forked from WA-Catalog/km_ulb
2084 lines
480 KiB
Plaintext
2084 lines
480 KiB
Plaintext
\id LUK
|
||
\ide UTF-8
|
||
\h លូកា
|
||
\toc1 លូកា
|
||
\toc2 លូកា
|
||
\toc3 luk
|
||
\mt លូកា
|
||
\s5
|
||
\c 1
|
||
\cl ជំពូក ១
|
||
\p
|
||
\v 1 មានមនុស្សជាច្រើនខិតខំរៀបរាប់ហេតុការណ៍តាមលំដាប់លំដោយ ដែលបានសម្រេចក្នុងចំណោមយើងរាល់គ្នា
|
||
\v 2 ដូចដែលពួកគេបានប្រគល់មកយើង និងបានឃើញផ្ទាល់នឹងភ្នែកតំាងពីដំបូងមក និងទទួលមុខងារជាអ្នកបម្រើព្រះបន្ទូល។
|
||
\v 3 ចំពោះខ្ញុំពិនិត្យឃើញថាអ្វីៗល្អប្រសើរណាស់ ដោយដឹងថាត្រឹមត្រូវតាំងពីដើមរៀងមក ខ្ញុំបានកត់ត្រាទុក តាមលំដាប់លំដោយ ផ្ញើមកជូនឯកឧត្តមថេវភីល។
|
||
\v 4 ដូច្នេះ បងប្អូននឹងស្គាល់សេចក្តីពិត ដែលខ្ញុំបានបង្រៀនដល់បងប្អូនរាល់គ្នា។
|
||
\s5
|
||
\p
|
||
\v 5 នៅក្នុងរាជ្យព្រះបាទហេរ៉ូដជាស្តេចគ្រងរាជ្យក្នុងស្រុកយូដា មានបូជាចារ្យមួយរូប ឈ្មោះលោកសាការី មកពីក្រុមបូជាចារ្យអប៊ីយ៉ា។ ភរិយាលោកឈ្មោះនាងអេលីសាបិតកើតក្នុងត្រកូលលោកអើរ៉ុន។
|
||
\v 6 អ្នកទាំងពីរជាមនុស្សសុចរិតចំពោះព្រះជាម្ចាស់ ហើយគោរពតាមបទបញ្ជា និងឱវាទរបស់ព្រះអម្ចាស់។
|
||
\v 7 ប៉ុន្តែ អ្នកទាំងពីរគ្មានកូនសោះ ព្រោះនាងអេលីសាបិតជាស្ត្រីអារ ហើយម្យ៉ាងទៀតអ្នកទាំងពីរក៏មានវ័យចំណាស់ទៅហើយ។
|
||
\s5
|
||
\p
|
||
\v 8 ឥឡូវនេះ លោកសាការីកំពុងតែស្ថិតនៅក្នុងវត្តមានព្រះជាម្ចាស់ ដើម្បីបំពេញមុខងារជាបូជាចារ្យតាមវេនរបស់គាត់។
|
||
\v 9 យោងតាមទំនៀមទម្លាប់ គេជ្រើសរើសបូជាចារ្យដោយការចាប់ឆ្នោត ឲ្យដុតគ្រឿងក្រអូបក្នុងព្រះវិហារព្រះអម្ចាស់។
|
||
\v 10 មានមនុស្សច្រើនកុះករកំពុងតែអធិស្ឋាននៅខាងក្រៅព្រះវិហារ ពេលគាត់កំពុងតែដុតគ្រឿងក្រអូប។
|
||
\s5
|
||
\v 11 ឥឡូវនេះ ទេវតារបស់ព្រះអម្ចាស់ក៏បានលេចមក និងឈរនៅខាងស្តាំកន្លែងថ្វាយតង្វាយគ្រឿងក្រអូប។
|
||
\v 12 ពេលលោកសាការីឃើញទេវតា គាត់រន្ធត់ ហើយភ័យខ្លាចជាខ្លាំង។
|
||
\v 13 ប៉ុន្តែ ទេវតាមានប្រសាសន៍ទៅលោកថា៖ «កុំខ្លាចអី! លោកសាការីអើយ! ដ្បិតព្រះជាម្ចាស់ស្តាប់ឮពាក្យអធិស្ឋានរបស់លោកហើយ។ នាងអេលីសាបិតភរិយារបស់គាត់ នឹងបង្កើតបានកូនប្រុសមួយ។ លោកត្រូវតែដាក់ឈ្មោះកូននោះថា យ៉ូហាន។
|
||
\s5
|
||
\v 14 លោកនឹងមានអំណរសប្បាយ ហើយមនុស្សជាច្រើននឹងអបអរកំណើតរបស់កូននោះ។
|
||
\v 15 ដ្បិត កូននោះនឹងមានឋានៈប្រសើរឧត្ដម នៅចំពោះព្រះភក្ត្រព្រះអម្ចាស់។ កូននោះមិនដែលសេពសុរា ឬគ្រឿងស្រវឹងណាមួយសោះឡើយ ហើយកូននោះនឹងបានពេញទៅដោយព្រះវិញ្ញាណដ៏វិសុទ្ធ តាំងពីក្នុងផ្ទៃម្ដាយមកមេ៉្លះ។
|
||
\s5
|
||
\v 16 មានប្រជាជនអ៊ីស្រាអែលជាច្រើននឹងបែរត្រឡប់មករកព្រះអម្ចាស់ជាព្រះរបស់ពួកគេវិញ។
|
||
\v 17 កូននោះនឹងមកមុនព្រះអម្ចាស់ បានពេញដោយព្រះវិញ្ញាណ និងប្ញទ្ធានុភាពរបស់លោកអេលីយ៉ា។ កូននោះនឹងបង្វែរចិត្តឪពុកមក រកកូន ដូច្នេះ ពួកមិនស្តាប់បង្គាប់នឹងដើរតាមប្រាជ្ញារបស់មនុស្សសុចរិត គឺរៀបចំចិត្តប្រជារាស្រ្តមួយថ្វាយព្រះអម្ចាស់។
|
||
\s5
|
||
\p
|
||
\v 18 លោកសាការីសួរទេវតាថា៖ «តើខ្ញុំដឹងការនេះបានយ៉ាងដូចម្តេច? ដ្បិត ខ្ញុំចាស់ណាស់ទៅហើយ ហើយភរិយាខ្ញុំក៏ចាស់ណាស់ដែរ»។
|
||
\v 19 ទេវតាឆ្លើយតបថា៖ «ខ្ញុំជាទេវតាកាព្រីយ៉ែល ដែលឈរនៅចំពោះវត្តមានព្រះជាម្ចាស់។ ព្រះជាម្ចាស់បានបញ្ជូនខ្ញុំឲ្យនាំដំណឹងល្អនេះប្រាប់លោក។
|
||
\v 20 មើល៍! លោកនឹងក្លាយជាមនុស្សគ និយាយពុំកើត រហូតទាល់តែពេលកំណត់មកដល់។ ព្រោះតែលោកពុំជឿតាមពាក្យខ្ញុំ នោះលោកនឹងនិយាយកើតវិញ រហូតទាល់ពេលកំណត់បានសម្រេចមកដល់។
|
||
\s5
|
||
\v 21 ឥឡូវនេះ មនុស្សម្នាកំពុងតែរង់ចាំមើលលោកសាការី។ ពួកគេភ្ញាក់ផ្តើល ព្រោះគាត់បានចំណាយពេលយ៉ាងយូរនៅក្នុងព្រះវិហារ ដោយពុំដឹងមានរឿងអ្វីកើតឡើង។
|
||
\v 22 តែពេលគាត់ចេញមកវិញ គាត់ពុំអាចនិយាយដាក់គេកើត។ ពួកគេយល់ថា គាត់បានទទួលនិមិត្តមកពីព្រះជាម្ចាស់ ពេលគាត់នៅក្នុងព្រះវិហារ។ គាត់ព្យាយាមធ្វើសញ្ញាប្រាប់ពួកគេ ទាំងនិយាយមិនកើតដដែល។
|
||
\v 23 ក្រោយពេលបំពេញមុខងារដុតគ្រឿងក្រអូបរួច គាត់ក៏ត្រឡប់ទៅផ្ទះវិញ។
|
||
\s5
|
||
\p
|
||
\v 24 ក្រោយមកទៀត នាងអេលីសាបិតជាភរិយាលោកមានផ្ទៃពោះប្រាំខែហើយ នាងនៅតែលាក់ខ្លួនដដែល។ នាងនិយាយថា៖
|
||
\v 25 «នេះជាកិច្ចការដែលព្រះអម្ចាស់បានធ្វើចំពោះនាងខ្ញុំ ពេលព្រះអង្គសម្លឹងមើលនាងខ្ញុំទាំងគាប់ព្រះហប្ញទ័យ ហើយបានដកសេចក្តីអាម៉ាស់ចេញពីនាងខ្ញុំ នៅចំពោះមនុស្សម្នាទាំងឡាយ»។
|
||
\s5
|
||
\p
|
||
\v 26 ក្នុងពេលប្រាំមួយខែ ព្រះជាម្ចាស់បានចាត់បញ្ជូនទេវតាកាព្រីយ៉ែល ទៅភូមិមួយឈ្មោះណាសារ៉ែតក្នុងស្រុកកាលីឡេ
|
||
\v 27 ដើម្បីទៅជួបស្រ្តីក្រមុំព្រហ្មចារីម្នាក់ ដែលបានភ្ជាប់ពាក្យជាមួួយកំលោះយ៉ូសែប។ លោកជាញាតិវង្សនឹងព្រះបាទដាវីឌ ហើយស្ត្រីក្រមុំនោះឈ្មោះនាងម៉ារី។
|
||
\v 28 ទេវតាចូលទៅក្នុងផ្ទះនាង ហើយពោលថា៖ «ជម្រាបសួរ! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ ព្រះអង្គគង់ជាមួយនាង»។
|
||
\v 29 តែនាងរន្ធត់យ៉ាងខ្លាំងដោយសារពាក្យនេះ ហើយនាងឆ្ងល់ថា តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច?
|
||
\s5
|
||
\v 30 ទេវតាក៏ពោលទៅនាងថា៖ «កុំខ្លាចអី! ម៉ារីអើយ! ដ្បិតព្រះជាម្ចាស់គាប់ព្រះហប្ញទ័យនឹងនាងណាស់។
|
||
\v 31 មើល! នាងនឹងមានគ៌ក ហើយសម្រាលបានបុត្រាមួយ។ នាងត្រូវដាក់ឈ្មោះបុត្រនោះថា «យេស៊ូ»។
|
||
\v 32 បុត្រានោះនឹងមានឋានៈប្រសើរឧត្តម ហើយត្រូវថ្វាយព្រះនាមថា ព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុត។ ព្រះជាម្ចាស់នឹងប្រទានបល្ល័ង្កនៃព្រះបាទដាវីឌជាអយ្យកោរបស់ព្រះអង្គដល់ព្រះអង្គ។
|
||
\v 33 ព្រះអង្គនឹងគ្រងរាជ្យដំណាក់របស់លោកយ៉ាកុបជាដរាបតទៅ ហើយរាជ្យរបស់ព្រះអង្គនឹងស្ថិតស្ថេរអស់កល្បជានិច្ច។
|
||
\s5
|
||
\p
|
||
\v 34 នាងម៉ារីសួរទៅទេវតាថា៖ «ធ្វើដូចម្តេចឲ្យការនេះសម្រេចបាន ដ្បិត នាងខ្ញុំពុំបានរួមរស់ជាមួយបុរសណាផង?»
|
||
\p
|
||
\v 35 ទេវតាក៏ឆ្លើយតបមកនាងថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយប្ញទ្ធានុភាពរបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុត នឹងមកគ្របបាំងលើនាង។ ដូច្នេះ ព្រះបុត្រាដ៏វិសុទ្ធនឹងត្រូវប្រសូតមក ហើយថ្វាយព្រះនាមថា ព្រះរាជបុត្រារបស់ព្រះជាម្ចាស់។
|
||
\s5
|
||
\v 36 មើល នាងអេលីសាបិតជាសាច់ញាតិរបស់នាងក៏មានផ្ទៃពោះ នៅក្នុងវ័យចាស់ផងដែរ។ នាងមានផ្ទៃពោះប្រាំមួួយខែហើយ ដ្បិតពីមុននាងត្រូវគេហៅថាជាស្រ្តីអារ។
|
||
\v 37 ដ្បិត គ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ។
|
||
\p
|
||
\v 38 នាងម៉ារីនិយាយថា៖ «មើល! នាងខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់ សុំឲ្យការនេះបានសម្រេចដូចជាពាក្យទេវតាបានប្រាប់ចុះ»។ បន្ទាប់មកទេវតាក៏ចាកចេញពីនាងទៅ។
|
||
\s5
|
||
\p
|
||
\v 39 នាងម៉ារីក៏ប្រញាប់ក្រោកឡើង រួចធ្វើដំណើរទៅភូមិមួយនៅតំបន់ភ្នំ ក្នុងស្រុកយូដា។
|
||
\v 40 នាងក៏ចូលទៅក្នុងផ្ទះរបស់លោកសាការី និងជម្រាបសួរនាងអេលីសាបិត។
|
||
\v 41 ឥឡូវនេះ ពេលនាងអេលីសាបិតបានឮនាងម៉ារីជម្រាបសួរដូច្នេះ ទារកនៅក្នុងផ្ទៃក៏រើបម្រាស់ឡើង នាងអេលីសាបិតបានពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ។
|
||
\s5
|
||
\v 42 នាងបន្លឺសំឡេងឡើងខ្លាំងៗថា៖ «នាងជាស្រ្តីមានពរក្នុងចំណោមស្រ្តីទាំងឡាយ ហើយកូនកើតចេញពីផ្ទៃនាងក៏មានពរដែរ។
|
||
\v 43 ហេតុអ្វីបានជារឿងនេះកើតឡើងចំពោះរូបខ្ញុំ ដែលមាតារបស់ព្រះអម្ចាស់មកលេងនាងខ្ញុំដូច្នេះ?
|
||
\v 44 ពេលឮពាក្យជម្រាបសួរភ្លាម កូននៅក្នុងផ្ទៃខ្ញុំក៏បំរះដោយអំណរសប្បាយ។
|
||
\v 45 នាងជាស្ត្រីមានពរ ព្រោះនាងបានជឿព្រះបន្ទូល ដែលព្រះអម្ចាស់មានបន្ទូលមកនាង ពិតជាបានសម្រេចមិនខាន»។
|
||
\s5
|
||
\p
|
||
\v 46 នាងម៉ារីឆ្លើយតបវិញថា៖ «ព្រលឹងខ្ញុំសរសើរតម្កើងព្រះអម្ចាស់
|
||
\q2
|
||
\v 47 ហើយវិញ្ញាណខ្ញុំអរសប្បាយដែលព្រះជាម្ចាស់បានសង្គ្រោះខ្ញុំ។
|
||
\s5
|
||
\q
|
||
\v 48 ព្រះអង្គទតមើលអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ។ ចាប់ពីពេលនេះទៅ មនុស្សគ្រប់ជំនាន់នឹងហៅខ្ញុំថាជាអ្នកមានពរមែន។
|
||
\q2
|
||
\v 49 ដ្បិត ព្រះជាម្ចាស់ដ៏មានប្ញទ្ធានុភាពធ្វើការអស្ចារ្យចំពោះរូបខ្ញុំ ព្រះអង្គមានព្រះនាមដ៏វិសុទ្ធ។
|
||
\s5
|
||
\q
|
||
\v 50 ព្រះអង្គមានព្រះហប្ញទ័យមេត្តាករុណាពីជំនាន់មួយទៅជំនាន់មួយ ឮចំពោះអស់អ្នកកោតខ្លាចព្រះអង្គ។
|
||
\q
|
||
\v 51 ព្រះអង្គបានសម្តែងប្ញទ្ធានុភាពនៅនឹងព្រះហស្ត ដោយកំចាត់អស់ពួកអ្នកដែលអួតពីគំនិតខ្លួនឯង។
|
||
\s5
|
||
\q
|
||
\v 52 ព្រះអង្គទម្លាក់អ្នកមានអំណាចចេញពីតំណែង និងលើកតម្កើងមនុស្សទន់ទាបឡើង។
|
||
\q
|
||
\v 53 ព្រះអង្គប្រទានអាហារឆ្ងាញ់ដល់មនុស្សស្រេកឃ្លាន និងបណ្តេញពួកអ្នកមានឲ្យត្រឡប់ទៅវិញដៃទទេរ។
|
||
\s5
|
||
\q
|
||
\v 54 ព្រះអង្គបានជួយអ៊ីស្រាអែលដែលជាអ្នកបម្រើព្រះអង្គ ដើម្បីសម្តែងព្រះហប្ញទ័យមេត្តាករុណា
|
||
\q
|
||
\v 55 (ដូចព្រះអង្គមានព្រះបន្ទូលទៅកាន់បុព្វបុរស) ចំពោះលោកអប្រាហាំ និងកូនចៅរបស់លោកជារៀងរហូត»។
|
||
\s5
|
||
\p
|
||
\v 56 នាងម៉ារីស្នាក់នៅជាមួយនាងអេលីសាបិតប្រហែល៣ខែ ទើបត្រឡប់ទៅផ្ទះនាងវិញ។
|
||
\p
|
||
\v 57 ឥឡូវនេះ ដល់ពេលនាងអេលីសាបិតត្រូវសម្រាលកូន ហើយនាងកើតបានកូនប្រុសមួយ។
|
||
\v 58 អ្នកជិតខាង និងសាច់ញ្ញាតិនាងបានឮថា ព្រះអម្ចាស់សម្តែងព្រះហប្ញទ័យមេត្តាករុណា ដ៏លើសលប់ចំពោះរូបនាង ហើយពួកគេអបអរសាទរនាង។
|
||
\s5
|
||
\p
|
||
\v 59 ប្រាំបីថ្ងៃក្រោយមក ដល់ពេលត្រូវធ្វើពិធីកាត់ស្បែកឲ្យទារក។ ពួកគេចង់ដាក់ឈ្មោះកូននោះថា «សាការី» ដូចជាឪពុកគេដែរ។
|
||
\v 60 ប៉ុន្តែ នាងជាម្តាយប្រាប់ថា៖ «ទេ! ត្រូវដាក់ឈ្មោះកូននេះថា យ៉ូហាន វិញ»។
|
||
\v 61 ពួកគេនិយាយទៅកាន់នាងថា៖ «នៅក្នុងចំណោមសាច់ញាតិនាង គ្មាននរណាមានឈ្មោះនេះទេ»។
|
||
\s5
|
||
\v 62 ពួកគេធ្វើសញ្ញាប្រាប់លោកសាការីជាឪពុក ដើម្បីឲ្យដឹងថា ត្រូវដាក់ឈ្មោះអ្វីពិតប្រាកដ។
|
||
\v 63 លោកសុំយកក្តារមួយមកសរសេរថា៖ «ត្រូវដាក់ឈ្មោះកូននេះ យ៉ូហាន»។ ពួកគេងឿងឆ្ងល់ទាំងអស់គ្នា។
|
||
\s5
|
||
\v 64 ភ្លាមនោះមាត់របស់លោកក៏ចាប់បើក ហើយអណ្តាតលោកក៏គ្រលាស់បានវិញ។ លោកសាការីនិយាយបានដូចដើម រួចសរសើរតម្កើងព្រះជាម្ចាស់។
|
||
\v 65 អស់អ្នកដែលបានរស់នៅជុំវិញទីនោះ មានការកោតខ្លាចក្រៃលែង។ ហេតុការណ៍ទាំងអស់នេះល្បីសុសសាយ
|
||
\v 66 ពេញតំបន់ភ្នំក្នុងស្រុកយូដាទំាងមូល។ អស់អ្នកដែលបានឮហេតុការណ៍នេះ ក៏ចងចាំទុកក្នុងចិត្ត ទាំងនិយាយថា៖ «តើថ្ងៃក្រោយកូននេះនឹងទៅជាយ៉ាងណា?» ដោយព្រោះព្រះហស្តរបស់ព្រះអម្ចាស់តាមជួយថែរក្សាកូននេះជានិច្ចដូច្នេះ។
|
||
\s5
|
||
\p
|
||
\v 67 លោកសាការីជាឪពុកបានពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយថ្លែងទំនាយថា៖
|
||
\q
|
||
\v 68 «សរសើរតម្កើងព្រះអម្ចាស់របស់អ៊ីស្រាអែល ព្រោះព្រះអង្គបានយាងមកជួយសង្គ្រោះ និងសម្រេចការប្រោសលោះដល់ប្រជារាស្រ្តរបស់ព្រះអង្គ។
|
||
\s5
|
||
\q
|
||
\v 69 ព្រះអង្គបានលើកស្នែងនៃការសង្រ្គោះមួយក្នុងដំណាក់នៃអ្នកបម្រើរបស់ព្រះអង្គគឺព្រះបាទដាវីឌ
|
||
\q
|
||
\v 70 ដូចជាព្រះជាម្ចាស់មានព្រះបន្ទូលតាមរយៈពួកព្យាការីដ៏វិសុទ្ធរបស់ព្រះអង្គនៅជំនាន់ដើម។
|
||
\q2
|
||
\v 71 ព្រះអង្គសង្គ្រោះយើងឲ្យរួចពីកណ្ដាប់ដៃខ្មាំងសត្រូវ និងរួចពីកណ្តាប់ដៃអស់អ្នកដែលស្អប់យើង។
|
||
\s5
|
||
\q
|
||
\v 72 ព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសយើង ហើយនឹកចាំពីសម្ពន្ធមេត្រីដ៏វិសុទ្ធ
|
||
\q
|
||
\v 73 និងពាក្យសម្បថរបស់លោកអប្រាហាំជាបុព្វបុរសយើង។
|
||
\q
|
||
\v 74 ព្រះអង្គស្បថដើម្បីរំព្ញកយើងថា ព្រះអង្គបានរំដោះយើងឲ្យរួចពីកណ្ដាប់ដៃខ្មាំងសត្រូវ ដូច្នេះយើងបម្រើព្រះអង្គដោយឥតភ័យខ្លាច
|
||
\q
|
||
\v 75 ដ្បិតយើងរស់នៅក្នុងវិសុទ្ធភាព និងសុចរិតភាព នៅចំពោះព្រះអង្គរហូតអស់មួយជីវិតយើង។
|
||
\s5
|
||
\q
|
||
\v 76 ចំណែកឯបងប្អូនជាកូនវិញ ព្រះជាម្ចាស់ត្រាស់ហៅបងប្អូនបំពេញមុខងារជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត បងប្អូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ
|
||
\q
|
||
\v 77 ហើយប្រទានការយល់ដឹងអំពីការសង្រ្គោះទៅដល់ប្រជារាស្រ្តរបស់ព្រះអង្គ ដោយលើកលែងទោសឲ្យគេរួចពីបាប។
|
||
\s5
|
||
\q
|
||
\v 78 ការនេះកើតឡើងបាន ដោយសារព្រះជាម្ចាស់មានព្រះហឫទ័យមេត្តាករុណាលើសលប់ ហើយកាលណាថ្ងៃរះពីស្ថានលើមកខ្ពស់យ៉ាងណា ព្រះអង្គមុខជាយាងមកជួួយសង្រ្គោះយើងពុំខាន
|
||
\q
|
||
\v 79 ដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត និងក្រោមអំណាចនៃសេចក្ដីស្លាប់។ ព្រះអង្គធ្វើដូច្នេះដើម្បីតម្រង់ផ្លូវយើងឲ្យបានសុខសាន្ត»។
|
||
\s5
|
||
\p
|
||
\v 80 ឥឡូវកុមារយ៉ូហានធំពេញវ័យឡើង ទាំងខាងរូបកាយ និងវិញ្ញាណ ហើយគាត់រស់នៅតែក្នុងទីរហោស្ថាន រហូតដល់ថ្ងៃដែលគាត់បង្ហាញខ្លួនឲ្យប្រជារាស្ត្រអ៊ីស្រាអែលឃើញជាសាធារណៈ។
|
||
\s5
|
||
\c 2
|
||
\cl ជំពូក ២
|
||
\p
|
||
\v 1 នៅគ្រានោះ ព្រះចៅអធិរាជរ៉ូម ព្រះនាមអូគូស្ដ មានព្រះរាជបញ្ជាឲ្យជំរឿនចំនួនប្រជាជនរស់នៅក្នុងចក្រភពរ៉ូម៉ាំងទាំងមូល។
|
||
\v 2 ការជំរឿនប្រជាជនលើកដំបូងនេះ បានធ្វើឡើងអំឡុងពេលលោកគីរេនាស ធ្វើជាទេសាភិបាលនៅស្រុកស៊ីរី។
|
||
\v 3 ដូច្នេះ អ្នកស្រុកទាំងអស់ក៏ចេញទៅចុះឈ្មោះក្នុងបញ្ជីជំរឿន។
|
||
\s5
|
||
\v 4 លោកយ៉ូសែបក៏ចេញពីភូមិណាសារ៉ែតក្នុងស្រុកកាលីឡេ ឆ្ពោះទៅភូមិបេថ្លេហិមក្នុងស្រុកយូដា ដែលជាក្រុងកំណើតរបស់ព្រះបាទដាវីឌផងដែរ ព្រោះលោកជាញ្ញាតិវង្សរបស់ព្រះបាទដាវីឌ។
|
||
\v 5 លោកបានធ្វើដំណើរទៅទីនោះជាមួយនាងម៉ារី ដែលជាគូដណ្តឹងកំពុងតែមានផ្ទៃពោះ។
|
||
\s5
|
||
\v 6 ខណៈពេលពួកគេកំពុងតែនៅទីនោះនៅឡើយ ដល់ពេលនាងត្រូវគ្រប់ខែសម្រាលបុត្រ។
|
||
\v 7 នាងសម្រាលបានបុត្រាមួយ ដែលជាបុត្រច្បង រួចនាងបានរុំបុត្រនោះនឹងក្រណាត់ ហើយផ្តេកក្នុងស្នូកសត្វ ព្រោះគ្មានបន្ទប់ទំនេរនៅសល់សម្រាប់ពួកគេឡើយ។
|
||
\s5
|
||
\p
|
||
\v 8 នៅតំបន់នោះ មានពួកគង្វាលនៅមើលហ្វូងសត្វរបស់គេតាមវាលស្មៅ នាពេលយប់។
|
||
\v 9 ពេលនោះស្រាប់តែមានទេវតារបស់ព្រះអម្ចាស់ លេចមកក្បែរពួកគេ ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ភ្លឺចិញ្ចែងចិញ្ចាចនៅជុំវិញគេ ធ្វើឲ្យពួកគេភ័យខ្លាចជាខ្លាំង។
|
||
\s5
|
||
\v 10 រួចមកទេវតាពោលទៅគេថា៖ «កុំខ្លាចអ្វីឡើយ! ព្រោះខ្ញុំនាំដំណឹងល្អមួយ មកប្រាប់អ្នករាល់គ្នា ហើយដំណឹងនេះនាំប្រជារាស្ត្រទាំងមូល មានអំណរលើសលប់។
|
||
\v 11 យប់នេះ ព្រះសង្គ្រោះបានប្រសូតនៅភូមិកំណើតរបស់ព្រះបាទដាវីឌ! គឺព្រះគ្រិស្ដជាព្រះអម្ចាស់។
|
||
\v 12 នេះជាសញ្ញាសម្គាល់មួយប្រាប់អ្នករាល់គ្នាឲ្យដឹង គឺអ្នករាល់គ្នានឹងឃើញទារកមួយរុំដោយសំពត់ រួចផ្ដេកនៅក្នុងស្នូកសត្វ»។
|
||
\s5
|
||
\v 13 ភ្លាមនោះ ស្រាប់តែមានទេវតាច្រើនកុះករ ជាពលទេវតាចុះពីស្ថានបរមសុខមកច្រៀងសរសើរព្រះជាម្ចាស់ថា៖
|
||
\p
|
||
\v 14 «សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ នៅស្ថានដ៏ខ្ពស់បំផុត ហើយសូមឲ្យសេចក្ដីសុខសាន្តរបស់ព្រះអង្គ ស្ថិតនៅក្នុងចំណោមមនុស្សលោកដ៏ជាទីស្រឡាញ់របស់ព្រះអង្គ នៅលើផែនដីនេះ»។
|
||
\s5
|
||
\p
|
||
\v 15 ក្រោយពួកទេវតាត្រឡប់ទៅស្ថានបរមសុខវិញអស់ទៅ ពួកគង្វាលហ្វូងសត្វនិយាយគ្នាទៅវិញទៅមកថា៖ «តោះ! យើងនាំគ្នាទៅបេថ្លេហិម ទៅមើលហេតុការណ៍នេះ តើកើតមានដូចព្រះអម្ចាស់បានសម្តែងប្រាប់យើងឬអត់»។
|
||
\v 16 ពួកគេធ្វើដំណើរទៅយ៉ាងប្រញាប់ ស្រាប់តែឃើញនាងម៉ារី និងលោកយ៉ូសែប ព្រមទាំងព្រះឱរសផ្ទំក្នុងស្នូកសត្វមែន។
|
||
\s5
|
||
\v 17 ក្រោយពេលពួកគង្វាលឃើញព្រះឱរសរួចហើយ ពួកគេជឿនូវសេចក្ដីដែលទេវតាបានប្រាប់ពួកគេ អំពីព្រះឱរសនេះកាលនៅទីវាល។
|
||
\v 18 អស់អ្នកដែលបានឮពួកគង្វាលនិយាយរៀបរាប់ មានការងឿងឆ្ងល់យ៉ាងខ្លាំង។
|
||
\v 19 ប៉ុន្តែ នាងម៉ារីវិញ នាងនឹកគិតអំពីហេតុការណ៍ទាំងនេះទុកក្នុងចិត្តនាង។
|
||
\v 20 ពួកគង្វាលក៏ត្រឡប់ទៅវិញ លើកតម្កើងសិរីរុងរឿង និងសរសើរតម្កើងព្រះជាម្ចាស់ ចំពោះហេតុការណ៍ដែលពួកគេបានឮ និងឃើញ ស្របតាមសេចក្តីដែលពួកទេវតាបានប្រាប់ពួកគេមែន។
|
||
\s5
|
||
\p
|
||
\v 21 ក្រោយថ្ងៃទីប្រាំបី ដល់ពេលកំណត់ត្រូវធ្វើពិធីកាត់ស្បែកថ្វាយព្រះឱរស គេថ្វាយព្រះនាមថា «យេស៊ូ» ជាព្រះនាមដែលទេវតាបានប្រាប់នាងម៉ារី មុនពេលនាងមានផ្ទៃពោះ។
|
||
\s5
|
||
\p
|
||
\v 22 លុះដល់ពេលកំណត់ដែលលោកយ៉ូសែប និងនាងម៉ារីត្រូវធ្វើពិធីជម្រះកាយ ឲ្យបានវិសុទ្ធតាមក្រឹត្យវិន័យរបស់លោកម៉ូសេរួចហើយ អ្នកទាំងពីរក៏នាំព្រះឱរសទៅក្រុងយេរូសាឡិម ដើម្បីថ្វាយព្រះអម្ចាស់។
|
||
\v 23 ដ្បិត ក្រឹត្យវិន័យរបស់ព្រះអម្ចាស់មានចែងទុកមកថា៖ «កូនប្រុសច្បងគ្រប់រូប ត្រូវទុកជាចំណែកថ្វាយព្រះអម្ចាស់»។
|
||
\v 24 ដូច្នេះ អ្នកទាំងពីរថ្វាយយញ្ញបូជា ស្របតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ គឺតម្រូវឲ្យថ្វាយ «លលកមួយគូ ឬព្រាបជំទើពីរ»។
|
||
\s5
|
||
\v 25 មើល! មានបុរសម្នាក់នៅក្រុងយេរូសាឡិម ឈ្មោះស៊ីម្មានជាមនុស្សសុចរិត ហើយគាត់គោរពកោតខ្លាចព្រះជាម្ចាស់។ លោករង់ចាំព្រះអង្គយាងមកសម្រាលទុក្ខប្រជារាស្រ្តអ៊ីស្រាអែល ហើយព្រះវិញ្ញាណដ៏វិសុទ្ធសណ្ឋិតលើគាត់។
|
||
\v 26 ព្រះវិញ្ញាណដ៏វិសុទ្ធបើកសម្តែងប្រាប់គាត់ថា គាត់នឹងមិនទាន់ស្លាប់ទេ ដរាបណាមិនទាន់បានឃើញព្រះគ្រិស្ដយាងមក។
|
||
\s5
|
||
\v 27 ព្រះវិញ្ញាណនាំលោកស៊ីម្មានចូលក្នុងព្រះវិហារ។ ពេលនោះមាតាបិតានាំព្រះឱរសយេស៊ូមកថ្វាយព្រះជាម្ចាស់ ស្របតាមក្រឹត្យវិន័យមានចែងទុកស្រាប់។
|
||
\v 28 លោកស៊ីម្មានក៏យកព្រះឱរសមកបី រួចសរសើរតម្កើងព្រះជាម្ចាស់ ដោយទូលថា៖
|
||
\p
|
||
\v 29 «ឥឡូវនេះ សូមឲ្យអ្នកបម្រើព្រះអង្គលាចាកលោកនេះទៅដោយសុខសាន្ត ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។
|
||
\s5
|
||
\q1
|
||
\v 30 ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះរបស់ព្រះអង្គ
|
||
\q2
|
||
\v 31 ដែលបានប្រទានមកឲ្យប្រជាជាតិទាំងអស់ហើយ។
|
||
\q1
|
||
\v 32 គឺជាពន្លឺនៃការបើកសម្តែងចំពោះសាសន៍ដទៃ និងសិរីរុងរឿងចំពោះសាសន៍អ៊ីស្រាអែលជាប្រជារាស្ត្រព្រះអង្គ»។
|
||
\s5
|
||
\p
|
||
\v 33 មាតាបិតារបស់ព្រះយេស៊ូងឿងឆ្ងល់នឹងសេចក្ដី ដែលលោកស៊ីម្មានមានប្រសាសន៍អំពីព្រះឱរស។
|
||
\v 34 លោកស៊ីម្មានឲ្យពរអ្នកទាំងពីរ ហើយនិយាយទៅកាន់នាងម៉ារីជាមាតាថា៖ «មើល ព្រះជាម្ចាស់បានតែងតាំងព្រះបុត្រានេះ ដើម្បីឲ្យជនជាតិអ៊ីស្រាអែលច្រើននាក់ដួលចុះ និងងើបឡើងវិញ ដ្បិតគេប្រឆាំងនឹងទីសម្គាល់មួយនេះ
|
||
\v 35 គឺថាមានដាវមួយមកចាក់ទម្លុះដួងចិត្តរបស់នាង ដូច្នេះ បុត្រានេះនឹងបើកសម្តែងគំនិតលាក់កំបាំងនៅក្នុងដួងចិត្តរបស់មនុស្សជាច្រើន»។
|
||
\s5
|
||
\v 36 មានព្យាការិនីម្នាក់ឈ្មោះអាណក៏នៅទីនោះដែរ។ នាងជាកូនរបស់លោកផាញូអែល ក្នុងកុលសម្ព័ន្ធអេស៊ើរ។ គាត់មានវ័យចំណាស់ទៅហើយ។ គាត់រួមរស់ជាមួួយប្តីបានប្រាំពីរឆ្នាំ
|
||
\v 37 ហើយគាត់ជាស្រ្តីម៉េម៉ាយអាយុប៉ែតសិបបួនឆ្នាំហើយ។ គាត់មិនទៅណាឆ្ងាយពីព្រះវិហារទេ គឺនៅគោរពបម្រើព្រះអង្គទាំងយប់ទាំងថ្ងៃ ដោយតមអាហារ និងអធិស្ឋានផងដែរ។
|
||
\v 38 នៅពេលនោះ លោកស្រីអាណក៏នៅទីនោះដែរ គាត់សរសើរតម្កើងព្រះជាម្ចាស់ រួចតំណាលអំពីព្រះឱរសនោះ ប្រាប់គ្រប់គ្នាដែលទន្ទឹងរង់ចាំព្រះជាម្ចាស់ យាងមកប្រោសលោះក្រុងយេរូសាឡិម។
|
||
\s5
|
||
\v 39 កាលពួកគេបានបំពេញកិច្ចការទាំងអស់ ស្របតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់សព្វគ្រប់រួចហើយ ពួកគេក៏នាំគ្នាវិលត្រឡប់ភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេវិញ។
|
||
\p
|
||
\v 40 ព្រះកុមារចម្រើនវ័យជាលំដាប់ មានទាំងកម្លាំងមាំមួន និងពោរពេញទៅដោយព្រះប្រាជ្ញាញាណ។ ព្រះគុណព្រះជាម្ចាស់ស្ថិតនៅលើព្រះកុមារនេះ។
|
||
\s5
|
||
\p
|
||
\v 41 មាតាបិតារបស់ព្រះយេស៊ូចូលរួមបុណ្យរំលងរៀងរាល់ឆ្នាំ នៅក្រុងយេរូសាឡិម។
|
||
\v 42 កាលព្រះយេស៊ូចម្រើនវ័យដប់ពីរព្រះវស្សា ពួកគេនាំព្រះអង្គឡើងទៅចូលរួមពិធីបុណ្យតាមទំនៀមទម្លាប់។
|
||
\v 43 ក្រោយពេលពួកគេស្នាក់នៅ និងចូលរួមពិធីបុណ្យច្រើនថ្ងៃមក ពួកគេនាំគ្នាវិលត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែព្រះកុមារយេស៊ូគង់នៅក្រុងយេរូសាឡិមនៅឡើយ តែមាតាបិតាពុំបានដឹងទេ។
|
||
\v 44 ពួកគាត់ស្មានថា ព្រះកុមារគង់នៅក្នុងចំណោមអស់អ្នកដែលរួមដំណើរជាមួយដែរ ដូច្នេះពួកគេបានធ្វើដំណើរអស់រយៈពេលមួយថ្ងៃ។ បន្ទាប់មក ពួកគាត់នាំគ្នាដើររកព្រះកុមារក្នុងចំណោមញាតិមិត្តទាំងអស់។
|
||
\s5
|
||
\v 45 ពេលរកពុំឃើញព្រះកុមារ ពួកគាត់ក៏នាំគ្នាត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដើម្បីរកព្រះអង្គនៅទីនោះ។
|
||
\v 46 បីថ្ងៃក្រោយមក ពួកគេឃើញព្រះយេស៊ូក្នុងព្រះវិហារ កំពុងតែគង់នៅកណ្ដាលចំណោមគ្រូអាចារ្យ កំពុងតែស្ដាប់ព្រមទាំងសួរសំណួរផ្សេងៗដល់គេផង។
|
||
\v 47 អស់អ្នកដែលស្ដាប់ព្រះកុមារងឿងឆ្ងល់ពីព្រះប្រាជ្ញាញាណ និងចម្លើយឆ្លើយឆ្លងរបស់ព្រះកុមារ។
|
||
\s5
|
||
\v 48 កាលពួកគេបានឃើញព្រះកុមារហើយ គាត់នឹកឆ្ងល់ជាខ្លាំង។ មាតាសួរព្រះកុមារថា៖ «កូនអើយ! ហេតុអ្វីបានជាកូនធ្វើដូច្នេះ? ចូរស្តាប់ ឪពុកខំដើររកកូនដោយអន្ទះសារ»។
|
||
\v 49 ព្រះកុមារមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាលោកឪពុកអ្នកម្ដាយរកកូនដូច្នេះ? តើលោកឪពុកអ្នកម្ដាយមិនជ្រាបថា កូនត្រូវនៅក្នុងដំណាក់ព្រះបិតារបស់កូនទេឬ?»។
|
||
\v 50 ប៉ុន្តែ លោកទាំងពីរពុំយល់ថា ព្រះកុមារកំពុងមានបន្ទូលអំពីអ្វីឡើយ។
|
||
\s5
|
||
\v 51 ក្រោយពេល ព្រះកុមារយេស៊ូយាងត្រឡប់ទៅភូមិណាសារ៉ែតជាមួយមាតាបិតាវិញ ព្រះកុមារធ្វើតាមឱវាទរបស់លោកទាំងពីរ។ មាតារបស់ព្រះអង្គចងចាំហេតុការណ៍ទាំងអស់នោះទុកក្នុងចិត្ត។
|
||
\p
|
||
\v 52 កាលព្រះយេស៊ូមានវ័យចម្រើនឡើង ព្រះអង្គមានប្រាជ្ញាកាន់តែវាងវៃ ហើយជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ព្រមទាំងជាទីគាប់ចិត្តមនុស្សផងទាំងពួង។
|
||
\s5
|
||
\c 3
|
||
\cl ជំពូក ៣
|
||
\p
|
||
\v 1 នៅឆ្នាំទីដប់ប្រាំ នៃរាជ្យព្រះចៅអធិរាជរ៉ូម ព្រះនាមទីប៊ើរ លោកប៉ុនទាស-ពីឡាតធ្វើជាទេសាភិបាលនៅស្រុកយូដា ព្រះបាទហេរ៉ូដជាស្ដេចអនុរាជគ្រប់គ្រងស្រុកកាលីឡេ ព្រះបាទភីលីពអនុជរបស់ព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជគ្រប់គ្រងតំបន់អ៊ីទូរេ និងតំបន់ត្រាខូនីត ព្រះបាទលីសានាសជាស្ដេចអនុរាជគ្រប់គ្រងស្រុកអាប៊ីឡែន
|
||
\v 2 លោកអាណ និងលោកកៃផាសធ្វើជាមហាបូជាចារ្យ។ ព្រះជាម្ចាស់ មានព្រះបន្ទូលមកកាន់លោកយ៉ូហាន ជាកូនរបស់លោកសាការី នៅក្នុងទីរហោស្ថាន។
|
||
\s5
|
||
\v 3 លោកបានធ្វើដំណើរទៅគ្រប់ទីកន្លែង ក្នុងតំបន់ទន្លេយ័រដាន់ ហើយប្រកាសពីពិធីជ្រមុជទឹក សម្តែងពីការប្រែចិត្ត និងទទួលការលើកលែងទោសឲ្យរួចពីបាប។
|
||
\s5
|
||
\v 4 ដ្បិតនៅក្នុងកណ្ឌគម្ពីរព្យាការីអេសាយមានចែងទុកមកថា៖ «មានសំឡេងបុរសម្នាក់ស្រែកឡើងនៅទីរហោស្ថានថា ចូររៀបចំផ្លូវថ្វាយព្រះអម្ចាស់ ចូរតម្រង់ផ្លូវថ្វាយព្រះអង្គចុះ។
|
||
\s5
|
||
\q1
|
||
\v 5 ត្រូវបំពេញជ្រលងភ្នំទាំងអស់ឲ្យរាបស្មើ និងពង្រាបភ្នំតូចធំទាំងប៉ុន្មានទាប ត្រូវតម្រង់ផ្លូវកោងឲ្យត្រង់ ព្រមទាំងលុបផ្លូវរដិបរដុបឲ្យរាបស្មើផងដែរ
|
||
\q1
|
||
\v 6 នោះមនុស្សលោកទាំងអស់នឹងឃើញការសង្គ្រោះរបស់ព្រះជាម្ចាស់»។
|
||
\s5
|
||
\p
|
||
\v 7 ដូច្នេះ លោកយ៉ូហានមានប្រសាសន៍ទៅកាន់មហាជន ដែលមកទទួលពិធីជ្រមុជទឹកពីលោកថា៖ «ពូជពស់វែកអើយ! តើនរណាព្រមានអ្នករាល់គ្នា ឲ្យរត់គេចពីព្រះពិរោធរបស់ព្រះជាម្ចាស់ ដែលជិតមកដល់ដូច្នេះ?។
|
||
\s5
|
||
\v 8 ដូច្នេះ ចូរបង្កើតផលផ្លែឲ្យស័ក្តិសមនឹងការប្រែចិត្តរបស់អ្នករាល់គ្នាចុះ ហើយកុំអាងថាខ្លួន មានលោកអប្រាហាំជាបុព្វបុរសនោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ក៏អាចធ្វើឲ្យថ្មទាំងនេះ ក្លាយជាកូនចៅលោកអប្រាហាំបានដែរ។
|
||
\s5
|
||
\v 9 ពូថៅត្រៀមនៅក្បែរគល់ឈើជាស្រេចហើយ។ ដើមឈើណាមិនផ្ដល់ផ្លែល្អទេ ត្រូវកាប់រំលំចោល រួចបោះចូលក្នុងភ្លើង»។
|
||
\s5
|
||
\p
|
||
\v 10 រួចមក មហាជនសួរលោកយ៉ូហានថា៖ «តើយើងត្រូវធ្វើអ្វីខ្លះ?»។
|
||
\p
|
||
\v 11 លោកតបទៅពួកគេវិញថា៖ «ប្រសិនបើអ្នកណាមានអាវពីរ ត្រូវចែកមួយឲ្យអ្នកដែលគ្មាន ហើយបើអ្នកមានចំណីអាហារ ក៏ត្រូវចែកឲ្យអ្នកដែលគ្មានផង»។
|
||
\s5
|
||
\p
|
||
\v 12 មានអ្នកទារពន្ធខ្លះក៏បានមកទទួលពិធីជ្រមុជទឹកដែរ ហើយពួកគេសួរលោកថា៖ «លោកគ្រូអើយ! តើយើងខ្ញុំត្រូវធ្វើអ្វីខ្លះ?»។
|
||
\p
|
||
\v 13 លោកឆ្លើយវិញថា៖ «កុំទារពន្ធហួសពីកំណត់ ដែលមានចែងទុកក្នុងច្បាប់នោះឡើយ»។
|
||
\s5
|
||
\p
|
||
\v 14 មានទាហានខ្លះក៏មកសួរលោកថា៖ «ចុះយើងខ្ញុំវិញ? តើយើងត្រូវធ្វើអ្វីខ្លះដែរ?»។ លោកឆ្លើយថា៖ «កុំយកប្រាក់ពីអ្នកណាដោយសង្កត់សង្កិតឲ្យសោះ កុំចោទប្រកាន់អ្នកណាដោយបំពាន។ ត្រូវចេះស្កប់ចិត្តនឹងប្រាក់ខែរបស់អ្នករាល់គ្នា»។
|
||
\s5
|
||
\p
|
||
\v 15 ឥឡូវនេះ ប្រជាជននៅតែរង់ចាំដោយអន្ទះសារ ដោយរំពឹងថាព្រះគ្រិស្តនឹងយាងមក ហើយគ្រប់គ្នាងឿងឆ្ងល់ក្នុងចិត្តទាក់ទងនឹងលោកយ៉ូហាន ថាតើលោកជាព្រះគ្រិស្តដែលត្រូវយាងមកឬយ៉ាងណា។
|
||
\v 16 លោកយ៉ូហានមានប្រសាសន៍ប្រាប់គេទាំងអស់គ្នាថា៖ «ចំពោះខ្ញុំ ខ្ញុំធ្វើពិធីជ្រមុជនេះឲ្យអ្នករាល់គ្នាក្នុងទឹក ប៉ុន្តែ លោកដែលមានកម្លាំងខ្លាំងជាងខ្ញុំ លោកជិតមកដល់ហើយ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នា ក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយភ្លើងវិញ។
|
||
\s5
|
||
\v 17 លោកកាន់ចង្អេរ លោកសម្អាតលានបោកស្រូវ ដើម្បីអុំស្រូវ យកគ្រាប់ល្អប្រមូលដាក់ក្នុងជង្រុក។ លោកនឹងដុតអង្កាមក្នុងក្នុងភ្លើង ដែលឆេះពុំចេះរលត់ឡើយ»។
|
||
\s5
|
||
\p
|
||
\v 18 ដោយមានពាក្យដាស់តឿនផងដែរ នោះលោកយ៉ូហានប្រកាសដំណឹងល្អប្រាប់ប្រជាជន។
|
||
\v 19 លោកយ៉ូហានបានស្តីបន្ទោសព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជយកនាងព្រះនាងហេរ៉ូឌាស ដែលត្រូវជាមហេសីរបស់អនុជព្រះអង្គ មកធ្វើជាមហេសីរបស់ព្រះអង្គផ្ទាល់ និងមានអំពើអាក្រក់ជាច្រើន ដែលព្រះបាទហេរ៉ូដបានប្រព្រឹត្ត។
|
||
\v 20 ហើយព្រះអង្គបានធ្វើអំពើអាក្រក់មួយទៀត គឺចាប់លោកយ៉ូហានទៅដាក់ក្នុងមន្ទីរឃុំឃាំង។
|
||
\s5
|
||
\p
|
||
\v 21 ឥឡូវនេះ ពេលប្រជាជនទាំងអស់ទទួលពិធីជ្រមុជទឹករួចហើយ ព្រះយេស៊ូក៏ទទួលពិធីជ្រមុជទឹកដែរ។ នៅពេលព្រះអង្គកំពុងអធិស្ឋាន ស្រាប់តែផ្ទៃមេឃបើកចំហ
|
||
