forked from WA-Catalog/km_ulb
108 lines
33 KiB
Plaintext
108 lines
33 KiB
Plaintext
\id MAL
|
|
\ide UTF-8
|
|
\h ម៉ាឡាគី
|
|
\toc1 ម៉ាឡាគី
|
|
\toc2 ម៉ាឡាគី
|
|
\toc3 mal
|
|
\mt ម៉ាឡាគី
|
|
\s5
|
|
\c 1
|
|
\cl ជំពូក 1
|
|
\p
|
|
\v 1 សេចក្តីប្រកាសនៃព្រះបន្ទូលរបស់ព្រះអម្ចាស់ ទៅកាន់កូនចៅអុីស្រាអែល តាមរយះការសរសេរបស់លោកម៉ាឡាគី។
|
|
\p
|
|
\v 2 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងស្រឡាញ់អ្នករាល់គ្នា»។ ប៉ុន្តែអ្នករាល់គ្នាបែរជាពោលថា «តើមានអ្វីបញ្ជាក់ថាព្រះអង្គស្រឡាញ់យើងខ្ញុំ?» នេះជាព្រះបន្ទូលនៃព្រះអម្ចាស់។ «តែយើងស្រឡាញ់យ៉ាកុប
|
|
\v 3 ប៉ុន្តែយើងស្អាប់អេសាវវិញ។ យើងបានធ្វើឲ្យភ្នំនៅទឹកដីអេសាវ ក្លាយទៅជាទីបំផ្លិចំផ្លាញ ហើយយើងបានធ្វើឲ្យកន្លែងពួកគេរស់នៅ សម្រាប់ឆ្កែព្រៃនៃវាលរហោស្ថាន»។
|
|
\s5
|
|
\v 4 ប្រសិនបើអេដុមពោលថា «យើងនឹងកម្ទេចចោល តែយើងនឹងសាងសង់ទីកន្លែងត្រូវបំផ្លាញសាជាថ្មី។ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងមានព្រះបន្ទូល់ «ពួកគេនឹង សង់ឡើងវិញ តែយើងនឹងបំផ្លាញម្តងទៀត ។ អ្នកផ្សេងនឹងហៅគេថា «ស្រុកនៃសេចក្តីអាក្រក់» ហើយ «មនុស្សដែលព្រះអម្ចាស់ដាក់បណ្តាសាជានិច្ច»។
|
|
\v 5 ភ្នែករបស់អ្នកនឹងឃើញការទាំងនេះ ហើយអ្នកពោលថា៖ ព្រះអម្ចាស់គឺអស្ចារ្យ ហួសព្រំដែននៃអុីស្រាអែល»។
|
|
\s5
|
|
\p
|
|
\v 6 «កូនដែលគោរពឪពុក ហើយអ្នកបម្រើដែលគោរពម្ចាស់របស់គេ។ ហើយបើយើង ជាឪពុក តើការគោរពយើងនៅទី ណា? ប្រសិនបើយើងជាម្ចាស់ តើការគោរពសម្រាប់យើងនៅឯណា?» ព្រះ បន្ទូលព្រះអម្ចាស់នៃពិភពទាំងមូល ដល់អ្នកជាព្យាការីដែលប្រមាថនាមរបស់យើង។ «តែអ្នករាល់គ្នាពោលថា៖ «តើយើងប្រមាថព្រះនាមព្រះអង្គត្រង់បែបណា?
