\v 16 ពួកសិស្សនៅក្រុងសេសារាខ្លះ បានរួមដំណើរជាមួយយើង។ ហើយនាំយើងទៅស្នាក់នៅផ្ទះបុរសម្នាក់ឈ្មោះម៉្នាសុន ជាអ្នកកោះគីប្រុស និងជាសិស្សតាំងដើមដំបូងមក។
|
||
\s5
|
||
\p
|
||
\v 17 ពេលទៅដល់ក្រុងយេរូសាឡឹម ពួកបងប្អូនបានទទួលយើងដោយរីករាយ។
|
||
\v 18 នៅថ្ងៃបន្ទាប់ លោកប៉ូលបានធ្វើដំណើរជាមួយយើងទៅផ្ទះលោកយ៉ាកុប ហើយពួកព្រឹទ្ធាចារ្យទាំងអស់ក៏ជួបជុំគ្នានៅទីនោះដែរ។
|
||
\v 19 លោកបានជម្រាបសួរពួកបងប្អូនហើយ លោកប៉ូលរៀបរាប់យ៉ាងល្អិតល្អន់អំពីកិច្ចការ ដែលព្រះអម្ចាស់បានធ្វើក្នុងចំណោមសាសន៍ដទៃតាមរយៈព័ន្ធកិច្ចរបស់លោក។
|
||
\s5
|
||
\v 20 ពេលបានឮលោកប៉ូលមានប្រសាសន៍ដូច្នេះ គេនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ហើយពោលមកកាន់លោកថា៖ «បងអើយ! បងឃើញទេ មានជនជាតិយូដារាប់ម៉ឺននាក់បានជឿ។ បងប្អូនទាំងនោះរក្សាក្រឹត្យវិន័យខ្លាំងណាស់។
|
||
\v 21 ប៉ុន្តែ គេបានឮដំណឹងថា បងបានបង្រៀនជនជាតិយូដាទាំងអស់ ដែលរស់នៅក្នុងចំណោមសាសន៍ដទៃ មិនឲ្យប្រតិបត្តិតាមគម្ពីរវិន័យរបស់លោកម៉ូសេទេ គឺបងប្រាប់គេមិនឲ្យធ្វើពិធីកាត់ស្បែកកូនចៅ និងមិនឲ្យកាន់តាមទំនៀមទម្លាប់ចាស់ឡើយ។
|
||
\s5
|
||
\v 22 តើយើងត្រូវធ្វើដូចម្ដេចវិញ? គេមុខជាដឹងថាបងនៅទីនេះមិនខាន។
|
||
\v 23 សូមធ្វើតាមយោបល់យើងចុះ ដ្បិតគ្នាយើងបួននាក់មានជាប់បំណន់។
|
||
\v 24 សូមបងនាំគេទៅ ហើយធ្វើពិធីជម្រះកាយឲ្យបានវិសុទ្ធជាមួយគេ ព្រមទាំងចេញប្រាក់ឲ្យគេកោរសក់ផង ដើម្បីឲ្យមនុស្សម្នាដឹងគ្រប់គ្នាថា ដំណឹងដែលគេបានឮអំពីបងនោះមិនពិតទេ ផ្ទុយទៅវិញ បងក៏ប្រព្រឹត្តតាមក្រឹត្យវិន័យដែរ។
|
||
\s5
|
||
\v 25 រីឯសាសន៍ដទៃដែលបានជឿនោះ យើងបានសរសេរសេចក្ដីដែលយើងបានសម្រេចជូនទៅគេរួចហើយ ថាកុំឲ្យបរិភោគសាច់ដែលបានសែនរូបសំណាក់ កុំបរិភោគឈាម កុំបរិភោគសាច់សត្វដែលសម្លាប់ដោយច្របាច់ក និងកុំរួមរស់ជាមួយគ្នាដោយឥតរៀបការ»។
|
||
\v 26 នៅថ្ងៃបន្ទាប់ លោកប៉ូលបាននាំបងប្អូនទាំងបួននាក់នោះទៅធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធជាមួយលោក។ លោកក៏ចូលទៅក្នុងព្រះវិហារ ប្រាប់គេអំពីពេលកំណត់ដែលពិធីជម្រះកាយឲ្យបានវិសុទ្ធនេះនឹងត្រូវចប់ និងពេលកំណត់ដែលម្នាក់ៗត្រូវថ្វាយតង្វាយ។
|
||
\s5
|
||
\p
|
||
\v 27 លុះរយៈពេលមួយសប្ដាហ៍នោះជិតផុត មានជនជាតិយូដាមកពីស្រុកអាស៊ី បានឃើញលោកនៅក្នុងព្រះវិហារ ក៏បះបោរបណ្ដាជនទាំងមូលឲ្យនាំគ្នាចាប់លោក។
|
||
\v 28 ពួកគេស្រែកឡើងថា៖ «បងប្អូនជនជាតិអ៊ីស្រាអែលអើយ សូមជួយផង! ជននេះហើយដែលបានប្រៀនប្រដៅមនុស្សម្នា នៅគ្រប់ទីកន្លែងឲ្យប្រឆាំងនឹងប្រជារាស្ត្រអ៊ីស្រាអែល ប្រឆាំងនឹងក្រឹត្យវិន័យ ហើយប្រឆាំងនឹងព្រះវិហារ។ គាត់ថែមទាំងបាននាំសាសន៍ក្រិកចូលមកក្នុងព្រះវិហារ គឺបង្អាប់បង្អោនទីកន្លែងដ៏វិសុទ្ធនេះ»។
|
||
\v 29 គេថាដូច្នេះ មកពីគេបានឃើញលោកត្រូភីម ជាអ្នកក្រុងអេភេសូរ នៅជាមួយលោកប៉ូលក្នុងទីក្រុង ហើយគេស្មានថា លោកបាននាំគាត់ចូលក្នុងព្រះវិហារដែរ។
|
||
\s5
|
||
\v 30 ពេលនោះ មានកើតចលាចលពេញទីក្រុង ប្រជាជននាំគ្នារត់មកពីគ្រប់ទិសទី ហើយពួកគេបានចាប់លោកប៉ូលអូសចេញពីព្រះវិហារ រួចបិទទ្វារភ្លាម។
|
||
\v 31 នៅពេលដែលពួកគេបម្រុងនឹងសម្លាប់លោកប៉ូល ដំណឹងអំពីចលាចលនៅក្រុងយេរូសាឡឹមក៏បានឮទៅដល់មេបញ្ជាការកងទាហានរ៉ូម។
|
||
\s5
|
||
\v 32 ភ្លាមនោះ គាត់នាំកូនទាហាន និងនាយទាហាន រត់ទៅកាន់បណ្ដាជន។ កាលប្រជាជនបានឃើញមេបញ្ជាការ និងពួកទាហាន គេឈប់វាយលោកប៉ូល។
|
||
\v 33 បន្ទាប់មក មេបញ្ជាការបានចូលទៅជិត ហើយចាប់លោក ព្រមទាំងបញ្ជាគេឲ្យដាក់ច្រវាក់ពីរថែមទៀតផង រួចទើបសាកសួរថា លោកប៉ូលនេះជានរណា ហើយបានធ្វើអ្វីខ្លះ។
|
||
\s5
|
||
\v 34 ក្នុងចំណោមបណ្ដាជនមានអ្នកខ្លះស្រែកយ៉ាងនេះ អ្នកខ្លះស្រែកយ៉ាងនោះ។ ដោយមានសំឡេងអឺងកងពេក លោកមេបញ្ជាការពុំអាចដឹងរឿងហេតុច្បាស់លាស់ឡើយ គាត់ក៏បញ្ជាគេឲ្យនាំលោកប៉ូលទៅបន្ទាយ។
|
||
\v 35 ពេលលោកប៉ូលមកដល់ជណ្ដើរបន្ទាយ ពួកទាហាននាំគ្នាសែងលោក ព្រោះបណ្ដាជនចង់វាយលោក។
|
||
\v 36 បណ្តាជនមកតាមទាំងកម្រោល និងស្រែកថា៖ «សម្លាប់គាត់ចោលទៅ!»។
|
||
\s5
|
||
\p
|
||
\v 37 នៅពេលគេហៀបនឹងនាំលោកប៉ូលចូលទៅក្នុងបន្ទាយ លោកមានប្រសាសន៍ទៅមេបញ្ជាការថា៖ «តើខ្ញុំមានសិទ្ធិនិយាយជាមួយលោកបន្តិចបានឬទេ?»។ មេបញ្ជាការពោលមកលោកថា៖ «តើអ្នកចេះនិយាយភាសាក្រិកដែរមែនទេ?
|
||
\v 38 ដូច្នេះ អ្នកមិនមែនជាជនជាតិអេស៊ីប ដែលបាននាំការបះបោរប្រជាជនប៉ុន្មានថ្ងៃមុននេះ ហើយនាំពួកឧទ្ទាមបួនពាន់នាក់ ចូលព្រៃនោះទេឬ?»។
|
||
\s5
|
||
\p
|
||
\v 39 លោកប៉ូលមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំជាជនជាតិយូដា កើតនៅក្រុងតើសុស ជាក្រុងដ៏ល្បីល្បាញក្នុងស្រុកគីលីគា! សូមលោកមេត្តាអនុញ្ញាតឲ្យខ្ញុំនិយាយទៅកាន់ប្រជាជននេះផង»។
|
||
\p
|
||
\v 40 លោកមេបញ្ជាការក៏អនុញ្ញាតឲ្យ រូចលោកប៉ូលឈរនៅលើកាំជណ្ដើរ ហើយលើកដៃធ្វើសញ្ញាទៅប្រជាជន។ នៅពេលនោះបណ្តាជនក៏ស្ងប់ស្ងាត់ ហើយលោកមានប្រសាសន៍ទៅគេជាភាសាហេប្រឺថា៖
|
||
\s5
|
||
\c 22
|
||
\cl ជំពូក ២២
|
||
\p
|
||
\v 1 «បងប្អូន និងចាស់ទុំទាំងអស់គ្នាអើយ សូមស្ដាប់ពាក្យដោះសារបស់ខ្ញុំសិន!»។
|
||
\p
|
||
\v 2 កាលពួកគេឮលោកប៉ូលមានប្រសាសន៍ជាភាសាហេប្រឺដូច្នេះ គេរឹតតែស្ងៀមស្ងាត់ថែមទៀត។ លោកប៉ូលមានប្រសាសន៍ថា៖
|
||
\s5
|
||
\p
|
||
\v 3 «ខ្ញុំជាជនជាតិយូដាម្នាក់កើតនៅក្រុងតើសុសក្នុងស្រុកគីលីគា ប៉ុន្តែ ខ្ញុំបានមករស់នៅក្រុងយេរូសាឡឹមនេះតាំងពីកុមារ ខ្ញុំបានទទួលការអប់រំតាមក្រឹត្យវិន័យនៃបុព្វបុរសរបស់យើងយ៉ាងតឹងរ៉ឹងពីសំណាក់លោកកាម៉ាលាល។ ខ្ញុំបានខ្នះខ្នែងបម្រើព្រះជាម្ចាស់ ដូចបងប្អូនទាំងអស់គ្នានៅថ្ងៃនេះដែរ។
|
||
\v 4 ខ្ញុំធ្លាប់បៀតបៀនអស់អ្នកដែលដើរតាមមាគ៌ារបស់ព្រះអម្ចាស់ រហូតដល់សម្លាប់គេ ហើយចាប់ចងមនុស្សប្រុសស្រីយកទៅឃុំឃាំងទៀតផង
|
||
\v 5 ដូចមានមហាបូជាចារ្យ និងក្រុមព្រឹទ្ធាចារ្យជាសាក្សីស្រាប់។ ខ្ញុំបានទទួលលិខិតពីលោកទាំងនោះយកទៅជូនបងប្អូននៅក្រុងដាម៉ាស ដ្បិត ខ្ញុំទៅទីនោះដើម្បីចាប់ចងពួកអ្នកដែលដើរតាមមាគ៌ានេះ យកមកធ្វើទោសនៅក្រុងយេរូសាឡឹម។
|
||
\s5
|
||