\v 22 ហើយព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះមក មានរូបរាងដូចសត្វព្រាប សណ្ឋិតលើព្រះអង្គ រួចមានឮព្រះសូរសៀងពីលើមេឃមកថា៖ «ព្រះអង្គជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់»។
|
||
\s5
|
||
\p
|
||
\v 23 ពេលព្រះយេស៊ូចាប់ផ្ដើមព័ន្ធកិច្ច ព្រះអង្គមានព្រះជន្មាយុប្រមាណសាមសិបព្រះវស្សា។ គេសន្មត់ថា ព្រះអង្គជាកូនរបស់លោកយ៉ូសែប ដែលត្រូវជាកូនលោកហេលី
|
||
\v 24 លោកហេលីជាកូនលោកម៉ាត់ថាត់ លោកម៉ាត់ថាត់ជាកូនលោកលេវី លោកលេវីជាកូនលោកម៉ិលគី លោកម៉ិលគីជាកូនលោកយ៉ាណាយ លោកយ៉ាណាយជាកូនលោកយ៉ូសែប។
|
||
\s5
|
||
\p
|
||
\v 25 លោកយ៉ូសែបជាកូនលោកម៉ាតាធាស លោកម៉ាតាធាសជាកូនលោកហាម៉ូស លោកហាម៉ូសជាកូនលោកណាអ៊ូម លោកណាអ៊ូមជាកូនលោកអែសលី លោកអែសលីជាកូនលោកណាកាយ
|
||
\v 26 លោកណាកាយជាកូនលោកម៉ាអាត លោកម៉ាអាតជាកូនលោកម៉ាតាធាល លោកម៉ាតាធាលជាកូនលោកសេម៉ី លោកសេម៉ីជាកូនលោកយ៉ូសែប លោកយ៉ូសែបជាកូនលោកយូដា។
|
||
\s5
|
||
\p
|
||
\v 27 លោកយូដាជាកូនលោកយ៉ូអាណាន់ លោកយ៉ូអាណាន់ជាកូនលោករេសា លោករេសាជាកូនលោកសូរ៉ូបាបិល លោកសូរ៉ូបាបិលជាកូនលោកសាលធាល លោកសាលធាលជាកូនលោកនេរី
|
||
\v 28 លោកនេរីជាកូនលោកម៉ិលគី លោកម៉ិលគីជាកូនលោកអ័តឌី លោកអ័តឌីជាកូនលោកកូសាម លោកកូសាមជាកូនលោកអែលម៉ូដាម លោកអែលម៉ូដាមជាកូនលោកអ៊ើរ
|
||
\p
|
||
\v 29 លោកអ៊ើរជាកូនលោកយ៉ូស្វេ លោកយ៉ូស្វេជាកូនលោកអេលាស៊ើរ លោកអេលាស៊ើរជាកូនលោកយ៉ូរីម លោកយ៉ូរីមជាកូនលោកម៉ាត់ថាត់ លោកម៉ាត់ ថាត់ជាកូនលោកលេវី។
|
||
\s5
|
||
\v 30 លោកលេវីជាកូនលោកស៊ីម្មាន លោកស៊ីម្មានជាកូនលោកយូដា លោកយូដាជាកូនលោកយ៉ូសែប លោកយ៉ូសែបជាកូនលោកយ៉ូណាន លោកយ៉ូណានជាកូនលោកអេលាគីម
|
||
\p
|
||
\v 31 លោកអេលាគីមជាកូនលោកមេលាស លោកមេលាសជាកូនលោកម៉ៃណាន លោកម៉ៃណានជាកូនលោកម៉ាតាថា លោកម៉ាតាថាជាកូនលោកណាថាន់ លោកណាថាន់ជាបុត្រស្ដេចដាវីឌ
|
||
\v 32 ស្ដេចដាវីឌជាកូនលោកអ៊ីសាយ លោកអ៊ីសាយជាកូនលោកអូបេដ លោកអូបេដជាកូនលោកបូអូស លោកបូអូសជាកូនលោកសាលម៉ូន លោកសាលម៉ូនជាកូនលោកណាសូន។
|
||
\s5
|
||
\p
|
||
\v 33 លោកណាសូនជាកូនលោកអមីណាដាប់ លោកអមីណាដាប់ជាកូនលោកអើរ៉ាម លោកអើរ៉ាមជាកូនលោកអ័រនី លោកអ័រនីជាកូនលោកអែសរ៉ូម លោកអែសរ៉ូមជាកូនលោកពេរេស លោកពេរេសជាកូនលោកយូដា
|
||
\v 34 លោកយូដាជាកូនលោកយ៉ាកុប លោកយ៉ាកុបជាកូនលោកអ៊ីសាក លោកអ៊ីសាកជាកូនលោកអប្រាហាំ លោកអប្រាហាំជាកូនលោកថេរ៉ា លោកថេរ៉ាជាកូនលោកណាឃរ
|
||
\p
|
||
\v 35 លោកណាឃរជាកូនលោកសេរូក លោកសេរូកជាកូនលោករេហ៊ូវ លោករេហ៊ូវជាកូនលោកផាលេក លោកផាលេកជាកូនលោកហេប៊ើរ លោកហេប៊ើរជាកូនលោកសេឡា។
|
||
\s5
|
||
\v 36 លោកសេឡាជាកូនលោកកៃណាន លោកកៃណានជាកូនលោកអើប៉ាកសាដ លោកអើប៉ាកសាដជាកូនលោកសិម លោកសិមជាកូនលោកណូអេ លោកណូអេជាកូនលោកឡាម៉េក
|
||
\p
|
||
\v 37 លោកឡាម៉េកជាកូនលោកមធូសាឡា លោកមធូសាឡាជាកូនលោកហេណុក លោកហេណុកជាកូនលោកយ៉ារ៉េឌ លោកយ៉ារ៉េឌជាកូនលោកម៉ាលេលាល លោកម៉ាលេលាលជាកូនលោកកៃណាន
|
||
\v 38 លោកកៃណានជាកូនលោកអេណុស លោកអេណុសជាកូនលោកសេថ លោកសេថជាកូនលោកអដាំ ហើយលោកអដាំជាបុត្រព្រះជាម្ចាស់។
|
||
\s5
|
||
\c 4
|
||
\cl ជំពូក ៤
|
||
\p
|
||
\v 1 បន្ទាប់ពីព្រះយេស៊ូបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះអង្គយាងត្រឡប់ពីទន្លេយ័រដាន់មកវិញ ហើយព្រះវិញ្ញាណនាំព្រះអង្គទៅទីរហោស្ថាន
|
||
\v 2 ជាកន្លែងដែលព្រះអង្គត្រូវសាតាំងល្បួងអស់រយៈពេលសែសិបថ្ងៃ។ ព្រះអង្គពុំបានសោយអ្វីសោះឡើយអំឡុងពេលនោះ រួចផុតពេលនោះមក ទើបព្រះអង្គឃ្លាន។
|
||
\s5
|
||
\v 3 សាតាំងទូលព្រះអង្គថា៖ «ប្រសិនបើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន ចូរបញ្ជាទៅដុំថ្មនេះឲ្យក្លាយជានំបុ័ងទៅ»។
|
||
\p
|
||
\v 4 ព្រះយេស៊ូមានព្រះបន្ទូលតបទៅវិញថា៖ «គម្ពីរមានចែងថា មនុស្សពុំមែនរស់ដោយសារតែអាហារទេ»។
|
||
\s5
|
||
\p
|
||
\v 5 រួចសាតាំងនាំព្រះយេស៊ូទៅកន្លែងមួយខ្ពស់មួយ ហើយបង្ហាញនគរទាំងអស់នៅលើផែនដីឲ្យព្រះអង្គឃើញ មួយរយៈពេលខ្លី។
|
||
\v 6 សាតាំងទូលព្រះអង្គថា៖ «ខ្ញុំនឹងប្រគល់អំណាច និងសម្បត្តិរបស់នគរទាំងអស់ឲ្យលោក ដ្បិតខ្ញុំបានទទួលសម្បត្តិទាំងនេះ ហើយខ្ញុំអាចប្រគល់ឲ្យអ្នកណាក៏បាន ស្រេចតែខ្ញុំ។
|
||
\v 7 ដូច្នេះ បើលោកក្រាបថ្វាយបង្គំខ្ញុំ សម្បត្តិទាំងនោះនឹងក្លាយជារបស់លោកភ្លាម»។
|
||
\s5
|
||
\p
|
||
\v 8 ប៉ុន្តែព្រះយេស៊ូមានព្រះបន្ទូលតបទៅវិញថា៖ «មានសេចក្តីចែងទុកថា អ្នកត្រូវតែថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់អ្នក ហើយនិងគោរពបម្រើព្រះអង្គតែមួយប៉ុណ្ណោះ»។
|
||
\s5
|
||
\p
|
||
\v 9 បន្ទាប់មក មារសាតាំងក៏នាំព្រះយេស៊ូទៅក្រុងយេរូសាឡិម រួចដាក់ព្រះអង្គលើកំពូលព្រះវិហារ ហើយទូលថា៖ «បើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន សូមលោតទម្លាក់ខ្លួនចុះទៅ។
|
||
\v 10 ដ្បិតមានសេចក្តីចែងទុកមកថា «ព្រះអង្គនឹងបញ្ជាទេវតាឲ្យការពារលោក
|
||
\q1
|
||
\v 11 ហើយទេវតាទាំងនោះនឹងចាំទ្រលោក មិនធ្វើឲ្យជើងលោកប៉ះថ្មឡើយ»។
|
||
\s5
|
||
\p
|
||
\v 12 ព្រះយេស៊ូមានព្រះបន្ទូលតបទៅសាតាំងវិញថា៖ «មានសេចក្តីចែងទុកមកថា កុំល្បងលព្រះអម្ចាស់ជាព្រះរបស់អ្នកឡើយ»។
|
||
\p
|
||
\v 13 ក្រោយពេលមារល្បួងព្រះយេស៊ូរួចហើយ វាក៏ថយចេញពីព្រះអង្គទៅ ចាំពេលកំណត់មកដល់។
|
||
\s5
|
||
\p
|
||
\v 14 ក្រោយពេលព្រះយេស៊ូយាងត្រឡប់ទៅស្រុកកាលីឡេវិញ ពេញដោយឫទ្ធានុភាពរបស់ព្រះវិញ្ញាណ ចំណែកដំណឹងពីព្រះអង្គល្បីល្បាញពេញតំបន់។
|
||
\v 15 បន្ទាប់មក ព្រះអង្គចាប់ផ្តើមបង្រៀនក្នុងសាលាប្រជុំ ហើយគេសរសើរតម្កើងព្រះអង្គគ្រប់ៗគ្នា។
|
||
\s5
|
||
\p
|
||
\v 16 ព្រះអង្គយាងទៅភូមិណាសារ៉ែត ជាភូមិដែលព្រះអង្គធំដឹងក្តី ហើយតាមទម្លាប់ព្រះអង្គយាងទៅសាលាប្រជុំនៅថ្ងៃសប្ប័ទ រួចព្រះអង្គក្រោកឈរឡើង និងអានគម្ពីរឮខ្លាំងៗ។
|
||
\v 17 គេបានយកគម្ពីររបស់ព្យាការីអេសាយមកថ្វាយព្រះអង្គ។ ព្រះអង្គបើកគម្ពីរត្រង់អត្ថបទមួយ ដែលមានចែងថា
|
||
\s5
|
||
\q1
|
||
\v 18 «ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ព្រោះព្រះអង្គបានចាក់ប្រេងអភិសេកខ្ញុំឲ្យប្រកាសដំណឹងល្អ ប្រាប់ជនក្រីក្រ។ ព្រះអង្គចាត់ខ្ញុំឲ្យទៅប្រកាសពីសេរីភាពប្រាប់ជនជាប់ជាឈ្លើយ និងប្រាប់មនុស្សខ្វាក់ថា គេនឹងមើលឃើញវិញ និងរំដោះអស់អ្នកដែលត្រូវគេសង្កត់សង្កិន
|
||
\q2
|
||
\v 19 ព្រមទាំងប្រកាសអំពីឆ្នាំដែលព្រះអម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណា»។
|
||
\s5
|
||
\p
|
||
\v 20 រួចព្រះអង្គបិទគម្ពីរ និងប្រគល់ទៅអ្នកថែរក្សាវិញ ហើយព្រះអង្គក៏គង់ចុះ។ មនុស្សគ្រប់គ្នានៅក្នុងសាលាប្រជុំ សម្លឹងមើលព្រះអង្គ។
|
||
\v 21 ព្រះអង្គមាន ព្រះបន្ទូលទៅពួកគេថា៖ «ថ្ងៃនេះ អត្ថបទគម្ពីរនេះបានសម្រេចជារូបរាង ដូចអ្នករាល់គ្នាបានស្តាប់»។
|
||
\p
|
||
\v 22 គ្រប់គ្នាស្ងើចសរសើរព្រះអង្គ ហើយគ្រប់គ្នានឹកឆ្ងល់អំពីព្រះបន្ទូលប្រកបដោយព្រះហឫទ័យប្រណីសន្ដោស ដែលហូរចេញពីព្រះឱស្ឋរបស់ព្រះអង្គមក ហើយពួកគេពោលថា៖ «អ្នកនេះមិនមែនជាកូនរបស់លោកយ៉ូសែបទេឬ?»។
|
||
\s5
|
||
\p
|
||
\v 23 ព្រះអង្គមានព្រះបន្ទូលទៅពួកគេថា៖ «ប្រាកដណាស់អ្នករាល់គ្នានឹងយកសុភាសិតមកប្រាប់ខ្ញុំថា គ្រូពេទ្យអើយ ចូរមើលជំងឺរបស់ខ្លួនឲ្យជាសិនទៅ។ អ្វីៗដែលអ្នករាល់គ្នាបានឮនៅក្រុងកាពើណិម ចូរប្រព្រឹត្តដូចគ្នានៅស្រុកកំណើតរបស់អ្នកផងចុះ»។
|
||
\v 24 ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ខ្ញុំសុំប្រាប់អ្នករាល់គ្នាឲ្យដឹងច្បាស់ថា ពុំមានព្យាការីណាម្នាក់ត្រូវគេគោរព នៅក្នុងស្រុកកំណើតខ្លួនឡើយ។
|
||
\s5
|
||
\v 25 ខ្ញុំសុំបញ្ជាក់ថា មានស្រ្តីមេម៉ាយជាច្រើននៅក្នុងប្រទេសអ៊ីស្រាអែល នៅជំនាន់លោកអេលីយ៉ា មេឃរាំងអស់រយៈពេលបីឆ្នាំប្រាំមួយខែ បណ្ដាលឲ្យមានទុរ្ភិក្សយ៉ាងខ្លាំងពេញទាំងស្រុក។
|
||
\v 26 ក៏ប៉ុន្តែ ព្រះជាម្ចាស់ពុំបានចាត់ព្យាការីអេលីយ៉ា ឲ្យទៅជួយស្ត្រីមេម៉ាយទាំងឡាយ ប៉ុន្តែចាត់ឲ្យទៅជួយស្ត្រីមេម៉ាយម្នាក់ ដែលរស់នៅភូមិសារិបតា ក្នុងក្រុងស៊ីដូនតែប៉ុណ្ណោះ។
|
||
\v 27 មានមនុស្សឃ្លង់ជាច្រើននៅជំនាន់ព្យាការីអេលីសេ ក្នុងស្រុកអ៊ីស្រាអែល ប៉ុន្តែ គ្មានអ្នកណាម្នាក់បានជាសោះឡើយ គឺមានតែលោកណាម៉ាន់ជាជនជាតិស៊ីរីម្នាក់ប៉ុណ្ណោះ»។
|
||
\s5
|
||
\v 28 មនុស្សទាំងអស់នៅសាលាប្រជុំខឹងព្រះយេស៊ូ ពេលបានឮព្រះបន្ទូលទាំងនេះ។
|
||
\v 29 គេក្រោកឡើងចាប់ទាញព្រះយេស៊ូ នាំឆ្ពោះទៅមាត់ជ្រោះចេញពីភូមិដែលសង់លើកំពូលភ្នំ ពួកគេបម្រុងនឹងច្រានព្រះអង្គទម្លាក់ទៅក្រោម។
|
||
\v 30 ប៉ុន្តែ ព្រះអង្គយាងចេញពីកណ្ដាលចំណោមពួកគេ រួចយាងទៅកន្លែងមួយផ្សេងទៀត។
|
||
\s5
|
||
\p
|
||
\v 31 បន្ទាប់មកព្រះអង្គយាងទៅក្រុងកាពើណិម ក្នុងស្រុកកាលីឡេ រួចព្រះអង្គចាប់ផ្តើមបង្រៀនបណ្ដាជននៅថ្ងៃសប្ប័ទ។
|
||
\v 32 ពួកគេគ្រប់គ្នាងឿងឆ្ងល់យ៉ាងខ្លាំងអំពីរបៀបព្រះអង្គបង្រៀនពួកគេ ព្រោះព្រះអង្គមានព្រះបន្ទូលដ៏មានអំណាច។
|
||
\s5
|
||
\v 33 នៅក្នុងសាលាប្រជុំមានបុរសម្នាក់ ដែលវិញ្ញាណអារក្សនៅក្នុងខ្លួន ស្រែកឡើងខ្លាំងៗថា៖
|
||
\v 34 «តើព្រះអង្គចង់ធ្វើអ្វីយើង ព្រះយេស៊ូពីស្រុកណាសារ៉ែតអើយ? តើព្រះអង្គចង់មកបំផ្លាញយើង? ខ្ញុំស្គាល់ព្រះអង្គហើយ គឺព្រះដ៏វិសុទ្ធ ដែលមកពីព្រះជាម្ចាស់!»។
|
||
\s5
|
||
\p
|
||
\v 35 ព្រះយេស៊ូគំរាមវិញ្ញាណអារក្សថា៖ «នៅឲ្យស្ងៀម ចេញពីអ្នកនេះទៅ!»។ ពេលអារក្សផ្ដួលបុរសនោះ នៅកណ្ដាលចំណោមបណ្ដាជនរួចហើយ វាក៏ចេញចេញពីបុរសនោះទៅ គ្មានធ្វើអ្វីឲ្យគាត់ឈឺចាប់ឡើយ។
|
||
\p
|
||
\v 36 មនុស្សទាំងអស់នៅទីនោះភ័យស្រឡាំងកាំង ហើយនិយាយគ្នាទៅវិញទៅមក។ ពួកគេនិយាយថា៖ «ចុះពាក្យសម្តីលោកនេះខ្លាំងពូកែម៉េ្លះ? លោកមានអំណាច និងឫទ្ធានុភាពអាចបញ្ជាទៅវិញ្ញាណអាក្រក់ឲ្យវាចេញ ហើយវាក៏ធ្វើតាម»។
|
||
\v 37 ដូច្នេះ បន្ទាប់មកដំណឹងអំពីព្រះយេស៊ូចាប់ផ្តើមល្បីពាសចេញស្រុកជុំវិញនោះ។
|
||
\s5
|
||
\p
|
||
\v 38 ព្រះយេស៊ូយាងចេញពីសាលាប្រជុំ ទៅផ្ទះលោកស៊ីម៉ូន ពេលនោះ ស្រាប់តែម្ដាយក្មេករបស់លោកស៊ីម៉ូនគ្រុនយ៉ាងខ្លាំង គេទូលសូមព្រះអង្គមេត្តាប្រោសគាត់ឲ្យបានជា។
|
||
\v 39 ព្រះយេស៊ូឲ្យទៅលើអ្នកជំងឺ ព្រះអង្គគំរាមជំងឺគ្រុន ជំងឺគ្រុនក៏ចេញបាត់ទៅ ហើយម្ដាយក្មេករបស់លោកស៊ីម៉ូនក៏បានជា។ រំពេចនោះ គាត់ក្រោកឡើងចាប់ផ្តើមបម្រើភ្ញៀវ។
|
||
\s5
|
||
\p
|
||
\v 40 នៅពេលថ្ងៃលិច អ្នកស្រុកនាំបងប្អូនដែលមានជំងឺផ្សេងៗមករកព្រះយេស៊ូ។ ព្រះអង្គដាក់ព្រះហស្ដលើអ្នកទាំងនោះ ហើយប្រោសគេឲ្យបានជា។
|
||
\v 41 មានអារក្សជាច្រើនចេញពីមនុស្សទាំងនោះស្រែកថា៖ «ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់!» ព្រះយេស៊ូគំរាមអារក្សទាំងនោះ មិនឲ្យនិយាយជាដាច់ខាតថា ពួកគេបានស្គាល់ព្រះអង្គថា ជាព្រះគ្រិស្ដ។
|
||
\s5
|
||
\p
|
||
\v 42 ពេលព្រលឹមឡើង ព្រះអង្គយាងចេញពីក្រុងទៅកន្លែងស្ងាត់។ បណ្ដាជននាំគ្នាដើររកព្រះអង្គ នៅកន្លែងទ្រង់គង់នៅ។ ពួកគេឃាត់ព្រះអង្គឲ្យនៅជាមួយ មិនចង់ចេញចោលគេឡើយ។
|
||
\v 43 ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំត្រូវប្រកាសដំណឹងល្អអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ ទៅក្រុងឯទៀត ព្រោះហេតុនេះបានជាព្រះអង្គបានចាត់ខ្ញុំមកបំពេញការនេះឯង»។
|
||
\p
|
||
\v 44 បន្ទាប់មក ព្រះយេស៊ូបន្តប្រកាសដំណឹងល្អ តាមសាលាប្រជុំនានា ក្នុងស្រុកកាលីឡេ។
|
||
\s5
|
||
\c 5
|
||
\cl ជំពូក ៥
|
||
\p
|
||
\v 1 ឥឡូវនេះ មានរឿងមួយកើតឡើង ពេលបណ្តាជនប្រជ្រៀតគ្នាជុំវិញព្រះយេស៊ូ ដើម្បីស្តាប់ព្រះបន្ទូលព្រះជាម្ចាស់ នៅមាត់បឹងគេនេសារ៉ែត។
|
||
\v 2 ព្រះអង្គទតឃើញទូកពីរចងនៅមាត់ច្រាំង។ ចំណែកអ្នកនេសាទចេញទៅលាងអួនរបស់គេ។
|
||
\v 3 ព្រះយេស៊ូយាងចុះទៅក្នុងទូករបស់លោកស៊ីម៉ូន ហើយព្រះអង្គសុំឲ្យគាត់ចេញទូកទៅឆ្ងាយពីច្រាំងបន្តិច។ រួចព្រះអង្គគង់បង្រៀនបណ្ដាជនពីក្នុងទូកនោះមក។
|
||
\s5
|
||
\v 4 ពេលព្រះអង្គបង្រៀនគេចប់ហើយ ទ្រង់មានព្រះបន្ទូលទៅកាន់លោកស៊ីម៉ូនថា៖ «ចូរចេញទូកទៅទឹកជ្រៅជាងនេះ រួចនាំគ្នាទម្លាក់អួនចុះ»។
|
||
\p
|
||
\v 5 លោកស៊ីម៉ូនតបទៅព្រះយេស៊ូវិញថា៖ «លោកគ្រូ! យើងខ្ញុំបានអូសអួនពេញមួយយប់ហើយ អត់បានត្រីទេ ប៉ុន្តែបើលោកគ្រូមានប្រាប់ ខ្ញុំនឹងទម្លាក់អួនចុះតាមពាក្យលោកគ្រូ»។
|
||
\v 6 ពេលទម្លាក់អួនរួចហើយ មានជាប់ត្រីច្រើនស្ទើរតែធ្លាយអួន។
|
||
\v 7 គេបក់ដៃហៅមិត្តភក្ដិដែលនៅក្នុងទូកមួយទៀតឲ្យមកជួយ។ ពួកគេមកដល់ ជួយចាប់ត្រីដាក់ពេញទូកទាំងពីរ ស្ទើរតែនឹងលិច។
|
||
\s5
|
||
\v 8 ប៉ុន្តែពេលលោកស៊ីម៉ូន-ពេត្រុសឃើញដូច្នោះ គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូ ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមយាងចេញឆ្ងាយពីទូលបង្គំទៅ ព្រោះទូលបង្គំជាមនុស្សមានបាប»។
|
||
\v 9 ដ្បិតលោកស៊ីម៉ូន និងអ្នកនៅជាមួយគាត់ភ័យស្ញប់ស្ញែងជាខ្លាំង ពេលបានឃើញត្រីច្រើនដូច្នេះ។
|
||
\v 10 នៅទីនោះក៏មានលោកយ៉ាកុប និងលោកយ៉ូហានជាកូនលោកសេបេដេ ដែលជាអ្នកនេសាទរួមជាមួយលោកស៊ីម៉ូនដែរ។ ព្រះយេស៊ូមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «កុំខ្លាចអី! ព្រោះចាប់ពីពេលនេះទៅមុខ អ្នកនឹងនេសាទមនុស្សវិញ»។
|
||
\v 11 ពេលទូកទៅដល់មាត់ច្រាំងវិញ ពួកគេបោះបង់របស់របរទាំងអស់ចោល រួចនាំគ្នាដើរតាមព្រះយេស៊ូទៅ។
|
||
\s5
|
||
\p
|
||
\v 12 ក្រោយមកទៀត ព្រះយេស៊ូគង់នៅក្នុងក្រុងមួយ មានមនុស្សឃ្លង់ម្នាក់។ ពេលឃើញព្រះយេស៊ូគាត់ក្រាបថ្វាយបង្គំ អោនមុខដល់ដី និងទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! បើព្រះអង្គមិនយល់ទាស់ទេ សូមប្រោសខ្ញុំប្របាទឲ្យបានជាស្អាតបរិសុទ្ធផង»។
|
||
\p
|
||
\v 13 រួចព្រះយេស៊ូលូកព្រះហស្ដទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រមហើយ សូមឲ្យបានជាស្អាតបរិសុទ្ធចុះ»។ រំពេចនោះ គាត់បានជាស្អាតបរិសុទ្ធពីជំងឺឃ្លង់ភ្លាម។
|
||
\s5
|
||
\p
|
||
\v 14 ព្រះយេស៊ូហាមគាត់ពុំឲ្យប្រាប់អ្នកណាឡើយ ប៉ុន្តែប្រាប់គាត់ថា៖ «ត្រឡប់ទៅវិញចុះ រួចទៅបង្ហាញខ្លួនដល់លោកបូជាចារ្យ និងថ្វាយតង្វាយដូចលោកម៉ូសេបានបង្គាប់ ជាបន្ទាប់ប្រាប់ថា អ្នកបានជាស្អាតបរិសុទ្ធមែន»។
|
||
\s5
|
||
\v 15 ប៉ុន្តែរឿងរ៉ាវនេះល្បីសុសសាយកាន់តែខ្លាំងឡើងៗ ហើយមហាជនជាច្រើនមកជុំគ្នាស្ដាប់ព្រះអង្គបង្រៀន ព្រមទាំងទទួលការប្រោសឲ្យជាពីជំងឺផ្សេងៗផង។
|
||
\v 16 តែព្រះយេស៊ូវិញតែងយាងទៅទីស្ងាត់ ដើម្បីអធិស្ឋាន។
|
||
\s5
|
||
\p
|
||
\v 17 មានថ្ងៃមួយនោះ ព្រះយេស៊ូកំពុងតែបង្រៀនបណ្ដាជន ស្រាប់តែមានពួកខាងគណៈផារីស៊ី និងអ្នកប្រាជ្ញខាងវិន័យអង្គុយស្ដាប់ព្រះអង្គដែរ ដែលអ្នកទាំងនោះមកពីភូមិនានា ក្នុងស្រុកកាលីឡេ ស្រុកយូដា និងពីក្រុងយេរូសាឡិម។ ឫទ្ធានុភាពរបស់ព្រះអម្ចាស់គង់នៅជាមួយទ្រង់ និងប្រោសអ្នកជំងឺឲ្យបានជា។
|
||
\s5
|
||
\v 18 ពេលនេះ ស្រាប់តែមានគេសែងមនុស្សខ្វិនដៃខ្វិនជើងម្នាក់មក រកវិធីនាំគាត់ចូលទៅក្នុងផ្ទះ ដាក់នៅមុខព្រះយេស៊ូ។
|
||
\v 19 ដោយគេរកផ្លូវចូលទៅពុំបាន ព្រោះមានមនុស្សច្រើនពេក ដូច្នេះ គេក៏សែងអ្នកជំងឺឡើងទៅលើដំបូលផ្ទះ បកក្បឿង សំរូតគាត់ចុះមកកណ្ដាលចំណោមមនុស្ស នៅចំពីមុខព្រះយេស៊ូ។
|
||
\s5
|
||
\v 20 ដោយបានឃើញជំនឿពួកគេដូច្នេះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់អ្នកពិការថា៖ «អ្នកអើយ ខ្ញុំអត់ទោសឲ្យអ្នករួចពីបាបហើយ»។
|
||
\p
|
||
\v 21 ពួកអាចារ្យ និងពួកខាងគណៈផារីស៊ីរិះគិតក្នុងចិត្ត និងនិយាយថា៖ «អ្នកនេះមានឋានៈអ្វី បានជាហ៊ានប្រមាថព្រះជាម្ចាស់ដូច្នេះ? តើអ្នកណាអាចអត់ទោសឲ្យមនុស្សរួចពីបាបបាន?»។
|
||
\s5
|
||
\p
|
||
\v 22 ប៉ុន្តែ ព្រះយេស៊ូឈ្វេងយល់ពីគំនិតអ្នកទាំងនោះ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតក្នុងចិត្តដូច្នេះ?
|
||
\v 23 តើឃ្លាមួយណាងាយស្រួលជាង «ខ្ញុំអត់ទោសឲ្យអ្នករួចពីបាបហើយ» ឬ «ចូរក្រោកឡើងដើរទៅចុះ?»
|
||
\v 24 នោះអ្នករាល់គ្នាដឹងថា បុត្រមនុស្សមានអំណាចនឹងអត់ទោសបាបមនុស្សលោក ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា៖ «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកទៅផ្ទះវិញទៅ»។
|
||
\s5
|
||
\v 25 ភ្លាមនោះ បុរសនោះក្រោកឡើងនៅមុខមនុស្សទាំងអស់ រួចយកគ្រែស្នែងដែលគេសែងខ្លួនមក។ រួចគាត់ដើរត្រឡប់ទៅផ្ទះវិញ ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ផង។
|
||
\p
|
||
\v 26 អស់អ្នកដែលនៅទីនោះកោតស្ញប់ស្ញែងគ្រប់ៗគ្នា ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ ពួកគេភ័យខ្លាចជាខ្លាំង ក៏និយាយគ្នាថា៖ «យើងបានឃើញហេតុការណ៍ចំឡែកអស្ចារ្យមែននៅថ្ងៃនេះ»។
|
||
\s5
|
||
\p
|
||
\v 27 បន្ទាប់មកហេតុការណ៍នេះកើតឡើង ព្រះយេស៊ូយាងចាកចេញពីទីនោះ ហើយទតឃើញអ្នកទារពន្ធម្នាក់ ឈ្មោះលេវី អង្គុយនៅកន្លែងយកពន្ធ។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។
|
||
\v 28 ដូច្នេះ លោកលេវីក្រោកឡើង ដើរតាមព្រះយេស៊ូ ដោយបោះបង់ចោលកិច្ចការទាំងអស់។
|
||
\s5
|
||
\p
|
||
\v 29 រួចលោកលេវីបានរៀបចំពិធីជប់លៀងមួយយ៉ាងធំ នៅផ្ទះលោកថ្វាយព្រះអង្គ។ មានអ្នកទារពន្ធ និងមនុស្សជាច្រើនទៀតក៏ចូលរួមពិធីជប់លៀងនោះដែរ។
|
||
\v 30 ប៉ុន្តែ ពួកខាងគណៈផារីស៊ី និងពួកអាចារ្យត្អូញត្អែដាក់ក្រុមសិស្សរបស់ព្រះអង្គថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ?»។
|
||
\p
|
||
\v 31 ព្រះយេស៊ូតបទៅគេថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យឡើយ មានតែអ្នកជំងឺប៉ុណ្ណោះត្រូវការគ្រូពេទ្យ។
|
||
\v 32 ខ្ញុំពុំមែនមករកមនុស្សសុចរិតទេ ឲ្យប្រែចិត្តទេ ផ្ទុយទៅវិញខ្ញុំមករកមនុស្សបាប ដើម្បីឲ្យគេកែប្រែចិត្តគំនិតវិញ»។
|
||
\s5
|
||
\p
|
||
\v 33 ពួកគេទូលសួរព្រះអង្គថា៖ «ពួកសិស្សរបស់លោកយ៉ូហាន និងពួកសិស្សខាងគណៈផារីស៊ី តែងតែតមអាហារ និងអធិស្ឋានជាប្រចាំ។ ប៉ុន្តែសិស្សរបស់លោកនាំគ្នាបរិភោគជាធម្មតា»។
|
||
\p
|
||
\v 34 ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖ «តើភ្ញៀវចូលរួមពិធីមង្គលការអាចតមអាហារកើតទេ បើកូនកម្លោះនៅជាមួយកូនក្រមុំដូច្នេះ?។
|
||
\v 35 ថ្ងៃក្រោយ ពេលគេចាប់ស្វាមីយកទៅ ទើបភ្ញៀវទាំងនោះតមអាហារវិញ»។
|
||
\s5
|
||
\v 36 រួចព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នាថា៖ «ពុំដែលមាននរណាហែកសម្លៀកបំពាក់ថ្មី យកទៅប៉ះសម្លៀកបំពាក់ចាស់នោះទេ បើធ្វើដូច្នេះ នោះសម្លៀកបំពាក់ថ្មីនឹងត្រូវរហែក ហើយក្រណាត់ថ្មីពុំសមនឹងក្រណាត់ចាស់ឡើយ។
|
||
\s5
|
||
\v 37 ពុំដែលមាននរណាដាក់ស្រាទំពាំងបាយជូរថ្មី ទៅក្នុងថង់ស្បែកចាស់ឡើយ បើធ្វើដូច្នេះ ស្រាថ្មីនឹងធ្វើឲ្យថង់ស្បែកចាស់នោះ ត្រូវធ្លុះហើយបណ្ដាលឲ្យស្រាហូរចេញ ហើយថង់ស្បែកក៏ត្រូវខូចខាតជាពុំខាន
|
||
\v 38 ប៉ុន្តែ ត្រូវដាក់ស្រាថ្មីទៅក្នុងថង់ស្បែកថ្មីវិញ។
|
||
\v 39 គ្មាននរណាដែលផឹកស្រាចាស់ហើយ ទៅផឹកស្រាវិញនោះទេ ដ្បិតអ្នកនោះនឹងនិយាយថា «ស្រាចាស់ឆ្ងាញ់ជាងស្រាថ្មី»។
|
||
\s5
|
||
\c 6
|
||
\cl ជំពូក ៦
|
||
\p
|
||
\v 1 នៅថ្ងៃសប្ប័ទ ព្រះយេស៊ូយាងកាត់វាលស្រែ ហើយសិស្សព្រះអង្គនាំគ្នាបូតកួរស្រូវសាលី មកឈ្លីដើម្បីបរិភោគ។
|
||
\v 2 ប៉ុន្តែមានពួកខាងគណៈផារីស៊ីខ្លះនិយាយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើការនៅថ្ងៃសប្ប័ទ ដែលបញ្ញត្តិហាមដូច្នេះ?»។
|
||
\s5
|
||
\p
|
||
\v 3 ព្រះយេស៊ូតបទៅគេវិញថា៖ «តើអ្នករាល់គ្នាបានអានអត្ថបទគម្ពីរមួយ ស្ដីអំពីព្រះបាទដាវីឌ និងបរិពារបានប្រព្រឹត្ត នៅពេលឃ្លានដែរឬទេ?
|
||
\v 4 ព្រះបាទដាវីឌបានយាងចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងយកនំបុ័ងខ្លះដែលគេតាំងថ្វាយព្រះជាម្ចាស់មកសោយ ព្រមទាំងចែកឲ្យពួកបរិពារបរិភោគទៀតផង។ តាមវិន័យមានតែពួកបូជាចារ្យប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំបុ័ងបាន។
|
||
\v 5 បន្ទាប់មកព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «បុត្រមនុស្សជាម្ចាស់លើថ្ងៃសប្ប័ទ»។
|
||
\s5
|
||
\p
|
||
\v 6 នៅថ្ងៃសប្ប័ទមួយទៀត ព្រះយេស៊ូយាងចូលក្នុងសាលាប្រជុំ ហើយព្រះអង្គបង្រៀនគេនៅទីនោះ។ មានបុរសម្នាក់ស្វិតដៃស្ដាំ។
|
||
\v 7 ពួកអាចារ្យ និងពួកខាងគណៈផារីស៊ីឃ្លាំមើលព្រះយេស៊ូយ៉ាងដិតដល់ ក្រែងលោព្រះអង្គប្រោសអ្នកជំងឺនៅថ្ងៃសប្ប័ទ ដើម្បីចង់រកលេសចោទប្រកាន់ព្រះអង្គ។
|
||
\v 8 ព្រះយេស៊ូឈ្វេងយល់គំនិតពួកគេ និងមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង មកឈរនៅកណ្ដាលពួកគេទៅ»។ ដូច្នេះ បុរសនោះក៏ក្រោកឈរឡើង។
|
||
\s5
|
||
\v 9 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំសួរអ្នករាល់គ្នាថា តើនៅថ្ងៃសប្ប័ទ មនុស្សមានសិទ្ធិធ្វើអំពើល្អ ឬអំពើអាក្រក់? តើសង្គ្រោះជីវិតមនុស្ស ឬបំផ្លាញមនុស្សឲ្យវិនាសអន្តរាយ?»។
|
||
\v 10 រួចព្រះអង្គបែរព្រះភក្ត្រទតមើលមនុស្សទាំងអស់នៅជុំវិញ និងមានព្រះបន្ទូលទៅបុរសស្វិតដៃនោះថា៖ «ចូរលាតដៃមើល៍!»។ គាត់ក៏លាតដៃ ហើយដៃគាត់បានជាដូចដើមវិញ។
|
||
\v 11 ប៉ុន្តែ ពួកគេខឹងយ៉ាងខ្លាំង ហើយពិគ្រោះគ្នា ថាតើត្រូវធ្វើអ្វីតបស្នងចំពោះព្រះយេស៊ូវិញ។
|
||
\s5
|
||
\p
|
||
\v 12 នៅគ្រានោះ ព្រះយេស៊ូយាងឡើងទៅលើភ្នំដើម្បីអធិស្ឋាន។ ព្រះអង្គអធិស្ឋានទៅព្រះជាម្ចាស់ពេញមួយយប់។
|
||
\v 13 លុះព្រលឹមឡើង ព្រះអង្គត្រាស់ហៅសិស្សមក ព្រះអង្គជ្រើសយកដប់ពីររូបក្នុងចំណោមពួកគេ ហើយហៅពួកគេជាសិស្សរបស់ព្រះអង្គ។
|
||
\s5
|
||
\v 14 សិស្សរបស់ព្រះយេស៊ូមានលោកស៊ីម៉ូន (ដែលព្រះអង្គប្រទានឈ្មោះថា ពេត្រុស) និងលោកអនទ្រេជាប្អូនរបស់គាត់ លោកយ៉ាកុប លោកយ៉ូហាន លោកភីលីព លោកបាថូឡូមេ
|
||
\v 15 លោកម៉ាថាយ លោកថូម៉ាស លោកយ៉ាកុបជាកូនរបស់លោកអាល់ផាយ លោកស៊ីម៉ូនហៅអ្នកជាតិនិយម
|
||
\v 16 លោកយូដាសជាកូនលោកយ៉ាកុប និងលោកយូដាសអ៊ីស្ការីយ៉ុតដែលនឹងក្បត់ព្រះអង្គ។
|
||
\s5
|
||
\v 17 បន្ទាប់មក ព្រះយេស៊ូយាងចុះពីលើភ្នំជាមួយពួកគេ គង់នៅត្រង់កន្លែងមួយរាបស្មើ មានពួកសិស្ស និងប្រជាជនជាច្រើនពីស្រុកយូដា និងពីក្រុងយេរូសាឡិម ពីក្រុងទីរ៉ូស និងក្រុងស៊ីដូននៅតាមមាត់សមុទ្រ។
|
||
\v 18 ពួកគេនាំគ្នាមកស្ដាប់ព្រះអង្គ និងទទួលការប្រោសគេឲ្យជាពីជំងឺ។ ពួកអ្នកដែលមានវិញ្ញាណអាក្រក់នៅក្នុងខ្លួន ក៏បានជាដែរ។
|
||
\v 19 គ្រប់គ្នាចូលមកពាល់ព្រះអង្គ ព្រោះមានឫទ្ធានុភាពចេញពីព្រះអង្គមក ប្រោសគេឲ្យជាគ្រប់ៗគ្នា។
|
||
\s5
|
||
\p
|
||
\v 20 រួចព្រះអង្គទតមើលពួកសិស្សព្រះអង្គ ហើយមានព្រះបន្ទូលថា៖ «មានពរហើយ អ្នករាល់គ្នាដែលជាជនក្រីក្រអើយ ដ្បិតអ្នករាល់គ្នានឹងបានទទួលព្រះរាជ្យរបស់ព្រះជាម្ចាស់។
|
||
\q
|
||
\v 21 មានពរហើយ អ្នករាល់គ្នាដែលកំពុងតែស្រេកឃ្លានអើយ ដ្បិតអ្នករាល់គ្នានឹងបានឆ្អែត។ មានពរហើយ អ្នករាល់គ្នាដែលកំពុងតែយំសោកអើយ ដ្បិតអ្នករាល់គ្នានឹងបានត្រេកអរ។
|
||
\s5
|
||
\q
|
||
\v 22 មានពរហើយ នៅពេលដែលគេស្អប់អ្នករាល់គ្នា នៅពេលដែលគេលែងរាប់រកអ្នករាល់គ្នា និងនៅពេលដែលគេបង្ខូចឈ្មោះអ្នករាល់គ្នា ព្រោះតែបុត្រមនុស្ស។
|
||
\p
|
||
\v 23 ចូរមានអំណរសប្បាយឡើង ព្រោះអ្នករាល់គ្នាទទួលរង្វាន់យ៉ាងធំ នៅស្ថានបរមសុខ ដ្បិតបុព្វបុរសរបស់គេក៏បានប្រព្រឹត្តដូច្នេះចំពោះពួកព្យាការីដែរ។
|
||
\s5
|
||
\q
|
||
\v 24 ប៉ុន្តែអ្នករាល់គ្នាដែលជាអ្នកមានអើយ អ្នកនឹងត្រូវវេទនាហើយ ដ្បិតអ្នករាល់គ្នាបានទទួលការកម្សាន្តចិត្តហើយ។
|
||
\q
|
||
\v 25 អ្នករាល់គ្នាដែលឆ្អែតនៅពេលនេះអើយ អ្នកនឹងត្រូវវេទនា ដ្បិតអ្នករាល់គ្នានឹងស្រេកឃ្លាននៅពេលក្រោយ។ អ្នករាល់គ្នាដែលកំពុងតែសើចសប្បាយអើយ អ្នកនឹងត្រូវវេទនា ដ្បិតអ្នករាល់គ្នានឹងត្រូវកាន់ទុក្ខ ហើយយំសោកពេលក្រោយ។
|
||
\s5
|
||
\q
|
||
\v 26 អ្នករាល់គ្នាដែលមនុស្សទាំងអស់កោតសរសើរអើយ អ្នកត្រូវវេទនាហើយ ដ្បិតបុព្វបុរសរបស់គេក៏បានប្រព្រឹត្ត ចំពោះពួកព្យាការីក្លែងក្លាយដូច្នោះដែរ!»។
|
||
\s5
|
||
\p
|
||
\v 27 «ប៉ុន្តែ ខ្ញុំសុំប្រាប់អ្នករាល់គ្នាដែលកំពុងស្ដាប់ខ្ញុំថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន និងប្រព្រឹត្តអំពើល្អដាក់អស់អ្នកដែលស្អប់អ្នករាល់គ្នា
|
||
\v 28 ត្រូវជូនពរដល់អស់អ្នកដែលដាក់បណ្តាសាអ្នករាល់គ្នា និងអធិស្ឋានជូនពរ ដល់អស់អ្នកដែលបៀតបៀនអ្នករាល់គ្នាផង។
|
||
\s5
|
||
\v 29 ប្រសិនបើមានគេទះកំផ្លៀងអ្នកម្ខាង ចូរបែរឲ្យគេទះម្ខាងទៀតចុះ។ បើគេយកអាវធំរបស់អ្នក ចូរឲ្យគេយកអាវក្នុងថែមទៀត។
|
||
\v 30 បើមានអ្នកណាសុំអ្វីពីអ្នក ចូរឲ្យគេទៅ ហើយបើគេរឹបអូសយកអ្វីដែលជារបស់អ្នក ចូរកុំទារពីគេវិញឡើយ។
|
||
\s5
|
||
\v 31 បើអ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្តចំពោះខ្លួនបែបណា អ្នករាល់គ្នាត្រូវប្រព្រឹត្តចំពោះគេបែបនោះដែរ។
|
||
\v 32 បើអ្នករាល់គ្នាស្រឡាញ់តែមនុស្សដែលស្រឡាញ់អ្នករាល់គ្នា តើនឹងមានគុណប្រយោជន៍អ្វី? សូម្បីតែមនុស្សបាបក៏ចេះស្រឡាញ់គ្នាគេដែរ
|
||
\v 33 បើអ្នករាល់គ្នាប្រព្រឹត្តអំពើល្អ តែជាមួយមនុស្សណាដែលប្រព្រឹត្តអំពើល្អដល់អ្នករាល់គ្នា តើនឹងមានគុណប្រយោជន៍អ្វី? សូម្បីតែមនុស្សបាបក៏ចេះប្រព្រឹត្តអំពើល្អដល់គ្នាគេដែរ។
|
||
\v 34 បើអ្នករាល់គ្នាឲ្យគេខ្ចីអ្វីមួយ ដោយសង្ឃឹមថាគេសំណងវិញ តើនឹងមានគុណប្រយោជន៍អ្វី? សូម្បីតែមនុស្សបាបក៏ឲ្យគ្នាគេខ្ចី ដើម្បីទទួលសំណងដូចដើមវិញដែរ។
|
||
\s5
|
||
\v 35 ប៉ុន្តែ ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន ហើយប្រព្រឹត្តអំពើល្អដល់គេផងដែរ។ ចូរឲ្យគេខ្ចី ដោយមិនសង្ឃឹមចង់បានអ្វីវិញឲ្យសោះ នោះអ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំ ហើយអ្នករាល់គ្នានឹងក្លាយជាកូនរបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុត ដ្បិតព្រះអង្គផ្ទាល់ក៏មានព្រះហឫទ័យសប្បុរស ចំពោះជនអកតញ្ញូ និងមនុស្សអាក្រក់ដែរ។
|
||
\v 36 ចូរមានចិត្តមេត្តាករុណា ដូចព្រះបិតារបស់អ្នករាល់គ្នាក៏មានព្រះហឫទ័យមេត្តាករុណាដែរ»។
|
||
\s5
|
||
\v 37 «កុំកាត់ទោសអ្នកដទៃឡើយ នោះព្រះជាម្ចាស់ក៏មិនកាត់ទោសអ្នករាល់គ្នាដែរ។ កុំថ្កោលទោសអ្នកដទៃឡើយ នោះព្រះជាម្ចាស់ក៏មិនថ្កោលទោសអ្នករាល់គ្នាដែរ។ ចូរលើកលែងទោសឲ្យអ្នកដទៃ នោះព្រះជាម្ចាស់នឹងលើកលែងទោសអ្នករាល់គ្នាដែរ។
|
||
\s5
|
||
\v 38 ចូរចែកអំណោយដល់អ្នកដទៃ នោះព្រះជាម្ចាស់នឹងប្រទានអំណោយដល់អ្នករាល់គ្នាដែរ។ គេនឹងវាល់ឲ្យអ្នកដោយសប្បុរស ទាំងញាត់ ទាំងរលាក់ ហើយដាក់ឲ្យហៀរ ហូរធ្លាក់មកលើភ្លៅអ្នកថែមទៀត។ ដ្បិតព្រះជាម្ចាស់នឹងវាល់ឲ្យអ្នក តាមរង្វាល់ដែលអ្នកវាល់ឲ្យអ្នកដទៃដែរ»។
|
||
\s5
|
||
\p
|
||
\v 39 រួចព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នាទៅគេទៀតថា៖ «តើមនុស្សខ្វាក់អាចនាំមនុស្សខ្វាក់ម្នាក់ទៀតបានទេ? បើធ្វើដូច្នោះមែន ពួកគេមុខជាធ្លាក់រណ្ដៅទាំងពីរនាក់ជាមិនខាន មែនទេ?
