forked from WA-Catalog/km_ulb
2276 lines
542 KiB
Plaintext
2276 lines
542 KiB
Plaintext
\id NUM
|
||
\ide UTF-8
|
||
\h ជនគណនា
|
||
\toc1 ជនគណនា
|
||
\toc2 ជនគណនា
|
||
\toc3 num
|
||
\mt ជនគណនា
|
||
\s5
|
||
\c 1
|
||
\cl ជំពូក ១
|
||
\p
|
||
\v 1 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេនៅក្នុងត្រសាលប្រជុំនៅទីរហោស្ថានភ្នំស៊ីណាយ។ ការនេះបានកើតឡើងនៅថ្ងៃទីមួយនៃខែទីពីរ នៅក្នុងអំឡុងឆ្នាំទីពីរបន្ទាប់ពីជនជាតិអ៊ីស្រាអែលបានចេញពីទឹកដីអេស៊ីប។ ព្រះអម្ចាស់បានមានបន្ទូលថា៖
|
||
\v 2 «ចូររាប់ចំនួនបុរសជនជាតិអ៊ីស្រាអែលទាំងអស់តាមអំបូរនីមួយៗ និងគ្រួសាររបស់ឪពុកពួកគេ។ ចូររាប់ពួកគេតាមឈ្មោះ។ ចូររាប់ប្រុសៗទាំងអស់ បុរសម្នាក់ៗ។
|
||
\v 3 គឺអ្នកដែលមានអាយុម្ភៃឆ្នាំ និងចាស់ជាង។ ចូររាប់មនុស្សទាំងអស់ដែលអាចប្រយុទ្ធបាន ដូចជាទាហានរបស់អ៊ីស្រាអែល។ អ្នក និងអ៊ើរ៉ុនត្រូវកត់ត្រាចំនួនបុរសនៅក្នុងអង្គភាពរបស់ពួកគេ។
|
||
\s5
|
||
\v 4 ក្នុងអំបូរនីមួយៗត្រូវមានបុរសម្នាក់ ដែលជាមេនៃអំបូរ ត្រូវបម្រើជាមួយអ្នក ក្នុងនាមជាអ្នកដឹកនាំកុលសម្ព័ន្ធរបស់គាត់។ អ្នកដឹកនាំនីមួយៗត្រូវនាំពួកប្រុសៗដែលជាអ្នកប្រយុទ្ធ ដើម្បីកុលសម្ព័ន្ធរបស់ខ្លួន។
|
||
\v 5 ឈ្មោះទាំងនេះគឺជាឈ្មោះរបស់អ្នកដឹកនាំដែលត្រូវចូលរួមប្រយុទ្ធជាមួយអ្នក។ មកពីកុលសម្ព័ន្ធរូបេន មានលោកអេលីស៊ើរ ជាកូនរបស់លោកសេដេអ៊ើរ
|
||
\q1
|
||
\v 6 មកពីកុលសម្ព័ន្ធលោកស៊ីម្មាន មានលោកស្លូមាលជាកូនរបស់លោកស៊ូរីសាដាយ។
|
||
\s5
|
||
\q1
|
||
\v 7 មកពីកុលសម្ព័ន្ធយូដា មានលោកណាសូន ជាកូនរបស់លោកអមីណាដាប់។
|
||
\q1
|
||
\v 8 មកពីកុលសម្ព័ន្ធអ៊ីសាខារ មានលោកនេថានេល ជាកូនរបស់លោកស៊ូហារ។
|
||
\q1
|
||
\v 9 មកពីកុលសម្ព័ន្ធសាប់យូឡូន មានលោកអេលាប ជាកូនរបស់លោកហេឡូន។
|
||
\s5
|
||
\q1
|
||
\v 10 មកពីកុលសម្ព័ន្ធអេប្រាអ៊ីម ដែលជាកូនប្រុសរបស់លោកយ៉ូសែប មានលោកអេលីសាម៉ា ជាកូនប្រុសរបស់លោកអាំមីហ៊ូដ មកពីកុលសម្ព័ន្ធម៉ាណាសេ មានលោកកាម៉ាលាល ជាកូនរបស់លោកផ្តាស៊ើរ។
|
||
\q1
|
||
\v 11 មកពីកុលសម្ព័ន្ធបេនយ៉ាមីន មានលោកអប៊ីដាន ជាកូនរបស់លោកគីដាហូនី។
|
||
\s5
|
||
\q1
|
||
\v 12 មកពីកុលសម្ព័ន្ធដាន់ មានលោកអហ៊ីយេស៊ើរ ជាកូនរបស់លោកអាំមីសាដាយ។
|
||
\q1
|
||
\v 13 មកពីកុលសម្ព័ន្ធអេស៊ើរ មានលោកប៉ាគីហ៊ាល ជាកូនរបស់លោកអូក្រាន។
|
||
\q1
|
||
\v 14 មកពីកុលសម្ព័ន្ធកាដ មានលោកអេលាសាប់ ជាកូនរបស់លោកដេហូអែល។
|
||
\q1
|
||
\v 15 មកពីកុលសម្ព័ន្ធណែបថាលី មានលោកអហ៊ីរ៉ា ជាកូនរបស់លោកអេណាន់។
|
||
\s5
|
||
\p
|
||
\v 16 បុរសទាំងនេះគឺជាអ្នកដែលបានជ្រើសរើសពីប្រជាជន។ ពួកគេជាមេដឹកនាំនៃកុលសម្ព័ន្ធបុព្វបុរសរបស់ពួកគេ។ ពួកគេគឺជាអ្នកដឹកនាំរបស់អំបូរនៅក្នុងអ៊ីស្រាអែល។
|
||
\s5
|
||
\v 17 លោកម៉ូសេ និងលោកអ៊ើរ៉ុនបានយកបុរសទាំងនេះ ដែលបានកត់ឈ្មោះ
|
||
\v 18 និងរួមជាមួយពួកប្រុសៗដែលបានប្រមូលពីសហគមន៍អ៊ីស្រាអែលទាំងអស់នៅក្នុងថ្ងៃទីមួយនៃខែទីពីរ។ ពេលនោះ បុរសម្នាក់ៗមានអាយុម្ភៃឆ្នាំឡើងទៅ បានបានបង្ហាញអត្តសញ្ញាណនៃវង្សត្រកូលរបស់ពួកគេ។ ពួកគេបានចុះឈ្មោះអំបូរ និងគ្រួសារ ព្រមទាំងតាមពូជពង្ស ដែលពីមកខ្សែស្រឡាយរបស់ពួកគេ។
|
||
\v 19 នោះ លោកម៉ូសេបានកត់ត្រាចំនួនរបស់ពួកគេនៅក្នុងទីរហោស្ថានស៊ីណាយ ដូច ព្រះអម្ចាស់បានបង្គាប់ដល់គាត់ឲ្យធ្វើ។
|
||
\s5
|
||
\p
|
||
\v 20 មកពីពូជពង្សរបស់រូបេន ដែលត្រូវជាកូនច្បងរបស់លោកអ៊ីស្រាអែល រាប់តាមឈ្មោះរៀងខ្លួន និង ប្រុសៗទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ នឹងអាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងតាមគ្រួសាររបស់ពួកគេ។
|
||
\v 21 មកពីកុលសម្ព័ន្ធរូបេន ពួកគេរាប់បុរសបានចំនួន ៤៦, ៥០០នាក់។
|
||
\s5
|
||
\p
|
||
\v 22 មកពីពូជពង្សរបស់លោកស៊ីម្មាន រាប់តាមឈ្មោះរៀងខ្លួន និងប្រុសៗទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ ឬចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងតាមគ្រួសាររបស់ពួកគេ។
|
||
\v 23 មកពីកុលសម្ព័ន្ធស៊ីម្មាន ពួកគេរាប់បុរសបានចំនួន ៥៩, ៣០០ នាក់។
|
||
\s5
|
||
\p
|
||
\v 24 មកពីពូជពង្សរបស់លោកកាដ រាប់តាមឈ្មោះរៀងៗខ្លួន និងបុរសទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។
|
||
\v 25 មកពីកុលសម្ព័ន្ធកាដ ពួកគេរាប់បុរសបានចំនួន ៤៥, ៦៥០ នាក់។
|
||
\s5
|
||
\p
|
||
\v 26 មកពីពូជពង្សរបស់លោកយូដា រាប់តាមឈ្មោះរៀងខ្លួន និងបុរសដែលមានអាយុម្ភៃឆ្នាំឡើងទៅ ឬចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។
|
||
\v 27 មកពីកុលសម្ព័ន្ធយូដា ពួកគេរាប់បុរសបានចំនួន ៧៤, ៦០០ នាក់។
|
||
\s5
|
||
\p
|
||
\v 28 មកពីពូជពង្សរបស់លោកអ៊ីសាខារ រាប់តាមឈ្មោះរៀងខ្លួន និងបុរសទាំងអស់ ដែលមានអាយុម្ភៃឆ្នាំឡើងទៅ ឬចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។
|
||
\v 29 មកពីកុលសម្ព័ន្ធអ៊ីសាខារ ពួកគេរាប់បុរសបានចំនួន ៥៤, ៤០០នាក់។
|
||
\s5
|
||
\p
|
||
\v 30 មកពីពូជពង្សរបស់លោកសាប់យូឡូន រាប់តាមឈ្មោះរៀងខ្លួន និងបុរសទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។
|
||
\v 31 មកពីកុលសម្ព័ន្ធសាប់យូឡូន ពួកគេរាប់បុរសបានចំនួន ៥៧, ៤០០ នាក់។
|
||
\s5
|
||
\p
|
||
\v 32 មកពីពូជពង្សរបស់លោកអេប្រាអ៊ីម កូនប្រុសរបស់លោកយ៉ូសែបរាប់តាមឈ្មោះរៀងៗខ្លួន និងបុរសទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។
|
||
\v 33 មកពីកុលសម្ព័ន្ធអេប្រាអ៊ីម ពួកគេរាប់បុរសបានចំនួន ៤០, ៥០០ នាក់។
|
||
\s5
|
||
\p
|
||
\v 34 មកពីពូជពង្សរបស់លោកម៉ាណាសេ រាប់តាមឈ្មោះរៀងៗខ្លួន និងបុរសទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។
|
||
\v 35 មកពីកុលសម្ព័ន្ធម៉ាណាសេ ពួកគេរាប់បុរសបានចំនួន ៣២, ២០០ នាក់។
|
||
\s5
|
||
\p
|
||
\v 36 មកពីពូជពង្សរបស់លោកបេនយ៉ាមីន រាប់តាមឈ្មោះរៀងៗខ្លួន និងបុរសទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។
|
||
\v 37 មកពីកុលសម្ព័ន្ធលោកបេនយ៉ាមីន ពួកគេរាប់បុរសបានចំនួន ៣៥, ៤០០ នាក់។
|
||
\s5
|
||
\p
|
||
\v 38 មកពីពូជពង្សរបស់លោកដាន់ រាប់តាមឈ្មោះរៀងៗខ្លួន និងបុរសទាំងអស់ ដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។
|
||
\v 39 មកពីកុលសម្ព័ន្ធដាន់ ពួកគេរាប់បុរសបានចំនួន ៦២, ៧០០ នាក់។
|
||
\s5
|
||
\p
|
||
\v 40 មកពីពូជពង្សរបស់លោកអេស៊ើរ រាប់តាមឈ្មោះរៀងៗខ្លួន និងបុរសទាំងអស់ ដែលមានអាយុម្ភៃឆ្នាំឡើងទៅ ចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។
|
||
\v 41 មកពីកុលសម្ព័ន្ធអេស៊ើរ ពួកគេរាប់បុរសបានចំនួន ៤១, ៥០០ នាក់។
|
||
\s5
|
||
\p
|
||
\v 42 មកពីពូជពង្សរបស់លោកណែបថាលី រាប់តាមឈ្មោះរៀងៗខ្លួន និងបុរសទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។
|
||
\v 43 មកពីកុលសម្ព័ន្ធណែបថាលី ពួកគេរាប់បុរសបានចំនួន ៥៣, ៤០០ នាក់។
|
||
\s5
|
||
\p
|
||
\v 44 លោកម៉ូសេ និងលោកអ៊ើរ៉ុនបានរាប់បុរសទាំងអស់នេះ ជាមួយនឹងបុរសទាំងដប់ពីរ ដែលនឹកនាំកុលសម្ព័ន្ធទាំងដប់ពីរបស់អ៊ីស្រាអែល។
|
||
\v 45 ដូច្នេះ បុរសទាំងអស់របស់អ៊ីស្រាអែលចាប់តាំងពីអាយុម្ភៃឆ្នាំឡើងទៅ និងចាស់ជាង មនុស្សទាំងអស់អាចចេញទៅធ្វើសង្គ្រាមបាន ត្រូវបានរាប់តាមគ្រួសារនីមួយៗរបស់ពួកគេ។
|
||
\v 46 ពួកគេរាប់បានបុរសចំនួន ៦០៣, ៥៥០ នាក់។
|
||
\s5
|
||
\p
|
||
\v 47 ប៉ុន្តែ បុរសដែលមានពីពូជពង្សរបស់លេវីមិនបានរាប់ទេ
|
||
\v 48 ពីព្រោះព្រះអម្ចាស់បានមានបន្ទូលនឹងលោកម៉ូសេថា៖
|
||
\v 49 «អ្នកមិនត្រូវរាប់កុលសម្ព័ន្ធលេវី ឬបូកបញ្ចូលពួកគេនៅក្នុងចំនួនសរុបរបស់ប្រជាជនអ៊ីស្រាអែលឡើយ។
|
||
\s5
|
||
\v 50 ផ្ទុយទៅវិញ ត្រូវតែងតាំងពួកលេវីឲ្យមើលថែព្រះពន្លានៃសម្ពន្ធមេត្រី និងថែរក្សាគ្រឿងបរិក្ខារ នៅក្នុងព្រះពន្លា និងអ្វីៗដែលនៅក្នុងព្រះពន្លានោះ។ ពួកលេវីត្រូវសែងព្រះពន្លា ហើយពួកគេត្រូវសែងគ្រឿងបរិក្ខាររបស់ព្រះពន្លាផងដែរ។ ពួកគេត្រូវថែរក្សាព្រះពន្លា ហើយត្រូវតាំងជំរំនៅជុំវិញព្រះពន្លាដែរ។
|
||
\s5
|
||
\v 51 នៅពេលព្រះពន្លាត្រូវរើសចេញទៅកន្លែងផ្សេងទៀត ពួកលេវីត្រូវរើព្រះពន្លាចេញ។ នៅពេលព្រះពន្លាត្រូវដំឡើង ពួកលេវីត្រូវដំឡើងវាវិញ។ អ្នកដទៃដែលចូលមកជិតព្រះពន្លា ត្រូវសម្លាប់ចោល។
|
||
\v 52 នៅពេលជនជាតិអ៊ីស្រាអែលដំឡើងត្រសាលរបស់ពួកគេ បុរសម្នាក់ៗត្រូវធ្វើធ្វើនៅជិតទង់ជ័យដែលជាកម្មសិទ្ធិរបស់អង្គភាពរបស់ខ្លួន។
|
||
\s5
|
||
\v 53 ប៉ុន្តែ ពួកលេវីត្រូវដំឡើងត្រសាលរបស់ពួកគេនៅជុំវិញព្រះពន្លានៃសម្ពន្ធមេត្រី ដើម្បីកុំឲ្យសេចក្តីក្រោធរបស់យើងធ្លាក់មកលើអ៊ីស្រាអែល។ ពួកលេវីត្រូវថែរក្សាព្រះពន្លានៃសម្ពន្ធមេត្រី»។
|
||
\v 54 ប្រជាជនអ៊ីស្រាអែលធ្វើតាមការនេះទាំងអស់។ ពួកគេធ្វើគ្រប់យ៉ាងតាមដែលព្រះអម្ចាស់បានបង្គាប់តាមរយៈលោកម៉ូសេ។
|
||
\s5
|
||
\c 2
|
||
\cl ជំពូក ២
|
||
\p
|
||
\v 1 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ និងលោកអ៊ើរ៉ុនម្តងទៀត។ ព្រះអង្គមានបន្ទូលថា៖
|
||
\v 2 «ជនជាតិអ៊ីស្រាអែលម្នាក់ៗត្រូវបោះជំរំនៅជុំវិញទង់ជ័យរៀងខ្លួន នៅក្បែរទង់ជ័យផ្ទះឪពុករបស់ពួកគេ។ ពួកគេនឹងបោះជំរំនៅជុំវិញត្រសាលប្រជុំនៅគ្រប់ជ្រុង។
|
||
\s5
|
||
\v 3 អស់អ្នកដែលបោះជំរំនៅខាងកើតត្រសាលប្រជុំ ជាកន្លែងថ្ងៃរះ គឺជាកុលសម្ព័ន្ធរបស់លោកយូដា ហើយពួកគេបោះជំរំតាមអង្គភាពរបស់ពួកគេ។ លោកណាសូន ជាកូនរបស់លោកអមីណាដាប់ គឺជាមេដឹកនាំរបស់កុលសម្ព័ន្ធលោកយូដា។
|
||
\v 4 ចំនួនប្រជាជនរបស់យូដាមានចំនួន ៧៤, ៦០០ នាក់។
|
||
\s5
|
||
\v 5 កុលសម្ព័ន្ធរបស់អ៊ីសាខារបានបោះជំរំនៅជិតកុលសម្ព័ន្ធលោកយូដា។ លោកនេថានេល ជាកូនរបស់លោកស៊ូហារគឺជាមេដឹកនាំទាហានរបស់លោកអ៊ីសាខារ។
|
||
\v 6 អង្គភាពរបស់គាត់ដែលបានរាប់ហើយមានចំនួន ៥៤, ៤០០ នាក់។
|
||
\s5
|
||
\v 7 កុលសម្ព័ន្ធរបស់លោកសាប់យូឡូនត្រូវ បោះជំរំនៅជិតលោកអ៊ីសាខារ។ លោកអេលាប ជាកូនរបស់លោកហេឡូន គឺជាមេដឹកនាំទាហានរបស់លោកសាប់យូឡូន។
|
||
\v 8 អង្គភាពរបស់គាត់ដែលបានរាប់ហើយមានចំនួន ៥៧, ៤០០ នាក់។
|
||
\s5
|
||
\v 9 ចំនួនប្រជាជនដែលនៅក្នុងជំរំរបស់លោកយូដាទាំងអស់មានចំនួន ១៨៦, ៤០០ នាក់។ ពួកគេនឹងចេញដំណើរមុនគេ។
|
||
\s5
|
||
\p
|
||
\v 10 នៅប៉ែកខាងត្បូងត្រូវតែជាជំរំរបស់លោករូបេននៅក្រោមទង់ជ័យរបស់ពួកគេ។ មេដឹកនាំជំរំរបស់លោករូបេនគឺលោកអេលីស៊ើរ ជាកូនរបស់លោកសេដេអើរ។
|
||
\v 11 អង្គភាពរបស់គាត់ដែលបានរាប់ហើយមានចំនួន ៤៦, ៥០០ នាក់។
|
||
\s5
|
||
\v 12 លោកស៊ីម្មានបោះជំរំនៅជិតលោករូបេន។ មេដឹកនាំរបស់កុលសម្ព័ន្ធលោកស៊ីម្មានគឺលោកស្លូមាល ជាកូនរបស់ស៊ូរីសាដាយ។
|
||
\v 13 អង្គភាពរបស់គាត់ដែលបានរាប់ហើយមានចំនួន ៥៩, ៣០០ នាក់។
|
||
\s5
|
||
\v 14 កុលសម្ព័ន្ធកាដនៅបន្ទាប់នោះ។ មេដឹកនាំរបស់កុលសម្ព័ន្ធកាដ គឺលោកអេលីសាប ជាកូនរបស់លោកដេហ៊ូអែល។
|
||
\v 15 អង្គភាពរបស់គាត់ដែលបានរាប់ហើយមានចំនួន ៤៥, ៦៥០ នាក់។
|
||
\s5
|
||
\v 16 ចំនួនរបស់អ្នកដែលបានរាប់នៅក្នុងជំរំរបស់លោករូបេន សរុបទាំងអស់មានចំនួន ១៥១, ៤៥០ នាក់។ ពួកគេនឹងចេញដំណើរជាអង្គភាពទីពីរ។
|
||
\s5
|
||
\p
|
||
\v 17 បន្ទាប់មក ត្រសាលប្រជុំត្រូវចេញពីជំរំជាមួយពួកលេវី គឺនៅចំកណ្តាលនៃជំរំទាំងអស់។ ពួកគេត្រូវចេញពីជំរំតាមលំដាប់ ដូចដែលពួកគេបោះជំរំដែរ។ បុរសគ្រប់រូបត្រូវនៅក្នុងកន្លែងរបស់ខ្លួន និងទង់ជ័យរបស់ខ្លួនដែរ។
|
||
\s5
|
||
\p
|
||
\v 18 អង្គភាពនៃជំរំរបស់អេប្រាអ៊ីមនៅក្រោមទងជ័យរបស់ពួកគេ។ មេដឹកនាំរបស់កុលសម្ព័ន្ធអេប្រាអ៊ីមគឺលោកអេលីសាម៉ា ត្រូវជាកូនរបស់លោកអាំមីហ៊ូដ។
|
||
\v 19 អង្គភាពរបស់គាត់មានចំនួន ៤០, ៥០០ នាក់។
|
||
\s5
|
||
\v 20 បន្ទាប់ពី ពួកគេគឺកុលសម្ព័ន្ធម៉ាណាសេ។ មេដឹកនាំរបស់កុលសម្ព័ន្ធលោកម៉ាណាសេគឺលោកកាម៉ាលាល ត្រូវជាកូនរបស់លោកផ្តាស៊ើរ។
|
||
\v 21 អង្គភាពរបស់គាត់មានចំនួន ៣២, ២០០ នាក់។
|
||
\s5
|
||
\v 22 បន្ទាប់មក កុលសម្ព័ន្ធបេនយ៉ាមីន។ មេដឹកនាំរបស់កុលសម្ព័ន្ធបេនយ៉ាមីនគឺលោកអប៊ីដាន ត្រូវជាកូនរបស់លោកគីដាហូនី។
|
||
\v 23 អង្គភាពរបស់គាត់មានចំនួន ៣៥, ៤០០ នាក់។
|
||
\s5
|
||
\v 24 អង្គភាពទាំងអស់ដែលបានរាប់នៅក្នុងជំរំរបស់កុលសម្ព័ន្ធអេប្រាអ៊ីមមានចំនួន ១០៨, ១០០។ ពួកគេចេញដំណើរជាអង្គភាពទីបី។
|
||
\s5
|
||
\p
|
||
\v 25 នៅប៉ែកខាងជើងជាជំរំអង្គភាពកុលសម្ព័ន្ធដាន់។ មេដឹកនាំរបស់កុលសម្ព័ន្ធដាន់ គឺលោកអហ៊ីយេស៊ើរ ត្រូវជាកូនរបស់លោកអាំមីសាដាយ។
|
||
\v 26 អង្គភាពរបស់គាត់មានចំនួន ៦២, ៧០០ នាក់។
|
||
\s5
|
||
\v 27 នៅកុលសម្ព័ន្ធអេស៊ើរបោះជំរំនៅជិតកុលសម្ព័ន្ធដាន់។ មេដឹកនាំរបស់កុលសម្ព័ន្ធអេស៊ើរ គឺលោកប៉ាគីហ៊ាល ត្រូវជាកូនរបស់លោកអូក្រាន។
|
||
\v 28 អង្គភាពរបស់គាត់មានចំនួន ៤១, ៥០០ នាក់។
|
||
\s5
|
||
\v 29 កុលសម្ព័ន្ធណែបថាលីនៅបន្ទាប់។ មេដឹកនាំរបស់កុលសម្ព័ន្ធណែបថាលី គឺលោកអហ៊ីរ៉ា ត្រូវជាកូនរបស់លោកអេណាន។
|
||
\v 30 អង្គភាពរបស់គាត់មានចំនួន ៥៣, ៤០០ នាក់។
|
||
\s5
|
||
\v 31 អង្គភាពដែលនៅក្រោមទង់ជ័យរបស់ដាន់ទាំងអស់មានចំនួន ១៥៧, ៦០០ នាក់។ ពួកគេចេញទៅក្រោយគេបង្អស់ តាមទង់របស់ពួកគេ»។
|
||
\s5
|
||
\p
|
||
\v 32 អ្នកទាំងនេះគឺជាជនជាតិអ៊ីស្រាអែល រាប់តាមចំនួននៃគ្រួសាររបស់ពួកគេ។ គឺរាប់អស់អ្នកដែលនៅក្នុងជំរំរបស់ពួកគេ តាមអង្គភាពរបស់ពួកគេមានចំនួន ៦០៣, ៥៥០។
|
||
\v 33 ប៉ុន្តែ លោកម៉ូសេ និងលោកអ៊ើរ៉ុនមិនបានរាប់ពួកលេវីដែលនៅក្នុងចំណោមជនជាតិអ៊ីស្រាអែលទេ។ ការនេះធ្វើតាម ដូចដែលព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។
|
||
\s5
|
||
\p
|
||
\v 34 ប្រជាជនអ៊ីស្រាអែលធ្វើគ្រប់យ៉ាងតាមដែលព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។ ពួកគេបានបោះជំរំតាមទង់ជ័យរបស់ពួកគេ។ ពួកគេចេញពីជំរំតាមអំបូររបស់ពួកគេ ទៅតាមគ្រួសារដូនតារបស់ពួកគេ។
|
||
\s5
|
||
\c 3
|
||
\cl ជំពូក ៣
|
||
\p
|
||
\v 1 នេះគឺជាប្រវត្តិរបស់ពូជពង្សលោកអ៊ើរ៉ុន និងលោកម៉ូសេ ពេលព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេនៅលើភ្នំស៊ីណាយ។
|
||
\v 2 ឈ្មោះរបស់កូនប្រុសៗរបស់លោកអ៊ើរ៉ុនគឺ លោកណាដាប់ ជាកូនច្បង លោកអប៊ីហ៊ូវ លោកអេឡាសារ និងលោកអ៊ីថាម៉ារ។
|
||
\s5
|
||
\v 3 ទាំងនេះគឺជាឈ្មោះកូនប្រុសៗរបស់លោកអើរ៉ុន គឺជាអ្នកដែលត្រូវបានតែងតាំងឲ្យបម្រើក្នុងមុខងារជាបូជាចារ្យ។ ប៉ុន្តែ លោកណាដាប់ និងលោកអប៊ីហ៊ូវបានបាត់បង់ជីវិតនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ក្នុងពេលដែលអ្នកទាំងពីរយកភ្លើងដែលមិនអាចទទួលយកបានចូលទៅថ្វាយដល់ព្រះអម្ចាស់ នៅទីរហោស្ថានស៊ីណៃ។
|
||
\v 4 លោកណាដាប់ និងលោកអប៊ីហ៊ូវគ្មានកូនប្រុសទេ ដូច្នេះ មានតែលោកអេឡាសារ និងលោកអ៊ីថាម៉ារទេ ដែលបម្រើក្នុងមុខងារជាបូជាចារ្យ ជាមួយលោកលោកអើរ៉ុន ជាឪពុករបស់ពួកគេ។
|
||
\s5
|
||
\p
|
||
\v 5 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ។ ព្រះអង្គមានបន្ទូលថា៖
|
||
\v 6 «ចូរនាំកុលសម្ព័ន្ធលេវី ហើយឲ្យពួកគេឈរនៅចំពោះបូជាចារ្យអ៊ើរ៉ុន ដើម្បីឲ្យពួកគេបានជួយដល់គាត់។
|
||
\s5
|
||
\v 7 ពួកគេត្រូវមានភារកិច្ចជំនួសលោកអ៊ើរ៉ុន និងសហគមន៍ នៅខាងមុខត្រសាលប្រជុំ។ ពួកគេត្រូវបម្រើនៅក្នុងព្រះពន្លា។
|
||
\v 8 ពួកគេត្រូវថែទាំគ្រឿងបរិក្ខារទាំងអស់នៅក្នុងត្រសាលប្រជុំ ហើយពួកគេត្រូវជួយកុលសម្ព័ន្ធអ៊ីស្រាអែល ដើម្បីបំពេញមុខងារបម្រើនៅក្នុងព្រះពន្លា។
|
||
\s5
|
||
\v 9 អ្នកត្រូវប្រគល់ពួកលេវីទៅលោកអ៊ើរ៉ុន និងកូនប្រុសៗរបស់លោក។ ដ្បិត យើងបានប្រគល់ពួកគេទាំងអស់ ឲ្យជួយលោកដើម្បីបម្រើជនជាតិអ៊ីស្រាអែល។
|
||
\v 10 អ្នកត្រូវតែងតាំងលោកអ៊ើរ៉ុន និងកូនប្រុសៗរបស់លោកឲ្យធ្វើជាបូជាចារ្យ ប៉ុន្តែ សម្រាប់ជនបរទេស ដែលចូលមកជិត ត្រូវសម្លាប់គេចោល»។
|
||
\s5
|
||
\p
|
||
\v 11 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ។ ព្រះអង្គមានបន្ទូលថា៖
|
||
\v 12 «មើល៍ យើងបានញែកពួកលេវីចេញពីចំណោមប្រជាជនអ៊ីស្រាអែល។ យើងបានធ្វើការនេះ ជំនួសឲ្យយកកូនប្រុសច្បង ដែលកើតនៅក្នុងចំណោមប្រជាជនអ៊ីស្រាអែល។ ពួកលេវីគឺជាកម្មសិទ្ធិរបស់យើង។
|
||
\v 13 កូនច្បងទាំងអស់ជារបស់យើង។ នៅថ្ងៃដែលយើងបានប្រហារកូនច្បងនៅក្នុងទឹកដីអេស៊ីប យើងបានញែកកូនច្បងរបស់អ៊ីស្រាអែលដោយឡែកសម្រាប់យើង ទាំងមនុស្ស ទាំងសត្វ។ ពួកគេជាកម្មសិទ្ធិរបស់យើង។ យើងគឺជាព្រះអម្ចាស់»។
|
||
\s5
|
||
\p
|
||
\v 14 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេនៅក្នុងទីរហោស្ថានស៊ីណាយ។ ព្រះអង្គមានបន្ទូលថា៖
|
||
\v 15 «ចូររាប់ពូជពង្សរបស់ពួកលេវីនៅតាមគ្រួសារនីមួយៗ នៅក្នុងផ្ទះរបស់ដូនតារបស់ពួកគេ។ ចូរជំរឿនប្រុសៗទាំងអស់ចាប់តាំងពីមួយខែឡើងទៅ»។
|
||
\v 16 លោកម៉ូសេបានរាប់ពួកគេ តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ដូចដែលព្រះអង្គបានបង្គាប់ឲ្យធ្វើ។
|
||
\s5
|
||
\p
|
||
\v 17 ឈ្មោះកូនប្រុសៗរបស់ពួកលេវីមានលោកគើសូន លោកកេហាត់ និងលោកម៉្រារី។
|
||
\p
|
||
\v 18 កូនប្រុសៗរបស់លោកគើសូន មានលោកលីបនី និងលោកស៊ីម៉ៃ។
|
||
\p
|
||
\v 19 អំបូរដែលមកពីកូនប្រុសរបស់លោកកេហាត់ មានលោកអាំរ៉ាម លោកយីតសារ លោកហេប្រូន និងលោកអ៊ូស៊ាល។
|
||
\p
|
||
\v 20 អំបូរដែលមកពីកូនប្រុសរបស់លោកម៉្រារី មានលោកម៉ាលី និងលោកមូស៊ី។ អ្នកទាំងនេះគឺជាអំបូររបស់ពួកលេវី ដែលរាយនាមតាមអំបូរនីមួយៗ។
|
||
\s5
|
||
\p
|
||
\v 21 អំបូរលោកលីបនី និងអំបូរលោកស៊ីម៉ៃ មកពីលោកគើសូន។ អ្នកទាំងនេះមកពីអំបូរលោកគើសូន។
|
||
\v 22 ពួកប្រុសៗទាំងអស់ដែលមានអាយុមួយខែឡើងទៅមានទាំងអស់ ៧៥០០ នាក់។
|
||
\v 23 អំបូរលោកគើសូនត្រូវបោះជំរំនៅទិសខាងលិចព្រះពន្លា ។
|
||
\s5
|
||
\v 24 លោកអេលាសាប់ ជាកូនរបស់លោកឡាអែលត្រូវដឹកនាំអំបូរនៃពូជពង្សរបស់លោកគើសូន។
|
||
\v 25 គ្រួសាររបស់លោកគើសូន ត្រូវមើលខុសត្រូវនៅក្នុងត្រសាលប្រជុំ បូករួមទាំងព្រះពន្លាផង។ ពួកគេត្រូវមើលថែព្រះពន្លា ក្រណាត់បាំងពីលើព្រះពន្លា និងវាំងននដែលប្រើធ្វើជាច្រកចូលត្រសាលប្រជុំ។
|
||
\v 26 ពួកគេត្រូវមើលថែរនាំនៅទីលាន វាំងននច្រកចូលទីលាន ដែលស្ថិតនៅជុំវិញទីលាន ព្រះពន្លា និងអាសនៈ ព្រមទាំងកន្លែងថ្វាយតង្វាយផង។ ពួកគេមានភារកិច្ចថែទាំខ្សែចងត្រសាលប្រជុំ និងរបស់ទាំងអស់នៅក្នុងនោះផង។
|
||
\s5
|
||
\p
|
||
\v 27 អំបូរទាំងនេះមកពីលោកកេហាត់ គឺអំបូរលោកអាំរ៉ាម អំបូរលោកយីតសារ អំបូរលោកហេប្រូន និងអំបូរលោកអ៊ូស៊ាល។ អំបូរទាំងអស់នេះ មកពីអំបូរលោកកេហាត់។
|
||
\v 28 ប្រុសៗទាំងអស់មានចំនួន ៨៦០០ នាក់ គឺរាប់ចាប់ពីអាយុមួយខែឡើងទៅ ដើម្បីមើលថែរបស់ដែលជាកម្មសិទ្ធិរបស់ព្រះអម្ចាស់។
|
||
\v 29 គ្រួសារដែលមកពីពូជពង្សរបស់លោកកេហាត់ ត្រូវបោះជំរំនៅប៉ែកខាងត្បូងនៃព្រះពន្លា។
|
||
\s5
|
||
\v 30 លោកអេលីសាផាន ជាកូនរបស់លោកអ៊ូស៊ាលត្រូវធ្វើជាមេដឹកនាំអំបូរលោកកេហាត់។
|
||
\v 31 ពួកគេត្រូវទទួលខុសត្រូវខាងហឹបនៃសម្ពន្ធមេត្រី តុ ជើងចង្កៀង កន្លែងថ្វាយតង្វាយ គ្រឿងបរិក្ខារដែលពួកគេប្រើប្រាស់នៅក្នុងទីបរិសុទ្ធ មានវាំងននខាងក្នុង និងរបស់ផ្សេងៗទៀតដែលនៅក្នុងទីបរិសុទ្ធ។
|
||
\v 32 លោកអេឡាសារ ជាកូនរបស់លោកបូជាចារ្យអើរ៉ុនត្រូវធ្វើជាមេដឹកនាំលើអស់អ្នកដែលដឹកនាំពួកលេវី។ គាត់នឹងមើលខុសត្រូវលើអស់អ្នកដែលបំពេញមុខងារក្នុងទីបរិសុទ្ធ។
|
||
\s5
|
||
\p
|
||
\v 33 អំបូរពីដែលមកពីលោកម៉្រារីគឺអំបូរលោកម៉ាស់លី និងលោកអំបូរម៉ូស៊ី។
|
||
\v 34 អំបូរទាំងនេះមកពីលោកម្រ៉ារី។ ប្រុសៗទាំងអស់មានចំនួន៦២០០ នាក់ ដែលបានរាប់ចាប់តាំងពីអាយុមួយខែឡើងទៅ។
|
||
\v 35 លោកស៊ូរីអែល ជាកូនរបស់លោកអប៊ីហែលត្រូវដឹកនាំអំបូរលោកម្រ៉ារី។ ពួកគេត្រូវបោះជំរំនៅខាងជើងព្រះពន្លា។
|
||
\s5
|
||
\v 36 ពូជពង្សរបស់លោកម្រ៉ារីត្រូវទទួលខុសត្រូវលើស៊ុមរបស់ព្រះពន្លា រនុក សសរ ជើងទ្រ ព្រមទាំងបរិក្ខារ និងអ្វីៗទាំងប៉ុន្មានដែលសម្រាប់ប្រើប្រាស់ជាមួយគ្រឿងទាំងនោះ បូករួមទាំង
|
||
\v 37 សសរ និងបង្គោលរបស់ទីលានដែលនៅជុំវិញព្រះពន្លា ជើងសសរ ចម្រឹង និងខ្សែចងដែរ។
|
||
\s5
|
||
\p
|
||
\v 38 លោកម៉ូសេ និងលោកអ៊ើរ៉ុន ព្រមទាំងកូនប្រុសៗរបស់គាត់ ត្រូវបោះជំរំនៅប៉ែកខាងកើតនៃព្រះពន្លា នៅខាងមុខត្រសាលប្រជុំ ទល់មុខនឹងថ្ងៃរះ។ ពួកគេត្រូវទទួលខុសត្រូវលើការបំពេញភារកិច្ចនៅក្នុងទីបរិសុទ្ធ និងទទួលខុសត្រូវលើអ៊ីស្រាអែល។ ជនបរទេសណាដែលចូលមកក្នុងទីបរិសុទ្ធត្រូវសម្លាប់ចោល។
|
||
\p
|
||
\v 39 លោកម៉ូសេ និងលោកអ៊ើរ៉ុនបានរាប់ប្រុសៗទាំងអស់នៅក្នុងអំបូរលោកលេវី ចាប់តាំងពីអាយុមួយខែឡើងទៅ ដូចដែលព្រះអម្ចាស់បានបង្គាប់។ ពួកគេរាប់បានប្រុសៗចំនួន ពីរម៉ឺនពីរពាន់នាក់។
|
||
\s5
|
||
\p
|
||
\v 40 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេឲ្យ «ជំរឿនកូនច្បងរបស់ប្រជាជនអ៊ីស្រាអែលទាំងអស់ ដែលមានអាយុចាប់តាំងពីមួយខែឡើងទៅ។ ធ្វើបញ្ជីឈ្មោះរបស់ពួកគេ។
|
||
\v 41 អ្នកត្រូវនាំពួកគេលេវីមកឲ្យយើង ជំនួសកូនច្បងរបស់ប្រជាជនអ៊ីស្រាអែលទាំងអស់ និងហ្វូងសត្វរបស់ពួកលេវីដែរ ជំនួសឲ្យហ្វូងសត្វរបស់ពូជពង្សអ៊ីស្រាអែលដែរ យើងជាព្រះអម្ចាស់»។
|
||
\s5
|
||
\v 42 លោកម៉ូសេបានរាប់កូនច្បងរបស់ប្រជាជនអ៊ីស្រាអែលទាំងអស់ ដូចព្រះអម្ចាស់បានបង្គាប់ឲ្យលោកធ្វើ។
|
||
\v 43 លោកបានរាប់កូនប្រុសច្បងទាំងអស់តាមឈ្មោះ និងអាយុចាប់ពីមួយខែឡើងទៅ។ លោករាប់បានទាំងអស់ចំនួន ២២, ២៧៣នាក់។
|
||
\s5
|
||
\p
|
||
\v 44 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេម្តងទៀត។ ព្រះអង្គមានបន្ទូលថា៖
|
||
\v 45 «ចូរយកពួកលេវីជំនួស កូនច្បងដែលនៅក្នុងចំណោមប្រជាជនអ៊ីស្រាអែលទាំងអស់ ហើយត្រូវយកហ្វូងសត្វរបស់ពួកលេវីជំនួសហ្វូងសត្វរបស់ប្រជាជនដែរ។ ពួកលេវីជាកម្មសិទ្ធិរបស់យើង យើងគឺជាព្រះអម្ចាស់។
|
||
\s5
|
||
\v 46 អ្នកត្រូវប្រមូលប្រាក់ប្រាំសេកែល សម្រាប់ជាលោះកូនច្បងរបស់ប្រជាជនអ៊ីស្រាអែលដែលមានចំនួន ២៧៣នាក់ ដែលបានលើសចំនួនរបស់ពួកលេវី។
|
||
\v 47 អ្នកត្រូវប្រើប្រាក់សេកែលនៅក្នុងទីបរិសុទ្ធ តាមរង្វាល់របស់អ្នក។ ប្រាក់សេកែលមានតម្លៃស្មើម្ភៃកេរ៉ា។
|
||
\v 48 អ្នកត្រូវបង់ថ្លៃលោះដែលអ្នកត្រូវបង់សម្រាប់លោកអ៊ើរ៉ុន និងកូនប្រុសៗរបស់លោក»។
|
||
\v 49 ដូច្នេះ លោកម៉ូសេបានប្រមូលប្រាក់បង់សម្រាប់លោះពីអស់អ្នកដែលើសពីចំនួននៃពួកលេវី។
|
||
\v 50 លោកម៉ូសេបានប្រមូលប្រាក់ពីកូនច្បងរបស់ប្រជាជនអ៊ីស្រាអែល។ លោកប្រមូលបានប្រាក់ចំនួន ១៣៦៥ សេកែល តាមទម្ងន់សេកែលនៅក្នុងទីបរិសុទ្ធ។ លោកម៉ូសេប្រគល់ប្រាក់លោះទៅលោកអ៊ើរ៉ុន និងកូនប្រុសៗរបស់លោក។
|
||
\v 51 លោកម៉ូសេបានធ្វើតាមអ្វីៗទាំងអស់ដែលព្រះអម្ចាស់បានបង្គាប់ឲ្យលោកធ្វើ ហើយបានធ្វើដូចដែលព្រះអម្ចាស់បានបង្គាប់ដល់លោក។
|
||
\s5
|
||
\c 4
|
||
\cl ជំពូក ៤
|
||
\p
|
||
\v 1 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ និងលោកអ៊ើរ៉ុន។ ព្រះអង្គមានបន្ទូលថា៖
|
||
\v 2 «ចូរធ្វើការរាប់ចំនួនប្រុសៗនៅក្នុងពូជពង្សរបស់លោកកេហាត់ ពីក្នុងចំណោមពួកលេវី តាមអំបូរ និងគ្រួសារដូនតារបស់ពួកគេ។
|
||
\v 3 ចូររាប់ចំនួនប្រុសៗទាំងអស់ដែលមានអាយុសាមសិប ទៅហាសិបឆ្នាំ។ ប្រុសៗទាំងនេះត្រូវចូលរួមបម្រើនៅក្នុងត្រសាលប្រជុំ។
|
||
\v 4 ពូជពង្សរបស់កេហាត់ត្រូវទទួលខុសត្រូវលើរបស់ដ៏បរិសុទ្ធបំផុតដែលបានបម្រុងទុកសម្រាប់យើងនៅក្នុងត្រសាលប្រជុំ។
|
||
\s5
|
||
\v 5 នៅពេលដែលជំរំរៀបនឹងចេញដំណើរទៅមុខទៀត លោកអ៊ើរ៉ុន និងកូនប្រុសៗរបស់លោកត្រូវចូលទៅក្នុងព្រះពន្លា ហើយយកវាំងននដែលបែងចែកទីបរិសុទ្ធបំផុតពីទីបរិសុទ្ធចុុះ ហើយគ្របហឹបនៃទីបន្ទាល់ជាមួយនឹងវាំងនននោះ។
|
||
\v 6 ពួកគេត្រូវគ្របហឹបជាមួយនឹងស្បែកផ្សោត។ ពួកគេត្រូវលាតក្រណាត់ពណ៌ខៀវពីលើវា។ ពួកគេត្រូវស៊កឈើស្នែងដើម្បីសែងវា។
|
||
\s5
|
||
\v 7 ពួកគេត្រូវគ្របក្រណាត់ពណ៌ខៀវនៅតុនំប៉័ងដែលនៅចំពោះព្រះអម្ចាស់។ ពួកគេត្រូវដាក់ចាន ស្លាបព្រា ចាន និងថូតសម្រាប់ចាក់។
|
||
\v 8 នំប៉័ងត្រូវតែរក្សានៅលើតុជានិច្ច។ ពួកគេត្រូវគ្រប់របស់ទាំងនោះដោយក្រណាត់ពណ៌ក្រហម ហើយនិងស្បែកផ្សោតពីលើមួយជាន់ទៀត។ ពួកគេត្រូវស៊កឈើស្នែងសម្រាប់សែងតុនោះ។
|
||
\s5
|
||
\v 9 ពួកគេត្រូវយកក្រណាត់ពណ៌ខៀវ ហើយគ្របពីលើជើងចង្កៀង និងពីលើចង្កៀង ឃ្នាបប្រឆេះ ភាជន៍ដាក់កម្ទេច និងដបប្រេងទាំងប៉ុន្មាន សម្រាប់ដុតចង្កៀងនោះ។
|
||
\v 10 ពួកគេត្រូវដាក់ជើងចង្កៀង និងគ្រឿងបរិក្ខារទាំងអស់ទៅក្នុងស្បែកផ្សោត ហើយពួកគេត្រូវដាក់របស់ទាំងនោះប្រដាប់សម្រាប់សែង។
|
||
\v 11 ពួកគេត្រូវយកក្រណាត់ពណ៌ខៀវគ្របពីលើកន្លែងថ្វាយតង្វាយមាស។ ពួកគេត្រូវគ្របវាដោយស្បែកផ្សោត ហើយត្រូវស៊កឈើស្នែងដើម្បីសែងដែរ។
|
||
\s5
|
||
\v 12 ពួកគេត្រូវយកគ្រឿងបរិក្ខារទាំងអស់សម្រាប់បម្រើការនៅក្នុងទីបរិសុទ្ធ ហើយត្រូវបត់វាដាក់នៅក្នុងក្រណាត់ពណ៌ខៀវ។ ពួកគេត្រូវគ្របវាដោយស្បែកផ្សោត ហើយដាក់គ្រឿងបរិក្ខារទាំងអស់នោះនៅលើប្រដាប់សែង។
|
||
\v 13 ពួកគេត្រូវយកផេះចេញពីកន្លែងថ្វាយតង្វាយ ហើយយកក្រណាត់ពណ៌ខៀវគ្របពីលើកន្លែងថ្វាយតង្វាយនោះ។
|
||
\v 14 ពួកគេត្រូវដាក់គ្រឿងបរិក្ខារទាំងអស់ដែលពួកគេប្រើសម្រាប់កិច្ចការនៅកន្លែងថ្វាយតង្វាយនោះនៅនៅលើប្រដាប់សែង។ របស់របរទាំងនោះគឺគឺមានភាជន៍ដាក់រងើកភ្លើង សម ប្រដាប់ចូក ផើង និងគ្រឿងបរិក្ខារទាំងប៉ុន្មានទៀតសម្រាប់កន្លែងថ្វាយតង្វាយ។ ពួកគេត្រូវគ្របកន្លែងថ្វាយតង្វាយដោយស្បែកផ្សោត ហើយត្រូវស៊កឈើស្នែងសម្រាប់សែងផង។
|
||
\s5
|
||
\v 15 ពេលលោកអ៊ើរ៉ុន និងកូនប្រុសៗរបស់លោកគ្របរបស់នៅក្នុងទីបរិសុទ្ធ និងគ្រឿងបរិក្ខារអស់ហើយ ហើយពេលជំរំរើទៅមុខទៀត នោះពូជពង្សរបស់កេហាត់ត្រូវចូលមកសែងរបស់នៅក្នុងទីបរិសុទ្ធនោះ។ ប្រសិនបើ ពួកគេបានសម្ភារបរិសុទ្ធ ពួកគេត្រូវស្លាប់។ នេះគឺជាកិច្ចការរបស់ពូជពង្សលោកកេហាត់ គឺសែងគ្រឿងបរិក្ខារនៅក្នុងត្រសាលប្រជុំ។
|
||
\v 16 លោកអេឡាសារជាកូនរបស់បូជាចារ្យអើរ៉ុន ទទួលខុសត្រូវលើប្រេងសម្រាប់ចង្កៀង គ្រឿងក្រអូប តង្វាយម្សៅប្រចាំ និងប្រេងសម្រាប់ពិធីលាបប្រេង។ លោកក៏មើលខុសត្រូវលើព្រះពន្លាទាំងមូល និងអ្វីៗទាំងអស់នៅក្នុងព្រះពន្លា ព្រមទាំងទីបរិសុទ្ធ និងគ្រឿងបរិក្ខារផ្សេងៗ នៅក្នុងទីបរិសុទ្ធដែរ»។
|
||
\s5
|
||
\p
|
||
\v 17 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ និងលោកអ៊ើរ៉ុន។ ព្រះអង្គមានបន្ទូលថា៖
|
||
\v 18 «កុំអនុញ្ញាតឲ្យកុលសម្ព័ន្ធនៃអំបូរកេហាត់រើចេញពីក្នុងចំណោមពួកលេវីឡើយ។
|
||
\v 19 ចូរការពារពួកគេ ធ្វើបែបនេះ នោះពួកគេនឹងបានរស់ មិនត្រូវស្លាប់ឡើយ។ ពេលពួកគេចូលមកក្នុងទីបរិសុទ្ធបំផុត
|
||
\v 20 ពួកគេមិនត្រូវចូលទៅក្នុងហើយមើលទីបរិសុទ្ធឡើយ ដ្បិត នៅពេលណាគេមើល ពួកគេនឹងស្លាប់មិនខាន។ លោកអ៊ើរ៉ុន និងកូនប្រុសៗរបស់លោកត្រូវចាត់តាំងពួកកេហាត់ឲ្យធ្វើការរបស់ពួកគេ នៅធ្វើការនៅក្នុងភារកិច្ចពិសេសរបស់ពួកគេ»។
|
||
\s5
|
||
\p
|
||
\v 21 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេម្តងទៀត។ ព្រះអង្គមានបន្ទូលថា៖
|
||
\v 22 «ចូររាប់ពូជពង្សរបស់លោកគើសូនផងដែរ តាមគ្រួសារដូតារបស់ពួកគេ តាមអំបូររបស់ពួកគេ។
|
||
\v 23 ចូររាប់អស់អ្នកដែលមានអាយុសាមសិប ទៅហាសិបឆ្នាំ។ ចូររាប់ចំនួនពួកគេដែលចូលរួមបម្រើនៅក្នុងត្រសាលប្រជុំទាំងអស់។
|
||
\s5
|
||
\v 24 នេះគឺជាកិច្ចការអំបូរគើសូន ពេលពួកគេបម្រើ និងអ្វីដែលពួកគេសែង។
|
||
\v 25 ពួកគេត្រូវសែងវាំងននរបស់ព្រះពន្លា ត្រសាលប្រជុំ គម្របរបស់វា និងគម្របស្បែកផ្សោតដែលនៅលើវា ហើយនិងវាំងននសម្រាប់ច្រកចូលនៅក្នុងត្រសាលប្រជុំ។
|
||
\v 26 ពួកគេត្រូវសែងវាំងនននៃទីលានដែរ និងវាំងននសម្រាប់ច្រកចូលទ្វារទីលាន ដែលនៅជិតព្រះពន្លា និងជិតកន្លែងថ្វាយតង្វាយ ខ្សែចង និងគ្រឿងបរិក្ខារទាំងអស់សម្រាប់កិច្ចការបម្រើរបស់ពួកគេ។ អ្វីក្តីដែលត្រូវធ្វើជាមួយនឹងការទាំងនេះ ពួកគេត្រូវធ្វើវា។
|
||
\s5
|
||
\v 27 លោកអ៊ើរ៉ុន និងកូនប្រុសៗរបស់លោកគឺជាអ្នកចង្អុលបង្ហាញកិច្ចការពូជពង្សរបស់លោកគើសូន និងអ្វីៗដែលត្រូវដឹកជញ្ជូន ព្រមទាំងកិច្ចការទាំងអស់ដែលពួកគេបម្រើ។ អ្នកត្រូវចាត់តាំងពួកគេសម្រាប់ទំនួលខុសត្រូវរបស់ពួកគេទាំងអស់។
|
||
\v 28 នេះគឺជាកិច្ចការបម្រើអំបូររបស់ពូជពង្សគើសូន សម្រាប់ត្រសាលនៃការជួបជុំ។ លោកអ៊ីថាម៉ារ ជាកូនរបស់បូជាចារ្យអើរ៉ុន ត្រូវដឹកនាំពួកគេនៅកិច្ចការរបម្រើរបស់ពួកគេ។
|
||
\s5
|
||
\p
|
||
\v 29 អ្នកត្រូវរាប់អំបូរលោកម្រ៉ារី តាមអំបូររបស់ពួកគេ ហើយចាត់លំដាប់ពួកគេតាមគ្រួសារនៃដូនតារបស់ពួកគេ។
|
||
\v 30 ត្រូវរាប់ចាប់ពីអាយុសាមសិបឡើងទៅរហូតដល់អាយុហាសិបឆ្នាំ។ រាប់មនុស្សគ្រប់គ្នាដែលនឹងចូលរួម ហើយបម្រើនៅក្នុងត្រសាលប្រជុំ។
|
||
\s5
|
||
\v 31 នេះគឺជាទំនួលខុសត្រូវរបស់ពួកគេ និងកិច្ចការរបស់ពួកគេនៅក្នុងការបម្រើនៅត្រសាលប្រជុំ។ ពួកគេត្រូវមើលខុសត្រូវលើបន្ទះក្ដាររបស់ព្រះពន្លា រនុក សសរ និងជើងទ្រ សសរ
|
||
\v 32 និងជើងទ្រនៅជុំវិញទីលាន ចម្រឹង ខ្សែសន្ធឹង ព្រមទាំងគ្រឿងបរិក្ខារ និងអ្វីៗទាំងអស់ដែលប្រើប្រាស់ជាមួយ។ ត្រូវរាយមុខឈ្មោះរបស់ទាំងនោះ ឲ្យពួកគេសែង។
|
||
\s5
|
||
\v 33 នេះគឺជាកិច្ចការបម្រើរបស់អំបូរនៃពូជពង្សលោកម្រ៉ារី និងអ្វីដែលពួកគេធ្វើសម្រាប់ត្រសាលប្រជុំនៅក្រោមការណែនាំរបស់លោកអ៊ីថាម៉ារ កូនប្រុសរបស់បូជាចារ្យអ៊ើរ៉ុន»។
|
||
\s5
|
||
\p
|
||
\v 34 លោកម៉ូសេ និងលោកអ៊ើរ៉ុន ព្រមទាំងអ្នកដឹកនាំនៅក្នុងសហគមន៍បានរាប់ពូជពង្សរបស់កេហាត់តាមអំបូរនៃគ្រួសារដូនតារបស់ពួកគេ។
|
||
\v 35 ពួកគេបានរាប់អំបូរកេហាត់ចាប់ពីអាយុសាមសិបឡើងទៅរហូតដល់ហាសិបឆ្នាំ។ ពួកគេរាប់មនុស្សគ្រប់គ្នាដេលចូលរួមដើម្បីបម្រើនៅក្នុងត្រសាលប្រជុំ។
|
||
\v 36 ពួកគេរាប់បានប្រុសៗទាំងអស់មានចំនួន ២, ៧៥០ នាក់ តាមអំបូររបស់ពួកគេ។
|
||
\s5
|
||
\v 37 លោកម៉ូសេ និងលោកអ៊ើរ៉ុនបានរាប់បុរសទាំងអស់ និងគ្រួសារនៃកេហាត់ដែលបម្រើនៅក្នុងត្រសាលប្រជុំ។ ធ្វើបែបនេះ ពួកគេបានស្តាប់បង្គាប់តាមអ្វីដែលព្រះអម្ចាស់បានបង្គាប់ដល់ពួកគេ ឲ្យធ្វើតាមរយៈលោកម៉ូសេ។
|
||
\s5
|
||
\p
|
||
\v 38 ពូជពង្សរបស់លោកគើសូនត្រូវបានរាប់តាមអំបូររបស់ពួកគេ តាមគ្រួសារដូនតារបស់ពួកគេដែរ។
|
||
\v 39 ចាប់ពីអាយុសាមសិបឆ្នាំឡើងទៅរហូតដល់អាយុហាសិបឆ្នាំ គឺមនុស្សគ្រប់គ្នាដែលចូលរួមបម្រើនៅក្នុងត្រសាលប្រជុំ។
|
||
\v 40 ប្រុសៗទាំងអស់ដែលរាប់បានតាមអំបូររបស់ពួកគេ និងតាមគ្រួសារដូនតារបស់ពួកគេ មានចំនួន ២, ៦៣០នាក់។
|
||
\s5
|
||
\v 41 លោកម៉ូសេ និងលោកអ៊ើរ៉ុនបានរាប់អំបូរនៃពូជពង្សរបស់លោកគើសូន ដែលអាចបម្រើនៅក្នុងត្រសាលប្រជុំ។ ធ្វើបែបនេះ ពួកគេបានស្តាប់បង្គាប់តាមអ្វីដែលព្រះអម្ចាស់បានបង្គាប់ដល់ពួកគេឲ្យធ្វើតាមរយៈលោកម៉ូសេ។
|
||
\s5
|
||
\p
|
||
\v 42 ពូជពង្សរបស់លោកម្រ៉ារីត្រូវបានរាប់តាមអំបូរ និងតាមគ្រួសារដូនតារបស់ពួកគេដែរ។
|
||
\v 43 ចាប់ពីអាយុសាមសិបឆ្នាំ រហូតដល់ហាសិបឆ្នាំ មនុស្សគ្រប់គ្នាដែលអាចចូលរួមបម្រើនៅក្នុងត្រសាលប្រជុំ។
|
||
\v 44 ប្រុសៗទាំងអស់ដែលរាប់បានតាមអំបូរ និងតាមគ្រួសារដូនតារបស់ពួកគេមានចំនួន ៣, ២០០ នាក់។
|
||
\s5
|
||
\v 45 លោកម៉ូសេ និងលោកអ៊ើរ៉ុនបានរាប់បុរសទាំងអស់នេះ នៅក្នុងពូជពង្សរបស់ម្រ៉ារី។ ធ្វើបែបនេះ ពួកគេបានស្តាប់បង្គាប់តាមអ្វីដែលព្រះអម្ចាស់បានបង្គាប់ដល់ពួកគេឲ្យធ្វើតាមរយៈលោកម៉ូសេ។
|
||
\s5
|
||
\p
|
||
\v 46 ដូច្នេះ លោកម៉ូសេ និងលោកអ៊ើរ៉ុន ព្រមទាំងអ្នកដឹកនាំរបស់អ៊ីស្រាអែលបានរាប់ពួកគេលេវីទាំងអស់តាមអំបូរ នៅក្នុងគ្រួសារនៃដូនតារបស់ពួកគេ។
|
||
\v 47 ចាប់ពីអាយុសាមសិបឆ្នាំដល់ហាសិបឆ្នាំ។ ពួកគេរាប់មនុស្សគ្រប់គ្នាដែលអាចធ្វើការនៅក្នុងព្រះពន្លាបាន និងអ្នកដែលអាចសែង និងមើលថែសម្ភារនៅក្នុងត្រសាលប្រជុំដែរ។
|
||
\v 48 ពួកគេរាប់បានប្រុសៗចំនួន ៨, ៥៨០នាក់។
|
||
\s5
|
||
\v 49 លោកម៉ូសេបានរាប់មនុស្សម្នាក់ៗ ហើយបន្តរាប់តាមប្រភេទនៃការងារដែលតែងតាំងឲ្យពួកគេធ្វើតាមបង្គាប់របស់ព្រះអម្ចាស់។ គាត់បានរាប់មនុស្សម្នាក់ៗតាមប្រភេទនៃទំនួលខុសត្រូវដែលពួកគេអាចទទួលបាន។ ធ្វើបែបនេះ ពួកគេបានស្តាប់បង្គាប់តាមអ្វីដែលព្រះអម្ចាស់បានបង្គាប់ឲ្យពួកគេធ្វើតាមរយៈលោកម៉ូសេ។
