forked from WA-Catalog/km_ulb
1233 lines
361 KiB
Plaintext
1233 lines
361 KiB
Plaintext
\id 2KI
|
||
\ide UTF-8
|
||
\h ២ ពង្សាវតាក្សត្រ
|
||
\toc1 ២ ពង្សាវតាក្សត្រ
|
||
\toc2 ២ ពង្សាវតាក្សត្រ
|
||
\toc3 2ki
|
||
\mt ២ ពង្សាវតាក្សត្រ
|
||
\s5
|
||
\c 1
|
||
\cl ជំពូក ១
|
||
\p
|
||
\v 1 ក្រោយពេលដែលព្រះបាទអហាប់បានសោយទិវង្គតទៅ ជនជាតិម៉ូអាប់បានបះបោរប្រឆាំងនឹងជនជាតិអ៊ីស្រាអែល។
|
||
\v 2 បន្ទាប់មក ព្រះបាទអហាស៊ីយ៉ាបានធ្លាក់ពីលើរានហាលខាងលើនៅស្រុកសាម៉ារី ហើយមានរបួសជាទំងន់។ ដូច្នេះ ស្តេចបានបញ្ជូនអ្នកនាំសារ ហើយនិយាយទៅកាន់ពួកគេថា៖ «សូមទៅសួរបាល-សេប៊ូប ជាព្រះរបស់ក្រុងអេក្រូនមើល ថាតើយើងនឹងបានជាពីបួសនេះឬទេ»។
|
||
\s5
|
||
\v 3 ប៉ុន្តែ មានទេវតារបស់ព្រះអម្ចាស់មួយរូបបានមានប្រសាសន៍មកលោកអេលីយ៉ាជាអ្នកស្រុកធេសប៊ីថា៖ «ចូរក្រោកឡើង ចូរឡើងទៅដើម្បីជួបជាមួយអ្នកនាំសាររបស់ស្តេចស្រុកសាម៉ារី ហើយសួរពួកគេថា៖ «តើគ្មានព្រះនៅស្រុកអ៊ីស្រាអែលទេឬ បានជាអ្នករាល់គ្នាទៅសុំយោបល់ពីព្រះបាល-សេប៊ូបជាព្រះរបស់ក្រុងអេក្រូនដូច្នេះ?
|
||
\v 4 ដូច្នេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អ្នកនឹងមិនអាចក្រោកពីគ្រែដែលអ្នកដេកនោះបានទេ អ្នកនឹងស្លាប់មិនខាន»។ បន្ទាប់មក លោកអេលីយ៉ាក៏ចេញទៅ។
|
||
\s5
|
||
\p
|
||
\v 5 នៅពេលដែលអ្នកនាំសារបានត្រឡប់ទៅជួបព្រះបាទអហាស៊ីយ៉ាវិញ ស្តេចបានរាជឱង្ការសួរថា៖ «ហេតុអ្វីបានជាអ្នកត្រឡប់មកវិញដូច្នេះ»?
|
||
\v 6 ពួកគេបានទូលស្តេចថា៖ «មានបុរសម្នាក់បានមកជួបពួកយើង លោកបាននិយាយជាមួយយើងថា៖ «ចូរត្រឡប់ទៅស្តេចដែលបានបញ្ជូនអ្នកវិញទៅ ហើយទូលទ្រង់ថា៖ «ព្រះអម្ចាស់ទូលថា៖ «តើគ្មានព្រះនៅស្រុកអ៊ីស្រាអែលទេឬ បានជាអ្នកទៅសុំយោបល់ពីព្រះបាល-សេប៊ូបជាព្រះរបស់ក្រុងអេក្រូនដូច្នេះ? ដូច្នេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អ្នកនឹងមិនអាចក្រោកពីគ្រែដែលអ្នកដេកនោះបានទេ អ្នកនឹងស្លាប់មិនខាន»។
|
||
\s5
|
||
\v 7 ព្រះបាទអស៊ីយ៉ាបានទូលទៅអ្នកនាំសារថា៖ «តើបុរសដែលបានឡើងមកជួបអ្នករាល់គ្នា ហើយបាននិយាយពាក្យទាំងនេះជាមួយអ្នកទាំងអស់គ្នា តើគាត់ជាមនុស្សប្រភេទណា»?
|
||
\v 8 ពួកគេបានទូលស្តេចវិញថា៖ «លោកបានពាក់អាវរោមសត្វ ហើយមានខ្សែក្រវ៉ាត់ស្បែកនៅនឹងចង្កេះរបស់លោក»។ ដូច្នេះ ស្តេចមានរាជឱង្ការតបវិញថា៖ «នោះគឺលោកអេលីយ៉ា ជាអ្នកស្រុកធេសប៊ី»!
|
||
\s5
|
||
\p
|
||
\v 9 បន្ទាប់មក ស្តេចបានបញ្ជូនមេទ័ពជាមួយទាហានហាសិបនាក់ទៅជួបលោកអេលីយ៉ា។ លោកមេទ័ពបានឡើងទៅជួបលោកអេលីយ៉ា នៅកន្លែងដែលលោកបានអង្គុយគឺនៅលើកំពូលភ្នំ។ លោកមេទ័ពបាននិយាយទៅលោកថា៖ «លោកជាអ្នកបម្រើរបស់ព្រះជាម្ចាស់អើយ ស្តេចមានរាជឱង្ការថា៖ «សូមអញ្ជើញចុះមក»។
|
||
\v 10 លោកអេលីយ៉ាឆ្លើយតបទៅលោកមេទ័ពថា៖ «បើខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់មែន សូមឲ្យមានភ្លើងធ្លាក់ពីលើមេឃមក ឆេះបំផ្លាញលោក និងទាហានហាសិបនាក់នេះចុះ»។ បន្ទាប់មក ក៏មានភ្លើងធ្លាក់ចុះពីលើមេឃមក ឆេះបំផ្លាញមេទ័ព និងទាហានហាសិបនាក់នោះមែន។
|
||
\s5
|
||
\v 11 បន្ទាប់មក ព្រះបាទអហ៊ីយ៉ាបានចាត់មេទ័ពម្នាក់ទៀតទៅជួបលោកអេលីយ៉ា និងទាហានហាសិបនាក់ទៅជាមួយ។ លោកមេទ័ពនោះក៏បាននិយាយទៅកាន់លោកអេលីយ៉ាដែរថា៖ «លោកជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ស្តេចមានរាជឱង្ការថា៖ «សូមចុះមកជាប្រញាប់»។
|
||
\v 12 លោកអេលីយ៉ាបានឆ្លើយជាមួយពួកគេថា៖ «បើខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់មែន សូមឲ្យមានភ្លើងធ្លាក់ពីលើមេឃមក ឆេះបំផ្លាញលោក និងទាហានហាសិបនាក់នេះចុះ»។ បន្ទាប់មក ក៏មានភ្លើងធ្លាក់ចុះពីលើមេឃមក ឆេះបំផ្លាញមេទ័ព និងទាហានហាសិបនាក់នោះម្តងទៀត។
|
||
\s5
|
||
\v 13 បន្ទាប់មក ស្តេចបានបញ្ជូនក្រុមទីបីដែលមានទាហានហាសិបនាក់ទៅទៀត។ លោកមេទ័ពនេះបានឡើងទៅ គាត់បានលុតជង្គង់នៅចំពោះលោកអេលីយ៉ា ហើយអង្វរលោក ហើយបាននិយាយថា៖ «លោកដែលជាអ្នកបម្រើរបស់ព្រះអម្ចាស់អើយ សូមឲ្យជីវិតរបស់ខ្ញុំ និងជីវិតរបស់អ្នកបម្រើហាសិបនាក់របស់លោកមានតម្លៃចំពោះភ្នែកលោកផង។
|
||
\v 14 ពេលមុនមានភ្លើងធ្លាក់ពីលើមេឃមកហើយបានឆេះបំផ្លាញលោកមេទ័ពទាំងពីរដែលមកមុនខ្ញុំ តែឥឡូវនេះសូមឲ្យជីវិតរបស់ខ្ញុំមានតម្លៃចំពោះមុខលោកផង»។
|
||
\s5
|
||
\v 15 ទេវតារបស់ព្រះអម្ចាស់បាននិយាយទៅលោកអេលីយ៉ាថា៖ «សូមចុះទៅជាមួយគាត់ទៅ។ កុំឲ្យខ្លាចគាត់ឡើយ»។ ដូច្នេះ លោកអេលីយ៉ាបានក្រោកឡើង ហើយបានចុះទៅជាមួយគាត់ទៅជួបស្តេច។
|
||
\v 16 ក្រោយមកលោកអេលីយ៉ាបានទូលទៅព្រះបាទអហ៊ីយ៉ាថា៖ «នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់៖ «ព្រះករុណាបានបញ្ជូនអ្នកនាំសារទៅសុំយោបល់ពីបាល-សេប៊ូល ជាព្រះរបស់ក្រុងអេក្រុន។ តើនៅស្រុកអ៊ីស្រាអែលមិនមានព្រះដែលព្រះករុណាអាចសុំពត៌មានបានទេឬ? ដូច្នេះ ឥឡូវនេះ ព្រះករុណានឹងមិនអាចចុះពីលើគ្រែរបស់អ្នក ដែលព្រះករុណាបានឡើងទៅនោះបានទេ ព្រះករុណាមុខជាសោយទិវង្គតមិនខាន»។
|
||
\s5
|
||
\p
|
||
\v 17 ដូច្នេះ ស្តេចអហាស៊ីយ៉ាបានសុគតស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលលោកអេលីយ៉ាបានថ្លែងមែន។ ព្រះបាទយ៉ូរ៉ាមបានឡើងសោយរាជ្យបន្តពីស្តេច នៅក្នុងឆ្នាំទីពីរនៃរាជ្យរបស់ព្រះបាទយ៉ូសាផាត ស្ដេចស្រុកយូដា។ ព្រោះព្រះបាទអហាស៊ីយ៉ាគ្មានបុត្រទេ។
|
||
\v 18 រឿងរ៉ាវផ្សេងទៀតទាក់ទងនឹងព្រះបាទអហាស៊ីយ៉ា តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចអ៊ីស្រាអែលទេឬ?
|
||
\s5
|
||
\c 2
|
||
\cl ជំពូក ២
|
||
\p
|
||
\v 1 ដូច្នេះ នៅពេលដែលព្រះអម្ចាស់នឹងលើកលោកអេលីយ៉ាទៅស្ថានសួគ៌ដោយខ្យល់កួច គឺលោកអេលីយ៉ាបានចេញទៅក្រៅជាមួយលោកអេលីសេពីគីលកាល។
|
||
\v 2 លោកអេលីយ៉ាបានប្រសាសន៍ទៅលោកអេលីសេថា៖ «សូមនៅទីនេះសិនចុះ ព្រោះព្រះអម្ចាស់បានឲ្យខ្ញុំទៅបេតអែល»។ លោកអេលីសេឆ្លើយថា៖ «ព្រះអម្ចាស់មានព្រះជន្មរស់ ហើយលោកក៏មានជីវិតនៅរស់ដែរ ខ្ញុំសូមប្រាប់លោកថាខ្ញុំនឹងមិនចាកចេញពីលោកឡើយ»។ ដូច្នេះ ពួកគេបានចុះទៅបេតអែលជាមួយគ្នា។
|
||
\s5
|
||
\v 3 កូនរបស់ព្យាការីម្នាក់ដែលនៅបេតអែលបានមកជួបលោកអេលីសេ ហើយនិយាយថា៖ «តើអ្នកដឹងទេថាព្រះអម្ចាស់នឹងដកយកលោកគ្រូរបស់អ្នកនៅថ្ងៃនេះ»? លោកអេលីសេឆ្លើយថា៖ «បាទខ្ញុំដឹងហើយ ប៉ុន្តែ កុំនិយាយរឿងនេះអី»។
|
||
\v 4 លោកអេលីយ៉ានិយាយទៅគាត់ថា៖ «អេលីសេអើយ ចូរចាំនៅទីនេះសិន ព្រោះព្រះអម្ចាស់នឹងចាត់ខ្ញុំឲ្យទៅយ៉េរីខូ»។ បន្ទាប់មក លោកអេលីសេឆ្លើយថា៖ «ព្រះអម្ចាស់មានព្រះជន្មគង់នៅ ហើយលោកគ្រូក៏មានជីវិតនៅរស់ ខ្ញុំសូមប្រាប់លោកថា ខ្ញុំនឹងមិនចាកចេញពីលោកឡើយ»។ ដូច្នេះ ពួកគេបានចេញទៅក្រុងយ៉េរីខូជាមួយគ្នា។
|
||
\s5
|
||
\v 5 បន្ទាប់មក កូនរបស់ព្យាការីដែលនៅក្រុងយ៉េរីខូបានមកជួបលោកអេលីសេ ហើយនិយាយទៅគាត់ថា៖ «តើអ្នកដឹងទេថាព្រះអម្ចាស់នឹងដកលោកគ្រូរបស់លោកទៅនៅថ្ងៃនេះ»? លោកអេលីសេតបថា៖ «បាទ ខ្ញុំដឹងហើយ ប៉ុន្តែកុំនិយាយពីវាធ្វើអ្វី»។
|
||
\v 6 បន្ទាប់មក លោកអេលីយ៉ាមានប្រសាសន៍ទៅលោកថា៖ «សូមនៅទីនេះសិន ព្រោះព្រះអម្ចាស់ចាត់ខ្ញុំទៅឯទន្លេយ័រដាន់»។ លោកអេលីសេឆ្លើយថា៖ «ព្រះអម្ចាស់មានព្រះជន្មគង់នៅ ហើយលោកគ្រូក៏មានជីវិតនៅរស់ ខ្ញុំសូមប្រាប់លោកថា ខ្ញុំនឹងមិនចាកចេញពីលោកឡើយ»។ ដូច្នេះ ពួកគេបានចេញទៅដំណើរទៅមុខទៀត។
|
||
\s5
|
||
\v 7 ក្រោយមក មានកូនប្រុសៗហាសិបនាក់របស់ព្យាការីជាច្រើនបានឈរពីចម្ងាយនៅទល់មុខពួកគេ នៅពេលដែលពួកគេបានឈរនៅក្បែរទន្លេយ័រដាន់។
|
||
\v 8 លោកអេលីយ៉ាបានយកកន្សែងរបស់លោក លោកមូរកន្សែងនោះ ហើយបានយកកន្លែងនោះវាយទឹក។ ទឹកទន្លេក៏ញែកជាពីរ ដូច្នេះ លោកទាំងពីរបានដើរឆ្លងកាត់តាមដីស្ងួត។
|
||
\s5
|
||
\v 9 នៅពេលដែលពួកគេបានឆ្លងកាត់រួចហើយ លោកអេលីយ៉ាបានមានប្រសាសន៍ទៅលោកអេលីសេថា៖ «តើចង់ឲ្យខ្ញុំធ្វើអ្វីសម្រាប់អ្នក មុនពេលដែលខ្ញុំចាកចេញពីអ្នកទៅ»។ លោកអេលីសេឆ្លើយថា៖ «សូមឲ្យវិញ្ញាណរបស់លោកមកសណ្ឋិតលើខ្ញុំទ្វេដង»។
|
||
\v 10 លោកអេលីយ៉ាឆ្លើយថា៖ «អ្នកបានសុំពីខ្ញុំនូវរឿងដ៏លំបាក។ តែបើអ្នកឃើញខ្ញុំ នៅពេលដែលខ្ញុំត្រូវបានលើកឡើងចេញពីអ្នក នោះការនេះនឹងសម្រេចដូចដែលអ្នកបានសុំ តែបើមិនដូច្នេះទេ វានឹងមិនសម្រេចឡើយ»។
|
||
\s5
|
||
\v 11 នៅពេលដែលពួកគេធ្វើដំណើរបន្ត ហើយនិយាយគ្នាផង ពេលនោះមានរទេះភ្លើង និងសេះភ្លើងមួយបានបង្ហាញខ្លួន ញែកបុរសទាំងពីរចេញពីគ្នា ហើយលោកអេលីយ៉ាបានឡើងទៅលើស្ថានសួគ៌ដោយសារខ្យល់ព្យុះ។
|
||
\v 12 លោកអេលីសេបានឃើញការនេះ ក៏ស្រែកឡើងថា៖ «លោកឪពុកអើយ លោកឪពុកអើយ នោះគឺរទេះចម្បាំងនិងអ្នកជិះសេះរបស់អ៊ីស្រាអែល»! លោកមិនអាចឃើញលោកអេលីយ៉ាបានទៀតទេ ហើយលោកបានយកអាវរបស់លោកមកហែកជាពីរចំណែក។
|
||
\s5
|
||
\v 13 លោកបានរើសកន្សែងរបស់លោកអេលីយ៉ា ដែលបានធ្លាក់នៅក្បែរគាត់ឡើង ហើយបានត្រឡប់ទៅឈរនៅក្បែរមាត់ទន្លេយ័រដាន់។
|
||
\v 14 លោកបានយកកន្សែងរបស់លោកអេលីយ៉ាមកវាយទឺក ទឹកក៏ញែកជាពីរ ហើយលោកអេលីសេក៏ដើរឆ្លងកាត់។
|
||
\s5
|
||
\p
|
||
\v 15 នៅពេលដែលកូនប្រុសៗរបស់ពួកព្យាការីដែលមកពីក្រុងយេរីខូបានឃើញគាត់ពីចម្ងាយពួកគេនិយាយថា៖ «វិញ្ញាណរបស់លោកអេលីយ៉ាបានមកសណ្ឋិតនៅលើលោកអេលីសេហើយ!» ដូច្នេះ ពួកគេបានមកជួបលោក ហើយបានក្រាបនៅមុខលោកដល់ដី។
|
||
\v 16 ពួកគេបាននិយាយទៅលោកថា៖ «ឃើញទេឥឡូវនេះ នៅក្នុងចំណោមអ្នកបម្រើរបស់លោកមានមនុស្សខ្លាំងពូកែរហាសិបនាក់។ យើងសូមឲ្យពួកគេចេញទៅ ហើយរកលោកគ្រូរបស់លោក ក្នុងករណីដែលព្រះវិញ្ញាណរបស់ព្រះអម្ចាស់បានលើកគាត់ឡើង ហើយបោះលោកទៅលើភ្នំណាមួយ ឬទៅក្នុងជ្រោះណាមួយ»។ លោកអេលីសេឆ្លើយថា៖ «ទេ កុំឲ្យពួកគេទៅធ្វើអ្វី»។
|
||
\s5
|
||
\v 17 ប៉ុន្តែ នៅពេលដែលអ្នកទាំងនោះទទូចលោកអេលីសេរហូតដល់លោកមានការអៀនខ្មាស លោកបាននិយាយថា៖ «ចូរឲ្យពួកគេទៅចុះ»។ ដូច្នេះ ពួកគេបានបញ្ជូនបុរសទាំងហាសិបអ្នកនោះទៅ ហើយពួកគេបានទៅរកអស់បីថ្ងៃ ប៉ុន្តែ រកមិនឃើញលោកទេ។
|
||
\v 18 ពួកគេបានត្រឡប់មកជួបលោកអេលីសេវិញ នៅពេលដែលលោកស្នាក់នៅក្រុងយេរីខូ ហើយបាននិយាយជាមួយលោកថា៖ «តើខ្ញុំមិនបាននិយាទៅអ្នករាល់គ្នាទេថា៖ «កុំឲ្យទៅ?»
|
||
\s5
|
||
\p
|
||
\v 19 ពួកប្រុសៗក្នុងក្រុងបាននិយាយទៅលោកអលីសេថា៖ «ឃើញទេ យើងបានសុំលោក ស្ថានភាពនៅក្នុងក្រុងនេះល្អណាស់ ដូចដែលលោកអាចឃើញស្រាប់ ប៉ុន្តែ ទឹកមិនល្អទេ ហើយដីក៏មិនបង្កើតផលដែរ»។
|
||
\v 20 លោកអេលីសេឆ្លើយថា៖ «សូមយកចានគោមថ្មីមួយមកឲ្យខ្ញុំ ហើយសុំដាក់អំបិលនៅក្នុងនោះផង» ដូច្នេះ ពួកគេបានយកមកជូនលោក។
|
||
\s5
|
||
\v 21 លោកអេលីសេបានចេញទៅប្រភពទឹកហើយបាចអំបិលក្នុងទឹកនោះ បន្ទាប់មក លោកនិយាយថា៖ «ព្រះអម្ចាស់មានបន្ទូលថា៖ «យើងបានប្រោសទឹកនេះ។ ចាប់ពីពេលនេះតទៅ នឹងគ្មានអ្វីស្លាប់ និងមិនមានដីដែលមិនបង្កើតផងទៀតទេ»។
|
||
\v 22 ដូច្នេះ ទឹកនោះបានល្អឡើងវិញរហូតដល់ថ្ងៃនេះ ដោយសារតែពាក្យដែលលោកអេលីសេបាននិយាយ។
|
||
\s5
|
||
\p
|
||
\v 23 បន្ទាប់មក លោកអេលីសេបានឡើងពីទីនោះទៅបេតអែល។ នៅពេលដែលលោកឡើងទៅតាមផ្លូវ មានក្មេងប្រុសៗចេញពីក្រុងមក ហើយបានចំអកដាក់លោក ហើយបាននិយាយទៅលោកថា៖ «ឡើងទៅ លោកក្បាលទំពែក ឡើងទៅ លោកក្បាលទំពែក»។
|
||
\v 24 លោកអេលីសេបានក្រឡេកមើលក្រោយ ហើយបានឃើញពួកគេ លោកបានប្រកាសហៅព្រះអម្ចាស់ ដើម្បីឲ្យព្រះអង្គដាក់បណ្តាសារពួកគេ។ មានមេខ្លាឃ្មុំពីរចេញពីព្រៃមក ហើយធ្វើឲ្យក្មេងសែសិបពីរនាក់មានរបួស។
|
||
\v 25 បន្ទាប់មក លោកអេលីសេបានចេញពីទីនោះទៅភ្នំកើមែល រួចត្រឡប់ទៅក្រុងសាម៉ារីវិញ។
|
||
\s5
|
||
\c 3
|
||
\cl ជំពូក ៣
|
||
\p
|
||
\v 1 ឥឡូវនេះ នៅក្នុងឆ្នាំទីដប់ប្រាំបីនៃរាជ្យរបស់ព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា ព្រះបាទយ៉ូរ៉ាមជាបុត្ររបស់ព្រះបាទអហាប់ ចាប់ផ្តើមសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី បានដប់ពីរឆ្នាំ។
|
||
\v 2 ស្តេចបានប្រព្រឹត្តអំពើអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ប៉ុន្តែ មិនដូចមាតា បិតារបស់ស្តេចឡើយ ព្រោះស្តេចបានរំលំសសរថ្មរបស់ព្រះបាល ដែលបិតាទ្រង់បានសង់ឡើង។
|
||
\v 3 ប៉ុន្តែ ស្តេចបានដើរតាមអំពើបាបរបស់ព្រះបាទយេរ៉ូបោមជាកូននេបាត ដែលនាំឲ្យអ៊ីស្រាអែលមានបាប ព្រះអង្គមិនបានដើរចេញពីអំពើបាបទាំងនោះទេ។
|
||
\s5
|
||
\p
|
||
\v 4 ឥឡូវនេះ ព្រះបាទមេសា ជាស្ដេចម៉ូអាប់ មានចៀមជាច្រើន។ ស្ដេចធ្លាប់ឲ្យចៀម ១០០, ០០០ក្បាល និងចៀមឈ្មោល១០០, ០០០ក្បាល ដល់ស្ដេចស្រុកអ៊ីស្រាអែល។
|
||
\v 5 ក្រោយពេល ព្រះបាទអហាប់សោយទិវង្គត ស្ដេចស្រុកម៉ូអាប់បានបះបោរប្រឆាំងនឹងស្ដេចស្រុកអ៊ីស្រាអែល។
|
||
\v 6 ដូច្នេះ ព្រះបាទយ៉ូរ៉ាមយាងចេញពីក្រុងសាម៉ារី នៅពេលនោះ ដើម្បីគៀងគរប្រជាជនអ៊ីស្រាអែលទាំងអស់ទៅធ្វើសង្គ្រាម។
|
||
\s5
|
||
\v 7 ស្តេចបានផ្ញើសារប្រាប់ព្រះបាទយ៉ូសាផាតជាស្តេចស្រុកយូដាថា៖ «ស្តេចស្រុកម៉ូអាប់បានបះបោរប្រឆាំងនឹងយើងហើយ។ តើព្រះករុណានឹងទៅជាមួយយើងដើម្បីវាយប្រឆាំងនឹងសាសន៍ម៉ូអាប់នៅក្នុងសមរភូមិឬទេ»? ព្រះបាទយ៉ូសាផាតឆ្លើយតបថា៖ «ទូលបង្គំនឹងទៅ។ ទូលបង្គំក៏ដូចជាព្រះករុណា ព្រះជាជនរបស់ទូលបង្គំក៏ដូចជាប្រជាជនរបស់ព្រះករុណា ហើយសេះទូលបង្គំក៏ដូចសេះរបស់ព្រះករុណាដែរ»។
|
||
\v 8 បន្ទាប់មកស្តេចទូលថា៖ «តើយើងគួរតែប្រយុទ្ធតាមផ្លូវណា»? ព្រះបាទយ៉ូសាផាតតបថា៖ «ទៅតាមផ្លូវនៅវាលរហោស្ថានអេដុម»។
|
||
\s5
|
||
\v 9 ដូច្នេះ ស្តេចស្រុកអ៊ីស្រាអែល ស្តេចស្រុកយូដា ស្តេចស្រុកអេដុមបានទៅទល់មុខគ្នាអស់រយៈពេលប្រាំពីរថ្ងៃ។ ពួកទាហានរបស់ពួកគេខ្វះទឹក ទោះបីជាសម្រាប់សេះ និងសត្វរបស់ពួកគេក៏ខ្វះទឹកដែរ។ ដូច្នេះ ស្តេចស្រុកអ៊ីស្រាអែលទូលថា៖ «តើនេះជាអ្វីទៅ?
|
||
\v 10 តើព្រះអម្ចាស់បានហៅស្តេចទាំងបីនេះមក ដើម្បីប្រគល់ទៅក្នុងកណ្តាប់ដៃស្តេចស្រុកម៉ូអាប់ឬ?»
|
||
\s5
|
||
\v 11 ប៉ុន្តែ ព្រះបាទយ៉ូសាផាតទូលថា៖ «តើនៅទីនេះមិនមានព្យាការីរបស់ព្រះអម្ចាស់ ដែលយើងអាចសុំយោបល់ពីព្រះអង្គបានទេឬ? អ្នកបម្រើម្នាក់របស់ស្តេចស្រុកអ៊ីស្រាអែលបានទូលថា៖ «លោកអេលីសេជាកូនរបស់លោកសាផាតនៅទីនេះ ដែលជាសិស្សរបល់លោកអេលីយ៉ា»។
|
||
\v 12 ព្រះបាទយ៉ូសាផាតទូលថា៖ «ព្រះបន្ទូលរបស់ព្រះអម្ចាស់គង់នៅជាមួយគាត់»។ ដូច្នេះ ស្តេចស្រុកអ៊ីស្រាអែល ព្រះបាទយ៉ូសាផាត និងស្តេចស្រុកអេដុមបានទៅជួបលោក។
|
||
\s5
|
||
\p
|
||
\v 13 លោកអេលីសេបានទូលទៅស្តេចស្រុកអ៊ីស្រាអែលថា៖ «តើព្រះករុណាមករកទូលបង្គំធ្វើអ្វី? ចូរទៅរកព្យាការីរបស់មាតាបិតារបស់ព្រះអង្គទៅ»។ ដូច្នេះ ស្តេចស្រុកអ៊ីស្រាអែលបាននិយាយទៅលោកថា៖ «ទេ ដោយសារព្រះអម្ចាស់បានហៅស្តេចទាំងបីនេះមក ដើម្បីប្រគល់ដល់ស្តេចស្រុកម៉ូអាប់»។
|
||
\v 14 លោកអេលីសេឆ្លើយថា៖ «នៅក្នុងព្រះនាមព្រះអម្ចាស់មានព្រះជន្មគង់នៅ ជាព្រះដែលទូលបង្គំបម្រើ ទូលបង្គំសូមប្រាប់ថា បើទូលបង្គំមិនយល់ដល់វត្តមានរបស់ព្រះបាទយ៉ូសាផាតជាស្តេចស្រុកយូដាទេនោះ ទូលបង្គំនឹងមិនអើពើជាមួយព្រះករុណា ឬមើលព្រះភក្ដ្រព្រះករុណាឡើយ។
|
||
\s5
|
||
\v 15 ប៉ុន្តែ ឥឡូវនេះសូមនាំអ្នកតន្រី្តមកជួបទូលបង្គំ»។ នៅពេលដែលអ្នកលេងពិណបានចាប់ផ្តើមលេង នោះព្រះហស្តរបស់ព្រះអម្ចាស់បានមកលើលោកអេលីសេ។
|
||
\v 16 លោកទូលថា៖ «ព្រះអម្ចាស់បានបន្ទូលថា៖ «សូមជីកប្រឡាយនៅក្នុងជ្រោះទាំងនេះឲ្យបានច្រើន»។
|
||
\v 17 ព្រោះព្រះអម្ចាស់មានបន្ទូលថា៖ «អ្នកនឹងមិនបានឃើញខ្យល់ទេ ហើយអ្នកក៏មិនឃើញឃើញទឹកភ្លៀងដែរ ប៉ុន្តែ ប្រឡាយទាំងឡាយនៅក្នុងជ្រោះនេះនឹងមានទឹកពេញ ហើយអ្នកអាចផឹកបាន គឺអ្នក និងហ្វួងសត្វរបស់អ្នក និងសត្វគ្រប់យ៉ាងផង»។
|
||
\s5
|
||
\v 18 ការនេះជាការងាយណាស់ក្នុងព្រះនេត្ររបស់ព្រះអម្ចាស់។ ព្រះអង្គនឹងឲ្យព្រះករុណាមានជ័យជម្នះលើជនជាតិម៉ូអាប់។
|
||
\v 19 ព្រះករុណានឹងវាយរាល់ក្រុងដែលមានកំពែង និងក្រុងល្អៗ ព្រមទាំងកាប់រលំដើមឈើល្អៗ បញ្ឈប់ប្រភពទឹក និងបំផ្លាញដីល្អៗដោយថ្ម»។
|
||
\s5
|
||
\v 20 ដូច្នេះ នៅពេលព្រឹកគឺប្រហែលជាម៉ោងដែលត្រូវថ្វាយតង្វាយ មានទឹកមកពីស្រុកអេដុម រួចតំបន់នោះក៏មានទឹកពេញ។
|
||
\s5
|
||
\p
|
||
\v 21 នៅពេលដែលស្តេចម៉ូអាប់ឮថាស្តេចទាំងនេះបានមកវាយប្រឆាំងនឹងស្តេច ពួកគេប្រមូលផ្ដុំអស់អ្នកដែលមានវ័យអាចបម្រើទ័ពបាន ហើយពួកគេបានឈរនៅតាមព្រំដែន។
|
||
\v 22 ពួកគេបានភ្ញាក់តាំងពីព្រលឹម ហើយព្រះអាទិត្យក៏បានចាំងលើផ្ទៃទឹក។ នៅពេលដែលជនជាតិម៉ូអាប់បានឃើញទឹកនៅទល់មុខពួកគេ ទឹកនោះមានពណ៌ក្រហមដូចជាឈាម។
|
||
\v 23 ពួកគេស្រែកឡើងថា៖ «នេះគឺឈាម! ស្តេចទាំងអស់នេះបានវិនាសអស់ហើយ ហើយពួកគេបានសម្លាប់គ្នាទៅវិញទៅមក! ដូច្នេះឥឡូវនេះ បងប្អូនម៉ូអាប់អើយ ចូរយើងទៅរឹបអូសជ័យភណ្ឌពីពួកគេ!»
|
||
\s5
|
||
\v 24 នៅពេលដែលពួកគេមកដល់ជំរំអ៊ីស្រាអែល ប្រជារាស្រ្តអ៊ីស្រាអែលបានធ្វើឲ្យពួកគេភ្ញាក់ផ្អើល ហើយបានវាយប្រហារពួកម៉ូអាប់ ដែលបានរត់នៅមុខពួកគេ។ ពួកទាហានអ៊ីស្រាអែលបានដេញពួកម៉ូអាប់ឆ្លងកាត់ស្រុកនោះ ហើយបានសម្លាប់ពួកគេ។
|
||
\v 25 ពួកគេបានកម្ទេចក្រុងទាំងឡាយ ហើយពួកប្រុសៗបានបោះដុំថ្មនៅលើដីដែលល្អរហូតទាល់តែពេញ។ ពួកគេបានបិតប្រភពទឹកទាំងអស់ ហើយបានកាប់បំផ្លាញដើមឈើល្អៗរបស់ពួកគេ។ មានតែក្រុងគារ-ហារ៉ាសែតនៅស្ថិតស្ថេរដែលថ្មនៅនឹងកន្លែងរបស់េវា។ ប៉ុន្តែ ពួកទាហានដែលមានដង្ហក់បានព័ទ្ធ ហើយវាយប្រហារក្រុងនោះ។
|
||
\s5
|
||
\v 26 នៅពេលដែលព្រះបាទមេសាជាស្តេចស្រុកម៉ូអាប់់បានឃើញថាចាញ់សង្គ្រាមហើយ ស្តេចបាននាំទ័ពដែលកាន់ដាវចំនួនប្រាំពីររយនាក់ សម្រុកទៅលើស្ដេចអេដុម ប៉ុន្តែ ពួកគេបរាជ័យ។
|
||
\v 27 បន្ទាប់មក ស្តេចបានយកបុត្រច្បងរបស់ទ្រង់ដែលត្រូវសោយរាជ្យបន្តពីព្រះអង្គ ហើយបានដុតបុត្រនោះជាដង្វាយដុកនៅលើជញ្ជាំងក្រុង។ ដូច្នេះ មានកំហឹងខ្លាំងក្លាណាស់ប្រឆាំងនឹងអ៊ីស្រាអែល បន្ទាប់មកប្រជាជនអ៊ីស្រាអែលបានចាកចេញពីស្តេចមេសា ហើយត្រឡប់ទៅទឹកដីរបស់ពួកគេវិញ។
|
||
\s5
|
||
\c 4
|
||
\cl ជំពូក ៤
|
||
\p
|
||
\v 1 ឥឡូវនេះ មានប្រពន្ធរបស់កូនព្យាការីម្នាក់បានមកជួបលោកអេលីសេទាំងយំថា៖ «ប្តីរបស់នាងខ្ញុំដែលជាអ្នកបម្រើរបស់លោកបានស្លាប់ទៅហើយ ហើយលោកក៏ដឹងដែរថាអ្នកបម្រើរបស់លោកកោតខ្លាចព្រះអម្ចាស់ណាស់។ ឥឡូវនេះ ម្ចាស់បំណុលបានមកយកកូនទាំងពីររបសនាងខ្ញុំទៅធ្វើជាទាសករហើយ»។
|
||
\v 2 ដូច្នេះលោកអេលីសេបាននិយាយទៅនាងថា៖ «តើខ្ញុំអាចជួយអ្វីនាងបាន»? ប្រាប់ខ្ញុំមក តើនាងមានអ្វីនៅផ្ទះ»? នាងតបថា៖ «អ្នកបម្រើរបស់លោកគ្មានអ្វីនៅផ្ទះក្រៅពីប្រេងមួយដបឡើយ»។
|
||
\s5
|
||
\v 3 បន្ទាប់មក លោកអេលីសេនិយាយថា៖ «ចូរទៅខ្ចីដបពីអ្នកជិតខាងរបស់នាងមក គឺដបទទេ។ សូមខ្ចីឲ្យច្រើនមក។
|
||
\v 4 បន្ទាប់មក អ្នកត្រូវចូលទៅក្នុងផ្ទះ ជាមួយនឹងកូនៗរបស់នាង ហើយបិទទ្វារឲ្យជិត ហើយចាក់ប្រេងដាក់ដបទាំងនោះ ហើយចូរញែកដប់ដែលពេញហើយដាច់ដោយឡែក»។
|
||
\s5
|
||
\v 5 ដូច្នេះ នាងក៏បានចេញពីលោកអេលីសេទៅ ហើយបានបិទទ្វារដែលនៅខាងក្រោយនាង ហើយនឹងកូនៗរបស់នាង។ ពួកគេបានយកដបឲ្យនាង ហើយនាងក៏បានចាក់ប្រេងដាក់ដប។
|
||
\v 6 នៅពេលដែលដបនោះពេញ នាងបាននិយាយទៅកូនរបស់នាងថា៖ «សូមយកដបមួយទៀតមក»។ ប៉ុន្តែ កូនរបស់នាងតបថា៖ «គ្មានដបទៀតទេ»។ បន្ទាប់មក ប្រេងក៏ឈប់ហូរ។
|
||
\s5
|
||
\v 7 បន្ទាប់មក នាងបានមកប្រាប់ដល់អ្នកបម្រើរបស់ព្រះអម្ចាស់។ លោកនិយាយថា៖ «ចូរទៅលក់ប្រេងនោះ ហើយសងបំណុលគេចុះ ហើយចំណែកដែលនៅសល់ទុកចិញ្ចឹមជីវិតនាង និងកូននាងចុះ»។
|
||
\s5
|
||
\p
|
||
\v 8 មានថ្ងៃមួយលោកអេលីសេបានដើរទៅភូមិសូណែម ជាកន្លែងដែលស្រ្តីមានមុខមាត់ម្នាក់រស់នៅ នាងបានទទូចឲ្យលោកទទួលទានអាហារជាមួយនាង។ ដូច្នេះនៅពេលដែលលោកអេលីសេឆ្លងកាត់ទីនោះ លោកតែងតែឈប់នៅទីនោះដើម្បីបរិភោគ។
|
||
\v 9 ស្ត្រីនោះបាននិយាយទៅប្តីរបស់នាងថា៖ «ឃើញទេ ឥឡូវនេះខ្ញុំដឹងថាលោកជាមនុស្សបរិសុទ្ធរបស់ព្រះជាម្ចាស់ គឺលោកតែងតែឆ្លងកាត់ទីនេះ។
|
||
\s5
|
||
\v 10 សូមយើងរៀបចំបន្ទប់តូចមួយនៅខាងលើសម្រាប់លោកអេលីសេ ហើយយើងដាក់គ្រែមួយ តុមួយ កៅអីមួយ និងចង្កៀងមួយសម្រាប់លោក។ បន្ទាប់មក នៅពេលដែលលោកមកជួបយើង លោកនឹងស្នាក់នៅទីនេះ»។
|
||
\v 11 ដូច្នេះ នៅពេលដែលលោកអេលីសេឈប់នៅទីនោះ លោកបានស្នាក់នៅបន្ទប់ក្នុងនោះ ហើយសម្រាកនៅទីនោះ។
|
||
\s5
|
||
\v 12 លោកអេលីសេបាននិយាយទៅកេហាស៊ីថា៖ «ចូរទៅហៅស្ត្រីភូមិស៊ូណែមមក»។ នៅពេលដែលកេហាស៊ីទៅហៅនាង នាងបានឈរនៅចំពោះគាត់។
|
||
\v 13 លោកអេលីសេបាននិយាយទៅគាត់ថា៖ «ចូរប្រាប់នាងថា៖ «អ្នកបានធ្វើការទាំងនេះដើម្បីយើង។ តើយើងអាចធ្វើអ្វីសម្រាប់អ្នក? តើយើងត្រូវទូលទៅកាន់ស្តេច ឬនិយាយទៅលោកមេទ័ពសម្រាប់អ្នកឬទេ»? នាងឆ្លើយថា៖ «នាងខ្ញុំរស់នៅក្នុងចំណោមប្រជាជនរបស់នាងខ្ញុំបានហើយ»។
|
||
\s5
|
||
\v 14 ដូច្នេះ លោកអេលីសេនិយាយថា៖ «ចុះ តើយើងអាចធ្វើអ្វីសម្រាប់នាង»? កេហាស៊ីឆ្លើយថា៖ «មើលនាងគ្មានកូនទេ ហើយប្តីរបស់នាងក៏ចាស់ណាស់ហើយ»។
|
||
\v 15 ដូច្នេះ លោកអេលីសេឆ្លើយថា៖ «ហៅនាងមក»។ នៅពេលដែលគាត់បានហៅនាងមក នាងបានឈរនៅមាត់ទ្វា។
|
||
\v 16 លោកអេលីសេមានប្រសាសន៍ថា៖ «ឆ្នាំក្រោយនៅពេលនេះ អ្នកនឹងមានកូនប្រុសមួយ»។ នាងនិយាយថា៖ «ទេលោកម្ចាស់ លោកជាអ្នកបម្រើរបស់ព្រះជាម្ចាស់ កុំឲ្យកុហកអ្នកបម្រើរបស់លោកឡើយ»។
|
||
\s5
|
||
\p
|
||
\v 17 ប៉ុន្តែ ស្រ្តីនោះមានផ្ទៃពោះ ហើយកើតបានកូនប្រុសមួយនៅឆ្នាំបន្ទាប់ ក្នុងខែនោះ ដូចដែលលោកអេលីសេបានប្រសាសន៍ទៅកាន់នាងមែន។
|
||
\v 18 នៅពេលដែលក្មេងនោះធំឡើង មានថ្ងៃមួយក្មេងនោះបានចេញក្រៅជាមួយឪពុក ដែលនៅជាមួយអ្នកចំរូត។
|
||
\v 19 កូននោះបាននិយាយទៅឪពុកថា៖ «ក្បាលខ្ញុំ ក្បាលខ្ញុំ»។ ឪពុករបស់ក្មេងនោះបាននិយាយជាមួយអ្នកបម្រើរបស់លោកថា៖ «ចូរយកវាទៅឲ្យម្តាយវាទៅ»។
|
||
\v 20 នៅពេលដែលអ្នកបម្រើបានលើកកូននោះឡើង ហើយនាំកូននោះទៅម្តាយរបស់វា កូននោះបានអង្គុយលើជង្គង់របស់នាងរហូតដល់ថ្ងៃត្រង់ ហើយក៏ស្លាប់ទៅ។
|
||
\s5
|
||
\v 21 ដូច្នេះ ស្ត្រីនោះបានក្រោកឈរឡើង ហើយបានដាក់ក្មេងនោះនៅលើគ្រែរបស់អ្នកបម្រើរបស់ព្រះជាម្ចាស់ បានបិទទ្វារ ហើយចេញទៅក្រៅ។
|
||
\v 22 នាងបានហៅប្តីរបស់នាង ហើយនិយាយថា៖ «សូមហៅអ្នកបម្រើម្នាក់មកឲ្យខ្ញុំ និងរៀបលាមួយផង ដូច្នេះ ខ្ញុំនឹងប្រញាប់ទៅជួបអ្នកបម្រើរបស់ព្រះអម្ចាស់ និងបន្ទាប់មក ខ្ញុំនឹងត្រឡប់មកវិញ»។
|
||
\s5
|
||
\v 23 ប្តីរបស់នាងឆ្លើយថា៖ «ហេតុអ្វីបានជាអូនចង់ទៅជួបគាត់នៅថ្ងៃនេះ? ថ្ងៃនេះមិនមែនខែពេញបរមី ឬថ្ងៃសប្ប័ទឡើយ»។ នាងឆ្លើយថា៖ «អ្វីៗនឹងបានល្អឡើងវិញ»។
|
||
\v 24 បន្ទាប់មក នាងបានចងលា ហើយបាននិយាយទៅអ្នកបម្រើរបស់នាងថា៖ «ចូរជិះឲ្យលឿនឡើង កុំបង្អង់ល្បឿនឡើយ រហូតដល់ខ្ញុំប្រាប់អ្នកឲ្យឈប់»។
|
||
\s5
|
||
\v 25 ដូច្នេះ នាងបានចេញទៅ ហើយបានមកជួបអ្នកបម្រើរបស់ព្រះអម្ចាស់នៅភ្នំកើមែល។ ដូច្នេះ នៅពេលដែលអ្នកបម្រើរបស់ព្រះអម្ចាស់បានឃើញនាងពីចម្ងាយលោកបាននិយាយទៅកេហាស៊ីជាអ្នកបម្រើរបស់លោកថា៖ «មើល ស្រ្តីអ្នកភូមិសូណែមបានមកហើយ។
|
||
\v 26 សូមរត់ទៅជួបនាង ហើយនិយាយជាមួយនាងថា៖ «តើនាងសុខសប្បាយឬទេ ចុះចំណែកស្វាមី និងកូនរបស់នាងវិញ»? នាងក៏ឆ្លើយថា៖ «មិនអីទេ»។
|
||
\s5
|
||
\v 27 នៅពេលដែលនាងបានមកជួបអ្នកបម្រើរបស់ព្រះអម្ចាស់នៅលើភ្នំ នាងបានមកឱបជើងលោក។ កេហាស៊ីបានមកចាប់នាងចេញ ប៉ុន្តែ អ្នកបម្រើរបស់ព្រះអម្ចាស់និយាយថា៖ «សូមទុកនាងនៅទីនេះចុះ នាងមានទុក្ខជាទម្ងន់ ហើយព្រះអម្ចាស់បានលាក់បញ្ហានេះមិនឲ្យខ្ញុំដឹង ហើយមិនបានប្រាប់ដល់ខ្ញុំសោះ។
|
||
\s5
|
||
\v 28 បន្ទាប់មក នាងនិយាយថា៖ «តើខ្ញុំមានសុំកូនប្រុសពីលោកឬទេ លោកម្ចាស់? តើខ្ញុំមិនបាននិយាយទេថា៖ «សូមកុំឲ្យខ្ញុំខកចិត្តឡើយ»?