|
||
\v 40 ពុំដែលមានសិស្សណាធំជាងគ្រូឡើយ ប៉ុន្តែ ពេលសិស្សការបណ្តុះបណ្តាលចំណេះសព្វគ្រប់ អ្នកនោះអាចស្មើនឹងគ្រូបាន។
|
||
\s5
|
||
\v 41 ហេតុអ្វីបានជាអ្នកមើលឃើញល្អងធូលីនៅក្នុងភ្នែករបស់បងប្អូនអ្នក តែមើលមិនឃើញធ្នឹមនៅក្នុងភ្នែករបស់ខ្លួនអ្នកផ្ទាល់ដូច្នេះ?។
|
||
\v 42 តើអ្នកនិយាយទៅបងប្អូនថា៖ «បងប្អូនអើយ! ទុកឲ្យខ្ញុំផ្ដិតយកល្អងធូលីនេះចេញពីភ្នែកអ្នក» តែអ្នកផ្ទាល់មើលពុំឃើញធ្នឹមនៅុក្នុងភ្នែកខ្លួនដូច្នេះ? មនុស្សមានពុតអើយ! មុនដំបូង ចូរយកធ្នឹមចេញពីភ្នែកអ្នកជាមុនសិន នោះអ្នកនឹងមើលឃើញច្បាស់សិន សឹមទៅផ្ដិតយកល្អងធូលីចេញពីភ្នែករបស់បងប្អូនអ្នកបាន។
|
||
\s5
|
||
\v 43 ដ្បិតគ្មានដើមឈើល្អណា ចេញផ្លែអាក្រក់ឡើយ ឯដើមឈើអាក្រក់វិញ ក៏មិនដែលចេញផ្លែល្អដែរ
|
||
\v 44 ដ្បិតគេស្គាល់ដើមឈើបាន ដោយសារផ្លែវា។ ដ្បិតពុំដែលមាននរណាបេះផ្លែឧទុម្ពរ ឬផ្លែទំពាំងបាយជូរពីគុម្ពបន្លាឡើយ។
|
||
\s5
|
||
\v 45 មនុស្សល្អតែងប្រព្រឹត្តអំពើល្អ ចេញពីចិត្តល្អរបស់គេ ចំណែកឯមនុស្សអាក្រក់ វិញ គេតែងប្រព្រឹត្តអំពើអាក្រក់ ចេញចិត្តអាក្រក់របស់គេ ដ្បិតមនុស្សស្រដីចេញមក ពីអ្វីដែលមានពេញពោរនៅក្នុងដួងចិត្តរបស់ខ្លួន»។
|
||
\s5
|
||
\p
|
||
\v 46 «ហេតុអ្វីបានជាអ្នករាល់គ្នាហៅខ្ញុំថា ព្រះអម្ចាស់! ព្រះអម្ចាស់! តែមិនប្រព្រឹត្តតាមពាក្យខ្ញុំដូច្នេះ?។
|
||
\v 47 គ្រប់គ្នាដែលចូលមករកខ្ញុំ ស្ដាប់ពាក្យខ្ញុំ ហើយប្រព្រឹត្តតាម ខ្ញុំសុំប្រាប់អ្នករាល់គ្នាឲ្យដឹងថា គេប្រៀបបាននឹងមនុស្សប្រភេទណា
|
||
\v 48 អ្នកនោះប្រៀបបាននឹងមនុស្សម្នាក់ដែលសង់ផ្ទះ ដែលជីកដីយ៉ាងជ្រៅ ហើយចាក់គ្រឹះលើផ្ទាំងថ្មយ៉ាងធំ។ ពេលមានទឹកជំនន់មកដល់ ទោះបីទឹកហូរមកប៉ះផ្ទះយ៉ាងណាក៏ដោយ ក៏ផ្ទះនោះមិនរង្គើរឡើយ ព្រោះគាត់បានសង់ផ្ទះយ៉ាងមាំ។
|
||
\s5
|
||
\v 49 ប៉ុន្តែ អ្នកដែលស្ដាប់ពាក្យខ្ញុំហើយ តែមិនប្រព្រឹត្តតាម គាត់ប្រៀបបាននឹងមនុស្សម្នាក់ដែលសង់ផ្ទះដោយគ្មានចាក់គ្រឹះ។ ពេលទឹកហូរប៉ះចំផ្ទះនោះ ផ្ទះនោះក៏រលំភ្លាម ខូចខាតទាំងស្រុង»។
|
||
\s5
|
||
\c 7
|
||
\cl ជំពូក ៧
|
||
\p
|
||
\v 1 ក្រោយពេលព្រះយេស៊ូមានព្រះបន្ទូលប្រាប់ប្រជាជនស្ដាប់ចប់សព្វគ្រប់ហើយ ព្រះអង្គក៏យាងចូលទៅក្រុងកាពើណិម។
|
||
\s5
|
||
\p
|
||
\v 2 ឥឡូវនេះ មានអ្នកបម្រើសំណព្វចិត្តរបស់នាយទាហានរ៉ូមម្នាក់ ឈឺធ្ងន់ហៀបនឹងស្លាប់។
|
||
\v 3 ពេលនាយទាហាននោះឮគេនិយាយអំពីព្រះយេស៊ូ គាត់ក៏ចាត់បញ្ជូនចាស់ទុំជនជាតិយូដាខ្លះ ឲ្យទៅយាងព្រះអង្គមកប្រោសអ្នកបម្រើរបស់គាត់។
|
||
\v 4 ពេលចាស់ទុំទៅគាល់ព្រះយេស៊ូ ពួកគេទទូចអង្វរព្រះអង្គថា៖ «នាយទាហាននោះជាមនុស្សម្នាក់ ដែលគួរតែលោកប្រោសប្រណីដល់គាត់
|
||
\v 5 ព្រោះគាត់ស្រឡាញ់ប្រទេសជាតិយើង ហើយគាត់បានសង់សាលាប្រជុំឲ្យយើងទៀតផង»។
|
||
\s5
|
||
\p
|
||
\v 6 ដូច្នេះ ព្រះយេស៊ូក៏យាងទៅជាមួយចាស់ទុំទាំងនោះ។ ប៉ុន្តែនៅមិនឆ្ងាយប៉ុន្មានពីផ្ទះ នាយទាហានចាត់មិត្តភក្ដិរបស់គាត់ឲ្យមកទូលថា៖ «លោកម្ចាស់! មិនបាច់អញ្ជើញចូលផ្ទះខ្ញុំប្របាទទេ ដ្បិតខ្ញុំមិនសមនឹងទទួលលោកនៅក្នុងផ្ទះខ្ញុំប្របាទឡើយ។
|
||
\v 7 ហេតុនេះហើយបានជាខ្ញុំប្របាទមិនហ៊ានមកជួបលោកផ្ទាល់ ប៉ុន្តែសូមលោកមេត្តាមានប្រសាសន៍តែមួយម៉ាត់ នោះអ្នកបម្រើរបស់ខ្ញុំនឹងបានជាសះស្បើយពុំខាន។
|
||
\v 8 ដ្បិតខ្ញុំប្របាទក៏ជាអ្នកនៅក្រោមបញ្ជាគេដែរ ហើយក៏មានកូនទាហានជាច្រើននៅក្រោមបញ្ជាខ្ញុំប្របាទដែរ។ បើខ្ញុំប្របាទបញ្ជាអ្នកណាម្នាក់ «ឲ្យទៅ!» គេមុខជាទៅ ហើយបញ្ជាម្នាក់ទៀត «ឲ្យមក!» គេនឹងមក ហើយខ្ញុំប្របាទប្រាប់អ្នកបម្រើ «ឲ្យធ្វើអ្វីមួយ!» គេនឹងធ្វើតាម!»។
|
||
\s5
|
||
\p
|
||
\v 9 ពេលព្រះយេស៊ូព្រះសណ្ដាប់ពាក្យទាំងនេះរួចហើយ ព្រះអង្គស្ងើចសរសើរនាយទាហាននោះណាស់ នោះព្រះអង្គងាកទៅរកបណ្ដាជនដែលដើរតាមព្រះអង្គ ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់ថា ទោះបីនៅស្រុកអ៊ីស្រាអែល ខ្ញុំពុំដែលឃើញនរណាម្នាក់មានជំនឿបែបនេះឡើយ»។
|
||
\v 10 ពេលមិត្តភក្ដិដែលនាយទាហានចាត់នោះវិលត្រឡប់ទៅវិញ ក៏ស្រាប់តែឃើញអ្នកបម្រើបានជាសះស្បើយទៅហើយ។
|
||
\s5
|
||
\p
|
||
\v 11 ភ្លាមនោះ ព្រះយេស៊ូក៏យាងទៅភូមិមួយឈ្មោះណាអ៊ីន ហើយសិស្សព្រះអង្គ និងបណ្ដាជនជាច្រើន ក៏ទៅជាមួយព្រះអង្គដែរ។
|
||
\v 12 ពេលព្រះអង្គយាងមកជិតដល់ទ្វារកំពែងក្រុង មើល៍! មានគេដង្ហែសពយកទៅបញ្ចុះ សពនោះជាកូនប្រុសតែមួយគត់របស់ស្ត្រី (មេម៉ាយម្នាក់) ពេលនោះមានអ្នកស្រុកជាច្រើនបានមកជួយដង្ហែសពដែរ។
|
||
\v 13 កាលព្រះអម្ចាស់បានឃើញស្ត្រីនោះហើយ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរនាងពន់ពេក រួចព្រះអង្គមានព្រះបន្ទូលទៅនាងថា៖ «កុំយំអី!»។
|
||
\v 14 ព្រះអង្គយាងចូលទៅជិត ទ្រង់ពាល់មឈូស ពួកអ្នកសែងក៏នាំគ្នាឈប់។ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកកំលោះអើយ! ចូរក្រោកឡើង!»។
|
||
\v 15 រួចបុគ្គលដែលស្លាប់ ក៏ក្រោកអង្គុយ ចាប់ផ្ដើមនិយាយស្ដីឡើងវិញ ហើយព្រះយេស៊ូប្រគល់អ្នកកំលោះទៅម្ដាយវិញ។
|
||
\s5
|
||
\p
|
||
\v 16 គេស្ញែងខ្លាចទាំងអស់គ្នា ហើយសរសើរតម្កើងព្រះជាម្ចាស់ ដោយពោលថា៖ «មានព្យាការីដ៏ប្រសើរឧត្តមនៅក្នុងចំណោមយើង» ហើយ «ព្រះជាម្ចាស់ទតមើលប្រជារាស្ត្ររបស់ព្រះអង្គ»។
|
||
\v 17 ដំណឹងដែលគេនិយាយអំពីព្រះយេស៊ូ បានល្បីពាសពេញក្នុងស្រុកយូដា និងតំបន់ជិតខាងទាំងមូល។
|
||
\s5
|
||
\p
|
||
\v 18 សិស្សរបស់លោកយ៉ូហាន បានជម្រាបប្រាប់លោកនូវហេតុការណ៍ទាំងអស់នេះ។ បន្ទាប់មក លោកយ៉ូហានក៏ហៅសិស្សពីរនាក់មក
|
||
\v 19 រួចចាត់អ្នកទាំងពីរឲ្យទៅទូលសួរព្រះអម្ចាស់ថា៖ «តើលោកជាព្រះគ្រិស្ដដែលត្រូវយាងមក ឬមួយយើងខ្ញុំត្រូវរង់ចាំម្នាក់ផ្សេងទៀត?»
|
||
\p
|
||
\v 20 ពេលចូលទៅជិតព្រះយេស៊ូ អ្នកទាំងពីរទូលសួរព្រះយេស៊ូថា៖ «លោកយ៉ូហានបាទីស្ដចាត់យើងខ្ញុំឲ្យមកសួរលោកថា តើលោកជាព្រះគ្រិស្ដដែលត្រូវយាងមក ឬមួយគួរឲ្យយើងខ្ញុំត្រូវរង់ចាំម្នាក់ទៀត?»។
|
||
\s5
|
||
\p
|
||
\v 21 នៅគ្រានោះ ព្រះយេស៊ូបានប្រោសអ្នកជំងឺឲ្យបានជា មនុស្សដែលមានវិញ្ញាណអាក្រក់នៅក្នុងខ្លួនឲ្យបានសេរីភាព និងមនុស្សខ្វាក់ឲ្យបានមើលឃើញដែរ។
|
||
\v 22 ព្រះយេស៊ូមានព្រះបន្ទូលទៅសិស្សទាំងពីរនាក់នោះថា៖ «ចូរអ្នកទៅជម្រាបប្រាប់លោកយ៉ូហាននូវហេតុការណ៍ ដែលអ្នករាល់គ្នាបានឃើញ និងបានឮចុះ គឺថាមនុស្សខ្វាក់មើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់ជាស្អាតបរិសុទ្ធ មនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់បានរស់ឡើងវិញ ហើយជនក្រីក្របានឮដំណឹងល្អ។
|
||
\v 23 អ្នកណាមិនរវាតចិត្តចេញពីជំនឿព្រោះតែខ្ញុំ អ្នកនោះពិតជាមានពរហើយ»។
|
||
\s5
|
||
\p
|
||
\v 24 ក្រោយពេលសិស្សរបស់លោកយ៉ូហានត្រឡប់ទៅវិញ ព្រះយេស៊ូមានព្រះបន្ទូលទៅមហាជនអំពីលោកយ៉ូហានថា៖ «តើអ្នករាល់គ្នាទៅទីរហោស្ថានរកមើលអ្វី? មើលដើមត្រែងដែលត្រូវខ្យល់បក់នោះឬ?
|
||
\v 25 តើអ្នករាល់គ្នាទៅរកមើលអ្វី? ទៅមើលបុរសម្នាក់ស្លៀកពាក់ស្អាតបាតឬ? មើល៍! អស់អ្នកដែលស្លៀកពាក់ស្អាតបាត ហើយមានជីវភាពខ្ពង់ខ្ពស់ គេរស់នៅក្នុងវាំងឯណោះ។
|
||
\v 26 បើដូច្នេះ តើអ្នករាល់គ្នាទៅរកមើលអ្វី? រកមើលព្យាការីម្នាក់មែនទេ?។ ពិតមែនហើយ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា លោកនោះប្រសើរជាងព្យាការីទៅទៀត។
|
||
\s5
|
||
\v 27 ដ្បិត មានសេចក្តីចែងទុកអំពីលោកយ៉ូហានថា៖ «យើងចាត់ទូតយើងឲ្យទៅមុនព្រះអង្គ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ»។
|
||
\m
|
||
\v 28 ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា ក្នុងចំណោមមនុស្សដែលកើតមកពីស្រ្តីក្នុងលោកនេះ ពុំមាននរណាម្នាក់ប្រសើរជាងលោកយ៉ូហានឡើយ។ ប៉ុន្តែ អ្នកណាតូចជាងគេនៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ អ្នកនោះប្រសើរជាងលោកយ៉ូហានទៅទៀត»។
|
||
\s5
|
||
\v 29 (ពេលប្រជាជនទាំងឡាយ រួមទាំងអ្នកទារពន្ធ បានប្រកាសថា ព្រះជាម្ចាស់មានសុចរិតមែន ដ្បិតពួកគេបានទទួលពិធីជ្រមុជទឹកពីលោកយ៉ូហាន។
|
||
\v 30 ប៉ុន្តែពួកខាងគណៈផារីស៊ី និងពួកបណ្ឌិតខាងវិន័យសាសនាយូដា មិនទទួលស្គាល់គោលបំណងព្រះជាម្ចាស់រៀបចំសម្រាប់ពួកគេឡើយ ព្រោះពួកគេមិនព្រមទទួលពិធីជ្រមុជទឹកពីលោកយ៉ូហានឡើយ)។
|
||
\s5
|
||
\v 31 តើខ្ញុំប្រដូចមនុស្សជំនាន់នេះ ទៅនឹងមនុស្សប្រភេទណា? តើពួកគេដូចជានរណា?
|
||
\v 32 ពួកគេប្រៀបដូចជាកូនក្មេងលេងនៅតាមទីផ្សារ ដែលអង្គុយ និងស្រែកដាក់គ្នាទៅវិញទៅមកថា៖ «យើងបានផ្លុំខ្លុយ តែពួកឯងមិនព្រមរាំ យើងបានស្មូត្របទទំនួញ តែពួកឯងពុំព្រមយំសោះ»។
|
||
\s5
|
||
\v 33 ដ្បិតលោកយ៉ូហានបាទីស្ដតមអាហារ និងតមស្រា តែអ្នករាល់គ្នាថា៖ «លោកមានអារក្សចូល»។
|
||
\v 34 ចំណែកបុត្រមនុស្សបរិភោគអាហារ និងពិសាស្រា តែអ្នករាល់គ្នាថា «មើល៍! អ្នកនេះគិតតែពីស៊ីផឹក ហើយសេពគប់ជាមួយពួកទារពន្ធ និងមនុស្សបាប!
|
||
\v 35 ប៉ុន្តែ អស់អ្នកដែលមានប្រាជ្ញាទទួលស្គាល់ថា ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ពិតជាល្អត្រឹមត្រូវមែន»។
|
||
\s5
|
||
\p
|
||
\v 36 ឥឡូវនេះ មានបុរសម្នាក់ពីខាងគណៈផារីស៊ី បានយាងព្រះយេស៊ូទៅសោយព្រះស្ងោយនៅផ្ទះគាត់។ ក្រោយពេលព្រះអង្គយាងទៅផ្ទះបុរសម្នាក់ពីខាងគណៈផារីស៊ីនោះ ព្រះអង្គគង់រួមតុជាមួយគាត់។
|
||
\v 37 មើល៍! នៅក្រុងនោះមានស្ត្រីម្នាក់ជាមនុស្សមានបាប។ ពេលឮថាព្រះយេស៊ូគង់នៅក្នុងផ្ទះអ្នកខាងគណៈផារីស៊ី នោះនាងយកដបថ្មកែវដាក់ប្រេងក្រអូបចូលមក។
|
||
\v 38 កាលនាងនៅពីក្រោយព្រះយេស៊ូក្រាបទៀបព្រះបាទាព្រះអង្គ នាងយំសម្រក់ទឹកភ្នែកជោកព្រះបាទាព្រះយេស៊ូ ហើយយកសក់មកជូតព្រះបាទា បន្ទាប់មកនាងថើប ទាំងយកប្រេងក្រអូបមកចាក់ពីលើផង។
|
||
\s5
|
||
\v 39 ពេលខាងគណៈផារីស៊ីដែលអញ្ជើញព្រះយេស៊ូ បានឃើញដូច្នោះ គាត់រិះគិតក្នុងចិត្តថា៖ «បើលោកនេះពិតជាព្យាការីមែន លោកច្បាស់ជាជ្រាបថា ស្ត្រីដែលពាល់លោកនេះ ជាស្ត្រីប្រភេទណាពុំខាន គឺនាងជាមនុស្សបាប»។
|
||
\p
|
||
\v 40 ព្រះយេស៊ូឆ្លើយតបទៅបុរសខាងគណៈផារីស៊ីនោះថា៖ «លោកស៊ីម៉ូន ខ្ញុំចង់និយាយរឿងមួយជាមួយលោក»។ លោកស៊ីម៉ូនទូលតបទៅព្រះអង្គថា៖ «សូមលោកគ្រូមានប្រសាសន៍មកចុះ!»។
|
||
\s5
|
||
\p
|
||
\v 41 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ម្ចាស់បំណុលម្នាក់មានកូនបំណុលពីរនាក់។ ម្នាក់ជំពាក់ប្រាំរយ ម្នាក់ទៀតហាសិប។
|
||
\v 42 អ្នកទាំងពីរគ្មានប្រាក់សងទេ ដូច្នេះ ម្ចាស់ប្រាក់ក៏លុបបំណុលចោល។ ដូច្នេះ ក្នុងចំណោមអ្នកទាំងពីរ តើអ្នកណាស្រឡាញ់ម្ចាស់បំណុលជាង?»។
|
||
\p
|
||
\v 43 លោកស៊ីម៉ូនទូលឆ្លើយថា៖ «តាមយោបល់ខ្ញុំ គឺអ្នកដែលជំពាក់ប្រាក់ច្រើនជាង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «លោកវិនិច្ឆ័យបានត្រឹមត្រូវមែន»។
|
||
\s5
|
||
\v 44 ព្រះអង្គបែរទៅរកស្ត្រីនោះ រួចមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «សូមមើលស្ត្រីនេះចុះ។ ខ្ញុំបានចូលមកក្នុងផ្ទះលោក។ តែលោកពុំបានយកទឹកមកលាងជើងខ្ញុំទេ រីឯនាងវិញ នាងបានសម្រក់ទឹកភ្នែកជោកជើងខ្ញុំ ព្រមទាំងយកសក់នាងមកជូតទៀតផង។
|
||
\v 45 លោកមិនបានថើបខ្ញុំទេ រីឯនាងវិញ តាំងពីខ្ញុំចូលមក នាងថើបជើងខ្ញុំ ឥតឈប់ឈរសោះឡើយ។
|
||
\s5
|
||
\v 46 លោកមិនបានយកប្រេងមកលាបក្បាលខ្ញុំទេ តែនាងវិញ នាងបានចាក់ប្រេងក្រអូបលាបជើងខ្ញុំ។
|
||
\v 47 ហេតុនេះហើយ ខ្ញុំសុំប្រាប់ឲ្យលោកដឹងថា នាងដឹងថាខ្លួនជាមនុស្សបាបច្រើនក្រៃ នាងក៏ទទួលការអត់ទោសបាបច្រើនដែរ នោះនាងសម្តែងសេចក្ដីស្រឡាញ់ជាខ្លាំងយ៉ាងនេះ។ ប៉ុន្តែអ្នកដែលដឹងថាខ្លួនបានទទួលការអត់ទោសតិច ក៏សម្តែងសេចក្ដីស្រឡាញ់តិចដែរ»។
|
||
\s5
|
||
\v 48 រួចព្រះយេស៊ូមានព្រះបន្ទូលទៅស្ត្រីនោះថា៖ «ខ្ញុំអត់ទោសឲ្យនាងបានរួចពីបាបហើយ»។
|
||
\p
|
||
\v 49 អស់អ្នកដែលអង្គុយរួមតុជាមួយ រិះគិតក្នុងចិត្តរៀងៗខ្លួនថា៖ «តើលោកនេះជានរណាបានជាហ៊ានអត់ទោសឲ្យមនុស្សរួចពីបាបដូច្នេះ?»។
|
||
\p
|
||
\v 50 ព្រះយេស៊ូមានព្រះបន្ទូលទៅនាងទៀតថា៖ «ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅវិញដោយសុខសាន្តចុះ»។
|
||
\s5
|
||
\c 8
|
||
\cl ជំពូក ៨
|
||
\p
|
||
\v 1 បន្ទាប់មកទៀត ព្រះយេស៊ូយាងទៅតាមក្រុង និងតាមភូមិនានា ដើម្បីបង្រៀនព្រះបន្ទូល និងប្រកាសដំណឹងល្អស្តីអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់។ សាវកទាំងដប់ពីររូបក៏ទៅជាមួយព្រះអង្គ
|
||
\v 2 ព្រមទាំងមានស្ត្រីៗខ្លះទៀត ដែលព្រះអង្គបានប្រោសឲ្យជាពីជំងឺ និងបណ្ដេញវិញ្ញាណអាក្រក់ចេញ គឺមាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា ដែលព្រះអង្គបានដេញអារក្សប្រាំពីរចេញពីនាង
|
||
\v 3 នាងយ៉ូអាន់ ភរិយារបស់លោកឃូសាជាមហាតលិករបស់ព្រះបាទហេរ៉ូដ នាងស៊ូសាន ព្រមទាំងស្ត្រីឯទៀតៗជាច្រើន ដែលបានចំណាយធនធានរបស់ខ្លួន ដើម្បីទំនុកបម្រុងព្រះយេស៊ូ និងសិស្សពួកព្រះអង្គ។
|
||
\s5
|
||
\p
|
||
\v 4 ខណពេលបណ្ដាជនច្រើនកុះករកំពុងតែជួបជុំគ្នា និងមានមនុស្សចេញពីទីក្រុងមួយទៅទីក្រុងមួួយជួបព្រះអង្គ នោះព្រះអង្គមានព្រះបន្ទូលជាប្រស្នាដូចតទៅ៖
|
||
\v 5 «មានកសិករម្នាក់ចេញទៅព្រោះគ្រាប់ពូជ។ កាលគាត់កំពុងតែព្រោះ នោះមានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ត្រូវគេដើរជាន់ ហើយសត្វមកចឹកស៊ីអស់ទៅ។
|
||
\v 6 ខ្លះទៀត ធ្លាក់ទៅលើដីមានថ្ម ពេលពន្លកវាដុះឡើង វាក៏ក្រៀមស្វិត ទៅវិញ ព្រោះគ្មានទឹក។
|
||
\s5
|
||
\v 7 ខ្លះទៀតធ្លាក់ទៅលើដីមានបន្លា ហើយបន្លាដុះឡើងជាមួយគ្រាប់ពូជ និងរួបរឹតគ្រាប់ពូជនោះ។
|
||
\v 8 ប៉ុន្តែគ្រាប់ពូជខ្លះទៀត ធ្លាក់ទៅលើដីមានជីជាតិល្អ គ្រាប់ពូជដុះឡើង ផ្តល់ផលមួយជាមួយរយ»។ បន្ទាប់ពីព្រះយេស៊ូមានព្រះបន្ទូលរួចហើយ ព្រះអង្គក៏បន្លឺថា៖ «អស់អ្នកដែលឮ សូមស្តាប់ពិចារណាចុះ»។
|
||
\s5
|
||
\p
|
||
\v 9 ពួកសិស្សសួរព្រះយេស៊ូថា តើប្រស្នានេះមានន័យដូចម្តេច។
|
||
\v 10 ព្រះអង្គតបទៅពួកគេថា៖ «គម្រោងការដ៏លាក់កំបាំងនៃព្រះរាជ្យរបស់ព្រះអង្គ បានប្រទានឲ្យអ្នករាល់គ្នាហើយ តែចំពោះមនុស្សអ្នកដទៃ ខ្ញុំនិយាយជាប្រសា្នវិញ ដូច្នេះ ទោះបីគេមើល ក៏ពុំឃើញ ទោះបីគេស្ដាប់ ក៏ពុំយល់ដែរ»។
|
||
\s5
|
||
\v 11 ប្រស្នានេះមានន័យថា គ្រាប់ពូជជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។
|
||
\v 12 គ្រាប់ពូជខ្លះធ្លាក់លើផ្លូវ គឺអស់អ្នកណាដែលបានស្ដាប់ព្រះបន្ទូល តែសាតាំងមកឆក់យកពីចិត្តគេ ដើម្បីកុំឲ្យគេជឿ និងទទួលការសង្រ្គោះ។
|
||
\v 13 ពូជខ្លះដែលធ្លាក់លើដីមានថ្ម ហើយពេលស្ដាប់ព្រះបន្ទូលហើយ គេទទួលយកដោយអំណរ។ តែព្រះបន្ទូលពុំបានចាក់ឫសឡើយ គេជំនឿតែមួួយរយខ្លី ហើយពេលមានការល្បងមកដល់ គេក៏បោះចង់ជំនឿចោល។
|
||
\s5
|
||
\v 14 គ្រាប់ពូជដែលធ្លាក់ទៅលើដីមានបន្លា ប្រៀបបីដូចជាអស់អ្នកដែលបានស្ដាប់ព្រះបន្ទូល តែប្រព្រឹត្តតាមចិត្តខ្លួន និងរួបរឹតដោយការខ្វល់ខ្វាយ និងលោភលន់ទ្រព្យសម្បត្តិ ព្រមទាំងចិត្តស្រើបស្រាល ធ្វើឲ្យជីវិតគេគ្មានផលផ្លែចាស់ទុំឡើយ។
|
||
\v 15 តែគ្រាប់ពូជធ្លាក់ទៅលើដីមានជីជាតិល្អ ប្រៀបបីដូចជាអស់អ្នកដែលស្ដាប់ព្រះបន្ទូលស្មោះអស់ពីចិត្ត ហើយចងចាំទុកក្នុងចិត្ត និងបង្កើតផលផ្លែដោយចិត្តស៊ូទ្រាំ។
|
||
\s5
|
||
\p
|
||
\v 16 ឥឡូវនេះ គ្មាននរណាអុជចង្កៀង ហើយយកធុងមកគ្របពីលើ ឬយកទៅដាក់ក្រោមគ្រែទេ។ ផ្ទុយទៅវិញ គេយកចង្កៀងទៅដាក់លើជើងចង្កៀង ដូច្នេះ វានឹងបំភ្លឺគ្រប់គ្នាដែលចូលមកក្នុងផ្ផ្ទះ។
|
||
\v 17 គ្មានការលាក់កំបាំង ដែលគេមិនដឹងឡើយ ហើយគ្រប់អាថ៌កំបាំង ក៏នឹងបើកបង្ហាញឲ្យមនុស្សគ្រប់គ្នាស្គាល់ច្បាស់ដែរ។
|
||
\v 18 ដូច្នេះ ចូរប្រុងប្រយ័ត្នឲ្យមែនទែន ដ្បិតអ្នកណាដែលមានហើយ ព្រះជាម្ចាស់នឹងប្រទានឲ្យមានថែមទៀត តែអ្នកណាដែលគ្មាន ព្រះអង្គនឹងហូតយកនូវអ្វីៗដែលខ្លួនគិតថាមាននោះផង»។
|
||
\s5
|
||
\p
|
||
\v 19 បន្ទាប់មកមាតា និងបងប្អូនរបស់ព្រះយេស៊ូមករកព្រះអង្គ ប៉ុន្តពួកគេពុំអាចចូលទៅជិតព្រះអង្គបានឡើយ ព្រោះមហាជនច្រើនពេកនៅទីនោះ។
|
||
\v 20 គេទូលព្រះអង្គថា៖ «ម្ដាយលោក និងបងប្អូនលោកឈរនៅខាងក្រៅ ពួកគេចង់ជួបលោក»។
|
||
\v 21 ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ម្តាយ និងបងប្អូនខ្ញុំគឺអស់អ្នកដែលស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយប្រតិបត្តិតាម»។
|
||
\s5
|
||
\p
|
||
\v 22 ថ្ងៃមួយ ព្រះយេស៊ូយាងជិះទូកជាមួយពួកសិស្ស រួចព្រះអង្គមានព្រះបន្ទូលទៅពួកគេថា៖ «យើងនាំគ្នាឆ្លងបឹងទៅត្រើយម្ខាងទៀត»។ ពួកសិស្សក៏ចេញទូកទៅ។
|
||
\v 23 ប៉ុន្តែ ពេលឆ្លងទៅនោះ ព្រះយេស៊ូផ្ទំលក់។ ពេលនោះមានខ្យល់ព្យុះបក់បោកយ៉ាងខ្លាំងមកលើបឹង ធ្វើឲ្យទឹកជះចូលពេញទូក ហើយទាំងអស់គ្នាស្ថិតក្នុងគ្រោះថ្នាក់។
|
||
\s5
|
||
\v 24 ពួកសិស្សចូលទៅជិតព្រះយេស៊ូ និងដាស់ព្រះអង្គដោយទូលថា៖ «លោកគ្រូ! លោកគ្រូ! យើងជិតស្លាប់ហើយ!»។ ព្រះយេស៊ូតើនឡើង និងគំរាមខ្យល់ព្យុះ និងទឹករលកធំៗ ស្រាប់តែរលកក៏ស្ងប់ទៅវិញ។
|
||
\v 25 រួចព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ជំនឿរបស់អ្នករាល់គ្នានៅឯណា?» ហើយពួកសិស្សភ័យខ្លាច។ ពេលពួកគេភ័យខ្លាច នោះពួកគេក៏ស្ងើចសរសើរផងដែរ រួចគេសួរគ្នាទៅវិញទៅមកថា៖ «តើលោកនេះជានរណា បានហ៊ានបញ្ជាទៅខ្យល់ និងទឹកភ្លាម ស្រាប់តែខ្យល់ និងទឹក ស្ដាប់បង្គាប់លោកដូច្នេះ?»។
|
||
\s5
|
||
\p
|
||
\v 26 ពួកគេបានមកដល់តំបន់គេរ៉ាស៊ីននៅត្រើយម្ខាង ទល់មុខស្រុកកាលីឡេ។
|
||
\v 27 កាលព្រះអង្គយាងឡើងគោក ព្រះអង្គបានជួបបុរសម្នាក់មកពីទីក្រុង ដែលគាត់មានអារក្សចូល។ គាត់មិនស្លៀកពាក់អ្វី និងមិនព្រមទាំងមិនរស់នៅក្នុងផ្ទះយូរមកហើយ តែគាត់រស់នៅតាមផ្នូរខ្មោច។
|
||
\s5
|
||
\v 28 ពេលគាត់ឃើញព្រះយេស៊ូ គាត់ស្រែកយ៉ាងខ្លាំង និងក្រាបទៀបព្រះបាទាព្រះអង្គ ហើយទូលព្រះអង្គដោយសំឡេងខ្លាំងៗថា៖ «ឱព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតអើយ! តើព្រះអង្គចង់ធ្វើអ្វីទូលបង្គំ? សូមព្រះអង្គកុំធ្វើទុក្ខទោសទូលបង្គំអី»។
|
||
\v 29 ដ្បិតព្រះយេស៊ូបានបញ្ជាទៅវិញ្ញាណអាក្រក់ ឲ្យវាចេញពីបុរសនោះទៅ។ វាចូលទៅបុរសនោះច្រើនដង ហើយគេបានយកច្រវាក់មកចងដៃចងជើងគាត់ និងដាក់ខ្នោះទុកមួយកន្លែង តែគាត់កាច់ច្រវាក់បាន ហើយអារក្សនាំគាត់ទៅទីរហោស្ថាន។
|
||
\s5
|
||
\p
|
||
\v 30 បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលសួរថា៖ «ឯងឈ្មោះអី?» រួចវាឆ្លើយថា៖ «ទូលបង្គំឈ្មោះកងទ័ព» ដ្បិតមានអារក្សជាច្រើនចូលក្នុងបុរសនោះ។
|
||
\v 31 អារក្សទាំងនោះនៅតែទទូចអង្វរព្រះយេស៊ូ សូមព្រះអង្គកុំបញ្ជូនពួកវាទៅស្ថាននរកឡើយ។
|
||
\s5
|
||
\v 32 ឥឡូនេះ មានជ្រូកមួយហ្វូងធំកំពុងរកស៊ីតាមចង្កេះភ្នំ។ ពួកអារក្សបានអង្វរព្រះអង្គ សូមអនុញ្ញាតឲ្យវាចូលក្នុងជ្រូកទាំងនោះ ព្រះយេស៊ូក៏អនុញ្ញាត។
|
||
\v 33 ដូច្នេះ អារក្សក៏ចេញពីបុរសនោះចូលទៅក្នុងជ្រូក រួចហ្វូងជ្រូកបោលចុះតាមជម្រាលភ្នំតម្រង់ទៅបឹង និងលង់ទឹកងាប់អស់ទៅ។
|
||
\s5
|
||
\v 34 ពេលអ្នកថែរក្សាហ្វូងជ្រូកឃើញហេតុការណ៍កើតឡើងដូច្នេះ ពួកគេក៏រត់យកទៅប្រាប់ហេតុការណ៍ដល់អ្នកក្រុង និងជនបទ។
|
||
\v 35 ដូច្នេះ មនុស្សម្នានាំគ្នាចេញទៅមើលហេតុការណ៍នោះ រួចពួកគេចូលមករកព្រះយេស៊ូ ស្រាប់តែឃើញបុរសម្នាក់ដែលអារក្សចេញនោះ អង្គុយនៅទៀបព្រះបាទាព្រះអង្គ។ គាត់ស្លៀកពាក់បានត្រឹមត្រូវ និងដឹងស្មារតីឡើងវិញ រួចគេក៏ស្ញែងខ្លាចព្រះអង្គគ្រប់ៗគ្នា។
|
||
\s5
|
||
\v 36 បន្ទាប់មក អស់អ្នកដែលបានឃើញហេតុការណ៍នេះ រៀបរាប់អំពីរបៀបដែលព្រះយេស៊ូប្រោសបុរសអារក្សចូល ឲ្យបានជាឡើងវិញ។
|
||
\v 37 ប្រជាជននៅតំបន់គេរ៉ាស៊ីនទាំងមូល សុំអង្វរឲ្យព្រះយេស៊ូចាកចេញពីភូមិស្រុករបស់គេ ដ្បិតគេភ័យខ្លាចខ្លាំង។ ដូច្នេះព្រះអង្គក៏យាងចុះទូកត្រឡប់ទៅវិញ។
|
||
\s5
|
||
\p
|
||
\v 38 បុរសដែលអារក្សចូលនោះ បានសុំអង្វរទៅជាមួយព្រះអង្គដែរ ប៉ុន្តែ ព្រះយេស៊ូមិនយល់ព្រម ដោយមានព្រះអង្គមានព្រះបន្ទូលថា៖
|
||
\v 39 «ចូរត្រឡប់ទៅផ្ទះអ្នកវិញចុះ ហើយរៀបរាប់ហេតុការណ៍ទាំងប៉ុន្មាន ដែលព្រះជាម្ចាស់ធ្វើចំពោះរូបអ្នក»។ បុរសនោះចេញទៅផ្ទះវិញ ដោយប្រកាសប្រាប់អ្នកក្រុងទាំងអស់ អំពីកិច្ចការដែលព្រះយេស៊ូបានធ្វើចំពោះរូបគាត់។
|
||
\s5
|
||
\p
|
||
\v 40 ពេលព្រះយេស៊ូយាងត្រឡប់មកវិញ បណ្ដាជននាំគ្នាមកទទួលព្រះអង្គ ព្រោះគេចាំមើលផ្លូវព្រះអង្គគ្រប់ៗគ្នា។
|
||
\v 41 មើល៍! មានបុរសម្នាក់ឈ្មោះយ៉ៃរូសជាអ្នកមេដឹកនាំម្នាក់លើសាលាប្រជុំ ក៏ចូលមកជិតព្រះយេស៊ូក្រាបទៀបព្រះបាទាព្រះអង្គ ហើយសុំអង្វព្រះអង្គឲ្យយាងទៅផ្ទះគាត់
|
||
\v 42 ព្រោះកូនស្រីតែមួយគាត់អាយុប្រហែលដប់ពីរឆ្នាំ កំពុងឈឺជិតស្លាប់។ កាលព្រះយេស៊ូយាងទៅតាមផ្លូវ ស្រាប់តែមានមហាជនប្រជ្រៀតគ្នាជុំវិញព្រះអង្គ។
|
||
\s5
|
||
\p
|
||
\v 43 នៅទីនោះ មានស្ត្រីម្នាក់មានជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ នាងបានចំណាយទ្រព្យសម្បត្តិដែលមានទាំងអស់ នៅតែគ្មានគ្រូពេទ្យណាអាចព្យាបាលនាងបានជាសះស្បើយ។
|
||
\v 44 នាងចូលមកពីក្រោយព្រះយេស៊ូ រួចពាល់ជាយព្រះពស្ដ្រព្រះអង្គ ភ្លាមនោះស្រាប់តែឈាមឈប់ធ្លាក់។
|
||
\s5
|
||
\v 45 ព្រះយេស៊ូមានព្រះបន្ទូលសួរថា៖ «តើនរណាពាល់ខ្ញុំអំបាញ់ម៉ិញនេះ?»។ គេប្រកែកគ្រប់គ្នាថាមិនបានពាល់ទេ រួចលោកពេត្រុសទូលថា៖ «លោកគ្រូអើយ មានបណ្ដាជនប្រជ្រៀតគ្នាជុំវិញលោកគ្រូ ហើយប្រាកដជាមានគេប៉ះលោកគ្រូមិនខាន»។
|
||
\p
|
||
\v 46 ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ពិជាមានម្នាក់បានពាល់ខ្ញុំ ព្រោះខ្ញុំដឹងថាមានឫទ្ធានុភាពមួយចេញពីខ្លួនខ្ញុំទៅ»។
|
||
\s5
|
||
\v 47 ពេលស្ត្រីនោះដឹងនាងមិនអាចលាក់បាំងបានទៀត នាងញ័ររន្ធត់ រួចក្រាបព្រះបាទាព្រះអង្គ។ នាងប្រកាសនៅចំពោះមុខប្រជាជនទាំងមូល អំពីមូលហេតុដែលនាំឲ្យនាងពាល់ព្រះអង្គ ហើយនាងក៏បានជាពីជំងឺមួយរំពេច។
|
||
\v 48 រួចមក ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅឲ្យបានសុខសាន្តចុះ»។
|
||
\s5
|
||
\p
|
||
\v 49 ខណៈពេលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលនៅឡើយ ស្រាប់តែមានបុរសម្នាក់មកពីផ្ទះលោកយ៉ៃរូស ជម្រាបគាត់ថា៖ «កូនស្រីលោកផុតដង្ហើមស្លាប់ទៅហើយ។ សូមកុំរំខានលោកគ្រូធ្វើអ្វីទៀត»។
|
||
\p
|
||
\v 50 ប៉ុន្តែ ពេលព្រះយេស៊ូឮពាក្យបុរសនោះ ព្រះអង្គមានព្រះបន្ទូលទៅលោកយ៉ៃរូសថា៖ «កុំខ្លាចអី! លោកគ្រាន់តែជឿទៅ នោះកូនលោកនឹងបានជាវិញពុំខាន»។
|
||
\s5
|
||
\v 51 ពេលព្រះអង្គយាងទៅដល់ផ្ទះហើយ ព្រះអង្គមិនអនុញ្ញាតឲ្យអ្នកណាចូលជាមួយឡើយ លើកលែងតែលោកពេត្រុស លោកយ៉ូហាន និងលោកយ៉ាកុប ព្រមទាំងឪពុកម្ដាយក្មេងស្រីនោះតែប៉ុណ្ណោះ។
|
||
\v 52 ឥឡូវនេះ គ្រប់គ្នានៅទីនោះកំពុងតែយំសោកអាណិតក្មេងនោះគ្រប់ៗគ្នា តែព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំយំអី! នាងមិនស្លាប់ទេ នាងគ្រាន់តែដេកលក់ប៉ុណ្ណោះ!»។
|
||
\v 53 ប៉ុន្តែអ្នកនៅទីនោះសើចចំអកដាក់ព្រះអង្គ ដោយគេគ្រប់គ្នាដឹងស្លាប់ពិតមែន។
|
||
\s5
|
||
\v 54 ព្រះយេស៊ូចាប់ដៃក្មេងស្រីនោះ ហើយបន្លឺសំឡេងខ្លាំងៗថា៖ «កូនស្រីអើយ! ក្រោកឡើង!»។
|
||
\v 55 ព្រលឹងនាងក៏ត្រឡប់មកវិញ រំពេចនោះហើយនាងក្រោកឡើងភ្លាម។ ព្រះអង្គបង្គាប់ពួកគេឲ្យយកចំណីអាហារមកឲ្យនាងបរិភោគ។
|
||
\v 56 ឪពុកម្ដាយរបស់នាងងឿងឆ្ងល់ក្រៃលែង តែព្រះយេស៊ូហាមគេមិនឲ្យប្រាប់នរណាអំពើហេតុការណ៍នេះឡើយ។
|
||
\s5
|
||
\c 9
|
||
\cl ជំពូក ៩
|
||
\p
|
||
\v 1 ព្រះយេស៊ូហៅសិស្សទាំងដប់ពីររូបមកជុំគ្នា ហើយព្រះអង្គប្រទានឫទ្ធានុភាព និងអំណាចលើអារក្សទាំងអស់ និងប្រោសជំងឺផ្សេងៗឲ្យបានជា។
|
||
\v 2 ព្រះអង្គចាត់ពួកគេចេញទៅប្រកាសអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ និងប្រោសអ្នកជំងឺឲ្យបានជា។
|
||
\s5
|
||
\v 3 ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ពេលធ្វើដំណើរទៅ អ្នករាល់គ្នាមិនត្រូវយកអ្វីទៅជាមួយឡើយ ទោះបីដំបងក្ដី ថង់ប្រាក់ក្ដី ចំណីអាហារក្តី ប្រាក់កាសក្ដី ហើយក៏មិនត្រូវយកអាវពីរបន្លាស់ទៅដែរ។
|
||
\v 4 មិនថាអ្នករាល់គ្នាចូលផ្ទះណាទេ ចូរស្នាក់នៅផ្ទះនោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីស្រុកនោះទៅ។
|
||
\s5
|
||
\v 5 នៅភូមិណាដែលគេមិនទទួលអ្នករាល់គ្នា ចូរចេញពីភូមិនោះទៅ ដោយរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុកជាបន្ទាល់ប្រឆាំងនឹងគេ»។
|
||
\v 6 បន្ទាប់មកពួកសិស្សនាំគ្នាចេញទៅ និងធ្វើដំណើរកាត់ភូមិជាច្រើន ទាំងប្រកាសដំណឹងល្អ និងមើលអ្នកជំងឺគ្រប់កន្លែងដែលពួកគេទៅឲ្យបានជាផងដែរ។
|
||
\s5
|
||
\p
|
||
\v 7 ឥឡូវនេះ ព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជជ្រាបហេតុការណ៍ទាំងនោះ ហើយ ទ្រង់មិនដឹងត្រូវធ្វើយ៉ាងណាទេ ព្រោះមានអ្នកខ្លះនិយាយថា លោកយ៉ូហានបាទីស្ដបានរស់ឡើងវិញហើយ។
|
||
\v 8 អ្នកខ្លះទៀតនិយាយថា ព្យាការីអេលីយ៉ាបានបង្ហាញខ្លួនហើយ ចំណែកឯអ្នកខ្លះទៀតនិយាយថា មានព្យាការីមួយរូបពីសម័យបុរាណបានរស់ឡើងវិញ។
|
||
\v 9 ព្រះបាទហេរ៉ូដមានរាជឱង្ការថា៖ «យើងឲ្យគេកាត់កយ៉ូហានហើយ ប៉ុន្តែបុរសដែលយើងបានឮគេនិយាយ ជានរណាទៅវិញ?»។ ហើយព្រះបាទហេរ៉ូដមានបំណងចង់ជួបបុរសម្នាក់នោះ។
|
||
\s5
|
||
\p
|
||
\v 10 ពេលពួកសាវកនាំគ្នាវិលត្រឡប់មកវិញ ពួកគេរៀបរាប់ទូលព្រះយេស៊ូ នូវគ្រប់កិច្ចការទាំងអស់ដែលគេបានធ្វើ។ ព្រះអង្គនាំគេចេញពីមហាជន តម្រង់ទៅភូមិមួយឈ្មោះបេតសៃដា។
|
||
\v 11 តែពេលមហាជនដឹងរឿងនេះ គេក៏នាំគ្នាទៅតាមព្រះអង្គ។ ព្រះអង្គទទួលពួកគេ ហើយមានព្រះបន្ទូលស្តីអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ឲ្យគេស្ដាប់ ហើយព្រះអង្គក៏បានប្រោសអ្នកជំងឺឲ្យបានជាផង។
|
||
\s5
|
||
\v 12 ជិតដល់ថ្ងៃលិចហើយ សិស្សទាំងដប់ពីររូបចូលទៅទូលព្រះអង្គថា៖ «សូមព្រះអង្គប្រាប់បណ្ដាជនឲ្យចេញទៅភូមិ និងជនបទនៅជិតៗនោះ ដើម្បីរកម្ហូបអាហារ និងកន្លែងស្នាក់នៅ ព្រោះទីនេះជាតំបន់ដាច់ស្រយាលណាស់»។
|
||
\p
|
||
\v 13 ប៉ុន្តែព្រះអង្គតបទៅគេវិញថា៖ «ចូរអ្នករាល់គ្នាយកម្ហូបអាហារឲ្យគេបរិភោគ»។ ពួកសិស្សទូលព្រះអង្គថា៖ «យើងខ្ញុំមាននំបុ័ងតែប្រាំដុំ និងត្រីពីរកន្ទុយប៉ុណ្ណោះ ធ្វើម្ដេចនឹងគ្រាន់សម្រាប់ប្រជាជនទាំងនេះ»។
|
||
\p
|
||
\v 14 (នៅទីនោះ មានមនុស្សប្រុសប្រមាណប្រាំពាន់នាក់)។ ព្រះអង្គមានព្រះបន្ទូលទៅកាន់សិស្សថា៖ «ចូរប្រាប់ពួកគេឲ្យអង្គុយចុះជាក្រុមៗ ក្នុងមួយក្រុមមានគ្នាហាសិបនាក់»។
|
||
\s5
|
||
\v 15 ដូច្នេះ ពួកសិស្សក៏ធ្វើតាម គឺប្រាប់ឲ្យអង្គុយចុះទាំងអស់គ្នា។
|
||
\v 16 ព្រះយេស៊ូយកនំបុ័ងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ ងើបព្រះភក្ត្រឡើងលើសសើររតម្កើងព្រះជាម្ចាស់ ហើយកាច់ឲ្យសិស្ស ដើម្បីឲ្យគេចែកដល់បណ្ដាជនបរិភោគ។
|
||
\v 17 ពួកគេបានបរិភោគឆ្អែតគ្រប់ៗគ្នា ហើយគេប្រមូលនំបុ័ងនៅសល់បានពេញដប់ពីរល្អី។
|
||
\s5
|
||
\p
|
||
\v 18 មានពេលមួយ ខណៈពេលព្រះយេស៊ូកំពុងតែអធិស្ឋានដាច់ឡែកពីបណ្ដាជន ពួកសិស្សក៏នៅជាមួយព្រះអង្គដែរ។ ព្រះអង្គសួរពួកគេថា៖ «តើមហាជនទាំងឡាយគិតថាខ្ញុំជានរណា?»។
|
||
\p
|
||
\v 19 ពួកសិស្សទូលឆ្លើយថា៖ «អ្នកខ្លះថា លោកគ្រូជាលោកយ៉ូហានបាទីស្ដ ប៉ុន្តែអ្នកខ្លះទៀតថា លោកជាព្យាការីអេលីយ៉ា ហើយអ្នកខ្លះទៀតថា លោកជាព្យាការីមួយរូបពីសម័យបុរាណ ដែលរស់ឡើងវិញ»។
|
||
\s5
|
||
\p
|
||
\v 20 រួចព្រះអង្គសួរគេទៀតថា៖ «ចុះអ្នករាល់គ្នាវិញ ថាខ្ញុំជានរណាដែរ?»។ លោកពេត្រុសទូលព្រះអង្គថា៖ «លោកជាព្រះគ្រិស្ដ ដែលព្រះជាម្ចាស់ចាត់បញ្ជូនមក»។
|
||
\p
|
||
\v 21 ព្រះយេស៊ូក៏ហាមពួកគេ មិនឲ្យនិយាយរឿងនេះប្រាប់អ្នកណាជាដាច់ខាត។
|
||
\v 22 ព្រះអង្គមានព្រះបន្ទូលថា៖ «បុត្រមនុស្សត្រូវរងទុក្ខវេទនាយ៉ាងខ្លាំង ហើយពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ ពួកអាចារ្យបដិសេធមិនព្រមទទួលស្គាល់លោក និងសម្លាប់លោកថែមទៀតផង ហើយបីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។
|
||
\s5
|
||
\v 23 បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅគេទាំងអស់គ្នាថា៖ «បើអ្នកណាចង់មកតាមខ្ញុំ អ្នកនោះត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួនរៀងរាល់ថ្ងៃហើយមកតាមខ្ញុំចុះ»
|
||
\v 24 ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិតមកវិញពុំខាន ប៉ុន្តែ អ្នកណាបាត់បង់ជីវិតព្រោះតែខ្ញុំ អ្នកនោះនឹងបានទទួលជីវិតវិញ។
|
||
\v 25 បើមនុស្សម្នាក់បានពិភពលោកទាំងមូលមកធ្វើជាសម្បត្តិរបស់ខ្លួន តែត្រូវស្លាប់បាត់បង់ជីវិត ឬបញ្ឆោតខ្លួនតើមានប្រយោជន៍អ្វី?
