forked from WA-Catalog/km_ulb
784 lines
180 KiB
Plaintext
784 lines
180 KiB
Plaintext
\id REV
|
||
\ide UTF-8
|
||
\h វិវរណៈ
|
||
\toc1 វិវរណៈ
|
||
\toc2 វិវរណៈ
|
||
\toc3 rev
|
||
\mt វិវរណៈ
|
||
\s5
|
||
\c 1
|
||
\cl ជំពូក ១
|
||
\p
|
||
\v 1 នេះគឺជាការបើកសម្ដែងរបស់ព្រះយេស៊ូគ្រិស្ត ដែលព្រះជាម្ចាស់បានប្រទានដល់ព្រះអង្គ ដើម្បីបង្ហាញដល់អ្នកបម្រើរបស់ព្រះអង្គ នូវអ្វីដែលនឹងត្រូវកើតឡើងជាឆាប់។ ព្រះអង្គធ្វើឲ្យពួកគេដឹងដោយសារព្រះអង្គចាត់ទេវតារបស់ព្រះអង្គដល់អ្នកបម្រើរបស់ព្រះអង្គគឺលោកយ៉ូហាន។
|
||
\v 2 លោកយ៉ូហានបានធ្វើបន្ទាល់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងធ្វើបន្ទាល់អំពីព្រះយេស៊ូគ្រិស្ត ពីអ្វីគ្រប់យ៉ាងដែលគាត់បានឃើញ។
|
||
\v 3 មានពរហើយអស់អ្នកណាដែលបានអាន និងអស់អ្នកដែលស្តាប់ពាក្យទំនាយនេះ និងអស់អ្នកដែលស្តាប់បង្គាប់តាមអ្វីដែលបានសរសេរនៅក្នុងនេះ ព្រោះពេលកំណត់ជិតមកដល់ហើយ។
|
||
\s5
|
||
\p
|
||
\v 4 ខ្ញុំ យ៉ូហាន ជូនចំពោះក្រុមជំនុំទាំងប្រាំពីរនៅក្នុងអាស៊ី៖ សូមព្រះគុណនៅជាមួយអ្នករាល់គ្នា និងសេចក្តីសុខសាន្តពីព្រះអង្គដែលគង់នៅសព្វថ្ងៃ និងពីដើម និងព្រះអង្គដែលនឹងយាងមក ព្រមទាំងពីវិញ្ញាណទាំងប្រាំពីរដែលគង់នៅមុខបល័្លង្ករបស់ព្រះអង្គ
|
||
\v 5 និង ពីព្រះយេស៊ូគ្រិស្ត ដែលជាបន្ទាល់ដ៏ស្មោះត្រង់ និងជាព្រះដែលជាផលដំបូងនៃការកើតឡើងវិញពីពួកមនុស្សស្លាប់ និងជាស្តេចគ្រប់គ្រងនៅលើផែនដី។ ថ្វាយដល់ព្រះដែលស្រឡាញ់យើង ហើយបានដោះយើងឲ្យរួចពីបាបដោយសារព្រះលោហិតរបស់ព្រះអង្គ
|
||
\v 6 ទ្រង់បានធ្វើឲ្យយើងក្លាយជាអាណាចក្រ ធ្វើជាបូជាចារ្យសម្រាប់ព្រះរបស់ព្រះអង្គ និងព្រះបិតា ថ្វាយសិរីរុងរឿងដល់ព្រះអង្គ និងចេស្តាជារៀងរហូតតទៅ! អាម៉ែន។
|
||
\s5
|
||
\q
|
||
\v 7 មើល៍ ព្រះអង្គកំពុងតែយាងមកនៅលើពពក ភ្នែកទាំងអស់នឹងឃើញព្រះអង្គ បូករួមទាំងអ្នកដែលបានចាក់ព្រះអង្គដែរ។ គ្រប់ទាំងជាតិសាសន៍នៅលើផែនដីនឹងយំសោក ដោយសារតែព្រះអង្គ។ មែន! អាម៉ែន។
|
||
\p
|
||
\v 8 ព្រះអម្ចាស់មានបន្ទូលថា៖ «ខ្ញុំជាអាល់ផា និងជាអូមេកា» (ព្រះដែលគង់នៅសព្វថ្ងៃ និងពីដើម និងព្រះដែលនឹងយាងមក ពេញដោយព្រះចេស្តា)។
|
||
\s5
|
||
\p
|
||
\v 9 ខ្ញុំ យ៉ូហាន ជាបងប្អូន និងជាម្នាក់ដែលរួមចំណែកជាមួយបងប្អូននៅក្នុងទុក្ខលំបាក និងព្រះរាជ្យ ព្រមទាំងអត់ធ្មត់ស៊ូទ្រាំនៅក្នុងព្រះយេស៊ូ ដែលត្រូវនិរទេសទៅកោះមួយដែលហៅថា ប៉ាតម៉ុស ដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងទីបន្ទាល់អំពីព្រះយេស៊ូ។
|
||
\v 10 ខ្ញុំបាននៅក្នុងថ្ងៃរបស់ព្រះអម្ចាស់នៅក្នុងវិញ្ញាណរបស់ខ្ញុំ។ ខ្ញុំបានឮសម្លេងយ៉ាងខ្លាំងនៅខាងក្រោយខ្ញុំ ដូចជាសម្លេងត្រែ។
|
||
\v 11 សម្លេងនោះប្រាប់ថា «ចូរកត់ត្រាអ្វីដែលអ្នកឃើញនៅក្នុងសៀវភៅ ហើយផ្ញើទៅកាន់ក្រុមជំនុំទាំងប្រាំពីរ ទៅកាន់ក្រុមជំនុំនៅក្រុងអេភេសូរ ក្រុងស្មៀរណា ក្រុងពើកាម៉ុស ក្រុងធាទេរ៉ា ក្រុងសើដេស ក្រុងភីឡាដិលភា និងក្រុងឡៅឌីសេ»។
|
||
\s5
|
||
\v 12 ខ្ញុំបានបែរខ្លួនជុំវិញ ដើម្បីរកមើលសម្លេងដែលកំពុងនិយាយមកកាន់ខ្ញុំនោះ ហើយនៅពេលខ្ញុំបែរ ខ្ញុំបានឃើញជើងចង្កៀងមាសប្រាំពីរ។
|
||
\v 13 នៅចំកណ្តាលនៃជើងចង្កៀង មានម្នាក់ដូចជាកូនមនុស្ស ពាក់រ៉ូបវែងដល់ជើងរបស់គាត់ ហើយពាក្យខ្សែក្រវាត់មាននៅជុំវិញដើមទ្រូង។
|
||
\s5
|
||
\v 14 ក្បាល និងសក់របស់គាត់មានពណ៌សដូចជារោមសត្វ សដូចជាព្រិល ហើយភ្នែករបស់គាត់ដូចជាអណ្តាតភ្លើង។
|
||
\v 15 ជើងរបស់គាត់ដូចជាលង្ហិនដែលត្រូវបានដុតដោយសារឡភ្លើង ហើយសម្លេងរបស់គាត់ដូចជាសម្លេងនៃទឹកជាច្រើន។
|
||
\v 16 គាត់មានផ្កាយប្រាំពីរនៅក្នុងដៃស្តាំរបស់គាត់ ហើយមានដាវមួយដែលមានមុខពីរយ៉ាងមុត ចេញពីមាត់របស់គាត់មក។ មុខរបស់គាត់ជះពន្លឺដូចជាពន្លឺព្រះអាទិត្យនៅពេលពេញកម្ដៅ។
|
||
\s5
|
||
\v 17 ពេលខ្ញុំបានឃើញគាត់ ខ្ញុំដួលចុះនៅទាបជើងរបស់គាត់ដូចជាមនុស្សស្លាប់។ គាត់បានដាក់ដៃស្តាំរបស់គាត់លើខ្ញុំ ហើយប្រាប់ថា៖«កុំខ្លាចឡើយ។
|
||
\v 18 ខ្ញុំជាមុន និងជាក្រោយបង្អស់ ហើយជាម្នាក់ដែលរស់នៅ។ ខ្ញុំបានស្លាប់ ប៉ុន្តែ ខ្ញុំរស់នៅរហូតអស់កល្បជានិច្ច! ហើយខ្ញុំមានកូនសោរនៃសេចក្តីស្លាប់ និងស្ថាននរកដែរ។
|
||
\s5
|
||
\v 19 ដូច្នេះ ចូរកត់ត្រាចុះ អ្វីដែលអ្នកបានឃើញ អ្វីដែលបានកើតឡើងនៅពេលនេះ និងអ្វីដែលនឹងកើតឡើងបន្ទាប់ពីនេះ។
|
||
\v 20 ចំណែកឯអាថ៌កំបាំងអត្ថន័យពីផ្កាយទាំងប្រាំពីរដែលអ្នកឃើញនៅក្នុងដៃរបស់ខ្ញុំ និងជើងចង្កៀងមាសទាំងប្រាំពីរគឺ៖ ផ្កាយទាំងប្រាំពីរគឺជាទេវតានៃក្រុមជំនុំទាំងប្រាំពីរ និងជើងចង្កៀងទាំងប្រាំពីរគឺជាក្រុមជំនុំទាំងប្រាំពីរ។
|
||
\s5
|
||
\c 2
|
||
\cl ជំពូក ២
|
||
\p
|
||
\v 1 «ចូរសរសេរទៅកាន់ទេវតានៃក្រុមជំនុំនៅក្នុងក្រុងអេភេសូថា៖ «នេះគឺជាព្រះបន្ទូលព្រះអង្គ ដែលបានកាន់ផ្កាយទាំងប្រាំពីរនៅក្នុងព្រះហស្តស្តាំរបស់ព្រះអង្គ និងជាព្រះជាម្ចាស់ដែលបានយាងនៅក្នុងចំណោមជើងចង្កៀងមាសទាំងប្រាំពីរថា៖
|
||
\v 2 «យើងបានដឹងពីអ្វីដែលអ្នកបានធ្វើ និងដឹងពីការខំធ្វើការយ៉ាងនឿយហត់ និងអត់ធ្មត់ស៊ូទ្រាំរបស់អ្នក។ ខ្ញុំដឹងថាអ្នកមិនអាចទប់ទល់នឹងការអាក្រក់របស់មនុស្សបានទេ។ ខ្ញុំដឹងថា អ្នកបានទទួលការល្បងល ចំពោះអស់អ្នកដែលនិយាយថាខ្លួនជា សាវ័ក ប៉ុន្តែ មិនមែនទេ ហើយអ្នកបានដឹងថាពួកគេជាមនុស្សកុហក។
|
||
\s5
|
||
\v 3 ខ្ញុំដឹងថាអ្នកបានស៊ូទ្រាំអត់ធ្មត់ ហើយអ្នកបានរងទុក្ខជាច្រើនដោយសារឈ្មោះខ្ញុំ ហើយថា អ្នកមិនមានការព្រួយបារម្ភឡើយ។
|
||
\v 4 ប៉ុន្តែ ខ្ញុំមានការមួយទាស់នឹងអ្នករាល់គ្នាពីការមួយដែលអ្នកបានបោះបង់ចោលសេចក្តីស្រឡាញ់ដើម។
|
||
\v 5 សូមចាំ ថាអ្នកបានចេញឆ្ងាយពីសេចក្តីស្រឡាញ់ប៉ុណ្ណា។ ចូរប្រែចិត្ត ហើយធ្វើការអ្វីដែលអ្នករាល់គ្នាបានធ្វើតាំងពីដំបូង។ បើអ្នករាល់គ្នាមិនប្រែចិត្តទេ ខ្ញុំនឹងមកឯអ្នករាល់គ្នា ហើយនឹងរើជើងចង្កៀងរបស់អ្នកចេញពីកន្លែងរបស់វា។
|
||
\s5
|
||
\v 6 ប៉ុន្តែ អ្នករាល់គ្នាមានការនេះ៖ គឺថាអ្នករាល់គ្នាបានស្អប់អ្វីដែលពួកនីកូឡាសបានធ្វើ ដែលខ្ញុំក៏ស្អប់ដែរ។
|
||
\v 7 ចូរឲ្យអ្នកដែលមានត្រចៀកស្តាប់អ្វី ដែលព្រះវិញ្ញាណមានបន្ទូលទៅកាន់ក្រុមជំនុំផ្សេងៗ។ ចំពោះអ្នកដែលមានជ័យជម្នះ ខ្ញុំនឹងឲ្យសិទ្ធិទទួលទានផ្លែពីដើមនៃជីវិត ដែលនៅស្ថានសួគ៌របស់ព្រះជាម្ចាស់។
|
||
\s5
|
||
\p
|
||
\v 8 «ចូរសរសេរទៅកាន់ក្រុមជំនុំនៅក្រុងស្មៀរណាដូចតទៅនេះ៖ នេះជាព្រះបន្ទូលរបស់ព្រះដែលជាដើម និងជាចុង ជាព្រះដែលបានស្លាប់ និងបានរស់ឡើងវិញម្ដងទៀតថា៖
|
||
\v 9 «ខ្ញុំស្គាល់ពីការឈឺចាប់ និងពីភាពក្រីក្ររបស់អ្នករាល់គ្នា ប៉ុន្តែ ជាអ្នករាល់គ្នាគឺជាអ្នកមាន។ ខ្ញុំស្គាល់ អ្នកជេរប្រមាថ ដែលនិយាយថាខ្លួនជាសាសន៍យូដា ប៉ុន្តែ ពួកគេមិនមែនជាសាសន៍យូដាទេ។ ពួកគេជាក្រុមជំនុំរបស់សាតាំងវិញ។
|
||
\s5
|
||
\v 10 កុំភ័យខ្លាចជាមួយអ្វីដែលអ្នកនឹងត្រូវរងទុក្ខឡើយ។ មើល៍! មារកំពុងចាប់អ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាទៅក្នុងគុក ដើម្បីធ្វើការល្បងលដល់អ្នករាល់គ្នា ហើយអ្នកនឹងរងទុក្ខអស់រយៈពេលដប់ថ្ងៃ។ ចូរស្មោះត្រង់ដល់ស្លាប់ចុះ ហើយខ្ញុំនឹងផ្តល់មកុដនៃជីវិតដល់អ្នករាល់គ្នា។
|
||
\v 11 ចូរឲ្យអ្នកមានត្រចៀកស្តាប់អ្វីដែលព្រះវិញ្ញាណកំពុងមានបន្ទូលទៅកាន់ក្រុមជំនុំផ្សេងៗ។ អស់អ្នកណាដែលឈ្នះ នឹងមិនរងទុក្ខដោយសារសេចក្តីស្លាប់លើកទីពីរឡើយ»។
|
||
\s5
|
||
\p
|
||
\v 12 «ចូរសរសេរទៅកាន់ក្រុមជំនុំនៅក្រុងពើកាម៉ុស ដូចតទៅនេះ៖ មានព្រះបន្ទូលរបស់ព្រះអង្គ ដែលមានដាវដ៏មុតស្រួមានមុខពីរ៖
|
||
\v 13 «ខ្ញុំដឹងថាអ្នករាល់គ្នារស់នៅកន្លែងណា គឺនៅចំបល័្លង្ករបស់សាតាំង។ លើសពីនេះ អ្នករាល់គ្នាមានចិត្តស្មោះត្រង់ចំពោះឈ្មោះខ្ញុំ។ ខ្ញុំដឹងថាអ្នករាល់គ្នាមិនបានបដិសេធជំនឿរបស់អ្នករាល់គ្នានៅក្នុងខ្ញុំទេ ទោះបីជានៅក្នុងថ្ងៃរបស់អាន់ទីប៉ាសជាអ្នកធ្វើស្មរបន្ទាល់របស់ខ្ញុំ ជាអ្នកដែលស្មោះត្រង់នឹងខ្ញុំ ជាអ្នកដែលត្រូវគេសម្លាប់នៅក្នុងចំណោមអ្នករាល់គ្នា ជាកន្លែងដែលសាតាំងនៅនោះ។
|
||
\s5
|
||
\v 14 ប៉ុន្តែ ខ្ញុំមានការមួយចំនួនទាស់នឹងអ្នករាល់គ្នា៖ មានអ្នកខ្លះកាន់ខ្ជាប់ជាមួយនឹងសេចក្តីបង្រៀនរបស់បាឡាម ដែលបានបង្រៀនបាឡាក់ឲ្យដាក់អន្ទាក់នៅចំពោះមុខកូនចៅអ៊ីស្រាអែល ដើម្បីឲ្យពួកគេបរិភោគអាហារថ្វាយទៅរូបព្រះ និងប្រព្រឹត្តអំពើប្រាកចាសសីលធម៌ខាងផ្លូវភេទ។
|
||
\v 15 ក៏មានអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាបានកាន់ខ្ជាប់តាមសេចក្តីបង្រៀនរបស់ពួកនីកូឡាសដូចគ្នាដែរ។
|
||
\s5
|
||
\v 16 ដូច្នេះ ចូរប្រែចិត្ត! ប្រសិនបើ មិនប្រែចិត្ត ខ្ញុំនឹងមកឯអ្នករាល់គ្នាជាឆាប់ ហើយខ្ញុំនឹងច្បាំងជាមួយនឹងពួកគេដោយដាវនៅក្នុងមាត់របស់ខ្ញុំ។
|
||
\v 17 អស់អ្នកដែលមានត្រចៀក ចូរស្តាប់អ្វីដែលព្រះវិញ្ញាណមានបន្ទូលទៅកាន់ក្រុមជំនុំផ្សេងៗ។ អស់អ្នកដែលឈ្នះ ខ្ញុំនឹងឲ្យនំម៉ាណាដែលលាក់ទុកដល់អ្នកនោះ ហើយខ្ញុំនឹងឲ្យគ្រួសពណ៌សដល់អ្នកនោះជាមួយនឹងឈ្មោះថ្មីសរសេរនៅលើថ្មនោះ ជាឈ្មោះដែលគ្មាននរណាស្គាល់ មានតែអ្នកទទួលវាទេទើបស្គាល់»។
|
||
\s5
|
||
\p
|
||
\v 18 «ចូរសរសេរទៅកាន់ក្រុមជំនុំនៅក្រុងធាទេរ៉ាដូចតទៅនេះ៖ នេះគឺជាព្រះបន្ទូលរបស់បុត្រានៃព្រះជាម្ចាស់ ដែលព្រះនេត្រប្រៀបដូចជាអណ្តាតភ្លើង និងព្រះបាទប្រៀបដូចជាលង្ហិនភ្លឺរលោង
|
||
\v 19 «ខ្ញុំដឹងពីអ្វីដែលអ្នករាល់គ្នាបានធ្វើ គឺសេចក្តីស្រឡាញ់ និងជំនឿ ព្រមទាំងការបម្រើ និងការស៊ូទ្រាំអត់ធ្មត់របស់អ្នករាល់គ្នា។ ខ្ញុំដឹងថា អ្វីដែលអ្នកបានធ្វើថ្មីៗនេះច្រើនជាងអ្វីដែលអ្នកធ្វើពីដំបូងទៀត។
|
||
\s5
|
||
\v 20 ប៉ុន្តែ ខ្ញុំមានការនេះទាស់ជាមួយអ្នករាល់គ្នា អ្នកបានបណ្តោយខ្លួនទៅតាមនាងយេសិបិល ដែលហៅខ្លួនឯងថា ព្យាការានី។ ដោយសារការបង្រៀនរបស់នាង នាងបានបោកប្រាស់អ្នកបម្រើរបស់យើងឲ្យប្រព្រឹត្តអំពើប្រាកចាកសីលធម៌ខាងផ្លូវភេទ ហើយបានបរិភោគយញ្ញបូជាដែលថ្វាយដល់រូបព្រះ។
|
||
\v 21 ខ្ញុំបានផ្តល់ពេលឲ្យនាងប្រែចិត្ត ប៉ុន្តែ នាងគ្មានបំណងចិត្តប្រែចិត្តចេញពីអំពើប្រាសចាកសីលធម៌ឡើយ។
|
||
\s5
|
||
\v 22 មើល៍! ខ្ញុំនឹងធ្វើឲ្យនាងឈឺនៅលើគ្រែ ហើយអស់អ្នកដែលប្រព្រឹត្តកំផិតជាមួយនាងនៅក្នុងការឈឺចាប់យ៉ាងខ្លាំងដែរ លុះត្រាតែ ពួកគេប្រែចិត្តចេញពីការប្រព្រឹត្តរបស់នាង។
|
||
\v 23 ខ្ញុំនឹងវាប្រហារជីវិតកូនៗរបស់នាង ហើយនិងក្រុមជំនុំទាំងអស់នឹងដឹងថា ខ្ញុំគឺជាព្រះដែលឈ្វេងយល់ពីគំនិត និងដួងចិត្តរបស់មនុស្ស។ ខ្ញុំនឹងឲ្យអ្នករាល់គ្នាម្នាក់ៗទៅតាមការប្រព្រឹត្តរបស់អ្នករាល់គ្នា។
|
||
\s5
|
||
\v 24 ប៉ុន្តែ អ្នកទាំងអស់គ្នាដែលនៅក្នុងក្រុុងធាទេរ៉ា អស់អ្នកណាដែលមិនកាន់តាមសេចក្តីបង្រៀននេះ ហើយមិនបានដឹងអ្វីដែលគេហៅថាការស៊ីជម្រៅរបស់សាតាំង ខ្ញុំនិយាយទៅកាន់អ្នករាល់គ្នាថា «ខ្ញុំមិនដាក់បន្ទុកអ្វីផ្សេងទៀតមកលើអ្នករាល់គ្នាឡើយ។
|
||
\v 25 នៅក្នុងករណីណាក្តី អ្នករាល់គ្នាត្រូវកាន់ខ្ជាប់រហូតទាល់តែខ្ញុំមកដល់។
|
||
\s5
|
||
\m
|
||
\v 26 អស់អ្នកដែលមានជ័យជម្នះ និងអស់អ្នកដែលធ្វើអ្វីដែលខ្ញុំបានធ្វើរហូតដល់ទីបំផុត ខ្ញុំនឹងឲ្យសិទ្ធិអំណាចដល់អ្នកនោះឲ្យគ្រប់គ្រងប្រជាជាតិ។
|
||
\q
|
||
\v 27 គាត់នឹងគ្រប់គ្រងពួកគេដោយដំបងដែក គាត់នឹងកម្ទេចពួកគេដូចកម្ទេចភាជនៈធ្វើពីដីឥដ្ឋដែរ។
|
||
\m
|
||
