forked from WA-Catalog/km_ulb
1670 lines
318 KiB
Plaintext
1670 lines
318 KiB
Plaintext
|
\id JHN
|
|||
|
\ide UTF-8
|
|||
|
\h យ៉ូហាន
|
|||
|
\toc1 យ៉ូហាន
|
|||
|
\toc2 យ៉ូហាន
|
|||
|
\toc3 jhn
|
|||
|
\mt យ៉ូហាន
|
|||
|
|
|||
|
\s5
|
|||
|
\c 1
|
|||
|
\cl ជំពូក ១
|
|||
|
\p
|
|||
|
\v 1 កាលដើមដំបូងឡើយមានព្រះបន្ទូល ហើយព្រះបន្ទូលនៅជាមួយព្រះជាម្ចាស់ ហើយព្រះបន្ទូលគឺជាព្រះជាម្ចាស់។
|
|||
|
\v 2 ព្រះអង្គនេះហើយនៅជាមួយព្រះជាម្ចាស់តាំងពីដំបូង។
|
|||
|
\v 3 អ្វីៗទាំងអស់ត្រូវបានបង្កើតឡើងដោយសារព្រះអង្គ ហើយគ្មានអ្វីដែលបានកើតមកដោយព្រះអង្គមិនបានបង្កើតឡើយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 4 នៅក្នុងព្រះអង្គមានជីវិត ហើយជីវិតនោះគឺជាពន្លឺនៃមនុស្សលោកគ្រប់គ្នា។
|
|||
|
\v 5 ពន្លឺបំភ្លឺនៅក្នុងទីងងឹត ហើយទីងងឹតមិនអាចយកឈ្នះពន្លឺបានទេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 6 មានបុរសម្នាក់ដែលព្រះជាម្ចាស់បានចាត់មក គាត់ឈ្មោះថាលោកយ៉ូហាន។
|
|||
|
\v 7 គាត់បានមកក្នុងនាមជាសាក្សី ដើម្បីធ្វើបន្ទាល់អំពីពន្លឺ ដើម្បីឲ្យមនុស្សគ្រប់គ្នាបានជឿតាមរយៈគាត់។
|
|||
|
\v 8 លោកយ៉ូហានមិនមែនជាពន្លឺទេ ប៉ុន្តែ គាត់បានមក ដើម្បីធ្វើបន្ទាល់អំពីពន្លឺវិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 9 ព្រះអង្គជាពន្លឺដ៏ពិត ដែលបានយាងមកលើផែនដី ដើម្បីផ្តល់ពន្លឺដល់មនុស្សគ្រប់គ្នា។
|
|||
|
|
|||
|
\s5
|
|||
|
\v 10 ព្រះអង្គបានយាងមកនៅលោកីយ៍នេះ ហើយលោកីយ៍ត្រូវបានបង្កើតឡើងដោយសារព្រះអង្គ ហើយលោកីយ៍មិនស្គាល់ព្រះអង្គទេ។
|
|||
|
\v 11 ព្រះអង្គបានយាងមកលោកីយ៍នេះ ប៉ុន្តែ លោកីយ៍នេះ មិនទទួលព្រះអង្គទេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 12 ប៉ុន្តែ មានមនុស្សជាច្រើនបានទទួលព្រះអង្គ គឺជាអ្នកដែលជឿលើព្រះនាមព្រះអង្គ ទ្រង់បានប្រទានសិទ្ធិឲ្យត្រឡប់ទៅជាបុត្ររបស់ព្រះជាម្ចាស់។
|
|||
|
\v 13 ទាំងនេះ មិនមែនកើតឡើងពីឈាម ឬពីបំណងខាងសាច់ឈាម ឬពីបំណងរបស់មនុស្សទេ ប៉ុន្តែ ជាព្រះហឫទ័យរបស់ព្រះជាម្ចាស់វិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 14 ព្រះបន្ទូលបានត្រឡប់ទៅជាសាច់ឈាម ហើយរស់នៅក្នុងចំណោមយើង។ យើងបានឃើញសិរីល្អរបស់ព្រះអង្គ ជាសិរីល្អរបស់ព្រះតែមួយអង្គគត់ដែលមកពីព្រះបិតា ពេញដោយព្រះគុណ និងសេចក្តីពិត។
|
|||
|
\v 15 លោកយ៉ូហានបានធ្វើបន្ទាល់អំពីព្រះអង្គ ហើយបានស្រែកឡើង ហើយនិយាយថា៖ «នេះគឺជាព្រះអង្គដែលខ្ញុំបានប្រាប់ថា ព្រះអង្គដែលយាងមកក្រោយខ្ញុំ ព្រះអង្គធំជាងខ្ញុំ ដ្បិតព្រះអង្គគង់នៅមុនខ្ញុំ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 16 ដ្បិត ចេញពីភាពបរិបូរណ៌របស់ព្រះអង្គ យើងបានទទួលគ្រប់ទាំងព្រះគុណថែមហើយថែមទៀត។
|
|||
|
\v 17 ដ្បិត ក្រឹត្យវិន័យដែលបានប្រទានមកតាមរយៈលោកម៉ូសេ។ តែព្រះគុណ និងសេចក្តីពិតបានមកតាមរយៈព្រះយេស៊ូគ្រិស្ត។
|
|||
|
\v 18 គ្មាននរណាបានឃើញព្រះជាម្ចាស់នៅពេលណាមួយឡើយ។ មានតែព្រះអង្គជាព្រះជាម្ចាស់តែមួយប៉ុណ្ណោះដែលនៅជិតព្រះវរបិតា គឺព្រះអង្គបានសំដែងឲ្យស្គាល់ព្រះជាម្ចាស់។
|
|||
|
|
|||
|
\s5
|
|||
|
\v 19 នេះគឺជាទីបន្ទាល់របស់លោកយ៉ូហាន នៅពេលពួកយូដាចាត់ពួកបូជាចារ្យ និងពួកលេវីទៅឯព្រះអង្គពីក្រុងយេរ៉ូសាឡិម ដើម្បីទូលសួរគាត់ថា៖ «តើគាត់ជានរណា?»
|
|||
|
\v 20 គាត់ថ្លែងយ៉ាងងាយ និងមិនបានបដិសេធទេ ប៉ុន្តែ ឆ្លើយថា៖ «ខ្ញុំមិនមែនជាព្រះគ្រិស្តទេ»។
|
|||
|
\v 21 ដូច្នេះ គេបានសួរគាត់ទៀតថា «អ៊ីចឹង តើអ្នកជានរណា?» តើអ្នកជាលោកអេលីយ៉ា?» គាត់ឆ្លើយថា៖ «ខ្ញុំមិនមែនទេ»។ ពួកគេសួរថា៖ «តើអ្នកជាព្យាការី?» គាត់ឆ្លើយថា៖ «មិនមែនទេ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 22 បន្ទាប់មក ពួកគេបានសួរគាត់ទៀតថា៖ «តើអ្នកជានរណា អ៊ីចឹង ដើម្បីឲ្យយើងអាចឆ្លើយទៅអស់អ្នកដែលចាត់យើងឲ្យមក? តើអ្នកនិយាយពីខ្លួនអ្នកយ៉ាងដូចម្តេច»?
|
|||
|
\v 23 គាត់ឆ្លើយថា៖ «ខ្ញុំជាសម្លេងមួយ ដែលស្រែកនៅក្នុងទីរហោស្ថានថា៖ «ចូររៀបចំផ្លូវត្រង់ថ្វាយព្រះអម្ចាស់ ដូចព្យាការីអេលីយាបានថ្លែង»។
|
|||
|
|
|||
|
\s5
|
|||
|
\v 24 មានអ្នកខ្លះត្រូវបានពួកគណៈផារីស៊ីចាត់មក
|
|||
|
\v 25 ពួកគេសួរគាត់ ហើយនិយាយទៅកាន់គាត់ថា៖ «ម្តេចក៏អ្នកធ្វើពិធីជ្រមុជអ៊ីចឹង ប្រសិនបើ អ្នកមិនមែនជាព្រះគ្រិស្ត ឬលោកអេលីយា ឬជាព្យាការី?»
|
|||
|
|
|||
|
\s5
|
|||
|
\v 26 លោកយ៉ូហានបានឆ្លើយទៅកាន់ពួកគេថា៖ «ខ្ញុំជ្រមុជជាមួយនឹងទឹក។ ប៉ុន្តែ នៅក្នុងចំណោមអ្នករាល់គ្នាដែលឈរនេះ នឹងមានម្នាក់ដែលអ្នកមិនស្គាល់់។
|
|||
|
\v 27 លោកជាម្នាក់ដែលនឹងមកក្រោយខ្ញុំ ហើយខ្ញុំមិនស័ក្តិសមសូម្បីតែស្រាយខ្សែស្បែកជើងព្រះអង្គផង»។
|
|||
|
\v 28 ការទាំងនេះបានកើតឡើងនៅក្នុងភូមិបេតថានី នៅផ្នែកម្ខាងទៀតនៃទន្លេយ័រដាន់ ជាកន្លែងដែលលោកយ៉ូហានធ្វើពិធីជ្រមុជ។
|
|||
|
|
|||
|
\s5
|
|||
|
\v 29 នៅថ្ងៃបន្ទាប់ លោកយ៉ូហានបានឃើញព្រះយេស៊ូយាងមករកគាត់ ហើយគាត់មានប្រសាសន៍ថា «មើល! លោកជាកូនចៀមនៃព្រះដែលដកយកបាបរបស់មនុស្សលោក។
|
|||
|
\v 30 លោកជាម្នាក់ដែលខ្ញុំបាននិយាយ «គឺជាម្នាក់ដែលមកក្រោយខ្ញុំ ធំជាងខ្ញុំ ដ្បិតព្រះអង្គគង់នៅមុនខ្ញុំ»។
|
|||
|
\v 31 ខ្ញុំមិនបានស្គាល់ព្រះអង្គទេ ប៉ុន្តែគឺដូច្នេះហើយដែលព្រះអង្គបានបង្ហាញដល់អ៊ីស្រាអែលថាខ្ញុំបានមកធ្វើពិធីជ្រមុជដោយទឹកប៉ុណ្ណោះ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 32 លោកយ៉ូហានបានធ្វើបន្ទាល់ហើយមានប្រសាសន៍ថា៖ «ខ្ញុំបានឃើញព្រះវិញ្ញាណយាងចុុះពីស្ថានសួគ៌មក ដូចជាសត្វព្រាប ហើយសត្វព្រាបនោះបានសណ្ឋិតលើព្រះអង្គ។
|
|||
|
\v 33 ខ្ញុំមិនបានស្គាល់ព្រះអង្គទេ ប៉ុន្តែ ព្រះអង្គគឺជាព្រះដែលបានចាត់ខ្ញុំមកជ្រមុជដោយទឹក ទ្រង់មានបន្ទូលមកកាន់ខ្ញុំថា៖ «នៅពេលអ្នកឃើញព្រះវិញ្ញាណសណ្ឋិតលើនរណា ហើយស្ថិតនៅជាមួយអ្នកនោះ អ្នកនោះហើយជាអ្នកដែលធ្វើពិធីជ្រមុជនៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ។
|
|||
|
\v 34 ខ្ញុំបានឃើញទាំងពីរ ហើយបានធ្វើបន្ទាល់ថា នេះគឺជាបុត្រារបស់ព្រះជាម្ចាស់»។
|
|||
|
|
|||
|
\s5
|
|||
|
\v 35 នៅថ្ងៃបន្ទាប់ ជាថ្មីម្តងទៀត ក្នុងការដែលលោកយ៉ូហានឈរជាមួយសិស្សពីរនាក់របស់គាត់
|
|||
|
\v 36 ពួកគេបានឃើញព្រះយេស៊ូយាងមកជិត ហើយលោកយ៉ូហានមានប្រសាសន៍ថា៖ «មើល! កូនចៀមនៃព្រះ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 37 សិស្សពីរនាក់របស់គាត់បានឮគាត់ដូច្នេះ ពួកគេក៏ដើរតាមព្រះយេស៊ូទៅ។
|
|||
|
\v 38 បន្ទាប់មកបានបែរមក ហើយឃើញពួកគេដើរតាមព្រះអង្គ ហើយព្រះអង្គមានបន្ទូលទៅកាន់ពួកគេថា៖ «តើអ្នកចង់បានអ្វី?» ពួកគេឆ្លើយថា៖ «រ៉ាប៊ី (ដែលប្រែមានន័យថា លោកគ្រូ) តើលោកគ្រូស្នាក់នៅឯណា?»
|
|||
|
\v 39 ទ្រង់មានបន្ទូលទៅកាន់ពួកគេថា៖ «សូមមកតាមខ្ញុំ នោះអ្នកនឹងឃើញ»។ ដូច្នេះ ពួកគេក៏ទៅ ហើយឃើញកន្លែងដែលព្រះអង្គស្នាក់នៅ ពួកគេបាននៅជាមួយព្រះអង្គនៅថ្ងៃនោះ ដ្បិតនៅពេលនោះប្រហែលជាម៉ោងដប់។
|
|||
|
|
|||
|
\s5
|
|||
|
\v 40 សិស្សម្នាក់ក្នុងចំណោមសិស្សទាំងពីរបានឮលោកយ៉ូហាននិយាយ ហើយបន្ទាប់មកបានដើរតាមព្រះយេស៊ូ គាត់ឈ្មោះអនទ្រេ ជាបងប្រុសរបស់លោកស៊ីម៉ូនពេត្រុស។
|
|||
|
\v 41 គាត់ជាមនុស្សដំបូងដែលរកបងប្រុសគាត់ផ្ទាល់គឺលោកស៊ីម៉ូន ហើយនិយាយទៅគាត់ថា «យើងបានរកព្រះមេស្ស៊ីឃើញហើយ» (ដែលប្រែថាៈ ព្រះគ្រិស្ត)។
|
|||
|
\v 42 អនទ្រេបាននាំគាត់ទៅជួបព្រះយេស៊ូ ហើយព្រះយេស៊ូបានសម្លឹងមកឯគាត់ ហើយមានបន្ទូលថា «អ្នកជាស៊ីម៉ូនកូនរបស់លោកយ៉ូហាន គេនឹងហៅអ្នកថា៖ កៃផាស់» (ដែលប្រែថាពេត្រុស)។
|
|||
|
|
|||
|
\s5
|
|||
|
\v 43 នៅថ្ងៃបន្ទាប់ នៅពេលព្រះយេស៊ូចង់ចាកចេញ ដើម្បីទៅឯកាលីឡេវិញ ព្រះអង្គបានជួបលោកភីលីព ហើយមានបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ»។
|
|||
|
\v 44 លោកភីលីពមកពីបេតសៃដា ជាក្រុងរបស់លោកអនទ្រេ និងលោកពេត្រុស។
|
|||
|
\v 45 លោកភីលីពបានជួបលោកណាថាណែល ហើយនិយាយទៅគាត់ថា៖ «ព្រះដែលលោកម៉ូសេសរសេរនៅក្នុងគម្ពីរក្រឹត្យវិន័យ និងពួកព្យាការីបានសរសេរ យើងបានជួបព្រះអង្គហើយ គឺព្រះយេស៊ូជាកូនរបស់លោកយ៉ូសែបមកពីស្រុកណាសារ៉ែត»។
|
|||
|
|
|||
|
\s5
|
|||
|
\v 46 លោកណាថាណែលមានប្រសាសន៍ទៅកាន់គាត់ថា៖ «តើមានការល្អណាចេញពីណាសារ៉ែត?» លោកភីលីពឆ្លើយថា៖ «សូមមកតាមខ្ញុំនោះអ្នកនឹងឃើញ»។
|
|||
|
\v 47 ព្រះយេស៊ូបានឃើញលោកណាថាណែលដើរចូលមករកព្រះអង្គ ហើយព្រះអង្គមានបន្ទូលពីគាត់ថា៖ «មើល ឱជនជាតិអ៊ីស្រាអែលដ៏ពិតអើយ អ្នកគ្មានសេចក្តីកុហកក្នុងខ្លួនឡើយ»។
|
|||
|
\v 48 លោកណាថាណែលមានប្រសាសន៍ទៅព្រះអង្គវិញថា៖ «តើលោកអាចស្គាល់ខ្ញុំបានយ៉ាងដូចម្តេច?» ព្រះយេស៊ូឆ្លើយ ហើយមានបន្ទូលថា៖ «មុនពេលភីលីពហៅអ្នក ខ្ញុំបានឃើញអ្នក នៅពេលដែលអ្នកនៅក្រោមដើមឧទុម្ពររួចហើយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 49 លោកណាថាណែលឆ្លើយថា៖ «រ៉ាប៊ី ព្រះអង្គគឺជាព្រះបុត្រានៃព្រះជាម្ចាស់ ព្រះអង្គគឺជាព្រះមហាក្សត្ររបស់អ៊ីស្រាអែល»។
|
|||
|
\v 50 ព្រះយេស៊ូឆ្លើយទៅគាត់វិញថា៖ «ដោយសារខ្ញុំបាននិយាយទៅកាន់អ្នកថា៖ «ខ្ញុំបានឃើញអ្នកនៅខាងក្រោមដើមឧទុម្ពរ ទើបអ្នកជឿខ្ញុំមែនទេ? អ្នកនឹងឃើញការដ៏អស្ចារ្យជាងនេះ»។
|
|||
|
\v 51 បន្ទាប់មក ព្រះអង្គមានបន្ទូលថា ប្រាកដណាស់ ខ្ញុំប្រាប់អ្នកជាប្រាកដថា អ្នកនឹងឃើញស្ថានសួគ៌បើកចំហ ហើយឃើញពួកទេវតារបស់ព្រះជាម្ចាស់ចុះឡើងពីលើបុត្រមនុស្ស»។
|
|||
|
|
|||
|
\s5
|
|||
|
\c 2
|
|||
|
\cl ជំពូក ២
|
|||
|
\p
|
|||
|
\v 1 បីថ្ងៃក្រោយមក មានពិធីមង្គលការមួយនៅភូមិកាណាក្នុងស្រុកកាលីឡេ ហើយមាតារបស់ព្រះយេស៊ូក៏នៅទីនោះដែរ។
|
|||
|
\v 2 ព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គក៏ត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងមង្គលការនោះដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 3 នៅពេលអស់ស្រា មាតារបស់ព្រះយេស៊ូទូលទៅកាន់ព្រះអង្គថា៖ «ពួកគេអស់ស្រាហើយ»។
|
|||
|
\v 4 ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «អ្នកម្តាយអើយ ហេតុអ្វីបានជាអ្នកម្តាយមកឯខ្ញុំ? មិនទាន់ដល់ពេលខ្ញុំនៅឡើយទេ»។
|
|||
|
\v 5 មាតារបស់ព្រះអង្គនិយាយទៅកាន់ពួកអ្នកបម្រើថា៖ «អ្វីដែលព្រះអង្គមានបន្ទូលទៅអ្នក ចូរធ្វើវាចុះ!»។
|
|||
|
|
|||
|
\s5
|
|||
|
\v 6 ឥឡូវនេះ មានពាងទឹកថ្មប្រាំមួយដែលប្រើសម្រាប់ពិធីជម្រះកាយរបស់សាសន៍យូដា ពាងនីមួយៗអាចផ្ទុកបានពីរទៅបីអម្រែក។
|
|||
|
\v 7 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរចាក់ទឹកបំពេញពាងទឹកទាំងអស់នេះទៅ»។ ដូច្នេះ ពួកគេក៏ចាក់ទឹកពេញមាត់ពាង។
|
|||
|
\v 8 បន្ទាប់មក ទ្រង់ប្រាប់ទៅពួកអ្នកបម្រើ «ឥឡូវ ចូរយកខ្លះចេញមក ហើយយកវាទៅឲ្យមេការ»។ ពួកគេក៏ធ្វើតាម។
|
|||
|
|
|||
|
\s5
|
|||
|
\v 9 មេការបានភ្លក់ទឹកដែលបានត្រឡប់ទៅជាស្រានោះ ប៉ុន្តែ គាត់មិនបានដឹងថាស្រានោះបានមកពីណាទេ (ប៉ុន្តែ អ្នកបម្រើដែលដងទឹកនោះទើបដឹង)។ បន្ទាប់មក គាត់បានហៅកូនកម្លោះឲ្យមក
|
|||
|
\v 10 ហើយនិយាយទៅគាត់ថា «មនុស្សគ្រប់រូបគេដាក់ស្រាល្អមុន ហើយបន្ទាប់ពីស្រវឹងហើយ ទើបគេដាក់ស្រាមិនសូវល្អវិញ។ ប៉ុន្តែ អ្នកវិញ អ្នកបានទុកស្រាល្អរហូតមកដល់ពេលនេះ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 11 នេះគឺជាការអស្ចារ្យទីមួយដែលព្រះយេស៊ូបានធ្វើនៅភូមិកាណាស្រុកកាលីឡេ ហើយព្រះអង្គបានបង្ហាញសិរីល្អរបស់ព្រះអង្គ ហើយពួកសិស្សរបស់ព្រះអង្គបានជឿលើព្រះអង្គ។
|
|||
|
|
|||
|
\s5
|
|||
|
\v 12 បន្ទាប់ពីនេះ ព្រះយេស៊ូ មាតា និងបងប្អូនរបស់ព្រះអង្គ ព្រមទាំងពួកសិស្សរបស់ព្រះអង្គបានធ្វើដំណើរចុះទៅភូមិកាពើណឹម ហើយពួកគេក៏ស្នាក់នៅទីនោះពីរបីថ្ងៃ។
|
|||
|
|
|||
|
\s5
|
|||
|
\v 13 ឥឡូវ ពិធីបុណ្យចម្លងរបស់សាសន៍យូដាក៏ជិតមកដល់ ហើយព្រះយេស៊ូបានយាងឡើងទៅក្រុងយេរ៉ូសាឡិម។
|
|||
|
\v 14 ព្រះអង្គបានជួបជាមួយនឹងពួកអ្នកលក់គោ ចៀម និងព្រាប ព្រមទាំងពួកអ្នកប្តូរប្រាក់អង្គុយនៅទីនោះ។
|
|||
|
|
|||
|
\s5
|
|||
|
\v 15 ដូច្នេះ ព្រះអង្គក៏ធ្វើខ្សែតី ហើយបានបណ្តេញពួកគេទាំងអស់ចេញពីព្រះវិហារ រួមទាំងចៀម និងគោផងដែរ។ ព្រះអង្គបានធ្វើឲ្យលុយកាក់របស់ពួកអ្នកប្តូរប្រាក់ខ្ចាត់ខ្ចាយ ហើយបានក្រឡាប់តុរបស់ពួកគេចោល។
|
|||
|
\v 16 ចំពោះអ្នកលក់ព្រាបវិញ ព្រះអង្គមានបន្ទូលថា៖ «ចូរយករបស់ទាំងអស់នេះចេញពីទីនេះ។ ឈប់ធ្វើឲ្យដំណាក់របស់ព្រះបិតាយើងក្លាយជាកន្លែងលក់ដូរទៀត។
|
|||
|
|
|||
|
\s5
|
|||
|
\v 17 ពួកសិស្សរបស់ព្រះអង្គបានចាំសេចក្តីដែលបានចែងថា៖ «ដោយសារតែខ្ញុំស្រឡាញ់ដំណាក់របស់ព្រះអង្គ ធ្វើឲ្យគេសម្លាប់ខ្ញុំ»។
|
|||
|
\v 18 ពេលនោះ ពួកអាជ្ញាធររបស់យូដាបានឆ្លើយតបវិញ ហើយសួរទៅកាន់ព្រះអង្គថា៖ «តើអ្នកមានទីសម្គាល់អ្វីបង្ហាញយើង នៅពេលដែលអ្នកកំពុងធ្វើការទាំងនេះ?»
|
|||
|
\v 19 ព្រះយេស៊ូបានឆ្លើយថា៖ «ខ្ញុំនឹងបំផ្លាញព្រះវិហារនេះ ហើយសង់វាឡើងវិញក្នុងរយៈពេលតែបីថ្ងៃប៉ុណ្ណោះ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 20 បន្ទាប់មក ពួកអាជ្ញាធររបស់យូដានិយាយថា៖ «ព្រះវិហារនេះ ត្រូវបានសង់ឡើងអស់រយៈពេលសែសិបប្រាំមួយឆ្នាំ ហើយអ្នកនឹងសង់ឡើងវិញ ក្នុងរយៈពេលតែបីថ្ងៃ?»
|
|||
|
\v 21 ប៉ុន្តែ ព្រះអង្គកំពុងមានបន្ទូលអំពីព្រះវិហារនៃព្រះកាយរបស់ព្រះអង្គ។
|
|||
|
\v 22 ថាបន្ទាប់ពីព្រះអង្គសុគត ព្រះអង្គរស់ឡើងវិញ ពួកសិស្សរបស់ព្រះអង្គចងចាំថាព្រះអង្គមានបន្ទូលពីការនេះ ហើយពួកគេជឿលើបទគម្ពីរ ហើយនឹងសេចក្តីដែលព្រះយេស៊ូបានថ្លែង។
|
|||
|
|
|||
|
\s5
|
|||
|
\v 23 ឥឡូវនេះ នៅពេលព្រះអង្គចូលរួមពិធីបុណ្យរំលងនៅក្នុងក្រុងយេរ៉ូសាឡិម មានមនុស្សជាច្រើនបានជឿលើព្រះនាមព្រះអង្គ នៅពេលដែលពួកគេបានឃើញទីសម្គាល់ដែលព្រះអង្គបានធ្វើ។
|
|||
|
\v 24 ប៉ុន្តែ ព្រះយេស៊ូមិនបានទុកចិត្តលើពួកគេឡើយ ដោយសារព្រះអង្គស្គាល់ពួកគេទាំងអស់គ្នា។
|
|||
|
\v 25 ព្រោះព្រះអង្គមិនត្រូវការនរណាឲ្យធ្វើបន្ទាល់ពីព្រះអង្គនៅចំពោះមនុស្សឡើយ ដ្បិតព្រះអង្គជ្រាបពីគំនិតពួកគេ។
|
|||
|
|
|||
|
\s5
|
|||
|
\c 3
|
|||
|
\cl ជំពូក ៣
|
|||
|
\p
|
|||
|
\v 1 ឥឡូវនេះ មានគណៈផារីស៊ីម្នាក់ មានឈ្មោះថាលោកនីកូដេម ជាអ្នកដឹកនាំរបស់យូដា។
|
|||
|
\v 2 បុរសនេះបានមករកព្រះយេស៊ូនៅពេលយប់ ហើយទូលទៅកាន់ព្រះអង្គថា៖ «រ៉ាប៊ី យើងដឹងថា លោកគឺជាគ្រូដែលបានមកពីព្រះជាម្ចាស់ ដ្បិតគ្មាននរណាអាចធ្វើទីសម្គាល់ដែលលោកបានធ្វើទាំងនេះទេ លើកលែងតែព្រះជាម្ចាស់គង់នៅជាមួយគាត់»។
|
|||
|
|
|||
|
\s5
|
|||
|
\v 3 ព្រះយេស៊ូបានឆ្លើយទៅគាត់វិញថា៖ «ពិតណាស់ ខ្ញុំសូមប្រាប់អ្នកជាប្រាកដថា ប្រសិនបើនរណាម្នាក់មិនបានកើតជាថ្មី គាត់មិនអាចឃើញព្រះរាជ្យរបស់ព្រះជាម្ចាស់បានទេ»។
|
|||
|
\v 4 លោកនីកូដេមទូលទៅកាន់ព្រះអង្គថា៖ «តើមនុស្សអាចកើតម្តងទៀតបានដែរ បើគាត់ចាស់ហើយ? គាត់មិនអាចចូលទៅក្នុងផ្ទៃម្តាយរបស់គាត់ជាលើកទីពីរ ហើយកើតជាថ្មីបានទេ តើអាចទេ?»
|
|||
|
|
|||
|
\s5
|
|||
|
\v 5 ព្រះយេស៊ូឆ្លើយថា៖ «ពិតណាស់ ខ្ញុំសូមប្រាប់អ្នកជាប្រាកដថា ប្រសិនបើ អ្នកនោះមិនកើតចេញពីទឹក និងពីព្រះវិញ្ញាណទេ គាត់មិនអាចចូលទៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់បានទេ។
|
|||
|
\v 6 អ្វីដែលកើតចេញពីរូបកាយគឺជារូបកាយ ហើយអ្វីដែលកើតចេញពីព្រះវិញ្ញាណគឺព្រះវិញ្ញាណ។
|
|||
|
|
|||
|
\s5
|
|||
|
\v 7 សូមកុំឆ្ងល់អ្វីដែលខ្ញុំនិយាយទៅកាន់អ្នកឡើយ «អ្នកត្រូវតែកើតជាថ្មី»។
|
|||
|
\v 8 ខ្យល់បក់ពីណាតាមតែវាចង់ អ្នកឮសម្លេងរបស់វា ប៉ុន្តែ អ្នកមិនដឹងថាវាមកពីណា ឬទៅណាទេ។ ដូចគ្នាជាមួយអ្នកដែលបានកើតពីព្រះវិញ្ញាណដែរ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 9 លោកនីកូដេមឆ្លើយ ហើយទូលទៅកាន់ព្រះអង្គថា៖ «តើការនេះអាចកើតឡើងបានយ៉ាងដូចម្តេច?»
|
|||
|
\v 10 ព្រះយេស៊ូឆ្លើយ ហើយមានបន្ទូលទៅកាន់គាត់ថា៖ «អ្នកគឺជាគ្រូរបស់អ៊ីស្រាអែល ហើយអ្នកនៅតែមិនយល់ពីការទាំងនេះទៀត?
|
|||
|
\v 11 ពិតណាស់ ខ្ញុំសូមប្រាប់អ្នកជាប្រាកដថា យើងនិយាយអ្វីដែលយើងដឹង ហើយយើងធ្វើបន្ទាល់ពីអ្វីដែលយើងបានឃើញ។ តែអ្នកមិនទទួលទីបន្ទាល់របស់យើង។
|
|||
|
|
|||
|
\s5
|
|||
|
\v 12 បើខ្ញុំគ្រាន់តែប្រាប់អ្នកពីកិច្ចការរបស់លោកីយ៍ ហើយអ្នកមិនជឿផង តើអ្នកនឹងជឿពីអ្វីដែលខ្ញុំប្រាប់អ្នកពីស្ថានសួគ៌ដូចម្តេចនឹងកើត?
|
|||
|
\v 13 គ្មាននរណាម្នាក់បានឡើងទៅស្ថានសួគ៌ លើកលែងតែម្នាក់ដែលចុះពីស្ថានសួគ៌មក គឺបុត្រមនុស្ស។
|
|||
|
|
|||
|
\s5
|
|||
|
\v 14 ដូចជាលោកម៉ូសេបានលើកសត្វពស់នៅទីរហោស្ថានយ៉ាងណា កូនមនុស្សនឹងត្រូវលើកឡើងយ៉ាងនោះដែរ
|
|||
|
\v 15 ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះអង្គ នឹងមានជីវិតអស់កល្បជានិច្ច។
|
|||
|
|
|||
|
\s5
|
|||
|
\v 16 ដ្បិតព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ដូច្នេះហើយបានជាព្រះអង្គប្រទានព្រះបុត្រារបស់ព្រះអង្គតែមួយ ដើម្បីអស់អ្នកណាដែលជឿលើព្រះអង្គ នឹងមិនស្លាប់ឡើយ តែនឹងមានជីវិតអស់កល្បជានិច្ចវិញ។
|
|||
|
\v 17 ដ្បិតព្រះជាម្ចាស់មិនបានចាត់ព្រះបុត្រាមកក្នុងលោកីយ៍ដើម្បីបំផ្លាញមនុស្សលោកទេ ប៉ុន្តែដើម្បីនឹងសង្គ្រោះមនុស្សលោកតាមរយៈព្រះអង្គវិញ។
|
|||
|
\v 18 អស់អ្នកណាដែលជឿលើព្រះអង្គ នឹងមិនត្រូវមានទោសឡើយ ប៉ុន្តែអស់អ្នកណាដែលមិនជឿវិញ ពួកគេមានទោសរួចស្រេចទៅហើយ ពួកគេមិនបានជឿលើព្រះនាមរបស់ព្រះ ហើយជាបុត្រារបស់ព្រះជាម្ចាស់តែមួយអង្គគត់។
|
|||
|
|
|||
|
\s5
|
|||
|
\v 19 នេះគឺជាេហតុផលក្នុងការវិនិច្ឆ័យ ពន្លឺបានមកនៅក្នុងលោកីយ៍ហើយ ហើយមនុស្សស្រឡាញ់សេចក្តីងងឹតជាជាងពន្លឺ ព្រោះការប្រព្រឹត្តរបស់ពួកគេអាក្រក់។
|
|||
|
\v 20 ព្រោះមនុស្សគ្រប់រូបដែលប្រព្រឹត្តការអាក្រក់ស្អប់ពន្លឺ ហើយមិនអាចចូលមកក្នុងពន្លឺទេ ដើម្បីកុំឲ្យការប្រព្រឹត្តរបស់ពួកគេនោះត្រូវបានបើកចំហឡើយ។
|
|||
|
\v 21 ប៉ុន្តែ អស់អ្នកដែលប្រព្រឹត្តសេចក្តីពិត នឹងចូលមកឯពន្លឺ ដើម្បីឲ្យគេបានឃើញច្បាស់ថា ការប្រព្រឹត្តរបស់គាត់បានធ្វើនៅក្នុងព្រះជាម្ចាស់។
|
|||
|
|
|||
|
\s5
|
|||
|
\v 22 បន្ទាប់ពីនេះ ព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គបានចេញទៅឯទឹកដីស្រុកយូដា។ ព្រះអង្គចំណាយពេលមួយរយៈនៅទីនោះជាមួយពួកគេ ហើយក៏ធ្វើពិធីជ្រមុជដែរ។
|
|||
|
\v 23 ហើយលោកយ៉ូហានក៏ធ្វើពិធីជ្រមុជនៅអេណូន នៅជិតភូមិសាលីមដែរ ព្រោះនៅទីនោះមានទឹកច្រើន។ មនុស្សបានមករកគាត់ ហើយទទួលពិធីជ្រមុជជាមួយនឹងគាត់
|
|||
|
\v 24 នៅពេលនោះ លោកយ៉ូហានមិនទាន់ត្រូវបានចាប់ដាក់គុកនៅឡើយទេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 25 បន្ទាប់មកមានការប្រកែកគ្នាកើតឡើងរវាងពួកសិស្សរបស់លោកយ៉ូហាន និងសាសន៍យូដាម្នាក់ទាក់ទងរឿងពិធីលាងជម្រះ។
|
|||
|
\v 26 ពួកគេបានទៅជួបលោកយ៉ូហាន ហើយនិយាយទៅកាន់គាត់ថា៖ «រ៉ាបី មានម្នាក់នៅក្នុងចំណោមលោកគ្រូនៅឯទន្លេយ័រដាន់ម្ខាងទៀត ជាអ្នកដែលលោកបានធ្វើបន្ទាល់ មើល គាត់កំពុងធ្វើពិធីជ្រមុជដល់មនុស្សគ្រប់គ្នាដែលមកឯគាត់។
|
|||
|
|
|||
|
\s5
|
|||
|
\v 27 លោកយ៉ូហានឆ្លើយថា៖ «លោកយ៉ូហានមានប្រសាសន៍តបទៅគេថា៖ «បើព្រះជាម្ចាស់មិនប្រទានអោយទេ គ្មាននរណាម្នាក់អាចធ្វើអ្វីកើតឡើយ។
|
|||
|
\v 28 អ្នកខ្លួនឯងក៏អាចធ្វើបន្ទាល់បានដែរ ពីអ្វីដែលខ្ញុំនិយាយថា៖ «ខ្ញុំមិនមែនជាព្រះគ្រិស្ត ប៉ុន្តែផ្ទុយទៅវិញខ្ញុំគ្រាន់តែត្រូវបានចាត់មកមុនព្រះអង្គប៉ុណ្ណោះ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 29 កូនក្រមុំជាកម្មសិទ្ធិរបស់កូនកម្លោះ។ ឥឡូវនេះ មិត្តសម្លាញ់របស់កូនកម្លោះ ដែលឈរ ហើយឮគាត់ មានអំណរជាខ្លាំងដោយសារសម្លេងរបស់កូនកម្លោះ។ ខ្ញុំពោរពេញដោយអំណរ។
|
|||
|
\v 30 សូមឲ្យព្រះអង្គបានចម្រើនឡើង តែសូមឲ្យទូលបង្គំបានថយចុះវិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 31 ព្រះអង្គដែលយាងពីស្ថានលើមានអំណាចលើទាំងអស់។ អ្នកណាដែលមកពីផែនដីគឺមកពីផែនដី ហើយនិយាយតែពីរឿងលោកីយ៍។ អ្នកដែលមកពីស្ថានសួគ៌មានអំណាចលើទាំងអស់។
|
|||
|
\v 32 ព្រះអង្គបានធ្វើបន្ទាល់អំពីអ្វីដែលព្រះអង្គបានឃើញនិងឮ ប៉ុន្តែ គ្មាននរណាទទួលទីបន្ទាល់របស់ព្រះអង្គសោះ។
|
|||
|
\v 33 អស់អ្នកណាដែលបានទទួលទីបន្ទាល់របស់ព្រះអង្គបានបញ្ជាក់ថាព្រះជាម្ចាស់បានសម្តែងសេចក្តីពិតមែន។
|
|||
|
|
|||
|
\s5
|
|||
|
\v 34 ដ្បិតព្រះមួយអង្គដែលព្រះជាម្ចាស់បានចាត់មកឲ្យថ្លែងព្រះបន្ទូលរបស់ព្រះ ព្រោះព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកព្រះអង្គជាបរិបូរណ៌។
|
|||
|
\v 35 ព្រះបិតាស្រឡាញ់ព្រះបុត្រា ហើយបានប្រទានអ្វីៗទាំងអស់ទៅក្នុងព្រះហស្តរបស់ព្រះអង្គ។
|
|||
|
\v 36 អ្នកណាដែលជឿលើព្រះបុត្រានឹងមានជីវិតអស់កល្បជានិច្ច ប៉ុន្តែអ្នកណាដែលមិនស្តាប់បង្គាប់ដល់ព្រះបុត្រាវិញ នឹងមិនឃើញជីវិតឡើយ ប៉ុន្តែសេចក្តីក្រោធរបស់ព្រះនឹងស្ថិតនៅលើអ្នកនោះវិញ»។
|
|||
|
|
|||
|
\s5
|
|||
|
\c 4
|
|||
|
\cl ជំពូក ៤
|
|||
|
\p
|
|||
|
\v 1 នៅពេលព្រះយេស៊ូជ្រាបថា ពួកផារីស៊ីបានឮថា ព្រះអង្គបានបង្កើតសិស្ស និងធ្វើពិធីជ្រមុជច្រើនជាងលោកយ៉ូហានទៅទៀត
|
|||
|
\v 2 (សូម្បីតែព្រះអង្គផ្ទាល់មិនបានធ្វើពិធីជ្រមុជ ផ្ទុយទៅវិញពួកសិស្សរបស់ព្រះអង្គជាអ្នកធ្វើពិធីជ្រមុជ)។
|
|||
|
\v 3 ព្រះអង្គបានចាកចេញពីស្រុកយូដា ហើយត្រឡប់ទៅកាលីឡេវិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 4 គ្មានការចាំបាច់អ្វីដែលសម្រាប់ព្រះអង្គក្នុងការឆ្លងកាត់ស្រុកសាម៉ារីទេ។
|
|||
|
\v 5 ប៉ុន្តែ ព្រះអង្គបែរជាចូលទៅក្នុងក្រុងរបស់សាម៉ារី ដែលហៅថា ភូមិស៊ូខារ នៅជិតដីមួយកន្លែងរបស់លោកយ៉ាកុបបានឲ្យទៅលោកយ៉ូសែបជាកូនរបស់គាត់។
|
|||
|
|
|||
|
\s5
|
|||
|
\v 6 អណ្តូងរបស់លោកយ៉ាកុបនៅទីនោះ។ ព្រះយេស៊ូអស់កម្លាំងពីការធ្វើដំណើររបស់ព្រះអង្គ ហើយទ្រង់ក៏គង់នៅជិតអណ្តូងនោះ។ នៅពេលនោះម៉ោងប្រហែលជាប្រាំមួយ។
|
|||
|
\v 7 ស្ត្រីសាសន៍សាម៉ារីម្នាក់បានមកដងទឹក ហើយព្រះយេស៊ូមានបន្ទូលទៅកាន់នាងថា៖ «ឲ្យខ្ញុំសូមទឹកផឹកបន្តិចផង»។
|
|||
|
\v 8 រីឯពួកសិស្សរបស់ព្រះអង្គបានចូលទៅទីក្រុង ដើម្បីទិញអាហារ។
|
|||
|
|
|||
|
\s5
|
|||
|
\v 9 បន្ទាប់មក ស្រី្តសាសន៍សាម៉ារីបានទូលទៅកាន់ព្រះអង្គថា៖ «លោកជាសាសន៍យូដា ម្តេចក៏លោកមកសុំទឹកពីខ្ញុំដែលជាសាសន៍សាម៉ារីដូច្នេះ?» ដ្បិតសាសន៍យូដាមិនទាក់ទងជាមួយសាសន៍សាម៉ារីទេ។
|
|||
|
\v 10 ព្រះយេស៊ូបានឆ្លើយ ហើយមានបន្ទូលទៅកាន់នាងថា៖ «ប្រសិនបើ នាងបានស្គាល់អំណោយទានរបស់ព្រះ ហើយស្គាល់ខ្ញុំជានរណាដែលនិយាយទៅកាន់នាងថា៖ “ខ្ញុំសុំទឹកទទួលទានបន្តិច”នោះនាងមុខជាសុំទឹកពីលោកវិញពុំខាន ហើយលោកនឹងអោយទឹកដល់នាង គឺជាទឹកដែលផ្ដល់ជីវិត»។ ។
|
|||
|
|
|||
|
\s5
|
|||
|
\v 11 ស្ត្រីនោះបានទូលទៅកាន់ព្រះអង្គថា៖ «លោកម្ចាស់អើយ លោកមិនមានធុងផង ហើយអណ្តូងក៏ជ្រៅទៀត។ តើលោកបានទឹករស់មកណា?