|
||
\s5
|
||
\c 5
|
||
\cl ជំពួក ៥
|
||
\p
|
||
\v 1 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ។ ព្រះអង្គមានបន្ទូលថា៖
|
||
\v 2 «ចូរបង្គាប់ដល់ប្រជាជនអ៊ីស្រាអែលឲ្យបណ្តេញអ្នកណាដែលមានជំងឺឃ្លង់ និងអ្នកដែលមានជំងឺកាមរោគ ព្រមទាំងអ្នកដែលមិនស្អាតដោយសារប៉ះជាមួយសាកសពចេញពីជំរំ។
|
||
\v 3 មិនថាប្រុស ឬស្រីទេ អ្នកត្រូវបណ្តេញពួកគេចេញពីជំរំ។ ពួកគេមិនត្រូវធ្វើឲ្យជំរំមិនស្អាតឡើយ ព្រោះយើងរស់នៅក្នុងជំរំនោះ»។
|
||
\v 4 ប្រជាជនអ៊ីស្រាអែលក៏ធ្វើដូច្នោះ។ ពួកគេបានបណ្តេញអ្នកទាំងនោះចេញពីជំរំ ដូចព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។ ប្រជាជនអ៊ីស្រាអែលបានស្តាប់បង្គាប់ព្រះអម្ចាស់។
|
||
\s5
|
||
\p
|
||
\v 5 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេម្តងទៀត។ ព្រះអង្គមានបន្ទូលថា៖
|
||
\v 6 «ចូរប្រាប់ដល់ជនជាតិអ៊ីស្រាអែល។ នៅពេលមនុស្សប្រុស ឬស្រ្តីណាប្រព្រឹត្តបាប ដូចជាប្រជាជនធ្វើដល់គ្នាទៅវិញទៅមក ហើយមិនស្មោះត្រង់ជាមួយយើង អ្នកនោះមានកំហុសហើយ។
|
||
\v 7 នៅពេលពួកគេសារភាពបាប ដែលខ្លួនបានធ្វើនោះ។ អ្នកនោះត្រូវបង់ថ្លៃនៃអំពើបាបរបស់គាត់ ដោយបូកជាមួយតម្លៃមួយជាប្រាំបន្ថែម។ អ្នកនោះត្រូវប្រគល់ការនេះទៅអ្នកដែលគាត់បានធ្វើខុស។
|
||
\s5
|
||
\v 8 ប៉ុន្តែ ប្រសិនបើ អ្នកនោះមិនមានញាតិជិតស្និទដើម្បីទទួលសំណងទេ គាត់ត្រូវបង់ថ្លៃសម្រាប់កំហុសរបស់គាត់មកឲ្យយើង តាមរយៈបូជាចារ្យ ជាមួយនឹងចៀមឈ្មោលមួយ ទុកជាថ្លៃលោះបានគាត់។
|
||
\v 9 តង្វាយរបស់ជនជាតិអ៊ីស្រាអែលទាំងអស់ អ្វីដែលត្រូវញែកដោយឡែក ហើយត្រូវនាំទៅជូនបូជាចារ្យ ដោយប្រជាជនអ៊ីស្រាអែលផ្ទាល់នោះ នឹងត្រូវជាកម្មសិទ្ធិរបស់គាត់។
|
||
\v 10 តង្វាយរបស់មនុស្សគ្រប់រូបនឹងត្រូវជារបស់បូជាចារ្យ ប្រសិនបើ អ្នកណាម្នាក់ថ្វាយអ្វីមួយទៅឲ្យបូជាចារ្យ វានឹងក្លាយជាកម្មសិទ្ធិរបស់គាត់»។
|
||
\s5
|
||
\p
|
||
\v 11 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេម្តងទៀត។ ព្រះអង្គមានបន្ទូលថា៖
|
||
\v 12 «ចូរប្រាប់ដល់ជនជាតិអ៊ីស្រាអែល ប្រាប់ពួកគេថា៖ «ឧបមាថា ប្រពន្ធរបស់បុរសម្នាក់បានបែរចេញពីគាត់ ហើយធ្វើបាបទាស់នឹងប្តីរបស់នាង។
|
||
\s5
|
||
\v 13 ហើយ ឧបមាថា មានបុរសម្នាក់ទៀតមកគេងជាមួយនាង។ នៅក្នុងករណីនេះ នាងបានប្រព្រឹត្តអំពើសៅហ្មងហើយ។ ទោះបីជាប្តីរបស់នាងមិនបានឃើញ ឬមិនដឹងក៏ដោយ ឬទោះបើគ្មាននរណាចាប់បាននៅអំពើ និងគ្មាននរណាធ្វើបន្ទាល់ទាស់នាងក៏ដោយ។
|
||
\v 14 លើសពីនេះ វិញ្ញាណនៃការប្រច័ណ្ឌអាចកើតមាននៅក្នុងប្តីរបស់នាងដែលប្រពន្ធបានប្រព្រឹត្តអំពើសៅហ្មង។ ប៉ុន្តែ វិញ្ញាណនៃការប្រច័ណ្ឌអាចកើតឡើងដោយមិនត្រឹមត្រូវទៅលើបុរសម្នាក់ នៅពេលប្រពន្ធរបស់គាត់មិនបានប្រព្រឹត្តអំពើសៅហ្មងក្តី។
|
||
\s5
|
||
\v 15 នៅក្នុងករណីនេះ បុរសអាចនាំប្រពន្ធរបស់ខ្លួនទៅរកបូជាចារ្យ។ ប្តីត្រូវបានតង្វាយច្រូចសម្រាប់នាង។ គាត់ត្រូវនាំយកម្សៅបីគីឡូក្រាម ជាតង្វាយសម្រាប់នាងទៅជាមួយផង។ គាត់មិនត្រូវចាក់ប្រេង ឬគ្រឿងក្រអូបនៅលើវាឡើយ ព្រោះជាតង្វាយគ្រាប់ធញ្ញជាតិនៃការប្រច័ណ្ឌ និងតង្វាយគ្រាប់ធញ្ញជាតិសម្រាប់រម្លឹកពីបាប។
|
||
\s5
|
||
\p
|
||
\v 16 បូជាចារ្យត្រូវនាំនាងមកជិត ហើយឲ្យនាងឈរនៅចំពោះព្រះអម្ចាស់។
|
||
\v 17 បូជាចារ្យត្រូវយកថូដែលមានទឹកបរិសុទ្ធ ហើយយកធូលីពីដែលនៅក្នុងព្រះពន្លាមក។ គាត់ត្រូវដាក់ដីនោះទៅក្នុងទឹក។
|
||
\s5
|
||
\v 18 បូជាចារ្យត្រូវឲ្យនាងនៅចំពោះព្រះអម្ចាស់ ហើយគាត់ត្រូវស្រាយចំណងសក់នៅលើក្បាលរបស់នាង។ គាត់ត្រូវដាក់ដៃរបស់នាងទៅលើតង្វាយគ្រាប់ធញ្ញជាតិនៃការរម្លឹក គឺជាតង្វាយគ្រាប់ធញ្ញជាតិនៃការសង្ស័យ។ បូជាចារ្យត្រូវកាន់ទឹកដែលល្វីងនៅក្នុងដៃរបស់គាត់ដែលអាចនាំបណ្តាសា។
|
||
\v 19 បូជាចារ្យត្រូវឲ្យស្ត្រីនោះស្បថ ហើយត្រូវនិយាយទៅនាងថា៖ «ប្រសិនបើ បើនាងគ្មានទំនាក់ទំនងផ្លូវភេទជាមួយបុរសណាទេ ហើយប្រសិនបើ នាងមិនបានដើរផ្លូវខុស ហើយប្រព្រឹត្តអំពើមិនស្អាតស្អំទេ ដូច្នេះ នាងមានសេរីភាពពីទឹកល្វីងនេះ ដែលអាចនាំបណ្តាសាដល់នាងហើយ។
|
||
\s5
|
||
\v 20 ប៉ុន្តែ ប្រសិនបើ នាងនៅក្រោមអំណាចរបស់ប្តី ហើយប្រសិនបើ នាងបានប្រព្រឹត្តអំពើសៅហ្មង ហើយប្រសិនបើ នាងបានដេកជាមួយបុរសផ្សេង
|
||
\v 21 ដូច្នេះ (បូជាចារ្យត្រូវឲ្យនាងស្បថ ហើយអាចនាំបណ្តាសាដល់នាង ហើយបន្ទាប់មក គាត់ត្រូវបន្តនិយាយជាមួយនាងទៀត) ព្រះអម្ចាស់នឹងធ្វើឲ្យនាងទទួលបណ្តាសា ហើយនឹងបង្ហាញដល់ប្រជាជនរបស់នាងបានដឹង។ ការនេះនឹងកើតឡើង ប្រសិនបើ ព្រះអម្ចាស់នឹងធ្វើឲ្យនាងក្លាយទៅជាស្ត្រីអារ និងធ្វើឲ្យនាងប៉ោងពោះ ហើយប្រជាជនយកឈ្មោះនាងទៅដាក់បណ្ដាសាគ្នា។
|
||
\v 22 ទឹកនេះដែលនឹងនាំបណ្តាសានឹងចូលទៅក្នុងពោះរបស់នាង ធ្វើឲ្យពោះនាងប៉ោងឡើង ហើយភ្លៅនាងរលួយ!»។ ហើយស្ត្រីនោះត្រូវឆ្លើយថា៖ ចាស៎! សូមឲ្យការនោះបានកើតឡើងចុះ ប្រសិនបើ ខ្ញុំបានធ្វើខុសមែន។
|
||
\s5
|
||
\p
|
||
\v 23 បូជាចារ្យត្រូវសរសេរបណ្តាសាទាំងនេះនៅលើក្រាំមួយ ហើយបន្ទាប់មក គាត់ត្រូវលាងសម្អាតបណ្តាសាដែលបានសរសេរដោយទឹកល្វីងនោះ។
|
||
\s5
|
||
\v 24 បូជាចារ្យត្រូវធ្វើទឹកល្វីងដែលនាំបណ្តាសាឲ្យស្រ្តីផឹក។ ទឹកដែលនាំបណ្តាសានឹងចូលទៅក្នុងនាង ហើយត្រឡប់ទៅជាល្វីង។
|
||
\v 25 បូជាចារ្យត្រូវយកតង្វាយធញ្ញជាតិជាតង្វាយនៃការប្រច័ណ្ឌចេញពីដៃរបស់ស្រ្តីនោះ។ គាត់ត្រូវលើកតង្វាយធញ្ញជាតិឡើងនៅចំពោះព្រះអម្ចាស់ ហើយយកវាមកកន្លែងថ្វាយតង្វាយ។
|
||
\v 26 បូជាចារ្យត្រូវយកតង្វាយធញ្ញជាតិមួយក្ដាប់ តំណាងឲ្យតង្វាយនោះ ហើយដុតវានៅលើកន្លែងថ្វាយតង្វាយ។ បន្ទាប់មក គាត់ត្រូវប្រគល់ទឹកល្វីងឲ្យស្រ្តីនោះផឹក។
|
||
\s5
|
||
\v 27 នៅពេលគាត់ប្រគល់ទឹកឲ្យនាងផឹក ហើយប្រសិនបើ នាងសៅហ្មងដោយសារនាងបានធ្វើបាបទាស់នឹងប្តីរបស់នាង នោះដែកដែលនាំបណ្តាសានឹងចូលទៅក្នុងនាង នឹងត្រឡប់ទៅជាល្វីង។ ស្ត្រីនោះនឹងត្រូវបណ្ដាសា ហើយប្រជាជននឹងយកឈ្មោះនាងទៅដាក់បណ្ដាសាគ្នា។
|
||
\v 28 ប៉ុន្តែ ប្រសិនបើ នាងមិនបានប្រព្រឹត្តអំពើសៅហ្មងទេ ហើយប្រសិនបើ នាងជាមនុស្សស្តាតស្អំ ដូច្នេះ នាងនឹងបានរួចខ្លួន។ ហើយនាងនឹងមានកូនចៅបាន។
|
||
\s5
|
||
\p
|
||
\v 29 នេះគឺជាច្បាប់នៃការប្រច័ណ្ឌ។ វាគឺជាច្បាប់សម្រាប់ស្ត្រីដែលវង្វេងពីប្តីរបស់នាង ហើយបានប្រព្រឹត្តអំពើសៅហ្មង។
|
||
\v 30 វាគឺជាច្បាប់សម្រាប់បុរសដែលមានវិញ្ញាណនៃការប្រច័ណ្ឌ ពេលគាត់ប្រច័ណ្ឌជាមួយប្រពន្ធរបស់គាត់។ គាត់ត្រូវនាំស្រ្តីនោះមកចំពោះព្រះអម្ចាស់ ហើយបូជាចារ្យត្រូវធ្វើតាមសេចក្តីដែលបានរៀបរាប់នៅក្នុងច្បាប់នៃការប្រច័ណ្ឌនេះគ្រប់យ៉ាង។
|
||
\s5
|
||
\v 31 បុរសនឹងមានសេរីភាពពីកំហុសដោយសារនាំប្រពន្ធរបស់គាត់មកកាន់បូជាចារ្យ។ ស្រី្តត្រូវត្រូវទទួលកំហុសដែលនាងបានធ្វើ»។
|
||
\s5
|
||
\c 6
|
||
\cl ជំពូក ៦
|
||
\p
|
||
\v 1 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ។ ព្រះអង្គមានបន្ទូលថា៖
|
||
\v 2 «ចូរប្រកាសដល់ប្រជាជនអ៊ីស្រាអែល។ ចូរប្រាប់ដល់ពួកគេថា៖ «ពេលបុរស ឬស្រ្តីណាម្នាក់បានញែកខ្លួនឯងសម្រាប់ព្រះអម្ចាស់ដោយសម្បថពិសេសជាអ្នកណាសារីត គាត់ត្រូវញែកខ្លួនឯងចេញពីស្រាទំពាំងបាយជូរ ហើយនឹងគ្រឿងស្រវឹង។
|
||
\v 3 គាត់មិនត្រូវផឹកទឹកទំពាំងបាយជូរ ឬហូបទំពាំងបាយជូរស្រស់ ឬទំពាំងបាយជូរក្រៀមក្តី។
|
||
\v 4 ក្នុងពេលដែលគាត់ញែកខ្លួនដល់យើង គាត់មិនត្រូវហូបអ្វីដែលធ្វើឡើងពីទំពាំងបាយជូរឡើយ បូករួមទាំងគ្រាប់ ឬសំបកវាដែរ។
|
||
\s5
|
||
\p
|
||
\v 5 នៅក្នុងអំឡុងពេលដែលគាត់ស្ថិតនៅក្នុងសម្បថនៃការញែកខ្លួនថ្វាយព្រះ មិនត្រូវឲ្យគាត់ប្រើកំបិតកោរក្បាលរបស់គាត់ឡើយ រហូតដល់ថ្វៃកំណត់នៃការញែកខ្លួនដោយឡែកថ្វាយព្រះអម្ចាស់បានសម្រេច។ គាត់ត្រូវញែកខ្លួនដោយឡែកថ្វាយព្រះអម្ចាស់។ គាត់ត្រូវអនុញ្ញាឲ្យសក់គាត់នៅវែងនៅលើក្បាលរបស់គាត់។
|
||
\s5
|
||
\p
|
||
\v 6 នៅក្នុងអំឡុងពេលដែលញែកខ្លួនថ្វាយព្រះអម្ចាស់ គាត់មិនត្រូវចូលទៅជិតមនុស្សស្លាប់ឡើយ។
|
||
\v 7 គាត់មិនត្រូវធ្វើឲ្យខ្លួនគាត់មិនស្អាតឡើយ ទោះបីជាសាកសពរបស់ឪពុក ម្តាយ បងប្អូនប្រុសស្រីរបស់គាត់ ស្លាប់ក្តី។ នេះដោយសារគាត់បានញែកខ្លួនគាត់ដោយឡែកថ្វាយព្រះជាម្ចាស់ មនុស្សគ្រប់គ្នាអាចស្គាល់គាត់ដោយសារគាត់មានសក់វែង។
|
||
\v 8 ក្នុងអំឡុងពេលដែលគាត់ញែកដោយឡែកថ្វាយព្រះអម្ចាស់ គាត់ត្រូវបរិសុទ្ធ ថ្វាយព្រះអម្ចាស់។
|
||
\s5
|
||
\p
|
||
\v 9 ប្រសិនបើ នរណាម្នាក់ស្លាប់ភ្លាមៗនៅក្បែរគាត់ ហើយធ្វើឲ្យក្បាលរបស់គាត់សៅហ្មង នោះត្រូវឲ្យគាត់កោរសក់របស់គាត់នៅថ្ងៃនោះដើម្បីធ្វើឲ្យគាត់បរិសុទ្ធ ត្រូវកោរសក់របស់គាត់នៅថ្ងៃទីប្រាំពីរ។
|
||
\s5
|
||
\v 10 នៅថ្ងៃទីប្រាំបី គាត់ត្រូវយកសត្វព្រាបពីរ ឬលលកជំទើរពីរទៅឲ្យបូជាចារ្យនៅត្រង់ច្រកចូលត្រសាលប្រជុំ។
|
||
\v 11 បូជាចារ្យត្រូវថ្វាយសត្វមួយ ទុកជាតង្វាយលោះបាប ហើយសត្វមួយទៀតថ្វាយជាតង្វាយដុត។ តង្វាយទាំងនេះជាតង្វាយលោះបាបសម្រាប់គាត់ ដោយសារគាត់បានធ្វើបាបដោយព្រោះគាត់នៅជិតសាកសព។ គាត់ត្រូវញែកសក់របស់គាត់ម្តងទៀតនៅថ្ងៃនោះ។
|
||
\s5
|
||
\v 12 គាត់ត្រូវញែកខ្លួនគាត់ថ្វាយព្រះអម្ចាស់ សម្រាប់ថ្ងៃនៃការញែកជាបរិសុទ្ធរបស់គាត់។ គាត់ត្រូវនាំចៀមអាយុមួយឆ្នាំ ទុកជាតង្វាយលើកលែងទោស។ នៅថ្ងៃមុនពេល គាត់ធ្វើឲ្យខ្លួនគាត់សៅហ្មងមិនបាច់រាប់ទេ ដោយសារការដែលគាត់បានញែកដោយឡែកនោះត្រូវបានសៅហ្មងហើយ។
|
||
\s5
|
||
\p
|
||
\v 13 នេះគឺជាច្បាប់សម្រាប់អ្នកណាសារីត ដ្បិត នៅពេលដែលគាត់បានញែកដោយឡែកនោះបានសម្រេចហើយ។
|
||
\v 14 គេត្រូវនាំគាត់ទៅឯច្រកចូលត្រសាលប្រជុំ។ គាត់ត្រូវនាំយកតង្វាយរបស់គាត់មកថ្វាយព្រះអម្ចាស់។ គាត់ត្រូវថ្វាយចៀមឈ្មោលអាយុមួយឆ្នាំដែលល្អឥតខ្ចោះមួយជាតង្វាយដុត។ គាត់ត្រូវនាំយកចៀមញីមួយអាយុមួយឆ្នាំដែលល្អឥតខ្ចោះមកថ្វាយជាតង្វាយលោះបាប។ គាត់ត្រូវនាំយកចៀមឈ្មោលដែលល្អឥតខ្ចោះមួយមកថ្វាយជាតង្វាយមេត្រី។
|
||
\v 15 គាត់ត្រូវនាំយកនំប៉័ងមួយល្អីជានំប៉័ងឥតមេ នំធ្វើពីម្សៅយ៉ាងម៉ដ្តលាយជាមួយប្រេង នំឥតមេប្រោះដោយប្រេង ព្រមទាំងតង្វាយធញ្ញជាតិ និងតង្វាយច្រួចមកជាមួយផង។
|
||
\s5
|
||
\v 16 បូជាចារ្យត្រូវនាំពួកគេមកចំពោះព្រះអម្ចាស់។ គាត់ត្រូវថ្វាយតង្វាយលោះបាប និងតង្វាយដុតរបស់គាត់។
|
||
\v 17 ជាមួយនឹងនំប៉័ងឥតមេមួយល្អី គាត់ត្រូវយកចៀមឈ្មោលទុកជាយញ្ញបូជា ជាតង្វាយមេត្រីថ្វាយដល់ព្រះអម្ចាស់។ បូជាចារ្យត្រូវនាំទាំងតង្វាយធញ្ញជាតិ និងតង្វាយច្រូចផងដែរ។
|
||
\s5
|
||
\v 18 អ្នកណាសារីតត្រូវកោរសក់របស់គាត់ដែលបានញែកជាបរិសុទ្ធថ្វាយព្រះជាម្ចាស់នៅត្រង់ច្រកចូលត្រសាលប្រជុំ។ គាត់ត្រូវយកសក់របស់គាត់ ហើយដុតវាដោយភ្លើងដែលនៅក្រោមយញ្ញបូជាតង្វាយមេត្រី។
|
||
\s5
|
||
\v 19 បូជាចារ្យត្រូវយកស្មាររបស់ចៀមទៅស្ងោរ និងដុំនំប៉័ងឥតមេមួយដុំចេញពីកន្រ្ទក់ និងនំឥតមេមួយដុំដែរ។ គាត់ត្រូវយកនំទាំងនោះទៅលើដៃរបស់អ្នកណាសារីត បន្ទាប់ពី គាត់បានកោរសក់របស់គាត់ ដែលបានញែកចេញជាបរិសុទ្ធហើយ។
|
||
\v 20 បូជាចារ្យត្រូវគ្រវីនំទាំងនោះទុកជាតង្វាយនៅចំពោះព្រះអម្ចាស់ ជាចំណែកបរិសុទ្ធសម្រាប់បូជាចារ្យ ជាមួយនឹងសាច់ទ្រូងដែលបានគ្រវី និងសាច់ភ្លៅដែលបាននាំយកមកសម្រាប់បូជាចារ្យ។ បន្ទាប់មក អ្នកណាសារីនអាចផឹកស្រាបាន។
|
||
\s5
|
||
\p
|
||
\v 21 នេះគឺជាច្បាប់សម្រាប់អ្នកណាសារីតជាអ្នកដែលបានស្បថនឹងថ្វាយតង្វាយរបស់គាត់ដល់ព្រះអម្ចាស់ សម្រាប់ញែកខ្លួនរបស់គាត់ជាបរិសុទ្ធ។ អ្វីៗផ្សេងទៀត ដែលគាត់អាចតង្វាយ គាត់ត្រូវធ្វើតាមពាក្យដែលគាត់បានស្បថ ដើម្បីធ្វើតាមច្បាប់សម្រាប់អ្នកណាសារីតនោះ»។
|
||
\s5
|
||
\p
|
||
\v 22 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេម្តងទៀត។ ព្រះអង្គមានបន្ទូលថា៖
|
||
\v 23 «ចូរប្រាប់លោកអ៊ើរ៉ុន និងកូនប្រុសៗ របស់លោកថា៖ «អ្នកត្រូវនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែលបែបនេះ។ អ្នកត្រូវនិយាយទៅពួកគេថា៖
|
||
\q
|
||
\v 24 «សូមព្រះអម្ចាស់ប្រទានពរអ្នក ហើយការពារអ្នក។
|
||
\s5
|
||
\q
|
||
\v 25 សូមព្រះអម្ចាស់បែរព្រះភក្ត្ររបស់ព្រះអង្គភ្លឺមកលើអ្នក និងផ្តល់ព្រះគុណដល់អ្នក។
|
||
\q
|
||
\v 26 សូមព្រះអម្ចាស់ទតមកលើអ្នកដោយព្រះគុណ និងប្រទានសន្តិភាពដល់អ្នក»។
|
||
\m
|
||
\v 27 នេះគឺជារបៀបដែលពួកគេត្រូវប្រកាសនាមរបស់យើងដល់ប្រជាជនអ៊ីស្រាអែល។ ដូច្នេះ យើងនឹងប្រទានពរដល់ពួកគេ»។
|
||
\s5
|
||
\c 7
|
||
\cl ជំពូក ៧
|
||
\p
|
||
\v 1 នៅថ្ងៃដែលលោកម៉ូសេបានសង់ព្រះពន្លារួចរាល់ហើយ លោកបានលាបប្រេងលើវា ហើយបានញែកវាដោយឡែកថ្វាយព្រះអម្ចាស់ ជាមួយនឹងគ្រឿងបរិក្ខារផ្សេងៗទៀត។ លោកត្រូវធ្វើដូចគ្នាជាមួយនឹងកន្លែងថ្វាយតង្វាយ និងគ្រឿងបរិក្ខារបស់វាទាំងអស់ដែរ។ លោកត្រូវលាបប្រេងលើរបស់ទាំងនោះ ហើយត្រូវញែករបស់ទាំងនោះថ្វាយព្រះអម្ចាស់។
|
||
\v 2 នៅថ្ងៃនោះ អ្នកដឹកនាំរបស់ប្រជាជនអ៊ីស្រាអែល ពួកមេលើគ្រួសារដូនតារបស់ពួកគេ បានថ្វាយយញ្ញបូជា។ បុរសទាំងនេះគឺជាដឹកនាំកុលសម្ព័ន្ធរបស់ខ្លួន។ ពួកគេមើលការខុសត្រូវក្នុងការរាប់ពួកប្រុសៗ។
|
||
\v 3 ពួកគបាននាំតង្វាយរបស់ពួកគេមកចំពោះព្រះអម្ចាស់។ ពួកគបាននាំរទេះមានដំបូលប្រាំមួយ និងគោដប់ពីរ។ ពួកគេបាននាំយករទេះមួយសម្រាប់អ្នកដឹកនាំពីរនាក់ ហើយអ្នកដឹកនាំម្នាក់ៗថ្វាយគោមួយ។ ពួកគេនាំយកតង្វាយទាំងនេះមកថ្វាយនៅមុខព្រះពន្លា។
|
||
\s5
|
||
\v 4 បន្ទាប់មក ព្រះអម្ចាស់បានមានបន្ទូលមកកាន់លោកម៉ូសេ។ ព្រះអង្គមានបន្ទូលថា៖ «ចូរទទួលតង្វាយពីពួកគេ ហើយប្រើតង្វាយនោះសម្រាប់ការងារនៅក្នុងត្រសាលប្រជុំ។
|
||
\v 5 ចូរឲ្យតង្វាយនោះទៅពួកលេវី ទៅពួកគេម្នាក់ៗ តាមការងាររបស់ពួកគេ»។
|
||
\s5
|
||
\v 6 លោកម៉ូសេបានយករទេះ និងគោ ហើយលោកបានប្រគល់ទៅឲ្យពួកលេវី។
|
||
\v 7 លោកបានប្រគល់រទេះពីរ និងគោបួនទៅកូនចៅរបស់លោកគើសុន តាមត្រូវការងាររបស់ពួកគេ។
|
||
\v 8 លោកបានប្រគល់រទេះបួន និងគោប្រាំបីដល់កូនចៅរបស់លោកចៅម្រ៉ារី នៅក្រោមការមើលខុសត្រូវរបស់លោកអ៊ីថាម៉ារ ជាកូនប្រុសរបស់បូជាចារ្យអើរ៉ុន។ លោកបានធ្វើបែបនេះ ដោយសារ នោះជាតម្រូវការការងាររបស់ពួកគេ។
|
||
\s5
|
||
\v 9 ប៉ុន្តែ លោកមិនបានប្រគល់របស់ទាំងនោះទៅកូនចៅរបស់លោកកេហាត់ទេ ដោយសារពួកគេមិនបានធ្វើការទាក់ទងនឹងរបស់ទាំងនេះ ដែលជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ ព្រោះពួកគេសែងនៅលើស្មារបស់ពួកគេ។
|
||
\s5
|
||
\v 10 អ្នកដឹកនាំបានថ្វាយសម្ភាររបស់ពួកគេសម្រាប់ការឧទ្ទិសកន្លែងថ្វាយតង្វាយនៅថ្ងៃដែលលោកម៉ូសេបានលាបប្រេងនៅលើកន្លែងថ្វាយតង្វាយនោះ។ អ្នកដឹកនាំបានថ្វាយយញ្ញបូជានៅខាងមុខកន្លែងថ្វាយតង្វាយនោះ។
|
||
\v 11 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «អ្នកដឹកនាំម្នាក់ៗត្រូវថ្វាយយញ្ញបូជារបស់ខ្លួនសម្រាប់ការឧទិ្ទសកន្លែងថ្វាយតង្វាយនោះ»។
|
||
\s5
|
||
\p
|
||
\v 12 នៅថ្ងៃទីមួយ លោកណាសូន ដែលជាកូនប្រុសរបស់លោកអមីណាដាប់ មកពីកុលសម្ព័ន្ធយូដាបានថ្វាយយញ្ញបូជារបស់លោក។
|
||
\p
|
||
\v 13 យញ្ញបូជារបស់លោកមានថាសប្រាក់មួយ ទម្ងន់មួយរយសាមសិបសេកែល ចានគោមប្រាក់មួយ ទម្ងន់ចិតសិបសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធមកថ្វាយ។ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេងសម្រាប់ជាតង្វាយធញ្ញជាតិ។
|
||
\v 14 លោកបានប្រគល់ចានមាសដែលមានទម្ងន់ដប់សេកែលដាក់ពេញដោយកំញាន។
|
||
\s5
|
||
\v 15 លោកបានថ្វាយគោស្ទាវមួយ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយឆ្នាំមួយទុកជាតង្វាយដុត។
|
||
\v 16 លោកត្រូវថ្វាយពពែឈ្មោលទុកជាតង្វាយលោះបាប។ លោកថ្វាយគោពីរ ចៀមឈ្មោលប្រាំ និងពពែឈ្មោលប្រាំ ព្រមទាំងកូនចៀមឈ្មោលប្រាំ ដែលមានអាយុមួយឆ្នាំ ទុកជាយញ្ញបូជាសម្រាប់តង្វាយមេត្រី។
|
||
\v 17 នេះគឺជាតង្វាយរបស់លោកណាសូន ដែលជាកូនប្រុសរបស់លោកអមីណាដាប់។
|
||
\s5
|
||
\p
|
||
\v 18 នៅថ្ងៃទីពីរ លោកនេថានេល ដែលជាកូនរបស់លោកស៊ូហារ ត្រូវជាមេដឹកនាំមកពីកុលសម្ព័ន្ធអ៊ីសាខារ បាននាំយកយញ្ញបូជារបស់គាត់មកថ្វាយ។
|
||
\p
|
||
\v 19 យញ្ញបូជារបស់គាត់មានថាសប្រាក់មួយ ទម្ងន់មួយរយសាមសិបសេកែល ចានគោមប្រាក់មួយ ទម្ងន់ចិតសិបសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធមកថ្វាយ។ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេងសម្រាប់ជាតង្វាយធញ្ញជាតិ។
|
||
\s5
|
||
\v 20 លោកក៏បានប្រគល់ចានមាសដែលមានទម្ងន់ដប់សេកែលដាក់ពេញដោយកំញាន។
|
||
\v 21 លោកបានថ្វាយគោស្ទាវមួយ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយឆ្នាំមួយទុកជាតង្វាយដុត។
|
||
\v 22 លោកត្រូវថ្វាយពពែឈ្មោលទុកជាតង្វាយ លោះ បាប។
|
||
\v 23 លោកថ្វាយគោពីរ ចៀមឈ្មោលប្រាំ និងពពែឈ្មោលប្រាំ ព្រមទាំងកូនចៀមឈ្មោលប្រាំ ដែលមានអាយុមួយឆ្នាំ ទុកជាយញ្ញបូជាសម្រាប់តង្វាយមេត្រី។ នេះគឺជាយញ្ញបូជារបស់លោកលោកនេថានេល ដែលជាកូនរបស់លោកស៊ូហារ។
|
||
\s5
|
||
\p
|
||
\v 24 នៅថ្ងៃទីបី លោកអេលាប ដែលជាកូនប្រុសរបស់លោកហេឡូន ត្រូវជាមេដឹកនាំរបស់កូនចៅលោកសាប់យូឡូនបានថ្វាយតង្វាយរបស់គាត់។
|
||
\p
|
||
\v 25 យញ្ញបូជារបស់គាត់មាន ថាសប្រាក់មួយ ទម្ងន់១៣០សេកែល និងចានគោមប្រាក់មួយ ទម្ងន់ចិតសិបសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធមកថ្វាយ។ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេងសម្រាប់ជាតង្វាយធញ្ញជាតិ។
|
||
\v 26 គាត់ក៏បានប្រគល់ចានមាសដែលមានទម្ងន់ដប់សេកែលដាក់ពេញដោយកំញានផងដែរ។
|
||
\s5
|
||
\v 27 លោកនាំយកគោឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលអាយុមួយឆ្នាំមួយមកថ្វាយជាតង្វាយដុត។
|
||
\v 28 លោកបាននាំយកពពែឈ្មោលមួយមកថ្វាយទុកជាតង្វាយលោះបាប។
|
||
\v 29 លោកនាំយកគោពីរ ចៀមឈ្មោលប្រាំ ពពែកឈ្មោលប្រាំ និងកូនចៀមឈ្មោលប្រាំដែលមានអាយុមួយឆ្នាំ ទុកជាយញ្ញបូជាសម្រាប់ជាតង្វាយមេត្រី។ នេះគឺជាយញ្ញបូជារបស់លោកអេលាប ដែលជាកូនប្រុសរបស់លោកហេឡូន។
|
||
\s5
|
||
\p
|
||
\v 30 នៅថ្ងៃទីបួន លោកអេលីស៊ើរ ជាកូនរបស់លោកសេដេអ៊ើរ ជាមេដឹកនាំរបស់កូនចៅលោករូបេន បានថ្វាយយញ្ញបូជារបស់ លោក។
|
||
\p
|
||
\v 31 យញ្ញបូជារបស់ លោកមានថាសប្រាក់មួយទម្ងន់១៣០សេកែល និងចានគោមប្រាក់មួយទម្ងន់ចិតសិបសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធមកថ្វាយ។ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេងសម្រាប់ជាតង្វាយធញ្ញជាតិ។
|
||
\v 32 លោកក៏បានប្រគល់ចានមាសដែលមានទម្ងន់ដប់សេកែល ដាក់ពេញដោយកំញានផងដែរ។
|
||
\s5
|
||
\v 33 លោកនាំយកគោឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលអាយុមួយឆ្នាំមួយមកថ្វាយជាតង្វាយដុត។
|
||
\v 34 លោកបាននាំយកពពែឈ្មោលមួយមកថ្វាយទុកជាតង្វាយលោះបាប។
|
||
\v 35 លោកនាំយកគោពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលប្រាំដែលមានអាយុមួយឆ្នាំ ទុកជាយញ្ញបូជាសម្រាប់ជាតង្វាយមេត្រី។ នេះគឺជាយញ្ញបូជារបស់លោកអេលីស៊ើរ ជាកូនរបស់លោកសេដេអ៊ើរ។
|
||
\s5
|
||
\p
|
||
\v 36 នៅថ្ងៃទីប្រាំ លោកស្លូមាល ដែលជាកូនរបស់លោកស៊ូរីសាដាយ ត្រូវជាមេដឹកនាំរបស់កូនចៅលោកស៊ីម្មាន បានថ្វាយយញ្ញបូជារបស់លោក។
|
||
\p
|
||
\v 37 យញ្ញបូជារបស់ លោកមាន ថាសប្រាក់មួយទម្ងន់១៣០សេកែល និងចានគោមប្រាក់មួយទម្ងន់ចិតសិបសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធមកថ្វាយ។ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេងសម្រាប់ជាតង្វាយធញ្ញជាតិ។
|
||
\v 38 លោកក៏បានប្រគល់ចានមាសដែលមានទម្ងន់ដប់សេកែល ដាក់ពេញដោយកំញានផងដែរ។
|
||
\s5
|
||
\v 39 លោកនាំយកគោឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលអាយុមួយឆ្នាំមួយមកថ្វាយជាតង្វាយដុត។
|
||
\v 40 លោកបាននាំយកពពែឈ្មោលមួយមកថ្វាយទុកជាតង្វាយលោះបាប។
|
||
\v 41 លោកនាំយកគោពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលប្រាំដែលមានអាយុមួយឆ្នាំ ទុកជាយញ្ញបូជាសម្រាប់ជាតង្វាយមេត្រី។ នេះជាយញ្ញបូជារបស់លោកស្លូមាល ដែលជាកូនរបស់លោកស៊ូរីសាដាយ។
|
||
\s5
|
||
\p
|
||
\v 42 នៅថ្ងៃទីប្រាំមួយ លោកអេលាសាប់ ដែលជាកូនរបស់លោកដេហ៊ូអែល ត្រូវជាមេដឹកនាំរបស់កូនលោកចៅកាដ។
|
||
\p
|
||
\v 43 យញ្ញបូជារបស់គាត់មានថាសប្រាក់មួយទម្ងន់១៣០សេកែល និងចានគោមប្រាក់មួយទម្ងន់ចិតសិបសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធមកថ្វាយ។ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេងសម្រាប់ជាតង្វាយធញ្ញជាតិ។
|
||
\v 44 លោកក៏បានប្រគល់ចានមាសដែលមានទម្ងន់ដប់សេកែល ដាក់ពេញដោយកំញានផងដែរ។
|
||
\s5
|
||
\v 45 លោកនាំយកគោឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលអាយុមួយឆ្នាំមួយមកថ្វាយជាតង្វាយដុត។
|
||
\v 46 លោកបាននាំយកពពែឈ្មោលមួយមកថ្វាយទុកជាតង្វាយលោះបាប។
|
||
\v 47 លោកនាំយកគោពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលប្រាំដែលមានអាយុមួយឆ្នាំ ទុកជាយញ្ញបូជាសម្រាប់ជាតង្វាយមេត្រី។ នេះគឺជាយញ្ញបូជារបស់លោកអេលាសាប់ ដែលជាកូនរបស់លោកដេហ៊ូអែល។
|
||
\s5
|
||
\p
|
||
\v 48 នៅថ្ងៃទីប្រាំពីរ លោកអេលីសាម៉ា ដែលជាកូនរបស់លោកអាំមីហ៊ូដ ត្រូវជាមេដឹកនាំរបស់កូនចៅអេប្រាអ៊ីមបានថ្វាយយញ្ញបូជារបស់លោក។
|
||
\p
|
||
\v 49 យញ្ញបូជារបស់ លោកមានថាសប្រាក់មួយទម្ងន់១៣០សេកែល និងចានគោមប្រាក់មួយទម្ងន់ចិតសិបសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធមកថ្វាយ។ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេងសម្រាប់ជាតង្វាយធញ្ញជាតិ។
|
||
\v 50 លោកក៏បានប្រគល់ចានមាសដែលមានទម្ងន់ដប់សេកែល ដាក់ពេញដោយកំញានផងដែរ។
|
||
\s5
|
||
\v 51 លោកនាំយកគោឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលអាយុមួយឆ្នាំមួយមកថ្វាយជាតង្វាយដុត។
|
||
\v 52 លោកបាននាំយកពពែឈ្មោលមួយមកថ្វាយទុកជាតង្វាយលោះបាប។
|
||
\v 53 លោកនាំយកគោពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលប្រាំដែលមានអាយុមួយឆ្នាំ ទុកជាយញ្ញបូជាសម្រាប់ជាតង្វាយមេត្រី។ នេះគឺជាយញ្ញបូជារបស់លោកអេលីសាម៉ា ដែលជាកូនរបស់លោកអាំមីហ៊ូដ។
|
||
\s5
|
||
\p
|
||
\v 54 នៅថ្ងៃទីប្រាំបី លោកកាម៉ាលាល ដែលជាកូនរបស់លោកផ្ដាស៊ើរ ត្រូវជាមេដឹកនាំរបស់កូនចៅលោកម៉ាណាសេ បានថ្វាយយញ្ញបូជារបស់គាត់។
|
||
\p
|
||
\v 55 យញ្ញបូជារបស់ លោកមានថាសប្រាក់មួយទម្ងន់១៣០សេកែល និងចានគោមប្រាក់មួយទម្ងន់ចិតសិបសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធមកថ្វាយ។ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេងសម្រាប់ជាតង្វាយធញ្ញជាតិ។
|
||
\v 56 លោកក៏បានប្រគល់ចានមាសដែលមានទម្ងន់ដប់សេកែល ដាក់ពេញដោយកំញានផងដែរ។
|
||
\s5
|
||
\v 57 លោកនាំយកគោឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលអាយុមួយឆ្នាំមួយមកថ្វាយជាតង្វាយដុត។
|
||
\v 58 លោកបាននាំយកពពែឈ្មោលមួយមកថ្វាយទុកជាតង្វាយលោះបាប។
|
||
\v 59 លោកនាំយកគោពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលប្រាំដែលមានអាយុមួយឆ្នាំ ទុកជាយញ្ញបូជាសម្រាប់ជាតង្វាយមេត្រី។ នេះគឺជាយញ្ញបូជារបស់លោកកាម៉ាលាល ដែលជាកូនរបស់លោកផ្ដាស៊ើរ។
|
||
\s5
|
||
\p
|
||
\v 60 នៅថ្ងៃទីប្រាំបួន លោកអប៊ីដាន ដែលជាកូនរបស់លោកគីដាហូនី ត្រូវជាមេដឹកនាំរបស់កូនចៅលោកបេនយ៉ាមីន បានថ្វាយយញ្ញបូជារបស់លោក។
|
||
\p
|
||
\v 61 យញ្ញបូជារបស់លោកមានថាសប្រាក់មួយទម្ងន់១៣០សេកែល និងចានគោមប្រាក់មួយទម្ងន់ចិតសិបសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធមកថ្វាយ។ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេងសម្រាប់ជាតង្វាយធញ្ញជាតិ។
|
||
\v 62 លោកក៏បានប្រគល់ចានមាសដែលមានទម្ងន់ដប់សេកែល ដាក់ពេញដោយកំញានផងដែរ។
|
||
\s5
|
||
\v 63 លោកនាំយកគោឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលអាយុមួយឆ្នាំមួយមកថ្វាយជាតង្វាយដុត។
|
||
\v 64 លោកបាននាំយកពពែឈ្មោលមួយមកថ្វាយទុកជាតង្វាយលោះបាប។
|
||
\v 65 លោកនាំយកគោពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលប្រាំដែលមានអាយុមួយឆ្នាំ ទុកជាយញ្ញបូជាសម្រាប់ជាតង្វាយមេត្រី។ នេះគឺជាយញ្ញបូជារបស់លោកលោកអប៊ីដាន ដែលជាកូនរបស់លោកគីដាហូនី។
|
||
\s5
|
||
\p
|
||
\v 66 នៅថ្ងៃទីដប់ លោកអហ៊ីយេស៊ើរ ដែលជាកូនរបស់លោកអាំមីសាដាយ ត្រូវជាមេដឹកនាំរបស់កូនចៅលោកដាន់បានថ្វាយយញ្ញបូជារបស់ លោក។
|
||
\p
|
||
\v 67 យញ្ញបូជារបស់ លោកមាន ថាសប្រាក់មួយទម្ងន់១៣០ សេកែល និងចានគោមប្រាក់មួយទម្ងន់ចិតសិបសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធមកថ្វាយ។ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេងសម្រាប់ជាតង្វាយធញ្ញជាតិ។
|
||
\v 68 លោកក៏បានប្រគល់ចានមាសដែលមានទម្ងន់ដប់សេកែល ដាក់ពេញដោយកំញានផងដែរ។
|
||
\s5
|
||
\v 69 លោកនាំយកគោឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលអាយុមួយឆ្នាំមួយមកថ្វាយជាតង្វាយដុត។
|
||
\v 70 លោកបាននាំយកពពែឈ្មោលមួយមកថ្វាយទុកជាតង្វាយលោះបាប។
|
||
\v 71 លោកនាំយកគោពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលប្រាំដែលមានអាយុមួយឆ្នាំ ទុកជាយញ្ញបូជាសម្រាប់ជាតង្វាយមេត្រី។ នេះគឺជាយញ្ញបូជារបស់លោកអហ៊ីយេស៊ើរ ដែលជាកូនរបស់លោកអាំមីសាដាយ។
|
||
\s5
|
||
\p
|
||
\v 72 នៅថ្ងៃទីដប់មួយ លោកប៉ាគីហ៊ាល ដែលជាកូនរបស់លោកអូក្រាន ត្រូវជាមេដឹកនាំរបស់កូនចៅលោកអេស៊ើរ បានថ្វាយយញ្ញបូជារបស់លោក។
|
||
\p
|
||
\v 73 យញ្ញបូជារបស់លោកមានថាសប្រាក់មួយទម្ងន់១៣០សេកែល និងចានគោមប្រាក់មួយទម្ងន់ចិតសិបសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធមកថ្វាយ។ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេងសម្រាប់ជាតង្វាយធញ្ញជាតិ។
|
||
\v 74 លោកក៏បានប្រគល់ចានមាសដែលមានទម្ងន់ដប់សេកែល ដាក់ពេញដោយកំញានផងដែរ។
|
||
\s5
|
||
\v 75 លោកនាំយកគោឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលអាយុមួយឆ្នាំមួយមកថ្វាយជាតង្វាយដុត។
|
||
\v 76 លោកបាននាំយកពពែឈ្មោលមួយមកថ្វាយទុកជាតង្វាយលោះបាប។
|
||
\v 77 លោកនាំយកគោពីរ ចៀមឈ្មោលប្រាំ ពពែរឈ្មោលប្រាំ និងកូនចៀមឈ្មោលប្រាំដែលមានអាយុមួយឆ្នាំ ទុកជាយញ្ញបូជាសម្រាប់ជាតង្វាយមេត្រី។ នេះគឺជាយញ្ញបូជារបស់លោកប៉ាគីហ៊ាល ដែលជាកូនរបស់លោកអូក្រាន។
|
||
\s5
|
||
\p
|
||
\v 78 នៅថ្ងៃទីដប់ពីរ លោកអហ៊ីរ៉ា ដែលជាកូនរបស់លោកអេណាន ត្រូវជាមេដឹកនាំរបស់កូនចៅលោកណែបថាលី បានថ្វាយយញ្ញបូជារបស់លោក។
|
||
\p
|
||
\v 79 យញ្ញបូជារបស់លោកមានថាសប្រាក់មួយទម្ងន់១៣០សេកែល និងចានគោមប្រាក់មួយទម្ងន់ចិតសិបសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធមកថ្វាយ។ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេងសម្រាប់ជាតង្វាយធញ្ញជាតិ។
|
||
\v 80 លោកក៏បានប្រគល់ចានមាសដែលមានទម្ងន់ដប់សេកែល ដាក់ពេញដោយកំញានផងដែរ។
|
||
\s5
|
||
\v 81 លោកនាំយកគោឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលអាយុមួយឆ្នាំមួយមកថ្វាយជាតង្វាយដុត។
|
||
\v 82 លោកបាននាំយកពពែឈ្មោលមួយមកថ្វាយទុកជាតង្វាយលោះបាប។
|
||
\v 83 លោកនាំយកគោពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលប្រាំដែលមានអាយុមួយឆ្នាំ ទុកជាយញ្ញបូជាសម្រាប់ជាតង្វាយមេត្រី។ នេះគឺជាយញ្ញបូជារបស់លោកអហ៊ីរ៉ា ដែលជាកូនរបស់លោកអេណាន។
|
||
\s5
|
||
\p
|
||
\v 84 អ្នកដឹកនាំអ៊ីស្រាអែលទាំងអស់ត្រូវបានញែកដោយឡែកនៅថ្ងៃដែលលោកម៉ូសេបានលាបប្រេងកន្លែងថ្វាយតង្វាយ។ ពួកគេបានញែកថាសប្រាក់ដប់ពីរ ហើយចានមាសដប់ពីរ។
|
||
\v 85 ថាសប្រាក់នីមួយៗមានជម្ងន់ ១៣០ សេកែល និងហើយចានគោមនីមួយៗមានទម្ងន់ចិតសិបសេគែល។ ប្រាក់ទាំងអស់មានចំនួន ២៤០០ សេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធមកថ្វាយ។
|
||
\v 86 ចានមាសដប់ពីរ ចាននីមួយៗពេញដោយគ្រឿងក្រអូប មានទម្ងន់ដប់សេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធមកថ្វាយ។ ចានមាសទាំងអស់មានទម្ងន់ ១២០សេកែល។
|
||
\s5
|
||
\v 87 ពួកគេបានញែកសត្វទាំងអស់សម្រាប់តង្វាយដុត គឺមានគោឈ្មោលដប់ពីរ ចៀមឈ្មោលដប់ពីរ និងកូនចៀមឈ្មោលដប់ពីរដែលមានអាយុមួយឆ្នាំ។ ពួកគេបានថ្វាយតង្វាយធញ្ញជាតិរបស់ពួកគេ។
|
||
\v 88 ចេញពីហ្វូងសត្វរបស់ពួកគេ ពួកគេបានបាននាំយកគោឈ្មោលចំនួនម្ភៃបួន ចៀមឈ្មោលហុកសិប និងពពែឈ្មោលហុកសិប ព្រមទាំងកូនចៀមឈ្មោល៦០សិប ទុកជាយញ្ញបូជាសម្រាប់ជាតង្វាយមេត្រី។ នេះគឺជាការឧទិ្ទសថ្វាយកន្លែងថ្វាយយញ្ញបូជា បន្ទាប់ពីបានគេលាបប្រេងរួច។
|
||
\s5
|
||
\p
|
||
\v 89 បន្ទាប់មក លោកម៉ូសេបានឡើងទៅក្នុងត្រសាលប្រជុំ ហើយទូលទៅកាន់ព្រះអម្ចាស់ ហើយបានឮសម្លេងព្រះអង្គមានបន្ទូលមកគាត់។ ព្រះអម្ចាស់មានបន្ទូលមកគាត់ ពីលើគម្របហឹបនៃសម្ពន្ធមេត្រី ស្ថិតនៅចន្លោះចេរូប៊ីនទាំងពីរ។ លោកបានសន្ទនាជាមួយព្រះអង្គ។
|
||
\s5
|
||
\c 8
|
||
\cl ជំពូក ៨
|
||
\p
|
||
\v 1 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ។ ព្រះអង្គមានបន្ទូលថា៖
|
||
\v 2 «ចូរប្រាប់លោកអ៊ើរ៉ុនថា៖ «ចង្កៀងទាំងប្រាំពីរត្រូវអុជនៅបំភ្លឺទៅខាងមុខជើងចង្កៀង ពេលអ្នកអុជវា»។
|
||
\s5
|
||
\v 3 លោកអ៊ើរ៉ុនបានធ្វើបែបនេះ។ លោកអុជចង្កៀងដែលនៅលើជើងចង្កៀង ដើម្បីឲ្យវាជះពន្លឺនៅខាងមុខវា ដូចព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។
|
||
\v 4 ជើងចង្កៀងត្រូវធ្វើបែបនេះឯង ហើយព្រះអម្ចាស់បានបង្ហាញគំរូដល់លោកម៉ូសេឲ្យធ្វើ។ ជើងចង្កៀងត្រូវបានរចនាពីមាសសុទ្ធ ចាប់តាំងពីជើងទ្រ រហូតដល់ចុងខាងលើរបស់វា មានឆ្លាក់ក្បាច់ពែងមានរាងដូចជាផ្កា។
|
||
\s5
|
||
\p
|
||
\v 5 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេម្ដងទៀត។ ព្រះអង្គមានបន្ទូលថា៖
|
||
\v 6 «ចូរយកពួកលេវីពីក្នុងចំណោមប្រជាជនអ៊ីស្រាអែល ហើយត្រូវជម្រះពួកគេឲ្យបានស្អាត។
|
||
\s5
|
||
\v 7 ដូចធ្វើបែបនេះដល់ពួកគេ ដើម្បីជម្រះពួកគេឲ្យបានស្អាត ចូរប្រោះទឹកនៃការប្រោសលោះនៅលើពួកគេ។ ត្រូវឲ្យពួកគេកោររោមនៅលើរូបកាយរបស់ពួកគេទាំងមូល សម្អាតសម្លៀកបំពាក់របស់ពួកគេ ហើយត្រូវជម្រះសម្អាតពួកគេបែបនេះឯង។
|
||
\v 8 បន្ទាប់មក ឲ្យពួកគេនាំយកគោឈ្មោលស្ទាវមួយ ហើយនិងតង្វាយធញ្ញជាតិ គឺម្សៅម៉ដ្ត លាយជាមួយប្រេង។ ត្រូវឲ្យពួកគេនាំយកគោឈ្មោលស្ទាវមួយទៀត ទុកជាតង្វាយលោះបាប។
|
||
\s5
|
||
\v 9 អ្នកត្រូវនាំពួកលេវីមកនៅខាងមុខត្រសាលប្រជុំ និងនៅចំពោះប្រជាជននៅក្នុងសហគមន៍អ៊ីស្រាអែលទាំងមូល។
|
||
\v 10 នៅពេលអ្នកនាំពួកលេវីមកចំពោះព្រះអម្ចាស់ ប្រជាជនអ៊ីស្រាអែលត្រូវដាក់ដៃរបស់ពួកគេលើពួកលេវី។
|
||
\v 11 លោកអ៊ើរ៉ុនត្រូវថ្វាយពួកលេវីដល់ព្រះអម្ចាស់ ទុកដូចជាតង្វាយគ្រវីដែលមកពីប្រជាជនអ៊ីស្រាអែល ដើម្បីឲ្យពួកគេបានធ្វើការថ្វាយដល់ព្រះអម្ចាស់។
|
||
\s5
|
||
\v 12 ពួកលេវីត្រូវដាក់ដៃរបស់ពួកគេនៅលើក្បាលរបស់គោឈ្មោល។ អ្នកត្រូវថ្វាយគោមួយទុកជាតង្វាយលោះបាប ហើយគោមួយទៀតទុកជាតង្វាយដុតសម្រាប់យើង ដើម្បីលោះបានដល់ពួកលេវី។
|
||
\v 13 ត្រូវនាំពួកលេវីមកចំពោះលោកអ៊ើរ៉ុន និងនៅចំពោះកូនប្រុសៗរបស់លោក ហើយត្រូវលើកពួកគេឡើង ទុកដូចជាតង្វាយគ្រវីដល់យើង។
|
||
\s5
|
||
\p
|
||
\v 14 អ្នកត្រូវញែកពួកលេវីពីចំណោមប្រជាជនអ៊ីស្រាអែល។ ពួកលេវីគឺជាកម្មសិទ្ធិរបស់យើង។
|
||
\v 15 បន្ទាប់មកទៀត ពួកលេវីត្រូវទៅបម្រើនៅត្រសាលប្រជុំ។ អ្នកត្រូវជម្រះពួកគេឲ្យស្អាត។ អ្នកត្រូវថ្វាយពួកគេទុកដូចជាតង្វាយគ្រវី។
|
||
\s5
|
||
\v 16 ធ្វើបែបនេះ ពួកលេវីនៅក្នុងចំណោមអ៊ីស្រាអែលទាំងអស់គឺជារបស់យើង។ ពួកគេនឹងធ្វើជាសំណងសម្រាប់កូនប្រុសដែលបានកើតមក គឺកូនច្បងនៃកូនចៅអ៊ីស្រាអែល។ យើងបានយកពួកលេវីសម្រាប់យើង។
|
||
\v 17 កូនច្បងទាំងអស់នៅក្នុងចំណោមអ៊ីស្រាអែលជារបស់យើង ទាំងមនុស្សទាំងសត្វ។ នៅថ្ងៃមួយ ដែលយើងបានយកជីវិតរបស់កូនច្បងទាំងអស់របស់ជនជាតិអេស៊ីប យើងបានញែកពួកគេដោយឡែកសម្រាប់យើង។
|
||
\s5
|
||
\v 18 យើងបានយកពួកលេវីពីក្នុងចំណោមប្រជាជនអ៊ីស្រាអែល ជំនួសឲ្យកូនច្បងទាំងអស់។
