forked from WA-Catalog/km_ulb
165 lines
35 KiB
Plaintext
165 lines
35 KiB
Plaintext
\id COL
|
|
\ide UTF-8
|
|
\h កូឡូស
|
|
\toc1 កូឡូស
|
|
\toc2 កូឡូស
|
|
\toc3 col
|
|
\mt កូឡូស
|
|
\s5
|
|
\c 1
|
|
\cl ជំពូក ១
|
|
\p
|
|
\v 1 ខ្ញុំ ប៉ូល ជាសាវ័ករបស់ព្រះយេស៊ូគ្រិស្ត ដែលព្រះជាម្ចាស់បានចាក់ប្រេងតាំង និងលោកធីម៉ូថេដែលជាបងប្អូនរបស់យើង
|
|
\p
|
|
\v 2 ទៅដល់អ្នកដែលមានជំនឿ ហើយបងប្អូនដ៏ស្មោះត្រង់នៅក្នុងព្រះគ្រិស្ត ដែលនៅក្រុងកូឡូស។ សូមព្រះគុណ និងសេចក្ដីសុខសាន្ត ដែលមកពីព្រះបិតានៃយើង កើតមានដល់អ្នករាល់គ្នា។
|
|
\p
|
|
\v 3 សូមអរព្រះគុណដល់ព្រះជាម្ចាស់ និងព្រះបិតានៃព្រះយេស៊ូគ្រិស្ត ហើយយើងតែងតែអធិស្ឋានសម្រាប់បងប្អូនជានិច្ច។
|
|
\s5
|
|
\v 4 យើងបានឮពីជំនឿរបស់អ្នកនៅក្នុងព្រះគ្រិស្តយេស៊ូ និងសេចក្ដីស្រឡាញ់របស់បងប្អូន ចំពោះប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះជាម្ចាស់។
|
|
\v 5 អ្នកមានសេចក្ដីស្រឡាញ់នេះ ដោយសារតែសេចក្ដីសង្ឃឹមជឿជាក់ ដែលបានបម្រុងទុកសម្រាប់អ្នកនៅស្ថានបរមសុខ។ អ្នកបានឮពីសេចក្ដីសង្ឃឹមនេះពីមុន តាមរយៈព្រះបន្ទូលនៃសេចក្តីពិត គឺដំណឹងល្អ
|
|
\v 6 ដែលបានមកដល់អ្នក។ ដំណឹងល្អនេះកំពុងតែបង្កើតផលផ្លែ និងរីកចម្រើននៅក្នុងពិភពលោកទាំងមូល។ ដំណឹងល្អនេះស្ថិតនៅក្នុងអ្នកចាប់តាំងពីថ្ងៃអ្នកបានឮ ហើយបានស្វែងយល់អំពីព្រះគុណរបស់ព្រះជាម្ចាស់តាមរយៈសេចក្ដីពិត។
|
|
\s5
|
|
\v 7 នេះគឺជាដំណឹងល្អដែលអ្នកបានរៀនពីលោកអេប៉ាប្រាស ជាអ្នកបម្រើដ៏ជាទីស្រឡាញ់របស់យើង ដែលបានបម្រើព្រះគ្រិស្តយ៉ាងស្មោះត្រង់សម្រាប់បងប្អូន។
|
|
\v 8 លោកអេប៉ាប្រាសបានធ្វើឲ្យយើងស្គាល់ពីសេចក្ដីស្រឡាញ់ ដែលមាននៅក្នុងព្រះវិញ្ញាណ។
|
|
\s5
|
|
\p
|
|
\v 9 ព្រោះតែសេចក្ដីស្រឡាញ់នេះ ចាប់តាំងពីថ្ងៃដែលយើងបានដឹងពីដំណឹងនេះ យើងមិនដែលឈប់ក្នុងការអធិស្ឋានសម្រាប់បងប្អូនទេ។ យើងបានទូលសុំឲ្យអ្នកមានប្រាជ្ញា និងចំណេះដឹង ព្រមទាំងតម្រិះដែលមកពីព្រះវិញ្ញាណ។
|
|
\v 10 យើងបានអធិស្ឋានឲ្យអ្នកដើរដោយបែបសមគួរ ដែលគាប់ព្រះហឫទ័យរបស់ព្រះអម្ចាស់ គ្រប់វិស័យ។ យើងបានអធិស្ឋានឲ្យអ្នកបានបង្កើតផលផ្លែ គ្រប់ការល្អទាំងអស់ ដែលបងប្អូនធ្វើ ហើយរីកចម្រើនឡើងក្នុងការស្គាល់ព្រះជាម្ចាស់។