\v 28 ដូចដែលខ្ញុំបានទទួលពីព្រះបិតាខ្ញុំមក ខ្ញុំនឹងផ្តល់ដល់គាត់នូវផ្កាយព្រឹក។
|
||
\v 29 អស់អ្នកដែលមានត្រចៀក ចូស្តាប់អ្វីដែលព្រះវិញ្ញាណកំពុងមានបន្ទូលទៅកាន់ក្រុមជំនុំផ្សេងៗចុះ។
|
||
\s5
|
||
\c 3
|
||
\cl ជំពូក ៣
|
||
\p
|
||
\v 1 ចូរសរសេរទៅកាន់ក្រុមជំនុំនៅក្រុងសើដេសដូចតទៅ៖ ព្រះអង្គដែលមានវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់ និងផ្កាយទាំងប្រាំពីរមានបន្ទូលថា៖ ខ្ញុំស្គាល់អ្វីដែលអ្នករាល់គ្នាបានធ្វើ។ អ្នកមានឈ្មោះថាអ្នករស់ ប៉ុន្តែ អ្នកស្លាប់ទេ។
|
||
\v 2 ចូរភ្ញាក់ឡើង ហើយចម្រើនកម្លាំងអ្វីដែលនៅសល់ ប៉ុន្តែវារៀបនឹងស្លាប់ហើយ ដោយសារខ្ញុំបានឃើញពីការប្រព្រឹត្តរបស់អ្នករាល់គ្នា មិនបានល្អត្រឹមត្រូវនៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់នៃខ្ញុំឡើយ។
|
||
\s5
|
||
\v 3 ដូច្នេះ ចូរចាំ! អ្វីដែលអ្នកបានទទួល និងបានឮ។ ចូរស្តាប់បង្គាប់ ហើយប្រែចិត្តចុះ។ ប៉ុន្តែ ប្រសិនបើ អ្នកមិនភ្ញាក់ឡើងទេ ខ្ញុំមិនមកដូចជាចោរ ហើយអ្នកនឹងមិនដឹងថាខ្ញុំនឹងមកទាស់នឹងអ្នកនៅពេលណាទេ។
|
||
\v 4 ប៉ុន្តែ មានឈ្មោះមនុស្សមួយចំនួននៅក្នុងក្រុងសើដេសដែលមិនបានធ្វើឲ្យសម្លៀកបំពាក់របស់ពួកគេប្រឡាក់។ ពួកគេនឹងដើរជាមួយខ្ញុំ ស្លៀកសម្លៀកបំពាក់ពណ៌ស ដ្បិតពួកគេស័ក្តិសម។
|
||
\s5
|
||
\v 5 អស់អ្នកណាដែលមានជ័យជម្នះនឹងបានពាក់សម្លៀកបំពាក់ពណ៌ស ហើយខ្ញុំនឹងមិនលប់ឈ្មោះរបស់គេចេញពីសៀវភៅនៃជីវិតឡើយ ហើយខ្ញុំនឹងនិយាយពីឈ្មោះរបស់គាត់នៅចំពោះមុខព្រះបិតារបស់ខ្ញុំ និងនៅចំពោះមុខទេវតារបស់ព្រះអង្គដែរ។
|
||
\v 6 ចូរឲ្យអស់អ្នកដែលមានត្រចៀកស្តាប់អ្វីដែលព្រះវិញ្ញាណកំពុងមានបន្ទូលទៅកាន់ក្រុមជំនុំផ្សេងៗចុះ»។
|
||
\s5
|
||
\p
|
||
\v 7 ចូរសរសេរទៅកាន់ក្រុមជំនុំនៅក្រុងភីឡាដិលភាថា ព្រះដ៏វិសុទ្ធ និងព្រះដ៏ពិត ព្រះអង្គកាន់កូនសោររបស់ស្តេចដាវីឌ បើ ព្រះអង្គបើក គ្មាននរណាអាចបិទបានទេ ហើយបើព្រះអង្គបិទ ក៏គ្មាននរណាអាចបើកបានដែរ មានបន្ទូលដូចតទៅនេះថា៖
|
||
\p
|
||
\v 8 «ខ្ញុំស្គាល់អ្វីដែលអ្នកបានធ្វើ។ មើល៍! ខ្ញុំបានបើកទ្វានៅចំពោះអ្នក ដែលគ្មាននរណាអាចបិទបានទេ។ ខ្ញុំដឹងថាអ្នកមានកម្លាំងខ្សោយ ប៉ុន្តែ បើអ្នកស្តាប់បង្គាប់ពាក្យរបស់ខ្ញុំ ហើយមិនបដិសេធឈ្មោះរបស់ខ្ញុំទេ។
|
||
\s5
|
||
\v 9 មើល៍! អស់អ្នកដែលជាកម្មសិទ្ធិរបស់សាតាំង អស់អ្នកដែលនិយាយថាពួកគេជាសាសន៍យូដា តែមិនមែនជាយូដាទេ ប៉ុន្តែ ពួកគេជាមនុស្សដែលកុហក។ ខ្ញុំនឹងធ្វើឲ្យពួកគេមក ហើយលុតជង្គង់ចុះនៅចំពោះមុខរបស់អ្នក ហើយពួកគេនឹងមក ដើម្បីឲ្យដឹងថា ខ្ញុំស្រឡាញ់អ្នក។
|
||
\v 10 ដោយសារអ្នកបានប្រព្រឹត្តតាមបញ្ញាត្តិរបស់ខ្ញុំក្នុងការស៊ូទ្រាំអត់ធ្មត់ ខ្ញុំនឹងការពារអ្នកនៅពេលការល្បងលនឹងមកដល់នៅក្នុងពិភពលោកនេះទាំងមូល ដើម្បីល្បងលអស់អ្នកដែលរស់នៅក្នុងផែនដីនេះ។
|
||
\v 11 ខ្ញុំនឹងមកជាឆាប់។ ចូរកាន់ខ្ជាប់អ្វីដែលអ្នកមាន ដើម្បីកុំឲ្យនរណាអាចយកមកុដចេញពីអ្នកបានឡើយ។
|
||
\s5
|
||
\v 12 ខ្ញុំនឹងតាំងអ្នកដែលឈ្នះធ្វើជាសរសរទ្រូងនៅក្នុងព្រះវិហាររបស់ព្រះជាម្ចាស់នៃខ្ញុំ ហើយគាត់នឹងមិនចេញពីវាឡើង។ ខ្ញុំនឹងសរសេរព្រះនាមរបស់ព្រះជាម្ចាស់នៃខ្ញុំ ហើយឈ្មោះក្រុងរបស់ព្រះជាម្ចាស់នៃខ្ញុំ (ក្រុងយេរ៉ូសាឡឹមថ្មី ដែលមកពីព្រះជាម្ចាស់នៃស្ថានបរមសុខចុះមក) ហើយនិងឈ្មោះថ្មីរបស់ខ្ញុំនៅគាត់។
|
||
\v 13 ចូរឲ្យអស់អ្នកដែលមានត្រចៀកស្តាប់អ្វីដែលព្រះវិញ្ញាណកំពុងមានបន្ទូលទៅកាន់ក្រុមជំនុំផ្សេងៗ»។
|
||
\s5
|
||
\p
|
||
\v 14 ចូរសរសេរទៅកាន់ក្រុមជំនុំនៅក្រុងឡៅដីសេដូចតទៅ៖ «ព្រះបន្ទូលនៃអាម៉ែន ជាបន្ទាល់ដែលអាចទុកចិត្តបាន និងពិតត្រង់ ជាអ្នកគ្រប់គ្រងលើអ្វីដែលព្រះជាម្ចាស់បានបង្កើតមក មានបន្ទូលថា៖
|
||
\v 15 «ខ្ញុំស្គាល់អ្វីដែលអ្នកបានធ្វើ ហើយដឹងថាអ្នកត្រជាក់ក៏មិនត្រជាក់ ហើយក្តៅក៏មិនក្តៅ។ ខ្ញុំចង់ឲ្យអ្នកត្រជាក់ប្រាកដជាត្រជាក់ ហើយបើក្តៅឲ្យប្រាកដជាក្តៅ!
|
||
\v 16 ដូច្នេះ ដោយសារអ្នកគ្រាន់តែក្តៅឧណ្ហៗ ក្តៅមិនក្តៅ ហើយត្រជាក់មិនត្រជាក់ ដូច្នេះ ខ្ញុំនឹងខ្ជាក់អ្នកចេញពីមាត់របស់ខ្ញុំ។
|
||
\s5
|
||
\v 17 ដ្បិត អ្នកនិយាយថា៖ «ខ្ញុំមាន ខ្ញុំមានទ្រព្យសម្បត្តិច្រើនហើយ ខ្ញុំមិនត្រូវការអ្វីទៀតឡើយ»។ ប៉ុន្តែ អ្នកមិនបានដឹងថាអ្នករងវេទនា គួរឲ្យសង្វេក ក្របំផុត ពិកាភ្នែក និងអាក្រាតផង។
|
||
\v 18 ចូរស្តាប់ដំបូន្មានរបស់ខ្ញុំ ចូរទិញមាសដែលបន្សុតដោយភ្លើង ដើម្បីឲ្យអ្នកបានក្លាយជាអ្នកមាន ហើយមានសម្លៀកបំពាក់ពណ៌ស ដើម្បីឲ្យអ្នកអាចស្លៀកពាក់ ហើយមិនបង្ហាញភាពអាម៉ាស់នៃភាពអាក្រាធរបស់អ្នក និងទិញប្រេងដាក់ភ្នែករបស់អ្នក ដើម្បីឲ្យអ្នកបានមើលឃើញ។
|
||
\s5
|
||
\v 19 ខ្ញុំហ្វឹកហ្វឺនមនុស្សគ្រប់គ្នាដែលខ្ញុំស្រឡាញ់ ហើយខ្ញុំបង្រៀនពួកគេពីរបៀបដែលពួកគេត្រូវរស់នៅ។ ដូច្នេះ ចូរមានចិត្តស្មោះត្រង់ ហើយប្រែចិត្តចុះ។
|
||
\v 20 មើល៍! ខ្ញុំកំពុងឈរនៅមាត់ទ្វារ ហើយខ្ញុំកំពុងតែគោះ។ ប្រសិនបើ នរណាដែលឮសម្លេងខ្ញុំ ហើយបើកទ្វារ ខ្ញុំនឹងចូលទៅក្នុងផ្ទះអ្នកនោះ ហើយបរិភោគជាមួយគាត់ ហើយគាត់នឹងនៅជាមួយខ្ញុំ។
|
||
\s5
|
||
\v 21 អស់អ្នកណាដែលឈ្នះ ខ្ញុំនឹងឲ្យគាត់មានសិទ្ធិអង្គុយនៅលើបល័ង្កជាមួយខ្ញុំ ដូចជាខ្ញុំបានឈ្នះដែរ ហើយបានអង្គុយនៅលើបល័ង្កជាមួយព្រះបិតារបស់ខ្ញុំដែរ។
|
||
\v 22 ចូរឲ្យអស់អ្នកដែលមានត្រចៀកស្តាប់អ្វីដែលព្រះវិញ្ញាណកំពុងមានបន្ទូលទៅកាន់ក្រុមជំនុំផ្សេងៗ»។
|
||
\s5
|
||
\c 4
|
||
\cl ជំពូក ៤
|
||
\p
|
||
\v 1 បន្ទាប់ពីការនេះហើយ ខ្ញុំបានសម្លឹងមើល ហើយខ្ញុំបានឃើញទ្វារស្ថានបរមសុខបើកចំហ។ សម្លេងដំបូងដែលខ្ញុំបានឮគឺនិយាយមកកាន់ខ្ញុំដូចជាសម្លេងត្រែ មានបន្ទូលថា៖ «ឡើងមកនេះ ខ្ញុំនឹងបង្ហាញអ្នកនូវអ្វីដែលនឹងត្រូវកើតឡើងបន្ទាប់ពីការទាំងនេះ»។
|
||
\v 2 រំពេចនោះ ខ្ញុំលង់នៅក្នុងវិញ្ញាណ ហើយខ្ញុំបានឃើញ បល័្លង្កមួយនៅស្ថានសួគ៌ ជាមួយនឹងព្រះមួយអង្គដែលគង់លើបល័្លង្កនោះ។
|
||
\v 3 ព្រះមួយអង្គដែលគង់លើបល័្លង្កនោះ មើលទៅដូចជាត្បូងមណីជោតិរស និងត្បូងទទឹម។ មានឥន្ទធនូព័ទ្ធជុំវិញបល័្លង្កនោះ។ ឥន្ទធនូមានលក្ខណៈដូចជាត្បូងមរកត។
|
||
\s5
|
||
\v 4 នៅជុំវិញបល័្លង្កមានបល័្លង្កចាស់ទុំម្ភៃបួន ហើយចាស់ទុំទាំងម្ភៃបួនអង្គុយនៅលើបល័្លង្កនោះ។ ស្លៀកសំលៀកបំពាក់ពណ៌ស ហើយពាក់មកុដនៅលើក្បាលរបស់ពួកគេ។
|
||
\v 5 មានផ្លេកបន្ទោរ លាន់សូរសន្ធឹក និងផ្គរលាន់យ៉ាងខ្លាំងចេញពីបល័្លង្កមក។ ចង្កៀងទាំងប្រាំពីរកំពុងតែឆេះនៅពីមុខបល័្លង្ក ចង្កៀងនោះគឺជាវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់។
|
||
\s5
|
||
\v 6 នៅពីមុខបល័្លង្កមានសមុទ្រកែវ ដូចជាកែវចរណៃ។ នៅចំកណ្តាលនៃបល័្លង្ក និងជុំវិញបល័្លង្កមានសត្វមានជីវិតបួន ពេញដោយភ្នែក ទាំងមុខនិងក្រោយ។
|
||
\s5
|
||
\v 7 សត្វមានជីវិតទីមួយ ដូចជាសត្វតោ ហើយសត្វមានជីវិតទីពីរ ដូចជាគោ ហើយសត្វមានជីវិតទីបីមានមុខដូចជាមនុស្ស ហើយសត្វមានជីវិតទីបួន ដូចជាសត្វឥន្រ្ទី។
|
||
\v 8 សត្វមានជីវិតទាំងបួន សត្វនីមួយៗមានស្លាបប្រាំមួយ ពេញដោយភ្នែកនៅពីលើនិងខាងក្រោម។ ទាំងយប់ទាំងថ្ងៃ ពួកគេនិយាយពាក្យថា៖ «វិសុទ្ធ វិសុទ្ធ វិសុទ្ធគឺជាព្រះអម្ចាស់ដ៏មានគ្រប់ទាំងព្រះចេស្តា ជាព្រះដែលគង់នៅពីដើម គង់នៅសព្វថ្ងៃ ហើយព្រះអង្គនឹងត្រូវយាងមក»។
|
||
\s5
|
||
\p
|
||
\v 9 នៅពេលណាដែលសត្វមានជីវិតទាំងបួនថ្វាយសិរីល្អ ថ្វាយកិត្តិយស និងអរព្រះគុណដល់ព្រះដែលគង់នៅលើបល័្លង្ក ជាព្រះដែលមានព្រះជន្មរស់នៅអស់កល្បជានិច្ចរៀងដរាបតទៅ
|
||
\v 10 នោះចាស់ទុំទាំងម្ភៃបួនបានក្រាបចុះនៅចំពោះព្រះដែលគង់នៅលើបល័្លង្ក។ ពួកគេក្រាបថ្វាយបង្គំដល់ព្រះដែលគង់នៅអស់កល្បជានិច្ចរៀងដរាបតទៅ។ ហើយ ពួកគេបានដោះមកុដរបស់ពួកគេនៅចំពោះបល័្លង្ក ហើយបន្លឺសម្លេងឡើងថា៖
|
||
\q
|
||
\v 11 «ព្រះអម្ចាស់ និងព្រះជាម្ចាស់របស់យើង ព្រះអង្គស័ក្តិសមនឹងទទួលសិរីរុងរឿង និងកិត្តិយស ព្រមទាំងព្រះចេស្តា។ ដ្បិត ព្រះអង្គបានបង្កើតអ្វីៗទាំងអស់ អ្វីៗទាំងអស់ដែលបានបង្កើត និងកើតឡើងទៅតាមព្រះហឫទ័យរបស់ព្រះអង្គ ។
|
||
\s5
|
||
\c 5
|
||
\cl ជំពូក ៥
|
||
\p
|
||
\v 1 បន្ទាប់មក ខ្ញុំបានឃើញ នៅព្រះហស្តខាងស្តាំរបស់ព្រះអង្គដែលគង់លើបល័ង្ក មានការសរសេរនៅលើក្រាំងទាំងខាងមុខនិងខាងក្រោយ។ វាមានប្រថាប់ដោយត្រាប្រាំពីរផង។
|
||
\v 2 ខ្ញុំបានឃើញទេវតាដ៏មានអំណាចមួយ ប្រកាសដោយសម្លេងយ៉ាងខ្លាំងថា «តើនរណាស័ក្តិសមនឹងបើកក្រាំង ហើយបំបែកត្រាទាំងនេះបាន?»
|
||
\s5
|
||
\v 3 គ្មាននរណាម្នាក់នៅស្ថានសួគ៌ ឬ នៅលើផែនដី ឬនៅក្រោមផែនដី អាចបើកក្រាំង ឬ ដើម្បីអានវាឡើយ។
|
||
\v 4 ខ្ញុំយំដោយជូរល្វីងយ៉ាងខ្លាំង ដោយសារគ្មាននរណាស័ក្តិសមក្នុងការបើកក្រាំង ឬអានវាឡើយ។
|
||
\v 5 ប៉ុន្តែ មានម្នាក់ក្នុងចំណោមចាស់ទុំប្រាប់ខ្ញុំថា៖ «កុំយំអី! មើល៍!តោនៃអំបូរយូដា ឬសរបស់ស្តេចដាវីឌមានជ័យជម្នះហើយ។ លោកអាចបើកក្រាំង ហើយនិងត្រាទាំងប្រាំពីរបាន»។
|
||
\s5
|
||
\v 6 ខ្ញុំបានឃើញ ចៀមមួយឈរនៅចន្លោះបល័្លង្ក និងសត្វមានជីវិតទាំងបួន និងនៅក្នុងចំណោមចាស់ទុំផង។ មើលទៅគាត់ប្រៀបដូចជាកូនចៀមទើបគេសម្លាប់រួច។ ចៀមនោះមានស្នែងប្រាំពីរ ហើយភ្នែកក៏ប្រាំពីរដែរ ទាំងនេះគឺជាព្រះវិញ្ញាណទាំងប្រាំពីរដែលព្រះជាម្ចាស់បានចាត់ទៅពាសពេញពិភពលោកទាំងមូល។
|
||
\v 7 កូនចៀមនោះបានចេញទៅហើយចាប់យកក្រាំងនោះចេញមកនៅក្នុងព្រះហស្តស្តាំនៃព្រះដែលគង់នៅលើបល័្លង្ក។
|
||
\s5
|
||
\v 8 នៅពេលកូនចៀមនោះបានយកក្រាំងនោះមករួចហើយ សត្វមានជីវិតទាំងបួន និងចាស់ទុំទាំងម្ភៃបួនក្រាបចុះនៅចំពោះកូនចៀមនោះ។ ពួកគេម្នាក់ៗមានពិនម្នាក់មួយ ហើយមានពែងមាសដែលពេញដោយគ្រឿងក្រអូបមួយ នោះគឺជាសេចក្តីអធិស្ឋានរបស់ពួកអ្នកជឿ។
|
||
\s5
|
||
\v 9 ពួកគេច្រៀងបទថ្មី៖ «ព្រះអង្គស័ក្តិសមក្នុងការទទួលយកក្រាំង ហើយបើកត្រារបស់វា។ ដើម្បីព្រះអង្គត្រូវគេសម្លាប់ ហើយលោហិតរបស់ព្រះអង្គបានបង់ថ្លៃមនុស្សថ្វាយព្រះជាម្ចាស់ពីគ្រប់ទាំងអំបូរ ភាសា និងមនុស្ស ព្រមទាំងប្រជាជាតិផង។
|
||
\q
|
||
\v 10 ព្រះអង្គបានធ្វើឲ្យពួកគេក្លាយជាអាណាចក្រ និងជាបូជាចារ្យដើម្បីបម្រើព្រះជាម្ចាស់នៃយើង ហើយពួកគេនឹងសោយរាជ្យនៅលើផែនដី»។
|
||
\s5
|
||
\p
|
||
\v 11 បន្ទាប់មក ខ្ញុំបានសម្លឹងមើល ហើយបានឮសម្លេងពួកទេវតាជាច្រើននៅជុំវិញបល័្លង្ក ហើយនិងសត្វមានជីវិត ព្រមទាំងពួកចាស់ទុំផង។ ពួកទេវតាទាំងនោះមានរាប់ម៉ឺនរាប់សែន។
|
||
\v 12 ពួកគេបន្លឺសម្លេងខ្លាំងៗថា៖ «កូនចៀមដែលត្រូវគេសម្លាប់ ព្រះអង្គស័ក្តិសមនឹងទទួលព្រះចេស្តា ទ្រព្យសម្បត្តិ ប្រាជ្ញា កម្លាំង និងកិត្តិយស សិរីរុងរឿង និងការសរសើរតម្កើង»។
|
||
\s5
|
||
\p
|
||
\v 13 ខ្ញុំបានឮសត្តនិករទាំងអស់ដែលនៅស្ថានសួគ៌ និងនៅលើផែនដី និងនៅក្រោមផែនដី ព្រមទាំងនៅក្រោមសមុទ្រ អ្វីៗទាំងអស់ដែលនៅក្នុងកន្លែងទាំងនោះ បន្លឺសម្លេងថា៖ «សូមឲ្យព្រះអង្គដែលគង់នៅលើបល័្លង្ក និងកូនចៀមបានទទួលការសរសើរតម្កើង កិត្តិយស សិរីរុងរឿង និងព្រះចេស្តា ដើម្បីគ្រប់គ្រងអស់កល្បរៀងដរាបតទៅ»។
|
||
\p
|
||
\v 14 សត្វមានជីវិតទាំងបួននិយាយថា៖ «អាម៉ែន!» ហើយពួកចាស់ទុំក៏ក្រាបចុះ ហើយថ្វាយបង្គំ។
|
||
\s5
|
||
\c 6
|
||
\cl ជំពូក ៦
|
||
\p
|
||
\v 1 ខ្ញុំបានមើល នៅពេលកូនចៀមបើកត្រាមួយនៃត្រាទាំងប្រាំពីរ ហើយខ្ញុំបានឮសត្វមានជីវិតទាំងបួនបន្លឺសម្លេងដូចជាផ្គរលាន់ថា៖ «ចូរមក!»
