km_ulb/41-MAT.usfm

1936 lines
442 KiB
Plaintext
Raw Blame History

This file contains invisible Unicode characters

This file contains invisible Unicode characters that are indistinguishable to humans but may be processed differently by a computer. If you think that this is intentional, you can safely ignore this warning. Use the Escape button to reveal them.

\id MAT
\ide UTF-8
\h កណ្ឌគម្ពីរ​ម៉ាថាយ
\toc1 កណ្ឌគម្ពីរ​ម៉ាថាយ
\toc2 កណ្ឌគម្ពីរ​ម៉ាថាយ
\toc3 mat
\mt កណ្ឌគម្ពីរ​ម៉ាថាយ
\s5
\c 1
\cl ជំពូក ១
\p
\v 1 នេះជាសៀវភៅ​រាយ​នាមអំពី​ព្រះយេស៊ូ​គ្រិស្ដ ជា​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ ដែល​ត្រូវ​ជា​ពូជពង្ស​របស់​លោក​អប្រាហាំ។
\p
\v 2 លោក​អប្រាហាំ​បង្កើតលោក​អ៊ីសាក លោក​អ៊ីសាក​បង្កើត​លោក​យ៉ាកុប លោក​យ៉ាកុបបង្កើត​លោក​យូដា និង​បង​ប្អូន​របស់​គាត់។
\p
\v 3 លោក​យូដា និង​នាង​តាម៉ារ​បង្កើត​លោក​ពេរេស និង​លោក​សេរ៉ាស លោក​ពេរេស​បង្កើត​លោក​ហេស្រុន លោក​ហេស្រុន​បង្កើត​លោក​អើរ៉ាម
\s5
\p
\v 4 លោក​អើរ៉ាម​បង្កើត​លោក​អមីណាដាប់ លោក​អមីណាដាប់​បង្កើត​លោក​ណាសូន លោក​ណាសូន​បង្កើត​លោក​សាលម៉ូន។
\p
\v 5 លោកសាលម៉ូន និង​នាង​រ៉ាហាប​បង្កើត​លោក​បូអូស លោក​បូអូស និង​នាង​រស់​បង្កើត​លោក​អូបេដ ហើយលោក​អូបេដ​បង្កើត​លោក​អ៊ីសាយ។
\p
\v 6 លោក​អ៊ីសាយ​បង្កើត​ស្ដេច​ដាវីឌ ហើយស្ដេច​ដាវីឌ និង​ភរិយា​របស់​អ៊ូរី​ បង្កើត​ស្ដេច​សាឡូម៉ូន។
\s5
\p
\v 7 ​សាឡូម៉ូន​បង្កើត​​រេហូបោម ​រេហូបោម​បង្កើត​​អប៊ីយ៉ា ​អប៊ីយ៉ា​បង្កើត​​អេសា។
\p
\v 8 ​អេសា​បង្កើត​​យ៉ូសាផាត ​យ៉ូសាផាត​បង្កើត​​យ៉ូរ៉ាម ​យ៉ូរ៉ាម​បង្កើត​​អូសៀស។
\s5
\p
\v 9 អូសៀស​បង្កើត​​យ៉ូថាម ​យ៉ូថាម​បង្កើត​​អេហាស ​អេហាស​បង្កើត​​អេសេគាស។
\p
\v 10 ​អេសេគាស​បង្កើត​ម៉ាណាសេ ​ម៉ាណាសេ​បង្កើត​​អាំម៉ូន ​អាំម៉ូន​បង្កើត​​យ៉ូសៀស។
\p
\v 11 ​យ៉ូសៀស​បង្កើត​​យេកូនាស និង​ប្អូនប្រុសរបស់គាត់ ក្នុង​គ្រា​ដែល​គេ​និរទេស​​ ​ទៅ​​ស្រុក​បាប៊ីឡូន។
\s5
\p
\v 12 ក្រោយ​ពីនិរទេស​ទៅ​​ស្រុក​បាប៊ីឡូន ​លោកយេកូនាស​បង្កើត​លោក​សាលធាល លោក​សាលធាល​បង្កើត​លោក​សូរ៉ូបាបិល។
\p
\v 13 លោក​សូរ៉ូបាបិល​បង្កើត​លោក​អប៊ីយូដ លោក​អប៊ីយូដ​បង្កើត​លោក​អេលាគីម លោក​អេលាគីម​បង្កើត​លោក​អេសូរ។
\p
\v 14 លោក​អេសូរ​បង្កើត​លោក​សាដុក លោក​សាដុក​បង្កើត​លោក​អេគីម លោក​អេគីម​បង្កើត​លោក​អេលីយូដ។
\s5
\p
\v 15 លោក​អេលីយូដ​បង្កើត​លោក​អេឡាសារ លោក​អេឡាសារ​បង្កើត​លោក​ម៉ាថាន លោក​ម៉ាថាន បង្កើត​លោក​យ៉ាកុប។
\p
\v 16 លោក​យ៉ាកុប​បង្កើត​លោក​យ៉ូសែប ជា​ស្វាមី​របស់​នាង​ម៉ារី ដែល​បង្កើត​ព្រះយេស៊ូ ដែលហៅ​ថាព្រះគ្រិស្ដ។
\p
\v 17 ​ពីជំនាន់​លោក​អប្រាហាំ​មក​ដល់​ស្ដេច​ដាវីឌ មាន​ដប់បួន​តំណ ពី​ស្ដេច​ដាវីឌ​មក​ដល់​នឹង​គ្រា ដែល​គេនិរទេសទៅ​ស្រុក​បាប៊ីឡូន មាន​ដប់បួន​តំណ ហើយ​ចាប់​ពី​គ្រាដែល​គេនិរទេសទៅ​ស្រុក​បាប៊ីឡូន​មក​ទល់​ព្រះគ្រិស្ដ ក៏​មាន​ដប់បួន​តំណ​ដែរ។
\s5
\p
\v 18 នេះ​ជា​ដំណើរ​រឿងស្តីអំ​ពី​កំណើត​របស់​ព្រះយេស៊ូ​គ្រិស្ដ។ នាង​ម៉ារីជាមាតា​របស់​ព្រះអង្គ​ ត្រូវ​ជា​គូ​ដណ្ដឹង​របស់​លោក​យ៉ូសែប។ មុន​ពេលពូកគេ​រួម​រស់​ជា​មួយ​គ្នា នាង​ម៉ារី​មាន​ផ្ទៃ​ពោះ ដោយសារ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​រួច​ទៅ​ហើយ។
\v 19 លោក​យ៉ូសែបដែលជាស្វាមី​របស់​នាង ​ជា​មនុស្ស​សុចរិត ហើយលោក​មិន​ចង់​បំបាក់​មុខ​នាង​ជាសាធារណៈឡើយ។ ដូច្នេះ លោក​បានសម្រេច​ចិត្ត​ផ្ដាច់​ពាក្យជាមួយនាង​ដោយ​ស្ងាត់ៗ​វិញ។
\s5
\v 20 ពេល​ដែលគាត់​កំពុង​គិត​ដូច្នេះ ស្រាប់​តែ​មាន​ទេវតា​របស់​ព្រះអម្ចាស់ លេចមក​ប្រាប់​គាត់​ក្នុង​សុបិន​​ថា៖ «​យ៉ូសែប! ​ជា​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ​អើយ! សូម​កុំ​ខ្លាច​នឹង​ទទួល​យកនាង​ម៉ារី​​មកធ្វើ​ជា​ភរិយា​ឡើយ ពីព្រោះបុត្រ​ដែល​នៅ​ក្នុង​ផ្ទៃ​នាង កើត​មក​ពី​ព្រះវិញ្ញាណ​ដ៏វិសុទ្ធទេ។
\v 21 នាង​នឹង​សម្រាល​បាន​បុត្រ​មួយ ហើយ​​ត្រូវ​ថ្វាយ​ព្រះនាម​ថា យេស៊ូ ដ្បិត​បុត្រ​នោះ​នឹង​សង្គ្រោះ​ប្រជារាស្ត្រ​ព្រះអង្គ ឲ្យ​រួច​ពី​បាប​របស់​គេ»។
\s5
\v 22 ហេតុការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី​ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល តាម​រយៈ​ព្យាការី​ថា៖
\v 23 «មើល! ស្ត្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ ហើយនាង​នឹង​សម្រាល​បាន​បុត្រ​មួយ​ ​គេ​នឹង​ថ្វាយ​ព្រះនាម​ថា «អេម៉ាញូអែល» មានន័យថា «ព្រះជា​ម្ចាស់​គង់​ជា​មួយ​យើង»។
\s5
\v 24 លុះ​លោក​យ៉ូសែប​ភ្ញាក់ពីដំណេក លោក​ក៏​ធ្វើ​តាម​បង្គាប់​ទេវតា គឺ​លោក​ទទួល​នាង​ម៉ារី​​មកធ្វើ​ជា​ភរិយា។
\v 25 ប៉ុន្តែ លោក​ពុំ​បាន​រួម​បវេណី​ជា​មួយ​នាង រហូត​ដល់​នាង​សម្រាល​បាន​បុត្រ។ រួចលោកថ្វាយ​ព្រះនាម​ថា «យេស៊ូ»។
\s5
\c 2
\cl ជំពូក ២
\p
\v 1 បន្ទាប់ពីព្រះយេស៊ូ​ប្រសូត​នៅក្នុង​ភូមិ​បេថ្លេហិម​​ ​ស្រុក​យូដា ក្នុង​រជ្ជកាលព្រះបាទ​ហេរ៉ូដ មាន​ពួក​ហោរាចារ្យ​​ធ្វើ​ដំណើរ​ពី​ទិស​ខាង​កើត​មក​ដល់​​យេរូសាឡឹមដោយសួរ​ថា៖
\v 2 «តើព្រះអង្គដែលប្រសូតមកជាមហាក្សត្រ​របស់​ជន​ជាតិ​យូដាគង់​នៅ​ឯ​ណា? យើង​បាន​ឃើញ​ផ្កាយ​របស់​ព្រះអង្គពី​ទិស​ខាង​កើត ហើយ​យើងមក​ថ្វាយបង្គំ​ព្រះអង្គ»។
\v 3 កាល​ព្រះបាទ​ហេរ៉ូដ​ឮ​ដំណឹង​នេះ ព្រះអង្គ​មានព្រះហឫទ័យរន្ធត់​​យ៉ាង​ខ្លាំង ហើយ​អ្នក​រស់នៅ​យេរូសាឡឹម​ទាំង​អស់ ក៏​រន្ធត់​ចិត្ត​ជា​មួយ​ព្រះអង្គ​ដែរ។
\s5
\v 4 ព្រះបាទហេរ៉ូដកោះហៅ​ពួក​នាយក​បូជាចារ្យ និង​ពួក​អាចារ្យ​ទាំង​ប៉ុន្មាន​របស់​ប្រជាជន​មក ហើយ​សួរ​គេ​ពី​ទី​កន្លែង​ដែល​ព្រះគ្រិស្ដ​បាន​ប្រសូត។
\v 5 ពួកគេ​ទូលប្រាប់ស្ដេច​ថា ព្រះគ្រិស្ដ​​ប្រសូត​នៅ​ភូមិ​បេថ្លេហិម ក្នុង​ស្រុក​យូដា ព្រោះមាន​សេចក្ដី​ចែង​ទុក​មក​តាម​រយៈ​ព្យាការី​ថា៖
\q
\v 6 «បេថ្លេហិម​ជា​ដែន​ដី​យូដា​អើយ! អ្នក​មិន​មែន​តូច​ជាង​គេ​ទេ ក្នុង​ក្រុង​សំខាន់ៗ​នៃ​ស្រុក​យូដា ដ្បិត​នឹង​មាន​មេ​ដឹក​នាំ​មួយ​រូប​កើត​ចេញ​ពី​អ្នក លោក​នឹងមើល​ថែ​ជន​ជាតិ​អ៊ីស្រាអែលរបស់​យើង»។
\s5
\p
\v 7 ក្រោយមក ព្រះបាទ​ហេរ៉ូដ​ហៅ​ពួក​ហោរាចារ្យ​មក​ជា​សម្ងាត់ សួរ​បញ្ជាក់យ៉ាងហ្មត់ចត់ពី​ពេល​ដែល​ផ្កាយ​រះ​ឡើង។
\v 8 ព្រះអង្គ​ចាត់​ពួកគេ​ទាំង​នោះ​ឲ្យ​ទៅ​​បេថ្លេហិម ដោយ​បង្គាប់​ថា៖ «​នាំ​គ្នា​ទៅ​ចុះ! ហើយ​ស៊ើបសួរ​ដំណឹង​អំពី​ព្រះបុត្រ​នោះ​អោយ​បាន​ច្បាស់​លាស់។ កាល​បើ​បាន​ឃើញ​បុត្រនោះហើយ សូម​មក​ប្រាប់​យើង​វិញ​ផង ដើម្បី​ឲ្យ​យើង​​ទៅ​ថ្វាយបង្គំ​ព្រះអង្គ​ដែរ»។
\s5
\v 9 បន្ទាប់​ពីបានឮបញ្ជារបស់ស្តេចហើយ ពួក​គេ​ក៏​នាំ​គ្នា​ចេញ​ទៅ​ ហើយផ្កាយ​ដែល​គេ​បាន​ឃើញ​នៅ​ទិស​ខាង​កើត ក៏នាំ​មុខ​គេ​ជានិច្ចរហូត​ដល់​កន្លែង​ដែល​ព្រះបុត្រ​គង់នៅ​ទើប​ឈប់។
\v 10 កាល​ហោរាចារ្យ​ទាំង​នោះ​ឃើញ​ផ្កាយហើយ គេ​សប្បាយ​ចិត្ត​យ៉ាងខ្លាំង។
\s5
\v 11 ពួកគេ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយឃើញ​ព្រះបុត្រ​​នៅ​ជា​មួយនាង​​ម៉ារី​ ជា​មាតារបស់ព្រះអង្គ។ ពួកគេ​ក៏​នាំ​គ្នា​​ថ្វាយបង្គំ​ព្រះអង្គ រួចក៍​បើក​ហិប​យក​ទ្រព្យ​របស់​ខ្លួនមក គឺមាន ​មាស គ្រឿង​ក្រអូប និង​ជ័រ​ល្វីងទេស​​ថ្វាយដល់​ព្រះអង្គ។
\v 12 ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ព្រមាន​គេ ក្នុង​សុបិន​​មិន​ឲ្យ​វិល​ទៅ​ជួប​ព្រះបាទ​ហេរ៉ូដ​វិញ​ឡើយ បន្ទាប់​មក ពួកគេ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ តាម​ផ្លូវ​មួយ​ផ្សេង​ទៀត​។
\s5
\p
\v 13 បន្ទាប់ពីពួក​ហោរាចារ្យ​ចាក​ចេញ​​ទៅ ទេវតា​របស់​ព្រះអម្ចាស់​លេចមក​ប្រាប់​លោក​យ៉ូសែបក្នុង​សុបិន​​ថា៖ «​ក្រោក​ឡើង! នាំ​ព្រះបុត្រ និង​មាតា​របស់​ព្រះអង្គ ភៀសខ្លួន​ទៅ​​អេស៊ីប​ទៅ។ ត្រូវ​ស្នាក់​នៅ​កន្លែង​នោះ រហូត​ដល់​យើង​ប្រាប់​ឲ្យ​វិល​ត្រឡប់​មក​វិញសឹម​មក ពីព្រោះ​ព្រះបាទ​ហេរ៉ូដ​រក​សម្លាប់​ព្រះបុត្រ»។
\v 14 យប់នោះលោក​យ៉ូសែប​ក្រោក​ឡើង ហើយនាំ​ព្រះបុត្រ និង​មាតា​របស់​ព្រះអង្គ រត់​ភៀស​ខ្លួន​ទៅ​អេស៊ីបទាំងយប់​។
\v 15 គាត់​​នៅ​ទី​នោះ​រហូត​ដល់​ព្រះបាទ​ហេរ៉ូដ​សោយ​ទិវង្គត ការនេះកើតឡើង​ស្រប​នឹង​សេចក្ដី ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​តាម​រយៈ​ព្យាការី​ថា៖ «យើង​​ហៅ​បុត្រ​យើង​ចេញ​ពី​​អេស៊ីប​មក»។
\s5
\p
\v 16 បន្ទាប់ពីព្រះបាទហេរ៉ូដ​យល់​ថា ​ពួក​ហោរាចារ្យ​បាន​បំបាក់​មុខ​ព្រះអង្គ ព្រះអង្គ​ព្រះពិរោធ​យ៉ាងខ្លាំង ហើយ​ក៍ចេញ​បញ្ជា​ឲ្យ​គេ​សម្លាប់​ក្មេង​ប្រុសៗ​ទាំង​អស់​​ក្នុងភូមិ​បេថ្លេហិម និង​ភូមិ​ជិត​ខាង ចាប់ពីអាយុយ​ពីរ​ឆ្នាំ​ចុះក្រោម គឺ​តាម​កំណត់ថ្ងៃដែល​ទ្រង់​បាន​សួរ​បញ្ជាក់​ពួក​ហោរាចារ្យ។
\s5
\v 17 ហេតុការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី​ដែល​បាន​ចែង​ទុក​តាម​រយៈ​ព្យាការី​ ​យេរេមា​ថា៖
\q
\v 18 «មាន​ឮសំឡេង​​ពី​​រ៉ាម៉ា​មកជា​ទំនួញយំ​សោក និង​កាន់ទុក្ខ គឺ​នាង​រ៉ាជែល​យំ​សោក​អាណិត​កូននាង​ ហើយនាងមិន​ព្រម​អោយ​នរណា​សម្រាល​ទុក្ខ​នាងឡើយ ព្រោះ​កូន​នាង​បាត់​បង់​ជីវិត​អស់​ទៅ​ហើយ»​។
\s5
\p
\v 19 ក្រោយពីព្រះបាទហេរ៉ូដ​សោយ​ទិវង្គត​ ទេវតារបស់​ព្រះអម្ចាស់​បានលេចមក​ប្រាប់​លោក​យ៉ូសែប នៅ​អេស៊ីប​ក្នុង​សុបិន​​ថា៖
\v 20 «​ក្រោក​ឡើង! នាំ​ព្រះបុត្រ និង​មាតា​របស់​ព្រះអង្គ​ត្រឡប់​ទៅ​​អ៊ីស្រាអែល​វិញ​ទៅ ដ្បិត​ពួក​អ្នក​ដែល​ប៉ុនប៉ង​មកលើ​ព្រះកុមារបាន​ស្លាប់​បាត់​អស់​ទៅ​ហើយ»។​
\v 21 ​យ៉ូសែប​ក្រោក​ឡើង នាំ​ព្រះបុត្រ និង​មាតា​របស់​ព្រះអង្គត្រឡប់ទៅ​អ៊ីស្រាអែល​វិញ។
\s5
\v 22 ប៉ុន្តែ កាល​លោក​ឮ​ថា ព្រះបាទ​អើខេឡោស​ឡើង​គ្រង​រាជ្យ​នៅ​ស្រុក​យូដា ស្នង​ស្តេច​ហេរ៉ូដ​ជា​ព្រះបិតា លោក​ភ័យខ្លាច​មិន​ហ៊ាន​ទៅ​ស្រុក​នោះ​ទេ លោកភៀសខ្លួនទៅ​កាលីឡេ ដោយព្រោះព្រះជាម្ចាស់​ប្រាប់លោកឲ្យដឹងក្នុង​សុបិន។
\v 23 លោក​ទៅរស់​នៅ​ ក្នុង​ភូមិ​មួយ​ឈ្មោះ​ណាសារ៉ែត ការនេះកើតឡើងស្របតាម​សេចក្ដី​ដែល​ពួក​ព្យាការី ​បាន​ថ្លែង​ទុក​ថា៖ គេ​នឹង​ហៅ​ព្រះអង្គ​ថា ជា​អ្នក​ភូមិ​ណាសារ៉ែត។
\s5
\c 3
\cl ជំពូក៣
\p
\v 1 នៅ​គ្រា​នោះ លោក​យ៉ូហានបាទីស្ដ​ប្រកាស​នៅ​វាល​រហោស្ថាន​ ​ស្រុក​យូដា​ថា៖
\v 2 «ចូរ​​ប្រែ​ចិត្ត​ឡើង! ដ្បិត​ព្រះរាជ្យនៃ​ស្ថាន​បរមសុខ ​​ជិតមកដល់​ហើយ!»។
\v 3 លោកនេះហើយដែលព្យាការី​អេសាយ​បាន​ថ្លែង​ទុក​អំពី​លោកថា៖ «មាន​សំឡេង​មួយ​ស្រែក​ឡើងនៅ​វាល​រហោស្ថាន​ថា៖ ចូរ​រៀបចំ​ផ្លូវថ្វាយ​ព្រះអម្ចាស់ ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះអង្គ!»​។
\s5
\p
\v 4 ​លោកយ៉ូហានស្លៀកសម្លៀកបំពាក់​ធ្វើ​អំពី​រោម​អូដ្ឋ ហើយ​​ខ្សែ​ក្រវាត់គាត់​ធ្វើ​អំពី​ស្បែក។ លោក​បរិភោគ​កណ្ដូប និង​ទឹក​ឃ្មុំធ្វើជាអាហារ។
\v 5 អ្នករស់នៅ​យេរូសាឡឹម ស្រុក​យូដា និង​អ្នក​ស្រុក​នៅ​តំបន់ ទន្លេ​យ័រដាន់​ទាំង​មូល​នាំ​គ្នាមក​រក​លោក។
\v 6 ពួកគេ​សារភាព​អំពើ​បាប​របស់​ខ្លួន ហើយ​លោក​ក៏​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​គេ​ក្នុង​ទន្លេ​យ័រដាន់។
\s5
\v 7 ប៉ុន្តែកាល​លោក​ឃើញ​ពួក​ផារីស៊ី និង​ពួកសាឌូស៊ី​ មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក លោក​និយាយ​ទៅ​គេ​ថា៖ «ឲ្យពូជ​ពស់​វែក​អើយ! តើ​នរណា​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​រត់គេច​ពី​ព្រះពិរោធ​ ដែល​នឹងមក​ដល់​ដូច្នេះ?។
\v 8 ចូរ​បង្កើតផលផ្លែ​ល្អ ដើម្បីបញ្ជាក់​ពីការដែល​អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ត​គំនិត​មែន។
\v 9 កុំគិតថា​ថា​ខ្លួន​មាន​លោក​អប្រាហាំ​ជា​បុព្វបុរស​នោះ​ឡើយ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះជាម្ចាស់​អាចបង្កើតកូចចៅលោក​អប្រាហាំចេញពីថ្មទាំងនេះក៍បានដែរ។
\s5
\v 10 ពូថៅ​ដាក់នៅ​ជិត​គល់​ឈើស្រេច​ហើយ ដើមឈើ​ណា​មិន​ផ្ដល់​ផ្លែ​ល្អ​ទេ នឹង​ត្រូវ​កាប់​ ហើយ​បោះ​ចោលទៅ​ក្នុង​ភ្លើង។
\v 11 ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជឲ្យអ្នក​រាល់​គ្នាដោយទឹក​ ដើម្បី​អ្នក​រាល់​គ្នា​​កែ​ប្រែ​ចិត្ត​គំនិត ប៉ុន្តែលោក​ដែល​មក​ក្រោយ​ខ្ញុំ ​មានអំណាចលើស​​ខ្ញុំទៅទៀត។ ខ្ញុំ​មិនសក្តិសមសូម្បី​តែ​ដោះ​ស្បែក​ជើង​ជូន​លោក។ លោក​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធនិង​ដោយ​ភ្លើង​វិញ។
\v 12 លោក​កាន់​ចង្អេរ ​សម្អាតលាន​បោក​ស្រូវ អុំ​ស្រូវ​ប្រមូលយកគ្រាប់​ដាក់​ក្នុងជង្រុក រីឯ​សំដី​ លោក​នឹង​ដុត​ក្នុង​ភ្លើង ដែល​ឆេះ​រហូត»។
\s5
\p
\v 13 ពេលនោះ ព្រះយេស៊ូ​យាង​ពី​កាលីឡេ​ទៅទន្លេ​យ័រដាន់ដើម្បី​ឲ្យ​លោកយ៉ូហាន​ធ្វើ​ពិធី​ជ្រមុជ​ទឹកឲ្យ។
\v 14 ប៉ុន្តែ លោក​យ៉ូហានព្យាយាម​ប្រកែកថា៖ «ខ្ញុំ​ទេតើ​ដែល​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក ម្ដេច​ក៏​លោក​មក​រក​ខ្ញុំ​វិញ?»។
\v 15 ព្រះយេស៊ូមានព្រះបន្ទូល​ឆ្លើយតបទៅគាត់ថា៖ «ចូរធើ្វម្តងនេះសិនចុះ ដើម្បីឲ្យសម្រេច​ស្រប​តាម​គ្រប់ទាំង​សេចក្ដីសុចរិត​ដែល​ព្រះជាម្ចាស់​បាន​បង្គាប់​​»។ លោក​យ៉ូហាន​ក៏​យល់​ព្រម។
\s5
\v 16 ក្រោយពេលទទួល​ពិធី​ជ្រមុជ​ទឹក​រួច​ហើយ ព្រះយេស៊ូ​​យាង​ឡើង​ពី​ទឹកភ្លាម ស្រាប់​តែ​ផ្ទៃ​មេឃ​បើក​ចំហ ទ្រង់​ឃើញ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ចុះ​មកដូច​សត្វ​ព្រាប និង​សណ្ឋិត​លើ​ព្រះអង្គ។
\v 17 មើល មាន​សំឡេង​ពី​លើ​មេឃ​មក​ថា៖ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ព្រះទ័យ​នឹង​ព្រះអង្គខ្លាំង​ណាស់!»។
\s5
\c 4
\cl ជំពូក ៤
\p
\v 1 បន្ទាប់មក ព្រះវិញ្ញាណបាន​នាំ​ព្រះយេស៊ូ​ទៅ​វាល​រហោស្ថានដើម្បីឲ្យ​មារ​សាតាំង​ល្បួង។
\v 2 ពេលទ្រង់​បាន​តម​អាហារ​អស់​​ពេល​សែសិបយប់ ​សែសិប​ថ្ងៃ​មក ព្រះអង្គ​ក៏ចាប់ផ្តើម​ឃ្លាន។​
\v 3 មេ​ល្បួង​បានចូល​មក​រក​ព្រះអង្គ ទាំងនិយាយ​ថា៖ «ប្រសិន​បើ​លោក​ពិត​ជា​បុត្រា​របស់​ព្រះជាម្ចាស់​មែន សូមបញ្ជាឲ្យ​ដុំ​ថ្ម​ទាំង​នេះ​ទៅ​ជា​នំបុ័ង​មើល៍!»។
\p
\v 4 ប៉ុន្តែ ព្រះយេស៊ូ​ឆ្លើយ​តប​ទៅ​មេ​ល្បួង​វិញ​ថា៖ «ក្នុង​គម្ពីរបាន​ចែង​ថា​ មនុស្ស​មិន​មែន​រស់​ដោយសារ​តែនំបុ័ង​ ​ប៉ុណ្ណោះ​ទេ គឺ​​រស់ដោយសារ​គ្រប់ទាំង​ព្រះបន្ទូល ដែល​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះជាម្ចាស់​ដែរ»។
\s5
\p
\v 5 បន្ទាប់មក មារ​បាននាំ​ព្រះអង្គ​ទៅ​​ក្រុង​ដ៏វិសុទ្ធ ដាក់​ព្រះអង្គ​លើ​កំពូល​ព្រះវិហារ
\v 6 ហើយ​និយាយ​ថា៖ «ប្រសិន​បើ​លោក​ពិត​ជា​បុត្រា​របស់​ព្រះជាម្ចាស់​មែន ចូរ​លោត​ទម្លាក់​ខ្លួន​ចុះ​ទៅ​ក្រោម​មើល៍ ដ្បិត​ក្នុង​គម្ពីរ​បាន​ចែង​ថា ព្រះជាម្ចាស់​នឹង​បញ្ជា​ឲ្យ​ទេវតាថែរក្សាលោក​ ចាំ​ទ្រ​លើកលោកឡើង មិន​ឲ្យជើង​លោក​ប៉ះ​ទង្គិច​នឹង​ថ្ម​ឡើយ»។
\s5
\p
\v 7 ព្រះយេស៊ូ​ឆ្លើយតបទៅ​មារវិញ​ថា៖ «ក្នុង​គម្ពីរ​បាន​ចែង​ទៀត​ថា អ្នកមិនត្រូវ​ល្បងល​ព្រះជាម្ចាស់​ជា​ព្រះ​របស់​អ្នក​ឡើយ​»។
\p
\v 8 លើកនេះមារ​ក៏​នាំ​ព្រះអង្គ​ទៅ​​កន្លែងយ៉ាង​ខ្ពស់​មួយ ហើយ​បង្ហាញ​នគរ​ទាំង​ប៉ុន្មាន​ក្នុង​ពិភព​លោក ព្រម​ទាំងបង្ហាញឲ្យ​ឃើញ​ភាពរុងរឿង​របស់​នគរ​ទាំង​នោះ​ផង។
\v 9 មារ​និយាយទៅកាន់ព្រះអង្គ​ថា៖ «ខ្ញុំនឹងប្រគល់សម្បត្តិទាំងនេះឲ្យទៅលោកប្រសិន​បើ​លោក​ក្រាប​ថ្វាយបង្គំ​ខ្ញុំ!»។
\s5
\p
\v 10 ក្រោយមកព្រះយេស៊ូ​និយាយ​ទៅកាន់​មារ​ថា៖ «ថយចេញពីទីនេះទៅសាតាំង​អើយ! ដ្បិត​ក្នុង​គម្ពីរ​បាន​ចែង​ថា អ្នក​ត្រូវ​ថ្វាយបង្គំ​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក និង​បំរើ​តែ​ព្រះអង្គមួយ​ប៉ុណ្ណោះ»។
\p
\v 11 ក្រោយមក មារ​ក៏​ចាក​ចេញ​ពី​ព្រះអង្គ​ទៅ ​រូច​មាន​ពួក​ទេវតា​នាំ​គ្នា​ចូល​មក​ និង​បម្រើព្រះអង្គ។
\s5
\p
\v 12 កាល​ព្រះយេស៊ូ​ឮដំណឹង​ថា គេ​បាន​ចាប់​លោក​យ៉ូហាន​ដាក់​ឃុំឃាំង​ហើយ ព្រះអង្គ​ក៏​ភៀស​ចេញ​ទៅ​ស្រុក​កាលីឡេ។
\v 13 ព្រះអង្គ​ចាក​ចេញ​ពី​ភូមិ​ណាសារ៉ែត ទៅ​រស់​នៅ​ក្រុង​កាពើណិម​ជិត​មាត់​សមុទ្រ ក្នុង​តំបន់​សាប់យូឡូន និង​​ណែបថាលី។
\s5
\v 14 ការនេះកើតឡើងដើម្បីឲ្យ​បាន​ស្រប​នឹង​សេចក្ដី​ដែល​បានចែង​ទុក​តាម​រយៈ​ព្យាការី​អេសាយ​ថា៖​
\q
\v 15 «ដែន​ដី​សាប់យូឡូន និង​​ណែបថាលី ដែល​ជា​ផ្លូវឆ្ពោះ​ទៅ​កាន់​សមុទ្រ​អើយ! ខាង​នាយ​ទន្លេ​យ័រដាន់ ស្រុក​កាលីឡេ​ដែល​ជាកន្លែងសាសន៍​ដទៃ​រស់​នៅ​អើយ!
\q
\v 16 ប្រជាជន​ដែល​អង្គុយ​នៅ​ក្នុង​ទី​ងងឹត បាន​ឃើញ​ពន្លឺ​មួយ​ដ៏​អស្ចារ្យ ហើយ​​ពួក​អ្នក​រស់​ក្នុង​ស្រុក​ដែលស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់ នឹងមាន​ពន្លឺ​មួយលេច​ឡើងបំភ្លឺពួកគេ»។
\s5
\p
\v 17 ចាប់តាំង​ពី​គ្រា​នោះ​មក ព្រះយេស៊ូ​ចាប់​ផ្ដើម​ប្រកាស​និងនិយាយថា៖ «ចូរ​កែ​ប្រែ​ចិត្ត​ឡើង! ដ្បិត​ព្រះរាជ្យនៃ​ស្ថាន​បរមសុខមក​ជិត​បង្កើយ​ហើយ»។
\s5
\v 18 កាល​ព្រះអង្គ​យាង​តាម​ឆ្នេរ​សមុទ្រ​កាលីឡេ ទ្រង់​បានឃើញ​បង​ប្អូន​ពីរ​នាក់​គឺ​ស៊ីម៉ូន ហៅ​ពេត្រុស និង​អនទ្រេ ជា​ប្អូន​របស់​គាត់ ដែលកំពុង​តែ​បង់​សំណាញ់ ពួកគេជា​អ្នក​នេសាទ។
\v 19 ព្រះអង្គមានព្រះបន្ទូល​ទៅកាន់​ពួកគេ​ថា៖ «សូម​អញ្ជើញ​មក​តាម​ខ្ញុំចុះ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​នេសាទ​មនុស្ស​វិញ»។
\v 20 ភ្លាមនោះអ្នក​ទាំង​ពីរ​ក៏​ទុក​សំណាញ់​ចោល រួច​ដើរ​តាម​ព្រះអង្គ​ទៅ។
\s5
\v 21 កាលព្រះយេស៊ូ​យាង​ទៅ​មុខ​បន្តិច ព្រះអង្គ​​ឃើញ​បង​ប្អូន​ពីរ​នាក់​ទៀត គឺ​យ៉ាកុប និង​​យ៉ូហានប្អូនរបស់គាត់ ពួកគេនៅក្នុងទូកជា​មួយឪពុករបស់ពួកគេគឺ​លោក​សេបេដេជា ដែលកំពុង​តែ​រៀបចំ​អួន។ ព្រះអង្គ​ក៏​​ហៅ​អ្នក​ទាំង​ពីរ។
\v 22 ហើយអ្នក​ទាំង​ពីរក៏​ចាក​ចោល​ទូក និង​ឪពុក​ភ្លាម រួច​ដើរ​តាម​ព្រះអង្គ​ទៅ។
\s5
\p
\v 23 ព្រះយេស៊ូ​យាងកាត់ពេញស្រុក​កាលីឡេ​ទាំង​មូល ទ្រង់​បង្រៀន​​ក្នុងគ្រប់​សាលា​ប្រជុំ​ ​ប្រកាស​ដំណឹងល្អ​អំពី​ព្រះរាជ្យនៃព្រះជាម្ចាស់ ហើយ​ប្រោស​ជំងឺគ្រប់យ៉ាង និងអ្នក​ជំងឺ​គ្រប់​ប្រភេទ ក្នុង​ចំណោម​ប្រជាជនឲ្យ​បាន​ជា​សះស្បើយ។
\v 24 ដំណឹងនេះ​ក៏​ល្បី​ឮ​​ពាសពេញ​ស្រុក​ស៊ីរី​ទាំង​មូល ហើយគេ​បាន​នាំ​អស់​អ្នក​ជំងឺ​គ្រប់​ប្រភេទដែលមានជំងឺផេ្សងគ្នាៗ អ្នក​អារក្ស​ចូល មនុស្ស​ឆ្កួត​ជ្រូក និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង មក​រក​ព្រះអង្គ។ ព្រះអង្គ​ក៏​ប្រោសបាន​ពួកគេ​ឲ្យ​បាន​ជា​សះស្បើយទាំង​អស់។
\v 25 មាន​មហាជន​ជា​ច្រើននាំគ្នាដើរតាមព្រះអង្គ ចាប់ពី​ស្រុក​កាលីឡេ ស្រុក​ដេកាប៉ូល ក្រុង​យេរូសាឡឹម ស្រុក​យូដា និង​ពី​តំបន់​ខាង​នាយ​ទន្លេ​យ័រដាន់។
\s5
\c 5
\cl ជំពូក ៥
\p
\v 1 ពេលព្រះយេស៊ូ​​ឃើញ​មហាជន​ទាំង​នេះ ព្រះអង្គ​យាង​ឡើង​ទៅ​លើ​ភ្នំ ហើយ​​គង់​នៅ​ទី​នោះ ពូកសិស្ស​នាំ​គ្នា​ចូល​មក​គាល់​ព្រះអង្គ
\v 2 ទ្រង់​​បង្រៀន​ពូកគេ​ដោយមានព្រះបន្ទូលថា៖
\q
\v 3 «មានពរហើយអ្នក​ណា​ក្រខ្សត់ខាងវិញ្ញាញ ដ្បិតអ្នកនោះនឹង​​បាន​ទទួល​ព្រះរាជ្យនៃ​ស្ថាន​បរមសុខ។
\q
\v 4 មានពរហើយអ្នក​ណាដែល​សោកសៅ ដ្បិត​ព្រះជាម្ចាស់​នឹង​សម្រាលទុក្ខ​ពួក​គេ។
\s5
\q
\v 5 មានពរហើយអ្នក​ណា​មាន​ចិត្ត​ស្លូតបូត ដ្បិត​ពួក​គេ​នឹង​ទទួល​ផែនដី​ទុក​ជា​មត៌ក។
\q
\v 6 មានពរហើយអ្នក​ណា​ស្រេក​ឃ្លាន​សេចក្ដី​សុចរិត ដ្បិត​ព្រះជាម្ចាស់​នឹង​ប្រទាន​ឲ្យពួក​គេ​បាន​ឆ្អែត។
\q
\v 7 មានពរហើយអ្នក​ណា​មាន​ចិត្ត​មេត្តាករុណា ដ្បិតគេនឹងទទួលបានក្តីមេត្តាករុណា​ត្រឡប់មកវិញ។
\q
\v 8 មានពរហើយអ្នក​ណា​មាន​ចិត្ត​បរិសុទ្ធ ដ្បិត​​គេ​នឹង​ឃើញ​ព្រះជាម្ចាស់។
\s5
\q
\v 9 មានពរហើយអ្នក​ណា​កសាង​សន្តិភាព ដ្បិត​ពួក​គេ នឹង​មានឈ្មោះ​ជា​បុត្ររបស់​ព្រះជាម្ចាស់។
\q
\v 10 មានពរហើយអ្នក​ណា​ត្រូវ​គេ​បៀតបៀន ព្រោះ​​បាន​ធ្វើ​តាម​សេចក្ដី​សុចរិត ដ្បិតពួក​គេ​នឹង​ទទួល​បាន​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ។
\s5
\p
\v 11 មានពរហើយអ្នកដែលត្រូវគេ​ត្មះតិះដៀល បៀតបៀន និង​មាន​គេ​និយាយ​អាក្រក់​គ្រប់​យ៉ាង បង្ខូច​ឈ្មោះ​ ព្រោះ​តែ​ខ្ញុំ។
\v 12 ចូរ​មានអំណរ និងចិត្ត​រីករាយ​ឡើង ព្រោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ​នៅ​ស្ថាន​បរមសុខ សូម្បីតែ​ពួក​ព្យាការី​ដែល​រស់​នៅ​មុន​អ្នក​រាល់​គ្នា ក៏​ត្រូវ​គេ​បៀតបៀន​​ដែរ។
\s5
\p
\v 13 អ្នក​​ជា​អំបិលនៃផែនដី ប៉ុន្តែ បើ​អំបិល​បាត់​ជាតិ​ប្រៃ​ហើយ តើ​គេ​នឹង​យក​អ្វី​មក​ធ្វើ​ឲ្យវា​ប្រៃ​ឡើង​វិញ​បាន? អំបិល​នោះ​គ្មាន​ប្រយោជន៍​អ្វី​ទៀត​ឡើយ ​មាន​តែ​បោះ​ចោល​ឲ្យ​មនុស្ស​ដើរ​ជាន់​ប៉ុណ្ណោះ។
\v 14 អ្នក​​ជា​ពន្លឺ សម្រាប់បំភ្លឺ​ពិភពលោក។ ទោះក្រុងនៅលើភ្នំក៏មិន​អាច​លាក់​បំបាំង​បាន​ឡើយ។
\s5
\v 15 គ្មានអ្នកណា​អុជ​ចង្កៀងហើយ ​យក​ទៅដាក់ក្រោមល្អី​លើ​នោះ​ទេ គឺ​គេ​យក​ចង្កៀងនោះ​ទៅ​ដាក់​លើ​ជើង​ចង្កៀង​វិញ ហើយ​ចង្កៀង​នោះនឹង​បំភ្លឺ​មនុស្ស​នៅ​ក្នុង​ផ្ទះ។
\v 16 ចូរឲ្យពន្លឺ​របស់អ្នក​ បំភ្លឺ​ដល់មនុស្ស​​ដូច្នោះ​ដែរ គេ​នឹង​ឃើញ​អំពើ​ល្អ ដែល​អ្នក​ប្រព្រឹត្ត ហើយ​សរសើរតម្កើងដល់​ព្រះបិតា​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​បរមសុខ។
\s5
\p
\v 17 កុំគិត​ថា​ខ្ញុំ​មក​ដើម្បីលុប​បំបាត់​គម្ពីរ​វិន័យ ឬ​គម្ពីរ​ព្យាការី​ចោល​ឡើយ។ ខ្ញុំ​មិន​មែន​មក​លុប​បំបាត់​ទេ ប៉ុន្តែខ្ញុំ​មក​ដើម្បីធ្វើ​ឲ្យ​គម្ពីរ​នោះបានសម្រេច​ពេញ​លក្ខណៈ​ទៅ​វិញទេ​។
\v 18 ខ្ញុំ​​ប្រាប់អ្នករាល់​គ្នាឲ្យ​បាន​ដឹង​ច្បាស់​ថា បើ​ផ្ទៃ​មេឃ និង​ផែនដី​នៅ​តែស្ថិតស្ថេរ​ជាដរាប ​នោះ​គ្មាន​ក្បៀស ឬ​បន្តក់​ណា​មួយ​ក្នុង​គម្ពីរ​វិន័យត្រូវ​រលុបចោល​ឡើយ គឺ​រហូតដល់ការទាំងនេះបានសម្រេចសព្វគ្រប់។
\s5
\v 19 អ្នក​ណា​ល្មើស​បទ​បញ្ជា​តូច​បំផុតណាមួយ​ ហើយ​បង្រៀន​អ្នក​ផ្សេងទៀត​ឲ្យ​ធ្វើ​តាម អ្នក​នោះ​នឹង​មាន​ឋានៈ​តូចបំផុត​ជាង​គេ ក្នុង​ព្រះរាជ្យនៃ​ស្ថាន​បរមសុខ។ ប៉ុន្តែ អ្នក​ណា​ប្រព្រឹត្ត​តាម​បទ​បញ្ជា​ទាំង​នេះ ហើយ​បង្រៀន​អ្នក​ផ្សេង​ទៀតឲ្យធ្វើតាម អ្នក​នោះ​នឹង​មាន​ឋានៈ​ធំ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ។
\v 20 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​សេចក្ដី​សុចរិតរបស់​អ្នក​រាល់​គ្នា​មិន​លើស​សេចក្ដី​សុចរិត​របស់ពួក​អាចារ្យ និងពួកខាងគណៈ​ផារីស៊ី​ទេនោះ អ្នក​រាល់​គ្នាគ្មានផ្លូវ​អាច​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ​បាន​ឡើយ។
\s5
\p
\v 21 អ្នក​​ធ្លាប់​ឮ​សេចក្ដី​ដែល​បាននិយាយពីជំនាន់ដើមថា៖ «កុំ​សម្លាប់​មនុស្ស»​ ហើយ «អ្នក​ណា​សម្លាប់​មនុស្ស អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទាទោសវិញ»។
\v 22 ប៉ុន្តែ ខ្ញុំ​សុំ​​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ខឹង​​បង​ប្អូនខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទាទោស​ដែរ។ ហើយអ្នក​ណា​ជេរ​បង​ប្អូនថាជាមនុស្សឥតប្រយោជន៍ អ្នក​នោះ​នឹង​ត្រូវ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់កាត់​ទោស ហើយ​អ្នក​ណា​ជេរគេថាមនុស្សឆ្កួត អ្នក​នោះ​នឹង​ត្រូវ​ផ្ដន្ទាទោស​ធ្លាក់​ក្នុង​ភ្លើង​នរក​អវិចី។
\s5
\v 23 ដូច្នេះ ប្រសិនបើ​អ្នក​យក​តង្វាយ​មកថ្វាយលើអាសនា ហើយ​ស្រាប់តែនឹក​ឃើញ​ថាអ្នកមានទំនាស់ជាមួយ​បង​ប្អូន​ណាមួយ
\v 24 អ្នកត្រូវទុក​តង្វាយ​របស់​អ្នក នៅ​លើ​អាសនាសិន ហើយ​ទៅ​ស្រុះស្រួល​នឹង​បង​ប្អូន​របស់​អ្នក​ជា​មុន​ រួច​សូម​វិល​មក​ថ្វាយ​តង្វាយ​របស់​អ្នក​វិញ។
\s5
\v 25 ត្រូវស្រុះស្រូលជាមួយគួរវិវាទរបស់អ្នកសិន ពេលអ្នកធ្វើដំណើរទៅ​តុលា​ការ​ជា​មួយគ្នា ក្រែង​លោ​គេ​បញ្ជូន​អ្នក​ទៅ​ចៅក្រម ហើយចៅក្រម​បញ្ជូន​អ្នក​ទៅ​នគរបាល ហើយ​អ្នក​ត្រូវ​ជាប់​គុក។
\v 26 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​​ថា បើអ្នកមិន​បង់​ប្រាក់​ពិន័យ​គ្រប់​ចំនួនឥត​ខ្វះ​មួយ​កាក់នោះទេ អ្នក​នឹង​មិនអាច​រួច​ខ្លួនបាន​ឡើយ»។
\s5
\p
\v 27 អ្នក​​ធ្លាប់​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថា «កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់»។
\v 28 ប៉ុន្តែ​ខ្ញុំ​វិញ ខ្ញុំ​សុំ​​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​មើល​ស្ត្រី​ម្នាក់​ ហើយ​មាន​ចិត្ត​ស្រើបស្រាលជា​មួយ​នាង អ្នក​នោះ​ដូច​ជា​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​នៅ​ក្នុង​ចិត្ត​ រួច​ស្រេច​ទៅ​ហើយ។
\s5
\v 29 ប្រសិន​បើ​ភ្នែក​ស្ដាំ​អ្នក នាំ​អ្នក​ឲ្យជំពុបដួល ចូរ​ខ្វេះ​វាចេញ ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ពី​អ្នក​ទៅ ដ្បិតបើ​បាត់​ភ្នែក​​​ម្ខាងនោះនឹងប្រសើរ​ជាង​ឲ្យ​រូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​នរក។
\v 30 ប្រសិន​បើ​ដៃ​ស្ដាំ​អ្នក នាំ​អ្នក​ឲ្យ​ជំពុបដួល ចូរ​កាត់​វា ហើយ​បោះ​ចោល​ឲ្យឆ្ងាយ​ពី​អ្នក​ទៅ ដ្បិតបើ​បាត់​អវយវៈ​មួយ​នេះ ប្រសើរ​ជាង​បណ្ដោយ​ឲ្យ​រូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​នរក»។
\s5
\v 31 មានសេចក្តី​ចែង​ទុក​មក​ថា «អ្នក​ណា​លែង​ភរិយាខ្លួន ត្រូវ​ធ្វើ​លិខិត​លែងលះ​ឲ្យ​នាង»។
\v 32 រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​លែង​ភរិយា​របស់​ខ្លួន (លើកលែង​តែ​អ្នកទាំងពីររស់​នៅជា​មួយ​គ្នា ដោយ​ឥត​បាន​រៀបការ​) អ្នកនោះ​ធ្វើ​ឲ្យនាង​ទៅ​ជា​ស្ត្រី​ផិត​ក្បត់ ប្រសិន​បើ​នាង​រៀបការ​ម្ដង​ទៀត។ រីឯ​បុរស​ណា​មករៀបការជាមួយ​នឹង​ស្ត្រី​ដែលប្ដី​លែងនោះ អ្នកនោះ​ក៏​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។
\s5
\p
\v 33 អ្នក​រាល់​គ្នា​ធ្លាប់​​ឮ​សេចក្ដី​ដែល​មាន​តែងទុកមកថា «កុំ​ក្បត់ពាក្យសម្បថ​ឡើយ​ ត្រូវ​​ធ្វើ​តាម​គ្រប់​ពាក្យ​ដែល​អ្នក​បាន​ស្បថ​នឹង​ព្រះអម្ចាស់»។
\v 34 រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ស្បថ​ឲ្យ​សោះ កុំយកមេឃមក​ស្បថ​ឡើយ ព្រោះ​មេឃ​ជា​បល្ល័ង្ក​របស់​ព្រះជាម្ចាស់
\v 35 ក៏​កុំ​យក​ផែនដីមកស្បថដែរ ព្រោះ​ផែនដី​ជា​កំណល់​កល់ព្រះបាទា​របស់​ព្រះអង្គ។ កុំ​យក​ក្រុងយេរូសាឡឹមមកស្បថ​ឡើយ ព្រោះ​យេរូសាឡឹម​ជា​ក្រុង​របស់​ព្រះមហាក្សត្រ​ដ៏​ឧត្តុង្គឧត្ដម។
\s5
\v 36 ក៏កុំ​ស្បថ​ដោយ​យកក្បាល​អ្នក​មកដាក់ឡើយ ព្រោះ​អ្នក​ពុំ​អាច​ធ្វើ​ឲ្យ​សក់​ទៅ​ជា​ស ឬ​ខ្មៅ​បាន​ឡើយ។
\v 37 ប៉ុន្តែត្រូវ​និយាយ​ឲ្យប្រាកដ បើ «មែន» ត្រូវនិយាយថា «មែន» បើ «ទេ» ត្រូវនិយាយថា «ទេ»។ រីឯ​ពាក្យ​ពន្លើស សុទ្ធ​តែ​មក​ពី​មារ​ទាំង​អស់»។
\s5
\p
\v 38 អ្នក​​ធ្លាប់​បាន​ឮ​សេចក្ដី​ចែង​ទុក​មក​ថា «ភ្នែកទល់និងភ្នែក ធ្មេញទល់នឹងធ្មេញ»​។
\v 39 រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​តប​ត​នឹង​មនុស្ស​អាក្រក់​សោះឡើយ បើ​​គេ​ទះ​កំផ្លៀង​ស្ដាំ​របស់​អ្នក ត្រូវ​បែរ​ឲ្យ​គេ​ទះ​ម្ខាង​ទៀត​ទៅ។
\s5
\v 40 បើ​មាន​គេប្តឹងចង់​យក​អាវ​ក្នុង​​អ្នក ចូរ​ឲ្យ​គេ​យក​អាវ​ធំ​ថែម​ទៀត​ទៅ។
\v 41 បើ​មាន​គេ​បង្ខំ​អ្នក​ឲ្យ​ធ្វើ​ដំណើរ​មួយគីឡូដី ចូរ​ដើរពីរគីឡួដី​ជា​មួយ​គេ​ចុះ។
\v 42 អ្វីដែលគេ​សុំ​ពីអ្នក ចូរ​ឲ្យ​គេ​ទៅ ហើយ​កុំ​គេច​មុខ​ចេញ​ពី​អ្នក ​ដែលចង់​សុំ​ខ្ចី​ពី​អ្នក​ដែរឡើយ។
\s5
\p
\v 43 អ្នករាល់គ្នា​​ធ្លាប់​បាន​ឮ​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​ស្រឡាញ់​បង​ប្អូន​ តែត្រូវស្អប់​ខ្មាំង​សត្រូវ​របស់អ្នក​»។
\v 44 រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​​ប្រាប់​អ្នក​រាល់​គ្នា​ថា ត្រូវ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក​ ព្រម​ទាំង​អធិស្ថានឲ្យអ្នកដែល​បៀតបៀនដល់​អ្នក​រាល់​គ្នា​ផង។
\v 45 ដូច​្នោះ ​ទើបអ្នកសម​ជា​បុត្រ​របស់​ព្រះបិតា ​ដែល​គង់​នៅ​ស្ថាន​បរមសុខ ដ្បិត​ព្រះអង្គ​ឲ្យ​ព្រះអាទិត្យ​របស់​ព្រះអង្គ​រះ​បំភ្លឺ ទាំង​មនុស្ស​អាក្រក់ ទាំង​មនុស្ស​ល្អ ហើយ​ទ្រង់​ឲ្យ​ទឹក​ភ្លៀងធ្លាក់មកលើ​ទាំង​មនុស្ស​សុចរិត ទាំង​មនុស្ស​ទុច្ចរិត​ផង​ដែរ។
\s5
\v 46 ​ដ្បិត បើ​អ្នក​រាល់​គ្នា​ស្រឡាញ់តែ​អស់​អ្នកណា​ដែល​ស្រឡាញ់ដល់​អ្នក​ តើ​​អ្នកនឹង​ទទួល​បានរង្វាន់​អ្វី? តើ​អ្នក​ទារ​ពន្ធពួកគេមិនបានប្រព្រឹត្តដូច្នេះទេឬអី?