|
|
\s5
|
|
\v 11 យើងបានអធិស្ឋានឲ្យបងប្អូនមានកម្លាំង និងសមត្ថភាពគ្រប់យ៉ាង ស្របតាមប្ញទ្ធានុភាពនៃសិរីរុងរឿង ដើម្បីឲ្យបងប្អូនអាចស៊ូទ្រាំ និងអត់ធ្មត់បាន។
|
|
\v 12 យើងអធិស្ឋានឲ្យបងប្អូនមានអំណរក្នុងការអរព្រះគុណដល់ព្រះបិតា ដែលបានធ្វើឲ្យអ្នកអាចចូលរួមទទួលមរតកជាមួយអ្នករួមជំនឿនៅក្នុងពន្លឺ។
|
|
\s5
|
|
\v 13 ព្រះអង្គបានរំដោះយើងឲ្យរួចពីអំណាចនៃសេចក្ដីងងឹត ហើយបាននាំយើងចូលទៅក្នុងព្រះរាជ្យនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
|
|
\v 14 នៅក្នុងព្រះបុត្រា យើងបានទទួលការប្រោសលោះ និងបានរួចពីបាប។
|
|
\s5
|
|
\v 15 ព្រះបុត្រាជាតំណាងរបស់ព្រះជាម្ចាស់ ដែលយើងមើលមិនឃើញ។ ព្រះអង្គជាកូនច្បង ដែលកើតមុនកំណើតផែនដី។
|
|
\v 16 ដោយសារព្រះអង្គ អ្វីៗទាំងអស់ត្រូវបានបង្កើតឡើងគ្រប់ទាំងអស់ ដែលមាននៅស្ថានសួគ៌ និងនៅលើផែនដី ទាំងអ្វីៗដែលមើលមិនឃើញ និងមើលឃើញ។ គ្រប់ទាំងអំណាច ឬការគ្រប់គ្រង ឬសិទ្ធិអំណាចនានា អ្វីៗទាំងអស់បង្កើតឡើងដោយសារព្រះអង្គ និងសម្រាប់ព្រះអង្គ។
|
|
\v 17 ព្រះជាម្ចាស់មានមុនអ្វីៗទាំងអស់ ហើយក្នុងព្រះអង្គអ្វីៗទាំងអស់ទ្រទ្រង់ជាមួយគ្នា។
|
|
\s5
|
|
\v 18 ព្រះអង្គជាព្រះសិរសានៃព្រះកាយ គឺក្រុមជំនុំ។ ព្រះអង្គជាទីចាប់ផ្ដើម និងជាកូនច្បងពីចំណោមមនុស្សស្លាប់ ដូចនេះហើយបានជាព្រះអង្គជាទីមួយ ក្នុងចំណោមរបស់ទាំងអស់។
|
|
\v 19 ដ្បិតព្រះជាម្ចាស់គាប់ព្រះហប្ញទ័យ ឲ្យគ្រប់លក្ខណៈសម្បត្តិព្រះអង្គ ស្ថិតនៅក្នុងព្រះគ្រិស្ត។
|
|
\v 20 ព្រះអង្គបានផ្សះផ្សាតាមរយៈព្រះបុត្រា ហើយ អ្វីៗទាំងអស់សម្រាប់ព្រះអង្គ។ ព្រះជាម្ចាស់បានបង្កើតសន្តិភាពតាមរយៈការសុគតនៅលើឈើឆ្កាង។ ព្រះជាម្ចាស់បានផ្សះផ្សាការទាំងអស់ ដើម្បីព្រះអង្គ មិនថាអ្វីៗដែលនៅលើផែនដី ឬក៏អ្វីដែលនៅលើស្ថានបរមសុខទេ។
|
|
\s5
|
|
\v 21 កាលពីដើម បងប្អូនរាល់គ្នាជាមនុស្សបរទេស នៅចំពោះព្រះជាម្ចាស់ ហើយក៏ជាសត្រូវរបស់ព្រះអង្គ ដោយសារតែគំនិត និងអំពើអាក្រក់ដែលយើងបានធ្វើ។
|
|