|
|
\v 7 ដោយថ្វាយតង្វាយម្ហូបអាហារកខ្វក់ ដាក់លើអាសនៈរបស់យើង។ តែអ្នករាល់គ្នាពោលថា «តើយើងខ្ញុំបានធ្វើឲ្យព្រះអង្គកខ្វក់បែបណា?» ដោយពោលថា តុនៃព្រះអម្ចាស់មិនសូវសំខាន់ទេ។
|
|
\s5
|
|
\v 8 ពេលអ្នករាល់ថ្វាយសត្វខ្វាក់ សម្រាប់យញ្ញបូជា នេះមិនមែនអាក្រក់ទេឬ? ពេលអ្នករាល់ថ្វាយសត្វបាក់ជើង និងសត្វមានជំងឺ តើមិនមែនអាក្រក់ទេឬ? បើបង្ហាញការនេះទៅជូនពួកមន្ត្រីវិញ! តើគេនឹងទទួលយកអ្នក ឬតើគេនឹងលើកមុខអ្នកឡើងទេ?» ព្រះបន្ទូលព្រះអម្ចាស់នៃពិភពទាំងមូល។
|
|
\v 9 ពេលនេះអ្នកបន្តទូលអង្វររកព្រះភក្រ្តនៃព្រះជាម្ចាស់ ដែលព្រះអង្គសន្ដោសប្រណីដល់យើង។ ប៉ុន្តែព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា ជាមួយតង្វាយអាក្រក់ក្នុងដៃអ្នក តើព្រះអង្គនឹងលើកមុខអ្នកឡើងទេ?
|
|
\s5
|
|
\v 10 «អូរ បើគ្រាន់តែមានម្នាក់ពីអ្នករាល់គ្នាដែលបានបិទទ្វារព្រះវិហារ ដូច្នេះដែលអ្នកនឹងមិនដុតភ្លើងនៅលើអាសនៈរបស់យើងដោយឥតបានការនោះទេ! យើងមិនពេញចិត្តនឹងអ្នកទេ» ព្រះបន្ទូលព្រះអម្ចាស់ នៃពិភពទាំងមូល «ហើយយើងមិនទទួលតង្វាយពីដៃរបស់អ្នកទេ។
|
|
\v 11 ដ្បិត តាំងពីថ្ងៃរៈដល់ថ្ងៃលិច គឺនាមរបស់យើងបានឧតម្ត នៅក្នុងចំណោមប្រជាជាតិនានា ហើយនិងនៅគ្រប់ទីកន្លែងផង កំញាណនិងតង្វាយបរិសុទ្ឋនឹងត្រូវថ្វាយក្នុងនាមយើង។ ដ្បិតនាមយើង នឹងលើកតម្កើងនៅក្នុងចំណោមប្រជាតិនានា» ព្រះបន្ទូលព្រះអម្ចាស់នៃពិភពទាំងមូល។
|
|
\v 12 «ប៉ុន្តែ អ្នករាល់គ្នាបប្រមាថនាមយើងដោយពោលថា តុនៃព្រះអម្ចាស់កខ្វក់ ហើយផលផ្លែ និងអាហារគឺត្រូវបានប្រមាថ។
|
|
\s5
|
|
\v 13 ប៉ុន្តែអ្នកក៏បានពោលថា «ការនេះធុញទ្រាន់ ហើយអ្នករាល់គ្នាបានមើលងាយយើង» ព្រះបន្ទូលព្រះអម្ចាស់នៃពិភពទាំងមូល។ «អ្នកនាំអ្វីដែលត្រូវបានចាប់យកទៅដោយសត្វព្រៃ ឬសត្វបាក់ជើង និងសត្វឈឺផង ហើយអ្នករាល់គ្នានាំតង្វាយមកថ្វាយ។ តើគួរឲ្យយើងទទួលតង្វាយបែបនេះពីដៃអ្នករាល់គ្នាឬទេ? ព្រះបន្ទូលព្រះអម្ចាស់
|
|
\v 14 «អ្នកបញ្ឆោតនឹងត្រូវបណ្តាសា ដែលមានសត្វឈ្មោលនៅក្នុងហ្វូង ហើយក៏ស្បថថានឹងថ្វាយដល់យើង ហើយនឹងថ្វាយយញ្ញបូជាដល់យើង ដែលជាព្រះអម្ចាស់នៅអ្វីដែលមិនល្អ! ដ្បិតយើងជាស្តេចដ៏ធំ» ព្រះបន្ទូលព្រះអម្ចាស់នៃពិភពទាំងមូល «ហើយឈ្មោះយើងនឹងបានការគោរពក្នុងចំណោមប្រជាជាតិទាំងឡាយ»។
|
|
\s5
|
|
\c 2
|
