forked from WA-Catalog/km_ulb
2601 lines
575 KiB
Plaintext
2601 lines
575 KiB
Plaintext
\id GEN
|
|
\ide UTF-8
|
|
\h លោកុប្បត្តិ
|
|
\toc1 លោកុប្បត្តិ
|
|
\toc2 លោកុប្បត្តិ
|
|
\toc3 gen
|
|
\mt លោកុប្បត្តិ
|
|
\s5
|
|
\c 1
|
|
\cl ជំពូក ១
|
|
\p
|
|
\v 1 កាលដំបូងឡើយ ព្រះជាម្ចាស់បានបង្កើតស្ថានសួគ៌ និងផែនដី។
|
|
\v 2 ផែនដីគ្មានទម្រង់ និងទទេ។ សេចក្តីងងឹតគ្របនៅលើផ្ទៃនៃជម្រៅទឹក។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់រេរានៅលើផ្ទៃនៃទឹកនោះ។
|
|
\s5
|
|
\p
|
|
\v 3 ព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរមានពន្លឺ» ហើយពន្លឺក៏មានឡើង។
|
|
\v 4 ព្រះជាម្ចាស់ទតឃើញពន្លឺនោះថាល្អ។ ព្រះអង្គបានញែកពន្លឺចេញពីភាពងងឹត។
|
|
\v 5 ព្រះជាម្ចាស់បានហៅពន្លឺថាជា «ថ្ងៃ» ហើយព្រះអង្គហៅងងឹតថាជា «យប់»។ ក៏មានល្ងាច និងព្រឹក ជាថ្ងៃទីមួយ។
|
|
\s5
|
|
\p
|
|
\v 6 ព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរមានលំហមួយនៅចន្លោះទឹក ហើយឲ្យលំហនោះបានញែកទឹកចេញពីគ្នា»។
|
|
\v 7 ព្រះជាម្ចាស់ធ្វើលំហ ហើយបានញែកទឹកដែលនៅក្រោមលំហនោះពីគ្នា។ វាក៏កើតមានដូច្នោះ។
|
|
\v 8 ព្រះជាម្ចាស់ហៅលំហនោះថាជា «មេឃ»។ ក៏មានល្ងាច និងព្រឹក ជាថ្ងៃទីពីរ។
|
|
\s5
|
|
\p
|
|
\v 9 ព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរឲ្យទឹកដែលនៅក្រោមមេឃបានប្រមូលគ្នាមកនៅតែមួយកន្លែង ហើយចូរឲ្យមានដីស្ងួតលេចឡើង»។ វាក៏កើតមានដូច្នោះ។
|
|
\v 10 ព្រះជាម្ចាស់ហៅដីស្ងួតថាជា «ផែនដី» ហើយហៅទឹកដែលប្រមូលជុំគ្នាថាជា «សមុទ្រ»។ ព្រះអង្គទតឃើញថាល្អ។
|
|
\s5
|
|
\p
|
|
\v 11 ព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរឲ្យផែនដីមានរុក្ខជាតិដុះដូចជា៖ រុក្ខជាតិដែលមានគ្រាប់ ហើយដើមឈើដែលមានផ្លែតាមពូជរបស់វា»។ វាក៏កើតមានដូច្នោះ។
|
|
\v 12 ផែនដីបានបង្កើតឲ្យមានរុក្ខជាតិ គឺរុក្ខជាតិដែលមានគ្រាប់តាមពូជរបស់វា ហើយដើមឈើបានបង្កើតផលដែលមានគ្រាប់ពូជនៅក្នុងវា តាមប្រភេទរបស់វា។ ព្រះជាម្ចាស់ទតឃើញថាល្អ។
|
|
\v 13 ក៏មានល្ងាច និងមានព្រឹក ជាថ្ងៃទីបី។
|
|
\s5
|
|
\p
|
|
\v 14 ព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរឲ្យមានពន្លឺនៅលើមេឃ ដើម្បីញែកថ្ងៃចេញពីយប់ និងដើម្បីឲ្យវាធ្វើជាសញ្ញាសម្គាល់ សម្រាប់រដូវ សម្រាប់ថ្ងៃ និងឆ្នាំ។
|
|
\v 15 ចូរឲ្យមានពន្លឺនៅលើមេឃ ដើម្បីបំភ្លឺមកលើផែនដី»។ ក៏មានដូច្នោះ។
|
|
\s5
|
|
\v 16 ព្រះជាម្ចាស់បានបង្កើតពន្លឺដ៏ធំពីរ ពន្លឺដែលភ្លឺជាង ដើម្បីបំភ្លឺនៅពេលថ្ងៃ ហើយពន្លឺដែលមិនសូវភ្លឺ ដើម្បីបំភ្លឺនៅពេលយប់។
|
|
\v 17 ព្រះអង្គក៏បង្កើតពួកផ្កាយផងដែរ។ ព្រះជាម្ចាស់បានដាក់ពួកគេនៅលើមេឃដើម្បីផ្តល់ពន្លឺមកលើផែនដី
|
|
\v 18 ដើម្បីបំភ្លឺនៅពេលថ្ងៃ និងបំភ្លឺនៅពេលយប់ ហើយដើម្បីញែកពន្លឺចេញពីងងឹត។ ព្រះជាម្ចាស់ទតឃើញថាល្អ។
|
|
\v 19 ក៏មានល្ងាច និងព្រឹក ជាថ្ងៃទីបួន។
|
|
\s5
|
|
\p
|
|
\v 20 ព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរឲ្យទឹកបានពេញទៅដោយសត្វដែលមានជីវិតជាច្រើន ហើយចូរមានសត្វស្លាបហើរនៅលើផែនដីនៅក្នុងចន្លោះអាកាស»។
|
|
\v 21 ព្រះជាម្ចាស់បានបង្កើតសត្តនិករយ៉ាងសម្បើមនៅក្នុងសមុទ្រ និងសត្តនិករដែលមានជីវិតទាំងឡាយតាមប្រភេទរបស់វា ដែលមានជីវិតនៅក្នុងទឹកគ្រប់ទីកន្លែង និងសត្វស្លាបហើរតាមប្រភេទរបស់វា។ ព្រះជាម្ចាស់ទតឃើញថាល្អ។
|
|
\s5
|
|
\v 22 ព្រះជាម្ចាស់បានឲ្យពរដល់ពួកវា ដោយមានបន្ទូលថា៖ «ចូរបង្កើតផល និងបានចម្រើនឡើង ហើយបានពេញទឹកនៅក្នុងសមុទ្រ។ ចូរឲ្យសត្វស្លាបបានចម្រើនឡើងពេញផែនដីផងដែរ»។
|
|
\v 23 ក៏មានល្ងាច និងព្រឹកជាថ្ងៃទីប្រាំ។
|
|
\s5
|
|
\p
|
|
\v 24 ព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរឲ្យផែនដីបង្កើតឲ្យមានសត្តនិករនីមួយៗទៅតាមប្រភេទរបស់វា សត្វជើងបួន សត្វលូនវា និងសត្វព្រៃនៅផែនដី ទៅតាមប្រភេទនីមួយៗរបស់វា»។ ក៏កើតមានដូច្នោះ។
|
|
\v 25 ព្រះជាម្ចាស់បានបង្កើតសត្វព្រៃនៅផែនដី ទៅតាមប្រភេទរបស់វា សត្វជើងបួនទៅតាមប្រភេទរបស់វា និងសត្វលូនវានៅលើដីគ្រប់យ៉ាងទៅតាមប្រភេទរបស់វា។ ព្រះអង្គទតឃើញថាល្អ។
|
|
\s5
|
|
\p
|
|
\v 26 ព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរយើងបង្កើតមនុស្សនៅក្នុងរូបភាពរបស់យើង មានលក្ខណដូចជាយើង។ ឲ្យពួកគេមានអំណាចនៅលើត្រីនៅក្នុងសមុទ្រ នៅលើសត្វនៅលើអាកាស នៅលើសត្វជើងបួន និងមានអំណាចនៅលើផែនដីទាំងមូល ព្រមទាំងនៅលើសត្វលូនវាដែលលូនវានៅលើផែនដី»។
|
|
\p
|
|
\v 27 ព្រះជាម្ចាស់បានបង្កើតមនុស្សនៅក្នុងរូបភាពរបស់ព្រះអង្គផ្ទាល់។ គឺព្រះអង្គបានបង្កើតគេនៅក្នុងរូបភាពរបស់ព្រះអង្គផ្ទាល់។ ព្រះអង្គបង្កើតពួកគេជាបុរស និងស្រ្តី។
|
|
\s5
|
|
\p
|
|
\v 28 ព្រះជាម្ចាស់បានឲ្យពរដល់ពួកគេ ហើយមានបន្ទូលទៅពួកគេថា៖ «ចូរបង្កើតផលឲ្យបានច្រើន ហើយចម្រើនឡើង។ បំពេញផែនដី ហើយបង្រ្កាបវាផង។ ចូរមានអំណាចនៅលើត្រីនៅក្នុងសមុទ្រ នៅលើសត្វស្លាបនៅលើមេឃ ហើយនិងអ្វីៗដែលមានជីវិតនៅលើផែនដីផង»។
|
|
\p
|
|
\v 29 ព្រះជាម្ចាស់មានបន្ទូលថា៖ «មើល៍! យើងបានប្រគល់រុក្ខជាតិដែលមានគ្រាប់ ដែលមាននៅលើផែនដីទាំងមូល និងគ្រប់ទាំងដើមឈើដែលមានគ្រាប់តាមពូជផង។ វានឹងបានជាអាហារដល់អ្នក។
|
|
\s5
|
|
\v 30 ចំពោះសត្វព្រៃនៅលើផែនដី គ្រប់ទាំងសត្វស្លាបនៅលើមេឃ និងអ្វីៗដែលលូនវានៅលើផែនដី ព្រមទាំងសត្តនិករទាំងអស់ដែលមានខ្យល់ដង្ហើមនៃជីវិត យើងប្រគល់ស្មៅខៀវខ្ចីជាអាហារ»។
|
|
\p
|
|
\v 31 ព្រះជាម្ចាស់បានទតឃើញអ្វីៗដែលព្រះអង្គបានបង្កើត។ មើលចុះ វាល្អប្រពៃណាស់។ ក៏មានល្ងាច និងព្រឹក ជាថ្ងៃទីប្រាំមួយ។
|
|
\s5
|
|
\c 2
|
|
\cl ជំពូក ២
|
|
\p
|
|
\v 1 បន្ទាប់ពីបង្កើតស្ថានសួគ៌ និងផែនដី និងអ្វីៗដែលមានជីវិតទាំងអស់រួចហើយ។
|
|
\p
|
|
\v 2 នៅថ្ងៃទីប្រាំពីរ ព្រះជាម្ចាស់បានសម្រាកពីព្រះរាជកិច្ចដែលព្រះអង្គបានធ្វើ ដូច្នេះហើយបានជាព្រះអង្គសម្រាកនៅថ្ងៃទីប្រាំពីរពីព្រះរាជកិច្ចគ្រប់យ៉ាងរបស់ព្រះអង្គ។
|
|
\v 3 ព្រះជាម្ចាស់បានឲ្យពរដល់ថ្ងៃទីប្រាំពីរ ហើយរាប់ជាវិសុទ្ធ ព្រោះព្រះអង្គសម្រាកនៅថ្ងៃនោះពីព្រះរាជកិច្ចគ្រប់យ៉ាងរបស់ព្រះអង្គដែលព្រះអង្គបានធ្វើគឺនៅក្នុងការបង្កបង្កើតរបស់ព្រះអង្គ។
|
|
\s5
|
|
\p
|
|
\v 4 ព្រឹត្តិការណ៍ទាំងនេះទាក់ទងនឹងស្ថានសួគ៌ និងផែនដី នៅពេលដែលបានបង្កើតឡើង នៅថ្ងៃនោះព្រះអម្ចាស់ដ៏ជាព្រះបានបង្កើតផែនដី និងស្ថានសួគ៌។
|
|
\p
|
|
\v 5 គ្មានកំពូតព្រៃនៅតាមវាលនៅលើផែនដីនៅឡើយ ហើយក៏គ្មានរុក្ខជាតិដុះនៅតាមទីវាលនៅឡើយដែរ ដ្បិត ព្រះអម្ចាស់ដ៏ជាព្រះមិនបានធ្វើឲ្យមានភ្លៀងកើតឡើងនៅលើផែនដីនៅឡើយ ហើយក៏គ្មានមនុស្សភ្ជួរស្រែចម្ការដែរ។
|
|
\v 6 ប៉ុន្តែ មានអ័ព្ទចេញពីផែនដីមក ហើយបានស្រោចស្រពផ្ទៃដីទាំងមូលផង។
|
|
\s5
|
|
\v 7 ព្រះអម្ចាស់ដ៏ជាព្រះបានបង្កើតមនុស្សពីធូលីដីពីដីមក ហើយបានផ្លុំខ្យល់នៃជីវិតចូលទៅក្នុងច្រមុះរបស់គាត់ ហើយបុរសនោះក៏មានជីវិតរបស់ឡើង។
|
|
\v 8 ព្រះអម្ចាស់ដ៏ជាព្រះបានធ្វើសួនមួយនៅភាគខាងកើត នៅក្នុងស្រុកអេដែន ហើយព្រះអង្គបានដាក់មនុស្សដែលព្រះអង្គបានបង្កើតនៅទីនោះ។
|
|
\s5
|
|
\v 9 ព្រះអម្ចាស់ដ៏ជាព្រះបានបង្កើតដើមឈើគ្រប់យ៉ាងដុះចេញពីដីមក ដែលគួរជាទីពេញចិត្ត ហើយល្អសម្រាប់ជាអាហារផង។ បូករួមទាំងដើមឈើនៃជីវិតដែលនៅចំកណ្តាលនៃសួនច្បារ និងដើមដឹងល្អ និងដឹងអាក្រក់។
|
|
\v 10 មានទន្លេមួយហូរចេញពីអេដែនមកស្រោចស្រពសួនច្បារនោះ។ នៅទីនោះ មានទន្លេបួនបែកចេញពីគ្នា។
|
|
\s5
|
|
\v 11 ទន្លេទីមួយឈ្មោះពីសុន។ ជាទន្លេដែលហូរកាត់ស្រុកហាវីឡាទាំងមូល ជាស្រុកដែលមានមាស។
|
|
\v 12 មាសនៅក្នុងស្រុកនោះគឺជាមាសល្អ។ ក៏មានជ័រប្តេល្លាម និងត្បូងអូនីក្សដែរ។
|
|
\s5
|
|
\v 13 ទន្លេទីពីរមានឈ្មោះថា គីហូន ជាទន្លេដែលកាត់ស្រុកគូសទាំងមូល។
|
|
\v 14 ហើយទន្លេទីបីឈ្មោះថា ហ៊ីដេកែល ដែលហូរកាត់ភាគខាងកើតនៃស្រុកអាស៊ើរ។ ទន្លេទីបួនឈ្មោះថាអឺប្រាត។
|
|
\s5
|
|
\v 15 ព្រះអម្ចាស់ដ៏ជាព្រះបានយកមនុស្ស ហើយដាក់គាត់នៅក្នុងសួនរបស់អេដែន ដើម្បីធ្វើការ និងរក្សាការពារនៅទីនោះ។
|
|
\v 16 ព្រះអម្ចាស់ដ៏ជាព្រះបានបង្គាប់ដល់មនុស្ស ដោយមានបន្ទូលថា៖ «អ្នកអាចហូបពីផ្លែឈើនៅក្នុងសួននេះបានដោយសេរី។
|
|
\v 17 ប៉ុន្តែ អ្នកមិនត្រូវហូបផ្លែឈើដឹងល្អ ដឹងអាក្រក់ឡើយ ដ្បិត នៅថ្ងៃណាដែលអ្នកហូបពីផ្លែរបស់វា អ្នកប្រាកដជាស្លាប់មិនខាន»។
|
|
\s5
|
|
\p
|
|
\v 18 បន្ទាប់មក ព្រះអម្ចាស់ដ៏ជាព្រះមានបន្ទូលថា៖ «បុរសនៅម្នាក់ឯងមិនល្អទេ។ យើងនឹងបង្កើតអ្នកជំនួយម្នាក់ ដើម្បីជួយគាត់»។
|
|
\v 19 ព្រះអម្ចាស់ដ៏ជាព្រះបានបង្កើតសត្វពាហនៈនៅតាមវាលគ្រប់ប្រភេទ និងសត្វស្លាបហើរនៅលើអាកាសគ្រប់ប្រភេទដែរ។ បន្ទាប់មក ព្រះអង្គបាននាំពួកគេចូលមកឯមនុស្ស ដើម្បីឲ្យពួកគេបានដាក់ឈ្មោះឲ្យ។ នៅពេលមនុស្សហៅសត្តនិករណាមួយថាជាអ្វី នោះគឺជាឈ្មោះរបស់សត្វនោះហើយ។
|
|
\v 20 បុរសបានដាក់ឈ្មោះសត្វស្រុកទាំងអស់ ហើយបានដាក់ឈ្មោះសត្វស្លាបដែលហើយលើមេឃ ព្រមទាំងសត្វព្រៃដែលនៅតាមវាលដែរ។ ប៉ុន្តែ បុរសមិនទាន់មាននរណាអាចធ្វើជាជំនួយជួយដល់គាត់នៅឡើយទេ។
|
|
\s5
|
|
\v 21 ព្រះអម្ចាស់ដ៏ជាព្រះធ្វើឲ្យបុរសដេកលង់លក់ បុរសក៏ដេកលក់។ ព្រះអម្ចាស់ដ៏ជាព្រះបានយកឆ្អឹកជំនីរបស់គាត់ ហើយភ្ជិតសាច់គាត់ដែលព្រះអង្គបានយកឆ្អឹងជំនីចេញមកនោះវិញ។
|
|
\v 22 ព្រះអម្ចាស់ដ៏ជាព្រះបានយកឆ្អឹងជំនីដែលបានយកពីបុរសមក ព្រះអង្គបានបង្កើតស្រ្តីម្នាក់ ហើយបាននាំនាងទៅឯបុរសនោះ។
|
|
\v 23 បុរសនោះនិយាយថា៖ «នេះគឺជាឆ្អឹងដែលចេញពីឆ្អឹងរបស់ខ្ញុំ ហើយជាសាច់ដែលចេញពីសាច់របស់ខ្ញុំដែរ។ នាងនឹងត្រូវបានហៅថា «ស្រ្តី» ដោយសារនាងបានយកចេញពីបុរសមក»។
|
|
\s5
|
|
\p
|
|
\v 24 ហេតុដូច្នេះហើយ បានជាបុរសនឹងត្រូវចេញពីឪពុក និងម្តាយរបស់គាត់ គាត់នឹងបានរួមមកតែមួយជាមួយភរិយារបស់គាត់ ហើយពួកគេនឹងបានត្រឡប់ទៅជាសាច់តែមួយ។
|
|
\v 25 ពួកគេទាំងពីរនាក់អាក្រាត ទាំងបុរស និងភរិយារបស់គាត់ ប៉ុន្តែ មិនមានការអៀនខ្មាសទេ។
|
|
\s5
|
|
\c 3
|
|
\cl ជំពូក ៣
|
|
\p
|
|
\v 1 ពស់ជាសត្វដែលឆ្លាតជាងសត្វព្រៃនៅតាមវាល ដែលព្រះជាអម្ចាស់ដ៏ជាព្រះបានបង្កើត។ វាបាននិយាយទៅកាន់ស្រ្តីថា៖ «តើព្រះជាម្ចាស់ពិតជាបានមានបន្ទូលថា៖ «អ្នកមិនត្រូវហូបពីផ្លែណាមួយពីដើមឈើដែលនៅក្នុងសួននេះមែនទេ?»
|
|
\v 2 ស្ត្រីនិយាយទៅកាន់សត្វពស់ថា៖ «យើងអាចហូបផ្លែឈើពីដើមឈើនៅក្នុងសួនបាន
|
|
\v 3 ប៉ុន្តែ ចំពោះផ្លែឈើដែលនៅចំកណ្តាលសួន ព្រះជាម្ចាស់មានបន្ទូលថា៖ «អ្នកមិនត្រូវហូបវា ឬប៉ះវាឡើយ បើមិនដូច្នោះទេ អ្នកនឹងស្លាប់»។
|
|
\s5
|
|
\v 4 សត្វពស់បាននិយាយទៅកាន់ស្រ្តីថា៖ «អ្នកប្រាកដជាមិនស្លាប់ទេ។
|
|
\v 5 ដ្បិត ព្រះជាម្ចាស់ជ្រាបថា នៅថ្ងៃដែលអ្នកហូបវា ភ្នែករបស់អ្នកនឹងភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះជាម្ចាស់ ដឹងល្អ និងដឹងអាក្រក់»។
|
|
\v 6 នៅពេលស្រ្តីឃើញផ្លែឈើ ល្អសម្រាប់ជាអាហារ ហើយជាទីគាប់ចិត្តដល់ភ្នែក ហើយដើមឈើនោះជាទីប្រាថ្នា ដើម្បីឲ្យបានប្រាជ្ញាផង នាងក៏បេះផ្លែឈើនោះខ្លះ ហើយក៏ហូបវា។ បន្ទាប់មក នាងបានប្រគល់ខ្លះឲ្យទៅស្វាមីដែលនៅជាមួយនាង ហើយគាត់ក៏ហូបដែរ។
|
|
\s5
|
|
\v 7 ភ្នែករបស់ពួកគេទាំងពីរក៏ភ្លឺឡើង ហើយពួកគេបានដឹងថា ពួកគេនៅខ្លួនទទេ។ ពួកគេបានដេរស្លឹកឧទុម្ពរជាមួយគ្នា ហើយធ្វើជាសម្លៀកបំពាក់សម្រាប់បាំងខ្លួនរបស់ពួកគេ។
|
|
\v 8 ពួកគេបានឮសម្លេងព្រះអម្ចាស់ដ៏ជាព្រះយាងនៅក្នុងសួនដែលមានខ្យល់បក់រំភើយ ពេលនោះ បុរស និងភរិយារបស់គាត់បានលាក់ខ្លួនពីព្រះវត្តមានរបស់ព្រះអម្ចាស់ដ៏ជាព្រះនៅក្រោមដើមឈើនៅក្នុងសួន។
|
|
\s5
|
|
\p
|
|
\v 9 ព្រះអម្ចាស់ដ៏ជាព្រះបានហៅបុរសហើយមានបន្ទូលទៅគាត់ថា៖ «តើអ្នកនៅឯណា?»
|
|
\v 10 បុរសបានទូលឆ្លើយថា៖ «ទូលបង្គំបានឮព្រះអង្គនៅក្នុងសួន ហើយទូលបង្គំក៏ខ្លាច ដោយសារទូលបង្គំនៅខ្លួនទទេ។ ដូច្នេះ ទូលបង្គំក៏លាក់ខ្លួនទូលបង្គំទៅ»។
|
|
\v 11 ព្រះជាម្ចាស់មានបន្ទូលថា៖ «តើអ្នកណាប្រាប់អ្នកថា អ្នកនៅខ្លួនទទេ? តើអ្នកបានហូបផ្លែឈើដែលយើងបានបង្គាប់អ្នកមិនឲ្យហូបមែនទេ?»
|
|
\s5
|
|
\v 12 បុរសទូលថា៖ «ស្ត្រីដែលព្រះអង្គប្រទានឲ្យនៅជាមួយទូលបង្គំ នាងបានឲ្យផ្លែពីដើមឈើមកទូលបង្គំ ហើយទូលបង្គំក៏ហូបទៅ»។
|
|
\v 13 ព្រះអម្ចាស់ដ៏ជាព្រះមានបន្ទូលទៅស្រ្តីថា៖ «ហេតុអ្វីបានជានាងធ្វើបែបនេះ?» ស្ត្រីទូលថា៖ «សត្វពស់កុហកខ្ញុំម្ចាស់ ហើយខ្ញុំម្ចាស់ក៏ហូបទៅ»។
|
|
\s5
|
|
\p
|
|
\v 14 ព្រះអម្ចាស់ដ៏ជាព្រះមានបន្ទូលទៅសត្វពស់ថា៖ «ដោយសារឯងបានធ្វើបែបនេះ បណ្តាសានឹងធ្លាក់មកលើឯង នៅក្នុងចំណោមសត្វស្រុក និងសត្វព្រៃដែលនៅតាមវាលទាំងអស់។ ឯងនឹងវាដោយពោះ ហើយឯងនឹងស៊ីដីអស់មួយជីវិតរបស់ឯង។
|
|
\q1
|
|
\v 15 យើងនឹងធ្វើឲ្យឯងក្លាយជាសត្រូវនឹងស្ត្រី និងពូជឯងជាមួយនឹងពូជនាងក៏ជាសត្រូវនឹងគ្នាដែរ។ គាត់នឹងជាន់ក្បាលឯង ហើយឯងនឹងខាំកែងជើងរបស់គាត់»។
|
|
\s5
|
|
\p
|
|
\v 16 ព្រះអង្គមានបន្ទូលទៅស្រ្តីថា៖ «យើងនឹងធ្វើឲ្យនាងមានការឈឺចាប់យ៉ាងខ្លាំងនៅពេលមានកូន។ នាងនឹងប្រាថ្នាចង់បានស្វាមី ប៉ុន្តែ ស្វាមីនឹងគ្រប់គ្រងលើនាង»។
|
|
\s5
|
|
\p
|
|
\v 17 ព្រះអង្គមានបន្ទូលទៅលោកអដាំថា៖ «ដោយសារអ្នកស្តាប់តាមសម្លេងភរិយារបស់អ្នក ហើយបានហូបផ្លែឈើពីដើមឈើ ដែលយើងបានបង្គាប់ដល់អ្នកថា៖ «អ្នកមិនត្រូវហូបពីវាឡើយ»។ ដីត្រូវបណ្តាសាដោយសារអ្នក អ្នកនឹងត្រូវធ្វើការដោយនឿយហត់ អ្នកនឹងហូបពីវាអស់មួយជីវិតរបស់អ្នក។
|
|
\q1
|
|
\v 18 ដីនឹងដុះបន្លា ហើយនិងអញ្ចាញឲ្យអ្នក ហើយអ្នកនឹងហូបពីតិណជាតិដែលដុះនៅតាមវាល។
|
|
\q1
|
|
\v 19 អ្នកនឹងត្រូវធ្វើការដោយបែកញើស ដើម្បីឲ្យបានហូប រហូតទាល់តែអ្នកបានត្រឡប់ទៅជាដីវិញ ដ្បិត អ្នកបានកើតពីដីមក។ ដ្បិត អ្នកកើតពីដី ហើយអ្នកនឹងត្រឡប់ទៅជាដីវិញ»។
|
|
\s5
|
|
\p
|
|
\v 20 បុរសបានហៅភរិយារបស់គាត់ថា៖ «អេវ៉ា» ព្រោះនាងជាមាតានៃអ្វីៗដែលមានជីវិតទាំងអស់។
|
|
\v 21 ព្រះអម្ចាស់ដ៏ជាព្រះបានធ្វើសម្លៀកបំពាក់ឲ្យលោកអាដាំ និងភរិយារបស់គាត់ពីស្បែកសត្វ ហើយពាក់ដល់ពួកគេ។
|
|
\s5
|
|
\p
|
|
\v 22 ព្រះអម្ចាស់ដ៏ជាព្រះមានបន្ទូលថា៖ «មើល មនុស្សមានលក្ខណដូចជាម្នាក់នៅក្នុងចំណោមយើង ស្គាល់ល្អ និងអាក្រក់។ ដូច្នេះ នៅពេលនេះមនុស្សមិនត្រូវបានអនុញ្ញាតឲ្យប៉ះដោយដៃ បេះផ្លែពីដើមឈើនៃជីវិត មកហូប ហើយនឹងរស់នៅអស់កល្បនោះឡើយ»។
|
|
\v 23 ដូច្នេះ ព្រះអម្ចាស់ដ៏ជាព្រះបានបណ្តេញមនុស្សចេញពីសួនអេដែន ឲ្យកាប់គាស់ដី ដើម្បីឲ្យបានផលពីវា។
|
|
\v 24 ដូច្នេះ ព្រះជាម្ចាស់បានបណ្តេញមនុស្សចេញពីសួន ហើយព្រះអង្គបានដាក់ចេរូប៊ីមនៅភាគខាងកើតនៃសួនអេដែន ហើយកាន់ដាវជាអណ្តាតភ្លើងដែលបែរទៅរកគ្រប់ទិស ដើម្បីការពារដើមឈើនៃជីវិត។
|
|
\s5
|
|
\c 4
|
|
\cl ជំពូក ៤
|
|
\p
|
|
\v 1 បុរសបានគេងជាមួយនាងអេវ៉ាភរិយារបស់គាត់។ នាងមានផ្ទៃពោះ ហើយបង្កើតបានកាអ៊ីន។ នាងនិយាយថា៖ «ខ្ញុំបានបង្កើតបុរសម្នាក់ដោយសារព្រះអម្ចាស់ជួយ។
|
|
\v 2 បន្ទាប់មក នាងបង្កើតបានប្អូនប្រុសរបស់គាត់ម្នាក់ទៀតឈ្មោះ អេបិល។ អេបិលបានត្រឡប់ជាអ្នកគង្វាលម្នាក់ ប៉ុន្តែ កាអ៊ីនជាអ្នកធ្វើស្រែចម្ការ។
|
|
\s5
|
|
\v 3 នៅពេលរដូវប្រមូលផលមកដល់ កាអ៊ីនបាននាំផលផ្លែខ្លះពីដីមកធ្វើជាតង្វាយដល់ព្រះអម្ចាស់។
|
|
\v 4 ចំណែកអេបិលវិញ បាននាំកូនដំបូងពីហ្វូងសត្វ ហើយជាសត្វដែលធាត់ៗ។ ព្រះអម្ចាស់ទទួលអេបិល និងតង្វាយរបស់គាត់
|
|
\v 5 ប៉ុន្តែ កាអ៊ីន និងតង្វាយរបស់គាត់ ព្រះអង្គមិនទទួលទេ។ ដូច្នេះ កាអ៊ីនបានខឹងជាខ្លាំង ហើយមុខឡើងក្រញ៉ូវ។
|
|
\s5
|
|
\v 6 ព្រះអម្ចាស់មានបន្ទូលទៅកាអ៊ីនថា៖ «ហេតុអ្វីបានជាអ្នកខឹង ហើយហេតុអ្វីបានជាអ្នកមុខក្រញ៉ូវដូច្នេះ?
|
|
\v 7 ប៉ុន្តែ ប្រសិនបើ អ្នកមិនបានធ្វើអ្វីដែលត្រឹមត្រូវទេ បានដេកនៅមាត់ទ្វារ ហើយវាប្រាថ្នាចង់គ្រប់គ្រងអ្នក ប៉ុន្តែ អ្នកត្រូវគ្រប់គ្រងវា»។
|
|
\s5
|
|
\v 8 កាអ៊ីនបាននិយាយទៅកាន់អេបិលជាប្អូនប្រុសរបស់គាត់។ នៅពេលពួកគេនៅឯវាល កាអ៊ីនបានក្រោកឡើងទាស់នឹងអេបិលប្អូនប្រុសរបស់គាត់ ហើយបានសម្លាប់គាត់។
|
|
\p
|
|
\v 9 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលទៅកាអ៊ីនថា៖ «តើអេបិលប្អូនប្រុសរបស់ឯងនៅឯណា?» គាត់ទូលឆ្លើយថា៖ «ទូលបង្គំមិនដឹងទេ។ តើទូលបង្គំជាអ្នកមើលថែប្អូនប្រុសរបស់ទូលបង្គំមែនទេ?»
|
|
\s5
|
|
\v 10 ព្រះអម្ចាស់មានបន្ទូលថា៖ «តើអ្នកបានធ្វើអ្វីដូច្នេះ? ឈាមរបស់ប្អូនប្រុសរបស់អ្នកកំពុងតែស្រែករកយើងពីដីមក។
|
|
\v 11 ឥឡូវនេះ បណ្តាសានឹងធ្លាក់ទៅលើដី ដែលនឹងបើកមាត់ក្នុងការទទួលឈាមរបស់ប្អូនរបស់អ្នកចេញពីដៃរបស់អ្នក។
|
|
\v 12 ចាប់ពីពេលនេះតទៅ នៅពេលអ្នកភ្ជួររាស់ដី វាលែងបង្កើតផលច្រើនដូចមុនទៀតហើយ។ អ្នកនឹងត្រូវសាត់ព្រាត់ និងអណ្តែតត្រសែតនៅក្នុងលោកនេះ»។
|
|
\s5
|
|
\v 13 កាអ៊ីនទូលទៅព្រះអម្ចាស់ថា៖ «ទោសរបស់ទូលបង្គំធ្ងន់ណាស់ ទូលបង្គំមិនអាចទ្រាំទ្របានទេ។
|
|
\v 14 ពិតណាស់ ព្រះអង្គបានបណ្តេញទូលបង្គំចេញពីទឹកដីនេះ ហើយទូលបង្គំនឹងលាក់ខ្លួននៅចំពោះព្រះភក្រ្តរបស់ព្រះអង្គ។ ទូលបង្គំនឹងសាត់ព្រាត់ ហើយអណ្តែតត្រសែតនៅក្នុងលោកនេះ ហើយអស់អ្នកណាដែលបានរកទូលបង្គំឃើញ នឹងសម្លាប់ទូលបង្គំ»។
|
|
\v 15 ព្រះអម្ចាស់មានបន្ទូលទៅគាត់ថា៖ «ប្រសិនបើ អ្នកណាសម្លាប់កាអ៊ីន នឹងត្រូវសងសឹកមួយជាប្រាំពីរ»។ បន្ទាប់មក ព្រះអម្ចាស់បានដាក់សញ្ញានៅលើកាអ៊ីន ដើម្បីកុំឲ្យអ្នកណាម្នាក់អាចរកកាអ៊ីនឃើញ ហើយអ្នកនឹងមិនអាចប្រហារគាត់បានឡើយ។
|
|
\s5
|
|
\p
|
|
\v 16 ដូច្នេះ កាអ៊ីនបានចេញពីព្រះវត្តមានរបស់ព្រះអម្ចាស់ ហើយបានរស់នៅក្នុងទឹកដីណូឌ នៅខាងកើតស្រុកអេដែន។
|
|
\v 17 កាអ៊ីនបានគេងជាមួយភរិយារបស់គាត់ ហើយនាងមានផ្ទៃពោះ។ នាងបង្កើតបានអេណុក។ គាត់បានសង់ទីក្រុង ហើយបានដាក់ឈ្មោះតាមឈ្មោះអេណុកកូនប្រុសរបស់គាត់។
|
|
\s5
|
|
\v 18 លោកអេណុកបង្កើតអ៊ីរ៉ាដ។ លោកអ៊ីរ៉ាដជាឪពុករបស់មហ៊ូយ៉ែល។ លោកមហ៊ូយ៉ែលជាឪពុករបស់មទូសែល។ លោកមទូសែលជាឪពុកឡាម៉េក។
|
|
\v 19 លោកឡាម៉េកមានភរិយាពីរនាក់ ម្នាក់ឈ្មោះ នាងអដា ហើយម្នាក់ទៀតឈ្មោះនាងស៊ីឡា។
|
|
\s5
|
|
\v 20 នាងអដាបង្កើតបានយ៉ាបាល។ គាត់ជាឪពុករបស់អស់អ្នកដែលរស់នៅក្នុងជំរំនៃអ្នកដែលមានហ្វូងសត្វ។
|
|
\v 21 ប្អូនប្រុសរបស់គាត់ឈ្មោះលោកយូបាល។ គាត់ជាឪពុកនៃអស់អ្នកលេងពិណ និងចាប៉ី។
|
|
\v 22 ចំណែកនាងស៊ីឡាបានបង្កើតទូបាកាអ៊ីន ជាឪពុកនៃពួកជាងលង្ហិន និងដែក។ ប្អូនស្រីរបស់លោកទូបាលកាអ៊ីនឈ្មោះនាងណាអាម៉ា។
|
|
\s5
|
|
\v 23 លោកឡាម៉េកនិយាយទៅកាន់ភរិយារបស់គាត់ថា៖ «អដា និងស៊ីឡាអើយ ចូរស្តាប់សម្លេងរបស់ខ្ញុំ អ្នកគឺជាភរិយារបស់ឡាម៉េក ចូរស្តាប់អ្វីដែលខ្ញុំនិយាយ។ ដ្បិត ខ្ញុំបានសម្លាប់បុរសម្នាក់ ដោយសារធ្វើឲ្យខ្ញុំរងរបួស យុវជនម្នាក់បានវាយដំខ្ញុំ។
|
|
\q1
|
|
\v 24 ប្រសិនបើ គេសងសឹងចំពោះលោកកាអ៊ីនមួយជាប្រាំពីរ ដូច្នេះ ត្រូវសងសឹកដល់ឡាម៉េកមួយជាចិតសិបដងវិញ»។
|
|
\s5
|
|
\p
|
|
\v 25 លោកអដាំបានគេងជាមួយភរិយារបស់គាត់ម្តងទៀត ហើយនាងបង្កើតបានកូនប្រុសមួយទៀត។ នាងបានដាក់ឈ្មោះថា សេថ ហើយនាងនិយាយថា៖ «ព្រះជាម្ចាស់បានប្រទានកូនប្រុសមួយទៀតដល់ខ្ញុំ ជំនួសឲ្យអេបិល ដ្បិត កាអ៊ីនបានសម្លាប់គាត់។
|
|
\v 26 លោកសេថមានកូនប្រុសម្នាក់ គាត់បានដាក់ឈ្មោះកូនប្រុសនោះថា អេណុស។ នៅពេលនោះ មនុស្សបានចាប់ផ្តើមអំពាវនាវរកព្រះនាមរបស់ព្រះអម្ចាស់។
|
|
\s5
|
|
\c 5
|
|
\cl ជំពូក ៥
|
|
\p
|
|
\v 1 នេះគឺជាបញ្ជីពូជពង្សរបស់លោកអដាំ។ នៅថ្ងៃដែលព្រះជាម្ចាស់បានបង្កើតមនុស្សលោក ព្រះអង្គបានបង្កើតពួកគេឲ្យដូចជារូបភាពរបស់ព្រះអង្គ។
|
|
\v 2 ព្រះអង្គបង្កើតពួកគេជាប្រុស ជាស្រី។ នៅពេលព្រះអង្គបង្កើតពួកគេ ព្រះអង្គបានប្រទានពរដល់ពួកគេ ហើយដាក់ឈ្មោះឲ្យពួកគេថាជាមនុស្សលោក។
|
|
\s5
|
|
\v 3 នៅពេលលោកអដាំរស់បាន ១៣០ឆ្នាំ គាត់មានកូនប្រុសមួយដែលមានលក្ខណដូចជាគាត់ ដូចជារូបរបស់គាត់ ហើយគាត់បានដាក់ឈ្មោះកូនប្រុសនោះថា សេថ។
|
|
\v 4 បន្ទាប់ពីមានសេថជាកូនប្រុសហើយ គាត់រស់បានប្រាំបីរយឆ្នាំទៀត។ គាត់មានកូនប្រុស និងកូនស្រីជាច្រើនទៀត។
|
|
\v 5 លោកអដាំរបស់បាន៩៣០ឆ្នាំ បន្ទាប់គាត់ក៏ស្លាប់ទៅ។
|
|
\s5
|
|
\p
|
|
\v 6 នៅពេលលោកសេថរស់បាន១៥០ឆ្នាំ គាត់បង្កើតបានកូនមួយឈ្មោះ អេណុស។
|
|
\v 7 បន្ទាប់ពីគាត់បង្កើតលោកអេណុស គាត់រស់បាន៨០៧ឆ្នាំ ហើយគាត់មានកូនប្រុស និងស្រីជាច្រើនទៀត។
|
|
\v 8 លោកសេថរស់បាន៩១២ឆ្នាំ ហើយបន្ទាប់មកគាត់ក៏ស្លាប់ទៅ។
|
|
\s5
|
|
\p
|
|
\v 9 នៅពេលលោក អេណុសរស់បានកៅសិបឆ្នាំ គាត់បង្កើតបានកូនប្រុសមួយឈ្មោះកៃណាន។
|
|
\v 10 បន្ទាប់ពីគាត់បង្កើតបានកៃណាន លោកអេណុសរបស់បាន ៨១៥។
|
|
\v 11 គាត់មានកូនប្រុស និងកូនស្រីជាច្រើនទៀត។ លោកអេណុសរបស់បាន ៩០៥ឆ្នាំ ហើយបន្ទាប់មកគាត់ក៏ស្លាប់ទៅ។
|
|
\s5
|
|
\p
|
|
\v 12 នៅពេលលោកកៃណានរស់បានចិតសិបឆ្នាំ គាត់បង្កើតបានម៉ាលេលាល់។
|
|
\v 13 បន្ទាប់ពីបង្កើតលោកម៉ាលេលាល់ លោកកៃណានរស់បាន ៨៤០ឆ្នាំទៀត។ គាត់បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀត។
|
|
\v 14 លោកកៃណានរស់បាន៩១០ឆ្នាំ ហើយបន្ទាប់មកគាត់ក៏ស្លាប់ទៅ។
|
|
\s5
|
|
\p
|
|
\v 15 នៅពេលលោកម៉ាលេលាល់រស់បានហុកសិបប្រាំឆ្នាំ គាត់បង្កើតបានយ៉ារ៉េឌ។
|
|
\v 16 បន្ទាប់មក គាត់បានបង្កើតលោកយ៉ារ៉េឌហើយ លោកម៉ាលេលាស់រស់បាន ៨៣០ទៀត។ គាត់បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀត។
|
|
\v 17 លោកម៉ាលេលាល់រស់បាន៨៩៥ឆ្នាំ ហើយបន្ទាប់មកគាត់ក៏ស្លាប់ទៅ។
|
|
\s5
|
|
\p
|
|
\v 18 នៅពេលលោកយ៉ារ៉េឌរស់បាន១៦១ឆ្នាំ គាត់បង្កើតបានហេណុក។
|
|
\v 19 បន្ទាប់ពីលោកយ៉ារ៉េឌបង្កើតលោកហេណុកមក លោកយ៉ារ៉េឌរស់បានប្រាំបីរយឆ្នាំទៀត។ គាត់បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀត។
|
|
\v 20 លោកយ៉ារ៉េឌរស់បាន ៩៦២ឆ្នាំ ហើយបន្ទាប់មកគាត់ក៏ស្លាប់ទៅ។
|
|
\s5
|
|
\p
|
|
\v 21 នៅពេលលោកហេណុករស់បានហុកសិបប្រាំឆ្នាំ គាត់បង្កើតបានមធូសាឡា។
|
|
\v 22 បន្ទាប់មកគាត់បង្កើតបានមធូសាឡា លោកអេណុកដើរនៅចំពោះព្រះជាម្ចាស់បីរយឆ្នាំ។ គាត់បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀត។
|
|
\v 23 លោកហេណុករស់នៅបាន៣៦៥ឆ្នាំ។
|
|
\v 24 លោកហេណុកដើរនៅចំពោះព្រះជាម្ចាស់ ហើយបន្ទាប់មក គេលែងឃើញគាត់ទៀត ដ្បិត ព្រះជាម្ចាស់បានយកគាត់ទៅ។
|
|
\s5
|
|
\p
|
|
\v 25 នៅពេលលោកមធូសាឡារស់បាន ១៨៧ឆ្នាំ គាត់បង្កើតបានឡាម៉េក។
|
|
\v 26 បន្ទាប់ពីគាត់បង្កើតលោកឡាម៉េកមក លោកមធូសាឡារស់បាន ៧៨២ឆ្នាំទៀត។ គាត់បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀត។
|
|
\v 27 លោកមធូសាឡារបស់បាន ៩៦៩ឆ្នាំ។ បន្ទាប់មកគាត់ក៏ស្លាប់ទៅ។
|
|
\s5
|
|
\p
|
|
\v 28 នៅពេលលោកឡាម៉េករស់បាន ១៨២ឆ្នាំ គាត់បង្កើតបានកូនប្រុសមួយ។
|
|
\v 29 គាត់ដាក់ឈ្មោះកូនរបស់គាត់ថា ណូអេ ដោយនិយាយថា៖ «ម្នាក់នេះនឹងជួយឲ្យយើងបានសម្រាកពីកិច្ចការរបស់យើង ហើយពីការធ្វើការដ៏ឈឺចាប់ដែលចេញពីដៃរបស់យើង ដែលយើងត្រូវធ្វើ ដោយសារតែព្រះអម្ចាស់បានដាក់បណ្តាសាដល់ដី»។
|
|
\s5
|
|
\v 30 បន្ទាប់ពីគាត់បង្កើតបានលោកណូអេមក លោកឡាម៉េករស់បាន ៥៩៥ឆ្នាំទៀត។ គាត់បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀត។
|
|
\v 31 លោកឡាម៉េករស់បាន ៧៧៧ឆ្នាំ។ បន្ទាប់មកគាត់ក៏ស្លាប់ទៅ។
|
|
\s5
|
|
\p
|
|
\v 32 បន្ទាប់ពីលោកណូអេរស់បានប្រាំរយឆ្នាំ គាត់បង្កើតបាន សិម ហាំ និងយ៉ាផេត។
|
|
\s5
|
|
\c 6
|
|
\cl ជំពូក ៦
|
|
\p
|
|
\v 1 នៅពេលមនុស្សកើនជាច្រើនឡើងនៅលើផែនដី ហើយពួកគេបង្កើតបានកូនស្រីៗជាច្រើន
|
|
\v 2 កូនប្រុសៗរបស់ព្រះជាម្ចាស់ឃើញថាពួកកូនស្រីៗរបស់មនុស្សមានការទាក់ទាញ។ ពួកគេបានយកកូនស្រីៗទាំងនោះមកធ្វើជាភរិយារបស់ពួកគេ ពួកគេបានជ្រើសរើសក្នុងចំណោមពួកស្រីៗទាំងនោះ។
|
|
\v 3 ព្រះអម្ចាស់មានបន្ទូលថា៖ «វិញ្ញាណរបស់យើងនឹងមិននៅជាមួយមនុស្សលោករហូតទេ ដ្បិត ពួកគេជាសាច់ឈាម។ ពួកគេនឹងរស់នៅបាន១២០ឆ្នាំប៉ុណ្ណោះ»។
|
|
\s5
|
|
\v 4 នៅសម័យនោះ មនុស្សមានមាឌធំៗនៅលើផែនដី ហើយក្រោយមកក៏មានដែរ។ ការនេះកើតឡើងនៅពេលបុត្ររបស់ព្រះជាម្ចាស់រៀបការជាមួយកូនស្រីរបស់មនុស្ស ហើយពួកគេមានកូនជាមួយគ្នា។ អ្នកទាំងនេះហើយគឺជាមនុស្សដ៏ខ្លាំងពូកែ និងមានឈ្មោះល្បីនៅសម័យបូរាណ។
|
|
\s5
|
|
\p
|
|
\v 5 ព្រះជាម្ចាស់ឃើញថាអំពើអាក្រក់របស់មនុស្សកាន់តែច្រើនឡើងនៅលើផែនដី ហើយនៅក្នុងគំនិតនៃដួងចិត្តរបស់ពួកគេរេទៅរកតែការអាក្រក់ជាបន្តបន្ទាប់។
|
|
\v 6 ព្រះអម្ចាស់សោកស្តាយដែលព្រះអង្គបានបង្កើតមនុស្សនៅលើផែនដី ហើយវាបានធ្វើឲ្យទ្រង់ព្រួយនៅក្នុងព្រះទ័យរបស់ព្រះអង្គ។
|
|
\s5
|
|
\v 7 ដូច្នេះ ព្រះអម្ចាស់មានបន្ទូលថា៖ «យើងនឹងលុបបំបាត់មនុស្សលោកដែលយើងបានបង្កើតចេញពីផ្ទៃនៃផែនដី ទាំងមនុស្ស និងសត្វស្រុក សត្វលូនវា ព្រមទាំងសត្វស្លាបដែលហើយនៅលើអាកាស ដើម្បីយើងសោកស្តាយដែលយើងបានបង្កើតពួកគេមក»។
|
|
\v 8 ប៉ុន្តែ ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងលោកណូអេ។
|
|
\s5
|
|
\p
|
|
\v 9 នេះគឺជាព្រឹត្តិការណ៍ទាក់ទងជាមួយលោកណូអេ។ លោកណូអេជាមនុស្សសុចរិត ហើយគ្មានកន្លែងបន្ទោសបាននៅក្នុងចំណោះមនុស្សនៅសម័យនោះ។
|
|
\v 10 លោកណូអេបានដើរជាមួយព្រះជាម្ចាស់។ លោកណូអេមានកូនប្រុសបីនាក់គឺឈ្មោះសិម ហាំ និងយ៉ាផេត។
|
|
\s5
|
|
\v 11 ផែនដីបានខូចអាក្រក់នៅចំពោះព្រះជាម្ចាស់ និងពេញដោយអំពើឃោរឃៅ។
|
|
\v 12 ព្រះជាម្ចាស់បានឃើញផែនដី មើល៍ ផែនដីបានខូច ដ្បិត គ្រប់ទាំងមនុស្សបានប្រព្រឹត្តអាក្រក់នៅគ្រប់ទាំងផ្លូវរបស់ពួកគេនៅលើផែនដី។
|
|
\s5
|
|
\p
|
|
\v 13 ព្រះជាម្ចាស់មានបន្ទូលទៅលោកណូអេថា៖ «យើងឃើញថា ដល់ពេលដែលត្រូវបញ្ចប់ដល់មនុស្សលោកទាំងអស់ហើយ ដ្បិត ផែនដីបានពេញទៅដោយអំពើឃោឃៅដោយសារពួកគេ។ ពិតណាស់ យើងនឹងបំផ្លាញពួកគេជាមួយនិងផែនដីដែរ។
|
|
\v 14 ចូរធ្វើទូកពីដើមស្រល់សម្រាប់អ្នក។ ចូរធ្វើបន្ទប់នៅក្នុងទូកនោះ ហើយបិទជ័រនៅខាងក្នុង និងខាងក្រៅផង។
|
|
\v 15 នេះជារបៀបដែលអ្នកត្រូវធ្វើវា៖ ទូកនោះត្រូវមានប្រវែងបីរយហត្ថ ទទឹងហាសិបហត្ថ និងកំពស់សាមសិបហត្ថ។
|
|
\s5
|
|
\v 16 ចូរធ្វើដំបូលគ្របពីលើទូកមានកំពស់មួយហត្ថ។ ចូរដាក់ទ្វារនៅចំហៀងទូក ហើយដាក់នៅជាន់ក្រោម ជាន់ទីពីរ និងជាន់ទីបី។
|
|
\v 17 ចូរស្តាប់ យើងនឹងនាំឲ្យមានទឹកជំនន់នៅលើផែនដី ដើម្បីបំផ្លាញមនុស្សលោកទាំងអស់ដែលមានជីវិតរស់នៅក្រោមស្ថានសួគ៌។ អ្វីៗទាំងអស់ដែលនៅលើផែនដីនឹងស្លាប់។
|
|
\s5
|
|
\v 18 ប៉ុន្តែ យើងនឹងបង្កើតសម្ពន្ធមេត្រីរបស់យើងជាមួយអ្នក។ អ្នកត្រូវចូលទៅក្នុងទូក គឺអ្នក និងកូនប្រុសៗ ព្រមទាំងភរិយា ហើយនិងកូនប្រសារស្រីៗរបស់អ្នក។
|
|
\v 19 អ្នកក៏ត្រូវនាំសត្វលោកទាំងអស់ មួយគូពីចំណោមសត្វទាំងអស់ចូលទៅក្នុងទូក ឲ្យពួកវារស់នៅជាមួយអ្នក ទាំងញីទាំងឈ្មោល។
|
|
\s5
|
|
\v 20 អ្នកត្រូវនាំសត្វស្លាបគ្រប់ប្រភេទ ហើយសត្វធំៗតាមពូជរបស់វា ពីសត្វលូនវាតាមពូជរបស់វា ចូរយកមួយគូៗទៅជាមួយអ្នក ឲ្យពួកវារស់នៅជាមួយអ្នក។
|
|
\v 21 ចូរប្រមូលអាហារសម្រាប់អ្នក និងពួកវាដែរ»។
|
|
\v 22 ដូច្នេះ លោកណូអេក៏ធ្វើការនេះ។ ទៅតាមអ្វីៗដែលព្រះជាម្ចាស់បានបង្គាប់ដល់គាត់ ដូច្នេះ គាត់ក៏ធ្វើតាម។
|
|
\s5
|
|
\c 7
|
|
\cl ជំពូក ៧
|
|
\p
|
|
\v 1 ព្រះអម្ចាស់មានបន្ទូលទៅលោកណូអេថា៖ «ចូរចូលទៅក្នុងទូក អ្នក និងគ្រួសាររបស់អ្នក ដ្បិត យើងបានឃើញថា អ្នកជាមនុស្សសុចរិត នៅចំពោះយើងនៅក្នុងជំនាន់នេះ។
|
|
\v 2 ចូរនាំសត្វដែលស្អាតៗទៅជាមួយអ្នក ញីប្រាំពីរ និងឈ្មោលប្រាំពីរផង។
|
|
\v 3 ចំណែកសត្វដែលមិនស្អាត ចូរនាំតែមួយគូបានហើយ ឈ្មោល និងមេញីរបស់វា។ ព្រមទាំងសត្វស្លាបនៅលើមេឃ ចូរនាំឈ្មោលប្រាំពីរ និងញីប្រាំពីរ ដើម្បីបន្តពូជនៅលើផ្ទៃនៃផែនដីទាំងមូលផង។
|
|
\s5
|
|
\v 4 ដ្បិត នៅថ្ងៃទីប្រាំពីរ យើងនឹងធ្វើឲ្យមានភ្លៀងធ្លាក់មកលើផែនដីក្នុងរយៈពេលសែសិបថ្ងៃសែសិបយប់។ យើងនឹងបំផ្លាញអ្វីៗដែលមានជីវិតនៅលើផ្ទៃផែនដីដែលយើងបានបង្កើតទាំងអស់»។
|
|
\v 5 លោកណូអេបានធ្វើតាមព្រះអម្ចាស់បានបង្គាប់ដល់គាត់ទាំងអស់។
|
|
\s5
|
|
\p
|
|
\v 6 ពេលទឹកជំនន់នៅលើផែនដី លោកណូអេមានអាយុប្រាំមួយរយឆ្នាំ។
|
|
\v 7 លោកណូអេ កូនប្រុសៗ និងភរិយា ព្រមទាំងកូនប្រសាស្រីរបស់គាត់បានចូលទៅក្នុងទូកជាមួយគ្នា ដោយសារទឹកជំនន់។
|
|
\s5
|
|
\v 8 សត្វស្អាត និងសត្វដែលមិនស្អាត សត្វស្លាប និងសត្វលូនវានៅលើផែនដីទាំងអស់
|
|
\v 9 មួយគូៗ ទាំងឈ្មោល ទាំងញី បានមករកលោកណូអេ ហើយបានចូលទៅក្នុងទូក ដូចដែលព្រះជាម្ចាស់បានបង្គាប់ដល់លោកណូអេ។
|
|
\v 10 នៅពេលភ្លៀងបានប្រាំពីរថ្ងៃ ទឹកបានជន់លិចផែនដី។
|
|
\s5
|
|
\v 11 នៅពេលលោកណូអេមានអាយុប្រាំមួយរយឆ្នាំ នៅខែទីពីរ គឺនៅថ្ងៃទីដប់ប្រាំ ខែនោះ ថ្ងៃដដែលនោះ ប្រភពទឹកនៅក្នុងទីជម្រៅទាំងអស់បានបើកឡើង ហើយបង្អួចស្ថានសួគ៌បានបើកដែរ។
|
|
\v 12 ភ្លៀងបានចាប់ផ្តើម ហើយធ្លាក់ចុះមកផែនដីសែសិបថ្ងៃសែសិបយប់។
|
|
\s5
|
|
\p
|
|
\v 13 នៅថ្ងៃដដែលនោះឯង លោកណូអេ និងកូនប្រុសៗរបស់លោក គឺសិម ហាំ និងយ៉ាផេត ព្រមទាំងភរិយារបស់លោកណូអេ និងភរិយាទាំងបីរបស់កូនប្រុសៗរបស់លោក បានចូលទៅក្នុងទូកជាមួយពួកគេដែរ។
|
|
\v 14 ពួកគេបានចូលទៅជាមួយសត្វ តាមពូជរបស់វា ហើយសត្វស្រុកក៏តាមពូជរបស់វារៀងៗខ្លួនដែរ ព្រមទាំងសត្វលូនវានៅលើផែនដីតាមពូជរបស់វា និងសត្វបក្សាបក្សីតាមពូជរបស់វា ព្រមទាំងសត្វស្លាបតាមពូជរបស់វាដែរ។
|
|
\s5
|
|
\v 15 សត្វដែលមានជីវិតមួយគូៗបានចូលមកឯលោកណូអេ ហើយបានចូលទៅក្នុងទូក។
|
|
\v 16 សត្វទាំងអស់ដែលចូលទៅក្នុងទូកនោះមានឈ្មោល មានញី ពួកគេបានចូលទៅក្នុងទូកដូចដែលព្រះជាម្ចាស់បានបង្គាប់ដល់លោក។ បន្ទាប់ពីពួកគេចូលអស់ហើយ ព្រះអម្ចាស់បានបិទទ្វារ។
|
|
\s5
|
|
\v 17 បន្ទាប់ពីទឹកជំនន់មកនៅលើផែនដីសែសិបថ្ងៃរួចហើយ ទឹកក៏កាន់តែចម្រើនឡើង ហើយបានលើកទូក ហើយបានអណ្តែតផុតពីដី។
|
|
\v 18 ទឹកមានពេញពាសផែនដីទាំងមូល ហើយទូកបានអណ្តែតនៅលើផ្ទៃនៃទឹកនោះ។
|
|
\s5
|
|
\v 19 ទឹកកាន់ខ្ពស់ឡើងកាន់តែខ្លាំងនៅលើផែនដី ដូច្នេះ សូម្បីតែនៅលើភ្នំខ្ពស់ៗទាំងឡាយដែលនៅក្រោមមេឃក៏លិចអស់ដែរ។
|
|
\v 20 ទឹកបានឡើងខ្ពស់ផុតពីកំពូលភ្នំដប់ប្រាំហត្ថថែមទៀត។
|
|
\s5
|
|
\v 21 គ្រប់ទាំងសត្វមានជីវិតទាំងឡាយដែលរស់នៅលើផែនដីបានស្លាប់ ទាំងសត្វបក្សាបក្សី សត្វស្រុក សត្វព្រៃ និងសត្តនិករដែលរស់នៅលើផែនដីយ៉ាងសន្ធឹកសន្ធាប់ទាំងអស់បានស្លាប់ និងមនុស្សលោកទាំងអស់ផងដែរ។
|
|
\v 22 គ្រប់ទាំងសត្វដែលមានជីវិតទាំងអស់នៅលើដី ដែលមានជីវិតរបស់នៅ ហើយដកដង្ហើមតាមច្រមុះរបស់ពួកគេបានស្លាប់ទាំងអស់។
|
|
\s5
|
|
\v 23 ដូច្នេះ អ្វីៗដែលមានជីវិតទាំងអស់ ដែលរស់នៅលើផ្ទៃនៃផែនដីត្រូវបានលុបបំបាត់ចោលទាំងអស់ តាំងពីតូចរហូតដល់ធំ ចាប់តាំងពីសត្វលូនវា និងសត្វដែលហើរលើអាកាស។
|
|
\v 24 ពួកគេត្រូវបានបំផ្លាញទាំងអស់ពីផែនដី។ មានតែលោកណូអេ និងអស់អ្នកដែលនៅក្នុងទូកជាមួយគាត់ទេ។ ទឹកមិនបានជ្រាបចូលទៅក្នុងផែនដីវិញ អស់រយៈពេលមួយរយហាសិបថ្ងៃ។
|
|
\s5
|
|
\c 8
|
|
\cl ជំពូក ៨
|
|
\p
|
|
\v 1 ព្រះជាម្ចាស់បាននឹកចាំពីលោកណូអេ និងសត្វព្រៃទាំងអស់ ព្រមទាំងសត្វស្រុកដែលនៅក្នុងទូកជាមួយគាត់។ ព្រះជាម្ចាស់បានធ្វើឲ្យមានខ្យល់បក់នៅលើផែនដី ហើយឲ្យទឹកចាប់ផ្តើមស្រក់ចុះ។
|
|
\v 2 ប្រភពទឹកដែលផុតចេញពីជម្រៅ ហើយទ្វារនៃស្ថានសួគ៌បានបិទ ហើយភ្លៀងក៏រាំង។
|
|
\v 3 ទឹកជំនន់បានស្រក់ចុះពីផែនដីយ៉ាងយឺតៗ ហើយបន្ទាប់ពីផុតមួយរយហាសិបថ្ងៃមកទឹកបានស្រក់ចុះអស់។
|
|
\s5
|
|
\v 4 ទូកបានជាប់កឿងនៅក្នុងខែទីប្រាំពីរ នៅថ្ងៃទីដប់ប្រាំពីរនៃខែនោះ នៅលើភ្នំអារ៉ារ៉ាត។
|
|
\v 5 ទឹកបានបន្តស្រក់ចុះរហូតដល់ខែទីដប់។ នៅថ្ងៃទីមួយនៃខែនោះ កំពូលភ្នំផ្សេងៗបានលេចឡើង។
|
|
\s5
|
|
\p
|
|
\v 6 សែសិបថ្ងៃក្រោយមក លោកណូអេបានបើកបង្អួចទូកដែលលោកបានធ្វើនោះ។
|
|
\v 7 លោកបានប្រលែងសត្វក្អែកមួយ វាក៏ហើរទៅហើយមក រហូតទាល់តែទឹកស្ងួតពីផែនដី។
|
|
\s5
|
|
\v 8 បន្ទាប់មក លោកបានប្រលែងសត្វព្រាបមួយទៀត ដើម្បីឲ្យដឹងថា តើទឹកបានស្ងួតពីផ្ទៃនៃផែនដីហើយឬនៅ
|
|
\v 9 ប៉ុន្តែ សត្វព្រាបរកកន្លែងទំមិនបាន វាបានត្រឡប់មករកលោកដែលនៅក្នុងទូកវិញ ដ្បិត ទឹកនៅគ្របដណ្តប់ផែនដីទាំងមូលនៅឡើយ។ គាត់បានឈោងដៃចាប់វា ហើយយកវាត្រឡប់ចូលមកនៅក្នុងទូកជាមួយគាត់វិញ។
|
|
\s5
|
|
\v 10 គាត់បានរង់ចាំប្រាំពីរថ្ងៃក្រោយទៀត ហើយគាត់បានប្រលែងព្រាបនោះពីទូកម្តងទៀត។
|
|
\v 11 សត្វព្រាបបានត្រឡប់មកឯគាត់វិញនៅពេលល្ងាច។ មើល៍! នៅមាត់របស់វាមានត្រួយអូលីវមកជាមួយផង។ ដូច្នេះ លោកណូអេបានដឹងថា ទឹកបានស្ងួតពីផែនដីអស់ហើយ។
|
|
\v 12 គាត់បានរង់ចាំប្រាំពីរថ្ងៃទៀត ហើយគាត់បានប្រលែងសត្វព្រាបម្តងទៀត។ វាមិនបានត្រឡប់មករកគាត់វិញទេ។
|
|
\s5
|
|
\p
|
|
\v 13 នៅថ្ងៃទីមួយ ខែទីមួយ និងឆ្នាំទីមួយ នៅពេលលោកណូអេមានអាយុប្រាំមួយរយមួយឆ្នាំ ទឹកបានរីងស្ងួតពីផែនដីទាំងអស់។ លោកណូអេបានរើដំបូលទូកចេញ សម្លឹងមើលទៅក្រៅ ហើយលោកបានឃើញថា ផ្ទៃនៃផែនដីបានស្ងួត។
|
|
\v 14 នៅខែទីពីរ ថ្ងៃទីម្ភៃប្រាំពីរនៃខែនោះ ផែនដីបានស្ងួតអស់។
|
|
\s5
|
|
\v 15 ព្រះជាម្ចាស់មានបន្ទូលទៅលោកណូអេថា៖
|
|
\v 16 «ចូរចេញពីទូក អ្នក ភរិយារបស់អ្នក និងកូនប្រុសៗរបស់អ្នក ព្រមទាំងភរិយារបស់កូនប្រុសៗអ្នកផង។
|
|
\v 17 ចូរយកសត្វមានជីវិតទាំងអស់ដែលនៅជាមួយអ្នកចេញពីទូក គឺសត្វបក្សាបក្សី ហ្វូងសត្វ ហើយសត្វលូនវាទាំងអស់ដែលលូនវានៅលើផែនដី ដើម្បីឲ្យពួកគេបានបង្កើតពូជនៅពាសពេញផែនដីវិញ ចូរបង្កើតផល និងបានចម្រើនឡើងនៅពេញផែនដីចុះ»។
|
|
\s5
|
|
\v 18 ដូច្នេះ លោកណូអេ កូនប្រុសៗ និងភរិយារបស់គាត់ ព្រមទាំងភរិយាកូនប្រុសរបស់គាត់បានចេញពីទូកជាមួយគាត់។
|
|
\v 19 សត្វដែលមានជីវិត សត្វលូនវា និងសត្វបក្សាបក្សីទាំងអស់ ដែលមានចលនានៅលើផែនដី តាមពូជ តាមគ្រួសាររៀងៗខ្លួន បានចាកចេញពីទូក។
|
|
\s5
|
|
\p
|
|
\v 20 លោកណូអេបានសង់អាសនៈថ្វាយព្រះអម្ចាស់។ គាត់បានយកសត្វខ្លះពីសត្វស្អាត និងសត្វបក្សាបក្សីខ្លះពីសត្វបក្សាបក្សីដែលស្អាត ហើយបានថ្វាយជាតង្វាយដុតនៅលើអាសនៈ។
|
|
\v 21 ព្រះអម្ចាស់បានធំក្លិនឆ្ងុយគាប់ព្រះទ័យដល់ព្រះអង្គ ហើយព្រះអង្គមានបន្ទូលក្នុងព្រះទ័យរបស់ព្រះអង្គថា ទោះបីជានៅក្នុងដួងចិត្តរបស់ពួកគេអាក្រក់តាំងពីតូចមកក្តី។ យើងនឹងមិនបំផ្លាញអ្វីៗដែលមានជីវិតទៀត ដូចយើងបានធ្វើនេះទេ។
|
|
\q
|
|
\v 22 ដរាបណាផែនដីនៅមាន នឹងមានពេលសាបព្រោះ និងច្រូតកាត់ នឹងមានក្តៅ និងត្រជាក់ នឹងមានរដូវក្តៅ និងរដូវរងា និងមានថ្ងៃ មានយប់ មិនអាក់ខានឡើយ។
|
|
\s5
|
|
\c 9
|
|
\cl ជំពូក ៩
|
|
\p
|
|
\v 1 បន្ទាប់មក ព្រះជាម្ចាស់បានប្រទានពរដល់លោកណូអេ និងកូនប្រុសៗរបស់គាត់ ដោយមានបន្ទូលទៅពួកគេថា៖ «ចូរបង្កើតផល ឲ្យបានចម្រើនឡើងបានពេញផែនដី។
|
|
\v 2 សត្វដែលរស់នៅលើផែនដី ទាំងសត្វបក្សាបក្សីនៅលើមេឃ និងអ្វីៗដែលនៅក្រោមដី ហើយនិងត្រីសមុទ្រទាំងអស់នឹងភ័យខ្លាចអ្នករាល់គ្នា។ យើងនឹងប្រគល់ពួកគេនៅក្នុងកណ្តាប់ដៃអ្នករាល់គ្នា។
|
|
\s5
|
|
\v 3 អ្វីៗទាំងអស់ដែលធ្វើចលនា ដែលមានជីវិតនឹងត្រូវធ្វើជាអាហារដល់អ្នករាល់គ្នា។ យើងឲ្យអ្វីៗទាំងអស់នេះដល់អ្នករាល់គ្នា ដូចយើងបានឲ្យតិណជាតិទាំងឡាយដល់អ្នករាល់គ្នាដែរ។
|
|
\v 4 ប៉ុន្តែ អ្នកមិនត្រូវហូបសាច់ដែលមានជីវិតនៅក្នុងវាទេ នោះឈាមដែលនៅក្នុងវានោះឯង។
|
|
\s5
|
|
\v 5 ដោយព្រោះឈាមរបស់អ្នក មានជីវិតនៅក្នុងឈាមរបស់អ្នកនោះ យើងនឹងទាមទារឲ្យបង់ថ្លៃវិញ។ ពីគ្រប់ទាំងសត្វណាដែលបង្ហូរឈាមអ្នក យើងនឹងទាមទារមកវិញ។ ហើយបើដៃរបស់មនុស្សណាម្នាក់ គឺដៃដែលរបស់អ្នកដែលបានសម្លាប់បងប្អូនរបស់គេ យើងនឹងទាមទារស្របទៅតាមជីវិតរបស់អ្នកនោះវិញ។
