forked from WA-Catalog/km_ulb
1509 lines
342 KiB
Plaintext
1509 lines
342 KiB
Plaintext
\id LEV
|
||
\ide UTF-8
|
||
\h លេវីវិន័យ
|
||
\toc1 លេវីវិន័យ
|
||
\toc2 លេវីវិន័យ
|
||
\toc3 lev
|
||
\mt លេវីវិន័យ
|
||
\s5
|
||
\c 1
|
||
\cl ជំពូក ១
|
||
\p
|
||
\v 1 ព្រះអម្ចាស់បានត្រាស់ហៅលោកម៉ូសេ ពីក្នុងពន្លាជួបព្រះអម្ចាស់ថា៖
|
||
\v 2 «ចូរប្រកាសដល់ប្រជាជនអ៊ីស្រាអែល និងប្រាប់ពួកគេថា៖ «នៅពេលដែលអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា នាំយកតង្វាយមកថ្វាយព្រះអម្ចាស់ គេត្រូវយកតង្វាយមកជាសត្វ មិនថាសត្វពីហ្វូងសត្វ ឬពីហ្វូងចៀមរបស់ពួកគេឡើយ។
|
||
\s5
|
||
\p
|
||
\v 3 ប្រសិនបើ គេចង់ថ្វាយតង្វាយដុតទាំងមូល គេត្រូវនាំយកគោឈ្មោលដែលឥតខ្ចោះមួយមកថ្វាយ។ គាត់ត្រូវនាំយកតង្វាយនោះទៅត្រង់ទ្វារចូលនៃព្រះពន្លាជួបព្រះអម្ចាស់ ដើម្បីឲ្យវាអាចទទួលយកបាននៅចំពោះព្រះអម្ចាស់។
|
||
\v 4 ម្ចាស់តង្វាយត្រូវដាក់ដៃលើក្បាលសត្វដែលត្រូវថ្វាយជាតង្វាយដុត នោះព្រះអម្ចាស់នឹងទទួលយកតង្វាយនោះ ហើយអត់ទោសគេឲ្យរួចពីបាប។
|
||
\s5
|
||
\v 5 បន្ទាប់មក គាត់ត្រូវសម្លាប់គោឈ្មោលនោះនៅចំពោះព្រះអម្ចាស់។ កូនប្រុសរបស់លោកអ៊ើរ៉ុន ដែលជាបូជាចារ្យត្រូវយកឈាមគោនោះ ហើយប្រោះវានៅលើកន្លែងថ្វាយតង្វាយ ដែលជាច្រកចូលនៃព្រះបន្លាជួបព្រះអម្ចាស់។
|
||
\v 6 បន្ទាប់មក គាត់ត្រូវពន្លាត់ស្បែកសត្វដែលថ្វាយជាតង្វាយដុតនោះ ហើយត្រូវកាត់វាជាដុំៗ។
|
||
\s5
|
||
\v 7 ពួកបូជាចារ្យជាកូនរបស់បូជាចារ្យ អើរ៉ុន នឹងដាក់ភ្លើងលើអាសនៈរួចបង្គរអុសពីលើភ្លើង។
|
||
\v 8 លោកនឹងដាក់ដុំសាច់ដែលបានកាប់នោះគឺក្បាល ខ្លាញ់ ពីលើអុសដែលបានបង្គរលើភ្លើងនៅលើអាសនៈនោះ។
|
||
\v 9 ប៉ុន្តែ គ្រឿងក្នុង និងជើងនៃតង្វាយនោះត្រូវលាងសម្អាតជាមួយទឹក។ បន្ទាប់មក ត្រូវដុតអ្វីៗទាំងអស់នៅលើអាសនៈជាតង្វាយដុតទាំងមូល។ នេះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
|
||
\s5
|
||
\p
|
||
\v 10 ប្រសិនបើ គេយកចៀមមកធ្វើជាតង្វាយដុតទាំងមូល នោះត្រូវឲ្យគេយកចៀមឈ្មោលមួយ ឬពពែឈ្មោលមួយដែលល្អឥតខ្ចោះ។
|
||
\v 11 ម្ចាស់តង្វាយត្រូវសម្លាប់សត្វតង្វាយនោះនៅខាងជើងអាសនៈ នៅចំពោះព្រះភក្រ្តព្រះអម្ចាស់។ ពួកបូជាចារ្យជាកូនរបស់លោកអើរ៉ុន នឹងប្រោះឈាមនៃដង្វាយនោះនៅគ្រប់ជ្រុងទាំងរបស់របស់អាសនៈ។
|
||
\s5
|
||
\v 12 បន្ទាប់មក គេត្រូវកាប់តង្វាយនោះជាដុំៗ រួមទាំងក្បាល និងខ្លាញ់នៃសត្វនោះដែរ រួចបូជាចារ្យដាក់សាច់ទាំងនោះពីលើអុសដែលបង្គរ លើភ្លើងដែលនៅលើអាសនៈនោះ
|
||
\v 13 ប៉ុន្តែ គេត្រូវយកទឹកមកលាងគ្រឿងក្នុងនិងជើងទាំងអស់។ បន្ទាប់មក បូជាចារ្យថ្វាយអ្វីៗទាំងអស់ទៅព្រះអម្ចាស់ ហើយដុតវានៅលើអាសនៈ។ នោះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្មុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
|
||
\s5
|
||
\p
|
||
\v 14 ប្រសិនបើ គេយកសត្វស្លាបមកថ្វាយជាតង្វាយដុតទាំងមូល នោះគេត្រូនាំយកសត្វលលក ឬព្រាបជម្ទើរមកថ្វាយ។
|
||
\v 15 បូជាចារ្យត្រូវយកវាមកថ្វាយនៅលើអាសនៈ ត្រូវកាត់ក្បាលវាចេញ ហើយដុតទាំងមូលនៅលើអាសនៈ។ បន្ទាប់មក ឈាមនៃសត្វនោះ ត្រូវសម្រក់នៅគែមអាសនៈ។
|
||
\s5
|
||
\v 16 គាត់ត្រូវតែយកគែររបស់វាចេញ ព្រមទាំងបោះវាចោលទៅទិសខាងកើតនៃអាសនៈ កន្លែងដាក់ផេះ។
|
||
\v 17 គាត់ត្រូវពុះសត្វនោះត្រង់ចន្លោះស្លាប តែមិនត្រូវកាត់ផ្តាច់ចេញពីគ្នាទេ។ បន្ទាប់មក ពួកបូជាចារ្យត្រូវដុតវានៅលើអាសនៈ នៅលើអុសដែលបានបង្គរនៅលើភ្លើង។ នេះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់»។
|
||
\s5
|
||
\c 2
|
||
\cl ជំពូក ២
|
||
\p
|
||
\v 1 នៅពេលដែលអ្នកណាម្នាក់នាំយកម្សៅមកថ្វាយព្រះអម្ចាស់ តង្វាយរបស់គេនោះត្រូវតែជាម្សៅម៉ដ្ត ហើយគេត្រូវតែលាយជាមួយនឹងប្រេង ព្រមទាំងដាក់គ្រឿងក្រអូបក្នុងនោះផង។
|
||
\v 2 គេត្រូវយកតង្វាយនោះទៅជូនពួកបូជាចារ្យដែលជាកូនរបស់លោកអើរ៉ុន ហើយនៅទីនោះបូជាចារ្យនឹងយកម្សៅម៉ដ្តមួយក្តាប់ដែលលាយជាមួយនឹងគ្រឿងក្រអូប រួចបូជាចារ្យត្រូវដុតតង្វាយនៅលើអាសនៈ ដើម្បីទុកជាការរំលឹក។ នេះជាតង្វាយដុត ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ នេះជាឫង្វាយដុតដែលថ្វាយដល់ព្រះអម្ចាស់។
|
||
\v 3 ចំណែកឯ តង្វាយម្សៅឯទៀត គឺត្រូវបានទៅលើលោកអើរ៉ុន និងកូនៗរបស់លោក គឺជាចំណែកដ៏បរិសុទ្ធបំផុតនៃយញ្ញបូជាដែលគេថ្វាយចំពោះព្រះអម្ចាស់។
|
||
\s5
|
||
\p
|
||
\v 4 ប្រសិនបើ អ្នកថ្វាយតង្វាយជានំដែលចម្អិនក្នុងឡគឺត្រូវតែគ្មានមេតំបែរ វាត្រូវតែជានំប៉័ងទន់ៗដែលធ្វើពីម្សៅម៉ដ្តលាយជាមួយប្រេង ឬជានំប៉័ងលាយប្រេងមិនដាក់មេ។
|
||
\v 5 ប្រសិនបើ តង្វាយដែលយកមកថ្វាយជានំដែលចម្អិនដោយពុម្ព នោះត្រូវធ្វើពីម្សៅម៉ដ្តលាយជាមួយប្រេង តែមិនដាក់ប្រេង។
|
||
\s5
|
||
\v 6 អ្នកត្រូវតែកាត់នំជាដុំៗ ហើយច្រូចប្រេងពីលើ។ នេះគឺជាតង្វាយម្សៅ។
|
||
\v 7 ប្រសិនបើ តង្វាយម្សៅរបស់អ្នកជានំចៀន នោះត្រូវធ្វើនំពីម្សៅម៉ដ្ត និងប្រេង។
|
||
\s5
|
||
\v 8 អ្នកត្រូវតែនាំយកតង្វាយធម្មជាតិដែលចម្អិនហើយនោះថ្វាយព្រះអម្ចាស់ គឺត្រូវលើកជូនបូជាចារ្យ ហើយលោកបូជាចារ្យនាំយកតង្វាយនោះទៅកាន់អាសនៈ។
|
||
\v 9 បូជាចារ្យយកតង្វាយមួយចំណែកដុតនៅលើអាសនៈ ទុកជាទីរំលឹក។ នោះគឺជាតង្វាយដុត ហើយតង្វាយដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
|
||
\v 10 រីឯតង្វាយដែលនៅសល់ត្រូវបានទៅជាចំណែករបស់លោកអើរ៉ុន និងកូនៗរបស់លោក។ នោះគឺជាចំណែកដ៏វិសុទ្ធបំផុតនៃយញ្ញបូជាដែលគេថ្វាយជាតង្វាយដុតចំពោះព្រះអម្ចាស់។
|
||
\s5
|
||
\p
|
||
\v 11 មិនត្រូវយកតង្វាយម្សៅដែលមានមេ ទៅថ្វាយព្រះអម្ចាស់ទេ គឺតង្វាយទាំងប៉ុន្មានដែលអ្នករាល់គា្នដុតថ្វាយព្រះអម្ចាស់ គឺមិនត្រូវដាក់មេ ឬទឹកឃ្មុំឡើយ។
|
||
\v 12 ត្រូវថ្វាយតង្វាយទាំងនេះដល់ព្រះអម្ចាស់ ជាតង្វាយដែលចេញពីផលដំបូង ប៉ុន្តែ ពួកវាមិនត្រូវបានប្រើនៅលើអាសនៈទុកជាតង្វាយដែលមានក្លិនឈ្ងុយទេ។
|
||
\v 13 អ្នកត្រូវលាយអំបិលជាមួយតង្វាយម្សៅ។ អ្នកមិនត្រូវភ្លេចលាយអំបិលជាមួយតង្វាយម្សៅឡើយ ព្រោះអំបិលជានិមិត្តរូបនៃសម្ព័ន្ធមេត្រីដែលព្រះអម្ចាស់់បានចងជាមួយអ្នក។ ដូច្នេះ គ្រប់តង្វាយរបស់អ្នកត្រូវលាយអំបិល។
|
||
\s5
|
||
\p
|
||
\v 14 ប្រសិនបើ អ្នកយកផលដំបូងនៃចម្រូតរបស់អ្នកទៅព្រះអម្ចាស់ ត្រូវយកគ្រាប់ស្រូវទៅលីង រួចបុកគ្រាប់ស្រូវនោះ ទុកជាតង្វាយផលដំបូង។
|
||
\v 15 គេត្រូវដាក់ប្រេង និងគ្រឿងក្រអូបទៅក្នុងនោះផង នេះជាតង្វាយធញ្ញជាតិ។
|
||
\v 16 បន្ទាប់មក បូជាចារ្យនឹងដុត ស្រូវលីងដែលបានបុកលាយជាមួយប្រេងនិងគ្រឿងក្រអូប ទុកជាការរំលឹក។ នេះជាតង្វាយដែលគេដុតថ្វាយព្រះអម្ចាស់។
|
||
\s5
|
||
\c 3
|
||
\cl ជំពូក ៣
|
||
\p
|
||
\v 1 ប្រសិនបើ អ្នកណាម្នាក់ថ្វាយតង្វាយ ជាយញ្ញបូជាមេត្រីភាព ជាសត្វដែលចេញពីហ្វូង ទោះបីគោនោះ ឈ្មោលក្តី ញីក្តី គេត្រូវតែថ្វាយសត្វដែលល្អឥតខ្ចោះនៅចំពោះព្រះអម្ចាស់។
|
||
\v 2 អ្នកថ្វាយត្រូវដាក់ដៃនៅលើក្បាលសត្វដែលជាដង្វាយ ហើយត្រូវចាក់កសម្លាប់វានៅច្រកចូលព្រះពន្លាជួបព្រះអម្ចាស់។ ពួកបូជាចារ្យ ដែលជាកូនរបស់លោកអើរ៉ុនប្រោះឈាមគោនោះ លើជ្រុងទាំងបួនរបស់អាសនៈ។
|
||
\s5
|
||
\v 3 យញ្ញបូជាមេត្រីភាពមួយចំណែក នឹងថ្វាយជាតង្វាយដុតចំពោះព្រះអម្ចាស់ គឺខ្លាញ់ដែលរុំឬ ខ្លាញ់ដែលជាប់នឹងពោះវៀន។
|
||
\v 4 ហើយក្រលៀនទាំងពីរនិងខ្លាញ់ដែលជាប់នឹងវារហូតដល់ចង្កេះ ព្រមទាំងអ្វីៗទាំងអស់ដែលជាប់នឹងថ្លើម គេផ្តាច់ចេញពីក្រលៀនទាំងអស់។
|
||
\v 5 កូនៗរបស់លោកអើរ៉ុន ដុតរបស់ទាំងនោះនៅលើអាសនៈជាមួយនឹងតង្វាយដុតទាំងមូល នៅលើអុសដែលបង្គរនៅលើភ្លើងនោះ។ នេះគឺជាយញ្ញបូជា ដែលមានក្លិនឈ្ងុយ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ។
|
||
\s5
|
||
\p
|
||
\v 6 ប្រសិនបើ យញ្ញបូជាមេត្រីភាព ដែលយកមកថ្វាយព្រះអម្ចាស់នោះជាចៀម ទោះបីជាឈ្មោលក្តី ញីក្តី ត្រូវតែជាសត្វដែលល្អឥតខ្ចោះ។
|
||
\v 7 ប្រសិនបើ ថ្វាយកូនចៀម ជាតង្វាយ នោះត្រូវថ្វាយនៅចំពោះព្រះភ័ក្រ្តព្រះអម្ចាស់។
|
||
\v 8 គេត្រូវដាក់ដៃលើក្បាលសត្វជាតង្វាយរបស់គាត់ ហើយសម្លាប់វានៅខាងមុខព្រះពន្លាជួបព្រះអម្ចាស់។ កូនៗរបស់លោកអើរ៉ុន នឹងប្រោះឈាមនៃតង្វាយនោះលើជ្រុងទាំងបួនអាសនៈ។
|
||
\s5
|
||
\v 9 យញ្ញបូជាមេត្រីភាពមួយចំណែក ត្រូវថ្វាយជាតង្វាយដុតថ្វាយព្រះអម្ចាស់។ គឺខ្លាញ់ ខ្លាញ់កន្ទុយទាំងមូលដែលកាត់ផ្តាច់ចេញពីឆ្អឹងខ្នង ហើយខ្លាញ់ដែលជាប់នឹងពោះវៀន រួមទាំងខ្លាញ់ដែលនៅលើពោះវៀន
|
||
\v 10 ក្រលៀនទាំងពីររួមទាំងខ្លាញ់ដែលជាប់ជាមួយ រហូតដល់ចង្កេះ ព្រមទាំងអ្វីៗដែលជាប់នឹងថ្លើម ដែលគេផ្តាច់ចេញមកជាមួយក្រលៀន។
|
||
\v 11 បូជាចារ្យនឹងដុតអ្វីៗទាំងអស់នេះនៅលើអាសនៈ ជាអាហារដែលគេដុតថ្វាយព្រះអម្ចាស់។
|
||
\s5
|
||
\p
|
||
\v 12 ប្រសិនបើ គេយកពពែមកថ្វាយ គេត្រូវថ្វាយនៅចំពោះព្រះអម្ចាស់។
|
||
\v 13 គេត្រូវដាក់ដៃលើក្បាលពពែនោះហើយសម្លាប់វានៅខាងមុខព្រះពន្លាជួបព្រះជាម្ចាស់។ បន្ទាប់មក ពួកកូនរបស់លោកអើរុ៉ននឹងប្រោះឈាមនៃតង្វាយនោះលើជ្រុងទាំងបួនរបស់អាសនៈ។
|
||
\v 14 តង្វាយមួយចំណែកត្រូវថ្វាយជាតង្វាយដុតថ្វាយព្រះអម្ចាស់។ គឺខ្លាញ់ដែលនៅជាប់នឹងពោះវៀន និងខ្លាញ់ទាំងអស់ដែលនៅលើពោះវៀន។
|
||
\s5
|
||
\v 15 ក្រលៀនទាំងពីរហើយខ្លាញ់ដែលជាប់នឹងក្រលៀន រហូតដល់ចង្កេះ ព្រមទាំងអ្វីៗដែលជាប់នឹងថ្លើម គេត្រូវកាត់ផ្តាច់ចេញជាមួយក្រលៀន។
|
||
\v 16 បូជាចារ្យនឹងដុតអ្វីៗទាំងអស់នៅលើអាសនៈជាអាហារដុតថ្វាយព្រះអម្ចាស់ ជាក្លិនឈ្ងុយដល់ទ្រង់។ ខ្លាញ់ទាំងអស់ជាចំណែករបស់ព្រះអម្ចាស់។
|
||
\v 17 នេះជាច្បាប់សម្រាប់អ្នករាល់គ្នា ដែលត្រូវអនុវត្តតាមគ្រប់ជំនាន់រហូតតទៅ នៅគ្រប់កន្លែងដែលអ្នករាល់គ្នារស់នៅ គឺអ្នករាល់គ្នាមិនត្រូវបរិភោគខ្លាញ់ ឬឈាមរបស់សត្វនោះទេ។
|
||
\s5
|
||
\c 4
|
||
\cl ជំពូក ៤
|
||
\p
|
||
\v 1 ព្រះអម្ចាស់មានព្រះបន្ទូលទៅលោកម៉ូសេដូចតទៅ៖
|
||
\v 2 «ចូរប្រកាសប្រាប់ជនជាតិអ៊ីស្រាអែលទាំងអស់ថា៖ «ប្រសិនបើ អ្នកណាម្នាក់បានប្រព្រឹត្តអំពើបាបដោយអចេតនា គឺគេបានធ្វើនូវអ្វីដែលព្រះអម្ចាស់បានហាមប្រាមមិនឲ្យធ្វើ ហើយប្រសិនបើ គេបានធ្វើ ហើយអ្វីដែលគេបានធ្វើនោះជាការដែលបានហាមឃាត់ ត្រូវធ្វើដូចតទៅ
|
||
\p
|
||
\v 3 ប្រសិនបើ បូជាចារ្យ បានប្រព្រឹត្តអំពើបាប ដែលនាំឲ្យប្រជាជនទាំងអស់មានបាប នោះលោកត្រូវយកគោឈ្មោលស្ទាវមួយដែលល្អឥតខ្ចោះ មកថ្វាយព្រះអម្ចាស់ជាយញ្ញបូជារំដោះបាប។
|
||
\s5
|
||
\v 4 លោកត្រូវនាំគោឈ្មោលស្ទាវនោះទៅច្រកចូលព្រះពន្លាជួបព្រះអម្ចាស់ ហើយលោកត្រូវដាក់ដៃលើក្បាលសត្វនោះ ហើយសម្លាប់គោឈ្មោលស្ទាវនោះនៅចំពោះព្រះភ័ក្រ្តព្រះអម្ចាស់។
|
||
\v 5 បូជាចារ្យដែលបានចាក់ប្រេងតាំង នឹងយកឈាមគោស្ទាវមួយចំណែក ហើយនាំយកចូលទៅក្នុងព្រះពន្លា។
|
||
\s5
|
||
\v 6 លោកបូជាចារ្យជ្រលក់ម្រាមដៃរបស់លោកទៅក្នុងឈាម ហើយប្រោះប្រាំពីរដងចំពោះព្រះភក្រ្តព្រះអម្ចាស់ ខាងមុខវាំងននទីសក្ការបំផុត។
|
||
\v 7 បន្ទាប់មក លោកបូជាចារ្យនឹងលាបឈាមលើស្នែងអាសនៈគ្រឿងក្រអូប ចំពោះព្រះភក្រ្តព្រះអម្ចាស់ ដែលនៅខាងក្នុងព្រះពន្លាជួបព្រះអម្ចាស់ បន្ទាប់មក លោកយកឈាមដែលនៅសល់ ទៅចាក់នៅត្រង់ជើងអាសនៈ ធ្វើជាយញ្ញបូជា ដែលនៅត្រង់ច្រកចូលព្រះពន្លាជួបព្រះអម្ចាស់។
|
||
\s5
|
||
\v 8 គាត់យកខ្លាញ់នៃយញ្ញបូជារំដោះបាបទាំងអស់ ខ្លាញ់ដែលជាប់នឹងពោះវៀន ខ្លាញ់ដែលនៅលើពោះវៀន
|
||
\v 9 ក្រលៀនទាំងពីរ រួមទាំងខ្លាញ់ដែលនៅជាប់នឹងក្រលៀនរហូតដល់ចង្កេះ ព្រមទាំងអ្វីៗដែលជាប់នឹងថ្លើម ដែលគេកាត់ផ្តាច់ចេញជាមួយក្រលៀន
|
||
\v 10 លោកបូជាចារ្យត្រូវដុតចំណែកទាំងនោះនៅលើអាសនៈថ្វាយយញ្ញបូជា ដូចគេដុតចំណែករបស់យញ្ញបូជាមេត្រីភាពដែរ។
|
||
\s5
|
||
\v 11 ស្បែករបស់គោស្ទាវ សាច់ទាំងអស់ ជាមួយក្បាល និងជើង ព្រមទាំងលាមក
|
||
\v 12 គឺផ្នែកទាំងអស់នៃគោស្ទាវ ត្រូវយកទៅក្រៅជំរំ ត្រង់កន្លែងបរិសុទ្ធ ជាកន្លែងសម្រាប់ចាក់ផេះ និងដុតវានៅលើអុសដែលកំពុងឆេះ។ ពួកគេត្រូវដុតចំណែកទាំងអស់នោះនៅកន្លែងដែើពួកគេចាក់ផេះ។
|
||
\s5
|
||
\p
|
||
\v 13 ប្រសិនបើ សហគមន៍អ៊ីស្រាអែលទាំងមូលបានប្រព្រឹត្តអំពើបាបដោយអចេតនា ហើយសហគមន៍បានប្រព្រឹត្តអំពើបាបណាមួយដែលរំលោភលើបទបញ្ជារបស់ព្រះអម្ចាស់ ដែលបណ្តាលឲ្យខ្លួនមានទោសដោយមិនបានដឹង
|
||
\v 14 នៅពេលដែលសហគមន៍ទាំងមូលបានដឹងកំហុសនោះយកគេត្រូវយកគោបាមួយទៅថ្វាយព្រះអម្ចាស់ សម្រាប់ជាតង្វាយរំដោះបាប ហើយត្រូវនាំយកគោបានោះទៅមុខព្រះពន្លាជួបព្រះអម្ចាស់។
|
||
\v 15 ពួកចាស់ទុំនៃសហគមន៍ទាំងមូល ត្រូវដាក់ដៃលើក្បាលគោបាចំពោះព្រះភក្រ្តព្រះអម្ចាស់ ហើយត្រូវចាក់សម្លាប់វានៅចំពោះព្រះភក្រ្តព្រះអម្ចាស់។
|
||
\s5
|
||
\v 16 លោកបូជាចារ្យត្រូវយកឈាមគោបា ចូលទៅក្នងព្រះដំណាក់ជួបព្រះអម្ចាស់។
|
||
\v 17 លោកយកម្រាមដៃជ្រលក់ក្នុងឈាម ហើយប្រោះប្រាំពីរដង នៅចំពោះព្រះភ័ក្រ្តព្រះអម្ចាស់ ខាងមុខវាំងនន។
|
||
\s5
|
||
\v 18 លោកយកឈាមលាបលើស្នែងនៃអាសនៈនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ដែលនៅក្នុងព្រះពន្លា ហើយលោកយកឈាមដែលនៅសល់ ចាក់នៅជើងអាសនៈ ដែលនៅត្រង់ច្រកចូលព្រះពន្លាជួបព្រះអម្ចាស់។
|
||
\v 19 លោកកាត់ខ្លាញ់ទាំងអស់របស់គោបា ហើយដុតនៅលើអាសនៈ។
|
||
\s5
|
||
\v 20 លោកធ្វើពិធីថ្វាយយញ្ញបូជាគោបានេះ ដូចគ្នានឹងការដែរលោកធ្វើចំពោះគោបាសម្រាប់រំដោះបាបដែរ គឺធ្វើរបៀបដូចគ្នា ហើយលោកបូជាចារ្យក៏ធ្វើរបៀបនេះជាមួយមនុស្សដែរ ដើម្បីឲ្យគេបានទទួលការអត់ទោស។
|
||
\v 21 លោកត្រូវយកគោបានោះទៅខាងក្រៅជំរំ ហើយដុតវាដូចជាដុតគោបាទីមួយដែរ។ នេះជាតង្វាយលោះបាបសម្រាប់សហគមន៍ទាំងមូល។
|
||
\s5
|
||
\p
|
||
\v 22 នៅពេលដែលអ្នកដឹកនាំបានប្រព្រឹត្តអំពើបាបដោយអចេតនា ដោយបានប្រព្រឹត្តការណាមួយដែលព្រះអម្ចាស់បានហាមមិនឲ្យធ្វើ។
|
||
\v 23 នៅពេលដែលលោកបានដឹងពីកំហុសរបស់លោក គាត់ត្រូវយកពពែឈ្មោលមួយល្អឥតខ្ចោះមកធ្វើជាដង្វាយថ្វាយព្រះអម្ចាស់។
|
||
\s5
|
||
\v 24 លោកត្រូវដាក់ដៃលើក្បាលពពែឈ្មោលនោះ ហើយចាក់កវាសម្លាប់នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ត្រង់កន្លែងដែលគេសម្លាប់សត្វសម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។
|
||
\v 25 លោកបូជាចារ្យត្រូវជ្រលក់ម្រាមដៃរបស់លោកទៅក្នុងឈាមនៃតង្វាយរំដោះបាប ហើយលាបនោះលើស្នែងអាសនៈសម្រាប់តង្វាយដុតទាំងមូល បន្ទាប់មក គាត់យកឈាមដែលនៅសល់ទៅចាក់នៅជើងអាសនៈតង្វាយដុត។
|
||
\s5
|
||
\v 26 លោកនឹងដុតខ្លាញ់ទាំងអស់នៅលើអាសនៈ ដូចលោកដុតខ្លាញ់សម្រាប់តង្វាយនៃយញ្ញបូជាមេត្រីភាពដែល។ លោកបូជាចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបមេដឹកនាំ ហើយគាត់ក៏បានរួចពីបាប»។
|
||
\s5
|
||
\p
|
||
\v 27 ប្រសិនបើ ប្រជាជនណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា ដោយបានប្រព្រឹត្តការណ៍ណាមួយដែលព្រះអម្ចាស់បានហាមមិនឲ្យធ្វើ ដែលនាំឲ្យគាត់មានទោស
|
||
\v 28 ហើយគាត់បានដឹងពីកំហុសរបស់គេ គេត្រូវយកពពែឈ្មោលមួយដែលល្អឥតខ្ចោះសម្រាប់រំដោះបាបដែលគាត់បានប្រព្រឹត្តនោះ។
|
||
\s5
|
||
\v 29 គេត្រូវដាក់ដៃលើក្បាលពពែឈ្មោលនោះ ហើយចាក់កវាសម្លាប់នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ត្រង់កន្លែងដែលគេសម្លាប់សត្វសម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។
|
||
\v 30 លោកបូជាចារ្យត្រូវជ្រលក់ម្រាមដៃរបស់លោកទៅក្នុងឈាមនៃតង្វាយរំដោះបាបនោះ ហើយលាបនោះលើស្នែងអាសនៈសម្រាប់តង្វាយដុតទាំងមូល បន្ទាប់មក គាត់យកឈាមដែលនោសល់ទៅចាក់នៅជើងអាសនៈតង្វាយដុត។
|
||
\s5
|
||
\v 31 លោកបូជាចារ្យត្រូវកាត់ខ្លាញ់ទាំងអស់ចេញ ដូចជាកាត់ចេញពីតង្វាយនៃយញ្ញបូជាមេត្រីភាពដែរ។ លោកបូជាចារ្យត្រូវដុតខ្លាញ់ទាំងអស់នោះនៅលើអាសនៈ ជាក្លិនឈ្ងុយ ជាទីគាត់ព្រះហឫទ័យព្រះអម្ចាស់។ លោកធ្វើពិធីនេះ ដើម្បីរំដោះបាបរបស់អ្នកនោះ ហើយគេក៏រួចពីបាប។
|
||
\s5
|
||
\p
|
||
\v 32 ប្រសិនបើ គេយកចៀមមកថ្វាយជាតង្វាយរំដោះបាប គេត្រូវយកពពែឈ្មោលមួយដែលល្អឥតខ្ចោះ។
|
||
\v 33 គេត្រូវដាក់ដៃលើក្បាលនៃតង្វាយរំដោះបាបនោះ ហើយសម្លាប់វាសម្រាប់ជាតង្វាយលោះបាបនៅកន្លែងដែលពួកគេសម្លាប់តង្វាយដុតទាំងមូល។
|
||
\s5
|
||
\v 34 លោកបូជាចារ្យត្រូវជ្រលក់ម្រាមដៃរបស់លោកទៅក្នុងឈាមនៃតង្វាយរំដោះបាបនោះ ហើយលាបឈាមនោះលើស្នែងអាសនៈសម្រាប់តង្វាយដុតទាំងមូល បន្ទាប់មក គាត់យកឈាមដែលនៅសល់ទៅចាក់នៅជើងអាសនៈតង្វាយដុត។
|
||
\v 35 លោកបូជាចារ្យកាត់ខ្លាញ់ទាំងអស់ចេញ ដូចជាខ្លាញ់កូនចៀមគឺកាត់ចេញពីតង្វាយនៃយញ្ញបូជាមេត្រីភាពដែរ ហើយលោកបូជាចារ្យដុតខ្លាញ់ទាំងអស់នោះនៅលើអាសនៈ ជាក្លិនឈ្ងុយ ជាទីគាប់ព្រះហឬទ័យព្រះអម្ចាស់។ លោកធ្វើពិធីនេះ ដើម្បីរំដោះបាបរបស់អ្នកនោះ ហើយគេក៏រួចពីបាប។
|
||
\s5
|
||
\c 5
|
||
\cl ជំពូក ៥
|
||
\p
|
||
\v 1 ប្រសិនបើ អ្នកណាម្នាក់មិនព្រមនិយាយការពិត នៅពេលដែលគាត់ជាសាក្សី បានឮអ្នកណាម្នាក់ស្បថបំពាន នូវអ្វីដែលគាត់បានឃើញ ឬបានឮទេនោះ គាត់នឹងត្រូវទទួលខុសត្រូវ។
|
||
\v 2 ឬប្រសិនបើ អ្នកណាម្នាក់បានប៉ះរបស់អ្វីមួយដែលព្រះអម្ចាស់បានរាប់ថាជារបស់មិនបរិសុទ្ធ ដូចជាប៉ះខ្មោចសត្វព្រៃ ឬសត្វស្រុកដែលមិនបរិសុទ្ធ ឬខ្មោចសត្វលូនវាដែលមិនបរិសុទ្ធ ទោះបីជាគេប៉ះវាដោយអចេតនាក្តី ក៏គេទៅជាសៅហ្មង ហើយមានបាបដែរ។
|
||
\s5
|
||
\v 3 ឬប្រសិនបើ អ្នកណាម្នាក់ប៉ះមនុស្សមិនបរិសុទ្ធណាម្នាក់ នោះខ្លួនគេនឹងទៅជាសៅហ្មង នោះធ្វើឲ្យគាត់មានបាប គេនឹងត្រូវទទួលទោស នៅពេលដែលគេដឹងខ្លួន។
|
||
\v 4 ប្រសិនបើ អ្នកណាម្នាក់បានស្បថលេងដោយអចេតនា ទោះជាការអាក្រក់ក្តី ឬល្អក្តី ទោះបីជាអំពើអ្វីក៏ដោយ នៅពេលដែលគេដឹងខ្លួន គេនឹងត្រូវទទួលទោស។
|
||
\s5
|
||
\v 5 ពេលដែលនរណាម្នាក់មានទោស ដោយប្រព្រឹត្តកំហុសណាមួយខាងលើ គេត្រូវសារភាពអំពើបាបដែលខ្លួនបានប្រព្រឹត្ត។
|
||
\v 6 បន្ទាប់មក គេត្រូវនាំយកចៀមញីមួយ ឬពពែញីមួយមកថ្វាយព្រះអម្ចាស់ ជាតង្វាយរំដោះបាប ហើយលោកបូជាចារ្យនឹងធ្វើពិធីរំដោះបាបឲ្យពួកគេ។
|
||
\s5
|
||
\p
|
||
\v 7 ប្រសិនបើ នរណាម្នាក់មិនមានលទ្ធភាពថ្វាយកូនចៀមទេ នោះគេត្រូវយកលលកពីរ ឬព្រាបជំទើរពីរមកថ្វាយព្រះអម្ចាស់ជាតង្វាយរំដោះបាបសម្រាប់អំពើបាបរបស់គេ គឺសត្វមួយសម្រាប់តង្វាយយញ្ញបូជារំដោះបាប និងមួយទៀតជាតង្វាយដុតទាំងមូល។
|
||
\v 8 គេត្រូវយកសត្វទាំងនោះទៅជូនលោកបូជាចារ្យ ដែលមុនដំបូងគឺលោកថ្វាយជាតង្វាយរំដោះបាប គឺលោកត្រូវមួលកសត្វនោះ តែមិនកាត់ក្បាលផ្តាច់ចេញពីខ្លួនទេ។
|
||
\v 9 បន្ទាប់មក លោកបូជាចារ្យ យកឈាមមួយចំនួននៃតង្វាយរំដោះបាបនោះប្រោះលើជញ្ជាំងអាសនៈ ហើយលោកចាក់ឈាមដែលនោះសល់នៅត្រង់ជើងអាសនៈ។ នេះជាយញ្ញបូជារំដោះបាប។
|
||
\s5
|
||
\v 10 បន្ទាប់មក លោកបូជាចារ្យត្រូវថ្វាយសត្វស្លាបទីពីរ ជាតង្វាយដុតទាំងមូល ស្របតាមច្បាប់ ហើយលោកបូជាចារ្យ ធ្វើពិធីនេះ ដើម្បីរំដោះបាបឲ្យគេ ហើយគេបានរួចពីបាប។
|
||
\s5
|
||
\p
|
||
\v 11 ប្រសិនបើ គេមិនមានលទ្ធភាពថ្វាយលលកពីរ ឬព្រាបជំទើរពីរទេនោះ គេអាចយកម្សៅម៉ដ្ត មួយភាគដប់នៃអេផា មកថ្វាយជាយញ្ញបូជារំដោះបាប។ គេមិនត្រូវដាក់ប្រេង ឬគ្រឿងក្រអូបទៅក្នុងម៉្សៅនោះទេ ព្រោះជាយញ្ញបូជារំដោះបាប។
|
||
\s5
|
||
\v 12 គេយកម្សៅនោះទៅជូនបូជាចារ្យ ហើយបូជាចារ្យ យកម្សៅពេញមួយក្តាប់ទុកជាទីរំលឹក ហើយដុតម្សៅនោះលើអាសនៈ រួមជាមួយយញ្ញបូជាដទៃទៀតនៅចំពោះព្រះអម្ចាស់។ នេះជាតង្វាយរំដោះបាប។
|
||
\v 13 បូជាចារ្យ ធ្វើពិធីនេះដើម្បីរំដោះបាបណាមួយដែលអ្នកនោះបានប្រព្រឹត្ត ហើយគាត់ក៏បានរួចពីបាប។ រីឯចំណែកដែលនៅសល់ ត្រូវបានជារបស់បូជាចារ្យ ដូចជាតង្វាយម្សៅ»។
|
||
\s5
|
||
\p
|
||
\v 14 បន្ទាប់មក ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់លោកម៉ូសេ ថា៖
|
||
\v 15 «ប្រសិនបើ អ្នកណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា គឺបំពានលើក្រឹត្យវិន័យស្តីអំពីវត្ថុសក្ការៈដែលត្រូវថ្វាយព្រះអម្ចាស់ នោះគេត្រូវយកយញ្ញបូជារំដោះបាបរបស់គេថ្វាយព្រះអម្ចាស់។ តង្វាយនោះត្រូវជាចៀមឈ្មោលដែលល្អឥតខ្ចោះពីហ្វូងសត្វរបស់គេ ដែលវាត្រូវមានតម្លៃគិតតាមប្រាក់ដែលគេប្រើក្នុងទីសក្ការៈ ជាចំណែកនៃទីសក្ការៈ ដូចគ្នានឹងយញ្ញបូជារំដោះបាប។
|
||
\v 16 ម៉្យាងអ្នកនោះត្រូវសងព្រះអម្ចាស់សម្រាប់អ្វីដែលគេបានធ្វើខុសក្នុងទំនាក់ទំនងជាមួយអ្វីដែលបរិសុទ្ធ ហើយគេត្រូវបន្ថែមលើនោះប្រាំភាគរយ ហើយប្រគល់ទៅលោកបូជាចារ្យ។ បូជាចារ្យធ្វើពីធីនេះដើម្បីរំដោះបាបអោយគេ ហើយព្រះអម្ចាស់នឹងអត់ទោសឲ្យគេ។
|
||
\s5
|
||
\p
|
||
\v 17 ប្រសិនបើ អ្នកណាម្នាក់ប្រព្រឹត្តអំពើបាប ដោយមិនដឹងខ្លួន គឺបានប្រព្រឹត្តអំពើណាមួយដែលបំពានលើបទបញ្ជារបស់ព្រះអម្ចាស់ ដែលបណ្តាលឲ្យគេមានទោស
|
||
\v 18 គេត្រូវយកចៀមមួយក្បាលដែលល្អឥតខ្ចោះពីហ្វូងសត្វរបស់គេ ទៅជូនលោកបូជាចារ្យ ដោយមិនគិតតាមតម្លៃយញ្ញបូជា សម្រាប់រំដោះខ្លួនអោយរួចពីបាប។ លោកបូជាចារ្យធ្វើពីធីរំដោះបាបដែលគាត់បានប្រព្រឹត្តដោយអចេតនា ហើយគាត់ក៏បានរួចពីបាប។
|
||
\v 19 នេះជាយញ្ញបូជាលោះបាប ដ្បិត អ្នកនោះពិតជាបានប្រព្រឹត្តខុសចំពោះព្រះអម្ចាស់»។
|
||
\s5
|
||
\c 6
|
||
\cl ជំពូក ៦
|
||
\p
|
||
\v 1 ព្រះអម្ចាស់មានព្រះបន្ទូលទៅលោកម៉ូសេថា៖
|
||
\v 2 «ប្រសិនបើអ្នកណាម្នាក់ប្រព្រឹត្តអំពើបាបដោយបំពានលើវិន័យរបស់ព្រះអម្ចាស់ ដូចជាបំបាត់យកវត្ថុអ្វីមួយពីអ្នកជិតខាង ឬប្រសិនបើ គាត់បោកប្រាស់ ឬលួចរបស់គេ ឬកំហែងយកទ្រព្យជនរួមជាតិរបស់ខ្លួន
|
||
\v 3 ឬគេបានកុហក ឬស្បថដោយបំពានថា មិនបានឃើញរបស់ដែលបាត់ នៅពេលដែលបានរកឃើញរបស់នោះ ឬក៏ក្នុងកិច្ចការដូចគ្នានឹងបញ្ហាទាំងនេះ
|
||
\v 4 នោះវាបណ្តាលឲ្យគេមានទោស ឬមានបាប គេត្រូវតែសងរបស់ដែលគេបានលួច ឬបានកំហែងយក ឬត្រូវសងរបស់ដែលបានយកមកបញ្ចាំ ទៅសងម្ចាស់ដើម ឬដែលបានបាត់ វត្ថុដែលបានរកឃើញនោះវិញ។
|
||
\s5
|
||
\v 5 នៅពេលដែលគេបានដឹងពីកំហុសរបស់ខ្លួន គេត្រូវសងរបស់ដែលគេបានបន្លំយក ឬលួចយកនោះទៅម្ចាស់ដើមវិញ ទាំងបន្ថែមតម្លៃមួយភាគប្រាំលើវត្ថុនោះផង។
|
||
\v 6 បន្ទាប់មក គេត្រូវនាំយកតង្វាយលោះបាបទៅថ្វាយព្រះអម្ចាស់ គឺគេត្រូវយកចៀមឈ្មោលមួយល្អឥតខ្ចោះពីហ្វូងសត្វរបស់ខ្លួន ទៅជូនលោកបូជាចារ្យ ដោយគិតតាមតម្លៃយញ្ញបូជាលោះបាប។
|
||
\v 7 លោកបូជាចារ្យនឹងធ្វើពីធីនេះ សម្រាប់រំដោះបាបដែលអ្នកនោះបានប្រព្រឹត្ត ទោះបីគេបានប្រព្រឹត្តកុំហុសអ្វីក៏ដោយ»។
|
||
\s5
|
||
\p
|
||
\v 8 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
|
||
\v 9 «ចូរបង្គាប់អើរ៉ុន និងកូនចៅរបស់គាត់ដូចតទៅ នេះគឺជាក្រឹត្យវិន័យស្តីពីតង្វាយដុតទាំងមូល ត្រូវរក្សាទុកតង្វាយដុតទាំងមូល នៅលើអាសនៈពេញមួយយប់រហូតដល់ព្រឹក ហើយភ្លើងត្រូវរក្សាឲ្យឆេះរហូត។
|
||
\s5
|
||
\v 10 បូជាចារ្យត្រូវតែពាក់អាវវែង និងស្លៀកខោខ្លីធ្វើពីក្រណាត់ទេសឯក។ គាត់ត្រូវតែកើបផេះដែលបានពីការបូជាតង្វាយដុតទាំងមូលចេញពីអាសនៈ ហើយយកវាទៅដាក់ក្បែរអាសនៈ។
|
||
\v 11 បន្ទាប់មកលោកត្រូវដោះសម្លៀកបំពាក់របស់លោក ហើយស្លៀកសម្លៀកបំពាក់ដទៃទៀត ដើម្បីយកផេះទៅខាងក្រៅជំរំ ចាក់នៅកន្លែងបរិសុទ្ធ។
|
||
\s5
|
||
\v 12 ភ្លើងនៅលើអាសនៈត្រូវតែរក្សាឲ្យឆេះជានិច្ច គឺមិនត្រូវឲ្យរលត់ឡើយ ហើយជារៀងរាល់ព្រឹកបូជាចារ្យត្រូវតែថែមអុសនៅលើអាសនៈ គាត់ត្រូវដាក់តង្វាយដុតទាំងមូលពីលើ ព្រមទាំងដុតខ្លាញ់នៃយញ្ញបូជាមេត្រីភាពរួមជាមួយផង។
|
||
\v 13 ភ្លើងត្រូវតែរក្សាឲ្យឆេះជានិច្ចនៅលើអាសនៈ គឺមិនត្រូវឲ្យរលត់ឡើយ។
|
||
\s5
|
||
\p
|
||
\v 14 នេះគឺជាក្រឹត្យវិន័យស្តីអំពីតង្វាយម្សៅ។ កូនរបស់លោកអើរ៉ុនត្រូវថ្វាយដង្វាយម្សៅនៅចំពោះព្រះភក្ត្រព្រះអម្ចាស់នៅខាងមុខអាសនៈ។
|
||
\v 15 បូជាចារ្យត្រូវយកម្សៅម៉ដ្តពេញមួយក្តាប់ ព្រមទាំងប្រេង និងគ្រឿងក្រអូបទាំងអស់ ដែលមាននៅលើដង្វាយម្សៅ រួចដុតនៅលើអាសនៈទុកជាទីរំលឹក ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
|
||
\s5
|
||
\v 16 រីឯតង្វាយដែលនៅសល់ត្រូវបានជាចំណែករបស់លោកអើរ៉ុន និងកូនៗរបស់គាត់ ពួកគេត្រូវបរិភោគនំប៉័ងឥតមេ នៅក្នុងទីបរិសុទ្ធ ពួកគេត្រូវបរិភោគនៅទីដ៏សក្ការៈនៅក្នុងព្រះពន្លាជួបព្រះអម្ចាស់។
|
||
\v 17 មិនត្រូវដុតនំប៉័ងលាយមេឡើយ។ ដ្បិត យើងបានយកចំណែកពីតង្វាយដុតរបស់យើងឲ្យពួកគេ។ នេះជាចំណែកដ៏វិសុទ្ធបំផុត ដូចយញ្ញបូជារំដោះបាប និងតង្វាយលោះបាបដែរ។
|
||