|
||
\v 2 ខ្ញុំបានសម្លឹងមើល ហើយឃើញមានសេះសមួយ អ្នកជិះវាមានធ្នូរ ហើយគាត់បានទទួលមកុដមួយ។ គាត់បានចេញទៅប្រៀបដូចជាអ្នកឈ្នះ ដើម្បីយកឈ្នះ។
|
||
\s5
|
||
\p
|
||
\v 3 នៅពេលកូនចៀមបើកត្រាទីពីរ ខ្ញុំបានឮសត្វមានជីវិតទីពីរបន្លឺសម្លេងថា៖ «ចូរមក!»
|
||
\v 4 បន្ទាប់មកសេះមួយទៀតក៏លេចមក មានសម្បុរក្រហម។ អ្នកជិះលើវាត្រូវបានអនុញ្ញាតឲ្យដកយកសន្តិភាពចេញពីផែនដី ហើយធ្វើឲ្យមនុស្សសម្លាប់គ្នាទៅវិញទៅមក។ អ្នកជិះនេះបានទទួលដាវមួយយ៉ាងធំ។
|
||
\s5
|
||
\p
|
||
\v 5 នៅពេលកូនចៀមមើលត្រាទីបី ខ្ញុំបានឮសត្វមានជីវិតទីបីបន្លឺសម្លេងថា៖ «ចូរមក!» ខ្ញុំបានឃើញ សេះសម្បុរខ្មៅមួយ ហើយអ្នកជិះវាកាន់ជញ្ជីងមួយនៅក្នុងដៃរបស់គាត់។
|
||
\v 6 ខ្ញុំបានឮសម្លេងដូចជាសម្លេងអ្វីដែលចេញពីក្នុងចំណោមសត្វមានជីវិតទាំងបួន និយាយថា៖ «ស្រូវសាលីមួយនាលិថ្លៃមួយឌេណារី ហើយស្រូវបាឡេបីនាលិក៏ថ្លៃមួយឌេណារីដែរ ប៉ុន្តែ កុំប៉ះពាល់ប្រេង និងស្រាទំពាំងបាយជូរឡើយ»។
|
||
\s5
|
||
\p
|
||
\v 7 នៅពេលកូនចៀមបើកត្រាទីបួន ខ្ញុំបានឮសម្លេងសត្វមានជីវិតទីបួនបន្លឺសម្លេងថា៖ «ចូរមក!»
|
||
\v 8 បន្ទាប់មក ខ្ញុំបានឃើញសេះសម្បុរស្លេកស្លាំង។ អ្នកជិះលើវាឈ្មោះថា សេចក្តីស្លាប់ ហើយនិងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏មកតាមអ្នកនោះដែរ។ សេចក្តីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់បានទទួលសិទ្ធិអំណាចមួយភាគបួននៅលើផែនដី ក្នុងការសម្លាប់ដោយដាវ ទុរ្ភិក្ស និងជំងឺអាសន្នរោគ ព្រមទាំងដោយសត្វសាហាវនៃផែនដីផង។
|
||
\s5
|
||
\p
|
||
\v 9 នៅពេលកូនចៀមបើកត្រាទីប្រាំ ខ្ញុំបានឃើញនៅក្រោមកន្លែងថ្វាយតង្វាយមានព្រលឹងនៃអ្នកបានត្រូវគេសម្លាប់ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដោយសារពួកគេបានធ្វើបន្ទាល់។
|
||
\v 10 ពួកគេបានស្រែកឡើងដោយសម្លេងយ៉ាងខ្លាំងថា៖ «ឱព្រះដ៏ជាអ្នកគ្រប់គ្រងលើទាំងអស់ ព្រះដ៏វិសុទ្ធ និងពិតត្រង់អើយ តើរហូតដល់ពេលណាទើបព្រះអង្គជំនុំជម្រះ អស់អ្នកដែលរស់នៅលើផែនដីនេះ ហើយតើរហូតដល់ពេលណាទើបព្រះអង្គសងសឹកឲ្យឈាមរបស់យើងខ្ញុំ?»
|
||
\v 11 បន្ទាប់មក ពួកគេម្នាក់ៗបានទទួលសម្លៀកបំពាក់ពណ៌ស ហើយត្រូវបានប្រាប់ពួកគេឲ្យសម្រាកបន្តិចទៀត រហូតទាល់តែគេបានសម្លាប់អ្នកបម្រើ និងបងប្អូនប្រុសស្រីបានគ្រប់ចំនួនសិន ដូចដែលគេបានសម្លាប់អ្នកដែរ។
|
||
\s5
|
||
\p
|
||
\v 12 នៅពេលកូនចៀមបើកត្រាទីប្រាំមួយ ខ្ញុំបានមើល ហើយឃើញមានការរញ្ជូយដីយ៉ាងខ្លាំង។ ព្រះអាទិត្យបានត្រឡប់ទៅជាខ្មៅដូចជាអាវពណ៌ខ្មៅ ហើយខែពេញបរមីបានត្រឡប់ដូចជាឈាម។
|
||
\v 13 ផ្កាយនៅស្ថានសួគ៌ធ្លាក់មកលើផែនដី ដូចជាផ្លែឧទុម្ពរខ្ចីធ្លាក់ចុះមក ដោយសារខ្យល់ព្យុះយ៉ាងខ្លាំង។
|
||
\v 14 ផ្ទៃមេឃត្រូវាបានបាត់ទៅដូចជាគេមូលក្រាំងដែរ។ ភ្នំ និងកោះទាំងអស់ត្រូវរើចេញពីកន្លែងរបស់វា។
|
||
\s5
|
||
\v 15 បន្ទាប់មក ស្តេចនៅលើផែនដី និងមនុស្សសំខាន់ និងពួកមេទ័ព ពួកអ្នកមាន អ្នកមានអំណាច និងមនុស្សផ្សេងៗទៀត ទាំងអ្នកបម្រើ និងអ្នកជាទាំងឡាយ នឹងលាក់ខ្លួននៅក្នុងជ្រលងភ្នំ និងតាមប្រហោងថ្មភ្នំ។
|
||
\v 16 ពួកគេនិយាយទៅភ្នំ និងទៅកាន់ថ្មថា៖«ចូរធ្លាក់មកលើយើងមក! ចូរលាក់យើងពីព្រះភក្ត្រនៃព្រះអង្គដែលគង់នៅលើបល័្លង្ក និងពីសេចក្តីក្រោធរបស់កូនចៀម។
|
||
\v 17 ដ្បិតថ្ងៃនោះជាថ្ងៃដ៏អស្ចារ្យនៃសេចក្តីក្រោធរបស់ពួកគេបានមកដល់។ តើនរណាអាចទ្រាំបាន?»។
|
||
\s5
|
||
\c 7
|
||
\cl ជំពូក ៧
|
||
\p
|
||
\v 1 បន្ទាប់មក ខ្ញុំឃើញទេវតាបួនរូបឈរនៅក្នុងជ្រុងទាំងបួននៃផែនដី ទប់ខ្យល់ទាំងបួនទិសនៃផែនដី ដើម្បីុកុំឲ្យខ្យល់នោះបក់បោកមកលើផែនដី លើសមុទ្រ ឬលើដើមឈើឡើយ។
|
||
\v 2 ខ្ញុំបានឃើញទេវតាផ្សេងទៀត បានមកពីភាគខាងកើត ជាអ្នកដែលមានត្រារបស់ព្រះជាម្ចាស់មានព្រះជន្មគង់នៅ។ គាត់បានស្រែកដោយសម្លេងខ្លាំងៗទៅកាន់ទេវតាទាំងបួនដែលបានទទួលការអនុញ្ញាតក្នុងការធ្វើទុក្ខដល់ផែនដី និងសមុទ្រថា៖
|
||
\v 3 «កុំធ្វើទុក្ខផែនដី សមុទ្រ ឬដើមឈើឡើយ ចាំយើងបោះត្រានៅលើថ្ងាសរបស់អ្នកបម្រើព្រះរបស់យើងសិន។
|
||
\s5
|
||
\v 4 ខ្ញុំបានឮអំពីចំនួនមនុស្សដែលបានបោះត្រានោះគឺ មានចំនួន១៤៤០០០ អ្នកដែលបានបោះត្រានោះគឺមកពីគ្រប់អំបូរនៃជនជាតិអ៊ីស្រាអែល៖
|
||
\q
|
||
\v 5 មួយម៉ឺនពីរពាន់នាក់មកពីអំបូររបស់យូដាត្រូវបានបោះត្រា មួយម៉ឺនពីរពាន់នាកមកពីអំបូររូបេន មួយម៉ឺនពីរពាន់នាក់មកពីអំបូរកាដ
|
||
\q
|
||
\v 6 មួយម៉ឺនពីរពាន់នាក់ពីអំបូរអេស៊ើរ មួយម៉ឺនពីរពាន់នាក់ពីអំបូរណែបថាលី មួយម៉ឺនពីរពាន់នាក់ពីអំបូរម៉ាណាសេ។
|
||
\s5
|
||
\q
|
||
\v 7 មួយម៉ឺនពីរពាន់នាក់ពីអំបូរស៊ីម្មាន មួយម៉ឺនពីរពាន់នាក់ពីអំបូរលេវី មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធអ៊ីសាខារ
|
||
\q
|
||
\v 8 មួយម៉ឺនពីរពាន់នាក់ពីអំបូរសាប់យូឡូន មួយម៉ឺនពីរពាន់នាក់ពីអំបូរយ៉ូសែប និងមួយម៉ឺនពីរពាន់នាក់ពីអំបូរបេនយ៉ាមីន ត្រូវបានបោះត្រា។
|
||
\s5
|
||
\p
|
||
\v 9 បន្ទាប់ពីការទាំងនេះ ខ្ញុំបានឃើញ មានបណ្តាជនយ៉ាងច្រើនកោះក ដែលមិនអាចរាប់បាន មកពីគ្រប់ប្រជាជាតិ គ្រប់អំបូរ គ្រប់មនុស្ស និងគ្រប់ភាសា ឈរនៅចំពោះបល័្លង្ក និងនៅចំពោះកូនចៀម។ ពួកគេពាក់សម្លៀកបំពាក់ពណ៌ស ហើយកាន់ធាងចាកនៅក្នុងដៃរបស់ពួកគេ
|
||
\v 10 ហើយពួកគេបានបន្លឺសម្លេងយ៉ាងខ្លាំងៗថា៖ «ការសង្គ្រោះជាកម្មសិទ្ធិរបស់ព្រះអម្ចាស់នៃយើង ដែលគង់នៅលើបល័្លង្ក និងជាកម្មសិទ្ធិរបស់កូនចៀម!»។
|
||
\s5
|
||
\p
|
||
\v 11 ទេវតាទាំងអស់ឈរនៅជុំវិញបល័្លង្ក និងនៅជុំវិញពួកចាស់ទុំ ព្រមទាំងសត្វមានជីវិតទាំងបួន ពួកគេបានក្រាបចុះនៅចំពោះបល័្លង្ក។ ពួកគេថ្វាយបង្គំព្រះជាម្ចាស់
|
||
\v 12 បន្លឺសម្លេងថា៖ «អាម៉ែន! សូមសរសើរ ថ្វាយសិរីរុងរឿង ប្រាជ្ញា ការអរគុណ កិត្តិយស ព្រះចេស្តា និងកម្លាំង ដល់ព្រះជាម្ចាស់នៃយើងដែលគង់នៅអស់កល្បជានិច្ចរៀងដរាបតទៅ! អាម៉ែន!»។
|
||
\s5
|
||
\p
|
||
\v 13 បន្ទាប់មក មានចាស់ទុំម្នាក់បានសួរខ្ញុំថា «តើអ្នកទាំងនេះជានរណា ដែលស្លៀកសម្លៀកបំពាក់ពណ៌ស ហើយពួកគេមកពីណា?»
|
||
\v 14 ខ្ញុំប្រាប់គាត់ថា៖ «លោកម្ចាស់អើយ លោកដឹងហើយ» ហើយគាត់ប្រាប់មកខ្ញុំថា៖ «ពួកគេទាំងនេះគឺជាពួកអ្នកដែលចេញមកពីទុក្ខវេទនាដ៏ធំ។ ពួកគេបានសម្អាតសម្លៀកបំពាក់ ហើយបានធ្វើឲ្យសម្លៀកបំពាក់របស់ពួកគេស ដោយសារឈាមនៃកូនចៀម។
|
||
\s5
|
||
\q
|
||
\v 15 ដោយហេតុនេះហើយ បានជាពួកគេនៅចំពោះបល័ង្ករបស់ព្រះជាម្ចាស់ ហើយពួកគេថ្វាយបង្គំព្រះអង្គទាំងថ្ងៃទាំងយប់នៅក្នុងព្រះវិហាររបស់ព្រះអង្គ។ ព្រះមួយអង្គដែលបានគង់នៅលើបល័្លង្កនឹងពង្រីកព្រះពន្លារបស់ព្រះអង្គលើពួកគេ។
|
||
\q
|
||
\v 16 ពួកគេលែងឃ្លានទៀតហើយ ក៏មិនស្រេកទឹកទៀតដែរ។ ពន្លឺព្រះអាទិត្យ និងកម្ដៅថ្ងៃក៏មិនអាចធ្វើទុក្ខដល់គេបានដែរ។
|
||
\q
|
||
\v 17 ដ្បិតកូនចៀមគង់នៅចំកណ្តាលនៃបល័្លង្កនឹងធ្វើជាអ្នកគង្វាលលើពួកគេ ហើយព្រះអង្គនឹងនាំពួកគេទៅប្រភពទឹកដ៏រស់ ហើយព្រះជាម្ចាស់នឹងជូតគ្រប់ទាំងទឹកភ្នែនៅលើភ្នែករបស់ពួកគេចេញ»។
|
||
\s5
|
||
\c 8
|
||
\cl ជំពូក ៨
|
||
\p
|
||
\v 1 នៅពេលកូនចៀមបើកត្រាទីប្រាំពីរ នៅស្ថានសួគ៌ស្ងាត់ស្ងៀម ប្រហែលជាកន្លះម៉ោង។
|
||
\v 2 បន្ទាប់មក ខ្ញុំបានឃើញទេវតាទាំងប្រាំពីរ ឈរនៅចំពោះព្រះជាម្ចាស់ ហើយត្រែទាំងប្រាំពីរបានប្រគល់ដល់ពួកគេ។
|
||
\s5
|
||
\p
|
||
\v 3 មានទេវតាមួយផ្សេងទៀតបានមក កាន់ពែងគ្រឿងក្រអូបមាសឈរនៅកន្លែងថ្វាយគ្រឿងក្រអូប។ មានគ្រឿងក្រអូបជាច្រើនបានប្រគល់ដល់គាត់ ដើម្បីឲ្យគាត់បានថ្វាយវាជាមួយនឹងសេចក្តីអធិស្ឋានរបស់ពួកអ្នកជឿនៅលើកន្លែងថ្វាយគ្រឿងក្រអូបមាស នៅខាងមុខបល័្លង្ក។
|
||
\v 4 ផ្សែងរបស់គ្រឿងក្រអូប ជាមួយនឹងសេចក្តីអធិស្ឋានរបស់ពួកអ្នកជឿ បានហុយឡើងនៅចំពោះព្រះជាម្ចាស់ចេញពីដៃរបស់ទេវតា។
|
||
\v 5 ទេវតាបានយកពែងគ្រឿងក្រអូប ហើយបានដក់ភ្លើងពេញពីកន្លែងថ្វាយតង្វាយ។ បន្ទាប់មក គាត់បានបោះវាចូលមកផែនដី ហើយមានផ្គរលាន់ សម្លេងសន្ធឹកនៃផ្លេកបន្ទោរ និងរញ្ជួយដីផង។
|
||
\s5
|
||
\p
|
||
\v 6 ទេវតាទាំងប្រាំពីរ ដែលមានត្រែប្រាំពីរបានរៀបចំដើម្បីផ្លុំវា។
|
||
\p
|
||
\v 7 ទេវតាទីមួយផ្លុំត្រែរបស់ខ្ញុំ ហើយមានព្រឹល និងភ្លើងលាយជាមួយឈាម។ ហើយបានបោះចូលមកក្នុងផែនដី ដើម្បីឲ្យឆេះផែនដីមួយភាគបី ហើយមួយភាគបីនៃដើមឈើ និងគ្រប់ទាំងស្មៅត្រូវបានឆេះ។
|
||
\s5
|
||
\p
|
||
\v 8 ទេវតាទីពីរផ្លុំត្រែរបស់គាត់ ហើយមានអ្វីមួយឆេះដោយភ្លើងដូចជាភ្នំមួយយ៉ាងធំត្រូវបោះចូលទៅក្នុងសមុទ្រ។ មួយភាគបីនៃសមុទ្របានត្រឡប់ទៅជាឈាម
|
||
\v 9 សត្តនិករមួយភាគបីបានស្លាប់នៅក្នុងសមុទ្រ ហើយនាវាមួយភាគបីក៏ត្រូវបំផ្លាញដែរ។
|
||
\s5
|
||
\p
|
||
\v 10 ទេវតាទីបីបានផ្លុំត្រែរបស់គាត់ ហើយមានផ្កាយមួយយ៉ាងធំធ្លាក់ពីលើមេឃមក ឆេះដូចជាចន្លុះ ធ្លាក់មកលើមួយភាគបីនៃទន្លេ និងប្រភពទឹកទាំងឡាយ។
|
||
\v 11 ផ្កាយនោះឈ្មោះថា ស្លែង។ ទឹកមួយភាគបីបានត្រឡប់ទៅជាល្វីង ហើយមានមនុស្សជាច្រើនបានស្លាប់ដោយសារទឹកដែលបានត្រឡប់ទៅជាល្វីងនោះ។
|
||
\s5
|
||
\p
|
||
\v 12 ទេវតាទីបួនបានផ្លុំត្រែរបស់គាត់ ហើយព្រះអាទិត្យបាត់រស្មីមួយភាគបី ហើយព្រះច័ន្ទ និងផ្កាយក៏បាត់រស្មីមួយភាគបីដែរ។ ដូច្នេះ ធ្វើឲ្យងងឹតមួយភាគបី មួយភាគបីនៃថ្ងៃ ហើយមួយភាគបីនៅពេលយប់ក៏ងងឹតដែរ។
|
||
\s5
|
||
\p
|
||
\v 13 ខ្ញុំសម្លឹងមើល ហើយបានឮឥន្ត្រីដែលកំពុងហើរនៅកណ្តាលអាកាស បន្លឺសម្លេងយ៉ាងខ្លាំងថា៖ «វេទនាហើយ វេទនាហើយ វេទនាហើយ ដល់អស់អ្នកដែលរស់នៅលើផែនដី ដោយសារត្រែរបស់ទេវតាបីទៀតនឹងត្រូវផ្លុំឡើង»។
|
||
\s5
|
||
\c 9
|
||
\cl ជំពូក ៩
|
||
\p
|
||
\v 1 បន្ទាប់មក ទេវតាទីប្រាំផ្លុំត្រែរបស់គាត់។ ខ្ញុំបានឃើញផ្កាយមួយធ្លាក់ពីលើមេឃមកលើផែនដី។ ផ្កាយនោះបានទទួលកូនសោរដើម្បីបើករណ្តៅដ៏ជ្រៅ។
|
||
\v 2 គាត់បានបើកទ្វាររណ្តៅដ៏ជ្រៅនោះ ហើយផ្សែងក៏ហុយឡើងចេញមកក្រៅ ដូចជាផ្សែងដែលចេញពីឡភ្លើងមួយយ៉ាងធំ។ ព្រះអាទិត្យ និងអាកាសត្រឡប់ទៅជាងងឹត ដោយសារផ្សែងដែលហុយចេញពីរណ្តៅនោះ។
|
||
\s5
|
||
\v 3 សត្វកណ្តូបជាច្រើនបានហើរចេញពីផ្សែងនោះមកនៅលើផែនដី ហើយពួកគេបានទទួលអំណាចដូចជាខ្យាដំរីនៅលើផែនដី។
|
||
\v 4 កណ្តូបទាំងនោះត្រូវបានប្រាប់មិនឲ្យបំផ្លាញស្មៅនៅលើផែនដី ឬរុក្ខជាតិ ឬដើមឈើណាឡើយ ប៉ុន្តែ បំផ្លាញតែមនុស្សដែលមិនមានត្រារបស់ព្រះជាម្ចាស់នៅលើថ្ងាសរបស់ពួកគេប៉ុណ្ណោះ។
|
||
\s5
|
||
\v 5 ពួកគេមិនត្រូវបានអនុញ្ញាតឲ្យសម្លាប់មនុស្សទាំងនោះទេ ប៉ុន្តែ គ្រាន់តែធ្វើទារុណកម្មដល់ពួកគេក្នុងរយៈពេលតែប្រាំខែប៉ុណ្ណោះ។ ទារុណកម្មដែលពួកគេដាក់នោះគឺដូចជាទ្រនិចនៃខ្យាដំរី នៅពេលវាទិចមនុស្ស។
|
||
\v 6 នៅថ្ងៃនោះ មនុស្សចង់តែស្លាប់ទេ ប៉ុន្តែ ពួកគេមិនអាចស្លាប់បានឡើយ។ ពួកគេមានសេចក្តីប្រាថ្នាចង់ស្លាប់យ៉ាងខ្លាំង ប៉ុន្តែ សេចក្តីស្លាប់នឹងរត់ចេញពីពួកគេ។
|
||
\s5
|
||
\v 7 កណ្ដូបមានរូបរាងដូចជាសេះ ដែលរៀបទៅច្បាំង។ នៅលើក្បាលរបស់វា មានអ្វីមួយដូចជាមកុដពណ៌មាស ហើយមុខរបស់ពួកគេដូចជាមុខរបស់មនុស្សដែរ។
|
||
\v 8 ពួកគេមានសក់ដូចជាសក់របស់មនុស្សស្រី ហើយធ្មេញរបស់ពួកគេប្រៀបដូចជាធ្មេញតោ។
|
||
\v 9 ពួកគេមានអាវក្រោះ ដូចជាអាវក្រោះដែក ហើយសម្លេងស្លាបរបស់ពួកគេដូចជាសម្លេងរទេះចម្បាំងជាច្រើន និងសេះរត់នៅក្នុងសមរភូមិ។
|
||
\s5
|
||
\v 10 ពួកវាមានកន្ទុយជាមួយនឹងត្រនិចដូចជាខ្យាដំរី នៅក្នុងកន្ទុយរបស់ពួកវាមានអំណាចនឹងធ្វើទុក្ខដល់មនុស្សរយៈពេលប្រាំខែ។
|
||
\v 11 ពួកវាមានស្តេចគ្រប់គ្រងលើពួកវា គឺជាទេវតានៃរណ្តៅដ៏ជ្រៅ។ ឈ្មោះវាជាភាសាហេប្រឺថា៖ «អាបាដូន» ជាភាសាក្រិកថា៖ «អាប៉ុលីយ៉ូន»។
|
||
\p
|
||
\v 12 សេចក្តីវេទនាទីមួយបានកន្លងផុតទៅ។ មើល៍! បន្ទាប់ពីនេះនឹងមានទុក្ខវេទនាពីរទៀតមកដល់។
|
||
\s5
|
||
\p
|
||
\v 13 ទេវតាទីប្រាំមួយផ្លុំត្រែរបស់គាត់ ខ្ញុំបានឮសម្លេងចេញពីស្នែងរបស់កន្លែងថ្វាយតង្វាយមាសដែលតាំងនៅចំពោះព្រះជាម្ចាស់។
|
||
\v 14 សម្លេងនោះនិយាយទៅកាន់ទេវតាទីប្រាំមួយថាដែលមានត្រែថា៖ «ចូរដោះលែងទេវតាបួនដែលបានចងនៅទន្លេធំទន្លេអើប្រាត»។
|
||
\v 15 ទេវតាបួននោះ ត្រូវបានរៀបចំសម្រាប់ពេលនោះ ថ្ងៃនោះ ខែនោះ និងឆ្នាំនោះ និងដោះលែងដើម្បីសម្លាប់មនុស្សមួយភាគបី។
|
||
\s5
|
||
\v 16 ខ្ញុំបានឮចំនួនទាហាននៅលើសេះមានចំនួន ២០០០០០០០០នាក់។
|
||
\v 17 នេះគឺជាការដែលខ្ញុំបានឃើញសេះនៅក្នុងនិមិត្ត និងអស់អ្នកដែលជិះលើវា។ អាវក្រោះពណ៌ភ្លើង ពណ៌ខៀវចាស់ និងពណ៌លឿង។ ក្បាលរបស់សេះទាំងនោះមានលក្ខណៈដូចជាតោ មានភ្លើង ផ្សែង និងស្ពាន់ធ័រចេញពីមាត់របស់វាមក។