|
|||
|
\v 12 លោកមិនធំជាងលោកយ៉ាកុប ជាឪពុករបស់យើង ដែលបានផ្តល់អណ្តូង និងទឹកពីអណ្តូងនេះ ឲ្យយើងនឹងកូនចៅ ព្រមទាំងហ្វូងសត្វរបស់គាត់ផឹកទេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 13 ព្រះយេស៊ូមានបន្ទូលទៅកាន់នាងថា៖ «មនុស្សគ្រប់គ្នាដែលផឹកពីទឹកនេះនឹងស្រេកម្ដងទៀត
|
|||
|
\v 14 ប៉ុន្តែអស់អ្នកណាដែលផឹកទឹកដែលខ្ញុំនឹងផ្តល់ដល់អ្នកនោះនឹងមិនស្រេកទៀតទេ។ ផ្ទុយទៅវិញ ទឹកដែលខ្ញុំឲ្យនោះនឹងផ្តល់ឲ្យអ្នកនោះក្លាយជាប្រភពទឹកនៅក្នុងអ្នកនោះ ផុសឡើង ដើម្បីឲ្យមានជីវិតអស់កល្បជានិច្ច»។
|
|||
|
|
|||
|
\s5
|
|||
|
\v 15 ស្រី្តនោះបានទូលទៅកាន់ព្រះអង្គថា៖ «លោកម្ចាស់ សូមឲ្យទឹកនេះខ្ញុំផង ដើម្បីឲ្យខ្ញុំលែងស្រេកទៀត ហើយខ្ញុំមិនបាច់មកដងទឹកនៅទីនេះទេ»។
|
|||
|
\v 16 ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «ចូរទៅ ហៅស្វាមីរបស់នាង ហើយត្រឡប់មកទីនេះវិញ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 17 ស្រ្តីនោះឆ្លើយ ហើយទូលទៅកាន់ព្រះអង្គថា៖ «ខ្ញុំគ្មានប្តីទេ»។ ព្រះយេស៊ូឆ្លើយថា៖ «នាងនិយាយថា៖ «ខ្ញុំគ្មានប្តីត្រូវហើយ»។
|
|||
|
\v 18 ដ្បិត នាងមានប្តីចំនួនប្រាំហើយ ហើយម្នាក់ដែលនៅជាមួយនាងសព្វថ្ងៃ ក៏មិនមែនជាប្តីរបស់នាងដែរ។ អ្វីដែលនាងនិយាយគឺជាការពិត»។
|
|||
|
|
|||
|
\s5
|
|||
|
\v 19 ស្រ្តីនោះទូលទៅកាន់ព្រះអង្គថា៖ «លោកម្ចាស់ ខ្ញុំឃើញថា លោកគឺជាព្យាការី។
|
|||
|
\v 20 ឪពុករបស់យើងថ្វាយបង្គំនៅលើភ្នំនេះ ប៉ុន្តែ តើលោកមានប្រសាសន៍ថា ក្រុងយេរ៉ូសាឡិមគឺជាកន្លែងដែលមនុស្សត្រូវថ្វាយបង្គំ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 21 ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «ស្រ្តីអើយ! ចូរជឿដល់ខ្ញុំចុះ ពេលនោះនឹងមកដល់នៅពេលអ្នកថ្វាយបង្គំព្រះបិតានៅលើភ្នំនេះ ឬនៅក្រុងយេរ៉ូសាឡិម។
|
|||
|
\v 22 អ្នកថ្វាយបង្គំអ្វីដែលអ្នកមិនដឹង។ យើងថ្វាយបង្គំអ្វីដែលយើងដឹង ដើម្បីសេចក្តីសង្គ្រោះចេញពីសាសន៍យូដាមក។
|
|||
|
|
|||
|
\s5
|
|||
|
\v 23 ប៉ុន្តែ ពេលវេលានឹងមកដល់ ឥឡូវនេះដល់ពេលហើយ នៅពេលអ្នកថ្វាយបង្គំពិត នឹងថ្វាយបង្គំព្រះបិតាដោយវិញ្ញាណ និងសេចក្តីពិត ដ្បិត ព្រះបិតាស្វែងរកមនុស្សបែបនេះ ដើម្បីធ្វើជាអ្នកថ្វាយបង្គំព្រះអង្គ។
|
|||
|
\v 24 ព្រះជាម្ចាស់ជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំព្រះអង្គ ត្រូវតែថ្វាយបង្គំដោយវិញ្ញាណ និងសេចក្តីពិត»។
|
|||
|
|
|||
|
\s5
|
|||
|
\v 25 ស្រ្តីនោះទូលទៅកាន់ព្រះអង្គថា៖ «ខ្ញុំដឹងថាព្រះមេស្ស៊ីនឹងយាងមក (ជាព្រះដែលហៅថា ព្រះគ្រិស្ត)។ នៅពេលព្រះអង្គយាងមក ព្រះអង្គនឹងពន្យល់គ្រប់យ៉ាងដល់យើង»។
|
|||
|
\v 26 ព្រះយេស៊ូឆ្លើយទៅនាងថា «ខ្ញុំគឺជាព្រះអង្គហើយ ជាព្រះដែលអ្នកកំពុងមានបន្ទូលទៅកាន់នាង»។
|
|||
|
|
|||
|
\s5
|
|||
|
\v 27 នៅពេលនោះពួកសិស្សរបស់ព្រះអង្គក៏ត្រឡប់មកវិញ។ ពួកគេងឿងឆ្ងល់ថា ហេតុអ្វីបានជាព្រះអង្គមានបន្ទូលជាមួយស្រ្តីនោះ ប៉ុន្តែ គ្មាននរណាហ៊ាននិយាយថា៖ «តើព្រះអង្គចង់បានអ្វី?» ឬ «ហេតុអ្វីបានជាព្រះអង្គមានបន្ទូលជាមួយនាង?»
|
|||
|
|
|||
|
\s5
|
|||
|
\v 28 ដូច្នេះ ស្រ្តីបានទុកក្អមទឹករបស់នាងចោល ត្រឡប់ទៅក្រុងវិញ ហើយនិយាយប្រាប់មនុស្ស
|
|||
|
\v 29 «មក ខ្ញុំឃើញបុរសម្នាក់ដែលបានប្រាប់អ្វីៗដែលខ្ញុំបានធ្វើគ្រប់យ៉ាង។ តើនេះមិនមែនជាព្រះគ្រិស្ត ទេឬអី?
|
|||
|
\v 30 ពួកគេបានចេញពីក្រុងទៅរកព្រះអង្គវិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 31 នៅពេលជាមួយគ្នានោះ ពួកសិស្សបានអង្វរព្រះអង្គ ដោយនិយាយថា៖ «រ៉ាប៊ី សូមអញ្ជើញបរិភោគ!»។
|
|||
|
\v 32 ប៉ុន្តែ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ខ្ញុំមានអាហារបរិភោគដែលអ្នកមិនស្គាល់ទេ»។
|
|||
|
\v 33 ដូច្នេះហើយ បានជាពួកសិស្សនិយាយទៅគ្នាទៅវិញទៅមកថា៖ «គ្មាននរណាយកអាហារឲ្យព្រះអង្គសោយទេ មែនទេ?»
|
|||
|
|
|||
|
\s5
|
|||
|
\v 34 ព្រះយេស៊ូមានបន្ទូលទៅកាន់ពួកគេថា៖ «អាហាររបស់ខ្ញុំគឺធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គដែលចាត់ខ្ញុំឲ្យមក ហើយធ្វើឲ្យកិច្ចការរបស់ព្រះអង្គបានសម្រេច។
|
|||
|
\v 35 កុំនិយាយថា៖ «នៅសល់ពេលបួនខែទៀត ទើបរដូវចម្រូតមកដល់?» ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា សូមងើយឡើងមើលទៅវាល ដ្បិត ស្រូវទុំរួចរាល់ដើម្បីច្រូតហើយ!
|
|||
|
\v 36 អស់អ្នកណាដែលច្រូតនឹងទទួលឈ្នួល ហើយប្រមូលផលនៃជីវិតអស់កល្បជានិច្ច ដូច្នេះហើយ អស់អ្នកណាដែលព្រោះ ហើយអស់អ្នកដែលច្រូតអាចមានអំណរជាមួយគ្នា។
|
|||
|
|
|||
|
\s5
|
|||
|
\v 37 ស្របតាមពាក្យចាស់លោកថាៈ“ម្នាក់ព្រោះ ម្នាក់ទៀតច្រូត”។
|
|||
|
\v 38 ខ្ញុំបានចាត់អ្នករាល់គ្នាអោយទៅច្រូត នៅក្នុងស្រែដែលអ្នករាល់គ្នាពុំបានធ្វើការនឿយហត់ គឺអ្នកផ្សេងទៀតបានធ្វើការនឿយហត់ ហើយអ្នករាល់គ្នាទទួលផលពីការនឿយហត់របស់អ្នកទាំងនោះ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 39 មានសាសន៍សាម៉ារីជាច្រើននៅក្នុងក្រុងនោះបានជឿលើព្រះអង្គ ដោយសារការប្រាប់របស់ស្រី្តដែលបានធ្វើបន្ទាល់ថា៖ «ព្រះអង្គបានប្រាប់អ្វីៗដែលខ្ញុំបានធ្វើគ្រប់យ៉ាង»។
|
|||
|
\v 40 ដូច្នេះ នៅពេលសាសន៍សាម៉ារីមករកព្រះអង្គ ពួកគេសូមឲ្យព្រះអង្គគង់នៅជាមួយពួកគេ ហើយព្រះអង្គក៏គង់នៅទីនោះពីរថ្ងៃ។
|
|||
|
|
|||
|
\s5
|
|||
|
\v 41 មានមនុស្សជាច្រើនថែមទៀតបានជឿដោយព្រោះព្រះបន្ទូលរបស់ព្រះអង្គ។
|
|||
|
\v 42 ពួកគេនិយាយទៅកាន់ស្រី្តនោះថា៖ «យើងមិនបានជឿដោយសារអ្វីដែលនាងបាននិយាយទៀតទេ ដ្បិត យើងខ្លួនឯងផ្ទាល់បានឮពីព្រះអង្គ ហើយយើងបានដឹងថា ព្រះអង្គគឺជាព្រះសង្គ្រោះពិភពលោកពិតប្រាកដមែន»។
|
|||
|
|
|||
|
\s5
|
|||
|
\v 43 បន្ទាប់ពីថ្ងៃនោះពីរថ្ងៃមក ព្រះអង្គបានចេញពីទីនោះទៅកាលីឡេវិញ។
|
|||
|
\v 44 ដ្បិត ព្រះយេស៊ូផ្ទាល់បានមានបន្ទូលថា គ្មានព្យាការីណាម្នាក់ត្រូវគេគោរពក្នុងស្រុកកំណើតរបស់ខ្លួនផ្ទាល់ឡើយ។
|
|||
|
\v 45 នៅពេលព្រះអង្គយាងទៅស្រុកកាលីឡេ អ្នកស្រុកកាលីឡេមិនស្វាគមន៍ព្រះអង្គទេ។ ពួកគេបានឃើញអ្វីៗទាំងអស់ដែលព្រះអង្គបានធ្វើនៅក្នុងក្រុងយេរ៉ូសាឡិមនៅថ្ងៃបុណ្យ ព្រោះពួកគេបានទៅចូលរួមបុណ្យនោះដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 46 ឥឡូវនេះ ព្រះអង្គបានយាងទៅកាណាក្នុងស្រុកកាលីឡេម្តងទៀត ជាកន្លែងដែលព្រះបានធ្វើទឹកឲ្យក្លាយជាស្រា។ នៅទីនោះមានមន្ត្រីម្នាក់ ដែលកូនរបស់គាត់ឈឺនៅកាពើណឹម។
|
|||
|
\v 47 នៅពេលគាត់បានឮថាព្រះយេស៊ូមកពីស្រុកយូដាទៅកាលីឡេ គាត់បានទៅរកព្រះយេស៊ូ ហើយអង្វរព្រះអង្គឲ្យចុះទៅកាពើណិម ហើយប្រោសកូនប្រុសគាត់ដែលជិតស្លាប់ហើយឲ្យជា។
|
|||
|
|
|||
|
\s5
|
|||
|
\v 48 បន្ទាប់មក ព្រះយេស៊ូមានបន្ទូលទៅកាន់គាត់ថា៖ «បើអ្នកមិនឃើញទីសម្គាល់ និងការអស្ចារ្យ នោះអ្នកមិនជឿទេ»។
|
|||
|
\v 49 មន្ត្រីនោះមានប្រសាសន៍ទៅកាន់ព្រះអង្គថា៖ «លោកម្ចាស់អើយ សូមចុះទៅ មុនពេលកូនប្រុសខ្ញុំស្លាប់»។
|
|||
|
\v 50 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ទៅចុះ! កូនលោកនៅរស់ទេ»។ បុរសនោះជឿលើព្រះបន្ទូលដែលព្រះអង្គមានបន្ទូលទៅគាត់ ហើយគាត់ក៏ចេញទៅ។
|
|||
|
|
|||
|
\s5
|
|||
|
\v 51 ក្នុងការដែលគាត់កំពុងចុះទៅ អ្នកបម្រើរបស់គាត់បានមកជួបគាត់ និយាយថា កូនរបស់គាត់នៅរស់ទេ។
|
|||
|
\v 52 ដូច្នេះ គាត់ក៏សួរទៅពួកគេ ពីពេលវេលា ថាកូនគាត់ជាពេលណា។ ពួកគេប្រាប់គាត់ថា៖ «កាលពីម្សិលមិញម៉ោងប្រាំពីរ ជំងឺគ្រុនបានចេញពីគាត់»។
|
|||
|
|
|||
|
\s5
|
|||
|
\v 53 នោះឪពុកបានដឹងថា គឺជាពេលដែលព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «កូនរបស់លោកនៅរស់ទេ»។ ដូច្នេះ គាត់ខ្លួនឯង និងគ្រួសាររបស់គាត់ទាំងមូលបានជឿលើព្រះអង្គ។
|
|||
|
\v 54 នេះគឺជាទីសម្គាល់ទីពីរ ដែលព្រះយេស៊ូបានធ្វើ នៅពេលព្រះអង្គចេញពីស្រុកយូដាទៅកាលីឡេ។
|
|||
|
|
|||
|
\s5
|
|||
|
\c 5
|
|||
|
\cl ជំពូក ៥
|
|||
|
\p
|
|||
|
\v 1 បន្ទាប់ពីការនេះ មានបុណ្យរបស់សាសន៍យូដាមួយ ហើយព្រះយេស៊ូបានយាងឡើងទៅក្រុងយេរ៉ូសាឡិម។
|
|||
|
\v 2 ព្រះអង្គយាងចូលក្រុងយេរ៉ូសាឡិមតាមទ្វារចៀម មានស្រះមួយ ដែលភាសាហេព្រើរហៅថា ស្រះបេថែសដា នៅជិតស្រះនោះមានថែវប្រាំ។
|
|||
|
\v 3 មានមនុស្សជាច្រើនដែលឈឺនៅទីនោះ មានអ្នកខ្វាក់ ខ្វិន ឬស្វិតដៃជើងដេកនៅទីនោះ។
|
|||
|
\v 4 ទេវតារបស់ព្រះអម្ចាស់បានចុះមក ហើយកូរទឹកនោះយូរៗម្តង អ្នកណាដែលចុះទៅក្នុងទឹកដែលកូរនោះមុនគេនឹងបានជាពីជំងឺរោគាដែលធ្វើឲ្យពួកគេឈឺចាប់។
|
|||
|
|
|||
|
\s5
|
|||
|
\v 5 មានបុរសម្នាក់នៅទីនោះ មានជំងឺអស់រយៈពេលសាមសិបប្រាំបីឆ្នាំហើយ។
|
|||
|
\v 6 នៅពេលព្រះយេស៊ូឃើញគាត់ដេកនៅទីនោះ ហើយបន្ទាប់ពីព្រះអង្គជ្រាប់ថា គាត់នៅទីនោះជាយូរមកហើយ ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «តើអ្នកចង់ជាទេ?»
|
|||
|
|
|||
|
\s5
|
|||
|
\v 7 អ្នកឈឺនោះបានទូលឆ្លើយថា៖ «លោកម្ចាស់អើយ! ខ្ញុំគ្មាននរណាលើកខ្ញុំចូលទៅក្នុងស្រះទឹក នៅពេលទឹកកម្រើកឡើងទេ។ នៅពេលខ្ញុំមក អ្នកផ្សេងបានចុះទៅមុនខ្ញុំរួចបាត់ទៅហើយ»។
|
|||
|
\v 8 ព្រះយេស៊ូឆ្លើយទៅគាត់ថា៖ «ក្រោកឡើង ចូរយកគ្រែអ្នកឡើង ហើយដើរទៅ!»។
|
|||
|
|
|||
|
\s5
|
|||
|
\v 9 បុរសនោះបានជាមួយរំពេច ហើយគាត់បានយកគ្រែរបស់គាត់ឡើង ហើយដើរចេញទៅ។ ថ្ងៃនោះជាថ្ងៃសប្ប័ទ។
|
|||
|
|
|||
|
\s5
|
|||
|
\v 10 ដូច្នេះ ពួកយូដាបានសួរគាត់ថា តើអ្នកណាធ្វើឲ្យអ្នកជា «ថ្ងៃនេះជាថ្ងៃសប្ប័ទ មិនអនុញ្ញាតឲ្យអ្នកលឺគ្រែរបស់អ្នកឡើយ»។
|
|||
|
\v 11 គាត់ឆ្លើយថា៖ «អ្នកដែលធ្វើឲ្យខ្ញុំបានជា គាត់ប្រាប់ខ្ញុំថា «ចូរយកកម្រាលរបស់អ្នកឡើង ហើយដើរទៅ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 12 ពួកគេសួរគាត់ថា៖ «តើបុរសដែលនិយាយមកកាន់អ្នកថា «ចូរយកវាឡើង ហើយដើរនោះ ជានរណា?»
|
|||
|
\v 13 ប៉ុន្តែ គ្មាននរណាដឹងថាម្នាក់ដែលធ្វើឲ្យគាត់ជានោះជានរណាទេ ដោយសារព្រះយេស៊ូបានចេញពីទីនោះដោយអាថ៌កំបាំង ដ្បិតមានមនុស្សច្រើនកោះករនៅទីនោះ។
|
|||
|
|
|||
|
\s5
|
|||
|
\v 14 បន្ទាប់ពីនោះមក ព្រះយេស៊ូបានជួបគាត់នៅក្នុងព្រះវិហារ ហើយមានបន្ទូលទៅកាន់គាត់ថា៖ «មើល អ្នកបានជាហើយ! កុំធ្វើបាបទៀតឡើយ ដើម្បីកុំឲ្យមានអ្វីអាក្រក់ជាងនេះកើតឡើងចំពោះអ្នកទៀត»។
|
|||
|
\v 15 បុរសនោះបានចេញទៅ ហើយប្រាប់ទៅពួកយូដាថា គឺព្រះយេស៊ូដែលបានធ្វើឲ្យគាត់បានជា។
|
|||
|
|
|||
|
\s5
|
|||
|
\v 16 ដោយសារការទាំងនេះ ពួកយូដាបានបៀតបៀនដល់ព្រះយេស៊ូ ដោយព្រោះព្រះអង្គធ្វើការទាំងនេះនៅថ្ងៃសប្ប័ទ។
|
|||
|
\v 17 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ព្រះបិតារបស់ខ្ញុំធ្វើការសូម្បីតែពេលនេះ ហើយខ្ញុំក៏ធ្វើការដែរ»។
|
|||
|
\v 18 ដោយសារការនេះ បានធ្វើឲ្យពួកយូដាចង់សម្លាប់ព្រះអង្គកាន់តែខ្លាំង ព្រោះព្រះអង្គមិនគ្រាន់តែប្រព្រឹត្តខុសថ្ងៃសប្ប័ទប៉ុណ្ណោះទេ ប៉ុន្តែ ព្រះអង្គបានហៅព្រះជាម្ចាស់ថា ជាព្រះបិតារបស់ព្រះអង្គផ្ទាល់ ព្រះអង្គលើកអង្គទ្រង់ស្មើព្រះជាម្ចាស់។
|
|||
|
|
|||
|
\s5
|
|||
|
\v 19 ព្រះយេស៊ូមានបន្ទូលពួកគេថា៖ «ពិតណាស់ខ្ញុំប្រាប់អ្នកជាប្រាកដថា ព្រះបុត្រាមិនអាចធ្វើអ្វីដោយខ្លួនបានទេ លើកលែងតែអ្វីដែលព្រះអង្គបានឃើញព្រះបិតាធ្វើ ព្រោះអ្វីក្តីដែលព្រះបិតាធ្វើ ព្រះបុត្រាក៏ធ្វើការទាំងនោះដូចព្រះអង្គដែរ។
|
|||
|
\v 20 ដ្បិតព្រះបិតាស្រឡាញ់ព្រះបុត្រា ហើយព្រះអង្គបង្ហាញអ្វីៗទាំងអស់ដែលព្រះអង្គផ្ទាល់បានធ្វើដល់ព្រះបុត្រា ហើយព្រះអង្គនឹងបង្ហាញដល់ព្រះបុត្រានូវការដ៏ធំជាងការទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នាមានការងឿងឆ្ងល់។
|
|||
|
|
|||
|
\s5
|
|||
|
\v 21 ដ្បិតព្រះបិតាដែលប្រោសមនុស្សស្លាប់ ហើយប្រទានជីវិតដល់ពួកគេយ៉ាងណា ព្រះបុត្រានឹងប្រទានជីវិតដល់អស់អ្នកណាដែលព្រះអង្គគាប់ព្រះហឫទ័យយ៉ាងនោះដែរ។
|
|||
|
\v 22 ដ្បិតព្រះបិតាមិនបានជំនុំជម្រះនរណាទេ ប៉ុន្តែព្រះអង្គប្រទានគ្រប់ទាំងការជំនុំជម្រះទាំងអស់ដល់ព្រះបុត្រា។
|
|||
|
\v 23 ដើម្បីឲ្យមនុស្សគ្រប់គ្នាបានគោរពដល់ព្រះបុត្រាដូចដែលពួកគេបានគោរពដល់ព្រះបិតាដែរ។ អ្នកណាដែលមិនគោរពព្រះបុត្រា ក៏មិនគោរពដល់ព្រះបិតាដែលចាត់ព្រះអង្គឲ្យមកដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 24 ពិតណាស់ ខ្ញុំប្រាប់អ្នកជាប្រាកដថា អ្នកណាដែលឮពាក្យខ្ញុំ ហើយជឿលើព្រះអង្គដែលចាត់ខ្ញុំឲ្យមកនឹងមានជីវិតអស់កល្បជានិច្ច ហើយនិងមិនជាប់មានទោសឡើយ ប៉ុន្តែឆ្លងផុតពីស្លាប់មកកាន់ជីវិតវិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 25 ពិតណាស់ ខ្ញុំប្រាប់អ្នកជាប្រាកដថា ពេលវេលានឹងមកដល់ ហើយឥឡូវនេះ ដល់ពេលហើយ នៅពេលដែលមនុស្សសា្លប់នឹងឮសម្លេងបុត្រារបស់ព្រះជាម្ចាស់ ហើយអស់អ្នកដែលឮនឹងបានរស់។
|
|||
|
|
|||
|
\s5
|
|||
|
\v 26 ដ្បិតព្រះបិតាមានព្រះជន្មនៅក្នុងអង្គទ្រង់យ៉ាងណា ព្រះអង្គក៏ប្រទានដល់ព្រះបុត្រាយ៉ាងនោះដែរ ដើម្បីឲ្យព្រះអង្គមានព្រះជន្មនៅក្នុងអង្គទ្រង់ដែរ។
|
|||
|
\v 27 ហើយព្រះបិតាបានប្រទានសិទ្ធិអំណាចដល់ព្រះបុត្រាក្នុងការវិនិច្ឆ័យដែរ ព្រោះព្រះអង្គគឺជាបុត្រមនុស្ស។
|
|||
|
|
|||
|
\s5
|
|||
|
\v 28 កុំឲ្យងឿងឆ្ងល់ពីការនេះឡើយ ព្រោះនឹងមានពេលមកដល់ដែលមនុស្សគ្រប់រូបដែលនៅក្នុងផ្នូរនឹងឮព្រះសូរសៀងរបស់ព្រះអង្គ ហើយពួកគេ
|
|||
|
\v 29 នឹងចេញមក អ្នកណាដែលធ្វើល្អនឹងរស់ឡើងដើម្បីទទួលជីវិត ហើយអស់អ្នកដែលបានធ្វើការអាក្រក់នឹងរស់ឡើងដើម្បីទទួលការជំនុំជម្រះ។
|
|||
|
|
|||
|
\s5
|
|||
|
\v 30 ខ្ញុំមិនបានអាចធ្វើអ្វីដោយខ្លួនខ្ញុំទេ។ ខ្ញុំឮ ខ្ញុំជំនុំជម្រះ ហើយសេចក្តីវិនិច្ឆ័យរបស់ខ្ញុំគឺសុចរិត ព្រោះខ្ញុំមិនបានធ្វើតាមបំណងចិត្តរបស់ខ្ញុំផ្ទាល់ទេ ប៉ុន្តែតាមបំណងព្រះហឫទ័យរបស់ព្រះដែលចាត់ខ្ញុំមកវិញ។
|
|||
|
\v 31 ប្រសិនបើខ្ញុំធ្វើបន្ទាល់ពីខ្លួនខ្ញុំ ទីបន្ទាល់របស់ខ្ញុំអាចមិនពិត។
|
|||
|
\v 32 មានអ្នកផ្សេងទៀតបានធ្វើបន្ទាល់ពីខ្ញុំ ហើយខ្ញុំដឹងថាការធ្វើទីបន្ទោល់អំពីខ្ញុំជាសេចក្តីពិត។
|
|||
|
|
|||
|
\s5
|
|||
|
\v 33 អ្នករាល់គ្នាបានចាត់មនុស្សឲ្យទៅរកលោកយ៉ូហាន ហើយគាត់បានធ្វើបន្ទាល់ពីសេចក្តីពិត។
|
|||
|
\v 34 ប៉ុន្តែទីបន្ទាល់ដែលខ្ញុំបានទទួលមិនមែនមកពីមនុស្សទេ។ ខ្ញុំនិយាយការទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នាបានសង្គ្រោះ។
|
|||
|
\v 35 លោកយ៉ូហានជាចង្កៀងដែលកំពុងឆេះ ហើយជះពន្លឺ ហើយគាត់នឹងរីករាយជាមួយពន្លឺរបស់គាត់តែមួយរយៈប៉ុណ្ណោះ។
|
|||
|
|
|||
|
\s5
|
|||
|
\v 36 ប៉ុន្តែទីបន្ទាល់ដែលខ្ញុំមានធំជាងលោកយ៉ូហានមាន ព្រោះកិច្ចការដែលព្រះបិតាបានប្រទានឲ្យខ្ញុំបំពេញ ហើយកិច្ចការសំខាន់ដែលខ្ញុំត្រូវធ្វើ គឺធ្វើបន្ទាល់ពីខ្ញុំដែលព្រះបិតាបានចាត់ខ្ញុំឲ្យមក។
|
|||
|
\v 37 ព្រះបិតាបានចាត់ខ្ញុំមក ព្រះអង្គក៏ធ្វើបន្ទាល់អំពីខ្ញុំដែរ។ អ្នករាល់គ្នាមិនដែលបានឮព្រះសូរសៀង ឬឃើញព្រះកាយរបស់ព្រះអង្គដែរ។
|
|||
|
\v 38 អ្នករាល់គ្នាគ្មានព្រះបន្ទូលរបស់ព្រះអង្គនៅជាមួយអ្នករាល់គ្នាទេ ព្រោះអ្នករាល់គ្នាមិនជឿលើព្រះដែលព្រះអង្គចាត់ឲ្យមកទេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 39 អ្នករាល់គ្នាស្វែងរកបទគម្ពីរដោយសារអ្នករាល់គ្នាគិតថា នៅក្នុងបទគម្ពីរនោះមានជីវិតអស់កល្បជានិច្ច្ ហើយបទគម្ពីរដដែលនេះហើយធ្វើបន្ទាល់អំពីខ្ញុំ
|
|||
|
\v 40 ហើយអ្នករាល់គ្នាមិនចង់ចូលមករកខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាបានជីវិតសោះ។
|
|||
|
|
|||
|
\s5
|
|||
|
\v 41 កុំទទួលការសរសើរពីមនុស្សឡើយ
|
|||
|
\v 42 ប៉ុន្តែ ខ្ញុំដឹងថា អ្នករាល់គ្នាមិនបានស្រឡាញ់ព្រះជាម្ចាស់នៅក្នុងខ្លួនរបស់អ្នករាល់គ្នាឡើយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 43 ខ្ញុំបានមកក្នុងព្រះនាមរបស់ព្រះបិតានៃខ្ញុំ ហើយអ្នករាល់គ្នាមិនទទួលខ្ញុំ។ ប្រសិនបើ អ្នកផ្សេងទៀតមកក្នុងនាមរបស់គេផ្ទាល់ អ្នកអាចនឹងទទួលអ្នកនោះ។
|
|||
|
\v 44 តើអ្នកអាចជឿដូចម្តេចកើត អ្នកគឺជាមនុស្សដែលទទួលការសរសើរពីគ្នាទៅវិញទៅមក ប៉ុន្តែអ្នករាល់គ្នាមិនបានស្វែងរកការសរសើរដែលចេញពីព្រះជាម្ចាស់តែមួយផង?
|
|||
|
|
|||
|
\s5
|
|||
|
\v 45 កុំគិតថា ខ្ញុំខ្លួនឯងនឹងចោទប្រកាន់អ្នករាល់គ្នានៅចំពោះព្រះបិតាឡើយ។ ម្នាក់ដែលចោទប្រកាន់អ្នករាល់គ្នាគឺលោកម៉ូសេ គឺជាអ្នកដែលអ្នកបានដាក់សេចក្តីសង្ឃឹមរបស់អ្នកលើ។
|
|||
|
\v 46 ប្រសិនបើ អ្នករាល់អ្នកជឿលោកម៉ូសេ អ្នករាល់គ្នាជឿដល់ខ្ញុំដែរ ព្រោះគាត់សរសរពីខ្ញុំ។
|
|||
|
\v 47 ប្រសិនបើ អ្នកមិនជឿលើការសរសេររបស់គាត់ទេ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាអាចជឿលើពាក្យរបស់ខ្ញុំបាន?»
|
|||
|
|
|||
|
\s5
|
|||
|
\c 6
|
|||
|
\cl ជំពូក ៦
|
|||
|
\p
|
|||
|
\v 1 បន្ទាប់ពីការនេះ ព្រះយេស៊ូបានយាងចេញទៅម្ខាងទៀតនៃសមុទ្រកាលីឡេ គេក៏ឈ្មោះមួយទៀតថាសមុទ្រទីបេរាស។
|
|||
|
\v 2 មានបណ្តាជនយ៉ាងច្រើនកោះករដើរតាមព្រះអង្គ ព្រោះពួកគេបានឃើញទីសម្គាល់ដែលព្រះអង្គបានធ្វើជាមួយពួកអ្នកដែលឈឺ។
|
|||
|
\v 3 ព្រះយេស៊ូបានយាងឡើងភ្នំ ហើយគង់នៅជាមួយពួកសិស្សនៅទីនោះ។
|
|||
|
|
|||
|
\s5
|
|||
|
\v 4 (ពិធីបុណ្យចម្លង ពិធីបុណ្យរបស់សាសន៍យូដាជិតមកដល់ហើយ)។
|
|||
|
\v 5 នៅពេលព្រះយេស៊ូងើបព្រះនេត្រឡើង ព្រះអង្គទតឃើញបណ្តាជនយ៉ាងច្រើនចូលមករកព្រះអង្គ ទ្រង់មានបន្ទូលទៅលោកភីលីពថា៖ «តើយើងនឹងត្រូវទៅទិញនំប៉័ងពីណាមក ដើម្បីឲ្យអ្នកទាំងអស់នេះបរិភោគ?»
|
|||
|
\v 6 (ព្រះយេស៊ូមានបន្ទូលបែបនេះ ដើម្បីល្បងលលោកភីលីពទេ ដ្បិតព្រះអង្គផ្ទាល់ ទ្រង់ជ្រាបថាអ្វីដែលព្រះអង្គត្រូវធ្វើហើយ)។
|
|||
|
|
|||
|
\s5
|
|||
|
\v 7 លោកភីលីពទូលព្រះអង្គថា៖ «ទោះបីជាយកលុយកាក់ពីររយឌេណារីទៅទិញនំប៉័ងក៏មិនគ្រប់ដែរ សូម្បីតែចែកម្នាក់បន្តិចក្តី»។
|
|||
|
\v 8 សិស្សម្នាក់ទៀតឈ្មោះ អនទ្រេ ត្រូវជាបងប្រុសរបស់លោកស៊ីម៉ូនពេត្រុស ទូលទៅព្រះយេស៊ូថា៖
|
|||
|
\v 9 «មានក្មេងប្រុសម្នាក់ មាននំប៉័ងប្រាំដុំ និងត្រីពីរ ប៉ុន្តែ តើធ្វើដូចម្តេចឲ្យគ្រប់បាន បើមនុស្សមានគ្នាច្រើនយ៉ាងនេះ?»។
|
|||
|
|
|||
|
\s5
|
|||
|
\v 10 ព្រះយេស៊ូមានបន្ទូលថា៖ «សូមឲ្យមនុស្សអង្គុយចុះ»។ (នៅទីនោះមានស្មៅច្រើន)។ ដូច្នេះ បណ្តាជនក៏អង្គុយនៅទីនោះ មានគ្នាប្រហែលជាប្រាំពាន់អ្នក។
|
|||
|
\v 11 ដូច្នេះ ព្រះយេស៊ូបានយកនំប៉័ង បន្ទាប់ពីព្រះអង្គបានអរព្រះគុណរួចហើយ ព្រះអង្គបានប្រទាននំប៉័ងទាំងនោះទៅដល់អស់អ្នកដែលបានអង្គុយ។ ចំណែកត្រីវិញ ព្រះអង្គបានធ្វើដូចគ្នាដែរ
|
|||
|
\v 12 ចែកដល់ពួកគេតាមអ្វីដែលពួកគេត្រូវការ។ នៅពេលបណ្តាជនបានឆ្អែតហើយ ព្រះអង្គមានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គថា៖ «ចូរប្រមូលនំប៉័ងដែលនៅសល់មកវិញ កុំឲ្យបាត់មួយដុំណាឡើយ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 13 ដូច្នេះ ពួកគេបានប្រមូលនំប៉័ងទាំងនោះមកវិញ ហើយបានដប់ពីរកន្រ្តកពេញពីមនុស្សជាច្រើនដែលបានបរិភោគ ជាដុំនំប៉័ងដែលបាក់បែក ដែលកើតចេញពីនំប៉័ងប្រាំដុំនោះ។
|
|||
|
\v 14 បន្ទាប់ពីមនុស្សបានឃើញការអស្ចារ្យដែលព្រះអង្គបានធ្វើនេះ ពួកគេនិយាយថា៖ «នេះគឺជាព្យាការីដ៏ពិតដែលបានមកនៅក្នុងលោកីយ៍នេះ»។
|
|||
|
\v 15 នៅពេលព្រះយេស៊ូជ្រាបថា ពួកគេនាំគ្នា ហើយចង់បង្ខំព្រះអង្គឲ្យធ្វើជាស្តេច ព្រះអង្គក៏ចាកចេញពីពួកគេឡើងទៅលើភ្នំម្តងទៀត។
|
|||
|
|
|||
|
\s5
|
|||
|
\v 16 នៅពេលល្ងាចមកដល់ ពួកសិស្សរបស់ព្រះអង្គបានចុះទៅឯសមុទ្រ។
|
|||
|
\v 17 ពួកគេឡើងជិះទូក ហើយឆ្លងទៅសមុទ្រទៅកាពើណឹម។ នៅពេលនេះងងឹតហើយ ព្រះយេស៊ូមិនទាន់បានយាងទៅរកពួកគេនៅឡើយទេ។
|
|||
|
\v 18 មានខ្យល់បក់បោកយ៉ាងខ្លាំង ហើយទឹកសមុទ្រក៏កម្រើកឡើងដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 19 នៅពេលដែលពួកគេចែវទូកបានចម្ងាយប្រហែលជាប្រាំ ឬប្រាំមួយគីឡូម៉ែត្រ ពួកគេបានឃើញព្រះយេស៊ូកំពុងយាងនៅលើទឹកសមុទ្រ ហើយចូលមកជិតទូក ពួកគេមានការភ័យខ្លាច។
|
|||
|
\v 20 ប៉ុន្តែ ព្រះអង្គមានបន្ទូលទៅកាន់ពួកគេថា៖ «ខ្ញុំទេ កុំខ្លាចអី»។
|
|||
|
\v 21 បន្ទាប់មក ពួកគេចង់ទទួលព្រះអង្គមកក្នុងទូកដែរ ស្រាប់តែទូករបស់ពួកគេទៅដល់ច្រាំងជាកន្លែងដែលពួកគេចង់ទៅល្មម។
|
|||
|
|
|||
|
\s5
|
|||
|
\v 22 នៅថ្ងៃបន្ទាប់ បណ្តាជនដែលឈរនៅត្រើយម្ខាងនៃសមុទ្របានឃើញថា គ្មានទូកណាទៀតឡើយ លើកលែងតែមួយ ហើយពេលនោះព្រះយេស៊ូមិនបានចូលទៅក្នុងទូកជាមួយពួកសិស្សរបស់ព្រះអង្គទេ ពួកសិស្សចេញទៅតែពួកគេទេ។
|
|||
|
\v 23 ក៏មានទូកមកពីក្រុងទីបេរាសចូលទៅជិតកន្លែងដែលពួកគេបានបរិភោគនំប៉័ងបន្ទាប់ពីព្រះអង្គអរព្រះគុណ។
|
|||
|
|
|||
|
\s5
|
|||
|
\v 24 នៅពេលបណ្តាជនរកឃើញថា ព្រះយេស៊ូមិនបាននៅទីនោះជាមួយពួកសិស្សរបស់ព្រះអង្គ ពួកគេនាំគ្នាឡើងទូកទៅរកព្រះយេស៊ូនៅកាពើណឹមខ្លួនគេ។
|
|||
|
\v 25 បន្ទាប់ពីពួកគេបានរកព្រះអង្គឃើញនៅត្រើយម្ខាងនៃសមុទ្រហើយ ពួកគេនិយាយថាព្រះអង្គថា៖ «រ៉ាបី ព្រះអង្គមកទីនេះពេលណា?»