\v 47 បើ​អ្នក​រាល់​គ្នា​រាប់អាន​តែ​បង​ប្អូន​ខ្លួន​ តើ​មាន​អ្វី​ល្អជាងគេ? តើ​សាសន៍​ដទៃ​មិន​ប្រព្រឹត្ត​ដូច្នោះ​ដែរឬ?។
\v 48 ដូច្នេះសុំ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍​ ដូចព្រះបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរមសុខ​ ដែលព្រះអង្គ​គ្រប់​លក្ខណ៍​​យ៉ាង​នោះ​ដែរ»។
\s5
\c 6
\cl ជំពូក ៦
\p
\v 1 ចូរប្រុងប្រយ័ត្្នកំុធ្វើទាននៅ​មុខ​មនុស្សម្នា ដើម្បី​ឲ្យតែមនុស្សឃើញ​នោះ​ឡើយ។ ការធ្វើ​បែប​នេះ​អ្នក​រាល់​គ្នា​នឹងមិនបាន​រង្វាន់​ពី​ព្រះបិតា​ ​ដែល​គង់​នៅ​ស្ថាន​បរមសុខនោះទេ។
\v 2 ដូច្នេះពេល​ណា​អ្នក​ឲ្យ​ទាន​ដល់គេ កុំ​ស្រែក​ប្រកាសឲ្យគេដឹង ​ដូចជា​ពួក​មាន​ពុត​ដែលតែងតែ​ធ្វើ​នៅ​​សាលា​ប្រជុំ ឬ​នៅ​តាម​ដង​ផ្លូវ ដើម្បី​ឲ្យមនុស្សលោកកោតសរសើរ​នោះ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នាឲ្យដឹង​ប្រាកដ​ថា អ្នក​ទាំង​នោះ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។
\s5
\v 3 ប៉ុន្តែ កាល​ណា​ដៃ​ស្ដាំ​អ្នក​ធ្វើ​ទាន នោះកំុឲ្យ​ដៃ​ឆ្វេង​ដឹងថាដៃស្តាំធ្វើទាននោះ​ឡើយ
\v 4 ដើម្បី​ឲ្យ​ទាន​របស់​អ្នក​នៅទី​ស្ងាត់​កំបាំង នោះ​ព្រះបិតា​របស់​អ្នក ដែលទត​ឃើញ​ពី​ទី​ស្ងាត់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​មក​អ្នករាល់គ្នាជា​មិនខាន។
\s5
\p
\v 5 ពេល​ណា​អ្នក​រាល់​គ្នា​អធិស្ឋាន កុំ​ធ្វើ​ដូចមនុស្ស​មាន​ពុត ដែល​ចូល​ចិត្ត​ឈរ​អធិស្ឋាន ក្នុង​សាលា​ប្រជុំ និង​នៅ​ត្រង់​ថ្នល់​កែង ដើម្បី​ឲ្យមនុស្សឃើញ​នោះ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យដឹងប្រាកដថា​ពួកអ្នក​ទាំង​នោះ​បាន ទទួល​រង្វាន់​របស់​គេ​ហើយ។
\v 6 ប៉ុន្តែកាល​ណា​អ្នករាល់គ្នា​អធិស្ឋាន ត្រូវ​ចូល​ទៅ​ក្នុង​បន្ទប់ បិទ​ទ្វារ​ឲ្យ​ជិត ហើយ​អធិស្ឋាន​ទៅ​កាន់​ព្រះបិតា​របស់​អ្នក​ដែល​គង់​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង។ ព្រះបិតា​​ដែល​ទត​ឃើញ​ពី​ទី​ស្ងាត់​កំបាំងមក ព្រះអង្គនឹង​ប្រទាន​រង្វាន់​មក​អ្នករាល់គ្នា​ជា​ពុំខាន។
\v 7 ពេលអ្នកអធិស្ឋាន កុំ​ពោល​ពាក្យ​ច្រំដែលៗ​ ដូច​សាសន៍​ដទៃ​នោះ​ឡើយ។ ព្រោះគេ​នឹក​ស្មាន​ថា បើ​ពោល​ពាក្យ​យ៉ាង​ច្រើន​ដូច្នេះ ព្រះជាម្ចាស់នឹងសណ្តាប់ពាក្យអធិស្ឋានរបស់​គេ។
\s5
\v 8 ដូច្នេះ កុំ​ធ្វើ​ដូចពួគ​គេ​ឡើយ ដ្បិត​ព្រះបិតា​របស់​អ្នក​រាល់​គ្នា​ព្រះអង្គជ្រាបពី​​អ្វីៗ ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ មុន​អ្នក​រាល់​គ្នា​ទូល​សូម​ព្រះអង្គ​ទៅ​ទៀត។
\p
\v 9 ដូច្នេះ​ត្រូវ​អធិស្ថាន​បែបដូច្នេះ ឱ​ព្រះបិតា​នៃ​យើង​ខ្ញុំដែល​គង់​នៅ​ស្ថាន​បរមសុខ​អើយ! សូមឲ្យមនុស្សលោកស្គាល់ព្រះនាម​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។
\q
\v 10 សូម​ឲ្យ​ព្រះរាជ្យរបស់​ព្រះអង្គ​បាន​មក​ដល់ សូម​ឲ្យ​ព្រះហឫទ័យ​របស់​ព្រះអង្គ បាន​សម្រេច​នៅ​លើ​ផែនដីដូច​ជានៅ​ស្ថាន​បរមសុខដែរ​។
\s5
\q
\v 11 សូម​ប្រទាន​អាហារដល់យើង​ខ្ញុំ​​នៅថ្ងៃ​នេះ។
\q
\v 12 សូម​អត់ទោស​ឲ្យ​យើង​ខ្ញុំ ដូច​យើង​ខ្ញុំបាន​អត់ទោស​ឲ្យគេដែរ។
\q
\v 13 សូម​កុំ​ឲ្យ​យើង​ខ្ញុំ​ចាញ់​ការ​ល្បួង​ឡើយ តែ​សូម​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​មារ​កំណាចវិញ។​
\s5
\m
\v 14 បើ​អ្នក​​អត់ទោសឲ្យគេ ព្រះបិតា​របស់អ្នកដែល​គង់នៅ​ស្ថាន​បរមសុខ ក៏​អត់ទោស​ឲ្យ​អ្នក​​ដែរ។
\v 15 ប៉ុន្តែ បើ​អ្នក​មិន​អត់ទោសឲ្យគេទេនោះ ព្រះបិតា​របស់​អ្នកក៏​មិន​អត់ទោស​ឲ្យអ្នក​ដែរ»។
\s5
\p
\v 16 ជាងនេះទៅទៀត ពេលណាអ្នក​តម​អាហារ កុំ​ធ្វើ​មុខ​ក្រៀម​ដូច​​អ្នក​មាន​ពុត​នោះ​ឡើយ។ ពីព្រោះពួក​គេ​បង្ហាញ​ទឹក​មុខដើម្បីឲ្យ​អ្នក​ដទៃ​ឃើញ​ថា គេតម​អាហារ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ប្រាកដ​ថា អ្នក​ទាំង​នោះ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។
\v 17 ប៉ុន្តែរីឯ​អ្នក​រាល់គ្នាវិញ ពេល​ណា​អ្នក​តម​អាហារ ត្រូវ​លាប​ប្រេងនៅ​លើ​ក្បាល ហើយ​លុប​មុខ​ផង
\v 18 ធ្វើដូចនេះកុំ​ឲ្យ​គេ​ឃើញ​ថា​អ្នក​តមអាហារ​ឡើយ គឺ​ឲ្យ​តែ​ព្រះបិតា​របស់​អ្នក ដែល​គង់​ក្នុង​ទី​ស្ងាត់​ឃើញ​ប៉ុណ្ណោះ ហើយព្រះបិតា​របស់​អ្នក​ដែល​ទត​ឃើញ​នៅ​ក្នុង​ទី​ស្ងាត់​ នឹង​ប្រទាន​រង្វាន់​ឲ្យ​អ្នក​ជា​មិន​ខាន។
\s5
\p
\v 19 កុំ​សន្សំ​ទ្រព្យ​​ទុក​សម្រាប់ខ្លួន នៅ​ផែនដី​ដែលជា​កន្លែង​​មាន​កណ្ដៀរ និង​ច្រេះ​ស៊ី និងជា​កន្លែង ​ដែល​ចោរអាច​ទម្លាយ​ជញ្ជាំង​ចូល​មក​លួច​ប្លន់​នោះ​ឡើយ។
\v 20 ផ្ទុយទៅវិញ ត្រូវ​ប្រមូល​ទ្រព្យ​​ទុក​នៅ​ស្ថាន​បរមសុខវិញ ជា​កន្លែង​គ្មាន​កណ្ដៀរ និង​ច្រេះ​ស៊ី ​និងជា​កន្លែង​គ្មាន​ចោរ​ចូល​មក​លួច​ប្លន់​ឡើយ
\v 21 បើ​ទ្រព្យរបស់​អ្នក​នៅ​ទី​ណា ចិត្ត​របស់​អ្នក​ក៏​នៅ​ទី​នោះ​ដែរ។
\s5
\v 22 ភ្នែក​ជាចង្កៀង​នៃ​រូប​កាយ ដូច្នេះបើភ្នែករបស់អ្នកនៅ​ភ្លឺ​ល្អ រូប​កាយ​អ្នក​ទាំង​មូល​ក៏​ភ្លឺល្អ​ដែរ
\v 23 ប៉ុន្តែ​ បើ​ភ្នែករបស់​អ្នក​ងងឹត​ នោះរូប​កាយ​អ្នក​ទាំង​មូល​ក៏​ងងឹត​ដែរ។ ​បើ​ពន្លឺ​នៅ​ក្នុង​អ្នក​ត្រឡប់​ទៅ​ជា​ងងឹត​ទៅ​ហើយ តើ​សេចក្ដី​ងងឹតនោះ នឹង​ទៅ​ជា​សូន្យសុង ដល់​កំរិត​ណា​ទៅ!
\v 24 គ្មាន​អ្នក​ណា​​អាច​បម្រើ​ម្ចាស់​ពីរ​បាន​នោះទេ ព្រោះ​អ្នក​នោះ​នឹង​ស្អប់​មួយ ស្រឡាញ់​មួយ ស្មោះ​ត្រង់​នឹង​ម្នាក់ ហើយមើលងាយ​ម្នាក់​ទៀត​ អ្នក​រាល់​គ្នា​ក៏​មិនអាច​បម្រើ​ព្រះជាម្ចាស់​ផង ហើយនិងបម្រើ​ទ្រព្យ​សម្បត្តិ​ផងបាន​នោះឡើយ។
\s5
\v 25 ដូច្នេះ​ បាន​ជា​ខ្ញុំ​​ប្រាប់​អ្នក​រាល់​គ្នាថា កុំ​​ខ្វល់​ខ្វាយ​នឹងជីវិត ថាត្រូវបរិភោគអាហារអ្វី ឬ​សម្លៀកបំពាក់​សម្រាប់​បិទបាំងរូប​កាយ​ឡើយ។ តើជីវិតមិន​មាន​តម្លៃ​លើស​ម្ហូប​អាហារ ហើយ​រូប​កាយ​ក៏មាន​តម្លៃ​លើស​សម្លៀកបំពាក់ដែរឬអី?
\v 26 ចូរមើល​បក្សាបក្សី​នៅ​លើ​មេឃ។ វា​មិន​​សាប​ព្រោះ មិនច្រូត​កាត់ និង​មិនប្រមូល​ផល​ដាក់​ជង្រុក​ឡើយ ប៉ុន្តែ ព្រះបិតា​របស់​អ្នក​​ដែល​គង់​នៅ​ស្ថាន​បរមសុខ ទ្រង់​ចិញ្ចឹម​វា។ តើ​អ្នក​រាល់​គ្នា មិន​មាន​តម្លៃ​លើស​បក្សាបក្សី​ទាំង​នោះទេឬអី?។
\s5
\v 27 ក្នុង​ចំណោម​អ្នក​រាល់​គ្នា ទោះបី​ខំប្រឹង​ខ្វល់​ខ្វាយ តើអាច​​បង្កើន​អាយុ​របស់​ខ្លួន​អោយ​វែង​បាន​ដែរទេ?
\v 28 ហេតុ​អ្វី​បាន​ជា​អ្នក​​ខ្វល់​ខ្វាយ​អំពី​សម្លៀកបំពាក់ដូច្នេះ? ចូរ​​មើលទៅ​ផ្កា​នៅ​តាម​ទីវាល វា​ដុះ​ឡើង​យ៉ាង​ណា។ វា​មិន​បានធ្វើ​ការ​នឿយហត់ ឬ​ត្បាញ​រវៃ​ឡើយ។
\v 29 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​​សាឡូម៉ូនមានគ្រប់ទាំង​សិរីរុងរឿងព្រះអង្គ ក៏​មិនល្អ​ស្មើ​នឹង​ផ្កា​មួយ​ទង​នេះ​ផង។
\s5
\v 30 ប្រសិន​បើ​ព្រះជាម្ចាស់​ផ្ដល់​សម្រស់​ឲ្យស្មៅ​នៅ​តាម​ទីវាល​ រស់នៅថ្ងៃនេះហើយ​ថ្ងៃ​ស្អែក​ត្រូវ​គេ​ដុត​ចោល​យ៉ាង​ហ្នឹង​ទៅ​ហើយ តើ​ព្រះអង្គ​នឹងផ្គត់ផ្គង់​ឲ្យអ្នក​រាល់​គ្នា​លើសពី​នេះ ​យ៉ាង​ណា​ទៅទៀត​?។
\v 31 ដូច្នេះ ចូរកុំ​ខ្វល់​ខ្វាយ​ដោយ​ពោល​ពាក្យថា យើង​នឹង​បាន​អ្វី​បរិភោគ និងមាន​អ្វី​ស្លៀក​ពាក់ឡើយ?
\s5
\v 32 ដ្បិត ​មាន​តែ​សាសន៍​ដទៃ​ទេ ដែល​ខំ​ស្វះស្វែង​រក​របស់​ទាំង​នោះ។ ចំណែកឯ​ព្រះបិតា​របស់អ្នកដែល​គង់​នៅ​ស្ថាន​បរមសុខ ព្រះអង្គ​ជ្រាប​នូវ​អ្វីៗ​ដែល​អ្នក​ត្រូវ​ការហើយ។
\v 33 ប៉ុន្តែត្រូវ​ស្វែង​រក​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់ និង​សេចក្ដី​សុចរិត​របស់​ព្រះអង្គ​ជា​មុន​សិន ទើប​ព្រះអង្គ​ប្រទាន​របស់​ទាំង​នោះ​ឲ្យអ្នក​រាល់​គ្នាថែមទៀតផង​។
\v 34 ចូរកុំ​ខ្វល់​ខ្វាយ​អំពី​​ថ្ងៃ​ស្អែក​ឡើយ ចាំ​ស្អែក​សឹម​គិត​ពី​រឿង​ថ្ងៃ​ស្អែក​ទៅ! ការលំបាកនៅថ្ងៃណា គឺល្មមគ្រប់គ្រាន់នៅថ្ងៃនោះ​​ហើយ។
\s5
\c 7
\cl ជំពូក ៧
\p
\v 1 មិនត្រូវថ្កោលទោសគេឡើយ ដើម្បី​កុំ​ឲ្យគេ​ថ្កោល​ទោស​អ្នក​រាល់​គ្នាវិញដែរ។
\v 2 ដ្បិត បើ​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា​​ នោះគេក៏​នឹង​ថ្កោល​ទោស​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។ ហើយគេ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​រាល់​គ្នា​វាល់​ឲ្យ​អ្នក​ដទៃដែរ។
\s5
\v 3 ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ឃើញ​កំទេចធូលី​នៅ​ក្នុង​ភ្នែក​បង​ប្អូនរបស់អ្នក ប៉ុន្តែមិនមើល​​ធ្នឹមដែល​នៅ​ក្នុង​ភ្នែក​របស់​អ្នក​ដូច្នេះ?
\v 4 ម្តេចក៏អ្នកនិយាយទៅកាន់បងប្អួនអ្នកថា ឲ្យខ្ញុំយកកំទេចធូលីនៅក្នុងភ្នែករបស់ឯងចេញទៅ តែក្នុងភ្នែកខ្លួនឯងនៅមាន​ធ្នឹម​ដូច្នេះ?
\v 5 មនុស្ស​មាន​ពុត​អើយ! ត្រូវយក​ធ្នឹម​ចេញ​ពី​ភ្នែក​ខ្លួន​ជា​មុន​សិន ទើប​អ្នក​មើល​ឃើញ​ច្បាស់ ដើម្បី​នឹង​ផ្ដិត​យក​កំទេច​ធូលី​ចេញ​ពី​ភ្នែក​របស់​បង​ប្អូន​របស់អ្នក​បាន។
\s5
\v 6 កុំ​យក​​របស់​ដែលវិសុទ្ធ ទៅ​ឲ្យសត្វ​ឆ្កែ​ឡើយ ហើយ​ក៏​កុំ​បោះ​ត្បូង​គុជរ​របស់​អ្នក​​នៅ​មុខសត្វ​ជ្រូក​ដែរ ក្រែង​លោ​វា​ជាន់​ឈ្លី ហើយ​បែរ​មក​ហែក​ខាំ​អ្នក​រាល់​គ្នា​ជាដំុៗវិញ។
\s5
\p
\v 7 ចូរ​សុំ នោះ​អ្នកនឹងបានទទួល ចូរ​ស្វែង​រក នោះ​អ្នក​នឹង​បាន​ឃើញ ចូរ​គោះ​ នោះ​ទ្វារនឹងបើកឲ្យអ្នក​ជា​ពុំខាន។
\v 8 ព្រោះអ្នក​ណា​សុំ អ្នក​នោះ​នឹង​បាន​ទទួល អ្នក​ណា​ស្វែង​រក អ្នក​នោះ​នឹង​បាន​ឃើញ ហើយ​អ្នកណាគោះ ទ្វារនឹងបើកឲ្យអ្នកនោះ។
\v 9 ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិនកូន​សុំ​នំបុ័ង​តេីអ្នកនឹង​ដុំ​ថ្មទៅ​វាឬអី?
\v 10 ហើយប្រសិន​បើ​កូន​សុំ​ត្រី តេីអ្នកនឹងឲ្យពស់​អសិរពិស​ទៅវាឬអី?
\s5
\v 11 បើអ្នក​រាល់​គ្នាដែល​ជា​មនុស្ស​អាក្រក់ ក៏ចេះ​ឲ្យ​របស់​ល្អ​ទៅ​កូនដូច្នេះ ចុះ​ចំណង់​បើ​ព្រះបិតា​របស់​អ្នក​រាល់​គ្នាដែល​គង់​នៅ​ស្ថាន​បរមសុខ តើ​ព្រះអង្គ​នឹង​ឲ្យរបស់​ល្អៗ​ដល់​អស់​អ្នក​ដែល​ទូល​សូម​ពី​ព្រះអង្គ យ៉ាង​ណា​ទៅ​ទៀត?
\v 12 ដូច្នេះ បើ​អ្នកចង់​ឲ្យគេ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​បែប​ណា អ្នកត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​បែប​នោះ​ដែរ ដ្បិតនេះជាក្រឹត្យ​វិន័យ និង​គម្ពីរ​ព្យាការី​មាន​ចែង​ទុក​មកស្រាប់​។
\s5
\p
\v 13 ចូរនាំ​គ្នា​ចូល​តាម​ទ្វារ​ចង្អៀតចុះ ដ្បិត​ទ្វារធំទូលាយនាំ​ទៅ​រក​សេចក្ដី​វិនាស​អន្តរាយ ហើយមាន​មនុស្ស​​ច្រើនណាស់​ចូល​តាម​ទ្វារ​នោះ។
\v 14 រីឯ​ទ្វារ​ចង្អៀត និងផ្លូវពិបាកវិញនាំ​ទៅ​រក​ជីវិត មាន​មនុស្ស​តិច​ណាស់​រក​ផ្លូវ​នោះ​ឃើញ។
\s5
\p
\v 15 ចូរ​ប្រយ័ត្ន​នឹង​ពួក​ព្យាការីក្លែងក្លាយ គេ​​មក​រក​អ្នក​រាល់​គ្នា ដោយ​ពាក់​ស្បែក​ចៀម តែ​ចិត្តរបស់គេវិញសាហាវ​ដូច​ឆ្កែចចកអ៊ីចឹង។
\v 16 អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ តាម​ផលផ្លែដែលគេបានធ្វើ។ តើដែលមានមនុស្សណា​បេះ​ផ្លែ​ទំពាំងបាយជូរ ពីគុម្ភបន្លា ឬ​ផ្លែ​ឧទុម្ពរ ពី​ដើមដំបងយក្សឬទេ?
\v 17 ដូច្នេះ ដើម​ឈើ​ល្អ​តែងតែ​ផ្ដល់​ផ្លែ​ល្អ រីឯ​ដើម​ឈើ​អាក្រក់ តែងតែ​ផ្ដល់​ផ្លែ​អាក្រក់ដែរ។
\s5
\v 18 ដើម​ឈើ​ល្អ​មិន​អាច​ផ្ដល់​ផ្លែ​អាក្រក់នោះ​ទេ រីឯ​ដើម​ឈើ​អាក្រក់វិញ​ក៏​មិន​អាច​ផ្ដល់​ផ្លែ​ល្អ​បាន​ដែរ។
\v 19 ដើម​ឈើ​ណា​មិន​ផ្ដល់​ផ្លែ​ល្អ នឹងត្រូវ​កាប់ចោល ហើយ​យក​ទៅ​ដុតក្នុងភ្លើង។
\v 20 ដូច្នេះ អ្នករាល់គ្នានឹងស្គាល់​អ្នកទាំងនោះបានដោយសារ​អំពើ​ដែល​គេ​ប្រព្រឹត្តដែរ។
\s5
\v 21 មិនមែនអ្នកដែល​គ្រាន់​តែ​ហៅ​ខ្ញុំ​ថា «ព្រះអម្ចាស់! ព្រះអម្ចាស់!» នឹងអាចចូល​ទៅ​ក្នុង​ព្រះរាជ្យនៃ​ស្ថាន​បរមសុខបាននោះឡើយ ប៉ុន្តែមានតែអ្នក​ដែល​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរមសុខ​ប៉ុណ្ណោះទើបអាចចូលបាន។
\v 22 មាន​មនុស្ស​ជា​ច្រើន​នឹងពោល​មក​ខ្ញុំនៅថ្ងៃនោះ​ថា «ព្រះអម្ចាស់ ព្រះអម្ចាស់​អើយ! តើយើង​ខ្ញុំមិន​ធ្លាប់បាន​ថ្លែងទំនាយ​ ​ដេញ​អារក្ស​ ហើយនិង​​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើនក្នុង​នាម​ព្រះអង្គ​ដែរទេឬអី?”។
\v 23 នៅពេល​នោះ ខ្ញុំ​នឹង​ប្រកាស​ប្រាប់គេ​ថា យើងមិនដែលស្គាល់អ្នករាល់គ្នាទេ ចូរ​ថយ​ចេញ​ឲ្យឆ្ងាយ​ពី​យើងទៅ «ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ!» ។
\s5
\p
\v 24 ដូច្នេះអ្នក​ណា​ដែលឮ​ពាក្យ​ខ្ញុំ ហើយ​ប្រព្រឹត្ត​តាម ​អ្នក​នោះ​ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ឈ្លាស​វៃ​ ដែល​បាន​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​​ថ្មដា។
\v 25 ទោះ​បីមាន​ភ្លៀងធ្លាក់​ចុះ​មក ហើយ​មាន​ទឹក​ជន់ មាន​ខ្យល់​បក់​​ប៉ះ​​ផ្ទះ​នោះ​ខ្លាំងយ៉ាង​ណា​ក៏​ដោយ ក៏​ផ្ទះ​នោះ​មិន​រលំ​ដែរ​ ព្រោះ​វាបានចាក់​គ្រឹះ​នៅ​លើ​​ថ្មដា។
\s5
\v 26 អស់​អ្នកណា​ដែលឮ​ពាក្យ​ខ្ញុំ​ហើយ តែ​មិន​ប្រព្រឹត្ត​តាម អ្នកនោះប្រៀប​បាន​ទៅ​នឹង​មនុស្ស​​ល្ងង់ ដែល​បាន​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ដី​ខ្សាច់។
\v 27 ពេល​មានភ្លៀងធ្លាក់​ចុះ​មក ហើយ​មាន​ទឹក​ជន់​ មាន​ខ្យល់​បក់​ប៉ះ​​ផ្ទះ​នោះ ផ្ទះ​នោះ​រលំ​បាក់​បែក​ខ្ទេច​អស់​គ្មាន​សល់ទេ។
\s5
\p
\v 28 កាល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ពីសេចក្តីទាំង​នេះ ចប់​សព្វ​គ្រប់​ហើយ មហាជនមានការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​អំពី​សេចក្ដី​ដែល​ព្រះអង្គ​បង្រៀន។
\v 29 ពីព្រោះ​ព្រះអង្គ​បង្រៀនដល់ពួកគេ​ប្រកប​ដោយ​អំណាច ខុស​ប្លែក​ពី​ពួក​អាចារ្យដែលបានបង្រៀន​។
\s5
\c 8
\cl ជំពូក ៨
\p
\v 1 កាល​ព្រះយេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​មក​ មាន​មហាជន​ជា​ច្រើន​នាំ​គ្នា​ដើរ​តាម​ព្រះអង្គ។
\v 2 ពេលនោះ មាន​មនុស្ស​ឃ្លង់​ម្នាក់​ចូល​មក​ក្រាប​ថ្វាយបង្គំ​ព្រះអង្គដោយ​ទូល​ថា៖ «ព្រះអ​ម្ចាស់​អើយ! ប្រសិន​បើ​ព្រះអង្គសព្វព្រះហឬទ័យ សូម​ប្រោស​ទូលបង្គំឲ្យ​ជា​ស្អាត​ផង។
\p
\v 3 ព្រះយេស៊ូ​លូក​ព្រះហស្តទៅ​ពាល់​គាត់ ហើយ​មាន​ព្រះបន្ទូល​ថា៖ «យើងសព្វព្រះហឬទ័យ ចូរ​ឲ្យ​បាន​ជា​ស្អាត​​ចុះ។ ភ្លាមនោះ គាត់​ក៏​បាន​ជា​ស្អាត​ពី​រោគ​ឃ្លង់​។
\s5
\v 4 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «កុំ​និយាយ​ប្រាប់​ឲ្យ​នរណា​ដឹងពីការនេះ​ឡើយ តែត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​ពួក​បូជាចារ្យ ហើយ​ថ្វាយ​តង្វាយ​ដូចដែល​លោក​ម៉ូសេបាន​បង្គាប់ចុះ ដើម្បី​ជា​សក្ខីភាព​បញ្ជាក់​ថា ​អ្នកពិតជា​បាន​ជាប្រាកដ​មែន។
\s5
\p
\v 5 កាល​ ព្រះយេស៊ូ​បានយាង​ចូល​ក្រុង​កាពើណិម នោះមាន​មេទ័ព​ម្នាក់ ចូល​មក​គាល់​ព្រះអង្គទាំងទូលអង្វរ​ថា៖
\v 6 «ព្រះអម្ចាស់​អើយ! អ្នក​បម្រើរបស់​ទូលបង្គំ​ដេក​ស្ដូកស្ដឹង​នៅ​ឯ​ផ្ទះ ទាំង​មានការឈឺ​​ចាប់​យ៉ាង​ខ្លាំង។
\p
\v 7 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​នឹង​ទៅ​ប្រោស​គាត់​ឲ្យ​បាន​ជា»។
\s5
\p
\v 8 មេទ័ពនោះ​ទូល​ព្រះអង្គ​ថា៖ «ព្រះអម្ចាស់ហើយ ទូលបង្គំ​ មិនសក្តិ​សម​ ឲ្យព្រះអង្គ​អញ្ជើញ​ចូល​ក្នុង​ផ្ទះ​ទូលបង្គំ​ទេ សូម​ទ្រង់គ្រាន់​តែមានព្រះបន្ទូល​ប៉ុណ្ណោះ អ្នក​បម្រើរបស់​ទូលបង្គំ​នឹង​ជា​សះស្បើយ​មិន​ខាន។
\v 9 ទូលបង្គំ​ជា​អ្នក​នៅ​ក្រោម​បញ្ជា​គេ ហើយ​ក៏មាន​កូន​ទាហាន​នៅ​ក្រោម​បញ្ជា​ទូលបង្គំ​ដែរ បើ​ទូលបង្គំ​បញ្ជា​អ្នក​ណា​ម្នាក់​ឲ្យ​ទៅ គេ​នឹង​ទៅ បើ​ប្រាប់​ម្នាក់​ទៀត​ឲ្យ​មក គេ​នឹង​មក។ ពេល​ទូលបង្គំប្រាប់​អ្នក​បម្រើឲ្យធ្វើ​អ្វី​មួយ គេ​នឹង​ធ្វើ​តាម»។
\p
\v 10 ពេល​ព្រះយេស៊ូ​​ព្រះសណ្ដាប់ឮ​ដូច្នេះ​ ទ្រង់​ស្ងើច​សរសើរ​ ហើយក៏​មាន​ព្រះបន្ទូល​ទៅ​កាន់​អស់​អ្នក​ដែល​ដើរ​តាម​ព្រះអង្គ​ថា៖ «ខ្ញុំ​សុំ​ប្រាប់ឲ្យ​អ្នក​រាល់​គ្នា​ដឹងប្រាកដថា ខ្ញុំ​មិន​ដែល​ឃើញ​នរណា​មាន​ជំនឿ​បែប​នេះ នៅ​ស្រុក​អ៊ីស្រាអែល​ឡើយ។
\s5
\v 11 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន មកពី​ទិស​ខាង​កើត និង​ទិស​ខាង​លិច មកអង្គុយជាមួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុបក្នុង​ព្រះរាជ្យនៃ​ស្ថាន​បរមសុខ។
\v 12 ប៉ុន្តែកូនប្រុសៗរបស់​ព្រះរាជ្យនោះ នឹងត្រូវបោះចេញ​ទៅ​ក្នុង​ទីងងឹត ជា​កន្លែង​ដែល​មានការយំ​សោក ខឹង​សង្កៀត​ធ្មេញ។
\v 13 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​មេទ័ពរ៉ូម៉ាំង​ថា៖ «អញ្ជើញ​​ទៅ​វិញ​ទៅចុះ សុំ​ឲ្យ​បាន​សម្រេច​តាមពាក្យដែលលោកជឿចុះ!»។ អ្នក​បម្រើ​ក៏​បាន​ជា​សះស្បើយ​នៅ​ពេល​នោះឯង។
\s5
\p
\v 14 ពេលព្រះយេស៊ូ​យាង​ទៅ​ផ្ទះ​លោក​ពេត្រុស ទ្រង់ទត​ឃើញ​ម្ដាយ​ក្មេក​របស់លោកពេត្រុស​កំពុង​គ្រុនក្តៅ​សម្រាន្ដ​នៅ​លើ​គ្រែ។
\v 15 ព្រះអង្គ​ពាល់​ដៃ​គាត់ ហើយគាត់​ក៏​បាត់​គ្រុន បន្ទាប់មកគាត់ក៏​ក្រោក​ឡើងហើយ​បម្រើ​ព្រះអង្គ។
\s5
\v 16 លុះ​ដល់​ល្ងាច គេ​នាំ​មនុស្ស​ដែលមានអារក្ស​ចូល​ជា​ច្រើន​នាក់​មក​រក​ព្រះអង្គ។ ទ្រង់​ដេញ​វិញ្ញាណ​ទាំង​នោះ​ដោយមាន​ព្រះបន្ទូល ហើយ​ប្រោស​អ្នក​ជំងឺ​ឲ្យ​បាន​ជា​គ្រប់ៗ​គ្នា។
\v 17 ស្រប​នឹង​សេចក្ដី​ដែល​បានចែង​ទុក តាម​រយៈ​ព្យាការី​អេសាយ​ថា៖ «ទ្រង់​បាន​ទទួល​យក​អស់ទាំងរោគា និង​ជំងឺ​របស់​យើងមកផ្ទុកលើព្រះអង្គ»​។
\s5
\p
\v 18 កាល​ព្រះយេស៊ូ​ឃើញ​បណ្ដាជន​ចោមរោម​ព្រះអង្គ ទ្រង់​ក៏​បញ្ជា​ឲ្យ​គេ​ចេញ​ទូក​ទៅ​ត្រើយ​ម្ខាងនៃសមុទ្រកាលីឡេ។
\v 19 បន្ទាប់មក មាន​អាចារ្យ​ម្នាក់​ចូល​មក​ជិត​ព្រះអង្គ​ទូល​ថា៖ «លោក​គ្រូ! ខ្ញុំ​នឹង​ទៅ​តាម​លោក ទោះ​បី​លោក​អញ្ជើញ​ទៅ​ទី​ណា​ក៏​ដោយ»។
\p
\v 20 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​​ទៅ​គាត់​វិញ​ថា៖ «សត្វ​កញ្ជ្រោង​មាន​រូង​របស់​វា បក្សាបក្សី​នៅលើមេឃក៏​មាន​សំបុក​របស់​វា​ដែរ ប៉ុន្តែរីឯ​បុត្រ​មនុស្ស​វិញ គ្មាន​ទី​ជម្រក​សម្រាប់សម្រាក​សោះ​ឡើយ»។
\s5
\p
\v 21 មាន​សិស្ស​ម្នាក់​ទៀត​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់ សូម​លោក​អនុញ្ញាត​ឲ្យ​ខ្ញុំ​​ត្រឡប់​ទៅ​បញ្ចុះ​សព​ឪពុករបស់ខ្ញុំ​សិន»។
\p
\v 22 ប៉ុន្តែព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សុំ​​មក​តាម​ខ្ញុំចុះ ទុក​ឲ្យមនុស្ស​ស្លាប់​បញ្ចុះ​សព​គ្នា​គេ​ចុះ»។
\s5
\p
\v 23 ពេលព្រះយេស៊ូ​យាង​ចុះ​ទូកហើយ​ ពួក​សិស្ស​នាំ​គ្នា​ទៅ​ជា​មួយ​ព្រះអង្គ​ដែរ។
\v 24 ពេល​នោះ មាន​ខ្យល់​ព្យុះ​បក់​បោក​មក​លើ​សមុទ្រ​យ៉ាង​ខ្លាំង ធ្វើឲ្យ​រលក​ជះ​មក​គ្រប​ពី​លើ​ទូក។ រីឯ​ព្រះយេស៊ូ​វិញក៏​ផ្ទំ​លក់។
\v 25 ពួក​សិស្ស​ចូល​ទៅ​ជិត​ ហើយ​ដាស់​ព្រះអង្គ​៖ «សូម​ជួយ​យើងផងលោក​ម្ចាស់​អើយ យើង​ស្លាប់​ឥឡូវ​ហើយ»។
\s5
\p
\v 26 ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​ពួកគេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភិតភ័យ​ដូច្នេះ មនុស្ស​មាន​ជំនឿ​តិច​អើយ?»។ បន្ទាប់មកព្រះអង្គ​ក្រោក​​ឡើង ហើយមាន​ព្រះបន្ទូល​គំរាម​ខ្យល់​ និង​សមុទ្រ ពេល​នោះសមុទ្រ​ក៏​ស្ងប់ឈឹង។
\p
\v 27 ពួក​គេ​នាំ​គ្នា​ស្ងើច​សរសើរ ហើយ​ពោល​ថា៖ «តើ​លោក​នេះ​មាន​ឋានៈ​អ្វី សូម្បីតែ​ខ្យល់​ និង​សមុទ្រ ក៏ស្ដាប់​បង្គាប់​លោក​ដូច្នេះ?។
\s5
\p
\v 28 កាល​ព្រះយេស៊ូ​បាន​ទៅ​ដល់​ត្រើយ​ម្ខាង ក្នុង​តំបន់​គេរ៉ាស៊ីន មាន​បុរស​អារក្ស​ចូល​ពីរ​នាក់​ជួបព្រះអង្គ ពួកគេចេញ​ពី​ទី​បញ្ចុះ​សពមក ហើយបុរស​ទាំង​ពីរ​នោះ​កាច​ណាស់ គ្មាន​នរណា​ហ៊ាន​ដើរ​កាត់​តាម​នោះ​ទេ។
\v 29 បុរសទាំង​ពីរនោះ​ស្រែក​ឡើង​ថា៖ «តើយើងបានធ្វើអីព្រះអង្គ ព្រះបុត្រា​របស់​ព្រះជាម្ចាស់​អើយ? តើព្រះអង្គ​យាង​មក​ទី​នេះ ដើម្បី​ធ្វើ​ទុក្ខ​ទោស​យើង​ខ្ញុំ មុន​ពេល​កំណត់​ឬ?។
\s5
\p
\v 30 មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី​ ដែលនៅ​ឆ្ងាយ​ពីទីនោះបន្តិច។
\v 31 ពួក​អារក្ស​អង្វរ​ព្រះយេស៊ូ​ថា៖ «បើ​ព្រះអង្គ​ចង់​ដេញ​ពួកយើងចេញ ​សូម​បញ្ជូន​ពួកយើង​ឲ្យ​ចូល​ទៅ​ក្នុង​ជ្រូក​មួយ​ហ្វូង​នេះ​ទៅ»។
\p
\v 32 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​អារក្ស​ថា៖ «ទៅ​ចុះ!»។ ពួក​អារក្ស​ក៏​ចេញ​ពី​បុរស​ទាំង​ពីរ ហើយចូល​ទៅ​ក្នុង​ហ្វូងជ្រូកទៅ។ ពេល​នោះ ហ្វូង​ជ្រូក​បោល​ចុះ​តាម​ជម្រាល​ភ្នំ​តម្រង់​ទៅ​សមុទ្រ ​ហើយ​ងាប់នៅក្នុងទឹកអស់​ទៅ។
\s5
\v 33 ពួកអ្នក​ថែរក្សា​ហ្វូង​ជ្រូក​រត់ទៅប្រាប់​អ្នក​រស់នៅក្នុងក្រុង ពី​រឿង​អស់​ទាំង​នេះ​ ព្រម​ទាំង​ហេតុការណ៍​អំពី​បុរស​អារក្ស​ចូល​ទាំង​ពីរ​នាក់​នោះ​ផង។
\v 34 អ្នក​ក្រុងទាំង​អស់​ក៏​នាំ​គ្នា​ចេញ​មក​ជួប​ព្រះយេស៊ូ លុះ​ពេលគេបាន​ឃើញ​ព្រះអង្គហើយ គេ​អង្វរ​ព្រះអង្គ​ឲ្យចាក​ចេញ​ពី​ស្រុក​ភូមិ​របស់ពួក​គេទៅ។
\s5
\c 9
\cl ជំពូក ៩
\p
\v 1 ព្រះយេស៊ូ​យាង​ចុះ​ទូក​ឆ្លង​សមុទ្រ ទៅ​ក្រុង​របស់​ព្រះអង្គ​វិញ។
\v 2 មាន​គេ​សែង​មនុស្ស​ខ្វិន​ដៃ​ខ្វិន​ជើង​ម្នាក់ ដែលដេកលើកន្ទេល​មក​រក​ព្រះអង្គ។ ដោយយល់ដល់ជំនឿ​របស់​អ្នក​ទាំង​នោះ​ ព្រះយេស៊ូ​ក៏​មាន​ព្រះបន្ទូល​ទៅ​កាន់​អ្នក​ពិការ​ថា៖«កូន​អើយ! ចូរ​ត្រេកអរឡើង។ ខ្ញុំបានអត់ទោសកូនឲ្យរួចបាបហើយ»។
\s5
\p
\v 3 ពេលនោះមានពួក​អាចារ្យ​ខ្លះ ក៏​នឹក​ក្នុង​ចិត្ត​ថា៖ «អ្នក​នេះកំពុង​ប្រមាថ​ព្រះជាម្ចាស់!»។
\v 4 ព្រះយេស៊ូ​ឈ្វេង​យល់​គំនិត​ពួកគេ ហើយ​ទ្រង់​មាន​ព្រះបន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​គំនិត​អាក្រក់​បែប​នេះនៅក្នុងចិត្តដូច្នេះ?
\v 5 តើ​ឃ្លា​មួយ​ណា​ស្រួល​និយាយ​ជាង «ខ្ញុំបានអត់ទោសកូនឲ្យរួចពីបាប» ឬ​ក៏ «ចូរ​ក្រោក​ឡើង​ដើរ​ទៅ​ចុះ?»
