forked from WA-Catalog/km_ulb
157 lines
36 KiB
Plaintext
157 lines
36 KiB
Plaintext
\id RUT
|
|
\ide UTF-8
|
|
\h នាងរស់
|
|
\toc1 នាងរស់
|
|
\toc2 នាងរស់
|
|
\toc3 rut
|
|
\mt នាងរស់
|
|
\s5
|
|
\c 1
|
|
\cl ជំពូក ១
|
|
\p
|
|
\v 1 នៅជំនាន់ដែលពួកចៅហ្វាយដឹកនាំ ស្រុក មានកើតទុរ្ភិក្សយ៉ាងខ្លាំង ហើយកាលនោះមានបុរសម្នាក់ជាអ្នកភូមិបេថ្លេហិម ក្នុងស្រុកយូដា គាត់បាននាំប្រពន្ធ និងកូនប្រុសទាំងពីរនាក់របស់គាត់ធ្វើដំណើរទៅរស់នៅក្នុងស្រុកម៉ូអាប់។
|
|
\v 2 បុរសនោះមានឈ្មោះថា លោកអេលីម៉ាឡេក ហើយភរិយារបស់គាត់មានឈ្មោះថា នាងណាអូមី។ កូនប្រុសទាំងពីររបស់គាត់គឺ លោកម៉ាឡូន និង លោកគីលីយ៉ូន ដែលគ្រួសារនេះជាអំបូរអេប្រាតា ក្នុងភូមិបេថ្លេហិមនៃស្រុកយូដា។ ពួកគេបានទៅដល់ស្រុកម៉ូអាប់ហើយរស់នៅទីនោះ។
|
|
\s5
|
|
\v 3 បន្ទាប់ពីលោកអេលីម៉ាឡេក ដែលជាស្វាមីរបស់ណាអូមីទទួលមរណភាពទៅ គាត់រស់នៅជាមួយកូនប្រុសទាំងពីររបស់គាត់។
|
|
\v 4 កូនប្រុសទាំងពីរបានយកស្រ្តីសាសន៍ម៉ូអាប់ធ្វើភរិយា ម្នាក់ឈ្មោះនាងអ៊របា និងម្នាក់ទៀតឈ្មោះនាងរស់។ ពួកគេរស់នៅទីនោះអស់រយៈពេលប្រហែលដប់ឆ្នាំ។
|
|
\v 5 បន្ទាប់មក លោកម៉ាឡូន និងលោកគីលីយ៉ូនបានស្លាប់ទាំងពីរនាក់ ដោយទុកឲ្យនាងណាអូមីរស់នៅតែម្នាក់ឯងគ្មានប្តីគ្មានកូន។
|
|
\s5
|
|
\v 6 ពេលនោះ នាងណាអូមីបានសម្រេចចិត្តចាកចេញពីស្រុកម៉ូអាប់ ត្រឡប់ទៅស្រុកយូដា ជាមួយនឹងកូនប្រសារទាំងពីររបស់គាត់វិញ ដោយគាត់បានឮគេនិយាយថាព្រះអម្ចាស់បានប្រណីសណ្តោសដល់ប្រជាជនរបស់ព្រះអង្គ ដោយប្រទានឲ្យពួកគេមានអាហារបរិភោគគ្រប់គ្រាន់។
|
|
\v 7 ដូច្នេះ នាងបានចាកចេញពីស្រុកដែលនាងធ្លាប់រស់នៅជាមួយនឹងកូនប្រសារទាំងពីរនាក់ ហើយធ្វើដំណើរតាមផ្លូវត្រឡប់ទៅស្រុកយូដាវិញ។
|
|
\s5
|
|
\v 8 នាងណាអូមីនិយាយទៅកូនប្រសារទាំងពីររបស់គាត់ថា៖ «ចូរកូនៗត្រឡប់ទៅផ្ទះម្តាយរៀងៗខ្លួនវិញចុះ! សូមព្រះអម្ចាស់សម្តែងព្រះហឫទ័យសប្បុរសចំពោះនាង ដូចដែលនាងធ្លាប់មានចិត្តសប្បុរសចំពោះកូនប្រុសរបស់ម្តាយដែលបានស្លាប់ទៅ ហើយនិងម្តាយដែរ។
|
|
\v 9 សូមព្រះអម្ចាស់ប្រទានឲ្យមានប្តីថ្មី មានសុភមង្គល ក្នុងគ្រួសាររៀងៗខ្លួនផងចុះ»។ បន្ទាប់មកគាត់ថើបលាពួកនាង ហើយគេទ្រហោយំទាំងអស់គ្នា។
|
|
\v 10 កូនប្រសារទាំងពីរពោលទៅកាន់ម្តាយក្មេកថា៖ «ទេ! ពួកយើងនឹងទៅជាមួយម៉ែ ជាមួយជនជាតិរបស់ម៉ែដែរ»។
|
|
\s5
|
|
\v 11 ប៉ុន្តែ នាងណាអូមីតបថា៖ «ចូរត្រឡប់ទៅវិញចុះកូនស្រី! ហេតុអ្វីកូនចង់ទៅជាមួយម្តាយ? តើម្តាយនៅអាចបង្កើតកូនប្រុស ដែលអាចរៀបការជាមួយពួកឯងបានឬ?