\v 18 គ្រប់ជំនាន់ទាំងអស់ គឺមានតែមនុស្សប្រុសជាពូជពង្សរបស់លោកអើរ៉ុនតែប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំប៉័ងនេះ ដែលជាចំណែកដែលត្រូវញែកចេញពីតង្វាយដុតរបស់ព្រះអម្ចាស់។ អ្វីៗដែលប៉ះនឹងតង្វាយទាំងនេះនឹងបានបរិសុទ្ធ»។
|
||
\s5
|
||
\p
|
||
\v 19 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេសារជាថ្មីថា៖
|
||
\v 20 «នេះគឺជាការថ្វាយសម្រាប់លោកអើរ៉ុន និងកូនៗរបស់គាត់នៅថ្ងៃដែលពួកគេទទួលការចាក់ប្រេងតែងតាំងធ្វើជាបូជាចារ្យ សម្រាប់ព្រះអម្ចាស់ គឺត្រូវយកម្សៅម៉ដ្តទម្ងន់មួយភាគដប់នៃអេផា ទុកជាតង្វាយអចិន្ត្រៃ គឺពាក់កណ្តាលថ្វាយនៅពេលព្រឹក និងពាក់កណ្តាលថ្វាយនៅពេលល្ងាច។
|
||
\s5
|
||
\v 21 ត្រូវយកម្សៅលាយជាប្រេង ហើយដុតនៅក្នុងពុម្ព នៅពេលដែលនំឆ្អិនហើយ ត្រូវកាត់នំនេះជាដុំៗ ហើយលើកនំថ្វាយព្រះអម្ចាស់ ជាតង្វាយដែលក្លិនឈ្ងុយ ជាទីគាប់ព្រះហឫទ័យព្រះអង្គ។
|
||
\v 22 កូនប្រុសរបស់មហាបូជាចារ្យ ដែលទទួលការចាក់ប្រេងតាំងជាមហាបូជាចារ្យបន្តពីគាត់ ត្រូវថ្វាយតង្វាយនេះដែរ។ គឺជាតង្វាយដែលត្រូវដុតទាំងអស់ ថ្វាយព្រះអម្ចាស់ ជារៀងរហូត។
|
||
\v 23 សម្រាប់បូជាចារ្យតង្វាយម្សៅទាំងអស់ត្រូវដុត គឺមិនត្រូវទុកបរិភោគឡើយ។
|
||
\s5
|
||
\p
|
||
\v 24 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេ សារជាថ្មីថា៖
|
||
\v 25 «ចូរនិយាយទៅកាន់អើរ៉ុន និងកូនៗរបស់គាត់ថា នេះគឺជាក្រឹត្យវិន័យស្តីអំពីយញ្ញបូជារំដោះបាប សត្វនៃយញ្ញបូជារំដោះបាបត្រូវចាក់កសម្លាប់នៅកន្លែងដែលគេសម្លាប់សត្វ សម្រាប់តង្វាយដុតទាំងមូលថ្វាយព្រះជាម្ចាស់។
|
||
\v 26 បូជាចារ្យដែលថ្វាយយញ្ញបូជារំដោះបាប ត្រូវបរិភោគតង្វាយនេះ នៅក្នុងទីធ្លានៃព្រះពន្លាជួបព្រះជាម្ចាស់។
|
||
\s5
|
||
\v 27 អ្វីៗដែលប៉ះជាមួយនឹងសាច់នេះ គឺបានបរិសុទ្ធទាំងអស់ ហើយប្រសិនបើ ឈាមខ្ទាតប្រឡាក់សម្លៀកបំពាក់ អ្នកត្រូវលាងកន្លែងដែលប្រឡាក់នោះ នៅក្នុងទីដ៏សក្ការៈ។
|
||
\v 28 ប៉ុន្តែ ថ្លាងដីដែលប្រើសម្រាប់ចម្អិនសាច់នោះ ត្រូវបំបែកចោល បន្ទាប់ពីចម្អិនហើយ។ ប្រសិនបើ ប្រើថ្លាងលង្ហិនចម្អិនសាច់ បន្ទាប់ពី ប្រើហើយ ត្រូវយកថ្លាងនោះទៅដុស និងលាងសម្អាតក្នុងទឹក។
|
||
\s5
|
||
\v 29 មានតែប្រុសៗក្នុងចំណោមបូជាចារ្យប៉ុណ្ណោះដែលមានសិទ្ធិបរិភោគសាច់នេះ ព្រោះជារបស់ដ៏បរិសុទ្ធ។
|
||
\v 30 ប៉ុន្តែ សម្រាប់សាច់នៃយញ្ញបូជារំដោះបាបដែលគេយកឈាមចូលទៅក្នុងព្រះពន្លាជួបព្រះអម្ចាស់ សម្រាប់ពិធីរំដោះបាប មិនត្រូវបរិភោគទេ គឺត្រូវដុតទាំងអស់។
|
||
\s5
|
||
\c 7
|
||
\cl ជំពូក ៧
|
||
\p
|
||
\v 1 នេះគឺជាក្រឹត្យវិន័យអំពីយញ្ញបូជារំដោះបាប ជាតង្វាយដ៏វិសុទ្ធ។
|
||
\v 2 ត្រូវសម្លាប់សត្វសម្រាប់យញ្ញបូជារំដោះបាបនៅកន្លែងដែលត្រូវសម្លាប់ហើយត្រូវប្រោះឈាមរបស់សត្វនោះលើជញ្ជាំងអាសនៈ។
|
||
\v 3 ខ្លាញ់ទាំងអស់ រួមមានខ្លាញ់ដែលជាប់កន្ទុយ ខ្លាញ់ដែលជាប់នឹងពោះវៀន
|
||
\v 4 ក្រលៀនទាំងពីរ រួមទាំងខ្លាញ់ដែលជាប់ជាមួយរហូតដល់ចង្កេះ និងអ្វីៗទាំងអស់ដែលជាប់ជាមួយថ្លើម ត្រូវកាត់ផ្តាច់ចេញជាមួយក្រលៀន។
|
||
\s5
|
||
\v 5 បូជាចារ្យត្រូវដុតផ្នែកទាំងអស់នេះនៅលើអាសនៈ ជាតង្វាយដុតថ្វាយដល់ព្រះអម្ចាស់ នេះជាយញ្ញបូជារំដោះបាប។
|
||
\v 6 មានតែមនុស្សប្រុសក្នុងចំណោមបូជាចារ្យតែប៉ុណ្ណោះដែលអាចបរិភោគចំណែកនៃតង្វាយនេះបាន។ ពួកគេត្រូវបរិភោគនៅក្នុងទីសក្ការៈ ព្រោះនេះជារបស់ដ៏បរិសុទ្ធ។
|
||
\s5
|
||
\v 7 ក្រឹត្យវិន័យទាំងប៉ុន្មានស្តីពីយញ្ញបូជាលោះបាប ក៏ដូចគ្នាទៅនឹងក្រឹត្យវិន័យស្តីពីយញ្ញបូជារំដោះបាបដែល សាច់របស់សត្វនៃយញ្ញបូជា ជាចំណែករបស់បូជាចារ្យដែលធ្វើពិធីនោះ។
|
||
\v 8 ប្រសិនបើ បូជាចារ្យថ្វាយតង្វាយដុតទាំងមូលសម្រាប់អ្នកណាម្នាក់ ស្បែកនៃសត្វដែលគេថ្វាយនោះ ត្រូវជាចំណែករបស់បូជាចារ្យ។
|
||
\s5
|
||
\v 9 តង្វាយម្សៅទាំងអស់ ទោះបីនំដែលដុតក្នុងឡ ឬដុតក្នុងពុម្ព ឬនំចៀន ត្រូវបានជាចំណែករបស់បូជាចារ្យ ដែលធ្វើពិធីនោះ។
|
||
\v 10 តង្វាយម្សៅទាំងអស់ ដែលលាយជាមួយប្រេងក្តី មិនទាន់លាយក្តី ត្រូវបានជាចំណែកស្មើៗគ្នា សម្រាប់កូនចៅទាំងអស់របស់លោកអើរ៉ុន»។
|
||
\s5
|
||
\p
|
||
\v 11 នេះជាក្រឹត្យវិន័យស្តីពីតង្វាយនៃយញ្ញបូជាមេត្រីភាពដែលគេថ្វាយព្រះជាម្ចាស់។
|
||
\v 12 ប្រសិនបើ នរណាម្នាក់ ថ្វាយតង្វាយសម្រាប់ការអរព្រះគុណ ត្រូវយកនំដែលធ្វើពីម្សៅឥតមេ ប៉ុន្តែ ត្រូវលាយប្រេង នំក្រៀប ជានំឥតមេ តែត្រូវលាយជាមួយប្រេង ជានំដែលធ្វើពីម្សៅម៉ដ្តដែលលាយជាមួយប្រេង។
|
||
\s5
|
||
\v 13 គេត្រូវយកនំប៉័ងដែលមានមេ មកថ្វាយរួមជាមួយជាមួយយញ្ញបូជាមេត្រីភាព សម្រាប់ការអព្រះគុណដែរ។
|
||
\v 14 ត្រូវរំលែកនំដែលគេយកមកតាមប្រភេទតង្វាយនីមួយៗ ទុកសម្រាប់ព្រះអម្ចាស់ គឺជាចំណែករបស់បូជាចារ្យ ដែលធ្វើពិធីប្រោះឈាមនៃយញ្ញបូជាមេត្រីភាពលើអាសនា។
|
||
\s5
|
||
\p
|
||
\v 15 ចំណែកឯសាច់នៃយញ្ញបូជាមេត្រីភាពដែលថ្វាយសម្រាប់ការអរព្រះគុណ ត្រូវបរិភោគនៅក្នុងថ្ងៃនោះឲ្យអស់ គឺមិនត្រូវទុកឲ្យនៅសល់រហូតដល់ពេលព្រឹកថ្ងៃបន្ទាប់ឡើយ។
|
||
\v 16 ប៉ុន្តែ ប្រសិនបើតង្វាយនោះជាតង្វាយលាបំណន់ ឬជាតង្វាយស្ម័គ្រពីចិត្ត សាច់នៃតង្វាយនោះត្រូវបរិភោគនៅក្នុងថ្ងៃដែលគេថ្វាយតង្វាយ ប៉ុន្តែ ប្រសិនបើសាច់នៅសល់គេអាចបរិភោគនៅថ្ងៃបន្ទាប់បាន។
|
||
\s5
|
||
\v 17 សាច់នៃតង្វាយមេត្រីដែលនៅសល់រហូតដល់ថ្ងៃទីបីត្រូវដុតចោល។
|
||
\v 18 ប្រសិនបើ សាច់នៃយញ្ញបូជាមេត្រីភាពនៅសល់ដល់ថ្ងៃទីបី ហើយគេបរិភោគសាច់នោះ នោះនឹងនាំឲ្យគេមានទោស ព្រះអម្ចាស់មិនទទួលយកតង្វាយនោះទេ ព្រោះជាតង្វាយឥតបានការ ហើយជាសាច់ដែលសៅហ្មង។
|
||
\s5
|
||
\p
|
||
\v 19 សាច់ដែលប៉ះជាមួយវត្ថុដែលមិនបរិសុទ្ធ មិនត្រូវបរិភោគទេ គឺត្រូវដុតវាចោលវិញ។ សាច់នៃយញ្ញបូជាគឺមានតែមនុស្សបរិសុទ្ធតែប៉ុណ្ណោះដែលអាចបរិភោគបាន។
|
||
\v 20 ប្រសិនបើ អ្នកណាម្នាក់មិនបរិសុទ្ធ ហើយបរិភោគសាច់នៃយញ្ញបូជាមេត្រីភាពដែលគេថ្វាយព្រះអម្ចាស់ អ្នកនោះត្រូវបណ្តេញចេញពីចំណោមប្រជាជនជាកុលសម្ព័ន្ធរបស់ខ្លួន។
|
||
\s5
|
||
\v 21 ប្រសិនបើ អ្នកណាម្នាក់ប៉ះពាល់របស់មិនបរិសុទ្ធ គេនឹងទៅជាមនុស្សមិនបរិសុទ្ធ ឬជាសត្វមិនបរិសុទ្ធ ឬវត្ថុមិនបរិសុទ្ធ ឬជារបស់ដ៏គួរស្អប់ខ្ពើម។ ហើយប្រសិនបើ មនុស្សម្នាក់នោះ បរិភោគសាច់នៃយញ្ញបូជាមេត្រីភាពដែលគេថ្វាយព្រះអម្ចាស់ គេត្រូវបណ្តេញចេញពីចំណោមប្រជាជនជាកុលសម្ព័ន្ធរបស់គេ។
|
||
\s5
|
||
\p
|
||
\v 22 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
|
||
\v 23 «ចូរប្រកាសប្រាប់ដល់ប្រជាជនអ៊ីស្រាអែលថា៖ «អ្នករាល់គ្នាមិនត្រូវបរិភោគខា្លញ់ពី គោឈ្មោល ឬចៀម ឬពពែទេ។
|
||
\v 24 ខ្លាញ់នៃសត្វដែលស្លាប់មិនមែនសម្រាប់ថ្វាយជាតង្វាយ ឬខ្លាញ់នៃសត្វដែលងាប់ដោយសត្វដទៃហែក អាចប្រើទៅធ្វើអ្វីក៏បាន តែមិនត្រូវបរិភោគទេ។
|
||
\s5
|
||
\v 25 ប្រសិនបើ អ្នកណាម្នាក់បរិភោគខ្លាញ់សត្វដែលគេថា្វយជាតង្វាយដុតទៅព្រះអម្ចាស់ អ្នកនោះត្រូវបណ្តេញចេញពីចំណោមកុលសម្ព័ន្ធរបស់គេ។
|
||
\v 26 ទោះបីអ្នករាល់គ្នារស់នៅទីណាក្តី អ្នករាល់គ្នាមិនត្រូវបរិភោគឈាមពីសត្វស្លាប ឬពីសត្វចតុបាទឡើយ។
|
||
\v 27 ប្រសិនបើ អ្នកណាម្នាក់បរិភោគឈាម ត្រូវបណ្តេញអ្នកនោះចេញពីចំណោមកុលសម្ព័ន្ធរបស់គេ។
|
||
\s5
|
||
\p
|
||
\v 28 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖
|
||
\v 29 ចូរប្រកាសប្រាប់ប្រជាជនអ៊ីស្រាអែលថា ប្រសិនបើ អ្នកណាម្នាក់ចង់ថ្វាយយញ្ញបូជាមេត្រីភាព គេត្រូវបណ្តេញចេញពីកុលសម្ព័ន្ធរបស់គេ។
|
||
\v 30 គេត្រូវយកតង្វាយដុតមកថ្វាយព្រះអម្ចាស់ ដោយផ្ទាល់ដៃរបស់គាត់។ គឺត្រូវនាំយកខ្លាញ់ជាមួយនឹងសាច់ទ្រូង ដែលត្រូវលើកថ្វាយព្រះអម្ចាស់។
|
||
\s5
|
||
\v 31 បូជាចារ្យត្រូវដុតខ្លាញ់នៅលើអាសនៈ ប៉ុន្តែ សាច់ទ្រូងនៃតង្វាយជាចំណែករបស់អើរ៉ុន និងពូជពង្សរបស់គាត់។
|
||
\v 32 អ្នកត្រូវរំលែកភ្លៅស្តាំនៃយញ្ញបូជាមេត្រី ទៅជូនបូជាចារ្យដែលលើកតង្វាយនោះ។
|
||
\s5
|
||
\v 33 ភ្លៅស្តាំត្រូវជាចំណែករបស់បូជាចារ្យណា ដែលថ្វាយខ្លាញ់និងឈាមនៅលើអាសនៈ។
|
||
\v 34 យើងនឹងយកសាច់ទ្រូងមួយចំណែក និងចំណែកខ្លះនៃតង្វាយដែលគេលើកថ្វាយ អោយទៅអើរ៉ុន និងកូនចៅរបស់គាត់។ ប្រជាជនអ៊ីស្រាអែលត្រូវប្រគល់ចំណែកទាំងនោះជូនបូជាចារ្យ ជារៀងរហូត។
|
||
\s5
|
||
\p
|
||
\v 35 នេះគឺជាចំណែកនៃតង្វាយដុតដែលជារបស់លោកអើរ៉ុន និងកូនៗរបស់គាត់ចាប់តាំងពីថ្ងៃដែលលោកម៉ូសេ បានធ្វើពិធីតែងតាំងពួកគេជាបូជាចារ្យ សម្រាប់បម្រើព្រះអម្ចាស់។
|
||
\v 36 នេះជាចំណែកដែលព្រះអម្ចាស់បានបង្គាប់មកដល់ជនជាតិអ៊ីស្រាអែល ដែលត្រូវឲ្យទៅពួកគេ។ នេះជាច្បាប់ដែលត្រូវអនុវត្តតាមគ្រប់ជំនាន់តទៅ ឥតមានការប្រែប្រួលឡើយ។
|
||
\s5
|
||
\p
|
||
\v 37 នេះជាក្រឹត្យវិន័យស្តីពីតង្វាយដុតទាំងមូល តង្វាយម្សៅ យញ្ញបូជារំដោះបាប យញ្ញបូជាលោះបាប យញ្ញបូជាសម្រាប់តែងតាំងបូជាចារ្យ និងយញ្ញបូជាមេត្រីភាព
|
||
\v 38 ដែលព្រះអម្ចាស់បានប្រគល់មកឲ្យលោកម៉ូសេ នៅភ្នំស៊ីណៃ នៅថ្ងែដែលព្រះអម្ចាស់បានបង្គាប់ឲ្យជនជាតិអ៊ីស្រាអែលឲ្យយកតង្វាយមកថ្វាយព្រះអម្ចាស់នៅវាលរហោស្ថានស៊ីណៃ»។
|
||
\s5
|
||
\c 8
|
||
\cl ជំពូក ៨
|
||
\p
|
||
\v 1 ព្រះអម្ចាស់មានព្រះបន្ទូលទៅលោកម៉ូសេ ថា៖
|
||
\v 2 «ចូរនាំអើរ៉ុន និងកូនប្រុសៗទាំងអស់របស់គាត់ ព្រមទាំងសម្លៀកបំពាក់ និងប្រេងសម្រាប់តែងតាំងបូជាចារ្យ គោបាសម្រាប់យញ្ញបូជារំដោះបាប ចៀមឈ្មោលពីរ ហើយនិងល្អីដាក់នំប៉័ងឥតតំបែរ។
|
||
\v 3 រួចប្រមូលសហគមន៍អ៊ីស្រាអែលទាំងមូលឲ្យមកជួបជុំគ្នានៅត្រង់ច្រកចូលព្រះពន្លាជួបព្រះអម្ចាស់»។
|
||
\s5
|
||
\v 4 ដូច្នេះ លោកម៉ូសេបានធ្វើតាមបង្គាប់របស់ព្រះអម្ចាស់ ហើយសហគមន៍ទាំងមូលបានមកជួបជុំគ្នានៅត្រង់ច្រកចូលព្រះពន្លា។
|
||
\v 5 បន្ទាប់មក លោកម៉ូសេមានប្រសាសន៍ទៅកាន់សហគមន៍ទាំងមូលថា៖ «នេះគឺជាអ្វីដែលព្រះអម្ចាស់បង្គាប់ឲ្យធ្វើ»។
|
||
\s5
|
||
\p
|
||
\v 6 លោកម៉ូសេបានធ្វើពិធីជម្រះកាយឲ្យលោកអើរ៉ុន និងកូនៗរបស់លោកដោយទឹក។
|
||
\v 7 លោកក៏បានពាក់អាវវែងជូនលោកអើរ៉ុន យកខ្សែក្រវាត់មកក្រវាត់ចង្កេះ ពាក់អាវធំ និងអាវអេផូតពីលើ បន្ទាប់មក លោកត្រូវយកខ្សែក្រវាត់ព័ទ្ធជុំវិញអេផូតផង។
|
||
\s5
|
||
\v 8 លោកម៉ូសេយកគ្រឿងពាក់លើទ្រូងមកពាក់ជូនលោកអើរ៉ុន ដែលក្នុងនោះមានដាក់ យូរីម និង ធូមីម។
|
||
\v 9 លោកក៏ពាក់ឆ្នួតក្បាល ដែលនៅខាងលើ និងខាងមុខឆ្នួតនោះមានខ្ទាស់សន្លឹមមាស ជាមកុដដ៏បរិសុទ្ធ តាមព្រះបន្ទូលបង្គាប់បញ្ជារបស់ព្រះអម្ចាស់។
|
||
\s5
|
||
\p
|
||
\v 10 លោកម៉ូសេយកប្រេងសម្រាប់ធ្វើពិធីតែងតាំង ហើយបានប្រើប្រេងនោះញែកព្រះពន្លា និងវត្ថុទាំងអស់ដែលមាននៅក្នុងព្រះពន្លា ទុកជាសក្ការៈថ្វាយព្រះអម្ចាស់។
|
||
\v 11 លោកប្រោះប្រេងប្រាំពីរដងលើអាសនៈ ដើម្បីញែកអាសនៈ និងគ្រឿងបរិក្ខាររបស់អាសនៈ ព្រមទាំងអាងសម្រាប់ធ្វើពិធីជម្រះកាយ និង កំណល់របស់អាងនោះ ទុកជាសក្ការៈថ្វាយព្រះអម្ចាស់។
|
||
\s5
|
||
\v 12 លោកម៉ូសេចាក់ប្រេងខ្លះលើក្បាលលោកអើរ៉ុន ដើម្បីញែកលោកជាសក្ការៈ។
|
||
\v 13 លោកក៏នាំកូនប្រុសៗរបស់លោកអើរ៉ុនមក ហើយបំពាក់អាវវែងឲ្យពួកគេ។ លោកក្រវាត់ខ្សែក្រវាត់នឹងចង្កេះ ទាំងបំពាក់ឈ្នួតក្បាលធ្វើពីក្រណាត់លីឡុង តាមព្រះបន្ទូលបង្គាប់បញ្ជារបស់ព្រះអម្ចាស់។
|
||
\s5
|
||
\p
|
||
\v 14 លោកម៉ូសេ បានយកគោបាសម្រាប់យញ្ញបូជារំដោះបាប ហើយលោកអើរ៉ុន និងកូនៗរបស់គាត់បានដាក់ដៃរបស់ពួកគេលើក្បាលគោបាដែលពួកគេបានយកមកសម្រាប់ជាយញ្ញបូជារំដោះបាបនោះ។
|
||
\v 15 គាត់បានចាក់កសម្លាប់វា ហើយគាត់បានជ្រលក់ម្រាមដៃរបស់គាត់ទៅក្នុងឈាមគោបា នឹងលាបលើស្នែងទាំងបួននៃអាសនៈ ដើម្បីជម្រះអាសនៈឲ្យបរិសុទ្ធ លោកយកឈាមដែលនៅសល់ទៅចាក់នៅត្រង់ជើងអាសនៈ ញែកអាសនៈជាសក្ការៈ ស្របតាមបញ្ជាដែលព្រះអង្គបានបង្គាប់មក។
|
||
\s5
|
||
\v 16 លោកយកខ្លាញ់ទាំងអស់ដែលនៅជាប់នឹងពោះវៀន ថ្លើម ក្រលៀនទាំងពីរ ព្រមទាំងខ្លាញ់ដែលជាប់នឹងក្រលៀនមកដុតនៅលើអាសនៈ។
|
||
\v 17 ប៉ុន្តែស្បែក សាច់ និងលាមក របស់គោបានោះ ត្រូវដុតនៅក្រៅជំរំ តាមបទបញ្ជារបស់ព្រះអម្ចាស់ដែលបានបង្គាប់មកលោកម៉ូសេ។
|
||
\s5
|
||
\p
|
||
\v 18 លោកម៉ូសេ បានថ្វាយចៀមឈ្មោលជាយញ្ញបូជាដុតទាំងមូល ហើយលោកអើរ៉ុន និងកូនៗរបស់គាត់ ដាក់ដៃលើក្បាលចៀមឈ្មោលនោះ។
|
||
\v 19 គាត់បានចាក់កសម្លាប់ចៀមឈ្មោលនោះ ហើយប្រោះឈាមលើជ្រុងទាំងបួននៃអាសនៈ។
|
||
\s5
|
||
\v 20 លោកម៉ូសេកាត់សាច់ជាដុំៗ ហើយដុតទាំងក្បាល ទាំងដុំសាច់ ទាំងខ្លាញ់។
|
||
\v 21 លោកយកទឹកមកលាងសម្អាតអាការៈខាងក្នុង និងជើងទាំងអស់ ហើយលោកដុតចំណែកនៃចៀមទាំងអស់លើអាសនៈ។ នេះជាតង្វាយដុតទាំងមូល ជាយញ្ញបូជាដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ស្របតាមព្រះបន្ទូលបបង្គាប់របស់ព្រះអម្ចាស់មកកាន់លោកម៉ូសេ។
|
||
\s5
|
||
\p
|
||
\v 22 បន្ទាប់មក ទៀតលោកម៉ូសេ យកចៀមឈ្មោលទីពីរ គឺចៀមសម្រាប់ពិធីតែងតាំងបូជាចារ្យ លោកអើរ៉ុន និងកូនៗរបស់គាត់ដាក់ដៃលើក្បាលចៀមឈ្មោលនោះ។
|
||
\v 23 លោកអើរ៉ុន ចាក់កសម្លាប់វា ហើយលោកម៉ូសេយកឈាមខ្លះទៅលាបស្លឹកត្រចៀកខាងស្តាំ មេដៃស្តាំ និងមេជើងខាងស្តាំរបស់លោកអើរ៉ុន។
|
||
\v 24 លោកក៏នាំកូនប្រុសៗរបស់លោកអើរ៉ុន ហើយយកឈាមលាបលើស្លឹកត្រចៀកខាងស្តាំ មេដៃស្តាំ និងមេជើងស្តាំរបស់ពួកគេដែរ។ បន្ទាប់មក លោកម៉ូសេបានប្រោះឈាមលើជ្រុងទាំងបួនរបស់អាសនៈ។
|
||
\s5
|
||
\v 25 គាត់យកខ្លាញ់ ខ្លាញ់ជាប់កន្ទុយ ខ្លាញ់ជាប់ពោះវៀនទាំងអស់ ខ្លាញ់ជាប់រំពែង និងក្រលៀនទាំងពីរ និងខ្លាញ់ដែលជាប់ក្រលៀនទាំងពីរ និងភ្លៅស្តាំ។
|
||
\v 26 រួចយកនំប៉័ងឥតមេនៅក្នុងល្អីដែលតម្កល់នៅចំពោះព្រះភក្រ្តព្រះអម្ចាស់ នំធ្វើពីម្សៅលាយប្រេង និងនំក្រៀប ហើយដាក់នៅលើខ្លាញ់និងភ្លៅស្តាំ។
|
||
\v 27 លោកយកតង្វាយទាំងអស់ដាក់លើដៃរបស់អើរ៉ុន និងកូនៗរបស់គាត់ ហើយបង្គាប់ឲ្យពួកគេលើកតង្វាយនោះថ្វាយព្រះអម្ចាស់។
|
||
\s5
|
||
\v 28 បន្ទាប់មក លោកម៉ូសេយកតង្វាយនោះចេញពីដៃរបស់ពួកគេ ហើយដុតនៅលើអាសនៈ សម្រាប់តង្វាយដុតទាំងមូល។ នេះជាយញ្ញបូជាសម្រាប់តែងតាំងបូជាចារ្យ និងជាតង្វាយដ៏មានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់។
|
||
\v 29 លោកម៉ូសេយកសាច់ទ្រូងនៃយញ្ញបូជា សម្រាប់តែងតាំងបូជាចារ្យ លើកថ្វាយព្រះជាម្ចាស់។ សាច់នេះត្រូវជាចំណែករបស់លោក ស្របតាមសេចក្តីបង្គាប់របស់ព្រះអម្ចាស់មកកាន់លោក។
|
||
\s5
|
||
\p
|
||
\v 30 លោកម៉ូសេយកប្រេងសម្រាប់តែងតាំងបូជាចារ្យ និងឈាមខ្លះដែលនៅលើអាសនៈ ប្រោះលើលោកអើរ៉ុន អាវរបស់គាត់ កូនប្រុសៗរបស់គាត់និងលើអាវរបស់ពួកគេ។ ធ្វើដូច្នេះ លោកញែកលោកអើរ៉ុន អាវរបស់លោក កូនៗរបស់លោក និងសម្លៀកបំពាក់របស់ពួកគេ ឲ្យបានបរិសុទ្ធថ្វាយព្រះអម្ចាស់។
|
||
\s5
|
||
\p
|
||
\v 31 លោកម៉ូសពោលទៅកាន់លោកអើរ៉ុនថា ៖ «ចូរចម្អិនសាច់នៅត្រង់ច្រកចូលព្រះពន្លាជួបព្រះជាម្ចាស់ ហើយបរិភោគសាច់នោះជាមួយនំប៉័ងដែលនៅក្នុងល្អីដែលប្រើសម្រាប់ពីធីតែងតាំង ដូចដែលយើងបង្គាប់មកថា អើរ៉ុន និងកូនៗរបស់គេត្រូវបរិភោគ។
|
||
\v 32 សាច់ និងនំប៉័ងដែលនៅសល់ត្រូវដុត។
|
||
\v 33 អ្នករាល់គ្នាមិនត្រូវចាកចេញពីព្រះពន្លាជួបព្រះអម្ចាស់មុនថ្ងៃទីប្រាំពីរនោះទេ រហូតដល់ថ្ងៃទីប្រាំពីរ ដែលជាថ្ងៃចុងក្រោយនៃពិធីតែងតាំង ដែលព្រះអម្ចាស់បានបង្គាប់មកកំណត់រយៈពេលប្រាំពីរថ្ងៃ។
|
||
\s5
|
||
\v 34 ព្រះអម្ចាស់បានបញ្ជាឲ្យធ្វើដូចនេះក្នុងថ្ងៃនេះ គឺដើម្បីរំដោះអ្នករាល់គ្នាឲ្យរួចពីបាប។
|
||
\v 35 អ្នករាល់គ្នាត្រូវស្ថិតនៅព្រះពន្លាជួបព្រះអម្ចាស់ ទាំងថ្ងៃ ទាំងយប់ រយៈពេលប្រាំពីរថ្ងៃ។ បើអ្នករាល់គ្នាធ្វើដូច្នេះ នោះអ្នករាល់គ្នានឹងមិនត្រូវស្លាប់ឡើយ ក្នុងការបម្រើព្រះអម្ចាស់»។
|
||
\v 36 ដូច្នេះលោកអើរ៉ុន និងកូនប្រុសៗរបស់លោក ធ្វើតាមព្រះបន្ទូលទាំងប៉ុន្មានដែលព្រះអម្ចាស់បានបង្គាប់មកតាមរយៈលោកម៉ូសេ។
|
||
\s5
|
||
\c 9
|
||
\cl ជំពូក ៩
|
||
\p
|
||
\v 1 នៅថ្ងៃទីប្រាំបីលោកម៉ូសេ កោះហៅលោកអើរ៉ុន និងកូនប្រុសៗរបស់គាត់ និងចាស់ទុំជនជាតិអ៊ីស្រាអែល។
|
||
\v 2 គាត់និយាយទៅលោកអើរ៉ុនថា៖ «ចូរយកកូនគោឈ្មោលមួយល្អឥតខ្ចោះសម្រាប់យញ្ញបូជារំដោះបាប និងចៀមឈ្មោលមួយដែលល្អឥតខ្ចោះសម្រាប់តង្វាយដុតទាំងមូល ហើយថ្វាយនៅចំពោះព្រះអម្ចាស់។
|
||
\s5
|
||
\v 3 អ្នកត្រូវប្រកាសប្រាប់ជនជាតិអ៊ីស្រាអែល ដូចតទៅ ត្រូវយកពពែឈ្មោលមួយដែលល្អឥតខ្ចោះសម្រាប់ជាយញ្ញបូជារំដោះបាប កូនគោមួយ និងកូនចៀមមួយ ដែលមានអាយុពីរឆ្នាំនិងល្អឥតខ្ចោះ សម្រាប់ជាតង្វាយដុតទាំងមូល
|
||
\v 4 ហើយយកគោឈ្មោលមួយ និងចៀមឈ្មោលមួយ សម្រាប់យញ្ញបូជាមេត្រីភាពថ្វាយព្រះអម្ចាស់ រួមទាំងតង្វាយម្សៅលាយជាមួយប្រេង ព្រោះនៅថ្ងៃនេះព្រះអម្ចាស់នឹងបង្ហាញព្រះអង្គនៅចំពោះអ្នករាល់គ្នា»។
|
||
\v 5 ដូច្នេះពួកគេបាននាំយករបស់ទាំងអស់ដែលលោកម៉ូសេបានបង្គាប់ ទៅកាន់ព្រះពន្លាជួបព្រះអម្ចាស់ ហើយសហគមន៍នៃជនជាតិអ៊ីស្រាអែលទាំងមូលឈរនៅចំពោះព្រះអម្ចាស់។
|
||
\s5
|
||
\v 6 លោកម៉ូសេមានប្រសាសន៍ថា៖ «នេះគឺជាអ្វីដែលព្រះអម្ចាស់បានបង្គាប់មកឲ្យអ្នករាល់គ្នាធ្វើ ដូច្នេះ សិរីរុងរឿងរបស់ព្រះអង្គនឹងបង្ហាញឲ្យអ្នករាល់គ្នាបានឃើញ»។
|
||
\v 7 លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុនថា៖ «ចូរបងចូលទៅជិតអាសនៈ ថ្វាយយញ្ញបូជារំដោះបាបសម្រាប់ខ្លួនរបស់បង និងរំដោះបាបប្រជាជនទាំងមូល និងថ្វាយតង្វាយដុតទាំងមូល សូមឲ្យព្រះអង្គលើកលែងទោសបង និងប្រជាជន ស្របតាមសេចក្តីបង្គាប់របស់ព្រះអម្ចាស់»។
|
||
\s5
|
||
\p
|
||
\v 8 ដូច្នេះ លោកអើរ៉ុនទៅជិតអាសនៈ ហើយចាក់កសម្លាប់កូនគោសម្រាប់រំដោះបាបរបស់លោក។
|
||
\v 9 កូនៗរបស់លោកអើរ៉ុនលើកឈាមជូនលោក ហើយលោកជ្រលក់ម្រាមដៃក្នុងឈាម រួចលាបលើស្នែងអាសនៈ បន្ទាប់មក លោកចាក់ឈាមដែលនៅសល់ត្រង់ជើងអាសនៈ។
|
||
\s5
|
||
\v 10 លោកដុតខ្លាញ់ ក្រលៀនទាំងពីរ និងអ្វីៗដែលជាប់នឹងថ្លើមរបស់សត្វនៅលើអាសនៈជាយញ្ញបូជារំដោះបាប ស្របតាមការបង្គាប់របស់ព្រះអម្ចាស់មកកាន់លោកម៉ូសេ។
|
||
\v 11 រីឯសាច់ និង ស្បែក លោកយកទៅដុតនៅខាងក្រៅជំរំ។
|
||
\s5
|
||
\p
|
||
\v 12 លោកអើរ៉ុនបានសម្លាប់ចៀមឈ្មោលជា តង្វាយដុតទាំងមូល ហើយកូនៗរបស់លោកលើកឈាមជូនលោក ហើយលោកក៏ប្រោះឈាមនៅលើេជ្រុងទាំងបួននៃអាសនៈ។
|
||
\v 13 ពួកគេបានយកសាច់ដែលបានកាប់ដុំៗ និងក្បាលមកជូនលោក ហើយលោកដុតនៅលើអាសនៈ
|
||
\v 14 លោកយកទឹកលាងពោះវៀន និងជើងរបស់វា រួចដុតនៅលើតង្វាយដុតទាំងមូល នៅលើអាសនៈ។
|
||
\s5
|
||
\p
|
||
\v 15 បន្ទាប់មក លោកយកតង្វាយរបស់ប្រជាជនមកថ្វាយព្រះអម្ចាស់ ដូចជា ពពែឈ្មោលដែលប្រជាជនយកមកជាយញ្ញបូជារំដោះបាប លោកបានចាក់កវា ហើយថ្វាយដូចយញ្ញបូជារំដោះបាបមុនដែរ។
|
||
\v 16 លោកថ្វាយតង្វាយដុតទាំងមូល តាមការបង្គាប់របស់ព្រះអង្គ។
|
||
\v 17 លោកថ្វាយតង្វាយម្សៅ ដោយយកម្សៅមួយក្តាប់ទៅដុតលើអាសនៈ បន្ថែមលើតង្វាយដុតទាំងមូល ដែលគេថ្វាយនៅពេលព្រឹក។
|
||
\s5
|
||
\p
|
||
\v 18 គាត់ក៏ចាក់កគោបា និង ចៀមឈ្មោលដែលប្រជាជនបាននាំមកសម្រាប់យញ្ញបូជាមេត្រីភាព។ កូនៗរបស់លោកអើរ៉ុនយកឈាមជូនគាត់ រួចគាត់ប្រោះឈាមលើជ្រុងទាំងបួនរបស់អាសនៈ។
|
||
\v 19 ពួកគេយកខ្លាញ់នៃតង្វាយ កន្ទុយ ខ្លាញ់ដែលជាប់នឹងពោះវៀ ក្រលៀន និងថ្លើម។
|
||
\s5
|
||
\v 20 រួចយកផ្នែកទាំងនោះដាក់លើសាច់ទ្រូង បន្ទាប់មក លោកអើរ៉ុនដុតខ្លាញ់ទាំងនោះនៅលើអាសនៈ។
|
||
\v 21 លោកអើរ៉ុនលើកសាច់ទ្រូង និងភ្លៅស្តាំ ថ្វាយចំពោះព្រះអម្ចាស់ ដូចលោកម៉ូសេបានបង្គាប់មក។
|
||
\s5
|
||
\p
|
||
\v 22 បន្ទាប់ពី បានថ្វាយយញ្ញបូជារំដោះបាប តង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព រួចហើយលោកបានលើកដៃជូនពរប្រជាជន ហើយលោកក៏ចុះមកវិញ។
|
||
\v 23 លោកម៉ូសេ និងលោកអើរ៉ុនបានចូលទៅក្នុងព្រះពន្លាជួបព្រះអម្ចាស់ ហើយចេញមកវិញ និងជូនពរប្រជាជន ពេលនោះសិរីរុងរឿងរបស់ព្រះអម្ចាស់បានលេចមកឲ្យប្រជាជនទាំងមូលបានឃើញ។
|
||
\v 24 ភ្លើងបានចេញមកពីព្រះអម្ចាស់ ហើយបញ្ឆេះតង្វាយដុតទាំងមូល និងខ្លាញ់នៅលើអាសនៈ។ ពេលប្រជាជនទាំងមូលឃើញដូច្នេះ ពួកគេបានស្រែកឡើង និងក្រាបចុះឱនមុខដល់ដី។
|
||
\s5
|
||
\c 10
|
||
\cl ជំពូក ១០
|
||
\p
|
||
\v 1 កូនប្រុសរបស់លោកអើរ៉ុន ឈ្មោះលោកណាដាប់ និងលោកអប៊ីហ៊ូ បានកាន់ភាជន៍ម្នាក់មួយ ដាក់រងើកភ្លើង ព្រមទាំងគ្រឿងក្រអូបក្នុងនោះ។ ពួកគេយកភ្លើងពីខាងក្រៅចូលទៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ដែលផ្ទុយពីបញ្ជារបស់ព្រះអង្គ។
|
||
\v 2 ដូច្នេះ មានភ្លើងចេញពីព្រះអម្ចាស់មក ឆេះបំផ្លាញពួកគេ ឲ្យស្លាប់នៅចំពោះព្រះភក្រ្តព្រះអម្ចាស់។
|
||
\s5
|
||
\v 3 លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុនថា៖ «នេះជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូល ពេលដែលព្រះអង្គមានបន្ទូលថា៖ «យើងនឹងបង្ហាញភាពវិសុទ្ធរបស់យើង ដល់អ្នកណាដែលចូលមកជិតយើង។
|
||
\p
|
||
\v 4 យើងនឹងបង្ហាញសិរីរុងរឿងរបស់យើង ឲ្យមនុស្សទាំងអស់បានឃើញ»។ លោកអើរ៉ុនក៏មិនបាននិយាយអ្វីនោះទេ។ លោកម៉ូសេហៅលោកមីសាអែល និងលោកអែលសាផាន កូនប្រុសរបស់លោកអ៊ូស៊ាល ដែលត្រូវជាឪពុកមាររបស់លោកអើរ៉ុន លោកនិយាយទៅពួកគេថា៖ «ចូរមកទៅនេះហើយយកសពបងប្អូនរបស់អ្នកពីទីសក្ការៈ ចេញទៅក្រៅជំរំ»។
|
||
\s5
|
||
\v 5 ដូច្នេះ ពួកគេក៏ចូលទៅយកសាកសពចេញទៅក្រៅជំរំ តាមការបញ្ជារបស់លោកម៉ូសេ ទាំងរំសាកសពនឹងអាវវែងរបស់ពួកគេ។
|
||
\p
|
||
\v 6 លោកម៉ូសេ និយាយទៅកាន់លោកអើរ៉ុន លោកអេឡាសារ ព្រមទាំងលោកអ៊ីថាម៉ា ជាកូនលោកអើរ៉ុនថា៖ «មិនត្រូវកោរសក់នៅលើក្បាលរបស់អ្នក ហើយក៏មិនត្រូវហែកសម្លៀកបំពាក់របស់អ្នករាល់គ្នា ដើម្បីកាន់ទុក្ខឡើយ ដើម្បីកុំឲ្យអ្នករាល់គ្នាត្រូវស្លាប់ ហើយព្រះអម្ចាស់ក៏មិនព្រះពិរោធជាមួយនឹងសហគមន៍ទាំងមូលដែរ។ ចូរទុកឲ្យជនជាតិអ៊ីស្រាអែលទាំងអស់ ជាបងប្អូនរបស់អ្នករាល់គ្នា កាន់ទុក្ខអ្នកដែលស្លាប់ ដោយសារភ្លើងរបស់ព្រះអម្ចាស់ចុះ។
|
||
\v 7 ចំណែកអ្នករាល់គ្នាវិញ មិនត្រូវចាកចេញពីមាត់ទ្វារពន្លាជួបព្រះអម្ចាស់ ក្រែងអ្នករាល់គ្នាត្រូវស្លាប់ ព្រោះអ្នករាល់គ្នាបានទទួលការចាក់ប្រេងតាំងឲ្យបម្រើព្រះអម្ចាស់»។ ដូច្នេះហើយ ពួកគេធ្វើតាមបង្គាប់របស់លោកម៉ូសេ។
|
||
\s5
|
||
\p
|
||
\v 8 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកអើរ៉ុនថា៖
|
||
\v 9 «មុនពេលចូលទៅក្នុុងព្រះពន្លា អ្នក និងកូនៗរបស់អ្នកមិនត្រូវផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងឡើយ ដូច្នេះអ្នករាល់គ្នានឹងមិនត្រូវស្លាប់។ នេះគឺជាច្បាប់សម្រាប់អ្នករាល់គ្នាគ្រប់តំណរតរៀងទៅ មិនប្រែប្រួលឡើយ។
|
||
\v 10 ធ្វើដូច្នេះ អ្នករាល់គ្នានឹងបែងចែកអ្វីដែលសក្ការៈ និងអ្វីដែលមិនសក្ការៈ អ្វីដែលមិនបរិសុទ្ធ ហើយអ្វីដែលបរិសុទ្ធ
|
||
\v 11 ហើយអ្នករាល់គ្នាអាចបង្រៀនជនជាតិអ៊ីស្រាអែល នូវច្បាប់ទាំងប៉ុន្មានដែលយើងបានប្រគល់ឲ្យតាមរយៈម៉ូសេ»។
|
||
\s5
|
||
\p
|
||
\v 12 លោកម៉ូសេមានប្រសាន៍ទៅកាន់លោកអើរ៉ុន និងកូនប្រុសទាំងពីររបស់គាត់ លោកអែឡាសា និងលោកអ៊ីថាម៉ាថា៖ «បន្ទាប់ពីថ្វាយតង្វាយម្សៅ ដែលដុតនៅចំពោះព្រះភក្រ្តព្រះអម្ចាស់ហើយ ត្រូវយកម្សៅមួយក្តាប់ទៅធ្វើជានំប៉័ងឥតមេ
|
||
\v 13 ហើយបរិភោគនំប៉័ងឥតមេនេះនៅជិតអាសនៈព្រោះនំប៉័ងនេះជាអាហារដ៏បរិសុទ្ធបំផុត។ អ្នករាល់គ្នាត្រូវបរិភោគនំនេះនៅក្នុងទីសក្ការៈ ព្រោះជាចំណែករបស់បង និងកូនៗរបស់បង បានមកពីតង្វាយដុតថ្វាយព្រះអម្ចាស់ ដូចព្រះអម្ចាស់បានបង្គាប់មក។
|
||
\s5
|
||
\v 14 សាច់ទ្រូង និងសាច់ភ្លៅ នៃយញ្ញបូជាមេត្រីភាពរបស់ជនជាតិអ៊ីស្រាអែល ដែលលើកថ្វាយព្រះអម្ចាស់ អ្នករាល់គ្នាត្រូវបរិភោគនៅកន្លែងដែលបរិសុទ្ធ ជាមួយកូនប្រុសកូនស្រីរបស់បង ដ្បិត ជាចំណែករបស់បង និងកូនៗរបស់បង។
|
||
\v 15 ពួកគេត្រូវយកសាច់ភ្លៅ និងសាច់ទ្រូងលើកថ្វាយព្រះអម្ចាស់ រួចប្រគល់អោយបង និងកូនៗរបស់បង នៅពេលដែលគេដុតខ្លាញ់ថ្វាយព្រះអម្ចាស់។ ទាំងនេះត្រូវជាចំណែករបស់បង និងកូនៗរបស់បងជារៀងរហូតទៅ ស្របតាមបញ្ជារបស់ព្រះអម្ចាស់ដែលបានបង្គាប់មក»។
|
||
\s5
|
||
\p
|
||
\v 16 លោកម៉ូសេបានសួររកពពែដែលជាយញ្ញបូជារំដោះបាប ហើយលោកក៏បានដឹងថាគេដុតវាផុតទៅហើយ។ នោះលោកក៏ខឹងនឹង លោកអេឡេសារ និងលោកអ៊ីថាម៉ារ ដែលជាកូនប្រុសដែលនៅរស់របស់លោកអើរ៉ុនយ៉ាងខ្លាំង លោកមានប្រសាសន៍ថា៖
|
||
\v 17 «ហេតុអ្វីបានជាអ្នករាល់គ្នាមិនបរិភោគសាច់នៃយញ្ញបូជារំដោះបាបនៅក្នុងទីសក្ការៈ? ដ្បិត នេះជាអាហារដ៏វិសុទ្ធបំផុត ដែលព្រះអម្ចាស់ប្រទានឲ្យអ្នករាល់គ្នា ដើម្បីដកបាបចេញពីសហគមន៍ និងធ្វើពិធីរំដោះបាបពួកគេ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់?