|
||
\s5
|
||
\v 26 អ្នកណាក៏ដោយ ដែលអៀនខ្មាសមិនហ៊ានទទួលស្គាល់ខ្ញុំ និងពាក្យរបស់ខ្ញុំទេ លុះដល់ពេលបុត្រមនុស្សយាងមក ប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ និងសិរីរុងរឿងរបស់ព្រះបិតា ព្រមទាំងរបស់ទេវតាដ៏វិសុទ្ធ នោះព្រះអង្គក៏នឹងអៀនខ្មាស មិនហ៊ានទទួលស្គាល់អ្នកនោះវិញដែរ។
|
||
\v 27 ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកថា មានមនុស្សខ្លះដែលកំពុងតែឈរនៅទីនេះ នឹងមិនស្លាប់ទេមុនបានឃើញព្រះរាជ្យរបស់ព្រះជាម្ចាស់»។
|
||
\s5
|
||
\p
|
||
\v 28 ប្រហែលជាប្រាំបីថ្ងៃ ក្រោយពីព្រះយេស៊ូមានព្រះបន្ទូលពាក្យទាំងនេះរួចមក ព្រះអង្គនាំលោកពេត្រុស លោកយ៉ូហាន និងលោកយ៉ាកុបឡើងទៅលើភ្នំ ដើម្បីអធិស្ឋាន។
|
||
\v 29 កាលកំពុងតែអធិស្ឋាននោះ ស្រាប់តែព្រះភក្ត្ររបស់ព្រះអង្គផ្លាស់ប្រែជាមានរស្មី ហើយព្រះពស្ដ្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សត្រចះត្រចង់មួយរំពេច។
|
||
\s5
|
||
\v 30 មើល មានបុរសពីរនាក់កំពុងតែសន្ទនាជាមួយព្រះយេស៊ូ គឺលោកម៉ូសេ និងព្យាការីអេលីយ៉ា
|
||
\v 31 ដែលលោកទាំងពីរលេចមកប្រកបដោយសិរីរុងរឿង។ លោកទាំងពីរមានប្រសាសន៍អំពីដំណើរ ដែលព្រះអង្គត្រូវបញ្ចប់សព្វគ្រប់នៅក្រុងយេរូសាឡិម។
|
||
\s5
|
||
\v 32 ពេលនេះ លោកពេត្រុស និងមិត្តភក្ដិរបស់លោកសម្រាន្ដលង់លក់ ប៉ុន្តែពេលភ្ញាក់ឡើង ពួកគេឃើញសិរីរុងរឿងរបស់ព្រះយេស៊ូ និងឃើញលោកទាំងពីរកំពុងឈរជាមួយព្រះអង្គដែរ។
|
||
\v 33 កាលលោកទាំងពីរកំពុងតែចាកចេញពីព្រះយេស៊ូទៅ លោកពេត្រុសទូលព្រះអង្គថា៖ «លោកគ្រូ! ជាការប្រពៃណាស់យើងនៅទីនេះ។ ចូរយើងសង់ដំណាក់បី គឺមួយសម្រាប់លោកគ្រូ មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់ព្យាការីអេលីយ៉ា»។ (លោកពេត្រុសពុំបានដឹងថា ខ្លួនកំពុងតែនិយាយអ្វីឡើយ)។
|
||
\s5
|
||
\v 34 កាលលោកពេត្រុសកំពុងតែមានប្រសាសន៍ ស្រាប់តែមានពពកមកគ្របបាំងគេទាំងអស់គ្នា ធ្វើឲ្យពួកសិស្សភ័យខ្លាច ពេលពពកមកគ្របបាំង។
|
||
\v 35 មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្របស់យើង ជាបុត្រដែលយើងបានជ្រើសរើស ចូរស្ដាប់ព្រះអង្គចុះ»។
|
||
\v 36 ក្រោយពេលឮព្រះសូរសៀងនេះរួចហើយ គេឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះ។ ពួកសិស្សនៅស្ងៀម និងប្រាប់គ្រប់គ្នាកុំឲ្យនិយាយអំពីហេតុការណ៍ ដែលគេបានឃើញប្រាប់អ្នកណាសោះឡើយ។
|
||
\s5
|
||
\p
|
||
\v 37 នៅថ្ងៃបន្ទាប់ ពេលព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសិស្សមកវិញ មានបណ្ដាជនយ៉ាងច្រើនមកជួបព្រះអង្គ។
|
||
\v 38 មើល មានបុរសម្នាក់ស្រែកពីកណ្ដាលចំណោមបណ្ដាជនមកថា៖ «លោកគ្រូអើយ! សូមលោកគ្រូមេត្តាមកមើលកូនប្រុសខ្ញុំផង ព្រោះខ្ញុំមានកូនតែមួយនេះគត់។
|
||
\v 39 ពេលវិញ្ញាណអាក្រក់ចូលម្ដងៗ វាស្រែករើបំរះ ប្រកាច់ប្រកិន និងបែកពពុះមាត់ថែមទៀត។ លុះធ្វើបាបវាយ៉ាងធ្ងន់ហើយ វិញ្ញាណអាក្រក់ក៏ចេញទៅ ទុកកូនខ្ញុំឲ្យនៅគ្រាំគ្រា។
|
||
\v 40 ខ្ញុំបានអង្វរសិស្សរបស់លោកឲ្យដេញវិញ្ញាណអាក្រក់នោះចេញដែរ ប៉ុន្តែពួកគេមិនអាចដេញវាបាន»។
|
||
\s5
|
||
\p
|
||
\v 41 ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ពួកមនុស្សមិនព្រមជឿ និងជំនាន់មនុស្សអាក្រក់អើយ! តើខ្ញុំត្រូវទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំកូនប្រុសរបស់អ្នកមកទីនេះ»។
|
||
\v 42 ខណៈពេលក្មេងនោះដើរចូលមកជិតព្រះយេស៊ូ អារក្សផ្ដួលកូននោះ និងធ្វើឲ្យវាប្រកាច់ប្រកិនយ៉ាងខ្លាំង។ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលគំរាមទៅវិញ្ញាណអាក្រក់ និងប្រោសកុមារនោះ រួចព្រះអង្គប្រោសក្មេងនោះជា ហើយក៏ប្រគល់ទៅឪពុករបស់ក្មេងនោះវិញ។
|
||
\s5
|
||
\v 43 បន្ទាប់មក មនុស្សគ្រប់គ្នាស្ងើចសរសើរអំពីភាពអស្ចារ្យរបស់ព្រះជាម្ចាស់។ ខណៈពេលមនុស្សគ្រប់ៗគ្នាកំពុងកោតស្ញប់ស្ញែង នឹងកិច្ចការទាំងប៉ុន្មានដែលព្រះយេស៊ូបានធ្វើ ព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖
|
||
\v 44 «ចូរអ្នករាល់គ្នាចងចាំពាក្យទាំងនេះទុកក្នុងចិត្ត គឺថាបុត្រមនុស្សនឹងត្រូវគេបញ្ជូន ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោកជាមិនខាន»។
|
||
\v 45 ប៉ុន្តែពួកសិស្សមិនយល់ព្រះបន្ទូលនេះទេ។ ព្រះជាម្ចាស់ពុំទាន់បង្ហាញអត្ថន័យឲ្យគេយល់នៅឡើយ ដូច្នេះ ពួកគេខ្លាចមិនហ៊ានទូលសួរព្រះអង្គអំពីអត្ថន័យឡើយ។
|
||
\s5
|
||
\p
|
||
\v 46 បន្ទាប់មកក៏មានការជជែកគ្នាក្នុងចំណោមពួកគេ ថាតើនរណាធំជាងគេ។
|
||
\v 47 ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតពួកគេ រួចក៏យកក្មេងម្នាក់ឲ្យមកឈរក្បែរព្រះអង្គ
|
||
\v 48 រួចមានព្រះបន្ទូលទៅគេថា៖ «អ្នកណាក៏ដោយដែលទទួលក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំដែរ ហើយអ្នកណាក៏ដោយដែលទទួលខ្ញុំ ក៏ដូចជាបានទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះដែរ។ ដ្បិតអ្នកណាមានឋានៈតូចទាបជាងគេក្នុងចំណោមអ្នកទាំងអស់គ្នា គឺអ្នកនោះហើយជាអ្នកធំជាងគេ»។
|
||
\s5
|
||
\p
|
||
\v 49 លោកយ៉ូហានទូលព្រះអង្គថា៖ «លោកគ្រូ! យើងខ្ញុំបានឃើញបុរសម្នាក់ដេញអារក្ស ក្នុងនាមលោកគ្រូដែរ ហើយយើងខ្ញុំក៏បានឃាត់គាត់ ពីព្រោះគាត់មិនមកតាមលោកគ្រូដូចយើងខ្ញុំឡើយ»។
|
||
\v 50 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖ «កុំឃាត់គេអី! ព្រោះអ្នកណាក៏ដោយមិនជំទាស់នឹងអ្នករាល់គ្នា អ្នកនោះនៅខាងអ្នករាល់គ្នាហើយ»។
|
||
\s5
|
||
\p
|
||
\v 51 ពេលជិតដល់ថ្ងៃកំណត់ ដែលព្រះយេស៊ូត្រូវយាងចាកចេញពីលោកនេះទៅ ព្រះអង្គយាងទៅក្រុងយេរូសាឡិម។
|
||
\v 52 ព្រះអង្គបានចាត់បញ្ជូនមនុស្សខ្លះឲ្យទៅមុន ហើយពួកគេចេញដំណើរទៅដល់ភូមិមួយរបស់អ្នកស្រុកសាម៉ារី ដើម្បីរៀបចំកន្លែងថ្វាយព្រះអង្គ។
|
||
\v 53 ប៉ុន្តែ អ្នកភូមិនោះមិនបានទទួលព្រះអង្គស្នាក់នៅឡើយ ព្រោះព្រះអង្គត្រូវយាងឆ្ពោះទៅក្រុងយេរូសាឡិម។
|
||
\s5
|
||
\v 54 ពេលសិស្សពីរនាក់របស់ព្រះអង្គ គឺលោកយ៉ាកុប និងលោកយ៉ូហានឃើញដូច្នោះ ក៏ទៅទូលប្រាប់ព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! តើព្រះអង្គសព្វព្រះហឫទ័យឲ្យយើងខ្ញុំហៅភ្លើងពីស្ថានសួគ៌មកបញ្ឆេះកំទេចអ្នកទាំងនេះឬ?»
|
||
\v 55 ប៉ុន្តែព្រះអង្គបែរ និងស្ដីបន្ទោសពួកគេ
|
||
\v 56 រួចព្រះអង្គយាងឆ្ពោះទៅកាន់ភូមិមួយផ្សេងទៀត។
|
||
\s5
|
||
\p
|
||
\v 57 កាលព្រះយេស៊ូកំពុងយាងតាមផ្លូវ មានបុរសម្នាក់ទូលព្រះអង្គថា៖ «ខ្ញុំប្របាទសុខចិត្តទៅតាមលោក ទីកន្លែងណាក៏ដោយដែលលោកទៅ»។
|
||
\p
|
||
\v 58 ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា បក្សាបក្សីលើមេឃក៏មានសំបុករបស់វាដែរ ប៉ុន្តែ បុត្រមនុស្សគ្មានកន្លែងកើយក្បាលទេ»។
|
||
\s5
|
||
\v 59 រួចព្រះអង្គមានព្រះបន្ទូលទៅម្នាក់ទៀតថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ ប៉ុន្តែ អ្នកនោះទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! ដំបូង សូមលោកមេត្តាអនុញ្ញាតឲ្យខ្ញុំប្របាទទៅបញ្ចុះសពឪពុកសិន»។
|
||
\p
|
||
\v 60 ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «ទុកឲ្យមនុស្សស្លាប់បញ្ចុះសពគ្នាគេចុះ។ រីឯអ្នកវិញ ចូរចេញទៅប្រកាសដំណឹងស្តីអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់វិញ ប្រសើរជាង»។
|
||
\s5
|
||
\p
|
||
\v 61 រួចមានម្នាក់ទៀតទូលព្រះអង្គថា៖ «លោកម្ចាស់! ខ្ញុំប្របាទសុខចិត្តទៅតាមលោកដែរ ប៉ុន្តែ ដំបូងសូមអនុញ្ញាតឲ្យខ្ញុំប្របាទទៅលាក្រុមគ្រួសារសិន»។
|
||
\p
|
||
\v 62 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖ «អ្នកណាកាន់នង្គ័ល ហើយបែរជាងាកមើលក្រោយ អ្នកនោះមិនសក្តិសមនឹងព្រះរាជ្យរបស់ព្រះជាម្ចាស់ឡើយ»។
|
||
\s5
|
||
\c 10
|
||
\cl ជំពូក ១០
|
||
\p
|
||
\v 1 ក្រោយមកទៀត ព្រះអម្ចាស់បានជ្រើសរើសសិស្សចិតសិបររូបទៀត ហើយចាត់គេពីរៗនាក់ឲ្យចេញទៅតាមក្រុងនានា ដែលព្រះអង្គបម្រុងនឹងយាងទៅ។
|
||
\v 2 ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចម្រូតមានច្រើនណាស់ តែអ្នកច្រូតមានតិច។ ហេតុនេះ ចូរអង្វរម្ចាស់ចម្រូតឲ្យចាត់អ្នកច្រូតមកក្នុងស្រែរបស់លោកថែមទៀត។
|
||
\s5
|
||
\v 3 ចូរនាំគ្នាទៅចុះ។ មើល ខ្ញុំចាត់បញ្ជូនអ្នករាល់គ្នាទៅ ដូចជាកូនចៀមនៅកណ្ដាលហ្វូងចចក។
|
||
\v 4 កុំយកថង់ប្រាក់ កាបូបស្ពាយ ឬស្បែកជើងទៅជាមួយឡើយ ហើយក៏កុំជម្រាបសួរអ្នកណាតាមផ្លូវដែរ។
|
||
\s5
|
||
\v 5 ផ្ទះណាក៏ដោយដែលអ្នករាល់គ្នាចូលទៅ មុនដំបូងត្រូវពោលថា៖ «សូមព្រះជាម្ចាស់ប្រទានសេចក្ដីសុខសាន្ត ដល់មនុស្សក្នុងផ្ទះនេះ»។
|
||
\v 6 បើមានមនុស្សណាចូលចិត្តសេចក្ដីសុខសាន្តនៅក្នុងផ្ទះនោះ គេនឹងបានសុខសាន្ត ដូចពាក្យអ្នករាល់គ្នាបានប្រាប់ តែបើគ្មានទេ សេចក្ដីសុខសាន្តនោះនឹងវិលត្រឡប់មកអ្នករាល់គ្នាវិញជាមិនខាន។
|
||
\v 7 ចូរស្នាក់នៅផ្ទះនោះ បរិភោគម្ហូបអាហារ និងពិសាទឹកដែលគេជូនអ្នករាល់គ្នា ដ្បិតអ្នកធ្វើការតែងតែទទួលប្រាក់ឈ្នួល។ មិនត្រូវរើកន្លែងស្នាក់ពីផ្ទះមួយទៅនៅផ្ទះមួយទៀត ឆាប់ពេកឡើយ។
|
||
\s5
|
||
\v 8 មិនថាអ្នកចូលទៅក្រុងណាទេ ហើយបើមានគេទទួលអ្នករាល់គ្នា ត្រូវបរិភោគម្ហូបអាហារដែលគេរៀបជូននោះចុះ
|
||
\v 9 ហើយត្រូវប្រោសអ្នកជំងឺក្នុងភូមិនោះឲ្យបានជា ហើយប្រាប់អ្នកភូមិថា៖ «ព្រះរាជ្យរបស់ព្រះជាម្ចាស់នៅជិតអ្នករាល់គ្នាហើយ»។
|
||
\s5
|
||
\v 10 ពេលណាអ្នកចូលទៅក្រុងណាមួយ ហើយបើគេមិនព្រមទទួលអ្នករាល់គ្នាទេ ត្រូវចេញទៅតាមផ្លូវ និងប្រកាសថា៖
|
||
\v 11 «សូម្បីតែធូលីដីដែលជាប់ជើងយើង ក៏យើងរលាស់ឲ្យអ្នករាល់គ្នាវិញដែរ! ប៉ុន្តែ តោងដឹងថា ព្រះរាជ្យរបស់ព្រះជាម្ចាស់ជិតមកដល់ហើយ»។
|
||
\v 12 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោស អ្នកក្រុងសូដុមទទួលទោសស្រាលជាងអ្នកក្រុងនោះទៅទៀត។
|
||
\s5
|
||
\v 13 វេទនាហើយ អ្នកក្រុងខូរ៉ាស៊ីនអើយ! អ្នកក្រុងបេតសៃដាអើយ! ប្រសិនបើអ្នកក្រុងទីរ៉ូស និងអ្នកក្រុងស៊ីដូនបានឃើញការអស្ចារ្យ ដូចអ្នករាល់គ្នាឃើញនៅទីនេះ នោះសមអ្នកក្រុងទាំងនោះបានប្រែចិត្តគំនិតទៅហើយ គឺពួកគេស្លៀកបាវអង្គុយក្នុងផេះជាមិនខាន។
|
||
\v 14 ប៉ុន្តែ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងទីរ៉ូស និងក្រុងស៊ីដូននឹងទទួលទោសស្រាលជាងអ្នករាល់គ្នា។
|
||
\v 15 អ្នកក្រុងកាពើណិមអើយ! តើអ្នកគិតថា អ្នកនឹងបានថ្កើងឡើងដល់ស្ថានសួគ៌ឬ? ទេ! អ្នកនឹងធ្លាក់ទៅស្ថាននរកវិញ។
|
||
\s5
|
||
\v 16 អ្នកណាស្ដាប់អ្នករាល់គ្នា អ្នកនោះក៏ស្ដាប់ខ្ញុំដែរ ហើយអ្នកណាបដិសេធមិនទទួលអ្នករាល់គ្នា អ្នកនោះក៏បដិសេធមិនទទួលខ្ញុំដែរ ហើយអ្នកណាមិនទទួលខ្ញុំ អ្នកនោះក៏មិនទទួលព្រះអង្គ ដែលចាត់ខ្ញុំមកដែរ»។
|
||
\s5
|
||
\p
|
||
\v 17 ពួកសិស្សទាំងចិតសិបពីររូបត្រឡប់មកវិញដោយអំណររ ហើយទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូម្បីតែអារក្សក៏ចុះចូលក្រោមអំណាចយើងខ្ញុំដែរ ដោយសារព្រះនាមព្រះអង្គ»។
|
||
\p
|
||
\v 18 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំឃើញសាតាំងធ្លាក់ចុះពីលើមេឃមក ដូចផ្លេកបន្ទោរ។
|
||
\v 19 មើល! ខ្ញុំប្រទានឲ្យអ្នករាល់គ្នាមានអំណាចដើរជាន់ពស់ និងខ្យាដំរី ព្រមទាំងបង្ក្រាបឫទ្ធិអំណាចគ្រប់យ៉ាងរបស់សត្រូវផងដែរ ហើយគ្មានអ្វីមួួយអាចធ្វើទុក្ខអ្នករាល់គ្នាបានឡើយ។
|
||
\v 20 បើដូច្នេះ កុំអាលត្រេកអរពេលឃើញវិញ្ញាណអាក្រក់ចុះចូលអ្នករាល់គ្នា តែត្រូវត្រេកអរដោយព្រោះអ្នករាល់គ្នាមានឈ្មោះកត់ទុកនៅស្ថានបរមសុខវិញ»។
|
||
\s5
|
||
\p
|
||
\v 21 ជាមួយគ្នានោះដែរ ព្រះយេស៊ូមានព្រះហឫទ័យរីករាយជាខ្លាំង ក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ ហើយព្រះអង្គមានព្រះបន្ទូលថា៖ «ទូលបង្គំសូមសរសើរតម្កើងព្រះបិតា ជាព្រះអម្ចាស់នៃស្ថានបរមសុខ និងផែនដី ព្រោះព្រះអង្គលាក់អាថ៌កំបាំងទាំងនេះពីអ្នកប្រាជ្ញា និងអ្នកចេះដឹង តែបើកសម្តែងឲ្យមនុស្សតូចតាចយល់។ មែនហើយ! ព្រះបិតាសព្វព្រះហឫទ័យយ៉ាងណា ព្រះអង្គនឹងសម្រេចយ៉ាងនោះ។
|
||
\s5
|
||
\v 22 ព្រះបិតាបានផ្ទុកផ្តាក់ការទាំងអស់នេះមកឲ្យខ្ញុំ ហើយគ្មាននរណាស្គាល់ព្រះបុត្រាក្រៅពីព្រះបិតាឡើយ ហើយក៏គ្មាននរណាស្គាល់ព្រះបិតាក្រៅពីព្រះបុត្រាដែរ ហើយនិងអស់អ្នកដែលព្រះបុត្រាសព្វព្រះហឫទ័យបើកសម្តែងឲ្យស្គាល់នោះដែរ»។
|
||
\s5
|
||
\v 23 បន្ទាប់មក ព្រះយេស៊ូបែរទៅរកសិស្ស ហើយមានព្រះបន្ទូលដាច់ឡែកពីគេថា៖ «អ្នករាល់គ្នាមានពរហើយ ព្រោះអ្នករាល់គ្នាបានយល់ដឹងពី ហេតុការណ៍ដែលអ្នករាល់គ្នាបានឃើញនេះ។
|
||
\v 24 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្យាការី និងស្ដេចជាច្រើន ប្រាថ្នាចង់ឃើញហេតុការណ៍ដែលអ្នករាល់គ្នាឃើញនេះដែរ តែមិនបានឃើញ និងប្រាថ្នាចង់ឮសេចក្ដីដែលអ្នករាល់គ្នាបានឮនេះដែរ តែមិនបានឮសោះ»។
|
||
\s5
|
||
\p
|
||
\v 25 មើល មានបណ្ឌិតខាងក្រឹត្យវិន័យម្នាក់ក្រោកឈរទូលសួរព្រះយេស៊ូ ក្នុងបំណងចង់ចាប់កំហុសព្រះអង្គថា៖ «លោកគ្រូ! តើខ្ញុំត្រូវធ្វើអ្វីខ្លះ ដើម្បីទទួលជីវិតអស់កល្បជានិច្ចទុកជាមត៌ក?»
|
||
\p
|
||
\v 26 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «តើក្នុងក្រឹត្យវិន័យមានចែងអ្វីខ្លះ? តើលោកយល់យ៉ាងណាពេលអាន?»
|
||
\p
|
||
\v 27 គាត់ទូលឆ្លើយទៅព្រះយេស៊ូថា៖ «ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកអស់ពីចិត្ត អស់ពីព្រលឹង អស់ពីកម្លាំង និងអស់ពីគំនិត ហើយត្រូវស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងដែរ»។
|
||
\p
|
||
\v 28 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «លោកឆ្លើយត្រឹមត្រូវល្អណាស់។ សុំធ្វើដូច្នេះចុះ នោះលោកនឹងមានជីវិតជាមិនខាន»។
|
||
\s5
|
||
\v 29 ប៉ុន្តែ អាចារ្យនោះចង់បង្ហាញថា សំណួររបស់គាត់ត្រឹមត្រូវ គាត់ក៏សួរព្រះយេស៊ូទៀតថា៖ «តើនរណាជាអ្នកជិតខាងរបស់ខ្ញុំ?»។
|
||
\p
|
||
\v 30 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «មានបុរសម្នាក់ ធ្វើដំណើរចុះពីក្រុងយេរូសាឡឹម ឆ្ពោះទៅក្រុងយេរីខូ។ គាត់ត្រូវពួកចោរប្លន់ យកទ្រព្យសម្បត្តិ និងវាយដំគាត់ឲ្យរបួស ទុកគាត់ចោលនៅស្ដូកស្ដឹងស្ទើរស្លាប់។
|
||
\s5
|
||
\v 31 ចៃដន្យ មានបូជាចារ្យមួយរូបធ្វើដំណើរចុះតាមផ្លូវនោះ ពេលគាត់ឃើញបុរសនោះ គាត់ក៏ដើរវាងហួសទៅ។
|
||
\v 32 ដូចគ្នានេះដែរ មានលេវីម្នាក់ ដើរមកដល់កន្លែងនោះដែរ គាត់ឃើញបុរសនោះ ក៏ដើរវាងហួសទៅដែរ។
|
||
\s5
|
||
\v 33 ប៉ុន្តែ មានអ្នកស្រុកសាម៉ារីម្នាក់ ធ្វើដំណើរមកតាមផ្លូវកន្លែងនោះដែរ។ កាលគាត់ឃើញបុរសនោះ គាត់មានចិត្តអាណិតពន់ពេក។
|
||
\v 34 គាត់ចូលទៅជិតអ្នករបួស យកប្រេង និងស្រាចាក់ពីលើមុខរបួស ព្រមទាំងរុំរបួសឲ្យគាត់។ គាត់លើកអ្នករបួសដាក់លើជំនិះរបស់គាត់ នាំទៅផ្ទះសំណាក់ ហើយថែទាំអ្នកនោះ។
|
||
\v 35 ស្អែកឡើងគាត់យកប្រាក់ពីរកាក់ឲ្យម្ចាស់ផ្ទះសំណាក់ ហើយផ្ដាំថា «សូមថែទាំបុរសនេះផង ប្រសិនបើអ្នកចំណាយលើសពីប្រាក់នេះ ពេលខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងជូនប្រាក់អ្នកបង្គ្រប់»។
|
||
\s5
|
||
\v 36 ក្នុងចំណោមមនុស្សទាំងបីនាក់ តើលោកគិតថា នរណាជាអ្នកជិតខាងនឹងបុរសដែលត្រូវចោរប្លន់នោះ?»
|
||
\p
|
||
\v 37 អាចារ្យឆ្លើយថា៖ «គឺម្នាក់ដែលមានចិត្តមេត្តាករុណាចំពោះគាត់»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សូមអញ្ជើញទៅ និងប្រព្រឹត្តដូចអ្នកនោះចុះ!»។
|
||
\s5
|
||
\p
|
||
\v 38 កាលព្រះយេស៊ូនិងពួកសិស្សកំពុងតែធ្វើដំណើរ ព្រះអង្គយាងចូលក្នុងភូមិមួយ ហើយមានស្ត្រីម្នាក់ឈ្មោះម៉ាថា នាងទទួលព្រះអង្គឲ្យស្នាក់នៅក្នុងផ្ទះនាង។
|
||
\v 39 នាងមានប្អូនស្រីម្នាក់ឈ្មោះម៉ារី អង្គុយនៅទៀបព្រះបាទាព្រះអម្ចាស់ និងស្ដាប់ព្រះបន្ទូលព្រះអង្គ។
|
||
\s5
|
||
\v 40 ប៉ុន្តែនាងម៉ាថាវិញរវល់រៀបចំម្ហូបអាហារបម្រើព្រះអង្គ។ នាងចូលមកទូលព្រះយេស៊ូថា៖ «បពិត្រព្រះអម្ចាស់! តើព្រះអង្គមិនអើពើទេឬ ដែលប្អូនខ្ញុំម្ចាស់ទុកឲ្យខ្ញុំម្ចាស់បម្រើព្រះអង្គតែម្នាក់? សូមព្រះអង្គប្រាប់នាងឲ្យមកជួយខ្ញុំម្ចាស់ផង»។
|
||
\p
|
||
\v 41 ព្រះអម្ចាស់មានព្រះបន្ទូលទៅនាងថា៖ «ម៉ាថា! ម៉ាថាអើយ! នាងខ្វល់ខ្វាយច្រើនណាស់
|
||
\v 42 ប៉ុន្តែ មានកិច្ចការតែមួយគត់ដែលចាំបាច់។ នាងម៉ារីបានជ្រើសយកចំណែកដ៏ល្អវិសេសនោះហើយ ដែលមិនត្រូវយកចេញពីនាងបានឡើយ»។
|
||
\s5
|
||
\c 11
|
||
\cl ជំពូក ១១
|
||
\p
|
||
\v 1 មានថ្ងៃមួយ ព្រះយេស៊ូកំពុងតែអធិស្ឋាននៅកន្លែងមួយ រួចហើយមានសិស្សម្នាក់ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! សូមបង្រៀនយើងខ្ញុំឲ្យចេះអធិស្ឋាន ដូចលោកយ៉ូហានបានបង្រៀនសិស្សរបស់លោក ឲ្យចេះអធិស្ឋានដែរ»។
|
||
\s5
|
||
\p
|
||
\v 2 ព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេថា៖ «ពេលណាអ្នករាល់គ្នាអធិស្ឋាន ត្រូវពោលថា «ឱព្រះបិតាអើយ សូមឲ្យព្រះនាមព្រះអង្គបានវិសុទ្ធ។ សូមឲ្យព្រះរាជ្យព្រះអង្គបានមកដល់។
|
||
\s5
|
||
\q
|
||
\v 3 សូមប្រទានអាហារដែលយើងខ្ញុំត្រូវការរៀងរាល់ថ្ងៃ។
|
||
\q
|
||
\v 4 សូមអត់ទោសបាបយើងខ្ញុំ ដូចយើងខ្ញុំបានអត់ទោសឲ្យអស់ណា ដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំដែរ។កុំនាំយើងខ្ញុំធ្លាក់ក្នុងការល្បួងឡើយ»។
|
||
\s5
|
||
\p
|
||
\v 5 ព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើមានមិត្តសម្លាញ់ម្នាក់មករកអ្វីពាក់កណ្ដាលអធ្រាត្រ ហើយពោលថា៖ «សម្លាញ់អើយ! សូមឲ្យគ្នាខ្ចីនំបុ័ងបីដុំសិនមក
|
||
\v 6 ដោយដឹងមិត្តភក្ដិទើបនឹងធ្វើដំណើរមកដល់ ហើយគ្មានអ្វីទទួលគេសោះ»។
|
||
\v 7 អ្នកនៅក្នុងផ្ទះម្នាក់ប្រហែលឆ្លើយមកវិញថា៖ «កុំរំខានគ្នាធ្វើអ្វី!។ គ្នាបិទទ្វារហើយ ម្យ៉ាងទៀត កូនចៅគ្នាកំពុងដេកលក់ គ្នាមិនអាចក្រោកទៅយកនំបុ័ងឲ្យសម្លាញ់ឯងបានទេ»។
|
||
\v 8 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ទោះបីជាម្ចាស់ផ្ទះមិនក្រោកទៅយកនំបុ័ង ដោយសារជាសម្លាញ់ក៏ដោយ តែដោយសារខ្មាសនឹងការទទូចអង្វរឥតខ្មាស នោះគាត់ប្រាកដជាក្រោកទៅយកនំប៉័ងតាមតែអ្នកចង់បាន ។
|
||
\s5
|
||
\v 9 ចំពោះខ្ញុំវិញ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរសុំ! នោះព្រះជាម្ចាស់នឹងប្រទានឲ្យ ចូរស្វែងរក! គង់នឹងឃើញ ចូរគោះទ្វារ! នោះព្រះអង្គនឹងបើកឲ្យមិនខាន។
|
||
\v 10 ដ្បិតអ្នកណាសុំ អ្នកនោះតែងទទួល អ្នកណាស្វែងរក នោះតែងតែឃើញ ហើយអ្នកណាដែលគោះ នោះនឹងបើកឲ្យអ្នកដែលគោះ។
|
||
\s5
|
||
\v 11 អ្នករាល់គ្នាជាឪពុកបែបណា បើកូនសុំត្រី តើឪពុកនឹងយកពស់ពិសឲ្យវាឬ?
|
||
\v 12 បើកូនសុំពងមាន់ តើឪពុកនឹងយកខ្យាដំរីឲ្យវាដែរឬ?
|
||
\v 13 ដូច្នេះ សូម្បីតែអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ ក៏ចេះយករបស់ល្អៗឲ្យកូនដែរ ចុះចំណង់បើព្រះបិតាដែលគង់នៅស្ថានបរមសុខវិញ តើព្រះអង្គនឹងប្រទានព្រះវិញ្ញាណដ៏វិសុទ្ធឲ្យអស់អ្នកដែលសុំពីព្រះអង្គយ៉ាងណាទៅទៀត?»
|
||
\s5
|
||
\p
|
||
\v 14 ព្រះយេស៊ូកំពុងបណ្ដេញអារក្សចេញពីមនុស្សគម្នាក់។ លុះពេលអារក្សចេញផុតទៅ មនុស្សគនោះនិយាយបានវិញ ហើយមហាជនក៏ស្ងើចសរសើរគ្រប់គ្នា។
|
||
\v 15 ប៉ុន្តែ មានអ្នកខ្លះនិយាយថា៖ «អ្នកនេះដេញអារក្សបានដូច្នេះ ដោយប្រើអំណាចបេលសេប៊ូលជាស្ដេចអារក្ស»។
|
||
\s5
|
||
\v 16 មានអ្នកខ្លះទៀតល្បងល និងស្វែងរកទីសម្គាល់ពីស្ថានបរសុខមកបញ្ជាក់។
|
||
\p
|
||
\v 17 ព្រះយេស៊ូឈ្វេងយល់គំនិតរបស់គេ រួចព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «នគរណាដែលបែកបាក់គ្នាឯង នគរនោះមុខជាត្រូវវិនាស ហើយផ្ទះណាដែលបែកបាក់គ្នាឯង ក៏មុខជារលំសង្កត់គ្នាមិនខាន។
|
||
\s5
|
||
\v 18 ប្រសិនបើ សាតាំងទាស់ទែងបែកបាក់គ្នាឯង តើរាជ្យរបស់វានៅស្ថិតស្ថេរម្តេចបាន? ដ្បិតអ្នករាល់គ្នាថា ខ្ញុំដេញអារក្សដោយអំណាចបេលសេប៊ូល។
|
||
\v 19 ប្រសិនបើខ្ញុំដេញអារក្សដោយអំណាចបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាដេញអារក្សដោយអំណាចនរណាគេទៅវិញ?។ ហេតុនេះហើយបានជាកូនចៅរបស់អ្នករាល់គ្នា នឹងដាក់ទោសអ្នករាល់គ្នាវិញម្តង។
|
||
\v 20 ប៉ុន្តែ បើខ្ញុំដេញអារក្សដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់មែន នោះបានសេចក្តីថាព្រះរាជ្យរបស់ព្រះជាម្ចាស់នឹងមកដល់អ្នករាល់គ្នាហើយ។
|
||
\s5
|
||
\v 21 ពេលណាមានមនុស្សណាម្នាក់ខ្លាំងពូកែ ប្រដាប់ដោយអាវុធការពារផ្ទះរបស់ខ្លួន នោះទ្រព្យសម្បត្តិរបស់គេនឹងនៅស្ថិតស្ថេរគង់វង្ស
|
||
\v 22 ប៉ុន្តែ បើមានម្នាក់ទៀតខ្លាំងពូកែជាង គេនឹងមកដកហូតគ្រឿងអាវុធ និងរឹបអូសទ្រព្យសម្បត្តិពីអ្នកនោះ។
|
||
\v 23 អ្នកណាមិននៅខាងខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ ហើយអ្នកណាមិនជួយប្រមូលផ្ដុំខ្ញុំទេ អ្នកនោះកំពុងតែកំចាត់កំចាយខ្ញុំហើយ។
|
||
\s5
|
||
\v 24 ពេលណាវិញ្ញាណអាក្រក់ចេញពីមនុស្សម្នាក់ វានឹងស្វែងរកទីវាលហួតហែង ដើម្បីសម្រាក។ បើវារកពុំឃើញទេ នោះវាមុខជានិយាយថា៖ «អញនឹងវិលត្រឡប់ទៅផ្ទះ ដែលអញទើបនឹងចេញមក»។
|
||
\v 25 លុះពេលត្រឡប់មកដល់ហើយ ឃើញផ្ទះនោះបោសស្អាត ហើយរៀបចំមានរបៀបរៀបរយ។
|
||
\v 26 នោះវានឹងទៅបបួលវិញ្ញាណអាក្រក់ប្រាំពីរទៀត ដែលសុទ្ធតែអាក្រក់ជាងវា ឲ្យមកចូលអ្នកនោះ។ ចំណែកឯស្ថានភាពចុងក្រោយរបស់អ្នកនោះ រឹតតែអាក្រក់លើសដើមទៅទៀត»។
|
||
\s5
|
||
\p
|
||
\v 27 កាលព្រះយេស៊ូមានព្រះបន្ទូលការនេះរួចហើយ មានស្ត្រីម្នាក់បន្លឺសំឡេងចេញពីបណ្ដាជន ទូលព្រះអង្គថា៖ «ស្ត្រីដែលបានបង្កើតលោក ព្រមទាំងបានបំបៅលោក ពិតជាមានពរមែន»។
|
||
\p
|
||
\v 28 ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកណាស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអនុវត្តតាម អ្នកនោះហើយមានពរជាង»។
|
||
\s5
|
||
\p
|
||
\v 29 កាលមហាជនប្រជុំគ្នាកាន់តែច្រើន ព្រះយេស៊ូមានព្រះបន្ទូលថា៖ «មនុស្សជំនាន់នេះអាក្រក់ណាស់។ គេស្វែងរកទីសម្គាល់អស្ចារ្យ ប៉ុន្តែ ព្រះជាម្ចាស់មិនប្រទានទីសម្គាល់ណាផ្សេងទៀត ក្រៅពីទីសម្គាល់របស់ព្យាការីយ៉ូណាសឡើយ។
|
||
\v 30 ដ្បិតលោកយ៉ូណាសក្លាយជាទីសម្គាល់ ឲ្យអ្នកក្រុងនីនីវេឃើញយ៉ាងណា នោះបុត្រមនុស្សក៏នឹងធ្វើជាទីសម្គាល់ ឲ្យមនុស្សជំនាន់នេះឃើញយ៉ាងនោះដែរ។
|
||
\s5
|
||
\v 31 មហាក្សត្រីយ៍ស្រុកខាងត្បូងនឹងក្រោកឡើង កាលណាព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សជំនាន់នេះ និងថ្កោលទោសពួកគេផង ព្រោះព្រះនាងបានយាងមកពីចុងបំផុតនៃផែនដី ដើម្បីស្ដាប់ប្រាជ្ញាញាណរបស់ស្ដេចសាឡូម៉ូន និងរកមើលក្រែងលោមាននរណាប្រសើរលើសស្ដេចសាឡូម៉ូនទៀត។
|
||
\s5
|
||
\v 32 អ្នកក្រុងនីនីវេនឹងក្រោកឈរឡើងជាមួយមនុស្សជំនាន់នេះ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក ព្រមទាំងថ្កោលទោសគេផង ព្រោះអ្នកក្រុងនីនីវេបានកែប្រែចិត្តគំនិត កាលបានឮសេចក្តីប្រកាសរបស់លោកយ៉ូណាស និងរកមើលក្រែងលោកមាននរណាម្នាក់ប្រសើរលើសលោកយ៉ូណាសទៀត។
|
||
\s5
|
||
\p
|
||
\v 33 គ្មាននរណាអុជចង្កៀង យកទៅលាក់ទុក ឬយកធុងគ្របពីលើនោះឡើយ ផ្ទុយទៅវិញ គេតែងយកចង្កៀងទៅដាក់លើជើងចង្កៀង ដូច្នេះអស់អ្នកដែលចូលទៅក្នុងផ្ទះនឹងបានភ្លឺ។
|
||
\v 34 ភ្នែកជាចង្កៀងរបស់រូបកាយ។ ពេលណាភ្នែកអ្នកនៅភ្លឺល្អ រូបកាយអ្នកទាំងមូលក៏ភ្លឺដែរ។ ប៉ុន្តែ បើភ្នែកអ្នកងងឹតវិញ រូបកាយអ្នកក៏ងងឹតដែរ។
|
||
\v 35 ហេតុនេះ ត្រូវប្រយ័ត្នកុំឲ្យពន្លឺនៅក្នុងខ្លួនអ្នក ទៅជាងងឹតឡើយ។
|
||
\v 36 ប្រសិនបើរូបកាយរបស់អ្នកទាំងមូលមានពន្លឺ គ្មានផ្នែកណាមួយងងឹតនោះទេ រូបកាយទាំងមូលរបស់អ្នកប្រៀបបីដូចជាចង្កៀងភ្លឺចិញ្ចែងចិញ្ចាចលើអ្នកដែរ»។
|
||
\s5
|
||
\p
|
||
\v 37 ក្រោយពេលព្រះយេស៊ូមានព្រះបន្ទូលរួចហើយ មានបុរសម្នាក់ខាងគណៈផារីស៊ី សូមយាងព្រះអង្គទៅសោយព្រះស្ងោយនៅផ្ទះគាត់ ដូច្នេះព្រះយេស៊ូក៏យាងចូលទៅរួមតុជាមួយគាត់។
|
||
\v 38 អ្នកខាងគណៈផារីស៊ីភ្ញាក់ផ្អើល ព្រោះឃើញព្រះយេស៊ូមិនលាងព្រះហស្ដមុនពេលសោយអាហារ។
|
||
\s5
|
||
\v 39 ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលទៅគាត់ថា៖ «ឥឡូវនេះ ពួកផារីស៊ីអើយ អ្នករាល់គ្នាសម្អាតពែង និងចានតែផ្នែកខាងក្រៅប៉ុណ្ណោះ ប៉ុន្តែ ផ្នែកខាងក្នុងអ្នករាល់គ្នាវិញ ពោរពេញទៅដោយចិត្តលោភលន់ និងគំនិតអាក្រក់។
|
||
\v 40 មនុស្សឆោតល្ងង់អើយ តើព្រះជាម្ចាស់សម្អាតខាងក្រៅ តើព្រះអង្គមិនសម្អាតខាងក្នុងដែរទេឬ?