|
\cl ជំពូក ២
|
|
\p
|
|
\v 1 ឥឡូវនេះ អ្នកជាបូជាចារ្យអើយ សេចក្ដីបង្គាប់នេះ គឺសម្រាប់អ្នករាល់គ្នា។
|
|
\v 2 «បើសិនអ្នករាល់គ្នាមិនព្រមស្តាប់ទេ ហើយបើអ្នកមិនយកដាក់ក្នុងចិត្តនឹងថ្វាយសិរីល្អដល់នាមយើងទេ» ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «យើងនឹងចាត់បណ្ដាសាមកលើអ្នករាល់គ្នា យើងនឹងដាក់បណ្ដាសាដល់ព្រះពរអ្នក។ ការពិតយើងដាក់បណ្តាសារពួកគេ ដោយអ្នកមិនបានយកការបង្គាប់យើងទុកដាក់នៅក្នុងចិត្តរបស់អ្នក។
|
|
\s5
|
|
\v 3 មើល៍! យើងនឹងបន្ទោសពូជពង្សរបស់អ្នករាល់គ្នា ហើយជះលាមកទៅលើមុខអ្នករាល់គ្នា គឺជាលាមកចេញពីពិធីបុណ្យរបស់អ្នក ហើយគេនឹងយកអ្នករាល់គ្នាចេញទៅជាមួយនឹងលាមកនោះដែរ។
|
|
\v 4 អ្នករាល់គ្នានឹងដឹងថា យើងបានបង្គាប់ដល់អ្នករាល់គ្នាហើយ ហើយសម្ពន្ឋមេត្រីរបស់យើងអាចបន្តនៅជាមួយពួកលេវី» ព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
|
|
\s5
|
|
\v 5 «សម្ពន្ឋមេត្រីជាមួយគេគឺជាជីវិត និងជាសេចក្ដីសុខសាន្ត ដែលយើងបានប្រទានដល់គេ យើងបានឲ្យភ័យខ្លាចដល់គេ ហើយគេក៏ភ័យខ្លាចយើង ហើយងឈរស្ញប់ស្ញែងនាមរបស់យើង។
|
|
\v 6 គេមានសេចក្តីបង្រៀនពិតនៅក្នុងមាត់ ហើយមិនឃើញមានអំពើទុច្ចរិតនៅបបូរមាត់គេឡើយ។ គេបានដើរជាមួយយើងក្នុងសេចក្ដីសុខសាន្ត ហើយទៀងត្រង់ ក៏បាននាំមនុស្សជាច្រើនចេញពីអំពើទុច្ចរិតផង។
|
|
\v 7 ដ្បិតគួរឲ្យបបូរមាត់របស់បូជាចារ្យរក្សាទុកនូវចំណោះដឹង ហើយគួរឲ្យមនុស្សស្វែងរកការបង្រៀនពីមាត់គេ ដ្បិតគេជាអ្នកនាំសារនៃព្រះអម្ចាស់នៃពិភពទាំងមូល។
|
|
\s5
|
|
\v 8 តែអ្នករាល់គ្នាបានបែរចេញពីផ្លូវនៃសេចក្តីពិត។ អ្នកបាននាំឲ្យមនុស្សជាច្រើនជំពប់ដួលក្នុងការគោរពដល់ក្រឹត្យវិន័យដែរ។ អ្នករាល់គ្នាបានផ្តាច់សម្ពន្ឋមេត្រីរបស់លេវីហើយ» ព្រះបន្ទូលព្រះអម្ចាស់នៃពិភពទាំងមូល។
|
|
\v 9 «ដូច្នេះយើងក៏បានធ្វើឲ្យអ្នករាល់គ្នាជាទីមើលងាយ ហើយអប្រិយ នៅចំពោះមុខមនុស្សទាំងឡាយ ពី ព្រោះអ្នករាល់គ្នាមិនបានកាន់តាមផ្លូវរបស់យើង តែផ្ទុយទៅវិញ បង្ហាញពីការចូលរួមជាមួយនឹងសេចក្តីបង្រៀនទាំងនោះវិញ»។
|
|
\s5
|
|
\p
|
|
\v 10 «តើយើងទាំងអស់គ្នាមិនមានឪពុកតែមួយទេឬ? ហេតុអ្វីបានជាយើងបានជាយើងក្បត់ ម្នាក់ៗទាស់ប្រឆាំងនឹងបងប្អូនខ្លួន ឯង ហើយប្រមាថសម្ពន្ឋមេត្រីនៃពួកដូនតារបស់យើងដូច្នេះ?