|
|||
|
|
|||
|
\s5
|
|||
|
\v 26 ព្រះយេស៊ូឆ្លើយទៅកាន់ពួកគេ ដោយបន្ទូលថា៖ «ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នាស្វែងរកខ្ញុំ មិនមែនដោយចង់ឃើញទីសម្គាល់ទេ ប៉ុន្តែដោយសារអ្នកចង់បរិភោគនំប៉័ង ហើយបានឆ្អែតប៉ុណ្ណោះ។
|
|||
|
\v 27 កុំធ្វើការដើម្បីឲ្យបានតែអាហារដែលពុករលួយ ប៉ុន្តែចូរធ្វើការដើម្បីឲ្យបានអាហារដែលស្ថិតស្ថេរ ដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច ដែលបុត្រមនុស្សនឹងផ្តល់ឲ្យ ដើម្បីព្រះជាម្ចាស់ជាព្រះវរបិតាបានបោះត្រារបស់ព្រះអង្គនៅលើគាត់។
|
|||
|
|
|||
|
\s5
|
|||
|
\v 28 ពួកគេទូលតបទៅកាន់ព្រះអង្គវិញថា៖ «តើយើងត្រូវធ្វើអ្វី ដើម្បីឲ្យយើងអាចធ្វើការរបស់ព្រះជាម្ចាស់បាន?»
|
|||
|
\v 29 ព្រះយេស៊ូឆ្លើយ ហើយមានបន្ទូលទៅកាន់ពួកគេថា៖ «នេះគឺជាកិច្ចការរបស់ព្រះជាម្ចាស់៖ គឺថាអ្នករាល់គ្នាត្រូវជឿលើព្រះដែលព្រះអង្គបានចាត់មក»។
|
|||
|
|
|||
|
\s5
|
|||
|
\v 30 ដូច្នេះ ពួកគេក៏ទូលទៅកាន់ព្រះអង្គថា៖ «តើលោកនឹងធ្វើទីសម្គាល់អ្វី ដើម្បីឲ្យយើងអាចឃើញ ហើយជឿលើលោកបាន?
|
|||
|
\v 31 បុព្វបុរសរបស់យើងបានបរិភោគនំម៉ាណានៅឯទីរហោស្ថាន ដូចមានសេចក្តីចែងមកថា៖ «ព្រះអង្គបានប្រទាននំប៉័ងពីស្ថានសួគ៌មកដល់ពួកគេបរិភោគ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 32 បន្ទាប់មក ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មិនមែនលោកម៉ូសេទេ ដែលផ្តល់នំប៉័ងពីស្ថានសួគ៌ដល់អ្នករាល់គ្នា ប៉ុន្តែ ព្រះបិតាខ្ញុំទៅវិញទេ ដែលបានប្រទាននំប៉័ងដ៏ពិតដែលមកពីស្ថានសួគ៌ដល់អ្នករាល់គ្នា។
|
|||
|
\v 33 ដ្បិត នំប៉័ងរបស់ព្រះជាម្ចាស់ដែលបានធ្លាក់ចុះពីស្ថានសួគ៌មកនោះ នឹងផ្តល់ជីវិតដល់លោកីយ៍»។
|
|||
|
\v 34 ដូច្នេះ ពួកគេបានសួរព្រះអង្គថា «លោកម្ចាស់អើយ សូមឲ្យនំប៉័ងនេះដល់យើងរហូតមក»។
|
|||
|
|
|||
|
\s5
|
|||
|
\v 35 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំជានំប៉័ងជីវិត អ្នកណាដែលមកឯខ្ញុំនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំនឹងមិនដែលស្រេកទៀតដែរ។
|
|||
|
\v 36 ប៉ុន្តែ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នាបានឃើញខ្ញុំ ហើយអ្នករាល់គ្នាមិនបានជឿដល់ខ្ញុំទេ។
|
|||
|
\v 37 អស់អ្នកណាដែលព្រះបិតាប្រទានដល់ខ្ញុំ នឹងមកឯខ្ញុំ ហើយអស់អ្នកណាដែលមកឯខ្ញុំ ខ្ញុំនឹងមិនបោះបង់ចោលគេឡើយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 38 ដ្បិតខ្ញុំបានចុះពីស្ថានសួគ៌មក មិនមែនដើម្បីធ្វើតាមចិត្តរបស់ខ្ញុំទេ ប៉ុន្តែធ្វើតាមព្រះហឫទ័យរបស់ព្រះដែលចាត់ខ្ញុំឲ្យមកវិញ។
|
|||
|
\v 39 នេះគឺជាព្រះហឫទ័យរបស់ព្រះដែលចាត់ខ្ញុំឲ្យមក ដើម្បីកុំឲ្យខ្ញុំបាត់បង់នរណាម្នាក់ដែលព្រះអង្គបានប្រទានដល់ខ្ញុំឡើយ ប៉ុន្តែនឹងប្រោសពួកគេឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយ។
|
|||
|
\v 40 ដ្បិតនេះគឺជាព្រះហឫទ័យរបស់ព្រះបិតា ដែលថាមនុស្សគ្រប់គ្នាដែលបានឃើញព្រះបុត្រា ហើយជឿលើព្រះអង្គនឹងមានជីវិតអស់កល្បជានិច្ច ហើយខ្ញុំនឹងប្រោសឲ្យគាត់រស់ឡើងវិញនៅថ្ងៃចុងក្រោយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 41 ពួកយូដាបានរអ៊ូរទាំអំពីព្រះអង្គ ដោយសារទ្រង់មានបន្ទូលថា៖ «ខ្ញុំជានំប៉័ងដែលចុះពីស្ថានសួគ៌មក»។
|
|||
|
\v 42 ពួកគេនិយាយថា៖ «តើយេស៊ូនេះ មិនមែនជាកូនរបស់លោកយ៉ូសែប យើងបានស្គាល់ឪពុកនិងម្តាយរបស់គាត់ទេឬអី? តើគាត់អាចនិយាយថា៖ «ខ្ញុំជានំប៉័ងដែលចុះមកពីស្ថានសួគ៌ដូចម្តេចនឹងកើត?»
|
|||
|
|
|||
|
\s5
|
|||
|
\v 43 ព្រះយេស៊ូឆ្លើយ ហើយមានបន្ទូលទៅកាន់ពួកគេថា៖ «ឈប់រអ៊ូរទាំនៅក្នុងចំណោមអ្នករាល់គ្នាទៀតទៅ។
|
|||
|
\v 44 គ្មាននរណាអាចមកឯខ្ញុំបានទេ លុះត្រាតែព្រះបិតាដែលបានចាត់ខ្ញុំមកឲ្យចូលទៅជិតគាត់ ហើយខ្ញុំនឹងប្រោសគាត់ឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយ។
|
|||
|
\v 45 ដូចមានសេចក្តីចែងទុកក្នុងពួកព្យាការីថា៖ «ព្រះជាម្ចាស់នឹងបង្រៀនមនុស្សគ្រប់គ្នាដោយផ្ទាល់»។ មនុស្សគ្រប់គ្នាដែលបានឮ ហើយរៀនពីព្រះវរបិតានឹងមកឯខ្ញុំ។
|
|||
|
|
|||
|
\s5
|
|||
|
\v 46 គ្មាននរណាម្នាក់បានឃើញព្រះបិតាឡើយ លើកលែងតែព្រះអង្គដែលមកពីព្រះជាម្ចាស់ ទ្រង់បានឃើញព្រះបិតា។
|
|||
|
\v 47 ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អស់អ្នកណាដែលជឿនឹងមានជីវិតអស់កល្ប។
|
|||
|
|
|||
|
\s5
|
|||
|
\v 48 ខ្ញុំជានំប៉័ងជីវិត។
|
|||
|
\v 49 បុព្វបុរសរបស់អ្នករាល់គ្នាបានបរិភោគនំម៉ាណានៅក្នុងទីរហោស្ថាន ហើយពួកគេបានស្លាប់។
|
|||
|
|
|||
|
\s5
|
|||
|
\v 50 នេះគឺជានំប៉័ងដែលមកពីស្ថានសួគ៌ ដើម្បីឲ្យអស់អ្នកដែលបានបរិភោគនំប៉័ងនេះ នឹងមិនស្លាប់ទេ។
|
|||
|
\v 51 ខ្ញុំជានំប៉័ងដ៏រស់ដែលមកពីស្ថានសួគ៌។ ប្រសិនបើ អ្នកណាម្នាក់បរិភោគនំប៉័ងនេះ អ្នកនោះនឹងរស់នៅជារៀងរហូត។ នំប៉័ងដែលខ្ញុំនឹងឲ្យគឺជារូបកាយរបស់ខ្ញុំ សម្រាប់ជីវិតរបស់មនុស្សលោក។
|
|||
|
|
|||
|
\s5
|
|||
|
\v 52 ពួកយូដាបានខឹងគ្នាទៅវិញទៅមក ហើយចាប់ផ្តើមឆ្លើយតប ដោយនិយាយថា៖ «តើបុរសនេះអាចឲ្យសាច់របស់ខ្ញុំមកយើងបរិភោគយ៉ាងដូចម្តេចកើត?»
|
|||
|
\v 53 បន្ទាប់មកព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា លុះត្រាតែអ្នកបរិភោគសាច់របស់កូនមនុស្ស ហើយផឹកឈាមរបស់គាត់ដែរ អ្នករាល់គ្នានឹងមិនអាចមានជីវិតនៅក្នុងអ្នករាល់គ្នាឡើយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 54 អស់អ្នកណាដែលបរិភោគសាច់ខ្ញុំ ហើយផឹកឈាមរបស់ខ្ញុំ នឹងមានជីវិតអស់កល្បជានិច្ច ហើយខ្ញុំនឹងប្រោសអ្នកនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយ។
|
|||
|
\v 55 ដ្បិតសាច់របស់ខ្ញុំគឺជាអាហារដ៏ពិត ហើយឈាមរបស់ខ្ញុំគឺជាភេសជ្ជៈដ៏ពិត។
|
|||
|
\v 56 អស់អ្នកណាដែលបរិភោគសាច់របស់ខ្ញុំ ហើយផឹកឈាមរបស់ខ្ញុំនឹងនៅជាប់ជាមួយខ្ញុំ ហើយខ្ញុំនៅក្នុងអ្នកនោះ។
|
|||
|
|
|||
|
\s5
|
|||
|
\v 57 ព្រះបិតាដែលចាត់ខ្ញុំមកមានព្រះជន្មរស់ ខ្ញុំក៏រស់ដោយសារព្រះបិតាដូចគ្នាដែរ ដូច្នេះអស់អ្នកណាដែលបរិភោគខ្ញុំ អ្នកនោះនឹងបានរស់ដោយសារខ្ញុំដែរ។
|
|||
|
\v 58 នេះគឺជានំប៉័ងដែលចុះពីស្ថានសួគ៌មក មិនដូចជានំប៉័ងដែលបុព្វបុរសរបស់អ្នករាល់គ្នាដែលបរិភោគហើយស្លាប់នោះទេ។ អ្នកណាដែលបរិភោគនំប៉័ងនេះនឹងរស់នៅអស់កល្បជានិច្ច»។
|
|||
|
\v 59 ប៉ុន្តែព្រះយេស៊ូមានបន្ទូលការទាំងនេះនៅក្នុងសាលាប្រជុំ អំឡុងពេលដែលព្រះអង្គបង្រៀននៅក្នុងកាពើណឹម។
|
|||
|
|
|||
|
\s5
|
|||
|
\v 60 បន្ទាប់មក ពួកសិស្សរបស់ព្រះអង្គជាច្រើនដែលបានឮព្រះអង្គមានបន្ទូលដូច្នេះ «នេះគឺជាសេចក្តីបង្រៀនដ៏ពិបាកមួយ តើអ្នកណាអាចទទួលយកបាន?»
|
|||
|
\v 61 ដោយសារព្រះយេស៊ូជ្រាបនៅក្នុងអង្គទ្រង់ផ្ទាល់ថាពួកសិស្សទាំងនេះរអ៊ូរទាំពីការនេះ ទ្រង់មានបន្ទូលទៅកាន់ពួកគេថា៖ «តើការនេះធ្វើឲ្យអ្នករាល់គ្នារវាតចិត្តមែនទេ?
|
|||
|
|
|||
|
\s5
|
|||
|
\v 62 ចុះទំរាំបើអ្នកឃើញបុត្រមនុស្សឡើងទៅកន្លែងដែលព្រះអង្គគង់នៅពីមុន?
|
|||
|
\v 63 គឺជាព្រះវិញ្ញាណដែលប្រទានជីវិត ហើយសាច់ឈាមគ្មានប្រយោជន៍អ្វីទាំងអស់។ ពាក្យដែលខ្ញុំបាននិយាយទៅកាន់អ្នករាល់គ្នាគឺជាវិញ្ញាណ ហើយពាក្យនោះគឺជាជីវិត។
|
|||
|
|
|||
|
\s5
|
|||
|
\v 64 ប៉ុន្តែក្នុងចំណោមអ្នករាល់គ្នាមានអ្នកខ្លះមិនបានជឿទេ»។ ដ្បិតព្រះយេស៊ូជ្រាបតាំងពីដំបូងថា តើនរណាដែលអាចនឹងមិនជឿ ហើយអ្នកណាអាចនឹងក្បត់់ព្រះអង្គ។
|
|||
|
\v 65 ព្រះអង្គមានបន្ទូលថា៖ «ដោយសារការនេះហើយបានជាខ្ញុំនិយាយទៅកាន់អ្នករាល់គ្នាថា គ្មាននរណាម្នាក់មកឯខ្ញុំបានទេ លុះត្រាតែព្រះបិតាចាត់អ្នកនោះឲ្យមក»។
|
|||
|
|
|||
|
\s5
|
|||
|
\v 66 ដោយសារហេតុនេះ ពួកសិស្សរបស់ព្រះអង្គជាច្រើនបានចាកចេញពីព្រះអង្គ ហើយលែងដើរតាមព្រះអង្គទៀត។
|
|||
|
\v 67 បន្ទាប់មក ព្រះយេស៊ូមានបន្ទូលទៅកាន់ពួកសិស្សទាំងដប់ពីរនាក់ថា៖ «អ្នករាល់គ្នាមិនចង់ចេញពីខ្ញុំដូចគេដែលទេឬ?»
|
|||
|
\v 68 លោកស៊ីម៉ូនពេត្រុសទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ តើយើងគួរទៅតាមនរណា? ព្រះអង្គគឺជាព្រះបន្ទូលនៃជីវិតអស់កល្បជានិច្ច
|
|||
|
\v 69 ហើយយើងបានជឿ ហើយស្គាល់ថា ព្រះអង្គគឺជាព្រះដ៏វិសុទ្ធរបស់ព្រះជាម្ចាស់។
|
|||
|
|
|||
|
\s5
|
|||
|
\v 70 ព្រះយេស៊ូមានបន្ទូលទៅកាន់ពួកគេថា៖ «តើមិនមែនខ្ញុំទេឬដែលជ្រើសរើសអ្នករាល់គ្នា ទាំងដប់ពីរនាក់នេះ ហើយនឹងមានម្នាក់ក្នុងចំណោមអ្នករាល់គ្នាគឺជាមារ?»
|
|||
|
\v 71 ព្រះអង្គមានបន្ទូលពីលោកយូដាសកូនរបស់លោកស៊ីម៉ូន អ៊ីស្ការីយ៉ុត ដ្បិត គាត់ហើយគឺជាម្នាក់ក្នុងចំណោមសិស្សទាំងដប់ពីរដែលក្បត់ព្រះយេស៊ូ។
|
|||
|
|
|||
|
\s5
|
|||
|
\c 7
|
|||
|
\cl ជំពូក ៧
|
|||
|
\p
|
|||
|
\v 1 បន្ទាប់ពីការទាំងនេះហើយ ព្រះយេស៊ូបានធ្វើដំណើរទៅកាលីឡេ ព្រោះព្រះអង្គមិនចង់ចូលទៅក្នុងស្រុកយូដា ដោយសារពួកយូដាកំពុងស្វែងរកធ្វើឃាតព្រះអង្គ។
|
|||
|
\v 2 ឥឡូវនេះ ពិធីបុណ្យជម្រកបានជិតមកដល់ហើយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 3 ដូច្នេះ ប្អូនប្រុសៗរបស់ព្រះអង្គនិយាយទៅកាន់ព្រះអង្គថា៖ «ចូរចេញពីទីនេះ ហើយទៅស្រុកយូដាទៅ ដើម្បីឲ្យពួកសិស្សរបស់បងបានឃើញពីកិច្ចការដែលបងឯងធ្វើ។
|
|||
|
\v 4 គ្មាននរណាអាចធ្វើអ្វីអាថ៌កំបាំងបានទេ ប្រសិនបើ គេចង់បើកឲ្យអ្នកដទៃដឹងជាសាធារណៈនោះ។ ប្រសិនបើ បងឯងធ្វើការទាំងនេះ ចូរបងខ្លួនឯងបង្ហាញឲ្យមនុស្សលោកបានឃើញទៅ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 5 ដ្បិត សូម្បីតែប្អូនៗប្រុសរបស់ព្រះអង្គមិនបានជឿលើព្រះអង្គទេ។
|
|||
|
\v 6 ដូច្នេះហើយ បានជាព្រះអង្គមានបន្ទូលទៅកាន់ពួកគេថា៖ «មិនទាន់ដល់ពេលបងនៅឡើយទេ ប៉ុន្តែ ពេលវេលាប្អូនៗវិញរួចរាល់ជានិច្ច។
|
|||
|
\v 7 មនុស្សលោកមិនស្អប់ប្អូនៗទេ ប៉ុន្តែ មនុស្សលោកស្អប់បងដោយសារ បងធ្វើបន្ទាល់ពីមនុស្សលោកថា កិច្ចការរបស់មនុស្សលោកអាក្រក់។
|
|||
|
|
|||
|
\s5
|
|||
|
\v 8 អ្នករាល់គ្នាចូលទៅចូលរួមបុណ្យទៅ បងមិនទៅបុណ្យនេះទេ ព្រោះពេលវេលារបស់បងមិនទាន់បានសម្រេចនៅឡើយទេ»។
|
|||
|
\v 9 បន្ទាប់ពីព្រះអង្គមានបន្ទូលទៅកាន់ពួកគេពីការទាំងនេះហើយ ព្រះអង្គស្នាក់នៅក្នុងកាលីឡេដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 10 ប៉ុន្តែ នៅពេលប្អូនៗរបស់ព្រះអង្គបានទៅចូលរួមពិធីបុណ្យហើយ ព្រះអង្គក៏ឡើងទៅដែរ ប៉ុន្តែព្រះអង្គទៅដោយសម្ងាត់វិញ មិនទៅដោយបើកចំហទេ។
|
|||
|
\v 11 ពួកយូដាស្វែងរកព្រះអង្គនៅថ្ងៃបុណ្យនោះ ហើយនិយាយថា៖ «តើលោកនោះនៅឯណា?»។
|
|||
|
|
|||
|
\s5
|
|||
|
\v 12 មានការពិភាក្សាជាច្រើនអំពីព្រះអង្គនៅក្នុងចំណោមហ្វូងមនុស្ស។ អ្នកខ្លះនិយាយថា៖ «ព្រះអង្គជាមនុស្សល្អ»។ ហើយអ្នកខ្លះទៀតនិយាយថា៖ «អត់ទេ ព្រះអង្គនាំហ្វូងមនុស្សឲ្យវង្វេង»។
|
|||
|
\v 13 យ៉ាងណាក្តី គ្មាននរណាហ៊ាននិយាយពីព្រះអង្គនៅក្នុងទីសាធារណៈឡើយ ព្រោះខ្លាចពួកយូដា។
|
|||
|
|
|||
|
\s5
|
|||
|
\v 14 ពេលពិធីបុណ្យចប់បានពាក់កណ្តាលហើយ ព្រះយេស៊ូបានឡើងទៅហើយចូលទៅក្នុងព្រះវិហារ រួចក៏បង្រៀន។
|
|||
|
\v 15 បន្ទាប់មក ពួកយូដាមានការងឿងឆ្ងល់យ៉ាងខ្លាំង ហើយនិយាយថា «លោកនេះ មិនដែលបានរៀនផង ម្តេចក៏គាត់ដឹងច្រើនម្ល៉េះ?»។
|
|||
|
\v 16 ព្រះយេស៊ូឆ្លើយទៅពួកគេ ហើយមានបន្ទូលថា៖ «សេចក្តីបង្រៀនរបស់ខ្ញុំមិនមែនមកពីខ្ញុំទេ ប៉ុន្តែ មកពីព្រះអង្គដែលចាត់ខ្ញុំឲ្យមក។
|
|||
|
|
|||
|
\s5
|
|||
|
\v 17 ប្រសិនបើនរណាម្នាក់ចង់ធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ អ្នកនោះនឹងដឹងអំពីសេចក្តីបង្រៀននេះ ថាតើមកពីព្រះជាម្ចាស់ ឬខ្ញុំនិយាយចេញពីខ្លួនឯង។
|
|||
|
\v 18 អ្នកណាដែលនិយាយពីខ្លួនឯង អ្នកនោះស្វែងរកសិរីល្អសម្រាប់ខ្លួនឯងហើយ ប៉ុន្តែអ្នកណាដែលស្វែងរកសិរីល្អរបស់ព្រះអង្គដែលចាត់ខ្លួនឲ្យមក អ្នកនោះជាមនុស្សពិតត្រង់ ហើយគ្មានសេចក្តីទុច្ចរិតនៅក្នុងគាត់ឡើយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 19 តើមិនមែនជាលោកម៉ូសេទេឬអីដែលឲ្យក្រឹត្យវិន័យដល់អ្នករាល់គ្នា? ប៉ុន្ត គ្មាននរណាម្នាក់នៅក្នុងចំណោមអ្នករាល់គ្នាធ្វើតាមទេ។ ហេតុអ្វីបានជាអ្នករាល់គ្នាស្វែងរកសម្លាប់ខ្ញុំ?
|
|||
|
\v 20 ហ្វូងមនុស្សឆ្លើយថា៖ «ឯងមានវិញ្ញាណអាក្រក់។ តើអ្នកណាស្វែងរកសម្លាប់ឯង?
|
|||
|
|
|||
|
\s5
|
|||
|
\v 21 ព្រះយេស៊ូមានបន្ទូលទៅកាន់ពួកគេថា៖ «ខ្ញុំបានធ្វើការមួយ ហើយអ្នកទាំងអស់គ្នាបែរជាងឿងឆ្ងល់ដោយសារការនោះទៅវិញ។
|
|||
|
\v 22 លោកម៉ូសេបានឲ្យអ្នករាល់គ្នាកាត់ស្បែក (មិនមែនមកពីលោកម៉ូសេទេ ប៉ុន្តែមកពីដូនតារបស់អ្នករាល់គ្នាទេតើ) ហើយនៅថ្ងៃសប្ប័ទអ្នករាល់គ្នាក៏កាត់ស្បែកមនុស្សដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 23 ប្រសិនបើបុរសម្នាក់ទទួលការកាត់ស្បែកនៅថ្ងៃសប្ប័ទ ដូច្នេះគាត់បានធ្វើខុសនឹងក្រឹត្យវិន័យរបស់លោកម៉ូសេហើយ ហេតុអ្វីបានជាអ្នករាល់គ្នាខឹងនឹងខ្ញុំ ដោយសារខ្ញុំធ្វើឲ្យបុរសម្នាក់បានជានៅថ្ងៃសប្ប័ទដូច្នេះ?
|
|||
|
\v 24 កុំវិនិច្ឆ័យតាមលក្ខណៈខាងក្រៅ ប៉ុន្តែចូរវិនិច្ឆ័យដោយសុចរិតវិញ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 25 មានអ្នកខ្លះនៅក្នុងចំណោមពួកគេមកពីក្រុងយេរ៉ូសាឡិមនិយាយថា៖ «តើលោកម្នាក់នេះមែនទេ ដែលគេស្វែងរកចង់សម្លាប់នោះ?
|
|||
|
\v 26 មើល គាត់និយាយនៅទីសាធារណៈ ហើយពួកគេមិនបាននិយាយអ្វីទៅកាន់គាត់ឡើយ។ វាមិនអាចទៅជាបែបនឹងបានទេ អ្នកគ្រប់គ្រងប្រាកដជាដឹងថា លោកនេះគឺជាព្រះគ្រិស្តហើយ តើអាចទេ?
|
|||
|
\v 27 ប៉ុន្តែ យើងដឹងថាលោកនេះមកពីណា។ ប៉ុន្តែ នៅពេលព្រះគ្រិស្តយាងមក គ្មាននរណាដឹងថាព្រះអង្គមកពីណាទេ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 28 ពេលនោះ ព្រះយេស៊ូស្រែកបង្រៀននៅក្នុងព្រះវិហារខ្លាំងៗ ដោយមានបន្ទូលថា៖ «អ្នករាល់គ្នាស្គាល់ខ្ញុំ ហើយដឹងថាខ្ញុំមកពីណា។ ខ្ញុំមិនបានមកដោយខ្លួនឯងទេ ប៉ុន្តែ ព្រះអង្គទេដែលចាត់ខ្ញុំឲ្យមកពិតត្រង់ ហើយអ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ។
|
|||
|
\v 29 ខ្ញុំស្គាល់ព្រះអង្គ ដោយសារខ្ញុំមកពីព្រះអង្គ ហើយព្រះអង្គចាត់ខ្ញុំមក»។
|
|||
|
|
|||
|
\s5
|
|||
|
\v 30 ពួកគេព្យាយាមចង់ចាប់ព្រះអង្គ ប៉ុន្តែគ្មាននរណាអាចចាប់ព្រះអង្គបានទេ ដោយសារពេលកំណត់របស់ព្រះអង្គមិនទាន់មកដល់នៅឡើយទេ។
|
|||
|
\v 31 ប៉ុន្តែ មានមនុស្សជាច្រើននៅក្នុងហ្វូងមនុស្សបានជឿលើព្រះអង្គ ហើយនិយាយថា៖ «នៅពេលព្រះគ្រិស្តយាងមក ព្រះអង្គនឹងធ្វើទីសម្គាល់ច្រើនជាងបុរសម្នាក់នេះបានធ្វើ?
|
|||
|
\v 32 ពួកផារីស៊ីបានឮហ្វូងមនុស្សនិយាយខ្សិបខ្សួរគ្នាការទាំងនេះអំពីព្រះយេស៊ូ ហើយនាយកបូជាចារ្យ និងពួកផារីស៊ីបានចាត់មន្រ្តីទៅចាប់ព្រះអង្គ។
|
|||
|
|
|||
|
\s5
|
|||
|
\v 33 បន្ទាប់មកព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំនៅជាមួយអ្នករាល់គ្នាតែបន្តិចទៀតទេ ហើយបន្ទាប់មកខ្ញុំនឹងត្រឡប់ទៅឯព្រះអង្គដែលចាត់ខ្ញុំឲ្យមកវិញ។
|
|||
|
\v 34 អ្នករាល់គ្នានឹងស្វែងរកខ្ញុំ តែអ្នករាល់គ្នារកខ្ញុំមិនឃើញទេ កន្លែងដែលខ្ញុំទៅ អ្នកមិនអាចទៅបានទេ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 35 ដូច្នេះ ពួកយូដាបាននិយាយក្នុងចំណោមពួកគេថា៖ «តើបុរសម្នាក់នេះនឹងទៅណា ដែលយើងមិនអាចទៅរកគាត់ឃើញ? តើគាត់នឹងខ្ចាត់ខ្ចាយនៅក្នុងចំណោមពួកក្រិក ហើយបង្រៀនដល់ពួកក្រិកដែរ?
|
|||
|
\v 36 តើពាក្យដែលគាត់និយាយថា៖ «អ្នកនឹងស្វែងរកខ្ញុំ តែរកកន្លែងដែលខ្ញុំទៅ មិនឃើញ ហើយអ្នករាល់គ្នាមិនអាចទៅកន្លែងដែលខ្ញុំទៅបានទេ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 37 ឥឡូវនេះ ដល់ថ្ងៃចុងក្រោយ នៃពិធីបុណ្យដ៏ធំហើយ ព្រះយេស៊ូបានឈរឡើង ហើយស្រែកឮៗ ថា៖ «ប្រសិនបើ អ្នកណាម្នាក់ស្រេក ចូរឲ្យអ្នកនោះមកឯខ្ញុំ ហើយផឹកចុះ។
|
|||
|
\v 38 អ្នកណាដែលជឿលើខ្ញុំ ដូចដែលបទគម្ពីរបានចែងថា ទន្លេទឹករស់នឹងហូរចេញពីពោះរបស់គាត់មក»។
|
|||
|
|
|||
|
\s5
|
|||
|
\v 39 ប៉ុន្តែព្រះអង្គមានបន្ទូលការនេះអំពីព្រះវិញ្ញាណទេ ដែលអស់អ្នកណាដែលបានជឿលើព្រះអង្គហើយ នឹងបានទទួលព្រះវិញ្ញាណដែលមិនទាន់បានប្រទានមកនៅឡើយទេ ដោយសារព្រះយេស៊ូមិនទាន់បានទទួលការលើកតម្កើងនៅឡើយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 40 មានខ្លះនៅក្នុងចំណោមហ្វូងមនុស្ស នៅពេលពួកគេឮពាក្យទាំងនេះ ពួកគេនិយាយថា៖ «លោកនេះគឺជាព្យាការីពិតប្រាកដមែន»។
|
|||
|
\v 41 ហើយអ្នកខ្លះទៀតនិយាយថា៖ «អ្នកនេះគឺជាព្រះគ្រិស្ត»។ ប៉ុន្តែ អ្នកខ្លះនិយាយថា៖ «តើព្រះគ្រិស្តមកពីកាលីឡេ?
|
|||
|
\v 42 តើបទគម្ពីរមិនបានចែងថា៖ «ព្រះគ្រិស្តនឹងមកពីបេថ្លេហិម តាមពូជពង្សរបស់ព្រះបាទដាវីឌ ជាភូមិដែលព្រះបាទដាវីឌបានកើតមកទេឬអី?»។
|
|||
|
|
|||
|
\s5
|
|||
|
\v 43 ដូច្នេះក៏កើតមានការបែកបាក់នៅក្នុងចំណោមហ្វូងមនុស្សដោយសារព្រះអង្គ។
|
|||
|
\v 44 អ្នកខ្លះនៅក្នុងចំណោមពួកគេចង់ចាប់ព្រះអង្គ ប៉ុន្តែគ្មានអ្នកណាអាចចាប់ព្រះអង្គបានទេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 45 បន្ទាប់មកពួកមន្ត្រីបានត្រឡប់ទៅឯនាយកបូជាចារ្យ និងពួកផារីស៊ីវិញ ជាអ្នកដែលនិយាយទៅកាន់ពួកគេថា៖ «ហេតុអ្វីបានជាមិនចាប់គាត់មក?»
|
|||
|
\v 46 ពួកមន្ត្រីឆ្លើយថា៖ «គ្មាននរណាអាចនិយាយដូចគាត់ទេ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 47 ដូច្នេះ ពួកផារីស៊ីឆ្លើយទៅពួកគេថា៖ «អ្នករាល់គ្នាក៏ត្រូវបានគេបោកប្រាសដែរមែនទេ?
|
|||
|
\v 48 តើមានមេដឹកនាំឬពួកផារីស៊ីណាបានជឿដល់គាត់ទេ?
|
|||
|
\v 49 ប៉ុន្តែហ្វូងមនុស្សដែលមិនស្គាល់ក្រឹត្យវិន័យនេះ ពួកគេត្រូវបណ្តាសារហើយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 50 លោកនីកូដេម (ម្នាក់ក្នុងចំណោមពួកផារីស៊ី ដែលបានមករកព្រះអង្គកាលពីមុន) មានប្រសាសន៍ទៅពួកគេថា៖
|
|||
|
\v 51 «តើក្រឹត្យវិន័យរបស់អ្នករាល់គ្នាវិនិច្ឆ័យមនុស្សមុនពេលអ្នកបានឮលោក និងបានដឹងនូវអ្វីដែលលោកបានធ្វើឬ?
|
|||
|
\v 52 ពួកគេឆ្លើយ ហើយនិយាយទៅកាន់ព្រះអង្គថា៖ «តើអ្នកក៏មកពីកាលីឡេដែរមែនទេ? ចូរស្វែងរកហើយមើល គ្មានព្យាការីណាមកពីកាលីឡេទេ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 53 បន្ទាប់មក មនុស្សគ្រប់គ្នាបានត្រឡប់ទៅផ្ទះរៀងៗខ្លួន។
|
|||
|
|
|||
|
\s5
|
|||
|
\c 8
|
|||
|
\cl ជំពូក ៨
|
|||
|
\p
|
|||
|
\v 1 ព្រះយេស៊ូបានយាងឡើងទៅឯភ្នំអូលីវ។
|
|||
|
\v 2 លុះដល់ពេលព្រឹកព្រលឹម ព្រះអង្គបានយាងមកព្រះវិហារម្តងទៀត ហើយមនុស្សទាំងអស់បានមក ព្រះអង្គក៏គង់ចុះ ហើយបានបង្រៀនដល់ពួកគេ។
|
|||
|
\v 3 ពួកស្គាល់ច្បាស់ខាងវិន័យ និងពួកផារីស៊ីបាននាំស្រ្តីដែលគេចាប់បានម្នាក់ដោយសារការព្រឹត្តអំពើកំផិតសាហាស្មន់។ ពួកគេបានដាក់នាងចំកណ្តាល។
|
|||
|
|
|||
|
\s5
|
|||
|
\v 4 បន្ទាប់មក ពួកគេបាននិយាយទៅកាន់ព្រះអង្គថា៖ «លោកគ្រូ ស្រ្ដីម្នាក់នេះ គេចាប់បានក្នុងពេលដែលប្រព្រឹត្តអំពើកំផិតសាហាយស្មន់។
|
|||
|
\v 5 ឥឡូវនេះ នៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេបានបង្គាប់ឲ្យយើងចោលមនុស្សបែបនេះនឹងដុំថ្ម តើលោកគ្រូ យល់យ៉ាងណាដែរ?»
|
|||
|
\v 6 ពួកគេនិយាយយ៉ាងដូច្នេះ ដើម្បីចាប់ព្រះអង្គ ធ្វើដូច្នេះ ដើម្បីឲ្យពួកគេមានអ្វីមួយដើម្បីចោទប្រកាន់ព្រះអង្គ ប៉ុន្តែ ព្រះយេស៊ូបានឱនចុះ ហើយសរសេរនៅលើដីដោយប្រើម្រាមដៃរបស់ព្រះអង្គ។
|
|||
|
|
|||
|
\s5
|
|||
|
\v 7 នៅពេលពួកគេបន្តសួរសំណួរព្រះអង្គជាច្រើន ព្រះអង្គក៏ក្រោកឈរឡើង ហើយមានបន្ទូលទៅកាន់ពួកគេថា៖ «បើមាននរណាម្នាក់នៅក្នុងចំណោមអ្នករាល់គ្នាដែលគ្មានបាប ចូរឲ្យអ្នកនោះចោលនាងនឹងដុំថ្មមុនគេទៅ!»។
|
|||
|
\v 8 រួចព្រះអង្គក៏អង្គុយចុះវិញ ហើយសរសេរនៅលើដីដោយប្រើម្រាមដៃរបស់ព្រះអង្គម្តងទៀត។
|
|||
|
|
|||
|
\s5
|
|||
|
\v 9 នៅពេលពួកគេឮដូច្នេោះ ពួកគេបានចេញពីទីនោះម្នាក់ម្ដងៗ ចាប់ផ្តើមពីមនុស្សចាស់ជាងគេបំផុត។ ទីបំផុត នៅសល់តែព្រះអង្គ នៅជាមួយនាងដែលគេយកមកដាក់នៅចំកណ្តាលនោះ។
|
|||
|
\v 10 ព្រះយេស៊ូបានក្រោកឈរឡើង ហើយមានបន្ទូលទៅនាងថា៖ «នាងអើយ តើអ្នកចោទប្រកាន់នាងទៅណាអស់ហើយ? តើមាននរណាម្នាក់ដាក់ទោសនាងទេ?