|
|
\q1
|
|
\v 6 អស់អ្នកដែលណាដែលបង្ហូរឈាមមនុស្ស អ្នកនោះនឹងត្រូវស្លាប់ដែរ ដ្បិត គេគឺជារូបភាពរបស់ព្រះជាម្ចាស់ គឺព្រះអង្គបានបង្កើតគេមក។
|
|
\p
|
|
\v 7 អ្នករាល់គ្នាក៏ដូចគ្នាដែរ ចូរបង្កើតផល ហើយបានចម្រើនឡើង នៅពាសពេញផែនដី និងបានចម្រុងចម្រើនឡើង។
|
|
\s5
|
|
\p
|
|
\v 8 បន្ទាប់មក ព្រះជាម្ចាស់មានបន្ទូលទៅកាន់លោកណូអេ និងកូនប្រុសៗដែលនៅជាមួយគាត់ថា ដោយបន្ទូលថា៖
|
|
\v 9 «រីឯយើងវិញ ចូរស្តាប់! យើងនឹងតាំងសម្ពន្ធមេត្រីរបស់យើងជាមួយអ្នករាល់គ្នា និងពូជពង្សរបស់អ្នកដែលនៅបន្ទាប់ពីអ្នករាល់គ្នា
|
|
\v 10 ព្រមទាំងតាំងជាមួយនឹងសត្តនិករមានជីវិតទាំងឡាយដែលនៅជាមួយអ្នក ពីអ្វីៗទាំងអស់ដែលចេញពីទូកមក និងជាមួយនឹងសត្តនិករទាំងអស់ដែលនៅផែនដី។
|
|
\s5
|
|
\v 11 យើងតាំងសម្ពន្ធមេត្រីជាមួយនឹងអ្នករាល់គ្នាថា យើងនឹងមិនបំផ្លាញជីវិតទាំងអស់ដោយសារទឹកជំនន់ទៀតទេ។ នឹងមិនមានទឹកជំនន់បំផ្លាញផែនដីទៀតទេ»។
|
|
\p
|
|
\v 12 ព្រះជាម្ចាស់មានបន្ទូលថា៖ «នេះគឺជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រីដែលយើងបានតាំងរវាងយើង និងអ្នករាល់គ្នា ព្រមទាំងសត្តនិករដែលមានជីវិតទាំងឡាយដែលនៅជាមួយអ្នករាល់គ្នា នៅគ្រប់ជំនាន់តរៀងទៅ។
|
|
\v 13 យើងបានដាក់ឥន្ធធនូនៅលើពពក ហើយវាជាទីសម្គាល់នៃសម្ពន្ធមេត្រីរវាងយើង និងផែនដី។
|
|
\s5
|
|
\v 14 វានឹងកើតឡើងនៅពេលយើងដាក់ពពកនៅលើផែនដី ហើយនឹងឃើញឥន្ធធនូនៅលើពពកនោះ
|
|
\v 15 ពេលនោះ យើងនឹងរំលឹកខ្លួនយើងពីសម្ពន្ធមេត្រីរបស់យើង ដែលបានតាំងរវាងយើង និងអ្នករាល់គ្នា ហើយនិងសត្តនិករដែលមានជីវិតទាំងឡាយ។ ទឹកនឹងមិនត្រឡប់ទៅជាទឹកជំនន់បំផ្លាញជីវិតរបស់មនុស្សទៀតទេ។
|
|
\s5
|
|
\v 16 ឥន្ធធនូនឹងនៅលើពពក ហើយយើងនឹងឃើញវា ដើម្បីរំលឹកពីសម្ពន្ធមេត្រីដ៏នូវអស់កល្ប រវាងព្រះជាម្ចាស់ និងសត្តនិករដែលមានជីវិតទាំងឡាយ ដែលនៅលើផែនដី។
|
|
\p
|
|
\v 17 នៅពេលព្រះជាម្ចាស់មានបន្ទូលទៅកាន់លោកណូអេថា៖ «នេះគឺជាទីសម្គាល់នៃសម្ពន្ធមេត្រីដែលយើងបានតាំងរវាងយើង និងគ្រប់ទាំងជីវិតដែលនៅរស់នៅលើផែនដីទាំងមូល»។
|
|
\s5
|
|
\p
|
|
\v 18 កូនប្រុសៗរបស់លោកណូអេដែលបានចេញពីទូកមកមានឈ្មោះដូចជា សិម ហាំ និងយ៉ាផេត។ លោកហាំជាឪពុករបស់កាណាន។
|
|
\v 19 នេះគឺជាកូនប្រុសៗទាំងបីរបស់លោកណូអេ ហើយកូនចៅទាំងនេះហើយ បានបានចេញទៅពាសពេញពិភពលោកទាំងមូល។
|
|
\s5
|
|
\p
|
|
\v 20 លោកណូអេបានចាប់ផ្តើមធ្វើស្រែចម្ការ ហើយគាត់បានដាំដើមទំពាំងបាយជូរ។
|
|
\v 21 គាត់បានផឹកស្រាខ្លះ ហើយបានស្រវឹង។ គាត់ដេកអាក្រាតនៅក្នុងរោងរបស់គាត់។
|
|
\s5
|
|
\v 22 លោកហាំជាឪពុករបស់លោកកាណាន បានឃើញភាពអាក្រាតរបស់ឪពុកគាត់ ហើយបានប្រាប់ដល់បងទាំងពីរនាក់ដែលនៅខាងក្រៅ។
|
|
\v 23 ដូច្នេះ លោកសិម និងលោកយ៉ាផេតបានយកសំពត់មួយ ហើយដាក់វាគ្របនៅលើស្មារបស់ពួកគេ ហើយដើរថយក្រោយ ហើយបានគ្របបាំងភាពអាម៉ាសឪពុករបស់ពួកគេ។ ពួកគេបានបានបែរភ្នែកទៅកន្លែងផ្សេង ដើម្បីកុំឲ្យពួកគេបានឃើញភាពអាក្រាតរបស់ឪពុកពួកគេឡើយ។
|
|
\s5
|
|
\v 24 នៅពេលលោកណូអេភ្ញាក់ឡើងពីភាពស្រវឹងរបស់គាត់ គាត់បានដឹងពីអ្វីដែលកូនប្រុសពៅរបស់គាត់បានធ្វើចំពោះគាត់។ ដូច្នេះ
|
|
\v 25 គាត់បាននិយាយថា៖ «កាណានត្រូវបណ្តាសាហើយ។ សូមឲ្យវាបានក្លាយជាអ្នកបម្រើ អ្នកបម្រើរបស់បងៗរបស់វា»។
|
|
\s5
|
|
\p
|
|
\v 26 គាត់និយាយថា៖ «ព្រះអម្ចាស់អើយ និងជាព្រះជាម្ចាស់របស់លោកសិមអើយ សូមឲ្យព្រះអង្គបានប្រកបដោយព្រះពរ ហើយសូមឲ្យកាណានបានក្លាយជាអ្នកបម្រើរបស់គាត់។
|
|
\q1
|
|
\v 27 សូមព្រះជាម្ចាស់ពង្រីកទឹកដីរបស់លោកយ៉ាផេត ហើយឲ្យគាត់បានធ្វើផ្ទះនៅក្នុងរោងរបស់លោកសិម។ សូមឲ្យកាណានបានក្លាយជាអ្នកបម្រើវិញ»។
|
|
\s5
|
|
\p
|
|
\v 28 បន្ទាប់ពីទឹកជំនន់រួចហើយ លោកណូអេរស់បានមួយរយហាសិបឆ្នាំទៀត។
|
|
\v 29 លោកណូអេរស់បានទាំងអស់ប្រាំបួនរយហាសិបឆ្នាំ ហើយបន្ទាប់មក គាត់ក៏ស្លាប់ទៅ។
|
|
\s5
|
|
\c 10
|
|
\cl ជំពូក ១០
|
|
\p
|
|
\v 1 នេះគឺជាពូជពង្សកូនៗរបស់លោកណូអេ មានសិម ហាំ និងយ៉ាផេត។ ក្រោយពីទឹកជំនន់ ពួកគេបានបង្កើតកូនទាំងនេះ។
|
|
\s5
|
|
\p
|
|
\v 2 កូនប្រុសៗរបស់លោកយ៉ាផេត គឺកូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល ម៉េសេក និងទីរ៉ាស។
|
|
\p
|
|
\v 3 កូនប្រុសៗរបស់លោកកូមើរគឺអ័សក្នាស រីផាត និងតូការម៉ា។
|
|
\p
|
|
\v 4 កូនប្រុសៗរបស់លោកយ៉ាវ៉ានគឺអេលីសា តើស៊ីស គីទីម និងដូដានីម។
|
|
\v 5 ពីមនុស្សដែលរស់នៅតាមមាត់សមុទ្រនេះហើយដែលបានបែកខ្ញែក ហើយចេញទៅក្នុងទឹកដីរបស់ពួកគេ ពួកគេមានភាសារៀងៗខ្លួន ទៅតាមអំបូរ និងប្រជាជាតិរៀងខ្លួន។
|
|
\s5
|
|
\p
|
|
\v 6 កូនប្រុសៗរបស់លោកហាំគឺគូស មីសរ៉ែម ពូថ និងកាណាន។
|
|
\p
|
|
\v 7 កូនប្រុសៗរបស់គូសគឺសេបា ហាវីឡា សាបតា រ៉ាម៉ា និងសាបតិកា។ កូនប្រុសៗរបស់លោករ៉ាម៉ាគឺសេបា និងដេដាន់។
|
|
\s5
|
|
\p
|
|
\v 8 លោកគូសជាឪពុករបស់លោកនីមរ៉ូដ លោកនីមរ៉ូដនេះហើយជាវីរបុរសទីមួយនៅលើផែនដី។
|
|
\v 9 លោកគឺជាអ្នកប្រម៉ាញ់ដ៏ខ្លាំងពូកែនៅចំពោះព្រះអម្ចាស់។ ហេតុនេះហើយបានជាមានពាក្យថា «លោកនីមរ៉ូដ គឺជាអ្នកប្រម៉ាញ់ដ៏ខ្លាំងពូកែនៅចំពោះព្រះអម្ចាស់»។
|
|
\v 10 អាណាចក្រទីមួយរបស់លោកគឺបាបិល អេរេក អាកាឌ និងកាលនេ ជាទីក្រុងដែលនៅទឹកដីស៊ីណើរ។
|
|
\s5
|
|
\v 11 ក្រៅពីទឹកដីទាំងនោះ លោកបានទៅទឹកដីអាសស៊ើរ ហើយបានសង់ក្រុងនីនីវេ ក្រុងរេហូបុត ក្រុងកាឡាស
|
|
\v 12 និងក្រុងរេសែនដែលជាក្រុងមួយនៅចន្លោះក្រុងនីនីវេ និងក្រុងកាឡាស។ វាជាទីក្រុងដ៏ធំមួយ។
|
|
\p
|
|
\v 13 លោកមីសរ៉ែមបង្កើតជនជាតិលូឌ ជនជាតិអណាមីម ជនជាតិលេហាប៊ីម ជនជាតិណាប់ធូហ៊ីម។
|
|
\v 14 ជនជាតិប៉ាទ្រូស៊ីម ជនជាតិកាសលូហ៊ីម (ដែលជាដូនតារបស់ជនជាតិភីលីស្ទីន) និងជនជាតិកាប់ថោរីម។
|
|
\s5
|
|
\p
|
|
\v 15 លោកកាណានបង្កើតបានស៊ីដូន ជាកូនច្បងរបស់គាត់ និងហេត
|
|
\v 16 ព្រមទាំងជនជាតិយេប៊ូស ជនជាតិអាម៉ូរី ជនជាតិគើកាស៊ី
|
|
\v 17 ជនជាតិហេវី ជនជាតិអើគី ជនជាតិស៊ីនី
|
|
\v 18 ជនជាតិអើវ៉ាឌីតសេម៉ារីត ជនជាតិសេម៉ារី ជនជាតិហាម៉ាធីតផងដែរ។ ហើយក្រោយមកអំបូរកាណានបានបែកខ្ញែកគ្នា។
|
|
\s5
|
|
\v 19 ព្រំប្រទល់ទឹកដីជនជាតិកាណានចាប់ពីក្រុងស៊ីដូន ឆ្ពោះទៅក្រុងកេរ៉ា រហូតដល់ក្រុងកាសា និងរហូតដល់ក្រុងសូដុម ក្រុងកូម៉ូរ៉ា ក្រុងអាដម៉ា និងក្រុងសេបោម និងរហូតទៅដល់ក្រុងឡាសាថែមទៀតផង។
|
|
\v 20 អ្នកទាំងនេះគឺជាពូជពង្សរបស់លោកហាំ និងអំបូររបស់ពួកគេ តាមភាសារបស់ពួកគេ នៅក្នុងទឹកដីរបស់ពួកគេ និងនៅក្នុងប្រទេសរបស់ពួកគេដែរ។
|
|
\s5
|
|
\p
|
|
\v 21 លោកសិមជាបងប្រុសច្បងរបស់លោកយ៉ផេតក៏មានកូនប្រុសៗផងដែរ។ លោកសិមជាបុព្វបុរសរបស់មនុស្សទាំងអស់របស់ជនជាតិហេប៊ើរ។
|
|
\p
|
|
\v 22 កូនប្រុសៗរបស់លោកសិមគឺអេឡាំ អាសស៊ើរ អើប៉ាក សាឌលូឌ និងអើរ៉ាម។
|
|
\p
|
|
\v 23 កូនប្រុសៗរបស់លោកអើរ៉ាមគឺ អ៊ូស ហ៊ូល កេធើរ និងម៉ាស។
|
|
\s5
|
|
\p
|
|
\v 24 លោកអើប៉ាកសាឌជាឪពុករបស់សេឡា ហើយសេឡាជាឪពុករបស់ហេប៊ើរ។
|
|
\p
|
|
\v 25 លោកហេប៊ើរមានកូនប្រុសពីរនាក់។ កូនប្រុសមួយឈ្មោះផាឡេក ដ្បិត នៅជំនាន់នោះ មនុស្សនៅលើផែនដីបានបែកខ្ញែកគ្នា។ ប្អូនរបស់គាត់ឈ្មោះ យ៉ុកថាន។
|
|
\s5
|
|
\p
|
|
\v 26 លោកយ៉ុកថានជាឪពុករបស់អាល់ម៉ូដាដ សេឡេប ហាសារម៉ាវ៉េត យេរ៉ា
|
|
\v 27 ហាដូរ៉ាម អ៊ូសាល ឌីកឡា
|
|
\v 28 អូបាល អប៊ីម៉ែល សេបា
|
|
\v 29 អូភារ ហាវីឡា និងយ៉ូបាប។ អ្នកទាំងនេះគឺជាកូនប្រុសៗរបស់លោកយ៉ុកថានទាំងអស់។
|
|
\s5
|
|
\p
|
|
\v 30 ទឹកដីរបស់ពួកគេចាប់តាំងពីក្រុងមេសា រហូតទៅដល់ក្រុងសេផារ នៅតំបន់ភ្នំខាងកើត។
|
|
\v 31 ពួកគេគឺជាពូជពង្សរបស់លោកសិម តាមពូជអំបូរ តាមភាសា តាមទឹកដី និងតាមជនជាតិរបស់គេ។
|
|
\s5
|
|
\p
|
|
\v 32 អ្នកទាំងនេះគឺជាអំបូរកូនប្រុសៗរបស់លោកណូអេ តាមពង្សាវតារបស់ពួកគេ តាមប្រជាជាតិរបស់ពួកគេ។ ពីប្រជាជាតិទាំងនេះហើយដែលបែកខ្ញែកទៅពាសពេញផែនដី បន្ទាប់ពីទឹកជំនន់។
|
|
\s5
|
|
\c 11
|
|
\cl ជំពូក ១១
|
|
\p
|
|
\v 1 ឥឡូវនេះ ផែនដីទាំងមូលបានប្រើភាសាតែមួយ ហើយមានសំដីតែមួយ។
|
|
\v 2 ក្នុងការដែលពួកគេធ្វើដំណើរឆ្ពោះទៅប៉ែកខាងកើតនោះ ពួកគេបានជួបទីវាលរាបមួយនៅក្នុងទឹកដីស៊ីណើរ ហើយពួកគេក៏តាំងលំនៅនៅទីនោះ។
|
|
\s5
|
|
\v 3 ពួកគេបាននិយាយទៅកាន់គ្នាទៅវិញទៅមកថា៖ «មក ចូរយើងធ្វើឥដ្ឋ ហើយដុតវា»។ ពួកគេមានដីឥដ្ឋជំនួសឲ្យថ្ម និងប្រើជ័រខ្មៅជាបាយអ។
|
|
\v 4 ពួកគេនិយាយថា៖ «ចូរមក តោះយើងសង់ទីក្រុងមួយ និងប៉មមួយសម្រាប់ខ្លួនយើង ដែលមានកំពូលរហូតដល់មេឃ ហើយយើងធ្វើវាដើម្បីកេរ្តិ៍ឈ្មោះពួកយើង។ ប្រសិនបើ យើងមិនធ្វើទេយើងនឹងបែកខ្ញែកគ្នាទៅពេញផ្ទៃនៃផែនដីទាំងមូលហើយ»។
|
|
\s5
|
|
\v 5 ដូច្នេះ ព្រះអម្ចាស់បានយាងចុះមក ដើម្បីទតមើលទីក្រុង ហើយនិងប៉មដែលកូនចៅរបស់លោកអាដាំបានសង់។
|
|
\v 6 ព្រះអម្ចាស់មានបន្ទូលថា៖ «មើល៍ ពួកគេជាមនុស្សតែមួយ ជាមួយនឹងភាសាតែមួយ ហើយពួកគេចាប់ផ្តើមធ្វើការនេះ គ្មានអ្វីអាចហាមពីបំណងចិត្តដែលពួកគេចង់ធ្វើបានឡើយ។
|
|
\v 7 មក ចូរយើងចុះទៅ ហើយបំភាន់ភាសារបស់ពួកគេ ដើម្បីកុំឲ្យពួកគេយល់គ្នាទៅវិញទៅមកបានឡើយ»។
|
|
\s5
|
|
\v 8 ដូច្នេះ ព្រះអម្ចាស់បានបំបែកពួកគេចេញពីផ្ទៃនៃផែនដីទាំងមូល ហើយពួកគេបានឈប់សង់ទីក្រុងនោះទៀយ។
|
|
\v 9 ហេតុដូច្នេះហើយ គេបានហៅទីក្រុងនោះថា បាបិល ព្រោះ ព្រះអម្ចាស់បានបំភាន់ភាសានៅលើផែនដីទាំងមូល ហើយព្រះអម្ចាស់បានបំបែកពួកគេពីទីនោះឲ្យបែកខ្ញែកទៅពេញផ្ទៃនៃផែនដីទាំងមូល។
|
|
\s5
|
|
\p
|
|
\v 10 អ្នកទាំងនេះគឺជាពូជពង្សរបស់លោកសិម។ លោកសិមមានអាយុមួយរយឆ្នាំ ហើយក្រោយទឹកជំនន់ពីរឆ្នាំ គាត់មានកូនប្រុសមួយឈ្មោះអើប៉ាក់សាឌ ។
|
|
\v 11 លោកសិមរស់បានប្រាំរយឆ្នាំ បន្ទាប់មកគាត់បង្កើតបានលោកអើប៉ាក់សាឌ។ គាត់ក៏មានកូនប្រុស និងកូនស្រីជាច្រើនទៀតដែរ។
|
|
\s5
|
|
\p
|
|
\v 12 ពេលលោកអើប៉ាក់សាឌរស់បានសាមសិបឆ្នាំ គាត់បង្កើតបានសេឡា។
|
|
\v 13 លោកអើប៉ាក់សាឌរស់បាន៤០៣ឆ្នាំ បន្ទាប់ពីគាត់បង្កើតបានលោកសេឡារួចហើយ។ គាត់ក៏បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀតដែរ។
|
|
\s5
|
|
\p
|
|
\v 14 លោកសេឡារស់បានសាមសិបឆ្នាំ គាត់បង្កើតបានហេប៊ើរ។
|
|
\v 15 លោកសេឡារបស់បាន៤០៣ឆ្នាំ បន្ទាប់ពីគាត់បង្កើតបានលោកហេប៊ើរ។ គាត់ក៏បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀតផងដែរ។
|
|
\s5
|
|
\p
|
|
\v 16 លោកហេប៊ើរស់បានសាមសិបបួនឆ្នាំ គាត់បង្កើតបានផាលេក។
|
|
\v 17 បន្ទាប់ពីលោកហេប៊ើររស់បាន៤៣០ឆ្នាំ គាត់បង្កើតបានផាលេក។ គាត់បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀតផងដែរ។
|
|
\s5
|
|
\p
|
|
\v 18 លោកផាលេករស់បានសាមសិបឆ្នាំ គាត់បង្កើតបានរេហ៊ូវ។
|
|
\v 19 លោកផាលេករស់បាន២០៩ឆ្នាំទៀត បន្ទាប់ពីគាត់បង្កើតលោករេហ៊ូវ។ គាត់បានបង្កើតកូនប្រុស និងកូនស្រីជាច្រើនទៀត។
|
|
\s5
|
|
\p
|
|
\v 20 លោករេហ៊ូវរស់បានសាមសិបពីរឆ្នាំ គាត់បង្កើតបានសេរូក។
|
|
\v 21 លោករេហ៊ូវរស់បាន២០៧ឆ្នាំទៀត បន្ទាប់ពីគាត់បង្កើតបានលោកសេរូក។ គាត់ក៏បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀតផងដែរ។
|
|
\s5
|
|
\p
|
|
\v 22 លោករេហ៊ូវរស់បានសាមសិបឆ្នាំ គាត់បង្កើតបានណាឃរ។
|
|
\v 23 លោករេហ៊ូវរស់បានពីររយឆ្នាំទៀត បន្ទាប់ពីគាត់បង្កើតបានលោកណាឃរ។ គាត់ក៏បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀតផងដែរ។
|
|
\s5
|
|
\p
|
|
\v 24 លោកណាឃររស់បានម្ភៃប្រាំបួនឆ្នាំ គាត់បង្កើតបានថេរ៉ា។
|
|
\v 25 លោកណាឃររស់បាន១១៩ឆ្នាំទៀត បន្ទាប់ពីគាត់បង្កើតលោកថេរ៉ា។ គាត់ក៏បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀតផងដែរ។
|
|
\p
|
|
\v 26 បន្ទាប់មក លោកថេរ៉ារបស់បានចិតសិបឆ្នាំទៀត គាត់បង្កើតបានអាប់រ៉ាម ណាឃរ និងហារ៉ាន។
|
|
\s5
|
|
\p
|
|
\v 27 ហើយនេះគឺជាពូជពង្សរបស់លោកថេរ៉ា។ លោកថេរ៉ាបង្កើតបានលោកអាប់រ៉ាម លោកណាឃរ និងលោកហារ៉ាន ហើយលោកហារ៉ានបង្កើតបានឡុត។
|
|
\v 28 លោកហារ៉ានបានស្លាប់នៅចំពោះមុខថេរ៉ាជាឪពុករបស់គាត់ នៅក្នុងទឹកដីកំណើតរបស់គាត់ នៅក្នុងក្រុងអ៊ើរនៃទឹកដីខាល់ដេ។
|
|
\s5
|
|
\v 29 លោកអាប់រ៉ាម និងលោកណាឃរបានរៀបការ។ ភរិយារបស់លោកអាប់រ៉ាមឈ្មោះនាងសារ៉ាយ ហើយភរិយារបស់លោកណាឃរឈ្មោះនាងមីលកា ត្រូវជាកូនស្រីរបស់លោកហារ៉ាន ដែលជាឪពុករបស់មីលកា និងយីសកា។
|
|
\v 30 នាងសារ៉ាយជាស្ត្រីអារ នាងគ្មានកូនទេ។
|
|
\s5
|
|
\p
|
|
\v 31 លោកថេរ៉ាបាននាំលោកអាប់រ៉ាមកូនប្រុសរបស់គាត់ លោកឡុតត្រូវជាកូនប្រុសរបស់កូនប្រុសគាត់គឺលោកហារ៉ាន ហើយពួកគេបានចេញទៅពីក្រុងអ៊ើនៃទឹកដីខាល់ដេ ទៅក្នុងទឹកដីកាណាន។ ប៉ុន្តែ ពួកគេបានទៅហារ៉ាន ហើយស្នាក់នៅទីនោះ។
|
|
\v 32 លោកថេរ៉ារស់នៅបាន២០៥ឆ្នាំ ហើយបន្ទាប់គាត់ក៏បានស្លាប់នៅក្នុងក្រុងហារ៉ាន។
|
|
\s5
|
|
\c 12
|
|
\cl ជំពូក ១២
|
|
\p
|
|
\v 1 ព្រះអម្ចាស់មានបន្ទូលទៅលោកអាប់រ៉ាមថា៖ «ចូរចេញពីប្រទេស ពីសាច់ញាតិ និងពីគ្រួសាររបស់អ្នក ទៅកាន់ទឹកដីដែលយើងបានបង្ហាញដល់អ្នក។
|
|
\q1
|
|
\v 2 យើងនឹងធ្វើឲ្យអ្នកត្រឡប់ទៅជាប្រទេសមួយដ៏ធំ ហើយយើងនឹងប្រទានពរដល់អ្នក ហើយធ្វើឲ្យអ្នកមានឈ្មោះល្បី ព្រមទាំងឲ្យអ្នកបានត្រឡប់ទៅជាពរដល់អ្នកដទៃ។
|
|
\q1
|
|
\v 3 យើងនឹងឲ្យពរដល់អស់អ្នកដែលឲ្យពរដល់អ្នក ប៉ុន្តែ អស់អ្នកណាដែលមើលងាយដល់អ្នក យើងនឹងដាក់បណ្តាសាដល់អ្នកនោះវិញ។ គ្រួសារទាំងអស់ដែលនៅផែនដីនឹងបានពរតាមរយៈអ្នក»។
|
|
\s5
|
|
\p
|
|
\v 4 ដូច្នេះ លោកអាប់រ៉ាមបានចេញទៅ តាមដែលព្រះអម្ចាស់បង្គាប់ដល់គាត់ឲ្យធ្វើ ហើយលោកឡុតបានទៅជាមួយគាត់ដែរ។ លោកអាប់រ៉ាមមានអាយុចិតសិបប្រាំ ពេលគាត់ចេញពីហារ៉ាន។
|
|
\v 5 លោកអាប់រ៉ាមបានយកនាងសារ៉ាយជាភរិយាររបស់គាត់ និងលោកឡុត ក្មួយប្រុសរបស់គាត់ និងទ្រព្យសម្បតិ្តទាំងអស់ដែលពួកគេមាន ហើយនិងទាសករដែលពួកគេបានទិញនៅក្នុងទឹកដីហារ៉ាន។ ពួកគេបានចាកចេញ ដើម្បីធ្វើដំណើរទៅទឹកដីកាណាន ហើយបានមកដល់ទឹកដីរបស់កាណាន។
|
|
\s5
|
|
\v 6 លោកអាប់រ៉ាមបានឆ្លងកាត់ទឹកដីកាណានមកដល់ ស៊ីគែម នៅត្រង់ដើមដើមជ្រៃរបស់លោកម៉ូរេ។ នៅសម័យនោះ ជនជាតិកាណានជាម្ចាស់ទឹកដីដែលគេរស់នៅ។
|
|
\v 7 ព្រះអម្ចាស់បានយាងមកឲ្យលោកអាប់រា៉ាមឃើញ ហើយមានបន្ទូលថា៖ «យើងនឹងប្រគល់ទឹកដីនេះ ដល់ពូជពង្សរបស់អ្នក»។ នៅទីនោះ លោកអាប់រ៉ាមបានសង់អាសនៈមួយថ្វាយព្រះអម្ចាស់ ដែលបានយាងមកឲ្យគាត់ឃើញ។
|
|
\s5
|
|
\v 8 គាត់បានចាកចេញពីទីនោះទៅប្រទេសដែលមានភ្នំគឺភាគខាងកើតនៃបេតអែល គាត់បានសង់ត្រសាលរបស់គាត់នៅទីនោះ បេតអែលនៅខាងលិចគឺនៅចន្លោះ នឹងក្រុងអៃ ដែលនៅខាងកើត។ គាត់បានសង់អាសនៈថ្វាយព្រះអម្ចាស់ ហើយអំពាវនាវរកព្រះនាមព្រះរបស់ព្រះអម្ចាស់នៅទីនោះ។
|
|
\v 9 បន្ទាប់មក លោកអាប់រ៉ាមបានបន្តដំណើរ ឆ្ពោះទៅក្នុងក្រុងណេកិប។
|
|
\s5
|
|
\p
|
|
\v 10 នៅពេលនោះ មានគ្រោះទុរភិក្សកើតឡើងនៅក្នុងទឹកដីរបស់គាត់ ដូច្នេះ លោកអាប់រ៉ាមបានចុះទៅរស់នៅអេស៊ីប ដ្បិត មានគ្រោះទុរភិក្សយ៉ាងខ្លាំងកើតឡើងនៅក្នុងទឹកដីរបស់គាត់។
|
|
\v 11 នៅពេលគាត់ជិតចូលទៅក្នុងទឹកដីរបស់អេស៊ីបហើយ គាត់បាននិយាយទៅកាន់សារ៉ាយភរិយារបស់គាត់ថា៖ «មើល៍ បងដឹងថា អូនជាស្រីម្នាក់ដែលស្អាត។
|
|
\v 12 នៅពេលជនជាតិអេស៊ីបឃើញអូន ពួកគេនឹងនិយាយថា នេះជាភរិយារបស់គាត់ ហើយគេនឹងសម្លាប់បងហើយ តែគេនឹងទុកឲ្យអូនរស់វិញ។
|
|
\v 13 ចូរនិយាយថា អូនជាប្អូនស្រីរបស់បង ដើម្បីឲ្យពួកគេបានធ្វើល្អជាមួយបងដោយសារអូន ហើយអូនបានការពារជីវិតបងផងដែរ»។
|
|
\s5
|
|
\v 14 នៅពេលលោកអាប់រ៉ាមបានចូលទៅក្នុងទឹកដីអេស៊ីប ជនជាតិអេស៊ីបបានឃើញថា នាងសារ៉ាយស្អាតខ្លាំងណាស់។
|
|
\v 15 ពួកមន្ត្រីរបស់ស្តេចផារោនបានឃើញនាង ហើយបានសរសើរនាងចំពោះស្តេចផារោន ហើយគេបាននាំនាងទៅក្នុងដំណាក់របស់ស្តេចផារោន។
|
|
\v 16 ស្តេចផារោនបានប្រព្រឹត្តជាមួយលោកអាប់រ៉ាមយ៉ាងល្អដោយព្រោះនាង ហើយបានប្រទានចៀម គោ និងសត្វលាឈ្មោលៗ អ្នកបម្រើទាំងប្រុស និងអ្នកបម្រើស្រី សត្វលាញីៗ និងសត្វអូដ្ឋជាច្រើនផង។
|
|
\s5
|
|
\v 17 បន្ទាប់មក ព្រះអម្ចាស់បានធ្វើឲ្យស្តេចផារោន និងញាតិ្តវង្សរបស់ស្តេចជួបគ្រោះកាចយ៉ាងខ្លាំង ដោយសារនាងសារ៉ាយ ភរិយារបស់អាប់រ៉ាម។
|
|
\v 18 ស្តេចផារោនបានកោះហៅលោកអាប់រ៉ាម ហើយមានបន្ទូលថា៖ «ហេតុអ្វីបានជាអ្នកធ្វើចំពោះយើងយ៉ាងដូច្នេះ? ហេតុអ្វីបានជាអ្នកមិនប្រាប់យើងថានាងជាភរិយារបស់អ្នក?
|
|
\v 19 ហេតុអ្វីបានជាអ្នកនិយាយថានាងជាប្អូនស្រីរបស់អ្នកទៅវិញ ធ្វើឲ្យយើងយកនាងទៅជាមហេសីរបស់យើងដូច្នេះ? ឥឡូវនេះ មើល៍ នេះ ភរិយារបស់អ្នក។ ចូរយកនាង ហើយចេញទៅ?»។
|
|
\v 20 បន្ទាប់មក ស្តេចផារោនបានបង្គាប់ដល់ពួកប្រុសៗរបស់ព្រះអង្គទាំងអស់ទាក់ទងនឹងលោក ហើយពួកគេបានចាត់លោកឲ្យទៅ ជាមួយភរិយារបស់លោក និងជាមួយអ្វីៗទាំងអស់ដែលគាត់មាន។
|
|
\s5
|
|
\c 13
|
|
\cl ជំពូក ១៣
|
|
\p
|
|
\v 1 ដូច្នេះ លោកអាប់រ៉ាមបានចេញពីអេស៊ីប ហើយធ្វើដំណើរទៅណេកិប ជាមួយភរិយា និងអ្វីៗទាំងអស់ដែលគាត់មាន។ លោកឡុតក៏ទៅជាមួយពួកគេដែរ។
|
|
\v 2 លោកអាប់រ៉ាមមានហ្វូងសត្វ ប្រាក់ និងមាសជាច្រើន។
|
|
\s5
|
|
\v 3 គាត់បានបន្តធ្វើដំណើរពីណេកិតទៅបេតអែល ទៅកន្លែងដែលគាត់បានសង់ត្រសាលកាលពីមុន នៅចន្លោះបេតអែល និងក្រុងអៃ។
|
|
\v 4 គាត់បានទៅដល់កន្លែងដែលមានអាសនៈ ដែលគាត់បានសង់ពីមុន។ នៅទីនេះ គាត់អំពាវនាវព្រះនាមព្រះជាម្ចាស់។
|
|
\s5
|
|
\v 5 លោកឡុតបានធ្វើដំណើរជាមួយលោកអាប់រ៉ាម គាត់មានហ្វូងសត្វ ហ្វូងចៀម ហ្វូងគោ និងមានត្រសាលជាច្រើនដែរ។
|
|
\v 6 ទឹកដីនោះមិនអាចផ្គត់ផ្គង់ពួកគេទាំងពីរនាក់ឲ្យរស់នៅជាមួយគ្នាបានទេ ដោយសារពួកគេមានទ្រព្យសម្បត្តិយ៉ាងច្រើន ដូច្នេះ ពួកគេមិនអាចនៅជាមួយគ្នាបានទេ។
|
|
\v 7 ក៏មានជម្លោះរវាងអ្នកគង្វាលសត្វរបស់លោកអាប់រ៉ាម និងអ្នកគង្វាលសត្វរបស់លោកឡុត។ ជនជាតិកាណាន និងជនជាតិពេរិស៊ីត ក៏រស់នៅក្នុងស្រុកនោះដែរ។
|
|
\s5
|
|
\v 8 ដូច្នេះ លោកអាប់រ៉ាមនិយាយទៅកាន់លោកឡុតថា៖ «កុំឲ្យមានជម្លោះរវាងឯងនិងអ៊ំ និងអ្នកគង្វាលសត្វរបស់ឯង និងអ្នកគង្វាលសត្វរបស់អ៊ំដែរ ព្រោះយើងជាគ្រួសារតែមួយទេ។
|
|
\v 9 តើទឹកដីនៅខាងមុខឯងទាំងអស់នេះ មិនមែនជារបស់ឯងទេឬអី? ចូរទៅចុះ ហើយយើងបែកផ្លូវគ្នាចុះ។ ប្រសិនបើ ឯងទៅខាងឆ្វេង អ៊ំនឹងទៅខាងស្តាំ។ ឬ ប្រសិនបើ ឯងទៅខាងស្តាំ អ៊ំនឹងទៅខាងឆ្វេង»។
|
|
\s5
|
|
\v 10 ដូច្នេះ លោកឡុតក៏សម្លឹងមើលជុំវិញ ហើយគាត់បានឃើញទឹកដីទាំងអស់នៅវាលទន្លេយ័រដាន់មានទឹកច្រើនល្អ រហូតដល់ក្រុងសូអារ ស្អាតដូចជាសួនរបស់ព្រះអម្ចាស់ ដូចជាទឹកដីរបស់អេស៊ីប។ ការនេះ នៅមុនព្រះអម្ចាស់បំផ្លាញក្រុងសូដុម និងក្រុងកូម៉ូរ៉ា។
|
|
\v 11 ដូច្នេះ លោកឡុតក៏ជ្រើសរើសវាលរបស់ទន្លេយ័រដាន់ ហើយបានធ្វើដំណើរទៅភាគខាងកើត ហើយពួកគេបានបែកខ្ញែកពីសាច់ញាតិរបស់ពួកគេ។
|
|
\s5
|
|
\v 12 លោកអាប់រ៉ាមបានរស់នៅក្នុងទឹកដីកាណាន ហើយលោកឡុតរស់នៅក្នុងចំណោមទីក្រុងដែលមានវាលទំនាប។ គាត់បានសង់ត្រសាលនៅពេលដែលគាត់មកដល់ក្រុងសូដុម។
|
|
\v 13 មនុស្សនៅក្នុងក្រុងសូដុមជាមនុស្សបាប អាក្រក់ជាខ្លាំងទាស់នឹងព្រះអម្ចាស់។
|
|
\s5
|
|
\p
|
|
\v 14 ព្រះអម្ចាស់មានបន្ទូលទៅកាន់លោកអាប់រ៉ាម បន្ទាប់ពីលោកឡុតចេញពីគាត់ «ចូរមើលពីកន្លែងដែលអ្នកឈរនេះ ទៅជើង ទៅត្បូង ទៅកើត និងទៅលិច។
|
|
\v 15 ទឹកដីទាំងអស់ដែលអ្នកឃើញ យើងនឹងប្រគល់ឲ្យអ្នក និងពូជពង្សរបស់អ្នករហូតតទៅ។
|
|
\s5
|
|
\v 16 យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកបានចម្រើនឡើងដូចជាធូលីនៅលើផែនដី ប្រសិនបើ មនុស្សអាចរាប់ធូលីដីបាន នោះគេក៏អាចរាប់ពូជពង្សរបស់អ្នកបានដែរ។
|
|
\v 17 ចូរក្រោកឡើង ចូរដើរឲ្យពេញទឹកដីនេះ ដ្បិត យើងបានប្រគល់ឲ្យអ្នកហើយ»។
|
|
\v 18 ដូច្នេះ លោកអាប់រ៉ាមបានដំឡើងត្រសាលរបស់គាត់ ហើយមករស់នៅជិតដើមជ្រៃរបស់លោកម៉ាមរ៉េ ដែលនៅក្រុងហេប្រុន ហើយបានសង់កន្លែងថ្វាយតង្វាយថ្វាយដល់ព្រះអម្ចាស់នៅទីនោះ។
|
|
\s5
|
|
\c 14
|
|
\cl ជំពូក ១៤
|
|
\p
|
|
\v 1 កាលនោះ ព្រះបាទអាំរ៉ាផែលជាស្ដេចរបស់ប្រទេសស៊ីណើរ ព្រះបាទអើយ៉ុកជាស្ដេចរបស់ប្រទេសអេឡាសារ ព្រះបាទកេដូឡោមើរជាស្ដេចប្រទេសអេឡាំ និងព្រះបាទធីដាលជាស្ដេចរបស់ប្រទេសកូយីម
|
|
\v 2 ពួកគេបានធ្វើសង្គ្រាមទាស់នឹងព្រះបាទបេរ៉ាជាស្ដេចក្រុងសូដុម ព្រះបាទប៊ីសារជាស្ដេចក្រុងកូម៉ូរ៉ា ព្រះបាទស៊ីណាបជាស្ដេចក្រុងអាដម៉ា ព្រះបាទសេមេប៊ើរជាស្ដេចក្រុងសេបោម និងស្ដេចក្រុងបេឡា (ដែលហៅថាក្រុងសូអារផងដែរ)។
|
|
\s5
|
|
\v 3 ក្រោយមក ស្តេចទាំងប្រាំបានរួមគ្នានៅជ្រលងភ្នំស៊ីឌីម (ដែលហៅថាសមុទ្រប្រៃ)។
|
|
\v 4 ស្ដេចទាំងនេះបានបម្រើព្រះបាទកេដូឡោមើរ អស់រយៈពេលដប់ពីរឆ្នាំ ប៉ុន្តែ នៅឆ្នាំទីដប់បីពួកគេបាននាំគ្នាបះបោរ។
|
|
\v 5 បន្ទាប់មក នៅឆ្នាំទីដប់បួន ព្រះបាទកេដូឡោមើរ និងស្ដេចផ្សេងៗ ដែលនៅជាមួយព្រះអង្គ បាននាំគ្នាមកវាយលុកជនជាតិរេផែម នៅក្រុងអាសថារ៉ូតកើណែម ជនជាតិស៊ូស៊ីម នៅក្រុងហាំ ជនជាតិអេមីម នៅក្រុងគារយ៉ាថែម
|
|
\v 6 និងជនជាតិហូរី នៅតំបន់ភ្នំសៀរ រហូតដល់តំបន់អែលបារ៉ាន ដែលនៅជិតទីរហោស្ថាន។
|
|
\s5
|
|
\v 7 បន្ទាប់មក ពួកគេបានត្រឡប់ ហើយមកឯក្រុងអេនមីសផាត (ដែលហៅថាក្រុងកាដេស) វិញ ហើយបានវាយយករបស់ជនជាតិអាម៉ាឡេក ព្រមទាំងជនជាតិអាម៉ូរី ដែលរស់នៅទឹកដីហាសាសូនតាម៉ារផង។
|
|
\p
|
|
\v 8 បន្ទាប់មក ស្តេចក្រុងសូដុម ស្តេចក្រុងកូម៉ូរ៉ា និងស្តេចបេឡា (ដែលហៅថាក្រុងសូអារ)
|
|
\v 9 បានចេញទៅធ្វើសង្គ្រាមតទល់នឹងព្រះបាទកេដូឡោមើរជាស្ដេចរបស់ទឹកដីអេឡាំ ព្រះបាទធីដាលជាស្ដេចទឹកដីកូយីម ព្រះបាទអាំរ៉ាផែលជាស្ដេចរបស់ទឹកដីស៊ីណើរ និងព្រះបាទអើរយ៉ុកជាស្ដេចរបស់ទឹកដីអេឡាសារ គឺស្ដេចបួនអង្គតទល់នឹងស្ដេចប្រាំអង្គ។
|
|
\s5
|
|
\v 10 ឥឡូវនេះ នៅជ្រលងភ្នំស៊ីឌីមពេញទៅដោយអណ្តូងប្រេងជាច្រើន ហើយស្តេចក្រុងសូដុម និងក្រុងកូម៉ូរ៉ា បានរត់ ហើយពូកគេបានធ្លាក់ទៅក្នុងអណ្តូងនោះ។ ហើយពួកអ្នកដែលនៅសល់បានរត់ទៅតាមភ្នំផ្សេងៗ។
|
|
\v 11 ដូច្នេះ ពួកសត្រូវបានយករបស់របនៅក្រុងសូដុម និងក្រុងកូម៉ូរ៉ាទាំងអស់ ព្រមទាំងទ្រព្យសម្បតិ្តរបស់ពួកគេទៅជាមួយដែរ។
|
|
\v 12 នៅពេលពួកគេនាំចេញទៅ ពួកគេបាននាំលោកឡុត ក្មួយរបស់លោកអាប់រ៉ាមដែលរស់នៅក្នុងក្រុងសូដុមទៅជាមួយដែរ រួមទាំងទ្រព្យសម្បត្តិរបស់គាត់ទាំងអស់ផងដែរ។
|
|
\s5
|
|
\p
|
|
\v 13 មានម្នាក់ដែលបានគេចរួចបានមកប្រាប់លោកអាប់រ៉ាមជាជនជាតិហេព្រើរ។ លោករស់នៅក្បែរដើមជ្រៃដែលជាកម្មសិទ្ធិរបស់លោកម៉ាមរ៉េជាជនជាតិអាម៉ូរី ដែលត្រូវជាបងប្អូនរបស់លោកអែសកុល និងលោកអាន់នើរ ដែលជាសម្ពន្ធមិត្តរបស់លោកអាប់រ៉ាម។
|
|
\v 14 នៅពេលនេះ លោកអាប់រ៉ាមបានឮថា ពួកសត្រូវបានចាប់យកសាច់ញាតិរបស់គាត់ លោកបាននាំអ្នកបម្រើដែលកើតនៅក្នុងផ្ទះរបស់គាត់ ដែលគាត់បានបង្វឹកចំនួន៣១៨នាក់ ហើយគាត់បានដេញតាមពួកគេរហូតដល់ក្រុងដាន់។
|
|
\s5
|
|
\v 15 គាត់បានបែងចែកគ្នារបស់គាត់ដើម្បីប្រយុទ្ធជាមួយពួកគេនៅពេលយប់ ហើយបានវាយលុកពួកគេ និងដេញតាមពួកគេរហូតដល់ក្រុងហូបា ដែលនៅខាងជើងក្រុងដាម៉ាស។
|
|
\v 16 បន្ទាប់មក គាត់បាននាំទ្រព្យសម្បត្តិទាំងអស់ ហើយបាននាំលោកឡុតដែលជាសាច់ញាតិរបស់គាត់ ព្រមទាំងរបស់របរ រួមទាំងភរិយា និងអ្នកផ្សេងទៀតផងដែរ។
|
|
\s5
|
|
\p
|
|
\v 17 បន្ទាប់ពីលោកអាប់រ៉ាមបានត្រឡប់ពីវាយលុកព្រះបាទកេដូឡោមើរ និងស្ដេចទាំងឡាយដែលនៅជាមួយរួចមក ស្ដេចក្រុងសូដុមក៏ចេញមកទទួលគាត់នៅជ្រលងភ្នំសាវេ (ដែលហៅថាជ្រលងភ្នំហ្លួងផងដែរ)។
|
|
\p
|
|
\v 18 ព្រះបាទម៉ិលគីស្សាដែកជាស្តេចនៅក្រុងសាឡិម បានឲ្យគេយកនំប៉័ង និងស្រាទំពាំងបាយជូរមកជូនលោកអាប់រ៉ាម។ គាត់គឺជាមហាបូជាចារ្យរបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុត។
|
|
\s5
|
|
\v 19 គាត់បានឲ្យពរដល់លោកដោយថ្លែងថា៖ «សូមព្រះជាម្ចាស់ដ៏ខ្ពស់បំផុត ជាព្រះដែលបានបង្កើតស្ថានសួគ៌ និងផែនដី បានប្រទានពរដល់លោកអាប់រ៉ាម។
|
|
\q1
|
|
\v 20 សូមព្រះជាម្ចាស់ដ៏ខ្ពស់បំផុត ជាព្រះដែលបានប្រគល់ខ្មាំងសត្រូវមកក្នុងកណ្ដាប់ដៃរបស់លោក ប្រទានពរដល់លោក»។ បន្ទាប់មក លោកអាប់រ៉ាមបានថ្វាយមួយភាគដប់ដល់ស្តេចពីអ្វីៗទាំងអស់។
|
|
\s5
|
|
\p
|
|
\v 21 ស្តេចក្រុងសូដុមមានបន្ទូលទៅលោកអាប់រ៉ាមថា៖ «ចូរប្រគល់មនុស្សមកឲ្យយើងវិញ ហើយយកទ្រព្យសម្បត្តិសម្រាប់លោកទៅចុះ»។
|
|
\v 22 លោកអាប់រ៉ាមទូលទៅស្តេចក្រុងសូដុមថា៖ «ទូលបង្គំសូមលើកដៃរបស់ទូលបង្គំនៅចំពោះព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះដែលបានបង្កើតស្ថានសួគ៌ និងផែនដីថា
|
|
\v 23 ទូលបង្គំនឹងមិនយកអំបោះមួយសរសៃ ឬខ្សែស្បែកជើងមួយ ឬអ្វីៗដែលជាសម្បត្តិរបស់ព្រះករុណាសោះឡើយ ដើម្បីកុំឲ្យព្រះករុណាមានបន្ទូលថា៖ «យើងបានធ្វើឲ្យអាប់រ៉ាមទៅជាអ្នកមាន»។
|
|
\v 24 ទូលបង្គំនឹងមិនយកអ្វីឡើយ លើកលែងតែអ្វីៗដែលសម្រាប់យុវជនហូប ហើយចែករំលែកជាមួយអ្នកដែលទៅជាមួយទូលបង្គំប៉ុណ្ណោះបានហើយ សូមឲ្យលោកអាន់នើរ លោកអេសកុល និងលោកម៉ាមរ៉េបានយកចំណែករបស់ពួកគេផង»។
|
|
\s5
|
|
\c 15
|
|
\cl ជំពូក ១៥
|
|
\p
|
|
\v 1 បន្ទាប់ការទាំងនេះកើតឡើង ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់លោកអាប់រ៉ាមនៅក្នុងនិមិត្តថា៖ «អាប់រ៉ាមអើយ! កុំខ្លាចអី យើងជាខែល និងជារង្វាន់ដ៏ធំរបស់អ្នក»។
|
|
\p
|
|
\v 2 លោកអាប់រ៉ាមទូលថា៖ «ព្រះអម្ចាស់អើយ តើព្រះអង្គនឹងប្រទានអ្វីដល់ទូលបង្គំ? បើទូលបង្គំគ្មានកូនដូច្នេះ ហើយអ្នកដែលនឹងទទួលកេរមត៌កនៅក្នុងផ្ទះរបស់ទូលបង្គំ គឺអេលាស៊ើរជាអ្នកក្រុងដាម៉ាសឯណោះវិញទេ»។
|
|
\v 3 លោកអាប់រ៉ាមបន្តទៀតថា៖ «ព្រះអង្គមិនបានប្រទានឲ្យទូលបង្គំមានកូន មើល មានតែអ្នកបម្រើនៅក្នុងផ្ទះរបស់ទូលបង្គំទេ នឹងទទួលកេរមត៌ករបស់ទូលបង្គំ»។
|
|
\s5
|
|
\v 4 មើល៍ ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់គាត់ ថា៖ «បុរសនេះនឹងមិនទទួលកេរមត៌ករបស់អ្នកឡើយ ប៉ុន្តែ ម្នាក់ដែលកើតចេញពីរូបកាយរបស់អ្នកទេ ដែលនឹងទទួលកេរមត៌ករបស់អ្នក»។
|
|
\v 5 បន្ទាប់មក ព្រះអង្គបាននាំគាត់ចេញមកក្រៅ ហើយមានបន្ទូលថា៖ «ចូរមើលទៅស្ថានសួគ៌ ហើយរាប់ចំនួនផ្កាយ ប្រសិនបើ អ្នកអាចរាប់ចំនួនវាបាន»។ បន្ទាប់មកព្រះអង្គមានបន្ទូលទៅគាត់ថា៖ «ដូច្នេះ អ្នកនឹងរាប់ពូជពង្សរបស់អ្នកបានហើយ»។
|
|
\s5
|
|
\v 6 គាត់បានជឿលើព្រះអម្ចាស់ ហើយគាត់ត្រូវបានរាប់ជាសុចរិត។
|
|
\v 7 ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «យើងគឺព្រះអម្ចាស់ ដែលបាននាំអ្នកចេញពីក្រុងអ៊ើរ ទឹកដីខាល់ដេ យើងនឹងប្រគល់ទឹកដីនេះជាកេរមត៌កដល់អ្នក»។
|
|
\v 8 គាត់ទូលថា៖ «ព្រះអម្ចាស់ដ៏ជាព្រះអើយ តើទូលបង្គំដឹងបានយ៉ាងដូចម្តេចថា ទូលបង្គំនឹងបានទទួលវានោះ?»
|
|
\s5
|
|
\v 9 បន្ទាប់មក ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «មើល៍ ចូរយកគោញីមួយអាយុបីឆ្នាំ ពពែញីមួយអាយុបីឆ្នាំ និងកូនចៀមឈ្មោលមួយអាយុបីឆ្នាំ ព្រាបមួយ និងលលកជំទើរមួយមក»។
|
|
\v 10 គាត់បានយកសត្វទាំងអស់នោះមកថ្វាយព្រះអង្គ ហើយកាត់ពួកវាជាពីរ និងយកមកពាក់កណ្តាលមកដាក់ផ្ទុយគ្នា ប៉ុន្តែ គាត់មិនបានពុះសត្វស្លាបទេ។
|
|
\v 11 ពេលនោះ មានត្មាតមកឆាបសាច់សត្វ លោកអាប់រ៉ាមបានដេញវា។
|
|
\s5
|
|
\p
|
|
\v 12 បន្ទាប់មក នៅពេលថ្ងៃជិតលិច លោកអាប់រ៉ាមងងុយគេងជាខ្លាំង ហើយមើល មានភាពងងឹត និងគួរឲ្យភ័យខ្លាចជាខ្លាំងចំពោះគាត់។
|
|
\v 13 បន្ទាប់ពី ព្រះអម្ចាស់មានបន្ទូលមកលោកអាប់រ៉ាមថា៖ «ចូរដឹងជាប្រាកដថា ពូជពង្សរបស់អ្នកនឹងក្លាយជាជនបរទេសនៅក្នុងទឹកដីសាសន៍ដទៃដែលមិនមែនជាទឹកដីរបស់ខ្លួន ហើយនឹងក្លាយជាទាសករ ហើយត្រូវគេជិះជាន់អស់រយៈពេលបួនរយឆ្នាំ។
|
|
\s5
|
|
\v 14 យើងនឹងជំនុំជម្រះប្រជាជាតិដែលពួកគេនឹងបម្រើនោះ ហើយបន្ទាប់មកពួកគេនឹងចេញពីប្រទេសនោះជាមួយនឹងទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹក។
|
|
\v 15 ប៉ុន្តែ អ្នកនឹងត្រឡប់ទៅឯឪពុករបស់ដោយសេចក្តីសុខសាន្ត ហើយអ្នកនឹងត្រូវបញ្ចុះក្នុងផ្នូរក្នុងអាយុវែងល្អហើយ។
|
|
\v 16 នៅក្នុងជំនាន់ទីបួន ពួកគេនឹងមកទីនេះម្តងទៀត ដើម្បីអំពើរំលងរបស់អាម៉ូរីមិនទាក់កម្រិតរបស់វានៅឡើយ»។
|
|
\s5
|
|
\v 17 នៅពេលថ្ងៃជិតលិច ហើយសេចក្តីងងឹតក៏មកដល់ មើល៍ មានឆ្នាំងភ្លើងហុយផ្សែង ហើយនិងអណ្តាតភ្លើងឆេះនៅចន្លោះដុំសាច់ទាំងនោះ។
|
|
\v 18 នៅថ្ងៃនោះ ព្រះអម្ចាស់បានធ្វើសម្ពន្ធមេត្រីជាមួយលោកអាប់រ៉ាម ដោយមានបន្ទូលថា៖ «យើងនឹងប្រគល់ទឹកដីនេះ ដល់ពូជពង្សរបស់អ្នក ពីទន្លេអេស៊ីប រហូតដល់ទន្លេធំអឺប្រាត
|
|
\v 19 ជនជាតិកែន ទឹកដីកេនិស៊ីត ទឹកដីកាត់ម៉ូនី
|
|
\v 20 ទឹកដីហេត ទឹកដីពេរិស៊ីត ទឹកដីរេផែម
|
|
\v 21 ទឹកដីអាម៉ូរី ទឹកដីកាណាន ទឹកដីគើកាស៊ី និងទឹកដីយេប៊ូស»។
|
|
\s5
|
|
\c 16
|
|
\cl ជំពូក ១៦
|
|
\p
|
|
\v 1 ឥឡូវនេះ នាងសារ៉ាយ ភរិយារបស់លោកអាប់រ៉ាម មិនបានបង្កើតកូនណាមួយឲ្យលោកអាប់រ៉ាមទេ ប៉ុន្តែ នាងមានអ្នកបម្រើស្រីម្នាក់ ជាជនជាតិអេស៊ីប នាងឈ្មោះហាកា។
|
|
\v 2 ដូច្នេះ នាងសារ៉ាយបានប្រាប់លោកអាប់រ៉ាមថា៖ «មើល៍ ព្រះអម្ចាស់បានបង្ខាំងខ្ញុំមិនឲ្យមានកូន។ ចូរទៅគេងជាមួយអ្នកបម្រើស្រីរបស់ខ្ញុំចុះ។ ខ្ញុំប្រហែលជាមានកូនដោយសារនាង»។ លោកអាប់រ៉ាមបានស្តាប់តាមសំដីរបស់នាងសារ៉ាយ។
|
|
\v 3 ការនេះកើតឡើងបន្ទាប់ពីលោកអាប់រ៉ាមមករស់នៅទឹកដីកាណានដប់ឆ្នាំ ដែលនាងសារ៉ាយភរិយារបស់លោកអាប់រ៉ាមប្រគល់នាងហាកា ជាអ្នកបម្រើស្រីរបស់នាង ទៅឲ្យស្វាមីរបស់នាងធ្វើជាភរិយា។
|
|
\v 4 ដូច្នេះ លោកក៏បានរួមរស់ជាមួយនាងហាកា ហើយនាងក៏មានផ្ទៃពោះ។ នៅពេលនាងឃើញថា នាងមានកូនដូច្នេះ នាងចាប់ផ្តើមមើលងាយម្ចាស់ស្រីរបស់នាង។
|
|
\s5
|
|
\v 5 បន្ទាប់មក នាងសារ៉ាយប្រាប់លោកអាប់រ៉ាមថា៖ «នេះជាកំហុសរបស់អូនគឺដោយសារតែបង។ អូនបានប្រគល់អ្នកបម្រើស្រីរបស់អូនទៅឲ្យបងឱប ហើយនៅពេលនាងដឹងថា នាងមានផ្ទៃពោះ នាងបែរជាមើលងាយអូនទៅវិញ។ សូមឲ្យព្រះអម្ចាស់វិនិច្ឆ័យ រវាងអូននិងបងចុះ»។
|
|
\v 6 ប៉ុន្តែ លោកអាប់រ៉ាមនិយាយទៅនាងសារ៉ាយថា៖ «មើល៍ អ្នកបម្រើស្រីរបស់អូននៅក្នុងអំណាចរបស់អូនហើយ ចូរធ្វើតាមតែចិត្តអូនចុះ»។ ដូច្នេះ នាងសារ៉ាយបានប្រព្រឹត្តនឹងនាងយ៉ាងគ្រោតគ្រាត ហើយនាងហាកាក៏រត់ចេញពីនាង។
|
|
\s5
|
|
\p
|
|
\v 7 ទេវតារបស់ព្រះអម្ចាស់បានមកជួបនាងនៅក្បែរប្រភពទឹកមួយនៅទីរហោស្ថាន ប្រភពទឹកនោះនៅតាមផ្លូវទៅទឹកដីស៊ើរ។
|
|
\v 8 លោកនិយាយនឹងនាងថា៖ «ហាកា អ្នកបម្រើរបស់នាងសារ៉ាយអើយ តើអ្នកមកពីណា ហើយទៅណា?» បន្ទាប់មក នាងក៏តបថា៖ «នាងខ្ញុំរត់ចេញពីលោកស្រីសារ៉ាយម្ចាស់ស្រីរបស់ខ្ញុំ»។
|
|
\s5
|
|
\v 9 ទេវតារបស់ព្រះអម្ចាស់ប្រាប់ទៅនាងថា៖ «ចូរត្រឡប់ទៅម្ចាស់ស្រីរបស់អ្នកវិញចុះ ហើយចុះចូលនឹងសិទ្ធិអំណាចរបស់នាង»។
|
|
\v 10 បន្ទាប់មក ទេវតារបស់ព្រះអម្ចាស់និយាយទៅនាងថា៖ «យើងនឹងធ្វើឲ្យពូជពង្សរបស់នាងបានចម្រើនច្រើនឡើង គ្មាននរណាអាចរាប់បានឡើយ»។
|
|
\s5
|
|
\v 11 ទេវតារបស់ព្រះអម្ចាស់ក៏ប្រាប់ទៅនាងផងដែរថា៖ «មើល អ្នកមានផ្ទៃពោះ ហើយនាងនឹងបង្កើតបានកូនប្រុសមួយ ហើយអ្នកត្រូវដាក់ឈ្មោះថា អ៊ីស្មាអែល ដោយសារព្រះអម្ចាស់បានឮទុក្ខលំបាករបស់នាង។
|
|
\q1
|
|
\v 12 គាត់នឹងបានដូចជាសត្វលាព្រៃ។ គាត់នឹងវាយមនុស្សទាំងអស់ ហើយមនុស្សទាំងអស់នឹងវាយវាវិញ ហើយវានឹងរស់នៅដោយឡែកពីបងប្អូនទាំងអស់របស់វា»។
|
|
\s5
|
|
\p
|
|
\v 13 បន្ទាប់មក នាងបានថ្វាយព្រះនាមដល់ព្រះអម្ចាស់ដែលមានបន្ទូលជាមួយនាងថា៖ «ព្រះអង្គជាព្រះជាម្ចាស់ដែលទតឃើញខ្ញុំម្ចាស់» ដ្បិតនាងនិយាយថា៖ «តើខ្ញុំពិតជាមើលឃើញ សូម្បីតែព្រះអង្គបានទតឃើញខ្ញុំ»?
|
|
\v 14 ដូច្នេះ អណ្តូងនោះត្រូវបានហៅថា អណ្ដូងឡាហាយរយ មើល វាស្ថិតនៅចន្លោះភូមិកាដេស និងភូមិបារ៉ែដ។
|
|
\s5
|
|
\p
|
|
\v 15 នាងហាកាបង្កើតបានកូនប្រុសមួយឲ្យលោកអាប់រ៉ាម ហើយលោកអាប់រ៉ាមបានដាក់ឈ្មោះកូនប្រុសរបស់គាត់ ដែលនាងហាកាបង្កើតនោះថា អ៊ីស្មាអែល។
|
|
\v 16 លោកអាប់រ៉ាមមានអាយុប៉ែតសិបប្រាំមួយឆ្នាំ ពេលនាងហាកាបង្កើតអ៊ីស្មាអែលដល់លោកអាប់រ៉ាម។
|
|
\s5
|
|
\c 17
|
|
\cl ជំពូក ១៧
|
|
\p
|
|
\v 1 ពេលលោកអាប់រ៉ាមមានអាយុកៅសិបប្រាំបួនឆ្នាំ ព្រះអម្ចាស់បានយាងមកជួបលោក ហើយមានបន្ទូលទៅគាត់ថា៖ «យើងគឺជាព្រះអម្ចាស់ដ៏មានព្រះចេស្តា។
|
|
\v 2 ចូរដើរនៅចំពោះយើង ហើយឲ្យបានគ្រប់លក្ខណ៍ចុះ។ បន្ទាប់មក យើងនឹងចងសម្ពន្ធមេត្រីរវាងយើងនិងអ្នក ហើយយើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកបានកើតចំនួនច្រើនឡើង»។
|
|
\s5
|
|
\v 3 លោកអាប់រ៉ាមបានក្រាបមុខដល់ដី ហើយព្រះជាម្ចាស់មានបន្ទូលជាមួយគាត់ថា៖
|
|
\v 4 «ចំណែកយើង មើល យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នក។ អ្នកនឹងក្លាយជាឪពុកនៃប្រជាជាតិជាច្រើន។
|
|
\v 5 ឈ្មោះរបស់អ្នកលែងជាអាប់រ៉ាមទៀតហើយ ប៉ុន្តែ ឈ្មោះរបស់អ្នកនឹងទៅជាអប្រាហាំវិញ ដ្បិត យើងបានរើសតាំងអ្នក ដើម្បីឲ្យធ្វើជាឪពុកនៃប្រជាជាតិជាច្រើន។
|
|
\v 6 យើងនឹងធ្វើឲ្យអ្នកបានចម្រុងចម្រើនឡើង ហើយយើងនឹងធ្វើឲ្យអ្នកក្លាយជាប្រជាជាតិជាច្រើន ហើយស្តេចនឹងកើតចេញពីអ្នក។
|
|
\s5
|
|
\v 7 យើងនឹងចងសម្ពន្ធមេត្រីរបស់យើង រវាងយើងនិងអ្នក ព្រមទាំងជាមួយពូជពង្សរបស់អ្នកដែលមកតាមក្រោយអ្នក គ្រប់ទាំងតំណរតទៅ ដ្បិត សម្ពន្ធមេត្រីនេះស្ថិតស្ថេរនៅអស់កល្បជានិច្ច ឲ្យយើងបានធ្វើជាព្រះជាម្ចាស់របស់អ្នក និងពូជពង្សដែលនៅក្រោយអ្នក។
|
|
\v 8 យើងនឹងប្រគល់ទឹកដីដែលអ្នកកំពុងរស់នៅនេះ ដល់អ្នក និងដល់កូនចៅបន្ទាប់ពីអ្នក គឺទឹកដីកាណានទាំងអស់ សម្រាប់ជាសម្បត្តិដ៏នៅអស់កល្បជានិច្ច ហើយយើងនឹងធ្វើជាព្រះជាម្ចាស់របស់ពួកគេ»។
|
|
\s5
|
|
\p
|
|
\v 9 បន្ទាប់មក ព្រះជាម្ចាស់មានបន្ទូលមកលោកអ័ប្រាហាំថា៖ «ចំណែកអ្នកវិញ អ្នកត្រូវកាន់តាមសម្ពន្ធមេត្រីរបស់យើង អ្នកនិងកូនចៅនៅបន្ទាប់ពីអ្នក និងគ្រប់ទាំងតំណរបស់ពួកគេតទៅ។
|
|
\v 10 នេះគឺជាសម្ពន្ធមេត្រីរបស់យើង ដែលអ្នកត្រូវកាន់តាម រវាងយើង និងអ្នក ព្រមទាំងពូជពង្សនៅបន្ទាប់ពីអ្នក អ្នកត្រូវកាត់ស្បែកភេទប្រុសដែលនៅក្នុងចំណោមអ្នកទាំងអស់។
|
|
\v 11 អ្នកត្រូវកាត់ស្បែកចុងលឹង្ករបស់មនុស្សទាំងអស់ ហើយនេះគឺជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រីរវាងយើង និងអ្នក។
|
|
\s5
|
|
\v 12 គ្រប់ទាំងភេទប្រុសទាំងអស់នៅក្នុងចំណោមអ្នកដែលមានអាយុប្រាំបីថ្ងៃ គឺមនុស្សគ្រប់ទាំងតំណរបស់អ្នក។ ការនេះ បូករួមទាំងអស់អ្នកដែលបានកើតនៅក្នុងគ្រួសារ និងអស់អ្នកដែលបានទិញពីសាសន៍ដទៃដែលមិនមែនជាពូជពង្សរបស់អ្នក។
|
|
\v 13 អស់អ្នកដែលកើតមកនៅក្នុងគ្រួសាររបស់អ្នក និងអស់អ្នកដែលអ្នកបានទិញត្រូវតែកាត់ស្បែក។ ដូច្នេះ សម្ពន្ធមេត្រីរបស់យើងនឹងចងជាមួយអ្នក ដ្បិត សម្ពន្ធមេត្រីនេះ ស្ថិតស្ថេរនៅអស់កល្បជានិច្ច។
|
|
\v 14 ប្រសិនបើ បុរសមិនកាត់ស្បែកណាដែលមិនបានកាត់ស្បែកខាងសាច់ឈាម ចុងលឹង្ករបស់គាត់ទេ ចូរកាត់កាល់គាត់ចេញពីមនុស្សរបស់គាត់ទៅ។ គាត់បានបំបែកសម្ពន្ធមេត្រីរបស់យើង»។
|
|
\s5
|
|
\p
|
|
\v 15 ព្រះជាម្ចាស់មានបន្ទូលមកលោកអ័ប្រាហាំថា៖ «ចំណែក នាងសារ៉ាយ ភរិយារបស់អ្នក កុំហៅនាងថាសារ៉ាយទៀត។ ផ្ទុយទៅវិញ ត្រូវហៅនាងថាសារា៉វិញ។
|
|
\v 16 យើងនឹងឲ្យពរដល់នាង ហើយយើងនឹងឲ្យកូនប្រុសមួយដល់នាង។ យើងនឹងឲ្យពរដល់នាង ហើយនាងនឹងក្លាយជាម្តាយនៃប្រជាជាតិជាច្រើន ស្តេចរបស់ប្រជារាស្រ្ត នឹងកើតចេញមកពីនាង»។
|
|
\s5
|
|
\v 17 ពេលនោះ លោកអប្រាហាំបានក្រាបចុះ ឱនមុខទៅដី ហើយបានសើច ហើយគាត់និយាយនៅក្នុងចិត្តរបស់គាត់ថា៖ «តើមនុស្សមានអាយុមួយរយឆ្នាំហើយ អាចមានកូនបានដែរឬ? តើនាងសារា៉ ដែលមានអាយុកៅសិបឆ្នាំហើយ អាចមានកូនបានដែរឬ?»