|
||
\v 18 មើល៍ ដោយអ្នករាល់គ្នាមិនបានយកឈាមចូលទៅក្នុងទីសក្ការៈទេ អ្នករាល់គ្នាត្រូវបរិភោគសាច់នៅក្នុងកន្លែងដ៏សក្ការៈ ដូចដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នា»។
|
||
\s5
|
||
\v 19 លោកអើរ៉ុនតបទៅលោកម៉ូសេថា៖ «មើលចុះ ថ្ងៃនេះជនជាតិអ៊ីស្រាអែល បាននាំយកយញ្ញបូជារំដោះបាប និងតង្វាយដុតទាំងមូលមកថ្វាយព្រះអម្ចាស់ ហើយកិច្ចការនេះបានកើតឡើងចំពោះបងពេញមួយថ្ងៃនេះ។ ប្រសិនបើ បងបរិភោគសាច់ទាំងអស់នៃយញ្ញបូជារំដោះបាប តើព្រះអម្ចាស់នឹងសព្វព្រះហឫទ័យដែររឺទេ?
|
||
\v 20 ពេលដែលបានឮពាក្យនេះហើយ លោកម៉ូសេក៏យល់ស្របតាម។
|
||
\s5
|
||
\c 11
|
||
\cl ជំពូក ១១
|
||
\p
|
||
\v 1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖
|
||
\v 2 «ចូរប្រកាសប្រាប់ជនជាតិអ៊ីស្រាអែលទាំងអស់ថា ទាំងនេះគឺជាសត្វដែលអ្នករាល់គ្នាអាចបរិភោគបានក្នុងចំណោមសត្វដែលរស់នៅលើផែនដី។
|
||
\s5
|
||
\v 3 អ្នករាល់គ្នាអាចបរិភោគសត្វទាំងឡាយណា ដែលមានក្រចកជើងឆែក និងទំពារអៀង។
|
||
\v 4 អ្នករាល់គ្នាមិនត្រូវបរិភោគសត្វដែល គ្រាន់តែមានក្រចកជើងឆែក តែមិនទំពារអៀង ដូចជា សត្វអូដ្ឋ ព្រោះវាទំពារអៀង តែវាមិនមានក្រចកជើងឆែកនោះទេ។ ដូច្នេះ សត្វអូដ្ឋជាសត្វមិនបរិសុទ្ធសម្រាប់អ្នក។
|
||
\s5
|
||
\v 5 ទន្សាយថ្ម ក៏ជាសត្វមិនបរិសុទ្ធសម្រាប់អ្នករាល់គ្នាដែរ ដ្បិត វាទំពារអៀង តែវាមិនមានក្រចកជើងឆែកនោះទេ។
|
||
\v 6 ទន្សាយព្រៃ ជាសត្វមិនបរិសុទ្ធសម្រាប់អ្នករាល់គ្នាដែរ ដ្បិត វាទំពារអៀង តែមិនមានក្រចកជើងឆែកនោះទេ។
|
||
\v 7 ជ្រូកមានក្រចកជើងឆែក តែវាមិនទំពារអៀងទេ ដូច្នេះជាសត្វមិនបរិសុទ្ធសម្រាប់អ្នករាល់គ្នា។
|
||
\v 8 អ្នករាល់គ្នាមិនត្រូវបរិភោគសាច់សត្វទាំងនោះ ហើយក៏មិនត្រូវប៉ះពាល់ខ្មោចវាដែរ។ ពួកវាគឺជាសត្វមិនបរិសុទ្ធសម្រាប់អ្នករាល់គ្នា។
|
||
\s5
|
||
\p
|
||
\v 9 សត្វដែលរស់នៅក្នុងទឹកដែលអ្នករាល់គ្នាអាចបរិភោគបានគឺត្រូវជាសត្វដែលមានព្រុយ និងមានស្រការ ទោះបីជាសត្វដែលរស់នៅក្នុងសមុទ្រក្តី ក្នុងទន្លេក្តី។
|
||
\v 10 ប៉ុន្តែ សត្វទាំងឡាយណាដែលមិនមានព្រុយ មិនមានស្រការ ទោះបីជាសត្វដែលរស់នៅក្នុងសមុទ្រក្តី ឬក្នុងទន្លេក្តី ទោះបីជាពពួកសត្វល្អិតដែលរស់នៅរវើកក្នុងទឹក ឬសត្វទៀតដែលរស់ក្នុងសមុទ្រក្តី សត្វក្នុងទន្លេក្តី អ្នករាល់គ្នាត្រូវចាត់ទុកវាជាសត្វគួរស្អប់ខ្ពើម។
|
||
\s5
|
||
\v 11 អ្នករាល់គ្នាត្រូវស្អប់ខ្ពើមសត្វទាំងអស់នោះ មិនត្រូវបរិភោគសាច់របស់វាទេ ហើយសូម្បីតែខ្មោចសត្វទាំងនោះក៏មិនត្រូវប៉ះដែរ។
|
||
\v 12 អ្នករាល់គ្នាត្រូវស្អប់ខ្ពើមសត្វទាំងឡាយណា ដែលរស់នៅក្នុងទឹក ដែលគ្មានព្រុយ គ្មានស្រការ។
|
||
\s5
|
||
\p
|
||
\v 13 ក្នុងចំណោមសត្វស្លាបដែលអ្នកត្រូវចាត់ទុកជាសត្វដែលគួរស្អប់ខ្ពើម បរិភោគមិនបានមានដូចជា ឥន្ទ្រី ត្មាត
|
||
\v 14 ខ្លែង សត្វស្ទាំងគ្រប់ប្រភេទ
|
||
\v 15 សត្វក្អែកគ្រប់ប្រភេទ
|
||
\v 16 មៀម ទីទុយ រំពេរសមុទ្រ ស្ទាំងគ្រប់ប្រភេទ។
|
||
\s5
|
||
\v 17 អ្នករាល់គ្នាត្រូវស្អប់ខ្ពើមសត្វ មៀម ទីទុយ ក្អែកទឹក
|
||
\v 18 គូក ទុង ស្មោញ
|
||
\v 19 កុក ក្រសារគ្រប់ប្រភេទ ត្រសេះ និងប្រចៀវ។
|
||
\s5
|
||
\p
|
||
\v 20 អ្នករាល់គ្នាត្រូវស្អប់ខ្ពើម គ្រប់ប្រភេទសត្វល្អិតដែលមានស្លាប ហើយដើរដោយជើងបួន។
|
||
\v 21 ប៉ុន្តែ អ្នករាល់គ្នាអាចបរិភោគសត្វដែលមានស្លាប ហើយអាចលោតលើដីបាន។
|
||
\v 22 អ្នករាល់គ្នាក៏អាចបរិភោគពពួក កណ្តូប ចង្រិត និងកណ្តូបគ្រប់ប្រភេទ។
|
||
\v 23 ប៉ុន្តែ សត្វល្អិតដែលមានស្លាប និងមានជើងនោះ អ្នករាល់គ្នាត្រូវចាត់ទុកវាជាសត្វគួរស្អប់ខ្ពើម។
|
||
\s5
|
||
\p
|
||
\v 24 ប្រសិនបើ អ្នកប៉ះពាល់ខ្មោចសត្វទាំងនោះ អ្នកនឹងទៅជាមិនបរិសុទ្ធរហូតដល់ពេលល្ងាច។
|
||
\v 25 អ្នកយកខ្មោចសត្វទាំងនោះ ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ពេលល្ងាច។
|
||
\s5
|
||
\v 26 គ្រប់ប្រភេទសត្វដែលមានក្រចកជើងឆែក ដែលមិនបែងចែកជាក់លាក់ ឬមិនទំពារអៀង គឺជាសត្វមិនបរិសុទ្ធសម្រាប់អ្នករាល់គ្នា។ អ្នកណាដែលប៉ះសត្វទាំងនោះនឹងស្ថិតក្នុងភាពមិនបរិសុទ្ធ។
|
||
\v 27 សត្វចតុបាតទាំងអស់ដែលដើរលើបាតជើង ជាសត្វមិនបរិសុទ្ធសម្រាប់អ្នក។ នរណាដែលប៉ះខ្មោចសត្វទាំងនោះ នឹងស្ថិតក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។
|
||
\v 28 អ្នកយកខ្មោចសត្វនោះ ត្រូវបោកសម្អាតសម្លៀកបំពាក់របស់គេ ហើយស្ថិតក្នុងភាពមិនបរិសុទ្ធរហូតដល់ពេលល្ងាច។ ត្រូវចាត់ទុកសត្វទាំងនេះ ជាសត្វគួរស្អប់ខ្ពើមសម្រាប់អ្នករាល់គ្នា។
|
||
\s5
|
||
\p
|
||
\v 29 គ្រប់ប្រភេទសត្វដែលលូន វារ លើដីដូចជា សត្វស្ការ កណ្តុរប្រេង សត្វល្មូនគ្រប់ប្រភេទ
|
||
\v 30 តុកកែ ជីងចក់ ថ្លែន ជាស បង្គួយ ជាសត្វមិនបរិសុទ្ធសម្រាប់អ្នករាល់គ្នា។
|
||
\s5
|
||
\v 31 ប្រភេទសត្វលូន វារទាំងនេះជាសត្វមិនបរិសុទ្ធសម្រាប់អ្នករាល់គ្នា។ អ្នកណាដែលប៉ះខ្មោចសត្វទាំងនេះនឹងស្ថិតក្នុងភាពមិនបរិសុទ្ធរហូតដល់ពេលល្ងាច។
|
||
\v 32 ប្រសិនបើ ពួកវាងាប់ហើយធ្លាក់ទៅក្នុងអ្វីមួយ ដូចជាសម្ភារៈធ្វើពីឈើ សម្លៀកបំពាក់ ស្បែក សម្លៀកបំពាក់ធ្វើពីបាវ របស់នោះនឹងទៅជាមិនបរិសុទ្ធរហូតដល់ពេលល្ងាច ត្រូវយករបស់នោះដាក់ក្នុងទឹក ក្រោយមកនឹងប្រើបានវិញ។ បន្ទាប់មករបស់នោះនឹងបានបរិសុទ្ធ។
|
||
\v 33 ប្រសិនបើ ធ្លាក់ទៅក្នុងក្អមធ្វើពីដី អ្វីៗដែលនៅក្នុងនោះទៅជាមិនបរិសុទ្ធ អ្នកត្រូវបំបែកក្អមនោះចោល។
|
||
\s5
|
||
\v 34 ប្រសិនបើ គេចាក់ទឹកពីក្អមដែលមិនបរិសុទ្ធនោះទៅលើអាហារសម្រាប់បរិភោគ អាហារនោះនឹងទៅជាមិនបរិសុទ្ធ ហើយទឹកសម្រាប់ផឹកក៏មិនបរិសុទ្ធដែរ។
|
||
\v 35 ប្រសិនបើ ខ្មោចសត្វធ្លាក់ទៅលើរបស់អ្វីមួយ របស់នោះនឹងទៅជាមិនបរិសុទ្ធ ទោះបីជាឡ ឬចង្រ្កានក្តី អ្នករាល់គ្នាត្រូវកំទេចវាចោល ព្រោះវាជារបស់មិនបរិសុទ្ធ និងមិនបរិសុទ្ធសម្រាប់អ្នករាល់គ្នា។
|
||
\s5
|
||
\v 36 ប្រសិនបើ ខ្មោចសត្វធ្លាក់ចូលក្នុងប្រភពទឹក ឬអណ្តូងទឹក នោះទឹកនៅតែបរិសុទ្ធ។ ប៉ុន្តែ អ្នកដែលយកខ្មោចសត្វនោះចេញ នឹងទៅជាមិនបរិសុទ្ធ។
|
||
\v 37 ប្រសិនបើ ខ្មោចសត្វធ្លាក់លើគ្រាប់ពូជសម្រាប់ដាំដុះ គ្រាប់ពូជនោះនៅតែបរិសុទ្ធ។
|
||
\v 38 ប៉ុន្តែ បើវាធ្លាក់ទៅលើគ្រាប់ពូជដែលត្រាំទឹករួចហើយនោះ គ្រាប់ពូជនោះនឹងទៅជាមិនបរិសុទ្ធសម្រាប់អ្នក។
|
||
\s5
|
||
\p
|
||
\v 39 ប្រសិនបើ សត្វដែលអ្នកអាចបរិភោគបានងាប់ អ្នកដែលប៉ះវានឹងទៅជាមិនបរិសុទ្ធរហូតដល់ពេលល្ងាច។
|
||
\v 40 អ្នកដែលបរិភោគសត្វដែលស្លាប់នោះ ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយស្ថិតក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។ ឯអ្នកដែលកាន់ខ្មោចសត្វនោះ ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន និងស្ថិតក្នុងភាពមិនបរិសុុទ្ធរហូតដល់ពេលល្ងាច។
|
||
\s5
|
||
\p
|
||
\v 41 មិនត្រូវបរិភោគសត្វលូនវារនៅលើដី ត្រូវចាត់ទុកជាសត្វគួរស្អប់ខ្ពើម។
|
||
\v 42 អ្នករាល់គ្នាមិនត្រូវបរិភោគសត្វដែលលូន ឬសត្វដែលវារនៅលើដីឡើយ ទោះបីជាសត្វដែលមានជើងបួន ឬមានជើងច្រើនក្តី ព្រោះជាសត្វគួរស្អប់ខ្ពើមសម្រាប់អ្នករាល់គ្នា។
|
||
\s5
|
||
\v 43 អ្នករាល់គ្នាមិនត្រូវបណ្តោយឲ្យខ្លួនរបស់អ្នករាល់គ្នាទៅជាមិនបរិសុទ្ធ ដោយប៉ះពាល់សត្វទាំងនោះឡើយ ព្រោះវាបណ្តាលឲ្យអ្នករាល់ទៅជាមិនបរិសុទ្ធ។
|
||
\v 44 យើងជាព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ត្រូវរក្សាខ្លួនរបស់អ្នកអោយវិសុទ្ធ ព្រោះយើងជាព្រះដ៏វិសុទ្ធ។ មិនត្រូវធ្វើឲ្យខ្លួនរបស់អ្នកទៅជាសៅហ្មង ដោយសារសត្វ ដែលលូនវារលើដីឡើយ។
|
||
\v 45 យើងគឺព្រះអម្ចាស់ ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ដើម្បីធ្វើជាព្រះរបស់អ្នករាល់គ្នា។ ចូរញែកខ្លួនឲ្យបានវិសុទ្ធ ដ្បិតយើងវិសុទ្ធ។
|
||
\s5
|
||
\p
|
||
\v 46 នេះគឺជាក្រឹត្យវិន័យស្តីពីសត្វជើងបួន សត្វស្លាប និងសត្វដែលរស់រវើករវាន់ក្នុងទឹក និងសត្វដែលលូនវារនៅលើដី
|
||
\v 47 ក្រឹត្យវិន័យទាំងនេះនាំឲ្យអ្នកអាចបែងចែករវាងសត្វដែលមិនបរិសុទ្ធ និងសត្វដែលបរិសុទ្ធ រវាងសត្វដែលអាចបរិភោគបាន និងមិនអាចបរិភោគបាន»។
|
||
\s5
|
||
\c 12
|
||
\cl ជំពូក ១២
|
||
\p
|
||
\v 1 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖
|
||
\v 2 «ចូរប្រកាសប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ ប្រសិនបើ ស្ត្រីម្នាក់មានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសម្នាក់់ នោះនាងនឹងទៅជាមិនបរិសុទ្ធរយៈពេលប្រាំពីរថ្ងៃ ដូចពេលនាងមានរដូវដែរ។
|
||
\v 3 នៅថ្ងៃទីប្រាំបី គេត្រូវធ្វើពិធីកាត់ស្បែកឲ្យកូនប្រុសនោះ។
|
||
\s5
|
||
\v 4 បន្ទាប់មក នាងត្រូវរង់ចាំសាមសិបថ្ងៃទៀត ដើម្បីធ្វើពីធីជម្រះកាយដោយសារការធ្លាក់ឈាម។ នាងមិនអាចប៉ះពាល់វត្ថុដែលបរិសុទ្ធបានទេ ហើយក៏មិនអាចចូលទៅក្នុងទីសក្ការៈបានដែរ រហូតទាល់តែផុតពេលកំណត់នៃពិធីជម្រះកាយឲ្យបានវិសុទ្ធ។
|
||
\v 5 ប៉ុន្តែ ប្រសិនបើ នាងបង្កើតបានកូនស្រី នាងនឹងទៅជាមិនបរិសុទ្ធរយៈពេលពីរសប្តាហ៍ ដូចពេលដែលនាងមានរដូវដែរ។ បន្ទាប់មក នាងត្រូវរង់ចាំរយៈពេលហុកសិបប្រាំមួយថ្ងៃទៀត ដើម្បីធ្វើពិធីជម្រះកាយ ដោយសារការធ្លាក់ឈាមក្នុងឱកាសសម្រាលកូន។
|
||
\s5
|
||
\p
|
||
\v 6 នៅថ្ងៃបញ្ចប់នៃការធ្វើពិធីជម្រះកាយដោយសារការសម្រាលកូន ទោះកូនប្រុសក្តី ឬកូនស្រីក្តី នាងត្រូវយកចៀមអាយុមួយឆ្នាំមួយ សម្រាប់ជាតង្វាយដុតទាំងមូល និងព្រាបជំទើរ ឬលលក សម្រាប់យញ្ញបូជារំដោះបាប ទៅត្រង់ច្រកចូលព្រះពន្លាជួបព្រះអម្ចាស់ ជូនបូជាចារ្យ។
|
||
\s5
|
||
\v 7 បន្ទាប់មក បូជាចារ្យយកថ្វាយចំពោះព្រះអម្ចាស់ រួចធ្វើពិធីជម្រះកាយឲ្យនាងរួចពីបាប នាងនឹងបានបរិសុទ្ធពីភាពសៅហ្មង ដោយសារការធ្លាក់ឈាមនោះ។ នេះជាក្រឹត្យវិន័យស្តីពីស្ត្រី ដែលបង្កើតកូន ទោះបីប្រុសក្តីឬ ស្រីក្តី។
|
||
\v 8 ប្រសិនបើ នាងមិនមានលទ្ធភាពថ្វាយចៀមទេនោះ នាងត្រូវយកលលកពីរ ឬព្រាបជំទើរពីរ សម្រាប់តង្វាយដុតទាំងមូល និងមួយទៀតសម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប លោកបូជាចារ្យ នឹងធ្វើពិធីជំរះកាយឲ្យនាងរួចហើយ នាងនឹងបានជាបរិសុទ្ធវិញ»។
|
||
\s5
|
||
\c 13
|
||
\cl ជំពូក ១៣
|
||
\p
|
||
\v 1 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេ និងលោកអើរ៉ុនថា៖
|
||
\v 2 «នៅពេលដែលមានកន្ទួល កើតស្រែង ឬកើតភ្លឺ លើស្បែករបស់អ្នកណាម្នាក់ ហើយវាក្លាយទៅជាជំងឺសើរស្បែក ហើយស្បែកនេះបង្ករោគនៅក្នុងរាង្គកាយរបស់គេ ត្រូវនាំគេទៅជួបលោកមហាបូជាចារ្យអើរ៉ុន ឬកូនប្រុសណាម្នាក់របស់គាត់ដែលជាបូជាចារ្យ។
|
||
\s5
|
||
\v 3 លោកបូជាចារ្យត្រូវពិនិត្យស្នាមលើស្បែកលើរូបកាយរបស់គេ។ ប្រសិនបើ មានរោមដុះនៅត្រង់នៅប្រែក្លាយជាព៌ណស ហើយប្រសិនបើស្បែកនៅកន្លែងនោះស្រុតចុះទាបជាងស្បែកកន្លែងដទៃ នោះមានន័យថាគេមានមេរោគឆ្លង ឬជំងឺឃ្លង់ហើយ។ បន្ទាប់ពី លោកបូជាចារ្យបានពិនិត្យគាត់ហើយ បូជាចារ្យត្រូវប្រកាសថា អ្នកនោះជាមនុស្សមិនបរិសុទ្ធ។
|
||
\v 4 ប្រសិនបើ ជំងឺនោះគ្រាន់តែជាស្នាមភ្លឺព៌ណស ស្បែកមិនស្រុតចុះ ហើយរោមនៅកន្លែងនោះមិនប្រែជាសដែលនោះ ដូច្នេះ បូជាចារ្យត្រូវនាំគាត់ឲ្យនៅឆ្ងាយពីគេរយៈពេលប្រាំពីរថ្ងៃ។
|
||
\s5
|
||
\v 5 នៅថ្ងៃទីប្រាំពីរ បូជាចារ្យត្រូវពិនិត្យគាត់សារជាថ្មី ប្រសិនបើ សង្កេតឃើញថា ស្នាមដែលកើតឡើង មិនមានការប្រែប្រួល ហើយមិនមានរាលធំឡើងលើស្បែក។ ប្រសិនបើ វាមិនមានអ្វីប្រែប្រួលទេ បូជាចារ្យត្រូវឲ្យគាត់នៅដាច់ដោយឡែកពីគេរយៈពេលប្រាំពីរថ្ងៃទៀត។
|
||
\v 6 ដល់ថ្ងៃទីប្រាំពីរ បូជាចារ្យត្រូវពិនិត្យមើលអ្នកជម្ងឺនោះម្តងទៀត ប្រសិនបើ ស្នាមនោះប្រែទៅជាស្រអាប់ និងមិនរាលនៅលើស្បែកទេ នោះបូជាចារ្យត្រូវប្រកាសថាគាត់ គ្រាន់តែមានជំងឺស្រែងតែប៉ុណ្ណោះ។ គាត់ត្រូវបោកសម្លៀកបំពាក់របស់គេ ហើយគាត់បានបរិសុទ្ធ។
|
||
\s5
|
||
\v 7 ប៉ុន្តែ ប្រសិនបើ ស្រែងនោះរាលដាលលើស្បែករបស់គាត់ បន្ទាប់ពីបូជាចារ្យប្រកាសថាគាត់បរិសុទ្ធហើយនោះ គាត់ត្រូវទៅបង្ហាញខ្លួនចំពោះលោកបូជាចារ្យវិញ។
|
||
\v 8 បូជាចារ្យពិនិត្យជំងឺគាត់សារជាថ្មី ប្រសិនបើគាត់សង្កេតឃើញថា ស្រែងរាលដាលធំនៅលើស្បែក នោះលោកបូជាចារ្យត្រូវប្រកាសថាគាត់ជាមនុស្សមិនបរិសុទ្ធ គឺគាត់មានជំងឺឃ្លង់។
|
||
\s5
|
||
\p
|
||
\v 9 កាលណានរណាម្នាក់កើតឃ្លង់ ត្រូវនាំគាត់ឲ្យទៅជួបបូជាចារ្យ។
|
||
\v 10 លោកបូជាចារ្យត្រូវពិនិត្យគាត់ ប្រសិនបើ សង្កេតឃើញថាមានកន្ទួលសនៅលើស្បែក ហើយប្រសិនបើ រោមនៅកន្លែងនោះប្រែទៅជាស ឬមានសាច់ដុះចេញពីកន្ទួលនោះមក។
|
||
\v 11 នោះគឺមានសេចក្តីថា គាត់មានជំងឺឃ្លង់រាំរៃ លោកបូជាចារ្យត្រូវប្រកាសថាគាត់ជាមនុស្សមិនបរិសុទ្ធ។ បូជាចារ្យត្រូវនាំគាត់ទៅរស់នៅដាច់ពីគេ ពីព្រោះគាត់មិនបរិសុទ្ធរួចទៅហើយ។
|
||
\s5
|
||
\v 12 ប្រសិនបើ បូជាចារ្យបានឃើញថា រោគឃ្លង់នេះកើតពេញលើស្បែងក ហើយរាលដាលពេញខ្លួនអ្នកជំងឺ តាំងពីក្បាលរហូតដល់ចុងជើងនោះ
|
||
\v 13 ដូច្នេះ បូជាចារ្យត្រូវពិនិត្យឲ្យបានហ្មត់ចត់ ប្រសិនបើ ឃើញថារោគឃ្លង់នេះបានកើតពេញខ្លួនរបស់គេហើយ លោកត្រូវប្រកាសថាមនុស្សម្នាក់នេះជាមនុស្សបរិសុទ្ធ ព្រោះខ្លួនរបស់គាត់បានប្រែជាសទាំងអស់ដូច្នេះ នោះបានសេចក្តីថាគាត់បរិសុទ្ធ។
|
||
\v 14 ប៉ុន្តែប្រសិនបើ មានសាច់ខ្ចី ដុះចេញនៅលើខ្លួនគាត់ នោះគាត់នឹងទៅជាមិនបរិសុទ្ធ។
|
||
\s5
|
||
\v 15 បូជាចារ្យត្រូវពិនិត្យមើលសាច់ខ្ចីនោះ ហើយត្រូវប្រកាសថា គាត់ជាមនុស្សមិនបរិសុទ្ធ ព្រោះសាច់ខ្ចីនោះមិនបរិសុទ្ធ។
|
||
\v 16 នៅពេលដែលសាច់ខ្ចីនោះដុះឡើងសារជាថ្មី គាត់ត្រូវទៅជួបលោកបូជាចារ្យ។
|
||
\v 17 ប្រសិនបើ បូជាចារ្យពិនិត្យឃើញថា សាច់ខ្ចីនោះប្រែជាព៌ណស នោះគាត់ត្រូវប្រកាសថា អ្នកជំងឺនោះជាមនុស្សបរិសុទ្ធវិញ។
|
||
\s5
|
||
\p
|
||
\v 18 ប្រសិនបើន រណាម្នាក់មានដំបៅនៅលើស្បែក ហើយក៏បានជាវិញ
|
||
\v 19 ហើយប្រសិនបើ នៅកកន្លែងដំបៅនោះនៅមានកន្ទួលព៌ណស ឬស្នាមក្រហម ឬក្រហមព្រឿងៗ នោះគាត់ត្រូវទៅជួបលោកបូជាចារ្យ។
|
||
\v 20 បូជាចារ្យត្រូវពិនិត្យអ្នកជំងឺ ប្រសិនបើ ឃើញថាស្បែកខូងចូល ហើយរោមនៅទីនោះប្រែជាព៌ណស នោះបូជាចារ្យត្រូវប្រកាសថា អ្នកនោះជាមនុស្សមិនបរិសុទ្ធ។ គឺមានរោគឃ្លុង វិវត្តន៍នៅកន្លែងដែលធ្លាប់មានដំបៅនោះ។
|
||
\s5
|
||
\v 21 ប៉ុន្តែ ប្រសិនបើ បូជាចារ្យពិនិត្យឃើញថា រោមនៅកន្លែងនោះមិនបានប្រែទៅជាព៌ណសទេ ហើយស្នាមដំបៅមិនខូងចូលទៅក្នុងស្បែក នោះបូជាចារ្យត្រូវនាំគាត់ឲ្យរស់នៅដាច់ដោយឡែកពីគេរយៈពេលប្រាំពីរថ្ងៃ។
|
||
\v 22 ប្រសិនបើ ពិនិត្យឃើញថាស្នាមនោះរាលដាលនៅលើស្បែក បូជាចារ្យត្រូវប្រកាសថា គាត់ជាមនុស្សមិនបរិសុទ្ធ គឺមានរោគឃ្លង់។
|
||
\v 23 ប៉ុន្តែប្រសិនបើ ស្នាមនៅនៅដដែល មិនរាលទេ នោះមានន័យថា វាគ្រាន់តែជាស្នាមតែប៉ុណ្ណោះ បូជាចារ្យត្រូវប្រកាសថា គាត់ជាមនុស្សបរិសុទ្ធ។
|
||
\s5
|
||
\p
|
||
\v 24 នៅពេលស្បែករបស់នរណាម្នាក់ ត្រូវរលាកដោយសារភ្លើង ហើយសាច់ត្រង់កន្លែងរលាកនោះ ប្រែទៅជាក្រហមព្រឿងៗ ឬមានជាពណ៌ស
|
||
\v 25 លោកបូជាចារ្យត្រូវពិនិត្យគាត់ ប្រសិនបើ រោមនៅកន្លែងដែលរលាកនោះប្រែទៅជាពណ៌ស ហើយស្បែកមានការខូងចុះ។ នោះគឺរោគឃ្លង់កើតត្រង់កន្លែងរលាក បូជាចារ្យត្រូវប្រកាសថា គាត់ជាមនុស្សមិនបរិសុទ្ធ។ គឺមានន័យថា គាត់មានរោគឃ្លង់។
|
||
\s5
|
||
\v 26 ប្រសិនបើ បូជាចារ្យពិនិត្យវាហើយ ឃើញថារោមមិនប្រែជាព៌ណស ហើយដំបៅក៏មិនខូងចូលទៅក្នុងស្បែក ហើយស្នាមនៅលើស្បែកក៏មិនស្រអាប់នោះ លោកបូជាចារ្យត្រូវនាំគាត់ឲ្យរស់នៅដាច់ពីគេរយៈពេលប្រាំពីរថ្ងៃ។
|
||
\v 27 លុះដល់ថ្ងៃទីប្រាំពីរ បូជាចារ្យត្រូវពិនិត្យគាត់។ ប្រសិនបើ ស្នាមនោះរាលនៅលើស្បែក នោះបូជាចារ្យត្រូវប្រកាសថាគាត់ជាមនុស្សមិនបរិសុទ្ធ។
|
||
\v 28 ប្រសិនបើ ស្នាមនៅមានដដែល មិនរាលដាល ប៉ុន្តែ ប្រែទៅជាស្រអាប់ នោះមានសេចក្តីថាជាស្នាមរលាក។ បូជាចារ្យត្រូវប្រកាសថាគាត់ជាមនុស្សបរិសុទ្ធ ព្រោះវាគ្រាន់តែជាស្នាមរលាកភ្លើងប៉ុណ្ណោះ។
|
||
\s5
|
||
\p
|
||
\v 29 ប្រសិនបើបុរស ឬស្ត្រី ណាកើតជំងឺសើស្បែកលើក្បាល ឬត្រង់ចង្ការ
|
||
\v 30 បូជាចារ្យត្រូវពិនិត្យគាត់កន្លែងដែលមានជំងឺសើស្បែកនោះ ប្រសិនបើ មានស្នាមខូងចូលទៅក្នុងស្បែក ហើយប្រសិនបើ វាប្រែជាពណ៌លឿង និងមានជ្រុះរោមនៅកន្លែងនោះ។ បើដូច្នេះ បូជាចារ្យត្រូវប្រកាសថាអ្នកជំងឺនោះជាមនុស្សមិនបរិសុទ្ធ។ គឺគេមានរោគឃ្លង់ម៉្យាងដែលមានអង្គែនៅលើក្បាល និងត្រង់ចង្ការ។
|
||
\s5
|
||
\v 31 ហើយប្រសិនបើ បូជាចារ្យពិនិត្យឃើញថា អង្កែរនោះមិនមានស្នាមខូងចូលទៅក្នុងស្បែក ហើយមិនមានរោមខ្មៅនៅកន្លែងនោះ នោះលោកបូជាចារ្យត្រូវឲ្យអ្នកជំងឺនោះ នៅដាច់ដោយឡែកពីគេរយៈពេលប្រាំពីរថ្ងៃ។
|
||
\s5
|
||
\v 32 នៅថ្ងៃទីប្រាំពីរ បូជាចារ្យត្រូវពិនិត្យអ្នកជម្ងឺនោះម្តងទៀត ប្រសិនបើឃើញថាអង្គែនោះមិនបានរាល ហើយរោមមិនមានព៌ណលឿង ហើយមិនមានស្នាមខូងចូលទៅក្នុងស្បែកនោះទេ
|
||
\v 33 អ្នកជំងឺនោះត្រូវកោរសក់របស់គាត់ ប៉ុន្តែ ត្រង់កន្លែងដែលមានកើតអង្គែនោះគឺមិនត្រូវកោរទេ បន្ទាប់មក លោកបូជាចារ្យត្រូវអោយអ្នកជំងឺដែលអង្គែនោះនៅដាច់ដោយឡែកពីគេបន្ថែមប្រាំពីរថ្ងៃទៀត។
|
||
\s5
|
||
\v 34 នៅថ្ងៃទីប្រាំពីរ បូជាចារ្យត្រូវពិនិត្យកន្លែងកើតអង្គែម្តងទៀត ប្រសិនបើ អង្គែមិនរាលដាលទៅលើស្បែក ហើយស្នាមមិនខូងចូលទេ នោះបូជាចារ្យត្រូវប្រកាស់ថា គាត់ជាមនុស្សបរិសុទ្ធ។ គាត់ត្រូវបោកសម្លៀកបំពាក់របស់គាត់ ហើយគាត់នឹងបានបរិសុទ្ធ។
|
||
\s5
|
||
\v 35 ប៉ុន្តែប្រសិនបើ រោគអង្គែរាលដាល ពេញលើស្បែកបន្ទាប់ពីលោកបូជាចារ្យបានប្រកាសថាគាត់បរិសុទ្ធហើយ
|
||
\v 36 នោះបូជាចារ្យត្រូវពិនិត្យអ្នកជំងឺនោះម្តងទៀត។ ប្រសិនបើ ជំងឺរាលដាលលើស្បែក បូជាចារ្យមិនចាំបាច់ស្វែងរកមើលរោមពណ៌លឿងទេ ព្រោះគាត់ជាមនុស្សមិនបរិសុទ្ធ។
|
||
\v 37 ប្រសិនបើ ស្នាមអង្គែនៅដដែលមិនប្រែប្រួល ហើយមានរោមខ្មៅដុះឡើង នោះមាន័យថារោគអង្គែជាសះស្បើយហើយ។ គាត់ជាមនុស្សបរិសុទ្ធ ហើយបូជាចារ្យត្រូវប្រកាសថា គាត់ជាមនុស្សបរិសុទ្ធ។
|
||
\s5
|
||
\p
|
||
\v 38 ប្រសិនបើ បុរស ឬស្ត្រីណាមានស្នាមអុច នៅលើស្បែក
|
||
\v 39 បូជាចារ្យត្រូវធ្វើការពិនិត្យអ្នកជំងឺនោះ បើឃើញថាស្នាមអុច ប្រែជាពណ៌ស្រអាប់វិញ នោះគ្រាន់តែជារោគសើរស្បែកធម្មតាបុណ្ណោះ។ គាត់ជាមនុស្សបរិសុទ្ធ។
|
||
\s5
|
||
\p
|
||
\v 40 ប្រសិនបើ សក់របស់មនុស្សប្រុសជ្រុះ គាត់ជាមនុស្សទំពែក តែគាត់នៅតែជាមនុស្សបរិសុទ្ធដដែល។
|
||
\v 41 ប្រសិនបើ សក់របស់គាត់ផ្នែកខាងមុខជ្រុះ គាត់ជាមនុស្សឆក តែគាត់នៅតែជាមនុស្សបរិសុទ្ធដដែល។
|
||
\s5
|
||
\v 42 ប៉ុន្តែ ប្រសិនបើ ក្បាលរបស់គាត់ផ្នែកទំពែកក្តី ផ្នែកដែលឆកក្តី មានឡើងព៌ណក្រហមព្រឿងៗ នោះមានន័យថាគាត់មានកើតរោងឃ្លង់ហើយ។
|
||
\v 43 បូជាចារ្យត្រូវពិនិត្យគាត់ ប្រសិនបើ មានកន្ទួលក្រហមៗដូចជារោគឃ្លង់ទោះនៅកន្លែងទំពែកក្តី ឬកន្លែងឆកក្តី
|
||
\v 44 នោះគឺមានន័យថា គាត់មានរោគឃ្លង់ ហើយគាត់ជាមនុស្សមិនបរិសុទ្ធ។ បូជាចារ្យត្រូវតែប្រកាសថា គាត់ជាមនុស្សមិនបរិសុទ្ធ ព្រោះគាត់មានកើតរោគឃ្លង់លើក្បាលរបស់គាត់។
|
||
\s5
|
||
\p
|
||
\v 45 មនុស្សដែលមានជំងឺឃ្លង់ គឺត្រូវស្លៀកសម្លៀកបំពាក់រហែក ត្រូវចំហរត្រង់ក្បាល ហើយបិតមុខនៅត្រង់ច្រមុះ ហើយស្រែកថា ខ្ញុំជាមនុស្សមិនបរិសុទ្ធ! ខ្ញុំជាមនុស្សមិនបរិសុទ្ធ!