|
||
\v 19 យើងបានប្រគល់ពួកលេវីទុកជាអំណោយដល់លោកអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់។ យើងបានយកពួកគេចេញពីចំណោមប្រជាជនអ៊ីស្រាអែល ដើម្បីធ្វើការជំនួសប្រជាជនអ៊ីស្រាអែលនៅក្នុងត្រសាលប្រជុំ។ យើងបានប្រគល់ពួកគេទុកដូចជាតង្វាយលោះបាបសម្រាប់ប្រជាជនអ៊ីស្រាអែល ដើម្បីកុំឲ្យមានគ្រោះកាចណាមួយអាចធ្វើទុក្ខដល់ប្រជាជន នៅពេលពួកគេចូលមកជិតទីបរិសុទ្ធ»។
|
||
\s5
|
||
\p
|
||
\v 20 លោកម៉ូសេ លោកអ៊ើរ៉ុន និងសហគមន៍អ៊ីស្រាអែលទាំងមូលបានធ្វើការនេះជាមួយនឹងពួកលេវី។ ពួកគេបានធ្វើតាមអ្វីៗគ្រប់យ៉ាងដែលព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេទាក់ទងនឹងពួកលេវី។ ប្រជាជនអ៊ីស្រាអែលបានធ្វើការនេះជាមួយនឹងពួកគេ។
|
||
\v 21 ពួកលេវីបានជម្រះខ្លួនរបស់ពួកគេ ហើយសម្អាតសម្លៀកបំពាក់របស់ពួកគេ ហើយលោកអ៊ើរ៉ុនបានយកពួកគេមកទុកដូចជាតង្វាយគ្រវីថ្វាយព្រះអម្ចាស់ ហើយគាត់បានធ្វើពីធីលោះបាបដល់ពួកគេ ដើម្បីសម្អាតពួកគេ។
|
||
\s5
|
||
\v 22 បន្ទាប់ពីនោះ ពួកលេវីបានចូលទៅខាងក្នុង ដើម្បីបំពេញភារកិច្ចរបស់ពួកគេនៅក្នុងត្រសាលប្រជុំ នៅចំពោះលោកអ៊ើរ៉ុន និងនៅចំពោះកូនប្រុសៗរបស់លោកអ៊ើរ៉ុនដែរ។ ធ្វើបែបនេះ គឺធ្វើតាមអ្វីៗដែលព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេទាក់ទងនឹងពួកលេវី។ ពួកគេបានប្រព្រឹត្តជាមួយពួកលេវីទាំងអស់បែបនេះឯង។
|
||
\s5
|
||
\p
|
||
\v 23 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេម្តងទៀត។
|
||
\v 24 ព្រះអង្គមានបន្ទូលថា៖ «ការទាំងអស់នេះសម្រាប់ពួកលេវី ដែលមានអាយុម្ភៃប្រាំឆ្នាំ និងច្រើនជាង។ ពួកគេត្រូវចូលរួមក្នុងការបម្រើនៅក្នុងត្រសាលប្រជុំ។
|
||
\s5
|
||
\v 25 ពួកគេត្រូវឈប់បម្រើបែបនេះទៀត ពេលពួកគេមានអាយុហាសិបឆ្នាំ។ ពេលអាយុហាសិបហើយ ពួកគេមិនត្រូវបម្រើទៀតទេ។
|
||
\v 26 ពួកគេត្រូវជួយបងប្អូនរបស់ពួកគេដែលបន្ត ក្នុងការបម្រើនៅក្នុងត្រសាលប្រជុំ ប៉ុន្តែ ពួកគេមិនត្រូវបម្រើទៀតឡើយ។ ពួកគេត្រូវណែនាំពួកលេវីនៅក្នុងបញ្ហាទាំងអស់»។
|
||
\s5
|
||
\c 9
|
||
\cl ជំពូក ៩
|
||
\p
|
||
\v 1 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេនៅក្នុងទីរហោស្ថានស៊ីណាយ នៅខែមួយ នៅឆ្នាំទីពីរ បន្ទាប់ពី ពួកគេចេញពីទឹកដីអេស៊ីប។ ព្រះអង្គមានបន្ទូលថា៖
|
||
\v 2 «ចូរឲ្យប្រជាជនអ៊ីស្រាអែលកាន់តាមពិធីបុណ្យចម្លង នៅវេលាដែលបានកំណត់ទុក។
|
||
\v 3 នៅថ្ងៃទីដប់បួន ខែនេះ នៅពេលល្ងាច អ្នកត្រូវកាន់តាមពិធីបុណ្យចម្លង នៅវេលាដែលបានកំណត់ទុក។ អ្នកត្រូវកាន់តាមវា ធ្វើតាមគ្រប់ទាំងបទបញ្ជា ហើយស្តាប់បង្គាប់តាមបញ្ញត្តិដែលទាក់ទងនឹងពិធីបុណ្យនេះ»។
|
||
\s5
|
||
\v 4 ដូច្នេះ លោកម៉ូសេបានប្រាប់ដល់ប្រជាជនអ៊ីស្រាអែល ឲ្យពួកគេកាន់តាមពិធីបុណ្យចម្លង។
|
||
\v 5 ដូច្នេះ ពួកគេក៏កាន់តាមពិធីបុណ្យចម្លងនៅក្នុងខែមួយ ថ្ងៃទីដប់បួនក្នុងខែនោះ នៅពេលល្ងាច នៅឯទីរហោស្ថានស៊ីណាយ។ ប្រជាជនអ៊ីស្រាអែលបានធ្វើគ្រប់យ៉ាងតាមដែលព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេឲ្យធ្វើ។
|
||
\s5
|
||
\v 6 មានបុរសមួយចំនួនដែលបានសៅហ្មងដោយសារបានប៉ះពាល់សាកសព។ ពួកគេមិនអាចចូលរួមពិធីបុណ្យចម្លងនៅថ្ងៃនោះទេ។ ពួកគេបានចូលមកចំពោះលោកម៉ូសេ និងលោកអ៊ើរ៉ុននៅថ្ងៃដដែលនោះ។
|
||
\v 7 អ្នកទាំងអស់នោះបាននិយាយមកកាន់លោកម៉ូសេថា៖ «យើងសៅហ្មងដោយសារសាកសពរបស់មនុស្សស្លាប់ម្នាក់។ ហេតុអ្វីបានជាលោកហាមយើងមិនឲ្យថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់នៅវេលាកំណត់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែលដូច្នេះ?»។
|
||
\v 8 លោកម៉ូសេមានប្រសាសន៍ទៅពួកគេថា៖ «ចាំខ្ញុំស្តាប់អ្វីដែលព្រះអម្ចាស់នឹងបង្គាប់អ្វីដល់អ្នករាល់គ្នាសិន»។
|
||
\s5
|
||
\p
|
||
\v 9 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេ។ ព្រះអង្គមានបន្ទូលថា៖
|
||
\v 10 «ចូរប្រាប់ប្រជាជនអ៊ីស្រាអែលថា៖ «ប្រសិនបើ នរណាម្នាក់នៅក្នុងចំណោមអ្នក ឬកូនចៅរបស់អ្នកមានភាពសៅហ្មងដោយសារសាកសពមួយ ឬធ្វើដំណើរឆ្ងាយ ពួកគេអាចចូលរួមពិធីបុណ្យចម្លងថ្វាយព្រះអម្ចាស់បានដែរ»។
|
||
\s5
|
||
\v 11 ពួកគេត្រូវប្រារព្ធពិធីបុណ្យចម្លងនៅខែទីពីរនៅថ្ងៃទីបួននៅពេលល្ងាច។ ពួកគេត្រូវបរិភោគវាជាមួយនឹងនំប៉័ងឥតមេ និងបន្លែល្វីង។
|
||
\v 12 ពួកគេមិនត្រូវទុកអ្វីឲ្យសល់រហូតដល់ព្រឹកឡើយ ក៏មិនត្រូវបំបាក់ឆ្អឹងណាមួយដែរ។ ពួកគេត្រូវធ្វើតាមច្បាប់ទាំងអស់សម្រាប់ពិធីបុណ្យចម្លង។
|
||
\s5
|
||
\v 13 ប៉ុន្តែ បើនរណាម្នាក់មិនសៅហ្មង ហើយមិនធ្វើដំណើរទេ ប៉ុន្តែ អ្នកនោះមិនបានប្រារព្ធពិធីបុណ្យនេះទេ ត្រូវកាត់អ្នកនោះចេញពីប្រជាជនរបស់ខ្លួន ព្រោះគាត់មិនបានថ្វាយយញ្ញបូជាដែលព្រះអម្ចាស់បានតម្រូវនៅដែលបានវេលាកំណត់នៅក្នុងឆ្នាំនោះឡើយ។ អ្នកនោះត្រូវទទួលទោសនៃអំពើបាបរបស់ខ្លួន។
|
||
\v 14 ប្រសិនបើ ជនបរទេសនៅក្នុងចំណោមអ្នក ហើយបានប្រារព្ធពិធីបុណ្យចម្លង ដើម្បីការថ្វាយកិត្តិយសដល់ព្រះអម្ចាស់ គេអាចប្រារព្ធបាន ហើយធ្វើតាមបង្គាប់គ្រប់យ៉ាង កាន់តាមច្បាប់នៃពិធីបុណ្យចម្លង ហើយស្តាប់បង្គាប់តាមបញ្ញត្តិសម្រាប់ជនបរទេស និងសម្រាប់មនុស្សទាំងអស់ដែលកើតនៅក្នុងទឹកដីនេះ»។
|
||
\s5
|
||
\p
|
||
\v 15 នៅថ្ងៃដែលព្រះពន្លាត្រូវបានដំឡើង ពពកបានគ្របបាំងព្រះពន្លា គឺត្រសាលនៃសម្ពន្ធមេត្រី។ នៅពេលល្ងាច ពពកបានគ្របលើព្រះពន្លា។ វាមានទ្រង់ទ្រាយដូចជាភ្លើងរហូតដល់ព្រឹក។
|
||
\v 16 វាបន្តនៅបែបនោះឯង។ ពពកបានគ្របបាំងព្រះពន្លា ហើយមានទ្រង់ទ្រាយដូចជាភ្លើងនៅពេលយប់។
|
||
\v 17 នៅពេលពពកហោះឡើងចេញពីព្រះពន្លា ប្រជាជនអ៊ីស្រាអែលនាំគ្នាចេញដំណើរ ដើម្បីបន្តដំណើររបស់ពួកគេបន្តទៀត។ នៅពេលណា ពពកឈប់ ប្រជាជននឹងបោះជំរំនៅទីនោះ។
|
||
\s5
|
||
\v 18 ប្រជាជនអ៊ីស្រាអែលនាំគ្នាធ្វើដំណើរ តាមបង្គាប់ព្រះអម្ចាស់ ហើយបោះជំរំក៏តាមបង្គាប់របស់ព្រះអម្ចាស់ដែរ។ នៅពេលពពកឈប់នៅលើព្រះពន្លា ពួកគេស្នាក់នៅក្នុងជំរំរបស់ពួកគេ។
|
||
\v 19 នៅពេលពពកបន្តនៅលើព្រះពន្លាជាច្រើនថ្ងៃ នោះប្រជាជនអ៊ីស្រាអែលធ្វើតាមបង្គាប់របស់ព្រះអម្ចាស់ ហើយមិនធ្វើដំណើរឡើយ។
|
||
\s5
|
||
\v 20 ពេលខ្លះ ពពកនៅកន្លែងដដែលពីរបីថ្ងៃនៅលើព្រះពន្លា។ នៅក្នុងករណីនេះ ពួកគេស្តាប់បង្គាប់តាមបញ្ជារបស់ព្រះអង្គ ពួកគេនាំគ្នាបោះជំរំ ហើយបន្ទាប់មក ពួកគេចេញដំណើរតាមបញ្ញារបស់ព្រះអង្គ។
|
||
\v 21 ពេលខ្លះ ពពកស្ថិតនៅលើជំរំតាំងពីល្ងាចរហូតដល់ព្រឹក។ នៅពេល ពពកហើរឡើងនៅពេលព្រឹក ពួកគេចេញដំណើរ។ ប្រសិនបើ វាបន្តនៅពីរបីថ្ងៃ ហើយមួយយប់ ពួកគេមិនចេញដំណើរឡើយ លើកលែងតែ ពពកហើរឡើង ទើបពួកគេបន្តដំណើរ។
|
||
\s5
|
||
\v 22 ប្រសិនបើ ពពកស្ថិតនៅលើព្រះពន្លាពីរបីថ្ងៃ មួយខែ ឬមួយឆ្នាំ ឬនៅយូរប៉ុណ្ណាក្តី ប្រជាជនអ៊ីស្រាអែលនាំគ្នាបន្តបោះជំរំនៅទីនោះ មិនចេញដំណើរឡើយ។ ប៉ុន្តែ នៅពេលពពកហើរឡើង ពួកគេក៏រៀបចំចេញដំណើររបស់ពួកគេទៀត។
|
||
\v 23 ពួកគេបានបោះជំរំតាមបង្គាប់របស់ព្រះអម្ចាស់ ហើយពួកគេចេញដំណើរតាមបង្គាប់របស់ព្រះអង្គ។ ពួកគេបានស្តាប់បង្គាប់តាមបញ្ជារបស់ព្រះអម្ចាស់ដែលបានប្រទានតាមរយៈលោកម៉ូសេ។
|
||
\s5
|
||
\c 10
|
||
\cl ជំពូក ១០
|
||
\p
|
||
\v 1 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេ។ ព្រះអង្គមានបន្ទូលថា៖
|
||
\v 2 «ចូរធ្វើត្រែប្រាក់ពីរ។ ធ្វើត្រែនោះពីប្រាក់ដោយមានក្បាច់រចនា។ អ្នកត្រូវប្រើត្រែនោះដើម្បីហៅសហគមន៍អ៊ីស្រាអែលមកជួបជុំជាមួយគ្នា ហើយហៅសហគមន៍ ដើម្បីឲ្យរើជំរំរបស់ពួកគេ។
|
||
\s5
|
||
\v 3 ពួកបូជាចារ្យត្រូវផ្លុំត្រែ ដើម្បីហៅ សហគមន៍ទាំងអស់មកជួបជុំគ្នានៅចំពោះអ្នកនៅត្រង់ព្រះពន្លា គឺនៅត្រង់ច្រកចូលត្រសាលប្រជុំ។
|
||
\v 4 ប្រសិនបើ ពួកបូជាចារ្យផ្លូវត្រែតែម្ដង ដូច្នេះ អ្នកដឹកនាំ មេនៃអំបូររបស់អ៊ីស្រាអែល ត្រូវប្រមូលគ្នាមកចំពោះអ្នក។
|
||
\v 5 នៅពេលអ្នកផ្លុំសម្លេងខ្លាំង ជំរំដែលនៅផ្នែកខាងកើតត្រូវចាប់ផ្តើមបន្តដំណើររបស់ពួកគេ។
|
||
\s5
|
||
\v 6 ពេលអ្នកផ្លុំសម្លេងខ្លាំងលើកទីពីរ អ្នកនៅក្នុងជំរំផ្នែកខាងត្បូង ពួកគេត្រូវចាប់ផ្តើមចេញដំណើរ។ ពួកគេត្រូវផ្លុំសម្លេងខ្លាំង សម្រាប់ការចេញដំណើររបស់ពួកគេ។
|
||
\v 7 នៅពេលសហគមន៍ប្រមូលផ្តុំជុំគ្នា ត្រូវផ្លុំត្រែ ប៉ុន្តែ មិនត្រូវផ្លុំដោយសម្លេងខ្លាំងឡើយ។
|
||
\v 8 កូនប្រុសៗរបស់លោកអ៊ើរ៉ុន ដែលបូជាចារ្យត្រូវជាអ្នកផ្លុំត្រែ។ នេះជាច្បាប់សម្រាប់អ្នករាល់គ្នា នៅគ្រប់ជំនាន់ជារៀងរហូតតទៅ។
|
||
\s5
|
||
\v 9 នៅពេលអ្នករាល់គ្នាចេញទៅធ្វើសង្គ្រាមនៅក្នុងទឹកដីរបស់អ្នករាល់គ្នា ដើម្បីប្រឆាំងនឹងខ្មាំងសត្រូវដែលបង្កត់សង្កិនអ្នករាល់គ្នា ដូច្នេះ អ្នករាល់គ្នាត្រូវផ្លុំដាស់តឿនដោយប្រើត្រែ។ យើងជាព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់អ្នករាល់គ្នា នឹងនឹកចាំពីអ្នករាល់គ្នា ហើយនិងសង្គ្រោះអ្នករាល់គ្នាពីខ្មាំងសត្រូវរបស់អ្នករាល់គ្នា។
|
||
\s5
|
||
\v 10 នៅពេលអ្នករាល់គ្នាអបអរសាទរ ទោះបើបុណ្យធម្មតា ឬបុណ្យនៅដើមខែ អ្នកត្រូវផ្លុំត្រែពីលើតង្វាយដុត និងលើតង្វាយមេត្រីរបស់អ្នកសម្រាប់ព្រះជាម្ចាស់។ ការទាំងនេះ នឹងត្រូវធ្វើឡើងដើម្បីរំឮកអ្នករាល់គ្នាពីយើង ថាជាព្រះជាម្ចាស់របស់អ្នករាល់គ្នា។ យើងជាព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់អ្នករាល់គ្នា»។
|
||
\s5
|
||
\p
|
||
\v 11 នៅឆ្នាំទីពីរ នៅក្នុងខែទីពីរ នៅថ្ងៃទីម្ភៃនៃខែនោះ ពពកបានហើរឡើងពីព្រះពន្លានៃសម្ពន្ធមេត្រី។
|
||
\v 12 ប្រជាជនអ៊ីស្រាអែលបានបន្តចេញដំណើរពីទីរហោស្ថានស៊ីណាយ។ ពពកបានឈប់នៅទីរហោស្ថានប៉ារ៉ាន។
|
||
\v 13 ពួកគេបានចាប់ផ្តើមធ្វើដំណើរលើកដំបូងរបស់ពួកគេ តាមសេចក្តីបង្គាប់ដែលព្រះជាម្ចាស់បានប្រទានមកតាមរយៈលោកម៉ូសេ។
|
||
\s5
|
||
\v 14 ជំរំដែលនៅក្រោមទង់ជ័យរបស់កូនចៅរបស់យូដាបានចេញដំណើរមុនគេ តាមអង្គភាពរបស់ពួកគេរៀងៗខ្លួន។ លោកណាសូន ជាកូនរបស់លោកអមីណាដាប់បានដឹកនាំទាហានរបស់យូដា។
|
||
\v 15 លោកនេថានេល ជាកូនរបស់លោកស៊ូហារបានដឹកនាំទាហានកុលសម្ព័ន្ធអ៊ីសាខារ។
|
||
\v 16 លោកអេលាបជាកូនរបស់លោកហេឡូនដឹកនាំទាហានកុលសម្ព័ន្ធសាប់យូឡូន។
|
||
\s5
|
||
\v 17 កូនចៅរបស់លោកគើសុន និងកូនចៅរបស់លោកម៉្រារី ជាអ្នកដែលមើលការខុសត្រូវលើព្រះពន្លា បានសែងព្រះពន្លា ហើយបានចេញដំណើរទៅ។
|
||
\v 18 បន្ទាប់មក ទាហានដែលនៅក្រោមទង់ជ័យនៃជំរំរបស់កុលសម្ព័ន្ធរូបេនចេញដំណើរជាមួយកងទ័ពរបស់ខ្លួន។
|
||
\v 19 លោកអេលីស៊ើរ ជាកូនរបស់លោកសេដេអ៊ើរ ជាអ្នកដឹកនាំទាហានកុលសម្ព័ន្ធរូបេន។
|
||
\v 20 លោកស៊្លូមាល ជាកូនរបស់លោកស៊ូរីសាដាយ ជាអ្នកដឹកនាំទាហានរបស់កុលសម្ព័ន្ធស៊ីម្មាន។ លោកអេលាសាប់ ជាកូនរបស់លោកដេអ៊ូអែល ជាអ្នកដឹកនាំទាហានរបស់កុលសម្ព័ន្ធកាដ។
|
||
\s5
|
||
\p
|
||
\v 21 កូនចៅកេហាត់ចេញដំណើរទៅ។ ពួកគេបានសែងសម្ភារបរិសុទ្ធរបស់ទីសក្ការទៅជាមួយ។ អ្នកឯទៀតៗត្រូវដំឡើងព្រះពន្លាមុនកេហាត់ទៅដល់នៅជំរំបន្ទាប់។
|
||
\v 22 ទាហានដែលនៅក្រោមទង់ជ័យរបស់កូនចៅអេប្រាអ៊ីមបានចេញដំណើរបន្ទាប់ដែរ។ លោកអេលីសាម៉ា ជាកូនរបស់លោកអាំមីហ៊ូដបានដឹកនាំទាហានរបស់កុលសម្ព័ន្ធអេប្រាអ៊ីម។
|
||
\v 23 លោកកាម៉ាលាល ជាកូនរបស់លោកផ្ដាស៊ើរដឹកនាំទាហានកុលសម្ព័ន្ធកូនចៅរបស់លោកម៉ណាសេ។
|
||
\v 24 លោកអប៊ីដាន ជាកូនរបស់លោកគីដាហូនីដឹកនាំទាហានកុលសម្ព័ន្ធរបស់កូនចៅលោក បេនយ៉ាមីន។
|
||
\s5
|
||
\p
|
||
\v 25 ពួកទាហានដែលបានបោះជំរំនៅក្រោមទង់ជ័យរបស់កូនចៅលោកដាន់បានចេញដំណើរចុងក្រោយ។ លោកអហ៊ីយេស៊ើរ ជាកូនរបស់លោកអាំមីសាដាយ ដឹកនាំទាហានរបស់កុលសម្ព័ន្ធដាន់។
|
||
\v 26 លោកប៉ាគីហ៊ាល ជាកូនរបស់លោកអូក្រានដឹកនាំទាហានកុលសម្ព័ន្ធអេស៊ើរ។
|
||
\v 27 លោកអហ៊ីរ៉ា ជាកូនរបស់លោកអេណាន់ដឹកនាំទាហានកុលសម្ព័ន្ធកូនចៅរបស់លោកណែបថាលី។
|
||
\v 28 នេះគឺជារបៀបដែលទាហានរបស់ប្រជាជនអ៊ីស្រាអែលចេញដំណើរ។
|
||
\s5
|
||
\p
|
||
\v 29 លោកម៉ូសេបានបង្គាប់ដល់លោកហូបាប់ ជាកូនរបស់លោករេហួល ជនជាតិម៉ាឌាន។ លោករេហួលជាឪពុកប្រពន្ធរបស់លោកម៉ូសេ។ លោកម៉ូសេមានប្រសាសន៍ ហើយពោលថា៖ «ពួកយើងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទឹកដី ដែលព្រះអម្ចាស់បានប្រាប់ដល់ពួកយើង។ ព្រះអម្ចាស់មានបន្ទូលថា៖ «យើងនឹងប្រគល់វាដល់អ្នករាល់គ្នា»។ ចូរមកជាមួយយើង ហើយយើងនឹងផ្ដល់សុភមង្គលដល់អ្នក។ ព្រះអម្ចាស់បានសន្យាប្រទានសុភមង្គលដល់អ៊ីស្រាអែល»។
|
||
\v 30 ប៉ុន្តែ លោករេហួលមានប្រសាសន៍ទៅកាន់លោកម៉ូសេថា៖ «យើងមិនទៅជាមួយលោកទេ។ យើងនឹងទៅទឹកដីរបស់យើង និងប្រជាជនរបស់យើងវិញ។
|
||
\s5
|
||
\v 31 បន្ទាប់មក លោកម៉ូសេបានឆ្លើយថា៖ «សូមកុំទៅចោលពួកយើងឡើង។ លោកដឹងពីរបៀបនៃការបោះជំរំនៅក្នុងទីរហោស្ថាន។ លោកត្រូវមើលខុសលើពួកយើង។
|
||
\v 32 ប្រសិនបើ លោកទៅជាយើង យើងនឹងផ្តល់សុភមង្គលដល់លោកដូចព្រះអម្ចាស់បានផ្តល់សុភមង្គលដល់យើងដែរ។
|
||
\s5
|
||
\p
|
||
\v 33 ពួកគេបានចេញដំណើរពីភ្នំរបស់ព្រះអម្ចាស់អស់រយៈពេលបីថ្ងៃ។ ហឹបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់បានចេញមុខពួកគេអស់រយៈពេលបីថ្ងៃ ដើម្បីស្វែងរកកន្លែងសម្រាប់ពួកគេក្នុងការសម្រាក។
|
||
\v 34 ពពករបស់ព្រះអម្ចាស់ស្ថិតនៅចំពីលើពួកគេ នៅពេលថ្ងៃ នៅពេលពួកគេធ្វើដំណើរ។
|
||
\s5
|
||
\p
|
||
\v 35 នៅពេលណាគេសែងហឹបចេញដំណើរ លោកម៉ូសេពោលថា៖ «ព្រះអម្ចាស់អើយ សូមក្រោកឡើង។ សូមកម្ចាត់កម្ចាយខ្មាំងសត្រូវរបស់ព្រះអង្គ។ ចូរធ្វើឲ្យអ្នកដែលស្អប់ព្រះអង្គ រត់ចេញពីព្រះអង្គ»។
|
||
\v 36 នៅពេលណាហឹបឈប់ លោកម៉ូសេពោលថា៖ «ព្រះអម្ចាស់អើយ សូមយាងមកគង់ជាមួយពួកអ៊ីស្រាអែលទាំងសល់សែនវិញ»។
|
||
\s5
|
||
\c 11
|
||
\cl ជំពូក ១១
|
||
\p
|
||
\v 1 នៅគ្រានោះ ប្រជាជននាំគ្នារអ៊ូរទាំពីទុក្ខលំបាករបស់ពួកគេ ហើយព្រះអម្ចាស់ក៏ឮ។ ព្រះអម្ចាស់បានឮពីប្រជាជន ហើយព្រះអង្គក៏មានសេចក្តីក្រោធឡើង។ ភ្លើងចេញពីព្រះអម្ចាស់មកបានឆេះនៅក្នុងចំណោមពួកគេ ហើយបានឆាបឆេះបំផ្លាញផ្នែកខ្លះនៃជាយជំរំ។
|
||
\v 2 បន្ទាប់មក ប្រជាជនបានស្រែករកលោកម៉ូសេ ដូច្នេះ លោកម៉ូសេបានអធិស្ឋានរកព្រះអម្ចាស់ ហើយភ្លើងក៏លែងឆេះ។
|
||
\v 3 គេបានហៅកន្លែងនោះថាតាបេរ៉ា ព្រោះភ្លើងរបស់ព្រះអម្ចាស់បានឆេះនៅកណ្តាលចំណោមពួកគេ។
|
||
\s5
|
||
\p
|
||
\v 4 មានជនបរទេសខ្លះបានបោះជំរំនៅជាមួយកូនចៅអ៊ីស្រាអែល។ ពួកគេចង់បានអាហារដែលប្រសើរជាង ដើម្បីហូប។ ដូច្នេះ ប្រជាជនអ៊ីស្រាអែលបានចាប់ផ្តើមយំ ហើយនិយាយថា៖ «តើអ្នកនរណាឲ្យសាច់ដល់យើងហូប?
|
||
\v 5 យើងនឹកចាំពីត្រីដែលយើងបានហូបនៅអេស៊ីបដោយសេរី ផ្លែត្រសក់ ឪឡឹក និងស្លឹកខ្ទឹម ខ្ទឹមក្រហម និងខ្ទឹមសដែរ។
|
||
\v 6 តែឥឡូវនេះ អាហារដែលយើងចង់ហូបលែងមានទៀតហើយ ព្រោះអ្វីដែលយើងឃើញគឺមានតែនំម៉ាណានេះប៉ុណ្ណោះ»។
|
||
\s5
|
||
\v 7 នំម៉ាណាមានរាងដូចជាគ្រាប់ល្ង។ មើលទៅរាងដូចជ័រឈើ។ ប្រជាជនដើរ ហើយប្រមូលវា។
|
||
\v 8 ពួកគេកិននឹងត្បាល់កិន ឬបុកក្នុងត្បាល់បុក រួចចម្អិនក្នុងឆ្នាំងធ្វើជានំ។ វាមានរសជាតិដូចជានំដែលគេដុតដោយប្រេងអូលីវ។
|
||
\s5
|
||
\v 9 នៅពេលទឹកសន្សើមធ្លាក់នៅលើជំរំនៅពេលយប់ នំម៉ានាក៏ធ្លាក់មកដែរ។
|
||
\v 10 លោកម៉ូសេបានឮប្រជាជនយំនៅក្នុងគ្រួសាររបស់ពួកគេ ហើយបុរសគ្រប់រូបបាននៅត្រង់ច្រកចូលត្រសាលរបស់ពួកគេ។ ព្រះអម្ចាស់មានសេចក្តីក្រោធជាខ្លាំង ហើយនៅក្នុងក្រសែភ្នែករបស់លោកម៉ូសេ ការរអ៊ូរទាំរបស់ពួកគេមិនត្រូវទេ។
|
||
\s5
|
||
\v 11 លោកម៉ូសេបានទូលទៅព្រះអម្ចាស់ថា៖ «ហេតុអ្វីបានជាព្រះអង្គប្រព្រឹត្តនឹងអ្នកបម្រើរបស់ព្រះអង្គអាក្រក់យ៉ាងនេះ? ហេតុអ្វីបានជាព្រះអង្គមិនគាប់ព្រះហឫទ័យនឹងទូលបង្គំដូច្នេះ? ព្រះអង្គបានធ្វើឲ្យទូលបង្គំទទួលបន្ទុកនៃប្រជាជនទាំងនេះ?
|
||
\v 12 តើទូលបង្គំជាអ្នកបង្កើតពួកគេមែនទេ បានជាព្រះអង្គមានបន្ទូលមកទូលបង្គំ បីទ្រពួកគេនៅលើទ្រូងរបស់ទូលបង្គំ ប្រៀបដូចជាឪពុកបីទ្រកូនដូច្នេះ?» តើគួរឲ្យទូលបង្គំបីទ្រពួកគេឲ្យទៅដល់ទឹកដីដែលព្រះអង្គបានស្បថជាមួយដូនតារបស់ពួកគេថានឹងប្រគល់ឲ្យពួកគេ?
|
||
\s5
|
||
\v 13 តើឲ្យទូលបង្គំទៅរកសាច់ពីណាមកឲ្យដល់មនុស្សទាំងអស់នេះ? ពួកគេយំនៅចំពោះទូលបង្គំ ហើយនិយាយថា៖ «សូមឲ្យសាច់មកយើងខ្ញុំហូបផង»។
|
||
\v 14 ទូលបង្គំទ្រាំជាមួយមនុស្សទាំងអស់នេះតែម្នាក់ឯងលែងបានហើយ។ ពួកគេជាបន្ទុករបស់ទូលបង្គំខ្លាំងពេកហើយ។
|
||
\v 15 ប្រសិនបើ ព្រះអង្គប្រព្រឹត្តជាមួយទូលបង្គំបែបនេះ សូមសម្លាប់ទូលបង្គំចុះ ប្រសិនបើព្រះអង្គមេត្តាដល់ទូលបង្គំ ដូច្នេះ សូមដកយកទុក្ខលំបាកនេះចេញពីទូលបង្គំផង»។
|
||
\s5
|
||
\p
|
||
\v 16 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេថា៖ «ចូរនាំពួកចាស់ទុំរបស់អ៊ីស្រាអែលចិតសិបនាក់មករកយើង។ ចូរប្រាកដថា ពួកគេគឺជាចាស់ទុំ និងជាអ្នកដឹកនាំរបស់ប្រជាជនមែន។ ចូរនាំពួកគេមកនៅត្រង់ត្រសាលប្រជុំ ដើម្បីឈរនៅទីនោះជាមួយអ្នក។
|
||
\v 17 យើងនឹងចុះមក ហើយនិយាយជាមួយអ្នកនៅទីនោះ។ យើងនឹងដកយកវិញ្ញាណខ្លះដែលនៅលើអ្នក ហើយវិញ្ញាណនោះនឹងនៅលើពួកគេ។ ពួកគេនឹងចែករំលែកបន្ទុករបស់ប្រជាជនពីអ្នក។ អ្នកមិនចាំបាច់ទទួលបន្ទុកតែម្នាក់ឯងទេ។
|
||
\s5
|
||
\v 18 ចូរប្រាប់ប្រជាជនឲ្យ «ចូរញែកខ្លួនរបស់អ្នករាល់គ្នាជាបរិសុទ្ធ សម្រាប់ថ្ងៃស្អែក ហើយអ្នករាល់គ្នានឹងបានហូបសាច់ពិតប្រាកដមែន ដ្បិត អ្នករាល់គ្នាបានយំ ហើយព្រះអម្ចាស់បានឮ។ អ្នករាល់គ្នានិយាយថា៖ «តើអ្នកណានឹងឲ្យសាច់មកយើងហូប? ដ្បិត ពួកយើងនៅស្រុកអេស៊ីប នោះប្រសើរជាង»។ ដូច្នេះ ព្រះអម្ចាស់នឹងប្រទានសាច់មក ហើយអ្នករាល់គ្នានឹងបានបរិភោគវា។
|
||
\v 19 អ្នកមិនគ្រាន់តែហូបសាច់តែមួយថ្ងៃ ពីរថ្ងៃ ប្រាំថ្ងៃ ដប់ថ្ងៃ ឬម្ភៃថ្ងៃឡើយ
|
||
\v 20 ប៉ុន្តែ អ្នករាល់គ្នានឹងហូបសាច់ពេញមួយខែ រហូតទាល់តែសាច់នោះឡើងដល់ច្រមុះរបស់អ្នករាល់គ្នា។ វានឹងធ្វើឲ្យអ្នករាល់គ្នាធុញទ្រាន់ ដោយសារអ្នករាល់គ្នាបដិសេធព្រះអម្ចាស់ ដែលនៅក្នុងចំណោមអ្នករាល់គ្នា។ អ្នករាល់គ្នាយំនៅចំពោះព្រះអង្គ។ អ្នករាល់គ្នានិយាយថា៖ «ហេតុអ្វីបានជាយើងចាកចេញពីអេស៊ីប?»។
|
||
\s5
|
||
\v 21 បន្ទាប់មក លោកម៉ូសេមានប្រសាសន៍ថា៖ «ទូលបង្គំចំនួនប្រាំមួយសែននាក់ ហើយអ្នករាល់គ្នានិយាយថា៖ «យើងនឹងឲ្យសាច់ដល់ពួកគេហូប ពេញមួយខែ»។
|
||
\v 22 តើគួរឲ្យយើងសម្លាប់ហ្វូងចៀម និងហ្វូងសត្វ ដើម្បីចម្អែតពួកគេមែនទេ? តើយើងគួរចាប់ត្រីនៅក្នុងសមុទ្រ ដើម្បីចម្អែតពួកគេមែនទេ?»
|
||
\v 23 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «តើព្រះហស្តរបស់យើងខ្លីមែនទេ? ឥឡូវនេះ អ្នករាល់គ្នានឹងឃើញ ថាតើពាក្យរបស់យើងពិតឬមិនពិត»។
|
||
\s5
|
||
\p
|
||
\v 24 លោកម៉ូសេបានចាកចេញ ហើយបាននាំយកព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅប្រាប់ប្រជាជន។ គាត់បានប្រមូលពួកចាស់ទុំរបស់ប្រជាជនចំនួនចិតសិបនាក់ ហើយដាក់ឲ្យឈរនៅជុំវិញព្រះពន្លា។
|
||
\v 25 ព្រះអម្ចាស់បានយាងចុះមកនៅលើពពក ហើយមានបន្ទូលមកកាន់លោកម៉ូសេ។ ព្រះអម្ចាស់បានយកវិញ្ញាណខ្លះដែលនៅលើលោកម៉ូសេ ហើយបានដាក់វិញ្ញាណនោះនៅលើពួកចាស់ទុំទាំងចិតសិបនាក់។ នៅពេលព្រះវិញ្ញាណសណ្ឋិតលើពួកគេ ពួកគេបានថ្លែងទំនាយ ប៉ុន្តែ សម្រាប់តែឱកាសនោះតែប៉ុណ្ណោះ គ្មានម្តងទៀតទេ។
|
||
\s5
|
||
\p
|
||
\v 26 មានបុរសពីរនាក់ស្ថិតនៅក្នុងជំរំ ឈ្មោះលោកអែលដាដ និងម្នាក់ទៀតឈ្មោះលោកមីដាដ។ ព្រះវិញ្ញាណបានសណ្ឋិតលើពួកគេ។ ឈ្មោះរបស់ពួកគេបានសរសេរនៅក្នុងបញ្ជី ប៉ុន្តែ ពុំបានទៅពន្លាទេ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេនាំគ្នាថ្លែងព្រះបន្ទូលនៅក្នុងជំរំ។
|
||
\v 27 មានយុវជនម្នាក់នៅក្នុងជំរំបានរត់ ហើយប្រាប់លោកម៉ូសេថា៖ «លោកអែលដាដ និងលោកលោកមីដាដកំពុងថ្លែងទំនាយនៅក្នុងជំរំ»។
|
||
\s5
|
||
\v 28 លោកយ៉ូសេ្វ កូនប្រុសរបស់លោកនុន ជាអ្នកជំនួយលោកម៉ូសេ ជាម្នាក់នៃបុរសដែលបានជ្រើសរើស ប្រាប់លោកម៉ូសេថា៖ «លោកម្ចាស់របស់ខ្ញុំអើយ សូមឃាត់ពួកគេផង!»។
|
||
\v 29 លោកម៉ូសេមានប្រសាសន៍ទៅគាត់ថា៖ «តើអ្នកច្រណែនជំនួសខ្ញុំមែនទេ? ខ្ញុំប្រាថ្នាចង់ឲ្យប្រជារាស្រ្តរបស់ព្រះអម្ចាស់ទាំងអស់ជាព្យាការី ហើយព្រះអង្គអាចដាក់វិញ្ញាណរបស់ព្រះអង្គលើពួកគេគ្រប់គ្នា»។
|
||
\v 30 បន្ទាប់មក លោកម៉ូសេ ហើយពួកចាស់ទុំរបស់អ៊ីស្រាអែលបានត្រឡប់ទៅជំរំវិញ។
|
||
\s5
|
||
\p
|
||
\v 31 បន្ទាប់មក ខ្យល់បានបក់ពីព្រះអម្ចាស់មក ហើយបាននាំសត្វក្រួចពីសមុទ្រមក។ សត្វក្រួចទាំងនោះបានហើរមកជិតជំរំ ចម្ងាយប្រហែលធ្វើដំណើរមួយថ្ងៃនៅខាងនេះ និងមួយថ្ងៃនៅខាងនោះ។ សត្វក្រួចនៅជុំវិញជំរំកម្ពស់ប្រហែលពីរហត្ថពីដី។
|
||
\v 32 ប្រជាជនរវល់នឹងចាប់សត្វក្រួចពេញមួយថ្ងៃ និងមួយយប់នោះ ហើយពេញមួយថ្ងៃបន្ទាប់។ គ្មាននរណាម្នាក់ប្រមូលបានតិចជាដប់បាវនៃសត្វក្រួចឡើយ។ ពួកគេហាលសាច់សត្វក្រួចទាំងនោះ ទុកសម្រាប់ខ្លួនគេនៅជុំវិញជំរំ។
|
||
\s5
|
||
\v 33 នៅពេលសាច់នៅក្នុងមាត់របស់ពួកគេ កំឡុងពេលដែលពួកគេកំពុងទំពារនៅនឹងមាត់របស់ពួកគេ ព្រះអម្ចាស់មានសេចក្តីក្រោធជាមួយពួកគេ។ ព្រះអង្គបានប្រហារប្រជាជនជាមួយនឹងគ្រោះកាចមួយយ៉ាងធំ។
|
||
\v 34 គេហៅឈ្មោះកន្លែងនោះថា គីប្រូត-ហាតាវ៉ា ព្រោះនៅទីនោះ ពួកគេបានបញ្ចុះសពប្រជាជនដែលមានចិត្តលោភលន់។
|
||
\v 35 ប្រជាជនបានធ្វើដំណើរពី គីប្រូត-ហាតាវ៉ាទៅហាសិរ៉ូត ហើយពួកគេក៏ស្នាក់នៅទីនោះ។
|
||
\s5
|
||
\c 12
|
||
\cl ជំពូក ១២
|
||
\p
|
||
\v 1 បន្ទាប់មក អ្នកស្រីម៉ារាម និងលោកអើរ៉ុនបាននិយាយប្រឆាំងនឹងលោកម៉ូសេ ដោយសារស្រី្តជនជាតិគូស ដែលលោកបានរៀបការជាមួយ។
|
||
\v 2 ពួកគេនិយាយថា៖ «តើព្រះអម្ចាស់មានបន្ទូលជាមួយតែលោកម៉ូសេទេឬអី? តើព្រះអង្គមិនបានមានបន្ទូលជាមួយយើងខ្ញុំទេឬ?»
|
||
\v 3 ពេលនោះ ព្រះអម្ចាស់បានឮអ្វីដែលពួកគេនិយាយគ្នា។ លោកម៉ូសេជាមនុស្សបន្ទាបខ្លួន គឺជាអ្នកដែលបន្ទាបខ្លួនជាងគេបំផុតនៅលើផែនដី។
|
||
\s5
|
||
\p
|
||
\v 4 រំពេញនោះ ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ លោកអ៊ើរ៉ុន និងអ្នកស្រីម៉ារាមថា៖ «ចូរអ្នកទាំងបីចេញមកឯត្រសាលប្រជុំ»។ ដូច្នេះ ពួកគេទាំងបីនាក់ក៏បានចេញមក។
|
||
\v 5 នោះ ព្រះអម្ចាស់បានយាងចុះមកនៅក្នុងបង្គោលពពក។ ព្រះអង្គគង់នៅត្រង់ច្រកចូលត្រសាល ហើយបានមានបន្ទូលមកលោកអ៊ើរ៉ុន និងអ្នកស្រីម៉ារាម។ ពួកគេទាំងពីរនាក់ក៏ចេញមកខាងមុខ។
|
||
\s5
|
||
\v 6 ព្រះអម្ចាស់មានបន្ទូលថា៖ «ចូរស្តាប់ពាក្យរបស់យើង។ នៅពេលព្យាការីរបស់យើងនៅជាមួយអ្នក យើងនឹងបង្ហាញខ្លួនយើងដល់គាត់នៅក្នុងនិមិត្ត និងមានបន្ទូលទៅគាត់តាមរយៈសុបិន។
|
||
\q
|
||
\v 7 លោកម៉ូសេជាអ្នកបម្រើយើងមិនដូច្នោះទេ។ លោកជាមនុស្សស្មោះត្រង់នៅក្នុងដំណាក់របស់យើង។
|
||
\q
|
||
\v 8 យើងបាននិយាយជាមួយលោកម៉ូសេដោយផ្ទាល់ មិនមែនដោយនិមិត្ត ឬពាក្យប្រៀបធៀបឡើយ។ លោកបានឃើញយើងទល់មុខ។ ដូច្នេះ ហេតុអ្វីបានជាអ្នកហ៊ាននិយាយប្រឆាំងជាមួយអ្នកបម្រើរបស់យើង គឺប្រឆាំងនឹងលោកម៉ូសេដូច្នេះ?
|
||
\s5
|
||
\p
|
||
\v 9 ព្រះអម្ចាស់ព្រះពិរោធទាស់នឹងពួកគេ ហើយបន្ទាប់មកព្រះអង្គបានចាកចេញពីពួកគេទៅ។
|
||
\v 10 ពពកបានអណ្ដែតចេញពីលើត្រសាល ហើយអ្នកស្រីម៉ារាមក៏កើតជំងឺឃ្លង់មួយរំពេច ខ្លួនរបស់អ្នកស្រីសរដូចជាហិមៈ។ នៅពេលដែលលោកអើរ៉ុនបែរទៅរកអ្នកស្រីម៉ារាម គាត់ក៏បានឃើញថាអ្នកស្រីមានជំងឺឃ្លង់។
|
||
\s5
|
||
\p
|
||
\v 11 លោកអើរ៉ុនមានប្រសាសន៍ទៅលោកម៉ូសេថា៖ «ឱ! លោកម្ចាស់របស់ខ្ញុំអើយ! សូមកុុំប្រកាន់ទោសទាស់នឹងយើងខ្ញុំអី។ យើងខ្ញុំបាននិយាយបែបឆោតល្ងង់ ហើយយើងក៏បានធ្វើបាបដែរ។
|
||
\v 12 សូមកុំឲ្យនាងដូចជាទារកទើបនឹងកើតហើយស្លាប់ទៅវិញដែលមានរូបកាយរលួយពាក់កណ្តាលចេញពីផ្ទៃម្តាយរបស់វាឡើយ។
|
||
\s5
|
||
\v 13 ដូច្នេះ លោកម៉ូសេបានអំពាវនាវរកព្រះអម្ចាស់ ដោយលោកបានពោលថា៖ «ឱ! ព្រះអម្ចាស់អើយ សូមមេត្តាប្រោសនាងឲ្យបានជាផង»។
|
||
\v 14 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេថា៖ «ប្រសិនបើ ឪពុករបស់នាងស្ដោះទឹកមាត់ដាក់លើមុខនាង នោះនាងនឹងត្រូវអាម៉ាស់រយៈពេលប្រាំពីរថ្ងៃ។ ត្រូវបង្ខាំងនាងទុកនៅខាងក្រៅជំរំរយៈពេលប្រាំពីរថ្ងៃដែរ រួចចាំនាំនាងមកវិញ»។
|
||
\v 15 ដូច្នេះ នាងម៉ារាមត្រូវបានគេបង្ខាំងនៅខាងក្រៅជំរំរយៈពេលប្រាំពីរថ្ងៃ។ ប្រជាជនមិនធ្វើដំណើរឡើយ រហូតទាល់តែនាងម៉ារាមត្រឡប់មកវិញ។
|
||
\s5
|
||
\p
|
||
\v 16 បន្ទាប់ពីនោះមក ប្រជាជនបានធ្វើដំណើរពីហាសិរ៉ូត ហើយទៅបោះជំរំនៅទីរហោស្ថានប៉ារ៉ាន។
|
||
\s5
|
||
\c 13
|
||
\cl ជំពូក ១៣
|
||
\p
|
||
\v 1 បន្ទាប់មក ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេថា៖ «ចូរចាត់មនុស្សខ្លះឲ្យទៅសង្កេតមើលស្រុកកាណាន ដែលយើងបានប្រទានដល់ប្រជាជនអ៊ីស្រាអែល។
|
||
\v 2 គឺត្រូវចាត់មនុស្សប្រុសម្នាក់ពីកុលសម្ព័ន្ធនីមួយៗនៃដូនតារបស់ខ្លួន។ ហើយបុរសទាំងនោះត្រូវជាមេដឹកនាំក្នុងចំណោមពួកគេ។
|
||
\s5
|
||
\v 3 លោកម៉ូសេក៏បានចាត់ពួកគេពីទីរហោស្ថានប៉ារ៉ាន ដើម្បីឲ្ុពួកគេអាចធ្វើតាមបង្គាប់របស់ព្រះអម្ចាស់។ ពួកគេទាំងអស់គ្នាសុទ្ធតែជាមេដឹកនាំក្នុងចំណោមពួកកូនចៅអ៊ីស្រាអែល។
|
||
\v 4 ទាំងនេះគឺជាឈ្មោះរបស់ពួកគេៈ ពីកុលសម្ព័ន្ធរូបេន គឺលោកសាំមួរ ជាកូនប្រុសរបស់លោកសាគើរ។
|
||
\s5
|
||
\p
|
||
\v 5 ពីកុលសម្ព័ន្ធស៊ីម្មាន គឺលោកសាផាត ជាកូនប្រុសរបស់លោកហូរី។
|
||
\p
|
||
\v 6 ពីកុលសម្ព័ន្ធយូដា គឺលោកកាលែប ជាកូនប្រុសរបស់លោកយេភូនេ។
|
||
\p
|
||
\v 7 ពីកុលសម្ព័ន្ធអ៊ីសាខា គឺលោកយីកាល់ ជាកូនប្រុសរបស់លោកយ៉ូសែប។
|
||
\p
|
||
\v 8 ពីកុលសម្ព័ន្ធអេប្រាអ៊ីម គឺលោកហូសេ ជាកូនប្រុសរបស់លោកនូន។
|
||
\s5
|
||
\p
|
||
\v 9 ពីកុលសម្ព័ន្ធបេនយ៉ាមីន គឺលោកប៉ាលធី ជាកូនប្រុសរបស់លោករ៉ាភូ។
|
||
\p
|
||
\v 10 ពីកុលសម្ព័ន្ធសាប់យូឡូន គឺលោកកាឌាល ជាកូនប្រុសរបស់លោកសូឌី។
|
||
\p
|
||
\v 11 ពីកុលសម្ព័ន្ធយ៉ូសែប (ដែលហៅថា ពីកុលសម្ព័ន្ធម៉ាណាសេ) គឺលោកកាឌី ជាកូនប្រុសរបស់លោកស៊ូស៊ី។
|
||
\p
|
||
\v 12 ពីកុលសម្ព័ន្ធដាន់ គឺលោកអាំមាល ជាកូនប្រុសរបស់លោកកេម៉ាលី។
|
||
\s5
|
||
\p
|
||
\v 13 ពីកុលសម្ព័ន្ធអេស៊ើ គឺលោកសេធើរ ជាកូនប្រុសរបស់លោកមីកែល។
|
||
\p
|
||
\v 14 ពីកុលសម្ព័ន្ធណែបថាលី គឺលោកណាប៊ី ជាកូនប្រុសរបស់លោកវ៉ូបស៊ី។
|
||
\p
|
||
\v 15 ពីកុលសម្ព័ន្ធកាដ គឺលោកកេអួល ជាកូនប្រុសរបស់លោកម៉ាគី។
|
||
\p
|
||
\v 16 ទាំងនេះគឺជាឈ្មោះរបស់អស់អ្នកដែលលោកម៉ូសេបានចាត់ឲ្យទៅពិនិត្យមើលស្រុក។ លោកម៉ូសេបានហៅលោកហូសេ ជាកូនប្រុសរបស់លោកនូនថា យូ៉ស្វេ។
|
||
\s5
|
||
\p
|
||
\v 17 លោកម៉ូសេបានចាត់ពួកគេឲ្យទៅសង្កេតមើលស្រុកកាណាន។ លោកបានប្រាប់ពួកគេថា៖ «ចូរទៅតំបន់ណេកិប ហើយឡើងទៅតាមតំបន់ភ្នំ។
|
||
\v 18 ចូរពិនិត្យមើលស្រុកនោះមានលក្ខណដូចម្ដេច។ ចូរសង្កេតមើលប្រជាជនដែលរស់នៅទីនោះ តើពួកគេខ្លាំងពូកែ ឬក៏ខ្សោយ ហើយតើពួកគេមានគ្នាច្រើន ឬក៏តិច។
|
||
\v 19 ចូរពិនិត្យមើលថា តើស្រុកដែលពួកគេរស់នៅនោះមានលក្ខណដូចម្ដេច ល្អ ឬអាក្រក់? តើទីក្រុងនៅទីនោះយ៉ាងម៉េច? ជាជំរំ ឬទីក្រុងដែលមានកំពែងរឹងមាំ?
|
||
\v 20 ចូរមើលថាតើ ដីយ៉ាងម៉េចដែរ តើល្អសម្រាប់ដាំដំណាំ ឬក៏មិនល្អ? តើមានដើមឈើច្រើន ឬក៏អត់? ចូរមានចិត្តក្លាហាន ហើយត្រូវនាំផលពីស្រុកនោះខ្លះត្រឡប់មកវិញផង»។ ពេលនោះ ជារដូវផ្លែទំពាំងបាយជូរទុំដំបូង។
|
||
\s5
|
||
\p
|
||
\v 21 ដូច្នេះ បុរសទាំងនោះបានឡើងទៅសង្កេតមើលស្រុកនោះចាប់ពីទីរហោស្ថានស៊ីនរហូតដល់រេហូប ដែលនៅជិតក្រុងហាម៉ាត់។
|
||
\v 22 ពួកគេបានធ្វើដំណើរឡើងពីតំបន់ណេកិបទៅដល់ក្រុងហេប្រូន។ នៅទីនោះមានលោកអហ៊ីម៉ាន លោកសេសាយ និងលោកតាល់ម៉ាយ ជាពូជពង្សរបស់លោកអណាក់រស់នៅ។ ពេលនោះ ក្រុងហេប្រូនបានសង់ឡើងមុនក្រុងសូរអាននៅស្រុកអេស៊ីបប្រាំពីរឆ្នាំ។
|
||
\s5
|
||
\v 23 នៅពេលដែលពួកគេធ្វើដំណើទៅដល់ជ្រលងអែសកុស ពួកគេបានកាត់យកផ្លែទំពាំបាយជូរមួយចង្កោម។ ពួកគេយកដងរែកសែងចង្កោមទំពាំងបាយជូរនោះដោយគ្នាពីរនាក់។ ពួកគេក៏យកផ្លែទទឹម និងផ្លែឧទុម្ពរមកជាមួយដែរ។
|
||
\v 24 គេបានដាក់ឈ្មោះកន្លែងនោះថា ជ្រលងអែសកុស ដោយព្រោះតែចង្កោមទំពាំងបាយជូរដែលពួកកូនចៅអ៊ីស្រាអែលបានកាត់នៅទីនោះ។
|
||
\s5
|
||
\p
|
||
\v 25 សែសិបថ្ងៃក្រោយមក ពួកគេក៏ត្រឡប់មកពីសង្កេតស្រុកនោះវិញ។
|
||
\v 26 ពួគគេបានមកជួបលោកម៉ូសេ លោកអ៊ើរ៉ុន និងសហគមន៍អ៊ីស្រាអែលទាំងមូលនៅត្រង់កាឌែស ក្នុងទីរហោស្ថានប៉ារ៉ាន។ ពួកគេបានប្រាប់ដំណឹងដល់ពួកលោក និងសហគមន៍ទាំងមូល ហើយក៏បានបង្ហាញផលផ្លែរបស់ស្រុកនោះផងដែរ។
|
||
\s5
|
||
\v 27 ពួកគេបានប្រាប់លោកម៉ូសេថា៖ «ពួកយើងបានទៅដល់ស្រុកដែលលោកបានចាត់ពួកយើងឲ្យទៅហើយ។ ស្រុកនោះពោររពេញទៅដោយទឹកដោះ និងទឹកឃ្មុំ ហើយនេះជាផលខ្លះ ពីស្រុកនោះ។
|
||
\v 28 ប៉ុន្តែ មនុស្សដែលរស់នៅក្នុងស្រុកនោះខ្លាំងពូកែណាស់។ ទីក្រុងសុទ្ធតែមានកំពែងរឹងមាំ ហើយក៏ធំៗណាស់។ ពួកយើងក៏បានឃើញកូនចៅរបស់លោកអណាក់នៅទីនោះដែរ។
|
||
\v 29 ជនជាតិអាម៉ាឡេករស់នៅតំបន់ណេកិប ជនជាតិហេត ជនជាតិយេប៊ូស និងជនជាតិអាម៉ូរីសង់លំនៅតាមតំបន់ភ្នំ។ ចំណែក ជនជាតិកាណានរស់នៅក្បែរសមុទ្រ និងនៅតាមបណ្ដោយទន្លេយ័រដាន់»។
|
||
\s5
|
||
\p
|
||
\v 30 ពេលនោះលោកកាលែបប្រាប់បណ្ដាជនដែលកំពុងនៅមុខលោកម៉ូសេឲ្យស្ងាត់ ហើយលោកក៏និយាយថា៖ «ចូរពួកយើងឡើងទៅចាប់យកស្រុកនោះទៅ ដ្បិត ពួកយើងពិតជាអាចវាយដណ្ដើមយកស្រុកបាន»។
|
||
\v 31 ប៉ុន្តែ អ្នកផ្សេងទៀតដែលបានទៅជាមួយលោកបាននិយាយថា៖ «យើងមិនអាចច្បាំងជាមួយពួកមនុស្សទាំងនោះបានទេ ពីព្រោះពួកគេខ្លាំងពូកែជាងយើង»។
|
||
\s5
|
||
\v 32 ដូច្នេះ ពួកគេបានចែកចាយដំណឹងដែលធ្វើឲ្យកូនចៅអ៊ីស្រាអែលបាក់ទឹកចិត្តអំពីស្រុកដែលពួគេបានទៅសង្កេតមើលនោះ។ ពួកគេបាននិយាយថា៖ «ស្រុកដែលពួកយើងបានសង្កេងមើលនោះ គឺជាស្រុកដែលស៊ីបង្ហិនបង្ហោចប្រជាជនដែលរស់នៅក្នុងនោះ។ មនុស្សទាំងអស់ដែលពួកយើងបានឃើញនោះសុទ្ធតែមានឌធំៗ ហើយខ្ពស់ៗ។
|
||
\v 33 យើងបានឃើញមនុស្សដែលមានមាឌធំសម្បើម ពួគេជាកូនចៅរបស់លោកអណាក់ ជាមនុស្សដែលកើតពីនុស្សដែលមានមាឌធំសម្បើម។ បើប្រៀបធៀបនឹងពួគេ ពួកយើងគឺដូចជាសត្វកណ្ដូប ហើយពួកគេក៏មើលឃើញពួកយើងដូច្នេះដែរ»។
|
||
\s5
|
||
\c 14
|
||
\cl ជំពូក ១៤
|
||
\p
|
||
\v 1 នៅយប់នោះ ពួកកូនចៅអ៊ីស្រាអែលទាំងអស់បានស្រែកយំយ៉ាងខ្លាំង។
|
||
\v 2 ហើយពួកគេក៏រិះគន់លោកម៉ូសេ និងលោកអ៊ើរ៉ុនជាខ្លាំង។ សហគមន៍ទាំងមូលបាននិយាយទៅពួកលោកថា៖ «ទុកឲ្យពួកយើងស្លាប់នៅស្រុកអេស៊ីប ឬនៅទីរហោស្ថានទៅប្រសើរជាង។
|
||
\v 3 ហេតុអ្វីបានជាព្រះអម្ចាស់នាំពួកយើងមកស្រុកនេះ ហើយត្រូវស្លាប់ដោយសារដាវដូច្នេះ? ប្រពន្ធ និងកូនៗរបស់ពួកយើងនឹងក្លាយជាជនរងគ្រោះ។ តើពួកយើងត្រឡប់ទៅស្រុកអេស៊ីបវិញមិនល្អជាងទេឬ?
|
||
\s5
|
||
\p
|
||
\v 4 ពួកគេបាននិយាយគ្នាថា៖ «ចូរពួកយើងជ្រើសរើសអ្នកដឹកនាំម្នាក់ផ្សេងទៀតឲ្យដឹកនាំពួកយើងត្រឡប់ទៅស្រុកអេស៊ីបវិញ»។
|
||
\v 5 នោះលោកម៉ូសេ និងលោកអ៊ើរ៉ុនបានឱនមុខចុះនៅចំពោះមុខសហគមន៍កូនចៅអ៊ីស្រាអែល។
|
||
\s5
|
||
\v 6 លោកយ៉ូស្វេកូនប្រុសរបស់លោកនូន និងលោកកាលែបកូនប្រុសរបស់លោកយេភូនេដែលបានទៅសង្កេតមើលស្រុកនោះជាមួយពួកគេដែរ បានហែកសម្លៀកបំពាក់របស់ខ្លួន។
|
||
\v 7 ពួកគេបាននិយាយទៅកាន់សហគមន៍កូនចៅអ៊ីស្រាអែលថា៖ «ស្រុកដែលពួកយើងបានដើរឆ្លងកាត់ និងសង្កេតមើលនោះជាស្រុកល្អខ្លាំងណាស់។
|
||
\v 8 ប្រសិនបើ ព្រះអម្ចាស់សព្វព្រះហឫទ័យនឹងយើង នោះព្រះអង្គនឹងនាំយើងចូលទៅក្នុងស្រុកនោះ ហើយព្រះអង្គនឹងប្រទានស្រុកនោះឲ្យយើងជាមិខាន។ ស្រុកនោះពោរពេញទៅដោយទឹកដោះ និងទឹកឃ្មុំ។
|
||
\s5
|
||
\v 9 ប៉ុន្តែ មិនត្រូវបះបោរប្រឆាំងនឹងព្រះអម្ចាស់ឡើយ ហើយក៏កុំខ្លាចមនុស្សនៅក្នុុងស្រុកនោះដែរ។ ពួកយើងនឹងលេបស៊ីពួកគេយ៉ាងងាយដូចជាស៊ីម្ហូបអាហារ។ រនាំងការពាររបស់ពួកគេនឹងត្រូវរើចេញពីពួកគេ ដ្បិត ព្រះអម្ចាស់គង់ជាមួយនឹងយើង ដូច្នេះ កុំខ្លាចពួកកេឡើយ»។
|
||
\v 10 ប៉ុន្ដែ សហគមន៍ទាំងមូលគម្រាមចោលដុំថ្មសម្លាប់ពួកគេ។ នៅពេលនោះសិរីរុងរបស់ព្រះអម្ចាស់បានលេចចេញមកនៅត្រសាលប្រជុំចំពោះមុខកូនចៅអ៊ីស្រាអែលទាំងអស់គ្នា។
|
||
\s5
|
||
\p
|
||
\v 11 ព្រះអម្ចាស់បានមានបន្ទូលទៅលោកម៉ូសេថា៖ «តើប្រជាជននេះនឹងមើលងាយយើងដល់ពេលណាទៀត? តើពួកគេនៅតេមិនជឿទុកចិត្តដល់យើងដល់ពេលណាទោះបីជាទីសម្គាល់នៃអំណាចរបស់យើង ដែលយើងបានធ្វើនៅកណ្ដាលចំណោមពួកគេផងនោះ?