|
||
\v 29 បន្ទាប់មក លោកអេលីសេបានមានប្រសាសន៍ទៅកាន់កេហាស៊ីថា៖ «សូមរៀបចំដើម្បីធ្វើដំណើរ ហើយសូមយករបស់របរ របស់ខ្ញុំមក។ យើងទៅផ្ទះរបស់នាង។ បើអ្នកជួបបុរសណាម្នាក់ កុំឲ្យជម្រាបសួរគាត់ឡើយ ហើយបើអ្នកណាជម្រាបសួរអ្នក កុំឲ្យឆ្លើយនឹងគេឡើយ។ សូមយករបស់របរ របស់ខ្ញុំទៅដាក់លើមុខកូននោះចុះ»។
|
||
\s5
|
||
\v 30 ប៉ុន្តែ ម្តាយរបស់ក្មេងនោះនិយាយថា៖ «ដោយព្រះអម្ចាស់មានព្រះជន្មគង់នៅ ហើយលោកម្ចាស់ក៏មានជីវិតរស់នៅដែរ ខ្ញុំសូមស្បថថានឹងមិនចាកចេញពីលោកដាច់ខាត»។ ដូច្នេះ លោកអេលីសេបានក្រោកឡើងទៅតាមនាង។
|
||
\v 31 កេហាស៊ីក៏ប្រញាប់ទៅតាមក្រោយពួកគេ ហើយបានដាក់របស់ទាំងនោះនៅលើមុខរបស់កូននោះ ប៉ុន្តែ កូននោះមិនបាននិយាយ ឬស្តាប់ឮអ្វីឡើយ។ ដូច្នេះបន្ទាប់មក កេហាស៊ីបានត្រឡប់ទៅជួបលោកអេលីសេវិញ ហើយបានប្រាប់គាត់ថា៖ «កូននេះមិនភ្ញាក់ឡើងឡើយ»។
|
||
\s5
|
||
\p
|
||
\v 32 នៅពេលដែលលោកអេលីសេបានមកដល់ផ្ទះ កូននោះបានស្លាប់ទៅហើយ និងនៅលើគ្រែនៅឡើយ។
|
||
\v 33 ដូច្នេះ លោកអេលីសេចូលក្នុង ហើយបានបិទទ្វារ មានតែគាត់នឹងក្មេងនោះប៉ុណ្ណោះ ហើយលោកបានអធិស្ឋានទៅព្រះអម្ចាស់។
|
||
\v 34 លោកបានឡើងទៅលើ ហើយបានពោបលើក្មេងនោះ លោកបានដាក់មាត់លោកនៅលើមាត់ ហើយភ្នែកនៅលើភ្នែករបស់ក្មេងនោះ ហើយដៃនៅលើដៃរបស់ក្មេងនោះ។ លោកទ្រោពលើក្មេងនោះ រូចខ្លួនរបស់ក្មេងនោះក៏មានកម្តៅឡើង។
|
||
\s5
|
||
\v 35 បន្ទាប់មក លោកអេលីសេក្រោកឡើង ហើយបានដើរជុំវិញបន្ទប់ ហើយបានឡើងទៅលើម្តងទៀត ហើយបានទ្រោបខ្លួនលោកលើក្មេងនោះ។ ក្មេងនោះកណ្ដាស់ប្រាំពីរដង ហើយបន្ទាប់មក បានបើកភ្នែកឡើង!
|
||
\v 36 ដូច្នេះ លោកអេលីសេបានហៅកេហាស៊ីមករួចនិយាយថា៖ «សូមហៅស្ត្រីសូណែមមក»! ដូច្នេះ កេហាស៊ីក៏ហៅនាងមក ហើយនាងបានឡើងទៅបន្ទប់ លោកអេលីសេបានមានប្រសាសន៍ថា៖ «សូមលើកកូននាងឡើង»។
|
||
\v 37 បន្ទាប់មក នាងក៏ឱនមុខដល់ដីនៅទាបជើងលោក ហើយបានក្រាបចុះដល់ដី រួចក៏លើកកូនរបស់នាងឡើង ហើយចេញទៅ។
|
||
\s5
|
||
\p
|
||
\v 38 បន្ទាប់មក លោកអេលីសេមកគីលកាលម្តងទៀត។ នៅទឹកដីនោះមានទុរិ្ភក្ស ហើយកូនប្រុសៗរបស់ព្យាការីបានអង្គុយនៅមុខលោក។ លោកបានមានប្រសាសន៍ទៅអ្នកបម្រើរបស់លោកថា៖ «ចូរដាក់ឆ្នាំងធំនៅលើភ្លើង ហើយចម្អិនបបរសម្រាប់កូនៗរបស់ព្យាការី»។
|
||
\v 39 មានម្នាក់ក្នុងចំណោមពួកគេបានចេញទៅវាលស្រែដើម្បីប្រមូលបន្លែ។ លោករកឃើញវល្លិ៍ព្រៃម្យ៉ាង ហើយបានប្រមូលវល្លិ៍ទាំងនោះមួយថ្នក់អាវរបស់គាត់។ ពួកគេបានកាត់វល្លិ៍នោះ ហើយបានដាក់នៅក្នុងបបរ ហើយមិនដឹងថាជារុក្ខជាតិអ្វីទេ។
|
||
\s5
|
||
\v 40 ដូច្នេះ ពួកគេក៏ដួសបបរសម្រាប់ពួកគេបរិភោគ។ ក្រោយមក នៅពេលពួកគេកំពុងបរិភោគ ពួកគេបានស្រែកឡើង ហើយនិយាយថា៖ «អ្នកបម្រើរបស់ព្រះជាម្ចាស់អើយ មានជាតិពុលនៅក្នុងឆ្នាំង»! ដូច្នេះ ពួកគេមិនអាចបរិភោគបានតទៅទៀតទេ។
|
||
\v 41 ប៉ុន្តែ លោកអេលីសេបានមានប្រសាសន៍ថា៖ «សូមយកម្សៅខ្លះមក»។ លោកបានដាក់វានៅក្នុងឆ្នាំង ហើយប្រាប់ថា៖ «សូមដួសវាឲ្យពួកគេទៅ រួចពួកគេក៏បរិភោគ»។ បន្ទាប់មក គ្មានអ្វីនាំឲ្យមានបញ្ហានៅក្នុងឆ្នាំងនោះទៀតឡើយ។
|
||
\s5
|
||
\p
|
||
\v 42 មានបុរសម្នាក់មកពីស្រុកបាលសាលីសាមកជួបអ្នកបម្រើរបស់ព្រះអម្ចាស់ ហើយបានយកនំប័ុងម្ភៃដុំនៅក្នងបាវ ពីការច្រូតកាត់ថ្មីៗ ហើយនឹងស្រូវថ្មីមកផង។ លោកប្រាប់ថា៖ «ចូរឲ្យរបស់ទាំងនោះទៅប្រជាជនទៅ នោះពួកគេនឹងបានបរិភោគ»។
|
||
\v 43 អ្នកបម្រើរបស់លោកនិយាយថា៖ «តើខ្ញុំអាចចែករបស់បន្តិចនេះជាមួយមនុស្សមួយរយនាក់បានដូចម្តេចទៅ»? ប៉ុន្តែលោកអេលីសេមានប្រសាសន៍ថា៖ «ចូរឲ្យទៅពួកគេទៅ នោះគេនឹងបានបរិភោគ ព្រោះព្រះអម្ចាស់មានបន្ទូលថា៖ «ពួកគេនឹងបរិភោគ ហើយនឹងនៅសល់ផង»។
|
||
\v 44 ដូច្នេះ អ្នកបម្រើរបស់លោកបានចែកដល់ពួកគេ ពួកគេបានបរិភោគ ហើយនៅសល់ខ្លះផង ដូចដែលព្រះបន្ទូលរបស់ព្រះអម្ចាស់បានសន្យា។
|
||
\s5
|
||
\c 5
|
||
\cl ជំពូក ៥
|
||
\p
|
||
\v 1 ឥឡូវនេះ លោកណាម៉ាន់ជាមេទ័ពរបស់ស្ដេចស្រុកអារ៉ាម ជាមនុស្សអស្ចារ្យ និងគួរឲ្យគោរពនៅចំពោះស្តេចរបស់លោក ដោយសារលោក ព្រះអម្ចាស់បានប្រទានជ័យជម្នះដល់ស្រុកអារ៉ាម។ លោកក៏ជាមនុស្សខ្លាំងពូកែ និងក្លៀវក្លា តែលោកកើតឃ្លង់។
|
||
\v 2 នៅពេលដែលជនជាតិអារ៉ាមបានចេញទៅច្បាំង គេបាននាំក្មេងស្រីម្នាក់ពីទឹកដីអ៊ីស្រាអែលមក។ នាងបានបម្រើប្រពន្ធរបស់លោកណាម៉ាន់។
|
||
\s5
|
||
\v 3 ក្មេងស្រីនោះបាននិយាយទៅចៅហ្វាយស្រីថា៖ «នាងខ្ញុំចង់ឲ្យលោកម្ចាស់ទៅជួបលោកព្យាការីនៅឯស្រុកសាម៉ារី! នោះលោកនឹងប្រោសលោកម្ចាស់ឲ្យបានជាពីរោគឃ្លង់»។
|
||
\v 4 ដូច្នេះលោកណាម៉ាន់ទៅទូលស្តេចពីអ្វីដែលក្មេងស្រីមកពីទឹកដីអ៊ីស្រាអែលបាននិយាយ។
|
||
\s5
|
||
\v 5 ដូច្នេះ ស្តេចស្រុកអារ៉ាមបានទូលថា៖ «ចូរទៅឥឡូវនេះ ហើយយើងនឹងផ្ញើសំបុត្រទៅស្តេចស្រុកអ៊ីស្រាអែល»។ លោកណាម៉ាន់ចេញទៅ ហើយបានយកប្រាក់ដប់ដួង មាសប្រាំមួយរយដុំ សំលៀកបំពាក់ដប់បន្លាស់ទៅជាមួយលោក។
|
||
\v 6 លោកក៏បានយកសំបុត្រទៅជួបស្តេចស្រុកអ៊ីស្រាអែល ហើយទូលថា៖ «នៅពេលដែលសំបុត្រនោះដល់ព្រះករុណា នោះព្រះករុណានឹងឃើញថាទូលបង្គំបានបញ្ជូនណាម៉ាន់ជាអ្នកបម្រើរបស់ទូលបង្គំទៅព្រះករុណា ដូច្នេះ សូមព្រះករុណាព្យាបាលរោគឃ្លង់របស់គាត់ផង»។
|
||
\s5
|
||
\v 7 នៅពេលដែលស្តេចស្រុកអ៊ីស្រាអែលបានអានសំបុត្រនោះរួចហើយ ស្តេចក៏ហែកព្រះភូសាហើយទូលថា៖ «តើយើងជាព្រះឬ តើយើងអាចសម្លាប់ហើយអាចធ្វើឲ្យរស់ឡើងវិញឬ តើមនុស្សអាចព្យាបាលជំងឺឃ្លង់របស់មនុស្សបានឬ? វាហាក់បីដូចជាស្តេចចង់បង្កបញ្ហាជាមួយយើងហើយ»។
|
||
\s5
|
||
\p
|
||
\v 8 ដូច្នេះ នៅពេលដែលលោកអេលីសេបានឮថាស្តេចស្រុកអ៊ីស្រាអែលបានហែកព្រះភូសារបស់ព្រះអង្គ លោកក៏ផ្ញើពាក្យទៅស្តេចទូលថា៖ «ហេតុអ្វីបានជាព្រះករុណាហែកព្រះភូសាដូច្នេះ? សូមឲ្យគាត់មកជួបខ្ញុំឥឡូវនេះ ហើយគាត់នឹងដឹងថាមានព្យាការីម្នាក់នៅស្រុកអ៊ីស្រាអែលមែន»។
|
||
\v 9 ដូច្នេះ លោកណាម៉ាន់បានឡើងជិះសេះរបស់លោក និងរទេះចម្បាំងផង ហើយបានឈរនៅមាត់ទ្វារផ្ទះរបស់លោកអេលីសេ។
|
||
\v 10 លោកអេលីសេបានឲ្យគេទៅប្រាប់លោកថា៖ «ចូរទៅជ្រមុជទឹកទន្លឹយ័រដាន់ប្រាពីរដងទៅ នោះសាច់ឈាមរបស់លោកនឹងបានជាឡើងវិញ អ្នកនឹងបានជាស្អាតមិនខាន»។
|
||
\s5
|
||
\v 11 ប៉ុន្តែ លោកណាម៉ាន់ខឹងយ៉ាងខ្លាំង ហើយចេញទៅរួចនិយាយថា៖ «មើល ខ្ញុំគិតថាគាត់ពិតជាមកជួបខ្ញុំ និងឈរនៅមុខខ្ញុំទាំងប្រកាសហៅព្រះនាមរបស់ព្រះអម្ចាស់ជាព្រះរបស់គាត់ និងដាក់ដៃនៅលើខ្ញុំ ហើយប្រោសជំងឺឃ្លង់របស់ខ្ញុំមិនខាន។
|
||
\v 12 តើទន្លេអាបាណា និងទន្លេផើផើរ នៅក្រុងដាម៉ាសមិនល្អជាងទន្លេទាំងប៉ុន្មាននៅស្រុកអ៊ីស្រាអែលនេះទេឬ? ហេតុអ្វីខ្ញុំមុជមិនទៅក្នុងទន្លេទាំងនោះហើយធ្វើឲ្យខ្ញុំបានជាទៅ»? ដូច្នេះ លោកបានចេញទៅទាំងក្រេវក្រោធ។
|
||
\s5
|
||
\v 13 បន្ទាប់មក អ្នកបម្រើរបស់លោកណាម៉ាន់បានមកជិតលោក ហើយបាននិយាយទៅគាត់ថា៖ «លោកឪពុកអើយ តើលោកព្យាការីនេះបានបង្គាប់ឲ្យលោកធ្វើការអ្វីពិបាកមែនទេ ហេតុអ្វីបានជាលោកមិនធ្វើតាមដូច្នេះ? លោកព្យាការីគ្រាន់តែនិយាយយ៉ាងសាមញ្ញថា៖ «ចូរទៅងូតទឹកនោះអ្នកនឹងបានជា»?
|
||
\v 14 បន្ទាប់មក លោកក៏ចុះទៅជ្រមុជទឹកប្រាំពីរដងនៅក្នុងទន្លេយ័រដាន់ គឺស្តាប់តាមការណែនាំរបស់អ្នកបម្រើរបស់ព្រះអម្ចាស់។ រូបកាយរបស់គាត់បានស្តារឡើងវិញដូចសាច់កូនក្មេង ហើយគាត់ក៏បានជា។
|
||
\s5
|
||
\p
|
||
\v 15 លោកណាម៉ាន់បានត្រឡប់ទៅជួបអ្នកបម្រើរបស់ព្រះអម្ចាស់វិញ គឺលោក និងអ្នករួមដំណើរជាមួយលោក បានមកហើយឈរនៅចំពោះមុខអ្នកបម្រើរបស់ព្រះអម្ចាស់។ លោកនិយាយថា៖ «មើល ឥឡូវនេះខ្ញុំដឹងថានៅលើផែនដីទាំងមូលគ្មានព្រះឯណាក្រៅពីព្រះរបស់អ៊ីស្រាអែលឡើយ។ ដូច្នេះ សូមទទួួលអំណោយនេះពីអ្នកបម្រើរបស់លោកផង»។
|
||
\v 16 ប៉ុន្តែលោកអេលីសេឆ្លើយថា៖ «ដោយព្រះអម្ចាស់មានព្រះជន្មគង់នៅ ជាព្រះដែលខ្ញុំឈរនៅចំពោះព្រះអង្គ ខ្ញុំសូមស្បថថា ខ្ញុំនឹងមិនយកអ្វីទាំងអស់»។ លោកណាម៉ាន់ទទូចឲ្យលោកអេលីសេទទួលយកអំណោយនោះ ប៉ុន្តែ លោកបដិសេធ។
|
||
\s5
|
||
\v 17 ដូច្នេះ លោកណាម៉ាន់និយាយថា៖ «បើលោកមិនទទួលទេ ខ្ញុំសូមយកដីដាក់លើលាពីរក្បាល ព្រោះចាប់ពីពេលនេះតទៅ ខ្ញុំបាទជាអ្នកបម្រើរបស់លោកនិងមិនថ្វាយតង្វាយដុត ឬតង្វាយអ្វីទៀតទៅព្រះណាផ្សេងក្រៅពីព្រះអម្ចាស់ឡើយ។
|
||
\v 18 គឺនៅពេលដែលស្តេចរបស់ទូលបង្គំចូលទៅក្នុងដំណាក់របស់ព្រះរីម៉ូន ដើម្បីថ្វាយបង្គំនៅទីនោះ ស្តេចតែងផ្អែកលើដៃរបស់ទូលបង្គំ ហើយទូលបង្គំឱនក្បាលនៅក្នុងដំណាក់របស់ព្រះរីម៉ូន នៅពេលដែលទូលបង្គំឱនក្បាលនៅក្នុងដំណាក់របស់ព្រះរីម៉ូន សូមឲ្យព្រះអម្ចាស់អត់ទោសឲ្យអ្នកបម្រើរបស់ព្រះអង្គក្នុងករណីនេះផង»។
|
||
\v 19 លោកអេលីសេក៏បានមានប្រសាសន៍ទៅគាត់ថា៖ «ចូរទៅដោយសុខសាន្តចុះ»។ ដូច្នេះ លោកណាម៉ាន់ក៏ចេញទៅ។
|
||
\s5
|
||
\p
|
||
\v 20 នៅពេលលោកធ្វើដំណើរបានបន្តិច នៅពេលដែលកេហាស៊ីជាអ្នកបម្រើរបស់លោកអេលីសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បាននិយាយមកកាន់ខ្លួនឯងថា៖ «មើល ចៅហ្វាយរបស់ខ្ញុំប្រកែកនឹងលោកណាម៉ាន់ជាអ្នកស្រុកអារ៉ាម ដោយមិនទទួលអំណោយពីដៃរបស់គាត់ ដែលគាត់បានយកមកសោះ។ នៅក្នុងព្រះនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ ខ្ញុំសូមស្បថថាខ្ញុំនឹងរត់ទៅតាមក្រោយគាត់ ហើយយករបស់ខ្លះពីគាត់»។
|
||
\v 21 ដូច្នេះ កេហាស៊ីបានទៅតាមក្រោយលោកណាម៉ាន់។ នៅពេលដែលលោកណាម៉ាន់ឃើញថាមានអ្នករត់តាមពីក្រោយគាត់ លោកក៏លោតចុះពីរទេះមកជួបអ្នកនោះ ហើយនិយាយថា៖ «តើមានរឿងអ្វី»?
|
||
\v 22 កេហាស៊ីនិយាយថា៖ «មិនអីទេលោក។ ចៅហ្វាយរបស់ខ្ញុំបានបញ្ជូនខ្ញុំមក ប្រាប់ថា៖ «មើល ឥឡូវនេះមានបុរសពីរនាក់មកពីដំបន់ភ្នំនៃកុលសម្ព័ន្ធអេប្រាអ៊ីម ជាកូនៗរបស់លោកព្យាការិ។ សូមឲ្យប្រាក់ពួកគេមួយដួង និងសំលៀកបំពាក់ពីរបំលាស់ផង»។
|
||
\s5
|
||
\v 23 លោកណាម៉ាន់ឆ្លើយថា៖ «ខ្ញុំសប្បាយចិត្តនឹងឲ្យអ្នកពីរដួង»។ លោកណាម៉ាន់ទទូចទៅកេហាស៊ី ហើយបានចងប្រាក់ពីរដួង ជាពីរកញ្ចប់ ជាមួយសំលៀកបំពាក់ពីរសម្រាប់ ហើយបានដាក់របស់ទាំងនោះនៅនឹងអ្នកបម្រើពីរនាក់របស់លោក ដែលបានយួរកញ្ចប់ប្រាក់នៅមុខកេហាស៊ី។
|
||
\v 24 នៅពេលកេហាស៊ីបានមកដល់ភ្នំ គេក៏បានយកថង់ប្រាក់ទាំងពីរនោះពីដៃរបស់អ្នកទាំងនោះ ហើយបានលាក់របស់ទាំងនោះនៅក្នុងផ្ទះ គាត់បានឲ្យពួកគេត្រឡប់ទៅវិញ ហើយពួកគេក៏ចេញទៅ។
|
||
\v 25 នៅពេលដែលកេហាស៊ីចូលទៅក្នុង ហើយឈរនៅមុខចៅហ្វាយរបស់លោក លោកអេលីសេនិយាយទៅគាត់ថា៖ «តើអ្នកទើបមកពីណា កេហាស៊ី»? គាត់ឆ្លើយថា៖ «អ្នកបម្រើរបស់លោកមិនទៅណាទេ»។
|
||
\s5
|
||
\v 26 លោកអេលីសេបានមានប្រសាសន៍ទៅកេហាស៊ីថា៖ «តើវិញ្ញាណរបស់ខ្ញុំមិនទៅជាមួយអ្នកទេឬ នៅពេលដែលណាម៉ាន់ត្រឡប់រទេះរបស់គាត់ថយក្រោយដើម្បីជួបអ្នក? តើពេលនេះជាពេលគួរទទួលប្រាក់ និងសំលៀកបំពាក់ ឬផ្លែអូលីវ ផ្លែទំពាំងបាយជូរ ចៀម គោ ឬអ្នកបម្រើប្រុសស្រីឬ?
|
||
\v 27 ដូច្នេះ ឃ្លង់របស់ណាម៉ាន់នឹងកើតលើអ្នក និងលើកូនចៅរបស់អ្នកជារៀងរហូត»។ ដូច្នេះ កេហាស៊ីក៏ចេញពីលោកទៅ លោកកើតឃ្លង់សដូចជាព្រិល។
|
||
\s5
|
||
\c 6
|
||
\cl ជំពូក ៦
|
||
\p
|
||
\v 1 កូនប្រុសៗរបស់ព្យាការីបាននិយាយទៅលោកអេលីសេថា៖ «កន្លែងដែលយើងបានរស់នៅជាមួយលោកតូចពេកសម្រាប់ពួកយើងទាំងអស់គ្នា។
|
||
\v 2 សូមឲ្យយើងទៅទន្លេយ័រដាន់ ហើយសូមឲ្យគ្រប់គ្នាកាប់ដើមឈើនៅទីនោះ ហើយសូមឲ្យយើងសង់កន្លែងមួយនៅទីនោះជាកន្លែងដែលយើងអាចរស់នៅបាន»។ លោកអេលីសេឆ្លើយថា៖ «សូមទៅចុះ»។
|
||
\v 3 មានម្នាក់ក្នុងចំណោមពួកគេនិយាយថា៖ «សូមលោកទៅជាមួយអ្នកបម្រើរបស់លោកផង»។ លោកអេលីសេឆ្លើយថា៖ «ខ្ញុំនឹងទៅ»។
|
||
\s5
|
||
\v 4 ដូច្នេះ គាត់ក៏ទៅជាមួយពួកគេ ហើយនៅពេលដែលពួកគេត្រឡប់មកទន្លេយ័រដាន់វិញ ពួកគេក៏ចាប់ផ្តើមកាប់ដើមឈើ។
|
||
\v 5 ប៉ុន្តែ នៅពេលដែលបុរសម្នាក់កំពុងកាប់ ផ្លែពូថៅរបស់គាត់ធ្លាក់ចូលទៅក្នុងទឹក លោកស្រែកឡើងថា៖ «លោកម្ចាស់អើយ ពូថៅនេះខ្ញុំខ្ចីគេមក!»
|
||
\s5
|
||
\v 6 ដូច្នេះ អ្នកបម្រើរបស់ព្រះអម្ចាស់និយាយថា៖ «តើវាធ្លាក់នៅកន្លែងណា»? បុរសនោះបានចង្អុលប្រាប់លោកអេលីសេ។ បន្ទាប់មក លោកក៏កាត់ឈើមួយកំណាត់ បោះទៅក្នុងទឹក ហើយបានធ្វើឲ្យពូថៅនោះអណ្តែតឡើង។
|
||
\v 7 លោកអេលីសេបានមានប្រសាសន៍ថា៖ «សូមស្រង់វាឡើង»។ ដូច្នេះ បុរសនោះបានលូកដៃ ហើយចាប់វាយកមក។
|
||
\s5
|
||
\p
|
||
\v 8 ឥឡូវនេះ ស្តេចស្រុកអារ៉ាមបានប្រកាសសង្គ្រាមជាមួយអ៊ីស្រាអែល។ ស្តេចបានព្រឹក្សាយោបល់ជាមួយអ្នកបម្រើរបស់ទ្រង់ថា៖ «ជំរំរបស់យើងនឹងនៅកន្លែងនោះ»។
|
||
\v 9 ដូច្នេះ អ្នកបម្រើរបស់ព្រះអម្ចាស់បានផ្ញើសារទៅស្តេចស្រុកអ៊ីស្រាអែលថា៖ «សូមប្រយ័ត្នកុំឆ្លងកាត់កន្លែងនោះឡើយ ព្រោះជនជាតិអារ៉ាមបានចុះមកទីនេះ»។
|
||
\s5
|
||
\v 10 ស្តេចស្រុកអ៊ីស្រាអែលបានផ្ញើសារទៅកន្លែងដែលអ្នកបម្រើរបស់ព្រះអម្ចាស់បាននិយាយ និងបានព្រមានទ្រង់។ មួយលើកជាពីរលើក នៅពេលដែលស្តេចទៅទីនោះ ស្តេចក៏បានរួចពីបញ្ហា។
|
||
\v 11 ស្តេចស្រុកអារ៉ាមខ្វល់ខ្វាយពីការព្រមាននេះ ហើយស្តេចបានកោះហៅអ្នកបម្រើរបស់ទ្រង់ដោយនិយាយទៅពួកគេថា៖ «ហេតុអ្វីអ្នកទាំងអស់គ្នាមិនប្រាប់យើងថាក្នុងចំណោមយើងមានម្នាក់ចូលដៃជាមួយស្តេចស្រុកអ៊ីស្រាអែល»?
|
||
\s5
|
||
\v 12 ដូច្នេះ មានអ្នកបម្រើរបស់ស្តេចម្នាក់និយាយថា៖ «ទេព្រះករុណាជាចៅហ្វាយ ដោយសារលោកអេលីសេជាព្យាការីនៅក្នុងស្រុកអ៊ីស្រាអែលបានប្រាប់ស្តេចស្រុកអ៊ីស្រាអែលនូវពាក្យដែលព្រះករុណាបាននិយាយទៅក្នុងក្រឡាបន្ទំរបស់ព្រះអង្គផង!»
|
||
\v 13 ស្តេចទូលថា៖ «ចូទៅរកមើលថាតើអេលីសេនៅឯណា ដូច្នេះយើងនឹងបញ្ជូនប្រុសៗទៅចាប់គាត់មក»។ គេបានទូលស្តេចថា៖ «បពិតព្រះករុណា គាត់នៅក្រុងដូថាន់»។
|
||
\s5
|
||
\p
|
||
\v 14 ដូច្នេះ ស្តេចបានបញ្ជូនមនុស្សទៅក្រុងដូថាន់ មានសេះ រទេះចម្បាំង ហើយពលទាហានជាច្រើន។ ពួកគេបានមកពេលយប់ ហើយឡោមព័ទ្ធក្រុង។
|
||
\v 15 នៅពេលអ្នកបម្រើរបស់ព្រះអម្ចាស់បានក្រោកឡើងពីព្រលឹម ហើយចេញទៅក្រៅ ពេលនោះមានពលទាហានជាច្រើនជាមួយសេះ និងរទេះចម្បាំងនៅជុំវិញទីក្រុង។ អ្នកបម្រើរបស់លោកបាននិយាយទៅលោកថា៖ «លោកម្ចាស់អើយ តើយើងត្រូវធ្វើដូចម្តេច»?
|
||
\v 16 លោកអេលីសេឆ្លើយថា៖ «កុំខ្លាចឡើយ ព្រោះអ្នកនៅខាងយើងច្រើនជាងអ្នកនៅជាមួយអ្នកទាំងនោះ»។
|
||
\s5
|
||
\v 17 លោកអេលីសេបានអធិស្ឋាន ហើយនិយាយថា៖ «ព្រះអម្ចាស់អើយ ទូលបង្គំសុំឲ្យព្រះអង្គបើកភ្នែកអ្នកទាំងនេះឲ្យពួកគេមើលឃើញផង»។ បន្ទាប់មក ព្រះអម្ចាស់បានបើកភ្នែកអ្នកបម្រើ ហើយគាត់ក៏បានឃើញ។ នៅលើភ្នំពេញដោយសេះ និងរទេះភ្នើងជុំវិញលោកអេលីសេ!
|
||
\v 18 នៅពេលដែលជនជាតិអារ៉ាមចុះមករកលោក លោកអេលីសេបានអធិស្ឋានទៅព្រះអម្ចាស់ថា៖ «ទូលបង្គំទូលសូមពីព្រះអង្គឲ្យពួកគេខ្វាក់ភ្នែកទៅ»។ ដូច្នេះព្រះអម្ចាស់ធ្វើឲ្យពួកគេខ្វាក់ភ្នែក ដូចដែលលោកអេលីសេបានស្នើរសុំ។
|
||
\v 19 បន្ទាប់មក លោកអេលីសេបានប្រាប់ពួកអារ៉ាមថា៖ «មិនមែនផ្លូវនេះទេ ក៏មិនមែនទីក្រុងនេះដែរ។ សូមតាមខ្ញុំមក ខ្ញុំនឹងនាំអ្នកទៅរកមនុស្សដែលអ្នកស្វែងរក»។ ដូច្នេះ លោកបាននាំគេទៅស្រុកសាម៉ារី។
|
||
\s5
|
||
\p
|
||
\v 20 នៅពេលដែលពួកគេបានមកដល់ស្រុកសាម៉ារី លោកអេលីសេបានមានប្រសាសន៍ថា៖ «ព្រះអម្ចាស់អើយ សូមបើកភ្នែកឲ្យអ្នកទាំងនេះមើលឃើញផង»។ ព្រះអម្ចាស់បានបើកភ្នែករបស់ពួកគេ ហើយពួកគេបានមើលឃើញ ហើយពួកគេដឹងថាពួកគេនៅកណ្តាលក្រុងសាម៉ារី។
|
||
\v 21 ស្តេចស្រុកអ៊ីស្រាអែលបានមានរាជឱង្ការទៅលោកអេលីសេនៅពេលដែលព្រះអង្គឃើញពួកគេថា៖ លោកឪពុកអើយ តើខ្ញុំគួរតែសម្លាប់ពួកគេចោលឬ? តើខ្ញុំគួរតែសម្លាប់ពួកគេឬទេ?»
|
||
\s5
|
||
\v 22 លោកអេលីសេឆ្លើយថា៖ «អ្នកមិនត្រូវសម្លាប់ពួកគេឡើយ។ តើព្រះករុណាគួរសម្លាប់ឈ្លើយសឹកដោយដាវ និងព្រួញឬ? សូមដាក់នំប័ុង និងទឹកនៅមុខពួកគេឲ្យពួកគេបរិភោគទៅ ហើយឲ្យពួកគេត្រឡប់ទៅចៅហ្វាយរបស់ពួកគេវិញចុះ»។
|
||
\v 23 ដូច្នេះ ស្តេចបានរៀបចំអាហារជាច្រើនដល់ពួកគេ ហើយពួកគេបានរិភោគ និងផឹករួចហើយ ស្តេចបានឲ្យពួកគេចេញទៅ ហើយពួកគេក៏ត្រឡប់ទៅចៅហ្វាយរបស់ពួកគេវិញ។ ក្រុមទាហានទាំងនោះមិនបានត្រឡប់មកទឹកដីអ៊ីស្រាអែលវិញទេអស់រយៈពេលយ៉ាងយូរ។
|
||
\s5
|
||
\p
|
||
\v 24 ក្រោយពីនោះមក ព្រះបាទបេនហាដាដស្តេចស្រុកអារ៉ាមបានប្រមូលទ័ពទាំងអស់របស់ទ្រង់ មកវាយប្រហារស្រុកសាម៉ារី ហើយឡោមព័ទ្ធក្រុងនោះ។
|
||
\v 25 ដូច្នេះ មានគ្រោះទុរ្ភិក្សមួយយ៉ាងធំនៅស្រុកសាម៉ារី។ ពួកគេព័ទ្ធក្រុងរហូតដល់ក្បាលលាមួយថ្លៃជាប្រាក់ប៉ែតសិបដួង ហើយអាចម៌ព្រាបមួយកំប៉ុងថ្លៃជាប្រាក់ប្រាំដួង។
|
||
\v 26 នៅពេលដែលស្តេចស្រុកអ៊ីស្រាអែលបានឆ្លងកាត់ជញ្ជាំងក្រុង មានស្រីម្នាក់បានស្រែករកទ្រង់ថា៖ «ព្រះករុណាជួយនាងខ្ញុំផង»។
|
||
\s5
|
||
\v 27 ស្តេចមានរាជឱង្ការថា៖ «បើព្រះអម្ចាស់មិនជួយអ្នកទេ តើឲ្យយើងជួយអ្នកម្តេចបាន? តើមានអ្វីមកពីស្រែ ឬពីកន្លែងគៀបទំពាំងបាយជូរ?»
|
||
\v 28 ស្តេចមានរាជឱង្ការបន្តទៀតថា៖ «តើអ្នកមានបញ្ហាអ្វី»? នាងឆ្លើយថា៖ «ស្ត្រីនេះនិយាយមកទូលបង្គំថា៖ «សូមឲ្យកូនរបស់នាងមក យើងនឹងស៊ីវានៅថ្ងៃនេះ ហើយយើងនឹងស៊ីកូនរបស់ខ្ញុំនៅថ្ងៃស្អែក»។
|
||
\v 29 ដូច្នេះ យើងបានស្ងោរកូនរបស់ខ្ញុំ ហើយស៊ីវាទៅ ហើយថ្ងៃបន្ទាប់ទូលបង្គំបាននិយាយទៅនាងថា៖ «សូមឲ្យកូនរបស់នាងមកយើងនឹងស៊ីវា ប៉ុន្តែ នាងបានលាក់កូនរបស់នាងទុក»។
|
||
\s5
|
||
\v 30 ដូច្នេះ នៅពេលដែលស្តេចបានឮពាក្យរបស់ស្ត្រីនេះ ស្តេចបានហែកព្រះភូសា (ឥឡូវនេះ ស្តេចបានដើរឆ្លងកាត់ជញ្ជាំងក្រុង) ហើយមនុស្សម្នារបានឃើញថា ស្តេចបានស្លៀកបាវ។
|
||
\v 31 បន្ទាប់មក ស្តេចទូលថា៖ «សូមព្រះអម្ចាស់ប្រព្រឹត្តចំពោះទូលបង្គំ និងលើសពីនេះទៅទៀតចុះ បើក្បាលរបស់លោកអេលីសេជាកូនរបស់សាផាតនៅលើក្បាលរបស់គាត់នៅថ្ងៃនេះ»។
|
||
\s5
|
||
\p
|
||
\v 32 ប៉ុន្តែ លោកអេលីសេបានអង្គុយនៅក្នុងផ្ទះរបស់លោក ហើយមានពួកចាស់ទុំបានអង្គុយជាមួយគាត់ដែរ។ ស្តេចបានបញ្ជូនមនុស្សទៅជួបគាត់ ប៉ុន្តែ នៅពេលដែលអ្នកនាំសារបានមកជួបលោកអេលីសេ លោកបាននិយាយជាមួយពួកចាស់ទុំថា៖ «ឃើញទេ កូនប្រុសរបស់អូផាជាឃាតករបានឲ្យគេមកយកក្បាលខ្ញុំទៅហើយ? មើល នៅពេលអ្នកនាំសារមកដល់ សូមបិតទ្វារ ហើយទប់ទ្វារកុំឲ្យគេចូលបាន។ បើសិន ជាគ្មានសម្លេងជើងរបស់ចៅហ្វាយរបស់គេនៅពីក្រោយគេទេនោះ»?
|
||
\v 33 ក្នុងពេលដែលលោកកំពុងតែនិយាយជាមួយពួកគេនៅឡើយ អ្នកនាំសារបានមកជួបលោក។ ស្តេចមានរាជឱង្ការថា៖ «បញ្ហានេះមកពីព្រះអម្ចាស់។ តើហេតុអ្វីយើងត្រូវចាំព្រះអម្ចាស់តទៅទៀត?»
|
||
\s5
|
||
\c 7
|
||
\cl ជំពូក ៧
|
||
\p
|
||
\v 1 លោកអេលីសេមានប្រសាសន៍ថា៖ «សូមស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់។ នេះជាអ្វីដែលព្រះអម្ចាស់មានបន្ទូល៖ «នៅថ្ងៃស្អែកថ្មើរនេះនៅមាត់ទ្វារក្រុងសាម៉ារីម្សៅមួយរង្វាល់ថ្លៃមួយកាក់ ហើយស្រូវសាលីពីរវង្វាល់ក៏ថ្លៃមួយកាក់ដែរ»។
|
||
\v 2 បន្ទាប់មក មេឃ្លាំងជាអ្នកជំនិតរបស់ស្តេចបានឆ្លើយទៅអ្នកបម្រើរបស់ព្រះអម្ចាស់ថា៖ «ប្រសិនបើ ជាព្រះអម្ចាស់អាចធ្វើបង្អួចនៅស្ថានសួគ៌ នោះរឿងនេះអាចកើតឡើងមែន»? លោកអេលីសេឆ្លើយថា៖ «អ្នកនឹងឃើញវាកើតឡើងដោយផ្ទាល់ភ្នែក ប៉ុន្តែ អ្នកនឹងមិនអាចបរិភោគបានទេ»។
|
||
\s5
|
||
\p
|
||
\v 3 មានបុរសបួននាក់កើតឃ្លង់នៅក្រៅរបងក្រុង។ ពួកគេនិយាយគ្នាទៅវិញទៅមកថា៖ «ហេតុអ្វីបានជាយើងត្រូវអង្គុយនៅទីនេះរង់ចាំស្លាប់?