|
||
\s5
|
||
\v 18 មនុស្សមួយភាគបីត្រូវបានស្លាប់ដោយសារគ្រោះកាចទាំងបីនេះ៖ មានភ្លើង ផ្សែង និងស្ពាន់ធ័រដែលមកពីមាត់របស់ពួកវា។
|
||
\v 19 ដ្បិត អំណាចរបស់ហ្វូងសេះនៅក្នុងមាត់ និងកន្ទុយរបស់ពួកវា ព្រោះកន្ទុយរបស់ពួកវាដូចជាពស់ ហើយពួកវាមានក្បាល ដែលក្បាលនោះធ្វើទុក្ខដល់មនុស្ស។
|
||
\s5
|
||
\v 20 ហើយមនុស្សលោកដែលនៅសល់ អស់អ្នកដែលមិនបានស្លាប់ដោយសារគ្រោះកាចទាំងនោះ មិនបានប្រែចិត្តពីការប្រព្រឹត្តដែលពួកគេបានធ្វើ ហើយពួកគេក៏មិនឈប់ការថ្វាយបង្គំពួកវិញ្ញាណកំណាច និងរូបព្រះដែលធ្វើពីមាស ប្រាក់ លង្ហិន ថ្ម និងឈើ ថ្វាយបង្គំអ្វីៗដែលមិនអាចមើលឃើញ មិនអាចឮ ឬមិនអាចដើរ។
|
||
\v 21 ពួកគេនៅតែមិនប្រែចិត្តពីអំពើឃាតកម្មរបស់ពួកគេ ពីអំពើមន្ដអាគមរបស់ពួកគេ និងពីអំពើអសីធម៌ខាងផ្លូវភេទរបស់ពួកគេ ឬពីអំពើលួចប្លន់របស់ពួកគេ។
|
||
\s5
|
||
\c 10
|
||
\cl ជំពូក ១០
|
||
\p
|
||
\v 1 បន្ទាប់មកខ្ញុំបានឃើញទេវតាដ៏ខ្លាំងពូកែបានចុះមកពីស្ថានសួគ៌។ គាត់ហ៊ុំព័ទ្ធដោយពពក ហើយក៏មានឥន្ទធនូនៅពីលើក្បាលគាត់។ មុខរបស់គាត់ដូចជាព្រះអាទិត្យ ហើយជើងរបស់គាត់ដូចជាសរសរភ្លើង។
|
||
\v 2 គាត់កាន់ក្រាំងតូចមួយនៅក្នុងដៃរបស់គាត់ដែលបានបើករួចហើយ គាត់បានដាក់ជើងខាងស្តាំរបស់គាត់នៅក្នុងសមុទ្រ ហើយជើងឆ្វេងរបស់គាត់ទៅលើដី។
|
||
\s5
|
||
\v 3 បន្ទាប់មក គាត់បានស្រែកដោយសម្លេងខ្លាំងដូចជាសម្លេងតោគ្រហឹម។ នៅពេលគាត់ស្រែករួចហើយ ផ្គរទាំងប្រាំពីក៏លាន់ឮឡើងដែរ។
|
||
\v 4 នៅពេលផ្គរទាំងប្រាំពីរលាន់ឮឡើង ខ្ញុំបានរៀបនឹងសរសេរ ប៉ុន្តែ ខ្ញុំបានឮសម្លេងពីស្ថានសួគ៌ថា៖ «ចូរលាក់ទុក្ខអ្វីដែលផ្គរទាំងប្រាំពីរបាននិយាយ។ កុំសរសេរវាចុះឡើយ!»។
|
||
\s5
|
||
\v 5 បន្ទាប់មក ទេវតាដែលខ្ញុំឃើញឈរនៅលើសមុទ្រ ហើយនិងដី បានលើកដៃរបស់គាត់ឡើងទៅលើស្ថានសួគ៌។
|
||
\v 6 គាត់បានស្បថជាមួយនឹងព្រះដែលគង់នៅជារៀងរហូតតទៅ ជាព្រះដែលបានបង្កើតស្ថានសួគ៌ និងអ្វីៗទាំងអស់ដែលនៅក្នុងស្ថានសួគ៌ នៅផែនដី និងអ្វីដែលនៅក្នុងផែនដី នៅក្នុងសមុទ្រ និងអ្វីៗដែលនៅក្នុងសមុទ្រដែរ ទេវតាស្បថថា៖ «លែងពន្យាពេលទៀតហើយ។
|
||
\v 7 ប៉ុន្តែ នៅថ្ងៃដែលទេវតាទាំងប្រាំពីរផ្លុំត្រែរបស់ពួកគេ ដូច្នេះ អាថ៌កំបាំងរបស់ព្រះជាម្ចាស់នឹងត្រូវបានសម្រេច ដូចដែលទេវតានោះបានថ្លែងទៅកាន់ព្យាការី និងអ្នកបម្រើរបស់គាត់»។
|
||
\s5
|
||
\v 8 សម្លេងដែលខ្ញុំបានឮពីស្ថានបរមសុខមកកាន់ខ្ញុំម្តងទៀតថា៖ «ចូរទៅយកក្រាំងដែលបើកនៅក្នុងដៃរបស់ទេវតាដែលឈរនៅលើសមុទ្រ និងលើដីគោកមក»។
|
||
\v 9 បន្ទាប់មក ខ្ញុំបានទៅឯទេវតា ហើយប្រាប់គាត់ឲ្យប្រគល់ក្រាំងតូចនោះមកខ្ញុំ។ គាត់និយាយមកខ្ញុំថា៖ «ចូរយកក្រាំងទៅ ហើយបរិភោគវាចុះ។ វានឹងធ្វើឲ្យក្រពះរបស់អ្នកល្វីង ប៉ុន្តែ វានឹងផ្អែមនៅក្នុងមាត់របស់អ្នកដូចជាទឹកឃ្មុំ»។
|
||
\s5
|
||
\v 10 ខ្ញុំបានយកក្រាំងតូចនោះមកពីដៃរបស់ទេវតា ហើយបរិភោគវា។ វាផ្អែមដូចជាទឹកឃ្មុំនៅក្នុងមាត់របស់ខ្ញុំមែន ប៉ុន្តែ បន្ទាប់ពីខ្ញុំបរិភោគវាហើយ ក្រពះរបស់ខ្ញុំទៅជាល្វីងមែន។
|
||
\v 11 បន្ទាប់មក មានម្នាក់ប្រាប់ខ្ញុំថា៖ «អ្នកត្រូវតែថ្លែងទំនាយម្តងទៀតអំពីជាតិសាសន៍ ប្រជាជាតិ ភាសា និងស្តេចជាច្រើន»។
|
||
\s5
|
||
\c 11
|
||
\cl ជំពូក ១១
|
||
\p
|
||
\v 1 គាត់បានឲ្យដើមត្រែងខ្ញុំមួយ ប្រើដូចជាដំបងដើម្បីវាស់។ គាត់ប្រាប់ខ្ញុំថា៖ «ចូរក្រោកឡើង ហើយវាស់ព្រះវិហារនិងកន្លែងថ្វាយតង្វាយរបស់ព្រះជាម្ចាស់ និងអស់អ្នកដែលថ្វាយបង្គំនៅក្នុងនោះ។
|
||
\v 2 ប៉ុន្តែ កុំវាស់ទីលានខាងក្រៅព្រះវិហារឡើយ ដើម្បីទីលានខាងក្រៅបានប្រគល់ឲ្យសាសន៍ដទៃហើយ។ ពួកគេនឹងជាន់ឈ្លីទីក្រុងបរិសុទ្ធអស់រយៈពេល សែសិបពីរខែ។
|
||
\s5
|
||
\v 3 ខ្ញុំនឹងធ្វើបន្ទាល់របស់ខ្ញុំទាំងពីរ ដើម្បីថ្លែងទំនាយអស់រយៈពេល ១២៦០ថ្ងៃ ស្លៀកពាក់សំពត់ធ្មៃ»។
|
||
\v 4 បន្ទាល់ទាំងពីរនេះ គឺជាដើមអូលីវពីរដើម និងជើងចង្កៀងពីរដែលឈរនៅចំពោះព្រះអម្ចាស់នៃផែនដី។
|
||
\v 5 ប្រសិនបើ អ្នកណាដែលសម្រេចចិត្តធ្វើទុក្ខដល់គេ ភ្លើងនឹងចេញពីមាត់របស់ពួកគេមកបំផ្លាញខ្មាំងសត្រូវរបស់ពួកគេ។ ប្រសិនបើ អ្នកណាចង់ធ្វើទុក្ខដល់ពួកគេនឹងត្រូវសម្លាប់ដោយរបៀបនេះឯង។
|
||
\s5
|
||
\v 6 បន្ទាល់ទាំងពីរនេះមានសិទិ្ធអំណាចបិទផ្ទៃមេឃ ដើម្បីមិនឲ្យមានភ្លៀងធ្លាក់ក្នុងពេលដែលពួកគេថ្លែងទំនាយ។ ពួកគេមានអំណាច ដើម្បីធ្វើឲ្យទឹកត្រឡប់ទៅជាឈាម និងវាយប្រហារផែនដីដោយសារគ្រោះកាចជាច្រើន តាមតែពួកគេចង់ធ្វើ។
|
||
\v 7 នៅពេលពួកគេបានបញ្ចប់ក្នុងការធ្វើបន្ទាល់របស់ពួកគេហើយមានសត្វសាហាវចេញពីទីជម្រៅមកច្បាំងជាមួយពួកគេ ពួកគេនឹងធ្វើសង្គ្រាមទាស់នឹងសត្វសាហាវនោះ។ គាត់នឹងឈ្នះពួកគេហើយសន្លាប់ពួកគេ។
|
||
\s5
|
||
\v 8 សាកសពរបស់ពួកគេនឹងដេកនៅលើផ្លូវនៃទីក្រុងដ៏ធំ (ជានិមិត្តរូបហៅក្រុងសូដុុំ និងអេស៊ីប) ជាកន្លែងដែលព្រះអម្ចាស់ត្រូវគេឆ្កាង។
|
||
\v 9 អស់រយៈពេលបីថ្ងៃកន្លះមានខ្លះមកពីគ្រប់ជនជាតិ អំបូរ ភាសានិងប្រជាជាតិនឹងមើលទៅសាកសពរបស់ពួកគេ។ គេមិនអនុញ្ញាតឲ្យបញ្ចុះសពរបស់ពួកគេនៅក្នុងផ្នូរឡើយ។
|
||
\s5
|
||
\v 10 អស់អ្នកដែលរស់នៅលើផែនដីនឹងមានអំណរ និងអបអរសាទរចំពោះការស្លាប់របស់ពួកគេ។ ពួកគេជូនកាដូរដល់គ្នាទៅវិញទៅមកដល់អស់អ្នកដែលរស់នៅលើផែនដីដោយសារព្យាការីទាំងពីរត្រូវរងទុក្ខវេទនា។
|
||
\v 11 ប៉ុន្តែ បន្ទាប់ពីបីថ្ងៃកន្លះមក ខ្យល់ដង្ហើមនៃជីវិតដែលមកពីព្រះជាម្ចាស់នឹងចូលទៅក្នុងពួកគេ ហើយពួកគេនឹងក្រោកឡើង។ អស់អ្នកដែលបានឃើញព្យាការីទាំងពីរនោះមានការភ័យខ្លាចយ៉ាងខ្លាំង។
|
||
\v 12 បន្ទាប់មក ពួកគេនឹងឮសម្លេងមួយយ៉ាងខ្លាំងពីស្ថានសួគ៌មកកាន់ពួកគេថា៖ «ចូរមកទីនេះ!» បន្ទាប់មក ពួកគេនឹងឡើងទៅក្នុងស្ថានបរមសុខនៅលើពពក ហើយសត្រូវរបស់ពួកគេនឹងសម្លឹងមើលពួកគេ។
|
||
\s5
|
||
\v 13 នៅពេលនោះ នឹងមានការរញ្ជួយដីយ៉ាងខ្លាំង មួយភាគដប់នៃក្រុងនឹងត្រូវរលំ។ មនុស្សប្រាំពីរពាន់នាក់នឹងត្រូវស្លាប់ដោយសាររញ្ជួយដីនោះ ហើយអ្នកដែលនៅរស់នឹងមានការភ័យខ្លាច ហើយនឹងថ្វាយសិរីល្អដល់ព្រះជាម្ចាស់នៃស្ថានបរមសុខ។
|
||
\p
|
||
\v 14 ទុក្ខវេទនាទីពីរបានកន្លងផុតទៅ។ មើល៍! ទុក្ខវេទនាទីបីនឹងមកជាឆាប់។
|
||
\s5
|
||
\p
|
||
\v 15 ទេវតាទីប្រាំពីរផ្លុំត្រែរបស់គាត់ ហើយមានសម្លេងយ៉ាងខ្លាំងពីស្ថានបរមសុខមកថា៖ «អាណាចក្ររបស់ពិភពលោកបានត្រឡប់ទៅជាអាណាចក្ររបស់ព្រះអម្ចាស់ និងរបស់ព្រះគ្រិស្តនៃយើង។ ព្រះអង្គនឹងសោយរាជ្យជារៀងរហូតតទៅ»។
|
||
\s5
|
||
\p
|
||
\v 16 បន្ទាប់មក ពួកចាស់ទុំទាំងម្ភៃបួនដែលអង្គុយនៅលើបល័្លង្កនៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ក្រាបមុខចុះ ថ្វាយបង្គំព្រះជាម្ចាស់។
|
||
\v 17 ពួកគេនិយាយថា «យើងអរព្រះគុណដល់ព្រះអង្គ ទ្រង់ជាព្រះអម្ចាស់ដ៏មានឬទ្ធានុភាព ជាព្រះអង្គដែលគង់នៅតាំងពីដើម ឥឡូវនេះ ព្រះអង្គបានយកអំណាចដ៏ធំរបស់ព្រះអង្គ ហើយបានចាប់ផ្តើមសោយរាជ្យ។
|
||
\s5
|
||
\q
|
||
\v 18 ប្រជាជាតិផ្សេងៗមានកំហឹង ប៉ុន្តែ សេចក្តីក្រោធរបស់ព្រះអង្គបានមកដល់ហើយ។ ពេលវេលាដល់កំណត់ហើយ សម្រាប់ពួកអ្នកស្លាប់ដើម្បីទទួលការជំនុំជម្រះ និងសម្រាប់ផ្តល់រង្វាន់ដល់ព្យាការីជាអ្នកបម្រើរបស់ព្រះអង្គ អស់អ្នកដែលជាអ្នកជឿ ហើយអស់អ្នកដែលកោតខ្លាចដល់ព្រះនាមព្រះអង្គ ទាំងអ្នកតូច និងអ្នកធំ។ ពេលកំណត់មកដល់ហើយសម្រាប់ព្រះអង្គ ក្នុងការបំផ្លាញអស់អ្នកដែលបំផ្លាញផែនដីទាំងមូល»។
|
||
\s5
|
||
\p
|
||
\v 19 បន្ទាប់មក ព្រះវិហារនៅក្នុងស្ថានសួគ៌ត្រូវបានបើក ហើយហឹបនៃសម្ព័ន្ធមេត្រីរបស់ព្រះអង្គបានឃើញនៅក្នុងព្រះវិហាររបស់ព្រះអង្គ។ មានផ្លេកបន្ទោរ មានសូរសន្ធឹក មានផ្គរលាន់ មានរញ្ជួយដី និងមានព្យុះព្រឹលយ៉ាងធំ។
|
||
\s5
|
||
\c 12
|
||
\cl ជំពូក ១២
|
||
\p
|
||
\v 1 ឃើញមានទីសម្គាល់មួយយ៉ាងធំនៅស្ថានសួគ៌៖ មានស្រី្តម្នាក់ ស្លៀកពាក់ដោយសារព្រះអាទិត្យ ហើយព្រះច័ន្ធនៅក្រោមជើងនាង ហើយមានមកុដផ្កាយដប់ពីរនៅលើក្បាលរបស់នាង។
|
||
\v 2 នាងមានផ្ទៃពោះ ហើយនាងយំឈឺចាប់យ៉ាងខ្លាំង ដូចឈឺចាប់ពេលសម្រាលកូន។
|
||
\s5
|
||
\v 3 ឃើញមានទីសម្គាល់មួយផ្សេងទៀតនៅក្នុងស្ថានសួគ៌៖ មើល៍! មានសត្វនាគក្រហមមួយយ៉ាងធំ ដែលមានក្បាលប្រាំពីរ និងស្នែងដប់ ហើយមានមកុដប្រាំពីរនៅលើក្បាលរបស់វា។
|
||
\v 4 កន្ទុយរបស់វាបានកៀរយកផ្កាយមួយភាគបីនៅក្នុងស្ថានសួគ៌ ហើយបោះទម្លាក់ពួកគេទៅក្នុងផែនដី។ សត្វនាគឈរនៅចំពោះស្រី្តដែលរៀបនឹងសម្រាលកូន ដើម្បីស៊ីកូនរបស់នាង នៅពេលនាងសម្រាលកូននោះ។
|
||
\s5
|
||
\v 5 នាងបានសម្រាលកូនប្រុសមួយ ដែលនឹងត្រូវគ្រប់គ្រងលើប្រជាជាតិទាំងអស់ដោយដំបងដែក។ កូនប្រុសរបស់នាងនឹងត្រូវបានឆក់យកទៅឯព្រះជាម្ចាស់ និងទៅឯបល័ង្ករបស់ព្រះអង្គ។
|
||
\v 6 ហើយស្រី្តនោះបានរត់ទៅឯទីរហោស្ថាន ជាកន្លែងដែលព្រះជាម្ចាស់បានរៀបចំសម្រាប់នាង ដើម្បីឲ្យនាងបានទទួលការមើលថែក្នុងរយៈពេល ១២៦០ថ្ងៃនៅទីនោះ។
|
||
\s5
|
||
\p
|
||
\v 7 ឥឡូវនេះ មានសង្គ្រាមនៅស្ថានសួគ៌។ មហាទេវតាមីកែល និងពួកទេវតាធ្វើសង្គ្រាមជាមួយនឹងសត្វនាគ ហើយសត្វនាគ និងពួកទេវតារបស់វាក៏បានច្បាំងតបតវិញដែរ។
|
||
\v 8 ប៉ុន្តែ សត្វនាគមិនមានកម្លាំងគ្រប់គ្រាន់ដើម្បីយកឈ្នះបានទេ។ ដូច្នេះ នៅស្ថានបរមសុខលែងមានកន្លែងសម្រាប់វា និងពួកទេវតារបស់វាទៀតហើយ។
|
||
\v 9 សត្វនាគដ៏ធំ គឺជាសត្វពស់បុរាណដែលហៅថា មារ ឬសាតាំង គឺជាអ្នកបោកប្រាស់ពិភពលោកទាំងមូល ត្រូវបោះចូលមកលើផែនដី រួមជាមួយនឹងពួកទេវតារបស់វាក៏ត្រូវបោះចោលមកជាមួយវាដែរ។
|
||
\s5
|
||
\v 10 បន្ទាប់មក ខ្ញុំបានឮសម្លេងយ៉ាងខ្លាំងនៅស្ថានបរមសុខថា៖ «ពេលនេះ សេចក្តីសង្គ្រោះ ព្រះចេស្តា និងព្រះរាជ្យរបស់ព្រះជាម្ចាស់នៃយើង និងសិទ្ធិអំណាចរបស់ព្រះគ្រិស្តបានមកដល់ហើយ។ ដ្បិត មេចោទប្រកាន់បងប្អូនរបស់យើងត្រូវបានទម្លាក់ចុះ ពួកគេហើយដែលចោទប្រកាន់បងប្អូនយើងនៅចំពោះព្រះជាម្ចាស់នៃយើងទាំងយប់ទាំងថ្ងៃនោះ។
|
||
\s5
|
||
\q
|
||
\v 11 ពួកគេបានយកឈ្នះវាដោយសារលោហិតរបស់កូនចៀម និងពាក្យនៃទីបន្ទាល់របស់ពួកគេ ដើម្បីពួកគេមិនបានស្រឡាញ់ជីវិតរបស់ពួកគេទេ ទោះបីជាពួកគេស្លាប់ក្តី។
|
||
\q
|
||
\v 12 ដូច្នេះហើយ ឱស្ថានសួគ៌ និងពួកអ្នកដែលនៅស្ថានសួគ៌អើយ ចូរមានអំណរឡើង។ ប៉ុន្តែ វេទនាដល់ផែនដី និងសមុទ្រ ដោយសារមារបានចុះមកឯអ្នកហើយ។ វាពេញដោយកំហឹង ដោយសារវាដឹងថា វាមានពេលតែបន្តិចទៀតទេ។
|
||
\s5
|
||
\p
|
||
\v 13 នៅពេលសត្វនាគដឹងថា វាត្រូវបានទម្លាក់មកលើផែនដី វាបានដេញតាមស្រ្តីដែលសម្រាលបានកូនប្រុសនោះ។
|
||
\v 14 ប៉ុន្តែ ស្រ្តីនោះបានទទួលស្លាបរបស់ឥន្ត្រីដ៏ធំពីរ ដើម្បីឲ្យនាងអាចរត់គេចទៅកន្លែងដែលបានរៀបចំទុកសម្រាប់នាងនៅក្នុងទីរហោស្ថាន។ នេះគឺជាកន្លែងដែលនាងត្រូវបានមើលថែ មួយពេល មួយពេល និងកន្លះពេល ចេញពីវត្តមានរបស់សត្វពស់។
|
||
\s5
|
||
\v 15 សត្វពស់បានព្រួសពិសចេញពីមាត់របស់វាដូចជាទឹកទន្លេ ដើម្បីឲ្យមានជាទឹកជំនន់បំផ្លាញនាង។
|
||
\v 16 ប៉ុន្តែ ផែនដីបានជួយនាង។ ផែនដីបានបើកមាត់របស់វាឡើង ហើយលេបទឹកទន្លេដែលសត្វនាគបានព្រួសពិសចេញពីមាត់របស់វានោះ។
|
||
\v 17 បន្ទាប់មក សត្វនាគមានកំហឹងជាខ្លាំងចំពោះស្រ្តីនោះ ហើយបានចេញទៅធ្វើសង្គ្រាមជាមួយពូជពង្សទាំងអស់របស់នាង អស់អ្នកដែលស្តាប់បង្គាប់បញ្ជារបស់ព្រះជាម្ចាស់ ហើយកាន់ខ្ជាប់បន្ទាល់របស់ព្រះយេស៊ូ។
|
||
\v 18 បន្ទាប់មក សត្វពោះបានឈរឡើងនៅលើដីខ្សាច់នៅមាត់សមុទ្រ។
|
||
\s5
|
||
\c 13
|
||
\cl ជំពូក ១៣
|
||
\p
|
||
\v 1 បន្ទាប់មក ខ្ញុំបានឃើញសត្វសាហាវបានលេចមកពីសមុទ្រ។ វាមានស្នែងដប់ ហើយក្បាលប្រាំពីរ។ នៅលើស្នែងរបស់វា មានមកុដដប់ ហើយនៅលើក្បាលនីមួយៗរបស់វាមានឈ្មោះដែលប្រមាថព្រះជាម្ចាស់។
|
||
\v 2 សត្វសាហាវ ដែលខ្ញុំបានឃើញនេះ មានរាងដូចជាខ្លារខិន។ ជើងរបស់វាដូចជាជើងរបស់ខ្លាឃ្មុំ ហើយមាត់របស់វាដូចជាមាត់របស់សត្វតោ។ សត្វនាគបានប្រគល់អំណាចរបស់វាទៅសត្វសាហាវ និងបល័្លង្ក ព្រមទាំងសិទ្ធិអំណាចដ៏ធំរបស់វាឲ្យសត្វសាហាវគ្រប់គ្រង។
|
||
\s5
|
||
\v 3 ក្បាលមួយរបស់សត្វសាហាវហាក់បីដូចជាត្រូវបានសម្លាប់ ប៉ុន្តែរបួសរបស់វាបានជាសះស្បើយវិញ។ ផែនដីទាំងមូលមានការស្ងប់ស្ញែង ហើយពួកគេដើរតាមសត្វសាហាវនោះ។
|
||
\v 4 ពូកគេក៏ថ្វាយបង្គំសត្វនាគ ដើម្បីវាបានប្រគល់សិទ្ធិអំណាចទៅសត្វសាហាវនោះ។ ពួកគេក៏ថ្វាយបង្គំសត្វសាហាវនេះដែរ ហើយបន្តនិយាយថា «តើអ្នកណាដូចជាសត្វសាហាវនេះ?» ហើយតើអ្នកណាអាចតយុទ្ធជាមួយវាបាន?»