\v 6 ពេលខ្ញុំកំពុងតែធ្វើដំណើរទៅជិតដល់ក្រុងដាម៉ាសប្រមាណជាថ្ងៃត្រង់ ស្រាប់តែមានពន្លឺមួយដ៏ភ្លឺត្រចះត្រចង់ ចាំងពីផ្ទៃមេឃមកជុំវិញខ្ញុំ។
|
||
\v 7 ខ្ញុំក៏ដួល ហើយឮសំឡេងមួយពោលមកខ្ញុំថា៖ «សូលអើយ សូល! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំដូច្នេះ?»។
|
||
\p
|
||
\v 8 ខ្ញុំបានសួរវិញថា៖ «លោកម្ចាស់អើយ តើលោកជានរណា?»។ សំឡេងនោះឆ្លើយមកខ្ញុំថា៖ «ខ្ញុំជាយេស៊ូ អ្នកស្រុកណាសារ៉ែត ដែលអ្នកកំពុងតែបៀតបៀន»។
|
||
\s5
|
||
\p
|
||
\v 9 រីឯអស់អ្នកដែលធ្វើដំណើរជាមួយខ្ញុំ ក៏បានឃើញពន្លឺនោះដែរ តែមិនបានឮព្រះសូរសៀងទេ។
|
||
\v 10 ខ្ញុំក៏សួរថា៖ «ព្រះអម្ចាស់អើយ តើទូលបង្គំត្រូវធ្វើដូចម្ដេច?»។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរក្រោកឡើង ទៅក្រុងដាម៉ាសទៅ នៅទីនោះ គេនឹងប្រាប់អ្នកអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បង្គាប់អោយអ្នកធ្វើ»។
|
||
\v 11 ដោយខ្ញុំពុំអាចមើលអ្វីឃើញ ព្រោះតែពន្លឺរស្មីដ៏រុងរឿងនោះ អស់អ្នកដែលនៅជាមួយខ្ញុំបានដឹកដៃនាំខ្ញុំទៅក្រុងដាម៉ាស។
|
||
\s5
|
||
\v 12 នៅក្រុងនោះ មានបុរសម្នាក់ឈ្មោះអណាណាស ជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់ស្របតាមក្រឹត្យវិន័យ ហើយជនជាតិយូដានៅក្រុងដាម៉ាសគោរពរាប់អានគាត់គ្រប់ៗគ្នា។
|
||
\v 13 គាត់មកឈរជិតខ្ញុំ ហើយពោលថា៖ «បងសូលអើយ! សូមឲ្យបងមើលឃើញវិញចុះ!»។ រំពេចនោះ ភ្នែកខ្ញុំក៏ភ្លឺឡើង ហើយខ្ញុំមើលឃើញគាត់។
|
||
\s5
|
||
\v 14 គាត់មានប្រសាសន៍ថា «ព្រះនៃបុព្វបុរសរបស់យើង បានជ្រើសរើសបង ដើម្បីឲ្យបងស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ ឲ្យបងបានឃើញព្រះដ៏សុចរិត និងឲ្យបងបានឮព្រះបន្ទូលរបស់ព្រះអង្គផ្ទាល់តែម្ដង។
|
||
\v 15 បងនឹងធ្វើជាបន្ទាល់របស់ព្រះអង្គនៅមុខមនុស្សទាំងអស់ អំពីហេតុការណ៍ដែលបងបានឃើញ និងសេចក្ដីដែលបងបានឮ។
|
||
\v 16 ឥឡូវនេះ តើបងនៅបង្អែបង្អង់ដល់កាលណាទៀត? សូមក្រោកឡើង ទទួលពិធីជ្រមុជទឹក ហើយហៅរកព្រះនាមព្រះអង្គទៅ ដើម្បីព្រះអង្គលាងបាបឲ្យ»។
|
||
\s5
|
||
\v 17 ខ្ញុំវិលមកដល់ក្រុងយេរូសាឡឹមវិញ ហើយនៅពេលខ្ញុំកំពុងអធិស្ឋានក្នុងព្រះវិហារ ខ្ញុំលង់ស្មារតីឃើញនិមិត្តមួយ។
|
||
\v 18 ខ្ញុំឃើញព្រះអង្គម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរប្រញាប់ចាកចេញពីក្រុងយេរូសាឡឹមភ្លាមទៅ ដ្បិត អ្នកក្រុងនេះមិនព្រមទទួលសក្ខីភាពដែលអ្នកនិយាយអំពីយើងទេ»។
|
||
\s5
|
||
\v 19 ខ្ញុំទូលថា៖ «បពិត្រព្រះអម្ចាស់ អ្នកទាំងនោះបានដឹងស្រាប់ហើយថា ទូលបង្គំធ្លាប់ចូលទៅសាលាប្រជុំនានា ចាប់អស់អ្នកដែលជឿព្រះអង្គយកទៅឃុំឃាំង និងវាយដំទៀតផង។
|
||
\v 20 នៅពេលគេសម្លាប់លោកស្ទេផាន ដែលជាបន្ទាល់របស់ព្រះអង្គ ទូលបង្គំក៏នៅទីនោះ ហើយបានយល់ស្របជាមួយពួកគេ ទាំងនៅយាមសម្លៀកបំពាក់របស់ពួកអ្នក ដែលប្រហារជីវិតលោកផងដែរ»។
|
||
\v 21 ពេលនោះ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ទៅចុះ ដ្បិត យើងនឹងចាត់អ្នកឲ្យទៅរកសាសន៍ដទៃដែលនៅឆ្ងាយៗ»។
|
||
\s5
|
||
\p
|
||
\v 22 បណ្ដាជនបានស្ដាប់លោកប៉ូលមានប្រសាសន៍មកដល់ត្រឹមនេះ ក៏ស្រែកឡើងថា៖ «សូមសម្លាប់មនុស្សបែបនេះចោលទៅ កុំទុកឲ្យនៅរស់ឡើយ!»។
|
||
\v 23 នៅពេលគេនាំគ្នាស្រែក ទាំងបោះអាវរបស់ខ្លួន និងបាចធូលីដីឡើងលើទៀតផងនោះ
|
||
\v 24 លោកមេបញ្ជាការបង្គាប់ឲ្យគេនាំលោកប៉ូល ចូលទៅក្នុងបន្ទាយ និងឲ្យគេវាយសួរចម្លើយ ចង់ដឹងមូលហេតុដែលនាំឲ្យបណ្ដាជនស្រែកប្រឆាំងនឹងលោកបែបនេះ។
|
||
\s5
|
||
\v 25 នៅពេលគេកំពុងយកខ្សែចងលោក លោកប៉ូលមានប្រសាសន៍ទៅកាន់នាយទាហានម្នាក់នៅជិតនោះថា៖ «តើអស់លោកមានសិទ្ធិវាយអ្នកដែលមានសញ្ជាតិរ៉ូម ដោយមិនកាត់ទោសជាមុនឬ!»។
|
||
\p
|
||
\v 26 នាយទាហានឮពាក្យនេះ ក៏ទៅជម្រាបលោកមេបញ្ជាការថា៖ «តើលោកគិតធ្វើអីហ្នឹង បុរសនោះជាជនជាតិរ៉ូមទេតើ»។
|
||
\s5
|
||
\v 27 លោកមេបញ្ជាការមកសួរលោកប៉ូលថា៖ «សុំប្រាប់ខ្ញុំមើល៍ តើអ្នកជាជនជាតិរ៉ូមមែនឬ?»។ លោកឆ្លើយថា៖ «បាទ ខ្ញុំជាជនជាតិរ៉ូម៉ាំងមែន»។
|
||
\p
|
||
\v 28 លោកមេបញ្ជាការក៏មានប្រសាសន៍ទៀតថា៖ «ខ្ញុំបានចំណាយប្រាក់ជាច្រើន ដើម្បីឲ្យបានសញ្ជាតិរ៉ូម»។ លោកប៉ូលតបថា៖ «រីឯខ្ញុំវិញ ខ្ញុំមានសញ្ជាតិរ៉ូម តាំងពីកំណើតមកម៉្លេះ»។
|
||
\v 29 ពួកអ្នកដែលបម្រុងនឹងសួរចម្លើយលោក នាំគ្នាដកខ្លួនថយពីទីនោះភ្លាម រីឯលោកមេបញ្ជាការក៏ភិតភ័យដែរ នៅពេលដឹងថាលោកប៉ូលមានសញ្ជាតិរ៉ូមដូច្នេះ ព្រោះគាត់បានឲ្យគេដាក់ច្រវាក់លោក។
|
||
\s5
|
||
\p
|
||
\v 30 នៅថ្ងៃបន្ទាប់ ដោយលោកមេបញ្ជាការចង់ដឹងច្បាស់នូវមូលហេតុ ដែលនាំឲ្យជនជាតិយូដាចោទប្រកាន់លោកប៉ូល គាត់ក៏ឲ្យគេដោះច្រវាក់ចេញពីលោក។ គាត់បញ្ជាឲ្យនាយកបូជាចារ្យ និងក្រុមប្រឹក្សាជាន់ខ្ពស់ទាំងមូលជួបជុំគ្នា ហើយឲ្យនាំលោកប៉ូលចុះមកឈរនៅមុខអង្គប្រជុំ។
|
||
\s5
|
||
\c 23
|
||
\cl ជំពូក ២៣
|
||
\p
|
||
\v 1 លោកប៉ូល សម្លឹងមើលទៅក្រុមប្រឹក្សាជាន់ខ្ពស់ ហើយមានប្រសាសន៍ថា៖ «បងប្អូនអើយ ខ្ញុំបានរស់នៅនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់រហូតមកទល់ថ្ងៃនេះ មនសិកាត្រឹមត្រូវទាំងអស់»។
|
||
\v 2 លោកមហាបូជាចារ្យអណាណាសបង្គាប់ឲ្យអស់អ្នកដែលឈរក្បែរលោកប៉ូល ទះមាត់លោក។
|
||
\p
|
||
\v 3 លោកប៉ូលមានប្រសាសន៍ទៅលោកមហាបូជាចារ្យថា៖ «ព្រះជាម្ចាស់នឹងវាយកំពែងទ្រុឌទ្រោមលាបពណ៌សជាមិនខាន។ តើលោកអង្គុយកាត់ក្ដីខ្ញុំតាមក្រឹត្យវិន័យ តែលោកបែរជាបង្គាប់ឲ្យគេទះខ្ញុំ ខុសនឹងក្រឹត្យវិន័យទៅវិញមែនទេ?»។
|
||
\s5
|
||
\p
|
||
\v 4 ពួកអ្នកដែលនៅទីនោះពោលថា៖ «អ្នកហ៊ានប្រមាថលោកមហាបូជាចារ្យរបស់ព្រះជាម្ចាស់ផងឬ?»។
|
||
\p
|
||
\v 5 លោកប៉ូលតបវិញថា៖ «បងប្អូនអើយខ្ញុំនិយាយដូច្នេះ មកពីខ្ញុំមិនបានដឹងថា លោកជាមហាបូជាចារ្យទេ។ ដ្បិត មានសេចក្តីចែងទុកមកថា៖ «អ្នកមិនត្រូវនិយាយអាក្រក់ពីអ្នកដឹកនាំប្រជាជាតិរបស់អ្នកឡើយ»។
|
||
\s5
|
||
\p
|
||
\v 6 លោកប៉ូលជ្រាបថា នៅក្នុងអង្គប្រជុំ មានមួយផ្នែកជាអ្នកខាងគណៈសាឌូស៊ី និងមួយផ្នែកទៀតខាងគណៈផារីស៊ី លោកក៏មានប្រសាសន៍ខ្លាំងៗនៅកណ្ដាលក្រុមប្រឹក្សាជាន់ខ្ពស់ថា៖ «បងប្អូនអើយ ខ្ញុំជាអ្នកខាងគណៈផារីស៊ី ហើយខ្ញុំក៏ជាកូនរបស់អ្នកខាងគណៈផារីស៊ីដែរ ដោយព្រោះខ្ញុំសង្ឃឹមចង់បានការរស់ឡើងវិញពីសេចក្តីស្លាប់ ដែលខ្ញុំកំពុងទទួលបានវិនិច្ឆ័យទោសនេះ»។