|
|
\v 12 ចូរត្រឡប់ទៅវិញចុះកូនស្រី! ចូរទៅតាមផ្លូវរៀងៗខ្លួន! ម្តាយចាស់ណាស់ហើយ មិនអាចមានប្តីទៀតបានទេ។ បើម្តាយនិយាយថា ម្តាយមានសង្ឃឹមមានប្តីនៅយប់នេះ ហើយបង្កើតបានកូនប្រុស
|
|
\v 13 តើនាងអាចនៅចាំរហូតដល់គេពេញវ័យបានទេ? តើសុខចិត្តរស់នៅដោយឥតមានប្តីយ៉ាងនេះឬ? ទេ! កូនស្រីម្តាយ ធ្វើដូច្នេះមិនបានទេ! ព្រះអម្ចាស់ច្បាស់ជាងាកមកប្រឆាំងនឹងម្តាយ ធ្វើឲ្យម្តាយមានវាសនាជូរចត់ជាងកូនទាំងពីរទៅទៀត។
|
|
\s5
|
|
\v 14 ដូច្នេះ កូនប្រសារស្រីទាំងពីរក៏ទ្រហោយំសាជាថ្មី។ នាងអ៊រប៉ាបានថើបលាម្តាយក្មេកទៅ ចំណែកឯនាងរស់វិញ នាងសម្រេចចិត្តនៅជាមួយម្តាយក្មេក។
|
|
\p
|
|
\v 15 នាងណាអូមីនិយាយទៅកាន់នាងថា៖ «ចូរស្តាប់ម្តាយ! ប្អូនថ្លៃរបស់កូន នាងបានត្រឡប់ទៅជនជាតិរបស់នាង និងទៅបម្រើព្រះរបស់នាងវិញហើយ ចូរកូនត្រឡប់ទៅជាមួយប្អូនស្រីរបស់កូនចុះ»។
|
|
\s5
|
|
\v 16 ប៉ុន្តែ នាងរស់បានតបថា៖ «សូមកុំឲ្យកូនចាកចេញពីអ្នកម្តាយឡើយ! ខ្ញុំនឹងទៅទីកន្លែងណាដែលអ្នកម្តាយទៅ! ខ្ញុំនឹងនៅកន្លែងដែលអ្នកម្តាយនៅដែរ! ជនជាតិរបស់អ្នកម្តាយគឺជាជនជាតិរបស់កូន ព្រះជាម្ចាស់របស់អ្នកម្តាយ គឺជាព្រះជាម្ចាស់របស់កូន។
|
|
\v 17 អ្នកម្តាយស្លាប់នៅទីណា កូនក៏ស្លាប់នៅទីនោះដែរ ហើយគេនឹងបញ្ចុះសពកូននៅទីនោះ។ បើមិនពិតទេ សូមព្រះអម្ចាស់ដាក់ទោសមកលើកូនចុះ!»
|
|
\v 18 ដោយឃើញនាងរស់ ប្តេជ្ញាចិត្តទៅជាមួយដូច្នេះ នាងណាអូមីក៏ឈប់ប្រកែកនឹងនាង។
|
|
\s5
|
|
\p
|
|
\v 19 ដូច្នេះ ទាំងពីរនាក់ក៏ធ្វើដំណើររហូតដល់ភូមិបេថ្លេហិម។ នៅពេលដែលពួកគេទៅដល់ នោះអ្នកស្រុកទាំងអស់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ស្ត្រីៗនិយាយគ្នាថា៖ «តើនេះគឺជាណាអូមីឬ?»