|
|||
|
\v 11 នាងទូលតបថា៖ «អត់មានទេ ព្រះអម្ចាស់»។ ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំក៏មិនដាក់ទោសនាងដែរ។ ទៅចុះ ហើយកុំធ្វើបាបទៀត»។
|
|||
|
|
|||
|
\s5
|
|||
|
\v 12 ព្រះយេស៊ូបានមានបន្ទូលទៅកាន់ពួកគេម្តងទៀតដោយមានបន្ទូលថា៖ «ខ្ញុំជាពន្លឺនៃលោកីយ៍ អ្នកណាដែលដើរតាមខ្ញុំនឹងមិនដើរក្នុងសេចក្តីងងឹតឡើយ ប៉ុន្តែ នឹងមានពន្លឺនៃជីវិតវិញ។
|
|||
|
\v 13 ពួកផារីស៊ីនិយាយទៅកាន់ព្រះអង្គថា៖ «អ្នកធ្វើបន្ទាល់ពីខ្លួនឯង ទីបន្ទាល់របស់អ្នកមិនពិតទេ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 14 ព្រះយេស៊ូមានបន្ទូលឆ្លើយ ហើយមានបន្ទូលថា៖ «ទោះបើខ្ញុំធ្វើបន្ទាល់ពីខ្លួនខ្ញុំក្តី ទីបន្ទាល់របស់ខ្ញុំជាសេចក្តីពិត។ ខ្ញុំដឹងថាខ្ញុំមកពីណា ហើយខ្ញុំកំពុងទៅណា ប៉ុន្តែ អ្នករាល់គ្នាមិនដឹងថា ខ្ញុំមកពីណា ឬខ្ញុំកំពុងទៅណាទេ។
|
|||
|
\v 15 អ្នករាល់គ្នាវិនិច្ឆ័យខ្ញុំតាមរបៀបសាច់ឈាម តែខ្ញុំមិនវិនិច្ឆ័យនរណាម្នាក់ឡើយ។
|
|||
|
\v 16 ប៉ុន្តែ ប្រសិនបើ ខ្ញុំវិនិច្ឆ័យវិញ សេចក្តីវិនិច្ឆ័យរបស់ខ្ញុំគឺជាសេចក្តីពិត ព្រោះខ្ញុំមិនមែនមានតែម្នាក់ឯង ប៉ុន្តែ ខ្ញុំនៅជាមួយព្រះបិតាដែលចាត់ខ្ញុំឲ្យមក។
|
|||
|
|
|||
|
\s5
|
|||
|
\v 17 ពិតណាស់ នៅក្នុងក្រឹត្យវិន័យរបស់អ្នករាល់គ្នា បានចែងថា ទីបន្ទាល់ដែលមានគ្នាពីរនាក់ឡើងទៅជាសេចក្តីពិត។
|
|||
|
\v 18 ខ្ញុំគឺជាអ្នកដែលធ្វើបន្ទាល់អំពីខ្លួនខ្ញុំ ហើយព្រះបិតាដែលចាត់ខ្ញុំមក ព្រះអង្គក៏ធ្វើបន្ទាល់ពីខ្ញុំដែរ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 19 ពួកគេទូលទៅកាន់ព្រះអង្គថា៖ «ព្រះបិតារបស់លោកនៅឯណា?» ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «អ្នករាល់គ្នាមិនស្គាល់ខ្ញុំ ហើយក៏មិនស្គាល់ព្រះបិតាដែរ ប្រសិនបើ អ្នករាល់គ្នាស្គាល់ខ្ញុំ អ្នករាល់គ្នាក៏ស្គាល់ព្រះបិតារបស់ខ្ញុំដែរ»។
|
|||
|
\v 20 ព្រះអង្គមានបន្ទូលសេចក្តីទាំងនេះ ក្នុងការដែលព្រះអង្គបង្រៀននៅជិតឃ្លាំងក្នុងព្រះវិហារ ហើយគ្មាននរណាអាចចាប់ព្រះអង្គបានទេ ព្រោះពេលកំណត់របស់ព្រះអង្គមិនទាន់មកដល់ទេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 21 ដូច្នេះ ព្រះអង្គក៏មានបន្ទូលទៅពួកគេម្តងទៀតថា៖ «ខ្ញុំនឹងទៅឆ្ងាយ អ្នកនឹងស្វែងរកខ្ញុំ ហើយនឹងស្លាប់នៅក្នុងបាបរបស់អ្នករាល់គ្នា។ កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាមិនអាចទៅបានទេ»។
|
|||
|
\v 22 ពួកយូដានិយាយថា៖ «គាត់នឹងសម្លាប់ខ្លួនឯងមែនទេ? ហេតុដូច្នេះ បានជាគាត់និយាយថា៖ «កន្លែងដែលខ្ញុំទៅ អ្នកមិនអាចទៅបាន?»។
|
|||
|
|
|||
|
\s5
|
|||
|
\v 23 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «អ្នករាល់គ្នានៅខាងក្រោម ខ្ញុំមកពីខាងលើ។ អ្នករាល់គ្នាជារបស់លោកីយ៍នេះ ខ្ញុំវិញមិនមែនរបស់លោកីយ៍នេះទេ។
|
|||
|
\v 24 ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួន។ បើអ្នករាល់គ្នាមិនព្រមទទួលស្គាល់ឋានៈរបស់ខ្ញុំទេ អ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួនជាមិនខាន»។
|
|||
|
|
|||
|
\s5
|
|||
|
\v 25 ដូច្នេះហើយ បានជាពួកគេនិយាយទៅកាន់ព្រះអង្គថា៖ «តើលោកជានរណា?» ព្រះយេស៊ូឆ្លើយទៅកាន់ពួកគេថា៖ «អ្វីដែលខ្ញុំបាននិយាយទៅកាន់អ្នករាល់គ្នាតាំងពីដំបូង។
|
|||
|
\v 26 ខ្ញុំមានការជាច្រើនត្រូវនិយាយ ហើយវិនិច្ឆ័យអ្នករាល់គ្នា។ ប៉ុន្តែព្រះអង្គដែលចាត់ខ្ញុំឲ្យមកជាសេចក្តីពិត ហើយការអ្វីដែលខ្ញុំបានឮពីព្រះអង្គ ការទាំងនេះហើយ ខ្ញុំនិយាយទៅកាន់លោកីយ៍»។
|
|||
|
\v 27 ពួកគេមិនយល់ថាព្រះអង្គកំពុងមានបន្ទូលទៅកាន់ពួកគេអំពីព្រះបិតាទេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 28 ព្រះយេស៊ូមានបន្ទូលថា៖ «នៅពេលដែលអ្នករាល់គ្នាលើកតម្កើងបុត្រមនុស្សឡើង នោះអ្នករាល់គ្នានឹងដឹងថាខ្ញុំគឺជាព្រះ ហើយដឹងថា ខ្ញុំធ្វើអ្វីៗមិនមែនចេញពីខ្លួនខ្ញុំទេ។ បើព្រះបិតាបង្រៀនអ្វីដល់ខ្ញុំ ខ្ញុំនិយាយការទាំងនោះ។
|
|||
|
\v 29 ព្រះអង្គដែលចាត់ខ្ញុំមក ព្រះអង្គគង់នៅជាមួយខ្ញុំ ហើយព្រះអង្គមិនទុកខ្ញុំចោលឲ្យនៅម្នាក់ឯងឡើយ ព្រោះខ្ញុំតែងតែធ្វើអ្វីដែលគាប់ព្រះហឫទ័យដល់ព្រះអង្គជានិច្ច»។
|
|||
|
\v 30 បន្ទាប់ពីព្រះយេស៊ូមានបន្ទូលការទាំងនេះហើយ មនុស្សជាច្រើនបានជឿលើព្រះអង្គ។
|
|||
|
|
|||
|
\s5
|
|||
|
\v 31 ព្រះយេស៊ូមានបន្ទូលទៅកាន់ពួកយូដាដែលបានជឿលើព្រះអង្គថា៖ «ប្រសិនបើ អ្នករាល់គ្នានៅជាប់នឹងពាក្យខ្ញុំ ដូច្នេះ អ្នករាល់គ្នាពិតជាសិស្សរបស់ខ្ញុំមែន។
|
|||
|
\v 32 ហើយអ្នកនឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនឹងរំដោះអ្នករាល់គ្នាឲ្យបានរួច»។
|
|||
|
\v 33 ពួកគេឆ្លើយទៅកាន់ព្រះអង្គថា៖ «យើងគឺជាពូជពង្សរបស់លោកអប្រាហាំ ហើយយើងមិនដែលធ្លាប់ធ្វើជាទាសកររបស់នរណាម្នាក់ទេ តើអ្នកអាចនិយាយថា អ្នកនឹងរំដោះយើងឲ្យមានសេរីភាពដូចម្តេចនឹងកើត?»
|
|||
|
|
|||
|
\s5
|
|||
|
\v 34 ព្រះយេស៊ូមានបន្ទូលទៅកាន់ពួកគេថា៖ «ពិតណាស់ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សគ្រប់គ្នាដែលធ្វើបាប គឺជាទាសកររបស់បាប។
|
|||
|
\v 35 ទាសករមិននៅជាប់ក្នុងផ្ទះរហូតទេ ប៉ុន្តែ កូនទេដែលនៅជាប់ជារៀងរហូត។
|
|||
|
\v 36 ដូច្នេះហើយ ប្រសិនបើ កូននោះរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព អ្នកនឹងមានសេរីភាពជាប្រាកដ។
|
|||
|
|
|||
|
\s5
|
|||
|
\v 37 ខ្ញុំនឹងថា អ្នករាល់គ្នាជាពូជពង្សរបស់លោកអប្រាហាំ អ្នករាល់គ្នាស្វែងរកចង់សម្លាប់ខ្ញុំ ដោយសារពាក្យរបស់ខ្ញុំមិននៅក្នុងអ្នករាល់គ្នាទេ។
|
|||
|
\v 38 ខ្ញុំនិយាយអ្វីដែលខ្ញុំបានឃើញព្រះបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នាក៏ធ្វើអ្វីតាមដែលអ្នករាល់គ្នាបានឮពីឪពុករបស់អ្នករាល់គ្នាដែរ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 39 ពួកគេឆ្លើយ និងទូលទៅកាន់ព្រះអង្គថា៖ «ឪពុករបស់យើងគឺលោកអប្រាហាំ»។ ព្រះយេស៊ូមានបន្ទូលទៅកាន់ពួកគេថា៖ «ប្រសិនបើ អ្នករាល់គ្នាជាកូនរបស់លោកអប្រាហាំមែន អ្នកនឹងធ្វើការរបស់លោកអប្រាហាំដែរ។
|
|||
|
\v 40 ផ្ទុយទៅវិញ អ្នកបែរជាស្វែងរកចង់សម្លាប់ខ្ញុំវិញ គឺជាម្នាក់ដែលនិយាយប្រាប់អ្នករាល់គ្នាពីសេចក្តីពិត ដែលខ្ញុំបានឮពីព្រះជាម្ចាស់មក។ លោកអប្រាហាំមិនបានធ្វើការនេះទេ។
|
|||
|
\v 41 អ្នករាល់គ្នាមិនបានធ្វើការរបស់ឪពុកអ្នករាល់គ្នាឡើយ»។ ពួកគេនិយាយទៅកាន់ព្រះអង្គថា៖ «យើងមិនបានកើតពីអំពើបាបអសីលធម៌ខាងផ្លូវភេទឡើយ យើងមានឪពុកតែមួយគឺ ព្រះជាម្ចាស់»។
|
|||
|
|
|||
|
\s5
|
|||
|
\v 42 ព្រះយេស៊ូមានបន្ទូលទៅកាន់ពួកគេថា៖ «ប្រសិនបើ ព្រះជាម្ចាស់ជាព្រះបិតារបស់អ្នករាល់គ្នាមែន អ្នករាល់គ្នាមុខជាស្រឡាញ់ខ្ញុំមិនខាន ដ្បិត ខ្ញុំបានមកពីព្រះជាម្ចាស់ ហើយខ្ញុំនៅទីនេះហើយ ព្រោះខ្ញុំមិនបានមកដោយខ្លួនខ្ញុំទេ ប៉ុន្តែ ព្រះអង្គទេ ដែលចាត់ខ្ញុំឲ្យមក។
|
|||
|
\v 43 ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់ពាក្យខ្ញុំ? នោះគឺដោយសារអ្នករាល់គ្នាមិនអាចឮពាក្យរបស់ខ្ញុំ។
|
|||
|
\v 44 អ្នករាល់គ្នាកើតចេញពីឪពុករបស់អ្នករាល់គ្នា គឺជាមារ ហើយអ្នករាល់គ្នាធ្វើដែលអ្នករាល់គ្នាចង់ធ្វើគឺធ្វើតាមបំណងចិត្តឪពុករបស់អ្នករាល់គ្នា។ ឪពុករបស់អ្នករាល់គ្នាគឺជាឃាតករតាំងពីដំបូង ហើយមិនបានឈរនៅក្នុងសេចក្តីពិតទេ ដោយសារគ្មានសេចក្តីពិតនៅក្នុងគាត់ទេ។ នៅពេលដែលគាត់និយាយកុហក គាត់និយាយចេញពីនិស្ស័យរបស់គាត់ផ្ទាល់ ព្រោះគាត់គឺជាអ្នកកុហក ហើយជាឪពុកនៃសេចក្តីកុហក។
|
|||
|
|
|||
|
\s5
|
|||
|
\v 45 ប៉ុន្តែ នៅពេលដែលខ្ញុំនិយាយសេចក្តីពិត អ្នករាល់គ្នាមិនជឿដល់ខ្ញុំ។
|
|||
|
\v 46 តើអ្នកណាក្នុងចំណោមអ្នករាល់គ្នា អាចបង្ហាញដល់ខ្ញុំបានទេ ពីបាបរបស់ខ្ញុំ? ប្រសិនបើ ខ្ញុំនិយាយសេចក្តីពិត ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿខ្ញុំ?
|
|||
|
\v 47 អ្នកដែលកើតមកពីព្រះជាម្ចាស់ឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកមិនបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយសារអ្នករាល់គ្នាមិនកើតមកពីព្រះជាម្ចាស់។
|
|||
|
|
|||
|
\s5
|
|||
|
\v 48 ពួកយូដាឆ្លើយ ហើយនិយាយទៅកាន់ព្រះអង្គថា៖ «តើយើងពិតជាបាននិយាយថា អ្នកគឺជាសាសន៍សាម៉ារី ហើយមានវិញ្ញាណអាក្រក់មែន?»
|
|||
|
\v 49 ព្រះយេស៊ូឆ្លើយថា៖ «ខ្ញុំគ្មានវិញ្ញាណអាក្រក់ទេ ប៉ុន្តែ ខ្ញុំគោរពព្រះបិតាខ្ញុំ ហើយអ្នករាល់គ្នាមិនបានគោរពដល់ខ្ញុំទេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 50 ខ្ញុំមិនបានស្វែករកសិរីល្អរបស់ខ្ញុំទេ មានព្រះមួយអង្គដែលស្វែងរក ហើយវិនិច្ឆ័យ។
|
|||
|
\v 51 ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ប្រសិនបើ អ្នកណាប្រព្រឹត្តតាមពាក្យរបស់ខ្ញុំ អ្នកនោះនឹងមិនឃើញសេចក្តីស្លាប់ឡើយ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 52 ពួកយូដាទូលទៅកាន់ព្រះអង្គថា៖ «ឥឡូវនេះ យើងដឹងថា អ្នកមានវិញ្ញាណអាក្រក់មែន។ លោកអប្រាហាំ និងពួកព្យាការីបានស្លាប់ហើយ ប៉ុន្តែ អ្នកនិយាយថា៖ «ប្រសិនបើ អ្នកណាប្រព្រឹត្តតាមពាក្យខ្ញុំ អ្នកនោះនឹងមិនស្គាល់សេចក្តីស្លាប់ឡើយ។
|
|||
|
\v 53 អ្នកមិនធំជាងលោកអប្រាហាំជាឪពុករបស់យើយដែលបានស្លាប់ទៅទេ តើមែនទេ? ពួកព្យាការីក៏បានស្លាប់ដែរ។ តើអ្នកតាំងខ្លួនអ្នកជានរណា?
|
|||
|
|
|||
|
\s5
|
|||
|
\v 54 ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «ប្រសិនបើ ខ្ញុំតម្កើងខ្លួនឯង សិរីល្អរបស់ខ្ញុំនោះគ្មានន័យអ្វីទេ ព្រះបិតារបស់ខ្ញុំទេតើដែលលើកតម្កើងខ្ញុំ តែចំពោះព្រះអង្គដែលអ្នករាល់គ្នានិយាយថា៖ «ទ្រង់គឺជាព្រះជាម្ចាស់របស់អ្នករាល់គ្នា»។
|
|||
|
\v 55 អ្នករាល់គ្នាមិនបានស្គាល់ព្រះអង្គទេ ប៉ុន្តែ ខ្ញុំស្គាល់ព្រះអង្គ។ ប្រសិនបើ ខ្ញុំអាចនិយាយថា៖ «ខ្ញុំមិនស្គាល់ព្រះអង្គ ខ្ញុំក៏ដូចជាអ្នករាល់គ្នាដែរ ជាមនុស្សកុហក»។ ប៉ុន្តែ ខ្ញុំបានស្គាល់ព្រះអង្គ ហើយប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអង្គ។
|
|||
|
\v 56 លោកអប្រាហាំជាឪពុករបស់អ្នករាល់គ្នា មានអំណរនឹងក្នុងការឃើញថ្ងៃរបស់ខ្ញុំ គាត់បានឃើញ ហើយគាត់ក៏មានអំណរដែរ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 57 ពួកយូដាបានទូលទៅកាន់ព្រះអង្គថា៖ «អ្នកមិនទាន់មានអាយុហាសិបឆ្នាំផង តើអ្នកបានឃើញអប្រាហាំដូចម្តេចកើត?»
|
|||
|
\v 58 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មុនលោកអប្រាហាំ ខ្ញុំជាព្រះរួចទៅហើយ»។
|
|||
|
\v 59 ពួកគេបានរើសដុំថ្ម ចោលទៅកាន់ព្រះអង្គ ប៉ុន្តែព្រះយេស៊ូបានលាក់ខ្លួនព្រះអង្គ ហើយចេញពីព្រះវិហារបាត់ទៅ។
|
|||
|
|
|||
|
\s5
|
|||
|
\c 9
|
|||
|
\cl ជំពូក ៩
|
|||
|
\p
|
|||
|
\v 1 ក្នុងកាលដែលព្រះយេស៊ូយាងកាត់ផ្លូវ ព្រះអង្គទតឃើញបុរសពិការភ្នែកម្នាក់តាំងពីកំណើត។
|
|||
|
\v 2 ពួកសិស្សរបស់ព្រះអង្គទូលសួរព្រះអង្គថា៖ «រ៉ាប៊ី តើនរណាបានធ្វើបាប បុរសនេះ ឬឪពុកម្តាយរបស់គាត់ បានជាធ្វើឲ្យគាត់ពិការភ្នែកតាំងពីកំណើតយ៉ាងនេះ?»។
|
|||
|
|
|||
|
\s5
|
|||
|
\v 3 ព្រះយេស៊ូឆ្លើយថា៖ «មិនមែនបុរសនេះ ឬឪពុកម្តាយរបស់គាត់ធ្វើបាបទេ ប៉ុន្តែ គាត់ពិការភ្នែកដូច្នេះ ដើម្បីឲ្យព្រះបង្ហាញកិច្ចការរបស់ព្រះអង្គនៅក្នុងគាត់។
|
|||
|
\v 4 យើងត្រូវធ្វើកិច្ចការរបស់ព្រះអង្គ ដែលចាត់ខ្ញុំឲ្យមកទាន់នៅពេលថ្ងៃនៅឡើយ។ ពេលយប់ជិតមកដល់ហើយ នៅពេលដែលគ្មាននរណាម្នាក់មិនអាចធ្វើការបាន។
|
|||
|
\v 5 ក្នុងពេលដែលខ្ញុំនៅក្នុងពិភពលោកនេះនៅឡើយ ខ្ញុំគឺជាពន្លឺនៃលោកីយ៍»។
|
|||
|
|
|||
|
\s5
|
|||
|
\v 6 បន្ទាប់ពីព្រះយេស៊ូមានបន្ទូលការទាំងនេះហើយ ព្រះអង្គបានស្តោះទឹកមាត់ទៅដី យកទឹកមាត់ធ្វើជាភក់ ហើយលាបភក់នោះនៅលើភ្នែករបស់គាត់។
|
|||
|
\v 7 ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «ចូរទៅលាងនៅក្នុងស្រះទឹកស៊ីឡោម (ដែលប្រែថា ចាត់ឲ្យទៅ)»។ បុរសនោះក៏ចេញទៅ បានលាង ហើយបានត្រឡប់មកវិញទាំងមើលឃើញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 8 បន្ទាប់មក អ្នកជិតខាងរបស់បុរសនោះ និងអស់អ្នកដែលធ្លាប់បានឃើញគាត់ ដែលធ្លាប់ជាអ្នកសុំទានពីមុន បាននិយាយថា៖ «តើបុរសនេះ មិនមែនជាម្នាក់ដែលធ្លាប់អង្គុយ ហើយសុំទានទេឬអី?»
|
|||
|
\v 9 អ្នកខ្លះនិយាយថា៖ «គឺគាត់និងហើយ»។ អ្នកខ្លះទៀតនិយាយថា៖ «មិនមែនទេ ប៉ុន្តែ គាត់គ្រាន់តែដូចអ្នកនោះប៉ុណ្ណោះ»។ ប៉ុន្តែ បុរសនោះនិយាយថា៖ «គឺខ្ញុំនិងហើយ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 10 ពួកគេនិយាយទៅកាន់គាត់ថា៖ «តើភ្នែករបស់អ្នកអាចមើលឃើញយ៉ាងដូចម្តេច?»
|
|||
|
\v 11 គាត់បានឆ្លើយថា៖ «បុរសម្នាក់ដែលគេហៅថា យេស៊ូបានយកភក់ ហើយបានយកវាមកដាក់លាបនៅលើភ្នែករបស់ខ្ញុំ ហើយមានបន្ទូលមកខ្ញុំថា៖ «ចូរទៅស្រះទឹកស៊ីឡោម ហើយលាងទៅ»។ ដូច្នេះ ខ្ញុំក៏ទៅ ហើយបានលាងទឹក ភ្នែករបស់ខ្ញុំក៏ភ្លឺឡើង»។
|
|||
|
\v 12 ពួកគេនិយាយទៅកាន់គាត់ថា៖ «តើគាត់នៅឯណា?» គាត់បានឆ្លើយថា៖ «ខ្ញុំមិនដឹងទេ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 13 ពួកគេបាននាំបុរសម្នាក់ដែលខ្វាក់ពីមុននោះទៅជួបពួកផារីស៊ី។
|
|||
|
\v 14 នៅថ្ងៃដែលព្រះយេស៊ូបានយកភក់ ហើយធ្វើឲ្យភ្នែកអ្នកពិការនោះភ្លឺគឺជាថ្ងៃសប្ប័ទ។
|
|||
|
\v 15 ហើយពួកផារីស៊ីបានសួរគាត់ម្តងទៀត ពីការដែលភ្នែករបស់គាត់ភ្លឺឡើងនោះ។ គាត់និយាយទៅកាន់ពួកគេថា «គាត់យកភក់មកដាក់លើភ្នែករបស់ខ្ញុំ ហើយខ្ញុំក៏ទៅលាង នៅពេលឥឡូវនេះ ខ្ញុំអាចមើលឃើញ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 16 ពួកផារីស៊ីខ្លះបាននិយាយថា៖ «បុរសនេះមិនមែនមកពីព្រះជាម្ចាស់ទេ ព្រោះគាត់មិនបានគោរពតាមថ្ងៃសប្ប័ទ»។ ហើយអ្នកខ្លះទៀតនិយាយថា៖ «បើបុរសនេះជាមនុស្សមានបាបមែន តើគាត់អាចធ្វើទីសម្គាល់ផ្សេងៗដូចម្តេចកើត?» ដូច្នេះ ក៏មានជម្លោះកើតឡើងនៅក្នុងចំណោមពួកគេ។
|
|||
|
\v 17 ដូច្នេះ ពួកគេបានសួរទៅបុរសពិការភ្នែកម្តងទៀតថា៖ «តើអ្នកគិតថាអ្នកនោះជានរណា នៅពេលដែលអ្នកនោះបានធ្វើឲ្យភ្នែករបស់អ្នកបានភ្លឺ?»។ បុរសពិការភ្នែកនោះនិយាយថា៖ «គាត់ជាព្យាការី»។
|
|||
|
\v 18 ហើយពួកគេយូដានៅតែមិនជឿគាត់ថា គាត់ពិការ ហើយអាចមើលឃើញឡើង ទាល់តែគេហៅឪពុកម្តាយរបស់អ្នកដែលបានភ្លឺភ្នែកនេះមក។
|
|||
|
|
|||
|
\s5
|
|||
|
\v 19 ពួកគេបានសួរទៅឪពុកម្តាយថា៖ «តើនេះគឺជាកូនរបស់ពួកអ្នក ដែលអ្នកនិយាយថាជាអ្នកពិការភ្នែកតាំងពីកំណើតមែនទេ? តើឥឡូវនេះ គាត់បានមើលឃើញវិញយ៉ាងដូចម្តេច?»
|
|||
|
\v 20 ដូច្នេះ ឪពុកម្តាយរបស់គាត់បានឆ្លើយទៅពួកគេវិញថា៖ «យើងដឹងថា នេះគឺជាកូនរបស់យើងខ្ញុំ ហើយថាគាត់បានពិការតាំងពីកំណើតមកមែន។
|
|||
|
\v 21 ពីការដែលគាត់មើលឃើញឥឡូវនេះ យើងខ្ញុំមិនដឹងទេ ហើយអ្នកណាបានធ្វើឲ្យភ្នែករបស់គាត់បានភ្លឺ ក៏យើងមិនដឹងដែរ។ សូមសួរគាត់ទៅ គឺគាត់ពេញវ័យហើយ។ គាត់អាចឆ្លើយបាន»។
|
|||
|
|
|||
|
\s5
|
|||
|
\v 22 ឪពុកម្តាយរបស់គាត់បាននិយាយការទាំងនេះ ដោយសារពួកគាត់ភ័យខ្លាចនឹងសាសន៍យូដា។ ដ្បិតសាសន៍យូដាបានព្រមព្រៀងគ្នារួចស្រេចហើយថា ប្រសិនបើនរណាប្រកាសពីព្រះអង្គថាជាព្រះគ្រិស្ត ពួកគេនឹងត្រូវបណ្តេញចេញពីសាលាប្រជុំ។
|
|||
|
\v 23 ដោយហេតុនេះហើយ ឪពុកម្តាយរបស់គាត់បាននិយាយថា៖ «គាត់ពេញវ័យហើយ សួរគាត់ទៅ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 24 ដូច្នេះ ពួកគេបានហៅបុរសដែលពិការភ្នែកនោះមកជាលើកទីពីរ ហើយនិយាយទៅគាត់ថា៖ «ថ្វាយសិរីល្អដល់ព្រះជាម្ចាស់។ យើងដឹងថា បុរសម្នាក់នេះជាមនុស្សមានបាប»។
|
|||
|
\v 25 បន្ទាប់មក បុរសនោះបានឆ្លើយថា៖ «ខ្ញុំអត់ដឹងទេ ថាគាត់ជាមនុស្សមានបាបមែនឬយ៉ាងណា។ ប៉ុន្តែ ការមួយដែលខ្ញុំដឹងគឺ ពីមុនខ្ញុំពិការ ហើយឥឡូវខ្ញុំមើលឃើញហើយ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 26 ពួកគេនិយាយទៅកាន់គាត់ថា៖ «តើគាត់បានធ្វើអ្វីដល់អ្នក? តើគាត់បានធ្វើឲ្យភ្នែករបស់អ្នកបានភ្លឺយ៉ាងដូចម្តេច?»
|
|||
|
\v 27 គាត់ឆ្លើយថា៖ «ខ្ញុំបានប្រាប់អស់លោករួចហើយ តែអស់លោកមិនព្រមស្តាប់ ហេតុអ្វីបានជាអស់លោកចង់ឮវាម្តងទៀត?
|
|||
|
\v 28 ក្រែងអស់លោកមិនចង់ធ្វើជាសិស្សរបស់គាត់ តើមែនទេ? ពួកគេក៏ប្រមាថគាត់ ហើយនិយាយទៅគាត់ថា៖ «តើអ្នកជាសិស្សរបស់គាត់មែនទេ ប៉ុន្តែ យើងជាសិស្សរបស់លោកម៉ូសេ។
|
|||
|
\v 29 យើងដឹងថាព្រះជាម្ចាស់បានមានបន្ទូលជាមួយនឹងលោកម៉ូសេ ប៉ុន្តែ យើងមិនដឹងថា លោកម្នាក់នេះមកពីណាទេ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 30 បុរសនោះបានឆ្លើយ ហើយនិយាយទៅកាន់ពួកគេថា៖ «គួរឲ្យអស្ចារ្យណាស់ ដែលអស់លោកមិនដឹងថាគាត់មកពីណាទេ ប៉ុន្តែគាត់បានធ្វើឲ្យភ្នែករបស់ខ្ញុំភ្លឺ។
|
|||
|
\v 31 យើងដឹងថាព្រះជាម្ចាស់មិនស្តាប់មនុស្សមានបាប ប៉ុន្តែ ប្រសិនបើ នរណាម្នាក់កោតខ្លាច ហើយធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ នោះទ្រង់នឹងស្តាប់គាត់។
|
|||
|
|
|||
|
\s5
|
|||
|
\v 32 តាំងពីលោកីយ៍បានកើតមក មិនដែលបានឮនរណាម្នាក់ធ្វើឲ្យភ្នែករបស់បុរសដែលពិការតាំងពីកំណើតភ្លឺឡើងវិញទេ។
|
|||
|
\v 33 ប្រសិនបើ បុរសនេះមិនបានមកពីព្រះជាម្ចាស់ លោកនឹងមិនអាចធ្វើអ្វីបានទាំងអស់។
|
|||
|
\v 34 ពួកគេឆ្លើយហើយនិយាយទៅកាន់គាត់ថា៖ «អ្នកកើតមកនៅក្នុងអំពើបាបពិតប្រាកដមែន ហើយអ្នកមកបង្រៀនយើងមែនទេ?» បន្ទាប់មក ពួកគេបានបណ្ដេញគាត់ចេញទៅក្រៅ។
|
|||
|
|
|||
|
\s5
|
|||
|
\v 35 ព្រះយេស៊ូបានឮថា ពួកគេបានបណ្តេញគាត់ចេញក្រៅពីសាលាប្រជុំ។ ព្រះអង្គបានទៅជួបគាត់ ហើយមានបន្ទូលថា៖ «តើអ្នកជឿលើបុត្ររបស់មនុស្សទេ?»
|
|||
|
\v 36 គាត់ឆ្លើយ ហើយនិយាយថា៖ «លោកម្ចាស់អើយ តើព្រះអង្គជានរណា? ដើម្បីឲ្យខ្ញុំបានជឿដល់ព្រះអង្គផង»។
|
|||
|
\v 37 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «អ្នកបានឃើញព្រះអង្គហើយ ហើយព្រះអង្គគឺជាព្រះដែលកំពុងតែមានបន្ទូលមកកាន់អ្នកហើយ»។
|
|||
|
\v 38 បុរសនោះនិយាយថា៖ «ព្រះអម្ចាស់អើយ ខ្ញុំជឿព្រះអង្គហើយ» ហើយគាត់ក៏ថ្វាយបង្គំព្រះអង្គ។
|
|||
|
|
|||
|
\s5
|
|||
|
\v 39 ព្រះយេស៊ូមានបន្ទូលថា៖ «ដ្បិត ខ្ញុំបានមកលោកីយ៍នេះ ដើម្បីជំនុំជម្រះ ដូច្នេះ អ្នកណាដែលមិនបានឃើញ ឲ្យបានឃើញ ហើយអ្នកដែលបានឃើញត្រឡប់ទៅជាមើលមិនឃើញវិញ»។
|
|||
|
\v 40 មានពួកផារីស៊ីខ្លះ ដែលនៅជាមួយព្រះអង្គបានឮការទាំងនេះ ហើយពួកគេបានសួរព្រះអង្គថា៖ «តើយើងក៏មើលមិនឃើញដែរមែនទេ?»
|
|||
|
\v 41 ព្រះយេស៊ូមានបន្ទូលទៅកាន់ពួកគេថា៖ «ប្រសិនបើ អ្នកមើលមិនឃើញមែន នោះអ្នកអាចគ្មានបាប ប៉ុន្តែ ឥឡូវនេះ អ្នកនិយាយថា៖ «យើងមើលឃើញ» ដូច្នេះ អ្នកនៅតែមានបាបដដែលទេ។
|
|||
|
|
|||
|
\s5
|
|||
|
\c 10
|
|||
|
\cl ជំពូក ១០
|
|||
|
\p
|
|||
|
\v 1 «ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អស់អ្នកណាដែលមិនចូលទៅតាមទ្វារទៅក្នុងក្រោលចៀម ប៉ុន្តែ បែរជាចូលតាមផ្លូវផ្សេង អ្នកនោះគឺជាចោរលួច ឬជាចោរប្លន់។
|
|||
|
\v 2 អស់អ្នកណាដែលចូលតាមទ្វារគឺជាអ្នកគង្វាលរបស់ចៀម។
|
|||
|
|
|||
|
\s5
|
|||
|
\v 3 អ្នកឆ្មាំទ្វារនឹងបើកទ្វារឲ្យគាត់។ ចៀមឮសម្លេងរបស់គាត់ ហើយគាត់ហៅឈ្មោះចៀមរបស់គាត់តាមឈ្មោះ ហើយនាំពួកវាចេញទៅ។
|
|||
|
\v 4 នៅពេលគាត់បាននាំចៀមរបស់គាត់ទាំងអស់ចេញក្រៅហើយ គាត់ក៏នាំមុខពួកវា ហើយចៀមដើរនឹងតាមគាត់ ព្រោះពួកវាស្គាល់សម្លេងរបស់គាត់។
|
|||
|
|
|||
|
\s5
|
|||
|
\v 5 ពួកវាមិនដើរតាមមនុស្សចំឡែកទេ ប៉ុន្តែពួកវានឹងគេចពីគេវិញ ដ្បិតពួកវាមិនស្គាល់សម្លេងរបស់មនុស្សចំឡែកនោះទេ»។
|
|||
|
\v 6 ព្រះយេស៊ូមានបន្ទូលជាប្រស្នានេះទៅកាន់ពួកគេ ប៉ុន្តែពួកគេមិនយល់ការទាំងនេះដែលព្រះអង្គកំពុងមានបន្ទូលទៅកាន់ពួកគេនោះទេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 7 បន្ទាប់មក ព្រះយេស៊ូបានមានបន្ទូលទៅកាន់ពួកគេម្តងទៀតថា៖ «ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំគឺជាទ្វារនៃចៀម។
|
|||
|
\v 8 អស់អ្្នកដែលមកមុនខ្ញុំគឺជាចោរលួច និងចោរប្លន់ ប៉ុន្តែចៀមមិនស្តាប់តាមពួកគេទេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 9 ខ្ញុំជាទ្វារ។ ប្រសិនបើ នរណាចូលតាមខ្ញុំ អ្នកណានោះនឹងបានសង្គ្រោះ អ្នកនោះនឹងចូល ហើយចេញ ហើយនិងស្វែងរកវាលស្មៅ។
|
|||
|
\v 10 ចោរមិនមកទេ ប្រសិនបើ វាមិនលួច សម្លាប់ និងបំផ្លាញនោះ។ ខ្ញុំមក ដើម្បីឲ្យមនុស្សមានជីវិត និងមានជីវិតដែលពេញបរិបូរណ៌ផង។
|
|||
|
|
|||
|
\s5
|
|||
|
\v 11 ខ្ញុំជាអ្នកគង្វាលល្អ។ អ្នកគង្វាលល្អគឺលះបង់ជីវិតដើម្បីចៀម។
|
|||
|
\v 12 អ្នកបម្រើដែលត្រូវបានជួលដោយប្រាក់មិនមែនជាអ្នកគង្វាលទេ ហើយក៏មិនមែនជាម្ចាស់ចៀមដែរ។ ពេលអ្នកនោះឃើញ ឆ្កែចចកមក គេនឹងបោះបង់ចៀមចោល ហើយរត់គេចបាត់ ដូច្នេះ ឆ្កែចចកក៏ចាប់យកពួកវា ហើយធ្វើឲ្យពួកវាបែកខ្ចាត់ខ្ចាយ។
|
|||
|
\v 13 គាត់រត់បាត់ ដោយសារគាត់ជាអ្នកបម្រើដែលជួល ហើយមិនបាននៅការពារចៀមនោះទេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 14 ខ្ញុំជាអ្នកគង្វាលល្អ ហើយខ្ញុំស្គាល់ចៀមខ្ញុំ ហើយចៀមខ្ញុំក៏ស្គាល់ខ្ញុំដែរ។
|
|||
|
\v 15 ព្រះបិតាស្គាល់ខ្ញុំ ហើយខ្ញុំស្គាល់ព្រះបិតា ហើយខ្ញុំលះបង់ជីវិតខ្ញុំដើម្បីចៀម។
|
|||
|
\v 16 ខ្ញុំមានចៀមផ្សេងទៀត ដែលមិននៅក្នុងក្រោលចៀម។ ខ្ញុំត្រូវតែនាំពួកវាផងដែរ ហើយពួកវានឹងឮសម្លេងខ្ញុំ ដូច្នេះ នឹងមានហ្វូងសត្វតែមួយ និងហ្វូងចៀមតែមួយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 17 ហេតុដូច្នេះហើយ បានជាព្រះបិតាស្រឡាញ់ខ្ញុំៈ «ខ្ញុំលះបង់ជីវិតរបស់ខ្ញុំ ដើម្បីឲ្យខ្ញុំបានវាត្រឡប់មកវិញម្តងទៀត។
|
|||
|
\v 18 គ្មាននរណាអាចយកវាពីខ្ញុំបានទេ ប៉ុន្តែ ខ្ញុំលះបង់ជីវិតខ្ញុំដោយខ្លួនឯង។ ខ្ញុំមានសិទ្ធិអំណាចក្នុងការលះបង់ជីវិត ហើយខ្ញុំក៏មានសិទ្ធិអំណាចក្នុងការយកវាមកវិញម្តងទៀតដែរ។ ខ្ញុំបានទទួលសេចក្តីបង្គាប់នេះ ពីព្រះបិតាខ្ញុំមក»។
|
|||
|
|
|||
|
\s5
|
|||
|
\v 19 ការបាក់បែកបានកើតឡើងម្តងទៀតនៅក្នុងចំណោមពួកសាសន៍យូដាដោយសារពាក្យទាំងនេះ។
|
|||
|
\v 20 ពួកគេជាច្រើននិយាយថា៖ «គាត់មានអារក្ស ហើយឆ្កួតទៀត។ ហេតុអ្វីបានជាអ្នករាល់គ្នាស្តាប់វា?»។
|
|||
|
\v 21 ហើយអ្នកខ្លះទៀតនិយាយថា៖ «សម្ដីទាំងនេះ មិនមែនដោយសារអារក្សចូលមនុស្សទេ។ តើអារក្សអាចធ្វើឲ្យភ្នែកពិការភ្លឺដែរទេ?»