\v 22 តែឥឡូវនេះ ព្រះជាម្ចាស់បានផ្សះផ្សាបងប្អូន ដោយបូជាព្រះកាយព្រះអង្គ រហូតដល់សុគត។ ព្រះអង្គធ្វើការនេះ ដើម្បីឲ្យអ្នកបានបរិសុទ្ធ គ្មានកន្លែងបន្ទោស និងឥតសៅហ្មង ហើយអាចឈរនៅចំពោះព្រះភ័ក្រ្តព្រះអង្គបាន។
|
|
\v 23 បើសិនអ្នកនៅតែបន្តជំនឿដែលរឹងប៉ឹងហើយខ្ជាប់ខ្ជួន ដែលមិនឃ្លាតឆ្ងាយពីសេចក្ដីសង្ឃឹមនៃដំណឹងល្អ ដែលអ្នកធ្លាប់បានឮពីមុនមក។ នេះជាដំណឹងល្អដែលបានប្រកាសប្រាប់ មនុស្សទាំងអស់នៅក្រោមមេឃ។ នេះជាដំណឹងល្អដែលនាំឲ្យខ្ញុំ ប៉ូល ក្លាយជាអ្នកបម្រើ។
|
|
\s5
|
|
\p
|
|
\v 24 ឥឡូវនេះ ខ្ញុំមានអំណរនៅក្នុងទុក្ខលំបាករបស់ខ្ញុំសម្រាប់បងប្អូន ហើយខ្ញុំបំពេញរូបកាយខ្ញុំ ដែលគ្មានសេចក្ដីទុក្ខលំបាកនៃព្រះគ្រិស្ត ទុកជាប្រយោជន៍ដល់រូបកាយព្រះអង្គ គឺក្រុមជំនុំ។
|
|
\v 25 នេះជាក្រុមជំនុំដែលខ្ញុំបានបម្រើ ស្របតាមទំនួលខុសត្រូវ ដែលព្រះជាម្ចាស់បានប្រទានមកខ្ញុំ សម្រាប់បងប្អូនជាប្រយោជន៍សម្រេចតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។
|
|
\v 26 នេះជាសេចក្ដីពិតដែលលាក់កំបាំងអស់រយៈពេលជាច្រើនជំនាន់មកហើយ ក៏ប៉ុន្តែនៅពេលនេះព្រះអង្គបានបើកសម្ដែងឲ្យឃើញអ្នកជឿព្រះអង្គ បានឃើញ។
|
|
\v 27 អ្នកទាំងនោះហើយ ដែលព្រះជាម្ចាស់សព្វព្រហឫទ័យឲ្យពួកគេបានទទួលសិរីរុងរឿងនៃសេចក្ដីពិត ដែលលាក់កំបាំងក្នុងចំណោមសាសន៍ដទៃ។ ព្រះគ្រិស្តគង់នៅក្នុងអ្នករាល់គ្នា ធ្វើឲ្យអ្នករាល់គ្នាមានសង្ឃឹមថា នឹងសិរីរុងរឿងនាពេលអនាគត។
|
|
\s5
|
|
\v 28 គឺព្រះអង្គនេះហើយដែលនាំឲ្យយើងប្រកាស។ យើងបានដាស់តឿនគ្រប់គ្នា ហើយយើងបានបង្រៀនពួកគេអស់ពីប្រាជ្ញា ដូច្នេះ យើងបានពេញលក្ខណៈសម្បត្តិនៅក្នុងព្រះគ្រិស្ត។
|
|
\v 29 ដោយហេតុនេះហើយបានខ្ញុំខិតខំតស៊ូធ្វើ ដោយពឹងអាងលើកម្លាំងរបស់ព្រះអង្គ ដែលមាននៅក្នុងខ្ញុំ និងពេញដោយប្ញទ្ធានុភាព។
|
|
\s5
|
|
\c 2
|
|
\cl ជំពូក ២
|
|
\p
|
|
\v 1 ខ្ញុំចង់ឲ្យបងប្អូនដឹងពីឧបសគ្គ ដែលខ្ញុំបានប្រឈមមុខសម្រាប់បងប្អូន និងសម្រាប់អ្នកស្រុកឡៅឌីសេ ព្រមទាំងសម្រាប់បងប្អូនដែលមិនទាន់បានជួបមុខខ្ញុំផ្ទាល់។
|
|
\v 2 ខ្ញុំធ្វើដូច្នេះ ដើម្បីលើកទឹកចិត្តពួូកគេដោយឲ្យពួកគេរួបរួមគ្នា ក្នុងសេចក្ដីស្រឡាញ់ ហើយឲ្យពួកគេមានប្រាជ្ញាវាងវៃបំផុត និងស្គាល់ពីគម្រោងការដែលលាក់កំបាំងនោះ គឺព្រះគ្រិស្ត។
|
|