|
|
\v 18 លោកអប្រាហាំទូលទៅព្រះជាម្ចាស់ថា៖ «ព្រះអង្គអើយ សូមឲ្យអ៊ីស្មាអែលបានរស់នៅចំពោះព្រះអង្គទៅបានហើយ!»។
|
|
\s5
|
|
\v 19 ព្រះជាម្ចាស់មានបន្ទូលថា៖ «អត់ទេ គឺសារ៉ា ភរិយារបស់អ្នកទេ ដែលបង្កើតកូនប្រុសនោះ ហើយអ្នកត្រូវដាក់ឈ្មោះថា អ៊ីសាក។ យើងនឹងចងសម្ពន្ធមេត្រីជាមួយកូននោះ ជាសម្ពន្ធមេត្រីដ៏នូវអស់កល្បជានិច្ចជាមួយនឹងពូជពង្សបន្ទាប់ពីគាត់ដែរ។
|
|
\v 20 ចំណែកអ៊ីស្មាអែលវិញ យើងបានឮអ្នក។ មើល៍ យើងនឹងឲ្យពរដល់គាត់ ហើយនឹងធ្វើឲ្យគាត់បង្កើតផល ហើយបានចម្រើនច្រើនឡើងជាបរិបូរ។ គាត់នឹងធ្វើជាឪពុកនៃអ្នកដឹកនាំកុលសម្ពន្ធទាំងដប់ពីរ ហើយយើងនឹងធ្វើឲ្យគាត់ក្លាយជាប្រជាជាតិមួយដ៏ធំ។
|
|
\v 21 ប៉ុន្តែ សម្ពន្ធមេត្រីដែលយើងនឹងចងជាមួយអ៊ីសាក ជាកូនដែលសារ៉ាបានបង្កើតដល់អ្នកនៅឆ្នាំក្រោយនេះ»។
|
|
\s5
|
|
\p
|
|
\v 22 នៅពេលព្រះអង្គមានបន្ទូលជាមួយលោកចប់ ព្រះជាម្ចាស់យាងចេញពីលោកអប្រាហាំ។
|
|
\v 23 បន្ទាប់មក លោកអប្រាហាំបានយកអ៊ីស្មាអែលកូនប្រុសរបស់គាត់ និងអស់អ្នកដែលបានកើតនៅក្នុងគ្រួសាររបស់គាត់ទាំងអស់ ព្រមទាំងអស់ដែលបានទិញដោយលុយ និងគ្រប់ទាំងប្រុសៗនៅក្នុងគ្រួសាររបស់លោកអប្រាហាំទាំងអស់ មកកាត់ស្បែកចុងលឹង្គនៅថ្ងៃតែមួយនោះឯង ដូចព្រះជាម្ចាស់បានមានបន្ទូលទៅគាត់។
|
|
\s5
|
|
\v 24 លោកអប្រាហាំមានអាយុកៅសិបប្រាំបួនឆ្នាំ នៅពេលលោកកាត់ស្បែកចុងលឹង្គរបស់គាត់។
|
|
\v 25 អ៊ីស្មាអែលកូនប្រុសរបស់កាត់មានអាយុដប់បីឆ្នាំ ពេលគាត់កាត់ស្បែកចុងលឹង្គរបស់គាត់។
|
|
\v 26 នៅថ្ងៃដដែលនោះ លោកអប្រាហាំ និងអ៊ីស្មាអែលកូនប្រុសរបស់គាត់កាត់ស្បែកទាំងពីរនាក់។
|
|
\v 27 ប្រុសៗទាំងអស់នៅក្នុងគ្រួសាររបស់គាត់ត្រូវបានកាត់ស្បែកជាមួយគាត់ រួមទាំងអស់អ្នកដែលកើតនៅក្នុងគ្រួសាររបស់គាត់ និងអស់អ្នកដែលបានទិញដោយលុយពីជនបរទេស។
|
|
\s5
|
|
\c 18
|
|
\cl ជំពូក ១៨
|
|
\p
|
|
\v 1 ព្រះអម្ចាស់បានយាងមកឲ្យលោកអប្រាហាំឃើញនៅក្បែរនៅដើមជ្រៃលោកម៉ាមរ៉េ។ គឺក្នុងកាលដែលគាត់អង្គុយនៅច្រកទ្វារត្រសាលរបស់គាត់នៅក្នុងពេលថ្ងៃកំពុងពេញកម្តៅ។
|
|
\v 2 គាត់បានសម្លឹងមើល ហើយមើល៍ គាត់បានឃើញបុរសម្នាក់កំពុងឈរនៅទល់មុខគាត់។ ពេលគាត់បានឃើញពួកគេ គាត់បានរស់ទៅជួបពួកគេពីច្រកទ្វារត្រសាល ហើយក្រាបផ្កាប់មុខទៅនឹងដី។
|
|
\s5
|
|
\v 3 គាត់ទូលថា៖ «ព្រះអម្ចាស់អើយ ប្រសិនបើ ទូលបង្គំគាប់ព្រះហឫទ័យដល់ព្រះអង្គ សូមមេត្តាកុំយាងហួស ដោយទុកចោលអ្នកបម្រើព្រះអង្គឡើយ។
|
|
\v 4 សូមឲ្យគេបានយកទឹកមកលាងព្រះបាទរបស់ព្រះអង្គ ហើយសម្រាកនៅក្រោមដើមឈើនេះសិនហើយ។
|
|
\v 5 សូមឲ្យទូលបង្គំនាំអាហារបន្តិចបន្ទួចមកថ្វាយ ដើម្បីឲ្យព្រះអង្គបានសោយ។ បន្ទាប់មក ព្រះអាចយាងចេញពីទូលបង្គំបានហើយ ព្រោះព្រះអង្គបានយាងមកជួបអ្នកបម្រើព្រះអង្គរួចហើយ»។ ពួកគេឆ្លើយថា៖ «ចូរតាមសម្តីរបស់អ្នកចុះ»។
|
|
\s5
|
|
\v 6 បន្ទាប់មក លោកអប្រាហាំទៅរកនាងសារ៉ាយ៉ាងលឿននៅក្នុងត្រសាល ហើយនិយាយថា៖ «ចូរប្រញាប់ឡើង យកម្សៅយ៉ាងម៉ដ្តបីរង្វាល់មក ច្របាច់វា ហើយធ្វើជានំប៉័ង»។
|
|
\v 7 បន្ទាប់មក លោកអប្រាហាំរត់ទៅឯអ្នកឃ្វាលសត្វ ហើយបានយកកូនគោ ដែលស្ទាវ ហើយល្អមួយ ហើយប្រគល់វាទៅឲ្យអ្នកបម្រើ ហើយគាត់ក៏ប្រញាប់ទៅចម្អិនវា។
|
|
\v 8 គាត់បានយកខ្លាញ់ និងទឹកដោះគោ ព្រមទាំងសាច់កូនគោដែលគេបានចម្អិននោះ មកដាក់នៅមុខរបស់ពួកគេ ហើយគាត់ឈរនៅក្បែរពួកគេនៅក្នុងដើមឈើ នៅពេលពួកគេកំពុងហូប។
|
|
\s5
|
|
\p
|
|
\v 9 ពួកគេនិយាយទៅកាន់គាត់ថា៖ «តើសារ៉ាភរិយារបស់លោកនៅឯណា?» គាត់ឆ្លើយថា៖ «នៅក្នុងត្រសាលឯណោះ»។
|
|
\v 10 ព្រះអង្គមានបន្ទូលថា៖ «យើងនឹងត្រឡប់មកវិញជាប្រាកដនៅក្នុងរដូវលំហើយ ហើយមើល៍ សារ៉ាយភរិយារបស់លោកនឹងមានកូនប្រុសមួយ»។ នាងសារ៉ាយកំពុងស្តាប់នៅមាត់ទ្វារក្នុងត្រសាល ដែលនៅពីក្រោយគាត់។
|
|
\s5
|
|
\v 11 ឥឡូវ លោកអប្រាហាំ និងនាងសារ៉ាមានវ័យចាស់ណាស់ហើយ នាងសារ៉ាមានអាយុហួសក្នុងការមានកូនហើយ។
|
|
\v 12 នាងសារ៉ាសើចនឹងខ្លួនឯង ហើយនិយាយមកកាន់ខ្លួននាងថា៖ «ខ្ញុំចាស់ចំណាស់នេះហើយ ស្វាមីខ្ញុំក៏ចាស់ណាស់ដែរ យើងខ្ញុំនៅមានតម្រេកអ្វីទៀត?»
|
|
\s5
|
|
\v 13 ព្រះអម្ចាស់មានបន្ទូលទៅលោកអប្រាហាំថា៖ «ហេតុអ្វីបានជានាងសារ៉ាសើច ហើយនិយាយថា តើខ្ញុំអាចមានកូនបាន ក្នុងការដែលខ្ញុំចាស់ហើយនោះ?
|
|
\v 14 តើមានអ្វីដែលពិបាកពេកសម្រាប់ព្រះអម្ចាស់ទេ? នៅពេលកំណត់ យើងនឹងត្រឡប់មកឯអ្នកវិញ គឺនៅក្នុងរដូវលំហើយ។ នៅឆ្នាំក្រោយ នៅក្នុងរដូវនេះ នាងសារ៉ានឹងមានកូនប្រុសមួយ»។
|
|
\v 15 បន្ទាប់មក នាងសារ៉ាបដិសេធវា ហើយនិយាយថា៖ «ខ្ញុំម្ចាស់មិនបានសើចទេ» ដ្បិត នាងខ្លាច។ គាត់ឆ្លើយថា៖ «អត់ទេ នាងបានសើចមែន»។
|
|
\s5
|
|
\p
|
|
\v 16 បន្ទាប់មក ពួកគេបានក្រោកឡើងដើម្បីចាកចេញហើយសម្លឹងមើលទៅក្រុងសូដុម។ លោកអប្រាហាំបានចេញទៅជាមួយពួកគេ ដើម្បីជូនដំណើរពួកគេ។
|
|
\v 17 ប៉ុន្តែ ព្រះអម្ចាស់មានបន្ទូលថា៖ «តើគួរឲ្យយើងលាក់ជាមួយលោកពីអ្វីដែលខ្ញុំនឹងធ្វើដែរឬទេ?
|
|
\v 18 លោកអប្រាហាំនឹងក្លាយជាប្រជាជាតិមួយដ៏ធំ ហើយខ្លាំងពូកែ ហើយប្រជាជាតិទាំងអស់នៅលើផែនដីនឹងបានពរដោយសារគាត់។
|
|
\v 19 ដ្បិត យើងបានជ្រើសរើសគាត់ ដើម្បីឲ្យគាត់បានបង្រៀនដល់កូន និងគ្រួសាររបស់គាត់ដែលមកតាមក្រោយឲ្យកាន់តាមផ្លូវរបស់ព្រះអម្ចាស់ ឲ្យប្រព្រឹត្តសេចក្តីសុចរិត និងយុត្តធម៌ ដើម្បីឲ្យព្រះអម្ចាស់បានសម្រេចដល់លោកអប្រាហាំ តាមសេចក្ដីដែលព្រះអង្គបានមានបន្ទូលនឹងគាត់»។
|
|
\s5
|
|
\v 20 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលថា៖ «ដោយព្រោះមានសម្រែកយំទាស់នឹងក្រុងសូដុម និងក្រុងកូម៉ូរ៉ាខ្លាំងពេក ហើយបាបរបស់ពួកគេក៏ខ្លាំងណាស់ដែរ
|
|
\v 21 យើងនឹងចុះទៅទីនោះ ហើយមើលពីសម្រែកទាស់នឹងក្រុងនោះបានមកដល់យើង ថាតើពួគគេពិតជាបានធ្វើការនោះមែនឬយ៉ាងណា។ ប្រសិនបើ មិនបានធ្វើទេ យើងនឹងបានដឹង»។
|
|
\s5
|
|
\p
|
|
\v 22 ដូច្នេះ បុរសទាំងនោះបានចេញពីទីនោះ ហើយធ្វើដំណើរឆ្ពោះទៅក្រុងសូដុម ប៉ុន្តែ លោកអប្រាហាំឈរនៅចំពោះព្រះអម្ចាស់។
|
|
\v 23 បន្ទាប់មក លោកអប្រាហាំបានចូលទៅជិត ហើយទូលថា៖ «តើព្រះអង្គបំផ្លាញមនុស្សសុចរិត ជាមួយនឹងមនុស្សទុច្ចរិតមែនឬ?
|
|
\s5
|
|
\v 24 ប្រហែលជាមានមនុស្សសុចរិតហាសិបនាក់នៅក្នុងទីក្រុង។ តើព្រះអង្គនឹងបំផ្លាញទីក្រុងនោះចោល ហើយមិនទុកកន្លែងសម្រាប់មនុស្សដែលសុចរិតហាសិបអ្នកដែលនៅទីនោះដែរទេឬ?
|
|
\v 25 ព្រះអង្គមិនធ្វើដូច្នោះទេ ព្រះអង្គមិនសម្លាប់មនុស្សសុចរិតជាមួយមនុស្សទុច្ចរិតឡើយ ដូច្នេះមនុស្សសុចរិតនឹងទទួលរងដូចមនុស្សទុច្ចរិតដែរ។ ព្រះអង្គមិនធ្វើដូច្នោះទេ! តើចៅក្រមរបស់ផែនដីទាំងមូលមិនធ្វើអ្វីដែលយុត្តិធម៌ទេឬ?»
|
|
\v 26 ព្រះអម្ចាស់មានបន្ទូលថា៖ «ប្រសិនបើ យើងរកឃើញមនុស្សសុចរិតហាសិបនាក់នៅក្នុងក្រុងសូដុម យើងនឹងមិនបំផ្លាញទីនោះទេ ដោយយល់ដល់ពួកគេ»។
|
|
\s5
|
|
\v 27 លោកអប្រាហាំឆ្លើយ ហើយទូលថា៖«មើល៍ សូមអត់ទោសដល់ទូលបង្គំផង ដែលទូលបង្គំគ្រាន់តែជាធូលីដី និងជាផេះ ហ៊ាននិយាយតវ៉ាជាមួយព្រះអម្ចាស់!
|
|
\v 28 ចុះបើមានមនុស្សសុចរិតតែសែសិបប្រាំនាក់? តើព្រះអង្គនឹងបំផ្លាញទីក្រុងទាំងមូលដោយខ្វះតែប្រាំនាក់មែនទេ?» នោះព្រះអង្គមានបន្ទូលថា៖ «យើងមិនបំផ្លាញទេ ប្រសិនបើមានសែសិបប្រាំនាក់»។
|
|
\s5
|
|
\v 29 គាត់ទូលព្រះអង្គសារជាថ្មីទៀតថា៖ «ចុះបើមានតែសែសិបនាក់នៅទីនោះ?» ព្រះអង្គតបថា៖ «យើងនឹងមិនបំផ្លាញទេ ដោយព្រោះអ្នកសែសិបនាក់នោះ»។
|
|
\v 30 គាត់ទូលទៀតថា៖ «សូមកុំព្រះពិរោធនឹងទូលបង្គំធ្វើអ្វី ព្រះអម្ចាស់អើយ ដែលទូលបង្គំនិយាយដូច្នេះ។ ប្រហែលជាមានមនុស្សសុចរិតតែសាមសិបនាក់នៅទីនោះ»។ ព្រះអង្គតបថា៖ «មើល៍ យើងមិនបំផ្លាញក្រុងនោះទេ ប្រសិនបើ យើងរកឃើញមនុស្សសុចរិតសាមសិបនាក់នៅទីនោះ»។
|
|
\v 31 គាត់ទូលទៀតថា៖ «មើល៍ សូមអត់ទោសដល់ទូលបង្គំផងដែលហ៊ានទូលទៅព្រះអម្ចាស់បែបនេះ! ប្រហែលជាមានមនុស្សសុចរិតតែម្ភៃនាក់នៅទីនោះ»។ ព្រះអង្គតបថា៖ «យើងមិនបំផ្លាញទីក្រុងនោះទេ ដោយយល់ដល់អ្នកម្ភៃនាក់នោះ»។
|
|
\s5
|
|
\v 32 គាត់ទូលថា៖ «សូមព្រះអង្គកុំព្រះពិរោធនឹងទូលបង្គំធ្វើអ្វី ព្រះអម្ចាស់អើយ ទូលបង្គំសូមនិយាយបែបនេះជាលើកចុងក្រោយ។ ប្រហែលជារកឃើញមនុស្សសុចរិតតែដប់នាក់ទេ នៅទីនោះ»។ បន្ទាប់មក ព្រះអង្គមានបន្ទូលថា៖ «យើងមិនបំផ្លាញវាទេ ដោយយល់ដល់អ្នកទាំងដប់នាក់នោះ»។
|
|
\v 33 ព្រះអម្ចាស់បានយាងចេញភ្លាម បន្ទាប់ពីព្រះអង្គបានបញ្ចប់ការសន្ទនាជាមួយលោកអប្រាហាំ ហើយលោកអប្រាហាំក៏ត្រឡប់ទៅផ្ទះរបស់គាត់វិញ។
|
|
\s5
|
|
\c 19
|
|
\cl ជំពូក ១៩
|
|
\p
|
|
\v 1 ទេវតាទាំងពីរបានមកដល់ក្រុងសូដុមនៅពេលល្ងាច លោកឡុតកំពុងអង្គុយនៅទ្វារក្រុងសូដុម។ លោកឡុតបានឃើញទេវតាទាំងពីរ ក៏ក្រោកឡើងទៅជួបពួកគេ ហើយក្រាបចុះមុខទល់ដី។
|
|
\v 2 គាត់និយាយថា៖ «សូមលោកម្ចាស់ សូមមេត្តាចូរទៅផ្ទះខ្ញុំ ជាអ្នកបម្រើរបស់លោក ហើយស្នាក់នៅទីមួយយប់សិន ព្រមតាំងបានលាងជើងជូនដល់លោកផង។ បន្ទាប់មក លោកអាចក្រោកឡើងពីព្រលឹម ហើយបន្តដំណើរទៅមុខទៀតចុះ»។ ពួកគេឆ្លើយថា៖ «អត់ទេ យើងនឹងគេងនៅតាមទីធ្លាក្រុងយប់នេះ»។
|
|
\v 3 ប៉ុន្តែ លោកឡុតអង្វរពួកគេជាខ្លាំង ពួកគេក៏ទៅជាមួយគាត់ ហើយចូលទៅក្នុងផ្ទះរបស់គាត់។ គាត់បានចម្អិនអាហារ ហើយដុតនំប៉័ងឥតមេ ហើយពួកគេក៏ហូប។
|
|
\s5
|
|
\v 4 ប៉ុន្តែ មុនពេលពួកគេគេង ពួកប្រុសៗនៅក្នុងទីក្រុង គឺពួកប្រុសៗនៅក្នុងទីក្រុងសូដុម បានព័ទ្ធជុំវិញផ្ទះ ទាំងក្មេងទាំងចាស់ ប្រុសៗទាំងនោះមកពីគ្រប់ទិសទីនៃទីក្រុង។
|
|
\v 5 ពួកគេបានហៅលោកឡុត ហើយនិយាយទៅគាត់ថា៖ «តើបុរសដែលមកឯលោកនៅឯណា? ចូរនាំពួកគេចេញមកឲ្យពួកយើង ដើម្បីឲ្យយើងបានគេងជាមួយពួកគេ»។
|
|
\s5
|
|
\v 6 ដូច្នេះ លោកឡុតបានចេញពីទ្វារទៅរកពួកគេ ហើយបិទទ្វារនៅក្រោយខ្នងគាត់។
|
|
\v 7 គាត់និយាយថា៖ «ខ្ញុំសូមអង្វរ បងប្អូនខ្ញុំអើយ សូមកុំប្រព្រឹត្តអាក្រក់អី។
|
|
\v 8 មើល៍ ខ្ញុំមានកូនស្រីពីរនាក់ មិនទាន់គេងជាមួយបុរសណាឡើយ។ ខ្ញុំសូមអង្វរអ្នកទាំងអស់គ្នា ចូរនាំពួកគេទៅជាមួយអ្នករាល់គ្នាទៅ ហើយអ្នករាល់គ្នាអាចធ្វើអ្វីដល់ពួកគេតាមតែអ្វីដែលអ្នករាល់គ្នាគិតថាល្អនៅចំពោះភ្នែករបស់អ្នករាល់គ្នាចុះ។ តែសូមកុំធ្វើអ្វីជាមួយបុរសពីរនាក់នេះឡើយ ព្រោះពួកគេបានមកជ្រកនៅក្រោមដំបូលផ្ទះរបស់ខ្ញុំ»។
|
|
\s5
|
|
\v 9 ពួកគេនិយាយថា៖ «ថយចេញទៅ!» ហើយពួកគេក៏បន្តទៀតថា៖ «ម្នាក់នេះជាជនបរទេសមករស់នៅទីនោះសោះ ហើយឥឡូវ វាបានក្លាយជាចៅក្រមរបស់យើងហើយ! ឥឡូវនេះ យើងនឹងប្រព្រឹត្តអាក្រក់ជាមួយអ្នកខ្លាំងជាងពួកគេទេ»។ ពួកគេបានរុញយ៉ាងខ្លាំងទាស់នឹងលោកឡុត ហើយចូលមកជិតដើម្បីទម្លោះទ្វារ។
|
|
\s5
|
|
\v 10 ប៉ុន្តែ បុរសពីនាក់នោះបានលូកដៃរបស់ពួកគេ ហើយបាននាំលោកឡុតចូលមកក្នុងផ្ទះជាមួយពួកគេ ហើយបិទទ្វារវិញ។
|
|
\v 11 បន្ទាប់មក ទេវតាបានពួកប្រុសៗដែលនៅមាត់ទ្វារផ្ទះឲ្យខ្វាក់ភ្នែក ទាំងក្មេងទាំងចាស់ ដើម្បីឲ្យពួកគេអស់កម្លាំង នៅពេលពួកគេព្យាយាមរកទ្វារ។
|
|
\s5
|
|
\p
|
|
\v 12 បន្ទាប់មកបុរសទាំងពីរនាក់បាននិយាយទៅកាន់លោកឡុតថា៖ «តើលោកមានអ្នកផ្សេងទៀតនៅទីនេះទេ? កូនប្រសារប្រុសៗ កូនៗ និងកូនស្រីៗរបស់លោក និងអ្នកផ្សេងៗដែលអ្នកមាននៅក្នុងទីក្រុងនេះ ចូរយកពួកគេចេញពីទីនេះ។
|
|
\v 13 ដ្បិត យើងនឹងបំផ្លាញទីនេះហើយ ដោយសារការចោទប្រកាន់ទាស់នឹងទីក្រុងនេះ នៅចំពោះព្រះអម្ចាស់បានឮយ៉ាងខ្លាំងបានជាព្រះជាម្ចាស់ចាត់យើងមកឲ្យបំផ្លាញទីក្រុងនេះ»។
|
|
\s5
|
|
\v 14 លោកឡុតបានចេញទៅ ហើយបានហៅកូនប្រសារប្រុសៗរបស់គាត់ គឺពួកប្រុសៗដែលបានរៀបការជាមួយកូនស្រីៗរបស់លោក ហើយប្រាប់ថា៖ «ចូរចេញពីទីនេះ ជាប្រញាប់ ដ្បិត ព្រះអម្ចាស់នឹងបំផ្លាញទីក្រុងនេះហើយ»។ ប៉ុន្តែ កូនប្រសារប្រុសៗរបស់លោក គិតថាគាត់និយាយលេង។
|
|
\v 15 នៅពេលព្រឹកព្រលឹម ទេវតាទាំងពីរបានបង្ខំលោកឡុត ដោយនិយាយថា៖ «ចូរចេញទៅ យកភរិយា និងកូនស្រីទាំងពីររបស់លោកដែលនៅទីនេះចេញទៅ ដើម្បីកុំឲ្យលោកត្រូវបំផ្លាញជាមួយទីក្រុងដោយដោយសារការជំនុំជម្រះឡើយ»។
|
|
\s5
|
|
\v 16 ប៉ុន្តែ គាត់នៅបង្អែបង្អង់។ ដូច្នេះ ទេវតាទាំងពីរបានចាប់ដៃលោក ហើយដៃភរិយារបស់លោក ព្រមទាំងដៃកូនស្រីទាំងពីររបស់លោក ដោយសារព្រះអម្ចាស់ផ្តល់មេត្តាដល់ពួកគេ។ ទេវតាទាំងពីរបាននាំពួកគេចេញ ហើយនាំចេញទៅទុកនៅខាងក្រៅក្រុង។
|
|
\v 17 បន្ទាប់មក ទេវតាទាំងពីរបាននាំពួកគេចេញ ហើយមានម្នាក់និយាយថា៖ «ចូររត់ដើម្បីឲ្យអ្នកបានរស់! កុំមើលក្រោយឡើយ ឬ ស្នាក់នៅទីវាលណាមួយឡើយ។ ចូររត់គេចទៅឯភ្នំ ដើម្បីកុំឲ្យអ្នកត្រូវបំផ្លាញឡើយ»។
|
|
\s5
|
|
\v 18 លោកឡុតនិយាយទៅទេវតាទាំងពីរថា៖ «អត់ទេ លោកម្ចាស់អើយ!
|
|
\v 19 ខ្ញុំជាអ្នកបម្រើរបស់លោកម្ចាស់បានទទួលព្រះគុណនៅចំពោះលោកម្ចាស់ ហើយ លោកម្ចាស់បានផ្តល់ក្តីមេត្តាយ៉ាងធំក្នុងការសង្គ្រោះជីវិតរបស់យើងខ្ញុំ ប៉ុន្តែ ខ្ញុំមិនអាចរត់គេចទៅឯភ្នំបានទេ ព្រោះគ្រោះមហន្តរាយនឹងបំផ្លាញខ្ញុំ និងខ្ញុំនឹងស្លាប់ហើយ។
|
|
\v 20 មើល៍ ទីក្រុងនៅទីនោះ វាជិតល្មមដែលអាចរត់ទៅដល់ ហើយវាក៏តូចដែរ។ សូមឲ្យខ្ញុំរត់គេចទៅទីនោះចុះ (តើវាមិនតូចទេឬអី?) ហើយខ្ញុំនឹងមានជីវិតរស់នៅទីនោះ»។
|
|
\s5
|
|
\v 21 ទេវតាទាំងពីរនិយាយទៅគាត់ថា៖ «មិនអីទេ ខ្ញុំយល់ព្រមតាមសំណើនេះ ថាយើងនឹងមិនបំផ្លាញក្រុងដែលលោកបាននិយាយទេ។
|
|
\v 22 ប្រញាប់ឡើង! ចូររត់គេចចេញពីទីនេះទៅ ព្រោះយើងមិនអាចធ្វើអ្វីបានឡើយ ទាល់តែលោកទៅដល់ទីនោះសិន»។ ហេតុដូច្នេះហើយបានជាគេហៅទីក្រុងនោះថា សូអារ។
|
|
\s5
|
|
\p
|
|
\v 23 ពេលលោកឡុតទៅដល់ក្រុងសូអារ ថ្ងៃបានរះឡើងមកលើផែនដី។
|
|
\v 24 បន្ទាប់មក ព្រះអម្ចាស់បានធ្វើឲ្យភ្លៀងធ្លាក់ជាស្ពាន់ធ័រ និងភ្លើងធ្លាក់ចុះមកលើក្រុងសូដុម និងក្រុងកូម៉ូរ៉ាពីព្រះអម្ចាស់មកគឺធ្លាក់ចេញពីលើមេឃមក។
|
|
\v 25 ព្រះអង្គបំផ្លាញទីក្រុងទាំងនោះ ហើយគ្រប់ទាំងទីវាល ហើយនិងប្រជាជនដែលរស់នៅទីក្រុងនោះ ហើយទីវាលដែលមានស្មៅដុះដែរ។
|
|
\s5
|
|
\v 26 ប៉ុន្តែ ភរិយារបស់លោកឡុត ដែលដើរតាមក្រោយគាត់ បានសម្លឹងក្រោយ ហើយនាងបានក្លាយជាសសរអំបិល។
|
|
\p
|
|
\v 27 លោកអប្រាហាំក្រោកតាំងពីព្រលឹម ហើយចេញទៅកន្លែងដែលគាត់បានឈរជាមួយនៅចំពោះព្រះអម្ចាស់។
|
|
\v 28 គាត់បានសម្លឹងមើលទៅឯក្រុងសូដុម និងក្រុងកូម៉ូរ៉ា និងសម្លឹងមើលទៅឯទីវាលនៅក្នុងទឹកដីនោះ។ គាត់បានសម្លឹងមើល ឃើញផ្សែងហុយឡើងពីដីដូចជាផ្សែងរបស់គុកភ្លើង។
|
|
\s5
|
|
\p
|
|
\v 29 ដូច្នេះ នៅពេលព្រះជាម្ចាស់បំផ្លាញទីក្រុងទាំងប៉ុន្មាន នៅទីវាល ព្រះជាម្ចាស់បាននឹងចាំពីលោកអប្រាហាំ។ ព្រះអង្គបានបញ្ជូនលោកឡុតចេញពីគ្រោះមហន្តរាយ នៅពេលព្រះអង្គបំផ្លាញទីក្រុងផ្សេងៗ ដែលលោកឡុតបានរស់នៅ។
|
|
\s5
|
|
\p
|
|
\v 30 ប៉ុន្តែ លោកឡុតបានឡើងទៅក្រុងសូអារ ទៅរស់នៅតាមតំបន់ភ្នំ ជាមួយកូនស្រីពីរនាក់ ដោយព្រោះគាត់មានការភ័យខ្លាចក្នុងការរស់នៅក្នុងក្រុងសូអារ។ ដូច្នេះ គាត់និងកូនស្រីទាំងពីររបស់គាត់ បានទៅរស់នៅក្នុងរូងភ្នំវិញ ។
|
|
\s5
|
|
\v 31 កូនស្រីច្បងនិយាយទៅកូនស្រីប្អូនថា៖ «ឪពុករបស់យើងចាស់ហើយ ហើយគ្មានប្រុសណាមកគេងជាមួយយើង ដូចគេដូចឯងនៅក្នុងលោកនេះទេ។
|
|
\v 32 មក តោះយើងទៅបង្អកស្រាឪពុករបស់យើង ហើយយើងនឹងគេងជាមួយគាត់ ដូច្នេះយើងអាចបន្តពូជឪពុករបស់យើង»។
|
|
\v 33 ដូច្នេះ ពួកគេបានធ្វើឲ្យឪពុករបស់ពួកគេស្រវឹងនៅយប់នោះ។ បន្ទាប់មក កូនស្រីច្បងបានចូលទៅក្នុង ហើយគេងជាមួយឪពុងរបស់នាង ហើយគាត់មិនដឹងថានាងចូលទៅគេងជាមួយគាត់នៅពេលណា ឬពេលណានាងក្រោកឡើងទេ។
|
|
\s5
|
|
\v 34 នៅថ្ងៃបន្ទាប់ បងស្រីច្បងនិយាយទៅកាន់ប្អូនស្រីពៅថា៖ «សូមស្តាប់ យប់មិញ បងបានទៅគេងជាមួយឪពុករួចហើយ។ តោះ យើងធ្វើឲ្យគាត់ស្រវឹងនៅយប់នេះទៀត ហើយអូនត្រូវទៅក្នុងហើយគេងជាមួយគាត់ ដើម្បីឲ្យយើងអាចបន្តពូជពីឪពុករបស់យើង»។
|
|
\v 35 ដូច្នេះ ពួកគេបានធ្វើឲ្យឪពុករបស់ពួកគេស្រវឹងនៅយប់នោះ ហើយប្អូនស្រីពៅបានចូលទៅ ហើយគេងជាមួយគាត់។ គាត់មិនដឹងពេលណានាងគេង ឬពេលណានាងចេញពីគាត់នោះទេ។
|
|
\s5
|
|
\v 36 ដូច្នេះ កូនស្រីទាំងពីររបស់លោកឡុតក៏មានកូនដោយសារឪពុករបស់ពួកគេ។
|
|
\v 37 កូនស្រីច្បងបង្កើតបានកូនប្រុសមួយ ហើយដាក់ឈ្មោះថា ម៉ូអាប់។ គាត់បានក្លាយជាបុព្វបុរសរបស់ជនជាតិម៉ូអាប់សព្វថ្ងៃនេះ។
|
|
\v 38 ចំណែក ប្អូនស្រីពៅក៏បង្កើតបានកូនប្រុសមួយដែរ ហើយ ដាក់ឈ្មោះកូននោះថា បេន អាំមី។ គាត់បានក្លាយជាបុព្វបុរសរបស់ជនជាតិអាំម៉ូនសព្វថ្ងៃនេះ។
|
|
\s5
|
|
\c 20
|
|
\cl ជំពូក ២០
|
|
\p
|
|
\v 1 លោកអប្រាហាំបានធ្វើដំណើរពីទីនោះ ឆ្ពោះទៅទឹកដីណេកិប ហើយគាត់រស់នៅចន្លោះក្រុងកាដេស និងក្រុងស៊ើរ។ បន្ទាប់មក គាត់បានទៅនៅក្រុងកេរ៉ាក្នុងនាមជាជនបរទេស។
|
|
\v 2 លោកអប្រាហាំនិយាយទាក់ទងនឹងភរិយារបស់គាត់ថា៖ «នាងជាប្អូនស្រីរបស់ខ្ញុំ»។ ដូច្នេះ ព្រះបាទអប៊ីម៉ាឡិច ជាស្ដេចនៅក្រុងកេរ៉ា បានចាត់អ្នកបម្រើឲ្យទៅ ហើយយកនាងសារ៉ាមក។
|
|
\v 3 ប៉ុន្តែ ព្រះជាម្ចាស់បានមកជួបព្រះបាទអប៊ីម៉ាឡិចនៅក្នុងសុបិនយប់នោះ ដោយមានបន្ទូលថា៖ «មើល អ្នកនឹងត្រូវស្លាប់ ដោយព្រោះស្រី្តដែលអ្នកបានយកមក ដ្បិតនាងជាភរិយារបស់គេទេ»។
|
|
\s5
|
|
\v 4 ព្រះបាទអប៊ីម៉ាឡិចមិនទាន់បានចូលទៅជិតនាងនៅឡើយទេ ហើយស្តេចបានមានបន្ទូលថា៖ «ព្រះអម្ចាស់អើយ តើព្រះអង្គសម្លាប់ សូម្បីតែប្រជាជាតិសុចរិត?
|
|
\v 5 តើមិនមែនគាត់ខ្លួនឯងទេឬអីដែលនិយាយមកទូលបង្គំថា នាងជាប្អូនស្រីរបស់ខ្ញុំ? សូម្បីតែនាងខ្លួនឯងផ្ទាល់និយាយថា គាត់គឺជាបងប្រុសរបស់ខ្ញុំ។ ទូលបង្គំបានធ្វើការនេះដោយស្មោះត្រង់ចេញពីចិត្តរបស់ទូលបង្គំ និងពីដៃរបស់អ្នកដែលឥតកំហុស»។
|
|
\s5
|
|
\v 6 បន្ទាប់មក ព្រះជាម្ចាស់មានបន្ទូលទៅស្តេចនៅក្នុងសុបិនថា៖ «ពិតមែនហើយ យើងក៏ដឹងដែរថា ដួងចិត្តរបស់ទ្រង់ស្មោះត្រង់ក្នុងការធ្វើការនេះ ហើយយើងក៏បានការពារទ្រង់មិនឲ្យធ្វើបាបទាស់នឹងយើងដែរ។ ហេតុដូច្នេះហើយ បានជាយើងហាមមិនឲ្យអ្នកប៉ះពាល់នាងឡើយ។
|
|
\v 7 ដូច្នេះ ចូរប្រគល់នាងទៅស្វាមីរបស់នាងវិញចុះ ដ្បិត គាត់គឺជាព្យាការីម្នាក់។ គាត់នឹងអធិស្ឋានឲ្យអ្នក ហើយអ្នកនឹងបានរស់។ ប៉ុន្តែ ប្រសិនបើ ទ្រង់មិនប្រគល់នាងឲ្យគាត់វិញទេ ចូរដឹងថា ទ្រង់និងអស់អ្នកដែលនៅជាមួយទ្រង់ស្លាប់»។
|
|
\s5
|
|
\p
|
|
\v 8 ព្រះបាទអប៊ីម៉ាឡិចបានក្រោកតាំងពីព្រលឹម ហើយកោះហៅអ្នកបម្រើរបស់ស្តេចទាំងអស់មកគាល់ព្រះអង្គ។ ព្រះអង្គបានប្រាប់ការទាំងអស់នេះទៅកាន់ពួកគេ ហើយពួកគេមានការភ័យខ្លាចជាខ្លាំង។
|
|
\v 9 បន្ទាប់មក ព្រះបាទអប៊ីម៉ាឡិចបានហៅលោកអប្រាហាំមក ហើយមានរាជឱង្ការទៅគាត់ថា៖ «ហេតុអ្វីបានជាលោកធ្វើដូច្នេះជាមួយយើង? តើយើងបានធ្វើបាបអ្វីដល់លោក បានជាលោកនាំយើង និងអាណាចក្ររបស់យើងទៅធ្វើបាបយ៉ាងធំដូច្នេះ? អ្វីដែលលោកបានធ្វើចំពោះយើងនេះ គឺជាអ្វីដែលលោកមិនគួរធ្វើទេ»។
|
|
\s5
|
|
\v 10 ព្រះបាទអប៊ីម៉ាឡិចមានបន្ទូលទៅកាន់លោកអប្រាហាំថា៖ «តើលោកមានគោលបំណងអ្វីបានជាធ្វើការនេះ?
|
|
\v 11 លោកអប្រាហាំទូលថា៖ «ដោយព្រោះទូលបង្គំគិតថា ប្រហែលជាគ្មានការកោតខ្លាចព្រះទេនៅទីនេះ ហើយថា គេនឹងសម្លាប់ទូលបង្គំ ដោយសារតែភរិយាទូលបង្គំមិនខាន។
|
|
\v 12 ម្យ៉ាងវិញទៀត នាងគឺជាប្អូនស្រីរបស់ទូលបង្គំមែន នាងគឺជាកូនស្រីរបស់ឪពុកទូលបង្គំ ប៉ុន្តែមិនមែនជាកូនស្រីម្តាយរបស់ទូលបង្គំទេ ហើយទូលបង្គំបានរៀបការជាមួយនាង។
|
|
\s5
|
|
\v 13 នៅពេលដែលព្រះជាម្ចាស់បានឲ្យទូលបង្គំចាកចេញពីផ្ទះឪពុករបស់ទូលបង្គំហើយធ្វើដំណើរចេញពីកន្លែងមួយទៅកន្លែងមួយ ទូលបង្គំបានប្រាប់នាងថា៖ «អូនត្រូវបង្ហាញពីភាពស្មោះត្រង់ក្នុងនាមជាភរិយារបស់បង គឺនៅទីណាដែលយើងទៅ សូមប្រាប់គេថា៖ «គាត់ជាបងប្រុសរបស់ខ្ញុំ»។
|
|
\v 14 បន្ទាប់មក ព្រះបាទអប៊ីម៉ាឡិចបានយកចៀម និងគោ ព្រមទាំងអ្នកបម្រើប្រុសស្រីជាច្រើន ហើយប្រគល់ពួកគេឲ្យទៅលោកអប្រាហាំ។ បន្ទាប់មក ព្រះអង្គបានប្រគល់នាងសារ៉ា ភរិយារបស់លោកអប្រាហាំទៅគាត់វិញ។
|
|
\s5
|
|
\v 15 ព្រះបាទអប៊ីម៉ាឡិចមានរាជឱង្ការថា៖ «មើល៍ ទឹកដីរបស់យើងនៅចំពោះលោកហើយ។
|
|
\v 16 ចូរនៅកន្លែងណាតាមតែលោកចូលចិត្តចុះ»។ ព្រះអង្គមានរាជឱង្ការទៅនាងសារ៉ាថា៖ «មើល៍ យើងប្រគល់ដល់បងប្រុសដែលជាស្វាមីរបស់នាងប្រាក់ចំនួនមួយពាន់តម្លឹង។ ដើម្បីគ្រប់បាំងកំហុសដែលបានធ្វើទាស់នឹងនាងនៅក្នុងភ្នែករបស់មនុស្សគ្រប់គ្នាដែលនៅជាមួយនាង និងនៅចំពោះមុខរបស់មនុស្សគ្រប់គ្នា អ្នកមិនបានបាត់បង់កិត្តិយសអ្វីឡើយ»។
|
|
\s5
|
|
\v 17 លោកអប្រាហាំអធិស្ឋានទៅព្រះជាម្ចាស់ ហើយព្រះជាម្ចាស់បានប្រោសព្រះបាទអប៊ីម៉ាឡិច មហេសីរបស់ព្រះអង្គ និងអ្នកបម្រើប្រុសស្រី ដើម្បីឲ្យពួកគេបានបង្កើតកូនចៅបាន។
|
|
\v 18 ដ្បិត ព្រះអម្ចាស់បានធ្វើឲ្យស្រី្តទាំងអស់នៅក្នុងព្រះរាជវង្សរបស់ព្រះបាទអប៊ីម៉ាឡិចទាំងមូល ក្លាយទៅជាស្ត្រីអារ ព្រោះតែនាងសារ៉ាជាភរិយារបស់លោកអប្រាហាំ។
|
|
\s5
|
|
\c 21
|
|
\cl ជំពូក ២១
|
|
\p
|
|
\v 1 ព្រះអម្ចាស់យកព្រះទ័យទុកដាក់ជាមួយនាងសារ៉ា ដូចដែលព្រះអង្គបានមានបន្ទូលថាព្រះអង្គនឹងធ្វើ ហើយព្រះអម្ចាស់បានធ្វើសម្រាប់នាងសារ៉ា ដូចដែលព្រះអង្គបានសន្យា។
|
|
\v 2 នាងសារ៉ាមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយឲ្យលោកអប្រាហាំក្នុងការដែលគាត់ចាស់ណាស់ហើយ តាមពេលកំណត់ដែលព្រះអង្គបានមានបន្ទូលជាមួយគាត់។
|
|
\v 3 លោកអប្រាហាំដាក់ឈ្មោះកូនប្រុសនោះថា អ៊ីសាក។
|
|
\v 4 លោកអប្រាហាំបានកាត់ស្បែកអ៊ីសាកកូនប្រុសរបស់គាត់ នៅពេលគាត់មានអាយុបានប្រាំបីថ្ងៃ ដូចដែលព្រះជាម្ចាស់បានបង្គាប់ដល់គាត់។
|
|
\s5
|
|
\v 5 លោកអប្រាហាំមានអាយុមួយរយឆ្នាំ ពេលគាត់មានអ៊ីសាកកូនប្រុសរបស់គាត់។
|
|
\v 6 នាងសារ៉ានិយាយថា៖ «ព្រះជាម្ចាស់បានធ្វើឲ្យខ្ញុំសើច មនុស្សគ្រប់គ្នាដែលឮនឹងសើចជាមួយខ្ញុំ»។
|
|
\v 7 នាងក៏និយាយផងដែរថា៖ «តើអ្នកណាអាចនិយាយជាមួយលោកអប្រាហាំថា នាងសារ៉ាបំបៅកូន មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំបានបង្កើតកូនប្រុសមួយនៅក្នុងកាលដែលគាត់មានវ័យចាស់ណាស់ហើយដែរ»។
|
|
\s5
|
|
\p
|
|
\v 8 កូនបានធំឡើង ហើយបានផ្តាច់ដោះ លោកអប្រាហាំបានធ្វើពិធីជប់លៀងយ៉ាងធំនៅថ្ងៃដែលអ៊ីសាកបានផ្តាច់ដោះនោះ។
|
|
\v 9 នាងសារ៉ាឃើញកូននាងហាកាជនជាតិអេស៊ីប ដែលនាងបានបង្កើតឲ្យលោកអប្រាហាំ កំពុងចំអកដល់កូននាង។
|
|
\s5
|
|
\v 10 ដូច្នេះ នាងបានប្រាប់លោកអប្រាហាំថា៖ «ចូរបណ្តេញស្រី្តបម្រើ និងកូនប្រុសរបស់នាងចេញទៅ ដើម្បីកូនប្រុសរបស់ស្រីបម្រើនោះ មិនអាចគ្រងមរត៌កជាមួយអ៊ីសាកបានទេ»។
|
|
\v 11 ការនេះ បានធ្វើឲ្យលោកអប្រាហាំពិបាកចិត្តយ៉ាងខ្លាំងដោយព្រោះកូនប្រុសរបស់គាត់។
|
|
\s5
|
|
\v 12 ប៉ុន្តែ ព្រះជាម្ចាស់មានបន្ទូលជាមួយលោកអប្រាហាំថា៖ «កុំពិបាកចិត្តដោយព្រោះក្មេង និងអ្នកបម្រើស្រីរបស់អ្នកឡើយ។ ចូរស្តាប់តាមសម្ដីទាំងអស់ដែលនាងប្រាប់អ្នកពីបញ្ហាចុះ ពីព្រោះ តាមរយៈអ៊ីសាកដែលពូជពង្សរបស់ដែលនឹងស្នងត្រកូលពីនាក់។
|
|
\v 13 យើងនឹងធ្វើឲ្យកូនស្រីបម្រើបានក្លាយជាប្រជាជាតិមួយ ព្រោះគាត់គឺជាពូជពង្សរបស់អ្នក»។
|
|
\s5
|
|
\v 14 លោកអប្រាហាំបានក្រោកឡើងតាំងពីព្រលឹម យកនំប៉័ង និងថង់ស្បែកមានទឹក ហើយប្រគល់វាទៅឲ្យនាងហាកា ដាក់លើស្មារបស់នាង។ គាត់បានប្រគល់កូនប្រុសទៅនាង ហើយក៏ចាត់នាងឲ្យចេញទៅ។ នាងបានចាកចេញ ហើយបានវង្វេងនៅទីរហោស្ថានបៀរសេបា។
|
|
\v 15 នៅពេលទឹកនៅក្នុងថងស្បែកអស់ទៅ នាងបានទុកកូនប្រុសចោលនៅក្រោមដើមឈើតូចមួយ។
|
|
\v 16 បន្ទាប់មក នាងក៏ចេញទៅ ហើយបានអង្គុយឆ្ងាយបន្តិចពីគាត់ ប្រហែលជាមួយសន្ទុះព្រួញ នាងនិយាយថា៖ «ខ្ញុំមិនចង់ឃើញកូនស្លាប់នៅចំពោះមុខខ្ញុំទេ»។ ក្នុងកាលដែលនាងអង្គុយទល់មុខនឹងកូននោះ នាងបានស្រែក ហើយយំជាខ្លាំង។
|
|
\s5
|
|
\v 17 ព្រះជាម្ចាស់បានឮសម្លេងក្មេងនោះ ហើយទេវតារបស់ព្រះជាម្ចាស់បានហៅនាងហាកាពីស្ថានសួគ៌មក ហើយនិយាយទៅនាងថា៖ «ហាកាអើយ តើនាងមានរឿងអ្វី? កុំខ្លាចអ្វីឡើយ ដ្បិត ព្រះជាម្ចាស់បានឮសម្លេងរបស់ក្មេងពីកន្លែងរបស់វាហើយ។
|
|
\v 18 ចូរក្រោកឡើង លើកក្មេងនោះ ហើយលើកទឹកចិត្តគាត់ ដ្បិត យើងនឹងធ្វើឲ្យគាត់ក្លាយជាប្រជាជាតិមួយដ៏ធំ»។
|
|
\s5
|
|
\v 19 បន្ទាប់មក ព្រះជាម្ចាស់បានបើកភ្នែករបស់នាង ហើយនាងបានឃើញអណ្តូងទឹកមួយ។ នាងបានទៅ ហើយដងទឹកដាក់ក្នុងថង់ស្បែកដាក់ទឹក ហើយបានឲ្យទៅក្មេងនោះផឹក។
|
|
\v 20 ព្រះជាម្ចាស់គង់ជាមួយក្មេងនោះ ហើយគាត់បានធំឡើង។ គាត់រស់នៅក្នុងទីវាលរហោស្ថាន ហើយបានក្លាយជាអ្នកពូកែបាញ់ធ្នូ។
|
|
\v 21 គាត់រស់នៅក្នុងទីរហោស្ថាននៅក្នុងទឹកដីប៉ារ៉ាន ហើយម្តាយរបស់គាត់បានការប្រពន្ធឲ្យគាត់ជាមួយនឹងជនជាតិអេស៊ីប។
|
|
\s5
|
|
\p
|
|
\v 22 នៅគ្រានោះ ព្រះបាទអប៊ីម៉ាឡិច និងលោកភីកុល ជាមេទ័ពរបស់ព្រះអង្គពោលទៅលោកអប្រាហាំថា៖ «ព្រះជាម្ចាស់គង់ជាមួយលោកនៅក្នុងគ្រប់ការទាំងលោកធ្វើ។
|
|
\v 23 ឥឡូវនេះ ចូរស្បថជាមួយយើងនៅទីនេះក្នុងនាមព្រះជាម្ចាស់ថា អ្នកនឹងមិនប្រព្រឹត្តមិនត្រឹមត្រូវជាមួយយើង ឬជាមួយកូនចៅរបស់យើង ឬជាមួយពូជពង្សរបស់យើងឡើយ។ ចូរប្រព្រឹត្តជាមួយយើង និងជាមួយទឹកដីដែលលោកស្នាក់នៅដោយសម្ពន្ធមេត្រីដ៏ស្មោះត្រង់ដែលយើងបានប្រព្រឹត្តជាមួយនឹងលោកដែរ។
|
|
\v 24 លោកអប្រាហាំពោលថា៖ «ខ្ញុំស្បថ»។
|
|
\s5
|
|
\v 25 លោកអប្រាហាំបានប្តឹងព្រះបាទអប៊ីម៉ាឡិចទាក់ទងនឹងអណ្តូងទឹកដែលអ្នកបម្រើរបស់ព្រះបាទអប៊ីម៉ាឡិចបានយកពីគាត់។
|
|
\v 26 ព្រះបាទអប៊ីម៉ាឡិចមានបន្ទូលថា៖ «យើងមិនដឹងថា អ្នកណាជាអ្នកធ្វើការនេះទេ។ ព្រោះលោកមិនបានប្រាប់ឲ្យយើងដឹងផង យើងមិនបានដឹងរហូតដល់សព្វថ្ងៃនេះ»។
|
|
\v 27 ដូច្នេះ លោកអប្រាហាំបានយកចៀម និងគោ ហើយថ្វាយដល់ព្រះបាទអប៊ីម៉ាឡិច ហើយអ្នកទាំងពីរបានធ្វើសម្ពន្ធមេត្រីនឹងគ្នា។
|
|
\s5
|
|
\v 28 បន្ទាប់មក លោកអប្រាហាំបានរៀបចំចៀមញីពីហ្វូងសត្វទុកដោយឡែក។
|
|
\v 29 ព្រះបាទអប៊ីម៉ាឡិចមានបន្ទូលទៅលោកអប្រាហាំថា៖ «តើសត្វចៀមញីទាំងប្រាំពីរនេះ មានន័យយ៉ាងដូចម្តេច ដែលលោកបានញែកដោយឡែកបែបនេះ?»
|
|
\v 30 គាត់ឆ្លើយថា៖ «ព្រះអង្គនឹងទទួលចៀមញីទាំងប្រាំពីរនេះ ពីដៃរបស់ទូលបង្គំ ដើម្បីធ្វើជាសាក្សីសម្រាប់ទូលបង្គំ ថាទូលបង្គំជាអ្នកជីកអណ្តូងនេះ»។
|
|
\s5
|
|
\v 31 ដូច្នេះ គាត់បានហៅកន្លែងនោះថា បៀរសេបា ព្រោះអ្នកទាំងពីរបានស្បថសច្ចានៅទីនោះ។
|
|
\v 32 ពួកគេបានចងសម្ពន្ធមេត្រីនៅបៀរសេបា ហើយបន្ទាប់មកព្រះបាទអប៊ីម៉ាឡិច និងលោកភីកុល ជាមេទ័ពរបស់ព្រះអង្គ បានត្រឡប់ទៅទឹកដីភីលីស្ទីនវិញ។
|
|
\s5
|
|
\v 33 លោកអប្រាហាំបានដាំដើមអំពិលមួយដើមនៅបៀរសេបា។ គាត់ថ្វាយបង្គំព្រះជាអម្ចាស់ ជាព្រះដ៏នូវអស់កល្បនៅទីនោះ។
|
|
\v 34 លោកអប្រាហាំនៅជាជនបរទេសនៅក្នុងទឹកដីភីលីស្ទីនជាច្រើនឆ្នាំ។
|
|
\s5
|
|
\c 22
|
|
\cl ជំពូក ២២
|
|
\p
|
|
\v 1 បន្ទាប់ពីការទាំងនោះមក ព្រះជាម្ចាស់បានល្បងលលោកអប្រាហាំ។ ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «អប្រាហាំ!» លោកអប្រាហាំទូលថា៖ «ទូលបង្គំនៅទីនេះ»។
|
|
\v 2 បន្ទាប់មក ព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរយកកូនប្រុស គឺកូនប្រុសតែមួយគត់របស់អ្នក ជាកូនដែលអ្នកស្រឡាញ់ ហើយទៅទឹកដីម៉ូរីយ៉ា។ ថ្វាយគាត់ជាយញ្ញបូជាដុតនៅលើភ្នំមួយនៅទីនោះ ដែលយើងនឹងប្រាប់ដល់អ្នក»។
|
|
\v 3 ដូច្នេះ លោកអប្រាហាំបានក្រោកតាំងពីព្រលឹម ចងកែបលារបស់គាត់ ហើយយកអ្នកបម្រើរបស់គាត់ពីរនាក់ទៅជាមួយគាត់ រួមទាំងអ៊ីសាកកូនប្រុសរបស់គាត់។ គាត់បានកាប់អុសដើម្បីជាតង្វាយដុត បន្ទាប់មក រៀបចំចេញដំណើរទៅកន្លែងដែលបានប្រាប់ដល់គាត់។
|
|
\s5
|
|
\v 4 នៅថ្ងៃទីបី លោកអប្រាហាំបានងើយទៅលើ ហើយមើលឃើញកន្លែងនោះពីចម្ងាយ។
|
|
\v 5 គាត់បាននិយាយទៅកាន់អ្នកបម្រើរបស់គាត់ថា៖ «ចូរនៅទីនេះជាមួយនឹងសត្វលាហើយ យើង និងក្មេងនឹងទៅទីនោះ។ យើងនឹងទៅថ្វាយបង្គំព្រះ ហើយនឹងត្រឡប់មករកអ្នកវិញ»។
|
|
\v 6 បន្ទាប់មក លោកអប្រាហាំបានយកអុសសម្រាប់ជាតង្វាយដុត ហើយដាក់វាឲ្យអ៊ីសាកកូនប្រុសរបស់គាត់លី។ គាត់បានកាន់ភ្លើង និងកាំបិតដោយដៃរបស់គាត់ផ្ទាល់ ហើយទាំងឪពុកទាំងកូនដើរទៅជាមួយគ្នា ហើយពួកគេទាំងពីរបានទៅជាមួយគ្នា។
|
|
\s5
|
|
\v 7 អ៊ីសាកនិយាយទៅកាន់លោកអប្រាហាំជាឪពុករបស់គាត់ថា៖ «ពុក» ហើយគាត់ឆ្លើយថា៖ «មានការអីកូន»។ គាត់និយាយថា៖ «មើល៍ នៅទីនេះ មានអុស និងភ្លើង ប៉ុន្តែ តើកូនចៀមសម្រាប់ជាតង្វាយដុតនៅឯណា?»
|
|
\v 8 លោកអប្រាហាំប្រាប់ថា៖ «កូនអើយ ព្រះជាម្ចាស់នឹងផ្គត់ផ្គង់កូនចៀមសម្រាប់ជាតង្វាយដុត»។ ដូច្នេះ ពួកគេក៏បន្តដំណើរទៅមុខទៀត ជាមួយគ្នា។
|
|
\s5
|
|
\p
|
|
\v 9 នៅពេលពួកគេទៅដល់កន្លែងដេលព្រះជាម្ចាស់បានប្រាប់ដល់គាត់ លោកអប្រាហាំបានសង់អាសនៈមួយនៅទីនោះ ហើយដាក់អុសនៅលើវា។ បន្ទាប់មក ចងអ៊ីសាក់កូនប្រុសរបស់គាត់ ហើយផ្តេកគាត់នៅលើអាសនៈនៅលើអុសនោះ។
|
|
\v 10 លោកអប្រាហាំបានលូកដៃរបស់គាត់យកកំបិត ដើម្បីសម្លាប់កូនប្រុសរបស់គាត់។
|
|
\s5
|
|
\v 11 បន្ទាប់មក ទេវតារបស់ព្រះអម្ចាស់បានហៅកាត់ពីស្ថានសួគ៌ ដោយមានបន្ទូលថា៖ «អប្រាហាំ អប្រាហាំអើយ! ហើយគាត់បានទូលឆ្លើយថា៖ «ទូលបង្គំនៅទីនេះហើយ»។
|
|
\v 12 ព្រះអង្គមានបន្ទូលថា៖ «កុំលូកដៃរបស់អ្នកលើក្មេង ឬធ្វើអ្វីឲ្យគាត់មានរបួសឡើយ ដ្បិត ឥឡូវនេះ យើងដឹងហើយថា អ្នកកោតខ្លាចព្រះជាម្ចាស់ មើល អ្នកមិនបានសំចៃសូម្បីតែកូនប្រុសរបស់អ្នក គឺកូនប្រុសតែមួយរបស់អ្នក ពីយើងទេ»។
|
|
\s5
|
|
\v 13 លោកអប្រាហាំងើយទៅលើ ហើយមើល៍ នៅខាងក្រោយគាត់មានចៀមមួយ ដោយស្នែងរបស់វានៅជាប់នឹងព្រៃ។ លោកអប្រាហាំបានទៅ ហើយយកចៀម ហើយថ្វាយចៀមនោះជាតង្វាយដុត ជំនួសឲ្យកូនរបស់គាត់។
|
|
\v 14 ដូច្នេះ លោកអប្រាហាំបានហៅកន្លែងនោះថា៖ «ព្រះអម្ចាស់ផ្គត់ផ្គង់»។ ហើយគេបានហៅកន្លែងនោះរហូតមកដល់សព្វថ្ងៃនេះថា នៅលើភ្នំរបស់ព្រះអម្ចាស់ ព្រះអង្គនឹងផ្គត់ផ្គង់»។
|
|
\s5
|
|
\v 15 ទេវតារបស់ព្រះអម្ចាស់បានហៅលោកអប្រាហាំពីស្ថានសួគ៌ជាលើកទីពីរ ហើយមានបន្ទូលថា
|
|
\v 16 នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ យើងស្បថនឹងខ្លួនយើងដោយព្រោះអ្នកបានធ្វើការនេះ ហើយអ្នកមិនបានសំចៃ សូម្បីតែកូនប្រុស គឺកូនប្រុសតែមួយរបស់អ្នក
|
|
\v 17 យើងនឹងឲ្យពរដល់អ្នក ហើយយើងនឹងធ្វើឲ្យពូជពង្សរបស់បានចម្រើនកើនឡើងដូចជាផ្កាយនៅលើមេឃ ហើយដូចជាខ្សាច់នៅមាត់សមុទ្រ ហើយពូជពង្សរបស់អ្នកនឹងគ្រប់គ្រងលើទ្វារខ្មាំងសត្រូវរបស់ពួកគេ។
|
|
\s5
|
|
\v 18 តាមរយៈពូជពង្សរបស់អ្នក ប្រជាជាតិនៅលើផែនដីទាំងមូលនឹងបានពរ ព្រោះអ្នកបានស្តាប់តាមសម្លេងរបស់យើង»។
|
|
\v 19 ដូច្នេះ លោកអប្រាហាំបានត្រឡប់ទៅអ្នកបម្រើរបស់គាត់វិញ ហើយពួកគេបានចាកចេញ ហើយឆ្ពោះទៅបៀរសេបាជាមួយគ្នា។
|
|
\s5
|
|
\p
|
|
\v 20 បន្ទាប់ពីការទាំងអស់នេះហើយ មានគេមកប្រាប់លោកអប្រាហាំថា៖ «នាងមីលកាក៏បង្កើតបានកូនឲ្យលោកណាឃរ ជាប្អូនរបស់លោកដែរ»។
|
|
\v 21 គឺអ៊ូសជាកូនច្បង ប៊ូសជាប្អូនប្រុសរបស់គាត់ កេមូអែលជាឪពុករបស់អើរ៉ាម
|
|
\v 22 កេសែឌ ហាសួរ ពីលដាស យីដឡាប និងបេធូអែល។
|
|
\s5
|
|
\v 23 លោកបេធូអែលបង្កើតបាននាងរេបិកា។ ទាំងនេះគឺជាកូនៗទាំងប្រាំបីដែលនាងមីលកាបង្កើតឲ្យលោកណាឃរ ជាប្អូនប្រុសរបស់លោកអប្រាហាំ។
|
|
\v 24 ចំណែក ប្រពន្ធទីពីររបស់លោកណាឃរ ឈ្មោះនាងរេយូម៉ា ក៏មានកូនដែរ គឺធេបា កាហាំ ថាហាស និងម្អាកា។
|
|
\s5
|
|
\c 23
|
|
\cl ជំពូក ២៣
|
|
\p
|
|
\v 1 នាងសារ៉ារស់បានមួយរយម្ភៃប្រាំពីរឆ្នាំ។ ទាំងនេះគឺចំនួនឆ្នាំនៃជីវិតរបស់នាងសារ៉ា។
|
|
\v 2 នាងសារ៉ាបានស្លាប់នៅក្រុងគារយ៉ាត់ អើបា គឺនៅក្រុងហេប្រូន ក្នុងទឹកដីកាណាន។ លោកអប្រាហាំបានកាត់ទុក្ខ និងយំសោកចំពោះនាងសារ៉ា។
|
|
\s5
|
|
\v 3 បន្ទាប់មក លោកអប្រាហាំក្រោកឡើង ហើយចេញពីសេចក្តីស្លាប់របស់ភរិយារបស់គាត់ ហើយបាននិយាយទៅកូនចៅប្រុសលោកហេត ពោលថា៖
|
|
\v 4 «ខ្ញុំជាជនបរទេសនៅក្នុងចំណោមអ្នករាល់គ្នា។ សូមចែកដីសម្រាប់កន្លែងបញ្ចុះសពនៅក្នុងចំណោមអ្នករាល់គ្នា ដើម្បីឲ្យខ្ញុំអាចបញ្ចុះសពខ្ញុំផង។
|
|
\s5
|
|
\v 5 កូនចៅរបស់លោកសេតឆ្លើយទៅលោកអប្រាហាំដោយនិយាយថា៖
|
|
\v 6 «លោកម្ចាស់ សូមស្តាប់យើងខ្ញុំ។ លោកគឺជាព្រះអង្គម្ចាស់របស់ព្រះជាម្ចាស់នៅចំណោមយើង។ សូមបញ្ចុះសាកសពរបស់លោកនៅក្នុងផ្នូរដែលល្អបំផុតរបស់យើង។ នៅក្នុងចំណោមយើងគ្មាននរណាបដិសេធមិនឲ្យផ្នូររបស់គេឡើយ ដូច្នេះ លោកអាចបញ្ចុះសាកសពរបស់លោកហើយ។
|
|
\s5
|
|
\v 7 លោកអប្រាហាំក្រោកឡើយ ហើយលុតជង្គង់ចុះចំពោះម្ចាស់ទឹកដី គឺចំពោះកូនចៅរបស់លោកសេត។
|
|
\v 8 គាត់បាននិយាយទៅពួកគេ ដោយពោលថា៖ «ប្រសិនបើ អ្នករាល់គ្នាយល់ព្រម ឲ្យខ្ញុំបានបញ្ចុះសពរបស់ខ្ញុំមែន ដូច្នេះ សូមស្តាប់ខ្ញុំ ហើយជួយនិយាយជាមួយលោកអេប្រូន ជាកូនរបស់លោកសូហារឲ្យខ្ញុំផង។
|
|
\v 9 សូមឲ្យគេលក់រូងភ្នំម៉ាកពេឡារបស់គាត់ឲ្យខ្ញុំមក។ សូមឲ្យគាត់លក់ក្នុងតម្លៃពេញដល់ខ្ញុំជាសាធារណៈ ជាទ្រព្យសម្បត្តិសម្រាប់ជាកន្លែងបញ្ចុះសព»។
|
|
\s5
|
|
\v 10 លោកអេប្រូនអង្គុយនៅក្នុងចំណោមកូនចៅរបស់លោកហេត ហើយលោកអេប្រូន ជាជនជាតិបានឆ្លើយទៅលោកអប្រាហាំនៅចំពោះមុខរបស់កូនចៅហេត នៃអស់អ្នកដែលមកក្នុងទ្វារក្រុង និយាយថា៖
|
|
\v 11 «អត់ទេ លោកម្ចាស់ សូមស្តាប់ខ្ញុំសិន។ ខ្ញុំប្រគល់ដី និងរូងភ្នំនៅក្នុងនោះឲ្យលោក។ ខ្ញុំនឹងប្រគល់វាឲ្យលោកនៅចំពោះមុខប្រជាជនរបស់ខ្ញុំទាំងអស់។ ខ្ញុំនឹងប្រគល់វាជូនលោក ដើម្បីបញ្ចុះសពរបស់លោក»។
|
|
\s5
|
|
\v 12 បន្ទាប់មក លោកអប្រាហាំលុតជង្គង់ចុះនៅចំពោះអ្នកស្រុកនោះ។
|
|
\v 13 គាត់និយាយទៅលោកអេប្រូន ហើយអ្នកស្រុកទាំងអស់ក៏បានឮផងដែរ ថា៖ «សូមស្តាប់ខ្ញុំ ប្រសិនបើ លោកព្រម ខ្ញុំនឹងបង់ថ្លៃសម្រាប់ដីនេះ។ សូមយកលុយពីខ្ញុំចុះ ហើយខ្ញុំនឹងបញ្ចុះសពខ្ញុំនៅទីនោះ»។
|
|
\s5
|
|
\v 14 លោកអេប្រូនឆ្លើយទៅលោកអប្រាហាំថា៖
|
|
\v 15 «លោកម្ចាស់ សូមមេត្តាស្តាប់ខ្ញុំសិន។ ដីមួយដុំនេះមានតម្លៃបួនរយសេកែល តើតម្លៃនេះមានអ្វីសំខាន់រវាងលោកម្ចាស់ និងខ្ញុំ? សូមលោកម្ចាស់បញ្ចុះសពចុះ!»។
|
|
\v 16 លោកអប្រាហាំបានស្តាប់លោកអេប្រូន ហើយលោកអប្រាហាំបានថ្លឹងប្រគល់ឲ្យលោកអេប្រូននូវចំនួនប្រាក់ដែលគាត់បាននិយាយ ហើយអ្នកស្រុកហេតបានឮទាំងអស់គ្នា គឺប្រាក់ចំនួនបួនរយសេកែល គិតតាមតម្លៃដែលគេលក់ដីនៅសម័យនោះ។
|
|
\s5
|
|
\p
|
|
\v 17 ដូច្នេះ ដីរបស់លោកអេប្រូន ដែលនៅម៉ាកពេឡា ហេីយនៅជិតម៉ាមរ៉េ គឺទាំងដីចម្ការ ដែលមានរូងភ្នំ និងដើមឈើទាំងប៉ុន្មាននៅក្នុងចម្ការ ព្រមទាំងដើមឈើដែលនៅព័ទ្ធជុំវិញចម្ការផង
|
|
\v 18 បានប្រគល់ឲ្យលោកអប្រាហាំដែលគាត់បានទិញ នៅចំពោះមុខអស់អ្នកដែលនៅទ្វារក្រុងរបស់គាត់ផង។
|
|
\s5
|
|
\v 19 បន្ទាប់ពីនេះ លោកអប្រាហាំបានបញ្ចុះនាងសារ៉ាភរិយារបស់គាត់នៅក្នុងដីរូងភ្នំម៉ាកពេឡា ដែលនៅក្បែរម៉ាមរ៉េ គឺក្នុងក្រុងហេប្រុន ក្នុងទឹកដីកាណាន។
|
|
\v 20 ដូច្នេះ ដី និងរូងភ្នំបានប្រគល់ទៅឲ្យលោកអប្រាហាំធ្វើជាទ្រព្យសម្បត្តិសម្រាប់ជាកន្លែងបញ្ចុះសព ពីកូនចៅរបស់លោកហេត។
|
|
\s5
|
|
\c 24
|
|
\cl ជំពូក ២៤
|
|
\p
|
|
\v 1 ឥឡូវ លោកអប្រាហាំក៏ចាស់ណាស់ហើយ ហើយព្រះអម្ចាស់បានប្រទានពរដល់លោកអប្រាហាំនៅក្នុងគ្រប់ការទាំងអស់។
|
|
\v 2 លោកអប្រាហាំនិយាយទៅអ្នបម្រើរបស់គាត់ ជាម្នាក់ដែលចាស់ទុំជាងគេនៅក្នុងគ្រួសាររបស់គាត់ ហើយជាម្នាក់ដែលមើលខុសត្រូវលើអ្វីៗទាំងអស់ដែលគាត់មានថា៖ «ចូរដាក់ដៃរបស់ឯងនៅលើភ្លៅរបស់យើង
|
|
\v 3 ហើយយើងសូមឲ្យឯងស្បថដោយជាមួយព្រះអម្ចាស់ ជាព្រះជាម្ចាស់នៃស្ថានសួគ៌ និងជាព្រះជាម្ចាស់នៃផែនដីថា ឯងនឹងមិនយកភរិយាឲ្យកូនប្រុសយើងពីកូនស្រីរបស់ជនជាតិកាណាន គឺនៅក្នុងចំណោមអស់អ្នកដែលយើងបានសង់ផ្ទះនៅជាមួយឡើយ។
|
|
\v 4 ប៉ុន្តែ ឯងត្រូវទៅប្រទេសរបស់យើង ហើយទៅរកសាច់ញាតិរបស់យើង ហើយរកភរិយាឲ្យកូនប្រុសរបស់យើងនៅទីនោះ»។
|
|
\s5
|
|
\v 5 អ្នកបម្រើបាននិយាយទៅគាត់ថា៖ «ចុះប្រសិនបើស្រីនោះមិនព្រមតាមខ្ញុំមកទឹកដីនេះ? តើគួរឲ្យខ្ញុំយកកូនប្រុសរបស់លោកម្ចាស់ត្រឡប់ទៅទឹកដីដែលលោកម្ចាស់បានចេញមកដែរទេ?»
|
|
\v 6 លោកអប្រាហាំនិយាយទៅគាត់ថា៖ «សូមកុំនាំកូនប្រុសរបស់ខ្ញុំទៅទីនោះឡើយ!