|
||
\s5
|
||
\v 5 សត្វសាហាវត្រូវបានទទួលអំណាចក្នុងការនិយាយពាក្យប្រមាថព្រះជាម្ចាស់។ វាត្រូវបានអនុញ្ញាតឲ្យប្រើសិទ្ធិអំណាចក្នុងរយៈពេលសែសិបពីរខែ។
|
||
\v 6 ដូច្នេះ សត្វសាហាវបានបើកមាត់របស់វានិយាយពាក្យប្រមាថទាស់នឹងព្រះជាម្ចាស់ វាប្រមាថព្រះនាមរបស់ព្រះអង្គ នៅកន្លែងដែលវារស់នៅ ហើយនិងអស់អ្នកដែលរស់នៅស្ថានសួគ៌។
|
||
\s5
|
||
\v 7 សត្វសាហាវត្រូវបានអនុញ្ញាតឲ្យធ្វើសង្គ្រាមជាមួយពួកអ្នកជឿ និងដើម្បីយកឈ្នះលើពួកគេ។ ហើយត្រូវបានប្រគល់សិទ្ធិអំណាចដល់គ្រប់ទាំងអំបូរ គ្រប់ជនជាតិ គ្រប់ភាសា និងគ្រប់ប្រជាជាតិផងដែរ។
|
||
\v 8 អស់អ្នកដែលរស់នៅលើផែនដីនឹងថ្វាយបង្គំវា អស់អ្នកដែលមិនបានសរសេរឈ្មោះ តាំងពីដើមកំណើតនៃពិភពលោក និងនៅក្នុងសៀវភៅនៃជីវិត ដែលជាកម្មសិទ្ធិរបស់កូនចៀម ដែលត្រូវគេសម្លាប់។
|
||
\s5
|
||
\v 9 អស់អ្នកដែលមានត្រចៀក ចូរឲ្យអ្នកនោះស្តាប់ចុះ។
|
||
\q
|
||
\v 10 ប្រសិនបើ នរណាម្នាក់ជាប់ជាឈ្លើយ អ្នកនោះនឹងធ្លាក់ទៅជាឈ្លើយវិញ។ បើអ្នកណាត្រូវគេសម្លាប់ដោយមុខដាវ អ្នកនោះនឹងត្រូវស្លាប់ដោយមុខដាវ។ ពេលនេះគឺជាពេលដែលពួកបរិសុទ្ធត្រូវការការស៊ូទ្រាំអត់ធ្មត់ និងជំនឿ។
|
||
\s5
|
||
\p
|
||
\v 11 បន្ទាប់មក ខ្ញុំបានឃើញសត្វសាហាវមួយទៀតបានចេញមកពីផែនដី។ វាមានស្នែងពីរដូចជាកូនចៀម ហើយវានិយាយដូចជាសត្វនាគ។
|
||
\v 12 វាប្រើសិទ្ធិអំណាចរបស់សត្វសាហាវទីមួយទាំងអស់ ហើយបានធ្វើឲ្យផែនដី និងអស់អ្នកដែលរស់នៅលើផែនដីថ្វាយបង្គំសត្វសាហាវទីមួយនោះ ជាសត្វដែលមានរបួសស្ទើស្លាប់ តែបានជាសះស្បើយវិញ។
|
||
\s5
|
||
\v 13 វាបានសម្ដែងការអស្ចារ្យជាច្រើន។ វាអាចធ្វើសូម្បីតែឲ្យភ្លើងពីស្ថានសួគ៌ធ្លាក់មកលើផែនដីមកលើមនុស្សលោក។
|
||
\v 14 ដោយសារ វាបានទទួលការអនុញ្ញាណឲ្យធ្វើទីសម្គាល់ទាំងនេះ។ វាបានបោកប្រាស់អស់អ្នកដែលរស់នៅលើផែនដី វាត្រូវបានប្រាប់ឲ្យមនុស្សឆ្លាក់រូបដើម្បីថ្វាយបង្គំសត្វសាហាវដែលមានមានរបួសដោយដាវ ប៉ុន្តែ នៅមានជីវិតរស់។
|
||
\s5
|
||
\v 15 វាត្រូវបានអនុញ្ញាតឲ្យផ្តល់ខ្យល់ដង្ហើមដល់រូបឆ្លាក់របស់សត្វសាហាវ ដើម្បីឲ្យរូបឆ្លាក់នោះអាចនិយាយបាន ហើយធ្វើឲ្យអស់អ្នកដែលបដិេសធមិនថ្វាយបង្គំសត្វនោះស្លាប់បាន។
|
||
\v 16 វាក៏បង្ខំដល់មនុស្សគ្រប់គ្នាដែរ ទាំងអ្នកតូច និងអ្នកធំ ទាំងអ្នកមាន និងអ្នកក្រ ទាំងអ្នកមានសេរីភាព និងអ្នកបម្រើ ឲ្យទទួលសញ្ញាសម្គាល់នៅលើដៃស្តាំ ឬនៅលើថ្ងាស់របស់ពួកគេ។
|
||
\v 17 មនុស្សគ្រប់គ្នាមិនអាចទិញ ឬលក់បានទេ ប្រសិនបើ ពួកគេគ្មានសញ្ញាសម្គាល់ ឬលេខដើម្បីបង្ហាញពីឈ្មោះរបស់សត្វសាហាវនោះទេ។
|
||
\s5
|
||
\v 18 ការនេះ ត្រូវការប្រាជ្ញា។ ប្រសិនបើ នរណាមានការយល់ដឹង ចូរឲ្យអ្នកនោះរាប់ចំនួនរបស់សត្វសាហាវចុះ។ ដ្បិត វាជាចំនួននៃមនុស្សលោក។ ចំនួនរបស់វាគឺ ៦៦៦។
|
||
\s5
|
||
\c 14
|
||
\cl ជំពូក ១៤
|
||
\p
|
||
\v 1 ខ្ញុំបានមើល ហើយឃើញកូនចៀមឈរនៅលើភ្នំស៊ីយ៉ូន។ នៅជាមួយព្រះអង្គ ខ្ញុំឃើញមានមនុស្សដែលមានសរសេរព្រះនាមរបស់ព្រះអង្គ និងព្រះបិតារបស់ព្រះអង្គនៅលើថ្ងាស់របស់ពួកគេមានចំនួន ១៤៤០០០នាក់។
|
||
\v 2 ខ្ញុំបានឮសម្លេងពីស្ថានសួគ៌ ដូចជាសម្លេងនៃទឹកជាច្រើន និងសម្លេងផ្គរលាន់យ៉ាងខ្លាំង។ សម្លេងដែលខ្ញុំបានឮដូចជាសម្លេងរបស់អ្នកលេងពិន កំពុងលេងពិនរបស់ពួកគេ។
|
||
\s5
|
||
\v 3 ពួកគេច្រៀងចម្រៀងបទថ្មី នៅចំពោះបល័្លង្ក និងនៅចំពោះសត្វមានជីវិតទាំងបួន និងពួកចាស់ទុំផង។ គ្មាននរណាអាចរៀនចម្រៀងនោះបានទេ លើកលែងតែពួកអ្នក ១៤៤០០០នាក់ ដែលបានរំដោះពីផែនដីមកទេ។
|
||
\v 4 មានម្នាក់ដែលមិនបានធ្វើឲ្យខ្លួនឯងប្រឡាក់ដោយសារស្រ្តីនោះ ដ្បិត ពួកគេបានការពារខ្លួនគេឲ្យបានបរិសុទ្ធ។ អ្នកទាំងនេះគឺជាអ្នកដែលដើរតាមកូនចៀមគ្រប់កន្លែងដែលកូនចៀមទៅ។ ពួកគេត្រូវបានរំដោះពីមនុស្សលោក ជាផលដំបូងសម្រាប់ព្រះជាម្ចាស់ និងសម្រាប់កូនចៀម។
|
||
\v 5 គ្មានការកុហករកឃើញនៅក្នុងមាត់របស់ពួកគេឡើយ ពួកគេជាមនុស្សគ្មានកំហុស។
|
||
\s5
|
||
\p
|
||
\v 6 ខ្ញុំបានឃើញទេវតាហោះនៅលើអាកាស ដែលបានប្រកាសសារនៃដំណឹងល្អដ៏អស់កល្បជានិច្ចដល់អស់អ្នកដែលរស់នៅផែនដី ដល់គ្រប់ប្រជាជាតិអំបូរ និងភាសា និងគ្រប់ជនជាតិ។
|
||
\v 7 គាត់ប្រកាសដោយសម្លេងខ្លាំងៗថា៖ «ចូរកោតខ្លាចដល់ព្រះ អង្គនិងថ្វាយសិរីរុងរឿងអដល់ព្រះអង្គ រះដែលបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងប្រភពទឹកទាំងឡាយផង»។
|
||
\s5
|
||
\p
|
||
\v 8 ទេវតាមួយទៀត ទេវតាទីពីរ បាននិយាយបន្តថា៖ «រលំហើយ បាប៊ីឡូនដ៏ធំរលំហើយ ដែលបានបង្ខំឲ្យប្រជាជាតិនានាផឹកស្រានៃអំពើអសីលធម៌របស់នាង»។
|
||
\s5
|
||
\p
|
||
\v 9 ទេវតាមួយទៀត ទេវតាទីបី បានមកតាមក្រោយពួកគេ និយាយជាមួយសម្លេងខ្លាំងថា៖ «ប្រសិនបើ នរណាថ្វាយបង្គំសត្វសាហាវ និងរូបចម្លាក់របស់វា ហើយទទួលសញ្ញាសម្គាល់នៅលើថ្ងាស់ ឬនៅលើដៃរបស់ខ្លួន។
|
||
\v 10 អ្នកនោះនឹងផឹកស្រានៃសេចក្តីក្រោធរបស់ព្រះជាម្ចាស់ដូចគ្នាដែរ ហើយស្រាដែលបានចាក់នោះមិនលាយជាមួយពែងនៃសេចក្តីក្រោធរបស់ព្រះអង្គទេ។ មនុស្សដែលផឹកវា នឹងទទួលការឈឺចាប់ដោយភ្លើង និងស្ពាន់ធ័រ នៅចំពោះទេវតាដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ និងនៅចំពោះកូនចៀម។
|
||
\s5
|
||
\v 11 ផ្សែងដែលងហុយចេញពីការធ្វើទារុណកម្មនឹងហុយឡើងរហូតអស់កល្បជានិច្ច ហើយពួកគេគ្មានការសម្រាក ទោះបើថ្ងៃឬយប់ក្តី គឺអស់អ្នកដែលថ្វាយបង្គំសត្វសាហាវ និងរូបចម្លាក់របស់វា ហើយអស់អ្នកដែលទទួលសញ្ញាសម្គាល់នៃឈ្មោះរបស់វា។
|
||
\v 12 ពេលនេះគឺជាពេលដែលពួកដ៏វិសុទ្ធត្រូវការការស៊ូទ្រាំអត់ធ្មត់ និងជំនឿ អស់អ្នកដែលស្តាប់បង្គាប់បញ្ចារបស់ព្រះ និងមានជំនឿលើព្រះយេស៊ូ។
|
||
\s5
|
||
\p
|
||
\v 13 ខ្ញុំបានឮសម្លេងពីស្ថានសួគ៌មកថា៖ «ចូរសរសេរការនេះ៖ មានពរហើយអស់អ្នកដែលស្លាប់ គឺអ្នកដែលស្លាប់នៅក្នុងព្រះអម្ចាស់»។ ព្រះវិញ្ញាណមានបន្ទូលថា៖ «មែនហើយ ដើម្បីឲ្យពួកគេបានសម្រាកពីការធ្វើការ ដើម្បីការប្រព្រឹត្តរបស់ពួកគេនឹងតាមគេជាប់»។
|
||
\s5
|
||
\p
|
||
\v 14 ខ្ញុំសម្លឹងមើល ហើយមានពពកពណ៌សមួយដុំ។ មានម្នាក់អង្គុយនៅលើពពកដូចជាកូនមនុស្ស។ ព្រះអង្គមានមកុដមាសនៅលើព្រះសិរសាររបស់ព្រះអង្គ ហើយមានកណ្ដៀវយ៉ាងមុតនៅក្នុងព្រះហស្តរបស់ព្រះអង្គ។
|
||
\v 15 បន្ទាប់មក មានទេវតាផ្សេងទៀតចេញពីព្រះវិហារ ហើយហៅដោយសម្លេងយ៉ាងខ្លាំង ដល់ព្រះដែលគង់នៅលើពពកថា៖ «ចូរយកកណ្តៀវ ហើយចាប់ផ្តើមច្រូតចុះ ដ្បិតដល់ពេលដែលត្រូវច្រូតហើយ ព្រោះចម្រូតនៃផែនដីទុំហើយ»។
|
||
\v 16 បន្ទាប់មក ព្រះអង្គដែលគង់នៅលើពពកបានបោះកណ្តៀវមកផែនដី ដ្បិតផែនដីបានទុំហើយ។
|
||
\s5
|
||
\p
|
||
\v 17 ទេវតាមួយទៀតបានចេញមកពីព្រះវិហារនៅស្ថានសួគ៌ គាត់ក៏មានកណ្ដៀវមួយយ៉ាងមុតដែរ។
|
||
\v 18 ហើយក៏មានទេវតាមួយទៀតបានចេញមកពីកន្លែងថ្វាយតង្វាយគ្រឿងក្រអូប ជាអ្នកដែលមានសិទ្ធិអំណាចលើភ្លើង។ គាត់បានស្រែកឡើងដោយសម្លេងខ្លាំងទៅម្នាក់ដែលមានកណ្តៀវមុតថា៖ «ចូរយកកណ្ដៀវដ៏មុតរបស់អ្នកទៅប្រមូលចង្កោមទំពាំងបាយជូរពីចង្ការទំពាំងបាយជូរនៅផែនដី ដ្បិត ទំពាំងបាយជូររបស់ពួកគេទុំហើយ»។
|
||
\s5
|
||
\v 19 ទេវតានោះបានបោះកណ្តៀវរបស់គាត់ទៅលើផែនដី ហើយបានច្រូតកាត់ប្រមូលទំពាំងបាយជូរនៅលើផែនដី។ គាត់បានបោះវាទៅធុងបញ្ជាន់ដ៏ធំនៃសេចេក្តីក្រោធរបស់ព្រះជាម្ចាស់។
|
||
\v 20 ធុងបញ្ជាន់ទំពាំងបាយជូរនោះត្រូវបានគេយកទៅជាន់នៅខាងក្រៅក្រុងដែរ ហើយឈាមដែលចេញពីវា ឡើងរហូតដល់កម្ពស់នៃមាត់សេះ ចម្ងាយប្រមាណមួយពាន់ប្រាំមួយរយស្ដាដ។
|
||
\s5
|
||
\c 15
|
||
\cl ជំពូក ១៥
|
||
\p
|
||
\v 1 បន្ទាប់មក ខ្ញុំបានឃើញទីសម្គាល់ដ៏អស្ចារ្យ និងគួរឲ្យខ្លាចផ្សេងទៀតនៅស្ថានបរមសុខ គឺមានទេវតាប្រាំពីរជាមួយនឹងគ្រោះកាចទាំងប្រាំពីដែរ ដែលជាគ្រោះកាចចុងក្រោយ ដ្បិតគ្រោះកាចទាំងនោះនឹងធ្វើឲ្យសេចក្តីក្រោធរបស់ព្រះជាម្ចាស់បានសម្រេច។
|
||
\s5
|
||
\p
|
||
\v 2 ខ្ញុំបានឃើញសមុទ្រកែវលាយជាមួយភ្លើង។ អស់អ្នកដែលឈរនៅជិតសមុទ្រនោះគឺជាអ្នកដែលមានជ័យជម្នះលើសត្វសាហាវ និងរូបចម្លាក់របស់វា ហើយយកឈ្នះលេខតំណាងឈ្មោះរបស់វាដែរ ពួកគេកាន់ពិនដែលព្រះជាម្ចាស់បានប្រទានដល់ពួកគេផង។
|
||
\s5
|
||
\v 3 ពួកគេច្រៀងចម្រៀងរបស់លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ជាចម្រៀងរបស់កូនចៀមថា៖ «ឱព្រះអម្ចាស់ និងព្រះដ៏មានឬទ្ធិចេស្តា ការរាជ្យកិច្ចរបស់ព្រះអង្គអស្ចារ្យ ហើយមហិមា ផ្លូវរបស់ព្រះអង្គសុចរិត ហើយពិតត្រង់ ព្រះអង្គជាស្តេចនៃប្រជាជាតិនានា
|
||
\q
|
||
\v 4 ឱព្រះអម្ចាស់អើយ តើអ្នកណាមិនខ្លាចព្រះអង្គ សូមថ្វាយសិរីរុងរឿងដល់ព្រះនាមព្រះអង្គ? ដ្បិតព្រះអង្គតែមួយគត់វិសុទ្ទ។ ប្រជាជាតិទាំងអស់នឹងមក ហើយថ្វាយបង្គំនៅចំពោះព្រះអង្គ ដោយសារកិច្ចការដ៏សុចរិតរបស់ព្រះអង្គបានបើកសម្តែងហើយ»។
|
||
\s5
|
||
\p
|
||
\v 5 បន្ទាប់ពីការទាំងនេះហើយ ខ្ញុំបានសម្លឹងមើល ហើយឃើញព្រះវិហារមានព្រះពន្លានៃបន្ទាល់បានបើកចំហនៅស្ថានបរមសុ។
|
||
\v 6 ចេញពីទីវិសុទ្ធបំផុតមានទេវតាប្រាំពីរកាន់គ្រោះកាចទាំងប្រាំពីរ។ ពួកគេបានស្លៀកពាក់ដោយក្រណាត់ឯកស ភ្លឺហើយមានខ្សែក្រវាត់នៅជុំវិញដើមទ្រូងរបស់ពួកគេ។
|
||
\s5
|
||
\v 7 សត្វមួយនៃសត្វមានជីវិតទាំងបួនបានប្រគល់ពែងមាសពេញដោយសេចក្តីក្រោធរបស់ព្រះជាម្ចាស់ទៅកាន់ទេវតាទាំងប្រាំពីរ ដែលរស់នៅអស់កល្បរៀងដរាបតទៅ។
|
||
\v 8 ព្រះវិហារបានពេញដោយផ្សែងចេញពីសិរីល្អរបស់ព្រះជាម្ចាស់ និងចេញពីអំណាចរបស់ព្រះអង្គ។ គ្មាននរណាម្នាក់អាចចូលទៅក្នុងបានទេ រហូតទាល់តែគ្រោះកាចទាំងប្រាំពីររបស់ទេវតាទាំងប្រាំពីរបានសម្រេច។
|
||
\s5
|
||
\c 16
|
||
\cl ជំពូក ១៦
|
||
\p
|
||
\v 1 ខ្ញុំបានឮសម្លេងមួយយ៉ាងខ្លាំងចេញពីព្រះវិហារមក ហើយនិយាយទៅកាន់ទេវតាទាំងប្រាំពីរថា៖ «ចូរចេញទៅ ហើយចាត់នៅលើផែនដី ពែងនៃសេចក្តីក្រោធរបស់ព្រះជាម្ចាស់»។
|
||
\s5
|
||
\p
|
||
\v 2 ទេវតាទីមួយបានចេញទៅ ហើយចាកចេញពីពែងរបស់គាត់នៅលើផែនដី ធ្វើឲ្យមានដំបៅដ៏អាក្រក់ និងឈឺចាប់យ៉ាងខ្លាំងនៅលើមនុស្សដែលមានសញ្ញាសម្គាល់របស់សត្វសាហាវ គឺអស់អ្នកដែលថ្វាយរូបចម្លាក់របស់វា។
|
||
\s5
|
||
\p
|
||
\v 3 ទេវតាទីពីរបានចាកចេញពីពែងរបស់គាត់ទៅក្នុងសមុទ្រ។ បានត្រឡប់ទៅជាឈាម ដូចជាឈាមរបស់មនុស្សស្លាប់ ហើយសត្វដែលមានជីវិតនៅក្នុងសមុទ្រទាំងអស់បានស្លាប់។
|
||
\s5
|
||
\p
|
||
\v 4 ទេវតាទីបួនបានចាក់ពេញពីពែងរបស់គាត់ទៅក្នុងទន្លេ និងប្រភពទឹកផ្សេងៗ ហើយទន្លេង និងប្រភពទឹកផ្សេងៗនោះបានត្រឡប់ទៅជាឈាមទាំងអស់។
|
||
\v 5 ខ្ញុំបានឮទេវតារបស់ទឹកនិយាយថា៖ «ព្រះអង្គសុចរិត ព្រះអង្គមាននៅសព្វថ្ងៃ និងមាននៅតាំងពីដើម ទ្រង់វិសុទ្ធ ដ្បិតព្រះអង្គបានជំនុំជម្រះកិច្ចការទាំងនេះ។
|
||
\q
|
||
\v 6 ដ្បិត ពួកគេបានបង្ហូរឈាមរបស់ពួកអ្នកជឿ និងពួកព្យាការី ព្រះអង្គបានឲ្យឈាមទៅពួកគេផឹក ពួកគេសមនឹងទទួលបែបនេះ»។
|
||
\p
|
||
\v 7 ខ្ញុំបានឮសម្លេងឆ្លើយតបពីកន្លែងថ្វាយដង្វាយថា៖ «ពិតមែនហើយ ព្រះអម្ចាស់ជាព្រះដ៏មានគ្រប់ព្រះចេស្តាអើយ សេចក្តីជំនុំជម្រះរបស់ព្រះអង្គពិតត្រង់ ហើយសុចរិត»។
|
||
\s5
|
||
\p
|
||
\v 8 ទេវតាទីបួនបានចាកចេញពីពែងរបស់គាត់ទៅលើព្រះអាទិត្យ ហើយ ព្រះអាទិត្យបានទទួលការអនុញ្ញាតឲ្យដុតមនុស្សឲ្យខ្លោចដោយសារភ្លើង។