\v 3 នៅក្នុងព្រះអង្គមានលាក់ទុកគ្រប់ទាំងតម្រិះ និងប្រាជ្ញា។
|
|
\s5
|
|
\v 4 ខ្ញុំនិយាយដូច្នេះ ដើម្បីកុំឲ្យមាននរណាម្នាក់មកបោកបញ្ឆោតអ្នកដោយពាក្យសម្ដីលួងលោមឡើយ។
|
|
\v 5 ទោះបីរូបកាយខ្ញុំមិនបាននៅជាមួយបងប្អូន តែចិត្តរបស់ខ្ញុំនៅជាមួយបងប្អូនជានិច្ច។ ខ្ញុំមានអំណរដោយឃើញបងប្អូនមានសណ្ដាប់ធ្នាប់ល្អ និងមានជំនឿរឹងមាំនៅក្នុងព្រះគ្រិស្ត។
|
|
\s5
|
|
\p
|
|
\v 6 បើបងប្អូនបានទទួលព្រះគ្រិស្តជាព្រះអម្ចាស់ ចូរដើរក្នុងព្រះអង្គ។
|
|
\v 7 ត្រូវចាក់ឬសឲ្យរឹងមាំនៅក្នុងព្រះអង្គ ត្រូវសាងសង់ជីវិតនៅលើព្រះអង្គ ត្រូវមានជំនឿរឹងមាំដូចអ្វីដែលអ្នកបានរៀន ហើយត្រូវអរព្រះគុណព្រះឲ្យបានច្រើន។
|
|
\s5
|
|
\p
|
|
\v 8 សូមប្រយ័ត្នកុំឲ្យមាននរណាម្នាក់បញ្ឆោតអ្នកដោយប្រើទស្សនវិជ្ជា ឬដោយអរូបី ដោយពឹងផ្អែកលើទម្លាប់ពីបុរាណ ការទាំងអស់នោះមិនមែនមកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។
|
|
\v 9 ដ្បិតគ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ស្ថិតនៅយ៉ាងពោរពេញក្នុងរូបកាយព្រះគ្រិស្ដ។
|
|
\s5
|
|
\v 10 បងប្អូនក៏បានពោរពេញនៅក្នុងព្រះអង្គដែរ។ ព្រះអង្គជាប្រមុខដែលគ្រប់គ្រងលើគ្រប់ទាំងសិទ្ធិអំណាច។
|
|
\v 11 នៅក្នុងព្រះអង្គ បងប្អូនក៏បានធ្វើវិធីកាត់ស្បែកដែរ តែពុំមែនជាពិធីកាត់ស្បែកដោយដៃមនុស្សទេ គឺជាកាត់ស្បែកតាមរបៀបព្រះគ្រិស្តវិញ។
|
|
\v 12 ពេលបងប្អូនទទួលពិធីជ្រមុជទឹក បងប្អូនបានកប់រួមជាមួយព្រះអង្គ ហើយបងប្អូនបានរស់ឡើងវិញ ដោយសារជឿលើប្ញទ្ធានុភាពរបស់ព្រះជាម្ចាស់ ដែលបានប្រោសព្រះគ្រិស្តឲ្យរស់ឡើងវិញពីស្លាប់។
|
|
\s5
|
|
\v 13 ពីដើម បងប្អូនបានស្លាប់នៅក្នុងនិស្ស័យចាស់ និងមិនបានធ្វើពិធីកាត់ស្បែកខាងរូបកាយឡើយ តែព្រះអង្គបានប្រទានឲ្យបងប្អូនមានជីវិតរួមជាមួយព្រះអង្គ ហើយអត់ទោសរាល់អំពើរំលងរបស់បងប្អូន។
|
|
\v 14 ព្រះអង្គបានលុបបញ្ជីបំណុល និងវិន័យដែលបានចោទប្រកាន់យើង។ ព្រះអង្គបានលុបចេញ ហើយឆ្កាងអំពើទាំងនោះនៅលើឈើឆ្កាង។
|
|
\v 15 ព្រះអង្គបានដកហូតអំណាច និងដកសិទ្ធិអំណាច ហើយព្រះអង្គបានបំបាក់មុខវាជាសាធារណៈ ដោយមានជ័យជម្នះលើវា ដោយសុគតនៅលើឈើឆ្កាង។
|
|
\s5
|
|
\p
|
|