|
||
\v 41 ចូរចែកទានដល់ជនក្រីក្រនូវអ្វីដែលមានខាងក្នុង នោះគ្រប់ទាំងអស់នឹងបានស្អាតបរិសុទ្ធសម្រាប់អ្នករាល់គ្នា។
|
||
\s5
|
||
\p
|
||
\v 42 អ្នកត្រូវវេទនាហើយ ពួកផារីស៊ីអើយ! ពីព្រោះអ្នករាល់គ្នាថ្វាយមួយភាគដប់ពីជីរអង្កាម ជីរលីងល័ខ និងបន្លែគ្រប់មុខ ប៉ុន្តែ អ្នករាល់គ្នាព្រងើយកន្តើយមិនប្រព្រឹត្តតាមសេចក្ដីសុចរិត និងស្រឡាញ់ព្រះជាម្ចាស់ឡើយ។ នេះហើយជាការចាំបាច់ ដែលអ្នករាល់គ្នាត្រូវប្រព្រឹត្តដោយសុចរិត និងស្រឡាញ់ព្រះជាម្ចាស់ ដោយមិនបំភ្លេចចោលការឯទៀតឡើយ។
|
||
\s5
|
||
\v 43 អ្នកត្រូវវេទនាហើយ ពួកផារីស៊ីអើយ ព្រោះអ្នករាល់គ្នាចូលចិត្តអង្គុយកៅអីខាងមុខក្នុងសាលាប្រជុំ ហើយឲ្យគេគោរពរាប់អាននៅតាមផ្សារ។
|
||
\v 44 អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាប្រៀបបីដូចផ្នូរខ្មោច ដែលមនុស្សដើរជាន់ដោយមិនដឹងខ្លួន»។
|
||
\s5
|
||
\p
|
||
\v 45 មានបណ្ឌិតខាងវិន័យម្នាក់ទូលព្រះអង្គថា៖ «លោកគ្រូ លោកមានប្រសាសន៍ដូច្នេះធ្វើឲ្យយើងខ្ញុំអាម៉ាស់»។
|
||
\v 46 ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកត្រូវវេទនាហើយ ពួកបណ្ឌិតខាងវិន័យអើយ ព្រោះអ្នករាល់គ្នាបានបង្កើតវិន័យតឹងរ៉ឹងដាក់លើមនុស្ស ប៉ុន្តែអ្នករាល់គ្នាមិនជួយគេទេ សូម្បីតែប៉ុនម្រាមដៃក៏គ្មានផង។
|
||
\s5
|
||
\v 47 អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាសង់ផ្នូរឲ្យព្យាការី ដែលបុព្វបុរសរបស់អ្នករាល់គ្នាបានសម្លាប់។
|
||
\v 48 ដូច្នេះ អ្នករាល់គ្នាជាសាក្សី ហើយអ្នករាល់គ្នាសមគំនិតជាមួយកិច្ចការរបស់បុព្វបុរស ដ្បិតពួកគេបានសម្លាប់ពួកព្យាការី ហើយអ្នករាល់គ្នាបានសង់ផ្នូរឲ្យ។
|
||
\s5
|
||
\v 49 ហេតុនេះហើយបានជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់បន្លឺឡើងថា៖ «យើងនឹងចាត់ព្យាការី និងពួកសាវ័ក គេនឹងបៀតបៀន និងសម្លាប់ពួកគេខ្លះ»។
|
||
\v 50 បន្ទាប់មក មនុស្សជំនាន់នេះនឹងទទួលខុសត្រូវ ចំពោះការខ្ចាយឈាមរបស់បុព្វបុរស តាំងពីកំណើតពិភពលោកមកម៉្លេះ
|
||
\v 51 គឺចាប់តាំងពីការខ្ចាយឈាមរបស់លោកអេបិល រហូតដល់លោកសាការី ដែលត្រូវគេសម្លាប់នៅត្រង់ចន្លោះទីអាសនៈ និងទីសក្ការៈ។ ពិតណាស់ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា មនុស្សជំនាន់នេះនឹងត្រូវទទួលខុសត្រូវ។
|
||
\s5
|
||
\v 52 អ្នករាល់គ្នាត្រូវវេទនាហើយ ពួកបណ្ឌិតខាងវិន័យអើយ ព្រោះអ្នករាល់គ្នាបានបិទសោទ្វារ ដែលនាំស្គាល់ព្រះជាម្ចាស់ ហើយអ្នករាល់គ្នាមិនត្រឹមតែមិនបានចូលខ្លួនទេ គឺថែមទាំងឃាត់អស់អ្នកដែលចង់ចូល មិនឲ្យគេចូលទៀតផង»។
|
||
\s5
|
||
\p
|
||
\v 53 ក្រោយពេល ព្រះយេស៊ូយាងចាកចេញពីទីនោះទៅ ពួកអាចារ្យ និងពួកខាងគណៈផារីស៊ីនាំគ្នាប្រឆាំងនឹងព្រះអង្គ ហើយដេញដោលសួរព្រះអង្គអំពីរឿងផ្សេងៗជាច្រើន
|
||
\v 54 រកល្បិចកលចាប់កំហុសព្រះអង្គ។
|
||
\s5
|
||
\c 12
|
||
\cl ជំពូក ១២
|
||
\p
|
||
\v 1 ខណៈពេលនោះ មានមហាជនរាប់ម៉ឺននាក់ជួបជុំគ្នា ស្ទើរតែដើរជាន់គ្នាទៅហើយ។ មុនដំបូង ព្រះយេស៊ូមានព្រះបន្ទូលទៅសិស្សថា៖ «ចូរអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈផារីស៊ី ជាមនុស្សមានពុតត្បុត។
|
||
\s5
|
||
\v 2 ប៉ុន្តែ គ្មានការលាក់កំបាំងណាមួយ មិនត្រូវគេលាតត្រដាងឃើញនោះឡើយ ហើយក៏គ្មានអាថ៌កំបាំងណា មិនត្រូវបើកគេដឹងដែរ។
|
||
\v 3 ដូច្នេះ អ្វីៗដែលអ្នករាល់គ្នានិយាយក្នុងទីងងឹត នឹងត្រូវគេឮនៅក្នុងពន្លឺថ្ងៃ ហើយអ្វីៗដែលអ្នករាល់គ្នាខ្សឹបដាក់ត្រចៀកនរណាម្នាក់នៅក្នុងបន្ទប់ មុខជាត្រូវអ្នកដទៃយកទៅប្រកាសនៅលើដំបូលផ្ទះមិនខាន។
|
||
\s5
|
||
\v 4 ខ្ញុំសុំប្រាប់អ្នករាល់គ្នា ដែលជាមិត្តសម្លាញ់របស់ខ្ញុំថា ចូរកុំខ្លាចអ្នកដែលសម្លាប់បានត្រឹមតែរូបកាយ ហើយពុំអាចធ្វើអ្វីដល់អ្នករាល់គ្នានោះឡើយ។
|
||
\v 5 ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាត្រូវខ្លាចនរណា គឺត្រូវខ្លាចព្រះជាម្ចាស់ ដ្បិតព្រះអង្គមានអំណាចផ្ដាច់ជីវិត ហើយក៏អំណាចបោះទៅក្នុងភ្លើងនរកថែមទៀតផង។ មែន! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នាត្រូវខ្លាចព្រះអង្គ។
|
||
\s5
|
||
\v 6 តើគេលក់ចាបប្រាំថ្លៃពីរសេនមែនទេ? ទោះជាយ៉ាងណា ក៏ព្រះជាម្ចាស់ឥតភ្លេចចាបណាមួយនៅចំពោះព្រះភក្រ្តព្រះអង្គ។
|
||
\v 7 សូម្បីតែសរសៃសក់នៅលើក្បាលរបស់អ្នករាល់គ្នា ក៏ព្រះអង្គរាប់អស់ដែរ។ កុំខ្លាចអ្វីឡើយ។ អ្នករាល់គ្នាមានតម្លៃជាងចាបទៅទៀត។
|
||
\s5
|
||
\v 8 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក នោះបុត្រមនុស្សនឹងទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវតារបស់ព្រះជាម្ចាស់ដែរ។
|
||
\v 9 ប៉ុន្តែ អ្នកណាបដិសេធមិនទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក នោះបុត្រមនុស្សក៏នឹងបដិសេធមិនទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវតារបស់ព្រះជាម្ចាស់ដែរ។
|
||
\v 10 អ្នកណាពោលពាក្យទាស់នឹងបុត្រមនុស្ស នោះព្រះជាម្ចាស់នឹងលើកលែងទោសឲ្យ ប៉ុន្តែ អ្នកណាពោលពាក្យទាស់នឹងព្រះវិញ្ញាណដ៏វិសុទ្ធវិញ នោះព្រះអង្គមិនលើកលែងទោសឲ្យឡើយ។
|
||
\s5
|
||
\v 11 ពេលណាគេបញ្ជូនអ្នករាល់គ្នាទៅកាត់ទោស ក្នុងសាលាប្រជុំ នៅមុខចៅក្រម និងអាជ្ញាធរ មិនត្រូវព្រួយបារម្ភពីរបៀបនិយាយ ដើម្បីឆ្លើយការពារខ្លួន ឬត្រូវនិយាយអ្វីនោះឡើយ។
|
||
\v 12 ដ្បិត ព្រះវិញ្ញាណដ៏វិសុទ្ធនឹងបង្រៀនអ្នករាល់គ្នានៅពេលនោះ ត្រូវនិយាយអ្វីហើយ»។
|
||
\s5
|
||
\p
|
||
\v 13 មានបុរសម្នាក់ពីក្នុងចំណោមបណ្ដាជនទូលព្រះយេស៊ូថា៖ «លោកគ្រូ! សូមប្រាប់បងខ្ញុំឲ្យចែកកេរមត៌កមកចែកខ្ញុំផង»។
|
||
\p
|
||
\v 14 ព្រះយេស៊ូមានព្រះបន្ទូលតបទៅបុរសនោះថា៖ «អ្នកអើយ តើនរណាបានតែងតាំងខ្ញុំឲ្យធ្វើជាចៅក្រម ឬអាជ្ញាកណ្តាលបែងចែកទ្រព្យសម្បត្តិអ្នករាល់គ្នាដូច្នេះ?»។
|
||
\v 15 ព្រះអង្គមានព្រះបន្ទូលទៅបណ្ដាជនថា៖ «ចូរប្រយ័ត្ន! កុំលោភលន់ចង់បានទ្រព្យសម្បត្តិគេឲ្យសោះ ព្រោះជីវិតមនុស្សមិនអាស្រ័យលើសម្បត្តិបរិបូណ៌តែមួយមុខនោះឡើយ»។
|
||
\s5
|
||
\v 16 រួចព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាថា៖ «មានដីធ្លីរបស់សេដ្ឋីម្នាក់ផ្ដល់ភោគផលយ៉ាងបរិបូណ៌
|
||
\v 17 គាត់រិះគិតក្នុងចិត្តថា «តើខ្ញុំនឹងធ្វើយ៉ាងម៉េច ព្រោះខ្ញុំគ្មានកន្លែងដាក់ភោគផលដូច្នេះ?»
|
||
\v 18 គាត់គិតទៀតថា «ខ្ញុំត្រូវធ្វើយ៉ាងនេះ គឺថាខ្ញុំរុះជង្រុករបស់ខ្ញុំចោល ហើយសង់ជង្រុកធំៗជាងមុន ហើយខ្ញុំប្រមូលស្រូវ និងភោគផលទាំងអស់ដាក់ក្នុងជង្រុកថ្មីវិញ។
|
||
\v 19 រួចខ្ញុំនឹងនិយាយប្រាប់ខ្លួនថា៖ «ឱព្រលឹងខ្ញុំអើយ អ្នកមានទ្រព្យសម្បត្តិយ៉ាងច្រើនបរិបូណ៌ ទុកចិញ្ចឹមជីវិតរាប់សិបឆ្នាំទៅមុខទៀត។ ខ្ញុំត្រូវសម្រាក គិតតែបរិភោគ និងស៊ីផឹកសប្បាយបានហើយ»។
|
||
\s5
|
||
\v 20 ប៉ុន្តែ ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់គាត់ថា៖ «មនុស្សល្ងីល្ងើអើយ យប់នេះយើងនឹងដកជីវិតអ្នក តើទ្រព្យសម្បត្តិដែលអ្នកបានប្រមូលទុកនោះ បានទៅជារបស់នរណាវិញ?»
|
||
\v 21 នេះជារបៀបមនុស្សម្នាក់ប្រមូលទ្រព្យសម្បត្តិទុកទុកសម្រាប់តែខ្លួនឯង ហើយគ្មានសម្បត្តិសួគ៌នៅក្នុងខ្លួន»។
|
||
\s5
|
||
\p
|
||
\v 22 ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ «ហេតុនេះ ខ្ញុំសុំប្រាប់អ្នករាល់គ្នា កុំឲ្យខ្វល់ខ្វាយពីជីវិតនេះ ថាតើត្រូវបរិភោគអ្វី ឬរូបកាយតុបតែងអ្វី ឬស្លៀកពាក់អ្វីឡើយ
|
||
\v 23 ដ្បិត ជីវិតមានតម្លៃជាងម្ហូបអាហារ ហើយរូបកាយក៏មានតម្លៃជាងសម្លៀកបំពាក់ដែរ។
|
||
\s5
|
||
\v 24 ចូរមើលសត្វក្អែក វាមិនចេះសាបព្រោះ មិនចេះច្រូតកាត់។ ពួកវាគ្មានឃ្លាំងឬជង្រុកទេ ប៉ុន្តែ ព្រះជាម្ចាស់ចិញ្ចឹមវា។ តែយើងមានតម្លៃលើសជាងបក្សាបក្សីទៅទៀត!
|
||
\v 25 ក្នុងចំណោមអ្នករាល់គ្នា តើអាចបង្កើនអាយុរបស់ខ្លួនឲ្យបានវែង ដោយការខ្វល់ខ្វាយដែរទេ?
|
||
\v 26 ដូច្នេះ បើអ្នករាល់គ្នាពុំអាចសម្រេចការតូចតាចបានផង ចុះហេតុអ្វីបានជាខ្វល់ខ្វាយរឿងផ្សេងទៀត?
|
||
\s5
|
||
\v 27 ចូរពិចារណាមើល ផ្កាដុះវាដុះឡើងយ៉ាងម៉េច។ វាមិនចេះធ្វើការនឿយហត់ ឬត្បាញរវៃឡើយ។ ប៉ុន្តែ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា សូម្បីតែព្រះបាទសាឡូម៉ូនប្រកបដោយសិរីរុងរឿងបំផុត ក៏ព្រះអង្គគ្មានព្រះភូសាល្អស្មើនឹងផ្កាមួយទងនេះផង។
|
||
\v 28 ប្រសិនបើព្រះជាម្ចាស់ធ្វើឲ្យផ្ការីកតាមទីវាលថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវគេដុតចោល តើព្រះអង្គនឹងទំនុកបម្រុងអ្នករាល់គ្នាលើសជាងអំបាលម៉ានទៅទៀត ឱមនុស្សមានជំនឿតិចអើយ!
|
||
\s5
|
||
\v 29 ចូរអ្នករាល់គ្នាកុំគិតតែពីរឿងបរិភោគ និងផឹកស៊ីនោះឡើយ ហើយមិនត្រូវអន្ទះសារឡើយ
|
||
\v 30 ដ្បិតជាតិសាសន៍ទាំងនៅលើផែនដី កំពុងតែស្វែងរករបស់ទាំងនេះ ហើយព្រះបិតារបស់អ្នករាល់គ្នា ជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ។
|
||
\s5
|
||
\v 31 ប៉ុន្តែ ចូរស្វែងរកព្រះរាជ្យរបស់ព្រះជាម្ចាស់វិញ នោះទើបគ្រប់របស់នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង»។
|
||
\v 32 «កុំខ្លាចអី! ហ្វូងចៀមតូចអើយ ព្រោះ ព្រះបិតារបស់អ្នករាល់គ្នា សព្វព្រះហឫទ័យប្រទានព្រះរាជ្យមកឲ្យអ្នករាល់គ្នាហើយ។
|
||
\s5
|
||
\v 33 ចូរលក់ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នា ដើម្បីយកទៅចែកទានដល់ជនក្រីក្រ។ ចូរប្រមូលយកទ្រព្យដែលមិនចេះពុករលួយ ទុកសម្រាប់ខ្លួននៅស្ថានបរមសុខ ដែលមិនចេះរលួយ គ្មានចោរប្លន់ ឬកណ្ដៀរស៊ីឡើយ។
|
||
\v 34 ដ្បិតទ្រព្យសម្បត្តិរបស់អ្នករាល់គ្នានៅកន្លែងណា ចិត្តរបស់អ្នករាល់គ្នាក៏នៅកន្លែងនោះដែរ។
|
||
\s5
|
||
\p
|
||
\v 35 ចូរស្លៀកពាក់ឲ្យបានជាប់ដោយដាក់ខ្សែក្រវាត់ និងដុតចង្កៀងរបស់អ្នករាល់គ្នាឲ្យនៅឆេះជាប់ជានិច្ច
|
||
\v 36 ចូរប្រព្រឹត្តដូចពួកអ្នកបម្រើ ទន្ទឹងរង់ចាំមើលផ្លូវម្ចាស់វិលត្រឡប់មកពីជប់លៀងមង្គលការវីញ ដូច្នេះពេលលោកត្រឡប់មកវិញគោះទ្វារ នោះអ្នកបម្រើទៅបើកជូនភ្លាម។
|
||
\s5
|
||
\v 37 អ្នកបម្រើទាំងនោះមានពរហើយ ដោយទន្ទឹងរង់ចាំមើលផ្លូវម្ចាស់ត្រឡប់មកដល់វិញ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា លោកនឹងស្លៀកពាក់អាវវែង ដោយពាក់ខ្សែក្រវាត់ ហើយលោកនឹងឲ្យអ្នកបម្រើអង្គុយបរិភោគ ហើយលោកបម្រើគេវិញ។
|
||
\v 38 ប្រសិនបើ លោកវិលមកវិញនៅពាក់កណ្ដាលអធ្រាត្រ ឬមេឃជិតភ្លឺ ហើយមើលឃើញថា អ្នកបម្រើនៅរង់ចាំដូច្នេះ នោះអ្នកបម្រើទាំងនោះមានពរហើយ។
|
||
\s5
|
||
\v 39 អ្នករាល់គ្នានឹងដឹងជាងនេះទៅទៀត បើម្ចាស់ផ្ទះដឹងចោរចូលមកប្លន់ពេលណា នោះគាត់នឹងមិនបណ្ដោយឲ្យចោរចូលក្នុងផ្ទះគាត់បានឡើយ។
|
||
\v 40 ដូច្នេះ អ្នករាល់គ្នាត្រូវត្រៀមខ្លួនជានិច្ច ព្រោះអ្នករាល់គ្នាមិនដឹងម៉ោងណាបុត្រមនុស្សមកវិញទេ»។
|
||
\s5
|
||
\p
|
||
\v 41 លោកពេត្រុសទូលសួរព្រះយេស៊ូថា៖ «បពិត្រព្រះអម្ចាស់! តើព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នានេះ សម្រាប់តែយើងខ្ញុំ ឬមួយមនុស្សគ្រប់គ្នា?»។
|
||
\p
|
||
\v 42 ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖ «តើនរណាជាអ្នកបម្រើដែលស្មោះត្រង់ និងមានប្រាជ្ញាវាងវៃ ដែលម្ចាស់មុខជាផ្ទុកផ្ដាក់ឲ្យគាត់មើលខុសត្រូវលើអ្នកបម្រើឯទៀតៗ ក្នុងបែងចែកម្ហូបអាហារតាមពេលកំណត់?
|
||
\v 43 មានពរហើយអ្នកបម្រើណា ដែលពេលម្ចាស់ត្រឡប់មកដល់ផ្ទះវិញ ឃើញអ្នកបម្រើនោះកំពុងតែធ្វើការងាររបស់ខ្លួន។
|
||
\v 44 ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ម្ចាស់មុខប្រគល់ភារកិច្ចឲ្យគាត់មើលការខុសត្រូវលើទ្រព្យសម្បត្តិទាំងអស់របស់លោក។
|
||
\s5
|
||
\v 45 ផ្ទុយទៅវិញ ប្រសិនបើអ្នកបម្រើនោះគិតក្នុងចិត្តថា៖ «ម្ចាស់អញក្រមកដល់ណាស់» ហើយគាត់ចាប់ផ្តើមវាយអ្នកបម្រើទាំងប្រុសស្រីឯទៀតៗ ហើយស៊ីផឹកស្រវឹងជោគជាំ
|
||
\v 46 នោះពេលម្ចាស់ត្រឡប់មកវិញ នៅថ្ងៃដែលអ្នកបម្រើមិនបានរង់ចាំ ហើយមិនដឹងជាត្រឡប់មកវិញពេលណា នោះម្ចាស់នឹងកាត់អ្នកបម្រើជាកង់ៗ យកទៅដាក់នៅកន្លែងពួកអ្នកមិនស្មោះត្រង់។
|
||
\s5
|
||
\v 47 អ្នកបម្រើនោះស្គាល់ចិត្តម្ចាស់ តែមិនបានត្រៀមខ្លួនជាមុន ហើយមិនធ្វើតាមចិត្តម្ចាស់ខ្លួន អ្នកបម្រើនោះនឹងត្រូវច្រើនរំពាត់។
|
||
\v 48 ផ្ទុយទៅវិញ អ្នកបម្រើណាមិនស្គាល់ចិត្តម្ចាស់ខ្លួន ហើយប្រព្រឹត្តខុសសមនឹងទទួលទោស អ្នកបម្រើនោះនឹងត្រូវរំពាត់តិចវិញ។ ប៉ុន្តែ អស់អ្នកណាបានទទួលច្រើន គេទាមទារច្រើនពីអ្នកនោះវិញដែរ ហើយបើនរណាម្នាក់ទទួលការផ្ទុកផ្ដាក់កិច្ចការច្រើន គេនឹងទាមទារពីអ្នកនោះវិញរឹងរឹតតែច្រើនថែមទៀត។
|
||
\s5
|
||
\p
|
||
\v 49 «ខ្ញុំមកដើម្បីនាំភ្លើងមកផែនដី ហើយបើភ្លើងនោះឆេះ ខ្ញុំនឹងបានស្ងប់ចិត្តហើយ។
|
||
\v 50 ខ្ញុំមានពិធីជ្រមុជ ដែលខ្ញុំត្រូវទទួល។ ខ្ញុំតឹងចិត្តណាស់ រហូតពិធីនោះបានសម្រច!
|
||
\s5
|
||
\v 51 តើអ្នករាល់គ្នាគិតថា ខ្ញុំនាំសេចក្តីសុខសាន្តមកផែនដីនេះមែនទេ? ទេ! ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំនាំការបាក់បែកទៅវិញទេ។
|
||
\v 52 ចាប់ពីពេលនេះតទៅ ក្នុងផ្ទះមួយមានគ្នាប្រាំនាក់ គឺបីនាក់ទាស់នឹងពីរនាក់ ហើយពីរនាក់ទាស់នឹងបីនាក់។
|
||
\v 53 ឪពុកទាស់នឹងកូនប្រុស កូនប្រុសទាស់នឹងឪពុក ម្ដាយទាស់នឹងកូនស្រី កូនស្រីទាស់នឹងម្ដាយ ម្ដាយក្មេកទាស់នឹងកូនប្រសាស្រី ហើយកូនប្រសាស្រីទាស់នឹងម្ដាយក្មេក»។
|
||
\s5
|
||
\p
|
||
\v 54 ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជនទៀតថា៖ «កាលណាអ្នករាល់គ្នាឃើញពពករសាត់ពីទិសខាងលិចមក អ្នករាល់គ្នាពោលភ្លាមថា មេឃជិតភ្លៀងហើយ ហើយមេញក៏ភ្លៀងមែន។
|
||
\v 55 ពេលណាមានខ្យល់បក់ពីទិសខាងត្បូង អ្នករាល់គ្នាថាមុខជាក្ដៅមកហើយ ហើយក៏ក្ដៅមែន។
|
||
\v 56 មនុស្សមានពុតអើយ អ្នករាល់គ្នាដឹងពីរបៀបកាត់ស្រាយអ្វីៗនៅលើផែនដីនេះ និងនៅលើមេឃបាន ចុះហេតុដូចម្ដេចបានជាមិនចេះកាត់ស្រាយ នាសម័យបច្ចុប្បន្ននេះផង?»
|
||
\s5
|
||
\v 57 «ហេតុអ្វីបានជាអ្នករាល់គ្នាមិនកាត់ទោសអំពើសុចរិតដោយខ្លួនឯង?
|
||
\v 58 ប្រសិនបើអ្នកធ្វើដំណើរទៅតុលាការជាមួយគូវិវាទ នៅតាមផ្លូវអ្នកត្រូវខំសម្រុះសម្រួលគ្នា ដូច្នេះគេមិនបញ្ជូនអ្នកទៅដល់ចៅក្រម ចៅក្រមមិនបញ្ជូនអ្នកទៅមន្ត្រី ហើយមន្រ្តីមិនយកអ្នកទៅដាក់គុកទេ។
|
||
\v 59 ខ្ញុំសុំប្រាប់អ្នកថា អ្នកនឹងមិនរួចខ្លួនទេ ដរាបណាអ្នកមិនបានបង់ប្រាក់ពិន័យគ្រប់ចំនួន សូម្បីតែខ្វះមួយសេនក៏មិនបានផង»។
|
||
\s5
|
||
\c 13
|
||
\cl ជំពូក ១៣
|
||
\p
|
||
\v 1 ពេលនោះ មានអ្នកខ្លះទូលព្រះយេស៊ូ អំពីអ្នកស្រុកកាលីឡេ ដែលលោកពីឡាតបានសម្លាប់ នៅពេលគេកំពុងតែថ្វាយយញ្ញបូជា។
|
||
\v 2 ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយតបទៅគេវិញថា៖ «តើអ្នករាល់គ្នាគិតថា អ្នកស្រុកកាលីឡេទាំងនោះមានបាប ជាងអ្នកស្រុកកាលីឡេឯទៀតៗ ព្រោះពួកគេបានតាមរបៀបនេះ?
|
||
\v 3 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ទេ មិនមែនទេ តែបើអ្នករាល់គ្នាមិនប្រែចិត្តទេ នោះអ្នកទាំងអស់គ្នានឹងត្រូវវិនាសដូចគេមិនខាន។
|
||
\s5
|
||
\v 4 ឬមនុស្សដប់ប្រាំបីនាក់ដែលបានស្លាប់ ដោយប៉មស៊ីឡោមរលំសង្កត់លើ តើអ្នករាល់គ្នាគិតថា អ្នកទាំងនោះមានមានបាបជាង អ្នកក្រុងយេរូសាឡិមឯទៀតៗឬ?
|
||
\v 5 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ទេ មិនមែនទេ។ តែបើអ្នករាល់គ្នាមិនប្រែចិត្តទេ នោះអ្នករាល់គ្នានឹងត្រូវវិនាសដូចគេដែរ»។
|
||
\s5
|
||
\p
|
||
\v 6 ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នានេះទៅគេថា៖ «បុរសម្នាក់មានដើមឧទុម្ពរមួយដើមដុះក្នុងចម្ការគាត់ ហើយម្ចាស់ចម្ការដើរមករកបេះផ្លែ តែរកពុំឃើញមានផ្លែសោះ។
|
||
\v 7 ម្ចាស់ក៏ប្រាប់អ្នកថែចម្ការថា៖ «មើល៍ ខ្ញុំមករកបេះផ្លែឧទុម្ពរនេះបីឆ្នាំហើយ តែពុំឃើញមានផ្លែសោះ។ ចូរកាប់វាចោលទៅ។ ហេតុអ្វីបានជាទុកនាំតែខាតដីទេ?»។
|
||
\s5
|
||
\p
|
||
\v 8 អ្នកថែចម្ការឆ្លើយតបថា៖ «សូមលោកទុកវាមួយឆ្នាំទៀតសិនចុះ ចាំខ្ញុំជីកកំពែងជុំវិញគល់វា និងដាក់ជី។
|
||
\v 9 បើឆ្នាំក្រោយនឹងមានផ្លែ តែបើមិនផ្លែទេ សឹមកាប់វាចោលទៅ មិនទាន់ហួសពេលទេ!»។
|
||
\s5
|
||
\p
|
||
\v 10 កំឡុងពេលថ្ងៃសប្ប័ទ ព្រះយេស៊ូកំពុងតែបង្រៀនគេក្នុងសាលាប្រជុំ។
|
||
\v 11 មើល មានស្ត្រីម្នាក់ដែលត្រូវវិញ្ញាណអាក្រក់ធ្វើឲ្យនាងចុះខ្សោយ អស់រយៈពេលដប់ប្រាំបីឆ្នាំមកហើយ ហើយខ្នងរបស់នាងកោង ពុំអាចងើបត្រង់បានឡើយ។
|
||
\s5
|
||
\v 12 ពេលព្រះយេស៊ូទតឃើញស្ត្រីនោះ ព្រះអង្គហៅនាងមក ហើយមានព្រះបន្ទូលថា៖ «នាងអើយ! នាងមានសេរីភាពហើយ»។
|
||
\v 13 ព្រះអង្គដាក់ព្រះហស្ដលើនាង ភ្លាមនោះ នាងក៏ឈរត្រង់វិញ ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។
|
||
\p
|
||
\v 14 ប៉ុន្តែ អ្នកទទួលខុសត្រូវលើសាលាប្រជុំទាស់ចិត្តណាស់ ព្រោះព្រះយេស៊ូប្រោសអ្នកជំងឺនៅថ្ងៃសប្ប័ទ។ ដូច្នេះ អ្នកទទួលខុសត្រូវនោះក៏និយាយទៅកាន់បណ្ដាជនថា៖ «យើងមានសិទ្ធិធ្វើការបានប្រាំមួយថ្ងៃ។ ចូរអ្នករាល់គ្នារកពេលព្យាបាលខ្លួនក្នុងថ្ងៃទាំងនោះចុះ តែកុំមកថ្ងៃសប្ប័ទឡើយ»។
|
||
\s5
|
||
\p
|
||
\v 15 ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់គាត់ថា៖ «មនុស្សមានពុតអើយ! តើអ្នករាល់គ្នាមិនស្រាយគោ ឬលា ចេញពីក្រោលនិងដឹកទៅផឹកទឹកនៅថ្ងៃសប្ប័ទទេឬអី?។
|
||
\v 16 ដូច្នេះ ស្រ្តីនេះជាពូជពង្សរបស់លោកអប្រាហាំ ដែលសាតាំងបានចងនាងអស់រយៈពេលដប់ប្រាំបីឆ្នាំមកហើយ តើមិនគួរឲ្យខ្ញុំស្រាយចំណងនាងនៅថ្ងៃសប្ប័ទទេឬអី?»។
|
||
\s5
|
||
\v 17 កាលព្រះអង្គមានព្រះបន្ទូលការណ៍ទាំងនេះរួចហើយ ពួកអ្នកប្រឆាំងនឹងព្រះអង្គទាំងអស់ត្រូវអាម៉ាស ប៉ុន្តែ បណ្ដាជនទាំងអស់វិញកំពុងតែមានអំណរការអស្ចារ្យប្រកបដោយសិរីរុងរឿង ដែលព្រះអង្គបានធ្វើ។
|
||
\s5
|
||
\p
|
||
\v 18 រួចមកព្រះយេស៊ូមានព្រះបន្ទូលថា៖ «តើព្រះរាជ្យព្រះជាម្ចាស់ប្រៀបបានទៅនឹងអ្វីខ្លះ? តើខ្ញុំអាចប្រៀបប្រដូចព្រះរាជ្យព្រះជាម្ចាស់ទៅនឹងអ្វី?។
|
||
\v 19 ព្រះរាជ្យព្រះជាម្ចាស់ប្រៀបបីដូចជាគ្រាប់ពូជល្អិតម៉្យាង ដែលបុរសម្នាក់យកទៅដាំក្នុងសួនរបស់ខ្លួន ហើយគ្រាប់នោះក៏ដុះធំឡើងទៅជាដើមឈើមួយ ហើយមានបក្សាបក្សីមកធ្វើសំបុកតាមមែករបស់វា»។
|
||
\s5
|
||
\p
|
||
\v 20 ព្រះយេស៊ូមានព្រះបន្ទូលម្តងទៀតថា៖ «តើខ្ញុំអាចប្រៀបប្រដូចព្រះរាជ្យព្រះជាម្ចាស់ទៅនឹងអ្វី?។
|
||
\v 21 ព្រះរាជ្យព្រះជាម្ចាស់ប្រៀបបីដូចជាមេម្សៅ ដែលស្ត្រីម្នាក់យកទៅលាយជាមួយនឹងម្សៅបីតៅ រហូតទាល់តែម្សៅនោះដោរឡើង»។
|
||
\s5
|
||
\p
|
||
\v 22 នៅតាមផ្លូវឆ្ពោះទៅក្រុងយេរូសាឡិម ព្រះយេស៊ូយាងកាត់តាមក្រុង និងតាមភូមិនានា ព្រមទាំងបង្រៀនអ្នកស្រុកនោះផងដែរ។
|
||
\v 23 មានបុរសម្នាក់ទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! មានមនុស្សតិចតួចនៅឡើយ ដែលព្រះជាម្ចាស់សង្គ្រោះ»។ ព្រះអង្គមានព្រះបន្ទូលតបថា៖
|
||
\v 24 «ចូរខំប្រឹងចូលតាមទ្វារចង្អៀត។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រោះមានមនុស្សជាច្រើនចង់ចូលដែរ ក៏ប៉ុន្តែ គេមិនអាចចូលបានឡើយ។
|
||
\s5
|
||
\v 25 កាលណាម្ចាស់ផ្ទះក្រោកទៅបិទទ្វារជិតហើយ នោះរួចអ្នករាល់គ្នានឹងឈរនៅខាងក្រៅ គោះទ្វារផ្ទះទាំងអង្វរថា «ឱព្រះអម្ចាស់អើយ! សូមបើកទ្វារឲ្យយើងខ្ញុំបានចូលផង»។ ម្ចាស់ផ្ទះនឹងតបមកអ្នករាល់គ្នាថា៖ «យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ»។
|
||
\p
|
||
\v 26 អ្នកនោះមុខជានិយាយថា៖ «យើងខ្ញុំធ្លាប់បរិភោគនៅចំពោះមុខព្រះអង្គ ហើយព្រះអង្គក៏ធ្លាប់បង្រៀននៅតាមផ្លូវដែរ»។
|
||
\p
|
||
\v 27 ប៉ុន្តែលោកនឹងប្រាប់អ្នករាល់គ្នាវិញថា៖ «យើងមិនដឹងថា អ្នករាល់មកពីណាទេ។ ចូរថយចេញពីមុខយើងទៅ ពួកមនុស្សប្រព្រឹត្តអំពើទុច្ចរិតអើយ!»
|
||
\s5
|
||
\v 28 នឹងមានពេលអ្នករាល់គ្នាត្រូវយំសោក និងខឹងសង្កៀតធ្មេញ កាលអ្នករាល់គ្នាឃើញលោកអប្រាហាំ លោកអ៊ីសាក លោកយ៉ាកុប និងព្យាការីទាំងឡាយ ស្ថិតនៅក្នុងព្រះរាជ្យព្រះជាម្ចាស់ ប៉ុន្តែ គេបោះអ្នករាល់គ្នាទៅខាងក្រៅវិញ ។
|
||
\v 29 មានមនុស្សមកពីទិសខាងកើត ខាងលិច ខាងជើង និងខាងត្បូង អង្គុយរួមតុក្នុងព្រះរាជ្យព្រះជាម្ចាស់។
|
||
\v 30 ចូរដឹងថា អ្នកណាដែលមិនសូវសំខាន់នឹងត្រឡប់ទៅជានៅខាងមុខគេ ហើយអ្នកដែលសំខាន់ជាងគេនឹងត្រឡប់ទៅនៅក្រោយគេវិញ»។
|
||
\s5
|
||
\p
|
||
\v 31 បន្តិចក្រោយមក មានពួកខាងគណៈផារីស៊ីខ្លះមកទូលព្រះអង្គថា៖ «សូមលោកចាកចេញពីទីនេះទៅ ព្រោះស្ដេចហេរ៉ូដចង់សម្លាប់លោក!»។
|
||
\p
|
||
\v 32 ព្រះយេស៊ូមានព្រះបន្ទូលតបវិញថា៖ «ចូរអ្នករាល់គ្នាទៅប្រាប់ស្តេចកំហូចនោះវិញថា៖ «មើល៍! យើងបណ្ដេញអារក្ស ខ្ញុំមើលអ្នកជំងឺឲ្យជា នៅថ្ងៃនេះ និងថ្ងៃស្អែក ហើយដល់ថ្ងៃខានស្អែក ខ្ញុំនឹងសម្រេចគោលដៅខ្ញុំ។
|
||
\v 33 ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ យើងត្រូវបន្តដំណើរទៅមុខថ្ងៃនេះ ថ្ងៃស្អែក និងថ្ងៃបន្តបន្ទាប់ទៀត ដ្បិត មិនគួរសម្លាប់ព្យាការីខាងក្រៅក្រុងយេរូសាឡិមឡើយ។
|
||
\s5
|
||
\v 34 អ្នកក្រុងយេរូសាឡិម អ្នកក្រុងយេរូសាឡិមអើយ អ្នករាល់គ្នាបានសម្លាប់ពួកព្យាការី ហើយយកដុំថ្មគប់សម្លាប់អស់អ្នកដែលព្រះជាម្ចាស់បានចាត់បញ្ជូនឲ្យមករកអ្នករាល់គ្នា។ យើងចង់ប្រមូលផ្តុំអ្នករាល់គ្នា ដូចមេមាន់ក្រុងកូនវានៅក្រោមស្លាប តែអ្នករាល់គ្នាពុំព្រមសោះ។
|
||
\v 35 មើល៍! ផ្ទះរបស់អ្នករាល់គ្នានឹងត្រូវគេបោះបង់ចោល។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ រហូតដល់ពេលអ្នករាល់គ្នាពោលថា៖ «មានពរហើយ អ្នកណាដែលមកក្នុងនាមព្រះអម្ចាស់!»
|
||
\s5
|
||
\c 14
|
||
\cl ជំពូក ១៤
|
||
\p
|
||
\v 1 នៅថ្ងៃសប្ប័ទមួយ ព្រះអង្គយាងទៅផ្ទះរបស់អ្នកដឹកនាំខាងគណៈផារីស៊ីម្នាក់ ដើម្បីសោយព្រះស្ងោយ ហើយអ្នកនៅផ្ទះនោះតាមឃ្លាំមើលព្រះអង្គយ៉ាងដិតដល់។
|
||
\v 2 មើល នៅមុខព្រះអង្គ មានបុរសម្នាក់កើតទាច។
|
||
\v 3 ព្រះយេស៊ូមានព្រះបន្ទូលសួរទៅពួកបណ្ឌិតខាងវិន័យ និងពួកខាងគណៈផារីស៊ីថា៖ «តើការមើលអ្នកជំងឺឲ្យបានជានៅថ្ងៃសប្ប័ទត្រូវតាមក្រឹត្យវិន័យឬទេ?»
|
||
\s5
|
||
\v 4 ប៉ុន្តែ ពួកគេនៅស្ងៀមទាំងអស់គ្នា។ ដូច្នេះ ព្រះយេស៊ូហៅអ្នកជំងឺមក ហើយប្រោសគាត់ឲ្យជា រួចប្រាប់គាត់ឲ្យត្រឡប់ទៅវិញ។
|
||
\v 5 ព្រះអង្គមានព្រះបន្ទូលថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើមានកូនប្រុសម្នាក់ ឬគោធ្លាក់អណ្ដូងនៅថ្ងៃសប្ប័ទ តើអ្នកនឹងស្រង់គេឡើងភ្លាមទេ?
|
||
\v 6 ពួកគេមិនអាចឆ្លើយតបនឹងព្រះអង្គចំពោះសំណួរខាងលើ។
|
||
\s5
|
||
\p
|
||
\v 7 ពេលព្រះយេស៊ូសង្កេតឃើញភ្ញៀវ ដែលគេអញ្ជើញមកជ្រើសរើសកៅអីកិត្តិយស នោះព្រះអង្គក៏មានព្រះបន្ទូលជាប្រស្នាទៅគេថា៖
|
||
\v 8 «បើមានគេអញ្ជើញអ្នកទៅជប់លៀងក្នុងពិធីមង្គលការណាមួយ សុំកុំទៅអង្គុយនៅកន្លែងកិត្តិយស ក្រែងលោគេបានអញ្ជើញកិត្តិយសម្នាក់ទៀតមានឋានៈខ្ពស់ជាងអ្នក។
|
||
\v 9 ប្រសិនបើ ម្ចាស់កម្មវិធីអញ្ជើញអ្នកទាំងពីរមកដល់ គាត់មុខជានិយាយថា «ចូរទុកកន្លែងកិត្តិយសនេះ ជូនអ្នកផ្សេង» ពេលនោះ អ្នកនឹងត្រូវអាម៉ាស់មុខ ហើយទៅអង្គុយកន្លែងអន់ជាងគេវិញ។
|
||
\s5
|
||
\v 10 ផ្ទុយទៅវិញ ពេលមានគេអញ្ជើញអ្នក ចូរទៅអង្គុយកន្លែងអន់ជាងគេសិនចុះ លុះដល់ម្ចាស់កម្មវិធីមកដល់ នោះគាត់និយាយមកកាន់អ្នកថា៖ «សម្លាញ់អើយ! សូមអ្នកមកអង្គុយនៅកន្លែងនេះ»។ ពេលនោះអ្នកនឹងមានកិត្តិយស នៅចំពោះមុខភ្ញៀវទាំងអស់ ដែលអង្គុយរួមតុជាមួយអ្នកជាមិនខាន។
|
||
\v 11 ដ្បិត អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ ចំណែកឯអ្នកដែលបន្ទាបខ្លួនវិញ គេនឹងលើកតម្កើងអ្នកនោះវិញ»។
|
||
\s5
|
||
\p
|
||
\v 12 ព្រះយេស៊ូក៏មានព្រះបន្ទូលទៅកាន់អ្នកដែលបានយាងព្រះអង្គថា៖ «កាលណាអ្នកអញ្ជើញភ្ញៀវមកចូលរួមពិធីជប់លៀង កុំអញ្ជើញមិត្តសំឡាញ់ បងប្អូន សាច់ញាតិ ឬអ្នកជិតខាងដែលមានសម្បត្តិ អ្នកទាំងនោះអញ្ជើញអ្នកវិញជាការតបស្នង រួចគេនឹងតបស្នងអ្នកវិញ។
|
||
\s5
|
||
\v 13 ប៉ុន្តែ ពេលណាអ្នករៀបចំពិធីជប់លៀង ត្រូវហៅមនុស្សក្រីក្រ មនុស្សពិការ មនុស្សខ្វិន និងមនុស្សខ្វាក់
|
||
\v 14 នោះអ្នកនឹងមានពរមិនខាន ព្រោះអ្នកទាំងនោះពុំមានលទ្ធភាពតបស្នងអ្នកវិញបានឡើយ។ ដ្បិតព្រះជាម្ចាស់វិញទេ ដែលនឹងតបស្នងជូនអ្នក នៅថ្ងៃដែលមនុស្សសុចរិតរស់ឡើងវិញ»។
|
||
\s5
|
||
\p
|
||
\v 15 ក្រោយពេលបុរសម្នាក់ដែលអង្គុយរួមតុជាមួយព្រះយេស៊ូ បានឮព្រះបន្ទូលទាំងនេះហើយ គាត់ទូលព្រះអង្គថា៖ «មានពរហើយ អ្នកណាដែលបានចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់!»។
|
||
\p
|
||
\v 16 ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «មានបុរសម្នាក់រៀបពិធីជប់លៀងមួយយ៉ាងធំ ហើយលោកបានអញ្ជើញភ្ញៀវជាច្រើននាក់មកចូលរួម។
|
||
\v 17 ពេលអាហាររៀបចំរួចរាល់តាមម៉ោងកំណត់លោកចាត់អ្នកបម្រើឲ្យទៅប្រាប់ភ្ញៀវថា៖ «សូមអញ្ជើញមក! ព្រោះម្ហូបអាហារបានរៀបចំស្រេចហើយ»។
|
||
\s5
|
||
\p
|
||
\v 18 ភ្ញៀវទាំងនោះនាំគ្នាដោះសាបន្តបន្ទាប់គ្នា។ ម្នាក់និយាយទៅកាន់អ្នកបម្រើថា៖ «ខ្ញុំទើបតែបានទិញដីចម្ការមួយកន្លែង ហើយខ្ញុំត្រូវតែទៅមើលឥឡូវនេះ។ សូមមេត្តាអភ័យទោសឲ្យខ្ញុំផង»។
|
||
\p
|
||
\v 19 ម្នាក់ទៀតក៏និយាយថា៖ «ខ្ញុំទើបនឹងទិញគោប្រាំនឹម ខ្ញុំត្រូវតែយកវាទៅទឹមសាកល្បង។ សូមលោកមេត្តាអភ័យទោសឲ្យខ្ញុំផង»។
|
||
\p
|
||
\v 20 បន្ទាប់មកម្នាក់ទៀតពោលថា៖ «ខ្ញុំទើបនឹងរៀបការប្រពន្ធ ដូច្នេះខ្ញុំពុំអាចទៅចោលនាងបានទេ។
|
||
\s5
|
||
\p
|
||
\v 21 អ្នកបម្រើចូលមកជម្រាបប្រាប់ចៅហ្វាយនូវរឿងរ៉ាវទាំងអស់នេះ។ ម្ចាស់ផ្ទះក៏ខឹង ហើយប្រាប់ទៅបម្រើថា៖ «ចូរប្រញាប់ប្រញាល់ចេញទៅតាមផ្លូវ និងតាមទីផ្សារក្នុងទីក្រុង ដើម្បីនាំមនុស្សក្រីក្រ មនុស្សពិការ មនុស្សខ្វិន និងមនុស្សខ្វាក់»។
|
||
\p
|
||
\v 22 អ្នកបម្រើនិយាយថា៖ «លោកម្ចាស់! អ្វីដែលលោកម្ចាស់បានបង្គាប់ដល់ខ្ញុំ ខ្ញុំធ្វើបានសម្រេចរួចហើយ ហើយនៅមានកន្លែងអង្គុយនៅសល់ទៀត»។
|
||
\s5
|
||
\p
|
||
\v 23 ម្ចាស់ផ្ទះប្រាប់ទៅអ្នកបម្រើថា៖ «ចូរទៅតាមផ្លូវជាតិ ស្រុកស្រែ តាមកៀនរបង ហើយបង្ខំមនុស្សចូលមកពេញផ្ទះខ្ញុំ។
|
||
\v 24 ដ្បិត ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមអស់អ្នកដែលខ្ញុំបានអញ្ជើញកាលពីមុននោះ ពុំបានបរិភោគអាហារឡើយ»។
|
||
\s5
|
||
\p
|
||
\v 25 ឥឡូវនេះ មានមហាជនជាច្រើនកុះករបានធ្វើដំណើរជាមួយព្រះអង្គ។ ព្រះអង្គបែរព្រះភក្ត្រទៅរកគេ ហើយមានព្រះបន្ទូលថា៖
|
||
\v 26 «បើអ្នកណាចង់មកតាមខ្ញុំ តែមិនស្រឡាញ់ខ្ញុំខ្លាំងជាងឪពុកម្ដាយ ប្រពន្ធ កូន បងប្អូនប្រុសស្រី និងជីវិតខ្លួនទេ អ្នកនោះពុំអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។
|
||
\v 27 អ្នកណាមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំទេ អ្នកនោះក៏ពុំអាចធ្វើជាសិស្សរបស់ខ្ញុំបានដែរ។
|
||
\s5
|
||
\v 28 ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើនរណាម្នាក់ចង់សង់ផ្ទះថ្មធំមួយ អ្នកនោះត្រូវអង្គុយគិតគូរមើលថ្លៃសង់ជាមុនសិន ដើម្បីដឹងថា តើខ្លួនមានប្រាក់ល្មមនឹងបង្ហើយសំណង់ ឬយ៉ាងណា?
|
||
\v 29 បើមិនដូច្នេះទេ កាលណាចាក់គ្រឹះហើយ តែមិនអាចបង្ហើយបាន មនុស្សម្នាឃើញ មុខជាសើចចំអកអោយមិនខាន
|
||
\v 30 ដោយពោលថា៖ «មើលបុរសនេះសង់ផ្ទះ តែមិនអាចបង្ហើយបានទេ»។
|
||
\s5
|
||
\v 31 ម្យ៉ាងទៀត ប្រសិនបើមានស្ដេចមួយអង្គ រៀបនឹងចេញទៅធ្វើសឹកសង្គ្រាម តទល់នឹងស្ដេចមួយអង្គទៀត តើព្រះអង្គមិនគង់គិតគូរជាមុនសិនថា បើទ្រង់មានទ័ពមួយម៉ឺននាក់ អាចតទល់នឹងបច្ចាមិត្តដែលមានគ្នាពីរម៉ឺននាក់បានឬយ៉ាងណា?
|
||
\v 32 បើឃើញថាមិនអាចតទល់បានទេ នោះទ្រង់នឹងគណៈប្រតិភូទៅសុំចរចារកសន្តិភាព ពេលដែលស្ដេចមួយអង្គទៀតនៅឆ្ងាយនៅឡើយ។
|
||
\v 33 ដូច្នេះ ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាមិនលះបង់អ្វីៗទាំងអស់ ដែលខ្លួនមានទេ អ្នកនោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ»។
|
||
\s5
|
||
\v 34 «អំបិលជារបស់មានប្រយោជន៍មួយ ប៉ុន្តែ បើអំបិលបាត់ជាតិប្រៃហើយ តើត្រូវធ្វើម្ដេចឲ្យវាមានជាតិប្រៃឡើងវិញ?