|
|||
|
|
|||
|
\s5
|
|||
|
\v 22 បន្ទាប់មក ជាពេលវេលាសម្រាប់ធ្វើពិធីបុណ្យឆ្លងព្រះវិហារនៅក្នុងយេរ៉ូសាឡិម។
|
|||
|
\v 23 វាជារដូវរងា ហើយព្រះយេស៊ូបានយាងឡើងចូលទៅក្នុងព្រះវិហារនៅត្រង់សាលាដំណាក់សាឡូម៉ូន។
|
|||
|
\v 24 នោះពួកសាសន៍យូដាបានមកជុំវិញព្រះអង្គ ហើយនិយាយទៅកាន់ព្រះអង្គថា៖ «តើលោកឲ្យយើងមានការសង្ស័យដល់កាលណាទៀត? ប្រសិនបើ លោកជាព្រះគ្រិស្តមែន ចូលប្រាប់យើងជាសាធារណៈមក»។
|
|||
|
|
|||
|
\s5
|
|||
|
\v 25 ព្រះយេស៊ូមានបន្ទូលឆ្លើយទៅកាន់ពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាហើយ ប៉ុន្តែ អ្នករាល់គ្នាមិនជឿ។ កិច្ចការទាំងនះគឺខ្ញុំធ្វើ នៅក្នុងនាមព្រះបិតាខ្ញុំ បានធ្វើបន្ទាល់ពីខ្ញុំហើយ។
|
|||
|
\v 26 ប៉ុន្តែ អ្នករាល់គ្នានៅតែមិនជឿ ព្រោះអ្នករាល់គ្នាមិនមែនជាចៀមខ្ញុំ។
|
|||
|
|
|||
|
\s5
|
|||
|
\v 27 ចៀមខ្ញុំស្តាប់សម្លេងខ្ញុំ ហើយខ្ញុំស្គាល់ពួកវាដែរ ហើយពួកវាក៏ដើរតាមខ្ញុំ។
|
|||
|
\v 28 ខ្ញុំនឹងផ្តល់ឲ្យពួកវាមានជីវិតអស់កល្បជានិច្ច ពួកវានឹងមិនស្លាប់ឡើយ ហើយគ្មាននរណាឆក់យកពួកវាចេញពីដៃខ្ញុំបានដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 29 ព្រះបិតាខ្ញុំ ជាអ្នកប្រទានពួកវាមកខ្ញុំ ព្រះអង្គធំជាងអ្នកផ្សេងទាំងអស់ ហើយគ្មាននរណាអាចឆក់យកពួកវាចេញពីព្រះហស្តរបស់ព្រះបិតាបានឡើយ។
|
|||
|
\v 30 ខ្ញុំ និងព្រះបិតាគឺតែមួយ។
|
|||
|
\v 31 ក្រោយមក ពួកយូដាបានយកដុំថ្ម ចោលព្រះអង្គម្តងទៀត។
|
|||
|
|
|||
|
\s5
|
|||
|
\v 32 ព្រះយេស៊ូបានឆ្លើយទៅពួកគេថា៖ «ខ្ញុំបានបង្ហាញការល្អជាច្រើនពីព្រះបិតាដល់អ្នករាល់គ្នា។ ដោយសារការទាំងនោះ អ្នករាល់គ្នាចោលខ្ញុំនឹងដុំថ្មមែនទេ?»
|
|||
|
\v 33 ពួកយូដាឆ្លើយទៅកាន់ព្រះអង្គថា៖ «យើងមិនបានចោលឯងនឹងដុំថ្មដោយសារការល្អណាមួយឡើយ ប៉ុន្តែឯងបានប្រមាថ ដោយព្រោះឯងជាមនុស្ស ហើយតាំងខ្លួនឯងជាព្រះជាម្ចាស់»។
|
|||
|
|
|||
|
\s5
|
|||
|
\v 34 ព្រះយេស៊ូបានឆ្លើយទៅពួកគេថា៖ «តើមិនបានសរសេរនៅក្នុងក្រឹត្យវិន័យទេថា «ខ្ញុំនិយាយថា៖ «អ្នករាល់គ្នាគឺជាព្រះ?»
|
|||
|
\v 35 បើគម្ពីរហៅអស់អ្នកដែលទទួលព្រះបន្ទូលថាជា “ព្រះ”ដូច្នេះ
|
|||
|
\v 36 ចុះហេតុដូចម្ដេចបានជាពេលខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំជាបុត្រារបស់ព្រះជាម្ចាស់ អ្នករាល់គ្នាបែរជាពោលថា ខ្ញុំប្រមាថព្រះអង្គទៅវិញ? ព្រះបិតាបានប្រោសខ្ញុំអោយវិសុទ្ធ ហើយចាត់ខ្ញុំអោយមកក្នុងពិភពលោកនេះទៀតផង។
|
|||
|
|
|||
|
\s5
|
|||
|
\v 37 ប្រសិនបើ ខ្ញុំមិនបានធ្វើការរបស់ព្រះបិតារបស់ខ្ញុំទេ សូមកុំជឿខ្ញុំ។
|
|||
|
\v 38 ប៉ុន្តែ ប្រសិនបើ ខ្ញុំធ្វើការរបស់ព្រះអង្គ ប៉ុន្តែ អ្នករាល់គ្នាមិនជឿដល់ខ្ញុំទេ មិនជឿលើកិច្ចការ ដែលអ្នករាល់គ្នាក៏ដឹង ហើយយល់ថាព្រះបិតានៅក្នុងខ្ញុំ ហើយដឹងថា ខ្ញុំនៅក្នុងព្រះបិតានោះ»។
|
|||
|
\v 39 ពួកគេបានព្យាយាមចាប់ព្រះអង្គម្តងទៀត ប៉ុន្តែ ព្រះអង្គបានចេញទៅក្រៅពីការចាប់របស់ពួកគេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 40 ព្រះអង្គបានចេញទៅម្តងទៀតឆ្ងាយពីទន្លេយ័រដាន់ ដើម្បីទៅកន្លែងដែលលោកយ៉ូហានបានធ្វើពិធីជ្រមុជលើកដំបូង ហើយព្រះអង្គស្នាក់នៅទីនោះ។
|
|||
|
\v 41 មានមនុស្សជាច្រើនបានទៅរកព្រះអង្គ ហើយពួកគេនិយាយថា៖ «ពិតប្រាកដណាស់ លោកយ៉ូហានមិនបានធ្វើទីសម្គាល់អ្វីទេ ប៉ុន្តែ អ្វីគ្រប់យ៉ាងដែលលោកយ៉ូហានបាននិយាយអំពីបុរសម្នាក់នេះគឺជាសេចក្តីពិត»។
|
|||
|
\v 42 មនុស្សជាច្រើនបានជឿព្រះអង្គនៅទីនោះ។
|
|||
|
|
|||
|
\s5
|
|||
|
\c 11
|
|||
|
\cl ជំពូក ១១
|
|||
|
\p
|
|||
|
\v 1 មានបុរសម្នាក់ឈ្មោះឡាសាមានជំងឺ។ គាត់នៅភូមិបេតថានី នៅក្នុងភូមិដែលនាងម៉ារី និងបងស្រីរបស់នាងម៉ាថា។
|
|||
|
\v 2 នាងម៉ារីគឺជាអ្នកដែលបានចាក់ប្រេងក្រអូបលាបលើព្រះអម្ចាស់ ហើយយកសក់របស់នាងជូតជើងរបស់ព្រះអង្គ រីឯ ឡាសាដែលឈឺនោះជាប្អូនរបស់នាង។
|
|||
|
|
|||
|
\s5
|
|||
|
\v 3 នោះបងស្រីទាំងពីរបានចាត់គេឲ្យទៅឯព្រះយេស៊ូ និយាយថា៖ «ព្រះអម្ចាស់អើយ មើល អ្នកដែលព្រះស្រឡាញ់ឈឺហើយ»។
|
|||
|
\v 4 នៅពេលព្រះយេស៊ូឮដូច្នេះ ព្រះអង្គមានបន្ទូលថា៖ «ជំងឺនេះមិនស្លាប់ទេ ប៉ុន្តែផ្ទុយទៅវិញ ជំងឺនេះដើម្បីថ្វាយសិរីល្អដល់ព្រះជាម្ចាស់វិញ ដើម្បីឲ្យបុត្រារបស់ព្រះបានទទួលសិរីល្អដោយសារវាដែរ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 5 ព្រះយេស៊ូស្រឡាញ់នាងម៉ាថា និងប្អូនស្រីរបស់នាង ព្រមទាំងឡាសាផង។
|
|||
|
\v 6 ដូច្នេះ នៅពេលព្រះអង្គឮថា ឡាសាឈឺ ព្រះយេស៊ូស្នាក់នៅកន្លែងដែលព្រះអង្គនៅនោះពីរយប់ថែមទៀត។
|
|||
|
\v 7 បន្ទាប់មក ព្រះអង្គមានបន្ទូលទៅកាន់ពួកសិស្សថា៖ «តោះ យើងទៅស្រុកយូដាម្តងទៀត»។
|
|||
|
|
|||
|
\s5
|
|||
|
\v 8 ពួកសិស្សនិយាយទៅកាន់ព្រះអង្គថា៖ «រ៉ាប៊ី ពួកយូដាកំពុងតែចង់ចោលព្រះអង្គនឹងដុំថ្ម តើព្រះអង្គនៅតែចង់ត្រឡប់ទៅវិញម្តងទៀត?»
|
|||
|
\v 9 ព្រះយេស៊ូឆ្លើយថា៖ «តើមួយថ្ងៃមិនមានដប់ពីរម៉ោងទេឬអី? ប្រសិនបើ អ្នកណាម្នាក់ដើរនៅពេលថ្ងៃ គាត់នឹងមិនជំពប់ទេ ព្រោះគាត់មើលឃើញ ដោយសារពន្លឺរបស់លោកីយ៍នេះ។
|
|||
|
|
|||
|
\s5
|
|||
|
\v 10 ប៉ុន្តែ ប្រសិនបើ គាត់ដើរពេលយប់វិញ គាត់នឹងជំពប់មិនខាន ព្រោះពន្លឺមិននៅក្នុងគាត់ទេ»។
|
|||
|
\v 11 ព្រះអង្គមានបន្ទូលពីការទាំងនេះ ហើយបន្ទាប់ពីមានបន្ទូលពីការទាំងនេះហើយ ទ្រង់មានបន្ទូលទៅពួកគេថា៖ «មិត្តសម្លាញ់របស់យើងឡាសាបានដេកលក់ហើយ ប៉ុន្តែ ខ្ញុំនឹងទៅ ដើម្បីខ្ញុំដាស់គាត់ឲ្យក្រោកពីគេវិញ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 12 ដូច្នេះហើយ បានជាពួកសិស្សទូលទៅកាន់ព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ប្រសិនបើ គាត់ដេកលក់មែន គាត់នឹងភ្ញាក់ឡើងវិញ»។
|
|||
|
\v 13 ព្រះយេស៊ូមានបន្ទូលពីការស្លាប់របស់គាត់ ប៉ុន្តែ ពួកគេគិតថា ព្រះអង្គកំពុងមានបន្ទូលពីការដេកសម្រាក។
|
|||
|
\v 14 បន្ទាប់មក ព្រះយេស៊ូមានបន្ទូលទៅពួកគេយ៉ាងច្បាស់ថា៖ «ឡាសាស្លាប់ហើយ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 15 ដោយព្រោះអ្នករាល់គ្នា ខ្ញុំសប្បាយចិត្តណាស់ ដែលខ្ញុំមិននៅទីនោះដើម្បីឲ្យអ្នករាល់គ្នាអាចជឿ។ តោះ ចូរយើងទៅជួបគាត់»។
|
|||
|
\v 16 លោកថូម៉ាស ដែលហៅថា ឌីឌីម និយាយទៅពួកសិស្សទាំងអស់ថា៖ «តោះ យើងទៅ ដើម្បីឲ្យយើងអាចស្លាប់ជាមួយព្រះយេស៊ូ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 17 នៅពេលព្រះយេស៊ូយាងមកដល់ ព្រះអង្គបានឃើញថា ឡាសាត្រូវបានដាក់ទៅក្នុងផ្នូរបួនថ្ងៃរួចស្រេចទៅហើយ។
|
|||
|
\v 18 ភូមិបេថានីនៅជិតយេរ៉ូសាឡិម ប្រហែលជាបីគីឡូម៉ែត្រ។
|
|||
|
\v 19 ពួកយូដាជាច្រើនបានចូលទៅឯនាងម៉ាថា និងម៉ារី ដើម្បីកម្សាន្តចិត្តពួកនាងពីប្អូនរបស់របស់ពួកគេ។
|
|||
|
\v 20 បន្ទាប់មក នាងម៉ាថា នៅពេលដែលនាងបានឮថាព្រះយេស៊ូយាងមក នាងបានទៅជួបព្រះអង្គ ប៉ុន្តែនាងម៉ារីកំពុងអង្គុយនៅក្នុងផ្ទះ។
|
|||
|
|
|||
|
\s5
|
|||
|
\v 21 បន្ទាប់មក នាងម៉ាថាបាននិយាយទៅកាន់ព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ ប្រសិនបើ ព្រះអង្គនៅទីនេះ ប្អូនប្រុសរបស់ខ្ញុំម្ចាស់មិនស្លាប់ទេ។
|
|||
|
\v 22 ខ្ញុំម្ចាស់ដឹងថា អ្វីក្តីដែលព្រះអង្គទូលសូមដល់ព្រះជាម្ចាស់ ទ្រង់នឹងប្រទានដល់ព្រះអង្គមិនខាន»។
|
|||
|
\v 23 ព្រះយេស៊ូឆ្លើយទៅនាងថា៖ «ប្អូនប្រុសរបស់នាងនឹងរស់ឡើងវិញម្តងទៀត»។
|
|||
|
|
|||
|
\s5
|
|||
|
\v 24 នាងម៉ាថាឆ្លើយទៅកាន់ព្រះអង្គថា៖ «ខ្ញុំម្ចាស់ដឹងថា ព្រះអង្គនឹងប្រោសគាត់ឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយ»។
|
|||
|
\v 25 ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «ខ្ញុំជាសេចក្តីរស់ឡើងវិញ និងជាជីវិត អស់អ្នកណាដែលជឿដល់ខ្ញុំ ទោះបើស្លាប់ក៏ដោយ នឹងរស់ឡើងវិញជាមិនខាន។
|
|||
|
\v 26 ហើយអស់អ្នកដែលរស់នៅនៅឡើយ ដែលជឿដល់ខ្ញុំ នឹងមិនស្លាប់ឡើយ។ តើអ្នករាល់គ្នាជឿការនេះទេ?»។
|
|||
|
|
|||
|
\s5
|
|||
|
\v 27 នាងនិយាយទៅកាន់ព្រះអង្គថា៖ «ចាស៎ ព្រះអម្ចាស់ ខ្ញុំម្ចាស់ជឿថា ព្រះអង្គគឺជាព្រះគ្រិស្ត ជាព្រះបុត្រានៃព្រះជាម្ចាស់ ដែលបានយាងមកនៅលើផែនដីនេះ»។
|
|||
|
\v 28 នៅពេលដែលនាងនិយាយការនេះរួចហើយ នាងបានចេញទៅហៅនាងម៉ារីជាប្អូនស្រីរបស់នាងដោយសម្ងាត់។ នាងនិយាយថា៖ «លោកគ្រូមកដល់ហើយ ហើយសួររកអូនឯង»។
|
|||
|
\v 29 នៅពេលនាងឮដូច្នេះ នាងបានក្រោកឡើងយ៉ាងលឿន ហើយទៅរកព្រះអង្គ។
|
|||
|
|
|||
|
\s5
|
|||
|
\v 30 ព្រះយេស៊ូមិនទាន់បានចូលទៅក្នុងភូមិនៅឡើយទេ ប៉ុន្តែ ព្រះអង្គនៅកន្លែងដែលនាងម៉ាថាបានជួបព្រះអង្គ។
|
|||
|
\v 31 ដូច្នេះ នៅពេលពួកយូដា ដែលនៅក្នុងផ្ទះជាមួយនាង និងអ្នកដែលមកកម្សាន្តចិត្តនាង ឃើញនាងម៉ារីក្រោកឡើងយ៉ាងលឿន ហើយចេញក្រៅយ៉ាងដូច្នេះ ពួកគេក៏ដើរតាមនាង គិតថានាងទៅឯផ្នូរ ដើម្បីយំនៅទីនោះ។
|
|||
|
\v 32 នៅពេលនាងម៉ារីមកដល់កន្លែងដែលព្រះយេស៊ូគង់នៅ ហើយបានឃើញព្រះអង្គ។ នាងបានលុតជង្គង់ចុះនៅជិតព្រះបាទាព្រះអង្គ ហើយនិយាយទៅកាន់ព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ប្រសិនបើ ព្រះអង្គនៅទីនេះ ប្អូនប្រុសរបស់ខ្ញុំម្ចាស់ មិនស្លាប់ទេ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 33 នៅពេលព្រះយេស៊ូឃើញនាងយំ ហើយពួកយូដាដែលមកជាមួយនាងកំពុងយំផងដែរ ព្រះអង្គមានព្រះទ័យក្តុកក្តួលជាខ្លាំងនៅខាងក្នុងវិញ្ញាណរបស់ព្រះអង្គ ហើយអន្ទះសារជាខ្លាំង។
|
|||
|
\v 34 ទ្រង់មានបន្ទូលថា៖ «តើអ្នកបានគាត់នៅឯណា?» ពួកគេនិយាយទៅកាន់ព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមយាងមក ព្រះអង្គនឹងឃើញ»។
|
|||
|
\v 35 ព្រះយេស៊ូទ្រង់ព្រះកន្សែង។
|
|||
|
|
|||
|
\s5
|
|||
|
\v 36 បន្ទាប់មក ពួកយូដានិយាយថា៖ «មើល ព្រះអង្គស្រឡាញ់ឡាសាប៉ុណ្ណា!»
|
|||
|
\v 37 ប៉ុន្តែ មានអ្នកខ្លះនៅក្នុងចំណោមពួកគេនិយាយថា៖ «តើបុរសម្នាក់នេះ ដែលអាចធ្វើឲ្យមនុស្សខ្វាក់ភ្លឺបាន តើគាត់អាចធ្វើឲ្យបុរសនេះមិនស្លាប់បានទេ?»
|
|||
|
|
|||
|
\s5
|
|||
|
\v 38 បន្ទាប់មក ព្រះយេស៊ូមានព្រះទ័យក្តុកក្តួលម្តងទៀតនៅក្នុងព្រះអង្គ ទ្រង់បានយាងទៅឯផ្នូរ។ នៅឯផ្នូរ មានថ្មបិទជិត។
|
|||
|
\v 39 ព្រះយេស៊ូមានបន្ទូលថា៖ «ចូរយកថ្មនេះចេញ!»។ នាងម៉ាថា បងស្រីរបស់ឡាសាទូលទៅកាន់ព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ មកដល់ពេលនេះរូបកាយរលួយហើយដ្បិតគាត់បានស្លាប់បួនថ្ងៃហើយ»។
|
|||
|
\v 40 ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «តើខ្ញុំមិនបាននិយាយទេឬអីថា ប្រសិនបើអ្នកជឿ អ្នកនឹងបានឃើញសិរីល្អរបស់ព្រះជាម្ចាស់?»។
|
|||
|
|
|||
|
\s5
|
|||
|
\v 41 ដូច្នេះ ពួកគេបានយកថ្មចេញ។ ព្រះយេស៊ូបានសម្លឹងមើល ហើយ មានបន្ទូលថា៖ «ព្រះបិតាអើយ ទូលបង្គំដឹងថា ព្រះអង្គស្តាប់ទូលបង្គំ។
|
|||
|
\v 42 ទូលបង្គំដឹងថា ព្រះអង្គស្តាប់ទូលបង្គំជានិច្ច ប៉ុន្តែ ដោយព្រោះហ្វូងមនុស្សដែលកំពុងឈរនៅជុំវិញទូលបង្គំ បានជឿថាព្រះអង្គបានចាត់ទូលបង្គំឲ្យមក»។
|
|||
|
|
|||
|
\s5
|
|||
|
\v 43 បន្ទាប់ពីព្រះអង្គមានបន្ទូលរួចហើយ ព្រះអង្គក៏ស្រែកសម្លេងយ៉ាងខ្លាំងថា៖ «ឡាសា ចេញមក!»
|
|||
|
\v 44 បុគ្គលដែលស្លាប់នោះបានចេញមក ជើង និងដៃរបស់គាត់ត្រូវបានចងដោយក្រណាត់ ហើយមុខរបស់គាត់ក៏ត្រូវបានចងដោយក្រណាត់ដែរ។ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរស្រាយគាត់ ហើយឲ្យគាត់ចេញទៅ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 45 បន្ទាប់មក មានពួកយូដាជាច្រើនដែលមកជាមួយនាងម៉ារី បានឃើញអ្វីដែលព្រះយេស៊ូបានធ្វើ ហើយបានជឿលើព្រះអង្គ។
|
|||
|
\v 46 ប៉ុន្តែ មានអ្នកខ្លះក្នុងចំណោមពួកគេបានចេញទៅឯពួកផារីស៊ី ហើយប្រាប់ពួកគេពីអ្វីដែលព្រះយេស៊ូបានធ្វើ។
|
|||
|
|
|||
|
\s5
|
|||
|
\v 47 នាយកបូជាចារ្យ និងពួកផារីស៊ីបានជួបជុំគ្នា ប្រឹក្សាជាមួយគ្នា ហើយនិយាយថា «តើយើងត្រូវធ្វើអ្វី?»។ បុរសម្នាក់នេះ បានធ្វើទីសម្គាល់ជាច្រើន។
|
|||
|
\v 48 ប្រសិនបើ យើងទុកគាត់ឲ្យធ្វើដូច្នេះ មនុស្សគ្រប់គ្នាមុខជាជឿលើគាត់មិនខាន។ ពួករ៉ូមនឹងមក ហើយនឹងគ្រប់គ្រងលើយើង និងប្រទេសយើងផង»។
|
|||
|
|
|||
|
\s5
|
|||
|
\v 49 ប៉ុន្តែ មានបុរសម្នាក់នៅក្នុងចំណោមពួកគេឈ្មោះ កៃផាស ដែលជាមហាបូជាចារ្យនៅឆ្នាំនោះ មានប្រសាសន៍ទៅពួកគេថា៖ «អ្នករាល់គ្នាគ្មានដឹងអ្វីទាំងអស់។
|
|||
|
\v 50 អ្នករាល់គ្នាមិនគិតទេថា ប្រសិនបើ មនុស្សម្នាក់ស្លាប់ ជំនួសប្រជាជន ប្រសើរជាងមនុស្សមួយប្រទេសត្រូវវិនាស»។
|
|||
|
|
|||
|
\s5
|
|||
|
\v 51 គាត់មានប្រសាសន៍ការនេះ មិនមែនដោយខ្លួនគាត់ទេ។ ផ្ទុយទៅវិញ ក្នុងនាមជាមហាបូជាចារ្យនៅក្នុងឆ្នាំនោះ គាត់បានថ្លែងទំនាយថា ព្រះយេស៊ូត្រូវសុគតដើម្បីប្រទេសជាតិ។
|
|||
|
\v 52 ហើយមិនគ្រាន់តែសម្រាប់ប្រទេសជាតិប៉ុណ្ណឹងទេ ប៉ុន្តែ ដើម្បីឲ្យបុត្រធីតារបស់ព្រះជាម្ចាស់ដែលបានខ្ចាត់ខ្ចាយអាចប្រមូលមូលរួមតែមួយវិញ។
|
|||
|
\v 53 ដូច្នេះ ចាត់តាំងពីថ្ងៃនោះមក ពួកគេបានរៀបគម្រោងពីរបៀបនៃការសម្លាប់ព្រះយេស៊ូ។
|
|||
|
|
|||
|
\s5
|
|||
|
\v 54 ព្រះយេស៊ូលែងយាងនៅក្នុងចំណោមពួកគេជាសាធារណៈទៀតហើយ ប៉ុន្តែ ព្រះអង្គបានចេញពីទីនោះទៅតំបន់ដែលនៅជិតនឹងទីរហោស្ថានគឺនៅក្នុងក្រុងមួយដែលហៅថា អេប្រាអ៊ីម។ ព្រះអង្គគង់នៅទីនោះជាមួយពួកសិស្ស។
|
|||
|
\v 55 ហើយពិធីបុណ្យរំលងរបស់សាសន៍យូដាជិតមកដល់ ហើយមានមនុស្សជាច្រើនមកពីប្រទេសផ្សេងបានឡើងទៅក្រុងយេរ៉ូសាឡិម មុនថ្ងៃបុណ្យចម្លង ដើម្បីធ្វើឲ្យពួកគេវិសុទ្ធ។
|
|||
|
|
|||
|
\s5
|
|||
|
\v 56 ពួកគេស្វែងរកព្រះយេស៊ូ ហើយបាននិយាយទៅកាន់គ្នាទៅវិញទៅមក នៅពេលដែលពួកគេនៅក្នុងព្រះវិហារថា៖ «តើអ្នកគិតយ៉ាងដូចម្តេច? ថាតើគាត់នឹងមិនមកចូលរួមពិធីបុណ្យទេឬអី?»។
|
|||
|
\v 57 នាយកបូជាចារ្យ និងពួកផារីស៊ីបានដាក់សេចក្តីបង្គាប់ថា ប្រសិនបើអ្នកណាម្នាក់ដឹងថាព្រះយេស៊ូនៅទីណា អ្នកនោះត្រូវរាយការណ៍ ដើម្បីឲ្យពួកគេបានចាប់ព្រះអង្គ។
|
|||
|
|
|||
|
\s5
|
|||
|
\c 12
|
|||
|
\cl ជំពូក ១២
|
|||
|
\p
|
|||
|
\v 1 ប្រាំមួយថ្ងៃមុនថ្ងៃបុណ្យរំលង ព្រះយេស៊ូបានយាងចូលភូមិបេថានី ជាកន្លែងដែល ព្រះយេស៊ូបានប្រោសឡាសា ពីស្លាប់ឡើងវិញ។
|
|||
|
\v 2 ដូច្នេះ ពួកគេបានចម្អិនអាហារល្ងាចសម្រាប់ព្រះអង្គនៅទីនោះ ហើយនាងម៉ាថាជាអ្នកធ្វើម្អូប ប៉ុន្តែ ឡាសាគឺជាម្នាក់ដែលអង្គុយរួមតុជាមួយព្រះយេស៊ូ។
|
|||
|
\v 3 បន្ទាប់មក នាងម៉ារីបានយកទឹកអប់ដែលធ្វើឡើងចេញពីទេព្វិរូបរិសុទ្ធដ៏មានតម្លៃបំផុត ចាក់លាបព្រះបាទារបស់ព្រះយេស៊ូជាមួយទឹកអប់នោះ ហើយបានជូតជើងព្រះអង្គជាមួយនឹងសក់របស់នាង។ នៅក្នុងផ្ទះពេញដោយក្លិនក្រអូបរបស់ទឹកអប់នោះ។
|
|||
|
|
|||
|
\s5
|
|||
|
\v 4 លោកយូដាសអ៊ីស្ការីយ៉ុត ជាសិស្សម្នាក់ក្នុងចំណោមសិស្សរបស់ព្រះអង្គ ជាម្នាក់ដែលក្បត់ព្រះអង្គ បាននិយាយថា៖
|
|||
|
\v 5 «ម្តេចមិនយកទឹកអប់ទៅលក់បីរយឌេណារី រួចចែកដល់អ្នកក្រទៅ?»។
|
|||
|
\v 6 គាត់និយាយដូច្នេះ មិនមែនដោយសារគាត់យកទុកដាក់ជាមួយអ្នកក្រទេ ប៉ុន្តែ ដោយសារគាត់ជាចោរ គាត់ជាអ្នកកាន់ថងលុយ ហើយគាត់បានលួចពីអ្វីដែលដាក់ទៅក្នុងថង់នោះ។
|
|||
|
|
|||
|
\s5
|
|||
|
\v 7 ព្រះយេស៊ូមានបន្ទូលថា៖ «ឲ្យនាងបន្តធ្វើអ្វីដែលនាងមានសម្រាប់ថ្ងៃបញ្ចុះសពរបស់ខ្ញុំចុះ។ អ្នករាល់គ្នាតែងតែមានអ្នកក្រនៅជាមួយអ្នករាល់គ្នាជានិច្ច។
|
|||
|
\v 8 ប៉ុន្តែ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 9 មានសាសន៍ជាច្រើនបានដឹងថា ព្រះយេស៊ូនៅទីនោះ ហើយពួកគេក៏មករក មិនគ្រាន់តែមករកព្រះយេស៊ូទេ ប៉ុន្តែ ពួកគេក៏ចង់ឃើញឡាសា ដែលព្រះយេស៊ូបានប្រោសគាត់ពីសេចក្តីស្លាប់ឡើងវិញដែរ។
|
|||
|
\v 10 នាយកបូជាចារ្យបានរួមគំនិតគ្នាធ្វើដូច្នោះ ដើម្បីចង់សម្លាប់ឡាសាដែរ។
|
|||
|
\v 11 ដោយសារតែគាត់ សាសន៍យូដាជាច្រើនចេញពីពួកគេ ហើយបានជឿលើព្រះយេស៊ូ។
|
|||
|
|
|||
|
\s5
|
|||
|
\v 12 នៅថ្ងៃបន្ទាប់មានហ្វូងមនុស្សយ៉ាងច្រើនកោះករទៅចូលរួមបុណ្យ។ នៅពេលពួកគេឮថាព្រះយេស៊ូមកក្រុងយេរ៉ូសាឡិមដែរ
|
|||
|
\v 13 ពួកគេបានយកស្លឹកត្នោត ហើយចេញទៅជួបព្រះអង្គ ហើយស្រែកឡើងថា «ហូសាណា! មានពរហើយ អ្នកដែលមកក្នុងព្រះនាមព្រះអម្ចាស់ ជាព្រះមហាក្សត្រនៃអ៊ីស្រាអែល»។
|
|||
|
|
|||
|
\s5
|
|||
|
\v 14 ព្រះយេស៊ូបានជួបជាមួយនឹងសត្វលាស្ទាវមួយ ហើយក៏គង់នៅលើវា ដូចមានសេចក្តីចែងទុកមកថា៖
|
|||
|
\v 15 «កុំខ្លាចអី កូនស្រីស៊ីយ៉ូនអើយ ព្រះមហាក្សត្ររបស់អ្នកមកហើយ ព្រះអង្គគង់នៅលើខ្នងលា។
|
|||
|
|
|||
|
\s5
|
|||
|
\v 16 ដំបូង ពួកសិស្សរបស់ព្រះអង្គមិនយល់ពីការទាំងនេះទេ ប៉ុន្តែ នៅពេលព្រះយេស៊ូបានទទួលសិរីល្អ ពួកគេបាននឹកចាំ ការទាំងនេះដែលបានចែងអំពីព្រះអង្គ ហើយពួកគេបានធ្វើការទាំងនេះចំពោះព្រះអង្គ។
|
|||
|
|
|||
|
\s5
|
|||
|
\v 17 បណ្តាជនបានធ្វើបន្ទាល់ថា ពួកគេបាននៅជាមួយព្រះអង្គ នៅពេលទ្រង់ហៅឡាសាចេញពីផ្នូរ ហើយប្រោសគាត់ឲ្យរស់ពីស្លាប់មកវិញ។
|
|||
|
\v 18 ដោយសារហេតុផលនេះហើយ បានជាបណ្តាជនចេញទៅជួបព្រះអង្គ ព្រោះពួកគេបានឮថាព្រះអង្គបានធ្វើទីសម្គាល់នេះ។
|
|||
|
\v 19 ដូច្នេះ ពួកផារីស៊ីបាននិយាយនៅក្នុងចំណោមពួកគេថា៖ «អ្នករាល់គ្នាមិនអាចធ្វើអ្វីបានទាល់តែសោះ មើល! មនុស្សបានទៅតាមអ្នកនោះអស់ហើយ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 20 សាសន៍ក្រិកមួយចំនួននៅក្នុងចំណោមអស់អ្នកដែលឡើងទៅថ្វាយបង្គំនៅថ្ងៃបុណ្យនោះ។
|
|||
|
\v 21 ពួកគេបានទៅជួបលោកភីលីព ជាអ្នកដែលមកពីភូមិបេតសៃដា ក្នុងស្រុកកាលីឡេ បានសួរគាត់ ហើយនិយាយថា៖ «លោក ពួកយើងចង់ជួបព្រះយេស៊ូ»។
|
|||
|
\v 22 លោកភីលីពបានទៅជួប ហើយប្រាប់លោកអនទ្រេ ហើយលោកអនទ្រេ និងលោកភីលីពបានទៅជួប ហើយពួកគេបានប្រាប់ព្រះយេស៊ូ។
|
|||
|
|
|||
|
\s5
|
|||
|
\v 23 ព្រះយេស៊ូឆ្លើយទៅពួកគេ ហើយមានបន្ទូលថា៖ «ពេលកំណត់មកដល់ហើយ ដែលកូនមនុស្សនឹងទទួលសិរីល្អ។
|
|||
|
\v 24 ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើគ្រាប់ស្រូវមិនកប់ទៅក្នុងដី ហើយស្លាប់ទេ វានៅតែជាគ្រាប់ស្រូវដដែល ប៉ុន្តែ ប្រសិនបើវាស្លាប់ វានឹងបង្កើតផលជាច្រើន។
|
|||
|
|
|||
|
\s5
|
|||
|
\v 25 អ្នកណាដែលស្រឡាញ់ជីវិតរបស់ខ្លួន នឹងបាត់ជីវិតនោះ ប៉ុន្តែ អ្នកណាដែលស្អប់ជីវិតរបស់ខ្លួននៅក្នុងលោកីយ៍នេះ នឹងរក្សាវាដើម្បីជីវិតអស់កល្បជានិច្ច។
|
|||
|
\v 26 ប្រសិនបើ អ្នកណាម្នាក់បម្រើខ្ញុំ ឲ្យគេបម្រើខ្ញុំចុះ ហើយបើខ្ញុំនៅទីណា អ្នកបម្រើខ្ញុំនឹងនៅទីនោះដែរ។ ប្រសិនបើ អ្នកណាម្នាក់បម្រើខ្ញុំព្រះបិតាខ្ញុំនឹងផ្តល់កិត្តិយសដល់អ្នកនោះ។
|
|||
|
|
|||
|
\s5
|
|||
|
\v 27 ឥឡូវនេះ ព្រលឹងខ្ញុំខ្វល់ខ្វាយ ហើយខ្ញុំនឹងនិយាយយ៉ាងដូចម្តេច? ឱព្រះបិតាអើយ សូមសង្គ្រោះទូលបង្គំនៅក្នុងវេលានេះ ប៉ុន្តែ ហេតុផលដែលទូលបង្គំមក គឺដើម្បីវេលានេះឯង។
|
|||
|
\v 28 ឱព្រះបិតាអើយ សូមថ្វាយសិរីរុងរឿងដល់ព្រះនាមព្រះអង្គ»។ បន្ទាប់មក មានសម្លេងពីស្ថានសួគ៌មក ហើយមានបន្ទូលថា៖ «យើងបានទទួលសិរីរុងរឿង ហើយនឹងទទួលសិរីរុងរឿងម្តងទៀត»។
|
|||
|
\v 29 នោះ បណ្តាជនដែលឈរនៅជិត បានឮ ហើយនិយាយថា «មានសម្លេងផ្គរលាន់»។ ហើយអ្នកខ្លះទៀតនិយាយថា៖ «ទេវតាបាននិយាយជាមួយគាត់»។
|
|||
|
|
|||
|
\s5
|
|||
|
\v 30 ព្រះយេស៊ូឆ្លើយ ហើយមានបន្ទូលថា៖ «សម្លេងដែលឮនេះមិនមែនសម្រាប់ខ្ញុំទេ ប៉ុន្តែ សម្រាប់អ្នករាល់គ្នាវិញ។
|
|||
|
\v 31 សេចក្តីជំនុំជម្រះរបស់លោកីយ៍នេះមកដល់ហើយនៅពេលនេះ ហើយដល់ពេលដែលពួកគ្រប់គ្រងលោកីយ៍នេះ ត្រូវបោះទៅក្រៅហើយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 32 នៅពេលដែលខ្ញុំត្រូវបានលើកឡើងពីលោកីយ៍ ខ្ញុំនឹងនាំអ្នករាល់គ្នាមកជិតខ្លួនខ្ញុំផ្ទាល់។
|
|||
|
\v 33 ព្រះអង្គមានបន្ទូលដូច្នេះ ដើម្បីបង្ហាញពីបែបបទនៃសេចក្តីស្លាប់ ដែលព្រះអង្គត្រូវសុគត។
|
|||
|
|
|||
|
\s5
|
|||
|
\v 34 បណ្តាជនបានទូលឆ្លើយទៅកាន់ព្រះអង្គថា៖ «យើងបានឮពីក្រឹត្យវិន័យថា ព្រះគ្រិស្តនឹងគង់នៅអស់កល្បជានិច្ច។ តើយើងអាចនិយាយយ៉ាងដូចម្តេច «បុត្រមនុស្សត្រូវតម្កើងឡើង? តើអ្នកណាជាបុត្ររបស់មនុស្ស?»
|
|||
|
\v 35 បន្ទាប់មកព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ពន្លឺនឹងនៅជាមួយអ្នករាល់គ្នាក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ចូរដើរក្នុងការដែលអ្នករាល់គ្នានៅក្នុងពន្លឺនៅឡើយ ធ្វើដូច្នេះ ដើម្បីកុំឲ្យសេចក្តីងងឹតយកឈ្នះអ្នករាល់គ្នាឡើយ។ អស់អ្នកណាដែលដើរក្នុងសេចក្តីងងឹត មិនដឹងថាពួកគេកំពុងទៅណាទេ។
|
|||
|
\v 36 ក្នុងការដែលអ្នករាល់គ្នាមានពន្លឺ ចូរជឿលើពន្លឺ ដើម្បីឲ្យអ្នករាល់គ្នាបានក្លាយជាកូននៃពន្លឺ»។ ព្រះយេស៊ូមានបន្ទូលការទាំងនេះរួចហើយ ព្រះអង្គក៏ចាកចេញទៅ ហើយលាក់ខ្លួនពីពួកគេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 37 ទោះបីជាព្រះយេស៊ូបានធ្វើទីសម្គាល់ជាច្រើននៅចំពោះពួកគេ ប៉ុន្តែ ពួកគេនៅតែមិនជឿលើព្រះអង្គទៀត
|
|||
|
\v 38 ដូច្នេះ ដើម្បីឲ្យពាក្យរបស់ព្យាការីអេសាយបានមានប្រសាសន៍ថា៖ «ព្រះអម្ចាស់អើយ តើអ្នកណាជឿលើការរាយការណ៍របស់យើង ហើយព្រះអម្ចាស់ចង់ឲ្យអ្នកណាឃើញព្រះហស្តរបស់ព្រះអង្គ?»