\v 16 បន្ទាប់មក កុំឲ្យនរណាម្នាក់កាត់ទោសអ្នកអំពីការហូបអាហារ ផឹកភេសជ្ជៈ អំពីរឿងបុណ្យទាន បុណ្យចូលខែ ឬថ្ងៃសប្ប័ទនោះទេ។
|
|
\v 17 ទាំងនេះគ្រាន់តែជាស្រមោលដែលនឹងមកប៉ុណ្ណោះ តែសេចក្ដីពិតនោះជាព្រះគ្រិស្ត។
|
|
\s5
|
|
\v 18 កុំឲ្យមាននរណាម្នាក់លួចយកការបន្ទាបខ្លួន និងការថ្វាយបង្គំ ដែលធ្វើឲ្យអ្នកបាត់បងរង្វាន់ដែលទេវតារបស់ព្រះរៀបចំសម្រាប់បងប្អូន។ ដូចជាមនុស្សម្នាក់ដែលបានឃើញអ្វីមួយ ហើយអួតបំប៉ោងច់តាមគំនិតលោកីយ៍។
|
|
\v 19 គេមិនបាននៅជាប់ជាមួយព្រះគ្រិស្តជាព្រះសិរសាទេ។ ព្រះសិរសាបានតភ្ជាប់ខ្លួនទាំងមូលតាមរយៈសន្លាក់ឆ្អឹង និងសរសៃ ហើយចម្រើនឡើងជាមួយគ្នាតាមរយៈព្រះជាម្ចាស់ប្រទានឲ្យ។
|
|
\s5
|
|
\p
|
|
\v 20 ប្រសិនបើបងប្អូនស្លាប់រួមជាមួយព្រះគ្រិស្តមែន ហេតុអ្វីបានជាបងប្អូនរស់នៅដូចជានៅជាប់ជាមួយលោកីយ៍ទៀត។
|
|
\v 21 «កុំយក! កុំភ្លក់! កុំប៉ះ!»
|
|
\v 22 ការទាំងអស់នោះជាផ្លូវដែលនាំធ្លាក់ចូលក្នុងអំពើពុករលួយ អាស្រ័យលើការណែនាំ និងសេចក្ដីបង្រៀនរបស់មនុស្ស។
|
|
\v 23 ច្បាប់ទាំងនេះបង្កើតឡើងដោយប្រាជ្ញានៃសាសនា ហើយមានការបន្ទាបខ្លួន និងលត់ដំខ្លួន។ ប៉ុន្តែ វាគ្មានតម្លៃអ្វីសោះក្នុងការប្រឆាំងនឹងសេចក្តីប៉ងប្រាថ្នាខាងនិស្ស័យលោកីយ៍។
|
|
\s5
|
|
\c 3
|
|
\cl ជំពូក ៣
|
|
\p
|
|
\v 1 ប្រសិនបើព្រះជាម្ចាស់បានប្រោសបងប្អូនឲ្យរស់ឡើងវិញរួមជាមួយព្រះគ្រិស្ត ចូរស្វែងរកអ្វីៗនៅស្ថានលើ ជាស្ថានដែលព្រះគ្រិស្តគង់នៅខាស្ដាំព្រះជាម្ចាស់។
|
|
\v 2 ចូរគិតពីអ្វីៗដែលនៅស្ថានលើ មិនមែនអ្វីៗដែលនៅផែនដីឡើយ។
|
|
\v 3 ដ្បិតបងប្អូនបានស្លាប់ ហើយជីវិតរបស់អ្នកក៏បានលាក់ទុកជាមួយព្រះគ្រិស្ត នៅក្នុងព្រះជាម្ចាស់។
|
|
\v 4 នៅពេលព្រះគ្រិស្ត ដែលជាជីវិតរបស់បងប្អូន បានលេចមកនោះបងប្អូនក៏លេចមកជាមួយព្រះអង្គ ប្រកបដោយសិរីរុងរឿងដែរ។
|
|
\s5
|
|
\p
|
|
\v 5 ចូរសម្លាប់អ្វីៗដែលនៅលើផែនដីនេះដូចជា អំពើប្រាសចាកសីលធម៌ អំពើសៅហ្មង ចិត្តស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងចិត្តលោភលន់ គឺយកទ្រព្យសម្បត្តិធ្វើជាព្រះ
|
|
\v 6 ព្រោះតែសេចក្ដីទាំងនេះហើយដែលធ្វើឲ្យសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ ធ្លាក់ទៅលើកូនអស់អ្នកដែលមិនស្ដាប់បង្គាប់។