|
|
\v 7 ព្រះអម្ចាស់ គឺជាព្រះជាម្ចាស់នៃស្ថានសួគ៌ ព្រះអង្គដែលនាំខ្ញុំមកទីនេះ ពីផ្ទះឪពុកម្តាយរបស់ខ្ញុំ និងពីទឹកដីនៃញាតិសន្ដានរបស់ខ្ញុំ ព្រះអង្គបានសន្យាជាមួយខ្ញុំដោយស្បថថា៖ «ព្រះអង្គនឹងប្រគល់ទឹកនេះដល់ពូជពង្សរបស់ខ្ញុំ ហើយព្រះអង្គនឹងចាត់ទេវតារបស់ព្រះអង្គទៅមុនអ្នក ហើយអ្នកនឹងរកភរិយាសម្រាប់កូនប្រុសរបស់ខ្ញុំនៅទីនោះ។
|
|
\s5
|
|
\v 8 ប៉ុន្តែប្រសិនបើ ស្រី្តនោះមិនព្រមមកជាមួយអ្នកទេ ដូចនេះអ្នកបានរួចពីសម្បថជាមួយខ្ញុំហើយ។ តែសូមកុំយកកូនប្រុសរបស់ខ្ញុំទៅទីនោះឡើយ។
|
|
\v 9 ដូច្នេះ អ្នកបម្រើបានយកដៃដាក់នៅលើភ្លៅរបស់លោកអប្រាហាំជាម្ចាស់របស់គាត់ ហើយបានស្បថជាមួយគាត់ទាក់ទងនឹងរឿងនេះ។
|
|
\s5
|
|
\p
|
|
\v 10 អ្នកបម្រើបានយកសត្វអូដ្ឋរបស់ចៅហ្វាយគាត់ដប់ក្បាល ហើយបានចាកចេញទៅ។ គាត់បានយកអំណោយជាច្រើនផ្សេងទៀតពីចៅហ្វាយរបស់គាត់ទៅជាមួយគាត់។ គាត់បានចេញដំណើរ ហើយទៅតំបន់អើរ៉ាម ណាហារ៉ាម គឺទៅទីក្រុងរបស់លោកណាឃរ។
|
|
\v 11 គាត់បានឲ្យសត្វអូដ្ឋលុតជង្គង់នៅខាងក្រៅក្រុង នៅក្បែរអណ្តូងទឹក។ គឺនៅពេលល្ងាច ពេលនោះពួកស្រីៗបានចេញមកដងទឹក។
|
|
\s5
|
|
\v 12 បន្ទាប់មក គាត់អធិស្ឋានថា៖ «ឱព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំចៅហ្វាយទូលបង្គំអើយ សូមឲ្យទូលបង្គំបានជោគជ័យនៅថ្ងៃនេះ ហើយសូមបង្ហាញពីភាពស្មោះត្រង់នៃសម្ពន្ធមេត្រីចំពោះចៅហ្វាយរបស់ទូលបង្គំផង។
|
|
\v 13 មើល៍ ទូលបង្គំឈរនៅទីនេះ ក្បែរអណ្ដូងទឹក ហើយពួកស្រីៗនៅក្នុងក្រុងនេះមកចេញមកដងទឹកពីអណ្ដូងនេះ។ សូមឲ្យវាកើតឡើយយ៉ាងដូច្នេះ។
|
|
\v 14 នៅពេល ទូលបង្គំនិយាយទៅកាន់ស្រី្តណាថា៖ «សូមនាងដាក់ក្អមចុះមកឲ្យខ្ញុំបានផឹកផង» ហើយនាងនិយាយមកទូលបង្គំថា៖ «ចូរផឹកចុះ ហើយខ្ញុំនឹងដងទឹកឲ្យសត្វអូដ្ឋរបស់លោកផឹកដែរ» នោះសូមឲ្យនាងគឺជាម្នាក់ដែលព្រះអង្គបានចាត់ត្រៀមសម្រាប់អ្នកបម្រើព្រះអង្គឈ្មោះអ៊ីសាក។ នោះ ទូលបង្គំនឹងដឹងថា ព្រះអង្គបានបង្ហាញពីភាពស្មោះត្រង់ចំពោះសម្ពន្ធមេត្រីដល់ចៅហ្វាយរបស់ទូលបង្គំ»។
|
|
\s5
|
|
\v 15 កាលគាត់អធិស្ឋានមិនទាន់ចប់ផង មើល៍ នាងរេបិកា កាន់ក្អមលីនៅលើស្មារបស់នាង។ នាងរេបេកាជាកូនស្រីរបស់លោកបេធូអែល ចៅរបស់លោកស្រីមីលកា និងលោកណាឃរ ដែលជាប្អូនរបស់លោកអប្រាហាំ។
|
|
\v 16 នាងជាក្មេងស្រីដែលមានរូបស្រស់ស្អាតណាស់ ហើយជាស្រីក្រមុំផង។ គ្មានបុរសណារស់នៅជាមួយនាងនៅឡើយ។ នាងបានចុះទៅប្រភពទឹក ហើយដងទឹកដាក់ក្អមរបស់នាង ហើយត្រឡប់មកវិញ។
|
|
\s5
|
|
\v 17 បន្ទាប់មក អ្នកបម្រើនោះបានរត់ទៅជួបនាង ហើយនិយាយថា៖ «សូមឲ្យទឹកនៅក្នុងក្អមរបស់អ្នកឲ្យខ្ញុំផឹកបន្តិចមក»។
|
|
\v 18 នាងឆ្លើយថា៖ «លោកម្ចាស់អើយ សូមពិសាចុះ»។ ហើយនាងបានដាក់ក្អមពីលើស្មារបស់នាងយ៉ាងលឿនមកដាក់លើដៃរបស់នាង ហើយប្រគល់ឲ្យគាត់ផឹក។
|
|
\s5
|
|
\v 19 នៅពេលនាងបានឲ្យទឹកគាត់ផឹករួចហើយ នាងនិយាយថា៖ «ខ្ញុំនឹងដងទឹកឲ្យសត្វអូដ្ឋរបស់លោកផឹកដែរ រហូតទាល់តែអូដ្ឋឈប់ផឹក»។
|
|
\v 20 ដូច្នេះ នាងបានទៅជាប្រញាប់ ហើយចាក់ទឹកអស់ពីក្អមទៅក្នុងស្នូក បន្ទាប់មក នាងបានរត់ម្តងទៀតទៅឯអណ្ដូង ដើម្បីដងទឹក ហើយដងទឹកឲ្យសត្វអូដ្ឋទាំងអស់របស់គាត់ផឹក។
|
|
\s5
|
|
\v 21 បុរសនោះបានមើលនាងពីទីស្ងាត់ មើល៍ដើម្បីឲ្យដឹងថា តើព្រះអម្ចាស់ប្រោសឲ្យដំណើររបស់គាត់បានជោគជ័យឬយ៉ាងណា។
|
|
\v 22 បន្ទាប់ពីសត្វអូដ្ឋផឹករួចហើយ បុរសនោះបានយកមាសមកពាក់នៅនឹងច្រមុះរបស់នាងមានទម្ងន់កន្លះសេកែល និងកងដៃមាសពីរពាក់នៅដៃរបស់នាងមានទំងន់ ដប់សេកែល
|
|
\v 23 ហើយសួរថា៖ «តើនាងជាកូនស្រីរបស់អ្នកណា? សូមប្រាប់ខ្ញុំមើល៍ តើនៅផ្ទះឪពុករបស់នាងមានកន្លែងសម្រាប់ឲ្យយើងបានសម្រាកមួយយប់ទេ?
|
|
\s5
|
|
\v 24 នាងនិយាយទៅគាត់ថា៖ «ខ្ញុំជាកូនស្រីរបស់លោកបេធូអែល ជាកូនរបស់នាងមីលកា បង្កើតឲ្យលោកណាឃរ»។
|
|
\v 25 នាងក៏និយាយទៅគាត់ទៀតថា៖ «យើងមានទាំងចំបើង និងស្មៅស្ងួតយ៉ាងច្រើនបរិបូរ ហើយក៏មានកន្លែងសម្រាប់អស់លោកស្នាក់នៅដែរ»។
|
|
\s5
|
|
\v 26 បន្ទាប់មក បុរសនោះបានលុតជង្គង់ ហើយថ្វាយបង្គំព្រះអម្ចាស់។
|
|
\v 27 គាត់និយាយថា៖ «សូមថ្វាយព្រះពរដល់ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់លោកអប្រាហាំ ជាចៅហ្វាយរបស់ទូលបង្គំ ព្រះអង្គមិនបានបោះបង់ចោលសម្ពន្ធមេត្រីដ៏ស្មោះត្រង់ និងគួរឲ្យទុកចិត្ត ចំពោះលោកម្ចាស់ទូលបង្គំជានិច្ច។ ចំណែក ទូលបង្គំវិញ ព្រះអម្ចាស់បាននាំទូលបង្គំ រហូតមកដល់ផ្ទះសាច់ញាតិរបស់ចៅហ្វាយរបស់ទូលបង្គំ»។
|
|
\s5
|
|
\p
|
|
\v 28 បន្ទាប់មក នាងក្រមុំបានរត់ ហើយទៅប្រាប់ក្រុមគ្រួសារម្តាយរបស់នាងអំពីការទាំងអស់នេះ។
|
|
\v 29 នាងរេបិកាមានបងប្រុសម្នាក់ ហើយគាត់ឈ្មោះថា ឡាបាន់។ លោកឡាបាន់រត់ទៅបុរសនោះ ដែលនៅខាងក្រៅតាមផ្លូវ ក្បែរប្រភពទឹក។
|
|
\v 30 នៅពេលគាត់បានឃើញក្រវិលនៅនឹងច្រមុះ ហើយកងដៃនៅលើកដៃប្អូនស្រីរបស់គាត់ ហើយនៅពេលគាត់បានឮពាក្យរបស់នាងរេបេកាប្អូនស្រីរបស់លោកថា៖ «គឺបុរសនេះហើយដែលនិយាយមកកាន់ខ្ញុំ»។ គាត់បានទៅជួបបុរសនោះ ហើយមើល៍ គាត់បានឈរនៅក្បែរអូដ្ឋនៅជិតអណ្តូង។
|
|
\s5
|
|
\v 31 បន្ទាប់មក លោកឡាបាន់និយាយថា៖ «សូមអញ្ចើញចូលមក ឱអ្នកដែលប្រកបដោយព្រះពរនៃព្រះអម្ចាស់អើយ ហេតុអ្វីបានជាឈរនៅខាងក្រៅដូច្នេះ? ខ្ញុំបានត្រៀមផ្ទះ និងកន្លែងសម្រាប់អូដ្ឋរួចហើយ»។
|
|
\v 32 ដូច្នេះ បុរសនោះក៏ចូលទៅផ្ទះ ហើយគាត់បានដោះយកឥវ៉ានចេញពីអូដ្ឋ។ ហើយបានឲ្យចំបើង និងស្មៅទៅអូដ្ឋស៊ី ហើយយកទឹកមកលាងជើងគាត់ និងលាងជើងប្រុសៗដែលមកជាមួយគាត់។
|
|
\s5
|
|
\v 33 ពួកគេបានរៀបចំអាហារដាក់នៅចំពោះមុខគាត់ដើម្បីឲ្យពួកគាត់ហូប ប៉ុន្តែ គាត់និយាយថា៖ «ខ្ញុំនឹងមិនហូបទេ ទាល់តែខ្ញុំបាននិយាយអ្វីដែលខ្ញុំត្រូវនិយាយសិន»។
|
|
\v 34 ដូច្នេះ លោកឡាបាន់និយាយថា៖ «សូមនិយាយមកចុះ»។ គាត់និយាយថា៖ «ខ្ញុំជាអ្នកបម្រើរបស់លោកអប្រាហាំ។
|
|
\v 35 ព្រះអម្ចាស់បានប្រទានពរដល់ចៅហ្វាយរបស់ខ្ញុំយ៉ាងខ្លាំង ហើយគាត់បានក្លាយជាអ្នកមាន។ គាត់បានប្រគល់ហ្វូងចៀម និងហ្វូងគោ ប្រាក់ និងមាស អ្នកបម្រើប្រុស និងអ្នកបម្រើស្រី ព្រមទាំងសត្វអូដ្ឋ និងសត្វលាផង។
|
|
\s5
|
|
\v 36 លោកស្រីសារ៉ា ជាភរិយាចៅហ្វាយរបស់ខ្ញុំ បានបង្កើតកូនប្រុសមួយជូនចៅហ្វាយរបស់ខ្ញុំ នៅពេលនាងមានអាយុចាស់ណាស់ហើយ ចៅហ្វាយរបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់ដែលគាត់មានឲ្យទៅគាត់។
|
|
\v 37 ចៅហ្វាយរបស់ខ្ញុំបានឲ្យខ្ញុំស្បថជាមួយគាត់ ដោយនិយាយថា៖ «អ្នកមិនត្រូវយកភរិយាឲ្យកូនប្រុសខ្ញុំ ពីពួកកូនស្រីរបស់ជនជាតិកាណាន គឺនៅក្នុងទឹកដីដែលខ្ញុំរស់នៅ។
|
|
\v 38 ផ្ទុយទៅវិញ អ្នកត្រូវទៅរកក្រុមគ្រួសារឪពុករបស់ខ្ញុំ ហើយទៅរកសាច់ញាតិរបស់ខ្ញុំ ព្រមទាំងរកភរិយាឲ្យកូនប្រុសរបស់ខ្ញុំពីទីនោះ»។
|
|
\s5
|
|
\v 39 ខ្ញុំបាននិយាយទៅចៅហ្វាយរបស់ខ្ញុំថា៖ «ប្រហែលជាស្រី្តនោះមិនមកតាមខ្ញុំទេ»។
|
|
\v 40 ប៉ុន្តែ គាត់បានប្រាប់ខ្ញុំថា៖ «ព្រះអម្ចាស់នឹងយាងទៅមុនខ្ញុំ ព្រះអង្គនឹងចាត់ទេវតារបស់ព្រះអង្គទៅជាមួយខ្ញុំ ហើយព្រះអង្គនឹងធ្វើឲ្យដំណើររបស់ខ្ញុំបានជោគជ័យ ដើម្បីឲ្យអ្នកអាចរកភរិយាសម្រាប់កូនប្រុសខ្ញុំពីចំណោមសាច់ញាតិរបស់ខ្ញុំ និងពីវង្សត្រកូលក្រុមគ្រួសាររបស់ខ្ញុំ។
|
|
\v 41 ប៉ុន្តែ អ្នកនឹងរួចផុតពីសម្បថរបស់ខ្ញុំ ប្រសិនបើ អ្នកបានទៅដល់សាច់ញាតិរបស់ខ្ញុំហើយ ហើយពួកគេមិនប្រគល់នាងឲ្យមកអ្នក។ នោះអ្នកនឹងរួចផុតពីសម្បថរបស់ខ្ញុំហើយ»។
|
|
\s5
|
|
\v 42 នៅថ្ងៃនេះ ខ្ញុំបានធ្វើដំណើរមកដល់ប្រភពទឹក ហើយខ្ញុំអធិស្ឋានថា៖ «ឱព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់លោកអប្រាហាំចៅហ្វាយរបស់ទូលបង្គំអើយ សូមមេត្តា ប្រសិនបើ ព្រះអង្គប្រាកដជាចង់ឲ្យដំណើររបស់ទូលបង្គំបានជោគជ័យមែន
|
|
\v 43 ទូលបង្គំនៅទីនេះហើយ កំពុងឈរនៅក្បែរអណ្តូងទឹក សូមឲ្យក្មេងស្រី ដែលបានមកដងទឹក គឺជាកូនស្រី ដែលទូលបង្គំនិយាយទៅកាន់នាងថា៖ «សូមឲ្យទឹកពីក្អមរបស់នាងឲ្យខ្ញុំផឹកបន្តិចមក»។
|
|
\v 44 ហើយក្មេងស្រីណាដែលនិយាយមកទូលបង្គំថា៖ «សូមអញ្ជើញពិសាចុះ ហើយខ្ញុំនឹងទៅដងទឹកឲ្យអូដ្ឋរបស់លោកផឹកដែរនោះ សូមឲ្យក្មេងស្រីម្នាក់នោះ ជាអ្នកដែលព្រះអម្ចាស់ បានជ្រើសរើសសម្រាប់កូនប្រុសចៅហ្វាយរបស់ទូលបង្គំ»។
|
|
\s5
|
|
\v 45 ខ្ញុំអធិស្ឋាននៅក្នុងចិត្តរបស់ខ្ញុំមិនទាន់ចប់ផង មើល៍ នាងរេបិកាបានចេញមកជាមួយនឹងក្អមនៅលើស្មារបស់នាង ហើយនាងបានចុះទៅប្រភពទឹក ព្រមទាំងដងទឹកនោះ។ ដូច្នេះ ខ្ញុំបាននិយាយទៅនាងថា៖ «សូមឲ្យទឹកខ្ញុំផឹកបន្តិចមក»។
|
|
\v 46 នាងឆ្លើយយ៉ាងលឿនថា ហើយបានដាក់ក្អមពីលើស្មានាង ហើយនិយាយថា៖ «សូមអញ្ជើញពិសាចុះ ហើយខ្ញុំនឹងឲ្យអូដ្ឋរបស់លោកផឹកដែរ»។ ដូច្នេះ ខ្ញុំក៏ផឹក ហើយនាងបានដងទឹកឲ្យអូដ្ឋខ្ញុំផឹកដែរ។
|
|
\s5
|
|
\v 47 ខ្ញុំបានសួរនាង ហើយនិយាយថា៖ «តើអ្នកជាកូនរបស់នរណា?» នាងឆ្លើយថា៖ «កូនស្រីរបស់លោកបេធូអែល ជាកូនរបស់លោកណាឃរ និងនាងមីលកា»។ បន្ទាប់មក ខ្ញុំបានបំពាក់ក្រវិលនៅនឹងច្រមុះរបស់នាង ហើយបំពាក់កងដៃនៅនឹងដៃរបស់នាង។
|
|
\v 48 បន្ទាប់មក ខ្ញុំបានក្រាបចុះ ហើយថ្វាយបង្គំព្រះអម្ចាស់ ហើយថ្វាយព្រះពរដល់ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់លោកអប្រាហាំចៅហ្វាយរបស់ខ្ញុំ ដែលបាននាំខ្ញុំឲ្យដើរតាមផ្លូវត្រូវ ដើម្បីស្វែងរកកូនស្រីសាច់ញាតិចៅហ្វាយរបស់ខ្ញុំឲ្យទៅកូនប្រុសរបស់គាត់។
|
|
\s5
|
|
\v 49 ឥឡូវនេះ ប្រសិនបើ លោកបានរៀបចំ ដើម្បីប្រព្រឹត្តដល់ក្រុមគ្រួសារចៅហ្វាយរបស់ខ្ញុំនូវភក្តីភាព និង ទឹកចិត្តស្មោះត្រង់ចំពោះចៅហ្វាយខ្ញុំ នោះសូមប្រាប់ខ្ញុំមកចុះ។ ប៉ុន្តែ ប្រសិនបើ មិនព្រមទេ នោះខ្ញុំអាចនឹងងាកទៅខាងស្ដាំ ឬខាងឆ្វេងទៀត»។
|
|
\s5
|
|
\p
|
|
\v 50 បន្ទាប់មក លោកឡាបាន់ និងលោកបេធូអែលបានឆ្លើយ ហើយនិយាយថា៖ «អ្វីដែលមកព្រះអម្ចាស់ យើងមិនអាចនិយាយទៅកាន់អ្នកថាអាក្រក់ ឬល្អបានឡើយ។
|
|
\v 51 មើល៍ នាងរេបិកានៅចំពោះអ្នកហើយ។ ចូរយកនាង ហើយចេញទៅ ដូច្នេះ នាងអាចធ្វើជាភរិយាកូនប្រុសចៅហ្វាយរបស់លោកហើយ ដូចព្រះអម្ចាស់មានបន្ទូល»។
|
|
\s5
|
|
\v 52 នៅពេលអ្នកបម្រើរបស់លោកអប្រាហាំបានឮពាក្យរបស់ពួកគេហើយ គាត់លុតជង្គង់ហើយក្រាបចុះដល់ដីចំពោះព្រះអម្ចាស់។
|
|
\v 53 អ្នកបម្រើនោះបានយកគ្រឿងអលង្ការ ជាប្រាក់ ជាមាស ព្រមទាំងសម្លៀកបំពាក់ចេញមក ហើយជូននាងរេបិកា។ ហើយគាត់ក៏ជូនអំណោយដ៏មានតម្លៃផ្សេងៗទៀត ទៅបងប្រុស និងទៅម្ដាយរបស់នាងដែរ។
|
|
\s5
|
|
\v 54 បន្ទាប់មក គាត់និងពួកប្រុសៗដែលនៅជាមួយគាត់បានហូបបាយទឹក។ ពួកគេស្នាក់នៅទីនោះមួយយប់ ហើយនៅពេលពួកគេក្រោកឡើងតាំងពីព្រលឹម គាត់និយាយថា៖ «ខ្ញុំសូមលាត្រឡប់ទៅចៅហ្វាយរបស់ខ្ញុំវិញហើយ»។
|
|
\v 55 បងប្រុស និងម្តាយរបស់នាងនិយាយថា៖ «សូមឲ្យនាងនៅជាមួយយើងបន្តិចទៀតសិនចុះ យ៉ាងហោចណាស់ដប់ថ្ងៃ។ បន្ទាប់មក នាងអាចទៅបានហើយ»។
|
|
\s5
|
|
\v 56 ប៉ុន្តែ គាត់និយាយទៅពួកគេថា៖ «កុំឃាត់ខ្ញុំឡើយ ដ្បិតព្រះអម្ចាស់បានធ្វើឲ្យដំណើរបស់ខ្ញុំជោគជ័យ។
|
|
\v 57 ពួកគេនិយាយថា៖ «យើងនឹងហៅនាង ហើយសួរនាង»។
|
|
\v 58 ពួកគេក៏ហៅនាងរេបិកាមក ហើយសួរនាងថា៖ «តើនាងព្រមទៅជាមួយបុរសនេះទេ?» នាងឆ្លើយថា៖ «ខ្ញុំព្រម»។
|
|
\s5
|
|
\v 59 ដូច្នេះ ពួកគេក៏ជូនដំណើរនាងរេបិកាប្អូនស្រីរបស់ពួកគេ ជាមួយនឹងអ្នកបម្រើស្រីរបស់នាង ដើម្បីធ្វើដំណើរជាមួយអ្នកបម្រើរបស់លោកអប្រាហាំ និងពួកដែលមកជាមួយគាត់។
|
|
\v 60 ពួកគេឲ្យពរដល់នាងរេបិកា ហើយនិយាយទៅនាងថា៖ «ប្អូនស្រីរបស់បងអើយ សូមឲ្យប្អូនជាម្តាយនៃមនុស្សរាប់ពាន់រាប់ម៉ឺន ហើយសូមឲ្យពូជពង្សរបស់ប្អូនគ្រប់គ្រងទ្វាររបស់ពួកអ្នកដែលស្អប់ពួកគេ»។
|
|
\s5
|
|
\p
|
|
\v 61 បន្ទាប់មក នាងរេបិកាបានក្រោកឡើង ហើយនាង និងអ្នកបម្រើស្រីរបស់នាងឡើងជិះអូដ្ឋ ហើយទៅតាមអ្នកបម្រើនោះ។ អ្នកបម្រើនោះបានយកនាងរេបិកា ហើយចេញដំណើរទៅ។
|
|
\p
|
|
\v 62 លោកអ៊ីសាកកំពុងតែរស់នៅក្នុងក្រុង ណេកិប ហើយទើបតែត្រឡប់មកពីអណ្ដូងទឹកឡាហាយរយ។
|
|
\s5
|
|
\v 63 លោកអ៊ីសាកបានចេញក្រៅ ដើម្បីជញ្ជឹងគិតនៅឯវាលនាពេលល្ងាច។ នៅពេលគាត់ងើយមុខឡើង ហើយឃើញ មើល៍ ហ្វូងអូដ្ឋកំពុងតែមក។
|
|
\v 64 នាងរេបិកាបានមើល ហើយពេលនាងឃើញលោកអ៊ីសាក នាងបានលោតចុះពីអូដ្ឋ។
|
|
\v 65 នាងសួរទៅកាន់អ្នកបម្រើថា៖ «តើបុរសដែលកំពុងដើរនៅឯវាលមកជួបយើងនោះជានរណា?» អ្នកបម្រើឆ្លើយថា៖ «គាត់គឺជាចៅហ្វាយរបស់ខ្ញុំ»។ ដូច្នេះ នាងក៏យកស្បៃរបស់នាងមក ហើយគ្របមុខនាង។
|
|
\s5
|
|
\v 66 អ្នកបម្រើបានរៀបរាប់ប្រាប់លោកអ៊ីសាកគ្រប់រឿងរ៉ាវទាំងអស់ដែលគាត់បានធ្វើ។
|
|
\v 67 បន្ទាប់មក លោកអ៊ីសាកបាននាំនាងរេបិកាចូលទៅនាងសារ៉ាជាម្តាយរបស់គាត់នៅក្នុងត្រសាល ហើយនាងបានក្លាយជាភរិយារបស់លោក ហើយលោកបានស្រឡាញ់នាង។ ដូច្នេះ លោកអ៊ីសាកបានទទួលការកម្សាន្តចិត្ត បន្ទាប់ពីម្តាយរបស់គាត់ស្លាប់ទៅ។
|
|
\s5
|
|
\c 25
|
|
\cl ជំពូក ២៥
|
|
\p
|
|
\v 1 លោកអប្រាហាំបានយកភរិយាមួយទៀត នាងឈ្មោះថា កិទូរ៉ា។
|
|
\v 2 នាងបង្កើតបានសីមរ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីសបាក់ និងស៊ូអា។ លោកយ៉ុកសានបង្កើតបានសេបា និងដេដាន់។
|
|
\v 3 ពូជពង្សរបស់ដេដាន់ គឺជនជាតិអាសស៊ើរ ជនជាតិលេទូស និងជនជាតិលេវមី។ ហើយពូជពង្សរបស់ម៉ាឌាន គឺអេផា អេភើរ ហេណុក អ័ប៊ីដា និងអែលដ្អា។
|
|
\v 4 អ្នកទាំងអស់នេះ គឺជាពូជពង្សរបស់នាងកិទូរ៉ា។
|
|
\s5
|
|
\v 5 លោកអប្រាហាំបានប្រគល់អ្វីៗទាំងអស់ដែលគាត់មានឲ្យទៅលោកអ៊ីសាក។
|
|
\v 6 ប៉ុន្តែ នៅក្នុងពេលដែលគាត់រស់នៅ គាត់បានឲ្យអំណោយផ្សេងៗទៅកូនប្រុសៗរបស់គាត់ជាមួយភរិយាទីពីររបស់គាត់ ហើយចាត់ទៅពួកគេទៅទឹកដីភាគខាងកើត ឆ្ងាយពីលោកអ៊ីសាក កូនប្រុសរបស់គាត់។
|
|
\s5
|
|
\v 7 ទាំងនេះគឺជាចំនួនថ្ងៃនៃអាយុរបស់លោកអប្រាហាំដែលគាត់រស់នៅបាន ១៧៥ ឆ្នាំ។
|
|
\v 8 លោកអប្រាហាំបានផុតដង្ហើមហើយស្លាប់នៅក្នុងអាយុដ៏វែង ហើយប្រកបដោយសុភមង្គល មានអាយុយឺនយូរមក លោកបានទៅជួបជុំនឹងបុព្វបុរសរបស់លោកវិញ។
|
|
\s5
|
|
\v 9 លោកអ៊ីសាក និងលោកអ៊ីស្មាអែល បានបញ្ចុុះសពគាត់នៅក្នុងរូងភ្នំម៉ាកពេឡា នៅក្នុងចម្ការរបស់លោកអេប្រូន កូនរបស់លោកសូហារជនជាតិហេត ដែលស្ថិតនៅជិតម៉ាមរេ។
|
|
\v 10 ចម្ការនេះហើយដែលលោកអប្រាហាំបានទិញពីជនជាតិហេតមក។ សពរបស់លោកអប្រាហាំត្រូវបានបញ្ចុះនៅទីនោះជាមួយនិងនាងស្រីសារ៉ាជាភរិយារបស់គាត់។
|
|
\v 11 បន្ទាប់ពីលោកអប្រាហាំបានស្លាប់ទៅ ព្រះជាម្ចាស់បានប្រទានពរឲ្យអ៊ីសាក កូនប្រុសរបស់គាត់ ដែលរស់នៅក្បែរបៀរឡាហាយរយ។
|
|
\s5
|
|
\p
|
|
\v 12 អ្នកទាំងនេះគឺជាពូជពង្សរបស់លោកអ៊ីស្មាអែល កូនប្រុសរបស់លោកអប្រាហាំ ដែលជាកូនរបស់នាងហាការ អ្នកបម្រើរបស់នាងសារ៉ា បង្កើតឲ្យលោកអប្រាហាំ។
|
|
\s5
|
|
\p
|
|
\v 13 ទាំងនេះគឺជាឈ្មោះកូនប្រុសៗរបស់លោកអ៊ីស្មាអែល ទៅតាមកំណើតរបស់ពួកគេ នេបាយ៉ូត គឺជាកូនច្បងរបស់លោកអ៊ីស្មាអែល កេដារ អ័ឌបែល មីបសាម
|
|
\v 14 មីសម៉ា ឌូម៉ា ម៉ាសា
|
|
\v 15 ហាដាឌ ថេម៉ា យេធើរ ណាភីស និងកេដម៉ា។
|
|
\v 16 អ្នកទាំងនេះហើយគឺជាកូនប្រុសៗរបស់លោកអ៊ីស្មាអែល អ្នកទាំងនេះហើយដែលមានឈ្មោះតាមភូមិ និងតាមជំរំរបស់ពួកគេរៀងៗខ្លួន គឺជាមេដប់ពីរនាក់ តាមកុលសម្ព័ន្ធរបស់ពួកគេ។
|
|
\s5
|
|
\v 17 ទាំងនេះគឺជាចំនួនអាយុនៃជីវិតរបស់លោកអ៊ីស្មាអែល ១៣៧ឆ្នាំ គាត់បានផុតដង្ហើម ហើយស្លាប់ទៅ រួចបានទៅជួបជុំជាមួយបុព្ធបុរសរបស់គាត់វិញ។
|
|
\v 18 ពួកគេរស់នៅជិតអេស៊ីប រហូតដល់ស្រុកស៊ើរ។ ពួកគេរស់នៅមិនសូវត្រូវគ្នាជាមួយបងប្អូនរបស់ខ្លួនទេ។
|
|
\s5
|
|
\p
|
|
\v 19 ទាំងនេះគឺជារឿងរ៉ាវទាក់ទងនឹងលោកអ៊ីសាក កូនប្រុសរបស់លោកអប្រាហាំ លោកអប្រាហាំជាឪពុករបស់អ៊ីសាក។
|
|
\v 20 លោកអ៊ីសាកមានអាយុសែសិបឆ្នាំ នៅពេលគាត់យកនាងរេបិកាជាភរិយា កូនស្រីរបស់លោកបេធូអែលជាជនជាតិអើរ៉ាម នៅក្នុងទឹកដីប៉ាដាន់អើរ៉ាម និងត្រូវជាប្អូនស្រីរបស់លោកឡាបាន់ ជនជាតិអើរ៉ាម។
|
|
\s5
|
|
\v 21 លោកអ៊ីសាកបានអធិស្ឋានទៅព្រះជាម្ចាស់សម្រាប់ភរិយារបស់គាត់ ព្រោះនាងគ្មានកូនសោះ ហើយព្រះអម្ចាស់បានឆ្លើយតបសេចក្តីអធិស្ឋានរបស់គាត់ ហើយនាងរេបិកាភរិយារបស់គាត់ក៏មានផ្ទៃពោះ។
|
|
\v 22 កូនដែលនៅក្នុងផ្ទៃចេះតែធាក់នៅក្នុងពោះនាងខ្លាំងពេក ហើយនិយាយថា៖ «ហេតុអ្វីបានជាការនេះកើតឡើងចំពោះខ្ញុំ?» នាងបានទៅទូលសួរព្រះអម្ចាស់ពីរឿងនេះ។
|
|
\s5
|
|
\v 23 ព្រះអម្ចាស់មានបន្ទូលមកនាងថា៖ «ប្រជាជាតិពីរនៅក្នុងផ្ទៃនាង ហើយមនុស្សពីរអ្នកនឹងបែកបាក់គ្នានៅក្នុងអ្នក។ មនុស្សម្នាក់ខ្លាំងជាងម្នាក់ទៀត ហើយកូនច្បងនិងបម្រើកូនប្អូន»។
|
|
\s5
|
|
\p
|
|
\v 24 ដល់ពេលដែលនាងសម្រាលកូន មើល៍ មានកូនភ្លោះនៅក្នុងផ្ទៃរបស់នាង។
|
|
\v 25 កូនទីមួយបានកើតមកមានពណ៌ក្រហម ហើយមានរោមដូចជារោមសត្វ។
|
|
\v 26 បន្ទាប់មកទៀត ប្អូនប្រុសរបស់គាត់បានកើតមកដែរ។ ដៃរបស់គាត់បានកាន់កែងជើងរបស់អេសាវ។ គេហៅគាត់ថា យ៉ាកុប។ លោកអ៊ីសាកមានអាយុហុកសិបឆ្នាំ នៅពេលភរិយាររបស់គាត់បង្កើតពួកគេ។
|
|
\s5
|
|
\p
|
|
\v 27 កូនប្រុសបានធំឡើង ហើយ អេសាវបានក្លាយទៅជាអ្នកប្រមាញ់ដ៏ស្ទាត់ជំនាញ ជាអ្នកចម្ការ ប៉ុន្តែ លោកយ៉ាកុបវិញជាមនុស្សស្ងៀមស្ងាត់ ចូលចិត្តចំណាយពេលនៅក្នុងត្រសាល។
|
|
\v 28 លោកអ៊ីសាកស្រឡាញ់អេសាវ ព្រោះគាត់បានហូបសត្វដែលគាត់រកបាន ប៉ុន្តែ នាងរេបិកាវិញស្រឡាញ់យ៉ាកុប។
|
|
\s5
|
|
\v 29 លោកយ៉ាកុបបានស្លសម្ល។ លោកអេសាវបានមកដល់ពីវាលវិញ ហើយគាត់ខ្សោយដោយព្រោះឃ្លានខ្លាំង។
|
|
\v 30 លោកអេសាវនិយាយទៅយ៉ាកុបថា៖ «សូមឲ្យបងហូបសម្លក្រហមផង។ បងអស់កម្លាំងណាស់»។ ហេតុដូច្នេះហើយ បានជាគេហៅគាត់ថា អេដុម។
|
|
\s5
|
|
\v 31 លោកយ៉ាកុបនិយាយថា៖ «សូមលក់សិទ្ធិកូនច្បងរបស់អ្នកឲ្យខ្ញុំសិនមក»។
|
|
\v 32 លោកអេសាវឆ្លើយថា៖ «បងជិតស្លាប់ហើយ។ តើសិទ្ធិកូនច្បងមានអ្វីល្អសម្រាប់បង?»
|
|
\v 33 លោកយ៉ាកុបឆ្លើយថា៖ «សូមស្បថឲ្យខ្ញុំសិនមក» លោកអេសាវក៏ស្បថ សម្បថ ក្នុងរបៀបដែលគាត់លក់សិទ្ធិកូនច្បងឲ្យទៅលោកយ៉ាកុប។
|
|
\v 34 លោកយ៉ាកុបបានឲ្យនំប៉័ងទៅលោកអេសាវ និងសម្លសណ្តែកក្រហម។ គាត់បានហូបរួចរាល់ហើយក៏ចេញទៅ។ លោកអេសាវបានមើលងាយសិទ្ធិកូនច្បងរបស់គាត់បែបនេះឯង។
|
|
\s5
|
|
\c 26
|
|
\cl ជំពូក ២៦
|
|
\p
|
|
\v 1 នៅគ្រានោះ មានទុរ្ភិក្សកើតឡើងនៅក្នុងទឹកដី ជាគ្រោះអត់ឃ្លានមួយទៀតដែលធ្លាប់បានកើតឡើងនៅក្នុងសម័យលោកអប្រាហាំ។ លោកអ៊ីសាកបានទៅរកព្រះបាទព្រះបាទអប៊ីម៉ាឡិច ជាស្ដេចនៃជនជាតិភីលីស្ទីននៅឯក្រុងកេរ៉ា។
|
|
\s5
|
|
\v 2 ព្រះអម្ចាស់បានយាងមកជួបគាត់ ហើយមានបន្ទូលថា៖ «កុំទៅអេស៊ីបឡើយ ចូររស់នៅក្នុងទឹកដីដែលយើងបានប្រាប់អ្នកឲ្យរស់នៅចុះ។
|
|
\v 3 ចូរស្នាក់នៅក្នុងទឹកដីនេះ ហើយយើងនឹងនៅជាមួយអ្នក និងឲ្យពរដល់អ្នក ដើម្បីយើងបានប្រគល់ទឹកដីទាំងអស់នេះដល់អ្នក និងពូជពង្សរបស់អ្នកហើយយើងនឹងធ្វើឲ្យសម្បថដែលយើងបានស្បថជាមួយអប្រាហាំឪពុករបស់អ្នកបានសម្រេច។
|
|
\s5
|
|
\v 4 យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកមានចំនួនច្រើនឡើង ដូចជាផ្កាយនៅលើមេឃ ហើយនឹងឲ្យទឹកដីទាំងអស់នេះដល់ពូជពង្សរបស់អ្នក។ តាមរយៈពូជពង្សរបស់អ្នក ប្រជាជាតិទាំងអស់នៅផែនដីទាំងមូលនឹងបានពរ។
|
|
\v 5 យើងនឹងធ្វើការនេះ ដោយសារអប្រាហាំបានស្តាប់បង្គាប់តាមពាក្យ និងបានប្រព្រឹត្តសេចក្តីបង្គាប់ តាមបញ្ញត្ដិ តាមច្បាប់ និងតាមក្រឹត្យវិន័យរបស់យើង»។
|
|
\s5
|
|
\v 6 ដូច្នេះ លោកអ៊ីសាកក៏តាំងលំនៅនៅក្នុងក្រុងកេរ៉ា។
|
|
\v 7 នៅពេលបុរសនៅក្នុងក្រុងនោះសួរគាត់ពីភរិយារបស់គាត់ គាត់ប្រាប់ថា៖ «នាងគឺជាប្អូនស្រីរបស់ខ្ញុំ»។ គាត់ខ្លាចក្នុងការនិយាយថា៖ «នាងជាភរិយារបស់ខ្ញុំ» ព្រោះគាត់គិតថា៖ «ពួកប្រុសៗនៅទីនេះ នឹងសម្លាប់ខ្ញុំ ដើម្បីយកនាងរេបិកា ដោយសារនាងស្រស់ស្អាតណាស់»។
|
|
\v 8 បន្ទាប់ពី លោកអ៊ីសាកនៅទីបានយូរបន្តិចមក ព្រះបាទអប៊ីម៉ាឡិចជាស្ដេចរបស់ជនជាតិភីលីស្ទីន បានមើលតាមបង្អួច។ ស្តេចឃើញ មើល៍ លោកអ៊ីសាកកំពុងប្រឡែងនាងរេបិកា ភរិយារបស់គាត់។
|
|
\s5
|
|
\v 9 ព្រះបាទអប៊ីម៉ាឡិចបានកោះហៅលោកអ៊ីសាកទៅគាល់ស្តេច ហើយមានរាជឱង្ការថា៖ «មើល៍ នាងគឺជាភរិយារបស់លោកមែន។ ហេតុអ្វីបានជាលោកនិយាយថា៖ «នាងគឺជាប្អូនស្រីរបស់ខ្ញុំដូច្នេះ?» លោកអ៊ីសាកទូលទៅស្តេចថា៖ «ដោយសារទូលបង្គំគិតថា នឹងមាននរណាម្នាក់សម្លាប់ទូលបង្គំ ដើម្បីយកនាង»។
|
|
\v 10 ព្រះបាទអប៊ីម៉ាឡិចមានរាជឱង្ការថា៖ «ហេតុអ្វីបានជាលោកធ្វើដូច្នេះចំពោះយើង? ប្រសិនបើ រាស្រ្តរបស់យើងងាយនឹងគេងជាមួយភរិយារបស់លោក ហើយលោកនឹងនាំទុក្ខទោសដល់យើង»។
|
|
\v 11 ដូច្នេះ ព្រះបាទអប៊ីម៉ាឡិចបានហាមបុរសទាំងអស់ ដោយមានរាជឱង្ការថា៖ «អស់អ្នកណាដែលប៉ះពាល់បុរសនេះ ឬភរិយារបស់គាត់ នឹងត្រូវសម្លាប់»។
|
|
\s5
|
|
\p
|
|
\v 12 លោកអ៊ីសាកបានសាបព្រោះស្រូវនៅស្រុកនោះ ហើយបានច្រូតកាត់នៅក្នុងឆ្នាំនោះដដែល មួយជាមួយរយ ពីព្រោះព្រះអម្ចាស់បានប្រទានពរដល់គាត់។
|
|
\v 13 គាត់បានក្លាយជាអ្នកមាន ហើយកាន់តែច្រើនឡើង ហើយចម្រើនឡើង រហូតក្លាយជាអ្នកមានស្តុកស្តម្ភ។
|
|
\v 14 គាត់មានចៀម និងហ្វូងសត្វ ព្រមទាំងអ្នកបម្រើជាច្រើន។ ជនជាតិភីលីស្ទីនបានច្រណែននឹងគាត់។
|
|
\s5
|
|
\v 15 ឥឡូវនេះ អណ្តូងទាំងអស់ដែលអ្នកបម្រើឪពុករបស់គាត់បានជីកនៅសម័យលោកអប្រាហាំ ឪពុករបស់គាត់ ជនជាតិភីលីស្ទីនបានបញ្ឍប់ពួកគេលែងឲ្យប្រើ ដោយចាក់ដីបំពេញ។
|
|
\v 16 ព្រះបាទអប៊ីម៉ាឡេកមានរាជឱង្ការទៅកាន់លោកអ៊ីសាកថា៖ «ចូរចេញពីយើងទៅ ដ្បិត លោកមានអំណាចជាងយើងទៅទៀត»។
|
|
\v 17 ដូច្នេះ លោកអ៊ីសាកក៏ចាកចេញពីទឹកដីនោះ ហើយទៅតាំងទីលំនៅតាមជ្រលងភ្នំកេរ៉ា ហើយរស់នៅទីនោះវិញ។
|
|
\s5
|
|
\p
|
|
\v 18 លោកអ៊ីសាកបានស្តារអណ្តូង ដែលពួកគេបានជីកនៅសម័យលោកអប្រាហាំ ឪពុករបស់គាត់។ ជនជាតិភីលីស្ទីនបានបញ្ឍប់លែងឲ្យពួកគេប្រើ បន្ទាប់ពីលោកអប្រាហាំបានស្លាប់។ លោកអ៊ីសាកបានហៅអណ្តូងទាំងនោះតាមឈ្មោះដែលឪពុករបស់គាត់បានដាក់ដែរ។
|
|
\s5
|
|
\v 19 នៅពេលអ្នកបម្រើរបស់លោកអ៊ីសាកជីកអណ្តូងនៅតាមជ្រលងភ្នំ ពួកគេបានរកឃើញប្រភពទឹកនៅទីនោះ។
|
|
\v 20 ពួកអ្នកគង្វាលសត្វនៅក្រុងកេរ៉ាឈ្លោះប្រកែកគ្នាជាមួយពួកអ្នកគង្វាលរបស់លោកអ៊ីសាក ហើយនិយាយថា៖ «ទឹកនេះជារបស់យើង»។ ដូច្នេះ លោកអ៊ីសាកបានហៅអណ្តូងនោះថា អេសេក ព្រោះគេបានឈ្លោះប្រកែកជាមួយនឹងគាត់។
|
|
\s5
|
|
\v 21 បន្ទាប់មក ពួកគេបានជីកអណ្ដូងផ្សេងទៀត ហើយពួកគេក៏មានការឈ្លោះប្រកែកនៅទីនោះដែរ ដូច្នេះ គាត់បានដាក់ឈ្មោះអណ្ដូងនោះថា ស៊ីតណា។
|
|
\v 22 គាត់បានចាកចេញពីទីនោះ ហើយបានទៅជីកនៅកន្លែងមួយទៀត ប៉ុន្តែ ពួកគេមិនបានរករឿងនៅទីនោះទេ។ ដូច្នេះ គាត់បានដាក់ឈ្មោះអណ្ដូងនោះថា រេហូបូត ដ្បិត គាត់និយាយថា៖ «ឥឡូវនេះ ព្រះអម្ចាស់បើកផ្លូវឲ្យយើងហើយ យើងនឹងបានចម្រុងចម្រើនក្នុងទឹកដីនេះ»។
|
|
\s5
|
|
\p
|
|
\v 23 បន្ទាប់មក លោកអ៊ីសាកបានចេញពីទីនោះ ឡើងទៅបៀរសេបា។
|
|
\v 24 ព្រះអម្ចាស់បានយាងមកជួបគាត់នៅយប់នោះ ហើយមានបន្ទូលថា៖ «យើងជាព្រះជាម្ចាស់របស់លោកអប្រាហាំ ឪពុករបស់អ្នក។ កុំភ័យខ្លាចឡើយ ដ្បិត យើងនឹងនៅជាមួយអ្នក ហើយនិងឲ្យពរដល់អ្នក ព្រមទាំងធ្វើឲ្យពូជពង្សរបស់អ្នកបានចម្រើនឡើង ដោយយល់ដល់លោកអប្រាហាំជាអ្នកបម្រើរបស់យើង។
|
|
\v 25 លោកអ៊ីសាកបានសង់អាសនៈមួយនៅទីនោះ ហើយបានអំនាវរកព្រះនាមរបស់ព្រះអម្ចាស់។ គាត់បានសង់ត្រសាល ហើយអ្នកបម្រើរបស់គាត់បានជីកអណ្តូងមួយនៅទីនោះ។
|
|
\s5
|
|
\p
|
|
\v 26 បន្ទាប់មក ព្រះបាទអប៊ីម៉ាឡិចបានចេញពីក្រុងកេរ៉ាទៅរកគាត់ ជាមួយលោកអហ៊ូសាត ជាមិត្តសម្លាញ់របស់ស្ដេច និងលោកភីកុល ជាមេទ័ពរបស់ស្ដេចទៅជាមួយផង។
|
|
\v 27 លោកអ៊ីសាកនិយាយទៅពួកគេថា៖ «ហេតុអ្វីបានជាអស់លោកមករកខ្ញុំ ក្រែងអស់លោកស្អប់ខ្ញុំ ហើយបណ្តេញខ្ញុំពីអស់លោកមែនទេ?»
|
|
\s5
|
|
\v 28 បន្ទាប់មក ពួកគេនិយាយថា៖ «យើងបានឃើញយ៉ាងច្បាស់ថា ព្រះអម្ចាស់គង់ជាមួយអ្នក។ ដូច្នេះ យើងសម្រេចចិត្តថា គួរតែមានសម្បថរវាងយើងទាំងពីរនាក់ ពិតមែនហើយ គឺរវាងយើង និងអ្នក។
|
|
\v 29 ដូច្នេះ ចូរយើងចងសម្ពន្ធមេត្រីជាមួយអ្នក ថាអ្នកនឹងធ្វើទុក្ខដល់យើងទេ ដូចដែលយើងមិនបានធ្វើទុក្ខដល់អ្នក ហើយដូចយើងបានប្រព្រឹត្តល្អជាមួយអ្នក ព្រមទាំងបានឲ្យអ្នកចេញទៅដោយសន្តិភាពផងដែរ។
|
|
\s5
|
|
\v 30 ដូច្នេះ លោកអ៊ីសាកបានជប់លៀងឲ្យពួកគេ ហើយពួកគេបានទទួលទានអាហារ។
|
|
\v 31 ពួកគេបានក្រោកឡើងតាំងពីព្រលឹម ហើយស្បថសច្ចាជាមួយគ្នា។ បន្ទាប់មក លោកអ៊ីសាកបានជូនដំណើរពួកគេ ហើយពួកគេបានចេញពីគាត់ទៅដោយសុខសាន្ត។
|
|
\s5
|
|
\v 32 នៅថ្ងៃដដែលនោះ អ្នកបម្រើរបស់លោកអ៊ីសាកបានមក ហើយប្រាប់គាត់ពីអណ្ដូងដែលពួកគេបានជីក។ ពួកគេប្រាប់ថា៖ «យើងបានរកឃើញទឹកហើយ»។
|
|
\v 33 គាត់បានដាក់ឈ្មោះអណ្ដូងនោះថា សេបា ហេតុនេះហើយ បានជាគេហៅឈ្មោះរបស់ទីនោះថា បៀរសេបា រហូតមកដល់សព្វថ្ងៃនេះ។
|
|
\s5
|
|
\p
|
|
\v 34 បន្ទាប់ពី លោកអេសាវមានអាយុសែសិបឆ្នាំ គាត់បានរៀបការជាមួយនាងយូឌីត កូនស្រីរបស់លោកបេរី ជនជាតិហេត ព្រមទាំងបានរៀបការជាមួយនឹងនាងបាសម៉ាត់ កូនស្រីរបស់លោកអេឡូន ជនជាតិហេត។
|
|
\v 35 ពួកគេបានធ្វើឲ្យលោកអ៊ីសាក និងនាងរេបិកាពិបាកចិត្តជាខ្លាំង។
|
|
\s5
|
|
\c 27
|
|
\cl ជំពូក ២៧
|
|
\p
|
|
\v 1 នៅពេលលោកអ៊ីសាកចាស់ទៅ ហើយភ្នែករបស់គាត់ក៏ស្រអាប់ រហូតដល់គាត់មិនអាចមើលឃើញ គាត់បានហៅលោកអេសាវ កូនច្បងរបស់គាត់ ហើយនិយាយទៅកាន់គាត់ថា៖ «កូនអើយ»។
|
|
\v 2 លោកអេសាវឆ្លើយថា៖ «បាទ លោកឪពុក»។ គាត់ប្រាប់ថា៖ «មើល៍ ពុកចាស់ណាស់ហើយ។ ឪពុកមិនដឹងថា ឳពុកស្លាប់ពេលណាទេ។
|
|
\s5
|
|
\v 3 ដូច្នេះ ចូរយកប្រដាប់បរបាញ់របស់កូន ព្រួញ និងធ្នូរបស់កូន ហើយចេញទៅឯវាល ហើយបរបាញ់សត្វមកឲ្យឪពុក។
|
|
\v 4 ចូរធ្វើម្ហូបឲ្យឆ្ងាញ់ឲ្យឪពុក ជាម្ហូបដែលឪពុកចូលចិត្ត ហើយនាំវាមកឲ្យឪពុក ដើម្បីឲ្យឪពុកបានហូប ហើយឲ្យពរដល់កូនមុនពេលឪពុកស្លាប់»។
|
|
\s5
|
|
\p
|
|
\v 5 នាងរេបិកាបានឮ ពេលលោកអ៊ីសាកប្រាប់លោកអេសាវ កូនប្រុសរបស់គាត់។ លោកអេសាវបានចេញទៅវាល ដើម្បីបរបាញ់សត្វ ហើយយកមកឲ្យឪពុក។
|
|
\v 6 នាងរេបិកាបានប្រាប់ទៅយ៉ាកុប កូនប្រុសរបស់នាង ហើយនិយាយថា៖ «មើល៍ ម្តាយបានឮឪពុករបស់កូនប្រាប់ទៅអេសាវបងប្រុសរបស់កូន។ គាត់ប្រាប់ថា៖
|
|
\v 7 «ចូរទៅបរបាញ់សត្វនៅវាលយកមក ហើយធ្វើម្ហូបយ៉ាងឆ្ងាញ់ឲ្យឪពុកហូប ហើយឪពុកនឹងឲ្យពរកូននៅមុខព្រះអម្ចាស់ មុនពេលឪពុកស្លាប់»។
|
|
\s5
|
|
\v 8 ដូច្នេះ កូនអើយ ចូរស្តាប់ពាក្យម្តាយ ដែលបានបង្គាប់ដល់កូន។
|
|
\v 9 ចូរទៅឯហ្វូងសត្វ ហើយយកពពែស្ទាវល្អៗពីរមក ហើយម្តាយនឹងធ្វើម្ហូបយ៉ាងឆ្ងាញ់ពីសត្វនោះ ឲ្យឪពុករបស់កូន តាមដែលគាត់ចូលចិត្ត។
|
|
\v 10 កូននឹងយកម្ហូបនោះទៅជូនឪពុករបស់កូន ដើម្បីឲ្យគាត់បានហូប ហើយគាត់នឹងឲ្យពរដល់កូនមុនពេលគាត់ស្លាប់»។
|
|
\s5
|
|
\v 11 លោកយ៉ាកុបនិយាយទៅកាន់នាងរេបិកា ម្តាយរបស់គាត់ថា៖ «មើល៍ អេសាវបងប្រុសរបស់ខ្ញុំមានរោមពេញខ្លួន ហើយខ្ញុំអត់មានរោមសោះ។
|
|
\v 12 ប្រហែលជាឪពុកប៉ះកូន ហើយគាត់នឹងដឹងថា កូនជាអ្នកបោកប្រាសគាត់។ កូននឹងនាំបណ្តាសាមកដាក់ខ្លួនកូន ជំនួសឲ្យព្រះពរ»។
|
|
\s5
|
|
\v 13 ម្តាយរបស់គាត់ និយាយទៅគាត់ថា៖ «កូនអើយ សូមឲ្យបណ្តាសាធ្លាក់លើម្តាយចុះ។ គ្រាន់តែស្តាប់តាមពាក្យម្តាយ ហើយទៅយកវាមកឲ្យម្តាយ»។
|
|
\v 14 ដូច្នេះ លោកយ៉ាកុបានទៅ ហើយយកពពែស្ទាវ ហើយយកវាឲ្យម្តាយរបស់គាត់ ហើយម្តាយរបស់គាត់បានធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមដែលឪពុកចូលចិត្ត។
|
|
\s5
|
|
\v 15 នាងរេបិកាបានយកសម្លៀកបំពាក់ដែលល្អបំផុតរបស់លោកអេសាវ កូនប្រុសច្បងរបស់នាង ដែលនៅក្នុងផ្ទះជាមួយនាង ហើយបានពាក់អាវនោះឲ្យយ៉ាងកុប កូនប្រុសពៅរបស់នាង។
|
|
\v 16 នាងពាក់រោមពពែស្ទាវនៅនឹងដៃរបស់គាត់ ហើយរំុករបស់យ៉ាកុបនៅកន្លែងដែលគ្មានរោម។
|
|
\v 17 នាងបានដាក់ម្ហូបដ៏ឆ្ងាញ់ ហើយនិងនំប៉័ងដែលនាងបានរៀបចំទៅឲ្យយ៉ាកុបកូនប្រុសរបស់នាង។
|
|
\s5
|
|
\p
|
|
\v 18 លោកយ៉ាកុបបានចូលទៅឪពុករបស់គាត់ ហើយនិយាយថា៖ «លោកឪពុក»។ គាត់ឆ្លើយថា៖ «ឪពុកនៅទីនេះ តើកូនមួយណាហ្នឹង កូនអើយ?»
|
|
\v 19 លោកយ៉ាកុបឆ្លើយទៅឪពុករបស់គាត់ថា៖ «កូនគឺអេសាវ កូនច្បងរបស់លោកឪពុក កូនបានធ្វើតាម លោកឪពុកប្រាប់ដល់កូនហើយ។ សូមលោកឪពុកក្រោកឡើង ហើយពិសាសាច់ដែលកូនបានបាញ់ពីវាល រួចសូមឲ្យពរកូន»។
|
|
\s5
|
|
\v 20 លោកអ៊ីសាកនិយាយទៅកូនគាត់ថា៖ «កូនអើយ កូនឯងរកសត្វអីបានលឿនម៉េ្លះ?» គាត់ឆ្លើយថា៖ «ពីព្រោះ ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់លោកឪពុកបានយកវាមកឲ្យកូន»។
|
|
\v 21 លោកអ៊ីសាកនិយាយទៅលោកយ៉ាកុបថា៖ «កូនអើយ មកជិតឪពុកបន្តិចមក ដើម្បីឲ្យឪពុកបានពាល់កូនឯង ហើយបានដឹងថា កូនឯងពិតជាអេសាវកូនឪពុក ឬយ៉ាងណា»។
|
|
\s5
|
|
\v 22 លោកយ៉ាកុបបានចូលទៅជិតលោកអ៊ីសាកជាឪពុករបស់គាត់ ហើយលោកអ៊ីសាកបានពាល់គាត់ ហើយនិយាយថា៖ «សម្លេងគឺជាសម្លេងរបស់យ៉ាកុប ប៉ុន្តែ ដៃជាដៃរបស់អេសាវ»។
|
|
\v 23 លោកអ៊ីសាកមិនបានស្គាល់គាត់ទេ ព្រោះដៃរបស់គាត់ពាក់រោម ដូចដៃអេសាវកូនប្រុសច្បងរបស់គាត់ ដូច្នេះ លោកអ៊ីសាកបានឲ្យពរដល់គាត់ទៅ។
|
|
\s5
|
|
\v 24 គាត់និយាយថា៖ «តើកូនឯងពិតជាអេសាវកូនរបស់ឪពុកពិតមែន?» គាត់ឆ្លើយថា៖ «បាទ លោកឪពុក»។
|
|
\v 25 លោកអ៊ីសាកបាននិយាយថា៖ «យកម្ហូបមកឲ្យឪពុក ហើយឪពុកនឹងហូបម្ហូបនោះ ហើយឪពុកនឹងឲ្យពរដល់កូន»។ លោកយ៉ាកុបបានយកម្ហូបជូនគាត់។ លោកអ៊ីសាកបានហូប ហើយលោកយ៉ាកុបបានយកស្រាជូនគាត់ ហើយគាត់ក៏ពិសាដែរ។
|
|
\s5
|
|
\v 26 បន្ទាប់មក លោកអ៊ីសាកជាឪពុករបស់គាត់និយាយទៅគាត់ថា៖ «ចូលមកជិត ហើយថើបឪពុក កូនអើយ»។
|
|
\v 27 លោកយ៉ាកុបចូលទៅជិត ហើយបានថីេបឪពុករបស់គាត់ ហើយគាត់បានធំក្លិនសម្លៀកបំពាក់របស់គាត់ ហើយបានឲ្យពរដល់គាត់។ គាត់និយាយថា៖ «មើល៍ ក្លិនកូនប្រុសខ្ញុំ ដូចក្លិនរបស់វាលស្រែដែលព្រះអម្ចាស់បានប្រទានពរ។
|
|
\s5
|
|
\q1
|
|
\v 28 សូមព្រះជាម្ចាស់ប្រទានឲ្យមានទឹកសន្សើមពីលើមេឃ ហើយប្រទានដីមានជីជាតិដល់ផែនដី ហើយប្រទានឲ្យកូនមានស្រូវ និងមានស្រាទំពាំងបាយជូរថ្មីយ៉ាងបរិបូរ។
|
|
\s5
|
|
\q1
|
|
\v 29 សូមឲ្យមនុស្សបម្រើកូន និងប្រជាជាតិជាច្រើនលុតជង្គង់ចំពោះកូន។ ចូរធ្វើជាចៅហ្វាយលើបងប្អូនរបស់កូន ហើយសូមឲ្យម្តាយរបស់កូនបានលុតជង្គង់ចំពោះកូនដែរ។ សូមឲ្យមនុស្សគ្រប់គ្នា ដែលដាក់បណ្តាសាកូន ត្រូវបណ្ដាសា សូមឲ្យមនុស្សគ្រប់គ្នាដែលឲ្យពរដល់កូន បានពរដែរ»។
|
|
\s5
|
|
\p
|
|
\v 30 បន្ទាប់ពីលោកអ៊ីសាកឲ្យពរដល់លោកយ៉ាកុបមិនទាន់រួចពីមាត់ផង លោកយ៉ាកុបមានការភ័យខ្លាច ហើយបានចេញពីវត្តមានលោកអ៊ីសាកជាឪពុករបស់ខ្លួន ហើយលោកអេសាវក៏ត្រឡប់ពីការបរបាញ់វិញផងដែរ។
|
|
\v 31 គាត់ក៏បានធ្វើម្ហូបយ៉ាងឆ្ងាញ់ ហើយយកមកជូនឪពុករបស់គាត់ដែរ។ គាត់និយាយទៅឪពុករបស់គាត់ថា៖ «លោកឪពុក សូមក្រោកឡើង ហើយពិសាម្ហូបដែលកូនធ្វើ ហើយសូមលោកឪពុកឲ្យពរដល់កូន»។
|
|
\s5
|
|
\v 32 លោកអ៊ីសាក ឪពុករបស់គាត់និយាយទៅគាត់ថា៖ «តើឯងជានរណា?» គាត់ឆ្លើយថា៖ «ខ្ញុំជាអេសាវ កូនប្រុសច្បងរបស់លោកឪពុក»។
|
|
\v 33 លោកអ៊ីសាកញ័រខ្លួនជាខ្លាំង ហើយនិយាយថា៖ «តើនរណាបានបរបាញ់សត្វ ហើយយកសាច់មកឲ្យឪពុក? ឪពុកបានហូបវាអស់ហើយ មុនពេលកូនឯងមកដល់ ហើយឪពុកបានឲ្យពរដល់គាត់ផង។ ហើយគាត់នឹងបានពរជាប្រាកដ»។
|
|
\s5
|
|
\v 34 ពេលលោកអេសាវឮពាក្យរបស់ឪពុកគាត់បែបនេះ គាត់បានស្រែកយំ ហើយឈឺផ្សាជាខ្លាំង ព្រមទាំងនិយាយទៅកាន់ឪពុករបស់គាត់ថា៖ «លោកឪពុកអើយ សូមឲ្យពរខ្ញុំផង»។
|
|
\v 35 លោកអ៊ីសាកនិយាយថា៖ «ប្អូនប្រុសរបស់កូនបានមកទីនេះបោកប្រាស់ ហើយបានយកពររបស់កូនអស់ហើយ»។
|
|
\s5
|
|
\v 36 លោកអេសាវនិយាយថា៖ «តើមិនត្រឹមត្រូវទេឬអី ដែលគេដាក់ឈ្មោះថា យ៉ាកុប? ដ្បិត វាបានបោកប្រាស់ខ្ញុំ ពីរលើកហើយ។ វាបានដណ្ដើមយកសិទ្ធិកូនច្បង ហើយមើល៍ ឥឡូវនេះ វាបានយកពរព្រះខ្ញុំទៀត»។ បន្ទាប់មក គាត់និយាយថា៖ «តើលោកឪពុកមិនបានត្រៀមពរអ្វីផ្សេងទៀតឲ្យកូនទេឬអី?»
|
|
\v 37 លោកអ៊ីសាកឆ្លើយ ហើយនិយាយទៅលោកអេសាវថា៖ «មើល៍ ឪពុកបានធ្វើឲ្យវាក្លាយជាចៅហ្វាយរបស់ឯង ហើយឪពុកបានឲ្យបងប្អូនទាំងអស់របស់វា ក្លាយជាអ្នកបម្រើរបស់វា ហើយឪពុកបានឲ្យវាមានស្រូវ និងស្រាទំពាំងបាយជូរថ្មី។ កូនអើយ តើឪពុកមានអ្វីច្រើនជាងនេះឲ្យកូន?»
|
|
\s5
|
|
\v 38 លោកអេសាវនិយាយទៅឪពុករបស់គាត់ថា៖ «លោកឪពុកអើយ តើលោកឪពុក អត់មានសល់ពរណាមួយឲ្យកូនទេឬ? សូមឲ្យពរដល់កូនផង លោកឪពុកអើយ»។ លោកអេសាវយំជាខ្លាំង។
|
|
\s5
|
|
\v 39 លោកអ៊ីសាក ឪពុករបស់គាត់ឆ្លើយ ហើយនិយាយថា៖ «មើល៍ ទីកន្លែងដែលកូនរស់នៅនឹងគ្មានជីជាតិនៅលើផែនដី នឹងមិនមានសន្សើមធ្លាក់ពីលើមេឃ។
|
|
\q1
|
|
\v 40 កូននឹងរស់នៅដោយដាវរបស់កូន ហើយកូននឹងបម្រើប្អូនប្រុសរបស់កូន។ ប៉ុន្តែ នៅពេលកូនប្រឆាំងបះបោរ កូននឹងអង្រួននឹមរបស់វាពីករបស់កូន»។
|
|
\s5
|
|
\p
|
|
\v 41 លោកអេសាវស្អប់លោកយ៉ាកុប ដោយសារតែពរដែលឪពុករបស់គាត់បានឲ្យដល់គាត់។ លោកអេសាវនិយាយនៅក្នុងចិត្តរបស់គាត់ថា៖ «ថ្ងៃកាន់ទុក្ខរបស់ឪពុកខ្ញុំជិតមកដល់ហើយ បន្ទាប់ពីនោះ ខ្ញុំនឹងសម្លាប់យ៉ាកុប ប្អូនប្រុសរបស់ខ្ញុំ»។
|
|
\v 42 ពាក្យរបស់លោកអេសាវ កូនច្បងរបស់នាងរេបិកា ត្រូវបានគេយកទៅប្រាប់ដល់នាង។ ដូច្នេះ នាងបានចាត់គេ ហើយទៅហៅលោកយ៉ាកុប កូនប្រុសពៅរបស់នាង ហើយប្រាប់គាត់ថា៖ «មើល៍ អេសាវ បងប្រុសរបស់កូន មានផែនការចង់សម្លាប់កូន ដើម្បីរំសាយកំហឹង»។
|
|
\s5
|
|
\v 43 ដូច្នេះហើយ កូនអើយ ស្តាប់ម្តាយ ចូររត់ទៅឡាបាន ជាបងប្រុសរបស់ម្តាយ នៅទឹកដីខារ៉ានទៅ។
|
|
\v 44 ចូររស់នៅជាមួយគាត់មួយរយៈ
|
|
\v 45 រហូតទាល់តែបងប្រុសរបស់កូនរសាយកំហឹង ហើយភ្លេចអ្វីដែលកូនបានធ្វើជាមួយវាហើយ។ នោះម្តាយនឹងចាត់គេឲ្យទៅនាំកូនពីទីនោះមកវិញ។ តើត្រូវឲ្យម្តាយបាត់បង់កូនទាំងពីរនៅថ្ងៃតែមួយឬអី?