|
||
\v 35 វាគ្មានសារប្រយោជន៍អ្វីទៀតទេ ទោះបីយកទៅលាយដី ឬលាយជីក៏មិនកើតដែរ។ មានតែយកវាទៅចាក់ចោលប៉ុណ្ណោះ។ អស់អ្នកដែលឮពាក្យនេះ សូមស្តាប់ដោយពិចារណាចុះ»។
|
||
\s5
|
||
\c 15
|
||
\cl ជំពូក ១៥
|
||
\p
|
||
\v 1 ឥឡូវនេះ មានអ្នកទារពន្ធ និងមនុស្សបាបទាំងអស់ ចូលមកជិតព្រះយេស៊ូ ដើម្បីស្ដាប់ព្រះបន្ទូលព្រះអង្គ។
|
||
\v 2 ទាំងពួកខាងគណៈផារីស៊ី និងពួកអាចារ្យរអ៊ូរទាំដាក់គ្នាថា៖ «អ្នកនេះរាក់ទាក់មនុស្សមានបាប ថែមទាំងទាំងបរិភោគជាមួយគេទៀត»។
|
||
\s5
|
||
\p
|
||
\v 3 ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នានេះទៅពួកគេថា៖
|
||
\v 4 «ក្នុងចំណោមអ្នករាល់គ្នា បើមានម្នាក់មានចៀមមួយរយក្បាល ហើយបាត់ចៀមមួយ តើគាត់មិនទុកចៀមកៅសិបប្រាំបួនចោលនៅទីវាល ហើយទៅតាមរកចៀមដែលបាត់នោះ រហូតទាល់តែបានឃើញវិញទេឬអី?
|
||
\v 5 បន្ទាប់ពីរកឃើញហើយ គាត់លើកចៀមដាក់លើស្មា និងត្រេកអរសប្បាយ។
|
||
\s5
|
||
\v 6 ពេលគាត់ត្រឡប់មកផ្ទះវិញ គាត់ក៏ហៅមិត្តភក្ដិ និងអ្នកជិតខាងមកប្រាប់ថា៖ «សូមជួយអរសប្បាយជាមួយខ្ញុំផង ដ្បិត ខ្ញុំបានរកឃើញចៀមដែលបាត់នោះហើយ»។
|
||
\v 7 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់នៅស្ថានបរមសុខនឹងអរសប្បាយ សូម្បីតែមានមនុស្សបាបម្នាក់ប្រែចិត្ត ខ្លាំងជាងព្រះអង្គអរសប្បាយនឹងមនុស្សសុចរិតកៅសិបប្រាំបួននាក់ ដែលមិនត្រូវការប្រែចិត្ត។
|
||
\s5
|
||
\p
|
||
\v 8 ឬមានស្ត្រីម្នាក់មានប្រាក់ដប់ដួង ប្រសិនបើ បាត់តែមួយដួង តើគាត់នឹងអុជចង្កៀង បោសផ្ទះ និងស្វែងរកប្រាក់នោះគ្រប់ទីកន្លែងដោយយកចិត្តទុកដាក់ ទាល់តែបានឃើញវិញ។
|
||
\v 9 ពេលរកឃើញហើយ គាត់ក៏ហៅមិត្តភក្ដិ និងអ្នកជិតខាងមកប្រាប់ថា៖ «សូមជួយអរសប្បាយជាមួយខ្ញុំផង! ដ្បិត ខ្ញុំបានរកឃើញប្រាក់ដួងដែលបាត់នោះហើយ»។
|
||
\v 10 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ទេវតារបស់ព្រះជាម្ចាស់នឹងអរសប្បាយជាខ្លាំង ដោយមានមនុស្សបាបតែម្នាក់ប្រែចិត្ត»។
|
||
\s5
|
||
\p
|
||
\v 11 បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «មានបុរសម្នាក់មានកូនប្រុសពីរនាក់
|
||
\v 12 ហើយកូនពៅនិយាយទៅកាន់ឪពុកថា៖ «លោកឪពុក! សូមចែកចំណែកកេរមរតកឲ្យកូនមក»។ ដូច្នេះ ឪពុកក៏ចែកមរតកឲ្យកូន។
|
||
\s5
|
||
\v 13 ប៉ុន្មានថ្ងៃក្រោយមក កូនពៅប្រមូលទ្រព្យសម្បត្តិដែលខ្លួនមានទាំងអស់ រួចក៏ចាកចេញទៅស្រុកឆ្ងាយ ហើយកូនពៅបានចាយបង្ហិនទ្រព្យសម្បត្តិរបស់ខ្លួនអស់ទៅ។
|
||
\v 14 ពេលកូនពៅចាយវាយទ្រព្យសម្បត្តិអស់ហើយ ស្រាប់តែមានកើតទុរ្ភិក្សយ៉ាងខ្លាំងពាសពេញស្រុកនោះ ហើយកូនពៅនោះចាប់ផ្ដើមខ្វះខាត។
|
||
\s5
|
||
\v 15 គាត់ក៏ទៅស៊ីឈ្នួលឲ្យអ្នកស្រុកម្នាក់ ដែលគេប្រើគាត់ឲ្យមើលថែជ្រូកតាមវាលស្រែចម្ការ។
|
||
\v 16 គាត់ចង់បរិភោគបាយជ្រូកនោះណាស់ តែគ្មានអ្នកណាឲ្យគាត់បរិភោគឡើយ។
|
||
\s5
|
||
\v 17 តែពេលកូនពៅភ្ញាក់ខ្លួន ហើយគិតក្នុងចិត្តថា៖ «អ្នកបម្រើរបស់ឪពុកអញទាំងអស់សុទ្ធតែមានម្ហូបអាហារបរិភោគគ្រប់គ្រាន់ ចំណែកអញនៅទីនេះវិញ អញសឹងតែដាច់ពោះស្លាប់ទៅហើយ!
|
||
\v 18 អញត្រូវតែវិលត្រឡប់ទៅរកឪពុកអញវិញ និងប្រាប់គាត់ថា៖ «លោកឪពុក! កូនបានប្រព្រឹត្តអំពើបាបខុសនឹងព្រះជាម្ចាស់ ហើយខុសនឹងលោកឪពុកផងដែរ។
|
||
\v 19 លោកឪពុកមិនគួរហៅខ្ញុំនេះជាកូនទៀតទេ សូមលោកឪពុករាប់ខ្ញុំជាអ្នកបម្រើបានហើយ»។
|
||
\s5
|
||
\v 20 ដូច្នេះ កូនពៅក៏វិលត្រឡប់ទៅរកឪពុកវិញ។ ខណៈពេលឪពុកឃើញកូនប្រុសពីចម្ងាយ គាត់មានចិត្តក្តួលអាណិត រួចក៏រត់ទៅទទួលកូន ហើយឱបថើបទៀតផង។
|
||
\v 21 កូនពៅនិយាយទៅកាន់ឪពុកថា៖ «លោកឪពុក! កូនបានប្រព្រឹត្តអំពើបាបខុសនឹងព្រះជាម្ចាស់ ហើយខុសនឹងលោកឪពុកដែរ។ លោកឪពុកមិនគួរហៅខ្ញុំនេះជាកូនទៀតទេ»។
|
||
\s5
|
||
\p
|
||
\v 22 ឪពុកប្រាប់ពួកអ្នកបម្រើថា៖ «ចូរប្រញាប់យកសម្លៀកបំពាក់ល្អៗបំផុត និងពាក់ឲ្យកូនខ្ញុំ ហើយយកចិញ្ចៀន និងស្បែកជើងមកពាក់ឲ្យផង។
|
||
\v 23 បន្ទាប់មកយកកូនគោបំប៉នទុក មកកាប់ជប់លៀង។ ចូរយើងជប់លៀងឲ្យសប្បាយ!
|
||
\v 24 ដ្បិត កូនខ្ញុំនេះបានស្លាប់ទៅហើយ តែឥឡូវនេះរស់ឡើងវិញ។ កូនបានវង្វេងបាត់ តែឥឡូវនេះ រកឃើញវិញហើយ»។ គេនាំគ្នាជប់លៀងយ៉ាងសប្បាយ។
|
||
\s5
|
||
\p
|
||
\v 25 ចំណែកកូនច្បងវិញនៅចម្ការ។ កាលគាត់ត្រឡប់មកជិតដល់ផ្ទះវិញ គាត់ឮស្នូរតន្ត្រី និងរបាំ។
|
||
\v 26 គាត់ក៏ហៅអ្នកបម្រើម្នាក់មកសួរថាតើ មានរឿងអ្វីកើតឡើង។
|
||
\v 27 អ្នកបម្រើឆ្លើយប្រាប់គាត់ថា៖ «ប្អូនលោកត្រឡប់មកវិញ ហើយឪពុករបស់លោកឲ្យគេកាប់កូនគោបំប៉ន ព្រោះប្អូនរបស់លោកបានត្រឡប់មកវិញដោយសុវត្ថិភាព»។
|
||
\s5
|
||
\p
|
||
\v 28 កូនច្បងខឹងណាស់ និងមិនចូលផ្ទះទេ ដូច្នេះ ឪពុកក៏ចេញមកអង្វរកូនឲ្យចូលផ្ទះ។
|
||
\v 29 ប៉ុន្តែ កូនច្បងឆ្លើយតបទៅឪពុកវិញថា «មើល៍! ខ្ញុំបានបម្រើលោកដូចជាទាសករច្រើនឆ្នាំមកនេះ ហើយខ្ញុំមិនដែលធ្វើខុសនឹងបទបញ្ជារបស់លោកត្រង់ណាមួយឡើយ តែលោកវិញមិនដែលឲ្យកូនពពែមួយមកកូន ដើម្បីកាប់ជប់លៀងជាមួយមិត្តភក្ដិទាល់តែសោះ
|
||
\v 30 ចំណែកកូនលោកត្រឡប់មកវិញ វាបានបំផ្លាញទ្រព្យសម្បត្តិលោកទាំងអស់ជាមួយស្រីញី លោកនៅតែកាប់កូនគោបំប៉នជប់លៀងទទួលវាទៀត»។
|
||
\s5
|
||
\p
|
||
\v 31 ឪពុកនិយាយទៅកូនថា៖ «កូនអើយ! ឯងនៅជាមួយឪពុករហូត ហើយអ្វីៗទាំងអស់ដែលជារបស់ឪពុក ក៏ជារបស់កូនដែរ។
|
||
\v 32 គួរតែយើងសប្បាយរីករាយវិញ ដ្បិតប្អូនរបស់ឯងដែលបានស្លាប់នោះ ឥឡូវនេះ វារស់ឡើងវិញហើយ។ ពីមុនវាបានវង្វេងបាត់ តែឥឡូវនេះ យើងរកឃើញវិញហើយ»។
|
||
\s5
|
||
\c 16
|
||
\cl ជំពូក ១៦
|
||
\p
|
||
\v 1 ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ «មានសេដ្ឋីមួយរូប បានប្រគល់មុខងារឲ្យអ្នកបម្រើម្នាក់មើលខុសត្រូវលើទ្រព្យសម្បត្តិរបស់លោក ហើយមានគេរាយការណ៍ប្រាប់លោកថា អ្នកមើលការខុសត្រូវនោះបានចាយវាយទ្រព្យសម្បត្តិរបស់លោកខ្ជះខ្ជាយ។
|
||
\v 2 ដូច្នេះ សេដ្ឋីក៏ហៅអ្នកមើលការខុសត្រូវមកប្រាប់ថា៖ «តើអ្វីដែលខ្ញុំបានឮពីអ្នកពិតមែនទេ? ចូរយកបញ្ជីការទទួលខុសត្រូវរបស់អ្នកចេញមកដ្បិតខ្ញុំលែងឲ្យអ្នកមើលការខុសត្រូវលើសម្បត្តិខ្ញុំទៅទៀតហើយ»។
|
||
\s5
|
||
\p
|
||
\v 3 អ្នកមើលការខុសត្រូវនោះគិតក្នុងចិត្តថា៖ «តើអញគិតទៅធ្វើការអ្វីវិញ បើចៅហ្វាយដកការទទួលខុសត្រូវចេញពីអញ? អញគ្មានកម្លាំងនឹងកាប់គាស់ដីទេ ហើយអញខ្មាសមិនហ៊ានដើរសុំទានគេ។
|
||
\v 4 ខ្ញុំនឹកឃើញ គួរធ្វើអ្វីហើយ ដូច្នេះនៅពេលអញឈប់កាន់ការងារ តែឲ្យអ្នកស្រុកនៅតែទទួលអញឲ្យស្នាក់នៅផ្ទះគេ ដដែល»។
|
||
\s5
|
||
\p
|
||
\v 5 រួចអ្នកមើលការខុសត្រូវក៏ហៅកូនបំណុលរបស់ចៅហ្វាយឲ្យចូលមកម្នាក់ម្ដងៗ គាត់សួរអ្នកទីមួយថា៖ «តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មាន?»
|
||
\v 6 កូនបំណុលនោះឆ្លើយថា៖ «ប្រេងអូលីវមួយរយធុង»។ គាត់ប្រាប់អ្នកនោះថា៖ «យកបញ្ជីរបស់អ្នកទៅ ចូរអង្គុយចុះរួចសរសេរឲ្យលឿនដាក់ថា ជំពាក់ហាសិបធុង»។
|
||
\p
|
||
\v 7 បន្ទាប់មក គាត់សួរម្នាក់ទៀតថា៖ «តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មានដែរ?» កូនបំណុលនោះឆ្លើយថា៖ «ស្រូវមួយរយថាំង»។ គាត់ប្រាប់ថា៖ «យកបញ្ជីរបស់អ្នកហើយសរសេរដាក់ថា ជំពាក់ប៉ែតសិបថាំងវិញ»។
|
||
\s5
|
||
\p
|
||
\v 8 ម្ចាស់ក៏សរសើរអ្នកមើលការខុសត្រូវទុច្ចរិតនេះណាស់ ព្រោះគាត់ប៉ិនប្រសប់បោកបញ្ឆោត។ ដ្បិត មនុស្សក្នុងលោកនេះតែងតែប៉ិនប្រសប់បោកបញ្ឆោតគ្នាឯង ជាងមនុស្សក្នុងពន្លឺទៅទៀត។
|
||
\v 9 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរបង្កើតមិត្តភក្តិ ដោយចេះប្រើប្រាស់ទ្រព្យសម្បត្តិលោកីយ៍នេះ ដូច្នេះ ពេលទ្រព្យនេះរលាយសូន្យទៅមិត្តភក្ដិទាំងនោះនឹងទទួលអ្នករាល់គ្នា នៅក្នុងដំណាក់ដ៏អស់កល្បជានិច្ចវិញ។
|
||
\s5
|
||
\p
|
||
\v 10 អ្នកណាស្មោះត្រង់ក្នុងកិច្ចការតូច អ្នកនោះក៏ស្មោះត្រង់ក្នុងកិច្ចការធំដែរ ហើយអ្នកទុច្ចរិតក្នុងកិច្ចការតូច អ្នកនោះក៏ទុច្ចរិតក្នុងកិច្ចការធំដែរ។
|
||
\v 11 ប្រសិនបើ អ្នករាល់គ្នាមិនស្មោះត្រង់ក្នុងរបៀបប្រើប្រាស់ទ្រព្យសម្បត្តិទុច្ចរិតនេះ តើអ្នកណាអាចប្រគល់ទ្រព្យសម្បត្តិពិតប្រាកដ មកអ្នករាល់គ្នាបានដែរ?
|
||
\v 12 ប្រសិនបើ អ្នករាល់គ្នាមិនស្មោះត្រង់ក្នុងការប្រើប្រាសទ្រព្យសម្បត្តិអ្នកដទៃផង តើអ្នកណានឹងប្រគល់ទ្រព្យសម្បត្តិមកឲ្យអ្នករាល់គ្នាមើលការខុសត្រូវ?
|
||
\s5
|
||
\p
|
||
\v 13 គ្មានអ្នកបម្រើណាអាចបម្រើចៅហ្វាយពីរបានទេ ព្រោះអ្នកនោះនឹងស្អប់មួយហើយស្រឡាញ់មួយ ឬស្មោះត្រង់មួយ និងមើលងាយមួយជាពុំខាន។ អ្នករាល់គ្នាពុំអាចបម្រើព្រះជាម្ចាស់ផង និងបម្រើទ្រព្យសម្បត្តិលោកីយ៍ផងបានឡើយ»។
|
||
\s5
|
||
\p
|
||
\v 14 ពេលណាពួកខាងគណៈផារីស៊ីដែលជាអ្នកស្រឡាញ់ប្រាក់ បានឮដូច្នោះ ពួកគេក៏ចំអកឲ្យព្រះអង្គ។
|
||
\v 15 ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាសម្តែងថាខ្លួនសុចរិតនៅចំពោះមុខមនុស្ស ប៉ុន្តែព្រះជាម្ចាស់ឈ្វេងយល់ជម្រៅចិត្តអ្នករាល់គ្នាវិញ។ អ្វីៗដែលមនុស្សលើកតម្កើង តែជាការគួរឲ្យស្អប់ខ្ពើមនៅចំពោះភក្រ្តព្រះជាម្ចាស់។
|
||
\s5
|
||
\v 16 គម្ពីរវិន័យ និងគម្ពីរព្យាការីនៅតែសុពលភាព រហូតដល់លោកយ៉ូហានបាទីស្ដមកដល់។ ចាប់តាំងពីពេលនោះមកមនុស្សបានឮដំណឹងល្អ ស្តីអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ ហើយគ្រប់គ្នាខំប្រឹងតាម។
|
||
\v 17 ប៉ុន្តែ ផ្ទៃមេឃផែនដីនឹងរលាយសូន្យទៅ តែក្រឹត្យវិន័យមិនរលាយឡើយ សូម្បីតែតួអក្សរមួយដ៏តូច ក៏មិនរលាយបាត់ផង។
|
||
\s5
|
||
\p
|
||
\v 18 បុរសណាដែលលែងភរិយា ហើយទៅរៀបការនឹងស្ត្រីម្នាក់ទៀត បុរសនោះបានប្រព្រឹត្តអំពើផិតក្បត់ ចំណែកឯបុរសណារៀបការនឹងស្ត្រីប្ដីលែង បុរសនោះក៏បានប្រព្រឹត្តអំពើផិតក្បត់ដែរ។
|
||
\s5
|
||
\p
|
||
\v 19 «មានបុរសម្នាក់មានទ្រព្យសម្បត្តិស្តុកស្តម្ភ គាត់ប្រើសម្លៀកបំពាក់ល្អៗ ធ្វើពីក្រណាត់ទេសឯក ហើយគាត់រស់នៅយ៉ាងសប្បាយ ជាមួយនឹងទ្រព្យសម្បត្តិមហាសាល។
|
||
\v 20 នៅទីនោះក៏មានអ្នកសុំទានម្នាក់ឈ្មោះឡាសារ ហើយគាត់តែងដេកនៅមាត់ទ្វាររបងផ្ទះអ្នកមាននោះ ខ្លួនគាត់កើតដំបៅពេញ
|
||
\v 21 គាត់រង់ចាំបរិភោគកំទេចម្ហូបអាហារជ្រុះពីតុអ្នកមាន។ សូម្បីតែសត្វឆ្កែក៏មកលិទ្ធដំបៅគាត់ទៀតផង។
|
||
\s5
|
||
\v 22 ក្រោយមក អ្នកសុំទានបានស្លាប់ទៅ ហើយពួកទេវតាក៏នាំយកគាត់ទៅដាក់ក្បែរលោកអប្រាហាំ។ បុរសអ្នកមានក៏ស្លាប់ទៅដែរ គេយកសពគាត់ទៅបញ្ចុះក្នុងផ្នូរ
|
||
\v 23 នៅស្ថានមនុស្សស្លាប់ គាត់ទទួលទារុណកម្មយ៉ាងខ្លាំង គាត់ងើបមុខលើមើលឃើញលោកអប្រាហាំពីចម្ងាយ ហើយឡាសារក៏នៅក្បែរលោកដែរ។
|
||
\s5
|
||
\v 24 ដូច្នេះ គាត់ស្រែកប្រាប់លោកអប្រាហាំថា៖ «លោកឪពុកអប្រាហាំអើយ! សូមមេត្តាខ្ញុំផង ហើយសូមលោកប្រាប់ឡាសារឲ្យយកកម្រាមដៃជ្រលក់ទឹក និងបន្តក់ផ្សើមអណ្ដាតខ្ញុំបន្តិច ព្រោះខ្ញុំនៅក្នុងភ្លើងនេះក្តៅណាស់។
|
||
\s5
|
||
\p
|
||
\v 25 លោកអប្រាហាំមានប្រសាសន៍ថា៖ «កូនអើយ! ចូរនឹកកាលកូនមានជីវិតនៅឡើយ កូនរស់នៅយ៉ាងសប្បាយ ហើយឡាសារវិញស្គាល់តែទុក្ខវេទនា។ ឥឡូវនេះ ឡាសារបានសុខសាន្តហើយ តែកូនវិញកូនត្រូវឈឺចុកចាប់។
|
||
\v 26 ក្រៅពីនេះ មានលំហមួយយ៉ាងធំខណ្ឌយើងពីគ្នា ដូច្នេះ ទោះបីអ្នកណាចង់ឆ្លងពីស្ថាននេះទៅរកអ្នករាល់គ្នា ក៏ឆ្លងមិនបានឡើយ ទោះបីមានអ្នកណាចង់ឆ្លងពីនោះមកររកយើង ក៏ឆ្លងមិនបានដែរ»។
|
||
\s5
|
||
\p
|
||
\v 27 អ្នកមាននោះអង្វរថា៖ «លោកឪពុកអប្រាហាំអើយ សូមលោកមេត្តាចាត់ឡាសារឲ្យទៅផ្ទះឪពុកខ្ញុំផង
|
||
\v 28 ខ្ញុំមានបងប្អូនប្រុសប្រាំនាក់ ដើម្បីឲ្យឡាសារទៅប្រាប់គេឲ្យដឹងខ្លួន ខ្លាចក្រែងលោកពួកគេត្រូវមកកន្លែងរងទុក្ខទារុណកម្មនេះ»។
|
||
\s5
|
||
\p
|
||
\v 29 ប៉ុន្តែ លោកអប្រាហាំឆ្លើយថា៖ «បងប្អូនរបស់កូនមានលោកម៉ូសេ និងពួកព្យាការីហើយ ចូរស្តាប់តាមពួកគេទៅ។
|
||
\p
|
||
\v 30 អ្នកមានតបទៅលោកអប្រាហាំថា៖ «ទេ! លោកឪពុកអប្រាហាំ តែបើមានអ្នកណាម្នាក់ ពីចំណោមមនុស្សស្លាប់ទៅប្រាប់គេ ទើបគេប្រែចិត្ត។
|
||
\p
|
||
\v 31 ប៉ុន្តែ លោកអប្រាហាំឆ្លើយតបវិញថា៖ «ប្រសិនបើ គេមិនធ្វើតាមពាក្យប្រៀនប្រដៅរបស់លោកម៉ូសេ និងព្យាការីទេ ទោះបីមានមនុស្សស្លាប់បានរស់ឡើងវិញ ទៅប្រាប់គេក៏ដោយ ក៏គេមិនព្រមជឿដែរ»។
|
||
\s5
|
||
\c 17
|
||
\cl ជំពូក ១៧
|
||
\p
|
||
\v 1 ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ «ប្រាកដណាស់មានមូលហេតុជាច្រើនជាក់លាក់ ដែលបណ្តាលឲ្យមនុស្សប្រព្រឹត្តអំពើបាប ប៉ុន្តែ វេទនាហើយ អស់អ្នកណានាំគេឲ្យប្រព្រឹត្តអំពើបាប!
|
||
\v 2 ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចងក រួចទម្លាក់ទៅក្នុងសមុទ្រ ប្រសើរជាងទុកឲ្យនាំមនុស្សតូចតាចណាម្នាក់ប្រព្រឹត្តអំពើបាប។
|
||
\s5
|
||
\v 3 ចូរប្រយ័ត្នខ្លួន ប្រសិនបើ បងប្អូនណាប្រព្រឹត្តអំពើបាប ចូរស្ដីប្រដៅគាត់ផង តែបើគាត់ប្រែចិត្តរួចហើយ ចូរអត់ទោសឲ្យគាត់ទៅ។
|
||
\v 4 ប្រសិនបើ គាត់ប្រព្រឹត្តអំពើបាបចំពោះអ្នក ប្រាំពីរដងក្នុងមួយថ្ងៃ ហើយបើគាត់ត្រឡប់មករកអ្នកទាំងប្រាំពីរដង ដោយពោលថា៖ «ខ្ញុំប្រែចិត្តហើយ» អ្នកត្រូវអត់ទោសឲ្យគាត់ទៅ!»។
|
||
\s5
|
||
\p
|
||
\v 5 ពួកសាវកទូលព្រះអម្ចាស់ថា៖ «សូមព្រះអង្គប្រទានជំនឿមកយើងខ្ញុំថែមទៀត»។
|
||
\p
|
||
\v 6 ព្រះអម្ចាស់មានព្រះបន្ទូលឆ្លើយថា៖ «ប្រសិនបើ អ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជមួយដ៏ល្អិត ហើយបើអ្នករាល់គ្នានិយាយទៅកាន់ដើមឈើនេះថា៖ «ចូររំលើងឫសឯង ទៅដុះក្នុងសមុទ្រទៅ» វាមុខជាស្ដាប់បង្គាប់អ្នករាល់គ្នាមិនខាន។
|
||
\s5
|
||
\v 7 ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នា ដែលមានអ្នកបម្រើទៅភ្ជួរស្រែ ឬឃ្វាលហ្វូងសត្វ ពេលពួកគេវិលត្រឡប់មកពីវាលស្រែវិញ និយាយថា៖ «មកនេះប្រញាប់ រួចអង្គុយពិសាបាយ?
|
||
\v 8 ផ្ទុយទៅវិញ តើម្ចាស់មិននិយាយទៅកាន់អ្នកបម្រើថា៖ «ចូររៀបចំបាយទឹកឲ្យខ្ញុំ រួចក្រវ៉ាត់ចង្កេះមកបម្រើខ្ញុំពេលខ្ញុំកំពុងបរិភោគ រហូតដល់ខ្ញុំបរិភោគហើយ។ រួចចាំទៅបរិភោគតាមក្រោយ»។
|
||
\s5
|
||
\v 9 ម្ចាស់មិនបានអរគុណអ្នកបម្រើទេ ព្រោះអ្នកបម្រើធ្វើតាមបង្គាប់ខ្លួន មែនទេ?
|
||
\v 10 ចុះអ្នករាល់គ្នាវិញគិតដូច្នោះដែរ ពេលណាអ្នករាល់គ្នាបានបំពេញតាមបទបញ្ជារបស់ព្រះជាម្ចាស់សព្វគ្រប់ហើយ គួរពោលថា៖ «យើងខ្ញុំជាអ្នកបម្រើមិនស័ក្តិសម។ យើងខ្ញុំគ្រាន់តែបានបំពេញកិច្ចការដែលយើងខ្ញុំត្រូវធ្វើបុណ្ណោះ»។
|
||
\s5
|
||
\p
|
||
\v 11 កាលព្រះយេស៊ូកំពុងយាងទៅក្រុងយេរូសាឡិម ព្រះអង្គយាងកាត់តាមព្រំដែនស្រុកសាម៉ារី និងស្រុកកាលីឡេ។
|
||
\v 12 កាលព្រះអង្គយាងចូលក្នុងភូមិមួយ ព្រះអង្គបានជួបមនុស្សឃ្លង់ដប់នាក់។ ពួកឈរឆ្ងាយពីព្រះអង្គ
|
||
\v 13 រួចស្រែកឡើងថា៖ «ព្រះយេស៊ូ សូមលោកគ្រូមេត្តាអាណិតយើងខ្ញុំផង»។
|
||
\s5
|
||
\p
|
||
\v 14 ព្រះយេស៊ូទតមើលពួកគេ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរអ្នករាល់គ្នាទៅបង្ហាញខ្លួនឲ្យពួកបូជាចារ្យបានឃើញចុះ»។ ពេលពួកគេនាំគ្នាចេញទៅ ពួកគេក៏បានជាស្អាតបរិសុទ្ធទាំងអស់គ្នា។
|
||
\v 15 ពេលម្នាក់ក្នុងចំណោមពួកគេឃើញថាខ្លួនបានជាសះស្បើយដូច្នេះ គាត់ក៏ត្រឡប់ក្រោយដោយបន្លឺសំឡេងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។
|
||
\v 16 គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូ ឱនក្បាលដល់ដី ទាំងអរព្រះគុណព្រះអង្គផង។ អ្នកនោះជាអ្នកស្រុកសាម៉ារី។
|
||
\s5
|
||
\v 17 បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលថា៖ «តើអ្នកទាំងដប់នាក់មិនបានជាស្អាតបរិសុទ្ធគ្រប់គ្នាទេឬ? ចុះប្រាំបួននាក់ទៀតនៅឯណា?
|
||
\v 18 គ្មាននរណាម្នាក់មកលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ក្រៅពីជនបរទេសម្នាក់នេះទេឬ?»
|
||
\v 19 ព្រះអង្គមានព្រះបន្ទូលទៅគាត់ទៀតថា៖ «ចូរក្រោកឡើង! អញ្ជើញទៅចុះ!។ ជំនឿរបស់អ្នកបានប្រោសអ្នកឲ្យជាហើយ»។
|
||
\s5
|
||
\p
|
||
\v 20 ពេលពួកខាងគណៈផារីស៊ីទូលសួរព្រះយេស៊ូថាតើ ព្រះជាម្ចាស់នឹងយាងមកគ្រងរាជ្យនៅពេលណានោះ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ព្រះរាជ្យព្រះជាម្ចាស់មិនមែនមក ដោយមនុស្សមើលឃើញនឹងភ្នែកទេ។
|
||
\v 21 ក៏ពុំដែលមកដោយមានគេនិយាយថា៖ «មើល ព្រះរាជ្យព្រះជាម្ចាស់នៅទីនេះ!» ឬ «ព្រះរាជ្យព្រះជាម្ចាស់នៅទីនោះ!» ដ្បិត មើល៍! ព្រះរាជ្យព្រះជាម្ចាស់ស្ថិតនៅក្នុងអ្នករាល់គ្នា»។
|
||
\s5
|
||
\p
|
||
\v 22 ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ «ថ្ងៃនោះនឹងមកដល់ ពេលណាអ្នករាល់គ្នាចង់ឃើញបុត្រមនុស្សយាងមក ប៉ុន្តែ អ្នករាល់គ្នាពុំបានឃើញឡើយ។
|
||
\v 23 បន្ទាប់មក មានគេប្រាប់អ្នករាល់គ្នាថា៖ «មើល៍! ព្រះអង្គនៅទីនេះ! ឬនៅទីនោះ! ប៉ុន្តែ កុំចេញទៅ ឬរត់ទៅតាមគេឲ្យសោះ
|
||
\v 24 ដ្បិត ផ្លេកបន្ទោរភ្លឺឆ្វាចឆ្កងកាត់ពីជើងមេឃម្ខាងទៅជើងមេឃម្ខាងយ៉ាងណា ថ្ងៃនោះបុត្រមនុស្សនឹងយាងមក។
|
||
\s5
|
||
\v 25 ប៉ុន្តែ មុនដំបូងបុត្រមនុស្សត្រូវតែរងទុក្ខវេទនាជាច្រើន និងត្រូវមនុស្សជំនាន់នេះបដិសេធផងដែរ។
|
||
\v 26 នៅជំនាន់លោកណូអេយ៉ាងណា នោះក៏កើតមាននៅគ្រាបុត្រមនុស្សយាងមកយ៉ាងនោះដែរ។
|
||
\v 27 មនុស្សម្នានាំគ្នាគិតតែរឿងស៊ីផឹក និងរៀបការប្ដីប្រពន្ធ រហូតដល់ថ្ងៃលោកណូអេចូលក្នុងទូកធំ ហើយទឹកជំនន់ឡើងលិចបំផ្លាញពួកអស់។
|
||
\s5
|
||
\v 28 ដូចគ្នាទៅនឹងជំនាន់លោកឡុតដែរ ពេលមនុស្សម្នាគិតតែរឿងស៊ីផឹក លក់ដូរ ដាំដំណាំ និងសង់ផ្ទះប៉ុណ្ណោះ។
|
||
\v 29 ប៉ុន្តែ នៅថ្ងៃដែលលោកឡុតចាកចេញពីក្រុងសូដុម មានភ្លើង និងស្ពាន់ធ័រធ្លាក់ពីលើមេឃ រួចបំផ្លាញអ្នកក្រុងទាំងអស់គ្នា។
|
||
\s5
|
||
\v 30 ដូចគ្នានេះដែរ នៅថ្ងៃដែលបុត្រមនុស្សយាងមកនឹងត្រូវបើកសម្តែងឲ្យដឹង។
|
||
\v 31 នៅថ្ងៃនោះ កុំឲ្យអ្នកនៅលើដំបូលផ្ទះ ចុះមកយករបស់របរចេញពីផ្ទះ ហើយកុំឲ្យអ្នកវាលស្រែចម្ការ វិលត្រឡប់ទៅផ្ទះវិញឡើយ។
|
||
\s5
|
||
\v 32 ចូរនឹកចាំអំពីរឿងរ៉ាវរបស់ភរិយាលោកឡុត។
|
||
\v 33 អ្នកណាខំរក្សាជីវិតរបស់ខ្លួន នឹងបាត់បង់ជីវិតទៅ ប៉ុន្តែអ្នកដែលបាត់បង់ជីវិត នឹងបានរួចជីវិតវិញ។
|
||
\s5
|
||
\v 34 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅយប់នោះបើមានពីរនាក់ដេកលើគ្រែជាមួយគ្នា។ ព្រះជាម្ចាស់នឹងយកម្នាក់ទៅ ទុកម្នាក់ទៀតឲ្យនៅ។
|
||
\v 35 មានស្ត្រីពីរនាក់កិនស្រូវជាមួយគ្នា ព្រះជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់ទៀតឲ្យនៅ។
|
||
\v 36 មានបុរសពីរនាក់នៅក្នុងចម្ការ ព្រះជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់ទៀតឲ្យនៅ។
|
||
\p
|
||
\v 37 ពួកសិស្សទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ តើហេតុការណ៍ទាំងនេះនឹងកើតឡើងនៅទីណា?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «មានសាកសពនៅទីណា ក៏មានត្មាតជុំគ្នានៅទីនោះដែរ»។
|
||
\s5
|
||
\c 18
|
||
\cl ជំពូក ១៨
|
||
\p
|
||
\v 1 បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលជាប្រស្នា ដើម្បីពន្យល់សិស្សឲ្យខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន មិនត្រូវរសាយចិត្តឡើយ
|
||
\v 2 ដោយមានព្រះបន្ទូលថា៖ «នៅក្នុងក្រុងមួយ មានចៅក្រមម្នាក់ ដែលមិនចេះគោរពកោតខ្លាចព្រះជាម្ចាស់ និងមិនកោតក្រែងមនុស្សណាម្នាក់ឡើយ។
|
||
\s5
|
||
\v 3 ពេលនោះ មានស្ត្រីមេម៉ាយម្នាក់នៅក្នុងក្រុងនោះដែរ នាងតែងមកអង្វរចៅក្រមថា៖ «សូមលោកជួយរកយុត្តិធម៌ឲ្យនាងខ្ញុំផង»។
|
||
\p
|
||
\v 4 អស់ពេលជាយូរមកហើយ ចៅក្រមនោះមិនព្រមជួយនាងទាល់តែសោះ ប៉ុន្តែក្រោយមកលោកនឹកក្នុងចិត្តថា៖ «ទោះបីអញមិនគោរពកោតខ្លាចព្រះជាម្ចាស់ ឬមិនកោតក្រែងនរណាម្នាក់ក្តី
|
||
\v 5 ក៏អញត្រូវតែជួយកាត់ក្តីឲ្យស្ត្រីមេម៉ាយម្នាក់នេះដែរ ព្រោះនាងចេះតែមករំខានអញគ្រប់ពេលវេលា ដូច្នេះ នាងមុខជាលែងមករំខានអញទៀតហើយ»។
|
||
\s5
|
||
\v 6 បន្ទាប់មក ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរស្តាប់ពាក្យរបស់ចៅក្រមអយុត្តិធម៌នេះចុះ។
|
||
\v 7 ចុះបើព្រះជាម្ចាស់វិញ តើព្រះអង្គរឹតតែរកយុត្តិធម៌ឲ្យអស់អ្នក ដែលព្រះអង្គបានជ្រើសរើស ស្រែកអង្វរព្រះអង្គទាំងយប់ទាំងថ្ងៃយ៉ាងណាទៅទៀត? តើព្រះអង្គនឹងបង្អែរបង្អង់ពេលឬ?
|
||
\v 8 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះអង្គនឹងរកយុត្តិធម៌យ៉ាងលឿន។ ទោះបីជាពេលបុត្រមនុស្សមកដល់ តើលោកពិតជាឃើញមនុស្សនៅលើផែនដីមានជំនឿឬ?»
|
||
\s5
|
||
\p
|
||
\v 9 ព្រះអង្គមានព្រះបន្ទូលជាប្រស្នានេះ ទៅកាន់អ្នកខ្លះដែលនឹកគិតថាខ្លួនជាមនុស្សសុចរិត តែបែរជាមើលងាយអ្នកដទៃទៅវិញ
|
||
\v 10 «មានបុរសពីរនាក់ឡើងទៅអធិស្ឋានក្នុងព្រះវិហារ គឺម្នាក់ខាងគណៈផារីស៊ី និងម្នាក់ទៀតជាអ្នកទារពន្ធ។
|
||
\s5
|
||
\v 11 បុរសខាងគណៈផារីស៊ីឈរអធិស្ឋានក្នុងចិត្តថា៖ «បពិត្រព្រះជាម្ចាស់! ទូលបង្គំសូមអរព្រះគុណព្រះអង្គ ព្រោះទូលបង្គំមិនដូចជនឯទៀតទេ ពួកគេជាចោរ ជាមនុស្សទុច្ចរិត ជាមនុស្សផិតក្បត់ ឬដូចអ្នកទារពន្ធនេះជាដើម។
|
||
\v 12 ទូលបង្គំតមអាហារពីរដងក្នុងមួយអាទិត្យ។ ទូលបង្គំថ្វាយមួយភាគដប់ពីរបស់ទូលបង្គំរកបាន»។
|
||
\s5
|
||
\p
|
||
\v 13 ចំណែកឯ អ្នកទារពន្ធគាត់ឈរនៅពីចម្ងាយ មិនទាំងហ៊ានងើបមុខទៅលើផង ប៉ុន្តែគាត់គក់ទ្រូងទូលព្រះអង្គថា៖ «ឱព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំជាមនុស្សបាបផង»។
|
||
\v 14 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បុរសនេះត្រឡប់ទៅផ្ទះវិញ ដោយដឹងថា ព្រះជាម្ចាស់ប្រោសគាត់ឲ្យបានសុចរិត ព្រោះអ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវគេលើកតម្កើងវិញ»។
|
||
\s5
|
||
\p
|
||
\v 15 មានមនុស្សម្នាបីទារកមក ដើម្បីឲ្យព្រះអង្គដាក់ព្រះហស្ដលើ ប៉ុន្តែពេលពួកសិស្សឃើញដូច្នោះ គេក៏ស្ដីបន្ទោសអ្នកទាំងនោះ។
|
||
\v 16 ប៉ុន្តែ ព្រះយេស៊ូហៅអ្នកទាំងនោះឲ្យយកទារកមកជិតព្រះអង្គ ដោយមានព្រះបន្ទូលថា៖ «ទុកឲ្យក្មេងៗមករកខ្ញុំចុះ កុំឃាត់ពួកវាអី ដ្បិតនៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ក៏មានសុទ្ធតែពួកគេដែរ។
|
||
\v 17 ខ្ញុំសុំប្រាប់អ្នករាល់គ្នាឲ្យដឹងច្បាស់ថា អ្នកណាមិនព្រមទទួលព្រះរាជ្យព្រះជាម្ចាស់ដូចក្មេងតូចមួយនេះទេ អ្នកនោះចូលក្នុងព្រះរាជ្យព្រះជាម្ចាស់មិនបានឡើយ»។
|
||
\s5
|
||
\p
|
||
\v 18 មាននាម៉ឺនម្នាក់ទូលសួរព្រះអង្គថា៖ «លោកគ្រូដ៏សប្បុរសអើយ តើខ្ញុំត្រូវធ្វើអ្វី ដើម្បីទទួលបានជីវិតអស់កល្បជានិច្ចទុកជាមត៌ក?»
|
||
\p
|
||
\v 19 ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាលោកហៅខ្ញុំថាសប្បុរសដូច្នេះ? លើកលែងតែព្រះជាម្ចាស់មួយអង្គប៉ុណ្តោះ?
|
||
\v 20 លោកស្គាល់បទបញ្ជាស្រាប់ហើយថា កុំប្រព្រឹត្តអំពើផិតក្បត់ កុំសម្លាប់មនុស្ស កុំលួចទ្រព្យសម្បត្តិគេ កុំធ្វើសាក្សីក្លែងក្លាយ ចូរគោរពមាតាបិតា»។
|
||
\p
|
||
\v 21 នាម៉ឺននោះទូលព្រះយេស៊ូថា៖ «ខ្ញុំបានប្រតិបត្តិតាមបទបញ្ជាទាំងនេះតាំងតែពីក្មេងមកម្ល៉េះ»។
|
||
\s5
|
||
\p
|
||
\v 22 ពេលព្រះយេស៊ូឮដូច្នេះ ព្រះអង្គមានព្រះបន្ទូលតបថា៖ «នៅខ្វះកិច្ចការមួយទៀត ដែលលោកពុំទាន់ធ្វើ គឺត្រូវលក់ទ្រព្យសម្បត្តិទាំងអស់ដែលលោកមាន ហើយចែកឲ្យជនក្រីក្រ នោះអ្នកនឹងបានសម្បត្តិសួគ៌ រួចសឹមលោកអញ្ជើញមកតាមខ្ញុំ»។
|
||
\p
|
||
\v 23 ប៉ុន្តែ ពេលនាម៉ឺននោះឮដូច្នេះ គាត់ព្រួយចិត្តជាខ្លាំង ដ្បិតគាត់ជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។
|
||
\s5
|
||
\v 24 ពេលព្រះយេស៊ូឃើញគាត់ព្រួយចិត្ដដូច្នេះ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកមានពិបាកចូលទៅក្នុងព្រះរាជ្យព្រះជាម្ចាស់ណាស់!
|
||
\v 25 សត្វអូដ្ឋចូលតាមប្រហោងម្ជុលងាយជាង អ្នកមានចូលក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ទៅទៀត»។
|
||
\s5
|
||
\p
|
||
\v 26 អស់អ្នកដែលបានឮព្រះបន្ទូលព្រះអង្គ គេពោលឡើងថា៖ «តើអ្នកណាអាចទទួលការសង្គ្រោះបាន?»