|
||
\v 4 បើយើងចូលទៅក្នុងក្រុង ហើយនៅទីនោះមានទុរ្ភិក្ស នោះយើងនឹងស្លាប់នៅទីនោះមិនខាន។ ប៉ុន្តែ បើយើងនៅតែអង្គុយនៅទីនេះ យើងក៏នឹងត្រូវស្លាប់ដែរ។ ឥឡូវនេះ ចូរយើងទៅបន្ទាយរបស់ទ័ពអារ៉ាម។ បើពួកគេទុកជីវិតឲ្យយើង យើងនឹងរស់ បើពួកគេសម្លាប់យើង យើងក៏នឹងត្រូវស្លាប់»។
|
||
\s5
|
||
\v 5 ដូច្នេះ ពួកគេក្រោកឡើង ហើយចូលទៅក្នុងជំរំរបស់ពួកអារ៉ាម នៅពេលដែលពួកគេទៅដល់ផ្នែកខាងក្រៅនៃជំរំ គ្មាននរណាម្នាក់នៅទីនោះសោះ។
|
||
\v 6 ព្រោះព្រះជាម្ចាស់បានធ្វើឲ្យទ័ពអារ៉ាមឮសន្ធឹករទេះចំបាំង និងសេះ សម្លេងទ័ពមួយយ៉ាងធំ ហើយពួកគេនិយាយគ្នាថា៖ «ស្តេចស្រុកអ៊ីស្រាអែលបានជួលស្តេចទាំងឡាយរបស់ជនជាតិហេត និងអេស៊ីបដើម្បីមកវាយយើងហើយ»។
|
||
\s5
|
||
\v 7 ដូច្នេះ ពួកទាហានក៏ក្រោកឡើង ហើយគេចខ្លួននៅពេលល្ងាច ពួកគេបានបោះបង់ចោលជំរំ សេះ រទេះចម្បាំង លា របស់ខ្លួន និងជំរំនៅទីនោះផង ហើយបានរត់យករួចខ្លួន។
|
||
\v 8 នៅពេលដែលបុរសដែលកើតឃ្លង់ទាំងនោះបានមកដល់ជំរំ ពួកគេបានចូលទៅក្នុងតង់មួយ ហើយបរិភោគ និងផឹក ហើយបានយកប្រាក់ មាស និងសំលៀកបំពាក់ចេញទៅ ហើយលាក់របស់ទាំងនោះទុក។ ពួកគេត្រឡប់មកវិញហើយចូលទៅក្នុងតង់មួយទៀត ហើយប្រមូលជ័យភណ្ឌចេញពីនោះទៀត ហើយបានយកទៅលាក់ទុក។
|
||
\s5
|
||
\p
|
||
\v 9 បន្ទាប់មក ពួកគេនិយាយគ្នាថា៖ «យើងធ្វើមិនត្រឹមត្រូវទេ។ ថ្ងៃនេះជាថ្ងៃនៃដំណឹងល្អ ប៉ុន្តែ យើងបាននៅស្ងៀមវិញ។ បើយើងចាំរហូតដល់ភ្លឺ នោះយើងនឹងមានទោសមិនខាន។ ឥឡូវនេះ មកចូរយើងទៅប្រាប់ដល់ដំណាក់របស់ស្តេច»។
|
||
\v 10 ដូច្នេះ ពួកគេក៏ទៅប្រាប់ដល់អ្នកយាមទ្វារក្រុង។ ពួកគេបានប្រាប់អ្នកទាំងនោះថា៖ «យើបានទៅជំរំរបស់ពួកអារ៉ាម ប៉ុន្តែ គ្មានមនុស្សនៅទីនោះទេ គឺគ្មានសម្លេងអ្នកណាម្នាក់សោះ ប៉ុន្តែ មានសេះ មានលាចងនៅទីនោះ ហើយតង់នៅទីនោះដដែល»។
|
||
\v 11 បន្ទាប់មក អ្នកយាមទ្វារបានស្រែកប្រកាសដំណឹងនោះ ហើយបន្ទាប់មកដំណឹងនោះឮដល់ដំណាក់ស្តេច។
|
||
\s5
|
||
\v 12 បន្ទាប់មក ស្តេចបានតើនឡើងនៅពេលយប់ ហើយបានទូលទៅអ្នកបម្រើរបស់ទ្រង់ថា៖ «យើងនឹងប្រាប់អ្នកឥឡូវនេះនូវអ្វីដែលពួកអារ៉ាមបានធ្វើចំពោះយើង។ ពួកគេដឹងថាយើងឃ្លាន ដូច្នេះពួកគេបានចេញពីជំរំ ហើយបានលាក់ខ្លួននៅវាលស្រែ។ ពួកគេនិយាយថា៖ «នៅពេលដែលពួកគេចេញពីក្រុងមក យើងនឹងចាប់ពួកគេទាំងរស់ ហើយចូលទៅក្នុងក្រុង»។
|
||
\v 13 មានអ្នកបម្រើរបស់ស្តេចម្នាក់ឆ្លើយថា៖ «ទូលបង្គំសូមអង្វរព្រះករុណា សូមឲ្យមនុស្សមួយក្រុមយកសេះទាំងប្រាំដែលនៅសល់ ដែលមាននៅក្នុងក្រុងចេញទៅ។ ពួកគេក៏ដូចជាប្រជាជនអ៊ីស្រាអែលផ្សេងទៀតដែលចេញទៅ ពួកគេភាគច្រើនស្លាប់អស់ហើយ សូមឲ្យយើងបញ្ជូនពួកគេទៅមើលចុះ»។
|
||
\s5
|
||
\v 14 ដូច្នេះ ពួកគេបានយករទេះចម្បាំងពីរ រួចទឹមជាមួយសេះ ហើយស្តេចបានបញ្ចូនពួកគេទៅមើលទាហានរបស់ពួកអារ៉ាមដោយទូលថា៖ «ទៅមើលចុះ»។
|
||
\v 15 ពួកគេបានចេញទៅតាមក្រោយអ្នកទាំងនោះដល់ទន្លេយ័រដាន់ ហើយនៅតាមផ្លូវមានពេញដោយសំលៀកបំពាក់ និងរបស់របរដែលពួកអារ៉ាមបានបោះចោលដោយប្រញាប់ពេក។ ដូច្នេះ អ្នកនាំសារបានត្រឡប់មកវិញ ហើយទូលស្តេច។
|
||
\s5
|
||
\p
|
||
\v 16 ប្រជាជនចេញក្រៅ ហើយបានដណ្តើមយកជ័យភណ្ឌនៅក្នុងជំរំរបស់ពួកអារ៉ាម។ ដូច្នេះ ម្សៅមួយរង្វាល់លក់មួយកាក់ និងស្រូវសាលីពីររង្វាល់ក៏ថ្លៃមួយកាក់ដែរ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់មានបន្ទូលមែន។
|
||
\v 17 ស្តេចបានបញ្ជាឲ្យមេទ័ព ដែលជាជំនិតរបស់ព្រះអង្គ ទៅពិនិតមើលទ្វារក្រុង ហើយប្រជាជនបានជាន់គាត់ស្លាប់នៅច្រកចូលក្រុង។ គាត់ស្លាប់ដូចដែលអ្នកបម្រើរបស់ព្រះជាម្ចាស់បាននិយាយមែន គឺអ្នកដែលបាននិយាយនៅពេលដែលស្តេចបានមកជួបគាត់។
|
||
\s5
|
||
\v 18 វាកើតឡើងដូចអ្នកបម្រើរបស់ព្រះអម្ចាស់បាននិយាយទៅកាន់ស្តេចថា៖ «នៅថ្មើរនេះនៅមាត់ទ្វារក្រុងសាម៉ារី ស្រូវសាលីពីររង្វាល់ថ្លៃមួយកាក់ ហើយម្សៅមួយរង្វាល់ថ្លៃមួយកាក់ដែរ»។
|
||
\v 19 លោកមេទ័ពដែលបានឆ្លើយទៅអ្នកបម្រើរបស់ព្រះអម្ចាស់ថា៖ «បើព្រះអម្ចាស់បង្កើតបង្អួចស្ថានសួគ៌ ទើបការនេះអាចកើតឡើងបាន»? លោកអេលីសេបានឆ្លើយថា៖ «មើលអ្នកនឹងឃើញវាកើតឡើងនឹងភ្នែករបស់លោកផ្ទាល់ ប៉ុន្តែ លោកមិនបានបរិភោគទេ»។
|
||
\v 20 នេះជាអ្វីដែលពិតជាបានកើតឡើងចំពោះគាត់មែន ព្រោះមនុស្សម្នាបានជាន់គាត់នៅមាត់ទ្វារក្រុង ហើយគាត់បានស្លាប់ទៅ។
|
||
\s5
|
||
\c 8
|
||
\cl ជំពូក ៨
|
||
\p
|
||
\v 1 ឥឡូវនេះ លោកអេលីសេបានមានប្រសាសន៍ទៅស្ត្រីដែលកូនប្រុសរបស់នាងរស់ឡើងវិញ។ លោកបានប្រាប់នាងថា៖ «សូមក្រោកឡើង ហើយទៅជាមួយមនុស្សក្នុងគ្រួសារអ្នក ហើយស្នាក់នៅកន្លែងណាដែលអ្នកអាចស្នាក់នៅបានក្នុងទឹកដីមួយផ្សេងទៀត ព្រោះព្រះអម្ចាស់បានធ្វើឲ្យមានទុរ្ភិក្ស ដែលនឹងកើតឡើងក្នុងទឹកដីនេះប្រាំពីរឆ្នាំ»។
|
||
\v 2 ដូច្នេះ ស្ត្រីនោះបានក្រោកឡើង ហើយនាងបានស្តាប់បង្គាប់ពាក្យរបស់អ្នកបម្រើព្រះអម្ចាស់។ នាងទៅជាមួយអ្នកនៅក្នុងផ្ទះរបស់នាង ហើយរស់នៅក្នុងទឹកដីភីលីស្ទីនអស់ប្រាំពីរឆ្នាំ។
|
||
\s5
|
||
\v 3 នៅចុងឆ្នាំពីប្រាំពីរ ទើបស្រី្តនោះត្រឡប់ពីទឹកដីភីលីស្ទីនវិញ ហើយនាងបានទៅគាល់ស្តេចដើម្បីសុំផ្ទះ និងដីរបស់នាងមកវិញ។
|
||
\v 4 ឥឡូវនេះ ស្តេចបាននិយាយជាមួយនឹងកេហាស៊ីជាអ្នកបម្រើរបស់ព្រះអម្ចាស់ថា៖ «សូមប្រាប់ពីការអស្ចារ្យដែលលោកអេលីសេបានធ្វើដល់ខ្ញុំផង»។
|
||
\s5
|
||
\v 5 បន្ទាប់មក គាត់បានទូលស្តេចពីអ្វីដែលលោកអេលីសេបានប្រោសក្មេងឲ្យរស់ពីស្លាប់ឡើងវិញ ស្ត្រីដែលកូនរបស់នាងបានរស់ឡើងវិញមកសុំផ្ទះនឹងដីរបស់នាងពីព្រះករុណា។ លោកកហាស៊ីទូលថា៖ «ព្រះករុណា គឺស្រ្តីនេះ ហើយនេះគឺកូនរបស់នាង ដែលលោកអេលីសេបានប្រោសឲ្យបានរស់»។
|
||
\v 6 នៅពេលដែលស្តេចបានសួរនាងអំពីកូនរបស់នាង រួចនាងក៏ពន្យល់រឿងនេះដល់ទ្រង់។ ដូច្នេះ ស្តេចក៏បានបញ្ជាមេបញ្ជាការម្នាក់ថា៖ «សូមប្រគល់អ្វីដែលជារបស់នាង និងផលចម្រូតក្នុងស្រែរបស់នាងតាំងពីថ្ងៃដែលនាងចាកចេញរហូតដល់ឥឡូវនេះដល់នាងវិញផង»។
|
||
\s5
|
||
\p
|
||
\v 7 លោកអេលីសេបានមកក្រុងដាម៉ាស ជាកន្លែងដែលព្រះបាទបេន ហាដាដជាស្តេចស្រុកអារ៉ាមប្រឈួន។ គេបានទូលស្តេចថា៖ «អ្នកបម្រើរបស់ព្រះអម្ចាស់បានមកទីនេះ»។
|
||
\v 8 ស្តេចបានរាជឱង្ការទៅលោកហាសែលថា៖ «សូមយកអំណោយទៅជាមួយអ្នក ហើយទៅជួបអ្នកបម្រើរបស់ព្រះអម្ចាស់ ហើយសុំយោបល់ពីព្រះអម្ចាស់តាមរយៈលោក ដោយសួរថា៖ «តើយើងនឹងជាពីជំងឺនេះឬទេ»?
|
||
\v 9 ដូច្នេះ លោកហាសែលទៅជួបគាត់ហើយបានយកអំណោយទៅជាមួយគាត់ គឺរបស់ល្អៗគ្រប់យ៉ាងពីក្រុងដាម៉ាស ដែលប្រើអូដសែសិបដឹក។ ដូច្នេះ លោកហាសែលបានមក ហើយបានឈរនៅមុខអេលីសេ ហើយនិយាយថា៖ «កូនប្រុសរបស់អ្នកបេនហាដាដ ជាស្តេចស្រុកអារ៉ាម បានបញ្ជូនខ្ញុំឲ្យមកជួបលោក ដោយនិយាយាថា៖ «តើខ្ញុំនឹងជាពីជំងឺឬទេ?»
|
||
\s5
|
||
\v 10 លោកអេលីសេបានមានប្រាសន៍ទៅគាត់ថា៖ «សូមទៅប្រាប់បេនហាដាដថា៖ «អ្នកប្រាកដជាបានជា» ប៉ុន្តែ ព្រះអម្ចាស់បានបង្ហាញដល់ខ្ញុំថា ស្តេចពិតជាសុគតមិនខាន»។
|
||
\v 11 បន្ទាប់មក លោកអេលីសេបានសម្លឹងមើលលោកហាសែលរហូតដល់លោកខ្មាស់អៀន ហើយអ្នកបម្រើរបស់ព្រះអម្ចាស់បានបានយំ។
|
||
\v 12 លោកហាសែលបានសួរលោកថា៖ «លោកម្ចាស់ ហេតុអ្វីបានជាលោកយំ»? លោកឆ្លើយថា៖ «ព្រោះខ្ញុំបានដឹងពីការអាក្រក់ដែលអ្នកនឹងធ្វើជាមួយប្រជាជនអ៊ីស្រាអែល។ អ្នកនឹងដុតទីមាំមួនរបស់ពួកគេ ហើយអ្នកនឹងសម្លាប់ក្មេងប្រុសៗរបស់ពួកគេដោយដាវ បោកសម្លាប់ក្មេងតូចៗ ហើយវះពោះស្រ្តីដែលមានផ្ទៃពោះផង»។
|
||
\s5
|
||
\v 13 លោកហាសែលឆ្លើយថា៖ «តើអ្នកបម្រើរបស់លោកជាអ្នកណា ដែលអាចធ្វើរឿងដ៏ធំនេះបាន? ខ្ញុំគ្រាន់តែជាឆ្កែមួយក្បាលប៉ុណ្ណោះ»។ លោកអេលីសេឆ្លើយថា៖ «ព្រះអម្ចាស់បានបង្ហាញដល់ខ្ញុំថាអ្នកនឹងក្លាយជាស្តេចលើស្រុកអារ៉ាម»។
|
||
\v 14 បន្ទាប់មក លោកហាសែលបានចាកចេញពីលោកអេលីសេ ហើយបានទៅជួបចៅហ្វាយរបស់លោក ដែលបាននិយាយទៅគាត់ថា៖ «តើលោកអេលីសេបាននិយាយអ្វីខ្លះជាមួយអ្នក»? លោកឆ្លើយថា៖ «លោកបានប្រាប់ខ្ញុំថាព្រះករុណានឹងបានជាមិនខាន»។
|
||
\v 15 បន្ទាប់មក នៅថ្ងៃបន្ទាប់លោកហាសែលបានយកភួយមួយជ្រលក់ទឹក ហើយបានគ្របលើមុខរបស់ព្រះបាទបេនហាដាដ ដូច្នេះស្តេចក៏សុគតទៅ។ បន្ទាប់មក លោកហាសែលក្លាយជាស្តេចជំនួសទ្រង់។
|
||
\s5
|
||
\p
|
||
\v 16 នៅក្នុងឆ្នាំទីហាសិបស្តេចយ៉ូរ៉ាមកូនរបស់អហាប់ជាស្តេចស្រុកអ៊ីស្រាអែល គឺព្រះបាទយេហូរ៉ាមបានចាប់ផ្តើមសោយរាជ្យ។ ព្រះអង្គជាបុត្ររបស់ព្រះបាទយ៉ូសាផាត បានឡើងសោយរាជ្យនៅស្រុកយូដា។
|
||
\v 17 ព្រះបាទយេហូរ៉ាមមានព្រះជន្មសាមសិបពីរវស្សានៅពេលដែលស្តេចឡើងសោយរាជ្យ ស្តេចសោយរាជ្យបានប្រាំបីឆ្នាំនៅក្រុងយេរូសាឡឹម។
|
||
\s5
|
||
\v 18 ព្រះបាទយេហូរ៉ាមបានដើរតាមមាគា៌របស់ស្តេចស្រុកអ៊ីស្រាអែល ដូចជាគ្រួសាររបស់អហាប់បានធ្វើដែរ ព្រោះស្តេចយកកូនស្រីរបស់អហាប់ធ្វើជាមហេសី ហើយស្តេចបានប្រព្រឹត្តអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់។
|
||
\v 19 ទោះជាយ៉ាងណាក៏ដោយ ដោយសារដាវីឌជាអ្នកបម្រើរបស់ព្រះអង្គ ព្រះអម្ចាស់មិនចង់បំផ្លាញស្រុកយូដាទេ តាំងពីពេលដែលព្រះអង្គមានបន្ទូលថាព្រះអង្គតែងតែឲ្យមានម្នាក់ស្នងរាជ្យបន្ត។
|
||
\s5
|
||
\p
|
||
\v 20 នៅក្នុងរាជ្យរបស់ព្រះបាទយេហូរ៉ាមជនជាតិអេដុមបានបះបោរប្រឆាំងនឹងការត្រួតត្រារបស់ជនជាតិយូដា ហើយពួកគេបានលើកស្តេចមួយអង្គគ្រប់គ្រងលើពួកគេ។
|
||
\v 21 បន្ទាប់មក ព្រះបាទយេហូរ៉ាមបានឆ្លងកាត់ទីនោះដោយមានមេទ័ព និងរទេះចម្បាំងទាំងអស់ផង។ ស្តេចបានតើនឡើងនៅពេលយប់ ហើយវាយប្រហារជនជាតិអេដុម ប៉ុន្តែ ពួកអេដុមបានឡោមព័ទ្ធព្រះអង្គ និងពួកមេទ័ពរទេះចម្បាំងផង។ បន្ទាប់មក ពួកទាហានរបស់ព្រះបាទយេហូរ៉ាមបានភាសខ្លួនទៅផ្ទះរបស់ពួកគេវិញ។
|
||
\s5
|
||
\v 22 ដូច្នេះ ស្រុកអេដុមបានបះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ស្រុកយូដារហូតដល់សព្វថ្ងៃ។ ក្រុងលីបណាក៏បះបោរដែរនៅក្នុងពេលនោះ។
|
||
\v 23 រឿងរា៉វផ្សេងទៀតទាក់ទងនឹងព្រះបាទយេហូរ៉ាម អ្វីដែលស្តេចបានធ្វើ តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកយូដាទេឬ?
|
||
\v 24 ព្រះបាទយេហូរ៉ាមបានសុគត ហើយសម្រាកជាមួយបុព្វបុរសរបស់ព្រះអង្គ ហើយគេបានបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ។ បន្ទាប់មក ព្រះបាទអហាស៊ីយ៉ា ជាបុត្រ បានឡើងស្នងរាជ្យបន្ត។
|
||
\s5
|
||
\p
|
||
\v 25 នៅក្នុងឆ្នាំទីម្ភៃនៃរាជ្យរបស់ព្រះបាទយ៉ូរ៉ាមបុត្ររបស់ព្រះបាទអហាប់ជាស្តេចស្រុកអ៊ីស្រាអែល ព្រះបាទអហាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយេហូរ៉ាមបានឡើងសោយរាជ្យជាស្តេចស្រុកយូដា។
|
||
\v 26 ព្រះបាទអហាស៊ីយ៉ា មានព្រះជន្មម្ភៃពីរវស្សាកាលស្តេចឡើងសោយរាជ្យ ស្តេចសោយរាជ្យបានមួយឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា អថាលា ជាកូនស្រីរបស់ព្រះបាទអូមរី ស្ដេចស្រុកអ៊ីស្រាអែល។
|
||
\v 27 ព្រះបាទអហាស៊ីយ៉ាបានដើរតាមមាគា៌របស់គ្រួសារអហាប់ ស្តេចបានប្រព្រឹត្តអាក្រក់ចំពោះព្រះនេត្ររបស់ព្រះអម្ចាស់ ដូចដែលគ្រួសាររបស់អហាប់បានធ្វើដែរ ព្រោះព្រះបាទអហាស៊ីយ៉ាជាបុត្រសន្និសារបស់គ្រួសារស្តេចអហាប់។
|
||
\s5
|
||
\v 28 ព្រះបាទអហាស៊ីយ៉ាបានទៅជាមួយព្រះបាទយ៉ូរ៉ាមជាបុត្រារបស់ព្រះបាទអហាប់ដើម្បីវាយប្រឆាំងនឹងព្រះបាទហាសែល ជាស្ដេចស្រុកអារ៉ាម នៅក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។ ពួកជនជាតិអារ៉ាមបានធ្វើឲ្យព្រះបាទយ៉ូរ៉ាមមានរបួស។
|
||
\v 29 ព្រះបាទយ៉ូរ៉ាមបានត្រឡប់មកយេសរាលវិញដើម្បីព្យាបាលរបួសដែលជនជាតិអារ៉ាមបានធ្វើឲ្យទ្រង់មានរបួសនៅក្រុងរ៉ាម៉ូត នៅពេលដែលព្រះអង្គវាយប្រឆាំងនឹងព្រះបាទហាសែលជាស្តេចស្រុកអារ៉ាម។ ដូច្នេះ ព្រះបាទអហាស៊ីយ៉ាជាបុត្ររបស់ព្រះបាទយេហូរ៉ាមស្តេចស្រុកយូដា ចេញដំណើរទៅក្រុងយេសរាល ដើម្បីសួរសុខទុក្ខព្រះបាទយ៉ូរ៉ាមជាបុត្ររបស់ព្រះបាទអហាប់ ដោយសារព្រះបាទយ៉ូរ៉ាមបានត្រូវរបួស។
|
||
\s5
|
||
\c 9
|
||
\cl ជំពួក ៩
|
||
\p
|
||
\v 1 លោកអេលីសេបានហៅកូនប្រុសម្នាក់របស់លោកព្យាការីហើយនិយាយនឹងគាត់ថា៖ «សូមស្លៀកពាក់ដើម្បីធ្វើដំណើរ ហើយសូមយកដបតូចមួយទៅជាមួយផង ហើយចេញទៅរ៉ាម៉ូតគីឡាដ។
|
||
\v 2 នៅពេលដែលអ្នកទៅដល់ ចូររកលោកយេហ៊ូវ ជាកូនរបស់លោកយេហូសាផាត និងជាចៅរបស់លោកនឹមស៊ី ហើយចូលផ្ទះគាត់ និងហៅគាត់ចេញពីចំណោមអ្នកនៅជាមួយគាត់ ហើយនាំគាត់ទៅបន្ទប់ខាងក្នុង។
|
||
\v 3 បន្ទាប់មក យកដបប្រេង ហើយលាបក្បាលគាត់ដោយនិយាយទៅគាត់ថា៖ «ខ្ញុំបានតាំងលោកឲ្យធ្វើជាស្តេចលើស្រុកអ៊ីស្រាអែល»។ បន្ទាប់មក បើកទ្វារ ហើយរត់ចេញក្រៅ កុំបង្អង់ឡើយ»។
|
||
\s5
|
||
\v 4 ដូច្នេះ បុរសវ័យក្មេងនោះ គឺលោកព្យាការីក្មេងនោះចេញដំណើរទៅរ៉ាម៉ូត គីឡាដ។
|
||
\v 5 នៅពេលដែលគាត់មកដល់ មានមេទ័ពម្នាក់កំពុងតែអង្គុយ។ ដូច្នេះលោកព្យាការីក្មេងនោះនិយាយថា៖ «លោកមេទ័ពអើយ ខ្ញុំមានរឿងមួយចង់ប្រាប់លោក»។ លោកយេហ៊ូវឆ្លើយថា៖ «តើលោកចង់ជួបអ្នកណាក្នុងចំណោមយើង»។ លោកព្យាការីវ័យក្មេងនោះតបថា៖ «គឺលោកមេទ័ពផ្ទាល់»។
|
||
\v 6 ដូច្នេះ លោកយេហ៊ូវបានក្រោកឡើង ហើយបានចូលទៅក្នុងផ្ទះ ហើយលោកព្យាការីបានចាក់ប្រេងនៅលើក្បាលរបស់គាត់ ហើយបាននិយាយទៅលោកយេហ៊ូវថា៖ «ព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែលមានបន្ទូលថា៖ «យើងបានតាំងអ្នកឲ្យធ្វើជាស្តេចលើប្រជាជនរបស់ព្រះអម្ចាស់ គឺលើប្រជាជនអ៊ីស្រាអែល។
|
||
\s5
|
||
\v 7 អ្នកត្រូវតែសម្លាប់គ្រួសាររបស់អហាប់ជាចៅហ្វាយរបស់អ្នក ដូច្នេះ យើងអាចសងបំណុលឈាមរបស់ព្យាការីជាអ្នកបម្រើរបស់យើង និងឈាមរបស់អ្នកបម្រើរបស់ព្រះអម្ចាស់ទាំងអស់ ដែលត្រូវបានសម្លាប់ដោយដៃព្រះនាងយេសិបិល។
|
||
\v 8 ព្រោះគ្រួសារទាំងមូលរបស់ស្តេចអហាប់ត្រូវវិនាស ហើយយើងនឹងកាត់កូនប្រុសៗទាំងអស់ចេញពីអហាប់ ទោះបីជាអ្នកនោះជាអ្នកងារ ឬអ្នកជាក្តី។
|
||
\s5
|
||
\v 9 យើងនឹងប្រព្រឹត្តចំពោះគ្រួសាររបស់អហាប់ដូចជាគ្រួសាររបស់ស្តេចយេរ៉ូបោមជាកូនរបស់នេបាត និងដូចជាគ្រួសាររបស់បាសាជាបុត្ររបស់ស្តេចអហ៊ីយ៉ាដែរ។
|
||
\v 10 ឆ្កែនឹងស៊ីព្រះនាងយេសេបិលនៅក្រុងយេសរាល ហើយគ្មាននរណាម្នាក់កប់សពនាងឡើយ»។ បន្ទាប់មកលោកព្យាការីនោះបានបើកទ្វាហើយបានរត់ចេញទៅ។
|
||
\s5
|
||
\p
|
||
\v 11 បន្ទាប់មក លោកយេហ៊ូវបានចេញមកជួបអ្នកបម្រើរបស់ចៅហ្វាយលោក ហើយមានម្នាក់និយាយជាមួយគាត់ថា៖ «តើមានរឿងអ្វីកើតឡើង? ហេតុអ្វីបានជាបុរសនេះមករកលោក?» លោកយេហ៊ូវបានឆ្លើយទៅពួកគេថា៖ «អ្នកស្គាល់បុរសនោះហើយ ហើយក៏ដឹងពីអ្វីដែលគាត់និយាយដែរ»។
|
||
\v 12 ពួកគេនិយាយថា៖ «លោកកុហក។ សូមប្រាប់យើងមក»។ លោកយេហ៊ូវឆ្លើយថា៖ «លោកនិយាយនេះ និយាយនោះមកខ្ញុំ ហើយក៏បាននិយាយថា៖ «នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់៖ «យើងតាំងអ្នកឲ្យធ្វើជាស្តេចស្រុកអ៊ីស្រាអែល!»
|
||
\v 13 បន្ទាប់មក ពួកគេបានដោះអាវធំរបស់ពួកគេភ្លាម ហើយបានដាក់ឲ្យលោកយេហ៊ូវអង្គុយនៅលើជណ្តើរកាំខ្ពស់បំផុត។ ពួកគេបានផ្លុំត្រែហើយនិយាយថា៖ «លោកយេហ៊ូគឺជាស្តេច»។
|
||
\s5
|
||
\p
|
||
\v 14 លោកយេហ៊ូវ ជាកូនរបស់លោកយេហូសាផាត និងជាចៅរបស់លោកនឹមស៊ី មានគំនិតក្បត់នឹងព្រះបាទយ៉ូរ៉ាមដោយរបៀបនេះឯង។ ឥឡូវនេះ ព្រះបាទយ៉ូរ៉ាមកំពុងតែការពារក្រុងរ៉ាម៉ូត គឺទាំងស្តេច និងជនជាតិអ៊ីស្រាអែលទាំងអស់ដោយសារតែព្រះបាទហាសែល ជាស្ដេចស្រុកអារ៉ាម
|
||
\v 15 ប៉ុន្តែ ព្រះបាទយ៉ូរ៉ាមបានត្រឡប់ទៅក្រុងយេសរាល ដើម្បីព្យាបាលរបួសរបស់ព្រះអង្គដែលជនជាតិអារ៉ាមធ្វើឲ្យទ្រង់មានរបួស។ លោកយេហ៊ូវបានមានប្រសាសន៍ទៅអ្នកបម្រើរបស់ព្រះបាទយ៉ូរ៉ាមថា៖ «បើនេះជាគំនិតរបស់អ្នកមែន នោះកុំឲ្យនរណាម្នាក់រត់រួចឡើយ ហើយចូរចេញក្រៅក្រុង ដើម្បីទៅប្រាប់ដំណឹងនេះនៅក្រុងយេសរាល»។
|
||
\v 16 ដូច្នេះលោកយេហ៊ូវបានឡើងរទេះចម្បាំងទៅក្រុងយេសរាល ព្រោះព្រះបាទយ៉ូរ៉ាមបានគង់នៅទីនោះ។ ឥឡូវនេះ ព្រះបាទអហាស៊ីយ៉ា ជាស្ដេចស្រុកយូដា ក៏យាងមកសួរសុខទុក្ខព្រះបាទយ៉ូរ៉ាមដែរ។
|
||
\s5
|
||
\p
|
||
\v 17 អ្នកយាមបានឈរនៅលើប៉មនៅក្រុងយេសរាល ហើយបានឃើញក្រុមរបស់លោកយេហ៊ូវដែលលោកមកពីចម្ងាយ ហើយនិយាយថា៖ «ខ្ញុំឃើញមនុស្សមួយក្រុមមកហើយ»។ ព្រះបាទយ៉ូរ៉ាមទូលថា៖ «សូមចាត់អ្នកជិះសេះម្នាក់ឲ្យចេញទៅដើម្បីជួបពួកគេ ប្រាប់អ្នកនោះឲ្យនិយាយថា៖ «តើអ្នកមកដោយសន្តិភាពឬ»?
|
||
\v 18 ដូច្នេះ គេក៏បញ្ជួនអ្នកជិះសេះម្នាក់ទៅជួបអ្នកទាំងនោះ ហើយនិយាយថា៖ «ស្តេចទូលថា៖ «តើអ្នកមកដោយសន្តិភាពឬ»? ដូច្នេះ លោកយេហ៊ូវនិយាយថា៖ «តើសន្តិភាពមានអ្វីទាក់ទងនឹងអ្នក? សូមត្រឡប់ក្រោយ ហើយឡើងជិះក្រោយខ្ញុំមក»។ បន្ទាប់មកអ្នកយាមបានទូលស្តេចថា៖ «អ្នកនាំសារបានជួបពួកគេហើយ ប៉ុន្តែ អ្នកនោះមិនបានត្រឡប់មកវិញទេ»។
|
||
\s5
|
||
\v 19 ដូច្នេះ លោកក៏បានបញ្ជូនអ្នកទីពីរឲ្យជិះសេះទៅទៀត ដែលបានមកជួបពួកគេហើយនិយាយថា៖ «ស្តេចទូលថា៖ «តើអ្នកមកដោយសន្តិភាពឬ»? លោកយេហ៊ូវឆ្លើយថា៖ «តើសន្តិភាពមានអ្វីទាក់ទងនឹងអ្នក? ចូរមកជិះក្រោយខ្ញុំមក»។
|
||
\v 20 អ្នកយាមបានរាយការណ៍ម្តងទៀតថា៖ «អ្នកដែលទៅនោះបានជួបពួកគេហើយ តែមិនត្រឡប់មកវិញទេ។ រីឯអ្នកដែលបររទេះនោះគឺលោកយេហ៊ូវ ជាកូនរបស់លោកនឹមស៊ីជាអ្នកបររទេះ លឿនដូចមនុស្សកំរោលចូល»។
|
||
\s5
|
||
\p
|
||
\v 21 ដូច្នេះ ព្រះបាទយ៉ូរ៉ាមបានទូលថា៖ «សូមរៀបចំរាជរថឲ្យយើង»។ ពួកគេបានរៀបចំរាជរថរបស់ស្តេច ហើយព្រះបាទយ៉ូរ៉ាមជាស្តេចស្រុកអ៊ីស្រាអែល និងព្រះបាទអហាស៊ីយ៉ាជាស្តេចស្រុកយូដាបានចេញទៅ ហើយស្តេចបានគង់លើរាជរថរៀងៗខ្លួន ដើម្បីទៅជួបជាមួយលោកយេហ៊ូវ។ ស្តេចទាំងពីរអង្គបានជួបគាត់ត្រង់ចម្ការររបស់លោកណាបោតជាអ្នកស្រុកយេសរាល។
|
||
\v 22 នៅពេលព្រះបាទយ៉ូរ៉ាមបានឃើញលោកយេហ៊ូវ ស្តេចទូលថា៖ «យេហ៊ូវអើយ តើអ្នកមកដោយសុខសាន្តឬ»? លោកឆ្លើយថា៖ «តើអ្វីទៅជាក្តីសុខសាន្ត នៅពេលដែល បើអំពើពេស្យាចារ និងអំពើមន្តអាបធ្មប់របស់នាងយេសិបិលជាមាតារបស់ព្រះអង្គមានច្រើនយ៉ាងនេះ?»
|
||
\s5
|
||
\v 23 ដូច្នេះ ព្រះបាទយ៉ូរ៉ាមបានបត់រាជរថដើម្បីគេចខ្លួន ហើយបានទូលទៅព្រះបាទអហាស៊ីយ៉ាថា៖ «ព្រះករុណាអើយ នេះជាអំពើក្បត់ទេ»។
|
||
\v 24 បន្ទាប់មកលោកយេហ៊ូវបានយឹតព្រួញរបស់លោកមួយទំហឹង ហើយផ្លែព្រួញបានចាក់ទំលុះបេដូងរបស់ស្តេច ហើយស្តេចក៏ដួលនៅលើរាជរថនោះ។
|
||
\s5
|
||
\v 25 បន្ទាប់មក លោកយេហ៊ូវប្រាប់លោកប៊ីឌការជាមេបញ្ជាការថា៖ «ចូរលើកគាត់ឡើង ហើយបោះគាត់ទៅក្នុងចម្ការរបស់ណាបោតអ្នកស្រុកយេសរាលទៅ។ សូមគិតពីពេលដែលលោក និងខ្ញុំជិះរទេះជាមួយគ្នាតាមពីក្រោយព្រះបាទអហាប់ជាបិតាទ្រង់ នោះព្រះអម្ចាស់បានថ្លែងទំនាយប្រឆាំងនឹងទ្រង់
|
||
\v 26 «ម្សិលមិញយើងបានឃើញឈាមរបស់ណាបោត និងឈាមកូនរបស់គាត់ នោះជាការប្រកាសរបស់ព្រះអម្ចាស់ ហើយយើងនឹងឲ្យអ្នកបង់ថ្លៃឈាមនៅក្នុងចំការនេះ នេះជាការប្រកាសរបស់ព្រះអម្ចាស់។ បន្ទាប់មក គេក៏លើកគាត់បោះចូលទៅក្នុងចម្ការនោះ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់»។
|
||
\s5
|
||
\p
|
||
\v 27 នៅពេល ព្រះបាទអហាស៊ីយ៉ា ជាស្ដេចស្រុកយូដា ឃើញដូច្នេះ ស្ដេចភាសខ្លួនទៅបេតហាកាន។ ប៉ុន្តែ លោកយេហ៊ូវដេញតាមក្រោយស្តេច ហើយលោកនិយាយថា៖ «ធ្វើឃាតស្តេចនេះនៅក្នុងរទេះនេះទៅ» ហើយពួកគេបានបាញ់ចំស្តេចតាមផ្លូវទៅភូមិគើរ ជិតក្រុងយីបឡាម។ ព្រះបាទអហាស៊ីយ៉ាគេចខ្លួនទៅក្រុងមេគីដោ ហើយក៏សុគតនៅទីនោះទៅ។
|
||
\v 28 អ្នកបម្រើរបស់ទ្រង់ក៏ដឹកសពទ្រង់នៅក្នុងរទេះទៅក្រុងយេរូសាឡឹម ហើយបានបញ្ចុះសពទ្រង់នៅក្នុងផ្នូរជាមួយបិតាទ្រង់នៅក្នុងក្រុងរបស់ព្រះបាទដាវីឌ។
|
||
\s5
|
||
\p
|
||
\v 29 ពេលនោះគឺឆ្នាំទីដប់មួយក្នុងរាជ្យរបស់ព្រះបាទយ៉ូរ៉ាមបុត្ររបស់ស្តេចអហាប់ដែលព្រះបាទអហាស៊ីយ៉ាបានសោយរាជ្យលើស្រុកយូដា។
|
||
\s5
|
||
\p
|
||
\v 30 នៅពេលដែលលោកយេហ៊ូវបានមកដល់យេសរាល ព្រះនាងយេសិបិលក៏បានដឹងរឿងនេះ ហើយនាងក៏បានលាបភ្នែករបស់នាង ធ្វើសក់របស់នាង ហើយបានមើលតាមបង្អួច។
|
||
\v 31 នៅពេលដែលលោកយេហ៊ូវបានឆ្លងកាត់ទ្វារក្រុង នាងបាននិយាយទៅគាត់ថា៖ «តើអ្នកមកដោយសន្តិភាពឬ ស៊ីមរី ជាឃាតកម្ចាស់របស់ខ្លួនអើយ»?
|
||
\v 32 លោកយេហ៊ូវបានក្រឡេកមើលលើតាមបង្អួចហើយនិយាយថា៖ «តើនរណានៅខាងខ្ញុំ? មានអ្នកណាទេ»? បន្ទាប់មក ពេលនោះ មានមហាតលិកពីរបីនាក់អើតមើលមកលោក។
|
||
\s5
|
||
\v 33 ដូច្នេះ លោកយេហ៊ូវបាននិយាយថា៖ «ចូរបោះនាងមកក្រោមមក»។ ដូច្នេះ ពួកគេក៏បានបោះព្រះនាងយេសិបិលមកក្រោម ហើយឈាមរបស់នាងខ្ទាតប្រឡាក់ជញ្ជាំង និងសេះផង ហើយលោកយេហ៊ូវបានជាន់សាកសពរបស់នាង។
|
||
\v 34 នៅពេលដែលលោកយេហ៊ូវចូលទៅខាងក្នុង លោកបានបរិភោគ និងផឹកនៅទីនោះ។ បន្ទាប់មកលោកនិយាយថា៖ «ឥឡូវនេះអ្នកឃើញស្ត្រីដែលត្រូវបណ្តាសារនេះទេ ហើយយកសពនាងទៅកប់ផង នាងជាបុត្រីរបស់ស្តេច»។
|
||
\s5
|
||
\v 35 នៅពេលដែលគេចេញទៅបញ្ចុះនាង គេបានឃើញថាសពនាងសល់តែលលាក្បាល ជើង និងប្រអប់ដៃប៉ុណ្ណោះ។
|
||
\v 36 ដូច្នេះ ពួកគេបានត្រឡប់មកប្រាប់លោកយេហ៊ូវវិញ។ លោកបានមានប្រសាសន៍ថា៖ «នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលព្រះអង្គមានបន្ទូលតាមរយៈលោកអេលីយ៉ាអ្នកស្រុកធេសប៊ីថា ជាអ្នកបម្រើរបស់ព្រះអង្គថា៖ «នៅក្នុងទឹកដីរបស់ស្រុកយេសរាលឆ្កែនឹងស៊ីសាច់នាងយេសិបិល
|
||
\v 37 ហើយសពព្រះនាងយេសិបិលនឹងដូចជាសំរាមនៅលើចម្ការនៅស្រុកយេសរាល ដូច្នេះគ្មាននរណាម្នាក់អាចនិយាយថា៖ «នេះគឺស្រុកយេសរាលតទៅទៀតឡើយ»។
|
||
\s5
|
||
\c 10
|
||
\cl ជំពូក ១០
|
||
\p
|
||
\v 1 ឥឡូវនេះ ព្រះបាទអហាប់មានកូនចៅចិតសិបនាក់នៅស្រុកសាម៉ារី។ លោកយេហ៊ូវបានសរសេរសំបុត្រ ហើយបានផ្ញើទៅស្រុកសាម៉ារី ទៅកាន់អ្នកដឹកនាំនៅយេសរាល រួមទាំងពួកចាស់ទុំ និងទៅកាន់អ្នកថែរក្សាកូនចៅរបស់ព្រះបាទអហាប់ថា៖
|
||
\v 2 «កូនចៅរបស់ចៅហ្វាយអ្នកនៅជាមួយអ្នក ហើយអ្នកក៏មានរទេះចំបាំង មានសេះ នឹងក្រុងដែលមានកំពែងរឹងមាំ និងមានគ្រឿងសស្ត្រាវុធផង។ ដូច្នេះនៅពេលដែលសំបុត្រនេះទៅដល់អ្នកភ្លាម
|
||
\v 3 សូមជ្រើសរើសបុត្រមួយដែលប្រសើរ និងសាកសមជាងគេពីកូនចៅរបស់ចៅហ្វាយអ្នក ហើយឲ្យគាត់ឡើងសោយរាជ្យជំនួសបិតារបស់ពួកគេ ហើយសូមតយុទ្ធដើម្បីខ្សែរាជ្យរង្សរបស់ចៅហ្វាយអ្នកចុះ»។
|
||
\s5
|
||
\v 4 ប៉ុន្តែ ពួកគេភ័យខ្លាច ហើយបាននិយាយគ្នាទៅវិញទៅមកថា៖ «ឃើញទេ ស្តេចពីរអង្គមិនអាចទប់ទល់នឹងលោកយេហ៊ូវបានឡើយ។ ដូច្នេះ តើយើងអាចទប់ទល់ដូចម្តេចបាន»?