|
||
\v 12 យើងនឹងវាយប្រហារពួកគេដោយគ្រោះកាច ហើយនឹងកាត់កាល់ពួកគេ រួចយើងនឹងបង្កើតប្រជាតិមួយដែលធំជាង ហើយខ្លាំងពូកែជាងពួកគេពីពូជពង្សរបស់អ្នក»។
|
||
\s5
|
||
\p
|
||
\v 13 លោកម៉ូសេបានទូលទៅព្រះអម្ចាស់ថា៖ «ប្រសិនបើ ព្រះអង្គធ្វើដូច្នេះ នោះជនជាតិអេស៊ីបនឹងឮអំពីរឿងនេះ ដ្បិត ព្រះអង្គបានសង្គ្រោះប្រជាជននេះពីពួកគេ ដោយអំណាចចេស្តារបស់ព្រះអង្គ។
|
||
\v 14 ពួកគេនឹងប្រាប់រឿងនេះដល់មនុស្សដែលរស់នៅក្នុងស្រុកនេះ។ ពួកគេបានឮថាព្រះអង្គគង់ជាមួយប្រជាជននេះ គេបានឃើញព្រះអង្គមុខទល់នឹងមុខ។ ពពករបស់ព្រះអង្គឈរនៅពីលើប្រជាជននេះ។ ព្រះអង្គយាងពីមុខពួកគេដោយសរសរពពកនៅពេលថ្ងៃ ហើយដោយសរសរភ្លើងនៅពេលយប់។
|
||
\s5
|
||
\v 15 ដូច្នេះ ប្រសិនបើព្រះអង្គសម្លាប់ពួកគេ ដូចជាមនុស្សតែម្នាក់នោះ នោះប្រជាជាតិទាំងឡាយដែលបានឮល្បីអំពីព្រះអង្គនឹងនាំគ្នានិយាយថា៖
|
||
\v 16 «ព្រោះតែព្រះអម្ចាស់មិនអាចនាំប្រជាជននេះចូលទៅក្នុងទឹកដីដែលព្រះអង្គបានស្បថថាប្រទានឲ្យដល់ពួកគេបាន ទើបព្រះអង្គសម្លាប់ពួកគេនៅទីរហោស្ថានអស់»។
|
||
\s5
|
||
\v 17 ឥឡូវនេះ ទូលបង្គំសូមអង្វរព្រះអង្គ សូមព្រះអង្គប្រើអំណាចចេស្ដាដ៏ខ្លាំងរបស់ព្រះអង្គ។ ដ្បិត ព្រះអង្គបានមានបន្ទូលថា៖
|
||
\v 18 «ព្រះអម្ចាស់យឺតនឹងខ្ញាល់ ហើយពោរពេញទៅដោយសេចក្តីស្មោះត្រង់។ ព្រះអង្គតែងតែលើកលែងទោសដល់កំហុស និងសេចក្តីរំលង។ ប៉ុន្តែ ព្រះអង្គមិនបំភ្លេចកំហុសនោះទេ គឺព្រះអង្គនឹងដាក់ទោសអំពើបាបរបស់ដូនតាទៅលើកូនចៅរបស់ពួកគេបីទៅបួនតំណ។
|
||
\v 19 ទូលបង្គំសូមអង្វរព្រះអង្គ សូមព្រះអង្គអត់ទោសចំពោះអំពើបាបរបស់ប្រជាជននេះ ដោយព្រោះតែសេចក្តីស្មោះត្រង់ដ៏អស្ចារ្យរបស់ព្រះអង្គ ដូចដែលព្រះអង្គតែងតែអត់ទោសដល់់ប្រជាជននេះតាំងពីពេលដែលពួកគេនៅក្នុងស្រុកអេស៊ីបរហូតមកដល់ពេលនេះ»។
|
||
\s5
|
||
\p
|
||
\v 20 ព្រះអម្ចាស់បានមានបន្ទូលថា៖ «យើងបានលើកលែងទោសឲ្យពួកគេតាមសំណូមពរបស់អ្នកហើយ
|
||
\v 21 ប៉ុន្តែ យើងជាព្រះដែលមានព្រះជន្មគង់នៅ ហើយផែនដីទាំងមូលពេញដោយសិរីរុងរឿងរបស់យើង
|
||
\v 22 នោះមនុស្សទាំងអស់នេះបានឃើញសិរីរុុងរឿង និងទីសម្គាល់នៃអំណាចដ៏អស្ចារ្យរបស់យើង ដែលយើងបានធ្វើនៅស្រុកអេស៊ីប និងនៅក្នុងទីរហោស្ថាន ប៉ុន្តែ ពួកគេនៅតែល្បងលយើងដល់ទៅដប់ដង ហើយនៅតែមិនស្តាប់តាមសម្លេងរបស់យើង។
|
||
\s5
|
||
\v 23 ដូច្នេះ យើងសូមប្រកាសថា៖ ពួកគេពិតជានឹងមិនបានឃើញស្រុកដែលយើងបានស្បថជាមួយដូនតារបស់ពួកគេឡើយ។ អ្នកណាដែលមើលងាយយើង នឹងមិនបានឃើញស្រុកនោះឡើយ។
|
||
\v 24 លើកលែងតែលោកកាលែបជាអ្នកបម្រើយើង ព្រោះលោកមានវិញ្ញាណខុសពីអ្នកផ្សេង ហើយលោកបានធ្វើតាមយើងគ្រប់ជំពូក នោះយើងនឹងនាំលោកចូលក្នុងស្រុកដែលលោកបានទៅសង្កេតមើល។ ពូជពង្សរបស់លោកនឹងបានកាន់កាប់ស្រុកនោះ។
|
||
\v 25 (ជនជាតិអាម៉ាឡេក និងជនជាតិកាណានរស់នៅតាមជ្រលងភ្នំ)។ ស្អែកនេះ ចូរត្រឡប់ទៅទីរហោស្ថានតាមផ្លូវសមុទ្រកក់វិញ»។
|
||
\s5
|
||
\p
|
||
\v 26 ព្រះអម្ចាស់បានមានបន្ទូលទៅលោកម៉ូសេ និងលោកអ៊ើរ៉ុន។ ព្រះអង្គមានបន្ទូលថា៖
|
||
\v 27 «តើយើងត្រូវទ្រាំនឹងសហគមន៍ដ៏អាក្រក់ដែលតែងតែរិះគន់យើងនេះដល់ពេលណា? យើងបានឮការរអ៊ូរទាំរបស់កូនចៅអ៊ីស្រាអែលទាស់នឹងយើងហើយ។
|
||
\s5
|
||
\v 28 ចូរប្រាប់ពួកគេថា៖ នេះជាព្រះបន្ទូលរបស់ព្រអម្ចាស់! យើងជាព្រះដ៏មានព្រះជន្មគង់នៅ យើងនឹងប្រព្រឹត្តិចំពោះអ្នករាល់គ្នា ដូចដែលយើងគ្នាបានឮអ្នករាល់គ្នានិយាយ។
|
||
\v 29 សាកសពរបស់អ្នករាល់គ្នានឹងត្រូវដួលនៅក្នុងទីរហោស្ថាននេះ គឺអស់អ្នកដែលរអ៊ូរទាំទាស់នឹងយើង ជាអ្នកដែលបានរាប់ក្នុងពេលធ្វើរាប់ចំនួនអ្នកដែលមានអាយុចាប់ពីម្ភៃឆ្នាំឡើងទៅ ។
|
||
\v 30 អ្នករាល់គ្នាពិតជានឹងមិនបានចូលទៅក្នុងស្រុកដែលយើងបានសន្យាឲ្យអ្នករាល់គ្នារស់នៅឡើយ លើកលែងតែលោកកាលែបជាកូនប្រុសរបស់លោកយេភូនេ និងលោកយ៉ូស្វេ ជាកូនប្រុសរបស់លោកនូន។
|
||
\s5
|
||
\v 31 ប៉ុន្តែ កូនចៅរបស់អ្នករាល់គ្នាដែលអ្នករាល់គ្នាបាននិយាយថានឹងក្លាយជាជនរងគ្រោះនោះ យើងនឹងនាំពួកគេចូលទៅក្នុងទឹកដីនោះ។ ពួកគេនឹងស្គាល់ស្រុកដែលអ្នករាល់គ្នាបានបដិសេធមិនទទួលយក។
|
||
\v 32 ចំណែកអ្នករាល់គ្នាវិញ សាកសពរបស់អ្នករាល់គ្នានឹងដួលនៅក្នុងក្នុងទីរហោស្ថាននេះ។
|
||
\v 33 កូនចៅរបស់អ្នករាល់គ្នានឹងឃ្វាលហ្វូងចៀមក្នុងទីហោស្ថាននេះរយៈពេលសែសិបឆ្នាំ។ ពួកគេនឹងទទួលទោសនៃអំពើបះបោររបស់អ្នករាល់គ្នារហូតទាល់តែអ្នករាល់គ្នាស្លាប់ចោលឆ្អឹងនៅក្នុងទីរហោស្ថាននេះអស់។
|
||
\s5
|
||
\v 34 ដូចដែលអ្នករាល់គ្នាបានទៅសង្កេតមើលស្រុកនោះរយៈពេលសែសិបថ្ងៃ នោះអ្នករាល់គ្នានឹងទទួលទោសនៃអំពើបាបរបស់អ្នករាល់គ្នារយៈពេលសែសិបឆ្នាំដែរ គឺមួយឆ្នាំ សម្រាប់មួយថ្ងៃ នោះអ្នករាល់គ្នានឹងដឹងថា ការដែលធ្វើជាខ្មាំងសត្រូវនឹងយើងនោះវាយ៉ាងដូចម្ដេចទៅវិញ។
|
||
\v 35 យើងគឺជាព្រះអម្ចាស់បានមានបន្ទូលយ៉ាងណា យើងពិតជានឹងធ្វើយ៉ាងនោះដល់សហគមន៍ដ៏អាក្រក់ដែលបានប្រមូលគ្នាបះបោរទាស់នឹងយើងនេះ។ ពួកគេនឹងត្រូូវកាត់ចោលទាំងស្រុង ហើយនឹងស្លាប់នៅទីនេះទាំងអស់គ្នា»។
|
||
\s5
|
||
\p
|
||
\v 36 ដូច្នេះ ពួកអ្នកដែលលោកម៉ូសេបានចាត់ឲ្យទៅសង្កេតមើលស្រុកនោះបានស្លាប់ទាំងអស់គ្នាដោយគ្រោះនៅចំពោះព្រះអម្ចាស់។
|
||
\v 37 អ្នកទាំងនេះគឺជាអ្នកដែលត្រឡប់មកវិញ ហើយនាំដំណឹងអាក្រក់អំពីស្រុកនោះមករាយការណ៍ ហើយបានធ្វើឲ្យសហគមន៍ទាំងមូលរអ៊ូរទាំទាស់នឹងលោកម៉ូសេ។
|
||
\v 38 ក្នុងចំណោមមនុស្សទាំងអស់ដែលបានទៅមើលស្រុកនោះ មានតែលោកយ៉ូស្វេជាកូនប្រុសរបស់លោកនូន និងលោកកាលែបជាកូនប្រុសរបស់លោកយេភូនេទេដែលនៅរស់។
|
||
\s5
|
||
\p
|
||
\v 39 នៅពេលដែលលោកម៉ូសេបានប្រាប់ដំណឹងនេះដល់់កូនចៅអ៊ីស្រាអែល ពួកគេទូញសោកយ៉ាងខ្លាំង។
|
||
\v 40 ពួកគេក្រោកឡើងពីព្រឹកព្រលឹម ហើយឡើងទៅលើកំពូលភ្នំ ទាំងពោលថា៖ «មើល៍! ពួកយើងនៅទីនេះ យើងនឹងទៅកន្លែងដែលព្រះអម្ចាស់បានសន្យា ដ្បិត ពួកយើងបានធ្វើបាបមែន»។
|
||
\s5
|
||
\v 41 ប៉ុន្តែ លោកម៉ូសេបានមានប្រសាន៍ថា៖ «ហេតុអ្វីបានជាអ្នករាល់បំពានលើបញ្ជារបស់ព្រះអម្ចាស់ដូច្នេះ? អ្នករាល់គ្នានឹងមិនបានសម្រេចឡើយ។
|
||
\v 42 សូមកុំទៅឡើយ ដ្បិត ព្រះអម្ចាស់មិនគង់ជាមួយអ្នករាល់គ្នាដើម្បីការពារអ្នករាល់គ្នាពីការវាយប្រហារពីសត្រូវរបស់អ្នករាល់គ្នាឡើយ។
|
||
\v 43 ជនជាតិអាម៉ាឡេក និងជនជាតិកាណាននៅទីនោះ ហើយអ្នករាល់គ្នានឹងស្លាប់ដោយសារដាវ ដ្បិត អ្នករាល់គ្នាបានងាកចេញពីព្រះជាម្ចាស់ហើយ។ ដូច្នេះ ព្រះអង្គនឹងមិនគង់ជាមួយអ្នករាល់គ្នាឡើយ»។
|
||
\s5
|
||
\v 44 ប៉ុន្តែ ពួកគេនៅតែមានះឡើងទៅស្រុកភ្នំ តែលោកម៉ូសេ និងហឹបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់បានចាកចេញពីជំរំហើយ។
|
||
\v 45 ពេលនោះជនជាតិអាម៉ាឡេក និងជនជាតិកាណានដែលរស់នៅតាមតំបន់ភ្នំនោះបានចុះមក។ ពួកគេបានវាយប្រហារជនជាតិអ៊ីស្រាអែលឲ្យចុះចាញ់រហូតដល់ហោម៉ា។
|
||
\s5
|
||
\c 15
|
||
\cl ជំពូក ១៥
|
||
\p
|
||
\v 1 បន្ទាប់មក ព្រះអម្ចាស់បានមានបន្ទូលទៅលោកម៉ូសេថា៖
|
||
\v 2 «ចូរប្រាប់ដល់កូនចៅអ៊ីស្រាអែលថា នៅពេលអ្នករាល់គ្នាចូូលទៅក្នុងស្រុកដែលអ្នករាល់គ្នានឹងរស់នៅ ដែលព្រះអម្ចាស់នឹងប្រទានឲ្យអ្នករាល់គ្នានោះ
|
||
\v 3 ពេលអ្នករាល់គ្នារៀបចំតង្វាយដោយភ្លើងថ្វាយព្រះអម្ចាស់នោះ ទោះបីជាតង្វាយដុត ឬយញ្ញបូជាលាបំណន់ ឬតង្វាយស្ម័គ្រចិត្ត ឬតង្វាយនៅពេលបុណ្យផ្សេងៗក្ដី នោះត្រវថ្វាយកូនគោ ឬកូនចៀម ដើម្បីធ្វើឲ្យមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យដល់ព្រះអម្ចាស់។
|
||
\s5
|
||
\v 4 អ្នករាល់គ្នាដែលត្រូវថ្វាយតង្វាយដុុតដល់ព្រះអម្ចាស់ ត្រូវយកតង្វាយគ្រាប់ធញ្ញជាតិដែលមានម៉្សៅម៉ដ្ឋបីគីឡូក្រាមជាមួយប្រេងមួយលីត្រកន្លះមកជាមួយផង។
|
||
\v 5 និងត្រូវយកស្រាទំពាំងបាយជូរមួយលីត្រកន្លះសម្រាប់ជាតង្វាយច្រូច សម្រាប់ចៀមនីមួយៗដែលអ្នករាល់គ្នាត្រូវថ្វាយជាតង្វាយដុត ឬថ្វាយយញ្ញបូជា។
|
||
\s5
|
||
\v 6 ប្រសិនបើ អ្នករាល់គ្នាថ្វាយចៀមឈ្មោល ត្រូវរៀបចំតង្វាយគ្រាប់ធញ្ញជាតិ ដែលមានម៉្សៅម៉ដ្ឋល្អប្រាំមួយគីឡូក្រាមលាយជាមួយប្រេងពីរលីត្រ។
|
||
\v 7 សម្រាប់តង្វាយច្រូចអ្នករាល់គ្នាត្រូវថ្វាយស្រាទំពាំងបាយជូរពីរលីត្រ។ វានឹងធ្វើឲ្យមានក្លិនឈ្ងុយដល់ព្រះអម្ចាស់។
|
||
\s5
|
||
\v 8 នៅពេលអ្នករាល់គ្នារៀបចំគោឈ្មោះមួយសម្រាប់ជាតង្វាយដុតទាំងមូល ឬជាយញ្ញបូជាដើម្បីលាបំណន់ ឬជាតង្វាយមេត្រីដល់ព្រះអម្ចាស់
|
||
\v 9 នោះអ្នករាល់គ្នាត្រូវយកតង្វាយគ្រាប់ធញ្ញជាតិដែលមានម៉្សៅមដ្ឋល្អប្រាំបួនគីឡូក្រាមលាយជាមួយនឹងប្រេងបីលីត្រ មកថ្វាយជាមួយគោឈ្មោលនោះ។
|
||
\v 10 អ្នកក៏ត្រូវថ្វាយស្រាទំពាំងបាយជូរបីលីត្រសម្រាប់ជាតង្វាយច្រូច ដែលជាតង្វាយដោយភ្លើង ដើម្បីធ្វើឲ្យមានក្លិនឈ្ងុយដល់ព្រះអម្ចាស់។
|
||
\s5
|
||
\p
|
||
\v 11 ត្រូវធ្វើរបៀបនេះសម្រាប់រាល់គោឈ្មោល កូនចៀម ឬកូនពពែ សម្រាប់កូនចៀមឈ្មោល និងកូនពពែឈ្មោលនីមួយៗ។
|
||
\v 12 គ្រប់ទាំងយញ្ញបូជាដែលអ្នករាល់គ្នារៀបចំ និងថ្វាយត្រូវធ្វើតាមដូចដែលបានរៀបរាប់នៅទីនេះ។
|
||
\v 13 ជនជាតិអ៊ីស្រាអែលទាំងអស់ដែលកើតនៅក្នុងស្រុកត្រូវធ្វើការទាំងនេះតាមរបៀបនេះ នៅពេលដែលនរណាម្នាក់នាំតង្វាយដេោយភ្លើងដើម្បីធ្វើឲ្យមានក្លិនឈ្ងុយដែលគាប់ព្រះហឫទ័យដល់ព្រះអម្ចាស់។
|
||
\s5
|
||
\v 14 ប្រសិនបើ មានជនបរទេសកំពុងស្នាក់នៅជាមួយអ្នករាល់គ្នា ឬអ្នកណាដែលរស់នៅជាមួយអ្នករាល់គ្នាច្រើនតំណមកហើយ គេត្រូវថ្វាយតង្វាយដែលធ្វើដោយភ្លើងដែលធ្វើឲ្យមានក្លិនឈ្ងុយដល់ព្រះអម្ចាស់ នោះពួកគេត្រូវធ្វើដូចជាអ្នករាល់គ្នាបានធ្វើដែរ។
|
||
\v 15 ត្រូវមានច្បាប់តែមួយសម្រាប់សហគមន៍ និងសម្រាប់ជនបរទេសដែលស្នាក់នៅជាមួយអ្នករាល់គ្នា គឺជាច្បាប់ដែលមិនប្រែប្រួលសម្រាប់កូនចៅរបស់អ្នករាល់គ្នានៅគ្រប់ជំនាន់តទៅ។ អ្នករាល់គ្នាធ្វើយ៉ាងណា នោះអ្នកធ្វើដំណើរដែលស្នាក់នៅជាមួយអ្នករាល់គ្នាក៏ត្រូវធ្វើយ៉ាងនោះដែរ។ ពួកគេត្រូវតែប្រព្រឹត្តិដូចអ្នករាល់គ្នាប្រព្រឹត្តិនៅចំពោះព្រះអម្ចាស់ដែរ។
|
||
\v 16 ត្រូវមានច្បាប់តែមួយ និងបញ្ញត្តិតែមួយសម្រាប់អ្នករាល់គ្នា និងសម្រាប់ជនជបរទេសដែលស្នាក់នៅជាមួយអ្នករាល់គ្នា»។
|
||
\s5
|
||
\p
|
||
\v 17 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេម្តងទៀត។ ព្រះអង្គមានបន្ទូលថា៖
|
||
\v 18 «ចូរប្រាប់ទៅកូនចៅអ៊ីស្រាអែលថា ពេលអ្នករាល់គ្នាចូលទៅក្នុងស្រុកដែលយើងនឹងយកអ្នករាល់គ្នាទៅ
|
||
\v 19 ហើយកាលណាអ្នករាល់គ្នាបរិភោគអាហាររបស់ស្រុកនោះ អ្នករាល់ត្រូវទុកខ្លះជាតង្វាយ ថ្វាយដល់យើង។
|
||
\s5
|
||
\v 20 អ្នករាល់គ្នាត្រូវញែកម៉្សៅដែលលាយដំបូងមកធ្វើនំប៉័ងមួយដុំសម្រាប់ជាតង្វាយ ដូចជាតង្វាយពីទីលានបោកស្រូវដែរ។ គឺអ្នករាល់គ្នាត្រូវធ្វើតាមរបៀបនេះ។
|
||
\v 21 អ្នករាល់គ្នាត្រូវថ្វាយម៉្សៅដែលលាយដំបូងដល់យើងនៅគ្រប់ជំនាន់តទៅ។
|
||
\s5
|
||
\p
|
||
\v 22 ពេលខ្លះអ្នករាល់នឹងប្រព្រឹត្តិបាបដោយអចេតនា គឺនៅពេលអ្នករាល់គ្នាមិនធ្វើតាមបញ្ញត្តិទាំងនេះដែលយើងបានបង្គាប់លោកម៉ូសេ
|
||
\v 23 គឺគ្រប់ទាំងសេចក្តីដែលយើងបានបង្គាប់តាមរយៈលោកម៉ូសេចាប់តាំងពីថ្ងៃដែលយើងចាប់ផ្តើមប្រទានបញ្ញាត្តិដល់អ្នករាល់គ្នារហូតដល់គ្រប់ជំនាន់មនុស្សតទៅ។
|
||
\v 24 ក្នុងករណីដែលប្រព្រឹត្តិអំពើបាបដោយអចេតនា ហើយសហគមន៍ក៏មិនបានដឹង នោះសហគមន៍ទាំងមូលត្រូវថ្វាយគោស្ទាវមួយជាតង្វាយដុតដើម្បីធ្វើឲ្យមានក្លិនឈ្ងុតដល់ព្រះអម្ចាស់។ ហើយក៏ត្រូវថ្វាយតង្វាយគ្រាប់ធញ្ញជាតិ និងតង្វាយច្រូច តាមបញ្ញត្តិបានបង្គាប់ និងត្រូវថ្វាយពពែឈ្មោលមួយទុកជាតង្វាយលោះបាបដែរ។
|
||
\s5
|
||
\v 25 បូជាចារ្យត្រូវធ្វើពិធីលោះបាបសម្រាប់សហគមន៍ប្រជាជនអ៊ីស្រាអែលទាំងមូល។ ពួកគេនឹងទទួលបានការលើកលែងទោសដោយព្រោះតែអំពើបាបដោយអចេតនា។ ពួកត្រូវបាននាំយញ្ញបូជារបស់ពួកគេ ទុកជាតង្វាយធ្វើដោយភ្លើងដល់យើង។ ពួកត្រូវនាំតង្វាយលោះបាបរបស់ខ្លួនចំពោះយើងសម្រាប់អំពើបាបដោយអចេតនារបស់ពួកគេ។
|
||
\v 26 ធ្វើដូច្នោះ សហគមន៍ប្រជាជនអ៊ីស្រាអែលទាំងមូល និងអំពើបាបរបស់ជនបរទេសដែលស្នាក់នៅជាមួយពួកគេ នឹងបានទទួលការលើកលែងទោស ពីព្រោះមនុស្សទាំងអស់បានប្រព្រឹត្តដោយអចេតនា។
|
||
\s5
|
||
\p
|
||
\v 27 ប្រសិនបើ មនុស្សម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា នោះគេត្រូវថ្វាយពពែញីអាយុមួយឆ្នាំជាតង្វាយលោះបាប។
|
||
\v 28 បូជាចារ្យត្រូវធ្វើពិធីលោះបាបនៅចំពោះព្រះអម្ចាស់សម្រាប់អ្នកដែលបានប្រព្រឹត្តអំពើបាបដោយអចេតនានោះ។ អ្្នកនោះនឹងទទួលបានការលើកលែងទោស នៅពេលដែលធ្វើពិធីលោះបានរួចហើយ។
|
||
\v 29 អ្នកត្រូវមានច្បាប់តែមួយសម្រាប់អស់អ្នកដែលបានប្រព្រឹត្តអ្វីមួយដោយអចេតនា គឺច្បាប់តែមួយសម្រាប់អ្នកដែលកើតក្នុងស្រុកក្នុងចំណោមកូនចៅអ៊ីស្រាអែល និងសម្រាប់ជនបរទេសដែលស្នាក់នៅជាមួយពួកគេ។
|
||
\s5
|
||
\v 30 ប៉ុន្ដែ បើអ្នកណាប្រព្រឹត្តអំពើបាបដោយចេតនា ទោះបីគេកើតក្នុងស្រុក ឬជនបរទេសក្ដី គេបានប្រមាថមើលងាយយើងហើយ។
|
||
\v 31 ដ្បិត ពួកគេបានមើលងាយពាក្យរបស់យើង ក៏បំពានលើបញ្ជារបស់យើងដែរ គឺត្រូវកាត់អ្នកនោះចោល។ អំពើបាបរបស់គេ នឹងនៅពីលើគេ។
|
||
\s5
|
||
\p
|
||
\v 32 នៅពេលដែលប្រជាជនអ៊ីស្រាអែលនៅក្នុងទីរហោស្ថាន ពួកគេបានឃើញបុរសម្នាក់ដើររើសអុសនៅថ្ងៃសប្ប័ទ។
|
||
\v 33 អ្នកដែលបានឃើញគាត់ ក៏នាំគាត់មកជួបលោកម៉ូសេ និងលោកអ៊ើរ៉ុន ព្រមទាំងសហគមន៍អ៊ីស្រាអែលទាំងមូល។
|
||
\v 34 ពួកគេបានឃុំគាត់ទុកពីព្រោះពួកគេមិនដឹងច្បាស់ថាតើត្រូវធ្វើយ៉ាងដូចម្ដេចចំពោះគាត់។
|
||
\s5
|
||
\v 35 នោះព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេថា៖ «បុរសម្នាក់នោះត្រូវមានទោសដល់ស្លាប់។ សហគមន៍ទាំងមូលត្រូវយកដុំថ្មគប់សម្លាប់អ្នកនោះនៅក្រៅជំរំ»។
|
||
\v 36 ដូច្នេះ សហគមន៍ទាំងមូលបាននាំអ្នកនោះចេញទៅខាងក្រៅជំរំ ហើយចោលដុំថ្មសម្លាប់គាត់ដូចដែលព្រះអម្ចាស់បានបង្គាប់លោកម៉ូសេ។
|
||
\s5
|
||
\p
|
||
\v 37 ព្រះអម្ចាស់ក៏មានបន្ទូលមកលោកម៉ូសេទៀតថា៖
|
||
\v 38 «ចូរប្រាប់ដល់ដល់កូនចៅអ៊ីស្រាអែលថា ហើយបង្គាប់ពួកគេថា ចូរដេររំយោលនៅជាយអាវ ហើយភ្ជួរនឹងខ្សែពណ៌ខៀវដែលដេរនៅជាយអាវនោះ។ ពួកគេត្រូវធ្វើបែបនេះនៅគ្រប់ជំនាន់មនុស្សតទៅ។
|
||
\v 39 ធ្វើដូច្នេះដើម្បីទុកជាការរំឭកពិសេសសម្រាប់អ្នករាល់គ្នា នៅពេលដែលអ្នករាល់គ្នាក្រឡេកមើលរំយោលនោះ អ្នករាល់គ្នានឹងនឹកឃើញអស់ទាំងក្រឹត្យវិន័យរបស់យើងដែលអ្នករាល់គ្នាត្រូវប្រព្រឹត្តតាម ដើម្បីកុំឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមអំពើចិត្ត និងតាមភ្នែករបស់អ្នករាល់គ្នា ហើយបង្ខូចខ្លួនរបស់អ្នកឲ្យទៅវាឡើយ។
|
||
\s5
|
||
\v 40 ធ្វើដូច្នេះដើម្បីឲ្យអ្នករាល់គ្នានឹកឃើញនៅក្នុងគំនិត ហើយប្រព្រឹត្តតាមគ្រប់ទាំងបញ្ញត្តិរបស់យើង ហើយដើម្បីឲ្យអ្នករាល់គ្នាបានបរិសុទ្ធសម្រាប់យើងជាព្រះរបស់អ្នករាល់គ្នា។
|
||
\v 41 យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ដើម្បីធ្វើជាព្រះរបស់អ្នករាល់គ្នា។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
|
||
\s5
|
||
\c 16
|
||
\cl ជំពូក ១៦
|
||
\p
|
||
\v 1 លោកកូរេជាកូនប្រុសរបស់លោកយីតសារ ជាចៅរបស់លោកកេហាត់ ក្នុងកុលសម្ព័ន្ធលេវី ជាមួយលោកដាថាន និងលោកអប៊ីរ៉ាម ជាកូនប្រុសរបស់លោកអេលាប ព្រមទាំងលោកអូន ជាកូនប្រុសរបស់លោកពេឡេត មកពីកុលសម្ព័ន្ធរូបេន។
|
||
\v 2 ពួកគេបាននាំគ្នាងើបបះបោរប្រឆាំងនឹងលោកម៉ូសេ ដោយមានមនុស្សផ្សេងទៀតពីប្រជាជនអ៊ីស្រាអែលដែលសុទ្ធតែជាមេដឹកនាំរបស់សហគមន៍ និងមនុស្សគ្រប់គ្នាស្គាល់ច្បាស់ ចំនួនពីររយហាសិបនាក់បានចូលរួមដែរ។
|
||
\v 3 ពួកគេបានប្រមូលផ្ដុំគ្នាតតាំងជាមួយលោកម៉ូសេ និងលោកអ៊ើរ៉ុន។ ពួកនោះបាននិយាយទៅលោកទាំងពីរថា៖ «ពួកលោកធ្វើជ្រុលពេកហើយ! សហគន៍ទាំងមូលសុទ្ធតែបានញែកដាច់ដោយឡែក ហើយព្រះអម្ចាស់គង់ក្នុងចំណោមពួកគេដែរ។ ហេតុអ្វីបានជាពួកលោក លើកខ្លួនឯងខ្ពស់ជាងមនុស្សផ្សេងទៀតក្នុងសហគមន៍របស់ព្រះអម្ចាស់ដូច្នេះ?»
|
||
\s5
|
||
\p
|
||
\v 4 នៅពេលដែលលោកម៉ូសេបានឮដូច្នេះ លោកបានឱនមុខចុះ។
|
||
\v 5 លោកបាននិយាយទៅលោកកូរេថា និងអស់អ្នកដែលនៅជាមួយលោកកូរេថា៖ «នៅព្រឹកនេះ ព្រះអម្ចាស់នឹងធ្វើឲ្យគ្រប់គ្នាដឹងថា តើអ្នកណាជារបស់ព្រះអង្គ ហើយអ្នកណាដែលត្រូវបានញែកដាច់ដោយឡែកសម្រាប់ព្រះអង្គ ព្រះអង្គនឹងនាំមនុស្សទាំងនោះចូលទៅជិតព្រះអង្គ គឺអ្នកណាដែលព្រះអង្គជ្រើសរើស ព្រះអង្គនឹងនាំចូលជិតព្រះអង្គ។
|
||
\s5
|
||
\v 6 សូមធ្វើបែបនេះ លោកកូរេ និងបក្សពួករបស់អ្នក
|
||
\v 7 គឺស្អែកនេះ ត្រូវយកពានមករៀងៗខ្លួនមក ហើយដាក់ភ្លើង និងគ្រឿងក្រអូបក្នុងនោះនៅចំពោះព្រះអម្ចាស់។ អ្នកណាដែលព្រះអម្ចាស់ជ្រើសរើស អ្នកនោះនឹងត្រូវបានញែកដាច់ដោយឡែកសម្រាប់ព្រះអម្ចាស់។ ពូជពង្សដ៏អាក្រក់អើយ! អ្នករាល់គ្នាធ្វើជ្រុលពេកហើយ»។
|
||
\s5
|
||
\v 8 លោកម៉ូសេបានមានប្រសាសន៍ទៅលោកកូរេទៀតថា៖ «ឥឡូវនេះ កូនចៅលេវីអើយ! សូមស្ដាប់ខ្ញុំ
|
||
\v 9 តើការដែលព្រះជាម្ចាស់បានញែកអ្នកដាច់ដោយឡែកពីសហគមន៍អ៊ីស្រាអែល នាំអ្នកចូលជិតព្រះអង្គ បម្រើកិច្ចការរបស់ព្រះអង្គនៅក្នុងរោងឧបោសថ ហើយឲ្យឈរនៅមុខសហគមន៍ដើម្បីបម្រើពួកគេ ជាការតូចតាចឬ?
|
||
\v 10 ព្រះអង្គបាននាំអ្នក និងពូជពង្សរបស់លេវីជាបងប្អូនរបស់អ្នកចូលជិតព្រះអង្គ ប៉ុន្តែ អ្នកនៅតែចង់បានតំណែងជាបូជាចារ្យថែមទៀត។
|
||
\v 11 ហេតុនេះហើយបានជា អ្នក និងបក្សពួករបស់អ្នកបានប្រមូូលផ្ដុំគ្នាប្រឆាំងនឹងព្រះអម្ចាស់។ ហេតុអ្វីបានជាអ្នករអ៊ូរទាំប្រឆាំងនឹងលោកអ៊ើរ៉ុន ដែលជាអ្នកស្ដាប់បង្គាប់ព្រះអម្ចាស់ដូច្នេះ?»។
|
||
\s5
|
||
\p
|
||
\v 12 បន្ទាប់មក លោកម៉ូសេបានឲ្យគេទៅហៅលោកដាថាន និងលោកអប៊ីរ៉ាម ជាកូនរបស់លោកអេលាប ប៉ុន្តែ លោកទាំងពីរនិយាយថា៖ «ពួកយើងមិនឡើងទៅទេ។
|
||
\v 13 តើការដែលអ្នកបាននាំពួកយើងចេញមកពីស្រុកដែលសម្បូរទៅដោយទឹកដោះ និងទឹកឃ្ញុំ ដើម្បីសម្លាប់ពួកយើងនៅក្នុងទីរហោស្ថាននេះ តើជារឿងតូចតាចឬ? ឥឡូវនេះ អ្នកចង់តាំងខ្លួនអ្នកធ្វើជាអ្នកដឹកនាំយើងទៀត។
|
||
\v 14 លើសពីនេះទៀត អ្នកមិនបាននាំពួកយើងចូលទៅក្នុងស្រុកដែលសម្បូរទៅដោយទឹកដោះ និងទឹកឃ្មុំទេ ហើយក៏មិនបានឲ្យស្រែ និងចម្ការទំពាំងបាយជូរមកពួកយើងទុកជាមរតកដែរ»។
|
||
\s5
|
||
\p
|
||
\v 15 លោកម៉ូសេខឹងយ៉ាងខ្លាំង ហើយបានទូលដល់ព្រះអម្ចាស់ថា៖ សូមព្រះអង្គកុំទទួលតង្វាយរបស់ពួកគេអី។ ទូលបង្គំមិនបានយកសត្វលាមួយក្បាលពីពួកគេឡើយ ហើយទួលបង្គំក៏មិនបានធ្វើឲ្យពួកគេណាម្នាក់ឈឺចាប់ដែរ»។
|
||
\v 16 បន្ទាប់មក លោកម៉ូសេបានមានប្រសាសន៍ទៅលោកកូរេថា៖ «ស្អែកនេះ អ្នក និងបក្សពួករបស់អ្នកទាំងអស់គ្នត្រូវចូលទៅចំពោះព្រះអម្ចាស់ គឺទាំងអ្នក ទាំងពួកគេ ព្រមទាំងលោកអ៊ើរ៉ុនផងដែរ។
|
||
\v 17 ម្នាក់ៗត្រូវយកពានរបស់ខ្លួនមក ហើយដាក់ភ្លើងនៅក្នុងនោះផង។ មនុស្សម្នាក់ៗត្រូវយកពានរបស់ខ្លនចូលទៅចំពោះព្រះអម្ចាស់ គឺពីររយហាសិបពាន។ អ្នក និងលោកអ៊ើរ៉ុនក៏ត្រូវយកពានរបស់ខ្លួនទៅដែរ។
|
||
\s5
|
||
\v 18 ដូច្នេះ មនុស្សគ្រប់គ្នាបានយកពានរបស់ខ្លួនទាំងដាក់ភ្លើង ទាំងដាក់គ្រឿងក្រអូបនៅក្នុងនោះមក ហើយបានឈរនៅច្រកទ្វារចូលត្រសាលប្រជុំជាមួយលោកម៉ូសេ និងលោកអើរ៉ុន។
|
||
\v 19 លោកកូរេបានប្រមូលសហគមន៍ទាំងមូលប្រឆាំងនឹងលោកម៉ូសេ និងលោកអើរ៉ុននៅច្រកទ្វារចូលត្រសាលជួបជុំ ពេលនោះសិរីរុងរឿងរបស់ព្រះអម្ចាស់បានលេចមកឲ្យសហគមន៍ទាំងមូលបានឃើញ។
|
||
\s5
|
||
\p
|
||
\v 20 បន្ទាប់មក ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ និងលោកអ៊ើរ៉ុនថា៖
|
||
\v 21 «ចូរញែកខ្លួនដោយឡែកចេញពីចំណោមសហគមន៍នេះ ដែលយើងនឹងបំផ្លាញពួកគេឲ្យវិនាសឥឡូវនេះ»។
|
||
\v 22 លោកម៉ូសេ និងលោកអ៊ើរ៉ូនឱនមុខចុះ ហើយទូលថា៖ «ឱព្រះជាម្ចាស់អើយ! ព្រះអង្គជាព្រះនៃវិញ្ញណរបស់មនុស្សទាំងអស់ បើមនុស្សតែម្នាក់ប្រព្រឹត្តអំពើបាប តើព្រះអង្គត្រូវខឹងនឹងសហគមន៍ទាំងមូលឬ?»
|
||
\s5
|
||
\v 23 ព្រះអម្ចាស់ឆ្លើយមកលោកម៉ូសេវិញ។ ព្រះអង្គមានបន្ទូលថា៖
|
||
\v 24 «ចូរប្រាប់ទៅសហគមន៍នេះថា ចូរនាំគ្នាចេញឲ្យឆ្ងាយពីត្រសាលរបស់លោកកូរេ ត្រសាលរបស់លោកដាថាន និងត្រសាលរបស់លោកអប៊ីរ៉ាមទៅ»។
|
||
\s5
|
||
\p
|
||
\v 25 នោះលោកម៉ូសេបានក្រោកឡើង ហើយដើរទៅរកលោកដាថាន និងលោកអប៊ីរ៉ាម ទាំងមានមេដឹកនាំរបស់ជនជាតិអ៊ីស្រាអែលទៅជាមួយគាត់ដែរ។
|
||
\v 26 គាត់បានមានប្រសាសន៍ទៅសហគមន៍ទាំងមូលថា៖ «ឥឡូវនេះ ចូរនាំគ្នាចាកចេញពីត្រសាលរបស់ពួកមនុស្សអាក្រក់នេះ ហើយកុំប៉ះពាល់អ្វីរបស់ពួកគេឡើយ បើមិនដូច្នោះទេ អ្នករាល់គ្នាក៏នឹងត្រូវបំផ្លាញដោយព្រោះអំពើបាបរបស់ពួកគេដែរ។
|
||
\v 27 ដូច្នេះ សហគមន៍ដែលនៅជិតនឹងត្រសាលរបស់លោកកូរេ លោកដាថាន និងលោកអប៊ីរ៉ាមបានចាកចេញឆ្ងាយពីពួកគេ។ លោកដាថាន និងលោកអប៊ីរ៉ាមបានចេញមកឈរនៅច្រកទ្វារត្រសាលរបស់ខ្លូន ជាមួយនឹងប្រពន្ធ និងកូនៗរបស់ពួកគេ។
|
||
\s5
|
||
\v 28 នោះ លោកម៉ូសេបានមានប្រសាសន៍ថា៖ «តាមរយៈការនេះ អ្នករាល់គ្នានឹងដឹងថា ព្រះអម្ចាស់បានចាត់ខ្ញុំឲ្យមកធ្វើការទាំងអស់នេះមែន ដ្បិត ខ្ញុំមិនបានធ្វើការទាំងនោះដោយចិត្តខ្លួនឯងឡើយ។
|
||
\v 29 ប្រសិនបើ បុរសទាំងនេះស្លាប់តាមបែបធម្មជាតិ ដូចជាការស្លាប់ផ្សេងៗដែលធ្លាប់កើតឡើង នោះបានន័យថា ព្រះអម្ចាស់មិនបានចាត់ខ្ញុំឲ្យមកទេ។
|
||
\v 30 ប៉ុន្តែប្រសិនបើ ព្រះអម្ចាស់ធ្វើឲ្យដីបើកឡើងហើយលេបពួកគេចូលដូចជាចូលក្នុងមាត់មួយយ៉ាងធំ ជាមួយនឹងក្រុមគ្រួសារទាំងអស់របស់ពួកគេ ហើយបើពួកគេធ្លាក់ចូូលទាំងរស់ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះអ្នករាល់គ្នាត្រូវយល់ថា បុរសទាំងនេះបានមើលងាយព្រះអម្ចាស់»
|
||
\s5
|
||
\p
|
||
\v 31 ពេលលោកម៉ូសេមានប្រសាសន៍ចប់ភ្លាម ដីនៅពីក្រោមមនុស្សទាំងនេះក៏បើកឡើង។
|
||
\v 32 ផែនដីបានបើកមាត់របស់វា ហើយលេបពួកគេ ក្រុមគ្រួសាររបស់គេ និងមនុស្សរបស់លោកកូេរ ព្រមទាំងអ្វីទាំងអស់ដែលជាកម្មសិទ្ធិរបស់ពួកគេចូលអស់ទៅ។
|
||
\s5
|
||
\v 33 ពួកគេ និងមនុស្សទាំងអស់នៅក្នុងគ្រួសាររបស់ពួកគេបានធ្លាក់ចូលទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទាំងរស់។ ផែនដីបានបិទគ្របពីលើពួកគេ គឺពួកគេបានស្លាប់បែបនេះពីចំកណ្ដាលណោមសហគមន៍។
|
||
\v 34 កូនចៅអ៊ីស្រាអែលទាំងអស់ដែលនៅជុំវិញពួកគេ បានរត់គេចចេញពីសម្រែករបស់ពួកគេ ដោយពោលថា៖ «ដីនឹងលេបពួកយើងចូលដែរ!»។
|
||
\v 35 ពេលនោះ អណ្ដាតភ្លើងបានចេញមកពីព្រះអម្ចាស់មកបញ្ឆេះមនុស្សពីររយហាសិបនាក់ដែលកពុងតែថ្វាយគ្រឿងក្រអូប។
|
||
\s5
|
||
\p
|
||
\v 36 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេម្តងទៀត ដោយបន្ទូលថា៖
|
||
\v 37 «ចូរប្រាប់ លោកអេឡាសារ កូនប្រុសរបស់បូជាចារ្យអ៊ើរ៉ុន ឲ្យគេយកពានចេញពីអណ្ដាតភ្លើង ដ្បិត ពាននេះត្រូវញែកដាច់ដោយឡែកសម្រាប់យើង។ ហើយឲ្យគេយកកម្ទេចធ្យូងចោលឲ្យឆ្ងាយ
|
||
\v 38 រួចត្រូវយកពានរបស់អ្នកដែលស្លាប់ដោយព្រោះតែអំពើរបាបរបស់ខ្លួន ទៅដំជាបន្ទះសម្រាប់ស្រោបកន្លែងថ្វាយតង្វាយ។ ដ្បិត ពួកគេបានថ្វាយរបស់ទាំងនោះនៅចំពោះយើងហើយ ដូច្នេះ របស់ទាំងនេះត្រូវបានញែកដោយឡែកសម្រាប់យើង។ វានឹងបានជាទីសម្គាល់នៃវត្តមានរបស់យើងចំពោះប្រជាជនអ៊ីស្រាអែល»។
|
||
\s5
|
||
\p
|
||
\v 39 លោកបូជាចារ្យអេឡាសារបានយកពានលង្ហិន ជារបស់ដែលមនុស្សបានឆេះភ្លើងស្លាប់នេះធ្លាប់ប្រើ ទៅដំជាបន្ទះសម្រាប់គ្រប់ស្រោបអាសនា។
|
||
\v 40 ដើម្បីទុកជាការរំឭកដល់ប្រជាជនអ៊ីស្រាអែលថា ក្រៅពីកូនចៅរបស់លោកអ៊ើរ៉ុន គ្មានអ្នកអាចចូលទៅដុតគ្រឿងក្រអូបនៅចំពោះព្រះអម្ចាស់បានឡើយ ដើម្បីកុំឲ្យពួកគេបានដូចជាលោកកូរេ និងបក្សពួករបស់គាត់ ដូចដែលព្រះអម្ចាស់បានបង្គាប់តាមរយៈលោកម៉ូសេ។
|
||
\s5
|
||
\p
|
||
\v 41 ប៉ុន្តែ នៅព្រឹកស្អែកឡើងសហគមន៍កូនចៅអ៊ីស្រាអែលទាំងមូលបានរអ៊ូរទាំទាស់នឹងលោកម៉ូសេ និងលោកអ៊ឺរ៉ុនទៀត។ ពួកគេបានពោលថា៖ «លោកបានសម្លាប់ប្រជារាស្ត្ររបស់ព្រះអម្ចាស់»។
|
||
\v 42 នៅពេលដែលហសគមន៍ប្រមូលគ្នាប្រឆាំងនឹងលោកម៉ូសេ និងលោកអើរ៉ុន ខណៈពេលដែលពួកគេបែរមុខមើលទៅត្រសាលប្រជុំ ហើយមើល៍! មានពពកគ្របពីលើត្រសាលជិត។ សិរីរុងរឿងរបស់ព្រះអម្ចាស់បានលេចមក
|
||
\v 43 ហើយលោកម៉ូសេ និងលោកអើរ៉ុនបានមកឈរពីមុខត្រសាលប្រជុំនោះ។
|
||
\s5
|
||
\v 44 បន្ទាប់មក ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ។ ព្រះអង្គមានបន្ទូលថា៖
|
||
\v 45 «ចូរចេញឲ្យឆ្ងាយពីមុខសហគមន៍នេះ ដ្បិត យើងនឹងកម្ទេចពួកគេឲ្យវិនាសភ្លាមនេះ»។ ពេលនោះ លោកម៉ូសេ និងលោកអើរ៉ុនបានឱនមុខក្រាបចុះដល់ដី។
|
||
\v 46 លោកម៉ូសេបានប្រាប់ទៅលោកអើរ៉ុនថា៖ «ចូរយកពាន ហើយដាក់ភ្លើងលើវា ដែលយកចេញពីកន្លែងថ្វាយតង្វាយ ហើយដាក់គ្រឿងក្រអូបក្នុងនោះ យកទៅសហគមន៍ជាប្រញាប់ រួចធ្វើពិធីដោះបាបឲ្យពួកគេទៅ ពីព្រោះ សេចក្តីក្រោធកំពុងមកពីព្រះអម្ចាស់។ គ្រោះកាចក៏បានចាប់ផ្ដើមហើយដែរ»។
|
||
\s5
|
||
\v 47 ដូច្នេះ លោកអើរ៉ុនក៏បានធ្វើតាមការណែនាំរបស់លោកម៉ូសេ។ គាត់បានរត់ចូលទៅកណ្ដាលសហគមន៍។ គ្រោះកាចក៏បានចាប់ផ្ដើមកើតឡើងភ្លាមមួយរំពេច រាលដាលពេញក្នុងចំណោមបណ្ដាជន។ ដូច្នេះ គាត់បានដាក់គ្រឿងក្រអូបចូលក្នុងពាន ហើយក៏ធ្វើពិធីដោះបាបឲ្យប្រជាជន។
|
||
\v 48 លោកអើរ៉ុនឈរនៅចន្លោះរវាងមនុស្សស្លាប់ និងមនុស្សរស់ ដោយធ្វើបែបនេះ គ្រោះកាចក៏បាត់ភ្លាម។
|
||
\s5
|
||
\v 49 អ្នកដែលស្លាប់ដោយសារគ្រោះកាចមានចំនួនមួយម៉ឺនបួនពាន់ប្រាំពីររយនាក់ ដោយមិនគិតអ្នកស្លាប់ក្នុងពេលលោកកូរេបះបោះទេ។
|
||
\v 50 លោកអើរ៉ុនបានត្រឡប់ទៅលោកម៉ូសេនៅច្រកទ្វារចូលត្រសាលប្រជុំវិញ ហើយគ្រោះកាចក៏បាត់ដែរ។
|
||
\s5
|
||
\c 17
|
||
\cl ជំពូក ១៧
|
||
\p
|
||
\v 1 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ។ ព្រះអង្គមានបន្ទូលថា៖
|
||
\v 2 «ចូរប្រាប់ទៅប្រជាជនអ៊ីស្រាអែល ឲ្យយកដំបងមកពីមេដឹកនាំកុលសម្ព័ន្ធនីមួួយៗត្រូវយកដំបងមួយ ដំបងទាំងអស់ចំនួនដប់ពីរមកឲ្យអ្នក។ ត្រូវសរសេរឈ្មោះរបស់ពួកគេម្នាក់នៅលើដំបងរបស់ខ្លួន។
|
||
\s5
|
||
\v 3 អ្នកត្រូវសរសេរឈ្មោះរបស់លោកអើរ៉ុននៅលើដំបងរបស់កុលសម្ព័ន្ធលេវី។ ត្រូវមានដំបងមួយសម្រាប់មេដឹកនាំពីកុលសម្ព័ន្ធមួយ។
|
||
\v 4 អ្នកត្រូវដាក់ដំបងទាំងនោះនៅក្នុងត្រសាលប្រជុំ នៅពីមុខច្បាប់នៃសម្ពន្ធមេត្រី កន្លែងដែលយើងជួបអ្នក។
|
||
\v 5 ដំបងរបស់អ្នកណាដែលយើងជ្រើសរើសនោះនឹងដុះពន្លកចេញ។ យើងនឹងធ្វើឲ្យកូនចៅអ៊ីស្រាអែលឈប់រអ៊ូរប្រឆាំងនឹងយើងទៀត។
|
||
\s5
|
||
\v 6 ដូច្នេះ លោកម៉ូសេបានមានប្រសាសន៍ទៅប្រជាជនអ៊ីស្រាអែលថា៖ «មេដឹកនាំលើកុលសម្ព័ន្ធទាំងអស់ត្រូវឲ្យដំបងរបស់ខ្លួនមកខ្ញុំ គឺមេដឹកនាំម្នាក់ឲ្យដំបងមួយ ពីគ្រប់កុលសម្ព័ន្ធ ទាំងអស់មានដប់ពីរដំបង។ រីឯដំបងរបស់លោកអើរ៉ុនក៏ដាក់នៅជាមួយដំបងរបស់ពួកគេដែរ។
|
||
\v 7 បន្ទាប់មក លោកម៉ូសេក៏យកដំបងទាំងអស់ទៅដាក់នៅចំពោះព្រះអម្ចាស់ក្នុងត្រសាលនៃច្បាប់សម្ពន្ធមេត្រី។
|
||
\s5
|
||
\p
|
||
\v 8 នៅថ្ងៃបន្ទាប់ លោកម៉ូសេបានទៅក្នុងត្រសាលនៃច្បាប់សម្ពន្ធមេត្រី ហើយមើល៍! ដំបងរបស់លោកអើរ៉ុនសម្រាប់កុលសម្ព័ន្ធលេវីបានដុះពន្លក។ គឺដុះពន្លក រួចចេញផ្កា មានជាផ្លែអាល់ម៉ូនទុំ។
|
||
\v 9 រួចលោកម៉ូសេបានយកដំបងទាំងអស់ចេញពីចំពោះព្រះអម្ចាស់ទៅបង្ហាញកូនចៅអ៊ីស្រាអែល ហើយម្នាក់ៗសម្លឹងមើលដំបងរបស់ខ្លួន។
|
||
\s5
|
||
\v 10 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេថា៖ «ចូរដាក់ដំបងរបស់អើរ៉ុននៅពីមុខច្បាប់នៃសម្ពន្ធមេត្រី។ ទុកដំបងនោះជាទីសម្គាល់នៃកំហុសរបស់មនុស្សបះបោរ ដើម្បីឲ្យអ្នករាល់គ្នាឈប់រអ៊ូប្រឆាំងនឹងយើង បើមិនដូច្នោះទេ ពួកគេនឹងស្លាប់»។
|
||
\v 11 លោកម៉ូសេបានធ្វើតាមដូចដែលព្រះអម្ចាស់បង្គាប់គាត់។
|
||
\s5
|
||
\p
|
||
\v 12 ប្រជាជនអ៊ីស្រាអែលបាននិយាយទៅលោកម៉ូសេថា៖ «ពួកយើងនឹងស្លាប់នៅទីនេះ។ ពួកយើងទាំងអស់គ្នាពិតជាវិនាសមិនខាន!
|
||
\v 13 អ្នកណាដែលឡើងមក ហើយចូលទៅជិតព្រះពន្លារបស់ព្រះអម្ចាស់នឹងត្រូវស្លាប់។ តើពួកយើងទាំងអស់គ្នាត្រូវវិនាសមែនទេ?