|
|
\v 7 អ្នកក៏ធ្លាប់ធ្វើការទាំងអស់នេះ នៅពេលដែលអ្នករស់នៅក្នុងចំណោមមនុស្សទាំងនោះ។
|
|
\v 8 ប៉ុន្តែ ឥឡូវនេះ បងប្អូនគួរតែលះចោលសេចក្ដីទាំងនេះដូចជា សេចក្តីក្រោធ កំហឹង ចិត្តអាក្រក់ ប្រមាថ និងពាក្យទ្រគោះបោះបោកចេញពីមាត់បងប្អូន។
|
|
\s5
|
|
\v 9 កុំកុហកអ្នកដទៃ ចាប់តាំងពីពេលបងប្អូនបានបោះបង់ជីវិតចាស់ និងទម្លាប់ចាស់ចោល
|
|
\v 10 ហើយអ្នកបានបំពាក់មនុស្សថ្មី ដែលព្រះជាម្ចាស់បានបង្កើតមនុស្សថ្មី ដើម្បីឲ្យស្គាល់លក្ខណៈដែលព្រះជាម្ចាស់បានបង្កើតមក។
|
|
\v 11 ដូច្នេះទើបបានជាគ្មានសាសន៍ក្រិក និងសាសន៍យូដា ការកាត់ស្បែក និងការមិនកាត់ស្បែក មនុស្សព្រៃ ពួកទមិឡ ទាសករ អ្នកងារ ប៉ុន្តែព្រះគ្រិស្តជាអ្វីទាំងអស់ នៅគ្រប់ទាំងអស់។
|
|
\s5
|
|
\p
|
|
\v 12 ចូលបំពាក់នូវអ្វីដែលព្រះជាម្ចាស់បានជ្រើសរើសបងប្អូន ជារាស្រ្តដ៏វិសុទ្ធ និងជាទីស្រឡាញ់ មានចិត្តមេត្តា សប្បុរស បន្ទាបខ្លួន ស្លូតបូត និងអត់ធ្មត់។
|
|
\v 13 ទ្រាំទ្រគ្នាទៅវិញទៅមក សប្បុរសរវាងគ្នាទៅវិញទៅមក។ ប្រសិនបើមាននរណាម្នាក់រអ៊ូរទាំចំពោះនរណាម្នាក់ទៀត សូមអត់ទោសអ្នកដទៃ តាមរបៀបព្រះអម្ចាស់បានអត់ទោសដល់អ្នកដែរ។
|
|
\v 14 លើសពីការទាំងអស់នេះ ត្រូវមានសេចក្ដីស្រឡាញ់ ដែលជាចំណងនៃភាពឥតខ្ចោះ។
|
|
\s5
|
|
\v 15 ចូរឲ្យសេចក្ដីសុខសាន្តរបស់ព្រះគ្រិស្តសោយរាជ្យនៅក្នុងចិត្តរបស់បងប្អូន។ ចូរអរព្រះគុណព្រះជាម្ចាស់ ដោយសារតែសេចក្ដីសុខសាន្តនេះហើយទើបបងប្អូនបានរួបរួមគ្នាក្នុងព្រះកាយតែមួយ។
|
|
\v 16 ចូលឲ្យព្រះបន្ទូលរបស់ព្រះគ្រិស្តរស់នៅក្នុងបងប្អូនជាបរិបូរ។ ចូលបង្រៀន និងទូន្មានគ្នាទៅវិញទៅដោយប្រើប្រាជ្ញា ទំនុកតម្កើង ចម្រៀងសរសើរ និងបទចម្រៀងដែលមកពីព្រះវិញ្ញាណ។ ចូរច្រៀងអរព្រះគុណថ្វាយព្រះជាម្ចាស់ដោយចេញពីចិត្ត។
|
|
\v 17 អ្វីដែលបងប្អូនធ្វើគ្រប់ទាំងពាក្យសម្ដី និងកាយវិការ ចូរធ្វើគ្រប់ការទាំងអស់ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូ។ ចូរអរព្រះគុណព្រះបិតាតាមរយៈព្រះយេស៊ូ។
|
|
\s5
|
|
\p
|
|
\v 18 ប្រពន្ធគ្រប់គ្នាអើយ ចូរចុះចូលនឹងប្ដី ដើម្បីឲ្យបានសមរម្យនៅក្នុងព្រះអម្ចាស់។
|
|