|
|
\v 20 ប៉ុន្តែ គាត់ឆ្លើយទៅកាន់ពួកគេថា៖ «សូមកុំហៅខ្ញុំថា ណាអូមីទៀតអី! សូមហៅខ្ញុំថា «ម៉ារ៉ា» វិញ ដ្បិត ព្រះអម្ចាស់ដ៏មានឬទ្ធានុភាពខ្លាំងបំផុតបានធ្វើឲ្យជីវិតរបស់ខ្ញុំជូរចត់យ៉ាងខ្លាំង។
|
|
\v 21 ពេលខ្ញុំចាកចេញទៅ ខ្ញុំមានអ្វីគ្រប់យ៉ាង ប៉ុន្តែ ព្រះអង្គបានធ្វើឲ្យខ្ញុំទៅជាបាតដៃទទេ។ ដូច្នេះ ហេតុអ្វីបានជាអ្នកហៅខ្ញុំថា ណាអូមី! មើល៍ព្រះអម្ចាស់បានកាត់ទោសខ្ញុំ ព្រះដ៏មានឬទ្ធានុភាពខ្ពស់បំផុតបានធ្វើឲ្យខ្ញុំរងទុក្ខបំផុត»។
|
|
\s5
|
|
\v 22 ដូច្នេះ នាងណាអូមី និងនាងរស់ដែលជាសាសន៍ម៉ូអាប់ ត្រូវជាកូនប្រសារបានចាកចេញពីស្រុកម៉ូអាប់។ ពួកគេបានមកដល់ភូមិបេថ្លេហិមនៅដើមរដូវចម្រូត។
|
|
\s5
|
|
\c 2
|
|
\cl ជំពូក ២
|
|
\p
|
|
\v 1 លោកអេលីម៉ាឡេក ជាស្វាមីនាងណាអូមីមានសាច់ញាតិម្នាក់ឈ្មោះ លោកបូអូសជាអ្នកមានសម្បត្តិស្តុកស្តម្ភ និងមានឥទ្ធិពល។
|
|
\v 2 នាងរស់ជាសាសន៍ម៉ូអាប់ពោលទៅនាងណាអូមីថា៖ «សូមអ្នកម្តាយអនុញ្ញាតឲ្យកូនទៅរើសកួរស្រូវតាមស្រែនានាទៅ គង់តែមានគេអាណិតទុកឲ្យកូនរើសតាមក្រោយគេមិនខាន»។ នាងណាអូមីឆ្លើយថា៖ «ទៅចុះកូនស្រី!»។
|
|
\s5
|
|
\v 3 នាងរស់ចេញទៅរើសកួរស្រូវតាមក្រោយពួកអ្នកច្រូតនៅក្នុងស្រែមួយ។ គាប់ជួននាងបានទៅរើសប៉ះចំស្រែរបស់លោកបូអូស ដែលជាសាច់ញាតិរបស់ លោកអេលីម៉ាឡេក។
|
|
\v 4 ពេលនោះ លោកបូអូសបានមកពីភូមិបេថ្លេហិម លោកពោលទៅកាន់ពួកអ្នកច្រូតថា៖ «សូមព្រះអម្ចាស់គង់ជាមួយអ្នករាល់គ្នា»។ គ្រប់គ្នាតបវិញថា៖ «សូមព្រះប្រទានពរលោក»។
|
|
\s5
|
|
\v 5 លោកបូអូសសួរទៅកាន់អ្នកបម្រើរបស់គាត់ ដែលអ្នកត្រួតលើពួកអ្នកច្រូតថា៖ «តើនាងជាអ្នកណា?»
|
|
\v 6 អ្នកបម្រើជាមេត្រួតលើអ្នកច្រូតឆ្លើយថា៖ «នាងគឺជាសាសន៍ម៉ូអាប់ ដែលមកពីស្រុកម៉ូអាប់ ជាមួយណាអូមី។
|
|
\v 7 នាងបានសុំខ្ញុំថា សូមអនុញ្ញាតឲ្យខ្ញុំរើសគួរស្រូវដែលជ្រុះនៅក្នុងស្រែពីក្រោយពួកអ្នកច្រូតស្រូវផងចុះ នាងបានមកទីនេះតាំងពីព្រឹករហូតមកដល់ពេលនេះ នាងបានទៅសម្រាកនៅផ្ទះតែមួយស្របក់តែប៉ុណ្ណោះ»។
|
|
\s5
|
|
\p
|
|
\v 8 លោកបូអូសនិយាយទៅនាងរស់ថា៖ «នាងអើយ សូមស្តាប់ខ្ញុំ! កុំទៅរើសស្រូវក្នុងស្រែណាផ្សេងឡើយ! ហើយកុំទៅណាឆ្ងាយពីស្រែនេះដែរ។ ចូរនៅទីនេះជាមួយអ្នកបម្រើស្រីៗរបស់ខ្ញុំចុះ។
|
|
\v 9 ចូរឃ្លាំមើលតែក្នុងស្រែ បើអ្នកច្រូតទៅណាចូរទៅតាមក្រោយស្រីៗទាំងនោះទៅ។ ខ្ញុំបានហាមអ្នកបម្រើប្រុសៗមិនឲ្យគេប៉ះពាល់នាងទេ។ ហើយប្រសិនបើនាងស្រេកទឹក ចូរទៅពិសាទឹកក្នុងខ្អមដែលអ្នកបម្រើរបស់ខ្ញុំបានដងទុកនោះចុះ»។
|
|
\s5
|
|
\v 10 ពេលនោះនាងរស់បានឱនមុខក្រាបដល់ដីពីមុខលោកបូអូស ហើយនិយាយទៅកាន់លោកថា៖ «ហេតុអ្វីបានជាលោកប្រណីមេត្តាដល់ ដែលខ្ញុំជាជនបរទេសដូច្នេះ?»