|
||
\s5
|
||
\c 18
|
||
\cl ជំពូក ១៨
|
||
\p
|
||
\v 1 ព្រះអម្ចាស់បានមានបន្ទូលមកលោកអើរ៉ុនថា៖ «អ្នក និងកូនចៅរបស់អ្នក ព្រមទាំងវង្សានុវង្សនៃដូនតារបស់អ្នកនឹងទទួលខុសត្រូវលើអស់ទាំងអំពើបាបដែលបានធ្វើទាស់នឹងទីបរិសុទ្ធ។ ប៉ុន្ដែ មានតែអ្នក និងកូនចៅរបស់អ្នកប៉ុណ្ណោះ ទទួលខុសត្រូវចំពោះអំពើបាបរបស់អស់អ្នកដែលទាក់ទងនឹងមុខងារជាបូជាចារ្យ។
|
||
\v 2 ដោយសាសមាជិកគ្រួសារនៃកុលសម្ព័ន្ធរបស់លេវី ជាកុលសម្ព័ន្ធនៃដូនតារបស់អ្នក អ្នកត្រូវនាំពួកគេមកជាមួយអ្នកផង ដើម្បីឲ្យពួកគេអាចចូលរូមជាមួយអ្នក និងជួយអ្នកនៅពេលដែលអ្នក និងកូនៗរបស់អ្នកបម្រើនៅពីមុខត្រសាលនៃច្បាប់សម្ពន្ធមេត្រី។
|
||
\s5
|
||
\v 3 ពួកគេត្រូវបម្រើអ្នក និងកិច្ចការទាំងអស់របស់ត្រសាល។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមិនត្រូវចូលទៅជិតអ្វីៗនៅក្នុងទីបរិសុទ្ធ ឬអ្វីដែលទាក់ទងនឹងអាសនាឡើយ ក្រែងលោកទាំងពួកគេ ទាំងអ្នកត្រូវស្លាប់។
|
||
\v 4 ពួកគេត្រូវតែនៅជាប់នឹងអ្នក ហើយមើលថែត្រសាលប្រជុំ គឺការងារទាំងអស់ទាក់ទងនឹងព្រះពន្លា។ មិនត្រូវឲ្យជនបរទេសចូលមកជិតអ្នកឡើយ។
|
||
\v 5 អ្នកត្រូវទទួលខុសត្រូវលើការងារទាំងអស់ក្នុងទីបរិសុទ្ធ និងអាសនា ដើម្បីកុំឲ្យកំហឹងរបស់យើងមកលើប្រជាជនអ៊ីស្រាអែលម្ដងទៀតឡើយ។
|
||
\s5
|
||
\v 6 មើល៍! យើងគឺជាអ្នកបានជ្រើសរើសសមាជិកបងប្អូនរបស់អ្នក គឺកុលសម្ព័ន្ធលេវីពីក្នុងចំណោមកូនចៅអ៊ីស្រាអែល។ ពួកគេជាអំណោយរបស់អ្នក ជាតង្វាយដល់យើង ដើម្បីធ្វើកិច្ចការក្នុងត្រសាលប្រជុំ។
|
||
\v 7 ប៉ុន្តែ មានតែអ្នក និងកូនរបស់អ្នកប៉ុណ្ណោះ ដែលត្រូវបំពេញការងារជាបូជាចារ្យទាក់ទងនឹងអ្វីៗទាំងអស់របស់អាសនា និងអ្វីៗទាំងអស់ខាងក្នុងវាំនន។ អ្នកត្រូវបំពេញការទទួលខុសត្រូវទាំងនោះឲ្យបាន។ យើងប្រទានឲ្យអ្នកមានមុខងារជាបូជាចារ្យ ទុកជាអំណោយ។ ជនបរទេសណាចូលទៅជិត ត្រូវតែសម្លាប់ចោល»។
|
||
\s5
|
||
\p
|
||
\v 8 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកអើរ៉ុនទៀតថា៖ «មើល៍! យើងបានប្រទានឲ្យអ្នកមានភារកិច្ចមើលខុសត្រូវតង្វាយដែលថ្វាយដល់យើង និងតង្វាយបរិសុទ្ធទាំងអស់ដែលកូនចៅអ៊ីស្រាអែលថ្វាយដល់យើង។ យើងប្រគល់តង្វាយនេះឲ្យអ្នក និងកូនៗរបស់អ្នកទុកជាចំណែករបស់អ្នកជារៀងរហូត។
|
||
\v 9 ទាំងនេះជារបស់បរិសុទ្ធបំផុតដែលមិនបានដុត គឺតង្វាយទាំងអស់របស់ពួកគេ មានតង្វាយគ្រាប់ធញ្ញជាតិ តង្វាយលោះបាប តង្វាយសុំលើកលែងទោស តង្វាយទាំងនោះបរិសុទ្ធបំផុតសម្រាប់អ្នក និងកូនៗរបស់អ្នក។
|
||
\s5
|
||
\v 10 តង្វាយទាំងនោះបរិសុទ្ធបំផុត ហើយបុរសទាំងអស់ត្រូវបរិភោគតង្វាយនោះ ដ្បិត តង្វាយទាំងនោះបរិសុទ្ធចំពោះអ្នករាល់គ្នា។
|
||
\v 11 តង្វាយដែលជាចំណែករបស់អ្នករាល់គ្នានោគឺ តង្វាយទាំងអស់ដែលប្រជាជនអ៊ីីស្រាអែលយកមកថ្វាយ យើងបានប្រគល់ឲ្យដល់អ្នក ព្រមទាំងកូនប្រុសកូូនស្រីរបស់អ្នកជារៀងរហូតទៅ។ នៅក្នុងគ្រួសាររបស់អ្នក គ្រប់គ្នាដែលធ្វើពិធីសម្អាតខ្លូនបរិសុទ្ធ អាចបរិភោគតង្វាយទាំងនេះបាន។
|
||
\s5
|
||
\v 12 អស់ទាំងប្រេងដ៏ល្អបំផុត ស្រាទំពាំងបាយជូរថ្មីដ៏ល្អបំផុត គ្រាប់ធញ្ញជាតិ និងផលដំបូងទាំងអស់ដែលប្រជាជនយកមកថ្វាយយើង យើងក៏ប្រគល់ឲ្យអ្នកដែរ។
|
||
\v 13 ផលផ្លែទុំដំបងបង្អស់ពីចម្ការរបស់ពួកគេ ដែលពួកគេយកមកថ្វាយយើង នឹងបានជារបស់អ្នក។ គ្រប់គ្នាដែលស្អាតហើយអាចបរិភោគតង្វាយទាំងនេះបាន។
|
||
\s5
|
||
\v 14 អ្វីៗទាំងអស់ដែលកូនចៅអ៊ីស្រាអែលថ្វាយដាច់ដល់យើង នឹងបានជារបស់អ្នក។
|
||
\v 15 កូនដំបូងទាំងអស់ដែលកើតពីផ្ទៃ ដែលប្រជាជនថ្វាយដល់ព្រអម្ចាស់ ទាំងកូនរបស់មនុស្ស ទាំងកូនរបស់សត្វ នឹងបានជារបស់អ្នក។ ប៉ុន្តែ ប្រជាជនត្រូវទិញ កូនប្រុសច្បងរបស់មនុស្ស និងកូនច្បងឈ្មោលរបស់សត្វទាំងអស់ដែលមិនស្អាតទៅវិញ។
|
||
\v 16 កូនច្បងទាំងអស់ដែលប្រជាជនត្រូវទិញយកទៅវិញ គឺត្រូវមានអាយុចាប់ពីមួយខែឡើងទៅ។ ពួកគេអាចទិញត្រឡប់ទៅវិញក្នុងតម្លៃប្រាំសេកែល តាមខ្នាតទម្ងន់របស់ទីបរិសុទ្ធ ដែលស្មើនឹងម្ភៃកេរ៉ា។
|
||
\s5
|
||
\v 17 ប៉ុន្ដែ អ្នកមិនត្រូវឲ្យគេទិញកូនដំបូងរបស់គោ ឬកូនដំបូងរបស់ចៀម ឬកូនដំបូងរបស់ពពែមកវិញទេ។ សត្វទាំងនោះត្រូវញែកដាច់ដោយឡែកសម្រាប់យើង។ អ្នកត្រូវប្រោះឈាមរបស់វានៅលើអាសនា ហើយដុតខ្លាញ់របស់វាទុកជាតង្វាយធ្វើឡើងដោយភ្លើង ដើម្បីជាក្លិនឈ្ងុយដែលគាប់ព្រះហឫទ័យដល់ព្រះព្រះអម្ចាស់។
|
||
\v 18 រីឯសាច់របស់វាជាចំណែករបស់អ្នក ដូចជាសាច់ដើមទ្រូងដែលគេថ្វាយជាតង្វាយ និងសាច់ភ្លៅស្តាំ គឺសាច់ទាំងនះនឹងបានជារបស់អ្នក។
|
||
\s5
|
||
\v 19 គ្រប់ទាំងតង្វាយបរិសុទ្ធទាំងអស់ដែលប្រជាជនអ៊ីស្រាអែលយកមកថ្វាយដល់ព្រះអម្ចាស់ យើងប្រគល់ឲ្យអ្នក កូនប្រុសរបស់អ្នក និងកូនស្រីរបស់អ្នកដែលនៅជាមួយអ្នកជាចំណែកជារៀងរហូត។ នេះគឺជាសម្ពន្ធមេត្រីនៃអំបិលមួយដ៏នៅអស់កល្បជានិច្ច ជាសម្ពន្ធមេត្រីដែលនៅជាប់ជារៀងរហូតនៅចំពោះព្រះអម្ចាស់សម្រាប់អ្នក និងពូជពង្សរបស់អ្នកដែលនៅជាមួយអ្នក។
|
||
\v 20 ព្រះអម្ចាស់បានមានបន្ទូលមកលោកអើរ៉ុនថា៖ «អ្នកនឹងគ្មានដីនៅក្នុងស្រុកទុកជារតកឡើយ ហើយក៏គ្មានចំណែកដីពីក្នុងចំណោមប្រជាជនដែរ។ យើងគឺជាចំណែក និងជាមរតករបស់អ្នកនៅក្នុងចំណោមប្រជាជនអ៊ីស្រាអែល។
|
||
\s5
|
||
\p
|
||
\v 21 ចំពោះកូនចៅរបស់ពួកលេវីវិញ យើងប្រគល់មួយភាគដប់ពីភោគផលទាំងអស់របស់ជនជាតិអ៊ីស្រាអែល ជាមរតករបស់ពួកគេ ទុកជាថ្នូរនៃកិច្ចការដែលគេបម្រើនៅក្នុងត្រសាលប្រជុំ។
|
||
\v 22 ចាប់តាំងពីពេលនេះតទៅ ប្រជាជនអ៊ីស្រាអែលមិនត្រូវចូលមកជិតត្រសាលប្រជុំជាដាច់ខាត បើមិនដូច្នោះទេ គេត្រូវទទួលខុសត្រូវចំពោះអំពើបាបរបស់ខ្លួន ហើយត្រូវស្លាប់។
|
||
\s5
|
||
\v 23 កុលសម្ព័ន្ធលេវីត្រូវធ្វើកិច្ចការរបស់ត្រសាលប្រជុំ។ ពួកគេត្រូវទទួលខុសត្រូវលើអស់ទាំងអំពើបាបទាក់នឹងត្រសាល។ នេះគឺជាច្បាប់ដែលមិនប្រែប្រូលនៅគ្រប់ជំនាន់មនុស្សរៀងរហូតទៅ។ ពួកគេមិនត្រូវមានចំណែកមរតកនៅក្នុងប្រជាជនអ៊ីស្រាអែលឡើយ។
|
||
\v 24 សម្រាប់តង្វាយមួយភាគដប់របស់ជនជាតិអ៊ីស្រាអែល ដែលពួកគេថ្វាយដល់យើង គឺយើងប្រគល់ដល់ពួកលេវីទុកជាមរតកសម្រាប់ពួកគេ។ ពួកគេមិនត្រូវមានចំណែកមរតកនៅក្នុងប្រជាជនអ៊ីស្រាអែលឡើយ»។
|
||
\s5
|
||
\p
|
||
\v 25 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេថា៖
|
||
\v 26 «អ្នកត្រូវប្រាប់ពួកលេវីថា នៅពេលដែលអ្នករាល់គ្នាទទួលតង្វាយមួយភាគដប់ពីប្រជាជនអ៊ីស្រាអែល ដែលយើងប្រគល់ឲ្យដល់អ្នករាល់គ្នាទុកជាមរតកនោះ អ្នករាល់គ្នាត្រូវថ្វាយមួយចំណែកដល់ព្រះអម្ចាស់ គឺមួយភាគដប់នៃតង្វាយនោះ។
|
||
\v 27 តង្វាយរបស់អ្នករាល់គ្នានោះគឺប្រៀបដូចជាតង្វាយមួយភាគដប់ពីស្រូវដែលបញ្ជាន់នៅទីលាន និងស្រាទំពាំងបាយជូរពីកន្លែងគាបដែរ។
|
||
\s5
|
||
\v 28 ដូច្នេះ អ្នករាល់គ្នាក៏ត្រូវថ្វាយដល់ព្រះអម្ចាស់ ពីតង្វាយមួយភាគដប់ដែលអ្នករាល់គ្នាទទួលពីប្រជាជនអ៊ីស្រាអែល ហើយត្រូវប្រគល់តង្វាយនោះឲ្យទៅបូជាចារ្យអើរ៉ុន។
|
||
\v 29 អស់ទាំងតង្វាយដែលអ្នករាល់គ្នាបានទទួល អ្នករាល់គ្នាត្រូវញែកថ្វាយដល់ព្រះអម្ចាស់ គឺអ្នកត្រូវញែកតង្វាយល្អបំផុត និងបរិសុទ្ធបំផុតដែលបានប្រគល់ឲ្យមកអ្នក។
|
||
\s5
|
||
\v 30 ដូច្នេះ អ្នកត្រូវប្រាប់ពួកគេថា៖ នៅពេលអ្នកថ្វាយតង្វាយល្អបំផុត នោះត្រូវចាត់ទុកជាចំណែករបស់ពួកលេវី ដូចជាផលបានពីទីលានបញ្ជាន់ និងផលបានពីកន្លែងគាបដែរ។
|
||
\v 31 អ្នករាល់គ្នា និងគ្រួសាររបស់អ្នកអាចបរិភោគតង្វាយទាំងនេះនៅកន្លែងណាក៏បាន ដ្បិត នោះជាកម្រៃដែលអ្នកទទួលបានពីការងាររបស់ខ្លួននៅក្នុងត្រសាលប្រជុំ។
|
||
\v 32 ប្រសិនបើ អ្នករាល់គ្នាបានថ្វាយចំណែកដ៏ល្អបំផុតដល់ព្រះអម្ចាស់ហើយ នោះអ្នកនឹងមិនមានទោសដោយព្រោះបរិភោគ និងផឹកវាឡើយ។ ប៉ុន្ដែ អ្នកមិនត្រូវបង្អាប់តង្វាយបរិសុុទ្ធរបស់កូនចៅអ៊ីស្រាអែលឡើយ ក្រែងអ្នករាល់គ្នាត្រូវស្លាប់»។
|
||
\s5
|
||
\c 19
|
||
\cl ជំពូក ១៩
|
||
\p
|
||
\v 1 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ និងលោកអើរ៉ុន។ ព្រះអង្គមានបន្ទូលថា៖
|
||
\v 2 «នេះគឺជាបញ្ញត្តិ ជាច្បាប់ដែលយើងបង្គាប់អ្នករាល់គ្នា៖ ចូរប្រាប់ទៅប្រជាជនអ៊ីស្រាអែលថា ពួកគេត្រូវយកគោញីពណ៌ក្រហមមួយក្បាលដែលគ្មានស្លាកស្នាម និងឥតមានខ្ចោះ ហើយមិនធ្លាប់ទឹមសោះមក។
|
||
\s5
|
||
\v 3 រួចត្រូវប្រគល់គោញីនោះឲ្យទៅបូជាចារ្យអេឡាសារ។ គាត់ត្រូវយកវាទៅក្រៅជំរំ ហើយឲ្យនរណាម្នាក់សម្លាប់គោនោះនៅចំពោះមុខគាត់។
|
||
\v 4 បូជាចារ្យអេឡាសារត្រូវយកម្រាមដៃគាត់ជ្រលក់ឈាមក្នុងគោនោះ ហើយប្រោះឈាមវាប្រាំពីរដងទៅមុខត្រសាលប្រជុំ។
|
||
\v 5 បន្ទាប់មក បូជាចារ្យម្នាក់ទៀត ត្រូវដុតគោញីនោះនៅចំពោះមុខគាត់ គឺត្រូវដុតទាំងស្បែក ទាំងសាច់ ទាំងឈាម និងលាមករបសស់វា។
|
||
\v 6 បូជាចារ្យនោះត្រូវយកឈើតាត្រៅ មែកហ៊ីសុប និងរោមចៀមជ្រលក់ពណ៌ក្រហមមក ហើយបោះទៅកណ្ដាលភ្លើងដែលកំពុងដុតគោញីនោះ។
|
||
\s5
|
||
\v 7 បន្ទាប់មក គាត់ត្រូវបោកសម្អាតសម្លៀកបំពាក់របស់ខ្លួន ហើយងូតទឹកចេញ ទើបគាត់អាចចូលមកក្នុងជំរំវិញបាន តែបូជាចារ្យនោះនៅតែសៅហ្មងរហូតដល់ល្ងាច។
|
||
\v 8 បូជាចារ្យដែលជាអ្នកដុតគោញីនោះ ត្រូវបោកសម្អាតសម្លៀកបំពាក់របស់គាត់ក្នុងទឹក ហើយត្រូវងូតទឹកដែរ។ បូជាចារ្យនោះក៏នៅតែសៅហ្មងរហូតដល់ល្ងាចដែរ។
|
||
\s5
|
||
\v 9 បន្ទាប់មក ត្រូវឲ្យមនុុស្សម្នាក់ដែលឥតសៅហ្មង ប្រមូលផេះដែលដុតគោញីនោះ យកទៅដាក់នៅខាងក្រៅជំរំត្រង់កន្លែងដែលស្អាត។ ត្រូវទុកផេះនោះសម្រាប់សហគមន៍ប្រជាជនអ៊ីស្រាអែល។ ពួកគេត្រូវលាយផេះនោះជាមួយទឹកសម្រាប់ធ្វើពិធីសម្អាតពីអំពើបាប។
|
||
\v 10 អ្នកដែលប្រមូលផេះដុតគោញីនោះ ត្រូវបោកសម្អាតសម្លៀកបំពាក់របស់ខ្លួនដែរ ហើយគេក៏នៅតែមិនស្អាតរហូតដល់ល្ងាច។ នេះគឺច្បាប់ដែលមិនប្រែប្រួលសម្រាប់ប្រជាជនអ៊ីស្រាអែល និងជនបរទេសដែលស្នាក់នៅជាមួយពួកគេ។
|
||
\s5
|
||
\p
|
||
\v 11 អ្្នកណាដែលប៉ះពាល់សាកសពរបស់មនុស្សស្លាប់ណាម្នាក់ អ្នកនោះនឹងសៅហ្មងរយៈពេលប្រាំពីរថ្ងៃ។
|
||
\v 12 មនុស្សនោះត្រូវធ្វើពិធីសម្អាតខ្លួននៅថ្ងៃទីបី និងថ្ងៃទីប្រាំពីរ នោះគាត់ទើបលែងសៅហ្មង។ ប៉ុន្ដែ បើគាត់មិនធ្វើពិធីសម្អាតខ្លួននៅថ្ងៃទីបីទេ នោះនៅថ្ងៃទីប្រាំពីរគាត់ក៏មិនបាត់សៅហ្មងដែរ។
|
||
\v 13 អ្នកណាដែលប៉ះពាល់សាកសពមនុស្សស្លាប់ ហើយមិនធ្វើពិធីសម្អាតខ្លួនទេ អ្នកនោះបានធ្វើឲ្យព្រះពន្លារបស់ព្រះអម្ចាស់ទៅជាសៅហ្មងហើយ។ ត្រូវកាត់មនុស្សនេះចេញពីកូនចៅអ៊ីស្រាអែល ពីព្រោះទឹកសម្រាប់ធ្វើពិធីសម្អាតខ្លួនមិនបានប្រោះនៅលើគាត់ទេ។ គាត់នៅតែសៅហ្មង ភាពសៅហ្មងនៅតែស្ថិតនៅលើគាត់។
|
||
\s5
|
||
\p
|
||
\v 14 នេះគឺជាច្បាប់សម្រាប់នៅពេលមាននរណាម្នាក់ស្លាប់នៅក្នុងផ្ទះ។ អ្នកណាដែលចូលទៅក្នុងផ្ទះ និងអ្នកណាដែលនៅក្នុងផ្ទះស្រាប់ នោះនឹងត្រូវសៅហ្មងចំនួនប្រាពីរថ្ងៃ។
|
||
\v 15 អស់ទាំងភាជនៈដែលមិនបិទគម្របនឹងត្រូវសៅហ្មងដែរ។
|
||
\v 16 ដូចគ្នានឹងអស់អ្នកណាដែលនៅក្រៅផ្ទះ ប៉ះពាល់សាសពដែលត្រូវគេសម្លាប់ដោយដាវ ប៉ះពាល់សាកសពផ្សេងៗ ឆ្អឹងរបស់មនុស្ស ឬប៉ះពាល់ផ្្នរខ្មោច អ្នកនោះនឹងត្រូវសៅហ្មងចំនួនប្រាពីរថ្ងៃ។
|
||
\s5
|
||
\v 17 ចូរធ្វើបែបនេះសម្រាប់មនុស្សដែលសៅហ្មង៖ ត្រូវយកផេះខ្លះពីតង្វាយដុតសម្រាប់លោះបាបមកលាយជាមួយទឹកស្អាតនៅក្នុងផើងមួយ។
|
||
\v 18 អ្នកណាម្នាក់ដែលឥតសៅហ្មងត្រូវយកមែកហ៊ីស៊ុបជ្រលក់ក្នុងទឹកនោះយកទៅប្រោះលើផ្ទះ និងលើភាជនៈទាំងអស់នៅក្នុងផ្ទះនោះ និងប្រោះលើមនុស្សដែលនៅក្នុងផ្ទះនោះ ប្រោះលើអស់អ្នកដែលប៉ះពាល់ឆ្អឹងរបស់មនុស្សដែលត្រូវគេសម្លាប់ ប៉ះពាល់សាកសព ឬប៉ះពាល់ផ្នូរខ្មោច។
|
||
\v 19 មនុស្សដែលឥតសៅហ្មងត្រូវប្រោះទឹកនោះលើមនុស្សសៅហ្មងនៅថ្ងៃទីបី និងនៅថ្ងៃទីប្រាំពីរ។ នៅថ្ងៃទីប្រាំពីរ មនុស្សសៅហ្មងនោះត្រូវធ្វើពិធីសម្អាតខ្លួនឯង។ គាត់ត្រូវបោកសម្អាតសម្លៀកបំពាក់របស់គាត់ ហើយត្រូវងូតទឹក។ នៅពេលល្ងាចនោះគាត់នឹងលែងសៅហ្មង។
|
||
\s5
|
||
\p
|
||
\v 20 ប៉ុន្តែ អ្នកណាដែលនៅតែសៅហ្មង ដែលបដិសេធមិនព្រមធ្វើពិធីសម្អាតខ្លួន ត្រូវកាត់អ្នកនោះចេញពីសហគមន៍ ពីព្រោះគេបានធ្វើឲ្យទីបរិសុុទ្ធរបស់ព្រះអម្ចាស់ទៅជាសៅហ្មង។ ទឹកសម្រាប់ធ្វើពិធីសម្អាតខ្លួនមិនបានប្រោះនៅលើគាត់ទេ គឺគាត់នៅតែសៅហ្មង។
|
||
\v 21 នេះគឺជាច្បាប់សម្រាប់ការនេះជារៀងរហូតទៅ។ អ្នកដែលប្រោះទឹកសម្រាប់ធ្វើពិធីសម្អាតខ្លួន ត្រូវបោកសម្អាតសម្លៀកបំពាក់របស់ខ្លួន។ អ្នកដែលប៉ះទឹកសម្រាប់ធ្វើពិធីសម្អាតខ្លួន អ្នកនោះត្រូវសៅហ្មងរហូតដល់ល្ងាច។
|
||
\v 22 អ្វីក៏ដោយដែលមនុស្សសៅហ្មងប៉ះ នឹងត្រឡប់ជាសៅហ្មងទាំងអស់។ ហើយអ្នកណាដែលប៉ះពាល់របស់នោះ អ្នកនោះនឹងត្រូវសៅហ្មងរហូតដល់ល្ងាច។
|
||
\s5
|
||
\c 20
|
||
\cl ជំពូក ២០
|
||
\p
|
||
\v 1 ដូច្នេះ សហគមន៍ប្រជាជនអ៊ីស្រាអែលទាំងមូលបានធ្វើដំណើរទៅទីរហោស្ថានស៊ីននៅខែទីមួយ ហើយពួកគេបានស្នាក់នៅត្រង់កាដែស កន្លែងដែលលោកស្រីម៉ារាមស្លាប់ ហើយគេបានបញ្ចុះសពនៅទីនោះ។
|
||
\s5
|
||
\p
|
||
\v 2 ពេលនោះ មិនមានទឹកសម្រាប់ សហគមន៍ប្រើប្រាស់ទេ ដូច្នេះ ពួកគេក៏បានប្រមូលគ្នាប្រឆាំងនឹងលោកម៉ូសេ និងលោកអើរ៉ុន។
|
||
\v 3 ប្រជាជននាំគ្នារអ៊ូរប្រឆាំងនឹងលោកម៉ូសេ ដោយពោលថា៖ «ប្រសិនបើ យើងខ្ញុំស្លាប់ជាមួយបងប្អូនរបស់យើងខ្ញុំ ដែលបានស្លាប់នៅចំពោះព្រះអម្ចាស់ នោះប្រសើរជាង!
|
||
\s5
|
||
\v 4 ហេតុអ្វីបានជាពួកលោកនាំសហគមន៍ របស់ព្រះអម្ចាស់មកក្នុងទីរហោស្ថាន ដើម្បីឲ្យស្លាប់នៅទីនេះ ជាមួយនឹងហ្វូងសត្វរបស់ពួកយើងដូច្នេះ?
|
||
\v 5 ហេុតអ្វីបានជាពួកលោកធ្វើឲ្យពួកយើងចាកចេញពីស្រុកអេស៊ីប ដើម្បីនាំពួកយើងមកកាន់ទឹកដីដ៏អាក្រក់បែបនេះ? ដ្បិត នៅទីនេះគ្មានគ្រាប់ពូជ គ្មានដើមល្វា គ្មានដើមទំពាំងបាយជូរ និងដើមទទឹម ហើយក៏គ្មានទឹកផឹកដែរ»។
|
||
\s5
|
||
\v 6 ដូច្នេះ លោកម៉ូសេ និងលោកអើរ៉ុនបានចេញទៅឆ្ងាយពីមុខក្រុមជំនុំ។ ពួកលោកបានទៅឯមាត់ទ្វារចូលត្រសាលប្រជុំ ហើយក៏ឱនមុខចុះ។ នៅពេលនោះ សិរីរុងរឿងរបស់ព្រះអម្ចាស់បានលេចមកមកឲ្យពួកលោកឃើញ។
|
||
\s5
|
||
\v 7 ព្រះអម្ចាស់បានមានបន្ទូលទៅលោកម៉ូសេ ដោយបន្ទូលថា៖
|
||
\v 8 «ចូរយកដំបងមក ហើយប្រមូលសហគមន៍ឲ្យជួបជុំគ្នា ទាំងអ្នក និងអើរ៉ុនបងប្រុសរបស់អ្នកដែរ។ ហើយចូរនិយាយទៅថ្មនៅចំពោះភ្នែកគេ ហើយបង្គាប់ថ្មឲ្យមានទឹកហូរចេញមក។ អ្នកនឹងធ្វើឲ្យមានទឹកចេញពីថ្មនោះសម្រាប់ពួកគេ ហើយអ្នកត្រូវឲ្យទឹកនោះទៅសហគមន៍ និងហ្វូងសត្វរបស់គេផឹក»។
|
||
\v 9 ពេលនោះ លោកម៉ូសេបានយកដំបងពីចំពោះព្រះអម្ចាស់ ដូចដែលព្រះអម្ចាស់បង្គាប់គាត់ឲ្យធ្វើ។
|
||
\s5
|
||
\p
|
||
\v 10 បន្ទាប់មក លោកម៉ូសេ និងលោកអើរ៉ុន បានប្រមូលសហគមន៍ទាំងអស់មកជួបជុំគ្នានៅពីមុខថ្មនោះ។ លោកម៉ូសេបានមានប្រសាសន៍ទៅពួកគេថា៖ «ឥឡូវនេះសូមស្ដាប់ខ្ញុំ ពួកបះបោរអើយ! តើយើងត្រូវយកទឹកចេញពីថ្មីនេះសម្រាប់អ្នករាល់គ្នាឬ?»
|
||
\v 11 រួចលោកម៉ូសេបានលើកដំបងវាយថ្មនោះពីរដង នោះក៏មានទឹកជាច្រើនហូរចេញពីថ្មមក។ សហគមន៍បានផឹកទឹកនោះ ហើយហ្វូងសត្វរបស់ពួកគេក៏ផឹកដែរ។
|
||
\s5
|
||
\v 12 បន្ទាប់មក ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ និងលោកអើរ៉ុនថា៖ «ពីព្រោះអ្នកមិនបានទុកចិត្តយើង និងមិនបានលើកយើងជាបរិសុុទ្ធនៅចំពោះភ្នែកកូនចៅអ៊ីស្រាអែល ពួកអ្នកនឹងមិនបាននាំក្រុមជំនុំនេះចូលទៅក្នុងទឹកដីដែលយើងបានប្រគល់ឲ្យអ្នកឡើយ។
|
||
\v 13 កន្លែងនេះត្រូវបានគេហៅថា ទឹកមេរីបា ដ្បិត កូនចៅអ៊ីស្រាអែលបានតវ៉ាជាមួយព្រះអម្ចាស់ ហើយព្រះអង្គបានសម្ដែងអង្គទ្រង់ជាបរិសុទ្ធនៅចំពោះពួកគេ។
|
||
\s5
|
||
\p
|
||
\v 14 លោកម៉ូសេបានបញ្ជូនអ្នកនាំសារពីកាដែសឲ្យទៅជួបស្ដេចស្រុកអេដុម ហើយទូលស្ដេចថា៖ «កូនចៅអ៊ីស្រាអែល ជាបងប្អូនរបស់ព្រះអង្គបាននិយាយបែបនេះថា
|
||
\v 15 ព្រះអង្គជ្រាបគ្រប់ទាំងការលំបាកបានកើតឡើងចំពោះពួកយើង ហើយព្រះអង្គក៏ដឹងដែរថា ដូនតារបស់យើងបានចុះទៅស្រុកអេស៊ីប និងបានរស់នៅទីនោះយ៉ាងយូរ។ នៅទីនោះជនជាតិអេស៊ីបបានប្រព្រឹត្តយ៉ាងសាហាវចំពោះពួកយើង និងដូនតារបស់យើង។
|
||
\v 16 នៅពេលដែលពួកយើងបានអំពាវនាវរកព្រះអម្ចាស់ ព្រះអង្គបានឮសម្លេងរបស់យើង ហើយព្រះអង្គបានចាត់ទេវតានាំពួកយើងចេញពីស្រុកអេស៊ីបមក។ មើល៍! ឥឡូវនេះ ពួកយើងនៅកាដែស ជាក្រុងនៅជាប់នឹងព្រំប្រទល់ស្រុករបស់ព្រះអង្គ។
|
||
\s5
|
||
\v 17 យើងខ្ញុំសូមព្រះអង្គអនុញ្ញាតឲ្យយើងខ្ញុំដើរឆ្លងកាត់ស្រុករបស់ព្រះអង្គផង។ ពួកយើងនឹងមិនដើរឆ្លងកាត់ស្រែ ឬចម្ការទំពាំងបាយជូរទេ ហើយក៏មិនផឹកទឹកពីអណ្ដូងរបស់ព្រះអង្គដែរ។ ពួកយើងនឹងធ្វើដំណើរតាមផ្លូវធំរបស់ស្ដេច ហើយក៏នឹងមិនងាកទៅឆ្វេង ឬទៅស្ដាំឡើយ រហូតទាល់តែពួកយើងឆ្លងផុតព្រំប្រទល់ស្រុករបស់ព្រះអង្គ»។
|
||
\s5
|
||
\p
|
||
\v 18 ប៉ុន្ដែ ស្ដេចស្រុកអេដុមបានតបទៅគាត់ថា៖ «ពួកលោកមិនអាចដើរឆ្លងកាត់ស្រុកនេះបានទេ បើអស់លោកនៅតែដើរឆ្លងកាត់ យើងនឹងមកវាយប្រហារអស់លោកដោយដាវជាមិនខាន»។
|
||
\p
|
||
\v 19 នោះ កូនចៅអ៊ីស្រាអែលបានទូលស្ដេចទៀតថា៖ «ពួកយើងគ្រាន់តែដើរតាមផ្លូវធំទេ ប្រសិនបើ ពួកយើង ឬហ្វូងសត្វរបស់ពួកយើងផឹកទឹករបស់ព្រះអង្គ នោះពួកយើងនឹងចេញថ្លៃសង។ សូមគ្រាន់តែអនុញ្ញាតឲ្យពួកយើងដើរឆ្លងកាត់ដោយថ្មើរជើងតែប៉ុណ្ណោះ គឺពួកយើងមិនធ្វើអ្វីផ្សេងឡើយ»។
|
||
\s5
|
||
\p
|
||
\v 20 ប៉ុន្ដែ ស្ដេចស្រុកអេដុមបានតបទៀតថា៖ «អស់លោកមិនអាចដើរឆ្លងកាត់ស្រុកនេះបានទេ»។ ដូច្នេះហើយ ស្ដេចស្រុកអេដុមបានលើកទ័ពជាច្រើន និងអាវុធគ្រប់ដៃចេញទៅទាស់នឹងជនជាតិអ៊ីស្រាអែល។
|
||
\v 21 ស្ដេចស្រុកអេដុមបានបដិសេធមិនឲ្យជនជាតិអ៊ីស្រាអែលឆ្លងកាត់ស្រុករបស់ខ្លួនទេ។ ហេតុនេះហើយបានជា ជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេដុម។
|
||
\s5
|
||
\p
|
||
\v 22 ដូច្នេះ ប្រជាជនបានធ្វើដំណើរចាកចាញពីកាដែស។ ប្រជាជនអ៊ីស្រាអែល គឺសហគមន៍ទាំងមូល បានទៅដល់ភ្នំហោរ។
|
||
\v 23 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ និងលោកអើរ៉ុននៅភ្នំហោរជាប់ព្រំប្រទល់ស្រុកអេដុមថា៖
|
||
\v 24 «លោកអើរ៉ុនត្រូវទៅជួបជុំនឹងដូនតារបស់គាត់ហើយ ដ្បិត គាត់មិនអាចចូលទៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យកូនចៅអ៊ីស្រាអែលទេ។ នេះព្រោះតែអ្នកទាំងពីរបានបះបោរប្រឆាំងនឹងសំដីរបស់យើងនៅត្រង់ទឹកមេរីបា។
|
||
\s5
|
||
\v 25 ចូរនាំលោកអើរ៉ុន និងលោកអេលាសារ កូនប្រុសរបស់គាត់ហើយនាំពួកគេឡើងមកភ្នំហោរ។
|
||
\v 26 ចូរដោះសម្លៀកបំពាក់បូជាចារ្យពីខ្លួនលោកអើរ៉ុន ហើយពាក់ឲ្យលោកអេលាសារកូនប្រុសរបស់គាត់។ ដ្បិត លោកអើរ៉ុនត្រូវស្លាប់ទៅជួបជុំជាមួយបងប្អូនរបស់គាត់នៅទីនោះ»។
|
||
\s5
|
||
\v 27 លោកម៉ូសេបានធ្វើដូចដែលព្រះអម្ចាស់បង្គាប់គាត់។ ពួកគេបានឡើងទៅភ្នំហោរនៅចំពោះមុខសហគមន៍ទាំងមូល។
|
||
\v 28 លោកម៉ូសេបានដោះសម្លៀកបំពាក់បូជាចារ្យពីលោកអើរ៉ុន ហើយពាក់ឲ្យលោកអេលាសារកូនប្រុសរបស់លោកអើរ៉ុន។ លោកអើរ៉ុនបានស្លាប់នៅលើកំពូលភ្នំហោរនោះ។ បន្ទាប់មក លោកម៉ូសេ និងលោកអេលាសាបានចុះពីលើភ្នំមកវិញ។
|
||
\v 29 នៅពេលសហគមន៍ទាំងមូលបានឃើញថា លោកអើរ៉ុនស្លាប់ ប្រជាជនទាំងអស់បាននាំគ្នាយំកាន់ទុក្ខសម្រាប់គាត់រយៈពេលសាមសិបថ្ងៃ។
|
||
\s5
|
||
\c 21
|
||
\cl ជំពូក ២១
|
||
\p
|
||
\v 1 នៅពេលដែលព្រះបាទអើរ៉ាត ជាស្ដេចជនជាតិកាណានដែលរស់នៅតំបន់ណេកិប បានឮថាជនជតិអ៊ីស្រាអែលកំពុងតែធ្វើដំណើរតាមផ្លូវស្រុកអថារីម ស្ដេចក៏ចេញមកច្បាំងនឹងជនជតិអ៊ីស្រាអែល ហើយបានចាប់ពួកគេខ្លះជាឈ្លើយ។
|
||
\v 2 ជនជតិអ៊ីស្រាអែលបានស្បថនឹងព្រះអម្ចាស់ថា៖ «ប្រសិនបើ ព្រះអង្គប្រទានឲ្យពួកយើងមានជ័យជម្នះលើជនជាតិនេះ នោះពួកយើងនឹងបំផ្លាញក្រុងទាំងប៉ុន្មានរបស់ពួកគេឲ្យខ្ទេច»។
|
||
\v 3 ព្រះអម្ចាស់បានស្តាប់តាមពាក្យរបស់ជនជតិអ៊ីស្រាអែល ហើយព្រះអង្គបានប្រទានឲ្យពួកគេមានជ័យជម្នះលើជនជាតិកាណាន។ ជនជតិអ៊ីស្រាអែលបានបំផ្លាញពួកគេ និងទីក្រុងទាំងឡាយរបស់ពួកគេអស់។
|
||
\s5
|
||
\p
|
||
\v 4 ជនជតិអ៊ីស្រាអែលបានធ្វើដំណើរពីភ្នំហោរតាមផ្លូវទៅសមុទ្រកក់ដើម្បីវាងស្រុកអេដុម ប៉ុន្ដែ នៅតាមផ្លូវប្រជាជនបាក់ទឹកចិត្តជាខ្លាំង។
|
||
\v 5 ពេលនោះប្រជាជនក៏និយាយប្រឆាំងនឹងព្រះអម្ចាស់ និងលោកម៉ូសេដោយពោលថា៖ «ហេតុអ្វីបានជាអ្នកនាំពួកយើងចេញមកពីស្រុកអេស៊ីបឲ្យស្លាប់នៅទីរហោស្ថានដូច្នេះ? នៅទីនេះគ្មាននំប៉័ង គ្មានទឹក ហើយពួកយើងធុញនឹងអាហារដ៏គម្រក់នេះណាស់»។
|
||
\s5
|
||
\v 6 នោះ ព្រះអម្ចាស់បានបញ្ជូនពស់ពិសមកក្នុងចំណោមប្រជាជន។ ពស់បានចឹកប្រជាជន ហើយប្រជាជនជាច្រើននាក់បានស្លាប់។
|
||
\v 7 ប្រជាជនបានមកជួបលោកម៉ូសេហើយនិយាយថា៖ «ពួកយើងបានធ្វើបាប ពីព្រោះពួកយើងបាននិយាយប្រឆាំងនឹងព្រះអម្ចាស់ និងលោក។ សូមលោកអធិស្ឋានដល់ព្រះអម្ចាស់ សូមព្រះអង្គយកពស់ទាំងនេះចេញឲ្យឆ្ងាយពីពួកយើងទៅ»។ ដូូច្នេះ លោកម៉ូសេក៏បានអធិស្ឋានសម្រាប់ប្រជាជន។
|
||
\s5
|
||
\v 8 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេថា៖ «ចូរធ្វើពស់មួយ ហើយដាក់នៅលើបង្គោល។ អស់អ្នកណាដែលត្រូវពស់ចឹក បានមកមើលពស់នោះ គេនឹងមិនស្លាប់ទេ»។
|
||
\v 9 ដូច្នេះ លោកម៉ូសេបានធ្វើពស់ពីលង្ហិន ហើយយកវាទៅដាក់នៅលើបង្គោលមួយ។ នៅពេលពស់ចឹកនរណាម្នាក់ ប្រសិនបើ គេបានសម្លឹងមើលពស់លង្ហិននោះ គេមិនស្លាប់ឡើយ។
|
||
\s5
|
||
\p
|
||
\v 10 បន្ទាប់មក ប្រជាជនអ៊ីស្រាអែលក៏បានបន្តធ្វើដំណើរទៀត ហើយបានទៅបោះជំរំនៅអូបូត។
|
||
\v 11 ពួកគេបានធ្វើដំណើរពីទីនោះទៅបោះជំរំនៅអីយេអាបារីមក្នុងទីរហោរស្ថាន ដែលជាប់ព្រំប្រទល់ខាងកើតស្រុកម៉ូអាប់។
|
||
\s5
|
||
\v 12 ហើយពួកគេបានធ្វើដំណើរចេញពីទីនោះ ទៅបោះជំរំនៅជ្រលងភ្នំសេរេឌ។
|
||
\v 13 បន្ទាប់មក ពួកគេបានធ្វើដំណើរចេញពីទីនោះទៀត ទៅបោះជំរំនៅត្រើយម្ខាងស្ទឹងអើណូន ជាស្ទឹងដែលហូរចេញពីស្រុកអាម៉ូរី កាត់តាមទីរហោស្ថាន។ ស្ទឹងអើណូនបង្កើតបានជាព្រំប្រទល់របស់ស្រុកម៉ូអាប់ គឺជាព្រំប្រទល់រវាងស្រុកម៉ូអាប់ និងស្រុកអាម៉ូរី។
|
||
\s5
|
||
\v 14 ហេតុនេះហើយបានជាមានគេនិយាយនៅក្នុងសៀវភៅសង្គ្រាមរបស់ព្រះអម្ចាស់ពី៖ «ស្ទឹងវ៉ាហេប ក្នុងស្រុកស៊ូផា និងជ្រលងភ្នំអើណូន
|
||
\q2
|
||
\v 15 ព្រមទាំងជម្រាលភ្នំដែលលជ្រាលទៅក្រុងអើរ ហើយចុះទៅរហូតដល់ព្រំប្រទល់ស្រុកម៉ូូអាប់»។
|
||
\s5
|
||
\p
|
||
\v 16 ពួកគេបានធ្វើដំណើរចេញពីទីនោះ ទៅបោះជំរំនៅប្អៀរ គឺត្រង់អណ្ដូងទឹកដែលព្រះអម្ចាស់បានមានបន្ទូលទៅលោកម៉ូសេថា៖ «ចូរប្រមូលប្រជាជនមកជួបជំុគ្នា យើងនឹងឲ្យទឹកពួកគេ»។
|
||
\s5
|
||
\p
|
||
\v 17 បន្ទាប់មក ជនជាតិអ៊ីីស្រាអែលបានច្រៀងចម្រៀងថា៖
|
||
\q
|
||
\v 18 «អណ្ដូងអើយ! ចូរផុសទឹកចេញមក! ចូរយើងច្រៀងអំពីអណ្ដូងនោះ។ ជាអណ្ដូងដែលអ្នកដឹកនាំរបស់យើងបានជីក ជាអណ្ដូងដែលពួកអ្នកត្រកូលខ្ពស់បានជីក ដោយដំបងរាជ និងដំបងរបស់ពួកគេ»។ បន្ទាប់មក ពួកគេបានធ្វើដំណើរពីទីរហោស្ថានទៅដល់ម៉ាថាណា។
|
||
\s5
|
||
\v 19 ពីម៉ាណាថា ពួកគេបានធ្វើដំណើរទៅដល់ណាហាលាល ពីណាហាលាលទៅបាម៉ុត
|
||
\v 20 ពីបាម៉ុតទៅជ្រលងភ្នំដែលស្ថិតនៅវាលស្រុកម៉ូអាប់។ ទីនោះគឺជាកំពូលភ្នំពីស្កា ដែលមើលទៅឃើញទីរហោស្ថាន។
|
||
\s5
|
||
\p
|
||
\v 21 បន្ទាប់មក ជនជាតិអ៊ីស្រាអែលបានបានចាត់អ្នកនាំសារទៅព្រះបាទស៊ីហុនស្ដេចជនជាតិអាម៉ូរី ឲ្យទូលស្ដេចថា៖
|
||
\v 22 «សូមអនុញ្ញាតឲ្យយើងខ្ញុំដើរឆ្លងកាត់ស្រុករបស់ព្រះអង្គផង។ ពួកយើងនឹងមិនងាកមើលស្រែ ឬចម្ការទំពាំងបាយជូរទេ។ ពួកយើងក៏មិនផឹកទឹកពីអណ្ដូងរបស់ព្រះអង្គដែរ គឺពួកយើងនឹងដើរតាមផ្លូវធំរបស់ស្ដេច រហូតទាល់តែពួកយើងបានដើរផុតព្រំប្រទល់ស្រុករបស់ព្រះអង្គ។
|
||
\p
|
||
\v 23 ប៉ុន្តែ ព្រះបាទស៊ីហុនមិនអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលដើរឆ្លងកាត់ព្រំស្រុករបស់ខ្លួនទេ។ លើសពីនោះទៀត ព្រះបាទស៊ីហុនបានប្រមូលកងទ័ពទាំងអស់របស់ព្រះអង្គទៅវាយប្រហារជនជាតិអ៊ីស្រាអែលនៅទីរហោស្ថាន។ ស្ដេចបានមកច្បាំងនឹងជនជាតិអ៊ីស្រាអែលនៅត្រង់យ៉ាហាស់។
|
||
\s5
|
||
\v 24 ជនជាតិអ៊ីស្រាអែលបានវាយប្រហារកងទ័ពរបស់ព្រះបាទស៊ីហុនដោយមុខដាវ ហើយដណ្ដើមយកស្រុករបស់ពួកគេចាប់ពីស្ទឹងអើណូន រហូតដល់ស្ទឹងយ៉ាបុក គឺមកដល់ស្រុករបស់ជនជាតិអាំម៉ូន រីឯព្រំប្រទល់របស់ជនជាតិអាំម៉ូន មានកំពែងរឹងមាំណាស់។
|
||
\v 25 ដូច្នេះ ជនជតិអ៊ីស្រាអែលវាយយកបានទីក្រុងទាំងអស់របស់ជនជាតិអាម៉ូរី ហើយបានរស់នៅក្នុងក្រុងទាំងនោះ រួមទាំងក្រុងហែសបូន និងភូមិទាំងអស់របស់ក្រុងនោះផង។
|
||
\v 26 ក្រុងហែសបូន គឺជាទីក្រុងរបស់ព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី ដែលបានច្បាំងនឹងស្ដេចមុនរបស់ជនជាតិម៉ូអាប់។ ព្រះបាទស៊ីហុន បានវាយដណ្ដើមយកទឹកដីរបស់ស្ដេចនោះរហូតដល់ស្ទឹងអើណូន។
|
||
\s5
|
||
\v 27 ហេតុនេះហើយបានជាអស់អ្នកដែលសរសេរកកំណាព្យបានសរសេរថា៖ «ចូរមកក្រុងហែសបូន! ចូរសង់ទីក្រុងរបស់ព្រះបាទស៊ីហុនឡើងវិញ ចូរសង់ទីក្រុងនេះម្ដងទៀត!
|
||
\q
|
||
\v 28 បន្ទាប់ពីមានភ្លើងឆេះពីក្រុងហែសបូន អណ្ដាតភ្លើងពីទីក្រុងរបស់ព្រះបាទស៊ីហុនដែលឆេះបំផ្លាញក្រុងអើររបស់ស្រុកម៉ូអាប់ និងម្ចាស់នៃទីខ្ពស់ៗរបស់ស្ទឹងអើណូន។
|
||
\s5
|
||
\q
|
||
\v 29 ជនជាតិម៉ូអាប់អើយ! អ្នកវេទនាហើយ! ប្រជាជនរបស់ព្រះកេម៉ូសអើយ! អ្នកវិនាសហើយ។ ព្រះនេះបានធ្វើឲ្យកូនប្រុសរបស់ខ្លួនរត់ភៀសខ្លួន ហើយកូនស្រីរបស់ខ្លួនត្រូវក្លាយជាអ្នកទោសរបស់ព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី។
|
||
\q
|
||
\v 30 ប៉ុន្តែ ពួកយើងមានជ័យជម្នះលើព្រះបាទស៊ីហុន។ ក្រុងហែសបូនត្រូវវិនាសរហូតដល់ឌីបូន។ យើងបានកម្ទេចពួកគេរហូតដល់ណូផា គឺរហូតដល់មេឌីបា»។
|
||
\s5
|
||
\p
|
||
\v 31 ដូច្នេះ ជនជាតិអ៊ីស្រាអែលបានរស់នៅក្នុងស្រុករបស់ជនជាតិអាម៉ូរី។
|
||
\v 32 បន្ទាប់មក លោកម៉ូសេបានចាត់មនុស្សឲ្យទៅអង្កេតមើលក្រុងយ៉ាស៊ើរ។ ពួកគេបានចាប់យកភូមិទាំងឡាយរបស់ក្រុងនោះ ហើយក៏បានបណ្ដេញជនជាតិអាម៉ូរីចេញពីទីនោះដែរ។
|
||
\s5
|
||
\p
|
||
\v 33 បន្ទាប់មក ពួគគេបានត្រឡប់មកវិញ ហើយបានធ្វើដំណើរឡើងទៅស្រុកបាសាន។ ព្រះបាទអុក ជាស្ដេចនស្រុកបាសាន បានលើកទ័ពចេញមកច្បាំងនឹងពូកគេនៅអេទ្រី។
|
||
\v 34 ពេលនោះព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេថា៖ «កុំខ្លាចគេឡើយ! ដ្បិត យើងបានឲ្យអ្នកមានជ័យជម្នះលើស្ដេចនេះហើយ ហើយក៏ប្រគល់កងទ័ពទាំងអស់របស់គេ និងស្រុករបស់គេឲ្យអ្នកដែរ។ ចូរប្រព្រឹត្តចំពោះគេ ដូចដែលបានប្រព្រឹត្តចំពោះព្រះបាទស៊ីហុន ស្ដេចរបស់ជនជាតិអាម៉ូរីនៅក្រុងហែសបូនដែរ។
|
||
\v 35 ដូចេ្នះ ពួកគេបានសម្លាប់ស្ដេចនោះ និងកូនៗរបស់ស្ដេច ព្រមទាំងកងទ័ពរបស់ស្ដេចទាំងអស់ចោល គឺគ្មាននរម្នាក់នៅរស់ឡើយ។ ហើយជនជាតិអ៊ីស្រាអែលបានចាប់យកស្រុកនោះ។
|
||
\s5
|
||
\c 22
|
||
\cl ជំពូក ២២
|
||
\p
|
||
\v 1 ជនជាតិអ៊ីស្រាអែលបានធ្វើដំណើរពីទីនោះ ទៅដល់វាលទំនាបស្រុកម៉ូអាប់ដែលនៅជិតទីក្រុងយេរ៉េខូ ស្ថិតនៅត្រើយម្វាងនៃទន្លេយ័រដាន់ គឺទល់មុខនឹងទីក្រុងយេរីខូ។
|
||
\s5
|
||
\p
|
||
\v 2 ព្រះបាទបាឡាក់ជាបុត្រារបស់ព្រះបាទស៊ីបព័របានឃើញអស់ទាំងការដែលជនជាតិអ៊ីស្រាអែលបានធ្វើចំពោះជនជាតិអំម៉ូរី។
|
||
\v 3 ជនជាតិម៉ូអាប់ភ័យខ្លាចប្រជាជននោះយ៉ាងខ្លាំង ហើយក៏ភ័យរន្ធត់ចំពោះជនជាតិអ៊ីស្រាអែលដែរ ព្រោះមានចំនួនច្រើន។
|
||
\v 4 ស្ដេចរបស់ជនជាតិម៉ូអាប់បាននិយាយជាមួយពួកចាស់ទុំរបស់ជនជាតិម៉ាឌានថា៖ «ហ្វូងមនុស្សដ៏ច្រើនសន្ធឹកនេះ មុខជាបង្ហិនអ្វីៗដែលមាននៅជុំវិញពួកយើង ដូចគោស៊ីរំលីងស្មៅនៅទីវាលមិនខាន»។ នៅពេលនោះ ព្រះបាទបាឡាក់ ជាបុត្រារបស់ព្រះបាទស៊ីបព័រ សោយរាជ្យនៅស្រុកម៉ូអាប់។
|
||
\s5
|
||
\v 5 ស្ដេចបានចាត់អ្នកនាំសារទៅជួបលោកបាឡាម ជាកូនប្រុសរបស់លោកបេអ៊រ នៅក្រុងពេថោជាប់មាត់ទន្លេអើប្រាត ជាស្រុកកំណើតរបស់ជនជាតិលោក និងរបស់ញាតិសន្តានរបស់លោក។ លោកបានហៅពួកគេមក ដោយប្រាប់ថា៖ «មើល៍! មានជនជាតិមួយចេញមកពីស្រុកអេស៊ីប នាំគ្នាមកនៅពាសពេញផែនដី ហើយឥឡូវនេះ ពួកគេបោះជំរំនៅក្បែរទឹកដីរបស់យើង។
|
||
\v 6 ដូច្នេះ សូមលោកអញ្ជើញមកដាក់បណ្ដាសាជនជាតិនេះឲ្យយើងផង ព្រោះពួកគេខ្លាំងពូកែជាងយើង។ ប្រហែលជាយើងអាចរៀបចំវាយប្រហារពួកគេ ហើយបណ្ដេញពួកគេចេញពីស្រុកនេះបាន ដ្បិត យើងដឹងថា ពេលលោកឲ្យពរអ្នកណា អ្នកនោះនឹងទទួលពរ តែបើលោកដាក់បណ្ដាសាអ្នកណា អ្នកនោះពិតជាត្រូវបណ្ដាសាមិនខាន»។
|
||
\s5
|
||
\p
|
||
\v 7 ដូច្នេះ ពួកមេដឹកនាំរបស់ជនជាតិម៉ូអាប់ និងចាស់ទុំរបស់ជនជាតិម៉ាឌានទាំងអស់ក៏នាំគ្នាចេញដំណើរទៅ ទាំងនាំយកជំនូនសម្រាប់ជូនគ្រូទាយទៅជាមួយផង។ ពួកគេបានទៅដល់ផ្ទះរបស់លោកបាឡាម ហើយរៀបរាប់ប្រាប់លោកនូវពាក្យរបស់ព្រះបាទបាឡាក់។
|
||
\v 8 លោកបាឡាមបានមានប្រសាសន៍ទៅពួកគេថា៖ «សូមអស់លោកស្នាក់នៅទីនេះមួយយប់សិន ខ្ញុំនឹងជូនចម្លើយដល់អស់លោកវិញ តាមសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ»។ ដូច្នេះ ពួកមេដឹកនាំរបស់ជនជាតិម៉ូអាប់ក៏ស្នាក់នៅក្នុងផ្ទះរបស់លោកបាឡាមនៅយប់នោះ។
|
||
\s5
|
||
\v 9 ព្រះជាម្ចាស់យាងមកជួបលោកបាឡាម ហើយមានព្រះបន្ទូលថា៖ «តើមនុស្សដែលមកឯអ្នកទាំងនេះជានរណា?»។ លោកបាឡាមទូលព្រះជាម្ចាស់ថា៖
|
||
\v 10 «ព្រះបាទឡាក់ ជាបុត្រារបស់ព្រះបាទស៊ីបព័រ ដែលជាស្ដេចរបស់ជនជាតិម៉ូអាប់ បានចាត់ពួកគេឲ្យមកប្រាប់ទូលបង្គំថា៖
|
||
\v 11 មើល៍! មានជនជាតិមួយចេញមកពីស្រុកអេស៊ីប នាំគ្នាមកនៅពាសពេញស្រុករបស់យើង។ ដូច្នេះ សូមលោកមកជួយដាក់បណ្ដាសាជនជាតិនេះឲ្យយើងផង។ បើលោកដាក់បណ្ដាសាពួកគេនោះ ប្រហែលជាយើងអាចរៀបចំវាយប្រហារពួកគេ និងបណ្តេញពួកគេចេញបាន»។
|
||
\s5
|
||
\v 12 ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកបាឡាមថា៖ «អ្នកមិនត្រូវទៅជាមួយពួកគេជាដាច់ខាត ហើយក៏មិនត្រូវដាក់បណ្ដាសាជនជាតិអ៊ីស្រាអែលដែរ ដ្បិត ពួកគេមានពរហើយ!»។
|
||
\v 13 លោកបាឡាមក្រោកពីព្រលឹម ហើយបានប្រាប់ទៅពួកមេដឹកនាំរបស់ព្រះបាទបាឡាក់ថា៖ «សូមអស់លោកវិលត្រឡប់ទៅស្រុករបស់អស់លោកវិញចុះ ព្រះអម្ចាស់មិនអនុញ្ញាតឲ្យខ្ញុំទៅជាមួយអស់លោកទេ»។
|
||
\v 14 មេដឹកនាំរបស់ជនជាតិម៉ូអាប់នាំគ្នាវិលត្រឡប់ទៅគាល់ព្រះបាឡាក់វិញ ទូលថា៖ «លោកបាឡាមមិនព្រមមកជាមួយពួកយើងទេ»។
|
||
\s5
|
||
\p
|
||
\v 15 ព្រះបាទបាឡាក់បានចាត់មេដឹកនាំជាច្រើននាក់ឲ្យទៅម្ដងទៀត សុទ្ធតែអ្នកមានយសស័ក្ដិខ្ពស់ជាងមុន។
|
||
\v 16 ពួកគេទៅជួបលោកបាឡាម ហើយប្រាប់ថា៖ «ព្រះបាទបាឡាក់ ជាបុត្ររបស់ព្រះបាទស៊ីបព័រ មានរាជឱង្ការថា៖ «សូមកុំឲ្យមានអ្វីបង្អាក់លោកមិនឲ្យមកជួបយើងឡើយ
|
||
\v 17 ដ្បិត យើងនឹងបង់ថ្លៃជូនលោកដ៏ច្រើនលើសលប់ ហើយយើងនឹងលើកកិត្តិយសលោកយ៉ាងខ្ពស់ អ្វីដែលលោកបង្គាប់យើងឲ្យធ្វើ យើងសុខចិត្តធ្វើតាមទាំងអស់ ដូច្នេះ សូមលោកអញ្ជើញមកដាក់បណ្ដាសាជនជាតិនេះឲ្យយើងផង»។
|
||
\s5
|
||
\p
|
||
\v 18 លោកបាឡាមឆ្លើយទៅពួកគេវិញថា៖ «ទោះបីព្រះបាទបាឡាក់ប្រទានវាំងរបស់ព្រះអង្គដែលពេញទៅដោយប្រាក់ និងមាសមកខ្ញុំក្ដី ក៏ខ្ញុំពុំអាចល្មើសនឹងបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំជាដាច់ខាត ហើយក៏មិនអាចធ្វើការតិច ឬច្រើនជាងអ្វីដែលព្រះអង្គបង្គាប់ដល់ខ្ញុំដែរ។
|
||
\v 19 ឥឡូវនេះ យប់នេះសូមអស់លោកចាំនៅទីនេះសិន ដើម្បីឲ្យខ្ញុំដឹងបន្ថែមទៀតនូវអ្វីដែលព្រះអម្ចាស់នឹងមានបន្ទូលប្រាប់ខ្ញុំ»។
|
||
\v 20 នៅយប់ ព្រះជាម្ចាស់យាងមកជួបលោកបាឡាម មានព្រះបន្ទូលថា៖ «ដោយអ្នកទាំងនោះនាំគ្នាមកហៅអ្នកដូច្នេះ ចូរក្រោកឡើង ចេញដំណើរទៅជាមួយពួកគេចុះ។ ប៉ុន្តែ ត្រូវធ្វើតាមសេចក្ដីណាដែលយើងនឹងបង្គាប់ឲ្យអ្នកធ្វើតែប៉ុណ្ណោះ»។
|
||
\s5
|
||
\p
|
||
\v 21 លោកបាឡាមក្រោកឡើងពីព្រលឹម លោករៀបចំកែបលា របស់គាត់ ហើយបានចេញដំណើរទៅជាមួយពួកមេដឹកនាំរបស់ជនជាតិម៉ូអាប់។
|
||
\v 22 ប៉ុន្តែ ព្រះជាម្ចាស់ ពិរោធយ៉ាងខ្លាំង ព្រោះគាត់ចេញទៅដូច្នេះ។ ទេវតារបស់ព្រះអម្ចាស់ឈររាំងផ្លូវរបស់គាត់ ដូចជាសត្រូវរបស់គាត់ ពេលដែលគាត់កំពុងជិះលើសត្វលា។ មានអ្នកបម្រើរបស់លោកបាឡាមពីរនាក់រួមដំណើរជាមួយគាត់ដែរ។
|
||
\v 23 លាបានឃើញទេវតារបស់ព្រះអម្ចាស់ឈរនៅកណ្ដាលផ្លូវ ទាំងមានដាវហូតជាស្រេចកាន់នៅដៃផង។ លាក៏ងាកចេញពីផ្លូវ ទៅដើរនៅក្នុងចម្ការ។ លោកបាឡាមវាយលាឲ្យមកដើរតាមផ្លូវវិញ។
|
||
\s5
|
||
\v 24 នោះទេវតារបស់ព្រះអម្ចាស់ឈរនៅកណ្ដាលផ្លូវតូចចង្អៀត ដែលមានចម្ការទំពាំងបាយជូរនៅសងខាង ហើយសងខាងផ្លូវមានរបង។
|
||
\v 25 ធ្វើឲ្យជើងរបស់លោកបាឡាមគាបទៅនឹងរបង លោកបាឡាមក៏វាយវាទៀត។
|
||
\s5
|
||
\v 26 ទេវតារបស់ព្រះអម្ចាស់ទៅឆ្ងាយបន្តិច ហើយឈរនៅត្រង់កន្លែងមានច្រកចង្អៀត ដែលពុំអាចវាងទៅស្ដាំ ឬទៅឆ្វេងឡើយ។
|
||
\v 27 លាឃើញទេវតារបស់ព្រះអម្ចាស់ វាក៏ក្រាបចុះ ធ្វើឲ្យលោកបាឡាមខឹងជាខ្លាំង ហើយយកដំបងវាយលាទៀត។
|
||
\s5
|
||
\v 28 ពេលនោះ ព្រះអម្ចាស់បានបើកមាត់របស់សត្វលា ធ្វើឲ្យលានោះចេះនិយាយ។ វានិយាយទៅលោកបាឡាមថា៖ «តើខ្ញុំធ្វើអ្វីលោក បានជាលោកវាយខ្ញុំដល់ទៅបីដងដូច្នេះ?»។
|
||
\v 29 លោកបាឡាមតបទៅលាថា៖ «មកពីឯងធ្វើឆ្កួតៗចំពោះអញ! ប្រសិនបើ អញមានដាវនៅដៃ នោះអញមុខជាសម្លាប់ឯងបាត់ហើយ!»។
|
||
\v 30 លាឆ្លើយទៅលោកបាឡាមវិញថា៖ «តើខ្ញុំមិនមែនជាលារបស់លោក ដែលលោកធ្លាប់ជិះពេញមួយជីវិតរបស់លោករហូតមកទល់ថ្ងៃនេះទេឬ? តើពីមុនៗមក ខ្ញុំធ្លាប់ធ្វើបែបនេះចំពោះលោកទេ?»។ លោកបាឡាមតបថា៖ «ទេ!»។
|
||
\s5
|
||
\p
|
||
\v 31 ពេលនោះ ព្រះអម្ចាស់បានបើកភ្នែករបស់យលោកបាឡាមមើលឃើញទេវតារបស់ព្រះអម្ចាស់ដែលឈររាំងផ្លូវ ទាំងដកដាវជាស្រេចកាន់នៅដៃ។ លោកបាឡាមក៏ឱនក្បាល និងមុខរបស់ខ្លួនចុះ។
|
||
\v 32 ទេវតារបស់ព្រះអម្ចាស់មានប្រសាសន៍មកលោកថា៖ «ហេតុអ្វីបានជាអ្នកវាយលារបស់អ្នកដល់ទៅបីដងដូច្នេះ? មើល៍! យើងបានចេញមកដូចជាសត្រូវរបស់អ្នក ដ្បិត ទង្វើរបស់អ្នកចំពោះយើងនោះអាក្រក់ខ្លាំងណាស់។
|
||
\v 33 សត្វលាវាបានឃើញយើង ហើយវាងាកចេញពីយើងដល់ទៅបីដង ប្រសិនបើ វាមិនងាកចេញពីយើងទេនោះ ម្លេ៉ះយើងសម្លាប់អ្នកបាត់ហើយ និងទុកជីវិតឲ្យវាវិញ»។
|
||
\s5
|
||
\v 34 លោកបាឡាមមានប្រសាសន៍ទៅទេវតារបស់ព្រះអម្ចាស់ថា៖ «ខ្ញុំបានប្រព្រឹត្តអំពើបាប ដ្បិត ខ្ញុំមិនបានដឹងថា លោកម្ចាស់ឈរបាំងផ្លូវពីមុខខ្ញុំទេ។ ឥឡូវនេះ ប្រសិនបើ លោកមិនពេញចិត្តឲ្យខ្ញុំទៅទេ នោះខ្ញុំនឹងបកក្រោយវិញ»។
|
||
\v 35 ទេវតារបស់ព្រះអម្ចាស់មានប្រសាសន៍ទៅលោកបាឡាមថា៖ «ចូរទៅជាមួយអ្នកទាំងនោះចុះ តែអ្នកត្រូវនិយាយតាមសេចក្ដីដែលយើងប្រាប់អ្នកប៉ុណ្ណោះ»។ ដូច្នេះ លោកបាឡាមក៏ទៅជាមួយពួកមេដឹកនាំរបស់ព្រះបាទបាឡាក់។
|
||
\s5
|
||
\p
|
||
\v 36 នៅពេលដែលលព្រះបាទបាឡាក់បានឮថាលោកបាឡាមមកដល់ហើយ ស្ដេចក៏ចេញទៅទទួលលោកនៅក្រុងរបស់ស្រុកម៉ូអាប់ ដែលនៅមាត់ស្ទឹងអើណូន ក្បែរព្រំដែន។
|
||
\v 37 ព្រះបាទបាឡាក់មានរាជឱង្ការទៅលោកបាឡាមថា៖ «តើយើងមិនបានចាត់គេឲ្យជួបលោក ដើម្បីអញ្ជើញលោកមកទេឬ? ហេតុអ្វីបានជាលោកមិនព្រមមកជួបយើង? តើយើងមិនអាចលើកកិត្តិយសលោកបានឬ?»។
|
||
\s5
|
||
\v 38 លោកបាឡាមឆ្លើយទៅស្ដេចថា៖ «មើល៍! ទូលបង្គំបានមកជួបព្រះករុណាហើយ។ ឥឡូវនេះ តើទូលបង្គំគ្មានសិទ្ធិនឹងនិយាយពាក្យអ្វីទេឬ? ទូលបង្គំនិយាយតែពាក្យដែលព្រះជាម្ចាស់ដាក់នៅក្នុងមាត់របស់ទូលបង្គំតែប៉ុណ្ណោះ»។
|
||
\v 39 លោកបាឡាមក៏ទៅជាមួយព្រះបាទបាឡាក់ រហូតដល់ក្រុងគារយ៉ាត់ហាសូត។
|
||
\v 40 ព្រះបាទបាឡាក់បានយកគោ និងចៀម ធ្វើយញ្ញបូជា ហើយឲ្យសាច់ខ្លះទៅលោកបាឡាម ព្រមទាំងមេដឹកនាំដែលមកជាមួយលោក។
|
||
\s5
|
||
\p
|
||
\v 41 លុះព្រឹកឡើង ព្រះបាទបាឡាក់បាននាំលោកបាឡាមឡើងទៅទីខ្ពស់របស់ព្រះបាល។ នៅកន្លែងនោះ លោកបាឡាមអាចមើលឃើញតែជំរំខ្លះរបស់ប្រជាជនអ៊ីស្រាអែលប៉ុណ្ណោះ។
|
||
\s5
|
||
\c 23
|
||
\cl ជំពូក ២៣
|
||
\p
|
||
\v 1 លោកបាឡាមបានទូលទៅព្រះបាទបាឡាក់ថា៖ «សូមព្រះករុណាឲ្យគេសង់កន្លែងថ្វាយតង្វាយប្រាំពីរនៅទីនេះឲ្យទូលបង្គំ ហើយរៀបចំគោបាប្រាំពីរ និងចៀមឈ្មោលប្រាំពីរ ឲ្យទូលបង្គំផង»។
|
||
\v 2 ដូច្នេះ ព្រះបាទបាឡាក់ក៏ធ្វើតាមសំណូមពររបស់លោកបាឡាម។ ព្រះបាទបាឡាក់ និងលោកបាឡាមបានថ្វាយគោបាមួយ និងចៀមឈ្មោលមួយ នៅលើកន្លែងថ្វាយតង្វាយនីមួយៗ។
|
||
\v 3 បន្ទាប់មក លោកបាឡាមទូលទៅព្រះបាទបាឡាក់ទៀតថា៖ «សូមព្រះករុណាគង់នៅក្បែរតង្វាយដុតរបស់ព្រះករុណានេះហើយ ទូលបង្គំនឹងចេញទៅឆ្ងាយបន្តិច ប្រហែលព្រះអម្ចាស់យាងមកជួបទូលបង្គំ។ ពេលព្រះអង្គមានព្រះបន្ទូលមកទូលបង្គំ នោះទូលបង្គំនឹងទូលដល់ព្រះករុណា»។ ដូច្នេះ លោកក៏ឡើងទៅលើកំពូលភ្នំត្រង់កន្លែងដែលគ្មានដើមឈើ។
|
||
\s5
|
||
\v 4 នៅពេលដែលលោកបាឡាមនៅលីកំពូលភ្នំ ព្រះជាម្ចាស់បានយាងមកជួបលោក ហើយលោកបាឡាមបានទូលព្រះអង្គថា៖ «ទូលបង្គំបានសង់កន្លែងថ្វាយតង្វាយប្រាំពីរ ហើយនៅលើកន្លែងថ្វាយតង្វាយនោះទូលបង្គំបានថ្វាយគោបាមួយ និងចៀមឈ្មោលមួយ»។
|
||
\v 5 ព្រះអម្ចាស់បានដាក់ព្រះបន្ទូលនៅក្នុងមាត់របស់លោកបាឡាម ហើយប្រាប់គាត់ថា៖ ចូរត្រឡប់ទៅជួបព្រះបាទបាឡាក់វិញ ហើយនិយាយប្រាប់គេទៅ។
|
||
\v 6 ដូច្នេះ លោកបាឡាមក៏ត្រឡប់ទៅគាល់ព្រះបាទបាឡាក់ ដែលកំពុងគង់នៅក្បែរតង្វាយដុតរបស់ទ្រង់ ដោយមានមេដឹកនាំទាំងអស់របស់ជនជាតិម៉ូអាប់នៅជាមួយដែរ។
|
||
\s5
|
||
\v 7 នោះ លោកបាឡាមក៏ចាប់ផ្តើមថ្លែងដូចតទៅ៖ «ព្រះបាទបាឡាក់ហៅទូលបង្គំមកពីស្រុកអើរ៉ាម ស្ដេចស្រុកម៉ូអាប់បានហៅទូលបង្គំពីភ្នំទិសបូព៌ា ហើប្រាប់ថា៖ «ចូរមកដាក់បណ្ដាសាយ៉ាកុបឲ្យយើង!» ពួកគេបានប្រាប់ទៀតថា៖ «ចូរមកប្រទេចផ្តាសាកូនចៅអ៊ីស្រាអែល!»