|
||
\v 46 ក្នុងអំឡុងពេលដែលគាត់កើតឃ្លង់នោះ គាត់ជាមនុស្សមិនបរិសុទ្ធ គាត់ត្រូវរស់នៅដាច់ពីគេ នៅខាងក្រៅជំរំ។
|
||
\s5
|
||
\p
|
||
\v 47 សម្លៀកបំពាក់ដែលមានដុះផ្សិត ទោះបីសម្លៀកបំពាក់ធ្វើពីក្រណាត់រោមចៀម ឬសំពត់ទេសឯក
|
||
\v 48 ឬស្នាមលើក្រណាត់ ឬលើអំបោះរោមចៀម អំបោះឆៅ សម្លៀកបំពាក់ ឬវត្ថុធ្វើអំពីស្បែក
|
||
\v 49 បើស្នាមទាំងនោះប្រែទៅជាពណ៌បៃតង ឬក្រហមព្រឿងៗប្រឡាក់នៅលើសម្លៀកបំពាក់ ធ្វើពីស្បែក អំបោះរោមចៀម អំបោះឆៅ ឬអ្វីផ្សេងទៀតដែលធ្វើពីស្បែក ប្រសិនបើស្នាមផ្សិតនោះរាលដាល នោះត្រូវបង្ហាញរបស់នោះទៅជូនបូជាចារ្យ។
|
||
\s5
|
||
\v 50 បូជាចារ្យត្រូវពិនិត្យរបស់ទាំងនោះ គាត់ត្រូវយករបស់ដែលមានចុះផ្សិតនៅដាក់ដោយឡែកពីគេរយៈពេលប្រាំពីរថ្ងៃ។
|
||
\v 51 លុះដល់ថ្ងៃទីប្រាំពីរ បូជាចារ្យត្រូវពិនិត្យស្នាមផ្សិតនោះម្តងទៀត។ ប្រសិនបើមានរាលដាលលើសម្លៀកបំពាក់ ឬវត្ថុផ្សេងៗដូចជា លើក្រណាត់ ឬលើអំបោះរោមចៀម អំបោះឆៅ សម្លៀកបំពាក់ ឬវត្ថុធ្វើអំពីស្បែក នោះមានន័យថាវាមានដុះផ្សិតហើយ ហើយរបស់ទាំងនោះជារបស់មិនបរិសុទ្ធ។
|
||
\v 52 បូជាចារ្យត្រូវដុតសម្លៀកបំពាក់ ឬវត្ថុផ្សេងៗដូចជា លើក្រណាត់ ឬលើអំបោះរោមចៀម អំបោះឆៅ សម្លៀកបំពាក់ ឬវត្ថុធ្វើអំពីស្បែក ដែលរកឃើញថាមានដុះផ្សិតនោះដោល ព្រោះវាជាវត្ថុដុះផ្សិតមិនអាចចំបាត់បាន។ ដូច្នេះ ត្រូវដុតវាចោលទាំងស្រុង។
|
||
\s5
|
||
\p
|
||
\v 53 ប្រសិនបើបូជាចារ្យពិនិត្យហើយមិនមានឃើញផ្សិតនោះរាលដាលលើ សម្លៀកបំពាក់ ឬវត្ថុផ្សេងៗដូចជា ក្រណាត់ ឬលើអំបោះរោមចៀម អំបោះឆៅ សម្លៀកបំពាក់ ឬវត្ថុធ្វើអំពីស្បែក ទេនោះ
|
||
\v 54 នោះលោកត្រូវបញ្ជាអោយពួកគេបោកសម្អាតរបស់អស់ទាំងនោះ ហើយលោកត្រូវដាក់របស់ទាំងនោះអោយនៅដាច់ឡែកពីគេរយៈពេលប្រាំពីរថ្ងៃ។
|
||
\v 55 បន្ទាប់មកលោកត្រូវពិនិត្យវាម្តងទៀត។ ទោះបីស្នាមផ្សិតមិនប្រែប្រួលពណ៌ ឬមិនមានការរាលដាលក្តី ក៏វានៅតែជាវត្ថុមិនបរិសុទ្ធដដែល។ អ្នកត្រូវដុតរបស់ទាំងនោះចោល ព្រោះថាផ្សិតនោះវាបានធ្វើអោយកខ្វក់។
|
||
\s5
|
||
\p
|
||
\v 56 ប្រសិនបើ លោកបូជាចារ្យពិនិត្យរបស់នោះ ហើយឃើញថា ស្នាមដុះផ្សិតនោះបានរលុប នោះគាត់ត្រូវកាត់ផ្នែកដែលមានស្នាមនោះចេញពីសម្លៀកបំពាក់ ឬចេញពីអំបោះរោមចៀម អំបោះឆៅ សម្លៀកបំពាក់ ឬវត្ថុធ្វើអំពីស្បែក។
|
||
\v 57 ហើយប្រសិនបើ ក្រោយមក ស្នាមនោះដុះឡើងនៅលើសម្លៀកបំពាក់ អំបោះរោមចៀម អំបោះឆៅ សម្លៀកបំពាក់ ឬវត្ថុធ្វើអំពីស្បែក អ្នកត្រូវដុតវត្ថុដែលមានដុះផ្សិតនោះចោល។
|
||
\v 58 ប្រសិនបើ អ្នកបានបោកសម្អាត សម្លៀកបំពាក់ ឬអំបោះរោមចៀម អំបោះឆៅ សម្លៀកបំពាក់ ឬវត្ថុធ្វើអំពីស្បែករួច ហើយស្នាមផ្សិតនោះបានបាត់ទៅ អ្នកត្រូវបោកសម្អាតវាជាលើកទីពីរ ដូច្នេះ វានឹងបានបរិសុទ្ធ។
|
||
\s5
|
||
\p
|
||
\v 59 នេះគឺជាក្រឹត្យវិន័យស្តីពីស្នាមដុះផ្សិតលើសម្លៀកបំពាក់ដែលធ្វើពី អំបោះរោមចៀម អំបោះឆៅ នៅលើក្រណាត់ លើអំបោះរោមចៀម ឬវត្ថុធ្វើអំពីស្បែក ដូច្នេះ អ្នកត្រូវប្រកាស់ថា វាជារបស់បរិសុទ្ធ ឬមិនបរិសុទ្ធ។
|
||
\s5
|
||
\c 14
|
||
\cl ជំពូក ១៤
|
||
\p
|
||
\v 1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
|
||
\v 2 «នេះជាច្បាប់ស្តីពីពិធីសម្រាប់ជម្រះកាយមនុស្សឃ្លង់ឲ្យបានបរិសុទ្ធនៅថ្ងៃធ្វើពិធីជម្រះកាយ។
|
||
\s5
|
||
\v 3 បូជាចារ្យត្រូវចេញទៅក្រៅជំរំ ដើម្បីពិនិត្យមនុស្សឃ្លង់ ប្រសិនបើឃើញថាជំងឺឃ្លង់បានជាសះស្បើយហើយ។
|
||
\v 4 បូជាចារ្យត្រូវបញ្ជាឲ្យគេយកសត្វស្លាបរស់ពីរក្បាលដែលបរិសុទ្ធ ព្រមទាំងយកឈើតាត្រៅ អំបោះក្រហម និងមែកហ៊ីសុប។
|
||
\v 5 បូជាចារ្យត្រូវបញ្ជាឲ្យគេ អារកសត្វមួយនៅលើផើងដែលធ្វើពីដី ដែលមានទឹកជ្រោះនៅក្នុងនោះ។
|
||
\s5
|
||
\v 6 បូជាចារ្យយកសត្វស្លាបមួយទៀត ព្រមទាំងយកឈើតាត្រៅ អំបោះ រោមចៀមពណ៌ក្រហមទុំ និងមែកហ៊ីសុប ហើយយករបស់ទាំងអស់នេះមកជ្រលក់ក្នុងឈាមសត្វស្លាបដែលបានសម្លាប់នៅលើទឹកជ្រោះ។
|
||
\v 7 បន្ទាប់មកលោកបូជាចារ្យប្រោះឈាមនោះប្រាំពីរដងលើមនុស្សដែលបានជាពីជំងឺឃ្លង់នោះ ហើយបន្ទាប់មក លោកត្រូវប្រកាសថាគាត់បានបរិសុទ្ធ។ លោកបូជាចារ្យត្រូវលែងសត្វស្លាបដែលនៅរស់ឲ្យហើរទៅវាល។
|
||
\s5
|
||
\v 8 មនុស្សដែលទើបនឹងបានបរិសុទ្ធនោះត្រូវបោកសម្លៀកបំពាក់របស់គាត់ កោរសក់របស់គាត់ចេញ ព្រមទាំងងូតទឹកសម្អាតខ្លួនរបស់គាត់ ទើបគាត់បានបរិសុទ្ធ។ បន្ទាប់មក គាត់ចូលទៅក្នុងជំរំវិញ ប៉ុន្តែ គាត់ត្រូវរស់នៅក្រៅត្រសាលរបស់គាត់រយៈពេលប្រាំពីរថ្ងៃទៀត។
|
||
\v 9 លុះដល់ថ្ងៃទីប្រាំពីរ គាត់ត្រូវកោរសក់ដែលនៅលើក្បាលរបស់គាត់ ទាំងពុកចង្កា រោមចិញ្ចើម។ រោម ដែលមាននៅលើខ្លួនរបស់គាត់ក៏ត្រូវកោរចេញទាំងអស់ ហើយគាត់ត្រូវបោកសម្លៀកបំពាក់របស់គាត់ ហើយជម្រះខ្លួនរបស់គាត់ក្នុងទឹក បន្ទាប់មក គាត់នឹងបានបរិសុទ្ធ។
|
||
\s5
|
||
\p
|
||
\v 10 នៅថ្ងៃទីប្រាំបីគាត់ត្រូវនាំយក ចៀមឈ្មោលល្អឥតខ្ចោះពីរ ចៀមញីអាយុមួយឆ្នាំដែលល្អឥតខ្ចោះមួយ ហើយម្សៅម៉ដ្តបីរង្វាល់លាយជាមួយប្រេងសម្រាប់ជាតង្វាយម្សៅ និងប្រេងកន្លះលីត។
|
||
\v 11 បូជាចារ្យដែលធ្វើពិធីជម្រះកាយនាំអ្នកដែលបានជា និងតង្វាយរបស់គាត់ ចូលទៅចំពោះព្រះអម្ចាស់នៅត្រង់ច្រកចូលព្រះពន្លាជួបព្រះអម្ចាស់។
|
||
\s5
|
||
\v 12 លោកបូជាចារ្យត្រូវយកចៀមឈ្មោលមួយមកថ្វាយជាយញ្ញបូជាលោះបាប ជាមួយនឹងប្រេងកន្លះលីត លោកលើករបស់ទាំងនោះសម្រាប់ថ្វាយនៅចំពោះព្រះអម្ចាស់។
|
||
\v 13 គាត់ត្រូវសម្លាប់ចៀមនៅកន្លែងដែលពួកគេសម្លាប់សត្វសម្រាប់យញ្ញបូជារំដោះបាប និងតង្វាយដុតទាំងមូល នៅក្នុងទីសក្ការៈ ដ្បិត យញ្ញបូជាលោះបាបក៏ដូចជាយញ្ញបូជារំដោះបាប សាច់នៃតង្វាយនេះគឺជាចំណែករបស់បូជាចារ្យព្រោះជាតង្វាយដ៏វិសុទ្ធបំផុត។
|
||
\s5
|
||
\v 14 បូជាចារ្យត្រូវយកចំណែកខ្លះនៃឈាមយញ្ញបូជាលោះបាប លាបលើស្លឹកត្រចៀកស្តាំ លើមេដៃស្តាំ និងមេជើងស្តាំរបស់អ្នកទទួលពិធីជម្រះកាយនោះ។
|
||
\v 15 បន្ទាប់មក គាត់ត្រូវយកប្រេងកន្លះលីត ហើយចាក់ទៅក្នុងបាតដៃឆ្វេងរបស់គាត់
|
||
\v 16 រួចយកដៃស្តាំរបស់លោកជ្រលក់ទៅក្នុងប្រេងដែលនៅក្នុងបាតដៃឆ្វេងរបស់លោក ហើយប្រោះប្រាំពីរដងនៅចំពោះព្រះភក្ត្រព្រះអម្ចាស់។
|
||
\s5
|
||
\v 17 បូជាចារ្យយកប្រេងដែលសល់នៅក្នុងដៃរបស់លោក លាបលើត្រចៀកស្តាំ មេដៃស្តាំ និង មេជើងស្តាំ របស់អ្នកដែលទទួលពិធីជម្រះកាយនោះ គឺលាបលើឈាមសត្វដែលថ្វាយជាយញ្ញបូជាលោះបាបនោះ។
|
||
\v 18 ឯឈាមដែលនៅសល់ក្នុងបាតដៃរបស់បូជាចារ្យ លោកត្រូវលាបលើក្បាលរបស់អ្នកដែលទទួលពិធីជម្រះកាយ ហើយធ្វើពិធីរំដោះបាបឲ្យគាត់នៅចំពោះព្រះអម្ចាស់។
|
||
\s5
|
||
\v 19 បន្ទាប់មក បូជាចារ្យត្រូវថ្វាយយញ្ញបូជារំដោះបាប និងធ្វើពិធីលោះគាត់ឲ្យរួចពីភាពសៅហ្មង ព្រោះតែភាពសៅហ្មងរបស់គាត់ ហើយលោកត្រូវចាក់កសម្លាប់សត្វសម្រាប់តង្វាយដុត។
|
||
\v 20 បូជាចារ្យត្រូវថ្វាយតង្វាយដុតទាំងមូល និងតង្វាយម្សៅនៅលើអាសនៈ។ លោកត្រូវធ្វើពិធីរំដោះបាបជាថ្មីម្តងទៀត ទើបគេបានបរិសុទ្ធ។
|
||
\s5
|
||
\p
|
||
\v 21 ប្រសិនបើ សាមីុខ្លួនជាអ្នកក្រមិនមានលទ្ធភាពថ្វាយតង្វាយគ្រប់ចំនួនទេ គេត្រូវយកកូនចៀមមួយជាយញ្ញបូជាលោះបាបដើម្បីបូជាចារ្យលើកថ្វាយព្រះអម្ចាស់ ធ្វើពិធីលោះគាត់ ព្រមទាំងម្សៅម៉ដ្តមួយរង្វាល់លាយជាមួយប្រេង និងប្រេងកន្លះលីតផ្សេងទៀត។
|
||
\v 22 គាត់ត្រូវយកលលកពីរ ឬព្រាបជំទើរពីរ តាមលទ្ធភាពដែលគាត់អាចធ្វើបាន គឺមួយសម្រាប់យញ្ញបូជាលោះបាប និងមួយទៀតសម្រាប់តង្វាយដុតទាំងមូល។
|
||
\v 23 នៅថ្ងៃទីប្រាំបីគាត់ត្រូវយកតង្វាយទាំងនោះទៅជូនបូជាចារ្យសម្រាប់ការជម្រះកាយរបស់គាត់ នៅត្រង់ទ្វារព្រះពន្លាជួបព្រះអម្ចាស់ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់។
|
||
\s5
|
||
\v 24 បូជាចារ្យយកកូនចៀមដែលត្រូវថ្វាយជាយញ្ញបូជាលោះបាប ព្រះអម្ចាស់ និងប្រេងលើកឡើងថ្វាយព្រះអម្ចាស់។
|
||
\v 25 គាត់ត្រូវចាក់កសម្លាប់កូនចៀមសម្រាប់យញ្ញបូជាលោះបាប ហើយយកឈាមខ្លះនៃយញ្ញបូជាបោះលាបលើត្រចៀកស្តាំ មេដៃស្តាំ និងមេជើងស្តាំរបស់អ្នកទទួលពិធីជម្រះកាយ។
|
||
\s5
|
||
\v 26 បូជាចារ្យចាក់ប្រេងខ្លះទៅក្នុងបាតដៃឆ្វេងរបស់គាត់
|
||
\v 27 ហើយយកម្រាមដៃស្តាំរបស់គាត់ជ្រលក់ទៅក្នុងប្រេងដែលនៅក្នុងបាតដៃឆ្វេង រួចប្រោះចំនួនប្រាំពីរដងនៅចំពោះព្រះភក្ត្រព្រះអម្ចាស់។
|
||
\s5
|
||
\v 28 បូជាចារ្យយកប្រេងដែលនៅក្នុងបាតដៃរបស់គាត់លាបលើស្លឹកត្រចៀកស្តាំ មេដៃស្តាំ និងមេជើងឆ្វេង របស់អ្នកដែលទទួលពិធីជម្រះកាយនោះ នៅពីលើកន្លែងដែលលាបឈាមនៃតង្វាយលោះបាប។
|
||
\v 29 ចំណែក ប្រេងដែលសល់នៅក្នុងបាតដៃរបស់គាត់ត្រូវចាក់ទៅលើក្បាលរបស់អ្នកដែលទទួលពិធីជម្រះកាយ ធ្វើពិធីរំដោះបាបឲ្យគេ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់។
|
||
\s5
|
||
\v 30 គាត់ត្រូវថ្វាយលលក ឬព្រាបជំទើរមួយ តាមដែលគាត់អាចធ្វើទៅបាន
|
||
\v 31 មួយសម្រាប់យញ្ញបូជារំដោះបាប ហើយមួយទៀតជាតង្វាយដុតទាំងមូល រួមជាមួយតង្វាយម្សៅ។ បន្ទាប់មក បូជាចារ្យធ្វើពិធីរំដោះបាបឲ្យគេនៅចំពោះព្រះភក្ត្រព្រះអម្ចាស់។
|
||
\v 32 នេះគឺជាច្បាប់សម្រាប់ធ្វើពិធីកាយឲ្យអ្នកដែលជាពីជំងឺឃ្លង់ ហើយគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការថ្វាយតង្វាយ»។
|
||
\s5
|
||
\p
|
||
\v 33 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖
|
||
\v 34 «នៅពេលដែលអ្នករាល់គ្នាចូលទៅរស់នៅក្នុងទឹកដីកាណាន ដែលយើងបានប្រគល់ឲ្យអ្នករាល់គ្នាជាមរតក ហើយប្រសិនបើ យើងធ្វើឲ្យមានផ្សិតនៅតាមផ្ទះ នៅក្នុងទឹកដីជាកម្មសិទ្ធិរបស់អ្នករាល់គ្នា
|
||
\v 35 នោះអ្នកដែលជាម្ចាស់ផ្ទះត្រូវទៅជួបបូជាចារ្យ និងជម្រាបគាត់អំពីរឿងនេះ។ គេត្រូវនិយាយថា ខ្ញុំបានឃើញមានអ្វីម៉្យាងដូចជាផ្សិតក្នុងផ្ទះរបស់ខ្ញុំ។
|
||
\s5
|
||
\v 36 បូជាចារ្យត្រូវបញ្ជាឲ្យគេរើឥវ៉ាន់ចេញពីផ្ទះ មុនពេលដែលគាត់ចូលទៅពិនិត្យស្នាមនៅក្នុងផ្ទះ ដូច្នេះ នឹងមិនមានអ្វីនៅក្នុងផ្ទះដែលធ្វើឲ្យមិនបរិសុទ្ធទេ។
|
||
\v 37 គាត់ត្រូវពិនិត្យស្នាមនោះ ប្រសិនបើ ឃើញថាមានស្នាមនៅលើជញ្ជាំង ហើយស្នាមនោះមានពណ៌បៃតង ឬក្រហមព្រឿងៗ ឬស្នាមនោះខូងរូងចូលទៅក្នុងជញ្ជាំង។
|
||
\v 38 ប្រសិនបើ ផ្ទះនោះមានស្នាម បូជាចារ្យត្រូវចេញទៅខាងក្រៅហើយបិទទ្វារផ្ទះនោះរយៈពេលប្រាំពីរថ្ងៃ។
|
||
\s5
|
||
\v 39 លុះដល់ថ្ងៃទីប្រាំពីរបូជាចារ្យ ត្រូវត្រឡប់ទៅពិនិត្យស្លែរសាជាថ្មី ប្រសិនបើ ឃើញថាស្លែររាលដាលលើជញ្ជាំងផ្ទះថែមទៀត។
|
||
\v 40 ប្រសិនបើមាន បូជាចារ្យត្រូវបញ្ជាឲ្យយកថ្មដែលបានរកឃើញថាមានស្លែរនោះចេញ ហើយយកវាចេញទៅកន្លែងដែលមិនបរិសុទ្ធ នៅក្រៅទីក្រុង។
|
||
\s5
|
||
\v 41 លោកត្រូវឲ្យគេកោសជញ្ជាំងផ្ទះទាំងអស់ ហើយពួកគេត្រូវយកកម្ទេចដែលកោសនោះទៅបោះចោលនៅខាងក្រៅទីក្រុង នៅកន្លែងដែលមិនបរិសុទ្ធ។
|
||
\v 42 ពួកគេត្រូវយកថ្មទៅដាក់ជំនួសនៅកន្លែងដែលគេបានយកចេញនោះ ហើយត្រូវយកបាយអរថ្មីមកបូក។
|
||
\s5
|
||
\p
|
||
\v 43 ប្រសិនបើ បន្ទាប់ពីយកថ្មចេញ ហើយកោសស្នាមដែលមាននោះ និងបិទសាជាថ្មី តែស្នាមស្លែរដុះឡើងសាជាថ្មីទៀតនោះ
|
||
\v 44 បូជាចារ្យត្រូវមកពិនិត្យម្តងទៀត មើលថា តើមានស្នាមស្លែរនៅក្នុងផ្ទះដែរឬទេ។ ប្រសិនបើ ឃើញថាមានស្លែរ នោះបានសេចក្តីថា ស្លែរដែលមិនអាចកម្ចាត់បាន ហើយផ្ទះនោះមិនបរិសុទ្ធ។
|
||
\s5
|
||
\v 45 ផ្ទះនោះត្រូវកម្ទេចចោល។ ទាំងថ្ម ទាំងឈើ ទាំងបាយអរ រួចយកអ្វីៗទាំងអស់នោះទៅចោលនៅទីមិនបរិសុទ្ធ នៅខាងក្រៅទីក្រុង។
|
||
\v 46 បន្ថែមលើនេះ អ្នកដែលចូលទៅក្នុងផ្ទះអំឡុងពេលដែលបិទទ្វារ អ្នកនោះមិនបរិសុទ្ធរហូតដល់ពេលល្ងាច។
|
||
\v 47 អ្នកដេកក្នុងផ្ទះនោះ ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយអ្នកដែលបរិភោគក្នុងផ្ទះនោះ ក៏ត្រូវបោកសម្លៀកបំពាក់របស់ខ្លួនដែរ។
|
||
\s5
|
||
\p
|
||
\v 48 ប្រសិនបើ ក្រោយពីគេបូកបាយអរហើយ បូជាចារ្យចូលទៅក្នុងផ្ទះពិនិត្យ ហើយឃើញថា ស្នាមស្លែរនោះមិនមានទៀត នោះលោកត្រូវប្រកាសថា ផ្ទះនោះបរិសុទ្ធ។
|
||
\s5
|
||
\v 49 លោកបូជាចារ្យត្រូវយកសត្វស្លាបពីរក្បាល ឈើតាត្រៅ អំបោះរោមចៀមពណ៌ក្រហមទុំ និងមែកហ៊ីស៊ុប មកធ្វើពិធីជម្រះបាបពីក្នុងផ្ទះនោះ។
|
||
\v 50 លោកត្រូវអារកសត្វស្លាបទីមួយនៅលើផើងដែលធ្វើពីដី ដែលដាក់ទឹកជ្រោះ។
|
||
\v 51 ហើយលោកត្រូវយកដើមតាត្រៅ មែកហ៊ីស៊ុប អំបោះរោមចៀមពណ៌ក្រហមទុំ និងសត្វស្លាបមួយទៀតដែលនៅរស់ ជ្រលក់ទៅក្នុងឈាមសត្វស្លាប ដែលគេអារកលាយជាមួយទឹកជ្រោះ ហើយប្រោះប្រាំពីរដងទៅលើផ្ទះនោះ។
|
||
\s5
|
||
\v 52 លោកបូជាចារ្យត្រូវជម្រះផ្ទះនោះដោយឈាមសត្វស្លាបលាយជាមួយទឹកជ្រោះ ជាមួយនឹងសត្វស្លាបដែលនៅរស់ ឈើតាត្រៅ មែកហ៊ីស៊ុប និងអំបោះរោមចៀមពណ៌ក្រហមទុំ។
|
||
\v 53 ប៉ុន្តែ លោកត្រូវលែងសត្វស្លាបដែលនៅរស់នោះអោយហើរទៅទីវាល។ លោកធ្វើពិធីរំដោះបាបចេញពីផ្ទះ ហើយផ្ទះនោះនឹងបានបរិសុទ្ធ។
|
||
\s5
|
||
\p
|
||
\v 54 នេះជាច្បាប់ស្តីអំពីរោគឃ្លង់គ្រប់បែបយ៉ាងទាំងអស់ និង រោគអង្គែស៊ី
|
||
\v 55 និងច្បាប់ស្តីអំពីផ្សិតនៅលើសម្លៀកបំពាក់ ការដុះស្លែរនៅក្នុងផ្ទះ
|
||
\v 56 សម្រាប់ការកើតកន្ទួល កើតភ្លឺ និងកើតស្រែង
|
||
\v 57 ដែលជួយឲ្យគេអាចកំណត់លើមនុស្ស ឬវត្ថុដែលបរិសុទ្ធឬ មិនបរិសុទ្ធ។ ទាំងនេះជាច្បាប់ស្តីអំពីរោគឃ្លង់ និងស្លែរ។
|
||
\s5
|
||
\c 15
|
||
\cl ជំពូក ១៥
|
||
\p
|
||
\v 1 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេ និងលោកអើរ៉ុនថា៖
|
||
\v 2 «ចូរប្រកាសប្រាប់ជនជាតិអ៊ីស្រាអែលថា នៅពេលដែលបុរសណាម្នាក់មានជំងឺកាមរោគ ហើយមានខ្ទុះ ចេញពីខ្លួនរបស់គាត់មក គាត់នឹងក្លាយជាមនុស្សមិនបរិសុទ្ធ។
|
||
\v 3 ភាពមិនបរិសុទ្ធរបស់គាត់ គឺព្រោះតែជំងឺកាមរោគនេះ។ ទោះបីខ្ទុះហូរចេញមក ឬមិនហូរចេញពីរាងកាយរបស់គាត់មកក្តី។
|
||
\s5
|
||
\v 4 គ្រែដែលគាត់ដេក នឹងទៅជាមិនបរិសុទ្ធ ហើយអ្វីៗដែលគាត់អង្គុយពីលើនឹងទៅជាមិនបរិសុទ្ធទាំងអស់។
|
||
\v 5 អ្នកណាដែលប៉ះនឹងគ្រែដេករបស់គាត់ ត្រូវបោកសម្លៀកបំពាក់របស់គេ ហើយងូតទឹកសម្អាតខ្លួនរបស់គាត់ ហើយគាត់នឹងមិនបរិសុទ្ធរហូតដល់ពេលល្ងាច។
|
||
\s5
|
||
\v 6 អ្នកណាដែលអង្គុយលើអ្វីដែលមនុស្សមានជំងឺកាមរោគបានអង្គុយ អ្នកនោះត្រូវបោកសម្លៀកបំពាក់របស់គេ ហើយងូតទឹកសម្អាតខ្លួនរបស់គេ តែគេនឹងនៅមិនបរិសុទ្ធរហូតដល់ល្ងាច។
|
||
\v 7 អ្នកណាដែលប៉ះរូបកាយមនុស្សដែលមានហូរខ្ទុះដោយសារកាមរោគត្រូវបោកសម្លៀកបំពាក់របស់គេ និងត្រូវងូតទឹកសម្អាតខ្លួនរបស់គេ ហើយគេមិនបរិសុទ្ធដល់ល្ងាច។
|
||
\s5
|
||
\v 8 ប្រសិនបើ អ្នកជំងឺនោះស្តោះទឹកមាត់លើមនុស្សដែលបរិសុទ្ធ មនុស្សដែលបរិសុទ្ធនោះត្រូវបោកសម្លៀកបំពាក់របស់គេ និងត្រូវងូតទឹកសម្អាត់ខ្លួន ហើយគេត្រូវស្ថិតក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។
|
||
\v 9 កែបសេះ ឬកែបលាដែលអ្នកជម្ងឺអង្គុយលើ ក៏ទៅជាមិនបរិសុទ្ធដែរ។
|
||
\s5
|
||
\v 10 អ្នកណាដែលប៉ះនឹងវត្ថុអ្វីពីក្រោមអ្នកជំងឺ គេនឹងនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ពេលល្ងាច ហើយអ្នកដែលលើកកាន់របស់អស់ទាំងនោះ ត្រូវបោកសម្លៀកបំពាក់របស់គេ ហើយងូតទឹកសម្អាតខ្លួនរបស់គេដែរ គេត្រូវស្ថិតក្នុងភាពមិនបរិសុទ្ធបែបនេះរហូតដល់ល្ងាច។
|
||
\v 11 បើអ្នកជំងឺបានប៉ះអ្នកណាម្នាក់ដោយមិនបានលាងដៃជាមុន អ្នកនោះត្រូវបោកសម្លៀកបំពាក់របស់គេ និងងូតទឹកសម្អាតខ្លួនរបស់គេ ហើយគេត្រូវស្ថិតក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។
|
||
\v 12 ចំណែកផើងដី ដែលត្រូវអ្នកជំងឺប៉ះ ត្រូវបំបែកចោលទាំងអស់ តែបើផើងដែលធ្វើពីឈើត្រូវយកទឹកមកលាងសម្អាត។
|
||
\s5
|
||
\p
|
||
\v 13 ពេលណាដែលខ្ទុះរបស់អ្នកជំងឺកាមរោគនោះឈប់ហូរ គាត់ត្រូវរង់ចាំប្រាំពីរថ្ងៃ ទើបគាត់អាចធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ គាត់ត្រូវបោកសម្លៀកបំពាក់របស់គាត់ ហើយគាត់ត្រូវងូតទឹកសម្អាតខ្លួនរបស់គាត់ក្នុងទឹកជ្រោះ។ នោះ គាត់បានបរិសុទ្ធហើយ។
|
||
\v 14 នៅថ្ងៃទីប្រាំបីគាត់ត្រូវយកលលកពីរ ឬព្រាបជំទើរពីរក្បាល ជូនលោកបូជាចារ្យ នៅត្រង់ច្រកចូលព្រះពន្លាជួបព្រះអម្ចាស់ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ។
|
||
\v 15 បូជាចារ្យត្រូវលើកតង្វាយនោះថ្វាយព្រះអម្ចាស់ មួយសម្រាប់យញ្ញបូជារំដោះបាប និងមួយផ្សេងទៀតសម្រាប់យញ្ញបូជាដុតទាំងមូល ហើយលោកធ្វើពិធីរំដោះបាបឲ្យគេនៅចំពោះព្រះអម្ចាស់ពីការហូរខ្ទុះនោះ។
|
||
\s5
|
||
\p
|
||
\v 16 ប្រសិនបើ បុរសម្នាក់ហូរទឹកកាម គេត្រូវលាងសម្អាតខ្លួនប្រាណទាំងមូល និងស្ថិតក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។
|
||
\v 17 សម្លៀកបំពាក់ឬកម្រាលដែលទឹកកាមហូរលើ ត្រូវបោកសម្អាត ហើយវាស្ថិតក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។
|
||
\v 18 ប្រសិនបើ បុរស និងស្ត្រីម្នាក់បានរួមរ័កជាមួយគ្នា នោះគេទាំងពីរនាក់ត្រូវលាងសម្អាតខ្លួន ហើយស្ថិតក្នុងភាពមិនបរិសុទ្ធរហូតដល់ពេលល្ងាច។
|
||
\s5
|
||
\p
|
||
\v 19 កាលណាស្ត្រីម្នាក់ធ្លាក់ឈាម ដោយសារនាងមានរដូវ នាងត្រូវស្ថិតក្នុងភាពមិនបរិសុទ្ធរយៈពេលប្រាំពីរថ្ងៃ ហើយអ្នកដែលប៉ះនាង នឹងស្ថិតក្នុងភាពមិនបរិសុទ្ធរហូតដល់ពេលល្ងាច។
|
||
\v 20 អំឡុងពេលដែលនាងមានរដូវអ្វីៗដែលនាងដេកលើ នឹងទៅជាមិនបរិសុទ្ធ ហើយអ្វីដែលនាងអង្គុយពីលើក៏ទៅជាមិនបរិសុទ្ធដែរ។
|
||
\s5
|
||
\v 21 ប្រសិនបើ អ្នកណាម្នាក់ប៉ះគ្រែនាងដេក គេត្រូវបោកសម្លៀកបំពាក់របស់គេ ហើយគេនឹងស្ថិតក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។
|
||
\v 22 អ្នកណាដែលប៉ះកៅអីដែលនាងអង្គុយ គេត្រូវបោកសម្លៀកបំពាក់របស់គេ ហើយអ្នកនោះត្រូវស្ថិតក្នុងភាពមិនបរិសុទ្ធរហូតដល់ពេលល្ងាច។
|
||
\v 23 ប្រសិនបើ អ្នកណាម្នាក់បានប៉ះវត្ថុអ្វីដែល នៅលើគ្រែ ឬកៅអី ដែលនាងបានដេកឬអង្គុយ គេនឹងស្ថិតក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។
|
||
\s5
|
||
\v 24 ប្រសិនបើ មានបុរសណាម្នាក់រួមដំណេកជាមួយនាង ហើយប្រសិនបើ មានភាពមិនបរិសុទ្ធរបស់នាងហូរប៉ះគាត់ នោះគាត់នឹងទៅជាមិនបរិសុទ្ធអស់រយៈពេលប្រាំពីរថ្ងៃ។ គ្រែដែលគាត់ដេកពីលើនឹងទៅជាមិនបរិសុទ្ធ។
|
||
\s5
|
||
\p
|
||
\v 25 ប្រសិនបើ ស្ត្រីណាម្នាក់ធ្លាក់ឈាមយូរថ្ងៃ ដែលខុសពីធម្មតាពីពេលវេលារដូវរបស់នាង ឬប្រសិនបើ នាងធ្លាក់ឈាមយូរហួសលើសពីពេលវេលានៃការមានរដូវរបស់នាង ក្នុងអំឡុងពេលនៃការហូរភាពមិនបរិសុទ្ធរបស់នាង ដូច្នេះ នាងក៏នឹងមិនបរិសុទ្ធដូចជាពេលដែលនាងមានរដូវដែរ។ នាងជាមនុស្សមិនបរិសុទ្ធ។
|
||
\v 26 រាល់គ្រែដែលនាងដេក នៅអំឡុងពេលដែលនាងធ្លាក់ឈាម នឹងទៅជាមិនបរិសុទ្ធដូចជាអំឡុងពេលដែលនាងមានរដូវដែល ហើយអ្វីៗដែលនាងអង្គុយពីលើនឹងទៅជាមិនបរិសុទ្ធដូចជាអំឡុងពេលដែលនាងមានរដូវដែរ។
|
||
\v 27 ប្រសិនបើ មាននរណាប៉ះពាល់របស់អស់ទាំងនោះ គេនឹងទៅជាមិនបរិសុទ្ធ គាត់ត្រូវបោកសម្លៀកបំពាក់នឹងងូតទឹកសម្អាតខ្លួនរបស់គាត់ ហើយគាត់នឹងស្ថិតក្នុងភាពមិនបរិសុទ្ធរហូតដល់ពេលល្ងាច។
|
||
\s5
|
||
\v 28 ប៉ុន្តែប្រសិនបើនាង បានស្អាតពីការធ្លាក់ឈាមរបស់នាងហើយ នោះនាងត្រូវរាប់ប្រាំពីរថ្ងៃបន្ថែមទៀតសម្រាប់ខ្លួននាង បន្ទាប់ពីនោះមកនាងនឹងបានបរិសុទ្ធ។
|
||
\v 29 លុះដល់ថ្ងៃទីប្រាំបី នាងត្រូវយកលលកពីរ ឬព្រាបជំទើរពីរ ទៅជូនបូជាចារ្យ នៅត្រង់ច្រកព្រះពន្លាជួបព្រះអម្ចាស់។
|
||
\v 30 បូជាចារ្យត្រូវថ្វាយសត្វស្លាបទីមួយជាយញ្ញបូជាលោះបាប ហើយសត្វស្លាបមួយទៀតជាតង្វាយដុតទាំងមូល លោកធ្វើពិធីរំដោះបាបសម្រាប់គាត់នៅចំពោះព្រះភក្ត្រព្រះអម្ចាស់សម្រាប់ភាពមិនបរិសុទ្ធដោយសារការធ្លាក់ឈាមរបស់គាត់។
|
||
\s5
|
||
\p
|
||
\v 31 នេះគឺជារបៀបដែលអ្នករាល់គ្នាត្រូវញែកជនជាតិអ៊ីស្រាអែល ចេញពីភាពមិនបរិសុទ្ធរបស់ពួកគេ ដូច្នេះ ពួកគេនឹងមិនស្លាប់ដោយសារភាពមិនបរិសុទ្ធរបស់ពួកគេ ដោយធ្វើឲ្យសៅហ្មងទីសក្ការៈរបស់យើង ជាកន្លែងដែលយើងនៅក្នុងចំណោមអ្នករាល់គ្នា។
|
||
\s5
|
||
\p
|
||
\v 32 នេះជាច្បាប់ដែលស្ថិតស្ថេរសម្រាប់អ្នកដែលមានហូរវត្ថុរាវសម្រាប់មនុស្សប្រុសដែលមានហូរទឹកកាមចេញពីខ្លួនរបស់គាត់ នឹងធ្វើឲ្យគាត់មិនបរិសុទ្ធ
|
||
\v 33 សម្រាប់ស្ត្រីណាដែលមានរដូវ សម្រាប់នរណាដែលមានលំហូរសារធាតុរាវទោះបីបុរសក្តី ឬស្ត្រីក្តី ហើយសម្រាប់បុរសដែលរួមដំណេកជាមួយស្ត្រីដែលមិនបរិសុទ្ធ។
|
||
\s5
|
||
\c 16
|
||
\cl ជំពូក ១៦
|
||
\p
|
||
\v 1 នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់មកកាន់លោកម៉ូសេ បន្ទាប់ពីកូនប្រុសទាំងពីររបស់លោកអើរ៉ុនបានស្លាប់ទៅ នៅពេលដែលគេបានចូលទៅក្បែរព្រះអម្ចាស់ ហើយក៏បានស្លាប់ទៅ។
|
||
\v 2 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់ទៅកាន់អើរ៉ុន ជាបងប្រុសរបស់អ្នកថា កុំឲ្យចូលទៅទីសក្ការៈគ្រប់ពេលវេលាឡើយ ពោលគឺទៅក្នុងទីដ៏សក្ការៈបំផុតនៅពីក្រោយវាំងនន ពីមុខហិបនៃសម្ពន្ធមេត្រី។ ប្រសិនបើគាត់ចូលទៅគាត់នឹងស្លាប់ ព្រោះយើងនឹងលេចមកនៅក្នុងពពកនៅលើសម្ពន្ធមេត្រី។
|
||
\s5
|
||
\v 3 ហើយនេះគឺជារបៀបដែលលោកអើរ៉ុនត្រូវធ្វើ នៅពេលដែលគាត់ចូលទៅក្នុងទីសក្ការៈបំផុត។
|
||
\v 4 គាត់ត្រូវនាំយកគោឈ្មោលស្ទាវមួយ សម្រាប់យញ្ញបូជារំដោះបាប ហើយនិងចៀមឈ្មោលមួយសម្រាប់តង្វាយដុតទាំងមូល។ គាត់ត្រូវពាក់អាវវែងសក្ការៈ ដែលធ្វើពីអំបោះធ្មៃ និងស្លៀកខោខ្លីខាងក្នុងធ្វើពីអំបោះធ្មៃ ពាក់ខ្សែក្រវ៉ាត់ធ្វើពីអំបោះធ្មៃ ហើយពាក់ឆ្នួតក្បាលធ្វើពីអំបោះធ្មៃ។ ដោយសារនេះជាសម្លៀកបំពាក់បរិសុទ្ធ។ គាត់ត្រូវងូតទឹកសម្អាតខ្លួនរបស់គាត់ជាមុនសិន មុនស្លៀកសម្លៀកបំពាក់។