\v 6 ប៉ុន្តែ អ្នកគួរដឺងថា បុត្រ​មនុស្ស​មាន​អំណាច​អត់ទោស​អំពើបាបឲ្យ​មនុស្ស​នៅ​ក្នុង​លោក​នេះ​បាន​។ ព្រះអង្គ​ក៏​មាន​ព្រះបន្ទូល​ទៅ​អ្នក​ខ្វិន​ថា៖ «​ក្រោក​ឡើង! ចូរយក​គ្រែ​ស្នែង​របស់​អ្នក ហើយដើរ​ទៅ​ផ្ទះ​វិញ​ទៅ»។
\s5
\v 7 បន្ទាប់អ្នក​ខ្វិន​ក៏​ក្រោក​ឡើង​ហើយដើរ​ត្រឡប់​ទៅ​ផ្ទះរបស់គាត់​វិញ។
\v 8 កាលមហាជន​បាន​ឃើញ​ដូច្នេះ គេ​ស្ញែង​ខ្លាច​ ទាំង​នាំ​គ្នា​លើក​តម្កើង​​ព្រះជាម្ចាស់ ដែល​បាន​ប្រទាន​អំណាច​ដ៏​អស្ចារ្យ​យ៉ាង​នេះ​ដល់​មនុស្ស​លោក។
\v 9 កាល​ព្រះយេស៊ូ​យាង​ពី​ទី​នោះ​ទៅ ព្រះអង្គ​ទត​ឃើញ​បុរស​ម្នាក់​ឈ្មោះ​ម៉ាថាយ ដែលកំពុងអង្គុយ​នៅ​កន្លែង​យក​ពន្ធ។ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ចូរ​មក​តាម​ខ្ញុំចុះ»។ លោកម៉ាថាយក៏​ក្រោក​ឡើង ហើយដើរ​តាម​ព្រះអង្គ​ទៅ។
\s5
\p
\v 10 ពេល ព្រះអង្គអង្គុយ​សោយ​ព្រះស្ងោយ​នៅក្នុង​ផ្ទះ​ នោះមាន​អ្នក​យក​ពន្ធជាច្រើន ព្រម​ទាំង​មនុស្ស​បាប​មក​អង្គុយ​រួម​តុអាហារ​ជា​មួយ​ព្រះយេស៊ូ និង​ពួក​សិស្ស​របស់ព្រះអង្គដែរ។
\v 11 ពេលពួក​ខាង​គណៈ​ផារីស៊ី​ឃើញ​ដូច្នេះ គេក៏​និយាយ​ទៅ​កាន់​សិស្ស​របស់​ព្រះអង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​គ្រូ​របស់​អ្នក​​បរិភោគ​ជា​មួយ​អ្នក​យកពន្ធ និង​មនុស្សមាន​បាបដូច្នេះ?»។
\s5
\p
\v 12 ពេលព្រះយេស៊ូ​ឮ​ដូច្នេះ ព្រះអង្គក៏​មាន​ព្រះបន្ទូល​ថា៖ «មនុស្ស​មានសុខភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការគ្រួពេទ្យ។
\v 13 ​អ្នក​រាល់​គ្នា​គួររិះគិត​មើលទៅ ពីសេចក្ដីទាំងនេះមានន័យយ៉ាងម៉េច​ «យើង​​ចង់​បាន​តែ​សេចក្ដី​មេត្តាករុណា​ប៉ុណ្ណោះ មិនមែនយញ្ញបូជា​ទេ»​ ព្រោះខ្ញុំ​មិន​មែន​មក​រក​មនុស្ស​សុចរិត​ទេ គឺ​មក​រក​មនុស្ស​បាបវិញ»។
\s5
\p
\v 14 បន្ទាប់មក ពួក​សិស្ស​របស់​លោក​យ៉ូហាន​ចូល​មក​គាល់​ព្រះអង្គ ហើយ​ទូល​ថា៖ «ហេតុអ្វីបានជាពួកយើង និង​ពួក​ខាង​គណៈ​ផារីស៊ីតែងតែតម​អាហារ តែ​សិស្ស​របស់​លោក​មិន​តម​ដូច្នេះ?»។
\p
\v 15 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឆ្លើយ​ទៅ​វិញ​ថា៖ «តើភ្ញៀវក្នុងពិធីមង្គលការអាចកាន់​ទុក្ខ​កើត​ឬ​ទេ ពេល​ដែលកូន​កំលោះ​នៅ​ជា​មួយពួកគេដូច្នេះ? ប៉ុន្តែថ្ងៃមួយនឹងមកដល់ ពេល​គេ​ចាប់​កូនកំលោះ​យក​ទៅ ទើប​ភ្ញៀវ​ទាំង​នោះ​នឹងតម​អាហារវិញ​។
\s5
\v 16 មិន​ដែល​មាន​នរណា​យក​ក្រណាត់​ថ្មី មក​ប៉ះ​សម្លៀកបំពាក់​ចាស់​ឡើយ ព្រោះនឹង​ធ្វើ​ឲ្យ​សម្លៀកបំពាក់​នោះ​រហែក​លើស​ដើម​ទៅ​ទៀត។
\s5
\v 17 ក៏មិន​ដែល​មាន​នរណា​ច្រក​ស្រា​ទំពាំងបាយជូរ​ថ្មី​ ចូល​ក្នុង​ថង់​ស្បែក​ចាស់​ដែរ។ ប្រសិនបើ​ធ្វើ​ដូច្នេះ​ថង់​ស្បែក​មុខ​ជា​ធ្លាយ ស្រា​នឹង​ហូរ​ចេញ ហើយ​ថង់​ស្បែក​ត្រូវ​ខូច​ខាត​មិន​ខាន។ ផ្ទុយទៅវិញ គេ​តែងតែ​ច្រក​ស្រា​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី ទើប​ទាំង​ស្រា​ទាំង​ថង់​ស្បែក​នៅ​គង់​បាន»។
\s5
\p
\v 18 កាល​ព្រះយេស៊ូ​កំពុង​តែ​មាន​ព្រះបន្ទូល​ការទាំង​នេះ​ទៅកាន់​គេ ហើយមាន​នាម៉ឺន​ម្នាក់​ចូល​មក​ក្រាប​ថ្វាយបង្គំ​ព្រះអង្គទាំង​ទូល​ថា៖ «កូន​ស្រី​របស់​ខ្ញុំ​ទើប​នឹងស្លាប់ថ្មីៗ​នេះ សូម​លោក​មេត្តា​អញ្ជើញ​ទៅ​ដាក់​ដៃលើ​នាង នោះនាង​នឹង​មាន​ជីវិត​រស់​វិញពុំខាន»។
\v 19 បន្ទាប់មកព្រះយេស៊ូ​ក្រោក​ឡើង​ ហើយ​យាង​ទៅ​ជា​មួយ​គាត់ ពួក​សិស្ស​ក៏​ទៅ​ជា​មួយព្រះអង្គ​ដែរ។
\s5
\p
\v 20 មាន​ស្ត្រី​ម្នាក់ដែលមាន​ជំងឺ​ធ្លាក់​ឈាម អស់រយះពេលដប់ពីរ​ឆ្នាំ​មក​ហើយ មក​ពី​ក្រោយ​ព្រះយេស៊ូ ហើយ​ពាល់​ជាយ​ព្រះពស្ដ្រ​របស់ព្រះអង្គ
\v 21 ដ្បិត​នាង​បានគិត​ក្នុង​ចិត្ត​ថា៖ «បើ​ខ្ញុំ​គ្រាន់​តែ​ពាល់​អាវ​លោក ខ្ញុំនឹងជាពីជំងឺ​មិន​ខាន»។
\p
\v 22 ព្រះយេស៊ូ​បែរ​ទៅ​ក្រោយ ហើយ​ឃើញ​នាង ក៏​មាន​ព្រះបន្ទូល​ថា៖ «កូន​ស្រី​អើយ! ចូរ​មានចិត្តក្លាហាន​ឡើង ជំនឿ​របស់​កូន​បាន​ប្រោសកូនឲ្យជា​ហើយ»។ ស្ត្រី​ធ្លាក់​ឈាមក៏​បាន​ជា​សះស្បើយ​នៅ​ពេល​នោះទៅ។
\s5
\v 23 កាល​ព្រះយេស៊ូ​យាង​ចូលក្នុង​ផ្ទះ​នាម៉ឺន​នោះ ព្រះអង្គ​ទត​ឃើញ​អ្នក​លេង​ខ្លុយ និង​ឃើញ​មនុស្សម្នា​ជ្រួលច្របល់។
\v 24 ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «នាំ​គ្នា​ចេញ​ទៅ! ដ្បិតក្មេង​ស្រី​នេះ​មិន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់ប៉ុណ្ណោះ»។ ប៉ុន្តែពួកគេសើច​ចំអក​ដាក់​ព្រះអង្គ។
\s5
\v 25 ពេល​ព្រះអង្គ​ដេញពួក​គេ​ចេញ​ទៅ​ក្រៅ​អស់​ហើយ ព្រះអង្គ​យាង​ចូល​ទៅ​ក្នុង​បន្ទប់ ហើយចាប់​ដៃ​ក្មេង​ស្រី​នោះ បន្ទាប់មកនាង​ក៏​ក្រោក​ឡើង។
\v 26 ដំណឹង​នេះ​លេច​ឮ​ពាសពេញ​ក្នុងតំបន់​នោះ​ទាំង​មូល។
\s5
\p
\v 27 កាល​ព្រះយេស៊ូ​​យាង​ចេញ​ពី​ទីនោះ​ទៅ មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​ដើរ​តាម​ព្រះអង្គ ពួកគេស្រែក​ថា៖ «សូម​អាណិត​មេត្តាដល់​យើង​ខ្ញុំ​ផង ព្រះរាជវង្ស​ព្រះបាទ​ដាវីឌ​អើយ!»។
\p
\v 28 ពេល​ព្រះអង្គ​យាង​ចូលទៅក្នុង​ផ្ទះ មនុស្ស​ខ្វាក់​ទាំង​ពីរនោះ​ចូល​ទៅ​ជិត​ព្រះអង្គ។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​អ្នក​ទាំង​ពីរនោះ​ថា៖ «តើ​អ្នក​ជឿ​ថា​ខ្ញុំ​អាច​ធ្វើការនេះ​បាន​ឬទេ?»។ ពួកគេ​ទូល​ព្រះអង្គ​វិញថា៖ «យើង​ខ្ញុំ​ជឿ​ហើយ ព្រះអម្ចាស់​អើយ»។
\s5
\p
\v 29 បន្ទាប់មកព្រះយេស៊ូ​ក៏​ពាល់​ភ្នែក​អ្នក​ទាំង​ពីរនោះ ទាំង​មាន​ព្រះបន្ទូល​ថា៖ «សុំ​ឲ្យ​បាន​សម្រេច​តាម​ជំនឿ​របស់​អ្នក​ចុះ»។
\v 30 ពេល​នោះ ភ្នែក​របស់​ពួកគេ​ក៏​បានមើលឃើញ។ ក្រោយមកព្រះយេស៊ូ​ហាមពួកគេ​យ៉ាង​តឹងតែង​ថា៖ «កុំ​ឲ្យ​នរណា​ដឹងសោះ​ឡើយ»។
\v 31 ប៉ុន្តែ បុរស​ទាំង​ពីរនោះ​ចេញ​ទៅ​ផ្សព្វផ្សាយ​រឿង​នោះ​ឲ្យគេ​ដឹង​ពាសពេញ​ស្រុក។
\s5
\p
\v 32 លុះ​ដល់អ្នក​ទាំង​ពីរ​ចេញ​ផុត​ទៅហើយ មាន​គេ​នាំ​មនុស្ស​គ​ម្នាក់​ដែល​មាន​អារក្ស​ចូល មក​គាល់​ព្រះយេស៊ូ។
\v 33 ពេល​ព្រះអង្គ​ដេញ​អារក្ស​ចេញ​ហើយ មនុស្ស​គ​នោះក៏​អាចនិយាយ​បាន។ មហាជន​នាំ​គ្នា​ស្ងើច​សរសើរ​យ៉ាង​ខ្លាំង​ទាំង​និយាយ​ថា៖ «​មិន​ដែល​ឃើញ​ការ​អស្ចារ្យ​បែប​នេះ នៅ​ស្រុក​អ៊ីស្រាអែល​ពីមុនឡើយ»។
\p
\v 34 ប៉ុន្តែ ពួក​ខាង​គណៈ​ផារីស៊ី​ពោល​ថា៖ «គាត់​ដេញ​អារក្ស​បាន​ ​មក​ពី​អារក្ស​​ប្រគល់​អំណាច​ឲ្យគាត់ទេ»។
\s5
\p
\v 35 ព្រះយេស៊ូ​យាង​ទៅ​តា​មក្រុង និង​តាម​ភូមិ​នា​នា ព្រះអង្គ​បន្តបង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ ព្រម​ទាំង​ប្រកាស​ដំណឹងល្អ​អំពី​ព្រះរាជ្យ និង​ប្រោស​អ្នកជំងឺ ​គ្រប់​ប្រភេទ​ឲ្យ​បាន​ជា​ផង។
\v 36 កាល​ព្រះអង្គ​ទត​ឃើញ​មហាជន ទ្រង់​មាន​ព្រះហឫទ័យ​អាណិត​ពួកគេណាស់ ព្រោះ​អ្នក​ទាំង​នោះ​ល្វើយ និងធ្លាក់​ទឹក​ចិត្តពួកគេ ប្រៀប​បី​ដូច​ជា​ចៀម​ដែល​គ្មាន​គង្វាល​ថែទាំ។
\s5
\v 37 ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់​ពួក​សិស្សរបស់ព្រះអង្គ​ថា៖ «ស្រូវ​ដែល​ត្រូវ​ច្រូត​មាន​ច្រើន​ណាស់ ប៉ុន្តមាន​អ្នក​ច្រូត​តិច​ពេក។
\v 38 ហេតុ​នេះ ចូរអធិស្ឋានទៅព្រះអម្ចាស់ដែលជាម្ចាស់ស្រែ សូមទ្រង់​ចាត់​អ្នក​ច្រូត​មក​ក្នុង​ស្រែ​របស់​ព្រះអង្គ»។
\s5
\c 10
\cl ជំពូក ១០
\p
\v 1 ព្រះយេស៊ូ​ត្រាស់​ហៅ​សិស្ស​ទាំង​ដប់ពីរ​រូបរបស់ព្រះអង្គ​មក ហើយទ្រង់​ប្រទាន​ឲ្យ​គេ​មាន​អំណាច​លើ​វិញ្ញាណ​អាក្រក់ អាចដេញវិញ្ញាណអាក្រក់ចេញ ​មាន​អំណាច​ប្រោស​ជំងឺរោគា​ និង​អ្នក​ជំងឺគ្រប់​ប្រភេទ​ឲ្យ​បាន​ជា​សះស្បើយ។
\s5
\v 2 ឈ្មោះសាវក​ទាំង​ដប់ពីរ​មាន​​ដូច​ត​ទៅ អ្នក​ទី​មួយ គឺ​ស៊ីម៉ូន​ហៅ​ពេត្រុស និង​អនទ្រេ ជា​ប្អូន​របស់​គាត់ យ៉ាកុបជាកូនរបស់លោកសេបេដេ និង​យ៉ូហាន​ជា​ប្អូន​របស់​គាត់
\v 3 ភីលីព និង​បារថូឡូមេ ថូម៉ាស់ និង​ម៉ាថាយ​ជា​អ្នក​ទារ​ពន្ធ យ៉ាកុប​ជា​កូន​របស់​លោក​អាល់ផាយ និង​ថាដេ
\v 4 ស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម និង​យូដាស​អ៊ីស្ការីយ៉ុត ជា​អ្នក​ដែលក្បត់​ព្រះអង្គ។
\s5
\p
\v 5 ព្រះយេស៊ូ​ចាត់​បញ្ជូនសិស្សទាំង​ដប់ពីរ​រូប​​ឲ្យចេញទៅ​ទាំងមានការ​ផ្ដែផ្ដាំ​ថា៖ «កុំ​ទៅ​កន្លែងដែល​សាសន៍​ដទៃ​រស់នៅឡើយ ហើយ​ក៏​កុំ​ចូល​ទៅ​ក្នុងក្រុង​របស់​ជន​ជាតិ​សាម៉ារី​ដែរ
\v 6 តែ​ត្រូវ​ទៅ​ស្វែង​រក​ចៀម​ដែល​វង្វេង​ ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​នោះ​វិញ។
\v 7 ពេល​អ្នកធ្វើ​ដំណើរ​ទៅ ចូរ​ប្រកាស​ប្រាប់គេថា ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ ​មក​ជិត​បង្កើយ​ហើយ។
\s5
\v 8 ចូរ​មើលអ្នក​ជំងឺ​ឲ្យ​ជា ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ប្រោស​មនុស្ស​ឃ្លង់​បាន​ជា​ស្អាត និងដេញ​អារក្ស​។ អ្នក​រាល់​គ្នា​បាន​ទទួល​ដោយ​ឥត​គិត​ថ្លៃ ត្រូវ​ជួយ​គេ​វិញ​ដោយ​ឥត​គិត​ថ្លៃ​ដែរ។
\v 9 កុំ​យកមាស​ប្រាក់ ឬ​លុយ​កាក់​ដាក់​ក្នុង​ថង់​ឡើយ
\v 10 កុំ​យក​កាបូបស្ពាយ កុំ​យក​អាវ​ពីរ​បន្លាស់ កុំ​យក​ស្បែក​ជើង ឬ​ដំបង​ទៅ​តាមខ្លួន ដ្បិត​អ្នក​ធ្វើ​ការ​ត្រូវ​​ទទួល​ម្ហូប​អាហារបរិភោគ។
\s5
\v 11 នៅ​ក្នុង​ក្រុង​​ ឬ​ភូមិណា​មួយ​ដែលអ្្នកចូរ អ្នកត្រូវ​រក​អ្នក​ដែល​សក្តិសមហើយទទួល​អ្នក​រាល់​គ្នា​ឲ្យ​ស្នាក់​នៅ ត្រូវ​ស្នាក់​នៅ​ផ្ទះ​អ្នក​នោះ រហូត​ដល់​ពេល​ដែលអ្នក​ចាកចេញ​ពី​ទី​នោះ។
\v 12 ពេល​អ្នកចូល​ទៅ​ក្នុង​ផ្ទះ​ណា​ត្រូវ​ជម្រាបសួរ​អ្នក​ផ្ទះ​នោះ
\v 13 ប្រសិន​បើ​អ្នក​ផ្ទះ​នោះមានការគួរ​សម នោះ​សូមឲ្យសេចក្ដី​សុខសាន្តរបស់អ្នក​កើត​មាន​ដល់​គេ ។ ផ្ទុយ​ទៅ​វិញ បើ​គេ​មិនទទួលអ្នក​ទេ សូមឲ្យក្តី​សុខសាន្ត​របស់អ្នកមកវិញ​ចុះ។
\s5
\v 14 បើសិន​​អ្នកណាមិន​ព្រម​ទទួល​អ្នក​ ឬ​មិន​ព្រម​ស្ដាប់​ពាក្យ​របស់​អ្នកទេនោះ ពេលអ្នកចាកចេញ​ពី​ផ្ទះ​ ឬ​ពី​ក្រុង​នោះ ត្រូវ​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​របស់​អ្នក​រាល់​គ្នា​​។
\v 15 ខ្ញុំ​សុំ​ប្រាប់អ្នក​រាល់​គ្នា​ឲ្យ​​ដឹង​ប្រាកដថា ការ​វិនិច្ឆ័យ​ទោស​មនុស្្សក្នុង​ក្រុង​សូដុម និង​​ក្រុង​កូម៉ូរ៉ា នោះ​ទទួល​ទោស​ស្រាល​ជាង​អ្នក​នៅក្នុងក្រុង​នេះទៅទៀត។
\s5
\p
\v 16 ខ្ញុំ​ដឹងថា ខ្ញុំចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ឲ្យ​ចៀម​ទៅ​ក្នុងកណ្ដាល​ហ្វូង​ចចកអ៊ីចឹងដែរ។ ហេតុ​នេះ ត្រូវ​មានប្រាជ្ញា​ដូចជា​សត្វ​ពស់ ហើយ​មាន​ចិត្ត​ស្លូត​ត្រង់​ដូច​សត្វ​ព្រាប។
\v 17 ចូរ​ប្រយ័ត្ននឹង​មនុស្ស​លោក​! ដ្បិត​គេ​នឹង​ចាប់​បញ្ជូន​អ្នក​​ទៅ​តុលា​ការ គេ​នឹងវាយអ្នកនឹង​​រំពាត់​ខ្សែតី​ក្នុង​សាលា​ប្រជុំ​របស់ពួក​គេ។
\v 18 បន្ទាប់មកគេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នាទៅ​ឲ្យ​លោក​ទេសាភិបាល និង​ឲ្យស្ដេច​នានា​កាត់​ទោស ដោយព្រោះ​តែ​​ខ្ញុំ។ អ្នក​រាល់​គ្នាត្រូ​វធ្វើបន្ទាល់​ដល់​ពួក​គេ និងឲ្យ​សាសន៍​ដទៃបាន​ឮ​ផង។
\s5
\v 19 ពេល​គេ​ចាប់​បញ្ជូន​អ្នក​រាល់​គ្នាទៅ​ ចូរ​កុំ​ព្រួយបារម្ភ​នឹងរក​ពាក្យណា ​ដែល​អ្នក​គួរ​និយាយ​​នោះ​ឡើយ ដ្បិត​ព្រះជាម្ចាស់​នឹង​ប្រទានពាក្យឲ្យអ្នកត្រូវនិយាយ នៅពេលនោះ។
\v 20 ដ្បិត មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​នឹងនិយាយ គឺ​ព្រះវិញ្ញាណ​នៃ​ព្រះបិតា​ដែល​នឹង​មាន​ព្រះបន្ទូល​នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា។
\s5
\v 21 បង​ប្អូន​នឹង​ចាប់​បញ្ជូន​បងប្អូនខ្លួនឯង ទៅ​ឲ្យ​គេ​សម្លាប់​ ហើយឪពុក​នឹង​ចាប់​បញ្ជូន​កូនខ្លួនឯង​ទៅ​ឲ្យ​គេ​សម្លាប់ដែរ។ ​កូនៗ​នឹងនាំ​គ្នា​ប្រឆាំង​នឹង​ឪពុក​ម្ដាយរបស់ខ្លួន ព្រម​ទាំង​បញ្ជូន​ទៅ​ឲ្យគេ​សម្លាប់​ទៀត​ផង។
\v 22 មនុស្ស​​នឹង​ស្អប់​អ្នក ព្រោះ​តែ​នាម​ខ្ញុំ។ ប៉ុន្តែ អ្នក​ណា​ស៊ូ​ទ្រាំ​រហូត​ដល់​ចុង​បញ្ចប់ អ្នកនោះនឹងបាន​ទទួលការសង្គ្រោះ​។
\v 23 ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ប្រាកដថា ប្រសិន​បើ​គេ​បៀតបៀន​អ្នក​​នៅ​ក្រុងនេះ ចូរ​រត់​ទៅ​ក្រុង​មួយ​ទៀត​ទៅ នោះអ្នក​រាល់​គ្នានឹងមិន​ទៅ​ដល់​ក្រុង​ទាំង​ប៉ុន្មានក្នុង​ស្រុក​អ៊ីស្រាអែលទេ​ មុនពេលបុត្រ​មនុស្សមក​ដល់។
\s5
\p
\v 24 ​​សិស្សមិនដែល​ចេះ​ជាង​គ្រូ​ឡើយ ហើយ​អ្នកបម្រើក៏​ពុំ​ដែល​​ធំ​ជាង​ម្ចាស់​ដែរ។
\v 25 បើ​សិស្ស​ចេះ​បាន​ដូច​គ្រូ និងអ្នក​បម្រើបាន​ដូច​ម្ចាស់ នោះ​វាល្មម​គ្រប់​គ្រាន់​ហើយ។ ប្រសិន​បើ​គេ​ហៅ​ឈ្មោះ​ម្ចាស់​ផ្ទះនោះ​ថា បេលសេប៊ូល​ គេ​មុខ​ជា​ហៅ​ឈ្មោះ​អ្នក​នៅ​ក្នុង​ផ្ទះ​នោះ រឹត​តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀតជា​មិន​ខាន។
\s5
\v 26 ចូរកុំ​ខ្លាច​និងពួក​អ្នក​ទាំង​នោះ​ឡើយ ពីព្រោះគ្មានការ​លាក់​កំបាំង​ណាដែល មិន​បើក​ឲ្យ​គេ​ឃើញ ហើយក៏គ្មាន​អាថ៌កំបាំង​ណាដែល ​មិនបង្ហាញឲ្យគេដឹងដែរ។
\v 27 ការអ្វីដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ក្នុង​ទី​ងងឹត ចូរ​និយាយ​នៅ​ក្នុង​ពន្លឺ​ថ្ងៃ ហើយ​អ្វីៗ​ដែល​គេ​ឮក្នុង​ត្រចៀក ចូរ​យក​ទៅ​ប្រកាស​នៅ​ពី​លើដំបូល​ផ្ទះ។
\s5
\v 28 កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​បាន​ត្រឹម​តែ​រូប​កាយ តែ​មិន​អាច​សម្លាប់​ព្រលឹងអ្នក​បាន​នោះ​ឲ្យសោះ គឺ​ត្រូវ​ខ្លាច​ព្រះជាម្ចាស់ដែលអាច​ធ្វើ​ឲ្យ​ទាំង​ព្រលឹង និង​រូប​កាយ ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក​បានវិញ។
\v 29 តើមិនមែន​ចាប​ពីរ ​គេ​លក់​ថ្លៃ​មួយ​សេនឬអី? តែគ្មាន​ចាប​ណា​មួយ​ធ្លាក់​ចុះ​ដល់​ដី ហើយ​ព្រះបិតា​របស់​អ្នក​រាល់​គ្នា​មិន​ដឹងនោះឡើយ។
\v 30 សូម្បី​តែ​សក់​នៅ​លើ​ក្បាល​អ្នក​រាល់​គ្នា ក៏​ព្រះអង្គ​រាប់​អស់​ដែរ។
\v 31 ចូរ​​កុំភ័យ​ខ្លាច​អ្វី​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​មាន​តម្លៃ​លើស​ចាប​ទាំង​អស់​ទៅ​ទៀត។
\s5
\v 32 ដូច្នេះអ្នក​ណា​ទទួល​ស្គាល់​ខ្ញុំ នៅ​ចំពោះ​មុខ​មនុស្ស​ ខ្ញុំ​នឹង​ទទួល​ស្គាល់​អ្នក​នោះ​វិញ នៅ​ចំពោះ​​ព្រះបិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរមសុខ។
\v 33 ប៉ុន្តែ​អ្នក​ណា​ដែលបដិសេធ​មិន​ទទួល​ស្គាល់​ខ្ញុំ​នៅ​ចំពោះ​មុខ​មនុស្ស​ ខ្ញុំ​ក៏​បដិសេធ​មិន​ទទួល​ស្គាល់​អ្នក​នោះ​នៅ​ចំពោះ​​ព្រះបិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរមសុខ​ដែរ។
\s5
\p
\v 34 កុំ​នឹក​ថា ខ្ញុំ​មក​នេះដើម្បី​នាំ​យក​សន្តិភាព​មក​ផែនដី​ឡើយ។ ខ្ញុំ​មិនបាន​​នាំ​សន្តិភាព​មក​ទេ តែ​ខ្ញុំ​នាំដាវមកវិញ​។
\v 35 ដ្បិតខ្ញុំ​មកដើម្បីធ្វើ​ឲ្យ​កូនប្រុស​ប្រឆាំងជាមួយ​ឪពុកខ្លួន កូន​ស្រី​ប្រឆាំងជាមួយ​ម្ដាយខ្លួន និងកូន​ប្រសា​ស្រី​ប្រឆាំងជាមួយ​ម្ដាយ​ក្មេក។
\b
\v 36 សត្រូវរបស់មនុស្សគឺជាអ្នក​ដែលរស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នា។
\s5
\v 37 អ្នក​ណា​ដែលស្រឡាញ់​ឪពុក​ម្ដាយ ខ្លាំង​ជាង​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​មិន​សក្តិសម​​ជា​សិស្ស​ខ្ញុំ​ឡើយ។ អ្នក​ដែល​ស្រឡាញ់​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ខ្លាំង​ជាង​ស្រឡាញ់​ខ្ញុំ ក៏​មិនសក្តិ​សម​​ធ្វើ​ជា​សិស្ស​​ខ្ញុំ​ដែរ។
\v 38 អ្នក​ណា​មិន​លីឈើ​ឆ្កាង​របស់​ខ្លួន ដើរ​តាម​ខ្ញុំ​ទេ អ្នក​នោះ​មិនសក្តិ​សម​ធ្វើ​ជា​សិស្ស​ខ្ញុំ​ឡើយ។
\v 39 អ្នក​ណា​ចង់​ស្វែងរក​ជីវិត​របស់​ខ្លួន អ្នក​នោះ​នឹង​បាត់​បង់​ជីវិតវិញ រីឯ​អ្នក​ដែល​បាត់​បង់​ជីវិត​ព្រោះ​តែ​ខ្ញុំ នឹង​បាន​ជីវិត​នោះ​មក​វិញ។
\s5
\p
\v 40 អ្នក​ណា​ដែលទទួល​អ្នក​រាល់​គ្នា ក៏​ដូច​ជា​ទទួល​ខ្ញុំដែរ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ ក៏​ដូច​ជា​ទទួល​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​អោយ​មក​នោះ​ដែរ។
\v 41 អ្នក​ណា​ទទួល​ព្យាការី​ម្នាក់ព្រោះគាត់​ជា​ព្យាការី អ្នក​នោះ​នឹង​ទទួល​រង្វាន់​ដូច​ព្យាការី។ អ្នក​ណា​ទទួល​មនុស្ស​សុចរិត​ម្នាក់ ​ព្រោះគាត់​ជា​មនុស្ស​សុចរិត អ្នក​នោះ​នឹង​ទទួល​រង្វាន់​ដូច​មនុស្ស​សុចរិតដែរ។
\s5
\v 42 អ្នក​ណា​ឲ្យ​ទឹក​ត្រជាក់មួយកែវ ​ដល់​អ្នក​តូចតាច​ម្នាក់​ផឹក ព្រោះគាត់​ជា​សិស្ស​របស់​ខ្ញុំ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​នោះ​នឹង​មិនបាត់​រង្វាន់គាត់ឡើយ។
\s5
\c 11
\cl ជំពូក ១១
\p
\v 1 ក្រោយពេលព្រះយេស៊ូ​មាន​ព្រះបន្ទូល​ផ្ដែផ្ដាំ​សិស្សទាំង​ដប់ពីរ​រូបចប់​សព្វ​គ្រប់​ហើយ ព្រះអង្គក៏​យាង​ចាក​ចេញ​ពី​ទី​នោះ​ទៅ​បង្រៀន និង​ប្រកាស​ដំណឹងល្អ​នៅ​តាម​ក្រុងនានារបស់ពួកគេ។
\v 2 ពេល​លោក​យ៉ូហាន​ដែលជាប់​ក្នុង​មន្ទីរ​ឃុំឃាំង បាន​ឮ​ពី​កិច្ចការ​ទាំង​ប៉ុន្មានដែល​ព្រះគ្រិស្ដ​បាន​ធ្វើ គាត់​ក៏​ចាត់​សិស្ស​ឲ្យ​ទៅ​
\v 3 ហើយទូល​សួរ​​ថា៖ «តើ​លោក​គឺជាព្រះអង្គ​ដែល​ត្រូវ​យាង​មក ឬ​មួយ​យើង​ខ្ញុំ​ត្រូវ​រង់ចាំ​មួយ​ផ្សេង​ទៀត?»
\s5
\p
\v 4 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ពួកគេ​ថា៖ «ចូរ​ត្រឡប់​ទៅ​ប្រាប់​លោក​យ៉ូហាន នូវ​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ និង​បាន​ឃើញ​នេះ​ទៅ។
\v 5 ​មនុស្ស​ខ្វាក់​មើល​ឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់បាន​ជា​ស្អាត​ មនុស្ស​ថ្លង់​ស្ដាប់​ឮ មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ហើយ​មនុស្សក្រីក្របានឮដំណឹងល្អ។
\v 6 មានពរហើយអ្នក​ណា​មិន​រវាត​ចិត្ត​ដោយព្រោះនាម​ខ្ញុំ»។
\s5
\p
\v 7 ពេល​ពួក​សិស្ស​របស់​លោក​យ៉ូហាន​ចេញ​ផុត​ទៅ ព្រះយេស៊ូចាប់ផ្តើមមាន​ព្រះបន្ទូល​ទៅ​មហាជន​អំពី​លោក​យ៉ូហាន​ថា៖ «តើ​អ្នក​រាល់​គ្នា​ទៅ​វាល​រហោស្ថាន​មើល​អ្វី មើល​ដើម​ត្រែង​ដែល​ត្រូវ​ខ្យល់​បក់​​ឬ?
\v 8 តើ​អ្នក​រាល់​គ្នា​ទៅ​ក្រៅ​មើល​អ្វី? ​មើល​មនុស្ស​ស្លៀក​ពាក់​ខោអាវទន់ភ្លន់​ឬ? តាម​ពិត! អ្នក​ដែល​ស្លៀក​ពាក់​ខោអាវទន់ភ្លន់ គេ​រស់​នៅ​ក្នុង​ដំណាក់​ស្ដេច​ឯណោះ»។
\s5
\v 9 ដូច្នេះ តើ​អ្នក​រាល់​គ្នា​ទៅក្រៅ​ រក​មើល​ព្យាការី​ម្នាក់​ឬ?។ ត្រូវ​ហើយ! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា លោក​នោះ​ប្រសើរ​ជាង​ព្យាការី​ទៅ​ទៀត។
\v 10 ដ្បិតគឺអ្នកនោះហើយ មាន​ចែង​មក​ថា៖ «មើល! យើង​ចាត់​ទូត​យើង​ឲ្យ​ទៅ​មុន​ព្រះអង្គ គឺជាអ្នកដែលនឹង​រៀបចំ​ផ្លូវ​មុខ​ព្រះអង្គ»។
\s5
\m
\v 11 ខ្ញុំ​សុំ​ប្រាប់​ឲ្យអ្នក​រាល់​គ្នា​ដឹង​ប្រាកដថា ក្នុងចំណោម​មនុស្ស​ដែល​កើត​ចេញពីផ្ទៃម្តាយមក គ្មាន​នរណា​មាន​ឋានៈ​ធំ​ជាង​លោក​យ៉ូហានបាទីស្ដនោះ​ឡើយ។ តែអ្នក​ណា​មានឋានៈតូច​ជាង​គេ​នៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ អ្នក​នោះ​ប្រសើរ​លើស​លោក​យ៉ូហាន​ទៅ​ទៀត។
\v 12 ចាប់តាំង​ពី​ជំនាន់​លោក​យ៉ូហានបាទីស្ដ មក​ទល់​សព្វ​ថ្ងៃនេះ ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ​បាន​រង​នូវ​អំពើ​ឃោរឃៅ ហើយ​មនុស្សដែលប្រព្រឹត្តអំពើ​ឃោរឃៅនោះ ​បាន​នាំ​គ្នា​ប្រើ​កម្លាំង​​យក​ព្រះរាជ្យ​នេះ​ផង។
\s5
\v 13 ព្យាការី​ទាំងអស់​ និង​ក្រឹត្យវិន័យ បានថ្លែងទុករហូត​មក​ដល់​ជំនាន់​លោក​យ៉ូហាន។
\v 14 ប្រសិនបើអ្នកព្រមទទួលការនេះ គឺលោក​​ហ្នឹង​ហើយ​ជា​ព្យាការី​អេលីយ៉ា​ដែល​ត្រូវ​មក។
\v 15 អ្នកដែលមានត្រចៀកចូរស្តាប់ ហើយ​យក​ទៅ​ពិចារណា​ទៅ!។
\s5
\v 16 តើ​ខ្ញុំ​អាច​ប្រៀបរធៀប​មនុស្ស​ជំនាន់​នេះ​ទៅ​នឹងអ្វី? គឺដូច​ទៅ​នឹង​កូន​ក្មេង​ដែល​កំពុងលេង​នៅ​តាមទី​ផ្សារ ដែលហៅគ្នាទៅវិញទៅមក
\v 17 ព្រមទាំងនិយាយថា៖ «យើង​បាន​ផ្លុំ​ខ្លុយឲ្យអ្នក តែ​អ្នក​ពុំ​ព្រម​រាំ​ទេ។ យើង​បាន​កាន់ទុក្ខ តែអ្នក​ពុំ​ព្រម​យំ​ដែរ»។
\s5
\b
\v 18 ដ្បិតលោក​យ៉ូហាន​​កើតមកមិនបានបរិភោគនំបុ័ង និងសុរាទេ​ តែ​គេ​ថា «​លោក​មាន​អារក្ស​ចូល»។
\v 19 រីឯ​បុត្រ​មនុស្ស​មក​ លោក​បរិភោគ​អាហារ និង​ពិសា​សុរា តែ​គេ​ថា «មើល៍! អ្នក​នេះ​ល្មោភសីុ និងជាមនុស្សប្រមឹក ហើយ​សេពគប់​ជា​មួយ​ពួក​ទារ​ពន្ធ និង​មនុស្សមាន​បាប»។ ប៉ុន្តែ ប្រាជ្ញា​ដែល​ល្អ​ត្រឹម​ត្រូវវិនិច្ឆ័យទង្វើ ដែលគេបានប្រព្រឹត្តវិញ»។
\s5
\p
\v 20 បន្ទាប់មក ព្រះយេស៊ូ​ចាប់​ផ្ដើម​ស្ដី​បន្ទោស​​ដល់ក្រុង​នានា​ ដែលបាន​ឃើញ​ព្រះអង្គ​សម្តែង​ការ​អស្ចារ្យ​ផ្សេងៗ​ក្នុង​ក្រុងនោះ ប៉ុន្តែ ពួក​គេ​ពុំ​ព្រម​កែ​ប្រែ​ចិត្ត​គំនិត​សោះ។
\v 21 «អ្នក​ត្រូវ​វេទនា​ជា​ពុំខាន ​ក្រុង​ខូរ៉ាស៊ីន​អើយ! ។ អ្នក​ក៏​ត្រូវ​វេទនា​ដែរ ​ក្រុង​បេតសៃដា​អើយ! ។ ប្រសិន​បើ​មានការ​អស្ចារ្យនៅ​ក្រុង​ទីរ៉ូស និង​ក្រុង​ស៊ីដូន ដូច​ដែលអ្នក​រាល់​គ្នា​ឃើញ​នៅ​ទី​នេះ ម៉្លេះ​​ក្រុង​ទាំង​នោះ​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ស្លៀក​បាវ​អង្គុយ​ក្នុង​ផេះ​ជា​មិន​ខាន។
\v 22 ប៉ុន្តែ នៅ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​ ក្រុង​ទីរ៉ូស និង​អ្នក​ក្រុង​ស៊ីដូន​ទទួល​ទោស​ស្រាល​ជាង​អ្នក​រាល់​គ្នា។
\s5
\v 23 អ្នក​ក្រុង​កាពើណិម​អើយ! តើអ្នកគិតថាខ្លួនអ្នក​នឹង​បានតម្កើងឡើង​ដល់​ស្ថាន​សួគ៌ឬ? ពុំមែនដូច្នោះឡើយ! អ្នក​នឹង​ធ្លាក់​ទៅ​ស្ថាន​នរក​វិញ។ ប្រសិន​បើ​អ្នក​ក្រុង​សូដុម​បាន​ឃើញ​ការ​អស្ចារ្យ ដូចដែល​អ្នកបានឃើញ ម៉្លេះ​សម​ក្រុង​សូដុម​នឹងនៅ​ស្ថិតស្ថេរ​ មក​ទល់​សព្វ​ថ្ងៃ​ជា​មិន​ខាន។
\v 24 ប៉ុន្តែខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស អ្នក​ក្រុង​សូដុម​នឹង​ទទួល​ទោស​ស្រាល​ជាង​អ្នក​រាល់​គ្នា។
\s5
\p
\v 25 នៅ​គ្រា​នោះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​​ថា៖ «ទូលបង្គំ​សូម​សរសើរ​តម្កើង​ព្រះបិតា ជា​ព្រះអម្ចាស់​នៃ​ស្ថាន​បរមសុខ និង​​ផែនដី ព្រោះ​​ព្រះអង្គបាន​លាក់​មិន​ឲ្យ​អ្នក​ប្រាជ្ញ និង​អ្នក​ចេះ​ដឹង​យល់​ទេ តែ​បង្ហាញការ​ទាំង​នេះ​ឲ្យ​មនុស្ស​តូចតាច​យល់វិញ។
\v 26 មែន​ហើយ! ព្រះបិតាអើយ ដ្បិតព្រះអង្គ​សព្វ​ព្រះហឫទ័យ​ធ្វើដូច្នេះ។
\v 27 អ្វីៗទាំងអស់ព្រះបិតា​របស់​ខ្ញុំ​បាន​ប្រគល់មក​ខ្ញុំហើយ គ្មាន​អ្នក​ណា​ស្គាល់ព្រះ​បុត្រា ក្រៅ​ពី​ព្រះបិតាឡើយ ហើយ​ក៏​គ្មាន​នរណា​ស្គាល់​ព្រះបិតា ក្រៅ​ពី​ព្រះបុត្រាដែរ ហើយនិង​អ្នកណា​ដែល​ព្រះបុត្រា​សព្វ​ព្រះហឫទ័យ សម្តែង​ឲ្យ​ស្គាល់​នោះ​ដែរ។
\s5
\v 28 អស់​អ្នក​ដែល​នឿយហត់ និង​​បន្ទុក​ធ្ងន់​អើយ ចូរមកឯខ្ញុំ! ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នាបាន​​សម្រាក។
\v 29 ចូរ​យក​នឹម​​របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​រៀន​ពី​ខ្ញុំ​ទៅ ដ្បិត ខ្ញុំ​ស្លូត និង​មាន​ចិត្ត​សុភាពនោះព្រលឹងរបស់អ្នក​រាល់​គ្នា​នឹង​ជា​បាន​សម្រាកមិន​ខាន​។
\v 30 ព្រោះនឹម​របស់​ខ្ញុំ​ស្រួល ហើយ​បន្ទុករបស់ខ្ញុំ​​​ក៏ស្រាលដែរ»​។
\s5
\c 12
\cl ជំពូក ១២
\p
\v 1 នៅ​គ្រា​នោះ ព្រះយេស៊ូ​យាង​កាត់​តាមវាល​ស្រែ នៅ​ថ្ងៃ​សប្ប័ទ សិស្ស​របស់​ព្រះអង្គ​ឃ្លាន​ពេក ក៏​នាំ​គ្នា​បូត​កួរ​ស្រូវ​មក​បរិភោគ។
\v 2 ពេលពួក​ខាង​គណៈ​ផារីស៊ី​ឃើញ​ដូចនេះ គេក៏ទូល​ព្រះអង្គ​ថា៖ ​​«មើល​! ​សិស្ស​របស់​លោក​នាំ​គ្នា​ធ្វើ​ការនៅ​ថ្ងៃ​សប្ប័ទ ដែល​បញ្ញត្តិ​ហាម​»។
\s5
\p
\v 3 ប៉ុន្តែ ព្រះយេស៊ូ​តប​​វិញ​ថា៖ «តើអ្នកមិនធ្លាប់បានអានអត្ថបទ​មួយ​ពី​ការ​ដែល​ព្រះបាទ​ដាវីឌ​ និងពួកអ្នកដែលនៅជាមួយព្រះអង្គបានប្រព្រឹត្ត​នៅ​ពេល​ឃ្លានទេឬ?
\v 4 ព្រះអង្គបាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះជាម្ចាស់ ហើយបរិភោគ​នំបុ័ង​ដែល​គេ​តាំង​ថ្វាយ​ព្រះជាម្ចាស់ គឺ​ផ្ទុយនឹងបញ្ញត្តិហាមឃាត់​ គឺមានតែ​ពួក​បូជាចារ្យ​ប៉ុណ្ណោះ ដែលអាច​បរិភោគ​នំបុ័ង​នេះ​បាន។
\s5
\v 5 តើ​អ្នក​រាល់​គ្នាមិន​ដែល​អាន​គម្ពីរ​វិន័យ​ដែលថា នៅ​ថ្ងៃ​សប្ប័ទពួក​បូជាចារ្យបំពេញ​មុខងារ​នៅ​ក្នុង​ព្រះវិហារ សុទ្ធ​តែ​រំលោភ​លើ​ក្រឹត្យវិន័យ​ថ្ងៃ​សប្ប័ទទាំងអស់ ឬឥត​មាន​ទោស​ឡើយ?
\v 6 ប៉ុន្តែ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ម្នាក់ដែលប្រសើរ​ជាង​ព្រះវិហារ​ទៅ​ទៀតនោះ គឺនៅ​ទី​នេះ​ហើយ។
\s5
\v 7 ប្រសិន​បើ​អ្នករាល់គ្នា​យល់​ពីអត្ថន័យនេះ «ខ្ញុំ​មិន​ចង់​បាន​យញ្ញបូជា​នោះទេ គឺ​ចង់​បាន​តែ​ចិត្ត​មេត្តាករុណា​ប៉ុណ្ណោះ” អ្នក​រាល់​គ្នា​មុខ​ជា​មិន​ប្រកាន់​ទោស​ដល់ជន​ដែល​គ្មាន​ទោស​ទាំង​នេះ​ឡើយ
\v 8 ដ្បិត​បុត្រ​មនុស្សជា​ម្ចាស់​របស់ថ្ងៃ​សប្ប័ទ»។
\s5
\p
\v 9 បន្ទាប់មក ព្រះយេស៊ូ​ចាក​ចេញ​ពី​ទី​នោះ ហើយយាង​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់ពួក​គេ។
\v 10 មើល! នៅទីនោះមាន​បុរស​ស្វិត​ដៃ​ម្នាក់​នៅ​ក្នុង​សាលា​ប្រជុំ​នោះ​ដែរ។ ពួកផារីស៊ីគេ​នាំ​គ្នា​ទូល​សួរ​ព្រះអង្គ​ថា៖ «តើយើង​មាន​សិទ្ធិ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជានៅ​ថ្ងៃ​សប្ប័ទបាន​ដែរឬ​ទេ?» គេ​សួរដូច្នេះ​ ក្នុង​​បំណង​រក​លេស​ដើម្បី​ចោទ​ប្រកាន់​ព្រះអង្គថាបានប្រព្រឹត្តអំពើបាប។
\s5
\p
\v 11 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​នរណា​ម្នាក់​មាន​ចៀម​តែ​មួយ ហើយ​ចៀម​នោះ​ធ្លាក់​រណ្តៅដ៏ជ្រៅ​នៅ​ថ្ងៃ​សប្ប័ទ តើ​អ្នក​នោះ​មិន​ទៅ​ស្រង់​យក​ចៀម​ឡើង​មក​វិញ​ទេ​ឬ?។
\v 12 ​រីឯមនុស្សវិញ គឺមានតម្លៃ​ថ្លៃ​លើស​ចៀម​ឆ្ងាយ​ណាស់! ដូច្នេះយើង​មាន​សិទ្ធិ​ធ្វើ​អំពើ​ល្អ​នៅ​ថ្ងៃ​សប្ប័ទ​បាន»។
\s5
\v 13 បន្ទាប់មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​បុរសស្វិតដៃ​នោះ​ថា៖ «ចូរ​លាត​ដៃរបស់អ្នក​មើល៍!។ បុរស​នោះ​លាត​ដៃ ហើយ​ដៃ​គាត់​ក៏​បាន​ជា​ដូច​ដៃ​ម្ខាង​ទៀត។
\v 14 ប៉ុន្តែពួក​ខាង​គណៈ​ផារីស៊ី​ចេញ​ពី​សាលា​ប្រជុំ ហើយ​ពិគ្រោះ​គ្នាប្រឆាំងព្រះអង្គ។ ពួកគេថែមទាំងរក​មធ្យោបាយ​ធ្វើ​គុត​ព្រះអង្គទៀតផង។
\s5
\p
\v 15 កាល​ព្រះយេស៊ូ​ជ្រាបពីការនេះហើយ ទ្រង់យាង​ចាក​ចេញ​ពី​ទី​នោះទៅ មាន​មហាជន​ជា​ច្រើន​ដើរ​តាម​ព្រះអង្គ​​ ហើយព្រះអង្គ​បាន​ប្រោស​ពួក​គេ​ឲ្យ​ជា​ពី​ជំងឺ​ទាំង​អស់​គ្នា
\v 16 ព្រះអង្គហាម​គេ​យ៉ាង​ម៉ឺង​ម៉ាត់ មិន​ឲ្យ​និយាយ​អំពីព្រះអង្គប្រាប់អ្នកដទៃឡើយ
\v 17 ដើម្បី​ឲ្យ​ស្រប​នឹង​សេចក្ដី​ដែល​បាន​ចែង​ទុកមក តាម​រយៈ​ព្យាការី​អេសាយ​ថា៖
\s5
\q
\v 18 «មើល! នេះហើយយ​ជា​អ្នក​បម្រើ​ដែល​យើង​បានជ្រើស​រើស ជា​អ្នក​ដែល​យើង​ស្រឡាញ់ ហើយ​ជាអ្នកដែលធ្វើ​ឲ្យ​ចិត្ត​យើង​រីករាយ។ យើង​នឹង​ដាក់​វិញ្ញាណ​របស់​យើងឲ្យ​សណ្ឋិត​លើ​លោក ហើយ​លោក​នឹងប្រកាស​ប្រាប់​ឲ្យ​សាសន៍ដទៃដឹងពីការវិនិច្ច័យទោសរបស់ព្រះអង្គ។
\s5
\q
\v 19 លោក​នឹង​មិន​ឈ្លោះ​ប្រកែក​ ឬ​ក៏​​ស្រែក​ដាក់​នរណា​ឡើយ ហើយក៏គ្មាន​នរណា​ឮ​សំឡេង​របស់​លោក​នៅ​តាម​ផ្លូវដែរ។
\q
\v 20 លោក​នឹង​មិន​កាច់​ដើម​ត្រែង​ណា​ដែលទក់​ហើយ​នោះ​ឡើយ ហើយ​លោកក៏​មិន​ផ្លុំ​ពន្លត់​ភ្លើង​ណា​ ដែល​ហៀប​នឹង​រលត់ហើយ​នោះ​ដែរ រហូត​ដល់លោក​នាំសេចក្ដី​សុចរិត​ឲ្យ​មាន​ជ័យជម្នះ។
\q
\v 21 ​សាសន៍​ដទៃ​នឹងមាន​សង្ឃឹមដោយសារ​លោក»​។
\s5
\p
\v 22 បន្ទាប់មក មាន​គេ​នាំ​បុរស​ខ្វាក់ភ្នែក និងថ្លង់​ផង ដែលត្រូវបាន​អារក្ស​ចូល មក​គាល់​ព្រះអង្គ។ ព្រះអង្គ​ប្រោស​គាត់​ឲ្យ​ជា​ បុរសនោះ​ក៏អាច​និយាយ​បាន និង​មើល​ឃើញ​ទៀត​ផង។
\v 23 មហាជន​ទាំងអស់ស្ញប់ស្ញែងហើយ​ពោល​ថា៖ «តើលោក​នេះ​ពិត​ជា​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ​មែនឬ?»
\s5
\p
\v 24 ប៉ុន្តែ ពេលពួក​ខាង​គណៈ​ផារីស៊ីបានឮពីការអស្ចារ្យនោះដ៏​ពោល​ថា៖ អ្នក​នេះ​ដេញ​អារក្ស​បាន​ គឺដោយ​បេលសេប៊ូល​ ជា​ស្ដេច​អារក្ស​ទេ»។
\p
\v 25 ប៉ុន្តែព្រះយេស៊ូ​ឈ្វេង​យល់​គំនិត​របស់​គេ ព្រះអង្គក៏មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «នគរ​ណាមានការ​បាក់​បែក​ទាស់ទែង​គ្នា​ឯង នគរ​នោះ​មុខ​ជា​ត្រូវ​វិនាស​មិន​ខាន រីឯ​ក្រុង ឬ​ផ្ទះ​ណា​មានការបាក់​បែក​ទាស់ទែង​គ្នា​ឯង ​ក៏​មិន​អាច​នៅ​ស្ថិតស្ថេរ​បាន​ដែរ។
\s5
\v 26 ប្រសិនបើ​មារ​សាតាំង​បណ្ដេញ​មារ​សាតាំង ​វាគឺមានការ​បាក់​បែក​ទាស់ទែង​នឹង​ខ្លួន​វា។ តើធ្វើ​ម្ដេច​ឲ្យរាជ្យ​របស់​វា​នៅ​ស្ថិតស្ថេរ​បាន?
\v 27 ហើយប្រសិន​បើ​ខ្ញុំ​ដេញ​អារក្ស ដោយ​សារបេលសេប៊ូល​មែននោះ តើ​កូន​ចៅ​របស់​អ្នក​​ដេញ​អារក្ស ដោយ​អាង​លើ​នរណា​វិញ? ដោយហេតុផលនេះ គេនឹងដាក់​ទោស​អ្នក​រាល់​គ្នា​ជាពុំខាន។
\s5
\v 28 ប៉ុន្តែ បើ​ខ្ញុំ​ដេញ​អារក្ស​ដោយ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់ នោះបាន​សេចក្ដី​ថា ព្រះរាជ្យ​របស់​ព្រះអង្គ​បានមក​ដល់​អ្នក​រាល់​គ្នា​ហើយ។
\v 29 តើមាន​នរណា​ចូល​ទៅ​ក្នុង​ផ្ទះ​មនុស្ស​ខ្លាំង​ពូកែ ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​គាត់ ដោយមិនចង​មនុស្ស​ខ្លាំង​ពូកែ​នោះ​ជា​មុន​សិន?
\v 30 អ្នក​ណា​មិន​នៅខាង​ខ្ញុំ អ្នក​នោះ​ប្រឆាំង​នឹង​ខ្ញុំ ហើយ​អ្នក​ណា​មិន​ជួយ​ប្រមូល​ផ្ដុំ​ជា​មួយ​ខ្ញុំ​ទេ អ្នក​នោះ​ជា​អ្នក​កំចាត់កំចាយហើយ។
\s5
\v 31 ហេតុដូច្នេះហើយបាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា រាល់អំពើបាបនិង ​​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់ ព្រះអង្គ​នឹង​លើកលែង​ទោស​ឲ្យ​បាន ប៉ុន្តែការ​ប្រមាថ​ព្រះវិញ្ញាណ​វិញ ​ព្រះអង្គ​នឹង​មិន​លើកលែង​ទោស​ឲ្យសោះឡើយ។
\v 32 បើ​អ្នក​ណា​និយាយ​ទាស់​នឹង​បុត្រ​មនុស្ស ព្រះជាម្ចាស់​នឹង​លើកលែង​ទោស​ឲ្យគេបាន ប៉ុន្តែ​អ្នក​ដែលនិយាយ​ទាស់​នឹង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធវិញ ព្រះអង្គ​មិន​លើកលែង​ទោស​ឲ្យទេ ទោះ​បី​នៅ​ក្នុង​លោក​នេះ ឬ​នៅ​បរ​លោក​ក្ដី ។
\s5
\v 33 ដាំដើមឈើ​ល្អ ផ្លែ​ក៏​ល្អដែរ តែ​បើដាំ​ដើមឈើ​អាក្រក់​វិញ ផ្លែ​វា​ក៏​អាក្រក់​ដែរ ដ្បិត​គេ​ស្គាល់​ដើម​ឈើ​តាម​ផ្លែ​របស់​វា។
\v 34 ពួកពូជ​ពស់​វែក​អើយ! អ្នក​រាល់​គ្នាជាសុទ្ធតែមនុស្សអាក្រក់​ តើអាចឲ្យអ្នកនិយាយ​សេចក្ដី​ល្អៗបានយ៉ាង​ដូច​ម្ដេច​ទៅ? ដ្បិត​មាត់​របស់​មនុស្ស​តែង​និយាយ​នូវ​សេចក្ដី​ណា ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន។
\v 35 មនុស្ស​ល្អ​តែង​ប្រព្រឹត្ត​ល្អ ចេញពីចិត្តរបស់​ខ្លួន រីឯ​មនុស្ស​អាក្រក់​វិញ តែង​ប្រព្រឹត្ត​អាក្រក់ ព្រោះ​ចិត្តគេមាន​សុទ្ធ​តែ​គំនិត​អាក្រក់​។
\s5
\v 36 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​ ព្រះអង្គ​នឹង​វិនិច្ឆ័យមនុស្ស​តាម​ពាក្យ​សម្តី​​ដែល​គេ​បាន​និយាយ។
\v 37 ដ្បិតគេនឹងរាប់អ្នកថា​សុចរិត​ដោយសារ​ពាក្យ​សម្តី​របស់អ្នក ហើយគេនឹងថ្កោលទោសអ្នករាល់គ្នា ដោយសារពាក្យសម្តីដែរ។
\s5
\p
\v 38 បន្ទាប់មក ​ពួក​អាចារ្យ និង​ពួក​ខាង​គណៈ​ផារីស៊ី ឆ្លើយតបទៅព្រះយេស៊ូ និងទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ! យើងចង់ឃើញ​ទី​សម្គាល់​អស្ចារ្យ​មួយ​ពីលោកគ្រូ»។
\p
\v 39 ប៉ុន្តែព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​ថា៖ «មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់ ហើយ​មានចិត្តក្បត់ទៀត គេ​ចង់​តែ​ឃើញ​ទី​សម្គាល់​អស្ចារ្យ។ ប៉ុន្ត ព្រះជាម្ចាស់​នឹងមិន​ប្រទាន​ទី​សម្គាល់​ណា​ផ្សេងទៀត ក្រៅ​ពី​ទី​សម្គាល់​របស់​ព្យាការី​យ៉ូណាស​ឡើយ។
\v 40 លោក​យ៉ូណាស​​នៅ​ក្នុង​ពោះ​ត្រី​ធំ​រយះពេលបី​ថ្ងៃ​បី​យប់​យ៉ាង​ណា នោះបុត្រ​មនុស្ស​ក៏​នឹង​ស្ថិត​នៅ​ក្នុង​ដី​រយៈបី​ថ្ងៃ​បី​យប់​យ៉ាង​នោះ​ដែរ។
\s5
\v 41 អ្នក​ក្រុង​នីនីវេ​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ នៅ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ព្រម​ទាំង​ចោទ​ប្រកាន់​គេ​ផង។ ដ្បិតពួកគេបាន​កែ​ប្រែ​ចិត្ត​គំនិត ពេលបានឮ​សេចក្ដី​ដែលលោក​យ៉ូណាស​ប្រកាសប្រាប់​។ រីឯ​នៅ​ទី​នេះ មាន​ម្នាក់ដែល​ប្រសើរ​ជាង​លោក​យ៉ូណាស​ទៅ​ទៀត។
\s5
\v 42 មហា​ក្សត្រី​ស្រុក​ខាង​ត្បូង នឹង​ក្រោក​ឡើង​នៅ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​គេ​ផង។ ព្រះនាង​បាន​យាង​មក​ពី​ទីដាច់ស្រយាលនៃផែនដី ដើម្បី​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះបាទ​សាឡូម៉ូន ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ។ រីឯ​នៅ​ទី​នេះ​ មាន​ម្នាក់​ប្រសើរ​ជាង​ព្រះបាទ​សាឡូម៉ូន​ទៅ​ទៀត។
\s5
\v 43 ពេល​វិញ្ញាណ​អាក្រក់​ចេញ​ពី​មនុស្ស​ណា​ម្នាក់​ហើយ វា​តែងតែទៅចុះឡើង​នៅកន្លែង​ហួតហែង រកមើលកន្លែងសម្រាក តែ​វា​រក​ពុំ​ឃើញ​ទេ។
\v 44 បន្ទាប់មក វា​មុខ​ជា​និយាយ​ថា អញនឹង​វិល​ត្រឡប់​ទៅ​ផ្ទះ ដែល​អញ​ទើប​ចេញ​មក លុះ​ទៅ​ដល់ហើយ វាឃើញ​ផ្ទះ​នោះ​នៅ​ទំនេរ បោស​ស្អាត ហើយ​តុបតែង​យ៉ាងល្អនោះ។
\v 45 វា​នឹង​​ទៅ​បបួល​វិញ្ញាណ​អាក្រក់​ប្រាំពីរផ្សេង​ទៀត ដែល​សុទ្ធ​តែ​អាក្រក់​ជាង​វា​ មក​ចូល​នៅ​ក្នុងផ្ទះ​នោះ ក្រោយមកមនុស្សនោះរឹត​តែ​អាក្រក់​លើស​ដើម​ទៅ​ទៀត។ មនុស្សនៅ​ជំនាន់​នេះ​អាក្រក់ណាស់»។
\s5
\p
\v 46 ខណៈពេលព្រះយេស៊ូ​កំពុង​តែ​មាន​ព្រះបន្ទូល​ទៅ​កាន់​មហាជន​នៅ​ឡើយ ​មាតា និង​បង​ប្អូន​របស់​ព្រះអង្គ មក​ឈរ​ចាំ​នៅ​ខាង​ក្រៅ ចង់​រកនិយាយ​ជា​មួយ​ព្រះអង្គ។
\v 47 មាន​ម្នាក់​ទូល​ព្រះអង្គ​ថា៖ «មើល៍! ម្ដាយ​លោក និង​បង​ប្អូន​លោក​នៅ​ខាង​ក្រៅ ចង់​និយាយ​ជា​មួយ​លោក»។
\s5
\p
\v 48 ប៉ុន្តែ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «តើ​នរណា​ជា​ម្ដាយ​ខ្ញុំ ហើយនរណា​ជា​បង​ប្អូន​ខ្ញុំ?»។
\v 49 ព្រះអង្គ​លើក​ព្រះហស្ថ​​ចង្អុលទៅ​ពួក​សិស្ស ហើយ​មាន​ព្រះបន្ទូល​ថា៖ «មើល! អ្នក​ទាំង​នេះ​ហើយ​ជា​មាតា និង​ជា​បង​ប្អូន​របស់​ខ្ញុំ
\v 50 ដ្បិត​អ្នក​ណា​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះបិតា​ខ្ញុំ​ ដែល​គង់​នៅ​ស្ថាន​បរមសុខ អ្នក​នោះ​ហើយគឺ​ជា​បង​ប្អូន​ប្រុស​ស្រី និង​ជា​ម្ដាយ​របស់​ខ្ញុំ»។
\s5
\c 13
\cl ជំពូក ១៣
\p
\v 1 នៅ​ថ្ងៃ​នោះ ព្រះយេស៊ូ​បានចាក​ចេញ​ពី​ផ្ទះ ហើយយាង​ទៅ​គង់​នៅ​មាត់​សមុទ្រ។
\v 2 មាន​មហាជន​ជាច្រើន​កុះករ មក​ចោមរោម​ព្រះអង្គ ដូច្នេះ ព្រះអង្គ​ក៏​យាង​ចុះ​ទៅ​គង់​ក្នុង​ទូក​មួយ រីឯ​បណ្ដាជន​ឈរ​នៅ​មាត់​ច្រាំង។
\s5
\v 3 បន្ទាប់មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​យ៉ាង​ច្រើន ដោយ​ប្រើប្រស្នា​។ ព្រះអង្គមានព្រះបន្ទូលថា៖ «មើល! មានកសិករ​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ។
\v 4 ពេល​គាត់​ព្រោះគ្រាប់ពូជ នោះមាន​គ្រាប់​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ហើយ​សត្វស្លាប​មក​ចឹក​ស៊ី​អស់​ទៅ។
\v 5 ​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​កន្លែង​មាន​ថ្ម ពុំ​សូវ​មាន​ដី ភ្លាមនោះគ្រាប់​ពូជ​ក៏​ដុះ​ឡើងលើ​ដី​មិន​ជ្រៅ។
\v 6 ប៉ុន្តែ លុះ​ដល់​ថ្ងៃរះ​ឡើង វាក៏ក្រៀម​ស្វិត​អស់​ទៅ ព្រោះ​វាមិនមានឫស​។
\s5
\v 7 គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា ពេលបន្លានោះ​​ដុះ​ឡើង ក៏បាំង​គ្រប់ពូជនោះ​មិន​ឲ្យ​ដុះ​បាន​ឡើយ។
\v 8 មានគ្រាប់​ពូជ​ខ្លះ​ទៀត ធ្លាក់​ទៅ​លើ​ដី​មាន​ជីជាតិ​ល្អ ហើយ​គ្រាប់ពូជមួយគ្រាប់ ឲ្យ​ផល​ជា​មួយ​រយ​គ្រាប់ មួយ​ជា​ហុកសិប និង​មួយ​ទៀត​ជា​សាមសិប។
\v 9 អ្នក​ដែល​មានត្រចៀក សូម​ស្តាប់យក​ទៅ​ពិចារណា​ចុះ»។
\s5
\p
\v 10 ពួក​សិស្ស​នាំ​គ្នា​ចូល​មក​ជិត​ព្រះយេស៊ូ ហើយ​ទូល​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់​បណ្ដាជន ដោយ​ប្រើ​ពាក្យ​ប្រស្នា​ដូច្នេះ?»