|
|||
|
|
|||
|
\s5
|
|||
|
\v 39 ដ្បិត ហេតុផលដែលពួកគេមិនអាចជឿ ព្រោះលោកអេសាយក៏បានមានប្រសាសន៍ដូច្នេះដែរថា
|
|||
|
\v 40 «ព្រះអង្គបានធ្វើឲ្យភ្នែករបស់ពួកគេខ្វាក់ ហើយព្រះអង្គក៏ធ្វើឲ្យចិត្តរបស់ពួកគេរឹងរូសដែរ បើមិនដូច្នោះទេ ពួកគេអាចមើលឃើញដោយភ្នែករបស់ពួកគេ ហើយយល់នៅក្នុងចិត្តរបស់ពួកគេរឹង ហើយអាចប្រែចិត្ត ហើយយើងអាចប្រោសពួកគេឲ្យជា»។
|
|||
|
|
|||
|
\s5
|
|||
|
\v 41 លោកអេសាយមានប្រសាសន៍ការទាំងនេះ ដោយសារគាត់ឃើញសីរីរុងរឿងរបស់ព្រះយេស៊ូ ហើយក៏មានប្រសាសន៍ពីព្រះអង្គ។
|
|||
|
\v 42 ប៉ុន្តែ សូម្បីតែ អ្នកដឹកនាំជាច្រើនបានជឿលើព្រះយេស៊ូ ប៉ុន្តែដោយសារពួកផារីស៊ី ពួកគេមិនទទួលស្គាល់វាទេ ដើម្បីកុំឲ្យពួកគេត្រូវបណ្តេញចេញពីសាលាប្រជុំ។
|
|||
|
\v 43 ពួកគេស្រឡាញ់ការសរសើរដែលមកពីមនុស្សច្រើនជាការសរសើរដែលមកពីព្រះជាម្ចាស់។
|
|||
|
|
|||
|
\s5
|
|||
|
\v 44 ព្រះយេស៊ូបានបន្លឺសម្លេង ហើយមានបន្ទូលថា៖ «អ្នកណាដែលជឿដល់ខ្ញុំ មិនគ្រាន់តែជឿលើខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែ អ្នកនោះបានជឿដល់ព្រះអង្គដែលចាត់ខ្ញុំឲ្យមកដែរ
|
|||
|
\v 45 ហើយអ្នកណាដែលឃើញខ្ញុំ អ្នកនោះក៏ឃើញព្រះដែលចាត់ខ្ញុំឲ្យមកដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 46 ខ្ញុំបានមកធ្វើជាពន្លឺនៃលោកីយ៍ ដូច្នេះ អស់អ្នកណាដែលជឿលើខ្ញុំ មិនស្ថិតនៅក្នុងសេចក្តីងងឹតឡើយ។
|
|||
|
\v 47 ប្រសិនបើ អ្នកណាម្នាក់ឮពាក្យខ្ញុំ ប៉ុន្តែ មិនប្រព្រឹត្តតាមពាក្យនោះទេ ខ្ញុំមិនជំនុំជម្រះគាត់ទេ ដ្បិត ខ្ញុំមិនបានមកដើម្បីជំនុំជម្រះលោកីយ៍ ប៉ុន្តែ ដើម្បីសង្គ្រោះលោកីយ៍វិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 48 អ្នកណាដែលបដិសេធខ្ញុំ ហើយអ្នកណាដែលមិនទទួលពាក្យរបស់ខ្ញុំ មានម្នាក់នឹងជំនុំជម្រះអ្នកនោះ។ ពាក្យដែលខ្ញុំបាននិយាយនឹងជំនុំជម្រះអ្នកនោះនៅថ្ងៃចុងក្រោយ។
|
|||
|
\v 49 ដ្បិត ខ្ញុំមិនបាននិយាយដើម្បីខ្លួនខ្ញុំទេ ប៉ុន្តែ ព្រះបិតាដែលចាត់ខ្ញុំឲ្យមក ជាអ្នកប្រទានសេចក្តីបង្គាប់ដល់ខ្ញុំ ពីអ្វីដែលខ្ញុំត្រូវនិយាយ និងពីអ្វីដែលត្រូវប្រាប់។
|
|||
|
\v 50 ខ្ញុំដឹងថា សេចក្តីបង្គាប់របស់ព្រះអង្គគឺជាជីវិតអស់កល្បជានិច្ច នោះជាអ្វីដែលខ្ញុំនិយាយ ដូចដែលព្រះបិតាបានមានបន្ទូលមកកាន់ខ្ញុំ ដូច្នេះ ខ្ញុំក៏ប្រាប់»។
|
|||
|
|
|||
|
\s5
|
|||
|
\c 13
|
|||
|
\cl ជំពូក ១៣
|
|||
|
\p
|
|||
|
\v 1 ឥឡូវនេះ ជាថ្ងៃមុនពេលពិធីបុណ្យរំលង។ ព្រះយេស៊ូជ្រាបថា ពេលកំណត់របស់ព្រះអង្គបានមកដល់ហើយ ក្នុងការចាកចេញពីលោកីយ៍ ហើយត្រឡប់ទៅព្រះបិតាវិញ។ ព្រះអង្គស្រឡាញ់អស់អ្នកដែលនៅជាមួយព្រះអង្គនៅក្នុងលោកីយ៍ណាស់ ហើយទ្រង់ស្រឡាញ់ពួកគេរហូតដល់ទីបំផុត។
|
|||
|
\v 2 ឥឡូវនេះ មារបានដាក់វានៅក្នុងចិត្តរបស់លោកយូដាសអ៊ីស្ការីយ៉ុតជាកូនលោកស៊ីម៉ូនរួចហើយ ដើម្បីក្បត់ព្រះយេស៊ូ។
|
|||
|
|
|||
|
\s5
|
|||
|
\v 3 ព្រះអង្គជ្រាបថា ព្រះបិតាបានប្រទានអ្វីៗទាំងអស់ក្នុងព្រះហស្តរបស់ព្រះអង្គ ហើយជ្រាបថា ព្រះអង្គបានយាងមកពីព្រះជាម្ចាស់ ហើយព្រះអង្គនឹងត្រឡប់ទៅឯព្រះជាម្ចាស់វិញ។
|
|||
|
\v 4 ព្រះអង្គបានក្រោកឡើងពីអាហារល្ងាច ហើយបានយកសម្លៀកបំពាក់ខាងក្រៅរបស់ព្រះអង្គ។ បន្ទាប់មកព្រះអង្គបានយកកន្សែង ហើយយកវាមកក្រវាត់ខ្លួនរបស់ព្រះអង្គ។
|
|||
|
\v 5 បន្ទាប់មក ព្រះអង្គបានចាក់ទឹកចូលទៅក្នុងផើងមួយ ហើយបានចាប់ផ្តើមលាងជើងពួកសិស្ស ហើយយកកន្សែងដែលចងនៅនឹងខ្លួនរបស់ព្រះអង្គមកជូត។
|
|||
|
|
|||
|
\s5
|
|||
|
\v 6 ព្រះអង្គបានមកឯលោកស៊ីម៉ូនពេត្រុស ហើយលោកពេត្រុសបានទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ តើព្រះអង្គនឹងលាងជើងទូលបង្គំឬអី?»
|
|||
|
\v 7 ព្រះយេស៊ូឆ្លើយ ហើយមានបន្ទូលទៅគាត់ថា៖ «អ្វីដែលខ្ញុំកំពុងធ្វើ អ្នកមិនយល់ទេនៅពេលនេះ ប៉ុន្តែ អ្នកនឹងយល់ការនេះនៅពេលក្រោយ»។
|
|||
|
\v 8 លោកពេត្រុសទូលទៅព្រះអង្គថា៖ «ព្រះអង្គមិនត្រូវលាងជើងទូលបង្គំទេ»។ ព្រះយេស៊ូឆ្លើយទៅគាត់ថា៖ «ប្រសិនបើ ខ្ញុំមិនលាងជើងអ្នក អ្នកគ្មានចំណែកអ្វីជាមួយខ្ញុំទេ»។
|
|||
|
\v 9 លោកស៊ីម៉ូនពេត្រុសទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមកុំគ្រាន់តែលាងជើងទូលបង្គំឡើយ ប៉ុន្តែ សូមលាងដៃ និងក្បាលរបស់ទូលបង្គំផង»។
|
|||
|
|
|||
|
\s5
|
|||
|
\v 10 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «អ្នកដែលងូតទឹករួចហើយមិនចាំបាច់ទេ លាងតែជើងរបស់អ្នកនោះទៅបានហើយ អ្នកនោះបានស្អាតទាំងស្រុងហើយ។ អ្នកស្អាតហើយ ប៉ុន្តែ អ្នកផ្សេងទេដែលមិនស្អាត»។
|
|||
|
\v 11 (ដើម្បីព្រះយេស៊ូជ្រាបថា អ្នកណានឹងក្បត់ព្រះអង្គ ហេតុដូច្នេះ ហើយបានជាព្រះអង្គមានបន្ទូលថា៖ «អ្នករាល់គ្នាមិនស្អាតទាំងអស់គ្នាទេ»)។
|
|||
|
|
|||
|
\s5
|
|||
|
\v 12 នៅពេលព្រះយេស៊ូបានលាងជើងពួកគេដូច្នេះ ហើយបានយកសម្លៀកបំពាក់របស់ព្រះអង្គមកពាក់ ហើយគង់នៅតុអាហារវិញ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើអ្នកដឹងអ្វីដែលខ្ញុំកំពុងធ្វើជាមួយអ្នករាល់គ្នាទេ?
|
|||
|
\v 13 អ្នករាល់ហៅខ្ញុំថា៖ «លោកគ្រូ» ឬ «ព្រះអម្ចាស់» អ្នករាល់គ្នានិយាយនោះត្រូវហើយ ខ្ញុំអ៊ីចឹងមែន។
|
|||
|
\v 14 ប្រសិនបើខ្ញុំ ជាព្រះអម្ចាស់ និងជាគ្រូ បានលាងជើងអ្នករាល់គ្នា អ្នកក៏ត្រូវលាងជើងដល់គ្នាទៅវិញទៅមកដែរ។
|
|||
|
\v 15 ដ្បិត ខ្ញុំបានធ្វើជាគំរូដល់អ្នករាល់គ្នាហើយ អ្នករាល់គ្នាត្រូវធ្វើដូច្នេះបានធ្វើដល់អ្នករាល់គ្នាដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 16 ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកបម្រើមិនធំជាម្ចាស់របស់ខ្លួនឡើយ ឬអ្នកនាំសារក៏មិនធំជាងអ្នកដែលចាត់គាត់ឲ្យមកនោះទេ។
|
|||
|
\v 17 ប្រសិនបើ អ្នករាល់គ្នាស្គាល់ការទាំងនេះ អ្នកនឹងមានពរ ប្រសិនបើ អ្នករាល់គ្នាធ្វើការទាំងនោះ។
|
|||
|
\v 18 ខ្ញុំមិននិយាយពីអ្នករាល់គ្នាទេ ខ្ញុំដឹងអស់អ្នកដែលខ្ញុំបានជ្រើសរើស ប៉ុន្តែ ការនេះអាចកើតឡើងដូច្នេះ ដើម្បីឲ្យបានសម្រេចតាមបទគម្ពីរថា៖ «អ្នកដែលបរិភោគនំប៉័ងខ្ញុំ បានលើកកែងជើងរបស់គាត់ទាស់នឹងខ្ញុំ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 19 ខ្ញុំប្រាប់អ្នករាល់គ្នានៅពេលនេះ មុនពេលវាកើតឡើង ដើម្បីនៅពេលវាកើតឡើង អ្នកអាចជឿថា ខ្ញុំជាព្រះ។
|
|||
|
\v 20 ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អស់អ្នកណាដែលទទួលអ្នកដែលខ្ញុំចាត់ឲ្យទៅ ទទួលខ្ញុំដែរ ហើយអស់អ្នកណាដែលទទួលខ្ញុំ ទទួលព្រះអង្គដែលចាត់ខ្ញុំឲ្យមកដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 21 នៅពេលព្រះយេស៊ូមានបន្ទូលការនេះរួចហើយ ព្រះអង្គមានការខ្វល់ខ្វាយក្នុងវិញ្ញាណ។ ព្រះអង្គបានធ្វើបន្ទាល់ ហើយមានបន្ទូលថា៖ «ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មានម្នាក់ក្នុងចំណោមអ្នករាល់គ្នាក្បត់ខ្ញុំ»។
|
|||
|
\v 22 ពួកសិស្សមើលគ្នាទៅវិញទៅមក ងឿងឆ្ងល់ថាព្រះអង្គកំពុងមានបន្ទូលពីអ្នកណា។
|
|||
|
|
|||
|
\s5
|
|||
|
\v 23 សិស្សម្នាក់នៃពួកសិស្សរបស់ព្រះអង្គ ជាអ្នកដែលព្រះអង្គស្រឡាញ់ កំពុងតែអង្គុយតុនៅជិតព្រះយេស៊ូ។
|
|||
|
\v 24 លោកស៊ីម៉ូនពេត្រុស បានធ្វើសញ្ញាទៅសិស្សនោះ ហើយនិយាយថា៖ «សួរព្រះអង្គមើល ព្រះអង្គកំពុងនិយាយអំពីអ្នកណា?»។
|
|||
|
\v 25 ដូច្នេះ គាត់បានផ្អែកទៅជិតព្រះយេស៊ូហើយនិយាយទៅកាន់ព្រះអង្គថា «ព្រះអង្គម្ចាស់អើយ តើអ្នកនោះជាអ្នកណា?»
|
|||
|
|
|||
|
\s5
|
|||
|
\v 26 បន្ទាប់មក ព្រះយេស៊ូឆ្លើយថា៖ «គឺជាម្នាក់ដែលខ្ញុំនឹងជ្រលក់នំប៉័ងមួយដុំ ហើយឲ្យទៅអ្នកនោះ»។ ដូច្នេះ នៅពេលព្រះអង្គបានជ្រលក់នំប៉័ងរួចហើយ ព្រះអង្គបានប្រទានទៅលោកយូដាសជាកូនរបស់លោកស៊ីម៉ូនអ៊ីស្ការីយ៉ុត។
|
|||
|
\v 27 បន្ទាប់ពីបានទទួលនំប៉័ងហើយ សាតាំងបានចូលទៅក្នុងគាត់ ដូច្នេះ ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «តើអ្នកកំពុងធ្វើអ្វី ចូរធ្វើវាឲ្យលឿនទៅ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 28 អស់អ្នកដែលអង្គុយនៅតុ គ្មាននរណាម្នាក់ដឹងថា ហេតុអ្វីបានជាព្រះអង្គមានបន្ទូលការនេះទៅគាត់។
|
|||
|
\v 29 អ្នកខ្លះគិតថា ដោយសារលោកយូដាសជាអ្នកកាន់ថង់ប្រាក់ ព្រះយេស៊ូមានបន្ទូលទៅគាត់ «ឲ្យទិញអ្វីដែលយើងត្រូវការ សម្រាប់ពិធីបុណ្យ»។ ឬ អាចឲ្យគាត់ឲ្យអ្វីមួយដល់អ្នកក្រ។
|
|||
|
\v 30 បន្ទាប់ពីលោកយូដាសបានទទួលនំប៉័ងហើយ គាត់ក៏ចេញទៅភ្លាម។ ពេលនោះយប់ហើយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 31 នៅពេលលោកយូដាសចេញផុតទៅ ព្រះយេស៊ូមានបន្ទូលថា៖ «ឥឡូវនេះ បុត្ររបស់មនុស្សត្រូវទទួលសិរីរុងរឿង ហើយព្រះជាម្ចាស់បានទទួលសិរីរុងរឿងបានតាមរយៈព្រះអង្គដែរ។
|
|||
|
\v 32 ព្រះជាម្ចាស់នឹងតម្កើងព្រះអង្គនៅក្នុងអង្គទ្រង់ផ្ទាល់ ហើយទ្រង់នឹងតម្កើងព្រះអង្គភ្លាម។
|
|||
|
\v 33 កូនតូចអើយ ខ្ញុំនៅជាមួយអ្នករាល់គ្នាតែមួយរយៈខ្លីទៀតតែប៉ុណ្ណោះ។ អ្នករាល់គ្នានឹងស្វែងរកខ្ញុំ ដូចដែលខ្ញុំបាននិយាយទៅពួកយូដាដែរថា៖ «កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាមិនអាចទៅបានទៅបានទេ»។ ពេលនេះ ខ្ញុំក៏និយាយទៅកាន់អ្នករាល់គ្នាដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 34 ខ្ញុំឲ្យដល់អ្នករាល់គ្នានូវក្រឹត្យវិន័យមួយថ្មី គឺថាអ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់ដល់អ្នករាល់គ្នាដែរ ដូច្នេះ អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរ។
|
|||
|
\v 35 មនុស្សទាំងអស់នឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំដោយសារការនេះ គឺដោយសារអ្នករាល់គ្នាស្រឡាញ់អ្នកទៅវិញទៅមក»។
|
|||
|
|
|||
|
\s5
|
|||
|
\v 36 លោកស៊ីម៉ូនពេត្រុសទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ តើព្រះអង្គយាងទៅណា?» ព្រះយេស៊ូឆ្លើយថា៖ «កន្លែងដែលខ្ញុំទៅ អ្នកមិនអាចទៅតាមខ្ញុំបានទេនៅពេលនេះ ប៉ុន្តែ អ្នកនឹងទៅតាមខ្ញុំនៅពេលក្រោយ»។
|
|||
|
\v 37 លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ហេតុអ្វីបានជាទូលបង្គំមិនអាចទៅតាមព្រះអង្គនៅពេលនេះ? ទូលបង្គំនឹងលះបង់ជីវិតរបស់ទូលបង្គំដើម្បីព្រះអង្គ»។
|
|||
|
\v 38 ព្រះយេស៊ូឆ្លើយថា៖ «តើអ្នកនឹងលះបង់ជីវិតដើម្បីខ្ញុំ? ពិតណាស់ ខ្ញុំប្រាប់អ្នកជាប្រាកដថា មាន់នឹងមិនរងាវទេ ប្រសិនបើអ្នកមិនបដិសេធខ្ញុំបីដង»។
|
|||
|
|
|||
|
\s5
|
|||
|
\c 14
|
|||
|
\cl ជំពូក ១៤
|
|||
|
\p
|
|||
|
\v 1 កុំឲ្យរបស់អ្នករាល់គ្នាខ្វល់ខ្វាយឡើយ។ អ្នកជឿដល់ព្រះជាម្ចាស់ហើយ ក៏ជឿដល់ខ្ញុំដែរ។
|
|||
|
\v 2 នៅក្នុងដំណាក់របស់ព្រះបិតាខ្ញុំ មានបន្ទប់ជាច្រើន។ ប្រសិនបើមិនដូច្នោះទេ ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងទៅដើម្បីរៀបចំកន្លែងសម្រាប់អ្នករាល់គ្នា។
|
|||
|
\v 3 ប្រសិនបើខ្ញុំទៅ ហើយរៀបចំកន្លែងសម្រាប់អ្នករាល់គ្នា ខ្ញុំនឹងត្រឡប់មកវិញម្តងទៀត ហើយយកអ្នករាល់គ្នាទៅឯខ្ញុំ ដូច្នេះ អ្នករាល់គ្នានឹងបាននៅកន្លែងដែលខ្ញុំនៅដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 4 អ្នករាល់គ្នាបានស្គាល់ផ្លូវដែលខ្ញុំកំពុងទៅ។
|
|||
|
\v 5 លោកថូម៉ាសទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ យើងមិនដឹងថាព្រះអង្គទៅណាផង ធ្វើដូចម្តេចឲ្យយើងស្គាល់ផ្លូវបានទៅ?»
|
|||
|
\v 6 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាជីវិត គ្មាននរណាអាចទៅឯព្រះបិតាបានទេ លើកលែងតែចូលតាមរយៈខ្ញុំ។
|
|||
|
\v 7 ប្រសិនបើ អ្នករាល់គ្នាបានស្គាល់ខ្ញុំ អ្នករាល់គ្នាក៏ស្គាល់ព្រះបិតារបស់ខ្ញុំដែរ។ ចាប់ពីពេលនេះតទៅ អ្នករាល់គ្នាស្គាល់ព្រះអង្គ ហើយក៏បានឃើញព្រះអង្គដែរ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 8 លោកភីលីពទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមបង្ហាញព្រះបិតាដល់យើងខ្ញុំផង នោះយើងខ្ញុំស្កប់ចិត្តហើយ»។
|
|||
|
\v 9 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ខ្ញុំបាននៅជាមួយអ្នកអស់រយៈពេលយ៉ាងយូរ ហើយអ្នកនៅតែមិនស្គាល់ខ្ញុំទៀត ភីលីព? អស់អ្នកណាដែលឃើញខ្ញុំ ឃើញព្រះបិតាដែរ។ តើអ្នកអាចនិយាយថា៖ «សូមបង្ហាញព្រះបិតាឲ្យយើងខ្ញុំឃើញផងដូចម្តេចកើត?
|
|||
|
|
|||
|
\s5
|
|||
|
\v 10 តើអ្នករាល់គ្នាមិនជឿថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតានៅក្នុងខ្ញុំទេឬអី? ពាក្យដែលខ្ញុំនិយាយទៅកាន់អ្នករាល់គ្នា ខ្ញុំមិនបាននិយាយចេញដោយសិទ្ធិអំណាចខ្លួនរបស់ខ្ញុំផ្ទាល់ទេ ប៉ុន្តែ ព្រះបិតារស់នៅក្នុងខ្ញុំកំពុងធ្វើការងាររបស់ព្រះអង្គ។
|
|||
|
\v 11 ចូរជឿដល់ខ្ញុំថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតានៅក្នុងខ្ញុំ ឬជឿដោយសារកិច្ចការទាំងនោះចុះ។
|
|||
|
|
|||
|
\s5
|
|||
|
\v 12 ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ នឹងធ្វើការដូចដែលខ្ញុំធ្វើដែរ ហើយអ្នកនោះនឹងធ្វើការលើសជាងការទាំងនេះផង ដ្បិត ខ្ញុំបានទៅឯព្រះបិតាខ្ញុំវិញហើយ។
|
|||
|
\v 13 អ្វីក្តីដែលអ្នករាល់គ្នាសុំដោយនូវឈ្មោះខ្ញុំ ខ្ញុំនឹងសម្រេចឲ្យ ដើម្បីឲ្យព្រះបិតាបានទទួលសិរីរុងរឿងនៅក្នុងព្រះបុត្រា។
|
|||
|
\v 14 ប្រសិនបើ អ្នករាល់គ្នាសុំអ្វីៗដោយនូវឈ្មោះខ្ញុំ ហើយខ្ញុំនឹងធ្វើវា។
|
|||
|
|
|||
|
\s5
|
|||
|
\v 15 ប្រសិនបើ អ្នករាល់គ្នាស្រឡាញ់ខ្ញុំ នឹងប្រព្រឹត្តតាមបញ្ញាតិរបស់ខ្ញុំ
|
|||
|
\v 16 ហើយខ្ញុំនឹងអធិស្ឋានទៅព្រះបិតា ហើយព្រះអង្គនឹងប្រទានអ្នកកម្សាន្តចិត្តដល់អ្នករាល់គ្នា ដើម្បីឲ្យព្រះអង្គបានគង់នៅជាមួយអ្នករាល់គ្នាជារៀងរហូតតទៅ
|
|||
|
\v 17 ជាព្រះវិញ្ញាណនៃសេចក្តីពិត។ លោកីយ៍មិនអាចទទួលព្រះអង្គបានទេ ដោយសារលោកីយ៍មិនឃើញព្រះអង្គ ឬស្គាល់ព្រះអង្គ។ ប៉ុន្តែ អ្នករាល់គ្នាវិញ ស្គាល់ព្រះអង្គ ដើម្បីព្រះអង្គមានព្រះជន្មរស់នៅជាមួយអ្នករាល់គ្នា ហើយគង់នៅជាមួយអ្នករាល់គ្នា។
|
|||
|
|
|||
|
\s5
|
|||
|
\v 18 ខ្ញុំនឹងមិនបោះបង់អ្នករាល់គ្នាចោលឡើយ ខ្ញុំនឹងត្រឡប់មករកអ្នករាល់គ្នាវិញ។
|
|||
|
\v 19 នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ លោកីយ៍នឹងលែងឃើញខ្ញុំទៀតហើយ ប៉ុន្តែ អ្នករាល់គ្នាឃើញខ្ញុំ។ ព្រោះខ្ញុំរស់ អ្នករាល់គ្នាក៏រស់ដែរ។
|
|||
|
\v 20 នៅថ្ងៃនោះ អ្នកនឹងដឹងថា ខ្ញុំនៅក្នុងព្រះបិតា ហើយថាអ្នករាល់គ្នានៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងអ្នករាល់គ្នា។
|
|||
|
|
|||
|
\s5
|
|||
|
\v 21 អស់អ្នកណាដែលមានក្រឹត្យវិន័យរបស់ខ្ញុំ ហើយប្រព្រឹត្តតាម គឺជាអ្នកដែលស្រឡាញ់ខ្ញុំ ហើយអ្នកណាដែលស្រឡាញ់ខ្ញុំ ព្រះបិតារបស់ខ្ញុំក៏ស្រឡាញ់អ្នកនោះដែរ ហើយខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយខ្ញុំនឹងបង្ហាញខ្លួនខ្ញុំដល់អ្នកនោះ»។
|
|||
|
\v 22 លោកយូដា (មិនមែនអ៊ីស្ការីយ៉ុត) បានទូលទៅព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គបង្ហាញអង្គទ្រង់ដល់យើង ហើយមិនបង្ហាញដល់លោកីយ៍?»
|
|||
|
|
|||
|
\s5
|
|||
|
\v 23 ព្រះយេស៊ូបានឆ្លើយ ហើយមានបន្ទូលទៅគាត់ថា៖ «ប្រសិនបើ អ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងប្រព្រឹត្តតាមពាក្យរបស់ខ្ញុំ។ ព្រះបិតារបស់ខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមករកអ្នកនោះ ហើយយើងនឹងតាំងទីលំនៅរបស់យើងជាមួយអ្នកនោះ។
|
|||
|
\v 24 អ្នកណាដែលមិនស្រឡាញ់ខ្ញុំ មិនប្រព្រឹត្តតាមពាក្យរបស់ខ្ញុំទេ។ ពាក្យដែលអ្នករាល់គ្នាបានឮមិនមែនជាពាក្យរបស់ខ្ញុំទេ ប៉ុន្តែ មកពីព្រះបិតាដែលចាត់ខ្ញុំឲ្យមក។
|
|||
|
|
|||
|
\s5
|
|||
|
\v 25 ខ្ញុំបាននិយាយការទាំងនេះដល់អ្នករាល់គ្នា ក្នុងពេលដែលខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា។
|
|||
|
\v 26 ប៉ុន្តែ អ្នកកម្សាន្តចិត្ត គឺព្រះវិញ្ញាណដ៏វិសុទ្ធ ជាព្រះដែលព្រះបិតាបានចាត់មកដោយនូវឈ្មោះខ្ញុំ ព្រះអង្គនឹងបង្រៀនអ្នករាល់គ្នាគ្រប់យ៉ាង ហើយព្រះអង្គនឹងរំលឹកអ្នករាល់គ្នាពីអ្វីៗគ្រប់យ៉ាងដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នា។
|
|||
|
\v 27 ខ្ញុំទុកសេចក្តីសុខសាន្តដល់អ្នករាល់គ្នា ខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា។ សេចក្តីសុខសាន្តដែលខ្ញុំឲ្យ មិនដូចជាសេចក្តីសុខសាន្តដែលលោកីយ៍ឲ្យទេ។ កុំឲ្យចិត្តរបស់អ្នករាល់គ្នាខ្វល់ខ្វាយឡើយ ហើយក៏កុំឲ្យភ័យខ្លាចដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 28 អ្នករាល់គ្នាបានឮអ្វីដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាថា៖ «ខ្ញុំនឹងចេញទៅឆ្ងាយ ហើយខ្ញុំនឹងត្រឡប់មកឯអ្នករាល់គ្នាវិញ។ ប្រសិនបើ អ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នកនឹងមានអំណរ ព្រោះខ្ញុំកំពុងតែទៅឯព្រះបិតា ដ្បិតព្រះបិតាធំជាងខ្ញុំ។
|
|||
|
\v 29 ខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយ វានឹងកើតឡើងយ៉ាងដូច្នេោះ ដើម្បីនៅពេលវាកើតឡើង អ្នករាល់គ្នានឹងជឿ។
|
|||
|
\v 30 ខ្ញុំនឹងឈប់និយាយច្រើនជាមួយនឹងអ្នករាល់គ្នាទៀតហើយ ដ្បិតមេគ្រប់គ្រងលោកីយ៍នេះមកដល់ហើយ។ វាគ្មានអំណាចអ្វីមកលើខ្ញុំទេ
|
|||
|
\v 31 ប៉ុន្តែ ដើម្បីលោកីយ៍បានដឹងថា ខ្ញុំស្រឡាញ់ព្រះបិតា ហើយខ្ញុំធ្វើអ្វីៗតាមសេចក្តីបង្គាប់របស់ព្រះបិតាខ្ញុំ តែប៉ុណ្ណោះ។ ចូរយើងក្រោកឡើង ហើយចេញពីទីនេះទៅ»។
|
|||
|
|
|||
|
\s5
|
|||
|
\c 15
|
|||
|
\cl ជំពូក ១៥
|
|||
|
\p
|
|||
|
\v 1 ខ្ញុំជាដើមទំពាំងបាយជូរពិត ហើយព្រះបិតាខ្ញុំជាអ្នកដាំ។
|
|||
|
\v 2 ព្រះអង្គកាត់មែកទាំងឡាយណាដែលមិនបង្កើតផលនៅក្នុងខ្ញុំចោល ហើយព្រះអង្គកាត់លោះមែកទាំងឡាយណាដែលបង្កើតផល ដើម្បីឲ្យមែកនោះបានបង្កើតផលកាន់តែច្រើនឡើងថែមទៀត។
|
|||
|
|
|||
|
\s5
|
|||
|
\v 3 អ្នករាល់គ្នាបានស្អាតហើយ ដោយសារព្រះបន្ទូលដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នា។
|
|||
|
\v 4 ចូរនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នករាល់គ្នា។ ដូចជាមែកមួយ មិនអាចបង្កើតផលដោយខ្លួនវាបានទេ លុះត្រាតែវានៅជាប់នឹងដើមទំពាំងបាយជូរ អ្នករាល់គ្នាក៏ដូចគ្នាដែរ លុះត្រាតែនៅជាប់នឹងខ្ញុំ។
|
|||
|
|
|||
|
\s5
|
|||
|
\v 5 ខ្ញុំជាដើមទំពាំងបាយជូរ អ្នករាល់គ្នាជាមែក។ អ្នកណាដែលនៅជាប់ក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងអ្នកនោះ អ្នកនោះនឹងបង្កើតផលជាច្រើន ដ្បិត បើគ្មានខ្ញុំទេ អ្នកមិនអាចធ្វើអ្វីបានទាំងអស់។
|
|||
|
\v 6 ប្រសិនបើ អ្នកណាមិននៅជាប់នឹងខ្ញុំ អ្នកនោះនឹងត្រូវបោះចោលទៅក្រៅ ដូចជាមែក ហើយវានឹងស្ងួត ហើយពួកគេនឹងប្រមូលមែកទាំងនោះ ហើយបោះមែកទាំងនោះចោលទៅក្នុងភ្លើង មែកទាំងនោះនឹងត្រូវឆេះអស់។
|
|||
|
\v 7 ប្រសិនបើ អ្នករាល់គ្នានៅជាប់នឹងខ្ញុំ ហើយប្រសិនបើ ពាក្យខ្ញុំនៅជាប់ក្នុងអ្នករាល់គ្នា ចូរសុំអ្វីៗតាមតែអ្នកប្រាថ្នាចុះ វានឹងបានសម្រេចដល់អ្នករាល់គ្នា។
|
|||
|
|
|||
|
\s5
|
|||
|
\v 8 ព្រះបិតាខ្ញុំបានទទួលសិរីល្អ ដោយសារអ្នករាល់គ្នាបង្កើតផលជាច្រើន ហើយបញ្ជាក់ថាអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន។
|
|||
|
\v 9 ព្រះបិតាស្រឡាញ់ខ្ញុំយ៉ាងណា ខ្ញុំក៏ស្រឡាញ់អ្នករាល់គ្នាយ៉ាងនោះដែរ។ ចូរនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំ។
|
|||
|
|
|||
|
\s5
|
|||
|
\v 10 ប្រសិនបើ អ្នករាល់គ្នា ប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ខ្ញុំ អ្នករាល់គ្នានឹងនៅជាប់នឹងសេចក្តីស្រឡាញ់របស់ខ្ញុំ ដូចខ្ញុំ បានប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ព្រះបិតាខ្ញុំដែរ ហើយខ្ញុំបាននៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គដែរ។
|
|||
|
\v 11 ខ្ញុំបានប្រាប់ការទាំងនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអំណររបស់ខ្ញុំបាននៅជាមួយអ្នករាល់គ្នា និងដើម្បីឲ្យអំណររបស់អ្នករាល់គ្នាបានពេញលក្ខណៈ។
|
|||
|
|
|||
|
\s5
|
|||
|
\v 12 នេះគឺជាក្រឹត្យវិន័យរបស់ខ្ញុំ គឺថាអ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់ដល់អ្នករាល់គ្នាដែរ។
|
|||
|
\v 13 គ្មាននរណាមានក្តីស្រឡាញ់ធំជាងនេះទេដោយព្រះអង្គហ៊ានលះបង់ជីវិតដើម្បីមិត្តសម្លាញ់។
|
|||
|
|
|||
|
\s5
|
|||
|
\v 14 អ្នករាល់គ្នាជាមិត្តសម្លាញ់របស់ខ្ញុំ ប្រសិនបើ អ្នករាល់គ្នាធ្វើការដែលខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នា។
|
|||
|
\v 15 ខ្ញុំលែងហៅអ្នករាល់គ្នាថាជាអ្នកបម្រើទៀតហើយ ដ្បិតអ្នកបម្រើមិនដឹងថាម្ចាស់របស់គាត់កំពុងធ្វើអ្វីនោះទេ។ ខ្ញុំបានហៅអ្នករាល់គ្នាថាមិត្តសម្លាញ់ ដើម្បីអ្វីៗគ្រប់យ៉ាងដែលខ្ញុំបានឮពីព្រះបិតាខ្ញុំ ហើយខ្ញុំបានប្រាប់ដល់អ្នករាល់គ្នារួចហើយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 16 អ្នករាល់គ្នាមិនបានជ្រើសរើសខ្ញុំទេ ប៉ុន្តែ ខ្ញុំបានជ្រើសរើសអ្នករាល់គ្នា ហើយបានរើសតាំងអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានចេញទៅហើយបង្កើតផល ហើយផលរបស់អ្នករាល់គ្នាបាននៅជាប់ផង។ ដូច្នេះហើយ អ្វីដែលអ្នករាល់គ្នាទូលសុំពីព្រះបិតាដោយនូវឈ្មោះខ្ញុំ ព្រះអង្គនឹងប្រទានមកអ្នករាល់គ្នា។
|
|||
|
\v 17 ខ្ញុំបង្គាប់ការទាំងនេះមកអ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក។
|
|||
|
|
|||
|
\s5
|
|||
|
\v 18 ប្រសិនបើ លោកីយ៍ស្អប់អ្នករាល់គ្នា ចូរដឹងថា ពួកគេស្អប់ខ្ញុំមុនពេលពួកគេស្អប់អ្នករាល់ទៅទៀត។
|
|||
|
\v 19 ប្រសិនបើ អ្នករាល់គ្នាមកពីលោកីយ៍ លោកីយ៍នឹងស្រឡាញ់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាជារបស់លោកីយ៍។ ប៉ុន្តែ ដោយព្រោះអ្នករាល់គ្នាមិនមែនជារបស់លោកីយ៍ ហើយដោយសារខ្ញុំបានជ្រើសរើសអ្នករាល់គ្នាចេញពីលោកីយ៍ ដូច្នេះហើយ បានជាលោកីយ៍ស្អប់អ្នករាល់គ្នា។
|
|||
|
|
|||
|
\s5
|
|||
|
\v 20 ចាំសម្ដីដែលខ្ញុំបាននិយាយជាមួយអ្នករាល់គ្នាទេ ថា៖ «អ្នកបម្រើមិនធំជាងចៅហ្វាយរបស់គាត់ទេ»។ ប្រសិនបើ ពួកគេបៀតបៀនខ្ញុំ ពួកគេក៏បៀតបៀនដល់អ្នករាល់គ្នាដែរ។ ប្រសិនបើ អ្នករាល់គ្នាប្រព្រឹត្តតាមពាក្យខ្ញុំ ពួកគេនឹងប្រព្រឹត្តពាក្យរបស់អ្នករាល់គ្នាដែរ។
|
|||
|
\v 21 ពួកគេនឹងធ្វើការទាំងអស់នេះដល់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ ព្រោះពួកគេមិនស្គាល់ព្រះអង្គដែលចាត់ខ្ញុំឲ្យមកទេ។
|
|||
|
\v 22 ប្រសិនបើ ខ្ញុំមិនបានមក ហើយប្រាប់ដល់ពួកគេទេ នោះពួកគេអាចនឹងគ្មានបាបទេ ប៉ុន្តែ ឥឡូវនេះ ពួកគេលែងមានការដោះសារពីបាបរបស់ពួកគេហើយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 23 អ្នកណាដែលស្អប់ខ្ញុំ ក៏ស្អប់ព្រះបិតាខ្ញុំដែរ។
|
|||
|
\v 24 ប្រសិនបើ ខ្ញុំមិនបានធ្វើការ ដែលគ្មាននរណានៅក្នុងចំណោមពួកគេអាចធ្វើការនោះបាន ពួកគេអាចនឹងមិនមានបាបទេ ប៉ុន្តែ ឥឡូវនេះ ពួកគេបានឃើញ ហើយស្អប់ទាំងខ្ញុំ និងព្រះបិតាខ្ញុំ។
|
|||
|
\v 25 ប៉ុន្តែ ការនេះកើតឡើង ដើម្បីឲ្យបានសម្រេចតាមពាក្យដែលចែងនៅក្នុងក្រឹត្យវិន័យរបស់ពួកគេថា៖ «ពួកគេស្អប់ខ្ញុំ ឥតហេតុផលឡើយ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 26 នៅពេលដែលចាត់អ្នកកម្សាន្តចិត្តមកឯអ្នករាល់គ្នាពីព្រះបិតាខ្ញុំមក ព្រះអង្គជា ព្រះវិញ្ញាណនៃសេចក្តីពិត ដែលយាងពីព្រះបិតាខ្ញុំមក ព្រះអង្គនឹងធ្វើបន្ទាល់ពីខ្ញុំ។
|
|||
|
\v 27 អ្នករាល់គ្នាដ៏កំពុងធ្វើបន្ទាល់ពីខ្ញុំដែរ ព្រោះអ្នករាល់គ្នាបាននៅជាមួយខ្ញុំតាំងពីដំបូង។
|
|||
|
|
|||
|
\s5
|
|||
|
\c 16
|
|||
|
\cl ជំពូក ១៦
|
|||
|
\p
|
|||
|
\v 1 ខ្ញុំបានប្រាប់សេចក្តីទាំងនេះដល់អ្នករាល់គ្នា ដេើម្បីកុំឲ្យអ្នករាល់គ្នារវាតចិត្ត។
|
|||
|
\v 2 ពួកគេនឹងបណ្តេញអ្នករាល់គ្នាពីសាលាប្រជុំ។ ប៉ុន្តែ នៅពេលកំណត់មកដល់ នៅពេលមនុស្សគ្រប់គ្នាដែលរកសម្លាប់អ្នករាល់គ្នា ពួកគេនឹងគិតថា ដើម្បីធ្វើជាយញ្ញបូជាថ្វាយព្រះជាម្ចាស់។
|
|||
|
|
|||
|
\s5
|
|||
|
\v 3 ពួកគេធ្វើការទាំងនេះ ដោយសារពួកគេមិនបានស្គាល់ព្រះបិតាខ្ញុំ ឬស្គាល់ខ្ញុំទេ។
|
|||
|
\v 4 ខ្ញុំបានប្រាប់ការទាំងនេះដល់អ្នករាល់គ្នា ដើម្បីនៅពេលកំណត់មកដល់ អ្នកនឹងចាំថា ខ្ញុំនិយាយពួកគេប្រាប់អ្នករាល់គ្នាហើយ។ ខ្ញុំមិនបានប្រាប់ការនេះដល់អ្នករាល់គ្នាតាំងពីដំបូងមកទេ ដោយសារខ្ញុំនៅជាមួយអ្នករាល់គ្នា។
|
|||
|
|
|||
|
\s5
|
|||
|
\v 5 ប៉ុន្តែ ឥឡូវនេះ ខ្ញុំត្រឡប់ទៅព្រះអង្គដែលចាត់ខ្ញុំឲ្យមកវិញ ប៉ុន្តែ គ្មាននរណានៅក្នុងចំណោមអ្នករាល់គ្នាសួរខ្ញុំថា៖ «តើព្រះអង្គកំពុងទៅណា?»