|
|
\v 11 លោកឆ្លើយតបទៅនាងវិញថា៖ «មានគេប្រាប់ខ្ញុំ ពីកិច្ចការគ្រប់យ៉ាងដែលនាងបានប្រព្រឹត្តចំពោះម្តាយក្មេក ចាប់តាំងពីប្តីនាងស្លាប់ចោលទៅ។ នាងបានចាកចេញពីឪពុក ម្តាយ និងទឹកដីកំណើតរបស់នាងមកតាមម្តាយក្មេក ហើយមករស់នៅក្នុងចំណោមជនជាតិដែលនាងមិនស្គាល់។
|
|
\v 12 សូមព្រះអម្ចាស់តបស្នងមកនាងវិញស្របតាមការដែលនាងប្រព្រឹត្ត។ សូមព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលប្រទានរង្វាន់ដល់នាងជាបរិបូរ ព្រោះនាងបានមកជ្រកក្រោមម្លប់បារមីរបស់ព្រះអង្គ»។
|
|
\s5
|
|
\v 13 បន្ទាប់មក នាងពោលថា៖ «លោកម្ចាស់មានចិត្តប្រណីសណ្តោសមកលើនាងខ្ញុំពន់ប្រមាណ លោកបានមានប្រសាសន៍សម្រាលទុក្ខ និងលើកទឹកចិត្តនាងខ្ញុំ ទោះបីនាងខ្ញុំមានឋានៈទាបជាអ្នកបម្រើរបស់លោកក្តី»។
|
|
\s5
|
|
\p
|
|
\v 14 នៅពេលបរិភោគអាហារ លោកនិយាយទៅកាន់នាងរស់ថា៖ «អញ្ជើញមកពិសានំប៉័ង ហើយជ្រលក់ដុំនំប៉័ងរបស់នាងមកក្នុងទឹកជ្រលក់នេះទៅ»។ នាងរស់អង្គុយជិតពួកអ្នកច្រូត ហើយលោកហុចលាជទៅឲ្យនាង នាងហូបរហូតឆ្អែត ហើយទុលលាជដែលនៅសល់នោះផង។
|
|
\s5
|
|
\v 15 បន្ទាប់មក នាងក៏ក្រោកឡើងរើសស្រូវទៀត លោកបូអូសបានបញ្ជាអ្នកបម្រើប្រុសៗរបស់គាត់ថា៖ «ទុកឲ្យនាងរើសស្រូវនៅកន្លែងដែលមានកណ្តាប់ស្រូវផង កុំឃាត់នាងអី។
|
|
\v 16 ហើយក៏ទម្លាក់កួរស្រូវខ្លះពីកណ្តាប់ឲ្យនាងផង កុំបន្ទោសនាងអី»។
|
|
\s5
|
|
\p
|
|
\v 17 ដូច្នេះ នាងបានរើសកួរស្រូវនៅក្នុងស្រែរហូតដល់ពេលល្ងាច។ ហើយនាងក៏បែនស្រូវដែលនាងបានរើសនោះ បានជិតមួយថាំង។
|
|
\v 18 នាងបានលើកវាទូលហើយត្រឡប់ទៅភូមិវិញ។ ម្តាយក្មេករបស់នាងបានឃើញស្រូវដែលបានរើសបាន ហើយនាងរស់ក៏បានយកលាជដែលនាងយកពីអាហាររបស់នាងមកឲ្យម្តាយក្មេកដែរ។
|
|
\s5
|
|
\v 19 ម្តាយក្មេករបស់នាងបានសួរនាងថា៖ «តើថ្ងៃនេះកូនបានទៅរើសស្រូវនៅឯណា តើកូនបានទៅធ្វើការនៅទីណា? សូមព្រះប្រទានពរដល់អ្នកដែលបានជួយកូន»។ បន្ទាប់មក នាងរស់ក៏បានប្រាប់ម្តាយក្មេកអំពីម្ចាស់ស្រែដែលនាងបានទៅរើសកួរស្រូវនោះ។ នាងប្រាប់ថា៖ «ម្ចាស់ស្រែដែលកូនបានចូលទៅរើសកួរស្រូវនៅថ្ងៃនេះ គាត់មានឈ្មោះថា បូអូស»។
|
|