\v 19 ប្ដីគ្រប់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធរបស់ខ្លួន ហើយមិនត្រូវមួម៉ៅដាក់នាងឡើយ។
|
|
\v 20 កុមារគ្រប់គ្នាអើយចូលស្ដាប់បង្គាប់ឪពុកម្ដាយគ្រប់ការទាំងអស់ ដោយសារតែការទាំងអស់នេះជាទីគាប់ព្រះហប្ញទ័យក្នុងព្រះអម្ចាស់។
|
|
\v 21 ឪពុកគ្រប់គ្នាអើយ ចូរកុំខឹងកូនរបស់អ្នកឡើយ ដូច្នេះទើបគេមិនបាក់ទឹកចិត្ត។
|
|
\s5
|
|
\v 22 អ្នកបម្រើគ្រប់គ្នាអើយ ចូរគោរពម្ចាស់របស់ខ្លួនក្នុងលោកនេះ មិនត្រូវធ្វើព្រោះផ្គាប់ភ្នែកម្ចាស់ ក៏ដូចជាសម្រាប់ផ្គាប់មនុស្សដទៃទៀតឡើយ ប៉ុន្តែត្រូវបម្រើដោយចិត្តស្មោះសរ និងដោយការកោតខ្លាចព្រះអម្ចាស់។
|
|
\v 23 ចូរធ្វើឲ្យអស់ពីចិត្ត ដូចជាធ្វើថ្វាយព្រះអម្ចាស់ដែរ មិនមែនធ្វើសម្រាប់មនុស្សលោកទេ។
|
|
\v 24 ដ្បិត បងប្អូនបានដឹងថាបងប្អូននឹងទទួលរង្វាន់ពីព្រះអម្ចាស់ជាកេរមរតក។ អស់អ្នកដែលព្រះអម្ចាស់យេស៊ូគ្រិស្តបានអ្នកបម្រើ។
|
|
\v 25 ដ្បិតអស់អ្នកណាដែលប្រព្រឹត្តអំពើទុច្ចរិត អ្នកនោះនឹងទទួលពិន័យ ដូចជាអំពើទុច្ចរិតដែលគេបានប្រព្រឹត្ត ដោយមិនរើសមុខឡើយ។
|
|
\s5
|
|
\c 4
|
|
\cl ជំពូក ៤
|
|
\p
|
|
\v 1 ចៅហ្វាយគ្រប់គ្នាអើយ ចូរប្រព្រឹត្តជាមួយអ្នកបម្រើរបស់ខ្លួន ឲ្យបានត្រឹមត្រូវនិងយុត្តិធម៌។ អ្នកដឹងហើយថា អ្នកក៏មានចៅហ្វាយមួយនៅស្ថានបរមសុខដែរ។
|
|
\s5
|
|
\p
|
|
\v 2 ចូរបន្តព្យាយាមអធិស្ឋាន។ ចូរប្រុងស្មារតីនៅក្នុងការអធិស្ឋាន ដោយអរព្រះគុណ។
|
|
\v 3 សូមរួមគ្នាអធិស្ឋានសម្រាប់យើង ដើម្បីឲ្យព្រះអង្គបើកទ្វារសម្រាប់ព្រះបន្ទូល ដើម្បីឲ្យយើងបានប្រកាសពីសេចក្ដីពិតដែលលាក់កំបាំងរបស់ព្រះគ្រិស្ត។ ហើយខ្ញុំបានជាប់ឃុំឃាំងដោយព្រោះការនេះ។
|
|
\v 4 សូមអធិស្ឋានឲ្យខ្ញុំយល់ច្បាស់ពីអ្វីដែលខ្ញុំត្រូវនិយាយ។
|
|
\s5
|
|
\v 5 ចូរដើរដោយប្រាជ្ញាជាមួយអ្នកដែលមិនទាន់ជឿ និងចេះរៀបចំពេលវេលាផង។
|
|
\v 6 សូមឲ្យសម្ដីរបស់បងប្អូនបានប្រកបដោយព្រះគុណជានិច្ច។ ឲ្យពួកគេទទួលបានពាក្យដែលមានខ្លឹមសារ ដើម្បីឲ្យបងប្អូនអាចដឹងពីរបៀបដែលបងប្អូនឆ្លើយតបទៅមនុស្សម្នាក់ៗ។
|
|
\s5
|
|
\p
|
|
\v 7 រឿងអ្វីដែលទាក់ទងជាមួយខ្ញុំ លោកទីឃីកុសជម្រាបដល់បងប្អូនឲ្យបានដឹង។ លោកទីឃីកុសជាបងប្អូនជាទីស្រឡាញ់ ក៏ជាអ្នកបម្រើដ៏ស្មោះត្រង់ និងជាអ្នកបម្រើក្នុងព្រះអម្ចាស់។