|
|
\v 11 ពួកយូដាបានកំផឹត។ ប្រព្រឹត្តអំពើគួរស្អប់ខ្ពើម នៅក្នុងពួកអុីស្រាអែល ហើយនៅក្រុងយេរូសាឡិមដែរ។ ដ្បិតយូដាបានប្រមាថទីបរិសុទ្ធរបស់ព្រះអម្ចាស់ ដែលព្រះអង្គស្រឡាញ់ ហើយបានរៀបការជាមួយកូនស្រីរបស់ព្រះជនជាតិដទៃ។
|
|
\v 12 សូមព្រះអម្ចាស់កាត់ចេញពីត្រសាលនៃពួកយ៉ាកុបទៅ ចំពោះមនុស្សដែលប្រព្រឹត្តអំពើដូច្នេះ ជាអ្នកដែលដែលដឹងខ្លួនហើយក៏បានឆ្លើយតប ទោះបីគេនាំយកតង្វាយមកថ្វាយដល់ព្រះអម្ចាស់នៃពិភពទាំងមូលក៏ដោយ។
|
|
\s5
|
|
\v 13 អ្នករាល់គ្នាក៏បានធ្វើនេះដែរ គឺអ្នករាល់គ្នាបានបិតបាំងអាសនានៃព្រះអម្ចាស់ ដោយទឹកភ្នែក ដោយការយំសោក ហើយស្រែកថ្ងូរ ពីព្រោះព្រះអង្គមិនបានបែរមករកតង្វាយ ឬទទួលតង្វាយនោះដោយព្រះគុណពីដៃអ្នករាល់គ្នាដោយ។
|
|
\s5
|
|
\v 14 ប៉ុន្តែអ្នកនិយាយថា «ហេតុអ្វីបានជាព្រះអង្គមិនទទួល?» ព្រោះព្រះអម្ចាស់ជាសាក្សីរវាងអ្នកនឹងប្រពន្ធអ្នក ដែលបានគ្នាកាលពីក្រមុំកំលោះមក បានទាស់ប្រឆាំងដែលអ្នកបានក្បត់នឹងនាង ទោះបីនាងបានផ្តល់ក្តីមេត្តាដល់អ្នកហើយជាប្រពន្ធស្របតាមសម្ពន្ឋមេត្រីដ៏ដោយ។
|
|
\v 15 តើព្រះអង្គមិនបានធ្វើឲ្យអ្នកទាំងពីរក្លាយជាតែមួយទេឬ? ហេតុអ្វីបានជាព្រះអង្គធ្វើមកតែមួយដូច្នេះ? ពីព្រោះព្រះអង្គចង់ស្វែងរកពូជបរិសុទ្ធមកពីព្រះជាម្ចាស់។ ដូច្នេះ ចូរប្រយ័ត្នចំពោះវិញ្ញាណរបស់អ្នក ហើយកុំឲ្យមិនស្មោះត្រង់ចំពោះប្រពន្ធដែលបានគ្នាកាលពីក្មេងឡើយ។
|
|
\v 16 «ដ្បិតយើងស្អប់ការលះលែងគ្នា» ព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃជនជាតិអុីស្រាអែល «ហើយជាអ្នកបិតបាំងសម្លៀកបំពាក់ខ្លួន ដោយការឃោរឃៅ» ព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ «ដូច្នេះ ចូរប្រយ័ត្នចំពោះវិញ្ញាណរបស់អ្នក ហើយកុំប្រព្រឹត្តក្បត់ឡើយ»។
|
|
\s5
|
|
\p
|
|
\v 17 ពាក្យសម្ដីរបស់អ្នករាល់គ្នា រំខានដល់ព្រះអម្ចាស់ណាស់។ ប៉ុន្តែអ្នករាល់គ្នានិយាយថា «ហេតុអ្វីបានជាយើងបានរំខានព្រះអង្គដូចម្ដេច?» ដោយនិយាយថា «អស់អ្នកដែលធ្វើការអាក្រក់ គឺល្អនៅចំពោះព្រះនេត្រនៃព្រះអម្ចាស់ ហើយព្រះអង្គសព្វព្រះហឫទ័យក្នុងពួកគេ» ឬ «តើព្រះអម្ចាស់នៃសេចក្ដីយុត្តិធម៌នៅឯណា?»