\v 20 នាងណាអូមីបានតបទៅកូនប្រសារថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់គាត់ គឺដល់អ្នកដែលមិនបានបោះបង់ភក្តីភាពរបស់គាត់ទាំងចំពោះអ្នកនៅរស់ និងអ្នកដែលបានស្លាប់»។ នាងណាអូមីបានពោលទៅកាន់នាងរស់ទៀតថា៖ «បុរសនេះគឺជាញាតិជិតដិតរបស់យើង គាត់ក៏ជាម្នាក់ដែលមានភារកិច្ចទទួលបន្ទុកថែរក្សាយើង»។
|
|
\s5
|
|
\v 21 នាងរស់ជាសាសន៍ម៉ូអាប់ពោលថា៖ «គាត់បានប្រាប់ខ្ញុំថា នាងត្រូវនៅរើសកួរស្រូវក្បែរស្រីបម្រើរបស់ខ្ញុំ រហូតទាល់តែផុតរដូវចម្រូត»។
|
|
\v 22 នាងណាអូមីនិយាយទៅនាងរស់ជាកូនប្រសារស្រីរបស់នាងថា៖ «គឺជាការល្អណាស់! ដែលកូននៅរើសស្រូវជាមួយអ្នកស្រីបម្រើរបស់លោក ដូច្នេះ កូននឹងមិនត្រូវគេធ្វើបាប នៅពេលដែលកូនទៅរើសស្រូវក្នុងស្រែដទៃនោះទេ»។
|
|
\s5
|
|
\v 23 ដូច្នេះ នាងរស់ក៏នៅរើសស្រូវជាមួយស្រីបម្រើរបស់លោកបូអូសរហូតទាល់តែផុតរដូវចម្រូត។ នាងរស់បានបន្តរស់នៅជាមួយម្តាយក្មេកបន្តទៅទៀត។
|
|
\s5
|
|
\c 3
|
|
\cl ជំពូក ៣
|
|
\p
|
|
\v 1 នាងណាអូមី ម្តាយក្មេករបស់នាងប្រាប់នាងថា៖ «កូនស្រី តើម៉ែមិនគួរនឹងរកកន្លែងមួយសម្រាប់កូន ដែលអាចឲ្យកូនមានសុភមង្គលទេឬ?
|
|
\v 2 លោកបូអូសដែលកូនធ្វើការជាមួយស្រីបម្រើរបស់គាត់នោះ ជាប់ជាសាច់ញាតិនឹងយើងដែរ។ មើល៍! លោកនឹងទៅលានបោកស្រូវនៅយប់នេះដែរ។
|
|
\s5
|
|
\v 3 ចូរតុបតែងខ្លួនរបស់កូនឲ្យបានស្អាត លាបទឹកអប់ និងស្លៀកសម្លៀកបំពាក់ដ៏ល្អបំផុតរបស់កូន រួចដើរទៅលានដែលគាត់បោកស្រូវ។ ប៉ុន្តែ មិនត្រូវឲ្យគាត់ស្គាល់កូនឡើយរហូតការផឹកស៊ីត្រូវបញ្ចប់។
|
|
\v 4 ពេលគាត់ចូលសម្រាន្ត កូនត្រូវចំណាំកន្លែងដែលគាត់សម្រាន្តឲ្យបានច្បាស់ បន្ទាប់មក កូនត្រូវទៅបើកភួយចុងជើងរបស់គាត់ ហើយចូលដេកនៅទីនោះទៅ។ ដូច្នេះ គាត់នឹងប្រាប់កូនថា តើកូនត្រូវធ្វើអ្វី»។
|
|
\v 5 នាងរស់តបទៅម្តាយក្មេកថា៖ «កូននឹងធ្វើគ្រប់យ៉ាងតាមអ្នកម៉ែប្រាប់»។
|
|
\s5
|
|
\p
|
|
\v 6 នាងរស់ក៏ដើរទៅលានបោកស្រូវ និងធ្វើតាមការបង្គាប់របស់ម្តាយក្មេកដែលបានបង្គាប់មកនាង។
|
|
\v 7 នៅពេលលោកបូអូស បរិភោគម្ហូបអាហារ និងស្រារួចហើយ គាត់ក៏សប្បាយចិត្ត លោកក៏គេងនៅក្បែរគំនរស្រូវ។ នាងរស់ក៏ចូលលបៗ មកបើកភួយនៅចុងជើងរបស់គាត់ ហើយដេកនៅទីនោះ។
|
|
\s5
|
|
\v 8 ពេលពាក់កណ្តាលអាធាត្រលោកបូអូសផ្តើមភ្ញាក់ឡើង។ គាត់ប្រែខ្លួន ហើយនៅទីនោះមានស្ត្រីម្នាក់ដេកនៅចុងជើងរបស់គាត់!