\p
\v 11 ព្រះយេស៊ូ​តប​ទៅ​គេ​វិញ​ថា៖ «មក​ពី​ព្រះជាម្ចាស់​បាន​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​យល់ ពីគម្រោងការដ៏លាក់កំបាំង​នៃ​ព្រះរាជ្យ​របស់​ស្ថាន​បរមសុខ ប៉ុន្តែ រីឯ​ពួកគេ​វិញ ព្រះអង្គ​ពុំបាន​ប្រទាន​ឲ្យគេ​យល់​ឡើយ។
\v 12 ដ្បិតអ្នក​ណា​ដែលមាន​ហើយ ​អ្នក​នោះ​នឹងបាន​បរិបូរណ៌​ថែម​ទៀត រីឯ​អ្នក​ដែល​គ្មានវិញ សូម្បីអ្វីដែលគេមាននឹងត្រូវដក​ហូត​ពីអ្នក​នោះ​ទៀត​ផង។
\s5
\v 13 នេះជាមូលហេតុ​ ដែល​ខ្ញុំ​និយាយ​ទៅពួក​គេ ដោយ​ប្រើ​ពាក្យ​ប្រស្នា ​ទោះ​បី​គេប្រឹង​មើល​ក៏មើល​ពុំ​ឃើញ ហើយទោះ​បី​គេ​ស្ដាប់​ក៏ស្តាប់​ពុំ​ឮ ហើយ​ក៏​មិន​យល់​ដែរ។
\p
\v 14 ដើម្បី​ឲ្យ​បានសម្រេច​ស្រប​នឹង​សេចក្ដី​ដែល​ព្យាការី ​អេសាយ​ថ្លែង​ទុក​ពីគេ​ថា៖ «អ្នក​រាល់​គ្នា​ស្ដាប់​មែនតែ​មិនយល់​ទេ ហើយ​អ្នករាល់គ្នាមើលមែន តែ​មើលមិន​ឃើញ​ដែរ។
\s5
\q
\v 15 ដ្បិត​ ចិត្តរបស់មនុស្សទាំងនេះ​រឹង​ណាស់ ហើយពួក​​គេ​ក៏​ពិបាកស្តាប់ដែរ គេ​ខំ​បិទ​ភ្នែក មិន​ឲ្យ​មើល​ឃើញ មិន​ឲ្យ​ត្រចៀក​ស្ដាប់​ឮ​មិន​ឲ្យ​ចិត្តយល់ ដូច្នេះ គេ​នឹង​វិល​ត្រឡប់​​មក​វិញ​ម្តងទៀត ហើយ​យើងនឹង​ប្រោស​គេ​ឲ្យបាន​ជា​»។
\s5
\v 16 ប៉ុន្តែ ភ្នែករបស់អ្នកមានពរហើយ​ ដ្បិត​ភ្នែក​អ្នក​រាល់​គ្នា​មើល​ឃើញ ត្រចៀក​​ស្ដាប់​ឮ។
\v 17 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នាឲ្យ​ដឹង​ប្រាកដ​ថា មាន​ព្យាការី និង​មនុស្ស​សុចរិតជា​ច្រើន​មាន​បំណង​ចង់​ឃើញ​ការណ៍ ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នេះ​ណាស់ តែគេ​មិន​បាន​ឃើញ​ទេ គេមានបំណង​ចង់​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ឮណាស់ តែ​មិន​បាន​ឮ​ឡើយ។
\s5
\v 18 សុំ​ស្ដាប់​​ពីការបកស្រាយប្រស្នា​អំពី​អ្នក​ព្រោះ​គ្រាប់ពូជ។
\v 19 ពេលអ្នកណា​ដែល​បាន​ឮ​ព្រះបន្ទូល​អំពី​ព្រះរាជ្យ តែ​មិន​យល់នោះ ព្រោះមារ​កំណាច​មក​ឆក់​យក​ព្រះបន្ទូល​ដែល​បាន​ធ្លាក់​ក្នុង​ចិត្ត​គេ​នោះចេញ​ទៅ នេះគឺជា​គ្រាប់​ពូជ​ធ្លាក់នៅ​តាម​ផ្លូវ ។
\s5
\v 20 រីឯ​គ្រាប់​ពូជដែលធ្លាក់​លើ​ដី​មាន​ថ្ម គឺ​​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល​ហើយ ក៏​ទទួល​យក​ភ្លាម​ដោយ​អំណរ
\v 21 តែគេ​ពុំ​បានឲ្យ​ព្រះបន្ទូល​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​គេ​ឡើយ ហើយគេ​ជាប់​ចិត្ត​តែ​មួយភ្លែត​ប៉ុណ្ណោះ ដល់​ពេលមាន​ទុក្ខ​លំបាកកើតឡើង ឬ​មាន​គេ​បៀតបៀនដោយសារតែ​ព្រះបន្ទូល គេក៏​​បោះ​បង់អ្វីដែលគេ​ជឿនោះភ្លាម។
\s5
\v 22 ​គ្រាប់​ពូជ​ដែលធ្លាក់លើ​ដី​មាន​បន្លា គឺ​អ្នក​ដែល​​ឮ​ព្រះបន្ទូលហើយ ប៉ុន្តែមានការ​ខ្វល់​ខ្វាយ​អំពី​ជីវិត​ក្នុង​លោកីយ៍ និងការបោកបញ្ជោតនៃទ្រព្យ​សម្បត្តិ គឺនាំឲ្យព្រះបន្ទូល​មិនបង្កើត​ផលក្នុងគេ​ឡើយ។
\v 23 រីឯ​​គ្រាប់​ពូជដែលធ្លាក់លើ​ដី​មាន​ជីជាតិ​ល្អ គឺ​អស់​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល​ហើយ​យល់ គេ​​បង្កើត​ផល ខ្លះ​បាន​មួយ​ជា​មួយ​រយ មួយ​ជា​ហុកសិប និង​ខ្លះ​ទៀត​បាន​មួយ​ជា​សាមសិប។
\s5
\p
\v 24 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រស្នា​​ទៅ​គេទៀត​ថា៖ «ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខប្រៀបដូច​នឹង​បុរស​ម្នាក់ ដែល​បាន​ព្រោះ​គ្រាប់​ពូជ​ល្អ​ទៅ​ក្នុង​ស្រែ​របស់​គាត់។
\v 25 ប៉ុន្តែ ពេល​មនុស្ស​ដេក​លក់​អស់ទៅ ហើយសត្រូវ​របស់​គាត់បាន​មក​ ថែមទាំង​ព្រោះ​ស្រងែ​នៅ​ក្នុង​ស្រែ​នោះ​ដែរ រួច​ក៏ចេញ​បាត់​ទៅ។
\v 26 ពេល​ស្រូវ​ដុះ​ឡើងហើយ​ដាក់​គ្រាប់ ស្រងែ​ក៏​ដុះ​ឡើងមកជាមួយ​ដែរ។
\s5
\v 27 ពួក​អ្នក​បម្រើបានចូល​មក​ជម្រាប​ម្ចាស់​ស្រែ​ថា៖ «លោក​ម្ចាស់! តើលោកមិន​បាន​ព្រោះ​តែ​គ្រាប់​ពូជ​ល្អ​ក្នុង​ស្រែរបស់លោកទេឬអី? ចុះ​ស្រងែ​នេះ​មកបានដោយរបៀបណាទៅ?»
\p
\v 28 ម្ចាស់​តប​វិញ​ថា៖​ «​មានមារ​សត្រូវ​មក​ព្រោះ​ស្រងែ»។ ពួក​អ្នក​បម្រើ​សួរ​លោក​ទៀត​ថា៖ «តើ​លោក​ចង់​ឲ្យ​យើង​​ទៅ​ដក​ស្រងែ​នោះ​ចេញ​ឬទេ?»
\s5
\p
\v 29 ម្ចាស់​ស្រែតបថា៖ «កុំ​អី! ពីព្រោះបើ​អ្នក​រាល់​គ្នា​ដកស្រងែ ក្រែង​លោ​ដោយ​ស្រូវ​ទៅ​ជា​មួយ​ដែរ
\v 30 ទុក​ឲ្យ​វា​ដុះ​ជា​មួយ​គ្នា​រហូត​ដល់​ស្រូវ​ទុំ​ចុះ លុះដល់ពេល​ចម្រូត ខ្ញុំ​នឹង​ប្រាប់​ពួក​អ្នក​ច្រូត​​មុនដំបូងត្រូវ​ប្រមូល​ស្រងែ​ចង​ជា​បាច់ យក​ទៅ​ដុត​ចោល​ជា​មុន​សិន រួច​សឹម​ប្រមូល​ស្រូវ​មកដាក់ក្នុង​ជង្រុក​របស់ខ្ញុំ»។
\s5
\p
\v 31 បន្ទាប់មកព្រះយេស៊ូ​មាន​ព្រះបន្ទូល ជា​ពាក្យ​ប្រស្នា​មួយ​ទៀត​ទៅពួក​គេ​ថា៖ «ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ​ប្រៀប​​ដូច​ជា​គ្រាប់​ពូជ​តូច​ល្អិតម្យ៉ាង ដែល​បុរស​ម្នាក់​យក​ទៅ​ដាំ​នៅក្នុងស្រែ​របស់​ខ្លួន។
\v 32 គ្រាប់​ពូជ​នោះ​គឺពិតជា​គ្រាប់​ពូជដែលតូច​ជាង​គេទាំងអស់​ ប៉ុន្តែពេល​វាដុះ​ឡើង វា​ធំ​ជាង​ដំណាំ​ឯ​ទៀតៗ គឺវា​ទៅ​ជា​ដើម​ឈើ​មួយ​យ៉ាង​ធំ ហើយ​បក្សាបក្សីដែលហោះនៅលើើអាកាស​ មក​ធ្វើ​សំបុក​ស្នាក់​អាស្រ័យ​នៅ​តាម​មែក​របស់​វា»។
\s5
\v 33 ព្រះយេស៊ូមាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រស្នា​មួយ​ទៀត​ទៅគេថា៖ «ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ​ប្រៀប​បី​ដូច​ជា​មេ​នំបុ័ង ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​នឹង​ម្សៅ​បី​រង្វាល់ រហូតដល់ធ្វើ​ឲ្យ​ម្សៅ​នោះ​ដោរ​ឡើងទាំងអស់»។
\s5
\p
\v 34 គ្រប់សេចក្តីដែលព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​មហាជន​គឺជា​ពាក្យ​ប្រស្នា​ទាំង​អស់ ​ព្រះអង្គ​មិន​ដែល​មាន​ព្រះបន្ទូល​ទៅ​គេ ដោយ​ឥត​ប្រើ​ពាក្យ​ប្រស្នានោះ​ឡើយ។
\v 35 ដើម្បី​ឲ្យ​ស្រប​នឹង​សេចក្ដី​ដែល​បានចែង​ទុក​តាម​រយៈ​ពួក​ព្យាការី​មកថា៖ យើង​នឹង​និយាយ​​ជា​ពាក្យ​ប្រស្នាទៅ​គេ យើង​នឹង​និយាយ​ការ​លាក់​កំបាំង តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក ឲ្យ​គេ​ដឹង»​។
\s5
\p
\v 36 បន្ទាប់មក ព្រះយេស៊ូ​យាង​ចេញ​ពី​មហាជន​ចូល​ទៅ​ក្នុង​ផ្ទះ។ ពួក​សិស្សរបស់ព្រះអង្គ​នាំ​គ្នា​ចូល​មក​គាល់​ព្រះអង្គទាំង​ទូល​ថា៖ «សូម​លោកគ្រូ​បក​ស្រាយ​ប្រស្នា​អំពី​ស្រងែ​ក្នុង​ស្រែ ឲ្យយើង​ខ្ញុំ​បាន​យល់​ផង»។
\p
\v 37 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «អ្នក​ព្រោះ​គ្រាប់​ពូជ​ល្អ គឺ​បុត្រ​មនុស្ស។
\v 38 ស្រែគឺ​ពិភព​លោកនេះ ហើយគ្រាប់​ពូជ​ល្អ គឺ​កូន​នៃ​ព្រះរាជ្យរបស់ព្រះអង្គ ​ស្រងែ​គឺ​កូន​ចៅ​របស់​មារ​កំណាច
\v 39 ហើយសត្រូវ​ដែល​ព្រោះ​ស្រងែគឺ​មារ។ រដូវ​ចម្រូត គឺជា​អវសានកាល​នៃ​ពិភព​លោក ហើយ​អ្នក​ច្រូត គឺជា​ទេវតា។
\s5
\v 40 ដូច្នេះកាល​ស្រងែត្រូវគេ​យក​ទៅ​ដុត​ក្នុង​ភ្លើង​យ៉ាង​ណា នៅ​អវសាន​កាល​នៃ​ពិភព​លោក ក៏​នឹង​កើត​មាន​យ៉ាង​នោះ​ដែរ។
\v 41 បុត្រ​មនុស្ស​នឹង​ចាត់​បញ្ជូនទេវតា​របស់​លោក​ឲ្យ​មក ហើយទេវតា​ទាំង​នោះ​នឹង​ប្រមូល​អ្នក​ដែល​នាំ​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប និង​​អ្នក​ដែល​​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​យក​ចេញ​ពី​ព្រះរាជ្យរបស់ព្រះអង្គ។
\v 42 ទេវតានឹងបោះ​អ្នកទាំងនោះទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​សន្ធោសន្ធៅ ជាកន្លែងមាន​តែ​សំរែក​យំ​សោក ខឹង​សង្កៀត​ធ្មេញ។
\v 43 រីឯ​មនុស្ស​សុចរិត​វិញ គេ​នឹង​មានរស្មី​ភ្លឺឡើង​ដូច​ព្រះអាទិត្យ ​នៅ​ក្នុង​ព្រះរាជ្យ​នៃ​ព្រះបិតា​របស់​គេ។ អ្នក​ណា​មានត្រចៀក សូមស្តាប់ហើយ​យក​ទៅ​ពិចារណា​ចុះ!
\s5
\p
\v 44 ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ ​ប្រៀប​​ដូច​ជា​កំណប់​ដែល​គេ​កប់​ទុក​នៅ​ក្នុងរវាល​ស្រែ។ មាន​បុរស​ម្នាក់​រក​កំណប់​នោះ​ឃើញ ហើយក៏​កប់​ទុក​វិញ។ គាត់​មាន​ចិត្ត​ត្រេក​អរ​ជា​ខ្លាំង ហើយក៏​ចេញ​ទៅ​លក់​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​គាត់​មាន យក​ប្រាក់​មកទិញ​ដី​ស្រែ​នោះ។
\v 45 ខ្ញុំសូមប្រាប់អ្្នកម្តងទៀតថា ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ​ប្រៀប​​ដូច​ជា​អ្នក​ជំនួញ​ម្នាក់ ដែល​ស្វែង​រក​ទិញ​ត្បូងគុជដ៏មានតម្លៃ។
\v 46 កាល​គាត់បាន​ឃើញ​ត្បូងគុជមួយដ៏មានតម្លៃហើយ គាត់​ក៏​ទៅ​លក់​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន​ ហើយ​យក​ប្រាក់​មក​ទិញ​ត្បូងគុជ​នោះ។
\s5
\p
\v 47 ខ្ញុំសូមប្រាប់អ្នកម្តងទៀតថា ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ​ប្រៀប​បី​ដូច​ជា​អួន​​ដែល​គេ​បោះទម្លាក់នៅ​ក្នុង​សមុទ្រ ហើយ​ជាប់​បាន​ត្រី​គ្រប់​ប្រភេទ។
\v 48 ពេលបាន​ជាប់​​ត្រី​ពេញ​ហើយ អ្នកនេសាទ​អូស​អួន​នោះ​ឡើង​មក​លើ​ឆ្នេរ រួច​ហើយអង្គុយ​រើស​ត្រី​ល្អៗ​ដាក់​ក្នុង​កព្ឆោ ប៉ុន្តែចំណែក​ត្រី​មិន​ល្អ​វិញ គេ​បោះ​ចោល។
\s5
\v 49 នៅ​គ្រាអវសានកាល​នៃ​ពិភព​លោក ក៏​នឹង​កើត​មាន​ដូច្នេះ​ដែរ។ ពួក​ទេវតានឹងមក​ញែក​មនុស្ស​ទុច្ចរិត ចេញ​ពី​ចំណោម​មនុស្ស​សុចរិត។
\v 50 មនុស្ស​ទុច្ចរិតនឹងត្រូវបោះទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​សន្ធោសន្ធៅ ជាកន្លែងដែលមាន​តែ​សម្រែក​យំ​សោក​ខឹង​សង្កៀត​ធ្មេញ។
\s5
\p
\v 51 តើ​អ្នក​រាល់​គ្នា​យល់​សេចក្ដី​ទាំង​នេះ​ឬ​ទេ? ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «យល់ហើយ!»
\p
\v 52 បន្ទាប់មក ព្រះយេស៊ូមាន​ព្រះបន្ទូល​ទៅពួក​គេ​ទៀត​ថា៖ «ហេតុ​នេះ​ហើយ​បាន​ជា​ពួក​អាចារ្យ​ដែល​​ទទួល​ការ​បង្រៀនពី​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ ប្រៀប​បាន​ទៅ​នឹង​ម្ចាស់​ផ្ទះ​ដែល​យក​ទ្រព្យចាស់​ និងទ្រព្យ​ថ្មីទាំងអស់​ចេញ​ពី​ឃ្លាំង​របស់​គាត់​ដូច្នោះ​ដែរ»។
\v 53 បន្ទាប់ពី​ព្រះយេស៊ូ​មាន​ព្រះបន្ទូលពីរឿង​ប្រស្នា​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ ព្រះអង្គ​ក៏​យាង​ចេញ​ពី​ទី​នោះទៅ។
\s5
\p
\v 54 បន្ទាប់មក ព្រះយេស៊ូត្រឡប់​ទៅ​ស្រុក​របស់​ព្រះអង្គ​វិញ ហើយព្រះអង្គ​បង្រៀន​អ្នក​ស្រុក​ទាំងនោះនៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ ដោយធ្វើ​ឲ្យ​គេ​ងឿងឆ្ងល់​ ហើយគេបាន​ពោល​ថា៖ «តើ​គាត់​បាន​ទទួល​ប្រាជ្ញា និង​ឫទ្ធានុភាព​ធ្វើ​ការ​អស្ចារ្យ​ទាំង​នេះ​មក​ពី​ណាមក?
\v 55 តើអ្នក​នេះ​មិនមែនជា​កូន​របស់​ជាង​ឈើទេឬ? តើ​ម្ដាយ​របស់​គាត់​ពុំមែនមានឈ្នោះថានាង​ម៉ារីទេឬ? ហើយតើយបង​ប្អូន​គាត់ពុំមែនមាន​ឈ្មោះ​យ៉ាកុប យ៉ូសែប ស៊ីម៉ូន និងយូដាសទេ​ឬ?
\v 56 តើប្អូន​ស្រី​របស់​គាត់​ទាំង​ប៉ុន្មានមិនមែន​រស់​នៅ​ក្នុង​ភូមិ​ជា​មួយ​យើង​ដែរទេឬ? តើគាត់​ដឹង​សេចក្ដីទាំង​នេះ​ពី​ណា​មក?»
\s5
\v 57 ពួកគេបែចិត្តចេញពីព្រះអង្គ។ ប៉ុន្តែព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ជាធម្មតា ​ព្យាការីមនុស្ស​តែងតែ​មិនទទួលស្គាល់នៅក្នុង​ស្រុក​កំណើត និង​ក្នុង​ផ្ទះខ្លួន»។
\v 58 ទ្រង់មិនអាច​ធ្វើ​ការ​អស្ចារ្យ​នៅ​ទី​នោះ​ឡើយ ព្រោះ​គេ​មិនមាន​ជំនឿ។
\s5
\c 14
\cl ជំពូក ១៤
\p
\v 1 នៅ​គ្រា​នោះ ​ហេរ៉ូដ ជា​ស្តេច​អនុរាជ​បាន​ជ្រាប​អំពី​ព្រះនាម​របស់​ព្រះយេស៊ូ។
\v 2 ទ្រង់​មាន​រាជឱង្ការ​ទៅ​ពួក​អ្នកបម្រើ​ថា៖ «នេះជាលោកយ៉ូហានបាទីស្ត ដែល​បាន​រស់​ឡើង​វិញ។​ ដូច្នេះ ​គាត់​មាន​ឫទ្ធានុភាពសម្តែង​ការ​អស្ចារ្យ​នៅក្នុងគាត់»។
\s5
\p
\v 3 ដ្បិត ព្រះបាទ​ហេរ៉ូដ​បាន​ចាប់​លោក​យ៉ូហានយកទៅ​ដាក់​ច្រវាក់ ហើយ​ឃុំឃាំងគាត់នៅក្នុងគុកហើយ ពីព្រោះដោយ​សារតែទ្រង់​ជឿ​តាម​ពាក្យ​ព្រះនាង​ហេរ៉ូឌាស ដែល​ត្រូវ​ជា​មហេសី​របស់​ស្ដេច​ភីលីព​ជា​អនុជ។
\v 4 ដ្បិត​លោក​យ៉ូហាន​បាន​បន្ទោស​ស្ដេច​ថា៖ «ខុសនឹងច្បាប់ហើយ បើព្រះករុណា​​យក​ព្រះនាង​មក​ធ្វើ​ជា​មហេសី​»។
\v 5 ស្ដេច​ហេរ៉ូដ​ចង់​សម្លាប់​លោក​យ៉ូហាន តែ​ទ្រង់​ខ្លាច​បណ្ដាជន ព្រោះ​ពួក​គេ​​ទុក​លោក​ជា​ព្យាការីមួយ​រូប។
\s5
\p
\v 6 ប៉ុន្តែ នៅ​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះជន្ម​របស់​ព្រះបាទ​ហេរ៉ូដ បុត្រី​របស់​ព្រះនាង​ហេរ៉ូឌាស​ចូល​មក​រាំ​នៅ​មុខ​ភ្ញៀវ ហើយធ្វើ​ឲ្យ​ស្ដេច​ហេរ៉ូដពេញ​ចិត្ត​​ខ្លាំងណាស់។
\v 7 រហូត​ធ្វើឲ្យស្តេចស្បថស្បែ​ទាំងសន្យា​ឲ្យ​នាង នូវអ្វីៗដែលនាង​ចង់​បាន។
\s5
\v 8 ក្រោយពីបានទទួល​ពាក្យ​បង្គាប់​របស់​មាតា​របស់ព្រះនាង នាង​ទូល​ទៅ​ស្ដេច​ថា៖ «សូម​ទ្រង់​ប្រទាន​ក្បាល​របស់លោកយ៉ូហានបាទីស្ដ ដាក់​លើ​ថាស​មកឲ្យ​ខ្ញុំ​ម្ចាស់មក»។
\v 9 ព្រះរាជាទ្រង់​ព្រួយ​ព្រះហឫទ័យ​យ៉ាងខ្លាំង ដោយព្រោះសំណើរនេះ ប៉ុន្តែដោយព្រោះ​ទ្រង់​បាន​ស្បថ​នៅ​មុខ​ភ្ញៀវ​ទាំង​អស់ ​ជ្រុល​ហួស​ទៅ​ហើយ ទ្រង់​ក៏​បញ្ជា​ឲ្យ​គេ​ធ្វើ​តាម​ពាក្យ​សុំ​របស់​នាងទៅ។
\s5
\v 10 ទ្រង់​ចាត់​គេឲ្យ​ទៅ​កាត់​ក​លោក​យ៉ូហាននៅក្នុងគុក។
\v 11 ហើយយក​ក្បាល​មកដាក់​លើ​ថាស​រួច​ប្រគល់​ឲ្យ​នាង ហើយ​នាងក៏​យក​ទៅ​ថ្វាយ​មាតារបស់ខ្លួន។
\v 12 ក្រោយមកពួក​សិស្ស​របស់​លោក​យ៉ូហាន បានមក​យក​សព​លោក​ទៅ​បញ្ចុះ។ បន្ទាប់មកពួកគេ​នាំ​គ្នា​យក​ដំណឹង​ទៅ​ទូល​ព្រះយេស៊ូ។
\s5
\p
\v 13 ពេល​ព្រះយេស៊ូ​បាន​ជ្រាប​ដំណឹង​នេះហើយ ទ្រង់​ក៏​យាង​ចុះ​ទូក ចាក​ចេញពីទីនោះ ឆ្ពោះ​ទៅ​កាន់​កន្លែង​មួយ​ស្ងាត់​ដាច់​ឡែក​ពី​គេ។ ពេលមហាជន​បាន​ដឹងថា ព្រះអង្គចាកចេញ គេ​នាំ​គ្នា​ចេញ​ពី​ក្រុង​នានា​ដើរ​ទៅ​តាម​ព្រះអង្គ។
\v 14 លុះ​ព្រះយេស៊ូ​យាង​ឡើង​ពី​ទូកមក ព្រះអង្គ​ឃើញ​មហាជន​ដ៏​ច្រើន​យ៉ាង​នេះ ព្រះអង្កក៏​មាន​ព្រះហឫទ័យ​អាណិតអាសូរ​ដល់គេ ហើយ​ទ្រង់​ក៏​ប្រោស​អ្នក​ជំងឺ​ឲ្យ​បាន​ជាសះស្បើយ។
\s5
\v 15 លុះដល់ពេលល្ងាច សិស្ស​នាំ​គ្នា​ចូល​មក​ជិត​ព្រះអង្គហើយ​ទូល​ថា៖ «ទី​នេះ​ស្ងាត់​ណាស់ ហើយ​ក៏​ជិត​យប់​ផង សូម​ប្រាប់ឲ្យ​បណ្ដាជន​ទាំង​នេះ​​ត្រឡប់​ទៅ​វិញចុះ ហើយរក​ទិញ​ម្ហូប​អាហារ​នៅ​តាម​ភូមិនានារៀងៗខ្លួនទៅ»។
\s5
\p
\v 16 ប៉ុន្តែ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេថា៖ «មិន​បាច់ឲ្យពួក​គេ​វិលត្រឡប់​ទៅ​វិញ​ទេ ​អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​ឲ្យគេ​បរិភោគ​ទៅ»។
\p
\v 17 ពួកសិស្ស​ទូល​ព្រះអង្គ​ថា៖ «យើង​មានតែនំបុ័ង​​ប្រាំ​ដុំ និង​ត្រីងៀត​ពីរ​កន្ទុយ​ប៉ុណ្ណោះ»។
\p
\v 18 ព្រះយេស៊ូមាន​ព្រះបន្ទូល​ថា៖ «ចូរ​យក​នំបុ័ង និង​ត្រី​នោះ​មក​ឲ្យខ្ញុំ»។
\s5
\v 19 បន្ទាប់​មក ព្រះយេស៊ូ​ប្រាប់​បណ្ដាជន​អោយ​អង្គុយ​លើ​ស្មៅ ទ្រង់​យក​នំបុ័ង​ទាំង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក ទ្រង់​ងើប​ព្រះភក្ត្រ​មើលទៅឋានសួគ៌ ទាំងសរសើរ​តម្កើង​ព្រះជាម្ចាស់​ហើយ​កាច់​នំបុ័ង​ប្រទាន​ឲ្យពួក​សិស្ស ពួក​សិស្ស​ក៏​ចែក​ឲ្យ​បណ្ដាជន​បរិភោគ។
\v 20 អ្នក​ទាំង​នោះ​បាន​បរិភោគ​ឆ្អែត​គ្រប់គ្នា ហើយ​ពួក​សិស្ស​ក៏ប្រមូល​នំបុ័ង​ដែល​នៅ​សល់ ដាក់​បាន​ពេញ​ដប់ពីរ​ល្អី។
\v 21 ​អ្នក​ដែល​បាន​បរិភោគ​នំបុ័ងនោះ មាន​ប្រុសៗ​ទាំង​អស់​ប្រមាណ​ប្រាំពាន់​នាក់ ឥត​គិត​ស្រីៗ និង​ក្មេងៗ​​ទេ។
\s5
\p
\v 22 រំពេច​នោះ ព្រះយេស៊ូ​បញ្ជា​ឲ្យពួក​សិស្សចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង​មុន​ព្រះអង្គ ខណៈពេលដែល​ព្រះអង្គ​បាន​ប្រាប់​មហាជន​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះវិញ​ដែរ។
\v 23 បន្ទាប់ពីទ្រង់​បានឲ្យ​មហាជន​ចេញ​ផុត​អស់​ហើយ ព្រះអង្គ​ឡើង​ទៅ​លើ​ភ្នំ ​ដើម្បី​អធិស្ឋាន។ លុះ​ដល់​ពេលយប់ ទ្រង់​គង់​នៅ​ទី​នោះ​តែ​មួយ​ព្រះអង្គ​ឯង។
\v 24 ពេល​នោះ ទូក​បានចេញ​ឆ្ងាយ​ពី​ច្រាំងទៅ​ហើយ ក៏​ត្រូវ​រលក​បក់​បោក ព្រោះ​តែទៅបញ្ច្រាស​ខ្យល់។
\s5
\v 25 ដល់​ម៉ោងបួន​ទាបភ្លឺ ព្រះយេស៊ូ​យាង​លើ​ទឹក​ឆ្ពោះ​ទៅ​រក​ពួក​គេ។
\v 26 ពេល​ពួកសិស្សបាន​ឃើញ​ព្រះអង្គ​យាង​លើ​ទឹក​សមុទ្រ​ដូច្នេះ ពួកគេ​ភ័យ​រន្ធត់ ហើយ​ស្រែក​ឡើង​ថា៖ «ខ្មោច​លង!» ព្រោះ​គេ​ភ័យ​ពេក។
\p
\v 27 ប៉ុន្តែ​រំពេច​នោះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ចូរ​តាំង​ចិត្ត​ក្លាហាន​ឡើង នេះគឺខ្ញុំ​ទេ​តើ! កុំ​ខ្លាច​អី!»
\s5
\p
\v 28 លោក​ពេត្រុស​ទូល​តបថា៖ «លោក​ម្ចាស់ ប្រសិន​បើ​ពិត​ជា​លោក​មែន សូម​បញ្ជា​ឲ្យ​ខ្ញុំ​អាច​ដើរ​លើ​ទឹក​ទៅ​រក​លោក​ផង»។
\p
\v 29 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​​ថា៖ «អញ្ជើញ​មក!» លោក​ពេត្រុស​ក៏​ចុះ​ពី​ទូក ហើយដើរ​លើ​ទឹក​ឆ្ពោះ​ទៅ​រក​ព្រះយេស៊ូ។
\v 30 ប៉ុន្តែ ពេល​ពេត្រុស​ឃើញ​ខ្យល់​បក់បោក ​លោកក៏​ភ័យ​ណាស់ ហើយ​ចាប់​ផ្ដើម​លិច​ទៅ​ក្នុង​ទឹក លោក​ស្រែក​ឡើង​ថា៖ «លោក​ម្ចាស់​អើយ សូម​ជួយ​ខ្ញុំ​ផង!»។
\s5
\p
\v 31 ព្រះយេស៊ូ​ក៏​លូក​ព្រះហស្ថ​របស់ព្រះអង្គទាញ​លោកពេត្រុសឡើង​ភ្លាម ទាំង​មាន​ព្រះបន្ទូល​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ! ហេតុ​អ្វីបានជាអ្នកមានចិត្តសង្ស័យដូច្នេះ?។
\p
\v 32 បន្ទាប់​មក ព្រះយេស៊ូ និង​លោក​ពេត្រុស​ចូល​មក​ក្នុង​ទូក ហើយ​ខ្យល់​ក៏​ស្ងប់ទៅ។
\v 33 សិស្សនៅ​ក្នុង​ទូក​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ព្រះយេស៊ូ ទាំង​ពោល​ថា៖ «ព្រះអង្គពិត​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​មែន»។
\s5
\p
\v 34 ពេលពួកគេ​បាន​ឆ្លង​ទៅ​ដល់​ត្រើយ​ម្ខាង ពួកគេទៅ​ស្រុក​គេនេសារ៉ែត។
\v 35 នៅពេលអ្នក​ស្រុក​នោះ​ស្គាល់​ព្រះអង្គ​ភ្លាម គេ​យក​ដំណឹង​ទៅ​ផ្សព្វផ្សាយ​ពាសពេញ​តំបន់ជិតនោះ​ទាំង​មូល ហើយគេ​នាំ​អ្នក​ជំងឺ​មក​រក​ព្រះអង្គ
\v 36 ពួកគេអង្វរ​សូម​គ្រាន់​តែ​ពាល់​ជាយ​ព្រះពស្ដ្រ​របស់​ព្រះអង្គ​ប៉ុណ្ណោះ ហើយអស់​អ្នក​ដែល​បាន​ពាល់ បាន​ជា​សះស្បើយ​គ្រប់ៗ​គ្នា។
\s5
\c 15
\cl ជំពូក ១៥
\p
\v 1 មាន​ពួក​ខាង​គណៈ​ផារីស៊ី និង​ពួកអាចារ្យមក​ពី​ក្រុង​យេរូសាឡឹម ចូល​មក​គាល់​ព្រះយេស៊ូ​ ពួកគេ​ទូល​ថា៖
\v 2 «ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​លោកមិន​គោរព​តាម​ទំនៀមទម្លាប់​របស់​ចាស់​បុរាណដូច្នេះ? ដ្បិតពួកគេ​មិនបាន​លាង​ដៃ​មុន​ ពេលគេ​បរិភោគ​អាហារ»។
\p
\v 3 ព្រះអង្គ​មាន​ព្រះបន្ទូលឆ្លើយ​តប​ទៅ​គេ​វិញ​ថា៖ «ចុះហេតុ​ដូច​ម្តេចបាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ល្មើស​នឹង​បទ​បញ្ជា​របស់​ព្រះជាម្ចាស់ ដោយទៅ​កាន់​តាម​ទំនៀមទម្លាប់​របស់​អ្នក​រាល់​គ្នា​វិញ​ដូច្នេះ»?
\s5
\v 4 ព្រោះព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ ចូរ​គោរព​មាតាបិតា​របស់​អ្នក ហើយអ្នក​ណា​ជេរ​ប្រទេច​ផ្ដាសា​មាតាបិតា​របស់​ខ្លួន នឹង​ត្រូវស្លាប់ជាមិនខាន។
\v 5 ប៉ុន្តែ​អ្នក​រាល់​គ្នា​វិញ បែរ​ជា​ពោល​ថា៖ បើ​អ្នក​ណា​និយាយ​ទៅ​ឪពុក​ម្ដាយ​ថា អ្វីៗ​ដែល​ឪពុក​អ្នក​ម្ដាយ​ត្រូវ​ទទួលពីខ្ញុំនោះ ខ្ញុំ​បាន​ទុកសម្រាប់​ថ្វាយ​ព្រះជាម្ចាស់​ទេ
\v 6 អ្នក​នោះ​មិន​បាច់​គោរព​ឪពុក​​ទេ។ ត្រង់នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​មិនគោរព​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ បែរទៅ​ប្រព្រឹត្ត​តាម​ទំនៀមទម្លាប់​របស់​ខ្លួន​វិញ។
\s5
\v 7 មនុស្ស​មាន​ពុត​អើយ! ពាក្យ​ដែល​ព្យាការី​អេសាយ​បានថ្លែង​ទុក​អំពី​អ្នក​រាល់​គ្នាត្រូវ​ណាស់
\q
\v 8 គឺថា៖ «ប្រជា​រាស្ត្រ​នេះ​គោរព​យើង​តែ​បបូរ​មាត់ប៉ុណ្ណោះ តែ​ចិត្ត​គេ​នៅ​ឆ្ងាយ​ពី​យើងណាស់។
\q
\v 9 គេ​ថ្វាយបង្គំ​យើង​ដោយឥត​​ការ​អ្វី​សោះ ពីព្រោះ​គេ​បង្រៀន​តែ​ក្បួន​ច្បាប់​របស់​មនុស្ស​តែប៉ុណ្ណោះ»។
\s5
\p
\v 10 បន្ទាប់​មក ព្រះអង្គ​​ហៅ​បណ្ដាជនឲ្យមក ហើយព្រះអង្គ​មាន​ព្រះបន្ទូល​ប្រាប់​គេ​ថា៖ «ចូរ​ស្ដាប់ ហើយឲ្យយល់​ផង។
\v 11 គ្មានអ្វីមួយ​ដែល​ចូល​តាម​មាត់​មនុស្ស ហើយ​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​មិន​បរិសុទ្ធ​ឡើយ ផ្ទុយ​ទៅ​វិញ​ មាន​តែ​អ្វី​ដែល​ចេញ​ពី​មាត់​មនុស្ស​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​មនុស្ស​ត្រឡប់​ទៅ​ជា​មិន​បរិសុទ្ធវិញ»។
\s5
\p
\v 12 បន្ទាប់មក ពួកសិស្សនាំ​គ្នា​ចូល​មក ហើយទូលព្រះអង្គ​​ថា៖ «តើ​លោកគ្រូ​ជ្រាបទេថា ពួក​ខាង​គណៈ​ផារីស៊ី​ទាស់​ចិត្តខ្លាំង​ណាស់ ពេលគេឮ​លោកគ្រូ​មាន​ប្រសាសន៍​ដូច្នេះ»។
\p
\v 13 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «គ្រប់​រុក្ខជាតិទាំងឡាយ​​ណា ដែលព្រះបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន​បរមសុខ​មិន​បាន​ដាំទេ ទ្រង់នឹង​ដកវាចោល។
\v 14 កុំ​ខ្វល់ពីគេឡើយ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ខ្វាក់ទេ។ បើ​មនុស្ស​ខ្វាក់ដឹកដៃមនុស្សខ្វាក់ គេទាំងពីរ​មុខ​ជា​ធ្លាក់​រណ្ដៅ​​មិន​ខាន»។
\s5
\p
\v 15 លោក​ពេត្រុស​ទូល​ព្រះយេស៊ូ​ថា៖ «សូម​លោកគ្រូជួយបកស្រាយ​ពាក្យ​ប្រស្នា​នេះ​ឲ្យ​យើង​​យល់​ផង»។
\p
\v 16 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «តើអ្នក​រាល់​គ្នា​នៅ​តែ​គ្មានការយល់ដឺង​ដូច​គេ​ដែរ​ឬ?
\v 17 តើអ្នក​រាល់​គ្នាមិនយល់ទេឬអី ថាអ្វីៗ​ដែល​ចូល​តាម​មាត់​មនុស្ស ត្រូវ​ចូល​ទៅ​ក្នុង​ពោះ រួច​ធ្លាក់​ទៅ​កន្លែង​បន្ទោរ​បង់?
\s5
\v 18 ប៉ុន្តែ អ្វីៗ​ដែល​ចេញ​ពី​មាត់​មនុស្ស សុទ្ធ​តែ​កើត​ចេញ​ពី​ចិត្ត​មក។ សេចក្ដីទាំង​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​មិន​បរិសុទ្ធ។
\v 19 ដ្បិត​សេចក្តីដែលចេញពីចិត្តមក គឺជាគំនិត​អាក្រក់ ការ​កាប់​សម្លាប់ អំពើ​ផិត​ក្បត់ កាម​គុណ​ថោក​ទាប ការ​លួច​ប្លន់ សាក្សីក្លែងក្លាយ និងពាក្យ​ត្មះតិះដៀល។
\v 20 សេចក្តី​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យមនុស្ស​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធនោះ។ ចំណែកឯ​ការ​បរិភោគ​ដោយ​មិន​បាន​​លាង​ដៃ​នោះ មិន​ធ្វើ​ឲ្យ​មនុស្ស​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធនោះ​ឡើយ»។
\s5
\p
\v 21 បន្ទាប់​មក ព្រះយេស៊ូ​យាង​​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​កាន់​តំបន់​ជិត​ក្រុង​ទីរ៉ូស និង​ក្រុង​ស៊ីដូន។
\v 22 មើល! មាន​ស្ត្រី​សាសន៍​កាណាន​ម្នាក់នៅ​ស្រុក​នោះ។ នាង​ចូល​មក​គាល់​ព្រះអង្គ ហើយទូលព្រះអង្គ​ថា៖ «សូម​អាណិត​មេត្តា​ដល់នាងខ្ញុំ​ផង ឱ​ព្រះអម្ចាស់​ ជា​រាជវង្ស​របស់​ព្រះបាទ​ដាវីឌ​អើយ! កូន​ស្រី​របស់នាងខ្ញុំ​ត្រូវ​អារក្ស​ចូល​បណ្ដាល​ឲ្យ​វេទនា​ខ្លាំង​ណាស់»។
\p
\v 23 ប៉ុន្តែ ព្រះយេស៊ូ​ពុំ​បាន​ឆ្លើយ​តបទៅ​នាងសោះ​ឡើយ។ ពួក​សិស្សរបស់ព្រះអង្គ​នាំ​គ្នា​ចូល​មក​ជិត​ព្រះអង្គ ហើយអង្វរ​ទូល​ថា៖ «សូម​លោកគ្រូ​ដេញនាងចេញទៅ! ដ្បិត​នាង​ចេះ​តែ​ស្រែក​អង្វរតាម​ពី​ក្រោយ​យើងដូច្នេះ»។
\s5
\p
\v 24 ប៉ុន្តែ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «ព្រះជាម្ចាស់​មិនបាន​ចាត់ឲ្យ​ខ្ញុំ​មក​រកអ្នកផ្សេង ក្រៅពី​ជន​ជាតិ​អ៊ីស្រាអែល​ដែល​វង្វេង​នោះទេ»។
\p
\v 25 ប៉ុន្តែ ស្ត្រី​នោះ​បានចូល​មក​ចំពោះ​ព្រះអង្គ​ហើយ​ទូល​ថា៖ «ព្រះអម្ចាស់​អើយ សូម​ជួយ​នាងខ្ញុំ​​ផង!»
\p
\v 26 ព្រះអង្គមាន​ព្រះបន្ទូល​តប​ថា៖ «មិន​គួរ​យកនំប័ុង​កូន​របស់ខ្លួន ​បោះ​ទៅ​ឲ្យកូន​ឆ្កែ​ស៊ី​ឡើយ»។
\s5
\p
\v 27 នាង​ទូល​ព្រះអង្គ​ថា៖ «ពិត​មែន​ហើយ​ព្រះអម្ចាស់អើយ! ប៉ុន្តែ កូន​ឆ្កែ​វាគ្រាន់តែស៊ី​កំទេច​អាហារ​ ដែល​ជ្រុះ​ពី​តុ​របស់​ម្ចាស់​វា»។
\p
\v 28 រួចព្រះយេស៊ូ​ក៏​មាន​ព្រះបន្ទូលតប​ទៅ​នាង​ថា៖ «នាង​អើយ នាង​មាន​ជំនឿ​មាំមួន​ណាស់ សូម​ឲ្យបាន​សម្រេច​ដូចដែល​ចិត្ត​នាង​ប្រាថ្នា​ចុះ!» ពេលនោះ កូន​ស្រី​របស់​នាង​ក៏បានជាសះស្បើយ។
\s5
\p
\v 29 ព្រះយេស៊ូ​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​កាន់​ជិតឆ្នេរ​សមុទ្រ​កាលីឡេ។ បន្ទាប់​មក ទ្រង់ក៏យាង​ឡើង​ទៅ​លើ​ភ្នំ ហើយ​ព្រះអង្គ​គង់​ចុះនៅទីនោះ។
\v 30 មាន​មហាជន​ច្រើន​កុះករ​នាំ​គ្នា​ចូល​មក​រក​ព្រះអង្គ ពួកគេ​នាំ​មនុស្ស​ខ្វិន មនុស្ស​ខ្វាក់ មនុស្ស​គ​ថ្លង់​ មនុស្ស​ពិការ​ជើង និង​អ្នក​មាន​ជំងឺ​​ផ្សេងទៀតមក​ជា​មួយដែរ។ គេ​ដាក់​អ្នក​ទាំង​នោះ​នៅ​ទៀប​ព្រះបាទារបស់​ព្រះយេស៊ូ ហើយ​ព្រះអង្គក៏​ប្រោស​ពួគេ​ឲ្យ​បាន​ជា​គ្រប់គ្នា។
\v 31 មហាជន​នាំ​គ្នា​កោត​ស្ញប់ស្ញែង​ក្រៃលែង ពេលឃើញ​មនុស្ស​គ​និយាយ​បាន មនុស្ស​ពិការ​ជើង​ជា​ដូច​ធម្មតា មនុស្ស​ខ្វិន​ដើរ​បាន និង​មនុស្ស​ខ្វាក់​មើល​ឃើញ ពួកគេ​លើក​តម្កើង​​ព្រះជាម្ចាស់នៃ​ជន​ជាតិ​អ៊ីស្រាអែល។
\s5
\p
\v 32 ព្រះយេស៊ូ​​ហៅ​ពួក​សិស្ស​មកឯ​ទ្រង់ ហើយ​មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​អាណិត​​បណ្ដាជន​នេះ​ខ្លាំង​ណាស់ ព្រោះពួកគេ​នៅ​ជា​មួយ​ខ្ញុំ​អស់​រយៈ​ពេល​បី​ថ្ងៃ​មក​ហើយ ហើយ​គ្មាន​អ្វី​បរិភោគ​សោះ។ ខ្ញុំ​មិន​ចង់​ឲ្យគេ​ត្រឡប់​ទៅ​វិញ​ ទាំងអត់មានអីបរិភោគនោះ​ឡើយ ក្រែងលោក​គេ​អស់​កម្លាំង​ដួល​នៅតាម​ផ្លូវ»។
\p
\v 33 ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «តើ​យើង​ទៅរកម្ហូប​អាហារ​ឯ​ណាមក ​ឲ្យ​បណ្ដាជន​ច្រើន​យ៉ាង​នេះ​បរិភោគ​គ្រាន់ទៅ ព្រោះ​ទី​នេះ​ស្ងាត់​ណាស់?»
\p
\v 34 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន​ដុំ?» ពួក​គេ​ទូល​ថា៖ «មាន​ប្រាំពីរ​ដុំ និង​មាន​ត្រី​តូចៗ​ខ្លះ​ទៀតដែរ»។
\v 35 បន្ទាប់មក ព្រះយេស៊ូ​ក៏​ប្រាប់​បណ្ដាជន​ឲ្យ​អង្គុយ​ផ្ទាល់​នៅលើដី។
\s5
\v 36 ទ្រង់​យក​នំបុ័ង​ទាំង​ប្រាំពីរ​ដុំ និង​ត្រី​មក​កាន់ ហើយបន្ទាប់ពីអរ​ព្រះគុណ​ព្រះជាម្ចាស់ហើយ ទ្រង់ក៏​កាច់​ហើយប្រទាន​ឲ្យ​ពួក​សិស្ស ពួក​សិស្ស​ក៏​យក​ទៅ​ចែកឲ្យ​បណ្ដាជន។
\v 37 បណ្តាលជនទាំងនោះគេ​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា ហើយពួកសិស្ស​ប្រមូល​នំបុ័ង និង​ត្រី​ដែល​នៅ​សល់ បាន​ប្រាំពីរ​ល្អី។
\v 38 មនុស្ស​ដែល​បាន​បរិភោគនោះ​មាន​ចំនួន​បួនពាន់​នាក់ មិន​គិត​ស្រីៗ និង​ក្មេងៗ​​ទេ។
\v 39 បន្ទាប់​មក ព្រះយេស៊ូ​ប្រាប់​មហាជន​ឲ្យវិល​ត្រឡប់​ទៅ​ផ្ទះ​វិញ រួចហើយ​ទ្រង់​យាង​ចុះ​ទូក ឆ្ពោះ​ទៅ​តំបន់​ម៉ាកាដាន។
\s5
\c 16
\cl ជំពូក ១៦
\p
\v 1 ពួក​ខាង​គណៈ​ផារីស៊ី និង​ពួក​ខាង​គណៈ​សាឌូស៊ី នាំ​គ្នា​ចូល​មក​គាល់ព្រះអង្គ ក្នុង​គោល​បំណង​ចាប់​កំហុស​ព្រះអង្គ ដោយសុំឲ្យ​ព្រះអង្គ​សម្តែង​ទី​សម្គាល់ពីលើមេឃមក។
\v 2 ប៉ុន្តែ ព្រះអង្គ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​ថា៖ «នៅ​ពេល​ថ្ងៃល្ងាច«​អ្នក​រាល់​គ្នានិយាយថា «​អាកាសធាតុល្អ ព្រោះ​ផ្ទៃ​មេឃ​ពណ៌​ក្រហម​»។
\s5
\v 3 នៅ​ពេល​ព្រឹក​ ​អ្នក​រាល់​គ្នានិយាយថា៖ «​ថ្ងៃ​នេះនឹងមាន​ភ្លៀង​ហើយ ព្រោះផ្ទៃ​មេឃក្រហមស្រទំ»។ អ្នក​រាល់​គ្នា​យល់​ហេតុការណ៍​ផ្សេងៗ​នៅ​លើ​មេឃ​បាន តែ​អ្នក​រាល់​គ្នា​មិន​យល់​ទី​សម្គាល់នា​សម័យ​នេះ​សោះ!