|
|||
|
\v 6 ប៉ុន្តែ ដោយសារខ្ញុំបាននិយាយការនេះដល់អ្នករាល់គ្នា ធ្វើឲ្យចិត្តរបស់អ្នករាល់គ្នាពេញដោយសេចក្តីព្រួយ។ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើខ្ញុំទៅ វាប្រសើរដល់អ្នករាល់គ្នា។
|
|||
|
\v 7 ដ្បិត ប្រសិនបើ ខ្ញុំមិនទៅទេ ព្រះដ៏កម្សាន្តចិត្តនឹងមិនមកទេ ប៉ុន្តែ ប្រសិនបើ ខ្ញុំទៅ ខ្ញុំនឹងចាត់ព្រះអង្គឲ្យមកសម្រាប់អ្នករាល់គ្នា។
|
|||
|
|
|||
|
\s5
|
|||
|
\v 8 នៅពេលព្រះដ៏កម្សាន្តចិត្តយាងមក ព្រះអង្គបង្ហាញដល់លោកីយ៍កំហុសទាក់ទងនឹងបាប ទាក់ទងនឹងសេចក្តីសុចរិត និងទាក់ទងនឹងការជំនុំជម្រះ។
|
|||
|
\v 9 ទាក់ទងនឹងបាប ដោយសារពួកគេមិនជឿលើខ្ញុំ
|
|||
|
\v 10 ទាក់ទងនឹងសេចក្តីសុចរិត ដោយសារខ្ញុំត្រឡប់ទៅព្រះបិតាវិញ
|
|||
|
\v 11 ហើយទាក់ទងនឹងការជំនុំជម្រះ ដោយសារអ្នកគ្រប់គ្រងរបស់លោកីយ៍នេះនឹងត្រូវជំនុំជម្រះ។
|
|||
|
|
|||
|
\s5
|
|||
|
\v 12 ខ្ញុំមានការជាច្រើនប្រាប់ដល់អ្នករាល់គ្នា ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាមិនយល់ពីវាទេ។
|
|||
|
\v 13 ប៉ុន្តែ នៅពេលព្រះវិញ្ញាណនៃសេចក្តីពិតយាងមក ព្រះអង្គនឹងនាំអ្នករាល់គ្នាទៅក្នុងសេចក្តីពិតគ្រប់យ៉ាង ដ្បិតព្រះអង្គមិនបានមានបន្ទូលពីអង្គទ្រង់ផ្ទាល់ទេ។ ប៉ុន្តែ ព្រះអង្គនឹងមានបន្ទូលពីអ្វីដែលព្រះអង្គបានឮ ហើយព្រះអង្គនឹងប្រាប់អ្នករាល់គ្នាពីអ្វីៗដែលនឹងមកដល់។
|
|||
|
\v 14 ព្រះអង្គនឹងថ្វាយសិរីល្អដល់ខ្ញុំ ព្រោះព្រះអង្គនឹងយកអ្វីដែលជារបស់ខ្ញុំ ហើយព្រះអង្គនឹងប្រាប់ពីការនោះដល់អ្នករាល់គ្នា។
|
|||
|
|
|||
|
\s5
|
|||
|
\v 15 អ្វីៗទាំងអស់ដែលព្រះបិតាមានជារបស់ខ្ញុំ។ ដូច្នេះ ខ្ញុំនិយាយថា ព្រះវិញ្ញាណនឹងទទួលអ្វីដែលជារបស់ខ្ញុំ និងព្រះអង្គនឹងប្រាប់ដល់អ្នករាល់គ្នា។
|
|||
|
\v 16 ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ ហើយនៅក្នុងរយៈពេលដ៏ខ្លីខាងមុខ អ្នករាល់គ្នានឹងបានឃើញខ្ញុំម្តងទៀត។
|
|||
|
|
|||
|
\s5
|
|||
|
\v 17 បន្ទាប់មក មានពួកសិស្សរបស់ព្រះអង្គខ្លះនិយាយទៅកាន់គ្នាទៅវិញទៅមកថា៖ «តើមានន័យយ៉ាងដូចម្តេច ដែលព្រះអង្គមានបន្ទូលមកហើយថា៖ «ក្នុងរយៈពេលដ៏ខ្លី អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀត ហើយនៅក្នុងរយៈពេលដ៏ខ្លះខាងមុន អ្នករាល់គ្នានឹងបានឃើញខ្ញុំម្តងទៀត?» ហើយ «ដោយសារខ្ញុំទៅឯព្រះបិតាខ្ញុំវិញ?»
|
|||
|
\v 18 ដូច្នេះហើយ បានជាពួកគេនិយាយថា៖ «តើអ្វីទៅដែលព្រះអង្គមានបន្ទូលថា៖ «ក្នុងរយៈពេលដ៏ខ្លី?» យើងមិនដឹងថា ព្រះអង្គមានបន្ទូលអំពីអ្វីទេ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 19 ព្រះយេស៊ូឃើញថា ពួកគេចង់សួរព្រះអង្គ ហើយព្រះអង្គក៏មានបន្ទូលទៅកាន់ពួកគេថា៖ «តើនេះគឺជាអ្វីដែលអ្នករាល់កំពុងតែសួរនៅក្នុងចំណោមអ្នករាល់គ្នា តើអ្វីដែលខ្ញុំនិយាយនោះ មានន័យយ៉ាងដូចម្តេចថា៖ «ក្នុងរយៈពេលដ៏ខ្លី ហើយអ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀត ហើយក្នុងរយៈពេលដ៏ខ្លី អ្នករាល់គ្នាបានឃើញខ្ញុំម្តងទៀត?
|
|||
|
\v 20 ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នានឹងយំ ហើយកាន់ទុក្ខ ប៉ុន្តែ លោកីយ៍នឹងសប្បាយរីករាយ។ អ្នករាល់គ្នានឹងមានទុក្ខព្រួយយ៉ាងខ្លាំង ប៉ុន្តែ ទុក្ខព្រួយរបស់អ្នករាល់គ្នានឹងត្រឡប់ទៅជាអំណរវិញ។
|
|||
|
\v 21 នៅពេលស្រី្តបង្កើតកូន នាងមានទុក្ខព្រួយជាខ្លាំង ព្រោះពេលកំណត់របស់នាងមកដល់ហើយ ប៉ុន្តែ នៅពេលនាងបង្កើតកូនរួចហើយ នាងលែងនឹកចាំពីការឈឺចាប់របស់នាងទៀតហើយ ព្រោះតែអំណររដែលនមនុស្សម្នាក់បានកើតមកក្នុងលោកីយ៍នេះ។
|
|||
|
|
|||
|
\s5
|
|||
|
\v 22 ដូច្នេះ នៅពេលនេះ អ្នករាល់គ្នាមានទុក្ខព្រួយមែន ប៉ុន្តែ ខ្ញុំនឹងជួបអ្នកសារជាថ្មីម្តងទៀត ហើយដួងចិត្តរបស់អ្នកនឹងមានអំណរ ហើយគ្មានអ្នកណាអាចយកអំណររបស់អ្នកចេញពីអ្នករាល់គ្នាឡើយ។
|
|||
|
\v 23 នៅថ្ងៃនោះ អ្នករាល់គ្នានឹងមិនសួរខ្ញុំទៀតទេ។ ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ប្រសិនបើ អ្នករាល់គ្នាសុំអ្វីពីព្រះបិតាដោយនូវឈ្មោះខ្ញុំ ព្រះអង្គនឹងប្រទានវាមកអ្នករាល់គ្នា។
|
|||
|
\v 24 រហូតមកទល់ពេលនេះ អ្នករាល់គ្នាមិនបានសុំអ្វីដោយនូវឈ្មោះខ្ញុំទេ។ ចូរសុំ ហើយអ្នករាល់គ្នានឹងទទួល ដូច្នេះ អំណររបស់អ្នកនឹងបានគ្រប់លក្ខណៈ។
|
|||
|
|
|||
|
\s5
|
|||
|
\v 25 ខ្ញុំបានប្រាប់ការទាំងនេះដល់អ្នករាល់គ្នា ក្នុងពាក្យនៃការប្រៀបធៀប ប៉ុន្តែ នៅពេលកំណត់មកដល់ ខ្ញុំនឹងលែងនិយាយជាពាក្យនៃការប្រៀបធៀបទៀតហើយ ប៉ុន្តែ ផ្ទុយទៅវិញ ខ្ញុំប្រាប់អ្នករាល់គ្នាយ៉ាងច្បាស់អ៊ំពីព្រះបិតា។
|
|||
|
|
|||
|
\s5
|
|||
|
\v 26 នៅថ្ងៃនោះ ខ្ញុំនឹងសុំដោយនូវឈ្មោះខ្ញុំ ហើយខ្ញុំនឹងមិននិយាយទៅកាន់អ្នកថា ខ្ញុំនឹងអធិស្ឋានដល់ព្រះបិតាសម្រាប់អ្នករាល់គ្នាសិនទេ
|
|||
|
\v 27 ដ្បិត ព្រះបិតាផ្ទាល់ស្រឡាញ់អ្នករាល់គ្នា ដោយសារ អ្នករាល់គ្នាបានស្រឡាញ់ខ្ញុំ ហើយដោយសារអ្នករាល់គ្នាបានជឿថា ខ្ញុំបានមកពីព្រះបិតា។
|
|||
|
\v 28 ខ្ញុំបានមកពីព្រះបិតា ហើយខ្ញុំបានមកក្នុងលោកីយ៍នេះ។ ខ្ញុំកំពុងតែចាកចេញពីលោកីយ៍នេះ ហើយខ្ញុំនឹងទៅឯព្រះបិតាវិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 29 ពួកសិស្សរបស់ព្រះអង្គទូលថា៖ «មើល ឥឡូវនេះ ព្រះអង្គបានមានបន្ទូលយ៉ាងច្បាស់ ហើយព្រះអង្គមិនបានប្រើពាក្យនៃការប្រៀបធៀបទេ។
|
|||
|
\v 30 ឥឡូវនេះ យើងដឹងហើយថា ព្រះអង្គជ្រាបទាំងអស់ ហើយព្រះអង្គមិនត្រូវការឲ្យនរណាសួរព្រះអង្គឡើយ។ ដោយហេតុនេះ យើងខ្ញុំជឿថា ព្រះអង្គបានមកពីព្រះជាម្ចាស់មែន»។
|
|||
|
\v 31 ព្រះយេស៊ូវឆ្លើយទៅកាន់ពួកគេថា៖ «តើអ្នករាល់គ្នាជឿហើយមែនទេ?»
|
|||
|
|
|||
|
\s5
|
|||
|
\v 32 មើល៍ ពេលកំណត់បានមកដល់ហើយ ពិតណាស់ បានមកដល់ពិតប្រាកដមែន នៅពេលដែលអ្នករាល់គ្នាត្រូវខ្ចាត់ខ្ចាយ មនុស្សគ្រប់គ្នានឹងទៅផ្ទះរបស់គេរៀងៗខ្លួន ហើយអ្នករាល់គ្នាក៏នឹងបោះបង់ខ្ញុំចោលដែរ។ ប៉ុន្តែ ខ្ញុំមិននៅម្នាក់ឯងទេ ព្រោះព្រះបិតានៅជាមួយខ្ញុំ។
|
|||
|
\v 33 ខ្ញុំនិយាយការទាំងនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសន្តិភាពនៅក្នុងខ្ញុំ។ នៅក្នុងលោកីយ៍អ្នកមានទុក្ខលំបាកជាច្រើន ប៉ុន្តែ ចូលមានសេចក្តីក្លាហាន ខ្ញុំបានឈ្នះលោកីយ៍ហើយ»។
|
|||
|
|
|||
|
\s5
|
|||
|
\c 17
|
|||
|
\cl ជំពូក ១៧
|
|||
|
\p
|
|||
|
\v 1 បន្ទាប់ពីព្រះេយស៊ូមានបន្ទូលពីសេចក្តីទាំងនោះរួចហើយ ព្រះអង្គបានទតព្រះនេត្រឡើងទៅលើ ឯស្ថានសួគ៌ ហើយមានបន្ទូលថា៖ «ព្រះបិតាអើយ ពេលកំណត់បានមកដល់ហើយ សូមលើកតម្កើងព្រះបុត្រារបស់ព្រះអង្គ ដើម្បីឲ្យព្រះបុត្រាបានលើកតម្កើងព្រះអង្គវិញ
|
|||
|
\v 2 ដូចដែលព្រះអង្គបានប្រទានសិទ្ធិអំណាចដល់ព្រះបុត្រាលើមនុស្សលោកទាំងអស់ ដើម្បីឲ្យទ្រង់បានប្រទានជីវិតអស់កល្បជានិច្ចដល់មនុស្សគ្រប់គ្នាដែលព្រះអង្គបានប្រទានដល់ព្រះបុត្រាដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 3 នេះជាជីវិតអស់កល្បជានិច្ច៖ គឺថាពួកគេស្គាល់ព្រះអង្គ ជាព្រះពិតតែមួយគត់ និងជឿព្រះដែលចាត់ព្រះអង្គឲ្យមក គឺព្រះយេស៊ូគ្រិស្ត។
|
|||
|
\v 4 ទូលបង្គំថ្វាយសិរីល្អដល់ព្រះអង្គនៅលើផែនដីនេះ។ ទូលបង្គំបានបញ្ចប់ការងារដែលព្រះអង្គបានប្រទានឲ្យទូលបង្គំធ្វើហើយ។
|
|||
|
\v 5 ឥឡូវនេះ បិតាអើយ សូមលើកតម្កើងទូលបង្គំឡើងជាមួយនឹងសិរីល្អដែលទូលបង្គំមាន នៅចំពោះមុខលោកីយ៍ដែលទ្រង់បានបង្កើត។
|
|||
|
|
|||
|
\s5
|
|||
|
\v 6 ទូលបង្គំបានបង្ហាញព្រះនាមព្រះអង្គ ដល់អស់អ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំនៅក្នុងលោកីយ៍នេះ។ ពួកគេជាកម្មសិទ្ធិរបស់ព្រះអង្គ ហើយព្រះអង្គបានប្រទានទូលបង្គំឲ្យទៅពួកគេ ហើយពួកគេបានប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអង្គ។
|
|||
|
\v 7 ឥឡូវនេះ ពួកគេដឹងថា អ្វីៗដែលព្រះអង្គប្រទានមកទូលបង្គំ គឺមកពីព្រះអង្គ
|
|||
|
\v 8 ដ្បិត ទូលបង្គំបានឲ្យដល់ពួកគេគ្រប់គ្នានូវព្រះបន្ទូលដែលព្រះអង្គបានប្រទានមកទូលបង្គំ។ ពួកគេបានទទួលព្រះបន្ទូល ហើយបានស្គាល់យ៉ាងប្រាកដថា ទូលបង្គំមកពីព្រះអង្គ ហើយពួកគេបានជឿថា ព្រះអង្គជាអ្នកចាត់ទូលបង្គំឲ្យមក។
|
|||
|
|
|||
|
\s5
|
|||
|
\v 9 ទូលបង្គំអធិស្ឋានឲ្យពួកគេ។ ទូលបង្គំមិនអធិស្ឋានឲ្យលោកីយ៍ទេ ប៉ុន្តែ អធិស្ឋានដល់អស់អ្នកដែលព្រះអង្គប្រទានដល់ទូលបង្គំ ដ្បិត ពួកគេជាកម្មសិទ្ធិរបស់ព្រះអង្គ។
|
|||
|
\v 10 អ្វីៗគ្រប់យ៉ាងដែលជារបស់ទូលបង្គំ ជារបស់ព្រះអង្គ ហើយអ្វីៗគ្រប់យ៉ាងដែលជារបស់ព្រះអង្គ ក៏ជារបស់ទូលបង្គំដែរ ហើយទូលបង្គំបានទទួលសិរីល្អនៅក្នុងពួកគេ។
|
|||
|
\v 11 ទូលបង្គំលែងនៅក្នុងលោកីយ៍ទៀតហើយ ប៉ុន្តែ អ្នកទាំងអស់នេះ នៅក្នុងលោកីយ៍ ហើយទូលបង្គំនឹងត្រឡប់ទៅឯព្រះអង្គវិញ។ ឱបិតាដ៏វិសុទ្ធអើយ សូមការពារពួកគេនៅក្នុងព្រះនាមព្រះអង្គ ដែលព្រះអង្គបានប្រទានមកទូលបង្គំ ដើម្បីឲ្យពួកគេបានត្រឡប់ទៅជាតែមួយ ដូចយើងបានរួមគ្នាតែមួយដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 12 អំឡុងពេល ដែលទូលបង្គំនៅជាមួយពួកគេ ទូលបង្គំបានការពារពួកគេនៅក្នុងព្រះនាមរបស់ព្រះអង្គ ដែលព្រះអង្គបានប្រទានមកទូលបង្គំ។ ទូលបង្គំការពារពួកគេ ហើយមិនឲ្យនរណាម្នាក់ត្រូវវិនាសឡើយ លើកលែងតែកូននៃសេចក្តីវិនាសតែប៉ុណ្ណោះ ដើម្បីឲ្យបទគម្ពីរបានសម្រេច។
|
|||
|
\v 13 ឥឡូវនេះ ទូលបង្គំនឹងទៅឯព្រះអង្គ ប៉ុន្តែ ទូលបង្គំប្រាប់ការទាំងអស់នេះនៅក្នុងលោកីយ៍ ដើម្បីឲ្យអំណររបស់ទូលបង្គំបានបំពេញនៅក្នុងពួកគេ។
|
|||
|
\v 14 ទូលបង្គំបានប្រគល់ព្រះបន្ទូលរបស់ព្រះអង្គដល់ពួកគេ ហើយលោកីយ៍បានស្អប់ពួកគេ ដោយសារពួកគេមិនមែនចេញពីលោកីយ៍មក ដូចជាទូលបង្គំដែរ មិនបានចេញពីលោកីយ៍មកទេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 15 ទូលបង្គំមិនបានសុំឲ្យព្រះអង្គដកពួកគេចេញពីលោកីយ៍ទេ ប៉ុន្តែ សុំឲ្យព្រះអង្គការពារពួកគេពីការអាក្រក់គ្រប់យ៉ាង។
|
|||
|
\v 16 ពួកគេមិនមែនមកពីលោកីយ៍នេះទេ ដូចជាទូលបង្គំដែរ មិនមែនមកពីលោកីយ៍នេះទេ។
|
|||
|
\v 17 សូមញែកពួកគេ ដោយសារសេចក្តីពិត។ ព្រះបន្ទូលរបស់ព្រះអង្គគឺជាសេចក្តីពិត។
|
|||
|
|
|||
|
\s5
|
|||
|
\v 18 ដូចដែលព្រះអង្គបានចាត់ទូលបង្គំមកក្នុងលោកីយ៍នេះ ដើម្បីទូលបង្គំបានចាត់ពួកគេឲ្យទៅក្នុងលោកីយ៍វិញដែរ។
|
|||
|
\v 19 ដ្បិត ទូលបង្គំបានញែកខ្លួនឯង ដោយសារពួកគេ ដើម្បីឲ្យពួកគេអាចត្រូវបានញែកនៅក្នុងសេចក្តីពិតដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 20 ទូលបង្គំមិនគ្រាន់តែអធិស្ឋានសម្រាប់ពួកគេទេ ប៉ុន្តែ អធិស្ឋានដល់អស់អ្នកដែលនឹងជឿដល់ទូលបង្គំតាមរយៈពាក្យរបស់ពួកគេដែរ
|
|||
|
\v 21 ដើម្បីឲ្យពួកគេបានត្រឡប់ទៅជាតែមួយ ដូចជាព្រះអង្គ ព្រះបិតា នៅក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងព្រះអង្គ។ ទូលបង្គំអធិស្ឋានថា សូមឲ្យពួកគេបាននៅក្នុងយើង ដើម្បីឲ្យលោកីយ៍ជឿថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមក។
|
|||
|
|
|||
|
\s5
|
|||
|
\v 22 សិរីល្អដែលព្រះអង្គប្រទានដល់ទូលបង្គំ នោះទូលបង្គំបានឲ្យដល់ពួកគេហើយ ដើម្បីឲ្យពួកគេបានត្រឡប់ទៅជាតែមួយ ដូច យើងដែរ។
|
|||
|
\v 23 ទូលបង្គំនៅក្នុងពួកគេ ហើយព្រះអង្គនៅក្នុងទូលបង្គំ ដើម្បីឲ្យពួកគេអាចនាំភាពរួបរួមទាំងស្រុង ដើម្បីឲ្យលោកីយ៍ដឹងថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមក ហើយព្រះអង្គបានស្រឡាញ់ពួកគេ ដូចព្រះអង្គបានស្រឡាញ់ទូលបង្គំដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 24 ឱព្រះបិតាអើយ ទូលបង្គំចង់ឲ្យអស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំ បាននៅកន្លែងដែលទូលបង្គំនៅដែរ ហើយនឹងឃើញសិរីល្អរបស់ទូលបង្គំ គឺជាសិរីល្អរបស់ព្រះអង្គដែលបានប្រទានដល់ទូលបង្គំ ព្រោះព្រះអង្គស្រឡាញ់ទូលបង្គំ មុនលោកីយ៍បានបង្កើតមកម្ល៉េះ។
|
|||
|
|
|||
|
\s5
|
|||
|
\v 25 ឱព្រះបិតាដ៏សុចរិតអើយ លោកីយ៍មិនស្គាល់ព្រះអង្គទេ ប៉ុន្តែ ទូលបង្គំស្គាល់ព្រះអង្គ ហើយពួកគេបានដឹងថាព្រះអង្គចាត់ទូលបង្គំឲ្យមក។
|
|||
|
\v 26 ទូលបង្គំបានធ្វើឲ្យគេស្គាល់ព្រះនាមព្រះអង្គ ហើយទូលបង្គំនឹងធ្វើឲ្យគេស្គាល់ ដើម្បីឲ្យសេចក្តីស្រឡាញ់ដែលព្រះអង្គបានស្រឡាញ់ទូលបង្គំនឹងនៅក្នុងពួកគេ ហើយទូលបង្គំនឹងនៅក្នុងពួកគេដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\c 18
|
|||
|
\cl ជំពូក ១៨
|
|||
|
\p
|
|||
|
\v 1 បន្ទាប់ពីព្រះយេស៊ូមានបន្ទូលសេចក្តីទាំងនោះហើយ ព្រះអង្គបានចេញទៅជ្រលងកេ្រដូនម្ខាងទៀតជាមួយពួកសិស្ស ព្រះអង្គបានចូលទៅក្នុងសួនមួយនៅទីនោះជាមួយពួកសិស្ស។
|
|||
|
\v 2 លោកយូដាស ជាអ្នកដែលក្បត់ព្រះអង្គ ក៏ដឹងពីកន្លែងនោះដែរ ដ្បិត ព្រះយេស៊ូបានយាងទៅទីនោះជាញឹកញាប់ជាមួយពួកសិស្ស។
|
|||
|
\v 3 បន្ទាប់មក លោកយូដាស បាននាំទាហានមួយក្រុម ហើយនិងពួកអាជ្ញាធរពីនាយកបូជាចារ្យ និងពួកផារីស៊ី ទៅទីនោះជាមួយនឹងគោម ចន្លុះ ហើយនិងអាវុធផង។
|
|||
|
|
|||
|
\s5
|
|||
|
\v 4 បន្ទាប់មក ព្រះយេស៊ូបានជ្រាបក្នុងគ្រប់ការទាំងអស់ថាអ្វីនឹងកើតឡើងចំពោះព្រះអង្គ ទ្រង់បានយាងទៅជួបពួកគេ ហើយមានបន្ទូលសួរថា៖ «តើអ្នករាល់គ្នាកំពុងស្វែងរកនរណា?»
|
|||
|
\v 5 ពួកគេទូលទៅព្រះអង្គវិញថា៖ «រកយេស៊ូ អ្នកស្រុកណាសារ៉ែត»។ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំហ្នឹងហើយ»។ លោកយូដាស ជាអ្នកដែលក្បត់ព្រះអង្គ ក៏ឈរនៅជាមួយទាហានដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 6 នៅពេលព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ខ្ញុំហ្នឹងហើយ» ដូច្នេះ ពួកគេក៏ផ្ងាក្រោយ ហើយដួលទៅនឹងដី។
|
|||
|
\v 7 បន្ទាប់មក ទ្រង់មានបន្ទូលទៅកាន់ពួកគេម្តងទៀតថា៖ «តើអ្នករាល់គ្នាស្វែងរកនរណា?» ពួកគេទូលឆ្លើយម្តងទៀតថា៖ «យេស៊ូ អ្នកស្រុកណាសារ៉ែត»។
|
|||
|
|
|||
|
\s5
|
|||
|
\v 8 ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាហើយថា៖ «គឺខ្ញុំហ្នឹងហើយ។ ប្រសិនបើ អ្នករាល់គ្នាស្វែងរកខ្ញុំ ដូច្នេះ សូមឲ្យអ្នកទាំងអស់នេះចេញទៅ»។
|
|||
|
\v 9 ការនេះកើតឡើង ដើម្បីឲ្យបានសម្រេចតាមព្រះបន្ទូលដែលព្រះអង្គមានបន្ទូលថា៖ «អស់អ្នកណាដែលព្រះអង្គបានប្រទានមកទូលបង្គំ គ្មានអ្នកណាបាត់បង់ឡើយ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 10 បន្ទាប់មក លោកស៊ីម៉ូនពេត្រុស ជាអ្នកដែលមានដាវ បានដក ហើយកាប់អ្នកបម្រើរបស់មហាបូជាចារ្យ ហើយបានកាត់ត្រចៀកខាងស្តាំរបស់គាត់។ អ្នកបម្រើនោះឈ្មោះម៉ាលកុស។
|
|||
|
\v 11 ព្រះយេស៊ូទៅលោកពេត្រុសថា៖ «ដាក់ដាវទៅក្នុងស្រោមរបស់វាវិញទៅ។ តើខ្ញុំមិនផឹកពែងដែលព្រះបិតាបានប្រទានដល់ខ្ញុំទេឬអី?»
|
|||
|
|
|||
|
\s5
|
|||
|
\v 12 ដូច្នេះ ក្រុមទាហាន និងមេបញ្ជាការ ព្រមទាំងអាជ្ញាធររបស់សាសន៍យូដា បានចាប់ព្រះយេស៊ូ ហើយចងព្រះអង្គ។
|
|||
|
\v 13 ពួកគេបាននាំព្រះអង្គទៅជួបលោកអេណា ដ្បិតគាត់គឺជាឪពុកក្មេករបស់លោកកៃផាស ដែលជាមហាបូជាចារ្យនៅឆ្នាំនោះ។
|
|||
|
\v 14 លោកកៃផាសជាម្នាក់ដែលបានផ្តល់យោបល់ទៅសាសន៍យូដាដែលគឺជាល្អ ប្រសិនបើ ម្នាក់នះស្លាប់ជំនួសមនុស្ស។
|
|||
|
|
|||
|
\s5
|
|||
|
\v 15 លោកស៊ីម៉ូនពេត្រុសបានដើរតាមព្រះយេស៊ូ ជាមួយនឹងពួកសិស្សផ្សេងទៀតដែរ។ មានសិស្សម្នាក់នោះបានស្គាល់មហាបូជាចារ្យ ហើយគាត់បានចូលទៅឯព្រះយេស៊ូនៅទៅទីធ្លាខាងក្នុងដំណាក់របស់មហាបូជាចារ្យ ប៉ុន្តែ លោកពេត្រុសឈរនៅខាងក្រៅទ្វារ។
|
|||
|
\v 16 ដូច្នេះ សិស្សម្នាក់ទៀត ដែលស្គាល់មហាបូជាចារ្យ បានចូលទៅ ហើយនិយាយជាមួយស្រី្តអ្នកយាមទ្វារ ហើយគាត់បាននាំលោកពេត្រុសចូលក្នុង។
|
|||
|
|
|||
|
\s5
|
|||
|
\v 17 បន្ទាប់មក ស្រី្តបម្រើ ដែលជាអ្នកយាមទ្វារ និយាយទៅកាន់លោកពេត្រុសថា៖ «តើអ្នកក៏ជាសិស្សម្នាក់របស់បុរសនោះមែនទេ?» គាត់ឆ្លើយថា៖ «មិនមែនទេ»។
|
|||
|
\v 18 ពួកអ្នកបម្រើ និងពួកអាជ្ញាធរកំពុងឈរនៅទីនោះ ពួកគេបង្កាត់ភ្លើងអាំង ដ្បិតពេលនោះរងារណាស់ ពួកគេបានអាំងកម្តៅរូបកាយរបស់ពួកគេ។ លោកពេត្រុសក៏នៅជាមួយពួកគេ អាំងភ្លើង និងកម្តៅខ្លួនពួកគេនៅទីនោះដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 19 បន្ទាប់មក មហាបូជាចារ្យបានសួរព្រះយេស៊ូអំពីសេចក្តីបង្រៀនរបស់ពួកសិស្ស និងសេចក្តីបង្រៀនរបស់ព្រះអង្គ។
|
|||
|
\v 20 ព្រះយេស៊ូបានមានបន្ទូលឆ្លើយទៅគាត់ថា៖ «ខ្ញុំបានប្រាប់ជាសាធារណៈដល់លោកីយ៍ហើយ។ ខ្ញុំតែងតែបង្រៀននៅក្នុងសាលាប្រជុំ និងនៅក្នុងព្រះវិហារ ជាកន្លែងដែលសាសន៍យូដាមកប្រជុំគ្នា។ ខ្ញុំមិនបាននិយាយអ្វីអាថ៌កំបាំងឡើយ។
|
|||
|
\v 21 ហេតុអ្វីបានជាលោកសួរខ្ញុំ? ចូរសួរអស់អ្នកដែលបានស្តាប់ខ្ញុំពីអ្វីដែលខ្ញុំបានបង្រៀន។ មើល អ្នកទាំងអស់នេះដឹងអ្វីដែលខ្ញុំបាននិយាយ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 22 នៅពេលព្រះយេស៊ូមានបន្ទូលការនេះហើយ អាជ្ញាធរម្នាក់ដែលឈរនៅទីនោះបានវាយព្រះយេស៊ូ ហើយនិយាយថា៖ «ឯងឆ្លើយបែបនេះ ទៅកាន់មហាបូជាចារ្យមែនទេ?»
|
|||
|
\v 23 ព្រះយេស៊ូមានបន្ទូលឆ្លើយទៅអ្នកនោះថា៖ «ប្រសិនបើ ខ្ញុំនិយាយខុសមែន ចូរគិតពីកំហុសខ្ញុំចុះ ប៉ុន្តែ ប្រសិនបើខ្ញុំត្រូវ ហេតុអ្វីបានជាលោកវាយខ្ញុំ?»
|
|||
|
\v 24 បន្ទាប់មកលោកអេណាបានចាត់ព្រះអង្គឲ្យទៅឯកៃផាសជាមហាបូជាចារ្យទាំងជាប់ចំណង។
|
|||
|
|
|||
|
\s5
|
|||
|
\v 25 លោកស៊ីម៉ូនពេត្រុសកំពុងតែឈរ ហើយកំពុងអាំងភ្លើង។ នោះ បណ្តាជនបានមកហើយនិយាយទៅគាត់ថា៖ «តើអ្នកមិនមែនជាសិស្សម្នាក់ក្នុងចំណោមពួកសិស្សរបស់អ្នកនោះទេឬអី?» គាត់បដិសេធ ហើយនិយាយថា៖ «ខ្ញុំមិនមែនទេ»។
|
|||
|
\v 26 អ្នកបម្រើម្នាក់របស់មហាបូជាចារ្យ ជាញាតិរបស់បុរសម្នាក់ដែលលោកពេត្រុសបានកាត់ដាច់ត្រចៀក និយាយថា៖ «តើខ្ញុំមិនបានឃើញអ្នកនៅជាមួយអ្នកនោះនៅក្នុងសួនទេឬអី?»
|
|||
|
\v 27 បន្ទាប់មក លោកពេត្រុសបដិសេធម្តងទៀត ហើយរំពេចនោះមាន់ក៏រងាវ។
|
|||
|
|
|||
|
\s5
|
|||
|
\v 28 បន្ទាប់មក ពួកគេបាននាំព្រះយេស៊ូពីលោកកៃផាសទៅទីស្នាក់ការកណ្តាលរដ្ឋាភិបាល។ ពេលនោះគឺជាពេលព្រឹកព្រលឹម ហើយពួកគេមិនបានចូលទៅទីស្នាក់ការកណ្តាលរដ្ឋាភិបាល ព្រោះបើធ្វើដូច្នោះ ពួកគេនឹងរាប់ជាមិនស្អាត ព្រោះពួកគេបរិភោគក្នុងពិធីបុណ្យរំលង។
|
|||
|
\v 29 ដូច្នេះ លោកពីឡាតបានចេញមកជួបពួកគេ ហើយមានប្រសាសន៍ថា៖ «តើអ្នកចោទប្រកាន់បុរសនេះរឿងអ្វី?»
|
|||
|
\v 30 ពួកគេឆ្លើយ ដោយនិយាយទៅកាន់គាត់ថា៖ «ប្រសិនបើ បុរសនេះ មិនបានធ្វើការអាក្រក់ទេ យើងនឹងមិននាំគាត់មកប្រគល់ឲ្យលោកទេ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 31 ដូច្នេះ លោកពីឡាតមានប្រសាសន៍ទៅពួកគេថា៖ «ចូរយកគាត់ទៅខ្លួនឯងទៅ ហើយកាត់ក្តីគាត់ស្របទៅតាមក្រឹត្យវិន័យរបស់អ្នករាល់គ្នាចុះ»។ ពួកយូដានិយាយទៅកាន់គាត់ថា៖ «វាមិនត្រឹមត្រូវតាមច្បាប់សម្រាប់យើងទេ ក្នុងការសម្លាប់អ្នកណាម្នាក់នោះ»។
|
|||
|
\v 32 ពួកគេនិយាយដូច្នេះ ដើម្បីឲ្យព្រះបន្ទូលដែលព្រះយេស៊ូបានថ្លែងបានសម្រេច តាមសេចក្តីដែលព្រះអង្គបានមានបន្ទូលពីការដែលព្រះអង្គត្រូវសុគតយ៉ាងណា។
|
|||
|
|
|||
|
\s5
|
|||
|
\v 33 បន្ទាប់មកលោកពីឡាតបានចូលទៅក្នុងទីស្នាក់ការកណ្តាលរដ្ឋាភិបាលម្តងទៀត ហើយបានហៅព្រះយេស៊ូ ព្រមទាំងនិយាយទៅកាន់ព្រះអង្គថា៖ «តើលោកគឺជាមហាក្សត្ររបស់សាសន៍យូដាមែនទេ?»
|
|||
|
\v 34 ព្រះយេស៊ូឆ្លើយថា៖ «តើលោកនិយាយខ្លួនឯង ឬ អ្នកផ្សេងប្រាប់លោកពីខ្ញុំ?»
|
|||
|
\v 35 លោកពីឡាតឆ្លើយថា៖ «ខ្ញុំមិនមែនជាសាសន៍យូដាទេ តើមែនទេ? សាសន៍របស់អ្នកផ្ទាល់ ហើយនាយកបូជាចារ្យបានប្រគល់អ្នកមកខ្ញុំ។ តើអ្នកបានធ្វើអ្វី?»
|
|||
|
|
|||
|
\s5
|
|||
|
\v 36 ព្រះយេស៊ូឆ្លើយថា៖ «ព្រះរាជ្យរបស់ខ្ញុំមិនមែនមកពីលោកីយ៍នេះទេ។ ប្រសិនបើរាជ្យរបស់ខ្ញុំមកពីលោកីយ៍នេះមែន នោះពួកអ្នកបម្រើរបស់ខ្ញុំមុខជាតយុទ្ធមិនខាន ដើម្បីកុំឲ្យខ្ញុំត្រូវចាប់ប្រគល់ទៅឲ្យសាសន៍យូដាឡើយ។ ប៉ុន្តែ រាជ្យរបស់ខ្ញុំមិនមែនមកពីនេះទេ»។
|
|||
|
\v 37 បន្ទាប់ លោកពីឡាតមានប្រសាសន៍ទៅព្រះអង្គថា៖ «អ៊ីចឹង តើលោកជាមហាក្សត្រមែនទេ?» ព្រះយេស៊ូបានឆ្លើយថា៖ «លោកនិយាយថា ខ្ញុំជាមហាក្សត្រ។ ដ្បិត ខ្ញុំកើតមកក្នុងគោលបំណងនេះឯង ហើយគោលបំណងដែលខ្ញុំបានមកក្នុងលោកីយ៍នេះ ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ចំពោះសេចក្តីពិតនេះ។ មនុស្សគ្រប់រូបដែលជាកម្មសិទ្ធិសេចក្តីពិតនឹងស្តាប់សម្លេងរបស់ខ្ញុំ។
|
|||
|
|
|||
|
\s5
|
|||
|
\v 38 លោកពីឡាតមានប្រសាសន៍ទៅព្រះអង្គថា៖ «តើសេចក្តីពិតជាអ្វី?» នៅពេលដែលគាត់បាននិយាយដូច្នេះរួចហើយ គាត់បានចេញទៅជួបពួកយូដាខាងក្រៅម្តងទៀត ហើយមានប្រសាសន៍ទៅពួកគេថា៖ «ខ្ញុំរកកំហុសមិនឃើញនៅក្នុងបុរសនេះទេ។
|
|||
|
\v 39 ប៉ុន្តែ អ្នករាល់គ្នាមានទម្លាប់ ខ្ញុំនឹងដោះលែងមនុស្សម្នាក់ដល់អ្នករាល់គ្នានៅថ្ងៃបុណ្យរំលងនេះ។ ដូច្នេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្តេចរបស់សាសន៍យូដាដល់អ្នករាល់គ្នាឬយ៉ាងណា?»