|
|
\s5
|
|
\c 3
|
|
\cl ជំពូក ៣
|
|
\p
|
|
\v 1 «មើល៍! យើងចាត់អ្នកនាំសាររបស់យើងឲ្យទៅ ហើយគេនឹងរៀបចំផ្លូវនៅពីមុខយើង។ ហើយព្រះអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក នឹងយាងចូលក្នុងព្រះវិហាររបស់ព្រះអង្គភ្លាម។ អ្នកនាំសារនៃសម្ពន្ឋមេត្រីដែលអ្នករាល់គ្នាប្រាថ្នានោះ មើល៍! ព្រះអង្គនឹងយាងមក» ព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
|
|
\p
|
|
\v 2 ប៉ុន្តែតើអ្នកណាអាចទ្រាំបាននៅថ្ងៃដែលព្រះអង្គយាងមកនោះ? តើអ្នកណានឹងឈរ ពេលដែលព្រះអង្គលេចមក? ដ្បិតព្រះអង្គប្រៀបដូចជាងភ្លើងសម្រាំង ហើយដូចកន្លែងបោក សម្អាត។
|
|
\v 3 ព្រះអង្គនឹងគង់ចុះ ដូចជាជាងសម្រាំង ហើយសម្រង់ប្រាក់ ហើយព្រះអង្គនឹងសម្អាតពួកកូនចៅលេវី។ ព្រះអង្កនឹងសម្រាំងគេដូចជាមាស និងប្រាក់ ហើយគេនឹងនាំយកតង្វាយនៃសេចក្ដីសុចរិតមកថ្វាយព្រះអម្ចាស់។
|
|
\s5
|
|
\v 4 ហើយតង្វាយរបស់ពួកយូដា និងយេរូសាឡិមនឹងគាប់ដល់ព្រះហឫទ័យដល់ព្រះជាម្ចាស់ ដូចកាលពីដើម គឺដូចកាលពីចាស់បុរាណនោះ។
|
|
\v 5 «ហើយយើងនឹងមកជិតអ្នករាល់គ្នាដោយការជំនុំជម្រះ។ យើងនឹងធ្វើជាសាក្សីយ៉ាងរហ័ស ទាស់នឹងពួកគ្រូអាបធ្មប់ ហើយនឹងពួកកំផិត ទាស់នឹងពួកសាក្សីក្លែងក្លាយ ហើយទាស់នឹងពួកជិៈជាន់លើប្រាក់ជួលរបស់កម្មករក្នុងឈ្នូលរបស់គេ ហើយសង្កត់សង្កិនស្ត្រីមេម៉ាយ និងមនុស្សកំព្រាផង ហើយទាស់នឹងអ្នកដែលបែរទៅរកជនជាតិដទៃ ហើយទាស់នឹងអ្នកដែលមិនគោរពយើង» ព្រះបន្ទូលព្រះអម្ចាស់នៃពិភពទាំងមូល។
|
|
\s5
|
|
\v 6 «ដ្បិតយើង ព្រះអម្ចាស់ មិនប្រែប្រួលទេ ដូច្នេះហើយអ្នក ពួកកូនចៅយ៉ាកុបអើយ មិនទាន់មកដល់ទីបញ្ចាប់ដោយ។
|
|
\p
|
|
\v 7 ចាប់តាំងពីជំនាន់ដូនតារបស់អ្នក បានបែរចេញពីក្តីបរិសុទ្ធរបស់យើងហើយមិនរក្សាការទាំងនោះឡើយ។ ចូរត្រឡប់មកយើងវិញ ហើយយើងនឹងត្រឡប់មករកអ្នករាល់គ្នាដែរ» ព្រះបន្ទូលព្រះអម្ចាស់នៃពិភពទាំងមូល។ «តែអ្នកនិយាយថា តើយើងនឹងវិលទៅវិញយ៉ាងដូចម្តេច?"