|
||
\v 7 លោកប៉ូលមានប្រសាសន៍ដូច្នេះហើយ ពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ី ឈ្លោះប្រកែកគ្នាធ្វើឲ្យបែកខ្ញែកអង្គប្រជុំ។
|
||
\v 8 ពួកខាងគណៈសាឌូស៊ីពុំជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញ និងពុំជឿថាមានទេវតា ឬមានអារក្សទេ រីឯពួកខាងគណៈផារីស៊ីវិញគេជឿថាមានទាំងអស់។
|
||
\s5
|
||
\p
|
||
\v 9 ពេលនោះ គេនាំគ្នាស្រែកឡូឡា ហើយអាចារ្យខ្លះពីខាងគណៈផារីស៊ីក្រោកឡើងប្រកែកតវ៉ាយ៉ាងខ្លាំងថា៖ «យើងពុំឃើញបុរសនេះមានកំហុសអ្វីឡើយ ប្រហែលជាមានអារក្ស ឬទេវតាណាមួយបាននិយាយមកកាន់គាត់ទេ មើលទៅ?»។
|
||
\v 10 ដោយឃើញអង្គប្រជុំឈ្លោះប្រកែកគ្នាកាន់តែខ្លាំងឡើងៗ លោកមេបញ្ជាការក៏បញ្ជាឲ្យកងទាហានចុះមក នាំលោកប៉ូលចេញពីកណ្ដាលចំណោមពួកគេ ចូលទៅក្នុងបន្ទាយ ព្រោះគាត់ខ្លាចគេហែកហួរសម្លាប់លោក។
|
||
\s5
|
||
\p
|
||
\v 11 នៅយប់បន្ទាប់ ព្រះអម្ចាស់យាងចូលមកជិតលោកប៉ូល រួចមានព្រះបន្ទូលថា៖ «កុំខ្លាចអ្វីឡើយ! អ្នកត្រូវតែផ្ដល់សក្ខីភាពនៅក្រុងរ៉ូម ដូចអ្នកបានផ្ដល់សក្ខីភាពអំពីខ្ញុំនៅក្រុងយេរូសាឡឹមនេះដែរ»។
|
||
\s5
|
||
\p
|
||
\v 12 នៅថ្ងៃបន្ទាប់មកទៀត ជនជាតិយូដាបានឃុបឃិតគ្នា ហើយស្បថស្បែថានឹងមិនបរិភោគ ឬផឹកអ្វីឡើយ ដរាបណាមិនបានសម្លាប់លោកប៉ូលសិនទេនោះ។
|
||
\v 13 អស់អ្នកដែលបានឃុបឃិតគ្នានេះ មានចំនួនជាងសែសិបនាក់។
|
||
\s5
|
||
\v 14 គេបាននាំគ្នាទៅជួបពួកនាយកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យជំរាបថា៖ «យើងខ្ញុំបានស្បថស្បែថា នឹងមិនប៉ះពាល់ម្ហូបអាហារអ្វីឡើយ ដរាបណាមិនបានសម្លាប់ប៉ូលសិន។
|
||
\v 15 ដូច្នេះ ឥឡូវនេះសូមចុះសម្រុងជាមួយក្រុមប្រឹក្សាជាន់ខ្ពស់ ហើយសុំឲ្យលោកមេបញ្ជាការនាំប៉ូលមក ធ្វើហាក់ដូចជាអស់លោកចង់ពិនិត្យពិច័យមើលសំណុំរឿងរបស់គាត់ឲ្យបានដិតដល់ថែមទៀត។ រីឯយើងខ្ញុំវិញ យើងខ្ញុំបានប្រុងប្រៀបខ្លួនរួចស្រេចហើយ ដើម្បីសម្លាប់គាត់ មុននឹងគាត់មកជិតដល់»។
|
||
\s5
|
||
\p
|
||
\v 16 ប៉ុន្តែ ក្មួយប្រុសរបស់លោកប៉ូលបានដឹងកលល្បិចនេះ ក៏ចូលទៅក្នុងបន្ទាយជម្រាបលោកប៉ូលឲ្យបានជ្រាប។
|
||
\p
|
||
\v 17 លោកប៉ូលហៅនាយទាហានម្នាក់មកប្រាប់ថា៖ «សូមនាំយុវជននេះទៅជួបលោកមេបញ្ជាការទៅ ដ្បិត គេមានរឿងមួយជម្រាបលោក»។
|
||
\s5
|
||
\p
|
||
\v 18 ដូច្នេះ នាយទាហានក៏នាំយុវជននោះទៅជួបលោកមេបញ្ជាការ រួចជម្រាបថា៖ «អ្នកទោសឈ្មោះ ប៉ូលបានហៅខ្ញុំបាទ ហើយសុំឲ្យខ្ញុំបាទនាំយុវជននេះមកជួបលោក ព្រោះគេមានរឿងមួយជម្រាបប្រាប់លោក»។
|
||
\p
|
||
\v 19 លោកមេបញ្ជាការដឹកដៃយុវជននោះ នាំចេញទៅដាច់ឡែកពីគេ សួរថា៖ «តើក្មួយមានរឿងអ្វីចង់ប្រាប់ខ្ញុំ?»។
|
||
\s5
|
||
\p
|
||
\v 20 យុវជននោះជម្រាបថា៖ «ជនជាតិយូដាបានព្រមព្រៀងគ្នាថា នឹងមកសុំលោកឲ្យបញ្ជូនលោកប៉ូលទៅជួបក្រុមប្រឹក្សាជាន់ខ្ពស់នៅថ្ងៃស្អែក ដោយយកលេសថា ក្រុមប្រឹក្សាចង់ពិនិត្យមើលសំណុំរឿងរបស់គាត់ ឲ្យបានដិតដល់ថែមទៀត។
|
||
\v 21 សូមលោកកុំជឿអ្នកទាំងនោះឡើយ ព្រោះមានពួកគេជាងសែសិបនាក់ ពួនស្ទាក់ចាំចាប់គាត់។ គេបានស្បថស្បែថានឹងមិនបរិភោគ ឬផឹកអ្វីឡើយ ដរាបណាមិនបានសម្លាប់លោកប៉ូលសិនទេនោះ។ ឥឡូវនេះ គេប្រុងប្រៀបរួចរាល់អស់ហើយ គេនៅចាំតែការយល់ស្របពីលោកប៉ុណ្ណោះ»។
|
||
\s5
|
||
\p
|
||
\v 22 លោកមេបញ្ជាការបានប្រាប់យុវជននោះត្រឡប់ទៅវិញ ទាំងផ្ដែផ្ដាំមិនឲ្យនិយាយប្រាប់នរណាថា ខ្លួនបានជម្រាបគាត់អំពីរឿងនេះឡើយ។
|
||
\p
|
||
\v 23 បន្ទាប់មក លោកបានហៅនាយទាហានរបស់លោកពីររូបមកប្រាប់ថា៖ «សុំលោករៀបចំពលថ្មើរជើងពីររយនាក់ ពលសេះចិតសិបនាក់ និងពលកាន់លំពែងពីររយនាក់ ដើម្បីចេញដំណើរទៅក្រុងសេសារា។ អ្នកនឹងចេញដំណើរ នៅវេលាម៉ោងបីយប់»។
|
||
\v 24 សុំរៀបចំសេះជាជំនិះ សម្រាប់លោកប៉ូលផង ដើម្បីនាំគាត់ទៅជួបលោកទេសាភិបាលភេលិចដោយសុខសាន្ត»។
|
||
\s5
|
||
\p
|
||
\v 25 លោកមេបញ្ជាការបានសរសេរសំបុត្រមួយ ដូចតទៅនេះ៖
|
||
\pi
|
||
\v 26 «ខ្ញុំបាទឈ្មោះក្លូឌាស លូស៊ា សូមជម្រាបមកឯកឧត្ដមភេលិច ជាទេសាភិបាល សូមទានជ្រាប។
|
||
\pi
|
||
\v 27 ជនជាតិយូដាបាននាំគ្នាចាប់បុរសនេះ បម្រុងនឹងសម្លាប់ចោល។ កាលខ្ញុំបាទដឹងថា គាត់ជាជនជាតិរ៉ូម ខ្ញុំបាទឲ្យទាហានទៅធ្វើអន្តរាគមន៍រំដោះគាត់មក។
|
||
\s5
|
||
\v 28 ខ្ញុំបាទចង់ដឹងមូលហេតុ ដែលនាំឲ្យគេចោទប្រកាន់គាត់ ដូច្នេះខ្ញុំបាទក៏នាំគាត់ទៅជួបក្រុមប្រឹក្សាជាន់ខ្ពស់របស់ពួកគេ។
|
||
\v 29 ខ្ញុំបាទបានឃើញថា ពួកគេគ្រាន់តែចោទប្រកាន់គាត់ អំពីបញ្ហាទាក់ទងទៅនឹងធម៌វិន័យរបស់គេប៉ុណ្ណោះ គាត់មិនបានធ្វើអ្វីខុសដែលត្រូវមានទោសដល់ជីវិត ឬត្រូវជាប់ឃុំឃាំងឡើយ។
|
||
\v 30 បន្ទាប់មក មានគេប្រាប់ខ្ញុំបាទថា ជនជាតិយូដាបានឃុបឃិតគ្នាប៉ុនប៉ងសម្លាប់គាត់ ហេតុនេះហើយបានជាខ្ញុំបាទបញ្ជូនគាត់មកឯកឧត្ដមភ្លាម ហើយខ្ញុំបាទបានប្រាប់អស់អ្នកដែលចោទប្រកាន់គាត់ ឲ្យនាំពាក្យបណ្ដឹងមកជូនឯកឧត្ដមតែម្ដង»។
|
||
\s5
|
||
\p
|
||
\v 31 ពួកទាហានយកលោកប៉ូលមក ហើយនាំទៅក្រុងអាន់ទីប៉ាទ្រីសទាំងយប់តាមបញ្ជាដែលគេបានទទួល។
|
||
\v 32 នៅថ្ងៃបន្ទាប់ គេបានវិលត្រឡប់មកបន្ទាយវិញដោយទុកតែពលសេះឲ្យបន្តដំណើរជាមួយលោកប៉ូល។
|
||
\v 33 លុះទៅដល់ក្រុងសេសារា ពួកពលសេះបានយកសំបុត្រទៅជូនលោកទេសាភិបាល និងប្រគល់លោកប៉ូលជូនផងដែរ។
|
||
\s5
|
||
\v 34 ពេលលោកទេសាភិបាលអានសំបុត្ររួចហើយ គាត់ក៏សួរលោកប៉ូលថាមកពីស្រុកណា។ កាលលោកជ្រាបថា លោកប៉ូលជាអ្នកស្រុកគីលីគា
|
||
\v 35 ហើយលោកមានប្រសាសន៍ថា៖ «ចាំពួកចោទប្រកាន់អ្នកមកដល់សិន ទើបយើងសួរចម្លើយ»។ បន្ទាប់មក លោកបង្គាប់ឲ្យគេយកលោកប៉ូលទៅឃុំទុក ក្នុងវិមានរបស់ព្រះបាទហេរ៉ូដ។
|
||
\s5
|
||
\c 24
|
||
\cl ជំពូក ២៤
|
||
\p
|
||
\v 1 ប្រាំថ្ងៃក្រោយមក លោកមហាបូជាចារ្យអាណាណាស និងពួកព្រឹទ្ធាចារ្យមួយចំនួនបានធ្វើដំណើរមកដល់ មានទាំងមេធាវីម្នាក់ឈ្មោះទើទូលុសមកជាមួយផង។ ពួកគេបានប្ដឹងទៅលោកទេសាភិបាល ចោទប្រកាន់លោកប៉ូល។
|
||
\v 2 គេហៅលោកប៉ូលមក ហើយលោកទើទូលុសចោទប្រកាន់លោក ដូចតទៅនេះ៖ «សូមគោរពឯកឧត្ដមភេលិចសូមទានជ្រាប ដោយសារតែឯកឧត្ដម និងដោយការកែទម្រង់ផ្សេងៗ ដែលឯកឧត្ដមបានធ្វើជាប្រយោជន៍ដល់ប្រជាជាតិនេះ យើងខ្ញុំបានប្រកបដោយសេចក្ដីសុខគ្រប់យ៉ាង ក្រោមការគ្រប់គ្រងដ៏ប៉ិនប្រសប់របស់ឯកឧត្ដម