|
||
\p
|
||
\v 27 រួចព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «ការអ្វីដែលមនុស្សធ្វើពុំកើត ព្រះជាម្ចាស់ធ្វើកើតទាំងអស់»។
|
||
\s5
|
||
\p
|
||
\v 28 លោកពេត្រុសទូលព្រះអង្គថា៖ «យើងខ្ញុំបានលះបង់ចោលទ្រព្យសម្បត្តិទាំងអស់ ហើយដើរតាមព្រះអង្គ»។
|
||
\p
|
||
\v 29 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់អ្នករាល់គ្នាឲ្យដឹងច្បាស់ថា គ្មានអ្នកណាលះបង់ផ្ទះសម្បែង ប្រពន្ធ កូន ឪពុកម្ដាយ និងបងប្អូន ដោយយល់ដល់ព្រះរាជ្យព្រះជាម្ចាស់ឡើយ
|
||
\v 30 អ្នកនោះនឹងទទួលបានយ៉ាងច្រើនលើសលប់ នៅពេលឥឡូវនេះ ព្រមទាំងមានជីវិតអស់កល្បជានិច្ច នៅពេលខាងមុខថែមទៀតផង»។
|
||
\s5
|
||
\p
|
||
\v 31 បន្ទាប់ពីព្រះយេស៊ូជួបជុំសាវកទាំងដប់ពីររូបរួចហើយ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មើល! យើងនឹងឡើងទៅក្រុងយេរូសាឡិម អ្វីៗទាំងអស់ដែលព្យាការីបានចែងទុកអំពីបុត្រមនុស្ស នឹងបានសម្រេចនៅទីនោះ។
|
||
\v 32 ដ្បិត លោកនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃសាសន៍ដទៃ ហើយពួកគេនឹងចំអកលោក មើលងាយលោក ព្រមទាំងស្ដោះទឹកមាត់ដាក់លោកផង។
|
||
\v 33 ក្រោយពេលវាយលោកនឹងរំពាត់ រួចគេក៏ប្រហារជីវិតលោក ហើយបីថ្ងៃក្រោយមកលោកនឹងរស់ឡើងវិញ»។
|
||
\s5
|
||
\v 34 ពួកសិស្សពុំបានយល់អំពីព្រះបន្ទូលនោះទេ ព្រោះព្រះអង្គលាក់កំបាំងអត្ថន័យទាំងនេះ ហើយពួកគេពុំបានយល់នូវអ្វី ដែលព្រះជាម្ចាស់មានព្រះបន្ទូលនោះឡើយ។
|
||
\s5
|
||
\p
|
||
\v 35 ពេលព្រះយេស៊ូយាងដល់ក្រុងយេរីខូ មានមនុស្សខ្វាក់ម្នាក់ អង្គុយសុំទាននៅតាមផ្លូវ។
|
||
\v 36 ពេលគាត់ឮស្នូរបណ្ដាជនដើរកាត់តាមទីនោះ គាត់ក៏សួរគេថាមានរឿងអ្វីកើតឡើង។
|
||
\v 37 គេប្រាប់គាត់ថា ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតយាងកាត់តាមផ្លូវនេះ។
|
||
\s5
|
||
\v 38 ដូច្នេះ មនុស្សខ្វាក់ក៏ស្រែកឡើងថា៖ «ឱព្រះយេស៊ូ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមលោកអាណិតមេត្តាទូលបង្គំផង»។
|
||
\v 39 ពួកអ្នកដើរខាងមុខបានឃាត់គាត់ឲ្យនៅស្ងៀម ប៉ុន្តែ គាត់ស្រែករឹតតែខ្លាំងឡើងៗថា៖ «ឱព្រះរាជវង្សព្រះបាទដាវីឌអើយ សូមលោកអាណិតមេត្តាទូលបង្គំផង»។
|
||
\s5
|
||
\p
|
||
\v 40 ព្រះយេស៊ូក៏ឈប់នៅស្ងៀម ហើយបញ្ជាគេឲ្យបុរសនោះមកជិតព្រះអង្គ។ លុះមនុស្សខ្វាក់ដើរចូលជិតមក ព្រះយេស៊ូមានព្រះបន្ទូលសួរគាត់ថា៖
|
||
\v 41 «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីចំពោះអ្នក?»។ គាត់ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំចង់មើលឃើញវិញ»។
|
||
\s5
|
||
\p
|
||
\v 42 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ចូរឲ្យភ្នែកអ្នកបានភ្លឺឡើងវិញចុះ។ ជំនឿរបស់អ្នកបានប្រោសអ្នកឲ្យជាហើយ»។
|
||
\v 43 រំពេចនោះគាត់មើលឃើញវិញភ្លាម ហើយគាត់ក៏តាមព្រះយេស៊ូ ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ ពេលឃើញហេតុការណ៍ទាំងនេះ ប្រជាជនទាំងអស់គ្នាសរសើរតម្កើងព្រះជាម្ចាស់។
|
||
\s5
|
||
\c 19
|
||
\cl ជំពូក ១៩
|
||
\p
|
||
\v 1 ព្រះយេស៊ូយាងចូលក្រុងយេរីខូ ហើយកំពុងយាងកាត់ទីក្រុង។
|
||
\v 2 មើល មានបុរសម្នាក់ឈ្មោះសាខេ។ គាត់ជាមេលើអ្នកទារពន្ធ ហើយគាត់ក៏មានទ្រព្យសម្បត្តិយ៉ាងច្រើនដែរ។
|
||
\s5
|
||
\v 3 គាត់ព្យាយាមចង់ឃើញព្រះយេស៊ូមានភិនភាគយ៉ាងណា ប៉ុន្តែ គាត់ពុំឃើញទេ ព្រោះគាត់មានមាឌតូច។
|
||
\v 4 ដូច្នេះ គាត់រត់ទៅខាងមុខឯង រួចឡើងដើមឈើមួយដើម ចាំមើលព្រះអង្គ ព្រោះព្រះយេស៊ូត្រូវយាងកាត់តាមផ្លូវនោះ។
|
||
\s5
|
||
\v 5 ពេលព្រះយេស៊ូយាងមកដល់កន្លែងនោះ ព្រះអង្គងើបព្រះភក្ត្រឡើង ហើយមានព្រះបន្ទូលទៅគាត់ថា៖ «លោកសាខេអើយ! សូមចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះអ្នកហើយ»។
|
||
\v 6 ដូច្នេះ លោកសាខេក៏ចុះមកជាប្រញាប់ ហើយទទួលព្រះយេស៊ូដោយអំណរ។
|
||
\v 7 ពេលគ្រប់គ្នាបានឃើញដូច្នេះ ពួកគេរអ៊ូរទាំថា៖ «លោកនេះទៅស្នាក់នៅផ្ទះមនុស្សបាប»។
|
||
\s5
|
||
\v 8 លោកសាខេក្រោកឈរឡើង ហើយទូលព្រះអម្ចាស់ថា៖ «មើល៍! បពិត្រព្រះអម្ចាស់! ទូលបង្គំនឹងចែកទ្រព្យសម្បត្តិរបស់ទូលបង្គំ ពាក់កណ្ដាលដល់ជនក្រីក្រ ហើយប្រសិនបើទូលបង្គំទារពន្ធពីអ្នកណាហួសកំរិត ទូលបង្គំនឹងសងអ្នកនោះវិញមួយជាបួន»។
|
||
\p
|
||
\v 9 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ថ្ងៃនេះ ការសង្គ្រោះបានមកដល់ផ្ទះនេះហើយ ព្រោះបុរសនេះជាពូជពង្សរបស់លោកអប្រាហាំដែរ។
|
||
\v 10 ដ្បិតបុត្រមនុស្សបានមក ដើម្បីស្វែងរក និងសង្គ្រោះមនុស្សបាត់បង់»។
|
||
\s5
|
||
\p
|
||
\v 11 កាលពួកគេបានឮដូច្នេះហើយ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាមួយទៀតប្រាប់ពួកគេ ព្រោះព្រះអង្គយាងជិតដល់ក្រុងយេរូសាឡឹមហើយ ហើយអ្នកទាំងនោះនឹកស្មានថា ព្រះរាជ្យព្រះជាម្ចាស់នឹងមកដល់ភ្លាមៗនេះ។
|
||
\v 12 ហេតុដូចនេះ ព្រះអង្គមានព្រះបន្ទូលថា៖ «មានអភិជនម្នាក់ត្រូវចេញដំណើរទៅស្រុកឆ្ងាយ ដើម្បីនឹងទទួលរាជាភិសេក ហើយកាលណាទទួលរាជាភិសេកហើយ លោកនឹងត្រឡប់មកវិញ។
|
||
\s5
|
||
\v 13 លោកក៏ហៅអ្នកបម្រើដប់នាក់មក និងប្រគល់ប្រាក់ដប់ណែនឲ្យពួកគេ រួចផ្ដាំថា៖ «ចូរយកប្រាក់នេះទៅរកស៊ី រហូតដល់ពេលខ្ញុំត្រឡប់មកវិញ»។
|
||
\p
|
||
\v 14 ប៉ុន្តែ ប្រជាជនស្រុកនោះស្អប់លោក និងចាត់អ្នកតំណាងឲ្យទៅតាមក្រោយ ដោយជម្រាបថា៖ «យើងខ្ញុំមិនឲ្យលោកនេះធ្វើស្ដេចលើយើងជាដាច់ខាត»។
|
||
\v 15 ពេលលោកត្រឡប់មកវិញ ក្រោយទទួលរាជ្យរួចហើយ លោកបានបង្គាប់ឲ្យហៅអ្នកអ្នកបម្រើទាំងដប់នាក់ ដែលលោកបានប្រគល់ប្រាក់ណែននោះ មកសួរចង់ដឹងថា ពួកគេបានរកស៊ីចំណេញបានប៉ុន្មាន។
|
||
\s5
|
||
\p
|
||
\v 16 អ្នកបម្រើទីមួយចូលមកគាល់ទូលថា៖ «បពិត្រព្រះអម្ចាស់អើយ! ប្រាក់ដែលព្រះអង្គប្រទានមក ទូលបង្គំចំណេញបានដប់ណែន»។
|
||
\p
|
||
\v 17 ព្រះរាជាមានរាជឱង្ការទៅអ្នកនោះថា៖ «ល្អណាស់ អ្នកបម្រើដ៏ល្អអើយ!។ ដ្បិត អ្នកស្មោះត្រង់នឹងកិច្ចការដ៏តូចនេះយើងប្រគល់ឲ្យអ្នកគ្រប់គ្រងក្រុងដប់»។
|
||
\s5
|
||
\p
|
||
\v 18 អ្នកបម្រើទីពីរចូលមកទូលថា៖ «ព្រះអម្ចាស់អើយ! ប្រាក់ដែលព្រះអង្គប្រទានមកនោះ ទូលបង្គំចំណេញបានប្រាំណែន»។
|
||
\p
|
||
\v 19 ព្រះរាជាមានរាជឱង្ការទៅគាត់ថា៖ «យើងតែងតាំងអ្នកឲ្យគ្រប់គ្រងលើក្រុងប្រាំ»។
|
||
\s5
|
||
\p
|
||
\v 20 អ្នកបម្រើម្នាក់ទៀតចូលមកទូលថា៖ «បពិត្រព្រះអម្ចាស់! នេះប្រាក់របស់ព្រះអង្គ ទូលបង្គំបានរំក្រណាត់ទុក
|
||
\v 21 ដ្បិត ទូលបង្គំខ្លាចព្រះអង្គ ព្រោះព្រះអង្គប្រិតប្រៀងណាស់។ ព្រះអង្គតែងប្រមូលយកអ្វីៗ ដែលពុំមែនជារបស់ព្រះអង្គ និងច្រូតកាត់ពីស្រែ ដែលព្រះអង្គមិនបានសាបព្រោះ»។
|
||
\s5
|
||
\p
|
||
\v 22 ព្រះរាជាមានរាជឱង្ការទៅអ្នកបម្រើនោះថា៖ «អ្នកបម្រើអាក្រក់អើយ យើងនឹងកាត់ទោសអ្នក ឲ្យស្របតាមពាក្យសម្តីរបស់អ្នក។ អ្នកដឹងស្រាប់ហើយថា យើងជាមនុស្សប្រិតប្រៀង ប្រមូលយកអ្វីៗដែលមិនមែនជារបស់យើង ហើយច្រូតកាត់ពីស្រែដែលយើងមិនបានសាបព្រោះ។
|
||
\v 23 ហេតុអ្វីបានជាអ្នកមិនយកប្រាក់របស់យើងទៅចងការ ដូច្នេះពេលយើងយើងត្រឡប់មកវិញ យើងបានទាំងដើម និងបានទាំងការ?»
|
||
\s5
|
||
\v 24 ព្រះរាជាបញ្ជាទៅអ្នកឈរនៅក្បែរនោះថា៖ «ចូរយកប្រាក់ពីអ្នកនេះ ប្រគល់ឲ្យអ្នកដែលមានដប់ណែនទៅ»។
|
||
\p
|
||
\v 25 អ្នកទាំងនោះទូលព្រះរាជាថា៖ «បពិត្រព្រះអម្ចាស់! គាត់មានប្រាក់ដប់ណែនរួចទៅហើយ»។
|
||
\s5
|
||
\p
|
||
\v 26 «យើងសុំប្រាប់អ្នករាល់គ្នាថា អ្នកណាមានហើយ អ្នកនោះនឹងទទួលបានថែមទៀត ចំណែកឯអ្នកដែលគ្មានវិញ គេនឹងដកហូតនូវអ្វីៗដែលអ្នកនោះមានផង។
|
||
\v 27 ម្យ៉ាងវិញទៀត ពួកខ្មាំងសត្រូវដែលមិនចង់ឃើញយើងគ្រងរាជ្យលើគេទេ ចូរនាំគេមក ហើយសម្លាប់គេចោលនៅមុខយើងទៅ»។
|
||
\s5
|
||
\p
|
||
\v 28 ពេលព្រះយេស៊ូមានព្រះបន្ទូលដូច្នោះហើយ ព្រះអង្គក៏យាងនាំមុខបណ្ដាជន ឡើងទៅក្រុងយេរូសាឡិម។
|
||
\s5
|
||
\p
|
||
\v 29 លុះព្រះអង្គយាងជិតដល់ភូមិបេតផាសេ និងភូមិបេតថានី ដែលនៅចង្កេះភ្នំដើមអូលីវ ព្រះអង្គចាត់សិស្សពីររូបឲ្យទៅមុន
|
||
\v 30 ដោយមានព្រះបន្ទូលថា៖ «ចូរទៅភូមិខាងមុខនោះ។ ពេលអ្នកទៅដល់ អ្នកនឹងឃើញកូនលាមួយ ដែលពុំទាន់មាននរណាធ្លាប់ជិះសោះ។ ចូរស្រាយវាដឹកមកឲ្យយើង។
|
||
\v 31 ប្រសិនបើមានគេសួរអ្នកថា៖ «ហេតុអ្វីបានជាអ្នកស្រាយវា?» ចូរឆ្លើយប្រាប់ទៅគេថា៖ «ព្រះអម្ចាស់ត្រូវការវា»។
|
||
\s5
|
||
\v 32 សិស្សទាំងពីរដែលព្រះអង្គបានចាត់បញ្ជូនទៅនោះ ក៏បានឃើញកូនលាដូចព្រះយេស៊ូមានព្រះបន្ទូលប្រាប់មែន។
|
||
\p
|
||
\v 33 ពេលពួកគេកំពុងស្រាយកូនលាម្ចាស់វាសួរថា៖ «ហេតុអ្វីបានជាអ្នកស្រាយលានេះ?»
|
||
\p
|
||
\v 34 ពួកសិស្សឆ្លើយថា៖ «ព្រះអម្ចាស់ត្រូវការវា»។
|
||
\v 35 បន្ទាប់មក អ្នកទាំងពីរដឹកកូនលាយកមកថ្វាយព្រះយេស៊ូ ហើយក្រាលអាវធំរបស់ខ្លួនលើខ្នងវាថ្វាយព្រះយេស៊ូគង់លើ។
|
||
\v 36 កាលព្រះអង្គយាងទៅមុខ មនុស្សម្នាយកអាវធំរបស់ខ្លួនមកក្រាលតាមផ្លូវ។
|
||
\s5
|
||
\p
|
||
\v 37 កាលព្រះយេស៊ូយាងដល់ភ្នំដើមអូលីវ មានសិស្សច្រើនកុះករអរសប្បាយ ហើយនាំគ្នាបន្លឺសំឡេងសរសើរតម្កើងព្រះជាម្ចាស់ អំពីការអស្ចារ្យទាំងប៉ុន្មាន ដែលគេបានឃើញ
|
||
\q
|
||
\v 38 ដោយពោលថា៖ «មានពរហើយព្រះមហាក្សត្រណា ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់! សូមលើកតម្កើងសេចក្តីសុខសាន្តមកពីស្ថានបរមសុខដ៏ខ្ពង់ខ្ពស់បំផុត!»។
|
||
\s5
|
||
\p
|
||
\v 39 មានអ្នកខាងគណៈផារីស៊ីខ្លះ នៅក្នុងចំណោមបណ្ដាជន ទូលព្រះយេស៊ូថា៖ «លោកគ្រូ សូមហាមឃាត់សិស្សរបស់លោក»។
|
||
\p
|
||
\v 40 ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា ប្រសិនបើអ្នកទាំងនេះនៅស្ងៀម ដុំថ្មមុខជាស្រែកជំនួសគេវិញ»។
|
||
\s5
|
||
\p
|
||
\v 41 កាលព្រះយេស៊ូយាងមកដល់ក្រុងមួួយ ស្រាប់តែព្រះអង្គទតឃើញទីក្រុង ហើយអង្គព្រះកន្សែង
|
||
\v 42 មានព្រះបន្ទូលថា៖ «ប្រសិនបើ មានតែអ្នកយល់ហេតុការណ៍នៅសម័យនេះ ដែលនាំអ្នកឲ្យបានសុខសាន្ត! តែឥឡូវ អត្ថន័យនេះនៅលាក់កំបាំងពីភ្នែកគេនៅឡើយ។
|
||
\s5
|
||
\v 43 ដ្បិត ថ្ងៃនោះនឹងមកដល់ ពេលណាខ្មាំងសត្រូវនឹងមកបោះទ័ពព័ទ្ធជុំវិញអ្នក ហើយវាយប្រហារអ្នកពីគ្រប់ទិស។
|
||
\v 44 គេនឹងកម្ទេចអ្នកចោលដល់ដី ហើយកូនរបស់អ្នកនឹងនៅជាមួយអ្នក។ គេមិនទុកឲ្យដុំថ្មនៅត្រួតពីលើគ្នាឡើយ ព្រោះអ្នកពុំបានចំណាំ ពេលណាព្រះជាម្ចាស់យាងមកសង្គ្រោះអ្នក»។
|
||
\s5
|
||
\p
|
||
\v 45 ព្រះយេស៊ូយាងចូលព្រះវិហារ ហើយដេញអ្នកលក់ដូរចេញពីទីនោះ
|
||
\v 46 ដោយមានព្រះបន្ទូលទៅគេថា៖ «មានសេចក្តីចែងទុកមកថា ដំណាក់របស់យើងជាកន្លែងសម្រាប់អធិស្ឋាន តែអ្នករាល់គ្នាបែរជាយកធ្វើសំបុកចោរទៅវិញ»។
|
||
\s5
|
||
\p
|
||
\v 47 ដូច្នេះ ព្រះយេស៊ូបានបង្រៀនគេនៅក្នុងព្រះវិហារជារៀងរាល់ថ្ងៃ។ ក្រុមនាយកបូជាចារ្យ ពួកអាចារ្យ និងពួកមន្ត្រី នាំគ្នារកមធ្យោបាយធ្វើគុតព្រះអង្គ
|
||
\v 48 ប៉ុន្តែ គេពុំដឹងជាត្រូវប្រើវិធីណាឡើយ ព្រោះប្រជាជនទាំងមូលកំពុងស្ដាប់ព្រះបន្ទូលព្រះអង្គ ដោយយកចិត្តទុកដាក់។
|
||
\s5
|
||
\c 20
|
||
\cl ជំពូក ២០
|
||
\p
|
||
\v 1 ថ្ងៃមួយ ពេលព្រះយេស៊ូកំពុងតែបង្រៀនប្រជាជននៅក្នុងព្រះវិហារ និងផ្សព្វផ្សាយដំណឹងល្អផងនោះ មានក្រុមនាយកបូជាចារ្យ និងពួកអាចារ្យនាំគ្នាមកជាមួយពួកព្រឹទ្ធាចារ្យ
|
||
\v 2 ពួកគេទូលសួរព្រះអង្គថា៖ «សុំលោកប្រាប់ឲ្យយើងដឹងផង តើលោកធ្វើការទាំងនេះដោយអាងលើអំណាចអ្វី? ឬ តើនរណាប្រគល់អំណាចនេះឲ្យលោក?»។
|
||
\s5
|
||
\p
|
||
\v 3 ព្រះអង្គមានព្រះបន្ទូលតបទៅពួកគេថា៖ «ខ្ញុំសុំសួរសំណួរមួយដល់អស់លោកដែរ។ សូមប្រាប់ខ្ញុំមើល៍
|
||
\v 4 អំពីពិធីជ្រមុជទឹករបស់លោកយ៉ូហាន។ តើមកពីព្រះជាម្ចាស់ ឬមនុស្ស?»
|
||
\s5
|
||
\p
|
||
\v 5 គេពិគ្រោះគ្នារកមូលហេតុ ដោយឆ្លើយតបថា៖ «បើយើងឆ្លើយថា មកពីព្រះជាម្ចាស់ នោះគាត់មុខជាសួរថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿលោកយ៉ូហាន?»
|
||
\v 6 បើយើងឆ្លើយថា៖ «មកពីមនុស្ស នោះប្រជាជនទាំងមូលមុខជាគប់សម្លាប់យើងនឹងដុំថ្មមិនខាន ដ្បិតគេជឿជាក់ថា លោកយ៉ូហានពិតជាព្យាការីមែន»។
|
||
\s5
|
||
\v 7 ដូច្នេះ គេឆ្លើយតបទៅព្រះអង្គថា ពួកយើងមិនដឹងទេ មិនដឹងមកពីណាទេ។
|
||
\p
|
||
\v 8 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ចំណែកឯខ្ញុំវិញ ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វីដែរ»។
|
||
\s5
|
||
\p
|
||
\v 9 ព្រះយេស៊ូមានព្រះបន្ទូលទៅប្រជាជនជាប្រស្នាដូចតទៅ៖ «មានបុរសម្នាក់បានដាំទំពាំងបាយជូរមួយចម្ការ រួចលោកបានប្រវាស់វាទៅអ្នកថែចម្ការមើលថែទាំ ហើយលោកដំណើរទៅស្រុកមួយទៀតអស់រយៈពេលយ៉ាងយូរ។
|
||
\v 10 លុះដល់ពេលកំណត់ គាត់ចាត់អ្នកបម្រើម្នាក់ ឲ្យមកជួបពួកអ្នកថែចម្ការ ដើម្បីទទួលយកចំណែករបស់គាត់ ប៉ុន្តែ ពួកអ្នកថែចម្ការបានវាយដំអ្នកបម្រើនោះ ហើយបណ្ដេញគាត់ត្រឡប់ទៅវិញដៃទទេ។
|
||
\s5
|
||
\v 11 ម្ចាស់ចម្ការក៏ចាត់អ្នកបម្រើម្នាក់ទៀតឲ្យមក ហើយពួកគេបានវាយដំអ្នកនេះដែរ ហើយបណ្ដេញគាត់ឲ្យទៅវិញ ដោយទៅវិញដៃទទេ។
|
||
\v 12 គាត់ក៏ចាត់អ្នកបម្រើម្នាក់ទៀតឲ្យមកជាលើកទីបី។ អ្នកថែចម្ការបានវាយដំអ្នកបម្រើនេះ ឲ្យរបួស ហើយបោះចេញក្រៅ។
|
||
\s5
|
||
\v 13 ដូច្នេះ ម្ចាស់ចម្ការគិតថា៖ «តើខ្ញុំត្រូវធ្វើអ្វី? ខ្ញុំនឹងចាត់កូនប្រុសដ៏ជាទីស្រឡាញ់របស់ខ្ញុំឲ្យទៅម្ដង។ ប្រហែលជាគេមុខជាគោរពកោតខ្លាចកូនខ្ញុំ។
|
||
\p
|
||
\v 14 ប៉ុន្តែ ពេលអ្្នកថែចម្ការឃើញគាត់ដូច្នេះ ពួកគេពិគ្រោះយោបល់គ្នាថា៖ «អ្នកនេះជាអ្នកទទួលកេរមរតក។ តោះយើងសម្លាប់វាចោល ចម្ការនេះនឹងធ្លាក់មកជាសម្បត្តិរបស់យើង”។
|
||
\s5
|
||
\v 15 ពួកគេក៏បោះកូនប្រុសម្ចាស់ចម្ការទៅខាងក្រៅ ហើយសម្លាប់ចោល។ តើម្ចាស់ចម្ការនឹងធ្វើយ៉ាងដូចម្ដេចចំពោះពួកគេ?
|
||
\v 16 ម្ចាស់ចម្ការមុខជាមកសម្លាប់អ្នកថែរក្សាចម្ការទាំងនេះមិនខាន រួចលោកនឹងប្រគល់ចម្ការទំពាំងបាយជូរទៅឲ្យអ្នកផ្សេងប្រវាស»។ កាលបានឮដូច្នេះ គេពោលថា៖ «កុំឲ្យមានរឿងនេះកើតឡើងឲ្យសោះ!»។
|
||
\s5
|
||
\p
|
||
\v 17 ប៉ុន្តែ ព្រះយេស៊ូទតសម្លឹងទៅគេ ហើយមានព្រះបន្ទូលថា៖ «តើអ្វីមានចែងទុកក្នុងគម្ពីរថា៖ «ថ្មដែលពួកជាងសង់ផ្ទះបោះចោលបានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់» មានន័យដូចម្ដេច?។
|
||
\m
|
||
\v 18 គ្រប់គ្នាដែលដួលលើថ្មនេះ អ្នកនោះមុខជាត្រូវបាក់បែកជាបំណែកតូចៗ។ តែបើថ្មនេះសង្កត់លើអ្នកណា មុខជាកិនកម្ទេចអ្នកនោះឲ្យស្លាប់មិនខាន»។
|
||
\s5
|
||
\p
|
||
\v 19 ដូច្នេះ ពួកអាចារ្យ និងពួកនាយកបូជាចារ្យរកមធ្យោបាយចាប់ព្រះយេស៊ូ នៅពេលនោះ ដ្បិតគេយល់ថាព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នានេះ សំដៅទៅលើពួកគេ ប៉ុន្តែ ពួកគេខ្លាចប្រជាជន។
|
||
\v 20 ពួកគេឃ្លាំមើលព្រះយេស៊ូយ៉ាងដិតដល់ ហើយចាត់មនុស្សទៅតាមដានព្រះអង្គ គឺអ្នកទាំងនោះធ្វើខ្លួនជាមនុស្សសុចរិត ស្វែងរកកំហុសព្រះយេស៊ូ ពេលព្រះអង្គមានព្រះបន្ទូល ដើម្បីចាប់បញ្ជូនព្រះអង្គទៅអាជ្ញាធរ និងទៅក្នុងអំណាចរបស់លោកទេសាភិបាល។
|
||
\s5
|
||
\v 21 គេទូលសួរព្រះអង្គថា៖ «លោកគ្រូ យើងខ្ញុំដឹងថា ពាក្យទាំងប៉ុន្មានដែលលោកគ្រូមានប្រសាសន៍ និងបង្រៀនយើងខ្ញុំសុទ្ធតែត្រឹមត្រូវទាំងអស់ ដោយពុំរើសមុខនរណាឡើយ ប៉ុន្តែ ព្រះអង្គបង្រៀនសេចក្តីពិតតាមរបៀបរបស់ព្រះជាម្ចាស់
|
||
\v 22 តើច្បាប់អនុញ្ញាតឲ្យបង់ពន្ធដារថ្វាយព្រះចៅអធិរាជរ៉ូមឬទេ?»។
|
||
\s5
|
||
\p
|
||
\v 23 ប៉ុន្តែ ព្រះយេស៊ូឈ្វេងយល់ភាពពុតត្បុតរបស់ពួកគេ ទើបមានព្រះបន្ទូលថា៖
|
||
\v 24 «ចូរបង្ហាញប្រាក់មួយកាក់ឲ្យខ្ញុំមើល តើលើកាក់នេះមានរូបនរណា ឈ្មោះនរណា?»។ គេឆ្លើយថា៖ «រូប និងឈ្មោះព្រះចៅអធិរាជ»។
|
||
\s5
|
||
\p
|
||
\v 25 ព្រះអង្គក៏មានព្រះបន្ទូលទៅគេថា៖ «អ្វីៗដែលជារបស់ព្រះចៅអធិរាជ ចូរថ្វាយទៅព្រះចៅអធិរាជវិញទៅ ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញដែរ»។
|
||
\v 26 ពួកគេពុំអាចចាប់កំហុសព្រះអង្គ នៅពេលព្រះអង្គមានព្រះបន្ទូល នៅមុខប្រជាជនបានឡើយ តែ ព្រះបន្ទូលឆ្លើយតបរបស់ព្រះអង្គឲ្យគេនៅស្ងៀមគ្រប់ៗគ្នា។
|
||
\s5
|
||
\p
|
||
\v 27 ពេលមានខាងគណៈសាឌូស៊ីខ្លះ ចូលមកគាល់ព្រះអង្គ ពួកសាឌូស៊ីមិនជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញទេ ទូលសួរព្រះអង្គថា៖
|
||
\v 28 «លោកគ្រូ! លោកម៉ូសេបានចែងច្បាប់ទុកថា បើបុរសណាមានប្រពន្ធ ហើយបុរសនោះស្លាប់ចោលប្រពន្ធទៅ តែគ្មានកូនសោះ ត្រូវឲ្យប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្តពូជឲ្យបងប្រុសរបស់ខ្លួន។
|
||
\s5
|
||
\v 29 ឧបមាថា មានបងប្អូនប្រុសៗប្រាំពីរនាក់ បុរសបងបង្អស់បានរៀបការហើយស្លាប់ទៅ តែគ្មានកូនសោះ
|
||
\v 30 ហើយប្អូនទីពីរក៏ដូច្នោះដែរ។
|
||
\v 31 អ្នកទីបីរក៏យកនាងធ្វើជាប្រពន្ធដែរ និងរហូតដល់អ្នកទីប្រាំពីរ ក៏គ្មានកូនដែរ។
|
||
\v 32 នៅទីបំផុតស្ត្រីក៏ស្លាប់ទៅដែរ។
|
||
\v 33 លុះដល់ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ តើនាងនោះនឹងទៅជាប្រពន្ធនរណា ដ្បិតបងប្អូនទាំងប្រាំពីរនាក់ សុទ្ធតែបានយកនាងធ្វើជាប្រពន្ធគ្រប់គ្នាដូច្នេះ?»។
|
||
\s5
|
||
\p
|
||
\v 34 ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «មនុស្សក្នុងលោកនេះតែងយកគ្នាជាប្ដីប្រពន្ធ
|
||
\v 35 ប៉ុន្តែ អស់អ្នកដែលព្រះជាម្ចាស់សព្វព្រះហឫទ័យប្រោសឲ្យគេរស់ឡើងវិញ នៅលោកខាងមុខគេមិនរៀបការប្ដីប្រពន្ធទៀតឡើយ។
|
||
\v 36 អ្នកទាំងនោះលែងស្លាប់ទៀតហើយ គឺគេបានដូចទេវតា និងជាបុត្ររបស់ព្រះជាម្ចាស់ ដែលមានជីវិតរស់ឡើងវិញ។
|
||
\s5
|
||
\v 37 ប៉ុន្តែ មនុស្សស្លាប់នឹងរស់ឡើងវិញ សូម្បីតែលោកម៉ូសេក៏បានបង្ហាញប្រាប់យើង នៅគុម្ពបន្លា ជាកន្លែងដែលព្រះអម្ចាស់ហៅថា ព្រះរបស់លោកអប្រាហាំ ព្រះរបស់លោកអ៊ីសាក និងជាព្រះរបស់លោកយ៉ាកុប។
|
||
\v 38 ឥឡូវនេះ ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សរស់វិញ ព្រោះមនុស្សទាំងអស់សុទ្ធតែរស់នៅថ្វាយព្រះជាម្ចាស់»។
|
||
\s5
|
||
\p
|
||
\v 39 ពួកអាចារ្យខ្លះទូលព្រះអង្គថា៖ «លោកគ្រូ! លោកឆ្លើយត្រឹមត្រូវល្អណាស់»។
|
||
\v 40 ដ្បិត ពួកគេលែងហ៊ានចោទសួរសំណួរព្រះអង្គទៀតឡើយ។
|
||
\s5
|
||
\p
|
||
\v 41 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ហេតុដូចម្ដេចបានជាមនុស្សម្នាថា ព្រះគ្រិស្ដជាព្រះរាជវង្សរបស់ព្រះបាទដាវីឌដូច្នេះ?
|
||
\v 42 ដ្បិត ព្រះបាទដាវីឌមានរាជឱង្ការក្នុងកណ្ឌគម្ពីរទំនុកតម្កើងថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ព្រះអម្ចាស់ របស់ខ្ញុំថា៖ «សូមគង់នៅខាងស្ដាំយើង
|
||
\q
|
||
\v 43 រហូតដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទាព្រះអង្គ»។
|
||
\m
|
||
\v 44 ដូច្នេះ ព្រះបាទដាវីឌហើយហៅព្រះគ្រិស្ដថា៖ «ព្រះអម្ចាស់» ដូច្នេះ តើព្រះគ្រិស្ដត្រូវជាព្រះរាជវង្សរបស់ព្រះបាទដាវីឌដូចម្ដេចកើត!»។
|
||
\s5
|
||
\p
|
||
\v 45 ពេលឮប្រជាជនទាំងមូលនិយាយគ្នា ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖
|
||
\v 46 «ចូរប្រយ័ត្ននឹងពួកអាចារ្យមែនទែន ដែលចូលចិត្តពាក់អាវវែងដើរចុះដើរឡើង ហើយចូលចិត្តឲ្យគេគោរពនៅតាមផ្សារ ព្រមទាំងរើសកន្លែងអង្គុយនៅមុខគេក្នុងសាលាប្រជុំ និងចូលចិត្តកន្លែងកិត្តិយសនៅពេលជប់លៀង។
|
||
\v 47 អ្នកទាំងនោះ តែងនាំគ្នាឆបោកយកទ្រព្យសម្បត្តិរបស់ស្ត្រីមេម៉ាយ ដោយធ្វើឫកជាអ្នកអធិស្ឋានបានយូរ។ ពួកគេមុខជាត្រូវទទួលទោសយ៉ាងធ្ងន់បំផុត»។
|
||
\s5
|
||
\c 21
|
||
\cl ជំពូក ២១
|
||
\p
|
||
\v 1 ព្រះយេស៊ូទតឃើញពួកអ្នកមាន យកប្រាក់មកដាក់ក្នុងហិបថ្វាយព្រះជាម្ចាស់។
|
||
\v 2 ព្រះអង្គទតឃើញស្ត្រីមេម៉ាយក្រីក្រម្នាក់ យកប្រាក់ពីរសេនមកដាក់ក្នុងហិបនោះដែរ។
|
||
\v 3 ដូច្នេះ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ស្ត្រីមេម៉ាយក្រីក្រនេះបានដាក់ប្រាក់ច្រើនជាងគេទាំងអស់។
|
||
\v 4 ដ្បិតអ្នកទាំងនោះបានយកប្រាក់សល់ហូរហៀររបស់ខ្លួនមកដាក់ក្នុងហិប។ ចំណែកឯស្ត្រីមេម៉ាយនេះវិញ នាងដាក់ប្រាក់ពីភាពក្រីក្ររបស់នាង គឺដាក់ប្រាក់ទាំងអស់ដែលខ្លួនមានសម្រាប់ចិញ្ចឹមជីវិត ថ្វាយដល់ព្រះជាម្ចាស់»។
|
||
\s5
|
||
\p
|
||
\v 5 អ្នកខ្លះកំពុងនិយាយសរសើរព្រះវិហារ ដែលគេតុបឡើងដោយថ្មល្អប្រណីត និងតង្វាយផ្សេងៗ ព្រះយេស៊ូមានព្រះបន្ទូលថា៖
|
||
\v 6 «នៅពេលវេលាមកដល់ អ្វីៗដែលអ្នករាល់គ្នាឃើញនៅពេលនេះ នឹងត្រូវបំផ្លាញចោលអស់ គឺនឹងលែងមានថ្មត្រួតពីលើថ្មទៀតហើយ»។
|
||
\s5
|
||
\v 7 ដូច្នេះ គេទូលសួរព្រះអង្គថា៖ «លោកគ្រូអើយ តើហេតុការណ៍ទាំងនោះនឹងកើតឡើងនៅពេលណា? តើមានទីសម្គាល់អ្វីថាព្រឹត្តិការណ៍ទាំងនោះកើតមានឡើង?»។
|
||
\v 8 ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «ចូរប្រុងប្រយ័ត្ន កុំឲ្យនរណាបញ្ឆោតអ្នករាល់គ្នាឡើយ។ ដ្បិតនឹងមានមនុស្សជាច្រើនចេញមកយកឈ្មោះខ្ញុំប្រើ ដោយពោលថា៖ «ខ្ញុំនេះហើយជាព្រះគ្រិស្ត» ឬថា «ពេលកំណត់ជិតមកដល់ហើយ»។ កុំតាមអ្នកទាំងនោះឲ្យសោះ។
|
||
\v 9 ពេលណាអ្នករាល់គ្នាឮគេនិយាយអំពីសង្គ្រាម ឬអំពីការបះបោរ កុំតក់ស្លុតឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើងជាមុន ប៉ុន្តែ មិនទាន់ដល់អវសានកាលនៃពិភពលោកភ្លាមៗទេ»។
|
||
\s5
|
||
\p
|
||
\v 10 បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត។
|
||
\v 11 នឹងមានរញ្ជួយផែនដីយ៉ាងខ្លាំងនៅតាមតំបន់ផ្សេងៗ មានកើតទុរ្ភិក្ស ជំងឺរាតត្បាត។ អព្ភូតហេតុទាំងនេះនឹងបណ្ដាលឲ្យអ្នកភ័យតក់ស្លុត ហើយនិងមានទីសម្គាល់ធំមហិមាមកពីលើមេឃផង។
|
||
\s5
|
||
\v 12 ប៉ុន្តែ មុននឹងហេតុការណ៍ទាំងនោះកើតឡើង គេនឹងចាប់ចងអ្នករាល់គ្នា គេបៀតបៀន ហើយបញ្ជូនអ្នករាល់គ្នាទៅកាត់ទោសក្នុងសាលាប្រជុំ រួចយកអ្នករាល់គ្នាទៅឃុំឃាំង ដោយនាំអ្នករាល់គ្នាទៅឲ្យស្ដេច និងលោកទេសាភិបាលកាត់ទោសព្រោះតែនាមខ្ញុំ។
|
||
\v 13 ប៉ុន្តែ ការនេះបែរជាផ្លល់ឱកាសឲ្យអ្នករាល់គ្នាធ្វើទីបន្ទាល់ទៅវិញ។
|
||
\s5
|
||
\v 14 ដូច្នេះ ត្រូវចងចាំក្នុងចិត្តថា មិនត្រូវរៀបចំការពារខ្លួន មុនពេលកំណត់មកដល់នោះឡើយ
|
||
\v 15 ដ្បិត ខ្ញុំនឹងផ្ដល់ឲ្យអ្នកមានថ្វីមាត់ និងប្រាជ្ញា ដែលធ្វើឲ្យពួកប្រឆាំង ពុំអាចតទល់នឹងអ្នករាល់គ្នាបានឡើយ។
|
||
\s5
|
||
\v 16 ប៉ុន្តែ ទោះបីជាឪពុកម្ដាយ បងប្អូនញាតិសន្ដាន និងមិត្តភក្ដិរបស់អ្នករាល់គ្នា ព្រមទាំងមនុស្សខ្លះក្នុងចំណោមអ្នករាល់គ្នាក៏ត្រូវគេយកសម្លាប់ផងដែរ។
|
||
\v 17 អ្នករាល់គ្នានឹងត្រូវគេស្អប់ព្រោះតែនាមខ្ញុំ។
|
||
\v 18 ប៉ុន្តែ សូម្បីតែសក់អ្នករាល់គ្នាមួយសរសៃក៏មិនត្រូវបាត់ឡើយ។
|
||
\v 19 កាលណាអ្នករាល់គ្នាមានចិត្តស៊ូទ្រាំ នោះអ្នករាល់គ្នានឹងបានរួចជីវិត។
|
||
\s5
|
||
\p
|
||
\v 20 «កាលណាអ្នករាល់គ្នាឃើញមានកងទ័ពមកឡោមព័ទ្ធក្រុងយេរូសាឡិម ចូរដឹងថា ក្រុងនេះជិតវិនាសហើយ។
|
||
\v 21 ពេលនោះ អស់អ្នកនៅស្រុកយូដាត្រូវតែរត់ទៅជ្រកនៅតាមភ្នំ ចំណែកឯអស់អ្នកនៅកណ្តាលក្រុង ត្រូវរត់ចេញអោយឆ្ងាយពីក្រុង ហើយអស់អ្នកដែលនៅជនបទ មិនត្រូវចូលទៅក្រុងឡើយ។
|
||
\v 22 ដ្បិត នៅគ្រានេះ ព្រះជាម្ចាស់វិនិច្ឆ័យទោសប្រជារាស្ត្រព្រះអង្គ ដើម្បីឲ្យសម្រេចតាមសេចក្តីដែលមានចែងទុកក្នុងគម្ពីរ។
|
||
\s5
|
||
\v 23 វេទនាហើយ ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅ! ដ្បិតនឹងកើតមានទុក្ខលំបាកយ៉ាងខ្លាំងនៅក្នុងស្រុក ហើយព្រះជាម្ចាស់នឹងសម្តែងព្រះពិរោធចំពោះប្រជារាស្ត្រនេះ។
|
||
\v 24 គេនឹងត្រូវស្លាប់ដោយមុខដាវ ហើយខ្មាំងសត្រូវនឹងកៀរគេយកទៅធ្វើជាឈ្លើយសឹក រស់នៅកណ្ដាលចំណោមជាតិសាសន៍ទាំងអស់ ហើយក្រុងយេរូសាឡិមត្រូវសាសន៍ដទៃជាន់ឈ្លី រហូតដល់ពេលកំណត់»។
|
||
\s5
|
||
\p
|
||
\v 25 គ្រានោះ នឹងមានទីសម្គាល់នៅក្នុងព្រះអាទិត្យ ក្នុងព្រះច័ន្ទ និងក្នុងផ្កាយទាំងប៉ុន្មាននៅលើមេឃ។ ប្រជាជាតិទាំងអស់នៅលើផែនដីនឹងតឹងទ្រូង និងព្រួយបារម្ភ ព្រោះឮសូរសន្ធឹករលកសមុទ្របក់បោក។
|
||
\v 26 មនុស្សម្នាភ័យស្លុតបាត់ស្មារតី ដោយគិតអំពីហេតុការណ៍ដែលនឹងកើតមាននៅលើផែនដី។ ដ្បិត អំណាចនានានៅលើមេឃនឹងកក្រើករំពើក។
|
||
\s5
|
||
\v 27 ពេលនោះ គេនឹងឃើញបុត្រមនុស្សយាងមកក្នុងពពក ពេញដោយឫទ្ធានុភាព និងសិរីរុងរឿងអស្ចារ្យ។
|
||
\v 28 ប៉ុន្តែ កាលណាព្រឹត្តិការណ៍ទាំងនេះចាប់ផ្ដើមកើតឡើង ចូរអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះព្រះជាម្ចាស់ជិតរំដោះអ្នករាល់គ្នាហើយ»។
|
||
\s5
|
||
\p
|
||
\v 29 ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នានេះថា៖ «ចូរមើលដើមឧទុម្ពរ និងដើមឈើទាំងអស់ចុះ។
|
||
\v 30 ពេលណាអ្នករាល់គ្នាឃើញស្លឹកវាលាស់ អ្នករាល់គ្នាដឹងថា រដូវប្រាំង ជិតមកដល់ហើយ។
|
||
\v 31 ដូច្នេះ កាលណាអ្នករាល់គ្នាឃើញព្រឹត្តិការណ៍ទាំងនោះកើតឡើង នោះអ្នកត្រូវដឹងថា ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតមកដល់ហើយ។
|
||
\s5
|
||
\v 32 ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មនុស្សជំនាន់នេះនឹងមិនកន្លែងផុតទៅឡើយ ដរាបណាហេតុការណ៍ទាំងនោះនឹងកើតឡើង ជាមុនសិន។
|
||
\v 33 ផ្ទៃមេឃ និងផែនដីនឹងរលាយបាត់ទៅ តែពាក្យដែលខ្ញុំនិយាយមិនរលាយបាត់ឡើយ។
|
||
\s5
|
||
\p
|
||
\v 34 «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នឲ្យមែនទែន! កុំបណ្ដោយឲ្យចិត្តអ្នករាល់គ្នាត្រូវវក់វីនឹងគ្រឿងសប្បាយ គ្រឿងស្រវឹង ឬក៏ខ្វល់ខ្វាយអំពីជីវិតនេះឡើយ ក្រែងលោថ្ងៃពេលកំណត់នឹងត្រូវបិទដូចអន្ទាក់។
|
||
\v 35 ដ្បិតថ្ងៃនោះមកដល់ដែលនឹងគ្របពីលើមនុស្សទាំងអស់នៅលើផែនដីទាំងមូល។
|
||
\s5
|
||
\v 36 ចូរប្រុងស្មារតី និងទូលអង្វរគ្រប់ពេលវេលា ដើម្បីឲ្យអ្នករាល់គ្នាមានកម្លាំង ឆ្លងផុតពីហេតុការណ៍ទាំងអស់ ដែលត្រូវកើតមាន ព្រមទាំងឲ្យអ្នករាល់គ្នាអាចឈរនៅមុខបុត្រមនុស្ស»។
|
||
\s5
|
||
\p
|
||
\v 37 ពេលថ្ងៃ ព្រះយេស៊ូតែងប្រៀនគេនៅក្នុងព្រះវិហារ ហើយនៅពេលយប់ ព្រះអង្គយាងចេញទៅសម្រាកនៅលើភ្នំដើមអូលីវ។
|
||
\v 38 ប្រជាជនទាំងមូលនាំគ្នាមកតាំងពីព្រលឹម ស្ដាប់ព្រះអង្គមានព្រះបន្ទូលនៅក្នុងព្រះវិហារ។
|
||
\s5
|
||
\c 22
|
||
\cl ជំពូក ២២
|
||
\p
|
||
\v 1 ពិធីបុណ្យនំបុ័ងឥតមេ ដែលហៅថាបុណ្យរំលងនោះ កាន់តែខិតជិតដល់ហើយ។
|
||
\v 2 ពួកនាយកបូជាចារ្យ និងពួកអាចារ្យពិភាក្សាគ្នារកមធ្យោបាយធ្វើគុតព្រះយេស៊ូ ដ្បិត ពួកគេខ្លាចប្រជាជន។
|
||
\s5
|
||
\p
|
||
\v 3 បន្ទាប់មក សាតាំងបានចូលយូដាសហៅអ៊ីស្ការីយ៉ុត ដែលជាសិស្សម្នាក់ក្នុងក្រុមសិស្សទាំងដប់ពីររូប។
|
||
\v 4 យូដាសបានទៅពិភាក្សាជាមួយពួកនាយកបូជាចារ្យ និងមេក្រុមរក្សាព្រះវិហារ អំពីឧបាយកលក្បត់ដើម្បីចាប់ព្រះយេស៊ូបញ្ជូនទៅពួកគេ។
|
||
\s5
|
||
\v 5 ពួកលោកទាំងនោះសប្បាយចិត្តណាស់ ហើយព្រមព្រៀងនឹងប្រគល់ប្រាក់ឲ្យគាត់។
|
||
\v 6 យូដាសក៏យល់ព្រម ហើយរកឱកាសល្អ ដើម្បីចាប់ព្រះយេស៊ូ ពេលនៅឆ្ងាយពីបណ្ដាជន។
|
||
\s5
|
||
\p
|
||
\v 7 ថ្ងៃបុណ្យនំបុ័ងឥតមេ ដែលជាថ្ងៃគេត្រូវសម្លាប់កូនចៀមធ្វើយញ្ញបូជា សម្រាប់បុណ្យរំលងក៏មកដល់។
|
||
\v 8 ព្រះយេស៊ូបានចាត់លោកពេត្រុស និងលោកយ៉ូហានឲ្យទៅមុន ដោយមានព្រះបន្ទូលថា៖ «ចូរទៅរៀបចំពិធីជប់លៀងក្នុងពេលបុណ្យរំលង ដើម្បីឲ្យយើងបរិភោគជុំគ្នា»។
|
||
\p
|
||
\v 9 អ្នកទាំងពីរទូលសួរព្រះអង្គថា៖ «តើលោកគ្រូចង់ឲ្យយើងខ្ញុំរៀបចំជប់លៀងនៅកន្លែងណា?»។
|
||
\s5
|
||
\p
|
||
\v 10 ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ចូរស្តាប់! ពេលណាអ្នកចូលទៅដល់ក្នុងទីក្រុង អ្នកនឹងជួបបុរសម្នាក់លីក្អមទឹក។ ចូរដើរតាមគាត់រហូតដល់ផ្ទះ រួចចូលទៅមួយគាត់ទៅ។
|
||
\v 11 បន្ទាប់មក ចូរពោលទៅកាន់ម្ចាស់ផ្ទះថា៖ «លោកគ្រូចាត់យើងឲ្យមកសួរអ្នកថា៖ «តើបន្ទប់ជប់លៀងពេលបុណ្យរំលងជាមួយសិស្សនៅឯណា?»