|
||
\q
|
||
\v 8 តើឲ្យទូលបង្គំដាក់បណ្ដាសាអ្នកដែលព្រះជាម្ចាស់មិនដាក់បណ្ដាសាដូចម្ដេចកើត? តើឲ្យទូលបង្គំរារាំងអ្នកដែលព្រះអម្ចាស់មិនរារាំងដូចម្ដេចបាន?
|
||
\s5
|
||
\q
|
||
\v 9 ពីលើកំពូលថ្មនេះ ទូលបង្គំឃើញពួកគេ។ ពីលើកំពូលភ្នំនេះ ទូលបង្គំសម្លឹងមើលពួកគេ។ មើល៍! មានជនជាតិមួយដែលរស់នៅតែម្នាក់ឯង ដោយមិនចាត់ទុកពួកគេដូចជនជាតិធម្មតាមួយទេ។
|
||
\s5
|
||
\q
|
||
\v 10 តើនរណាអាចរាប់ខ្សាច់របស់លោកយ៉ាកុប ឬរាប់ចំនួនមួយភាគបួនរបស់ជនជាតិអ៊ីស្រាអែលបាន? សូមឲ្យទូលបង្គំស្លាប់ដូចមនុស្សសុចរិតម្នាក់ ហើយសូមឲ្យជីវិតរបស់ទូលបង្គំត្រូវបញ្ចប់ដូចពួកគេដែរចុះ!»។
|
||
\s5
|
||
\p
|
||
\v 11 ព្រះបាទបាឡាក់មានរាជឱង្កាទៅលោកបាឡាមថា៖ «ហេតុអ្វីបានជាលោកធ្វើដូច្នេះចំពោះយើង? យើងបាននាំលោកមក ដើម្បីឲ្យដាក់បណ្ដាសាខ្មាំងសត្រូវរបស់យើង ប៉ុន្តែ មើល៍! លោកបែរជាឲ្យពរពួកគេទៅវិញ!»។
|
||
\v 12 លោកបាឡាមបានឆ្លើយថា៖ «តើមិនគួរឲ្យទូលបង្គំប្រុងប្រយ័ត្ននិយាយតែអ្វីដែលព្រះអម្ចាស់ដាក់ក្នុងមាត់របស់ទូលបង្គំទេឬ?
|
||
\s5
|
||
\p
|
||
\v 13 នោះ ព្រះបាទបាឡាក់មានរាជឱង្កាថា៖ «ដូច្នេះ សូមលោកមកជាមួយយើង មានកន្លែងមួយទៀត ដែលលោកអាចមើលឃើញពួកគេច្បាស់។ លោកនឹងឃើញពួកគេតែជិតៗប៉ុណ្ណោះ គឺមិនឃើញទាំងអស់ទេ។ នៅទីនោះ លោកត្រូវតែដាក់បណ្ដាសាពួកគេឲ្យយើង»។
|
||
\v 14 ស្ដេចក៏នាំលោកបាឡាមទៅវាលសូភីម ដែលស្ថិតនៅលើកំពូលភ្នំពីសកា ហើយស្ដេចបានសង់កន្លែងថ្វាយតង្វាយប្រាំពីរនៅទីនោះ។ នៅលើលើកន្លែងថ្វាយតង្វាយនីមួយៗ ស្ដេចថ្វាយគោបាមួយ និងចៀមឈ្មោលមួយ។
|
||
\v 15 បន្ទាប់មក លោកបាឡាមបានទូលស្ដេចថា៖ «សូមព្រះករុណាគង់នៅទីនេះ ក្បែរតង្វាយដុតរបស់ព្រះករុណា ពេលដែលទូលបង្គំចេញទៅជួបព្រះជាម្ចាស់នៅទីនោះ»។
|
||
\s5
|
||
\v 16 ដូច្នេះ ព្រះអម្ចាស់យាងមកជួបលោកបាឡាម ហើយបានដាក់ពាក្យនៅក្នុងមាត់របស់គាត់។ ព្រះអង្គបានមានបន្ទូលថា៖ «ចូរត្រឡប់ទៅជួបបាឡាក់វិញ ដើម្បីប្រាប់ពាក្យរបស់យើងដល់គេ»។
|
||
\v 17 លោកបាឡាមក៏ត្រឡប់ទៅជួបព្រះបាទបាឡាក់ ដែលឈរនៅក្បែរតង្វាយដុត ដោយមានពួកមេដឹកនាំរបស់ជនជាតិម៉ូអាប់នៅជាមួយផង។ ព្រះបាទបាឡាក់សួរគាត់ថា៖ «តើព្រះអម្ចាស់មានព្រះបន្ទូលដូចម្ដេច?»។
|
||
\p
|
||
\v 18 លោកបាឡាមចាប់ផ្តើមថ្លែងដូចតទៅ៖ «ឱព្រះរាជាបាឡាក់អើយ! សូមក្រោកឡើង! ហើយស្ដាប់ទូលបង្គំឲ្យច្បាស់ ទាំងព្រះអង្គ និងព្រះបាទស៊ីបព័របុត្រារបស់ព្រះអង្គ។
|
||
\s5
|
||
\q
|
||
\v 19 ព្រះជាម្ចាស់មិនមែនមនុស្សទេ ព្រះអង្គមិនចេះកុហកឡើយ ព្រះអង្គក៏មិនចេះប្តូរគំនិតរបស់ព្រះអង្គដូចមនុស្សដែរ។ តើព្រះអង្គបានសន្យាអ្វីមួយ ហើយព្រះអង្គមិនធ្វើតាមដែរឬទេ? តើព្រះអង្គធ្លាប់មានបន្ទូលថានឹងធ្វើអ្វីមួយ ហើយមិនបានធ្វើឬទេ?
|
||
\q
|
||
\v 20 មើល៍! ទូលបង្គំបានទទួលបញ្ជាឲ្យពរ។ ព្រះជាម្ចាស់បានប្រទានព្រះពរហើយ ខ្ញុំមិនអាចឲ្យផ្លាស់ប្ដូរបានទេ។
|
||
\s5
|
||
\q
|
||
\v 21 គ្មានការលំបាកនៅក្នុងពួកយ៉ាកុបឡើយ ឬទុក្ខវេទនាណានៅក្នុងកូនចៅអ៊ីស្រាអែលដែរ។ ព្រះអម្ចាស់ ជាព្រះរបស់ពួកគេ គង់នៅជាមួយពួកគេ ហើយពួកគេប្រកាសថា មហាក្សត្ររបស់ពួកគេគង់ក្នុងចំណោមពួកគេ។
|
||
\q
|
||
\v 22 ព្រះជាម្ចាស់បាននាំពួកគេចាកចេញពីស្រុកអេស៊ីបដោយប្រើកម្លាំងដ៏ខ្លាំង ដូចសត្វរមាស។
|
||
\s5
|
||
\q
|
||
\v 23 គ្មានមន្តអាគមអាចធ្វើប្រឆាំងនឹងលោកយ៉ាកុបបានទេ ហើយក៏គ្មានគ្រូទាយណាអាចធ្វើឲ្យជនជាតិអ៊ីស្រាអែលឈឺចាប់បានដែរ។ នឹងមានគេថ្លែងអំពីលោកយ៉ាកុប និងជនជាតិអ៊ីស្រាអែលថា ចូរសម្លឹងមើលអ្វីដែលព្រះជាម្ចាស់ធ្វើចុះ!
|
||
\s5
|
||
\q
|
||
\v 24 មើលចុះ ប្រជាជននេះងើបឡើងដូចសិង្ហញី ពួកគេដូចសិង្ហឈ្មោលស្ទុះឡើង ហើយចាប់រំពារ។ វាមិនដេកវិញទេ ទាល់តែបានស៊ីរំពារ ហើយហុតឈាមសត្វដែលវាបានសម្លាប់។
|
||
\s5
|
||
\p
|
||
\v 25 ពេលនោះ ព្រះបាទបាឡាក់បានមានរាជឱង្ការមកលោកបាឡាមថា៖ «កុំដាក់បណ្ដាសាពួកគេ ហើយក៏កុំឲ្យពរពួកគេឡើយ!»។
|
||
\v 26 ប៉ុន្ដែ លោកបាឡាមតបទៅព្រះបាទបាឡាក់ថា៖ «តើទូលបង្គំមិនបានទូលព្រះករុណារួចហើយទេឬថា ទូលបង្គំត្រូវនិយាយអ្វីដែលព្រះអម្ចាស់ប្រាប់ទូលបង្គំឲ្យនិយាយ»។
|
||
\v 27 ដូច្នេះ ព្រះបាទបាឡាក់បានមានរាជឱង្ការមកលោកបាឡាមថា៖ «ឥឡូវនេះ សូមអញ្ជើញមក យើងនាំលោកទៅកន្លែងមួយទៀត។ នៅកន្លែងនោះ ព្រះជាម្ចាស់ប្រហែលជាសព្វព្រះហឫទ័យឲ្យលោកដាក់បណ្ដាសាពួកគេឲ្យយើង»។
|
||
\s5
|
||
\v 28 ព្រះបាទបាឡាក់នាំលោកបាឡាមទៅដល់កំពូលភ្នំពេអ៊រ ដែលមើលទៅឃើញទីរហោស្ថាន។
|
||
\v 29 លោកបាឡាមទូលព្រះបាទបាឡាក់ថា៖ «សូមព្រះករុណាឲ្យគេសង់កន្លែងថ្វាយប្រាំពីរនៅទីនេះ ហើយរៀបចំគោបាប្រាំពីរ និងចៀមឈ្មោលប្រាំពីរ»។
|
||
\v 30 ព្រះបាទបាឡាក់ក៏ធ្វើតាមអ្វីដែលលោកបាឡាមបានប្រាប់។ ស្ដេចបានថ្វាយគោបាមួយ និងចៀមឈ្មោលមួយនៅលើកន្លែងថ្វាយតង្វាយនីមួយៗ។
|
||
\s5
|
||
\c 24
|
||
\cl ជំពូក ២៤
|
||
\p
|
||
\v 1 នៅពេលដែលលោកបាឡាមឃើញថា ព្រះអម្ចាស់សព្វព្រះហឫទ័យប្រទានពរដល់ជនជាតិអ៊ីស្រាអែល លោកមិនបានចេញទៅធ្វើពិធីមន្ដអាគមនដូចមុនៗទេ។ ផ្ទុយទៅវិញ លោកសម្លឹងមើលទៅរកទីរហោស្ថាន។
|
||
\s5
|
||
\v 2 លោកងើបមុខឡើង ឃើញជនជាតិអ៊ីស្រាអែលបោះជំរំតាមកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ក៏យាងមកសណ្ឋិតលើលោកបាឡាម
|
||
\v 3 លោកបានទទួលព្រះបន្ទូល ហើយថ្លែងថា៖ «នេះជាពាក្យរបស់លោកបាឡាម កូនរបស់បេអ៊រ នេះជាមនុស្សម្នាក់ដែលបើកភ្នែកយ៉ាងធំ។
|
||
\s5
|
||
\q
|
||
\v 4 ជាអ្នកដែលបាននិយាយ ហើយឮព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ជាអ្នកដែលឃើញនិមិត្តពីព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ទាំងបានក្រាបចុះនៅចំពោះព្រះអង្គដោយភ្នែករបស់ខ្លួននៅបើក។
|
||
\q
|
||
\v 5 យ៉ាកុបអើយ ពន្លារបស់លោកស្អាតណាស់! អ៊ីស្រាអែលអើយ! ទីលំនៅរបស់អ្នកក៏ស្អាតដែរ!
|
||
\s5
|
||
\q
|
||
\v 6 គឺប្រៀបដូចជាជ្រលងភ្នំ វាលាតសន្ធឹង ដូចសួនច្បារនៅជាប់ទន្លេ ដូចដើមប្រទាលកន្ទុយក្រពើ ដែលព្រះអម្ចាស់បានដាំ ដូចដើមតាត្រៅនៅជិតទឹក។
|
||
\s5
|
||
\q
|
||
\v 7 ទឹកនឹងហូរចេញពីធុងរបស់គេ ហើយគ្រាប់ពូជរបស់គេនឹងមានទឹកគ្រប់គ្រាន់។ ស្ដេចរបស់ពួកគេនឹងខ្ពស់ជាងព្រះបាទអកាក់ ហើយនគររបស់គេនឹងបានថ្កើនថ្កាន។
|
||
\s5
|
||
\q
|
||
\v 8 ព្រះជាម្ចាស់បាននាំពួកគេចេញពីស្រុកអេស៊ីប ដោយកម្លាំងដ៏ខ្លាំង ដូចសត្វរមាស។ ពួកគេស៊ីកម្ទេចប្រជាជាតិនានាដែលច្បាំងតតាំងនឹងពួកគេ។ គឺនឹងបំបាក់ឆ្អឹងសត្រូវជាបំណែក និងបាញ់ព្រួញប្រហារអ្នកទាំងនោះដោយព្រួញទៀតផង។
|
||
\s5
|
||
\q
|
||
\v 9 ពួកគេក្រាបដូចសត្វសិង្ហឈ្មោលញី តើនរណាហ៊ានរំខានពួកគេ? សូមឲ្យអស់អ្នកដែលឲ្យពរគេ បានទទួលពរ ហើយសូមឲ្យអស់អ្នកដែលដាក់បណ្ដាគេ ត្រូវបណ្ដាសាចុះ!»។
|
||
\s5
|
||
\p
|
||
\v 10 ព្រះបាទបាឡាក់ខឹងលោកបាឡាមយ៉ាងខ្លាំង ស្ដេចបានទះព្រះហស្ដខ្លាំងៗដោយកំហឹង រួចព្រះបាទឡាក់បានមានរាជឱង្ការទៅលោកបាឡាមថា៖ «យើងបានហៅលោកមក ដើម្បីឲ្យលោកដាក់បណ្ដាសាខ្មាំងសត្រូវរបស់យើង ប៉ុន្តែមើល៍! លោកបែរជាឲ្យពរពួកគេរហូតដល់បីដងទៅវិញ!។
|
||
\v 11 ឥឡូវនេះ ចូរលោកចេញពីយើង ហើយត្រលប់ទៅផ្ទះរបស់លោកវិញទៅ! យើងបាននិយាយហើយថា យើងនឹងផ្ដល់រង្វាន់ដ៏ធំដល់លោក ប៉ុន្តែ ព្រះអម្ចាស់រារាំងលោកមិនឲ្យទទួលរង្វាន់នេះទេ!»។
|
||
\s5
|
||
\p
|
||
\v 12 លោកបាឡាមទូលឆ្លើយទៅព្រះបាទបាឡាក់វិញថា៖ «ទូលបង្គំបានប្រាប់អស់អ្នកនាំសារដែលព្រះករុណាចាត់ឲ្យទៅជួបទូលបង្គំរួចហើយថា
|
||
\v 13 ទោះបី ព្រះបាទបាឡាក់ប្រទានវាំងរបស់ព្រះករុណាដែលពេញទៅដោយប្រាក់ និងមាសមកទូលបង្គំក្ដី ក៏ទូលបង្គំពុំអាចនិយាយលើសពីព្រះបន្ទូលរបស់ព្រះអម្ចាស់បានទេ ហើយក៏មិនអាចនាំការល្អ ឬការអាក្រក់បានដែរ ឬក៏អ្វីតាមអំពើចិត្តរបស់ទូលបង្គំទេ។ តើទូលបង្គំមិនបាននិយាយពាក្យទាំងនេះទៅពួកគេទេឬ?
|
||
\v 14 ឥឡូវនេះ ទូលបង្គំនឹងត្រឡប់ទៅជួបជុំនឹងប្រជាជនរបស់ទូលបង្គំវិញ ប៉ុន្ដែទូលបង្គំ សូមដាស់តឿនព្រះអង្គនូវអ្វីដែលជនជាតិនេះនឹងប្រព្រឹត្តចំពោះប្រជាជនរបស់ព្រះករុណា នៅពេលខាងមុខ»។
|
||
\s5
|
||
\p
|
||
\v 15 លោកបាឡាមថ្លែងដូចតទៅ៖ «នេះជាពាក្យរបស់បាឡាម កូនរបស់បេអ៊រ ជាមនុស្សម្នាក់ដែលបើកភ្នែកយ៉ាងធំ
|
||
\q
|
||
\v 16 នេះជាពាក្យរបស់អ្នកដែលបានឮព្រះបន្ទូលពីព្រះជាម្ចាស់ ជាអ្នកដែលទទួលប្រាជ្ញាពីព្រះដ៏ខ្ពស់បំផុត ជាអ្នកដែលបានឃើញនិមិត្តពីព្រះដ៏មានឫទ្ធានុភាពខ្ពស់បំផុត ទាំងបានក្រាបចុះនៅចំពោះព្រះអង្គដោយភ្នែករបស់ខ្លួននៅបើក។
|
||
\s5
|
||
\q
|
||
\v 17 ខ្ញុំឃើញព្រះអង្គ ប៉ុន្តែឥឡូវនេះព្រះអង្គមិននៅទីនេះទេ។ ខ្ញុំសម្លឹងមើលព្រះអង្គ ប៉ុន្តែ ព្រះអង្គមិននៅជិតនេះទេ។ មានផ្កាយមួយរះចេញពីលោកយ៉ាកុប ហើយមានដំបងរាជ្យមួយចេញពីអ៊ីស្រាអែល។ ព្រះអង្គនឹងវាយបំបែកក្បាលរបស់ពួកមេដឹកនាំជនជាតិម៉ូអាប់ ហើយប្រល័យកូនចៅទាំងអស់របស់សេត។
|
||
\s5
|
||
\q
|
||
\v 18 ស្រុកអេដុមនឹងត្រឡប់កេរអាកររបស់ជនជាតិអ៊ីស្រាអែល ហើយស្រុកសៀរ ដែលជាសត្រូវរបស់ជនជាតិអ៊ីស្រាអែលនឹងត្រឡប់ជាកេរអាកររបស់ពួកគេ ដែលជនជាតិអ៊ីស្រាអែលនឹងវាយដណ្ដើមបានដោយកម្លាំង។
|
||
\q
|
||
\v 19 នឹងមានស្ដេចមួយអង្គចេញពីយ៉ាកុបមក ជាស្ដេចដែលនឹងគ្រប់គ្រងលើទាំងអស់ ហើយព្រះអង្គនឹងប្រល័យអស់អ្នកដែលនៅសេសសល់ក្នុងទីក្រុងរបស់ពួកគេ»។
|
||
\s5
|
||
\p
|
||
\v 20 បន្ទាប់មក លោកបាឡាមបានសម្លឹងមើលទៅព្រះបាទបាឡាក់ថ្លែងថា៖ «ជនជាតិអាម៉ាឡេកជាប្រជាជាតិមួយធំជាងគេមែន ប៉ុន្តែ នៅទីបំផុត ពួកគេនឹងត្រូវវិនាស»។
|
||
\s5
|
||
\p
|
||
\v 21 បន្ទាប់មក លោកបាឡាមបានសម្លឹងមើលជនជាតិកែន ហើយថ្លែងថា៖ «កន្លែងដែលអ្នករស់នៅគឺរឹងមាំណាស់ ហើយសំបុករបស់អ្នកក៏នៅក្នុងថ្មដា។
|
||
\q
|
||
\v 22 ក៏ប៉ុន្តែ ជនជាតិកែននឹងត្រូវភ្លើងឆាបឆេះ ហើយជនជាតិអាសស៊ើរនឹងនាំអ្នកទៅជាឈ្លើយ!»។
|
||
\s5
|
||
\p
|
||
\v 23 បន្ទាប់មក លោកបាឡាមថ្លែងទំនាយទៀតចុងក្រោយថា៖ «ទេវនាហើយ តើអ្នកនឹងនៅរស់បានពេលដែលព្រះជាម្ចាស់ធ្វើការនេះ?
|
||
\q1
|
||
\v 24 នឹងមានសំពៅមកពីស្រុកគីទីម ពួកគេនឹងវាយប្រហារជនជាតិអាសស៊ើរ និងជនជាតិហេប៊ើរ ក៏ប៉ុន្តែ អ្នកទាំងនោះក៏នឹងបញ្ចប់ដោយសេចក្តីអន្តរាយដែរ»។
|
||
\p
|
||
\v 25 បន្ទាប់មក លោកបាឡាមក្រោកឡើងចេញពីទីនោះ ត្រឡប់ទៅស្រុករបស់លោកវិញ រីឯព្រះបាទបាឡាក់ក៏ចាកចេញទៅដែរ។
|
||
\s5
|
||
\c 25
|
||
\cl ជំពូក ២៥
|
||
\p
|
||
\v 1 ជនជាតិអ៊ីស្រាអែលស្នាក់នៅស្រុកស៊ីទីម ហើយពួកប្រុសៗចាប់ផ្ដើមសាហាយស្មន់ជាមួយស្ត្រីជនជាតិម៉ូអាប់។
|
||
\v 2 ដ្បិត ជនជាតិម៉ូអាប់បានអញ្ជើញប្រជាជនអ៊ីស្រាអែលថ្វាយយញ្ញបូជាដល់ព្រះរបស់ពួកគេ។ បន្ទាប់មក ពួកគេនាំគ្នាបរិភោគ ហើយថ្វាយបង្គំព្រះទាំងនោះ។
|
||
\v 3 ពួកប្រុសៗរបស់អ៊ីស្រាអែលនាំគ្នាចូលរួមថ្វាយបង្គំព្រះបាលនៃស្រុកពេអ៊រ ព្រះអម្ចាស់ព្រះពិរោធទាស់នឹងពួកគេយ៉ាងខ្លាំង។
|
||
\s5
|
||
\v 4 ព្រះអម្ចាស់បានមានព្រះបន្ទូលមកលោកម៉ូសេថា៖ «ចូរសម្លាប់ពួកមេដឹកនាំទាំងប៉ុន្មានរបស់ប្រជាជន ហើយព្យួរពួកគេហាលថ្ងៃនៅចំពោះមុខយើង ដើម្បីឲ្យពិរោធរបស់យើងអាចបែរចេញពីជនជាតិអ៊ីស្រាអែល»។
|
||
\v 5 ដូចេ្នះ លោកម៉ូសេបានមានប្រសាសន៍ទៅពួកមេដឹកនាំរបស់ជនអ៊ីស្រាអែលថា៖ «អ្នករាល់គ្នាត្រូវសម្លាប់ប្រជាជនរបស់ខ្លួនដែលចូលរូមថ្វាយបង្គំព្រះព្រះបាលពេអ៊រចោល!»។
|
||
\s5
|
||
\p
|
||
\v 6 ពេលនោះ មានបុរសជាតិអ៊ីស្រាអែលម្នាក់បាននាំស្ត្រីសាសន៍ម៉ាឌានម្នាក់ ចូលមកក្នុងចំណោមគ្រួសាររបស់ខ្លួន។ ការនេះកើតឡើងនៅមុខលោកម៉ូសេ និងនៅមុខសហគមន៍ប្រជាជនអ៊ីស្រាអែលទាំងមូល ក្នុងពេលពួកគេកំពុងតែយំសោកនៅមាត់ទ្វារត្រសាលប្រជុំ។
|
||
\v 7 នៅពេលដែលលោកភីនេហាស ជាកូនរបស់លោកអេឡាសារ ដែលត្រូវជាកូនរបស់បូជាចារ្យអើរ៉ុនឃើញដូច្នេះ គាត់ក៏ក្រោកឡើងក្នុងចំណោមសហគមន៍ ទាំងកាន់លំពែងនៅដៃរបស់គាត់។
|
||
\s5
|
||
\v 8 គាត់តាមបុរសជនជាតិអ៊ីស្រាអែលនោះរហូតដល់ក្នុងត្រសាលរបស់គេ ហើយយកលំពែងចាក់ទម្លុះអ្នកទាំងពីរ គឺបុរសអ៊ីស្រាអែល និងស្ត្រីនោះ។ ដូច្នេះ គ្រោះកាចដែលកើតមានក្នុងចំណោមជនជាតិអ៊ីស្រាអែលក៏ឈប់ទៅវិញ។
|
||
\v 9 អ្នកដែលស្លាប់ក្នុងគ្រោះកាចនេះមានចំនួនពីរម៉ឺនបួនពាន់នាក់។
|
||
\s5
|
||
\p
|
||
\v 10 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ ហើយមានបន្ទូលថា៖
|
||
\v 11 «ភីនេហាស ជាកូនរបស់បូជាចារ្យអេឡាសារ បានបង្វែរកំហឹងរបស់យើងចេញពីប្រជាជនអ៊ីស្រាអែល ពីព្រោះគាត់បានឈឺឆ្អាលចំពោះក្តីប្រចណ្ឌរបស់យើងក្នុងចំណោមជនជាតិអ៊ីស្រាអែល។ ដូច្នេះ យើងមិនបំផ្លាញកូនចៅអ៊ីស្រាអែលដោយព្រោះកំហឹងរបស់យើងទេ។
|
||
\s5
|
||
\v 12 ដូច្នេះ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «មើល៍! យើងប្រទានសម្ពន្ធមេត្រីដែលផ្ដល់សន្តិភាពដល់ភីនេហាស ជាកូនរបស់អេឡាសារ ដែលជាកូនរបស់បូជាចារ្យអើរ៉ុន
|
||
\v 13 សម្រាប់គេ និងពូជពង្សរបស់គេដែលមកតាមក្រោយ។ នោះគឺជាសម្ពន្ធមេត្រីរបស់បូជាចារ្យដ៏នៅអស់កល្បជានិច្ច ពីព្រោះគេបានប្រចណ្ឌជំនួសយើងជាព្រះរបស់គេ។ គេបានធ្វើពិធីលោះបាបសម្រាប់ជនជាតិអ៊ីស្រាអែលហើយ។
|
||
\s5
|
||
\p
|
||
\v 14 បុរសជនជាតិអ៊ីស្រាអែល ដែលត្រូវបានសម្លាប់រួមជាមួយស្ត្រីជនជាតិម៉ាឌាននោះ ឈ្មោះស៊ីមរី ជាកូនប្រុសរបស់លោកសាលូវ និងជាមេដឹកនាំរបស់អំបូរមួយនៃកុលសម្ព័ន្ធស៊ីម្មាន។
|
||
\v 15 រីឯស្ត្រីជនជាតិម៉ាឌាន ដែលត្រូវបានសម្លាប់នោះ ឈ្មោះនាងកូសប៊ីជាកូនស្រីរបស់លោកស៊ើរ ដែលជាមេលើកុលសម្ព័ន្ធមួយ និងជាមេលើគ្រួសារមួយនៅក្នុងជនជាតិម៉ាឌាន។
|
||
\s5
|
||
\p
|
||
\v 16 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេ ដោយបន្ទូលថា៖
|
||
\v 17 «ចូរចាត់ទុកជនជាតិម៉ាឌានជាសត្រូវ ហើយវាយប្រហារពួកគេទៅ
|
||
\v 18 ដ្បិត ពួកបានចាត់ទុកអ្នកជាខ្មាំងសត្រូវ ទាំងបោកបញ្ឆោតផង។ ពួកគេបាននាំអ្នកចូលក្នុងសេចក្តីអាក្រក់ក្នុងព្រឹត្តិការណ៍នៅពេអ៊រ និងរឿងនាងកូសប៊ី ជាកូនស្រីរបស់មេដឹកនាំជនជាតិម៉ាឌាន ដែលត្រូវបានសម្លាប់ក្នុងថ្ងៃនៃគ្រោះកាចក្នុងព្រឹត្តិការណ៍នៅពេអ៊រនោះ»។
|
||
\s5
|
||
\c 26
|
||
\cl ជំពូក ២៦
|
||
\p
|
||
\v 1 បន្ទាប់ពីគ្រោះកាចនោះមក ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេ និងលោកអេឡាសារ ជាកូនរបស់បូជាចារ្យអើរ៉ុនថា៖
|
||
\v 2 «ចូររាប់ប្រជាជនក្នុងសហគមន៍ប្រជាជនអ៊ីស្រាអែលទាំងមូល ដោយគិតចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ តាមអំបូររបស់ពួកគេ គឺអស់អ្នកដែលអាចចេញទៅធ្វើសង្គ្រាមបាន»។
|
||
\s5
|
||
\v 3 ដូច្នេះ លោកម៉ូសេ និងលោកអេឡាសារ ក៏ប្រាប់ពួកគេ នៅវាលទំនាបស្រុកម៉ូអាប់ ដែលនៅក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូថា៖
|
||
\v 4 «ចូររាប់ចំនួនប្រជាជនដែលមានអាយុម្ភៃឆ្នាំឡើងទៅ ដូចដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ និងប្រជាជនអ៊ីស្រាអែល ដែលបានចាកចេញពីស្រុកអេស៊ីបមក»។
|
||
\s5
|
||
\p
|
||
\v 5 ពីកុលសម្ព័ន្ធរូបេន ជាកូនច្បងរបស់លោកអ៊ីស្រាអែលគឺ តាមរយៈលោកហេណុកដែលជាកូនប្រុសរបស់លោក កើតបានជាអំបូរហេណុក តាមរយៈលោកលោកប៉ាលូវ កើតបានជាអំបូរហេលូវ។
|
||
\p
|
||
\v 6 តាមរយៈលោកហេស្រុន កើតបានជាអំបូរេស្រុន។ តាមរយៈលោកកើមី កើតបានជាអំបូរកើមី។
|
||
\p
|
||
\v 7 ទាំងនោះជាអំបូរនៃកូនចៅរបស់លោករូបេន មានចំនួនទាំងអស់ ៤៣, ៧៣០ នាក់។
|
||
\s5
|
||
\v 8 លោកអេលាប ជាកូនប្រុសរបស់លោកប៉ាលូវ។
|
||
\v 9 កូនប្រុសរបស់លោកអេលាប គឺលោកនេមូល លោកដាថាន និងលោកអប៊ីរ៉ាម។ លោកដាថាន និងលោកអប៊ីរ៉ាម នេះហើយចូលដៃជាមួយលោកកូរេ ប្រឆាំងលោកម៉ូសេ និងលោកអើរ៉ុន ហើយបះបោរប្រឆាំងនឹងព្រះអម្ចាស់នោះ។
|
||
\s5
|
||
\v 10 ផែនដីបានបើកមាត់របស់វា លេបពួកគេជាមួយលោកកូរេ នៅពេលដែលអ្នកដើរតាមគាត់ទាំងអស់បានស្លាប់។ នៅពេលនោះភ្លើងបានឆេះបំផ្លាញពួកគេ អស់ពីររយហាសិបនាក់ ទុកជាការព្រមានដល់ប្រជាជន។
|
||
\v 11 ប៉ុន្តែ ពូជពង្សរបស់លោកកូរេស្លាប់មិនអស់ទេ។
|
||
\s5
|
||
\p
|
||
\v 12 កូនចៅរបស់លោកស៊ីម្មាន តាមអំបូររបស់ពួកគេមាន៖ តាមរយៈលោកយេមូអែល បានជាអំបូរយេមូអែល តាមរយៈលោកយ៉ាមីន កើតបានជាអំបូរយ៉ាមីន តាមរយៈលោកយ៉ាគីន កើតបានជាអំបូរយ៉ាគីន
|
||
\q1
|
||
\v 13 តាមរយៈលោកសេរ៉ាស កើតបានជាអំបូរសេរ៉ាស តាមរយៈលោកសូល កើតបានជាអំបូរសូល។
|
||
\m
|
||
\v 14 ទាំងនេះជាអំបូររបស់កុលសម្ព័ន្ធស៊ីម្មាន ដែលរាប់បានមាន ២២, ២០០ នាក់។
|
||
\s5
|
||
\p
|
||
\v 15 កូនចៅរបស់លោកកាដ តាមអំបូររបស់ពួកគេមាន៖ តាមរយៈលោកសេផូន កើតបានជាអំបូរសេផូន។ តាមរយៈលោកហាគី កើតបានជាអំបូរហាគី។
|
||
\q1
|
||
\v 16 តាមរយៈលោកអូសនី កើតបានជាអំបូរអូសនី។ តាមរយៈលោកអេរី កើតបានជាអំបូរអេរី។
|
||
\q1
|
||
\v 17 តាមរយៈលោកអើរ៉ូដ កើតបានជាអំបូរអើរ៉ូដ។ តាមរយៈលោកអើរេលី កើតបានជាអំបូរអើរេលី។
|
||
\m
|
||
\v 18 ទាំងនេះជាអំបូររបស់កុលសម្ព័ន្ធកាដ ដែលរាប់បានមាន ៤០, ៥០០ នាក់។
|
||
\s5
|
||
\p
|
||
\v 19 កូនរបស់លោកយូដាមានអ៊ើរ និងលោកអូណាន ក៏ប៉ុន្តែ អ្នកទាំងពីរបានស្លាប់នៅស្រុកកាណាន។
|
||
\p
|
||
\v 20 កូនចៅឯទៀតៗរបស់លោកយូដា តាមអំបូររបស់ពួកគេមាន៖ តាមរយៈលោកសេឡា កើតបានជាអំបូរសេឡា។ តាមរយៈលោកពេរេស កើតបានជាអំបូរពេរេស។ តាមរយៈលោកសេរ៉ាស កើតបានជាអំបូរសេរ៉ាស។
|
||
\p
|
||
\v 21 កូនចៅរបស់ពេរេស តាមអំបូររបស់ពួកគេមាន៖ តាមរយៈលោកហេស្រុន កើតបានជាអំបូរហេស្រុន។ តាមរយៈលោកហាមូល បានជាអំបូរហាមូល។
|
||
\m
|
||
\v 22 ទាំងនេះជាអំបូររបស់កុលសម្ព័ន្ធយូដា ដែលរាប់បានមាន ៧៦, ៥០០ នាក់។
|
||
\s5
|
||
\p
|
||
\v 23 កូនចៅរបស់លោកអ៊ីសាខារ តាមអំបូររបស់ពួកគេមាន៖ តាមរយៈលោកថូឡា កើតបានជាអំបូរថូឡា។ តាមរយៈលោកពូវ៉ា កើតបានជាអំបូរពូវ៉ា។
|
||
\q1
|
||
\v 24 តាមរយៈលោកយ៉ាស៊ូប កើតបានជាអំបូរយ៉ាស៊ូប។ តាមរយៈលោកស៊ីមរ៉ូន កើតបានជាអំបូរស៊ីមរ៉ូន។
|
||
\m
|
||
\v 25 ទាំងនេះជាអំបូររបស់កុលសម្ព័ន្ធអ៊ីសាខារ ដែលរាប់បានមាន ៦៤, ៣០០ នាក់។
|
||
\s5
|
||
\p
|
||
\v 26 កូនចៅរបស់លោកសាប់យូឡូន តាមអំបូររបស់ពួកគេមាន៖ តាមរយៈលោកសេរ៉ែដ កើតបានជាអំបូរសេរ៉ែដ។ តាមរយៈលោកអេឡូន កើតបានជាអំបូរអេឡូន។ តាមរយៈលោកយ៉ាលាល កើតបានជាអំបូរយ៉ាលាល។
|
||
\m
|
||
\v 27 ទាំងនេះជាអំបូររបស់កុលសម្ព័ន្ធសាប់យូឡូន ដែលរាប់បានមាន ៦០, ៥០០ នាក់។
|
||
\s5
|
||
\p
|
||
\v 28 កូនចៅរបស់លោកយ៉ូសែប តាមអំបូររបស់ពួកគេ គឺលោកម៉ាណាសេ និងលោកអេប្រាអ៊ីម។
|
||
\v 29 កូនចៅរបស់លោកម៉ាណាសេ តាមអំបូររបស់ពួកគេមាន៖ តាមរយៈលោកម៉ាកៀរ កើតបានជាអំបូរម៉ាកៀរ (លោកម៉ាកៀរ គឺលោកកាឡាដ) តាមរយៈលោកកាឡាដ កើតបានជាអំបូរកាឡាដ។
|
||
\s5
|
||
\p
|
||
\v 30 កូនចៅរបស់លោកកាឡាដមាន៖ តាមរយៈលោកស៊ើរ កើតបានជាអំបូរស៊ើរ។ តាមរយៈលោកហេឡេក កើតបានជាអំបូរហេឡេក។
|
||
\q1
|
||
\v 31 តាមរយៈលោកអាសរាល កើតបានជាអំបូរអាសរាល។ តាមរយៈលោកស៊ីគែម កើតបានជាអំបូរស៊ីគែម។
|
||
\q1
|
||
\v 32 តាមរយៈលោកសេមីដា កើតបានជាអំបូរសេមីដា។ តាមរយៈលោកហេភើរ កើតបានជាអំបូរហេភើរ។
|
||
\s5
|
||
\q1
|
||
\v 33 លោកស្លូផិហាតដែលត្រូវជាកូនរបស់លោកហេភើរ គ្មានកូនប្រុសទេ គឺមានតែកូនស្រី។ កូនស្រីរបស់លោកស្លូផិហាតមាន៖ នាងម័សឡា នាងណូហា នាងហុកឡា នាងមីលកា និងនាងធើសា។
|
||
\m
|
||
\v 34 ទាំងនេះជាអំបូររបស់កុលសម្ព័ន្ធម៉ាណាសេ ដែលរាប់បានមាន ៥២, ៧០០ នាក់។
|
||
\s5
|
||
\p
|
||
\v 35 កូនចៅរបស់លោកអេប្រាអ៊ីម តាមអំបូររបស់ពួកគេមាន៖ តាមរយៈលោកស៊ូថេឡា កើតបានជាអំបូរស៊ូថេឡា។ តាមរយៈលោកបេគើរ កើតបានជាអំបូរបេគើរ។ តាមរយៈលោកថាហាន កើតបានជាអំបូរថាហាន។
|
||
\p
|
||
\v 36 កូនចៅរបស់លោកស៊ូថេឡាមាន៖ តាមរយៈលោកអេរ៉ាន កើតបានជាអំបូរអេរ៉ាន។
|
||
\p
|
||
\v 37 ទាំងនេះជាអំបូររបស់កុលសម្ព័ន្ធអេប្រាអ៊ីម ដែលរាប់បានមាន ៣២, ៥០០ នាក់។
|
||
\s5
|
||
\p
|
||
\v 38 កូនចៅរបស់លោកបេនយ៉ាមីន តាមអំបូររបស់ពួកគេមាន៖ តាមរយៈលោកបេឡា កើតជាបានជាអំបូរបេឡា។ តាមរយៈលោកអាសបែល កើតបានជាអំបូរអាសបែល។ តាមរយៈលោកអេហ៊ីរ៉ាម កើតបានជាអំបូរអេហ៊ីរ៉ាម។
|
||
\q1
|
||
\v 39 តាមរយៈលោកស៊ូផាម កើតបានជាអំបូរស៊ូផាម។ តាមរយៈលោកហ៊ូផាម កើតបានជាអំបូរហ៊ូផាម។
|
||
\p
|
||
\v 40 កូនរបស់លោកបេឡាមានលោកអើឌ និងលោកណាម៉ាន។ តាមរយៈលោកអើឌ កើតបានជាអំបូរអើឌ។ តាមរយៈលោកណាម៉ាន កើតបានជាអំបូរណាម៉ាន។
|
||
\p
|
||
\v 41 ទាំងនេះជាកូនចៅរបស់កុលសម្ព័ន្ធបេនយ៉ាមីន តាមអំបូររបស់ពួកគេ ដែលរាប់បានមាន ៤៥, ៦០០ នាក់។
|
||
\s5
|
||
\p
|
||
\v 42 កូនចៅរបស់លោកដាន់ តាមអំបូររបស់ពួកគេមាន៖ តាមរយៈលោកហ៊ូស៊ីម កើតបានជាអំបូរហ៊ូស៊ីម។ អ្នកទាំងនោះជាកូនចៅរបស់លោកដាន់តាមអំបូររបស់ពួកគេ។
|
||
\v 43 សរុបអំបូរកូនចៅរបស់លោកហ៊ូស៊ីម ដែលរាប់បានមាន ៦៤, ៤០០ នាក់។
|
||
\s5
|
||
\p
|
||
\v 44 កូនចៅរបស់លោកអេស៊ើរ តាមអំបូររបស់ពួកគេមាន៖ តាមរយៈលោកយីមណា កើតបានជាអំបូរយីមណា។ តាមរយៈលោកយីសវី កើតបានជាអំបូរយីសវី។ តាមរយៈលោកបេរា កើតបានជាអំបូរបេរា។
|
||
\p
|
||
\v 45 កូនចៅរបស់លោកបេរ៉ាមាន៖ តាមរយៈលោកហេប៊ើរ កើតបានជាអំបូរហេប៊ើរ។ តាមរយៈលោកម៉ាល់គាល កើតបានជាអំបូរម៉ាល់គាល។
|
||
\p
|
||
\v 46 កូនស្រីរបស់លោកអេស៊ើរ គឺនាងសេរ៉ា។
|
||
\p
|
||
\v 47 ទាំងនេះជាកូនចៅរបស់លោកអេស៊ើរ តាមអំបូររបស់ពួកគេ ដែលរាប់បានមាន ៥៣, ៤០០ នាក់។
|
||
\s5
|
||
\p
|
||
\v 48 កូនចៅរបស់លោកណែបថាលី តាមអំបូររបស់ពួកគេមាន៖ តាមរយៈលោកយ៉ាស៊ាល កើតបានជាអំបូរយ៉ាស៊ាល។ តាមរយៈលោកគូនី កើតបានជាអំបូរគូនី។
|
||
\q1
|
||
\v 49 តាមរយៈលោកយេស៊ើរ កើតបានជាអំបូរយ៉ាស៊ើរ។ តាមរយៈលោកស៊ីឡិម កើតបានជាអំបូរស៊ីឡិម។
|
||
\p
|
||
\v 50 ទាំងនេះជាកូនចៅរបស់លោកណែបថាលី តាមអំបូររបស់ពួកគេ ដែលរាប់បានមាន ៤៥, ៤០០ នាក់។
|
||
\s5
|
||
\p
|
||
\v 51 ចំនួនសរុបរបស់ជនជាតិអ៊ីស្រាអែល ដែលបានរាប់បាន មានទាំងអស់ ៦០១, ៧៣០ នាក់។
|
||
\s5
|
||
\p
|
||
\v 52 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖
|
||
\v 53 «ត្រូវចែកទឹកដីឲ្យមនុស្សទាំងនេះទុកជាកេរមតក តាមចំនួនឈ្មោះរបស់ពួកគេ។
|
||
\s5
|
||
\v 54 កុលសម្ព័ន្ធណាដែលធំជាងគេត្រូវចែកមរតកឲ្យច្រើន ហើយកុលសម្ព័ន្ធដែលតូចជាងគេ ត្រូវចែកឲ្យតិចដែរ។ អ្នកត្រូវចែកមរតកឲ្យគ្រប់គ្រួសារ តាមចំនួនប្រុសៗដែលបានរាប់។
|
||
\v 55 ប៉ុន្តែ ការបែងចែកទឹកដីនេះត្រូវធ្វើឡើងដោយចាប់ឆ្នោត។ គឺពួកគេត្រូវបានទទួលទឹកដី ដែលបានបែងចែកតាមកុលសម្ព័ន្ធនៃបុព្វបុរសរបស់ខ្លួន។
|
||
\v 56 មរតករបស់ពួកគេនោះត្រូវបែងចែកតាមអំបូរធំ និងអំបូរតូច គឺត្រូវចែកឲ្យពួកគេដោយការចាប់ឆ្នោត»។
|
||
\s5
|
||
\p
|
||
\v 57 ចំណែក អំបូររបស់ពួកលេវីដែលបានរាប់តាមអំបូររបស់ពួកគេមានដូចតទៅ៖ តាមរយៈលោកគើរសុន កើតបានជាអំបូរគើសុន។ តាមរយៈលោកកេហាត់ កើតបានជាអំបូរកេហាត់។ តាមរយៈលោកម៉្រារី កើតបានជាពូជអំបូរម៉្រារី។
|
||
\p
|
||
\v 58 អំបូររបស់ពួកលេវីមាន អំបូរលីបនី អំបូរហេប្រូន អំបូរម៉ាស់លី អំបូរមូស៊ី និងអំបូរកូរេ។ លោកកេហាត់ត្រូវជាដូនតារបស់លោកអាំរ៉ាម។
|
||
\v 59 ភរិយារបស់លោកអាំរ៉ាមឈ្មោះនាងយ៉ូកិបិត ជាកូនរបស់លោកលេវីដែលកើតនៅស្រុកអេស៊ីប។ នាងបង្កើតកូនជូនលោកអាំរ៉ាមបីនាក់ គឺលោកអើរ៉ុន លោកម៉ូសេ និងនាងម៉ារាម ជាបងស្រីរបស់ពួកគេ។
|
||
\s5
|
||
\v 60 លោកអើរ៉ុនបង្កើតបានលោកណាដាប់ លោកអប៊ីហ៊ូវ លោកអេឡាសារ និងលោកអ៊ីថាម៉ារ។
|
||
\v 61 លោកណាដាប់ និងលោកអប៊ីហ៊ូវ បានស្លាប់ នៅពេលពួកគេយកភ្លើងមិនសក្ការៈទៅថ្វាយព្រះអម្ចាស់។
|
||
\p
|
||
\v 62 ចំនួនប្រុសៗដែលគេរាប់បានមានចំនួន ២៣, ០០០ នាក់ គឺប្រុសៗទាំងអស់ដែលមានអាយុមួយខែឡើងទៅ ។ ប៉ុន្តែ ពួកគេមិនត្រូវបានរាប់បញ្ចូលជាមួយកូនចៅអ៊ីស្រាអែលទេ ព្រោះពួកគេមិនបានទទួលកេរមតក ក្នុងចំណោមប្រជាជនអ៊ីស្រាអែលឡើយ។
|
||
\s5
|
||
\p
|
||
\v 63 ទាំងនេះជាអស់អ្នកដែលលោកម៉ូសេ និងបូជាចារ្យអេឡាសារបានរាប់។ ពួកគេបានរាប់ចំនួនប្រជាជនអ៊ីស្រាអែលនៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។
|
||
\v 64 ប៉ុន្តែ ក្នុងចំណោម ពួកកូនចៅអ៊ីស្រាអែលទាំងនេះ គ្មាននរណាម្នាក់ដែលលោកម៉ូសេ និងបូជាចារ្យអើរ៉ុន បានរាប់លើកមុន នៅទីរហោស្ថានស៊ីណៃឡើយ។
|
||
\s5
|
||
\v 65 ដ្បិត ព្រះអម្ចាស់បានមានព្រះបន្ទូលថា ពួកគេនឹងត្រូវស្លាប់ក្នុងទីរហោស្ថានទាំងអស់គ្នា។ អស់អ្នកដែលបានរាប់នេះ មិនមែនជាអ្នកដែលនៅសល់ពីចំណោមពួកគេទេ លើកលែងតែលោកកាលែប ជាកូនរបស់លោកយេភូនេ និងលោកយ៉ូស្វេ ជាកូនរបស់លោកនូនប៉ុណ្ណោះ។
|
||
\s5
|
||
\c 27
|
||
\cl ជំពូក ២៧
|
||
\p
|
||
\v 1 ពេលនោះ ពួកកូនស្រីរបស់លោកស្លូផិហាតនាំគ្នាចូលមកជួបលោកម៉ូសេ។ លោកស្លូផិហាតជាកូនប្រុសរបស់លោកហេភើរ លោកហេភើរជាកូនប្រុសរបស់លោកកាឡាដ លោកកាឡាដជាកូនប្រុសរបស់លោកម៉ាកៀរ លោកម៉ាកៀរជាកូនប្រុសរបស់លោកម៉ាណាសេ ក្នុងអំបូរម៉ាណាសេដែលត្រូវជាកូនប្រុសរបស់លោកយ៉ូសែប។ ទាំងនេះជាឈ្មោះរបស់កូនស្រីគាត់ គឺនាងម័សឡា នាងណូហា នាងហុកឡា នាមីលកា និងនាងធើសា។
|
||
\s5
|
||
\v 2 ពួកនាងចូលមកឈរនៅចំពោះលោកម៉ូសេ បូជាចារ្យអេឡាសារ ព្រមទាំងពួកមេដឹកនាំ និងនៅចំពោះសហគមន៍អ៊ីស្រាអែលទាំងមូល នៅមាត់ទ្វារត្រសាលប្រជុំ។ ពួកនាងពោលថា៖
|
||
\v 3 «ឪពុករបស់យើងខ្ញុំបានស្លាប់ នៅទីរហោស្ថាន តែគាត់ពុំបានចូលដៃជាមួយបក្សពួករបស់លោកកូរេដែលងើបបះបោរប្រឆាំងនឹងព្រះអម្ចាស់ឡើយ គឺគាត់ស្លាប់ ព្រោះតែបាបរបស់គាត់ផ្ទាល់ ហើយគាត់មិនមានកូនប្រុសទេ។
|
||
\s5
|
||
\v 4 ហេតុអ្វីបានជាឈ្មោះរបស់ឳពុកយើងខ្ញុំត្រូវដកចេញពីចំណោមសមាជិកនៃអំបូររបស់គាត់ ព្រោះតែគាត់គ្មានកូនប្រុសនោះមែនទេ? ហេតុនេះ សូមប្រគល់ដីមួយចំណែកឲ្យយើងខ្ញុំ នៅក្នុងចំណោមបងប្អូនរបស់ឪពុកយើងខ្ញុំផង»។
|
||
\v 5 ដូច្នេះ លោកម៉ូសេបាននាំករណីរបស់ពួកនាងទៅទូលព្រះអម្ចាស់។
|
||
\s5
|
||
\p
|
||
\v 6 ព្រះអម្ចាស់បានមានព្រះបន្ទូលមកលោកម៉ូសេថា៖
|
||
\v 7 «កូនស្រីរបស់ស្លូផិហាតនិយាយត្រូវមែន។ អ្នកត្រូវប្រគល់ដីក្នុងចំណោមបងប្អូនរបស់ឪពុកពួកនាង ឲ្យពួកនាងទុកជាមរតកផង ហើយអ្នកត្រូវប្រាកដថា មរតករបស់ឪពុកពួកនាង នឹងត្រូវប្រគល់ឲ្យពួកនាង។
|
||
\v 8 អ្នកត្រូវប្រាប់កូនចៅអ៊ីស្រាអែលដូចតទៅ៖ «ប្រសិនបើ បុរសណាម្នាក់ស្លាប់ទៅ តែគ្មានកូនប្រុសទេ ត្រូវប្រគល់មរតករបស់អ្នកនោះទៅឲ្យកូនស្រីរបស់គាត់។
|
||
\s5
|
||
\v 9 ប្រសិនបើ គាត់គ្មានកូនស្រីទេ ត្រូវប្រគល់មរតកទៅឲ្យបងប្អូនរបស់គាត់។
|
||
\v 10 ប្រសិនបើ គាត់គ្មានបងប្អូនទេ ត្រូវប្រគល់មរតកឲ្យទៅបងប្អូនឪពុកគាត់។
|
||
\v 11 ប្រសិនបើ ឪពុករបស់គាត់គ្មានបងប្អូនទេ ត្រូវប្រគល់មរតកនោះទៅឲ្យសាច់ញាតិណាម្នាក់ ដែលជិតជាងគេក្នុងអំបូររបស់គាត់ គឺអ្នកនោះហើយដែលត្រូវទទួលមរតកនេះ។ សេចក្តីនេះ ត្រូវទុកជាច្បាប់បញ្ញត្តិសម្រាប់ប្រជាជនអ៊ីស្រាអែល ដូចដែលព្រះអម្ចាស់បានបង្គាប់មកខ្ញុំ»។
|
||
\s5
|
||
\p
|
||
\v 12 ព្រះអម្ចាស់បានមានព្រះបន្ទូលមកលោកម៉ូសេថា៖ «ចូរឡើងទៅលើភ្នំអាបារីម ហើយសម្លឹងមើលស្រុកដែលយើងប្រគល់ឲ្យប្រជាជនអ៊ីស្រាអែល។
|
||
\v 13 បន្ទាប់ពី អ្នកមើលឃើញស្រុកនេះហើយ អ្នកនឹងត្រូវទៅជួបជុំនឹងសាច់ញាតិរបស់អ្នកវិញ ដូចអើរ៉ុនជាបងរបស់អ្នកដែរ។
|
||
\v 14 ការនេះព្រោះតែអ្នកទាំងពីរបានបះបោរប្រឆាំងនឹងបញ្ជារបស់យើងនៅទីរហោស្ថានស៊ីន។ នៅទីនោះ ពេលដែលមានទឹកចេញពីថ្មមមក ដោយសារតែអ្នកខឹង អ្នកមិនបានលើកយើងជាបរិសុុទ្ធនៅចំពោះភ្នែកអ្នកនៅក្នុងសហគមន៍ទាំងមូលឡើយ»។ គឺជាទឹកមេរីបា នៅស្រុកកាដេស ក្នុងទីរហោស្ថានស៊ីន។
|
||
\s5
|
||
\p
|
||
\v 15 បន្ទាប់មក លោកម៉ូសេទូលព្រះអម្ចាស់ ហើយទូលថា៖
|
||
\v 16 «សូមព្រះអម្ចាស់ ជាព្រះនៃវិញ្ញណរបស់មនុស្សទាំងអស់ មេត្តាតែងតាំងមនុស្សម្នាក់ឲ្យដឹកនាំសហគមន៍ផង។
|
||
\v 17 គឺជាអ្នកដែលនឹងចេញទៅ ហើយមកវិញនៅមុខពួកគេ ជាអ្នកដែលនាំពួកគេចេញទៅ ហើយនាំពួកគេត្រឡប់មកវិញ ដើម្បីកុំឲ្យសហគមន៍របស់ព្រះអង្គប្រៀបបាននឹងហ្វូងចៀម ដែលគ្មានគង្វាលនោះឡើយ»។
|
||
\s5
|
||
\v 18 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «ចូរនាំយ៉ូស្វេ ជាកូនរបស់នូន ជាមនុស្សដែលមានវិញ្ញាណរបស់យើងនៅជាមួយមក ហើយដាក់ដៃរបស់អ្នកលើគាត់។
|
||
\v 19 ចូរនាំគាត់ទៅឈរនៅមុខបូជាចារ្យអេឡាសារ និងនៅចំពោះមុខសហគមន៍ទាំងមូល ហើយបង្គាប់គាត់ នៅចំពោះភ្នែករបស់ពួកគេ។
|
||
\s5
|
||
\v 20 ចូរផ្ទេរអំណាចរបស់អ្នកមួយចំណែកដល់គាត់ ដើម្បីឲ្យសហគមន៍អ៊ីស្រាអែលទាំងមូលស្ដាប់បង្គាប់គាត់។
|
||
\v 21 គាត់នឹងទៅនៅមុខបូជាចារ្យអេឡាសារ ដើម្បីឲ្យលោកអេឡាសារបានស្វែងរកបំណងព្រះឫទ័យរបស់យើងសម្រាប់គាត់ តាមរយៈការសម្រេចចិត្តរបស់យូរីម។ គឺតាមបង្គាប់របស់គាត់ប្រជាជននឹងចេញទៅ ហើយត្រឡប់មកវិញ ទាំងយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងអស់ដែលនៅជាមួយគាត់ គឺសហគមន៍ទាំងមូល»។
|
||
\s5
|
||
\v 22 ដូច្នេះ លោកម៉ូសេក៏ធ្វើតាមដែលព្រះអម្ចាស់បង្គាប់មកគាត់។ គាត់បាននាំលោកយ៉ូស្វេមកឈរនៅចំពោះមុខបូជាចារ្យអេឡាសារ និងសហគមន៍ទាំងមូល។
|
||
\v 23 គាត់បានដាក់ដៃលើលោកយ៉ូស្វេ ហើយបង្គាប់ទៅលោកយ៉ូស្វេ ដូចដែលព្រះអម្ចាស់បានបង្គាប់គាត់ឲ្យធ្វើ។
|
||
\s5
|
||
\c 28
|
||
\cl ជំពូក ២៨
|
||