|
||
\v 5 បន្ទាប់មក អ្នកគ្រប់គ្រងនៅក្នុងវាំងទាំងអស់នោះ និងអ្នកដឹកនាំក្រុង ហើយក៏មានពួកចាស់ទុំផង ហើយនឹងពួកអ្នកដែលចិញ្ចឹមក្មេង បានផ្ញើពាក្យត្រឡប់ទៅលោកយេហ៊ូវវិញថា៖ «យើងជាអ្នកបម្រើរបស់លោក។ យើងនឹងធ្វើតាមអ្វីដែលលោកបានបង្គាប់ដល់យើង។ យើងនឹងមិនលើកអ្នកណាធ្វើជាស្តេចឡើយ។ សូមលោកធ្វើតាមការយល់ឃើញថាល្អចុះ»។
|
||
\s5
|
||
\v 6 បន្ទប់មក លោកយេហ៊ូវបានសរសេរសំបុត្រទីពីរទៅកាន់ពួកគេថា៖ «បើអ្នកនៅខាងខ្ញុំ ហើយបើអ្នកនឹងស្តាប់តាមពាក្យខ្ញុំមែន អ្នកត្រូវតែកាត់ក្បាលប្រុសៗជាកូនចៅរបស់ចៅហ្វាយអ្នក រួចហើយមកជួបខ្ញុំនៅក្រុងយេសរាលនៅថ្ងៃស្អែកថ្មើរនេះ»។ នៅពេលនោះ កូនចៅរបស់ស្តេចមានចិតសិបអ្នក សុទ្ធតែជាមនុស្សសំខាន់ៗនៅក្នុងក្រុង ដែលជាអ្នកនាំអ្នកទាំងនោះមក។
|
||
\v 7 ដូច្នេះ នៅពេលដែលសំបុត្រនោះបានមកដល់ពួកគេ ពួកគេបាននាំបុត្ររបស់ស្តេចមក ហើយបានសម្លាប់ពួកគេអស់ចិតសិបនាក់ ដាក់ក្បាលរបស់ពួកគេនៅក្នុងកន្ត្រក ហើយបានផ្ញើឲ្យលោកយេហ៊ូវនៅក្រុងយេសរាល។
|
||
\s5
|
||
\v 8 មានអ្នកនាំពាក្យម្នាក់បានមកជួបលោកយេហ៊ូវដោយនិយាយថា៖ «ពួកគេបាននាំយកក្បាលបុត្ររបស់ស្តេចមកហើយ»។ ដូច្នេះ លោកបាននិយាយថា៖ «សូមដាក់ក្បាលទាំងនោះជាគំនរនៅច្រកចូលក្រុងរហូតដល់ពេលព្រឹកទៅ»។
|
||
\v 9 នៅពេលព្រឹកលោកយេហ៊ូវបានចេញក្រៅ ហើយបានឈរ និងនិយាយទៅមនុស្សទាំងអស់ថា៖ «អ្នកគ្មានទោសឡើយ។ ខ្ញុំបានបះបោរប្រឆាំងនឹងចៅហ្វាយរបស់ខ្ញុំ ហើយបានសម្លាប់ស្តេច ប៉ុន្តែ តើអ្នកណាសម្លាប់អ្នកទាំងនេះ?
|
||
\s5
|
||
\v 10 ឥឡូវនេះ អ្នកគួរតែដឹងឲ្យបានច្បាស់ថាគ្មានផ្នែកណាមួយនៃព្រះបន្ទូលរបស់ព្រះអម្ចាស់ គឺព្រះបន្ទូលទាក់ទងនឹងគ្រួសាររបស់ព្រះបាទអហាប់នឹងសម្រេចជារូបរាង ព្រោះព្រះអម្ចាស់បានសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គតាមរយៈលោកអេលីយ៉ាជាអ្នកបម្រើរបស់ទ្រង់»។
|
||
\v 11 ដូច្នេះ លោកយេហ៊ូវបានសម្លាប់គ្រួសាររបស់ព្រះបាទអហាប់ដែលនៅសេសសល់នៅស្រុកយេសរាល និងមនុស្សសំខាន់ៗរបស់ស្តេច មិត្តជិតស្និតរបស់ស្តេច និងព្យាការីរបស់ស្តេច រហូតដល់គ្មាននរណាម្នាក់នៅសល់ឡើយ។
|
||
\s5
|
||
\p
|
||
\v 12 បន្ទាប់មក លោកយេហ៊ូវបានក្រោកឡើង ហើយចេញទៅ លោកចេញទៅក្រុងសាម៉ារី។
|
||
\v 13 នៅពេលដែលលោកបានមកដល់ ប៉េត អេកេដ ជាកន្លែងនៃអ្នកគង្វាលចៀម លោកបានជួបបងប្អូនរបស់ព្រះបាទអហាស៊ីយ៉ាជាស្តេចស្រុកយូដា។ លោកយេហ៊ូវបានមានប្រសាសន៍ទៅពួកគេថា៖ «តើអ្នកជាអ្នកណា»? ពួកគេឆ្លើយថា៖ «យើងជាបងប្អូនរបស់ព្រះបាទអហាស៊ីយ៉ា យើងចុះទៅសួរសុខទុក្ខបុត្ររបស់ស្តេច ជាមួយបុត្រីរបស់ម្ចាស់ក្សត្រីយេសិបិល»។
|
||
\v 14 លោកយេហ៊ូវបានមានប្រសាសន៍ជាមួយមនុស្សរបស់លោកថា៖ «ចូរចាប់ពួកគេទាំងរស់»។ ដូច្នេះ ពួកគេក៏ចាប់អ្នកទាំងនោះទាំងរស់ ហើយបានសម្លាប់ពួកគេនៅប៉េត អេកេដ សរុបទាំងអស់សែសិបពីរនាក់។ លោកមិនទុកឲ្យនរណាម្នាក់នៅរស់ឡើយ។
|
||
\s5
|
||
\p
|
||
\v 15 នៅពេលដែលលោកយេហ៊ូវបានចេញពីទីនោះ លោកបានជួបលោកយ៉ូណាដាប់ ជាកូនរបស់លោករេកាបដែលបានមកជួបលោក។ លោកយេហ៊ូវបានទទួលលោក ហើយនិយាយថា៖ «តើចិត្តរបស់លោកនៅជាមួយខ្ញុំឬទេ ព្រោះចិត្តរបស់ខ្ញុំនៅជាមួយលោក»? លោកយ៉ូណាដាប់ឆ្លើយថា៖ «បាទលោក»។
|
||
\v 16 លោកយេហ៊ូវនិយាយថា៖ «បើដូច្នេះមែន ចូរហុចដៃមក»។ ដូច្នេះ លោកយ៉ូណាដាប់បានហុចដៃរបស់លោកឲ្យលោកយេហ៊ូវ ហើយលោកយេហ៊ូវបានទាញលោកយ៉ូណាដាប់ដាក់លើរទេះជាមួយលោក។
|
||
\v 17 នៅពេលលោកបានមកដល់សាម៉ារី លោកយេហ៊ូវបានសម្លាប់់ពូជពង្សរបស់ព្រះបាទអហាប់ដែលនៅសេសសល់ក្នុងស្រុកសាម៉ារី រហូតដល់លោកបានបំផ្លាញខ្សែរាជរង្សរបស់ព្រះបាទអហាប់ទាំងស្រុង ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលព្រះអង្គមានបន្ទូលតាមរយៈលោកអេលីយ៉ា។
|
||
\s5
|
||
\p
|
||
\v 18 បន្ទាប់មក លោកយេហ៊ូវបានប្រមូលមនុស្សទាំងអស់ ហើយបាននិយាយទៅពួកគេថា៖ «អហាប់បានបម្រើព្រះបាលតិចទេ តែយេហ៊ូវវិញនឹងបម្រើព្រះបាលច្រើនជាងនេះទៅទៀត។
|
||
\v 19 ដូច្នេះឥឡូវ នេះចូរហៅព្យាការីរបស់ព្រះបាល អ្នកថ្វាយបង្គំទ្រង់ទាំងអស់ និងបូជាចារ្យរបស់ព្រះបាលទាំងអស់មក។ ចូរកុំឲ្យនរណាម្នាក់នៅសល់ឡើយ ព្រោះខ្ញុំមានយញ្ញបូជាដ៏ច្រើនដើម្បីថ្វាយព្រះបាល។ អ្នកណាដែលមិនមកនឹងត្រូវស្លាប់»។ ប៉ុន្តែ លោកយេហ៊ូវប្រើឧបាយកលដូច្នេះ គឺប៉ុនប៉ងសម្លាប់អ្នកថ្វាយបង្គំព្រះបាល។
|
||
\v 20 លោកយេហ៊ូវមានប្រសាសន៍ថា៖ «សូមកំណត់ពេលដើម្បីប្រជុំគ្នាសម្រាប់ព្រះបាល»។ ដូច្នេះ ពួកគេក៏ប្រកាសរឿងនេះ។
|
||
\s5
|
||
\v 21 បន្ទាប់មក លោកយេហ៊ូវបានបញ្ជូនពាក្យទៅស្រុកអ៊ីស្រាអែលទាំងមូល ហើយអ្នកដែលថ្វាយបង្គំព្រះបាលទាំងប៉ុន្មានក៏មកជួបជុំគ្នា ដូច្នេះ គ្មាននរណាម្នាក់អវត្តមានឡើយ។ ពួកគេបានចូលមកក្នុងព្រះវិហារបស់ព្រះបាល ហើយព្រះវិហារនោះក៏ពេញពីជ្រុងម្ខាងដល់ជ្រុងម្ខាងទៀត។
|
||
\v 22 លោកយេហ៊ូវក៏បានមានប្រសាសន៍ទៅបុរសម្នាក់ដែលរក្សាសំលៀកបំពាក់របស់បូជាចារ្យថា៖ «សូមយកសំលៀកបំពាក់សម្រាប់អ្នកថ្វាយបង្គំព្រះបាលទាំងអស់»។ ដូច្នេះ បុរសនោះក៏បានយកសំលៀកបំពាក់សម្រាប់ពួកគេ។
|
||
\s5
|
||
\v 23 លោកយេហ៊ូវអញ្ជើញមកដល់វិហាររបស់ព្រះបាលជាមួយនឹងលោកយ៉ូណាដាប់ ជាកូនរបស់លោករេកាប ហើយលោកបាននិយាយជាមួយអ្នកថ្វាយបង្គំព្រះបាលទាំងអស់ថា៖ «សូមរកមើលឲ្យប្រាកដថានៅទីនេះក្នុងចំណោមអ្នករាល់គ្នាគ្មានអ្នកបម្រើរបស់ព្រះអម្ចាស់មែន គឺតែអ្នកថ្វាយបង្គំព្រះបាលប៉ុណ្ណោះ»។
|
||
\v 24 បន្ទាប់មក ពួកគេចូលទៅក្នុងដើម្បីថ្វាយតង្វាយម្សៅ និងតង្វាយដុត។ ពេលនោះ លោកយេហ៊ូវបានជ្រើសរើសមនុស្សប្រាំបីនាក់ដែលឈរនៅខាងក្រៅ ហើយលោកបានប្រាប់ពួកគេថា៖ «បើមាននរណាម្នាក់ដែលខ្ញុំបាននាំមកក្នុងកណ្តាប់ដៃរបស់អ្នករត់រួច បើមាននរណាម្នាក់ឲ្យអ្នកទាំងនោះរត់រួច អ្នកនោះត្រូវសងជីវិតជំនួសអ្នករត់រួចនោះមិនខាន»។
|
||
\s5
|
||
\p
|
||
\v 25 ក្រោយមក ពេលដែលលោកយេហ៊ូវបានបញ្ចប់ការថ្វាយយញ្ញបូជា លោកបាននិយាយទៅអ្នកយាមទ្វារ និងមេបញ្ជាការថា៖ «ចូរចូលទៅក្នុង ហើយសម្លាប់ពួកគេទៅ។ សូមកុំឲ្យនរណាម្នាក់ចេញមកក្រៅឡើយ»។ ដូច្នេះ ពួកគេបានសម្លាប់អ្នកទាំងនោះដោយដាវ ហើយពួកអ្នកយាម និងមេបញ្ជាការបានគ្រវែងអ្នកទាំងនោះចេញក្រៅ ហើយបានចូលទៅក្នុងបន្ទប់ក្នុងបំផុតនៃវិហារបស់ព្រះបាល។
|
||
\v 26 ពួកគេបានអូសសសរថ្ម ដែលធ្លាប់មាននៅក្នុងវិហារបស់ព្រះបាលចេញក្រៅ ហើយបានដុតសសរទាំងនោះ។
|
||
\v 27 បន្ទាប់មក ពួកគេបានបំផ្លាញសសររបស់ព្រះបាល ហើយបានបំផ្លាញវិហាររបស់ព្រះបាល ហើយធ្វើជាកន្លែងបន្ទោរបង់រហូតដល់សព្វថ្ងៃ។
|
||
\v 28 នេះជារបៀបដែលលោកយេហ៊ូវបំផ្លាញអ្នកថ្វាយបង្គំព្រះបាលចេញពីទឹកដីអ៊ីស្រាអែល។
|
||
\s5
|
||
\p
|
||
\v 29 ប៉ុន្តែ លោកយេហ៊ូវមិនបានចាកចេញពីអំពើបាបរបស់ព្រះបាទយេរ៉ូបោមជាកូនរបស់នេបាតឡើយ ដែលធ្វើឲ្យអ៊ីស្រាអែលធ្លាក់ក្នុងអំពើបាប គឺការថ្វាយបង្គំរូបគោមាសនៅបេតអែល និងដាន់។
|
||
\v 30 ដូច្នេះ ព្រះអម្ចាស់មានបន្ទូលមកលោកយេហ៊ូវថា៖ «ដោយសារអ្នកបានធ្វើអ្វីដែលត្រឹមត្រូវនៅក្នុងព្រះនេត្ររបស់យើង ហើយបានប្រព្រឹត្តចំពោះគ្រួសាររបស់អហាប់តាមអ្វីដែលមាននៅក្នុងចិត្តយើង នោះកូនចៅរបស់អ្នកនឹងអង្គុយលើបល្ល័ងស្រុកអ៊ីស្រាអែលរហូតដល់បួនតំណរ»។
|
||
\v 31 ប៉ុន្តែ ព្រះបាទយេហ៊ូវមិនខ្វល់ខ្វាយជាមួយនឹងបញ្ញត្តិរបស់ព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែលអស់ពីចិត្តឡើយ។ ស្តេចមិនបានចាកចេញពីអំពើបាបរបស់ព្រះបាទយេរ៉ូបោមឡើយ ដែលនាំអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាប។
|
||
\s5
|
||
\p
|
||
\v 32 នៅថ្ងៃនោះព្រះអម្ចាស់ចាប់ផ្តើមកាត់តំបន់មួយចំនួនចេញពីអ៊ីស្រាអែល ហើយព្រះបាទហាសែល វាយតាមព្រំប្រទល់ទាំងប៉ុន្មានដែលជាប់នឹងស្រុកអ៊ីស្រាអែល
|
||
\v 33 គឺចាប់តាំងពីត្រើយខាងកើតទន្លេយ័រដាន់ ទឹកដីស្រុកកាឡាដ ស្រុកកាដ រូបេន និងម៉ាណាសេ ហើយចាប់តាំងពីអារ៉ូអ៊ើរដែលនៅក្បែរជ្រោះអើណូន ព្រមទាំងស្រុកកាឡាដ រហូតដល់បាសាន។
|
||
\s5
|
||
\v 34 រឿងរ៉ាវផ្សេងទៀតទាក់ទងនឹងព្រះបាទយេហ៊ូវ និងអ្វីដែលស្តេចបានធ្វើ និងអំណាចរបស់ទ្រង់ តើមិនបានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍បស់ស្តេចទេឬ?
|
||
\v 35 ព្រះបាទយេហ៊ូវបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ស្តេច ហើយគេបានបញ្ចុះទ្រង់នៅស្រុកសាម៉ារី ហើយព្រះបាទយ៉ូអាហាស ជាបុត្រ ឡើងស្នងរាជ្យបន្ត។
|
||
\v 36 ព្រះបាទយេហ៊ូវសោយរាជ្យនៅក្រុងសាម៉ារីបានម្ភៃប្រាំបីឆ្នាំ។
|
||
\s5
|
||
\c 11
|
||
\cl ជំពូក ១១
|
||
\p
|
||
\v 1 កាលព្រះនាងអថាលា ជាមាតារបស់ព្រះបាទអហាស៊ីយ៉ា ជ្រាបថា បុត្ររបស់នាងស្លាប់ហើយ នាងក៏ក្រោកឡើង ហើយសម្លាប់ក្មេងៗរាជ្យរង្សទាំងអស់។
|
||
\v 2 ប៉ុន្តែព្រះនាងយ៉ូសេបា ជាបុត្រីរបស់ស្តេចយ៉ូរ៉ាម និងជាប្អូនស្រីរបស់ព្រះបាទអហាស៊ីយ៉ា បានយកយ៉ូអាស ជាបុត្រារបស់ព្រះបាទអហាស៊ីយ៉ា ពីក្នុងចំណោមបុត្រារបស់ស្ដេចដែលត្រូវគេសម្លាប់នោះទៅជាមួយអ្នកមើលថែរបស់បុត្រនោះ នាងបានទុកពួកគេនៅក្នុងបន្ទប់របស់នាង។ ពួកគេបានលាក់បុត្រនោះពីព្រះនាងអថាលា ដូច្នេះ បុត្រនោះមិនត្រូវបានគេសម្លាប់ឡើយ។
|
||
\v 3 បុត្រនោះនៅជាមួយព្រះនាងយ៉ូសេបា គេបានលាក់បុត្រនោះនៅក្នុងដំណាក់របស់ព្រះអម្ចាស់អស់ប្រាំមួយឆ្នាំ នៅពេលដែលព្រះនាងអថាលាសោយរាជ្យលើទឹកដីនោះ។
|
||
\s5
|
||
\p
|
||
\v 4 នៅក្នុងឆ្នាំទីប្រាំពីរលោកយេហូយ៉ាដាបានផ្ញើពាក្យ ដើម្បីនាំមេកងរយជនជាតិការី និងអ្នកយាមល្បាត ហើយបាននាំពួកគេមកជួបគាត់ នៅក្នុងដំណាក់របស់ព្រះអម្ចាស់។ លោកបានចងសម្ពន្ធមេត្រីជាមួយពួកគេ ហើយលោកឲ្យពួកគេស្បថនៅក្នុងដំណាក់របស់ព្រះអម្ចាស់។ បន្ទាប់មកលោកក៏បានបង្ហាញបុត្រារបស់ស្តេចដល់ពួកគេ។
|
||
\v 5 លោកបានបញ្ជាពួកគេថា៖ «នេះជាអ្វីដែលអ្នកត្រូវធ្វើ។ មួយភាគបីក្នុងចំណោមអ្នករាល់គ្នាដែលមកនៅថ្ងៃសប្ប័ទនឹងយាមដំណាក់ស្តេច
|
||
\v 6 ហើយមួយភាគបីទៀតត្រូវនៅឯត្រង់មាត់ទ្វារស៊ើរ និងមួយភាគបីទៀតត្រូវយាមនៅទ្វារខាងក្រោយកន្លែងយាម»។
|
||
\s5
|
||
\v 7 ក្រុមពីរផ្សេងទៀតដែលមិនបម្រើនៅថ្ងៃសប្ប័ទ អ្នកត្រូវតែយាមដំណាក់របស់ព្រះអម្ចាស់ដើម្បីការពារស្តេច។
|
||
\v 8 អ្នកត្រូវតែនៅជុំវិញស្តេច គ្រប់គ្នាត្រូវមានអាវុធក្នុងដៃ។ អ្នកណាដែលចូលមកក្នុងជួររបស់អ្នកត្រូវសម្លាប់ចោល។ អ្នកត្រូវនៅជាមួយស្តេចនៅពេលដែលស្តេចយាងចេញក្រៅ ហើយនៅពេលដែលទ្រង់យាងចូលក្នុងផង។
|
||
\s5
|
||
\p
|
||
\v 9 ដូច្នេះ មេកងរយនាក់បានស្តាប់តាមអ្វីៗដែលលោកបូជាចារ្យយ៉េហូយាដាបានបង្គាប់។ គ្រប់គ្នាបាននាំមនុស្សរបស់ខ្លួន គឺអស់អ្នកដែលត្រូវមកបម្រើនៅថ្ងៃសប្ប័ទ ហើយនឹងអ្នកដែលត្រូវឈប់បម្រើនៅថ្ងៃសប្ប័ទ ហើយពួកគេបានមកជួបលោកបូជាចារ្យយ៉េហូយាដា។
|
||
\v 10 បន្ទាប់មកលោកបូជាចារ្យយ៉េហូយាដាបានឲ្យលំពែង ព្រមទាំងខែលដែលជារបស់ព្រះបាទដាវីឌ ដែលមាននៅក្នុងដំណាក់របស់ព្រះអម្ចាស់ដល់មេកងរយនាក់នោះ។
|
||
\s5
|
||
\v 11 ដូច្នេះ អ្នកយាមបានឈរ គឺគ្រប់គ្នាមានអាវុធនៅក្នុងដៃ ចាប់ពីខាងឆ្វេងព្រះវិហារដល់ខាងស្តាំ នៅជិតអាសនា និងព្រះវិហារនៅជុំវិញស្តេច។
|
||
\v 12 បន្ទាប់មកលោកយ៉េហូយាដាបាននាំយូអាសជាបុត្រារបស់ស្តេចចេញមក បានដាក់ម្កុដលើក្បាលគាត់ ហើយថ្វាយឯកសារនៃសម្ពន្ធមេត្រីផង។ បន្ទាប់មក ពួកគេបានប្រកាសថាទ្រង់គឺជាស្តេច ហើយបានចាក់ប្រេងតាំងលើទ្រង់។ ពួកគេបានទះដៃរបស់ពួកគេ ហើយនិយាយថា៖ «សូមស្តេចមានអាយុយឺនយូរ»!
|
||
\s5
|
||
\p
|
||
\v 13 នៅពេលដែលព្រះនាងអថាលាបានឮសម្លេងរបស់អ្នកយាម និងសម្លេងរបស់ប្រជាជន នាងបានមកជួបប្រជាជននៅក្នុងដំណាក់របស់ព្រះអម្ចាស់។ នាងបានមើល
|
||
\v 14 ហើយបានឃើញស្តេចគង់នៅក្បែរសសរ តាមទំនៀមទំលាប់ ហើយពួកមេកង និងអ្នកផ្លុំត្រែនៅក្បែរស្តេច។ ប្រជាជនទាំងអស់មានអំណរយ៉ាងខ្លាំង ហើយបានផ្លុំត្រែ។ បន្ទាប់មក ព្រះនាងអថាលា បានហែកសំលៀកបំពាក់ ហើយស្រែកថា៖ «នេះជាអំពើក្បត់! នេះជាអំពើក្បត់!»
|
||
\s5
|
||
\v 15 បន្ទាប់មក លោកបូជាចារ្យយ៉េហូយាដាបានបញ្ជាឲ្យលោកមេកងរយនាក់ ដែលជាមេទាហានថា៖ «ចូរនាំនាងចេញក្រៅទៅ។ អ្នកណាទៅតាមនាង សូមសម្លាប់ដោយដាវទៅ»។ លោកបូជាចារ្យនិយាយថា៖ «កុំឲ្យសម្លាប់នាងនៅក្នុងដំណាក់របស់ព្រះអម្ចាស់ឡើយ»។
|
||
\v 16 ដូច្នេះ ពួកគេក៏អូសនាងរហូតដល់ច្រកដែលសេះចូលមកក្នុងវាំង ហើយពួកគេបានសម្លាប់នាងនៅទីនោះទៅ។
|
||
\s5
|
||
\p
|
||
\v 17 បន្ទាប់មក លោកយ៉េហូយាដាបានចងសម្ពន្ធមេត្រីរវាងព្រះអម្ចាស់ ស្តេច និងប្រជាជន ដែលពួកគេនឹងធ្វើជាប្រជាជនរបស់ព្រះអម្ចាស់ ហើយក៏រវាងស្តេច និងប្រជាជនដែរ។
|
||
\v 18 ដូច្នេះ ប្រជាជនបានទៅដំណាក់របស់ព្រះបាល ហើយបានកម្ទេចចោល។ ពួកគេកម្ទេចអាសនារបស់ព្រះបាល និងរូបព្រះទៅជាបំណែក ហើយពួកគេបានសម្លាប់លោកម៉ាត់ថានជាបូជាចារ្យរបស់ព្រះបាលនៅមុខអាសនា។ បន្ទាប់មក លោកបូជាចារ្យយ៉េហូយាដាបានចាត់អ្នកយាមឲ្យមើលថែព្រះវិហាររបស់ព្រះអម្ចាស់។
|
||
\s5
|
||
\v 19 លោកយេហូយ៉ាដាបាននាំលោកមេបញ្ជាការកងរយនាក់ជាជនជាតិការី ពួកអ្នកយាម និងប្រជាជនទាំងអស់ ហើយពួកគេបាននាំស្តេចពីដំណាក់របស់ព្រះអម្ចាស់ ហើយបានចេញដំណើរទៅក្នុងដំណាក់របស់ស្តេច ចូលតាមទ្វារអ្នកយាម។ ព្រះបាទយ៉ូអាសឡើងគង់លើរាជ្យបល្ល័ង្គ។
|
||
\v 20 ដូច្នេះ ប្រជាជនទាំងអស់ពេញដោយអំណរ ហើយក្រុងទាំងមូលស្ងប់ស្ងាត់ក្រោយពីព្រះនាងអថាលាត្រូវបានគេសម្លាប់ដោយដាវនៅក្នុងដំណាក់ស្តេចរួចមក។
|
||
\s5
|
||
\p
|
||
\v 21 ព្រះបាទយ៉ូអាសអាយុប្រាំពីរឆ្នាំនៅពេលទ្រង់ឡើងគ្រងរាជ្យ។
|
||
\s5
|
||
\c 12
|
||
\cl ជំពូក ១២
|
||
\p
|
||
\v 1 នៅក្នុងឆ្នាំទីប្រាំពីរនៃព្រះបាទយេហ៊ូវ រាជ្យរបស់ព្រះបាទយ៉ូអាសបានចាប់ផ្តើម ស្តេចសោយរាជ្យបានសែសិបឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ទ្រង់គឺស៊ីបយ៉ា ជាអ្នកស្រុកបៀរសេបា។
|
||
\v 2 ព្រះបាទយ៉ូអាសបានប្រព្រឹត្តត្រឹមត្រូវនៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់គ្រប់ពេល ដោយសារលោកបូជាចារ្យយេហូយ៉ាដាបានណែនាំស្តេច។
|
||
\v 3 ប៉ុន្តែ តាមទីទួលខ្ពស់ៗស្តេចមិនបានបំផ្លាញចោលឡើយ។ ប្រជាជននៅតែថ្វាយតង្វាយ និងដុតគ្រឿងក្រអូបនៅតាមទីខ្ពស់ទាំងនោះដដែរ។
|
||
\s5
|
||
\p
|
||
\v 4 ព្រះបាទយ៉ូអាសនិយាយទៅលោកបូជាចារ្យថា៖ «ប្រាក់ទាំងអស់ដែលបាននាំមកជាដង្វាយនៅក្នុងដំណាក់របស់ព្រះអម្ចាស់ ប្រាក់ដែលម្នាក់ៗយកមកថ្វាយ ទោះបីជាប្រាក់ដែលគេយកមកបង់ពន្ធព្រះវិហារ ឬប្រាក់ដែលទទួលបានពីបុគ្គល ឬប្រាក់ដែលគេបាននាំមកថ្វាយដោយការជំរុញចិត្តពីព្រះអម្ចាស់ក៏ដោយ
|
||
\v 5 ក៏ពួកបូជាចារ្យគួរតែទទួលប្រាក់ទាំងនោះទៅដាក់ក្នុងឃ្លាំង ហើយជួសជុលអ្វីៗដែលខូចខាតនៅក្នុងព្រះវិហារ»។
|
||
\s5
|
||
\v 6 ប៉ុន្តែ នៅឆ្នាំទីម្ភៃបីនៃស្តេចយ៉ូអាស ពួកបូជាចារ្យមិនបានជួសជុលអ្វីនៅក្នុងព្រះវិហារឡើយ។
|
||
\v 7 បន្ទាប់មក ព្រះបាទយ៉ូអាសបានកោះហៅលោកបូជាចារ្យយេហូយ៉ាដា និងបូជាចារ្យផ្សេងទៀតមក ស្តេចបាននិយាយទៅពួកគេថា៖ «តើហេតុអ្វីអ្នកទាំងអស់គ្នាមិនជួសជុលអ្វីៗនៅក្នុងព្រះវិហារ? ឥឡូវនេះ ចូរឈប់យកប្រាក់ពីអ្នកបង់ពន្ធតទៅទៀត ប៉ុន្តែ ចូរយកប្រាក់ដែលប្រមូលបានដើម្បីជួសជុលព្រះវិហារ ហើយប្រគល់ដល់អ្នកដែលអាចជួសជុលបាន»។
|
||
\v 8 ដូច្នេះ ពួកបូជាចារ្យក៏យល់ព្រមឈប់ប្រមូលប្រាក់់ពីប្រជាជន ហើយមិនជួសជុលព្រះវិហារដោយខ្លួនឯងឡើយ។
|
||
\s5
|
||
\p
|
||
\v 9 ផ្ទុយទៅវិញ លោកបូជាចារ្យយេហូយ៉ាដាមកយកហឹបមួយមក ចុះរន្ធនៅលើមាត់ហឹបនោះ ហើយដាក់វានៅខាងក្រោយអាសនា នៅខាងស្តាំច្រកចូលព្រះដំណាក់របស់ព្រះអម្ចាស់។ ពួកបូជាចារ្យដែលយាមនៅទ្វារព្រះវិហារបានដាក់ប្រាក់ទាំងអស់ដែលគេបាននាំមកដំណាក់របស់ព្រះអម្ចាស់នៅក្នុងហឹបនោះ។
|
||
\v 10 នៅពេលដែលគេឃើញថាមានប្រាក់ច្រើននៅក្នុងហឹប អ្នករាប់លុយរបស់ស្តេច និងលោកមហាបូជាចារ្យនឹងមក ហើយដាក់ប្រាក់នៅក្នុងបាវ ហើយបន្ទាប់មក ពួកគេរាប់ប្រាក់នោះ គឺប្រាក់ដែលមាននៅក្នុងដំណាក់របស់ព្រះអម្ចាស់។
|
||
\s5
|
||
\v 11 ពួកគេបានប្រគល់ប្រាក់ដែលបានថ្លឹងរួចទៅអ្នកដែលមើលថែព្រះវិហារបស់ព្រះអម្ចាស់។ ពួកគេថាចំណាយទៅលើជាងឈើ និងជាងសាងសង់ដែលធ្វើការនៅក្នុងវិហារបស់ព្រះអម្ចាស់
|
||
\v 12 និងជាងកំបោរ និងអ្នកកាត់ថ្ម សម្រាប់ទិញឈើ និងថ្មដាប់ ដើម្បីជួសជុលព្រះវិហាររបស់ព្រះអម្ចាស់ និងសម្រាប់ចំណាយលើអ្វីៗដែលត្រូវជួសជុលព្រះវិហារ។
|
||
\s5
|
||
\v 13 ប៉ុន្តែ ប្រាក់ដែលប្រជាជនយកមកថ្វាយក្នុងព្រះដំណាក់របស់ព្រះអម្ចាស់មិនបានចំណាយ ទៅធ្វើពានប្រាក់ កាំបិត ថូ ត្រែ ឬប្រដាប់ប្រដាអ្វីផ្សេងទៀតអំពីមាសឬ ប្រាក់ឡើយ។
|
||
\v 14 គេប្រគល់ប្រាក់នេះឲ្យអស់អ្នកដែលធ្វើការជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់។
|
||
\s5
|
||
\v 15 លើសពីនេះទៅទៀត ពួកគេមិនចាំបាច់រាប់លុយដែលត្រូវចំណាយលើការជួសជុលឡើយ ព្រោះអ្នកដែលទទួលប្រាក់ ដើម្បីបើកឲ្យអ្នកធ្វើការសុទ្ធតែជាមនុស្សស្មោះត្រង់។
|
||
\v 16 ប៉ុន្តែ ប្រាក់សម្រាប់តង្វាយសុំការលើកលែងទោស និងតង្វាយលោះបាបមិនបាននាំមកក្នុងដំណាក់របស់ព្រះអម្ចាស់ឡើយ ព្រោះប្រាក់នេះជាកម្មសិទ្ធិរបស់ពួកបូជាចារ្យ។
|
||
\s5
|
||
\p
|
||
\v 17 បន្ទាប់មក ព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរី ឡើងមកវាយក្រុងកាដ និងដណ្ដើមយកបានក្រុងនោះ។ ព្រះបាទហាសែលក៏ត្រឡប់ទៅវាយក្រុងយេរូសាឡឹមទៀត។
|
||
\v 18 ព្រះបាទយ៉ូអាសស្ដេចស្រុកយូដា ប្រមូលវត្ថុមានតម្លៃទាំងប៉ុន្មាន ដែលព្រះបាទយ៉ូសាផាត ព្រះបាទយ៉ូរ៉ាម និងព្រះបាទអហាស៊ីយ៉ា បានញែកទុកនិងវត្ថុដែលស្ដេចផ្ទាល់បានញែកទុក និងមាសដែលបានរកឃើញនៅក្នុងឃ្លាំងនៃព្រះដំណាក់របស់ព្រះអម្ចាស់ និងក្នុងដំណាក់របស់ស្តេច ហើយបញ្ជូនរបស់ទាំងនោះទៅថ្វាយព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរី។ បន្ទាប់មកព្រះបាទហាសែលបានចេញពីក្រុងយេរូសាឡឹមទៅ។
|
||
\s5
|
||
\p
|
||
\v 19 រឿងរ៉ាវផ្សេងទៀតទាក់ទងនឹងព្រះបាទយ៉ូអាស និងអ្វីៗដែលស្តេចបានធ្វើ តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកយូដាទេឬ?
|
||
\v 20 អ្នកបម្រើទាំងឡាយរបស់ស្តេចបានងើបឡើងរួមគំនិតគ្នា ហើយពួកគេបានវាយប្រហារព្រះបាទយ៉ូអាសនៅប៉មមីឡូ តាមផ្លូវចុះទៅស៊ីឡា។
|
||
\v 21 លោកយ៉ូសាការ ជាកូនរបស់លោកស៊ីមាត និងលោកយ៉ូសាបាឌ ជាកូនរបស់លោកសូមើរ ជាអ្នកបម្រើរបស់ស្តេចបានវាយប្រហារទ្រង់ ហើយស្តេចក៏សុគតទៅ។ គេបានបញ្ចុះសពព្រះបាទយ៉ូអាសជាមួយបុព្វបុរសរបស់ទ្រង់នៅក្នុងក្រុងព្រះបាទដាវីឌ ហើយព្រះបាទអម៉ាស៊ីយ៉ា ជាបុត្ររបស់ទ្រង់ បានឡើងស្នងរាជ្យបន្ត។
|
||
\s5
|
||
\c 13
|
||
\cl ជំពូក ១៣
|
||
\p
|
||
\v 1 នៅក្នុងឆ្នាំទីម្ភៃបីនៃព្រះបាទយ៉ូអាសជាបុត្ររបស់ព្រះបាទអហាស៊ីយ៉ាស្តេចស្រុកយូដា ព្រះបាទយ៉ូអាហាស ជាបុត្ររបស់ព្រះបាទយេហ៊ូវ បានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ស្តេចសោយរាជ្យបានដប់ប្រាំពីរឆ្នាំ។
|
||
\v 2 ស្តេចបានប្រព្រឹត្តអំពើអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ និងដើរតាមមាគា៌នៃអំពើបាបរបស់ព្រះបាទយ៉េរូបោម កូននេបាត ដែលធ្វើឲ្យអ៊ីស្រាអែលធ្លាក់ក្នុងអំពើបាប ហើយព្រះបាទយ៉ូអាហាសមិនបានចាកចេញពីអំពើបាបទាំងអស់នេះឡើយ។
|
||
\s5
|
||
\v 3 កំហឹងរបស់ព្រះអម្ចាស់បានបញ្ឆេះប្រឆាំងនឹងអ៊ីស្រាអែល ហើយព្រះអង្គប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់ព្រះបាទហាសែលស្តេចស្រុកស៊ីរី និងទីក្នុងកណ្តាប់ដៃរបស់ព្រះបាទបេនហាដាដជាបុត្ររបស់ព្រះបាទហាសែលជាបន្តបន្ទាប់។
|
||
\v 4 ដូច្នេះ ព្រះបាទយ៉ូអាហាសក៏ទូលអង្វរទៅព្រះអម្ចាស់ ហើយព្រះអម្ចាស់បានស្តាប់ការទូលអង្្វររបស់ស្តេច ដោយសារព្រះអង្គឃើញស្តេចស្រុកស៊ីរីជិះជាន់សង្កត់សង្កិនពួកគេ។
|
||
\v 5 ដូច្នេះ ព្រះអម្ចាស់បានប្រទានអ្នកសង្គ្រោះដល់អ៊ីស្រាអែល ហើយពួកគេក៏បានរួចខ្លួនពីពួកអារ៉ាម ហើយប្រជាជនអ៊ីស្រាអែលចាប់ផ្តើមរស់នៅក្នុងផ្ទះរបស់ពួកគេផ្ទាល់ដូចដែលពួកគេធ្លាប់រស់នៅពីមុន។
|
||
\s5
|
||
\v 6 ទោះជាយ៉ាងណាក៏ដោយ ក៏ពួកគេមិនបានបោះបង់ចោលអំពើបាបរបស់ព្រះបាទយេរ៉ូបោម ដែលធ្វើឲ្យអ៊ីស្រាអែលធ្លាក់ក្នុងអំពើបាបដែរ ហើយពួកគេនៅតែប្រព្រឹត្តអំពើបាបនោះ ហើយសសររបស់ព្រះអាសេរានៅតែបន្តមាននៅស្រុកសាម៉ារី។
|
||
\v 7 ពួកអារ៉ាមបានធ្វើឲ្យព្រះបាទយ៉ូអាសសល់តែទ័ពសេះហាសិបនាក់ រទេះចម្បាំងដប់ និងទាហានមួយម៉ឺននាក់ប៉ុណ្ណោះ ព្រោះស្តេចអារ៉ាមបានបំផ្លាញពួកគេ ហើយធ្វើឲ្យពួកគេទៅដូចជាធូលីដី។
|
||
\s5
|
||
\v 8 រឿងរ៉ាវផ្សេងទៀតទាក់ទងនឹងព្រះបាទយ៉ូអាហាស អ្វីដែលស្តេចបានធ្វើ និងអំណាចរបស់ស្តេច តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកអ៊ីស្រាអែលទេឬអី?
|
||
\v 9 ដូច្នេះ ព្រះបាទយ៉ូអាហាសផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពទ្រង់នៅស្រុកសាម៉ារី។ ព្រះបាទយ៉ូអាស ជាបុត្រ ឡើងស្នងរាជ្យបន្ត។
|
||
\s5
|
||
\p
|
||
\v 10 នៅក្នុងឆ្នាំទីសាបសិបប្រាំពីរនៃរាជ្យរបស់ព្រះបាទយ៉ូអាសស្តេចស្រុកយូដា ព្រះបាទយ៉ូអាស ជាបុត្ររបស់ព្រះបាទយ៉ូអាហាស បានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានដប់ប្រាំមួយឆ្នាំ។
|
||
\v 11 ស្ដេចបានប្រព្រឹត្តអាក្រក់ចំពោះព្រះនេត្ររបស់ព្រះអម្ចាស់។ ស្តេចមិនបានងាកចេញពីអំពើបាបរបស់ព្រះបាទយេរ៉ូបោមជាកូនរបស់នេបាតឡើយ ដែលធ្វើឲ្យអ៊ីស្រាអែលធ្លាក់ក្នុងអំពើបាប ប៉ុន្តែ ស្តេចបានដើរតាមមាគា៌នោះ។
|
||
\s5
|
||
\v 12 រឿងវ៉ាវផ្សេងទៀតទាក់ទឹងនឹងព្រះបាទយ៉ូអាស និងអី្វៗដែលស្តេចបានធ្វើ និងភាពល្បីល្បាញរបស់ទ្រង់ ដែលទ្រង់បានធ្វើប្រឆាំងនឹងព្រះបាទអម៉ាស៊ីយ៉ា ជាស្ដេចស្រុកយូដា តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកអ៊ីស្រាអែលទេឬអី?
|
||
\v 13 ព្រះបាទយ៉ូអាសបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ ហើយព្រះបាទយេរ៉ូបោមសោយរាជ្យបន្តពីទ្រង់។ ព្រះបាទយ៉ូអាសត្រូវបានបញ្ចុះនៅក្នុងស្រុកសាម៉ារីជាមួយស្តេចស្រុកអ៊ីស្រាអែល។
|
||
\s5
|
||
\p
|
||
\v 14 ពេលនោះ លោកអេលីសេមានជំងឺជាទម្ងន់ហៀបនឹងស្លាប់ ដូច្នេះ ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល យាងមករកលោក ហើយបានយំស្រណោះលោក។ ស្តេចមានរាជឱង្ការថា៖ «លោកឪពុកអើយ លោកឪពុកអើយ រទេះចម្បាំង និងទ័ពសេះរបស់អ៊ីស្រាអែលបានកំពុងយកលោកទៅឆ្ងាយហើយ!»