|
|
\s5
|
|
\p
|
|
\v 46 នាងរេបិកានិយាយទៅកាន់លោកអ៊ីសាកថា៖ «ខ្ញុំធុញនឹងជីវិតនេះណាស់ ដោយសារកូនស្រីរបស់ជនជាតិហេតនេះ។ ប្រសិនបើ យ៉ាកុបយកកូនស្រីរបស់ជនជាតិហេតមកធ្វើជាភរិយានៅក្នុងទឹកដីនេះ នោះជីវិតខ្ញុំនឹងលែងមានន័យអ្វីទៀតហើយ»។
|
|
\s5
|
|
\c 28
|
|
\cl ជំពូក ២៨
|
|
\p
|
|
\v 1 លោកអ៊ីសាកបានហៅលោកយ៉ាកុប ឲ្យពរដល់គាត់ ហើយបង្គាប់គាត់ថា៖ «កូនមិនត្រូវយកភរិយាពីស្រី្តជនជាតិកាណានឡើយ។
|
|
\v 2 ចូរក្រោកឡើង ទៅប៉ាដាន់អើរ៉ាមគឺទៅផ្ទះរបស់លោកបេធូអែល ជាឪពុករបស់ម្តាយរបស់កូន ហើយយកភរិយាពីទីនោះ ពីកូនស្រីម្នាក់ក្នុងចំណោមកូនស្រីរបស់លោកឡាន បងប្រុសម្តាយរបស់កូន។
|
|
\s5
|
|
\v 3 សូមព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្តាប្រទានពរដល់កូន ធ្វើឲ្យកូនបង្កើតផលផ្លែជាបរិបូរ ហើយចម្រើនច្រើនឡើង ដើម្បីឲ្យកូនមានគ្នាជាច្រើន។
|
|
\v 4 សូមព្រះអង្គប្រទានពររបស់លោកអប្រាហាំដល់កូន និងដល់ពូជពង្សបន្ទាប់ពីកូន នោះកូននឹងទទួលទឹកដីជាមរត៌ក នៅកន្លែងដែលកូនរស់នៅ ដែលព្រះជាម្ចាស់បានប្រទានដល់លោកអប្រាហាំ»។
|
|
\s5
|
|
\v 5 ដូច្នេះ លោកអ៊ីសាកបានឲ្យលោកយ៉ាកុបចេញទៅ។ លោកយ៉ាកុបបានទៅទឹកដីប៉ាដាន់អើរ៉ាម ទៅរកលោកឡាបាន់ជាកូនរបស់លោកបេធូអែល ជនជាតិអារ៉ាម ដែលត្រូវជាបងប្រុសរបស់នាងរេបិកា ជាម្ដាយរបស់លោកយ៉ាកុប និងលោកអេសាវ។
|
|
\s5
|
|
\p
|
|
\v 6 លោកអេសាវបានឃើញលោកអ៊ីសាកឲ្យពរដល់លោកយ៉ាកុប ហើយចាត់ឲ្យគាត់ទៅទឹកដីប៉ាដាន់អើរ៉ាម ដើម្បីយកភរិយានៅទីនោះ។ គាត់ក៏បានឃើញថា លោកអ៊ីសាកឲ្យពរដល់គាត់ ហើយបានបង្គាប់ដល់គាត់ ដោយនិយាយថា៖ «កូនមិនត្រូវយកភរិយាពីពួកកូនស្រីរបស់ជនជាតិកាណានឡើយ»។
|
|
\v 7 លោកអេសាវក៏បានឃើញថា លោកយ៉ាកុបបានស្តាប់បង្គាប់ឪពុក និងម្ដាយរបស់គាត់ ហើយបានចេញទៅទឹកដីប៉ាដាន់អើរ៉ាម។
|
|
\s5
|
|
\v 8 លោកអេសាវបានឃើញថា លោកអ៊ីសាកមិនពេញចិត្តនឹងស្រ្តីជនជាតិកាណានឡើយ។
|
|
\v 9 ដូច្នេះ គាត់បានទៅរកលោកអ៊ីស្មាអែល ហើយយកភរិយា ក្រៅពីភរិយាដែលគាត់មាន គឺនាងម៉ាហាឡាត ជាបងរបស់នាងនេបាយ៉ូត ជាកូនស្រីរបស់លោកអ៊ីស្មាអែលដែលកូនរបស់លោកអប្រាហាំ មកធ្វើជាភរិយារបស់គាត់។
|
|
\s5
|
|
\p
|
|
\v 10 លោកយ៉ាកុបបានចាកចេញពីបៀរសេបា ហើយឆ្ពោះដំណើរទៅទឹកដីខារ៉ាន។ គាត់បានទៅដល់កន្លែងមួយ ហើយបានសម្រាកនៅទីនោះពេញមួយយប់ ដោយសារថ្ងៃបានលិចបាត់ហើយ។
|
|
\v 11 គាត់បានយកថ្មមួយនៅកន្លែងនោះ មកកើយនៅក្រោមក្បាលរបស់គាត់ ហើយបានដេកលក់នៅកន្លែងនោះទៅ។
|
|
\s5
|
|
\v 12 គាត់បានយល់សុបិន ហើយឃើញមានជណ្តើរមួយបញ្ឈរលើផែនដី។ ចុងវាខ្ពស់រហូតដល់មេឃ ហើយពួកទេវតារបស់ព្រះជាម្ចាស់បានហោះចុះ ហោះឡើងនៅពីលើវា។
|
|
\v 13 មើល៍ ព្រះអម្ចាស់បានឈរនៅពីលើវា ហើយមានបន្ទូលថា៖ «យើងគឺជាព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់លោកអប្រាហាំឪពុករបស់អ្នក ហើយជាព្រះជាម្ចាស់របស់លោកអ៊ីសាកដែរ។ យើងនឹងប្រគល់ទឹកដីដែលអ្នកកំពុងតែគេងនេះឲ្យទៅអ្នក និងពូជពង្សរបស់អ្នក។
|
|
\s5
|
|
\v 14 ពូជពង្សរបស់អ្នកនឹងដូចជាធូលីដីនៅលើផែនដី ហើយទឹកដីរបស់អ្នកនឹងលាតសន្ធឹងពីលិច ទៅកើត ហើយពីជើងទៅត្បូង។ តាមរយៈអ្នក និងតាមរយៈពូជពង្សរបស់អ្នក គ្រប់ទាំងគ្រួសារទាំងអស់នៅលើផែនដីនឹងបានពរ។
|
|
\v 15 មើល៍ យើងនៅជាមួយអ្នក ហើយយើងនឹងការពារអ្នក នូវគ្រប់កន្លែងដែលអ្នកទៅ។ យើងនឹងនាំអ្នកមកទឹកដីនេះម្តងទៀត ដើម្បីយើងមិនបោះបង់អ្នកចោលឡើយ។ យើងនឹងធ្វើការទាំងអស់ ដែលយើងបានសន្យាដល់អ្នក»។
|
|
\s5
|
|
\v 16 លោកយ៉ាកុបបានក្រោកពីគេងឡើង ហើយគាត់និយាយថា៖ «ប្រាកដណាស់ ព្រះអម្ចាស់គង់នៅកន្លែងនេះ ហើយខ្ញុំមិនបានដឹងសោះ»។
|
|
\v 17 គាត់មានការភ័យខ្លាច ហើយនិយាយថា៖ «ទីកន្លែងនេះគួរឲ្យភ័យខ្លាចណាស់! ទីនេះគ្មានអ្វីផ្សេងទៀតទេ គឺក្រៅពីដំណាក់របស់ព្រះជាម្ចាស់។ នេះគឺជាទ្វាររបស់ស្ថានសួគ៌ពិតប្រាកដមែន»។
|
|
\s5
|
|
\p
|
|
\v 18 លោកយ៉ាកុបបានក្រោកឡើងនៅពេលព្រឹក ហើយគាត់បានយកថ្មដែលគាត់បានដាក់កើយនៅក្រោមក្បាលគាត់នោះ។
|
|
\v 19 ហើយបានបញ្ឍរដូចជាសសរ ហើយបានចាត់ប្រេងនៅពីលើថ្មនោះ។ គាត់បានហៅកន្លែងនោះ បេតអែល ប៉ុន្តែពីដើមឈ្មោះរបស់ទីក្រុងនេះគឺ លូស។
|
|
\s5
|
|
\v 20 លោកយ៉ាកុបបានស្បថសម្បថដោយនិយាយថា៖ «ប្រសិនបើ ព្រះជាម្ចាស់គង់ជាមួយទូលបង្គំ ហើយការពារទូលបង្គំនៅតាមផ្លូវដែលខ្ញុំកំពុងដើរនេះ ហើយប្រទាននំប៉័ងឲ្យខ្ញុំហូប និងសម្លៀកបំពាក់ឲ្យខ្ញុំពាក់ បើខ្ញុំត្រឡប់ទៅផ្ទះរបស់ឪពុកខ្ញុំវិញដោយសុខសាន្ត
|
|
\v 21 ដូច្នេះ ព្រះអម្ចាស់នឹងត្រូវជាព្រះរបស់ទូលបង្គំ។
|
|
\v 22 បន្ទាប់មកថ្មដែលគាត់បានបញ្ឍរដូចជាសសរនោះបានត្រឡប់ទៅជាថ្មសក្ការៈ។ ទូលបង្គំប្រាកដជាថ្វាយមួយភាគដប់ ពីអ្វីៗដែលព្រះអង្គប្រទានដល់ទូលបង្គំទៅព្រះអង្គវិញ។
|
|
\s5
|
|
\c 29
|
|
\cl ជំពូក ២៩
|
|
\p
|
|
\v 1 បន្ទាប់មក លោកយ៉ាកុបបានធ្វើដំណើរ ហើយទៅដល់ទឹកដីរបស់ប្រជាជនដែលនៅភាគខាងកើត។
|
|
\v 2 នៅពេលគាត់សម្លឹងមើល គាត់បានឃើញអណ្តូងនៅឯវាល ហើយមើល៍ មានសត្វចៀមបីហ្វូងដេកនៅក្បែរអណ្តូងនោះ។ ព្រោះហ្វូងសត្វទាំងអស់នោះ ផឹកទឹកពីអណ្ដូងនោះ ហើយមានថ្មមួយយ៉ាងធំបិទមាត់អណ្ដូងនោះ។
|
|
\v 3 នៅពេលហ្វូងសត្វបានមកជុំគ្នានៅទីនោះហើយ ពួកអ្នកគង្វាលនឹងរមៀលថ្មចេញពីមាត់អណ្ដូងនោះ ហើយដងទឹកឲ្យចៀមផឹក ហើយ រមៀលថ្មមកដាក់នៅមាត់អណ្ដូងទៅកន្លែងរបស់វាវិញ។
|
|
\s5
|
|
\v 4 លោកយ៉ាកុបនិយាយទៅកាន់ពួកគេថា៖ «បងប្អូនអើយ តើបងប្អូនមកពីណា?» ពួកគេឆ្លើយថា៖ «យើងមកពីខារ៉ាន»។
|
|
\v 5 គាត់និយាយទៅកាន់ពួកគេថា៖ «តើបងប្អូនស្គាល់លោកឡាបាន់ កូនប្រុសរបស់លោកណាឃរទេ?»។
|
|
\v 6 គាត់និយាយទៅកាន់ពួកគេថា៖ «តើគាត់សុខសប្បាយជាទេ?» ពួកគេឆ្លើយថា៖ «គាត់សុខសប្បាយទេ ហើយមើល៍នោះ នាងរ៉ាជែល កូនស្រីរបស់គាត់មកជាមួយចៀមផង?»។
|
|
\s5
|
|
\v 7 លោកយ៉ាកុបឆ្លើយថា៖ «មើល៍ ឥឡូវនេះថ្ងៃត្រង់ហើយ។ វាមិនមែនជាពេលដែលហ្វូងសត្វត្រូវប្រមូលផ្តុំឡើយ។ អ្នកគួរតែឲ្យចៀមផឹកទឹក ហើយបន្ទាប់មក លែងពួកវាឲ្យទៅស៊ីស្មៅចុះ»។
|
|
\v 8 ពួកគេនិយាយថា៖ «យើងមិនអាចឲ្យពួកវាផឹកទឹក លុះត្រាតែពួកវាជួបជុំគ្នាសិន។ បន្ទាប់មក ពួកប្រុសៗបានរមៀលថ្មចេញពីមាត់អណ្តូង ហើយ យើងនឹងឲ្យទឹកចៀមផឹក»។
|
|
\s5
|
|
\v 9 កាលលោកយ៉ាកុបកំពុងនិយាយជាមួយពួកគេនៅឡើយ នាងរ៉ាជែល បានដើរមកជាមួយហ្វូងចៀមឪពុកនាង ដ្បិតនាងឃ្វាលពួកវា។
|
|
\v 10 ពេលលោកយ៉ាកុបឃើញនាងរ៉ាជែល កូនស្រីរបស់លោកឡាបាន់ ត្រូវជាប្អូនប្រុសម្តាយរបស់គាត់ និងហ្វូងចៀមរបស់លោកឡាបាន់ ប្អូនប្រុសម្តាយរបស់គាត់ គាត់បានចូលទៅជិត ហើយរមៀលថ្មចេញពីមាត់អណ្តូង ហើយបានដងទឹកឲ្យហ្វូងចៀមរបស់លោកឡាបាន់ ប្អូនប្រុសម្តាយរបស់គាត់។
|
|
\s5
|
|
\v 11 លោកយ៉ាកុបបានថើបនាងរ៉ាជែល ហើយយំខ្លាំងៗ។
|
|
\v 12 លោកយ៉ាកុបបានប្រាប់នាងរ៉ាជែលថា គាត់គឺជាសាច់ញាតិឪពុករបស់នាង ហើយថា គាត់គឺជាកូនប្រុសរបស់នាងរេបិកា។ បន្ទាប់មក នាងបានរត់ ហើយទៅប្រាប់ឪពុករបស់នាង។
|
|
\s5
|
|
\p
|
|
\v 13 ពេលលោកឡាបាន់បានឮដំណឹងពីលោកយ៉ាកុប កូនប្រុសបងស្រីរបស់គាត់ គាត់បានរត់ទៅជួប ហើយឱប ថើប ព្រមទាំងនាំគាត់មកផ្ទះរបស់គាត់ផង។ លោកយ៉ាកុបប្រាប់លោកឡាបាន់ពីគ្រប់រឿងរ៉ាវទាំងអស់។
|
|
\v 14 លោកឡាបាន់និយាយទៅគាត់ថា៖ «ក្មួយពិតជាជាប់សាច់ឈាមរបស់អ៊ំមែន។ បន្ទាប់មក លោកឡាបាន់បានស្នាក់នៅជាមួយគាត់អស់រយៈពេលមួយខែ។
|
|
\s5
|
|
\v 15 បន្ទាប់មក លោកឡាបាន់និយាយទៅកាន់លោកយ៉ាកុបថា៖ «តើក្មួយមិនត្រូវធ្វើការឲ្យអ៊ំ ដោយមិនបានកម្រៃឬអី? ប្រាប់អ៊ំមក តើក្មួយចង់បានថ្លៃឈ្នួលប៉ុន្មាន?»
|
|
\v 16 លោកឡាបាន់មានកូនស្រីពីនាក់។ កូនស្រីច្បងឈ្មោះនាងលេអា ហើយកូនស្រីពៅឈ្មោះនាងរ៉ាជែល។
|
|
\v 17 នាងលេអាមានភ្នែកស្រទន់ ប៉ុន្តែ នាងរ៉ាជែលវិញមានរូបឆោមស្រស់ស្អាតណាស់។
|
|
\v 18 លោកយ៉ាកុបស្រឡាញ់នាងរ៉ាជែល ដូច្នេះ គាត់និយាយថា៖ «ខ្ញុំនឹងបម្រើអ៊ំប្រាំពីរឆ្នាំ ដើម្បីឲ្យបាននាងរ៉ាជែល កូនស្រីពៅរបស់អ៊ំ»។
|
|
\s5
|
|
\v 19 លោកឡាបាន់និយាយថា៖ «អ៊ំលើកកូនឲ្យឯង ប្រសើរជាអ៊ំលើកកូនឲ្យអ្នកផ្សេង។ នៅជាមួយអ៊ំហើយ»។
|
|
\v 20 ដូច្នេះ លោកយ៉ាកុបបានបម្រើប្រាំពីរឆ្នាំ ដើម្បីឲ្យបាននាងរ៉ាជែល ហើយប្រាំពីរឆ្នាំ ហាក់បីដូចជាប៉ុន្មានថ្ងៃប៉ុណ្ណោះ ដ្បិត គាត់ស្រឡាញ់នាងជាខ្លាំង។
|
|
\s5
|
|
\p
|
|
\v 21 បន្ទាប់មក លោកយ៉ាកុបនិយាយកាន់លោកឡាបាន់ថា៖ «ខ្ញុំបានបម្រើអ៊ំគ្រប់ប្រាំពីរឆ្នាំហើយ សូមប្រគល់នាងឲ្យខ្ញុំមក ដើម្បីឲ្យខ្ញុំអាចរៀបការជាមួយនាង!»
|
|
\v 22 ដូច្នេះ លោកឡាបាន់បានប្រមូលពួកប្រុសៗទាំងអស់នៅកន្លែងរបស់គាត់ ហើយធ្វើពិធីជប់លៀង។
|
|
\s5
|
|
\v 23 នៅពេលល្ងាច លោកឡាបាន់បានយកនាងលេអា កូនស្រីច្បងរបស់គាត់ ហើយយកនាងទៅឲ្យលោកយ៉ាកុប ដើម្បីគេងជាមួយនាង។
|
|
\v 24 លោកឡាបាន់បានប្រគល់អ្នកបម្រើស្រីរបស់គាត់ឲ្យទៅកូនស្រីរបស់គាត់ ឈ្មោះនាងស៊ីលផា ដើម្បីបម្រើនាង។
|
|
\v 25 នៅពេលព្រឹក មើល៍ នាងជាលេអាទៅវិញ លោកយ៉ាកុបបាននិយាយទៅកាន់លោកឡាបាន់ថា៖ «តើអ៊ំធ្វើដូច្នេះដាក់ខ្ញុំធ្វើអ្វី? តើខ្ញុំមិនបានបម្រើអ៊ំ ដើម្បីឲ្យបាននាងរ៉ាជែលជាឬ? ហេតុអ្វីបានជាអ៊ំបោកប្រាស់ខ្ញុំដូច្នេះ?»។
|
|
\s5
|
|
\v 26 លោកឡាបាន់និយាយថា៖ «នេះមិនមែនជាទម្លាប់របស់យើងទេ ដែលប្អូនស្រីពៅរៀបការមុនបងស្រីច្បងនោះ។
|
|
\v 27 ចូរនៅជាមួយកូនស្រីនេះមួយសប្ដាហ៍សិនទៅ ហើយយើងនឹងប្រគល់កូនស្រីមួយទៀតឲ្យ ទុកដូចជាថ្លៃឈ្នួលនៃការបម្រើអ៊ំប្រាំពីរឆ្នាំទៀត»។
|
|
\s5
|
|
\v 28 លោកយ៉ាកុបក៏ធ្វើតាម ហើយបាននៅជាមួយនាងលេអាគ្រប់មួយសប្តាហ៍។ បន្ទាប់មក លោកឡាបាន់បានប្រគល់នាងរ៉ាជែល កូនស្រីរបស់គាត់ឲ្យធ្វើជាភរិយារបស់គាត់ផងដែរ។
|
|
\v 29 លោកឡាបាន់បានប្រគល់នាងប៊ីលហាដល់នាងរ៉ាជែលជាកូនស្រីរបស់គាត់ ដើម្បីបម្រើនាង។
|
|
\v 30 ដូច្នេះ លោកយ៉ាកុបបានគេងជាមួយនាងរ៉ាជែលផងដែរ ប៉ុន្តែ គាត់ស្រឡាញ់នាងរ៉ាជែលខ្លាំងជាងនាងលេអា។ ដូច្នេះ លោកយ៉ាកុបបានបម្រើលោកឡាបាន់អស់រយៈពេលប្រាំពីឆ្នាំទៀត។
|
|
\s5
|
|
\p
|
|
\v 31 ព្រះអម្ចាស់បានឃើញថា នាងលេអាមិនបានទទួលសេចក្តីស្រឡាញ់ ដូច្នេះ ព្រះអង្គបានធ្វើឲ្យនាងមានកូន ប៉ុន្តែ នាងរ៉ាជែលវិញគ្មានកូនទេ។
|
|
\v 32 នាងលេអាមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយ ហើយនាងដាក់ឈ្មោះកូនប្រុសនោះថា រូបេន។ នាងបាននិយាយថា៖ «ព្រះអម្ចាស់បានឃើញពីទុក្ខលំបាករបស់ខ្ញុំ ដូច្នេះ ស្វាមីរបស់ខ្ញុំមុខជាស្រឡាញ់ខ្ញុំមិនខាន»។
|
|
\s5
|
|
\v 33 បន្ទាប់មក នាងក៏មានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយទៀត។ នាងនិយាយថា៖ «ព្រះជាម្ចាស់ជ្រាបថា ស្វាមីខ្ញុំមិនស្រឡាញ់ខ្ញុំទេ ហេតុដូច្នេះហើយ បានជាព្រះអង្គប្រទានកូនប្រុសមួយទៀតឲ្យខ្ញុំ» ហើយនាងបានដាក់ឈ្មោះកូនប្រុសនោះថា ស៊ីម្មាន។
|
|
\v 34 បន្ទាប់មក នាងក៏មានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយទៀត។ នាងនិយាយថា៖ «ឥឡូវនេះ ដល់ពេលដែលស្វាមីរបស់ខ្ញុំ ជាប់ចិត្តនឹងខ្ញុំវិញហើយ ព្រោះខ្ញុំបានបង្កើតកូនប្រុសបីដល់គាត់»។ ដូច្នេះហើយបានជាដាក់ឈ្មោះឲ្យកូនប្រុសនោះថា លេវី។
|
|
\s5
|
|
\v 35 នាងមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយទៀត។ នាងនិយាយថា៖ «ខ្ញុំនឹងសរសើរព្រះអម្ចាស់នៅពេលនេះ»។ ហេតុដូច្នេះហើយបានជានាងដាក់ឈ្មោះកូនប្រុសនោះថា យូដា។ បន្ទាប់មក នាងលែងមានកូនទៀត។
|
|
\s5
|
|
\c 30
|
|
\cl ជំពូក ៣០
|
|
\p
|
|
\v 1 នៅពេលនាងរ៉ាជែលឃើញថា មិនបានបង្កើតកូនឲ្យលោកយ៉ាកុបសោះ នាងរ៉ាជែលបានច្រណែននឹងបងស្រីរបស់នាង។ នាងនិយាយទៅលោកយ៉ាកុបថា៖ «បើមិនឲ្យខ្ញុំមានកូនផង ខ្ញុំនឹងស្លាប់»។
|
|
\v 2 លោកយ៉ាកុបខឹងជាមួយនឹងនាងរ៉ាជែលជាខ្លាំង។ គាត់និយាយថា៖ «តើបងព្រះជាម្ចាស់មែនទេ ដែលបង្ខាំងអូនមិនឲ្យមានកូន?»។
|
|
\s5
|
|
\v 3 នាងនិយាយថា៖ «មើល៍នែ៎ ប៊ីលហា ជាអ្នកបម្រើស្រីរបស់អូន ចូរគេងជាមួយនាងទៅ ដើម្បីឲ្យនាងអាចបង្កើតកូនមកដាក់លើជង្គង់អូន ហើយអូននឹងមានកូនដោយសារនាង»។
|
|
\v 4 ដូច្នេះ នាងបានប្រគល់នាងប៊ីលហា ជាអ្នកបម្រើស្រីរបស់នាង ឲ្យធ្វើជាភរិយា ហើយលោកយ៉ាកុបក៏គេងជាមួយនាង។
|
|
\s5
|
|
\v 5 នាងប៊ីលហាមានផ្ទៃពោះ ហើយបង្កើតកូនប្រុសមួយឲ្យលោកយ៉ាកុប។
|
|
\v 6 បន្ទាប់មក នាងរ៉ាជែលនិយាយថា៖ «ព្រះជាម្ចាស់រកយុត្តិធម៌ឲ្យខ្ញុំ។ ព្រះអង្គបានស្តាប់សេចក្តីអធិស្ឋានរបស់ខ្ញុំ ហើយប្រទានកូនប្រុសមួយឲ្យខ្ញុំ»។ ដោយហេតុនេះ បានជានាងដាក់ឈ្មោះកូនប្រុសនោះថា ដាន់។
|
|
\s5
|
|
\v 7 នាងប៊ីហា ជាអ្នកបម្រើស្រីរបស់នាងរ៉ាជែល មានផ្ទៃពោះម្តងទៀត ហើយបង្កើតប្រុសទីពីរឲ្យលោកយ៉ាកុប។
|
|
\v 8 នាងរ៉ាជែលនិយាយថា៖ «ខ្ញុំខំប្រឹងតទល់យ៉ាងខ្លាំងជាមួយនឹងបងស្រីខ្ញុំ ហើយខ្ញុំបានឈ្នះ»។ នាងបានដាក់ឈ្មោះកូនប្រុសនោះថា ណែបថាលី។
|
|
\s5
|
|
\p
|
|
\v 9 នៅពេលនាងលេអាឃើញថា នាងលែងមានកូនបានទៀត នាងបានយកនាងស៊ីលផា ជាអ្នកបម្រើស្រីរបស់នាង ហើយប្រគល់នាងឲ្យលោកយ៉ាកុប ធ្វើជាភរិយា។
|
|
\v 10 នាងស៊ីលផា អ្នកបម្រើស្រីរបស់នាងលេអា បានបង្កើតកូនប្រុសមួយឲ្យលោកយ៉ាកុប។
|
|
\v 11 នាងលេអានិយាយថា៖ «មានសំណាងហើយ!» ដូច្នេះ នាងបានដាក់ឈ្មោះកូនប្រុសនោះថា កាដ។
|
|
\s5
|
|
\v 12 បន្ទាប់មកនាងស៊ីលផា អ្នកបម្រើរបស់នាងលេអា បានបង្កើតកូនទីពីរឲ្យលោកយ៉ាកុប។
|
|
\v 13 នាងលេអានិយាយថា៖ «ខ្ញុំរីករាយហើយ! ដ្បិតស្រី្តទាំងឡាយនឹងហៅខ្ញុំថា រីករាយ»។ ដូច្នេះ នាងបានដាក់ឈ្មោះកូនប្រុសនោះថា អេស៊ើរ។
|
|
\s5
|
|
\p
|
|
\v 14 លោករូបេនបានចេញទៅចម្ការនៅក្នុងរដូវច្រូតស្រូវ ហើយបេះបានផ្លែស្នេហ៍នៅក្នុងចម្ការ។ កាត់បានយកផ្លែឈើទាំងនោះមកជូននាងលេអាជាម្តាយរបស់គាត់។ បន្ទាប់មក នាងរ៉ាជែលបាននិយាយទៅនាងលេអាថា៖ «សូមឲ្យផ្លែស្នេហ៍កូនប្រុសបងមកខ្ញុំខ្លះមក»។
|
|
\v 15 នាងលេអានិយាយទៅនាងថា៖ «តើវាជារឿងតូចតាចសម្រាប់ឯងមែនទេ ដែលឯងមកយកប្តីរបស់យើងទៅ? ហើយឥឡូវ ឯងចង់មកយកផ្លៃស្នេហ៍ពីកូនប្រុសយើងទៀត?» នាងរ៉ាជែលនិយាយថា៖ «អ៊ីចឹង ខ្ញុំនឹងឲ្យគាត់ទៅគេងជាមួយបងយប់នេះ ដើម្បីប្តូរយកផ្លែស្នេហ៍កូនប្រុសរបស់បងនេះ»។
|
|
\s5
|
|
\v 16 លោកយ៉ាកុបមកដល់ពីស្រែនៅពេលល្ងាច។ នាងលេអាបានចេញទៅជួបគាត់ ហើយនិយាយថា៖ «បងត្រូវគេងជាមួយអូនយប់នេះ ព្រោះអូនបានជួលបងដោយថ្លៃផ្លែស្នេហ៍កូនប្រុសរបស់អូន»។ ដូច្នេះ លោកយ៉ាកុបក៏ទៅគេងជាមួយនាងលេអានៅយប់នោះ។
|
|
\v 17 ព្រះជាម្ចាស់ស្តាប់តាមនាងលេអា ហើយនាងក៏មានផ្ទៃពោះ ហើយបានបង្កើតកូនប្រុសទីប្រាំឲ្យលោកយ៉ាកុប។
|
|
\v 18 នាងលេអានិយាយថា៖ «ព្រះជាម្ចាស់ប្រទានរង្វាន់ដល់ខ្ញុំ ព្រោះខ្ញុំបានប្រគល់អ្នកបម្រើស្រីរបស់ខ្ញុំឲ្យទៅស្វាមីរបស់ខ្ញុំ»។ នាងបានដាក់ឈ្មោះកូនប្រុសនោះថា អ៊ីសាខា។
|
|
\s5
|
|
\v 19 នាងលេអាមានផ្ទៃពោះម្តងទៀត ហើយបង្កើតបានកូនប្រុសទីប្រាំមួយ ឲ្យលោកយ៉ាកុប។ នាងលេអានិយាយថា៖ «ព្រះជាម្ចាស់បានប្រទានអំណោយយ៉ាងល្អដល់ខ្ញុំ»។
|
|
\v 20 ឥឡូវនេះ ស្វាមីខ្ញុំនឹងគោរពខ្ញុំ ដោយសារខ្ញុំបានបង្កើតកូនប្រុសទីប្រាំមួយឲ្យគាត់»។
|
|
\v 21 នាងដាក់ឈ្មោះកូនប្រុសនោះថា សាប់យូឡូន។ បន្ទាប់មក នាងបានបង្កើតបានកូនស្រីមួយ ហើយនាងបានដាក់ឈ្មោះកូនស្រីនោះថា ឌីណា។
|
|
\s5
|
|
\v 22 ព្រះជាម្ចាស់បាននឹកចាំពីនាងរ៉ាជែល ហើយបានស្តាប់តាមនាង។ ព្រះអង្គបានធ្វើឲ្យនាងមានផ្ទៃពោះ។
|
|
\v 23 នាងមានកូន ហើយបង្កើតបានកូនប្រុសមួយ។ នាងនិយាយថា៖ «ព្រះជាម្ចាស់បានដកភាពអាម៉ាសចេញរបស់ខ្ញុំចេញ»។
|
|
\v 24 នាងដាក់ឈ្មោះកូនប្រុសនោះថា យ៉ូសែប ដោយនិយាយថា៖ «ព្រះអម្ចាស់បានបន្ថែមកូនប្រុសមួយទៀតដល់ខ្ញុំ»។
|
|
\s5
|
|
\p
|
|
\v 25 បន្ទាប់ពីនាងរ៉ាជែលបង្កើតយ៉ូសែបហើយ លោកយ៉ាកុបបាននិយាយទៅកាន់លោកឡាបាន់ថា៖ «សូមឲ្យខ្ញុំបានចេញទៅ ដើម្បីខ្ញុំអាចចេញទៅផ្ទះរបស់ខ្ញុំ និងប្រទេសរបស់ខ្ញុំវិញ។
|
|
\v 26 សូមប្រគល់ភរិយា និងកូនៗ ព្រោះខ្ញុំបានបម្រើលោកឪពុក ហើយសូមអនុញ្ញាតឲ្យខ្ញុំទៅ ដើម្បីលោកឪពុកដឹងពីកិច្ចការដែលខ្ញុំបានធ្វើជូនលោកឪពុកហើយ»។
|
|
\s5
|
|
\v 27 លោកឡាបាន់តបទៅគាត់ថា៖ «ប្រសិនបើកូនយោគយល់ដល់ពុក ឪពុកបានដឹងដោយសារការទស្សន៍ទាយថាព្រោះតែកូន ព្រះអម្ចាស់បានប្រទានពរពុក»។
|
|
\v 28 ដូច្នេះ គាត់បាននិយាយថា៖ «កូនចង់បានថ្លៃឈ្នួលប៉ុន្មាន ពុកនឹងប្រគល់ឲ្យ»។
|
|
\s5
|
|
\v 29 លោកយ៉ាកុបនិយាយទៅគាត់ថា៖ «លោកឪពុកជ្រាបពីការដែលកូនបានបម្រើឲ្យឪពុក និងពីហ្វូងសត្វរបស់លោកឪពុកបានកើនចំនួនច្រើនយ៉ាងណានោះ។
|
|
\v 30 ដ្បិត មុនពេលខ្ញុំមក លោកឪពុកមានតែបន្តិចទេ ហើយឥឡូវ វាចម្រើនច្រើនឡើយជាបរិបូរ។ ព្រះអម្ចាស់បានប្រទានពរដល់លោកឪពុក នៅគ្រប់ពេលដែលខ្ញុំធ្វើការ។ ឥឡូវនេះ តើពេលណាទើបខ្ញុំអាចផ្តត់ផ្គង់គ្រួសាររបស់ខ្ញុំម្តង?»
|
|
\s5
|
|
\v 31 ដូច្នេះ លោកឡាបាន់និយាយថា៖ «តើកូនត្រូវការថ្លៃឈ្នួលប៉ុន្មាន?» លោកយ៉ាកុបឆ្លើយថា៖ «លោកឪពុក មិនចាំបាច់ឲ្យថ្លៃឈ្នួលកូនអ្វីទេ។ ប្រសិនបើ លោកឪពុកធ្វើការមួយនេះជាមួយខ្ញុំ ខ្ញុំនឹងមើលថែទាំហ្វូងសត្វរបស់លោកឪពុកតទៅមុខទៀត។
|
|
\v 32 សូមឲ្យខ្ញុំបានដើរកាត់ហ្វូងសត្វនៅថ្ងៃនេះ ដើម្បីញែកសត្វចៀមពព្លាក់ ពពាល និងសត្វខ្មៅទាំងអស់ក្នុងកូនចៀមទាំងអស់ ព្រមទាំងសត្វដែលពពាល ពព្លាក់ក្នុងហ្វូងពពែផង។ ទាំងនឹងទុកជាថ្លៃឈ្នួលសម្រាប់ខ្ញុំ។
|
|
\s5
|
|
\v 33 ភាពស្មោះត្រង់របស់ខ្ញុំនឹងធ្វើបន្ទាល់ពីខ្ញុំនៅពេលក្រោយ នៅពេលលោកឪពុកទៅពិនិត្យពីថ្លៃឈ្នួលរបស់ខ្ញុំ។ ចៀមណាដែលមិនពពាល ពព្លាក់ក្នុងហ្វូងពពែ ហើយដែលមិនខ្មៅក្នុងហ្វូងចៀម នោះចាត់ទុកថាខ្ញុំបានលួចហើយ»។
|
|
\v 34 លោកឡាបាន់និយាយថា៖ «យល់ព្រម។ សូមធ្វើតាមសម្តីរបស់កូនចុះ»។
|
|
\s5
|
|
\v 35 នៅថ្ងៃនោះ លោកឡាបាន់បានយកពពែឈ្មោលដែលឆ្នូតៗ ពពាល និងពពែញីដែលពព្លាក់ និងពពាល គ្រប់ទាំងសត្វដែលមានសម្បុរសដុំៗ និងអស់ទាំងសត្វខ្មៅក្នុងហ្វូងចៀមទាំងអស់ ប្រគល់ទៅឲ្យកូនៗរបស់គាត់មើលថែ។
|
|
\v 36 លោកឡាបាន់បានធ្វើដំណើរអស់រយៈពេលបីថ្ងៃពីកន្លែងគាត់ទៅលោកយ៉ាកុប។ ដូច្នេះ លោកយ៉ាកុបបានឃ្វាលហ្វូងសត្វដែលនៅសល់ទាំងអស់របស់លោកឡាបាន់។
|
|
\s5
|
|
\p
|
|
\v 37 លោកយ៉ាកុបបានកាត់យកមែករលួស និងមែកចំបក់ ព្រមទាំងក្រចៅស្រស់ៗ និងមកបកសំបកជាកង់ៗ ឲ្យឃើញសាច់សៗ។
|
|
\v 38 បន្ទាប់មក គាត់យកមែកដែលមានឆ្នូតៗនោះ ទៅដាក់នៅក្នុងចង្អូរ និងស្នូកជាកន្លែងដែលសត្វតែងមកផឹកទឹក ដើម្បីឲ្យសត្វទាំងនោះឃើញ ដ្បិត វាតែងតែពាក់គ្នានៅពេលផឹកទឹក។
|
|
\s5
|
|
\v 39 ហ្វូងសត្វដែលពាក់គ្នានៅមុខមែកឈើ ហើយហ្វូងសត្វនឹងបង្កើតកូនមានសម្បុរឆ្នូតៗ ពពាល និងពព្លាក់។ លោកយ៉ាកុបបានញែកកូនចៀមទាំងនោះ ប៉ុន្តែ តម្រង់ឈ្មោលទាំងអស់បែរមុខទៅឯពួកចៀមឆ្នូត និងចៀមខ្មៅទាំងអស់ក្នុងហ្វូងសត្វរបស់ឡាបាន់។
|
|
\v 40 បន្ទាប់មកគាត់ញែកហ្វូងសត្វរបស់គាត់ឲ្យនៅដោយឡែក ហើយមិនបានដាក់ពួកគេឲ្យនៅជាមួយហ្វូងសត្វរបស់លោកឡាបាន់ឡើយ។
|
|
\s5
|
|
\v 41 នៅពេលណាចៀមណាខ្លាំងជាងនៅក្នុងហ្វូងដោយពាក់គ្នា ដូច្នេះ លោកយ៉ាកុបបានដាក់មែកឈើទាំងនោះនៅក្នុងប្រឡាយ មុនចំពោះភ្នែករបស់ហ្វូងសត្វនោះ ដើម្បីពួកវាអាចពាក់គ្នានៅចំពោះមុខមែកឈើទាំងនោះ។
|
|
\v 42 ប៉ុន្តែ នៅពេលសត្វណាខ្សោយចូលមកនៅក្នុងហ្វូងសត្វ គាត់មិនបានដាក់មែកឈើនៅចំពោះមុខពួកវាឡើយ។ ដូច្នេះ សត្វណាដែលខ្សោយជារបស់លោកឡាបាន់ ហើយសត្វណាដែលខ្លាំងជារបស់លោកយ៉ាកុប។
|
|
\s5
|
|
\v 43 លោកយ៉ាកុបបានក្លាយជាអ្នកមានយ៉ាងខ្លាំង។ គាត់មានហ្វូងសត្វយ៉ាងធំ មានអ្នកបម្រើស្រី និងអ្នកបម្រើប្រុស ហើយនិងសត្វអូដ្ឋ និងសត្វលាជាច្រើនផង។
|
|
\s5
|
|
\c 31
|
|
\cl ជំពូក ៣១
|
|
\p
|
|
\v 1 លោកយ៉ាកុបបានឮសម្តីកូនប្រុសៗរបស់លោកឡាបាន់ ពួកគេនិយាយថា៖ «លោកយ៉ាកុបបានយកអ្វីៗទាំងអស់ដែលឪពុកយើងមានអស់ហើយ ហើយទ្រព្យសម្បត្តិដែលគាត់មានគឺបានយកទ្រព្យសម្បត្តិឪពុកយើងទាំងអស់»។
|
|
\v 2 លោកយ៉ាកុបមើលឃើញនៅលើទឹកមុខរបស់លោកឡាបាន់។ គាត់បានឃើញថា ឥរិយាបថរបស់លោកឡាបាន់ចំពោះគាត់បានផ្លាស់ប្តូរ។
|
|
\v 3 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលទៅលោកយ៉ាកុបថា៖ «ចូរត្រឡប់ទៅទឹកដីឪពុក និងសាច់ញាតិរបស់អ្នកវិញចុុះ ខ្ញុំនឹងនៅជាមួយអ្នក»។
|
|
\s5
|
|
\v 4 លោកយ៉ាកុបបានចាត់ ហើយបានហៅនាងរ៉ាជែល និងលេអាឲ្យមកឯវាលកន្លែងហ្វូងសត្វរបស់គាត់
|
|
\v 5 ហើយនិយាយទៅពួកគេថា៖ «បងបានឃើញឥរិយាបថឪពុករបស់អូនចំពោះបងបានផ្លាស់ប្តូរ ប៉ុន្តែ ព្រះជាម្ចាស់ឪពុករបស់បងបានគង់ជាមួយបង។
|
|
\v 6 អូនដឹងហើយថា បងបម្រើឪពុករបស់អូនអស់ពីកម្លាំងរបស់បង។
|
|
\s5
|
|
\v 7 ឪពុករបស់អូនបានបោកប្រាស់បង ហើយបានប្តូរប្រាក់ឈ្នួលដប់ដង ប៉ុន្តែ ព្រះជាម្ចាស់មិនអនុញ្ញាតឲ្យគាត់ធ្វើទុក្ខបងបានទេ។
|
|
\v 8 ប្រសិនបើ គាត់និយាយថា៖ «សត្វដែលមានសម្បុរពពាល នឹងបានជាថ្លៃឈ្នួលរបស់ឯង» ដូច្នេះ ហ្វូងសត្វទាំងអស់ក៏បង្កើតកូនសុទ្ធតែសម្បុរពពាល ហើយប្រសិនបើគាត់និយាថា៖ «សត្វដែលមានសម្បុរឆ្នូតៗនឹងបានជាថ្លៃឈ្នួលរបស់ឯង» ដូច្នេះ ហ្វូងសត្វទាំងអស់បង្កើតកូនមកសុទ្ធតែឆ្នូតៗ។
|
|
\v 9 ព្រះជាម្ចាស់បានយកហ្វូងសត្វរបស់ឪពុកអូនមកឲ្យបងរបៀបនេះឯង។
|
|
\s5
|
|
\v 10 នៅពេលដល់រដូវសត្វពាក់គ្នា បងបានយល់សុបិន ចៀមឈ្មោលដែលពាក់ហ្វូងសត្វទាំងអស់។ ពពែឈ្មោលសុទ្ធតែមានសម្បុរឆ្នូតៗ ពពាល និងមានសម្បុរអុជៗទាំងអស់។
|
|
\v 11 ទេវតារបស់ព្រះជាម្ចាស់និយាយមកកាន់បងក្នុងសុបិនថា៖ «យ៉ាកុបអើយ!»។ បងឆ្លើយថា៖ «បាទ!»។
|
|
\s5
|
|
\v 12 គាត់និយាយថា៖ «ចូរសម្លឹងហើយមើលពពែឈ្មោលទាំងអស់ដែលពាក់ជាមួយហ្វូងសត្វចុះ។ ពួកវាមានសម្បុរឆ្នូតៗ ពពាល និងមានសម្បុរអុជៗទាំងអស់ ដ្បិត យើងបានឃើញពីកិច្ចការដែលលោកឡាបាន់បានធ្វើចំពោះអ្នកគ្រប់យ៉ាង។
|
|
\v 13 យើងជាព្រះជាម្ចាស់នៅបេតអែល ជាកន្លែងដែលអ្នកបានចាក់ប្រេងលើសសរ ហើយអ្នកបានស្បថជាមួយយើងនៅទីនោះ។ ចូរក្រោកឡើង ហើយចាកចេញពីស្រុកកំណើត ហើយត្រឡប់ទៅទឹកដីកំណើតរបស់អ្នកចុះ»។
|
|
\s5
|
|
\v 14 នាងរ៉ាជែល និងនាងលេអាបានឆ្លើយ ហើយនិយាយទៅគាត់ថា៖ «តើមានចំណែកណា ឬមរតកសម្រាប់យើង នៅក្នុងផ្ទះរបស់យើងទេ?
|
|
\v 15 តើយើងមិនបានប្រព្រឹត្តជាមួយគាត់ដូចជាជនបរទេសទេឬ? ដ្បិត គាត់បានលក់យើង ហើយបានយកប្រាក់របស់យើងថែមទៀតផង។
|
|
\v 16 ដ្បិត ទ្រព្យសម្បត្តិដែលព្រះជាម្ចាស់បានយកពីគាត់នៅពេលនេះ គឺជាទ្រព្យសម្បត្តិរបស់យើង និងកូនៗរបស់យើងទាំងអស់។ ដូច្នេះ ឥឡូវនេះ ប្រសិនបើ ព្រះជាម្ចាស់មានបន្ទូលអ្វីមកកាន់បង ចូរធ្វើវាចុះ»។
|
|
\s5
|
|
\p
|
|
\v 17 បន្ទាប់មក លោកយ៉ាកុបបានក្រោកឡើង ហើយដាក់កូនប្រុសៗ និងភរិយាទាំងពីររបស់គាត់នៅលើសត្វអូដ្ឋ។
|
|
\v 18 គាត់បាននាំហ្វូងសត្វទាំងអស់នៅខាងមុខគាត់ ជាមួយនឹងទ្រព្យសម្បត្តិទាំងអស់របស់គាត់ បូករួមទាំងហ្វូងសត្វដែលគាត់មាននៅក្នុងទឹកដីប៉ាដាន់អើរ៉ាម។ បន្ទាប់មក គាត់បានចាត់គេទៅរកឪពុករបស់គាត់នៅក្នុងទឹកដីកាណាន។
|
|
\s5
|
|
\v 19 នៅពេលលោកឡាបាន់បានចាកចេញទៅកាត់រោមចៀមរបស់គាត់ នាងរ៉ាជែលបានលួចរូបព្រះឪពុករបស់នាង។
|
|
\v 20 លោកយ៉ាកុបបានលួចរត់ចេញពីលោកឡាបាន់ ជាជនជាតិអើរ៉ាម ដោយមិនបានប្រាប់ឲ្យគាត់ដឹងថាគាត់ចាកចេញឡើយ។
|
|
\v 21 ដូច្នេះ គាត់បានរត់ចេញជាមួយនឹងអ្វីៗដែលគាត់មាន ហើយបានឆ្លងទន្លេយ៉ាងលឿន ហើយឆ្ពោះទៅទឹកដីតំបន់ភ្នំកាឡាដ។
|
|
\s5
|
|
\p
|
|
\v 22 នៅថ្ងៃទីបី ទើបលោកឡាបាន់ដឹងថា លោកយ៉ាកុបបានរត់។
|
|
\v 23 ដូច្នេះ គាត់បាននាំយកសាច់ញាតិទៅជាមួយគាត់ ហើយដេញតាមពីក្រោយ អស់រយៈពេលប្រាំពីរថ្ងៃ។ គាត់បានទៅទាន់លោកយ៉ាកុបនៅតំបន់ភ្នំកាឡាដ។
|
|
\s5
|
|
\v 24 ព្រះជាម្ចាស់បានយាងមកឯលោកឡាបាន់ជនជាតិអើរ៉ាម នៅក្នុងសុបិននៅពេលយប់ ហើយមានបន្ទូលទៅគាត់ថា៖ «ចូរប្រយ័ត្ន ជាមួយអ្វីដែលអ្នកនិយាយទៅកាន់យ៉ាកុប ទោះបើល្អ ឬអាក្រក់ក្តី»។
|
|
\v 25 លោកឡាបាន់បានដេញទាន់លោកយ៉ាកុប។ ហើយលោកយ៉ាកុបបានសង់ត្រសាលរបស់គាត់នៅតំបន់ភ្នំកាឡាត។
|
|
\s5
|
|
\v 26 លោកឡាបាន់និយាយទៅលោកយ៉ាកុបថា៖ «ហេតុដូចម្តេចបានជាឯងធ្វើដូច្នេះ គឺប្រោកប្រាស់ខ្ញុំ ហើយបាននាំយកកូនស្រីរបស់ឪពុកមកដូចជាអ្នកទោសសង្គ្រាមដូច្នេះ?
|
|
\v 27 ហេតុអ្វីបានជាឯងលួចរត់ដោយសម្ងាត់ដូច្នេះ ហើយប្រើឧបាយកលជាមួយឪពុក ព្រមទាំងមិនប្រាប់ឪពុកដូច្នេះ? ដើម្បីឲ្យឪពុកបានជូនដំណើរដោយការអបអរសាទរ ហើយនិងច្រៀង វាយក្រាប់ ព្រមទាំងចាប់ស៊ុងផង។
|
|
\v 28 កូនមិនបានឲ្យឪពុកថើបលាចៅៗ និងកូនស្រីៗរបស់ឪពុកសោះ។ កូនបានធ្វើការដ៏ល្ងីល្ងើហើយ។
|
|
\s5
|
|
\v 29 ឪពុកមានអំណាចនឹងធ្វើទុក្ខដល់កូនបាន ប៉ុន្តែ ព្រះជាម្ចាស់ជាព្រះឪពុករបស់កូនមានបន្ទូលមកឪពុកកាលពីយប់មិញ ដោយមានបន្ទូលថា៖ «ចូរប្រយ័ត្ន ជាមួយអ្វីដែលអ្នកនិយាយទៅកាន់យ៉ាកុប ទោះបើល្អ ឬអាក្រក់ក្តី»។
|
|
\v 30 កូនបានធ្វើបែបនេះ ដោយសារកូនចង់ត្រឡប់ទៅផ្ទះឪពុករបស់កូនវិញ។ ប៉ុន្តែ ហេតុអ្វីបានជាកូនលួចរូបព្រះរបស់ឪពុក?»
|
|
\s5
|
|
\v 31 លោកយ៉ាកុបឆ្លើយ ហើយនិយាយទៅកាន់លោកឡាបាន់ថា៖ «ដោយសារខ្ញុំខ្លាច ហើយគិតថា លោកឪពុកអាចនឹងយកកូនស្រីរបស់លោកឪពុកចេញពីខ្ញុំវិញ ដោយប្រើកម្លាំង ដូច្នេះ ហើយខ្ញុំចេញដោយសម្ងាត់។
|
|
\v 32 អ្នកណាក្តីដែលលួចរូបព្រះរបស់លោកឪពុក អ្នកនោះមិនអាចរស់ទៀតបានទេ។ សូមឆែកមើលនៅក្នុងវត្តនាមរបស់សាច់ញាតិចុះ បើរកឃើញអ្នកណាដែលនៅជាមួយខ្ញុំ សូមយករបស់លោកឪពុកទៅវិញចុះ»។ ដ្បិត លោកយ៉ាកុបមិនបានដឹងថា នាងរ៉ាជែលបានលួចវាទេ។
|
|
\s5
|
|
\p
|
|
\v 33 លោកឡាបាន់បានចូលទៅក្នុងត្រសាលរបស់លោកយ៉ាកុប ទៅក្នុងត្រសាលរបស់នាងលេអា និងចូលទៅក្នុងត្រសាលរបស់អ្នកបម្រើស្រីទាំងពីរ ប៉ុន្តែ គាត់រកវាមិនឃើញទេ។ គាត់បានចេញពីត្រសាលរបស់នាងលេអា ហើយចូលទៅក្នុងត្រសាលរបស់នាងរ៉ាជែល។
|
|
\s5
|
|
\v 34 នាងរ៉ាជែលបានយករូបព្រះពីផ្ទះរបស់ឪពុកនាង ដាក់វានៅក្រោមកែបអូដ្ឋ ហើយអង្គុយពីលើវា។ លោកឡាបាន់បានរុករកពេញត្រសាលទាំងមូល ប៉ុន្តែ រករូបព្រះទាំងនោះមិនឃើញទេ។
|
|
\v 35 នាងនិយាយទៅកាន់ឪពុករបស់នាងថា៖ «លោកឪពុកអើយ សូមកុំខឹងអី ព្រោះកូនមិនអាចឈរនៅចំពោះលោកឪពុកបាន ដើម្បីកូនកំពុងមករដូវ»។
|
|
\s5
|
|
\p
|
|
\v 36 លោកយ៉ាកុបខឹង ហើយឈ្លោះនឹងលោកឡាបាន់។ គាត់និយាយទៅលោកឡាបាន់ថា៖ «តើកូនមានទោសអ្វី? តើកូនបានធ្វើបាបអ្វី បានជាលោកឪពុកដេញតាមកូនពីក្រោយដូច្នេះ?
|
|
\v 37 ដ្បិត លោកឪពុកបានរុករកទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំ។ តើលោកឪពុកបានរករូបព្រះរបស់គ្រួសារលោកឪពួកឃើញទេ? ចូរដាក់វានៅចំពោះមុខសាច់ញាតិរបស់យើង ដើម្បីពួកគេបានកាត់ក្តីរវាងយើងទាំងពីរ។
|
|
\s5
|
|
\v 38 ដ្បិត កូនបាននៅជាមួលលោកឪពុកអស់រយៈពេលម្ភៃឆ្នាំ។ គ្មានមេចៀម និងមេពពែត្រូវរលូតឡើយ ឬខ្ញុំបានហូបចៀមឈ្មោលពីហ្វូងសត្វរបស់លោកឪពុកឡើយ។
|
|
\v 39 សត្វណាដែលសត្វសាហាវស៊ី ខ្ញុំមិនបានយកទៅជូនលោកឪពុក ផ្ទុយទៅវិញ ខ្ញុំបានសងជំនួសអ្វីដែលបាត់បង់ទៅវិញ។ លោកឪពុកតែងតែឲ្យកូនសងសត្វដែលបាត់ទាំងអស់ មិនបាត់ដោយសារគេលួចនៅពេលយប់ ឬនៅពេលថ្ងៃក្តី។
|
|
\v 40 នៅពេលថ្ងៃ កូននៅក្រោមកម្តៅថ្ងៃ ហើយនៅពេលយប់កូនរងារ ហើយមើលមិនបានដេកឡើយ។
|
|
\s5
|
|
\v 41 ក្នុងរយៈពេលម្ភៃឆ្នាំនេះ កូនបាននៅក្នុងផ្ទះរបស់លោកឪពុក។ កូនធ្វើការជូនលោកឪពុកដប់បួនឆ្នាំ ដើម្បីឲ្យបានកូនស្រីទាំងពីរបស់លោកឪពុក ហើយធ្វើការប្រាំមួយឆ្នាំដើម្បីឲ្យបានហ្វូងសត្វ។ លោកឪពុងបានបន្លំថ្លៃឈ្នួលរបស់ខ្ញុំដប់ដង។
|
|
\v 42 ប្រសិនបើ ព្រះជាម្ចាស់របស់ឪពុកខ្ញុំ ជាព្រះជាម្ចាស់របស់លោកអប្រាហាំ ហើយជាព្រះដែលលោកអ៊ីសាកគោរពបម្រើ បានគង់នៅជាមួយខ្ញុំទេ ប្រាកដណាស់ លោកឪពុកនឹងបណ្ដេញកូនឲ្យទៅដោយដៃទទេមិនខាន។ ព្រះជាម្ចាស់បានឃើញពីទុក្ខលំបាករបស់ខ្ញុំ ហើយទតឃើញពីការខំប្រឹងធ្វើការរបស់ខ្ញុំ ហើយព្រះអង្គបានដាស់តឿនលោកឪពុកកាលពីយប់មិញ»។
|
|
\s5
|
|
\p
|
|
\v 43 លោកឡាបាន់ឆ្លើយ ហើយនិយាយថា៖ «កូនស្រីៗគឺជាកូនស្រីៗរបស់ឪពុក ហើយចៅៗគឺជាចៅៗរបស់ឪពុក ព្រមទាំងហ្វូងសត្វក៏ជាហ្វូងសត្វរបស់ឪពុកដែរ។ អ្វីៗទាំងអស់ដែលកូនឃើញជារបស់ឪពុក។ ប៉ុន្តែ អ្វីដែលកូនឯងត្រូវធ្វើនៅថ្ងៃនេះ ចំពោះកូនស្រីរបស់ឪពុក ឬទៅកាន់ក្មេងៗរបស់ពួកគេដែលពួកគេបានបង្កើតមក?
|
|
\v 44 ដូច្នេះ នៅពេលនេះ ចូរយើងចងសម្ពន្ធមេត្រី រវាងកូននិងឪពុក ហើយសូមឲ្យវាធ្វើជាបន្ទាល់រវាងកូននិងឪពុកដែរ»។
|
|
\s5
|
|
\v 45 ដូច្នេះ លោកយ៉ាកុបបានយកថ្ម ហើយតាំងវាឡើងជាសសរ។ លោកយ៉ាកុបនិយាយទៅកាន់សាច់ញាតិរបស់គាត់ថា៖ «ចូរប្រមូលថ្មដាក់មួយដុំ»។
|
|
\v 46 ដូច្នេះ ពួកគេក៏យកថ្ម មកធ្វើជាបង្គោល។ បន្ទាប់មក ពួកគេហូបក្បែរបង្គោលនៅទីនោះ។
|
|
\v 47 លោកឡាបាន់ហៅវាថា យេការសាហាឌូថា តែលោកយ៉ាកុបហៅវាថា កាលេឌ វិញ។
|
|
\s5
|
|
\v 48 លោកឡាបាន់និយាយថា៖ «បង្គោលនេះជាសាក្សីរវាងឪពុកនិងកូននៅថ្ងៃនេះ»។ ហេតុដូច្នេះហើយបានជាគេដាក់ឈ្មោះថា កាឡេដ។
|
|
\v 49 គេក៏បានដាក់ឈ្មោះមីសប៉ាផងដែរ ដោយសារលោកឡាបាន់និយាយថា៖ «សូមព្រះអម្ចាស់ទតមើលរវាងកូននិងឪពុក នៅពេលយើងលែងឃើញមុខគ្នាទៀត។
|
|
\v 50 ប្រសិនបើ កូនប្រព្រឹត្តមិនត្រឹមត្រូវជាមួយនឹងកូនស្រីរបស់ឪពុក ឬប្រសិនបើ កូនមានភរិយាផ្សេងក្រៅពីកូនស្រីរបស់ឪពុក ទៅបីជាកូនគ្មាននរណានៅជាមួយយើងក្តី មើល ព្រះជាម្ចាស់គឺជាសាក្សីរវាងកូននិងឪពុក»។
|
|
\s5
|
|
\v 51 លោកឡាបាន់និយាយទៅលោកយ៉ាកុបថា៖ «ចូរមើលទៅបង្គោល ហើយមើលទៅឯសសរ ដែលឪពុកបានដាក់តាំងរវាងកូននិងឪពុក។
|
|
\v 52 បង្គោលនេះគឺជាសាក្សី ហើយសសរគឺជាទីបន្ទាល់ ដែលកូនមិនត្រូវរំលង បង្គោល និងសសរនេះមករកឪពុក ដើម្បីធ្វើទុក្ខដល់ឪពុកឡើយ។ សូមព្រះជាម្ចាស់នៃលោកអប្រាហាំ និងព្រះរបស់លោកណាឃរ ជាព្រះរបស់ឪពុកពួកគេរៀងខ្លួន កាត់ក្តីរវាងពួកយើង»។
|
|
\v 53 លោកយ៉ាកុបបានស្បថនឹងព្រះ ជាមួយព្រះជាម្ចាស់លោកអ៊ីសាកជាឪពុករបស់គាត់កោតខ្លាច។
|
|
\s5
|
|
\v 54 លោកយ៉ាកុបបានថ្វាយយញ្ញបូជានៅលើភ្នំ ហើយហៅសាច់ញាតិរបស់គាត់មកហូបសាច់នៅទីនោះ។ ពួកគេហូប ហើយចំណាយពេលមួយយប់នៅលើភ្នំនោះ។
|
|
\v 55 ព្រឹកព្រលឹម លោកឡាបាន់បានក្រោកឡើង បានថើបចៅៗ និងកូនស្រីៗរបស់គាត់ ហើយឲ្យពរដល់ពួកគេ។ បន្ទាប់មក លោកឡាបាន់បានចាកចេញ ហើយត្រឡប់ទៅផ្ទះវិញ។
|
|
\s5
|
|
\c 32
|
|
\cl ជំពូក ៣២
|
|
\p
|
|
\v 1 លោកយ៉ាកុបក៏បន្តដំណើរទៅមុខទៀត ហើយទេវតារបស់ព្រះជាម្ចាស់បានមកជួបគាត់។
|
|
\v 2 នៅពេលលោកយ៉ាកុបឃើញពួកគេ គាត់និយាយថា៖ «នេះគឺជាជំរំរបស់ព្រះជាម្ចាស់» ដូច្នេះ គាត់បានដាក់ឈ្មោះកន្លែងនោះថា ម៉ាហាណែម។
|
|
\s5
|
|
\p
|
|
\v 3 លោកយ៉ាកុបបានចាត់អ្នកនាំសារទៅមុនគាត់ដើម្បីជួបលោកអេសាវ បងប្រុសរបស់គាត់ នៅក្នុងទឹកដីសៀរ នៅក្នុងតំបត់អេដុម។
|
|
\v 4 គាត់បានបង្គាប់ដល់ពួកគេ ដោយនិយាយថា៖ «នេះគឺជាអ្វីដែលអ្នកត្រូវនិយាយទៅកាន់លោកអេសាវ បងប្រុសរបស់ខ្ញុំគឺ លោកយ៉ាកុប ជាអ្នកបម្រើរបស់លោក បាននិយាយថា៖ «ខ្ញុំបានស្នាក់នៅក្នុងផ្ទះរបស់លោកឡាបាន់ ហើយបានពន្យាពេលនៃការត្រឡប់មកវិញរហូតមកដល់សព្វថ្ងៃនេះ។
|
|
\v 5 ខ្ញុំមានគោឈ្មោល សត្វលា និងហ្វូងសត្វ អ្នកបម្រើប្រុសៗ និងអ្នកបម្រើស្រីៗ។ ខ្ញុំសូមផ្ញើសារនេះទៅលោកម្ចាស់មុន ដើម្បីឲ្យខ្ញុំបានជាទីគាត់ចិត្តនៅចំពោះលោកម្ចាស់»។
|
|
\s5
|
|
\v 6 អ្នកនាំសារបានត្រឡប់មកឯលោកយ៉ាកុបវិញ ហើយនិយាយថា៖ «យើងបានទៅជួបលោកអេសាវបងប្រុសរបស់លោកហើយ។ គាត់កំពុងតែមកជួបលោក ហើយមានមនុស្សបួនរយនាក់មកជាមួយគាត់»។
|
|
\v 7 បន្ទាប់មកលោកយ៉ាកុបមានការភ័យខ្លាច ហើយព្រួយចិត្តជាខ្លាំង។ ដូច្នេះ គាត់បានបំបែកមនុស្សដែលនៅក្នុងជំរំជាមួយគាត់ជាពីរ ហើយនិងហ្វូងសត្វ ហ្វូងចៀម និងសត្វអូដ្ឋ។
|
|
\v 8 គាត់និយាយថា៖ «ប្រសិនបើ បងអេសាវមកដល់ជំរំមួយ ហើយវាយប្រហារវា នោះជំរំដែលនៅសល់នឹងរួចជីវិត»។
|
|
\s5
|
|
\v 9 លោកយ៉ាកុបទូលថា៖ «ព្រះជាម្ចាស់របស់លោកឪពុកអប្រាហាំ និងជាព្រះជាម្ចាស់របស់លោកអ៊ីសាកជាឪពុករបស់ទូលបង្គំអើយ គឺព្រះអម្ចាស់ដែលបានមានបន្ទូលមកទូលបង្គំថា៖ «ចូរត្រឡប់ទៅស្រុកកំណើត និងទៅញាតិសណ្ដាន យើងនឹងធ្វើឲ្យអ្នកចម្រុងចម្រើន»។
|
|
\v 10 ទូលបង្គំមិនស័ក្ដសមនឹងទទួលការចងសម្ពន្ធមេត្រីដ៏ស្មោះត្រង់ ហើយអាចទុកចិត្តបាន ដែលព្រះអង្គបានធ្វើសម្រាប់អ្នកបម្រើព្រះអង្គទេ។ ដ្បិត កាលទូលបង្គំឆ្លងកាត់ទន្លេយ័រដាន់នេះទៅ ទូលបង្គំមានតែដំបងមួយ ហើយឥឡូវនេះ ទូលបង្គំមានជំរំពីរ។
|
|
\s5
|
|
\v 11 សូមសង្គ្រោះទូលបង្គំពីដៃបងប្រុសរបស់ទូលបង្គំ គឺពីដៃរបស់បងអេសាវ ដើម្បីទូលបង្គំខ្លាចគាត់ ក្រែងគាត់មក ហើយវាយប្រហារទូលបង្គំ និងភរិយារបស់ទូលបង្គំ។
|
|
\v 12 ប៉ុន្ដែ ព្រះអង្គមានបន្ទូលថា៖ «យើងនឹងធ្វើឲ្យអ្នកចម្រុងចម្រើនជាប្រាកដ។ យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកដូចជាខ្សាច់សមុទ្រ ដែលមានចំនួនច្រើនឥតគណនា»។
|
|
\s5
|
|
\p
|
|
\v 13 លោកយ៉ាកុបស្នាក់នៅទីនោះមួយយប់។ គាត់បានយកពីអ្វីដែលគាត់មានខ្លះទៅជាមួយគាត់ទុកជាអំណោយដល់លោកអេសាវ បងប្រុសរបស់គាត់។
|
|
\v 14 មានពពែញីពីររយ និងពពែឈ្មោលម្ភៃ ចៀមញីពីររយ និងចៀមឈ្មោលម្ភៃ
|
|
\v 15 អូដ្ឋញីដែលបំបៅដោះសាមសិប ព្រមទាំងកូនវា គោញីសែសិប និងគោបាដប់ លាញីម្ភៃ និងលាឈ្មោលដប់។
|
|
\v 16 គាត់បានប្រគល់សត្វទាំងនោះទៅដៃអ្នកបម្រើរបស់គាត់ តាមហ្វូងរបស់វារៀងៗខ្លួន។ គាត់ប្រាប់ទៅអ្នកបម្រើរបស់គាត់ថា៖ «ចូរទៅមុនខ្ញុំ ហើយដាក់ហ្វូងសត្វឲ្យនៅដាច់ពីគ្នា»។
|
|
\s5
|
|
\v 17 គាត់បានបង្គាប់ដល់អ្នកបម្រើទីមួយរបស់គាត់ ដោយប្រាប់ថា៖ «នៅពេលលោកអេសាវ បងប្រុសរបស់ខ្ញុំជួបអ្នក ហើយសួរអ្នក ដោយនិយាយថា៖ «តើអ្នកជាអ្នកបម្រើនរណា? តើអ្នកទៅណា? តើសត្វទាំងអស់ដែលនៅចំពោះមុខអ្នកនេះ ជារបស់នរណា?