|
||
\v 5 គាត់ត្រូវទទួលពពែឈ្មោលពីរក្បាលពីសហគមន៍ សម្រាប់ថ្វាយជាយញ្ញបូជាលោះបាប មួយសម្រាប់ ថ្វាយជាយញ្ញរំដោះបាប និងមួយទៀតសម្រាប់តង្វាយដុតទាំងមូល។
|
||
\s5
|
||
\p
|
||
\v 6 បន្ទាប់មក លោកអើរ៉ុនត្រូវថ្វាយយញ្ញបូជាលោះបាប សម្រាប់ខ្លួនលោក ធ្វើពិធីរំដោះបាបរបស់លោក និងក្រុមគ្រួសាររបស់លោក។
|
||
\v 7 គាត់ត្រូវយកពពែពីរ ថ្វាយជាយញ្ញបូជាលោះបាប និងតង្វាយដុតទាំងមូលដូចពីមុនដែរ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់។
|
||
\s5
|
||
\v 8 លោកត្រូវបោះឆ្នោតសម្រាប់ពពែទាំងពីរនោះ មួយថ្វាយព្រះអម្ចាស់ ហើយមួយទៀតគឺឲ្យលោកអាសាអែល។
|
||
\v 9 បន្ទាប់ពី លោកចាប់ឆ្នោតហើយ ពពែឈ្មោលដែលត្រូវថ្វាយព្រះអម្ចាស់ គឺត្រូវថ្វាយជាយញ្ញបូជាលោះបាប។
|
||
\v 10 ប៉ុន្តែ ពពែដែលចាប់ឆ្នោតត្រូវសម្រាប់បំបរបង់ទៅ នោះត្រូវយកមកដាក់ទាំងរស់នៅចំពោះព្រះអម្ចាស់ ដើម្បីធ្វើពិធីរំដោះបាប រួចចាត់គេឲ្យនាំយកទៅបំបរបង់នៅទីរហោស្ថាន។
|
||
\s5
|
||
\p
|
||
\v 11 បន្ទាប់មក លោកអើរ៉ុនត្រូវថ្វាយគោបាជាតង្វាយលោះបាប សម្រាប់ខ្លួនរបស់លោក។ គាត់ត្រូវធ្វើពិធីរំដោះបាប សម្រាប់រូបលោកផ្ទាល់ និងសម្រាប់ក្រុមគ្រួសារលោកផងដែរ។
|
||
\s5
|
||
\v 12 លោកត្រូវយកភាជន៍ដែលពេញទៅដោយរងើកភ្លើង ដែលយកចេញពីអាសនៈនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ព្រមទាំងយកគ្រឿងក្រអូបម៉ដ្តពីរក្តាប់មកជាមួយ ចូលទៅក្នុងវាំងននទីសក្ការៈ។
|
||
\v 13 នៅទីនោះលោកត្រូវដុតគ្រឿងក្រអូបនៅក្នុងភ្លើងនៅចំពោះព្រះភក្រ្តព្រះអម្ចាស់ ដូច្នេះ ផ្សែងនៃគ្រឿងក្រអូប នឹងហើរឡើងទៅលើគម្របហិប ដែលគ្របពីលើបន្ទះថ្មនៃសន្ធិសញ្ញា។ ធ្វើដូច្នេះ នោះលោកនឹងមិនត្រូវស្លាប់ឡើយ។
|
||
\s5
|
||
\v 14 គាត់ត្រូវយកឈាមគោបាមក ហើយជ្រលក់ម្រាមដៃរបស់លោកចូលក្នុងឈាមនោះ រួចប្រោះខាងមុខគម្របហិប។ គាត់ត្រូវយកម្រាមដៃធ្វើពិធីប្រោះឈាមនៅខាងមុខហិប ចំនួនប្រាំពីរដង។
|
||
\s5
|
||
\p
|
||
\v 15 បន្ទាប់មក លោកត្រូវចាក់កពពែសម្រាប់យញ្ញបូជាលោះបាបប្រជាជន ហើយយកឈាមតង្វាយនោះចូលទៅក្នុងវាំងនន។ ហើយគាត់ត្រូវប្រោះឈាមពពែឈ្មោលនេះ ទៅលើគំរបហិប និងផ្នែកខាងមុខគម្របហិប ដូចគាត់បានប្រោះឈាមគោបាដែរ។
|
||
\v 16 គាត់ត្រូវធ្វើពិធីនេះ ដើម្បីជម្រះទីសក្ការៈឲ្យបរិសុទ្ធ រួចផុតពីភាពសៅហ្មងរបស់ប្រជាជនអ៊ីស្រាអែល ព្រមទាំងអំពើទុច្ចរិត និងអំពើបាបទាំងប៉ុន្មានរបស់ពួកគេ។ គាត់ក៏ត្រូវធ្វើពិធីប្រោះឈាមនេះលើព្រះពន្លាជួបព្រះអម្ចាស់ ដែលព្រះអង្គគង់នៅកណ្តាលចំណោមពួកគេ ដែលជាមនុស្សមិនបរិសុទ្ធ។
|
||
\s5
|
||
\v 17 នៅពេលដែលលោកអើរ៉ុន ចូលទៅធ្វើពិធីជម្រះបាបនៅក្នុងទីសក្ការៈ រហូតដល់ពេលដែលគាត់បញ្ចប់ពិធី ហើយចេញមកវិញ គឺមិនត្រូវឲ្យមានអ្នកណាម្នាក់ស្ថិតនៅក្នុងពន្លាជួបព្រះអម្ចាស់ឡើយ គាត់ត្រូវធ្វើពិធីរំដោះបាបឲ្យខ្លួនគាត់ផ្ទាល់ ក្រុមគ្រួសាររបស់គាត់ និងសហគមន៍អ៊ីស្រាអែលទាំងមូល។
|
||
\v 18 គាត់ត្រូវចេញមកខាងមុខអាសនៈ ដែលស្ថិតនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ហើយធ្វើពិធីជម្រះអាសនៈ គឺគាត់ត្រូវយកឈាមគោបា និងឈាមពពែឈ្មោល ទៅលាបជុំវិញស្នែងទាំងបួនរបស់អាសនៈ។
|
||
\v 19 គាត់ត្រូវជ្រលក់ម្រាមដៃទៅក្នុងឈាម ហើយប្រោះប្រាំពីរដង ដើម្បីជម្រះអាសនៈឲ្យបានបរិសុទ្ធ រួចផុតពីភាពសៅហ្មងទាំងឡាយរបស់ប្រជាជនអ៊ីស្រាអែល និងញែកថ្វាយព្រះអម្ចាស់។
|
||
\s5
|
||
\p
|
||
\v 20 នៅពេលដែលគាត់បានបញ្ចប់ការធ្វើពិធីជំរះទីសក្ការៈ ជំរះព្រះពន្លាជួបព្រះអម្ចាស់ និងជំរះអាសនៈរួចរាល់ហើយ គាត់ត្រូវយកពពែដែលនៅរស់មក។
|
||
\v 21 អើរ៉ុនត្រូវដាក់ដៃទាំងពីររបស់គាត់ទៅលើក្បាលពពែរស់នោះ ហើយលន់តួកំហុសព្រមទាំងអំពើទុច្ចរិត និងអំពើបាបទាំងអស់របស់ជនជាតិអ៊ីស្រាអែល។ បន្ទាប់មកលោកត្រូវផ្ទេរអំពើបាបទាំងអស់ទៅលើក្បាលពពែនោះ ហើយដេញវាទៅវាលរហោស្ថាន ដោយបុរសម្នាក់ដែលបានជ្រើសរើសរួចជាស្រេច។
|
||
\v 22 ពពែនោះនាំយកអំពើបាបទាំងអស់របស់ជនជាតិអ៊ីស្រាអែលទៅកាន់ទីស្មសាន។ បុរសដែលដេញពពែនោះទៅដល់វាលរហោស្ថានហើយ គេត្រូវលែងវាទៅ។
|
||
\s5
|
||
\p
|
||
\v 23 លោកអើរ៉ុនត្រូវត្រឡប់ចូលទៅក្នុងពន្លាជួបព្រះអម្ចាស់ ហើយគាត់ត្រូវដោះសម្លៀកបំពាក់ដែលធ្វើអំពីអំបោះធ្មៃ ដែលគាត់ពាក់សម្រាប់បំពេញមុខងារក្នុងទីសក្ការៈ ហើយទុកសម្លៀកបំពាក់នៅទីនោះ។
|
||
\v 24 គាត់ត្រូវងូតទឹកសម្អាតខ្លួននៅក្នុងទីសក្ការៈ ហើយស្លៀកសម្លៀកបំពាក់ធម្មតាវិញ បន្ទាប់មក គាត់ត្រូវចេញទៅខាងក្រៅ ហើយថ្វាយតង្វាយដុតទាំងមូលរបស់គាត់ និង ថ្វាយតង្វាយដុតទាំងមូលរបស់ប្រជាជនអ៊ីស្រាអែល ដើម្បីលោះបាបរបស់គាត់ និងបាបរបស់ប្រជាជន។
|
||
\s5
|
||
\v 25 គាត់ត្រូវដុតខ្លាញ់នៃយញ្ញបូជាលោះបាបនៅលើអាសនៈ។
|
||
\v 26 ហើយបុរសដែលដេញពពែទៅវាលរហោស្ថាន ឲ្យអាសាអែល ត្រូវបោកសម្លៀកបំពាក់របសគាត់ និងងូតទឹកសម្អាតខ្លួនរបស់គាត់ បន្ទាប់មក គាត់អាចត្រឡប់មកក្នុងជំរំបាន។
|
||
\s5
|
||
\v 27 ឯគោបានិងពពែឈ្មោល ដែលគេសម្លាប់សម្រាប់លោះបាប ហើយយកឈាមរបស់វាសម្រាប់ពិធីលោះបាបក្នុងទីសក្ការៈ ត្រូវយកវាទៅខាងក្រៅជំរំ។ ពួកគេត្រូវដុតពួកវា ទាំងស្បែក ទាំងសាច់ និងគ្រឿងក្នុង។
|
||
\v 28 អ្នកដែលដុតផ្នែកទាំងនោះ ត្រូវបោកសម្លៀកបំពាក់របស់គាត់ ហើយងូតទឹកសម្អាតខ្លួនរបស់គាត់ បន្ទាប់មកគេអាចត្រឡប់មកក្នុងជំរំវិញ។
|
||
\s5
|
||
\p
|
||
\v 29 នេះគឺជាច្បាប់ដែលអ្នករាល់គ្នាត្រូវប្រកាន់រហូតតទៅ នៅក្នុងខែទីប្រាំពីរ ថ្ងៃទីដប់ អ្នករាល់គ្នាត្រូវតមអាហារ ហើយមិនត្រូវធ្វើការអ្វីឡើយ គឺទាំងអ្នករាល់គ្នាជាម្ចាស់ស្រុក ទាំងជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា
|
||
\v 30 ព្រោះនៅថ្ងៃនោះ គេនឹងធ្វើពិធីលោះបាបអ្នករាល់គ្នា ដើម្បីជម្រះអ្នករាល់គ្នាឲ្យបានបរិសុទ្ធ។
|
||
\v 31 នោះជាថ្ងៃសប្ប័ទ ជាថ្ងៃដែលអ្នករាល់គ្នាត្រូវសម្រាក ហើយត្រូវតមអាហារ និងមិនត្រូវធ្វើការងារអ្វីឡើយ។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវប្រកាន់រហូតតទៅ ឥតប្រែប្រួលឡើយ។
|
||
\s5
|
||
\v 32 មានតែមហាបូជាចារ្យ ដែលទទួលការចាក់ប្រេងតែងតាំង និងឲ្យបំពេញមុខងារជាបូជាចារ្យស្នងឳពុករបស់គាត់តែប៉ុណ្ណោះ ដែលអាចធ្វើពិធីលោះបាប និងពាក់សម្លៀកបំពាក់ធ្វើអំពីអំបោះធ្មៃ ដែលជាសម្លៀកបំពាក់ដ៏បរិសុទ្ធបាន។
|
||
\v 33 គាត់ត្រូវធ្វើពិធីជម្រះទីសក្ការៈបំផុត ព្រះពន្លាជួបព្រះអម្ចាស់ ហើយនិងអាសនៈ ឲ្យបានបរិសុទ្ធ ព្រមទាំងជម្រះបាបបូជាចារ្យ និងប្រជាជនទាំងអស់ក្នុងសហគមន៍។
|
||
\s5
|
||
\v 34 នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវប្រកាន់ភ្ជាប់ជារៀងរហូតឥតប្រែប្រួល ដើម្បីជម្រះបាបប្រជាជនអ៊ីស្រាអែល ពីអំពើបាបរបស់គេ ជារៀងរាល់ឆ្នាំ»។ នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលបានបង្គាប់មកតាមរយៈលោកម៉ូសេ។
|
||
\s5
|
||
\c 17
|
||
\cl ជំពូក ១៧
|
||
\p
|
||
\v 1 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖
|
||
\v 2 «ចូរប្រាប់អើរ៉ុន និងកូនប្រុសៗរបស់គាត់ និងប្រជាជនអ៊ីស្រាអែលទាំងអស់ថា ព្រះអម្ចាស់បានបង្គាប់មកថា៖
|
||
\v 3 ក្នុងចំណោមកូនចៅអ៊ីស្រាអែល ប្រសិនបើបុរសណាម្នាក់ចង់ចាក់កសម្លាប់គោ ចៀម ឬពពែ នៅក្នុងជំរំ ឬនៅក្រៅជំរំក្តី ក្នុងគោលបំណងថ្វាយជាយញ្ញបូជា
|
||
\v 4 ហើយប្រសិនបើ គាត់មិនយកសត្វនោះទៅច្រកចូលពន្លាជួបព្រះអម្ចាស់ ដើម្បីថ្វាយព្រះអម្ចាស់ នៅមុខព្រះពន្លា គាត់ត្រូវមានទោសដោយការបង្ហូរឈាម។ គាត់បានបង្ហូរឈាម ហើយអ្នកនោះត្រូវកាត់ចេញពីចំណោមប្រជាជនរបស់គាត់។
|
||
\s5
|
||
\v 5 គោលបំណងនៃបទបញ្ជានេះ គឺដើម្បីឲ្យកូនចៅអ៊ីស្រាអែលនាំយកតង្វាយរបស់ពួកគេទៅជូនបូជាចារ្យនៅច្រកចូលព្រះពន្លាជួបព្រះអម្ចាស់ ដើម្បីបូជាចារ្យលើកថ្វាយព្រះអម្ចាស់ជាយញ្ញបូជាមេត្រីភាព គឺដើម្បីឃាត់គេកុំឲ្យសម្លាប់សត្វនៅទីវាល។
|
||
\v 6 បូជាចារ្យត្រូវប្រោះឈាមលើអាសនៈរបស់ព្រះអម្ចាស់ ត្រង់ច្រកទ្វារពន្លាជួបព្រះអម្ចាស់ ហើយគាត់ត្រូវដុតខ្លាញ់នៃតង្វាយនោះ ដែលជាក្លិនឈ្ងុយជាទីគាប់ព្រះទ័យព្រះអម្ចាស់។
|
||
\s5
|
||
\v 7 ដូច្នេះ គេនឹងលែងក្បត់យើង ដោយថ្វាយយញ្ញបូជាទៅព្រះក្លែងក្លាយ ដែលមានរូបរាង្គដូចពពែទៀតហើយ។ នេះគឺជាច្បាប់ដែលមិនមានការប្រែប្រួសសម្រាប់ប្រជាជនរបស់ពួកគេគ្រប់ជំនាន់ទាំងអស់។
|
||
\s5
|
||
\p
|
||
\v 8 អ្នកត្រូវប្រាប់ពួកគេថា ប្រសិនបើ ជនជាតិអ៊ីស្រាអែលណាម្នាក់ ឬជនបរទេសណាម្នាក់ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា ដែលមានបំណងថ្វាយតង្វាយដុត ឬយញ្ញបូជាអ្វីមួយ
|
||
\v 9 ប៉ុន្តែ មិនបាននាំសត្វនោះមកថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់ នៅទ្វារចូលព្រះពន្លាជួបព្រះអម្ចាស់ទេនោះ ត្រូវកាត់គេនោះចេញពីចំណោមប្រជាជនរបស់គេ។
|
||
\s5
|
||
\p
|
||
\v 10 ប្រសិនបើ នរណាម្នាក់ក្នុងចំណោមប្រជាជនអ៊ីស្រាអែល ឬជនបរទេសណាម្នាក់ដែលរស់នៅជាមួយអ្នក ដែលបរិភោគឈាមអ្វីក៏ដោយ យើងនឹងដាក់ទោសអ្នកដែលបរិភោគឈាមនោះ ហើយយើងនឹងកាត់គេចេញពីចំណោមប្រជាជនរបស់គេ។
|
||
\v 11 ដ្បិត ជីវិតរបស់សត្វលោកទាំងអស់គឺនៅក្នុងឈាម។ យើងបានឲ្យអ្នករាល់គ្នាបង្ហូរឈាមលើអាសនៈ ដើម្បីធ្វើពិធីដោះបាប ឈាមដែលធ្វើពិធីអាចរំដោះបាបបាន ព្រោះក្នុងឈាមមានជីវិត។
|
||
\s5
|
||
\v 12 ដូច្នេះហើយបានជាយើងហាមថា មិនត្រូវមានជនជាតិអ៊ីស្រាអែលណាម្នាក់បរិភោគឡើយ សូម្បីតែ ជនបរទេសដែលរស់នៅក្នុងចំណោមអ្នករាល់គ្នាក៏ដោយ ក៏មិនត្រូវបរិភោគឈាមដែរ។
|
||
\v 13 នរណាម្នាក់ក្នុងចំណោមជនជាតិអ៊ីស្រាអែល ឬជនបរទេសណាម្នាក់ដែលរស់ក្នុងចំណោពួកគេ ដែលប្រម៉ាញ់់ហើយសម្លាប់សត្វចតុបាត ឬសត្វស្លាបក្តី ត្រូវបង្ហូរឈាមសត្វនោះ ទៅលើដីហើយយកធូលីដីគ្របពីលើ។
|
||
\s5
|
||
\p
|
||
\v 14 ដោយសារជីវិតសត្វលោកទាំងអស់ស្ថិតនៅក្នុងឈាមរបស់ខ្លួន។ ដូច្នេះហើយបានជាយើងហាមជនជាតិអ៊ីស្រាអែលថា៖ «អ្នករាល់គ្នាមិនត្រូវបរិភោគឈាមរបស់សត្វណាមួយ ព្រោះជីវិតរបស់សត្វលោកទាំងអស់ស្ថិតនៅក្នុងឈាមរបស់ខ្លួន។ អ្នកណាដែលបរិភោគឈាម ត្រូវកាត់ចេញពីចំណោមប្រជាជាតិរបស់ខ្លួន»។
|
||
\s5
|
||
\v 15 មនុស្សទាំងអស់ទោះបីជាជនជាតិអ៊ីស្រាអែល ឬជនបរទេសក្តី ដែលបរិភោគសត្វដែលងាប់ដោយសារជំងឺឬងាប់ដោយសារសត្វព្រៃហែក គេត្រូវបោកសម្លៀកបំពាក់របស់គេ ហើយងូតទឹកសម្អាតខ្លួន គេនឹងត្រូវស្ថិតក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច បន្ទាប់មក គេនឹងបរិសុទ្ធវិញ។
|
||
\v 16 តែប្រសិនបើ គេមិនបោកសម្លៀកបំពាក់ និងងូតទឹកសម្អាតខ្លួនរបស់គេទេ គេនឹងមានកុំហុស។
|
||
\s5
|
||
\c 18
|
||
\cl ជំពូក ១៨
|
||
\p
|
||
\v 1 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖
|
||
\v 2 «ចូរប្រកាសដល់ប្រជាជនអ៊ីស្រាអែលទាំងអស់ ហើយប្រាប់ពួកគេថា «យើងជាព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។
|
||
\v 3 អ្នករាល់គ្នាមិនត្រូវប្រព្រឹត្តនូវអំពើដែលជនជាតិអេស៊ីបធ្លាប់ប្រព្រឹត្ត នៅក្នុងស្រុកដែលអ្នករាល់គ្នារស់នៅឡើយ។ អ្នករាល់គ្នាក៏មិនត្រូវប្រព្រឹត្តដូចជនជាតិកាណាននៅក្នុងស្រុក ដែលយើងនឹងនាំអ្នករាល់គ្នាចូលទៅរស់នៅដែរ។ កុំកាន់តាមច្បាប់របស់ពួកគេឡើយ។
|
||
\s5
|
||
\v 4 ច្បាប់របស់យើងដែលអ្នករាល់គ្នាត្រូវប្រកាន់ភ្ជាប់ ហើយបញ្ជារបស់យើងអ្នករាល់គ្នាត្រូវរក្សា ដូច្នេះ អ្នករាល់គ្នាត្រូវដើរក្នុងសេចក្តីដែលយើងបានបង្គាប់មក ពីព្រោះយើងជាព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។
|
||
\v 5 អ្នករាល់គ្នាត្រូវកាន់តាមច្បាប់ និងវិន័យទាំងប៉ុន្មានរបស់យើង។ អ្នកប្រតិបត្តិតាមនឹងមានជីវិតដោយសារច្បាប់ និងវិន័យទាំងនោះ។ ព្រោះយើងជាព្រះអម្ចាស់។
|
||
\s5
|
||
\p
|
||
\v 6 ក្នុងចំណោមអ្នករាល់គ្នាមិនត្រូវឲ្យមានអ្នកណាម្នាក់រួមរ័កជាមួយសាច់ញាតិរបស់ខ្លួនឡើយ។ យើងជាព្រះអម្ចាស់។
|
||
\v 7 មិនត្រូវបង្អាប់កិត្តិយសឪពុកអ្នក ដោយរួមដំណេកជាមួយម្តាយរបស់អ្នកឡើយ។ គាត់ជាម្តាយរបស់អ្នក! អ្នកមិនត្រូវបង្អាប់កិត្តិយសរបស់គាត់ទេ។
|
||
\v 8 ក៏មិនត្រូវរួមដំណេកជាមួយប្រពន្ធរបស់ឪពុកអ្នកដែរ អ្នករាល់គ្នាមិនត្រូវបង្អាប់កិត្តិយសឪពុករបស់អ្នកដោយប្រព្រឹត្តរបៀបដូច្នេះទេ។
|
||
\s5
|
||
\v 9 មិនត្រូវរួមដំណេកជាមួយបងស្រី ឬប្អូនស្រីរបស់អ្នកឡើយ ទោះបីនាងជាបងប្អូនរួមឪពុកតែមួយ ឬជាបងប្អូនរួមម្តាយក្តី ទោះបីនាងជាកូនមានខាន់ស្លា ឬអត់ខាន់ស្លាក្តី។ អ្នករាល់គ្នាមិនត្រូវរួមដំណេកជាមួយបងឬប្អូនស្រីរបស់អ្នកឡើយ។
|
||
\v 10 កុំរួមដំណេកជាមួយកូនស្រីរបស់កូនប្រុសអ្នកឡើយ ក៏មិនត្រូវជាមួយកូនស្រីរបស់កូនស្រីអ្នកដែរ។ ធ្វើដូច្នេះអ្នកនឹងបន្ថោកខ្លួនរបស់អ្នក។
|
||
\v 11 កុំរួមដំណេកជាមួយកូនស្រីរបស់ប្រពន្ធឪពុកអ្នកឡើយ នាងជាកូនស្រីរបស់ឪពុកអ្នកដែរ។ នាងគឺជាបងប្អូនស្រីរបស់អ្នក ដូច្នេះ អ្នកមិនត្រូវរួមដំណេកជាមួយនាងគេទេ។
|
||
\s5
|
||
\v 12 កុំរួមដំណេកជាមួយបង ឬប្អូនស្រីរបស់ឪពុកអ្នកឡើយ។ គាត់ជាសាច់ញាតិជិតដិតរបស់ឪពុកអ្នក។
|
||
\v 13 កុំរួមដំណេកជាមួយបង ឬប្អូនស្រីម្តាយរបស់អ្នកឡើយ។ គាត់ជាសាច់ញាតិជិតដិតរបស់ម្តាយអ្នក។
|
||
\v 14 កុំបន្ថោកបង ឬប្អូនប្រុសឪពុករបស់អ្នក ដោយរួមដំណេកជាមួយប្រពន្ធរបស់គាត់ឡើយ។ កុំចូលក្បែរគាត់ដោយគោលបំណងបែបនោះឡើយ ព្រោះគាត់ជាម្តាយមីងរបស់អ្នក។
|
||
\s5
|
||
\v 15 កុំរួមដំណេកជាមួយកូនប្រសារស្រីរបស់អ្នកឡើយ។ នាងជាប្រពន្ធកូនប្រុសរបស់អ្នក។
|
||
\v 16 កុំរួមដំណេកជាមួយប្រពន្ធបងប្រុស ឬប្អូនប្រុសរបស់អ្នកឡើយ កុំបន្ថោកគាត់ដោយប្រព្រឹត្តរបៀបនេះឡើយ។
|
||
\s5
|
||
\v 17 មិនត្រូវរួមដំណេកជាមួយម្តាយផង កូនស្រីផងនោះទេ ឬមិនត្រូវរួមដំណេកជាមួយចៅស្រីជាកូនរបស់កូនស្រី ឬកូនប្រុសរបស់អ្នកឡើយ។
|
||
\v 18 នៅពេលប្រពន្ធរបស់អ្នកនៅមានជីវិតរស់នៅនៅឡើយ អ្នកមិនត្រូវរៀបការជាមួយបងថ្លៃ ឬប្អូនថ្លៃស្រីរបស់អ្នកនិងមិនត្រូវរួមដំណេកជាមួយនាងឡើយ។
|
||
\s5
|
||
\p
|
||
\v 19 កុំរួមដំណេកជាមួយស្រ្តីដែលកំពុងមានរដូវឡើយ។ នាងជាមនុស្សមិនបរិសុទ្ធក្នុងកំឡុងពេលនោះ។
|
||
\v 20 កុំរួមដំណេកជាមួយប្រពន្ធអ្នកជិតខាង ដែលនាំឲ្យខ្លួនរបស់អ្នកទៅជាសៅហ្មងជាមួយនាងឡើយ។
|
||
\s5
|
||
\v 21 មិនត្រូវយកកូនរបស់អ្នកទៅដុតក្នុងភ្លើងឡើយ ធ្វើដូច្នេះគឺអ្នកយកពួកគេធ្វើជាយញ្ញបូជាថ្វាយដល់ព្រះម៉ាឡុក ព្រោះអ្នកមិនត្រូវបង្អាប់ព្រះនាមនៃព្រះរបស់អ្នកឡើយ។ យើងគឺជាព្រះអម្ចាស់។
|
||
\s5
|
||
\v 22 មិនត្រូវរួមដំណេកជាមួយមនុស្សប្រុសដូចគ្នា ដូចរួមដំណេកជាមួយមនុស្សស្រីឡើយ។
|
||
\v 23 មិនត្រូវរួមរ័កជាមួយសត្វធាតុ ដែលនាំឲ្យខ្លួនរបស់អ្នកទៅជាសៅហ្មងឡើយ។ ហើយមនុស្សស្រីក៏មិនត្រូវរួមរ័កជាមួយសត្វដែរ។ ព្រោះវាជាអំពើដ៏ថោកទាបបំផុត។
|
||
\s5
|
||
\p
|
||
\v 24 មិនត្រូវបណ្តោយឲ្យខ្លួនរបស់អ្នកទៅជាសៅហ្មង ដោយសារអំពើណាមួយ ក្នុងចំណោមអំពើអស់ទាំងនោះ ដ្បិតយើងបានបណ្តេញប្រជាជាតិទាំងឡាយចេញពីមុខអ្នករាល់គ្នា។
|
||
\v 25 ដីបានក្លាយទៅជាសៅហ្មង ដូច្នេះហើយបានជាយើងដាក់ទោសពួកគេ ធ្វើឲ្យពួកគេខ្ចាត់ខ្ចាយចេញពីទឹកដីរបស់ខ្លួន។
|
||
\s5
|
||
\v 26 អ្នករាល់គ្នាត្រូវប្រតិបត្តិតាមច្បាប់ និងវិន័យរបស់យើង ហើយអ្នករាល់គ្នាមិនត្រូវប្រព្រឹត្តអំពើគួរស្អប់ខ្ពើមទាំងអស់នោះឡើយ ទោះបីអ្នករាល់គ្នាដែលជាម្ចាស់ស្រុក ទោះបីជាជនបរទេសដែលរស់នៅក្នុងចំណោមអ្នករាល់ក្តី។
|
||
\v 27 នេះគឺជាអំពើអាក្រក់ដែលប្រជាជននៅក្នុងស្រុកនោះបានប្រព្រឹត្ត ដែលនាំឲ្យទឹកដីទៅជាសៅហ្មង។
|
||
\v 28 ដូច្នេះ ចូរប្រុងប្រយ័ត្ន នោះទឹកដីនឹងមិនត្រូវសៅហ្មងទេ ហើយអ្នករាល់គ្នាក៏មិនត្រូវខ្ចាត់ខ្ចាយចេញពីទឹកដី ដូចជាតិសាសន៍ដែលនៅមុនអ្នករាល់គ្នាដែរ។
|
||
\s5
|
||
\v 29 អ្នកណាដែលប្រព្រឹត្តអំពើគួរស្អប់ខ្ពើមណាមួយ ក្នុងចំណោមអំពើទាំងនោះ ត្រូវដកចេញពីចំណោមប្រជាជនរបស់គេ។
|
||
\v 30 អ្នករាល់គ្នាត្រូវរក្សាបទបញ្ជារបស់យើង មិនត្រូវប្រព្រឹត្តអំពើគួរស្អប់ខ្ពើមណាមួយ ដូចដែលអ្នករស់នៅក្នុងស្រុកនេះពីមុនធ្លាប់ប្រព្រឹត្តនោះឡើយ ដូច្នេះ អ្នករាល់គ្នានឹងមិនត្រូវសៅហ្មងដោយសារអំពើទាំងនោះទេ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
|
||
\s5
|
||
\c 19
|
||
\cl ជំពូក ១៩
|
||
\p
|
||
\v 1 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖
|
||
\v 2 «ចូរប្រាប់សហគមន៍អ៊ីស្រាអែលទាំងមូលដូចតទៅ៖ អ្នករាល់គ្នាត្រូវតែវិសុទ្ធ យើងជាព្រះអម្្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងជាព្រះដ៏វិសុទ្ធ។
|
||
\v 3 មនុស្សទាំងអស់ត្រូវគោរពឪពុក និងម្តាយរបស់គេ ហើយត្រូវរក្សាថ្ងៃសប្ប័ទរបស់យើង។ យើងជាព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។
|
||
\v 4 មិនត្រូវត្រឡប់ទៅថ្វាយបង្គំរូបព្រះ ហើយក៏មិនត្រូវសិតធ្វើរូបព្រះសម្រាប់អ្នករាល់គ្នាដែរ។ យើងគឺព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
|
||
\s5
|
||
\p
|
||
\v 5 ពេលដែលអ្នករាល់គ្នាថ្វាយយញ្ញបូជាមេត្រីភាពដល់ព្រះអម្ចាស់ អ្នកត្រូវថ្វាយតាមរបៀបដែលគាប់ព្រះទ័យព្រះអម្ចាស់។
|
||
\v 6 អ្នកត្រូវតែបរិភោគសាច់នៃតង្វាយនៅក្នុងថ្ងៃដែលអ្នកថ្វាយនោះ ឬនៅថ្ងៃបន្ទាប់។ ប្រសិនបើ តង្វាយនោះនៅសល់រហូតដល់ថ្ងៃទីបី គឺត្រូវយកទៅដុតទាំងអស់។
|
||
\v 7 ប្រសិនបើ នរណាម្នាក់បរិភោគសាច់តង្វាយនោះនៅថ្ងៃទីបី គេនឹងទៅជាសៅហ្មង។ ព្រះអម្ចាស់នឹងមិនទទួលយកតង្វាយនោះទេ
|
||
\v 8 អ្នកដែលបរិភោគសាច់នោះនឹងមានទោស ព្រោះគេបានប្រមាថរបស់ដែលញែកជាបរិសុទ្ធថ្វាយព្រះអម្ចាស់។ ត្រូវដេញគេចេញពីចំណោមប្រជាជនរបស់គេ។
|
||
\s5
|
||
\p
|
||
\v 9 នៅពេលដែលអ្នករាល់ច្រូតស្រូវ នៅក្នុងស្រុករបស់អ្នករាល់គ្នា គឺមិនត្រូវច្រូតរហូតដល់ភ្លឺស្រែទេ ហើយក៏មិនត្រូវរើសគួរស្រូវដែលជ្រុះដែរ។
|
||
\v 10 អ្នកក៏មិនត្រូវសន្សំផ្លែទំពាំងបាយជូរដែលនៅសេសសល់ក្នុងចម្ការរបស់អ្នកដែរ សូម្បីតែផ្លែដែលជ្រុះក៏មិនត្រូវរើសដែរ។ អ្នករាល់គ្នាត្រូវទុកវាសម្រាប់អ្នកក្រ និងជនបរទេសរើសបរិភោគ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
|
||
\s5
|
||
\p
|
||
\v 11 កុំលួច។ កុំកុហក។ កុំបញ្ឆោតយកទ្រព្យសម្បត្តិរបស់អ្នកដទៃ។
|
||
\p
|
||
\v 12 កុំស្បថដោយប្រើនាមយើងដោយបំពានឡើយ ធ្វើដូច្នេះ គឺអ្នករាល់គ្នាប្រមាថនាមនៃព្រះរបស់អ្នករាល់គ្នា។ យើងគឺព្រះអម្ចាស់។
|
||
\s5
|
||
\p
|
||
\v 13 មិនត្រូវជិះជាន់សង្កត់សង្កិនអ្នកជិតខាងរបស់អ្នកឡើយ ហើយក៏កុំប្លន់ទ្រព្យសម្បត្តិរបស់គាត់ដែរ។ មិនត្រូវទុកប្រាក់ឈ្នួលរបស់កម្មករឲ្យនៅជាមួយអ្នករហូតដល់ថ្ងៃស្អែកឡើយ។
|
||
\p
|
||
\v 14 មិនត្រូវជេរប្រមាថមនុស្សថ្លង់ទេ ហើយក៏មិនត្រូវយកអ្វីទៅដាក់ពីមុខមនុស្សខ្វាក់ដែល។ ផ្ទុយទៅវិញ អ្នកត្រូវគោរពកោតខ្លាចព្រះរបស់អ្នករាល់គ្នា។ យើងជាព្រះអម្ចាស់។
|
||
\s5
|
||
\p
|
||
\v 15 កុំកាត់ក្តីដោយអយុត្តិធ៌មឡើយ។ មិនត្រូវរើសមុខអ្នកណា ដោយបង្ហាញការយោគយល់ដោយព្រោះគេជាមនុស្សទុរគ៌ត ឬដោយគេជាមនុស្សសំខាន់នោះឡើយ។ ផ្ទុយទៅវិញ ត្រូវកាត់ក្តីអ្នកជិតខាងរបស់អ្នកដោយសុចរិត។
|
||
\p
|
||
\v 16 មិនត្រូវដើរបរិហាកេរ៍្តមនុស្សនៅជុំវិញខ្លួនរបស់អ្នកទេ ផ្ទុយទៅវិញត្រូវស្វែងរកដើម្បីការពារជីវិតអ្នកជិតខាងរបស់អ្នក។ យើងជាព្រះអម្ចាស់។
|
||
\s5
|
||
\p
|
||
\v 17 មិនត្រូវមានចិត្តស្អប់បងប្អូនរបស់អ្នករាល់គ្នាឡើយ។ អ្នកត្រូវយកចិត្តទុកដាក់ស្តីបន្ទោសអ្នកជិតខាងរបស់អ្នក នោះអ្នកនឹងមិនរួមគំនិតជាមួយអ្នកនោះ ក្នុងការប្រព្រឹត្តអំពើបាបរបស់គេឡើយ។
|
||
\p
|
||
\v 18 កុំសងសឹក ឬក៏គុំគួនប្រឆាំងនឹងជនរួមជាតិរបស់អ្នកឡើយ ប៉ុន្តែ ផ្ទុយទៅវិញ ត្រូវស្រឡាញ់អ្នកជិតខាងអោយដូចជាស្រឡាញ់ខ្លួនរបស់អ្នក។ យើងគឺជាព្រះអម្ចាស់។
|
||
\s5
|
||
\p
|
||
\v 19 ចូរប្រតិបត្តិតាមច្បាប់របស់យើង។ មិនត្រូវព្យាយាមបង្កាត់សត្វដែលមានប្រភេទរបស់ខុសគ្នារបស់អ្នកឡើយ។ មិនត្រូវព្រោះគ្រាប់ពូជស្រូវពីរប្រភេទផ្សេងគ្នា ក្នុងស្រែតែមួយទេ។ ក៏មិនត្រូវស្លៀកសម្លៀកបំពាក់ដែលត្បាញឡើងពី អំបោះពីរផ្សេងគ្នាដែរ។
|
||
\s5
|
||
\p
|
||
\v 20 នរណាដែលរួមដំណេកជាមួយស្រីបម្រើ ដែលមានគូរដណ្តឹង ប៉ុន្តែនាងនៅមិនទាន់បានលួស ឬមិនទាន់មានសេរីភាពជាអ្នកជានៅឡើយ ពួកគេទាំងពីរនាក់នឹងមានទោស។ ពួកគេមិនមានទោសដល់ស្លាប់នោះទេ ព្រោះបាននាងមិនទាន់ទៅជាអ្នកជានៅឡើយ។
|
||
\p
|
||
\v 21 បុរសដែលបានប្រព្រឹត្តខុស ត្រូវយកចៀមឈ្មោលមួយទៅថ្វាយជាតង្វាយលោះបាប នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ត្រង់មាត់ទ្វារព្រះពន្លាជួបព្រះអម្ចាស់។
|
||
\v 22 បន្ទាប់មកបូជាចារ្យ ត្រូវធ្វើពិធីរំដោះបាបអោយគាត់ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ គឺបូជាចារ្យថ្វាយចៀមឈ្មោលជាយញ្ញបូជាលោះបាបនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ សម្រាប់អំពើបាបដែលគាត់បានប្រព្រឹត្ត។ នោះព្រះអម្ចាស់នឹងលើកលែងទោសអោយគេបានរួចពីបាប។
|
||
\s5
|
||
\p
|
||
\v 23 នៅពេលដែលអ្នករាល់គ្នាចូលទៅរស់នៅក្នុងស្រុក ហើយដាំដើមឈើហូបផ្លែគ្រប់ប្រភេទ អ្នកត្រូវចាត់ទុកផ្លែឈើដែលជាផលទាំងនោះ ជាផ្លែឈើមិនបរិសុទ្ធ។ ផ្លែឈើទាំងនោះនឹងមិនបរិសុទ្ធរយៈពេលបីឆ្នាំ។ អ្នករាល់គ្នាមិនត្រូវបរិភោគផលនៃផ្លែឈើទាំងនោះឡើយ។