|
||
\v 15 លោកអេលីសេទូលវិញថា៖ «សូមព្រះករុណាយកធ្នូ និងព្រួញមក» ដូច្នេះព្រះបាទយ៉ូអាសបានយកធ្នូ និងព្រួញមក។
|
||
\v 16 លោកអេលីសេបានទូលទៅស្តេចស្រុកអ៊ីស្រាអែលថា៖ «សូមដាក់ដៃរបស់ព្រះករុណានៅលើធ្នូទៅ» ដូច្នេះ ស្តេចក៏ដាក់ដៃរបស់ទ្រង់នៅលើធ្នូ។ បន្ទាប់មក លោកអេលីសេបានដាក់ដៃរបស់លោកនៅលើដៃរបស់ស្តេច។
|
||
\s5
|
||
\v 17 លោកអេលីសេទូលថា៖ «សូមបើកបង្អួចនៅទិសខាងលិច» ដូច្នេះ ស្តេចក៏បើកបង្អួចនោះ។ បន្ទាប់មក លោកអេលីសេទូលថា៖ «សូមព្រះករុណាបាញ់ព្រួញទៅ»! បន្ទាប់មក ស្តេចក៏បាញ់។ លោកអេលីសេទូលថា៖ «នេះជាព្រួញជ័យជម្នះរបស់ព្រះអម្ចាស់ ជាព្រួញជ័យជម្នះលើជនជាតិអារ៉ាម ព្រោះព្រះអង្គនឹងវាយជនជាតិអារ៉ាមនៅក្រុងអាផែក រហូតដល់ពួកគេវិនាសសូន្យ»។
|
||
\v 18 បន្ទាប់មកលោកអេលីសេទូលថា៖ «សូមព្រះករុណាយកគ្រាប់ព្រួញមក» ដូច្នេះ ព្រះបាទយ៉ូអាសក៏បានយកព្រួយមក។ លោកបានទូលស្តេចថា៖ «ចូរយកព្រួញនោះវាយដីទៅ» ហើយស្តេចក៏វាដីបីដងរួចក៏ឈប់។
|
||
\v 19 ប៉ុន្តែ អ្នកបម្រើរបស់ព្រះអម្ចាស់ខឹងនឹងស្តេចយ៉ាងខ្លាំងហើយនិយាយថា៖ «ព្រះករុណាគួរវាយប្រាំ ឬប្រាំមួយដង។ នោះព្រះករុណាពិតជាច្បាំងឈ្នះជនជាតិអារ៉ាម រហូតដល់បំផ្លាញពួកគេឲ្យវិនាសសូន្យ។ ប៉ុន្តែ ឥឡូវនេះ ព្រះករុណាវាយពួកគេត្រឹមតែបីដងប៉ុណ្ណោះ»។
|
||
\s5
|
||
\p
|
||
\v 20 បន្ទាប់មក លោកអេលីសេក៏ស្លាប់ទៅ ហើយគេបានបញ្ចុះសពលោក។ ពេលនោះជនជាតិម៉ូអាប់មួយក្រុមបានចាប់ផ្តេីមទន្ទ្រានទឹកដីនៅដើមឆ្នាំ។
|
||
\v 21 នៅពេលដែលគេបញ្ចុះសពបុរសម្នាក់ ហើយពួកគេបានឃើញពួកម៉ូអាប់មួយក្រុម ដូច្នេះ ពួកគេក៏បោះសពនោះទៅក្នុងផ្នូររបស់លោកអេលីសេ។ នៅពេលដែលសពរបស់បុរសនោះបានប៉ះជាមួយឆ្នឺងរបស់លោកអេលីសេ លោកក៏រស់ឡើងវិញ ហើយក្រោកឈរឡើង។
|
||
\s5
|
||
\p
|
||
\v 22 ព្រះបាទហាសែលជាស្តេចស្រុកអារ៉ាមតែងតែជិះជាន់សង្កត់សង្កិនជនជាតិអ៊ីស្រាអែលនៅថ្ងៃអាយុរបស់ព្រះបាទយ៉ូអាហាស។
|
||
\v 23 ប៉ុន្តែ ព្រះអម្ចាស់បានផ្តល់ព្រះគុណដល់អ៊ីស្រាអែល ហើយផ្តល់ព្រះទ័យមេត្តាដល់ពួកគេ ហើយព្រួយបារម្មណ៍ពីពួកគេ ដោយសារតែសម្ពន្ធមេត្រីជាមួយលោកអាប្រាហាំ ជាមួយលោកអ៊ីសាក់ ហើយជាមួយលោកយ៉ាកុប។ ដូច្នេះ ព្រះអម្ចាស់មិនបានបំផ្លាញពួកគេ ហើយព្រះអង្គនៅតែមិនបណ្តេញពួកគេចេញពីព្រះវត្តមានរបស់ព្រះអង្គឡើយ។
|
||
\v 24 ព្រះបាទហាសែលជាស្តេចស្រុកអារ៉ាមសុគត ហើយព្រះបាទបេនហាដាដជាបុត្ររបស់ព្រះអង្គក្លាយជាស្តេចជំនួសទ្រង់។
|
||
\v 25 ព្រះបាទយ៉ូអាស ជាបុត្ររបស់ព្រះបាទយ៉ូអាហាសបានយកក្រុងពីព្រះបាទបេនហាដាដមកវិញ គឺក្រុងដែលគេបានយកពីព្រះបាទយ៉ូអាហាសជាបិតារបស់ទ្រង់ដោយសង្រ្គាម។ ព្រះបាទយ៉ូអាសបានវាយប្រហារបីដង ហើយស្តេចគ្រប់គ្រងក្រុងទាំងអស់របស់អ៊ីស្រាអែល។
|
||
\s5
|
||
\c 14
|
||
\cl ជំពូក ១៤
|
||
\p
|
||
\v 1 នៅក្នុងឆ្នាំទីពីរនៃរាជ្យរបស់ព្រះបាទយ៉ូអាសបុត្រព្រះបាទយ៉ូអាហាស ជាស្តេចស្រុកអ៊ីស្រាអែល ព្រះបាទអម៉ាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូអាស ឡើងសោយរាជ្យលើស្រុកយូដា។
|
||
\v 2 ស្តេចមានព្រះជន្មម្ភៃប្រាំឆ្នាំនៅពេលទ្រង់ចាប់ផ្តើមសោយរាជ្យ ស្តេចសោយរាជ្យបានម្ភៃប្រាំបួនឆ្នាំនៅក្រុងយេរូសាឡឹម។ មាតាមាននាមថា យ៉ូអាដាន ជាអ្នកក្រុងយេរូសាឡឹម។
|
||
\v 3 ស្តេចបានប្រព្រឹត្តត្រឹមត្រូវនៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ប៉ុន្តែមិនដូចព្រះបាទដាវីឌ ជាបិតារបស់ទ្រង់ឡើយ។ ស្តេចបានប្រព្រឹត្តអ្វីគ្រប់យ៉ាងដែលព្រះបាទយ៉ូអាស ជាបិតាបានធ្វើ។
|
||
\s5
|
||
\v 4 ប៉ុន្តែ នៅតាមទីខ្ពស់ៗស្តេចមិនបានបំផ្លាញចោលឡើយ។ ប្រជាជននៅតែថ្វាយតង្វាយ និងដុតគ្រឿងក្រអូបនៅតាមទីខ្ពស់ៗទាំងនោះ។
|
||
\v 5 ក្រោយពីឡើងគ្រងរាជ្យ និងពង្រឹងអំណាចហើយ ទ្រង់ប្រហារជីវិតពួកមេទ័ពដែលបានធ្វើគុតព្រះបាទយ៉ូអាសជាបិតារបស់ទ្រង់។
|
||
\s5
|
||
\v 6 ប៉ុន្តែ ស្តេចមិនបានសម្លាប់កូនប្រុសៗរបស់ឃាតករឡើយ ផ្ទុយទៅវិញ ស្តេចបានប្រព្រឹត្តស្របតាមអ្វីដែលមានសរសេរនៅក្នុងគម្ពីរវិន័យរបស់លោកម៉ូសេ ដូចដែលព្រះអម្ចាស់បានបង្គាប់ថា៖ «ឪពុកមិនត្រូវស្លាប់ដោយសារកំហុសរបស់កូនពួកគេឡើយ ហើយកូនក៏មិនត្រូវស្លាប់ដោយសារកំហុសរបស់ឪពុកម្តាយរបស់ពួកគេឡើយ។ ផ្ទុយទៅវិញ គ្រប់គ្នាត្រូវស្លាប់ដោយសារអំពើបាបរស់ខ្លួនផ្ទាល់»។
|
||
\v 7 ស្តេចបានសម្លាប់ទាហានអេដុមមួយម៉ឺននាក់នៅក្នុងជ្រោះអំបិល ហើយនៅពេលច្បាំងគ្នានោះ ស្ដេចដណ្ដើមយកបានក្រុងសេឡា ដែលដាក់ឈ្មោះថាក្រុងយុគធាលវិញ ហើយត្រូវបានហៅឈ្មោះនេះរហូតដល់សព្វថ្ងៃ។
|
||
\s5
|
||
\p
|
||
\v 8 បន្ទាប់មក ព្រះបាទអម៉ាស៊ីយ៉ាបានផ្ញើសារទៅព្រះបាទយ៉ូអាសជាបុត្ររបស់ព្រះបាទយ៉ូអាហាស និងជាចៅរបស់ព្រះបាទយេហ៊ូវថា៖ «ចូរចេញមក យើងប្រយុទ្ធតទល់គ្នានៅក្នុងសមរភូមិ»។
|
||
\v 9 ប៉ុន្តែ ព្រះបាទយ៉ូអាសជាស្តេចអ៊ីស្រាអែលបាផ្ញើសារត្រឡប់មកព្រះបាទអម៉ាស៊ីយ៉ា ជាស្តេចស្រុកយ៉ូដាវិញថា៖ «គុម្ពបន្លាដែលដុះនៅភ្នំលីបង់ ចាត់គេឲ្យទៅប្រាប់ដើមតាត្រៅនៅភ្នំលីបង់ថា៖ «ចូរលើកកូនស្រីរបស់អ្នក ឲ្យមកធ្វើជាប្រពន្ធរបស់កូនប្រុសយើង ប៉ុន្តែ មានសត្វព្រៃដើរកាត់តាមនោះ ហើយជាន់គុម្ពបន្លានោះទៅ។
|
||
\v 10 អ្នកបានវាយប្រហារអេដុម ហើយចិត្តរបស់អ្នកលើកអ្្នកឡើង។ សូមឲ្យមានមោទនភាពចំពោះជ័យជម្នះរបស់អ្នក ប៉ុន្តែ ចូរស្នាក់នៅផ្ទះរបស់អ្នក តើហេតុអ្វីបានជាអ្នកធ្វើឲ្យខ្លួនឯងមានបញ្ហា ហើយបរាជ័យដូច្នេះ ទាំងអ្នក និងយូដានៅជាមួយអ្នក?»
|
||
\s5
|
||
\p
|
||
\v 11 ប៉ុន្តែ ព្រះបាទអម៉ាស៊ីយ៉ាមិនព្រមស្តាប់ឡើយ។ ដូច្នេះ ព្រះបាទយ៉ូអាសជាស្តេចស្រុកអ៊ីស្រាអែលបានមកវាយប្រហារ ហើយស្តេច និងព្រះបាទអម៉ាស៊ីយ៉ាស្តេចស្រុកយូដាតទល់គ្នានៅក្រុងបេតសេមែស ជាក្រុងរបស់យូដា។
|
||
\v 12 អ៊ីស្រាអែលបានវាយយូដា ហើយគ្រប់គ្នារត់គេចទៅផ្ទះរាងខ្លួន។
|
||
\s5
|
||
\v 13 ព្រះបាទយ៉ូអាសស្តេចអ៊ីស្រាអែល ចាប់ព្រះបាទអម៉ាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូអាស និងជាចៅរបស់ព្រះបាទអហាស៊ីយ៉ា ធ្វើជាឈ្លើយ នៅបេតសេមែស។ ស្តេចបានមកក្រុងយេរូសាឡឹម ហើយបានទំលាយជញ្ជាំងក្រុងយេរូសាឡឹមចាប់តាំងពីទ្វារអេប្រាអ៊ីមរហូតដល់ទ្វារនៅកាច់ជ្រុង ដែលមានប្រវែងបួនរយហត្ថ។
|
||
\v 14 ស្តេចបានយកមាស និងប្រាក់ និងរបស់របរទាំងអស់ដែលមាននៅក្នុងដំណាក់របស់ព្រះអម្ចាស់ និងរបស់មានតម្លៃក្នុងវាំងស្តេច ជាមួយនឹងឈ្លើយសឹកផងដែរ ហើយត្រឡប់ទៅក្រុងសាម៉ារីវិញ។
|
||
\s5
|
||
\p
|
||
\v 15 រឿងរ៉ាវផ្សេងៗទៀតទាក់ទងនឹងព្រះបាទយ៉ូអាស អ្វីៗដែលស្តេចបានធ្វើ អំណាចរបស់ទ្រង់ និងពីការប្រយុទ្ធរបស់ទ្រង់ជាមួយព្រះបាទអម៉ាស៊ីយ៉ាជាស្តេចស្រុកយូដា តើមិនមានកត់ត្រាទុកក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកអ៊ីស្រាអែលទេឬ?
|
||
\v 16 បន្ទាប់មក ព្រះបាទយ៉ូអាសបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសព្វទ្រង់នៅក្រុងសាម៉ារីជាមួយស្តេចអ៊ីស្រាអែល ហើយព្រះបាទយេរ៉ូបោម ជាបុត្ររបស់ព្រះអង្គឡើងស្នងរាជ្យបន្ត។
|
||
\s5
|
||
\p
|
||
\v 17 ព្រះបាទអម៉ាស៊ីយ៉ាជាបុត្រារបស់ព្រះបាទយ៉ូអាសស្តេចស្រុកយូដា រស់បានដប់ប្រាំឆ្នាំទៀតក្រោយព្រះបាទយ៉ូអាសបុត្ររបស់ព្រះបាទយ៉ូអាហាសស្តេចស្រុកអ៊ីស្រាអែលសុគត។
|
||
\v 18 រឿងរ៉ាវផ្សេងទៀតទាក់ទងនឹងព្រះបាទអម៉ាស៊ីយ៉ា តើមិនមានកត់ត្រាទុកក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកយ៉ូដាទេឬ?
|
||
\v 19 មានគេឃុបឃិតគ្នាប្រឆាំងនឹងព្រះបាទអម៉ាស៊ីយ៉ានៅក្រុងយេរូសាឡឹម ហើយទ្រង់ក៏គេចខ្លួនទៅក្រុងឡាគីស។ ស្តេចគេចខ្លួនទៅក្រុងឡាគីស ប៉ុន្តែគេក៏បញ្ជូនមនុស្សតាមទ្រង់ទៅក្រុងឡាគីស ហើយសម្លាប់ទ្រង់នៅទីនោះ។
|
||
\s5
|
||
\v 20 ពួកគេបាននាំទ្រង់ត្រឡប់មកវិញដោយដាក់លើសេះ ហើយគេបានបញ្ចុះសពទ្រង់នៅក្នុងក្រុងព្រះបាទដាវីឌ។
|
||
\v 21 ប្រជាជននៅស្រុកយូដាទាំងអស់លើកព្រះបាទអសារា ដែលមានព្រះជន្មដប់ប្រាំមួយឆ្នាំ ឲ្យឡើងគ្រងរាជ្យតពីព្រះបាទអម៉ាស៊ីយ៉ាជាបិតាទ្រង់។
|
||
\v 22 ព្រះបាទអសារានេះឯងដែលបានសង់ក្រុងអេឡាតឡើងវិញ ហើយស្តារក្រុងយូដា ក្រោយពីព្រះបាទអម៉ាស៊ីយ៉ាបានសុគតជាមួយបុព្វបុរសរបស់ទ្រង់។
|
||
\s5
|
||
\p
|
||
\v 23 នៅក្នុងឆ្នាំទីដប់ប្រាំនៃរាជ្យរបស់ព្រះបាទអម៉ាស៊ីយ៉ាជាបុត្ររបស់ព្រះបាទយ៉ូអាសស្តេចស្រុកយូដា ព្រះបាទយេរ៉ូបោម ជាបុត្ររបស់ព្រះបាទយ៉ូអាសស្ដេចស្រុកអ៊ីស្រាអែល ឡើងសោយរាជ្យ នៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានសែសិបមួយឆ្នាំ។
|
||
\v 24 ស្តេចប្រព្រឹត្តអាក្រក់នៅចំពោះព្រះនេត្ររបស់ព្រះអម្ចាស់។ ស្តេចមិនបានងាកចេញពីអំពើបាបរបស់ព្រះបាទយេរ៉ូបោមជាកូនរបស់នេបាតឡើយ ដែលធ្វើឲ្យអ៊ីស្រាអែលធ្លាក់ក្នុងអំពើបាប។
|
||
\v 25 ស្តេចបានកំណត់ព្រំប្រទល់របស់អ៊ីស្រាអែលឡើងវិញចាប់ពីលេបូហាម៉ាត់ រហូតដល់សមុទ្រអារ៉ាបា ស្របតាមការបង្គាប់របស់ព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែល ដែលទ្រង់មានព្រះបន្ទូលតាមរយៈព្យាការីយ៉ូណាសជាកូនរបស់លោកអមីថាយ ជាអ្នកស្រុកកាថ-ហេភើរជាអ្នកបម្រើរបស់ព្រះអង្គ។
|
||
\s5
|
||
\v 26 ដោយសារព្រះអម្ចាស់បានឃើញពីទុក្ខវេទនារបស់អ៊ីស្រាអែល ដែលល្វីងជូរចត់សម្រាប់គ្រប់គ្នា ទាំងអ្នកងារ និងអ្នកជា ហើយគ្មានអ្នកណាជួយសង្គ្រោះអ៊ីស្រាអែលសោះ។
|
||
\v 27 ដូច្នេះព្រះអម្ចាស់បានមានបន្ទូលថាព្រះអង្គពុំសព្វព្រះហឫទ័យលុបឈ្មោះអ៊ីស្រាអែលឲ្យបាត់ពីស្ថានសួគ៌ទេ ផ្ទុយទៅវិញ ព្រះអង្គនឹងសង្គ្រោះពួកគេដោយដៃរបស់ព្រះបាទយេរ៉ូបោមបុត្ររបស់ព្រះបាទយ៉ូអាស។
|
||
\s5
|
||
\p
|
||
\v 28 រឿងរ៉ាវផ្សេងទៀតទាក់ទងនឹងព្រះបាទយេរ៉ូបោម អ្វីដែលស្តេចបានធ្វើ អំណាចរបស់ទ្រង់ របៀបដែលព្រះអង្គធ្វើសង្គ្រាមដណ្តើមបានក្រុងដាម៉ាស និងក្រុងហាម៉ាត់ពីកណ្ដាប់ដៃរបស់ជនជាតិយូដាសម្រាប់អ៊ីស្រាអែល តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៌របស់ស្តេចស្រុកអ៊ីស្រាអែលទេឬ?
|
||
\v 29 ព្រះបាទយេរ៉ូបោមផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ ជាមួយស្តេចស្រុកអ៊ីស្រាអែល ហើយព្រះបាទសាការី ជាបុត្រ ឡើងស្នងរាជ្យបន្ត។
|
||
\s5
|
||
\c 15
|
||
\cl ជំពូក ១៥
|
||
\p
|
||
\v 1 នៅក្នុងឆ្នាំទីម្ភៃប្រាំពីរនៃរាជ្យរបស់ព្រះបាទយេរ៉ូបោមស្តេចស្រុកអ៊ីស្រាអែលព្រះបាទអសារា ជាបុត្ររបស់ព្រះបាទអម៉ាស៊ីយ៉ា ចាប់ផ្តើមឡើងសោយរាជ្យលើស្រុកយូដា។
|
||
\v 2 ព្រះបាទអសារាអាយុប្រាំមួយវស្សានៅពេលទ្រង់ឡើងសោយរាជ្យ ទ្រង់សោយរាជ្យបានហាសិបពីរឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា យេកូលា ជាអ្នកក្រុងយេរូសាឡឹម។
|
||
\v 3 ស្តេចបានប្រព្រឹត្តត្រឹមត្រូវនៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ដូចដែលព្រះបាទអម៉ាស៊ីយ៉ាជាបិតាបានធ្វើដែរ។
|
||
\s5
|
||
\v 4 ទោះជាយ៉ាងណាក៏ដោយ នៅទីទួលខ្ពស់ៗស្តេចមិនបានបំផ្លាញចោលឡើយ។ ប្រជាជននៅតែបន្តថ្វាយយញ្ញបូជា និងដុតគ្រឿងក្រអូបនៅទីនោះដដែរ។
|
||
\v 5 ព្រះអម្ចាស់ធ្វើឲ្យស្តេចកើតឃ្លង់រហូតដល់ថ្ងៃស្តេចសុគត ហើយរស់នៅក្នុងដំណាក់មួយដាច់ពីគេ។ សម្ដេចយ៉ូថាម ជាបុត្ររបស់ទ្រង់ មើលខុសត្រូវកិច្ចការក្នុងវាំង និងគ្រប់គ្រងប្រជាជននៅក្នុងស្រុកទាំងមូល។
|
||
\s5
|
||
\v 6 រឿងរ៉ាវទាក់ទងនឹងព្រះបាទអសារ៉ា និងអ្វីដែលស្តេចបានធ្វើ តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកអ៊ីស្រាអែលទេឬ?
|
||
\v 7 ដូច្នេះ ព្រះបាទអសារ៉ាបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ គេបានបញ្ចុះសពទ្រង់ជាមួយបុព្វបុរសរបស់ទ្រង់នៅក្នុងក្រុងព្រះបាទដាវីឌ។ ព្រះបាទយ៉ូថាម ជាបុត្ររបស់ព្រះអង្គ ឡើងស្នងរាជ្យបន្ត។
|
||
\s5
|
||
\p
|
||
\v 8 នៅក្នុងឆ្នាំទីសាបសិបប្រាំបីនៃរាជ្យរបស់ព្រះបាទអសារ៉ាស្តេចស្រុកយូដា ព្រះបាទសាការីជាបុត្ររបស់ព្រះបាទយេរ៉ូបោមឡើងគ្រងរាជ្យលើអ៊ីស្រាអែលនៅក្រុងសាម៉ារីអស់ប្រាំមួយខែ។
|
||
\v 9 ស្តេចបានប្រព្រឹត្តអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ដូចបិតាទ្រង់ដែរ។ ស្តេចមិនបានងាកចេញពីអំពើបាបរបស់ព្រះបាទយេរ៉ូបោមជាកូនរបស់នេបាតឡើយ ធ្វើឲ្យអ៊ីស្រាអែលធ្លាក់ក្នុងអំពើបាប។
|
||
\s5
|
||
\v 10 លោកសាលូម ជាកូនរបស់លោកយ៉ាបេស បានក្បត់ប្រឆាំងនឹងស្ដេច ហើយវាយប្រហារស្តេចនៅអ៊ីបលែម ហើយធ្វើគុតស្ដេច។ បន្ទាប់មក លោកឡើងសោយរាជ្យជំនួសទ្រង់ទៅ។
|
||
\v 11 រឿងរ៉ាវទាក់ទងនឹងព្រះបាទសាការី តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកអ៊ីស្រាអែលទេឬ។
|
||
\v 12 នេះជាព្រះបន្ទូលដែលព្រះអម្ចាស់មានបន្ទូលមកព្រះបាទយេហ៊ូវថា៖ «ពូជពង្សរបស់អ្នកនឹងសោយរាជ្យលើអ៊ីស្រាអែលបានបួនដំណរ»។ នេះជាអ្វីដែលបានកើតឡើង។
|
||
\s5
|
||
\p
|
||
\v 13 ព្រះបាទសាលូម ជាកូនរបស់លោកយ៉ាបេស ចាប់ផ្តើមឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅឆ្នាំទីសាមសិបប្រាំបួន នៃរជ្យរបស់ព្រះបាទអូស្យ៉ាស ជាស្ដេចស្រុកយូដា ទ្រង់សោយរាជ្យបានមួយខែ នៅក្រុងសាម៉ារី។
|
||
\v 14 លោកមណាហិម ជាកូនរបស់លោកកាឌី បានឡើងពីក្រុងធើសាមកក្រុងសាម៉ារី។ នៅទីនោះ លោកបានវាយប្រហារព្រះបាទសាលូម ជាកូនរបស់លោកយ៉ាបេសនៅក្រុងសាម៉ារី។ លោកក៏សម្លាប់ស្តេច ហើយឡើងសោយរាជ្យជំនួស។
|
||
\s5
|
||
\v 15 រឿងរ៉ាវទាក់ទងនឹងព្រះបាទសាលូម និងអំពើក្បត់ដែលទ្រង់បានបង្កើតឡើង មានសរសេរនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចអ៊ីស្រាអែល។
|
||
\v 16 បន្ទាប់មកព្រះបាទមណាហិមបានវាយយកក្រុងធីបសា និងវាយប្រហារអ្នកក្រុងនោះ ព្រមទាំងអ្នកស្រុកដែលរស់នៅតំបន់ជុំវិញ ចាប់តាំងពីក្រុងធើសារ ដោយសារគេមិនបើកទ្វារក្រុងទទួលឲ្យទ្រង់។ ដូច្នេះ ស្តេចបានវាយប្រហារក្រុងទាំងនោះ ហើយបានវះពោះស្ត្រីទាំងអស់ដែលមានគភ៌នៅក្នុងភូមិទាំងនោះផង។
|
||
\s5
|
||
\v 17 នៅក្នុងឆ្នាំទីសាមសិបប្រាំបួននៃរាជ្យរបស់ព្រះបាទអសារ៉ាស្តេចស្រុកយូដា ព្រះបាទមណាហិម ជាកូនរបស់លោកកាឌី ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល ទ្រង់សោយរាជ្យបានដប់ឆ្នាំ នៅក្រុងសាម៉ារី។
|
||
\v 18 ស្តេចបានប្រព្រឹត្តអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់។ នៅក្នុងមួយជីវិតរបស់ស្តេច ទ្រង់មិនបានងាកចេញពីមាគា៌របស់ព្រះបាទយេរ៉ូបោមកូនរបស់នេបាតឡើង ធ្វើឲ្យអ៊ីស្រាអែលធ្លាក់ក្នុងអំពើបាប។
|
||
\s5
|
||
\v 19 ព្រះចៅពូល ជាស្ដេចស្រុកអាស្ស៊ីរី បានមកវាយលុកចូលស្រុក ហើយព្រះបាទមណាហិម ថ្វាយប្រាក់មួយពាន់ហាបទៅព្រះចៅពូល ដូច្នេះ ការគាំទ្ររបស់ព្រះបាទពូលអាចជួយពង្រឹងអាណាចក្រអ៊ីស្រាអែលនៅក្នុងដៃរបស់ព្រះបាទមណាហិម។
|
||
\v 20 ព្រះបាទមណាហិមបានប្រមូលប្រាក់ទាំងនេះពីប្រជាជនអ៊ីស្រាអែល ដែលតម្រូវឲ្យពួកអ្នកមានបង់ប្រាក់ហាសិបណែនដល់ទ្រង់ដើម្បីថ្វាយស្តេចស្រុកអាសសេុីរ។ ដូច្នេះ ស្តេចស្រុកអាសសេុីរក៏ត្រឡប់ទៅវិញ ហើយមិននៅក្នុងទឹកដីនោះទៀតឡើយ។
|
||
\s5
|
||
\v 21 រឿងរ៉ាវទាក់ទងនឹងព្រះបាទមណាហិម និងអ្វីដែលស្តេចបានធ្វើ តើមិនមានសរសេរនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកអ៊ីស្រាអែលទេឬ?
|
||
\v 22 ដូច្នេះ ព្រះបាទមណាហិមបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ ហើយព្រះបាទពេកាហ៊ា ជាបុត្ររបស់ព្រះអង្គបានឡើងស្នងរាជ្យបន្ត។
|
||
\s5
|
||
\p
|
||
\v 23 នៅក្នុងឆ្នាំទីដប់ប្រាំនៃរាជ្យរបស់ព្រះបាទអសារ៉ាស្តេចស្រុកយូដា ព្រះបាទពេកាហ៊ា ជាបុត្ររបស់ព្រះបាទមណាហិមចាប់ផ្តើមសោយរាជ្យលើអ៊ីស្រាអែលនៅក្រុងសាម៉ារី ស្តេចសោយរាជ្យបានពីរឆ្នាំ។
|
||
\v 24 ស្តេចបានប្រព្រឹត្តអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់។ ស្តេចមិនបានងាកចេញពីមាគា៌របស់ព្រះបាទយេរ៉ូបោមជាកូនរបស់នេបាតឡើយ ដែលធ្វើឲ្យអ៊ីស្រាអែលធ្លាក់ក្នុងអំពើបាប។
|
||
\s5
|
||
\v 25 ព្រះបាទពេកាហ៊ាមានមេបញ្ជាការម្នាក់ឈ្មោះលោកពេកាជាកូនរបស់លោករេម៉ាលា ហើយជាអង្គរក្សរបស់ស្ដេច បានឃុបឃិតជាមួយលោកអើកុប និងលោកអើរីយេធ្វើគុតស្ដេច ក្នុងដំណាក់នៃរាជវាំងនៅក្រុងសាម៉ារី។ ពេលនោះ លោកមានពលទាហានហាសិបនាក់ ជាអ្នកស្រុកកាឡាដ ចូលរួមជាមួយដែរ។ លោកបានធ្វើគុតព្រះបាទពេកាហ៊ា ហើយឡើងសោយរាជ្យជំនួស។
|
||
\v 26 រឿងរ៉ាវផ្សេងទៀតទាក់ទងនឹងព្រះបាទពេកាហ៊ា អ្វីៗដែលស្តេចបានធ្វើ មានសរសេរនៅក្នុងសៀវភៅព្រឹត្តិការណ៍ស្តេចស្រុកអ៊ីស្រាអែល។
|
||
\s5
|
||
\p
|
||
\v 27 នៅក្នុងឆ្នាំទីហាសិបពីរនៃរាជ្យរបស់ព្រះបាទអសារ៉ាជាស្តេចស្រុកយូដា ព្រះបាទពេកាជាកូនរបស់លោករេម៉ាលាបានឡើងសោយរាជ្យ នៅស្រុកអ៊ីស្រាអែលនៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានម្ភៃឆ្នាំ។
|
||
\v 28 ស្តេចបានប្រព្រឹត្តអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់។ ស្តេចមិនបានលះបង់ចោលអំពើបាបរបស់ព្រះបាទយេរ៉ូបោមកូនរបស់នេបាត ដែលនាំឲ្យអ៊ីស្រាអែលប្រព្រឹត្តអំពើបាប។
|
||
\s5
|
||
\p
|
||
\v 29 នៅក្នុងរាជ្យរបស់ព្រះបាទពេកាស្តេចស្រុកអ៊ីស្រាអែល ស្តេចទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី បានវាយដណ្ដើមយកទីក្រុងអ៊ីយ៉ូន ក្រុងអេបិល-បេត-មាកា ក្រុងយ៉ាណូហា ក្រុងកេដេស ក្រុងហាសោរ ស្រុកកាឡាដ ស្រុកកាលីឡេ និងស្រុកណែបថាលីទាំងអស់។ ស្តេចកៀរអ្នកស្រុកនោះយកទៅស្រុកអាសសេុីរ។
|
||
\v 30 ដូច្នេះ លោកហូស៊ា ជាកូនរបស់លោកអេឡា បានក្បត់ប្រឆាំងនឹងព្រះបាទពេកា ជាកូនរបស់លោករេម៉ាលា។ លោកវាយប្រហារ និងសម្លាប់ស្ដេច។ បន្ទាប់មក លោកសោយរាជ្យជំនួស នៅឆ្នាំទីម្ភៃនៃរជ្ជកាលព្រះបាទយ៉ូថាម ជាបុត្ររបស់ព្រះបាទអសារា។
|
||
\v 31 រឿងរ៉ាវផ្សេងទៀតទាក់ទងនឹងព្រះបាទពេកា អ្វីដែលទ្រង់បានធ្វើ មានសរសេរនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចអ៊ីស្រាអែល។
|
||
\s5
|
||
\p
|
||
\v 32 នៅក្នុងឆ្នាំទីពីរនៃរាជ្យរបស់ព្រះបាទពេកាជាកូនរបស់លោកជាកូនរបស់លោករេម៉ាលា ជាស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទយ៉ូថាម ជាបុត្ររបស់ព្រះបាទអសារា ឡើងសោយរាជ្យលើស្រុកយូដា។
|
||
\v 33 កាលព្រះបាទយ៉ូថាមឡើងសោយរាជ្យ ទ្រង់មានព្រះជន្មាយុម្ភៃប្រាំឆ្នាំ ទ្រង់សោយរាជ្យបានដប់ប្រាំមួយឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា យេរូសា ជាកូនរបស់លោកសាដុក។
|
||
\s5
|
||
\v 34 ព្រះបាទយ៉ូថាមបានប្រព្រឹត្តត្រឹមត្រូវចំពោះព្រះនេត្ររបស់ព្រះអម្ចាស់។ ស្តេចបានដើរតាមគំរូរបស់បិតាទ្រង់គឺព្រះបាទអសារ៉ា។
|
||
\v 35 ទោះជាយ៉ាងណាក៏ដោយទ្រង់មិនបានបំផ្លាញទីខ្ពស់ៗចោលឡើយ។ ប្រជាជននៅតែថ្វាយយញ្ញបូជា និងដុតគ្រឿងក្រអូបនៅតាមទីខ្ពស់ៗដដែរ។ ព្រះបាទយ៉ូថាបានសង់ទ្វារខាងលើនៃព្រះវិហាររបស់ព្រះអម្ចាស់។
|
||
\v 36 រឿងរ៉ាវផ្សេងទៀតទាក់ទងនឹងព្រះបាទយ៉ូថាម និងអ្វីដែលស្តេចបានធ្វើ តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកយូដាទេឬ?
|
||
\v 37 នៅក្នុងពេលនោះព្រះអម្ចាស់ចាប់ផ្តើមបញ្ជូនព្រះបាទរ៉ាស៊ីនជាស្តេចស្រុកអារ៉ាម និងព្រះបាទពេកាជាកូនរបស់លោករេម៉ាលា ដើម្បីប្រឆាំងនឹងស្រុកយូដា។
|
||
\v 38 ព្រះបាទយ៉ូថាមផ្ទុំលក់ជាមួយនឹងបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពទ្រង់ជាមួយបុព្វបុរសទាំងនោះនៅក្រុងព្រះបាទដាវីឌជាបុព្វបុរសរបស់ទ្រង់។ បន្ទាប់មក ព្រះបាទអហាស ជាបុត្រ ឡើងស្នងរាជ្យបន្ត។
|
||
\s5
|
||
\c 16
|
||
\cl ជំពូក ១៦
|
||
\p
|
||
\v 1 នៅក្នុងឆ្នាំទីដប់ប្រាំនៃរាជ្យរបស់ព្រះបាទពេកាជាកូនរបស់លោករេម៉ាលា ស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទអហាស ជាបុត្ររបស់ព្រះបាទយ៉ូថាម ឡើងសោយរាជ្យលើស្រុកយូដា។
|
||
\v 2 ព្រះបាទអហាសមានអាយុម្ភៃឆ្នាំនៅពេលដែលស្តេចចាប់ផ្តើមឡើងគ្រងរាជ្យ ហើយស្តេចសោយរាជ្យបានដប់ប្រាំមួយឆ្នាំនៅក្រុងយេរូសាឡឹម។ ស្តេចមិនបានធ្វើរឿងត្រឹមត្រូវចំពោះព្រះនេត្ររបស់ព្រះអម្ចាស់ជាព្រះរបស់ព្រះអង្គ ដូចព្រះបាទដាវីឌជាបុព្វបុរសរបស់ព្រះអង្គធ្លាប់ធ្វើឡើយ។
|
||
\s5
|
||
\v 3 ផ្ទុយទៅវិញ ស្តេចបានដើរតាមមាគា៌របស់ស្តេចអ៊ីស្រាអែល ស្តេចបានដុតបុត្ររបស់ព្រះអង្គជាតង្វាយដុត តាមទំនៀមទម្លាប់គួរស្អប់ខ្ពើមរបស់ប្រជាជាតិទាំងឡាយ ដែលព្រះអម្ចាស់បានបណ្តេញចេញពីមុខជនជាតិអ៊ីស្រាអែល។
|
||
\v 4 ស្តេចបានថ្វាយយញ្ញបូជា និងដុតគ្រឿងក្រអូបនៅតាមទីខ្ពស់ៗ នៅលើកំពូលភ្នំ និងនៅក្រោមដើមឈើពណ៌បៃតង។
|
||
\s5
|
||
\p
|
||
\v 5 បន្ទាប់មក ព្រះបាទរេស៊ីន ជាស្ដេចស្រុកអារ៉ាម និងព្រះបាទពេកា ជាកូនរបស់លោករេម៉ាលា ស្ដេចស្រុកអ៊ីស្រាអែល នាំគ្នាឡើងមកវាយលុកក្រុងយេរូសាឡឹម។ ពួកគេឡោមព័ទព្រះបាទអហាស ប៉ុន្តែពួកគេមិនអាចយកឈ្នះបានឡើយ។
|
||
\v 6 នៅពេលនោះព្រះបាទរេស៊ីន ជាស្ដេចស្រុកអារ៉ាមដណ្ដើមយកក្រុងអេឡាតបានវិញ ហើយបានបណ្តេញជនជាតិយូដាចេញពីក្រុងនោះ។ បន្ទាប់មក ជនជាតិអារ៉ាមបានមករស់នៅក្រុងអេឡាតរហូតមកដល់សព្វថ្ងៃនេះ។
|
||
\s5
|
||
\p
|
||
\v 7 ដូច្នេះ ព្រះបាទអហាសបានផ្ញើសារទៅព្រះចៅទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាសសេុីរថា៖ «ទូលបង្គំជាអ្នកបម្រើ និងជាកូនរបស់ព្រះករុណា។ សូមឡើងមក និងសង្រ្គោះទូលបង្គំពីកណ្តាប់ដៃរបស់ស្តេចអារ៉ាម និងពីកណ្តាប់ដៃរបស់ស្តេចអ៊ីស្រាអែល ដែលបានវាយប្រហារទូលបង្គំផង»។
|
||
\v 8 ដូច្នេះ ព្រះបាទអហាសបានយកប្រាក់ និងមាសដែលមាននៅក្នុងដំណាក់របស់ព្រះអម្ចាស់ និងពីក្នុងចំណោមទ្រព្យក្នុងវាំងស្តេច ហើយស្តេចបានបញ្ជូនរបស់ទាំងនោះជាអំណោយទៅស្តេចស្រុកអាសសេុីរ។
|
||
\v 9 បន្ទាប់មកស្តេចស្រុកអាសសេុីរបានស្តាប់តាម ហើយបានឡើងទៅវាក្រុងដាម៉ាស ដណ្តើមយកបាន ហើយបានគៀរមនុស្សយកទៅធ្វើជាឈ្លើយទៅស្រុកគៀរ ព្រមទាំងសម្លាប់ព្រះបាទរេស៊ីនជាស្តេចអារ៉ាមផងដែរ។
|
||
\s5
|
||
\p
|
||
\v 10 ព្រះបាទអហាសបានយាងទៅក្រុងដាម៉ាស ដើម្បីជួបជាមួយព្រះបាទស្តេចទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាសសេុីរ។ នៅឯក្រុងដាម៉ាសស្តេចបានឃើញអាសនាមួយ។ ស្ដេចក៏ផ្ញើគំរូ និងគម្រោងសង់អាសនៈនោះ ជូនលោកបូជាចារ្យអ៊ូរីយ៉ា ដើម្បីធ្វើកន្លែងថ្វាយបង្គំ។
|
||
\v 11 ដូច្នេះ លោកបូជាចារ្យអ៊ូរីយ៉ាបានសង់អាសនាមួយតាមគំរូដែលព្រះបាទអហាសបានផ្ញើរឲ្យលោកពីក្រុងដាម៉ាស។ លោកបានធ្វើរួចរាល់មុនពេលដែលព្រះបាទអហាសត្រឡប់ពីក្រុងដាម៉ាសមកវិញ។
|
||
\v 12 នៅពេលដែលស្តេចយាងមកពីក្រុងដាម៉ាសវិញស្តេចបានឃើញអាសនានោះ ស្តេចក៏ទៅឯអាសនានោះដើម្បីថ្វាយតង្វាយ។
|
||
\s5
|
||
\v 13 ស្តេចបានថ្វាយតង្វាយដុត និងតង្វាយម្សៅ ច្រូចស្រា និងថ្វាយឈាមជាតង្វាយមេត្រីភាពនៅលើអាសនានោះ។
|
||
\v 14 អាសនាលង្ហិនដែលនៅចំពោះព្រះអម្ចាស់ ស្តេចបានយកពីមុខព្រះវិហារ ពីចន្លោះអាសនារបស់ស្តេច និងព្រះវិហាររបស់ព្រះអម្ចាស់ និងដាក់នៅខាងជើងអាសនា។
|
||
\s5
|
||
\v 15 បន្ទាប់មក ព្រះបាទអហាសបានបង្គាប់លោកបូជាចារ្យអ៊ូរីយ៉ាថា៖ «នៅលើអាសនាធំត្រូវដុតតង្វាយដុតនៅពេលព្រឹក និងដុតតង្វាយម្សៅនៅពេលល្ងាច និងតង្វាយដុតរបស់ស្តេច និងតង្វាយម្សៅរបស់ទ្រង់ ជាមួយនឹងតង្វាយដុតរបស់ប្រជាជនទាំងអស់ និងតង្វាយម្សៅរបស់ពួកគេ និងតង្វាយស្រារបស់ពួកគេដែរ។ ត្រូវប្រោសឈាមទាំងអស់របស់ស្តេចដែលជាតង្វាយដុត និងឈាមទាំងអស់របស់តង្វាយដុត។ ប៉ុន្តែ អាសនាលង្ហិនជារបស់យើងដើម្បីសុំការណែនាំ»។
|
||
\v 16 លោកបូជាចារ្យអ៊ូរីយ៉ាបានធ្វើដូចដែលព្រះបាទអហាសបានបង្គាប់។
|
||
\s5
|
||
\p
|
||
\v 17 បន្ទាប់មក ព្រះបាទអហាសបានដកបន្ទះក្តារ និងអាងចេញពីជើងបញ្ឈរ ស្តេចក៏បានយកអាងធំចេញពីលើគោលង្ហិនដែលនៅក្រោមអាងនោះដែរ ហើយដាក់វាលើឥដ្ឋវិញ។
|
||
\v 18 ស្តេចបានដកដំបូលផ្លូវដើរសម្រាប់ថ្ងៃសប្ប័ទដែលគេបានសងនៅឯព្រះវិហារ ជាមួយនឹងច្រកចូលរបស់ស្តេចនៅក្រៅព្រះវិហាររបស់ព្រះអម្ចាស់ ដោយសារស្តេចអាសសេុីរ។
|
||
\s5
|
||
\v 19 រឿងរ៉ាវទាក់ទងនឹងព្រះបាទអហាស និងអ្វីដែលស្តេចបានធ្វើ តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកយូដាទេឬ?