\v 4 មនុស្ស​ជំនាន់​នេះ​អាក្រក់​ ហើយ​ផិតក្បត់ទៀត គេ​ចង់​តែ​ឃើញ​ទី​សម្គាល់​ដ៏​អស្ចារ្យ ប៉ុន្តែនឹងមិន​​ទី​សម្គាល់​ណា​ផ្សេង​ក្រៅ​ពី​ទី​សម្គាល់​របស់​លោក​យ៉ូណាស​ឡើយ។ បន្ទាប់​មក ព្រះយេស៊ូ​យាង​ចាក​ចេញ​ពី​គេ​ទៅ។
\s5
\p
\v 5 ពេល​ពួក​សិស្សឆ្លង​ទៅដល់​ត្រើយ​ម្ខាងហើយ ​ពួកគេភ្លេច​យក​នំបុ័ង​ទៅ​ជា​មួយ។
\v 6 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នាត្រូវ​ប្រយ័ត្ន​នឹង​ដំបែររបស់​ពួក​ខាង​គណៈ​ផារីស៊ី និង​ពួក​ខាង​គណៈ​សាឌូស៊ី»។
\p
\v 7 ពួក​សិស្ស​ជជែក​គ្នា​គេ​ថា៖ «មកពីយើង​មិន​បាន​យក​នំបុ័ង​មក​ជាមួយ»។
\p
\v 8 ព្រះយេស៊ូ​ជ្រាបពី​គំនិត​របស់​គេ ក៏​មាន​ព្រះបន្ទូល​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ! ម្ដេច​ក៏​ជជែក​គ្នា​អំពី​រឿង​គ្មាន​នំបុ័ង​ដូច្នេះ?
\s5
\v 9 តើអ្នក​រាល់​គ្នា​នៅ​តែ​ពុំ​ទាន់​យល់ និងមិនចាំទេ​ឬអី ​នំបុ័ង​ត្រឹមតែ​ប្រាំដុំអាចចម្អែត​​មនុស្ស​ប្រាំពាន់​នាក់ ហើយអ្នករាល់គ្នា​ប្រមូលនៅសល់​បាន​ប៉ុន្មាន​ល្អី?
\v 10 ឬ​​នំបុ័ង​ប្រាំពីរ​ដុំ ចម្អែត​មនុស្ស​បួនពាន់​នាក់ ហើយអ្នក​រាល់​គ្នា​ប្រមូលនៅសល់​បាន​ប៉ុន្មាន​ល្អី?
\s5
\v 11 ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នានៅតែ​មិន​យល់ថា ខ្ញុំ​មិនបាននិយាយទៅអ្នករាល់គ្នាអំពី​នំបុ័ង​ទេនោះទេ? គឺ​ចង់ឲ្យ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹងដំបែរ​របស់​ពួក​ខាង​គណៈ​ផារីស៊ី និង​ពួក​ខាង​គណៈ​សាឌូស៊ី​ឯណោះទេ។
\v 12 ពេល​នោះ ពួក​សិស្ស​យល់​ថា ព្រះអង្គ​ចង់​ឲ្យ​គេ​ប្រយ័ត្ន​នឹង​សេចក្ដី​ ដែល​ពួក​ខាង​គណៈ​ផារីស៊ី និង​ពួក​ខាង​គណៈ​សាឌូស៊ី​បង្រៀន មិន​មែន​ប្រយ័ត្ន​អំពី​មេ​ម្សៅ​នោះ​ឡើយ។
\s5
\p
\v 13 កាល​ព្រះយេស៊ូ​យាង​មក​ដល់ជិត​ស្រុក​សេសារាភីលីព ព្រះអង្គមាន​ព្រះបន្ទូល​សួរ​ពួក​សិស្សរបស់ព្រះអង្គ​ថា៖ «តើមនុស្ស​​ថា​បុត្រ​មនុស្ស​ជា​នរណា?»
\p
\v 14 ពួកគេ​ទូល​ថា៖ «អ្នក​ខ្លះ​ថា​លោក​ជា​លោក​យ៉ូហានបាទីស្ដ អ្នក​ខ្លះ​ថា​លោក​ជា​ព្យាការី​អេលីយ៉ា ហើយអ្នក​ខ្លះ​ទៀត​ថា លោក​ជា​ព្យាការី​យេរេមា ឬ​ជា​ព្យាការី​ណា​មួយ​រូប»។
\p
\v 15 ព្រះអង្គ​និយាយទៅគេ​ថា៖ «ប៉ុន្តែ ចុះ​អ្នក​រាល់​គ្នា​វិញ តើ​​ថាខ្ញុំ​ជា​នរណា​ដែរ?»
\p
\v 16 លោក​ស៊ីម៉ូន​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «លោក​ជា​ព្រះគ្រិស្ដ ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​គង់​នៅ»។
\s5
\p
\v 17 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «មានពរ ហើយ ស៊ីម៉ូនកូន​លោក​យ៉ូណាស​អើយ! មិន​មែន​ដោយ​គំនិត​ប្រាជ្ញា​ខាង​លោកីយ៍​ទេ ប៉ុន្តែ​ព្រះបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន​បរមសុខ​ បានសម្តែង​ឲ្យ​អ្នក​ដឹង។
\v 18 ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា​អ្នក​ឈ្មោះ​ពេត្រុស ហើយ​នៅ​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​នឹង​សង់​ក្រុមជំនុំ​របស់​ខ្ញុំ ទ្វារមច្ចុរាជ​ពុំ​មាន​អំណាច​លើ​ក្រុមជំនុំ​នេះ​បាន​ឡើយ។
\s5
\v 19 ខ្ញុំ​នឹង​ប្រគល់​កូន​សោ​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ​ឲ្យ​អ្នក។ អ្វីៗ​ដែល​អ្នក​ចង​នៅ​លើ​ផែនដី​ ព្រះជាម្ចាស់​នឹង​ចង​នៅ​ស្ថាន​បរមសុខដែរ ហើយ​អ្វីៗ​ដែល​អ្នក​ស្រាយនៅ​លើ​ផែនដីនេះ ព្រះជាម្ចាស់​ក៏​នឹង​ស្រាយ​នៅ​ស្ថាន​បរមសុខ​ដែរ»។
\v 20 បន្ទាប់​មក ព្រះយេស៊ូ​ហាម​ពួក​សិស្ស ​មិន​ឲ្យ​ប្រាប់​នរណា​ថា ព្រះអង្គ​ជា​ព្រះគ្រិស្ដឡើយ។
\s5
\p
\v 21 តាំង​ពី​ពេល​នោះ​មក ព្រះយេស៊ូ​​ចាប់​ផ្ដើម​ប្រាប់ឲ្យ​ពួក​សិស្សរបស់ព្រះអង្គ​ដឹង​ថា ព្រះអង្គ​ត្រូវ​តែ​យាង​ទៅ​ក្រុង​យេរូសាឡឹម។ ពួក​ព្រឹទ្ធាចារ្យ ពួក​នាយក​បូជាចារ្យនឹង​នាំ​គ្នា​ធ្វើ​បាប​ព្រះអង្គ​ឲ្យ​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង ថែម​ទាំង​ធ្វើ​គុត​ព្រះអង្គ​ទៀត​ផង ​តែ​បី​ថ្ងៃ​ក្រោយ​មក ព្រះអង្គ​នឹង​មាន​ព្រះជន្ម​រស់​ឡើង​វិញ។
\p
\v 22 បន្ទាប់មកលោក​ពេត្រុស ​នាំ​ព្រះអង្គទៅ​ដាច់​ឡែក​ពី​គេ ហើយ​ទូល​ជំទាស់​ថា៖ «ព្រះអម្ចាស់​អើយ! សូមកុំ​ឲ្យហេតុ​ការណ៍​នេះ កើត​មាន​ដល់​ព្រះអង្គ​ឡើយ»។
\p
\v 23 ព្រះយេស៊ូ ​បែរ​មក​មាន​ព្រះបន្ទូល​ទៅ​លោក​ពេត្រុស​ថា៖ «នែ៎ មារ​សាតាំង​អើយ! ថយ​ទៅ​ខាង​ក្រោយ​ខ្ញុំ ដ្បិត​អ្នក​កំពុង​រារាំង​ផ្លូវ​ខ្ញុំ ព្រោះគំនិត​របស់អ្នក​មិន​មែន​មកពី​ព្រះជាម្ចាស់​ទេ គឺ​ជា​គំនិត​របស់​មនុស្ស​លោក​សុទ្ធសាធ»។
\s5
\v 24 បន្ទាប់​មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​ពួក​សិស្ស​របស់ព្រះអង្គថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ក្រោយ​ខ្ញុំ អ្នកនោះត្រូវ​លះបង់​ខ្លួន​ឯង​ចោល ត្រូវ​លី​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ​ចុះ
\v 25 បើ​អ្នក​ណា​ចង់​បាន​រួច​ជីវិត អ្នក​នោះ​នឹង​បាត់​បង់​ជីវិត ប៉ុន្តែ អ្នក​ណា​បាត់​បង់​ជីវិតព្រោះ​តែ​ខ្ញុំ ​អ្នក​នោះ​នឹង​បាន​ជីវិត​វិញ។
\v 26 តើនឹង​មាន​ប្រយោជន៍​អ្វី បើ​មនុស្ស​ម្នាក់​បាន​ពិភព​លោក​ទាំង​មូល តែ​បាត់​បង់​ជីវិតវិញនោះ​? តើ​មនុស្ស​អាច​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន?
\s5
\v 27 ​ដ្បិតបុត្រ​មនុស្សយាងមក ​ប្រកប​ដោយ​សិរីរុងរឿង​ព្រះបិតា​របស់​ព្រះអង្គ ​ហើយមកជា​មួយ​ពួក​ទេវតា​របស់​ព្រះអង្គដែរ។ ព្រះអង្គ​នឹង​ប្រទាន​រង្វាន់តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។
\v 28 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ប្រាកដ​ថា អ្នក​ខ្លះ​ដែលឈរ​នៅ​ទី​នេះ​នឹង​មិន​ស្លាប់​ទេ រហូតទាល់តែ​បាន​ឃើញ​បុត្រ​មនុស្ស​យាង​មក​គ្រង​ព្រះរាជ្យ»។
\s5
\c 17
\cl ជំពូក ១៧
\p
\v 1 ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក ព្រះយេស៊ូ​នាំ​ពេត្រុស យ៉ាកុប និង​​យ៉ូហាន​ជា​ប្អូនទៅជាមួយ ហើយទ្រង់នាំគេឡើង​ទៅ​លើ​ភ្នំ​ដាច់​ឡែក​ពី​គេ។
\v 2 ព្រះអង្គ​ប្រែ​ជា​មាន​ទ្រង់​ទ្រាយ​ប្លែក​​នៅ​មុខ​ពួកសិស្ស គឺ​ព្រះភក្ត្រ​របស់​ព្រះអង្គ​បញ្ចេញ​រស្មី​ចែង​ចាំង​ដូច​ពន្លឺព្រះអាទិត្យ ហើយ​ព្រះពស្ដ្រ​របស់​ព្រះអង្គ​ត្រឡប់​ជា​មាន​ពណ៌​ស​ដូច​ពន្លឺ។
\s5
\v 3 ​លោក​ម៉ូសេ និង​ព្យាការីអេលីយ៉ា​បានលេចមកសន្ទនា​ជា​មួយ​ព្រះអង្គ។
\v 4 ​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ព្រះអម្ចាស់! ជាការ​ប្រសើរ​ណាស់ដែលយើង​ខ្ញុំ​បាន​នៅ​ទី​នេះ។ បើ​សិនព្រះអង្គ​សព្វ​ព្រះហឫទ័យ ទូលបង្គំ​នឹង​សង់​ជម្រក​បី គឺ​មួយ​សម្រាប់​ព្រះអង្គ មួយ​សម្រាប់លោក​​ម៉ូសេ និង​មួយ​ទៀត​សម្រាប់លោក​អេលីយ៉ា។
\s5
\p
\v 5 កាល​ពេត្រុស​កំពុង​តែ​មាន​ប្រសាសន៍​នៅ​ឡើយ ស្រាប់​តែ​មាន​ពពក​ដ៏​ភ្លឺ​មក​គ្រប​បាំង​គេ​ទាំង​អស់​គ្នា ហើយ​មាន​ព្រះសូរសៀង​បន្លឺ​ពី​ក្នុង​ពពក​មក​ថា៖ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ព្រះហឫទ័យ​នឹង​ព្រះអង្គ​ណាស់ ចូរ​ស្ដាប់​ព្រះអង្គ​ចុះ!»
\p
\v 6 ពេលដែលពួក​សិស្ស​ឮ​ដូច្នោះ ពួកគេ​នាំ​គ្នា​ក្រាប​ចុះ អោន​មុខ​ដល់​ដី ព្រោះ​គេ​ភ័យ​ខ្លាច​ខ្លាំងណាស់។
\v 7 បន្ទាប់មកព្រះយេស៊ូ​យាង​មក ហើយដាក់​ព្រះហស្ដ​លើ​គេ ទាំង​មាន​ព្រះបន្ទូល​ថា៖ «ចូរ​នាំ​គ្នា​ក្រោក​ឡើង កុំ​ខ្លាច​អី!»
\v 8 កាល​ពួក​សិស្ស​ងើប​មុខ​ឡើង ឃើញ​តែ​ព្រះយេស៊ូ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ។
\s5
\p
\v 9 ពេល​ទ្រង់យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយពូក​សិស្សវិញ ព្រះយេស៊ូ​ហាមប្រាម​គេ​ថា៖ «កុំ​និយាយ​ប្រាប់​នរណា អំពី​ហេតុការណ៍​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​នេះ​ឡើយ ត្រូវ​ចាំ​រហូត​ដល់​បុត្រ​មនុស្ស មាន​ជីវិត​រស់​ឡើង​វិញ»។
\p
\v 10 ពួក​សិស្សរបស់ព្រះអង្គ​ទូល​សួរ​ព្រះអង្គ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​អាចារ្យ​តែងតែ​និយាយ​ថា ព្យាការី​អេលីយ៉ា​ត្រូវ​អញ្ជើញ​មក​មុនដូច្នោះ?»
\s5
\p
\v 11 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «លោកអេលីយ៉ា​អញ្ជើញ​មក​មែន ដើម្បី​រៀបចំ​សព្វ​គ្រប់​ទាំង​អស់​ឡើង​វិញ។
\v 12 ប៉ុន្តែ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ​លោកអេលីយ៉ា​បាន​អញ្ជើញ​មក​រួច​ហើយ តែ​ពួក​គេ​មិន​ស្គាល់​លោក​ទេ។ មិន​តែ​ប៉ុណ្ណោះ​ គេ​ថែម​ទាំង​បាន​ធ្វើ​បាប​លោក​សព្វ​បែប​យ៉ាង​តាម​អំពើ​ចិត្ត​របស់​គេ​ទៀត។ បុត្រ​មនុស្ស​ក៏​នឹង​ត្រូវ​គេ​ធ្វើ​បាប​ដូច្នោះ​ដែរ»។
\v 13 ពេល​នោះ ពួក​សិស្ស​យល់​ថា ព្រះអង្គ​មាន​ព្រះបន្ទូល​មកកាន់ពូកគេអំពី​លោក​យ៉ូហានបាទីស្ដ។
\s5
\p
\v 14 កាល​ទ្រង់ និងពូក​សិស្ស មក​ដល់​កន្លែង​ដែល​បណ្ដាជន​នៅ​ជុំ​គ្នា មាន​បុរស​ម្នាក់​ចូល​មក​គាល់​ព្រះអង្គ គាត់​លុត​ជង្គង់​ចុះ ទូល​ថា៖
\v 15 «លោក​ម្ចាស់​អើយ! សូម​​អាណិត​មេត្តា​ដល់កូន​ប្រុស​របស់​ខ្ញុំ​ប្របាទ​ផង គ្នាមានជំងឺ​ឆ្កួត​ជ្រូក បណ្ដាលឲ្យ​​ឈឺ​ចុក​ចាប់​ខ្លាំង​ណាស់ ពេលខ្លះ​ដួល​ទៅ​ក្នុង​ភ្លើង និង​ធ្លាក់​ទឹក​ជា​ញឹក​ញាប់។
\v 16 ខ្ញុំ​ប្របាទ​បាន​នាំ​កូនប្រុសខ្ញុំ​មក​ជួប​សិស្ស​របស់​លោក​ដែរ តែ​គេ​ពុំ​អាច​មើល​កូនប្រុសខ្ញុំឲ្យ​ជា​បាន​ទេ»។
\s5
\p
\v 17 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «នែ៎​ ពួក​មនុស្សដែល​មិន​ព្រម​ជឿ​ ហើយមានចិត្តវៀចវេរអើយ! តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត? តើត្រូវឲ្យខ្ញុំទ្រាំងនឹងអ្នករាល់គ្នាដល់កាលណា? ​ចូរ​នាំ​ក្មេង​នោះ​មក​ឲ្យ​ខ្ញុំ»។
\v 18 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​គំរាម​អារក្ស រួចអារក្ស​ក៏​ចេញ ហើយ​ក្មេង​នោះ​បាន​ជា​តាំង​ពី​ពេល​នោះ​មក។
\s5
\p
\v 19 បន្ទាប់មក ពួក​សិស្សនាំគ្នា​ចូល​មក​គាល់​ព្រះយេស៊ូ​ដាច់​ឡែក​ពី​គេ ​ហើយទូល​សួរថា៖ «ហេតុ​អ្វី​បាន​ជាពួក​យើង​​ពុំ​អាច​ដេញ​អារក្ស​នោះ​បាន?»
\p
\v 20 ព្រះអង្គ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​ថា៖ «មក​ពី​អ្នក​រាល់​គ្នា​មាន​ជំនឿ​តិច​ពេក។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នាឲ្យ​ដឹង​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​ពូជ​​ដ៏​ល្អិត អ្នក​រាល់​គ្នា​អាចបញ្ជា​ទៅ​ភ្នំ​នោះ​ថា៖ «ចូរ​ចេញ​ពី​នេះ ទៅ​នៅ​កន្លែង​ផ្សេង​ទៅ!«ភ្នំ​មុខ​ជា​ធ្វើ​តាម​ពាក្យ​អ្នក​រាល់​គ្នា​ជាមិន​ខាន ដ្បិត​គ្មាន​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​មិន​កើត​ឡើយ។
\v 21 គេ​អាច​ដេញ​អារក្ស​ប្រភេទ​នេះ​ឲ្យ​ចេញ​បាន លុះ​ត្រា​តែ​អធិស្ឋាន និង​តម​អាហារ។
\s5
\p
\v 22 កាល​ពួក​គេនៅ​ជុំ​គ្នា​ក្នុង​ស្រុក​កាលីឡេ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ពួកសិស្សរបស់ព្រះអង្គ​ថា៖ «បុត្រ​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​លោក​
\v 23 ហើយគេ​នឹង​សម្លាប់​ព្រះអង្គ តែនៅ​ថ្ងៃ​ទី​បី​ព្រះអង្គនឹង​មាន​ជីវិត​រស់​ឡើង​វិញ»។ ឮ​ដូច្នោះ ពួក​សិស្ស​ព្រួយ​ចិត្ត​ជា​ខ្លាំង។
\s5
\p
\v 24 ពេល​ព្រះអង្គ និងពូកសិស្សយាង​មក​ដល់​ក្រុង​កាពើណិម មានបុរសម្នាក់ជាអ្នក​យក​ពន្ធ​សម្រាប់​ព្រះវិហារ​ នាំ​គ្នា​ចូល​មក​រក​លោក​ពេត្រុស​ហើយ​សួរ​ថា៖ «តើលោក​គ្រូ​របស់​អ្នក​បង់​ពន្ធ​សំរាប់​ព្រះវិហារ​ឬ​ទេ?»
\p
\v 25 លោក​តប​វិញ​ថា៖ «បាទ! លោក​បង!» កាល​​ពេត្រុស​ទៅ​ដល់​ផ្ទះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​មុន​ថា៖ «​ស៊ីម៉ូន! តាម​យោបល់​អ្នក ស្ដេច​នៅ​ផែនដី​នេះ​យកពន្ធ​អាករ​ពី​នរណា? ពី​បុត្រ​របស់​ស្ដេច ឬ​ពី​អ្នក​ផ្សេង?»
\s5
\p
\v 26 ពេលលោកពេត្រុស​ទូល​ថា៖ «ពី​អ្នក​ផ្សេង»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «បើ​ដូច្នេះ បុត្រ​របស់​ស្ដេច​មិន​ត្រូវ​បង់​ពន្ធ​ឡើយ
\v 27 ប៉ុន្តែ ដើម្បី​កុំ​ឲ្យ​អ្នក​ហូតពន្ធទាំង​នោះ​ទាស់​ចិត្ត ចូរ​ទៅ​ស្ទូច​ត្រី​សមុទ្រ ហើយ​យក​ត្រី​ដែល​ស្ទូច​បាន​មុន​គេ​មក​បើក​មាត់ អ្នក​នឹង​ឃើញ​កាក់​មួយ ចូរ​យក​កាក់​នោះ​ទៅ​បង់​ពន្ធ​ឲ្យ​ខ្ញុំ និង​ឲ្យអ្នក​ចុះ‍‍‍‍»។
\s5
\c 18
\cl ជំពូក ១៨
\p
\v 1 ពេល​នោះ ពួកសិស្សបាន​នាំ​គ្នា​ចូល​មក​គាល់​ព្រះយេស៊ូ​ហើយ​ទូល​ថា៖ «តើ​អ្នក​ណា​មាន​ឋានៈ​ធំ​ជាង​គេ​នៅ​ក្នុង​ព្រះរាជ្យនៃ​ស្ថាន​បរមសុខ?»
\p
\v 2 ព្រះយេស៊ូ​ហៅ​ក្មេង​តូច​ម្នាក់​ឲ្យ​មក​ឈរ​នៅ​កណ្ដាល​ចំណោម​ពួក​សិស្ស
\v 3 ហើយ​មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​មិន​ដូរ​ចិត្ត​គំនិត ឲ្យ​​ដូចជា​ក្មេង​តូចៗ​ទេ អ្នក​រាល់​គ្នា​មិន​អាច​ចូល​ទៅ​ក្នុង​ព្រះរាជ្យ នៃ​ស្ថាន​បរមសុខ​បាន​ឡើយ។
\s5
\v 4 ដូច្នេះបើអ្នក​ណា​ដាក់​ខ្លួន​ដូច​ក្មេង​តូច​នេះ អ្នក​នោះ​គឺមាន​ឋានៈ​ធំ​ជាង​គេ ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ។
\v 5 អ្នក​ណា​ទទួល​ក្មេង​តូច​ណា​ម្នាក់​ដូច​ក្មេង​នេះ ក្នុង​នាម​ខ្ញុំ ក៏​ដូច​ជា​​ទទួល​ខ្ញុំ​ដែរ។
\v 6 ប៉ុន្តែអ្នក​ណា​ធ្វើឲ្យ​អ្នក​តូចតាច​ម្នាក់​ក្នុង​បណ្ដា​អ្នក​ដែល​ជឿ​លើ​ខ្ញុំ​នេះឲ្យ​ប្រព្រឹត្ត​អំពើ​បាប អ្នកនោះគួរតែយក​ត្បាល់​ថ្ម​យ៉ាង​ធំ​មក​ចង​កខ្លួនឯង ហើយ​ទម្លាក់ខ្លួន​ទៅ​ក្នុង​បាត​សមុទ្រឲ្យ​លង់​ទឹកស្លាប់ទៅនោះប្រសើរ​ជាង​!
\s5
\p
\v 7 មនុស្ស​លោក​មុខ​ជា​ត្រូវ​វេទនា​មិន​ខាន ដ្បិត​មាន​ហេតុ​ផ្សេងៗ​ជា​ច្រើននាំឲ្យ​គេ​ភ្លាត់ដូល។ ការ​ផ្សេងៗ ដែល​នាំ​ឲ្យគេ​​ភ្លាត់ដូល​នោះ ត្រូវ​តែ​មាន​ចៀស​មិន​ផុតឡើយ ប៉ុន្តែត្រូវ​វេទនា​ហើយអ្នក​ណាដែល​ភ្លាត់ដូល​នោះ​!
\v 8 ប្រសិន​បើ​ដៃ ឬ​ជើង​របស់​អ្នក នាំ​អ្នក​ឲ្យ​ភ្លាត់ដួលនោះ ចូរ​កាត់​វា​បោះ​ចោល ឲ្យឆ្ងាយពីអ្នក​ទៅ បើ​អ្នក​​មាន​តែ​ដៃ​ម្ខាង ឬ​ជើង​ម្ខាងតែរូច​ជីវិត នោះ​ប្រសើរ​ជាង​មាន​ដៃ​ពីរ ឬ​មាន​ជើង​ពីរ ហើយ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់កល្ប​ជានិច្ច។
\s5
\v 9 ប្រសិន​បើ​ភ្នែក​របស់​អ្នក នាំ​អ្នក​ឲ្យ​ភ្លាត់ដួល ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ពីអ្នកទៅ បើ​អ្នក​​មាន​តែ​ភ្នែក​ម្ខាងតែរួច​ជីវិត នោះ​ប្រសើរ​ជាង​មាន​ភ្នែក​ពីរ ហើយ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក។
\s5
\v 10 កុំ​មើលងាយ​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូចតាច​នេះ​ឡើយ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា​ទេវតារបស់​ពួក​គេ​ស្ថិត​នៅ​ឯ​ស្ថាន​បរមសុខ តែងតែ​ឃើញ​ព្រះភក្ត្រ​របស់​ព្រះបិតា ដែល​គង់​នៅ​ស្ថាន​បរមសុខ​គ្រប់​ពេល​វេលា​ផង
\v 11 ដ្បិត​បុត្រ​មនុស្ស​បាន​មក​សង្គ្រោះ​មនុស្ស​ដែល​វិនាស​បាត់​បង់។
\s5
\v 12 តើ​អ្នក​រាល់​គ្នា​យល់​យ៉ាង​ណាដែរ? ប្រសិន​បើ​បុរស​ម្នាក់​មាន​ចៀម​មួយរយ​ក្បាល ហើយ​ចៀម​មួយ​វង្វេង​បាត់ តើគាត់​មិន​ទុក​ចៀម​កៅសិប​ប្រាំ​បួន​នៅ​លើ​ភ្នំ ហើយ​ទៅ​តាម​រក​ចៀម ដែល​វង្វេងបាត់​នោះ​ទេឬអី?
\v 13 ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ប្រាកដថា បើ​គាត់​រក​ចៀម​នោះ​ឃើញ​វិញហើយ គាត់​មុខ​តែ​ត្រេកអរ​សប្បាយ​ គឺ​សប្បាយ​លើស​ពី​ឃើញ​ចៀម​កៅសិប​ប្រាំ​បួន​ដែល​មិន​វង្វេង​បាត់​ទៅ​ទៀត។
\v 14 ដូច្នោះ រីឯ​ព្រះបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរមសុខ​​ ទ្រង់​មិន​សព្វ​ព្រះហឫទ័យ​ឲ្យ​អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​អ្នក​តូចតាច​ទាំង​នេះ វិនាស​បាត់​បង់​ឡើយ។
\s5
\p
\v 15 ប្រសិន​បើ​មាន​បង​ប្អូន​ណា​​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់នឹងអ្នក ចូរ​ទៅ​ជួប​អ្នក​នោះ ស្ងាត់ៗ​តែ​ពីរ​នាក់ ហើយ​ស្ដី​ប្រដៅ​គាត់​ទៅ បើ​គាត់​ស្ដាប់​អ្នក អ្នក​នឹង​រក្សា​បង​ប្អូន​នោះ
\v 16 តែ​បើ​គាត់​មិន​ព្រម​ស្ដាប់​អ្នក​នោះទេ ចូរ​នាំ​ម្នាក់ ឬ​ពីរ​នាក់​ទៀត​ទៅ​ជា​មួយ ដើម្បីបញ្ជាក់​រឿង​ទាំង​អស់​ដោយ​មាន​សាក្សី​ពីរ ឬ​បី​នាក់។
\s5
\v 17 ហើយប្រសិន​បើ​គាត់ នៅតែ​មិន​ព្រម​ស្ដាប់​ពាក្យ​អ្នក​ទាំង​នោះ ត្រូវ​នាំ​រឿង​នេះ​ទៅ​ប្រាប់​ក្រុមជំនុំឲ្យដឹង ​បើ​គាត់​នៅ​តែ​មិន​ព្រម​ស្ដាប់​ក្រុមជំនុំ​ទៀត​នោះ ត្រូវ​ចាត់​ទុក​គាត់​ដូច​ជា​សាសន៍​ដទៃ ឬ​ដូច​ជា​អ្នក​ទារ​ពន្ធ​ចុះ។
\s5
\v 18 ខ្ញុំ​សុំ​ប្រាប់​ឲ្យអ្នក​រាល់​គ្នាឲ្យ​ដឹង​ប្រាកដថា អ្វីៗ​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​ចង​នៅ​លើ​ផែនដី​នេះ ​នឹងត្រូវ​ចង​នៅ​ស្ថាន​បរមសុខដែរ ហើយ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ស្រាយ​នៅ​លើ​ផែនដី ​ក៏​នឹងត្រូវ​ស្រាយ​​នៅ​ស្ថាន​បរមសុខ​ដែរ។
\v 19 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នាម្តងទៀតថា ប្រសិន​បើ​មាន​ពីរ​នាក់​នៅ​លើ​ផែនដី​នេះ រួម​ចិត្ត​គំនិត​គ្នា ទូល​សូម​អ្វី​ក៏​ដោយ ព្រះបិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរមសុខ​នឹង​ប្រទាន​ឲ្យជា​មិន​ខាន
\v 20 ដ្បិត​នៅ​ទី​ណា​មាន​ពីរ ឬ​បី​នាក់​ជួបជុំ​គ្នា​ក្នុង​នាម​ខ្ញុំ នោះខ្ញុំ​ក៏​ស្ថិត​នៅ​កណ្តាលចំណោម​គេ​ដែរ»។
\s5
\p
\v 21 បន្ទាប់មក លោក​ពេត្រុស​ចូល​មក​ជិត​ព្រះយេស៊ូ ហើយ​ទូល​ថា៖ «ព្រះអម្ចាស់ តើ​ទូលបង្គំ​ត្រូវ​អត់ទោសឲ្យបងប្អូន ដែល​តែ​ប្រព្រឹត្ត​អំពើ​បាប​មក​លើ​ទូលបង្គំ​ប៉ុន្មាន​ដង? រហូត​ដល់​ប្រាំពីរ​ដង​ឬ?»។
\p
\v 22 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា អ្នក​មិនត្រូវ​អត់ទោស​ឲ្យ​គេ​ត្រឹម​តែ​ប្រាំពីរ​ដង​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​អត់ទោស​ឲ្យ​គេ​ចិតសិប​ដង​ប្រាំពីរ​ដង​។
\s5
\v 23 ហេតុ​នេះ ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខប្រៀប​បានទៅ​នឹង​ស្ដេច​មួយ​អង្គ ដែល​ចង់​គិត​បញ្ជី​ជា​មួយ​អ្នក​បម្រើ។
\v 24 ពេលដែល​ព្រះរាជា​ចាប់​ផ្ដើម​គិត​បញ្ជី មាន​គេ​នាំ​កូន​បំណុល​ម្នាក់​ដែល​ជំពាក់​ប្រាក់​មួយមឺុនណែន​មក។
\v 25 ប៉ុន្តែដោយ​អ្នក​នោះ​គ្មាន​ប្រាក់បង់​សង ស្ដេច​ក៏​ចេញ​បញ្ជា​ឲ្យ​លក់​ទាំង​គាត់ ទាំង​ប្រពន្ធ ទាំង​កូន ទាំង​របស់​របរ​ដែល​គាត់​មាន ដើម្បី​យក​ប្រាក់​មក​សង​បំណុល។
\s5
\v 26 អ្នក​បម្រើនោះ​ក៏លុត​ជង្គង់​ក្រាប​ទៀប​ព្រះបាទា​ស្ដេច ទាំងទូលអង្វរ​ថា៖ «សូម​ទ្រង់​មេត្តា​អត់​ឱន ​ឲ្យ​ទូលបង្គំ​ផង ទូលបង្គំ​នឹង​សង​ព្រះអង្គ​វិញ​គ្រប់​ចំនួន»។
\v 27 ព្រះរាជា​មាន​ព្រះហឫទ័យ​អាណិត​អាសូរ​អ្នក​បម្រើនោះ​ពន់​ពេក​ណាស់ ព្រះអង្គ​ក៏​ឲ្យគាត់​ទៅ​វិញ ទាំង​លុប​បំណុលទាំងអស់​ចោល​ថែម​ទៀត​ផង។
\s5
\v 28 ប៉ុន្តែពេល​អ្នក​បម្រើនោះ​ចេញ​ទៅ គាត់​បាន​ជួប​នឹង​អ្នកបម្រើ​ម្នាក់ ដែល​ជំពាក់​ប្រាក់​គាត់​មួយរយ​ដួង គាត់​ចាប់​អ្នក​នោះ​ដាក់ច្របាច់​ក​ទាំង​ពោល​ថា៖ «សង​ប្រាក់​អញ​ទាំង​អស់​មក!»។
\p
\v 29 ប៉ុន្តែអ្នកបម្រើ​របស់​អ្នក​នោះ​ក៏​លុត​ជង្គង់​ចុះ​អង្វរ​ថា សុំ​អត់​ឱន​ឲ្យខ្ញុំផង​ ខ្ញុំនឹង​វិញ​គ្រប់​ចំនួន។
\s5
\v 30 ប៉ុន្តែ អ្នក​បម្រើរូប​នោះ​ពុំ​ព្រម​ទេ មិន​តែ​ប៉ុណ្ណោះ​ គាត់​ចាប់​អ្នក​ជំពាក់​ប្រាក់នោះ​យក​ទៅ​ឃុំឃាំង រហូត​ទាល់​តែ​បាន​សង​បំណុល​គ្រប់​ចំនួន។
\v 31 ពេលអ្នក​បម្រើ​ឯ​ទៀតៗ​ឃើញ​ដូច្នោះ ទាស់​ចិត្ត​ជា​ខ្លាំង គេ​យក​រឿង​នេះ​ទៅ​ទូល​ស្ដេច។
\s5
\p
\v 32 ស្ដេច​ក៏​ហៅ​អ្នក​បម្រើនោះ​មក​សួរ​ថា៖ «​អ្នក​បម្រើ​អាក្រក់អើយ! យើង​បាន​លុប​បំណុល​ឯង​ទាំង​ប៉ុន្មាន​ចោល​អស់ហើយ ព្រោះ​ឯង​បាន​ទទូច​អង្វរ​យើង។
\v 33 ហេតុ​ដូច​ម្ដេច​បាន​ជា​ឯង​ពុំ​ព្រម​អាណិត​មេត្តាដល់អ្នកបម្រើ​របស់​ឯង ​ដូចជាយើង​បាន​អាណិត​មេត្តា​ដល់ឯងដែរ?»។
\s5
\v 34 ស្ដេច​ទ្រង់​ខ្ញាល់​ក្រៃលែង ហើយក៏​បញ្ជា​ឲ្យ​គេ​យក​អ្នក​នោះ​ទៅ​ធ្វើ​ទារុណកម្ម រហូត​ទាល់​តែ​សង​បំណុល​គ្រប់​ចំនួន។
\v 35 ព្រះបិតា​របស់​ខ្ញុំដែល​គង់​នៅ​ស្ថាន​បរមសុខ ក៏​នឹង​ធ្វើ​ទារុណកម្ម​អ្នក​រាល់​គ្នា​ដូច្នោះ​ដែរ ចំពោះ​អ្នក​ណាដែល​មិន​ព្រម​លើកលែង​ទោស​ឲ្យ​បង​ប្អូន​ដោយ​ស្មោះ​អស់​ពី​ចិត្ត​នោះ។
\s5
\c 19
\cl ជំពូក ១៩
\p
\v 1 ក្រោយព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ ព្រះអង្គក៏​យាងចាក​ចេញ​ពី​ស្រុក​កាលីឡេ ​ឆ្ពោះ​ទៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​យូដា។
\v 2 មហាជនយ៉ាង​ច្រើន​កុះករ​នាំ​គ្នា​មក​តាម​ព្រះអង្គ ហើយព្រះអង្គ​ក៏​ប្រោស​អ្នក​ជំងឺ​ឲ្យបាន​ជា​នៅ​ទី​នោះដែរ។
\s5
\p
\v 3 ​ពួក​ខាង​គណៈ​ផារីស៊ីបានចូល​មក​ជិត ហើយ​ទូល​សួរ​ក្នុង​គោល​បំណង​ល្បងល​មើល​ព្រះអង្គ​ថា៖ «តើ​ស្វាមី​មាន​សិទ្ធិ​នឹង​លែង​ភរិយា ដោយ​សំអាង​លើ​មូល​ហេតុ​អ្វីមួយ​បាន​ឬ​ទេ?»។
\p
\v 4 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «តើអ្នក​រាល់​គ្នាមិនដែល​ធ្លាប់​អាន​គម្ពីរ​ទេឬអី កាល​ដើម​ដំបូង​ព្រះជាម្ចាស់ បាន​បង្កើត​មនុស្ស​មក ជា​បុរស ជា​ស្ត្រី?
\s5
\v 5 ​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក​ម្ដាយ ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរនឹង​ត្រឡប់​ទៅ​ជា​រូប​កាយ​តែ​មួយ។
\v 6 គេ​មិន​មែន​​មនុស្ស​ពីរ​នាក់​ទៀត​ទេ គឺ​ជា​រូប​កាយ​តែ​មួយ​វិញ។ ដូច្នេះ អ្វីដែលព្រះជាម្ចាស់​បាន​ផ្សំផ្គុំ​​ឡើយ មនុស្ស​មិន​ត្រូវ​បំបាក់​បំបែក​គេឡើយ។
\s5
\p
\v 7 ពួក​គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «ចុះតើ​ហេតុ​ដូច​ម្ដេច​បាន​ជា​​ម៉ូសេ​បញ្ជា​ឲ្យ​ស្វាមី​ធ្វើ​លិខិត​លែងលះ​ភរិយា ហើយឲ្យនាងចាកចេញទៅ?»
\p
\v 8 ព្រះអង្គមាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ ​«ម៉ូសេ​អនុញ្ញាត​ឲ្យអ្នក​រាល់​គ្នា​លែង​ភរិយា​បាន ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹងរូសពេក​ តែ​កាល​ដើម​ឡើយ​មិន​មែន​ដូច្នោះ​ទេ។
\v 9 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បុរស​ណា​លែង​ភរិយា (លើកលែង​តែ​រួម​រស់​ជា​មួយ​គ្នា ដោយ​ឥត​បាន​រៀបការ) ហើយ​ទៅ​រៀបការ​នឹង​ស្ត្រី​ម្នាក់​ទៀត បុរស​នោះ​ឯង​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។
\s5
\p
\v 10 ពួកសិស្ស​នាំ​គ្នា​ទូល​ព្រះអង្គ​ថា៖ «បើ​មាន​លក្ខខណ្ឌ​រវាង​ប្ដី​ប្រពន្ធ​បែប​នេះ គួរ​កុំ​រៀបការ​ប្រសើរ​ជាង»។
\p
\v 11 ប៉ុន្តែព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​វិញ​ថា៖ «មិនមែនមនុស្ស​គ្រប់​រូប​អាច​យល់​សេចក្ដី​នេះ​បាន​ឡើយ ប៉ុន្តែ​មាន​តែ​អ្នក​ដែល​ព្រះជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​យល់​ប៉ុណ្ណោះទេ ទើប​អាច​យល់​បាន។
\v 12 គឺមានអ្នក​ខ្លះ​មិន​អាច​រៀបការ​បាន​តាំង​ពី​កំណើត​មក​ ហើយអ្នក​ខ្លះ​ទៀត​មិន​អាច​រៀបការ​បាន​មក​ពី​ត្រូវ​គេ​ក្រៀវ រីឯ​អ្នក​ខ្លះ​ទៀត​មិន​រៀបការ​មក​ពី​យល់​ដល់​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ អ្នក​ណា​ដែលអាចទទួលយកការបង្រៀននេះបាន ចូរ​យក​​ទៅ​រិះគិត​​ចុះ»។
\s5
\p
\v 13 មាន​​ក្មេង​តូចៗមកឯព្រះអង្គ ដើម្បី​ទ្រង់ដាក់​ព្រះហស្ត​លើ​ និង​អធិស្ឋានឲ្យ។ ប៉ុន្តែពួកសិស្ស ​ស្ដី​បន្ទោស​អ្នក​ទាំង​នោះ
\v 14 តែ​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ទុក​ឲ្យក្មេង​តូចៗទាំងនេះ​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួកគេ​ឡើយ ដ្បិត​មាន​តែ​អ្នក​មាន​ចិត្ត​ដូច​ក្មេងៗ​ទាំង​នេះ​ប៉ុណ្ណោះ គឺ​អាចចូលទៅ​ក្នុង​ព្រះរាជ្យនៃ​ស្ថាន​បរមសុខ​បាន»។
\v 15 ព្រះអង្គ​ដាក់​ព្រះហស្ដ​លើ​ក្មេង​ទាំង​នោះ រួច​ទ្រង់​យាង​ចាក​ចេញ​ពី​ទី​នោះ​ទៅ។
\s5
\p
\v 16 មាន​បុរស​ម្នាក់​ចូល​មក​គាល់​ព្រះយេស៊ូ ហើយ​ទូល​ថា៖ «លោក​គ្រូ! តើ​ខ្ញុំ​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​អ្វី​ខ្លះទៅ ដើម្បី​ឲ្យ​មាន​ជីវិត​អស់កល្ប​ជានិច្ច?»
\p
\v 17 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «តើហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​សួរ​ខ្ញុំ​អំពី​អ្វី​ដែលជាការល្អ​ដូច្នេះ? មាន​តែ​ព្រះជាម្ចាស់​មួយ​ប៉ុណ្ណោះ​ដែល​ល្អ​សប្បុរស បើ​អ្នក​ចង់​មានជីវិតអស់កល្ប ត្រូវ​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទៅ»។
\s5
\p
\v 18 បុរសនោះក៏ទូល​សួរ​ព្រះអង្គ​ថា៖ «តើបទ​បញ្ជាមួយណា? ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា៖ កុំ​សម្លាប់​មនុស្ស កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​លួច​ កុំ​​ធ្វើជាសាក្សីក្លែងក្លាយ
\v 19 ចូរ​គោរព​មាតាបិតា​ ហើយត្រូវ​ស្រឡាញ់​បង​ប្អូន​ឯ​ទៀតៗ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ»។
\s5
\p
\v 20 បុរសវ័យក្មេង​នោះ​ទូល​ព្រះអង្គ​ថា៖ «ខ្ញុំ​បាន​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​នេះ​ហើយ តើ​នៅ​មានអ្វី​ទៀតដែលខ្ញុំត្រូវធ្វើ?។
\p
\v 21 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ បើ​អ្នក​ចង់​បាន​ល្អ​ឥត​ខ្ចោះនោះ ចូរ​ទៅលក់​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ទាំង​ប៉ុន្មានដែលមាន ហើយ​ចែក​ឲ្យអ្នក​ក្រីក្រ​ទៅ នោះទើប​អ្នក​បាន​សម្បត្តិ​សួគ៌ រួច​សឹម​​មក​តាម​ខ្ញុំចុះ»។
\v 22 កាល​បុរស​វ័យក្មេងនោះ​ឮព្រះយេស៊ូមានព្រះបន្ទូល​ដូច្នេះ គាត់​ត្រឡប់​ទៅ​វិញ​ទាំង​ព្រួយ​ចិត្ត ដ្បិត​គាត់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ណាស់។
\s5
\p
\v 23 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្សថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ប្រាកដថា ពួកអ្នក​មានពិបាក​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខណាស់។
\v 24 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នាម្តង​ទៀត​ថា ដែលឲ្យសត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល គឺងាយ​ជាង​ឲ្យអ្នក​មាន​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ​ទៀត»។
\s5
\p
\v 25 កាល​ពួក​សិស្ស​ឮ​ដូច្នោះ គេ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង ហើយ​ពោល​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ណា​នឹង​អាច​ទទួល​ការ​សង្គ្រោះទៅ?»
\p
\v 26 ព្រះយេស៊ូ​ទត​មើលទៅពួក​គេ រួច​មាន​ព្រះបន្ទូល​ថា៖ «ការ​នេះ​មនុស្ស​ធ្វើ​ពុំ​បាន​ទេ តែង​ព្រះជាម្ចាស់​វិញ អ្វី​ក៏​ដោយ​ព្រះអង្គ​ធ្វើ​បាន​ទាំង​អស់»។
\p
\v 27 បន្ទាប់មក ​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​បាន​លះបង់​អ្វីៗ​ទាំង​អស់ ដើម្បី​មក​តាម​ព្រះអង្គ តើ​យើង​ខ្ញុំ​នឹង​ទទួលបានអ្វីទៅ?»
\s5
\p
\v 28 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ប្រាកដ​ថា នៅ​ក្នុង​ជីវិត​ថ្មីនេះ ពេល​បុត្រ​មនុស្ស​គង់​លើ​បល្ល័ង្កប្រកប​ដោយ​សិរីរុងរឿង ​អ្នក​រាល់​គ្នា​ដែល​មក​តាម​ខ្ញុំ​នោះ ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក​ទាំង​ដប់ពីរ ដែលនឹងវិនិច្ឆ័យ​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​​ផងដែរ។
\s5
\v 29 អ្នក​ណា​លះបង់​ផ្ទះ​សំបែង បង​ប្អូន​ប្រុស​ស្រី ឪពុក​ម្ដាយ កូន ឬ​ស្រែ​ចម្ការ ដោយព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​បាន​ទទួល​វិញ​មួយ​ជា​មួយ​រយ​ ព្រម​ទាំង​មាន​ជីវិត​អស់កល្ប​ជានិច្ច។
\v 30 មាន​មនុស្ស​ជា​ច្រើន​ដែល​នៅ​ខាង​មុខ នឹង​ត្រឡប់​ទៅ​នៅខាង​ក្រោយវិញ រីឯ​អ្នក​ដែល​នៅ​​ក្រោយ នឹង​ត្រឡប់​ទៅ​នៅ​​មុខ​វិញ។
\s5
\c 20
\cl ជំពូក ២០
\p
\v 1 ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ ប្រៀប​បាន​ទៅនិង​ម្ចាស់​ចម្ការ​ម្នាក់ ដែល​ចាក​ចេញ​ពី​ផ្ទះ​តាំង​ពី​ព្រលឹម ទៅរក​ជួល​កម្មករ​មក​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​ទំពាំងបាយជូរ​របស់​ខ្លួន។
\v 2 ក្រោយគាត់​ព្រម​ព្រៀង​ជា​មួយ​និង​កម្មករ​​ថា នឹង​ឲ្យប្រាក់​មួយ​ដួង​ក្នុង​មួយ​ថ្ងៃហើយ ​​ក៏ចាត់ពួកគេ​ឲ្យ​ទៅ​ធ្វើ​ការ​ក្នុង​ចម្ការរបស់គាត់ទៅ។
\s5
\v 3 ប្រមាណ​ជា​ម៉ោង​ប្រាំបួន​ព្រឹក គាត់​ចេញ​ទៅ​ម្តងទៀតហើយក៏ឃើញ​អ្នក​ផ្សេង​ទៀត​កំពុង​តែ​ឈរ​នៅ​តាម​ទី​ផ្សារ​។
\v 4 គាត់​ក៏​និយាយ​ទៅ​កាន់​ពួកគេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ការ​នៅ​ឯចម្ការខ្ញុំ​ដែរ​ទៅ ខ្ញុំ​នឹង​ឲ្យ​ប្រាក់​ឈ្នួល​ត្រឹម​ត្រូវដល់អ្នក អ្នក​ទាំង​នោះ​ក៏​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ចម្ការរបស់គាត់។
\s5
\v 5 ម្ចាស់​ចំការ​ក៏ចេញ​ទៅ​សារ​ជា​ថ្មី​ទៀត​នៅ​ម៉ោង​ដប់ពីរ និង​ម៉ោង​បី​រសៀល ហើយ​ជួល​អ្នក​ផ្សេង​តាម​របៀប​ដដែល។
\v 6 ប្រហែលជា​ម៉ោង​ប្រាំ​ល្ងាច​គាត់​ក៏ចេញ​ទៅ​សា​ជា​ថ្មីម្តងទៀត ហើយឃើញ​អ្នក​ខ្លះ​ទៀត​ឈរ​នៅ​តាម​ទី​ផ្សារ គាត់​ក៏សួរ​ពួកគេ​ថា ហេតុអ្វី​បាន​ជា​អ្នក​រាល់​គ្នា​ឈរ​នៅ​ទី​នេះ មួយ​ថ្ងៃ​វាល់​ល្ងាច ឥត​ធ្វើ​អ្វី​សោះ​ដូច្នេះ
\p
\v 7 ពួក​គេ​ឆ្លើយ​ថា មក​ពី​គ្មាន​នរណា​ជួល​យើង​ខ្ញុំ​ឲ្យ​ធ្វើ​ការ​នោះទេ! គាត់​ក៏​ពោល​ទៅ​ពួកអ្នក​ទាំង​នោះ​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ការ​នៅ​ចម្ការ​ខ្ញុំ​ដែរ​ទៅ។
\s5
\v 8 លុះ​ដល់​ពេលល្ងាច ម្ចាស់​ចម្ការបានប្រាប់​ទៅ​អ្នក​កាន់​ប្រាក់​ថា ចូរ​ហៅ​ពួក​កម្មករ​មក ហើយ​បើក​ប្រាក់​ឲ្យពួក​គេទៅ គឺ​ចាប់​ផ្ដើម​ពី​អ្នក​ដែល​​ធ្វើ​ការ​ក្រោយ​គេ​បង្អស់ រហូត​ដល់​អ្នក​មក​មុន​គេ​បង្អស់។
\p
\v 9 ពេលពួក​អ្នក​ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ម៉ោង​ប្រាំ​ល្ងាច​មក​ដល់ ទទួល​ប្រាក់​ម្នាក់​មួយ​ដួងៗ។
\v 10 ហើយពួក​អ្នក​ដែល​ចាប់​ផ្ដើម​ធ្វើ​ការ​មុន​គេ ​ក៏​មក​ដល់​ដែរពួក​គេ​គិត​ថា នឹង​បាន​ប្រាក់​ច្រើន​ជាងអ្នកផ្សេង ប៉ុន្តែ ពួកគេ​ទទួល​ម្នាក់​ត្រឹមតែមួយ​ដួង​ដូចៗ​គ្នា។
\s5
\v 11 ពេលគេ​ទទួល​យក​ប្រាក់ឈ្នួល ហើយពួកគេ​រក៏អ៊ូរទាំ​ដាក់​ម្ចាស់​ចំការ​
\v 12 ដោយនិយាយថា ពួកអ្នកដែលមកក្រោយនេះ បាន​ធ្វើ​ការ​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ តែលោក​បែរ​ជា​បើក​ប្រាក់​ឲ្យគេ​ស្មើ​នឹង​យើង​ខ្ញុំ ​ដែល​ធ្វើ​ការ​ហាល​ថ្ងៃហាល​ក្ដៅ​។
\s5
\p
\v 13 ប៉ុន្តែ ម្ចាស់​ចម្ការ​និយាយ​ទៅ​កាន់​ម្នាក់​ក្នុង​ចំណោម​កម្មករ​ទាំង​នោះ​ថា៖ «សម្លាញ់​អើយ! ខ្ញុំ​មិន​បាន​បោក​បញ្ឆោត​អ្នក​ទេ។ តើអ្នកមិន​បាន​យល់​ព្រម​ធ្វើ​ការ​ឲ្យ​ខ្ញុំក្នុង​តម្លៃមួយ​ដួង​ក្នុង​មួយ​ថ្ងៃ មែន​ទេ?»