|
|
\v 8 ខ្ញុំបានបញ្ជូនគាត់សម្រាប់ការនេះ ដើម្បីប្រាប់ពីដំណឹងរបស់យើង ហើយគាត់ក៏អាចលើកទឹកចិត្តដល់បងប្អូនដែរ។
|
|
\v 9 ខ្ញុំបានបញ្ជូនគាត់ទៅជាមួយលោកអូនេស៊ីម ជាបងប្អូនដែលស្មោះត្រង់ និងជាទីស្រឡាញ់ ហើយជាម្នាក់ក្នុងចំណោមបងប្អូន។ ពួកគេនឹងជម្រាបដល់បងប្អូនពីអ្វីដែលបានកើតឡើងនៅទីនេះ។
|
|
\s5
|
|
\p
|
|
\v 10 លោកអើរីស្តាក ជាបងប្អូនដែលជាប់ឃុំឃាំងជាមួយខ្ញុំ សូមជម្រាបសួរមកបងប្អូន ហើយលោកម៉ាកុស ដែលត្រូវជាសាច់ញាតិរបស់លោកបារណាបាសក៏សូមជម្រាបសួរដល់បងប្អូនដែរ (ប្រសិនបើ គាត់មកសុខទុក្ខបងប្អូន សូមទទួលគាត់ដូចអ្វីដែលខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នា)
|
|
\v 11 ហើយលោកយេស៊ូ ហៅលោកយូស្ទូសក៏បានជម្រាបសួរដល់បងប្អូនដែរ។ មានតែអ្នកកាត់ស្បែកអ្នកនេះឯង សម្រាប់ព្រះរាជ្យរបស់ព្រះជាម្ចាស់ ហើយក៏ជាអ្នកដែលកម្សាន្តចិត្តខ្ញុំដែរ។
|
|
\s5
|
|
\v 12 លោកអេប៉ាប្រាសសូមជម្រាបសួរដល់បងប្អូន។ គាត់គឺជាម្នាក់ក្នុងចំណោមបងប្អូន ហើយក៏ជាអ្នកបម្រើរបស់ព្រះយេស៊ូដែរ។ គាត់តែងតែអធិស្ឋានសម្រាប់បងប្អូន ដើម្បីឲ្យបងប្អូនអាចឈេររឹងមាំ និងពេញលក្ខណៈនៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់។
|
|
\v 13 ខ្ញុំអាចធ្វើជាសាក្សីសម្រាប់គាត់បាន ថាគាត់ពិតជាប្រឹងប្រែងសម្រាប់បងប្អូន និងសម្រាប់អ្នកស្រុកឡៅឌីសេ ព្រមទាំងអ្នកស្រុកហេរ៉ាប៉ូល។
|
|
\v 14 លោកគ្រូពេទ្យលូកាជាទីស្រឡាញ់របស់យើង និងលោកដេម៉ាសសូមជម្រាបសួរដល់បងប្អូនដែរ។
|
|
\s5
|
|
\v 15 សូមជម្រាបសួរដល់បងប្អូនដែលរស់នៅស្រុកឡៅឌីសេ និងនាងនឹមផាស ព្រមទាំងក្រុមជំនុំដែលប្រជុំគ្នានៅក្នុងផ្ទះរបស់នាងដែរ។
|
|
\v 16 នៅពេលដែលបងប្អូនបានអានសំបុត្រនេះរួចហើយ សូមអានសំបុត្រនេះសម្រាប់ក្រុមជំនុំឡៅឌីសេ ហើយសូមអានសំបុត្រដែលមកពីស្រុកឡៅឌីសេផង។
|
|
\v 17 សូមជម្រាបលោកអើឃីព ត្រូវយកចិត្តទុកដាក់ចំពោះព័ន្ធកិច្ចដែលអ្នកទទួលបាននៅក្នុងព្រះអម្ចាស់ ដែលអ្នកគួរតែធ្វើការនេះ។
|
|
\s5
|
|
\p
|
|
\v 18 ពាក្យជម្រាបសួរនេះ ខ្ញុំប៉ូល ជាអ្នកសរសេរដោយដៃខ្ញុំផ្ទាល់។ សូមចាំថាខ្ញុំនៅជាប់ឃុំឃាំង។ សូមឲ្យព្រះគុណរបស់ព្រះជាម្ចាស់នៅជាប់ជាមួយបងប្អូន។
|