\p
|
||
\v 1 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖
|
||
\v 2 «ចូរបង្គាប់ប្រជាជនអ៊ីស្រាអែលថា៖ «អ្នករាល់គ្នាត្រូវថ្វាយយញ្ញបូជាដល់យើងតាមពេលដែលបានកំណត់ គឺតង្វាយម្ហូបអាហារដែលធ្វើដោយភ្លើង ដើម្បីធ្វើឲ្យមានក្លិនឈ្ងុយដល់យើង។
|
||
\s5
|
||
\v 3 ហើយអ្នកក៏ត្រូវប្រាប់ពួកគេដែរថា៖ នេះជាតង្វាយធ្វើដោយភ្លើងដែលអ្នករាល់គ្នាត្រូវយកមកថ្វាយដល់ព្រះអម្ចាស់ គឺកូនចៀមឈ្មោលពីរដែលមានអាយុមួយខួប ឥតមានខ្ចោះ មកថ្វាយជាតង្វាយដុតជាប្រចាំ។
|
||
\v 4 ត្រូវថ្វាយចៀមមួយនៅពេលព្រឹក ហើយចៀមមួយទៀតត្រូវថ្វាយនៅពេលល្ងាច។
|
||
\v 5 ហើយអ្នករាល់គ្នាក៏ត្រូវយកម្សៅម៉ដ្ដល្អបីគីឡូក្រាមជាតង្វាយគ្រប់ធញ្ញជាតិ លាយជាមួយប្រេងមួយលីត្រកន្លះមកថ្វាយផងដែរ។
|
||
\s5
|
||
\v 6 នេះជាតង្វាយដុតដែលត្រូវថ្វាយជាប្រចាំ ដែលបានបង្គាប់មកលោកម៉ូសេនៅលើភ្នំស៊ីណៃ គឺជាតង្វាយធ្វើដោយភ្លើងថ្វាយដល់ព្រះអម្ចាស់ ដើម្បីធ្វើឲ្យមានក្លិនឈ្ងុយ។
|
||
\v 7 ចំណែក តង្វាយច្រូចដែលត្រូវធ្វើជាមួយនោះ គឺត្រូវយកស្រាមួយលីត្រកន្លះមកថ្វាយជាមួយកូនចៀមនីមួយៗផងដែរ។ អ្នកត្រូវតង្វាយច្រូច ពីស្រាខ្លាំងនៅក្នុងទីសក្ការថ្វាយដល់ព្រះអម្ចាស់។
|
||
\v 8 ត្រូវថ្វាយចៀមមួយទៀតនៅពេលល្ងាច ជាមួយតង្វាយគ្រាប់ធញ្ញជាតិ ដូចជាថ្វាយនៅពេលព្រឹកដែរ។ ហើយអ្នកក៏ត្រូវថ្វាយតង្វាយច្រូចជាមួយដែរ គឺជាតង្វាយដោយភ្លើង ដើម្បីធ្វើឲ្យមានក្លិនឈ្ងុយសម្រាប់ព្រះអម្ចាស់»។
|
||
\s5
|
||
\p
|
||
\v 9 នៅថ្ងៃសប្ប័ទអ្នករាល់គ្នាត្រូវថ្វាយកូនចៀមឈ្មោលអាយុមួយឆ្នាំចំនួនពីរ ឥតមានខ្ចោះ ជាមួយម្សៅម៉ដ្ដល្អប្រាំមួយគីឡូក្រាម ជាតង្វាយគ្រាប់ធញ្ញជាតិ លាយជាមួយប្រេង និងតង្វាយច្រួច។
|
||
\v 10 នេះជាតង្វាយដុតដែលត្រូវថ្វាយរៀងរាល់ថ្ងៃសប្ប័ទ បន្ថែមពីលើតង្វាយដុត និងតង្វាយច្រូចដែលថ្វាយប្រចាំថ្ងៃ»។
|
||
\s5
|
||
\p
|
||
\v 11 «នៅរៀងរាល់ដើមខែ អ្នកត្រូវថ្វាយតង្វាយដុតដល់ព្រះអម្ចាស់។ គឺអ្នកត្រូវថ្វាយកូនគោឈ្មោលពីរ ចៀមឈ្មោលមួយ កូនចៀមឈ្មោលប្រាំពីរ ឥតមានខ្ចោះ អាយុមួយឆ្នាំ
|
||
\v 12 ហើយអ្នកក៏ត្រូវថ្វាយម្សៅម៉ដ្ដល្អប្រាំបួនគីឡូក្រាម ទុកជាតង្វាយគ្រាប់ធញ្ញជាតិ លាយជាមួយប្រេង សម្រាប់គោឈ្មោលមួយ ហើយម្សៅម៉ដ្តល្អប្រាំមួយគីឡូក្រាម ទុកជាតង្វាយគ្រាប់ធញ្ញជាតិ លាយជាមួយប្រេង សម្រាប់កូនចៀមឈ្មោលមួយ។
|
||
\v 13 ហើយអ្នកក៏ត្រូវថ្វាយម្សៅម៉ដ្ដល្អបីគីឡូក្រាម លាយដោយប្រេង ទុកជាតង្វាយម្សៅសម្រាប់កូនចៀមឈ្មោលមួយ។ នេះជាតង្វាយដុត ដើម្បីធ្វើឲ្យមានក្លិនឈ្ងុយដល់ព្រះអម្ចាស់។
|
||
\s5
|
||
\v 14 តង្វាយច្រូចរបស់ប្រជាជន ត្រូវជាស្រាបីលីត្រកន្លះសម្រាប់គោឈ្មោលមួយ និងស្រាបីលីត្រសម្រាប់ចៀមឈ្មោលមួយ ហើយស្រាពីរលីត្រសម្រាប់កូនចៀមមួយ។ នេះជាតង្វាយដុតដែលត្រូវថ្វាយរាល់ខែ គឺក្នុងមួយឆ្នាំៗត្រូវថ្វាយរៀងរាល់ខែ។
|
||
\v 15 ហើយត្រូវថ្វាយពពែឈ្មោលមួយទៀតដល់ព្រះអម្ចាស់ ទុកជាតង្វាយរំដោះបាប សម្រាប់ថែមពីលើតង្វាយដុតជាប្រចាំ និងតង្វាយច្រូចផង។
|
||
\s5
|
||
\p
|
||
\v 16 នៅក្នុងឡុងថ្ងៃទីដប់បួននៅខែទីមួយ ជាថ្ងៃបុណ្យចម្លងរបស់ព្រះអម្ចាស់។ ថ្ងៃទីដប់ប្រាំក្នុងខែនោះ ជាថ្ងៃបុណ្យ។
|
||
\v 17 អ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតមេ ក្នុងរយៈពេលប្រាំពីរថ្ងៃ គឺចាប់ពីថ្ងៃទីដប់ប្រាំនៅក្នុងខែនេះ។
|
||
\v 18 នៅថ្ងៃទីមួយ ត្រូវជួបជុំបរិសុទ្ធដើម្បីថ្វាយកិត្តិយសដល់ព្រះអម្ចាស់។ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ នៅថ្ងៃនោះ។
|
||
\s5
|
||
\v 19 អ្នករាល់គ្នាត្រូវថ្វាយយញ្ញបូជាធ្វើដោយភ្លើងដល់ព្រះអម្ចាស់។ អ្នកត្រូវថ្វាយកូនគោឈ្មោលពីរ ចៀមឈ្មោលមួយ កូនចៀមឈ្មោលប្រាំពីរ អាយុមួយឆ្នាំ ឥតមានខ្ចោះ។
|
||
\v 20 អ្នកក៏ត្រូវថ្វាយតង្វាយគ្រាប់ធញ្ញជាតិ គឺជាម្សៅងម៉ដ្តល្អប្រាំបួនគីឡូវក្រាម លាយដោយប្រេង សម្រាប់គោឈ្មោលមួយ ហើយប្រាំមួយគីឡូក្រាម សម្រាប់ចៀមឈ្មោលមួយ
|
||
\v 21 និងបីគីឡូក្រាម សម្រាប់កូនចៀមមួយៗក្នុងកូនចៀមទាំងប្រាំពីរនោះ
|
||
\v 22 ហើយពពែឈ្មោលមួយសម្រាប់ជាតង្វាយលោះបាប ដើម្បីធ្វើពិធីលោះបាបឲ្យអ្នករាល់គ្នា។
|
||
\s5
|
||
\v 23 អ្នករាល់គ្នាត្រូវថ្វាយសត្វទាំងនេះថែមពីលើតង្វាយដុតជាប្រចាំ ដែលអ្នករាល់គ្នាថ្វាយនៅពេលព្រឹក។
|
||
\v 24 អ្នកត្រូវថ្វាយយញ្ញបូជាទាំងនេះរៀងរាល់ថ្ងៃ រយៈពេលប្រាំពីរថ្ងៃ នៃបុណ្យចម្លង គឺតង្វាយម្ហូបអាហារដែលធ្វើដោយភ្លើង ដើម្បីបានជាក្លិនឈ្ងុយដល់ព្រះអម្ចាស់។ ត្រូវថ្វាយតង្វាយនេះថែមពីលើតង្វាយដុតជាប្រចាំ និងតង្វាយច្រូចជាមួយផង។
|
||
\v 25 នៅថ្ងៃទីប្រាំពីរនៃពិធីបុណ្យ ត្រូវជួបជុំជាបរិសុទ្ធដើម្បីថ្វាយកិត្តិយសដល់ព្រះអម្ចាស់។ នៅថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ»។
|
||
\s5
|
||
\p
|
||
\v 26 ហើយថ្ងៃប្រមូលផលដំបូង នៅពេលអ្នករាល់គ្នាថ្វាយតង្វាយគ្រាប់ធញ្ញជាតិដល់ព្រះអម្ចាស់ ក្នុងឱកាសបុណ្យប្រចាំសប្ដាហ៍របស់អ្នករាល់គ្នា គឺអ្នករាល់គ្នាត្រូវមានការជួបជុំបរិសុទ្ធដើម្បីថ្វាយកិត្តិយសដល់ព្រះអម្ចាស់ ហើយអ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ។
|
||
\v 27 អ្នករាល់គ្នាត្រូវថ្វាយតង្វាយដុត ដើម្បីធ្វើឲ្យមានក្លិនឈ្ងុយសម្រាប់ព្រះអម្ចាស់។ អ្នករាល់គ្នាត្រូវថ្វាយគោស្ទាវឈ្មោលពីរ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយឆ្នាំចំនួនប្រាំពីរ
|
||
\v 28 ហើយត្រូវថ្វាយតង្វាយគ្រាប់ធញ្ញជាតិជាមួយដែរ គឺម៉្សៅម៉ដ្ដល្អ លាយជាមួយប្រេង។ ម៉្សៅម៉ដ្ដល្អប្រាំបួនគីឡូក្រាម លាយជាមួយប្រេងសម្រាប់គោឈ្មោលមួយ និងប្រាំមួយគីឡូក្រាមសម្រាប់ចៀមឈ្មោលមួយ។
|
||
\s5
|
||
\v 29 ត្រូវថ្វាយម៉្សៅម៉ដ្ដល្អបីគីឡូក្រាម លាយជាមួយប្រេងសម្រាប់កូនចៀមនីមួយៗក្នុងចំណោមកូនចៀមទាំងប្រាំពីរ។
|
||
\v 30 ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយ ដើម្បីធ្វើពិធីលោះបាបឲ្យអ្នករាល់គ្នា។
|
||
\v 31 នៅពេលអ្នករាល់គ្នាថ្វាយសត្វដែលឥតមានខ្ចោះទាំងនេះ ជាមួយនឹងតង្វាយច្រូចរបស់ពួកគេ នោះគឺជាតង្វាយថែមពីលើ តង្វាយដុតជាប្រចាំ និងតង្វាយគ្រាប់ធញ្ញជាតិ»។
|
||
\s5
|
||
\c 29
|
||
\cl ជំពូក ២៩
|
||
\p
|
||
\v 1 នៅខែទីប្រាំពីរ ថ្ងៃទីមួយនៃខែនោះ ត្រូវជួបជុំបរិសុទ្ធ ដើម្បីថ្វាយកិត្តិយសដល់ព្រះអម្ចាស់។ នៅថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ ព្រោះជាថ្ងៃដែលអ្នករាល់គ្នាត្រូវផ្លុំត្រែ។
|
||
\s5
|
||
\v 2 អ្នករាល់គ្នាថ្វាយជាតង្វាយដុត ដើម្បីធ្វើឲ្យមានក្លិនឈ្ងុយសម្រាប់ព្រះអម្ចាស់ គឺត្រូវថ្វាយគោស្ទាវឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយឆ្នាំចំនួនប្រាំពីរ សត្វទាំងនោះត្រូវឥតមានខ្ចោះ។
|
||
\s5
|
||
\v 3 ត្រូវថ្វាយតង្វាយទាំងនោះជាមួយតង្វាយគ្រាប់ធញ្ញជាតិ គឺម្សៅម៉ដ្តល្អប្រាំបួនគីឡូក្រាម លាយជាមួយប្រេងសម្រាប់គោមួយ ប្រាំមួយគីឡូក្រាម សម្រាប់ចៀមឈ្មោល
|
||
\v 4 និងបីគីឡូក្រាម សម្រាប់កូនចៀមនីមួយៗ ក្នុងចំណោមកូនចៀមទាំងប្រាំពីរ។
|
||
\v 5 ត្រូវថ្វាយពពែឈ្មោលមួយ ជាតង្វាយលោះដោះបាប ដើម្បីធ្វើពិធីលោះបាបឲ្យអ្នករាល់គ្នា។
|
||
\s5
|
||
\v 6 ចូរថ្វាយតង្វាយទាំងនេះនៅក្នុងខែទីប្រាំពីរ ថែមពីលើតង្វាយដុតទាំងអស់ដែលអ្នករាល់គ្នាធ្វើនៅររៀងរាល់ដើមខែដែលមានតង្វាយពិសេស និងតង្វាយគ្រាប់ធញ្ញជាតិជាមួយផង។ តង្វាយទាំងនេះ ថែមពីលើតង្វាយដុតជាប្រចាំ តង្វាយគ្រាប់ធញ្ញជាតិ ព្រមតង្វាយច្រូច។ នៅពេលអ្នករាល់គ្នាថ្វាយតង្វាយទាំងនេះ អ្នករាល់គ្នាបានធ្វើតាមច្បាប់ដែលបានចែង ដើម្បីធ្វើឲ្យមានក្លិនឈ្ងុយ ដែលជាតង្វាយធ្វើដោយភ្លើងថ្វាយដល់ព្រះអម្ចាស់។
|
||
\s5
|
||
\p
|
||
\v 7 នៅថ្ងៃទីដប់ក្នុងខែទីប្រាំពីរ អ្នករាល់គ្នាត្រូវមានការជួបជុំបរិសុទ្ធមួយ ដើម្បីថ្វាយកិត្តយសដល់ព្រះអម្ចាស់។ អ្នករាល់គ្នាត្រូវបន្ទាបខ្លួនឯង ហើយមិនត្រូវធ្វើការអ្វីឡើយ។
|
||
\v 8 អ្នករាល់គ្នាត្រូវថ្វាយតង្វាយដុត ដើម្បីបង្កើតឲ្យមានក្លិនឈ្ងុយសម្រាប់ព្រះអម្ចាស់ គឺគោស្ទាវឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយឆ្នាំចំនួនប្រាំពីរ សត្វទាំងនោះត្រូវឥតមានខ្ចោះ។
|
||
\s5
|
||
\v 9 អ្នករាល់គ្នាត្រូវថ្វាយតង្វាយទាំងនោះជាមួយនឹងតង្វាយគ្រាប់ធញ្ញជាតិ គឺម៉្សៅម៉ដ្ឋល្អលាយជាមួយប្រេង ម៉្សៅម៉ដ្ដល្អប្រាំបួនគីឡូក្រាមសម្រាប់គោឈ្មោល ម៉្សៅម៉ដ្ដល្អប្រាំមួយគីឡូក្រាម សម្រាប់ចៀមឈ្មោល
|
||
\v 10 និងម៉្សៅម៉ដ្ដល្អបីគីឡូក្រាម សម្រាប់កូនចៀមនីមួយៗ ក្នុងចំណោមកូនចៀមទាំងប្រាំពីរ។
|
||
\v 11 អ្នករាល់គ្នាក៏ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយលោះបាប ថែមពីលើតង្វាយលោះបាបដែលធ្វើក្នុងពិធីលោះបាប តង្វាយដុតជាប្រចាំ និងតង្វាយគ្រាប់ធញ្ញជាតិ ព្រមទាំងតង្វាយច្រូច»។
|
||
\s5
|
||
\p
|
||
\v 12 នៅថ្ងៃទីដប់ប្រាំក្នុងខែទីប្រាំពីរ អ្នករាល់គ្នាត្រូវមានការជួបជុំបរិសុទ្ធ ដើម្បីថ្វាយកិត្តិយសដល់ព្រះអម្ចាស់ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ គឺត្រូវធ្វើពិធីបុណ្យថ្វាយព្រះអម្ចាស់រយៈពេលប្រាំពីរថ្ងៃ។
|
||
\v 13 អ្នករាល់គ្នាត្រូវថ្វាយតង្វាយដុតជាយញ្ញបូជាដែលធ្វើដោយភ្លើង ដើម្បីបង្កើតឲ្យមានក្លិនឈ្ងុយសម្រាប់ព្រះអម្ចាស់ គឺត្រូវថ្វាយគោស្ទាវឈ្មោលដប់បី ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយឆ្នាំចំនួនដប់បួន។ សត្វទាំងនេះត្រូវឥតមានខ្ចោះ។
|
||
\s5
|
||
\v 14 អ្នកត្រូវថ្វាយតង្វាយទាំងនោះជាមួួយនឹងតង្វាយគ្រាប់ធញ្ញជាតិ គឺម៉្សៅម៉ដ្ដល្អប្រាំបួនគីឡូក្រាមសម្រាប់គោនីមួយៗ ក្នុងចំណោមគោទាំងដប់បី ប្រាំមួយគីឡូក្រាម សម្រាប់ចៀមឈ្មោលនីមួយៗ ក្នុងចំណោមចៀមឈ្មោលទាំងពីរ
|
||
\v 15 និងបីគីឡូក្រាម សម្រាប់កូនចៀមនីមួយៗ ក្នុងចំណោមកូនចៀមទាំងដប់បួន។
|
||
\v 16 អ្នករាល់គ្នាក៏ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយលោះបាប ថែមពីលើតង្វាយដុតជាប្រចាំ និងតង្វាយគ្រាប់ធញ្ញជាតិ ព្រមទាំងតង្វាយច្រូច»។
|
||
\s5
|
||
\p
|
||
\v 17 នៅថ្ងៃទីពីរ នៃថ្ងៃជួបជុំ ត្រូវថ្វាយគោស្ទាវឈ្មោលដប់ពីរ ចៀមឈ្មោលពីរ កូនចៀមឈ្មោលដប់បួន អាយុមួយឆ្នាំ សត្វទាំងនោះត្រូវឥតមានខ្ចោះ។
|
||
\v 18 អ្នកត្រូវថ្វាយតង្វាយទាំងនោះជាមួួយនឹងតង្វាយគ្រាប់ធញ្ញជាតិ និងតង្វាយច្រូចសម្រាប់គោឈ្មោលទាំងអស់ សម្រាប់ចៀមឈ្មោលទាំងអស់ និងកូនចៀមឈ្មោលទាំងអស់ផងដែរ តាមចំនួនតង្វាយដូចដែលបានបង្គាប់។
|
||
\v 19 អ្នករាល់គ្នាក៏ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយលោះបាប ថែមពីលើតង្វាយដុតជាប្រចាំ និងតង្វាយគ្រាប់ធញ្ញជាតិ ព្រមទាំងតង្វាយច្រូច»។
|
||
\s5
|
||
\p
|
||
\v 20 នៅថ្ងៃទីបី នៃថ្ងៃជួបជុំ ត្រូវថ្វាយគោស្ទាវឈ្មោលដប់មួយ ចៀមឈ្មោលពីរ កូនចៀមឈ្មោលដប់បួន អាយុមួយឆ្នាំ សត្វទាំងនោះត្រូវឥតមានខ្ចោះ។
|
||
\v 21 អ្នកត្រូវថ្វាយតង្វាយទាំងនោះជាមួួយនឹងតង្វាយគ្រាប់ធញ្ញជាតិ និងតង្វាយច្រូចសម្រាប់គោឈ្មោលទាំងអស់ សម្រាប់ចៀមឈ្មោលទាំងអស់ និងកូនចៀមឈ្មោលទាំងអស់ផងដែរ តាមចំនួនតង្វាយដូចដែលបានបង្គាប់។
|
||
\v 22 អ្នករាល់គ្នាក៏ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយលោះបាប ថែមពីលើតង្វាយដុតជាប្រចាំ និងតង្វាយគ្រាប់ធញ្ញជាតិ ព្រមទាំងតង្វាយច្រូច»។
|
||
\s5
|
||
\p
|
||
\v 23 នៅថ្ងៃទីបួន នៃថ្ងៃជួបជុំ ត្រូវថ្វាយគោស្ទាវឈ្មោលដប់ ចៀមឈ្មោលពីរ កូនចៀមឈ្មោលដប់បួន អាយុមួយឆ្នាំ សត្វទាំងនោះត្រូវឥតមានខ្ចោះ។
|
||
\v 24 អ្នកត្រូវថ្វាយតង្វាយទាំងនោះជាមួួយនឹងតង្វាយគ្រាប់ធញ្ញជាតិ និងតង្វាយច្រូចសម្រាប់គោឈ្មោលទាំងអស់ សម្រាប់ចៀមឈ្មោលទាំងអស់ និងកូនចៀមឈ្មោលទាំងអស់ផងដែរ តាមចំនួនតង្វាយដូចដែលបានបង្គាប់។
|
||
\v 25 អ្នករាល់គ្នាក៏ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយលោះបាប ថែមពីលើតង្វាយដុតជាប្រចាំ និងតង្វាយគ្រាប់ធញ្ញជាតិ ព្រមទាំងតង្វាយច្រូច»។
|
||
\s5
|
||
\p
|
||
\v 26 នៅថ្ងៃទីប្រាំ នៃថ្ងៃជួបជុំ ត្រូវថ្វាយគោស្ទាវឈ្មោលប្រាំបួន ចៀមឈ្មោលពីរ កូនចៀមឈ្មោលដប់បួន អាយុមួយឆ្នាំ សត្វទាំងនោះត្រូវឥតមានខ្ចោះ។
|
||
\v 27 អ្នកត្រូវថ្វាយតង្វាយទាំងនោះជាមួួយនឹងតង្វាយគ្រាប់ធញ្ញជាតិ និងតង្វាយច្រូចសម្រាប់គោឈ្មោលទាំងអស់ សម្រាប់ចៀមឈ្មោលទាំងអស់ និងកូនចៀមឈ្មោលទាំងអស់ផងដែរ តាមចំនួនតង្វាយដូចដែលបានបង្គាប់។
|
||
\v 28 អ្នករាល់គ្នាក៏ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយរំដោះបាប ថែមពីលើតង្វាយដុតជាប្រចាំ និងតង្វាយគ្រាប់ធញ្ញជាតិ ព្រមទាំងតង្វាយច្រូច»។
|
||
\s5
|
||
\p
|
||
\v 29 នៅថ្ងៃទីប្រាំមួយ នៃថ្ងៃជួបជុំ ត្រូវថ្វាយគោស្ទាវឈ្មោលប្រាំបី ចៀមឈ្មោលពីរ កូនចៀមឈ្មោលដប់បួន អាយុមួយឆ្នាំ សត្វទាំងនោះត្រូវឥតមានខ្ចោះ។
|
||
\v 30 អ្នកត្រូវថ្វាយតង្វាយទាំងនោះជាមួួយនឹងតង្វាយគ្រាប់ធញ្ញជាតិ និងតង្វាយច្រូចសម្រាប់គោឈ្មោលទាំងអស់ សម្រាប់ចៀមឈ្មោលទាំងអស់ និងកូនចៀមឈ្មោលទាំងអស់ផងដែរ តាមចំនួនតង្វាយដូចដែលបានបង្គាប់។
|
||
\v 31 អ្នករាល់គ្នាក៏ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយរំដោះបាប ថែមពីលើតង្វាយដុតជាប្រចាំ និងតង្វាយគ្រាប់ធញ្ញជាតិ ព្រមទាំងតង្វាយច្រូច»។
|
||
\s5
|
||
\p
|
||
\v 32 នៅថ្ងៃទីប្រាំពីរ នៃថ្ងៃជួបជុំ ត្រូវថ្វាយគោស្ទាវឈ្មោលប្រាំពីរ ចៀមឈ្មោលពីរ កូនចៀមឈ្មោលដប់បួន អាយុមួយឆ្នាំ សត្វទាំងនោះត្រូវឥតមានខ្ចោះ។
|
||
\v 33 អ្នកត្រូវថ្វាយតង្វាយទាំងនោះជាមួួយនឹងតង្វាយគ្រាប់ធញ្ញជាតិ និងតង្វាយច្រូចសម្រាប់គោឈ្មោលទាំងអស់ សម្រាប់ចៀមឈ្មោលទាំងអស់ និងកូនចៀមឈ្មោលទាំងអស់ផងដែរ តាមចំនួនតង្វាយដូចដែលបានបង្គាប់។
|
||
\v 34 អ្នករាល់គ្នាក៏ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយរំដោះបាប ថែមពីលើតង្វាយដុតជាប្រចាំ និងតង្វាយគ្រាប់ធញ្ញជាតិ ព្រមទាំងតង្វាយច្រូច»។
|
||
\s5
|
||
\p
|
||
\v 35 នៅថ្ងៃទីប្រាំបីអ្នករាល់គ្នាត្រូវមានការជួបជុំមុតមាំ។ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ។
|
||
\v 36 អ្នករាល់គ្នាត្រូវឲ្យថ្វាយតង្វាយដុត ទុកជាតង្វាយដែលធ្វើដោយភ្លើង ដើម្បីធ្វើឲ្យមានក្លិនឈ្ងុយសម្រាប់ព្រះអម្ចាស់។ អ្នករាល់គ្នាត្រូវថ្វាយគោឈ្មោលមួយ ចៀមឈ្មោលមួយ កូនចៀមឈ្មោលប្រាំពីរ អាយុមួយឆ្នាំ សត្វទាំងនោះត្រូវឥតមានខ្ចោះ។
|
||
\s5
|
||
\v 37 អ្នករាល់គ្នាត្រូវថ្វាយតង្វាយគ្រាប់ធញ្ញជាតិ និងតង្វាយច្រូចរបស់ពួកគេ សម្រាប់គោឈ្មោល សម្រាប់ចៀមឈ្មោល និងសម្រាប់កូនចៀមឈ្មោល តាមចំនួនតង្វាយដូចដែលបានបង្គាប់។
|
||
\v 38 អ្នករាល់គ្នាក៏ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយលោះបាប ថែមពីលើតង្វាយដុតជាប្រចាំ និងតង្វាយគ្រាប់ធញ្ញជាតិ ព្រមទាំងតង្វាយច្រូច»។
|
||
\s5
|
||
\p
|
||
\v 39 ទាំងនេះជាអ្វីដែលអ្នករាល់គ្នាត្រូវថ្វាយព្រះអម្ចាស់ ក្នុងឱកាសពិធីបុណ្យដែលបានកំណត់របស់អ្នករាល់គ្នា។ ត្រូវថ្វាយទាំងនេះថែមពីលើតង្វាយលាបំណន់ និងតង្វាយស្ម័គ្រចិត្ត។ អ្នករាល់គ្នាត្រូវថ្វាយតង្វាយទាំងនេះ ទុកតង្វាយដុត តង្វាយគ្រាប់ធញ្ញជាតិ តង្វាយច្រូច និងតង្វាយមេត្រី»។
|
||
\v 40 លោកម៉ូសេថ្លែងប្រាប់ជនជាតិអ៊ីស្រាអែលនូវព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានបង្គាប់មកលោកឲ្យប្រាប់។
|
||
\s5
|
||
\c 30
|
||
\cl ជំពូក ៣០
|
||
\p
|
||
\v 1 លោកម៉ូសេបានមានប្រសាសន៍ទៅមេដឹកនាំនៃកុលសម្ព័ន្ធនានារបស់ប្រជាជនអ៊ីស្រាអែល។ លោកមានប្រសាន៍ថា៖ «នេះជាអ្វីដែលព្រះអម្ចាស់បានបង្គាប់មក។
|
||
\v 2 នៅពេលដែលនរណាម្នាក់បន់ដល់ព្រះអម្ចាស់ ឬស្បថភ្ជាប់ខ្លួនដោយសម្បថជាមួយនឹងសេចក្តីសន្យាណាមួយ អ្នកនោះមិនត្រូវក្បត់ពាក្យខ្លួនឡើយ។ អ្នកនោះត្រូវរក្សាពាក្យសន្យា គឺត្រូវតែធ្វើតាមអ្វីៗទាំងអស់ដែលចេញពីមាត់ខ្លួន។
|
||
\s5
|
||
\v 3 នៅពេលស្ដ្រីក្មេងម្នាក់ដែលកំពុងរស់នៅក្នុងផ្ទះរបស់ឪពុកខ្លួន បន់ដល់ព្រះអម្ចាស់ ហើយចងខ្លួនរបស់នាងជាមួយនឹងការសន្យាមួយ
|
||
\v 4 ប្រសិនបើ ឪពុករបស់នាងបានដឹងពីបំណន់ និងការសន្យាដែលនាងបានចងខ្លួននាងជាមួយ តែគាត់មិននិយាយអ្វីសោះ នោះបំណន់ទាំងប៉ុន្មានរបស់នាងនៅជាប់ដដែល។ គ្រប់ទាំងការសន្យាដែលនាងបានចងខ្លួននាងជាមួយគឺនៅតែដដែល។
|
||
\s5
|
||
\v 5 ប៉ុន្ដែ ប្រសិនបើឪពុករបស់នាងបានឮអំពីពាក្យសម្បថ និងការសន្យានោះ ហើយគាត់មិននិយាយអ្វីសោះដល់នាងសោះ នោះបំណន់ និងការសន្យារបស់នាងទាំងប៉ុន្មានរបស់នាងដែលនាងបានយកមកដាក់លើខ្លួន នៅជាប់ដដែល។
|
||
\s5
|
||
\v 6 ប៉ុន្តែ ប្រសិនបើឪពុករបស់នាងបានឮអស់ទាំងពាក្យសម្បថដែលនាងបានធ្វើ និងការសន្យាដែលនាងបានចងខ្លួនរបស់នាងជាមួយ ហើយគាត់មិនយល់ស្របជាមួយនាងនៅថ្ងៃដដែលនោះទេ នោះពាក្យទាំងនោះមិនបាននៅជាប់ទេ។ ព្រះអម្ចាស់អភ័យទោសឲ្យនាង ដ្បិត ឪពុករបស់នាងមិនយល់ស្របទេ។
|
||
\v 7 ប្រសិនបើ នាងរៀបការ ជាមួយបុរសណាម្នាក់ ក្នុងពេលដែលនាងនៅជាប់បំណន់នោះ ឬបើនាងប្រញាប់ប្រញាល់ធ្វើការសន្យា ដែលនាងត្រូវតែបំពេញ កាតព្វកិច្ចនោះនៅជាប់នឹងនាង។
|
||
\s5
|
||
\v 8 ប្រសិនបើ ប្តីរបស់នាងឃាត់នាងនៅថ្ងៃដែលគាត់ឮអំពីរឿងនោះ នោះគាត់បានលុបសម្បថដែលនាងបានធ្វើដោយសំដីដ៏រហ័សចេញពីមាត់នាង ដែលនាងបានចងខ្លួននាងជាមួយនោះហើយ។ ព្រះអម្ចាស់នឹងដោះលែងនាង។
|
||
\s5
|
||
\v 9 ប៉ុន្តែ ស្ត្រីមេម៉ាយប្ដីស្លាប់ ឬស្ត្រីមេម៉ាយប្ដីលែងវិញ អ្វីៗទាំងអស់ដែលនាងបានចង់ខ្លួនរបស់នាងជាមួយ នោះនឹងនៅជាប់ទាស់នឹងនាងដដែល។
|
||
\v 10 ប្រសិនបើ ស្ត្រីម្នាក់បន់នៅក្នុងផ្ទះប្តីរបស់នាង ឬភ្ជាប់ខ្លួននាងទៅនឹងសម្បថណាមួយ
|
||
\v 11 ហើយប្ដីរបស់នាងឮអំពីសម្បថនេះ តែគាត់មិនបាននិយាយអ្វីដល់នាងទេ ក៏មិនឃាត់នាងផង នោះបំណន់ទាំងអស់របស់នាង និងកាតព្វកិច្ចដែលនាងត្រូវតែបំពេញនោះ គឺនៅជាប់ដដែល។
|
||
\s5
|
||
\v 12 ក៏ប៉ុន្តែប្រសិនបើ ប្ដីរបស់នាងលុបការទាំងនោះនៅថ្ងៃដែលគាត់ឮអំពីវាចោល នោះអ្វីក៏ដោយដែលចេញពីបបូរមាត់របស់នាង អំពីបំណន់ និងការសន្យា នោះនឹងមិនជាប់ទៀតទេ។ ដោយប្ដីរបស់នាងបានលុបវាចោលអស់ហើយ។ ព្រះអម្ចាស់នឹងដោះលែងនាង។
|
||
\s5
|
||
\v 13 គ្រប់ទាំងបំណន់ និងសម្បថដែលស្ដ្រីម្នាក់បានចងខ្លួនរបស់នាងជាមួយដើម្បីបដិសេធខ្លួននាងអំពីរឿងអ្វីមួយ អាចទទួលយល់ព្រម ឬលុបចោលដោយប្ដីរបស់នាង។
|
||
\v 14 ប៉ុន្ដែ ប្រសិនបើ ប្តីមិនបាននិយាយអ្វីសោះដល់នាងមួយថ្ងៃហើយមួយថ្ងៃទៀត នោះបានន័យថាគាត់ទទួលយល់ព្រមតាមអស់ទាំងបំណន់របស់នាង ហើយក៏ចងការសន្យាដែលនាងបានធ្វើដែរ។ គាត់ទទួលយល់ព្រម ព្រោះគាត់មិនបាននិយាយអ្វីទាល់តែសោះដល់នាងនៅក្នុងពេលដែលគាត់ឮពាក្យទាំងនោះ។
|
||
\s5
|
||
\v 15 ច្រើនថ្ងៃក្រោយមក ប្រសិនបើប្ដីព្យាយាមលុបបំណន់របស់ប្រពន្ធខ្លួន ដែលខ្លូនបានឮ នោះគាត់ត្រូវទទួលខុសត្រូវចំពោះអំពើបាបរស់នាង»។
|
||
\v 16 ទាំងនេះជាច្បាប់ដែលព្រះអម្ចាស់បង្គាប់លោកម៉ូសេឲ្យប្រកាសស្ដីអំពីទំនាក់ទំនងរវាងប្ដី និងប្រពន្ធ រវាងឪពុក និងកូនស្ដ្រីក្នុងពេលដែលនាងនៅជាយុវជននៅក្នុងផ្ទះឪពុករបស់នាងនៅឡើយ។
|
||
\s5
|
||
\c 31
|
||
\cl ជំពូក ៣១
|
||
\p
|
||
\v 1 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេថា៖
|
||
\v 2 «ចូរសងសឹកចំពោះជនជាតិម៉ាឌាន សម្រាប់អ្វីដែលពួកគេបានធ្វើចំពោះជនជាតិអ៊ីស្រាអែលដែរ។ បន្ទាប់ពីធ្វើការនេះរួចហើយ អ្នកនឹងស្លាប់ ហើយនឹងបានទៅជួបជុំបងប្អូនរបស់អ្នក។
|
||
\s5
|
||
\v 3 ដូច្នេះ លោកម៉ូសេមានប្រសាសន៍ទៅប្រជាជន។ លោកមានប្រសាន៍ថា៖ «ចូរឲ្យប្រុសៗខ្លះក្នុងចំណោមអ្នករាល់គ្នារៀបចំខ្លួនប្រដាប់អាវុធសម្រាប់ធ្វើសង្គ្រាម ចេញទៅវាយប្រហារជនជាតិម៉ាឌាន ដើម្បីសម្រេចការសងសឹករបស់ព្រះអម្ចាស់លើពួកគេ។
|
||
\v 4 ក្នុងកុលសម្ព័ន្ធនីមួយៗនៃជនជាតិអ៊ីស្រាអែល ត្រូវចាត់ពលទាហានមួយពាន់នាក់ទៅធ្វើសង្គ្រាម»។
|
||
\v 5 ដូច្នេះ ពួកប្រុសៗជនជាតិអ៊ីស្រាអែលដែលជ្រើសរើសពីកុលសម្ព័ន្ធនីមួយៗ ក្នុងមួយកុលសម្ព័ន្ធមួយពាន់នាក់ សម្រាប់ធ្វើសង្គ្រាមនោះ គឺមានទាហានមួយម៉ឺនពីរពាន់នាក់»។
|
||
\s5
|
||
\v 6 បន្ទាប់មក លោកម៉ូសេចាត់ទាហានទាំងនោះទៅច្បាំង គឺមួយពាន់នាក់ពីកុលសម្ព័ន្ធនីមួយៗ ហើយចាត់បូជាចារ្យភីនេហាស ជាកូនរបស់បូជាចារ្យអេឡាសារ និងរបស់ខ្លះពីកន្លែងបរិសុទ្ធ ព្រមទាំងត្រែរបស់គាត់សម្រាប់ផ្លុំជាសញ្ញាទៅជាមួយដែរ។
|
||
\v 7 ពួកគេលើកទ័ពទៅវាយប្រហារជនជាតិម៉ាឌាន ដូចដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ ពួកគេសម្លាប់ប្រុសៗទាំងអស់របស់ជនជាតិម៉ាឌាន
|
||
\v 8 ហើយក៏បានសម្លាប់ស្ដេចម៉ាឌានទាំងអស់ គឺព្រះបាទអេវី ព្រះបាទរេគេម ព្រះបាទស៊ើរ ព្រះបាទហើរ និងព្រះបាទរេបា ហើយគេក៏បានសម្លាប់លោកបាឡាម ជាកូនរបស់លោកបេអ៊រ ដោយដាវដែរ។
|
||
\s5
|
||
\v 9 កងទ័ពអ៊ីស្រាអែលបានចាប់ស្ដ្រីជនជាតិម៉ាឌាន និងងកូនៗរបស់គេមកជាឈ្លើយ ព្រមទាំងហ្វូងគោ ហ្វូងចៀម និងទ្រព្យសម្បត្តិទាំងអស់របស់ពួកគេដែរ។ ពួកគេបានយករបស់ទាំងនោះទុកជយភណ្ឌ។
|
||
\v 10 ពួកអ៊ីស្រាអែលក៏បានដុតទីក្រុង និងជំរំទាំងអស់របស់ពួកគេ ដែលពួកគេកំពុងរស់នៅចោលផងដែរ។
|
||
\s5
|
||
\v 11 ពួកគេបានប្រមូលយកជយភណ្ឌទាំងអស់ និងអ្នកទោស ទាំងមនុស្សទាំងសត្វមក។
|
||
\v 12 បន្ទាប់មក ពួកគេបានយកអ្នកទោស ជយភណ្ឌ និងអ្វីៗទាំអស់ដែលពួកគេចាប់យកបានទៅឲ្យលោកម៉ូសេ និងបូជាចារ្យអេឡាសារ ព្រមទាំងសហគមន៍ប្រជាជនអ៊ីស្រាអែលទាំងមូល។ ពួកគេបាននាំជយភណ្ឌទាំងនេះទៅកាន់ជំរំនៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។
|
||
\s5
|
||
\p
|
||
\v 13 លោកម៉ូសេ បូជាចារ្យអេឡាសារ និងមេដឹកនាំទាំងអស់របស់សហគមន៍ បានចេញមកជួបពួកគេនៅក្រៅជំរំ។
|
||
\v 14 ប៉ុន្ដែ លោកម៉ូសេខឹងនឹងពួកមេទ័ព ពួកមេបញ្ជាការកងពាន់ និងពួកមេបញ្ជាការកងរយ ដែលត្រឡប់មកពីច្បាំងនោះ។
|
||
\v 15 លោកបានសួរទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាទុកជីវិតឲ្យស្ត្រីទាំងនេះ?
|
||
\s5
|
||
\v 16 មើល៍! ស្ត្រីទាំងនេះហើយដែលធ្វើតាមដំបូន្មានរបស់លោកបាឡាម នាំឲ្យប្រជាជនអ៊ីស្រាអែលធ្វើបាបទាស់នឹងព្រះអម្ចាស់ អំពីហេតុការណ៍នៅក្រុងពេអរ ក្នុងពេលដែលគ្រោះកាចកើតឡើងនៅក្នុងសហគមន៍របស់ព្រះអម្ចាស់នោះ។
|
||
\v 17 ឥឡូវនេះ ចូរសម្លាប់ក្មេងប្រុសទាំងអស់ ក្នុងចំណោមក្មេងតូចៗ ហើយសម្លាប់ស្ត្រីទាំងប៉ុន្មានដែលធ្លាប់បានរួមរស់ជាមួយប្រុសៗចោលភ្លាម។
|
||
\s5
|
||
\v 18 ប៉ុន្តែ ត្រូវទុកជីវិតឲ្យស្ត្រីក្មេងៗដែលមិនធ្លាប់រួមដំណេកជាមួយបុរសណាសោះ សម្រាប់អ្នករាល់គ្នា។
|
||
\v 19 អ្នករាល់គ្នាត្រូវបោះជំរំនៅខាងក្រៅជំរំកូនចៅអ៊ីស្រាអែលរយៈពេលប្រាំពីរថ្ងៃ។ ក្នុងចំណោមអ្នករាល់គ្នា អស់អ្នកដែលបានសម្លាប់នរណាម្នាក់ ឬអស់អ្នកដែលបានប៉ះពាល់សាកសព ត្រូវធ្វើពិធីជម្រះខ្លួនរបស់អ្នកនៅថ្ងៃទីបី និងថ្ងៃទីប្រាំពីរ គឺទាំងអ្នករាល់គ្នា ទាំងអ្នកទោស។
|
||
\v 20 ត្រូវធ្វើពិធីជម្រះសម្លៀកបំពាក់ទាំងអស់ វត្ថុទាំងប៉ុន្មានធ្វើពីស្បែកសត្វ និងពីរោមពពែ ព្រមទាំងអ្វីៗទាំងអស់ដែលធ្វើពីឈើដែរ»។
|
||
\s5
|
||
\p
|
||
\v 21 បូជាចារ្យអេឡាសារបានមានប្រសាសន៍ទៅពួកទាហានដែលបានចេញទៅធ្វើសង្គ្រាមថា៖ «នេះជាក្រឹត្យវិន័យដែលព្រះអម្ចាស់ប្រទានមកលោកម៉ូសេ។
|
||
\v 22 មាស ប្រាក់ លង្ហិន ដែក ស្ពាន់ និងសំណ
|
||
\v 23 និងវត្ថុទាំងប៉ុន្មានដែលដុតមិនឆេះ ចូរដាក់វាដុតនៅក្នុងភ្លើង នោះ វានឹងបានស្អាត។ អ្នករាល់គ្នាត្រូវសម្អាតវត្ថុទាំងនោះជាមួយទឹកសម្រាប់ធ្វើពិធីសម្អាត។ រីឯវត្ថុទាំងឡាយណាដែលពុំអាចដុត អ្នករាល់គ្នាត្រូវលាងនៅក្នុងទឹក។
|
||
\v 24 ត្រូវបោកសម្អាតសម្លៀកបំពាក់របស់អ្នករាល់គ្នា នៅថ្ងៃទីប្រាំពីរ នោះអ្នករាល់គ្នានឹងបានស្អាត។ បន្ទាប់មក អ្នករាល់គ្នាអាចចូលមកក្នុងជំរំរបស់កូនចៅអ៊ីស្រាអែលវិញបាន»។
|
||
\s5
|
||
\p
|
||
\v 25 បន្ទាប់មក ព្រះអម្ចាស់បានមានព្រះបន្ទូលមកលោកម៉ូសេ ដោយមានបន្ទូលថា៖
|
||
\v 26 «ចូរអ្នករាប់ជយភណ្ឌដែលរឹបអូសបាន ទាំងមនុស្ស និងសត្វ។ ទាំងអ្នក និងបូជាចារ្យអេឡាសារ ព្រមទាំងមេដឹកនាំរបស់សហគមន៍ ត្រូវបែងចែកជយភណ្ឌនេះជាពីរចំណែក
|
||
\v 27 គឺត្រូវបែងចែករវាងទាហានដែលចេញទៅច្បាំង និងសហគមន៍ទាំងមូលដែលមិនបានចេញទៅច្បាំង។
|
||
\s5
|
||
\v 28 ត្រូវដកពន្ធពីចំណែករបស់អ្នកទៅច្បាំងមួយផ្នែកសម្រាប់យើង។ ពន្ធនេះគឺក្នុងចំណោមប្រាំរយ ត្រូវញែកទុកមួយ ទាំងមនុស្ស ហ្វូងគោ ហ្វូងលា ហ្វូងចៀម ឬហ្វូងពពែ។
|
||
\v 29 ត្រូវយកចំណែកពន្ធពីពួកអ្នកដែលចេញទៅច្បាំងនេះ ប្រគល់ឲ្យបូជាចារ្យអេឡាសារ ទុកជាតង្វាយសម្រាប់ថ្វាយដល់យើង។
|
||
\s5
|
||
\v 30 ហើយជយភណ្ឌពាក់កណ្ដាលដែលត្រូវបានជាចំណែករបស់ជនជាតិអ៊ីស្រាអែល ត្រូវយកមួយភាគហាសិប គឺពីចំនួនមនុស្ស ពីហ្វូងគោ ហ្វូងលា ហ្វូងចៀម និងពីហ្វូងពពែ។ ចូរប្រគល់ចំណែកទាំងនេះទៅឲ្យពួកលេវី ដែលទទួលភារកិច្ចបម្រើការងារនៅក្នុងព្រះពន្លារបស់ព្រះអម្ចាស់»។
|
||
\v 31 ដូច្នេះ លោកម៉ូសេ និងបូជាចារ្យអេឡាសារ បានធ្វើដូចដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
|
||
\s5
|
||
\p
|
||
\v 32 ជយភណ្ឌដែលសល់ពីកងទ័ពរឹបអូសយកបានមាន ចៀមចំនួន ៦៧៥, ០០០ ក្បាល
|
||
\v 33 គោចំនួន ៧២. ០០០ក្បាល
|
||
\v 34 លាចំនួន ៦១, ០០០ ក្បាល
|
||
\v 35 និងស្ត្រីដែលមិនធ្លាប់រួមដំណេកជាមួយបុរសសោះចំនួន ៣២, ០០០នាក់។
|
||
\s5
|
||
\v 36 ជយភណ្ឌពាក់កណ្ដាលដែលទុកសម្រាប់ពួកទាហានមាន ចៀមចំនួន ៣៣៧, ៥០០ ក្បាល។
|
||
\v 37 ក្នុងចំនួននេះ ចំណែករបសស់ព្រះអម្ចាស់មានចៀមចំនួន ៦៧៥ ក្បាល។
|
||
\p
|
||
\v 38 គោចំនួន ៣៦, ០០០ ក្បាល ក្នុងគោចំនួននេះ ៧២ក្បាលជាពន្ធរបស់ព្រះអម្ចាស់។
|
||
\s5
|
||
\p
|
||
\v 39 សត្វលាចំនួន ៣០, ៥០០ ក្បាល ក្នុងចំនួននេះ សត្វលា៦១ក្បាលជារបស់ព្រះអម្ចាស់។
|
||
\p
|
||
\v 40 មនុស្សស្រីចំនួន ១៦, ០០០ នាក់ ក្នុងចំនួននេះ ៣២ នាក់ពន្ធរបស់ព្រះអម្ចាស់។
|
||
\p
|
||
\v 41 លោកម៉ូសេបានយកពន្ធដែលសម្រាប់ថ្វាយដល់ព្រះអម្ចាស់ ប្រគល់ទៅបូជាចារ្យអេឡាសារ ដូចដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
|
||
\s5
|
||
\p
|
||
\v 42 ហើយជយភណ្ឌចំនួនពាក់កណ្ដាលរបស់ប្រជាជនអ៊ីស្រាអែល ដែលលោកម៉ូសេបានយកពីពួកទាហានដែលចេញទៅច្បាំង
|
||
\v 43 ចំណែក ពាក់កណ្ដាលរបស់សហគមន៍ គឺមានចៀមចំនួន ៣៣៧, ៥០០ ក្បាល
|
||
\v 44 សត្វគោចំនួន៣៦, ០០០ ក្បាល
|
||
\v 45 សត្វលាចំនួន ៣០, ៥០០ ក្បាល
|
||
\v 46 និងមនុស្ស្រស្រី ១៦, ០០០ នាក់។
|
||
\s5
|
||
\v 47 ពីចំនួនពាក់កណ្ដាលនៃចំណែករបស់ប្រជាជនអ៊ីស្រាអែលនេះ លោកម៉ូសេយកមនុស្សម្នាក់ ឬសត្វមួយក្បាល ពីចំណោមមនុស្ស ឬសត្វហាសិប។ គាត់បានប្រគល់ពួកគេឲ្ទៅពួកលេវី ដែលទទួលភារកិច្ចបម្រើការងារនៅក្នុងព្រះពន្លារបស់ព្រះអម្ចាស់ ដូចដែលព្រះអម្ចាស់បង្គាប់គាត់ឲ្យធ្វើ។
|
||
\s5
|
||
\p
|
||
\v 48 ពួកមេទ័ព មេបញ្ជាការកងពាន់ និងមេបញ្ជាការកងរយ នាំគ្នាចូលមកជិតលោកម៉ូសេ។
|
||
\v 49 ពួកគេបាននិយាយទៅលោកថា៖ «អ្នកបម្រើរបស់លោកបានរាប់ចំនួនទាហាន ដែលស្ថិតនៅក្រោមបញ្ជារបស់យើងខ្ញុំ ពុំឃើញមានបាត់នរណាម្នាក់សោះឡើយ។
|
||
\s5
|
||
\v 50 យើងខ្ញុំបានយកតង្វាយរបស់ព្រះអម្ចាស់មក ជាអ្វីដែលពួកទាហានម្នាក់ៗយកមកបាន គឺគ្រឿងអលង្ការធ្វើពីមាស គឺមានខ្សែក ខ្សែដៃ ចិញ្ចៀនត្រា ក្រវិល និងបន្តោងខ្សែក មកថ្វាយព្រះអម្ចាស់ ទុកជាតង្វាយលោះបាប សម្រាប់យើងខ្ញុំទាំងអស់គ្នា នៅចំពោះព្រះអម្ចាស់»។
|
||
\v 51 លោកម៉ូសេ និងបូជាចារ្យអេឡាសារ ក៏ទទួលយកមាស និងគ្រឿងអលង្ការដែលធ្វើដោយដៃទាំងអស់ពីពួកគេ។
|
||
\s5
|
||
\v 52 មាសដែលពួកមេបញ្ជាការកងពាន់ និងមេបញ្ជាការកងរយ យកមកថ្វាយព្រះអម្ចាស់ មានទម្ងន់ទាំងអស់ ១៦, ៧៥០ សេកែល។
|
||
\v 53 រីឯពលទាហានវិញ ម្នាក់ៗបានយកជយភណ្ឌទុកសម្រាប់ខ្លួនឯងផ្ទាល់។
|
||
\v 54 លោកម៉ូសេ និងបូជាចារ្យអេឡាសារ បានទទួលមាសរបស់ពួកមេបញ្ជាការកងពាន់ និងមេបញ្ជាការកងរយ។ ពួកលោកបានយកទៅដាក់នៅក្នុងត្រសាលប្រជុំទុកជាទីរំឭករបស់ជនជាតិអ៊ីស្រាអែល នៅចំពោះព្រះអង្គ។
|
||
\s5
|
||
\c 32
|
||
\cl ជំពូក ៣២
|
||
\p
|
||
\v 1 នៅពេលនេះ កូនចៅរូបេន និងកូនចៅកាដ មានហ្វូងសត្វយ៉ាងច្រើន។ នៅពេលពួកគេឃើញថាស្រុកយ៉ាស៊ើរ និងស្រុកកាឡាដ ជាកន្លែងល្អសម្រាប់ហ្វូងសត្វ
|
||
\v 2 ដូច្នេះ កូនចៅកាដ និងកូនចៅរូបេន បានមកមកប្រាប់លោកម៉ូសេ និងបូជាចារ្យអេឡាសារ ព្រមទាំងពួកមេដឹកនាំរបស់សហគមន៍ថា៖
|
||
\v 3 «នេះគឺជាបញ្ជីរនៃទីកន្លែងដែលពួកយើងបានធ្វើការសង្កេតមើល គឺក្រុងអាថារ៉ូត ក្រុងឌីបូន ក្រុងយ៉ាស៊ើរ ក្រុងនីមរ៉ា ក្រុងហែសបូន ក្រុងអេឡាលេ ក្រុងសេបាំ ក្រុងនេបូ និងក្រុងបេអូន។
|
||
\s5
|
||
\v 4 ទាំងនេះជាស្រុកដែលព្រះអម្ចាស់វាយយកបាននៅចំពោះមុខសហគមន៍អ៊ីស្រាអែល ហើយស្រុកទាំងនោះជាកន្លែងដ៏ល្អសម្រាប់ហ្វូងសត្វ។ យើងខ្ញុំជាអ្នកបម្រើលោក មានហ្វូងសត្វច្រើនណាស់»។
|
||
\v 5 ពួកគេនិយាយទៀតថា៖ «ប្រសិនបើ លោកមេត្តាយើងខ្ញុំ សូមលោកប្រគល់ស្រុកនេះឲ្យយើងខ្ញុំជាអ្នកបម្រើលោកមក។ មិនបាច់ឲ្យយើងខ្ញុំឆ្លងទន្លេយ័រដាន់ទេ»។
|
||
\s5
|
||
\p
|
||
\v 6 លោកម៉ូសេបានឆ្លើយទៅកូនចៅកាដ និងកូនចៅរូបេនវិញថា៖ «តើគួរឲ្យបងប្អូនរបស់អ្នករាល់គ្នាចេញទៅធ្វើសង្គ្រាម ហើយអ្នករាល់រស់ទីនៅទីនេះឬ?