|
||
\v 9 ពួកគេត្រូវបានខ្លោចដោយសារកម្តៅយ៉ាងខ្លាំង ហើយពួកគេបានប្រមាថដល់ព្រះនាមរបស់ព្រះជាម្ចាស់ ដែលមានអំណាចលើគ្រោះកាចទាំងនោះ។ ពួកគេមិនបានប្រែចិត្ត ឬថ្វាយសិរីរុងរឿងដល់ព្រះអង្គទេ។
|
||
\s5
|
||
\p
|
||
\v 10 បន្ទាប់មក ទេវតាទាំងប្រាំពីរបានចាកចេញពីពែងរបស់គាត់នៅលើបល័្លង្ករបស់សត្វសាហាវនោះ ហើយភាពងងឹតបានគ្របបាំងលើអាណាចក្ររបស់វា។ ពួកគេបានខាំអណ្តាតរបស់ពួកគេដោយសារតែការឈឺចាប់។
|
||
\v 11 ពួកគេបានជេប្រមាថព្រះជាម្ចាស់នៃស្ថានសួគ៌ ដោយសារតែការឈឺចាប់ និងដំបៅផ្សេងៗ ហើយពួកគេនៅតែបដិសេធមិនព្រមប្រែចិត្តចេញពីអ្វីដែលពួកគេបានធ្វើឡើយ។
|
||
\s5
|
||
\p
|
||
\v 12 ទេវតាទីប្រាំពីរបានចាកចេញពីពែងរបស់គាត់ទៅក្នុងទន្លេដ៏ធំគឺទន្លេអឺប្រាត ។ ទន្លេអឺប្រាតបានរីងស្ងួត ដើម្បីរៀបចំផ្លូវថ្វាយស្តេចដែលនឹងយាងមកពីទិសខាងកើត។
|
||
\v 13 ខ្ញុំបានឃើញវិញ្ញាណមិនស្អាតបីដែលមើលទៅដូចជាសត្វកង្កែបចេញមកពីមាត់របស់សត្វនាគ ចេញពីមាត់សត្វសាហាវ និងចេញពីមាត់របស់ពួកព្យាការីក្លែងក្លាយផងដែរ។
|
||
\v 14 ដ្បិតពួកវាគឺជាវិញ្ញាណរបស់អារក្សដែលធ្វើទីសម្គាល់អស្ចារ្យផ្សេងៗ។ ពួកគេបានចេញមកឯស្តេចផ្សេងៗនៅក្នុងពិភពលោកទាំងមូល ដើម្បីប្រមែលប្រមូលស្តេចទាំងនោះ ច្បាំងជាមួយព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្តានៅថ្ងៃដ៏អស្ចារ្យនោះ។
|
||
\s5
|
||
\v 15 (មើល៍! ខ្ញុំនឹងមកដូចជាចោរ! មានពរហើយ អស់អ្នកណាដែលប្រុងស្មារតី រក្សាសម្លៀកបំពាក់នៅជាប់នឹងខ្លួន ដើម្បីកុំឲ្យគាត់ចេញទៅដោយអាក្រាត ហើយពួកគេបានឃើញភាពអាម៉ាស់របស់ខ្លួនឡើយ»)។
|
||
\p
|
||
\v 16 ពួកគេបាននាំគ្នានៅត្រង់កន្លែងមួយដែលគេហៅជាភាសាហេប្រឺថា៖ «អើម៉ាគេដូន»។
|
||
\s5
|
||
\p
|
||
\v 17 បន្ទាប់មក ទេវតាទាំងប្រាំពីរបានចាកចេញពីពែងរបស់គាត់ទៅក្នុងអាកាស។ បន្ទាប់មក មានសម្លេងយ៉ាងខ្លាំងចេញពីព្រះវិហារ និងចេញពីបល័្លង្កមកថា៖ «សម្រេចហើយ!»
|
||
\v 18 មានផ្លេកបន្ទោរ ឮសូរសន្ធឹក សម្លេងផ្ទរលាន់ រញ្ជួយដីខ្លាំងជាងការរញ្ជួយដីដែលធ្លាប់កើតឡើងណាណាទាំងអស់ ចាប់តាំងពីមនុស្សមានលើផែនដីនេះ ការរញ្ជួយដីនេះ ខ្លាំងណាស់។
|
||
\v 19 ទីក្រុងដ៏ធំត្រូវបានបែកចេញជាបីចំណែក ហើយទីក្រុងរបស់ប្រជាជាតិផ្សេងៗក៏ត្រូវរលំដែរ។ បន្ទាប់មក ព្រះជាម្ចាស់បាននឹកដល់អាណាចក្របាប៊ីឡូនដ៏ធំ ហើយព្រះអង្គបានចាក់ស្រាទៅក្នុងពែងដែលធ្វើចេញពីសេចក្តីក្រោធរបស់ព្រះអង្គទៅឲ្យទីក្រុងនោះ។
|
||
\s5
|
||
\v 20 កោះទាំងឡាយបាត់ស្រមោល ហើយភ្នំទាំងឡាយក៏លែងឃើញទៀតដែរ។
|
||
\v 21 មានព្រិលទឹកកកយ៉ាងខ្លាំង គ្រាប់ព្រិលដែលធ្លាក់ពីមេឃមកលើមនុស្ស មានទម្ងន់ប្រហែលជាសែសិបប្រាំគីឡូក្រាម។ ពួកគេជេប្រមាថព្រះជាម្ចាស់ដោយព្រោះគ្រោះកាចនៃព្រិលនេះ ដ្បិត គ្រោះកាចនោះអាក្រក់ខ្លាំងណាស់។
|
||
\s5
|
||
\c 17
|
||
\cl ជំពួក ១៧
|
||
\p
|
||
\v 1 ទេវតាមួយនៃទេវតាទាំងប្រាំពីរដែលបានកាន់ពែងទាំងប្រាំពីរបានមក ហើយប្រាប់មកខ្ញុំថា៖«មក ខ្ញុំនឹងបង្ហាញអ្នកពីការកាត់ទោសស្រី្តពេស្យាដ៏ល្បី ដែលអង្គុយនៅលើទឹកជាច្រើន។
|
||
\v 2 ស្តេចជាច្រើននៅលើផែនដីបានប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទជាមួយនាង។ មនុស្សម្នារដែលរស់នៅលើផែនដីបានស្រវឹងជាមួយនឹងស្រានៃអំពើអសីលធម៌ខាងផ្លូភេទ។
|
||
\s5
|
||
\v 3 បន្ទាប់មក ទេវតាបាននាំខ្ញុំទៅទីរហោស្ថានដោយវិញ្ញាណ ហើយខ្ញុំបានឃើញស្ត្រីម្នាក់អង្គុយនៅលើសត្វមួយសម្បុរក្រហមទែង មានឈ្មោះពេញខ្លួនជាពាក្យប្រមាថព្រះជាម្ចាស់។ សត្វសាហាវនោះមានក្បាលប្រាំពីរ និងស្នែងដប់។
|
||
\v 4 ហើយស្រ្តីនោះស្លៀកសម្លៀកបំពាក់ពណ៌ស្វាយ និងក្រហមទែង ព្រមទាំងតុបតែដោយមាស ត្បូង និងគជ់ដ៏មានតម្លៃ។ នាងបានកាន់ពែងមាសនៅក្នុងដៃពេញដោយអំពើគួរស្អប់ខ្ពើម និងសេចក្តីស្មោកគ្រោកនៃអំពើអសីលធម៌ខាងផ្លូវភេទរបស់នាង។
|
||
\v 5 នៅលើថ្ងាសរបស់នាងមានសរសេរឈ្មោះដែលមានន័យអាថ៌កំបាំងថា៖ «បាប៊ីឡូនដ៏ធំ ម្តាយនៃស្ត្រីពេស្យា និងសេចក្តីស្អប់ខ្ពើមរបស់ផែនដី»។
|
||
\s5
|
||
\p
|
||
\v 6 ខ្ញុំបានឃើញស្ត្រីនោះស្រវឹងជាមួយនឹងឈាមរបស់ពួកគេអ្នកជឿ និងឈាមរបស់ពួកអ្នកដែលជាសាក្សីរបស់ព្រះយេស៊ូ។ នៅពេលខ្ញុំបានឃើញនាង ខ្ញុំមានការងឿងឆ្ងល់យ៉ាងខ្លាំង។
|
||
\v 7 ប៉ុន្តែ ទេវតានិយាយមកកាន់ខ្ញុំថា «ហេតុអ្វីបានជាលោកងឿងឆ្ងល់ដូច្នេះ? ខ្ញុំនឹងពន្យល់អត្ថន័យដល់អ្នកពីស្រី្ត និងពីសត្វសាហាវដែលនាងកំពុងជិះ គឺជាសត្វសាហាវដែលមានក្បាលប្រាំពីរ និងស្នែងដប់។
|
||
\s5
|
||
\v 8 សត្វសាហាវដែលអ្នកបានឃើញពីមុន គ្នានទៀតនៅពេល ហើយវារៀបនឹងចេញមកពីរណ្តៅដ៏ជ្រៅ។ បន្តាប់មកវានឹងទៅកន្លែងហិនវិនាស។ អស់អ្នកដែលរស់នៅលើផែនដី អស់អ្នកដែលមិនមានឈ្មោះកត់ទុកនៅក្នុងសៀវភៅនៃជីវិត តាំងពីដើមកំណើតនៃពិភពលោកទេ ពួកគេនឹងស្រឡាំងកាំង នៅពេលពួកគេឃើញមានសត្វសាហាវដែលពីដើមមានតែឥឡូវលែងមានទៀតហើយ ប៉ុន្តែ វានឹងលេចមក។
|
||
\s5
|
||
\v 9 នេះគឺត្រូវការគំនិតដែលមានប្រាជ្ញា។ ស្រី្តអង្គុយលើក្បាលប្រាំពីរ និងភ្នំប្រាំពីរនោះ។ ពួកគេក៏ជាស្តេចទាំងប្រាំពីរដែរ។
|
||
\v 10 ស្តេចប្រាំបានដួលរលំ ហើយស្តេចមួយបានលេចមក តែស្តេចមួយអង្គនឹងមិនទាន់លេចមកទេ ពេលស្តេចនោះមកគឺសោយរាជ្យតែមួយរយៈខ្លីប៉ុណ្ណោះ។
|
||
\s5
|
||
\v 11 សត្វសាហាវដែលមានពីមុន ប៉ុន្តែ ឥឡូវនេះអត់មាន វាក៏ជាស្តេចទីប្រាំបីផងដែរ ប៉ុន្តែ ស្តេចមួយនៃស្តេចទាំងប្រាំពីរ នឹងត្រូវបំផ្លាញ។
|
||
\s5
|
||
\v 12 ស្នែងដប់ដែលអ្នកបានឃើញគឺស្តេចដប់ដែលមិនទាន់បានទទួលរាជ្យនៅឡើង ប៉ុន្តែ ពួកគេនឹងទទួលសិទ្ធិអំណាចដូចជាស្តេច ក្នុងរយៈពេលមួយម៉ោងជាមួយនិងសត្វសាហាវនោះ។
|
||
\v 13 ពួកគេមានចិត្តគំនិតតែមួយ ហើយពួកគេបានប្រគល់អំណាច និងសិទិ្ធអំណាចរបស់ពួកគេទៅឲ្យសត្វសាហាវ។
|
||
\v 14 ពួកគេនឹងធ្វើសង្គ្រាមទាស់នឹងកូនចៀម។ ប៉ុន្តែ កូនចៀមនឹងយកឈ្នះពួកគេ ដោយសារព្រះអង្គគឺជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ហើយជាស្តេចលើអស់ទាំងស្តេច ហើយអស់អ្នកដែលព្រះអង្គត្រាស់ហៅ និងជ្រើសរើស ព្រមទាំងអស់អ្នកដែលស្មោះត្រង់នឹងនៅជាមួយព្រះអង្គ។
|
||
\s5
|
||
\v 15 ទេវតាបានប្រាប់ខ្ញុំថា៖ «ទឹកដែលអ្នកឃើញ ជាកន្លែងដែលស្រីពេស្យាអង្គុយ គឺជាប្រជាជន បណ្តាជន និងប្រជាជាតិ ព្រមទាំងភាសាផ្សេងៗ។
|
||
\s5
|
||
\v 16 ស្នែងដប់ដែលអ្នកបានឃើញ ពួកគេ និងសត្វសាហាវនឹងស្អប់ស្រី្តពេស្យានោះ។ ពួកគេនឹងធ្វើឲ្យនាងត្រូវខ្ចាត់ព្រាត់ និងអាក្រាត ពួកគេនឹងត្របាក់លេបរូបកាយរបស់នាង ហើយពួកគេនឹងដុតនាងដោយភ្លើង។
|
||
\v 17 ដ្បិត ព្រះជាម្ចាស់បានដាក់វានៅក្នុងចិត្តរបស់ពួកគេ ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គដោយឲ្យពួកគេយល់ព្រមក្នុងការប្រគល់អំណាចរបស់ពួកគេទៅសត្វសាហាវ រហូតទាល់តែព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសម្រេច។
|
||
\s5
|
||
\v 18 ហើយស្រ្តីដែលអ្នកឃើញគឺជាទីក្រុងដ៏ធំ ដែលគ្រប់គ្រងលើស្តេចទាំងអស់នៅលើផែនដី»។
|
||
\s5
|
||
\c 18
|
||
\cl ជំពូក ១៨
|
||
\p
|
||
\v 1 បន្ទាប់ពីការទាំងនេះហើយ ខ្ញុំបានឃើញទេវតាមួយទៀតបានចុះពីស្ថានបរមសុខមក។ គាត់មានសិទ្ធិអំណាចយ៉ាងធំ ហើយផែនដីនឹងភ្លឺដោយសារសិរីរុងរឿងរបស់គាត់។
|
||
\v 2 គាត់បានបន្លឺសម្លេងយ៉ាងខ្លាំង និយាយថា៖ «រលំហើយ បាប៊ីឡូនជាទីក្រុងដ៏ធំរលំហើយ! ក្រុងនេះបានត្រឡប់ទៅជាជម្រករបស់ពួកអារក្ស និងជម្រកសម្រាប់វិញ្ញាណស្មោកគ្រោកទាំងអស់ និងជម្រកសម្រាប់វិញ្ញាណមិនស្អាត ព្រមទាំងសំបុកសត្វដែលគួរស្អប់ខ្ពើមទាំងអស់ផងដែរ។
|
||
\q
|
||
\v 3 ដ្បិត ប្រជាជាតិទាំងអស់បានស្រវឹងដោយស្រានៃអំពើប្រាស់ចាកសីលធម៌របស់នាង។ ពួកស្តេចនៅផែនដីបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ជាមួយនាង។ ហើយអ្នកជំនួញនៅផែនដីបានត្រឡប់ទៅជាអ្នកមានដោយសារអំណាចនៃភាពត្រេកត្រអាលនៃការរស់នៅរបស់ទីក្រុងនោះ»។
|
||
\s5
|
||
\q
|
||
\v 4 ខ្ញុំបានឮសម្លេងមួយទៀតពីស្ថានបរមសុខមកថា៖ «ប្រជារាស្រ្តរបស់យើងអើយ! ចូរចេញពីនាងមក! ដើម្បីកុំឲ្យអ្នករាល់គ្នាមានចំណែកនៅក្នុងបាបរបស់នាងឡើយ និងដើម្បីកុំឲ្យអ្នករាល់គ្នាបានទទួលគ្រោះកាចណាមួយរបស់នាងដែរ។
|
||
\q
|
||
\v 5 បាបរបស់ក្រុងនោះបានគរឡើងខ្ពស់ស្មើមេឃហើយ ហើយព្រះជាម្ចាស់បានចងចាំអំពើអាក្រក់របស់ក្រុងនោះទាំងអស់។
|
||
\q
|
||
\v 6 ចូរសងដល់ក្រុងនោះ តាមអ្វីដែលក្រុងនោះបានធ្វើឲ្យអ្នកផ្សេងដែរ ចូរសងក្រុងនោះទ្វេរដងដើម្បីអ្វីដែលក្រុងនោះបានធ្វើ នៅក្នុងពែងដែលក្រុងនោះបានលាយ ចូរលាយពីរដងនៃចំនួនដែលក្រុងនោះបានលាយដែរ។
|
||
\s5
|
||
\q
|
||
\v 7 ក្រុងនោះបានតម្កើងខ្លួន ហើយរស់នៅក្នុងជីវិតដ៏ ប្រណិតយ៉ាងណា ចូរឲ្យក្រុងនោះមានការឈឺចាប់ និងកាន់ទុក្ខយ៉ាងនោះដែរ។ ដ្បិត ក្រុងនោះបាននិយាយនៅក្នុងចិត្តរបស់នាងថា៖ «អញនឹងសោយរាជ្យក្នុងនាមជាម្ចាស់ក្សត្រី អញមិនមែនជាស្ត្រីមេម៉ាយឡើយ ហើយអញនឹងមិនកាន់ទុក្ខឡើយ»។
|
||
\q
|
||
\v 8 ដូច្នេះហើយ នៅថ្ងៃមួយ នឹងមានគ្រោះកាចផ្សេងៗកើតឡើយនៅក្នុងក្រុងនោះ ដូចជា៖ សេចក្តីស្លាប់ ការកាន់ទុក្ខ និងគ្រោះអត់ឃ្លានជាដើម។ ក្រុងនោះនឹងត្រូវឆេះដោយសារភ្លើង ដ្បិត ព្រះជាអម្ចាស់ដែលជំនុំជម្រះក្រុងនោះ ព្រះអង្គមានឬទ្ធិចេស្តា»។
|
||
\s5
|
||
\m
|
||
\v 9 ពួកស្តេចនៃផែនដីដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទជាមួយក្រុងនេះ ហើយបានឈ្លក់រង្វេងជាមួយនឹងក្រុងនេះ នឹងទ្រហោយំ ហើយទួញសោក នៅពេលពួកគេឃើញផ្សែងដែលកំពុងឆេះក្រុងនោះ។
|
||
\v 10 ពួកគេនឹងឈរនៅពីចម្ងាយ ភ័យខ្លាចជាមួយនឹងទារុណកម្មរបស់ក្រុងនោះ ហើយនិយាយថា៖ «វេទនាហើយ ទីក្រុងដ៏ធំវេទនាហើយ បាប៊ីឡូន ជាក្រុងខ្លាំងពូកែ! ដើម្បីសេចក្តីជំនុំជម្រះរបស់អ្នកបានសម្រេចក្នុងរយៈពេលតែមួយម៉ោងប៉ុណ្ណោះ»។
|
||
\s5
|
||
\p
|
||
\v 11 ពួកអ្នកជំនួញនៅលើផែនដីទ្រហោយំ ហើយកាន់ទុក្ខឲ្យទីក្រុងនោះ តាំងពីពេលនោះមកគ្មាននរណាទិញទំនិញរបស់ទីក្រុងនោះទៀតទេ។
|
||
\v 12 ទំនិញទាំងនោះមានដូចជា៖ មាស ប្រាក់ត្បូងដ៏មានតម្លៃ គជ់ ក្រណាត់ទេសឯក ក្រណាត់ពណ៌ស្វាយ ក្រណាត់សូត្រ ក្រណាត់ពណ៌ក្រហមទែងយ៉ាងស្អាត និងឈើក្រអូបគ្រប់ប្រភេទ ភាជនៈដែលធ្វើពីភ្លុកគ្រប់យ៉ាង និងភាជនៈដែលមានតម្លៃបំផុត ធ្វើពីឈើ លង្ហិន ដែក និងពីថ្មកែវ
|
||
\v 13 ហើយមានសំបកដើមសម្បុរល្វែង គ្រឿងក្រអូប កំញាន ជ័រល្វីងទេស គ្រឿងក្រអូបសម្រាប់ដុត ស្រាទំពាំងបាយជូរ ប្រេង ម្សៅម៉ដ្ដ ស្រូវសាលី គោរក្របី និងចៀម ហ្វូងសេះ និងរទេះ ព្រមទាំងទាសករ និងព្រលឹងមនស្សផង។
|
||
\s5
|
||
\v 14 ផ្លែឈើដែលអ្នកប្រាថ្នាចង់បានយ៉ាងអស់ពីចិត្តនោះ បានចេញពីអ្នកបាត់ទៅហើយ។ អ្វីៗដែលប្រណិតទាំងអស់ និងភាពរុងរឿងក៏បាត់បង់ពីអ្នកដែរ រកលែងឃើញទៀតហើយ។
|
||
\s5
|
||
\v 15 ពួកអ្នកជំនួញនៃរបស់ទាំអស់នេះ ដែលបានក្លាយជាអ្នកមាន ដោយសារក្រុងនេះ នឹងឈរមើលក្រុងនេះ ពីចម្ងាយ ដោយសារមានការភ័យខ្លាចដោយព្រោះការឈឺចាប់របស់ក្រុងនោះ ពួកគេទ្រហោរយំជាខ្លាំង ហើយកាន់ទុក្ខផង។
|
||
\m
|
||
\v 16 ពួកគេនឹងនិយាយថា៖ «វេទនាហើយ ទីក្រុងដ៏ធំដែលស្លៀកពាក់ក្រណាត់ទេសឯក ក្រណាត់ពណ៌ស្វាយ ក្រណាត់ពណ៌ក្រហមទែង ហើយតុបតែងខ្លួនជាមួយនឹងមាស គ្រឿងអលង្ការ និងគជ់យ៉ាងស្អាតវេទនាហើយ!