|
|||
|
\v 40 នោះ ពួកគេបានស្រែកឡើង ហើយនិយាយថា៖ «មិនមែនបុរសនេះទេ ប៉ុន្តែសូមដោះលែងបារ៉ាបាសវិញ»។ លោកបារ៉ាបាសជាចោរប្លន់។
|
|||
|
|
|||
|
\s5
|
|||
|
\c 19
|
|||
|
\cl ជំពូក ១៩
|
|||
|
\p
|
|||
|
\v 1 បន្ទាប់មក លោកពីឡាតបានយកព្រះយេស៊ូហើយវាយព្រះអង្គនឹងខ្សែតី។
|
|||
|
\v 2 ទាហានបានពាក់មកុដបន្លា។ ពួកគេពាក់វានៅលើព្រះសិរសារបស់ព្រះយេស៊ូ ហើយពាក់អាវពណ៌ស្វាយឲ្យព្រះអង្គ។
|
|||
|
\v 3 ពួកគេបានមករកព្រះអង្គ ហើយនិយាយថា៖ «សូមថ្វាយបង្គំ មហាក្សត្ររបស់យូដា!»។
|
|||
|
|
|||
|
\s5
|
|||
|
\v 4 បន្ទាប់មក លោកពីឡាតបានចេញទៅក្រៅម្តងទៀត ហើយមានប្រសាសន៍ទៅពួកគេថា៖ «មើល ខ្ញុំបាននាំគាត់មកឲ្យអ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំមិនឃើញថាគាត់មានកំហុសអ្វីទេ»។
|
|||
|
\v 5 ដូច្នេះ ព្រះយេស៊ូបានចេញមក ពាក់មកុដបន្លា និងអាវផាយពណ៌ស្វាយ។ លោកពីឡាតមានប្រសាសន៍ទៅពួកគេថា៖ «មើល នេះណែ បុរសនេះហើយ!»
|
|||
|
\v 6 នៅពេលនាយកបូជាចារ្យ និងពួកអាជ្ញាធរបានឃើញព្រះយេស៊ូ ពួកគេស្រែកឡើង ហើយនិយាយថា៖ «ឆ្កាងវាទៅ ឆ្កាងវាទៅ!» លោកពីឡាតមានប្រសាសន៍ទៅពួកគេថា៖ «យកគាត់ទៅឆ្កាងខ្លួនឯងទៅ ដ្បិត ខ្ញុំមិនឃើញថាគាត់មានកំហុសអ្វីទេ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 7 ពួកយូដាឆ្លើយទៅគាត់ថា៖ «យើងមានច្បាប់មួយ ហើយស្របតាមច្បាប់ដែលវាត្រូវស្លាប់ ដោយសារវាបានប្រកាសថា ជាបុត្រារបស់ព្រះជាម្ចាស់»។
|
|||
|
\v 8 នៅពេលលោកពីឡាតបានឮប្រយោគនេះ គាត់រឹតតែខ្លាចខ្លាំងឡើងថែមទៀត
|
|||
|
\v 9 ហើយគាត់បានចូលទៅក្នុងទីស្នាក់ការកណ្តាលរដ្ឋាភិបាលវិញ ហើយមានប្រសាសន៍ទៅព្រះយេស៊ូថា៖ «តើលោកមកពីណា?» ប៉ុន្តែ ព្រះយេស៊ូមិនបានឆ្លើយទៅគាត់ទេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 10 បន្ទាប់មក លោកពីឡាតមានប្រសាសន៍ទៅព្រះអង្គថា៖ «លោកមិននិយាយអ្វីជាមួយខ្ញុំទេឬអី? តើលោកដឹងទេថា ខ្ញុំមានអំណាចនឹងដោះលែងលោក ហើយមានអំណាចនឹងឆ្កាងលោក?»
|
|||
|
\v 11 ព្រះយេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ «លោកគ្មានអំណាចអ្វីលើខ្ញុំទេ លើកលែងតែអំណាចដែលបានប្រទានដល់លោកពីស្ថានសួគ៌។ ដូច្នេះហើយ អ្នកដែលប្រគល់ខ្ញុំមកឲ្យលោកជាមនុស្សមានបាបយ៉ាងធំ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 12 ពេលព្រះអង្គមានបន្ទូលឆ្លើយដូច្នេះ លោកពីឡាតចង់ដោះលែងព្រះអង្គ ប៉ុន្តែ ពួកយូដាស្រែកឡើង ហើយនិយាយថា៖ «ប្រសិនបើ លោកដោះលែងបុរសនេះ លោកមិនមែនជាមិត្តសម្លាញ់របស់ស្តេចសេសាឡើយ»។
|
|||
|
\v 13 អស់អ្នកណាដែលតាំងខ្លួនឯងជាស្តេច និយាយទាស់នឹងស្តេចសេសាហើយ»។ នៅពេលលោកពីឡាតឮពាក្យទាំងនេះ គាត់បាននាំព្រះយេស៊ូចេញក្រៅ ហើយអង្គុយចុះនៅលើកៅអីជំនុំជម្រះ ដែលហៅថា៖ «ទៅលានក្រាលថ្ម» ប៉ុន្តែ នៅក្នុងភាសាហេព្រើរហៅថា៖ «កាបាថា»។
|
|||
|
|
|||
|
\s5
|
|||
|
\v 14 ពេលនេះ គឺជាពេលនៃការរៀបចំសម្រាប់ថ្ងៃបុណ្យរំលង ប្រហែលជាម៉ោងដប់ពីរថ្ងៃត្រង់។ លោកពីឡាតមានប្រសាសន៍ទៅកាន់ពួកយូដាថា៖ «មើល៍ នេះគឺជាស្តេចរបស់អ្នករាល់គ្នា»។
|
|||
|
\v 15 ពួកគេស្រែកឡើងថា៖ «ឆ្កាងវាទៅ! ឆ្កាងវាទៅ! ឆ្កាងវាទៅ!» លោកពីឡាតមានប្រសាសន៍ទៅពួកគេថា៖ «តើឲ្យខ្ញុំឆ្កាងស្តេចរបស់អ្នករាល់គ្នាមែនទេ?» នាយកបូជាចារ្យបានឆ្លើយថា៖ «យើងគ្មានស្តេចទេ មានតែស្តេចសេសាតែមួយគត់»។
|
|||
|
\v 16 នោះ លោកពីឡាតបានប្រគល់ព្រះយេស៊ូទៅឲ្យពួកគេ ដើម្បីឆ្កាង។
|
|||
|
|
|||
|
\s5
|
|||
|
\v 17 បន្ទាប់មក ពួកគេបាននាំព្រះយេស៊ូ ហើយព្រះអង្គបានចេញទៅក្រៅ ព្រះអង្គបានលីឈើឆ្កាងដោយព្រះអង្គផ្ទាល់ ទៅកន្លែងដែលហៅថា៖ «តំបន់លលាក្បាល» ដែលនៅក្នុងភាសាហេព្រើរហៅថា៖ «គាល់កូថា»។
|
|||
|
\v 18 ពួកគេឆ្កាងព្រះយេស៊ូនៅទីនោះ ជាមួយបុរសពីរនាក់ទៀត ម្នាក់ម្ខាង ហើយព្រះយេស៊ូនៅចំកណ្តាល។
|
|||
|
|
|||
|
\s5
|
|||
|
\v 19 លោកពីឡាតក៏សរសេរសញ្ញា ហើយដាក់នៅលើឈើឆ្កាង។ សញ្ញានោះសរសេរថា៖ «ព្រះយេស៊ូ អ្នកស្រុកណាសារ៉ែត ស្តេចរបស់សាសន៍យូដា»។
|
|||
|
\v 20 សាសន៍យូដាជាច្រើនបានអានសញ្ញានេះ ដោយសារកន្លែងដែលព្រះយេស៊ូត្រូវឆ្កាងនោះ នៅជិតទីក្រុង។ សញ្ញានោះសរសេរជាភាសាហេព្រើរ ឡាទីន និងក្រិក។
|
|||
|
|
|||
|
\s5
|
|||
|
\v 21 នោះ នាយកបូជាចារ្យរបស់សាសន៍យូដាមានប្រសាសន៍ទៅកាន់លោកពីឡាតថា៖ «សូមកុំសរសេរថា «ស្តេចរបស់សាសន៍យូដាអី» ផ្ទុយទៅវិញ ចូរសរសេរដូច្នេះវិញថា៖ «អ្នកនេះនិយាយថា៖ «ខ្ញុំគឺជាស្តេចរបស់សាសន៍យូដា»។
|
|||
|
\v 22 លោកពីឡាតឆ្លើយថា៖ «ខ្ញុំសរសេរយ៉ាងម៉េច សរសេរអ៊ីចឹងហើយ!»។
|
|||
|
|
|||
|
\s5
|
|||
|
\v 23 នៅពេលពួកទាហានឆ្កាងព្រះយេស៊ូ ពួូកគេបានយកសម្លៀកបំពាក់របស់ព្រះយេស៊ូ បែងចែកជាបួនចំណែក ចែកគ្នាម្នាក់មួយចំណែកសម្រាប់ពួកគេ រួមទាំងអាវផងដែរ។ ហើយអាវនោះ គ្មានថ្នេរ ជាក្រណាត់មួយដុំ តាំងពីលើដល់ក្រោម។
|
|||
|
\v 24 បន្ទាប់មក ពួកគេនិយាយទៅកាន់គ្នាទៅវិញទៅមកថា៖ «សូមយើងកុំហែកវាអី ប៉ុន្តែ ចូរយើងចាប់ឆ្នោតវិញ ដើម្បីសម្រេចថា តើអាវនេះនឹងបានទៅលើនរណា!»។ ការនេះកើតឡើង ដើម្បីឲ្យបានសម្រេចតាមបទគម្ពីរដែលចែងថា៖ «ពួកគេបានបែងចែកសម្លៀកបំពាក់ទូលបង្គំនៅក្នុងចំណោមពួកគេ ហើយចាប់ឆ្នោត ដើម្បីយកសម្លៀកបំពាក់របស់ទូលបង្គំ»។ នេះគឺជាអ្វីដែលពួកទាហានបានធ្វើ។
|
|||
|
|
|||
|
\s5
|
|||
|
\v 25 ព្រះមាតារបស់ព្រះយេស៊ូ ប្អូនស្រីមាតារបស់ព្រះអង្គ នាងម៉ារីភរិយារបស់លោកក្លូប៉ាស និងម៉ារីជាអ្នកក្រុងម៉ាក់ដាឡាកំពុងឈរនៅជិតឈើឆ្កាងរបស់ព្រះយេស៊ូ។
|
|||
|
\v 26 នៅពេលព្រះយេស៊ូទតឃើញមាតារបស់ព្រះអង្គ ហើយសិស្សម្នាក់ដែលព្រះអង្គស្រឡាញ់កំពុងឈរនៅជិតនោះ ព្រះអង្គមានបន្ទូលទៅមាតារបស់ព្រះអង្គថា៖ «អ្នកម្តាយអើយ! មើល៍ នោះជាកូនរបស់អ្នកម្តាយហើយ»
|
|||
|
\v 27 បន្ទាប់មក ព្រះអង្គមានបន្ទូលទៅសិស្សថា៖ «មើល៍! នេះជាអ្នកម្តាយរបស់អ្នកហើយ» ចាត់ពីម៉ោងនោះមក សិស្សរបស់ព្រះអង្គបានយកនាងទៅនៅផ្ទះរបស់គាត់ផ្ទាល់។
|
|||
|
|
|||
|
\s5
|
|||
|
\v 28 បន្ទាប់ពីនេះ ទើបបានដឹងថាអ្វីៗបានសម្រេចហើយ ដើម្បីឲ្យបានសម្រេចតាមបទគម្ពីរ ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំស្រេកទឹក»។
|
|||
|
\v 29 មានក្រឡមួយពេញដោយទឹកខ្មេះបានដាក់នៅទីនោះ ដូច្នេះ ពួកគេបានយកសារាយស្ងួតរុំនឹងមែកហ៊ីសុបជ្រលក់ទឹកខ្មេះជោក រួចហុចដល់ព្រះឱស្ឋរបស់ព្រះអង្គ។
|
|||
|
\v 30 នៅពេលយេស៊ូផឹកទឹកខ្មេះនោះហើយ ព្រះអង្គមានបន្ទូលថា៖ «សម្រេចហើយ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 31 បន្ទាប់មក សាសន៍យូដា ដោយព្រោះថ្ងៃនោះគឺជាថ្ងៃនៃការរៀបចំ ដូច្នេះ ពួកគេបានទុកឲ្យព្រះកាយរបស់ព្រះយេស៊ូនៅលើឈើឆ្កាងនៅក្នុងថ្ងៃសប្ប័ទទេ (ដ្បិតថ្ងៃសប្ប័ទគឺជាថ្ងៃបុណ្យធំ) ពួកគេបានសូមលោកពីឡាត ដើម្បីបំបាក់ជើងរបស់ពួកគេ ហើយយកសាកសពរបស់ពួកគេចុះមក។
|
|||
|
\v 32 បន្ទាប់មក ពួកទាហានបានមកដល់ ហើយបំបាក់ជើងរបស់បុរសទីមួយ និងបំពាក់ជើងបុរសទីពីរ ដែលបានឆ្កាងជាមួយព្រះយេស៊ូ។
|
|||
|
\v 33 នៅពេលពួកគេមកដល់ព្រះយេស៊ូ ពួកគេឃើញថា ព្រះអង្គសុគតរួចស្រេចបាត់ទៅហើយ ដូច្នេះ ពួកគេមិនបានបំបាក់ជើងរបស់ព្រះអង្គទេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 34 ប៉ុន្តែ មានទាហានម្នាក់បានចាក់ចំហៀងខ្លួនរបស់ព្រះអង្គជាមួយនឹងលំពែង ហើយរំពេចនោះឈាម និងទឹកបានហូរចេញមក។
|
|||
|
\v 35 ម្នាក់ដែលបានឃើញការនេះ បានធ្វើបន្ទាល់ ហើយទីបន្ទាល់របស់គាត់គឺជាការពិត។ គាត់ដឹងថា អ្វីដែលគាត់និយាយគឺជាការពិត ដើម្បីឲ្យអ្នករាល់គ្នាអាចជឿដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 36 ដ្បិត ការទាំងអស់នេះ បានកើតឡើង ដើម្បីឲ្យបានសម្រេចតាមបទគម្ពីរថា៖ «គ្មានឆ្អឹងណាមួយរបស់ព្រះអង្គត្រូវបានបាក់ឡើយ»។
|
|||
|
\v 37 ក៏មានបទគម្ពីរផ្សេងទៀតបានចែងថា៖ «ពួកគេសម្លឹងមើលព្រះអង្គដែលត្រូវគេចាក់ទម្លុះ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 38 បន្ទាប់ពីការទាំងនេះហើយ លោកយ៉ូសែប អ្នកស្រុកអើរីម៉ាថេ គាត់ក៏ជាសិស្សម្នាក់របស់ព្រះយេស៊ូដែរ (ដោយសារខ្លាចពួកយូដា គាត់មិនបង្ហាញថាជាសិស្សរបស់ព្រះអង្គទេ) បានសូមលោកពីឡាត ដើម្បីគាត់អាចនឹងយកព្រះសពរបស់ព្រះយេស៊ូបានឬអត់។
|
|||
|
\v 39 លោកពីឡាតបានផ្តល់ការអនុញ្ញាតឲ្យគាត់។ ដូច្នេះ លោកយ៉ូសែបបានមក ហើយយកព្រះសពរបស់ព្រះអង្គទៅ។ លោកនីកូដេមក៏បានមកដែរ គាត់គឺជាម្នាក់ដែលបានមករកព្រះយេស៊ូនៅពេលយប់មុនគេ។ គាត់បានយកជ័រល្វីងទេសលាយជាមួយគ្រឿងក្រអូប ប្រហែលជាហាសិបគីឡូក្រាម។
|
|||
|
|
|||
|
\s5
|
|||
|
\v 40 ដូច្នេះ ពួកគេបានយកព្រះកាយរបស់ព្រះយេស៊ូ ហើយបានរុំព្រះកាយនោះនឹងក្រណាត់សរមួយដុំ ដូចទម្លាប់របស់សាសន៍យូដា ដើម្បីបញ្ចុះសព។
|
|||
|
\v 41 នៅកន្លែងដែលគេឆ្កាងព្រះអង្គនោះ មានសួនមួយ ហើយនៅក្នុងសួននោះមានផ្នូរថ្មីមួយដែលគ្មាននរណាយកសពមកដាក់នៅឡើយទេ។
|
|||
|
\v 42 ដោយសារថ្ងៃនោះជាថ្ងៃរៀបចំរបស់សាសន៍យូដា ហើយដោយសារផ្នូរនោះនៅជិតផង ពួកគេបានបញ្ចុះព្រះយេស៊ូនៅទីនោះទៅ។
|
|||
|
|
|||
|
\s5
|
|||
|
\c 20
|
|||
|
\cl ជំពូក ២០
|
|||
|
\p
|
|||
|
\v 1 នៅព្រឹកព្រលឹមនៅថ្ងៃទីមួយនៃសប្តាហ៍ កាលនៅងងឹតនៅឡើយ នាងម៉ារី អ្នកស្រុកម៉ាដាឡា បានមកឯផ្នូរ ហើយឃើញថ្មដែលបិទផ្នូរចំហរពីផ្នូរ។
|
|||
|
\v 2 ដូច្នេះ នាងក៏រត់ ហើយទៅរកលោកស៊ីម៉ូនពេត្រុស ហើយទៅរកសិស្សម្នាក់ទៀតដែលស្រឡាញ់ព្រះអង្គ ហើយនាងនិយាយទៅកាន់ពួកគេថា៖ «ពួកគេយកព្រះអម្ចាស់ពីផ្នូរទៅបាត់ហើយ យើងមិនដឹងថាពួកគេយកព្រះអង្គទៅដាក់នៅទីណាទេ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 3 នោះ លោកពេត្រុស និងសិស្សម្នាក់ទៀតបានចេញទៅ ហើយពួកគេបានទៅដល់ផ្នូរ។
|
|||
|
\v 4 ពួកគេទាំងពីរបានរត់ជាមួយគ្នា ហើយសិស្សម្នាក់ទៀតរត់លឿនជាងទៅមុខលោកពេត្រុស ហើយបាននៅដល់ផ្នូរមុន។
|
|||
|
\v 5 បន្ទាប់មក ឱនមើល គាត់បានឃើញក្រណាត់សរនៅទីនោះ ប៉ុន្តែ គាត់មិនបានចូលទៅខាងក្នុងទេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 6 បន្ទាប់មកលោកស៊ីម៉ូនពេត្រុសក៏មកដល់ ហើយបានចូលទៅក្នុងផ្នូរ។ គាត់ក៏បានឃើញក្រណាត់សរនៅទីនោះដែរ។ និងជាក្រណាត់ដែលនៅលើព្រះសិរសារបស់ព្រះអង្គ។
|
|||
|
\v 7 ក្រណាត់នោះបាននៅជាមួយនឹងក្រណាត់សម្លៀកបំពាក់ ប៉ុន្តែ រមូរនៅកន្លែងមួយដោយឡែក។
|
|||
|
|
|||
|
\s5
|
|||
|
\v 8 បន្ទាប់មក សិស្សម្នាក់ទៀត ម្នាក់ដែលមកដល់ផ្នូរមុនគេ ក៏ចូលទៅក្នុងដែរ ហើយគាត់បានឃើញ ហើយក៏ជឿ។
|
|||
|
\v 9 ដ្បិត រហូតមកដល់ពេលនេះ ពួកគេនៅតែមិនដឹងបទគម្ពីរដែលថា ព្រះអង្គនឹងរស់ពីស្លាប់ឡើងវិញ។
|
|||
|
\v 10 ដូច្នេះ ពួកសិស្សក៏ត្រឡប់ទៅផ្ទះវិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 11 ប៉ុន្តែ នាងម៉ារីដែលកំពុងឈរយំនៅខាងក្រៅផ្នូរ។ ក្នុងកាលដែលនាងកំពុងនៅយំនៅឡើយ នាងបានឈ្ងោកមើលទៅក្នុងផ្នូរ។
|
|||
|
\v 12 នាងបានឃើញទេវតាពីរនាក់ក្នុងសម្លៀកបំពាក់សអង្គុយនៅទីនោះ ម្នាក់អង្គុយនៅខាងក្បាល ម្នាក់ទៀតអង្គុយនៅខាងចុងជើង នៅកន្លែងដែលគេបានដាក់ព្រះយេស៊ូ។
|
|||
|
\v 13 ពួកគេបាននិយាយទៅនាងថា៖ «នាងអើយ ហេតុអ្វីបានជានាងយំ?» នាងឆ្លើយទៅពួកគេថា៖ «ដោយសារគេយកព្រះជាម្ចាស់របស់ខ្ញុំម្ចាស់ទៅបាត់ហើយ ហើយខ្ញុំមិនដឹងថា ពួកគេយកព្រះអង្គទៅដាក់នៅទីណាទេ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 14 នៅពេលនាងឃើញការនេះ នាងបានបែរក្រោយ ហើយឃើញព្រះយេស៊ូកំពុងឈរនៅទីនោះ ប៉ុន្តែ នាងមិនស្គាល់ថា ជាព្រះយេស៊ូទេ។
|
|||
|
\v 15 ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «នាងអើយ ហេតុអ្វីបានជានាងយំដូច្នេះ? តើនាងកំពុងស្វែងរកនរណា?» នាងស្មានថា ព្រះអង្គជាអ្នកថែសួន ដូច្នេះ នាងបានទូលឆ្លើយទៅព្រះអង្គថា៖ «លោកអើយ ប្រសិនបើ លោកបានយកព្រះអង្គទៅ សូមប្រាប់ខ្ញុំផងថា លោកទុកព្រះអង្គនៅទីណា ខ្ញុំនឹងទៅយកព្រះអង្គ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 16 ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «ម៉ារីអើយ»។ នាងបានបែរមករក ហើយឆ្លើយទៅព្រះអង្គវិញជាភាសាហេព្រើរថា៖ «រ៉ាប៊ូនី» ប្រែថា (លោកគ្រូ)។
|
|||
|
\v 17 ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «កុំប៉ះខ្ញុំអី ដើម្បីខ្ញុំមិនទាន់ឡើងទៅព្រះបិតាខ្ញុំនៅឡើយទេ ប៉ុន្តែ ខ្ញុំនឹងទៅបងប្អូនខ្ញុំ ហើយនិយាយទៅកាន់ពួកគេថា ខ្ញុំនឹងឡើងទៅឯព្រះបិតារបស់ខ្ញុំ និងជាបិតារបស់អ្នក ហើយព្រះជាម្ចាស់របស់ខ្ញុំ និងជាព្រះជាម្ចាស់របស់អ្នកដែរ»។
|
|||
|
\v 18 នាងម៉ារីអ្នកស្រុកម៉ាដាឡាបានមក ហើយប្រាប់ដល់ពួកសិស្សថា៖ «ខ្ញុំបានឃើញព្រះអម្ចាស់» ហើយប្រាប់ថា ព្រះអង្គមានបន្ទូលសេចក្តីទាំងនេះមកនាង។
|
|||
|
|
|||
|
\s5
|
|||
|
\v 19 នៅពេលល្ងាច ថ្ងៃនោះ គឺជាថ្ងៃទីមួយនៃសប្ដាហ៍ ទ្វារផ្ទះដែលពួកសិស្សនៅបានបិទ ព្រោះខ្លាចពួកយូដា ព្រះយេស៊ូបានយាងចូល ហើយឈរនៅក្នុងចំកណ្តាលពួកគេ ហើយមានបន្ទូលទៅពួកគេថា៖ «សូមឲ្យអ្នករាល់គ្នាប្រកបដោយសេចក្តីសុខសាន្ត»។
|
|||
|
\v 20 បន្ទាប់ពីព្រះអង្គមានបន្ទូលរួចហើយ ព្រះអង្គបានបង្ហាញព្រះហស្តរបស់ព្រះអង្គដល់ពួកគេ និងចំហៀងខ្លួនរបស់ព្រះអង្គដែរ។ ពួកសិស្សមានអំណរ នៅពេលពួកគេបានឃើញព្រះអម្ចាស់។
|
|||
|
|
|||
|
\s5
|
|||
|
\v 21 បន្ទាប់មក ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្ត។ ព្រះបិតាបានចាត់ខ្ញុំឲ្យមកយ៉ាងណា ខ្ញុំក៏ចាត់អ្នករាល់ឲ្យចេញទៅយ៉ាងនោះដែរ»។
|
|||
|
\v 22 នៅពេលព្រះយេស៊ូមានបន្ទូលរួចហើយ ព្រះអង្គបានផ្លុំខ្យល់ដង្ហើមលើពួកគេ ហើយមានបន្ទូលទៅពួកគេថា៖ «ចូរទទួលព្រះវិញ្ញាណដ៏វិសុទ្ធ។
|
|||
|
\v 23 ប្រសិនបើ អ្នករាល់គ្នាអត់ទោសឲ្យអ្នកណា ពួកគេនឹងបានទទួលការអត់ទោស តែប្រសិនបើ អ្នករាល់គ្នាមិនអត់ទោសទេ ពួកគេក៏មិនអាចទទួលការអត់ទោសដែរ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 24 លោកថូម៉ាស ជាម្នាក់នៃសិស្សទាំងដប់ពីរ ហៅថា ឌីឌីមមិនបាននៅជាមួយពួកគេ នៅពេលព្រះយេស៊ូយាងមក។
|
|||
|
\v 25 ក្រោយមក មានសិស្សម្នាក់ទៀតទូលទៅកាន់ព្រះអង្គថា៖ «យើងបានឃើញព្រះអម្ចាស់»។ គាត់និយាយទៅកាន់ពួកគេថា៖ «ប្រសិនបើ ខ្ញុំមិនឃើញព្រះហស្តដែលដំដោយដែកគោល ហើយដាក់ម្រាមដៃទៅប៉ះចំហៀងខ្លួនរបស់ព្រះអង្គនោះទេ ខ្ញុំនឹងមិនជឿទេ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 26 ប្រាំបីថ្ងៃក្រោយមក ពួកសិស្សរបស់ព្រះអង្គនៅខាងក្នុងផ្ទះម្ដងទៀត ហើយលោកថូមាសបាននៅជាមួយពួកគេដែរ។ ព្រះយេស៊ូបានយាងមក ក្នុងពេលដែលទ្វារបានបិទនៅឡើយ ហើយគង់នៅក្នុងកណ្តាលចំណោមពួកគេ ហើយមានបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាប្រកបដោយសេចក្តីសុខសាន្ត»។
|
|||
|
\v 27 បន្ទាប់មក ព្រះអង្គមានបន្ទូលទៅលោកថូម៉ាសថា៖ «ចូរយកម្រាមដៃរបស់អ្នកមកដាក់នៅត្រង់នេះ ហើយមើលដៃខ្ញុំចុះ។ ចូរហុចដៃរបស់អ្នកមកត្រង់នេះ ហើយដាក់វាចូរមកក្នុងចំហៀងខ្លួនរបស់ខ្ញុំចុះ។ ចូរជឿ កុំធ្វើជាអ្នកមិនជឿឡើយ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 28 លោកថូម៉ាសបានឆ្លើយ ហើយទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់របស់ខ្ញុំ ព្រះជាម្ចាស់របស់ខ្ញុំ»។
|
|||
|
\v 29 ព្រះយេស៊ូមានបន្ទូលទៅកាន់គាត់ថា៖ «អ្នកជឿ ដោយសារអ្នកបានឃើញខ្ញុំ។ មានពរហើយ អស់អ្នកណាដែលជឿ ដោយមើលមិនឃើញ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 30 ព្រះយេស៊ូបានធ្វើទីសម្គាល់ជាច្រើន នៅក្នុងចំណោមពួកសិស្ស ទីសម្គាល់ជាច្រើនទៀតដែលបានសរសេរនៅក្នុងសៀវភៅនេះ
|
|||
|
\v 31 ប៉ុន្តែ ទីសម្គាល់ដែលបានកត់ត្រាទាំងនោះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូគឺជាព្រះគ្រិស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់ និងដើម្បីឲ្យអ្នករាល់គ្នាបានជឿ ហើយដើម្បីឲ្យអ្នកមានជីវិតនៅក្នុងព្រះនាមព្រះអង្គ។
|
|||
|
|
|||
|
\s5
|
|||
|
\c 21
|
|||
|
\cl ជំពូក ២១
|
|||
|
\p
|
|||
|
\v 1 បន្ទាប់ពីការទាំងនេះមក ព្រះយេស៊ូបានបង្ហាញអង្គទ្រង់ម្តងទៀតដល់ពួកសិស្សនៅសមុទ្រទីបេរាស ។ នេះគឺជារបៀបដែលព្រះអង្គបង្ហាញអង្គទ្រង់ៈ
|
|||
|
\v 2 លោកស៊ីម៉ូនពេត្រុសបាននៅជាមួយនឹងលោកថូម៉ាស ដែលហៅថា ឌីឌីម លោកណាថានណែលជាអ្នកភូមិកាណា ស្រុកកាលីឡេ ត្រូវជាកូនប្រុសរបស់លោកបេសេដេ និងសិស្សរបស់ព្រះយេស៊ូពីរនាក់ទៀត។
|
|||
|
\v 3 លោកស៊ីម៉ូនពេត្រុសនិយាយទៅកាន់ពួកគេថា៖ «ខ្ញុំទៅរកត្រីហើយ»។ ពួកគេនិយាយទៅកាន់គាត់ថា៖ «យើងក៏ទៅរកត្រីជាមួយអ្នកដែរ»។ ពួកគេក៏ចេញទៅ ហើយឡើងទៅលើទូក ប៉ុន្តែ ពួកគេរកត្រីពេញមួយយប់មិនបានត្រីសោះ។
|
|||
|
|
|||
|
\s5
|
|||
|
\v 4 នៅពេលព្រឹកព្រលឹម ព្រះយេស៊ូបានគង់នៅមាត់សមុទ្រ ប៉ុន្តែ ពួកសិស្សមិនបានដឹងថា ជាព្រះយេស៊ូទេ។
|
|||
|
\v 5 ដូច្នេះ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «អ្នកកម្លោះអើយ តើមានអ្វីបរិភោគទេ?» ពួកគេបានទូលឆ្លើយទៅកាន់ព្រះអង្គថា៖ «អត់មានទេ»។
|
|||
|
\v 6 ទ្រង់មានបន្ទូលទៅពួកគេថា៖ «ចូរទំលាក់អួននៅខាងស្តាំទូកវិញ ហើយនឹងរកត្រីបាន»។ ដូច្នេះ ពួកគេក៏ទំលាក់អួនរបស់ពួកគេ ហើយមិនអាចទាញអួនមកវិញបានទេ ដោយសារតែជាប់ត្រីច្រើនពេក។
|
|||
|
|
|||
|
\s5
|
|||
|
\v 7 បន្ទាប់មក សិស្សដែលព្រះអង្គស្រឡាញ់បាននិយាយទៅកាន់លោកពេត្រុសថា៖ «គាត់ជាព្រះអម្ចាស់»។ ពេលលោកស៊ីម៉ូនពេត្រុសឮថា ជាព្រះអម្ចាស់ដូច្នោះ គាត់បានដោះអាវខាងក្រៅរបស់គាត់ចេញ (គាត់មិនបានស្លៀកពាក់ទេ) ហើយក៏លោតចូលទៅក្នុងសមុទ្រ។
|
|||
|
\v 8 មានពួកសិស្សផ្សេងទៀតបានមកឯទូក (ដ្បិត ពួកគេនៅមិនឆ្ងាយពីច្រាំងប៉ុន្មានទេ ប្រហែលជាពីររយម៉ែត្រប៉ុណ្ណោះ ហើយពួកគេបានទាញអួនដែលមានសុទ្ធតែត្រី។
|
|||
|
\v 9 នៅពេលពួកគេមកដល់ច្រាំងហើយ ពួកគេបានឃើញរងើកភ្លើង មានត្រីអាំងនៅពីលើ ជាមួយនឹងនំប៉័ងផង។
|
|||
|
|
|||
|
\s5
|
|||
|
\v 10 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរយកត្រីដែលអ្នករាល់គ្នាចាប់បានខ្លះមក!»។
|
|||
|
\v 11 លោកស៊ីម៉ូនពេត្រុសក្រោកឡើង ហើយទៅទាញអួនមកលើដីដែលមានត្រីជាច្រើន ១៥៣។ មានត្រីជាច្រើន ប៉ុន្តែ អួនមិនបានរហែកទេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 12 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «មក បរិភោគអាហារពេលព្រឹក»។ គ្មាននរណាម្នាក់ហ៊ានសួរព្រះអង្គថា៖ «តើលោកជានរណា?»។ ពួកគេដឹងថា ព្រះអង្គជាព្រះអម្ចាស់។
|
|||
|
\v 13 ព្រះយេស៊ូមកដល់ ហើយកាច់នំប៉័ង ហើយប្រទានទៅពួកគេ ព្រមទាំងត្រីផង។
|
|||
|
\v 14 នេះគឺជាលើកទីបីហើយ ដែលព្រះយេស៊ូបានបង្ហាញអង្គទ្រង់ដល់ពួកសិស្ស បន្ទាប់ពីទ្រង់រស់ពីស្លាប់ឡើងវិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 15 បន្ទាប់ពីពួកគេបានបរិភោគអាហារពេលព្រឹករួចហើយ ព្រះយេស៊ូមានបន្ទូលទៅលោកស៊ីម៉ូនពេត្រុសថា៖ «ស៊ីម៉ូនកូនលោកយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំច្រើនជាងរបស់ទាំងនេះឬទេ?» លោកពេត្រុសទូលឆ្លើយទៅព្រះអង្គថា៖ «ក្រាបទូលព្រះអម្ចាស់ ព្រះអង្គជ្រាបហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គហើយ»។
|
|||
|
\v 16 ព្រះយេស៊ូមានបន្ទូលទៅគាត់ជាលើកទីពីរទៀតថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំឬទេ?» លោកពេត្រុសទូលឆ្លើយទៅព្រះអង្គថា៖ «ក្រាបទូល ព្រះអម្ចាស់ ព្រះអង្គជ្រាបហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ចូរមើលថែចៀមខ្ញុំ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 17 ព្រះអង្គមានបន្ទូលទៅគាត់ជាលើកទីបីថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំឬទេ?» លោកពេត្រុសព្រួយចិត្ត ដោយសារព្រះយេស៊ូបានសួរគាត់ជាលើកទីបីថា៖ «តើអ្នកស្រឡាញ់ខ្ញុំឬទេ?» គាត់ទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់ ព្រះអង្គជ្រាបគ្រប់យ៉ាង ព្រះអង្គជ្រាបថា ទូលបង្គំស្រឡាញ់ព្រះអង្គហើយ»។ ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ចូរឲ្យចំណីចៀមខ្ញុំផង»។
|
|||
|
\v 18 ពិតណាស់ ខ្ញុំប្រាប់អ្នកជាប្រាកដថា នៅពេលអ្នកនៅក្មេង អ្នកស្លៀកពាក់ខ្លួនអ្នក ហើយដើរតាមតែចិត្តអ្នកចង់ ប៉ុន្តែ នៅពេលអ្នកចាស់ អ្នកនឹងបោះដៃរបស់អ្នក ហើយអ្នកម្នាក់ផ្សេងទៀតនឹងស្លៀកពាក់ឲ្យអ្នក ហើយនាំអ្នកទៅកន្លែងដែលអ្នកមិនចង់ទៅ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 19 ព្រះយេស៊ូមានបន្ទូលដូច្នេះ ដើម្បីបង្ហាញពីការដែលលោកពេត្រុសត្រូវស្លាប់ជាយ៉ាងណា ក្នុងការថ្វាយសិរីល្អដល់ព្រះ។ បន្ទាប់មក ព្រះអង្គមានបន្ទូលការនេះរួចហើយ ព្រះអង្គមានបន្ទូលទៅលោកពេត្រុសថា៖ «ចូរដើរតាមខ្ញុំ!»។
|
|||
|
|
|||
|
\s5
|
|||
|
\v 20 លោកពេត្រុសមើលជុំវិញ ហើយឃើញសិស្សម្នាក់ដែលព្រះយេស៊ូស្រឡាញ់ ដើរតាមពួកគេ ម្នាក់ដែលគាត់ផ្តេកខ្លួននៅលើព្រះយេស៊ូនៅអាហារពេលល្ងាច និងជាអ្នកដែលសួរព្រះអង្គថា៖ «ព្រះអម្ចាស់អើយ តើនរណានឹងក្បត់ព្រះអង្គ?»
|
|||
|
\v 21 ពេត្រុសឃើញគាត់ ហើយបន្ទាប់មកទូលទៅព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ តើបុរសនេះនឹងធ្វើអ្វី?»
|
|||
|
|
|||
|
\s5
|
|||
|
\v 22 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ប្រសិនបើ ខ្ញុំចង់ឲ្យគាត់នៅ រហូតទាល់តែខ្ញុំមកវិញ គ្មានអ្វីទាក់ទងជាមួយអ្នកទេ? ចូរតាមខ្ញុំមក!»។
|
|||
|
\v 23 ប្រយោគនេះ បានរីកសាយភាយនៅក្នុងចំណោមបងប្អូន ថាសិស្សម្នាក់នោះនឹងមិនស្លាប់ទេ។ លើសពីនេះទៀត ព្រះយេស៊ូមិនបានមានបន្ទូលទៅលោកពេត្រុសថា សិស្សផ្សេងៗទៀត មិនស្លាប់ទេ ប៉ុន្តែ «ប្រសិនបើ ព្រះអង្គចង់ឲ្យគាត់នៅ រហូតទាល់តែព្រះអង្គយាងមក គ្មានអ្វីទាក់ទងជាមួយគាត់ទេ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 24 ពួកសិស្សរបស់ព្រះអង្គបានធ្វើបន្ទាល់សេចក្តីទាំងនេះឯង ហើយបានកត់ត្រាសេចក្តីទាំងនេះ ហើយយើងដឹងថា ទីបន្ទាល់របស់ពួកគេគឺជាសេចក្តីពិត។
|
|||
|
\v 25 មានការជាច្រើនទៀតផងដែរ ដែលព្រះយេស៊ូបានធ្វើ។ ប្រសិនបើ កត់ត្រាសេចក្តីទាំងអស់ តាមដែលបានឃើញនោះ សូម្បីតែលោកីយ៍ទាំងមូលក៏មានអាចទុកសៀវភៅនោះបានផង។
|