|
||
\v 7 ហេតុអ្វីបានជាអ្នកបំបាក់ទឹកចិត្តប្រជាជនអ៊ីស្រាអែលលែងចង់ចូលទៅក្នុងទឹកដីដែលព្រះអម្ចាស់ប្រទានមកពួកគេដូច្នេះ?
|
||
\s5
|
||
\v 8 ឪពុករបស់អ្នករាល់គ្នាក៏ធ្លាប់ធ្វើដូច្នេះដែរ នៅពេលខ្ញុំចាត់ពួកគេ ពីស្រុកកាដេសបារនាឲ្យទៅពិនិត្យមើលស្រុក។ ពួកគេបានឡើងទៅដល់ជ្រលងភ្នំអេសកុល
|
||
\v 9 បានឃើញស្រុកនោះ ពួកគេបានធ្វើឲ្យជនជាតិអ៊ីស្រាអែលបាក់ទឹកចិត្ត ហើយពួកគេក៏បដិសេធមិនព្រមចូលទៅក្នុងទឹកដីដែលព្រះអម្ចាស់ប្រទានមកពួកគេនោះឡើយ។
|
||
\s5
|
||
\v 10 នៅថ្ងៃនោះ ព្រះអម្ចាស់ព្រះពិរោធជាខ្លាំង។ ព្រះអង្គបានស្បថថា៖
|
||
\v 11 «អស់អ្នកដែលបានចេញពីស្រុកអេស៊ីបមក ដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ នឹងមិនឃើញទឹកដី ដែលយើងបានស្បថប្រគល់ឲ្យអប្រាហាំ អ៊ីសាក និងយ៉ាកុបឡើយ ពីព្រោះពួកគេពុំបានដើរតាមយើងដោយអស់ពីចិត្តទេ លើកលែងតែ
|
||
\v 12 កាលែប ជាកូនរបស់យេភូនេ ជាជនជាតិគេណាស និងយ៉ូស្វេ ជាកូនរបស់នូន។ គឺមានតែកាលែប និងយ៉ូស្វេទេ ដែលបានបានដើរតាមដោយចិត្តស្មោះ»។
|
||
\s5
|
||
\v 13 ដូច្នេះ ព្រះពិរោធរបស់ព្រះអម្ចាស់ បានឆេះឡើងទាស់នឹងជនជាតិអ៊ីស្រាអែល។ ព្រះអង្គបានធ្វើឲ្យពួកគេដើរវិលវល់ នៅក្នុងទីរហោស្ថាន អស់រយៈពេលសែសិបឆ្នាំ រហូតទាល់តែមនុស្សមួយជំនាន់ដែលបានប្រព្រឹត្តអំពើអាក្រក់នៅចំពោះព្រះនេត្ររបស់ព្រះអង្គត្រូវវិនាសអស់។
|
||
\v 14 មើល៍! អ្នករាល់គ្នាបានងើបឡើងនៅកន្លែងឪពុករបស់អ្នករាល់គ្នាហើយ គឺមនុស្សបាបមានកាន់តែច្រើន ដើម្បីបន្ថែមលើកំហឹងដ៏ខ្លាំងរបស់ព្រះអម្ចាស់ចំពោះជនជាតិអ៊ីស្រាអែលកាន់តែខ្លាំង។
|
||
\v 15 ប្រសិនបើ អ្នករាល់គ្នាបែរចេញលែងដើរតាមព្រះអង្គ នោះព្រះអង្គនឹងបណ្ដោយឲ្យជនជាតិអ៊ីស្រាអែលរស់នៅក្នុងទីរហោស្ថានម្ដងទៀត ហើយអ្នករាល់គ្នានឹងធ្វើឲ្យជាជននេះត្រូវវិនាសទាំងអស់!»។
|
||
\s5
|
||
\p
|
||
\v 16 ដូច្នេះ ពួកគេបានចូលមកជិតលោកម៉ូសេ ហើយប្រាប់ថា៖ «សូមអនុញ្ញាតិឲ្យយើងខ្ញុំសង់របងនៅទីនេះ សម្រាប់ហ្វូងសត្វរបស់យើងខ្ញុំ ហើយសង់ក្រុងសម្រាប់គ្រួសាររបស់យើងខ្ញុំ។
|
||
\v 17 ទោះបីជាយ៉ាងណាក៏ដោយ យើងខ្ញុំនឹងរៀបចំខ្លួនជាស្រេចនិងប្រដាប់ដោយអាវុធទៅជាមួយកូនចៅអ៊ីស្រាអែល រហូតទាល់តែយើងខ្ញុំនាំពួកគេចូលទៅដល់ទឹកដីរបស់ពួកគេ។ ប៉ុន្ដែ កូនចៅរបស់យើងខ្ញុំនឹងរស់នៅក្នុងក្រុងដែលមានកំពែងរឹងមាំ ការពារ ពីព្រោះនៅមានជនជាតិផ្សេងទៀតដែលរស់នៅក្នុងស្រុក។
|
||
\s5
|
||
\v 18 យើងខ្ញុំមិនវិលត្រឡប់មកផ្ទះវិញឡើយ ទាល់តែកូនចៅអ៊ីស្រាអែលគ្រប់គ្នាបានទទួលមរតករបស់គេរៀងៗខ្លួន។
|
||
\v 19 យើងខ្ញុំនឹងមិនទទួលទឹកដីនៅខាងត្រើយម្ខាងនៃទន្លេយ័រដាន់ ទុកជាមរតក ពីព្រោះមរតករបស់យើងខ្ញុំនៅខាងកើតទន្លេយ័រដាន់នេះហើយ»។
|
||
\s5
|
||
\p
|
||
\v 20 លោកម៉ូសេបានឆ្លើយទៅពួកគេថា៖ «ប្រសិនបើ អ្នករាល់គ្នាធ្វើតាមអ្វីដែលអ្នករាល់គ្នានិយាយមែន គឺបើអ្នករាល់គ្នាត្រៀមខ្លួនធ្វើសង្គ្រាម នៅចំពោះព្រះអម្ចាស់
|
||
\v 21 ហើយពួកអ្នកទាំងអស់គ្នាដែលប្រដាប់អាវុធ បានឆ្លងទន្លេយ័រដាន់ នៅចំពោះព្រះអម្ចាស់ រហូតទាល់តែព្រះអង្គបណ្ដេញខ្មាំងសត្រូវចេញពីមុខព្រះអង្គអស់
|
||
\v 22 ហើយស្រុកនោះបានទទួលចុះចាញ់នៅចំពោះព្រះអម្ចាស់ នោះអ្នករាល់គ្នាអាចត្រឡប់ទៅវិញបាន។ អ្នករាល់គ្នានឹងគ្មានទោសនៅចំពោះព្រះអម្ចាស់ និងចំពោះជនជាតិអ៊ីស្រាអែលឡើយ។ ហើយស្រុកនេះនឹងបានជាកម្មសិទ្ធិរបស់អ្នករាល់គ្នា នៅចំពោះព្រះអម្ចាស់។
|
||
\s5
|
||
\v 23 ប៉ុន្ដែ ប្រសិនបើអ្នករាល់គ្នាមិនធ្វើដូច្នេះទេ មើល៍! អ្នករាល់គ្នាមានបាបទាស់នឹងព្រះអម្ចាស់ហើយ។ ត្រូវដឹងថា អំពើបាបរបស់អ្នករាល់គ្នានឹងតាមទាន់អ្នករាល់គ្នា។
|
||
\v 24 ចូរសង់ក្រុងសម្រាប់គ្រួសាររបស់អ្នករាល់គ្នា និងសង់ក្រោលសម្រាប់ហ្វូងចៀមរបស់អ្នករាល់គ្នា រួចធ្វើតាមពាក្យដែលអ្នករាល់គ្នាបាននិយាយនោះចុះ!»។
|
||
\v 25 កូនចៅកាដ និងកូនចៅរូបេន បានប្រាប់លោកម៉ូសេថា៖ «អ្នកបម្រើលោកនឹងធ្វើតាមពាក្យដែលលោកម្ចាស់បង្គាប់។
|
||
\s5
|
||
\v 26 ចំណែក កូនចៅ ប្រពន្ធ ព្រមទាំងហ្វូងចៀម និងហ្វូងគោរបស់យើងខ្ញុំនឹងនៅតាមក្រុងនានា ក្នុងស្រុកកាឡាដនេះ
|
||
\v 27 ហើយអ្នកបម្រើរបស់លោក នឹងឆ្លងទៅនៅចំពោះព្រះអម្ចាស់ដើម្បីធ្វើសង្គ្រាម គឺប្រុសៗទាំងអស់នឹងប្រដាប់អាវុធជាស្រេចសម្រាប់ធ្វើសង្គ្រាមតាមបង្គាប់របស់លោកម្ចាស់»។
|
||
\s5
|
||
\p
|
||
\v 28 លោកម៉ូសេបានចេញបញ្ជាទៅបូជាចារ្យអេឡាសារ លោកយ៉ូស្វេ ជាកូនរបស់លោកនូន និងមេដឹកនាំអំបូរក្នុងកុលសម្ព័ន្ធរបស់ប្រជាជនអ៊ីស្រាអែល។
|
||
\v 29 លោកម៉ូសេបានមានប្រសាសន៍ទៅពួកគេថា៖ «ប្រសិនបើ កូនចៅកាដ និងកូនចៅរូបេន ឆ្លងទន្លេយ័រដាន់ជាមួយអ្នករាល់គ្នា ហើយប្រុសៗទាំងអស់ដែលប្រដាប់អាវុធដើម្បីធ្វើសង្គ្រាមនៅចំពោះព្រះអម្ចាស់ ហើយប្រសិនបើ អ្នករាល់គ្នាដណ្ដើមយកបានស្រុកនោះហើយ ចូរប្រគល់ទឹកដីនៅស្រុកកាឡាដឲ្យពួកគេ ទុកជាកម្មសិទ្ធិចុះ។
|
||
\v 30 ក៏ប៉ុន្តែ ប្រសិនបើ ពួកគេមិនប្រដាប់អាវុធឆ្លងទៅជាមួយអ្នករាល់គ្នាទេ នោះពួកគេនឹងទទួលបានកម្មសិទ្ធិក្នុងស្រុកកាណានជាមួយអ្នករាល់គ្នាវិញ»។
|
||
\s5
|
||
\v 31 ដូចេ្នះ កូនចៅកាដ និងកូនចៅរូបេន ឆ្លើយឡើងថា៖ «យើងខ្ញុំនឹងធ្វើតាមអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូលមកយើងខ្ញុំជាអ្នកបម្រើរបស់លោក។
|
||
\v 32 យើងខ្ញុំនឹងប្រដាប់អាវុធ ឆ្លងទៅស្រុកកាណាននៅចំពោះព្រះអម្ចាស់ តែទឹកដីដែលជាចំណែកមរតករបស់យើងខ្ញុំ នឹងនៅឯត្រើយទន្លេយ័រដាន់នេះ»។
|
||
\s5
|
||
\p
|
||
\v 33 ដូច្នេះ លោកម៉ូសេក៏ប្រគល់នគររបស់ព្រះបាទស៊ីហុន ជាស្តេចសាសន៍អាម៉ូរី និងនគររបស់ព្រះបាទអុក ជាស្តេចបាសាន ដល់កូនចៅកាដ និងកូនចៅរូបេន ហើយដល់ពាក់កណ្ដលនៃចំនួនមនុស្សក្នុងកុលសម្ព័ន្ធរម៉ាណាសេ កូនលោកយ៉ូសែប។ គាត់បានឲ្យស្រុកនោះដល់ពួកគេ ហើយគាត់បានចែកតាមចំនួនទីក្រុងដែលមានព្រំប្រទល់ ព្រមទាំងទីក្រុងទាំងប៉ុន្មានដែលនៅក្នុងស្រុកជុំវិញពួកគេ។
|
||
\s5
|
||
\v 34 កូនចៅកាដបានសង់ក្រុងឌីបូន ក្រុងអាថារ៉ូត ក្រុងអារ៉ូអ៊ើរ
|
||
\v 35 ក្រុងអាត្រូតសូផាន ក្រុងយ៉ាស៊ើរ ក្រុងយ៉ុកបិហា ក្រុងបេតនីមរ៉ា
|
||
\v 36 និងក្រុងបេតហារ៉នឡើងវិញ ដែលសុទ្ធសឹងជាក្រុងមានកំពែងរឹងមាំ និងធ្វើក្រោលសម្រាប់ហ្វូងសត្វពួកគេផងដែរ។
|
||
\s5
|
||
\v 37 កូនចៅរូបេនបានសង់ក្រុងហែសបូន ក្រុងអេឡាលេ ក្រុងគារយ៉ាថែម
|
||
\v 38 ក្រុងនេបូ និងក្រុងបាលមេយ៉ូន ដែលគេបានដូរឈ្មោះ ព្រមទាំងក្រុងស៊ីបម៉ាឡើងវិញ។ ពួកគេដាក់ឈ្មោះថ្មីឲ្យក្រុងទាំងឡាយ ដែលពួកគេបានសង់។
|
||
\v 39 ពូជពង្សរបស់លោកម៉ាកៀរ ជាកូនរបស់លោកម៉ាណាសេ បានឡើងទៅស្រុកកាឡាដ ហើយដណ្ដើមយកបានទឹកដីនោះពីជនជាតិអាម៉ូរីដែលរស់នៅក្នុងស្រុកនោះ។
|
||
\s5
|
||
\v 40 បន្ទាប់មក លោកម៉ូសេបានប្រគល់ស្រុកកាឡាដឲ្យលោកម៉ាកៀរ ជាកូនរបស់លោកម៉ាណាសេ ហើយកូនចៅរបស់ពួកគេក៏តាំងទីលំនៅក្នុងស្រុកនោះ។
|
||
\v 41 លោកយ៉ាអៀរ ជាកូនរបស់លោកម៉ាណាសេ បានចេញទៅវាយដណ្ដើមយកក្រុងនានា ហើយដាក់ឈ្មោះក្រុងទាំងនោះថាហាវ៉ុតយ៉ាអៀរ។
|
||
\v 42 លោកណូបាសបានចេញទៅវាយដណ្ដើមយកក្រុងកេណាត និងភូមិនៅជុំវិញ ហើយដាក់ឈ្មោះក្រុងនោះថា ក្រុងណូបាស តាមឈ្មោះរបស់គាត់។
|
||
\s5
|
||
\c 33
|
||
\cl ជំពូក ៣៣
|
||
\p
|
||
\v 1 នេះជាការធ្វើដំណើររបស់កូនចៅអ៊ីស្រាអែល បន្ទាប់ពីពួកគេចាកចេញពីស្រុកអេស៊ីប តាមក្រុមទ័ពរបស់ពួកគេ ក្រោមការដឹកនាំរបស់លោកម៉ូសេ និងលោកអើរ៉ុន។
|
||
\v 2 លោកម៉ូសេបានកត់ត្រាទុកពីកន្លែងមួយទៅកន្លែងមួយ ដែលពួកគេធ្វើដំណើរតាមបង្គាប់របស់ព្រះអម្ចាស់។ នេះជាការធ្វើដំណើរបស់ពួកគេពីកន្លែងមួយទៅកន្លែងមួយ៖
|
||
\s5
|
||
\v 3 ពួកគេបានធ្វើដំណើរចេញពីក្រុងរ៉ាមសេស នៅកំឡុងខែទីមួយ គឺនៅថ្ងៃទីដប់ប្រាំ ខែទីមួយ។ នៅព្រឹកព្រលឹមបន្ទាប់ពីពិធីបុណ្យចម្លងមួយថ្ងៃ ជនជាតិអ៊ីស្រាអែលបានចេញដោយមានសេរីភាព នៅចំពោះមុខជនជាតិអេស៊ីបទាំងអស់។
|
||
\v 4 ការនេះកើតឡើងក្នុងពេលដែលជនជាតិអេស៊ីបកំពុងបញ្ចុះសពកូនច្បងទាំងអស់របស់ពួកគេ ដែលព្រះអម្ចាស់សម្លាប់នៅក្នុងចំណោមពួកគេ ហើយព្រះអម្ចាស់ក៏បានដាក់ទោសដល់អស់ទាំងព្រះរបស់ពួកគេដែរ។
|
||
\s5
|
||
\p
|
||
\v 5 ប្រជាជនអ៊ីស្រាអែលបានធ្វើដំណើរចេញពីក្រុងរ៉ាមសេស មកបោះជំរំនៅស៊ូកូត។
|
||
\v 6 ពួកគេចាកចេញពីស៊ូកូត មកបោះជំរំនៅអេថាម ដែលស្ថិតនៅជាយទីរហោស្ថាន។
|
||
\v 7 ពួកគេចាកចេញពីអេថាម វាងទៅពីហាហ៊ីរ៉ុត ដែលស្ថិតនៅទល់មុខនឹងបាលសេផុន ហើយកន្លែងដែលពួកគេបោះជំរំនោះទល់មុខនឹងមីគដូល។
|
||
\s5
|
||
\v 8 បន្ទាប់មក ពួកគេចាកចេញពីមុខពីហាហ៊ីរ៉ុត ឆ្លងកាត់កណ្ដាលសមុទ្រ ឆ្ពោះទៅទីរហោស្ថាន។ ពួកគេធ្វើដំណើរអស់រយៈពេលបីថ្ងៃ ក្នុងទីរហោស្ថានអេថាម មកបោះជំរំនៅម៉ារ៉ា។
|
||
\v 9 ពួកគេចាកចេញពីម៉ារ៉ា មកដល់អេលីម។ នៅអេលីមនេះមានប្រភពទឹកចំនួនដប់ពីរ និងដើមលម៉ើចិតសិបដើម ពួកគេក៏បោះជំរំនៅទីនោះ។
|
||
\v 10 ពួកគេចាកចេញពីអេលីម ទៅបោះជំរំនៅក្បែរសមុទ្រកក់។
|
||
\s5
|
||
\v 11 ពួកគេចាកចេញពីសមុទ្រកក់ មកបោះជំរំនៅទីរហោស្ថានស៊ីន។
|
||
\v 12 ពួកគេចាកចេញពីទីរហោស្ថានស៊ីន មកបោះជំរំនៅដូបកា។
|
||
\v 13 ពួកគេចាកចេញពីដូបកា មកបោះជំរំនៅអាលូស។
|
||
\v 14 ពួកគេចាកចេញពីអាលូស មកបោះជំរំនៅរេផិឌីម។ នៅកន្លែងនោះគេរកទឹកឲ្យប្រជាជនរកទឹកផឹកមិនបានទេ។
|
||
\s5
|
||
\v 15 ពួកគេចាកចេញពីរេផិឌីម មកបោះជំរំនៅទីរហោស្ថានស៊ីណៃ។
|
||
\v 16 ពួកគេចាកចេញពីទីរហោស្ថានស៊ីណៃ មកបោះជំរំនៅគីប្រូតហាត់តាវ៉ា។
|
||
\v 17 ពួកគេចាកចេញពីគីប្រូតហាត់តាវ៉ា មកបោះជំរំនៅហាសិរ៉ូត។
|
||
\v 18 ពួកគេចាកចេញពីហាសិរ៉ូត មកបោះជំរំនៅរីតម៉ា។
|
||
\s5
|
||
\v 19 ពួកគេចាកចេញពីរីតម៉ា មកបោះជំរំនៅរីម៉ូពេរេស។
|
||
\v 20 ពួកគេចាកចេញពីរីម៉ូន-ពេរេស មកបោះជំរំនៅលីបណា។
|
||
\v 21 ពួកគេចាកចេញពីលីបណា មកបោះជំរំនៅរីសា។
|
||
\v 22 ពួកគេចាកចេញពីរីសា មកបោះជំរំនៅកេហេឡាថា។
|
||
\s5
|
||
\v 23 ពួកគេចាកចេញពីកេហេឡាថា មកបោះជំរំនៅភ្នំសេភើរ។
|
||
\v 24 ពួកគេចាកចេញពីភ្នំសាភើរ មកបោះជំរំនៅហារ៉ាដា។
|
||
\v 25 ពួកគេចាកចេញពីហារ៉ាដា មកបោះជំរំនៅម៉ាកហេឡូត។
|
||
\v 26 ពួកគេចាកចេញពីម៉ាកហេឡូត មកបោះជំរំនៅតាហាត់។
|
||
\s5
|
||
\v 27 ពួកគេចាកចេញពីតាហាត់ មកបោះជំរំនៅតារ៉ាស។
|
||
\v 28 ពួកគេចាកចេញពីតារ៉ាស មកបោះជំរំនៅមីតកា។
|
||
\v 29 ពួកគេចាកចេញពីមីតកា មកបោះជំរំនៅហាស្មូណា។
|
||
\v 30 ពួកគេចាកចេញពីហាស្មូណា មកបោះជំរំនៅម៉ូសេរ៉ូត។
|
||
\s5
|
||
\v 31 ពួកគេចាកចេញពីម៉ូសេរ៉ូត មកបោះជំរំនៅបេនេយ៉ាកាន។
|
||
\v 32 ពួកគេចាកចេញពីបេនេយ៉ាកាន មកបោះជំរំនៅហោគីតកាត់។
|
||
\v 33 ពួកគេចាកចេញពីហាគីតកាត់ មកបោះជំរំនៅយ៉ុតបាថា។
|
||
\v 34 ពួកគេចាកចេញពីយ៉ុតបាថា មកបោះជំរំនៅអាប្រូណា។
|
||
\s5
|
||
\v 35 ពួកគេចាកចេញពីអាប្រូណា មកបោះជំរំនៅអេស៊ានគេប៊ើរ។
|
||
\v 36 ពួកគេចាកចេញពីអេស៊ានគេប៊ើរ មកបោះជំរំនៅទីរហោស្ថានស៊ីន នៅត្រង់កាដេស។
|
||
\v 37 ពួកគេចាកចេញពីកាដេស មកបោះជំរំនៅភ្នំហោរ ដែលនៅជាយស្រុកអេដុម។
|
||
\s5
|
||
\p
|
||
\v 38 បូជាចារ្យអើរ៉ុនបានឡើងទៅលើភ្នំហោរ តាមបង្គាប់របស់ព្រះអម្ចាស់ ហើយគាត់បានស្លាប់នៅទីនោះ ក្នុងឆ្នាំទីសែសិប បន្ទាប់មក ជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប នៅថ្ងៃទីមួយ ខែទីប្រាំ។
|
||
\v 39 ពេលលោកអើរ៉ុនស្លាប់នៅលើភ្នំហោរ គាត់មានអាយុមួយរយម្ភៃបីឆ្នាំ។
|
||
\s5
|
||
\p
|
||
\v 40 ស្ដេចក្រុងអើរ៉ាត គឺស្ដេចជនជាតិកាណានដែលរស់នៅទីរហោស្ថានខាងត្បូង ក្នុងស្រុកកាណាន បានឮថាកូនចៅអ៊ីស្រាអែលមកដល់ទីនោះ។
|
||
\s5
|
||
\p
|
||
\v 41 ពួកគេក៏ចេញពីភ្នំហោរ មកបោះជំរំនៅត្រង់សាលម៉ូណា។
|
||
\v 42 ពួកគេចាកចេញពីសាលម៉ូណា មកបោះជំរំនៅពូណូន។
|
||
\v 43 ពួកគេចាកចេញពីពូណូន មកបោះជំរំនៅអូបូត។
|
||
\s5
|
||
\v 44 ពួកគេចាកចេញពីអូបូត មកបោះជំរំនៅអ៊ីយេអាបារីម ដែលនៅជាយស្រុកម៉ូអាប់។
|
||
\v 45 ពួកគេចាកចេញពីអ៊ីយេអាបារីម មកបោះជំរំនៅឌីបូនកាដ។
|
||
\v 46 ពួកគេចាកចេញពីឌីបូនកាដ មកបោះជំរំនៅអាល់ម៉ូនឌីប្លាថែម។
|
||
\s5
|
||
\v 47 ពួកគេចាកចេញពីអាល់ម៉ូនឌីប្លាថែម មកបោះជំរំនៅតំបន់ភ្នំអាបារីម ទល់មុខនឹងក្រុងនេបូរ។
|
||
\v 48 ពួកគេចាកចេញពីតំបន់ភ្នំអាបារីម មកបោះជំរំនៅវាលទំនាបស្រុកម៉ូអាប់ ជិតទន្លេយ័រដាន់ នៅក្រុងយេរីខូ។
|
||
\v 49 ពួកគេបោះជំរំជិតទន្លេយ័រដាន់ ចាប់ពីបេតយេស៊ីម៉ូត រហូតដល់អេបិលស៊ីទីម ក្នុងវាលទំនាបស្រុកម៉ូអាប់។
|
||
\s5
|
||
\p
|
||
\v 50 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេ នៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ នៅក្រុងយេរីខូ ដោយមានបន្ទូលថា៖
|
||
\v 51 «ចូរប្រាប់ប្រជាជនអ៊ីស្រាអែលថា៖ «នៅពេលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកកាណាន
|
||
\v 52 នោះ អ្នករាល់គ្នាត្រូវបណ្ដេញប្រជាជនដែលរស់នៅក្នុងស្រុកនោះឲ្យអស់ពីមុខអ្នករាល់គ្នា។ អ្នករាល់គ្នាត្រូវបំផ្លាញរូបឆ្លាក់ទាំងអស់របស់ពួកគេ។ អ្នករាល់គ្នាត្រូវបំផ្លាញរូបសិតទាំងអស់របស់ពួកគេ ព្រមទាំងកម្ទេចទីខ្ពស់ៗទាំងអស់របស់ពួកគេផងដែរ។
|
||
\s5
|
||
\v 53 អ្នករាល់គ្នាត្រូវចាប់យកស្រុកនោះទុកជាកម្មសិទ្ធិ ហើយរស់នៅទីនោះ ពីព្រោះយើងបានឲ្យអ្នករាល់គ្នា ទុកជាកម្មសិទ្ធិហើយ។
|
||
\v 54 អ្នករាល់គ្នាត្រូវទទួលស្រុកនោះ ទុកជាមរតក ដោយចាប់ឆ្នោត តាមអំបូរនីមួយៗ។ អំបូរណាដែលធំជាងគេ ត្រូវឲ្យចំណែកដីធំជាងគេដែរ ហើយអំបូរណាតូចជាងគេ ត្រូវចំណែកដីតូចជាងគេដែរ។ បើចាប់ឆ្នោតប៉ះចំអំបូរណា ដីនោះនឹងបានជាកម្មសិទ្ធិរបស់អំបូរនោះ។ អ្នករាល់គ្នាទទួលមរតកតាមឈ្មោះកុលសម្ព័ន្ធដូនតារបស់អ្នករាល់គ្នា។
|
||
\s5
|
||
\v 55 ប៉ុន្ដែ ប្រសិនបើអ្នករាល់គ្នាមិនបណ្ដេញប្រជាជននៅក្នុងស្រុកចេញពីមុខអ្នករាល់គ្នាទេ នោះប្រជាជនដែលអ្នករាល់គ្នាអនុញ្ញាតិឲ្យរស់នៅនោះ ពួកគេនឹងប្រៀបដូចជាកម្ទេចឈើនៅក្នុងភ្នែករបស់អ្នករាល់គ្នា និងជាបន្លាជាប់នៅចំហៀងរបស់អ្នករាល់គ្នា គឺពួកគេនឹងធ្វើឲ្យជីវិតរបស់អ្នករាល់គ្នាលំបាក នៅក្នុងស្រុកដែលអ្នករាល់គ្នារស់នៅនោះ។
|
||
\v 56 ត្រូវដឹងថា យើងប្រព្រឹត្តចំពោះជនជាតិនោះយ៉ាងណា នោះយើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាយ៉ាងនោះះដែរ»។
|
||
\s5
|
||
\c 34
|
||
\cl ជំពូក ៣៤
|
||
\p
|
||
\v 1 ព្រះអម្ចាស់បានមានព្រះបន្ទូលមកលោកម៉ូសេ ដោយបន្ទូលថា៖
|
||
\v 2 «ចូរបង្គាប់កូនចៅអ៊ីស្រាអែលថា៖ «ពេលអ្នករាល់គ្នាចូលទៅក្នុងស្រុកកាណាន ជាស្រុកដែលត្រូវបានជាកម្មសិទ្ធិរបស់អ្នករាល់គ្នា គឺស្រុកកាណាន និងព្រំប្រទល់របស់វា
|
||
\p
|
||
\v 3 គឺព្រំប្រទល់ខាងត្បូងគិតចាប់ពីទីរហោស្ថានស៊ីន ជាប់នឹងស្រុកអេដុម។ ព្រំប្រទល់ខាងកើតឈៀងខាងត្បូងនឹងបញ្ចប់នៅចុងខាងត្បូងនៃសមុទ្រអំបិល។
|
||
\s5
|
||
\v 4 រួចបត់ទៅខាងត្បូងចាប់ពីទួលក្រាប៊ីម ឆ្លងកាត់ទីរហោស្ថានស៊ីន ហើយពីទីនោះបន្តទៅដល់ខាងត្បូងកាដេសបារនា និងបន្តរហូតដល់ទៅហាសាអាដា ហួសទៅដល់អាសម៉ូន
|
||
\v 5 ពីទីនោះ ព្រំប្រទល់ត្រូវបត់ពីអាសម៉ូន ឆ្ពោះទៅស្ទឹងស្រុកអេស៊ីបរហូតទៅទល់នឹងសមុទ្រ។
|
||
\s5
|
||
\p
|
||
\v 6 ព្រំប្រទល់ខាងលិច នោះគឺតាមបណ្ដោយសមុទ្រធំ។ នេះត្រូវបានជាព្រំដែនខាងលិចរបស់អ្នករាល់គ្នា។
|
||
\s5
|
||
\p
|
||
\v 7 ព្រំប្រទល់ខាងជើងរបស់អ្នករាល់គ្នា ដែលអ្នករាល់គ្នាត្រូវកំណត់នោះគឺចាប់ពីសមុទ្រធំ រហូតដល់ភ្នំហោរ។
|
||
\v 8 ហើយពីភ្នំហោរ រហូតដល់ក្រុងហាម៉ាត់ ហើយបន្តទៅដល់សេដាដ។
|
||
\v 9 ហើយព្រំប្រទល់នេះត្រូវបន្តទៅដល់ស៊ីប្រុន រួចបញ្ចប់នៅហាសារអេណាន។ នេះត្រូវជាព្រំប្រទល់ខាងជើងរបស់អ្នករាល់គ្នា។
|
||
\s5
|
||
\p
|
||
\v 10 បន្ទាប់មក អ្នករាល់គ្នាក៏ត្រូវកំណត់ព្រំប្រទល់ខាងកើតរបស់អ្នករាល់គ្នាចាប់ពីហាសារអេណានទៅសេផាម។
|
||
\v 11 ហើយពីព្រំប្រទល់ខាងកើតនេះត្រូវចុះពីសេផាមទៅរីមឡា ដែលនៅខាងកើតអាយ៉ីន រួចបន្ដចុះទៅតាមបណ្ដោយត្រើយខាងកើតសមុទ្រគេនេសារ៉ែត
|
||
\v 12 រួចបន្ដចុះទៅក្រោមរហូតដល់ព្រំដែនខាងកើតនៃសមុទ្រអំបិល។ នេះគឺជាស្រុករបស់អ្នករាល់គ្នាដែលព្រំប្រទល់ជុំវិញ»។
|
||
\s5
|
||
\p
|
||
\v 13 បន្ទាប់មក លោកម៉ូសេបានបង្គាប់ដល់ជនជាតិអ៊ីស្រាអែល ហើយប្រាប់ថា៖ «នេះហើយជាស្រុកដែលអ្នករាល់គ្នានឹងបានទទួលដោយការចាប់ឆ្នោត ដែលព្រះអម្ចាស់បង្គាប់ឲ្យប្រគល់ដល់កុលសម្ព័ន្ធប្រាំបួន និងកុលសម្ព័ន្ធពាក់កណ្ដាលទៀត។
|
||
\v 14 ចំណែក កុលសម្ព័ន្ធនៃកូនចៅរូបេន តាមរយៈការបែងចែកមរតកក្នុងកុលសម្ព័ន្ធនៃដូនតារបស់ពួកគេ និងកុលសម្ព័ន្ធកូនចៅកាដ តាមរយៈការបែងចែកមរតកក្នុងកុលសម្ព័ន្ធនៃដូនតារបស់ពួកគេ ព្រមទាំងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលទៀត បានទទួលទឹកដីរបស់ពួកគេអស់ហើយ។
|
||
\v 15 កុលសម្ព័ន្ធទាំងពីរ និងកុលសម្ព័ន្ធពាក់កណ្ដាល បានទទួលទឹកដីជាចំណែរបស់ខ្លួន នៅផ្នែកខាងលើទន្លេយ័រដាន់ ខាងលិចក្រុងយេរីខូ គឺបែរមុខទៅទិសខាងកើត»។
|
||
\s5
|
||
\p
|
||
\v 16 ព្រះអម្ចាស់មានព្រះបន្ទូលមកម៉ូសេ ដោយមានបន្ទូលថា៖
|
||
\v 17 «ឈ្មោះពួកអ្នកដែលត្រូវចែកស្រុកនោះ ទុកជាមរតកសម្រាប់អ្នករាល់គ្នា នោះគឺបូជាចារ្យអេឡាសារ និងយ៉ូស្វេជាកូននូន
|
||
\v 18 ហើយអ្នកត្រូវជ្រើសរើសមេដឹកនាំម្នាក់ពីគ្រប់កលុសម្ព័ន្ធ ដើម្បីបែងចែកទឹកដីឲ្យអំបូររបស់ពួកគេ។
|
||
\s5
|
||
\v 19 ទាំងនេះជាឈ្មោះរបស់ពួកគេ៖ ពីកុលសម្ព័ន្ធយូដា លោកកាលែប គឺកូនរបស់លោកយេភូនេ។
|
||
\q1
|
||
\v 20 ពីកុលសម្ព័ន្ធកូនចៅរបស់ស៊ីម្មាន គឺលោកសាំយូអែល ជាកូនរបស់លោកអាំមីហ៊ូដ ។
|
||
\s5
|
||
\q1
|
||
\v 21 ពីកុលសម្ព័ន្ធបេនយ៉ាមីន គឺលោកអេលីដាដ ជាកូនរបស់លោកគីសឡូន ។
|
||
\q1
|
||
\v 22 មេដឹកនាំពីកុលសម្ព័ន្ធកូនចៅដាន់ គឺលោកប៊ូ ជាកូនរបស់លោកយុកលី។
|
||
\q1
|
||
\v 23 ពីកូនចៅរបស់យ៉ូសែប មេដឹកនាំកូនចៅនៃកុលសម្ព័ន្ធម៉ាណាសេ គឺលោកហានាល ជាកូនរបស់លោកអេផូដ។
|
||
\s5
|
||
\q1
|
||
\v 24 មេដឹកនាំពីកុលសម្ព័ន្ធនៃកូនចៅរបស់អេប្រាអ៊ីម គឺលោកកេមយួល ជាកូនរបស់លោកស៊ីបតាន ។
|
||
\q1
|
||
\v 25 មេដឹកនាំពីកុលសម្ព័ន្ធនៃកូនចៅរបស់សាប់យូឡូន គឺលោកអេលីសាផាន ជាកូនរបស់លោកប៉ាណាក់។
|
||
\q1
|
||
\v 26 មេដឹកនាំពីកុលសម្ព័ន្ធនៃកូនចៅរបស់អ៊ីសាខារ គឺលោកប៉ាលទាល ជាកូនរបស់លោកអាស្សាន។
|
||
\s5
|
||
\q1
|
||
\v 27 មេដឹកនាំពីកុលសម្ព័ន្ធនៃកូនចៅរបស់អេស៊ើរ គឺលោកអហ៊ីហ៊ូដ ជាកូនរបស់លោកសេឡូមី ។
|
||
\q1
|
||
\v 28 មេដឹកនាំពីកុលសម្ព័ន្ធនៃកូនចៅរបស់ណែបថាលី គឺលោកពេដាហិល ជាកូនរបស់លោកអាំមីហ៊ូដ»។
|
||
\m
|
||
\v 29 ព្រះអម្ចាស់បង្គាប់អ្នកទាំងនេះឲ្យបែងចែកទឹកដីនៃស្រុកកាណាន ចែកឲ្យកុលសម្ព័ន្ធនីមួយៗរបស់ជនជាតិអ៊ីស្រាអែលទុកជាមរតក។
|
||
\s5
|
||
\c 35
|
||
\cl ជំពូក ៣៥
|
||
\p
|
||
\v 1 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេ នៅវាលទំនាបស្រុកម៉ូអាប់ ជិតទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ ដោយបន្ទូលថា៖
|
||
\v 2 «ចូរបង្គាប់ប្រជាជនអ៊ីស្រាអែលឲ្យប្រគល់ទឹកដីខ្លះដែលជាចំណែករបស់ពួកគេឲ្យពួកលេវីផង។ ពួកគេត្រូវឲ្យក្រុងដើម្បីពួកលេវីបានរស់នៅ ហើយវាលស្មៅនៅជុំវិញក្រុងទាំងនោះផងដែរ។
|
||
\s5
|
||
\v 3 ដូច្នេះ ពួកលេវីនឹងមានក្រុងទាំងនេះសម្រាប់រស់នៅ។ ចំណែក វាលស្មៅនឹងបានសម្រាប់ហ្វូងសត្វ និងសម្រាប់សត្វពាហនៈឯទៀតៗរបស់ពួកគេ ដែលជាកម្មសិទ្ធិរបស់ពួកគេ។
|
||
\v 4 វាលស្មៅនៅជុំវិញទីក្រុងដែលប្រគល់ឲ្យពួកលេវីនោះ ត្រូវគិតចាប់ពីកំពែងក្រុងចេញទៅក្រៅ ចម្ងាយមួយពាន់ហត្ថគ្រប់ទិសទាំងអស់។
|
||
\s5
|
||
\v 5 អ្នករាល់គ្នាត្រូវវាស់ខាងក្រៅទីក្រុងនៅទិសខាងកើតពីរពាន់ហត្ថ នៅទិសខាងត្បូងពីរពាន់ហត្ថនៅ នៅទិសខាងលិចពីរពាន់ហត្ថ និងនៅទិសខាងជើងពីរពាន់ហត្ថ។ នេះជាវាលស្មៅសម្រាប់ក្រុងរបស់ពួកគេ។ ទីក្រុងត្រូវស្ថិតនៅចំកណ្ដាលដីនោះ។
|
||
\s5
|
||
\v 6 ទីក្រុងទាំងប្រាំមួយ ដែលអ្នករាល់គ្នាឲ្យដល់ពួកលេវី នោះត្រូវឲ្យមានទីក្រុងសម្រាប់ជាជម្រក។ អ្នករាល់គ្នាត្រូវទុកកន្លែងទាំងនេះសម្រាប់ឲ្យអ្នកណាដែលសម្លាប់មនុស្សបានរត់ភៀសខ្លួនទៅ។
|
||
\v 7 អ្នករាល់គ្នាត្រូវឲ្យទីក្រុងសែសិបពីរទៀតដល់ពួកគេ។ ដូច្នេះ ទីក្រុងទាំងអស់ដែលត្រូវឲ្យដល់ពួកលេវី នោះមានចំនួនសែសិបប្រាំបី។ អ្នករាល់គ្នាក៏ត្រូវប្រគល់វាលស្មៅសម្រាប់ក្រុងនីមួួៗផងដែរ។
|
||
\s5
|
||
\v 8 កុលសម្ព័ន្ធធំជាងគេរបស់កូនចៅអ៊ីស្រាអែល គឺកុលសម្ព័ន្ធដែលមានដីច្រើន ត្រូវប្រគល់ក្រុងឲ្យច្រើន ហើយកុលសម្ព័ន្ធតូច ត្រូវឲ្យក្រុងតិច»។ កុលសម្ព័ន្ធនីមួយៗត្រូវប្រគល់ឲ្យពួកលេវី តាមចំណែកដែលពួកគេទទួលបាន។
|
||
\s5
|
||
\p
|
||
\v 9 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេ ដោយបន្ទូលថា៖
|
||
\v 10 «ចូរប្រាប់ប្រជាជនអ៊ីស្រាអែលថា៖ «នៅពេលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកកាណានរួចហើយ
|
||
\v 11 នោះអ្នករាល់គ្នាត្រូវជ្រើសរើសយកក្រុងខ្លះសម្រាប់ទុកជាកន្លែងឲ្យអ្នកណាដែលបានសម្លាប់មនុស្សដោយអចេតនាភៀសខ្លួនមកជ្រក។
|
||
\s5
|
||
\v 12 ក្រុងទាំងនោះជាជម្រករបស់អ្នករាល់គ្នា ឲ្យរួចពីអ្នកសងសឹក។ ធ្វើដូច្នេះ អ្នកដែលត្រូេវជាប់ចោទនោះនឹងមិនត្រូវសម្លាប់មុនពេលឈរកាត់ក្ដីនៅចំពោះមុខសហគមន៍ឡើយ។
|
||
\v 13 អ្នករាល់គ្នាត្រូវជ្រើសរើសក្រុងប្រាំមួយសម្រាប់ធ្វើជាក្រុងជម្រក។
|
||
\s5
|
||
\v 14 អ្នកត្រូវផ្តល់ឲ្យក្រុងជម្រកបីស្ថិតនៅឯនាយទន្លេយ័រដាន់ និងក្រុងបីទៀតនៅក្នុងស្រុកកាណាន។ ក្រុងទាំងនេះគឺសម្រាប់ជាក្រុងជម្រក។ សម្រាប់ប្រជាជនអ៊ីស្រាអែល សម្រាប់ជនបរទេស និងសម្រាប់អស់អ្នកកំពុងរស់នៅជាមួយអ្នករាល់គ្នា។
|
||
\v 15 ក្រុងទាំងប្រាំមួយនេះគឺសម្រាប់ទុកជាកន្លែងឲ្យអ្នកណាដែលបានសម្លាប់មនុស្សដោយអចេតនាភៀសខ្លួនមកជ្រក។
|
||
\s5
|
||
\p
|
||
\v 16 ប៉ុន្ដែ ប្រសិនបើជនជាប់ចោទនោះ យករបស់អ្វីមួយធ្វើពីដែក វាយជនរងគ្រោះ ហើយប្រសិនបើជនរងគ្រោះនោះស្លាប់ ជនជាប់ចោទនោះគឺជាឃាតក។ គេត្រូវតែទទួលទោសដល់ស្លាប់។
|
||
\v 17 ប្រសិនបើ ជនជាប់ចោទនោះកាន់ដុំថ្មវាយជនរងគ្រោះ ដែលអាចធ្វើឲ្យជនរងគ្រោះស្លាប់បាន ហើយប្រសិនបើជនរងគ្រោះនោះស្លាប់ ជនជាប់ចោទនោះគឺជាឃាតក។ គេត្រូវតែទទួលទោសដល់ស្លាប់។
|
||
\v 18 ប្រសិនបើជនជាប់ចោទយករបស់អ្វីមួយធ្វើពីឈើ វាយអ្នកវាយគ្រោះ ដែលអាចធ្វើឲ្យជនរងគ្រោះស្លាប់បាន ហើយប្រសិនបើ ជនរងគ្រោះនោះស្លាប់ ជនជាប់ចោទនោះ គឺជាឃាតក។ គេត្រូវតែទទួលទោសដល់ស្លាប់។
|
||
\s5
|
||
\v 19 អ្នកដែលត្រូវសងសឹកនឹងឈាម នោះត្រូវតែសម្លាប់ឃាតកនោះវិញ។ នៅពេលអ្នកសងសឹកជួបប្រទះឃើញអ្នកនោះវេលាណា អ្នកត្រូវសងសឹកនឹងឈាមនោះត្រូវតែសម្លាប់ឃាតកនោះ
|
||
\v 20 ប្រសិនបើអ្នកនោះបានវាយគេដោយចិត្តស្អប់ ឬបានលបចោលគេនឹងអ្វីមួយ ដែលធ្វើឲ្យជនរងគ្រោះស្លាប់
|
||
\v 21 ឬបានវ៉ៃគេនឹងដៃដោយចិត្តស្អប់ ដែលធ្វើឲ្យជនរងគ្រោះស្លាប់ នោះជនជាប់ចោទដែលវ៉ៃគេនោះ ត្រូវតែទទួលទោសដល់ស្លាប់។ គេគឺជាឃាតក អ្នកដែលត្រូវសងសឹកនឹងឈាមនោះត្រូវសម្លាប់ឃាតកនោះវិញ ក្នុងវេលាដែលជួបឃាតកនោះ។
|
||
\s5
|
||
\p
|
||
\v 22 ប៉ុន្តែ ប្រសិនបើជនជាប់ចោទស្រាប់តែវាយជនរងគ្រោះដោយអចេតនា ទាំងគ្មានចិត្តសម្អប់សោះ ឬមិនបានលបចោលរបស់អ្វីមួយទៅលើជនរងគ្រោះ
|
||
\v 23 ដែលអាចធ្វើឲ្យជនរងគ្រោះស្លាប់ ជនជាប់ចោទនោះមិនមែនជាសត្រូវរបស់ជនរងគ្រោះទេ គាត់គ្មានបំណងធ្វើឲ្យជនរងគ្រោះឈឺចាប់ទេ។ ប៉ុន្តែ នេះជាអ្វីដែលអ្នករាល់គ្នាត្រូវធ្វើ បើជនរងគ្រោះនោះស្លាប់។
|
||
\s5
|
||
\v 24 ក្នុងករណីសហគមន៍ត្រូវសម្រុះសម្រួលរវាងជនជាប់ចោទ និងអ្នកសងសឹកនឹងឈាម តាមមូលដ្ឋានច្បាប់
|
||
\v 25 សហគមន៍ត្រូវរំដោះជនជាប់ចោទនោះ ពីកណ្ដាប់ដៃរបស់អ្នកសងសឹកនឹងឈាម។ សហគមន៍ត្រូវនាំអ្នកនោះវិលត្រឡប់ទៅក្រុងជម្រក ដែលខ្លួនបានរត់ភៀសខ្លួនទៅ ហើយគាត់ត្រូវរស់នៅក្នុងក្រុងនោះ រហូតដល់ពេលមហាបូជាចារ្យ ដែលបានតែងតាំងដោយប្រេងបរិសុទ្ធក្នុងជំនាន់នោះស្លាប់។
|
||
\s5
|
||
\v 26 ប៉ុន្ដែ ប្រសិនបើជនជាប់ចោទចេញហួសព្រំប្រទល់ក្រុងជម្រកដែលខ្លួនរត់ភៀសខ្លួនទៅនោះ
|
||
\v 27 ហើយអ្នកសងសឹកនឹងឈាម ជួបគាត់នៅខាងក្រៅព្រំប្រទល់ក្រុងជម្រក រួចសម្លាប់គាត់ជនជាប់ចោទ អ្នកសងសឹកនឹងឈាមនោះគ្មានទោសជាឃាតកទេ។
|
||
\v 28 នេះព្រោះតែជនជាប់ចោទត្រូវរស់នៅក្នុងក្រុងជម្រក រហូតដល់មហាបូជាចារ្យស្លាប់។ បន្ទាប់ពីមហាបូជាចារ្យស្លាប់ ទើបជនជាប់ចោទអាចវិលត្រឡប់ទៅស្រុកដែលគាត់មានលំនៅដ្ឋានរបស់ខ្លួនវិញបាន។
|
||
\s5
|
||
\p
|
||
\v 29 ទាំងនេះជាច្បាប់បញ្ញត្តសម្រាប់អ្នករាល់នៅគ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។
|
||
\v 30 អ្នកណាក៏ដោយដែលសម្លាប់មនុស្សម្នាក់ គេត្រូវសម្លាប់ឃាតកនោះវិញ នៅពេលដែលមានសាក្សីជាច្រើនធ្វើបន្ទាល់។ ប៉ុន្តែ បើមានសាក្សីតែម្នាក់ គេមិនអាចសម្លាប់ជននោះបានឡើយ។
|
||
\s5
|
||
\v 31 អ្នករាល់គ្នាក៏មិនត្រូវទទួលសំណូកអ្វីនឹងលោះជីវិតឃាតករដែលជាប់ចោទពីបទមនុស្សឃាតឡើយ។ ត្រូវតែសម្លាប់អ្នកនោះកុំខាន
|
||
\v 32 ក៏មិនត្រូវទទួលសំណូកអ្វីនឹងលោះអ្នកដែលបានរត់ទៅជ្រកក្នុងក្រុងជម្រកនោះដែរ។ អ្នករាល់គ្នាមិនត្រូវឲ្យគេត្រឡប់មកនៅក្នុងស្រុករបស់គាត់វិញ រហូតដល់មមហាបូជាចារ្យស្លាប់។
|
||
\s5
|
||
\v 33 មិនត្រូវបំពុលស្រុកដែលអ្នករាល់គ្នាទៅរស់នៅតាមរបៀបនេះឡើយ ដ្បិត ឈាមរបស់ឃាតកនឹងបំពុលស្រុកនោះ។ គ្មានតង្វាយធួនណាអាចលោះស្រុកនោះបានឡើយ នៅពេលឈាមបានស្រក់លើស្រុកនោះហើយ គឺមានតែឈាមនៃអ្នកដែលបានកម្ចាយឈាមនោះប៉ុណ្ណោះ។
|
||
\v 34 ដូច្នេះ អ្នករាល់គ្នានមិនត្រូវធ្វើឲ្យស្រុកដែលអ្នករាល់គ្នាចូលទៅរស់នៅទៅជាសៅហ្មងឡើយ ពីព្រោះយើងក៏នៅក្នុងស្រុកនោះដែរ។ ដ្បិត យើងជាព្រះអម្ចាស់ ដែលរស់នៅក្នុងចំណោមកូនចៅអ៊ីស្រាអែល»។
|
||
\s5
|
||
\c 36
|
||
\cl ជំពូក ៣៦
|
||
\p
|
||
\v 1 បន្ទាប់មក ពួកមេដឹកនាំរបស់ក្រុមគ្រួសារផ្សេងៗនៃអំបូរកាឡាដ ជាកូនរបស់លោកម៉ាកៀរ (ជាកូនរបស់លោកម៉ាណាសេ) ដែលមកពីអំបូរកូនចៅរបស់លោកយ៉ូសែប បានចូលមក ហើយបាននិយាយនៅចំពោះលោកម៉ូសេ និងនៅចំពោះមុខពួកមេដឹកនាំ ដែលជាមេលើកុលសម្ព័ន្ធរបស់ប្រជាជនអ៊ីស្រាអែលថា៖
|
||
\v 2 «ព្រះអម្ចាស់បានបង្គាប់លោក ដែលជាម្ចាស់របស់យើងខ្ញុំ ឲ្យប្រគល់ចំណែកដីដល់ប្រជាជនអ៊ីស្រាអែល ដោយការចាប់ឆ្នោត។ ហើយព្រះអម្ចាស់ក៏បានបង្គាប់លោក ឲ្យប្រគល់ទឹកដីជាចំណែករបស់លោកស្លូផិហាត ជាបងប្អូនរបស់យើងខ្ញុំ ទៅឲ្យកូនស្រីរបស់គាត់ដែរ។
|
||
\s5
|
||
\v 3 ប៉ុន្ដែ ប្រសិនបើកូនស្រីរបស់គាត់រៀបការជាមួយកូនប្រុសរបស់កុលសម្ព័ន្ធណាមួយទៀតនៃជនជាតិអ៊ីស្រាអែល នោះចំណែកទឹកដីរបស់ពួកនាងនឹងត្រូវកាត់ចេញពីចំណែកមរតកនៃដូនតារបស់យើងខ្ញុំ។ ដីនោះនឹងត្រូវបន្ថែមនៅក្នុងចំណែកកុលសម្ព័ន្ធដែលនាងបានទៅចូលរួមជាមួយ។ ក្នុងករណីនោះ ដីនោះនឹងត្រូវដកចេញពីចំណែកមរតករបស់យើងខ្ញុំ។
|
||
\v 4 ហើយក្នុងករណីនោះ នៅពេលឆ្នាំនៃមេត្តាករុណារបស់ប្រជាជនអ៊ីស្រាអែលមកដល់ នោះចំណែកមរតករបស់ពួកនាងនឹងត្រូវដាក់ចូលក្នុងចំណែកមរតកនៃកុលសម្ព័ន្ធដែលពួកនាងបានចូលរួម។ ដូច្នេះ ចំណែកមរតករបស់ពួកនាងនឹងត្រូវដកចេញពីចំណែករមតកនៃដូនតារបស់យើងខ្ញុំ»។
|
||
\s5
|
||
\p
|
||
\v 5 ដូច្នេះ លោកម៉ូសេបានបង្គាប់ដល់ប្រជាជនអ៊ីស្រាអែល តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ថា៖ «អ្វីដែលកុលសម្ព័ន្្ធរបស់កូនចៅលោកយ៉ូសែបគេបាននិយាយនៅពេលនេះ គឺត្រឹមត្រូវ។
|
||
\v 6 នេះជាអ្វីដែលព្រះអម្ចាស់បានបង្គាប់ ពីដំណើរនៃពួកកូនស្រីស្លូផិហាត។ ព្រះអង្គបានមានបន្ទូលថា៖ «ចូរឲ្យពួកគេរៀបការជាមួយអ្នកណាដែលគេគិតថាល្អបំផុត ប៉ុន្តែ គេត្រូវរៀបការជាមួយអ្នកនៅក្នុងកុលសម្ព័ន្ធនៃឪពុករបស់ពួកគេតែប៉ុណ្ណោះ»។
|
||
\s5
|
||
\v 7 មិនត្រូវឲ្យមានមរតករបស់កូនចៅអ៊ីស្រាអែល ប្ដូរពីកលសម្ព័ន្ធមួយ ទៅកុលសម្ព័ន្ធមួយទៀតឡើយ។ ប្រជាជនអ៊ីស្រាអែលម្នាក់ៗ ត្រូវនៅជាប់នឹងចំណែកមរតកនៃកុលសម្ព័ន្ធដូនតារបស់ខ្លួន។
|
||
\s5
|
||
\v 8 កូនស្រីទាំងអស់របស់ប្រជាជនអ៊ីស្រាអែលដែលមានចំណែកមរតកក្នុងកុលសម្ព័ន្ធរបស់នាង នោះនាងត្រូវតែរៀបការជាមួយនរណាម្នាក់ដែលស្ថិតនៅក្នុងកុលសម្ព័ន្ធឪពុករបស់នាង។ ធ្វើបែបនេះ គឺដើម្បីឲ្យប្រជាជនអ៊ីស្រាអែលបានគ្រប់គ្រងមរតករពីដូនតារបស់ពួកគេ
|
||
\v 9 មិនត្រូវមានចំណែកមរតកណាមួយ ប្ដូរពីកុលសម្ព័ន្ធមួយ ទៅកុលសម្ព័ន្ធមួយទៀតឡើយ។ កុលសម្ព័ន្ធនៃប្រជាជនអ៊ីស្រាអែលទាំងអស់ត្រូវថែរក្សាចំណែកមរតករបស់ខ្លួន។
|
||
\s5
|
||
\p
|
||
\v 10 ដូច្នេះ ពួកកូនស្រីរបស់លោកស្លូផិហាតក៏ធ្វើដូចដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ
|
||
\v 11 នាងម័សឡា នាងធើសា នាងហុកឡា នាងមីលកា និងនាងណូហា ជាកូនស្រីរបស់លោកស្លូផិហាត បានរៀបការជាមួយកូនចៅរបស់ម៉ាណាសេ។
|
||
\v 12 ពួកគេបានរៀបការចូលទៅក្នុងអំបូរនៃកូនចៅរបស់លោកម៉ាណាសេ ជាកូនលោកយ៉ូសែប។ ដូច្នេះ មរតករបស់ពួកគេក៏នៅតែស្ថិតក្នុងកុលសម្ព័ន្ធនៃអំបូររបស់ឪពុកពួកគេ។
|
||
\s5
|
||
\p
|
||
\v 13 ទាំងនេះគឺជាបញ្ញត្ត និងច្បាប់ដែលព្រះអម្ចាស់បានប្រទានដល់ពួកកូនចៅអ៊ីស្រាអែល តាយរយៈលោកម៉ូសេ នៅវាលទំនាបស្រុកម៉ូអាប់ ជិតទន្លេយ័រដាន់ នៅក្រុងយេរីខូ។
|