|
|
\v 18 ដូច្នេះ អ្នកត្រូវប្រាប់ថា៖ «សត្វទាំងអស់នេះ ជារបស់លោកយ៉ាកុប។ ពួកវាជាអំណោយយកមកជូនលោកអេសាវ ជាចៅហ្វាយរបស់ខ្ញុំ។ មើល៍ គាត់ក៏មកជាមួយយើងដែរ»។
|
|
\s5
|
|
\v 19 លោកយ៉ាកុបក៏បានណែនាំដល់ក្រុមទីពីរ និងទីបី ព្រមទាំងពួកអ្នកបម្រើទាំងអស់ដែលដើរតាមហ្វូងសត្វដែរ។ គាត់ប្រាប់ថា៖ «អ្នករាល់គ្នាត្រូវនិយាយដូចគ្នាទៅកាន់លោកអេសាវ នៅពេលអ្នកជួបកាត់។
|
|
\v 20 អ្នករាល់គ្នាត្រូវតែនិយាយថា៖ «លោកយ៉ាកុបជាអ្នកបម្រើលោកកំពុងតែមកតាមក្រោយយើងខ្ញុំដែរ»។ ដ្បិត គាត់គិតថា៖ «ពេលខ្ញុំមកជួបគាត់ ជាមួយនឹងអំណោយបានខ្ញុំបានចាត់ទៅមុនខ្ញុំនេះ។ នោះ ពេលគាត់បានឃើញ ប្រហែលជាគាត់នឹងទទួលខ្ញុំមិនខាន»។
|
|
\v 21 ដូច្នេះ គាត់បានបញ្ជូនអំណោយទៅមុនគាត់។ គាត់ខ្លួនឯងស្នាក់នៅជំរំមួយយប់ទៀត។
|
|
\s5
|
|
\p
|
|
\v 22 លោកយ៉ាកុបក្រោកឡើងនៅពេលយប់ ហើយយកភរិយាទាំងពីរ និងអ្នកបម្រើស្រីទាំងពីររបស់គាត់ ព្រមទាំងកូនទាំងដប់មួយនាក់របស់គាត់។
|
|
\v 23 គាត់បានបញ្ជូនពួកគេឲ្យឆ្លងទឹកជាមួយនឹងទ្រព្យសម្បត្តិទាំងអស់របស់គាត់។
|
|
\s5
|
|
\v 24 លោកយ៉ាកុបបាននៅតែម្នាក់ឯង ហើយបានបោកចំបាប់ជាមួយអ្នកនោះមួយយប់។
|
|
\v 25 នៅពេលបុរសនោះឃើញថា គាត់មិនអាចយកឈ្នះលោកយ៉ាកុបបាន គាត់បានក៏វាយចំត្រគាករបស់លោកយ៉ាកុប។ ពេលលោកយ៉ាកុបបោកចំបាប់គ្នានោះ គាត់បានថ្លោះត្រគាក។
|
|
\v 26 បុរសនោះនិយាយថា៖ «សូមឲ្យខ្ញុំទៅចុះ ដ្បិតជិតភ្លឺហើយ»។ លោកយ៉ាកុបនិយាយថា៖ «ខ្ញុំមិនឲ្យលោកទៅទេ លុះត្រាតែលោកឲ្យពរខ្ញុំសិន»។
|
|
\s5
|
|
\v 27 បុរសនោះនិយាយទៅគាត់ថា៖ «តើអ្នកឈ្មោះអ្វី?» លោកយ៉ាកុបឆ្លើយថា៖ «យ៉ាកុប»។
|
|
\v 28 បុរសនោះនិយាយថា៖ «ឈ្មោះរបស់អ្នកលែងជាយ៉ាកុបទៀតហើយ ប៉ុន្តែត្រូវប្តូរទៅឈ្មោះអ៊ីស្រាអែលវិញ។ ដ្បិត អ្នកបានបោកចំបាប់ជាមួយព្រះជាម្ចាស់ ហើយនឹងមនុស្ស ហើយអ្នកបានឈ្នះ»។
|
|
\s5
|
|
\v 29 លោកយ៉ាកុបសួរគាត់ថា៖ «សូមប្រាប់ឈ្មោះរបស់អ្នកឲ្យខ្ញុំផង»។ គាត់ប្រាប់ថា៖ «ហេតុអ្វីបានជាអ្នកសួរឈ្មោះខ្ញុំ?» បន្ទាប់មក គាត់ក៏ឲ្យពរដល់លោកយ៉ាកុបនៅទីនោះ។
|
|
\v 30 លោកយ៉ាកុបដាក់ឈ្មោះកន្លែងនោះថា ព្នីអែល ដ្បិត គាត់និយាយថា៖ «ខ្ញុំបានឃើញព្រះភក្រព្រះជាម្ចាស់មុខទល់នឹងមុខ ហើយព្រះអង្គបានរំដោះជីវិតខ្ញុំ»។
|
|
\s5
|
|
\v 31 ថ្ងៃបានរះឡើងចំលោកយ៉ាកុប នៅពេលគាត់ដើរកាត់ព្នីអែល។ គាត់ដើរខ្ញើចៗ ព្រោះថ្លោះត្រគាករបស់គាត់។
|
|
\v 32 ហេតុដូច្នេះហើយ បានជាជនជាតិអ៊ីស្រាអែលមិនហូបសាច់នៅត្រង់ត្រគាកជាកន្លែងដែលព្រះជាម្ចាស់បានធ្វើឲ្យគាត់ថ្លោះនៅត្រង់ត្រគាកនោះ។
|
|
\s5
|
|
\c 33
|
|
\cl ជំពូក ៣៣
|
|
\p
|
|
\v 1 លោកយ៉ាកុបបានងើបមុខឡើង ហើយមើល៍ លោកអេសាវកំពុងតែមករក មានប្រុសៗបួនរយនាក់មកជាមួយគាត់ផង។ លោកយ៉ាកុបបានបំបែកកូនៗរបស់នាងលេអា នាងរ៉ាជែល និងកូនៗរបស់ស្រីបម្រើទាំងពីរផងដែរ។
|
|
\v 2 បន្ទាប់មក គាត់បានដាក់កូនៗរបស់អ្នកបម្រើរបស់គាត់នៅខាងមុខ បន្ទាប់មក នាងលេអា និងកូនៗរបស់នាង ហើយបន្ទាប់មកកូនរបស់នាងរ៉ាជែល ហើយយ៉ូសែបដាក់នៅក្រោយគេបង្អស់។
|
|
\v 3 គាត់ខ្លួនឯងបានទៅមុខពួកគេ។ គាត់បានលុតជង្គង់ចុះ ផ្កាប់មុខទៅដីប្រាំពីរដង រហូតទាល់តែបងប្រុសរបស់គាត់មកជិត។
|
|
\s5
|
|
\v 4 លោកអេសាវបានរត់មកជួបគាត់ ឱបកគាត់ហើយថើបគាត់។ ពួកគេយំ។
|
|
\v 5 ពេលលោកអេសាវងើបមុខឡើង គាត់ឃើញស្រីៗ និងកូនៗ។ គាត់សួរថា៖ «តើអ្នកនៅជាមួយប្អូននេះជានរណា?» លោកយ៉ាកុបប្រាប់ថា៖ «កូនៗដែលព្រះជាម្ចាស់មេត្តាប្រទានដល់ខ្ញុំជាអ្នកម្រើរបស់បង»។
|
|
\s5
|
|
\v 6 បន្ទាប់មក អ្នកបម្រើស្រីៗបានចេញមកខាងមុខជាមួយនឹងកូនៗរបស់ពួកគេ ហើយពួកគេបានក្រាបចុះ។
|
|
\v 7 បន្ទាប់មក នាងលេអា និងកូនៗរបស់នាង ក៏បានចេញមកខាងមុខ ហើយក្រាបចុះដែរ។ ចុងក្រោយ យ៉ូសែប និងនាងរ៉ាជែលបានចេញមកខាងមុខ ហើយលុតជង្គុងចុះដែរ។
|
|
\v 8 លោកអេសាវសួរថា៖ «តើអ្នកដែលបងបានជួបទាំងនេះ ជានរណា?» លោកយ៉ាកុបប្រាប់ថា៖ «ដើម្បីសូមក្តីមេត្តាពីបង»។
|
|
\s5
|
|
\v 9 លោកអេសាវនិយាយថា៖ «ប្អូនអើយ បងមានគ្រប់គ្រាន់ហើយ។ ទុកវាសម្រាប់ខ្លួនឯងទៅ»។
|
|
\v 10 លោកយ៉ាកុបនិយាយថា៖ «អត់ទេបង ប្រសិនបើបងមេត្តាដល់ខ្ញុំមែន សូមទទួលយកពីខ្ញុំផង តាមពិតទៅ ពេលខ្ញុំបានជួបមុខបង ប្រៀបបីដូចជា ខ្ញុំបានជួបព្រះភក្រ្តព្រះជាម្ចាស់ដូច្នោះដែរ ហើយបងបានទទួលស្គាល់ខ្ញុំ។
|
|
\v 11 សូមទទួលអំណោយដែលបាននាំយកមកជូនបងចុះ ព្រោះព្រះជាម្ចាស់បានផ្តល់ក្តីមេត្តាដល់ខ្ញុំ ហើយខ្ញុំក៏មានគ្រប់គ្រាន់ដែរ»។ ដោយសារលោកយ៉ាកុបទទួចគាត់ពេក លោកអេសាវក៏ទទួល។
|
|
\s5
|
|
\v 12 បន្ទាប់មក លោកអេសាវនិយាយថា៖ «តោះយើងចេញដំណើរទាំងអស់គ្នា។ បងនឹងទៅពីមុខប្អូន»។
|
|
\v 13 លោកយ៉ាកុបនិយាយទៅគាត់ថា៖ «បងអើយ បងដឹងហើយថា កូនៗរបស់ខ្ញុំនៅក្មេង ហើយ ចៀម និងហ្វូងគោ ក៏មានកូនបៅដោះដែរ។ ប្រសិនបើ ពួកគេខំប្រឹងតាមបងពេក តែមួយថ្ងៃ សត្វទាំងអស់មុខជាស្លាប់អស់មិនខាន។
|
|
\v 14 សូមបងទៅមុនខ្ញុំចុះ។ ខ្ញុំនឹងធ្វើដំណើរយឺតៗជាមួយហ្វូងសត្វ និងក្មេងៗ រហូតទៅដល់ទីលំនៅរបស់បង នៅទឹកដីសៀរ»។
|
|
\s5
|
|
\v 15 លោកអេសាវនិយាយថា៖ «អ៊ីចឹង បងនឹងទុកពួកប្រុសៗដែលមកជាមួយបង នៅជាមួយប្អូនខ្លះ»។ ប៉ុន្តែ លោកយ៉ាកុបនិយាយថា៖ «មិនបាច់ធ្វើអ៊ឹចឹងទេ? បងបានធ្វើល្អចំពោះខ្ញុំគ្រប់គ្រាន់រួចមកហើយ»។
|
|
\v 16 ដូច្នេះ លោកអេសាវបានធ្វើដំណើរត្រឡប់មកទឹកដីសៀរវិញ នៅថ្ងៃដដែលនោះ។
|
|
\v 17 លោកយ៉ាកុបបានធ្វើដំណើរទៅទឹកដីស៊ូកូថ សង់ផ្ទះ ហើយធ្វើជម្រកសម្រាប់ហ្វូងសត្វរបស់គាត់នៅទីនោះ។ ហេតុដូច្នេះហើយ គេបានហៅឈ្មោះនៅទីនោះថា ស៊ូកូថ។
|
|
\s5
|
|
\p
|
|
\v 18 ពេលលោកយ៉ាកុបចេញទឹកដីប៉ាដាន់អើរ៉ាម គាត់បានមកដល់ទីក្រុងស៊ីគែមដោយសុវត្តិភាព ជាទឹកដីរបស់ស្រុកកាណាន។ គាត់បានបោះជំរំនៅក្បែរទីក្រុងនោះ។
|
|
\v 19 បន្ទាប់មក គាត់បានទិញដីមួយកន្លែង គាត់បានសង់ត្រសាលរបស់គាត់នៅក្នុងចំណោមកូនចៅរបស់លោកហាម៉ោរ ត្រូវជាឪពុករបស់លោកស៊ីគែម ក្នុងតម្លៃប្រាក់សុទ្ធមួយរយស្លឹង។
|
|
\v 20 គាត់បានសង់អាសនៈមួយ ហើយបានហៅវាថា អែល អែឡូហេអ៊ីស្រាអែល។
|
|
\s5
|
|
\c 34
|
|
\cl ជំពូក ៣៤
|
|
\p
|
|
\v 1 នាងឌីណា ជាកូនស្រីរបស់នាងលេអា ដែលនាងបានបង្កើតឲ្យលោកយ៉ាកុប នាងបានទៅជួបស្រ្តីវ័យក្មេងនៅក្នុងទឹកដី។
|
|
\v 2 ពេលនោះ លោកស៊ីគែមជាកូនរបស់លោកហាម៉ោរ ជនជាតិហេវី ដែលជាមេនៅស្រុកនោះ បានឃើញនាង ហើយចាប់នាងរំលោភផង។
|
|
\v 3 គាត់ជាប់ចិត្តនឹងនាងឌីណា កូនស្រីរបស់លោកយ៉ាកុបជាខ្លាំង។ គាត់បានស្រឡាញ់ ហើយថ្នាក់ថ្នមនាងជាខ្លាំង។
|
|
\s5
|
|
\v 4 លោកស៊ីគែមបាននិយាយជាមួយលោកហាម៉ោរ ជាឪពុករបស់គាត់ ដោយប្រាប់ថា៖ «សូមយកនាងឲ្យធ្វើជាភរិយារបស់ខ្ញុំមក»។
|
|
\v 5 លោកយ៉ាកុបបានឮថា គាត់បានបង្ខូចកិត្តិយសនាងឌីណាកូនស្រីរបស់គាត់។ កូនប្រុសៗ និងហ្វូងសត្វរបស់គាត់នៅឯវាល ដូច្នេះ លោកយ៉ាកុបក៏នៅស្ងៀមរហូតដល់ពួកគេមក។
|
|
\s5
|
|
\v 6 លោកហាម៉ោរ ជាឪពុករបស់លោកស៊ីគែមបានចេញទៅជួបលោកយ៉ាកុប ដើម្បីនិយាយជាមួយគាត់។
|
|
\v 7 កាលកូនប្រុសៗរបស់លោកយ៉ាកុបបានមកដល់ពីវាលវិញ ពួកគេបានឮរឿងនេះ។ ពួកគេរវាតចិត្ត។ ពួកគេខឹងជាខ្លាំង ពីព្រោះគាត់បានប្រមាថលោកអ៊ីស្រាអែល ដោយបង្ខំខ្លួនគាត់ជាមួយកូនស្រីរបស់លោកយ៉ាកុប គឺជារឿងដែលមិនគួរឲ្យធ្វើឡើយ។
|
|
\s5
|
|
\v 8 លោកហាម៉ោរបាននិយាយជាមួយពួកគេ ដោយពោលថា៖ «ស៊ីគែម កូនប្រុសរបស់ខ្ញុំ ស្រឡាញ់កូនស្រីរបស់លោក។ សូមប្រគល់នាងឲ្យកូនប្រុសខ្ញុំ ធ្វើជាភរិយាចុះ។
|
|
\v 9 សូមភ្ជាប់សាច់ឈាមជាមួយយើង ដោយប្រគល់កូនស្រីរបស់លោកមកយើង ហើយយកពួកកូនស្រីរបស់យើងទៅធ្វើជាភរិយារបស់អ្នករាល់គ្នាចុះ។
|
|
\v 10 អ្នករាល់នឹងរស់នៅជាមួយយើង ហើយទឹកដីនេះ នឹងបើកចំហសម្រាប់អ្នករាល់គ្នារស់នៅ និងធ្វើជំនួញ ព្រមទាំងអាចទិញដីនៅក្នុងស្រុកនេះបាន។
|
|
\s5
|
|
\v 11 លោកស៊ីគែមនិយាយទៅកាន់ឪពុក និងបងប្អូនរបស់នាងថា៖ «សូមមេត្តាដល់ខ្ញុំផង ហើយអ្វីៗដែលលោកប្រាប់ដល់ខ្ញុំនឹងប្រគល់ឲ្យ។
|
|
\v 12 សូមទាមទារពីខ្ញុំនៅតម្លៃបណ្ណាការ និងអំណោយតាមដែលលោកទាមទារ ខ្ញុំនឹងប្រគល់អ្វីៗតាមដែលលោកបង្គាប់ដល់ខ្ញុំ ប៉ុន្តែ សូមប្រគល់កូនស្រីរបស់លោកឲ្យខ្ញុំធ្វើជាភរិយាចុះ»។
|
|
\v 13 កូនប្រុសៗរបស់លោកយ៉ាកុបឆ្លើយទៅលោកស៊ីគែម និងលោកហាម៉ោរ ឪពុករបស់គាត់ដោយល្បិចកល ព្រោះលោកស៊ីគែមបានបង្ខូចកិត្តិយសនាងឌីណា ប្អូនស្រីរបស់ពួកគេ។
|
|
\s5
|
|
\v 14 កូនៗរបស់លោកយ៉ាកុបនិយាយទៅពួកគេថា៖ «យើងមិនអាចធ្វើការនេះបានទេ ក្នុងការប្រគល់ប្អូនស្រីរបស់យើងដល់នរណាម្នាក់ដែលមិនបានកាត់ស្បែកឡើយ បើធ្វើបែបនេះនឹងបង្ខូចកិតិ្តយសរបស់យើង។
|
|
\v 15 មានតែលក្ខខណ្ឌមួយនេះទេ ទើបយើងយល់ព្រមជាមួយលោក ប្រសិនបើ ពួកប្រុសៗទាំងអស់ក្នុងចំណោមអស់លោកកាត់ស្បែកដូចយើង ។
|
|
\v 16 ដូច្នេះ យើងនឹងប្រគល់កូនស្រីរបស់យើងដល់លោក ហើយយើងនឹងយកកូនស្រីរបស់អស់លោកមកឯយើងដែរ ហើយយើងនឹងរស់នៅជាមួយលោក និងក្លាយទៅជាមនុស្សតែមួយ។
|
|
\v 17 ប៉ុន្តែ ប្រសិនបើ លោកមិនព្រមស្តាប់តាមយើងទេ ហើយមិនព្រមកាត់ស្បែក ដូច្នេះ យើងនឹងយកប្អូនស្រីរបស់យើងទៅវិញ ហើយយើងនឹងចាកចេញពីទីនេះ។
|
|
\s5
|
|
\p
|
|
\v 18 លោកហាម៉ោរ និងលោកស៊ីគែមបំពេញចិត្តនឹងពាក្យសំដីរបស់ពួកគេ។
|
|
\v 19 បុរសវ័យក្មេងនោះមិនបង្អង់ក្នុងការធ្វើតាមអ្វីដែលពួកគេបាននិយាយ ព្រោះគាត់ស្រឡាញ់កូនស្រីរបស់លោកយ៉ាកុបណាស់ ហើយនៅក្នុងផ្ទះរបស់ឪពុកគាត់ គេគោរពលោកស៊ីគែមជាងគេបំផុត។
|
|
\s5
|
|
\v 20 លោកហាម៉ោរ និងលោកស៊ីគែម កូនប្រុសរបស់គាត់បានទៅទ្វារក្រុងរបស់ពួកគេ ហើយនិយាយទៅកាន់ពួកប្រុសៗទាំងអស់គ្នា ដោយពោលថា៖
|
|
\v 21 «បុរសទាំងនេះចង់បានសុខជាមួយយើង ដូច្នេះ ចូរឲ្យពួកគេរស់នៅក្នុងទឹកដី ហើយធ្វើជំនួញនៅក្នុងស្រុកជាមួយយើង ទឹកដីរបស់យើងធំល្មមសម្រាប់ពួកគេ។ ចូរឲ្យយើងយកកូនស្រីរបស់ពួកគេមកធ្វើជាប្រពន្ធ ហើយឲ្យពួកគេយកកូនស្រីរបស់យើងធ្វើជាប្រពន្ធវិញ។
|
|
\s5
|
|
\v 22 មានលក្ខខណ្ឌតែមួយគត់ដើម្បីឲ្យពួកគេរស់នៅជាមួយយើង ហើយក្លាយជាជនជាតិតែមួយរបស់យើងគឺ ប្រសិនបើ បុរសទាំងអស់ដែលនៅក្នុងចំណោមយើងកាត់ស្បែក ដូចពួកគេបានកាត់ស្បែកដែរ។
|
|
\v 23 តើហ្វូងសត្វ និងទ្រព្យសម្បត្តិរបស់ពួកគេ ហ្វូងសត្វទាំងអស់របស់ពួកគេមិនមែនជារបស់យើងទេឬអី? ដូច្នេះ ចូរយើងព្រមជាមួយពួកគេ ហើយពួកគេនឹងរស់នៅក្នុងចំណោមយើង»។
|
|
\s5
|
|
\v 24 ពួកប្រុសៗទាំងអស់ដែលនៅក្នុងក្រុងនោះបានស្តាប់តាមលោកហាម៉ោរ និងលោកស៊ីគែម កូនប្រុសរបស់គាត់។
|
|
\v 25 ពួកប្រុសៗត្រូវបានកាត់ស្បែកទាំងអស់គ្នា។ នៅថ្ងៃទីបី នៅពេលពួកគេកំពុងតែឈឺ កូនប្រុសរបស់លោកយ៉ាកុបពីរនាក់ (លោកស៊ីម្មាន និងលោកលេវី ត្រូវជាបងរបស់នាងឌីណា) ម្នាក់ៗយកដាវរបស់គាត់រៀងខ្លួន ហើយពួកគេបានប្រហារទីក្រុងដែលមានសុវត្ថិភាព ហើយពួកគេបានសម្លាប់ប្រុសៗទាំងអស់។
|
|
\v 26 ពួកគេបានសម្លាប់លោកហាម៉ោរ និងលោកស៊ីគែម កូនប្រុសរបស់គាត់ ដោយមុខដាវ។ ពួកគេបានយកនាងឌីណា ពីផ្ទះរបស់លោកស៊ីគែម ហើយបានចេញទៅ។
|
|
\s5
|
|
\v 27 កូនប្រុសម្នាក់ទៀតរបស់លោកយ៉ាកុបបានចូលទៅឯសាកសព ហើយរឹមអូសទ្រព្យសម្បត្តិនៅក្នុងទីក្រុងនោះ ដោយព្រោះអ្នកក្រុងនោះបានបង្ខូចកិត្តិយសប្អូនស្រីរបស់ពួកគេ។
|
|
\v 28 ពួកគេបានយកហ្វូងចៀម និងហ្វូងគោ ព្រមទាំងលារបស់អ្នកស្រុកនោះ និងអ្វីៗទាំងអស់ដែលនៅទីក្រុងនោះ ព្រមទាំងអ្វីៗដែលនៅទីវាលផង
|
|
\v 29 គឺទ្រព្យសម្បត្តិរបស់ពួកគេទាំងអស់។ ពួកគេបានចាប់ទាំងកូនក្មេង និងប្រពន្ធរបស់ពួកគេ។ ពួកគេបានយក សូម្បីតែអ្វីៗដែលនៅក្នុងផ្ទះផង។
|
|
\s5
|
|
\v 30 លោកយ៉ាកុបនិយាយទៅកាន់លោកស៊ីម្មាន និងលោកលេវីថា៖ «កូនប្រុសទាំងពីរ នាំបញ្ហាដល់ឪពុកហើយ កូនបានបង្ខូចឈ្មោះរបស់ឪពុកនៅក្នុងចំណោមជនជាតិកាណាន និងជនជាតិពេរិស៊ីត។ ឪពុកក៏មានគ្នាតិច។ ប្រសិនបើ ពួកគេប្រមូលគ្នាទាស់នឹងឪពុក ហើយប្រហារឪពុក ដូច្នេះ ឪពុកនឹងត្រូវវិនាសហើយ ហើយឪពុក និងអ្នកផ្ទះរបស់ឪពុកមិនខាន»។
|
|
\v 31 ប៉ុន្តែ លោកស៊ីម្មាន និងលោកលេវីនិយាយថា៖ «តើគួរឲ្យលោកស៊ីគែមធ្វើជាមួយប្អូនស្រីរបស់យើងដូចជាស្រីពេស្យា?»។
|
|
\s5
|
|
\c 35
|
|
\cl ជំពូក ៣៥
|
|
\p
|
|
\v 1 ព្រះជាម្ចាស់មានបន្ទូលទៅលោកយ៉ាកុបថា៖ «ចូរក្រោកឡើង ឡើងទៅបេតអែលចុះ ហើយស្នាក់នៅទីនោះ។ ចូរសង់អាសនៈមួយនៅទីនោះថ្វាយព្រះជាម្ចាស់ ដែលបានយាងមកជួបអ្នក នៅពេលអ្នករត់គេចពីអេសាវ បងប្រុសរបស់អ្នក»។
|
|
\v 2 បន្ទាប់មក លោកយ៉ាកុបនិយាយទៅកាន់ក្រុមគ្រួសាររបស់គាត់ និងអ្នកដែលនៅជាមួយគាត់ថា៖ «ចូរបោះបង់ព្រះដទៃនៅក្នុងចំណោមអ្នករាល់គ្នាចោល ចូរសម្អាតខ្លួនរបស់អ្នករាល់គ្នា ហើយផ្លាស់ប្តូរសម្លៀកបំពាក់របស់អ្នករាល់គ្នាចេញ។
|
|
\v 3 បន្ទាប់មក យើងចេញដំណើរ ហើយឡើងទៅបេតអែល។ ខ្ញុំនឹងសង់អាសនៈមួយនៅទីនោះថ្វាយព្រះជាម្ចាស់ ដែលបានឆ្លើយតបខ្ញុំនៅថ្ងៃដែលខ្ញុំមានទុក្ខ ហើយបានគង់នៅជាមួយខ្ញុំ គ្រប់កន្លែងដែលខ្ញុំទៅ»។
|
|
\s5
|
|
\v 4 ដូច្នេះ ពួកគេបានប្រគល់រូបព្រះរបស់សាសន៍ដទៃដែលនៅក្នុងដៃរបស់ពួកគេទាំងអស់ឲ្យដល់លោកយ៉ាកុប ហើយនិងចិញ្ចៀនដែលពួកគេពាក់នៅនឹងត្រចៀក។
|
|
\v 5 លោកយ៉ាកុបបានកប់វានៅក្រោមដើមជ្រៃដែលនៅជិតទឹកដីស៊ីគែម។ នៅពេលពួកគេធ្វើដំណើរ ព្រះជាម្ចាស់បានធ្វើឲ្យទីក្រុងផ្សេងៗដែលនៅជុំវិញពួកគេមានការភ័យខ្លាច ដូច្នេះ គ្មាននរណាហ៊ានដេញតាមកូនចៅរបស់លោកយ៉ាកុបទេ។
|
|
\s5
|
|
\v 6 ដូច្នេះ លោកយ៉ាកុបបានមកដល់ លូស (គឺជាបេតអែល) ដែលនៅក្នុងទឹកដីកាណាន គាត់ និងមនុស្សគ្រប់គ្នាដែលនៅជាមួយគាត់។
|
|
\v 7 គាត់បានសង់អាសនៈមួយនៅទីនោះ តាមដែលព្រះជាម្ចាស់បានបង្ហាញអង្គទ្រង់ដល់គាត់ នៅពេលគាត់កំពុងតែរត់គេចពីបងប្រុសរបស់គាត់។
|
|
\v 8 នាងស្រីដេបូរ៉ា ដែលត្រូវជាមេដោះរបស់នាងស្រីរេបិកា បានស្លាប់ ហើយគេបញ្ចុះសពនាងនៅជើងភ្នំបេតអែលនោះ គឺនៅក្រោមដើមជ្រៃមួយ ដែលគេហៅថា អាឡុន បាគូថ។
|
|
\s5
|
|
\p
|
|
\v 9 នៅពេលលោកយ៉ាកុបមកពីស្រុកប៉ាដាន់ អើរ៉ាមវិញ ព្រះជាម្ចាស់បានយាងមកជួបគាត់សារជាថ្មី ហើយបានឲ្យពរដល់គាត់។
|
|
\v 10 ព្រះជាម្ចាស់មានបន្ទូលទៅគាត់ថា៖ «អ្នកឈ្មោះយ៉ាកុប ប៉ុន្តែ ឈ្មោះរបស់អ្នកលែងហៅថាយ៉ាកុបទៀតហើយ។ អ្នកនឹងមានឈ្មោះថា អ៊ីស្រាអែល»។ ដូច្នេះ ព្រះជាម្ចាស់បានហៅឈ្មោះរបស់គាត់ថា អ៊ីស្រាអែល។
|
|
\s5
|
|
\v 11 ព្រះជាម្ចាស់មានបន្ទូលទៅគាត់ថា៖ «យើងជាព្រះដ៏មានគ្រប់ព្រះចេស្តា។ ចូរបង្កើតផល ហើយបានចម្រើនឡើង។ ជាប្រជាជាតិមួយ ដែលមានប្រជាជាតិជាច្រើនកើតចេញពីអ្នក ហើយនិងស្តេចដែលកើតឡើងចេញពីក្នុងចំណោមពូជពង្សរបស់អ្នក។
|
|
\v 12 ទឹកដីដែលយើងបានប្រគល់ឲ្យលោកអប្រាហាំ និងលោកអ៊ីសាក យើងនឹងប្រគល់ដល់អ្នក។ យើងក៏ប្រគល់ទឹកដីឲ្យដល់ពូជពង្សរបស់អ្នកដែលនៅតាមក្រោយអ្នកដែរ»។
|
|
\v 13 ព្រះជាម្ចាស់បានយាងចេញពីគាត់គឺចេញពីកន្លែងដែលព្រះអង្គមានបន្ទូលជាមួយគាត់។
|
|
\s5
|
|
\v 14 លោកយ៉ាកុបបានរៀបចំបង្គោលមួយ នៅកន្លែងដែលព្រះជាម្ចាស់បានមានបន្ទូលជាមួយគាត់ គឺជាសសរថ្ម។គាត់បានច្រូចតង្វាយពីលើវា ហើយក៏បានចាក់ប្រេងពីលើវាដែរ។
|
|
\v 15 លោកយ៉ាកុបដាក់ឈ្មោះកន្លែងដែលព្រះជាម្ចាស់មានបន្ទូលមកគាត់ថា បេតអែល។
|
|
\s5
|
|
\p
|
|
\v 16 ពួកគេបានចេញដំណើរពីបេតអែល។ កាលពួកគេនៅឆ្ងាយ មិនទាន់ទៅដល់អេប្រាតានៅឡើយ នាងរ៉ាជែលបានឈឺពោះសម្រាលកូន ហើយគាត់សម្រាលកូនយ៉ាងលំបាក
|
|
\v 17 កាលដែលនាងកំពុងដែលសម្រាលកូនយ៉ាងលំបាកបំផុតនោះ ឆ្មបបាននិយាយទៅនាងថា៖ «កុំខ្លាចអ្វីឡើយ ដ្បិតឥឡូវនាងបង្កើតបានកូនប្រុសមួយទៀតហើយ»។
|
|
\v 18 ពេលនាងរៀបនឹងស្លាប់ នៅដង្ហើមចុងក្រោយ នាងបានដាក់ឈ្មោះកូនប្រុសនោះថា បេន អូនី ប៉ុន្តែ ឪពុករបស់គាត់ដាក់ឈ្មោះថា បេនយ៉ាមីនវិញ។
|
|
\v 19 នាងរ៉ាជែលបានស្លាប់ ហើយបានបញ្ចុះនៅតាមផ្លូវទៅអេប្រាតា (គឺជាបេថ្លេហិម)។
|
|
\v 20 លោកយ៉ាកុបបានដំឡើងបង្គោលមួយឲ្យនាងនៅលើផ្នូររបស់នាង។ គឺជាសញ្ញាសង្គាល់ផ្នូររបស់នាងរហូតមកដល់សព្វថ្ងៃនេះ។
|
|
\s5
|
|
\v 21 លោកអ៊ីស្រាអែលបានបន្តដំណើរទៅមុខទៀត ហើយបានសង់ត្រសាលរបស់គាត់ខ្ពស់ជាងប៉មរបស់ហ្វូងសត្វទៅទៀត។
|
|
\v 22 ក្នុងកាលដែលោកអ៊ីស្រាអែលរស់នៅក្នុងទឹកដីនោះ លោករូបេនរួមបានដំណេកជាមួយនាងប៊ីលហា ជាប្រពន្ធចុងរបស់ឪពុកគាត់ ហើយលោកអ៊ីស្រាអែលបានដឹងរឿងនេះ។ ហើយលោកយ៉ាកុបមានកូនប្រុសដប់ពីរនាក់។
|
|
\s5
|
|
\p
|
|
\v 23 កូនប្រុសៗរបស់គាត់តាមរយៈនាងស្រីលេអាគឺ រូបេន ជាកូនច្បងរបស់លោកយ៉ាកុប ស៊ីម្មាន លេវី យូដា អ៊ីសាខារ និងសាប់យូឡូន។
|
|
\p
|
|
\v 24 កូនប្រុសៗរបស់គាត់តាមរយៈនាងរ៉ាជែល មាន យ៉ូសែប និងបេនយ៉ាមីន។
|
|
\p
|
|
\v 25 កូនប្រុសៗរបស់គាត់តាមរយៈនាងប៊ីលហា ជាអ្នកបម្រើស្រីរបស់នាងរ៉ាជែល មានដាន់ និងណែបថាលី។
|
|
\s5
|
|
\p
|
|
\v 26 កូនប្រុសៗរបស់គាត់តាមរយៈនាងស៊ីលផា ជាអ្នកបម្រើស្រីរបស់នាងលេអា មានកាដ និងអេស៊ើរ។ កូនទាំងអស់នេះជាកូនប្រុសៗរបស់លោកយ៉ាកុប ដែលកើតនៅក្នុងទឹកដីប៉ាដាន់អើរ៉ាម។
|
|
\p
|
|
\v 27 លោកយ៉ាកុបបានមករកលោកអ៊ីសាកជាឪពុកវិញ នៅត្រង់ដើមជ្រៃម៉ាមរ៉េ នៅគារយ៉ាត អើបា (គឺនៅហេប្រូន) ជាទឹកដីដែលលោកអប្រាហាំ និងលោកអ៊ីសាកបានធ្លាប់បានរស់នៅ។
|
|
\s5
|
|
\p
|
|
\v 28 លោកអ៊ីសាកមានអាយុមួយរយប៉ែតសិបឆ្នាំ។
|
|
\v 29 លោកអ៊ីសាកបានផុតដង្ហើម ហើយបានស្លាប់ ព្រមទាំងបានទៅជួបជុំជាមួយបុព្វបុរសរបស់គាត់ ហើយគាត់បានស្កប់ស្កល់នៅក្នុងជីវិតរបស់គាត់។ លោកអេសាវ និងលោកយ៉ាកុប កូនប្រុសរបស់គាត់ បានបញ្ចុះសពគាត់។
|
|
\s5
|
|
\c 36
|
|
\cl ជំពូក ៣៦
|
|
\p
|
|
\v 1 អ្នកទាំងនេះគឺជាពូជពង្សរបស់លោកអេសាវ (ដែលហៅថាអេដុមផងដែរ)។
|
|
\p
|
|
\v 2 លោកអេសាវយកប្រពន្ធពីជនជាតិកាណាន។ អ្នកទាំងនេះគឺជាប្រពន្ធរបស់គាត់គឺនាងអដា ជាកូនស្រីរបស់លោកអេឡូន ជនជាតិហេត នាងអហូលីបាម៉ា កូនស្រីរបស់លោកអណា ជាជីតារបស់លោកស៊ីបៀន ជនជាតិហេវី
|
|
\v 3 និងនាងបាសម៉ាត ជាកូនស្រីរបស់លោកអ៊ីស្មាអែល ជាប្អូនស្រីរបស់លោកនេបាយ៉ូត។
|
|
\s5
|
|
\v 4 នាងអដាបង្កើតបានអេលីផាសឲ្យលោកអេសាវ ហើយនាងបាសម៉ាតបង្កើតរេហួល។
|
|
\v 5 នាងអហូលីបាម៉ាបង្កើតបានយេអ៊ូស យ៉ាឡាម និងកូរេ។ អ្នកទាំងនេះជាកូនប្រុសរបស់លោកអេសាវ ដែលកើតនៅទឹកដីកាណាន។
|
|
\s5
|
|
\v 6 លោកអេសាវបានយកភរិយា និងកូនប្រុសៗរបស់គាត់ ព្រមទាំងសមាជិកគ្រួសាររបស់គាត់ និងហ្វូងសត្វរបស់គាត់ និងទ្រព្យសម្បត្តិរបស់គាត់ទាំងអស់ ដែលគាត់រកបាននៅក្នុងទឹកដីកាណាន ហើយគាត់បានចាកចេញពីទឹកដីដែលលោកយ៉ាកុប ប្អូនប្រុសរបស់គាត់រស់នៅ។
|
|
\v 7 គាត់ធ្វើបែបនេះ ដោយសារទ្រព្យសម្បត្តិរបស់ពួកគេច្រើនពេក ធ្វើឲ្យពួកគេមិនអាចនៅជាមួយគ្នាបាន។ ទឹកដីដែលពួកគេរស់នៅមិនអាចផ្គត់ផ្គង់ដល់ហ្វូងសត្វរបស់ពួកគេបានឡើយ។
|
|
\v 8 ដូច្នេះ លោកអេសាវ ដែលបានស្គាល់ជាជនជាតិអេដុមផងនោះ បានទៅតាំងលំនៅក្នុងតំបន់ភ្នំសៀរ។
|
|
\s5
|
|
\p
|
|
\v 9 ទាំងនេះគឺជាពូជពង្សរបស់លោកអេសាវ ជាជូនតារបស់ជនជាតិអេដុម នៅក្នុងតំបន់ភ្នំសៀរ។
|
|
\p
|
|
\v 10 ទាំងនេះគឺជាឈ្មោះកូនប្រុសៗរបស់លោកអេសាវ អេលីផាស ជាកូនរបស់នាងអដា ភរិយារបស់លោកអេសាវ។ រេហួល ជាកូនរបស់នាងបាសម៉ាត ភរិយារបស់លោកអេសាវ។
|
|
\p
|
|
\v 11 កូនប្រុសៗរបស់អេលីផាស គឺថេម៉ាន អូម៉ារ សេផូរ កាថាម និងកេណាស។
|
|
\p
|
|
\v 12 នាងធីមណា ជាប្រពន្ធចុងរបស់លោកអេលីផាស ជាកូនប្រុសរបស់លោកអេសាវ បង្កើតអាម៉ាឡេក។ ទាំងនេះជាកូនចៅរបស់នាងអដា ភរិយារបស់លោកអេសាវ។
|
|
\s5
|
|
\p
|
|
\v 13 អ្នកទាំងនេះគឺកូនប្រុសៗរបស់លោករេហួល ណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។ អ្នកទាំងនេះគឺជាចៅប្រុសៗរបស់នាងបាសម៉ាត ភរិយារបស់លោកអេសាវ។
|
|
\p
|
|
\v 14 ទាំងនេះគឺជាកូនប្រុសៗរបស់នាងអហូលីបាម៉ា ភរិយារបស់លោកអេសាវ ដែលត្រូវជាកូនរបស់លោកអណា និងជាចៅរបស់លោកស៊ីបៀន ។ នាងបង្កើតឲ្យលោកអេសាវ គឺយេអ៊ូស យ៉ាឡាម និងកូរេ។
|
|
\s5
|
|
\p
|
|
\v 15 អ្នកទាំងនេះគឺជាកុលសម្ព័ន្ធនៅក្នុងចំណោមពូជពង្សរបស់លោកលោកអេសាវ៖ ពូជពង្សរបស់លោកអេលីផាស ជាកូនច្បងរបស់លោកអេសាវ មានលោកថេម៉ាន លោកអូម៉ារ លោកសេផូ លោកកេណាស
|
|
\v 16 លោកកូរេ លោកកាថាម លោកអាម៉ាឡេក។ អ្នកទាំងនេះត្រូវជាមេនៃពូជពង្សអេលីផាស នៅក្នុងទឹកអេដុម ហើយពួកគេគឺជាចៅប្រុសៗរបស់នាងអដា។
|
|
\s5
|
|
\p
|
|
\v 17 ទាំងនេះគឺជាអំបូររបស់លោករេហួល ជាកូនប្រុសរបស់លោកអេសាវ មានលោកណាហាត់ លោកសេរ៉ាស លោកសាំម៉ា លោកមីសសា។ អ្នកទាំងនេះជាមេនៃអំបូររបស់លោករេហួល នៅក្នុងទឹកដីអេដុម។
|
|
\p
|
|
\v 18 ពួកគេគឺជាចៅប្រុសៗរបស់នាងបាសម៉ាត ភរិយារបស់លោកអេសាវ។ អ្នកទាំងនេះគឺមេនៃអំបូររបស់នាងអហូលីបាម៉ា ជាភរិយារបស់លោកអេសាវ កូនស្រីរបស់លោកអណា។
|
|
\v 19 អ្នកទាំងនេះគឺជាកូនចៅរបស់លោកអេសាវ ហើយពួកគេទាំងនេះជាមេនៃអំបូររបស់ពួកគេរៀងខ្លួន។
|
|
\s5
|
|
\p
|
|
\v 20 ទាំងនេះគឺជាកូនប្រុសៗរបស់លោកសៀរ ជនជាតិហូរី ជាប្រជាជនដែលរស់នៅក្នុងទឹកដីនេះ មានឡូថាន សូបាល ស៊ីបៀន អណា
|
|
\v 21 ឌីសុន អេស៊ើរ និងឌីសាន។ អ្នកទាំងនេះជាមេនៃជនជាតិហូរី ជាប្រជាជនរបស់លោកសៀរ នៅក្នុងទឹកដីអេដុម។
|
|
\p
|
|
\v 22 អ្នកទាំងនេះគឺជាកូនប្រុសរបស់លោកឡូថាន មាន ហូរី និងហេម៉ាម ហើយនាងធីមណាគឺជាប្អូនស្រីរបស់លោកឡូថាន។
|
|
\s5
|
|
\p
|
|
\v 23 អ្នកទាំងនេះគឺជាកូនប្រុសៗរបស់លោកសូបាល មាន អាល់វ៉ាន ម៉ាណាហាត់ អេបាល សេផូ និងអូណាំ។
|
|
\p
|
|
\v 24 អ្នកទាំងនេះគឺជាកូនប្រុសៗរបស់លោកស៊ីបៀនមាន អៃយ៉ា និងអណា។ លោកអណានេះហើយដែលបានរកឃើញប្រភពទឹកនៅទីរហោស្ថាន ក្នុងពេលដែលគាត់កំពុងតែឃ្វាលលារបស់លោកស៊ីបៀន ឪពុករបស់គាត់។
|
|
\s5
|
|
\p
|
|
\v 25 អ្នកទាំងនេះគឺជាកូនចៅរបស់លោកអណាមាន ឌីសុន និងនាងអហូលីបាម៉ា កូនស្រីរបស់លោកអណា។
|
|
\p
|
|
\v 26 អ្នកទាំងនេះគឺជាកូនប្រុសៗរបស់លោកឌីសុនមាន ហែមដាន់ អែសបាន់ យីតរ៉ាន និងកេរ៉ាន។
|
|
\p
|
|
\v 27 អ្នកទាំងនេះគឺជាកូនប្រុសៗរបស់លោកអេស៊ើរមាន ប៊ីលហាន សាវ៉ាន និងយ៉ាកាន។
|
|
\p
|
|
\v 28 អ្នកទាំងនេះគឺជាកូនប្រុសៗរបស់លោកឌីសានមាន អ៊ូស និងអរ៉ាន។
|
|
\s5
|
|
\p
|
|
\v 29 អ្នកទាំងនេះគឺជាអំបូររបស់លោកហូរីមានឡូថាន សូបាល ស៊ីបៀន អ័ណា ឌីសុន អេស៊ើរ និងឌីសាន។
|
|
\v 30 អ្នកទាំងនេះជាពូជអំបូរដែលកើតពីជនជាតិហូរី តាមអំបូររបស់គេនៅក្នុងទឹកដីសៀរ។
|
|
\s5
|
|
\p
|
|
\v 31 ទាំងនេះគឺជាស្ដេចគ្រងរាជ្យនៅក្នុងទឹកដីអេដុម មុនពេលស្តេចផ្សេងគ្រងរាជ្យនៅក្នុងទឹកដីអ៊ីស្រាអែល
|
|
\p
|
|
\v 32 ព្រះបាទបេឡា ជាបុត្ររបស់លោកបេអ៊រ បានគ្រងរាជ្យនៅក្រុងឌីនហាបារបស់ព្រះអង្គ ក្នុងទឹកដីអេដុម។
|
|
\p
|
|
\v 33 នៅពេលព្រះបាទបេឡាបានសុគតទៅ ព្រះបាទយ៉ូបាប ជាបុត្ររបស់លោកសេរ៉ាស អ្នកក្រុងបូសរ៉ា បានឡើងគ្រងរាជ្យជំនួសព្រះអង្គ។
|
|
\s5
|
|
\p
|
|
\v 34 នៅពេលព្រះបាទយ៉ូបាបសុគតទៅ ព្រះបាទហ៊ូសាំ ជាអ្នកក្រុងថេម៉ាន បានឡើងគ្រងរាជ្យជំនួសព្រះអង្គ។
|
|
\p
|
|
\v 35 នៅពេលព្រះបាទហ៊ូសាំសុគតទៅ ព្រះបាទហាដាឌ ជាបុត្ររបស់លោកបេដាឌ ស្ដេចនេះហើយដែលបានវាយឈ្នះជនជាតិម៉ាឌាន នៅស្រុកម៉ូអាប់ បានឡើងគ្រងរាជ្យជំនួសព្រះអង្គ។ ទីក្រុងរបស់ព្រះអង្គគឺអាវីត។
|
|
\p
|
|
\v 36 នៅពេលព្រះបាទហាដាឌសុគតទៅ ព្រះបាទសាំឡា ជាអ្នកស្រុកម៉ាសរេកា បានឡើងគ្រងរាជ្យជំនួសព្រះអង្គ។
|
|
\s5
|
|
\p
|
|
\v 37 នៅពេលព្រះបាទសាំឡាសុគតទៅ នោះព្រះបាទសូល ជាអ្នកក្រុងរ៉េហូបូត ដែលនៅជាប់នឹងទន្លេ បានឡើងគ្រងរាជ្យជំនួសព្រះអង្គ។
|
|
\p
|
|
\v 38 នៅពេលព្រះបាទសូលសុគតទៅ ព្រះបាទបាលហាណាន់ ជាបុត្ររបស់លោកអកបោរ បានឡើងគ្រងរាជ្យជំនួសព្រះអង្គ។
|
|
\p
|
|
\v 39 នៅពេលព្រះបាទបាលហាណាន់ ជាបុត្ររបស់លោកអកបោរសុគតទៅ ព្រះបាទហាដារ ជាអ្នកក្រុងប៉ាវ បានឡើងគ្រងរាជ្យជំនួសព្រះអង្គ។ មហេសីរបស់ស្ដេចមាននាមថា មហេថាបែល ជាបុត្រីរបស់លោកម៉ាតរេឌ និងជាចៅរបស់លោកម៉េសាហាប់។
|
|
\s5
|
|
\p
|
|
\v 40 អ្នកទាំងនេះគឺជាឈ្មោះមេនៃអំបូររបស់ជនជាតិអេសាវ តាមអំបូរ និងតាមទឹកដីរបស់ពួកគេ តាមឈ្មោះរបស់ពួកគេគឺ លោកធីមណា លោកអាលវ៉ា លោកយេថេត
|
|
\v 41 លោកអហូលីបាម៉ា លោកអេឡា លោកពីណូន
|
|
\v 42 លោកកេណាស លោកថេម៉ាន លោកមីបសារ
|
|
\v 43 លោកម៉ាកឌាល និងលោកអ៊ីរ៉ាម។ អ្នកទាំងនេះគឺជាមេនៃជនជាតិអេដុម ទៅតាមទីលំនៅ និងទៅតាមតំបន់ដែលជាទឹកដីរបស់គេ។ នេះគឺលោកអេសាវជាបុព្វបុរសរបស់ជនជាតិអេដុម។
|
|
\s5
|
|
\c 37
|
|
\cl ជំពូក ៣៧
|
|
\p
|
|
\v 1 លោកយ៉ាកុបបានរស់នៅក្នុងទឹកដី ដែលឪពុករបស់គាត់រស់នៅ គឺនៅក្នុងទឹកដីកាណាន។
|
|
\p
|
|
\v 2 ទាំងនេះ គឺជាព្រឹត្តិការណ៍ដែលកើតឡើងទាក់ទងនឹងលោកយ៉ាកុប។ លោកយ៉ូសែប នៅក្មេង អាយុដប់ប្រាំពីរឆ្នាំ បានទៅឃ្វាលហ្វូងសត្វជាមួយបងៗរបស់គាត់។ គាត់បានទៅជាមួយកូនប្រុសរបស់នាងប៊ីលហា និងនាងស៊ីលផា ប្រពន្ធចុងរបស់ឪពុកគាត់។ លោកយ៉ូសែបបានរាយការណ៍មិនល្អពីបងៗដល់ឪពុករបស់ពួកគេ។
|
|
\s5
|
|
\v 3 លោកអ៊ីស្រាអែលស្រឡាញ់យ៉ូសែបជាងកូនប្រុសៗទាំងអស់របស់គាត់ដោយសារគាត់មានកូនប្រុសនេះ ពេលគាត់មានអាយុច្រើនហើយ។ លោកអ៊ីស្រាអែលបានធ្វើសម្លៀកបំពាក់យ៉ាងស្អាតឲ្យគាត់។
|
|
\v 4 បងប្រុសរបស់គាត់បានឃើញថា ឪពុករបស់ពួកគេស្រឡាញ់គាត់ច្រើនជាងបងៗទាំងអស់។ ពួកគេបានស្អប់គាត់ ហើយមិនបាននិយាយពាក្យល្អដាក់គាត់ឡើយ។
|
|
\s5
|
|
\p
|
|
\v 5 លោកយ៉ូសែបបានសុបិនរឿងមួយ ហើយគាត់បានប្រាប់ដល់បងៗរបស់គាត់ពីរឿងនោះ។ ពួកគេស្អប់គាត់កាន់តែខ្លាំង។
|
|
\v 6 គាត់និយាយទៅពួកគេថា៖ «សូមស្តាប់សុបិន ដែលខ្ញុំបានសុបិន។
|
|
\s5
|
|
\v 7 មើល៍ កាលយើងទាំងអស់គ្នាកំពុងតែចងកណ្ដាប់ស្រូវ នៅវាលស្រែ ពេលនោះ ស្រាប់តែកណ្ដាប់របស់ខ្ញុំងើបឈរឡើងយ៉ាងត្រង់ ហើយមើល៍ កណ្ដាប់របស់បងៗបានមកព័ទ្ធជុំវិញកណ្ដាប់ខ្ញុំ ហើយនាំគ្នាលុតជង្គង់ចំពោះកណ្ដាប់របស់ខ្ញុំ»។
|
|
\v 8 បងៗរបស់គាត់និយាយទៅកាន់គាត់ថា៖ «តើឯងនឹងគ្រងរាជ្យលើយើងឬ? តើឯងនឹងគ្រប់គ្រងលើយើងឬ?»។ ពួកគេរឹតតែស្អប់គាត់កាន់តែខ្លាំងឡើយ ដោយព្រោះតែសុបិនដែលគាត់យកមកប្រាប់ពួកគេ។
|
|
\s5
|
|
\v 9 គាត់បានសុបិនឃើញរឿងមួយផ្សេងទៀត ហើយបានប្រាប់សុបិនដល់បងៗរបស់គាត់ដែរ។ គាត់និយាយថា៖ «មើល៍ ខ្ញុំបានសុបិនឃើញរឿងមួយទៀត គឺឃើញដួងអាទិត្យ និងដួងច័ន្ទ ហើយផ្កាយទាំងដប់មួយលុតជង្គង់ចំពោះខ្ញុំ»។
|
|
\v 10 គាត់បានប្រាប់ការនេះទៅកាន់ឪពុករបស់គាត់ ដូចបានប្រាប់ដល់បងៗដែរ ហើយឪពុករបស់គាត់បានបន្ទោសដល់គាត់។ លោកអ៊ីស្រាអែលប្រាប់ទៅគាត់ថា៖ «តើកូនសុបិនអ្វីចម្លែកម្លេ៉ះ? តើម្តាយរបស់ឯង និងឪពុក ព្រមទាំងបងៗរបស់ឯងលុតជង្គង់ថ្វាយបង្គំឯងមែនទេ?
|
|
\v 11 បងៗច្រណែននឹងគាត់ប៉ុន្តែឪពុករបស់គាត់រក្សារឿងនេះនៅក្នុងគំនិតរបស់គាត់។
|
|
\s5
|
|
\p
|
|
\v 12 បងៗរបស់គាត់បានទៅកន្លែងមើលថែហ្វូងសត្វរបស់ឪពុកគាត់នៅក្នុងក្រុងស៊ីគែម។
|
|
\v 13 លោកអ៊ីស្រាអែលប្រាប់យ៉ូសែបថា៖ «តើកូនឯងមិនទៅកន្លែងមើលហ្វូងសត្វជាមួយបងៗកូនឯងនៅស៊ីគែមទេឬ? មក ហើយឪពុកនឹងឲ្យកូនឯងទៅជាមួយពួកគេ»។ យ៉ូសែបប្រាប់គាត់វិញថា៖ «ខ្ញុំរួចរាល់ហើយ»។
|
|
\v 14 លោកអ៊ីស្រាអែលប្រាប់គាត់ថា៖ «ទៅឥឡូវនេះទៅ មើល៍ ឲ្យដឹងថាតើបងៗរបស់កូនឯង និងហ្វូងសត្វយ៉ាងណា ហើយនាំយកដំណឹងមកប្រាប់ឪពុកវិញ»។ ដូច្នេះ លោកយ៉ាកុបបានឲ្យគាត់ចេញទៅជ្រលងភ្នំហេប្រុន ហើយយ៉ូសែបបានទៅក្រុងស៊ីគែម។
|
|
\s5
|
|
\v 15 មានបុរសម្នាក់បានជួបយ៉ូសែប។ មើល៍ យ៉ូសែបបានវង្វេងនៅឯវាល។ បុរសនោះបានសួរគាត់ថា៖ «តើឯងរកអ្វី?»
|
|
\v 16 យ៉ូសែបឆ្លើយថា៖ «ខ្ញុំរកបងៗរបស់ខ្ញុំ សូមជួយប្រាប់ខ្ញុំផង តើពួកគាត់មើលថែហ្វូងសត្វនៅឯណា»។
|
|
\v 17 បុរសនោះប្រាប់ថា៖ «ពួកគេបានចេញពីទីនេះហើយ ដ្បិត យើងបានឮពួកគេនិយាយថា៖ «តោ៎ះ! យើងទៅដូថាន។ យ៉ូសែបបានទៅតាមរកបងៗរបស់គាត់ ហើយជួបពួកគេនៅដូថាន។
|
|
\s5
|
|
\p
|
|
\v 18 ពួកគេឃើញគាត់ពីចម្ងាយ ហើយមុនពេលគាត់ជិតទៅដល់ពួកគេ ពួកគេបានឃុបឃិតគ្នាសម្លាប់គាត់។
|
|
\v 19 បងៗបាននិយាយទៅកាន់គ្នាគាត់ថា៖ «មើល អាមេសុបិនមកហើយ។
|
|
\v 20 ដូច្នេះ មក! ចូរយើងសម្លាប់វា ហើយកប់វាទៅក្នុងរណ្តៅមួយនោះទៅ។ យើងនឹងប្រាប់គេថា៖ «សត្វព្រៃបានសម្លាប់វា» យើងនឹងមើលថាតើសុបិនរបស់វានឹងទៅជាយ៉ាងណា?»។
|
|
\s5
|
|
\v 21 លោករូបេនបានឮ ហើយសង្គ្រាះគាត់ពីដៃរបស់ពួកគេ។ គាត់បានប្រាប់ថា៖ «សូមយើងកុំសម្លាប់វាអី»។
|
|
\v 22 លោករូបេនប្រាប់ទៅពួកគេថា៖ «កុំបង្ហូរឈាមឡើយ។ ចូរបោះវាទៅក្នុងរណ្តៅដែលនៅក្នុងទីរហោស្ថាននេះទៅ ប៉ុន្តែ សូមកុំសម្លាប់វាអី»។ ដើម្បីឲ្យគាត់អាចសង្គ្រោះគាត់ចេញពីកណ្ដាប់ដៃរបស់ពួកគេ ហើយនាំគាត់ត្រឡប់ទៅឪពុករបស់គាត់វិញ។
|
|
\s5
|
|
\v 23 នៅពេលយ៉ូសែបបានទៅដល់បងៗរបស់គាត់ ពួកគេបានដោះអាវស្អាតរបស់គាត់។
|
|
\v 24 ពួកគេបានចាប់គាត់ ហើយបោះគាត់ចូលទៅក្នុងរណ្ដៅ។ រណ្តៅនោះទទេស្អាតគ្មានទឹកនៅក្នុងនឹងទេ។
|
|
\s5
|
|
\p
|
|
\v 25 ពួកគេបានអង្គុយចុះ ហើយហូបនំប៉័ង។ ពួកគេបានងើបភ្នែកគេឡើង ហើយសម្លឹងមើល ហើយឃើញជនជាតិអ៊ីស្មាអែលមកពីកាឡាដ ជាមួយនឹងសត្វអូដ្ឋរបស់ពួកគេ ដឹកគ្រឿងក្រអូប ជ័រពិដោរ និងជ័រល្វីងទេស។ ពួកគេកំពុងធ្វើដំណើរ យករបស់ទាំងនោះទៅទឹកដីអេស៊ីប។
|
|
\v 26 លោកយូដានិយាយទៅបងៗរបស់គាត់ថា៖ «តើមានប្រយោជន៍អ្វី ប្រសិនបើ យើងសម្លាប់ប្អូនរបស់យើង ហើយលាក់ឈាមរបស់វា?
|
|
\s5
|
|
\v 27 មក ចូរយើងលក់វាឲ្យទៅជនជាតិអ៊ីស្មាអែល ហើយកុំសម្លាប់វាឡើយ។ ដ្បិត វាក៏ជាកូនរបស់ឪពុកយើង និងជាសាច់ឈាមរបស់យើងដែរ»។ បងៗរបស់គាត់ក៏ស្តាប់តាមគាត់។
|
|
\v 28 មានឈ្មួញជាតិម៉ាឌានមកដល់ ពួកគេក៏យកយ៉ូសែបចេញពីរណ្ដៅ។ ពួកគេបានលក់យ៉ូសែបទៅឲ្យជនជាតិអ៊ីស្មាអែល ក្នុងតម្លៃជាប្រាក់ម្ភៃស្លឹង។ ជនជាតិអ៊ីស្មាអែលនាំយ៉ូសែបទៅទឹកដីអេស៊ីប។
|
|
\s5
|
|
\p
|
|
\v 29 លោករូបេនបានត្រឡប់មកឯរណ្ដៅវិញ ហើយមើល៍ យ៉ូសែបមិនបាននៅក្នុងរណ្តៅនោះទៀតទេ។ គាត់បានហែកសម្លៀកបំពាក់របស់គាត់។
|
|
\v 30 គាត់បានត្រឡប់ទៅប្អូនៗរបស់គាត់ហើយប្រាប់ថា៖ «ក្មេងប្រុសនោះមិននៅទីនោះទេ! ហើយខ្ញុំ តើខ្ញុំអាចទៅណា?»
|
|
\s5
|
|
\v 31 ពួកគេបានសម្លាប់សត្វពពែមួយ បន្ទាប់មកបានយកសម្លៀកបំពាក់យ៉ូសែប ហើយជ្រលក់វាទៅក្នុងឈាមនោះ។
|
|
\v 32 បន្ទាប់មក ពួកគេបានយកវាទៅឯឪពុករបស់ពួកគេហើយនិយាយថា៖ «យើងបានរកឃើញអាវនេះ។ សូមមើល ថាតើវាជាសម្លៀកបំពាក់របស់កូនលោកឪពុកមែនរឺមិនមែន»។
|
|
\v 33 លោកយ៉ាកុបបានស្គាល់វា ហើយនិយាយថា៖ «វាគឺជាសម្លៀកបំពាក់កូនប្រុសរបស់ឪពុក។ សត្វព្រៃបានសម្លាប់កូនខ្ញុំ។ វាបានញែកស៊ីយ៉ូសែបជាចំណែកៗ»។
|
|
\s5
|
|
\v 34 លោកយ៉ាកុបបានហែកសម្លៀកបំពាក់របស់គាត់ ហើយស្លៀកសំពត់ធ្មៃរបស់គាត់ ហើយបានកាន់ទុក្ខកូនប្រុសរបស់គាត់ជាច្រើនថ្ងៃ។
|
|
\v 35 កូនប្រុស កូនស្រីរបស់គាត់បានក្រោកឡើងហើយកម្សាន្តចិត្តគាត់ ប៉ុន្តែ គាត់បដិសេធមិនទទួលការកម្សាន្តចិត្តរបស់គាត់ឡើយ។ គាត់និយាយថា៖ «ខ្ញុំពិតជាចង់ទៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ដើម្បីកាន់ទុក្ខដល់កូនប្រុសខ្ញុំ»។ ឪពុករបស់គាត់បានកាន់ទុក្ខនឹងកូនប្រុសរបស់គាត់។
|
|
\v 36 ជនជាតិម៉ាឌានបានលក់គាត់ឲ្យលោកប៉ូទីផារជាមន្ត្រីរបស់ព្រះចៅផារ៉ោន ជាមេបញ្ជាការលើកងអង្គរក្សរបស់ស្ដេច។
|
|
\s5
|
|
\c 38
|
|
\cl ជំពូក ៣៨
|
|
\p
|
|
\v 1 នៅគ្រានោះ លោកយូដាបានចាកចេញពីបងប្អូនរបស់គាត់ ទៅនៅជាមួយបុរសម្នាក់ក្នុងអាឌូឡាម ដែលមានឈ្មោះហ៊ីរ៉ា។
|
|
\v 2 គាត់បានឃើញកូនស្រីរបស់លោកស៊ូអា ជាជនជាតិកាណាននៅទីនោះ។ គាត់រៀបការជាមួយនាង ហើយគេងជាមួយនាង។
|
|
\s5
|
|
\v 3 នាងមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយ។ គាត់បានដាក់ឈ្មោះថា អ៊ើរ។
|
|
\v 4 នាងមានផ្ទៃពោះម្តងទៀត ហើយបង្កើតបានកូនប្រុសមួយទៀត។
|
|
\v 5 នាងបានដាក់ឈ្មោះកូនប្រុសនោះថា អូណាន់។ ហើយនាងបានបង្កើតកូនប្រុសមួយទៀត ហើយដាក់ឈ្មោះកូនប្រុសនោះថា សេឡា។ នាងបង្កើតកូនទាំងអស់នោះនៅក្នុងភូមិកេស៊ីប។
|
|
\s5
|
|
\v 6 លោកយូដារកភរិយាមួយឲ្យអ៊ើរ កូនប្រុសច្បងរបស់គាត់។ នាងឈ្មោះថា តាម៉ារ។
|
|
\v 7 លោកអ៊ើរ កូនច្បងរបស់គាត់ ជាមនុស្សអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ទេ ដូច្នេះ ព្រះអម្ចាស់ក៏បានសម្លាប់គាត់ចោលទៅ។
|
|
\s5
|
|
\v 8 លោកយូដាបាននិយាយទៅកាន់លោកអូណាន់ថា៖ «ចូរទៅគេងជាមួយភរិយាបងប្រុសរបស់កូនទៅ។ ចូរធ្វើតួនាទីជាប្អូនថ្លៃរបស់នាង ហើយបន្តពូជពង្សឲ្យបងប្រុសរបស់កូនទៅ»។
|
|
\v 9 ដោយលោកអូណាន់ដឹងថាកូនដែលនឹងកើតមក គ្មានឈ្មោះជាពូជពង្សរបស់គាត់ ដូច្នេះ ពេលណាគាត់រួមដំណេកជាមួយបងថ្លៃ គាត់តែងតែសម្រក់ចោលទៅដី ដូច្នេះហើយគាត់មិនអាចមានកូនដើម្បីបន្តពូជឲ្យបងប្រុសរបស់គាត់។
|
|
\v 10 អ្វីដែលគាត់បានធ្វើ អាក្រក់នៅចំពោះព្រះអម្ចាស់។ ព្រះអម្ចាស់ក៏សម្លាប់គាត់ចោលទៅដែរ។
|
|
\s5
|
|
\v 11 លោកយូដាប្រាប់នាងតាម៉ារ កូនប្រសារស្រីរបស់គាត់ថា៖ «ចូរនៅជាស្រី្តមេម៉ាយសិនចុះ ហើយទៅរស់នៅផ្ទះឪពុករបស់កូនសិនទៅ ទម្រាំសេឡាកូនរបស់ពុកធំពេញវ័យសិន»។ ដ្បិត គាត់ខ្លាចថា៖ «កូនមួយនេះអាចស្លាប់ដូចបងៗដែរ»។ នាងតាម៉ារក៏ទៅហើយទៅរស់នៅផ្ទះឪពុកនាងវិញ។
|
|
\s5
|
|
\p
|
|
\v 12 យូរថ្ងៃក្រោយមក កូនស្រីរបស់លោកស៊ូអា ត្រូវជាភរិយារបស់លោកយូដា បានទទួលមរណភាព។ លោកយូដាបានធូរស្បើយហើយ គាត់ក៏ធ្វើដំណើរទៅ មើលពួកអ្នកកាត់រោមចៀមរបស់គាត់ ភូមិធីមណា គាត់និងមិត្តភក្តិរបស់គាត់ គឺលោកហ៊ីរ៉ា ជាអ្នកស្រុកអាឌូឡាមទៅជាមួយដែរ។
|
|
\v 13 គេប្រាប់នាងតាម៉ារថា៖ «មើល៍ ឪពុកក្មេករបស់នាងឡើងទៅធីមណា ដើម្បីកាត់រោមចៀម»។
|
|
\v 14 នាងបានដោះស្លៀកសម្លៀកបំពាក់ជាស្រីមេម៉ាយរបស់នាងចេញ ហើយស្លៀកសម្លៀកបំពាក់ ហើយយកស្បៃហើយបាំងមុខរបស់នាង។ នាងអង្គុយនៅទ្វារចូលភូមិអេណែម ដែលនៅជិតផ្លូវទៅភូមិធីមណា។ ហើយនាងបានឃើញសេឡាពេញវ័យហើយ ប៉ុន្តែ លោកមិនបានប្រគល់គាត់មកឲ្យធ្វើប្តីររបស់នាងឡើយ។
|
|
\s5
|
|
\v 15 គាត់គិតថាជាស្ត្រីពេស្យា ព្រោះនាងមានស្បៃបាំងមុខរបស់នាង។
|
|
\v 16 គាត់បានទៅរកនាងដែលនៅក្បែរផ្លូវនោះ ហើយនិយាយថា៖ «មក៍ សូមឲ្យខ្ញុំបានគេងជាមួយនាង!» ដ្បិត គាត់មិនបានដឹងថា នាងជាកូនប្រសាស្រីរបស់គាត់ទេ។ នាងតបថា៖ «តើលោកនឹងឲ្យអ្វីដល់ខ្ញុំ ប្រសិនបើខ្ញុំគេងជាមួយលោក?»។
|
|
\s5
|
|
\v 17 គាត់ប្រាប់ថា៖ «ខ្ញុំនឹងឲ្យគេយកពពែមួយពីហ្វូងសត្វរបស់ខ្ញុំមកឲ្យនាង»។ នាងបានសួរថា៖ «តើលោកមានអ្វីបញ្ចាំខ្ញុំឬទេ ទម្រាំតែលោកឲ្យគេយកវាមកឲ្យខ្ញុំ?»។
|
|
\v 18 គាត់សួរថា៖ «តើឲ្យខ្ញុំបញ្ចាំអ្វីដល់នាង?» នាងឆ្លើយថា៖ «សូមប្រគល់ត្រា ខ្សែ និងដំបងដែលលោកកាន់នៅដៃនោះមក»។ គាត់បានប្រគល់របស់ទាំងនោះឲ្យនាង ហើយបានគេងជាមួយនាង ហើយនាងក៏មានផ្ទៃពោះដោយសារគាត់។
|
|
\s5
|
|
\v 19 នាងបានក្រោកឡើង ហើយចេញពីគាត់ទៅ។ នាងបានយកស្បៃចេញពីមុងនាង ហើយពាក់សម្លៀកបំពាក់ជាស្រី្តមេម៉ាយវិញ។
|
|
\v 20 លោកយូដាបានផ្ញើពពែស្ទាវមួយពីហ្វូងសត្វតាមរយៈមិត្តភក្តិរបស់គាត់ គឺលោកអាឌូឡាំ ហើយយករបស់បញ្ចាំពីដៃរបស់ស្រ្តីនោះមកវិញ ប៉ុន្តែ គាត់រកនាងមិនឃើញទេ។
|
|
\s5
|
|
\v 21 បន្ទាប់មក លោកអាឌូឡាំសួរពួកប្រុសៗនៅកន្លែងនោះថា៖ «តើស្ត្រីពេស្យាដែលនៅមាត់ផ្លូវចូលភូមិអេណែមនោះ នៅឯណា?»។ គេតបមកវិញថា៖ «មិនដែលមានស្ត្រីពេស្យានៅទីនេះទេ»។
|
|
\v 22 គាត់ក៏ត្រឡប់ទៅលោកយូដាវិញ ហើយប្រាប់ថា៖ «ខ្ញុំរកនាងមិនឃើញទេ។ ហើយពួកប្រុសៗនៅទីនោះប្រាប់ថា៖ «មិនដែលមានស្រី្តពេស្យានៅទីនេះទេ»។
|
|
\v 23 លោកយូដាប្រាប់ថា៖ «សូមឲ្យនាងទុករបស់នោះចុះ ដើម្បីកុំឲ្យយើងខ្មាស់គេ។ តាមពិត ខ្ញុំបានផ្ញើពពែស្ទាវមួយរួចហើយ តែឯងរកនាងមិនឃើញ»។
|
|
\s5
|
|
\p
|
|
\v 24 ប្រហែលជាបីខែក្រោយមក មានគេប្រាប់លោកយូដាថា៖ «នាងតាម៉ារកូនប្រសាស្រីរបស់លោកបានប្រព្រឹត្តអំពើពេស្យា ហើយឥឡូវនេះ នាងមានផ្ទៃពោះដោយសារអំពើនោះហើយ»។ លោកយូដាប្រាប់ថា៖ «ចូរនាំនាងមកទីនេះ ហើយដុតនាងចោលទៅ»។
|
|
\v 25 នៅពេលគេនាំនាងមក នាងបានផ្ញើសាររបស់នាងទៅឪពុកក្មេករបស់នាងថា៖ «បុរសដែលជាម្ចាស់របស់ទាំងនេះ បានធ្វើឲ្យខ្ញុំមានផ្ទៃពោះ»។ នាងប្រាប់ថា៖ «សូមរកមើលថាតើនរណាជាម្ចាស់របស់ទាំងនេះ ដែលមានដូចជាត្រា ខ្សែ និងដំបងជាដើម»។
|
|
\v 26 លោកយូដាស្គាល់របស់ទាំងនោះ ហើយនិយាយថា៖ «នាងសុចរិតជាងខ្ញុំទៀត ខ្ញុំមិនបានប្រគល់សេឡា កូនប្រុសរបស់ខ្ញុំ ឲ្យធ្វើជាស្វាមីរបស់នាងឡើយ»។ គាត់មិនបានរួមដំណេកជាមួយនាងទៀតឡើយ។
|
|
\s5
|
|
\v 27 នៅគ្រានាងសម្រាលកូននោះ មើល៍នាងកូនភ្លោះនៅក្នុងផ្ទៃរបស់នាង។
|
|
\v 28 ពេលសម្រាលកូនមានកូនមួយចេញដៃមកមុន ហើយឆ្មបក៏យកអំបោះក្រហមចងដៃទារកនោះ ហើយនិយាយថា៖ «កូនមួយនេះកើតមុន»។
|
|
\s5
|
|
\v 29 ប៉ុន្តែ ទារកនោះបានដកដៃរបស់វាចូលទៅវិញ ហើយប្អូនរបស់វាក៏កើតចេញមកមុយ។ ពេលនោះ ឆ្មបនិយាយថា៖ «ឯងបានបើកប្រឡោះដណ្ដើមចេញមុន!» ដូច្នេះ គាត់បានដាក់ឈ្មោះកូននោះថា ពេរេស។
|
|
\v 30 បន្ទាប់មក បងប្រុសរបស់វាក៏កើតចេញមក គឺជាអ្នកដែលបានមានអំបោះក្រហមនៅដៃរបស់វា ហើយគាត់បានដាក់ឈ្មោះកូននោះថា សេរ៉ាស។
|
|
\s5
|
|
\c 39
|
|
\cl ជំពូក ៣៩
|
|
\p
|
|
\v 1 យ៉ូសែបត្រូវបាននាំទៅឯស្រុកអេស៊ីប។ លោកប៉ូទីផារជាមន្ត្រីជនជាតិអេស៊ីបម្នាក់ ដែលជាមេលើកកងអង្គរក្សស្តេចរបស់ផារ៉ោន បានទិញគាត់ពីពួកអ៊ីស្មាអែល ដែលនាំចុះមកស្រុកអេស៊ីបនេះ។
|
|
\v 2 ព្រះអម្ចាស់គង់ជាមួយយ៉ូសែប ហើយគាត់បានក្លាយជាអ្នកមាន។ គាត់រស់នៅក្នុងផ្ទះរបស់លោកប៉ូទីផារចៅហ្វាយរបស់គាត់។
|
|
\s5
|
|
\v 3 ចៅហ្វាយរបស់គាត់បានឃើញថា ព្រះអម្ចាស់គង់នៅជាមួយគាត់ ហើយឃើញថា ព្រះជាម្ចាស់បានធ្វើឲ្យគាត់ចម្រុងចម្រើនអ្វីៗដែលគាត់បានធ្វើ។
|
|
\v 4 ចៅហ្វាយរបស់លោកលោកយ៉ូសែបពេញចិត្តនឹងគាត់ណាស់។ លោកយ៉ូសែបបានបម្រើលោកប៉ូទីផារ។ លោកប៉ូទីផារបានលើកគាត់ឲ្យគ្រប់គ្រងលើផ្ទះរបស់គាត់ និងអ្វីៗដែលជាទ្រព្យសម្បត្តិ ហើយបានដាក់នៅក្រោមការមើលថែរបស់គាត់ទាំងអស់។
|
|
\s5
|
|
\v 5 នៅពេលដែលគាត់បានលើកលោកយ៉ូសែបឲ្យគ្រប់គ្រងលើផ្ទះសម្បែង និងទ្រព្យសម្បត្តិទាំងអស់របស់គាត់ នោះព្រះអម្ចាស់បានប្រទានពរដល់ផ្ទះសម្បែងរបស់ជនជាតិអេស៊ីបនេះ ដោយសារតែលោកយ៉ូសែប។ ព្រះពររបស់ព្រះអម្ចាស់មកលើអ្វីៗដែលលោកប៉ូទីផារមាននៅក្នុងផ្ទះសម្បែង និងនៅឯស្រែចម្ការ។
|
|
\v 6 លោកប៉ូទីផារបានដាក់អ្វីៗដែលគាត់មាននៅក្រោមការមើលថែរបស់លោកយ៉ូសែប។ គាត់មិនចាំបាច់ខ្វល់ខ្វាយអ្វីឡើយ លើកលែងតែអាហារដែលគាត់ហូបប៉ុណ្ណោះ។ ហើយលោកយ៉ូសែបក៏សង្ហា ហើយទាក់ទាញផងដែរ។
|
|
\s5
|
|
\v 7 បន្ទាប់ពីគាត់បានទទួលកិច្ចការទាំងនេះហើយ នោះភរិយារបស់ចៅហ្វាយក៏ចង់បានលោកយ៉ូសែប។ នាងបាននិយាយថា៖ «មកគេងជាមួយខ្ញុំ»។
|
|
\v 8 ប៉ុន្តែ គាត់បានបដិសេធ ហើយនិយាយទៅកាន់ភរិយារបស់ចៅហ្វាយគាត់ថា៖ មើល៍ ចៅហ្វាយរបស់ខ្ញុំ មិនបានខ្វល់ខ្វាយពីអ្វីៗដែលខ្ញុំធ្វើនៅក្នុងផ្ទះនេះទេ ហើយគាត់បានប្រគល់អ្វីៗដែលជារបស់គាត់ឲ្យនៅក្រោមការមើលថែរបស់ខ្ញុំ។
|
|
\v 9 គ្មាននរណានៅក្នុងផ្ទះនេះធំជាងខ្ញុំទេ។ លោកមិនបានហួងហែងអ្វីពីខ្ញុំទេ លើកលែងតែចៅហ្វាយស្រី ព្រោះចៅហ្វាយស្រីគឺជាភរិយារបស់គាត់។ តើខ្ញុំអាចនឹងធ្វើការអាក្រក់ដ៏ធំនេះ ហើយអាចធ្វើបាបទាស់នឹងព្រះជាម្ចាស់ដែរឬ?»