|
||
\v 20 ព្រះបាទអហាសបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបានបញ្ចុះសពទ្រង់ជាមួយបុព្វបុរសរបស់ទ្រង់នៅក្នុងក្រុងព្រះបាទដាវីឌ។ ព្រះបាទហេសេគា ជាបុត្រ ឡើងស្នងរាជ្យបន្ត។
|
||
\s5
|
||
\c 17
|
||
\cl ជំពូក ១៧
|
||
\p
|
||
\v 1 នៅក្នុងឆ្នាំទីដប់ពីរនៃរាជ្យរបស់ព្រះបាទអហាសជាស្តេចស្រុកយូដា រាជ្យរបស់ព្រះបាទហូស៊ា ជាកូនរបស់លោកអេឡា ឡើងសោយរាជ្យ។
|
||
\v 2 ស្តេចសោយរាជ្យបានប្រាំបួនឆ្នាំនៅក្រុងសាម៉ារីលើស្រុកអ៊ីស្រាអែល។ ស្តេចបានប្រព្រឹត្តអាក្រក់នៅចំពោះព្រះនេត្ររបស់ព្រះអម្ចាស់ ប៉ុន្តែ មិនអាក្រក់ដូចស្តេចអ៊ីស្រាអែលដែលនៅពីមុនព្រះអង្គឡើយ។
|
||
\v 3 ព្រះចៅសាលម៉ានេស៊ើរ ជាស្ដេចស្រុកអាសសេុីរ បានលើកទ័ពមកច្បាំងនឹងស្តេច ហើយព្រះបាទហូស៊ាក្លាយជាអ្នកបម្រើរបស់ស្តេចអាសសេុីរ ហើយនាំសួយសាអាករដល់ស្តេចនោះផង។
|
||
\s5
|
||
\v 4 បន្ទាប់មក ស្តេចស្រុកអាសសេុីរដឹងថាព្រះបាទហូស៊ាមានគំនិតក្បត់ប្រឆាំងនឹងព្រះអង្គ ព្រោះព្រះបាទហូស៊ាបានផ្ញើសារទៅស្តេចស្រុកអេស៊ីបដែរ ស្តេចមិនបានបញ្ជូនសួយសាអាករដល់ស្តេចអាសសេុីរទៀតឡើយ គឺស្តេចធ្វើបែបនេះពីមួយឆ្នាំទៅមួយឆ្នាំ។ ដូច្នេះ ស្តេចស្រុកអាសសេុីរបានចាប់ទ្រង់ ហើយបានដាក់ទ្រង់នៅក្នុងគុក។
|
||
\v 5 បន្ទាប់មក ស្តេចស្រុកអាសសេុីរបានវាយប្រហារទឹកដីទាំងមូល និងវាយប្រហារក្រុងសាម៉ារី ហើយឡោមព័ទ្ធក្រុងនោះអស់បីឆ្នាំ។
|
||
\v 6 នៅក្នុងឆ្នាំទីប្រាំបួនក្នុងរាជរបស់ព្រះបាទហូស៊ា ស្តេចស្រុកអាសសេុីរបានកាន់កាប់ក្រុងសាម៉ារី ហើយកៀរជនជាតិអ៊ីស្រាអែលទៅស្រុកអាសសេុីរ។ ស្តេចបានដាក់ពួកគេនៅក្រុងហាឡា នៅទន្លេហាបោ ជាទន្លេនៃស្រុកកូសាន ព្រមទាំងនៅតាមក្រុងនានារបស់ជនជាតិមេឌី។
|
||
\s5
|
||
\p
|
||
\v 7 ការកៀរជាឈ្លើយនេះកើតឡើងដោយសារប្រជាជនអ៊ីស្រាអែលបានប្រព្រឹត្តអំពើបាបប្រឆាំងនឹងព្រះអម្ចាស់ជាព្រះរបស់ពួកគេ ដែលបាននាំពួកគេចេញពីស្រុកអេស៊ីបមក ចេញពីការគ្រប់គ្រងរបស់ព្រះចៅផារ៉ោនស្តេចស្រុកអេស៊ីប។ ប្រជាជនបានថ្វាយបង្គំព្រះដ៏ទៃ
|
||
\v 8 ហើយដើរតាមការអនុវត្តរបស់សាសន៍ដ៏ទៃ ដែលព្រះអម្ចាស់បានបណ្តេញពួកគេចេញពីមុខជនជាតិអ៊ីស្រាអែល និងធ្វើតាមការអនុវត្តរបស់ស្តេចអ៊ីស្រាអែលដែលធ្លាប់ធ្វើពីមុន។
|
||
\s5
|
||
\v 9 ប្រជាជនអ៊ីស្រាអែលបានប្រព្រឹត្តដោយសម្ងាត់ប្រឆាំងនឹងព្រះអម្ចាស់ជាព្រះរបស់ពួកគេ គឺធ្វើរឿងមិនត្រឹមត្រូវ។ ពួកគេបានសង់កន្លែងខ្ពស់ៗនៅក្នុងក្រុងរបស់ពួកគេ ពីក្រុងមានប៉មចាំយាម រហូតដល់ក្រុងដែលមានកំពែងរឹងមាំ។
|
||
\v 10 ពួកគេក៏បានតំឡើងសសរ និងសសររបស់ព្រះអាសេរ៉ា នៅលើភ្នំខ្ពស់ៗ និងនៅក្រោមដើមឈើពណ៌បៃតង។
|
||
\s5
|
||
\v 11 នៅទីនេះ ពួកគេបានដុតគ្រឿងក្រអូបនៅលើទីខ្ពស់ៗ ដូចដែលសាសន៍ដ៏ទៃបានធ្វើ គឺអស់អ្នកដែលព្រះអម្ចាស់បានបណ្តេញចេញពីមុខពួកគេ។ ជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអាក្រក់ ដែលនាំឲ្យព្រះអម្ចាស់ព្រះពិរោធ
|
||
\v 12 ព្រោះពួកគេបានថ្វាយបង្គំរូបព្រះ ដែលព្រះអម្ចាស់បានមានបន្ទូលមកពួកគេថា៖ «អ្នកមិនត្រូវធ្វើការនេះទេ»។
|
||
\s5
|
||
\v 13 ព្រះអម្ចាស់បានព្រមានជនជាតិអ៊ីស្រាអែល និងជនជាតិយូដាតាមរយៈពួកព្យាការី និងអ្នកទាយថា៖ «ចូរបែរចេញពីអំពើអាក្រក់របស់អ្នក ហើយចូររក្សាបញ្ញត្តិរបស់យើង និងច្បាប់របស់យើង និងត្រូវប្រុងប្រយ័ត្នក្នុងការរក្សាក្រឹតវិន័យទាំងមូលដែលយើងបានបង្គាប់បុព្វបុរសរបស់អ្នករាល់គ្នា និងអ្វីដែលយើងបានផ្ញើមកអ្នករាល់គ្នាតាមរយៈព្យាការីជាអ្នកបម្រើរបស់យើង»។
|
||
\s5
|
||
\v 14 ប៉ុន្តែ ពួកគេមិនស្តាប់តាមឡើយ ផ្ទុយទៅវិញពួកគេរឹងរូសដូចជាបុព្វបុរសរបស់ពួកគេ ដែលមិនទុកចិត្តលើព្រះអម្ចាស់ជាព្រះរបស់ពួកគេឡើយ។
|
||
\v 15 ពួកគេបដិសេធច្បាប់របស់ព្រះអង្គ និងសម្ពន្ធមេត្រីដែលព្រះអង្គចងជាមួយបុព្វបុរសរបស់ពួកគេ ព្រមទាំងសម្ពន្ធមេត្រីដែលព្រះអង្គផ្តល់ដល់ពួកគេ។ ពួកគេធ្វើតាមការអនុវត្តឥតបានការ ហើយពួកគេក្លាយជាមនុស្សឥតប្រយេោជន៍។ ពួកគេបានធ្វើតាមប្រជាជាតិនៅជុំវិញពួកគេ គឺអស់អ្នកដែលព្រះអម្ចាស់បានបង្គាប់ពួកគេមិនឲ្យទាក់ទងជាមួយ។
|
||
\s5
|
||
\v 16 ពួកគេមើលរំលងគ្រប់ទាំងបទបញ្ញត្តិរបស់ព្រះអម្ចាស់ជាព្រះរបស់ពួកគេ។ ពួកគេបានសិតធ្វើរូបគោពីរចេញពីលោហៈដើម្បីថ្វាយបង្គំ។ ពួកគេបានធ្វើបង្គោលព្រះអាសេរ៉ា ហើយពួកគេថ្វាយបង្គំផ្កាយនៅលើមេឃ និងថ្វាយបង្គំព្រះបាល។
|
||
\v 17 ពួកគេបានដុតកូនប្រុសកូនស្រីរបស់ពួកគេ ពួកគេតែងតែបញ្ជាន់រូប និងប្រើមន្តអាគម។ ពួកគេបណ្ដោយខ្លួនប្រព្រឹត្តអំពើដ៏អាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាហេតុបណ្ដាលឲ្យព្រះអង្គទ្រង់ព្រះពិរោធ។
|
||
\v 18 ដូច្នេះ ព្រះអម្ចាស់ព្រះពិរោធយ៉ាងខ្លាំងជាមួយអ៊ីស្រាអែល ហើយបានដកពួកគេចេញពីព្រះនេត្ររបស់ព្រះអង្គ។ គ្មាននរណាផ្សេងសេសសល់ក្រៅពីកុលសម្ព័ន្ធយូដាឡើយ។
|
||
\s5
|
||
\p
|
||
\v 19 ទោះបីជាជនជាតិយូដាមិនបានរក្សាបញ្ញត្តិរបស់ព្រះអម្ចាស់ជាព្រះរបស់ពួកគេ ប៉ុន្តែ ផ្ទុយទៅវិញពួកគេបានធ្វើតាមការអនុវត្តរបស់សាសន៍ដ៏ទៃ គឺអ៊ីស្រាអែលបានធ្វើតាមពួកគេ។
|
||
\v 20 ដូច្នេះ ព្រះអម្ចាស់បានបោះបង់ចោលកូនចៅអ៊ីស្រាអែលទាំងអស់ ព្រះអង្គធ្វើឲ្យពួកគេអាម៉ាស ហើយប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងសត្រូវ រហូតដល់ព្រះអង្គដេញពួកគេចេញពីព្រះភក្រ្តរបស់ព្រះអង្គ។
|
||
\s5
|
||
\v 21 ព្រះអង្គហែកអ៊ីស្រាអែលចេញពីខ្សែរាជ្យរង្សរបស់ព្រះបាទដាវីឌ ហើយពួកគេបានលើកលោកយេរ៉ូបោមកូនរបស់នេបាតធ្វើជាស្តេច។ ព្រះបាទយេរ៉ូបោមបាននាំជនជាតិអ៊ីស្រាអែលចេញឆ្ងាយពីការដើរតាមព្រះអម្ចាស់ ហើយធ្វើឲ្យពួកគេប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ធ្ង។
|
||
\v 22 ប្រជាជនអ៊ីស្រាអែលបានដើរតាមអំពើបាបរបស់ព្រះបាទយេរ៉ូបោម ហើយមិនងាកឆ្ងាយពីអំពើបាបទាំងនោះទេ។
|
||
\v 23 ដូច្នេះព្រះអម្ចាស់បានបណ្ដេញជនជាតិអ៊ីស្រាអែលចេញឆ្ងាយពីព្រះភក្ត្ររបស់ព្រះអង្គ ស្របតាមព្រះបន្ទូលដែលព្រះអង្គមានបន្ទូលតាមរយៈព្យាការីជាអ្នកបម្រើរបស់ព្រះអង្គថាព្រះអង្គនឹងធ្វើបែបនេះ។ ដូច្នេះ អ៊ីស្រាអែលបានបណ្តេញចេញឆ្ងាយពីទឹកដីរបស់ពួកគេទៅកាន់ទឹកដីអាសសីេុររហូតដល់សព្វថ្ងៃ។
|
||
\s5
|
||
\p
|
||
\v 24 ស្ដេចស្រុកអាសសេុីរបាននាំប្រជាជនមកពីក្រុងបាប៊ីឡូន ក្រុងគូថា ក្រុងអាវ៉ា ក្រុងហាម៉ាត់ និងក្រុងសេផាវែម ហើយដាក់ពួកគេតាមក្រុងនានាក្នុងស្រុកសាម៉ារី ជំនួសជនជាតិអ៊ីស្រាអែល។ អ្នកទាំងនោះចាប់យកស្រុកសាម៉ារី ហើយរស់នៅតាមក្រុងទាំងនោះ។
|
||
\v 25 នៅពេលដែលពួកគេចាប់ផ្តើមមករស់នៅទីនោះ ពួកគេមិនគោរពព្រះអម្ចាស់ឡើយ។ ដូច្នេះ ព្រះអម្ចាស់បានឲ្យសត្វតោមករកពួកគេ ហើយសម្លាប់ពួកគេខ្លះ។
|
||
\v 26 ដូច្នេះ ពួកគេទូលទៅកាន់ស្តេចស្រុកអាសសេុីរថា៖ «ជាតិសាសន៍ដែលព្រះករុណាបាននាំមកពីឆ្ងាយ ហើយបានដាក់នៅតាមក្រុងនានា នៅស្រុកសាម៉ារីមិនដឹងពីការថ្វាយបង្គំព្រះនៅក្នុងទឹកដីនោះទេ។ ដូច្នេះ ព្រះអង្គបានឲ្យសត្វតោមករកពួកគេ ហើយសត្វតោទាំងនោះបានសម្លាប់ប្រជាជននៅទីនោះ ព្រោះពួកគេមិនដឹងពីការថ្វាយបង្គំព្រះនៅក្នុងទឹកដីនោះទេ»។
|
||
\s5
|
||
\p
|
||
\v 27 បន្ទាប់មក ស្តេចស្រុកអាសសេុីរបានបង្គាប់ថា៖ «សូមរកព្យាការីម្នាក់ដែលអ្នកបាននាំពីទីនោះមក ហើយឲ្យគាត់ទៅនៅទីនោះ ហើយឲ្យគាត់បង្រៀនពីរបៀបថ្វាយបង្គំព្រះរបស់ទឹកដីនោះ»។
|
||
\v 28 ដូច្នេះ មានព្យាការីម្នាក់ដែលគេនាំកៀរពីសាម៉ារីមកបានមករស់នៅបេតអែល គាត់បានបង្រៀនពួកគេពីរបៀបគោរពថ្វាយបង្គំព្រះអម្ចាស់។
|
||
\s5
|
||
\v 29 ជាតិសាសន៍នីមួយៗបានធ្វើរូបព្រះរបស់ពួកគេរៀងៗខ្លួន ហើយបានដាក់រូបព្រះទាំងនោះនៅតាមទីខ្ពស់ៗនៅស្រុកសាម៉ារី គឺជាតិសាសន៍ដែលរស់នៅក្នុងក្រុងទាំងនោះ។
|
||
\v 30 ប្រជាជនមកពីបាប៊ីឡូនធ្វើរូបព្រះសិកូតបេណូត អ្នកក្រុងគូថាធ្វើរូបព្រះនើកាល អ្នកក្រុងហាម៉ាត់ធ្វើរូបព្រះអស៊ីម៉ា
|
||
\v 31 អ្នកក្រុងអាវ៉ាធ្វើរូបព្រះនីប-ហាស និងព្រះថើថាក អ្នកក្រុងសេផាវែមយកកូនប្រុសរបស់ខ្លួន ទៅធ្វើបូជាយញ្ញ ថ្វាយព្រះអ័ឌរ៉ាម៉ាឡេក និងព្រះអណាម៉ាឡេក ជាព្រះនៃក្រុងសេផាវែម។
|
||
\s5
|
||
\v 32 ពួកគេក៏គោរពថ្វាយបង្គំព្រះអម្ចាស់ដែរ ហើយបានតែងតាំងបូជាចារ្យនៅតាមទីខ្ពស់ៗពីក្នុងចំណោមពួកគេ ជាអ្នកថ្វាយតង្វាយសម្រាប់ពួកគេនៅក្នុងព្រះវិហារនៅតាមទីខ្ពស់ៗ។
|
||
\v 33 ពួកគេគោរពថ្វាយបង្គំព្រះអម្ចាស់ ហើយក៏ថ្វាយបង្គំព្រះរបស់ពួកគេ គឺតាមប្រពៃណីនៃជាតិសាសន៍ដែលពួកគេបានបណ្តេញចេញ។
|
||
\s5
|
||
\p
|
||
\v 34 រហូតមកដល់សព្វថ្ងៃនេះ ពួកគេនៅតែប្រព្រឹត្តតាមទម្លាប់ចាស់របស់ពួកគេដដែល។ ពួកគេមិនគោរពព្រះអម្ចាស់ ហើយក៏មិនធ្វើតាមច្បាប់ វិន័យ និងបទបញ្ជារបស់ព្រះអម្ចាស់ដែលបានប្រទានដល់ប្រជាជនរបស់លោកយ៉ាកុប ដែលព្រះអង្គដាក់ឈ្មោះថាអ៊ីស្រាអែលឡើយ
|
||
\v 35 គឺជាអ្នកដែលព្រះអង្គបានចងសម្ពន្ធមេត្រីជាមួយថា៖ «អ្នកនឹងមិនត្រូវភ័យខ្លាចព្រះណាផ្សេង ឬក៏ឱនក្បាលចំពោះព្រះទាំងនោះ ឬថ្វាយបង្គំពួកគេ ហើយក៏មិនត្រូវថ្វាយយញ្ញបូជាទៅព្រះទាំងនោះដែរ។
|
||
\s5
|
||
\v 36 ប៉ុន្តែ ព្រះអម្ចាស់ ដែលបាននាំអ្នកពីទឹកដីអេស៊ីបមកដោយអំណាចយ៉ាងអស្ចារ្យ និងដោយព្រះហស្តរបស់ព្រះអង្គ គឺព្រះអង្គដែលអ្នកត្រូវគោរព គឺព្រះអង្គហើយដែលអ្នកត្រូវក្រាបថ្វាយបង្គំ ហើយគឺព្រះអង្គហើយដែលអ្នកត្រូវថ្វាយយញ្ញបូជា។
|
||
\v 37 ច្បាប់ និងបញ្ញត្តិ វិន័យ និងក្រឹតវិន័យដែលព្រះអង្គបានសសេរសម្រាប់អ្នករាល់គ្នា អ្នកត្រូវតែរក្សាជារៀងរហូត។ ដូច្នេះ អ្នកមិនត្រូវភ័យខ្លាចព្រះណាផ្សេងទៀតឡើយ
|
||
\v 38 ហើយកុំភ្លេចសម្ពន្ធមេត្រីដែលយើងបានចងជាមួយអ្នករាល់គ្នា ក៏កុំថ្វាយបង្គំព្រះណាផ្សេងទៀតឡើយ។
|
||
\s5
|
||
\v 39 ប៉ុន្តែ ព្រះអម្ចាស់ជាព្រះរបស់អ្នកជាព្រះដែលអ្នកត្រូវគោរព។ ព្រះអង្គនឹងសង្គ្រោះអ្នកពីអំណាចសត្រូវរបស់អ្នក»។
|
||
\v 40 ពួកគេមិនបានស្តាប់ឡើយ ព្រោះពួកគេនៅតែធ្វើអ្វីដែលពួកគេធ្លាប់ធ្វើពីមុន។
|
||
\v 41 ដូច្នេះ ប្រជាជាតិទាំងនេះកោតខ្លាចព្រះអម្ចាស់ ហើយពួកគេក៏ថ្វាយបង្គំរូបព្រះរបស់គេដែរ ហើយកូនរបស់ពួកគេក៏ធ្វើដូចគ្នា ហើយចៅរបស់ពួកគេក៏ធ្វើដូចគ្នា។ ពួកគេបានបន្តធ្វើអ្វីដែលបុព្វបុរសរបស់ពួកគេបានធ្វើរហូតដល់សព្វថ្ងៃ។
|
||
\s5
|
||
\c 18
|
||
\cl ជំពូក ១៨
|
||
\p
|
||
\v 1 នៅក្នុងឆ្នាំទីបីនៃរាជ្យរបស់ព្រះបាទហូស៊ា ជាកូនរបស់លោកអេឡា និងជាស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទហេសេគា ជាបុត្ររបស់ព្រះបាទអហាស ចាបផ្តើមសោយរាជ្យលើស្រុកយូដា។
|
||
\v 2 ស្តេចមានអាយុម្ភៃប្រាំឆ្នាំនៅពេលដែលស្តេចចាប់ផ្តើមឡើងគ្រងរាជ្យ ស្តេចសោយរាជ្យបានម្ភៃប្រាំបួនឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា អប៊ីយ៉ា ជាកូនរបស់លោកសាការី។
|
||
\v 3 ស្តេចបានប្រព្រឹត្តត្រឹមត្រូវនៅចំពោះព្រះនេត្ររបស់ព្រះអម្ចាស់ គឺធ្វើតាមគំរូរបស់ព្រះបាទដាវីឌជាបុព្វបុរសរបស់ទ្រង់ ដែលស្តេចបានធ្វើ។
|
||
\s5
|
||
\v 4 ស្តេចបានកម្ទេចទីទួលខ្ពស់ៗ បំផ្លាញសសរ ហើយបានបំផ្លាញបង្គោលរបស់ព្រះអាសេរ៉ា។ ស្តេចក៏បានកម្ទេចសត្វពស់លង្ហិន ដែលលោកម៉ូសេបានធ្វើដែរ ព្រោះនៅពេលនោះប្រជាជនអ៊ីស្រាអែលបានដុតគ្រឿងក្រអូបទៅពស់នោះ ហៅរូបនោះថា «នេហ៊ូសថាន់»។
|
||
\v 5 ព្រះបាទហេសេគាបានទុកចិត្តលើព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែល ដូច្នេះក្រោយពីទ្រង់មកគ្មានអ្នកណាដូចព្រះអង្គឡើយនៅក្នុងចំណោមស្តេចស្រុកយូដា ហើយស្តេចដែលនៅមុនព្រះអង្គក៏មិនមានអ្នកណាដូចទ្រង់ដែរ។
|
||
\s5
|
||
\v 6 ព្រោះព្រះអង្គជំពាក់ចិត្តនឹងព្រះអម្ចាស់។ ស្តេចមិនឈប់ដើរតាមព្រះអង្គទេ ប៉ុន្តែ ស្តេចនៅតែបន្តរក្សាបទបញ្ជារបស់ព្រះអង្គជានិច្ច គឺបទបញ្ជាដែលលោកម៉ូសេបានបង្គាប់ដល់លោកម៉ូសេ។
|
||
\v 7 ដូច្នេះ ព្រះអម្ចាស់គង់នៅជាមួយព្រះបាទហេសេគា ហើយកន្លែងណាដែលស្តេចយាងទៅគឺមានភាពចម្រុងចម្រើន។ ស្តេចបានបះបោរប្រឆាំងនឹងស្តេចស្រុកអាសសេុីរ ហើយមិនបានបម្រើស្តេចនោះឡើយ។
|
||
\v 8 ស្តេចបានវាយប្រហារពួកភីលីស្ទីនទៅដល់កាសា និងព្រំប្រទល់ជុំវិញ ចាប់ពីក្រុងមានកំពែង ទៅដល់ក្រុងដែលមានកំពែងរឹងមាំ។
|
||
\s5
|
||
\p
|
||
\v 9 នៅក្នុងឆ្នាំទីបួននៃរាជ្យរបស់ព្រះបាទហេសេគា ដែលជាឆ្នាំទីប្រាំពីរនៃរាជ្យរបស់ព្រះបាទហូស៊ាជាបុត្ររបស់លោកអេឡា ស្ដេចស្រុកអ៊ីស្រាអែល ព្រះចៅសាលម៉ានេស៊ើរ ជាស្ដេចស្រុកអាសសេុីរ បានឡើងមកច្បាំង និងឡោមព័ទ្ធក្រុងសាម៉ារី។
|
||
\v 10 នៅចុងឆ្នាំទីបីពួកគេយកបានក្រុងនោះ នៅក្នុងឆ្នាំទីប្រាំមួយនៃរាជ្យរបស់ព្រះបាទហេសេគា ដែលជាឆ្នាំទីប្រាំបួននៃរាជ្យរបស់ព្រះបាទហូស៊ាស្តេចស្រុកអ៊ីស្រាអែល គេបានដណ្តើមយកក្រុងសាម៉ារីបានដោយរបៀបនេះឯង។
|
||
\s5
|
||
\v 11 ដូច្នេះ ស្តេចស្រុកអាសសេុីរបានកៀរប្រជាជនអ៊ីស្រាអែលទៅស្រុកអាសសេុីរ ហើយបានដាក់ពួកគេនៅក្រុងហាឡា នៅទន្លេហាបោរ ជាទន្លេនៃស្រុកកូសាន ព្រមទាំងនៅតាមក្រុងនានារបស់ជនជាតិមេឌី។
|
||
\v 12 ស្តេចបានធ្វើដូច្នេះ ព្រោះជនជាតិអ៊ីស្រាអែលមិនបានស្តាប់តាមព្រះសូសៀងរបស់ព្រះអម្ចាស់ជាព្រះរបស់ពួកគេ ប៉ុន្តែពួកគេបានបោះបង់ចោលសម្ពន្ធមេត្រីរបស់ព្រះអង្គ គឺគ្រប់អ្វីៗដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បានបង្គាប់។ ពួកគេបដិសេធមិនព្រមស្តាប់ ឬធ្វើតាមឡើយ។
|
||
\s5
|
||
\p
|
||
\v 13 បន្ទាប់មក នៅក្នុងឆ្នាំទីដប់បួននៃរាជ្យរបស់ព្រះបាទហេសេគា ព្រះចៅសានហេរីប ជាស្ដេចស្រុកអាសសេុីរ វាយប្រហារក្រុងទាំងប៉ុន្មានដែលមានកំពែងរឹងមាំរបស់ស្រុកយូដា ហើយដណ្តើមបានក្រុងទាំងនោះ។
|
||
\v 14 ដូច្នេះ ព្រះបាទហេសេគាស្តេចស្រុកយូដាបានផ្ញើពាក្យទៅស្តេចស្រុកអាសសេុីរ គឺព្រះបាទឡាគីសថា៖ «ទូលបង្គំបានប្រឆាំងជាមួយព្រះករុណា។ សូមដកទ័ពពីទូលបង្គំទៅ។ អ្វីៗដែលព្រះករុណាដាក់លើទូលបង្គំ ទូលបង្គំទទួលទាំងអស់»។ ស្តេចស្រុកអាសសេុីរតម្រូវស្តេចហេសេគាជាស្តេចស្រុកយូដាបង់ប្រាក់បីរយដួង និងមាសសាមសិបដួង។
|
||
\v 15 ដូច្នេះ ព្រះបាទហេសេគាថ្វាយស្តេចនូវប្រាក់ទាំងអស់ដែលមាននៅក្នុងដំណាក់របស់ព្រះអម្ចាស់ និងនៅក្នុងឃ្លាំងរបស់រាជវាំង។
|
||
\s5
|
||
\v 16 បន្ទាប់មក ព្រះបាទហេសេគាគាស់មាសពីទ្វារព្រះវិហារបស់ព្រះអម្ចាស់ និងមាសដែលបានពាសលើសសរ ស្តេចបានប្រគល់មាសទាំងនោះដល់ស្តេចស្រុកអាសសេុីរ។
|
||
\v 17 ប៉ុន្តែ ស្តេចស្រុកអាសសេុីរបានចាត់មេទ័ព មេបញ្ជាការ និងរាជបម្រើផ្ទាល់របស់ស្ដេច ពីកន្លែងបោះទ័ពនៅឡាគីស ដើម្បីទៅជួបស្តេចហេសេគានៅក្រុងយេរូសាឡឹម។ ពួកគេធ្វើដំណើរតាមផ្លូវ ហើយមកដល់ខាងក្រៅក្រុងយេរូសាឡឹម។ ពួកគេបានមកដល់ព្រែកជីកនៃអាងខាងលើ នៅលើផ្លូវធំក្បែរចំការរបស់អ្នកជ្រលក់ពណ៌ ហើយឈរនៅក្បែរនោះ។
|
||
\v 18 នៅពេលដែលពួកគេស្រែកហៅព្រះបាទហេសេគាលោកអេលាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង បានចេញទៅជួបពួកគេ ដោយមានលោកសេបណា ជាស្មៀនហ្លួង និងលោកយ៉ូអា កូនរបស់លោកអេសាភ ជាអ្នកនាំពាក្យរបស់ស្ដេចទៅជាមួយផង។
|
||
\s5
|
||
\p
|
||
\v 19 ដូច្នេះ មេបញ្ជាការបាននិយាយទៅពួកគេឲ្យទៅប្រាប់ព្រះបាទហេសេគាពីអ្វីដែលស្តេចស្រុកអាសសេុីរថា៖ «តើអ្វីទៅជាប្រភពនៃទំនុកចិត្តរបស់អ្នក?
|
||
\v 20 អ្នកនិយាយតែពាក្យឥតបានការ និយាយថាមានជំនួយ និងកម្លាំងសម្រាប់សង្គ្រាម។ ឥឡូវនេះ តើអ្នកទុកចិត្តអ្នកណា? តើអ្នកណាលើកទឹកចិត្តឲ្យអ្នកបះបោរប្រឆាំងនឹងយើង?
|
||
\v 21 មើលអ្នកទុកចិត្តលើឈើច្រត់ធ្វើពីដើមត្រែងក្រហមនៅស្រុកអេស៊ីប ប៉ុន្តែ បើមនុស្សច្រត់លើវា វានឹងមុតដៃ ហើយវានឹងទម្លុះដៃ។ អ្នកណាដែលទុកចិត្តលើស្តេចស្រុកអេស៊ីបគឺរបៀបនេះឯង។
|
||
\s5
|
||
\v 22 ប៉ុន្តែ បើអ្នកនិយាយមកយើងថា៖ «យើងទុកចិត្តលើព្រះអម្ចាស់ជាព្រះរបស់យើង បើមិនមែនព្រះអង្គទេដែលព្រះបាទហេសេគាបានបំផ្លាញទីទួលខ្ពស់ៗ និងអាសនារបស់ព្រះអង្គ ហើយបាននិយាយទៅកាន់យូដា និងយេរូសាឡឹមថា៖ «អ្នកត្រូវតែថ្វាយបង្គំនៅមុខអាសនានៅក្រុងយេរូសាឡឹមនេះ»?
|
||
\v 23 ដូច្នេះ យើងចង់ឲ្យសំណើមួយដល់អ្នកពីស្តេចអាសសេុីរជាចៅហ្វាយរបស់យើង។ យើងនឹងផ្តល់សេះពីរពាន់ក្បាល់ដល់អ្នក បើអ្នកអាចរកអ្នកជិះលើសេះទាំងនោះបាន។
|
||
\s5
|
||
\v 24 តើអ្នកអាចយកឈ្នះមេបញ្ជាការដ៏ខ្សោយបំផុតរបស់ចៅហ្វាយយើងបានទេ? អ្នកបានទុកចិត្តលើរទេះចំបាំង និងទ័ពសេះរបស់ស្រុកអេស៊ីបឬ!
|
||
\v 25 តើយើងមិនបានធ្វើដំណើរឡើងមកទីនេះដោយគ្មានព្រះអម្ចាស់ ដើម្បីវាយប្រឆាំងនឹងកន្លែងនេះ ហើយបំផ្លាញចោលទេឬ? ព្រះអម្ចាស់មានបន្ទូលមកខ្ញុំថា៖ «ចូរវាយប្រហារទឹកដីនេះ ហើយបំផ្លាញចោលទៅ»។
|
||
\s5
|
||
\p
|
||
\v 26 បន្ទាប់មក លោកអេលាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា លោកសេបណា និងលោកយ៉ូអា ពោលទៅកាន់មេទ័ពអាសសេុីរថា៖ «សូមនិយាយមកកាន់អ្នកបម្រើរបស់លោកជាភាសាអារ៉ាមវិញ ព្រោះយើងយល់ភាសានេះ។ សូមកុំនិយាយមកយើងជាភាសាយូដាឲ្យប្រជាជនដែលនៅខាងក្នុងជញ្ជាំងក្រុងឮធ្វើអ្វី»។
|
||
\v 27 ប៉ុន្តែលោកមេទ័ពបានមានប្រសាសន៍ទៅពួកគេថា៖ «តើចៅហ្វាយរបស់ខ្ញុំមិនបានបញ្ជូនខ្ញុំមកជួបចៅហ្វាយរបស់អ្នក ដើម្បីនិយាយពាក្យទាំងនេះទេឬអី? តើទ្រង់មិនបានបញ្ជូនខ្ញុំមកកាន់អ្នកដែលអង្គុយលើជញ្ជាំង គឺអស់អ្នកដែលស៊ីលាមករបស់ពួកគេ និងផឹកទឹកនោមរបស់គេជាមួយអ្នកទេឬអី?»។
|
||
\s5
|
||
\v 28 បន្ទាប់មក លោកមេទ័ពបានឈរ ហើយបានស្រែកយ៉ាងឮៗជាភាសាហេព្រើរថា៖ «សូមស្តាប់ពាក្យរបស់ស្តេចដ៏អស្ចារ្យ គឺស្តេចស្រុកអាសសេុីរ។
|
||
\v 29 ស្តេចមានរាជឱង្ការថា៖ «កុំឲ្យព្រះបាទហេសេគាលបោកប្រាស់អ្នករាល់គ្នាឡើយ ព្រោះស្តេចនេះមិនអាចសង្គ្រោះអ្នកពីអំណាចរបស់យើងឡើយ។
|
||
\v 30 កុំបណ្តាលឲ្យព្រះបាទហេសេគាលធ្វើឲ្យអ្នកទុកចិត្តលើព្រះអម្ចាស់ថា៖ «ព្រះអម្ចាស់ពិតជាសង្គ្រោះយើង ហើយក្រុងនេះនឹងមិនធ្លាក់ក្នុងកណ្តាប់ដៃរបស់ស្តេចអាសសេុីរនោះឡើយ»។
|
||
\s5
|
||
\v 31 កុំឲ្យស្តាប់ហេសេគា ព្រោះស្តេចស្រុកអាសសេុីរទូលថា៖ «ចូរធ្វើកិច្ចសន្យាសន្តិភាពជាមួយយើង ហើយចេញមករកយើង។ បន្ទាប់មក អ្នករាល់គ្នាបរិភោគពីដើមទំពាំងបាយជូររបស់ខ្លួន និងពីដើមឧទុម្ពរបស់ខ្លួន និងផឹកទឹកពីអណ្តូងរបស់ខ្លួនដែរ។
|
||
\v 32 អ្នកនឹងធ្វើការនេះរហូតដល់ពេលដែលយើងមកយកអ្នកទៅទឹកដីដូចទឹកដីរបស់អ្នករាល់គ្នា គឺទឹកដីសម្បូរគ្រាប់ធញ្ញជាតិ និងស្រាថ្មី ជាទឹកដីនៃនំប័ុង និងចំការទំពាំងបាយជូរ ជាទឹកដីនៃដើមអូលីវ និងទឹកឃ្មុំ ដូច្នេះ អ្នកនឹងមានជីវិត មិនស្លាប់ឡើយ»។ កុំឲ្យស្តាប់ហេសេគានៅពេលដែលគេព្យាយាមបញ្ចុះបញ្ចូលអ្នកថា៖ «ព្រះអម្ចាស់នឹងសង្គ្រោះយើង»។
|
||
\s5
|
||
\v 33 តើមានព្រះរបស់អ្នកណាម្នាក់សង្គ្រោះពួកគេចេញពីកណ្តាប់ដៃរបស់ស្តេចស្រុកអាសសេុីរទេ?
|
||
\v 34 តើព្រះរបស់ក្រុងហាម៉ាត និងក្រុងអើផាឌ នៅឯណា? តើព្រះរបស់ក្រុងសេផាវែម ក្រុងហេណា និងក្រុងអ៊ីវ៉ា នៅឯណា? តើព្រះទាំងនោះបានសង្គ្រោះស្រុកសាម៉ារីចេញពីដៃរបស់យើងឬទេ?
|
||
\v 35 ក្នុងចំណោមព្រះទាំងអស់នៃទឹកដីនេះ តើមានព្រះណាមួយ ដែលបានសង្គ្រោះទឹកដីរបស់ខ្លួនពីអំណាចរបស់យើង? តើព្រះអម្ចាស់អាចសង្គ្រោះយេរូសាឡឹមពីអំណាចរបស់យើងដូចម្តេច?»។
|
||
\s5
|
||
\p
|
||
\v 36 ប៉ុន្តែ ប្រជាជននៅតែបន្តស្ងៀមស្ងាត់ ហើយមិនឆ្លើយតបអ្វីទាំងអស់ ព្រោះស្តេចបានបង្គាប់ថា៖ «កុំឲ្យឆ្លើយទៅគេឡើយ»។
|
||
\v 37 បន្ទាប់មក លោកអេលាគីមជាកូនរបស់លោកហ៊ីលគីយ៉ា ហើយជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង លោកសិបណាជាស្មៀនហ្លួង និងលោកយ៉ូអា កូនរបស់លោកអេសាភ ជាអ្នកនាំពាក្យរបស់ស្ដេច នាំគ្នាវិលមកព្រះបាទហេសេគាវិញទាំងហែកសំលៀកបំពាក់របស់ខ្លួន ហើយរាយការណ៍ទៅស្តេចគ្រប់ពាក្យរបស់មេទ័ពនោះ។
|
||
\s5
|
||
\c 19
|
||
\cl ជំពូក ១៩
|
||
\p
|
||
\v 1 នៅពេលដែលព្រះបាទហេសេគាបានឮការរាយការណ៍របស់ពួកគេហើយ ស្តេចបានហែកសំលៀកបំពាក់ ស្លៀកបាវ ហើយបានចូលទៅក្នុងដំណាក់របស់ព្រះអម្ចាស់។
|
||
\v 2 ស្តេចចាត់លោកអេលាគីម ដែលជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង និងលោកសិបណា ជាស្មៀនហ្លួង ព្រមទាំងលោកបូជាចារ្យចាស់ៗ ដែលស្លៀកបាវទាំងអស់គ្នា ឲ្យទៅជួបព្យាការីអេសាយ ជាកូនរបស់លោកអេម៉ូស។
|
||
\s5
|
||
\v 3 ពួកគេបាននិយាយទៅគាត់ថា៖ «ព្រះបាទហេសេគាទូលថា៖ «ថ្ងៃនេះជាថ្ងៃមានទុក្ខ ជាថ្ងៃដែលយើងទទួលទណ្ឌកម្ម និងគ្មានព្រះគុណ ព្រោះទារកត្រូវកើត តែគ្មានកម្លាំងបង្កើតទេ។
|
||
\v 4 ព្រះអម្ចាស់ជាព្រះរបស់លោកប្រហែលជាបានឮគ្រប់ពាក្យដែលមេទ័ពនោះបាននិយាយមិនខាន គឺអ្នកដែលស្តេចស្រុកអាសសេុីរបានបញ្ជូនមកប្រឆាំងនឹងព្រះដ៏មានព្រះជន្មរស់ និងធ្វើឲ្យព្រះអម្ចាស់ជាព្រះរបស់លោកដាក់ទោសពួកគេដោយសារពាក្យដែលព្រះអម្ចាស់បានឮ។ ឥឡូវនេះ សូមលោកអធិស្ឋានសម្រាប់អ្នកដែលនៅសេសសល់នៅទីនេះផង»។
|
||
\s5
|
||
\v 5 ដូច្នេះ អ្នកបម្រើរបស់ព្រះបាទអេសេគាបានមកជួបលោកអេសាយ
|
||
\v 6 ហើយលោកបាននិយាយទៅពួកគេថា៖ «ចូរប្រាប់ចៅហ្វាយរបស់អ្នកថា៖ «ព្រះអម្ចាស់មានបន្ទូលថា៖ «កុំឲ្យភ័យខ្លាចពាក្យដែលអ្នកបានឮឡើយ គឺពាក្យដែលអ្នកបម្រើរបស់ស្តេចស្រុកអាសសេុីរបានមើលងាយយើងនោះឡើយ។
|
||
\v 7 មើល យើងនឹងដាក់វិញ្ញាណក្នុងអ្នកនោះ ហើយអ្នកនោះនឹងឮការរាយការណ៍មួយ ហើយនឹងត្រឡប់ទៅទឹកដីរបស់គេវិញ។ យើងនឹងធ្វើឲ្យស្តេចនោះស្លាប់ដោយមុខដាវនៅក្នុងទឹកដីរបស់គេតែម្តង»។
|
||
\s5
|
||
\v 8 បន្ទាប់មក លោកមេទ័ពត្រឡប់ទៅវិញ ហើយឃើញថាស្តេចស្រុកអាសសេុីរវាយក្រុងលីបណា ព្រោះលោកបានឮថាស្តេចបានចេញពីក្រុងឡាគីសទៅ។
|
||
\v 9 បន្ទាប់មក ព្រះចៅសានហេរីបបានឮថាព្រះចៅទីរ៉ាកា ជាជនជាតិអេត្យូពី និងអេស៊ីបបានប្រមូលគ្នាប្រឆាំងនឹងទ្រង់ ដូច្នេះស្តេចក៏បានផ្ញើសារម្តងទៀតទៅព្រះបាទហេសេគា៖
|
||
\s5
|
||
\v 10 និយាយទៅកាន់ព្រះបាទហេសេគាជាស្តេចស្រុកយូដាថា៖ «កុំឲ្យព្រះរបស់ព្រះកុរណាជាព្រះដែលព្រះករុណាទុកចិត្តបញ្ឆោតព្រះករុណាឡើយដោយថា៖ «ក្រុងយេរូសាឡឹមនឹងមិនត្រូវធ្លាក់ក្នុងកណ្តាប់ដៃរបស់ស្តេចស្រុកអាសសេុីរទេ»។
|
||
\v 11 ឃើញទេ អ្នកបានឮពីអ្វីដែលស្តេចស្រុកអាសសេុីរបានធ្វើចំពោះទឹកដីទាំងអស់ដោយបំផ្លាញពួកគេទាំងស្រុង។ ដូច្នេះ តើព្រះករុណាអាចរួចខ្លួនឬ?