|
|
\v 9 គាត់សួរថា៖ «តើនាងជាអ្នកណា?» នាងតបថា៖ «នាងខ្ញុំឈ្មោះរស់ ស្រីបម្រើរបស់លោក។ សូមលោកម្ចាស់មេត្តាទទួលនាងខ្ញុំជាភរិយាផង ដ្បិត លោកមានភារកិច្ចទទួលបន្ទុកថែរក្សានាងខ្ញុំស្រាប់ហើយ»។
|
|
\s5
|
|
\v 10 លោកបូអូសតបថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់នាង! នាងបានបង្ហាញភាពស្មោះត្រង់លើសពីលើកមុនទៅទៀត ព្រោះនាងមិនបានទៅតាមបុរសក្មេងៗទោះជាក្រឬមានក្តី។
|
|
\v 11 ឥឡូវនេះ សូមនាងកុំភ័យខ្លាចអ្វីឡើយ! អ្វីដែលនាងសុំ នោះខ្ញុំនឹងធ្វើតាមទាំងអស់ ព្រោះមនុស្សក្នុងក្រុងទាំងអស់គេបានដឹងថា នាងជាស្រ្តីថ្លៃថ្នូរ។
|
|
\s5
|
|
\v 12 ជាការពិតណាស់ដែលខ្ញុំជាអ្នកដែលមានភារកិច្ចទទួលបន្ទុកមើលថែរក្សានាង ប៉ុន្តែ មានបុរសម្នាក់ដែលជាសាច់ញាតិជិតជាងខ្ញុំទៅទៀត។
|
|
\v 13 យប់នេះ សូមនាងសម្រាកនៅទីនេះហើយ ចាំព្រឹកស្អែក ប្រសិនបើ គេចង់ទទួលខុសត្រូវលើនាង ឲ្យគេទទួលចុះ។ ប៉ុន្តែ បើគេមិនព្រមទទួលទេ ខ្ញុំមុខជាទទួលខុសត្រូវលើនាងពុំខាន ខ្ញុំសូមសន្យាដោយយកព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅធ្វើជាសាក្សី! សូមនាងសម្រាកនៅទីនេះរហូតដល់ព្រឹកចុះ»។
|
|
\s5
|
|
\p
|
|
\v 14 ដូច្នេះ នាងក៏ដេកនៅចុងជើងលោករហូតដល់ព្រឹក ហើយនាងក្រោកតាំងពីព្រលឹមស្រាងៗ មុនពេលមើលស្គាល់គ្នា។ លោកបូអូសក៏និយាយថា៖ «កុំឲ្យអ្នកណាដឹងថាស្រ្តីបានមកលានបោកស្រូវនេះឡើយ»។
|
|
\v 15 លោកពោលថា៖ «ចូរដោះអាវធំរបស់នាង ហើយកាន់វាឲ្យជាប់»។ នាងក៏ធ្វើតាម ហើយលោកក៏ចាក់ស្រូវមួយតៅទៅក្នុងអាវធំរបស់នាង ព្រមទាំងជួយលើកឲ្យនាងទូលផង។ បន្ទាប់មកលោកក៏វិលចូលទៅភូមិវិញ។
|
|
\s5
|
|
\v 16 ពេលនាងរស់ទៅដល់ផ្ទះវិញ ម្តាយក្មេកសួរថា៖ «តើយ៉ាងដូចម្តេចហើយកូនស្រី?» នាងក៏ប្រាប់អំពីអ្វីដែលលោកបូអូសបានធ្វើចំពោះនាង។
|
|
\v 17 នាងប្រាប់ថា៖ «នេះជាស្រូវមួយតៅដែលលោកបានឲ្យមកខ្ញុំ ហើយគាត់បាននិយាយថា នាងមិនត្រូវទៅផ្ទះវិញដៃទទេឡើយ។
|
|
\v 18 ណាអូមីនិយាយថា៖ «ចូរកូននៅរង់ចាំសិន រហូតទាល់តែដឹងថា ការនេះនឹងទៅជាយ៉ាងណា លោកបូអូសនឹងមិននៅស្ងៀមទេ គាត់នឹងគិតគូររហូតទាល់តែបានសម្រេចនៅថ្ងៃនេះមិនខាន»។
|
|
\s5
|
|
\c 4
|
|
\cl ជំពូក ៤
|
|
\p
|
|