\v 14 ចូរ​យក​ប្រាក់​ឈ្នួល​របស់​អ្នក​ហើយ​ចេញ​ទៅ​ចុះ! ខ្ញុំ​ចង់​ឲ្យ​អ្នក​ដែល​មក​ដល់​ក្រោយ ទទួល​ប្រាក់​ស្មើ​នឹង​អ្នក​ដែរ។
\s5
\v 15 តើ​ខ្ញុំ​គ្មាន​សិទ្ធិ​នឹង​យក​ប្រាក់​របស់​ខ្លួន ទៅ​ធ្វើ​អ្វី​តាម​បំណង​ចិត្ត​ខ្ញុំ​ទេ​ឬអី? ឬក៏​អ្នកមានចិត្ត​ច្រណែន ព្រោះ​តែខ្ញុំ​មាន​ចិត្ត​សប្បុរស?
\v 16 ហេតុ​នេះ អ្នក​ដែល​នៅ​​ក្រោយ​នឹង​ត្រឡប់​ទៅ​ជា​​មុន រីឯ​អ្នក​ដែល​មុន​នោះ នឹង​ត្រឡប់​ទៅ​ខាង​​ក្រោយ​វិញ។
\s5
\p
\v 17 កាល​ព្រះយេស៊ូ​កំពុង​យាង​ឡើង​ទៅ​ក្រុង​យេរូសាឡឹម ទ្រង់ក៏នាំ​សិស្សទាំង​ដប់ពីរ​រូប ​ចេញ​ដាច់​ឡែក​ពី​គេ ហើយព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេនៅ​តាម​ផ្លូវថា៖
\v 18 «មើល! យើងកំពុង​ឡើង​ទៅ​ក្រុង​យេរូសាឡឹម ហើយបុត្រ​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់ដៃ​របស់​ពួក​នាយក​បូជាចារ្យ និង​ពួក​អាចារ្យ។ ពួក​គេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក។
\v 19 ហើយគេ​នឹង​បញ្ជូន​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ ឲ្យ​ពួក​នោះ​ចំអក​ដាក់​លោក យក​រំពាត់​វាយ​លោក ព្រម​ទាំង​ឆ្កាង​សម្លាប់​លោកថែម​ទៀត​ផង ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​មកលោក​នឹង​រស់​ឡើង​វិញ»។
\s5
\p
\v 20 ពេល​នោះ ភរិយា​របស់លោក​​សេបេដេ​ បាន​នាំ​កូន​ទាំង​ពីរ​ចូល​មករកព្រះយេស៊ូ គាត់​ក្រាប​ទៀប​ព្រះបាទារបស់​ព្រះអង្គចង់​ទូល​សុំ​អ្វី​មួយ។
\p
\v 21 ព្រះអង្គ​មាន​ព្រះបន្ទូល​សួរ​គាត់​ថា៖ «តើអ្នក​ចង់​បាន​អ្វី?» គាត់​ទូល​ព្រះអង្គ​វិញ​ថា៖ «សូម​ឲ្យ​កូន​របស់​ខ្ញុំ​ម្ចាស់​បាន​អង្គុយ​អមនិង​ព្រះអង្គ​ផង គឺ​ម្នាក់​នៅ​ខាង​ស្ដាំ និង​ម្នាក់ទៀត​នៅ​ខាង​ឆ្វេងដៃរបស់ព្រះអង្គផង ​នៅពេល​ព្រះអង្គ​គ្រង​រាជ្យ» ។
\s5
\p
\v 22 ប៉ុន្តែ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «អ្នក​មិន​ដឹង​ថា​ខ្លួនកំពុង​សុំ​អ្វីនោះ​ឡើយ តើ​អ្នក​ទាំង​ពីរ​អាច​ទទួល​ពែង​ ដែល​ខ្ញុំ​ត្រូវ​ទទួល​នោះ​បាន​ឬ​ទេ?» ​យ៉ាកុប និង​យ៉ូហាន​ទូល​ថា៖ «យើង​ខ្ញុំ​អាច​ទទួល​បាន»។
\p
\v 23 ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​អ្នក​ទាំង​ពីរ​ថា៖ «អ្នក​នឹង​ទទួល​ពែង​របស់​ខ្ញុំ​បាន​មែន តែការ​អង្គុយ​នៅ​ខាង​ស្ដាំ ឬនៅ​ខាង​ឆ្វេងដៃរបស់​ខ្ញុំ​នោះ ខ្ញុំ​មិន​អាច​សម្រេច​អោយ​បានឡើយ ព្រោះ​កន្លែង​នោះ​បម្រុង​ទុក​សម្រាប់​តែ​អស់​អ្នក​ដែល​ព្រះបិតា​របស់​ខ្ញុំ បាន​សំរេច​អោយតែ​ប៉ុណ្ណោះ»។
\v 24 កាល​សិស្ស​ដប់​រូប​ទៀត​បាន​ឮ​ដូច្នោះ គេក៏​ខឹង​និង​បង​ប្អូន​ទាំង​ពីរ​នាក់​នេះខ្លាំង​ណាស់។
\s5
\v 25 ប៉ុន្តែ ព្រះយេស៊ូ​ត្រាស់​ហៅ​សិស្ស​ទាំង​អស់​មក ហើយ​មាន​ព្រះបន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយថា ពួក​អ្នក​គ្រប់គ្រង​សាសន៍ដ៏ទៃតែងតែ​ជិះជាន់​ប្រជារាស្ត្រ​របស់​ខ្លួន រីឯ​អ្នក​ធំ​ក៏​តែងតែ​ប្រើ​អំណាច​លើ​ប្រជា​រាស្ត្រ​របស់​ខ្លួន​ដែរ។
\v 26 ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​មែន​ដូច្នោះ​ទេផ្ទុយ​ទៅ​វិញ បើ​មាន​អ្នក​ណា​​ចង់​ធ្វើ​ធំ​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវឲ្យ​អ្នក​នោះ​បម្រើ​អ្នក​រាល់​គ្នា​វិញ។
\v 27 ហើយបើ​មាន​អ្នក​ណា​​ចង់​ធ្វើ​មេ​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​ដល់​អ្នក​រាល់​គ្នា​សិន។
\v 28 ដូចគ្នាដែលបុត្រ​មនុស្ស​មក​ក្នុង​ពិភព​លោក​នេះ មិន​មែន​ដើម្បី​ឲ្យ​មនុស្ស​បម្រើលោក​នោះទេ ប៉ុន្តែ​លោក​មក​បម្រើ​គ្រប់គ្នា​វិញ ហើយព្រម​ទាំង​បូជា​ជីវិត ដើម្បី​លោះ​មនុស្ស​ទាំង​អស់​ផង»។
\s5
\p
\v 29 ពេល​ព្រះយេស៊ូ​ និងពួកសិស្សយាង​ចេញ​ពី​ក្រុង​យេរីខូ មាន​បណ្ដាជន​ច្រើន​កុះករ​នាំ​គ្នា​ដើរ​តាម​ព្រះអង្គ
\v 30 មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​អង្គុយ​នៅ​ក្បែរ​ផ្លូវ ក្រោយអ្នក​ទាំង​ពីរ​ឮ​ថា ព្រះយេស៊ូ​យាង​មក ក៏​ស្រែក​ឡើង​ថា៖ «ឱ​ព្រះអម្ចាស់ ជា​ព្រះរាជវង្ស​ព្រះបាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង»។
\v 31 បណ្ដាជន​ស្តីបន្ទោសដល់អ្នក​ទាំង​ពីរ​ឲ្យនៅ​ស្ងៀម ប៉ុន្តែគេ​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា៖ «ឱ​ព្រះអម្ចាស់ ជា​ព្រះរាជវង្ស​ព្រះបាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តាដល់​យើង​ខ្ញុំ​ផង»។
\s5
\p
\v 32 បន្ទាប់មកព្រះយេស៊ូ​ក៏​ឈប់ហើយនៅស្ងៀម ដោយ​ហៅ​ពួកគេ​មក​សួរ​ថា៖ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វីសម្រាប់អ្នក?»
\p
\v 33 គេ​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់! សូម​ប្រោស​ឲ្យ​ភ្នែក​យើង​ខ្ញុំ​បាន​ភ្លឺ​ផង»។
\v 34 ព្រះយេស៊ូ​មាន​ព្រះហឫទ័យ​អាណិត​អាសូរ​ដល់អ្នក​ទាំង​ពីរ​នោះយ៉ាងពន់​ពេក​ ព្រះអង្គ​ក៏​ពាល់​ភ្នែក​គេភ្លាមនោះពួកគេ​ក៏មើល​ឃើញ ហើយ​នាំ​គ្នា​ដើរ​តាម​ព្រះយេស៊ូ​ទៅ។
\s5
\c 21
\cl ជំពូក ២១
\p
\v 1 កាលព្រះយេស៊ូ​ និងពួក​សិស្សរបស់ព្រះអង្គយាង​មកជិត​ដល់​ក្រុង​យេរូសាឡឹម​ ហើយកាល​មក​ដល់​ភូមិ​បេតផាសេ ដែល​នៅ​ភ្នំ​ដើម​អូលីវ ព្រះអង្គ​ចាត់​សិស្ស​ពីរ​នាក់​ឲ្យទៅ​
\v 2 ទាំង​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ទៅ​ភូមិ​ដែល​នៅ​មុខ​អ្នក​រាល់​គ្នា ពេល​ទៅ​ដល់​ភ្លាម អ្នក​នឹង​ឃើញ​មេ​លា​មួយ​ដែល​គេ​ចង​នៅ​ទី​នោះ ហើយ​មាន​កូន​វា​នៅ​ជា​មួយ​ដែរ។ ចូរ​ស្រាយ​វា​ហើយដឹក​មករក​ខ្ញុំ។
\v 3 ប្រសិន​បើ​មាន​នរណា​សួរអ្នក ចូរ​ប្រាប់​គេ​ថា ព្រះអម្ចាស់​ត្រូវ​ការ​វា ហើយ​គេ​ដឹក​វាមក​វិញ​ភ្លាម​ជា​មិន​ខាន»។
\s5
\p
\v 4 ការណ៍​នេះ​កើត​ឡើង ឲ្យស្រប​នឹង​សេចក្ដី​ដែល​បាន​ចែង​ទុក​តាម​រយៈ​ព្យាការី​ថា៖
\q
\v 5 ចូរ​ប្រាប់កូនស្រី​ក្រុង​ស៊ីយ៉ូន​ថា៖ «មើល​ហ្ន៎ ព្រះមហាក្សត្រ​របស់​អ្នក​យាង​មក​រក​អ្នក​ហើយ ព្រះអង្គ​មាន​ព្រះហឫទ័យ​ស្លូត​បូត ទ្រង់​សុភាព គង់​លើ​ខ្នង​លា ហើយ​គង់​លើ​ខ្នង​កូន​លា​ផង​ដែរ​»។
\s5
\p
\v 6 បន្ទាប់មកសិស្ស​ទាំង​ពីរ​នាំ​គ្នា​ចេញ​ទៅ ធ្វើ​តាម​បញ្ជា​របស់​ព្រះយេស៊ូុ។
\v 7 គេដឹក​មេ​លា និង​កូន​វា​មក​ ហើយគេ​យក​អាវ​ក្រាល​ពី​លើ​ខ្នង​លា និង​លើ​ខ្នង​កូន​លា​ផង ហើយ​ព្រះយេស៊ូ​ឡើង​គង់​លើ​ខ្នង​វានោះ។
\v 8 មាន​បណ្ដាជន​ជា​ច្រើន​នាំ​គ្នា​យក​អាវ​របស់​ខ្លួន​ក្រាល​តាម​ផ្លូវ ហើយ​អ្នក​ខ្លះ ទៀត​កាច់​មែកឈើ​យក​មក​ក្រាល​លើ​ផ្លូវ​ដែរ។
\s5
\v 9 បន្ទាប់មក មហាជន​ដែល​ដើរ​ហែហម​ព្រះយេស៊ូ ពី​មុខ​ពី​ក្រោយ​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ហូសាណាថ្វាយព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ! សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះអង្គ ដែល​យាង​មក​ក្នុង​ព្រះនាម​ព្រះអម្ចាស់! ហូសាណាថ្វាយព្រះជាម្ចាស់​នៅ​ស្ថាន​ដ៏​ខ្ពង់ខ្ពស់​បំផុត»។
\p
\v 10 កាល​ព្រះយេស៊ូ​យាង​ទៅ​ដល់​ក្រុង​យេរូសាឡឹម​ហើយ ​នៅ​ក្នុង​ទីក្រុង​ទាំង​មូល នាំ​គ្នា​ជ្រួលច្របល់​សួរ​ថា៖ «តើ​លោក​នោះ​ជា​នរណា?»
\p
\v 11 មហាជន​ឆ្លើយ​ថា៖ «លោក​ជា​យេស៊ូ ដែលជា​ព្យាការី មក​ពី​ភូមិ​ណាសារ៉ែត​ក្នុង​ស្រុក​កាលីឡេ»។
\s5
\p
\v 12 បន្ទាប់​មក ព្រះយេស៊ូ​យាងចូលក្នុង​ព្រះវិហារ ហើយ​ព្រះអង្គ​ដេញ​អ្នក​លក់​ដូរ​ចេញ​ពី​ទី​នោះ ហើយទ្រង់​ផ្ដួល​តុ​អ្នក​ដូរ​ប្រាក់ ផ្ដួល​កៅអី​របស់​អ្នក​លក់​ព្រាប។
\v 13 ព្រះអង្គមាន​ព្រះបន្ទូល​ទៅ​ពួកគេ​ថា៖ «ក្នុង​គម្ពីរ​បាន​ចែង​ថា ដំណាក់​របស់​យើង​ត្រូវ​ធ្វើ​ជា​កន្លែង​សម្រាប់​អធិស្ឋាន តែ​អ្នក​រាល់​គ្នា​បែរ​ជា​យក​ធ្វើ​ជា​សំបុក​ចោរ​ទៅ​វិញ»។
\p
\v 14 បន្ទាប់មកមាន​មនុស្ស​ខ្វាក់ និង​មនុស្ស​ខ្វិន នាំ​គ្នា​មក​រក​ព្រះអង្គ​នៅ​ក្នុង​ព្រះវិហារ ហើយព្រះអង្គ​ក៏​ប្រោសពួក​គេ​ឲ្យបាន​ជា។
\s5
\v 15 ប៉ុន្តែ កាល​ពួក​នាយក​បូជាចារ្យ និងពួក​អាចារ្យ​ឃើញ​ការ​អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ ហើយ​ឮ​ក្មេងៗ​ស្រែក​នៅ​ក្នុង​ព្រះវិហារ​ថា៖ «ហូសាណាថ្វាយព្រះរាជវង្ស​ព្រះបាទ​ដាវីឌ! ពួកគេ​បានខឹងយ៉ាងខ្លាំង»
\p
\v 16 ពួកគេ​ទូល​ព្រះអង្គ​ថា៖ «តើ​លោក​ឮ​មនុស្សទាំងនោះ​ស្រែក​ថា​ដូច​ម្ដេច​ទេ?» ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ពួកគេ​វិញ​ថា៖ «ខ្ញុំ​ឮ​ហើយ! តើអ្នកមិនដែលដឹងទេថា គឺព្រះអង្គ​នឹង​ធ្វើ​ឲ្យពាក្យ​សរសើរ​តម្កើង ហូរ​ចេញ​ពី​បបូរ​មាត់​ក្មេង​តូចៗ និង​ទារក​ដែល​នៅ​បៅ?»
\p
\v 17 បន្ទាប់មកព្រះយេស៊ូយាងចេញពីគេ ហើយទ្រង់​យាង​ចេញ​ពី​ទីក្រុង​ឆ្ពោះ​ទៅ​ភូមិ​បេថានី ហើយក៏​ស្នាក់​នៅ​ទី​នោះ។
\s5
\p
\v 18 ព្រលឹម​ឡើង ទ្រង់យាង​ត្រឡប់​ទៅ​ទីក្រុង​វិញ ពេល​នោះ ព្រះអង្គ​ឃ្លាន។
\v 19 ព្រះអង្គ​ទត​ឃើញ​ឧទុម្ពរ​មួយ​ដើម​នៅ​តាម​ផ្លូវ ទ្រង់​យាង​ចូល​ទៅ​ជិត ហើយមិន​ឃើញ​មាន​ផ្លែ​សោះ មាន​សុទ្ធ​តែ​ស្លឹក ទ្រង់​មាន​ព្រះបន្ទូល​ទៅ​កាន់​ដើម​ឧទុម្ពរ​នោះ​ថា៖ «ឯងនឹងមិនដែល​បង្កើត​ផ្លែ​ទៀត​ឡើយ»។ ពេល​នោះ ស្រាប់​តែ​ដើម​ឧទុម្ពរ​ក្រៀម​ស្វិតជា​មួយ​រំពេច។
\s5
\p
\v 20 ពេលពួក​សិស្សឃើញ​ដូច្នោះ គេ​ងឿងឆ្ងល់​ជា​ខ្លាំង​ពួកគេ​ពោល​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ដើម​ឧទុម្ពរ​ក្រៀម​ស្វិត​មួយ​រំពេច​ដូច្នេះ?»
\p
\v 21 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នាឲ្យ​ដឹង​ប្រាកដ​ថា ប្រសិន​បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ដោយឥត​សង្ស័យ​នោះ អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​អាច​ធ្វើ​ឲ្យដើម​ឧទុម្ពរ​នេះ​ក្រៀម​ស្វិត​ប៉ុណ្ណោះ​ទេ គឺ​អ្នក​រាល់​គ្នាអាច​និយាយ​ទៅ​កាន់​ភ្នំ​នេះ​ថា៖ ចូរ​ចេញ​ពី​ទី​នេះ ធ្លាក់​ក្នុង​សមុទ្រ​ទៅ! នោះ​នឹង​សំរេច​ដូច្នោះ​ជា​មិន​ខាន។
\v 22 អ្វី​ក៏​ដោយ​អោយ​តែ​អ្នក​រាល់​គ្នា​អធិស្ឋានសុំ​ដោយ​មាន​ជំនឿ អ្នក​រាល់​គ្នា​មុខ​ជា​បាន​ទទួល​បានជាមិនខាន»។
\s5
\p
\v 23 ពេលព្រះយេស៊ូ​យាង​ចូល​ក្នុង​ព្រះវិហារ ហើយ​នៅ​ពេល​ព្រះអង្គ​កំពុង​តែ​បង្រៀន​ ពួក​នាយក​បូជាចារ្យ និង​ពួក​ព្រឹទ្ធាចារ្យ​របស់​ប្រជាជន​នាំ​គ្នា​ចូល​មក​សួរ​ព្រះអង្គ​ថា៖ «តើ​លោក​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី? អ្នក​ណា​ប្រគល់​អំណាច​នេះឲ្យ​លោក?»
\p
\v 24 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ ខ្ញុំ​ក៏​សុំ​សួរ​សំណួរ​មួយ​ដល់​អ្នកដែល បើ​អស់​លោក​ប្រាប់​ខ្ញុំបាន នោះខ្ញុំ​នឹង​ប្រាប់​អស់​លោក​វិញ​នូវ អំណាចអ្វីដែលខ្ញុំ​ធ្វើ​ការ​ទាំង​នេះបាន។
\s5
\v 25 អំពីពិធី​ជ្រមុជ​ទឹករបស់លោក​យ៉ូហាន តើ​កើតឡើងពីណាមក? មកពីស្ថានសួគ៌ ឬពី​មនុស្ស? ពួកគេ​ពិគ្រោះ​គ្នា​ពីការនេះ៖ «បើ​យើងនិយាយ​ថា មកពីស្ថានសួគ៌ ​គាត់​មុខ​ជា​សួរ​យើង​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​លោក​យ៉ូហាន»។
\v 26 ប៉ុន្តែ បើ​យើង​ឆ្លើយ​ថា មកពីមនុស្ស​នោះ​យើង​ខ្លាច​ប្រជាជន​រក​រឿង ដ្បិត​មនុស្ស​គ្រប់ៗ​គ្នា​ចាត់​ទុក​លោក​យ៉ូហាន​ជា​ព្យាការីមួយរូបដែរ»។
\v 27 ដូច្នេះ ពួកគេ​ឆ្លើយទៅ​ព្រះយេស៊ូ​ថា៖ «យើង​មិន​ដឹង​ទេ»។ ព្រះអង្គក៏​មាន​ព្រះបន្ទូល​គេទៅ​វិញ​ថា៖ «រីឯ​ខ្ញុំ​វិញ ខ្ញុំ​ក៏​មិន​ប្រាប់​អស់​លោក​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះដោយ​អាង​លើ​អំណាច​អ្វី​ដែរ។
\s5
\v 28 តើអ្នក​រាល់​គ្នា​យល់​យ៉ាង​ណា​ដែរ? ​បុរស​ម្នាក់​មាន​កូន​ប្រុស​ពីរ ​គាត់​និយាយ​ទៅ​កាន់​កូន​ច្បង​ថា៖ «កូន​អើយ! ថ្ងៃ​នេះ ចូរ​កូន​ទៅ​ធ្វើ​ការ នៅ​ចំការ​ទំពាំងបាយជូរ​​ទៅ»។
\p
\v 29 កូន​តប​មក​វិញ​ថា៖ «ខ្ញុំ​មិន​ចង់​ទៅ​ទេ! ប៉ុន្តែ ក្រោយ​មក កូន​នោះ​ក៏ដូរ​គំនិត ហើយ​ក៏​ទៅ​ចំការវិញ។
\p
\v 30 បន្ទាប់​មក ឪពុក​និយាយ​ពាក្យ​ដដែល​ទៅ​កាន់​កូន​ពៅ តែកូន​ពៅឆ្លើយ​ថា៖ «បាទ! កូន​នឹងទៅ»។ តែ​កូនពៅអត់​ទៅ​ទេ។
\s5
\v 31 តើក្នុង​ចំណោម​កូន​ទាំង​ពីរ​នាក់នេះ មួយ​ណា​បាន​ធ្វើ​តាម​បំណង​ឪពុក? ពួកគេ​ទូល​ព្រះអង្គ​ថា៖ «កូន​ច្បង»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ប្រាកដ​ថា ពួក​អ្នក​ទារ​ពន្ធ និង​ពួក​ស្ត្រី​ពេស្យា នឹង​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់ មុន​អ្នក​រាល់​គ្នា។
\v 32 ដ្បិត​លោក​យ៉ូហាន​បាន​មក​ណែនាំ​អ្នក​រាល់​គ្នា​ឲ្យដើរ​តាម​ផ្លូវ​សុចរិត តែ​អ្នក​រាល់​គ្នា​មិន​ព្រម​ជឿ​លោក​ទេ តែពួក​អ្នក​ទារ​ពន្ធ និង​ស្ត្រី​ពេស្យា​បាន​ជឿ​លោក រីឯ​អ្នក​រាល់​គ្នា​វិញ ទោះ​បី​អ្នក​រាល់​គ្នា​បាន​ឃើញ​ហេតុការណ៍​ទាំង​នោះ​ក្តី ក៏​អ្នក​រាល់​គ្នា​មិន​បាន​ដូរ​ចិត្ត​គំនិត ហើយ​ជឿ​លោក​ដែរ។
\s5
\p
\v 33 សុំ​ស្ដាប់​ប្រស្នា​មួយ​ទៀត គឺមាន​បុរស​ម្នាក់​ជា​ម្ចាស់​ចម្ការ គាត់​បាន​ដាំ​ទំពាំងបាយជូរ រួច​ធ្វើ​របង​ព័ទ្ធ​ជុំវិញ គាត់​រៀបចំ​កន្លែង​មួយ ដើម្បី​បញ្ជាន់​ផ្លែ​ទំពាំងបាយជូរ ព្រម​ទាំង​សង់​ខ្ទម​មួយ​ផងហើយគាត់ក៏​ប្រវាស់​ឲ្យទៅ​ពួក​កសិករ​មើល​ថែ​ទាំ រួច​ចេញ​ដំណើរ​ទៅ​ស្រុកផ្សេងបាត់ទៅ។
\v 34 លុះ​ដល់ពេល​រដូវ​ទំពាំងបាយជូរ​ទុំ គាត់​ក៏​ចាត់​ពួក​អ្នក​បម្រើឲ្យ​មក​ជួប​អ្នក​ថែ​ចម្ការទាំង​នោះ ដើម្បី​ទទួល​យក​ផល​របស់​គាត់។
\s5
\v 35 ប៉ុន្តែ ពួក​កសិករ​នាំ​គ្នា​ចាប់​ពួក​អ្នក​បម្រើ​មក​វាយដំ​ម្នាក់ ប្រហារ​ជីវិត​ម្នាក់ និង​យក​ដុំ​ថ្ម​គប់​សម្លាប់​ម្នាក់​ទៀត។
\v 36 ម្ចាស់​ចំការ​ក៏​ចាត់​អ្នក​បម្រើផ្សេង​ទៀត ដែល​មាន​គ្នា​ច្រើន​ជាង​មុន​ឲ្យ​មកម្តងទៀត ប៉ុន្តែ ពួក​អ្នក​ថែ​ចម្ការ​បាន​ធ្វើ​បាប​អ្នក​បម្រើ​ទាំង​នោះ​ដូច​ពួក​មុនៗ​ដែរ។
\v 37 ក្រោយមក ម្ចាស់​ចម្ការ​ចាត់​កូន​ប្រុស​របស់​គាត់ ឲ្យ​មក​ជួប​គេ​ដោយ​គិត​ថា៖ «គេ​មុខ​ជា​គោរព​កោត​ខ្លាច​កូន​ប្រុស​គាត់ជា​មិន​ខាន»។
\s5
\p
\v 38 ប៉ុន្តែ ពេល​ពួក​កសិករ​ឃើញ​កូន​ប្រុសរបស់​ម្ចាស់​ចម្ការ​មក​ដល់ គេ​ពិគ្រោះ​គ្នា​ថា៖ «អ្នក​នេះ​ជា​អ្នក​ទទួល​កេរមត៌ក​ពី​ម្ចាស់​ចម្ការ​បើ​យើង​នាំ​គ្នា​សម្លាប់​វា មត៌ក​នេះ​នឹង​ត្រូវ​បាន​មក​យើងជា​មិន​ខាន។
\v 39 គេ​ក៏​ចាប់​កូន​ប្រុស​ម្ចាស់​ចម្ការ​បោះ​ទៅ​ខាង​ក្រៅ ហើយ​សម្លាប់​គាត់ចោល​ទៅ។
\s5
\v 40 លុះដល់​ពេល​ម្ចាស់​ចម្ការ​មក តើ​គាត់​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​កសិករ​ទាំង​នោះ?
\p
\v 41 ពួកគេ​ទូល​ព្រះអង្គ​ថា៖ «គាត់​មុខ​ជា​សម្លាប់​ជន​ពាល​ទាំង​នោះ​ឥត​ត្រា​ប្រណី​ឡើយ រួចហើយ​ប្រវាស់​ចម្ការឲ្យ​អ្នក​ផ្សេង​ទៀត ដែល​ជាអ្នកនឹង​ប្រគល់​ផល​ជា​ចំណែក​របស់​គាត់​ជូនដល់​គាត់ នៅ​រដូវ​ទំពាំងបាយជូរ​ទុំ»។
\s5
\p
\v 42 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅពួក​គេ​ថា៖ «តើអ្នកធ្លាប់បានអាន​គម្ពីរទេ​ថា ថ្ម​ដែល​ពួក​ជាង​សង់​​បោះ​ចោល បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត។​ ព្រះអម្ចាស់​បាន​សម្រេច​ការទាំង​នេះឲ្យយើង​​ឃើញ ហើយឲ្យយើង​ស្ងើច​សរសើរ​ផង»?
\s5
\m
\v 43 ដូចនេះ​ហើយ បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះជាម្ចាស់​នឹង​ដក​ព្រះរាជ្យ​ចេញ​ពី​អ្នក​រាល់​គ្នា ហើយប្រគល់​ទៅ​ឲ្យ​សាសន៍​មួយ​ទៀត ដែល​ចេះ​បង្កើត​ផល​របស់​ព្រះរាជ្យ។
\v 44 អ្នក​ណា​ដួល​លើ​ថ្ម​នេះ អ្នក​នោះ​មុខ​ជា​ត្រូវ​បាក់​បែក​ខ្ទេចខ្ទាំ​មិន​ខាន ប៉ុន្តែ​បើ​ថ្ម​នេះ​សង្កត់​លើ​អ្នក​ណា មុខ​ជា​កិន​កំទេច​អ្នក​នោះ​​ជា​ប្រាកដ​ដែរ។
\s5
\v 45 ពេលពួក​នាយក​បូជាចារ្យ និង​ពួក​ខាង​គណៈ​ផារីស៊ីបានឮពីប្រស្នានេះ​ក៏​ដឹង​ថា ព្រះអង្គ​មាន​ព្រះបន្ទូល​សំដៅ​ទៅ​លើ​ពួក​គេ។
\v 46 ពួកគេ​នាំ​គ្នា​រក​មធ្យោបាយ​ចាប់​ព្រះអង្គ ប៉ុន្តែគេ​ខ្លាច​មហាជន ពីព្រោះ​មហាជន​ចាត់​ទុក​ព្រះយេស៊ូ​ជា​ព្យាការី​មួយ​រូប។
\s5
\c 22
\cl ជំពូក ២២
\p
\v 1 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ជា​ប្រស្នា​ទៅ​ពួក​គេ​ម្ដង​ទៀត​ថា៖
\v 2 «ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ ​ប្រៀប​បាន​នឹង​ស្ដេច​មួយ​អង្គ​ដែល​រៀប​ចំវិវាហមង្គល​ការ​សម្រាប់ព្រះរាជ​បុត្រ។
\v 3 ព្រះអង្គបាន​ចាត់​រាជ​បម្រើឲ្យ​ទៅ​អញ្ជើញ​ភ្ញៀវ​មក​ជប់លៀង ក្នុង​ឱកាស​មង្គល​ការ​នោះ ប៉ុន្តែ​គ្មាន​នរណា​មក​សោះ។
\s5
\v 4 ព្រះអង្គ​ចាត់​រាជ​បម្រើ​ផ្សេង​ ឲ្យ​ទៅ​ជម្រាប​ភ្ញៀវម្តងទៀត​ថា៖ «សូម​អញ្ជើញ​មក​ពិសា​ការ។ មើល! យើង​បាន​រៀបចំ​ភោជនាហារ​សម្រាប់ជប់លៀង។ ខ្ញុំ​បាន​សម្លាប់​គោ និង​សម្លាប់​សត្វ​ដែល​បាន​បំប៉ន​នោះ​រួច​រាល់​អស់​ហើយ»។
\s5
\v 5 ប៉ុន្តែ ភ្ញៀវ​មិន​រវីរវល់​អើពើ​ឡើយ ហើយដើរចេញ អ្នក​ខ្លះ​ទៅ​ចម្ការ អ្នក​ខ្លះ​ទៅ​ធ្វើ​ជំនួញ។
\v 6 អ្នក​ខ្លះ​ទៀត​ចាប់​ពួក​រាជ​បម្រើរបស់ស្តេច​វាយ​ធ្វើ​បាប ព្រម​ទាំង​សម្លាប់​ចោល​ថែម​ទៀត។
\v 7 ព្រះរាជា​ទ្រង់​ពិរោធ​យ៉ាង​ខ្លាំង ក៏​ចាត់​ទាហាន​ឲ្យ​ទៅ​ប្រហារ​ជីវិត​ឃាតក​ទាំង​នោះ ហើយ​ដុត​ស្រុក​ភូមិ​របស់​គេ​ផង។
\s5
\v 8 បន្ទាប់​មក ទ្រង់​មាន​រាជឱង្ការ​ទៅ​ពួក​រាជ​បំរើ​ថា៖ «​ពិធី​មង្គលការត្រូវបាន​រៀបចំរួច​ស្រេច​ហើយ ប៉ុន្តែ ភ្ញៀវ​ទាំង​នោះ​មិន​សម​នឹង​មក​ចូល​រួម​ទេ។
\v 9 ហេតុ​នេះ ចូរ​នាំ​គ្នា​ចេញ​ទៅ​តាម​ផ្លូវ​កែង ហើយ​អញ្ជើញ​មនុស្ស​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​ជួប ឲ្យ​មក​ជប់លៀង»។
\v 10 ពួក​រាជ​បម្រើ​ក៏​ចេញ​ទៅ​តាម​ផ្លូវ ប្រមូល​មនុស្សម្នា ដែល​គេ​បាន​ជួប​ទាំង​ប៉ុន្មាន​មក ទាំងមនុស្ស​អាក្រក់​ហើយនិងមនុស្ស​​ល្អផង។ ពេល​នោះ មាន​ភ្ញៀវ​ពេញ​រោង​ការ។
\s5
\v 11 ប៉ុន្តែ ពេលព្រះរាជា​យាង​ចូល​មក​មើល​ភ្ញៀវ​នៅ​ក្នុង​រោង​ការ ទត​ឃើញ​បុរស​ម្នាក់​ស្លៀក​ពាក់​មិន​ត្រូវ​នឹង​របៀប​ពិធី​ការ
\v 12 ស្តេចក៏​មាន​រាជឱង្ការ​ទៅ​អ្នក​នោះ​ថា៖ «សម្លាញ់​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​ចូល​មក​ទី​នេះ ដោយ​មិន​ស្លៀក​សម្លៀកបំពាក់​សម្រាប់មង្គលការ​ដូច្នេះ?» ប៉ុន្តែបុរស​នោះ​រក​និយាយ​អ្វី​មិន​ចេញ​ឡើយ។
\s5
\v 13 បន្ទាប់មកព្រះរាជា​បង្គាប់​ទៅ​ពួក​រាជ​បម្រើ​ថា៖ «ចូរ​ចង​ដៃ​ចង​ជើង​អ្នក​នេះ ហើយ​យក​ទៅ​ចោល​នៅ​ទីងងឹត​ខាង​ក្រៅ ជា​កន្លែង​យំ​សោក​ខឹង​សង្កៀត​ធ្មេញ​នោះ​ទៅ»។
\v 14 មានមនុស្សជាច្រើនដែលព្រះត្រាស់ហៅ តែ​ព្រះអង្គ​ជ្រើស​រើស​យក​បាន​ចំនួន​តិច​ទេ។
\s5
\p
\v 15 បន្ទាប់មកពួក​ខាង​គណៈ​ផារីស៊ី ចេញ​ទៅ​ពិគ្រោះ​គ្នា រិះ​រក​មធ្យោបាយ​ចាប់​កំហុស​ព្រះយេស៊ូ
\v 16 ក្រោយមកគេ​ក៏​ចាត់​សិស្ស​របស់ពួក​គេ និង​ពួក​ខាង​ស្ដេច​ហេរ៉ូដ ​ទៅ​ទូល​ព្រះអង្គថា៖ «លោក​គ្រូ! យើង​ខ្ញុំ​ដឹង​ថា សេចក្តីពិតហើយពាក្យ​ដែល​លោក​មាន​ប្រសាសន៍​សុទ្ធ​តែ​ពិត​ទាំង​អស់។ គឺ​លោក​គ្រូ​ពុំ​យោគយល់ ហើយ​ក៏​ពុំ​រើស​មុខ​នរណា​ឡើយ។
\v 17 ហេតុ​នេះ សូម​លោក​គ្រូ​ប្រាប់​យើង​ខ្ញុំ​មើល៍ថា បើតាម​ក្រឹត្យវិន័យ​ តើយើង​ត្រូវ​បង់​ពន្ធ​ ថ្វាយ​សេសារ​ឬ​ទេ?»
\s5
\p
\v 18 ប៉ុន្តែ ព្រះយេស៊ូ​ឈ្វេង​យល់​គំនិត​អាក្រក់​របស់​ពួក​គេ ហើយព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចង់​ចាប់​កំហុស​ខ្ញុំ​ដូច្នេះ មនុស្ស​មាន​ពុត​អើយ?
\v 19 ចូរ​បង្ហាញ​ប្រាក់​សម្រាប់​បង់​ពន្ធ​នោះ​ឲ្យ​ខ្ញុំ​មើល​មើល៍»។ គេ​ក៏​យក​ប្រាក់​មួយ​កាក់​មក​ថ្វាយ​ព្រះអង្គ។
\s5
\v 20 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សួរ​គេ​ថា៖ «តើ​លើ​កាក់​នេះ មាន​រូប​នរណា ឈ្មោះ​នរណា?»
\p
\v 21 គេ​ទូល​ថា៖ «រូប និង​ឈ្មោះ​ព្រះចៅ​អធិរាជ ព្រះយេស៊ូក៏​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «អ្វីៗ​ដែល​ជា​របស់​​សេសារ ចូរ​ថ្វាយ​ទៅ​សេសារ​វិញ​ទៅ ហើយ​អ្វីៗ​ដែល​ជា​របស់​ព្រះជាម្ចាស់ ចូរ​ថ្វាយ​ទៅ​ព្រះជាម្ចាស់​វិញ​ដែរ»។
\v 22 ពួក​គេ​ងឿងឆ្ងល់​នឹង​ចម្លើយ​របស់​ព្រះអង្គ ហើយ​នាំ​គ្នា​ចាក​ចេញ​ពី​ព្រះអង្គ​ទៅ។
\s5
\p
\v 23 នៅ​ថ្ងៃ​នោះ មាន​ពួក​ខាង​គណៈ​សាឌូស៊ី​ដែល​មិន​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ ចូលមកគាល់ព្រះអង្គ។ ពួកគេ​ទូល​សួរ​ព្រះអង្គថា៖
\v 24 «លោក​គ្រូ! លោក​ម៉ូសេមាន​ប្រសាសន៍​ថា បើ​បុរស​ណា​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ នោះ​ប្អូន​ប្រុស​របស់​បុរស​នោះ​ត្រូវរៀបការ​នឹង​បង់​ថ្លៃ ដើម្បី​បន្ត​ពូជ​ឲ្យ​បង​ប្រុស​របស់​ខ្លួន។
\s5
\v 25 ឧបមា​ថា មាន​បង​ប្អូន​ប្រុស​ប្រាំពីរ​នាក់ បង​បង្អស់​រៀបការ ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ ទុក​ប្រពន្ធ​ឲ្យ​ប្អូន។
\v 26 បន្ទាប់មកប្អូន​ទី​ពីរ ប្អូន​ទី​បី រហូត​ដល់​ប្អូន​ទី​ប្រាំពីរ សុទ្ធ​តែ​បាន​រៀបការ​ជា​មួយ​នាង ហើយ​ស្លាប់​ទៅ​គ្មាន​កូន​ដូច​គ្នា។
\v 27 ហើយនៅ​ទី​បំផុត ស្ត្រី​នោះ​ក៏​ស្លាប់​ទៅ​ដែរ។
\v 28 ដល់​ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ តើ​នាង​បាន​ទៅ​ជា​ប្រពន្ធ​នរណា បើ​បង​ប្អូន​ទាំង​ប្រាំពីរ​នាក់ សុទ្ធ​តែ​បាន​រៀបការ​ជា​មួយ​នាង​គ្រប់​គ្នា​ដូច្នេះ?
\s5
\p
\v 29 ប៉ុន្តែព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​យល់​ខុស​ហើយ! ព្រោះ​អ្នក​រាល់​គ្នា​មិន​យល់​គម្ពីរ ទាំង​មិន​ស្គាល់​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់​។
\v 30 ដ្បិត ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ គេ​មិន​រៀបការ​ប្ដី​ប្រពន្ធ​ទៀត​ឡើយ គឺ​គេ​នឹង​បាន​ដូច​ទេវតានៅ​ស្ថាន​បរមសុខ។
\s5
\v 31 ​អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ តើអ្នកមិនដែលអានដែលថាអ្វីដែលព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖
\v 32 «យើង​ជា​ព្រះ​របស់អប្រាហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប? ព្រះជាម្ចាស់​មិន​មែន​ជា​ព្រះ​បស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះអង្គ​របស់​មនុស្ស​ដែល​មាន​ជីវិត»
\v 33 កាល​មហាជន​បាន​ឮ​សេចក្ដី ដែល​ព្រះអង្គ​បង្រៀន ពួកគេ​ងឿងឆ្ងល់​ជា​ខ្លាំង។
\s5
\p
\v 34 ពេល​នោះ ពួក​ខាង​គណៈ​ផារីស៊ី​ប្រជុំ​គ្នា ព្រោះ​ពួកគេ​ឮ​ថា ព្រះយេស៊ូ​បាន​ធ្វើ​ឲ្យ​ពួកខាង​គណៈ​សាឌូស៊ីទ័ល​ប្រាជ្ញ។
\v 35 ក្នុង​ចំណោម​ពួក​គេ​មាន​ម្នាក់​ជា​បណ្ឌិត​ខាង​វិន័យ ទូល​សួរ​ព្រះអង្គក្នុង​គោល​បំណង​ល្បងល​មើល​ព្រះអង្គ​ថា៖
\v 36 «លោក​គ្រូ! ក្នុង​ក្រឹត្យវិន័យ តើ​មាន​បទ​បញ្ជា​ណា​សំខាន់​ជាង​គេ?»។
\s5
\p
\v 37 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នកឲ្យ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី និង​អស់​ពី​ប្រាជ្ញា»។
\v 38 នេះហើយ​ជា​បទ​បញ្ជា​ទី​មួយ ដែល​សំខាន់​ជាង​គេ​បំផុត។
\s5
\v 39 រីឯ​បទ​បញ្ជា​ទី​ពីរ​គឺដូ​ច្នេះ គឺ​ត្រូវ​ស្រឡាញ់​បង​ប្អូន​ឯ​ទៀតៗ ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯងដែរ។
\v 40 បទ​បញ្ជា​ទាំង​ពីរ​នេះ ជា​ឫស​គល់​របស់​គម្ពីរ​វិន័យ និង​គម្ពីរ​ព្យាការី​ទាំង​អស់»។
\s5
\p
\v 41 ពេល​នោះ ពួក​ខាង​គណៈ​ផារីស៊ី​នៅ​តែជុំ​គ្នា ព្រះយេស៊ូ​ក៏​សួរទៅពួកគេ។
\v 42 ដោយព្រះបន្ទូលថា៖ «តើ​អ្នក​រាល់​គ្នា​យល់​ថា ព្រះគ្រិស្ដ​ជា​ព្រះរាជវង្ស​របស់​អ្នក​ណាដែរ?» ពួកគេ​ឆ្លើយ​ថា៖ «ព្រះអង្គ​ជា​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ»។
\s5
\p
\v 43 ព្រះយេស៊ូមាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះបាទ​ដាវីឌ ដែល​មាន​ព្រះវិញ្ញាណ​បំភ្លឺ​ហៅ​ព្រះគ្រិស្ដ​ថា ព្រះអម្ចាស់ ទៅ​វិញ​ដូច្នេះ គឺ​ព្រះអង្គ​មាន​រាជឱង្ការ​ថា
\q
\v 44 ព្រះអម្ចាស់​មាន​បន្ទូល​មក​កាន់​ព្រះអម្ចាស់​របស់​ខ្ញុំ​ថា​ ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​យើង​ រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់​អ្នក​នៅ​ក្រោម​ជើង​របស់​អ្នក​?
\s5
\m
\v 45 បើ​ព្រះបាទ​ដាវីឌ​ហៅ​ព្រះគ្រិស្ដ​ថា ជាព្រះអម្ចាស់ ដូច្នេះ តើ​ឲ្យព្រះគ្រិស្ដ​ត្រូវ​ជា​ព្រះរាជវង្ស​របស់​ព្រះអង្គ​ដូច​ម្ដេច​?»
\v 46 គ្មាន​នរណា​ម្នាក់​អាច​ឆ្លើយ​ទៅ​ព្រះអង្គ​វិញ សូម្បី​តែ​មួយ​ម៉ាត់​ក៏​មិន​បាន​ផង ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក គ្មាន​នរណា​ហ៊ាន​សួរ​​ព្រះអង្គ​ទៀត​ឡើយ។
\s5
\c 23
\cl ជំពូក ២៣
\p
\v 1 បន្ទាប់មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល ទៅ​កាន់​មហាជន និង​ពួក​សិស្សរបស់ព្រះអង្គ​។ ព្រះអង្គមានព្រះបន្ទូលថា៖
\v 2 ពួក​អាចារ្យ និង​ពួក​ផារីស៊ី មាន​ភារកិច្ច​បង្រៀន​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ។
\v 3 អ្វីៗ​ដែល​គេ​បង្រៀន​អ្នក​រាល់​គ្នា ចូរ​ស្ដាប់ ហើយ​យក​ទៅ​ប្រតិបត្តិ​តាម​ទៅ ​តែ​កុំ​យក​តម្រាប់​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត​ឡើយ ពីព្រោះគេ​មិន​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​គេ​បង្រៀន​នោះ​ឡើយ។
\s5
\v 4 ពិតមែន អ្នក​ទាំង​នោះ​បាន​បង្កើត​វិន័យ​យ៉ាង​តឹងរ៉ឹង យក​មក​ផ្ទុក​លើ​ស្មារបស់មនុស្ស ប៉ុន្តែគេ​មិន​ជួយ​សម្រាលបន្ទុក​នោះ​ទេ សូម្បី​តែ​បន្តិចបន្តួច​ក៏​មិន​ជួយ​ផង។
\v 5 ពួកគេ​ធ្វើ​កិច្ចការទាំងនេះ គឺដើម្បី​ឲ្យ​មនុស្សម្នា​កោត​សរសើរ គឺ​គេ​ធ្វើ​ក្លាក់​ កាន់​តែ​ធំ​ឡើងៗ និង​ធ្វើ​ខ្សែ​រំយោល​ នៅ​ជាយ​អាវ​កាន់​តែ​វែង​ទៅៗ។
\s5
\v 6 ពួក​គេ​ចូល​ចិត្ត​កន្លែង​កិត្តិយស​ក្នុង​ពិធី​ជប់លៀង ហើយ​រើស​កន្លែង​អង្គុយ​នៅ​មុខ​គេ​ក្នុង​សាលា​ប្រជុំ។
\v 7 ហើយពួក​នេះ​ជាពិសេសចូល​ចិត្ត​ឲ្យគេ​អោន​កាយ​គោរព នៅ​តាម​ផ្សារ និង​ឲ្យ​គេ​ហៅ​ខ្លួន​ថា «លោកគ្រូ»។
\s5
\v 8 ប៉ុន្តែរីឯ​អ្នក​រាល់​គ្នា​វិញ កុំ​បង្គាប់​គេ​ឲ្យ​ហៅ​ខ្លួន​ថា «លោកគ្រូ» សោះ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មានលោកគ្រូតែ​មួយ​គត់ ហើយ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​បង​ប្អូន​នឹង​គ្នា។
\v 9 កុំ​ហៅ​នរណា​ម្នាក់​នៅ​លើ​ផែនដី​នេះ​ថា «ព្រះបិតា» ឲ្យ​សោះ ដ្បិត​អ្នក​រាល់​គ្នា​មាន ព្រះបិតា តែ​មួយ​គត់ប៉ុណ្ណោះ គឺទ្រង់​គង់​នៅ​ស្ថាន​បរមសុខ។
\v 10 កុំ​ឲ្យ​គេ​ហៅ​អ្នក​រាល់​គ្នា​ថា​ គ្រួ​ឡើយ ដ្បិត​មាន​តែ​ព្រះគ្រិស្ដ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ជាគ្រូ​របស់​អ្នក​រាល់​គ្នា។
\s5
\v 11 ប៉ុន្តែបើអ្នក​ណា​មាន​ឋានៈ​ធំ​ជាង​គេក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​ឲ្យ​អ្នក​នោះ​បម្រើ​អ្នក​រាល់​គ្នាវិញ។
\v 12 អ្នក​ណា​លើក​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​បន្ទាប​ចុះ រីឯ​អ្នក​ដែល​បន្ទាប​ខ្លួន នឹង​ត្រូវ​គេ​លើក​តម្កើង​វិញ។
\s5
\p
\v 13 ប៉ុន្តែ ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំខាន ​ដ្បិតអ្នក​រាល់​គ្នា​បិទ​ទ្វារ​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ មិន​ឲ្យ​មនុស្ស​ចូល​ទៅ​ក្នុង អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​មិន​បាន​ចូល​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​រារាំង​អ្នក​ដែល​ចង់​ចូល​មិន​ឲ្យគេ​ចូល​ទៀត​ផង។
\v 14 ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំខាន ព្រោះ​អ្នក​រាល់​គ្នា​ឆបោក​យក​ទ្រព្យ​សម្បត្តិ​របស់​ស្ត្រី​មេម៉ាយ ដោយ​ធ្វើ​ឫក​ជា​សូត្រ​ធម៌​យ៉ាង​យូរ។ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​ត្រូវ​ទទួល​ទោស​យ៉ាង​ធ្ងន់ជា​មិន​ខាន។
\v 15 ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំខាន ព្រោះ​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក និង​តាម​ផ្លូវ​គោក ស្វែង​រក​បញ្ចុះបញ្ចូល​គេ ឲ្យ​ចូល​សាសនា​របស់​អ្នក​រាល់​គ្នា ។ លុះពួក​គេ​ចូល​សាសនា​ហើយ អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​គេ​រឹត​តែ​អាក្រក់​ជួជាតិ​ជាង​អ្នក​រាល់​គ្នា​មួយ​ទ្វេ​ជា​ពីរ។
\s5
\p
\v 16 ឱពួក​អ្នក​ដឹក​នាំ​កង្វាក់​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំខាន អ្នក​រាល់​គ្នា​និយាយ​ថា បើ​អ្នក​ណា​ស្បថ​ដោយ​យក​ព្រះវិហារមក​ធ្វើ​ជា​សាក្សី ពាក្យ​សម្បថ​នោះ​យក​ជា​ការ​ពុំ​បាន​ទេ។ ប៉ុន្តែ បើ​ស្បថ​ដោយ​យក​មាស​របស់​ព្រះវិហារ​ធ្វើ​ជា​សាក្សី ទើប​យក​ជា​ការ​បាន។
\v 17 មនុស្សកង្វាក់​​លេលាអើយ! មាស និង​ព្រះវិហារ​ដែល​ធ្វើ​ឲ្យ​មាស​ទៅ​ជា​វត្ថុ​ពិសិដ្ឋ តើ​មួយ​ណា​សំខាន់​ជាង?