|
||
\p
|
||
\v 3 ដូច្នេះ យើងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្ដមភេលិច ដែលបានប្រទានអ្វីៗនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាមកយើងខ្ញុំ។
|
||
\s5
|
||
\v 4 ដូច្នេះ ខ្ញុំបាទមិនចង់រំខានឯកឧត្ដមវែងឆ្ងាយទៀតទេ ខ្ញុំបាទគ្រាន់តែអង្វរឯកឧត្ដម សូមមេត្តាស្ដាប់យើងខ្ញុំតែបន្តិចប៉ុណ្ណោះ។
|
||
\v 5 យើងខ្ញុំយល់ឃើញថាជននេះជាមនុស្សចង្រៃឧត្បាត បង្កចលាចលក្នុងចំណោមជនជាតិយូដាទាំងអស់ នៅលើពិភពលោកទាំងមូល។ គាត់ជាមេដឹកនាំពួកខាងគណៈណាសារ៉ែត។
|
||
\v 6 គាត់ថែមទាំងបានបន្តុះបង្អាប់ព្រះវិហារទៀតផង ហេតុនេះបានជាយើងខ្ញុំចាប់គាត់ យើងខ្ញុំចង់កាត់ទោសគាត់តាមក្រឹត្យវិន័យរបស់យើងខ្ញុំ។
|
||
\s5
|
||
\v 7 ប៉ុន្តែ លោកមេបញ្ជាការលូស៊ាបានប្រើកម្លាំង ធ្វើអន្តរាគមន៍យ៉ាងខ្លាំងដណ្ដើមយកគាត់ពីយើងខ្ញុំ ហើយបានបង្គាប់ឲ្យអស់អ្នកដែលចោទប្រកាន់ជននេះ មកជួបឯកឧត្ដម។
|
||
\v 8 សូមឯកឧត្ដមសួរគាត់ផ្ទាល់តែម្ដងទៅ ឯកឧត្ដមមុខជាជ្រាបមូលហេតុទាំងអស់ ដែលយើងខ្ញុំចោទប្រកាន់គាត់នោះមិនខាន»។
|
||
\v 9 ជនជាតិយូដាបានគាំទ្រពាក្យចោទប្រកាន់នេះ និងបញ្ជាក់ថា ពិតជាត្រឹមត្រូវមែន។
|
||
\s5
|
||
\p
|
||
\v 10 ពេលនោះ លោកទេសាភិបាលបានធ្វើសញ្ញាប្រាប់លោកប៉ូលឲ្យមានប្រសាសន៍ លោកប៉ូលក៏មានប្រសាសន៍ថា៖ «ខ្ញុំបាទដឹងថា ឯកឧត្ដមជាអ្នកគ្រប់គ្រងលើប្រជាជាតិនេះ ច្រើនឆ្នាំមកហើយ ដូច្នេះ ខ្ញុំបាទសូមឆ្លើយការពារខ្លួន ទាំងទុកចិត្ត។
|
||
\p
|
||
\v 11 ខ្ញុំបាទបានធ្វើដំណើរទៅថ្វាយបង្គំព្រះជាម្ចាស់នៅក្រុងយេរូសាឡឹមកាលដប់ពីរថ្ងៃកន្លងទៅនេះ សូមឯកឧត្ដមស៊ើបសួរមើលចុះ។
|
||
\v 12 ទោះបីនៅក្នុងព្រះវិហារក្ដី នៅក្នុងសាលាប្រជុំ ឬនៅក្នុងទីក្រុងក្ដី គ្មាននរណាម្នាក់បានឃើញខ្ញុំបាទជជែកវែកញែកជាមួយគេ ឬក៏បង្កចលាចលក្នុងចំណោមបណ្ដាជនឡើយ។
|
||
\v 13 អស់លោកទាំងនេះគ្មានភស្ដុតាងអ្វី មកបញ្ជាក់ពាក្យចោទប្រកាន់របស់ខ្លួន ជូនឯកឧត្ដមទាល់តែសោះ។
|
||
\s5
|
||
\v 14 ប៉ុន្តែ ខ្ញុំបាទសូមជម្រាបឯកឧត្ដមថា ខ្ញុំបាទគោរពប្រណិប័តន៍ព្រះនៃបុព្វបុរស ខ្ញុំបាទដើរតាមមាគ៌ាមួយ ដែលលោកទាំងនេះចោទថាជាគណៈខុសឆ្គង។ ខ្ញុំបាទជឿសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរវិន័យ និងគម្ពីរព្យាការី។
|
||
\v 15 ខ្ញុំបាទសង្ឃឹមទុកចិត្តព្រះជាម្ចាស់ ដូចលោកទាំងនេះដែរថា ព្រះអង្គនឹងប្រោសទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិតឲ្យរស់ឡើងវិញ។
|
||
\v 16 ហេតុនេះហើយបានជាខ្ញុំបាទខំប្រឹងធ្វើយ៉ាងណា ឲ្យមានចិត្តស្អាតបរិសុទ្ធគ្រប់ចំពូកចំពោះព្រះជាម្ចាស់ និងចំពោះមនុស្សលោក។
|
||
\s5
|
||
\v 17 ខ្ញុំបាទបានចាកចេញពីក្រុងយេរូសាឡឹមជាច្រើនឆ្នាំ ហើយខ្ញុំបាទវិលត្រឡប់មកវិញ ដើម្បីជួយជនរួមជាតិរបស់ខ្ញុំបាទ និងថ្វាយតង្វាយទៅព្រះជាម្ចាស់ផង។
|
||
\v 18 នៅពេលពួកគេឃើញខ្ញុំបាទធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធនៅក្នុងព្រះវិហារ មានសាសន៍យូដាខ្លះមកពីស្រុកអាស៊ីដែរ តែឥតមានការប្រជុំបណ្ដាជន ឬកើតវឹកវរអ្វីឡើយ។
|
||
\v 19 ពួកអ្នកទាំងនោះគួរតែនៅចំពោះលោកឥឡូវនេះ ហើយចោទប្រកាន់ខ្ញុំបាទ ប្រសិនបើគេមានរឿងហេតុណាមួយទាស់នឹងខ្ញុំបាទមែន។
|
||
\s5
|
||
\v 20 ខ្ញុំបាទឈរមុខក្រុមប្រឹក្សាជាន់ខ្ពស់ស្រាប់ហើយ បើអស់លោកដែលនៅទីនេះ បានឃើញខ្ញុំបាទមានទោសអ្វី សូមថាមកចុះ
|
||
\v 21 លើកលែងតែពាក្យដែលខ្ញុំបាទបាននិយាយយ៉ាងខ្លាំងៗនៅកណ្ដាលចំណោមពួកគេថា៖ «បងប្អូនយកខ្ញុំមកកាត់ទោសនៅថ្ងៃនេះ ព្រោះតែខ្ញុំជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញ»។
|
||
\s5
|
||
\p
|
||
\v 22 បន្ទាប់មក លោកភេលិចក៏បានជ្រាបច្បាស់លាស់ អំពីមាគ៌ារបស់ព្រះអម្ចាស់ដែរ។ លោកប្រាប់ពួកគេឲ្យត្រឡប់ទៅវិញ ដោយពោលថា៖ «ពេលលោកមេបញ្ជាការលូស៊ាមកដល់ ខ្ញុំនឹងវិនិច្ឆ័យសំណុំរឿងរបស់លោក»។
|
||
\v 23 លោកបញ្ជាឲ្យគេយកលោកប៉ូលទៅឃុំ តែលោកទុកឲ្យលោកប៉ូលមានសេរីភាពខ្លះៗដែរ ព្រមទាំងបើកឲ្យអ្នកជិតដិតនឹងលោកប៉ូល ចូលទៅជួយទំនុកបម្រុងលោកថែមទៀតផង។
|
||
\s5
|
||
\p
|
||
\v 24 ប៉ុន្មានថ្ងៃក្រោយមក លោកភេលិចបានមកជាមួយភរិយារបស់លោក គឺម្ចាស់ក្សត្រីយ៍ទ្រូស៊ីលជាជនជាតិយូដា លោកឲ្យគេទៅហៅលោកប៉ូលមក ហើយស្ដាប់លោកប៉ូលមានប្រសាសន៍អំពីជំនឿលើព្រះគ្រិស្ដយេស៊ូ។
|
||
\v 25 ប៉ុន្តែ កាលលោកប៉ូលវែកញែកអំពីសេចក្ដីសុចរិត អំពីការទប់ចិត្តនឹងតណ្ហា និងអំពីការវិនិច្ឆ័យទោសនៅអនាគតកាល លោកភេលិចភិតភ័យ ហើយពោលទៅលោកប៉ូលថា៖ «ឥឡូវនេះ ចូរអ្នកត្រឡប់ទៅវិញសិនចុះ។ កាលណាខ្ញុំមានពេល ខ្ញុំនឹងហៅអ្នកមកទៀត»។
|
||
\s5
|
||
\v 26 ក្នុងពេលដដែលនោះ លោកភេលិចសង្ឃឹមថានឹងបានទទួលប្រាក់ពីលោកប៉ូល ហេតុនេះហើយបានជាលោកចាត់គេឲ្យទៅហៅលោកប៉ូល មកសន្ទនាជាមួយលោកជារឿយៗ។
|
||
\v 27 ពីរឆ្នាំក្រោយមក លោកពរគាស-ភេស្ទុស ចូលកាន់តំណែងជំនួសលោកភេលិច។ ដោយលោកភេលិចចង់យកចិត្តសាសន៍យូដា លោកបានទុកលោកប៉ូលឲ្យនៅជាប់ឃុំឃាំងដដែល។
|
||
\s5
|
||
\c 25
|
||
\cl ជំពូក ២៥
|
||
\p
|
||
\v 1 បន្ទាប់ពីបានទៅដល់ស្រុកនោះបីថ្ងៃ លោកភេស្ទុសធ្វើដំណើរពីក្រុងសេសារាឆ្ពោះទៅក្រុងយេរូសាឡឹម។
|
||
\v 2 នាយកបូជាចារ្យ និងពួកអ្នកធំនៃជនជាតិយូដាបាននាំគ្នាទៅជួបលោក ដើម្បីប្ដឹងពីលោកប៉ូល។ ពួកគេបានទទូច
|
||
\v 3 និងសុំឲ្យលោកភេស្ទុស មេត្តាអនុគ្រោះបញ្ជូនលោកប៉ូលមកក្រុងយេរូសាឡឹម ព្រោះពួកគេបានឃុបឃិតគ្នាថានឹងពួនស្ទាក់ចាំសម្លាប់លោកតាមផ្លូវ។
|
||
\s5
|
||
\v 4 ប៉ុន្តែ លោកភេស្ទុសតបទៅវិញថា លោកប៉ូលជាប់ឃុំឃាំងនៅក្រុងសេសារាឯណោះ រីឯខ្លួនលោកផ្ទាល់ លោកក៏ត្រូវត្រឡប់ទៅវិញក្នុងពេលបន្តិចទៀតដែរ។
|
||
\v 5 លោកមានប្រសាសន៍ថា៖ «សុំឲ្យអ្នកដែលមានសមត្ថភាពក្នុងចំណោមអស់លោក អញ្ជើញទៅជាមួយខ្ញុំ ហើយបើឃើញថាបុរសនោះមានកំហុសអ្វី សុំចោទប្រកាន់គាត់ទៅ»។
|
||
\s5
|
||
\p
|
||
\v 6 លោកភេស្ទុសស្នាក់នៅជាមួយពួកគេបួនដប់ថ្ងៃ រួចលោកចុះទៅក្រុងសេសារាវិញ។ នៅថ្ងៃបន្ទាប់ លោកបានអង្គុយនៅទីកាត់ក្ដី ហើយបង្គាប់ឲ្យគេនាំលោកប៉ូលមក។
|
||