|
||
\q
|
||
\v 17 នៅក្នុងរយៈពេលតែមួយម៉ោង ទ្រព្យសម្បិត្តទាំងអស់ត្រូវបានបំផ្លាញ»។ អ្នកបើកនាវា អ្នកធ្វើដំណើរតាមនាវា កម្មករនាវា និងអស់អ្នកដែលចិញ្ចឹមជីវិតដោយសារសមុទ្រ បានត្រឹមឈរមើលពីចម្ងាយ។
|
||
\s5
|
||
\m
|
||
\v 18 ពួកគេស្រែកឡើងជាខ្លាំង នៅពេលមើលឃើញផ្សែងដែលកំពុងឆេះទីក្រុងនោះ។ ពួកគេនិយាយថា៖ «តើក្រុងណា ដូចក្រុងដ៏ធំនេះបាន?»
|
||
\v 19 ពួកគេបាចដីនៅលើក្បាលរបស់ពួកគេ ស្រែកឡើងជាខ្លាំង ទាំងទ្រហោរយំ ព្រមទាំងកាន់ទុក្ខផងថា៖ «វេទនាហើយ ទីក្រុងដ៏ធំវេទនាហើយ ជាទីក្រុងដែលអស់អ្នកដែលមាននាវានៅសមុទ្រ បានក្លាយជាអ្នកមានដោយសារទ្រព្យសម្បត្តិរបស់ទីក្រុងនោះ។ ដ្បិត ទីក្រុងនេះ ត្រូវបំផ្លាញក្នុងរយៈពេលតែមួយម៉ោងប៉ុណ្ណោះ»។
|
||
\q
|
||
\v 20 ឱស្ថានបរមសុខអើយ ឱពួកអ្នកជឿអើយ ឱពួកសាវ័កអើយ ឱ ពួកព្យាការីអើយ ចូរមានអំណរដោយព្រោះទីក្រុងនេះ ដ្បិត ព្រះជាម្ចាស់បាននាំសេចក្តីជំនុំជម្រះដល់ទីក្រុងនេះហើយ!»។
|
||
\s5
|
||
\p
|
||
\v 21 ទេវតាដ៏ខ្លាំងពូកែម្នាក់បានយកថ្មមួយដូចជាត្បាល់កិន ហើយបោះចូលទៅក្នុងសមុទ្រ និយាយថា៖ «នេះគឺជារបៀបដែលទីក្រុងដ៏ធំរបស់បាប៊ីឡូនត្រូវបោះចោលបែបនេះដែរ គ្មាននរណាអាចឃើញក្រុងនេះទៀតទេ។
|
||
\q
|
||
\v 22 គេនឹងលែងឮសម្លេងអ្នកលេងពិណ អ្នកតន្រ្តី អ្នកលេងខ្លុយ អ្នកលេងត្រែនៅក្នុងទីក្រុងនេះទៀតហើយ។ ហើយគេក៏លែងឃើញពួកជាងគ្រប់ប្រភេទនៅក្នុងទីក្រុងនេះទៀតដែរ។ គ្មានសម្លេងត្បាល់កិនក៏លែងឮទៀតដែរ។
|
||
\s5
|
||
\q
|
||
\v 23 ហើយពន្លឺភ្លើងក៏លែងមានពន្លឺនៅក្នុងទីក្រុងនេះទៀតដែរ។ សម្លេងរបស់កូនកម្លោះ និងកូនក្រមុំក៏លែងឮនៅក្នុងក្រុងនេះទៀតដែរ ដ្បិតពួកអ្នកជំនួញរបស់ក្រុងនេះគឺជាអ្នកធំនៅផែនដីនេះ ហើយប្រជាជាតិទាំងឡាងបោកប្រាស់ទីក្រុងនេះដោយសារអំពើមន្តអាគមរបស់ក្រុងនេះដែរ។
|
||
\q
|
||
\v 24 នៅក្នុងនេះ ឃើញមានឈាមរបស់ពួកព្យាការី និងពួកអ្នកជឿ ព្រមទាំងឈាមរបស់អ្នកដែលបានសម្លាប់នៅលើផែនដីដែរ។
|
||
\s5
|
||
\c 19
|
||
\cl ជំពូក ១៩
|
||
\p
|
||
\v 1 បន្ទាប់ពីការទាំងនេះហើយ ខ្ញុំបានឮសម្លេងដូចជាសម្លេងនៃមនុស្សជាច្រើននៅស្ថានបរមសុខមកថា៖ «ហាលេលូយា សេចក្តីសង្គ្រោះ សិរីរុងរឿង និងអំណាចជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់នៃយើង។
|
||
\q2
|
||
\v 2 សេចក្តីជំនុំជម្រះរបស់ព្រះអង្គពិតត្រង់ ហើយសុចរិត ដើម្បីព្រះអង្គបានជំនុំជម្រះស្រ្តីពេស្យាដ៏ល្បីឈ្មោះ ដែលនាំឲ្យផែនដីទាំងមូលអាក្រក់ដោយសារអំពើអសីលធម៌ខាងផ្លូវភេទរបស់នាង។ ព្រះអង្គបានសងសឹក ដោយព្រោះឈាមរបស់អ្នកបម្រើរបស់ព្រះអង្គ ដែលនាងបានសម្លាប់»។
|
||
\s5
|
||
\p
|
||
\v 3 ពួកគេបាននិយាយជាលើកទីពីរថា៖ «ហាលេលូយា ផ្សែងហុយចេញពីនាងជារៀងរហូតតទៅ»។
|
||
\p
|
||
\v 4 ពួកចាស់ទុំទាំងម្ភៃបួន និងសត្វដែលមានជីវិតទាំងបួនក្រាបចុះ ហើយថ្វាយបង្គំព្រះជាម្ចាស់ដែលគង់នៅលើបល្ល័ង្ក។ ពួកគេបាននិយាយថា៖ «អាម៉ែន ហាលេលូយា»។
|
||
\s5
|
||
\p
|
||
\v 5 បន្ទាប់មក មានសម្លេងចេញពីបល័្លង្កមកថា៖ «ឱអ្នកបម្រើដែលកោតខ្លាចព្រះអង្គ ទាំងអ្នកតូច និងអ្នកធំអើយ សរសើរតម្កើងព្រះជាម្ចាស់នៃយើង»។
|
||
\s5
|
||
\p
|
||
\v 6 បន្ទាប់មក ខ្ញុំបានឮសម្លេងដូចជាសម្លេងរបស់មនុស្សជាច្រើន ដូចជាសម្លេងទឹកជាច្រើន ហើយដូចជាសម្លេងផ្គរលាសន់យ៉ាងខ្លាំង និយាយថា៖ «ហាលេលូយា! ដើម្បីព្រះអម្ចាស់សោយរាជ្យ ព្រះជាម្ចាស់គ្រប់គ្រងលើទាំងអស់។
|
||
\s5
|
||
\q
|
||
\v 7 ចូរយើងរីករាយ ហើយអរសប្បាយ ព្រមទាំងថ្វាយសិរីរុងរឿងដល់ព្រះអង្គ ដ្បិតដល់ពេលអបអរសាទរអាពាហ៍ពិពាហ៍របស់កូនចៀមហើយ ហើយកូនក្រមុំរបស់ព្រះអង្គក៏ត្រៀមខ្លួនរួចរាល់ហើយ។
|
||
\q
|
||
\v 8 នាងត្រូវបានអនុញ្ញាតឲ្យស្លៀកសម្លៀកបំពាក់ក្រណាត់ទេសឯកយ៉ាងស្អាត ហើយភ្លឺ» (ដើម្បីក្រណាត់ទេសឯកគឺជាការប្រព្រឹត្តដោយសុចរិតរបស់ពួកដ៏វិសុទ្ធ)។
|
||
\s5
|
||
\p
|
||
\v 9 ទេវតានិយាយមកកាន់ខ្ញុំថា៖ «ចូរសរសេរទុកថា៖ មានពរហើយអស់អ្នកណាដែលបានអញ្ជើញចូលរួមពីធីជប់លៀងរបស់កូនចៀម»។ ទេវតានោះបាននិយាយមកខ្ញុំទៀតថា៖ «សេចក្តីទាំងនេះគឺជាព្រះបន្ទូលដ៏ពិតរបស់ព្រះជាម្ចាស់»។
|
||
\v 10 ខ្ញុំបានក្រាបចុះនៅចំពោះជើងរបស់ទេវតានោះ ហើយក៏ថ្វាយបង្គំគាត់ ប៉ុន្តែ ទេវតានោះបាននិយាយមកកាន់ខ្ញុំថា៖ «កុំធ្វើដូច្នេះ! ខ្ញុំក៏ជាអ្នកបម្រើដូចអ្នក និងបងប្អូនដែលកាន់ខ្ជាប់បន្ទាល់អំពីព្រះយេស៊ូដែរ។ ចូរថ្វាយបង្គំព្រះជាម្ចាស់ ដ្បិតបន្ទាល់របស់ព្រះយេស៊ូគឺជាវិញ្ញាណនៃសេចក្តីទំនាយ»។
|
||
\s5
|
||
\p
|
||
\v 11 បន្ទាប់មក ខ្ញុំបានឃើញស្ថានសួគ៌ចំហ ហើយខ្ញុំបានសម្លឹងមើល មានសេះសមួយ ព្រះដែលជិះលើវាមានព្រះនាមថា ស្មោះត្រង់ និងពិតត្រង់។ ព្រះអង្គជំនុំជម្រះ និងធ្វើសង្គ្រោមដោយយុត្តិធម៌។
|
||
\v 12 ព្រះនេត្ររបស់ព្រះអង្គប្រៀបដូចជាអណ្តាតភ្លើង ហើយនៅលើព្រះសិរសារបស់ព្រះអង្គមានមកុដជាច្រើន។ ព្រះអង្គមានព្រះនាមសរសេរនៅលើព្រះអង្គថា គ្មាននរណាស្គាល់ឡើយ លើកលែងតែព្រះអង្គប៉ុណ្ណោះ។
|
||
\v 13 ព្រះអង្គស្លៀកសម្លៀកពាក់ដែលជ្រលក់ដោយឈាម គេហៅព្រះនាមព្រះអង្គថា៖ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់»។
|
||
\s5
|
||
\v 14 កងទ័ពនៃស្ថានបរមសុខបាននាំគ្នាជិះសេះស និងស្លៀកពាក់ក្រណាត់ទេសឯកយ៉ាងស្អាត ពណ៌ស ហើយតាមព្រះអង្គមក។
|
||
\v 15 មានដាវយ៉ាងមុតចេញពីព្រះឱស្ឋរបស់ព្រះអង្គមក ហើយប្រហារប្រជាជាតិទាំងឡាយ ហើយព្រះអង្គនឹងគ្រប់គ្រងពួកគេដោយដំបងដែក។ ព្រះអង្គជាន់ទំពាំងបាយជូរនៅក្នុងធុងដោយកំហឹងនៃសេចក្តីក្រោធនៃព្រះដ៏មានព្រះចេស្តា។
|
||
\v 16 ព្រះអង្គសរសេរព្រះនាមរបស់ព្រះអង្គនៅលើសម្លៀកបំពាក់ និងនៅលើភ្លៅរបស់ព្រះអង្គថា៖ «សេ្តចលើអស់ទាំងស្តេច ហើយព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់»។
|
||
\s5
|
||
\p
|
||
\v 17 ខ្ញុំបានឃើញទេវតាមួយឈរនៅក្នុងព្រះអាទិត្យ។ ទេវតានោះស្រែកហៅដោយសម្លេងខ្លាំង ដល់សត្វស្លាបដែលហើរនៅលើក្បាលថា៖ «ចូរមកជុំគ្នា ដើម្បីមានពិធីជប់លៀងរបស់ព្រះជាម្ចាស់យ៉ាងធំ។
|
||
\v 18 ចូរមកបរិភោគសាច់របស់ស្តេច សាច់របស់មេទ័ព សាច់របស់ពួកអ្នកខ្លាំងពូកែ សាច់សេះ និងសាច់របស់អ្នកជិះលើវា ព្រមទាំងសាច់របស់មនុស្សទាំងអស់ ទាំងអ្នកមានសេរីភាព ទាំងទាសករ ទាំងអ្នកតូច និងអ្នកធំផង»។
|
||
\s5
|
||
\p
|
||
\v 19 ខ្ញុំបានឃើញសត្វសាហាវ និងពួកស្តេចរបស់ផែនដី ជាមួយនឹងពួកទាហានរបស់ពួកគេ។ ពួកគេបានប្រមូលគ្នា ដើម្បីធ្វើសង្គ្រាមជាមួយនឹងព្រះដែលជិះសេះមកជាមួយនឹងកងទ័ពរបស់ព្រះអង្គ។
|
||
\v 20 សត្វសាហាវត្រូវចាប់បាន ជាមួយនឹងព្យាការីក្លែងក្លាយរបស់វា ដែលបានធ្វើទីសម្គាល់ផ្សេងៗនៅចំពោះមុខរបស់វា។ ជាមួយនឹងទីសម្គាល់ទាំងនោះ វាបានបោកប្រាស់អស់អ្នកដែលបានទទួលសញ្ញាសម្គាល់របស់សត្វសាហាវ និងអ្នកដែលបានថ្វាយបង្គំរូបចម្លាក់របស់វាដែរ។ គេបានបោះពួកគេទាំងពីរទាំងរស់ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ។
|
||
\s5
|
||
\v 21 រីឯអ្នកឯទៀតៗត្រូវបានស្លាប់ដោយសារដាវដែលបានចេញពីព្រះឱស្តរបស់ព្រះដែលគង់នៅលើសេះ។ សត្វស្លាបទាំងអស់បានស៊ីសាកសពរបស់ពួកគេ។
|
||
\s5
|
||
\c 20
|
||
\cl ជំពូក ២០
|
||
\p
|
||
\v 1 បន្ទាប់មក ខ្ញុំបានឃើញទេវតាចុះពីស្ថានសួគ៌មក។ ទេវតានោះមានកូនសោរស្ថានអវីចី ហើយទេវតានោះកាន់ច្រវ៉ាក់ដ៏ធំនៅដៃរបស់គាត់។
|
||
\v 2 គាត់បានចាប់សត្វនាគ សត្វពស់ពីបុរាណ គឺជាមារ ឬជាសាតាំង ហើយបានចងវាអស់រយៈពេលមួយពាន់ឆ្នាំ។
|
||
\v 3 ទេវតានោះបានបោះវាចូលទៅក្នុងស្ថានអវិចី ទេវតានោះបានចាក់សោរ ហើយបិទត្រានៅពីលើវា។ ធ្វើដូច្នេះ ដើម្បីកុំឲ្យវាបានបោកប្រាស់ប្រជាជាតិផ្សេងៗទៀត រហូតដល់ផុតមួយពាន់ឆ្នាំ។ បន្ទាប់ពីនោះ សាតាំងត្រូវបានដោះលែងក្នុងរយៈដល់ខ្លីប៉ុណ្ណោះ។
|
||
\s5
|
||
\p
|
||
\v 4 បន្ទាប់មក ខ្ញុំឃើញបល័្លង្កមួយ។ អស់អ្នកដែលអង្គុយលើបល័្លង្កនោះ គឺជាអ្នកដែលបានប្រទានឲ្យមានអំណាចដើម្បីជំនុំជម្រះ។ ខ្ញុំក៏ឃើញព្រលឹងរបស់អស់អ្នកដែលត្រូវគេកាត់ក្បាលដោយព្រោះធ្វើបន្ទាល់អំពីព្រះយេស៊ូ និងដោយព្រោះព្រះបន្ទូលនៃព្រះជាម្ចាស់។ ពួកគេមិនបានថ្វាយបង្គំសត្វសាហាវ និងរូបចម្លាក់របស់វាទេ ហើយពួកគេបានបដិសេធទទួលសញ្ញាសម្គាល់នៅលើថ្ងាស់និងដៃរបស់ពួកគេ។ ពួកគេបានរស់ឡើងវិញ ហើយពួកគេបានសោយរាជ្យជាមួយព្រះគ្រិស្តអស់រយៈពេលមួយពាន់ឆ្នាំ។
|
||
\s5
|
||
\v 5 រីឯពួកអ្នកស្លាប់ផ្សេងៗទៀតមិនបានមានជីវិតរស់ឡើងវិញទេ រហូតទាល់តែមួយពាន់ឆ្នាំបានចប់សិន។ នេះគឺជាការរស់ឡើងវិញលើកទីមួយ។
|
||
\v 6 មានពរហើយ វិសុទ្ធហើយ អស់អ្នកដែលមានចំណែកនៅក្នុងការរស់ឡើងវិញលើកទីមួយ។ សេចក្តីស្លាប់លើកទីពីរមិនអាចយកឈ្នះលើអ្នកនោះឡើយ។ ពួកគេនឹងធ្វើជាបូជាចារ្យរបស់ព្រះជាម្ចាស់ និងរបស់ព្រះគ្រិស្ត ហើយនឹងសោយរាជ្យជាមួយព្រះអង្គអស់រយៈពេលមួយពាន់ឆ្នាំ។
|
||
\s5
|
||
\p
|
||
\v 7 នៅពេលមួយពាន់ឆ្នាំបានកន្លងផុតទៅ សាតាំងនឹងត្រូវបានដោះលែងពីគុករបស់វា។
|
||
\v 8 វានឹងឡើងមកដើម្បីបោកប្រាស់ប្រជាជាតិផ្សេងៗទាំងបួនទិសនៅលើផែនដី វានាំសាសន៍កុក និងសាសន៍ម៉ាកុកឲ្យមកជុំគ្នាដើម្បីធ្វើសង្គ្រាម។ ពួកគេមានគ្នាច្រើនដូចខ្សាច់នៃសមុទ្រ។
|
||
\s5
|
||
\v 9 ពួកគេបានចេញទៅច្បាំងពាសពេញផែនដី ហើយនៅជុំវិញជំរំរបស់ពួកអ្នកជឿ និងទីក្រុងដែលជាទីស្រឡាញ់។ ប៉ុន្តែ នឹងមានភ្លើងធ្លាក់ចុះមកពីស្ថានសួគ៌មក ហើយត្របាក់លេបពួកគេ។
|
||
\v 10 មារដែលបានបោកប្រាស់ពួកគេ ត្រូវបានបោះចូលទៅក្នុងបឹងភ្លើងស្ពាន់ធ័រ ជាកន្លែងដែលសត្វសាហាវ និងពួកព្យាការីក្លែងក្លាយនៅទីនោះដែរ។ ពួកគេនឹងរងទារុណកម្មទាំងថ្ងៃទាំងយប់ជារៀងរហូតតទៅ។
|
||
\s5
|
||
\p
|
||
\v 11 បន្ទាបមក ខ្ញុំបានឃើញបល័្លង្កស ហើយនិងព្រះដែលគង់លើបល័្លង្កនោះ។ ផែនដី និងស្ថានសួគ៌បានរត់គេចចេញពីព្រះវត្តមានរបស់ព្រះអង្គ ប៉ុន្តែ គ្មានកន្លែងសម្រាប់ឲ្យពួកគេទៅទេ។
|
||
\v 12 ខ្ញុំបានឃើញមនុស្សស្លាប់ ទាំងអ្នកធំ និងអ្នកតូច ឈរនៅចំពោះបល័្លង្ក ហើយសៀវភៅត្រូវបានបើកឡើង។ បន្ទាប់មក សៀវភៅមួយទៀតក៏បើកឡើងដែរ គឺជាសៀវភៅនៃជីវិត។ ពួកមនុស្សស្លាប់ត្រូវបានជំនុំជម្រះស្របតាមអ្វីដែលបានកត់ត្រានៅក្នុងសៀវភៅទាំងនោះ ទៅតាមការប្រពឹត្តរបស់ពួកគេ។
|
||
\s5
|
||