|
|
\s5
|
|
\v 8 តើមនុស្សនឹងប្លន់ព្រះជាម្ចាស់ឬ? ប៉ុន្តែ អ្នករាល់គ្នាបានប្លន់យើង។ តែអ្នកនិយាយថា តើយើងបានយករបស់ព្រះអង្គដូចម្តេច? គឺក្នុងតង្វាយមួយភាគក្នុងដប់។
|
|
\v 9 អ្នករាល់គ្នាត្រូវបណ្ដាសាជាមួយបណ្តាសា ដ្បិតអ្នកបានប្លន់យើង ប្រជាតិទាំងមូល។
|
|
\s5
|
|
\v 10 ចូរយកតង្វាយមួយភាគក្នុងដប់ទាំងអស់មកដាក់ក្នុងឃ្លាំង ដូច្នេះហើយនឹងមានអាហារនៅក្នុងដំណាក់របស់យើង ហើយល្បងលយើងឥឡូវក្នុងការនេះ» ព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល «បើយើងមិនបើកបង្ហាញដល់អ្នកនូវទ្វារនៃស្ថានសួគ៌ ហើយចាក់ព្រះពរដល់អ្នករហូតដល់គ្មានកន្លែងសម្រាប់នឹងដាក់ផង។
|
|
\v 11 យើងនឹងថ្លែងទាស់នឹងអ្នកដែលបំផ្លាញផលដំណាំ ដូច្នេះគេនឹងមិនបំផ្លាញការច្រូតកាត់នៃដីរបស់អ្នក។ ដើមទំពាំងបាយជូរនៅចម្ការ នឹងមិនជ្រុះផ្លែដែរ» ព្រះបន្ទូលព្រះអម្ចាស់នៃពិភពទាំងមូល។
|
|
\v 12 «ប្រជាតិទាំងមូលនឹងហៅអ្នករាល់គ្នាថាមានពរ ដ្បិតទឹកដីរបស់អ្នករាល់គ្នា នឹងបានជាទឹកដីអរសប្បាយ ព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល»។
|
|
\s5
|
|
\p
|
|
\v 13 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ពាក្យសម្ដីរបស់អ្នករាល់គ្នាបានទាស់នឹងយើងយ៉ាងខ្លាំង ទោះបើយ៉ាងនោះក៏អ្នករាល់គ្នាថា យើងបាននិយាយអ្វីទាស់នឹងព្រះអង្គ
|
|
\v 14 គឺអ្នករាល់គ្នាពោលថា ការដែលខំគោរពបម្រើព្រះជាម្ចាស់ នោះឥតអំពើទេ ហើយដែលយើងបានរក្សាបញ្ញើរបស់ព្រះអម្ចាស់នៃពិភពទាំងមូល ព្រមទាំងដើរនៅចំពោះព្រះអង្គដោយកាន់ទុក្ខដូច្នេះ តើមានប្រយោជន៍អ្វី?