|
||
\v 24 នៅឆ្នាំទីបួន ផលផ្លែឈើទាំងនោះនឹងត្រូវញែកជាបរិសុទ្ធថ្វាយដល់ព្រះអម្ចាស់ ដើម្បីសសើរតម្កើងព្រះអង្គ។
|
||
\v 25 លុះដល់ឆ្នាំទីប្រាំអ្នករាល់គ្នអាចបរិភោគផ្លែឈើទាំងនោះបាន ហើយធ្វើដូច្នេះ ដើមឈើទាំងនេះនឹងផ្តល់ផលយ៉ាងច្រើនឡើង។ យើងគឺព្រះអម្ចាស់ជាព្រះរបស់អ្នក។
|
||
\s5
|
||
\p
|
||
\v 26 មិនត្រូវបរិភោគសាច់សត្វណាដែលមានឈាមនោះឡើយ។ មិនត្រូវទស្សន៍ទាយមើលពីជោគជាតារាសីឡើយ ហើយក៏មិនត្រូវធ្វើពិធីមន្តអាគមន៍ដើម្បត្រួតត្រាអ្នកណាដោយអំណាចលើាពីធម្មជាតិឡើយ។
|
||
\p
|
||
\v 27 កុំធ្វើតាមទម្លាប់ពួកអ្នកមិនជឿរដូចជា កោរសក់ចំហៀងក្បាល ឬកាត់គែមពុកចង្ការរបស់អ្នកចេញឡើយ។
|
||
\p
|
||
\v 28 មិនត្រូវឆូតសាច់របស់អ្នក ឬចាក់សាក់ធ្វើសញ្ញានៅលើរូបកាយរបស់អ្នកឡើយ។ យើងគឺព្រះអម្ចាស់។
|
||
\s5
|
||
\p
|
||
\v 29 មិនត្រូវបន្ថោកកូនស្រីរបស់អ្នករាល់គ្នា ដោយជំរុញអោយនាងធ្វើជាស្រីពេស្យាឡើយ ឬក៏ជាតិសាសន៍ធ្លាក់ទៅក្នុងអំពើពេស្យាចារ ដែលបណ្តាលឲ្យទឹកដីពោពេញដោយអំពើថោកទាប។
|
||
\m
|
||
\v 30 ត្រូវរក្សាថ្ងៃសប្ប័ទ ហើយគោរពទីសក្ការៈរបស់យើង។ យើងជាព្រះអម្ចាស់។
|
||
\s5
|
||
\p
|
||
\v 31 មិនត្រូវទៅរកគ្រូអន្ទងមនុស្សស្លាប់ ឬព្រលឹងឡើយ។ កុំទៅរកពួកគេឡើយ ក្រែងលោពួកគេធ្វើឲ្យអ្នករាល់គ្នាទៅជាសៅហ្មង។ យើងគឺជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
|
||
\s5
|
||
\p
|
||
\v 32 ត្រូវឱនលំទោនចំពោះមនុស្សចាស់ជរា ហើយលោកកិត្តិយសចាស់ព្រឹទ្ធាចារ្យ។ អ្នកត្រូវកោតខ្លាចព្រះជាម្ចាស់។ យើងជាព្រះអម្ចាស់។
|
||
\s5
|
||
\p
|
||
\v 33 ប្រសិនបើ មានជនបរទេសរស់នៅក្នុងចំណោមអ្នករាល់នៅក្នុងស្រុក មិនត្រូវជិះជាន់សង្កត់សង្កិនគេឡើយ។
|
||
\v 34 ត្រូវប្រព្រឹត្តចំពោះជនបរទេសដែលរស់ក្នុងស្រុក ដូចជាជនជាតិអ៊ីស្រាអែលជាម្ចាស់ស្រុកដែរ ហើយត្រូវស្រឡាញ់ពួកគេ ដូចជាស្រឡាញ់ខ្លួនអ្នកដែរ ដ្បិត អ្នករាល់គ្នាក៏ធ្លាប់ជាជនបរទេសនៅក្នុងស្រុកអេស៊ីព្ទដែរ។ យើងគឺព្រះអម្ចាស់ ជាព្រះរបស់អ្នក។
|
||
\s5
|
||
\p
|
||
\v 35 មិនត្រូវប្រើរង្វាស់ដែលមិនត្រឹមត្រូវឡើយ ទោះបីក្នុងការវាស់ក្តី ថ្លឹងក្តី ឬរាប់ចំនួនក្តី។
|
||
\v 36 អ្នកត្រូវប្រើជញ្ជីងដែលត្រឹមត្រូវ កូនជញ្ជីងដែលត្រឹមត្រូវ និងរង្វាស់រង្វាល់ដែលត្រឹមត្រូវ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក។
|
||
\v 37 ត្រូវប្រតិបត្តិតាមច្បាប់ និងវិន័យទាំងប៉ុន្មានរបស់យើង ចូរប្រតិបត្តិតាម។ គឺយើងជាព្រះអម្ចាស់»។
|
||
\s5
|
||
\c 20
|
||
\cl ជំពូក ២០
|
||
\p
|
||
\v 1 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖
|
||
\v 2 «ចូរប្រាប់ទៅជនជាតិអ៊ីស្រាអែលទាំងអស់ថាៈ «ប្រសិនបើជនជាតិអ៊ីស្រាអែលណាម្នាក់ ឬជនបរទេសណាម្នាក់ដែលរស់ក្នុងចំណោមអ្នករាល់ប្រគល់កូនប្រុស ឬកូនស្រីរបស់ពួកគេឲ្យគេយកជាសែនព្រះម៉ាឡុក គឺអ្នកនោះត្រូវទទួលទោសដល់ស្លាប់។ មនុស្សទាំងអស់ត្រូវគប់សម្លាប់គេនឹងដុំថ្ម។
|
||
\s5
|
||
\v 3 រីឯយើង យើងនឹងប្រឆាំងនឹងបុរសនោះ ហើយនឹងកាត់គេចេញពីចំណោមប្រជាជនរបស់គេ ដ្បិត គេបានប្រគល់កូនចៅរបស់គេទៅឲ្យព្រះម៉ូឡុក ដែលនាំឲ្យទីសក្ការៈរបស់យើងទៅជាសៅហ្មង ហើយបន្ថោកនាមដ៏វិសុទ្ធរបស់យើង។
|
||
\v 4 ប្រសិនបើ ប្រជាជននៅក្នុងស្រុកធ្វើមិនដឹងមិនឮរឿងដែលបុរសនោះ យកកូនចៅរបស់ខ្លួនទៅអោយព្រះម៉ាឡុក ហើយពួកគេមិនសម្លាប់បុរសនោះទេ
|
||
\v 5 នោះយើងនឹងប្រឆាំងនឹងបុរសនោះព្រមទាំងអំបូររបស់គេ ហើយយើងនឹងកាត់បុរសនោះចេញពីប្រជាជាតិរបស់គេ ព្រមទាំងអស់អ្នកដែលបណ្តោយខ្លួនប្រព្រឹត្តពេស្យាជាមួយព្រះម៉ាឡុកដូចបុរសនោះដែរ។
|
||
\s5
|
||
\p
|
||
\v 6 នរណាដែលទៅរកអ្នកដែលអន្ទងមនុស្សស្លាប់ ឬអន្ទងព្រលឹងមនុស្សស្លាប់ អ្នកនោះបានប្រព្រឹត្តខ្លួនពេស្យាចារជាមួយអំពើទាំងនោះ យើងនឹងប្រឆាំងនឹងពួកគេ យើងនឹងកាត់គេចេញពីចំណោមប្រជាជាតិរបស់គេ។
|
||
\v 7 ដូច្នេះ អ្នករាល់គ្នាត្រូវញែកខ្លួនរបស់អ្នករាល់គ្នាឲ្យបានវិសុទ្ធ ដើម្បីជាប្រជាជនដ៏វិសុទ្ធ ព្រោះយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
|
||
\s5
|
||
\p
|
||
\v 8 ត្រូវប្រកាន់ និងប្រតិបត្តិតាមច្បាប់របស់យើង។ យើងជាព្រះអម្ចាស់ ដែលប្រោសអ្នករាល់គ្នាឲ្យវិសុទ្ធ។
|
||
\p
|
||
\v 9 នរណាដែលជេរប្រមាថឪពុក ម្តាយរបស់ខ្លួន នឹងត្រូវទទួលទោសដល់ស្លាប់។ អ្នកនោះត្រូវទទួលខុសត្រូវលើការស្លាប់របស់គេ ព្រោះគេបានជេរប្រមាថឪពុកម្តាយរបស់គេ។
|
||
\s5
|
||
\p
|
||
\v 10 បុរសណាដែលប្រព្រឹត្តអំពើផិតក្បត់ជាមួយស្ត្រីដែលមានប្តីហើយ គឺគេបានប្រព្រឹត្តអំពើផិតក្បត់ជាមួយប្រពន្ធអ្នកជិតខាងរបស់ខ្លួន អ្នកទាំងពីរ៖ ទាំងបុរស ទាំងស្រ្តី ដែលប្រព្រឹត្តអំពើផិតក្បត់នោះ ត្រូវទទួលទោសដល់ស្លាប់។
|
||
\p
|
||
\v 11 បុរសដែលរួមដំណេកជាមួយប្រពន្ធចុងឪពុករបស់ខ្លួន គឺគេបានបន្ថោកកិត្តិយសឪពុករបស់គេ ដោយបានរួមដំណេកជាមួយនាង។ អ្នកទាំងពីរ ទាំងបុរសនោះ ទាំងស្រ្តីជាប្រពន្ធចុង ត្រូវទទួលទោសដល់ស្លាប់។ ពួកគេត្រូវទទួលខុសត្រូវលើការស្លាប់របស់ខ្លួន។
|
||
\p
|
||
\v 12 ប្រសិនបើ បុរសណាម្នាក់រួមដំណេកជាមួយកូនប្រសារស្រីរបស់ខ្លួន គេទាំងពីរនាក់ត្រូវទទួលទោសដល់ស្លាប់។ ពួកគេបានប្រព្រឹត្តអំពើដ៏គួរស្អប់ខ្ពើម។ ពួកគេត្រូវទទួលខុសត្រូវលើសេចក្តីស្លាប់របស់ខ្លួន។
|
||
\s5
|
||
\p
|
||
\v 13 ប្រសិនបើ មនុស្សណាម្នាក់រួមដំណេកជាមួយប្រុសដូចគ្នា ដូចជាការរួមដំណេកជាមួយស្រ្តី ពួកគេទាំងពីរបានប្រព្រឹត្តអំពើដ៏គួរស្អប់ខ្ពើម។ ពួកគេត្រូវទទួលទោសដល់ស្លាប់។
|
||
\p
|
||
\v 14 ប្រសិនបើបុរសម្នាក់រៀបការកូនស្រីផង រៀបការជាមួយម្តាយផង នេះជារឿងដ៏ថោកទាប។ ពួកគេត្រូវដុតសម្លាប់ ទាំងបុរសនោះ និងស្ត្រីទាំងពីរនាក់ ដូច្នេះនឹងមិនឮមានអំពើដ៏ថោកទាបក្នុងចំណោមអ្នករាល់គ្នាទេ។
|
||
\s5
|
||
\p
|
||
\v 15 ប្រសិនបើ បុរសណាម្នាក់ដេកជាមួយសត្វចតុបាត បុរសនោះត្រូវទទួលទោសដល់ស្លាប់ ហើយអ្នករាល់គ្នាត្រូវសម្លាប់នោះចោល។ ប្រសិនបើ ស្ត្រីណាម្នាក់រួមរ័ក្សជាមួយសត្វ ត្រូវសម្លាប់ស្រ្តីនោះ រួមទាំងសត្វផង។
|
||
\p
|
||
\v 16 ពួកគេត្រូវទទួលខុសត្រូវលើសេចក្តីស្លាប់របស់ពួកគេ។
|
||
\s5
|
||
\p
|
||
\v 17 ប្រសិនបើ បុរសណាម្នាក់រួមដំណេកជាមួយបងឬប្អូនស្រីរបស់គាត់ ទោះជាមួយបងប្អូនស្រីរួមឪពុកក្តី ទោះជាមួយបងប្អូនស្រីរួមម្តាយក្តី ប្រសិនបើ អ្នកទាំងពីររួមដំណេកជាមួយគ្នា គេប្រព្រឹត្តអំពើដ៏អាម៉ាស់បំផុត។ ត្រូវកាត់ពួកគេចេញពីចំណោមប្រជាជននៅចំពោះមុខមនុស្សទាំងអស់ ព្រោះគេបានរួមដំណេកជាមួយបងប្អូនស្រីរបស់គាត់។ បុរសនោះត្រូវទទួលខុសត្រូវលើកុំហុសរបស់គាត់។
|
||
\p
|
||
\v 18 ប្រសិនបើបុរសណាម្នាក់រួមដំណេកជាមួយស្រ្តីដែលកំពុងមានរដូវ ហើយបានរួមដំណេកជាមួយនាង ដោយគាត់បានឃើញឈាមរបស់នាងដែលហូរ ហើយនាងក៏បានបង្ហាញឈាមរបស់នាង។ ត្រូវកាត់គេទាំងពីរនាក់ចេញពីចំណោមប្រជាជនរបស់គេ។
|
||
\s5
|
||
\p
|
||
\v 19 មិនត្រូវរួមដំណេកជាមួយបង ឬប្អូនស្រីរបស់ម្តាយនាក់ទេ ក៏មិនត្រូវរួមដំណេកជាមួយបង ឬប្អូនស្រីរបស់ឪពុកអ្នកដែរ ព្រោះអ្នកអាចបន្ថោកកិត្តិយសសាច់ញាតិជិតដិតរបស់អ្នក។ អ្នកត្រូវទទួលខុសត្រូវលើកំហុសរបស់អ្នក។
|
||
\p
|
||
\v 20 ប្រសិនបើបុរសណាម្នាក់រួមដំណេកជាមួយម្តាយមីងរបស់គាត់ នោះគាត់បានបន្ថោកកិត្តិយសឪពុកមាររបស់គាត់។ នៅពេលដែលពួកគេស្លាប់ យើងនឹងដាក់ទោសពួកគេទាំងពីរនាក់ ហើយនៅពេលដែលពួកគេស្លាប់ យើងនឹងយកកេរ្ត៍មរតកពីកូនៗរបស់ពួកគេ ជាកេរ្ត៍មរតកដែលពួកគេសក្កិសមនឹងទទួលពីឪពុកម្តាយរបស់ពួកគេ។
|
||
\p
|
||
\v 21 ប្រសិនបើ បុរសណាម្នាក់យកប្រពន្ធបង ឬប្អូនប្រុសរបស់ខ្លួនមកធ្វើជាប្រពន្ធ ក្នុងពេលដែលបង ឬប្អូនប្រុសរបស់ខ្លួននៅរស់នៅឡើង វាជាការដែលអាប់ឱនកិត្តិយសបំផុត។ គេបានបន្ថោកបងប្អូនប្រុសរបស់គេ ហើយយើងនឹងយកទ្រព្យសម្បត្តិដែលកូនៗរបស់ពួកគេត្រូវទទួលពីឪពុកម្តាយនោះចេញពីពួកគេ។
|
||
\s5
|
||
\p
|
||
\v 22 ចូរកាន់តាមច្បាប់ និងវិន័យរបស់យើង ព្រមទាំងប្រតិបត្តិតាមផង អ្នករាល់គ្នាត្រូវគោរពតាមច្បាប់ទាំងអស់នេះ ដូច្នេះ អ្នករាល់គ្នានឹងមិនត្រូវខ្ចាត់ខ្ចាយចេញពីទឹកដីដែលយើងបាននាំអ្នករាល់គ្នាចូលមករស់នៅនេះទេ។
|
||
\p
|
||
\v 23 អ្នករាល់គ្នាមិនត្រូវប្រព្រត្តិដូចជាប្រជាជាតិទាំងឡាយដែលយើងបានដេញចេញពីមុខអ្នករាល់គ្នានោះទេ ព្រោះពួកគេបានធ្វើកិច្ចការទាំងនោះ ជាកិច្ចការដែលយើងស្អប់ខ្ពើម។
|
||
\s5
|
||
\p
|
||
\v 24 យើងប្រាប់អ្នករាល់គ្នាថា៖ «អ្នករាល់គ្នានឹងកាន់កាប់ទឹកដីរបស់ពួកគេ យើងនឹងប្រគល់ស្រុកនេះឲ្យអ្នករាល់គ្នាជាកម្មសិទ្ធិ ទឹកដីដែលពេញទៅដោយទឹកដោះ និងទឹកឃ្មុំ។ យើងគឺព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងបានញែកអ្នករាល់គ្នាចេញពីចំណោមប្រជាជាតិទាំងឡាយ។
|
||
\v 25 អ្នករាល់គ្នាត្រូវចេះសម្គាល់មើលរវាងសត្វបរិសុទ្ធ និងសត្វមិនបរិសុទ្ធ រវាងបក្សីមិនបរិសុទ្ធ និងបក្សីដែលបរិសុទ្ធ។ អ្នករាល់គ្នាមិនត្រូវបណ្តោយខ្លួនរបស់អ្នករាល់គ្នាឲ្យសៅហ្មង ដោយសារសត្វជើងបួន ឬបក្សី ឬសត្វលូនវារ ដែលយើងចាត់ទុកជាសត្វមិនបរិសុទ្ធសម្រាប់អ្នករាល់គ្នានោះទេ។
|
||
\s5
|
||
\p
|
||
\v 26 អ្នករាល់គ្នាត្រូវតែវិសុទ្ធសម្រាប់យើង ដ្បិត យើងជាព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធ យើងបានញែកអ្នករាល់គ្នាពីចំណោមជាតិសាសន៍ទាំងឡាយ ដើម្បីឲ្យអ្នករាល់គ្នាជាប្រជារាស្ត្ររបស់យើង។
|
||
\s5
|
||
\p
|
||
\v 27 បុរស ឬស្ត្រីណាដែលចេះអន្ទងមនុស្សស្លាប់ ឬព្រលឹង ត្រូវទទួលទោសដល់ស្លាប់។ ត្រូវយកដុំថ្មគប់សម្លាប់ពួកគេ។ ពួកគេទទួលខុសត្រូវលើការស្លាប់របស់ខ្លួន»។
|
||
\s5
|
||
\c 21
|
||
\cl ជំពូក ២១
|
||
\p
|
||
\v 1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់ពួកបូជាចារ្យជាកូនចៅអើរ៉ុនដូចតទៅៈ បូជាចារ្យ មិនត្រូវធ្វើឲ្យខ្លួនសៅហ្មង ដោយសារប៉ះពាល់សាកសព មនុស្សស្លាប់ណាម្នាក់ក្នុងចំណោមប្រជាជនរបស់អ្នករាល់គ្នាឡើយ។
|
||
\v 2 លើកលែងតែសាច់ឈាមបង្កើតដូចជាៈ ម្តាយបង្កើត ឪពុកបង្កើត កូនប្រុសបង្កើត កូនស្រីបង្កើត បងប្អូនប្រុសបង្កើត
|
||
\v 3 ឬបងប្អូនស្រីដែលនៅក្រមុំមិនទាន់មានគូស្រករ ដែលនាងស្ថិតនៅក្រោមអាណាព្យាបាលរបស់គាត់នៅឡើយ ប៉ុន្តែគាត់អាចទៅជាសៅហ្មងដោយសារប៉ះពាល់សាកសពរបស់នាង។
|
||
\s5
|
||
\v 4 ប៉ុន្តែ បូជាចារ្យមិនត្រូវបណ្តោយឲ្យខ្លួនទៅជាសៅហ្មង ដោយសារទំនាក់ទំនងផ្សេងៗ ដែលនាំឲ្យខ្លួនសៅហ្មងឡើយ។
|
||
\p
|
||
\v 5 បូជាចារ្យមិនត្រូវកោរសក់ ក៏មិនត្រូវកោរជាយពុកចង្ការដែរ ឬធ្វើពិធីឆូតសាច់របស់ពួកគេដែរ។
|
||
\v 6 ពួកគេត្រូវតែវិសុទ្ធ សម្រាប់ព្រះរបស់ពួកគេ ហើយមិនត្រូវបន្ថោកព្រះនាមនៃព្រះរបស់ពួកគេដែរ ព្រោះបូជាចារ្យមានមុខងារថ្វាយយញ្ញបូជា និងអាហារដល់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន។ ដូច្នេះ ពួកគេត្រូវតែបរិសុទ្ធ។
|
||
\s5
|
||
\v 7 បូជាចារ្យមិនត្រូវយកស្ត្រីពេស្យា ឬស្ត្រីខូច ហើយក៏មិនត្រូវយកស្ត្រីដែលលែងប្តី ធ្វើជាប្រពន្ធដែរ ព្រោះពួកគេបានញែកសម្រាប់ព្រះជាម្ចាស់។
|
||
\p
|
||
\v 8 ត្រូវចាត់ទុកបូជាចារ្យជាមនុស្សដ៏វិសុទ្ធ ព្រោះពួកគេគឺជាអ្នកថ្វាយនំប៉័ងដល់ព្រះជាម្ចាស់របស់អ្នក។ បូជាចារ្យត្រូវតែបរិសុទ្ធសម្រាប់អ្នករាល់គ្នា ដ្បិត យើងព្រះអម្ចាស់ដែលបានញែកគេជាបរិសុទ្ធ យើងជាព្រះដ៏វិសុទ្ធ។
|
||
\p
|
||
\v 9 ប្រសិនបើ កូនស្រីរបស់បូជាចារ្យបង្ខូចខ្លួន ដោយប្រព្រឹត្តអំពើពេស្យាចារ នោះនាងបានបន្ថោកឪពុករបស់នាង។ ដូចនេះ ត្រូវយកនាងទៅដុតទាំងរស់។
|
||
\s5
|
||
\p
|
||
\v 10 មហាបូជាចារ្យដែលជាប្រមុខលើពួកបូជាចារ្យ ដែលបានទទួលការចាក់ប្រេងតែងតាំងឲ្យបំពេញមុខងារ ហើយអ្នកដែលប្រសិទ្ធិពរឲ្យស្លៀកសម្លៀកបំពាក់ពិសេសសម្រាប់មហាបូជាចារ្យ មិនត្រូវដកឆ្នួតក្បាលចេញ ហើយក៏មិនត្រូវហែកសម្លៀកបំពាក់របស់គាត់ដែរ។
|
||
\v 11 មហាបូជាចារ្យមិនត្រូវចូលទៅជិតសាកសព ហើយធ្វើឲ្យខ្លួនគាត់សៅហ្មងនៅឡើយ ទោះបីជាឪពុកម្តាយបង្កើតក្តី។
|
||
\v 12 មហាបូជាចារ្យមិនត្រូវចាកចេញពីបរិវេននៃទីសក្ការៈរបស់ព្រះអម្ចាស់ឡើយ។ ព្រោះគាត់ជាមហាបូជាចារ្យ ដែលបានទទួលការចាក់ប្រេងតាំងពីព្រះរបស់គាត់។ យើងគឺជាព្រះអម្ចាស់។
|
||
\s5
|
||
\p
|
||
\v 13 មហាបូជាចារ្យត្រូវរៀបការជាមួយតែនឹងស្រ្តីព្រហ្មចារីតែប៉ុណ្ណោះ។
|
||
\v 14 គាត់មិនត្រូវយកស្រ្តីមេមាយ ស្រ្តីដែលលែងលះប្តី ឬស្រ្តីពេស្យាឡើយ។ គាត់មិនត្រូវយកស្រ្តីប្រភេទនោះឡើយ។ ត្រូវរៀបការតែនឹងនារីក្រមុំព្រហ្មចារី ក្នុងអំបូររបស់គាត់តែប៉ុណ្ណោះ
|
||
\v 15 ដូច្នេះ គាត់នឹងមិនធ្វើឲ្យកូនរបស់គាត់ទៅជាសៅហ្មងក្នុងចំណោមប្រជាជនរបស់គាត់ឡើយ ដ្បិតយើងជាព្រះអម្ចាស់ ដែលបានញែកអ្នករាល់គ្នាជាវិសុទ្ធ»។
|
||
\s5
|
||
\p
|
||
\v 16 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖
|
||
\v 17 «ចូរប្រាប់លោកអើរ៉ុន ប្រាប់ថាៈ ក្នុងចំណោមពូជពង្សរបស់អ្នក គ្រប់ជំនាន់ មិនត្រូវអនុញ្ញាតឲ្យអ្នកដែលមានរូបរាងខុសធម្មតា នាំយកតង្វាយទៅថ្វាយព្រះរបស់អ្នកទេ។
|
||
\s5
|
||
\v 18 មនុស្សណាដែលមានរូបរាង្គមិនធម្មតា ពុំអាចចូលទៅជិតព្រះអម្ចាស់បានទេ ដូចជាៈ មនុស្សខ្វាក់ ឬមនុស្សខ្ញើចជើង អ្នកដែលមានរូបរាងមិនប្រក្រតី ឬមិនគ្រប់លក្ខណៈ
|
||
\v 19 មនុស្សដែលស្វិតដៃ ឬស្វិតជើង
|
||
\v 20 អ្នកដែលមានគមនៅលើខ្នង មនុស្សដែលស្គមខុសពីធម្មតា ឬមនុស្សតឿ អ្នកដែលស្រឡេវភ្នែក ឬមនុស្សដែលមានរោគសញ្ញាដូចជាកើតរមាស់ កើតស្រែង ប្រដាប់ភេទមិនល្អ។
|
||
\v 21 ក្នុងចំណោមពូជ្យពង្សបូជាចារ្យអើរ៉ុន អ្នកដែលមានរូបរាងមិនធម្មតា មិនត្រូវចូលទៅថ្វាយតង្វាយដុតដល់ព្រះអម្ចាស់ទេ។ ដោយគេមានរូបរាងមិនធម្មតាដូច្នេះ គេមិនអាចនាំយកអាហារទៅថ្វាយព្រះរបស់គេបានទេ។
|
||
\s5
|
||
\v 22 គាត់អាចបរិភោគអាហាររបស់ព្រះអម្ចាស់ ទោះជាអាហារដ៏វិសុទ្ធ ឬអាហារដ៏វិសុទ្ធបំផុតក្តី។
|
||
\v 23 ប៉ុន្តែ គេមិនអាចចូលទៅក្នុងវាំងនន ចូលទៅក្បែរអាសនៈបានទេ ព្រោះគេមានរូបរាងកាយមិនប្រក្រតី ដូច្នេះគេមិនអាចធ្វើឲ្យសៅហ្មងដល់ទីដ៏វិសុទ្ធរប់យើងបានទេ ដ្បិត យើងគឺព្រះអម្ចាស់ ដែលធ្វើឲ្យទីនោះទៅជាវិសុទ្ធ។»
|
||
\v 24 លោកម៉ូសេនាំយកពាក្យទាំងនេះមកប្រាប់អើរ៉ុន និងកូនប្រុសៗរបស់គាត់ រួមទាំងប្រជាជនអ៊ីស្រាអែលទាំងមូលផង។
|
||
\s5
|
||
\c 22
|
||
\cl ជំពួក ២២
|
||
\p
|
||
\v 1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅ៖
|
||
\v 2 «ចូរប្រាប់ទៅអើរ៉ុន និងកូនរបស់គាត់ថា ពួកគេត្រូវរក្សារបស់ដ៏បរិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ដែលពួកគេថ្វាយជាសក្ការៈដល់យើង។ ពួកគេមិនត្រូវបន្ថោកនាមរបស់យើងឡើយ។ យើងគឺព្រះអម្ចាស់។
|
||
\v 3 ចូរប្រាប់ពួកគេថាៈ ប្រសិនបើ អ្នកណាម្នាក់ក្នុងចំណោមពូជពង្សរបស់អ្នកគ្រប់ជំនាន់ ទៅប៉ះពាល់តង្វាយដ៏បរិសុទ្ធ ដែលជនជាតិអ៊ីស្រាអែលថ្វាយជាសក្ការៈដល់ព្រះអម្ចាស់ នៅពេលដែលគេមានភាពមិនបរិសុទ្ធ គេត្រូវបណ្តេញចេញពីមុខរបស់យើងៈ យើងគឺជាព្រះអម្ចាស់។
|
||
\s5
|
||
\p
|
||
\v 4 ក្នុងពូជពង្សរបស់អើរ៉ុន អ្នកដែលមានជំងឺឃ្លង់នៅលើស្បែក ឬជំងឺកាមរោគ មិនអាចបរិភោគអាហារដ៏វិសុទ្ធដែលថ្វាយដល់ព្រះអម្ចាស់បានទេ រហូតដល់គេបានបរិសុទ្ធឡើងវិញ។ អ្នកដែលប៉ះពាល់នឹងរបស់មិនបរិសុទ្ធដោយបានប៉ះពាល់នឹងសាកសព ឬប៉ះពាល់នឹងអ្នកដែលមានហូរទឹកកាមដោយសារកាមរោគ
|
||
\v 5 ឬដោយប៉ះបាល់នឹងសត្វលូនវាដែលធ្វើឲ្យគាត់ទៅជាមិនបរិសុទ្ធ ឬប៉ះជាមួយមនុស្សណាម្នាក់ដែលមិនបរិសុទ្ធដោយប្រការណាមួយ ដែលធ្វើឲ្យគាត់ទៅជាសៅហ្មង
|
||
\v 6 បូជាចារ្យដែលបានប៉ះនឹងរបស់ដែលសៅហ្មង គាត់នឹងទៅជាសៅហ្មងរហូតដល់ពេលល្ងាច។ គាត់គ្មានសិទ្ធិបរិភោគអាហារដ៏សក្ការៈបានទេ លុះត្រាតែយកទឹកមកធ្វើពិធីជម្រះកាយជាមុនសិន។
|
||
\s5
|
||
\p
|
||
\v 7 នៅពេលថ្ងៃលេច គាត់នឹងបរិសុទ្ធវិញ។ បន្ទាប់ពីថ្ងៃលេចគាត់អាចបរិភោគអាហារពីតង្វាយដ៏សក្ការៈបាន ព្រោះនោះជាចំណែករបស់គាត់។
|
||
\v 8 បូជាចារ្យមិនត្រូវបរិភោគសាច់សត្វដែលងាប់ដោយសារជំងឺឬដោយសត្វព្រៃសម្លាប់ឡើយ ដើម្បីកុំឲ្យគេក្លាយទៅជាសៅហ្មង ដោយសារតែសត្វទាំងនោះ។ យើងគឺព្រះអម្ចាស់។
|
||
\p
|
||
\v 9 ពួកបូជាចារ្យត្រូវកាន់តាមច្បាប់របស់យើង បើមិនដូច្នេះទេ ពួកគេនឹងមានទោសដោយសារអំពើបាប ហើយអាចនឹងត្រូវស្លាប់ដោយសារការបន្ថោកនាមរបស់យើង។ យើងគឺព្រះអម្ចាស់ ដែលបានញែកពួកគេជាបរិសុទ្ធ។
|
||
\s5
|
||
\p
|
||
\v 10 ក្រៅពីមនុស្សដែលនៅក្នុងគ្រួសាររបស់បូជាចារ្យ មិនមាននរណាម្នាក់មានសិទ្ធិបរិភោគអាហារដ៏សក្ការៈទេ ទោះបីជាភ្ញៀវរបស់បូជាចារ្យ ឬ អ្នកបម្រើដែលបានជួលមកក្តី។
|
||
\v 11 ប៉ុន្តែប្រសិនបើ ជាទាសករដែលលោកបានទិញមកដោយលុយរបស់ផ្ទាល់ អ្នកបម្រើនោះអាចបរិភោគអ្វីៗដែលជារបស់ដ៏សក្ការៈនោះបាន។ សមាជិកក្នុងគ្រួសាររបស់បូជាចារ្យ និងអ្នកបម្រើដែលកើតក្នុងផ្ទះរបស់លោក ពួកគេមានសិទ្ធិបរិភោគពីអ្វីជាចំណែករបស់លោកពីតង្វាយដ៏សក្ការៈនោះ។
|
||
\s5
|
||
\p
|
||
\v 12 ប្រសិនបើ កូនស្រីរបស់បូជាចារ្យ រៀបការនឹងបុរសមិនមែនជាបូជាចារ្យ ដូច្នេះ នាងមិនមានសិទ្ធិបរិភោគអាហារដ៏សក្ការៈទេ។
|
||
\v 13 តែបើកូនស្រីរបស់លោកជាស្រ្តីមេមាយ ឬលែងលះតែមិនមានកូន ហើយនាងត្រឡប់មករស់នៅក្នុងផ្ទះរបស់ឪពុកនាងវិញដូចកាលនាងនៅក្មេង ដូច្នេះនាងអាចបរិភោគអាហាររបស់ឪពុកនាងបាន។ ប៉ុន្តែ អ្នកដែលមិនមែនជាគ្រួសាររបស់បូជាចារ្យ មិនមានសិទ្ធិបរិភោគអាហាររបស់បូជាចារ្យបានទេ។
|
||
\s5
|
||
\p
|
||
\v 14 ប្រសិនបើ បុរសណាម្នាក់បានបរិភោគអាហារសក្ការៈ ដោយមិនបានដឹងខ្លួន បន្ទាប់ពីគាត់បានដឹង គាត់ត្រូវយកអាហារមកសងបូជាចារ្យដោយគិតតាមតម្លៃអាហារនោះ និងថែមមួយភាគប្រាំលើនោះ ហើយជូនទៅបូជាចារ្យ។
|
||
\p
|
||
\v 15 ជនជាតិអ៊ីស្រាអែលមិនត្រូវបន្ថោករបស់ដ៏សក្ការៈដែលពួកគេបានលើកឡើង ហើយថ្វាយព្រះអម្ចាស់ទេ
|
||
\v 16 ដែលបណ្តាលអោយពួកគេទទួលខុសត្រូវលើអំពើបាប ដែលធ្វើឲ្យពួកគេមានកំហុសដោយការបរិភោគអាហារដ៏វិសុទ្ធ គឺយើងជាព្រះអម្ចាស់ ដែលបានញែកពួកគេជាបរិសុទ្ធ»។
|
||
\s5
|
||
\p
|
||
\v 17 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅ៖
|
||
\v 18 «ចូរនិយាយទៅអើរ៉ុន កូនចៅរបស់អើរ៉ុន ព្រមទាំងជនជាតិអ៊ីស្រាអែល។ ប្រាប់ពួកគេថាៈ ក្នុងចំណោមជនជាតិអ៊ីស្រាអែល ឬជនបរទេសដែលរស់នៅក្នុងទឹកដីអ៊ីស្រាអែល ពេលដែលពួកគេថ្វាយតង្វាយ ទោះបីជាតង្វាយលាបំណន់ក្តី ឬជាតង្វាយស្ម័គ្រពីចិត្តក្តី
|
||
\v 19 ពួកគេត្រូវយកសត្វឈ្មោលដែលល្អឥតខ្ចោះពីហ្វូងគោក្របី ហ្វូងចៀម ឬហ្វូងពពែ។
|
||
\s5
|
||
\v 20 អ្នករាល់គ្នាមិនត្រូវថ្វាយសត្វណាដែលពិការឡើយ។ ដ្បិត យើងមិនពេញចិត្តនឹងទទួលយកវាពីអ្នករាល់គ្នាឡើយ។
|
||
\p
|
||
\v 21 ប្រសិនបើ អ្នកណាចង់ថ្វាយយញ្ញបូជាមេត្រីភាពពីហ្វូងគោ ឬហ្វូងចៀម ដល់ព្រះអម្ចាស់ ដើម្បីលាបំណន់ ឬជាតង្វាយស្ម័គ្រពីចិត្ត ត្រូវតែជាសត្វដែលល្អឥតខ្ចោះដែលសព្វព្រះទ័យព្រះអង្គ។ សត្វនោះមិនត្រូវមានភាពពិការឡើយ។
|
||
\s5
|
||
\v 22 អ្នករាល់គ្នាមិនត្រូវថ្វាយសត្វដែលខ្វាក់ ពិការ ឬរបួស ឬសត្វដែលមានអង្គែរស៊ី កើតរមាស់ ឬសត្វដែលមានកើតស្រែងឡើយ។ អ្នករាល់គ្នាមិនត្រូវដុតសត្វទាំងនោះនៅលើអាសនៈជាតង្វាយដុតថ្វាយដល់ព្រះអម្ចាស់ឡើយ។
|
||
\v 23 អ្នករាល់គ្នាអាចយក គោឈ្មោល ឬកូនចៀមដែលមានជើងខ្លីពេក ឬតូចពេកមកថ្វាយជាតង្វាយស្ម័គ្រពីចិត្ត តែបើថ្វាយជាតង្វាយលាបំណន់ តង្វាយទាំងនេះគឺមិនគាប់ព្រះទ័យព្រះអម្ចាស់ទេ។
|
||
\s5
|
||
\p
|
||
\v 24 មិនត្រូវថ្វាយសត្វដែលមានស្នាមជាំ បាក់បែក ត្រូវគេកាត់ ឬត្រូវក្រៀវ មកថ្វាយបព្រះអម្ចាស់ឡើយ។ មិនត្រូវឲ្យមានការនេះកើតឡើងនៅក្នុងទឹកដីរបស់អ្នកជាដាច់ខាត។
|
||
\v 25 អ្នករាល់គ្នាមិនត្រូវទទួលអាហារទាំងនេះពីដៃជនបរទេសយកមកថ្វាយដល់ព្រះរបស់អ្នកឡើយ។ សត្វទាំងនោះជាសត្វមិនគ្រប់លក្ខណៈ មកពីគេគេក្រៀវ នោះព្រះអង្គនឹងមិនព្រមទទួលពីអ្នករាល់គ្នាទេ»។
|
||
\s5
|
||
\p
|
||
\v 26 ព្រះអម្ចាស់មានព្រះបន្ទុលមកកាន់លោកម៉ូសេថា៖
|
||
\v 27 «នៅពេលដែលសត្វកើតទោះបីជា គោ ចៀម ឬពពែក្តី វាត្រូវនៅជាមួយមេរបស់វាចំនួនប្រាំពីរថ្ងៃ។ ចាប់ពីថ្ងៃទីប្រាំបីទៅ វាអាចយកទៅថ្វាយជាតង្វាយដុតទាំងមូល ដែលសព្វព្រះហឫទ័យព្រះអម្ចាស់។
|
||
\s5
|
||
\p
|
||
\v 28 កុំសម្លាប់មេគោ ឬមេចៀម ក្នុងថ្ងៃតែមួយជាមួយកូនរបស់វាឡើយ។
|
||
\v 29 ពេលដែលអ្នកថ្វាយតង្វាយអរព្រះគុណដល់ព្រះអម្ចាស់ អ្នកត្រូវថ្វាយតាមរបៀបដែលព្រះអង្គសព្វព្រះហឫទ័យ។
|
||
\v 30 សាច់របស់សត្វនៃយញ្ញបូជានោះត្រូវបរិភោគក្នុងថ្ងៃដែលថ្វាយតង្វាយនោះ។ អ្នកមិនត្រូវទុកសាច់នៃតង្វាយឲ្យនៅរហូតដល់ថ្ងៃបន្ទាប់ឡើយ។ យើងគឺព្រះអម្ចាស់។
|
||
\s5
|
||
\p
|
||
\v 31 ដូច្នេះ អ្នករាល់គ្នាត្រូវកាន់តាមច្បាប់ និងវិន័យរបស់យើង។ យើងគឺព្រះអម្ចាស់។
|
||
\p
|
||
\v 32 អ្នករាល់គ្នាមិនត្រូវបន្ថោកនាមដ៏វិសុទ្ធរបស់យើងឡើយ។ ត្រូវឲ្យជនជាតិអ៊ីស្រាអែលទទួលស្គាល់ ថាយើងជាព្រះដ៏វិសុទ្ធ។ យើងគឺព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដែលញែកអ្នករាល់គ្នាឲ្យបានបរិសុទ្ធ
|
||
\v 33 ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទៈ យើងគឺព្រះអម្ចាស់»។
|
||
\s5
|
||
\c 23
|
||
\cl ជំពូក ២៣