|
|
\s5
|
|
\v 10 ពីមួយថ្ងៃទៅមួយថ្ងៃ នាងនិយាយទៅលោកយ៉ូសែប ប៉ុន្តែ គាត់បានបដិសេធមិនព្រមគេងជាមួយនាង ឬនៅជាមួយនាងឡើយ។
|
|
\v 11 នៅថ្ងៃមួយ នៅពេលគាត់បានចូលទៅក្នុងផ្ទះ ដើម្បីធ្វើការងាររបស់គាត់។ គ្មានបុរសណាម្នាក់នៅក្នុងផ្ទះនោះទេ។
|
|
\v 12 នាងបានចាប់គាត់ ហើយទាញអាវរបស់គាត់ ហើយនិយាយថា៖ «មកគេងជាមួយខ្ញុំ»។ គាត់បានបន្សល់ទុកនូវសម្លៀកបំពាក់នៅក្នុងដៃរបស់នាង ដោយរត់ ហើយចេញទៅក្រៅវិញ។
|
|
\s5
|
|
\v 13 នៅពេលនាងបានឃើញថា គាត់បានចាកចេញហើយសន្សល់សម្លៀកបំពាក់របស់គាត់នៅក្នុងដៃរបស់នាង ហើយបានរត់ចេញទៅក្រៅ
|
|
\v 14 នោះនាងបានហៅពួកប្រុសៗដែលនៅក្នុងផ្ទះរបស់នាង ហើយបានប្រាប់ដល់ពួកគេថា៖ «មើល លោកប៉ូទីផារបាននាំជនជាតិហេព្រើរមកមើលងាយខ្ញុំ។ គាត់បានមករកខ្ញុំ ដើម្បីគេងជាមួយខ្ញុំ ហើយខ្ញុំក៏ស្រែកឡើង។
|
|
\v 15 ហើយនៅពេលគាត់បានឮខ្ញុំស្រែក នោះគាត់បានបន្សល់សម្លៀកបំពាក់របស់គាត់នៅជាមួយខ្ញុំ រត់ ហើយចេញទៅក្រៅ»។
|
|
\s5
|
|
\v 16 នាងបានដាក់សម្លៀកបំពាក់របស់គាត់នៅជិតនាង រហូតទាល់តែចៅហ្វាយរបស់គាត់ត្រឡប់មកផ្ទះវិញ។
|
|
\v 17 នាងបានពន្យល់ប្រាប់គាត់ថា៖ «អ្នកបម្រើជនជាតិហេព្រើរ ដែលនៅលោកបាននាំមកឯយើង បានមកមើលងាយខ្ញុំ។
|
|
\v 18 នៅពេលដែលខ្ញុំស្រែក គាត់បានបន្សល់សម្លៀកបំពាក់របស់គាត់នៅជាមួយខ្ញុំ ហើយរត់ចេញទៅក្រៅ»។
|
|
\s5
|
|
\p
|
|
\v 19 នៅពេលចៅហ្វាយរបស់គាត់បានស្តាប់ភរិយារបស់គាត់ពន្យល់ ហើយប្រាប់គាត់ «នេះគឺជាអ្វីដែលអ្នកបម្រើរបស់លោកបានធ្វើចំពោះខ្ញុំ» គាត់ខឹងយ៉ាងខ្លាំង។
|
|
\v 20 ចៅហ្វាយរបស់លោកយ៉ូសែបបានចាប់គាត់ ហើយយកគាត់ទៅដាក់គុក នៅកន្លែងអ្នកទោសរបស់ស្តេច។ គាត់បាននៅក្នុងគុកនោះ។
|
|
\s5
|
|
\v 21 ប៉ុន្តែ ព្រះអម្ចាស់គង់នៅជាមួយលោកយ៉ូសែប ហើយសម្ដែងភាពស្មោះត្រង់ចំពោះសម្ពន្ធមេត្រីចំពោះគាត់។ ព្រះអង្គបានផ្តល់មេត្តាដល់គាត់ គឺបានធ្វើឲ្យមេគុកអាណិតមេត្តាដល់គាត់។
|
|
\v 22 លោកមេគុកបានប្រគល់អ្នកទោសដែលនៅក្នុងគុកទាំងអស់ទៅក្នុងដៃរបស់លោកយ៉ូសែប។ អ្វីៗដែលពួកគេធ្វើនៅទីនោះ លោកយ៉ូសែបជាអ្នកទទួលខុសត្រូវទាំងអស់។
|
|
\v 23 មេគុកមិនបានខ្វល់ខ្វាយអំពីអ្វីៗទាំងអស់ ដែលនៅក្នុងដៃរបស់គាត់ឡើយ ព្រោះព្រះអម្ចាស់គង់នៅជាមួយគាត់។ អ្វីដែលគាត់ធ្វើ ព្រះអម្ចាស់បានធ្វើឲ្យចម្រើនឡើងទាំងអស់។
|
|
\s5
|
|
\c 40
|
|
\cl ជំពូក ៤០
|
|
\p
|
|
\v 1 បន្ទាប់ពីការទាំងនេះហើយ អ្នកថ្វាយ ពែងនិងអ្នកដុតនំរបស់ស្តេចរបស់អេស៊ីប បានធ្វើឲ្យស្ដេចស្រុកអេស៊ីបជាម្ចាស់របស់ខ្លួនខ្ញាល់ព្រះហឫទ័យ។
|
|
\v 2 ស្តេចផារោនមានព្រះហឫទ័យខ្ញាល់នឹងមន្ត្រីទាំងពីរនេះ គឺលើមេនៃអ្នកថ្វាយពែង និងមេនៃអ្នកដុតនំ។
|
|
\v 3 ស្តេចបានឃុំពួកគេនៅក្នុងគុកនៅក្នុងផ្ទះរបស់មេនៃអង្គរក្សរបស់ស្តេច នៅក្នុងគុកដែលបានឃុំឃាំងលោកយ៉ូសែបដែរ។
|
|
\s5
|
|
\v 4 មេនៃកងអង្គរក្សស្តេចបានតាំងលោកយ៉ូសែប ដើម្បីឲ្យបម្រើដល់ពួកគេ។ ពួកគេនៅជាប់ឃុំឃាំងនៅក្នុងពេលតែមួយដូចគ្នា។
|
|
\v 5 អ្នកទាំងពីរនាក់នោះបានសុបិន គឺអ្នកថ្វាយពែង និងអ្នកដុតនំថ្វាយស្តេចអេស៊ីប ដែលជាប់ឃុំនៅក្នុងគុកនោះ ម្នាក់ៗសុបិនរៀងៗខ្លួន នៅយប់តែមួយនោះ ហើយសុបិនរបស់ម្នាក់ៗមានការបកស្រាយរៀងៗខ្លួនដែរ។
|
|
\s5
|
|
\v 6 លោកយ៉ូសែបបានចូលទៅរកពួកគេនៅពេលព្រឹក ហើយបានឃើញពួកគេ។ មើល៍ ពួកគេក្រៀមក្រំ។
|
|
\v 7 គាត់បានសួរមន្ត្រីរបស់ស្តេចផារោនដែលនៅជាប់ឃុំជាមួយគាត់ នៅក្នុងផ្ទះចៅហ្វាយរបស់គាត់ថា៖ «ហេតុអ្វីបានជាលោកក្រៀមក្រំមេ្ល៉ះថ្ងៃនេះ?»
|
|
\v 8 ពួកគេនិយាយទៅគាត់ថា៖ «យើងទាំងពីរនាក់បានយល់សុបិនមួយ ហើយគ្មាននរណាអាចបកស្រាយវាបានទេ»។ លោកយ៉ូសែបនិយាយទៅពួកគេថា៖ «តើការបកស្រាយមិនមែនជារបស់ព្រះជាម្ចាស់ទេឬ? សូមប្រាប់ខ្ញុំមក»។
|
|
\s5
|
|
\p
|
|
\v 9 មេនៃអ្នកថ្វាយពែងប្រាប់សុបិនរបស់គាត់ដល់លោកយ៉ូសែប។ លោកនិយាយទៅគាត់ថា៖ «នៅក្នុងសុបិនរបស់ខ្ញុំ មើល៍ មានដើមទំពាំងបាយជូរនៅមុខខ្ញុំ។ នៅដើមទំពាំងបាយជូរមានមែកបី។
|
|
\v 10 ក្នុងការដែលមានពន្លកលេចចេញមក ផ្កាវាក៏លាស់ចេញមកដែរ ហើយមានផ្លែទុំផង។
|
|
\v 11 ពែងរបស់ស្តេចផារោននៅក្នុងដៃរបស់គាត់។ ខ្ញុំបានបេះផ្លែទំពាំងបាយជូរមកគាបដាក់ពែងរបស់ស្តេចផារ៉ោន ហើយខ្ញុំបានយកពែងទៅថ្វាយដល់ព្រះហស្តរបស់ផារ៉ោន»។
|
|
\s5
|
|
\v 12 លោកយ៉ូសែបនិយាយទៅគាត់ថា៖ «នេះគឺជាការបកស្រាយរបស់សុបិននេះ។ មែងបី គឺបីថ្ងៃ។
|
|
\v 13 ក្នុងកំឡុងពេលបីថ្ងៃស្តេចផារោននឹងលើកលោកឡើង ហើយនឹងស្តារតំណែងរបស់លោកឡើងវិញ។ អ្នកនឹងថ្វាយពែងរបស់ព្រះបាទផារោននៅក្នុងព្រះហស្តរបស់ព្រះអង្គ ដូចពេលដែលលោកនៅជាអ្នកថ្វាយពែងរបស់ព្រះអង្គដូចមុន។
|
|
\s5
|
|
\v 14 ប៉ុន្តែ សូមនឹកចាំពីខ្ញុំផង នៅពេលលោកបានសុខសប្បាយ ហើយសូមផ្តល់មេត្តាដល់ខ្ញុំផង។ សូមដំណាលខ្ញុំនៅចំពោះព្រះបាទផារោន ហើយនាំខ្ញុំចេញពីគុកនេះផង។
|
|
\v 15 ដ្បិត គេបានចាប់ខ្ញុំពីទឹកដីហេព្រើរមក។ ហើយនៅទីនេះ ខ្ញុំមិនបានធ្វើអ្វីខុសគួរឲ្យពួកគេយកខ្ញុំមកឃុំឃាំងដូច្នេះឡើយ»។
|
|
\s5
|
|
\p
|
|
\v 16 នៅពេលមេនៃអ្នកដុតនំឃើញថា ការបកស្រាយរបស់លោកយ៉ូសែបគាត់ពេញចិត្តជាខ្លាំង នោះគាត់ក៏និយាយទៅកាន់លោកយ៉ូសែបថា៖ «ខ្ញុំក៏មានសុបិនមួយដែរ ហើយ មើល៍ មាននំប៉័ងបីកន្ទ្រក់នៅលើក្បាលខ្ញុំ។
|
|
\v 17 នៅលើកន្រ្ទក់នោះមាននំដុតជាច្រើនប្រភេទសម្រាប់ថ្វាយស្តេចផារោន ប៉ុន្តែ មានសត្វហើរមកស៊ីនំទាំងនោះអស់ពីកន្ទ្រក់នៅលើក្បាលរបស់ខ្ញុំ»។
|
|
\s5
|
|
\v 18 លោកយ៉ូសែបឆ្លើយ ហើយប្រាប់ថា៖ «នេះគឺជាការបកស្រាយ។ កន្ទ្រក់បីគឺបីថ្ងៃ។
|
|
\v 19 កំឡុងពេលបីថ្ងៃ ព្រះបាទផារោននឹងកាត់ក្បាលរបស់លោកចេញពីលោក ហើយព្យួរលោកនឹងដើមឈើមួយដើម។ សត្វនឹងស៊ីសាច់លោក។
|
|
\s5
|
|
\v 20 បីថ្ងៃក្រោយមក ជាថ្ងៃបុណ្យចម្រើនព្រះជន្មរបស់ព្រះបាទផារ៉ោន។ ស្ដេចបានរៀបចំពិធីជប់លៀងសម្រាប់ពួកមន្ត្រីទាំងអស់របស់ស្ដេច។ ហើយស្ដេចបានលើកមុខមេថ្វាយពែង និងមេដុតនំ នៅក្នុងចំណោមមន្ត្រីរបស់ស្ដេច។
|
|
\v 21 ស្តេចបានស្តារមេនៃអ្នកថ្វាយពែងទៅកាន់តំណែងរបស់ខ្លួនឡើងវិញ ហើយស្តេចបានប្រគល់ពែងរបស់ព្រះអង្គឲ្យទៅដៃរបស់គាត់វិញ។
|
|
\v 22 ប៉ុន្តែ ស្តេចបានព្យួរមេនៃអ្នកដុតនំ ដូចដែលលោកយ៉ូសែបបានបកស្រាយដល់ពួកគេ។
|
|
\v 23 ប៉ុន្តែ មេនៃអ្នកថ្វាយពែងស្តេចមិនបាននឹកចាំពីលោកយ៉ូសែបទេ គឺបានភ្លេចគាត់។
|
|
\s5
|
|
\c 41
|
|
\cl ជំពូក ៤១
|
|
\p
|
|
\v 1 ពីរឆ្នាំក្រោយមក ព្រះបាទផារោនបានសុបិន។ មើល៍ ស្តេចគង់នៅក្បែរទន្លេនីល។
|
|
\v 2 មើល៍ មានគោធាត់ៗប្រាំពីរបានចេញពីទន្លេនីលមក ហើយគួរឲ្យចង់បាន ព្រមទាំងស៊ីស្មៅតាមមាត់ច្រាំងនោះ។
|
|
\v 3 មើល៍ មានគោប្រាំពីរផ្សេងទៀត បានឡើងមកតាមក្រោយគោទាំងនោះពីទន្លេនីល ស្គមៗ ហើយមិនគួរឲ្យចង់បានទេ។ ពួកវាឈរនៅជិតគោទាំងប្រាំពីរដែលនៅមាត់ច្រាំងទន្លេនោះ។
|
|
\s5
|
|
\v 4 បន្ទាប់មក គោដែលស្គម មិនគួរឲ្យចង់បានទាំងប្រាំពីរនោះបានស៊ីគោធាត់ៗដែលគួរឲ្យចង់បាននោះ។ បន្ទាប់មក ព្រះបាទផារោនបានតើនឡើង។
|
|
\v 5 ពេលនោះ ស្តេចបានផ្ទុំសារជាថ្មី ហើយបានសុបិនលើកទីពីរ។ មើល៍ មានស្រូវប្រាំពីរកួរដុះចេញពីស្រូវមួយដើម មានគ្រាប់ថ្លោស ហើយល្អ។
|
|
\v 6 មើល៍ក៏មានកួរស្រូវប្រាំពីរទៀត ស្គម និងស្កកដោយសារខ្យល់ពីទិសខាងកើត លូតចេញមកតាមក្រោយបន្ទាប់ពីកួរស្រូវនោះ។
|
|
\s5
|
|
\v 7 កួរស្រូវស្គមបានលេបកួរស្រូវថ្លោស ហើយល្អទាំងប្រាំពីរនោះ។ ព្រះបាទផារោនបានតើនឡើង ហើយមើល៍ វាជាសុបិន។
|
|
\v 8 នៅពេលព្រឹកឡើង វិញ្ញាណរបស់ស្តេចខ្វល់ខ្វាយជាខ្លាំង។ ស្តេចបានចាត់ ហើយឲ្យគេទៅហៅពួកគ្រូទាយ ហើយនិងអ្នកប្រាជ្ញរបស់ជនជាតិអេស៊ីបទាំងអស់មក។ ព្រះបាទផារោនប្រាប់ពួកគេពីសុបិនរបស់ព្រះអង្គ ប៉ុន្តែ គ្មាននរណាអាចបកស្រាយសុបិននោះថ្វាយព្រះបាទផារោនបានទេ។
|
|
\s5
|
|
\p
|
|
\v 9 បន្ទាប់មក មេនៃអ្នកថ្វាយពែងបានទូលទៅព្រះបាទផារោនថា៖ «ថ្ងៃនេះ ទូលបង្គំបានគិតអំពីកំហុសរបស់ទូលបង្គំ។
|
|
\v 10 ព្រះបាទផារោនមានព្រះហឫទ័យខ្ញាល់ជាមួយពួកមន្ត្រីរបស់ព្រះអង្គ ហើយព្រះអង្គបានឃុំទូលបង្គំនៅក្នុងផ្ទះរបស់មេអង្គរក្ស មានមេនៃអ្នកដុតនំ និងទូលបង្គំ។
|
|
\v 11 យើងបានយល់សប្តិមួយនៅក្នុងយប់តែមួយ គាត់ និងទូលបង្គំ។ យើងម្នាក់ៗសុបិនរៀងខ្លួន មានការបកស្រាយរៀងខ្លួនដែរ។
|
|
\s5
|
|
\v 12 មានក្មេងប្រុសជនជាតិហេព្រើរម្នាក់ ជាអ្នកបម្រើមេនៃអង្គរក្ស។ យើងបានប្រាប់គាត់ ហើយគាត់បានបកស្រាយសុបិននោះដល់យើង។ គាត់បានបកស្រាយឲ្យយើងម្នាក់ៗ ទៅតាមសុបិនរបស់យើងរៀងខ្លួន។
|
|
\v 13 ហើយអ្វីដែលគាត់បានបកស្រាយនោះ បានកើតឡើងយ៉ាងនោះមែន។ ព្រះបាទផារោនបានប្រគល់តំណែងរបស់ទូលបង្គំឲ្យទូលបង្គំវិញ ប៉ុន្តែ ម្នាក់ទៀតត្រូវបានព្យួរក»។
|
|
\s5
|
|
\p
|
|
\v 14 បន្ទាប់មក ព្រះបាទផារោនបានចាត់ ហើយឲ្យគេទៅហៅលោកយ៉ូសែប។ ពួកគេបានទៅយកគាត់ចេញពីទីឃុំឃាំងយ៉ាងលឿន។ កាលគាត់បានកោរពុកមាត់របស់គាត់រួចហើយ គាត់បានប្តូរសម្លៀកបំពាក់របស់គាត់ ហើយចូលមកគាល់ព្រះបាទផារោន។
|
|
\v 15 ព្រះបាទផារោនមានរាជឱង្ការទៅលោកយ៉ូសែបថា៖ «យើងមានសុបិនមួយ ប៉ុន្តែ គ្មាននរណាអាចបកស្រាយសុបិនរបស់យើងបានទេ។ ប៉ុន្តែ យើងបានឮពីអ្នកថា ពេលអ្នកឮពីសុបិន អ្នកអាចបកស្រាយវាបាន»។
|
|
\v 16 លោកយ៉ូសែបទូលទៅព្រះបាទផារោនថា៖ «មិនមែនជាទូលបង្គំទេ។ ព្រះជាម្ចាស់នឹងឆ្លើយចំពោះព្រះបាទផារោន»។
|
|
\s5
|
|
\v 17 ព្រះបាទផារោនមានរាជឱង្ការនឹងលោកយ៉ូសែបថា៖ «សុបិនរបស់យើងដូច្នេះ មើល៍ កាលយើងគង់នៅមាត់ច្រាំងទន្លេនីល។
|
|
\v 18 មានគោធាត់ៗ ហើយថ្លោសល្អឡើងចេញពីទន្លេនីលមក ហើយពួកវាស៊ីស្មៅក្បែរមាត់ច្រាំងនោះ។
|
|
\s5
|
|
\v 19 មើល៍ ក៏មានគោស្គម ហើយអាក្រក់មើលណាស់ឡើងមកដែរ។ យើងមិនដែលឃើញនៅក្នុងទឹកដីអេស៊ីបឡើយ។
|
|
\v 20 គោស្គម អាក្រក់ៗទាំងនោះមកស៊ីគោធាត់ៗ ហើយល្អៗទាំងអស់។
|
|
\v 21 នៅពេលពួកគេបានស៊ីគោទាំងនោះអស់ហើយ ក៏គ្មាននរណាដឹងថាគោស្គមៗបានស៊ីគោធាត់ទាំងអស់នោះ ព្រោះគោនោះនៅតែស្គមអាក្រក់ដូចមុនដដែល។ ពេលនោះ យើងក៏ភ្ញាក់ឡើង។
|
|
\s5
|
|
\v 22 យើងបានមើលទៅក្នុងសុបិនរបស់យើង ហើយមើល៍ កួរស្រូវទាំងប្រាំពីរបានលេចមក មានគ្រាប់ធំៗថ្លោសល្អ លូតចេញពីដើមតែមួយ។
|
|
\v 23 ហើយមើល៍ក៏មានកួរស្រូវប្រាំពីរទៀត មានគ្រាប់តូចៗ ហើយស្កកដោយសារខ្យល់ពីទិសខាងកើត លូតចេញមកតាមក្រោយ។
|
|
\v 24 កួរស្រូវមានគ្រាប់តូចៗបានលេបកួរស្រូវមានគ្រាប់ធំៗទាំងប្រាំពីរ។ យើងបានប្រាប់សុបិននេះ ដល់ពួកគ្រូទាយទាំងឡាយ ប៉ុន្តែ គ្មាននរណាអាចបកស្រាយឲ្យយើងបានទេ»។
|
|
\s5
|
|
\p
|
|
\v 25 លោកយ៉ូសែបទូលទៅព្រះបាទផារោនថា៖ «សុបិនរបស់ព្រះអង្គដូចគ្នាទេ។ ជាអ្វីដែលព្រះជាម្ចាស់បម្រុងនឹងធ្វើ ព្រះអង្គបានប្រកាសដល់ព្រះបាទផារោន។
|
|
\v 26 គោល្អ ហើយធាត់ៗប្រាំពីរ និងកួរស្រូវល្អប្រាំពីរគឺប្រាំពីរឆ្នាំ។ សុបិននេះដូចគ្នាទេ។
|
|
\s5
|
|
\v 27 ចំណែក គោស្គម ហើយអាក្រក់ៗប្រាំពីរ បានឡើងមកបន្ទាប់នោះគឺជាប្រាំពីរឆ្នាំ ក្រោយមកទៀត ហើយនិងកួរស្រូវស្កកប្រាំពីរដោយសារខ្យល់មកពីទិសខាងកើតគឺនឹងមានគ្រោះទុរ្ភិក្សប្រាំពីរឆ្នាំកើតឡើងដែរ។
|
|
\v 28 នោះគឺជាអ្វីដែលខ្ញុំនឹងទូលទៅព្រះបាទផារោន។ ពីអ្វីដែលព្រះជាម្ចាស់នឹងធ្វើ ហើយបានបង្ហាញដល់ស្តេចផារោន។
|
|
\v 29 មើល៍ នឹងមានភាពសម្បូរហូរហៀរ រយៈពេលប្រាំពីរឆ្នាំនៅក្នុងទឹកដីអេស៊ីប។
|
|
\s5
|
|
\v 30 នឹងមានគ្រោះទុរ្ភិក្សកើតឡើងបន្ទាប់ពីនេះ ហើយភាពសម្បូរហូរហៀរនៅក្នុងទឹកដីអេស៊ីបនឹងត្រូវភ្លេចបាត់។ ហើយគ្រោះទុរ្ភិក្សនោះនឹងបំផ្លាញទឹកដីទាំងមូល។
|
|
\v 31 ភាពសម្បូរហូរហៀរនឹងភ្លេចបាត់ នៅក្នុងទឹកដីអេស៊ីប ដោយសារគ្រោះទុរ្ភិក្សខ្លាំងពេក។
|
|
\v 32 ព្រះបាទផារោនសុបិនឃើញរឿងនេះម្តងហើយម្តងទៀត ដោយសាររឿងនេះ ព្រះជាម្ចាស់ជាអ្នកដែលធ្វើឲ្យកើតឡីេង ហើយព្រះជាម្ចាស់នឹងធ្វើវាជាឆាប់។
|
|
\s5
|
|
\v 33 ឥឡូវនេះ សូមព្រះបាទផារោនស្វែងរកមនុស្សដែលមានយោបល់ និងប្រាជ្ញា ហើយលើកគាត់ឲ្យគ្រប់គ្រងលើទឹកដីអេស៊ីប។
|
|
\v 34 សូមព្រះបាទផារោនធ្វើការនេះ សូមឲ្យស្តេចបានតែងតាំងគាត់ឲ្យគ្រប់គ្រងនៅលើទឹកដី។ ឲ្យគេដកហូតយកមួយភាគក្នុងប្រាំ ពីភោគផលក្នុងទឹកដីអេស៊ីប នៅក្នុងរវាងប្រាំពីរឆ្នាំដែលសម្បូរហូរហៀរនេះ។
|
|
\s5
|
|
\v 35 សូមឲ្យអ្នកនោះប្រមូលអាហារនៅក្នុងឆ្នាំល្អទាំងអស់ក្នុងឆ្នាំល្អដែលនៅខាងមុខ ហើយទុកស្រូវក្នុងឃ្លាំងនៅក្រោមអំណាចរបស់ព្រះអង្គ ដើម្បីធ្វើជាស្បៀងនៅតាមទីក្រុងនានា។
|
|
\v 36 ពួកគេរក្សាទុកអាហារទាំងនោះ។ ស្បៀងទាំងនោះនឹងត្រូវផ្គត់ផ្គង់សម្រាប់រយៈពេលទុរ្ភិក្សប្រាំពីរឆ្នាំ នៅទឹកដីអេស៊ីប។ ធ្វើបែបនេះ ដើម្បីកុំឲ្យប្រជាជនត្រូវស្លាប់ដោយអត់ឃ្លាន»។
|
|
\s5
|
|
\p
|
|
\v 37 យោបល់នេះល្អនៅចំពោះស្តេចផារោន ហើយនិងចំពោះមន្ត្រីរបស់ស្តេចទាំងអស់។
|
|
\v 38 ព្រះបាទផារោនមានរាជឱង្ការទៅកាន់មន្ត្រីរបស់ព្រះអង្គថា៖ «តើយើងអាចរកបានមនុស្សដូចម្នាក់នេះទេ ដែលនៅក្នុងគាត់មានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់»។
|
|
\s5
|
|
\v 39 ដូច្នេះ ព្រះបាទផារោនមានរាជឱង្ការទៅលោកយ៉ូសែបថា៖ «ព្រះជាម្ចាស់បានបង្ហាញដល់លោកគ្រប់ការទាំងអស់នេះហើយ គ្មាននរណាមានយោបល់ និងប្រាជ្ញាដូចលោកឡើយ។
|
|
\v 40 លោកនឹងហើយត្រូវគ្រប់គ្រងដំណាក់របស់យើង ហើយស្របតាមពាក្យរបស់លោក គឺលោកនឹងគ្រប់គ្រងលើប្រជារាស្រ្តរបស់យើង។ មានតែយើងទេដែលធំជាងលោក»។
|
|
\v 41 ព្រះបាទផារោនមានរាជឱង្ការទៅលោកយ៉ូសែបទៀតថា៖ «មើល៍ យើងបានតាំងលោកឲ្យគ្រប់គ្រងលើទឹកដីអេស៊ីបទាំងមូល»។
|
|
\s5
|
|
\v 42 ព្រះបាទផារោនបានដោះចិញ្ចៀនរបស់ព្រះអង្គពីព្រះហស្ត ហើយពាក់នឹងដៃរបស់លោកយ៉ូសែប។ ព្រះអង្គបានយកអាវមួយដ៏ល្អប្រណិតមកឲ្យលោក និងយកខ្សែកមាសមួយខ្សែពាក់ឲ្យលោកផងដែរ។
|
|
\v 43 ព្រះអង្គបានឲ្យលោកជិះរាជរថតាមពីក្រោយបន្ទាប់ពីស្តេច។ ពួកប្រុសៗស្រែកនៅពីមុខលោកថា៖ «ចូរក្រាបចុះ»។ ព្រះបាទផារោនបានតាំងលោកឲ្យគ្រប់គ្រងលើទឹកដីអេស៊ីបទាំងមូល។
|
|
\s5
|
|
\v 44 ព្រះបាទផារោនមានរាជឱង្ការទៅលោកយ៉ូសែបថា៖ «យើងជាស្តេចផារ៉ោន នៅក្នុងទឹកដីអេស៊ីបទាំងមូល គ្មាននរណាម្នាក់មានសិទ្ធិធ្វើអ្វីមួយ ដោយគ្មានការអនុញ្ញាតពីលោកជាមុននោះឡើយ»។
|
|
\v 45 ព្រះបាទផារ៉ោនប្រទាននាមឲ្យលោកយ៉ូសែបថា៖ «សាប់ណាត់ផានា»។ ស្តេចបានលើកនាងអាសណាត់ កូនស្រីរបស់លោកប៉ូទីផេរ៉ា ជាបូជាចារ្យនៅក្រុងអូន ធ្វើជាភរិយា។ លោកយ៉ូសែបបានចេញទៅត្រួតពិនិត្យមើលលើទឹកអេស៊ីបទាំងមូល។
|
|
\s5
|
|
\p
|
|
\v 46 លោកយ៉ូសែបមានអាយុសាមសិបឆ្នាំ នៅពេលគាត់ឈរនៅចំពោះព្រះបាទផារ៉ោន ស្តេចរបស់អេស៊ីប។ លោកយ៉ូសែបបានចេញពីស្តេចផារ៉ោន ហើយចេញទៅពេញទឹកដីអេស៊ីបទាំងមូល។
|
|
\v 47 នៅក្នុងរយៈពេលសម្បូរហូរហៀរប្រាំពីរឆ្នាំនោះ ដីបានបង្កើតផលជាបរិបូរ។
|
|
\s5
|
|
\v 48 គាត់បានប្រមូលស្បៀងក្នុងរយៈពេលប្រាំពីរឆ្នាំ នៅក្នុងទឹកដីអេស៊ីប ហើយបានទុកនៅតាមក្រុងនានា។ គាត់បានទុកស្បៀងនៅតាមក្រុងនីមួយៗពីស្រែនៅនៅជុំវិញនោះ។
|
|
\v 49 លោកយ៉ូសែបបានរក្សាស្រូវដូចជាខ្សាច់នៅតាមសមុទ្រយ៉ាងច្រើន និងមិនអាចរាប់បាន ព្រោះច្រើនពេកដែលមិនអាចរាប់បាន។
|
|
\s5
|
|
\v 50 លោកយ៉ូសែបមានកូនប្រុសពីរនាក់ មុនពេលគ្រោះទុរ្ភិក្សកើតឡើង នាងអាសណាត់ជាកូនរបស់លោកប៉ូទីផេរ៉ា បូជាចារ្យនៅក្រុងអូន បានបង្កើតកូនប្រុសឲ្យគាត់។
|
|
\v 51 លោកយ៉ូសែបដាក់ឈ្មោះកូនបងថា ម៉ាណាសេ ដ្បិត លោកពោលថា៖ «ព្រះជាម្ចាស់បានប្រោសឲ្យខ្ញុំភ្លេចទុក្ខវេទនាទាំងប៉ុន្មាន និងភ្លេចញាតិសន្ដានទាំងប៉ុន្មានរបស់ឪពុកខ្ញុំដែរ»។
|
|
\v 52 លោកបានដាក់ឈ្មោះកូនបន្ទាប់ថា អេប្រាអ៊ីម ដ្បិត លោកពោលថា៖ «ព្រះជាម្ចាស់ប្រទានឲ្យខ្ញុំមានកូនចៅក្នុងទឹកដីដែលខ្ញុំបានរងទុក្ខវេទនានេះ»។
|
|
\s5
|
|
\v 53 ប្រាំពីរឆ្នាំនៃភាពសម្បូរហូរហៀរដែលនៅក្នុងទឹកដីអេស៊ីបបានបញ្ចប់។ ហើយប្រាំពីរឆ្នាំនៃគ្រោះទុរ្ភិក្សបានចាប់ផ្តើម ដូចលោកយ៉ូសែបបាននិយាយ។
|
|
\v 54 មានគ្រោះទុរ្ភិក្សកើតឡើងនៅក្នុងទឹកដីអេស៊ីបទាំងមូល ប៉ុន្តែ មានស្បៀងនៅក្នុងទឹកដីអេស៊ីបទាំងមូល។
|
|
\s5
|
|
\v 55 នៅពេលគ្រោះទុរ្ភិក្សនៅក្នុងទឹកដីអេស៊ីប មនុស្សនាំគ្នាស្រែកសុំអាហារពីស្តេចផារ៉ោន។ ស្តេចផារោនបានមានបន្ទូលទៅកាន់ជនជាតិអេស៊ីបទាំងអស់ថា៖ «ចូរទៅលោកយ៉ូសែប ហើយធ្វើតាមអ្វីដែលគាត់និយាយចុះ»។
|
|
\v 56 គ្រោះទុរ្ភិក្សបានកើតឡើងនៅពាសពេញទឹកដីទាំងមូល។ លោកយ៉ូសែបបានបើកឃ្លាំងទាំងអស់របស់លោក ហើយលក់ឲ្យជនជាតិអេស៊ីប។ គ្រោះទុរ្ភិក្សបានកើតឡើងជាខ្លាំងនៅក្នុងអេស៊ីប។
|
|
\v 57 ពិភពលោកទាំងមូលបានចូលមកអេស៊ីប ដើម្បីទិញស្រូវពីលោកយ៉ូសែប ព្រោះគ្រោះទុរ្ភិក្សបានកើតឡើងជាខ្លាំងនៅលើផែនដីទាំងមូល។
|
|
\s5
|
|
\c 42
|
|
\cl ជំពូក ៤២
|
|
\p
|
|
\v 1 លោកយ៉ាកុបបានដឹងថា មានស្រូវនៅក្នុងអេស៊ីប។ គាត់បានប្រាប់ទៅកូនប្រុសៗរបស់គាត់ថា៖ «ហេតុអ្វីបានជាកូនៗមើលមុខគ្នាទៅវិញទៅមកដូច្នេះ?»
|
|
\v 2 គាត់ប្រាប់ថា៖ «មើល៍ យើងបានឮថាមានស្រូវនៅអេស៊ីប។ ចូរចុះទៅអេស៊ីប ហើយទិញស្រូវពីនោះមក ដើម្បីកុំឲ្យយើងស្លាប់ តែដើម្បីឲ្យយើងបានរស់វិញ»។
|
|
\v 3 បងប្រុសទាំងដប់របស់លោកយ៉ូសែបបានចុះទៅទិញស្រូវពីអេស៊ីប។
|
|
\v 4 ប៉ុន្តែ បេនយ៉ាមីន ជាប្អូនប្រុសរបស់លោកយ៉ូសែប លោកយ៉ាកុបមិនឲ្យទៅជាមួយបងៗរបស់គាត់ទេ ព្រោះគាត់ខ្លាចថា មានគ្រោះថ្នាក់ដល់គាត់។
|
|
\s5
|
|
\v 5 កូនប្រុសៗរបស់លោកអ៊ីស្រាអែលបានមកទិញស្រូវជាមួយអ្នកផ្សេងៗទៀត ដ្បិត មានគ្រោះទុរ្ភិក្សនៅក្នុងទឹកដីកាណានដែរ។
|
|
\v 6 លោកយ៉ូសែបជាអ្នកគ្រប់គ្រងនៅលើទឹកដី។ គាត់ជាម្នាក់ដែលបានលក់ដល់មនុស្សគ្រប់គ្នានៅក្នុងប្រទេស។ បងៗរបស់លោកយ៉ូសែបបានមក ហើយលុតជង្គង់ចុះចំពោះគាត់ ហើយឱនមុខរបស់ពួកគេទល់នឹងដី។
|
|
\s5
|
|
\v 7 លោកយ៉ូសែបបានឃើញបងៗរបស់គាត់ ហើយស្គាល់ពួកគេ ប៉ុន្តែ គាត់ធ្វើជាមិនស្គាល់ពួកគេ ហើយនិយាយគំរោះគំរើយជាមួយពួកគេថា៖ «តើអ្នកទាំងអស់គ្នាមកពីណា?» ពួកគេឆ្លើយថា៖ «មកពីទឹកដីកាណាន ដើម្បីទិញអាហារ»។
|
|
\v 8 លោកយ៉ូសែបស្គាល់បងៗ ប៉ុន្តែ ពួកគេមិនស្គាល់លោកទេ។
|
|
\s5
|
|
\v 9 នោះ លោកយ៉ូសែបបានចាំពីសុបិនដែលគាត់បានសុបិនពីពួកគេ ហើយគាត់និយាយទៅពួកគេថា៖ «តើអស់លោកជាអ្នកស៊ើបការណ៍មែនទេ?»។
|
|
\v 10 ពួកគេឆ្លើយថា៖ «អត់ទេ លោកម្ចាស់។ យើងខ្ញុំមកទីនេះ ដើម្បីទិញស្បៀងតែប៉ុណ្ណោះ។ យើងមានឪពុកតែមួយ។
|
|
\v 11 យើងជាមនុស្សស្មោះត្រង់។ យើងខ្ញុំមិនមែនជាអ្នកស៊ើបការណ៍ទេ»។
|
|
\s5
|
|
\v 12 គាត់និយាយទៅពួកគេថា៖ «អត់ទេ អ្នករាល់គ្នាមកដើម្បីមកស៊ើបការណ៍ទឹកដីនេះមែន!»។
|
|
\v 13 ពួកគេនិយាយថា៖ «យើងខ្ញុំមានបងប្អូនដប់ពីរនាក់ ជាកូនរបស់បុរសម្នាក់ដែលរស់នៅទឹកដីកាណាន។ មើល ប្អូនប្រុសពៅរបស់យើងនៅជាមួយឪពុករបស់យើង ហើយម្នាក់ទៀតបានស្លាប់បាត់ហើយ»។
|
|
\s5
|
|
\v 14 លោកយ៉ូសែបនិយាយទៅពួកគេថា៖ «នោះជាអ្វីដែលអ្នករាល់គ្នានិយាយ អ្នករាល់គ្នាគឺជាអ្នកស៊ើបការណ៍។
|
|
\v 15 ដោយហេតុនេះ ខ្ញុំនឹងល្បងលអ្នករាល់គ្នា។ ដរាបណាផារ៉ោននៅមានព្រះជន្ម នោះអ្នករាល់គ្នានឹងមិនអាចចេញពីទីនេះបានឡើយ។
|
|
\v 16 ចូរចាត់នរណាម្នាក់ឲ្យទៅហើយនាំប្អូនពៅរបស់អ្នករាល់ឯងមកដល់ទីនេះសិន។ អ្នកនឹងត្រូវជាប់គុក រហូតទាល់តែបានល្បងលមើលដឹងថា ពាក្យរបស់អ្នករាល់គ្នាពិតមែន»។
|
|
\v 17 គាត់បានឃុំខ្លួនអ្នកទាំងអស់នោះអស់រយៈពេលបីថ្ងៃ។
|
|
\s5
|
|
\p
|
|
\v 18 លោកយ៉ូសែបនិយាយទៅពួកគេនៅថ្ងៃទីបីថា៖ «ចូរធ្វើដូច្នេះ ហើយអ្នករាល់គ្នានឹងបានរស់ ដ្បិត ខ្ញុំក៏ជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ដែរ។
|
|
\v 19 ប្រសិនបើ អ្នករាល់គ្នាជាសមនុស្សស្មោះត្រង់មែន ចូរឲ្យបងប្អូនរបស់អ្នករាល់គ្នាណាម្នាក់នៅជាប់ក្នុងគុកនេះហើយ ប៉ុន្តែ អ្នករាល់គ្នាអាចទៅ នាំយកស្រូវទៅផ្ទះរបស់អ្នករាល់គ្នាព្រោះមានភាពអត់ឃ្លាននៅទីនោះ។
|
|
\v 20 ហើយនាំប្អូនប្រុសពៅរបស់អ្នកមកឲ្យខ្ញុំ ដើម្បីបញ្ជាក់ថាអ្នករាល់គ្នាស្មោះត្រង់ ហើយអ្នករាល់គ្នាមិនត្រូវស្លាប់ឡើយ»។ ដូច្នេះ ពួកគេក៏ធ្វើតាម។
|
|
\s5
|
|
\v 21 ពួកគេនិយាយគ្នានឹងគ្នាថា៖ «យើងពិតជាមានកំហុសមែន ទាក់ទងនឹងប្អូនប្រុសរបស់យើង ដែលយើងឃើញពីទុក្ខកង្វល់នៃព្រលឹងរបស់គាត់ នៅពេលយើងគាត់អង្វរយើង ហើយយើងមិនស្តាប់គាត់ទេ។ ដូច្នេះហើយ បានជាទុក្ខកង្វល់របស់គាត់បានធ្លាក់មកលើយើង»។
|
|
\v 22 លោករូបេនឆ្លើយទៅពួកគេថា៖ «តើបងមិនបានប្រាប់អ្នកទាំងអស់គ្នាទេឬអីថា កុំធ្វើបាបទាស់នឹងប្អូនប្រុសឡើយ ប៉ុន្តែ អ្នករាល់គ្នាមិនស្តាប់សោះ? ឥឡូវមើល៍ ឈាមរបស់វាបានទាមទារពីយើងវិញហើយ»។
|
|
\s5
|
|
\v 23 ពួកគេមិនបានដឹងថា លោកយ៉ូសែបយល់សម្តីពួកគេទេ ដើម្បីមានអ្នកបកប្រែឲ្យពួកគេ។
|
|
\v 24 គាត់បានបែរមុខពីពួកគេ ហើយយំ។ គាត់បានត្រឡប់មកវិញ ហើយនិយាយទៅកាន់ពួកគេ។ គាត់បានយកលោកស៊ីម្មានពីចំណោមពួកគេ ហើយចងគាត់នៅចំពោះមុខពួកគេ។
|
|
\v 25 បន្ទាប់មក លោកយ៉ូសែបបានបង្គាប់ដល់អ្នកបម្រើរបស់គាត់ឲ្យដាក់ស្រូវពេញបាវរបស់ពួកគេរៀងៗខ្លួន ហើយបានដាក់ប្រាក់ត្រឡប់ទៅថង់លុយរបស់ពួកគេគ្រប់គ្នាវិញ ហើយផ្តត់ផ្គង់ដល់ដំណើររបស់ពួកគេដែរ។ គាត់បានធ្វើដូច្នេះជាមួយបងៗគាត់។
|
|
\s5
|
|
\p
|
|
\v 26 បងៗបានលើកស្រូវរបស់ពួកគេដាក់លើសត្វលា ហើយបានចេញពីទីនោះទៅ។
|
|
\v 27 ម្នាក់ក្នុងចំណោមពួកគេបានបើកបាវរបស់គាត់ដើម្បីឲ្យស្មៅលាស៊ីនៅពេលសម្រាក គាត់បានឃើញលុយរបស់គាត់។ មើល៍ ឃើញលុយនៅក្នុងបាវរបស់គាត់។
|
|
\v 28 គាត់ប្រាប់បងៗរបស់គាត់ថា៖ «គេដាក់លុយខ្ញុំមកវិញ។ មើលនែ៎ វានៅក្នុងបាវខ្ញុំឯនេះ»។ ពួកគេមានការភ័យខ្លាចជាខ្លាំង ហើយពួកគេរត់រកគ្នាទាំងញាប់ញ័រ ដោយនិយាយថា៖ «ហេតុអ្វីបានជាព្រះជាម្ចាស់ធ្វើដាក់យើងដូច្នេះ?»។
|
|
\s5
|
|
\v 29 ពួកគេបានទៅជួបលោកយ៉ាកុប ឪពុករបស់ពួកគេរស់នៅក្នុងទឹកដីកាណាន ហើយបានប្រាប់គាត់ នូវអ្វីៗដែលបានកើតឡើងជាមួយពួកគេ។ ពួកគេប្រាប់ថា៖
|
|
\v 30 «លោកដែលជាចៅហ្វាយរបស់ទឹកដីនោះ បាននិយាយសម្លុតយើង ហើយគិតថា យើងគឺជាអ្នកស៊ើបការណ៍នៅក្នុងទឹកដីរបស់គេ។
|
|
\v 31 យើងប្រាប់គាត់ថា៖ «យើងជាមនុស្សស្មោះត្រង់។ យើងមិនមែនជាអ្នកស៊ើបការណ៍ទេ។
|
|
\v 32 យើងមានបងប្អូនដប់ពីរនាក់ ជាកូនដែលចេញពីឪពុកតែមួយ។ ម្នាក់បានស្លាប់បាត់ហើយ ហើយប្អូនប្រុសពៅនៅជាមួយឪពុករបស់យើង នៅក្នុងទឹកដីកាណានឯណោះ»។
|
|
\s5
|
|
\v 33 បុរសដែលជាម្ចាស់ទឹកដីនោះ និយាយមកយើងថា៖ «ទុកប្អូនប្រុសម្នាក់របស់អ្នករាល់គ្នានៅជាមួយយើងម្នាក់ បើធ្វើដូច្នេះ យើងដឹងថាអ្នកពិតជាមនុស្សស្មោះត្រង់មែន ហើយយកស្រូវទៅដោយព្រោះគ្រោះអត់ឃ្លាននៅក្នុងផ្ទះរបស់អ្នក ហើយចាកចេញទៅ។
|
|
\v 34 ចូរនាំប្អូនប្រុសពៅរបស់អ្នកមកឲ្យខ្ញុំ។ បន្ទាប់មក ខ្ញុំនឹងដឹងថា អ្នករាល់គ្នាប្រាកដជាមិនមែនអ្នកស៊ើបការណ៍ទេ ហើយដឹងថាអ្នកគឺជាមនុស្សស្មោះត្រង់មែន។ បន្ទាប់មក យើងនឹងដោះលែងប្អូនរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាអាចប្រកបរបនៅក្នុងទឹកដីនេះបាន»។
|
|
\s5
|
|
\p
|
|
\v 35 នៅពេលពួកគេបានចាក់ស្រូវចេញពីបាវហើយ មើល៍ នៅក្នុងបាវរបស់ម្នាក់ៗមានប្រាក់នៅក្នុងបាវនោះ។ នៅពេលពួកគេ និងឪពុករបស់ពួកគេបានឃើញបាវមានប្រាក់នោះ ពួកគេភ័យខ្លាចយ៉ាងខ្លាំង។
|
|
\v 36 លោកយ៉ាកុប ឪពុករបស់ពួកគេបាននិយាយទៅពួកគេថា៖ «ឯងរាល់គ្នាបានធ្វើឲ្យឪពុកបាត់កូនអស់ហើយ។ ឯងរាល់គ្នាបានធ្វើឲ្យយ៉ូសែប និងស៊ីម្មានបានស្លាប់ ហើយឥឡូវនេះ ឯងរាល់គ្នាចង់យកបេនយ៉ាមីនចេញពីយើងទៀតមែនទេ។ ការទាំងអស់នេះទាស់នឹងឪពុកហើយ»។
|
|
\s5
|
|
\v 37 លោករូបេនបាននិយាយទៅកាន់ឪពុករបស់គាត់ថា៖ «លោកឪពុកអាចសម្លាប់កូនប្រុសទាំងពីររបស់ខ្ញុំ ប្រសិនបើ ខ្ញុំមិននាំបេនយ៉ាមីនមកឲ្យលោកឪពុកវិញ។ សូមឲ្យវាមកក្នុងដៃរបស់ខ្ញុំចុះ ហើយខ្ញុំនឹងនាំវាត្រឡប់មករកឪពុកវិញ»។
|
|
\v 38 លោកយ៉ាកុបនិយាយថា៖ «យើងមិនឲ្យកូនរបស់យើងទៅជាមួយឯងទេ។ ដ្បិត បងប្រុសរបស់វាបានស្លាប់ហើយ នៅសល់តែវាទេ។ ប្រសិនបើ វាមានគ្រោះថ្នាក់អ្វីនៅតាមផ្លូវដែលទៅជាមួយឯង ដូច្នេះ ឯងរាល់គ្នាមុខជានាំសក់ស្កូវរបស់ឪពុកជាមួយនឹងភាពសោកសៅទៅស្ថានឃុំព្រលឹងហើយ»។
|
|
\s5
|
|
\c 43
|
|
\cl ជំពូក ៤៣
|
|
\p
|
|
\v 1 គ្រោះទុរ្ភិក្សបានកើតមាននៅក្នុងស្រុកកាន់តែខ្លាំងឡើង។
|
|
\v 2 នៅពេលពួកគេបានហូបស្រូវដែលបានទិញពីអេស៊ីបមកអស់ហើយ ឪពុករបស់ពួកគេបាននិយាយទៅពួកគេថា៖ «ចូរទៅម្តងទៀតចុះ ទៅទិញអាហារខ្លះសម្រាប់យើង»។
|
|
\s5
|
|
\v 3 លោកយូដាប្រាប់គាត់ថា៖ «បុរសនោះបានប្រាប់ពួកយើងយ៉ាងច្បាស់ថា៖ «ប្រសិនបើ មិននាំប្អូនប្រុសរបស់យើងទៅទេ កុំមកជួបមុខយើងទៀត»។
|
|
\v 4 ប្រសិនបើ លោកឪពុកឲ្យប្អូនប្រុសទៅជាមួយយើង យើងនឹងចុះទៅម្តងទៀត ហើយទិញអាហារជូនលោកឪពុក»។
|
|
\v 5 ប៉ុន្តែ ប្រសិនបើ លោកឪពុកមិនឲ្យប្អូនប្រុសទៅជាមួយយើងទេ យើងនឹងមិនទៅទេ។ ដ្បិត បុរសនោះបានប្រាប់យើងរួចហើយថា៖ «ប្រសិនបើ មិននាំប្អូនប្រុសរបស់យើងទៅទេ កុំមកជួបមុខយើងទៀត»។
|
|
\s5
|
|
\v 6 លោកអ៊ីស្រាអែលប្រាប់ថា៖ «ហេតុអ្វីបានជាឯងរាល់គ្នាប្រព្រឹត្តនឹងយើងអាក្រក់យ៉ាងដូច្នេះ ដោយប្រាប់បុរសនោះថា ឯងមានប្អូនម្នាក់ទៀត?»
|
|
\v 7 ពួកគេ និយាយថា៖ «បុរសនោះសួរយ៉ាងលម្អិតពីយើង និងគ្រួសាររបស់យើង។ គាត់សួរថា៖ «តើឪពុករបស់អ្នករាល់គ្នានៅរស់ទេ? តើអ្នករាល់គ្នាមានបងប្អូនផ្សេងទៀតទេ? ពួកយើងឆ្លើយទៅគាត់តាមសំនួររបស់គាត់។ ធ្វើដូចម្តេចយើងខ្ញុំអាចដឹងបានថាគាត់សួរបែបនឹងថា៖ «ចូរនាំប្អូនប្រុសរបស់អ្នករាល់គ្នាមកផង?»
|
|
\s5
|
|
\v 8 លោកយូដាឆ្លើយទៅលោកអ៊ីស្រាអែល ឪពុករបស់គាត់ថា៖ «ឲ្យប្អូនប្រុសទៅជាមួយខ្ញុំទៅ។ យើងនឹងក្រោក ហើយចេញទៅ ដើម្បីឲ្យយើងបានរស់ មិនស្លាប់ឡើយ ទាំងយើងខ្ញុំ ទាំងលោកឪពុក និងទាំងកូនៗរបស់យើងដែរ។
|
|
\v 9 ខ្ញុំធានាមើលថែវា។ ខ្ញុំនឹងទទួលខុសត្រូវចំពោះលោកឪពុក។ ប្រសិនបើ ខ្ញុំមិននាំវាត្រឡប់មករកលោកឪពុក ហើយយកវាមកដាក់នៅចំពោះលោកឪពុកវិញទេ ខ្ញុំនឹងទទួលកំហុសរហូត។
|
|
\v 10 ដ្បិត ប្រសិនបើ លោកឪពុកមិនពន្យាពេលទេនោះ មេ្ល៉ះយើងបានត្រឡប់មកវិញជាលើទីពីរបានទៅហើយ»។
|
|
\s5
|
|
\v 11 លោកអ៊ីស្រាអែល ឪពុករបស់ពួកគេប្រាប់ពួកគេថា៖ «បើដូច្នោះមែន ចូរធ្វើដូច្នោះទៅ។ ចូរយកផលិតផលពីទឹកដីនេះ ដាក់នៅក្នុងបាវរបស់កូនៗទៅ។ យកវាទៅទុកជាអំណោយដល់បុរសនោះ មានត្នោត និងទឹកឃ្មុំ គ្រឿងម្ហូប ជ័រល្វីងទេស គ្រាប់ធញ្ញជាតិ និងគ្រាប់ចំបក់ខ្លះផង។
|
|
\v 12 ចូរយកប្រាក់មួយទ្វេជាពីរនៅក្នុងដៃរបស់ឯងរាល់គ្នា។ ប្រាក់ដែលបានដាក់ត្រឡប់មកនៅក្នុងបាវរបស់កូនៗនោះ ចូរយកវាទៅជាមួយកូនៗម្តងទៀត។ ប្រហែលជាច្រឡំហើយមើលទៅ។
|
|
\s5
|
|
\v 13 ចូរយកប្អូនប្រុសរបស់កូនៗទៅជាមួយផង។ ចូរក្រោកឡើង ហើយចេញទៅរកបុរសនោះចុះ។
|
|
\v 14 សូមព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្តាប្រទានព្រះគុណដល់កូនៗនៅចំពោះបុរសនោះ ដើម្បីឲ្យគាត់បានដោះលែងប្អូនប្រុសរបស់កូនៗមកកូនវិញ ព្រមទាំងបេនយ៉ាមីនផង។ ប្រសិនបើ ឪពុកបាត់បង់កូន សូមឲ្យវាបាត់ទៅចុះ»។
|
|
\v 15 ពួកគេបានយកអំណោយនេះ ហើយនៅក្នុងដៃរបស់ពួកគេ ពួកគេបានយកប្រាក់ទ្វេដង ហើយបេនយ៉ាមីនក៏ទៅជាមួយដែរ។
|
|
\s5
|
|
\p
|
|
\v 16 នៅពេលលោកយ៉ូសែបឃើញបេនយ៉ាមីននៅជាមួយពួកគេ គាត់ប្រាប់ទៅអ្នកបម្រើនៅក្នុងផ្ទះរបស់គាត់ថា៖ «ចូរនាំបុរសទាំងនោះមកក្នុងផ្ទះខ្ញុំមក ហើយសម្លាប់សត្វ ហើយចម្អិនវា សម្រាប់ពួកគេហូបពេលថ្ងៃត្រង់នេះ»។
|
|
\v 17 អ្នកបម្រើបានធ្វើតាមលោកយ៉ូសែបង្គាប់។ គាត់បាននាំពួកគេទៅក្នុងផ្ទះរបស់លោកយ៉ូសែប។
|
|
\s5
|
|
\v 18 បុរសទាំងនោះមានការភ័យខ្លាចជាខ្លាំង ដោយសារពួកគេបាននាំចូលទៅក្នុងផ្ទះរបស់លោកយ៉ូសែប។ ពួកគេនិយាយថា៖ «ដោយសារប្រាក់ដែលនៅក្នុងបាវលើកទីមួយដែលយើងបាននាំទៅទេដឹង ហើយប្រហែលជាគាត់រកឱកាសដើម្បីប្រឆាំងជាមួយយើងហើយ។ គាត់ប្រហែលជាចាប់ពួកយើង ហើយយកពួកយើងធ្វើជាឈ្លើយ ហើយយកទាំងលារបស់យើងទៀត»។
|
|
\v 19 ពួកគេបាននិយាយទៅអ្នកបម្រើនៅក្នុងផ្ទះរបស់លោកយ៉ូសែប ហើយពួកគេបាននិយាយទៅគាត់នៅមាត់ទ្វារផ្ទះ
|
|
\v 20 ដោយពោលថា៖ «លោកម្ចាស់ យើងចុះមកនេះ លើកទីមួយដើម្បីទិញស្បៀង។
|
|
\s5
|
|
\v 21 នៅពេលទៅដល់កន្លែងសម្រាក នោះពួកគេហើយបានបើកបាវរបស់ពួកយើង ហើយមើល៍ មានប្រាក់នៅក្នុងបាវរបស់យើងគ្រប់គ្នា ប្រាក់របស់យើងនៅគ្រប់គីឡូ។ យើងបាននាំវាត្រឡប់មកជាមួយយើងដែរ។
|
|
\v 22 ហើយប្រាក់ផ្សេងទៀត យើងក៏បានយកមកនៅក្នុងដៃរបស់យើងដែរ ដើម្បីទិញស្បៀង។ យើងមិនដឹងថានរណាបានដាក់ប្រាក់របស់យើងទៅក្នុងបាវរបស់យើងវិញនោះទេ»។
|
|
\v 23 អ្នកបម្រើនោះនិយាយថា៖ «សូមសេចក្តីសុខសាន្តនៅជាមួយអ្នកចុះ កុំខ្លាចអ្វីឡើយ។ ព្រះជាម្ចាស់របស់អ្នករាល់គ្នា និងជាព្រះជាម្ចាស់នៃឪពុករបស់អ្នករាល់គ្នាទេ ដែលបានដាក់ប្រាក់ក្នុងបាវរបស់អ្នករាល់គ្នាវិញនោះ ឯប្រាក់របស់អ្នករាល់គ្នា គឺខ្ញុំបានទទួលហើយ»។ បន្ទាប់មក អ្នកបម្រើនោះបាននាំលោកស៊ីម្មានចេញមករកពួកគេដែរ។
|
|
\s5
|
|
\v 24 អ្នកបម្រើបាននាំបុរសទាំងអស់នោះចូលទៅក្នុងផ្ទះរបស់លោកយ៉ូសែប។ គាត់ឲ្យទឹកពួកគេពិសា ហើយលាងជើងរបស់ពួកគេ។ គាត់ឲ្យស្មៅទៅសត្វលារបស់ពួកគេ។
|
|
\v 25 ពួកគេបានរៀបចំអំណោយជូនលោកយ៉ូសែបមកដល់ពេលថ្ងៃត្រង់ ដ្បិត ពួកគេបានឮថា ពួកគេនឹងហូបអាហារនៅទីនោះ។
|
|
\s5
|
|
\p
|
|
\v 26 នៅពេលលោកយ៉ូសែបមកដល់ផ្ទះវិញ ពួកគេបាននាំយកអំណោយដែលនៅក្នុងដៃរបស់ពួកគេចូលមកក្នុងផ្ទះ ហើយលុតជង្គង់ចុះនៅចំពោះមុខគាត់ ឱនមុខទៅដី។
|
|
\v 27 គាត់បានសួរពួកគេពីសុខទុក្ខរបស់ពួកគេ ដោយនិយាយថា៖ «តើឪពុករបស់អ្នករាល់គ្នាសុខសប្បាយជាទេ គាត់សួរទៅបងច្បង? តើគាត់នៅរស់ទេ?»
|
|
\s5
|
|
\v 28 ពួកគេឆ្លើយថា៖ «បាទលោកម្ចាស់ ឪពុកយើងខ្ញុំសុខសប្បាយជាទេ គាត់ក៏នៅរស់ដែរ»។ ពួកគេឱន ហើយលុតជង្គងចុះ។
|
|
\v 29 នៅពេលគាត់ក្រឡេកភ្នែករបស់គាត់ឡើងគាត់បានឃើញបេនយ៉ាមីន ប្អូនប្រុសរបស់គាត់ កូនរបស់ម្តាយគាត់ ហើយគាត់និយាយថា៖ «តើគាត់នោះគឺជាប្អូនប្រុសពៅដែលអ្នករាល់គ្នាបានប្រាប់ខ្ញុំ?» បន្ទាប់មកគាត់និយាយថា៖ «សូមព្រះជាម្ចាស់ផ្តល់ព្រះគុណដល់អ្នក កូនប្រុស»។
|
|
\s5
|
|
\v 30 លោកយ៉ូសែបប្រញាប់ចេញទៅក្រៅបន្ទប់ ដ្បិតគាត់មានចិត្តក្តុកក្តួលជាមួយប្អូនប្រុសរបស់គាត់។ គាត់បានស្វែងរកន្លែងដើម្បីយំ។ គាត់បានទៅបន្ទប់របស់គាត់ ហើយយំនៅទីនោះ។
|
|
\v 31 គាត់បានលាងមុខរបស់គាត់ ហើយចេញមកក្រៅវិញ។ គាត់បានគ្រប់គ្រងខ្លួនឯង ដោយនិយាយថា៖ «លើកម្ហូបអាហារមក»។
|
|
\s5
|
|
\v 32 អ្នកបម្រើរបស់លោកយ៉ូសែបបានលើកម្ហូបជូនលោកយ៉ូសែបដោយផ្ទាល់ ហើយឲ្យបងៗដួសម្ហូបខ្លួនឯង។ ជនជាតិអេស៊ីបនៅទីនោះហូបអាហារជាមួយគាត់ដោយឡែកដោយខ្លួនរបស់ពួកគេ ព្រោះជនជាតិអេស៊ីបមិនហូបនំប៉័ងជាមួយជនជាតិហេព្រើរទេ ដ្បិតជនជាតិអេស៊ីបខ្ពើមនឹងការនោះ។
|
|
\v 33 បងៗអង្គុយទល់មុខគាត់ ពួកគេអង្គុយតាមលេខរៀងពីបងច្បងទៅប្អូនពៅ តាមអាយុរបស់ពួកគេ។ ពួកគេមានការឆ្ងល់ទាំងអស់គ្នា។
|
|
\v 34 លោកយ៉ូសែបបានដាក់ចំណែកអាហារដល់ពួកគេនៅចំពោះពួកគេ។ ប៉ុន្តែ ចំណែករបស់បេនយ៉ាមីន ប្អូនប្រុសរបស់គាត់វិញ ប្រាំដងលើសបងៗរបស់គាត់។ ពួកគេផឹកស្រាយ៉ាងសប្បាយរីករាយជាមួយគាត់។
|
|
\s5
|
|
\c 44
|
|
\cl ជំពូក ៤៤
|
|
\p
|
|
\v 1 លោកយ៉ូសែបបានបង្គាប់អ្នកបម្រើនៅក្នុងផ្ទះរបស់គាត់ ដោយពោលថា៖ «ចូរយកស្បៀងដាក់បាវ ច្រើនតាមដែលអាច ពួកគេអាចយកបាន ហើយដាក់ប្រាក់នៅក្នុងបាវរបស់បុរសម្នាក់ៗវិញ។
|
|
\v 2 ដាក់ពែងរបស់ខ្ញុំ ពែងប្រាក់នៅក្នុងប្អូនពៅ ហើយនិងប្រាក់ថ្លៃទិញស្រូវរបស់គាត់ទៅក្នុងបាវរបស់គាត់វិញ»។ អ្នកបម្រើបានធ្វើដូចដែលលោកយ៉ូសែបបានបង្គាប់។
|
|
\s5
|
|
\v 3 ពេលព្រឹកព្រលឹម ហើយគេបានឲ្យបុរសទាំងនោះត្រឡប់ទៅវិញ ទាំងពួកគេ និងលារបស់ពួកគេ។
|
|
\v 4 នៅពេលពួកគេចេញក្រៅក្រុង ប៉ុន្តែ មិនទាន់ឆ្ងាយប៉ុន្មានទេ លោកយ៉ូសែបប្រាប់ទៅអ្នកបម្រើរបស់គាត់ថា៖ «ចូរក្រោកឡើង ដេញតាមពួកគេ ហើយនៅពេលតាមពួកគេទាន់ ចូរនិយាយទៅពួកគេថា៖ ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើអាក្រក់ស្នងនឹងការល្អដូច្នេះ?
|
|
\v 5 តើនេះមិនមែនជាពែងដែលចៅហ្វាយរបស់ខ្ញុំផឹក និងជាពែងដែលគាត់ប្រើសម្រាប់ទស្សន៍ទាយទេឬ? ការដែលអ្នកធ្វើនេះ អ្នករាល់គ្នាបានធ្វើអាក្រក់ហើយ»។
|
|
\s5
|
|
\v 6 អ្នកបម្រើបានដេញតាមទាន់ពួកគេ ហើយនិយាយការទាំងនេះជាមួយពួកគេ។
|
|
\v 7 ពួកគេនិយាយទៅគាត់វិញថា៖ «ហេតុអ្វីបានជាលោកម្ចាស់មានប្រសាសន៍បែបនេះ? យើងខ្ញុំមិនបានធ្វើការយ៉ាងដូច្នេះឡើយ។
|
|
\s5
|
|
\v 8 មើល៍ ប្រាក់ដែលយើងខ្ញុំបានឃើញនៅក្នុងបាវរបស់យើងខ្ញុំ យើងបានយកវាមកពីទឹកដីកាណានមកជូនលោកវិញ។ បើដូច្នេះមែន ធ្វើដូចម្តេចឲ្យយើងខ្ញុំអាចលួចប្រាក់ និងមាសពីផ្ទះចៅហ្វាយរបស់លោកបានទៅ?
|
|
\v 9 ប្រសិនបើ ឃើញនៅក្នុងបាវរបស់នរណា ចូរឲ្យអ្នកនោះស្លាប់ចុះ ហើយយើងខ្ញុំនឹងធ្វើជាអ្នកបម្រើរបស់ចៅហ្វាយរបស់លោក»។
|
|
\v 10 អ្នកបម្រើនោះពោលថា៖ «សូមឲ្យវាកើតឡើងតាមសម្តីរបស់លោកចុះ។ ប្រសិនបើ រកឃើញពែងនៅក្នុងបាវរបស់នរណា អ្នកនោះនឹងក្លាយជាអ្នកបម្រើរបស់ខ្ញុំ ហើយអ្នកផ្សេងទៀតនឹងរួចខ្លួន»។
|
|
\s5
|
|
\v 11 បន្ទាប់មក ពួកគេប្រញាប់ ហើយយកបាវរបស់ពួកគេចុះដល់ដី ហើយពួកគេម្នាក់បានបើកបាវរបស់ពួកគេ។ អ្នកបម្រើបានបានឆែកឆេរ។
|
|
\v 12 គាត់បានចាប់ផ្តើមឆែកឆេរតាំងពីបងប្រុសច្បងរហូតដល់ប្អូនពៅ ហើយពែងនោះត្រូវបានរកឃើញនៅក្នុងបាវរបស់បេនយ៉ាមីន។
|
|
\v 13 ពួកគេបានហែកអាវរបស់ពួកគេ។ ពួកគេម្នាក់ៗបានលើកបាវដាក់លើខ្នងលាវិញ ហើយត្រឡប់ទៅទីក្រុងវិញ។
|
|
\s5
|
|
\p
|
|
\v 14 លោកយូដា និងបងប្អូនរបស់គាត់បានមកឯផ្ទះរបស់លោកយ៉ូសែបវិញ ហើយពួកគេបានលុតជង្គង់នៅចំពោះមុខគាត់ដល់ដី។
|
|
\v 15 លោកយ៉ូសែបនិយាយទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើដូច្នេះ? តើអ្នករាល់គ្នាមិនដឹងទេថា មនុស្សដូចខ្ញុំនេះចេះទស្សន៍ទាយទេឬ?»។
|
|
\s5
|
|
\v 16 លោកយូដាប្រាប់ថា៖ «តើយើងខ្ញុំអាចឆ្លើយនឹងលោកម្ចាស់បានយ៉ាងដូចម្តេច? តើយើងអាចនិយាយអ្វីបាន? ឬតើយើងអាចបង្ហាញថាត្រឹមត្រូវបានយ៉ាងដូចម្តេច? ព្រះជាម្ចាស់បានរកឃើញកំហុសរបស់យើងខ្ញុំហើយ។ មើល យើងខ្ញុំជាអ្នកបម្រើរបស់លោកម្ចាស់ហើយ ទាំងយើងខ្ញុំ និងអ្នកដែលត្រូវបានគេរកឃើញពែងនៅនឹងដៃដែរ»។
|
|
\v 17 លោកយ៉ូសែបនិយាយថា៖ «ទេ ខ្ញុំមិនធ្វើដូច្នេះទេ។ នរណាដែលត្រូវបានគេរកឃើញពែងនៅនឹងដៃ អ្នកនោះហើយនឹងក្លាយជាអ្នកបម្រើរបស់ខ្ញុំ ប៉ុន្តែ សម្រាប់លោក និងអ្នកផ្សេងៗទៀត ចូរទៅផ្ទះរបស់ឪពុកអ្នករាល់គ្នាឲ្យបានសុខចុះ»។
|
|
\s5
|
|
\p
|
|
\v 18 បន្ទាប់មក លោកយូដាបានមកជិតគាត់ ហើយប្រាប់ថា៖ «លោកម្ចាស់ សូមលោកម្ចាស់ស្តាប់ពាក្យខ្ញុំដែលជាអ្នកបម្រើរបស់លោកសិន ហើយសូមលោកម្ចាស់ខឹងនឹងអ្នកបម្រើរបស់លោកចុះ ដ្បិត លោកប្រៀបដូចជាស្តេចផារោនទៅហើយ។
|
|
\v 19 លោកម្ចាស់បានសួរយើងខ្ញុំជាអ្នកបម្រើថា៖ «អ្នករាល់គ្នាមានឪពុក មានប្អូនឬទេ?»