|
|
\v 15 ដ្បិត យើងរាប់មនុស្សឆ្មើងឆ្មៃ ទុកជាសប្បាយហើយ ពួកអ្នកដែលប្រព្រឹត្តការអាក្រក់បានតាំងឡើង គេល្បងលព្រះជាម្ចាស់ហើយក៏រួចខ្លួន»។
|
|
\s5
|
|
\p
|
|
\v 16 ហើយពួកអ្នកដែលកោតខ្លាចដល់ព្រះអម្ចាស់ បាននិយាយគ្នាទៅវិញទៅមកថា។ ព្រះអម្ចាស់ប្រុងស្តាប់ ហើយបានស្តាប់ ហើយសៀវភៅនៃការចងចាំ បានសរសេរទុកនៅចំពោះព្រះអង្គ សម្រាប់ពួកអ្នកដែលកោតខ្លាចព្រះអម្ចាស់ ហើយតម្កើងព្រះនាមព្រះអង្គឡើង។
|
|
\s5
|
|
\v 17 «ពួកគេនឹងជារបស់យើង» ព្រះ បន្ទូលរបស់ព្រះអម្ចាស់នៃពួកពិភពទាំង មូល «សម្បត្តិដែលជាកម្មសិទ្ធិរបស់យើង នៅថ្ងៃដែលយើងបានប្រព្រឹត្ត។ យើងនឹងប្រណីដល់ពួកគេ ដូចជាមនុស្សអាណិតដល់កូនដែលបានបម្រើដល់ខ្លួនដែរ។
|
|
\v 18 ហើយម្តងទៀត អ្នករាល់គ្នានឹងបាន ញែកចេញ ពីមនុស្សសុចរិតនឹងមនុស្សអាក្រក់ រវាងអ្នកដែលថ្វាយបង្គំព្រះជាម្ចាស់នឹងអ្នកដែលមិនថ្វាយបង្គំព្រះអង្គ។
|
|
\s5
|
|
\c 4
|
|
\cl ជំពូក ៤
|
|
\p
|
|
\v 1 ដ្បិតមើល៍! ថ្ងៃនោះកំពុងតែមកដល់ ឆេះដូចឡដុតនំ ពេលពួកអ្នកឆ្មើងឆ្មៃ ហើយពួកអ្នកប្រព្រឹត្តអំពើអាក្រក់ គេនឹងដូចជាចំបើង។ ថ្ងៃដែលត្រូវមកដល់នោះ នឹងដូតពួកគេ» ព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពួកពិភពទាំងមូល «ដូច្នេះមិនទុកឲ្យគេសូម្បីតែឬសនិងមែក។
|
|
\v 2 ប៉ុន្តែសម្រាប់អ្នកដែលកោតខ្លាចព្រះនាមរបស់យើង ព្រះអាទិត្យនៃសេចក្ដីសុចរិតនឹងរះឡើង មានសស្លាបនៃការប្រោសឲ្យជាផង។ អ្នករាល់គ្នានឹងចេញទៅ លោតកព្ឆោងដូចជាកូនគោដែលចេញពីក្រោល។
|
|
\v 3 នៅថ្ងៃនោះអ្នករាល់គ្នានឹងជាន់ឈ្លីពួកមនុស្សអាក្រក់ ដ្បិតគេនឹងដូចជាផេះនៅក្រោមបាទជើងនៅថ្ងៃដែលយើងប្រព្រឹត្ត» ព្រះបន្ទូលព្រះអម្ចាស់នៃពិភពទាំងមូល។
|
|
\s5
|
|
\p
|
|
\v 4 «ចូរនឹកចាំពីសេចក្តីបង្រៀនរបស់លោកម៉ូសេជាអ្នកបម្រើរបស់យើង ដែលយើងបានផ្តល់ដល់គាត់នៅលើភ្នំហោរែប សម្រាប់ជនជាតិអុីស្រាអែលទាំងមូល គឺបញ្ញត្តិច្បាប់ហើយសិទ្ធអំណាចទាំងឡាយ ។
|
|
\v 5 មើល៍! យើងនឹងចាត់ព្យាការីអេលីយ៉ា មុនថ្ងៃដែលនឹងមកដល់នៃការអស្ចារ្យ ហើយនិងគួរឲ្យខ្លាច នៅថ្ងៃព្រះអម្ចាស់។
|
|
\v 6 លោកនឹងបង្វែរចិត្តឪពុកមករកកូន ហើយដូងចិត្តរបស់កូនក៏មករកឪពុកដែរ ដូច្នេះយើងមិនមកប្រហារផែនដីជាមួយការបំផ្លាញទាំងមូលឡើយ»។
|