\v 7 ពេលលោកប៉ូលមកដល់ ជនជាតិយូដាដែលមកពីក្រុងយេរូសាឡឹមបាននាំគ្នាចោមរោមលោក ហើយចោទប្រកាន់យ៉ាងធ្ងន់ៗជាច្រើន តែគេពុំអាចបង្ហាញភស្ដុតាងអ្វីទេ។
|
||
\p
|
||
\v 8 លោកប៉ូលមានប្រសាសន៍ការពារខ្លួនថា៖ «ខ្ញុំពុំបានប្រព្រឹត្តអ្វីខុសនឹងវិន័យរបស់សាសន៍យូដា ខុសនឹងព្រះវិហារ ឬក៏ខុសនឹងព្រះចៅអធិរាជឡើយ»។
|
||
\s5
|
||
\p
|
||
\v 9 ដោយលោកភេស្ទុសចង់យកចិត្តជនជាតិយូដា លោកមានប្រសាសន៍មកកាន់លោកប៉ូលថា៖ «តើអ្នកចង់ឡើងទៅក្រុងយេរូសាឡឹមឲ្យគេកាត់ក្ដីអ្នក អំពីរឿងទាំងនេះនៅចំពោះមុខខ្ញុំឬទេ?»។
|
||
\v 10 លោកប៉ូលតបថា៖ «ខ្ញុំបាទឈរនៅមុខតុលាការរបស់ព្រះចៅអធិរាជដូច្នេះ គឺទីនេះហើយដែលឯកឧត្ដមត្រូវកាត់ក្ដីឲ្យខ្ញុំបាទ។ ខ្ញុំបាទពុំបានធ្វើអ្វីខុសនឹងសាសន៍យូដាទេ ដូចឯកឧត្ដមជ្រាបច្បាស់ហើយ។
|
||
\s5
|
||
\v 11 ប្រសិនបើ ខ្ញុំបាទមានទោសអ្វី ឬបានប្រព្រឹត្តអ្វីខុស សមនឹងមានទោសដល់ជីវិតនោះ ខ្ញុំបាទមិនរួញរានឹងស្លាប់ទេ។ ប៉ុន្តែ ប្រសិនបើពាក្យដែលលោកទាំងនេះចោទខ្ញុំបាទមិនពិតទេ គ្មាននរណាម្នាក់មានសិទ្ធិប្រគល់ខ្ញុំបាទទៅឲ្យគេឡើយ។ ខ្ញុំបាទសូមឡើងទៅព្រះចៅអធិរាជវិញ»។
|
||
\v 12 បន្ទាប់ពីលោកភេស្ទុសពិភាក្សាជាមួយក្រុមប្រឹក្សា លោកមានប្រសាសន៍ថា៖ «អ្នកបានសុំឡើងទៅព្រះចៅអធិរាជ ដូច្នេះ អ្នកនឹងទៅជួបព្រះចៅអធិរាជ!»។
|
||
\s5
|
||
\p
|
||
\v 13 ប៉ុន្មានថ្ងៃក្រោយមកទៀត ព្រះបាទអគ្រីប៉ា និងម្ចាស់ក្សត្រីយ៍បេរេនីស យាងមកដល់ក្រុងសេសារាដើម្បីសួរសុខទុក្ខលោកភេស្ទុស។
|
||
\v 14 ដោយស្ដេចគង់នៅទីនោះជាច្រើនថ្ងៃ លោកភេស្ទុសក៏ទូលស្ដេចពីរឿងលោកប៉ូលថា៖ «លោកភេលិចបានទុកបុរសម្នាក់នៅក្នុងទីឃុំឃាំង។
|
||
\v 15 កាលទូលបង្គំទៅក្រុងយេរូសាឡឹម ពួកនាយកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យនៃសាសន៍យូដា បាននាំគ្នាប្ដឹងពីគាត់ដោយសុំឲ្យទូលបង្គំកាត់ទោសគាត់។
|
||
\v 16 ទូលបង្គំបានប្រាប់លោកទាំងនោះវិញថា ជនជាតិរ៉ូមមិនមានទំនៀមទម្លាប់បបញ្ជូននរណាម្នាក់ ទៅឲ្យគេសម្លាប់ ដោយមិនបានជួបជាមួយអ្នកដើមចោទ និងមិនមានឱកាសឆ្លើយការពារខ្លួនចំពោះពាក្យចោទជាមុនសិននោះឡើយ។
|
||
\s5
|
||
\v 17 ដូច្នេះ លោកទាំងនោះនាំគ្នាមកទីនេះ ហើយនៅថ្ងៃបន្ទាប់ ទូលបង្គំមិនរង់ចាំអ្វីទេ ហើយបានអង្គុយនៅទីកាត់ក្ដី និងឲ្យគេនាំបុរសនោះមក។
|
||
\v 18 ពួកដើមចោទក៏ឈរនៅទីកាត់ក្ដីដែរ រួចចោទគាត់ តែទូលបង្គំគិតថាគេពុំបានចោទគាត់ពីអំពើអាក្រក់ណាមួយឡើយ។
|
||
\v 19 ពួកគេមានតែជជែកវែកញែកអំពីរឿងសាសនារបស់គេ និងអំពីបុរសម្នាក់ឈ្មោះយេស៊ូដែលបានស្លាប់ ដោយលោកប៉ូលអះអាងថាលោកយេស៊ូរស់ឡើងវិញហើយ។
|
||
\v 20 ចំណែកឯទូលបង្គំវិញ ទូលបង្គំមិនដឹងជាត្រូវគិតដូចម្ដេច ចំពោះការជជែកវែកញែកបែបនេះ ទូលបង្គំបានសួរគាត់ថាតើ គាត់ចង់ទៅក្រុងយេរូសាឡឹមឲ្យគេកាត់ក្ដីអំពីរឿងទាំងនេះឬទេ។
|
||
\s5
|
||
\v 21 តែលោកប៉ូលបានសុំឡើងទៅព្រះចៅអធិរាជ ដើម្បីសុំឲ្យព្រះអង្គកាត់ក្ដី។ ទូលបង្គំចេញបញ្ជាឲ្យគេឃុំគាត់ទុក រហូតដល់ពេលទូលបង្គំនឹងបញ្ជូនគាត់ទៅព្រះចៅអធិរាជ»។
|
||
\v 22 ព្រះបាទអគ្រីប៉ា មានរាជឱង្ការទៅលោកភេស្ទុសថា៖ «ខ្ញុំក៏ចង់ស្ដាប់បុរសនោះនិយាយដែរ»។ លោកតបវិញថា៖ «ព្រះករុណាអាចស្ដាប់គាត់នៅថ្ងៃស្អែក»។
|
||
\s5
|
||
\p
|
||
\v 23 លុះស្អែកឡើង ព្រះបាទអគ្រីប៉ា និងម្ចាស់ក្សត្រីយ៍បេរេនីស បានយាងចូលក្នុងសាលសវនាការយ៉ាងអធិកអធម ដោយមានពួកនាយទាហានជាន់ខ្ពស់ និងពួកនាម៉ឺនធំៗនៅក្រុងនោះហែហមមកជាមួយផង។ គេនាំលោកប៉ូលមកតាមបញ្ជារបស់លោកភេស្ទុស។
|
||
\v 24 លោកភេស្ទុសមានប្រសាសន៍ថា៖ «សូមទូលព្រះរាជា និងជម្រាបអស់លោក ដែលនៅទីនេះ។ បុរសដែលព្រះរាជា និងអស់លោកឃើញនេះ ជាអ្នកដែលជនជាតិយូដាទាំងមូល ទាំងនៅក្រុងយេរូសាឡឹម ទាំងនៅក្រុងនេះ បាននាំគ្នាមកជួបខ្ញុំ ហើយស្រែកថា គាត់មិនត្រូវរស់តទៅទៀតទេ។
|
||
\s5
|
||
\v 25 ចំពោះខ្ញុំវិញ ខ្ញុំយល់ឃើញថាគាត់ពុំបានប្រព្រឹត្តអ្វីខុស ដែលត្រូវមានទោសដល់ជីវិតនោះឡើយ ប៉ុន្តែ ដោយខ្លួនគាត់ផ្ទាល់បានសុំឡើងទៅព្រះចៅអធិរាជ ខ្ញុំក៏សម្រេចចិត្តបញ្ជូនគាត់ទៅព្រះអង្គ។
|
||
\v 26 តែខ្ញុំគ្មានមូលហេតុអ្វីច្បាស់លាស់ ដើម្បីសរសេរសេចក្ដីរាយការណ៍ថ្វាយព្រះចៅអធិរាជ អំពីសំណុំរឿងគាត់ទាល់តែសោះ។ ហេតុនេះហើយ បានជាខ្ញុំឲ្យគេនាំគាត់មកជួបអស់លោក ជាពិសេស ជួបព្រះចៅអគ្រីប៉ាផ្ទាល់ ហេតុនេះខ្ញុំនឹងមានមូលហេតុ សរសេរសេចក្ដីរាយការណ៍បាន។
|
||
\v 27 គ្មានមូលហេតុណាដែលខ្ញុំត្រូវបញ្ជូន ហើយមិនបានបញ្ជាក់អំពីពាក្យចោទទៅជាមួួយផងនោះដែរ»។
|
||
\s5
|
||
\c 26
|
||
\cl ជំពូក ២៦
|
||
\p
|
||
\v 1 ព្រះចៅអគ្រីប៉ាមានរាជឱង្ការទៅលោកប៉ូលថា៖ «អ្នកមានសិទ្ធិនិយាយការពារខ្លួននៅពេលនេះបាន»។ បន្ទាប់មក លោកប៉ូលលើកដៃឡើងមានប្រសាសន៍ថា៖
|
||
\p
|
||
\v 2 «បពិត្រព្រះរាជា ទូលបង្គំមានកិត្តិយសធំណាស់ អាចឆ្លើយការពារខ្លួននៅចំពោះព្រះភក្ត្រព្រះករុណាថ្ងៃនេះ អំពីពាក្យបណ្ដឹងទាំងប៉ុន្មានដែលសាសន៍យូដាចោទទូលបង្គំ
|
||
\v 3 ដ្បិត ព្រះករុណាជ្រាបយ៉ាងច្បាស់ អំពីទំនៀមទម្លាប់ផ្សេងៗរបស់សាសន៍យូដា និងអំពីសេចក្ដីដែលគេនិយមជជែកវែកញែក។ ហេតុនេះ សូមព្រះអង្គមេត្តាព្រះសណ្ដាប់ទូលបង្គំ ដោយអនុគ្រោះផង។
|
||
\s5
|
||
\v 4 ជនជាតិយូដាទាំងមូលស្គាល់ប្រវត្តិរបស់ទូលបង្គំ តាំងពីក្មេងមកស្រាប់ហើយ។
|
||
\v 5 ពួកគេក៏ដឹងថាតាំងពីដើមមក ទូលបង្គំរស់នៅកណ្ដាលចំណោមជនជាតិរបស់ទូលបង្គំ និងនៅក្រុងយេរូសាឡឹមរបៀបណាដែរ។ គេបានស្គាល់ទូលបង្គំតាំងពីយូរមកហើយ ពីដើមទូលបង្គំជាអ្នកខាងគណៈផារីស៊ី ដែលជាគណៈតឹងរ៉ឹងជាងគេក្នុងសាសនារបស់យើង។
|
||
\s5
|
||
\v 6 ប៉ុន្តែ ឥឡូវនេះ គេយកទូលបង្គំមកវិនិច្ឆ័យទោស ព្រោះតែសេចក្ដីសង្ឃឹមលើព្រះបន្ទូល ដែលព្រះជាម្ចាស់បានសន្យាជាមួយបុព្វបុរសរបស់យើង។
|
||
\v 7 កុលសម្ព័ន្ធទាំងដប់ពីររបស់យើង នាំគ្នាគោរពបម្រើព្រះជាម្ចាស់ទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរ ដោយសង្ឃឹមថា ព្រះបន្ទូលសន្យានេះនឹងបានសម្រេច។ បពិត្រព្រះរាជា ជនជាតិយូដាបានចោទប្រកាន់ទូលបង្គំ ព្រោះតែសេចក្ដីសង្ឃឹមនេះហើយ។
|
||
\v 8 ចុះហេតុដូចម្ដេចបានជាអស់លោកយល់ថា ការដែលព្រះជាម្ចាស់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ជាការមួយមិនគួរឲ្យជឿដូច្នេះ?