|
||
\p
|
||
\v 1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
|
||
\v 2 «ចូរនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល ប្រាប់ពួកគេថាៈ ពិធីបុណ្បសំខាន់ៗដែលត្រូវជួបជុំសម្រាប់ព្រះអម្ចាស់ ដែលអ្នកត្រូវប្រកាសឲ្យសហគមន៍ទាំងមូលបានបរិសុទ្ធ ទាំងនោះគឺជាពិធីបុណ្បដែលមិនផ្លាស់ប្តូររបស់យើង។
|
||
\s5
|
||
\v 3 អ្នករាល់គ្នាអាចធ្វើការប្រាំមួយថ្ងៃ ប៉ុន្តែនៅថ្ងៃទីប្រាំពីរជាថ្ងៃសប្ប័ទ ជាថ្ងៃសម្រាប់ សម្រាប់សហគមន៍ទាំងមូល។ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ ព្រោះនោះជាថ្ងៃសប្ប័ទសម្រាប់ព្រះអម្ចាស់នៅគ្រប់ទីកន្លែងទាំងអស់ដែលអ្នករាល់គ្នារស់នៅ។
|
||
\s5
|
||
\p
|
||
\v 4 ពិធីបុណ្បដ៏សំខាន់ៗរបស់ព្រះអម្ចាស់ ដែលសហគមន៍ដ៏បរិសុទ្ធត្រូវកំណត់ពេលជួបជុំគ្នាៈ
|
||
\v 5 នៅខែទីមួយ ថ្ងៃទីដប់បួននៃខែ ក្រោយពេលថ្ងៃលេច ជាបុណ្បចម្លង ថ្វាយព្រះអម្ចាស់។
|
||
\v 6 នៅថ្ងៃទីដប់ប្រាំ ក្នុងខែដដែល គឺជាពិធីបុណ្បនំប៉័ងឥតមេ ថ្វាយព្រះអម្ចាស់។ អ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតមេរយៈពេលប្រាំពីរថ្ងៃ។
|
||
\s5
|
||
\v 7 នៅថ្ងៃទីមួយ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ អ្នកមិនត្រូវធ្វើការអ្វីនោះថ្ងៃនោះឡើយ។
|
||
\v 8 អ្នករាល់គ្នាត្រូវយកតង្វាយដុតថ្វាយព្រះអម្ចាស់រយៈពេលប្រាំពីរថ្ងៃ។ នៅថ្ងៃទីប្រាំពីរ សហគមន៍ទាំងមូលត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ ហើយក្នុងថ្ងៃនោះអ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ»។
|
||
\s5
|
||
\p
|
||
\v 9 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖
|
||
\v 10 «ចូរនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល ហើយប្រាប់គេថាៈ ពេលដែលអ្នករាល់គ្នាចូលទៅក្នុងទឹកដីដែលយើងនឹងប្រគល់ឲ្យអ្នករាល់គ្នា ហើយនៅពេលដែលអ្នករាល់គ្នាច្រូតស្រូវ អ្នករាល់គ្នាត្រូវនាំយកកណ្តាប់ទីមួយទៅជូនបូជាចារ្យ។
|
||
\v 11 គាត់នឹងលើកកណ្តាប់នោះនៅចំពោះព្រះអម្វាស់ ហើយថ្វាយដល់ទ្រង់ ដើម្បីឲ្យព្រះអង្គសព្វព្រះហឫទ័យទទួលយកតង្វាយពីអ្នករាល់គ្នា។ នៅថ្ងៃបន្ទាប់ពីថ្ងៃសប្ប័ទ បូជាចារ្យត្រូវលើកកណ្តាប់ស្រូវថ្វាយដល់យើង។
|
||
\s5
|
||
\v 12 នៅថ្ងៃដែលអ្នករាល់គ្នាលើកកណ្តាប់ស្រូវថ្វាយដល់យើង អ្នកត្រូវថ្វាយចៀមឈ្មោលអាយុមួយឆ្នាំដែលល្អឥតខ្ចោះ ជាតង្វាយដុតទាំងមូលថ្វាយព្រះអម្ចាស់។
|
||
\v 13 តង្វាយម្សៅ ត្រូវយកម្សៅម៉ដ្តពីរភាគដប់នៃអេផា លាយជាមួយប្រេង មកថ្វាយជាមួយតង្វាយដុតនោះ ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យដល់ព្រះអម្ចាស់ ចូរយកស្រាទំពាំងបាយជូរមួយភាគបួននៃហ៊ីន។
|
||
\v 14 អ្នករាល់គ្នាមិនអាចបរិភោគនំប៉័ង លាជ ឬស្រូវថ្មីបានទេរហូតដល់ពេលដែលអ្នករាល់គ្នានាំយកតង្វាយមកថ្វាយព្រះរបស់អ្នក។ នេះជាច្បាប់ដែលត្រូវអនុវត្តរហូតតទៅគ្រប់ជំនាន់មនុស្សទាំងអស់ នៅគ្រប់ទីកន្លែងដែលអ្នករស់នៅ។
|
||
\s5
|
||
\p
|
||
\v 15 រាប់ចាប់ពីថ្ងៃបន្ទាប់នៃថ្ងៃសប្ប័ទ ដែលអ្នកបាននាំយកកណ្តាប់ស្រូវថ្វាយព្រះអម្ចាស់ ត្រូវកំណត់ពេលពេញប្រាំពីរអាទិត្យ។
|
||
\v 16 អ្នកត្រូវរាប់គិតហាសិបថ្ងៃ រហូតដល់ថ្ងៃបន្ទាប់ដល់ថ្ងៃបន្ទាប់ពីថ្ងៃសប្ប័ទទីប្រាំពីរ។ ថ្ងៃនោះត្រូវយកតង្វាយពីស្រូវថ្មីមកថ្វាយព្រះអម្ចាស់។
|
||
\s5
|
||
\v 17 អ្នករាល់គ្នាត្រូវយកនំប៉័ងពីរពីផ្ទះរបស់អ្នករាល់គ្នា ដែលធ្វើពីម្សៅម៉ដ្តចំនួនពីរភាគដប់នៃអេផា។ នំប៉័ងនោះត្រូវធ្វើពីម្សៅម៉ដ្តដុតជាមួយមេនំប៉័ង នោះជាតង្វាយនំប៉័ងដំបូងបង្អស់ដែលអ្នករាល់គ្នានឹងត្រូវថ្វាយព្រះអម្ចាស់។
|
||
\v 18 អ្នករាល់គ្នាត្រូវថ្វាយនំប៉័ង ជាមួយនឹងចៀមអាយុមួយឆ្នាំល្អឥតខ្ចោះ ចំនួនប្រាំពីរ គោស្ទាវមួយ និងចៀមឈ្មោលពីរ។ នោះជាតង្វាយដុតទាំងមូលថ្វាយព្រះអម្ចាស់ ជាមួយតង្វាយម្សៅ ព្រមទាំងស្រាទំពាំងបាយជូរ នេះជាតង្វាយដុត ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះទ័យព្រះអម្ចាស់។
|
||
\s5
|
||
\v 19 អ្នករាល់គ្នាត្រូវថ្វាយពពែឈ្មោលមួយសម្រាប់យញ្ញបូជាលោះបាប និងចៀមឈ្មោលពីរអាយុមួយឆ្នាំជាតង្វាយនៃយញ្ញបូជាមេត្រីភាព។
|
||
\v 20 បូជាចារ្យត្រូវថ្វាយសត្វទាំងនេះ ព្រមទាំងនំប៉័ងដែលជាផលដំបូងថ្វាយព្រះអម្ចាស់ រួមជាមួយកូនចៀមពីរ។ ទាំងនោះគឺជាតង្វាយដ៏សក្ការៈថ្វាយដល់ព្រះអម្ចាស់ ហើយប្រគល់ជូនបូជាចារ្យ។
|
||
\v 21 អ្នករាល់គ្នាត្រូវធ្វើការប្រកាសនៅក្នុងថ្ងៃនោះ។ សហគមន៍ទាំងមូលត្រូវបរិសុទ្ធ ហើយអ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនៅក្នុងថ្ងៃនោះឡើយ។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវអនុវត្តរហូតតទៅ នៅគ្រប់ជំនាន់និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។
|
||
\s5
|
||
\p
|
||
\v 22 ពេលដែលអ្នករាល់គ្នាច្រូតស្រូវពីស្រែរបស់អ្នក អ្នករាល់គ្នាមិនត្រូវច្រូតដល់ភ្លឺស្រែទេ ហើយក៏មិនត្រូវរើសគួរស្រូវដែលជ្រុះនោះដែរ។ អ្នករាល់គ្នាត្រូវទុកឲ្យអ្នកក្រទុគ៌ត និងជនបរទេសដែលរស់ក្នុងចំណោមអ្នករើសបរិភោគ។ យើងគឺព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា»។
|
||
\s5
|
||
\p
|
||
\v 23 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
|
||
\v 24 «ចូរនិយាយទៅកាន់ជនជាតិអ៊ីស្រាអែល ហើយប្រាប់ពួកគេថាៈ នៅខែទីប្រាំពីរ ក្នុងថ្ងៃទីមួយនៃខែ គឺជាថ្ងៃសម្រាកសម្រាប់អ្នករាល់គ្នា ត្រូវធ្វើពិធីបុណ្យរំឭកជាមួយនឹងការផ្លុំត្រែ ហើយនិងការជួបជុំថ្វាយបង្គំព្រះអម្ចាស់។
|
||
\v 25 អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយនៅថ្ងៃនោះ ហើយត្រូវថ្វាយតង្វាយដុតដល់ព្រះអម្ចាស់»។
|
||
\s5
|
||
\p
|
||
\v 26 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលម្តងទៀតមកលោកម៉ូសេថា៖
|
||
\v 27 «ឥឡូវនៅថ្ងៃទីដប់នៃខែទីប្រាំពីរ គឺជាថ្ងៃបុណ្យរំដោះបាប។ គឺត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ ហើយអ្នករាល់គ្នាត្រូវតមអាហារ និងថ្វាយតង្វាយដុតទាំងមូលថ្វាយព្រះអម្ចាស់។
|
||
\s5
|
||
\v 28 អ្នករាល់គ្នាមិនត្រូវធ្វើកិច្ចការអ្វីឡើយនៅថ្ងៃនោះ ព្រោះជាថ្ងៃបុណ្យរំដោះបាប ដែលអ្នករាល់គ្នាត្រូវធ្វើពិធីជម្រះបាបនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។
|
||
\v 29 ប្រសិនបើ មានអ្នកណាម្នាក់មិនតមអាហារនៅថ្ងៃនោះទេ ត្រូវកាត់គេចេញពីចំណោមប្រជាជាតិរបស់គេ។
|
||
\s5
|
||
\v 30 ប្រសិនបើ មាននរណាម្នាក់ធ្វើការអ្វីមួយនៅថ្ងៃនោះ យើង ព្រះអម្ចាស់នឹងបំផ្លាញអ្នកនោះនៅក្នុងចំណោមប្រជាជាតិរបស់គេ។
|
||
\v 31 មិនត្រូវធ្វើការអ្វីមួយឡើយក្នុងថ្ងៃនោះ។ នេះគឺជាច្បាប់ដែលអ្នករាល់គ្នាត្រូវកាន់គ្រប់ជំនាន់ និងនៅគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។
|
||
\v 32 ថ្ងៃនេះគឺជាថ្ងៃសម្រាករបស់អ្នករាល់គ្នា ដូចជាថ្ងៃសប្ប័ទដែរ ហើយត្រូវតមអាហារ នៅថ្ងៃទីប្រាំបួននៅក្នុងខែនោះនៅពេលល្ងាច។ ចាប់ពីពេលល្ងាចនោះ រហូតដល់ល្ងាចវិញ អ្នករាល់គ្នាត្រូវសម្រាក ដូចថ្ងៃសប្ប័ទដែរ»។
|
||
\s5
|
||
\p
|
||
\v 33 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖
|
||
\v 34 «ចូរនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល ប្រាប់គេថាៈ ក្នុងថ្ងៃទីដប់ប្រាំ ក្នុងខែទីប្រាំពីរ គឺជាថ្ងៃនៃពិធីបុណ្យបារាំ សម្រាប់តម្កើងព្រះអម្ចាស់។ វានឹងត្រូវជា ប្រាំពីរថ្ងៃចុងក្រោយ។
|
||
\s5
|
||
\v 35 នៅថ្ងៃទីមួយត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីមួយដែលនាំឲ្យហត់នឿយឡើយ។
|
||
\v 36 ជារៀងរាល់ថ្ងៃគ្រប់ប្រាំពីរថ្ងៃនេះ អ្នករាល់គ្នាត្រូវថ្វាយតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់។ នៅថ្ងៃទីប្រាំបីត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ ហើយត្រូវថ្វាយតង្វាយដុតដល់ព្រះអង្គ។ នេះគឺជាថ្ងៃបញ្ចប់នៃពិធីបុណ្យ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ។
|
||
\s5
|
||
\p
|
||
\v 37 ទាំងនេះគឺជាការកំណត់ថ្ងៃបុណ្បរបស់សម្រាប់ព្រះអម្ចាស់ ដែលអ្នករាល់គ្នាត្រូវថ្វាយបង្គំព្រះអង្គ ត្រូវធ្វើពិធីថ្វាយតង្វាយដុតដល់ទ្រង់ គឺតង្វាយដុតទាំងមូល រួមនឹងតង្វាយម្សៅ ព្រមទាំងស្រាទំពាំងបាយជូរ សម្រាប់ថ្ងៃនីមួយៗ។
|
||
\v 38 ក្រៅពីពិធីបុណ្យទាំងនេះ អ្នករាល់គ្នាត្រូវកាន់ថ្ងៃសប្ប័ទរបស់ព្រះអម្ចាស់ ហើយថ្វាយតង្វាយរបស់អ្នករាល់គ្នាសម្រាប់ពិធីបុណ្យទាំងនេះ មានតង្វាយលាបំណន់ និងតង្វាយស្ម័គ្រពីចិត្ត ថ្វាយដល់ព្រះអម្ចាស់។
|
||
\s5
|
||
\p
|
||
\v 39 នៅពេលដែលអ្នកប្រមូលភោគផលចប់សព្វគ្រប់ហើយ នៅថ្ងៃទីដប់ប្រាំ ក្នុងខែទីប្រាំពីរ ត្រូវប្រារព្ធពិធីបុណ្យបារាំ ដែលអ្នករាល់គ្នាត្រូវប្រារព្ធពិធីបុណ្យនេះនៅថ្ងៃទីប្រាំពីរ។ អ្នករាល់គ្នាត្រូវឈប់សម្រាកនៅថ្ងៃទីមួយ ហើយនិងថ្ងៃទីប្រាំបីក៏ជាថ្ងៃឈប់សម្រាកសម្រាប់អ្នករាល់គ្នាដែរ។
|
||
\s5
|
||
\v 40 នៅថ្ងៃទីមួយអ្នករាល់គ្នាត្រូវយកផ្លែឈើដែលល្អបំផុតពីដើមឈើដែលបែកមែកសាខា ធាងចាក និងមែកដ៏ត្រសុំត្រសាយ ព្រមទាំងស្លឹកត្រែងដែលដុះនៅតាមមាត់ទឹក មកធ្វើពិធីបុណ្យយ៉ាងសប្បាយរយៈពេលប្រាំពីរថ្ងៃចំពោះព្រះអម្ចាស់ជាព្រះរបស់អ្នក។
|
||
\v 41 ជារៀងរាល់ឆ្នាំ អ្នករាល់គ្នាត្រូវប្រារព្ធពិធីបុណ្យនេះរយៈពេលប្រាំពីរថ្ងៃ ថ្វាយព្រះអម្ចាស់។ នេះជាច្បាស់ដែលអ្នករាល់គ្នាត្រូវប្រតិបត្តិគ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។ អ្នករាល់គ្នាត្រូវប្រារព្ធពិធីបុណ្យនេះ នៅខែទីប្រាំពីរ។
|
||
\s5
|
||
\v 42 អ្នករាល់គ្នាត្រូវរស់នៅក្នុងបារាំរយៈពេលប្រាំពីរថ្ងៃ។ ជនជាតិអ៊ីស្រាអែលទាំងអស់ត្រូវរស់នៅក្នុងបារាំរយៈពេលប្រាំពីរថ្ងៃ
|
||
\v 43 នោះកូនចៅរបស់អ្នករាល់គ្នាពីមួយជំនាន់ទៅមួយជំនាន់ នឹងអាចរៀនបានពីរបៀបដែលយើងបានឲ្យរាស្ត្រអ៊ីស្រាអែលរស់នៅក្នុងបារាំ នៅពេលដែលយើងនាំពួកគេចេញពីស្រុកអេស៊ីព្ទមក។ យើងគឺព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។»
|
||
\v 44 លោកម៉ូសេបានរៀបរាប់ប្រាប់ជនជាតិអ៊ីស្រាអែលអំពីរបៀបធ្វើពិធីបុណ្បសំខាន់ៗសម្រាប់សសើរតម្កើងព្រះអម្ចាស់។
|
||
\s5
|
||
\c 24
|
||
\cl ជំពូក ២៤
|
||
\p
|
||
\v 1 ព្រះអម្ចាស់មានព្រះបន្ទូលមកកានើលោកម៉ូសេថា៖
|
||
\v 2 «ចូរបង្គាប់ទៅជនជាតិអ៊ីស្រាអែល ឲ្យយកប្រេងអូលីវដ៏ល្អបំផុតមកឲ្យអ្នក សម្រាប់ប្រើក្នុងចង្កៀង ដែលអាចដុតបំភ្លឺជារៀងរហូត។
|
||
\s5
|
||
\v 3 នៅខាងក្រៅវាំងននពីខាងមុខហិបនៃសម្ពន្ធមេត្រី នៅក្នុងព្រះពន្លាជួបព្រះអម្ចាស់ លោកអើរ៉ុនត្រូវដុតភ្លើងក្នុងចង្កៀង ពីល្ងាចដល់ព្រឹក ត្រូវរក្សាឲ្យឆេះរហូត នៅចំពោះព្រះភក្រ្តព្រះអម្ចាស់។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវអនុវត្តគ្រប់ជំនាន់មនុស្សរបស់អ្នក។
|
||
\v 4 មហាបូជាចារ្យត្រូវរក្សាភ្លើងឲ្យឆេះរហូតនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ចង្កៀងនៅលើជើងចង្កៀងធ្វើពីមាសសុទ្ធ។
|
||
\s5
|
||
\p
|
||
\v 5 អ្នកត្រូវយកម្សៅម៉ដ្តហើយដុតនំប៉័ងចំនួនដប់ពីរនំជាមួយម្សៅនោះ។ នំនីមួយៗត្រូវធ្វើពីម្សៅចំនួន ពីរភាគដប់នៃអេផា។
|
||
\v 6 បន្ទាប់មក អ្នកត្រូវតម្កល់នំនៅលើតុ ចំពោះព្រះភក្ត្រព្រះអម្ចាស់ជាពីរជួរ ក្នុងមួយជួរមានប្រាំមួយនំ។
|
||
\s5
|
||
\v 7 អ្នកត្រូវដាក់គ្រឿងក្រអូបសុទ្ធនៅចន្លោះជួរនំប៉័ងនីមួយៗ ទុកជាតង្វាយនៃការរំលឹក។ គ្រឿងក្រអូបត្រូវដុតថ្វាយព្រះអម្ចាស់។
|
||
\v 8 រៀងរាល់ថ្ងៃសប្ប័ទ មហាបូជាចារ្យត្រូវយកនំប៉័ងពីដៃប្រជាជនអ៊ីស្រាអែលមករៀបចំនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ នេះជាសញ្ញានៃសម្ពន្ធមេត្រីដ៏អស់កល្ប។
|
||
\v 9 នំប៉័ងនេះជាចំណែករបស់លោកអ៊ើរ៉ុន និងកូនចៅរបស់គាត់ ពួកគេត្រូវបរិភោគនៅក្នុងទីសក្ការៈ ព្រោះនេះជាចំណែកដ៏បរិសុទ្ធពីក្នុងតង្វាយដុតរបស់ព្រះអម្ចាស់»។
|
||
\s5
|
||
\p
|
||
\v 10 មានហេតុការណ៍កើតឡើង ដោយមានបុរសម្នាក់ជាកូនរបស់ស្រីជនជាតិអ៊ីស្រាអែល ហើយឪពុកជាជនជាតិអេស៊ីព្ទ ដែលបានមករស់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែល។ កូនប្រុសរបស់ស្រ្តីអ៊ីស្រាអែលនេះបានឈ្លោះប្រកែក និងបុរសអ៊ីស្រាអែលម្នាក់ទៀតនៅក្នុងជំរំ។
|
||
\v 11 គេថែមទាំងជេរប្រមាថ និងដាក់បណ្តាសារព្រះអម្ចាស់ទៀតផង ដូច្នេះ ជនជាតិអ៊ីស្រាអែលបាននាំគាត់ទៅជួបនឹងលោកម៉ូសេ។ ម្តាយរបស់គាត់មានឈ្មោះថា សេឡូមីត ជាកូនរបស់ឌីបរី ក្នុងកុលសម័្ពន្ធដាន់។
|
||
\v 12 ពួកគេបានឃុំគាត់ រហូតដល់ព្រះអម្ចាស់ឆ្លើយតប អំពីព្រះទ័យរបស់ព្រះអង្គ។
|
||
\s5
|
||
\p
|
||
\v 13 បន្ទាប់មក ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
|
||
\v 14 «ត្រូវនាំយកអ្នក ដែលបានដាក់បណ្តាសារព្រះ ទៅខាងក្រៅជំរំ។ អស់អ្នកដែលបានឮពាក្យរបស់គេត្រូវដាក់ដៃលើក្បាលរបស់គេ ហើយសហគមន៍ទាំងមូលត្រូវចោលគេនឹងដុំថ្ម។
|
||
\s5
|
||
\v 15 អ្នកត្រូវពន្យល់ដល់ជនជាតិអ៊ីស្រាអែល ប្រាប់ពួកគេថា៖ «អស់អ្នកណាដែលដាក់បណ្តាសារព្រះរបស់គេ អ្នកនោះត្រូវទទួលខុសត្រូវលើកំហុសរបស់ខ្លួន។
|
||
\v 16 អ្នកណាដែលជេរប្រមាថព្រះនាមព្រះអម្ចាស់ អ្នកនោះត្រូវទទួលទោសដល់ស្លាប់ សហគមន៍អ៊ីស្រាអែលទាំងមូលត្រូវគប់គេនឹងដុំថ្ម ទោះបីគេជាម្ចាស់ស្រុក ឬជាជនបរទេសក្តី។ ប្រសិនបើ អ្នកណាម្នាក់ជេរប្រមាថព្រះនាមព្រះអម្ចាស់ អ្នកនោះត្រូវទទួលទោសដល់ស្លាប់។
|
||
\s5
|
||
\v 17 ប្រសិនបើ អ្នកណាម្នាក់វាយមនុស្សដល់ស្លាប់ អ្នកនោះត្រូវទទួលទោសដល់ស្លាប់។
|
||
\v 18 បើគេវាយសត្វពាហនៈរបស់អ្នកណាម្នាក់រហូតងាប់ ម្នាក់នោះត្រូវយកសត្វដូចគ្នានោះទៅសងម្ចាស់សត្វនោះវិញ គឺជីវិតសងដោយជីវិត។
|
||
\s5
|
||
\v 19 បើអ្នកណាម្នាក់ធ្វើអោយអ្នកជិតខាងរបស់ខ្លួនមានរបួសត្រង់ណា នោះត្រូវធ្វើឲ្យគេមានរបួសត្រង់នោះវិញដូចដែលគាត់បានធ្វើ។
|
||
\v 20 បើអ្នកណាធ្វើឲ្យគេបាក់ឆ្អឹង ត្រូវបំបាក់ឆ្អឹងអ្នកនោះវិញ ភ្នែកសងដោយភ្នែក ធ្មេញសងដោយធ្មេញ។ ត្រូវធ្វើឲ្យគេមានរបួសដូចដែលគេបានធ្វើឲ្យអ្នកដទៃមានរបួសដូច្នេះដែរ។
|
||
\v 21 អ្នកណាម្នាក់ដែលបានសម្លាប់សត្វរបស់អ្នកដទៃ ត្រូវសងសត្វនោះដល់ម្ចាស់គេវិញ រីឯអ្នកដែលសម្លាប់មនុស្ស ត្រូវមានទោសដល់ស្លាប់។
|
||
\s5
|
||
\v 22 ត្រូវមានច្បាប់តែមួយសម្រាប់ជនជាតិអ៊ីស្រាអែល និងជនបរទេសដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា យើងគឺព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា»។
|
||
\v 23 លោកម៉ូសេបានប្រាប់ទៅជនជាតិអ៊ីស្រាអែលតាមដែលព្រះអង្គបង្គាប់ ហើយពួកគេបាននាំបុរសម្នាក់ដែលបានដាក់បណ្តាសារព្រះអម្ចាស់នោះទៅក្រៅជំរំ។ ហើយពួកគេបានចោលបុរសម្នាក់នោះនឹងដុំថ្ម។ ជនជាតិអ៊ីស្រាអែលធ្វើតាមព្រះបន្ទូល ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
|
||
\s5
|
||
\c 25
|
||
\cl ជំពូក ២៥
|
||
\p
|
||
\v 1 នៅភ្នំស៊ីណៃ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
|
||
\v 2 «ចូរនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល ហើយប្រាប់ពួកគេថាៈនៅពេលដែលអ្នករាល់គ្នាចូលទៅរស់នៅក្នុងទឹកដីដែលយើងប្រគល់ឲ្យអ្នករាល់គ្នា នោះត្រូវរក្សាដីឲ្យឈប់សម្រាប់គឺឆ្នាំសប្ប័ទថ្វាយព្រះអម្ចាស់។
|
||
\s5
|
||
\v 3 អ្នករាល់គ្នាត្រូវធ្វើការសាបព្រោះក្នុងរយៈពេលប្រាំមួយឆ្នាំ ហើយនៅឆ្នាំទីប្រាំមួយអ្នករាល់គ្នាត្រូវបេះផ្លែទំពាំងបាយជួូរ និងប្រមូលផលនៃដំណាំរបស់អ្នក។
|
||
\v 4 ប៉ុន្តែ នៅឆ្នាំទីប្រាំពីរ ជាឆ្នាំសប្ប័ទ ត្រូវទុកដីឲ្យនៅទំនេរទាំងស្រុង ដ្បិត ជាឆ្នាំសប្ប័ទថ្វាយព្រះអម្ចាស់។ អ្នកមិនត្រូវសាបព្រោះក្នុងស្រែចំការ ក៏មិនត្រូវកាត់លួសទំពាំងបាយជូររបស់អ្នកដែរ។
|
||
\s5
|
||
\v 5 អ្នករាល់គ្នាមិនត្រូវច្រូតកាត់អ្វីដែលវាដុះឡើងដោយខ្លួនវាទេ ហើយក៏មិនត្រូវកាត់ផ្លែទំពាំងបាយជូរដែលផ្លែដោយអ្នកមានបានក្រៃដែរ។ នេះជាឆ្នាំដែលដីត្រូវសម្រាក។
|
||
\v 6 ទោះក្នុងកំឡុងពេលនៃឆ្នាំសប្ប័ទដីនៅទំនេរក៏ដោយ ក៏នៅតែផ្តល់អាហារសម្រាប់អ្នកដែរ។ ទាំងអ្នករាល់គ្នា ទាំងអ្នកបម្រើប្រុសស្រី ទាំងទាសកររបស់អ្នករាល់គ្នា និងជនបរទេសដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា នៅតែមានអាហារគ្រប់គ្រាន់
|
||
\v 7 ទាំងសត្វពាហនៈ និងសត្វព្រៃនឹងទទួលបានអាហារពីផលនៃដីជាចំណីដែរ។
|
||
\s5
|
||
\p
|
||
\v 8 អ្នករាល់គ្នាត្រូវរាប់ឆ្នាំសប្ប័ទប្រាំពីរដង នោះគឺ ប្រាំពីរឆ្នាំប្រាំពីរដង ដូច្នេះនឹងមានឆ្នាំសប្ប័ទប្រាំពីរដង សរុបចំនួន សែសិបប្រាំបួនឆ្នាំ។
|
||
\v 9 ក្នុងខែទីប្រាំពីរ នៅថ្ងៃទីដប់ អ្នកត្រូវផ្លុំត្រែនៅគ្រប់ទីកន្លែងទាំងអស់។ ក្នុងថ្ងៃនោះត្រូវផ្លុំត្រែ និងស្រែកឲ្យលាន់ឮឡើង ព្រោះជាថ្ងៃរំដោះបាប។
|
||
\s5
|
||
\v 10 អ្នករាល់គ្នាត្រូវចាត់ទុកឆ្នាំទីហាសិបជាឆ្នាំដ៏វិសុទ្ធថ្វាយព្រះអម្ចាស់ ហើយប្រកាសសេរីភាពដល់មនុស្សទាំងអស់នៅក្នុងស្រុកទាំងមូល។ នេះគឺជា ឆ្នាំមេត្តាករុណា សម្រាប់អ្នករាល់គ្នា គេនឹងទទួលបានមរតករបស់ខ្លួនត្រឡប់មកវិញ រីឯទាសករនឹងត្រលប់ទៅឯគ្រួសាររបស់គេវិញ។
|
||
\s5
|
||
\v 11 ឆ្នាំទីហាសិប គឺជា ឆ្នាំមេត្តាករុណា សម្រាប់អ្នករាល់គ្នា។ អ្នករាល់គ្នាមិនត្រូវដាំដុះ ឬប្រមូលផលឡើយ។ អ្នករាល់គ្នាត្រូវបរិភោគតែទិន្នផលដែលដុះដោយឯកឯង និងបេះផ្លែទំពាំងបាយជូរដែលអ្នកមិនបានក្រៃ។
|
||
\v 12 ឆ្នាំមេត្តាករុណា ជាឆ្នាំវិសុទ្ធសម្រាប់អ្នករាល់គ្នា។ អ្នករាល់គ្នាត្រូវបរិភោគតែអ្វីដែលផ្តល់ផលដោយឯកឯងពីចម្ការតែប៉ុណ្ណោះ។
|
||
\s5
|
||
\p
|
||
\v 13 អ្នករាល់គ្នាអាចត្រឡប់ទៅកាន់កាប់កម្មសិទ្ធិរបស់ខ្លួនវិញបាន ក្នុងឆ្នាំមេត្តាករុណា។
|
||
\p
|
||
\v 14 ប្រសិនបើ អ្នកបានលក់ដីទៅអោយអ្នកជិតខាងរបស់អ្នក ឬបានទិញដីពីអ្នកជិតខាងរបស់អ្នក អ្នកមិនត្រូវកេងបន្លំគេឡើង។
|
||
\s5
|
||
\v 15 ប្រសិនបើ អ្នកទិញដីពីនាក់ជិតខាងរបស់អ្នក ត្រូវពិចារណាអំពីចំនួនឆ្នាំ ហើយនិងទិន្នផលដែលអ្នកអាចប្រមូលរហូតដល់ ឆ្នាំមេត្តាករុណាបន្ទាប់។ អ្នកដែលលក់ដីឲ្យអ្នកក៏ត្រូវតែគិតពីពេលវេលានេះដូចគ្នា។
|
||
\v 16 ប្រសិនបើ នៅមានពេលច្រើនឆ្នាំទើបដល់ឆ្នាំមេត្តាករុណាបន្ទាប់ នោះតម្លៃដីនឹងកើនឡើង ប៉ុន្តែ ប្រសិនបើ នៅមានរយៈពេលខ្លីដល់ឆ្នាំមេត្តាករុណា នោះតម្លៃដីនឹងធ្លាក់ចុះ ព្រោះចំនួននៃការច្រូតកាត់ នឹងបង្ករបង្កើនផលសម្រាប់ម្ចាស់ថ្មីដោយយោងលើចំនួនឆ្នាំ មុនពេលឆ្នាំមេត្តាករុណាមកដល់។
|
||
\v 17 អ្នករាល់គ្នាមិនត្រូវបោកប្រាស់ ឬកេងប្រវ័ញ្ចជនរួមជាតិឡើយ ផ្ទុយទៅវិញអ្នករាល់គ្នាត្រូវកោតខ្លាចព្រះរបស់អ្នករាល់គ្នា គឺយើងជាព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។
|
||
\s5
|
||
\p
|
||
\v 18 អ្នកត្រូវគោរពតាមបញ្ញតិ រក្សាច្បាប់ និងប្រតិបត្តិតាម។ នោះអ្នករាល់គ្នានឹងរស់នៅយ៉ាងសុខសាន្តក្នុងស្រុក។
|
||
\v 19 ដីនឹងផ្តល់ភោគផល ហើយអ្នករាល់គ្នានឹងមានអាហារបរិភោគយ៉ាងបរិបូរ និងរស់នៅយ៉ាងសុខសាន្តក្នុងស្រុក។
|
||
\s5
|
||
\v 20 អ្នកនឹងសួរថា៖ «តើយើងនឹងបានអ្វីបរិភោគ ក្នុងឆ្នាំទីប្រាំពីរ? មើល៍! យើងមិនអាចសាបព្រោះ ឬសូម្បីតែប្រមូលផលរបស់យើង»។
|
||
\v 21 យើងនឹងឲ្យពរអ្នករាល់គ្នា នៅក្នុងឆ្នាំទីប្រាំមួយ គឺក្នុងឆ្នាំនោះ អ្នករាល់គ្នានឹងទទួលបានភោគផលដែលគ្រប់គ្រាន់សម្រាប់រយៈពេលបីឆ្នាំ។
|
||
\v 22 អ្នកនឹងសាបព្រោះក្នុងឆ្នាំទីប្រាំបី តែអ្នករាល់គ្នានឹងបរិភោគផលដែលប្រមូលពីឆ្នាំមុនរហូតដល់ឆ្នាំទីប្រាំបួន អ្នកនឹងបរិភោគផលចាស់ រហូតដល់បានទទួលភោគផលនៃឆ្នាំថ្មី។
|
||
\s5
|
||
\p
|
||
\v 23 អ្នករាល់គ្នាមិនអាចលក់ដីផ្តាច់ឲ្យគេរហូតបានទេ ព្រោះដីជាកម្មសិទ្ធិរបស់យើង។ អ្នករាល់គ្នាជាជនបរទេស ដែលស្នាក់នៅជាបណ្តោះអាសន្នលើទឹកដីរបសស់យើង។
|
||
\v 24 អ្នករាល់គ្នាត្រូវបង្កើតឲ្យមានច្បាប់ក្នុងការលោះដី នៅគ្រប់ទីកន្លែងដែលអ្នកចូលទៅចាប់យក អ្នកត្រូវតែអនុញ្ញាតឲ្យក្រុមគ្រួសារអ្នកដែលបានលក់ដីឲ្យអ្នកនោះ ទិញត្រឡប់ទៅវិញ។
|
||
\v 25 ប្រសិនបើ ជនរួមជាតិរបស់អ្នកធ្លាក់ខ្លួនក្រ ហើយដោយសារការនេះគាត់បានលក់ទ្រព្យសម្បត្តិរបស់គេ ដូច្នេះ សាច់ញ្ញាតិជិតដិតរបស់គាត់ត្រូវមកហើយទិញទ្រព្យសម្បត្តិដែលគាត់បានលក់ឲ្យអ្នកនោះត្រឡប់ទៅវិញ។
|
||
\s5
|
||
\v 26 ប្រសិនបើ អ្នកនោះមិនមានសាច់ញាតិក្នុងការលោះទ្រព្យសម្បត្តិទេ ប៉ុន្តែគាត់ធូរធារហើយមានលទ្ធភាពលោះដីមកវិញ
|
||
\v 27 នោះគាត់អាចគណនាចំនួនឆ្នាំចាប់តាំងពីឆ្នាំដែលបានលក់ដី រហូតដល់ឆ្នាំមេត្តាករុណា ហើយបង់ប្រាក់ឲ្យទៅអ្នកទិញ។ បន្ទាប់មក គាត់អាចត្រឡប់ទៅកាន់កាប់ទ្រព្យសម្បត្តិរបស់គាត់វិញ។
|
||
\v 28 ប៉ុន្តែប្រសិនបើ គាត់មិនមានលទ្ធភាពលោះដីត្រឡប់មកវិញដោយខ្លួនគាត់ទេ ដីនោះនឹងនៅជាកម្មសិទ្ធិរបស់អ្នកដែលបានទិញ រហូតដល់ឆ្នាំមេត្តាករុណា។ នៅឆ្នាំមេត្តាករុណា ដីនឹងត្រឡប់មកនាក់ដែលបានលក់វិញ គឺត្រឡប់មកជាកម្មសិទ្ធិរបស់ម្ចាស់ដើមវិញ។
|
||
\s5
|
||
\p
|
||
\v 29 ប្រសិនបើ អ្នកណាម្នាក់លក់ផ្ទះរបស់គាត់ដែលនៅក្នុងរបងទីក្រុង គាត់អាចទិញផ្ទះត្រឡប់មកវិញក្នុងរយៈពេលមួយឆ្នាំបន្ទាប់ពីលក់។ ក្នុងរយៈពេលពេញមួយឆ្នាំគាត់មានសិទ្ធិលោះផ្ទះត្រឡប់មកវិញបាន។
|
||