|
||
\s5
|
||
\v 12 តើព្រះរបស់ជាតិសាសន៍នីមួួយៗអាចសង្រ្គោះពួកគេបាន គឺជាតិសាសន៍ដែលបិតាយើងបំផ្លាញមាន៖ នគរកូសាន ខារ៉ាន រេសែប និងក្រុងរបស់ពួកអេដែន នៅស្រុកធេឡាស៊ើរ?
|
||
\v 13 តើស្តេចរបស់ក្រុងហាម៉ាត់ ក្រុងអើផាឌ ក្រុងសេផាវែម ក្រុងហេណា និងក្រុងអ៊ីវ៉ានៅឯណា?
|
||
\s5
|
||
\p
|
||
\v 14 ព្រះបាទហេសេគាបានទទួលសំបុត្រនេះពីអ្នកនាំសារហើយទ្រង់បានអាន។ បន្ទាប់មក ព្រះអង្គឡើងទៅដំណាក់របស់ព្រះអម្ចាស់ ហើយបានលើករឿងនេះទូលទៅព្រះអង្គ។
|
||
\v 15 បន្ទាប់់មក ព្រះបាទហេសេគាបានអធិស្ឋានចំពោះព្រះអម្ចាស់ថា៖ «ព្រះអម្ចាស់នៃជាព្រះនៃជាតិសាសន៍ ជាព្រះរបស់អ៊ីស្រាអែល គឺទ្រង់គង់នៅលើចេរូប៊ីម ព្រះអង្គជាព្រះតែមួយលើអាណាចក្រទាំងអស់នៅលើផែនដី។ ព្រះអង្គបង្កើតផ្ទៃមេឃ និងផែនដី។
|
||
\s5
|
||
\v 16 សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់ ព្រះអម្ចាស់អើយ។ សូមបើកព្រះនេត្ររបស់ព្រះអង្គមើលព្រះអម្ចាស់អើយ ហើយស្តាប់នូវពាក្យរបស់សេនហារីប ដែលបានផ្ញើពាក្យមកប្រមាថព្រះជាម្ចាស់ដ៏មានព្រះជន្មរស់។
|
||
\v 17 ពិតមែនហើយ ព្រះអម្ចាស់អើយ ស្តេចអាសសេុីរបានបានបំផ្លាញជាតិសាសន៍នានា និងទឹកដីរបស់ពួកគេ។
|
||
\v 18 ពួកគេបានដុតព្រះរបស់អ្នកទាំងនោះ ដោយសារព្រះទាំងនោះមិនមែនជាព្រះទេ ប៉ុន្តែ គ្រាន់តែជាស្នារដៃរបស់មនុស្សប៉ុណ្ណោះ គឺគ្រាន់តែជាឈើ និងថ្ម។ ដូច្នេះ ពួកអាសសេុីរបានបំផ្លាញ។
|
||
\s5
|
||
\v 19 ឥឡូវ ព្រះអម្ចាស់ជាព្រះរបស់យើង សូមជួយយើងខ្ញុំដោយចេស្តាររបស់ព្រះអង្គផង ទូលបង្គំសូមអង្វរ ដូច្នេះអាណាចក្រទាំងអស់នៅលើផែនដីនឹងដឹងថាព្រះអម្ចាស់ជាព្រះតែមួយគត់»។
|
||
\s5
|
||
\p
|
||
\v 20 បន្ទាប់មក លោកអេសាយជាកូនរបស់លោកអេម៉ូសផ្ញើសារទៅព្រះបាទហេសាគាថា៖ «ព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលមានបន្ទូលថា៖ «ដោយសារតែអ្នកអធិស្ឋានទៅយើងទាក់ទងនឹងសានហេរីបជាស្តេចអាសសេុីរ យើងបានឮហើយ។
|
||
\v 21 នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលមានបន្ទូលអំពីស្តេចនោះ៖ «ស្រីព្រហ្មចារីយ៍ក្រុងស៊ីយ៉ូននឹងមើលងាយអ្នក ហើយសើចចំអកដាក់អ្នក។ កូនស្រីក្រុងយេរូសាឡឹមនឹងគ្រវីក្បាលដាក់អ្នក។
|
||
\q
|
||
\v 22 តើអ្នកមើលងាយ និងប្រមាថអ្នកណា? តើអ្នកស្រែកប្រឆាំងនឹងអ្នកណា ហើយអ្នកបានលើកភ្នែកអ្នកឡើងដោយអំនួត? គឺប្រឆាំងនឹងព្រះដ៏វិសុទ្ធរបស់អ៊ីស្រាអែល!
|
||
\s5
|
||
\q
|
||
\v 23 តាមរយៈអ្នកនាំពាក្យរបស់អ្នក អ្នកបានមើលងាយព្រះជាម្ចាស់ ហើយបាននិយាយថា៖ «ជាមួយនឹងរទេះចម្បាំងដ៏ច្រើនរបស់យើង យើងនឹងឡើងទៅលើភ្នំយ៉ាងខ្ពស់ យើងនឹងចូលទៅដល់ព្រៃជ្រៅនៅស្រុកលីបង់។ យើងនឹងកាប់ដើមតាត្រៅ និងជ្រើសរើសដើមកកោះនៅទីនោះ។ យើងនឹងចូលទៅទីជ្រៅបំផុត គឺព្រៃដែលមានផលច្រើនបំផុត។
|
||
\q
|
||
\v 24 យើងបានជីកអណ្តូង ហើយបានផឹកទឹករបស់សាសន៍ដ៏ទៃ។ យើងបានធ្វើឲ្យទន្លេនៅស្រុកអេស៊ីបរីងនៅក្រោមបាតជើងរបស់យើង»។
|
||
\s5
|
||
\q
|
||
\v 25 តើអ្នកមិនបានឮពីរបៀបដែលយើងកំណត់របស់ទាំងនេះតាំងពីយូយាណាស់មកហើយ នឹងបានធ្វើឲ្យវាសម្រេចតាំងពីបុរាណកាលមកទេឬ? ឥឡូវនេះយើងបានធ្វើឲ្យវាមានរូបរាងឡើង។ អ្នកមានវត្តមាននៅទីនេះដើម្បីកំទេចក្រុងទាំងឡាយឲ្យទៅជាគំនរឥដ្ឋ។
|
||
\q
|
||
\v 26 អ្នកស្រុករបស់ពួកគេខ្សោយកំលាំង ភ័យខ្លាច ហើយអាម៉ាសមុខ។ ពួកគេបានដាំស្មៅនៅក្នុងវាលស្រែរបស់គេ គឺស្មៅនៅលើដំបូលផ្ទះ គឺងាប់មុនពេលដែលវាលូតលាស់ឡើង។
|
||
\s5
|
||
\q
|
||
\v 27 ប៉ុន្តែ យើងដឹងថាអ្នកកំពុងអង្គុយចុះ អ្នកចេញក្រៅ អ្នកមក ហើយអ្នកកំពុងតែច្រឡោតខឹងនឹងយើង។
|
||
\q
|
||
\v 28 ដោយសារតែអ្នកច្រឡោតខឹងនឹងយើង ហើយដោយសារតែពាក្យសំដីព្រហើនៗបានមកដល់ត្រចៀករបស់យើង យើងនឹងដាក់ក្រឡុសនៅច្រមុះរបស់អ្នក នឹងយកបង្ហៀរមកដាក់មាត់អ្នក ហើងនឹងឲ្យអ្នកទៅតាមផ្លូវដែលអ្នកមកនោះវិញ»។
|
||
\s5
|
||
\p
|
||
\v 29 នេះជាសញ្ញាសម្រាប់អ្នក៖ នៅឆ្នាំនេះអ្នកនឹងបរិភោគអ្វីៗដែលដុះដោយឯងៗ ហើយនៅឆ្នាំទីពីរអ្នកនឹងបរិភោគផលដែលកើតពីនោះទៀត។ ប៉ុន្តែនៅឆ្នាំទីបីអ្នកត្រូវតែដាំដុះ និងច្រូតកាត់ ដាំដើមទំពាំងបាយជូរ និងបរិភោគផលរបស់វា។
|
||
\q
|
||
\v 30 អ្នកដែលនៅក្នុងស្រុកយូដាដែលនៅសេសសល់ និងចាក់ឫសម្តងទៀត ហើយនឹងបង្កើតផល។ ព្រោះពីយេរូសាឡឹមនឹងមានអ្នកដែលនៅសេសសល់ចេញមក
|
||
\q
|
||
\v 31 ចេញពីភ្នំស៊ីយ៉ូនអ្នកដែលនៅរស់នឹងចេញមក។ អំណាចព្រះចេស្តារបស់ព្រះអម្ចាស់នៃពួកពលបរិវានឹងធ្វើការនេះ។
|
||
\s5
|
||
\p
|
||
\v 32 ដូច្នេះ ព្រះអម្ចាស់បានមានបន្ទូលបែបនេះអំពីស្តេចអាសសេុីរថា៖ «ស្តេចនោះនឹងមិនមកក្នុងក្រុងនេះទៀតឡើយ ហើយគេក៏មិនបាញ់ព្រួញនៅទីនេះដែរ។ ហើយគេក៏មិនប្រើខែល ឬក៏ជីកស្នាមភ្លោះប្រឆាំងនឹងក្រុងនេះដែរ។
|
||
\q
|
||
\v 33 ការដែលស្តេចនោះនឹងមក នឹងដូចជាការដែលគេចេញទៅដែរ ស្តេចនោះនឹងមិនចូលក្នុងក្រុងឡើយ នេះជាសេចក្តីប្រកាសរបស់ព្រះអម្ចាស់»។
|
||
\q
|
||
\v 34 ព្រោះយើងនឹងការពារក្រុងនេះ ហើយសង្រ្គោះក្រុងនេះ ដោយយល់ដល់ព្រះនាមយើង និងយល់ដល់ព្រះបាទដាវីឌជាអ្នកបម្រើរបស់យើង។
|
||
\s5
|
||
\p
|
||
\v 35 នៅយប់នោះ ទេវាតារបស់ព្រះអម្ចាស់បានចេញទៅវាយប្រហារជំរំរបស់ពួកអាសសេុីរ បានសម្លាប់ទាហាន ១៨៥, ០០០នាក់។ នៅពេលដែលគេក្រោកនៅពេលព្រឹក នោះមានសាកសពនៅគ្រប់ទីកន្លែង។
|
||
\v 36 ដូច្នេះ ព្រះបាទសេនហារីបជាស្តេចអាសសេុីរបានចាកចេញពីអ៊ីស្រាអែល ហើយបានត្រឡប់ទៅផ្ទះវិញ ហើយបានស្នាក់នៅក្រុងនីនីវេ។
|
||
\v 37 ក្រោយមកទៀតនៅពេលដែលស្តេចកំពុងថ្វាយបង្គំព្រះនីសរ៉ុកជាព្រះរបស់ទ្រង់ អ័ឌរ៉ាម៉ាឡេក និងសារេស៊ើរបានសម្លាប់ទ្រង់ដោយដាវ។ បន្ទាប់មក ពួកគេបានរត់ទៅទឹកដីអារ៉ារ៉ាត។ បន្ទាប់មក ព្រះបាទអេសារ-ហាដោនជាបុត្ររបស់ទ្រង់ ឡើងស្នងរាជ្យបន្ត។
|
||
\s5
|
||
\c 20
|
||
\cl ជំពូក ២០
|
||
\p
|
||
\v 1 នៅពេលនោះព្រះបាទហេសេគាមានជំងឺហៀបនឹងស្លាប់។ ដូច្នេះ លោកព្យាការីអេសាយជាកូនរបស់លោកអេម៉ុសបានមកជួបស្តេច ហើយទូលទ្រង់ថា៖ «សូមរៀបចំគ្រួសាររបស់ព្រះអង្គចុះ ព្រោះព្រះអង្គនឹងត្រូវសុគត ព្រះអង្គនឹងមិនរស់ឡើយ»។
|
||
\v 2 បន្ទាប់មក ព្រះបាទហេសេគាបានបែរមុខទៅកាន់ជញ្ជាំង ហើយអធិស្ឋានទៅព្រះអម្ចាស់ថា៖
|
||
\v 3 «ព្រះអម្ចាស់អើយ សូមរំឭកពីអ្វីដែលទូលបង្គំបានដើរនៅមុខព្រះអង្គដោយស្មោះត្រង់ ដោយអស់ពីចិត្ត និងពីរបៀបដែលទូលបង្គំបានធ្វើល្អនៅចំពោះព្រះនេត្ររបស់ព្រះអង្គផង»។ បន្ទាប់មក ព្រះបាទហេសេគាបានព្រះកន្សែងយ៉ាងឮៗ។
|
||
\s5
|
||
\v 4 មុនពេលដែលលោកអេសាយបានចេញទៅដល់ទីធ្លារកណ្តាល ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកឯលោកថា៖
|
||
\v 5 «ចូរត្រឡប់ទៅវិញ ហើយប្រាប់ព្រះបាទហេសេគា ជាអ្នកដឹកនាំប្រជាជនរបស់យើងថា៖ «នេះជាអ្វីដែលព្រះអម្ចាស់ ជាព្រះរបស់ព្រះបាទដាវីឌជាបុព្វបុរសរបស់អ្នកថា៖ «យើងបានឮពាក្យអធិស្ឋានរបស់អ្នកហើយ ហើយយើងក៏បានឃើញទឹកភ្នែករបស់អ្នកដែរ។ យើងនឹងប្រោសអ្នកឲ្្យបានជានៅថ្ងៃទីបី ហើយអ្នកនឹងឡើងទៅដំណាក់របស់ព្រះអម្ចាស់។
|
||
\s5
|
||
\v 6 យើងនឹងបន្ថែមជីវិតរបស់អ្នកដប់ប្រាំឆ្នាំទៀត ហើយយើងនឹងសង្រ្គោះអ្នក នឹងទីក្រុងនេះពីកណ្តាប់ដៃរបស់ស្តេចស្រុកអាសសីេុរ ហើយយើងនឹងការពារក្រុងនេះដោយយល់ដល់នាមយើង និងយល់ដល់ព្រះបាទដាវីឌជាអ្នកបម្រើរបស់យើង»។
|
||
\v 7 ដូច្នេះ លោកអេសាយមានប្រសាសន៍ថា៖ «សូមយកផ្លែឧទុម្ពរមួយដុំមក»។ ហើយពួកគេក៏ធ្វើដូច្នោះ ហើយបានដាក់នៅលើដំបៅរបស់ទ្រង់ ហើយទ្រង់ក៏បានជា។
|
||
\s5
|
||
\p
|
||
\v 8 ព្រះបាទបានហេសេគាបានមានរាជឱង្ការទៅលោកអេសាយថា៖ «តើអ្វីទៅជាសញ្ញាថាព្រះអម្ចាស់នឹងប្រោសខ្ញុំ ហើយថាខ្ញុំនឹងឡើងទៅព្រះវិហារបស់ព្រះអម្ចាស់នៅថ្ងៃទីបី»?
|
||
\v 9 លោកអេសាយឆ្លើយតបថា៖ «នេះជាសញ្ញាសម្រាប់ព្រះករុណាពីព្រះអម្ចាស់ គឺព្រះអម្ចាស់នឹងធ្វើអ្វីៗដែលព្រះអង្គមានបន្ទូល។ តើស្រមោលអាចដើរទៅមុខដប់ជំហាន ឬដើរថយក្រោយដប់ជំហានបានទេ»?
|
||
\s5
|
||
\v 10 ព្រះបាទហេសេគាឆ្លើយថា៖ «វាជាការងាយស្រួលណាស់ក្នុងការឲ្យស្រមោលដើរទៅមុខដប់ជំហាន។ ទេ ចូរឲ្យស្រមោលដើរទៅក្រោយដប់ជំហានវិញ»។
|
||
\v 11 ដូច្នេះ លោកហោរាអេសាយបានប្រកាសរកព្រះអម្ចាស់ ហើយព្រះអង្គក៏បានឲ្យស្រមោលដើរថយក្រោយដប់ជំហានចាប់ពីកន្លែងដែលវាបានដើររួចហើយទៅលើជណ្តើរបស់ព្រះបាទអហាស់។
|
||
\s5
|
||
\p
|
||
\v 12 នៅពេលនោះព្រះចៅម្រដាក់-បាឡាដាន ជាបុត្ររបស់ព្រះចៅបាឡាដានជាស្ដេចស្រុកបាប៊ីឡូន បានផ្ញើរាជសារ និងអំណោយថ្វាយព្រះបាទហេសេគា ដ្បិតស្ដេចជ្រាបដំណឹងថា ព្រះបាទហេសេគាទ្រង់ប្រឈួន។
|
||
\v 13 ព្រះបាទហេសេគាបានស្តាប់សំបុត្រនោះរួចហើយ បន្ទាប់មកស្តេចក៏បានបង្ហាញរាជវាំងទាំងមូល និងរបស់របរមានតម្លៃរបស់ព្រះអង្គ មានមាស ប្រាក់ គ្រឿងក្រអូប ប្រេងមានតម្លៃ និងឃ្លាំងអាវុធ និងអ្វីៗដែលមាននៅក្នុងឃ្លាំងរបស់ទ្រង់ដល់អ្នកនាំសារនោះ។ គ្មានអ្វីដែលនៅក្នុងដំណាក់ និងនៅក្នុងអាណាច្រករបស់ទ្រង់ ដែលព្រះបាទហេសេគាមិនបានបង្ហាញដល់ពួកគេឡើយ។
|
||
\s5
|
||
\v 14 បន្ទាប់មក លោកអេសាយបានមកជួបព្រះបាទហេសេគា ហើយសួរទ្រង់ថា៖ «តើបុរសទាំងនេះបានទូលអ្វីទៅព្រះករុណា? តើពួកគេមកពីណា»? ព្រះបាទហេសេគាឆ្លើយថា៖ «ពួកគេមកពីប្រទេសឆ្ងាយណាស់គឺមកពីបាប៊ីឡូន»។
|
||
\v 15 លោកអេសាយទូលថា៖ «តើពួកគេបានឃើញអ្វីខ្លះនៅក្នុងដំណាក់របស់ព្រះអង្គ។ គ្មានអ្វីដែលជារបស់មានតម្លៃរបស់យើងដែលយើងមិនបង្ហាញពួកគេឡើយ»។
|
||
\s5
|
||
\p
|
||
\v 16 ដូច្នេះ លោកអេសាយបានទូលទៅស្តេចហេសេគាថា៖ «សូមស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់៖
|
||
\v 17 «មើល មានថ្ងៃមួយនឹងមកដល់នៅពេលដែលអ្វីៗទាំងអស់នៅក្នុងវាំងរបស់ព្រះករុណា គឺរបស់ទាំងអស់ដែលពួកបុព្វបុរសរបស់ព្រះករុណាបានរក្សាទុករហូតដល់សព្វថ្ងៃនេះ នឹងត្រូវគេយកទៅបាប៊ីឡូន។ នឹងគ្មានអ្វីនៅសេសសល់ឡើយ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
|
||
\v 18 កូនដែលកើតចេញពីព្រះករុណា គឺព្រះករុណាផ្ទាល់ជាឪពុក ពួកគេនឹងយកបុត្រទាំងនោះទៅឆ្ងាយ ហើយពួកគេនឹងក្លាយជាអ្នកកម្រៀវនៅក្នុងវាំងរបស់ស្តេចបាប៊ីឡូន»។
|
||
\s5
|
||
\v 19 បន្ទាប់មក ព្រះបាទហេសេគាឆ្លើយទៅលោកអេសាយវិញថា៖ «ព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលទើបតែនឹងថ្លែងនេះល្អ»។ ព្រោះស្តេចគិតថា៖ «តើនឹងមានសន្តិភាព និងភាពនឹងនរនៅក្នុងរាជ្យរបស់ខ្ញុំឬទេ»?
|
||
\v 20 រឿងរាវផ្សេងទៀតទាក់ទងនឹងព្រះបាទហេសេគា និងអំណាចទាំងអស់របស់ទ្រង់ និងរបៀបដែលស្តេចសង់ស្រះ និងប្រឡាយទឹក និងរបៀបដែលស្តេចបានយកទឹកមកក្នុងក្រុង តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកយូដាទេឬអី?
|
||
\v 21 ព្រះបាទហេសេគាបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ ហើយព្រះបាទម៉ាណាសេ ជាបុត្រ បានឡើងស្នងរាជ្យបន្ត។
|
||
\s5
|
||
\c 21
|
||
\cl ជំពូក ២១
|
||
\p
|
||
\v 1 ព្រះបាទម៉ាណាសេបានព្រះជន្មដប់ពីរឆ្នាំនៅពេលដែលស្តេចឡើងគ្រងរាជ្យ ស្តេចគ្រងរាជ្យបានហាសិបប្រាំឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា ព្រះនាងហែបស៊ីបា។
|
||
\v 2 ស្តេចបានប្រព្រឹត្តអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ដូចគ្នានឹងរឿងដ៏គួរឲ្យស្អប់ខ្ពើមរបស់ជាតិសាសន៍ដែលព្រះអម្ចាស់បានបណ្តេញចេញពីមុខប្រជាជនអ៊ីស្រាអែលដែរ។
|
||
\v 3 ព្រោះស្តេចបានសង់កន្លែងខ្ពស់ៗឡើងវិញ គឺកន្លែងដែលព្រះបាទហេសេគាជាបិតាបានបំផ្លាញចោល ហើយស្តេចក៏បានសង់អាសនាសម្រាប់ព្រះបាល ហើយបានធ្វើបង្គោលព្រះអាសេរ៉ា ដូចព្រះបាទអហាប់ស្តេចស្រុកអ៊ីស្រាអែលបានធ្វើ ហើយស្តេចបានថ្វាយបង្គំផ្កាយគ្រប់ប្រភេទនៅលើមេឃ ហើយថ្វាយបង្គំផ្កាយទាំងនោះ។
|
||
\s5
|
||
\v 4 ព្រះបាទម៉ាណាសេបានសង់អាសនាព្រះដ៏ទៃនៅក្នុងដំណាក់របស់ព្រះអម្ចាស់ ទោះបីជាព្រះអម្ចាស់បានបង្គាប់ថា៖ «គឺក្នុងក្រុងយេរូសាឡឹមនេះឯងដែលនាមយើងនៅអស់កល្បជានិច្ច»។
|
||
\v 5 ស្តេចបានសង់អាសនាសម្រាប់ផ្កាយទាំងឡាយនៅលើមេឃនៅក្នុងទីលានទាំងពីរនៅខាងក្រៅនៃដំណាក់របស់ព្រះអម្ចាស់។
|
||
\v 6 ស្តេចបានដុតបុត្ររបស់ខ្លួននៅក្នុងភ្លើង ស្ដេចបានរកគ្រូមើលជោគរាសី ប្រព្រឹត្តមន្តអាគម គឺអ្នកដែលនិយាយជាមួយវិញ្ញាណដែលស្លាប់ និងអ្នកដែលអន្ទងវិញ្ញាណ។ ស្តេចបានប្រព្រឹត្តកាន់តែអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ហើយធ្វើឲ្យព្រះអង្គព្រះពិរោធ។
|
||
\s5
|
||
\v 7 រូបចម្លាក់របស់ព្រះអាសារ៉ាដែលស្តេចបានធ្វើ ទ្រង់ដាក់នៅក្នុងដំណាក់របស់ព្រះអម្ចាស់។ ទាក់ទងនឹងដំណាក់នេះព្រះអម្ចាស់ធ្លាប់មានបន្ទូលទៅកាន់ព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូនជាបុត្រថា៖ «នៅក្នុងដំណាក់នេះ និងនៅក្នុងក្រុងយេរូសាឡឹម ដែលយើងជ្រើសរើសពីកុលសម្ពន្ធទាំងអស់នៃស្រុកអ៊ីស្រាអែល ដែលយើងនឹងដាក់នាមរបស់យើងជារៀងរហូត។
|
||
\v 8 យើងនឹងមិនឲ្យជើងរបស់អ៊ីស្រាអែលត្រូវវង្វេងចេញពីទឹកដីដែលយើងបានប្រគល់ដល់បុព្វបុរសរបស់ពួកគេឡើយ បើពួកគេនឹងស្តាប់បង្គាប់គ្រប់ទាំងអ្វីៗទាំងអស់ដែលយើបានបង្គាប់ដល់ពួកគេ ហើយដើរតាមច្បាប់ដែលលោកម៉ូសេជាអ្នកបម្រើរបស់យើងបានបង្គាប់ដល់ពួកគេ»។
|
||
\v 9 ប៉ុន្តែ ប្រជាជនអ៊ីស្រាអែលមិនស្តាប់ឡើយ ហើយព្រះបាទម៉ាណាសេបាននាំគេឲ្យប្រព្រឹត្តអំពើបាបលើសជាងជាតិសាសន៍ដែលព្រះអម្ចាស់បានបំផ្លាញនៅមុខប្រជាជនអ៊ីស្រាអែលទៅទៀត។
|
||
\s5
|
||
\p
|
||
\v 10 ដូច្នេះ ព្រះអម្ចាស់បានមានបន្ទូលតាមរយៈព្យាការីជាអ្នកបម្រើរបស់ទ្រង់ថា៖
|
||
\v 11 «ដោយសារតែព្រះបាទម៉ាណាសេជាស្តេចស្រុកយូដាបានធ្វើអំពើគួរឲ្យស្អប់ខ្ពើម ហើយបានប្រព្រឹត្តអាក្រក់ជាងជនជាតិអាម៉ូរីដែលធ្លាប់ធ្វើពីមុន ហើយបានធ្វើឲ្យយូដាធ្លាក់ក្នុងអំពើបាបជាមួយរូបព្រះ។
|
||
\v 12 ដូច្នេះ ព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែលមានបន្ទូលថា៖ «មើល យើងនឹងនាំការអាក្រក់មកក្រុងយេរូសាឡឹម និងស្រុកយូដា នៅពេលដែលនរណាម្នាក់ឮរឿងនេះ ត្រចៀកទាំងពីររបស់គេនឹងឈឺចុកចាប់។
|
||
\s5
|
||
\v 13 យើងនឹងបំផ្លាញក្រុងយេរូសាឡឹម ដូចដែលយើងបានធ្វើប្រឆាំងនឹងក្រុងសាម៉ារីដែរ និងរបៀបដែលយើងបានបំផ្លាញគ្រួសាររបស់ព្រះបាទអហាប់ យើងនឹងបោសសម្អាតក្រុងយេរូសាឡឹម ដូចជាមនុស្សម្នាក់លាងចាន គឺដុសសម្អាតផ្កាប់ចុះឡើង។
|
||
\v 14 យើងនឹងបោះបង់ចោលអ្នកដែលនៅសេសសល់ ហើយប្រគល់គេទៅក្នុងកណ្តាប់ដៃរបស់សត្រូវរបស់ពួកគេ។ ពួកគេនឹងក្លាយទៅជាជនរងគ្រោះ និងក្លាយជារបឹបសម្រាប់សត្រូវរបស់ពួកគេ
|
||
\v 15 ព្រោះពួកគេបានប្រព្រឹត្តអំពើអាក្រក់នៅក្នុងព្រះនេត្ររបស់យើង ហើយធ្វើឲ្យយើងខឹង តាំងពីថ្ងៃដែលយើងនាំបុព្វបុរសរបស់យើងចេញពីអេស៊ីបរហូតមកដល់ថ្ងៃនេះ»។
|
||
\s5
|
||
\p
|
||
\v 16 លើសពីនេះទៅទៀតព្រះបាទម៉ាណេបានបង្ហូរឈាមមនុស្សឥតទោសជាច្រើន រហូតធ្វើឲ្យមានសាកសពនៅពេញក្រុងយេរូសាឡឹមពីជ្រុងម្ខាង ដល់ជ្រុងម្ខាង។ នេះជាអ្វីបន្ថែមដែលស្តេចនាំឲ្យយូដាធ្លាក់ក្នុងអំពើបាប នៅពេលដែលគេបានប្រព្រឹត្តអ្វីដែលអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់។
|
||
\v 17 រឿងរ៉ាវផ្សេងទៀតទាក់ទងនឹងព្រះបាទម៉ាណាសេ អ្វីដែលស្តេចបានធ្វើ និងអំពើបាបដែលស្តេចបានប្រព្រឹត្ត តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍ស្តេចយូដាទេឬ?
|
||
\v 18 ព្រះបាទម៉ាណាេបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបានបញ្ចុះសពទ្រង់នៅក្នុងសួននៃដំណាក់របស់ទ្រង់ផ្ទាល់ នៅក្នុងសួនរបស់លោកអ៊ូសា ហើយព្រះបាទអាំម៉ូន ជាបុត្រ បានឡើងស្នងរាជ្យបន្ត។
|
||
\s5
|
||
\p
|
||
\v 19 ព្រះបាទអាំម៉ូនមានព្រះជន្មាយុម្ភៃពីរឆ្នាំនៅពេលដែលស្តេចឡើងសោយរាជ្យ ស្តេចសោយរាជ្យបានពីរឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា មស៊ូលេម៉េត ជាកូនរបស់លោកហារូស ជាអ្នកស្រុកយ៉ុតបា។
|
||
\v 20 ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ នៅចំពោះព្រះនេត្ររបស់ព្រះអម្ចាស់ ដូចព្រះបាទម៉ាណាសេ ជាបិតាធ្លាប់ធ្វើដែរ។
|
||
\s5
|
||
\v 21 ព្រះបាទអាំម៉ូនបានដើរតាមមាគា៌គ្រប់យ៉ាងដែលបិតារបស់ស្តេចធ្លាប់ធ្វើ ហើយថ្វាយបង្គំរូបព្រះដែលបិតារបស់ស្តេចធ្លាប់ថ្វាយបង្គំ ហើយក្រាបនៅចំពោះព្រះទាំងនោះ។
|
||
\v 22 ស្តេចបានបោះបង់ចោលព្រះអម្ចាស់ ជាព្រះរបស់បុព្វបុរសរបស់ទ្រង់ ហើយមិនដើរតាមមាគា៌របស់ព្រះអម្ចាស់ឡើយ។
|
||
\v 23 អ្នកបម្រើរបស់ព្រះបាទអាំម៉ូនបានបះបោរប្រឆាំងនឹងទ្រង់ ហើយបានសម្លាប់ស្តេចនៅក្នុងដំណាក់របស់ព្រះអង្គផ្ទាល់។
|
||
\s5
|
||
\v 24 ប៉ុន្តែ ប្រជាជននៅក្នុងទឹកដីបានសម្លាប់អស់អ្នកដែលបានបះបោរប្រឆាំងនឹងព្រះបាទអាំម៉ូន ហើយគេបានលើកព្រះបាទយ៉ូសៀស ជាបុត្រ ឲ្យឡើងស្នងរាជ្យបន្ត។
|
||
\v 25 រឿងរ៉ាវផ្សេងទៀតទាក់ទងនឹងព្រះបាទអាំម៉ូន និងអ្វីដែលស្តេចបានធ្វើ តើមិនមានកត់ត្រានៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តចស្រុកយ៉ូដាទេឬ?