\v 13 សមុទ្របានប្រគល់មនុស្សស្លាប់ដែលនៅក្នុងវាមកវិញ។ មនុស្សស្លាប់ និងស្ថានរបស់មនុស្សស្លាប់ក៏ប្រគល់មនុស្សស្លាប់ដែលនៅក្នុងពួកវាត្រឡប់មកវិញដែរ ហើយមនុស្សស្លាប់ត្រូវបានទទួលការជំនុំជម្រះស្របតាមអ្វីដែលពួកគេបានធ្វើដែរ។
|
||
\v 14 សេចក្តីស្លាប់ និងស្ថានរបស់មនុស្សស្លាប់នឹងត្រូវបោះចូលទៅក្នុងបឹងភ្លើង។
|
||
\v 15 ប្រសិនបើ អស់អ្នកណាដែលគ្មានឈ្មោះកត់ទុកនៅក្នុងសៀវភៅនៃជីវិតទេ អ្នកនោះនឹងត្រូវបោះចូលទៅក្នុងបឹងភ្លើងមិនខាន។
|
||
\s5
|
||
\c 21
|
||
\cl ជំពូក ២១
|
||
\p
|
||
\v 1 បន្ទាប់មក ខ្ញុំបានឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃ និងផែនដីទីមួយបានកន្លងផុតទៅ ហើយលែងមានសមុទ្រទៀតហើយ។
|
||
\v 2 ខ្ញុំបានឃើញទីក្រុងបរិសុទ្ធ និងក្រុងយេរូសាឡឹមថ្មី ដែលចុះពីស្ថានបរមសុខមក គឺចុះពីព្រះជាម្ចាស់មក បានរៀបចំដូចជាកូនក្រមុំតុបតែងខ្លួនទទួលស្វាមីដូច្នោះដែរ។
|
||
\s5
|
||
\v 3 ខ្ញុំបានឮសម្លេងយ៉ាងខ្លាំងពីបល័្លង្កមកថា៖ «មើល៍! កន្លែងគង់នៅរបស់ព្រះជាម្ចាស់គឺនៅជាមួយនឹងមនុស្សលោក ហើយព្រះអង្គនឹងរស់នៅជាមួយពួកគេ។ ពួកគេនឹងធ្វើជាប្រជារាស្រ្តព្រះអង្គ ហើយព្រះជាម្ចាស់ផ្ទាល់នឹងនៅជាមួយពួកគេ ហើយព្រះអង្គនឹងធ្វើជាព្រះជាម្ចាស់របស់ពួកគេ។
|
||
\v 4 ព្រះអង្គនឹងជូតទឹកភ្នែកទាំងអស់ចេញពីភ្នែករបស់ពួកគេ ហើយនឹងលែងមានសេចក្តីស្លាប់ ឬការកាន់ទុក្ខ ឬយំសោក ឬការឈឺចាប់លែងមានទៀតហើយ។
|
||
\s5
|
||
\v 5 ព្រះជាម្ចាស់ដែលគង់នៅលើបល័្លង្កមានបន្ទូលថា៖ «មើល៍! យើងនឹងធ្វើឲ្យអ្វីៗទាំងអស់ទៅជាថ្មី»។ ព្រះអង្គមានបន្ទូលថា៖ «ចូរកត់ត្រាចុះ! ព្រោះពាក្យទាំងនេះ គួរឲ្យទុកចិត្ត ហើយជាសេចក្តីពិត»។
|
||
\v 6 ព្រះអង្គមានបន្ទូលមកកាន់ខ្ញុំថា៖ «ការទាំងនេះបានសម្រេចហើយ! យើងជាអាល់ផា និងជាអូមេកា យើងជាដើម និងជាចុង។ អ្នកណាដែលស្រេក យើងនឹងឲ្យផឹកដោយមិនបាច់បង់ថ្លៃ ពីប្រភពទឹកនៃជីវិត។
|
||
\s5
|
||
\v 7 អ្នកណាដែលមានជ័យជម្នះនឹងបានគ្រងមរតកលើការទាំងនេះ ហើយយើងនឹងនៅជាមួយព្រះជាម្ចាស់របស់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់យើង។
|
||
\v 8 ប៉ុន្តែ សម្រាប់ពួកកម្សោយ ពួកមិនជឿ ពួកគួរខ្ពើម ពួកឃាតករ ពួកប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ ហើយពួកកុហក ទីកន្លែងរបស់ពួកគេគឺនៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ។ នេះគឺជាសេចក្តីស្លាប់ទីពីរ»។
|
||
\s5
|
||
\p
|
||
\v 9 ទេវតាម្នាក់នៃទេវតាទាំងប្រាំពីរបានមកឯខ្ញុំ គឺជាម្នាក់ដែលមានពែងប្រាំពីរពេញដោយគ្រោះកាចប្រាំពីរចុងក្រោយ ហើយគាត់និយាយថា៖ «ចូរមកនេះ! ខ្ញុំនឹងបង្ហាញកូនក្រមុំដល់អ្នក ភរិយារបស់កូនចៀម»។
|
||
\v 10 បន្ទាប់មក គាត់បាននាំដោយវិញ្ញាណទៅឯភ្នំដ៏ធំហើយខ្ពស់ ហើយបានបង្ហាញទីក្រុងបរិសុទ្ធគឺទីក្រុងយេរូសាឡឹមបានចុះមកពីស្ថានបរមសុខ គឺមកពីព្រះជាម្ចាស់។
|
||
\s5
|
||
\v 11 ទីក្រុងយេរ៉ូសាឡិមបានសិរីរុងរឿងរបស់ព្រះជាម្ចាស់ ហើយមានពន្លឺរស្មីដូចជាគ្រឿងអលង្ការ ត្បូងដែលភ្លឺថ្លាដូចកែវចរណៃ។
|
||
\v 12 ទីក្រុងនោះមានខ្លោងទ្វារប្រាំបី កំពែងធំ ហើយខ្ពស់។ នៅលើខ្លោងទ្វារមានសរសេរឈ្មោះរបស់អំបូរទាំងដប់ពីររបស់កូនចៅអ៊ីស្រាអែល។
|
||
\v 13 នៅខាងកើតមានខ្លោងទ្វារបី នៅខាងជើងមានខ្លោងទ្វារបី នៅខាងត្បូងមានខ្លោងទ្វារបី នៅខាងលិចមានខ្លោងទ្វារបីដែរ។
|
||
\s5
|
||
\v 14 កំពែងរបស់ទីក្រុងមានគ្រឹះដប់ពីរ ហើយនៅលើគ្រឹះនោះមានឈ្មោះទាំងដប់ពីររបស់សាវ័កទាំងដប់ពីររបស់កូនចៀម។
|
||
\v 15 ម្នាក់ដែលនិយាយមកកាន់ខ្ញុំ បានដំបងធ្វើពីមាស ដើម្បីវាស់ទីក្រុង វាស់ខ្លោងទ្វារ និងកំពែង។
|
||
\s5
|
||
\v 16 ទីក្រុងនេះមានរាងបួនជ្រុង មានបណ្តោយ មានទទឹងស្មើគ្នា។ គាត់បានវាស់ទីក្រុងនោះជាមួយនឹងដំបងរង្វាស់នោះ មានប្រវែងដប់ពីរពាន់ស្ដាដ (បណ្ដោយ ទទឹង និងកម្ពស់ របស់វាមានប្រវែងស្មើៗគ្នា)។
|
||
\v 17 គាត់បានវាស់កំពែងទីក្រុងនោះដែរ មានកម្រាស់ ១៤៤ហត្ថ តាមរង្វាស់មនុស្ស (ហើយវាក៏ជារង្វាស់របស់ទេវតាដែរ)។
|
||
\s5
|
||
\v 18 កំពែងត្រូវបានសង់ឡើងពីត្បូងមណីជោតិរស ហើយទីក្រុងសង់ឡើងពីមាសសុទ្ធភ្លឺដូចជាកែវសុទ្ធ។
|
||
\v 19 គ្រឹះរបស់កំពែងតុងតែងឡើងជាមួយនឹងត្បូងដ៏មានតម្លៃគ្រប់ប្រភេទ។ ទីមួយពីត្បូងមណីជោតិរស ទីពីរពីត្បូងកណ្ដៀង ទីបីពីត្បូងទទឹម ទីបួនពីត្បូងមរកត
|
||
\v 20 ទីប្រាំពីត្បូងអូនីក្ស ទីប្រាំមួយពីត្បូងពិទាយ ទីប្រាំពីរពីត្បូងពណ៌លឿងលាយបៃតង ទីប្រាំបីពីត្បូងបេរីល ទីប្រាំបួនពីត្បូងពេជ្រពណ៌លឿង ទីដប់ពីត្បូងទោប៉ាត់ ទីដប់មួយពីត្បូងនិលរ័ត្ន ទីដប់ពីរពីត្បូងជម្ពូរ័ត្ន។
|
||
\s5
|
||
\v 21 ខ្លោងទ្វារដប់ពីរសង់ពីគជ់ដប់ពីរ ខ្លោងទ្វារនីមួយៗសង់ឡើងពីគជ់មួយៗ។ ចំណែកផ្លូវរបស់ទីក្រុងវិញធ្វើពីមាសសុទ្ធ ភ្លឺថាដូចកែវ។
|
||
\v 22 ខ្ញុំបានមិនឃើញមានព្រះវិហារនៅក្នុងទីក្រុងទេ ដ្បិតព្រះជាអម្ចាស់ដ៏មានគ្រប់ទាំងព្រះចេស្តា និងជាកូនចៀម ព្រះអង្គគឺជាព្រះវិហាររបស់ទីក្រុងនោះហើយ។
|
||
\s5
|
||
\v 23 ទីក្រុងនេះមិនត្រូវការពន្លឺព្រះអាទិត្យ ឬព្រះច័ន្ទដើម្បីបំភ្លឺដល់វាទេ ព្រោះសិរីរុងរឿងរបស់ព្រះជាម្ចាស់បានជះពន្លឺលើវា ហើយកូនចៀមគឺពន្លឺរបស់ទីក្រុងនោះ។
|
||
\v 24 ប្រជាជាតិទាំងអស់នឹងដើរដោយសារពន្លឺរបស់ទីក្រុងនោះ។ ហើយពួកស្តេចទាំងឡាយនៅផែនដីនឹងនាំទ្រព្យសម្បត្តិរបស់ពួកគេមកទីក្រុងនោះ។
|
||
\v 25 ខ្លោងទ្វាររបស់ទីក្រុងនោះមិនបិទ នៅក្នុងពេលថ្ងៃ ហើយពេលយប់ក៏មិនបិទដែរ។
|
||
\s5
|
||
\v 26 ពួកគេនឹងនាំទ្រព្យសម្បត្តិ និងអ្វីៗដែលមានតម្លៃរបស់ប្រជាតិផ្សេងៗមកទីក្រុងនោះ ហើយគ្មានអ្វីដែលមិនស្អាតអាចចូលទៅក្នុងទីក្រុងនោះបានទេ។
|
||
\v 27 ហើយក៏គ្មាននរណាប្រព្រឹត្តអ្វីមួយដែលអាម៉ាស់ ឬបោកប្រាស់ចូលទៅក្នុងទីក្រុងនោះបានដែរ ប៉ុន្តែ អ្នកដែលចូលទីក្រុងនោះបាន គឺជាអ្នកដែលមានឈ្មោះសរសេរនៅក្នុងសៀវភៅជីវិតរបស់កូនចៀម។
|
||
\s5
|
||
\c 22
|
||
\cl ជំពូក ២២
|
||
\p
|
||
\v 1 បន្ទាប់មកទេវតាបានបង្ហាញខ្ញុំ ពីទឹកទន្លេនៃជីវិត ថ្លាដូចជាកែវចរណៃ។ ទន្លេនោះហូរចេញពីបល័្លង្ករបស់ព្រះជាម្ចាស់ និងពីកូចចៀមមក កាត់ចំកណ្តាលផ្លូវរបស់ទីក្រុងនោះ។
|
||
\v 2 ផ្នែកមួយនៃទន្លេនោះមានដើមឈើនៃជីវិត បង្កើតផលផ្លែដប់ពីរប្រភេទ ហើយផលផ្លែរបស់វាកើតរៀងរាល់ខែ។ ស្លឹករបស់ដើមឈើនោះសម្រាប់ការព្យាបាលរបស់ប្រជាជាតិនានាដែរ។
|
||
\s5
|
||
\v 3 លែងមានបណ្តាសាណាទៀតហើយ។ បល័្លង្ករបស់ព្រះជាម្ចាស់ និងកូនចៀមនឹងស្ថិតនៅក្នុងទីក្រុងនោះ ហើយអ្នកបម្រើរបស់ព្រះអង្គនឹងបម្រើព្រះអង្គ។
|
||
\v 4 ពួកគេនឹងឃើញព្រះភក្រ្តរបស់ព្រះអង្គ និងព្រះនាមរបស់ព្រះអង្គនឹងត្រូវសរសេរនៅលើថ្ងាសរបស់ពួកគេ។
|
||
\v 5 នឹងលែងមានយប់ទៀតហើយ ពួកគេនឹងមិនត្រូវការពន្លឺរបស់ចង្កៀង ឬពន្លឺព្រះអាទិត្យទៀតឡើយ ព្រោះព្រះជាអម្ចាស់នឹងបំភ្លឺពួកគេ។ ពួកគេនឹងសោយរាជ្យអស់កល្បជានិច្ចរៀងដរាបតទៅ។
|
||
\s5
|
||
\p
|
||
\v 6 ទេវតាបាននិយាយមកកាន់ខ្ញុំថា៖ «ពាក្យទាំងនេះគួរទុកចិត្ដ និងពិតត្រង់។ ព្រះអម្ចាស់ ព្រះជាម្ចាស់នៃវិញ្ញាណរបស់ពួកព្យាការី បានចាត់ទេវតាទៅដើម្បីបង្ហាញអ្នកបម្រើរបស់ព្រះអង្គពីអ្វីដែលនឹងត្រូវកើតឡើងជាឆាប់»។
|
||
\v 7 «មើល៍! យើងនឹងមកជាឆាប់! មានពរហើយអស់អ្នកណាដែលស្តាប់តាមពាក្យទំនាយរបស់សៀវភៅនេះ»។
|
||
\s5
|
||
\p
|
||
\v 8 ខ្ញុំ យ៉ូហាន ជាម្នាក់ដែលបានឮ និងឃើញការទាំងនេះ។ នៅពេលខ្ញុំបានឮ ហើយឃើញការទាំងនេះ ខ្ញុំបានក្រាបខ្លួនខ្ញុំចុះនៅចំពោះមុខទេវតាថ្វាយបង្គំគាត់ ទេវតាដែលបានបង្ហាញការទាំងនេះដល់ខ្ញុំ។
|
||
\v 9 ទេវតានោះនិយាយមកកាន់ខ្ញុំថា៖ «កុំធ្វើដូច្នេះធ្វើអ្វី! ខ្ញុំក៏ជាអ្នកបម្រើជាមួយអ្នក ជាមួយបងប្អូនព្យាការី និងជាមួយអស់អ្នកដែលស្តាប់តាមពាក្យរបស់សៀវភៅនេះដែរ។ ចូរថ្វាយបង្គំព្រះជាម្ចាស់វិញ!»។
|
||
\s5
|
||
\p
|
||
\v 10 ទេវតានោះបាននិយាយមកកាន់ខ្ញុំថា៖ «កុំបិទពាក្យទំនាយរបស់សៀវភៅនេះឡើយ ដើម្បីពេលកំណត់ជិតដល់ហើយ។
|
||
\v 11 អស់ដែលទុច្ចរិត ចូរឲ្យគេបន្តប្រព្រឹត្តអំពើទុច្ចរិតទៀតចុះ។ ហើយអ្នកដែលចិត្តមិនស្អាត ចូរឲ្យគេបន្តក្នុងចិត្តមិនស្អាតទៀតចុះ។ ហើយអ្នកដែលសុចរិត ចូរឲ្យគេនៅតែប្រព្រឹត្តអ្វីដែលសុចរិតចុះ។ ហើយអ្នកដែលវិសុទ្ធ ចូរឲ្យគេបន្តវិសុទ្ធភាពទៀតចុះ»។
|
||
\s5
|
||
\p
|
||
\v 12 «មើល៍! យើងនឹងមកជាឆាប់។ ហើយរង្វាន់របស់យើងនៅជាមួយនឹងយើង ដើម្បីប្រគល់ឲ្យម្នាក់ៗស្របតាមអ្វីដែលពួកគេបានធ្វើ។
|
||
\v 13 យើងជាអាល់ផា និងជាអូមេកា គឺជាដើម និងជាចុង ហើយជាការចាប់ផ្តើម និងជាទីបញ្ចប់។
|
||
\s5
|
||
\v 14 មានពរហើយ អស់អ្នកបានដែលសម្អាតសម្លៀកបំពាក់របស់ពួកគេ ដើម្បីឲ្យពួកគេមានសិទ្ធិក្នុងការទទួលទានផ្លែពីដើមឈើនៃជីវិត និងចូលទៅក្នុងទីក្រុងតាមខ្លោងទ្វារបាន។
|
||
\v 15 ហើយអ្នកដែលនៅខាងក្រៅគឺជាពួកឆ្កែ ពួកគ្រូមន្តអាគម និងប្រព្រឹត្តអំពើអសីលធមខាងផ្លូវភេទ ពួកកាប់សម្លាប់ ពួកថ្វាយបង្គំរូបព្រះ និងអស់អ្នកដែលស្រឡាញ់ និងប្រព្រឹត្តអំពើភូតភរ។
|
||
\s5
|
||
\p
|
||
\v 16 យើង យេស៊ូ បានចាត់ទេវតារបស់យើងដើម្បីធ្វើបន្ទាល់ដល់អ្នកអំពីការទាំងនេះសម្រាប់ក្រុមជំនុំ។ យើងជាឫស និងជាពូជពង្សរបស់ព្រះបាទដាវីឌ យើងជាផ្កាយព្រឹកដ៏ភ្លឺ។
|
||
\s5
|
||
\p
|
||
\v 17 ព្រះវិញ្ញាណ និងកូនក្រមុំនិយាយថា៖ «ចូរមក! ចូរឲ្យអ្នកណាដែលឮ និយាយថា៖ «ចូរមក» អស់អ្នកណាដែលស្រេក ចូរឲ្យគាត់មកផឹក ហើយអស់អ្នកណាដែលចង់បានវា ចូរមកទទួលទឹកនៃជីវិតដោយឥតបង់ថ្លៃ។
|
||
\s5
|
||
\p
|
||
\v 18 ខ្ញុំធ្វើបន្ទាល់ដល់មនុស្សគ្រប់គ្នាដែលបានឮពាក្យទំនាញរបស់សៀវភៅនេះ៖ ប្រសិនបើ អ្នកណាបន្ថែមអ្វីដែលបានសរសេរក្នុងសៀវភៅទំនាយនេះ ព្រះជាម្ចាស់នឹងបន្ថៃមគ្រោះកាចដល់អ្នកនោះដែរ។
|
||
\v 19 ហើយប្រសិនបើ អ្នកណាដកអ្វីដែលបានសរសេរនៅក្នុងសៀវភៅទំនាយនេះ ព្រះជាម្ចាស់នឹងដកចំណែករបស់អ្នកនោះចេញពីដើមឈើនៃជីវិត ហើយដកទីក្រុងដ៏វិសុទ្ធចេញពីអ្នកនោះដែរ។
|
||
\s5
|
||
\p
|
||
\v 20 ព្រះអង្គដែលបានធ្វើបន្ទាល់ចំពោះការទាំងនេះមានបន្ទូលថា៖ «ពិតមែនហើយ! យើងនឹងយាងមកជាឆាប់»។ អាម៉ែន!
|
||
\p
|
||
\v 21 សូមយាងមក ព្រះអម្ចាស់យេស៊ូអើយ! សូមព្រះគុណរបស់ព្រះអម្ចាស់យេស៊ូនៅជាមួយអ្នកទាំងអស់គ្នា។ អាម៉ែន។
|