\v 30 ប្រសិនបើ ពេញមួយឆ្នាំនេះផ្ទះដែលនៅក្នុងរបងទីក្រុងមិនត្រូវបានលោះទេ ផ្ទះនោះត្រូវក្លាយជាកម្មសិទ្ធិរបស់អ្នកទិញ និងពូជពង្សរបស់គាត់រហូត។ ក្នុងឆ្នាំមេត្តាករុណា ផ្ទះនោះនឹងមិនបានត្រឡប់ទៅម្ចាស់ដើមវិញដែរ។
|
||
\s5
|
||
\v 31 ប៉ុន្តែប្រសិនបើ ផ្ទះដែលមិននៅក្នុងរបងក្រុងទេ គឺត្រូវគិតដូចជាដីឯទៀតដែរ។ ដីទាំងនោះអាចលោះពេលណាក៏បាន ហើយត្រូវត្រឡប់ទៅម្ចាស់ដើមវិញនៅឆ្នាំមេត្តាករុណា។
|
||
\v 32 តែឯផ្ទះរបស់ពួកលេវីក្នុងក្រុងរបស់លេវី ពួកគេអាចលោះមកវិញពេលណាក៏បាន។
|
||
\s5
|
||
\v 33 ប្រសិនបើ លេវីណាម្នាក់មិនអាចលោះផ្ទះដែលបានលក់ទេនោះ ផ្ទះដែលមានទីតាំងនៅក្នុងទីក្រុងរបស់គេត្រូវត្រឡប់ទៅជារបស់ម្ចាស់ដើមវិញក្នុងឆ្នាំមេត្តាករុណា ព្រោះផ្ទះដែលនៅក្នុងទីក្រុងរបស់លេវី ជាកម្មសិទ្ធិរបស់ពួកគេក្នុុងចំណោមជនជាតិអ៊ីស្រាអែល។
|
||
\v 34 រីឯស្រែចំការដែលនៅជុំវិញទីក្រុងរបស់ពួកគេ មិនអាចលក់បានទេ ដ្បិតជាកម្មសិទ្ធិរបស់ពួកលេវីរហូតទៅ។
|
||
\s5
|
||
\p
|
||
\v 35 ប្រសិនបើ បងប្អូនណាម្នាក់របស់អ្នកធ្លាក់ខ្លួនក្រ ដែលមិនអាចផ្គត់ផ្គង់ខ្លួនគាត់បាន ដូច្នេះ អ្នកត្រូវជួយគាត់ ទោះបីជាជនបរទេសក្តី ឬអ្នកស្នាក់នៅបណ្តោះអាសន្នក្នុងចំណោមអ្នករាល់គ្នាក្តី។
|
||
\v 36 មិនត្រូវយកការប្រាក់ ឬចង់បានសគុណពីគេឡើយ ប៉ុន្តែ ត្រូវកោតខ្លាចព្រះអម្ចាស់ ដូច្នេះចូរទុកឲ្យបងប្អូនរបស់អ្នកមានជីវិតរស់នៅជាមួយអ្នករាល់គ្នា។
|
||
\v 37 មិនត្រូវឲ្យប្រាក់គេខ្ចី ហើយគិតយកការប្រាក់ពីគេនោះឡើយ ហើយក៏មិនត្រូវលក់អាហារឲ្យគេដោយត្រូវការផលចំណេញនោះដែរ។
|
||
\v 38 យើងគឺព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ដែលបាននាំអ្នករាល់គ្នាចេញពីទឹកដីអេស៊ីព្ទមក ដើម្បីប្រគល់ទឹកដីកាណាននេះឲ្យអ្នករាល់គ្នា និងដើម្បីឲ្យយើងធ្វើជាព្រះរបស់អ្នករាល់គ្នា។
|
||
\s5
|
||
\p
|
||
\v 39 ប្រសិនបើ បងប្អូនរបស់អ្នកធ្លាក់ខ្លួនក្រ ហើយលក់ខ្លួនរបស់គេឲ្យអ្នក នោះអ្នកមិនត្រូវប្រើគេឲ្យធ្វើការដូចជាទាសករនោះទេ។
|
||
\v 40 ត្រូវឲ្យគាត់ធ្វើការដូចអ្នកបម្រើ ឬដូចជាអ្នកស្នាក់នៅបណ្តោះអាសន្នជាមួយអ្នក។ គាត់នឹងបម្រើអ្នករហូតដល់ឆ្នាំមេត្តាករុណា។
|
||
\v 41 បន្ទាប់មក គាត់នឹងចាកចេញពីអ្នក គាត់នឹងកូនៗរបស់គាត់ទៅជាមួយគ្នា ហើយគាត់នឹងត្រឡប់ទៅកាន់គ្រួសាររបស់គាត់និងអ្វីៗជាកេរ្ត៍អាកររបស់ឪពុកគាត់វិញ។
|
||
\s5
|
||
\v 42 ដ្បិត ពួកគេជាអ្នកបម្រើរបស់យើង គឺអស់អ្នកដែលយើងបាននាំចេញពីស្រុកអេស៊ីព្ទមក។ ពួកគេនឹងមិនត្រូវលក់ជាទាសករទេ។
|
||
\v 43 កុំធ្វើបាបជិះជាន់ពួកគេឲ្យសោះ ប៉ុន្តែ ត្រូវកោតខ្លាចព្រះជាម្ចាស់។
|
||
\v 44 ប្រសិនបើ អ្នកត្រូវការអ្នកបម្រើប្រុសឬស្រីក្តី អ្នករាល់គ្នាត្រូវទិញពីចំណោមសាសន៍នានា ដែលរស់នៅជុំវិញអ្នករាល់គ្នា អ្នកអាចទិញគេពីនោះបាន។
|
||
\s5
|
||
\v 45 អ្នកក៏អាចទិញទាសករពីជនបរទេសដែលរស់នៅក្នុងចំណោមអ្នករាល់គ្នាដែរ នោះគឺទិញពីគ្រួសាររបស់ពួកគេដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា គឺកូនៗដែលកើតក្នុងទឹកដីរបស់អ្នក។ ពួកគេអាចក្លាយមកជាសម្បត្តិរបស់អ្នករាល់គ្នា។
|
||
\v 46 អ្នកអាចបែងចែកទាសករក៏ដូចជាអ្នកបម្រើរបស់អ្នកសម្រាប់កូនៗរបស់អ្នក នៅជំនាន់ក្រោយទុកជាមរតក។ អ្នករាល់គ្នាអាចទិញអ្នកបម្រើជារៀងរហូត ប៉ុន្តែ អ្នកមិនត្រូវជិះជាន់សង្កត់សង្កិនជនជាតិអ៊ីស្រាអែល ដែលជាបងប្អូនរបស់អ្នកឡើយ។
|
||
\s5
|
||
\p
|
||
\v 47 ប្រសិនបើ ជនបរទេស ឬអ្នកដែលរស់នៅបណ្តោះអាសន្នជាមួយអ្នករាល់គ្នាជាអ្នកមាន ហើយប្រសិនបើ ជនជាតិអ៊ីស្រាអែលជាបងប្អូនរបស់អ្នកធ្លាក់ខ្លួនផ្ទាល់ ហើយលក់ខ្លួនរបស់គេឲ្យជនបរទេសនោះ ឬលក់ឲ្យអ្នកណាម្នាក់ជាគ្រួសាររបស់ជនបរទេសនោះ
|
||
\v 48 បន្ទាប់ពីបងប្អូនរបស់អ្នកត្រូវបានទិញ គាត់នឹងអាចទិញត្រឡប់មកវិញបាន។ បងប្អូនរបស់គាត់អាចលោះគាត់មកវិញបាន។
|
||
\s5
|
||
\v 49 ឪពុកមាររបស់គាត់ ឬបងប្អូនជីដូនមួយរបស់គាត់ ដែលមានសិទ្ធិលោះគាត់បាន រឺជាអ្នកណាម្នាក់ដែលជាញាតិជិតដិតដែលចេញពីគ្រួសាររបស់គាត់។ ឬ ប្រសិនបើ គាត់មានភាពធូរធា គាត់អាចលោះខ្លួនគាត់បាន។
|
||
\v 50 គាត់ត្រូវគិតចំនួនឆ្នាំជាមួយម្ចាស់ដែលបានទិញគាត់ គេត្រូវរាប់ចំនួនឆ្នាំដែលបានលក់ខ្លួនរបស់គាត់ឲ្យទៅអ្នកទិញនោះ រហូតដល់ឆ្នាំមេត្តាករុណា។ ប្រាក់នៃការលោះរបស់គាត់ ត្រូវគិតទៅតាមថ្លៃឈ្នួលដែលគេចំណាយឲ្យអ្នកបម្រើ ហើយសម្រាប់ចំនួននៃឆ្នាំគាត់អាចបន្តសម្រាប់អ្នកដែលបានទិញគាត់
|
||
\s5
|
||
\v 51 ប្រសិនបើ នៅមានរយៈពេលយូរទើបដល់ឆ្នាំមេត្តាករុណា គាត់ត្រូវបង់ប្រាក់លោះខ្លួនឲ្យទៅម្ចាស់ គិតតាមចំនួនឆ្នាំដែលនៅសល់នោះ។
|
||
\v 52 ប្រសិនបើនៅសល់តិចឆ្នាំ មុននឹងឆ្នាំមេត្តាករុណាមកដល់ នោះគាត់ក៏ត្រូវបង់ប្រាក់ឲ្យទៅម្ចាស់ ដោយគិតតាមចំនួនឆ្នាំដែលនៅសល់នោះ។
|
||
\s5
|
||
\v 53 គាត់ត្រូវធ្វើការដូចជាអ្នកស៊ីឈ្នួលពីមួយឆ្នាំទៅមួយឆ្នាំ។ អ្នកមិនត្រូវជិះជាន់ធ្វើបាបគាត់ឡើយ។
|
||
\v 54 ប្រសិនបើ គាត់មិនត្រូវបានលោះខ្លួននោះទេ រហូតដល់ឆ្នាំមេត្តាករុណាគាត់ព្រមទាំងកូនៗរបស់គាត់អាចចាកចេញពីម្ចាស់នោះបាន។
|
||
\v 55 ជនជាតិអ៊ីស្រាអែលជាអ្នកបម្រើរបស់យើង។ ពួកគេជាអ្នកបម្រើរបស់យើង ដែលយើងបាននាំចេញពីស្រុកអេស៊ីព្ទមក។ យើងគឺព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។
|
||
\s5
|
||
\c 26
|
||
\cl ជំពូក ២៦
|
||
\p
|
||
\v 1 អ្នករាល់គ្នាមិនត្រូវធ្វើរូបព្រះ ក៏មិនត្រូវឆ្លាក់ធ្វើរូបបដិមា ឬស្តូប ហើយក៏មិនត្រូវបញ្ឈរថ្មរចនានៅក្នុងស្រុករបស់អ្នក សម្រាប់ក្រាបថ្វាយបង្គំឡើយ គឺយើងជាព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់អ្នក។
|
||
\v 2 ចូរប្រារព្ធពិធីបុណ្យសប្ប័ទរបស់យើង ហើយគោរពទីសក្ការៈរបស់យើង។ យើងគឺព្រះអម្ចាស់។
|
||
\s5
|
||
\p
|
||
\v 3 ប្រសិនបើ អ្នករាល់គ្នាកាន់តាមច្បាប់របស់យើង ហើយគោរព និងប្រតិបត្តិតាមបញ្ជារបស់យើង
|
||
\v 4 នោះយើងនឹងធ្វើឲ្យមានភ្លៀងធ្លាក់មកលើស្រុកតាមរដូវកាល នោះដីនឹងផ្តល់ភោគផល ហើយដើមឈើក៏នឹងផ្តល់ផលផ្លែដែរ។
|
||
\s5
|
||
\v 5 ការបោកបែនរបស់អ្នកនឹងបន្តរហូតដល់ពេលប្រមូលផលទំពាំងបាយជូរ ហើយការប្រមូលទំពាំងបាយជូររបស់អ្នកនឹងបន្តរហូតដល់រដូវការសាបព្រោះ។ អ្នកនឹងបរិភោគអាហារយ៉ាងបរិបូរ ហើយរស់នៅយ៉ាងសុខសាន្តក្នុងស្រុករបស់អ្នក។
|
||
\v 6 យើងនឹងធ្វើឲ្យស្រុករបស់អ្នកមានសន្តិភាព អ្នកនឹងដេកលក់ដោយមិនមានភ័យខ្លាចអ្វីឡើយ។ យើងនឹងយកសត្វសាហាវទាំងឡាយចេញពីស្រុករបស់អ្នករាល់គ្នា ហើយក៏នឹងគ្មានសង្រ្គាមកើតឡើយក្នុងស្រុករបស់អ្នករាល់គ្នាដែរ។
|
||
\s5
|
||
\v 7 អ្នករាល់គ្នានឹងដេញតាមខ្មាំងសត្រូវ ហើយពួកគេនឹងដួលស្លាប់នៅមុខអ្នកដោយមុខដាវ។
|
||
\v 8 អ្នករាល់គ្នាតែប្រាំនាក់ នឹងដេញតាមពួកគេមួយរយនាក់ ហើយអ្នករាល់គ្នាមួយរយនាក់ នឹងដេញតាមពួកគេមួយម៉ឺននាក់ ខ្មាំងសត្រូវរបស់អ្នកនឹងដួលស្លាប់នៅខាងមុខអ្នកដោយមុខដាវ។
|
||
\s5
|
||
\v 9 យើងនឹងសម្តែងសេចក្តីមេត្តាករុណាដល់អ្នករាល់គ្នា យើងនឹងធ្វើឲ្យអ្នករាល់គ្នាបង្កើតកូនចៅ និងកើនចំនួនច្រើនឡើង។ យើងនឹងចងសម្ព័ន្ធមេត្រីរបស់យើងជាមួយអ្នករាល់គ្នា
|
||
\v 10 អ្នករាល់គ្នានឹងបរិភោគស្រូវចាស់។ អ្នករាល់គ្នាត្រូវយកស្រូវចាស់ចេញពីជង្រុក ដើម្បីយកជង្រុកដាក់ស្រូវថ្មីវិញ។
|
||
\s5
|
||
\v 11 យើងនឹងរស់នៅកណ្តាលចំណោមអ្នករាល់គ្នា ហើយយើងនឹងមិនចាកចេញពីអ្នករាល់គ្នាឡើយ។
|
||
\v 12 យើងនឹងស្ថិតក្នុងកណ្តាលចំណោមអ្នករាល់គ្នា ដើម្បីធ្វើជាព្រះរបស់អ្នករាល់គ្នា។
|
||
\v 13 យើងគឺព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើជាទាសករក្នុងស្រុកនោះទៀតឡើយ។ យើងបានបំបាក់នឹមដែលនៅលើអ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នាដើរដោយខ្ពស់មុខ។
|
||
\s5
|
||
\p
|
||
\v 14 ក៏ប៉ុន្តែបើ អ្នករាល់គ្នាមិនស្តាប់ពាក្យរបស់យើងហើយមិនប្រតិបត្តិតាមបទបញ្ជារបស់យើងទេ
|
||
\v 15 ហើយប្រសិនបើ អ្នករាល់គ្នាបោះបង់ច្បាប់របស់យើង ហើយមិនរវល់នឹងបទបញ្ជារបស់យើង គឺមិនប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់យើង ព្រមទាំងផ្តាច់សម្ព័ន្ធមេត្រីរបស់យើង។
|
||
\s5
|
||
\v 16 ប្រសិនបើ អ្នករាលល់គ្នាប្រព្រឹត្តយ៉ាងដូច្នេះ នោះយើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាដូចតទៅ៖ យើងនឹងធ្វើឲ្យមានគ្រោះភ័យកើតលើអ្នករាល់គ្នា គឺជំងឺរ៉ាំរ៉ៃ និងជំងឺគ្រុន ដែលធ្វើឲ្យអ្នករាល់គ្នាស្រវាំងភ្នែក ហើយជីវិតរបស់អ្នករីងរៃ។ អ្នករាល់គ្នាសាបព្រោះ តែនឹងមិនបានផលអ្វីឡើយ ព្រោះខ្មាំងសត្រូវរបស់អ្នកនឹងស៊ីផលទាំងនោះ។
|
||
\v 17 យើងប្រឆាំងនឹងអ្នករាល់គ្នា ហើយខ្មាំងសត្រូវនឹងមានអំណាចលើអ្នករាល់គ្នា។ អស់អ្នកដែលស្អប់អ្នករាល់គ្នានឹងត្រួតត្រាលើអ្នករាល់គ្នា ហើយអ្នកនឹងរត់ទោះបីជាមិនមាននរណាដេញអ្នកក្តី។
|
||
\s5
|
||
\v 18 ប្រសិនបើ អ្នករាល់គ្នានៅតែមិនស្តាប់បង្គាប់របស់យើងទេ នោះយើងនឹងដាក់ទោសអ្នករាល់គ្នាខ្លាំងជាងនេះប្រាំពីរដងសម្រាប់អំពើបាបរបស់អ្នករាល់គ្នា។
|
||
\v 19 យើងនឹងបំផ្លាញអំនួត ដែលនាំឲ្យអ្នករាល់គ្នាមានកម្លាំងលើខ្លួនឯង។ យើងនឹងធ្វើឲ្យមេឃដែលនៅពីលើអ្នកក្លាយដូចជាដែក ហើយស្រុករបស់អ្នកដូចជាស្ពាន់ធ័រ។
|
||
\v 20 កម្លាំងរបស់អ្នកដែលប្រឹងធ្វើនោះ នឹងមិនមានផលអ្វីទេ ព្រោះដីមិនផ្តល់ភោគផល ហើយដំណាំក៏មិនផ្តល់ផលផ្លែដែរ
|
||
\s5
|
||
\p
|
||
\v 21 ប្រសិនបើ អ្នករាល់គ្នានៅតែប្រឆាំងនឹងយើង ហើយមិនព្រមស្តាប់បង្គាប់យើង យើងនឹងវាយអ្នកឲ្យខ្លាំងជាងនេះប្រាំពីរដង ស្របតាមអំពើបាបដែលអ្នកបានប្រព្រឹត្ត។
|
||
\v 22 យើងនឹងឲ្យសត្វព្រៃមកយាយីអ្នករាល់គ្នា វានឹងលួចកូនចៅរបស់អ្នករាល់គ្នា វានឹងបំផ្លាញហ្វូងសត្វរបស់អ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នាមានចំនួនតិច។ រហូតដល់ផ្លូវរបស់អ្នករាល់គ្នាមិនមានមនុស្សដើរ។
|
||
\s5
|
||
\p
|
||
\v 23 ប្រសិនបើ អ្នករាល់គ្នានៅតែមិនព្រមកែខ្លួនទៀត ហើយនៅតែបន្តដើរក្នុងផ្លូវដែលប្រឆាំងនឹងយើង
|
||
\v 24 នោះយើងក៏នឹងប្រឆាំងនឹងអ្នករាល់គ្នាវិញដែរ ហើយយើងនឹងដាក់ទោសគេ ប្រាំពីរដង ព្រោះអំពើបាបរបស់អ្នក។
|
||
\s5
|
||
\v 25 យើងនឹងធ្វើឲ្យមានសង្ក្រាមកើតមានក្នុងស្រុករបស់អ្នករាល់គ្នា ដ្បិត អ្នករាល់គ្នាបានផ្តាច់សម្ព័ន្ធរបស់យើង។ អ្នករាល់គ្នានឹងជួបជុំគ្នានៅក្នុងទីក្រុង ហើយយើងនឹងធ្វើឲ្យមានជំងឺរាតត្បាតកើតមានក្នុងចំណោមអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងសត្រូវ។
|
||
\v 26 ពេលណាដែលយើងកាត់ការផ្គត់ផ្គង់អាហារដល់អ្នក ស្ត្រីដប់នាក់នឹងដុតនំក្នុងឡតែមួយ ហើយគេនឹងចែករបបនំប៉័ងឲ្យអ្នករាល់គ្នា។ អ្នករាល់គ្នាបរិភោគតែនឹងមិនឆ្អែតឡើយ។
|
||
\s5
|
||
\p
|
||
\v 27 ប្រសិនបើ អ្នករាល់គ្នានៅតែមិនព្រមស្តាប់យើង ហើយបន្តប្រឆាំងនឹងយើង
|
||
\v 28 យើងក៏នឹងប្រឆាំងជាមួយនឹងអ្នករាល់គ្នាយ៉ាងខ្លាំងវិញដែរ ហើយយើងនឹងវាយប្រដៅអ្នករាល់គ្នាខ្លាំងជាងនេះប្រាំពីរដង សមនឹងអំពើបាបរបស់អ្នករាល់គ្នា
|
||
\s5
|
||
\v 29 អ្នករាល់គ្នានឹងបរិភោគសាច់កូនប្រុស កូនស្រីរបស់ខ្លួន ។
|
||
\v 30 យើងនឹងបំផ្លាញទីសក្ការៈរបស់អ្នករាល់គ្នា នៅតាមទីខ្ពស់ៗរបស់អ្នករាល់គ្នា និងផ្តួលបង្គោលនៃព្រះក្លែងក្លាយរបស់អ្នករាល់គ្នា ហើយយើងនឹងស្អប់ខ្ពើមអ្នករាល់គ្នា។
|
||
\s5
|
||
\v 31 យើងនឹងកម្ទេចក្រុងរបស់អ្នករាល់គ្នាអើយទៅជាទីស្មសាន្ត ហើយក៏កម្ទេចទីសក្ការៈរបស់អ្នករាល់គ្នា។ យើងនឹងមិនទទួលតង្វាយគ្រឿងក្រអូបរបស់អ្នករាល់គ្នា។
|
||
\v 32 យើងនឹងបំផ្លាញស្រុករបស់អ្នករាល់។ ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ដែលរស់នៅទីនោះនឹងស្រឡាំងកាំងដោយសារតែយើងបំផ្លាញអ្នករាល់គ្នា។
|
||
\v 33 យើងនឹងកម្ចាត់កម្ចាយអ្នករាល់គ្នាទៅក្នុងចំណោមជាតិសាសន៍នានា យើងនឹងយកដាវដេញតាមពីក្រោយអ្នករាល់គ្នា។ ស្រុករបស់អ្នកនឹងនៅស្ងាត់ជ្រងុំ ហើយក្រុងរបស់អ្នករាល់គ្នានឹងទៅជាទីស្មរសាន។
|
||
\s5
|
||
\p
|
||
\v 34 នោះដីនឹងបានសម្រាកជំនួសឆ្នាំសប្ប័ទដែលគេមិនបានទុកឲ្យសម្រាកក្នុងរយៈពេលយូរ អំឡុងពេលដែលអ្នករាល់គ្នាត្រូវខ្មាំងសត្រូវនាំទៅជាឈ្លើយ។
|
||
\v 35 អំឡុងពេលនោះដីនឹងបានសម្រាកសម្រាប់ឆ្នាំសប្ប័ទ។ ពេលវេលាដែលត្រូវគេបោះបង់ចោល ដីនឹងបានសម្រាក ជំនួសពេលដែលអ្នករាល់គ្នាមិនបានគោរពថ្ងៃសប្ប័ទ នៅពេលដែលអ្នករាល់គ្នារស់នៅក្នុងស្រុកនេះ។
|
||
\p
|
||
\v 36 អស់អ្នកដែលត្រូវខ្មាំងសត្រូវនាំទៅជាឈ្លើយ យើងនឹងធ្វើឲ្យគេមានចិត្តភ័យតក់ស្លុត សូម្បីតែសម្លេងស្លឹកឈើជ្រុះក៏ធ្វើឲ្យគេភ័យដែរ ហើយគេនឹងរត់ដូចរត់គេចពីមុខដាវ។ ពួកគេនឹងដួលស្លាប់ ទាំងដែលមិនមានអ្នកណាដេញតាម។
|
||
\s5
|
||
\v 37 អ្នករាល់គ្នានឹងដួលគរលើគ្នា ដូចរត់ចេញពីមុខដាវទោះបីមិនមានអ្នកណាដេញតាមពីក្រោយអ្នករាល់គ្នា។ អ្នករាល់គ្នានឹងមិនមានកម្លាំងឈរនៅពីមុខសត្រូវរបស់អ្នករាល់គ្នាទេ។
|
||
\v 38 អ្នករាល់គ្នានឹងវិនាសនៅក្នុងចំណោមជាតិសាសន៍នានា ហើយសពរបស់អ្នកនឹងត្រូវបញ្ចុះក្នុងស្រុកនៃខ្មាំងសត្រូវ ។
|
||
\v 39 ក្នុងចំណោមអ្នករាល់គ្នា អស់អ្នកដែលរួចពីស្លាប់ នឹងវិនាសនៅក្នុងទឹកដីរបស់ខ្មាំងសត្រូវ ដោយសារអំពើបារបស់ពួកគេ និងអំពើបាបរបស់ដូនតារបស់ពួកគេ។
|
||
\s5
|
||
\p
|
||
\v 40 ប្រសិនបើ ពួកគេសារភាពអំពើបាបរបស់គេ និងរបស់ដូនតាគេ ព្រមទាំងអំពើក្បត់ជាតិរបស់ពួកគេ ដោយពួកអ្នកដែលគ្មានជំនឿលើយើង ហើយដែលបានប្រឆាំងជាមួយនឹងយើង
|
||
\v 41 ពេលដែលពួកដឹងពីមូលហេតុដែលយើងប្រឆាំងនឹងគេ ហើយនាំពួកគេទៅរស់នៅក្នុងទឹកដីរបស់ខ្មាំងសត្រូវ ហើយប្រសិនបើ ពួកគេប្រែចិត្តមកឱនលំទោន ហើយប្រសិនបើ ពួកគេព្រមទទួលទណ្ឌកម្មសម្រាប់អំពើបាបរបស់ពួកគេ
|
||
\v 42 នោះយើងនឹងនឹកចាំពីសម្ព័ន្ធមេត្រីដែលយើងបានចងជាមួយ យ៉ាកុប អ៊ីសាក និង ជាមួយអប្រាហាំ ហើយយើងក៏នឹងនឹកចាំពីទឹកដីរបស់ពួកគេផងដែរ។
|
||
\s5
|
||
\v 43 ដីនឹងទៅជាស្ងាត់ជ្រងំដោយសសារពួកគេ ដូច្នេះ ដីនឹងបានសម្រាកដូចជាក្នុងឆ្នាំសប្ប័ទដែរ ក្នុងពេលដែលពួកគេមិនបានរស់នៅក្នុងស្រុក។ ពួកគេនឹងត្រូវបង់ថ្លៃ សម្រាប់អំពើបាបរបស់ពួកគេ ព្រោះពួកគេបានបោះបង់វិន័យរបស់យើង និងបែរចេញពីច្បាប់របស់យើង។
|
||
\s5
|
||
\v 44 ថ្វីបើដូច្នេះក៏ដោយ ពេលដែលពួកគេរស់នៅក្នុងស្រុករបស់ខ្មាំងសត្រូវ យើងនឹងមិនបោះបង់ពួកគេចោល ហើយក៏មិនបំផ្លាញពួកគេទាំងស្រុង ឬក៏ផ្តាច់សម្ព័ន្ធមេត្រីរបស់យើងដែលបានចងជាមួយពួកគេដែរ គឺយើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ។
|
||
\v 45 ប៉ុន្តែ សម្រាប់ពួកគេ យើងនឹងនឹកចាំពីសម្ព័ន្ធមេត្រីដែលយើងបានចងជាមួយដូនតារបស់ពួកគេ គឺជាមួយនឹងពួកអ្នកដែលយើងបាននាំចេញពីស្រុកអេស៊ីព្ទមក នៅចំពោះមុខប្រជាជាតិនានា ដើម្បីឲ្យយើងជាព្រះរបស់គេ។ យើងជាព្រះអម្ចាស់»។
|
||
\s5
|
||
\p
|
||
\v 46 ទាំងនេះគឺជា សេចក្តីបង្គាប់បញ្ជា វិន័យ ហើយនិងច្បាប់ ដែលព្រះអម្ចាស់បានបង្កើតរវាងទ្រង់ និងប្រជាជនអ៊ីស្រាអែលតាមរយៈលោកម៉ូសេ នៅភ្នំស៊ីណៃ។
|
||
\s5
|
||
\c 27
|
||
\cl ជំពូក ២៧
|
||
\p
|
||
\v 1 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖
|
||
\v 2 «ចូរប្រាប់ទៅជនជាតិអ៊ីស្រាអែល ប្រាប់ពួកគេថាៈ ប្រសិនបើនរណាម្នាក់ថ្វាយតង្វាយលាបំណន់ពិសេសដល់ព្រះអម្ចាស់ ត្រូវថ្វាយតាមការវាយតម្លៃនៃមនុស្សនោះ។
|
||
\s5
|
||
\v 3 ការវាយតម្លៃរបស់អ្នកមានដូចជាៈសម្រាប់មនុស្សប្រុសដែលមានអាយុពីម្ភៃឆ្នាំ ដល់ហុកសិបឆ្នាំ ត្រូវបង់ប្រាក់ហាសិប ស៊ីគែល តាមរង្វាស់ដែលប្រើក្នុងទីសក្ការៈ។
|
||
\v 4 សម្រាប់មនុស្សស្រីដែលមានអាយុដូចគ្នា រង្វាស់របស់អ្នកគឺ សាមសិប ស៊ីគែល។
|
||
\s5
|
||
\v 5 មនុស្សដែលមានអាយុ ពីប្រាំឆ្នាំ ដល់ម្ភៃឆ្នាំ មានតម្លៃ ម្ភៃស៊ីគែល ហើយសម្រាប់មនុស្សស្រីវិញ គឺ ដប់ស៊ីគែល។
|
||
\v 6 សម្រាប់ទារក ឬកុមារាដែលមាន អាយុ មួយខែដល់ ប្រាំឆ្នាំ គិតជាប្រាក់គឺ ប្រាំស៊ីគែល រីឯទារិការ ឬកុមារី វិញគឺ បីស៊ីគែល។
|
||
\s5
|
||
\v 7 ក្មេងប្រុសអាយុចាប់ពីប្រាំមួយឆ្នាំឡើយគឺ ដប់ប្រាំស៊ីគែល និងសម្រាប់ក្មេងស្រីគឺ ដប់ស៊ីគែល។
|
||
\v 8 ប៉ុន្តែប្រសិនបើអ្នកដែលបានសន្យានោះមិនមានលទ្ធភាពថ្វាយតាមចំនួនដែលបានកំណត់ទេ នោះគេត្រូវនាំខ្លួនអ្នកដែលសន្យាថ្វាយនោះទៅជួបបូជាចារ្យ ហើយបូជាចារ្យ នឹងវាយតម្លៃគាត់ ដែលអ្នកជាប់បំណន់នោះមានលទ្ធភាពទទួលយកបាន។
|
||
\s5
|
||
\p
|
||
\v 9 ប្រសិនបើ នរណាម្នាក់ចង់ថ្វាយសត្វដល់ព្រះអម្ចាស់ ហើយប្រសិនបើ ព្រះអង្គព្រមទទួលយកវា នោះត្រូវញែកសត្វនោះជាសក្ការៈថ្វាយព្រះអង្គ។
|
||
\v 10 មិនត្រូវយកអ្វីមកដោះដូរសត្វនៃតង្វាយព្រះជាម្ចាស់ឡើយ គឺមិនត្រូវយកសត្វល្អមកដូរសត្វអាក្រក់ឬយកសត្វអាក្រក់មកដូរសត្វល្អឡើយ។ បើអ្នកណាយកសត្វមួយមកដូរសត្វមួយទៀត ត្រូវចាត់ទុកថាសត្វទាំងពីរនោះ ជាសក្ការៈ។
|
||
\s5
|
||
\v 11 ប្រសិនបើ គេបានសន្យាថ្វាយជាតង្វាយដល់់់់់់់ព្រះអម្ចាស់ជារបស់មិនបរិសុទ្ធ ដូច្នេះ ព្រះអង្គនឹងមិនទទួលតង្វាយនោះទេ ម្ចាស់តង្វាយត្រូវនាំសត្វនោះទៅជូនបូជាចារ្យ។
|
||
\v 12 បូជាចារ្យត្រូវវាយតម្លៃវាជាសត្វនោះសារជាថ្មី ទៅតាមតម្លៃទីផ្សារ។ តម្លៃដែលបូជាចារ្យបានកំណត់នោះជាតម្លៃរបស់វា។
|
||
\v 13 ប្រសិនបើ ម្ចាស់មានបំណងចង់លោះវា គាត់ត្រូវបង់ប្រាប់មួយភាគប្រាំបន្ថែមលើតម្លៃដែលបូជាចារ្យបានកំណត់ដើម្បីលោះវា។
|
||
\s5
|
||
\p
|
||
\v 14 នៅពេលដែលមនុស្សម្នាក់ញែកផ្ទះរបស់គាត់ជាវិសុទ្ធថ្វាយព្រះអម្ចាស់ បូជាចារ្យនឹងធ្វើការវាយតម្លៃរបស់នោះថាល្អឬមិនល្អ។ តម្លៃដែលបូជាចារ្យបានកំណត់ នោះគឺជាតម្លៃរបស់វា។
|
||
\v 15 ប៉ុន្តែប្រសិនបើ ម្ចាស់មានបំណងលោះផ្ទះនោះ គាត់ត្រូវបង់មួយភាគប្រាំលើតម្លៃដែលបូជាចារ្យបានកំណត់ ហើយព្រះនឹងត្រឡប់ទៅជារបស់គាត់វិញ។
|
||
\s5
|
||
\p
|
||
\v 16 ប្រសិនបើ បុរសម្នាក់ចង់ញែកដីរបស់គាត់ជាដីសុទ្ធថ្វាយព្រះអម្ចាស់ នោះការវាយតម្លៃដីនឹងត្រូវយោងទៅតាមបរិមាណនៃការសាបព្រោះ ស្រូវមួយថាំងនឹងមានតម្លៃប្រាំស៊ីគែល។
|
||
\s5
|
||
\v 17 ប្រសិនបើ គាត់ញែកដីរបស់គាត់ជាសក្ការៈថ្វាយព្រះអម្ចាស់ក្នុងអំឡុងឆ្នាំមេត្តាករុណា នោះការវាយតម្លៃត្រូវយើងទៅតាមនោះដែរ។
|
||
\v 18 ប៉ុន្តែប្រសិនបើ ការញែកជាសក្ការៈនោះ បន្ទាប់ពីឆ្នាំមេត្តាករុណា នោះបូជាចារ្យត្រូវគណនាតម្លៃដីនោះតាមចំនួនឆ្នាំដែលនៅសល់រហូតដល់ឆ្នាំមេត្តាករុណា ហើយតម្លៃរបស់វាត្រូវធ្លាក់ចុះ។
|
||
\s5
|
||
\v 19 ប្រសិនបើ ម្ចាស់មានបំណងលោះដីស្រែរបស់គាត់មកវិញ គាត់ត្រូវបន្ថែមតម្លៃមួយភាគប្រាំលើតម្លៃដែលបានវាយតម្លៃនោះ ហើយដីនោះនឹងត្រលប់ទៅជារបស់គាត់។
|
||
\v 20 ប៉ុន្តែប្រសិនបើ គាត់មិនលោះ ឬលក់ដីនោះអោយទៅនាក់ផ្សេង គាត់នឹងមិនអាចលោះដីនោះត្រឡប់មកវិញបានទេ។
|
||
\v 21 ជំនួសមកវិញ នៅពេលឆ្នាំមេត្តាករុណាមកដល់ អ្នកទិញត្រូវចាកចេញ ហើយដីនោះនឹងទៅសក្ការៈសម្រាប់ព្រះអម្ចាស់។ ដីនោះនឹងទៅជាចំណែករបស់បូជាចារ្យ។
|
||
\s5
|
||
\v 22 ប្រសិនបើ មនុស្សម្នាក់ញែកដីដែលបានទិញជាសក្ការៈថ្វាយព្រះអម្ចាស់ ប៉ុន្តែ ដីនោះមិនមែនជាចំណែកមរតករបស់គ្រួសាររបស់គាត់
|
||
\v 23 បូជាចារ្យត្រូវវាយតម្លៃតាមចំនួនឆ្នាំមេត្តាករុណាដែលនៅសល់ ហើយគេត្រូវបង់ប្រាក់តាមតម្លៃដែលបូជាចារ្យបានគិត ហើយទុកជាសក្ការៈថ្វាយព្រះអម្ចាស់។
|
||
\s5
|
||
\v 24 ក្នុងឆ្នាំមេត្តករុណា អ្នកទិញត្រូវចាកចេញពីដីដែលគេបានទិញ ហើយដីនឹងត្រឡប់ទៅជារបស់ម្ចាស់ដើមវិញ។
|
||
\v 25 ការវាយតម្លៃដីទាំងអស់ ត្រូវកំណត់ដោយទម្ងន់របស់ទីសក្ការៈ។ ឯកត្តានីមួយៗស្មើរនឹងម្ភៃការ៉ា។
|
||
\s5
|
||
\p
|
||
\v 26 មិនត្រូវឲ្យនរណាម្នាក់ញែកកូនដំបូងរបស់សត្វពីហ្វូងរបស់អ្នកជាសក្ការៈថ្វាយព្រះអម្ចាស់ទេ ព្រោះកូនដំបូងរបស់សត្វជារបស់ព្រះអម្ចាស់ ទោះបីជាកូនគោក្តី ឬកូនចៀមក្តី វាជារបស់ព្រះអម្ចាស់។
|
||
\v 27 ប្រសិនបើ វាជាសត្វមិនបរិសុទ្ធ នោះម្ចាស់អាចទិញសត្វនោះត្រឡប់មកវិញតាមដៃរបស់វា និងបូកបន្ថែមមួយភាគប្រាំនៃតម្លៃនោះផង។ ប្រសិនបើ សត្វនោះមិនត្រូវបានលោះទេ នោះត្រូវលក់សត្វនោះតាមតម្លៃដែលបានកំណត់។
|
||
\s5
|
||
\p
|
||
\v 28 ប៉ុន្តែ សម្រាប់អ្វីៗដែលគេបានថ្វាយផ្តាច់ទៅព្រះអម្ចាស់ហើយនោះ គេមិនអាចលក់ ឬលោះបានទេ ទោះបីជា មនុស្សឬសត្វ ឬដីដែលជាមរតករបស់គ្រួសាររបស់គាត់ក្តី។ អ្វីៗដែលថ្វាយផ្តាច់ដល់ព្រះអម្ចាស់ជារបស់សក្ការៈ។
|
||
\v 29 មិនមានតម្លៃណាដែលអាចបង់ដើម្បីលោះមនុស្សដែលបានថ្វាយដល់ព្រះអម្ចាស់។ គឺមនុស្សនោះត្រូវប្រហារជីវិត។
|
||
\s5
|
||
\p
|
||
\v 30 តង្វាយមួយភាគដប់នៃដី ទោះជាផលពីដីក្តី ឬផលពីរុក្ខជាតិក្តី គឺជារបស់ព្រះអម្ចាស់។ គឺជារបស់ដ៏វិសុទ្ធសម្រាប់ព្រះអង្គ។
|
||
\v 31 ប្រសិនបើ នរណាម្នាក់ចង់លោះតង្វាយមួយភាគដប់នោះមកវិញ គាត់ត្រូវថែមមួយភាគប្រាំបន្ថែមទៀត។
|
||
\s5
|
||
\v 32 ចំពោះហ្វូងគោ ឬហ្វូងចៀម ទោះស្ថិតក្រោមការឃ្វាលរបស់អ្នកគង្វាលក្តី មួយភាគដប់ក៏ត្រូវញែកជាសក្ការៈ នឹងថ្វាយព្រះអម្ចាស់ដែរ។
|
||
\v 33 គង្វាលមិនត្រូវស្វែងរកសត្វណាប្រសើរជាង ឬសត្វណាអាក្រក់ជាង សម្រាប់ថ្វាយព្រះអម្ចាស់នោះទេ ហើយក៏មិនត្រូវប្តូរសត្វ ណាមួយជាមួយសត្វដែលត្រូវថ្វាយនោះដែរ។ ប្រសិនបើ គេយកសត្វមួយមកដូរយកសត្វមួយទៀត ត្រូវចាត់ទុកថាសត្វទាំងពីរនោះជារបស់សក្ការៈ។ គេមិនអាចលោះសត្វនោះបានទេ»។
|
||
\s5
|
||
\p
|
||
\v 34 ទាំងនេះគឺជាក្រឹត្យវិន័យដែលព្រះអម្ចាស់បានប្រទានមកនៅភ្នំស៊ីណៃ តាមរយៈលោកម៉ូសេសម្រាប់ប្រជាជនអ៊ីស្រាអែលទាំងអស់។
|