|
||
\s5
|
||
\v 12 ម្ចាស់ផ្ទះនឹងបង្ហាញបន្ទប់មួយយ៉ាងធំ នៅជាន់ខាងលើដែលបានរៀបចំរួចជាស្រេច។ ចូររៀបចំម្ហូបអាហារបុណ្យរំលងនៅក្នុងបន្ទប់នោះចុះ»។
|
||
\v 13 ដូច្នេះ អ្នកទាំងពីរក៏ចេញទៅ ហើយបានឃើញអ្វីៗ ដូចព្រះយេស៊ូមានព្រះបន្ទូលប្រាប់មែន។ បន្ទាប់មក គេរៀបចំម្ហូបអាហារសម្រាប់បុណ្យរំលង។
|
||
\s5
|
||
\p
|
||
\v 14 លុះដល់ពេលកំណត់ហើយ ព្រះអង្គក៏គង់រួមតុជាមួយក្រុមសាវក។
|
||
\v 15 ព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖ «ខ្ញុំមានបំណងប្រាថ្នាចង់ទទួលទានអាហារក្នុងឱកាសបុណ្យរំលងនេះ ជាមួយអ្នករាល់គ្នា មុនពេលខ្ញុំរងទុក្ខវេទនា។
|
||
\v 16 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនបរិភោគម្ហូបអាហារបុណ្យរំលងនេះទៀតទេ លុះត្រាតែពិធីបុណ្យនេះបានសម្រេចសព្វគ្រប់ នៅក្នុងព្រះរាជ្យព្រះជាម្ចាស់»។
|
||
\s5
|
||
\v 17 បន្ទាប់មកព្រះយេស៊ូយកពែងមួយមកកាន់ ទាំងអរព្រះគុណព្រះជាម្ចាស់ រួចមានព្រះបន្ទូលថា៖ «ចូរយកទៅចែកគ្នាពិសាចុះ។
|
||
\v 18 ដ្បិត ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនទទួលទានស្រាទំពាំងបាយជូរទៀតឡើយ លុះត្រាតែព្រះរាជ្យព្រះជាម្ចាស់បានមកដល់»។
|
||
\s5
|
||
\v 19 បន្ទាប់មក ព្រះអង្គយកនំបុ័ងមកកាន់ ទាំងអរព្រះគុណព្រះជាម្ចាស់ រួចព្រះអង្គកាច់ប្រទានឲ្យគេទាំងមានព្រះបន្ទូលថា៖ «នេះជារូបកាយខ្ញុំដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា ចូរធ្វើដូច្នេះ ដើម្បីនឹករឭកដល់ខ្ញុំចុះ»។
|
||
\v 20 លុះទទួលទានរួចហើយ ព្រះអង្គយកពែងមកកាន់តាមបែបដដែល ទាំងមានព្រះបន្ទូលថា៖ «នេះជាពែងនៃសម្ពន្ធមេត្រីថ្មី ចងឡើងដោយសារលោហិតខ្ញុំ ដែលត្រូវបង្ហូរសម្រាប់អ្នករាល់គ្នា។
|
||
\s5
|
||
\v 21 ប៉ុន្តែ ចូរស្តាប់ខ្ញុំ។ អ្នកដែលនឹងក្បត់ខ្ញុំក៏នៅរួមតុជាមួយខ្ញុំដែរ។
|
||
\v 22 ដ្បិត បុត្រមនុស្សត្រូវតែស្លាប់ តាមព្រះជាម្ចាស់បានកំណត់ទុកមក។ ប៉ុន្តែ ត្រូវវេទនាហើយអ្នកដែលក្បត់បុត្រមនុស្ស!»។
|
||
\v 23 ពួកសិស្សសួរគ្នាទៅវិញទៅមកក្នុងចំណោមពួកគេ ចង់ដឹងថាតើនរណានឹងប្រព្រឹត្តដូច្នេះ។
|
||
\s5
|
||
\p
|
||
\v 24 បន្ទាប់មក ក៏មានការជជែកទាស់ទែងគ្នាក្នុងចំណោមពួកសិស្ស ថាតើនរណាមានឋានៈធំជាងគេ។
|
||
\v 25 ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ស្ដេចសាសន៍ដទៃទាំងឡាយតែងតែត្រួតត្រាលើប្រជារាស្ត្រ គឺជាអ្នកកាន់អំណាចលើពួកគេ ហើយត្រូវប្រព្រឹត្តអំពើល្អលើប្រជារាស្រ្តរបស់ខ្លួន។
|
||
\s5
|
||
\v 26 អ្នករាល់គ្នាមិនត្រូវធ្វើដូច្នេះទេ។ ផ្ទុយទៅវិញ អ្នកដែលធំជាងគេក្នុងចំណោមអ្នករាល់គ្នា គឺត្រូវធ្វើជាអ្នកតូចជាងគេ ហើយត្រូវឲ្យអ្នកដែលធំជាងគេ បម្រើគេវិញ។
|
||
\v 27 តើអ្នកណាធំជាងគេ អ្នកអង្គុយនៅតុ ឬអ្នកបម្រើតុ? តើមិនមែនជាអ្នកដែលអង្គុយនៅតុទេឬអី? ចំណែកឯខ្ញុំ ខ្ញុំនៅកណ្ដាលចំណោមអ្នករាល់គ្នា ខ្ញុំធ្វើជាអ្នកបម្រើអ្នករាល់គ្នា។
|
||
\s5
|
||
\v 28 ប៉ុន្តែ អ្នករាល់គ្នាស៊ូទ្រាំបន្តនៅជាមួយខ្ញុំជានិច្ច គ្រប់ពេលខ្ញុំជួបការល្បួង។
|
||
\v 29 ខ្ញុំប្រគល់ព្រះរាជ្យមួយឲ្យអ្នករាល់គ្នា ដូចព្រះបិតាបានប្រគល់មកឲ្យខ្ញុំដែរ
|
||
\v 30 ហើយនៅក្នុងព្រះរាជ្យរបស់ខ្ញុំ អ្នករាល់គ្នាអាចបរិភោគរួមតុជាមួយខ្ញុំ ហើយអ្នករាល់គ្នានឹងអង្គុយលើបល្ល័ង្ក ដើម្បីវិនិច្ឆ័យកុលសម្ពន្ធទាំងដប់ពីររបស់អ៊ីស្រាអែល។
|
||
\s5
|
||
\p
|
||
\v 31 ស៊ីម៉ូន! ស៊ីម៉ូនអើយ! ចូរប្រយ័ត្នសាតាំងទាមទារសុំរែងអ្នករាល់គ្នា ដូចគេរែងអង្ករ។
|
||
\v 32 ប៉ុន្តែ ខ្ញុំបានអង្វរព្រះជាម្ចាស់ សូមកុំឲ្យអ្នកបាត់ជំនឿឡើយ។ ក្រោយពេលអ្នកប្រែចិត្តមកវិញ ចូរជួយបងប្អូនអ្នកឲ្យមានជំនឿមាំមួនផង»។
|
||
\s5
|
||
\p
|
||
\v 33 លោកពេត្រុសទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំត្រៀមខ្លួនជាស្រេច ទោះបីត្រូវជាប់ឃុំឃាំង ឬត្រូវស្លាប់ទៅជាមួយព្រះអង្គក៏ដោយ»។
|
||
\p
|
||
\v 34 ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «ពេត្រុសអើយ! ខ្ញុំសុំប្រាប់អ្នកថា នៅយប់នេះ មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំទេ»។
|
||
\s5
|
||
\p
|
||
\v 35 បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលសួរពួកសិស្សថា៖ «អ្នករាល់គ្នាមានចាំទេ កាលខ្ញុំចាត់អ្នករាល់គ្នាទៅ ដោយគ្មានថង់ប្រាក់ កាបូប ឬស្បែកជើង តើអ្នករាល់គ្នាមានខ្វះខាតអ្វីទេ?»។ គេទូលថា៖ «យើងខ្ញុំគ្មានខ្វះខាតអ្វីទេ»។
|
||
\p
|
||
\v 36 បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ឥឡូវនេះ អ្នកណាមានថង់ប្រាក់ ត្រូវយកទៅជាមួយ ហើយអ្នកណាមានកាបូប ក៏ត្រូវយកទៅជាមួយដែរ។ ហើយអ្នកដែលគ្មានដាវ ត្រូវលក់អាវធំរបស់ខ្លួន ទិញដាវមួយទៅ។
|
||
\s5
|
||
\v 37 ដ្បិត ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្វីដែលគម្ពីរមានចែងទុកអំពីខ្ញុំ នោះត្រូវតែបានសម្រេចជាក់ជាមិនខាន «បានរាប់លោកទុកដូចជាអ្នកមានទោសឧក្រិដ្ឋ»។ ដ្បិត ហេតុការណ៍ដែលបានទាយទុក ត្រូវតែបានសម្រេចមិនខាន»។
|
||
\p
|
||
\v 38 រួចមក ពួកសិស្សទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! មើល៍! យើងមានដាវពីរ»។ ព្រះអង្គមានព្រះបន្ទូលឆ្លើយតបវិញថា៖ «ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ»។
|
||
\s5
|
||
\p
|
||
\v 39 ក្រោយពិធីជប់លៀងចប់សព្វគ្រប់ ព្រះយេស៊ូយាងចេញពីផ្ទះនោះ ដូចតាមទម្លាប់ព្រះអង្គត្រូវឆ្ពោះទៅភ្នំដើមអូលីវ ហើយពួកសិស្សក៏នាំគ្នាតាមព្រះអង្គទៅដែរ។
|
||
\v 40 កាលយាងទៅដល់ហើយ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរអធិស្ឋាន ដើម្បីកុំឲ្យអ្នករាល់គ្នាចាញ់ការល្បួងឡើយ»។
|
||
\s5
|
||
\v 41 ព្រះអង្គក៏យាងទៅឆ្ងាយពីពួកសិស្ស ចម្ងាយប្រហែលគេចោលដុំថ្មមួយទំហឹងដៃ រួចព្រះអង្គលុតជង្គង់ចុះ ទូលអង្វរថា៖
|
||
\v 42 «ឱព្រះបិតាអើយ! ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យ សូមដកយកពែងនៃទុក្ខលំបាកនេះចេញពីទូលបង្គំទៅ។ ប៉ុន្តែ សូមកុំឲ្យសម្រេចតាមចិត្តទូលបង្គំឡើយ គឺសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គវិញ»។
|
||
\s5
|
||
\v 43 បន្ទាប់មក មានទេវតាមួយរូបចុះពីស្ថានបរមសុខឲ្យព្រះអង្គឃើញ ដើម្បីលើកទឹកចិត្តព្រះអង្គ។
|
||
\v 44 ព្រះយេស៊ូព្រួយចិត្តអន្ទះអន្ទែង ធ្វើឲ្យព្រះអង្គទូលអង្វរកាន់តែខ្លាំងឡើងៗ រហូតទាល់តែតំណក់ញើសរបស់ព្រះអង្គ ក្លាយជាតំណក់ឈាមស្រក់ចុះដល់ដី។
|
||
\s5
|
||
\v 45 កាលព្រះអង្គទូលអង្វររួចហើយ ទ្រង់ក្រោកឡើងត្រឡប់ទៅរកពួកសិស្សវិញហើយព្រះអង្គឃើញពួកគេកំពុងដេកលក់ ព្រោះព្រួយចិត្តពេក
|
||
\v 46 រួចព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាដេកលក់ដូច្នេះ? ចូរក្រោកឡើងអធិស្ឋាន ដើម្បីកុំឲ្យចាញ់ការល្បួង»។
|
||
\s5
|
||
\p
|
||
\v 47 ខណៈពេលព្រះអង្គកំពុងតែមានព្រះបន្ទូលនៅឡើយ មើល បណ្ដាជនមកដល់ នាំមុខដោយឈ្មោះយូដាស ជាសិស្សមួយរូបក្នុងក្រុមសិស្សទាំងដប់ពីរ។ គាត់ចូលមកជិតព្រះយេស៊ូ ហើយថើបព្រះអង្គ
|
||
\v 48 ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «យូដាសអើយ! អ្នកក្បត់បុត្រមនុស្សដោយការថើបឬអី?»
|
||
\s5
|
||
\p
|
||
\v 49 ពេលពួកអ្នកនៅជុំវិញព្រះយេស៊ូ បានឃើញហេតុការណ៍ ពួកគេទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់! តើយើងខ្ញុំគួរហូតដាវកាប់គេឬ?»។
|
||
\v 50 បន្ទាប់មក សិស្សម្នាក់បានកាប់អ្នកបម្រើរបស់លោកមហាបូជាចារ្យ មួយផ្លែដាវដាច់ស្លឹកត្រចៀកស្ដាំ។
|
||
\p
|
||
\v 51 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ប៉ុណ្ណឹងបានហើយ!»។ ព្រះអង្គក៏ពាល់ត្រចៀកបុរសនោះ ហើយគាត់ក៏បានជាដូចដើមវិញ។
|
||
\s5
|
||
\v 52 បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅពួកនាយកបូជាចារ្យ មេក្រុមរក្សាព្រះវិហារ និងពួកព្រឹទ្ធាចារ្យដែលមកចាប់ព្រះអង្គនោះថា៖ «តើអ្នករាល់គ្នាមកចាប់ខ្ញុំដោយដាវ និងដំបងដូចជាចាប់ចោរឬ?
|
||
\v 53 ពេលខ្ញុំនៅក្នុងព្រះវិហារជាមួយអស់លោករាល់ថ្ងៃ តែអស់លោកពុំបានចាប់ខ្ញុំទេ។ ប៉ុន្តែ ពេលនេះជាពេលម្ចាស់នៃសេចក្ដីងងឹតបញ្ចេញអំណាច»។
|
||
\s5
|
||
\p
|
||
\v 54 ពួកគេចាប់ព្រះយេស៊ូ រួចបណ្ដើរចូលទៅក្នុងដំណាក់របស់លោកមហាបូជាចារ្យ។ ប៉ុន្តែ លោកពេត្រុសដើរតាមព្រះអង្គពីចម្ងាយ។
|
||
\v 55 ក្រោយពេល គេដុតភ្លើងនៅកណ្ដាលទីលាន ហើយអង្គុយជុំវិញ លោកពេត្រុសក៏អង្គុយនៅកណ្ដាលចំណោមពួកគេដែរ។
|
||
\s5
|
||
\v 56 ស្ត្រីបម្រើម្នាក់ឃើញគាត់អង្គុយនៅមុខពន្លឺភ្លើង នាងក៏សម្លឹងមើលគាត់ហើយពោលថា៖ «ម្នាក់នេះក៏នៅជាមួយព្រះយេស៊ូដែរ»។
|
||
\p
|
||
\v 57 បុន្តែ លោកពេត្រុសប្រកែកថា៖ «ទេនាងអើយ ខ្ញុំមិនដែលស្គាល់គាត់ទេ»។
|
||
\p
|
||
\v 58 មួយស្របក់ក្រោយមក មានម្នាក់ទៀតឃើញគាត់ ក៏ពោលថា៖ «អ្នកឯងក៏សិស្សគាត់ម្នាក់ដែរ»។ លោកពេត្រុសឆ្លើយទៅអ្នកនោះថា៖ «អ្នកអើយ! មិនមែនខ្ញុំទេ»។
|
||
\s5
|
||
\p
|
||
\v 59 ប្រហែលមួយម៉ោងក្រោយមក មានបុរសម្នាក់ទៀតទទូចសួរគាត់ថា៖ «អ្នកនេះពិតជានៅជាមួយយេស៊ូមែន ដ្បិតគាត់ជាអ្នកស្រុកកាលីឡេដូចគ្នា»។
|
||
\p
|
||
\v 60 ប៉ុន្តែ លោកពេត្រុសឆ្លើយថា៖ «ខ្ញុំមិនដឹងថាអ្នកចង់និយាយអំពីរឿងអ្វីសោះ»។ ភ្លាមនោះ ខណៈពេលលោកពេត្រុសកំពុងតែនិយាយនៅឡើយ ស្រាប់តែមាន់រងាវឡើង។
|
||
\s5
|
||
\v 61 ព្រះអម្ចាស់បែរព្រះភក្ត្រទតមកលោកពេត្រុស ស្រាប់តែលោកពេត្រុសនឹកឃើញព្រះបន្ទូលរបស់ព្រះអង្គថា៖ «យប់នេះ មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំទេ»។
|
||
\v 62 លោកពេត្រុសក៏ចាកចេញពីទីនោះ ហើយយំក្តុកក្តួលជាខ្លាំង។
|
||
\s5
|
||
\p
|
||
\v 63 ពួកអ្នកយាមព្រះយេស៊ូចំអក និងវាយតប់ព្រះអង្គផងដែរ។
|
||
\v 64 គេយកក្រណាត់គ្របព្រះភក្ត្រព្រះអង្គហើយសួរថា៖ «លោកព្យាការី ទាយមើល៍ តើអ្នកណាវាយឯង?»។
|
||
\v 65 រួចគេនិយាយប្រឆាំង និងជេរប្រមាថព្រះអង្គទៀតផង។
|
||
\s5
|
||
\p
|
||
\v 66 កាលនៅពេលថ្ងៃនៅឡើយ ពួកព្រឹទ្ធាចារ្យរបស់ប្រជាជន ពួកនាយកបូជាចារ្យ និងពួកអាចារ្យជួបជុំគ្នា។ ពួកលោកនាំព្រះយេស៊ូចូលមកឈរនៅខាងមុខក្រុមប្រឹក្សាជាន់ខ្ពស់
|
||
\v 67 រួចសួរព្រះអង្គថា៖ «ប្រាប់យើងមកមើល៍ តើអ្នកជាព្រះគ្រិស្ដ* ឬ?» ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «បើខ្ញុំប្រាប់អស់លោក ក៏អស់លោកពុំជឿខ្ញុំដែរ
|
||
\nb
|
||
\v 68 ហើយបើខ្ញុំសួរអស់លោកវិញ ក៏អស់លោកមិនឆ្លើយនឹងខ្ញុំដែរ។
|
||
\s5
|
||
\v 69 ប៉ុន្តែ ចាប់តាំងពេលនេះតទៅ បុត្រមនុស្សនឹងអង្គុយ នៅខាងស្ដាំព្រះជាម្ចាស់ដ៏មានឫទ្ធានុភាព»។
|
||
\p
|
||
\v 70 បន្ទាប់មក គេសួរព្រមគ្នាឡើងថា៖ «បើដូច្នេះមែន អ្នកជាព្រះបុត្រារបស់ព្រះជាម្ចាស់ឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អស់លោកមានប្រសាសន៍ត្រូវមែន គឺខ្ញុំនេះហើយ»។
|
||
\p
|
||
\v 71 គេក៏និយាយឡើងថា៖ «ហេតុអ្វីបានជាយើងចាំបាច់រកសាក្សី? ដ្បិតយើងបានឮពាក្យរបស់អ្នកនេះផ្ទាល់មាត់តែម្តង»។
|
||
\s5
|
||
\c 23
|
||
\cl ជំពូក ២៣
|
||
\p
|
||
\v 1 ក្រុមប្រឹក្សាជាន់ខ្ពស់ក្រោកឡើងទាំងអស់គ្នា ហើយបញ្ជូនព្រះយេស៊ូទៅលោកពីឡាត។
|
||
\v 2 ពួកគេនាំគ្នាចោទប្រកាន់ព្រះអង្គថា៖ «យើងខ្ញុំរកឃើញថា អ្នកនេះកំពុងតែបំភាន់ប្រជារាស្ត្រយើង គឺហាមគេមិនឲ្យបង់ពន្ធថ្វាយព្រះចៅអធិរាជ ហើយគាត់អះអាងខ្លួនថា ជាព្រះគ្រិស្ដ គឺជាស្ដេច»។
|
||
\s5
|
||
\p
|
||
\v 3 លោកពីឡាតសួរព្រះអង្គថា៖ «តើអ្នកជាស្ដេចសាសន៍យូដាមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «លោកទេតើដែលមានប្រសាសន៍ដូច្នេះ»។
|
||
\p
|
||
\v 4 លោកពីឡាតក៏ពោលទៅកាន់ពួកនាយកបូជាចារ្យ និងបណ្ដាជនថា៖ «ខ្ញុំពុំរកឃើញអ្នកនេះមានទោសអ្វីសោះឡើយ»។
|
||
\p
|
||
\v 5 ប៉ុន្តែ ពួកគេរឹតតែចោទប្រកាន់ខ្លាំងឡើងៗថា៖ «អ្នកនេះបានធ្វើឲ្យប្រជាជនបះបោរ ដោយបង្រៀនគេពាសពេញស្រុកយូដាទាំងមូល ចាប់តាំងពីស្រុកកាលីឡេ រហូតមកដល់ទីនេះ»។
|
||
\s5
|
||
\v 6 ដូច្នេះ លោកពីឡាតឮហើយក៏សួរថាតើ អ្នកនេះជាអ្នកស្រុកកាលីឡេមែនទេ»។
|
||
\v 7 កាលលោកពីឡាតដឹងថា ព្រះយេស៊ូជាអ្នកស្រុកនៅក្រោមអំណាចរបស់ព្រះបាទហេរ៉ូដ លោកក៏បញ្ជូនព្រះអង្គទៅព្រះបាទហេរ៉ូដ ដែលគង់នៅក្រុងយេរូសាឡិមពេលនោះដែរ។
|
||
\s5
|
||
\p
|
||
\v 8 ពេលព្រះបាទហេរ៉ូដបានឃើញព្រះយេស៊ូ ទ្រង់សប្បាយព្រះហឫទ័យក្រៃលែងព្រោះចង់ជួបព្រះយេស៊ូតាំងពីយូរយារមកហើយ។ ទ្រង់តែងឮគេនិយាយអំពីព្រះអង្គហើយសង្ឃឹមថានឹងបានឃើញព្រះយេស៊ូធ្វើការអស្ចារ្យណាមួយ។
|
||
\v 9 ព្រះបាទហេរ៉ូដទូលសួរសំណួរជាច្រើន តែព្រះយេស៊ូពុំមានព្រះបន្ទូលឆ្លើយតបទាល់តែសោះ។
|
||
\v 10 ពួកមហាបូជាចារ្យ និងពួកអាចារ្យក៏នៅទីនោះដែរ ក្រោកឈរឡើងចោទប្រកាន់ព្រះយេស៊ូយ៉ាងខ្លាំងបំផុត។
|
||
\s5
|
||
\v 11 ព្រះបាទហេរ៉ូដ និងពួកទាហានចំអកឲ្យព្រះយេស៊ូ ព្រមទាំងជេរប្រមាថព្រះអង្គផងដែរ។ គេយកអាវដ៏ល្អវិសេសមកពាក់ឲ្យព្រះអង្គ រួចបញ្ជូនទៅលោកពីឡាតវិញ។
|
||
\v 12 ដ្បិត ព្រះបាទហេរ៉ូដ និងលោកពីឡាតក្លាយជាមិត្តសម្លាញ់នឹងគ្នា នៅថ្ងៃនោះប៉ុណ្ណោះ (កាលពីមុនព្រះបាទហេរ៉ូដ និងលោកពីឡាត ជាសត្រូវនឹងគ្នា)។
|
||
\s5
|
||
\p
|
||
\v 13 លោកពីឡាតបានកោះហៅពួកនាយកបូជាចារ្យ ពួកមន្ត្រី និងបណ្តាជនមកជួបជុំគ្នា
|
||
\v 14 រួចលោកមានប្រសាសន៍ថា៖ «អស់លោកបាននាំបុរសនេះមកឲ្យខ្ញុំកាត់ទោស ដោយចោទប្រកាន់ថា គាត់នាំប្រជារាស្រ្តឲ្យបះបោរ ហើយ មើល៍! ខ្ញុំបានសួរចម្លើយគាត់នៅមុខអស់លោក តែរកមិនឃើញថាមានទោសអ្វី ដូចអស់លោកចោទប្រកាន់គាត់សោះ។
|
||
\s5
|
||
\v 15 សូម្បីតែព្រះបាទហេរ៉ូដក៏មិនឃើញថាគាត់មានទោសអ្វីដែរ ហេតុនេះហើយបានជាទ្រង់បញ្ជូនគាត់មកឲ្យយើងវិញ ហើយ មើល! បុរសនេះមិនបានប្រព្រឹត្តអ្វី សមនឹងទោសប្រហារជីវិតឡើយ។
|
||
\v 16 បើដូច្នេះ ខ្ញុំគ្រាន់តែឲ្យគេវាយប្រដៅគាត់ រួចលែងគាត់ឲ្យទៅវិញ»។
|
||
\v 17 ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យរំលង លោកពីឡាតមានសិទ្ធិលើកលែងអ្នកទោសម្នាក់។
|
||
\s5
|
||
\v 18 ប៉ុន្តែ ពួកគេស្រែកឡើងព្រមគ្នាថា៖ «សូមសម្លាប់អ្នកនេះទៅ តែលែងបារ៉ាបាសឲ្យយើងខ្ញុំវិញ!»។
|
||
\v 19 ឈ្មោះបារ៉ាបាសនេះជាប់ឃុំឃាំង ព្រោះគាត់បានបង្កចចលាចលនៅក្នុងទីក្រុង ព្រមទាំងបានសម្លាប់មនុស្សផង។
|
||
\s5
|
||
\v 20 លើកនេះ លោកពីឡាតមានបញ្ជាក់ពួកគេម្តងទៀត ព្រោះលោកមានបំណងចង់ដោះលែងព្រះយេស៊ូ។
|
||
\v 21 ប៉ុន្តែ ពួកគេស្រែកឡើងថា៖ «ឆ្កាងគាត់ទៅ! ឆ្កាងគាត់ទៅ!»។
|
||
\v 22 លោកពីឡាតមានប្រសាសន៍ទៅគេ ជាលើកទីបីថា៖ «ហេតុអី? តើអ្នកនេះបានប្រព្រឹត្តអំពើអាក្រក់អ្វីខ្លះ? ខ្ញុំមិនឃើញគាត់មានទោសអ្វី សមនឹងប្រហារជីវិតឡើយ។ ដូច្នេះ ខ្ញុំគ្រាន់តែឲ្យគេវាយប្រដៅគាត់ រួចលែងគាត់ឲ្យទៅវិញចុះ»។
|
||
\s5
|
||
\v 23 ប៉ុន្តែ គេចេះតែស្រែកខ្លាំងឡើងៗ ទាមទារឲ្យឆ្កាងព្រះយេស៊ូ។ សម្រែករបស់គេមានប្រៀបជាងលោកពីឡាត។
|
||
\v 24 ដូច្នេះ លោកពីឡាតក៏យល់ព្រមតាមពាក្យទាមទាររបស់ពួកគេ
|
||
\v 25 លោកក៏ដោះលែងបារ៉ាបាស ជាអ្នកជាប់ឃុំឃាំង មកពីបានបង្កចលាចល និងបានសម្លាប់មនុស្សផង។ ចំពោះព្រះយេស៊ូវិញ លោកប្រគល់ឲ្យគេយកទៅធ្វើតាមអំពើចិត្ត។
|
||
\s5
|
||
\p
|
||
\v 26 នៅពេលបណ្ដើរព្រះយេស៊ូទៅ គេចាប់បុរសម្នាក់ឈ្មោះ ស៊ីម៉ូន ជាអ្នកស្រុកគីរេន ដែលទើបត្រឡប់មកពីចម្ការវិញ។ គេចាប់បង្ខំគាត់ឲ្យលីឈើឆ្កាង ដើរតាមក្រោយព្រះយេស៊ូ។
|
||
\s5
|
||
\p
|
||
\v 27 បណ្តាជនច្រើនកុះករដើរតាមព្រះអង្គទៅ ព្រមទាំងមានពួកស្ត្រីគក់ទ្រូង យំសោកអាណិតព្រះអង្គ ក៏ដើរតាមក្រោយព្រះអង្គដែរ។
|
||
\v 28 ព្រះយេស៊ូក៏ងាកមកមានព្រះបន្ទូលនឹងស្ត្រីទាំងនោះថា៖ «កូនស្រីក្រុងយេរូសាឡិមអើយ កុំយំសោកអាណិតខ្ញុំធ្វើអ្វី ប៉ុន្តែ ចូរយំសោកអាណិតខ្លួននាង និងកូននាងវិញទៅ។
|
||
\s5
|
||
\v 29 ដ្បិត នឹងមានថ្ងៃមកដល់ ដែលគេពោលថា៖ «មានពរហើយ ស្ត្រីណាឥតកូន ស្ត្រីណាមិនបង្កើតកូន និងស្ត្រីណាមិនដែលបំបៅកូន»។
|
||
\q
|
||
\v 30 បន្ទាប់មក គេនឹងនិយាយទៅភ្នំថា៖ «ភ្នំអើយ ចូររលំសង្កត់ពីលើយើងខ្ញុំមក ហើយចូរជួយលាក់ខ្លួនយើងខ្ញុំផង»។
|
||
\v 31 ដ្បិត បើគេធ្វើដូច្នេះចំពោះឈើស្រស់យ៉ាងហ្នឹងទៅហើយ ចុះទំរាំបើឈើងាប់វិញ តើគេនឹងធ្វើដល់កម្រិតណាទៅ?»។
|
||
\s5
|
||
\p
|
||
\v 32 គេបាននាំអ្នកទោសពីរនាក់ទៀត មកសម្លាប់ជាមួយព្រះយេស៊ូដែរ។
|
||
\s5
|
||
\p
|
||
\v 33 លុះពេលពួកគេមកដល់កន្លែងឈ្មោះថា «ភ្នំលលាដ៍ក្បាល» គេឆ្កាងព្រះយេស៊ូ និងអ្នកទោសពីរនាក់ទៀតនៅទីនោះដែរ ម្នាក់នៅខាងស្ដាំព្រះអង្គ ម្នាក់ទៀតនៅខាងឆ្វេង។
|
||
\v 34 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ឱព្រះបិតាអើយ! សូមព្រះអង្គអត់ទោសឲ្យអ្នកទាំងនេះផង ដ្បិត ពួកគេមិនដឹងថា ពួកគេកំពុងធ្វើអ្វីឡើយ»។ បន្ទាប់មក គេយកសម្លៀកបំពាក់របស់ព្រះអង្គ មកចាប់ឆ្នោតចែកគ្នា។
|
||
\s5
|
||
\p
|
||
\v 35 ប្រជាជននាំគ្នាឈរមើល ខណៈពេលពួកមន្រ្តីនិយាយចំអកមើលងាយព្រះអង្គថា៖ «គាត់បានសង្គ្រោះអ្នកដទៃ។ ចូរសង្រ្គោះខ្លួនឯងទៅ បើគាត់ពិតជាព្រះគ្រិស្ដរបស់ព្រះជាម្ចាស់ ហើយជាអ្នកដែលព្រះអង្គបានជ្រើសរើសមែននោះ»។
|
||
\s5
|
||
\p
|
||
\v 36 ពួកទាហានក៏បានចំអកដាក់ព្រះអង្គដែរ ពួកគេយកទឹកខ្មេះមកថ្វាយព្រះអង្គសោយ
|
||
\v 37 ទាំងពោលថា៖ «បើអ្នកជាស្ដេចជនជាតិយូដាមែន ចូរសង្គ្រោះខ្លួនអ្នកទៅ»។
|
||
\v 38 នៅពីលើព្រះអង្គមានសរសេរអក្សរថា «នេះជាស្ដេចសាសន៍យូដា»។
|
||
\s5
|
||
\p
|
||
\v 39 អ្នកទោសម្នាក់ដែលជាប់ឆ្កាងពោលប្រមាថព្រះយេស៊ូថា៖ «តើអ្នកមិនមែនជាព្រះគ្រិស្ដទេឬ? ចូរសង្គ្រោះខ្លួនអ្នកទៅ ហើយសង្គ្រោះយើងផង»។
|
||
\p
|
||
\v 40 ប៉ុន្តែ អ្នកទោសម្នាក់ទៀតស្ដីឲ្យអ្នកនោះថា៖ «តើឯងមិនកោតខ្លាចព្រះជាម្ចាស់ទេឬ? ឯងត្រូវគេកាត់ទោសដូចលោកដែរ។
|
||
\v 41 យើងត្រូវគេកាត់ទោស ព្រោះមុខយើងសមនឹងទទួលទោសតាមអំពើ ដែលយើងបានប្រព្រឹត្ត។ ចំណែកឯលោកវិញ លោកមិនបានប្រព្រឹត្តអំពើអាក្រក់អ្វីសោះ»។
|
||
\s5
|
||
\v 42 បន្ទាប់មក គាត់ទូលព្រះអង្គថា៖ «ឱព្រះយេស៊ូអើយ! ចូរនឹកចាំពីទូលបង្គំផងពេលព្រះអង្គយាងមកគ្រងរាជ្យ»។
|
||
\p
|
||
\v 43 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា ថ្ងៃនេះអ្នកបានទៅនៅស្ថានបរមសុខជាមួយខ្ញុំហើយ»។
|
||
\s5
|
||
\p
|
||
\v 44 ពេលនោះ ប្រហែលជាម៉ោងប្រាំមួយ មេឃងងឹតផែនដីទាំងមូលសូន្យសុងរហូតដល់ម៉ោងប្រាំបួន
|
||
\v 45 ព្រោះព្រះអាទិត្យបាត់រស្មី។ បន្ទាប់មក វាំងនននៅក្នុងព្រះវិហារក៏រហែកជាពីរចំពាក់កណ្ដាល។
|
||
\s5
|
||
\v 46 ព្រះយេស៊ូបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «ព្រះបិតាអើយ ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំ ទៅក្នុងព្រះហស្ដព្រះអង្គវិញ»។ ក្រោយពេលព្រះអង្គមានព្រះបន្ទូលដូច្នោះរួចហើយ ក៏រលត់វិញ្ញាណទៅ។
|
||
\p
|
||
\v 47 ពេលនាយទាហានរ៉ូម៉ាំងដែលបានឃើញហេតុការណ៍ទាំងនេះ ក៏លើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ហើយពោលថា៖ «បុរសនេះពិតជាសុចរិតមែន!»។
|
||
\s5
|
||
\v 48 កាលបណ្ដាជនទាំងឡាយដែលបានមក ឃើញហេតុការណ៍ទាំងនេះ គេនាំគ្នាត្រឡប់ទៅវិញទាំងគក់ទ្រូង។
|
||
\v 49 ប៉ុន្តែ អ្នកដែលស្គាល់ព្រះយេស៊ូទាំងប៉ុន្មាន ព្រមទាំងពួកស្ត្រីដែលដើរតាមព្រះអង្គតាំងពីស្រុកកាលីឡេមក នាំគ្នាឈរមើលហេតុការណ៍ទាំងអស់ពីចម្ងាយ។
|
||
\s5
|
||
\p
|
||
\v 50 មើល មានបុរសរូបឈ្មោះយ៉ូសែប ជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់មួយរូប។ លោកជាមនុស្សល្អសុចរិត។
|
||
\v 51 លោកពុំបានយល់ស្របជាមួយគេ លើការសម្រេចចិត្តរបស់ក្រុមប្រឹក្សាជាន់ខ្ពស់ និងអំពើដែលគេប្រព្រឹត្តនោះឡើយ។ លោកមកពីក្រុងអើរីម៉ាថេ ដែលជាក្រុងមួយរបស់ជនជាតិយូដា ហើយលោកទន្ទឹងរង់ចាំព្រះរាជ្យរបស់ព្រះជាម្ចាស់។
|
||
\s5
|
||
\v 52 បុរសនេះបានទៅជួបលោកពីឡាត សុំយកព្រះសពព្រះយេស៊ូ។
|
||
\v 53 លោកយកព្រះសពព្រះយេស៊ូចុះពីឈើឆ្កាង ហើយរុំនឹងក្រណាត់ផាឌិប រួចដាក់ក្នុងរូងថ្មមួយ ដែលគេដាប់ធ្វើជាផ្នូរ ដោយពុំទាន់មានដាក់សពណាមួយនៅឡើយទេ។
|
||
\s5
|
||
\v 54 នៅថ្ងៃនោះ ជាថ្ងៃរៀបចំបុណ្យរំលង ហើយថ្ងៃសប្ប័ទក៏ខិតជិតមកដល់ដែរ។
|
||
\v 55 ពួកស្ត្រីដែលមកតាមព្រះអង្គតាំងពីស្រុកកាលីឡេ ក៏ទៅជាមួយលោកយ៉ូសែបដែរ ហើយនាងបានឃើញផ្នូរ ព្រមទាំងឃើញរបៀបដែលគេដាក់ព្រះសពព្រះយេស៊ូផងដែរ។
|
||
\v 56 ស្ត្រីទាំងនោះវិលត្រឡប់ទៅវិញ រៀបចំគ្រឿងក្រអូប និងទឹកអប់។ បន្ទាប់មក នៅថ្ងៃសប្ប័ទ នាងនាំគ្នាឈប់សម្រាកតាមបទបញ្ជាដែលមានចែងទុក។
|
||
\s5
|
||
\c 24
|
||
\cl ជំពូក ២៤
|
||
\p
|
||
\v 1 នៅព្រលឹមស្រាងៗនៃថ្ងៃទីមួយ ស្ត្រីៗនាំគ្នាទៅផ្នូរដោយយកគ្រឿងក្រអូប ដែលគេបានរៀបចំទុកទៅជាមួយផង។
|
||
\v 2 ពួកនាងសង្កេតឃើញថា ថ្មបានរមៀលចេញពីមាត់ផ្នូរបាត់ទៅហើយ។
|
||
\v 3 នាងក៏នាំគ្នាចូលទៅក្នុងផ្នូរនោះ តែពុំឃើញព្រះសពរបស់ព្រះអម្ចាស់យេស៊ូទេ។
|
||
\s5
|
||
\v 4 ខណៈពេលស្ត្រីទាំងនោះមានការស្រឡាំងកាំង ស្រាប់តែមានបុរសពីរនាក់ ស្លៀកពាក់ភ្លឺចិញ្ចែងចិញ្ចាច ឈរនៅជិតពួកនាង។
|
||
\v 5 នាងភ័យខ្លាចជាខ្លាំងហើយឱនមុខចុះមើលដី បុរសទាំងពីរនាក់នោះនិយាយទៅកាន់នាងថា៖ «ហេតុអ្វីបានជានាងនាំគ្នាមករកព្រះអង្គ ដែលមានព្រះជន្មរស់នៅក្នុងចំណោមមនុស្សស្លាប់ដូច្នេះ?
|
||
\s5
|
||
\v 6 ព្រះអង្គមិនគង់នៅទីនេះទេ! ចូរនឹកចាំអំពីព្រះបន្ទូល ដែលព្រះអង្គបានប្រាប់អ្នករាល់គ្នា កាលនៅស្រុកកាលីឡេនៅឡើយ
|
||
\v 7 ថា៖ «បុត្រមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាប គេនឹងឆ្កាងព្រះអង្គ ហើយនៅថ្ងៃទីបី ព្រះអង្គមានព្រះជន្មរស់ឡើងវិញ»។
|
||
\s5
|
||
\v 8 ពួកនាងក៏នឹកឃើញព្រះបន្ទូលរបស់ព្រះអង្គ
|
||
\v 9 ហើយនាំគ្នាចេញពីពីផ្នូរវិញ ទាំងរៀបរាប់ហេតុការណ៍ទាំងនេះ ប្រាប់ក្រុមសិស្សទាំងដប់មួយនាក់ ព្រមទាំងអ្នកឯទៀតៗដែរ។
|
||
\v 10 ឥឡូវនេះ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងយ៉ូអាន់ និងនាងម៉ារីជាម្ដាយរបស់យ៉ាកុប ព្រមទាំងស្ត្រីឯទៀតៗ ដែលបានទៅជាមួយនាងទាំងនោះ ក៏រៀបរាប់ហេតុការណ៍ទាំងនេះប្រាប់ក្រុមសាវ័កដែរ។
|
||
\s5
|
||
\v 11 ប៉ុន្តែ ពួកសាវកហាក់បីដូចជាពុំជឿពាក្យសម្តីនាងទេ ព្រោះគេគិតពួកនាងនិយាយរឿងផ្ដេសផ្ដាស។
|
||
\v 12 ប៉ុន្តែ លោកពេត្រុសក៏ស្ទុះរត់ទៅផ្នូរ រួចឱនមើលទៅឃើញតែក្រណាត់រុំព្រះសពប៉ុណ្ណោះ។ លោកពេត្រុសវិលត្រឡប់មកផ្ទះវិញ ទាំងងឿងឆ្ងល់អំពីហេតុការណ៍ដែលកើតមានឡើង។
|
||
\s5
|
||
\p
|
||
\v 13 មើល មានសិស្សពីរនាក់កំពុងតែធ្វើដំណើរ ទៅភូមិមួយឈ្មោះអេម៉ោស ដែលមានចម្ងាយប្រមាណដប់មួយគីឡូម៉ែត្រពីក្រុងយេរូសាឡិម។
|
||
\v 14 ពួកគេពិភាក្សាគ្នាអំពីហេតុការណ៍ទាំងប៉ុន្មានដែលកើតមាន។
|
||
\s5
|
||
\v 15 ខណៈពេលគេកំពុងតែពិភាក្សា និងសួរគ្នាទៅវិញទៅមក ស្រាប់តែព្រះយេស៊ូយាងមកជិតគេ ព្រមទាំងធ្វើដំណើរជាមួយគេទៅដែរ។
|
||
\v 16 ប៉ុន្តែ ព្រះជាម្ចាស់បំបាំងភ្នែកគេមិនឲ្យចំណាំព្រះអង្គបានឡើយ។
|
||
\s5
|
||
\v 17 ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «តើអ្នករាល់គ្នាដើរបណ្ដើរ ជជែកគ្នាបណ្ដើរអំពីរឿងអ្វីដែរ?»។ គេក៏ឈប់នៅស្ងៀម បង្ហាញទឹកមុខក្រៀមក្រំ។
|
||
\p
|
||
\v 18 សិស្សម្នាក់ឈ្មោះក្លេវប៉ាសឆ្លើយតបទៅព្រះអង្គថា៖ «តើលោកជាមនុស្សម្នាក់គត់នៅក្រុងយេរូសាឡិម ដែលមិនបានដឹងអំពីហេតុការណ៍ កើតឡើងប៉ុន្មានថ្ងៃមុននេះទេឬអី?»។
|
||
\s5
|
||
\p
|
||
\v 19 ព្រះអង្គសួរគេថា៖ «តើមានរឿងអ្វីកើតឡើង?»។ គេទូលឆ្លើយថា៖ «គឺរឿងព្រះយេស៊ូជាអ្នកភូមិណាសារ៉ែត ដែលជាព្យាការីដ៏មានឫទ្ធានុភាពក្នុងគ្រប់កិច្ចការ និងគ្រប់ពាក្យសម្តីដែលលោកបានថ្លែង នៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ និងមុខប្រជាជនទាំងអស់
|
||
\nb
|
||
\v 20 និងអំពីហេតុការណ៍ ដែលពួកនាយកបូជាចារ្យ និងពួកមន្ត្រីរបស់យើង បានបញ្ជូនលោកឲ្យទទួលការកាត់ទោសប្រហារជីវិត ព្រមទាំងឆ្កាងលោកផង។
|
||
\s5
|
||
\v 21 ប៉ុន្តែ យើងបានសង្ឃឹមថា លោកនឹងរំដោះជនជាតិអ៊ីស្រាអែលឲ្យមានសេរីភាព។ ពិតមែនហើយ ហេតុការណ៍ទាំងនោះបានកន្លងផុតទៅបីថ្ងៃមកហើយ។
|
||
\s5
|
||
\v 22 មានស្ត្រីខ្លះក្នុងចំណោមពួកយើង បានធ្វើឲ្យយើងឆ្ងល់ជាខ្លាំង គឺពួកនាងនាំគ្នាទៅផ្នូរតាំងពីព្រលឹម។
|
||
\v 23 ពេលពួកគេរកមិនឃើញសពលោក គេក៏ត្រឡប់មកវិញរៀបរាប់ប្រាប់យើងថា ពួកគេបានឃើញទេវតាប្រាប់ថា លោកមានជីវិតរស់។
|
||
\v 24 មានពួកយើងខ្លះនាំគ្នាទៅផ្នូរដែរ ហើយបានឃើញដូចពាក្យស្ត្រីទាំងនោះនិយាយមែន។ ប៉ុន្តែ ពុំមាននរណាបានឃើញលោកសោះ»។
|
||
\s5
|
||
\p
|
||
\v 25 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ឱមនុស្សល្ងីល្ងើអើយ អ្នករាល់គ្នាមិនងាយជឿពាក្យទាំងប៉ុន្មាន ដែលពួកព្យាការីបានថ្លែងប្រាប់សោះ!។
|
||
\v 26 តើមិនចាំចាប់ឲ្យព្រះគ្រិស្តត្រូវរងទុក្ខលំបាកបែបនេះសិន មុននឹងទទួលសិរីរុងរឿងរបស់ព្រះអង្គទេឬ?»។
|
||
\v 27 ចាប់ពីគម្ពីរលោកម៉ូសេរហូតដល់គម្ពីរព្យាការីទាំងអស់ ព្រះយេស៊ូបកស្រាយសេចក្ដី ដែលមានចែងទុកអំពីព្រះអង្គនៅក្នុងគម្ពីរទាំងមូល។
|
||
\s5
|
||
\p
|
||
\v 28 ពេលមកជិតដល់ភូមិដែលសិស្សទាំងពីរបម្រុងនឹងទៅ ព្រះយេស៊ូធ្វើជាទុច ដូចជាចង់យាងបន្តទៅមុខទៀត។
|
||
\v 29 ប៉ុន្តែ គេឃាត់ព្រះអង្គថា៖ «សូមលោកស្នាក់នៅជាមួយយើងខ្ញុំទីនេះហើយ ដ្បិត ថ្ងៃកាន់តែទាបជិតយប់ហើយ»។ ដូច្នេះ ព្រះយេស៊ូក៏ចូលទៅស្នាក់នៅជាមួយគេ។
|
||
\s5
|
||
\v 30 ពេលព្រះអង្គគង់រួមតុជាមួយគេ ហើយយកនំបុ័ងមកកាន់ ទាំងអរព្រះគុណព្រះជាម្ចាស់ រួចកាច់ប្រទានឲ្យគេ។
|
||
\v 31 រំពេចនោះ ស្រាប់តែភ្នែកគេបានភ្លឺឡើង មើលព្រះអង្គស្គាល់ ប៉ុន្តែព្រះអង្គបាត់ពីមុខគេទៅ។
|
||
\v 32 គេនិយាយគ្នាថា៖ «តើយើងមិនមានចិត្តរំភើបទេឬ កាលព្រះអង្គមានព្រះបន្ទូលមកកាន់យើងនៅតាមផ្លូវ និងបកស្រាយគម្ពីរឲ្យយើងស្ដាប់?។
|
||
\s5
|
||
\v 33 គេក៏ក្រោកឡើងភ្លាម វិលត្រឡប់ទៅក្រុងយេរូសាឡិមវិញ។ ពួកគេឃើញសិស្សទាំងដប់មួយនាក់នៅជុំគ្នា ជាមួយពួកអ្នកដទៃទៀត
|
||
\v 34 ដោយប្រាប់អ្នកទាំងពីរថា៖ «ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញពិតប្រាកដមែន ហើយព្រះអង្គបានបង្ហាញខ្លួនឲ្យស៊ីម៉ូនឃើញផងដែរ»។
|
||
\v 35 សិស្សទាំងពីរនាក់ក៏រៀបរាប់រឿងរ៉ាវ ដែលកើតមានឡើងនៅតាមផ្លូវ និងរបៀបពួកគេស្គាល់ព្រះយេស៊ូ ពេលព្រះអង្គកាច់នំបុ័ងប្រទានឲ្យ។
|
||
\s5
|
||
\p
|
||
\v 36 កាលគេរៀបរាប់ហេតុការណ៍ទាំងនេះ ព្រះយេស៊ូយាងមកគង់នៅកណ្ដាលចំណោមសិស្សទាំងអស់ ហើយមានព្រះបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាប្រកបដោយសេចក្ដីសុខសាន្ត»។
|
||
\v 37 គេតក់ស្លុត និងភ័យខ្លាចជាខ្លាំង ព្រោះស្មានថាឃើញខ្មោចលង។
|
||
\s5
|
||
\v 38 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាពិបាកចិត្តដូច្នេះ? ហេតុអ្វីបានជាអ្នករាល់គ្នានៅសង្ស័យទៀត?
|
||
\v 39 ចូរមើលដៃមើលជើងខ្ញុំ គឺពិតជាខ្ញុំមែន។ ចូរស្ទាបខ្ញុំមើល៍។ ដ្បិត ខ្មោចគ្មានសាច់ គ្មានឆ្អឹង ដូចខ្ញុំទេ»។
|
||
\v 40 កាលព្រះអង្គមានព្រះបន្ទូលដូចនេះ ព្រះអង្គក៏បង្ហាញព្រះហស្ដ និងព្រះបាទាឲ្យគេឃើញ។
|
||
\s5
|
||
\v 41 ពួកសិស្សនៅតែពុំទាន់ជឿនៅឡើយ ព្រោះគេអរផង ងឿងឆ្ងល់ផង។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «តើអ្នករាល់គ្នាមានអ្វីបរិភោគឬទេ?»។
|
||
\v 42 គេយកត្រីអាំងមួយដុំមកថ្វាយព្រះអង្គ
|
||
\v 43 ហើយព្រះអង្គទទួលយកទៅសោយនៅមុខពួកគេទាំងអស់គ្នា។
|
||
\s5
|
||
\p
|
||
\v 44 ព្រះអង្គមានព្រះបន្ទូលថា៖ «កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា សេចក្ដីទាំងអស់ដែលមានចែងទុកអំពីខ្ញុំ ក្នុងគម្ពីរវិន័យរបស់លោកម៉ូសេ គម្ពីរព្យាការី និងគម្ពីរទំនុកតម្កើងត្រូវតែបានសម្រេច»។
|
||
\s5
|
||
\v 45 ព្រះអង្គក៏បំភ្លឺចិត្តគំនិតគេ ឲ្យយល់អត្ថន័យគម្ពីរទាំងឡាយ។
|
||
\v 46 ព្រះអង្គមានព្រះបន្ទូលថា៖ «ដូច្នេះ សេចក្ដីដែលមានចែងទុកក្នុងគម្ពីរ គឺថាព្រះគ្រិស្ដត្រូវរងទុក្ខលំបាក ហើយមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី។
|
||
\v 47 អ្នករាល់គ្នាត្រូវប្រកាសពីការប្រែចិត្ត និងការអត់ទោសបាបនៅក្នុងព្រះនាមព្រះអង្គ ទៅមនុស្សគ្រប់ជាតិសាសន៍ ចាប់ផ្តើមចេញពីក្រុងយេរូសាឡិមទៅ។
|
||
\s5
|
||
\v 48 អ្នករាល់គ្នាជាសាក្សីអំពីហេតុការណ៍ទាំងនេះ។
|
||
\v 49 មើល ខ្ញុំនឹងចាត់ព្រះមួយអង្គ តាមព្រះបិតាបានសន្យាទុកស្រាប់។ ប៉ុន្តែ អ្នករាល់គ្នាត្រូវស្ថិតនៅក្នុងក្រុងយេរូសាឡិមនេះ រហូតទាល់តែព្រះជាម្ចាស់ប្រទានឲ្យអ្នករាល់គ្នាមានឫទ្ធានុភាពមកស្ថានដ៏ខ្ពង់ខ្ពស់»។
|
||
\s5
|
||
\p
|
||
\v 50 បន្ទាប់មក ព្រះយេស៊ូនាំពួកសិស្សចេញពីទីក្រុងទៅជិតដល់ភូមិបេថានី។ ព្រះអង្គលើកព្រះហស្ដឡើង ហើយប្រទានពរឲ្យគេ។
|
||
\v 51 ខណៈពេលព្រះអង្គកំពុងតែប្រទានពរ ព្រះជាម្ចាស់លើកព្រះយេស៊ូចេញពីគេ ឡើងទៅស្ថានបរមសុខ។
|
||
\s5
|
||
\v 52 ដូច្នេះ ពួកគេក្រាបថ្វាយបង្គំព្រះអង្គ រួចវិលត្រឡប់ទៅក្រុងយេរូសាឡិមវិញ ប្រកបដោយអំណរពេញពោរ។
|
||
\v 53 ពួកគេបន្តស្ថិតនៅក្នុងព្រះវិហារ ហើយនាំគ្នាថ្វាយព្រះពរព្រះជាម្ចាស់។
|