|
||
\v 26 ប្រជាជនបានបញ្ចុះសពទ្រង់នៅក្នុងផ្នូរនៅក្នុងសួនរបស់លោកអ៊ូសា ហើយព្រះបាទយ៉ូសៀស ជាបុត្រ ឡើងស្នងរាជ្យបន្ត។
|
||
\s5
|
||
\c 22
|
||
\cl ជំពូក ២២
|
||
\p
|
||
\v 1 ព្រះបាទយ៉ូសៀសមានព្រះជន្មប្រាំបីឆ្នាំនៅពេលដែលស្តេចចាប់ផ្តើមឡើងសោយរាជ្យ ស្តេចសោយរាជ្យបានសាបសិបមួយឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា យេឌីដា (កូនរបស់លោកអដាយ៉ា ជាអ្នកស្រុកបូសកាថ)។
|
||
\v 2 ស្តេចបានប្រេព្រឹត្តត្រឹមត្រូវនៅចំពោះព្រះនេត្ររបស់ព្រះអម្ចាស់។ ស្តេចបានដើរតាមមាគា៌របស់ព្រះបាទដាវីឌជាបុព្វបុរសរបស់ទ្រង់់ ហើយស្តេចមិនបានងាកឆ្វេង ឬងាកស្តាំឡើយ។
|
||
\s5
|
||
\p
|
||
\v 3 នៅក្នុងឆ្នាំទីដប់ប្រាំបីនៃរាជ្យរបស់ព្រះបាទយ៉ូសៀស ទ្រង់ចាត់លោកសាផាន ដែលត្រូវជាកូនរបស់លោកអសាលា និងជាចៅរបស់លោកមស៊ូឡាមជាស្មៀនហ្លួង ឲ្យទៅព្រះដំណាក់របស់ព្រះអម្ចាស់ដោយទូលថា៖
|
||
\v 4 «សូមទៅជួបលោកមហាបូជាចារ្យហ៊ីលគីយ៉ា ហើយប្រាប់លោកឲ្យរាប់ប្រាក់ដែលគេនាំមកក្នុងដំណាក់របស់ព្រះអម្ចាស់ គឺប្រាក់ដែលអ្នកយាមបានប្រមូលពីប្រជាជន។
|
||
\v 5 សូមឲ្យប្រាក់ទាំងនោះដល់ដៃរបស់ជាងដែលមានបន្ទុកជួសជុលព្រះវិហារបស់ព្រះអម្ចាស់ ហើយប្រគល់ឲ្យជាងទាំងនោះ គឺអ្នកដែលនៅក្នុងដំណាក់របស់ព្រះអម្ចាស់ ដើម្បីឲ្យពួកគេជួសជុលកន្លែងខូចខាតនៅក្នុងព្រះវិហារ។
|
||
\s5
|
||
\v 6 សូមឲ្យគេប្រគល់ប្រាក់ដល់ជាងឈើ អ្នកសាងសង់ និងជាងកំបោរ និងត្រូវទិញឈើ និងថ្មកាត់ដើម្បីជួសជុលព្រះវិហារ»។
|
||
\v 7 ប៉ុន្តែ គេមិនត្រូវការអ្នករាប់សម្រាប់លុយដែលផ្តល់ទៅពួកគេទេ ព្រោះពួកគេចាត់ចែងប្រាក់ទាំងនោះដោយស្មោះត្រង់។
|
||
\s5
|
||
\p
|
||
\v 8 លោកមហាបូជាចារ្យហ៊ីលគីយ៉ាបាននិយាយទៅលោកលោកសាផាន ជាស្មៀនហ្លួងថា៖ «ខ្ញុំបានរកឃើញសៀវភៅក្រិតវិន័យនៅក្នុងដំណាក់របស់ព្រះអម្ចាស់»។ ដូច្នេះ លោកមហាបូជាចារ្យហ៊ីលគីយ៉ាបានឲ្យសៀវភៅនោះទៅលោកសាផាន ហើយលោកបានអានវា។
|
||
\v 9 លោកសាផានបានចេញទៅ ហើយយកសៀវភៅនោះទៅថ្វាយស្តេច ដោយរាយការណ៍ទៅស្តេចថា៖ «អ្នកបម្រើរបស់ព្រះអង្គបានចំណាយប្រាក់ទាំងអស់ដែលមាននៅក្នុងព្រះដំណាក់ ហើយពួកគេបានប្រគល់ទៅដល់ដៃរបស់អ្នកធ្វើការដែលចាត់ចែងការមើលថែព្រះដំណាក់របស់ព្រះអម្ចាស់»។
|
||
\v 10 បន្ទាប់មក លោកសាផានជាស្មៀនហ្លួងបានទូលស្តេចថា៖ «លោកមហាបូជាចារ្យហ៊ីលគីយ៉ាបានប្រគល់សៀវភៅនេះមកទូលបង្គំ»។ បន្ទាប់មក លោកសាផានបានអានថ្វាយស្តេច។
|
||
\s5
|
||
\v 11 នៅពេលដែលស្តេចបានឮព្រះបន្ទូលនៃក្រឹត្យវិន័យ ស្តេចបានហែកព្រះភូសារបស់ទ្រង់។
|
||
\v 12 ស្តេចបានបង្គាប់ទៅលោកមហាបូជាចារ្យហ៊ីលគីយ៉ា លោកអហ៊ីកាម ជាកូនរបស់លោកសាផាន លោកអ័កបោរ ជាកូនរបស់លោកមីកាយ៉ា លោកសាផាន ជាស្មៀនហ្លួង និងលោកអសាយ៉ាជាអ្នកបម្រើរបស់ព្រះអង្គផ្ទាល់ថា៖
|
||
\v 13 «ចូទៅទូលសួរព្រះអម្ចាស់សម្រាប់យើង និងសម្រាប់ប្រជាជនយូដាទាំងមូល ព្រោះយើងបានរកឃើញព្រះបន្ទូលនៅក្នុងសៀវភៅនេះ។ ព្រោះកំហឹងដ៏ខ្លាំងរបស់ព្រះអម្ចាស់បានប្រឆាំងនឹងយើង ដោយសារតែបុព្វបុរសរបស់យើងមិនបានស្តាប់បង្គាប់ព្រះបន្ទូលនៅក្នុងសៀវភៅនេះ ដូចអ្វីដែលត្រូវតែធ្វើដែលបានសរសេរទាក់ទងនឹងយើងរាល់គ្នា»។
|
||
\s5
|
||
\p
|
||
\v 14 ដូច្នេះ លោកបូជាចារ្យហ៊ីលគីយ៉ា លោកអហ៊ីកាម លោកអ័កបោរ លោកសាផាន និងលោកអសាយ៉ា នាំគ្នាទៅជួបព្យាការីនីហ៊ូលដា ជាភរិយារបស់លោកសាលូម ជាកូនរបស់លោកទីកវ៉ា ជាចៅរបស់លោកហារហាស ជាអ្នកថែរក្សាសំលៀកបំពាក់របស់បូជាចារ្យ (នាងរស់នៅក្រុងយេរូសាឡឹមនៅតំបន់ទីពីរ) ហើយពួកគេបាននិយាយជាមួយនាង។
|
||
\v 15 នាងបានឆ្លើយទៅពួកគេថា៖ «នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលមានបន្ទូលថា៖ «ប្រាប់អ្នកដែលបានបញ្ជូនអ្នកទាំងនេះដើម្បីមកជួបយើងថា៖
|
||
\v 16 «នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់៖ «ឃើញទេ យើងបាននាំមហន្តរាយមកកន្លែងនេះ និងប្រជាជននេះ ស្របតាមអ្វីដែលបានកត់ត្រាទុកនៅក្នុងសៀវភៅដែលស្តេចទើបតែបានអាន។
|
||
\s5
|
||
\v 17 ដោយសារពួកគេបានបោះបង់ចោលយើង ហើយបានដុតគ្រឿងក្រអូបទៅព្រះដ៏ទៃ ដូច្នេះ គេនឹងធ្វើឲ្យយើងខឹងជាមួយនឹងអំពើទាំងអស់ដែលពួកគេបានប្រព្រឹត្ត ដូច្នេះ កំហឹងរបស់យើងនឹងមកប្រឆាំងនឹងកន្លែងនេះ ហើយយើងមិនអត់ឱនឲ្យឡើយ»។
|
||
\v 18 ប៉ុន្តែ ស្តេចស្រុកយូដា ដែលបានបញ្ជូនអ្នកមកស្វែងរកព្រះហឫទ័យរបស់ព្រះអម្ចាស់ នេះជាអ្វីដែលអ្នកត្រូវនិយាយទៅកាន់ស្តេច៖ «ព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលមានបន្ទូលថា៖ «អំពីព្រះបន្ទូលដែលអ្នកបានឮ
|
||
\v 19 ដោយសារតែដួងចិត្តរបស់អ្នកបើកចំហ ហើយដោយសារតែអ្នកបានបន្ទាបខ្លួននៅមុខព្រះអម្ចាស់ នៅពេលដែលអ្នកបានឮអ្វីដែលយើងនិយាយប្រឆាំងនឹងកន្លែងនេះ និងប្រជាជននេះ ថាពួកគេនឹងត្រូវអន្តរាយ និងត្រូវបណ្តាសារ ហើយដោយសារតែអ្នកបានហែកសំលៀកបំពាក់របស់អ្នក និងយំនៅចំពោះយើង នោះយើងក៏ស្តាប់អ្នកដែរ នេះជាការប្រកាសរបស់ព្រះអម្ចាស់។
|
||
\s5
|
||
\v 20 ឃើញទេ យើងនឹងប្រមូលអ្នកឲ្យទៅជួបជុំបុព្វបុរសរបស់អ្នក ហើយអ្នក និងទៅក្នុងផ្នូរដោយសុខសាន្ត។ ភ្នែករបស់អ្នកនឹងមិនបានឃើញមហន្តរាយដែលយើងនឹងនាំមកកន្លែងនេះទេ»។ ដូច្នេះ ពួកគេក៏បាននាំសារនេះទៅទូលស្តេច។
|
||
\s5
|
||
\c 23
|
||
\cl ជំពូក ២៣
|
||
\p
|
||
\v 1 ដូច្នេះ ស្តេចបានផ្ញើសារប្រមូលពួកចាស់ទុំរបស់សាសន៍យូដា និងយេរូសាឡឹមមកជួបទ្រង់។
|
||
\v 2 បន្ទាប់មក ស្តេចបានឡើងទៅដំណាក់របស់ព្រះអម្ចាស់ ហើយប្រុសៗយូដាទាំងអស់ និងប្រជាជនក្រុងយេរូសាឡឹមទាំងអស់ក៏មកជាមួយទ្រង់ដែរ ទាំងពួកបូជាចារ្យ ពួកព្យាការីព្រមទាំងប្រជាជនទាំងអស់ ចាប់ពីតូចរហូតដល់ធំ។ បន្ទាប់មក ស្តេចបានអានគ្រប់ពាក្យដែលមាននៅក្នុងសៀវភៅសម្ពន្ធមេត្រីដែលបានរកឃើញនៅក្នុងដំណាក់របស់ព្រះអម្ចាស់។
|
||
\s5
|
||
\v 3 ស្តេចបានឈរក្បែរសសរ ហើយបានចងសម្ពន្ធមេត្រីនៅមុខព្រះអម្ចាស់ ថានឹងដើរតាមព្រះអម្ចាស់ និងរក្សាបញ្ញត្តរបស់ព្រះអង្គ បទបញ្ជារបស់ព្រះអង្គ និងច្បាប់របស់ព្រះអង្ក ដោយអស់ពីចិត្ត ពីព្រលឹង ដើម្បីគោរពតាមព្រះបន្ទូលនៃសម្ពន្ធមេត្រីដែលមានសសេរនៅក្នុងសៀវភៅនោះ។ ដូច្នេះ ប្រជាជនទាំងអស់យល់ព្រមក្នុងការធ្វើតាមសម្ពន្ធមេត្រីនេះ។
|
||
\s5
|
||
\p
|
||
\v 4 ស្តេចបានបង្គាប់ដល់លោកមហាបូជាចារ្យហ៊ីលគីយ៉ា ពួកបូជាចារ្យនៅក្រោមលោក និងអ្នកយាមទ្វារទាំងអស់ឲ្យយកភាជន៍ដែលធ្វើសម្រាប់ព្រះបាល និងព្រះអាសេរ៉ា និងសម្រាប់ផ្កាយទាំងប៉ុន្មាននៅលើមេឃចេញពីព្រះវិហារបស់ព្រះអម្ចាស់។ ស្តេចបានដុតរបស់ទាំងអស់នោះនៅវាលឯជ្រោះកេ្រដុន ហើយបានយកផះរបស់វាទៅបេតអែល។
|
||
\v 5 ស្តេចបានកំចាត់ពួកបូជាចារ្យរបស់ព្រះក្លែងក្លាយ ដែលស្តេចស្រុកយូដាមុនៗបានជ្រើសរើសសម្រាប់ដុតគ្រឿងក្រអូបនៅតាមទីទួលខ្ពស់ៗនៅក្នុងក្រុងទាំងឡាយនៃស្រុកយូដា និងនៅកន្លែងជុំវិញក្រុងយេរូសាឡឹម គឺអស់អ្នកដែលដុតគ្រឿងក្រអូបទៅព្រះបាល ទៅព្រះអាទិត្រ និងទៅព្រះច័ន្ទ ទៅភពទាំងឡាយ និងទៅកាន់ផ្កាយទាំងឡាយនៅលើមេឃ។
|
||
\s5
|
||
\v 6 ស្តេចបានយកបង្គោលរបស់ព្រះអាសេរ៉ាចេញពីវិហារបស់ព្រះអម្ចាស់ ចេញក្រៅយេរូសាឡឹម ទៅជ្រោះកេ្រដុន ហើយដុតវានៅទីនោះ។ ស្តេចបានកម្ទេចវាក្លាយជាធូលី ហើយបាចធូលីនោះទីក្នុងផ្នូររបស់មនុស្សធម្មតា។
|
||
\v 7 ស្តេចបានបំផ្លាញបន្ទប់របស់ពួកពេស្យាចារ្យបែបសាសនាដែលមាននៅក្នុងព្រះវិហារបស់ព្រះអម្ចាស់ នៅកន្លែងដែលស្រីៗធ្វើសំលៀកបំពាក់សម្រាប់ព្រះអាសេរ៉ា។
|
||
\s5
|
||
\v 8 ព្រះបាទយ៉ូសៀសបាននាំពួកបូជាចារ្យទាំងអស់ចេញពីក្រុងនៃស្រុកយូដា ហើយបានបំផ្លាញទីខ្ពស់ៗដែលជាកន្លែងដែលពួកបូជាចារ្យបានដុតគ្រឿងក្រអូប ចាប់ពីក្រុងកេបារហូតដល់បៀរសេបា។ ស្តេចបានបំផ្លាញទីទួលនៅមាត់ទ្វារចូលទៅទ្វារលោកយ៉ូស្វេ (ជាអភិបាលក្រុង) នៅខាងឆ្វេងនៃទ្វារក្រុង។
|
||
\v 9 ទោះបីជាពួកបូជាចារ្យទាំងអស់នោះមិនត្រូវបានអនុញ្ញាត្តឲ្យបម្រើនៅអាសនារបស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹមក៏ដោយ ក៏ពួកគេបរិភោគនំប័ុងពីក្នុងចំណោមបងប្អូនរបស់ពួកគេដែរ។
|
||
\s5
|
||
\v 10 ព្រះបាទយ៉ូសៀសបានបំផ្លាញកន្លែងធ្វើបូជាយញ្ញនៅតូផេត ក្នុងជ្រោះបេនហ៊ិនណម ដូច្នេះ គ្មាននរណាម្នាក់អាចដុតកូនប្រុស កូនស្រីរបស់ខ្លួនដើម្បីធ្វើយញ្ញបូជាថ្វាយព្រះម៉ូឡុកបានឡើយ។
|
||
\v 11 ស្តេចបានយករូបសេះដែលស្តេចស្រុកយូដាបានថ្វាយទៅព្រះអាទិត្យចេញ។ សេះទាំងនោះនៅត្រង់ច្រកចូលទៅព្រះវិហារបស់ព្រះអម្ចាស់ នៅជិតបន្ទប់ របស់លោកនេថាន-មេឡេក គឺនៅក្នុងក្រឡាបន្ទំ។ ស្ដេចក៏បានដុតរទេះរបស់ព្រះអាទិត្យចោលដែរ។
|
||
\s5
|
||
\v 12 ព្រះបាទយ៉ូសៀសជាស្តេចបានបំផ្លាញអាសនាដែលនៅលើដំបូលបន្ទប់ខាងលើរបស់ព្រះបាទអហាស់ ដែលស្តេចស្រុកយូដាបានធ្វើ ហើយនឹងអាសនាដែលស្តេចម៉ាណាសេបានសង់នៅក្នុងទីលានទាំងពីរនៃព្រះវិហារបស់ព្រះអម្ចាស់។ ព្រះបាទយ៉ូសៀសបានកម្ទេចរបស់ទាំងនោះជាបំណែក ហើយបានបោះចោលទៅក្នុងជ្រោះកេ្រដុន។
|
||
\v 13 ស្តេចបានបំផ្លាញទីខ្ពស់នៅខាងកើតក្រុងយេរូសាឡឹម ខាងត្បូងភ្នំពុករលួយដែលស្តេចសាឡូម៉ូនជាស្តេចស្រុកអ៊ីស្រាអែលបានសង់កន្លែងសក្ការៈទាំងនោះថ្វាយព្រះអាសថារ៉ូត ជាព្រះគួរស្អប់ខ្ពើមនៃជនជាតិស៊ីដូន ព្រះកេម៉ូស ជាព្រះគួរស្អប់ខ្ពើមនៃជនជាតិម៉ូអាប់ ព្រះមីលកូម ជាព្រះគួរស្អប់ខ្ពើមនៃជនជាតិអាំម៉ូន។
|
||
\v 14 ស្តេចបានកម្ទេចសសរថ្មទៅជាបំណែក ហើយបានកាត់បង្គោលរបស់ព្រះអាសេរ៉ា ហើយស្តេចបានដាក់ឆ្នឹងរបស់មនុស្សជំនួសវិញ។
|
||
\s5
|
||
\p
|
||
\v 15 ព្រះបាទយ៉ូសៀសក៏បានបំផ្លាញអាសនាដែលនៅបេតអែល និងទីទួលខ្ពស់ដែលព្រះបាទយេរ៉ូបោមកូនរបស់នេបាតបានសង់ទៅជាបំណែកដែរ (គឺម្នាក់ដែលនាំអ៊ីស្រាអែលឲ្យធ្លាក់ក្នុងអំពើបាប)។ ស្តេចក៏បានដុតកម្ទេចអាសនា និងទីទួលខ្ពស់ ហើយកំទេចវាឲ្យទៅជាធូលី។ ស្តេចក៏បានដុតបង្គោលរបស់ព្រះអាសេរ៉ាដែរ។
|
||
\v 16 នៅពេលដែលស្តេចយូសៀសមើលទៅតំបន់នោះ ស្តេចបានកត់សម្គាល់ផ្នូរដែលនៅផ្នែកខាងភ្នំ។ ស្តេចបានបញ្ជូនគេទៅយកឆ្អឹងពីផ្នូរនោះមក បន្ទាប់មក ស្តេចបានដុតវានៅលើអាសនា។ នេះស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលអ្នកបម្រើរបស់ព្រះអង្គបានថ្លែង គឺគេបានថ្លែងការទាំងនេះតាំងពីមុនមក។
|
||
\s5
|
||
\v 17 បន្ទាប់មក ស្តេចបានមានរាជឱង្ការថា៖ «តើផ្នូរដែលយើងបានឃើញនោះជាអ្វី»? អ្នកក្រុងនោះបានទូលទ្រង់ថា៖ «នេះជាផ្នូររបស់អ្នកមប្រើរបស់ព្រះអម្ចាស់ដែលមកពីស្រុកយូដា ហើយបាននិយាយពាក្យទាំងនេះ គឺដូចអ្វីដែលព្រះករុណាទើបតែធ្វើប្រឆាំងនឹងអាសនានៅបេតអែល»។
|
||
\v 18 ដូច្នេះ ព្រះបាទយូសៀសនិយាយថា៖ «ចូរទុកទីនោះចុះ។ កុំឲ្យនរណាម្នាក់យកឆ្អឹងរបស់គាត់ចេញឡើយ»។ ដូច្នេះ គេក៏ទុកឆ្អឹងរបស់គាត់នៅទីនោះ ជាមួយឆ្អឹងរបស់លោកហោរាដែលមកពីស្រុកសាម៉ារី។
|
||
\s5
|
||
\v 19 បន្ទាប់មក ព្រះបាទយ៉ូសៀសបានបំផ្លាញផ្ទះដែលនៅទីខ្ពស់ៗនៅក្នុងក្រុងសាម៉ារី ដែលស្តេចស្រុកអ៊ីស្រាអែលបានសង់ ដែលបានធ្វើឲ្យព្រះអម្ចាស់ព្រះពិរោធ។ ព្រះអង្គបានធ្វើដូចដែលទ្រង់បានធ្វើនៅបេតអែលដែរ។
|
||
\v 20 ស្ដេចបានប្រហារបូជាចារ្យទាំងអស់នៅកន្លែងទួលខ្ពស់ៗនៅលើអាសនា ហើយស្តេចបានដុតឆ្អឹងរបស់មនុស្សនៅទីនោះ។ បន្ទាប់មក ស្តេចត្រឡប់មកក្រុងយេរូសាឡឹមវិញ។
|
||
\s5
|
||
\p
|
||
\v 21 បន្ទាប់មក ស្តេចបានបង្គាប់ដល់ប្រជាជនទាំងអស់ថា៖ «ចូររក្សាបុណ្យចម្លងរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នក ដូចដែលបានកត់ត្រាទុកនៅក្នុងសៀវភៅនៃសម្ពន្ធមេត្រី»។
|
||
\v 22 ដូច្នេះ ការប្រារព្ធពិធីបុណ្យចម្លងមិនដែលធ្វើធំដូច្នេះទេ ចាប់ពីថ្ងៃនៃពួកហៅហ្វាយដែលគ្រប់គ្រងលើអ៊ីស្រាអែល រហូតដល់សម័យស្តេចស្រុកយូដា និងស្រុកអ៊ីស្រាអែល។
|
||
\v 23 ប៉ុន្តែ នៅក្នុងឆ្នាំទីដប់ប្រាំបីនៃរាជ្យរបស់ព្រះបាទយ៉ូសៀសគេបានប្រារព្ធបុណ្យចម្លងនេះនៅក្រុងយេរូសាឡឹម។
|
||
\s5
|
||
\p
|
||
\v 24 ព្រះបាទយ៉ូសៀសកីបានលុបបំបាត់អ្នកដែលនិយាយជាមួយមនុស្សស្លាប់ ឬក៏ជាមួយវិញ្ញាណដែរ។ ស្តេចក៏បានលុបបំបាត់រូបចម្លាក់ រូបព្រះក្លែងក្លាយ និងគ្រប់ទាំងរបស់គួរស្អប់ខ្ពើមដែលមាននៅក្នុងទឹកដីស្រុកយូដា និងក្រុងយេរូសាឡឹម ដើម្បីឲ្យស្របតាមព្រះបន្ទូលនៃក្រឹត្យវិន័យដែលបានកត់ត្រានៅក្នុងសៀវភៅដែលលោកបូជាចារ្យហ៊ីលគីយ៉ាបានរកឃើញនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
|
||
\v 25 នៅមុនព្រះបាទយ៉ូសៀសគ្មានស្តេចណាដូចទ្រង់ឡើយ ដែលត្រឡប់ទៅឯព្រះអម្ចាស់វិញដោយអស់ពីចិត្ត ពីព្រលឹង និងអស់ពីកម្លាំងដែលបានធ្វើតាមក្រឹត្យវិន័យរបស់លោកម៉ូសេ។ ហើយនៅក្រោយទ្រង់ ក៏គ្មានស្តេចណាដូចព្រះបាទយ៉ូសៀសទេ។
|
||
\s5
|
||
\p
|
||
\v 26 ទោះជាយ៉ាណាក៏ដោយ ព្រះអម្ចាស់មិនបានបោះបង់កំហឹងដ៏ខ្លាំងរបស់ព្រះអង្គប្រឆាំងនឹងអ្នកស្រុកយូដាឡើយ គឺអំពើបាបដែលស្តេចម៉ាណាសេបានថ្វាយបង្គំព្រះរបស់សាសន៍ដទៃ ដែលធ្វើឲ្យព្រះអម្ចាស់ព្រះពិរោធ។
|
||
\v 27 ដូច្នេះ ព្រះអម្ចាស់មានបន្ទូលថា៖ «យើងនឹងដេញយូដាចេញពីភ្នែករបស់យើង ដូចដែលយើងបានដេញអ៊ីស្រាអែលដែរ ហើយយើងនឹងបោះបង់ចោលក្រុងដែលយើងបានជ្រើសរើស គឺយេរូសាឡឹម និងដំណាក់ដែលយើងបាននិយាយថា៖ «នាមរបស់យើងនឹងនៅទីនោះ»។
|
||
\s5
|
||
\p
|
||
\v 28 រឿងរ៉ាវទាក់ទងនឹងព្រះបាទយ៉ូសៀស និងអ្វីៗដែលស្តេចបានធ្វើ តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកយូដាទេឬអី? នៅពេលនោះ
|
||
\v 29 ស្តេចផារោននេកោ ជាស្តេចស្រុកអេស៊ីប បានចេញទៅវាយប្រឆាំងនឹងស្តេចស្រុកអាសសីេុរត្រង់ទន្លេអ៊ីប្រាត។ ព្រះបាទយ៉ូសៀសបានចេញទៅជួបស្តេចនេកោនៅក្នុងសមរភូមិ ហើយស្តេចនេកោសម្លាប់ទ្រង់នៅមេគីដោ។
|
||
\v 30 អ្នកបម្រើរបស់ព្រះបាទយ៉ូសៀសបានដឹកសពរបស់ទ្រង់នៅលើរទេះពីមេគឺដោ ទៅយេរូសាឡឹម ហើយបានបញ្ចុះសពទ្រង់នៅក្នុងផ្នូររបស់លោកផ្ទាល់។ បន្ទាប់មក ប្រជាជននៅក្នុងទឹកដីនោះនាំព្រះបាទយ៉ូអាហាស ជាបុត្ររបស់ព្រះបាទយ៉ូសៀស ដើម្បីចាក់ប្រេងអភិសេកធ្វើជាស្តេចបន្តពីបិតាទ្រង់។
|
||
\s5
|
||
\p
|
||
\v 31 ព្រះបាទយ៉ូអាហាសមានព្រះជន្មម្ភៃបីឆ្នាំនៅពេលទ្រង់ចាប់ផ្តើមសោយរាជ្យ ហើយស្តេចសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា ហាមូថាល ជាកូនរបស់លោកយេរេមី ជាអ្នកស្រុកលិបណា។
|
||
\v 32 ព្រះបាទយ៉ូអាហាសបានប្រព្រឹត្តអាក្រក់ចំពោះព្រះនេត្ររបស់ព្រះអម្ចាស់ ដូចអ្វីដែលបុព្វបុរសរបស់ទ្រង់បានធ្វើដែរ។
|
||
\v 33 ស្តេចផារោន នេកោបានដាក់ច្រវ៉ាក់ទ្រង់នៅឯនៅក្រុងរីបឡា ក្នុងស្រុកហាម៉ាត់ ដូច្នេះ ស្តេចមិនអាចសោយរាជ្យនៅក្រុងយេរូសាឡឹមបានទៀតទេ។ បន្ទាប់មក ព្រះបាទនេកោបានរកឃើញប្រាក់មួយរយដួង និងមាសមួយដួងនៅស្រុកយូដា។
|
||
\s5
|
||
\v 34 ស្តេចផារោននេកោបានលើកព្រះបាទអេលាគីម ជាបុត្ររបស់ព្រះបាទយ៉ូសៀស ឲ្យស្នងរាជ្យរបស់បិតាទ្រង់ ហើយដូរនាមថា យេហូយ៉ាគីមវិញ។ ប៉ុន្តែ ព្រះចៅផារ៉ោននាំយកព្រះបាទយ៉ូអាហាស់ទៅជាឈ្លើយនៅស្រុកអេស៊ីប ហើយព្រះបាទយ៉ូអាហាស់បានសុគតនៅទីនោះ។
|
||
\v 35 ព្រះបាទយេហូយ៉ាគីមបានថ្វាយប្រាក់ និងមាសដល់ស្តេចផារោន ដើម្បីបំពេញតម្រូវការរបស់ស្តេចផារោន ព្រះបាទយេហូយ៉ាគីមបានប្រមូលពន្ធដី ហើយបង្ខំឲ្យមនុស្សដែលរស់នៅលើទឹកដីនោះបង់ប្រាក់ និងមាសតាមទ្រព្យរបស់ពួកគេ។
|
||
\s5
|
||
\p
|
||
\v 36 ព្រះបាទយេហូយ៉ាគីមមានព្រះជន្មម្ភៃប្រាំឆ្នាំនៅពេលដែលទ្រង់ឡើងគ្រងរាជ្យ ហើយស្តេចសោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា សេប៊ូដា ជាកូនរបស់លោកពេដាយ៉ា ជាអ្នកស្រុករូម៉ាល។
|
||
\v 37 ព្រះបាទយេហូយ៉ាគីមប្រព្រឹត្តអំពើអាក្រក់នៅចំពោះព្រះនេត្ររបស់ព្រះអម្ចាស់ ដូចបុព្វបុរសរបស់ទ្រង់បានធ្វើដែរ។
|
||
\s5
|
||
\c 24
|
||
\cl ជំពូក ២៤
|
||
\p
|
||
\v 1 ក្នុងរជ្ជកាលព្រះបាទយេហូយ៉ាគីម ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូនបានវាយប្រហារស្រុកយូដា ព្រះបាទយេហូយ៉ាគីមបានក្លាយជាអ្នកបម្រើរបស់ស្តេចនោះអស់រយៈពេលបីឆ្នាំ។ ព្រះបាទយេហូយ៉ាគីមបានត្រឡប់មកបះបោរប្រឆាំងនឹងព្រះចៅនេប៊ូក្នេសា។
|
||
\v 2 ព្រះអម្ចាស់បានចាត់ពួកជាជនជាតិខាល់ដេ ជនជាតិអារ៉ាម ជនជាតិម៉ូអាប់ និងជនជាតិអាំម៉ូន ឲ្យប្រឆាំងនឹងព្រះបាទយេហូយ៉ាគីម ព្រះអង្គបានបញ្ជូនពួកគេមកប្រឆាំងនឹងយូដា ដើម្បីបំផ្លាញស្រុកនេះ។ ការនោះកើតឡើងស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលបានថ្លែងដោយពួកព្យាការីជាអ្នកបម្រើរបស់ព្រះអង្គ។
|
||
\s5
|
||
\v 3 ការនេះកើតឡើងចំពោះយូដាស្រមតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលព្រះអង្គនឹងបណ្តេញពួកគេចេញពីព្រះភក្រ្តរបស់ព្រះអង្គ ដោយសារតែអំពើបាបរបស់ស្តេចម៉ាណាសេ និងអ្វីដែលស្តេចបានប្រព្រឹត្ត
|
||
\v 4 និងដោយសារតែការដែលស្តេចបង្ហូរឈាមជនស្លូតត្រង់ ព្រោះស្តេចបានធ្វើឲ្យឈាមរបស់អ្នកទាំងនោះបានហូរពេញយេរូសាឡឹម។ ព្រះអម្ចាស់នឹងមិនអត់ទោសចំពោះការនេះឡើយ។
|
||
\s5
|
||
\v 5 រឿងរ៉ាវទាក់ទងនឹងព្រះបាទយេហូយ៉ាគីម និងអ្វីដែលស្តេចបានធ្វើ តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកយូដាទេឬអី?
|
||
\v 6 ព្រះបាទយេហូយ៉ាគីមបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ ហើយព្រះបាទយ៉ូយ៉ាគីនជាបុត្របានឡើងស្នងរាជ្យបន្ត។
|
||
\s5
|
||
\v 7 ស្តេចស្រុកអេស៊ីបមិនបានវាយប្រហារចេញពីទឹកដីរបស់ខ្លួនទៀតទេ ព្រោះស្តេចស្រុកបាប៊ីឡូនបានកាន់កាប់ទឹកដីទាំងអស់ដែលស្តេចស្រុកអេស៊ីបធ្លាប់គ្រប់គ្រង ចាប់ពីជ្រោះអេស៊ីប រហូតដល់ទន្លេអឺប្រាត។
|
||
\s5
|
||
\p
|
||
\v 8 កាលព្រះបាទយ៉ូយ៉ាគីនមានអាយុដប់ប្រាំបីឆ្នាំកាលពីស្តេចឡើងគ្រងរាជ្យ ស្តេចសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា នេហ៊ូសថា ជាកូនរបស់លោកអែលណាថាន អ្នកក្រុងយេរូសាឡឹម។
|
||
\v 9 ស្តេចបានប្រព្រឹត្តអំពើអាក្រក់ចំពោះព្រះនេត្ររបស់ព្រះអម្ចាស់ ស្តេចបានប្រព្រឹត្តអ្វីគ្រប់យ៉ាងដូចបុព្វបុរសរបស់ទ្រង់ដែរ។
|
||
\s5
|
||
\p
|
||
\v 10 នៅពេលនោះកងទ័ពរបស់ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន ឡើងមកច្បាំងនឹងក្រុងយេរូសាឡឹម ហើយឡោមព័ទ្ធក្រុងនោះ។
|
||
\v 11 ព្រះចៅនេប៊ូក្នេសាស្តេចស្រុកបាប៊ីឡូនបានឡើងមកក្រុងនោះ នៅពេលដែលពួកទាហានរបស់ស្តេចបានឡោមព័ទ្ធក្រុងនោះ
|
||
\v 12 ហើយព្រះបាទព្រះបាទយ៉ូយ៉ាគីនជាស្តេចស្រុកយូដាបានចេញមកជួបស្តេចស្រុកបាប៊ីឡូន ទាំងស្តេច ទាំងមាតា ទាំងពួកមន្ត្រី ពួកនាយទាហាន និងពួកមហាតលិក។ ស្តេចស្រុកបាប៊ីឡូនបានចាប់ស្តេចនៅក្នុងឆ្នាំទីប្រាំបីក្នុងរាជ្យរបស់ទ្រង់ផ្ទាល់។
|
||
\s5
|
||
\v 13 ព្រះចៅនេប៊ូក្នេសាបានរឹបអូសរបស់មានតម្លៃពីទីនោះ គឺពីដំណាក់របស់ព្រះអម្ចាស់ និងពីដំណាក់របស់ស្តេច។ ស្តេចបានកាត់របស់ធ្វើពីមាសដែលព្រះបាទសាឡូម៉ូនធ្វើនៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ដូចអ្វីដែលព្រះអម្ចាស់មានបន្ទូលថានឹងកើតឡើង។
|
||
\v 14 ព្រះចៅនេប៊ូក្នេសាកៀរអ្នកក្រុងយេរូសាឡឹម ទាំងអ្នកដឹកនាំ និងពួកអ្នកប្រយុទ្ធ បានកៀរមនុស្សមួយម៉ឺននាក់ ព្រមទាំងពួកសិប្បករ និងជាងដែកផង លើកលែងតែអ្នកក្រីក្របំផុតនៅក្នុងទឺកដីនោះប៉ុណ្ណោះ។
|
||
\s5
|
||
\v 15 ព្រះចៅនេប៊ូក្នេសាក៏បានកៀរព្រះបាទយ៉ូយ៉ាគីនទៅស្រុកបាប៊ីឡូន ព្រមទាំងមាតា មហេសី ស្រីស្នំ ពួកមេដឹកនាំ និងពួកមេទ័ពពីក្រុងយេរូសាឡឹមនៅក្នុងទឹកដីនោះ។ ស្តេចបានកៀរពួកគេទៅជាឈ្លើយពីក្រុងយេរូសាឡឹមទៅបាប៊ីឡូន។
|
||
\v 16 អ្នកប្រយុទ្ធទាំងអស់មានចំនួនប្រាំពីរពាន់នាក់ ព្រមទាំងពួកសិប្បករ និងជាងដែក អ្នកទាំងអស់នោះសុទ្ធតែពេញកម្លាំងប្រយុទ្ធ ដូច្នេះស្តេចបាប៊ីឡូនបានកៀរពួកគេទៅជាឈ្លើយនៅឯស្រុកបាប៊ីឡូន។
|
||
\v 17 ស្តេចស្រុកបាប៊ីឡូនតែងតាំងម៉ាថានា ជាប្តូរប្រុសរបស់បិតាព្រះបាទយ៉ូយ៉ាគីន ឲ្យឡើងគ្រងរាជ្យជំនួស ហើយដូរនាមថា ព្រះបាទសេដេគា។
|
||
\s5
|
||
\p
|
||
\v 18 ស្តេចសេដេគាមានព្រះជន្មម្ភៃមួយឆ្នាំនៅពេលទ្រង់ឡើងសោយរាជ្យ ស្តេចសោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា ហាមូថាល់ ជាកូនរបស់លោកយេរេមី ជាអ្នកស្រុកលីបណា។
|
||
\v 19 ស្តេចបានប្រព្រឹត្តអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ស្តេចបានប្រព្រឹត្តដូចដែលព្រះបាទយេហូយ៉ាគីមបានប្រព្រឹត្តដែរ។
|
||
\v 20 តាមរយៈព្រះពិរោធរបស់ព្រះជាម្ចាស់ គ្រប់ទាំងហេតុការទាំងនេះកើតឡើងនៅក្រុងយេរូសាឡឹម និងយូដា រហូតដល់ទ្រង់ដេញពួកគេចេញពីវត្តមានរបស់ព្រះអង្គអស់។ បន្ទាប់មក ស្តេចសេដេគាបានបះបោរប្រឆាំងនឹងស្តេចស្រុកបាប៊ីឡូន។
|
||
\s5
|
||
\c 25
|
||
\cl ជំពូក ២៥
|
||
\p
|
||
\v 1 នៅក្នុងថ្ងៃទីដប់ ខែទីដប់ ឆ្នាំទីប្រាំបួននៃរាជ្យរបស់ស្តេចសេដេគា នេប៊ូក្នេសាជាស្តេចស្រុកបាប៊ីឡូនបានឡើងមកជាមួយទាហានទាំងអស់របស់ទ្រង់ដើម្បីប្រឆាំងនឹងក្រុងយេរូសាឡឹម។ ស្តេចបានបោះត្រសាលនៅទល់មុខក្រុង និងលើកទួលជុំវិញក្រុង។
|
||
\v 2 ដូច្នេះ ក្រុងត្រូវបានឡោមព័ទ្ធរហូតដល់ឆ្នាំទីដប់មួយនៃរាជ្យរបស់់ព្រះបាទសេដេគា។
|
||
\v 3 នៅក្នុងថ្ងៃទីប្រាំបួន ខែទីបួន នៅក្នុងឆ្នាំនោះទុរ្ភិក្សកើតមានយ៉ាងខ្លាំងនៅក្នុងទីក្រុង ហើយប្រជាជននៅក្នុងទឹកដីទាំងមូលលែងមានអាហារបរិភោគទៀត។
|
||
\s5
|
||
\v 4 បន្ទាប់មក កំពែងក្រុងក៏ត្រូវទម្លាយហើយពួកអ្នកប្រយុទ្ធបានគេចខ្លួននៅពេលយប់តាទ្វារវាងជញ្ជាំងទាំងពីរ ក្បែរសួនច្បារបស់ស្តេច ទោះបីជាពួកខាល់ដេនៅជុំវិញក្រុងក៏ដោយ។ ស្តេចបានរត់ឆ្ពោះទៅវាលរហោស្ថានអារ៉ាបា។
|
||
\v 5 ប៉ុន្តែ ទាហានរបស់ពួកខាល់ដេបានដេញតាមស្តេចសេដេគា ហើយតាមទាន់ស្តេចនៅវាលទំនាបទន្លេយ័រដាន់ជិតក្រុងយេរីខូ។ ទាហានទាំងអស់របស់ទ្រង់បានបែកខ្ញែកចេញឆ្ងាយពីទ្រង់ទាំងអស់។
|
||
\s5
|
||
\v 6 ពួកគេចាប់បានស្តេច ហើយនាំទ្រង់ទៅជួបស្តេចស្រុកបាប៊ីឡូននៅក្រុងរីបឡា ជាកន្លែងដែលពួកគេកាត់ទោសទ្រង់។
|
||
\v 7 ពួកគេបានសំលាប់បុត្រទាំងអស់របស់ទ្រង់នៅចំពោះព្រះភក្រ្តទ្រង់ផ្ទាល់។ បន្ទាប់មកពួកគេក៏ខ្វេះភ្នែករបស់ទ្រង់ ចងទ្រង់ជាមួយច្រវ៉ាក់លង្ហិន ហើយនាំទ្រង់ទៅបាប៊ីឡូន។
|
||
\s5
|
||
\p
|
||
\v 8 នៅក្នុងខែទីប្រាំ ក្នុងថ្ងៃទីប្រាំពីរនៅក្នុងខែនោះ ដែលស្ថិតក្នុងឆ្នាំទីដប់ប្រាំបួននៃរាជ្យរបស់ស្តេចនេប៊ូក្នេសាជាស្តេចស្រុកបាប៊ីឡូន លោកនេប៊ូសារ៉ាដានជាអ្នកបម្រើស្ដេចស្រុកបាប៊ីឡូន និងមេពួកអង្គរក្សរបស់លោក បានមកដល់ក្រុងយេរូសាឡឹម។
|
||
\v 9 លោកបានដុតកម្ទេចដំណាក់របស់ព្រះអម្ចាស់ វាំងរបស់ស្តេច និងផ្ទះទាំងអស់នៅក្រុងយេរូសាឡឹម ហើយលោកក៏បានដុតកម្ទេចអគារសំខាន់ៗទាំងអស់នៅក្នុងក្រុងដែរ។
|
||
\v 10 ចំណែកឯ ជញ្ជាំងជុំវិញក្រុងយេរូសាឡឹមវិញ ពួកទាហានបាប៊ីឡូនដែលស្ថិតនៅក្រោមបញ្ជារបស់មេអង្គរក្សជាអ្នកបំផ្លាញចោល។
|
||
\s5
|
||
\v 11 ចំណែក មនុស្សដែលនៅសេសសល់ក្នុងក្រុងយេរូសាឡឹម គឺអស់អ្នកដែលបានចុះចូលជាមួយស្តចស្រុកបាប៊ីឡូន និងអ្នកដែលផ្សេងទៀត លោកនេប៊ូសារាដានបានកៀរយកទៅជាឈ្លើយសឹក។
|
||
\v 12 ប៉ុន្តែ លោកមេលើអង្គរក្សបានទុកអ្នកដែលក្រីក្របំផុតឲ្យនៅធ្វើការក្នុងចម្ការទំពាំងបាយជូរ និងនៅតាមវាលស្រែ។
|
||
\s5
|
||
\p
|
||
\v 13 ចំណែកឯ សសរលង្ហិនដែលនៅក្នុងដំណាក់របស់ព្រះអម្ចាស់ និងជើងបញ្ឈរ ផើងលង្ហិនធំដែលនៅក្នុងដំណាក់របស់ព្រះអម្ចាស់ ពួកខាល់ដេបានកម្ទេចជាបំណែក ហើយនាំយកលង្ហិនទៅស្រុកបាប៊ីឡូន។
|
||
\v 14 ឆ្នាំង ឆ្នូក ដង្កៀប ស្លាបព្រា និងរបស់ឯទៀតៗធ្វើពីលង្ហិន សម្រាប់ប្រើប្រាស់ក្នុងព្រះវិហារ ក៏ពួកខាល់ដេយកទៅអស់ដែរ។
|
||
\v 15 ភាជន៍សម្រាប់ចូកផះ និងចានគោមដែលធ្វើពីមាស ពីប្រាក់ ក៏លោកមេលើពួកអ្នកយាមយកទៅជាមួយដែរ។
|
||
\s5
|
||
\v 16 សសរទាំងពីរ អាងធំ និងជើងបញ្ឈរដែលព្រះបាទសាឡូម៉ូនបានធ្វើសម្រាប់ដំណាក់របស់ព្រះអម្ចាស់ដែលមានលង្ហិនដ៏ច្រើនដែលមិនបានថ្លឹងបាន។
|
||
\v 17 កម្ពស់នៃសសរទីមួយគឺ១៨ហត្ថ ហើយមានក្បាលសសរលង្ហិននៅពីលើសសរនោះ។ ក្បាលសសរនោះមានកម្ពស់បីហត្ថ ជាមួយនឹងក្បាច់ក្រឡាអួន និងក្បាច់ផ្លែទទឹមនៅជុំវិញក្បាលសសរនោះ អ្វីៗទាំងអស់ធ្វើពីលង្ហិន។ សសរមួយទៀត និងក្បាច់របស់វាគឺដូចសសរទីមួយដែរ។
|
||
\s5
|
||
\p
|
||
\v 18 លោកមេបញ្ជាការលើពួកអង្គរក្សចាប់លោកមហាបូជាចារ្យសេរ៉ាយ៉ា និងលោកសេផានាជាបូជាចារ្យទីពីរ ព្រមទាំងចាប់អ្នកយាមទ្វារព្រះវិហារបីរូបយកទៅជាមួយផង។
|
||
\v 19 នៅក្នុងក្រុងលោកក៏ចាប់មេបញ្ជាការដាក់គុក លោកជាអ្នកមើលខុសត្រូវលើពួកទាហាន និងបុរសប្រាំនាក់ដែលជាទីព្រឹក្សារបស់ស្តេច ដែលស្ថិតនៅក្នុងក្រុងនោះ។ លោកក៏ដាក់គុកមេទ័ពរបស់ស្តេចដែលទទួលខុសត្រូវលើកការកែនប្រុសៗធ្វើទាហាន ជាមួយមនុស្សសំខាន់ហុកសិបនាក់ទៀតពីទឹកដីនោះ គឺអស់អ្នកដែលរស់នៅក្នុងក្រុង។
|
||
\s5
|
||
\v 20 បន្ទាប់មក លោកនេប៊ូសារ៉ាដានជាមេបញ្ជាការលើសពួកអង្គរក្ស បានចាប់ពួកគេ ហើយនាំពួកគេទៅដល់ស្តេចបាប៊ីឡូននៅក្រុងរីបឡា។
|
||
\v 21 ស្តេចស្រុកបាប៊ីឡូនបានសម្លាប់ពួកគេនៅក្រុងរីបឡានោះនៅក្នុងទឹកដីហាម៉ាត់។ អ្នកស្រុកយូដាត្រូវកៀរយកទៅជាឈ្លើយ ដោយរបៀបនេះឯង។
|
||
\s5
|
||
\p
|
||
\v 22 អ្នកដែលនៅសេសសល់នៅក្នុងស្រុកយូដា គឺអស់អ្នកដែលលោកនេប៊ីសារ៉ាដានបានទុកឲ្យនៅទីនោះ លោកបានទុកលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម និងជាចៅរបស់លោកសាផាន បានមើលខុសត្រូវលើពួកគេ។
|
||
\v 23 ពេលនោះនៅពេលដែលមេបញ្ជាការកងទ័ពទាំងអស់ ទាំងអ្នកទាំងនោះ និងអ្នកនៅក្រោមបង្គាប់បានឮថាស្តេចស្រុកបាប៊ីឡូនបានតែងតាំងលោកកេដាលាឲ្យគ្រប់គ្រងលើស្រុក ពួកគេក៏នាំគ្នាមកជួបនឹងលោកកេដាលា នៅមីសប៉ា។ អ្នកទាំងនោះ មានលោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា លោកសេរ៉ាយ៉ា ជាកូនរបស់លោកថាន់ហ៊ូម៉េក ជាអ្នកស្រុកនេថូផា និងលោកយាសានា ជាកូនរបស់ពួកម៉ាកាធី ទាំងពួកគេ និងពលទាហានរបស់ពួកគេផង។
|
||
\v 24 លោកកាដាលាបានប្រកាសដល់មេទាហាន និងពលទាហានទាំងនោះថា៖ «កុំឲ្យខ្លាចពួកខាល់ដេឡើយ។ ចូរបន្តរស់នៅលើទឹកដីនេះ ហើយបម្រើស្តេចស្រុកបាប៊ីឡូនទៅ ហើយអ្នកនឹងរស់នៅយ៉ាងសុខសប្បាយ»។
|
||
\s5
|
||
\v 25 នៅក្នុងខែទីប្រាំពីរ លោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា ជាចៅរបស់លោកអេលីសាម៉ា ដែលជាសាច់សារលោហិតរបស់ស្ដេច បានមកជាមួយទាហានដប់នាក់ ហើយបានវាយប្រហារលោកកេដាលា។ លោកកេដាលាបានស្លាប់ ជាមួយជនជាតិយូដា និងជនជាតិខាល់ដេ ដែលនៅជាមួយលោកកេដាលា នៅមីសប៉ា។
|
||
\v 26 បន្ទាប់មក ប្រជាជនទាំងអស់ ពីអ្នកក្របំផុតដល់អ្នកធំ និងពួកមេទ័ពបានចេញដំណើរទៅអេស៊ីប ព្រោះពួកគេខ្លាចពួកបាប៊ីឡូន។
|
||
\s5
|
||
\p
|
||
\v 27 នៅក្នុងឆ្នាំទីសាមសិបប្រាំពីរនៃការកៀរព្រះបាទយ៉ូយ៉ាគីន ជាស្ដេចស្រុកយូដា ត្រូវគេចាប់យកទៅជាឈ្លើយសឹក នៅក្នុងខែទីដប់ពីរ គឺនៅក្នុងថ្ងៃទីម្ភៃប្រាំពី ព្រះចៅអេវីល-មេរ៉ូដាក ជាស្ដេចស្រុកបាប៊ីឡូនបានដោះលែងព្រះបាទយ៉ូយ៉ាគីនចេញពីគុក។ ការនេះកើតឡើងនៅក្នុងឆ្នាំដែលព្រះចៅអេវីល-មេរ៉ូដាកចាប់ផ្តើមឡើងសោយរាជ្យ។
|
||
\s5
|
||
\v 28 ស្តេចបានមាករាជឱង្ការដោយសុភាពទៅកាន់ទ្រង់ ហើយប្រទានកន្លែងកិត្តិយសជាងស្ដេចឯទៀតៗ ដែលនៅជាមួយទ្រង់នៅក្នុងស្រុកបាប៊ីឡូន។
|
||
\v 29 ព្រះចៅអេវីល-មេរ៉ូដាកបានដោះសម្លៀកបំពាក់ឈ្លើយសឹករបស់ព្រះបាទយ៉ូយ៉ាគីនចេញ ហើយព្រះបាទយ៉ូយ៉ាគីនសោយព្រះស្ងោររួមតុជាមួយស្ដេចគ្រប់ពេល រហូតដល់ទ្រង់សុគត។
|
||
\v 30 ស្ដេចស្រុកបាប៊ីឡូនតែងតែទំនុកបម្រុងដល់ព្រះបាទយ៉ូយ៉ាគីននូវអាហារដ៏សមរម្យជារៀងរាល់ថ្ងៃអស់មួយជីវិតរបស់ទ្រង់។
|