\s5
\v 18 ហើយអ្នក​ណា​ស្បថ​ដោយ​យក​អាសនា​ធ្វើ​ជា​សាក្សី ពាក្យ​សម្បថ​នោះ​យក​ជា​ការ​ពុំ​បាន​ទេ ប៉ុន្តែបើ​ស្បថ​ដោយ​យក​តង្វាយ​លើ​អាសនា​ធ្វើ​ជា​សាក្សី ទើប​យក​ជា​ការ​បាន។
\v 19 ឱមនុស្ស​កង្វាក់​អើយ! តង្វាយ​ដែល​គេ​ថ្វាយ​លើ​អាសនា និង​អាសនាដែល​ធ្វើ​ឲ្យ​តង្វាយ​ទៅ​ជា​តង្វាយ​ពិសិដ្ឋ តើ​មួយ​ណា​សំខាន់​ជាង?
\s5
\v 20 ដូច្នេះ អ្នក​ណា​ស្បថ​ដោយ​យក​អាសនាជា​សាក្សី អ្នក​នោះ​មាន​ទាំង​អាសនា និងមាន​ទាំង​អ្វីៗ​នៅ​លើ​អាសនាជា​សាក្សី​។
\v 21 អ្នក​ណា​ស្បថ​ដោយ​យក​ព្រះវិហារ​ជា​សាក្សី អ្នក​នោះ​មាន​ទាំង​ព្រះវិហារ និងមាន​ទាំង​ព្រះជាម្ចាស់​ដែល​គង់​នៅ​ក្នុង​ព្រះវិហារ​ជា​សាក្សី​ដែរ។
\v 22 ហើយអ្នក​ណា​ស្បថ​ដោយ​យក​ស្ថាន​បរមសុខ​ជា​សាក្សី អ្នក​នោះ​មាន​ទាំង​បល្ល័ង្ក​របស់​ព្រះជាម្ចាស់ មាន​ទាំង​ព្រះជាម្ចាស់​ដែល​គង់​នៅ​លើ​បល្ល័ង្ក​ជា​សាក្សី។
\s5
\p
\v 23 ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំខាន ពីព្រោះ​អ្នក​រាល់​គ្នា​យក​ជីរអង្កាម ជីរនាងវង និង​ម្អម​មួយ​ភាគ​ដប់​មក​ថ្វាយ​ព្រះជាម្ចាស់ ប៉ុន្តែអ្នក​រាល់​គ្នា​លះបង់​ក្រឹត្យវិន័យ​សំខាន់ៗ​ចោល គឺមាន​សេចក្ដី​សុចរិត មេត្តាករុណា​ធម៌ និង​ជំនឿ​ស្មោះ​ត្រង់​ជា​ដើម។ ប៉ុន្តែវិន័យ​ទាំង​ប៉ុន្មាន​​នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រតិបត្តិ​តាម​ដោយ​ឥត​លះបង់​ចោល​ណាមួយឡើយ។
\v 24 អ្នក​ដឹក​នាំ​កង្វាក់​អើយ! អ្នក​រាល់​គ្នា​ត្រង​យក​មូស​ចេញ​ពី​ទឹក​ផឹក តែ​អ្នក​រាល់​គ្នា​លេប​អូដ្ដវិញ។
\s5
\p
\v 25 ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំខាន ព្រោះ​អ្នក​រាល់​គ្នា​សំអាត​ពែង និង​ចាន តែ​ខាង​ក្រៅ​ប៉ុណ្ណោះ ប៉ុន្តែ ផ្នែក​ខាង​ក្នុង​ពោរពេញ​ទៅ​ដោយ​ផល​ដែល​កើត​មក​ពី​ការ​កេងប្រវ័ញ្ច និង​ការ​លោភលន់។
\v 26 ពួក​ផារី​ស៊ី​ដ៏​កង្វាក់​អើយ! ចូរ​សម្អាតផ្នែក​ខាង​ក្នុង​ពែង​ជា​មុន​សិន ទើប​អ្វីៗ​នៅ​ខាង​ក្រៅ​បាន​ស្អាត​ដែរ។
\s5
\p
\v 27 ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំខាន ព្រោះ​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​ផ្នូរ ដែលលាបពណ៍​ស មើល​ពី​ក្រៅ​ឃើញ​ហាក់​ដូច​ជា​ស្អាត តែ​ខាង​ក្នុង​ពោរពេញ​ទៅ​ដោយ​ឆ្អឹង​សាកសព និង​អ្វីដែលមិនស្អាត់។
\v 28 ដូចគ្នានោះ​ដែរ អ្នក​រាល់​គ្នា​សំដែង​ឫកពារ​ខាង​ក្រៅ​ឲ្យ​មនុស្សម្នា​ឃើញ​ថា ជា​អ្នកសុចរិត តែ​ចិត្ត​អ្នក​រាល់​គ្នា​ពោរពេញ​ដោយ​គំនិត​លាក់​ពុត និង​គំនិត​ទុច្ចរិត​ទៅ​វិញ។
\s5
\p
\v 29 ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំខាន ព្រោះ​អ្នក​រាល់​គ្នា​បាន​សង់​ផ្នូរ​ឲ្យ​ពួក​ព្យាការី ព្រម​ទាំង​តុបតែង​ផ្នូរ​របស់​មនុស្ស​សុចរិត
\v 30 ដោយ​ខ្លួនពោល​ថា៖ «ប្រសិន​បើ​យើង​បាន​រស់​នៅ​ជំនាន់​បុព្វ​បុរសរបស់យើង នោះ​យើង​មុខ​ជា​មិន​សម​គំនិត​ជា​មួយ​គេ ក្នុង​ការ​សម្លាប់​ពួក​ព្យាការី​ឡើយ»។
\v 31 ពោល​ដូច្នេះ​បាន​សេចក្ដី​ថា អ្នក​រាល់​គ្នា​ចោទ​ខ្លួន​ឯង​ថា​ជា​ពូជពង្ស​របស់​ពួក​អ្នក​ដែល​បាន​សម្លាប់​ព្យាការី។
\s5
\v 32 អ្នករាល់គ្នានៅតែ​បន្ត​កិច្ចការ​របស់​បុព្វបុរស​អ្នក​រាល់​គ្នា​!
\v 33 ឱ​ពូជ​ពស់​វែក​អើយ! តើធ្វើ​ម្ដេច​ឲ្យ​អ្នក​រាល់​គ្នា​គេច​ផុត​ពី​ទោស​ធ្លាក់​នរក​បានទៅ?
\s5
\v 34 ហេតុ​នេះហើយ ខ្ញុំ​ចាត់​ព្យាការី អ្នក​ប្រាជ្ញ និង​អាចារ្យឲ្យ​មក​រក​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​នឹង​សម្លាប់​ពួក​គេ​ខ្លះ ឆ្កាង​ខ្លះ និងវាយ​ធ្វើ​បាប​ខ្លះ​ក្នុង​សាលា​ប្រជុំ ព្រម​ទាំង​ដេញ​ពួកគេ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ផង។
\v 35 ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ទទួល​ទោស ព្រោះ​អ្នក​រាល់​គ្នា​បាន​បង្ហូរ​ឈាម​ជន​សុចរិត ចាប់​ពី​លោក​អេបិល​ជា​មនុស្ស​សុចរិត​រហូត​ដល់​លោក​សាការី ជា​កូនរបស់​លោក​បារ៉ាគា​ដែល​អ្នក​រាល់​គ្នា​បាន​សម្លាប់ នៅ​ត្រង់​ចន្លោះ​ទីសក្ការៈ និង​អាសនា។
\v 36 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា ទោស​ទាំង​នោះ​នឹង​ត្រូវ​ធ្លាក់​មក​លើ​មនុស្ស​ជំនាន់​នេះ​ជា​មិន​ខាន។
\s5
\p
\v 37 ​​យេរូសាឡឹម ​យេរូសាឡឹម​អើយ! អ្នក​រាល់​គ្នា​បាន​សម្លាប់​ពួក​ព្យាការី និង​យក​ដុំ​ថ្ម​គប់​សម្លាប់​អស់​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ចាត់​ឲ្យ​មក​រក​អ្នក​រាល់​គ្នា។ ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ដែល​ខ្ញុំ​​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា ដូច​មេ​មាន់​ក្រុង​កូន​វា​នៅ​ក្រោម​ស្លាប តែ​អ្នក​រាល់​គ្នា​ពុំ​ព្រម​សោះ។
\v 38 ហេតុ​នេះ ផ្ទះ​របស់​អ្នក​រាល់​គ្នា នឹង​ត្រូវ​បោះ​បង់​ចោល​អោយ​នៅ​ស្ងាត់​ជ្រងំ។
\v 39 ដ្បិតខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ពោល​ថា៖ «សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះអង្គដែល​យាង​មក​ក្នុង​នាម​ព្រះអម្ចាស់»។
\s5
\c 24
\cl ជំពូក ២៤
\p
\v 1 ព្រះយេស៊ូ​កំពុង​យាង​ចេញ​ពី​ព្រះវិហារ ពួក​សិស្ស​ចូល​មក​ជិត ចង្អុល​បង្ហាញ​វិមាន​ផ្សេងៗ​ក្នុង​ព្រះវិហារ ថ្វាយ​ព្រះអង្គ​ទត។
\v 2 ប៉ុន្តែទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​មិនឃើញ​អ្វីៗនៅទី​នេះទេឬ? ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា លែងមាន​ថ្ម​ត្រួត​ពី​លើ​ថ្ម​ទៀត​ហើយ វានឹង​ត្រូវ​រលំ​បាក់​បែក​អស់»​។
\s5
\p
\v 3 កាលទ្រង់​គង់​នៅ​លើ​ភ្នំ​ដើម​អូលីវ ពួក​សិស្ស​នាំ​គ្នា​ចូល​ទៅ​គាល់​ព្រះអង្គ​ដាច់​ឡែក​ពី​គេ ហើយ​ទូល​ថា៖ «សូម​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង ហេតុការណ៍​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? តើ​មាន​ទី​សំគាល់​អ្វី​ឲ្យ​យើង​ខ្ញុំ​ដឹង​ថាដល់​ពេល​ព្រះអង្គ​យាង​មក និង​ដល់​អវសាន​កាល​នៃ​ពិភព​លោក?»
\p
\v 4 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​ថា៖ «ចូរ​ប្រុង​ប្រយ័ត្ន កុំឲ្យ​នរណា​មក​បញ្ឆោត​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង​បាន​ឡើយ។
\v 5 ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន យក​ឈ្មោះ​ខ្ញុំ​ទៅ​ប្រើ​ដោយ​ពោល​ថា៖ «ខ្ញុំ​នេះ​ហើយ​ជា​ព្រះគ្រិស្ដ ហើយគេ​នឹង​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។
\s5
\v 6 អ្នក​រាល់​គ្នា​នឹង​ឮ​គេ​និយាយ​អំពី​សង្គ្រាម និង​ឮ​ដំណឹង​ថា មាន​សង្គ្រាម​ផ្ទុះ​ឡើង​។ កុំ​ជ្រួលច្របល់​ឡើយ ដ្បិត​ហេតុការណ៍​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង តែ​មិន​ទាន់​ដល់​អវសានកាល​នៃ​ពិភព​លោក​នៅ​ឡើយ​ទេ។
\v 7 ប្រជាជាតិ​មួយ​នឹងតតាំងទល់​នឹង​ប្រជាជាតិ​មួយ​ទៀត ប្រទេស​មួយ​តទល់​នឹង​ប្រទេស​មួយ​ទៀត​។ នៅ​តាម​តំបន់​ផ្សេងៗ​នឹង​មាន​កើត​ទុរ្ភិក្ស និង​រញ្ជួយ​ផែនដី។
\v 8 ប៉ុន្តែ ហេតុការណ៍​ទាំង​នេះ​ប្រៀប​បាន​ទៅ​នឹង​ការ​ឈឺ​ចាប់ ដើម​ដំបូង​របស់​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​កូនប៉ុណ្ណោះ។
\s5
\v 9 គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ទុក្ខ​ទោស ព្រម​ទាំង​ឲ្យ​គេ​សម្លាប់​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង។ ជាតិ​សាសន៍​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ។
\v 10 ​មាន​មនុស្ស​ជា​ច្រើននឹង​បែក​ចិត្ត​ឃ្លាត​ចេញ​ពី​ជំនឿ ក្បត់​គ្នា និង​ស្អប់​គ្នា​ផង។
\v 11 នឹងមានព្យាការី​ក្លែងក្លាយ​ជា​ច្រើន​មក​ដល់ ហើយ​បញ្ឆោត​មនុស្ស​ជា​ច្រើន​ឲ្យវង្វេង។
\s5
\v 12 ដោយអំពើ​ទុច្ចរិត​នឹង​រីក​ចម្រើន​ឡើង​ជា​ខ្លាំង បណ្ដាល​ឲ្យ​ការស្រឡាញ់​របស់​មនុស្ស​ជាច្រើន ត្រូវ​ធ្លាក់​ចុះ​អន់ថយ។
\v 13 ប៉ុន្តែ អ្នក​ណា​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់ ព្រះជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ។
\v 14 គេ​នឹង​ប្រកាស​ដំណឹងល្អ​អំពី​ព្រះរាជ្យ​នេះ ពាសពេញ​សកល​លោក​ទាំង​មូល ទុក​ជា​សក្ខីភាព​ដល់​ជាតិ​សាសន៍​ទាំង​អស់។ ពេល​នោះ ទើប​ដល់​អវសាន​កាល​នៃ​ពិភព​លោក។
\s5
\p
\v 15 កាលណា​អ្នក​រាល់​គ្នា​ឃើញ វត្ថុ​ចង្រៃ​ដ៏​គួរ​ស្អប់​ខ្ពើម​ តាំង​នៅ​ក្នុង​ទីសក្ការៈ ដូច​ព្យាការី​ដានីយ៉ែល​បាន​ថ្លែង​ទុក» (សូម​ឲ្យ​អ្នក​អាន​យល់​ពាក្យ​នេះ​ចុះ)
\v 16 ពេល​នោះ អ្នក​ដែល​រស់​ក្នុង​ស្រុក​យូដា ត្រូវ​នាំ​គ្នា​រត់​ទៅ​ជ្រក​នៅ​តាម​ភ្នំ។
\v 17 រីឯ​អ្នក​នៅ​លើ​ដំបូល​ផ្ទះ មិន​ត្រូវ​ចុះ​មក​យក​អ្វីៗ​នៅ​ក្នុង​ផ្ទះ​ឡើយ
\v 18 ហើយ​អ្នក​ដែល​នៅ​ឯ​ចម្ការ ក៏​មិន​ត្រូវ​វិល​ទៅ​ផ្ទះ​យក​អាវ​ធំ​របស់​ខ្លួន​ដែរ។
\s5
\v 19 ប៉ុន្តែគ្រា​នោះ ស្ត្រីដែល​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ​កូន​មុខ​ជា​ត្រូវ​វេទនាជា​ពុំខាន។
\v 20 ចូរ​ទូលអង្វរ​ព្រះជាម្ចាស់ សូម​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​រត់​ភៀស​ខ្លួន​នៅ​រដូវ​ត្រជាក់ ឬ​នៅ​ថ្ងៃ​សប្ប័ទ​ឡើយ
\v 21 ដ្បិត​នៅគ្រា​នោះ ជា​គ្រាដែល​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង តាំង​ពី​ដើម​កំណើត​ពិភព​លោក មក​ទល់​សព្វ​ថ្ងៃ ហើយ​ទោះ​ជា​ទៅ​ថ្ងៃ​មុខ​ទៀត ក៏​ពុំ​ដែល​មាន​ទុក្ខ​លំបាក​ខ្លាំង​យ៉ាង​នេះ​ដែរ។
\v 22 ប្រសិន​បើ​ព្រះជាម្ចាស់​មិន​បន្ថយ​ចំនួន​ថ្ងៃ​ទាំង​នោះ​ទេ មុខ​ជា​គ្មាន​មនុស្ស​ណាមួយ​បាន​រួច​ជីវិត​ឡើយ ប៉ុន្តែដោយ​យោគយល់​ដល់​ពួក​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស ​ចំនួន​ថ្ងៃនឹង​កាត់បន្ថយ​។
\s5
\v 23 ប្រសិន​បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា៖ «មើល៍! ព្រះគ្រិស្ដ​គង់​នៅ​ទី​នេះ» «ឬ​នៅ​ទី​នោះ» កុំ​ជឿ​គេ​ឡើយ។
\v 24 ដ្បិត​នឹង​មាន​មនុស្ស​ក្លែង​ខ្លួន​ធ្វើ​ជា​ព្រះគ្រិស្ដ ព្រម​ទាំងជា​ព្យាការី នាំ​គ្នា​សម្តែង​ទី​សម្គាល់​ធំ​អស្ចារ្យ និង​ឫទ្ធិ​បាដិហារិយ៍​ផ្សេងៗ ដើម្បី​បញ្ឆោត​មនុស្ស​រហូត​ដល់​ទៅ​នាំ​ពួក​អ្នក ដែល​ព្រះជាម្ចាស់​បាន​ជ្រើស​រើស​ឲ្យ​វង្វេង​ថែម​ទៀត​ផង ប្រសិន​បើ​គេ​អាច​ធ្វើទៅ​បាន។
\v 25 ខ្ញុំបាន​និយាយ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ជា​មុន​ឲ្យ​ហើយ។
\s5
\v 26 បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា៖ «មើល៍! ព្រះអង្គ​នៅ​វាល​រហោស្ថាន​ឯណោះ» កុំ​ចេញ​ទៅ​តាម​គេ​ឡើយ ឬ​មួយ​បើ​គេ​ថា៖ «ព្រះអង្គ​នៅ​ក្នុង​បន្ទប់​ឯណេះ» ក៏​កុំ​ជឿ​ពាក្យ​គេ​ដែរ។
\v 27 ដ្បិត​បុត្រ​មនុស្ស​នឹង​យាង​មក ប្រៀប​បី​ដូច​ជា​ផ្លេក​បន្ទោរ​ដ៏ភ្លឺ ឆូត​កាត់​ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច។
\v 28 សាកសព​នៅ​ទី​ណា ត្មាត​ក៏​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​នោះ​ដែរ​។
\s5
\p
\v 29 ប៉ុន្តែលុះ​គ្រា​ដែល​មាន​ទុក្ខ​វេទនា​នេះ កន្លង​ផុត​ទៅ​ភ្លាម​នោះ ព្រះអាទិត្យ​នឹង​បាត់​រស្មី ព្រះច័ន្ទ​លែង​មាន​ពន្លឺ​ទៀត​ហើយ រីឯ​ផ្កាយ​ទាំងឡាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ ហើយអំណាច​នានា​នៅ​លើ​មេឃ នឹង​ត្រូវ​កក្រើក​រំពើក។
\s5
\v 30 បន្ទាប់ ទី​សម្គាល់​របស់​បុត្រ​មនុស្ស​នឹង​លេច​ចេញ​ពី​ផ្ទៃ​មេឃ​មក ហើយកុលសម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី នឹង​នាំ​គ្នា​យំ​គក់​ទ្រូង ។ គេ​នឹង​ឃើញបុត្រ​មនុស្ស​យាង​មក​លើ​ពពក​ក្នុង​ផ្ទៃ​មេឃ​ ប្រកប​ដោយ​ឫទ្ធានុភាព និង​សិរីរុងរឿង​ដ៏​អស្ចារ្យ។
\v 31 លោក​ក៏​ចាត់​ពួក​ទេវតារបស់​លោក ជាមួយ​សំឡេង​ត្រែ​លាន់​ឮ​រំពង​ឡើង ​ឲ្យ​ទៅ​ទិស​ទាំង​បួន ដើម្បី​ប្រមូល​ពួក​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ជ្រើស​រើស ចាប់​ពី​ជើង​មេឃ​ម្ខាង ទៅ​ជើង​មេឃ​ម្ខាង។
\s5
\p
\v 32 ចូរ​អ្នក​រាល់​គ្នា​យក​​ដើម​ឧទុម្ពរ​ទៅ​រិះគិត​ចុះ។ កាល​ណា​មែក​របស់​វា​មាន​ស្លឹក​លាស់​ខៀវ​ខ្ចី អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ប្រាំង​ជិត​មក​ដល់​ហើយ។
\v 33 ដូច្នេះ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ព្រឹត្តិការណ៍​ទាំង​អស់​នោះ​កើត​ឡើង​ត្រូវ​ដឹង​ថា បុត្រ​មនុស្ស​ក៏​ជិត​មក​ដល់​ហើយ​ដែរ គឺ​លោក​មក​ជិត​បង្កើយ​ហើយ។
\s5
\v 34 ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ប្រាកដ​ថា ក្នុង​ពេល​ដែល​មនុស្ស​ជំនាន់​នេះ នៅមាន​ជីវិត​នៅ​ឡើយ ហេតុការណ៍​ទាំង​នោះ​នឹង​កើត​ឡើង ។
\v 35 ផ្ទៃ​មេឃ និង​ផែនដី​នឹង​រលាយ​បាត់​ទៅ តែ​ពាក្យ​ដែល​ខ្ញុំ​និយាយ​មិន​រលាយ​បាត់​ទេ។
\s5
\v 36 ប៉ុន្តែរីឯ​ថ្ងៃ​កំណត់ និង​ពេល​វេលា គ្មាន​នរណា​ដឹង​ឡើយ ទោះ​បី​ទេវតា​នៅ​ស្ថាន​បរមសុខ ឬ​ព្រះបុត្រា​ក៏​ពុំ​ជ្រាប​ដែរ មាន​តែ​ព្រះបិតា​មួយ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​ជ្រាប។
\s5
\v 37 នៅ​គ្រា​បុត្រ​មនុស្ស​យាង​មក ក៏​ដូច​កាល​នៅ​សម័យ​លោក​ណូអេ​ដែរ។
\v 38 ដ្បិតនៅ​មុន​ពេល​ទឹក​ជំនន់​ធំ មនុស្សម្នា​តែងតែ​នាំ​គ្នា​ស៊ី​ផឹក រៀបការ​ប្ដី​ប្រពន្ធ​រហូត​ដល់​ថ្ងៃ​ដែល​លោក​ណូអេ​ចូល​ក្នុង​ទូក​ធំ។
\v 39 ហើយគេ​មិន​បាន​ចាប់​អារម្មណ៍​អ្វី​សោះ ទាល់​តែ​ទឹក​ជំនន់​ឡើង​មក​ដល់​បំផ្លាញ​គេ​អស់​ទៅ ដូចគ្នានេះដែរនៅ​គ្រា​ដែល​បុត្រ​មនុស្ស​យាង​មក ក៏​កើត​មាន​ដូច្នោះ​ដែរ។
\s5
\v 40 បើ​មាន​មនុស្ស​ពីរ​នាក់​ធ្វើ​ការ​ក្នុង​ចំការ​ជា​មួយ​គ្នា ព្រះជាម្ចាស់​នឹង​យក​ម្នាក់​ទៅ ទុក​ម្នាក់​ទៀត​ឲ្យ​នៅ។
\v 41 បើ​មាន​ស្ត្រី​ពីរ​នាក់​កិន​ស្រូវ​ជា​មួយ​គ្នា ព្រះជាម្ចាស់​នឹង​យក​ម្នាក់​ទៅ​ទុក​ម្នាក់​ទៀត​ឲ្យ​នៅ។
\v 42 ដូច្នេះ ចូរ​ប្រុង​ស្មារតី​ឲ្យ​មែន​ទែន ព្រោះអ្នក​រាល់​គ្នា​ពុំ​ដឹង​ថា ព្រះអម្ចាស់​របស់​អ្នក​រាល់​គ្នា​នឹង​មក​ដល់​នៅ​ពេល​ណា​ឡើយ។
\s5
\v 43 ប៉ុន្តែអ្នក​រាល់​គ្នា​ដឹង​ហើយ​ថា បើ​ម្ចាស់​ផ្ទះ​ដឹង​ចោរ​ចូល​មក​ប្លន់​ថ្មើរ​ណា គាត់​មុខ​ជា​ប្រុង​ស្មារតី​ពុំខាន មិន​បណ្ដោយ​ឲ្យចោរ​ចូល​មក​ប្លន់​ផ្ទះ​គាត់​បាន​ឡើយ។
\v 44 ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ត្រៀម​ខ្លួន​ជានិច្ច ដ្បិត​បុត្រ​មនុស្ស​នឹង​មក​ដល់ នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​គិត។
\s5
\p
\v 45 បើ​អ្នក​បម្រើណា​មាន​ចិត្ត​ស្មោះ​ត្រង់ ហើយ​ឈ្លាស​វៃ ម្ចាស់​មុខ​ជា​ផ្ទុកផ្ដាក់​ឲ្យ​អ្នក​បម្រើ​នោះ​មើល​ខុស​ត្រូវ​លើ​អ្នក​បំរើ​ឯ​ទៀតៗ ក្នុង​ការ​ចែក​ម្ហូប​អាហារ​ឲ្យ​គេ តាម​ពេល​ដែលកំណត់​ជាពុំខាន?
\v 46 អ្នកបំរើនោះពិតជាមានពរហើយ ពេល​ម្ចាស់​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ឃើញ​អ្នក​បម្រើកំពុង​បំពេញ​កិច្ចការ​របស់​ខ្លួន​ដូច្នេះ។
\v 47 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ប្រាកដ​ថា ម្ចាស់​មុខ​ជា​ផ្ទុកផ្ដាក់​ឲ្យ​គាត់​មើល​ខុស​ត្រូវ លើ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​លោក​ថែម​ទៀត​ផង។
\s5
\v 48 ប៉ុន្តែ បើ​អ្នក​បម្រើ​​អាក្រក់​គិត​ក្នុងចិត្តថា៖ «ម្ចាស់​អញ​ក្រ​មក​ដល់​ណាស់»
\v 49 ហើយគាត់​វាយ​អ្នក​បម្រើ​ឯ​ទៀតៗ​ព្រម​ទាំង​ទៅ​ស៊ី​ផឹក​ជា​មួយ​អ្នក​ប្រមឹកផងនោះ
\v 50 ពេល​ម្ចាស់​វិល​ត្រឡប់​មក​ផ្ទះ​វិញ នៅ​ថ្ងៃ​ដែល​អ្នក​បម្រើនោះ​មិន​នឹកគិត ឬ​នៅ​ពេល​ដែល​គាត់​មិន​ដឹងនោះ
\v 51 លោក​នឹង​ធ្វើ​ទោស​គាត់​ជា​ទម្ងន់ ដោយឲ្យ​គាត់​ទទួល​ទោស​រួម​ជា​មួយ​ពួក​មាន​ពុតត្បុត​ដែរ គឺ​ឲ្យ​ទៅ​នៅ​កន្លែង​យំ​សោក​ខឹង​សង្កៀត​ធ្មេញ។
\s5
\c 25
\cl ជំពូក ២៥
\p
\v 1 ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ​ប្រៀប​បាន​ទៅ​នឹង​ស្ត្រី​ក្រមុំ​ដប់​នាក់ ដែល​យក​ចង្កៀង​ហើយចេញ​ទៅ​ទទួល​ស្វាមី។
\v 2 ពួក​នាង​ប្រាំ​នាក់​ជា​ស្ត្រី​ឥត​គំនិត ហើយប្រាំ​នាក់​ទៀត​ជា​ស្ត្រី​ឈ្លាស​វៃ។
\v 3 ស្ត្រី​ឥត​គំនិត​យក​ចង្កៀង​ទៅ តែ​មិន​យក​ប្រេង​ទៅ​បង្ការ​ជា​មួយ​ទេ។
\v 4 រីឯ​ស្ត្រី​ឈ្លាស​វៃ​វិញ នាង​បាន​យក​ចង្កៀង​ទៅ ទាំងមាន​ប្រេង​បង្ការ​ផង។
\s5
\v 5 ដោយ​ស្វាមី​ក្រ​មក​ដល់ នាង​ទាំង​ដប់​នាក់​ងោកងុយ​ពេក ក៏​ដេក​លក់​ទាំង​អស់​គ្នា​ទៅ។
\v 6 ប៉ុន្តែលុះ​ដល់​ពាក់​កណ្ដាល​អធ្រាត្រ​មាន​គេ​ស្រែក​ឡើង​ថា៖ «មើល៍! ស្វាមី​មក​ដល់​ហើយ! ចូរ​នាំ​គ្នា​រត់​ទៅ​ទទួល​លោក!»។
\s5
\p
\v 7 ស្ត្រី​ក្រមុំ​ទាំង​នោះ​ក៏​ក្រោក​ឡើង​ ហើយរៀបចំ​អុជ​ចង្កៀង។
\v 8 ស្ត្រី​ឥត​គំនិត​និយាយ​ទៅ​កាន់​ស្ត្រី​ឈ្លាស​វៃ​ថា សុំ​ចែក​ប្រេង​ឲ្យ​យើង​ខ្លះ​ផង ព្រោះ​ចង្កៀង​យើង​ចង់​រលត់​អស់​ហើយ។
\p
\v 9 ប៉ុន្តែស្ត្រី​ឈ្លាស​វៃ​ឆ្លើយ​ទៅ​វិញ​ថា៖ «ទេ​មិន​បាន​ទេ! បើ​យើង​ចែក​ឲ្យ​ពួក​នាងក្រែង​មិន​គ្រាន់​សម្រាប់​យើង​ផង និងសម្រាប់ពួក​នាង​ផង។ ចូរ​នាំ​គ្នា​ទៅ​ទិញ​នៅ​ផ្ទះ​លក់​ប្រេង​ទៅ»។
\s5
\v 10 នៅ​ពេល​ដែល​ស្ត្រី​ឥត​គំនិត​ទាំង​ប្រាំ​ចេញ​ទៅ​រក​ទិញ​ប្រេង​ ស្រាប់​តែ​ស្វាមី​មក​ដល់ ឯ​ស្ត្រី​ប្រាំ​នាក់​ដែល​ត្រៀម​ខ្លួន​ជា​ស្រេច នាំ​គ្នា​ចូល​ទៅ​ក្នុង​រោង​ការ​ជា​មួយ​លោក ហើយ​គេ​បិទ​ទ្វារ​ជិត។
\p
\v 11 ក្រោយ​មក ស្ត្រី​ប្រាំ​នាក់​ទៀត​មក​ដល់​ស្រែក​ហៅ​ថា៖ «លោក​ម្ចាស់! លោក​ម្ចាស់! សូម​បើក​ទ្វារ​ឲ្យ​យើង​ខ្ញុំ​ចូល​ផង»។
\p
\v 12 ស្វាមី​ឆ្លើយ​ទៅ​វិញ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យនាង​ទាំង​អស់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​មិន​ស្គាល់​ពួក​នាង​ទេ!»។
\v 13 ចូរ​អ្នក​រាល់​គ្នា​ប្រុង​ស្មារតី ដ្បិត​អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា ​ថ្ងៃណា​ ឬពេល​ណា​ដែលបុត្រមនុស្សមកនោះឡើយ។
\s5
\p
\v 14 ប្រៀប​បាន​នឹង​បុរស​ម្នាក់ ដែល​ហៀប​ចេញ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ គាត់​ហៅ​ពួក​អ្នក​បម្រើ​មក​ប្រគល់​ទ្រព្យ​សម្បត្តិ​ឲ្យ។
\v 15 គឺ​ឲ្យប្រាំ​ណែន​ទៅ​អ្នក​ទី​មួយ ​ពីរ​ណែន​ទៅ​អ្នក​ទី​ពីរ និង​មួយ​ណែន​ទៅ​អ្នក​ទី​បី តាម​សមត្ថភាព​រៀងៗ​ខ្លួន រួច​គាត់​ចេញ​ដំណើរ​ទៅ។
\v 16 អ្នក​បម្រើដែល​បាន​ទទួល​ប្រាក់​ប្រាំ​ណែន យក​ប្រាក់​ចេញ​ទៅ​រក​ស៊ី​ភ្លាម ហើយ​ចំណេញ​បាន​ប្រាំ​ណែន​ទៀត។
\s5
\v 17 ​ដូច្នោះ​ដែរ អ្នក​ទី​ពីរដែលទទូលបាន​ប្រាក់​ពីរ​ណែន​នោះ​ក៍យកទៅ​រក​ស៊ី ចំណេញ​បាន​ពីរ​ណែន​ទៀត។
\v 18 រីឯ​អ្នក​ដែល​ទទួល​ប្រាក់​មួយ​ណែន បាន​ចេញ​ទៅ ជីក​ដី​កប់​ប្រាក់​ម្ចាស់​របស់​ខ្លួន​ទុក។
\s5
\v 19 លុះ​ពេលយូរ​ក្រោយ​មក ម្ចាស់​វិល​ត្រឡប់​មក​វិញ ហើយ​គិត​បញ្ជី​ជា​មួយ​អ្នក​ទាំង​បី​នោះ។
\v 20 អ្នក​ទទួល​ប្រាក់​ប្រាំ​ណែន យក​ប្រាក់​ដែល​ចំណេញ​បាន​ប្រាំ​ណែន ​មក​ជូន​ម្ចាស់​ដោយ​ពោល​ថា៖ «លោក​ម្ចាស់អើយ! លោក​បាន​ប្រគល់​ប្រាក់​ប្រាំ​ណែន​ឲ្យ​ខ្ញុំ​ប្របាទ ឥឡូវ​នេះ ខ្ញុំ​ប្របាទ​ចំណេញ​បាន​ប្រាំ​ណែន​ទៀត»។
\p
\v 21 ម្ចាស់​ក៏​ពោល​ទៅ​គាត់​ថា៖ «ល្អ​ហើយ! អ្នក​បម្រើដ៏​ល្អ និងមាន​ចិត្ត​ស្មោះ​ត្រង់​អើយ! អ្នក​បាន​ស្មោះ​ត្រង់​នឹង​កិច្ចការ​មួយ​ដ៏​តូច​នេះ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​មើល​ខុស​ត្រូវ​លើ​កិច្ចការ​ធំៗ។ ចូរ​អ្នក​ចូល​មក​សប្បាយ​រួម​ជា​មួយ​នឹង​ខ្ញុំ​ចុះ»។
\s5
\p
\v 22 អ្នក​ទទួល​ប្រាក់​ពីរ​ណែន ក៏​យក​ប្រាក់​ដែល​ចំណេញ​បាន​ពីរ​ណែន​ទៀត​នោះ​ចូល​មក​ដែរ ហើយ​ជំរាប​ថា៖ «លោក​ម្ចាស់អើយ! លោក​បាន​ប្រគល់​ប្រាក់​ពីរ​ណែន​ឲ្យ​ខ្ញុំ​ប្របាទ ឥឡូវ​នេះ ខ្ញុំ​ប្របាទ​ចំណេញ​បាន​ពីរ​ណែន​ទៀត»។
\p
\v 23 ម្ចាស់​ក៏​ពោល​ទៅ​គាត់​ថា៖ «ល្អ​ហើយ! អ្នក​បម្រើដ៏ល្អ និង​មាន​ចិត្ត​ស្មោះ​ត្រង់​អើយ! អ្នក​បាន​ស្មោះ​ត្រង់​នឹង​កិច្ចការ​មួយ​ដ៏​តូច​នេះ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យមើល​ខុស​ត្រូវ​លើ​កិច្ចការ​ធំៗ ចូរ​អ្នក​ចូល​មក​សប្បាយ​រួម​ជា​មួយ​នឹង​ខ្ញុំ​ចុះ»។
\s5
\p
\v 24 បន្ទាប់​មក អ្នក​ដែល​បាន​ទទួល​ប្រាក់​មួយ​ណែន​ក៏​ចូល​មក ហើយ​ជម្រាបថា៖ «លោក​ម្ចាស់អើយ! ខ្ញុំ​ប្របាទ​ដឹង​ថា​លោក​ជា​មនុស្ស​តឹងតែង​ណាស់ លោក​តែង​ច្រូត​យក​ផល​ពី​ស្រែ​ដែល​លោក​មិន​បាន​សាប​ព្រោះ ហើយ​ប្រមូល​យក​ផល​ពី​ដំណាំ​ដែល​លោក​មិន​បាន​ដាំ។
\v 25 ខ្ញុំ​ប្របាទ​បាន​យក​ប្រាក់​ដែល​លោក​ប្រគល់​ឲ្យទៅ​ជីក​ដី​កប់ ព្រោះ​ខ្ញុំ​ប្របាទ​ភ័យ​ខ្លាច​ពេក ឥឡូវ​នេះ សូម​លោក​ម្ចាស់​យក​ប្រាក់​របស់​លោក​វិញ​ចុះ»។
\s5
\p
\v 26 ប៉ុន្តែម្ចាស់​ក៏​ពោល​ទៅ​អ្នក​នោះ​ថា៖ «នែ៎ អ្នក​បម្រើ​អាក្រក់ និង ខ្ជិល​ច្រអូស​អើយ! អ្នក​ដឹង​ស្រាប់​ហើយ​ថា ខ្ញុំ​តែង​ច្រូត​យក​ផល​ពី​ស្រែ​ដែល​ខ្ញុំ​មិន​បាន​សាប​ព្រោះ និង​ប្រមូល​ផល​ពី​ដំណាំ​ដែល​ខ្ញុំ​មិន​បាន​ដាំ។
\v 27 អ្នកគួរ​តែ​យក​ប្រាក់​របស់ខ្ញុំ​ទៅ​ចង​ការ កាល​ណា​ខ្ញុំ​ត្រឡប់​មក​វិញ ខ្ញុំ​នឹង​ទទួល​ប្រាក់ទាំង​ដើមទាំង​ការ។
\s5
\v 28 ចូរ​យក​ប្រាក់​ពី​អ្នក​នេះ ហើយប្រគល់​ឲ្យ​អ្នក​ដែល​មាន​ដប់​ណែន​នោះ​ទៅ
\v 29 ដ្បិត​អ្នក​ណា​មាន​ហើយ អ្នក​នោះ​នឹង​ទទួល​បរិបូណ៌​ហូរហៀរ​ថែម​ទៀត រីឯ​អ្នក​ដែល​គ្មាន​វិញ គេ​នឹង​ដក​ហូត​នូវ​អ្វីៗ​ដែល​អ្នក​នោះ​មាន​ទៀតផង។
\v 30 ចំណែក​ឯ​អ្នក​បម្រើ​ឥត​បាន​ការ​នេះ ចូរ​យក​អ្នកបម្រើនេះ​ទៅ​ចោល​នៅ​ទី​ងងឹត​ខាង​ក្រៅ ជា​កន្លែង​យំ​សោក ខឹង​សង្កៀត​ធ្មេញ​នោះ​ទៅ»។
\s5
\p
\v 31 ពេល​បុត្រ​មនុស្ស​យាង​មក ​ប្រកប​ដោយ​សិរីរុងរឿង ជា​មួយ​ពួក​ទេវតា លោក​នឹង​គង់​នៅ​លើ​បល្ល័ង្ក​ដ៏​រុងរឿង។
\v 32 ពេល​នោះមនុស្ស​គ្រប់​ជាតិ​សាសន៍​នឹង​មក​ផ្ដុំ​គ្នា​នៅ​មុខ​លោក ទ្រង់​នឹង​ញែក​គេ​ចេញ​ពី​គ្នា ដូច​អ្នក​គង្វាល​ញែក​ចៀម​ចេញ​ពី​ពពែ
\v 33 គឺ​ឲ្យ​ចៀម​នៅ​ខាង​ស្ដាំ ពពែ​នៅ​ខាង​ឆ្វេង។
\s5
\v 34 បន្ទាប់មក ព្រះមហាក្សត្រ​នឹង​មាន​ព្រះបន្ទូល​ទៅ​កាន់​អស់​អ្នក​នៅ​ខាង​ស្ដាំ​ព្រះអង្គ​ថា៖ «អស់​អ្នក​ដែល​ព្រះបិតា​ខ្ញុំ​បាន​ប្រទាន​ពរ​អើយ! ចូរ​​មក​ទទួល​ព្រះរាជ្យ​ដែល​ទ្រង់​បាន​រៀប​ទុក​ឲ្យ​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​ពិភព​លោក​មក។
\v 35 ដ្បិត​កាល​យើង​ឃ្លាន អ្នក​រាល់​គ្នា​បាន​ឲ្យ​អាហារ​ដល់យើង​បរិភោគ កាល​យើង​ស្រេក អ្នក​រាល់​គ្នា​បាន​ឲ្យ​ទឹកដល់​យើង​ពិសា កាល​យើង​ជា​ជន​បរទេស អ្នក​រាល់​គ្នា​បាន​ទទួល យើង​ឲ្យ​ស្នាក់​នៅ
\v 36 កាល​យើង​គ្មាន​សម្លៀកបំពាក់ អ្នក​រាល់​គ្នា​បាន​យក​សម្លៀកបំពាក់​មក​ឲ្យ​យើង កាល​យើង​មាន​ជំងឺ អ្នក​រាល់​គ្នា​បាន​យកចិត្តទុកដាក់ដល់​យើង កាល​យើង​ជាប់​ឃុំឃាំង អ្នក​រាល់​គ្នា​ក៏​បាន​មក​សួរសុខទុក្ឌ​យើង​ដែរ»។
\s5
\p
\v 37 ក្រោយមកពួក​អ្នក​សុចរិត​ទូល​ព្រះអង្គ​វិញ​ថា៖ «​ព្រះអម្ចាស់អើយ! តើ​យើង​ខ្ញុំ​ដែល​បាន​ឃើញ​ព្រះអង្គ​ឃ្លាន ហើយ​យក​ម្ហូប​អាហារ​មក​ថ្វាយ​ព្រះអង្គ​សោយកាលណា? ឬ​ឃើញ​ព្រះអង្គ​ស្រេក ហើយ​យក​ទឹក​មក​ថ្វាយ​ព្រះអង្គ​សោយ​ពី​អង្កាល់ណាដែរ?
\v 38 តើ​យើង​ខ្ញុំ​ដែល​បាន​ឃើញ​ព្រះអង្គ​ជា​ជន​បរទេស ហើយ​ទទួល​ព្រះអង្គ​ឲ្យ​ស្នាក់​នៅកាលណាដែរ? ឬ​ឃើញ​ព្រះអង្គ​គ្មាន​សម្លៀកបំពាក់ ហើយ​យក​សម្លៀកបំពាក់​មក​ថ្វាយ​ព្រះអង្គ​ពី​អង្កាល់?
\v 39 តើ​យើង​ខ្ញុំ​ដែល​បាន​ឃើញ​ព្រះអង្គ​ប្រឈួន ឬ​ជាប់​ឃុំឃាំង ហើយ​មក​សួរ​សុខ​ទុក្ខ​ព្រះអង្គ​ពី​អង្កាល់ណាដែរ?»។
\p
\v 40 ព្រះមហាក្សត្រ​នឹង​មាន​ព្រះបន្ទូល​តប​ទៅ​គេ​ថា យើង​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ប្រាកដ​ថា គ្រប់​ពេល​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ចំពោះ​អ្នក​តូចតាច​ជាង​គេ​បំផុត​ម្នាក់ ដែល​ជា​បង​ប្អូន​របស់​យើង​នេះ អ្នក​រាល់​គ្នា​ក៏​ដូច​ជា​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ។
\s5
\v 41 បន្ទាប់​មក ព្រះអង្គ​នឹង​មាន​ព្រះបន្ទូល​ទៅ​ពួក​អ្នក​នៅ​ខាង​ឆ្វេង​ដៃព្រះអង្គថា៖ «ពួក​ត្រូវ​បណ្ដាសា​អើយ! ថយ​ចេញ​ឲ្យ​ឆ្ងាយ​ពី​យើង ហើយ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់កល្ប​ជានិច្ច ជា​ភ្លើង​បម្រុង​ទុក​សំរាប់​ផ្ដន្ទាទោស​មារសាតាំង និង​បរិវារ​របស់​វា​នោះ​ទៅ!
\v 42 ព្រោះពេល​យើង​ឃ្លាន អ្នក​រាល់​គ្នា​ពុំ​បាន​ឲ្យ​ម្ហូប​អាហារ​យើង​បរិភោគ​ទេ កាល​យើង​ស្រេក អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​ឲ្យ​ទឹក​យើង​ពិសា​ដែរ
\v 43 កាល​យើង​ជា​ជន​បរទេស​អ្នក​រាល់​គ្នា​ពុំ​បាន​ទទួល​យើង​ឲ្យ​ស្នាក់​អាស្រ័យ​ឡើយ កាល​យើង​គ្មាន​សម្លៀកបំពាក់ អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​យក​សម្លៀកបំពាក់​មកឲ្យ​យើង​ដែរ កាល​យើង​មាន​ជំងឺ និង​ជាប់​ឃុំឃាំង អ្នក​រាល់​គ្នា​ពុំ​បាន​មក​មើលយើង​ទាល់​តែ​សោះ»។
\s5
\p
\v 44 បន្ទាប់​មកពួក​នោះ​នាំ​គ្នា​ទូល​ព្រះអង្គ​ថា៖ «​ព្រះអម្ចាស់អើយ! តើ​យើង​ខ្ញុំ​មាន​ដែល​បាន​ឃើញ​ព្រះអង្គ​ឃ្លាន ឃើញ​ព្រះអង្គ​ស្រេក ឃើញ​ព្រះអង្គ​ជា​ជន​បរទេស ឃើញ​ព្រះអង្គ​គ្មាន​សម្លៀកបំពាក់ ឃើញ​ព្រះអង្គ​ប្រឈួន ឬ​ជាប់​ឃុំឃាំង ហើយ​យើង​ខ្ញុំ​មិន​ដែល​ជួយ​ព្រះអង្គ​សោះ​ពី​អង្កាល់ណា?»។
\p
\v 45 ព្រះអង្គនឹង​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «យើង​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ប្រាកដ​ថា គ្រប់​ពេល​អ្នក​រាល់​គ្នា​មិន​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ចំពោះ​អ្នក​តូចតាច​ជាង​គេ​បំផុត​ម្នាក់ អ្នក​រាល់​គ្នា​ក៏​ដូច​ជា​មិន​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ។
\v 46 អ្នក​ទាំង​នេះ​នឹង​ត្រូវ​ទទួល​ទោស​អស់កល្ប​ជានិច្ច រីឯ​អ្នក​សុចរិត​វិញ នឹង​ទទួល​ជីវិត​អស់កល្ប​ជានិច្ច»។
\s5
\c 26
\cl ជំពូក ២៦
\p
\v 1 កាល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទាំង​នេះរួច​ហើយ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​កាន់​ពួក​សិស្ស​របស់ព្រះអង្គថា៖
\v 2 «អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ពីរ​ថ្ងៃ​ទៀតដល់​បុណ្យ​ចម្លងហើយ បុត្រ​មនុស្សនឹងត្រូវគេបញ្ជូន​ទៅ​ឆ្កាង»។
\s5
\p
\v 3 ក្រោយមក ពួក​នាយក​បូជាចារ្យ និង​ពួក​ព្រឹទ្ធាចារ្យ​របស់​ប្រជាជន ជួបជុំ​គ្នា​នៅ​ក្នុង​ដំណាក់​របស់​លោក​មហា​បូជាចារ្យ ឈ្មោះ​កៃផាស
\v 4 គេបាន​សម្រេច​ចិត្ត​ជា​មួយ​គ្នា រក​កលល្បិច​ចាប់​ព្រះយេស៊ូ​យក​ទៅ​ធ្វើ​គុត។
\v 5 ដ្បិតគេ​និយាយ​គ្នា​ថា៖ «កុំ​ចាប់​ក្នុង​ពេល​បុណ្យ​ឡើយ ក្រែងលោ​កើត​ចលាចល​ក្នុង​ចំណោម​ប្រជាជន»។
\s5
\p
\v 6 កាលព្រះយេស៊ូ​គង់​នៅ​ភូមិ​បេថានី ក្នុង​ផ្ទះ​របស់​ស៊ីម៉ូន ជា​មនុស្ស​ឃ្លង់។
\v 7 ពេល​ព្រះយេស៊ូ​កំពុង​សោយ​ព្រះស្ងោយ មាន​ស្ត្រី​ម្នាក់​ចូល​មក​រក​ព្រះអង្គ ទាំង​កាន់​ដប​ថ្ម​កែវមានប្រេងក្រអូបដ៏​​មាន​តម្លៃ​ថ្លៃ នាង​យក​ប្រេង​ក្រអូប​នោះ​ចាក់​លើ​ព្រះសិរសា​ព្រះអង្គ។
\v 8 ប៉ុន្តែពេលពួក​សិស្ស​ឃើញ​ដូច្នេះ​ទាស់​ចិត្ត​ជា​ខ្លាំង ហើយ​ពោល​ថា៖ «ម្ដេច​ក៏​ខ្ជះខ្ជាយ​អ៊ីចឹង!
\v 9 បើ​យកនាង​ប្រេង​ក្រអូប​នេ​ទៅ​លក់​មុខ​ជា​បាន​ប្រាក់​ច្រើនណាស់ សម្រាប់​ចែក​ទាន​ដល់​ជន​ក្រីក្រ»​។
\s5
\p
\v 10 ប៉ុន្តែព្រះយេស៊ូ​ជ្រាប​គំនិត​របស់​គេ ក៏មាន​ព្រះបន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជាអ្នករាល់គ្នា​រក​រឿង​នាង​ដូច្នេះ? ព្រោះនាង​បាន​ធ្វើ​ការដ៏​ល្អ​ចំពោះ​ខ្ញុំ។
\v 11 អ្នក​រាល់​គ្នា​មាន​ជន​ក្រីក្រ​នៅ​ជា​មួយអ្នក​រហូត រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រហូត​នោះទេ។
\s5
\v 12 ដ្បិតកាលនាង​បាន​ចាក់​ប្រេង​លាប​រូប​កាយ​ខ្ញុំ​ដូច្នេះ ដើម្បី​ធ្វើ​ពិធី​បញ្ចុះ​សព​របស់ខ្ញុំ​។
\v 13 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ប្រាកដ​ថា គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក​ទាំង​មូល ពេល​ណា​គេ​ប្រកាស​ដំណឹងល្អ គេ​នឹងនិយាយ​អំពី​កិច្ចការ​ដែល​នាង​បាន​ធ្វើ​នេះ​ដែរ ដើម្បី​រំលឹក​អំពី​នាង»។
\s5
\p
\v 14 ពេល​នោះ សិស្ស​ម្នាក់​ក្នុង​ក្រុម​សិស្ស​ទាំង​ដប់ពីរ​ឈ្មោះ យូដាស​អ៊ីស្ការីយ៉ុត បាន​ទៅ​ជួប​ក្រុម​នាយក​បូជាចារ្យ
\v 15 ហើយជម្រាបថា៖ «បើ​ខ្ញុំ​ប្រគល់​លោក​យេស៊ូ​ជូន​អស់​លោក តើ​អស់​លោក​ឲ្យ​អ្វីដល់​ខ្ញុំ»? ពួក​នាយក​បូជាចារ្យ​ក៏​រាប់​ប្រាក់​ឲ្យគាត់​សាមសិប​ស្លឹង​។
\v 16 ចាប់​ពី​ពេល​នោះ​មក យូដាស​រក​ឱកាស​ ដើម្បី​នាំ​គេ​ទៅ​ចាប់​ព្រះយេស៊ូ។
\s5
\p
\v 17 នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ ពួកសិស្ស​នាំ​គ្នា​មក​គាល់​ព្រះយេស៊ូ​ទូល​ថា៖ «តើ​ព្រះគ្រូ​ចង់​ឲ្យ​យើង​ខ្ញុំ​រៀបចំ​ជប់លៀង ជូន​ក្នុង​ឱកាស​បុណ្យ​ចម្លង​នៅ​កន្លែង​ណា?»