|
||
\s5
|
||
\v 9 ចំណែកឯទូលបង្គំផ្ទាល់ ពីដើមទូលបង្គំយល់ឃើញថា ត្រូវតែប្រឆាំងនឹងព្រះនាមព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែតគ្រប់យ៉ាងទាំងអស់។
|
||
\v 10 ទូលបង្គំបានប្រព្រឹត្តដូច្នេះ នៅក្រុងយេរូសាឡឹមមែន គឺទូលបង្គំបានទទួលច្បាប់អនុញ្ញាតពីក្រុមនាយកបូជាចារ្យ ដើម្បីចាប់អស់អ្នកដែលជឿលើព្រះអម្ចាស់ជាច្រើននាក់ យកទៅឃុំឃាំង។ នៅពេលគេសម្លាប់អ្នកទាំងនោះ ទូលបង្គំក៏យល់ស្របជាមួយដែរ។
|
||
\v 11 ទូលបង្គំតែងចូលទៅក្នុងសាលាប្រជុំនានាជាញឹកញាប់ ដើម្បីធ្វើទុក្ខទោសអ្នកទាំងនោះ បង្ខំឲ្យគេលះបង់ចោលជំនឿរបស់ខ្លួន។ ទូលបង្គំខឹងគេជាខ្លាំងពន់ពេក រហូតដល់ទៅតាមបៀតបៀនគេក្នុងក្រុងនានានៅបរទេសផង។
|
||
\s5
|
||
\v 12 ហេតុនេះហើយបានជាទូលបង្គំធ្វើដំណើរទៅក្រុងដាម៉ាស ទាំងទទួលអំណាច និងការអនុញ្ញាតពីក្រុមនាយកបូជាចារ្យ។
|
||
\v 13 បពិត្រព្រះរាជា នៅតាមផ្លូវ ប្រមាណជាថ្ងៃត្រង់ ទូលបង្គំបានឃើញពន្លឺមួយភ្លឺជាងពន្លឺថ្ងៃទៅទៀត ចាំងពីលើមេឃមកលើទូលបង្គំ និងលើអ្នកដែលរួមដំណើរជាមួយទូលបង្គំ។
|
||
\v 14 ពេលនោះ យើងខ្ញុំដួលទាំងអស់គ្នា ហើយទូលបង្គំបានឮសំឡេងពោលមកកាន់ទូលបង្គំជាភាសាហេប្រឺថា៖ «សូល! សូលអើយ! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំ? អ្នកខំប្រឹងតយុទ្ធនឹងខ្ញុំ ដូចគោជល់នឹងជន្លួញដូច្នេះមិនកើតទេ»។
|
||
\s5
|
||
\v 15 ទូលបង្គំបានតបទៅវិញថា៖ «លោកម្ចាស់អើយ! តើលោកជានរណា?»។ ព្រះអម្ចាស់មានព្រះបន្ទូលមកទូលបង្គំវិញថា៖ «ខ្ញុំជាយេស៊ូដែលអ្នកកំពុងតែបៀតបៀន។
|
||
\v 16 ចូរក្រោកឈរឡើង ខ្ញុំបង្ហាញខ្លួនឲ្យអ្នកឃើញ មកពីខ្ញុំបានជ្រើសរើសអ្នកឲ្យបម្រើ ព្រមទាំងធ្វើជាបន្ទាល់អំពីហេតុការណ៍ ដែលខ្ញុំបង្ហាញឲ្យអ្នកឃើញនៅពេលនេះ និងហេតុការណ៍ឯទៀតៗ ដែលខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញនៅពេលខាងមុខ។
|
||
\v 17 ខ្ញុំបានរំដោះអ្នកឲ្យរួចពីសាសន៍អ៊ីស្រាអែល និងសាសន៍ដទៃ។ ខ្ញុំចាត់អ្នកឲ្យទៅរកសាសន៍ទាំងនោះ
|
||
\v 18 ដើម្បីបើកភ្នែកគេឲ្យភ្លឺ ឲ្យគេងាកចេញពីសេចក្ដីងងឹតបែរមករកពន្លឺ និងងាកចេញពីអំណាចរបស់សាតាំង បែរមករកព្រះជាម្ចាស់វិញ ព្រមទាំងទទួលការអត់ទោសឲ្យរួចពីបាប និងទទួលមរតករួមជាមួយអស់អ្នក ដែលព្រះជាម្ចាស់ប្រោសឲ្យបានវិសុទ្ធដោយមានជំនឿលើខ្ញុំ»។
|
||
\s5
|
||
\v 19 បពិត្រព្រះរាជា ទូលបង្គំពុំបានជំទាស់នឹងការអស្ចារ្យ ដែលទូលបង្គំនិមិត្តឃើញនោះឡើយ។
|
||
\v 20 ទូលបង្គំបានប្រាប់ប្រជាជននៅក្រុងដាម៉ាសមុនគេបង្អស់ បន្ទាប់មក ប្រាប់ប្រជាជននៅក្រុងយេរូសាឡឹម នៅស្រុកយូដាទាំងមូល ហើយប្រាប់សាសន៍ដទៃឲ្យកែប្រែចិត្តគំនិត និងបែរមករកព្រះជាម្ចាស់ ដោយប្រព្រឹត្តអំពើផ្សេងៗបញ្ជាក់ថា គេពិតជាកែប្រែចិត្តគំនិតមែន។
|
||
\v 21 ហេតុនេះហើយបានជាសាសន៍យូដានាំគ្នាចាប់ទូលបង្គំនៅក្នុងព្រះវិហារ ព្រមទាំងប៉ុនប៉ងប្រហារជីវិតទូលបង្គំផង។
|
||
\s5
|
||
\v 22 ប៉ុន្តែ ដោយព្រះជាម្ចាស់ជួយទូលបង្គំរហូតមកទល់ថ្ងៃនេះ បានជាទូលបង្គំនៅតែផ្ដល់សក្ខីភាពអំពីព្រះអង្គនៅចំពោះមុខអ្នកតូច និងអ្នកធំ។ ទូលបង្គំពុំបាននិយាយអ្វីក្រៅពីសេចក្ដីដែលពួកព្យាការី និងលោកម៉ូសេបានថ្លែងទុកអំពីហេតុការណ៍ ដែលត្រូវតែកើតមាននោះឡើយ
|
||
\v 23 ពោលគឺព្រះគ្រិស្ដបានរងទុក្ខលំបាក ហើយមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ ទ្រង់នឹងប្រទានដំណឹងអំពីពន្លឺនៃការសង្គ្រោះ ប្រាប់សាសន៍យូដា និងសាសន៍ដទៃ»។
|
||
\s5
|
||
\p
|
||
\v 24 កាលលោកប៉ូលកំពុងមានប្រសាសន៍ការពារខ្លួនដូច្នេះ លោកភេស្ទុសក៏បន្លឺសំឡេងឡើងយ៉ាងខ្លាំងថា៖ «ប៉ូលអើយ! អ្នកវង្វេងស្មារតីហើយ! គឺអ្នករៀនសូត្រច្រើនពេក បានជាត្រឡប់ទៅជាវង្វេងស្មារតីដូច្នេះ»។
|
||
\v 25 លោកប៉ូលតបវិញថា៖ «សូមជម្រាបឯកឧត្ដមភេស្ទុស ខ្ញុំបាទមិនមែនវង្វេងស្មារតីទេ ផ្ទុយទៅវិញ ខ្ញុំបាទនិយាយតែពាក្យពិត មានន័យត្រឹមត្រូវ។
|
||
\v 26 ព្រះរាជាក៏ជ្រាបអំពីហេតុការណ៍ទាំងនេះ រួចស្រេចទៅហើយដែរ ខ្ញុំបាទហ៊ាននិយាយនៅចំពោះមុខព្រះអង្គ ដោយឥតភ័យខ្លាចឡើយ ដ្បិតខ្ញុំបាទជឿជាក់ថា ព្រះរាជាជ្រាបទាំងអស់ ព្រោះហេតុការណ៍នេះមិនមែនកើតឡើងស្ងាត់ៗ នៅកៀនកោះណាមួយឡើយ។
|
||
\s5
|
||
\v 27 បពិត្រព្រះរាជា តើព្រះអង្គជឿពួកព្យាការីឬទេ? ទូលបង្គំដឹងថា ព្រះអង្គពិតជាជឿមែន»។
|
||
\v 28 ព្រះបាទអគ្រីប៉ាមានរាជឱង្ការទៅលោកប៉ូលថា៖ «នៅតែបន្តិចទៀត អ្នកមុខជាធ្វើឲ្យខ្ញុំទៅជាគ្រិស្ដបរិស័ទហើយ!»។
|
||
\p
|
||
\v 29 លោកប៉ូលទូលតបវិញថា៖ «ទោះបីនៅតែបន្តិចទៀត ឬយូរទៀតក្ដី ទូលបង្គំអង្វរព្រះជាម្ចាស់ សូមទ្រង់ប្រោសប្រណី មិនត្រឹមតែដល់ព្រះរាជាប៉ុណ្ណោះទេ គឺដល់អស់លោកដែលកំពុងស្ដាប់ទូលបង្គំនៅថ្ងៃនេះ សូមឲ្យព្រះរាជា និងអស់លោកបានដូចទូលបង្គំដែរ លើកលែងតែការជាប់ច្រវាក់នេះចេញ»។
|
||
\s5
|
||
\p
|
||
\v 30 បន្ទាប់មកព្រះរាជា លោកទេសាភិបាល ព្រមទាំងម្ចាស់ក្សត្រីយ៍បេរេនីស និងអ្នកឯទៀតៗដែលអង្គុយនៅទីនោះ បាននាំគ្នាក្រោកឡើង
|
||
\v 31 ហើយចាកចេញទៅទាំងនិយាយគ្នាថា៖ «បុរសនេះពុំបានធ្វើអ្វីខុសត្រូវមានទោសដល់ជីវិត ឬត្រូវជាប់ច្រវាក់ឡើយ»។
|
||
\p
|
||
\v 32 ព្រះបាទអគ្រីប៉ាមានរាជឱង្ការទៅកាន់ លោកភេស្ទុសថា៖ «ប្រសិនបើបុរសនេះមិនបានសុំឡើងទៅដល់ព្រះចៅអធិរាជទេនោះ យើងអាចដោះលែងគាត់បាន»។
|
||
\s5
|
||
\c 27
|
||
\cl ជំពូក ២៧
|
||
\p
|
||
\v 1 នៅពេលនោះ គេសម្រេចថាយើងគួរចុះសំពៅចេញដំណើរទៅស្រុកអ៊ីតាលី គេប្រគល់លោកប៉ូល និងអ្នកទោសខ្លះទៀតទៅនាយទាហានម្នាក់ឈ្មោះលោកយូលាស ក្នុងកងទ័ពរបស់ព្រះមហាក្សត្រាធិរាជ។
|
||
\v 2 យើងបានចុះសំពៅដែលមកពីក្រុងអាដ្រាមីត រួចចេញដំណើរទៅ។ សំពៅនោះត្រូវចូលចតនៅស្រុកអាស៊ី។ លោកអើរីស្ដាកជាអ្នកស្រុកម៉ាសេដូន ដែលរស់នៅក្រុងថេស្សាឡូនិក ក៏បានរួមដំណើរជាមួយយើងដែរ។
|
||
\s5
|
||
\v 3 នៅថ្ងៃបន្ទាប់ យើងបានមកដល់ក្រុងស៊ីដូន ហើយលោកយូលាសមានចិត្តសប្បុរសចំពោះលោកប៉ូលណាស់ គាត់អនុញ្ញាតឲ្យលោកប៉ូលទៅផ្ទះមិត្តភក្ដិ ដើម្បីឲ្យគេមើលថែលោក។
|
||
\v 4 បន្ទាប់មកទៀត យើងបានចេញសំពៅពីក្រុងនោះ សសៀរតាមបណ្ដោយកោះគីប្រុស ព្រោះបញ្ច្រាសខ្យល់។
|
||
\v 5 បន្ទាប់មកយើងបានឆ្លងសមុទ្រជិតស្រុកគីលីគា និងស្រុកប៉ាមភីលា ហើយមកដល់ក្រុងមីរ៉ា ក្នុងស្រុកលូគា។
|
||
\v 6 នៅក្រុងនោះ លោកនាយទាហានរកបានសំពៅមួយ មកពីស្រុកអលេក្សានទ្រា ហើយត្រូវចេញទៅស្រុកអ៊ីតាលី។ គាត់ក៏នាំយើងចុះសំពៅនោះ។