\v 1 លោកបូអូសបានទៅដល់ទ្វារក្រុង ហើយអង្គុយនៅទីនោះ។ ពេលនោះបុរសជាញាតិជិតបំផុត ដែលលោកបាននិយាយបានមកដល់។ លោកបូអូសមានប្រសាសន៍ទៅគាត់ថា៖ «សូមចូលមកហើយអង្គុយទីនេះសិន»។ បុរសនោះបានមកហើយអង្គុយចុះ។
|
|
\v 2 លោកបូអូសបានអញ្ជើញចាស់ទុំនៃក្រុងនេះចំនួនដប់នាក់មក រួចពោលឡើងថា «សូមអញ្ជើញអង្គុយនៅទីនេះសិន»។ ដូច្នេះពួកគេបានអង្គុយចុះ។
|
|
\s5
|
|
\v 3 លោកបូអូសមានប្រសាសន៍ទៅកាន់ញាតិជិតបំផុតនោះថា៖ «បងស្រីណាអូមី ដែលបានត្រឡប់មកពីស្រុកម៉ូអាប់វិញ ហើយគាត់ចង់លក់ដីស្រែដែលជាកម្មសិទ្ធិរបស់បងអេលីម៉ាឡេក។
|
|
\v 4 ខ្ញុំគិតថាគួរតែជម្រាបបង សូមឲ្យបងទិញដីស្រែនោះ ដោយមានចាស់ទុំនៅទីនេះជាសាក្សី និងបងប្អូនឯទៀតៗដែលមានវត្តមាននៅទីនេះជួយដឹងឮផង។ ប្រសិនបើបងចង់ទិញ បងទិញចុះ! ប៉ុន្តែ ប្រសិនបើបងមិនទិញទេ សូមប្រាប់ខ្ញុំឲ្យដឹងផង ព្រោះនៅទីនេះមិនមានអ្នកណាមានសិទ្ធិទិញទេ គឺមានតែបង បន្ទាប់ពីបងគឺខ្ញុំ។ បុរសនោះពោលថា៖ «ខ្ញុំចង់ទិញ»។
|
|
\s5
|
|
\v 5 លោកបូអូសក៏មានប្រសាសន៍ទៀតថា៖ «នៅថ្ងៃដែលបងទិញដីស្រែពីបងស្រីណាអូមី នោះបងត្រូវតែយកនាងរស់សាសន៍ម៉ូអាប់ធ្វើជាភរិយាដែរ ដើម្បីឲ្យដីនៅតែជាកម្មសិទ្ធិរបស់បងប្អូនតយើងដែលស្លាប់ទៅហើយនៅ»។
|
|
\v 6 សាច់ញាតិនោះក៏ពោលថា៖ «បើដូច្នេះខ្ញុំមិនអាចទិញបានទេ ព្រោះវាធ្វើឲ្យខូចប្រយោជន៍និងបាត់បង់មរតកផ្ទាល់ខ្លួនរបស់ខ្ញុំ។ ដូច្នេះ ប្អូនអាចមានសិទ្ធិទិញយកដីនេះ ប្អូនទិញចុះ»។
|
|
\s5
|
|
\p
|
|
\v 7 កាលដើមឡើយនៅក្នុងស្រុកអ៊ីស្រាអែលនៅពេលដែលគេទិញទ្រព្យសម្បត្តិ ឬផ្ទេរកម្មសិទ្ធិអ្វីមួយ ពួកគេមានទម្លាប់ដោះស្បែកជើងហុចឲ្យគ្នាទៅវិញទៅមក ដើម្បីទុកជាសញ្ញាបញ្ជាក់ថា គេបានព្រមព្រៀងគ្នា ក្នុងស្រុកអ៊ីស្រាអែល។
|
|
\v 8 ដូច្នេះ បុរសជាញាតិជិតបំផុតមានប្រសាសន៍ទៅលោកបូអូសថា៖ «សូមប្អូនទិញវាចុះ!» ហើយលោកក៏ដោះស្បែកជើងរបស់លោក។
|
|
\s5
|
|
\v 9 លោកបូអូសក៏មានប្រសាសន៍ទៅកាន់ចាស់ទុំនិងមនុស្សទាំងអស់ថា៖ «ថ្ងៃនេះអ្នករាល់គ្នាគឺជាសាក្សី ថាខ្ញុំបានទិញអ្វីៗទាំងអស់ដែលជារបស់បងប្រុសអេលីម៉ាឡេក រួមទាំងអ្វីៗដែលជារបស់គីលីយ៉ូន និងម៉ាឡូន ពីបងស្រីណាអូម៉ី។
|
|