|
|
\s5
|
|
\v 20 យើងខ្ញុំជម្រាបលោកម្ចាស់ហើយថា៖ «យើងមានឪពុកម្នាក់ គាត់ចាស់ហើយ ហើយគាត់មានកូនមួយក្នុងការដែលគាត់មានអាយុច្រើនហើយ មានកូនតូចមួយ។ ប៉ុន្តែ បងប្រុសរបស់គាត់បានស្លាប់ហើយ ហើយមានគាត់តែម្នាក់ទេដែលម្តាយរបស់គាត់បានសន្សល់ទុកឲ្យគាត់ ហើយឪពុករបស់គាត់ស្រឡាញ់គាត់ណាស់។
|
|
\v 21 ពេលលោកម្ចាស់មានប្រសាសន៍មកយើងខ្ញុំជាអ្នកបម្រើរបស់លោកម្ចាស់ ឲ្យនាំគាត់ចុះមកជាមួយខ្ញុំ ដើម្បីឲ្យលោកម្ចាស់បានឃើញគាត់»។
|
|
\v 22 បន្ទាប់មកទៀត យើងបានជម្រាបលោកម្ចាស់ហើយថា៖ «ក្មេងប្រុសនេះមិនអាចចាកចេញពីឪពុករបស់គាត់បានឡើយ។ ដ្បិត ប្រសិនបើ គាត់ចេញពីឪពុករបស់ នោះឪពុករបស់គាត់នឹងស្លាប់»។
|
|
\s5
|
|
\v 23 បន្ទាប់មក លោកម្ចាស់មានប្រសាសន៍មកកាន់យើងខ្ញុំថា៖ «លុះត្រាតែប្អូនប្រុសពៅរបស់យើងខ្ញុំចុះមករកលោកម្ចាស់ បានលោកម្ចាស់ព្រមជួមមុខយើងខ្ញុំម្ដងទៀត»។
|
|
\v 24 បន្ទាប់មក យើងខ្ញុំបានត្រឡប់ទៅរកឪពុករបស់យើងខ្ញុំវិញ យើងខ្ញុំបានប្រាប់គាត់តាមពាក្យរបស់លោកម្ចាស់។
|
|
\v 25 ឪពុករបស់យើងខ្ញុំប្រាប់ថា៖ «ចូរកូនៗទៅទិញស្បៀងឲ្យយើងម្ដងទៀតចុះ»។
|
|
\v 26 នៅពេលយើងប្រាប់គាត់ថា៖ «យើងមិនអាចទៅបានទេ។ ប្រសិនបើ ប្អូនប្រុសពៅទៅជាមួយយើង ទើបយើងចុះទៅ ដើម្បីយើងនឹងមិនអាចឃើញមុខលោកម្ចាស់បានទេ លុះត្រាតែប្អូនប្រុសពៅទៅជាមួយយើង»។
|
|
\s5
|
|
\v 27 ឪពុករបស់យើងខ្ញុំប្រាប់មកយើងខ្ញុំថា៖ «កូនដឹងទេថា ភរិយារបស់ឪពុកបង្កើតកូនប្រុសពីរនេះឲ្យឪពុក។
|
|
\v 28 ម្នាក់ក្នុងចំណោមពួកគេបានចាកចាញពីឪពុក ហើយឪពុកប្រាប់ថា៖ «ប្រាកដណាស់ គាត់ត្រូវសត្វហែកស៊ីអស់ហើយ ហើយឪពុកក៏លែងឃើញគាត់ទៀតដែរ»។
|
|
\v 29 ឥឡូវ ប្រសិនបើ កូនយកកូនប្រុសម្នាក់ទៀតចេញពីឪពុក ហើយកូនរបស់ឪពុកមានគ្រោះថ្នាក់អ្វីនោះ កូននឹងនាំឪពុកដែលចាស់សក់ស្កូវម្នាក់នេះកើតទុក្ខនៅក្នុងស្ថានឃុំព្រលឹងហើយ»។
|
|
\s5
|
|
\v 30 ដូច្នេះ នៅពេលយើងខ្ញុំទៅជួបឪពុករបស់យើងខ្ញុំ ដែលជាអ្នកបម្រើលោកម្ចាស់ ក្មេងប្រុសនេះមិននៅជាមួយយើងខ្ញុំទេ ក្មេងនេះជាទីស្រឡាញ់នៅក្នុងជីវិតរបស់គាត់ណាស់ ហើយនៅពេលគាត់ដឹងថា ក្មេងនេះមិននៅជាមួយយើងខ្ញុំ គាត់មុខជាស្លាប់មិនខាន។
|
|
\v 31 យើងខ្ញុំជាអ្នកបម្រើលោកម្ចាស់នឹងធ្វើឲ្យឪពុកដែលចាស់សក់ស្កូវ កើតទុក្ខនៅក្នុងស្ថានឃុំព្រលឹងមិនខាន។
|
|
\v 32 ដ្បិត យើងខ្ញុំដែលជាអ្នកបម្រើលោកម្ចាស់បានធានាការពារកូនប្រុសនេះ ចំពោះឪពុករបស់យើងខ្ញុំហើយ ដោយនិយាយថា៖ «ប្រសិនបើ កូនមិននាំក្មេងនេះមកជូនលោកឪពុកវិញទេ កូននឹងមានកំហុសចំពោះលោកឪពុករហូត»។
|
|
\s5
|
|
\v 33 ដូច្នេះ សូមលោកម្ចាស់ មេត្តាដល់យើងខ្ញុំជាអ្នកបម្រើលោកម្ចាស់ ជំនួសឲ្យ ក្មេងប្រុសនេះធ្វើជាអ្នកបម្រើលោកម្ចាស់ សូមអនុញ្ញាតឲ្យក្មេងប្រុសនេះ បានឡើងទៅជាមួយបងប្អូនរបស់គាត់ទៅ។
|
|
\v 34 តើឲ្យខ្ញុំអាចឡើងទៅរកឪពុករបស់ខ្ញុំបានយ៉ាងដូចម្តេច ប្រសិនបើ ក្មេងប្រុសនេះមិននៅជាមួយខ្ញុំទេនោះ? ខ្ញុំខ្លាច មានរឿងអាក្រក់ដែលអាចនឹងកើតឡើងចំពោះឪពុករបស់ខ្ញុំ»។
|
|
\s5
|
|
\c 45
|
|
\cl ជំពូក ៤៥
|
|
\p
|
|
\v 1 បន្ទាប់មក លោកយ៉ូសែបមិនអាចគ្រប់គ្រងខ្លួនឯងបានទៀតនៅចំពោះអ្នកបម្រើទាំងអស់ដែលឈរនៅក្បែរគាត់។ គាត់និយាយខ្លាំងៗថា៖ «ទាំងអស់គ្នា ចូរចេញពីយើងភ្លាម»។ ដូច្នេះ គ្មានអ្នកបម្រើណានៅក្បែរគាត់ទៀតទេ នៅពេលលោកយ៉ូសែបបង្ហាញខ្លួនគាត់ឲ្យបងប្អូនរបស់គាត់បានស្គាល់។
|
|
\v 2 គាត់យំខ្លាំងៗ ជនជាតិអេស៊ីបបានឮ ហើយនៅក្នុងដំណាក់របស់ស្តេចផារោនក៏ឮដែរ។
|
|
\v 3 លោកយ៉ូសែបប្រាប់បងប្អូនរបស់គាត់ថា៖ «ខ្ញុំគឺយ៉ូសែប។ តើឪពុករបស់ខ្ញុំនៅរស់ទេ?» បងៗរបស់គាត់មិនអាចឆ្លើយបានទេ ព្រោះពួកគេរន្ធត់ជាខ្លាំងនៅចំពោះគាត់។
|
|
\s5
|
|
\v 4 បន្ទាប់មក លោកយ៉ូសែបនិយាយទៅបងៗរបស់គាត់ថា៖ «សូមមកជិតខ្ញុំមក៍»។ ពួកគេបានចូលទៅជិត។ គាត់ប្រាប់ថា៖ «ខ្ញុំគឺយ៉ូសែប ជាប្អូនប្រុស ដែលបងៗលក់ទៅឲ្យអេស៊ីប។
|
|
\v 5 កុំព្រួយបារម្ភ ឬខឹងនឹងខ្លួនឯង ដែលបងៗបានលក់ខ្ញុំមកទីនេះឡើយ ដ្បិត ព្រះជាម្ចាស់បានចាត់ខ្ញុំមកមុនបងៗ ដើម្បីការពារជីវិត។
|
|
\v 6 ដ្បិត គ្រោះអត់ឃ្លានកើតឡើងនៅក្នុងទឹកដីពីរឆ្នាំហើយ និងនៅប្រាំឆ្នាំទៀតដែលនឹងមិនមានការភ្ជួររាស់ ឬច្រូតកាត់ឡើយ។
|
|
\s5
|
|
\v 7 ព្រះជាម្ចាស់បានចាត់ខ្ញុំមកមុនបងៗ ដើម្បីការពារជីវិតរបស់បងៗ ដែលនៅសល់នៅលើផែនដីនេះ ហើយការពារអាយុជីវិត ដោយការប្រោសលោះដ៏អស្ចារ្យ។
|
|
\v 8 ដូច្នេះ នៅពេលនេះ មិនមែនជាបងៗទេ ដែលចាត់ខ្ញុំមកទីនេះ ប៉ុន្តែ គឺជាព្រះជាម្ចាស់ ហើយព្រះអង្គបានធ្វើឲ្យខ្ញុំ ដូចជាឪពុកនៅចំពោះស្តេចផារោន ជាម្ចាស់នៅលើដំណាក់របស់ស្តេចទាំងមូល និងជាអ្នកគ្រប់គ្រងនៅលើទឹកដីអេស៊ីបទាំងមូលដែរ។
|
|
\s5
|
|
\v 9 ចូរឡើងទៅរកឪពុករបស់ខ្ញុំជាប្រញាប់ ហើយប្រាប់គាត់ថា៖ «នេះគឺជាអ្វីដែលយ៉ូសែប កូនប្រុសរបស់លោកឪពុក បានផ្តាំ «ព្រះជាម្ចាស់បានធ្វើឲ្យខ្ញុំបានក្លាយជាម្ចាស់លើទឹកដីអេស៊ីបទាំងមូល។ សូមចុះមករកខ្ញុំជាប្រញាប់ កុំបង្អង់ឡើយ។
|
|
\v 10 លោកឪពុកនឹងរស់នៅក្នុងទឹកដីកូសែន ហើយលោកឪពុកនឹងបាននៅជិតកូន គឺលោកឪពុក និងកូនៗរបស់លោកឪពុក ព្រមទាំងចៅៗរបស់លោកឪពុក និងហ្វូងចៀម ហ្វូងគោ និងអ្វីៗទាំងអស់ដែលលោកឪពុកមាន។
|
|
\v 11 ខ្ញុំនឹងផ្តត់ផ្គងលោកឪពុកឲ្យនៅទីនោះ ដ្បិត គ្រោះអត់ឃ្លានមានរយៈពេលប្រាំឆ្នាំទៀត ដូច្នេះ លោកឪពុកនឹងមិនខ្វះខាតអ្វីឡើយ គឺលោកឪពុក និងគ្រួសារ ព្រមទាំងអ្វីៗដែលលោកឪពុកមាន»។
|
|
\s5
|
|
\v 12 មើល៍ លោកឪពុកនឹងឃើញដោយភ្នែក ហើយលោកឪពុកនឹងឃើញបេនយ៉ាមីនផ្ទាល់ភ្នែកដែរ នោះគឺជាសម្តីដែលកូននិយាយទៅគាត់លោកឪពុក។
|
|
\v 13 បងៗត្រូវប្រាប់ឪពុករបស់ខ្ញុំអំពីកេរ្តិ៍ឈ្មោះរបស់ខ្ញុំទាំងអស់នៅអេស៊ីប និងអ្វីៗទាំងអស់ដែលបងៗបានឃើញ។ ចូរបងៗប្រញាប់ទៅ ហើយនាំឪពុករបស់ខ្ញុំចុះមកទីនេះចុះ»។
|
|
\s5
|
|
\v 14 គាត់បានឱបកបេនយ៉ាមីន ប្អូនប្រុសរបស់គាត់ ហើយយំ ហើយបេនយ៉ាមីនបានឱបកគាត់យំដែរ។
|
|
\v 15 គាត់បានថើបបងៗរបស់គាត់ទាំងអស់ ហើយយំជាមួយគ្នា។ បន្ទាប់មក បងប្រុសរបស់គាត់បាននិយាយជាមួយគាត់។
|
|
\s5
|
|
\p
|
|
\v 16 ដំណឹងពីរឿងនេះ បានឮដល់ដំណាក់របស់ស្តេចផារោនថា «បងៗរបស់លោកយ៉ូសែបបានមក»។ ស្តេចផារោនក៏គាត់ព្រះហឫទ័យ ហើយពួកមន្ត្រីរបស់ព្រះអង្គក៏ពេញចិត្តជាខ្លាំងដែរ។
|
|
\v 17 ស្តេចផារោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបថា៖ «ចូរប្រាប់ទៅបងៗរបស់អ្នកទៅ៖ «ចូរធ្វើការនេះ ដឹកនាំសត្វ ហើយនាំយកទៅទឹកដីកាណាចុះ។
|
|
\v 18 យកទៅជូនឪពុក និងក្រុមគ្រួសាររបស់អ្នក ហើយចាំត្រឡប់មកវិញ។ យើងនឹងឲ្យដីល្អៗនៅអេស៊ីបដល់អ្នក ហើយអ្នកនឹងរស់នៅក្នុងទឹកដីល្អនៅក្នុងទឹកដីនេះ»។
|
|
\s5
|
|
\v 19 អ្នកត្រូវបង្គាប់គេ ដូច្នេះចូរធ្វើតាមចុះ គឺយករទេះចេញពីទឹកដីអេស៊ីបទៅរកកូនចៅ ហើយនឹងភរិយាររបស់អ្នករាល់គ្នា។ ទៅយកឪពុករបស់អ្នករាល់ហើយត្រឡប់មកវិញ។
|
|
\v 20 សូមកុំបារម្ភពីទ្រព្យសម្បត្តិ ដើម្បីដីល្អៗទាំងអស់នៅក្នុងទឹកដីអេស៊ីបជារបស់អ្នក»។
|
|
\s5
|
|
\p
|
|
\v 21 កូនប្រុសៗរបស់លោកអ៊ីស្រាអែលក៏ធ្វើដូច្នេះ។ លោកយ៉ូសែបបានប្រគល់រទេះដល់ពួកគេ តាមសេចក្តីបង្គាប់របស់ស្តេចផារោន ហើយឲ្យស្បៀងអាហារសម្រាប់ពួកគេធ្វើដំណើរផងដែរ។
|
|
\v 22 គាត់បានប្រគល់សម្លៀកបំពាក់ដល់ពួកគេម្នាក់ៗប្ដូរ ប៉ុន្តែ ចំពោះបេនយ៉ាមីន គាត់បានឲ្យប្រាក់បីរយដុំ ហើយសម្លៀកបំពាក់ប្រាំបន្លាស់។
|
|
\v 23 ចំពោះឪពុករបស់គាត់វិញ គាត់ផ្ញើរបស់ទាំងនេះ៖ គឺលាឈ្មោលដប់ ផ្ទុករបស់ល្អៗពីអេស៊ីប និងលាញីដប់ផ្ទុកស្រូវ នំប៉័ង និងស្បៀងអាហារសម្រាប់ឪពុករបស់គាត់ធ្វើដំណើរ។
|
|
\s5
|
|
\v 24 ដូច្នេះ គាត់បានចាត់បងៗរបស់គាត់ឲ្យទៅ ហើយពួកគេក៏ចេញទៅ។ គាត់ប្រាប់ពួកគេថា៖ «បងៗ សូមកុំឈ្លោះគ្នានៅតាមផ្លូវឲ្យសោះ»។
|
|
\v 25 ពួកគេបានចេញពីអេស៊ីប ហើយត្រឡប់ទៅទឹកដីកាណាន ទៅរកលោកយ៉ាកុប ជាឪពុករបស់ពួកគេវិញ។
|
|
\v 26 ពួកគេប្រាប់គាត់វិញ ថា៖ «យ៉ូសែបនៅរស់ទេ ហើយគាត់ជាអ្នកគ្រប់គ្រងនៅលើទឹកដីអេស៊ីបទាំងមូល»។ គាត់រន្ធត់ចិត្តជាខ្លាំង ព្រោះគាត់មិនជឿអ្វីដែលពួកគេប្រាប់គាត់ទេ។
|
|
\s5
|
|
\v 27 ពួកគេប្រាប់គាត់តាមពាក្យរបស់លោកយ៉ូសែបទាំងអស់ដែលលោកយ៉ូសែបបានប្រាប់ដល់ពួកគេ។ នៅពេលលោកយ៉ាកុបឃើញរទេះដែលលោកយ៉ូសែបបានផ្ញើមក ដើម្បីដឹកគាត់ វិញ្ញាណរបស់លោកយ៉ាកុបឪពុករបស់ពួកគេបានភ្ញាក់ឡើងវិញ។
|
|
\v 28 លោកអ៊ីស្រាអែលប្រាប់ថា៖ «គ្រប់គ្រាន់ហើយ។ យ៉ូសែបកូនប្រុសរបស់ខ្ញុំនៅរស់ទេ។ ឪពុកនឹងទៅ ដើម្បីជួបវាមុនពេលឪពុកស្លាប់។
|
|
\s5
|
|
\c 46
|
|
\cl ជំពូក ៤៦
|
|
\p
|
|
\v 1 លោកអ៊ីស្រាអែលបានធ្វើដំណើរជាមួយអ្វីៗទាំងអស់ដែលគាត់មាន ហើយទៅឯបៀរសេបា។ នៅទីនោះ គាត់បានថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់ ជាព្រះជាម្ចាស់របស់លោកអ៊ីសាក ឪពុករបស់គាត់។
|
|
\v 2 ព្រះជាម្ចាស់មានបន្ទូលនឹងលោកអ៊ីស្រាអែលនៅក្នុងនិមិត្តនៅពេលយប់ថា៖ «យ៉ាកុប យ៉ាកុប»។ គាត់ទូលតបថា៖ «ទូលបង្គំនៅទីនេះ»។
|
|
\v 3 ព្រះអង្គមានបន្ទូលថា៖ «យើងគឺជាព្រះជាម្ចាស់ ជាព្រះជាម្ចាស់របស់ឪពុករបស់អ្នក។ កុំភ័យខ្លាច នឹងចុះទៅក្នុងទឹកដីអេស៊ីបឡើយ ដ្បិត យើងនឹងធ្វើឲ្យអ្នកក្លាយជាប្រជាជាតិដ៏ធំនៅទីនោះ។
|
|
\v 4 យើងនឹងចុះទៅអេស៊ីបជាមួយអ្នក ហើយយើងនឹងនាំអ្នកត្រឡប់មកវិញ ហើយលោកយ៉ូសែបនឹងបានបិទភ្នែករបស់អ្នកនៅដៃរបស់គាត់ផ្ទាល់»។
|
|
\s5
|
|
\v 5 លោកយ៉ាកុបក៏ក្រោកឡើងចេញពីបៀរសេបា។ កូនប្រុសៗរបស់អ៊ីស្រាអែលបានដឹកជញ្ជូនលោកយ៉ាកុប ឪពុករបស់ពួកគេ កូនចៅរបស់ពួកគេ ព្រមទាំងភរិយារបស់ពួកគេ នៅក្នុងរទេះដែលស្តេចផារោនបានផ្ញើមកឲ្យដឹកគាត់។
|
|
\v 6 ពួកគេបានយកហ្វូងសត្វ និងទ្រព្យសម្បត្តិរបស់ពួកគេដែលពួកគេបានរកបាននៅក្នុងទឹកដីកាណាន។ ពួកគេបានចូលទៅដល់អេស៊ីប លោកយ៉ាកុប និងកូនចៅទាំងអស់របស់គាត់ទៅជាមួយគាត់ដែរ។
|
|
\v 7 គាត់បាននាំកូនៗរបស់គាត់ និងចៅៗរបស់គាត់ កូនស្រីៗ និងចៅស្រីៗ ព្រមទាំងពូជពង្សទាំងអស់របស់គាត់ទៅអេស៊ីបជាមួយគាត់។
|
|
\s5
|
|
\p
|
|
\v 8 អ្នកទាំងនេះ គឺជាឈ្មោះកូនចៅរបស់លោកអ៊ីស្រាអែល ដែលចុះមកអេស៊ីប លោកយ៉ាកុប និងកូនប្រុសៗរបស់គាត់៖ លោករូបេនលោកយ៉ាកុប ជាកូនច្បងរបស់លោកយ៉ាកុប។
|
|
\p
|
|
\v 9 កូនប្រុសៗរបស់លោករូបេនមាន ហេណុក ប៉ាលូវ ហេស្រុន និងកើមី។
|
|
\p
|
|
\v 10 កូនប្រុសៗរបស់លោកស៊ីម្មានមាន យេមូអែល យ៉ាមីន អូហាត់ យ៉ាគីន សូហារ និងសូល ជាកូនរបស់ស្ត្រីជនជាតិកាណាន។
|
|
\p
|
|
\v 11 កូនប្រុសៗរបស់លោកលេវីមាន គើរសុន កេហាត់ និងម៉្រារី។
|
|
\s5
|
|
\p
|
|
\v 12 កូនប្រុសៗរបស់លោកយូដាមាន អ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស (ប៉ុន្តែ អ៊ើរ និងអូណាន់ បានស្លាប់នៅទឹកដីកាណាន)។ កូនប្រុសៗរបស់ពេរេសមាន ហេស្រុន និងហាមុល។
|
|
\p
|
|
\v 13 កូនប្រុសៗរបស់លោកអ៊ីសាខារមាន ថូឡា ពូវ៉ា យ៉ូប និងស៊ីមរ៉ូន។
|
|
\p
|
|
\v 14 កូនប្រុសៗរបស់លោកសាប់យូឡូនមាន សេរែក អេឡូន និងយ៉ាលាល។
|
|
\v 15 អ្នកទាំងនោះជាកូនប្រុសៗ ដែលនាងលេអាបានបង្កើតឲ្យលោកយ៉ាកុប នៅទឹកដីប៉ាដាន់ អើរ៉ាម។ រួមជាមួយកូនស្រីរបស់គាត់គឺនាងឌីណា។ កូនប្រុសៗរបស់គាត់ និងកូនៗស្រីរបស់នាងលេអាមានទាំងអស់សាមសិបបីនាក់។
|
|
\s5
|
|
\p
|
|
\v 16 កូនប្រុសៗរបស់លោកកាដមាន សេផុន ហាក់គី ស៊ូនី អេសបូន អេរី អើរ៉ូត និងអើរេលី។
|
|
\p
|
|
\v 17 កូនប្រុសៗរបស់លោកអេស៊ើរមាន យីមណា យីសវ៉ា យីសវី និងបេរា ហើយនាងសេរ៉ាគឺជាប្អូនស្រីរបស់ពួកគេ។ កូនប្រុសៗរបស់បេរាមាន ហេប៊ើរ និងម៉ាលគាល។
|
|
\v 18 អ្នកទាំងនេះគឺជាកូនប្រុសៗរបស់នាងស៊ីលផា ដែលលោកឡាបាន់បានឲ្យនាងលេអា កូនស្រីរបស់គាត់។ កូនប្រុសៗទាំងនេះ នាងបានបង្កើតជូនលោកយ៉ាកុប មានចំនួនទាំងអស់ដប់ប្រាំមួយនាក់។
|
|
\s5
|
|
\p
|
|
\v 19 កូនប្រុសៗរបស់នាងរ៉ាជែល ជាភរិយាលោកយ៉ាកុប មានយ៉ូសែប និងបេនយ៉ាមីន។
|
|
\v 20 នៅទឹកដីអេស៊ីប លោកយ៉ូសែបមានកូនប្រុសពីរនាក់ គឺ ម៉ាណាសេ និងអេប្រាអ៊ីម ជាកូនដែលនាងអាសណាត់ កូនស្រីលោកប៉ូទីផេរ៉ា បូជាចារ្យនៅក្រុងអូន បានបង្កើតជូនគាត់។
|
|
\p
|
|
\v 21 កូនប្រុសៗរបស់លោកបេនយ៉ាមីនមាន បេឡា បេគើរ អ័សបេល គេរ៉ា ណាម៉ាន អេហ៊ី រ៉ូស មូភីម ហ៊ូភីម និងអើឌ។ លោកទាំងនោះជាកូនដែលនាងរ៉ាជែលបានបង្កើតជូនលោកយ៉ាកុប។
|
|
\v 22 អ្នកទាំងនេះគឺជាកូនប្រុសៗដែលនាងរ៉ាជែលបានបង្កើតជូនលោកយ៉ាកុប មានចំនួនទាំងអស់ដប់បួននាក់។
|
|
\s5
|
|
\p
|
|
\v 23 កូនប្រុសៗរបស់លោកដាន់មាន ហ៊ូស៊ីម។
|
|
\p
|
|
\v 24 កូនប្រុសៗរបស់លោកណែបថាលីមាន យ៉ាស៊ាល គូនី យេស៊ើរ និងស៊ីលិម។
|
|
\v 25 អ្នកទាំងនេះជាកូនដែលបានបង្កើតជូនលោកយ៉ាកុបតាមរយៈនាងប៊ីលហា ដែលលោកឡាបាន់បានឲ្យនាងរ៉ាជែល កូនស្រីរបស់គាត់ មានចំនួនទាំងអស់ប្រាំពីរនាក់។
|
|
\s5
|
|
\p
|
|
\v 26 អស់អ្នកដែលបានចុុះទៅអេស៊ីបជាមួយលោកយ៉ាកុប ដែលជាពូជពង្សរបស់គាត់ មានគ្នាទាំងអស់ហុកសិបប្រាំមួយនាក់ មិនបានរាប់បញ្ចូលកូនប្រសាស្រីៗរបស់លោកយ៉ាកុបទេ។
|
|
\v 27 រួមជាមួយកូនទាំងពីររបស់លោកយ៉ូសែប ដែលកើតឲ្យគាត់នៅស្រុកអេស៊ីបផង ចំនួននៃក្រុមគ្រួសាររបស់គាត់ ដែលមករស់នៅក្នុងទឹកដីអេស៊ីប មានទាំងអស់ចិតសិបនាក់។
|
|
\s5
|
|
\p
|
|
\v 28 លោកយ៉ាកុបបានចាត់លោកយូដា ឲ្យទៅជួបលោកយ៉ូសែបមុនគាត់ នៅតំបន់កូសែន ហើយ ពួកគេបានមកដល់តំបន់កូសែន។
|
|
\v 29 លោកយ៉ូសែបបានរៀបចំរទេះរបស់គាត់ ហើយបានឡើងទៅជួបលោកអ៊ីស្រាអែលជាឪពុកនៅក្នុងតំបន់កូសែន។ គាត់បានឃើញឪពុក គាត់ឱបកឪពុករបស់គាត់ ហើយយំយ៉ាងយូរ។
|
|
\v 30 លោកអ៊ីស្រាអែលមានប្រសាសន៍ទៅកាន់លោកយ៉ូសែបថា៖ «ឥឡូវនេះ សូមឲ្យឪពុកស្លាប់ចុះ ព្រោះឪពុកបានឃើញមុខកូន ហើយដឹងថាកូននៅមានជីវិតនៅឡើយ»។
|
|
\s5
|
|
\v 31 លោកយ៉ូសែបបាននិយាយទៅបងៗ និងក្រុមគ្រួសារឪពុករបស់គាត់ថា៖ «ខ្ញុំនឹងឡើងទៅ ហើយទូលស្តេចផារ៉ោនថា៖ «បងៗ និងក្រុមគ្រួសាររបស់ឪពុកទូលបង្គំ នៅស្រុកកាណានបានមកជួបជុំនឹងទូលបង្គំហើយ។
|
|
\v 32 ពួកគេទាំងអស់គ្នាសុទ្ធតែជាអ្នកគង្វាលចៀម ដ្បិត ពួកគេគឺជាអ្នកចិញ្ចឹមសត្វ។ ពួកគេបាននាំហ្វូងចៀម ហ្វូងគោ និងអ្វីៗទាំងអស់ដែលគេមានមកជាមួយដែរ»។
|
|
\s5
|
|
\v 33 នៅពេលព្រះបាទផារ៉ោនកោះហៅបងៗទៅសួរថា៖ «តើអ្នករាល់គ្នាមានមុខរបរអ្វី»
|
|
\v 34 នោះបងៗត្រូវទូលស្ដេចថា៖ «យើងខ្ញុំជាអ្នកបម្រើស្តេច ជាអ្នកចិញ្ចឹមសត្វ តាំងពីក្មេងរហូតមកទល់សព្វថ្ងៃនេះ ចាប់តាំងពីដូនតារបស់យើងខ្ញុំ រហូតមកដល់យើងខ្ញុំដែរ»។ បើទូលដូច្នេះ បងៗនឹងអាចរស់នៅក្នុងតំបន់កូសែន ដ្បិត ជនជាតិអេស៊ីបស្អប់ខ្ពើមពួកគង្វាលណាស់»។
|
|
\s5
|
|
\c 47
|
|
\cl ជំពូក ៤៧
|
|
\p
|
|
\v 1 បន្ទាប់មក លោកយ៉ូសែបបានចូលទៅក្នុងគាល់ស្តេចផារោនថា៖ «ឪពុក និងបងប្អូនរបស់ទូលបង្គំ ហ្វូងចៀម និងហ្វូងសត្វរបស់ពួកគេ ព្រមទាំងអ្វីៗដែលជារបស់ពួកគេ ដែលមកពីទឹកដីកាណានបានមកដល់ហើយ។
|
|
\v 2 មើល៍ ពួកគេនៅក្នុងទឹកដីកូសែន»។ គាត់បានយកបងប្រុសៗប្រាំនាក់ ហើយបានណែនាំពួកគេដល់ស្តេចផារោន។
|
|
\s5
|
|
\v 3 ស្តេចផារោនមានរាជឱង្ការទៅបងៗរបស់គាត់ថា៖ «តើអ្នករាល់គ្នាមានមុខរបរអ្វី»។ ពួកគេទូលឆ្លើយថា៖ «យើងខ្ញុំគឺជាអ្នកគង្វាលចៀម ដូចដូនតាយើងខ្ញុំដែរ»។
|
|
\v 4 បន្ទាប់មក ពួកគេទូលទៅស្តេចផារោនថា៖ «យើងខ្ញុំមកទឹកដីនេះ ជ្រកកោនបណ្តោះអាសន្នទេ។ គ្មានវាលស្មៅសម្រាប់ហ្វូងសត្វយើងខ្ញុំ ដោយសារគ្រោះទុរ្ភិក្សខ្លាំងពេកនៅក្នុងទឹកដីកាណាន។ ដូច្នេះហើយ សូមព្រះអង្គមេត្តាឲ្យយើងខ្ញុំរស់នៅក្នុងទឹកដីកូសែននេះផង»។
|
|
\s5
|
|
\v 5 បន្ទាប់មក ស្តេចផារោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបថា៖ «ឪពុក និងបងប្អូនរបស់អ្នកបានមករកអ្នកហើយ។
|
|
\v 6 ទឹកដីអេស៊ីបនៅចំពោះអ្នកស្រាប់។ ចូរតាំងទីលំនៅឲ្យឪពុក និងបងប្អូនរបស់អ្នកនៅក្នុងតំបន់ដ៏ល្អបំផុត នៅក្នុងទឹកដីកូសែនចុះ។ ប្រសិនបើ អ្នកណាក្នុងចំណោមពួកគេមានសមត្ថភាព ដាក់ឲ្យពួកគេមើលថែហ្វូងសត្វរបស់យើងចុះ»។
|
|
\s5
|
|
\v 7 បន្ទាប់មក លោកយ៉ូសែបបាននាំលោកយា៉កុប ឪពុករបស់គាត់ ហើយនាំគាត់ចូលគាល់ស្តេចផារោន។ លោកយ៉ាកុបឲ្យពរដល់ស្តេចផារោន។
|
|
\v 8 ស្តេចផារោនមានរាជឱង្ការទៅលោកយ៉ាកុបថា៖ «តើលោកមានអាយុប៉ុន្មានឆ្នាំហើយ?»
|
|
\v 9 លោកយ៉ាកុបទូលទៅស្តេចផារោនថា៖ «ទូលបង្គំមានអាយុមួយរយសាមសិបឆ្នាំហើយ។ ទូលបង្គំមានអាយុតិចណាស់ ហើយជីវិតរបស់ទូលបង្គំមានទុកលំបាកជាច្រើន។ អាយុរបស់ទូលបង្គំមិនបានវែងដូចជាដូនតារបស់ទូលបង្គំទេ»។
|
|
\v 10 បន្ទាប់មក លោកយ៉ាកុបឲ្យពរដល់ស្តេចផារោនម្ដងទៀត ហើយចាកចេញពីស្តេចទៅ។
|
|
\s5
|
|
\v 11 បន្ទាប់មក លោកយ៉ូសែបបានប្រគល់ដីដែលល្អជាងគេបំផុតនៅក្នុងទឹកដីអេស៊ីប ដល់ឪពុក និងបងប្អូនរបស់គាត់តាំងទីលំនៅគឺនៅក្នុងតំបន់រ៉ាមសេស ដូចដែលស្តេចផារោនបានបង្គាប់។
|
|
\v 12 លោកយ៉ូសែបបានផ្តល់ស្បៀងដល់ឪពុក និងបងប្អូនរបស់គាត់ ព្រមទាំងក្រុមគ្រួសារទាំងអស់របស់គាត់ ទៅតាមចំនួននៃកូនចៅនៅក្នុងបន្ទុករបស់ពួកគេ។
|
|
\s5
|
|
\p
|
|
\v 13 ឥឡូវនេះ ដល់ពេលដែលលែងមានស្បៀងនៅសល់ក្នុងទឹកដីអេស៊ីបទៀតហើយ ដ្បិតគ្រោះទុរ្ភិក្សខ្លាំងពេក។ ទឹកដីអេស៊ីប និងទឹកដីកាណានត្រូវហិនហោចទាំងអស់ ដោយសារគ្រោះទុរ្ភឹក្ស។
|
|
\v 14 លោកយ៉ូសែបបានប្រមូលប្រាក់ដែលមាននៅក្នុងទឹកដីអេស៊ីប និងទឹកដីកាណាន ដោយការលក់ស្រូវឲ្យប្រជាជន។ បន្ទាប់មក លោកយ៉ូសែបបានយកប្រាក់នោះទៅដាក់នៅក្នុងវាំងរបស់ស្តេចផារ៉ោន។
|
|
\s5
|
|
\v 15 ពេលទឹកដីអេស៊ីប និងទឹកដីកាណានលែងមានប្រាក់ទៀត ជនជាតិអេស៊ីបទាំងអស់បានចូលមកឯលោកយ៉ូសែប ពោលថា៖ «សូមឲ្យស្បៀងយើងផង! ហេតុអ្វីបានជាយើងត្រូវស្លាប់ចំពោះមុខលោក ដោយព្រោះលែងមានប្រាក់ដូច្នេះ?»
|
|
\v 16 លោកយ៉ូសែបឆ្លើយថា៖ «ប្រសិនបើ អ្នករាល់គ្នាលែងមានប្រាក់ទៀត ចូរយកហ្វូងសត្វរបស់អ្នករាល់គ្នាមកឲ្យខ្ញុំ ហើយខ្ញុំនឹងប្តូរជាស្បៀងឲ្យអ្នករាល់គ្នាវិញជាមួយនឹងហ្វូងសត្វនោះ»។
|
|
\v 17 ដូច្នេះ ពួកគេក៏នាំយកហ្វូងសត្វរបស់ពួកគេមកជូនលោកយ៉ូសែប។ លោកយ៉ូសែបក៏ប្តូរស្បៀងជាមួយនឹងសត្វសេះ ហ្វូងគោ ហ្វូងចៀម និងលាផង។ លោកបានចម្អែតពួកគេជាមួយនឹងនំប៉័ង ដូចជាហ្វូងសត្វរបស់ពួកគេនៅក្នុងឆ្នាំនោះ។
|
|
\s5
|
|
\v 18 នៅពេលផុតឆ្នាំនោះ ពួកគេបានមករកលោកនូវឆ្នាំបន្ទាប់ទៀត ហើយនិយាយលោកថា៖ «យើងមិនលាក់បាំងអ្វីជាមួយនឹងលោកម្ចាស់ទេ ប្រាក់របស់យើងអស់មែន ហើយហ្វូងសត្វទាំងអស់ជារបស់លោកម្ចាស់ហើយ។ គ្មានសល់អ្វីនៅចំពោះមុខលោកម្ចាស់ទេ លើកលែងតែខ្លួនប្រាណ និងដីរបស់យើងខ្ញុំទេ។
|
|
\v 19 ហេតុអ្វីបានជាលោកម្ចាស់ទុកឲ្យយើងខ្ញុំស្លាប់ ទាំងខ្លួនប្រាណ និងដីរបស់យើងខ្ញុំនៅចំពោះមុខលោកម្ចាស់ឬ? សូមទិញដីរបស់យើងខ្ញុំ ប្តូរជាមួយស្បៀង ហើយយើងខ្ញុំ និងដីរបស់យើងខ្ញុំ នឹងក្លាយជាអ្នកបម្រើរបស់ស្តេចផារ៉ោន។ ចូរផ្តល់គ្រាប់ពូជ ដើម្បីឲ្យយើងខ្ញុំអាចរស់ កុំឲ្យស្លាប់ និងដើម្បីកុំឲ្យដីរបស់យើងខ្ញុំត្រូវបោះបង់ចោលឡើយ»។
|
|
\s5
|
|
\p
|
|
\v 20 ដូច្នេះ លោកយ៉ូសែបបានទិញដីទាំងអស់នៅក្នុងទឹកដីអេស៊ីបថ្វាយស្តេចផារ៉ោន។ ជនជាតិអេស៊ីបទាំងអស់លក់ដីរបស់ពួកគេ ដោយសារកើតគ្រោះទុរ្ភឹក្សយ៉ាងខ្លាំង។ ដូច្នេះ ទឹកដីទាំងអស់បានក្លាយជារបស់ស្តេចផារ៉ោន។
|
|
\v 21 ចំណែកប្រជាជន គាត់បានធ្វើឲ្យពួកគេទៅជាបាវបម្រើ តាំងពីចុងម្ខាង ទៅចុងម្ខាងរបស់អេស៊ីប។
|
|
\v 22 មានតែដីពួកបូជាចារ្យទេ ដែលលោកយ៉ូសែបមិនបានទិញ ដោយសារពួកបូជាចារ្យបានដីនោះជាអំណោយមកពីស្តេចផារ៉ោន។ ពួកគេបានទទួលចំណែកដែលអំណោយមកពីស្តេចផារ៉ោនប្រគល់ដល់ពួកគេ។ ដូច្នេះហើយ បានជាមិនលក់ដីនោះ។
|
|
\s5
|
|
\v 23 បន្ទាប់មក លោកយ៉ូសែបមានប្រសាសន៍ទៅប្រជាជនថា៖ «មើល៍ យើងបានទិញអ្នករាល់គ្នា និងដីរបស់អ្នករាល់គ្នាថ្វាយស្តេចផារ៉ោន។ នេះគឺជាគ្រាប់ពូជសម្រាប់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងដាំនៅក្នុងដីបាន។
|
|
\v 24 នៅរដូវចម្រូត អ្នករាល់គ្នាត្រូវយកមួយក្នុងប្រាំថ្វាយស្តេចផារ៉ោន ហើយបួនចំណែកទៀតជារបស់អ្នករាល់គ្នា ដើម្បីគ្រាប់ពូជនៅក្នុងស្រែ និងបានជាស្បៀងសម្រាប់គ្រួសារ និងកូនចៅរបស់អ្នករាល់គ្នា»។
|
|
\s5
|
|
\v 25 ពួកគេនិយាយថា៖ លោកបានសង្គ្រោះជីវិតយើងខ្ញុំ។ យើងខ្ញុំបានទទួលមេត្តាពីលោកម្ចាស់។ យើងខ្ញុំព្រមធ្វើជាបាវបម្រើរបស់ស្តេចផារ៉ោន»។
|
|
\v 26 ដូច្នេះ លោកយ៉ូសែបបានចេញរាជ្យក្រឹត្យមួយដល់ទឹកដីអេស៊ីបទាំងមូល ថា មួយភាគប្រាំត្រូវថ្វាយដល់ស្តេចផារ៉ោន។ មានតែដីរបស់ពួកបូជាចារ្យទេ ដែលមិនបានក្លាយជារបស់ស្តេចផារ៉ោន។
|
|
\s5
|
|
\p
|
|
\v 27 ដូច្នេះ លោកអ៊ីស្រាអែលបានរស់នៅក្នុងទឹកដីអេស៊ីប នៅក្នុងតំបន់កូសែន។ កូនចៅរបស់គាត់មានកេរអាករនៅទីនោះ។
|
|
\v 28 ពួកគេមានគ្នាកាន់តែច្រើន ហើយចម្រើនយ៉ាងខ្លាំង។ លោកយ៉ាកុបរស់នៅក្នុងទឹកដីអេស៊ីបដប់ប្រាំពីរឆ្នាំ ដូច្នេះ លោកយ៉ាកុបរស់បានមួយរយសែសិបប្រាំពីរឆ្នាំ។
|
|
\s5
|
|
\v 29 ដល់ពេលដែលលោកអ៊ីស្រាអែលស្លាប់ហើយ គាត់បានហៅលោកយ៉ូសែប កូនប្រុសរបស់គាត់ ហើយប្រាប់គាត់ថា៖ «ប្រសិនបើ កូនអាណិតឪពុក ចូរដាក់ដៃកូននៅលើភ្លៅរបស់ឪពុក ហើយសម្តែងចិត្តសប្បុរស និងភាពស្មោះត្រង់ដល់ឪពុកផង។
|
|
\v 30 សូមកុំបញ្ចុះឪពុកនៅក្នុងទឹកដីអេស៊ីបឡើយ។ នៅពេលឪពុកសម្រាកជាមួយជីតារបស់ឯង កូនត្រូវនាំឪពុកចេញពីអេស៊ីបនេះ ហើយបញ្ចុះសពឪពុកនៅកន្លែងដូនតារបស់ឪពុកណា»។ លោកយ៉ូសែបបានឆ្លើយថា៖ «កូននឹងធ្វើ ដូចលោកឪពុកបានប្រាប់»។
|
|
\v 31 លោកអ៊ីស្រាអែលប្រាប់ថា៖ «ចូរស្បថនឹងឪពុកចុះ» ហើយលោកយ៉ូសែបក៏ស្បថជាមួយនឹងគាត់។ បន្ទាប់មក លោកអ៊ីស្រាអែលលុតជង្គង់ចុះ នៅក្បាលគ្រែរបស់គាត់។
|
|
\s5
|
|
\c 48
|
|
\cl ជំពូក ៤៨
|
|
\p
|
|
\v 1 បន្ទាប់ពីហេតុការណ៍ទាំងនេះហើយ មានគេប្រាប់លោកយ៉ូសែបថា៖ «មើល៍ ឪពុករបស់លោកឈឺហើយ»។ ដូច្នេះ គាត់បានយកកូនប្រុសពីរនាក់ទៅជាមួយគាត់ គឺម៉ាណាសេ និងអេប្រាអ៊ីម ។
|
|
\v 2 ពេលគេប្រាប់លោកយ៉ាកុបថា៖ «មើល៍ លោកយ៉ូសែបកូនប្រុសរបស់លោកបានមកដល់ហើយដើម្បីមើលលោក»។ លោកអ៊ីស្រាអែលខំប្រឹងក្រោកអង្គុយលើគ្រែនោះ។
|
|
\s5
|
|
\v 3 លោកយ៉ាកុបប្រាប់លោកយ៉ូសែបថា៖ «ព្រះជាម្ចាស់ដ៏មានគ្រប់ទាំងព្រះចេស្ដាបានយាងមកជួបឪពុកនៅលូស ក្នុងទឹកដីកាណាន។ ព្រះអង្គបានប្រទានពរដល់ឪពុក
|
|
\v 4 ហើយមានបន្ទូលមកឪពុកថា៖ «មើល៍ យើងនឹងធ្វើឲ្យអ្នកបង្កើតផលផ្លែជាច្រើន ហើយនិងចម្រើនឡើង។ យើងនឹងធ្វើឲ្យអ្នកក្លាយជាប្រជាជាតិមួយដ៏ធំ។ យើងនឹងឲ្យទឹកដីនេះដល់ពូជពង្សរបស់អ្នក ទុកជាកេរអាករដ៏នូវអស់កល្បជានិច្ច»។
|
|
\s5
|
|
\v 5 ឥឡូវនេះ កូនប្រុសទាំងពីររបស់ឯង ដែលបានកើតនៅទឹកដីអេស៊ីបដល់ឯង មុនពេលដែលឪពុកមករកឯងនៅអេស៊ីប ពួកគេជារបស់ឪពុក។ គឺអេប្រាអ៊ីម និងម៉ាណាសេនឹងត្រូវជារបស់ឪពុក ដូចជារូបេន និងស៊ីម្មានក៏ជារបស់ឪពុកដែរ។
|
|
\v 6 កូនៗដែលកើតមកតាមក្រោយពួកគេជារបស់ឯង ពួកគេត្រូវចុះទៅក្នុងបញ្ជីឈ្មោះរបស់បងប្អូនពួកគេនឹងទទួលកេរមត៌ករបស់ពួកគេ។
|
|
\v 7 ប៉ុន្តែ ចំណែកឪពុកវិញ ពេលឪពុកទៅប៉ាដាន់វិញ ដើម្បីកាន់ទុក្ខឲ្យនាងរ៉ាជែលដែលស្លាប់នៅតាមផ្លូវទៅក្នុងទឹកដីកាណាន ដែលនៅជិតភូមិអេប្រាតា។ ឪពុកបានបញ្ចុះសពនាងនៅទីនោះ តាមផ្លូវទៅអេប្រាតា» (គឺភូមិបេថ្លេហិម)។
|
|
\s5
|
|
\p
|
|
\v 8 នៅពេលលោកអ៊ីស្រាអែលឃើញកូនប្រុសៗរបស់លោកយ៉ូសែប គាត់សួរថា៖ «ពួកគេជានរណា?»
|
|
\v 9 លោកយ៉ូសែបឆ្លើយទៅឪពុកថា៖ «ពួកគេជាកូនរបស់ខ្ញុំ ដែលព្រះជាម្ចាស់បានប្រទានមកខ្ញុំនៅទីនេះ»។ លោកអ៊ីស្រាអែលប្រាប់ថា៖ «ចូរនាំពួកគេមកឯឪពុកមក៍ ដើម្បីឪពុកឲ្យពរដល់ពួកគេ»។
|
|
\v 10 ពេលនោះ ភ្នែករបស់លោកអ៊ីស្រាអែលមើលលែងឃើញហើយ ដោយសារអាយុរបស់គាត់ ដូច្នេះហើយបានជាគាត់មើលលែងឃើញ។ ដូច្នេះ លោកយ៉ូសែបបាននាំពួកគេទៅជិតគាត់ ហើយគាត់បានឱបហើយថើបពួកគេ។
|
|
\s5
|
|
\v 11 លោកអ៊ីស្រាអែលប្រាប់ទៅលោកយ៉ូសែបថា៖ «ឪពុកមិនសង្ឃឹមថាបានឃើញមុខកូនម្តងទៀតទេ ប៉ុន្តែ ព្រះជាម្ចាស់បានអនុញ្ញាតឲ្យឪពុកបានឃើញរហូតដល់ចៅទៀត»។
|
|
\v 12 លោកយ៉ូសែបបាននាំពួកគេចេញពីភ្លៅរបស់លោកអ៊ីស្រាអែល ហើយបន្ទាប់មក គាត់បានលុតជង្គង់ចុះ ហើយឱនមុខរបស់គាត់ដល់ដី។
|
|
\v 13 លោកយ៉ូសែបបានយកពួកគេទាំងពីរ គឺអេប្រាអ៊ីមនៅដៃស្ដាំរបស់គាត់ គឺនៅខាងឆ្វេងដៃរបស់លោកអ៊ីស្រាអែល ហើយម៉ាណាសេនៅដៃឆ្វេងរបស់គាត់ គឺនៅខាងស្តាំដៃលោកអ៊ីស្រាអែល ហើយនាំពួកគេចូលទៅជិតគាត់។
|
|
\s5
|
|
\v 14 លោកអ៊ីស្រាអែលបានលូកដៃស្តាំរបស់គាត់ ហើយដាក់នៅលើក្បាលរបស់អេប្រាអ៊ីម ដែលត្រូវជាប្អូន ហើយដៃឆ្វេងរបស់គាត់នៅលើក្បាលរបស់ម៉ាណាសេ។ គាត់បានខ្វែងដៃរបស់គាត់ ដើម្បីម៉ាណាសេគឺជាកូនច្បង។
|
|
\v 15 លោកអ៊ីស្រាអែលបានឲ្យពរដល់លោកយ៉ូសែបដោយពោលថា៖ «ព្រះជាម្ចាស់ដែលលោកអប្រាហាំ និងលោកអ៊ីសាក ជាឪពុករបស់ទូលបង្គំបានដើរតាម ព្រះជាម្ចាស់ដែលថែរក្សាទូលបង្គំរហូតមកដល់ពេលនេះ
|
|
\q1
|
|
\v 16 ទេវតាដែលការពារទូលបង្គំពីគ្រោះថ្នាក់គ្រប់យ៉ាង សូមព្រះអង្គប្រទានពរក្មេងប្រុសទាំងពីរនាក់នេះ។ សូមឲ្យឈ្មោះរបស់ទូលបង្គំ ឈ្មោះរបស់លោកអប្រាហាំ និងលោកអ៊ីសាកបាននៅក្នុងពួកគេ។ សូមឲ្យពួកគេបានចម្រើនឡើងនៅលើផែនដី»។
|
|
\s5
|
|
\p
|
|
\v 17 នៅពេលលោកយ៉ូសែបឃើញឪពុករបស់គាត់ដាក់ដៃស្តាំនៅលើក្បាលរបស់អេប្រាអ៊ីម គាត់មិនពេញចិត្តទេ។ គាត់បានយកដៃរបស់ឪពុកគាត់ពីក្បាលរបស់អេប្រាអ៊ីម ទៅដាក់នៅលើក្បាលរបស់ម៉ាណាសេវិញ។
|
|
\v 18 លោកយ៉ូសែបប្រាប់ឪពុកគាត់ថា៖ «លោកឪពុកមិនមែនបែបហ្នឹងទេ នេះគឺជាកូនច្បង។ សូមដាក់ដៃរបស់លោកឪពុកនៅលើក្បាលវាចុះ»។
|
|
\s5
|
|
\v 19 ឪពុករបស់គាត់បានបដិសេធ ហើយប្រាប់ថា៖ «ពុកដឹងហើយកូន ពុកដឹង។ អេប្រាអ៊ីមនឹងក្លាយជាជាជនជាតិមួយ ហើយគាត់នឹងក្លាយជាប្រជាជាតិមួយដ៏ធំ។ លើសជាងនេះទៅទៀតប្អូនប្រុសពៅរបស់វានឹងមានអំណាចធំជាងវាទៀត ហើយពូជពង្សរបស់វានឹងក្លាយជាប្រជាជាតិដ៏ធំមួយ»។
|
|
\v 20 លោកអ៊ីស្រាអែលឲ្យពរដល់ពួកគេនៅថ្ងៃនោះ ជាមួយនឹងពាក្យទាំងនេះថា៖ «ប្រជាជនអ៊ីស្រាអែលនឹងប្រកាសព្រះពរដោយនូវឈ្មោះរបស់ឯង ដោយពោលថា៖ «សូមព្រះជាម្ចាស់ធ្វើឲ្យអ្នកបានដូចជាអេប្រាអ៊ីម និងដូចជាម៉ាណាសេ»។ លោកអ៊ីស្រាអែលបានធ្វើបែបនេះ នៅចំពោះមុខម៉ាណាសេ។
|
|
\s5
|
|
\p
|
|
\v 21 លោកអ៊ីស្រាអែលប្រាប់លោកយ៉ូសែបថា៖ «មើល៍ ឪពុកជិតស្លាប់ហើយ ប៉ុន្តែ ព្រះជាម្ចាស់នឹងគង់នៅជាមួយកូន ហើយនឹងនាំកូនត្រឡប់ទៅទឹកដីរបស់ឪពុករបស់កូនវិញ។
|
|
\v 22 ចំណែក កូនវិញ កូនធំជាងបងប្អូនរបស់កូន ឪពុកនឹងប្រគល់ជ្រលងភ្នំ ដែលពុកយកពីជនជាតិអាំម៉ូន ដោយដាវ និងធ្នូររបស់ឪពុកដល់កូន»។
|
|
\s5
|
|
\c 49
|
|
\cl ជំពូក ៤៩
|
|
\p
|
|
\v 1 បន្ទាប់មក លោកយ៉ាកុបបានហៅកូនប្រុសៗរបស់គាត់ ហើយប្រាប់ថា៖ «ចូរមកជួបជុំគ្នា ដើម្បីឲ្យពុកអាចប្រាប់នូវអ្វីដែលនឹងកើតឡើងជាមួយកូនៗនាពេលអនាគត។
|
|
\q1
|
|
\v 2 ចូរជួបជុំគ្នា ហើយស្តាប់កូនប្រុសៗរបស់យ៉ាកុបអើយ។ ចូរស្តាប់លោកអ៊ីស្រាអែល ជាឪពុករបស់អ្នករាល់គ្នា។
|
|
\s5
|
|
\q1
|
|
\v 3 រូបេន កូនគឺជាកូនច្បងរបស់ឪពុក ជាឬទ្ធិ និងជាផលដំបូងនៃកម្លាំងរបស់ឪពុក កូនមានកិត្តិយស និងអំណាចខ្លាំងជាងគេ។
|
|
\q1
|
|
\v 4 កូនប្រៀបដូចជាទឹកហូរដែលមិនអាចឃាត់បាន តែកូនមិនអាចធ្វើមេបានទេ ដោយសារកូនបានឡើងទៅលើគ្រែរបស់ឪពុក។ បន្ទាប់មក កូនបានបង្ខូចកិត្តិយសរបស់ឪពុក ដោយកូនឡើងទៅដេកជាមួយភរិយារបស់ឪពុក។
|
|
\s5
|
|
\q1
|
|
\v 5 ស៊ីម្មាន និងលេវី ជាបងប្អូនគ្នា។ ដាវរបស់ពួកគេបានប្រព្រឹត្តអំពើឃោរឃៅ។
|
|
\q1
|
|
\v 6 ឱព្រលឹងខ្ញុំអើយ សូមកុំឲ្យខ្ញុំចូលរួមទៅក្នុងគំនិតរបស់ពួកគេ ហើយកុំចូលរួមជាមួយការជួបជុំរបស់គេឡើយ ដ្បិត ដួងចិត្តរបស់ខ្ញុំខឹងចំពោះអំពើឃោរឃៅនោះ។ ដ្បិត នៅក្នុងកំហឹងរបស់ពួកគេ ពួកគេបានសម្លាប់មនុស្ស។ ហើយពេលគេសប្បាយ ពួកគេកាត់ជើងគោ។
|
|
\s5
|
|
\q1
|
|
\v 7 សូមឲ្យបណ្តាសាធ្លាក់លើកំហឹងរបស់ពួកគេ ដ្បិត ជាកំហឹងដ៏ខ្លាំង ហើយកំហឹងដ៏ខ្លាំងនេះ អាក្រក់ណាស់។ ឪពុកនឹងញែកពួកគេចេញពីយ៉ាកុប ហើយបំបែកពួកគេចេញពីលោកអ៊ីស្រាអែល។
|
|
\s5
|
|
\q1
|
|
\v 8 យូដា បងប្អូនរបស់កូននឹងសរសើរដល់កូន។ ដៃរបស់កូននឹងច្របាច់កខ្មាំងសត្រូវរបស់កូន។ បងប្អូនរបស់កូននឹងលុតជង្គង់នៅចំពោះកូន។
|
|
\s5
|
|
\q1
|
|
\v 9 យូដាគឺជាតោស្ទាវ។ កូនអើយ កូនបានឡើងមកពីស៊ីរំពា។ វាបានក្រាបដេកចុះ វាបានដេក ដូចជាតោះឈ្មោល ដូចជាតោញី តើនរណាហ៊ានដាស់វា?
|
|
\s5
|
|
\q1
|
|
\v 10 ដំបងរាជ្យនឹងមិនចេញឆ្ងាយពីយូដាឡើយ ហើយដំបងគ្រប់គ្រងក៏មិនឃ្លាតឆ្ងាយចេញពីជើងរបស់គាត់ដែរ រហូតតែស៊ីឡូមកដល់។ ប្រជាជាតិទាំងឡាយនឹងស្តាប់បង្គាប់គាត់។
|
|
\s5
|
|
\q1
|
|
\v 11 លោកនឹងចងលារបស់លោកនឹងដើមទំពាំងបាយជូរ លោកបោកអាវរបស់លោកនៅក្នុងស្រាទំពាំងបាយជូរ ហើយបោកអាវវែងរបស់លោកនៅក្នុងទឹកទំពាំងបាយជូរដែរ។
|
|
\q1
|
|
\v 12 ភ្នែករបស់លោកខ្មៅដូចជាស្រាទំពាំងបាយជូរ ហើយឆ្មេញរបស់លោកសដូចជាទឹកដោះគោ។
|
|
\s5
|
|
\q1
|
|
\v 13 សាប់យូឡូននឹងរស់នៅតាមមាត់សមុទ្រ។ គាត់នឹងក្លាយជាកំពង់សម្រាប់នាវា ហើយព្រំប្រទល់របស់គាត់នឹងលាតសន្ធឹងទៅដល់ក្រុងស៊ីដូន។
|
|
\s5
|
|
\q1
|
|
\v 14 អ៊ីសាខារគឺជាសត្វលាដ៏រឹងមាំ ដេកនៅក្នុងចន្លោះរោងចៀម។
|
|
\q1
|
|
\v 15 គាត់បានឃើញកន្លែងសម្រាកដ៏ល្អ ហើយទឹកដីក៏ស្រួលរស់នៅផង។ គាត់ក៏ឱនខ្លួនឲ្យគេដាក់កែបផ្ទុករបស់របរពីលើ និងឲ្យគេប្រើដូចទាសករផង។
|
|
\s5
|
|
\q1
|
|
\v 16 ដាន់នឹងគ្រប់គ្រងលើជនជាតិរបស់ខ្លួន ក្នុងចំណោមកុលសម្ព័ន្ធមួយនៃកុលសម្ព័ន្ធអ៊ីស្រាអែល។
|
|
\q1
|
|
\v 17 ដាន់នឹងក្លាយជាពស់ដែលលូននៅតាមផ្លូវ ដូចពស់វែកនៅតាមផ្លូវលំ ដែលចចឹកកែងជើងសេះបណ្ដាលឲ្យអ្នកជិះដាច់ផ្ងារធ្លាក់ចុះមកក្រោម។
|
|
\q1
|
|
\v 18 ឱព្រះអម្ចាស់អើយ ទូលបង្គំរង់ចាំសេចក្តីសង្គ្រោះរបស់ព្រះអង្គ។
|
|
\s5
|
|
\q1
|
|
\v 19 កាដត្រូវកងទ័ពមួយមកវាយប្រហារលើកូន តែកូននឹងវាយកងទ័ពនោះពីក្រោយខ្នងរបស់ពួកគេវិញ។
|
|
\q1
|
|
\v 20 អេស៊ើបចេះធ្វើម្ហូបអាហារយ៉ាងឆ្ងាញ់ កូននឹងធ្វើព្រះស្ងោយថ្វាយមហាក្សត្រ។
|
|
\q1
|
|
\v 21 ណែបថាលីគឺជាសត្វក្ដាន់ញីដែលរត់ដោយសេរី កូននឹងបង្កើតកូនយ៉ាងស្អាតៗ។
|
|
\s5
|
|
\q1
|
|
\v 22 យ៉ូសែបគឺជាមែកដែលផ្លែ ដុះនៅជិតប្រភពទឹក មានមែកដុុះព័ទ្ធឡើងនៅលើជញ្ជាំង។
|
|
\q1
|
|
\v 23 ខ្មាំងសត្រូវនឹងវាយប្រហារកូន ហើយគេនឹងបាញ់លើកូន ហើយវាយប្រហារកូនថែមទៀតផង។
|
|
\s5
|
|
\q1
|
|
\v 24 ប៉ុន្តែ ធ្នូររបស់កូននឹងនៅតែរឹងមាំ ហើយដៃរបស់កូនមានភាពស្ទាត់ជំនាញ ដោយសារព្រះហស្តរបស់ព្រះដ៏ខ្លាំងពូកែរបស់លោកយ៉ាកុប ដោយព្រោះនាមព្រះអង្គជាអ្នកគង្វាល និងជាថ្មដានៃអ៊ីស្រាអែល។
|
|
\s5
|
|
\q1
|
|
\v 25 ព្រះជាម្ចាស់ឪពុករបស់កូននឹងជួយកូន ហើយព្រះជាម្ចាស់ដ៏មានគ្រប់ទាំងព្រះចេស្តានឹងប្រទានពរដល់កូនជាមួយនឹងព្រះពរដែលមកពីលើមេឃ ព្រះពរចេញពីទីជម្រៅដែលនៅខាងក្រោម និងព្រះពរពីទឹកដោះ និងពីផ្ទៃផង។
|
|
\s5
|
|
\q1
|
|
\v 26 ពរឪពុករបស់កូនធំជាងពរដែលចេញពីភ្នំបុរាណ ឬអ្វីៗដែលគួរឲ្យចង់បានពីភ្នំបុរាណ។ សូមឲ្យពរនេះបានហូរមកលើក្បាលរបស់យ៉ូសែប ថែមទាំងមកលើមកុដនៅលើក្បាលរបស់មេនៃបងប្អូនរបស់កូន។
|
|
\s5
|
|
\q
|
|
\v 27 បេនយ៉ាមីនគឺជាឆ្កែចចកដែលស្រែកឃ្លាន។ នៅពេលព្រឹកវាខាំស៊ីរំពា ហើយដល់ពេលល្ងាចវាចែកគ្នាស៊ី»។
|
|
\s5
|
|
\p
|
|
\v 28 អ្នកទាំងនេះគឺជាកុលសម្ព័ន្ធទាំងដប់ពីររបស់អ៊ីស្រាអែល។ នេះគឺជាអ្វីដែលឪពុករបស់ពួកគេបាននិយាយទៅកាន់ពួកគេ នៅពេលកាត់ឲ្យពរដល់ពួកគេ។ គាត់បានឲ្យពរដល់ម្នាក់ តាមពរដែលគេស័ក្ដិសមនឹងទទួលរៀងៗខ្លួន។
|
|
\v 29 បន្ទាប់មក គាត់បានបង្គាប់ដល់ពួកគេហើយនិយាយទៅកាន់ពួកគេថា៖ «ឪពុកជិតត្រឡប់ទៅរកដូនតារបស់ឪពុកវិញហើយ។ ចូរបញ្ចុះសពឪពុកជាមួយបុព្វបុរសរបស់ឪពុកនៅក្នុងល្អាងដែលនៅចម្ការរបស់លោកអេប្រូន ជនជាតិហេត
|
|
\v 30 គឺនៅក្នុងល្អាងដែលនៅចម្ការរបស់លោកម៉ាកពេឡា ដែលនៅក្បែរម៉ាមរ៉េ ក្នុងទឹកដីកាណាន ជាចម្ការដែលលោកអប្រាហាំបានទិញសម្រាប់ជាកន្លែងបញ្ចុះសពពីលោកអេប្រូន ជនជាតិហេត។
|
|
\s5
|
|
\v 31 ពួកគេបានបញ្ចុះសពរបស់លោកអប្រាហាំ និងនាងសារ៉ា ភរិយារបស់គាត់នៅទីនោះ ហើយក៏បញ្ចុះសពរបស់លោកអ៊ីសាក និងនាងរេបេកា ភរិយារបស់គាត់ និងនាងលេអានៅទីនោះដែរ។
|
|
\v 32 ចម្ការ និងល្អាងដែលបានទិញពីជនជាតិហេត»។
|
|
\v 33 ពេលលោកយ៉ាកុបបានបង្គាប់ដល់កូនៗរបស់គាត់ចប់សព្វគ្រប់ហើយ គាត់បានលើកជើងដាក់លើគ្រែវិញ ហើយបានដកដង្ហើមចុងក្រោយរបស់គាត់ ហើយបានត្រឡប់ទៅបុព្វបុរសរបស់គាត់វិញទៅ។
|
|
\s5
|
|
\c 50
|
|
\cl ជំពូក ៥០
|
|
\p
|
|
\v 1 បន្ទាប់មក លោកយ៉ូសែបកើតទុក្ខជាខ្លាំង គាត់បានក្រាបមុខលើឪពុករបស់គាត់ ហើយយំឱប ថើបគាត់។
|
|
\v 2 លោកយ៉ូសែបបានបង្គាប់ដល់អ្នកបម្រើរបស់គាត់ដែលជាគ្រូពេទ្យអប់ឪពុករបស់គាត់។ ដូច្នេះ គ្រូពេទ្យបានអប់លោកអ៊ីស្រាអែល។
|
|
\v 3 ពួកគេបានចំណាយពេលសែបសិបថ្ងៃពេញ សម្រាប់ធ្វើពិធីអប់។ ជនជាតិអេស៊ីបកាន់ទុក្ខគាត់អស់រយៈពេលចិតសិបថ្ងៃ។
|
|
\s5
|
|
\p
|
|
\v 4 ពេលថ្ងៃកាន់ទុក្ខបានបញ្ចប់ លោកយ៉ូសែបបាននិយាយទៅកាន់ពួកគេដែលនៅក្នុងដំណាក់របស់ស្តេចផារ៉ោនថា៖ «ឥឡូវនេះ ប្រសិនបើ ខ្ញុំបានប្រកបដោយព្រះគុណនៅចំពោះអស់លោកមែន សូមទូលទៅព្រះបាទផារ៉ោន ដោយពោលថា៖
|
|
\v 5 «ឪពុករបស់ខ្ញុំបានឲ្យខ្ញុំស្បថ ដោយប្រាប់ថា៖ «មើល៍ ឪពុកជិតស្លាប់ហើយ។ ចូរបញ្ចុះឪពុកនៅក្នុងផ្នូររបស់ឪពុកដែលឪពុកបានជីកសម្រាប់ឪពុកខ្លួនឯងនៅក្នុងទឹកដីកាណាន។ ចូរបញ្ចុះឪពុកនៅទីនោះចុះ»។
|
|
\v 6 ព្រះបាទផារ៉ោនឆ្លើយថា៖ «ទៅ ហើយបញ្ចុះសពឪពុករបស់លោក តាមដែលគាត់ឲ្យលោកស្បថចុះ»។
|
|
\s5
|
|
\v 7 លោកយ៉ូសែបបានឡើងទៅ ដើម្បីបញ្ចុះសពឪពុករបស់គាត់។ មន្ត្រីរបស់ស្តេចផារ៉ោនទាំងអស់បានទៅជាមួយគាត់ អស់អ្នកដែលនៅដំណាក់របស់ស្តេចផង រួមទាំងមន្ត្រីធំៗទាំងអស់នៅក្នុងទឹកដីអេស៊ីប
|
|
\v 8 និងគ្រួសាររបស់លោកយ៉ូសែបទាំងអស់ ព្រមទាំងបងប្អូនរបស់គាត់ និងអស់អ្នកដែលនៅក្នុងគ្រួសាររបស់គាត់។ ប៉ុន្តែ ក្មេងៗ ហ្វូងចៀម និងហ្វូងគោរបស់ពួកគេទុកនៅក្នុងទឹកដីកូសែនដដែល។
|
|
\v 9 មានរទេះ មានពួកជិះសេះក៏បានចូលរួមដង្ហែទៅជាមួយលោកដែរ។ មានហ្វូងមនុស្សយ៉ាងច្រើនកុះករ។
|
|
\s5
|
|
\v 10 ពេលពួកគេមកដល់លានស្រូវរបស់លោកអ័ថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ ពួកគេយំសោកជាខ្លាំងនៅទីនោះ។ នៅទីនោះ លោកយ៉ូសែបកាន់ទុក្ខឪពុកអស់រយៈពេលប្រាំពីរថ្ងៃ។
|
|
\v 11 ពេលប្រជាជនដែលរស់នៅទឹកដីនោះ គឺទឹកដីកាណាន បានឃើញការកាន់ទុក្ខនៅលានស្រូវរបស់លោកអ័ថាត់ ពួកគេនិយាយថា៖ «នេះគឺជាការកាន់ទុក្ខយ៉ាងខ្លាំងសម្រាប់ជនជាតិអេស៊ីប»។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា៖ «អេបិល មីសរ៉ែម ដែលនៅខាងនាយទន្លេយ័រដាន់។
|
|
\s5
|
|
\v 12 ដូច្នេះ កូនប្រុសៗរបស់លោកយ៉ាកុបបានធ្វើសម្រាប់គាត់ ដូចដែលគាត់បានបង្គាប់ដល់ពួកគេ។
|
|
\v 13 កូនប្រុសៗរបស់គាត់បានដឹកសពរបស់គាត់ទៅកាន់ទឹកដីកាណាន ហើយបញ្ចុះសពរបស់គាត់នៅក្នុងល្អាងនៅក្នុងចម្ការរបស់លោកម៉ាកពេឡា នៅក្បែរម៉ាមរ៉េ ដែលលោកអប្រាហាំបានទិញល្អាងជាមួយនឹងចម្ការសម្រាប់ជាកន្លែងបញ្ចុះសព។ គាត់បានទិញពីលោកអេប្រូន ជនជាតិហេត។
|
|
\v 14 បន្ទាប់ពីកាត់បានបញ្ចុះសពឪពុករបស់គាត់ហើយ លោកយ៉ូសែបបានត្រឡប់ទៅកាន់ទឹកដីអេស៊ីបវិញ គាត់បានទៅជាមួយបងប្អូនរបស់គាត់ ហើយនិងអស់អ្នកដែលរួមដំណើរដើម្បីបញ្ចុះសពឪពុករបស់គាត់ជាមួយគាត់។
|
|
\s5
|
|
\p
|
|
\v 15 ពេលបងៗរបស់លោកយ៉ូសែបឃើញថា ឪពុករបស់ពួកគេបានស្លាប់ហើយ ពួកគេនិយាយគ្នាថា៖ «តើមានរឿងអ្វីកើតឡើង ប្រសិនបើ យ៉ូសែបចងគំនុំជាមួយពួកយើង ហើយចង់សងសឹកនឹងយើង ដោយព្រោះការអាក្រក់ទាំងអស់របស់យើងដែលយើងបានធ្វើជាមួយនឹងវា?»
|
|
\v 16 ដូច្នេះ ពួកគេបានបង្គាប់ម្នាក់ឲ្យទៅជួបលោកយ៉ូសែប ប្រាប់ថា៖ «លោកឪពុកបានបង្គាប់មុនពេលគាត់លាចាកលោកនេះថា៖
|
|
\v 17 «ចូរប្រាប់យ៉ូសែបដូច្នេះ «សូមអត់ទោសដល់កំហុសបងៗរបស់កូន និងបាបនៅពេលដែលពួកគេធ្វើអាក្រក់នឹងកូន»។ ឥឡូវនេះ សូមអត់ទោសដល់ពួកគេ ដែលជាអ្នកបម្រើព្រះជាម្ចាស់ឪពុករបស់កូន»។
|
|
\s5
|
|
\v 18 បងៗរបស់គាត់ក៏បានទៅលុតជង្គង់នៅចំពោះគាត់។ ពួកគេនិយាយថា៖ «មើល៍ ពួកយើងជាអ្នកបម្រើរបស់ប្អូន»?
|
|
\v 19 ប៉ុន្តែ លោកយ៉ូសែបបានប្រាប់ពួកគេថា៖ «កុំភ័យខ្លាចអី។ តើខ្ញុំជាព្រះជាម្ចាស់ឬ?
|
|
\v 20 បងៗមានបំណងធ្វើបាបខ្ញុំ ប៉ុន្តែ ព្រះជាម្ចាស់ធ្វើឲ្យវាទៅជាល្អវិញ គឺដើម្បីការពារជីវិតរបស់មនុស្សជាច្រើន ដូចដែលបងៗបានឃើញសព្វថ្ងៃនេះ។
|
|
\v 21 ដូច្នេះ សូមកុំភ័យខ្លាចធ្វើអ្វី។ ខ្ញុំនឹងផ្តត់ផ្គង់បងៗ និងកូនចៅរបស់បងៗដែរ»។ គាត់បានកម្សាន្តចិត្តដល់ពួកគេបែបនេះឯង ហើយបាននិយាយដោយស្រទន់ទៅកាន់ដួងចិត្តរបស់ពួកគេ។
|
|
\s5
|
|
\p
|
|
\v 22 លោកយ៉ូសែបរស់នៅក្នុងអេស៊ីប ជាមួយនឹងក្រុមគ្រួសារឪពុករបស់គាត់។ គាត់រស់នៅបានមួយរយដប់ឆ្នាំ។
|
|
\v 23 លោកយ៉ូសែបានឃើញកូនចៅរបស់លោកអេប្រាអ៊ីមរហូតដល់បីជំនាន់។ គាត់ក៏បានឃើញកូនរបស់លោកម៉ាកៀរ ជាកូនរបស់លោកម៉ាណាសេ ជាអ្នកដែលបានដាក់លើភ្លៅរបស់លោកយ៉ូសែប។
|
|
\s5
|
|
\v 24 លោកយ៉ូសែបប្រាប់ទៅបងៗរបស់គាត់ថា៖ «ខ្ញុំជិតស្លាប់ហើយ ប៉ុន្តែ ព្រះជាម្ចាស់ប្រាកដជាមកជួបបងៗ ហើយនាំបងៗចេញពីទឹកដីនេះ ទៅកាន់ទឹកដីដែលព្រះអង្គបានស្បថថានឹងប្រទានដល់លោកអប្រាហាំ ដល់លោកអ៊ីសាក និងដល់លោកយ៉ាកុប»។
|
|
\v 25 បន្ទាប់មក លោកយ៉ូសែបបានឲ្យជនជាតិអ៊ីស្រាអែលស្បថសម្បថ។ គាត់ប្រាប់ថា៖ «ព្រះជាម្ចាស់ប្រាកដជាមកជួបអ្នករាល់គ្នា។ នៅពេលនោះ អ្នករាល់គ្នាត្រូវដឹកយកឆ្អឹងរបស់ខ្ញុំចេញពីទីនេះ»។
|
|
\v 26 ដូច្នេះ លោកយ៉ូសែបបានស្លាប់ ក្នុងអាយុ ១១០ឆ្នាំ។ ពួកគេបានអប់សពគាត់ ហើយគេបានដាក់លោកនៅក្នុងមឈូសនៅក្នុងអេស៊ីប។
|