|
||
\s5
|
||
\v 7 សំពៅទៅមុខសន្សឹមៗអស់រយៈពេលជាច្រើនថ្ងៃ ហើយបានមកដល់ទន្ទឹមនឹងក្រុងគ្នីដូសដោយលំបាកបំផុត ដោយខ្យល់បក់មកពីមុខ យើងក៏បត់សំពៅទៅរកជ្រោយសាលម៉ូន សសៀរតាមបណ្ដោយកោះក្រែតវិញ។
|
||
\v 8 យើងបន្តដំណើរយ៉ាងលំបាកតាមបណ្ដោយកោះនោះ ហើយក៏បានមកដល់កន្លែងមួយឈ្មោះ «កំពង់ស្អាត» ដែលនៅជិតក្រុងឡាសេ។
|
||
\s5
|
||
\p
|
||
\v 9 យើងបានប្រើពេលជាច្រើនថ្ងៃ ហើយឥឡូវជាដំណើរមួយដែលពេេញដោយគ្រោះថ្នាក់ ដ្បិតថ្ងៃពិធីបុណ្យតមអាហារក៏ហួសហើយដែរ។ ដូច្នេះ លោកប៉ូលជូនយោបល់គេថា៖
|
||
\v 10 «ខ្ញុំយល់ថាបើយើងបន្តដំណើរទៅមុខទៀតនោះ គ្រោះថ្នាក់ណាស់ មិនត្រឹមតែធ្វើឲ្យខូចខាតទំនិញ និងសំពៅប៉ុណ្ណោះទេ គឺថែមទាំងមានគ្រោះថ្នាក់ដល់ជីវិតយើងទៀតផង»។
|
||
\v 11 ប៉ុន្តែ លោកនាយទាហានបានទុកចិត្តអ្នកបើកសំពៅ និងនាយសំពៅជាងពាក្យរបស់លោកប៉ូលបានប្រាប់។
|
||
\s5
|
||
\v 12 ដោយសារកំពង់ផែនោះ ពុំមែនជាកន្លែងស្រួលស្នាក់អាស្រ័យនៅរដូវរងា អ្នកសំពៅភាគច្រើន បានសម្រេចចិត្តចេញសំពៅទៅមុខទៀត។ ប្រសិនបើ អាចធ្វើបាន គេចង់ទៅដល់ក្រុងភេនីច ជាកំពង់ផែមួយនៅកោះក្រែត ដែលបែរទៅរកទិសនិរតី និងទិសពាយ័ព្យ ដើម្បីស្នាក់នៅទីនោះក្នុងរដូវរងា។
|
||
\v 13 ពេលនោះ មានខ្យល់បក់មកតិចៗពីទិសខាងត្បូង ពួកគេយល់ឃើញថាជាឱកាសល្អសម្រាប់គម្រោងការរបស់គេ គេក៏នាំគ្នាស្រាវយុថ្កា ហើយចេញសំពៅសសៀរៗកោះក្រែតទៅ។
|
||
\s5
|
||
\v 14 ប៉ុន្តែ បន្តិចក្រោយមក មានខ្យល់ព្យុះមួយយ៉ាងខ្លាំងឈ្មោះ «ខ្យល់ព្យុះអ៊ើរ៉ាគ្លីដូន» បក់បោកនៅកោះនោះ
|
||
\v 15 នាំទាំងសំពៅទៅតាមខ្យល់ព្យុះ ហើយដោយយើងពុំអាចធ្វើឲ្យសំពៅបើកបញ្ច្រាសខ្យល់វិញបាន យើងក៏បណ្ដោយសំពៅឲ្យរសាត់ទៅតាមខ្យល់ទៅ។
|
||
\v 16 ពេលមកដល់ខាងត្បូងកោះតូចមួយឈ្មោះកោះក្លូដេ យើងបានលើកសំប៉ានឡើងទាំងពិបាក។
|
||
\s5
|
||
\v 17 បន្ទាប់មក យើងយកខ្សែពួរសម្រាប់ប្រើនៅគ្រាមានអាសន្ន មកចងព័ទ្ធជុំវិញសំពៅ ការពារកុំឲ្យធ្លាយ។ យើងក៏បានទម្លាក់ឈើបណ្ដែតចុះដែរ ក្រែងលោសំពៅទៅកឿងនៅឈូងសមុទ្រសៀរទីស រួចហើយទុកឲ្យសំពៅរសាត់ទៅតាមខ្យល់។
|
||
\v 18 នៅថ្ងៃបន្ទាប់ ដោយខ្យល់ព្យុះបក់បោកមកខ្លាំងពេក គេបានទម្លាក់ទំនិញចោល។
|
||
\s5
|
||
\v 19 នៅថ្ងៃទីបី ពួកអ្នកសំពៅក៏បោះគ្រឿងប្រដាប់សំពៅចោលដែរ។
|
||
\v 20 នៅពេលមិនអាចមើលឃើញព្រះអាទិត្យ ឬផ្កាយ អស់រយៈពេលជាច្រើនថ្ងៃ ហើយដោយខ្យល់ព្យុះនៅតែមានសន្ទុះខ្លាំងដដែល នៅទីបំផុត យើងក៏លែងមានសង្ឃឹមថានឹងបានរួចជីវិត។
|
||
\s5
|
||
\v 21 ពេលពួកគេពុំបានបរិភោគអ្វីជាយូរថ្ងៃមក លោកប៉ូលក៏ក្រោកឈរនៅកណ្ដាលចំណោមអស់អ្នកដែលនៅក្នុងសំពៅ ហើយមានប្រសាសន៍ថា៖ «បើបងប្អូនស្ដាប់ខ្ញុំ ហើយមិនចាកចេញពីកោះក្រែតមកទេនោះ បងប្អូនពិតជាមិនត្រូវអន្តរាយខូចខាតដូច្នេះឡើយ។
|
||
\v 22 ប៉ុន្តែ ខ្ញុំសូមលើកទឹកចិត្តបងប្អូន សូមមានចិត្តក្លាហានឡើងព្រោះ គ្មាននរណាម្នាក់ក្នុងចំណោមបងប្អូនត្រូវបាត់បង់ជីវិតឡើយ គឺមានតែសំពៅប៉ុណ្ណោះទេ ដែលត្រូវអន្តរាយ។
|
||
\s5
|
||
\v 23 ដ្បិតយប់មិញ មានទេវតារបស់ព្រះជាម្ចាស់ដែលខ្ញុំជឿ និងគោរពបម្រើបានមកជិតខ្ញុំ
|
||
\v 24 ប្រាប់ថា៖ «ប៉ូលអើយកុំខ្លាចអី! ដ្បិត អ្នកត្រូវតែបានទៅឈរនៅមុខព្រះចៅអធិរាជ ហើយដោយព្រះជាម្ចាស់ប្រោសប្រណីអ្នក ព្រះអង្គនឹងសង្គ្រោះអស់អ្នកដែលរួមដំណើរជាមួយអ្នក ឲ្យបានរួចជីវិតផងដែរ»។
|
||
\v 25 ហេតុនេះបងប្អូនអើយ ចូរមានចិត្តក្លាហានឡើង ដ្បិត ខ្ញុំជឿទុកចិត្តលើព្រះជាម្ចាស់ថា នឹងបានសម្រេចដូចព្រះអង្គមានព្រះបន្ទូលមែន។
|
||
\v 26 សំពៅយើងនឹងត្រូវទៅកឿងនៅកោះណាមួយជាក់ជាពុំខាន»។
|
||
\s5
|
||
\p
|
||
\v 27 សំពៅយើងបានរសាត់អណ្ដែតលើផ្ទៃសមុទ្រអាឌ្រា អស់រយៈពេលដប់បួនថ្ងៃមកហើយ។ ពេលនោះ ប្រមាណជាពាក់កណ្ដាលអធ្រាត្រ ពួកអ្នកសំពៅនឹកសង្ស័យថា ប្រហែលជាមកជិតដល់ដីគោកហើយ។
|
||
\v 28 គេបោះខ្សែសម្ទង់ទៅក្នុងទឹកឃើញថា មានជម្រៅសាមសិបប្រាំពីរម៉ែត្រ។ លុះទៅមុខបន្តិច គេបោះខ្សែសម្ទង់ទៅក្នុងទឹកម្ដងទៀត ឃើញថាមានជម្រៅម្ភៃប្រាំបីម៉ែត្រ។
|
||
\v 29 ដោយខ្លាចក្រែងសំពៅរសាត់ទៅប៉ះនឹងថ្ម ពួកគេទម្លាក់យុថ្កាបួន នៅខាងកន្សៃ ហើយអធិស្ឋានទន្ទឹងរង់ចាំភ្លឺឆាប់។
|
||
\s5
|
||
\v 30 ពួកអ្នកសំពៅចង់រត់ចោលសំពៅ គេក៏នាំគ្នាសម្រូតសំប៉ានចុះទៅក្នុងសមុទ្រ ដោយយកលេសថា គេចង់ទាញយុថ្កាទៅដាក់នៅខាងក្បាលសំពៅវិញ។
|
||
\v 31 លោកប៉ូលមានប្រសាសន៍ទៅនាយទាហាន និងកូនទាហានថា៖ «ប្រសិនបើ អ្នកទាំងនេះមិននៅក្នុងសំពៅទេ អស់លោកប្រាកដជាពុំអាចរួចជីវិតបានឡើយ»។
|
||
\v 32 ពួកទាហានក៏កាប់ផ្ដាច់ខ្សែ ទម្លាក់សំប៉ាននោះទៅក្នុងសមុទ្របាត់ទៅ។
|
||
\s5
|
||
\v 33 លុះទៀបភ្លឺ លោកប៉ូលអញ្ជើញគេទាំងអស់គ្នាឲ្យបរិភោគអាហារ ដោយមានប្រសាសន៍ថា៖ «បងប្អូនបានទ្រាំតមអាហារអស់រយៈពេលដប់បួនថ្ងៃមកហើយ បងប្អូនពុំបានពិសាអ្វីសោះ។
|
||
\v 34 ដូច្នេះ សូមបងប្អូនអញ្ជើញពិសាទៅដើម្បីឲ្យបានរួចជីវិត ដ្បិតនៅក្នុងចំណោមបងប្អូន សូម្បីតែសក់មួយសរសៃរបស់បងប្អូ ក៏មិនបាត់ផង»។
|
||
\v 35 លោកមានប្រសាសន៍ដូច្នោះហើយ ក៏យកនំបុ័ងមកអរព្រះគុណព្រះជាម្ចាស់នៅមុខពួកគេទាំងអស់គ្នា រួចលោកកាច់បរិភោគ។
|
||
\s5
|
||
\v 36 ពេលនោះ អ្នកដែលនៅក្នុងសំពៅមានកម្លាំងចិត្តឡើងវិញ គេក៏បរិភោគទាំងអស់គ្នា។
|
||
\v 37 នៅក្នុងសំពៅនោះ យើងមានគ្នាទាំងអស់ពីររយចិតសិបប្រាំមួយនាក់។
|
||
\v 38 កាលបរិភោគឆ្អែតហើយ គេក៏លើកបាវស្រូវទម្លាក់ទៅក្នុងសមុទ្រដើម្បីឲ្យស្រាលសំពៅ។
|
||
\s5
|
||
\v 39 លុះភ្លឺឡើង អ្នកសំពៅមើលស្រុកនោះមិនស្គាល់ទេ គេឃើញតែឆកសមុទ្រដែលមានវាលខ្សាច់ រូចគេបានសម្រេចចិត្តចូលសំពៅទៅបង្កឿងនៅទីនោះ ប្រសិនបើ អាចចូលទៅបាន។
|
||
\v 40 ដូច្នេះគេក៏ស្រាយខ្សែយុថ្កាទម្លាក់ចោលទៅក្នុងសមុទ្រ ព្រមទាំងស្រាយខ្សែចង្កូតចោលផងដែរ រួចគេលើកក្ដោងខាងមុខឡើងឲ្យត្រូវខ្យល់សំពៅចូលទៅរកច្រាំង។
|
||
\v 41 ប៉ុន្តែ សំពៅបានបុកខ្សាច់ ដែលនៅចន្លោះខ្សែទឹកពីរបណ្ដាលឲ្យសំពៅកឿងនៅទីនោះ។ ក្បាលសំពៅនៅជាប់នឹងថ្កល់ រីឯកន្សៃវិញបានត្រូវបាក់បែក ដោយទឹករលកបក់បោកផ្ទប់មកយ៉ាងខ្លាំង។
|
||
\s5
|
||
\v 42 ពួកទាហានមានបំណងសម្លាប់អ្នកទោសទាំងអស់ចោល ដើម្បីកុំឲ្យនរណាម្នាក់ហែលទឹកគេចខ្លួនបានឡើយ។
|
||
\v 43 ប៉ុន្តែ ដោយនាយទាហានចង់សង្គ្រោះជីវិតលោកប៉ូល គាត់ក៏ជំទាស់នឹងគោលបំណងរបស់កូនទាហានទាំងនោះ។ គាត់បានបញ្ជាឲ្យអស់អ្នកដែលចេះហែលទឹក លោតទៅក្នុងទឹកហែលទៅរកគោកមុន។