\v 10 ខ្ញុំក៏សូមយកនាងរស់សាសន៍ម៉ូអាប់ ជាប្រពន្ធរបស់ម៉ាឡូន មកធ្វើជាប្រពន្ធរបស់ខ្ញុំដែល ដើម្បីឲ្យកេរ្ត៍មរតករបស់គាត់នៅតែជារបស់គាត់ដដែល ហើយខ្ញុំនឹងបន្តពូជពង្សឲ្យទាត់ដើម្បីរក្សាឈ្មោះរបស់គាត់ ដើម្បីរក្សាឈ្មោះរបស់គាត់ឲ្យនៅគង់វង្សក្នុងចំណោមបងប្អូនរបស់គាត់និង នៅទ្វារក្រុងនេះតទៅ។
|
|
\s5
|
|
\v 11 មនុស្សទាំងអស់ និងចាស់ទុំដែលនៅទីនោះក៏និយាយថា៖ «យើងទាំងអស់គ្នាសាក្សីហើយ! សូមព្រះអម្ចាស់ប្រោសប្រទានឲ្យស្ត្រីដែលចូលមកក្នុងផ្ទះរបស់លោកបានដូចជានាងរ៉ាជែល និងនាងលេអា គឺដូចជាស្រ្តីទាំងពីរនាក់ដែលបានបង្កើតជនជាតិអ៊ីស្រាអែលដែរ! សូមឲ្យលោកមានទ្រព្យសម្បត្តិស្តុកស្តុម្ភនៅអេប្រាតា និងមានកេរ្តិ៍ឈ្មោះល្បីនៅភូមិបេថ្លេហិម។
|
|
\v 12 សូមព្រះអម្ចាស់ប្រទានពរឲ្យលោក និងនាងមានកូនចៅច្រើន ដូចជាគ្រួសារលោកពេរេស ជាកូនរបស់លោកយូដា និងនាងតាម៉ារដែរ!»
|
|
\s5
|
|
\p
|
|
\v 13 នោះលោកបូអូសបានយកនាងរស់ធ្វើជាភរិយា។ លោកបានរួមរស់នឹងនាង ហើយព្រះអម្ចាស់បានប្រទានឲ្យនាងមានផ្ទៃពោះ និងសម្រាលបានកូនប្រុសមួយ។
|
|
\v 14 ពួកស្រ្តីៗនិយាយទៅកាន់នាងណាអូមីថា៖ «សូមអរព្រះគុណព្រះអម្ចាស់ ដែលបានប្រទានចៅប្រុសមកឲ្យនាង ដោយមិនបានទុកឲ្យនាងរស់នៅដោយមិនមានសាច់ញាតិ។ សូមឲ្យចៅរបស់អ្នកមានឈ្មោះល្បីក្នុងស្រុកអ៊ីស្រាអែល។
|
|
\v 15 សូមឲ្យចៅនេះស្តារជីវិតរបស់អ្នកឲ្យមានសុភមង្គលឡើងវិញ ដ្បិត កូននេះបានកើតពីកូនប្រសារដែលនាងស្រឡាញ់ ជាកូនដែលប្រសើរជាងកូនប្រុសប្រាំពីរនាក់ទៅទៀត។
|
|
\s5
|
|
\v 16 នាងណាអូមីយកទារក ទៅផ្តេកនៅក្នុងដើមទ្រូងរបស់គាត់ ហើយបីបាច់ថែរក្សាទារកនោះ។
|
|
\v 17 ស្ត្រីអ្នកជិតខាងទាំងនោះបានពោលថា៖ «នាងណាអូមីមានកូនប្រុសមួយ»។ គេហៅគាត់ថា៖ «អូបេឌ»។ លោកអូបេឌនេះហើយជាឪពុករបស់លោកអ៊ីសាយ ដែលជាបិតារបស់ព្រះបាទដាវីឌ។
|
|
\s5
|
|
\p
|
|
\v 18 នេះជាពូជពង្សលោកពេរេស លោកពេរេសជាឪពុកលោកហេតស្រុន
|
|
\p
|
|
\v 19 លោកហេតស្រុនជាឪពុកលោករ៉ាម លោករ៉ាមជាឪពុកលោកអមីណាដាប់
|
|
\p
|
|
\v 20 លោកអមីណាដាប់ជាឪពុកលោកណាសូន លោកណាសូនជាឪពុកលោកសាលម៉ូន
|
|
\p
|
|
\v 21 លោកសាលម៉ូនជាឪពុកលោកបូអាស លោកបូអាសជាឪពុកលោកអូបេដ
|
|
\p
|
|
\v 22 លោកអូបេដជាឪពុកលោកអ៊ីសាយ លោកអ៊ីសាយជាឪពុកព្រះបាទដាវីឌ។
|