\p
\v 18 ទ្រង់​មាន​ព្រះបន្ទូល​ថា៖ «ចូរ​នាំ​គ្នា​ទៅ​​ក្នុងទីក្រុង ប្រាប់​បុរស​ម្នាក់ថា លោក​គ្រូ​មាន​ប្រសាសន៍​ថា ពេល​កំណត់​របស់​ខ្ញុំ​ជិត​មក​ដល់​ហើយ ខ្ញុំ​នឹង​ធ្វើ​ពិធី​បុណ្យ​ចម្លង​ជា​មួយ​សិស្សរបស់​ខ្ញុំ​នៅ​ក្នុង​ផ្ទះ​អ្នក»។
\v 19 ពួកសិស្ស​នាំ​គ្នា​ធ្វើ​តាម​ដូច​ព្រះយេស៊ូ​បង្គាប់ ហើយ​រៀបចំ​ម្ហូប​អាហារ សម្រាប់​បុណ្យ​ចម្លង។
\s5
\p
\v 20 លុះ​ដល់​ល្ងាចចូលមកដល់ ព្រះអង្គ​បរិភោគរួម​តុ​ជា​មួយ​សិស្ស​ទាំង​ដប់ពីរ​រូប
\v 21 នៅ​ពេលពួកគេកំពុង​បរិភោគ ទ្រង់មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹងក្បត់​ខ្ញុំ»។
\p
\v 22 ពួក​សិស្ស​ព្រួយ​ចិត្ត​ក្រៃលែង ម្នាក់ៗ​ទូល​សួរ​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់! តើ​ទូលបង្គំ​ឬព្រះអង្គ?»
\s5
\p
\v 23 ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​វិញ​ថា៖ «អ្នក​ជ្រលក់​នំបុ័ង​ក្នុង​ចាន​ជា​មួយ​ខ្ញុំ គឺ​អ្នក​នោះ​ហើយ​ដែល​ក្បត់​ខ្ញុំ​។
\v 24 បុត្រ​មនុស្ស​ត្រូវ​ទៅ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​អំពី​លោក​ស្រាប់។ ប៉ុន្តែ អ្នក​ដែល​ក្បត់បុត្រ​មនុស្ស នឹង​ត្រូវ​វេទនា​ជា​មិន​ខាន។ ចំពោះ​អ្នក​នោះ បើ​មិន​បាន​កើត​មក​ទេ នោះ​ប្រសើរ​ជាង!
\p
\v 25 យូដាស​ជា​អ្នក​ក្បត់​ព្រះអង្គ ទូល​សួរ​ថា៖ «តើ​ខ្ញុំ​ឬ លោកគ្រូ? ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «អ្នក​និយាយ​នឹងត្រូវ​ហើយ»។
\s5
\p
\v 26 នៅ​ពេលពួកគេ​កំពុង​បរិភោគ ព្រះយេស៊ូ​យក​នំបុ័ង​មក​កាន់ ហើយអធិស្ឋានទៅព្រះជាម្ចាស់ រួចក៏​កាច់​ប្រទាន​ឲ្យ​ពួក​សិស្ស ដោយ​មាន​ព្រះបន្ទូល​ថា៖ «នេះ​ជា​រូប​កាយ​ខ្ញុំ សូមពិសា​ចុះ»។
\s5
\v 27 ព្រះអង្គ​យក​ពែង​មក​កាន់ ហើយអរ​ព្រះគុណ​ព្រះជាម្ចាស់ រួច​ប្រទាន​ឲ្យ​ពួក​សិស្ស ទាំង​មាន​ព្រះបន្ទូល​ថា៖ «សុំ​​ពិសា​ទាំង​អស់​គ្នា​ចុះ
\v 28 ដ្បិតនេះ​ជា​លោហិត​របស់​ខ្ញុំ ជាលោហិត​នៃ​សម្ពន្ធមេត្រី​ដែល​ត្រូវ​បង្ហូរ ដើម្បី​លើកលែង​ទោសដល់​មនុស្ស​ទាំង​អស់​ឲ្យរួច​ពី​បាប។
\v 29 ប៉ុន្តែខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​នឹង​មិន​ពិសា​ស្រា​ទំពាំងបាយជូរនេះ​ទៀត​ឡើយ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ពិសា​ស្រា​ទំពាំងបាយជូរ​ថ្មី ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ព្រះរាជ្យ​នៃ​ព្រះបិតា​របស់ខ្ញុំ»។
\s5
\p
\v 30 ក្រោយ​ពី​ពួកគេបាន​ច្រៀងបទ​ទំនុកតម្កើង​រួច​ហើយ ព្រះយេស៊ូ​យាង​ឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវ ជា​មួយ​ពួក​សិស្ស។
\v 31 ព្រះយេស៊ូ​ក៏មាន​ព្រះបន្ទូលទៅពួកសិស្ស​ថា៖ យប់​នេះ អ្នក​ទាំង​អស់​គ្នា​នឹង​បោះបង់​ខ្ញុំ​ចោល​ ដ្បិត​មាន​ចែង​ទុក​មក​ថា៖ «យើង​នឹង​វាយ​សម្លាប់​អ្នក​គង្វាល ហើយ​ហ្វូង​ចៀម​​នឹង​ត្រូវ​ខ្ចាត់ខ្ចាយ។
\m
\v 32 ប៉ុន្តែ ក្រោយ​ពេល​ខ្ញុំ​មាន​ជីវិត​រស់​ឡើង​វិញ ខ្ញុំ​នឹង​ទៅ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់​គ្នា»។
\s5
\p
\v 33 ប៉ុន្តែ ​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ទោះ​បី​អ្នក​ឯ​ទៀត​បោះបង់​ចោល​ព្រះអង្គ​​ក៏​ដោយ ​ទូលបង្គំនឹង​មិន​​បោះបង់​ចោល​ព្រះអង្គ​ជា​ដាច់​ខាត»។
\p
\v 34 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា នៅ​យប់​នេះ​ឯង មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​មិន​ស្គាល់​ខ្ញុំបី​ដង​»។
\p
\v 35 ​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ទោះ​បី​ទូលបង្គំ​ត្រូវ​ស្លាប់​ជា​មួយ​ព្រះអង្គ​ក៏​ដោយ ក៏​ទូលបង្គំ​មិន​បដិសេធថា មិន​ស្គាល់​ព្រះអង្គ​ឡើយ»។ សិស្ស​ឯ​ទៀតៗ​ក៏​ទូល​ព្រះអង្គ ដូច​​ពេត្រុស​ដែរ។
\s5
\p
\v 36 ក្រោយមក ព្រះយេស៊ូ​យាង​ទៅ​ជា​មួយ​ពួក​សិស្សដល់​កន្លែង​មួយ ឈ្មោះ​កេតសេម៉ានី ហើយព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ ពួកអ្នកទាំងអ្ស់គ្នា​អង្គុយ​នៅ​ទី​នេះ​សិនចុះ ខ្ញុំ​ទៅ​អធិស្ឋាន​នៅ​ត្រង់​កន្លែង​នោះ។
\v 37 ព្រះអង្គ​នាំ​ពេត្រុស និង​កូន​របស់​លោក​សេបេដេ​ទាំង​ពីរ​នាក់​ទៅ​ជា​មួយ ពេល​នោះព្រះអង្គ​ចាប់​ផ្ដើម​ព្រួយ​ព្រះហឫទ័យ ហើយ​​អន្ទះសា​ពន់ប្រមាណ
\v 38 ក្រោយមកទ្រង់​មាន​ព្រះបន្ទូល​ទៅ​កាន់​អ្នក​ទាំង​បី​ថា៖ «ខ្ញុំ​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង​ស្ទើរ​តែ​ស្លាប់ អ្នក​រាល់​គ្នា​នៅ​ទី​នេះ​សិន​ហើយ ចូរ​ប្រុង​ស្មារតី​​ជា​មួយ​ខ្ញុំ»។
\s5
\v 39 ព្រះអង្គ​យាង​ទៅ​មុខ​បន្តិច ក្រាប​ព្រះភក្ត្រ​ដល់​ដី​ហើយអធិស្ថាន​ថា៖ «ឱ​ព្រះបិតា​អើយ! ប្រសិន​បើ​បាន សូម​ឲ្យ​ពែង​នេះរំលង​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ។ ប៉ុន្តែ សូម​កុំ​ធ្វើ​តាម​បំណង​ទូលបង្គំ​ឡើយ សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​វិញ»។
\v 40 ព្រះអង្គ​យាង​មក​រក​ពួក​សិស្ស ឃើញ​គេ​កំពុង​តែ​ដេក​លក់ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​​ពេត្រុស​ថា៖ «តើអ្នក​រាល់​គ្នា​មិន​ស៊ូ​ទ្រាំ​ប្រុង​ស្មារតី​ជា​មួយ​ខ្ញុំ សូម្បី​តែ​មួយ​ម៉ោង​ក៏​មិន​បាន​ដែរ​ឬអី?
\v 41 ចូរ​ប្រុង​ស្មារតី ហើយ​អធិស្ឋាន កុំ​ឲ្យ​ចាញ់​ការ​ល្បួង​ឡើយ។ វិញ្ញាណ​របស់​មនុស្ស​ប្រុង​ប្រៀប​បាន​មែន តែ​សាច់ឈាមរបស់គេ​នៅ​ទន់​ខ្សោយ»។
\s5
\v 42 ព្រះអង្គ​យាង​ចេញ​ទៅអធិស្ថាន​លើក​ទី​ពីរ​ ទ្រង់មានព្រះបន្ទួលថា៖ «ឱ​ព្រះបិតា​អើយ! ប្រសិន​បើ​ទូលបង្គំ​ត្រូវ​តែ​ទទួល​ពែង​នៃ​ទុក្ខ​លំបាក​នេះ​ចៀស​ពុំ​បាន​ទេ​នោះ សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​ចុះ»។
\v 43 ព្រះអង្គវិល​ត្រឡប់​ទៅ​រក​ពួក​សិស្ស​ម្ដង​ទៀត ឃើញ​គេ​ដេក​លក់ ដ្បិត​គេ​ងងុយ​ពេក បើក​ភ្នែក​ពុំ​រួច​សោះ។
\v 44 ព្រះអង្គ​ក៏​យាង​ចាក​ចេញ​ពី​គេ​ទៅ​អធិស្ឋាន​ជា​លើក​ទី​បី ហើយ​ទូលអង្វរ​ដោយ​ពាក្យ​ដដែល។
\s5
\v 45 បន្ទាប់​មក ព្រះអង្គ​វិល​មក​រក​សិស្ស​វិញ មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «តើអ្នក​រាល់​គ្នា​នៅ​តែ​ដេក​លក់ ហើយនាំគ្នា​សម្រាក​ដល់​អង្កាល់​ទៀត? ដ្បិត​ពេល​កំណត់​ដែល​បុត្រ​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ ​របស់​មនុស្ស​បាបជិតមកដល់​ហើយ។
\v 46 ចូរ​ក្រោក​ឡើង! យើង​នាំ​គ្នា​ទៅ មើល៍ ​អ្នក​ដែល​ក្បត់​ខ្ញុំ​មក​ជិត​ដល់​ហើយ»។
\s5
\p
\v 47 កាលព្រះអង្គ​កំពុង​តែ​មាន​ព្រះបន្ទូល​នៅ​ឡើយ ស្រាប់​តែ​យូដាស​ជា​សិស្ស​ម្នាក់ ក្នុង​ចំណោម​សិស្ស​ទាំង​ដប់ពីរបាន​មក​ដល់ ដោយនាំ​បណ្ដាជន​ជា​ច្រើន​ដែលពួក​នាយក​បូជាចារ្យ និង​ពួក​ព្រឹទ្ធាចារ្យ​របស់​ប្រជាជន​បាន​ចាត់​អ្នក​ទាំង​នោះ ឲ្យ​មក ទាំងកាន់​ដាវ កាន់​ដំបង​មក​ជា​មួយ​ផង។ ។
\v 48 ម្នាក់​ដែលក្បត់​ព្រះយេស៊ូ បានប្រាប់​សញ្ញា​មួយ​ថា៖ «បើខ្ញុំ​ថើប​អ្នក​ណា គឺ​អ្នក​នោះ​ហើយ សុំ​ចាប់​គាត់​ទៅ»។
\s5
\v 49 ភ្លាមនោះ​យូដាស​មក​ដល់​ គាត់​ដើរ​តម្រង់​មក​រក​ព្រះយេស៊ូ​ទូល​ថា៖ «ជម្រាប​សួរ​លោកគ្រូ! រួច​ក៏ថើប​ព្រះអង្គ។
\p
\v 50 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សម្លាញ់​អើយ! ធ្វើអ្វីដែលអ្នកចង់​ធ្វើ​ទៅ​ចុះ»។ ពេល​នោះ បណ្ដាជន​ក៏​នាំ​គ្នា​ចូល​មក​ចាប់​ព្រះអង្គ។
\s5
\v 51 មាន​ម្នាក់​ក្នុង​ចំណោម​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ព្រះយេស៊ូ បាន​ហូត​ដាវចេញមក​កាប់​អ្នក​បម្រើរបស់​លោក​មហា​បូជាចារ្យ ដាច់​ស្លឹក​ត្រចៀក។
\v 52 បន្ទាប់មកព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​អ្នក​នោះ​ថា៖ «ទុក​ដាវ​អ្នក​ទៅ​ក្នុង​ស្រោម​វិញ​ទៅ ដ្បិត​អស់​អ្នក​ដែល​ប្រើ​ដាវ​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​។
\v 53 តើអ្នក​ស្មាន​ថា ខ្ញុំ​មិន​អាច​អង្វរករ​ព្រះបិតា​ខ្ញុំ​ឲ្យ​ចាត់​ទេវតា​ជាង​ដប់ពីរ​កងពល មក​ជួយ​ខ្ញុំ​បាន​ភ្លាមៗ​ទេ​ឬអី?
\v 54 បើ​ធ្វើ​ដូច្នោះ តើធ្វើ​ម្ដេច​នឹង​បាន​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ អំពី​ហេតុការណ៍​ដែល​ត្រូវ​តែ​កើត​ឡើង​នេះទៅ»?
\s5
\v 55 ពេល​នោះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​មហាជន​ថា៖ «អស់​លោក​កាន់​ដាវ​កាន់​ដំបង​មក​ចាប់​ខ្ញុំ​ ដូចជាមកចាប់ចោរអញ្ចឹង? ខ្ញុំ​​អង្គុយ​បង្រៀន​នៅ​ក្នុង​ព្រះវិហារ​ជា​រៀង​រាល់​ថ្ងៃ តែ​អស់​លោក​ពុំ​បាន​ចាប់​ខ្ញុំ​ទេ។
\v 56 ប៉ុន្តែហេតុការណ៍​ទាំង​នេះ​កើត​ឡើង ដើម្បី​ឲ្យបាន​ស្រប​តាម​សេចក្ដី ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ព្យាការី»។ ពេល​នោះ ពួក​សិស្ស​នាំ​គ្នា​រត់ចោល​ព្រះអង្គ​អស់​ទៅ។
\s5
\p
\v 57 ពួកអ្នកដែលចាប់​ព្រះយេស៊ូ​ នាំគ្នា​បណ្ដើរ​ព្រះអង្គ​ទៅ​ដល់​ដំណាក់​របស់​លោក​កៃផាសជា​មហា​បូជាចារ្យ។ ពួក​អាចារ្យ និង​ពួក​ព្រឹទ្ធា​ចារ្យ ជួបជុំ​គ្នា​នៅ​ទី​នោះ។
\v 58 ប៉ុន្តែ​ពេត្រុស​ដើរ​តាម​ព្រះអង្គ​ពី​ចម្ងាយ គាត់​តាម​រហូត​ដល់​ទីធ្លា​ខាង​ក្នុង​ដំណាក់​របស់​មហា​បូជាចារ្យ ហើយ​អង្គុយ​ជា​មួយ​កង​រក្សា​ព្រះវិហារ រងចង់មើល​ហេតុការណ៍​នឹង​ទៅ​ជា​យ៉ាង​ណា។
\s5
\v 59 ពួក​នាយក​បូជាចារ្យ និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ នាំ​គ្នា​រក​ពាក្យ​ចោទ​ប្រកាន់ មួល​បង្កាច់​ព្រះយេស៊ូ ដើម្បី​កាត់​ទោស​ប្រហារ​ជីវិត​ព្រះអង្គ
\v 60 ទោះ​បី​មាន​មនុស្ស​ជា​ច្រើន​ធ្វើ​សាក្សី​ក្លែងក្លាយ​ក៏​ដោយ ក៏​គេ​រក​មិនឃើញកំហុសព្រះអង្គដែរ។ តែមាន​បុរស​ពីរ​នាក់​នាំ​គ្នា​ចូល​មក
\v 61 ពោល​ថា៖ «អ្នក​នេះ​បាន​អះអាង​ថា ខ្ញុំ​អាច​រុះ​ព្រះវិហារ​របស់​ព្រះជាម្ចាស់​ចោល ហើយ​សង់​ឡើង​វិញ​បាន​ក្នុង​រវាង​បី​ថ្ងៃ»។
\s5
\p
\v 62 លោក​មហា​បូជាចារ្យ​ក្រោក​ឈរ​ឡើង សួរ​ព្រះអង្គ​ថា៖ តើអ្នកឆ្លើយយ៉ាងម៉េចចំពោះ​អ្នក​ចោទ​ប្រកាន់​អ្នក​ទាំង​នេះ?
\v 63 ប៉ុន្តែព្រះយេស៊ូ​នៅ​ស្ងៀម លោក​មហា​បូជាចារ្យ​សួរ​ព្រះអង្គ​ទៀត​ថា៖ ចូរបញ្ជាអ្នក​នាមព្រះ​ដ៏​មាន​ព្រះជន្ម​គង់​នៅ តើ​អ្នក​ពិត​ជា​ព្រះគ្រិស្ដ ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​មែន​ឬ?
\p
\v 64 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​លោក​ថា៖ «ត្រូវ​ដូច​លោក​និយាយអ៊ីចឹង ប៉ុន្តែ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អស់​លោក​ថា អំណើះ​ត​ទៅ អស់​លោក​នឹង​ឃើញ បុត្រ​មនុស្ស​គង់​នៅ​ខាង​ស្ដាំ​ព្រះ​ដ៏​មាន​ឫទ្ធានុភាព ហើយ​នឹង​យាង​មក​លើ​ពពក​ក្នុង​ផ្ទៃ​មេឃ»។
\s5
\p
\v 65 ពេល​នោះ លោក​មហា​បូជាចារ្យ​ហែក​អាវ​របស់​លោក​ ហើយ​មាន​ប្រសាសន៍​ថា៖ «ជន​នេះ​បាន​ពោល​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់​! តើយើង​នៅរក​សាក្សីទៀត​ធ្វើអី? មើល៍ អស់​លោក​បានឮ​អ្នក​នេះ​ពោល​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់​អំបាញ់​មិញ​ស្រាប់។
\v 66 តើ​អស់​លោក​គិត​យ៉ាង​ណាដែរ?» ពួក​គេ​ឆ្លើយ​ឡើង​ថា៖ «អ្នក​នេះ​ត្រូវ​មាន​ទោស​ដល់​ជីវិត!»
\s5
\v 67 ក្រោយមកគេ​ក៏​នាំ​គ្នា​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះភក្ត្រ​ព្រះអង្គ ហើយគេ​វាយ​តប់​ព្រះអង្គ ហើយ​អ្នក​ខ្លះ​ទះ​កំផ្លៀង​ព្រះអង្គ
\v 68 ទាំង​ពោល​ថា៖ «ទាយ​មើល៍ ព្រះគ្រិស្ដ​អើយ អ្នក​ណា​វាយ​ព្រះអង្គ?»
\s5
\p
\v 69 ពេល​នោះ ​ពេត្រុស​អង្គុយ​នៅ​ខាង​ក្រៅ​ក្នុង​ទីធ្លា ហើយមាន​ស្ត្រី​បម្រើ​របស់​មហា​បូជាចារ្យ​ម្នាក់​ចូល​មក​ជិត​គាត់ និយាយថា៖ «អ្នក​ឯង​ជា​បក្ស​ពួក​របស់​យេស៊ូ ជា​អ្នក​ស្រុក​កាលីឡេ​ដែរ»។
\p
\v 70 ប៉ុន្តែ គាត់​ប្រកែក​ថានៅមុខពួកគេថា៖ «ខ្ញុំ​មិន​ដឹង​ថា នាង​ចង់​និយាយ​អំពី​រឿង​អ្វី​ឡើយ»។
\s5
\p
\v 71 ពេល​ពេត្រុស​ដើរ​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​រក​ខ្លោង​ទ្វារ មាន​ស្ត្រី​បម្រើ​ម្នាក់​ទៀត​ឃើញ​គាត់​ហើយ​និយាយ​ថា៖ «អ្នក​នេះ​ជា​បក្ស​ពួក​របស់​យេស៊ូ​ជា​អ្នក​ភូមិ​ណាសារ៉ែត​ដែរ»។
\p
\v 72 លោក​ពេត្រុស​ក៏​ប្រកែក​សា​ជា​ថ្មី​ទាំង​ស្បថ​ថា៖ «ខ្ញុំ​មិន​ស្គាល់​អ្នក​នោះ​ទេ!»
\s5
\p
\v 73 បន្តិច​ក្រោយ​មក អស់​អ្នក​ដែល​នៅ​ទី​នោះ នាំ​គ្នា​ចូល​ទៅ​ជិត​ពេត្រុស​ហើយ​ពោល​ថា៖ «អ្នក​ឯង​ពិត​ជា​បក្ស​ពួក​របស់​អ្នក​ទាំង​នោះ ព្រោះ​សម្តី​អ្នក​ឯង​បញ្ជាក់​ច្បាស់​ថា អ្នក​ឯង​មក​ពី​ស្រុក​កាលីឡេ​មែន»។
\p
\v 74 ​ពេត្រុស​ក៏​ពោល​ឡើង​ថា៖ «គាត់ចាប់ផ្តើមស្បថថា ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​នោះ​ទាល់​តែ​សោះ» ភ្លាម​នោះ ស្រាប់​តែ​មាន់​រងាវ​ឡើង
\p
\v 75 ​ពេត្រុស​ក៏​នឹក​ឃើញ​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​​ថា៖ «មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​មិន​ស្គាល់​ខ្ញុំបី​ដង»។ បន្ទាប់មក​​ ​ពេត្រុស​ចាក​ចេញ​ពី​ទី​នោះ ហើយ​យំ​សោក​យ៉ាង​ខ្លោចផ្សា។
\s5
\c 27
\cl ជំពូក ២៧
\p
\v 1 លុះពេលព្រឹក​បានមកដល់ ពួក​នាយក​បូជាចារ្យ និង​ព្រឹទ្ធា​ចារ្យរបស់​ប្រជាជន​ប្រជុំ​គ្នា ហើយ​សម្រេចចិត្ត​ធ្វើ​គុត​ព្រះយេស៊ូ។
\v 2 ពួកគេ​​ចង​ព្រះអង្គ ហើយបញ្ជូន​ទៅ​លោក​ពីឡាត​ជា​ទេសាភិបាល។
\s5
\p
\v 3 កាល​យូដាស ជា​អ្នក​ដែល​ក្បត់​ព្រះយេស៊ូ ឃើញ​គេ​កាត់​ទោស​ព្រះអង្គ​ដូច្នេះ គាត់​សោកស្ដាយ​ជា​ខ្លាំង ក៏​យក​ប្រាក់​សាមសិប​ស្លឹង​ទៅ​ប្រគល់​ឲ្យ​ពួក​នាយក​បូជាចារ្យ និង​ពួក​ព្រឹទ្ធាចារ្យ​វិញ
\v 4 ហើយ​ពោល​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ព្រោះ​ខ្ញុំ​បានក្បត់មនុស្ស​ឥត​ទោស​ទៅឲ្យ​គេ​បង្ហូរ​ឈាម»។ ប៉ុន្តែពួក​គេ​ឆ្លើយ​ថា៖«តើរឿង​នេះ​មាន​ទាក់ទង​អ្វី​នឹង​យើង​ទៅ? ជា​រឿង​របស់​អ្នក​ទេ​តើ»។
\v 5 បន្តាប់មកយូដាស​បាច​ប្រាក់​នោះ​នៅ​ក្នុង​ព្រះវិហារហើយ​ចេញ​ទៅ​ចង​ក​សម្លាប់​ខ្លួនទៅ។
\s5
\v 6 ពួក​នាយក​បូជាចារ្យបាន​រើស​ប្រាក់​នោះ ហើយ​ពោល​ថា៖ «គ្មាន​ច្បាប់​នឹង​បញ្ចូល​ប្រាក់​នេះ​ទៅ​ក្នុង​ហិប​តង្វាយ​ឡើយ ព្រោះ​វាជា​ប្រាក់​បង់​ថ្លៃ​ឈាម»​។
\v 7 ពួកគេបាន​ពិភាក្សា​គ្នា​ហើយ គេ​ក៏​យក​ប្រាក់​នោះ​ទៅ​ទិញ​ដី​ចម្ការរបស់​ជាង​ស្មូន ទុក​ធ្វើ​ជា​កន្លែង​បញ្ចុះ​សព​ជន​បរទេស។
\v 8 ព្រោះហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ចម្ការ​នោះ​ថា «ចម្ការ​បង្ហូរឈាម» រហូត​មក​ទល់​សព្វ​ថ្ងៃនេះ។
\s5
\v 9 ហេតុការណ៍​នេះ​កើត​ឡើង ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក តាម​រយៈ​ព្យាការី​យេរេមាមក​ថា៖ «គេ​បាន​យក​ប្រាក់​សាមសិប​ស្លឹង ជា​ប្រាក់​ដែល​ជន​ជាតិ​អ៊ីស្រាអែល​សន្មត​ថា​ជា​ថ្លៃ​ទិញ​លោក​នោះ
\v 10 ហើយ​គេ​បាន​យក​ប្រាក់​នោះ​ទៅ​ទិញ​ចំការ​របស់​ជាង​ស្មូន ដូច​ព្រះអម្ចាស់​បង្គាប់​មក​ខ្ញុំ​»។
\s5
\p
\v 11 ឥឡួវនេះព្រះយេស៊ូ ឈរ​នៅ​ចំពោះ​មុខ​លោក​ទេសា​ភិបាល​ ​លោក​សួរ​ព្រះអង្គ​ថា៖ «តើ​អ្នក​ជា​ស្ដេចរបស់​យូដា​មែន​ឬ?» ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ត្រូវដូចលោក​​មាន​ប្រសាសន៍​ហើយ»។
\p
\v 12 ប៉ុន្តែពួក​នាយក​បូជាចារ្យ និង​ពួក​ព្រឹទ្ធាចារ្យ​នាំ​គ្នា​ចោទ​ប្រកាន់​ព្រះអង្គ តែ​ព្រះអង្គ​ពុំ​ឆ្លើយ​អ្វី​ទាល់​តែ​សោះ។
\v 13 បន្ទាប់មកលោក​ពីឡាត​សួរ​ព្រះអង្គ​ថា៖ «តើអ្នក​មិន​ឮការ​ទាំង​ប៉ុន្មាន ដែល​គេ​ចោទ​ប្រកាន់​អ្នក​ទេ​ឬ»?
\v 14 ប៉ុន្តែ ព្រះអង្គ​ពុំ​បាន​ឆ្លើយ​តប​មួយ​ម៉ាត់ណា​សោះ​ឡើយ ជា​ហេតុ​នាំ​ឲ្យ​លោក​ទេសា​ភិបាល​ងឿងឆ្ងល់​ជា​ខ្លាំង។
\s5
\v 15 ពេលនោះជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ចម្លង លោក​ទេសា​ភិបាល​តែងតែ​ដោះលែង​អ្នក​ទោស​ម្នាក់ តាម​សំណូម​ពរ​របស់​បណ្ដាជន។
\v 16 នៅ​ពេល​នោះ មាន​អ្នក​ទោស​ដ៏​ល្បី​ម្នាក់ ឈ្មោះ​​បារ៉ាបាស។
\s5
\v 17 កាល​បណ្ដាជន​មក​ជុំ​គ្នា​ហើយ លោក​ពីឡាត​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​ណា? ដោះ​លែង​​បារ៉ាបាស ឬ​យេស៊ូ​ហៅ​ព្រះគ្រិស្ដ?»
\v 18 លោក​ពីឡាត​មាន​ប្រសាសន៍​ដូច្នេះ មក​ពី​លោក​ជ្រាប​ថា ពួក​គេ​បញ្ជូន​ព្រះយេស៊ូ​មក​លោក ព្រោះ​គេ​មាន​ចិត្ត​ច្រណែន។
\p
\v 19 នៅ​ពេល​ដែល​លោក​ពីឡាត អង្គុយ​នៅ​លើ​វេទិកា​កាត់​ក្ដី ភរិយា​របស់​លោក​បាន​ចាត់​គេ​ឲ្យ​មក​ជម្រាបថា៖ «កុំ​ឡូកឡំ​នឹង​រឿង​មនុស្ស​ឥត​ទោស​នេះ​ធ្វើ​អ្វី។ ដ្បិតតែ​រឿង​បុរស​នេះ ខ្ញុំ​យល់សប្ដិ​អាក្រក់​ណាស់»។
\s5
\p
\v 20 ពេលនោះពួក​នាយក​បូជាចារ្យ និង​ពួក​ព្រឹទ្ធា​ចារ្យ​នាំ​គ្នា​ញុះញង់​បណ្ដាជន ឲ្យសុំ​ដោះ​លែង​បារ៉ាបាស និង​សុំឲ្យ​ប្រហារ​ជីវិត​ព្រះយេស៊ូ។
\v 21 លោក​ទេសា​ភិបាល​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «​ចំណោម​អ្នក​ទាំង​ពីរ​នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​ណា?» ពួក​គេ​ឆ្លើយ​ថា៖ «បារ៉ាបាស»។
\p
\v 22 លោក​ពីឡាត​សួរ​ទៅ​គេ​ថា៖ «បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដល់​ឈ្មោះ យេស៊ូ ហៅ​ព្រះគ្រិស្ដ​នេះ?» ពួកគេ​ស្រែក​ឡើង​ទាំង​អស់​គ្នា​ថា៖ «យក​គាត់ទៅ​ឆ្កាង​ទៅ!»
\s5
\p
\v 23 បន្ទាប់មកលោក​មាន​ប្រសាសន៍​ថា៖ «តើ​អ្នក​នេះ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី?» គេ​នាំ​គ្នា​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា៖ «យក​គាត់ទៅ​ឆ្កាង​ទៅ»។
\p
\v 24 ដោយ​លោក​ពីឡាត​ឃើញ​ថា មិនអាចធ្វើអ្វីលើសពីនេះទៀត ហើយ​ផ្ទុយ​ទៅ​វិញ ឃើញ​គេ​កើត​ចលាចល​កាន់​តែ​ខ្លាំង​ឡើងៗ​ដូច្នេះ លោក​ក៏​យក​ទឹក​មក​លាង​ដៃ​នៅ​មុខ​បណ្ដាជន ហើយ​ពោល​ថា៖ «ខ្ញុំ​ឥត​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បង្ហូរ​ឈាម​បុរស​នេះ​ឡើយ នេះ​ជា​បញ្ហា​របស់​អ្នក​រាល់​គ្នា​ទេ»។
\s5
\p
\v 25 ប្រជាជន​ឆ្លើយ​ឡើង​ទាំង​អស់​គ្នា​ថា៖ «យើង​ខ្ញុំ និង​កូន​ចៅ​របស់​យើង​ខ្ញុំ នឹងទទួល​ខុស​ត្រូវ​ក្នុង​ការ​ប្រហារ​ជីវិត​ជន​នេះ»។
\v 26 បន្ទាប់មក លោក​ពីឡាត​ក៏​ដោះ​លែង​បារ៉ាបាស រីឯ​ព្រះយេស៊ូ​វិញ លោក​ឲ្យ​គេ​វាយ​នឹង​រំពាត់ រួច​បញ្ជូន​ព្រះអង្គ​ទៅ​ឲ្យគេ​ឆ្កាង។
\s5
\p
\v 27 បន្ទាប់​មក ពួកទាហានរបស់លោកទេសាភិបាលនាំព្រះយេស៊ូទៅទីធ្លាបន្ទាយ ហើយប្រមូលទាហានមកចោមរោមព្រះអង្គ។
\v 28 ពួកគេដោះព្រះពស្រ្តរបស់ព្រះអង្គចេញ ហើយពាក់អាវធំពណ៌ក្រហមទុំឲ្យព្រះអង្គវិញ
\v 29 ពួកគេធ្វើមកុដពីបន្លាមកពាក់លើព្រះសិរសាព្រះអង្គ ហើយយកដើមត្រែងមកដាក់ក្នុងព្រះហស្តស្តាំព្រះអង្គ ហើយពួកគេលុតជង្គុងចុះ ទាំងពោលពាក្យចំអកព្រះអង្គថា៖ «សូមថ្វាយបង្គំស្តេចសាសន៍យូដាអើយ!»
\s5
\v 30 ពួកបានគេស្តោះទឹកមាត់ និងយកដើមត្រែងនោះវាយព្រះសិរសាព្រះអង្គទៀតផង។
\v 31 ក្រោយ​ពី​បាន​ប្រមាថ​មើលងាយ​ព្រះអង្គ​រួច​ហើយ ពួក​គេ​ដោះ​អាវ​ធំ​ចេញ យក​ព្រះពស្ដ្រ​របស់​ព្រះអង្គ​មក​បំពាក់​ថ្វាយ​ព្រះអង្គ​វិញ រួច​បណ្ដើរ​ព្រះអង្គនាំ​យក​ទៅ​ឆ្កាង។
\s5
\p
\v 32 ពេល​ចេញ​ពី​ទីក្រុង​ទៅ គេ​ជួប​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ជា​អ្នក​ស្រុក​គីរេន គេ​បង្ខំ​គាត់​ឲ្យ​លី​ឈើ​ឆ្កាង​របស់​ព្រះអង្គ។
\v 33 លុះ​ពួកគេមក​ដល់​កន្លែង​មួយ​ឈ្មោះ គាល់កូថា ដែល​ប្រែ​ថា «ភ្នំ​លលាដ៍​ក្បាល»។
\v 34 គេ​យក​ស្រា​ទំពាំងបាយជូរ​លាយ​ជា​មួយ​ប្រមាត់ មក​ឲ្យ​ព្រះអង្គ​សោយ ប៉ុន្តែព្រះយេស៊ូ​ក្រេប​បន្តិច ព្រះអង្គ​ពុំ​ព្រម​សោយ​ទេ។
\s5
\v 35 ក្រោយ​ពី​ឆ្កាង​ព្រះអង្គ​រួច​ហើយ ពួក​គេ​យក​សម្លៀកបំពាក់​របស់​ព្រះអង្គ​មក​ចាប់​ឆ្នោត​ចែក​គ្នា
\v 36 រួចហើយពួកគេ​អង្គុយ​យាម​ព្រះអង្គ​នៅ​ទី​នោះ។
\v 37 គេ​បាន​សរសេរ​ប្រកាសដាក់ខាងលើព្រះសិរសារបស់ព្រះអង្គ អំពី​ហេតុ​ដែល​គេ​ធ្វើ​ទោស​ព្រះអង្គ​ថា៖ «អ្នក​នេះគឺយេស៊ូ ជា​ស្ដេច​ជន​ជាតិ​យូដា»។
\s5
\v 38 ពួកគេ​បាន​ឆ្កាង​ចោរ​​ពីរ​នាក់​ជា​មួយ​និងព្រះយេស៊ូ​ដែរ ម្នាក់​នៅ​ខាង​ស្ដាំ ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង។
\v 39 មនុស្សម្នា​ដែលដើរ​កាត់​តាម​នោះ នាំគ្នាប្រមាថ​មើលងាយ​ព្រះអង្គ គ្រវី​ក្បាល​ដាក់​ព្រះអង្គ
\v 40 ទាំង​ពោល​ថា៖ «អ្នក​រុះ​ព្រះវិហារ ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ! ចូរ​សង្គ្រោះ​ខ្លួន​ឯង​មើល! បើ​អ្នក​ពិត​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​មែន អញ្ជើញ​ចុះ​ពី​ឈើ​ឆ្កាង​មកមើល៍!»
\s5
\p
\v 41 ពួក​នាយក​បូជាចារ្យ ពួក​អាចារ្យ និង​ពួក​ព្រឹទ្ធាចារ្យ​ក៏​នាំ​គ្នា​ចំអក​ដាក់​ព្រះអង្គ​ដូច​គេ​ដែរ ដោយ​និយាយ​ថា៖
\v 42 «គាត់​បាន​សង្គ្រោះ​អ្នក​ឯ​ទៀតៗ តែ​មិន​អាច​សង្គ្រោះ​ខ្លួន​ឯង​បាន​ទេ។ គាត់​ជា​ស្ដេច​អ៊ីស្រាអែល ឲ្យ​គាត់​ចុះ​ពី​ឈើ​ឆ្កាង​ឥឡូវ​នេះ​មក ដើម្បី​ឲ្យយើង​ជឿ​ផង។
\s5
\v 43 គាត់​បាន​ទុក​ចិត្ត​លើ​ព្រះជាម្ចាស់ ទុក​ឲ្យ​ព្រះអង្គ​ដោះ​លែង​គាត់​ឥឡូវ​នេះ​ទៅ បើ​ព្រះជាម្ចាស់​គាប់​ព្រះហឫទ័យ​នឹង​គាត់​មែន។ ដ្បិត​គាត់​ពោល​ថា៖ «ខ្ញុំ​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់»។
\v 44 សូម្បី​តែ​ចោរ​​ដែល​ជាប់​ឆ្កាង​ជា​មួយ​ព្រះយេស៊ូ​ ក៏​ជេរ​ប្រមាថ​ព្រះអង្គ​ដូច្នោះ​ដែរ។
\s5
\p
\v 45 ផែនដី​ទាំង​មូល​ងងឹត​សូន្យចាប់​ពី​ម៉ោងប្រាំមួយ រហូត​ដល់​ម៉ោង​ប្រាំបួន។
\v 46 ប្រមាណ​ជា​ម៉ោង​បី​រសៀល ព្រះយេស៊ូ​ស្រែក​​ខ្លាំងៗ​ថា៖ «អេលី» អេលី​ឡាម៉ាសាបាច់ថានី? ដែល​មាន​ន័យ​ថា «ឱ​ព្រះជាម្ចាស់ ជាព្រះនៃ​ទូលបង្គំ​អើយ! ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ​បង់​ទូលបង្គំ​ចោល​ដូច្នេះ?»
\p
\v 47 ពេលអ្នក​ខ្លះ​ឈរ​នៅ​ទី​នោះ​បាន​ឮ​ព្រះបន្ទូល​របស់​ព្រះអង្គ ក៏​និយាយ​ថា៖ «គាត់​កំពុងហៅ​លោក​អេលីយ៉ា»។
\s5
\p
\v 48 ភ្លាម​នោះ មាន​គ្នា​គេ​ម្នាក់​រត់​ទៅ​យក​សារ៉ាយ​ស្ងួត ជ្រលក់​នឹង​ទឹក​ខ្មេះ រុំ​ជាប់​នៅ​ចុង​ត្រែង​មួយ​ដើម ហើយហុច​ថ្វាយ​ព្រះអង្គ​សោយ។
\v 49 អ្នក​ឯ​ទៀតៗ​ពោល​ថា៖ «ចាំ​មើល​មើល៍! តើ​លោក​អេលីយ៉ា​មក​សង្គ្រោះ​គាត់​ឬ​ទេ?»
\v 50 បន្ទាប់មកព្រះយេស៊ូ​ស្រែក​យ៉ាង​ខ្លាំង​ម្ដង​ទៀត រួច​ផុត​វិញ្ញាណ​ទៅ។
\s5
\p
\v 51 ពេល​នោះ វាំងនន​នៅ​ក្នុង​ព្រះវិហារ ក៏​រហែក​ជា​ពីរ តាំង​ពី​លើ​ចុះ​ដល់​ក្រោម ផែនដី​ក៏​រញ្ជួយ​ផ្ទាំង​ថ្ម​ក៏​ប្រេះ​ចេញ​ពី​គ្នា។
\v 52 ផ្នូរ​ក៏​របើក​ចំហ​ឡើង ហើយ​សាកសព​ប្រជាជន​ដ៏វិសុទ្ធ​ជា​ច្រើន​បាន​រស់​ឡើង​វិញ។
\v 53 ពួកគេក៏​ចេញ​ពី​ផ្នូរ ក្រោយ​ពេល​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ គេបាន​ចូល​ទៅ​ក្នុង​ក្រុង​ដ៏វិសុទ្ធ ព្រម​ទាំង​បង្ហាញ​ខ្លួន​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​ឃើញ​ផង។
\s5
\v 54 កាល​នាយ​ទាហាន​រ៉ូម៉ាំង និង​ពួក​ទាហាន​ដែល​នៅ​យាម​ព្រះយេស៊ូ បាន​ឃើញ​ផែនដី​រញ្ជួយ និង​បាន​ឃើញ​ហេតុការណ៍​ដែលបាន​កើត​ឡើង​ដូច្នេះ គេ​មានការភ័យជា​ខ្លាំង ហើយ​ពោល​ថា៖ លោក​នេះ ពិត​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​មែន!
\v 55 មាន​ស្ត្រី​ជា​ច្រើន​មើល​ពី​ចម្ងាយ គឺ​ស្ត្រីៗ​ដែល​តាម​បំរើ​ព្រះយេស៊ូ តាំង​ពី​ស្រុក​កាលីឡេ​មក។
\v 56 ក្នុង​ចំណោម​ស្ត្រីៗ​ទាំង​នោះ មាន​នាង​ម៉ារី​​ម៉ាដាឡា នាង​ម៉ារី ជា​ម្ដាយ​របស់​យ៉ាកុប និង​យ៉ូសែប ព្រម​ទាំង​ភរិយា​របស់​លោក​សេបេដេ​។
\s5
\p
\v 57 លុះ​ដល់​ល្ងាចចូលមកដល់ មានអ្នកមាន​ម្នាក់ ឈ្មោះ​យ៉ូសែប ជា​អ្នក​ក្រុង​អើរីម៉ាថេ មក​ដល់ គាត់​ក៏​ជា​សិស្ស​របស់​ព្រះយេស៊ូ​ដែរ។
\v 58 គាត់​បាន​​ទៅ​ជួប​លោក​ពីឡាត​សុំ​យក​ព្រះសព​ព្រះយេស៊ូ ក្រោយមកលោក​ពីឡាត​ក៏​បញ្ជា​ឲ្យ​គេ​ប្រគល់​ព្រះសព​មក​គាត់។
\s5
\v 59 លោក​យ៉ូសែប​យក​ព្រះសព​មក​រុំ​នឹង​ក្រណាត់​ផាឌិប​ថ្មី
\v 60 រួច​ដាក់​ក្នុង​ផ្នូរ​ថ្មី​របស់​គាត់ ជា​រូង​ថ្ម​ដែល​គេ​ដាប់​ធ្វើ​ផ្នូរ។ បន្ទាប់​មក គាត់​ប្រមៀល​ថ្ម​មួយ​ដុំ​ធំ​បិទ​មាត់​ផ្នូរ ហើយ​ចាក​ចេញ​ទៅ។
\v 61 នាង​ម៉ារី​ម៉ាដាឡា និង​នាង​ម៉ារី​ម្នាក់​ទៀត ក៏​នៅ​ទី​នោះ​ដែរ នាង​អង្គុយ​នៅ​មុខ​ផ្នូរ។
\s5
\p
\v 62 នៅ​ថ្ងៃ​បន្ទាប់ ជា​ថ្ងៃ​រៀបចំ​ថ្ងៃ​ឈប់​សម្រាក ពួក​នាយក​បូជាចារ្យ និង​ពួក​ខាង​គណៈ​ផារីស៊ី នាំ​គ្នា​ទៅ​ជួប​លោក​ពីឡាត
\v 63 គេជម្រាប​ថា៖ «លោក​ម្ចាស់! យើង​ខ្ញុំ​នៅ​ចាំ​ពាក្យ​របស់​ជន​បោក​ប្រាស់​នោះ កាល​ពី​គាត់​នៅ​រស់​ថា បី​ថ្ងៃ​ក្រោយ​ពីបានខ្ញុំ​ស្លាប់ នោះខ្ញុំ​នឹង​មាន​ជីវិត​រស់​ឡើង​វិញ។
\v 64 ហេតុ​នេះ សូម​លោក​បញ្ជា​ឲ្យ​គេ​យាម​ផ្នូរ​នោះ រហូត​ដល់​ថ្ងៃ​ទី​បី​ទៅ ក្រែង​លោ​សិស្ស​របស់​គាត់​មក​លួច​យក​សព ហើយ​ប្រាប់​ប្រជាជន​ថា​គាត់​រស់​ឡើង​វិញ។ ការ​បោក​ប្រាស់​លើក​នេះ មុខ​ជា​អាក្រក់​ជាង​មុន​ទៅ​ទៀត»។
\s5
\p
\v 65 លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អស់​លោក​មាន​ទាហាន​ស្រាប់​ហើយ សុំ​អញ្ជើញ​ទៅ​ចាត់​ចែង​ឲ្យ​គេ​យាម​ផ្នូរ តាម​អស់​លោក​យល់​ឃើញ​ទៅ​ចុះ»។
\v 66 ពួក​គេ​ក៏​នាំ​គ្នា​ចេញ​ទៅ​ចាត់​ចែង​ឲ្យ​យាម​ផ្នូរ គឺ​ភ្ជិត​ផ្នូរ បោះ​ត្រា​ពី​លើ និង​ដាក់​ទាហាន​ឲ្យនៅ​យាម​ផង។
\s5
\c 28
\cl ជំពូក ២៨
\p
\v 1 ក្រោយ​ថ្ងៃ​សប្ប័ទ គឺ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ នាង​ម៉ារី​ម៉ាដាឡា និង​នាង​ម៉ារី​ម្នាក់​ទៀត​នាំ​គ្នា​ទៅ​មើល​ផ្នូរ។
\v 2 ពេល​នោះ ស្រាប់​តែ​ផែនដី​រញ្ជួយ​យ៉ាង​ខ្លាំង ដ្បិត​មាន​ទេវតារបស់​ព្រះអម្ចាស់ ចុះ​ពី​ស្ថាន​បរមសុខ​មក​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​ផ្នូរ ហើយ​អង្គុយ​លើ​ថ្ម​នោះ​ថែម​ទៀត​ផង។
\s5
\v 3 ទេវតា​នោះ​មាន​ទ្រង់ទ្រាយ​ភ្លឺ​ដូច​ផ្លេក​បន្ទោរ ហើយ​មាន​សម្លៀកបំពាក់​ស​ដូច​សំឡី។
\v 4 ទាហាន​ភ័យ​ញ័រ​ជា​ខ្លាំង ភាំង​ស្មារតី​ដូច​មនុស្ស​ស្លាប់។
\s5
\v 5 ទេវតា​និយាយ​ទៅ​កាន់​ស្ត្រីៗ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី! ខ្ញុំ​ដឹង​ថា​នាងៗ មក​រក​ព្រះយេស៊ូ ​ដែល​គេ​បាន​ឆ្កាង។
\v 6 ព្រះអង្គ​មិន​នៅ​ទី​នេះ​ទេ ព្រះអង្គ​រស់​ឡើង​វិញហើយ ដូច​ទ្រង់​មាន​ព្រះបន្ទូល​រួច​មក​ហើយ។ សុំ​មក​មើល​កន្លែង​ដែល​គេ​ដាក់​ព្រះសព​ព្រះអង្គ​ឯណេះ​សិន។
\v 7 ​សឹម​អញ្ជើញ​ទៅ​ប្រាប់​ពួក​សិស្ស​របស់​ព្រះអង្គ​ជា​ប្រញាប់ ថា​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ ឥឡូវ​នេះ​ព្រះអង្គ​យាង ទៅ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់​គ្នា។ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះអង្គ»។
\s5
\p
\v 8 ស្ត្រី​ទាំង​នោះ​ប្រញាប់ប្រញាល់​ចេញ​ពី​ផ្នូរ ទាំង​ភ័យផង​ទាំង​អរផង ហើយរត់យកដំណឹង​នេះ​រត់​ទៅ​ជម្រាបប្រាប់​ពួក​សិស្ស។
\v 9 ពេល​នោះ ព្រះយេស៊ូ​យាង​មក​ជួប​ពួក​នាង ដោយ​មាន​ព្រះបន្ទូល​ថា៖ «ជម្រាបសួរ​នាង!» នាង​ទាំង​នោះ​ក៏​ចូល​មក​ឱប​ព្រះបាទា ហើយ​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ។
\v 10 បន្ទាប់មកព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! សុំ​ទៅ​ប្រាប់​បង​ប្អូន​ខ្ញុំឲ្យ​ទៅ​ស្រុក​កាលីឡេ​ទៅ គេ​នឹង​ឃើញ​ខ្ញុំ​នៅ​ទី​នោះ»។
\s5
\p
\v 11 កាល​ស្ត្រី​ទាំង​នោះ​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ ទាហាន​ខ្លះ​ក៏នាំ​គ្នា​ចូល​ទៅ​ទីក្រុង ជម្រាប​ពួក​នាយក​បូជាចារ្យ អំពី​ហេតុការណ៍​ទាំង​ប៉ុន្មាន ដែល​កើត​ឡើង។
\v 12 ពេលនោះពួក​នាយក​បូជាចារ្យ​ក៏​ប្រជុំ​ពិភាក្សា​គ្នា ជា​មួយ​ពួក​ព្រឹទ្ធាចារ្យ ហើយ​សម្រេច​ចិត្ត​ឲ្យ​ប្រាក់​យ៉ាង​ច្រើន​ដល់​ពួក​ទាហាន
\v 13 ទាំង​ប្រាប់​ថាត្រូវ​និយាយ​ថាពេល​យើង​ខ្ញុំ​កំពុង​ដេក​លក់ មាន​សិស្ស​របស់​អ្នក​នោះ​មក​លួច​យក​សព​ទៅ​ទាំង​យប់»។
\s5
\v 14 ប្រសិន​បើ​រឿង​នេះ​លេច​ឮ​ដល់​លោក​ទេសាភិបាល ចាំ​យើង​ជួយ​ដោះ​ស្រាយ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ទោស។
\v 15 ពួក​ទាហាន​ទទួល​យក​ប្រាក់ ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​គេ​បង្គាប់ រឿង​នេះ​ក៏​លេច​ឮ​សុសសាយ​ក្នុង​ចំណោម​ជន​ជាតិ​យូដា រហូត​មក​ទល់​សព្វ​ថ្ងៃ។
\s5
\p
\v 16 សិស្សទាំង​ដប់​មួយ​រូប នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ស្រុក​កាលីឡេ ហើយ​ឡើង​ទៅ​លើ​ភ្នំ​ដែល​ព្រះយេស៊ូ​បាន​ប្រាប់​ឲ្យ​គេ​ទៅ។
\v 17 កាល​គេ​បាន​ឃើញ​ព្រះអង្គ គេ​ក្រាប​ថ្វាយបង្គំ ប៉ុន្តែមាន​អ្នក​ខ្លះ​នៅមានការ​សង្ស័យនៅឡើយ។
\s5
\v 18 ព្រះយេស៊ូ​យាង​ចូល​មក​ជិតពួក​គេ ហើយ​មាន​ព្រះបន្ទូល​ថា៖ «គ្រប់ទាំងអំណាច ទាំង​នៅ​ស្ថាន​បរមសុខ ទាំង​នៅ​លើ​ផែនដីបានប្រគល់មកខ្ញុំហើយ។
\v 19 ដូច្នេះ ចូរ​ចេញ​ទៅ​នាំ​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យធ្វើ​ជា​សិស្ស ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹកឲ្យគេ ក្នុង​ព្រះនាម​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ។
\s5
\v 20 ចូរ​បង្រៀន​គេ​ឲ្យ​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា។ ចូរ​ដឹង​ថា ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​អវសាន​កាល​នៃ​ពិភព​លោក»។