|
||
\v 44 រីឯអ្នកមិនចេះហែលទឹក ត្រូវតោងបន្ទះក្ដារ ឬតោងបំណែកសំពៅហែលទៅតាមក្រោយ។ ធ្វើដូច្នេះ គេបានទៅដល់ដីគោកដោយសុខសាន្តគ្រប់ៗគ្នា។
|
||
\s5
|
||
\c 28
|
||
\cl ជំពូក ២៨
|
||
\p
|
||
\v 1 កាល ពួកយើងបានរួចជីវិតហើយ យើងដឹងថា កោះនោះឈ្មោះ កោះម៉ាល់ត៍។
|
||
\v 2 អ្នកកោះនោះបានទទួលយើងដោយចិត្តសប្បុរសរកអ្វីប្រៀបផ្ទឹមពុំបាន ដោយអញ្ជើញយើងទាំងអស់គ្នា មកជុំវិញភ្នក់ភ្លើងមួយយ៉ាងធំដែលគេបានដុត ដ្បិតពេលនោះមានភ្លៀងធ្លាក់ ហើយធាតុអាកាសក៏ត្រជាក់ណាស់ផង។
|
||
\s5
|
||
\v 3 លោកប៉ូលរើសមែកឈើមួយកងមកបោះក្នុងភ្លើង ស្រាប់តែមានពស់វែកមួយលូនចេញមក ដោយកំដៅភ្លើង ហើយខាំដៃលោកជាប់។
|
||
\v 4 កាលអ្នកកោះនោះឃើញពស់ខាំដៃលោកជាប់ដូច្នេះ ក៏និយាយគ្នាថា៖ «អ្នកនេះពិតជាបានសម្លាប់គេហើយ ទោះបីគាត់ទើបនឹងរួចខ្លួនពីសមុទ្រនោះក៏ដោយ ក៏ព្រះអង្គយុត្តិធម៌មិនទុកឲ្យគាត់នៅរស់រានមានជីវិតដែរ»។
|
||
\s5
|
||
\v 5 លោកប៉ូលបានរលាស់ពស់នោះទម្លាក់ទៅក្នុងភ្លើង តែលោកពុំឈឺចុកចាប់អ្វីទេ។
|
||
\v 6 អ្នកកោះនោះរង់ចាំមើលលោកប៉ូល ហើមខ្លួន ឬក៏ត្រូវដាច់ខ្យល់ស្លាប់។ ប៉ុន្តែ ក្រោយពីចាំមើលអស់រយៈពេលយ៉ាងយូរមក គេឃើញថាគ្មានហេតុអាក្រក់កើតដល់លោកសោះ ពួកគេក៏ផ្តូរគំនិត ហើយបែរជាពោលថា លោកប៉ូលជាព្រះជាម្ចាស់វិញ។
|
||
\s5
|
||
\p
|
||
\v 7 នៅជិតនោះ មានដីមួយកន្លែង ដែលជាកម្មសិទ្ធិរបស់មេកន្ទ្រាញកោះ ឈ្មោះពូព្លាស។ គាត់បានទទួលយើងឲ្យស្នាក់នៅ យ៉ាងរាក់ទាក់ចំនួនបីថ្ងៃ។
|
||
\v 8 ឪពុករបស់លោកពូព្លាស សម្រាន្ដនៅលើគ្រែ ព្រោះគាត់គ្រុនផង និងរាកមួលផង។ លោកប៉ូលបានចូលទៅក្នុងផ្ទះគាត់ ហើយអធិស្ឋានដាក់ដៃពីលើ និងប្រោសគាត់ឲ្យបានជា។
|
||
\v 9 អ្នកជំងឺឯទៀតៗនៅលើកោះឃើញគាត់ជាដូច្នេះ គេក៏នាំគ្នាមកដែរ ហើយបានជាទាំងអស់គ្នា។
|
||
\v 10 ពួកគេបានសម្តែងការគោរពគ្រប់យ៉ាងចំពោះយើង។ នៅពេលយើងរៀបចំចេញដំណើរ ពួកគេបានជួយឧបត្ថម្ភនូវអ្វីៗដែលយើងត្រូវការ។
|
||
\s5
|
||
\p
|
||
\v 11 បីខែក្រោយមក យើងចុះសំពៅមួយឈ្មោះ «ឌីអូស្គួរ» ជាសំពៅមកពីក្រុងអលេក្សានទ្រា ដែលបានចតនៅកោះនោះក្នុងអំឡុងពេលរដូវរងា។
|
||
\v 12 លុះមកដល់ក្រុងស៊ីរ៉ាគូស យើងបានស្នាក់នៅទីនោះបីថ្ងៃ។
|
||
\s5
|
||
\v 13 បន្ទាប់មក យើងបានសសៀរតាមឆ្នេរសមុទ្រទៅដល់ក្រុងរេគាម។ ស្អែកឡើង មានខ្យល់បក់មកពីទិសខាងត្បូង ហើយក្នុងរវាងតែពីរថ្ងៃ យើងមកដល់ក្រុងពូទីយ៉ូលី។
|
||
\v 14 នៅក្រុងនោះ យើងបានជួបពួកបងប្អូន គេអញ្ជើញយើងឲ្យស្នាក់នៅជាមួយអស់រយៈពេលប្រាំពីរថ្ងៃ។ យើងក៏បន្តដំណើរទៅកាន់ក្រុងរ៉ូម។
|
||
\v 15 ពួកបងប្អូននៅក្រុងរ៉ូមដឹងដំណឹងអំពីយើង ក៏នាំគ្នាធ្វើដំណើររហូតទៅដល់ផ្សារអាប់ភាស និងភូមិផ្ទះសំណាកបីខ្នង ដើម្បីទទួលយើង។ កាលលោកប៉ូលឃើញបងប្អូនទាំងនោះ លោកបានអរព្រះគុណព្រះជាម្ចាស់ដោយចិត្តក្លាហាន។
|
||
\s5
|
||
\p
|
||
\v 16 លុះយើងមកដល់ក្រុងរ៉ូមហើយ អាជ្ញាធរអនុញ្ញាតឲ្យលោកប៉ូលស្នាក់នៅផ្ទះមួយតាមបំណងចិត្តរបស់លោក តែពួកគេដាក់ទាហានម្នាក់ឲ្យនៅយាមលោក។
|
||
\p
|
||
\v 17 បីថ្ងៃក្រោយមក លោកប៉ូលអញ្ជើញអ្នកមុខអ្នកការក្នុងចំណោមជនជាតិយូដា ឲ្យមកជួបលោក។ លុះគេមកជួបជុំគ្នាហើយ លោកមានប្រសាសន៍ទៅគេថា៖ «បងប្អូនអើយ ខ្ញុំពុំបានធ្វើអ្វីប្រឆាំងនឹងប្រជាជាតិយើង ឬក៏ទាស់នឹងប្រពៃណីបុព្វបុរសយើងទេ តែគេបានចាប់ខ្ញុំឃុំឃាំងនៅក្រុងយេរូសាឡឹម និងបញ្ជូនខ្ញុំមកក្នុងកណ្ដាប់ដៃរបស់ជនជាតិរ៉ូម។
|
||
\v 18 កាលពួករ៉ូមសួរចម្លើយខ្ញុំរួចរាល់ហើយ គេចង់ដោះលែងខ្ញុំវិញ ព្រោះគេពុំឃើញខ្ញុំមានកំហុសអ្វី គួរនឹងមានទោសដល់ជីវិតនោះឡើយ។
|
||
\s5
|
||
\v 19 ប៉ុន្តែ ជនជាតិយូដាបាននាំគ្នាជំទាស់ ជាហេតុបង្ខំឲ្យខ្ញុំសុំឡើងមកដល់ព្រះចៅអធិរាជ។ រីឯខ្ញុំវិញ ខ្ញុំគ្មានគោលបំណងនឹងចោទប្រកាន់ប្រជាជាតិរបស់ខ្ញុំទេ។
|
||
\v 20 ហេតុនេះហើយបានជាខ្ញុំសុំជួប និងសុំនិយាយជាមួយបងប្អូន ដ្បិតខ្ញុំជាប់ចំណងព្រោះតែសេចក្ដីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែល»។
|
||
\s5
|
||
\p
|
||
\v 21 អ្នកទាំងនោះតបវិញថា៖ «យើងពុំបានទទួលសំបុត្រអ្វីពីស្រុកយូដាស្ដីអំពីលោកឡើយ ហើយក៏គ្មានបងប្អូនណាម្នាក់មករាយការណ៍ ឬនិយាយអាក្រក់ពីលោកដែរ។
|
||
\v 22 យើងចង់ស្ដាប់លោកមានប្រសាសន៍អំពីគំនិតរបស់លោក ព្រោះយើងដឹងថាមានគេជំទាស់នឹងគណៈរបស់លោកនៅគ្រប់ទីកន្លែង»។
|
||
\s5
|
||
\p
|
||
\v 23 ពួកគេបានណាត់ពេលជួបលោកប៉ូលម្ដងទៀតនៅថ្ងៃមួយ ហើយមានមនុស្សច្រើនជាងមុនមកផ្ទះលោកប៉ូល។ លោកបានវែកញែក និងធ្វើជាបន្ទាល់អំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ប្រាប់គេតាំងពីព្រឹក រហូតដល់ល្ងាច ដោយលើកយកគម្ពីរវិន័យរបស់លោកម៉ូសេ និងគម្ពីរព្យាការីមកពន្យល់បញ្ជាក់ប្រាប់គេអំពីព្រះយេស៊ូ។
|
||
\v 24 មានពួកគេមួយផ្នែក បានជឿពាក្យដែលលោកមានប្រសាសន៍ តែមួយផ្នែកទៀតពុំព្រមជឿទេ។
|
||
\s5
|
||
\v 25 ដោយពួកគេចាកចេញពីទីនោះទៅទាំងខ្វែងគំនិតគ្នា លោកប៉ូលក៏មានប្រសាសន៍ទៅគេថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធមានព្រះបន្ទូលមកកាន់បុព្វបុរសយើង តាមរយៈព្យាការីអេសាយពិតជាត្រូវមែន។
|
||
\q
|
||
\v 26 ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរទៅរកប្រជារាស្ត្រនោះ ហើយប្រាប់ពួកគេថា អ្នករាល់គ្នាស្ដាប់ឮមែន តែពុំយល់ទេ អ្នករាល់គ្នាមើលមែន តែពុំឃើញដែរ។
|
||
\s5
|
||
\q
|
||
\v 27 ដ្បិតចិត្តរបស់ប្រជារាស្ត្រនេះរឹងណាស់ គេបាននាំគ្នាខ្ទប់ត្រចៀក ហើយបិទភ្នែក។ ពួកគេមើលឃើញនឹងភ្នែក ហើយឮនឹងត្រចៀក តែមិនយល់ ហើយក៏មិនចង់កែប្រែចិត្តគំនិតដែរ ក្រែងលោយើងប្រោសគេឲ្យបានជា»។
|
||
\s5
|
||
\p
|
||
\v 28 ហេតុនេះ សូមបងប្អូនជ្រាបថា ព្រះជាម្ចាស់បានប្រទានព្រះបន្ទូលនិយាយពីការសង្គ្រោះរបស់ព្រះអង្គ ឲ្យសាសន៍ដទៃវិញ ព្រោះគេមុខជាស្ដាប់មិនខាន។
|
||
\v 29 កាលលោកប៉ូលមានប្រសាសន៍ដូច្នេះហើយ ជនជាតិយូដាក៏ចេញទៅ ទាំងជជែកគ្នាយ៉ាងខ្លាំងផង។
|
||
\s5
|
||
\p
|
||
\v 30 លោកប៉ូលបានស្នាក់នៅផ្ទះ ដែលលោកបានជួលនោះអស់រយៈពេលពីរឆ្នាំ ហើយលោកតែងទទួលអស់អ្នកដែលមកជួបលោក។
|
||
\v 31 លោកបានប្រកាសព្រះរាជ្យរបស់ព្រះជាម្ចាស់ និងបង្រៀនគេអំពីព្រះយេស៊ូគ្រិស្ដដោយចិត្តអង់អាច ហើយគ្មានអ្វីមករារាំងលោកឡើយ។
|